﻿<?xml version="1.0" encoding="UTF-8"?>
<bible translation="Khmer Standard Version 1954 = Hammond Version" status="Public Domain" link="No Data">
	<testament name="Old">
		<book number="1">
			<chapter number="1">
				<verse number="1">កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​។</verse>
				<verse number="2">នៅ​គ្រា​នោះ ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។</verse>
				<verse number="3">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។</verse>
				<verse number="4">ព្រះជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះអង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។</verse>
				<verse number="5">ព្រះជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។</verse>
				<verse number="6">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹងមាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។</verse>
				<verse number="7">ព្រះជាម្ចាស់​បាន​បង្កើត​លំហ​ដ៏​រឹងមាំ​នោះ ព្រះអង្គ​ញែក​ទឹក​ដែល​នៅ​ខាង​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​ខាង​លើ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។</verse>
				<verse number="8">ព្រះជាម្ចាស់​ហៅ​លំហ​ដ៏​រឹងមាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។</verse>
				<verse number="9">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អោយ​ទឹក​ដែល​នៅ​ពី​ក្រោម​មេឃ​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ និង​អោយ​ផ្នែក​គោក​លេច​ចេញ​មក!» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។</verse>
				<verse number="10">ព្រះជាម្ចាស់​ហៅ​ផ្នែក​គោក​នោះ​ថា “ដី” រីឯ​ផ្ទៃ​ទឹក​វិញ ព្រះអង្គ​ហៅ​ថា “សមុទ្រ”។ ព្រះជាម្ចាស់​ទត​ឃើញ​ថា ដី និង​សមុទ្រ​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="11">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​តិណជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​ពូជ និង​រុក្ខជាតិ​ដែល​មាន​ផ្លែ​ដុះ​ចេញ​ពី​ដី បង្កើត​ផល​នៅ​លើ​ផែនដី​តាម​ពូជ​របស់​វា និង​មាន​គ្រាប់​បន្ត​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន</verse>
				<verse number="12">គឺ​តិណជាតិ ធញ្ញជាតិ​ដែល​មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា និង​រុក្ខជាតិ​ដែល​មាន​ផ្លែ មាន​គ្រាប់​បន្ត​ពូជ តាម​ពូជ​របស់​វា ដុះ​ចេញ​ពី​ដី​មក។ ព្រះជាម្ចាស់​ទត​ឃើញ​ថា អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="13">ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បី។</verse>
				<verse number="14">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​ដុំ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុក​ជា​សញ្ញា​សំគាល់ សំរាប់​កំណត់​ពេល​វេលា​ ថ្ងៃ និង​ឆ្នាំ</verse>
				<verse number="15">ហើយ​ធ្វើ​ជា​ដុំ​ពន្លឺ​នៅ​លើ​មេឃ សំរាប់​បំភ្លឺ​ផែនដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។</verse>
				<verse number="16">ព្រះជាម្ចាស់​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ​ពីរ គឺ​ដុំ​ពន្លឺ​មួយ​ដែល​ធំ​ជាង​អោយ​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ រីឯ​ដុំ​ពន្លឺ​ដែល​តូច​ជាង​អោយ​គ្រប់គ្រង​នៅ​ពេល​យប់។ ព្រះអង្គ​ក៏​បង្កើត​ផ្កាយ​ទាំងឡាយ​ដែរ។</verse>
				<verse number="17">ព្រះជាម្ចាស់​បាន​ដាក់​ដុំ​ពន្លឺ​ទាំង​នោះ​ក្នុង​លំហ​អាកាស ដើម្បី​បំភ្លឺ​ផែនដី</verse>
				<verse number="18">ដើម្បី​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់ និង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះជាម្ចាស់​ទត​ឃើញ​ថា​អ្វីៗ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="19">ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​បួន។</verse>
				<verse number="20">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​​រស់រវើក​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​ទឹក និង​មាន​បក្សាបក្សី​ហើរ​ពី​លើ​ផែនដី នៅ​ក្នុង​លំហ​អាកាស»។</verse>
				<verse number="21">ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើករវ័ណ្ឌ​ពាសពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សាបក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="22">ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​វា ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ចំនួន​ច្រើន​ឡើង​ពាសពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​អោយ​បក្សាបក្សី​បាន​កើន​ច្រើន​ឡើង​លើ​ផែនដី​ដែរ»។</verse>
				<verse number="23">ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ។</verse>
				<verse number="24">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។</verse>
				<verse number="25">ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="26">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។</verse>
				<verse number="27">ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ ដូច​ព្រះជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។</verse>
				<verse number="28">ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​អោយ​គេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​ត្រួតត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។</verse>
				<verse number="29">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាសពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ</verse>
				<verse number="30">យើង​ក៏​អោយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សាបក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។</verse>
				<verse number="31">ព្រះជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​​ចប់​សព្វ​គ្រប់​ហើយ។</verse>
				<verse number="2">នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ។</verse>
				<verse number="3">ព្រះជាម្ចាស់​ប្រទាន​ពរ​អោយ​ថ្ងៃ​ទី​ប្រាំពីរ និង​ញែក​ថ្ងៃ​នោះ​អោយ​បាន​វិសុទ្ធ*​ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។</verse>
				<verse number="4">នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក។ ពេល​ ព្រះជាអម្ចាស់ ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី</verse>
				<verse number="5">នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិត​ ព្រះជាអម្ចាស់ ​ពុំ​ទាន់​បាន​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។</verse>
				<verse number="6">ប៉ុន្តែ មាន​ទឹក​ហូរ​ចេញ​ពី​ដី​មក​ស្រោច​ស្រព​ផ្ទៃ​ដី​ទាំង​មូល។</verse>
				<verse number="7">ព្រះជាអម្ចាស់ ​បាន​យក​ធូលី​ដី​មក​សូន​ធ្វើ​ជា​មនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើម​ជីវិត​តាម​រន្ធ​ច្រមុះ​គេ មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។</verse>
				<verse number="8">ព្រះជាអម្ចាស់ ​បាន​ធ្វើ​សួន​ឧទ្យាន​មួយ ក្នុង​ស្រុក​អេដែន ដែល​នៅ​ខាង​កើត រួច​យក​មនុស្ស ដែល​ព្រះអង្គ​បាន​សូន ទៅ​ដាក់​ក្នុង​សួន​ឧទ្យាន​នោះ។</verse>
				<verse number="9">ព្រះជាអម្ចាស់ ​បាន​ធ្វើ​អោយ​ដើម​ឈើ​គ្រប់​មុខ​ដុះ​ចេញ​ពី​ដី​មក មាន​សំរស់​គួរ​អោយ​ទាក់ទាញ​ចិត្ត និង​មាន​ផ្លែ​ឆ្ងាញ់​ពិសា​ផង។ នៅ​កណ្ដាល​សួន​ឧទ្យាន​ក៏​មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត និង​ដើម​ឈើ​ដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ដែរ។</verse>
				<verse number="10">មាន​ទន្លេ​មួយ​ហូរ​ចេញ​ពី​ស្រុក​អេដែន មក​ស្រោច​ស្រព​សួន​ឧទ្យាន ហើយ​នៅ​ត្រង់​សួន​ឧទ្យាន​ទន្លេ​នោះ​ក៏​បែក​ចេញ​ជា​បួន។</verse>
				<verse number="11">ដៃ​ទន្លេ​ទី​មួយ​ឈ្មោះ ពីសុន គឺ​ទន្លេ​នេះ​ហើយ​ដែល​ហូរ​ព័ទ្ធ​ស្រុក​ហាវីឡា ជា​ស្រុក​ដែល​មាន​មាស។</verse>
				<verse number="12">មាស​នៅ​ស្រុក​នេះ​មាន​គុណភាព​ល្អ ហើយ​ក៏​មាន​ជ័រ​ប្តេល្លាម និង​ត្បូង​អូនីក្ស​ដែរ។</verse>
				<verse number="13">ទន្លេ​ទី​ពីរ​ឈ្មោះ​គីហូន ជា​ទន្លេ​ដែល​ហូរ​ព័ទ្ធ​ស្រុក​គូស។</verse>
				<verse number="14">ទន្លេ​ទី​បី​ឈ្មោះ​ហ៊ីដេកែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាស៊ើរ។ ទន្លេ​ទី​បួន​ឈ្មោះ​អឺប្រាត។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​បាន​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន​អេដែន ដើម្បី​អោយ​គេ​ភ្ជួរ​រាស់ និង​ថែរក្សា​សួន​នោះ។</verse>
				<verse number="16">ព្រះជាអម្ចាស់ ​បាន​បញ្ជា​មនុស្ស​ដូច​ត​ទៅ៖ «អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​សួន​ឧទ្យាន​នេះ​បាន</verse>
				<verse number="17">តែ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម ដែល​នាំ​អោយ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ដ្បិត​ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​នោះ អ្នក​មុខ​ជា​ស្លាប់​មិន​ខាន»។</verse>
				<verse number="18">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​អោយ​ជួយ និង​បាន​ជា​គ្នា។»</verse>
				<verse number="19">ព្រះជាអម្ចាស់ ​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សាបក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​អោយ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​អោយ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​អោយ។</verse>
				<verse number="20">មនុស្ស​បាន​ដាក់​ឈ្មោះ​អោយ​សត្វ​ស្រុក​ទាំង​អស់ អោយ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​អោយ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។</verse>
				<verse number="21">ដូច្នេះព្រះជាអម្ចាស់ ​បាន​ធ្វើ​អោយ​មនុស្ស​ដេក​លង់លក់​បាត់​ស្មារតី។ ព្រះអង្គ​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់​ចេញ​មក រួច​ភ្ជិត​សាច់​ទៅ​វិញ។</verse>
				<verse number="22">ព្រះជាអម្ចាស់ ​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។</verse>
				<verse number="23">បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។</verse>
				<verse number="24">ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុកម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។</verse>
				<verse number="25">ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ពស់​ជា​សត្វ​មួយ​មាន​កលល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ ព្រះជាអម្ចាស់ ​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះជាម្ចាស់​ពិត​ជា​មាន​ព្រះបន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។</verse>
				<verse number="2">ស្ត្រី​ពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិភោគ​ផ្លែ​ឈើ​ទាំងឡាយ​នៅ​ក្នុង​សួន​ឧទ្យាន​បាន</verse>
				<verse number="3">រីឯ​ដើម​ឈើ​ដែល​ស្ថិត​នៅ​កណ្ដាល​សួន​ឧទ្យាន​នោះ​វិញ ព្រះជាម្ចាស់​បាន​ហាម​ថា “កុំ​បរិភោគ​ផ្លែ​វា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ដែរ បើ​ពុំ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្លាប់​ជា​មិន​ខាន”»។</verse>
				<verse number="4">ពេល​នោះ ពស់​ប្រាប់​ស្ត្រី​ថា៖ «ទេ! អ្នក​ទាំង​ពីរ​នឹង​មិន​ស្លាប់​ទេ។</verse>
				<verse number="5">ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​ជ្រាប​ថា ថ្ងៃ​ណា​អ្នក​បរិភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ ដែល​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ជា​មិន​ខាន»។</verse>
				<verse number="6">ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ពិសា គួរ​អោយ​គយគន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​អោយ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​អោយ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។</verse>
				<verse number="7">ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា​មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង​បិទបាំង​កាយ។</verse>
				<verse number="8">អ្នក​ទាំង​ពីរ​បាន​ឮ​ព្រះសូរសៀង​របស់​ ព្រះជាអម្ចាស់ ដែល​យាង​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី​ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​អោយ​ ព្រះជាអម្ចាស់ ​ទត​ឃើញ។</verse>
				<verse number="9">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?»</verse>
				<verse number="10">គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​អោយ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។</verse>
				<verse number="12">បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​អោយ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​អោយ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។</verse>
				<verse number="13">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។</verse>
				<verse number="14">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​សត្វ​ពស់​ថា៖ «ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី អស់​មួយ​ជីវិត។</verse>
				<verse number="15">យើង​នឹង​ធ្វើ​អោយ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ត្រី​ថា៖ «នៅ​ពេល​នាង​មាន​ផ្ទៃ​ពោះ យើង​នឹង​ធ្វើ​អោយ​នាង​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នាង​នឹង​សំរាល​កូន​ទាំង​ឈឺ​ចុក​ចាប់។ តណ្ហា​ជំរុញ​នាង​អោយ​ត្រូវ​ការ​ប្ដី តែ​ប្ដី​នឹង​ធ្វើ​ជា​ម្ចាស់​លើ​នាង»។</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​អដាំ​ថា៖ «ដោយ​អ្នក​បាន​ស្ដាប់​តាម​ពាក្យ​ប្រពន្ធ ហើយ​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាមប្រាម​នោះ ដី​នឹង​ត្រូវ​បណ្ដាសា ព្រោះ​តែ​អ្នក។ ដូច្នេះ អ្នក​នឹង​កាប់​គាស់​ដី​ចិញ្ចឹម​ជីវិត​យ៉ាង​វេទនា ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។</verse>
				<verse number="18">ដី​នឹង​ដុះ​ចេញ​ជា​បន្លា និង​អញ្ចាញ ហើយ​អ្នក​នឹង​បរិភោគ​តិណជាតិ​ទាំងឡាយ ដែល​ដុះ​នៅ​តាម​ទី​វាល។</verse>
				<verse number="19">អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។</verse>
				<verse number="20">បុរស​ដាក់​ឈ្មោះ​អោយ​ប្រពន្ធ​ថា “អេវ៉ា”​ ដ្បិត​នាង​ជា​មាតា​របស់​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត។</verse>
				<verse number="21">ព្រះជាអម្ចាស់ ​បាន​យក​ស្បែក​សត្វ​មក​ធ្វើ​ជា​សម្លៀកបំពាក់​អោយ​លោក​អដាំ និង​ភរិយា​របស់​គាត់។</verse>
				<verse number="22">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ មនុស្ស​ក៏​ស្គាល់​ល្អ ស្គាល់​អាក្រក់ បាន​ទៅ​ជា​ម្នាក់​ដូច​យើង​ដែរ ដូច្នេះ គួរ​តែ​យើង​រារាំង​គេ កុំ​អោយ​លូក​ដៃ​បេះ​ផ្លែ​ពី​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ថែម​ទៀត​ឡើយ ក្រែង​គេ​បរិភោគ​ទៅ​មាន​ជីវិត​អស់កល្ប​ជានិច្ច»។</verse>
				<verse number="23">ព្រះជាអម្ចាស់ ​ក៏​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន ដើម្បី​អោយ​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះអង្គ​បាន​សូន​បង្កើត​គេ​មក​នោះ។</verse>
				<verse number="24">ក្រោយ​ពី​បណ្ដេញ​មនុស្ស​ចេញ​ពី​សួន​ឧទ្យាន​អេដែន​រួច​ហើយ ព្រះអង្គ​ដាក់​ចេរូប៊ីន*​នៅ​ខាង​កើត​សួន កាន់​ដាវ​ភ្លើង​ដែល​ជា​រន្ទះ​ការពារ​ផ្លូវ មិន​អោយ​មនុស្ស​ចូល​ទៅ​កាន់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​នោះ​បាន​ឡើយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​អដាំ​​រួម​រស់​ជា​មួយ​នាង​អេវ៉ា​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​សំរាល​បាន​កូន​មួយ ឈ្មោះ​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះ​ ព្រះអម្ចាស់ ​ប្រទាន​អោយ»។</verse>
				<verse number="2">នាង​សំរាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ។</verse>
				<verse number="3">លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ​ លោក​កាអ៊ីន​ក៏​យក​ភោគផល​ពី​ស្រែ​ចំការ​របស់​គាត់​មក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់​​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះអម្ចាស់ ​គាប់​ព្រះហប្ញទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់</verse>
				<verse number="5">តែ​ព្រះអង្គ​មិន​គាប់​ព្រះហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុលមុខ​ទៀត​ផង។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុលមុខ​ដូច្នេះ?</verse>
				<verse number="7">ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីករាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​អោយ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។</verse>
				<verse number="8">លោក​កាអ៊ីន​បាន​បបួល​លោក​អេបិល​ជា​ប្អូន​ទៅ​ចំការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​អោយ​ស្លាប់​បាត់​បង់​ជីវិត។</verse>
				<verse number="9">ព្រះអម្ចាស់ ​សួរ​លោក​កាអ៊ីន​ថា៖ «អេបិល​ប្អូន​របស់​អ្នក​នៅ​ឯ​ណា?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​មិន​ដឹង​ទេ! តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សំរែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។</verse>
				<verse number="11">ឥឡូវ​នេះ អ្នក​ត្រូវ​បណ្ដាសា​ហើយ អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី​ដែល​បាន​ស្រូប​យក​ឈាម​ប្អូន​របស់​អ្នក ជា​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ផ្ទាល់​ដៃ។</verse>
				<verse number="12">ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​អោយ​ភោគផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់ព្រាត់​នៅ​លើ​ផែនដី»។</verse>
				<verse number="13">លោក​កាអ៊ីន​ទូល​ ព្រះអម្ចាស់ ​ថា៖ «ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​នេះ ធ្ងន់​ពេក​ណាស់ ទូលបង្គំ​ទ្រាំ​មិន​បាន​ទេ។</verse>
				<verse number="14">ថ្ងៃ​នេះ ព្រះអង្គ​ដេញ​ទូលបង្គំ​ចេញ​ពី​ដី​ដែល​មាន​ជីជាតិ​ល្អ ទូលបង្គំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ទូលបង្គំ គេ​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «បើ​អ្នក​ណា​សម្លាប់​កាអ៊ីន គេ​នឹង​សងសឹក​អ្នក​នោះ​វិញ​មួយ​ជា​ប្រាំពីរ»។ បន្ទាប់​មក ព្រះអម្ចាស់ ​ដៅ​សញ្ញា​សំគាល់​មួយ​នៅ​លើ​លោក​កាអ៊ីន។ ដូច្នេះ ពេល​មាន​នរណា​ជួប​គាត់ គេ​នឹង​មិន​ប្រហារ​ជីវិត​គាត់​ឡើយ។</verse>
				<verse number="16">បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់ ព្រះអម្ចាស់ ​ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។</verse>
				<verse number="17">លោក​កាអ៊ីន​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។</verse>
				<verse number="18">លោក​ហេណុក​មាន​កូន​ឈ្មោះ​អ៊ីរ៉ាដ បន្ទាប់​មក លោក​អ៊ីរ៉ាដ​បង្កើត​មហ៊ូយ៉ែល លោក​មហ៊ូយ៉ែល​បង្កើត​មទូសែល លោក​មទូសែល​បង្កើត​ឡាម៉េក។</verse>
				<verse number="19">លោក​ឡាម៉េក​បាន​យក​ភរិយា​ពីរ ម្នាក់​ឈ្មោះ​នាង​អដា ម្នាក់​ទៀត​ឈ្មោះ​នាង​ស៊ីឡា។</verse>
				<verse number="20">នាង​អដា​បង្កើត​កូន​មួយ​ឈ្មោះ​យ៉ាបាល ជា​បុព្វបុរស​របស់​ជន​ជាតិ​ដែល​បោះ​ជំរំ​រស់​នៅ ហើយ​ចិញ្ចឹម​ហ្វូង​សត្វ។</verse>
				<verse number="21">ប្អូន​របស់​លោក​យ៉ាបាល​ឈ្មោះ​លោក​យូបាល ជា​បុព្វបុរស​របស់​ពួក​អ្នក​លេង​ពិណ និង​ចាប៉ី។</verse>
				<verse number="22">រីឯ​នាង​ស៊ីឡា​វិញ នាង​បង្កើត​បាន​កូន​ឈ្មោះ​ទូបាល-កាអ៊ីន ជា​បុព្វបុរស​របស់​ពួក​ជាង​លង្ហិន និង​ជាង​ដែក។ ប្អូន​ស្រី​របស់​លោក​ទូបាល-កាអ៊ីន ឈ្មោះ​នាង​ណាអាម៉ា។</verse>
				<verse number="23">លោក​ឡាម៉េក​និយាយ​ទៅ​កាន់​ភរិយា​ទាំង​ពីរ​ថា៖ «អដា និង​ស៊ីឡា​អើយ ចូរ​ស្ដាប់​សំដី​ខ្ញុំ! ភរិយា​របស់​ឡាម៉េក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ! ខ្ញុំ​បាន​សម្លាប់​មនុស្ស​ម្នាក់ ព្រោះ​តែ​គេ​ធ្វើ​អោយ​ខ្ញុំ​មាន​មុខ​របួស​មួយ ហើយ​ខ្ញុំ​បាន​សម្លាប់​ក្មេង​ម្នាក់ ព្រោះ​តែ​ស្នាម​ជាំ​មួយ។</verse>
				<verse number="24">បើ​គេ​វាយ​សម្លាប់​លោក​កាអ៊ីន ត្រូវ​សម្លាប់​ប្រាំពីរ​នាក់​សងសឹក​វិញ ប៉ុន្តែ បើ​គេ​វាយ​សម្លាប់​ឡាម៉េក ត្រូវ​សម្លាប់​រហូត​ដល់​ទៅ​ចិតសិប​ប្រាំពីរ​នាក់ ដើម្បី​សងសឹក»។</verse>
				<verse number="25">លោក​អដាំ​រួម​រស់​ជា​មួយ​ភរិយា​ម្ដង​ទៀត នាង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា សេថ ដ្បិត​នាង​ពោល​ថា «ដ្បិត​ព្រះជាម្ចាស់​ប្រទាន​កូន​មួយ​ទៀត​មក​អោយ​ខ្ញុំ ដើម្បី​បន្ត​ពូជ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់»។</verse>
				<verse number="26">លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា « ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="5">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ: នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ​ដូច​ព្រះជាម្ចាស់</verse>
				<verse number="2">ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​អោយ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។</verse>
				<verse number="3">ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយសាមសិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។</verse>
				<verse number="4">ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="5">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាមសិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="6">ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។</verse>
				<verse number="7">ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="8">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់ពីរ​ឆ្នាំ។</verse>
				<verse number="9">ពេល​លោក​អេណុស​មាន​អាយុ​កៅសិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។</verse>
				<verse number="10">ក្រោយ​ពី​បង្កើត​កៃណាន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="11">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="12">ពេល​លោក​កៃណាន​មាន​អាយុ​ចិតសិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេលាល។</verse>
				<verse number="13">ក្រោយ​ពី​បង្កើត​ម៉ាលេលាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="14">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="15">ពេល​លោក​ម៉ាលេលាល​មាន​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារ៉េឌ។</verse>
				<verse number="16">ក្រោយ​ពី​បង្កើត​យ៉ារ៉េឌ​មក លោក​ម៉ាលេលាល​រស់​បាន​ប្រាំបី​រយ​សាមសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="17">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅសិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="18">ពេល​លោក​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុកសិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។</verse>
				<verse number="19">ក្រោយ​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="20">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុកសិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="21">ពេល​លោក​ហេណុក​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។</verse>
				<verse number="22">ក្រោយ​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន</verse>
				<verse number="23">លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុកសិប​ប្រាំ​ឆ្នាំ។</verse>
				<verse number="24">លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។</verse>
				<verse number="25">ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែតសិប​ប្រាំពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។</verse>
				<verse number="26">ក្រោយ​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="27">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុកសិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="28">ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់</verse>
				<verse number="29">ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ ព្រះអម្ចាស់ ​បាន​ដាក់​បណ្ដាសា”។</verse>
				<verse number="30">ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅសិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="31">លោក​រស់​បាន​ទាំង​អស់​ប្រាំពីរ​រយ​ចិតសិប​ប្រាំពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="32">ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។</verse>
			</chapter>
			<chapter number="6">
				<verse number="1">មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។</verse>
				<verse number="2">កូន​ប្រុសៗ​របស់​ព្រះជាម្ចាស់​​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើសរើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។</verse>
				<verse number="4">សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។</verse>
				<verse number="5">ព្រះអម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="6">ព្រះអម្ចាស់ ​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក​អោយ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។</verse>
				<verse number="8">ប៉ុន្តែ ព្រះអម្ចាស់ ​គាប់​ព្រះហប្ញទ័យ​នឹង​លោក​ណូអេ។​</verse>
				<verse number="9">នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់។</verse>
				<verse number="10">លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឈ្មោះ​សិម ហាំ និង​យ៉ាផេត។</verse>
				<verse number="11">គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិលខូច​អស់ ហើយ​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ​ទៀត​ផង។</verse>
				<verse number="12">ព្រះជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារយាទ​ខិលខូច​អាក្រក់។</verse>
				<verse number="13">ព្រះជាម្ចាស់​ក៏​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​អោយ​ផែនដី​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​អោយ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។</verse>
				<verse number="14">ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។</verse>
				<verse number="15">អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាមសិប​ហត្ថ។</verse>
				<verse number="16">អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។</verse>
				<verse number="17">រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ</verse>
				<verse number="18">ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធមេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។</verse>
				<verse number="19">អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​អោយ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។</verse>
				<verse number="20">សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​អោយ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។</verse>
				<verse number="21">អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សំរាប់​បរិភោគ និង​ទុក​ជា​ចំណី​សំរាប់​សត្វ​ដែរ»។</verse>
				<verse number="22">លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ទៅ ដ្បិត​យើង​បាន​ឃើញ​ថា ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ មាន​តែ​អ្នក​ទេ​ដែល​សុចរិត។</verse>
				<verse number="2">ចូរ​នាំ​សត្វ​ប្រាំពីរ​គូ​ពី​ចំណោម​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិសុទ្ធ​មក គឺ​យក​ឈ្មោល និង​ញី ចំពោះ​សត្វ​មិន​បរិសុទ្ធ​វិញ ចូរ​នាំ​តែ​មួយ​គូ​មក គឺ​ឈ្មោល និង​ញី។</verse>
				<verse number="3">ត្រូវ​នាំ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ​ប្រាំពីរ​គូ​មក​ដែរ គឺ​យក​ឈ្មោល និង​ញី ដើម្បី​រក្សា​ពូជ​វា​ទុក​នៅ​លើ​ផែនដី​ទាំង​មូល</verse>
				<verse number="4">ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​ធ្វើ​អោយ​ភ្លៀង​បង្អុរ​ចុះ​មក​លើ​ផែនដី ក្នុង​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក​អោយ​អស់​ពី​ផែនដី»។</verse>
				<verse number="5">លោក​ណូអេ​បាន​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់ ដូច​ ព្រះអម្ចាស់ ​បង្គាប់។</verse>
				<verse number="6">នៅ​គ្រា​ទឹក​ជំនន់​ធំ​លិច​ផែនដី​នោះ លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​ឆ្នាំ។</verse>
				<verse number="7">លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​អោយ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។</verse>
				<verse number="8">មាន​សត្វ​ទាំងឡាយ​ពី​ចំណោម​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ ហើយ​ពី​ចំណោម​បក្សាបក្សី និង​សត្វ​លូន​វារ​នៅ​លើ​ដី</verse>
				<verse number="9">ទាំង​គូៗ មាន​ឈ្មោល មាន​ញី​នាំ​គ្នា​ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ណូអេ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ។</verse>
				<verse number="10">ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ទឹក​ជំនន់​ធំ​ក៏​ជន់​ឡើង​លិច​ផែនដី។</verse>
				<verse number="11">ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ ក្នុង​ខែ​ទី​ពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ គឺ​នៅ​ថ្ងៃ​នោះ​ហើយ​ដែល​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​បាន​ផុស​ចេញ​ពី​ទី​ជំរៅ​ទឹក​មក ហើយ​ទ្វារ​មេឃ​ក៏​បើក​ចំហ​ដែរ។</verse>
				<verse number="12">ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់។</verse>
				<verse number="13">នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ កូន​ប្រុស​របស់​លោក គឺ​សិម ហាំ និង​យ៉ាផេត ព្រម​ទាំង​ភរិយា និង​កូន​ប្រសា​ស្រី​ទាំង​បី​របស់​លោក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក​ធំ។</verse>
				<verse number="14">សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សាបក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។</verse>
				<verse number="15">សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន​នាំ​គ្នា​ទាំង​គូៗ មក​រក​លោក​ណូអេ​នៅ​ក្នុង​ទូក​ធំ</verse>
				<verse number="16">គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ ព្រះអម្ចាស់ ​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។</verse>
				<verse number="17">ទឹក​ជំនន់​ធំ​បាន​លិច​ផែនដី អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ទឹក​បាន​ជន់​ឡើង ហើយ​លើក​ទូក​ធំ​អោយ​អណ្ដែត​ឡើង​ផុត​ពី​ដី។</verse>
				<verse number="18">ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កំពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្ដែត​ពី​លើ​ផ្ទៃ​ទឹក។</verse>
				<verse number="19">ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​អោយ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។</verse>
				<verse number="20">ទឹក​ជន់​លិច​ភ្នំ​ទាំងឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។</verse>
				<verse number="21">សត្វ​លោក​ទាំងឡាយ​ដែល​មាន​ចលនា​នៅ​លើ​ផែនដី​ក៏​វិនាស​សូន្យ​អស់​ទៅ គឺ​ទាំង​បក្សាបក្សី សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​រវើករវ័ណ្ឌ​ពាសពេញ​លើ​ផែនដី និង​មនុស្ស​លោក​ទាំង​អស់​ដែរ។</verse>
				<verse number="22">អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ជីវិត និង​រស់​នៅ​លើ​ដី​គោក​ក៏​ស្លាប់​អស់​ទៅ។</verse>
				<verse number="23">ព្រះអម្ចាស់ ​បាន​លុប​បំបាត់​សត្វ​លោក​ទាំង​ប៉ុន្មាន​អស់​ពី​ផែនដី គឺ​ចាប់​ពី​មនុស្ស សត្វ​ស្រុក សត្វ​លូន​វារ រហូត​ដល់​បក្សាបក្សី​នៅ​លើ​មេឃ ត្រូវ​លុប​បំបាត់​ទាំង​អស់ នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទូក​ធំ​ជា​មួយ​លោក​ប៉ុណ្ណោះ។</verse>
				<verse number="24">ទឹក​ជន់​នៅ​នឹង​ថ្កល់​លើ​ផែនដី អស់​រយៈ​ពេល​មួយ​រយ​ហាសិប​ថ្ងៃ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​អោយ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។</verse>
				<verse number="2">ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជំរៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។</verse>
				<verse number="3">ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កំពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហាសិប។</verse>
				<verse number="4">នៅ​ថ្ងៃ​ទី​ដប់​ប្រាំពីរ​នៃ​ខែ​ទី​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត។</verse>
				<verse number="5">រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។</verse>
				<verse number="6">សែសិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ</verse>
				<verse number="7">ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។</verse>
				<verse number="8">បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។</verse>
				<verse number="9">ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាសពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។</verse>
				<verse number="10">លោក​នៅ​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​អោយ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។</verse>
				<verse number="11">នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។</verse>
				<verse number="12">លោក​នៅ​រង់ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​អោយ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។</verse>
				<verse number="13">នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។</verse>
				<verse number="14">នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំពីរ​នៃ​ខែ​ទី​ពីរ ផែនដី​បាន​រីង​ស្ងួត​អស់។</verse>
				<verse number="15">ពេល​នោះ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ណូអេ​ថា៖</verse>
				<verse number="16">«ចូរ​ចេញ​ពី​ទូក​ធំ​នេះ​ទៅ គឺ​ចេញ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។</verse>
				<verse number="17">ចូរ​នាំ​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា​មួយ​អ្នក​ចេញ​ទៅ​ផង គឺ​នាំ​ទាំង​បក្សាបក្សី ទាំង​សត្វ​ជើង​បួន និង​សត្វ​លូន​វារ​លើ​ដី​ទាំង​ប៉ុន្មាន ដើម្បី​អោយ​វា​នៅ​ពាសពេញ​លើ​ផែនដី ព្រម​ទាំង​បង្កើត​កូន​ចៅ និង​កើន​ចំនួន​យ៉ាង​ច្រើន​នៅ​លើ​ផែនដី»។</verse>
				<verse number="18">លោក​ណូអេ​ក៏​ចេញ​ពី​ទូក​ធំ រីឯ​កូន​ប្រុស ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ដែរ។</verse>
				<verse number="19">សត្វ​ជើង​បួន ឧរង្គសត្វ បក្សាបក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។</verse>
				<verse number="20">លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ​មក​ដុត​ទាំង​មូល ថ្វាយ​ជា​យញ្ញបូជា​នៅ​លើ​អាសនៈ។</verse>
				<verse number="21">ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។</verse>
				<verse number="22">ដរាប​ណា​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្ដៅ មាន​រដូវ​ក្ដៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​ត​រៀង​ទៅ​មិន​ដែល​អាក់ខាន​ឡើយ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាសពេញ​ផែនដី​ទៅ!</verse>
				<verse number="2">សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សាបក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។</verse>
				<verse number="3">សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សំរាប់​អ្នក​រាល់​គ្នា គឺ​យើង​អោយ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​អោយ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="4">ប៉ុន្តែ មិន​ត្រូវ​បរិភោគ​សត្វ​ដែល​នៅ​មាន​ជីវិត​ឡើយ ពោល​គឺ​មិន​ត្រូវ​បរិភោគ​សាច់ ដែល​មាន​ជាប់​ឈាម​របស់​វា​ជា​ដាច់​ខាត។</verse>
				<verse number="5">ប្រសិន​បើ​សត្វ​ណា​សម្លាប់​អ្នក​រាល់​គ្នា យើង​នឹង​អោយ​វា​សង​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​រាល់​គ្នា​ពី​សត្វ​នោះ​វិញ ដូច​យើង​អោយ​មនុស្ស​សង​ជីវិត នៅ​ពេល​ណា​ដែល​គេ​សម្លាប់​មនុស្ស​ដូច​គ្នា​ដែរ។</verse>
				<verse number="6">អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ មិន​ខាន។ ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​មក​ជា​តំណាង​របស់​ព្រះអង្គ។</verse>
				<verse number="7">ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​កុះករ​លើ​ផែនដី ហើយ​អោយ​មាន​ពាសពេញ​លើ​ផែនដី​ចុះ»។</verse>
				<verse number="8">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ និង​កូន​ប្រុស​ទាំង​បី​របស់​លោក​ទៀត​ថា៖</verse>
				<verse number="9">«យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ជា​មួយ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា​នៅ​ជំនាន់​ក្រោយ</verse>
				<verse number="10">ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សាបក្សី សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។</verse>
				<verse number="11">យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។</verse>
				<verse number="12">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «នេះ​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធមេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ហើយ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ</verse>
				<verse number="13">គឺ​យើង​ដាក់​ឥន្ទធនូ​របស់​យើង​នៅ​លើ​មេឃ ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ផែនដី។</verse>
				<verse number="14">ពេល​ណា​យើង​ប្រមូល​ពពក​អោយ​មូល​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ឥន្ទធនូ​ក៏​នឹង​លេច​ចេញ​នៅ​លើ​មេឃ​ដែរ។</verse>
				<verse number="15">ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​អស់ ទឹក​នឹង​លែង​ជន់​លិច​បំផ្លាញ​សត្វ​លោក​ទាំង​អស់​ទៀត​ហើយ។</verse>
				<verse number="16">ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធមេត្រី​ដ៏​នៅ​ស្ថិតស្ថេរ​ជា​អង្វែង​ត​រៀង​ទៅ ជា​សម្ពន្ធមេត្រី​ដែល​ព្រះជាម្ចាស់​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។</verse>
				<verse number="17">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «ឥន្ទធនូ​នេះ​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​អស់ នៅ​លើ​ផែនដី»។</verse>
				<verse number="18">កូន​ប្រុស​របស់​លោក​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​នោះ​ឈ្មោះ សិម ហាំ និង​យ៉ាផេត។ លោក​ហាំ​ជា​បុព្វបុរស​របស់​ជន​ជាតិ​កាណាន។</verse>
				<verse number="19">កូន​ប្រុស​ទាំង​បី​របស់​លោក​ណូអេ​បាន​បង្កើត​កូន​ចៅ​នៅ​ពាសពេញ​លើ​ផែនដី​ឡើង​វិញ។</verse>
				<verse number="20">លោក​ណូអេ​បាន​ភ្ជួរ​រាស់​ដី ដាំ​ចំការ​ទំពាំងបាយជូរ មុន​គេ​បង្អស់។</verse>
				<verse number="21">លោក​បាន​ពិសា​ស្រា​ទំពាំងបាយជូរ ហើយ​ស្រវឹង​របូត​ខោអាវ​នៅ​ក្នុង​ជំរំ​របស់​លោក។</verse>
				<verse number="22">លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន​ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង​ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។</verse>
				<verse number="23">ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។</verse>
				<verse number="24">ពេល​លោក​ណូអេ​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុការណ៍​ដែល​កូន​ពៅ​របស់​លោក​ធ្វើ</verse>
				<verse number="25">លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដាសា​ហើយ! សូម​អោយ​បង​ប្អូន​របស់​វា​ប្រើ​វា ទុក​ជា​ទាសករ​ដ៏​ថោក​ទាប​ជាង​គេ​បំផុត!»។</verse>
				<verse number="26">លោក​ពោល​ទៀត​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​សិម សូម​អោយ​កាណាន​បាន​ទៅ​ជា ទាសករ​របស់​សិម​ចុះ!</verse>
				<verse number="27">សូម​ព្រះជាម្ចាស់​ប្រទាន​អោយ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ អោយ​គេ​បាន​ស្នាក់​នៅ ​ក្នុង​ជំរំ​របស់​សិម ហើយ​អោយ​កាណាន​ បាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។</verse>
				<verse number="28">ក្រោយ​ទឹក​ជំនន់​ធំ លោក​ណូអេ​រស់​បាន​បី​រយ​ហាសិប​ឆ្នាំ​ទៀត។</verse>
				<verse number="29">លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហាសិប​ឆ្នាំ បន្ទាប់​មក លោក​ក៏​ទទួល​មរណភាព។</verse>
			</chapter>
			<chapter number="10">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម ហាំ និង​យ៉ាផេត ដែល​ជា​កូន​របស់​លោក​ណូអេ។ ក្រោយ​ទឹក​ជំនន់​ធំ អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ​នេះ៖</verse>
				<verse number="2">កូន​ចៅ​របស់​លោក​យ៉ាផេត​មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។</verse>
				<verse number="3">កូន​ចៅ​របស់​កូមើរ​មាន​អ័សក្នាស រីផាត និង​តូការម៉ា។</verse>
				<verse number="4">កូន​ចៅ​របស់​យ៉ាវ៉ាន​មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម</verse>
				<verse number="5">គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជាជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។</verse>
				<verse number="6">កូន​ចៅ​របស់​លោក​ហាំ​មាន គូស មីសរ៉ែម ពូថ និង​កាណាន។</verse>
				<verse number="7">កូន​ចៅ​របស់​គូស​មាន​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាបតិកា។ កូន​ចៅ​របស់​រ៉ាម៉ា​មាន​សេបា និង​ដេដាន់។</verse>
				<verse number="8">លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នីមរ៉ូដ​នេះ​ហើយ​ដែល​ជា​វីរបុរស​ទី​មួយ​នៅ​លើ​ផែនដី។</verse>
				<verse number="9">គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដូច​នីមរ៉ូដ»។</verse>
				<verse number="10">មុន​ដំបូង គាត់​គ្រប់គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់ណេ​នៅ​ស្រុក​ស៊ីណើរ។</verse>
				<verse number="11">បន្ទាប់​មក គាត់​ចាក​ចេញ​ពី​ស្រុក​នោះ​ទៅ​ស្រុក​អាស៊ើរ ហើយ​កសាង​ក្រុង​នីនីវេ ក្រុង​រេហូបុត ក្រុង​កាឡាស</verse>
				<verse number="12">និង​ក្រុង​រេសែន​ដែល​ជា​ក្រុង​មួយ​ដ៏​ធំ​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡាស។</verse>
				<verse number="13">មីសរ៉ែម​បង្កើត​ជន​ជាតិ​លូឌ ជន​ជាតិ​អណាមីម ជន​ជាតិ​លេហាប៊ីម ជន​ជាតិ​ណាប់ធូហ៊ីម</verse>
				<verse number="14">ជន​ជាតិ​ប៉ាទ្រូស៊ីម ជន​ជាតិ​កាសលូហ៊ីម ដែល​ជា​ដូនតា​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​កាប់ថោរីម។</verse>
				<verse number="15">លោក​កាណាន​បង្កើត​បាន​ស៊ីដូន ជា​កូន​ច្បង និង​ហេត</verse>
				<verse number="16">ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គើកាស៊ី</verse>
				<verse number="17">ជន​ជាតិ​ហេវី ជន​ជាតិ​អើគី ជន​ជាតិ​ស៊ីនី</verse>
				<verse number="18">ជន​ជាតិ​អើវ៉ាឌីត-សេម៉ារីត ជន​ជាតិ​សេម៉ារី ជន​ជាតិ​ហាម៉ាធីត។ បន្ទាប់​មក អំបូរ​កាណាន​ក៏​បាន​បែកខ្ញែក​គ្នា។</verse>
				<verse number="19">ទឹក​ដី​របស់​ជន​ជាតិ​កាណាន​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីដូន ដែល​នៅ​ជិត​ក្រុង​កេរ៉ា រហូត​ដល់​ក្រុង​កាសា និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ហើយ​រហូត​ទៅ​ដល់​ក្រុង​ឡាសា។</verse>
				<verse number="20">គឺ​ជន​ជាតិ​ទាំង​នោះ​ហើយ​ដែល​ជា​ពូជពង្ស​របស់​លោក​ហាំ តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។</verse>
				<verse number="21">រីឯ​លោក​សិម​ដែល​ជា​បង​បង្អស់​របស់​លោក​យ៉ាផែត​ ក៏​មាន​កូន​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វបុរស​របស់​ជន​ជាតិ​ហេប៊ើរ។</verse>
				<verse number="22">កូន​របស់​លោក​សិម​មាន​អេឡាំ អាសស៊ើរ អើប៉ាក សាឌលូឌ និង​អើរ៉ាម។</verse>
				<verse number="23">កូន​របស់​អើរ៉ាម​មាន​អ៊ូស ហ៊ូល កេធើរ និង​ម៉ាស។</verse>
				<verse number="24">អើប៉ាកសាឌ​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ។</verse>
				<verse number="25">ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែកខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុកថាន។</verse>
				<verse number="26">យ៉ុកថាន​បង្កើត​បាន​អាល់ម៉ូដាដ សេឡេប ហាសារម៉ាវ៉េត យេរ៉ា</verse>
				<verse number="27">ហាដូរ៉ាម អ៊ូសាល ឌីកឡា</verse>
				<verse number="28">អូបាល អប៊ីម៉ែល សេបា</verse>
				<verse number="29">អូភារ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកថាន។</verse>
				<verse number="30">គេ​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​មេសា ប៉ែក​ខាង​សេផារ​រហូត​ទៅ​ដល់​តំបន់​ភ្នំ​ខាង​កើត។</verse>
				<verse number="31">នេះ​ហើយ​ជា​ពូជពង្ស​របស់​លោក​សិម តាម​ពូជ​អំបូរ តាម​ភាសា តាម​ស្រុក និង​តាម​ជាតិ​សាសន៍​របស់​គេ។</verse>
				<verse number="32">នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ។ អ្នក​ទាំង​នោះ​ជា​ដើម​កំណើត​ជាតិ​សាសន៍​ទាំងឡាយ ដែល​បែកខ្ញែក​លើ​ផែនដី​ក្រោយ​ទឹក​ជំនន់​ធំ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សំដី​តែ​មួយ។</verse>
				<verse number="2">ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ីណើរ គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​តំបន់​នោះ។</verse>
				<verse number="3">គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយអ។</verse>
				<verse number="4">បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​អោយ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែកខ្ញែក​គ្នា​ទៅ​ពាសពេញ​លើ​ផែនដី​ឡើយ»។</verse>
				<verse number="5">ព្រះអម្ចាស់ ​យាង​ចុះ​មក​ទត​មើល​ទីក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជាជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រារាំង​ពួក​គេ​ឡើយ។</verse>
				<verse number="7">ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​អោយ​គេ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។</verse>
				<verse number="8">ព្រះអម្ចាស់ ​ក៏​ធ្វើ​អោយ​គេ​បែកខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាសពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល”​ ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ ព្រះអម្ចាស់ ​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះអង្គ​ធ្វើ​អោយ​មនុស្ស​បែកខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាសពេញ​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="10">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ​រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អើប៉ាក់សាឌ។</verse>
				<verse number="11">ក្រោយ​កំណើត​អើប៉ាក់សាឌ លោក​សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="12">ពេល​លោក​អើប៉ាក់សាឌ​អាយុ​សាមសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។</verse>
				<verse number="13">ក្រោយ​កំណើត​សេឡា លោក​អើប៉ាក់សាឌ​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="14">ពេល​លោក​សេឡា​អាយុ​សាមសិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ើរ។</verse>
				<verse number="15">ក្រោយ​កំណើត​ហេប៊ើរ លោក​សេឡា​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="16">ពេល​លោក​ហេប៊ើរ​អាយុ​សាមសិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ផាលេក។</verse>
				<verse number="17">ក្រោយ​កំណើត​ផាលេក លោក​ហេប៊ើរ​រស់​បាន​បួន​រយ​សាមសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="18">ពេល​លោក​ផាលេក​អាយុ​សាមសិប​ឆ្នាំ លោក​បង្កើត​បាន​រេហ៊ូវ។</verse>
				<verse number="19">ក្រោយ​កំណើត​រេហ៊ូវ លោក​ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="20">ពេល​លោក​រេហ៊ូវ​អាយុ​សាមសិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។</verse>
				<verse number="21">ក្រោយ​កំណើត​សេរូក លោក​រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="22">ពេល​លោក​សេរូក​អាយុ​សាមសិប​ឆ្នាំ លោក​បង្កើត​បាន​ណាឃរ។</verse>
				<verse number="23">ក្រោយ​កំណើត​ណាឃរ លោក​សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="24">ពេល​លោក​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​ថេរ៉ា។</verse>
				<verse number="25">ក្រោយ​កំណើត​ថេរ៉ា លោក​ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។</verse>
				<verse number="26">ពេល​លោក​ថេរ៉ា​អាយុ​ចិតសិប​ឆ្នាំ លោក​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន។</verse>
				<verse number="27">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​ថេរ៉ា។ លោក​ថេរ៉ា​បង្កើត​លោក​អាប់រ៉ាម លោក​ណាឃរ និង​លោក​ហារ៉ាន។ លោក​ហារ៉ាន​បង្កើត​ឡុត។</verse>
				<verse number="28">លោក​ហារ៉ាន​បាន​ទទួល​មរណភាព នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។</verse>
				<verse number="29">លោក​អាប់រ៉ាម និង​លោក​ណាឃរ បាន​រៀប​អាពាហ៍ពិពាហ៍។ ភរិយា​របស់​លោក​អាប់រ៉ាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាឃរ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។</verse>
				<verse number="30">នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។</verse>
				<verse number="31">លោក​ថេរ៉ា​បាន​នាំ​លោក​អាប់រ៉ាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អាប់រ៉ាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="32">លោក​ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិសន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក​។</verse>
				<verse number="2">យើង​នឹង​អោយ​ប្រជាជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​អោយ​ពរ​អ្នក។ យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។</verse>
				<verse number="3">យើង​នឹង​អោយ​ពរ​ដល់​ជន​ទាំងឡាយ​ណា ដែល​អោយ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា​ដល់​ជន​ទាំងឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយសារ​អ្នក»​។</verse>
				<verse number="4">លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។</verse>
				<verse number="5">នៅ​ពេល​លោក​អាប់រ៉ាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ​ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បំរើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ាន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ</verse>
				<verse number="6">លោក​អាប់រ៉ាម​ដើរ​កាត់​ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន​ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។</verse>
				<verse number="7">ព្រះអម្ចាស់ ​បាន​យាង​មក​អោយ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សំរាប់​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ដែល​បាន​យាង​មក​អោយ​លោក​ឃើញ។</verse>
				<verse number="8">បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេតអែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេតអែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សំរាប់​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ហើយ​គោរព​បំរើ​ព្រះនាម​ ព្រះអម្ចាស់ ។</verse>
				<verse number="9">លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។</verse>
				<verse number="10">ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="11">ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា​អូន​មាន​រូប​ស្អាត​ណាស់។</verse>
				<verse number="12">ហេតុ​នេះ ពេល​ជន​ជាតិ​អេស៊ីប​ឃើញ​អូន​គេ​មុខ​ជា​ពោល​ថា “នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់!” គេ​នឹង​សម្លាប់​បង​ជា​មិន​ខាន ហើយ​ទុក​ជីវិត​អូន​អោយ​នៅ​រស់។</verse>
				<verse number="13">ដូច្នេះ សូម​អូន​និយាយ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​អោយ​គេ​រាប់​រក​បង​ដោយ​មេត្រី ព្រោះ​តែ​អូន ហើយ​បង​នឹង​បាន​រួច​ជីវិត ក៏​ដោយសារ​តែ​អូន​ដែរ»។</verse>
				<verse number="14">កាល​លោក​អាប់រ៉ាម​ទៅ​ដល់​ស្រុក​អេស៊ីប​ហើយ ជន​ជាតិ​អេស៊ីប​បាន​ឃើញ​ថា ភរិយា​របស់​លោក​មាន​រូប​ស្អាត​ណាស់។</verse>
				<verse number="15">ពួក​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឃើញ​គាត់​ដែរ ហើយ​នាំ​គ្នា​សរសើរ​ពី​គាត់​ទូល​ព្រះចៅ​ផារ៉ោន។ គេ​ក៏​នាំ​លោក​ស្រី​សារ៉ាយ​ចូល​ទៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="16">រីឯ​លោក​អាប់រ៉ាម​វិញ គេ​រាប់​រក​លោក​ដោយ​មេត្រី ព្រោះ​តែ​ភរិយា​របស់​លោក។ គេ​បាន​យក​ចៀម គោ លា អ្នក​បំរើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ មក​ជូន​លោក​អាប់រ៉ាម។</verse>
				<verse number="17">ប៉ុន្តែ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន និង​ព្រះញាតិវង្ស ជួប​នឹង​គ្រោះ​កាច​ដ៏​សែន​វេទនា ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម។</verse>
				<verse number="18">ពេល​នោះ ព្រះចៅ​ផារ៉ោន​កោះ​ហៅ​លោក​អាប់រ៉ាម​មក​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បែប​នេះ​ចំពោះ​យើង? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​យើង​ថា​នាង​ជា​ភរិយា​របស់​អ្នក?</verse>
				<verse number="19">ហេតុ​អ្វី​បាន​ជា​អ្នក​ថា​នាង​ជា​ប្អូន​ទៅ​វិញ បណ្ដាល​អោយ​យើង​យក​នាង​មក​ធ្វើ​ជា​មហេសី​របស់​យើង​ដូច្នេះ? នេះ​នែ៎ ភរិយា​របស់​អ្នក ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។</verse>
				<verse number="20">ព្រះចៅ​ផារ៉ោន​បញ្ជា​រាជ​បំរើ​អោយ​បើក​ផ្លូវ​ដល់​លោក​អាប់រ៉ាម ចាក​ចេញ​ទៅ​ជា​មួយ​ភរិយា​របស់​លោក ទាំង​យក​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ទៅ​ជា​មួយ​ផង។</verse>
			</chapter>
			<chapter number="13">
				<verse number="1">លោក​អាប់រ៉ាម​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប​ជា​មួយ​ភរិយា និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក។ លោក​ឡុត​ក៏​មក​ជា​មួយ​ដែរ។</verse>
				<verse number="2">លោក​អាប់រ៉ាម​មាន​ហ្វូង​សត្វ និង​មាន​មាស​ប្រាក់​ជា​ច្រើន។</verse>
				<verse number="3">លោក​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដំណាក់ ពី​តំបន់​ណេកិប​រហូត​ទៅ​ដល់​បេតអែល ជា​កន្លែង​ដែល​លោក​ធ្លាប់​បោះ​ជំរំ​កាល​ពី​ដំបូង នៅ​ចន្លោះ​បេតអែល និង​ក្រុង​អៃ</verse>
				<verse number="4">គឺ​នៅ​កន្លែង​ដែល​លោក​បាន​សង់​អាសនៈ​មួយ​កាល​ពី​មុន។ លោក​ក៏​គោរព​បំរើ​ព្រះនាម​ ព្រះអម្ចាស់ ​នៅ​ទី​នោះ។</verse>
				<verse number="5">លោក​ឡុត​ដែល​មក​ជា​មួយ​លោក​អាប់រ៉ាម ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​មាន​ជំរំ​ជា​ច្រើន​ដែរ។</verse>
				<verse number="6">ស្រុក​នោះ​ពុំ​មាន​លទ្ធភាព​អោយ​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ឡើយ ដ្បិត​លោក​ទាំង​ពីរ​មាន​សម្បត្តិ​ច្រើន​ពេក ជា​ហេតុ​ធ្វើ​អោយ​រស់​នៅ​ជា​មួយ​គ្នា​មិន​កើត។</verse>
				<verse number="7">ពេល​នោះ ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​អាប់រ៉ាម និង​ពួក​គង្វាល​ហ្វូង​សត្វ​របស់​លោក​ឡុត កើត​វិវាទ​នឹង​គ្នា។ រីឯ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរិស៊ីត ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។</verse>
				<verse number="8">លោក​អាប់រ៉ាម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡុត​ថា៖ «អ៊ំ​សូម​អង្វរ​ក្មួយ​ថា សុំ​កុំ​អោយ​មាន​ជម្លោះ​រវាង​អ៊ំ និង​ក្មួយ ឬ​រវាង​ពួក​គង្វាល​របស់​អ៊ំ និង​ពួក​គង្វាល​របស់​ក្មួយ​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា។</verse>
				<verse number="9">មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្ដាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្ដាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។</verse>
				<verse number="10">លោក​ឡុត​ងើប​មុខ​ឡើង សម្លឹង​មើល​ទៅ​ឃើញ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល មាន​ទឹក​នៅ​គ្រប់​ទី​កន្លែង។ នៅ​មុន​ពេល​ដែល ព្រះអម្ចាស់ ​រំលាយ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ទឹក​ដី​នៅ​កន្លែង​នោះ រហូត​ដល់​ស្រុក​សូអារ ប្រៀប​បាន​ទៅ​នឹង​សួន​ឧទ្យាន​របស់​ ព្រះអម្ចាស់ គឺ​ដូច​ទឹក​ដី​នៅ​ស្រុក​អេស៊ីប​ដែរ។</verse>
				<verse number="11">លោក​ឡុត​ជ្រើសរើស​យក​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​សំរាប់​គាត់ ហើយ​ក៏​ចេញ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ លោក​ទាំង​ពីរ​បាន​បែក​ពី​គ្នា តាម​របៀប​នេះ​ឯង។</verse>
				<verse number="12">លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន រីឯ​លោក​ឡុត​រស់​នៅ​តាម​ទីក្រុង​នានា​ក្នុង​តំបន់​នោះ ហើយ​បោះ​ជំរំ​នៅ​ក្បែរ​ក្រុង​សូដុម។</verse>
				<verse number="13">អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ក្រោយ​ពេល​លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម​ទៅ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ!</verse>
				<verse number="15">ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​អោយ​អ្នក និង​អោយ​ពូជពង្ស​របស់​អ្នក​រហូត​ត​ទៅ។</verse>
				<verse number="16">យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="17">ចូរ​ក្រោក​ឡើង ដើរ​អោយ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​អោយ​អ្នក​ហើយ»។</verse>
				<verse number="18">លោក​អាប់រ៉ាម​រើ​ជំរំ​មក​បោះ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ ជិត​ក្រុង​ហេប្រុន។ នៅ​ទី​នោះ លោក​បាន​សង់​អាសនៈ​មួយ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នៅ​គ្រា​នោះ ព្រះបាទ​អាំរ៉ាផែល​ជា​ស្ដេច​ស្រុក​ស៊ីណើរ ព្រះបាទ​អើយ៉ុក​ជា​ស្ដេច​ស្រុក​អេឡាសារ ព្រះបាទ​កេដូឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ និង​ព្រះបាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម</verse>
				<verse number="2">បាន​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ព្រះបាទ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម ព្រះបាទ​ប៊ីសារ​ជា​ស្ដេច​ក្រុង​កូម៉ូរ៉ា ព្រះបាទ​ស៊ីណាប​ជា​ស្ដេច​ក្រុង​អាដម៉ា ព្រះបាទ​សេមេប៊ើរ​ជា​ស្ដេច​ក្រុង​សេបោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ។</verse>
				<verse number="3">ស្ដេច​ទាំង​នេះ​បាន​មក​បោះ​ទ័ព​ជា​មួយ​គ្នា នៅ​ជ្រលង​ភ្នំ​ស៊ីឌីម គឺ​នៅ​សមុទ្រ​ប្រៃ។</verse>
				<verse number="4">ស្ដេច​ទាំង​នេះ​នៅ​ជា​រណប​របស់​ព្រះបាទ​កេដូឡោមើរ អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ទី​ដប់​បី​ក៏​នាំ​គ្នា​បះបោរ​ឡើង។</verse>
				<verse number="5">ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់បួន ព្រះបាទ​កេដូឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះអង្គ បាន​លើក​គ្នា​មក​វាយ​ជន​ជាតិ​រេផែម នៅ​ក្រុង​អាសថារ៉ូត-កើណែម ជន​ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន​ជាតិ​អេមីម នៅ​ក្រុង​គារយ៉ាថែម</verse>
				<verse number="6">និង​ជន​ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែលបារ៉ាន ដែល​នៅ​ជិត​វាល​រហោស្ថាន។</verse>
				<verse number="7">បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន​ជាតិ​អាម៉ាឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសាសូន-តាម៉ារ។</verse>
				<verse number="8">ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូរ៉ា ស្ដេច​ក្រុង​អាដម៉ា ស្ដេច​ក្រុង​សេបោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម</verse>
				<verse number="9">គឺ​តទល់​នឹង​ព្រះបាទ​កេដូឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះបាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះបាទ​អាំរ៉ាផែល​ជា​ស្ដេច​ស្រុក​ស៊ីណើរ និង​ព្រះបាទ​អើរយ៉ុក​ជា​ស្ដេច​ស្រុក​អេឡាសារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។</verse>
				<verse number="10">នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូរ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។</verse>
				<verse number="11">រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។</verse>
				<verse number="12">គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។</verse>
				<verse number="13">មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជំរាប​លោក​អាប់រ៉ាម ជា​ជន​ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំនៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន​ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង​ប្អូន​របស់​លោក​អែសកុល និង​លោក​អាន់នើរ ដែល​ជា​សម្ពន្ធមិត្ត​របស់​លោក​អាប់រ៉ាម។</verse>
				<verse number="14">កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​អោយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិសន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​ហូត​ទៅ​ដល់​ក្រុង​ដាន់។</verse>
				<verse number="15">លោក​បាន​ចែក​កងទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។</verse>
				<verse number="16">លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បង​ប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។</verse>
				<verse number="17">ក្រោយ​ពេល​ដែល​លោក​អាប់រ៉ាម​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្ដេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ហ្លួង។</verse>
				<verse number="18">ព្រះបាទ​ម៉ិលគីស្សាដែក​ជា​មហាក្សត្រ​នៅ​ក្រុង​សាឡឹម​ បាន​អោយ​គេ​យក​នំបុ័ង និង​ស្រា​ទំពាំងបាយជូរ​មក​ជូន​លោក​អាប់រ៉ាម។ ស្ដេច​ជា​បូជាចារ្យ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="19">ស្ដេច​បាន​អោយ​ពរ​លោក​អាប់រ៉ាម​ថា៖ «សូម​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​លោក​អាប់រ៉ាម</verse>
				<verse number="20">សូម​លើក​តម្កើង​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំងឡាយ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក!»។ លោក​អាប់រ៉ាម​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​រឹប​អូស​បាន មក​ថ្វាយ​ព្រះបាទ​ម៉ិលគីស្សាដែក​មួយ​ភាគ​ដប់។</verse>
				<verse number="21">ស្ដេច​ក្រុង​សូដុម​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «សូម​លោក​ប្រគល់​ប្រជាជន​មក​យើង ហើយ​ទុក​ទ្រព្យ​សម្បត្តិ​សំរាប់​លោក​ទៅ»។</verse>
				<verse number="22">លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា</verse>
				<verse number="23">ទូលបង្គំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ព្រះករុណា​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ទូលបង្គំ​មិន​យក​ដែរ កុំ​អោយ​ព្រះករុណា​មាន​រាជ​ឱង្ការ​ថា “យើង​បាន​ធ្វើ​អោយ​អាប់រ៉ាម​ទៅ​ជា​អ្នក​មាន”។</verse>
				<verse number="24">ទូលបង្គំ​មិន​ចង់​បាន​អ្វី​ឡើយ គឺ​សុំ​តែ​ម្ហូប​អាហារ​សំរាប់​ពួក​យុវជន ដែល​មក​ច្បាំង​ជា​មួយ​ទូលបង្គំ និង​សុំ​យក​អ្វីៗ​ជា​ចំណែក​របស់​អស់​អ្នក ដែល​មក​ជា​មួយ​ទូលបង្គំ​ប៉ុណ្ណោះ គឺ​របស់​លោក​អាន់នើរ លោក​អេសកុល និង​លោក​ម៉ាមរ៉េ។ អ្នក​ទាំង​នោះ​នឹង​យក​អ្វីៗ​ដែល​ជា​ចំណែក​របស់​ខ្លួន ដោយ​ខ្លួន​ឯង​ផ្ទាល់»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។</verse>
				<verse number="2">លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរមត៌ក​របស់​ទូលបង្គំ គឺ​អេលាស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស់​ឯណោះ​វិញ»។</verse>
				<verse number="3">លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​អោយ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បំរើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរមត៌ក​ត​ពី​ទូលបង្គំ»។</verse>
				<verse number="4">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បំរើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯណោះ ជា​អ្នក​ទទួល​មត៌ក»។</verse>
				<verse number="5">ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ពូជពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។</verse>
				<verse number="6">លោក​អាប់រ៉ាម​ជឿ​លើ​ ព្រះអម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​អោយ​បាន​សុចរិត*​។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ទៀត​ថា៖ «យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អ៊ើរ​នៅ​ស្រុក​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​អោយ​អ្នក​ទុក​ជា​សម្បត្តិ»។</verse>
				<verse number="8">លោក​អាប់រ៉ាម​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ តើ​ធ្វើ​ម្ដេច​អោយ​ដឹង​ថា ទូលបង្គំ​នឹង​ទទួល​ស្រុក​នេះ?»</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​អោយ​យើង»។</verse>
				<verse number="10">លោក​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​ពីរ រួច​ដាក់​ទន្ទឹម​គ្នា តែ​លោក​ពុំ​បាន​ពុះ​សត្វ​ស្លាប​ជា​ពីរ​ទេ។</verse>
				<verse number="11">ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​លោក​អាប់រ៉ាម​បាន​ដេញ​វា។</verse>
				<verse number="12">នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់រ៉ាម​លង់លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​លោក។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «តោង​ដឹង​ថា ពូជពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ​។</verse>
				<verse number="14">ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជាជាតិ ដែល​យក​ពូជពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។</verse>
				<verse number="15">រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួបជុំ​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដោយ​សុខសាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេមក្សាន្ត អាយុ​យឺនយូរ។</verse>
				<verse number="16">នៅ​តំណ​ទី​បួន ទើប​ពូជពង្ស​របស់​អ្នក​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​ជន​ជាតិ​អាម៉ូរី​ប្រព្រឹត្ត​បទ​ល្មើស​មិន​ទាន់​ដល់​កំរិត​នៅ​ឡើយ»។</verse>
				<verse number="17">លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្ដាត​ភ្លើង​ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។</verse>
				<verse number="18">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក​អាប់រ៉ាម ដោយ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត</verse>
				<verse number="19">ពួកកែន ស្រុក​កេនិស៊ីត ស្រុក​កាត់ម៉ូនី</verse>
				<verse number="20">ស្រុក​ហេត ស្រុក​ពេរិស៊ីត ស្រុក​រេផែម</verse>
				<verse number="21">ស្រុក​អាម៉ូរី ស្រុក​កាណាន ស្រុក​គើកាស៊ី និង​ស្រុក​យេប៊ូស»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">លោក​ស្រី​សារ៉ាយ ជា​ភរិយា​របស់​លោក​អាប់រ៉ាម ពុំ​បាន​បង្កើត​កូន​ជូន​លោក​ទេ។ គាត់​មាន​ស្រី​បំរើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​នាង​ហាការ។</verse>
				<verse number="2">លោក​ស្រី​សារ៉ាយ​ជំរាប​លោក​អាប់រ៉ាម​ថា៖ «ដោយ​ ព្រះអម្ចាស់ ​មិន​ប្រទាន​អោយ​ខ្ញុំ​មាន​កូន ដូច្នេះ សូម​លោក​ទៅ​យក​ស្រី​បំរើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង​»។ លោក​អាប់រ៉ាម​ក៏​ស្ដាប់​តាម​ពាក្យ​សំដី​របស់​លោក​ស្រី​សារ៉ាយ។</verse>
				<verse number="3">ពេល​លោក​ស្រី​សារ៉ាយ​ជា​ភរិយា​យក​នាង​ហាការ​ជន​ជាតិ​អេស៊ីប ដែល​ជា​ស្រី​បំរើ​របស់​ខ្លួន មក​ប្រគល់​អោយ​លោក​អាប់រ៉ាម​ជា​ស្វាមី​ធ្វើ​ជា​ប្រពន្ធ លោក​អាប់រ៉ាម​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។</verse>
				<verse number="4">លោក​បាន​យក​នាង​ហាការ ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ។ ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ដូច្នេះ នាង​ក៏​មាន​ចិត្ត​មាក់ងាយ​ម្ចាស់​ស្រី​របស់​ខ្លួន។</verse>
				<verse number="5">លោក​ស្រី​សារ៉ាយ​ពោល​ទៅ​កាន់​លោក​អាប់រ៉ាម​ថា៖ «ព្រោះ​តែ​លោក​ហ្នឹង​ហើយ​បាន​ជា​ខ្ញុំ​ត្រូវ​អាម៉ាស់! ខ្ញុំ​បាន​យក​ស្រី​បំរើ​របស់​ខ្ញុំ មក​ដាក់​លើ​ដើម​ទ្រូង​របស់​លោក។ តាំង​ពី​វា​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ វា​បែរ​ជា​មើលងាយ​ខ្ញុំ​ទៅ​វិញ។ សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​ចៅក្រម​រវាង​លោក និង​ខ្ញុំ​ចុះ!»។</verse>
				<verse number="6">លោក​អាប់រ៉ាម​តប​ទៅ​លោក​ស្រី​សារ៉ាយ​វិញ​ថា៖ «អូន​មាន​អំណាច​លើ​ស្រី​បំរើ​របស់​អូន​ស្រាប់ ដូច្នេះ បើ​អូន​ចង់​ធ្វើ​អ្វី​នាង ចូរ​ធ្វើ​តាម​តែ​អូន​យល់​ឃើញ​ទៅ​ចុះ»។ លោក​ស្រី​សារ៉ាយ​ក៏​ធ្វើ​បាប​នាង​ហាការ រហូត​ដល់​នាង​រត់​ចេញ​ឆ្ងាយ​ពី​គាត់​បាត់​ទៅ។</verse>
				<verse number="7">ទេវតា*​របស់​ ព្រះអម្ចាស់ ​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។</verse>
				<verse number="8">ទេវតា​នោះ​ពោល​ថា៖ «នាង​ហាការ​ជា​ស្រី​បំរើ​របស់​នាង​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ជា​ម្ចាស់​របស់​នាង​ខ្ញុំ»។</verse>
				<verse number="9">ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។</verse>
				<verse number="10">ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។</verse>
				<verse number="11">ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មាអែល​ ដ្បិត​ ព្រះអម្ចាស់ ​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។</verse>
				<verse number="12">កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ វា​នឹង​វាយ​មនុស្ស​ទាំង​អស់​ ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។ វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី បង​ប្អូន​របស់​វា»។</verse>
				<verse number="13">នាង​ហាការ​បាន​ថ្វាយ​ព្រះនាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះបន្ទូល​មក​នាង​ថា “ព្រះអង្គ​ជា​អែលរ៉ូអ៊ី”​ ដ្បិត​នាង​ពោល​ថា «ព្រះជាម្ចាស់​ទត​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ»។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​នោះ​ថា “អណ្ដូង​ឡាហាយ-រយ”។ អណ្ដូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។</verse>
				<verse number="15">នាង​ហាការ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អាប់រ៉ាម ហើយ​លោក​អាប់រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​នាង​ហាការ​បាន​បង្កើត​ជូន​លោក​នោះ​ថា “អ៊ីស្មាអែល”។</verse>
				<verse number="16">នៅ​ពេល​ដែល​នាង​ហាការ​បង្កើត​អ៊ីស្មាអែល​ជូន​លោក​នោះ លោក​អាប់រ៉ាម​មាន​អាយុ​ប៉ែតសិប​ប្រាំ​មួយ​ឆ្នាំ​ហើយ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅសិប​ប្រាំ​បួន​ឆ្នាំ ព្រះអម្ចាស់ ​យាង​មក​អោយ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​អោយ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។</verse>
				<verse number="2">យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។</verse>
				<verse number="3">លោក​អាប់រ៉ាម​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖</verse>
				<verse number="4">«ចំណែក​យើង យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជាជាតិ​ដ៏​ច្រើន</verse>
				<verse number="5">គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជាជាតិ​ដ៏​ច្រើន។</verse>
				<verse number="6">យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​អោយ​អ្នក​បង្កើត​ប្រជាជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។</verse>
				<verse number="7">យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធមេត្រី​នេះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។</verse>
				<verse number="8">យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​អោយ​អ្នក និង​អោយ​ពូជពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ទុក​ជា​កេរមត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជពង្ស​អ្នក»។</verse>
				<verse number="9">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​អប្រាហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធមេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ​ត្រូវ​គោរព​តាម​គ្រប់​តំណ​ត​ទៅ។</verse>
				<verse number="10">អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​ត​ទៅ​នេះ គឺ​ត្រូវ​កាត់​ស្បែក*​អោយ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="11">អ្នក​រាល់​គ្នា​កាត់​ស្បែក​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។</verse>
				<verse number="12">នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្ដី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ពូជពង្ស​របស់​អ្នក​ក្ដី ត្រូវ​តែ​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា។</verse>
				<verse number="13">គេ​ត្រូវ​កាត់​ស្បែក​អោយ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​ជា​ដរាប។</verse>
				<verse number="14">រីឯ​បុរស​ណា​ដែល​គ្មាន​សញ្ញា​សំគាល់​កាត់​ស្បែក​នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់កាល់​បុរស​នោះ​អោយ​ដាច់​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់​យើង​ហើយ»។</verse>
				<verse number="15">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ​។</verse>
				<verse number="16">យើង​នឹង​អោយ​ពរ​នាង ហើយ​យើង​នឹង​អោយ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​អោយ​ពរ​នាង នាង​នឹង​បង្កើត​ប្រជាជាតិ​ជា​ច្រើន​ ហើយ​ក៏​នឹង​មាន​ស្ដេច​របស់​សាសន៍​នានា កើត​ចេញ​ពី​នាង​ដែរ»។</verse>
				<verse number="17">លោក​អប្រាហាំ​ក្រាប​ចុះ អោន​មុខ​ដល់​ដី លោក​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ​អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅសិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សំរាល​កូន​បាន​ឬ?»។</verse>
				<verse number="18">លោក​អប្រាហាំ​ទូល​ព្រះជាម្ចាស់​ថា៖ «បើ​ព្រះអង្គ​ទុក​អោយ​អ៊ីស្មាអែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។</verse>
				<verse number="19">ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​អោយ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “អ៊ីសាក”​។ យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​កូន​នោះ និង​ពូជពង្ស​ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​ជា​ដរាប​ត​ទៅ។</verse>
				<verse number="20">ចំពោះ​អ៊ីស្មាអែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​អោយ​ពរ​វា យើង​នឹង​ធ្វើ​អោយ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​អោយ​ពូជពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្ដេច​ដប់ពីរ​អង្គ​នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​អោយ​មាន​ប្រជាជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​វា​ដែរ។</verse>
				<verse number="21">ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ៊ីសាក គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​អោយ​អ្នក នៅ​ឆ្នាំ​ក្រោយ​ក្នុង​ខែ​នេះ»។</verse>
				<verse number="22">បន្ទាប់​ពី​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​លោក​អប្រាហាំ​ឡើង​ទៅ។</verse>
				<verse number="23">នៅ​ថ្ងៃ​ដដែល​នោះ លោក​អប្រាហាំ​បាន​នាំ​អ៊ីស្មាអែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បំរើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បង្គាប់​ដល់​លោក។</verse>
				<verse number="24">ពេល​លោក​អប្រាហាំ​ទទួល​ពិធី​កាត់​ស្បែក​នោះ លោក​មាន​អាយុ​កៅសិប​ប្រាំ​បួន​ឆ្នាំ​ហើយ</verse>
				<verse number="25">រីឯ​អ៊ីស្មាអែល​ជា​កូន​របស់​លោក មាន​អាយុ​ដប់​បី​ឆ្នាំ នៅ​ពេល​ទទួល​ពិធី​កាត់​ស្បែក។</verse>
				<verse number="26">លោក​អប្រាហាំ និង​អ៊ីស្មាអែល​ជា​កូន​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​ជា​មួយ​គ្នា</verse>
				<verse number="27">ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក ឬ​អ្នក​ក្រៅ​ដែល​លោក​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បំរើ ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក​ជា​មួយ​លោក​ដែរ។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះអម្ចាស់ ​បាន​យាង​មក​អោយ​លោក​អប្រាហាំ​ឃើញ នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កំដៅ​ហើយ លោក​អប្រាហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក</verse>
				<verse number="2">លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី</verse>
				<verse number="3">ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បំរើ​របស់​លោក​ឡើយ។</verse>
				<verse number="4">សូម​អោយ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សំរាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ</verse>
				<verse number="5">ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​មួយ​ដុំ​មក​ជូន​លោក​ពិសា ដើម្បី​អោយ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បំរើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។</verse>
				<verse number="6">លោក​អប្រាហាំ​ប្រញាប់ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​អោយ​បាន​រួសរាន់​ទៅ»។</verse>
				<verse number="7">បន្ទាប់​មក លោក​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​អោយ​ក្មេង​បំរើ​ម្នាក់​យក​ទៅ​សម្លាប់ ធ្វើ​ម្ហូប​ជា​បន្ទាន់។</verse>
				<verse number="8">លោក​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​រៀបចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​លោក​ផ្ទាល់​ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។</verse>
				<verse number="9">បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​លោក​ថា៖ «នាង​សារ៉ា​ភរិយា​របស់​លោក​នៅ​ឯ​ណា?»។ លោក​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯណោះ»។</verse>
				<verse number="10">ព្រះអម្ចាស់​​មាន​ព្រះបន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។</verse>
				<verse number="11">លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។</verse>
				<verse number="12">គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តំរេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?”</verse>
				<verse number="14">តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ ព្រះអម្ចាស់ ​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។</verse>
				<verse number="15">លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ​មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។</verse>
				<verse number="16">បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អប្រាហាំ​ជូន​ដំណើរ ដើម្បី​លា​គ្នា។</verse>
				<verse number="17">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «តើ​គួរ​អោយ​យើង​លាក់​កិច្ចការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​នោះ មិន​អោយ​អប្រាហាំ​ដឹង​ឬ?</verse>
				<verse number="18">អប្រាហាំ​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជាជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ</verse>
				<verse number="19">ដ្បិត​យើង​បាន​ជ្រើសរើស​គាត់ ដើម្បី​ណែនាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ អោយ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់ ​នឹង​ប្រោស​ប្រទាន​អោយ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក​អំពី​គាត់»។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។</verse>
				<verse number="21">យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​អោយ​ដឹង​ថា​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង​ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត យើង​មុខ​ជា​ដឹង​មិន​ខាន»។</verse>
				<verse number="22">បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​លោក​អប្រាហាំ​វិញ លោក​ឈរ​នៅ​ជា​មួយ​ ព្រះអម្ចាស់ ​ដដែល។</verse>
				<verse number="23">លោក​អប្រាហាំ​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «តើ​ព្រះអង្គ​នឹង​ធ្វើ​អោយ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?</verse>
				<verse number="24">ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះអង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​គេ ដោយ​យោគយល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?</verse>
				<verse number="25">ព្រះអង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត​រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ព្រះអង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅក្រម​នៃ​ផែនដី​ទាំង​មូល​តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់ រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើកលែង​ទោស​អោយ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគយល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។</verse>
				<verse number="27">លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះអម្ចាស់​បែប​នេះ។</verse>
				<verse number="28">មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហាសិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។</verse>
				<verse number="29">លោក​អប្រាហាំ​នៅ​តែ​ទូល​ព្រះអង្គ​ថា៖ «ប្រហែល​មាន​តែ​សែសិប​នាក់​ទេ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែសិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។</verse>
				<verse number="30">លោក​អប្រាហាំ​ទូល​ថា៖ «សូម​ ព្រះអម្ចាស់ ​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាមសិប​នាក់»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាមសិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។</verse>
				<verse number="31">លោក​អប្រាហាំ​ទូល​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ​ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ ព្រះអម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។</verse>
				<verse number="32">លោក​អប្រាហាំ​ទូល​ថា៖ «សូម​ ព្រះអម្ចាស់ ​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។</verse>
				<verse number="33">កាល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ជា​មួយ​លោក​អប្រាហាំ​រួច​រាល់​ហើយ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ទៅ រីឯ​លោក​អប្រាហាំ​ក៏​វិល​ទៅ​ជំរំ​លោក​វិញ​ដែរ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">នៅ​ពេល​ល្ងាច ទេវតា*​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម។ លោក​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​លោក​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល​ដោយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។</verse>
				<verse number="2">គាត់​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ ជា​អ្នក​បំរើ​របស់​លោក​សិន សូម​លោក​ម្ចាស់​លាង​ជើង ហើយ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់ ចាំ​ស្អែក​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តាំង​ពី​ព្រលឹម»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​សំរាក​នៅ​តាម​ទីធ្លា​ក្រុង​ក៏​បាន»។</verse>
				<verse number="3">ប៉ុន្តែ ដោយ​លោក​ឡុត​ចេះ​តែ​ទទូច​អង្វរ​ខ្លាំង​ពេក ទេវតា​ទាំង​ពីរ​ក៏​ចូល​ទៅ​ផ្ទះ​គាត់។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ និង​អោយ​គេ​ដុត​នំបុ័ង​ឥត​មេ​ជូន​ទេវតា ទេវតា​ក៏​បរិភោគ។</verse>
				<verse number="4">ពេល​នោះ គេ​មិន​ទាន់​ចូល​ដំណេក​នៅ​ឡើយ​ទេ ស្រាប់​តែ​មាន​អ្នក​ក្រុង​នោះ គឺ​ប្រុសៗ​នៅ​ក្រុង​សូដុម​គ្រប់ៗ​គ្នា តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ នាំ​គ្នា​ឡោមព័ទ្ធ​ផ្ទះ​លោក​ឡុត។</verse>
				<verse number="5">គេ​ស្រែក​សួរ​លោក​ឡុត​ថា៖ «តើ​ពួក​អ្នក​ដែល​ចូល​មក​ផ្ទះ​អ្នក​ឯង​ពី​ល្ងាចមិញ​នៅ​ឯ​ណា? ចូរ​អោយ​គេ​ចេញ​មក! យើង​នឹង​រួម​ដំណេក​​ជា​មួយ​ពួក​គេ»។</verse>
				<verse number="6">លោក​ឡុត​ចេញ​មក​ជួប​ពួក​គេ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ពី​ក្រោយ​ខ្នង​វិញ។</verse>
				<verse number="7">គាត់​ពោល​ថា៖ «បង​ប្អូន​អើយ សូម​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អី!</verse>
				<verse number="8">ខ្ញុំ​សូម​អង្វរ​បង​ប្អូន​ទៅ​ចុះ មើល៍ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​ពុំ​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ​ទេ ខ្ញុំ​នឹង​នាំ​វា​ចេញ​មក​ជូន​បង​ប្អូន​នៅ​ខាង​ក្រៅ អោយ​បង​ប្អូន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​ទៅ​ចុះ ក៏​ប៉ុន្តែ សូម​មេត្តា​កុំ​ប៉ះពាល់​បុរស​ទាំង​នេះ ដែល​បាន​មក​ស្នាក់​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​ឡើយ»។</verse>
				<verse number="9">ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ​បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង​ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​លោក​ឡុត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បម្រុង​នឹង​ទម្លាយ​ទ្វារ។</verse>
				<verse number="10">ពេល​នោះ ទេវតា​ទាំង​ពីរ​លូក​ដៃ​ទៅ​ទាញ​លោក​ឡុត​ចូល​មក​ក្នុង​ផ្ទះ រួច​បិទ​ទ្វារ​ជិត​វិញ។</verse>
				<verse number="11">បន្ទាប់​មក ទេវតា​បាន​ធ្វើ​អោយ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា តាំង​ពី​តូច​ដល់​ធំ ដូច្នេះ ពួក​គេ​ពុំ​អាច​រក​មាត់​ទ្វារ​ចូល​ទៅ​ក្នុង​ផ្ទះ​បាន​ឡើយ។</verse>
				<verse number="12">ទេវតា​ពោល​ទៅ​លោក​ឡុត​ថា៖ «តើ​មាន​នរណា​ខ្លះ​នៅ​ជា​មួយ​លោក? បើ​មាន​កូន​ប្រសា កូន​ប្រុស កូន​ស្រី និង​មាន​អ្វី​ទៀត​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ក្នុង​ក្រុង ចូរ​នាំ​ចេញ​ពី​កន្លែង​នេះ​ទៅ</verse>
				<verse number="13">ដ្បិត​យើង​នឹង​រំលាយ​ក្រុង​នេះ​ចោល ពីព្រោះ​ពាក្យ​ចោទ​ប្រកាន់​ក្រុង​នេះ​បាន​លាន់​ឮ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ ព្រះអម្ចាស់ ​បាន​ចាត់​ពួក​យើង​អោយ​មក​រំលាយ​ក្រុង​នេះ​ចោល»។</verse>
				<verse number="14">លោក​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា​ប្រុសៗ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ ព្រះអម្ចាស់ ​នឹង​រំលាយ​ទីក្រុង​ចោល!»។ ប៉ុន្តែ កូន​ប្រសា​របស់​គាត់​យល់​ឃើញ​ថា គាត់​គ្រាន់​តែ​និយាយ​លេង​ប៉ុណ្ណោះ។</verse>
				<verse number="15">ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​អោយ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។</verse>
				<verse number="16">ប៉ុន្តែ ដោយ​លោក​ឡុត​នៅ​បង្អែបង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ និង​កូន​ស្រី​គាត់​ទាំង​ពីរ ទាញ​ចេញ​ទៅ​ទុក​អោយ​នៅ​ខាង​ក្រៅ​ទីក្រុង ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហប្ញទ័យ​អោយ​គាត់​បាន​រួច​ជីវិត។</verse>
				<verse number="17">ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ទេវតា​ម្នាក់​ពោល​ថា៖ «ចូរ​រត់​អោយ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​អោយ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​អោយ​រួច​អាយុ​ជីវិត»។</verse>
				<verse number="18">លោក​ឡុត​ពោល​ទៅ​ទេវតា​វិញ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ប្របាទ​ផង!</verse>
				<verse number="19">សូម​លោក​ម្ចាស់​អធ្យាស្រ័យ​ទៅ​ចុះ ដ្បិត​លោក​ម្ចាស់​សំដែង​សប្បុរសធម៌​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ប្របាទ ដោយ​ទុក​ជីវិត​ខ្ញុំ​ប្របាទ​អោយ​នៅ​រស់។ ប៉ុន្តែ ខ្ញុំ​ប្របាទ​ពុំ​អាច​រត់​ទៅ​តំបន់​ភ្នំ​ទាន់​ទេ ព្រោះ​ខ្ញុំ​ប្របាទ​មុខ​ជា​ជួប​នឹង​មហន្តរាយ​នេះ ហើយ​ត្រូវ​ស្លាប់​មិន​ខាន។</verse>
				<verse number="20">សូម​លោក​ម្ចាស់​អធ្យាស្រ័យ​អោយ​ខ្ញុំ​ប្របាទ​ផង មើល៍ មាន​ក្រុង​មួយ​នៅ​ជិត​នេះ​ស្រាប់ ខ្ញុំ​ប្របាទ​អាច​រត់​ទៅ​ជ្រក​កោន​បាន ព្រោះ​ក្រុង​នេះ​តូច​ទេ! សូម​មេត្តា​អោយ​ខ្ញុំ​ប្របាទ​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដ្បិត​ក្រុង​នោះ​ពិត​ជា​តូច​មែន! ខ្ញុំ​ប្របាទ​នឹង​ស្នាក់​នៅ​ទី​នោះ អោយ​បាន​រួច​ជីវិត»។</verse>
				<verse number="21">ទេវតា​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគយល់​ដល់​លោក​ម្ដង​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​លោក​និយាយ​នេះ​ទេ។</verse>
				<verse number="22">ចូរ​ប្រញាប់ប្រញាល់​រត់​អោយ​ដល់​ក្រុង​នោះ​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​មុន​លោក​ទៅ​ដល់​ឡើយ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «សូអារ»​។</verse>
				<verse number="23">ពេល​លោក​ឡុត​ចូល​ទៅ​ដល់​ក្រុង​សូអារ ព្រះអាទិត្យ​បាន​រះ​បំភ្លឺ​ផែនដី​ហើយ។</verse>
				<verse number="24">ពេល​នោះ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​មាន​ស្ពាន់ធ័រ និង​មាន​ភ្លើង​បង្អុរ​ចុះ​ពី​មេឃ គឺ​ចុះ​មក​ពី​ ព្រះអម្ចាស់ ធ្លាក់​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា។</verse>
				<verse number="25">ព្រះអង្គ​បាន​រំលាយ​ក្រុង​ទាំង​នោះ តំបន់​វាល​រាប​ទាំង​មូល និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​រុក្ខជាតិ​ទាំងឡាយ​ដែល​ដុះ​នៅ​លើ​ដី ត្រូវ​វិនាស​អន្តរាយ​អស់។</verse>
				<verse number="26">រីឯ​ភរិយា​របស់​លោក​ឡុត​វិញ គាត់​បាន​ងាក​មើល​ក្រោយ គាត់​ក៏​ក្លាយ​ទៅ​ជា​រូប​ចម្លាក់​អំបិល។</verse>
				<verse number="27">លុះ​ព្រលឹម​ឡើង លោក​អប្រាហាំ​ទៅ​កន្លែង​ដែល​លោក​បាន​នៅ​ជា​មួយ​ ព្រះអម្ចាស់ ។</verse>
				<verse number="28">លោក​សម្លឹង​មើល​ទៅ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​តំបន់​វាល​រាប​ទាំង​មូល ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។</verse>
				<verse number="29">នៅ​ពេល​ព្រះជាម្ចាស់​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ ព្រះអង្គ​បាន​នឹក​គិត​ដល់​លោក​អប្រាហាំ គឺ​ព្រះអង្គ​បាន​ប្រោស​លោក​ឡុត​អោយ​រួច​ផុត​ពី​មហន្តរាយ ក្នុង​ពេល​ព្រះអង្គ​រំលាយ​ក្រុង​ដែល​លោក​ឡុត​រស់​នៅ​នោះ។</verse>
				<verse number="30">លោក​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​នោះ​ទេ។ គាត់​ស្នាក់​នៅ​តាម​រូង​ភ្នំ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ។</verse>
				<verse number="31">ពេល​នោះ នាង​បង​និយាយ​ទៅ​កាន់​នាង​ពៅ​ថា៖ «ឪពុក​យើង​ចាស់​ហើយ ហើយ​នៅ​ក្នុង​ស្រុក​នេះ​ក៏​គ្មាន​ប្រុស​ណា​មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដូច​គេ​ដូច​ឯង​ក្នុង​លោក​នេះ​ឡើយ។</verse>
				<verse number="32">ដូច្នេះ មក៍! យើង​នាំ​គ្នា​បង្អក​ស្រា​ឪពុក​យើង រួច​រួម​ដំណេក​ជា​មួយ​គាត់​ទៅ ដើម្បី​អោយ​យើង​បាន​បន្ត​ពូជ​ពី​ឪពុក​យើង»។</verse>
				<verse number="33">នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​ឪពុក​របស់​ខ្លួន រួច​ហើយ នាង​បង​ចូល​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។</verse>
				<verse number="34">លុះ​ស្អែក​ឡើង នាង​បង​បាន​និយាយ​ទៅ​កាន់​នាង​ប្អូន​ថា៖ «ពី​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​ឪពុក យប់​នេះ យើង​យក​ស្រា​មក​បង្អក​គាត់​ទៀត​ទៅ រួច​សិម​ឯង​ចូល​ដេក​ជា​មួយ​គាត់​ម្ដង ដើម្បី​ត​ពូជ​ពី​ឪពុក​របស់​យើង»។</verse>
				<verse number="35">នៅ​យប់​នោះ នាង​ទាំង​ពីរ​ក៏​បង្អក​ស្រា​អោយ​ឪពុក​សា​ជា​ថ្មី ហើយ​នាង​ពៅ​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ឪពុក តែ​គាត់​ពុំ​ដឹង​ខ្លួន​ទេ មិន​ដឹង​ជា​នាង​ចូល​ដេក​ថ្មើរ​ណា ចេញ​ថ្មើរ​ណា​ឡើយ។</verse>
				<verse number="36">ក្រោយ​មក កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឡុត​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​របស់​ខ្លួន។</verse>
				<verse number="37">នាង​បង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន​ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។</verse>
				<verse number="38">នាង​ពៅ​ក៏​សំរាល​បាន​កូន​ប្រុស​មួយ​ដែរ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា បេនអាំមី ដែល​ជា​ឪពុក​របស់​ជន​ជាតិ​អាំម៉ូន​សព្វ​ថ្ងៃ​នេះ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">លោក​អប្រាហាំ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ណេកិប។ លោក​បាន​តាំង​ទី​លំនៅ​នៅ​ចន្លោះ​ក្រុង​កាដេស និង​ក្រុង​ស៊ើរ បន្ទាប់​មក លោក​បាន​ទៅ​នៅ​ក្រុង​កេរ៉ា។</verse>
				<verse number="2">លោក​អប្រាហាំ​តែង​ប្រាប់​គេ​ថា លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ទេ។ ព្រះបាទ​អប៊ីម៉ាឡិច ជា​ស្ដេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​អោយ​ទៅ​ចាប់​លោក​ស្រី​សារ៉ា​មក។</verse>
				<verse number="3">ពេល​នោះ ព្រះជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ាឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។</verse>
				<verse number="4">ព្រះបាទ​អប៊ីម៉ាឡិច​ពុំ​ទាន់​បាន​ប៉ះពាល់​លោក​ស្រី​សារ៉ា​នៅ​ឡើយ​ទេ ស្ដេច​ទូល​វិញ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​ប្រហារ​ជីវិត​ប្រជាជាតិ​មួយ ទោះ​បី​ជាតិ​នោះ​សុចរិត​ក៏​ដោយ​ឬ?</verse>
				<verse number="5">បុរស​នោះ​ទេ​តើ​ដែល​បាន​ប្រាប់​ទូលបង្គំ​ថា​“នាង​ត្រូវ​ជា​ប្អូន​ខ្ញុំ” ហើយ​ស្ត្រី​នោះ​ផ្ទាល់​ក៏​បាន​ប្រាប់​ទូលបង្គំ​ថា​“គាត់​ត្រូវ​ជា​បង​ខ្ញុំ”​ដែរ។ ទូលបង្គំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ចិត្ត​ស្អាតស្អំ​ទេ ហើយ​ដៃ​ទូលបង្គំ​ក៏​ឥត​សៅហ្មង​ដែរ»។</verse>
				<verse number="6">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ស្ដេច​វិញ ក្នុង​សុបិន​និមិត្ត​នោះ​ថា៖ «យើង​ក៏​ដឹង​ច្បាស់​ដែរ​ថា អ្នក​ធ្វើ​ដូច្នេះ ដោយ​ចិត្ត​ស្អាតស្អំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មក​ឃាត់​អ្នក កុំ​អោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ យើង​មិន​បណ្ដោយ​អោយ​អ្នក​ប៉ះពាល់​នាង​ឡើយ។</verse>
				<verse number="7">ឥឡូវ​នេះ ចូរ​ប្រគល់​នាង​ទៅ​អោយ​បុរស​នោះ​វិញ​ទៅ ដ្បិត​គាត់​ជា​ព្យាការី​​មួយ​រូប គាត់​នឹង​ទូលអង្វរ​អោយ​អ្នក ដើម្បី​អោយ​អ្នក​បាន​រួច​ជីវិត។ ប្រសិន​បើ​អ្នក​មិន​ប្រគល់​នាង​ទៅ​អោយ​គាត់​វិញ​ទេ តោង​ដឹង​ថា អ្នក​មុខ​ជា​ត្រូវ​ស្លាប់​ជា​មួយ​ញាតិ​វង្ស​របស់​អ្នក​មិន​ខាន»។</verse>
				<verse number="8">ព្រះបាទ​អប៊ីម៉ាឡិច​ក្រោក​ឡើង​ពី​ព្រលឹម ស្ដេច​កោះ​ហៅ​អ្នក​បំរើ​ទាំង​អស់​មក ហើយ​រៀប​រាប់​ប្រាប់​អំពី​ហេតុការណ៍​អស់​ទាំង​នេះ។ ពួក​បំរើ​របស់​ស្ដេច​ព្រឺ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="9">ព្រះបាទ​អប៊ីម៉ាឡិច​ហៅ​លោក​អប្រាហាំ​មក រួច​មាន​រាជ​ឱង្ការ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​លោក បាន​ជា​លោក​នាំ​ទាំង​នគរ​របស់​ខ្ញុំ ទាំង​ខ្ញុំ អោយ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​បែប​នេះ? លោក​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​របៀប​ដែល​មិន​គួរ​ប្រព្រឹត្ត​ទាល់​តែ​សោះ!»។</verse>
				<verse number="10">បន្ទាប់​មក ព្រះបាទ​អប៊ីម៉ាឡិច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «តើ​លោក​មាន​គោល​បំណង​អ្វី​បាន​ជា​ប្រព្រឹត្ត​បែប​នេះ?»។</verse>
				<verse number="11">លោក​អប្រាហាំ​តប​ថា៖ «ទូលបង្គំ​នឹក​គិត​ថា នៅ​ស្រុក​នេះ ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​មើល​ទៅ គេ​មុខ​ជា​ប្រហារ​ជីវិត​ទូលបង្គំ ព្រោះ​តែ​ប្រពន្ធ​ទូលបង្គំ​មិន​ខាន។</verse>
				<verse number="12">មួយ​វិញ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូលបង្គំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ទូលបង្គំ​ដែរ តែ​ម្ដាយ​ទីទៃ​ពី​គ្នា រួច​នាង​ក៏​បាន​រៀបការ​ជា​មួយ​ទូលបង្គំ។</verse>
				<verse number="13">នៅ​ពេល​ព្រះជាម្ចាស់​នាំ​ទូលបង្គំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិសន្ដាន​របស់​ទូលបង្គំ ទូលបង្គំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា​ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។</verse>
				<verse number="14">ព្រះបាទ​អប៊ីម៉ាឡិច​បាន​យក​ចៀម យក​គោ​ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​នាំ​ខ្ញុំ​បំរើ​ប្រុស​ស្រី​មក​ជូន​លោក​អប្រាហាំ ហើយ​ក៏​បាន​ប្រគល់​លោក​ស្រី​សារ៉ា​ជូន​លោក​វិញ​ដែរ។</verse>
				<verse number="15">ព្រះបាទ​អប៊ីម៉ាឡិច​មាន​រាជឱង្ការ​ថា៖ «មើល៍ ស្រុក​របស់​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ស្រាប់​ហើយ លោក​ចង់​តាំង​ទី​លំនៅ​នៅ​ទី​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។</verse>
				<verse number="16">ព្រះអង្គ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ស្រី​សារ៉ា​ថា៖ «ខ្ញុំ​បាន​អោយ​ប្រាក់​សុទ្ធ​ទៅ​បង​របស់​នាង​ចំនួន​មួយ​ពាន់​តម្លឹង ដើម្បី​ទុក​ជា​សញ្ញា​បញ្ជាក់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ថា នាង​ពុំ​បាន​បង់​កិត្តិយស​ឡើយ»។</verse>
				<verse number="17">លោក​អប្រាហាំ​បាន​ទូលអង្វរ​ព្រះជាម្ចាស់ សូម​មេត្តា​ប្រោស​ព្រះបាទ​អប៊ីម៉ាឡិច ព្រម​ទាំង​មហេសី និង​ពួក​ស្រី​ស្នំ​របស់​ព្រះអង្គ អោយ​បាន​ជា​សះស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​ត​ទៅ​ទៀត​បាន</verse>
				<verse number="18">ដ្បិត​ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ស្ត្រីៗ ក្នុង​ព្រះរាជវង្ស​របស់​ព្រះបាទ​អប៊ីម៉ាឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​លោក​ស្រី​សារ៉ា​ជា​ភរិយា​របស់​លោក​អប្រាហាំ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះអម្ចាស់ ​បាន​ប្រោសប្រណី​លោក​ស្រី​សារ៉ា ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក គឺ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="2">លោក​ស្រី​សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អប្រាហាំ ក្នុង​ពេល​លោក​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​លោក។</verse>
				<verse number="3">លោក​ដាក់​ឈ្មោះ​កូន​ដែល​កើត​មក​នោះ គឺ​កូន​ដែល​លោក​ស្រី​សារ៉ា​បាន​បង្កើត​ជូន​លោក​ថា “អ៊ីសាក”។</verse>
				<verse number="4">ពេល​អ៊ីសាក​ជា​កូន​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ ស្រប​តាម​ព្រះបញ្ជា​របស់​ព្រះជាម្ចាស់។</verse>
				<verse number="5">ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អប្រាហាំ​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ។</verse>
				<verse number="6">ពេល​នោះ លោក​ស្រី​សារ៉ា​ពោល​ថា៖ «ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​មនុស្សម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។</verse>
				<verse number="7">គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​លោក​អប្រាហាំ​ថា “ថ្ងៃ​មួយ អ្នក​សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក ក្នុង​គ្រា​ដែល​លោក​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។</verse>
				<verse number="8">លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។</verse>
				<verse number="9">លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មាអែល ជា​កូន​ដែល​នាង​ហាការ ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រាហាំ កំពុង​តែ​សើច​លេង</verse>
				<verse number="10">គាត់​ជំរាប​លោក​អប្រាហាំ​ថា៖ «សូម​បណ្ដេញ​ស្រី​បំរើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​អោយ​កូន​របស់​ស្រី​បំរើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។</verse>
				<verse number="11">ពាក្យ​នេះ​ធ្វើ​អោយ​លោក​អប្រាហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មាអែល​ក៏​ជា​កូន​របស់​លោក​ដែរ។</verse>
				<verse number="12">ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បំរើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​អោយ​អ្នក។</verse>
				<verse number="13">រីឯ​កូន​ប្រុស​របស់​ស្រី​បំរើ​នោះ​វិញ យើង​នឹង​ធ្វើ​អោយ​វា​បាន​ទៅ​ជា​ប្រជាជាតិ​មួយ ដ្បិត​វា​ក៏​ជា​ពូជពង្ស​របស់​អ្នក​ដែរ»។</verse>
				<verse number="14">ស្អែក​ឡើង​លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក ប្រគល់​អោយ​នាង​ហាការ ដោយ​លើក​ដាក់​លើ ក​នាង។ លោក​ក៏​ប្រគល់​កូន​ទៅ​អោយ​នាង រួច​ប្រាប់​នាង​អោយ​ចេញ​ទៅ។ នាង​ហាការ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិលវល់​នៅ​ក្នុង​វាល​រហោស្ថាន​ជិត​ក្រុង​បៀរសេបា។</verse>
				<verse number="15">ពេល​អស់​ទឹក​ពី​បំពង់​ហើយ នាង​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ</verse>
				<verse number="16">រួច​នាង​ទៅ​អង្គុយ​ដាច់​ឡែក​ពី​កូន ចម្ងាយ​ប្រមាណ​មួយ​សន្ទុះ​ព្រួញ ដ្បិត​នាង​ពោល​ថា៖ «ខ្ញុំ​មិន​ចង់​ឃើញ​កូន​ស្លាប់​នៅ​មុខ​ខ្ញុំ​ឡើយ!»។ ដូច្នេះ នាង​ក៏​អង្គុយ​ដាច់​ឡែក​ពី​កូន ហើយ​ចាប់​ផ្ដើម​ទ្រហោ​យំ។</verse>
				<verse number="17">ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​សំរែក​របស់​ក្មេង​នោះ ហើយ​ទេវតា​របស់​ព្រះជាម្ចាស់​ហៅ​នាង​ហាការ​ពី​លើ​មេឃ​មក​ថា៖ «ហាការ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​សំរែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។</verse>
				<verse number="18">ចូរ​ក្រោក​ឡើង ទៅ​យក​កូន​ប្រុស​នាង ហើយ​ចាប់​ដៃ​វា​លើក​ឡើង ដ្បិត​យើង​នឹង​ធ្វើ​អោយ​វា​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ»។</verse>
				<verse number="19">ព្រះជាម្ចាស់​បាន​ប្រោស​អោយ​នាង​ឃើញ​អណ្ដូង​មួយ​ដែល​មាន​ទឹក នាង​ក៏​ដាក់​ទឹក​ពេញ​បំពង់ រួច​យក​ទៅ​អោយ​កូន​ផឹក។</verse>
				<verse number="20">ព្រះជាម្ចាស់​គង់​ជា​មួយ​ក្មេង​នោះ វា​មាន​វ័យ​ចំរើន​ឡើង ហើយ​រស់​នៅ​តាម​វាល​រហោស្ថាន និង​ពូកែ​បាញ់​ធ្នូ។</verse>
				<verse number="21">អ៊ីស្មាអែល​រស់​នៅ​ក្នុង​វាល​រហោស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្ដាយ​ក៏​ដណ្ដឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់​មក​អោយ​ធ្វើ​ជា​ភរិយា។</verse>
				<verse number="22">នៅ​គ្រា​នោះ ព្រះបាទ​អប៊ីម៉ាឡិច​យាង​មក​ជួប​លោក​អប្រាហាំ ដោយ​មាន​លោក​ភីកុល ជា​មេទ័ព​របស់​ព្រះអង្គ​មក​ជា​មួយ​ដែរ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ។</verse>
				<verse number="23">ដូច្នេះ សូម​លោក​ស្បថ​ជា​មួយ​ខ្ញុំ​នៅ​ពេល​នេះ ដោយ​មាន​ព្រះជាម្ចាស់​ជា​សាក្សី​នៅ​ទី​នេះ ថា​លោក​នឹង​មិន​ក្បត់​ខ្ញុំ កូន​ចៅ​ខ្ញុំ ឬ​ពូជពង្ស​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​យ៉ាង​ណា សូម​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ និង​ទឹក​ដី​ដែល​លោក​ស្នាក់​នៅ​នេះ​យ៉ាង​នោះ​ដែរ»។</verse>
				<verse number="24">លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។</verse>
				<verse number="25">ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះបាទ​អប៊ីម៉ាឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជារាស្ត្រ​របស់​ព្រះបាទ​អប៊ីម៉ាឡិច​បាន​ដណ្ដើម​យក​ពី​លោក។</verse>
				<verse number="26">ព្រះបាទ​អប៊ីម៉ាឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​អោយ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។</verse>
				<verse number="27">លោក​អប្រាហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះបាទ​អប៊ីម៉ាឡិច រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា។</verse>
				<verse number="28">លោក​អប្រាហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំពីរ​ក្បាល​ទុក​ដោយ​ឡែក។</verse>
				<verse number="29">ព្រះបាទ​អប៊ីម៉ាឡិច​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំពីរ​ក្បាល​នេះ​ទុក​សំរាប់​ធ្វើ​អ្វី?»។</verse>
				<verse number="30">លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។</verse>
				<verse number="31">ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរសេបា”​ ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="32">ដូច្នេះ លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា​នៅ​បៀរសេបា។ បន្ទាប់​មក ព្រះបាទ​អប៊ីម៉ាឡិច​ក៏​ចេញ​ដំណើរ​ជា​មួយ​លោក​ភីកុល មេទ័ព​របស់​ស្ដេច វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។</verse>
				<verse number="33">លោក​អប្រាហាំ​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេបា ហើយ​លោក​គោរព​បំរើ​ព្រះ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​ហៅ​ព្រះនាម​ព្រះអង្គ​ថា ព្រះអម្ចាស់ ។</verse>
				<verse number="34">លោក​អប្រាហាំ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​យ៉ាង​យូរ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក ព្រះជាម្ចាស់​ក៏​ល្បងល​មើល​ចិត្ត​របស់​លោក​អប្រាហាំ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ហៅ​លោក​ថា៖ «អប្រាហាំ!»។ លោក​ឆ្លើយ​ថា៖ «ក្រាប​ទូល​ ព្រះអម្ចាស់ »។</verse>
				<verse number="2">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញបូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។</verse>
				<verse number="3">លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បំរើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សំរាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះជាម្ចាស់​បាន​ប្រាប់​លោក។</verse>
				<verse number="4">លុះ​ដល់​ថ្ងៃ​ទី​បី លោក​អប្រាហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។</verse>
				<verse number="5">លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បំរើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។</verse>
				<verse number="6">លោក​អប្រាហាំ​យក​អុស​សំរាប់​ធ្វើ​យញ្ញបូជា​មក​អោយ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។</verse>
				<verse number="7">ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រាហាំ​ជា​ឪពុក​ថា៖ «ពុក!»។ លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន!»។ អ៊ីសាក​ពោល​ថា៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សំរាប់​ធ្វើ​យញ្ញបូជា​នៅ​ឯ​ណា?»។</verse>
				<verse number="8">លោក​អប្រាហាំ​ឆ្លើយ​ថា៖ «កូន​អើយ ព្រះជាម្ចាស់​ផ្ទាល់​នឹង​ផ្គត់ផ្គង់​ចៀម​សំរាប់​ធ្វើ​យញ្ញបូជា»។ បន្ទាប់​មក ទាំង​ឪពុក​ទាំង​កូន​ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។</verse>
				<verse number="9">លុះ​មក​ដល់​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រាហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាក ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។</verse>
				<verse number="10">បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ ក​កូន​ធ្វើ​យញ្ញបូជា។</verse>
				<verse number="11">ពេល​នោះ ស្រាប់​តែ​ទេវតា​របស់​ ព្រះអម្ចាស់ ​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រាហាំ អប្រាហាំ​អើយ!»។ លោក​តប​ថា៖ «ក្រាប​ទូល!»។</verse>
				<verse number="12">ទេវតា​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​អោយ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។</verse>
				<verse number="13">លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញបូជា​ជំនួស​កូន​ប្រុស​របស់​លោក។</verse>
				<verse number="14">លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា « ព្រះអម្ចាស់ ​ផ្គត់ផ្គង់»​។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ ព្រះអម្ចាស់ ទ្រង់​នឹង​ផ្គត់ផ្គង់​អោយ»​។</verse>
				<verse number="15">ទេវតា​របស់​ ព្រះអម្ចាស់ ​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖</verse>
				<verse number="16">« ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​អោយ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​យ៉ាង​ណា</verse>
				<verse number="17">យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជពង្ស​អ្នក​នឹង​គ្រប់គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។</verse>
				<verse number="18">ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។</verse>
				<verse number="19">លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បំរើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរសេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរសេបា​នោះ​ទៅ។</verse>
				<verse number="20">ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក មាន​គេ​នាំ​ដំណឹង​មក​ជំរាប​លោក​អប្រាហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ប្រុស​ជា​ច្រើន​ជូន​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ​មាន</verse>
				<verse number="21">អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូអែល​ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម</verse>
				<verse number="22">កេសេដ ហាសូ ពីលដាស យីដឡាប និង​បេធូអែល។</verse>
				<verse number="23">លោក​បេធូអែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។»</verse>
				<verse number="24">រីឯ​ប្រពន្ធ​ទី​ពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។</verse>
			</chapter>
			<chapter number="23">
				<verse number="1">លោក​ស្រី​សារ៉ា​រស់​បាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="2">ក្រោយ​មក គាត់​ក៏​បាន​ទទួល​មរណភាព​នៅ​ក្រុង​គារយ៉ាត់-អើបា ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។ លោក​អប្រាហាំ​មក​រៀបចំ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា និង​ធ្វើ​ពិធី​កាន់​ទុក្ខ។</verse>
				<verse number="3">បន្ទាប់​មក លោក​អប្រាហាំ​ចាក​ចេញ​ពី​សាកសព​ភរិយា​ទៅ​និយាយ​នឹង​ជន​ជាតិ​ហេត​ដូច​ត​ទៅ៖</verse>
				<verse number="4">«ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន។ សូម​បង​ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​បង​ប្អូន​មក​ខ្ញុំ ដើម្បី​អោយ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ»។</verse>
				<verse number="5">ជន​ជាតិ​ហេត​តប​មក​លោក​អប្រាហាំ​វិញ​ថា៖</verse>
				<verse number="6">«លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះជាម្ចាស់​បាន​ប្រទាន​អោយ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​អោយ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សំរាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។</verse>
				<verse number="7">លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន​ជាតិ​ហេត។</verse>
				<verse number="8">លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​បង​ប្អូន​ពិត​ជា​យល់​ព្រម​អោយ​ខ្ញុំ​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​លោក​អេប្រូន ជា​កូន​របស់​លោក​សូហារ​អោយ​ខ្ញុំ​ផង</verse>
				<verse number="9">គឺ​សូម​អោយ​គាត់​ផ្ទេរ​គុហា​ម៉ាកពេឡា​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចំការ​របស់​គាត់។ សូម​អោយ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា»។</verse>
				<verse number="10">លោក​អេប្រូន ជា​ជន​ជាតិ​ហេត ក៏​អង្គុយ​រួម​ជា​មួយ​ជន​រួម​ជាតិ​របស់​គាត់​ឯ​ទៀតៗ​ដែរ។ គាត់​ឆ្លើយ​ទៅ​លោក​អប្រាហាំ​វិញ នៅ​ចំពោះ​មុខ​ជន​ជាតិ​ហេត និង​នៅ​ចំពោះ​មុខ​មនុស្សម្នា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ថា៖</verse>
				<verse number="11">«លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​ប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ដី​ចំការ ព្រម​ទាំង​គុហា​នៅ​ក្នុង​ចំការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ជន​ជាតិ​ខ្ញុំ​ប្របាទ​ទាំង​អស់។ សូម​លោក​ម្ចាស់​បញ្ចុះ​សព​ភរិយា​របស់​លោក​ម្ចាស់​នៅ​ទី​នោះ​ទៅ»។</verse>
				<verse number="12">លោក​អប្រាហាំ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ</verse>
				<verse number="13">ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេប្រូន​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «សូម​លោក​ស្ដាប់​ខ្ញុំ​វិញ! ខ្ញុំ​សូម​ជូន​ប្រាក់​លោក​តាម​តម្លៃ​ដី សូម​លោក​ទទួល​យក​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ ខ្ញុំ​នឹង​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​នៅ​ទី​នោះ»។</verse>
				<verse number="14">ប៉ុន្តែ លោក​អេប្រូន​តប​ទៅ​លោក​អប្រាហាំ​ថា៖</verse>
				<verse number="15">«លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ! ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​តែ​មួយ​រយ​ម្ភៃ​តម្លឹង​ប៉ុណ្ណោះ ដូច្នេះ គ្មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់ និង​ខ្ញុំ​ទេ សូម​បញ្ចុះ​សព​ភរិយា​របស់​លោក​ទៅ!»។</verse>
				<verse number="16">លោក​អប្រាហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​អោយ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន​ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។</verse>
				<verse number="17">តាំង​ពី​ពេល​នោះ​មក ដី​ចំការ​របស់​លោក​អេប្រូន​នៅ​ម៉ាកពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ គឺ​ទាំង​ដី​ចំការ ទាំង​គុហា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចំការ​នោះ​ទាំង​មូល</verse>
				<verse number="18">បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ដោយ​មាន​ជន​ជាតិ​ហេត និង​មនុស្សម្នា​ទាំង​អស់​ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង​ជា​សាក្សី។</verse>
				<verse number="19">បន្ទាប់​មក លោក​អប្រាហាំ​ក៏​បាន​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ភរិយា ក្នុង​គុហា នៅ​ចំការ​ម៉ាកពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរ៉េ ពោល​គឺ​ក្រុង​ហេប្រូន ក្នុង​ស្រុក​កាណាន។</verse>
				<verse number="20">ដូច្នេះ ជន​ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចំការ និង​គុហា​ដែល​នៅ​លើ​ដី​នោះ​មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​លោក។</verse>
			</chapter>
			<chapter number="24">
				<verse number="1">លោក​អប្រាហាំ​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ ព្រះអម្ចាស់ ​ក៏​បាន​ប្រទាន​ពរ​លោក​សព្វ​គ្រប់​ទាំង​អស់។</verse>
				<verse number="2">លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បំរើ​របស់​លោក ដែល​មាន​វ័យ​ចំណាស់​ជាង​គេ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ​</verse>
				<verse number="3">ហើយ​ស្បថ​ដោយ​យក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរមសុខ និង​ផែនដី ធ្វើ​ជា​ប្រធាន​ថា អ្នក​នឹង​មិន​ដណ្ដឹង​កូន​ស្រី​របស់​ជន​ជាតិ​កាណាន ដែល​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​ឡើយ</verse>
				<verse number="4">គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិសន្ដាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​អោយ​អ៊ីសាក ជា​កូន​របស់​ខ្ញុំ​វិញ»។</verse>
				<verse number="5">អ្នក​បំរើ​តប​ថា៖ «ប្រហែល​ជា​នាង​នោះ​មិន​ព្រម​តាម​ខ្ញុំ​ប្របាទ​មក​ស្រុក​នេះ​ទេ​មើល​ទៅ ដូច្នេះ តើ​គួរ​អោយ​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​លោក ទៅ​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក​នោះ​ឬ?»។</verse>
				<verse number="6">លោក​អប្រាហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កុំ​នាំ​កូន​ខ្ញុំ​ទៅ​ស្រុក​នោះ​អោយ​សោះ!</verse>
				<verse number="7">ព្រះអម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរមសុខ ដែល​បាន​យក​ខ្ញុំ​ចេញ​ពី​ញាតិសន្ដាន និង​ពី​ស្រុក​កំណើត​របស់​ខ្ញុំ ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ និង​បាន​សន្យា​ជា​មួយ​ខ្ញុំ​ថា ទ្រង់​ពិត​ជា​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​ខ្ញុំ។ ដូច្នេះ ព្រះអង្គ​មុខ​ជា​ចាត់​ទេវតា​របស់​ព្រះអង្គ​អោយ​ទៅ​មុន​អ្នក ដើម្បី​អោយ​អ្នក​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្ញុំ។</verse>
				<verse number="8">ប្រសិន​បើ​នាង​មិន​យល់​ព្រម​មក​តាម​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ តែ​កុំ​នាំ​កូន​ប្រុស​ខ្ញុំ​ទៅ​ស្រុក​នោះ​ជា​ដាច់​ខាត»។</verse>
				<verse number="9">អ្នក​បំរើ​ក៏​ដាក់​ដៃ​ក្រោម​ភ្លៅ​លោក​អប្រាហាំ ជា​ម្ចាស់​របស់​គាត់ ទាំង​ស្បថ​ជូន​លោក​អំពី​រឿង​នេះ។</verse>
				<verse number="10">អ្នក​បំរើ​នោះ​បាន​យក​អូដ្ឋ​ដប់​ក្បាល ពី​ក្នុង​ហ្វូង​អូដ្ឋ​ម្ចាស់​របស់​គាត់ រួច​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ណាឃរ ក្នុង​ស្រុក​មេសូប៉ូតាមា ដោយ​នាំ​យក​ទ្រព្យ​ដ៏​ល្អ​វិសេស​របស់​ម្ចាស់​គាត់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="11">លុះ​មក​ដល់​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង គាត់​ក៏​អោយ​អូដ្ឋ​ទាំង​អស់​លុត​ជង្គង់។ ពេល​នោះ ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។</verse>
				<verse number="12">គាត់​ក៏​អធិស្ឋាន​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ចៅហ្វាយ​របស់​ទូលបង្គំ សូម​ព្រះអង្គ​មេត្តា​ជួយ​អោយ​ទូលបង្គំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សំដែង​ព្រះហប្ញទ័យ​សន្តោស​មេត្តា​ដល់​លោក​អប្រាហាំ​ជា​ម្ចាស់​ទូលបង្គំ​ផង!</verse>
				<verse number="13">ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ</verse>
				<verse number="14">បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​អោយ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​អោយ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​អោយ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សំដែង​ព្រះហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។</verse>
				<verse number="15">គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​លោក​បេធូអែល ជា​ចៅ​របស់​លោក​ស្រី​មីលកា និង​លោក​ណាឃរ ដែល​ជា​ប្អូន​របស់​លោក​អប្រាហាំ។</verse>
				<verse number="16">នាង​មាន​សម្ផស្ស​ស្អាត​ល្អ​ណាស់ ហើយ​ក៏​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ទាន់​រួម​រស់​ជា​មួយ​បុរស​ណា​ឡើយ។ នាង​ចុះ​ទៅ​ប្រភព​ទឹក លុះ​ដង​ទឹក​ដាក់​ពេញ​ក្អម​រួច​ហើយ នាង​ក៏​ឡើង​មក​វិញ។</verse>
				<verse number="17">អ្នក​បំរើ​របស់​លោក​អប្រាហាំ​រត់​ទៅ​រក​នាង​ពោល​ថា៖ «សូម​នាង​មេត្តា​ចាក់​ទឹក​ពី​ក្អម​នាង អោយ​ខ្ញុំ​ទទួល​ទាន​បន្តិច»។</verse>
				<verse number="18">នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់ប្រញាល់​ផ្អៀង​ក្អម​អោយ​ទឹក​អ្នក​បំរើ​នោះ​ពិសា។</verse>
				<verse number="19">ពេល​នាង​អោយ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​អោយ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។</verse>
				<verse number="20">នាង​ក៏​ប្រញាប់ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្ដូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក​អោយ​អូដ្ឋ​ទាំង​អស់​ផឹក។</verse>
				<verse number="21">បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះជាម្ចាស់​ប្រោស​អោយ​ដំណើរ​របស់​គាត់​បាន​សំរេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។</verse>
				<verse number="22">កាល​អូដ្ឋ​បាន​ផឹក​ទឹក​ឆ្អែត​ហើយ អ្នក​បំរើ​នោះ​ក៏​យក​ចិញ្ចៀន​មាស​មួយ​វង់ ទម្ងន់​មួយ​ជី​កន្លះ មក​អោយ​នាង រួច​យក​កងដៃ​មាស​មួយ​គូ ដែល​មាន​ទម្ងន់​បី​តម្លឹង មក​ពាក់​អោយ​នាង​ដែរ។</verse>
				<verse number="23">គាត់​សួរ​នាង​ថា៖ «នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា? សូម​មេត្តា​ប្រាប់​អោយ​ខ្ញុំ​ដឹង​ផង។ តើ​នៅ​ផ្ទះ​ឪពុក​នាង មាន​កន្លែង​អោយ​យើង​ខ្ញុំ​ស្នាក់​នៅ​យប់​នេះ​បាន​ឬ​ទេ?»។</verse>
				<verse number="24">នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូអែល ជា​ចៅ​របស់​លោក​យាយ​មីលកា និង​លោក​តា​ណាឃរ»។</verse>
				<verse number="25">នាង​ពោល​ទៀត​ថា៖ «នៅ​ផ្ទះ​យើង​មាន​ចំបើង និង​ស្មៅ​ស្ងួត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​មាន​កន្លែង​ជូន​អស់​លោក​ស្នាក់​ដែរ»។</verse>
				<verse number="26">បុរស​នោះ​លុត​ជង្គង់​ចុះ ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់</verse>
				<verse number="27">ទាំង​ពោល​ថា៖ «សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​តែងតែ​សំដែង​ព្រះហប្ញទ័យ​សន្តោស​មេត្តា និង​ព្រះហប្ញទ័យ​ស្មោះ​ត្រង់​ចំពោះ​លោក​ម្ចាស់​ខ្ញុំ​ជានិច្ច! ព្រះអម្ចាស់ ​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង​ប្អូន​លោក​ម្ចាស់​ខ្ញុំ»។</verse>
				<verse number="28">នាង​ក្រមុំ​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ម្ដាយ។</verse>
				<verse number="29">នាង​រេបិកា​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​ឡាបាន់ ឡាបាន់​ក៏​រត់​ចេញ​ទៅ​រក​បុរស​នោះ នៅ​ខាង​ក្រៅ ជិត​អណ្ដូង​ទឹក</verse>
				<verse number="30">ព្រោះ​គាត់​បាន​ឃើញ​ចិញ្ចៀន និង​កងដៃ​ដែល​ពាក់​នៅ​នឹង​ដៃ​របស់​ប្អូន​ស្រី ហើយ​គាត់​ក៏​បាន​ឮ​នាង​រេបិកា​ជា​ប្អូន​រៀប​រាប់​នូវ​សេចក្ដី​ដែល​បុរស​នោះ​និយាយ។ គាត់​ក៏​ទៅ​ជួប​បុរស​នោះ ដែល​ឈរ​នៅ​ជា​មួយ​អូដ្ឋ ជិត​អណ្ដូង​ទឹក។</verse>
				<verse number="31">គាត់​ពោល​ថា៖ «អ្នក​ដែល​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អើយ សូម​អញ្ជើញ​មក ម្ដេច​ឈរ​នៅ​ខាង​ក្រៅ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​ផ្ទះ​ជូន​លោក ហើយ​ក៏​បាន​រៀបចំ​កន្លែង​មួយ​សំរាប់​អូដ្ឋ​ដែរ»។</verse>
				<verse number="32">បុរស​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ គេ​យក​របស់​របរ​ចុះ​ពី​ខ្នង​អូដ្ឋ រួច​ដាក់​ចំបើង និង​ស្មៅ​អោយ​វា​ស៊ី ហើយ​យក​ទឹក​មក​លាង​ជើង​អោយ​បុរស​នោះ ព្រម​ទាំង​អោយ​អស់​អ្នក​ដែល​មក​ជា​មួយ​ដែរ។</verse>
				<verse number="33">បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជំរាប​ជូន​នូវ​សេចក្ដី ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។</verse>
				<verse number="34">បុរស​នោះ​ក៏​ពោល​ឡើង​ថា៖ «ខ្ញុំ​បាទ​ជា​អ្នក​បំរើ​របស់​លោក​អប្រាហាំ។</verse>
				<verse number="35">ព្រះអម្ចាស់ ​បាន​ប្រទាន​ពរ​ដល់​ម្ចាស់​ខ្ញុំ​យ៉ាង​ច្រើន រហូត​ដល់​លោក​បាន​ទៅ​ជា​អ្នក​មាន​ឋានៈ​ខ្ពស់។ ព្រះអង្គ​ប្រទាន​អោយ​លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ មាន​ប្រាក់ មាស អ្នក​បំរើ​ស្រី​ប្រុស អូដ្ឋ និង​លា​ជា​ច្រើន​ផង។</verse>
				<verse number="36">ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។</verse>
				<verse number="37">ម្ចាស់​របស់​ខ្ញុំ​បាន​អោយ​ខ្ញុំ​ស្បថ​ថា “អ្នក​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​ជន​ជាតិ​កាណាន ក្នុង​ស្រុក​ដែល​ខ្ញុំ​នៅ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​អោយ​កូន​ប្រុស​ខ្ញុំ​ឡើយ។</verse>
				<verse number="38">ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិសន្ដាន​ខ្ញុំ ហើយ​ដណ្ដឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​អោយ​កូន​ប្រុស​ខ្ញុំ”។</verse>
				<verse number="39">ខ្ញុំ​បាន​ជំរាប​លោក​ម្ចាស់​របស់​ខ្ញុំ​ថា “ប្រហែល​ជា​នាង​នោះ​មិន​ព្រម​មក​ស្រុក​នេះ តាម​ខ្ញុំ​ប្របាទ​ទេ​មើល​ទៅ”។</verse>
				<verse number="40">លោក​តប​មក​ខ្ញុំ​វិញ​ថា “ ព្រះអម្ចាស់ ជា​ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិប័តន៍ ទ្រង់​នឹង​ចាត់​ទេវតា*​របស់​ព្រះអង្គ​អោយ​ទៅ​ជា​មួយ​អ្នក ហើយ​ទ្រង់​នឹង​ធ្វើ​អោយ​ដំណើរ​របស់​អ្នក​បាន​សំរេច​តាម​បំណង​ជា​មិន​ខាន។ អ្នក​នឹង​ដណ្ដឹង​កូន​ស្រី​ម្នាក់​ក្នុង​ចំណោម​ញាតិសន្ដាន និង​ក្រុម​គ្រួសារ​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​អោយ​កូន​ប្រុស​ខ្ញុំ។</verse>
				<verse number="41">ពេល​អ្នក​ទៅ​ជួប​ញាតិសន្ដាន​របស់​ខ្ញុំ ហើយ​ប្រសិន​បើ​គេ​មិន​ព្រម​លើក​កូន​អោយ​ទេ អ្នក​នឹង​បាន​រួច​ពី​សម្បថ​នេះ”។</verse>
				<verse number="42">ថ្ងៃ​នេះ ខ្ញុំ​បាន​មក​ដល់​អណ្ដូង​ទឹក ហើយ​ទូលអង្វរ​ថា បពិត្រ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ដែល​ជា​ចៅហ្វាយ​របស់​ទូលបង្គំ ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហប្ញទ័យ​អោយ​ដំណើរ​របស់​ទូលបង្គំ​បាន​សំរេច ដូច​ប្រាថ្នា​មែន</verse>
				<verse number="43">ទូលបង្គំ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​អោយ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”</verse>
				<verse number="44">ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​អោយ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” នោះ​សូម​អោយ​ចំ​លើ​នារី​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​ទូលបង្គំ។</verse>
				<verse number="45">ខ្ញុំ​និយាយ​ក្នុង​ចិត្ត​មិន​ទាន់​ចប់​ផង ស្រាប់​តែ​នាង​រេបិកា​កណ្ដៀត​ក្អម​ទឹក​ចេញ​ពី​ទីក្រុង​មក។ នាង​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក។ ខ្ញុំ​និយាយ​ទៅ​នាង​ថា “សុំ​នាង​មេត្តា​អោយ​ទឹក​មក​ខ្ញុំ​ទទួល​ទាន​បន្តិច”។</verse>
				<verse number="46">នាង​ក៏​ប្រញាប់​ផ្អៀង​ក្អម​ដែល​នាង​កណ្ដៀត​នោះ ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​អោយ​អូដ្ឋ​លោក​ម្ចាស់​ផឹក​ថែម​ទៀត”។</verse>
				<verse number="47">ខ្ញុំ​សួរ​នាង​ថា “នាង​ត្រូវ​ជា​កូន​ចៅ​របស់​លោក​ណា” នាង​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​កូន​របស់​លោក​បេធូអែល ជា​ចៅ​របស់​លោក​តា​ណាឃរ និង​លោក​យាយ​មីលកា”។ ខ្ញុំ​យក​ចិញ្ចៀន​ និង​កងដៃ​ពាក់​អោយ​នាង។</verse>
				<verse number="48">បន្ទាប់​មក ខ្ញុំ​ក៏​លុត​ជង្គង់​ថ្វាយបង្គំ​ ព្រះអម្ចាស់ ហើយ​អរ​ព្រះគុណ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ម្ចាស់​ខ្ញុំ ដែល​ទ្រង់​បាន​ដឹក​នាំ​ខ្ញុំ ដោយ​ព្រះហប្ញទ័យ​ស្មោះ​ត្រង់ អោយ​ខ្ញុំ​បាន​មក​ដណ្ដឹង​ក្មួយ​ស្រី​របស់​លោក យក​ទៅ​ធ្វើ​ជា​ភរិយា​អោយ​កូន​ប្រុស​របស់​លោក។</verse>
				<verse number="49">ឥឡូវ​នេះ ប្រសិន​បើ​អស់​លោក​ចង់​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ សូម​មាន​ប្រសាសន៍​មក ដើម្បី​អោយ​ខ្ញុំ​អាច​គិតគូរ​ទៅ​តាម​នោះ​ផង»។</verse>
				<verse number="50">លោក​ឡាបាន់ និង​លោក​បេធូអែល​តប​ទៅ​វិញ​ថា៖ «ហេតុការណ៍​នេះ​កើត​មក​ពី​ ព្រះអម្ចាស់ ​ដូច្នេះ យើង​ខ្ញុំ​ពុំ​អាច​ប្រាប់​លោក​ថា យើង​យល់​ព្រម ឬ​ជំទាស់​ឡើយ។</verse>
				<verse number="51">នាង​រេបិកា​នៅ​មុខ​លោក​ស្រាប់​ហើយ សូម​ទទួល​នាង​យក​ទៅ​ចុះ អោយ​នាង​បាន​ទៅ​ជា​ភរិយា​របស់​កូន​ប្រុស​ម្ចាស់​លោក ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល»។</verse>
				<verse number="52">កាល​អ្នក​បំរើ​របស់​លោក​អប្រាហាំ​បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់</verse>
				<verse number="53">រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀកបំពាក់​ចេញ​មក​ជូន​នាង​រេបិកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្ដាយ​របស់​នាង​ដែរ។</verse>
				<verse number="54">បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដំណេក អ្នក​បំរើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ហើយ»។</verse>
				<verse number="55">បង​ប្រុស និង​ម្ដាយ​របស់​នាង​រេបិកា​ពោល​ថា៖ «សុំ​អោយ​រេបិកា​នៅ​ទី​នេះ​ជា​មួយ​យើង​បន្តិច​សិន ចាំ​ដប់​ថ្ងៃ​ទៀត សឹម​អញ្ជើញ​ទៅ»។</verse>
				<verse number="56">គាត់​តប​ទៅ​វិញ​ថា៖ « ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ដំណើរ​របស់​ខ្ញុំ​បាន​សំរេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​អោយ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។</verse>
				<verse number="57">គេ​តប​មក​គាត់​វិញ​ថា៖ «សូម​ហៅ​នាង​មក ហើយ​សួរ​យោបល់​នាង​ផ្ទាល់​ទៅ»។</verse>
				<verse number="58">គេ​ក៏​ហៅ​នាង​រេបិកា​មក​សួរ​ថា៖ «តើ​កូន​យល់​ព្រម​ទៅ​ជា​មួយ​លោក​ឬ​ទេ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស ព្រម!»។</verse>
				<verse number="59">គេ​ក៏​អនុញ្ញាត​អោយ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បំរើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។</verse>
				<verse number="60">ក្រុម​គ្រួសារ​បាន​អោយ​ពរ​នាង​រេបិកា​ថា៖ «ប្អូន​រេបិកា​អើយ សូម​អោយ​នាង​បាន​ទៅ​ជា​ម្ដាយ​របស់​មនុស្ស រាប់​លាន​រាប់​កោដិ​នាក់ សូម​អោយ​ពូជពង្ស​នាង​គ្រប់គ្រង លើ​ពួក​ខ្មាំង​សត្រូវ​របស់​នាង»។</verse>
				<verse number="61">រេបិកា​ក្រោក​ឡើង ជា​មួយ​ពួក​ស្រី​បំរើ​របស់​នាង ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ រួច​ហើយ​អ្នក​បំរើ​ក៏​នាំ​នាង​រេបិកា​ចេញ​ទៅ។</verse>
				<verse number="62">នៅ​គ្រា​នោះ អ៊ីសាក​បាន​ចាក​ចេញ​ពី​អណ្ដូង​ទឹក​ឡាហាយ-រយ​ហើយ។ គាត់​រស់​នៅ​តាម​តំបន់​វាល​រហោស្ថាន​ណេកិប។</verse>
				<verse number="63">ល្ងាច​មួយ គាត់​ដើរ​ចេញ​ទៅ​សញ្ជឹង​គិត​នៅ​តាម​វាល ហើយ​គាត់​ក្រឡេក​មើល​ទៅ​ឃើញ​ក្បួន​អូដ្ឋ​មក​ដល់។</verse>
				<verse number="64">រីឯ​នាង​រេបិកា​វិញ នាង​ក៏​ក្រឡេក​មើល​មក​ដែរ។ ពេល​នាង​ឃើញ​អ៊ីសាក នាង​លោត​ចុះ​ពី​ខ្នង​អូដ្ឋ</verse>
				<verse number="65">សួរ​អ្នក​បំរើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»</verse>
				<verse number="66">អ្នក​បំរើ​តប​ថា៖ «គឺ​លោក​ហើយ​ដែល​ជា​ម្ចាស់​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ​។ អ្នក​បំរើ​ក៏​រៀប​រាប់​ប្រាប់​លោក​អ៊ីសាក នូវ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។</verse>
				<verse number="67">លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​អោយ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។</verse>
			</chapter>
			<chapter number="25">
				<verse number="1">លោក​អប្រាហាំ​យក​ភរិយា​មួយ​ទៀត ឈ្មោះ​កិទូរ៉ា។</verse>
				<verse number="2">គាត់​បង្កើត​បាន​កូន​ប្រុស​ជូន​លោក ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ សឹមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។</verse>
				<verse number="3">យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់។ កូន​ចៅ​របស់​ដេដាន់ គឺ​ជន​ជាតិ​អាសស៊ើរ លេទូស និង​លេវមី។</verse>
				<verse number="4">កូន​ចៅ​របស់​ម៉ាឌាន​មាន អេផា អេភើរ ហេណុក អប៊ីដា និង​អែលដា។ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។</verse>
				<verse number="5">លោក​អប្រាហាំ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន អោយ​លោក​អ៊ីសាក។</verse>
				<verse number="6">រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​អោយ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។</verse>
				<verse number="7">លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិតសិប​ប្រាំ​ឆ្នាំ។</verse>
				<verse number="8">បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។</verse>
				<verse number="9">លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេឡា នៅ​ក្នុង​ចំការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន​ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាមរេ</verse>
				<verse number="10">គឺ​ចំការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​ជន​ជាតិ​ហេត​មក។ គេ​បាន​បញ្ចុះ​សព​លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​នៅ​ទី​នោះ។</verse>
				<verse number="11">ក្រោយ​លោក​អប្រាហាំ​ទទួល​មរណភាព​ផុត​ទៅ ព្រះជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​អោយ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-រយ។</verse>
				<verse number="12">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បំរើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។</verse>
				<verse number="13">កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​មាន​ឈ្មោះ​តាម​ជំនួរវង្ស​ត្រកូល ដូច​ត​ទៅ: នេបាយ៉ូត ជា​កូន​ច្បង កេដារ អ័ឌបែល មីបសាម</verse>
				<verse number="14">មីសម៉ា ឌូម៉ា ម៉ាសា</verse>
				<verse number="15">ហាដាឌ់ ថេម៉ា យេធើរ ណាភីស និង​កេដម៉ា។</verse>
				<verse number="16">គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​កូន​ប្រុស​ទាំង​ដប់ពីរ​របស់​លោក​អ៊ីស្មាអែល។ អ្នក​ទាំង​នោះ​ជា​មេកន្ទ្រាញ​លើ​អំបូរ​រៀងៗ​ខ្លួន ហើយ​ជំរំ​របស់​ជន​ជាតិ​អ៊ីស្មាអែល និង​ភូមិ​ស្រុក​របស់​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​នោះ។</verse>
				<verse number="17">លោក​អ៊ីស្មាអែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។ បន្ទាប់​មក លោក​ទទួល​មរណភាព ទៅ​ជួបជុំ​នឹង​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ផុត​ទៅ​ហើយ​នោះ​វិញ។</verse>
				<verse number="18">ជន​ជាតិ​អ៊ីស្មាអែល​រស់​នៅ​ចាប់​តាំង​ពី​ស្រុក​ហាវីឡា រហូត​ដល់​ស្រុក​ស៊ើរ ដែល​នៅ​ជាប់​នឹង​ស្រុក​អេស៊ីប និង​វាត​រហូត​ទៅ​ដល់​ស្រុក​អាស៊ើរ។ ជន​ជាតិ​អ៊ីស្មាអែល​មិន​សូវ​ត្រូវ​គ្នា​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ទេ។</verse>
				<verse number="19">នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។</verse>
				<verse number="20">ពេល​លោក​អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកា ដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូអែល ជា​ជន​ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន​ជាតិ​អើរ៉ាម។</verse>
				<verse number="21">លោក​អ៊ីសាក​បាន​ទូលអង្វរ សូម​ ព្រះអម្ចាស់ ​ប្រោសប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។</verse>
				<verse number="22">ដោយ​ទារក​កំរើក​ប៉ះ​គ្នា​នៅ​ក្នុង​ផ្ទៃ គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​ខ្ញុំ​កើត​អ៊ីចឹង?»។ គាត់​ទៅ​សួរ​ ព្រះអម្ចាស់ ។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «នៅ​ក្នុង​ផ្ទៃ​នាង​មាន​ប្រជាជាតិ​ពីរ សាសន៍​ពីរ​ខុស​គ្នា​នឹង​កើត​ចេញ​ពី​នាង សាសន៍​មួយ​នឹង​ខ្លាំង​ជាង​សាសន៍​មួយ​ទៀត កូន​ច្បង​នឹង​ធ្វើ​ជា​រណប​របស់​កូន​ប្អូន»។</verse>
				<verse number="24">ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។</verse>
				<verse number="25">កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។</verse>
				<verse number="26">បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ។</verse>
				<verse number="27">កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចំរើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។</verse>
				<verse number="28">លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។</verse>
				<verse number="29">ថ្ងៃ​មួយ លោក​យ៉ាកុប​កំពុង​ស្ល​សម្ល ហើយ​លោក​អេសាវ​វិល​ត្រឡប់​មក​ពី​វាល​វិញ ទាំង​ហេវហត់​ជា​ខ្លាំង។</verse>
				<verse number="30">លោក​អេសាវ​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «បង​សុំ​សម្ល​ក្រហម​នោះ​ញ៉ាំ​បន្តិច​មក បង​អស់​កម្លាំង​ណាស់» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា “អេដុម” មាន​ន័យ​ថា មនុស្ស​ពណ៌​ក្រហម)។</verse>
				<verse number="31">លោក​យ៉ាកុប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​អោយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​សិន​មក»។</verse>
				<verse number="32">លោក​អេសាវ​តប​ថា៖ «បង​ដាច់​ពោះ​ស្លាប់​ឥឡូវ​ហើយ តើ​សិទ្ធិ​ជា​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​បង?»។</verse>
				<verse number="33">លោក​យ៉ាកុប​ពោល​ថា៖ «ដូច្នេះ ចូរ​ស្បថ​អោយ​ខ្ញុំ​សិន»។ លោក​អេសាវ​ក៏​ស្បថ​លក់​សិទ្ធិ​ជា​កូន​ច្បង​អោយ​លោក​យ៉ាកុប។</verse>
				<verse number="34">លោក​យ៉ាកុប​យក​នំបុ័ង ព្រម​ទាំង​សម្ល​សណ្ដែក​ក្រហម មក​ជូន​គាត់​ពិសា។ លោក​អេសាវ​ពិសា​បាយ​ទឹក រួច​ចាក​ចេញ​ទៅ។ គាត់​បាន​មាក់ងាយ​សិទ្ធិ​របស់​ខ្លួន​ជា​កូន​ច្បង។</verse>
			</chapter>
			<chapter number="26">
				<verse number="1">នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​ក្នុង​ស្រុក ជា​ទុរ្ភិក្ស​មួយ​ផ្សេង​ពី​ទុរ្ភិក្ស ដែល​កើត​មាន​នៅ​ជំនាន់​លោក​អប្រាហាំ។ លោក​អ៊ីសាក​ក៏​ទៅ​នៅ​ក្រុង​កេរ៉ា ជ្រក​កោន​នឹង​ព្រះបាទ​អប៊ីម៉ាឡិច ជា​ស្ដេច​នៃ​ជន​ជាតិ​ភីលីស្ទីន។</verse>
				<verse number="2">ព្រះអម្ចាស់ ​បាន​យាង​មក​ជួប​គាត់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។</verse>
				<verse number="3">ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​អោយ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​អោយ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក។ យើង​នឹង​សំរេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អប្រាហាំ ជា​ឪពុក​របស់​អ្នក។</verse>
				<verse number="4">យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​អោយ​ពូជពង្ស​របស់​អ្នក។ ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយសារ​ពូជពង្ស​របស់​អ្នក</verse>
				<verse number="5">ដ្បិត​អប្រាហាំ​បាន​ស្ដាប់​តាម​ពាក្យ​យើង គាត់​បាន​ធ្វើ​តាម​បង្គាប់ តាម​បទ​បញ្ជា តាម​ក្បួន​ច្បាប់ និង​តាម​ក្រឹត្យវិន័យ​របស់​យើង»។</verse>
				<verse number="6">លោក​អ៊ីសាក​ក៏​រស់​នៅ​ក្នុង​ក្រុង​កេរ៉ា​នោះ។</verse>
				<verse number="7">ពេល​ណា​អ្នក​ស្រុក​នៅ​ទី​នោះ​សួរ​លោក​អំពី​ភរិយា​របស់​លោក លោក​តែង​ពោល​ថា នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ។ លោក​មិន​ហ៊ាន​ប្រាប់​គេ​ថា នាង​ជា​ភរិយា​របស់​លោក​ឡើយ ព្រោះ​លោក​ខ្លាច​អ្នក​ស្រុក​នោះ​សម្លាប់​លោក ដ្បិត​លោក​ស្រី​រេបិកា​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។</verse>
				<verse number="8">លោក​ស្នាក់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ ជួន​ជា​មាន​ថ្ងៃ​មួយ ព្រះបាទ​អប៊ីម៉ាឡិច​ជា​ស្ដេច​របស់​ជន​ជាតិ​ភីលីស្ទីន ក្រឡេក​មើល​តាម​បង្អួច​ឃើញ​លោក​អ៊ីសាក​កំពុង​តែ​ប្រឡែង​លេង​ជា​មួយ​លោក​ស្រី​រេបិកា ជា​ភរិយា​របស់​លោក។</verse>
				<verse number="9">ព្រះបាទ​អប៊ីម៉ាឡិច​បាន​ប្រើ​គេ​អោយ​ទៅ​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជឱង្ការ​ថា៖ «នាង​ជា​ភរិយា​របស់​លោក​ទេ​តើ! ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ថា “នាង​ជា​ប្អូន​ស្រី​របស់​ខ្ញុំ” ទៅ​វិញ?»។ លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​និយាយ​ដូច្នេះ មក​ពី​ទូលបង្គំ​ខ្លាច​គេ​សម្លាប់ ព្រោះ​តែ​ភរិយា​របស់​ទូលបង្គំ»។</verse>
				<verse number="10">ព្រះបាទ​អប៊ីម៉ាឡិច​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​អោយ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។</verse>
				<verse number="11">ព្រះបាទ​អប៊ីម៉ាឡិច​ចេញ​បញ្ជា​ទៅ​ប្រជារាស្ត្រ​ទាំង​មូល​ដូច​ត​ទៅ​នេះ៖ «ប្រសិន​បើ​នរណា​ម្នាក់​ប៉ះពាល់​បុរស​នេះ និង​ភរិយា​របស់​គាត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។</verse>
				<verse number="12">លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​លោក។</verse>
				<verse number="13">លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។</verse>
				<verse number="14">លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បំរើ​ជា​ច្រើន​ផង។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក</verse>
				<verse number="15">ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បំរើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រាហាំ​នៅ​រស់​នៅ​ឡើយ។</verse>
				<verse number="16">ព្រះបាទ​អប៊ីម៉ាឡិច​មាន​រាជឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ជាង​យើង​ណាស់»។</verse>
				<verse number="17">លោក​អ៊ីសាក​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="18">លោក​អ៊ីសាក​អោយ​គេ​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រាហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រាហាំ​ទទួល​មរណភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​អោយ​កាល​ពី​មុន។</verse>
				<verse number="19">ពួក​អ្នក​បំរើ​របស់​លោក​អ៊ីសាក​ជីក​អណ្ដូង​មួយ​ទៀត នៅ​ក្នុង​ជ្រលង​ភ្នំ​នោះ ហើយ​មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ​មក។</verse>
				<verse number="20">ពេល​នោះ ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​រក​រឿង​នឹង​ពួក​គង្វាល​របស់​លោក​អ៊ីសាក ដោយ​ពោល​ថា «ទឹក​នេះ​ជា​របស់​យើង​ទេ!»។ លោក​អ៊ីសាក​ក៏​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា“អេសេក” ព្រោះ​គេ​បាន​រក​រឿង​ជា​មួយ​នឹង​លោក។</verse>
				<verse number="21">ពួក​អ្នក​បំរើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​មួយ​ទៀត ហើយ​អ្នក​ស្រុក​ក៏​រក​រឿង​ម្ដង​ទៀត ដូច្នេះ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “ស៊ីតណា”។</verse>
				<verse number="22">លោក​រើ​ជំរំ​ពី​ទី​នោះ ហើយ​ជីក​អណ្ដូង​មួយ​ទៀត ដែល​គ្មាន​នរណា​រក​រឿង​ទៀត​ទេ។ លោក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “រេហូបូត”ដ្បិត​លោក​ពោល​ថា «ឥឡូវ​នេះ ព្រះអម្ចាស់ ​បើក​ចំហ​ផ្លូវ​អោយ​យើង​ហើយ យើង​នឹង​បាន​ចំរុង​ចំរើន​ក្នុង​ស្រុក​នេះ»។</verse>
				<verse number="23">លោក​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ក្រុង​បៀរសេបា។</verse>
				<verse number="24">នៅ​ពេល​យប់ ព្រះអម្ចាស់ ​យាង​មក​ជួប​លោក មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រាហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​អោយ​ពរ​អ្នក យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រាហាំ​ជា​អ្នក​បំរើ​របស់​យើង»។</verse>
				<verse number="25">លោក​អ៊ីសាក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​គោរព​បំរើ​ព្រះអង្គ ដោយ​ហៅ​ព្រះនាម​ព្រះអង្គ​ថា​ ព្រះអម្ចាស់ ។ លោក​បាន​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​អ្នក​បំរើ​របស់​លោក​ក៏​នាំ​គ្នា​ជីក​អណ្ដូង​ទឹក​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="26">ព្រះបាទ​អប៊ីម៉ាឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូសាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​លោក​ភីកុល ជា​មេទ័ព​របស់​ស្ដេច​មក​ជា​មួយ​ផង។</verse>
				<verse number="27">លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះរាជា និង​អស់​លោក​យាង និង​អញ្ជើញ​មក​ជួប​ទូលបង្គំ​ដូច្នេះ ដ្បិត​ព្រះរាជា និង​អស់​លោក​ស្អប់​ទូលបង្គំ ព្រម​ទាំង​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​របស់​ព្រះរាជា និង​អស់​លោក​ថែម​ទៀត​ផង!»។</verse>
				<verse number="28">ព្រះបាទ​អប៊ីម៉ាឡិច និង​អស់​អ្នក​ដែល​មក​ជា​មួយ​ស្ដេច​តប​ទៅ​លោក​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា ព្រះអម្ចាស់ ​ពិត​ជា​គង់​ជា​មួយ​លោក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា។</verse>
				<verse number="29">រីឯ​លក្ខខណ្ឌ​នៃ​សម្ពន្ធមេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែងតែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​អោយ​លោក​ចាក​ចេញ​មក​ដោយ​សុខសាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះពរ​ពី​ ព្រះអម្ចាស់ ​ថែម​ទៀត​ផង»។</verse>
				<verse number="30">លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់លៀង​ថ្វាយ​ស្ដេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។</verse>
				<verse number="31">បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខសាន្ត។</verse>
				<verse number="32">នៅ​ថ្ងៃ​ដដែល​នោះ អ្នក​បំរើ​របស់​លោក​អ៊ីសាក​នាំ​គ្នា​មក​ជំរាប​លោក អំពី​អណ្ដូង​ដែល​គេ​កំពុង​ជីក​ថា៖ «យើង​ខ្ញុំ​រក​ឃើញ​ទឹក​ហើយ!»។</verse>
				<verse number="33">លោក​អ៊ីសាក​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា “សេបា” ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ក្រុង​នោះ​ថា “បៀរសេបា” រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="34">ពេល​លោក​អេសាវ​អាយុ​សែសិប​ឆ្នាំ លោក​រៀបការ​ជា​មួយ​នាង​យូឌីត ជា​កូន​របស់​លោក​បេរី ជន​ជាតិ​ហេត ព្រម​ទាំង​រៀបការ​ជា​មួយ​នឹង​នាង​បាសម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន​ជាតិ​ហេត។</verse>
				<verse number="35">នាង​ទាំង​ពីរ​បាន​ធ្វើ​អោយ​លោក​អ៊ីសាក និង​លោក​ស្រី​រេបិកា​ពិបាក​ចិត្ត​ជា​ខ្លាំង។</verse>
			</chapter>
			<chapter number="27">
				<verse number="1">លោក​អ៊ីសាក​មាន​វ័យ​ចាស់​ជរា ហើយ​ភ្នែក​របស់​លោក​ចុះ​អន់ថយ រហូត​មើល​លែង​ឃើញ​ទៀត។ ពេល​នោះ លោក​ហៅ​លោក​អេសាវ ជា​កូន​ច្បង មក​ថា៖ «កូន​អើយ!»។ លោក​អេសាវ​តប​មក​វិញ​ថា៖ «បាទ លោក​ឪពុក!»។</verse>
				<verse number="2">លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ឪពុក​ចាស់​ហើយ ពុំ​ដឹង​ជា​ស្លាប់​ថ្ងៃ​ណា​ទេ។</verse>
				<verse number="3">ហេតុ​នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​ព្រួញ និង​ធ្នូ ចេញ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ យក​សាច់​មក​អោយ​ឪពុក។</verse>
				<verse number="4">បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​អោយ​ឪពុក​បរិភោគ។ ឪពុក​នឹង​អោយ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។</verse>
				<verse number="5">ពេល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ លោក​ស្រី​រេបិកា​ក៏​បាន​លួច​ស្ដាប់​ដែរ។ លោក​អេសាវ​ចេញ​ដំណើរ​ទៅ​ព្រៃ ដើម្បី​បរ​បាញ់​សត្វ​នាំ​យក​មក​ផ្ទះ​វិញ។</verse>
				<verse number="6">ពេល​នោះ លោក​ស្រី​រេបិកា​ពោល​ទៅ​កាន់​លោក​យ៉ាកុប ជា​កូន​ថា៖ «ម្ដាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ ជា​បង​របស់​កូន​ថា</verse>
				<verse number="7">“ចូរ​ទៅ​បាញ់​សត្វ​នៅ​ព្រៃ​យក​មក ហើយ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​អោយ​ឪពុក​បរិភោគ។ ឪពុក​នឹង​អោយ​ពរ​កូន​នៅ​មុខ​ ព្រះអម្ចាស់ មុន​ពេល​ឪពុក​ស្លាប់”។</verse>
				<verse number="8">ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ម្ដាយ​ប្រាប់​អោយ​ធ្វើ។</verse>
				<verse number="9">ចូរ​ទៅ​យក​កូន​ពពែ​ធាត់​ល្អៗ​ពីរ​មក ម្ដាយ​នឹង​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ឪពុក​កូន​ចូល​ចិត្ត។</verse>
				<verse number="10">បន្ទាប់​មក កូន​នឹង​យក​ម្ហូប​នោះ​ជូន​ឪពុក​ពិសា គាត់​នឹង​អោយ​ពរ​កូន​មុន​ពេល​គាត់​ស្លាប់»។</verse>
				<verse number="11">លោក​យ៉ាកុប​តប​ទៅ​លោក​ស្រី​រេបិកា ជា​ម្ដាយ​វិញ​ថា៖ «បង​អេសាវ​មាន​រោម​ពេញ​ខ្លួន តែ​កូន​អត់​មាន​ទេ។</verse>
				<verse number="12">ប្រសិន​បើ​លោក​ឪពុក​ស្ទាប​កូន ហើយ​ឃើញ​ថា​កូន​បញ្ឆោត​លោក នោះ​កូន​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន គឺ​មិន​មែន​ទទួល​ពរ​ទេ»។</verse>
				<verse number="13">ម្ដាយ​តប​មក​វិញ​ថា៖ «កូន​អើយ ទុក​អោយ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​ចុះ! រីឯ​កូន​គ្រាន់​តែ​ស្ដាប់​ពាក្យ​ម្ដាយ​ប៉ុណ្ណោះ ចូរ​ទៅ​យក​កូន​ពពែ​មក»។</verse>
				<verse number="14">លោក​យ៉ាកុប​ក៏​ទៅ​យក​កូន​ពពែ​មក​ជូន​ម្ដាយ ហើយ​ម្ដាយ​ក៏​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​ឪពុក​ចូល​ចិត្ត។</verse>
				<verse number="15">បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀកបំពាក់​របស់​លោក​អេសាវ​ជា​កូន​ច្បង គឺ​សម្លៀកបំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​អោយ​លោក​យ៉ាកុប ជា​កូន​ពៅ។</verse>
				<verse number="16">គាត់​ក៏​យក​រោម​ពពែ​មក​រុំ​ដៃ និង​រុំ​ក​របស់​លោក​យ៉ាកុប ត្រង់​កន្លែង​ដែល​គ្មាន​រោម។</verse>
				<verse number="17">បន្ទាប់​មក​ទៀត គាត់​យក​ម្ហូប​ដ៏​ឆ្ងាញ់ និង​នំបុ័ង​ដែល​គាត់​បាន​ធ្វើ មក​អោយ​លោក​យ៉ាកុប​ជា​កូន​កាន់។</verse>
				<verse number="18">លោក​យ៉ាកុប​យក​ទៅ​ជូន​ឪពុក ទាំង​ពោល​ថា៖ «លោក​ឪពុក!»។ លោក​អ៊ីសាក​ឆ្លើយ​ឡើង​ថា៖ «ឪពុក​នៅ​ឯណេះ! តើ​កូន​ណា​មួយ​ហ្នឹង?»។</verse>
				<verse number="19">លោក​យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​វិញ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​ធ្វើ​ដូច​លោក​ឪពុក​បាន​ប្រាប់ សូម​លោក​ឪពុក​ក្រោក​ឡើង ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បាន​បាញ់​ពី​ព្រៃ​សិន រួច​សឹម​អោយ​ពរ​កូន»។</verse>
				<verse number="20">លោក​អ៊ីសាក​តប​វិញ​ថា៖ «កូន​បាញ់​សត្វ​បាន​រហ័ស​ណាស់!»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «មក​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​ឪពុក បាន​ជួយ​កូន»។</verse>
				<verse number="21">លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ទៀត​ថា៖ «ចូរ​កូន​ខិត​មក​ជិត​ឪពុក​បន្តិច ឪពុក​នឹង​ស្ទាប​មើល ដើម្បី​អោយ​ដឹង​ថា កូន​ពិត​ជា​អេសាវ​មែន ឬ​មិន​មែន»។</verse>
				<verse number="22">លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល​គាត់ ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។</verse>
				<verse number="23">លោក​ពុំ​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម​ដូច​ដៃ​របស់​លោក​អេសាវ​ដែរ។ ប៉ុន្តែ មុន​នឹង​អោយ​ពរ</verse>
				<verse number="24">លោក​សួរ​បញ្ជាក់​ថា៖ «កូន​ពិត​ជា​អេសាវ​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន!»។</verse>
				<verse number="25">លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​អោយ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​អោយ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំងបាយជូរ​ជូន​លោក​ពិសា​ដែរ។</verse>
				<verse number="26">បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។</verse>
				<verse number="27">លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀកបំពាក់​របស់​លោក​អេសាវ ក៏​អោយ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចំការ មួយ​ដែល​ទទួល​ពរ​ពី​ ព្រះអម្ចាស់ ។</verse>
				<verse number="28">សូម​ព្រះជាម្ចាស់​ប្រទាន​ទឹក​សន្សើម ពី​លើ​មេឃ​មក​អោយ​កូន ព្រម​ទាំង​ដី​ដែល​មាន​ជីជាតិ​ល្អ​ផង​ដែរ។ ព្រះអង្គ​ប្រទាន​អោយ​កូន​មាន​ស្រូវ និង​មាន​ស្រា​ទំពាំងបាយជូរ​ថ្មី​យ៉ាង​បរិបូណ៌។</verse>
				<verse number="29">សូម​អោយ​ជាតិ​សាសន៍​នានា​បាន​ទៅ​ជា ខ្ញុំ​បំរើ​របស់​កូន ហើយ​អោយ​ប្រជាជាតិ​ជា​ច្រើន ក្រាប​ថ្វាយបង្គំ​កូន!។ សូម​អោយ​កូន​គ្រប់គ្រង​លើ​បង​ប្អូន​របស់​កូន! សូម​អោយ​បង​ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ថ្វាយបង្គំ​កូន! អ្នក​ណា​ដាក់​បណ្ដាសា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន! រីឯ​អ្នក​ណា​អោយ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។</verse>
				<verse number="30">ពេល​លោក​អ៊ីសាក​អោយ​ពរ​លោក​យ៉ាកុប​ចប់​សព្វ​គ្រប់​ហើយ លោក​យ៉ាកុប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ លោក​អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។</verse>
				<verse number="31">គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​អោយ​ពរ​កូន»។</verse>
				<verse number="32">លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «នរណា​ហ្នឹង?» លោក​អេសាវ​តប​ថា៖ «ខ្ញុំ អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក»។</verse>
				<verse number="33">លោក​អ៊ីសាក​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង សួរ​ថា៖ «តើ​អ្នក​ដែល​បាន​បាញ់​សត្វ​យក​មក​អោយ​ឪពុក អំបាញ់មិញ​នេះ ជា​នរណា? មុន​កូន​មក​ដល់ ឪពុក​បាន​បរិភោគ​អស់​ស្រេច​ទៅ​ហើយ ឪពុក​ក៏​អោយ​ពរ​វា វា​នឹង​ទទួល​ពរ​រហូត»។</verse>
				<verse number="34">ពេល​លោក​អេសាវ​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំង ព្រោះ​ក្ដៅ​ក្រហាយ​ពេក គាត់​អង្វរ​ឪពុក​ថា៖ «លោក​ឪពុក សូម​អោយ​ពរ​មក​កូន​ផង​ដែរ!»។</verse>
				<verse number="35">លោក​អ៊ីសាក​ឆ្លើយ​វិញ​ថា៖ «ប្អូន​របស់​កូន​បាន​ប្រើ​កលល្បិច ដណ្ដើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ!»។</verse>
				<verse number="36">លោក​អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា “យ៉ាកុប” ដូច្នេះ​ត្រូវ​ហើយ ព្រោះ​វា​បាន​បោក​បញ្ឆោត​ខ្ញុំ​ដល់​ទៅ​ពីរ​ដង គឺ​វា​ដណ្ដើម​យក​សិទ្ធិ​ជា​កូន​ច្បង​ពី​ខ្ញុំ រួច​ស្រេច​ទៅ​ហើយ ឥឡូវ​នេះ វា​បោក​យក​ពរ​ពី​ខ្ញុំ​ទៀត! តើ​លោក​ឪពុក​នៅ​មាន​សល់​ពរ​ណា​ទៀត​សំរាប់​កូន​ឬ​ទេ?»។</verse>
				<verse number="37">លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេសាវ​វិញ​ថា៖ «ឪពុក​បាន​អោយ​វា​ធ្វើ​ជា​ម្ចាស់​លើ​កូន​ឯង និង​អោយ​បង​ប្អូន​របស់​វា​ទាំង​អស់​ទៅ​ជា​អ្នក​បំរើ​របស់​វា​ហើយ។ ឪពុក​ក៏​បាន​អោយ​ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅ​វា​ដែរ ដូច្នេះ ឪពុក​មិន​អាច​ធ្វើ​អ្វី​ទៀត​សំរាប់​កូន​ទេ»។</verse>
				<verse number="38">លោក​អេសាវ​អង្វរ​ឪពុក​ទៀត​ថា៖ «តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? លោក​ឪពុក​អើយ សូម​អោយ​ពរ​កូន​ផង​ដែរ!»។ ពេល​នោះ លោក​អេសាវ​ទ្រហោ​យំ។</verse>
				<verse number="39">លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជីជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។</verse>
				<verse number="40">កូន​នឹង​ចិញ្ចឹម​ជីវិត​ដោយ​មុខ​ដាវ កូន​នឹង​បាន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​ប្អូន​កូន ក៏​ប៉ុន្តែ សន្សឹមៗ​កូន​នឹង​រើបំរះ​ចេញ​ផុត​ពី នឹម​របស់​ប្អូន​កូន»។</verse>
				<verse number="41">លោក​អេសាវ​ចង​គំនុំ​លោក​យ៉ាកុប​យ៉ាង​ខ្លាំង ព្រោះ​លោក​យ៉ាកុប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​អញ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​អញ​សម្លាប់​យ៉ាកុប​ចោល»។</verse>
				<verse number="42">មាន​គេ​ជំរាប​លោក​ស្រី​រេបិកា​អំពី​បំណង​កូន​ច្បង​របស់​គាត់ គាត់​ក៏​អោយ​គេ​ទៅ​ហៅ​លោក​យ៉ាកុប ជា​កូន​ពៅ មក​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន ដើម្បី​សង​គំនុំ។</verse>
				<verse number="43">ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ម្ដាយ គឺ​កូន​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​នៅ​ជា​មួយ​លោក​ឡាបាន់ ជា​ឪពុក​ធំ​របស់​កូន នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ។</verse>
				<verse number="44">កូន​ត្រូវ​ទៅ​នៅ​ជា​មួយ​គាត់​មួយ​រយៈ​សិន ទំរាំ​បង​របស់​កូន​ត្រជាក់​ចិត្ត​វិញ។</verse>
				<verse number="45">ពេល​ណា​បង​របស់​កូន​បាត់​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​នូវ​អំពើ​ដែល​កូន​បាន​ប្រព្រឹត្ត​ចំពោះ​វា​ហើយ​នោះ ម្ដាយ​នឹង​ប្រើ​គេ​អោយ​ទៅ​ហៅ​កូន​មក​វិញ ដ្បិត​ម្ដាយ​មិន​ចង់​អោយ​កូន​ទាំង​ពីរ​នាក់​បាត់​បង់​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ»។</verse>
				<verse number="46">លោក​ស្រី​រេបិកា​ជំរាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន​ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀបការ​នឹង​ស្ត្រី​ជន​ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។</verse>
			</chapter>
			<chapter number="28">
				<verse number="1">លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​អោយ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។</verse>
				<verse number="2">ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។</verse>
				<verse number="3">សូម​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ប្រទាន​ពរ​កូន អោយ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ចំនួន​ធំ!</verse>
				<verse number="4">សូម​ព្រះអង្គ​ប្រទាន​ពរ​កូន និង​ពូជពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​លោក​អប្រាហាំ កាល​ពី​មុន​ដែរ ដើម្បី​អោយ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្មសិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​ព្រះជាម្ចាស់​បាន​ប្រគល់​ដល់​លោក​អប្រាហាំ!»។</verse>
				<verse number="5">បន្ទាប់​មក លោក​អ៊ីសាក​អោយ​លោក​យ៉ាកុប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​លោក​ឡាបាន់​ជា​កូន​របស់​លោក​បេធូអែល ជន​ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក​ស្រី​រេបិកា ម្ដាយ​របស់​លោក​យ៉ាកុប និង​លោក​អេសាវ។</verse>
				<verse number="6">លោក​អេសាវ​ឃើញ​លោក​អ៊ីសាក​អោយ​ពរ​លោក​យ៉ាកុប និង​ចាត់​គាត់​អោយ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ទាំង​ផ្ដែផ្ដាំ​នៅ​ពេល​អោយ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា</verse>
				<verse number="7">គាត់​ឃើញ​លោក​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុកម្ដាយ ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម</verse>
				<verse number="8">លោក​អេសាវ​យល់​ឃើញ​ថា លោក​អ៊ីសាក ជា​ឪពុក មិន​ពេញ​ចិត្ត​នឹង​ស្ត្រី​សាសន៍​កាណាន​ទេ។</verse>
				<verse number="9">លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មាអែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហាឡាត ជា​បង​របស់​នាង​នេបាយ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មាអែល កូន​របស់​លោក​អប្រាហាំ។</verse>
				<verse number="10">លោក​យ៉ាកុប​ចាក​ចេញ​ពី​ក្រុង​បៀរសេបា​ឆ្ពោះ​ទៅ​កាន់​ស្រុក​ខារ៉ាន។</verse>
				<verse number="11">ពេល​ថ្ងៃ​ជិត​លិច លោក​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ។ លោក​បាន​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​សំរាន្ត​លក់​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="12">លោក​សុបិន​ឃើញ​មាន​ជណ្ដើរ​មួយ​បញ្ឈរ​លើ​ផែនដី ចុង​វា​ខ្ពស់​រហូត​ដល់​មេឃ ហើយ​មាន​ទេវតា*​របស់​ព្រះជាម្ចាស់ នាំ​គ្នា​ចុះ​ឡើង​តាម​ជណ្ដើរ​នោះ។</verse>
				<verse number="13">ពេល​នោះ ព្រះអម្ចាស់ ​គង់​នៅ​ក្បែរ​លោក មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អប្រាហាំ ជីតា​អ្នក ហើយ​ក៏​ជា​ព្រះ​របស់​អ៊ីសាក​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី​ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់​អ្នក។</verse>
				<verse number="14">ពូជពង្ស​របស់​អ្នក​នឹង​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី។ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ទិស​ខាង​លិច ទិស​ខាង​កើត ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​បាន​ទទួល​ពរ​ដោយសារ​អ្នក និង​ពូជពង្ស​របស់​អ្នក។</verse>
				<verse number="15">ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែរក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សំរេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។</verse>
				<verse number="16">លោក​យ៉ាកុប​ភ្ញាក់​ឡើង ហើយ​ពោល​ថា៖ « ព្រះអម្ចាស់ ​ពិត​ជា​គង់​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​ដឹង​សោះ!»។</verse>
				<verse number="17">លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់! គឺ​ពិត​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ពិត​ជា​ទ្វារ​នៃ​ស្ថាន​បរមសុខ!»។</verse>
				<verse number="18">លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្ដូប រួច​ចាក់​ប្រេង​ពី​លើ​។</verse>
				<verse number="19">លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា«បេតអែល»​។ ប៉ុន្តែ កាល​ពី​ដើម គេ​ហៅ​កន្លែង​នោះ​ថា «លូស»។</verse>
				<verse number="20">លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែរក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀកបំពាក់</verse>
				<verse number="21">ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខសាន្ត នោះ​ខ្ញុំ​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ ​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។</verse>
				<verse number="22">ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់! អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះអង្គ​វិញ»។</verse>
			</chapter>
			<chapter number="29">
				<verse number="1">លោក​យ៉ាកុប​ចេញ​ដំណើរ​ត​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​កាន់​ស្រុក​ខាង​កើត។</verse>
				<verse number="2">លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សំរាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​អោយ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។</verse>
				<verse number="3">កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​អោយ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។</verse>
				<verse number="4">លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បង​ប្អូន​អើយ តើ​បង​ប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។</verse>
				<verse number="5">លោក​សួរ​គេ​ទៀត​ថា៖ «តើ​បង​ប្អូន​ស្គាល់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ណាឃរ​ឬ​ទេ?»។ គេ​តប​ថា៖ «បាទ យើង​ស្គាល់​គាត់»។</verse>
				<verse number="6">លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។</verse>
				<verse number="7">លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​អោយ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​អោយ​ទឹក​វា​ផឹក រួច​អោយ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។</verse>
				<verse number="8">គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​អោយ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គំរប​អណ្ដូង​អោយ​វា​ផឹក​ទឹក»។</verse>
				<verse number="9">លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។</verse>
				<verse number="10">ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​អោយ​សត្វ​របស់​លោក​ឡាបាន់​ផឹក។</verse>
				<verse number="11">បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។</verse>
				<verse number="12">លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។</verse>
				<verse number="13">កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។</verse>
				<verse number="14">លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។</verse>
				<verse number="15">ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​អោយ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។</verse>
				<verse number="16">លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។</verse>
				<verse number="17">នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ​ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។</verse>
				<verse number="18">ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បំរើ​លោក​អ៊ំ​ប្រាំពីរ​ឆ្នាំ ដើម្បី​អោយ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។</verse>
				<verse number="19">លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​អោយ​ក្មួយ ជា​ជាង​លើក​អោយ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។</verse>
				<verse number="20">លោក​យ៉ាកុប​នៅ​បំរើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។</verse>
				<verse number="21">បន្ទាប់​មក លោក​យ៉ាកុប​ជំរាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​អោយ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បំរើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។</verse>
				<verse number="22">លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់លៀង។</verse>
				<verse number="23">នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។</verse>
				<verse number="24">លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បំរើ​របស់​លោក អោយ​បំរើ​នាង​លេអា។</verse>
				<verse number="25">លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បំរើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។</verse>
				<verse number="26">លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​អោយ​គេ មុន​កូន​ច្បង​ឡើយ</verse>
				<verse number="27">ចូរ​បង្គ្រប់​ពិធី​មង្គលការ​ជា​មួយ​នាង​អោយ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​អោយ តែ​កូន​ត្រូវ​ធ្វើ​ការ​អោយ​ពុក​ប្រាំពីរ​ឆ្នាំ​ទៀត»។</verse>
				<verse number="28">លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គលការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​អោយ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។</verse>
				<verse number="29">លោក​ឡាបាន់​ប្រគល់​នាង​ប៊ីលហា ជា​អ្នក​បំរើ​របស់​លោក អោយ​បំរើ​នាង​រ៉ាជែល។</verse>
				<verse number="30">លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បំរើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។</verse>
				<verse number="31">កាល​ ព្រះអម្ចាស់ ​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​អោយ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។</verse>
				<verse number="32">លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ « ព្រះអម្ចាស់ ​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ​ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។</verse>
				<verse number="33">គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ « ព្រះអម្ចាស់ ​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​អោយ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។</verse>
				<verse number="34">បន្ទាប់​មក គាត់​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត។ គាត់​ពោល​ថា៖ «លើក​នេះ ប្ដី​ខ្ញុំ​ពិត​ជា​ជំពាក់​ចិត្ត​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បង្កើត​កូន​ប្រុស​ជូន​គាត់ ដល់​ទៅ​បី​ហើយ»។ ហេតុ​នេះ បាន​ជា​គេ​ហៅ​ឈ្មោះ​កូន​នោះ​ថា “លេវី”។</verse>
				<verse number="35">គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​សូម​លើក​តម្កើង​ ព្រះអម្ចាស់ »។ ហេតុ​នេះ​ហើយ បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ពេល​លោក​ស្រី​រ៉ាជែល​ឃើញ​ថា គាត់​មិន​បាន​បង្កើត​កូន​ជូន​លោក​យ៉ាកុប​ទេ​នោះ គាត់​ក៏​ច្រណែន​នឹង​បង​ស្រី។ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «សូម​អោយ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន»។</verse>
				<verse number="2">លោក​យ៉ាកុប​ខឹង​នឹង​លោក​ស្រី​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​ព្រះជាម្ចាស់​ឬ? គឺ​ព្រះអង្គ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​អោយ​មាន​កូន!»។</verse>
				<verse number="3">លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីលហា ជា​ស្រី​បំរើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»​។</verse>
				<verse number="4">លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីលហា​មក​អោយ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង</verse>
				<verse number="5">នាង​ប៊ីលហា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។</verse>
				<verse number="6">លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះជាម្ចាស់​បាន​រក​យុត្តិធម៌​អោយ​ខ្ញុំ ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​អោយ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។</verse>
				<verse number="7">នាង​ប៊ីលហា​ជា​ស្រី​បំរើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។</verse>
				<verse number="8">លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះជាម្ចាស់​បាន​ជួយ​ខ្ញុំ​អោយ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែបថាលី”។</verse>
				<verse number="9">កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បំរើ​របស់​គាត់ មក​អោយ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។</verse>
				<verse number="10">នាង​ស៊ីលផា ជា​ស្រី​បំរើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។</verse>
				<verse number="11">លោក​ស្រី​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។</verse>
				<verse number="12">នាង​ស៊ីលផា​ជា​ស្រី​បំរើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។</verse>
				<verse number="13">លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំងឡាយ​នឹង​ពោល​ថា​ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។</verse>
				<verse number="14">ថ្ងៃ​មួយ នៅ​រដូវ​ចំរូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចំការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​អោយ​ខ្ញុំ​ខ្លះ​មក»។</verse>
				<verse number="15">លោក​ស្រី​លេអា​តប​ថា៖ «ឯង​យក​ប្ដី​របស់​អញ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ល្មម​ទេ​ឬ បាន​ជា​ចង់​យក​ផ្លែ​ស្នេហ៍​កូន​អញ​ទៀត?»។ លោក​ស្រី​រ៉ាជែល​តប​វិញ​ថា៖ «ដូច្នេះ​យប់​នេះ អោយ​គាត់​រួម​ដំណេក​ជា​មួយ​បង​ទៅ ទុក​ជា​ថ្នូរ​នឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។</verse>
				<verse number="16">នៅ​ពេល​ល្ងាច​លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចំការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សំរាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។</verse>
				<verse number="17">ព្រះជាម្ចាស់​បាន​ប្រោសប្រណី​លោក​ស្រី​លេអា គឺ​គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​ជូន​លោក​យ៉ាកុប។</verse>
				<verse number="18">គាត់​ពោល​ថា៖ «ព្រះជាម្ចាស់​ប្រទាន​រង្វាន់​អោយ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បំរើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសាខារ”។</verse>
				<verse number="19">លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត ជា​កូន​ទី​ប្រាំ​មួយ ជូន​លោក​យ៉ាកុប</verse>
				<verse number="20">លោក​ស្រី​លេអា​ពោល​ថា៖ «ព្រះជាម្ចាស់​ប្រទាន​អំណោយ​ដ៏​ល្អ​មួយ​មក​អោយ​ខ្ញុំ លើក​នេះ ប្ដី​របស់​ខ្ញុំ​មុខ​ជា​ផ្ដល់​កិត្តិយស​អោយ​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ប្រាំ​មួយ​នាក់​ជូន​គាត់»។ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា“សាប់យូឡូន”។</verse>
				<verse number="21">បន្ទាប់​មក គាត់​សំរាល​បាន​កូន​ស្រី​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ឌីណា»។</verse>
				<verse number="22">ព្រះជាម្ចាស់​មិន​ភ្លេច​លោក​ស្រី​រ៉ាជែល​ទេ ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​អោយ​គាត់​មាន​កូន។</verse>
				<verse number="23">គាត់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ គាត់​ពោល​ថា៖ «ព្រះជាម្ចាស់​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ»។</verse>
				<verse number="24">គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូសែប” ទាំង​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​បន្ថែម​អោយ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​ទៀត!»។</verse>
				<verse number="25">ក្រោយ​ពេល​លោក​ស្រី​រ៉ាជែល​សំរាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​នៅ​ស្រុក​របស់​ខ្ញុំ​វិញ។</verse>
				<verse number="26">សូម​អោយ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បំរើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។</verse>
				<verse number="27">លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគយល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះអម្ចាស់ ​បាន​ប្រទាន​ពរ​ពុក។</verse>
				<verse number="28">ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​អោយ»។</verse>
				<verse number="29">លោក​យ៉ាកុប​ជំរាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ</verse>
				<verse number="30">គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិចបន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះអម្ចាស់ ​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សំរាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។</verse>
				<verse number="31">លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​អោយ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​អោយ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="32">ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​ទាំង​មូល​របស់​លោក​ឪពុក ហើយ​ញែក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពព្លាក់ ពពាល និង​ចៀម​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ស្រអាប់ ចេញ​ពី​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ខ្ញុំ​ក៏​នឹង​ញែក​ពពែ​ទាំង​ប៉ុន្មាន ដែល​មាន​សម្បុរ​ពពាល និង​ពព្លាក់ ចេញ​ពី​ហ្វូង​ពពែ​របស់​លោក​ឪពុក​ដែរ។ ខ្ញុំ​សុំ​យក​សត្វ​ទាំង​នោះ​ទុក​ជា​ថ្លៃ​ឈ្នួល។</verse>
				<verse number="33">ស្អែក ពេល​លោក​ឪពុក​អញ្ជើញ​ទៅ​មើល​សត្វ ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ លោក​ឪពុក​មុខ​ជា​ជ្រាប​ថា ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។ ប្រសិន​បើ​លោក​ឪពុក​ឃើញ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ពពាល និង​ពព្លាក់​ក្នុង​ចំណោម​ពពែ ឬ​សត្វ​ណា​ដែល​គ្មាន​សម្បុរ​ស្រអាប់​ក្នុង​ចំណោម​កូន​ចៀម បាន​សេចក្ដី​ថា ខ្ញុំ​បាន​លួច​សត្វ​ទាំង​នោះ​ហើយ»។</verse>
				<verse number="34">លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «អ៊ីចឹង​ក៏​បាន! ចូរ​ធ្វើ​តាម​ពាក្យ​របស់​កូន​ទៅ!»។</verse>
				<verse number="35">នៅ​ថ្ងៃ​ដដែល​នោះ លោក​ឡាបាន់​ញែក​ចៀម​ឈ្មោល​ដែល​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពពែ​ដែល​មាន​សម្បុរ​ពពាល​ពព្លាក់ ពពែ​ដែល​មាន​ក្រឡា​ពណ៌​ស ព្រម​ទាំង​ចៀម​ដែល​មាន​សម្បុរ​ស្រអាប់​ទាំង​ប៉ុន្មាន​ដោយ​ឡែក ហើយ​ប្រគល់​ទៅ​អោយ​កូនៗ​របស់​គាត់​មើល​ថែ​ទាំ</verse>
				<verse number="36">រួច​គាត់​អោយ​ពួក​គេ​ទៅ​ឆ្ងាយ​ពី​លោក​យ៉ាកុប ចម្ងាយ​ដើរ​ផ្លូវ​បី​ថ្ងៃ។ រីឯ​លោក​យ៉ាកុប​វិញ លោក​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ដែល​នៅ​សល់។</verse>
				<verse number="37">លោក​យ៉ាកុប​បាន​កាច់​មែក​រាំង មែក​ស្វាយចន្ទី និង​មែក​ចំបក់​ស្រស់ៗ យក​មក​លួស​សំបក​អោយ​ឃើញ​ឆ្នូត​លាយ​នឹង​សាច់​សៗ។</verse>
				<verse number="38">បន្ទាប់​មក លោក​យក​មែក​ដែល​មាន​ឆ្នូតៗ​នោះ ទៅ​ដាក់​នៅ​ក្នុង​ចង្អូរ និង​ស្នូក​ជា​កន្លែង​ដែល​សត្វ​តែង​មក​ផឹក​ទឹក ដើម្បី​អោយ​សត្វ​ទាំង​នោះ​ឃើញ ដ្បិត​វា​តែងតែ​ជាន់​គ្នា​នៅ​ពេល​ផឹក​ទឹក។</verse>
				<verse number="39">សត្វ​ទាំង​នោះ​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ ក្រោយ​មក វា​បង្កើត​កូន​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​ពព្លាក់។</verse>
				<verse number="40">ចំណែក​ឯ​ចៀម​ដែល​លោក​យ៉ាកុប​ញែក​ទុក​ដោយ​ឡែក​នោះ លោក​ដាក់​វា​អោយ​មើល​សត្វ​របស់​លោក​ឡាបាន់ ដែល​មាន​សម្បុរ​ឆ្នូតៗ និង​ស្រអាប់។ ធ្វើ​ដូច្នេះ លោក​បង្ក​បង្កើត​បាន​ហ្វូង​សត្វ​មួយ​របស់​លោក​ផ្ទាល់ ហើយ​លោក​មិន​ទុក​អោយ​វា​នៅ​ឡូកឡំ​ជា​មួយ​ហ្វូង​សត្វ​របស់​លោក​ឡាបាន់​ទេ។</verse>
				<verse number="41">ពេល​ណា​មាន​សត្វ​មាំៗ​មក​ជាន់​គ្នា​នៅ​ទី​នោះ លោក​យ៉ាកុប​ដាក់​មែក​ឈើ​នៅ​ក្នុង​ចង្អូរ​អោយ​វា​ឃើញ ដើម្បី​អោយ​វា​ជាន់​គ្នា​នៅ​មុខ​មែក​ឈើ​នោះ</verse>
				<verse number="42">តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា លោក​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ សត្វ​ខ្សោយៗ​ជា​កម្មសិទ្ធិ​របស់​លោក​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាកុប។</verse>
				<verse number="43">លោក​យ៉ាកុប​មាន​សម្បត្តិ​ទ្រព្យ​កាន់​តែ​ច្រើន​ឡើងៗ។ លោក​មាន​ហ្វូង​សត្វ​យ៉ាង​បរិបូណ៌ ព្រម​ទាំង​មាន​អ្នក​បំរើ​ស្រី​ប្រុស មាន​អូដ្ឋ និង​មាន​លា​ជា​ច្រើន​ផង។</verse>
			</chapter>
			<chapter number="31">
				<verse number="1">លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។</verse>
				<verse number="2">លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​សូវ​រាប់​រក​លោក​ដូច​មុន​ទៀត​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ក៏​មាន​ព្រះបន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូនតា​របស់​អ្នក ទៅ​រក​ញាតិសន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។</verse>
				<verse number="4">លោក​យ៉ាកុប​ចាត់​គេ​ទៅ​ហៅ​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា អោយ​ទៅ​ទី​វាល​ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក។</verse>
				<verse number="5">លោក​មាន​ប្រសាសន៍​ទៅ​លោក​ស្រី​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​នាង​មិន​សូវ​រាប់​រក​បង​ដូច​មុន​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា​មួយ​បង។</verse>
				<verse number="6">នាង​ទាំង​ពីរ​ដឹង​ស្រាប់​ហើយ​ថា បង​បាន​នៅ​បំរើ​ឪពុក​របស់​នាង​យ៉ាង​អស់​ពី​ចិត្ត</verse>
				<verse number="7">តែ​ឪពុក​របស់​នាង​បាន​កេងប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​មិន​បណ្ដោយ​អោយ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។</verse>
				<verse number="8">ប្រសិន​បើ​ឪពុក​របស់​នាង​ពោល​មក​បង​ថា “សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែ​ពពាល ហើយ​បើ​គាត់​ពោល​ថា “សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​ដែរ។</verse>
				<verse number="9">ព្រះជាម្ចាស់​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​នាង ហើយ​ប្រគល់​មក​អោយ​បង។</verse>
				<verse number="10">នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។</verse>
				<verse number="11">ទេវតា​របស់​ព្រះជាម្ចាស់​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកុប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។</verse>
				<verse number="12">ទេវតា​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ</verse>
				<verse number="13">យើង​ជា​ព្រះ​នៅ​បេតអែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​ស្ដូប​ថ្ម​មួយ ថែម​ទាំង​បាន​បន់ស្រន់​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។</verse>
				<verse number="14">លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ពោល​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ឪពុក​យើង​មិន​អោយ​យើង​មាន​ចំណែក​មត៌ក​អ្វី នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់​ទៀត​ទេ។</verse>
				<verse number="15">គាត់​ក៏​បាន​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដទៃ​ដូច្នោះ​ដែរ គឺ​គាត់​បាន​លក់​យើង​ទាំង​ពីរ​នាក់ ហើយ​យក​ប្រាក់​របស់​យើង​ថែម​ទៀត!</verse>
				<verse number="16">ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ព្រះជាម្ចាស់​បាន​ដក​ហូត​ពី​ឪពុក​របស់​យើង​នោះ សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ សូម​បង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​បង​ទៅ»។</verse>
				<verse number="17">លោក​យ៉ាកុប​ក្រោក​ឡើង នាំ​កូន និង​ប្រពន្ធ ជិះ​អូដ្ឋ​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="18">លោក​នាំ​ហ្វូង​សត្វ​របស់​លោក ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​លោក​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​លោក​រក​បាន​នៅ​ស្រុក​ប៉ាដាន់អើរ៉ាម។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​លោក​អ៊ីសាក ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។</verse>
				<verse number="19">ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។</verse>
				<verse number="20">រីឯ​លោក​យ៉ាកុប​វិញ លោក​បាន​លួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន​ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​អោយ​គាត់​ដឹង​មុន​ឡើយ</verse>
				<verse number="21">លោក​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន ទៅ​ជា​មួយ​ផង។ លោក​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។</verse>
				<verse number="22">នៅ​ថ្ងៃ​ទី​បី មាន​គេ​មក​ជំរាប​លោក​ឡាបាន់​ថា លោក​យ៉ាកុប​រត់​បាត់​ទៅ​ហើយ។</verse>
				<verse number="23">គាត់​ក៏​នាំ​បង​ប្អូន​ដេញ​តាម​លោក​យ៉ាកុប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប នៅ​តំបន់​ភ្នំ​កាឡាដ។</verse>
				<verse number="24">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​យាង​មក​អោយ​លោក​ឡាបាន់ ជា​ជន​ជាតិ​អើរ៉ាម​ឃើញ ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី»។</verse>
				<verse number="25">លោក​ឡាបាន់​បាន​តាម​លោក​យ៉ាកុប​ទាន់។ លោក​យ៉ាកុប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​លោក​ឡាបាន់​វិញ លោក​ក៏​បោះ​ជំរំ​ជា​មួយ​បង​ប្អូន​លោក នៅ​លើ​ភ្នំ​កាឡាដ​ដែរ។</verse>
				<verse number="26">លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​ពី​ពុក ហើយ​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ពុក​មក ដូច​ជា​ឈ្លើយ​សឹក​យ៉ាង​ហ្នឹង?</verse>
				<verse number="27">ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​អោយ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។</verse>
				<verse number="28">កូន​មិន​បាន​ទុក​អោយ​ពុក​ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងីល្ងើ​មែន។</verse>
				<verse number="29">ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ព្រះ​នៃ​ដូនតា​របស់​ឯង​រាល់​គ្នា​មាន​ព្រះបន្ទូល​មក​កាន់​ពុក​ពី​យប់មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី”។</verse>
				<verse number="30">ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិសន្ដាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។</verse>
				<verse number="31">លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​វិញ​ថា៖ «ខ្ញុំ​ធ្វើ​ដូច្នេះ​មក​ពី​ភ័យ​ពេក ខ្លាច​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​របស់​លោក​ឪពុក​ពី​ខ្ញុំ។</verse>
				<verse number="32">ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង​ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ លោក​យ៉ាកុប​ពុំ​ដឹង​ថា លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។</verse>
				<verse number="33">លោក​ឡាបាន់​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ជំរំ​របស់​លោក​ស្រី​លេអា និង​ជំរំ​របស់​ស្ត្រី​បំរើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​អ្វី​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​លោក​ស្រី​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​រ៉ាជែល។</verse>
				<verse number="34">លោក​ស្រី​រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។</verse>
				<verse number="35">លោក​ស្រី​រ៉ាជែល​ជំរាប​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ លោក​ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។</verse>
				<verse number="36">លោក​យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?</verse>
				<verse number="37">ពេល​លោក​ឪពុក​ឆែកឆេរ​មើល​ឥវ៉ាន់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ តើ​លោក​ឪពុក​ឃើញ​មាន​អ្វី​ខ្លះ ដែល​ជា​របស់​ក្រុម​គ្រួសារ​លោក​ឪពុក? សូម​បង្ហាញ​អោយ​បង​ប្អូន​របស់​ខ្ញុំ និង​បង​ប្អូន​លោក​ឪពុក បាន​ឃើញ​នៅ​ទី​នេះ​ផង ដើម្បី​អោយ​គេ​ជួយ​អារ​កាត់​រឿង​យើង​ទាំង​ពីរ។</verse>
				<verse number="38">ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។</verse>
				<verse number="39">ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែងតែ​សង​ជានិច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី លោក​ឪពុក​តែង​ចាប់​អោយ​ខ្ញុំ​សង​ទាំង​អស់។</verse>
				<verse number="40">ខ្ញុំ​ទ្រាំទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជានិច្ច គឺ​ត្រូវ​រង​កំដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។</verse>
				<verse number="41">ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​លោក​ឪពុក អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​នៅ​បំរើ​លោក​ឪពុក​ដប់បួន​ឆ្នាំ ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ឪពុក​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត ដើម្បី​អោយ​បាន​ហ្វូង​ចៀម​របស់​លោក​ឪពុក។ ប៉ុន្តែ លោក​ឪពុក​បាន​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​ដល់​ទៅ​ដប់​ដង។</verse>
				<verse number="42">ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​អោយ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់មិញ ព្រះអង្គ​កាន់​ខាង​ខ្ញុំ»។</verse>
				<verse number="43">លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​វិញ​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ក្មេង​ប្រុស​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​នៅ​ទី​នេះ ក៏​សុទ្ធ​តែ​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ ពុក​មិន​ទាមទារ​យក​កូន​ស្រី​របស់​ពុក ព្រម​ទាំង​កូនៗ​ដែល​កើត​ចេញ​ពី​នាង​នោះ​មក​វិញ​ឡើយ។</verse>
				<verse number="44">ដូច្នេះ ឥឡូវ​នេះ​ដល់​ពេល​ដែល​យើង​ត្រូវ​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា ហើយ​សូម​អោយ​មាន​សាក្សី​ដឹង​ឮ​ផង!»។</verse>
				<verse number="45">លោក​យ៉ាកុប​បាន​យក​ដុំ​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​ស្ដូប។</verse>
				<verse number="46">លោក​យ៉ាកុប​ប្រាប់​បង​ប្អូន​របស់​លោក​ថា៖ «សុំ​រើស​ថ្ម​មក!»។ គេ​ក៏​រើស​ថ្ម​មក​គរ​ជា​គំនរ​មួយ ហើយ​នាំ​គ្នា​បរិភោគ​នៅ​លើ​គំនរ​ថ្ម​នោះ។</verse>
				<verse number="47">លោក​ឡាបាន់​ហៅ​កន្លែង​នោះ​ថា «យេការ-សាហាឌូថា» តែ​លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា «កាឡេឌ»​វិញ។</verse>
				<verse number="48">លោក​ឡាបាន់​ពោល​ថា៖ «ថ្ងៃ​នេះ ពុក និង​កូន​យក​គំនរ​ថ្ម​នេះ​ធ្វើ​ជា​សាក្សី!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គំនរ​ថ្ម​នោះ​ថា«កាឡេដ»។</verse>
				<verse number="49">គេ​ក៏​បាន​ដាក់​ឈ្មោះ​អោយ​គំនរ​ថ្ម​នោះ​ថា «មីសប៉ា»​ដែរ ព្រោះ​លោក​ឡាបាន់​ពោល​ថា «សូម​ ព្រះអម្ចាស់ ​តាម​ឃ្លាំ​មើល​កូន និង​ពុក នៅ​ពេល​ដែល​យើង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ទៅ។</verse>
				<verse number="50">ប្រសិន​បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ហើយ​ទៅ​យក​ប្រពន្ធ​ផ្សេង​ទៀត​នោះ ចូរ​ប្រយ័ត្ន ទោះ​បី​គ្មាន​នរណា​នៅ​ជា​មួយ​យើង​ក្ដី ក៏​មាន​ព្រះជាម្ចាស់​ធ្វើ​ជា​សាក្សី​រវាង​កូន និង​ពុក​ដែរ»។</verse>
				<verse number="51">លោក​ឡាបាន់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «មើល​នែ៎ គំនរ​ថ្ម និង​ស្ដូប​នេះ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន និង​ពុក។</verse>
				<verse number="52">គំនរ​ថ្ម និង​ស្ដូប​ជា​សាក្សី​បញ្ជាក់​ថា ពុក​នឹង​មិន​រំលង​គំនរ​ថ្ម​នេះ​ទេ ហើយ​កូន​ក៏​នឹង​មិន​រំលង​គំនរ​ថ្ម និង​ស្ដូប តាម​រក​រឿង​ធ្វើ​បាប​ពុក​ដែរ។</verse>
				<verse number="53">សូម​ព្រះ​របស់​លោក​អប្រាហាំ និង​ព្រះ​របស់​លោក​ណាឃរ គឺ​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅក្រម​រវាង​យើង​ទាំង​ពីរ»។ លោក​យ៉ាកុប​ក៏​បាន​ស្បថ ដោយ​យក​ព្រះ​ដែល​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច ធ្វើ​ជា​ប្រធាន។</verse>
				<verse number="54">លោក​យ៉ាកុប​បាន​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះជាម្ចាស់​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង​ប្អូន​របស់​លោក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។</verse>
				<verse number="55">លោក​ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ថែម​ទាំង​អោយ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក លោក​ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះជាម្ចាស់​មក​ជួប​លោក។</verse>
				<verse number="2">ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះពន្លា​របស់​ព្រះជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហាណែម»​។</verse>
				<verse number="3">លោក​យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​មុន​លោក ដើម្បី​ជួប​នឹង​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។</verse>
				<verse number="4">លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជំរាប​លោក​អេសាវ ជា​ម្ចាស់​ខ្ញុំ ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បំរើ​របស់​លោក សូម​ជំរាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។</verse>
				<verse number="5">ខ្ញុំ​មាន​គោ លា ចៀម និង​មាន​អ្នក​បំរើ​ប្រុស​ស្រី​ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​អោយ​មក​ជំរាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្ដី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។</verse>
				<verse number="6">អ្នក​នាំ​សារ​បាន​វិល​មក​ជួប​លោក​យ៉ាកុប​វិញ ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​លោក​អេសាវ ជា​បង​របស់​លោក​ហើយ។ លោក​អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​លោក​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។</verse>
				<verse number="7">លោក​យ៉ាកុប​ភ័យ​ខ្លាច និង​តប់ប្រមល់​យ៉ាង​ខ្លាំង លោក​ក៏​ចែក​ពួក​លោក​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ</verse>
				<verse number="8">ព្រោះ​លោក​គិត​ថា ប្រសិន​បើ​លោក​អេសាវ​មក​វាយ​ប្រហារ​ជំរំ​មួយ ជំរំ​មួយ​ទៀត​អាច​រត់​រួច​បាន។</verse>
				<verse number="9">បន្ទាប់​មក លោក​យ៉ាកុប​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​លោក​អប្រាហាំ ដែល​ជា​ជីតា​របស់​ទូលបង្គំ ជា​ព្រះ​នៃ​លោក​អ៊ីសាក​ដែល​ជា​ឪពុក​របស់​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិសន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​អោយ​អ្នក​បាន​សុខដុមរមនា!”</verse>
				<verse number="10">ទូលបង្គំ​ជា​មនុស្ស​ទន់ទាប​ណាស់ មិន​សម​អោយ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​សប្បុរស និង​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ទូលបង្គំ​ដល់​កំរិត​នេះ​ឡើយ។ កាល​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ទូលបង្គំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ទូលបង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។</verse>
				<verse number="11">សូម​ព្រះអង្គ​មេត្តា​ប្រោស​ទូលបង្គំ​អោយ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ទូលបង្គំ និង​គ្រួសារ​ទូលបង្គំ ទាំង​ស្រី​ទាំង​ក្មេង។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​ថា “យើង​នឹង​អោយ​អ្នក​បាន​សុខដុមរមនា ហើយ​យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។</verse>
				<verse number="13">យប់​នោះ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ លោក​បាន​យក​សត្វ​មួយ​ចំនួន ដែល​លោក​មាន​មក​ធ្វើ​ជា​ជំនូន ដល់​លោក​អេសាវ​ជា​បង</verse>
				<verse number="14">គឺ​ពពែ​ញី​ពីរ​រយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល</verse>
				<verse number="15">អូដ្ឋ​ញី​សាមសិប​ក្បាល ព្រម​ទាំង​កូន​វា​ដែល​នៅ​បៅ​ដោះ គោ​ញី​សែសិប​ក្បាល គោ​បា​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​លា​ឈ្មោល​ដប់​ក្បាល។</verse>
				<verse number="16">លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​អោយ​ពួក​អ្នក​បំរើ តាម​ហ្វូង​របស់​វា ទីទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បំរើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​អោយ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។</verse>
				<verse number="17">លោក​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​លោក​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?”</verse>
				<verse number="18">នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកុប ជា​អ្នក​បំរើ​របស់​លោក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​អេសាវ​ជា​ម្ចាស់។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។</verse>
				<verse number="19">លោក​យ៉ាកុប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ លោក​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ជា​ម្ចាស់ ត្រូវ​ជំរាប​លោក​ដូច្នេះ</verse>
				<verse number="20">គឺ​ជំរាប​លោក​ថា “យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ លោក​យ៉ាកុប​ធ្វើ​ដូច្នេះ ព្រោះ​លោក​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​អោយ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​អោយ​គាត់​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់ទាក់​ផង​មើល​ទៅ»។</verse>
				<verse number="21">គេ​ក៏​នាំ​សត្វ​ទាំងឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។</verse>
				<verse number="22">នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បំរើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។</verse>
				<verse number="23">កាល​លោក​អោយ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ លោក​ក៏​អោយ​គេ​ចម្លង​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ដែរ។</verse>
				<verse number="24">លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោកចំបាប់​ជា​មួយ​លោក​រហូត​ដល់​ភ្លឺ។</verse>
				<verse number="25">កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោកចំបាប់​គ្នា​នោះ។</verse>
				<verse number="26">បុរស​នោះ​ពោល​ថា៖ «ទុក​អោយ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ លោក​តប​វិញ​ថា៖ «ខ្ញុំ​មិន​អោយ​លោក​ទៅ​ទេ ទាល់​តែ​អោយ​ពរ​ខ្ញុំ​សិន»។</verse>
				<verse number="27">បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។</verse>
				<verse number="28">បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រាអែល​វិញ​ ដ្បិត​អ្នក​បាន​បោកចំបាប់​ជា​មួយ​ព្រះជាម្ចាស់ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យជំនះ»។</verse>
				<verse number="29">លោក​យ៉ាកុប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​អោយ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​អោយ​ពរ​លោក​យ៉ាកុប​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="30">លោក​យ៉ាកុប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល»​ ដ្បិត​លោក​ពោល​ថា «ខ្ញុំ​បាន​ឃើញ​ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។</verse>
				<verse number="31">ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។</verse>
				<verse number="32">ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រាអែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។</verse>
			</chapter>
			<chapter number="33">
				<verse number="1">លោក​យ៉ាកុប​ងើប​មុខ​ឡើង ឃើញ​លោក​អេសាវ​មក​ដល់ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង លោក​ក៏​ចែក​កូន​អោយ​លោក​ស្រី​លេអា លោក​ស្រី​រ៉ាជែល និង​ស្ត្រី​បំរើ​ទាំង​ពីរ។</verse>
				<verse number="2">លោក​ដាក់​ស្ត្រី​បំរើ​ទាំង​ពីរ និង​កូន​របស់​នាង អោយ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។</verse>
				<verse number="3">រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ដើរ​មុខ​គេ​បង្អស់ ហើយ​លោក​ក្រាប​សំពះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទៅ​ជិត​ដល់​លោក​អេសាវ។</verse>
				<verse number="4">លោក​អេសាវ​រត់​មក​ជួប​លោក រួច​ឱប​លោក​ទៀត​ផង។ គាត់​ឱប​ក​លោក ថើប​លោក ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។</verse>
				<verse number="5">លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ លោក​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ​ប្របាទ»។</verse>
				<verse number="6">ស្ត្រី​បំរើ​ក៏​នាំ​គ្នា​ចូល​មក​ជា​មួយ​កូនៗ​របស់​នាង រួច​ក្រាប​សំពះ​លោក​អេសាវ។</verse>
				<verse number="7">លោក​ស្រី​លេអា និង​កូនៗ​របស់​គាត់ ក៏​ចូល​មក​ក្រាប​សំពះ ហើយ​យ៉ូសែប និង​លោក​ស្រី​រ៉ាជែល នាំ​គ្នា​ចូល​មក​ក្រាប​សំពះ​ដែរ។</verse>
				<verse number="8">លោក​អេសាវ​ពោល​ថា៖ «តើ​ប្អូន​មាន​បំណង​យក​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ដែល​បង​បាន​ជួប​នោះ ទៅ​ធ្វើ​អ្វី?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​យក​មក​ជូន​លោក​បង ដើម្បី​សុំ​លោក​បង​មេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ»។</verse>
				<verse number="9">លោក​អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។</verse>
				<verse number="10">លោក​យ៉ាកុប​ឆ្លើយ​វិញ​ថា៖ «ទេ ប្រសិន​បើ​លោក​បង​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​ទទួល​យក​ជំនូន​នេះ​ពី​ដៃ​ខ្ញុំ​ផ្ទាល់​ទៅ។ ពេល​ខ្ញុំ​ឃើញ​មុខ​លោក​បង ក៏​ដូច​ជា​បាន​ឃើញ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ដូច្នោះ​ដែរ ព្រោះ​លោក​បង​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់ទាក់។</verse>
				<verse number="11">ដូច្នេះ សូម​លោក​បង​ទទួល​យក​ជំនូន ដែល​ខ្ញុំ​ជូន​នេះ​ទៅ ដ្បិត​ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ហើយ​អោយ​ខ្ញុំ​មាន​សព្វ​គ្រប់​ទាំង​អស់»។ ដោយ​លោក​យ៉ាកុប​ចេះ​តែ​បង្ខំ​ខ្លាំង​ពេក លោក​អេសាវ​ក៏​យល់​ព្រម​ទទួល។</verse>
				<verse number="12">លោក​អេសាវ​ពោល​ថា៖ «តោះ យើង​ចេញ​ដំណើរ​ទៅ បង​នឹង​ទៅ​ជា​មួយ​ប្អូន»។</verse>
				<verse number="13">លោក​យ៉ាកុប​តប​វិញ​ថា៖ «លោក​បង​ជ្រាប​ស្រាប់​ហើយ​ថា ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​អោយ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន។</verse>
				<verse number="14">ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំនៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។</verse>
				<verse number="15">លោក​អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ អោយ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ លោក​យ៉ាកុប​តប​ថា៖ «មិន​ចាំបាច់​ទេ លោក​បង​បាន​អធ្យាស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។</verse>
				<verse number="16">នៅ​ថ្ងៃ​ដដែល​នោះ លោក​អេសាវ​វិល​ត្រឡប់​ទៅ​ស្រុក​សៀរ​វិញ។</verse>
				<verse number="17">រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សំរាប់​លោក និង​សង់​រោង​សំរាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត​។</verse>
				<verse number="18">លោក​យ៉ាកុប​បាន​វិល​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ មក​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខសាន្ត ហើយ​លោក​ក៏​បោះ​ជំរំ​ទល់​មុខ​នឹង​ទីក្រុង​នោះ។</verse>
				<verse number="19">លោក​បាន​ទិញ​ដី​មួយ​កន្លែង​ពី​កូន​ចៅ​របស់​លោក​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​ តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សំរាប់​បោះ​ជំរំ​នោះ។</verse>
				<verse number="20">លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​លោក​ដាក់​ឈ្មោះ​ថា «ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ៊ីស្រាអែល»​។</verse>
			</chapter>
			<chapter number="34">
				<verse number="1">លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។</verse>
				<verse number="2">ពេល​នោះ ស៊ីគែម​ជា​កូន​របស់​លោក​ហាម៉ោរ សាសន៍​ហេវី ដែល​ជា​មេកន្ទ្រាញ​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ក៏​ចាប់​នាង​រំលោភ។</verse>
				<verse number="3">ស៊ីគែម​ជំពាក់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួងលោម​ចិត្ត​នាង។</verse>
				<verse number="4">ស៊ីគែម​ជំរាប​លោក​ហាម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្ដឹង​នាង​នេះ អោយ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។</verse>
				<verse number="5">លោក​យ៉ាកុប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​អោយ​កូន​ស្រី​របស់​លោក​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​លោក​ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ លោក​នៅ​ស្ងៀម ទម្រាំ​ពួក​គេ​ត្រឡប់​មក​វិញ។</verse>
				<verse number="6">លោក​ហាម៉ោរ​ជា​ឪពុក​ស៊ីគែម ក៏​បាន​ចេញ​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជា​មួយ​លោក។</verse>
				<verse number="7">កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​វិល​មក​ពី​វាល​វិញ បាន​ដឹង​រឿង​នេះ គេ​យល់​ឃើញ​ថា​គេ​ក៏​បាក់​មុខ​ដែរ ហើយ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត​ជា​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ដាច់​ខាត នៅ​ស្រុក​អ៊ីស្រាអែល គឺ​គាត់​បាន​រំលោភ​លើ​កូន​ស្រី​របស់​លោក​យ៉ាកុប។</verse>
				<verse number="8">លោក​ហាម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​អោយ​វា​ធ្វើ​ជា​ភរិយា​ទៅ។</verse>
				<verse number="9">សូម​បង​ប្អូន​ចង​ស្ពានមេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយសារ​ចំណង​អាពាហ៍ពិពាហ៍ គឺ​បង​ប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​អោយ​យើង​ខ្ញុំ ហើយ​បង​ប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។</verse>
				<verse number="10">បង​ប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សំរាប់​បង​ប្អូន ដូច្នេះ សូម​បង​ប្អូន​តាំង​ទី​លំនៅ​រក​ស៊ី និង​ទិញ​ដីធ្លី នៅ​ស្រុក​នេះ​ហើយ»។</verse>
				<verse number="11">ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​នាង​ឌីណា​ថា៖ «សូម​មេត្តា​អធ្យាស្រ័យ​អោយ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​អោយ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់។</verse>
				<verse number="12">សូម​បង្គាប់​ខ្ញុំ​បាទ​អោយ​ជូន​បណ្ដា​ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ អោយ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។</verse>
				<verse number="13">ដោយ​ស៊ីគែម​បាន​ធ្វើ​អោយ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហាម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កលល្បិច​ថា៖</verse>
				<verse number="14">«យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​អោយ​បុរស​ណា ដែល​មិន​កាត់​ស្បែក*​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​អោយ​យើង​បាក់​មុខ​ជា​មិន​ខាន។</verse>
				<verse number="15">យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​អោយ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។</verse>
				<verse number="16">ធ្វើ​ដូច្នោះ ទើប​យើង​លើក​កូន​ស្រីៗ​របស់​យើង​អោយ​ពួក​លោក ហើយ​យើង​ក៏​នឹង​ដណ្ដឹង​កូន​ស្រី​របស់​ពួក​លោក​ដែរ យើង​នឹង​រស់​នៅ​ជា​មួយ​ពួក​លោក ហើយ​យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​សាសន៍​តែ​មួយ។</verse>
				<verse number="17">ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មិន​ព្រម​កាត់​ស្បែក​ដូច​យើង​ទេ​នោះ យើង​នឹង​យក​កូន​ស្រី​របស់​យើង​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​ទៅ»។</verse>
				<verse number="18">លោក​ហាម៉ោរ និង​ស៊ីគែម​ជា​កូន ក៏​យល់​ស្រប​តាម​ពាក្យ​ស្នើ​នេះ។</verse>
				<verse number="19">អ្នក​កំលោះ​នោះ​មិន​បង្អែបង្អង់​នឹង​ធ្វើ​តាម​ឡើយ ព្រោះ​គាត់​ស្រឡាញ់​កូន​ស្រី​របស់​លោក​យ៉ាកុប​ជា​ខ្លាំង។ ក្នុង​គ្រួសារ​របស់​លោក​ហាម៉ោរ គេ​គោរព​ស៊ីគែម​ជាង​គេ។</verse>
				<verse number="20">លោក​ហាម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖</verse>
				<verse number="21">«អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​អោយ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​អោយ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្ដឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង​អោយ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។</verse>
				<verse number="22">ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​យើង​កាត់​ស្បែក​ដូច​ពួក​គេ​ដែរ។</verse>
				<verse number="23">បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ស្នើ​របស់​គេ គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ និង​សត្វ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​មិន​ខាន»។</verse>
				<verse number="24">មនុស្សម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្ដាប់​លោក​ហាម៉ោរ និង​ស៊ីគែម កូន​របស់​គាត់ នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្ដាប់​នៅ​មាត់​ទ្វារ​ក្រុង បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា។</verse>
				<verse number="25">នៅ​ថ្ងៃ​ទី​បី ពេល​ប្រុសៗ​ក្រុង​នោះ​កំពុង​តែ​ឈឺ កូន​ប្រុស​ពីរ​នាក់​របស់​លោក​យ៉ាកុប គឺ​លោក​ស៊ីម្មាន និង​លោក​លេវី ដែល​ត្រូវ​ជា​បង​របស់​នាង​ឌីណា បាន​នាំ​គ្នា​កាន់​ដាវ​ចូល​ទៅ​ក្នុង​ទីក្រុង។ អ្នក​ក្រុង​ពុំ​បាន​គិត​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់​នៅ​ក្រុង​នោះ</verse>
				<verse number="26">គេ​ក៏​បាន​ប្រហារ​ជីវិត​លោក​ហាម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​នាង​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។</verse>
				<verse number="27">កូន​ប្រុស​លោក​យ៉ាកុប​ឯ​ទៀតៗ​បាន​រឹប​អូស​យក​របស់​របរ​លើ​សាកសព ហើយ​ប្រមូល​យក​អ្វីៗ​ទាំង​អស់​នៅ​ទីក្រុង​ផង ដ្បិត​អ្នក​ក្រុង​នោះ​បាន​ធ្វើ​អោយ​នាង​ឌីណា ជា​ប្អូន​ស្រី​របស់​ពួក​គេ បាត់​បង់​កិត្តិយស។</verse>
				<verse number="28">ពួក​គេ​បាន​ចាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា​របស់​អ្នក​ស្រុក​នោះ ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​តាម​ស្រុក​ស្រែ យក​ទៅ​ជា​មួយ។</verse>
				<verse number="29">ពួក​គេ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​នោះ ចាប់​កូន​ក្មេង និង​ស្រីៗ​យក​ទៅ​ជា​មួយ​ដែរ ហើយ​បាន​ប្រមូល​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ផ្ទះ​គេ​ផង។</verse>
				<verse number="30">លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​អោយ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរិស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ»។</verse>
				<verse number="31">លោក​ស៊ីម្មាន និង​លោក​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​អោយ​គេ​ប្រមាថ​មាក់ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។</verse>
			</chapter>
			<chapter number="35">
				<verse number="1">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេតអែល ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះជាម្ចាស់ ដែល​បាន​យាង​មក​អោយ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។</verse>
				<verse number="2">លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​មាន​បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ* ហើយ​ផ្លាស់​សម្លៀកបំពាក់​ទៅ។</verse>
				<verse number="3">យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេតអែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះអង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។</verse>
				<verse number="4">គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​លោក​យ៉ាកុប។ លោក​យ៉ាកុប​ក៏​យក​របស់​ទាំង​នោះ​ទៅ​កប់​ក្រោម​ដើម​ពោធិ នៅ​ជិត​ក្រុង​ស៊ីគែម។</verse>
				<verse number="5">បន្ទាប់​មក គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​អ្នក​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ជិតៗ​នោះ ភ័យ​ខ្លាច​ក្រៃលែង ដូច្នេះ ពុំ​មាន​នរណា​ហ៊ាន​ដេញ​តាម​កូន​ចៅ​របស់​លោក​យ៉ាកុប​ឡើយ។</verse>
				<verse number="6">លោក​យ៉ាកុប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ បាន​មក​ដល់​លូស គឺ​បេតអែល​ក្នុង​ស្រុក​កាណាន។</verse>
				<verse number="7">លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ព្រះ​នៃ​បេតអែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​យាង​មក​អោយ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។</verse>
				<verse number="8">នៅ​គ្រា​នោះ លោក​ស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​លោក​ស្រី​រេបិកា បាន​ទទួល​មរណភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេតអែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។</verse>
				<verse number="9">ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ព្រះជាម្ចាស់​បាន​យាង​មក​អោយ​លោក​ឃើញ​សា​ជា​ថ្មី ហើយ​ព្រះអង្គ​ប្រទាន​ពរ​លោក។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ឈ្មោះ​យ៉ាកុប តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រាអែល​វិញ»។ ដូច្នេះ ព្រះអង្គ​ក៏​ដាក់​ឈ្មោះ​លោក​ថា អ៊ីស្រាអែល​។</verse>
				<verse number="11">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ចូរ​អ្នក​បង្កើត​កូន​ចៅ អោយ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ ប្រជាជាតិ​មួយ និង​ប្រជាជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក ហើយ​ក៏​នឹង​មាន​ស្ដេច​ជា​ច្រើន​អង្គ​កើត​ចេញ​ពី ពូជពង្ស​របស់​អ្នក​ដែរ។</verse>
				<verse number="12">រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ អប្រាហាំ និង​អ៊ីសាក​នោះ​ យើង​ក៏​នឹង​ប្រគល់​អោយ​អ្នក និង​ពូជពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ»។</verse>
				<verse number="13">បន្ទាប់​មក ព្រះជាម្ចាស់​យាង​ចាក​ចេញ​ពី​កន្លែង ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​មួយ​លោក​យ៉ាកុប​នោះ ឡើង​ទៅ​វិញ។</verse>
				<verse number="14">លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​ស្ដូប នៅ​ត្រង់​កន្លែង​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក ហើយ​លោក​ក៏​បាន​ច្រួចស្រា​ទំពាំងបាយជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ​ទុក​ជា​ទីសក្ការៈ។</verse>
				<verse number="15">លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​នោះ​ថា «បេតអែល»។</verse>
				<verse number="16">លោក​យ៉ាកុប​បាន​នាំ​ក្រុម​គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ភូមិ​អេប្រាតា លោក​ស្រី​រ៉ាជែល​បាន​សំរាល​កូន​យ៉ាង​សែន​លំបាក</verse>
				<verse number="17">ពេល​គាត់​កំពុង​តែ​សំរាល​កូន​យ៉ាង​ឈឺ​ចុក​ចាប់​នោះ ឆ្មប​ជំរាប​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​អី លោក​ស្រី​មាន​កូន​ប្រុស​មួយ​ទៀត!»។</verse>
				<verse number="18">លោក​ស្រី​រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេនអូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “បេនយ៉ាមីន” មាន​ន័យ​ថា “កូន​ខាង​ស្ដាំ”។</verse>
				<verse number="19">លោក​ស្រី​រ៉ាជែល​បាន​ទទួល​មរណភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម។</verse>
				<verse number="20">លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ ជា​ស្ដូប​នៅ​លើ​ផ្នូរ គឺ​ស្ដូប​ផ្នូរ​នាង​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។</verse>
				<verse number="21">លោក​អ៊ីស្រាអែល​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ភូមិ​មីគដាល-អេឌើរ។</verse>
				<verse number="22">គ្រា​ដែល​លោក​អ៊ីស្រាអែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រាអែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់ពីរ​នាក់​គឺ:</verse>
				<verse number="23">កូន​ប្រុស​របស់​លោក​ស្រី​លេអា មាន: រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន។</verse>
				<verse number="24">កូន​របស់​លោក​ស្រី​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន។</verse>
				<verse number="25">កូន​របស់​នាង​ប៊ីលហា ជា​ស្រី​បំរើ​របស់​លោក​ស្រី​រ៉ាជែល មាន​ដាន់ និង​ណែបថាលី។</verse>
				<verse number="26">កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បំរើ​របស់​លោក​ស្រី​លេអា មាន​កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។</verse>
				<verse number="27">លោក​យ៉ាកុប​បាន​វិល​ទៅ​នៅ​ជា​មួយ​លោក​អ៊ីសាក​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ស្នាក់​អាស្រ័យ​នៅ។</verse>
				<verse number="28">លោក​អ៊ីសាក​រស់​បាន​ទាំង​អស់​មួយ​រយ​ប៉ែតសិប​ឆ្នាំ។</verse>
				<verse number="29">បន្ទាប់​មក លោក​ទទួល​មរណភាព ទៅ​ជួបជុំ​នឹង​ដូនតា​របស់​លោក ដែល​បាន​ចែក​ស្ថាន​ហើយ​នោះ​ដែរ គឺ​លោក​ទទួល​មរណភាព ក្រោយ​ពី​មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។</verse>
			</chapter>
			<chapter number="36">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ពោល​គឺ​លោក​អេដុម។</verse>
				<verse number="2">លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន​ជាតិ​ហេត នាង​អហូលីបាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន​ជាតិ​ហេវី</verse>
				<verse number="3">និង​នាង​បាសម៉ាត ជា​កូន​របស់​លោក​អ៊ីស្មាអែល គឺ​ប្អូន​ស្រី​របស់​លោក​ណេបាយ៉ុត។</verse>
				<verse number="4">នាង​អដា​បង្កើត​បាន​អេលីផាស​ជូន​លោក​អេសាវ នាង​បាសម៉ាត​បង្កើត​រេហួល</verse>
				<verse number="5">ហើយ​នាង​អហូលីបាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។</verse>
				<verse number="6">លោក​អេសាវ​បាន​នាំ​ប្រពន្ធ​កូន ព្រម​ទាំង​អ្នក​បំរើ ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន​នៅ​ស្រុក​កាណាន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មួយ​ទៀត ឆ្ងាយ​ពី​លោក​យ៉ាកុប​ជា​ប្អូន​របស់​លោក</verse>
				<verse number="7">ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធភាព​ល្មម សំរាប់​អោយ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។</verse>
				<verse number="8">លោក​អេសាវ​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា អេដុម​ដែរ។</verse>
				<verse number="9">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អេសាវ ជា​បុព្វបុរស​របស់​ជន​ជាតិ​អេដុម ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​សៀរ។</verse>
				<verse number="10">កូន​ចៅ​របស់​លោក​អេសាវ​មាន​ឈ្មោះ​ដូច​ត​ទៅ: អេលីផាស ជា​កូន​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។ រេហួល ជា​កូន​របស់​នាង​បាសម៉ាត ភរិយា​របស់​លោក​អេសាវ។</verse>
				<verse number="11">កូន​របស់​អេលីផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស។</verse>
				<verse number="12">អេលីផាស ជា​កូន​របស់​លោក​អេសាវ មាន​ប្រពន្ធ​ចុង​ឈ្មោះ នាង​ធីមណា នាង​បង្កើត​បាន​កូន​ឈ្មោះ​អាម៉ាឡេក។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អដា ភរិយា​របស់​លោក​អេសាវ។</verse>
				<verse number="13">កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ភរិយា​របស់​លោក​អេសាវ។</verse>
				<verse number="14">កូន​ចៅ​របស់​នាង​អហូលីបាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។</verse>
				<verse number="15">រីឯ​មេកន្ទ្រាញ​របស់​កូន​ចៅ​លោក​អេសាវ​មាន​រាយ​នាម​ដូច​ត​ទៅ​នេះ: មេកន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលីផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​លោក​ថេម៉ាន លោក​អូម៉ារ លោក​សេផូ លោក​កេណាស</verse>
				<verse number="16">លោក​កូរេ លោក​កាថាម លោក​អាម៉ាឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេកន្ទ្រាញ​នៃ​អំបូរ​អេលីផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។</verse>
				<verse number="17">រីឯ​មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេរ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។</verse>
				<verse number="18">មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលីបាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលីបាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។</verse>
				<verse number="19">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេសាវ ហើយ​ជា​មេកន្ទ្រាញ។ លោក​អេសាវ​ក៏​មាន​ឈ្មោះ​ថា​អេដុម​ដែរ។</verse>
				<verse number="20">រីឯ​កូន​ចៅ​របស់​លោក​សៀរ ជន​ជាតិ​ហូរី ដែល​ជា​ម្ចាស់​ស្រុក​នោះ​កាល​ពី​ដើម មាន​ឡូថាន សូបាល ស៊ីបៀន អណា</verse>
				<verse number="21">ឌីសូន អេស៊ើរ និង​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​ជន​ជាតិ​ហូរី កូន​របស់​លោក​សៀរ នៅ​ស្រុក​អេដុម។</verse>
				<verse number="22">កូន​ចៅ​របស់​ឡូថាន មាន ហូរី និង​ហេម៉ាម។ ប្អូន​ស្រី​របស់​ឡូថាន ឈ្មោះ​នាង​ធីមណា។</verse>
				<verse number="23">រីឯ​កូន​ចៅ​របស់​សូបាល មាន​ឈ្មោះ​ដូច​ត​ទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និង​អូណាំ។</verse>
				<verse number="24">រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។</verse>
				<verse number="25">កូន​ចៅ​របស់​លោក​អណា​មាន ឌីសសុន និង​នាង​អហូលីបាម៉ា។</verse>
				<verse number="26">កូន​ចៅ​របស់​ឌីសសុន​មាន​ឈ្មោះ​ដូច​ត​ទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។</verse>
				<verse number="27">កូន​ចៅ​របស់​អេស៊ើរ​មាន​ឈ្មោះ​ដូច​ត​ទៅ: ប៊ីលហាន សាវ៉ាន និង​យ៉ាកាន។</verse>
				<verse number="28">កូន​ចៅ​របស់​ឌីសាន​មាន អ៊ូស និង​អរ៉ាន។</verse>
				<verse number="29">រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​ហូរី​មាន​ឈ្មោះ​ដូច​ត​ទៅ: លោក​ឡូថាន លោក​សូបាល លោក​ស៊ីបៀន លោក​អណា</verse>
				<verse number="30">លោក​ឌីសូន លោក​អេស៊ើរ និង​លោក​ឌីសាន។ អ្នក​ទាំង​នេះ​ជា​មេកន្ទ្រាញ​របស់​ជន​ជាតិ​ហូរី នៅ​ស្រុក​សៀរ។</verse>
				<verse number="31">មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​នាម​ដូច​ត​ទៅ</verse>
				<verse number="32">ព្រះបាទ​បេឡា ជា​បុត្រ​របស់​លោក​បេអ៊រ បាន​គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា ក្នុង​ស្រុក​អេដុម។</verse>
				<verse number="33">លុះ​ព្រះបាទ​បេឡា​បាន​សោយ​ទិវង្គត​ទៅ ព្រះបាទ​យ៉ូបាប ជា​បុត្រ​របស់​លោក​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="34">ព្រះបាទ​យ៉ូបាប​សោយ​ទិវង្គត​ទៅ ព្រះបាទ​ហ៊ូសាំ ជា​អ្នក​ស្រុក​ថេម៉ាន បាន​ឡើង​គ្រង​រាជ្យ​ជំនួស</verse>
				<verse number="35">ព្រះបាទ​ហ៊ូសាំ​សោយ​ទិវង្គត​ទៅ ព្រះបាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ មក​ពី​ក្រុង​អាវីត បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ គឺ​ស្ដេច​នេះ​ហើយ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។</verse>
				<verse number="36">ព្រះបាទ​ហាដាឌ​សោយ​ទិវង្គត​ទៅ ព្រះបាទ​សាំឡា ជា​អ្នក​ស្រុក​ម៉ាសរេកា បាន​ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="37">ព្រះបាទ​សាំឡា​សោយ​ទិវង្គត​ទៅ ព្រះបាទ​សូល ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="38">ព្រះបាទ​សូល​សោយ​ទិវង្គត​ទៅ ព្រះបាទ​បាលហាណាន់ ជា​បុត្រ​របស់​លោក​អកបោរ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="39">ព្រះបាទ​បាលហាណាន់ ជា​បុត្រ​របស់​លោក​អកបោរ សោយ​ទិវង្គត​ទៅ ព្រះបាទ​ហាដារ ជា​អ្នក​ក្រុង​ប៉ាវ បាន​ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេថាបែល ជា​បុត្រី​របស់​លោក​ម៉ាតរេឌ និង​ជា​ចៅ​របស់​លោក​ម៉េសាហាប់។</verse>
				<verse number="40">រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេសាវ​មាន​ឈ្មោះ​តាម​អំបូរ និង​តាម​ទឹក​ដី​ដូច​ត​ទៅ: លោក​ធីមណា លោក​អាលវ៉ា លោក​យេថេត</verse>
				<verse number="41">លោក​អហូលីបាម៉ា លោក​អេឡា លោក​ពីណូន</verse>
				<verse number="42">លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ</verse>
				<verse number="43">លោក​ម៉ាកឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេកន្ទ្រាញ​នៃ​ជន​ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វបុរស​របស់​ជន​ជាតិ​អេដុម។</verse>
			</chapter>
			<chapter number="37">
				<verse number="1">លោក​យ៉ាកុប​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ចូល​ស្នាក់​នៅ។</verse>
				<verse number="2">នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​នៅ​ពី​ក្មេង អាយុ​ដប់​ប្រាំពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​នាង​ប៊ីលហា និង​នាង​ស៊ីលផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​រាយការណ៍​ពី​ការ​អាក្រក់​ដែល​បងៗ​ធ្វើ។</verse>
				<verse number="3">លោក​អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ អោយ​យ៉ូសែប​ពាក់។</verse>
				<verse number="4">ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សំដី​ទន់ភ្លន់​បាន​ឡើយ។</verse>
				<verse number="5">យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​អោយ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។</verse>
				<verse number="6">គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្ដាប់​សុបិន​របស់​ខ្ញុំ</verse>
				<verse number="7">គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំវិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ទៀត​ផង»។</verse>
				<verse number="8">បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។</verse>
				<verse number="9">ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ»។</verse>
				<verse number="10">គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​កូន​ឬ?»។</verse>
				<verse number="11">បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។</verse>
				<verse number="12">នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​បាន​នាំ​គ្នា​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក នៅ​ស៊ីគែម។</verse>
				<verse number="13">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​អោយ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យ៉ូសែប​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។</verse>
				<verse number="14">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ លោក​យ៉ាកុប​ក៏​ចាត់​យ៉ូសែប ពី​ជ្រលង​ភ្នំ​ហេប្រូន​អោយ​ទៅ​ស៊ីគែម។</verse>
				<verse number="15">បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។</verse>
				<verse number="16">គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មក​រក​បងៗ​របស់​ខ្ញុំ សូម​ពូ​មេត្តា​ប្រាប់​ខ្ញុំ​ផង​ថា ពួក​គាត់​ឃ្វាល​ចៀម​នៅ​កន្លែង​ណា»។</verse>
				<verse number="17">បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យ៉ូសែប​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។</verse>
				<verse number="18">កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុបឃិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល។</verse>
				<verse number="19">គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ!</verse>
				<verse number="20">យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។</verse>
				<verse number="21">ពេល​លោក​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យ៉ូសែប​អោយ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។</verse>
				<verse number="22">លោក​រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យ៉ូសែប​អោយ​រួច​ពី​កណ្ដាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។</verse>
				<verse number="23">ពេល​យ៉ូសែប​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។</verse>
				<verse number="24">គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​រីង គ្មាន​ទឹក​ទេ។</verse>
				<verse number="25">បន្ទាប់​មក គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្មាអែល​មួយ​ក្រុម​ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីងទេស យក​ទៅ​ស្រុក​អេស៊ីប។</verse>
				<verse number="26">លោក​យូដា​ពោល​ទៅ​កាន់​បង​ប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាតកម្ម​នេះ​ថែម​ទៀត។</verse>
				<verse number="27">មក៍ យើង​លក់​វា​អោយ​ពួក​អ៊ីស្មាអែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។</verse>
				<verse number="28">បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​អោយ​ជន​ជាតិ​អ៊ីស្មាអែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន​ជាតិ​អ៊ីស្មាអែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។</verse>
				<verse number="29">កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀកបំពាក់​របស់​ខ្លួន​</verse>
				<verse number="30">រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។</verse>
				<verse number="31">គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។</verse>
				<verse number="32">បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្ដាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។</verse>
				<verse number="33">លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។</verse>
				<verse number="34">លោក​យ៉ាកុប​បាន​ហែក​សម្លៀកបំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។</verse>
				<verse number="35">កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​អោយ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះអាល័យ​កូន។</verse>
				<verse number="36">រីឯ​យ៉ូសែប​វិញ ជន​ជាតិ​ម៉ាឌាន​បាន​យក​គាត់​ទៅ​លក់​នៅ​ស្រុក​អេស៊ីប គឺ​លក់​អោយ​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ឈ្មោះ​ប៉ូទីផារ ដែល​ជា​មេ​បញ្ជា​ការ​កងរក្សា​ស្ដេច។</verse>
			</chapter>
			<chapter number="38">
				<verse number="1">នៅ​គ្រា​នោះ លោក​យូដា​បាន​ចាក​ចេញ​ពី​បង​ប្អូន​របស់​លោក ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា នៅ​ភូមិ​អាឌូឡាម។</verse>
				<verse number="2">នៅ​ទី​នោះ គាត់​បាន​ឃើញ​កូន​ស្រី​របស់​លោក​ស៊ូអា ជា​ជន​ជាតិ​កាណាន គាត់​ក៏​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង។</verse>
				<verse number="3">នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អ៊ើរ”។</verse>
				<verse number="4">នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “អូណាន់”។</verse>
				<verse number="5">នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា “សេឡា”។ ពេល​នាង​សំរាល​កូន​នោះ លោក​យូដា​រស់​នៅ​ភូមិ​កេស៊ីប។</verse>
				<verse number="6">លោក​យូដា​បាន​ដណ្ដឹង​នារី​ម្នាក់ ឈ្មោះ​តាម៉ារ មក​អោយ​ធ្វើ​ជា​ភរិយា​របស់​អ៊ើរ ជា​កូន​ច្បង​របស់​គាត់។</verse>
				<verse number="7">អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។</verse>
				<verse number="8">ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​អូណាន់​ថា៖ «ចូរ​ទៅ​រួម​រស់​ជា​មួយ​បង​ថ្លៃ​របស់​កូន យក​នាង​ធ្វើ​ជា​ភរិយា ហើយ​បន្ត​ពូជពង្ស​អោយ​បង​ប្រុស​របស់​កូន​ទៅ»។</verse>
				<verse number="9">ដោយ​អូណាន់​ដឹង​ថា ពូជពង្ស​ដែល​នឹង​កើត​មក គ្មាន​ឈ្មោះ​ជា​ពូជពង្ស​របស់​គាត់ ដូច្នេះ ពេល​ណា​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​តែង​សំរក់​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​អោយ​បង​ប្រុស។</verse>
				<verse number="10">អំពើ​អាក្រក់​ដែល​គាត់​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ទេ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ដែរ។</verse>
				<verse number="11">ពេល​នោះ លោក​យូដា​ពោល​ទៅ​កាន់​នាង​តាម៉ារ​ជា​កូន​ប្រសា​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទម្រាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​អោយ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ នាង​តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។</verse>
				<verse number="12">យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូឡាម មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។</verse>
				<verse number="13">មាន​គេ​មក​ប្រាប់​នាង​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​នាង​ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។</verse>
				<verse number="14">ឮ​ដូច្នេះ នាង​តាម៉ារ​យក​សម្លៀកបំពាក់​ស្ត្រី​មេម៉ាយ​ចេញ ហើយ​យក​ស្បៃ​មក​ពាក់​បាំង​មុខ មិន​អោយ​នរណា​ស្គាល់ រួច​ទៅ​អង្គុយ​នៅ​មាត់​ផ្លូវ ចូល​ភូមិ​អេណែម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ធីមណា។ នាង​ធ្វើ​ដូច្នេះ​មក​ពី​នាង​ឃើញ​ថា សេឡា​ធំ​ពេញ​វ័យ​ហើយ តែ​លោក​យូដា​ពុំ​បាន​យក​នាង​ទៅ​អោយ​ធ្វើ​ជា​ភរិយា​ឡើយ។</verse>
				<verse number="15">កាល​លោក​យូដា​ឃើញ​នាង គាត់​ស្មាន​ថា​ជា​ស្ត្រី​ពេស្យា ដ្បិត​នាង​មាន​ស្បៃ​បាំង​មុខ។</verse>
				<verse number="16">គាត់​ចូល​ទៅ​ជិត​នាង ពោល​ថា៖ «មក៍ រួមរ័ក​ជា​មួយ​ខ្ញុំ!»។ គាត់​ពុំ​បាន​ដឹង​ថា​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​តប​ថា៖ «បើ​ខ្ញុំ​ទៅ​ជា​មួយ​លោក តើ​លោក​អោយ​អ្វី​ខ្ញុំ?»។</verse>
				<verse number="17">គាត់​ឆ្លើយ​ថា «ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​អោយ​នាង»។ នាង​តប​ទៅ​វិញ​ថា៖ «ចា៎ស ខ្ញុំ​យល់​ព្រម តែ​លោក​ត្រូវ​បញ្ចាំ​អ្វី​មួយ​ទុក​អោយ​ខ្ញុំ ទម្រាំ​ខ្ញុំ​បាន​ទទួល​កូន​ពពែ​នោះ»។</verse>
				<verse number="18">គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​អោយ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ នាង​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​លោក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​លោក​កាន់​នោះ​មក​អោយ​ខ្ញុំ»។ លោក​យូដា​ប្រគល់​របស់​ទាំង​នោះ​អោយ​នាង រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។</verse>
				<verse number="19">នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀកបំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។</verse>
				<verse number="20">លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​អោយ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។</verse>
				<verse number="21">គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។</verse>
				<verse number="22">គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​ស្រី​នោះ​ពុំ​ឃើញ​ទេ ហើយ​អ្នក​ស្រុក​នោះ​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ទី​នេះ​មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ”»។</verse>
				<verse number="23">លោក​យូដា​ពោល​ថា៖ «អោយ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើលងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​អោយ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។</verse>
				<verse number="24">បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​លោក​យូដា​ថា៖ «នាង​តាម៉ារ ជា​កូន​ប្រសា​របស់​លោក បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ លោក​យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។</verse>
				<verse number="25">ពេល​គេ​កំពុង​តែ​នាំ​នាង​ចេញ​ទៅ​ក្រៅ នាង​តាម៉ារ​អោយ​គេ​ទៅ​ជំរាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។</verse>
				<verse number="26">លោក​យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​អោយ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។</verse>
				<verse number="27">លុះ​ជិត​ដល់​ពេល​សំរាល​កូន គេ​ដឹង​ថា​នាង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ​នាង។</verse>
				<verse number="28">ពេល​សំរាល​កូន​មាន​កូន​មួយ​ចេញ​ដៃ​មក​មុន ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​ទារក​នោះ ទាំង​ពោល​ថា៖ «កូន​មួយ​នេះ​កើត​មុន»។</verse>
				<verse number="29">ប៉ុន្តែ ទារក​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ ហើយ​បង​របស់​វា​ក៏​កើត​ចេញ​មក។ ពេល​នោះ ឆ្មប​ពោល​ថា៖ «ឯង​បាន​បើក​ប្រឡោះ​ដណ្ដើម​ចេញ​មុន!» គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ពេរេស”។</verse>
				<verse number="30">បន្ទាប់​មក​ទៀត កូន​ប្អូន​កើត​ចេញ​មក ទាំង​មាន​អំបោះ​ក្រហម​នៅ​ជាប់​នឹង​ដៃ​ផង។ គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា “សេរ៉ាស”។</verse>
			</chapter>
			<chapter number="39">
				<verse number="1">ជន​ជាតិ​អ៊ីស្មាអែល​បាន​នាំ​យ៉ូសែប​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លក់​លោក​អោយ​ជន​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ប៉ូទីផារ ជា​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន និង​ជា​មេ​បញ្ជា​ការ​កងរក្សា​ស្ដេច។</verse>
				<verse number="2">ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​លោក​យ៉ូសែប ការ​អ្វី​ដែល​លោក​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ លោក​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​លោក ដែល​ជា​ជន​ជាតិ​អេស៊ីប​នោះ។</verse>
				<verse number="3">ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​បាន​លទ្ធផល​ល្អ​ទាំង​អស់។</verse>
				<verse number="4">លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ គាត់​ក៏​អោយ​លោក​ធ្វើ​ជា​អ្នក​បំរើ​ជំនិត​របស់​គាត់ ហើយ​តែងតាំង​លោក​អោយ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។</verse>
				<verse number="5">ចាប់​ពី​ពេល​លោក​ប៉ូទីផារ​តែងតាំង​លោក​យ៉ូសែប​អោយ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មក ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អេស៊ីប​នេះ ព្រោះ​តែ​លោក​យ៉ូសែប ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​អ្វីៗ​ទាំង​អស់ ដែល​ជា​កម្មសិទ្ធិ​របស់​គាត់ គឺ​ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចំការ។</verse>
				<verse number="6">គាត់​ប្រគល់​អោយ​លោក​យ៉ូសែប​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ក្រៅ​តែ​ពី​បរិភោគ គាត់​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី​ទៀត​ឡើយ។ លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។</verse>
				<verse number="7">ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។</verse>
				<verse number="8">លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​អោយ​ខ្ញុំ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។</verse>
				<verse number="9">ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​អោយ​ខ្ញុំ​ប៉ះពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរលែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ»។</verse>
				<verse number="10">ស្ត្រី​នោះ​លួងលោម​លោក​យ៉ូសែប ជា​រៀង​រាល់​ថ្ងៃ អោយ​រួមរ័ក​ជា​មួយ​នាង តែ​លោក​ពុំ​ព្រម​ធ្វើ​តាម​ពាក្យ​នាង​ឡើយ។</verse>
				<verse number="11">ថ្ងៃ​មួយ លោក​យ៉ូសែប​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​លោក​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បំរើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ</verse>
				<verse number="12">ភរិយា​របស់​លោក​ប៉ូទីផារ​ក៏​ទាញ​អាវ​លោក​យ៉ូសែប​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​ក៏​ទុក​អាវ​លោក​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។</verse>
				<verse number="13">ពេល​នាង​ឃើញ​លោក​ទុក​អាវ​លោក​ក្នុង​ដៃ​នាង និង​ឃើញ​លោក​រត់​ចេញ​មក​ក្រៅ​ដូច្នេះ</verse>
				<verse number="14">នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បំរើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន​ជាតិ​ហេប្រឺ​នេះ​មក​អោយ​មាក់ងាយ​យើង។ វា​ចូល​មក​បម្រុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។</verse>
				<verse number="15">ពេល​វា​ឮ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង​ដូច្នេះ វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។</verse>
				<verse number="16">នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ជា​មួយ​នាង រហូត​ទាល់​តែ​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។</verse>
				<verse number="17">នាង​បាន​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ</verse>
				<verse number="18">តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។</verse>
				<verse number="19">ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="20">គាត់​អោយ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ ដែល​គេ​ឃុំឃាំង​អ្នក​ទោស​របស់​ស្ដេច។ ពេល​លោក​យ៉ូសែប​ជាប់​ឃុំឃាំង​នៅ​ទី​នោះ</verse>
				<verse number="21">ព្រះអម្ចាស់ ​គង់​ជា​មួយ​លោក ហើយ​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​លោក គឺ​ធ្វើ​អោយ​នាយក​ពន្ធនាគារ​មាន​ចិត្ត​សន្តោស​ដល់​លោក។</verse>
				<verse number="22">នាយក​ពន្ធនាគារ​ប្រគល់​អោយ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធនាគារ។</verse>
				<verse number="23">នាយក​ពន្ធនាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​អោយ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ដ្បិត​ ព្រះអម្ចាស់ ​គង់​ជា​មួយ​លោក​យ៉ូសែប កិច្ចការ​អ្វី​ដែល​លោក​ធ្វើ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​បាន​លទ្ធផល​ល្អ​ទាំង​អស់។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ក្រោយ​ហេតុការណ៍​ទាំង​នោះ មាន​មន្ត្រី​ពីរ​រូប​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះចៅ​អេស៊ីប​ជា​ម្ចាស់​របស់​ខ្លួន។ ម្នាក់​ជា​មហាតលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា និង​ម្នាក់​ទៀត​មាន​នាទី​ថ្វាយ​នំបុ័ង។</verse>
				<verse number="2">ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​ខ្ញាល់​នឹង​មហាតលិក​ទាំង​ពីរ គឺ​មហាតលិក​ថ្វាយ​ស្រា និង​មហាតលិក​ថ្វាយ​នំបុ័ង​នោះ​ជា​ខ្លាំង។</verse>
				<verse number="3">ស្ដេច​ក៏​បញ្ជា​អោយ​យក​លោក​ទាំង​ពីរ​ទៅ​ឃុំឃាំង នៅ​ក្នុង​ផ្ទះ​របស់​មេ​បញ្ជា​ការ​កងរក្សា​ស្ដេច គឺ​ក្នុង​ពន្ធនាគារ​ដែល​គេ​ឃុំឃាំង​លោក​យ៉ូសែប។</verse>
				<verse number="4">មេ​បញ្ជា​ការ​ប្រគល់​លោក​ទាំង​ពីរ​អោយ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ។ ក្រោយ​ពី​បាន​ជាប់​ឃុំឃាំង​មួយ​រយៈ​មក</verse>
				<verse number="5">មាន​យប់​មួយ លោក​ទាំង​ពីរ គឺ​មហាតលិក​ថ្វាយ​ស្រា និង​មហាតលិក​ថ្វាយ​នំបុ័ង​ដែល​ជាប់​ឃុំឃាំង​នោះ បាន​យល់​សប្តិ​រៀងៗ​ខ្លួន តែ​មាន​អត្ថន័យ​ប្លែកៗ​ពី​គ្នា។</verse>
				<verse number="6">ព្រលឹម​ឡើង លោក​យ៉ូសែប​បាន​មក​ជួប​លោក​ទាំង​ពីរ ឃើញ​គេ​ស្រងូតស្រងាត់</verse>
				<verse number="7">លោក​ក៏​សួរ​មហាតលិក​ទាំង​ពីរ​របស់​ស្ដេច​ផារ៉ោន ដែល​នៅ​ជាប់​ឃុំឃាំង​ជា​មួយ​លោក ក្នុង​ពន្ធនាគារ​ម្ចាស់​របស់​លោក​ថា៖ «ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​មាន​ទឹក​មុខ​ស្រងូត​ម៉្លេះ?»។</verse>
				<verse number="8">គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។</verse>
				<verse number="9">មហាតលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ស្ដេច បាន​រៀប​រាប់​ប្រាប់​លោក​យ៉ូសែប​អំពី​សុបិន​របស់ គាត់​ដូច​ត​ទៅ៖ «ខ្ញុំ​យល់​សប្តិ​ឃើញ​ដើម​ទំពាំងបាយជូរ​មួយ​ដើម នៅ​ពី​មុខ​ខ្ញុំ។</verse>
				<verse number="10">ដើម​ទំពាំងបាយជូរ​នោះ​មាន​មែក​បី មាន​ពន្លក​លេច​ចេញ​មក ផ្កា​វា​ក៏​លាស់​ចេញ​មក​ដែរ ហើយ​មាន​ផ្លែ​ទុំ​ផង។</verse>
				<verse number="11">ពេល​នោះ ខ្ញុំ​កាន់​ពែង​របស់​ព្រះចៅ​ផារ៉ោន​នៅ​ដៃ ខ្ញុំ​ក៏​បេះ​ផ្លែ​ទំពាំងបាយជូរ​មក​ច្របាច់​ដាក់​ក្នុង​ពែង រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះចៅ​ផារ៉ោន»។</verse>
				<verse number="12">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ​នេះ: មែក​ទាំង​បី គឺ​បី​ថ្ងៃ។</verse>
				<verse number="13">បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​លើក​កិត្តិយស​លោក​ឡើង ហើយ​តែងតាំង​លោក អោយ​បំពេញ​មុខងារ​របស់​លោក​ឡើង​វិញ គឺ​លោក​នឹង​ថ្វាយ​ពែង​ស្រា​ទៅ​ស្ដេច ដូច​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន។</verse>
				<verse number="14">ក៏​ប៉ុន្តែ ពេល​លោក​បាន​សុខ​ស្រួល​វិញ​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​លោក សូម​មេត្តា​ទូល​ព្រះចៅ​ផារ៉ោន​អោយ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង</verse>
				<verse number="15">ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​អោយ​គេ​យក​មក​ឃុំឃាំង​ដូច្នេះ​ឡើយ»។</verse>
				<verse number="16">មហាតលិក​ដែល​មាន​នាទី​ថ្វាយ​នំបុ័ង ឃើញ​លោក​យ៉ូសែប​កាត់​សប្តិ​អោយ​មហាតលិក​ម្នាក់​ទៀត​ល្អ​គួរ​អោយ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។</verse>
				<verse number="17">នៅ​ក្នុង​កញ្ច្រែង​ខាង​លើ​បង្អស់ មាន​នំ​គ្រប់​មុខ ដែល​ព្រះចៅ​ផារ៉ោន​ធ្លាប់​សោយ។ ក៏​ប៉ុន្តែ មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង​លើ​ក្បាល​ខ្ញុំ​នោះ​អស់​ទៅ»។</verse>
				<verse number="18">លោក​យ៉ូសែប​តប​វិញ​ថា៖ «សុបិន​របស់​លោក​មាន​ន័យ​ដូច​ត​ទៅ កញ្ច្រែង​ទាំង​បី គឺ​បី​ថ្ងៃ។</verse>
				<verse number="19">នៅ​បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គេ​យក​លោក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​លោក»។</verse>
				<verse number="20">បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះចៅ​ផារ៉ោន ស្ដេច​បាន​ជប់លៀង​ក្រុម​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ ស្ដេច​បាន​អោយ​គេ​ដោះ​លែង​មហាតលិក​ទាំង​ពីរ នៅ​មុខ​មន្ត្រី​ទាំង​អស់។</verse>
				<verse number="21">ព្រះរាជា​បាន​តែងតាំង​មហាតលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា អោយ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើង​វិញ។</verse>
				<verse number="22">ប៉ុន្តែ ស្ដេច​បញ្ជា​អោយ​គេ​យក​មហាតលិក​ថ្វាយ​នំបុ័ង​ទៅ​ព្យួរ ក ស្រប​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បក​ស្រាយ​ប្រាប់។</verse>
				<verse number="23">រីឯ​មហាតលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា មិន​បាន​នឹក​នា​ដល់​លោក​យ៉ូសែប​ទេ គាត់​ភ្លេច​សូន្យឈឹង។</verse>
			</chapter>
			<chapter number="41">
				<verse number="1">ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​សុបិន​ដូច​ត​ទៅ គឺ​ឃើញ​ព្រះអង្គ​ឈរ​នៅ​មាត់​ទន្លេ​នីល។</verse>
				<verse number="2">មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។</verse>
				<verse number="3">បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។</verse>
				<verse number="4">គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។</verse>
				<verse number="5">បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ</verse>
				<verse number="6">ហើយ​មាន​ស្រូវ​ប្រាំពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។</verse>
				<verse number="7">កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។</verse>
				<verse number="8">ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។</verse>
				<verse number="9">ពេល​នោះ មហាតលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។</verse>
				<verse number="10">កាល​ព្រះករុណា​ខ្ញាល់​នឹង​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​បញ្ជា​អោយ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហាតលិក​ដែល​មាន​នាទី​ថ្វាយ​នំបុ័ង ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​របស់​លោក​មេ​បញ្ជា​ការ​កងរក្សា​ព្រះអង្គ។</verse>
				<verse number="11">ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។</verse>
				<verse number="12">ក្នុង​ពន្ធនាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បំរើ​របស់​លោក​មេ​បញ្ជា​ការ​កងរក្សា​ព្រះអង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​អោយ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។</verse>
				<verse number="13">ក្រោយ​មក មាន​ហេតុការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះករុណា​ប្រទាន​អោយ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​អោយ​គេ​ព្យួរ ក មហាតលិក​ម្នាក់​ទៀត»។</verse>
				<verse number="14">ព្រះចៅ​ផារ៉ោន​អោយ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​អោយ​លោក ហើយ​លោក​ផ្លាស់​សម្លៀកបំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="15">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។</verse>
				<verse number="16">លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះករុណា​បាន»។</verse>
				<verse number="17">ពេល​នោះ ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។</verse>
				<verse number="18">ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។</verse>
				<verse number="19">បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។</verse>
				<verse number="20">គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។</verse>
				<verse number="21">ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។</verse>
				<verse number="22">បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ</verse>
				<verse number="23">ហើយ​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។</verse>
				<verse number="24">កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង​បាន​ឡើយ»។</verse>
				<verse number="25">លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​ព្រះករុណា​ជ្រាប​អំពី​កិច្ចការ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ។</verse>
				<verse number="26">គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំពីរ​ក្បាល​មាន​ន័យ​ថា ប្រាំពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។</verse>
				<verse number="27">គោ​ញី​ប្រាំពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="28">បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះករុណា​ស្រាប់​ហើយ ថា​ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​ព្រះករុណា​ជ្រាប​អំពី​ហេតុការណ៍ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ</verse>
				<verse number="29">គឺ​ក្នុង​អំឡុង​ប្រាំពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគផល​យ៉ាង​សម្បូណ៌​ហូរហៀរ។</verse>
				<verse number="30">ប្រាំពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​អោយ​ប្រជាជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគផល​សម្បូណ៌​ហូរហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិនបង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។</verse>
				<verse number="31">ប្រជាជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។</verse>
				<verse number="32">ព្រះករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះអង្គ​នឹង​សំរេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។</verse>
				<verse number="33">ឥឡូវ​នេះ សូម​ព្រះករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ហើយ​តែងតាំង​គាត់​អោយ​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប។</verse>
				<verse number="34">សូម​ព្រះករុណា​តែងតាំង​មន្ត្រី​ផ្សេងៗ​អោយ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរហៀរ​ខាង​មុខ​នេះ។</verse>
				<verse number="35">មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​សម្បូណ៌​ហូរហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះរាជ​បញ្ជា​របស់​ព្រះករុណា​ផ្ទាល់។</verse>
				<verse number="36">ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សំរាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​អោយ​ប្រជាជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។</verse>
				<verse number="37">ព្រះចៅ​ផារ៉ោន​សព្វ​ព្រះហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។</verse>
				<verse number="38">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។</verse>
				<verse number="39">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​លោក​ដឹង​ហេតុការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាងវៃ​ដូច​លោក​ទេ។</verse>
				<verse number="40">ដូច្នេះ យើង​សុំ​តែងតាំង​លោក​អោយ​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជារាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះរាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។</verse>
				<verse number="41">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែងតាំង​លោក​អោយ​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។</verse>
				<verse number="42">ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះទំរង់​ពី​ព្រះហស្ត​ព្រះអង្គ ពាក់​អោយ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​អោយ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​អោយ​លោក​ថែម​ទៀត​ផង</verse>
				<verse number="43">រួច​អោយ​លោក​ឡើង​ជិះ​រាជរថ ដែល​នៅ​បន្ទាប់​ពី​ព្រះអង្គ ហើយ​អោយ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយបង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែងតាំង​លោក​យ៉ូសែប​អោយ​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។</verse>
				<verse number="44">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ព្រះចៅ​ផារ៉ោន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។</verse>
				<verse number="45">ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​អោយ​លោក​យ៉ូសែប​ថា “សាប់ណាត់ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាសណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទីផេរ៉ា ជា​បូជាចារ្យ​នៅ​ក្រុង​អូន មក​អោយ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។</verse>
				<verse number="46">កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​អេស៊ីប​ទាំង​មូល។</verse>
				<verse number="47">ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគផល​យ៉ាង​ច្រើន​បរិបូណ៌។</verse>
				<verse number="48">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគផល​តាម​ស្រែ​ចំការ​ជុំវិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។</verse>
				<verse number="49">លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។</verse>
				<verse number="50">នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាសណាត់​ជា​កូន​របស់​លោក​ប៉ូទីផេរ៉ា បូជាចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។</verse>
				<verse number="51">លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ាណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះជាម្ចាស់​បាន​ប្រោស​អោយ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិសន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។</verse>
				<verse number="52">លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះជាម្ចាស់​ប្រទាន​អោយ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។</verse>
				<verse number="53">លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរហៀរ​គំរប់​ប្រាំពីរ​ឆ្នាំ​ហើយ</verse>
				<verse number="54">ទុរ្ភិក្ស​ប្រាំពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។</verse>
				<verse number="55">ក្រោយ​មក ប្រជាជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាមទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​អោយ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។</verse>
				<verse number="56">ពេល​នោះ ទុរ្ភិក្ស​បាន​រាលដាល​ពាសពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​អោយ​ជន​ជាតិ​អេស៊ីប ប៉ុន្តែ ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ ក្នុង​ស្រុក​អេស៊ីប។</verse>
				<verse number="57">មនុស្សម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាលដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។</verse>
			</chapter>
			<chapter number="42">
				<verse number="1">នៅ​គ្រា​នោះ លោក​យ៉ាកុប​បាន​ឮ​ដំណឹង​ថា​មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប លោក​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?»។</verse>
				<verse number="2">លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ដំណឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កូន​នាំ​គ្នា​ចុះ​ទៅ​ស្រុក​អេស៊ីប រក​ទិញ​ស្បៀង​អាហារ​មក ដើម្បី​យើង​បាន​រួច​ជីវិត កុំ​អោយ​យើង​អត់​បាយ​ស្លាប់​ឡើយ»។</verse>
				<verse number="3">បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រក​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីប</verse>
				<verse number="4">តែ​លោក​យ៉ាកុប​ពុំ​បាន​ចាត់​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប អោយ​ទៅ​ជា​មួយ​បងៗ​ឡើយ ព្រោះ​លោក​គិត​ថា “ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា”។</verse>
				<verse number="5">កូនៗ​របស់​លោក​អ៊ីស្រាអែល​បាន​នាំ​គ្នា​មក​ទិញ​ស្រូវ ដូច​អ្នក​ឯ​ទៀតៗ​ដែរ ដ្បិត​មាន​កើត​ទុរ្ភិក្ស​នៅ​ស្រុក​កាណាន។</verse>
				<verse number="6">នៅ​គ្រា​នោះ លោក​យ៉ូសែប​មាន​អំណាច​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប ហើយ​លោក​ចាត់​ចែង​លក់​ស្រូវ​អោយ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​លោក​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​លោក អោន​មុខ​ចុះ​ដល់​ដី។</verse>
				<verse number="7">កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ស្គាល់​ភ្លាម តែ​លោក​មិន​បាន​ធ្វើ​អោយ​គេ​ស្គាល់​វិញ​ទេ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹងរ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?»។ គេ​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​កាណាន រក​ទិញ​ស្បៀង​អាហារ»។</verse>
				<verse number="8">លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក​គេ​មិន​បាន​ស្គាល់​លោក​ទេ។</verse>
				<verse number="9">ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សុបិន​របស់​លោក​ស្ដី​អំពី​បងៗ​ថ្វាយបង្គំ​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ពួក​ឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើបការណ៍ ពួក​ឯង​មក​ទី​នេះ ប្រាថ្នា​រក​មើល​កន្លែង​ដែល​គ្មាន​ទី​តាំង​មាំ​ទាំ​តែ​ប៉ុណ្ណោះ»។</verse>
				<verse number="10">ពួក​គេ​តប​វិញ​ថា៖ «ប្របាទ​ទេ លោក​ម្ចាស់! យើង​ខ្ញុំ​មក​នេះ ដើម្បី​សុំ​ទិញ​ស្បៀង​ទេ​តើ។</verse>
				<verse number="11">យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​បង​ប្អូន​បង្កើត មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​សុទ្ធ​តែ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ»។</verse>
				<verse number="12">លោក​យ៉ូសែប​តប​ថា៖ «មិន​ពិត​ទេ! ពួក​ឯង​មក​ទី​នេះ​ក្នុង​គោល​បំណង​រក​មើល​កន្លែង ដែល​គ្មាន​ទី​តាំង​មាំ​ទាំ»។</verse>
				<verse number="13">ពួក​គេ​ឆ្លើយ​វិញ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​ទាំង​អស់​ដប់ពីរ​នាក់ ហើយ​យើង​ខ្ញុំ​មាន​ឪពុក​តែ​មួយ នៅ​ស្រុក​កាណាន។ ឥឡូវ​នេះ ប្អូន​ពៅ​របស់​យើង​ខ្ញុំ​នៅ​ជា​មួយ​ឪពុក រីឯ​ប្អូន​ម្នាក់​ទៀត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។</verse>
				<verse number="14">លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍!</verse>
				<verse number="15">ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ព្រះចៅ​ផារ៉ោន​នៅ​មាន​ព្រះជន្ម ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើកលែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ!</verse>
				<verse number="16">ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា អោយ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍​មែន។ សូម​ព្រះចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។</verse>
				<verse number="17">បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​អោយ​គេ​ឃុំឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ:</verse>
				<verse number="19">ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​របស់​ពួក​ឯង អោយ​ជាប់​ឃុំឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​អោយ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។</verse>
				<verse number="20">បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។</verse>
				<verse number="21">គេ​ក៏​យល់​ស្រប​ធ្វើ​តាម ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ឃើញ​ទេ យើង​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​វា នៅ​ពេល​ដែល​វា​ទទូច​អង្វរ​យើង តែ​យើង​ពុំ​បាន​ស្ដាប់​វា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​កើត​ទុក្ខ​លំបាក​ដូច្នោះ​ដែរ»។</verse>
				<verse number="22">លោក​រូបេន​ពោល​ថា៖ «បង​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ​ថា កុំ​សម្លាប់​ប្អូន​យើង​អោយ​សោះ តែ​ឯង​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ទេ។ ឥឡូវ​នេះ យើង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​យើង​បាន​បង្ហូរ​ឈាម​ប្អូន​របស់​យើង»។</verse>
				<verse number="23">ពួក​គេ​ពុំ​ដឹង​ថា លោក​យ៉ូសែប​ស្ដាប់​បាន​ទាំង​អស់​ទេ ដ្បិត​ពេល​លោក​និយាយ​ជា​មួយ​ពួក​គេ មាន​អ្នក​បក​ប្រែ​ជូន។</verse>
				<verse number="24">លោក​យ៉ូសែប​ចេញ​ពី​ពួក​គេ​បន្តិច ដើម្បី​ទៅ​ពួន​យំ រួច​លោក​វិល​មក​និយាយ​ជា​មួយ​ពួក​គេ​វិញ។ លោក​យ៉ូសែប​បាន​យក​លោក​ស៊ីម្មាន​ចេញ​ពី​ចំណោម​បងៗ ទៅ​ដាក់​គុក​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="25">លោក​យ៉ូសែប​បញ្ជា​អ្នក​បំរើ​អោយ​ច្រក​ស្រូវ​បំពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​ទៅ​ក្នុង​ថង់​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​អោយ​ស្បៀង​សំរាប់​បរិភោគ​តាម​ផ្លូវ​ទៀត​ផង។ លោក​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​បងៗ។</verse>
				<verse number="26">ពួក​បងៗ​ក៏​នាំ​គ្នា​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា រួច​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ។</verse>
				<verse number="27">លុះ​ទៅ​ដល់​កន្លែង​ឈប់​សំរាក​នៅ​តាម​ផ្លូវ មាន​ពួក​គេ​ម្នាក់​ស្រាយ​បាវ យក​ស្មៅ​អោយ​លា​ស៊ី ហើយ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​មាត់​បាវ។</verse>
				<verse number="28">គាត់​ក៏​ប្រាប់​បង​ប្អូន​ថា៖ «គេ​សង​ប្រាក់​ខ្ញុំ​វិញ​ហើយ មើល​នែ៎ ប្រាក់​ខ្ញុំ​នៅ​ក្នុង​បាវ!»។ ពេល​នោះ គេ​ភាំង​ស្មារតី តក់ស្លុត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មិន​ដឹង​ជា​ព្រះជាម្ចាស់​ចង់​ធ្វើ​យ៉ាង​ណា​ចំពោះ​យើង​ទេ!»។</verse>
				<verse number="29">ពេល​ពួក​គេ​បាន​ទៅ​ជួបជុំ​នឹង​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​នូវ​ហេតុការណ៍​ទាំង​អស់ ដែល​កើត​មាន​ដល់​ពួក​គេ។</verse>
				<verse number="30">ពួក​គេ​ជំរាប​ឪពុក​ថា៖ «លោក​ដែល​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​បាន​និយាយ​មក​ពួក​កូន​យ៉ាង​តឹងរ៉ឹង ព្រម​ទាំង​ចោទ​ពួក​កូន​ថា ជា​អ្នក​ស៊ើបការណ៍​ទៀត​ផង។</verse>
				<verse number="31">ពួក​កូន​បាន​ឆ្លើយ​វិញ​ថា “យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ យើង​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ។</verse>
				<verse number="32">យើង​ខ្ញុំ​មាន​បង​ប្អូន​ដប់ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។</verse>
				<verse number="33">លោក​ដែល​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​នោះ មាន​ប្រសាសន៍​មក​ពួក​កូន​វិញ​ថា “តោង​ធ្វើ​ដូច្នេះ ដើម្បី​អោយ​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ពិត​ជា​និយាយ​ត្រង់​មែន​ឬ​យ៉ាង​ណា គឺ​ទុក​ម្នាក់​អោយ​នៅ​ទី​នេះ​ជា​មួយ​ខ្ញុំ​សិន ហើយ​អ្នក​ឯ​ទៀតៗ​យក​ស្រូវ​តាម​សេចក្ដី​ត្រូវ​ការ​របស់​គ្រួសារ ដែល​កំពុង​អត់​ឃ្លាន</verse>
				<verse number="34">រួច​នាំ​គ្នា​ទៅ​ចុះ។ បន្ទាប់​មក ចូរ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំឃាំង​នៅ​ទី​នេះ ហើយ​អ្នក​រាល់​គ្នា​អាច​រក​ស៊ី​លក់​ដូរ​នៅ​ស្រុក​នេះ​បាន”»។</verse>
				<verse number="35">ពេល​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់ៗ​បាន​ឃើញ​ថង់​ប្រាក់​របស់​គេ​រៀងៗ​ខ្លួន។ ពេល​ឃើញ​ថង់​ប្រាក់​ទាំង​នោះ ពួក​គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="36">លោក​យ៉ាកុប ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​អោយ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យ៉ូសែប​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​អោយ​ពុក​ខ្លោចផ្សា​ខ្លាំង​ណាស់»។</verse>
				<verse number="37">លោក​រូបេន​ជំរាប​ឪពុក​ថា៖ «ប្រសិន​បើ​កូន​មិន​នាំ​បេនយ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ​ទេ​នោះ សូម​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​កូន​ទៅ! កូន​សូម​ធានា​ខុស​ត្រូវ​ទាំង​ស្រុង គឺ​កូន​មុខ​ជា​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។</verse>
				<verse number="38">លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ពុក​មិន​អោយ​កូន​ពៅ​របស់​ពុក​ទៅ​ជា​មួយ​កូន​ទាំង​អស់​គ្នា​ជា​ដាច់​ខាត! បង​វា​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​សល់​តែ​វា​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​គ្រោះ​ថ្នាក់​អ្វី​កើត​មាន​ដល់​វា នៅ​តាម​ផ្លូវ​ដែល​កូនៗ​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​នោះ កូនៗ​ទាំង​អស់​គ្នា​នឹង​ធ្វើ​អោយ​ឪពុក​ដែល​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន»។</verse>
			</chapter>
			<chapter number="43">
				<verse number="1">ទុរ្ភិក្ស​កើត​មាន​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="2">កាល​បរិភោគ​ស្រូវ​ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។</verse>
				<verse number="3">លោក​យូដា​តប​ថា៖ «លោក​នោះ​បាន​ប្រាប់​កូនៗ​យ៉ាង​ច្បាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ នោះ​កុំ​មក​ជួប​មុខ​ខ្ញុំ​អោយ​សោះ!”។</verse>
				<verse number="4">ប្រសិន​បើ​លោក​ឪពុក​អោយ​ប្អូន​ទៅ​ជា​មួយ ទើប​កូន​សុខ​ចិត្ត​ចុះ​ទៅ​រក​ទិញ​ស្បៀង​អាហារ​មក។</verse>
				<verse number="5">ប៉ុន្តែ បើ​លោក​ឪពុក​មិន​អោយ​វា​ទៅ​ទេ​នោះ កូន​ក៏​មិន​ទៅ​ដែរ ដ្បិត​លោក​នោះ​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មិន​នាំ​ប្អូន​ប្រុស​មក​ជា​មួយ​ទេ​នោះ កុំ​មក​ជួប​មុខ​ខ្ញុំ​អោយ​សោះ!”»។</verse>
				<verse number="6">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​កូនៗ​ធ្វើ​បាប​ពុក ដោយ​ជំរាប​លោក​នោះ​ថា មាន​ប្អូន​ម្នាក់​ទៀត​ដូច្នេះ?»។</verse>
				<verse number="7">ពួក​គេ​តប​វិញ​ថា៖ «លោក​បាន​ជំរិត​សួរ​ចម្លើយ​ពួក​កូន អោយ​និយាយ​រៀប​រាប់​អំពី​ពួក​កូន និង​អំពី​ញាតិសន្ដាន​របស់​យើង​ថា “ឪពុក​អ្នក​រាល់​គ្នា​នៅ​រស់​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ទេ?” ពួក​កូន​ត្រូវ​តែ​ឆ្លើយ​នឹង​សំនួរ​របស់​លោក។ ពួក​កូន​មិន​នឹក​ស្មាន​ថា លោក​នឹង​ប្រាប់​អោយ​យើង​នាំ​ប្អូន​ទៅ​ស្រុក​អេស៊ីប​ដូច្នេះ​ឡើយ»។</verse>
				<verse number="8">លោក​យូដា​ជំរាប​លោក​អ៊ីស្រាអែល ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​អោយ​អា​ពៅ​ទៅ​ជា​មួយ​កូន​ចុះ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ចេញ​ទៅ ដើម្បី​កុំ​អោយ​យើង​ស្លាប់ គឺ​អោយ​យើង​បាន​រួច​ជីវិត ទាំង​លោក​ឪពុក ទាំង​ចៅៗ និង​ពួក​កូន​ផ្ទាល់។</verse>
				<verse number="9">កូន​នឹង​ធានា​មើល​ថែរក្សា​វា កូន​សូម​រ៉ាប់រង​ទាំង​អស់ ប្រសិន​បើ​កូន​មិន​យក​វា​មក​អោយ​លោក​ឪពុក​ឃើញ​មុខ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត។</verse>
				<verse number="10">មួយ​វិញ​ទៀត ប្រសិន​បើ​យើង​មិន​ពន្យារ​ពេល​ទេ​នោះ ម៉្លេះ​សម​យើង​ត្រឡប់​មក​វិញ​ពីរ​សា​រួច​ទៅ​ហើយ»។</verse>
				<verse number="11">លោក​អ៊ីស្រាអែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគផល​ពី​ស្រុក​យើង​ទៅ​ជូន​លោក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីងទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ស្វាយចន្ទី​ទៅ​ជា​មួយ​ផង។</verse>
				<verse number="12">ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។</verse>
				<verse number="13">ចូរ​យក​ប្អូន ហើយ​នាំ​គ្នា​វិល​ទៅ​ជួប​លោក​នោះ​ទៅ។</verse>
				<verse number="14">សូម​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​អោយ​លោក​នោះ មាន​ចិត្ត​អាណិត​មេត្តា​ដល់​កូន​ទាំង​អស់​គ្នា ព្រម​ទាំង​អនុញ្ញាត​អោយ​ស៊ីម្មាន និង​បេនយ៉ាមីន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​កូនៗ​ផង។ ចំណែក​ឯ​ពុក បើ​សិន​ជា​ពុក​ត្រូវ​បែក​ពី​កូន​ដូច្នេះ អោយ​ពុក​គ្រាំគ្រា​ទៅ​ចុះ!»។</verse>
				<verse number="15">កូនៗ​របស់​លោក​យ៉ាកុប​បាន​នាំ​គ្នា​យក​ជំនូន យក​ប្រាក់​មួយ​ជា​ទ្វេ ព្រម​ទាំង​យក​បេនយ៉ាមីន ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេស៊ីប ហើយ​ចូល​ជួប​លោក​យ៉ូសែប។</verse>
				<verse number="16">កាល​លោក​យ៉ូសែប​ឃើញ​បេនយ៉ាមីន​មក​ជា​មួយ​បងៗ លោក​ក៏​ប្រាប់​អ្នក​មើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​នាំ​អ្នក​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​សម្លាប់​សត្វ​ធ្វើ​ម្ហូប​ទៅ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួម​ជា​មួយ​ខ្ញុំ»។</verse>
				<verse number="17">បុរស​នោះ​ធ្វើ​តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់ រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ។</verse>
				<verse number="18">កាល​បង​ប្អូន​របស់​លោក​យ៉ូសែប​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។</verse>
				<verse number="19">ពេល​មក​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ខិត​ទៅ​ជិត​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​យ៉ូសែប ហើយ​ពោល​ទៅ​គាត់​ថា៖</verse>
				<verse number="20">«សូម​ទោស​លោក​ម្ចាស់ យើង​ខ្ញុំ​ធ្លាប់​មក​រក​ទិញ​ស្បៀង​នៅ​ទី​នេះ​ម្ដង​រួច​មក​ហើយ។</verse>
				<verse number="21">ប៉ុន្តែ ពេល​ទៅ​ដល់​កន្លែង​សំរាក យើង​ខ្ញុំ​ស្រាយ​បាវ ក៏​ឃើញ​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​នោះ គ្រប់​ចំនួន។ យើង​ខ្ញុំ​បាន​យក​ប្រាក់​នេះ​មក​ជូន​វិញ</verse>
				<verse number="22">ហើយ​យើង​ខ្ញុំ​ក៏​បាន​យក​ប្រាក់​ផ្សេង​ទៀត​មក​ជា​មួយ​ដែរ ដើម្បី​សុំ​ទិញ​ស្បៀង​អាហារ។ យើង​ខ្ញុំ​ពុំ​ដឹង​ថា នរណា​បាន​ដាក់​ប្រាក់​នេះ​ក្នុង​បាវ​ស្រូវ​របស់​យើង​ខ្ញុំ​ឡើយ»។</verse>
				<verse number="23">បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​អោយ​ជួបជុំ​នឹង​ពួក​គេ​វិញ​ដែរ។</verse>
				<verse number="24">បុរស​នោះ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប គាត់​យក​ទឹក​អោយ​ពួក​គេ​លាង​ជើង ហើយ​យក​ស្មៅ​មក​អោយ​លា​ស៊ី​ផង​ដែរ។</verse>
				<verse number="25">ក្នុង​ពេល​រង់ចាំ​លោក​យ៉ូសែប​មក​ដល់​នៅ​វេលា​ថ្ងៃ​ត្រង់​នោះ ពួក​គេ​បាន​រៀបចំ​ជំនូន​សំរាប់​លោក​យ៉ូសែប ដ្បិត​ពួក​គេ​ឮ​ដំណឹង​ថា ពួក​គេ​នឹង​ពិសា​បាយ​នៅ​ទី​នេះ។</verse>
				<verse number="26">ពេល​លោក​យ៉ូសែប​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​លោក ហើយ​ក្រាប​ដល់​ដី​ថ្វាយបង្គំ​លោក។</verse>
				<verse number="27">លោក​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា​មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»</verse>
				<verse number="28">ពួក​គេ​តប​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ»។ ពោល​ដូច្នោះ​រួច​ហើយ គេ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ​លោក។</verse>
				<verse number="29">លោក​យ៉ូសែប​សម្លឹង​មើល​ទៅ​ឃើញ​បេនយ៉ាមីន ជា​ប្អូន​ពោះ​មួយ​របស់​លោក លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ត្រូវ​ជា​ប្អូន​ប្រុស ដែល​អ្នក​រាល់​គ្នា​បាន​តំណាល​ប្រាប់​ខ្ញុំ​នោះ​មែន​ឬ?» រួច​លោក​បន្ថែម​ថា៖ «សូម​ព្រះជាម្ចាស់​ប្រណី​សន្តោស​ដល់​អ្នក!»។</verse>
				<verse number="30">ពេល​លោក​យ៉ូសែប​ឃើញ​ប្អូន លោក​អួល​ដើម​ក លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។</verse>
				<verse number="31">ក្រោយ​លុបលាង​មុខ​រួច​ហើយ លោក​ក៏​ចេញ​មក​វិញ ទាំង​ខំ​ប្រឹង​ទប់​ចិត្ត​អោយ​ស្ងប់ ហើយ​ប្រាប់​គេ​អោយ​លើក​ម្ហូប​អាហារ​មក។</verse>
				<verse number="32">គេ​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក បង​ប្អូន​លោក​ដោយ​ឡែក និង​ជន​ជាតិ​អេស៊ីប​ដែល​បរិភោគ​ជា​មួយ​លោក ដោយ​ឡែក ដ្បិត​ជន​ជាតិ​អេស៊ីប​គ្មាន​សិទ្ធិ​បរិភោគ​ជា​មួយ​នឹង​ជន​ជាតិ​ហេប្រឺ​ទេ ពីព្រោះ​ជន​ជាតិ​អេស៊ីប​ប្រកាន់​ណាស់។</verse>
				<verse number="33">បង​ប្អូន​របស់​លោក​យ៉ូសែប​អង្គុយ​បរិភោគ នៅ​ទល់​មុខ​លោក តាម​លំដាប់លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ​រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។</verse>
				<verse number="34">លោក​យ៉ូសែប​អោយ​អ្នក​បំរើ​យក​ម្ហូប​អាហារ​ពី​តុ​របស់​លោក​ទៅ​ជូន​បង​ប្អូន បេនយ៉ាមីន​ទទួល​ប្រាំ​ដង​ច្រើន​ជាង​បងៗ​ទាំង​អស់​សរុប​គ្នា។ ពួក​គេ​ក៏​ផឹក​ស្រា​យ៉ាង​ច្រើន​ជា​មួយ​លោក​យ៉ូសែប​ដែរ។</verse>
			</chapter>
			<chapter number="44">
				<verse number="1">បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ទៅ​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ថា៖ «ចូរ​ច្រក​ស្រូវ​អោយ​ពេញ​បាវ​អ្នក​ទាំង​នេះ តាម​តែ​គេ​អាច​យក​ទៅ​បាន ហើយ​ដាក់​ប្រាក់​របស់​ម្នាក់ៗ​នៅ​មាត់​បាវ​របស់​គេ​រៀងៗ​ខ្លួន​ទៅ។</verse>
				<verse number="2">ចូរ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ​ទៅ​ក្នុង​បាវ​របស់​ម្នាក់​ដែល​ក្មេង​ជាង​គេ រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផង»។ បុរស​នោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បង្គាប់។</verse>
				<verse number="3">លុះ​ភ្លឺ​ឡើង គេ​អនុញ្ញាត​អោយ​កូនៗ​របស់​លោក​យ៉ាកុប​ដឹក​លា​ចាក​ចេញ​ទៅ តាំង​ពី​ព្រលឹម។</verse>
				<verse number="4">ពេល​ពួក​គេ​ចេញ​ដំណើរ​ពី​ទីក្រុង​ទៅ​បាន​បន្តិច លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ប្រញាប់​ដេញ​តាម​អ្នក​ទាំង​នោះ​អោយ​ទាន់ រួច​សួរ​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​បែប​នេះ?</verse>
				<verse number="5">ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សំរាប់​ពិសា​ទឹក និង​សំរាប់​ទស្សន៍ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។</verse>
				<verse number="6">អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​ដេញ​តាម​ពួក​គេ​ទាន់ ហើយ​និយាយ​ទៅ​ពួក​គេ តាម​ពាក្យ​លោក​យ៉ូសែប​បង្គាប់។</verse>
				<verse number="7">ពួក​គេ​តប​មក​វិញ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? យើង​ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​សែន​អាក្រក់​នេះ​កើត​ទេ។</verse>
				<verse number="8">ពេល​យើង​ខ្ញុំ​ឃើញ​ប្រាក់​នៅ​មាត់​បាវ​ស្រូវ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ ដូច្នេះ តើ​អោយ​យើង​ខ្ញុំ​លួច​យក​ប្រាក់ ឬ​មាស​ពី​ផ្ទះ​ម្ចាស់​របស់​លោក​ដូច​ម្ដេច​កើត!</verse>
				<verse number="9">ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។</verse>
				<verse number="10">បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។</verse>
				<verse number="11">ពួក​គេ​ប្រញាប់ប្រញាល់​ទម្លាក់​បាវ​ស្រូវ​រៀងៗ​ខ្លួន​ចុះ​មក​ដី ហើយ​ស្រាយ​មាត់​បាវ។</verse>
				<verse number="12">អ្នក​មើល​ខុស​ត្រូវ​លើ​ផ្ទះ​លោក​យ៉ូសែប ក៏​ចាប់​ផ្ដើម​ឆែកឆេរ​មើល​បាវ​របស់​អ្នក​ដែល​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ដែល​ក្មេង​ជាង​គេ ហើយ​រក​ពែង​នោះ​ឃើញ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។</verse>
				<verse number="13">បងៗ​នាំ​គ្នា​ហែក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ម្នាក់ៗ​លើក​បាវ​ដាក់​លើ​ខ្នង​លា ត្រឡប់​ទៅ​ទីក្រុង​វិញ។</verse>
				<verse number="14">លោក​យូដា និង​បង​ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយបង្គំ​លោក​ដល់​ដី។</verse>
				<verse number="15">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍ទាយ​ដឹង​ទាំង​អស់?»។</verse>
				<verse number="16">លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះសា​ពុំ​បាន​ដែរ ព្រះជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។</verse>
				<verse number="17">លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខសាន្ត​ចុះ»។</verse>
				<verse number="18">ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោសប្រណី សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ជំរាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។</verse>
				<verse number="19">លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា “អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ”</verse>
				<verse number="20">យើង​ខ្ញុំ​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។</verse>
				<verse number="21">លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​អោយ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។</verse>
				<verse number="22">យើង​ខ្ញុំ​បាន​ជំរាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណភាព​មិន​ខាន”។</verse>
				<verse number="23">លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។</verse>
				<verse number="24">ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជំរាប​គាត់។</verse>
				<verse number="25">ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សំរាប់​ក្រុម​គ្រួសារ​យើង​មក”។</verse>
				<verse number="26">យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។</verse>
				<verse number="27">ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។</verse>
				<verse number="28">ម្នាក់​បាន​ចាក​ចេញ​ពី​ពុក​ទៅ​ហើយ ប្រហែល​មាន​សត្វ​ព្រៃ​មក​ហែក​វា​ស៊ី បាន​ជា​ពុក​លែង​ឃើញ​វា​រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="29">ឥឡូវ​នេះ កូនៗ​ចង់​យក​អា​ពៅ​ទៅ​ទៀត! ប្រសិន​បើ​វា​ជួប​នឹង​គ្រោះ​ថ្នាក់​អ្វី​មួយ​នោះ កូនៗ​មុខ​ជា​ធ្វើ​អោយ​ពុក​ដែល​ចាស់​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​វេទនា​មិន​ខាន”។</verse>
				<verse number="30">ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ</verse>
				<verse number="31">ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​អោយ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។</verse>
				<verse number="32">ខ្ញុំ​ប្របាទ​ផ្ទាល់​បាន​ធានា​រ៉ាប់រង​ជូន​ឪពុក​ខ្ញុំ​ប្របាទ​ថា “បើ​កូន​មិន​នាំ​ប្អូន​ត្រឡប់​មក​ជួប​លោក​ឪពុក​វិញ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត!”។</verse>
				<verse number="33">ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​អោយ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុគ្រោះ​ផង។</verse>
				<verse number="34">ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។</verse>
			</chapter>
			<chapter number="45">
				<verse number="1">ដោយ​លោក​យ៉ូសែប​ពុំ​អាច​ទប់​ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជុំវិញ​លោក លោក​ក៏​បញ្ជា​អោយ​ពួក​គេ​ចេញ​ទៅ។ ពេល​លោក​យ៉ូសែប​បង្ហាញ​អោយ​បងៗ​ស្គាល់​លោក​នោះ គ្មាន​អ្នក​ឯ​ទៀតៗ​នៅ​ជា​មួយ​ទេ។</verse>
				<verse number="2">លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​ជន​ជាតិ​អេស៊ីប​បាន​ឮ សូម្បី​តែ​អ្នក​នៅ​ក្នុង​ដំណាក់​របស់​ព្រះចៅ​ផារ៉ោន​ក៏​បាន​ឮ​ដែរ។</verse>
				<verse number="3">លោក​មាន​ប្រសាសន៍​ទៅ​បង​ប្អូន​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប! តើ​ឪពុក​យើង​នៅ​រស់​ទេ​ឬ?»។ ប៉ុន្តែ បង​ប្អូន​របស់​លោក​រក​ឆ្លើយ​ពុំ​បាន​ទេ គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោក​នៅ​នឹង​មុខ​ដូច្នេះ។</verse>
				<verse number="4">លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​អោយ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។</verse>
				<verse number="5">ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះជាម្ចាស់​បាន​ចាត់​ប្អូន​អោយ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។</verse>
				<verse number="6">មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។</verse>
				<verse number="7">ព្រះជាម្ចាស់​បាន​ចាត់​ខ្ញុំ​អោយ​មក​មុន ដើម្បី​ប្រមែប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សំរាប់​រក្សា​ជីវិត​បងៗ​អោយ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយសារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។</verse>
				<verse number="8">ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​អោយ​មក​ទី​នេះ ព្រះអង្គ​បាន​តែងតាំង​ប្អូន​អោយ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​អោយ​ប្អូន​ត្រួតត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។</verse>
				<verse number="9">សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជំរាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្ដាំ​មក​ថា ព្រះជាម្ចាស់​បាន​តែងតាំង​កូន​អោយ​ធ្វើ​ជា​ម្ចាស់​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ</verse>
				<verse number="10">លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន ក្បែរ​កូន គឺ​ទាំង​លោក​ឪពុក ទាំង​កូន ទាំង​ចៅ​របស់​លោក​ឪពុក ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នោះ​ផង​ដែរ។</verse>
				<verse number="11">កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក មិន​អោយ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។</verse>
				<verse number="12">បងៗ​បាន​ឃើញ​ប្អូន​ផ្ទាល់​នឹង​ភ្នែក ប្អូន​បេនយ៉ាមីន​ក៏​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដែរ​ថា គឺ​ពិត​ជា​ខ្ញុំ​ហ្នឹង​ហើយ ដែល​កំពុង​តែ​និយាយ​ជា​មួយ​បងៗ។</verse>
				<verse number="13">សូម​បងៗ​រៀប​រាប់​ជំរាប​លោក​ឪពុក​អោយ​បាន​ជ្រាប​ផង​ថា ខ្ញុំ​មាន​មុខ​តំណែង​ធំ​យ៉ាង​ណា​នៅ​ស្រុក​អេស៊ីប​នេះ និង​អោយ​គាត់​បាន​ជ្រាប​នូវ​អ្វីៗ​ទាំង​អស់ ដែល​បងៗ​បាន​ឃើញ។ សូម​បងៗ​ទៅ​អញ្ជើញ​លោក​ឪពុក​អោយ​ចុះ​មក​ទី​នេះ កុំ​បង្អង់​ឡើយ»។</verse>
				<verse number="14">លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​បេនយ៉ាមីន ជា​ប្អូន រួច​យំ រីឯ​បេនយ៉ាមីន​ក៏​យំ​ឱប​លោក​យ៉ូសែប​ដែរ។</verse>
				<verse number="15">បន្ទាប់​មក លោក​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង រួច​ហើយ បង​ប្អូន​លោក​ក៏​និយាយ​សំណេះសំណាល​ជា​មួយ​លោក។</verse>
				<verse number="16">ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​វាំង​របស់​ព្រះចៅ​ផារ៉ោន​ថា បង​ប្អូន​របស់​លោក​យ៉ូសែប​មក​ដល់​ហើយ ធ្វើ​អោយ​ទាំង​ស្ដេច ទាំង​ក្រុម​មន្ត្រី​សប្បាយ​ចិត្ត។</verse>
				<verse number="17">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សុំ​ប្រាប់​បង​ប្អូន​របស់​លោក​ថា “ចូរ​នាំ​គ្នា​រៀបចំ​សត្វ​ពាហនៈ​ចេញ​ដំណើរ​ទៅ​ស្រុក​កាណាន​យ៉ាង​ប្រញាប់</verse>
				<verse number="18">រួច​នាំ​ឪពុក និង​ក្រុម​គ្រួសារ​ត្រឡប់​មក​រក​យើង​វិញ យើង​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ នៅ​ស្រុក​អេស៊ីប​នេះ​អោយ​អ្នក​រាល់​គ្នា ព្រម​ទាំង​អោយ​អ្នក​រាល់​គ្នា​បរិភោគ​ភោគផល​ដ៏​ល្អ​ជាង​គេ នៅ​ក្នុង​ស្រុក​នេះ​ផង”។</verse>
				<verse number="19">សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។</verse>
				<verse number="20">មិន​ត្រូវ​នឹក​ស្ដាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។</verse>
				<verse number="21">កូនៗ​របស់​លោក​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​រាជឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​អោយ​ពួក​គេ តាម​បញ្ជា​របស់​ព្រះចៅ​ផារ៉ោន ហើយ​លោក​ក៏​អោយ​ស្បៀង​អាហារ​គេ សំរាប់​បរិភោគ​តាម​ផ្លូវ​ដែរ។</verse>
				<verse number="22">លោក​បាន​យក​សម្លៀកបំពាក់​មក​អោយ​បងៗ​ទាំង​អស់​គ្នា។ រីឯ​បេនយ៉ាមីន​វិញ លោក​អោយ​ប្រាក់​សុទ្ធ​ប្រមាណ​កៅសិប​តម្លឹង និង​អោយ​សម្លៀកបំពាក់​ប្រាំ​បន្លាស់។</verse>
				<verse number="23">លោក​ក៏​ផ្ញើ​លា​ឈ្មោល​ដប់​ក្បាល ដែល​មាន​ផ្ទុក​ភោគផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​អេស៊ីប ព្រម​ទាំង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ និង​ស្បៀង​អាហារ​ផ្សេងៗ ទៅ​ជូន​ឪពុក​របស់​លោក ទុក​សំរាប់​ធ្វើ​ដំណើរ​មក។</verse>
				<verse number="24">បន្ទាប់​មក លោក​អោយ​បង​ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្ដាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។</verse>
				<verse number="25">ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​ជួប​លោក​យ៉ាកុប ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។</verse>
				<verse number="26">គេ​នាំ​គ្នា​ជំរាប​លោក​យ៉ាកុប​ថា៖ «យ៉ូសែប​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ផង»។ ប៉ុន្តែ លោក​យ៉ាកុប​មិន​រំភើប​ចិត្ត​សោះ ព្រោះ​លោក​មិន​ជឿ​សំដី​របស់​ពួក​គេ​ទេ។</verse>
				<verse number="27">ពួក​គេ​ក៏​ជំរាប​ជូន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូសែប​បាន​ផ្ដាំ​មក។ ពេល​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​ដឹក​លោក​ទៅ​ស្រុក​អេស៊ីប លោក​យ៉ាកុប ជា​ឪពុក ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ</verse>
				<verse number="28">ហើយ​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ! យ៉ូសែប​កូន​ប្រុស​ឪពុក​នៅ​រស់​នៅ​ឡើយ! ពុក​ចង់​ទៅ​ជួប​មុខ​វា មុន​នឹង​ពុក​លា​ចាក​លោក​នេះ»។</verse>
			</chapter>
			<chapter number="46">
				<verse number="1">លោក​អ៊ីស្រាអែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរសេបា លោក​បាន​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីសាក ជា​ឪពុក។</verse>
				<verse number="2">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ហៅ​លោក​អ៊ីស្រាអែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!»។ លោក​អ៊ីស្រាអែល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះអម្ចាស់!»។</verse>
				<verse number="3">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះជាម្ចាស់ ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ។</verse>
				<verse number="4">យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​អោយ​អ្នក»។</verse>
				<verse number="5">លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរសេបា។ កូន​របស់​លោក​អ៊ីស្រាអែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​អោយ​មក​ទទួល​នោះ។</verse>
				<verse number="6">គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ លោក​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="7">លោក​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជពង្ស​ទាំង​ប៉ុន្មាន​របស់​លោក ទៅ​ស្រុក​អេស៊ីប។</verse>
				<verse number="8">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្រាអែល ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ លោក​យ៉ាកុប និង​កូន​ប្រុស​របស់​លោក កូន​ច្បង​របស់​លោក​យ៉ាកុប គឺ​រូបេន។</verse>
				<verse number="9">កូន​ប្រុស​របស់​លោក​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។</verse>
				<verse number="10">កូន​ប្រុស​របស់​លោក​ស៊ីម្មាន​មាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​កាណាន។</verse>
				<verse number="11">កូន​ប្រុស​របស់​លោក​លេវី​មាន គើរសុន កេហាត់ និង​ម៉្រារី។</verse>
				<verse number="12">កូន​ប្រុស​របស់​លោក​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អ៊ើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។</verse>
				<verse number="13">កូន​ប្រុស​របស់​លោក​អ៊ីសាខារ​មាន ថូឡា ពូវ៉ាយ៉ូប និង​ស៊ីមរ៉ូន។</verse>
				<verse number="14">កូន​ប្រុស​របស់​លោក​សាប់យូឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។</verse>
				<verse number="15">លោក​ទាំង​នោះ​ជា​កូន ដែល​លោក​ស្រី​លេអា​បាន​បង្កើត​ជូន​លោក​យ៉ាកុប នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។ ក្រៅ​ពី​លោក​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លោក​ស្រី​លេអា​មាន​ទាំង​អស់​សាមសិប​បី​នាក់។</verse>
				<verse number="16">កូន​ប្រុស​របស់​លោក​កាដ​មាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើរេលី។</verse>
				<verse number="17">កូន​របស់​លោក​អេស៊ើរ​មាន យីមណា យីសវ៉ា យីសវី និង​បេរា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាលគាល។</verse>
				<verse number="18">លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​អោយ​មក​ធ្វើ​ជា​ស្រី​បំរើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។</verse>
				<verse number="19">កូន​ប្រុស​របស់​លោក​ស្រី​រ៉ាជែល ជា​ភរិយា​លោក​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន។</verse>
				<verse number="20">នៅ​ស្រុក​អេស៊ីប លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណាសេ និង​អេប្រាអ៊ីម ជា​កូន​ដែល​លោក​ស្រី​អាសណាត់ កូន​ស្រី​លោក​ប៉ូទីផេរ៉ា បូជាចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​លោក។</verse>
				<verse number="21">កូន​ប្រុស​របស់​បេនយ៉ាមីន​មាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។</verse>
				<verse number="22">លោក​ទាំង​នោះ​ជា​កូន​ដែល​លោក​ស្រី​រ៉ាជែល​បាន​បង្កើត​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​លោក​ស្រី​រ៉ាជែល​មាន​ចំនួន​ទាំង​អស់​ដប់បួន​នាក់។</verse>
				<verse number="23">កូន​ប្រុស​របស់​លោក​ដាន់​មាន ហ៊ូស៊ីម។</verse>
				<verse number="24">កូន​ប្រុស​របស់​លោក​ណែបថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។</verse>
				<verse number="25">លោក​ទាំង​នេះ​ជា​កូន​របស់​នាង​ប៊ីលហា ដែល​លោក​ឡាបាន់​បាន​អោយ​មក​ធ្វើ​ជា​ស្រី​បំរើ​របស់​លោក​ស្រី​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំពីរ​នាក់។</verse>
				<verse number="26">ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុកសិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។</verse>
				<verse number="27">បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិតសិប​នាក់។</verse>
				<verse number="28">លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា អោយ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន</verse>
				<verse number="29">លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រាអែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។</verse>
				<verse number="30">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។</verse>
				<verse number="31">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​លោក​ថា៖ «ខ្ញុំ​នឹង​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូលបង្គំ នៅ​ស្រុក​កាណាន​បាន​មក​ជួបជុំ​នឹង​ទូលបង្គំ​ហើយ។</verse>
				<verse number="32">ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។</verse>
				<verse number="33">កាល​ណា​ព្រះចៅ​ផារ៉ោន​កោះ​ហៅ​បងៗ​ទៅ​សួរ​ថា “តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?”</verse>
				<verse number="34">ត្រូវ​ទូល​ស្ដេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​ទូល​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន​ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។</verse>
			</chapter>
			<chapter number="47">
				<verse number="1">លោក​យ៉ូសែប​ទៅ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ឪពុក និង​បង​ប្អូន​របស់​ទូលបង្គំ​បាន​មក​ពី​ស្រុក​កាណាន ទាំង​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ផង ឥឡូវ​នេះ គេ​នៅ​តំបន់​កូសែន»។</verse>
				<verse number="2">លោក​យ៉ូសែប​បាន​នាំ​បង​ប្អូន​របស់​លោក​ប្រាំ​នាក់ ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន</verse>
				<verse number="3">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​បង​ប្អូន​លោក​យ៉ូសែប​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?»។ ពួក​គេ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​គង្វាល ដូច​ដូនតា​របស់​យើង​ខ្ញុំ​ដែរ»។</verse>
				<verse number="4">ពួក​គេ​ទូល​ស្ដេច​ទៀត​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សំរាប់​ហ្វូង​ចៀម​របស់​ទូលបង្គំ​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ប្រោស​អោយ​ទូលបង្គំ​យើង​ខ្ញុំ រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។</verse>
				<verse number="5">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បង​ប្អូន​របស់​លោក​បាន​មក​ជួបជុំ​នឹង​លោក​ហើយ។</verse>
				<verse number="6">លោក​គ្រប់គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ស្រាប់ ដូច្នេះ សុំ​លោក​ចាត់​ចែង​អោយ​ឪពុក និង​បង​ប្អូន​លោក តាំង​ទី​លំនៅ​លើ​ទឹក​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ សុំ​អោយ​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​តំបន់​កូសែន​ចុះ។ ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​លោក​ឃើញ​នរណា​មាន​សមត្ថភាព សុំ​តែងតាំង​គេ​អោយ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផ្ទាល់​ផង»។</verse>
				<verse number="7">លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះរាជា។</verse>
				<verse number="8">ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។</verse>
				<verse number="9">លោក​យ៉ាកុប​ទូល​ព្រះរាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាមសិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។</verse>
				<verse number="10">លោក​យ៉ាកុប​ថ្វាយ​ពរ​ព្រះចៅ​ផារ៉ោន​សា​ជា​ថ្មី រួច​ចាក​ចេញ​ពី​ព្រះរាជា​ទៅ។</verse>
				<verse number="11">លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​អោយ​ឪពុក និង​បង​ប្អូន​របស់​លោក​តាំង​ទី​លំនៅ គឺ​នៅ​តំបន់​រ៉ាមសេស ស្រប​តាម​រាជបញ្ជា​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="12">លោក​យ៉ូសែប​បាន​ផ្គត់ផ្គង់​ឪពុក និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។</verse>
				<verse number="13">ទុរ្ភិក្ស​កើត​មាន​កាន់​តែ​ខ្លាំង ធ្វើ​អោយ​គ្មាន​ស្បៀង​អាហារ​បរិភោគ ក្នុង​ស្រុក​ទាំង​មូល។ ស្រុក​កាណាន និង​ស្រុក​អេស៊ីប​ត្រូវ​ហិនហោច ព្រោះ​តែ​ទុរ្ភិក្ស​នេះ។</verse>
				<verse number="14">លោក​យ៉ូសែប​បាន​លក់​ស្រូវ​អោយ​ប្រជាជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="15">ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជាជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​អោយ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​អោយ​យើង​ស្លាប់​នៅ​មុខ​លោក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។</verse>
				<verse number="16">លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ ចូរ​យក​ហ្វូង​សត្វ​មក​អោយ​ខ្ញុំ ខ្ញុំ​នឹង​ផ្ដល់​ស្បៀង​អាហារ​អោយ​អ្នក​រាល់​គ្នា​បរិភោគ»។</verse>
				<verse number="17">គេ​នាំ​ហ្វូង​សត្វ​មក​ជូន​លោក​យ៉ូសែប លោក​យ៉ូសែប​ក៏​ផ្ដល់​ស្បៀង​អាហារ​អោយ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា​ផង។ ដូច្នេះ នៅ​ឆ្នាំ​នោះ លោក​បាន​ផ្ដល់​ស្បៀង​អាហារ​អោយ​គេ ហើយ​យក​ហ្វូង​សត្វ​ទាំង​អស់​របស់​គេ​ជា​ថ្នូរ។</verse>
				<verse number="18">លុះ​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ នៅ​ឆ្នាំ​បន្ទាប់ ពួក​គេ​មក​រក​លោក​ម្ដង​ទៀត ពោល​ថា៖ «យើង​ខ្ញុំ​សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា យើង​ខ្ញុំ​អស់​ប្រាក់​ហើយ រីឯ​ហ្វូង​សត្វ​ក៏​យើង​ខ្ញុំ​បាន​យក​មក​ជូន​លោក​ម្ចាស់​អស់​ដែរ យើង​ខ្ញុំ​គ្មាន​សល់​អ្វី​ក្រៅ​ពី​ខ្លួន​ប្រាណ និង​ដីធ្លី ជូន​លោក​ម្ចាស់​ប៉ុណ្ណោះ។</verse>
				<verse number="19">មិន​ត្រូវ​អោយ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដីធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដីធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដីធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​អោយ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​អោយ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​អោយ​ដីធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោស្ថាន»។</verse>
				<verse number="20">លោក​យ៉ូសែប​បាន​ទិញ​ដី​ទាំង​អស់​នៅ​ស្រុក​អេស៊ីប ថ្វាយ​ព្រះចៅ​ផារ៉ោន ដ្បិត​ជន​ជាតិ​អេស៊ីប​នាំ​គ្នា​លក់​ដី​របស់​គេ​រៀងៗ​ខ្លួន ព្រោះ​តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ ស្រុក​ទាំង​មូល​ក៏​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="21">លោក​យ៉ូសែប​បាន​ជន្លៀស​ប្រជាជន​ពី​ក្រុង​មួយ ទៅ​ក្រុង​មួយ​ទៀត​ក្នុង​ស្រុក​អេស៊ីប។</verse>
				<verse number="22">រីឯ​ពួក​បូជាចារ្យ​វិញ លោក​យ៉ូសែប​ពុំ​បាន​ទិញ​ដីធ្លី​របស់​ពួក​គេ​ទេ ព្រោះ​ព្រះចៅ​ផារ៉ោន​មាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ ការពារ​ពួក​បូជាចារ្យ​ទាំង​នោះ។ ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្ដេច ដូច្នេះ ពួក​គេ​មិន​បាច់​លក់​ដីធ្លី​ឡើយ។</verse>
				<verse number="23">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​បាន​ទិញ ទាំង​អ្នក​រាល់​គ្នា ទាំង​ដីធ្លី​របស់​អ្នក​រាល់​គ្នា ថ្វាយ​ព្រះចៅ​ផារ៉ោន​ហើយ។ ខ្ញុំ​នឹង​ផ្ដល់​ពូជ​អោយ​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ។</verse>
				<verse number="24">លុះ​ដល់​ពេល​ប្រមូល​ភោគផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត​សំរាប់​ធ្វើ​ពូជ និង​សំរាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។</verse>
				<verse number="25">ប្រជាជន​នាំ​គ្នា​ពោល​ថា៖ «លោក​ម្ចាស់​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​លោក​ម្ចាស់​យល់​អធ្យាស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន​ហើយ»។</verse>
				<verse number="26">លោក​យ៉ូសែប​បាន​ចេញ​ក្រឹត្យ​មួយ ដែល​គេ​រក្សា​ទុក​រហូត​មក​ទល់​សព្វ​ថ្ងៃ គឺ​ត្រូវ​យក​ភោគផល​ពី​ដី​ស្រុក​អេស៊ីប​មួយ​ភាគ​ប្រាំ មក​ថ្វាយ​ព្រះចៅ​ផារ៉ោន មាន​តែ​ដី​របស់​បូជាចារ្យ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="27">ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្មសិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។</verse>
				<verse number="28">លោក​យ៉ាកុប​រស់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​ដប់​ប្រាំពីរ​ឆ្នាំ។ លោក​រស់​បាន​ទាំង​អស់​មួយ​រយ​សែសិប​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="29">ពេល​លោក​អ៊ីស្រាអែល​ជិត​ទទួល​មរណភាព លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្ដាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក​ ហើយ​សំដែង​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់​ចំពោះ​ពុក ដូច​ត​ទៅ​នេះ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ស្រុក​អេស៊ីប​ឡើយ!</verse>
				<verse number="30">ពេល​ពុក​លា​ចាក​លោក​នេះ​ទៅ​ជួបជុំ​នឹង​ដូនតា​ពុក​វិញ កូន​ត្រូវ​ដឹក​ពុក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យក​សព​ពុក​ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​ដូនតា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​លោក​ឪពុក»។</verse>
				<verse number="31">លោក​យ៉ាកុប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​អោយ​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រាអែល​ក្រាប​នៅ​ក្បាល​ដំណេក​របស់​លោក។</verse>
			</chapter>
			<chapter number="48">
				<verse number="1">ក្រោយ​មក មាន​គេ​ជំរាប​លោក​យ៉ូសែប​ថា ឪពុក​របស់​លោក​មាន​ជំងឺ។ លោក​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម​ទៅ​ជា​មួយ​ផង។</verse>
				<verse number="2">គេ​ជំរាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រាអែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។</verse>
				<verse number="3">លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះជាម្ចាស់​ដ៏​មាន​ប្ញទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ដែល​យាង​មក​អោយ​ពុក​ឃើញ​នៅ​លូស​ ក្នុង​ស្រុក​កាណាន បាន​ប្រទាន​ពរ​ពុក។</verse>
				<verse number="4">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជាជាតិ​ដ៏​ច្រើន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​អោយ​ពូជពង្ស​របស់​អ្នក ទុក​ជា​កម្មសិទ្ធិ​រហូត​ត​ទៅ”។</verse>
				<verse number="5">ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រាអ៊ីម និង​ម៉ាណាសេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។</verse>
				<verse number="6">ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរមត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណាសេ។</verse>
				<verse number="7">ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម»។</verse>
				<verse number="8">លោក​អ៊ីស្រាអែល​សម្លឹង​មើល​កូន​ប្រុស​របស់​លោក​យ៉ូសែប ហើយ​សួរ​ថា៖ «អ្នក​ទាំង​ពីរ​ជា​នរណា?»។</verse>
				<verse number="9">លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​អោយ​ពរ​វា»។</verse>
				<verse number="10">ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រាអែល​ចុះ​អន់ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រាអែល​ក៏​ឱប​ថើប​ចៅ។</verse>
				<verse number="11">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា​នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​ប្រោស​អោយ​ពុក​ឃើញ​ពូជពង្ស​របស់​កូន​ថែម​ទៀត!»។</verse>
				<verse number="12">លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​។</verse>
				<verse number="13">បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចូល​មក​ជិត​ឪពុក លោក​កាន់​អេប្រាអ៊ីម​នៅ​ដៃ​ស្ដាំ គឺ​អោយ​នៅ​ខាង​ឆ្វេង​លោក​អ៊ីស្រាអែល និង​កាន់​ម៉ាណាសេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្ដាំ​លោក​អ៊ីស្រាអែល។</verse>
				<verse number="14">លោក​អ៊ីស្រាអែល​បាន​ខ្វែង​ដៃ គឺ​លោក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណាសេ​ជា​កូន​ច្បង</verse>
				<verse number="15">រួច​លោក​អោយ​ពរ​លោក​យ៉ូសែប​ថា៖ «សូម​ព្រះជាម្ចាស់​ដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​ធ្លាប់​គោរព​បំរើ សូម​ព្រះជាម្ចាស់​ដែល​ថែរក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ</verse>
				<verse number="16">សូម​ទេវតា ដែល​បាន​រំដោះ​ពុក​អោយ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​អោយ​គេ​រំលឹក​ឈ្មោះ​ពុក ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​អោយ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។</verse>
				<verse number="17">លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណាសេ។</verse>
				<verse number="18">លោក​យ៉ូសែប​ជំរាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯណេះ​វិញ»។</verse>
				<verse number="19">ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណាសេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជពង្ស​របស់​អេប្រាអ៊ីម​នឹង​ទៅ​បាន​ជា​ប្រជាជាតិ​ដ៏​ធំ»។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រាអែល​អោយ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​អោយ​ពរ​គ្នា​ថា: សូម​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ដូច​អេប្រាអ៊ីម និង​ម៉ាណាសេ!»។ លោក​អ៊ីស្រាអែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណាសេ។</verse>
				<verse number="21">លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ព្រះអង្គ​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូនតា​កូន​វិញ​ដែរ។</verse>
				<verse number="22">ពុក​អោយ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង​ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន​ជាតិ​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។</verse>
			</chapter>
			<chapter number="49">
				<verse number="1">លោក​យ៉ាកុប​ហៅ​កូនៗ​អោយ​មក​ជុំ​គ្នា ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​មក​ជួបជុំ​គ្នា ពុក​នឹង​ប្រាប់​អោយ​កូនៗ​ដឹង​អំពី​ហេតុការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។</verse>
				<verse number="2">កូន​ចៅ​របស់​យ៉ាកុប​អើយ ចូរ​មក​ជួបជុំ​គ្នា ហើយ​ស្ដាប់! ចូរ​ស្ដាប់​អ៊ីស្រាអែល​ជា​ឪពុក</verse>
				<verse number="3">រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។</verse>
				<verse number="4">កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក​ ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។</verse>
				<verse number="5">ស៊ីម្មាន និង​លេវី​ជា​បង​ប្អូន​នឹង​គ្នា គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​</verse>
				<verse number="6">ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុបឃិត របស់​គេ​ទេ។ ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស ហើយ​ពេល​ចង់​សប្បាយ គេ​កាត់​ជើង​គោ​លេង។</verse>
				<verse number="7">ពុក​ដាក់​បណ្ដាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្ដៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជពង្ស​យ៉ាកុប ពុក​នឹង​កំចាត់កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="8">យូដា​អើយ បង​ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង​ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​ថ្វាយបង្គំ​កូន។</verse>
				<verse number="9">យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្ដី ដេក​ក្ដី វា​មាន​ឫទ្ធិ​ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។</verse>
				<verse number="10">ព្រះខ័នរាជ្យ​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជានិច្ច រហូត​ទាល់​តែ​ព្រះ​មហាក្សត្រ ដែល​ជា​ម្ចាស់​នៃ​ព្រះខ័នរាជ្យ​នេះ​យាង​មក​ដល់ ហើយ​ប្រជារាស្ត្រ​នានា​ត្រូវ​តែ​ចុះ​ចូល នឹង​ព្រះអង្គ។</verse>
				<verse number="11">ព្រះអង្គ​ចង​លា​របស់​ព្រះអង្គ​ជាប់​នឹង ដើម​ទំពាំងបាយជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ព្រះអង្គ​លាង​ព្រះពស្ដ្រ​របស់​ព្រះអង្គ ក្នុង​ស្រា​ទំពាំងបាយជូរ ហើយ​លាង​ព្រះភូសា​របស់​ព្រះអង្គ ក្នុង​ទឹក​ទំពាំងបាយជូរ។</verse>
				<verse number="12">ព្រះនេត្រ​របស់​ព្រះអង្គ​ក្រហម ជាង​ស្រា​ទំពាំងបាយជូរ ហើយ​ព្រះទន្ត​របស់​ព្រះអង្គ ស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។</verse>
				<verse number="13">សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់ផែ ព្រំប្រទល់​របស់​សាប់យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។</verse>
				<verse number="14">អ៊ីសាខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។</verse>
				<verse number="15">អ៊ីសាខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សំរាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសាខារ​ក៏​អោន​ខ្លួន​អោយ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​អោយ​គេ​ប្រើ​ដូច​ទាសករ​ផង។</verse>
				<verse number="16">ដាន់​គ្រប់គ្រង​លើ​ប្រជាជន​របស់​ខ្លួន ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល</verse>
				<verse number="17">ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​អោយ អ្នក​ជិះ​ដាច់ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។</verse>
				<verse number="18">ឱ​ ព្រះអម្ចាស់ អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ!</verse>
				<verse number="19">កាដ​ត្រូវ​កងទ័ព​មួយ​មក​វាយ​សំរុក តែ​កាដ​នឹង​វាយ​កងទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។</verse>
				<verse number="20">អេស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះស្ងោយ​ថ្វាយ​ព្រះមហាក្សត្រ។</verse>
				<verse number="21">ណែបថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។</verse>
				<verse number="22">យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។</verse>
				<verse number="23">ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប</verse>
				<verse number="24">ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធានុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យជំនះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្មដា​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="25">សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​អោយ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ អោយ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជំរៅ អោយ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។</verse>
				<verse number="26">សូម​អោយ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​អោយ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប​ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បង​ប្អូន​របស់​ខ្លួន ដើម្បី​អោយ​បំរើ​ព្រះអង្គ។</verse>
				<verse number="27">បេនយ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។</verse>
				<verse number="28">លោក​ទាំង​នោះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​អោយ​ពរ​កូន​ទាំង​ដប់ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។</verse>
				<verse number="29">បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួបជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចំការ​របស់​លោក​អេប្រូន​ជា​ជន​ជាតិ​ហេត</verse>
				<verse number="30">គឺ​នៅ​ក្នុង​ចំការ​ម៉ាកពេឡា ជិត​ម៉ាមរ៉េ ក្នុង​ស្រុក​កាណាន ជា​ចំការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន​ជាតិ​ហេត ទុក​សំរាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។</verse>
				<verse number="31">នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។</verse>
				<verse number="32">លោក​តា​អប្រាហាំ​បាន​ទិញ​ចំការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចំការ​នោះ​ពី​ជន​ជាតិ​ហេត»។</verse>
				<verse number="33">លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួបជុំ​ជា​មួយ​ដូនតា​របស់​លោក។</verse>
			</chapter>
			<chapter number="50">
				<verse number="1">លោក​យ៉ូសែប​ឱប​ឪពុក ហើយ​យំ​សំរក់​ទឹក​ភ្នែក​លើ​មុខ​ឪពុក ព្រម​ទាំង​ថើប​លោក​ទៀត​ផង។</verse>
				<verse number="2">បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​អោយ​គ្រូ​ពេទ្យ ដែល​នៅ​បំរើ​លោក អប់​សព​ឪពុក។ គ្រូ​ពេទ្យ​ក៏​នាំ​គ្នា​អប់​សព​លោក​អ៊ីស្រាអែល។</verse>
				<verse number="3">គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែសិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិតសិប​ថ្ងៃ។</verse>
				<verse number="4">លុះ​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន​ថា៖ «ប្រសិន​បើ​អស់​លោក​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ​មែន សូម​យក​ពាក្យ​ខ្ញុំ​ទៅ​ទូល​ថ្វាយ​ព្រះករុណា​ដូច​ត​ទៅ​នេះ:</verse>
				<verse number="5">ឪពុក​ទូលបង្គំ​បាន​សុំ​អោយ​ទូលបង្គំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀបចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ទូលបង្គំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ទូលបង្គំ​វិល​ត្រឡប់​មក​វិញ»។</verse>
				<verse number="6">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​តប​មក​វិញ​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​លោក​បាន​ស្បថ​ជា​មួយ​គាត់​ចុះ»។</verse>
				<verse number="7">លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ក្រុម​មន្ត្រី​របស់​ព្រះចៅ​ផារ៉ោន ក្រុម​ព្រឹទ្ធាចារ្យ​នៃ​រាជវាំង និង​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប ហែហម​ទៅ​ជា​មួយ​ផង។</verse>
				<verse number="8">ក្រុម​គ្រួសារ​របស់​លោក​យ៉ូសែប​ទាំង​មូល បង​ប្អូន និង​ញាតិសន្ដាន​ឪពុក​របស់​លោក​ទាំង​អស់ បាន​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ គឺ​ទុក​តែ​កូន​ចៅ និង​ហ្វូង​ចៀម ហ្វូង​គោ អោយ​នៅ​តំបន់​កូសែន។</verse>
				<verse number="9">មាន​រទេះ មាន​ទ័ព​សេះ ធ្វើ​ដំណើរ​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ធ្វើ​អោយ​ក្បួន​ដង្ហែ​សព​នោះ​អធិកអធម​ក្រៃលែង។</verse>
				<verse number="10">លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ​អថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​បាន​ធ្វើ​ពិធី​បុណ្យ​បញ្ចុះ​សព​យ៉ាង​មហោឡារិក​បំផុត។ លោក​យ៉ូសែប​រំលឹក​គុណ​ឪពុក ដោយ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="11">ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន​ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-មីសរ៉ែម”​។</verse>
				<verse number="12">កូនៗ​របស់​លោក​យ៉ាកុប​នាំ​គ្នា​ធ្វើ​តាម​បណ្ដាំ​របស់​ឪពុក</verse>
				<verse number="13">គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចំការ​ម៉ាកពេឡា ជា​ចំការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន​ជាតិ​ហេត សំរាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ​។</verse>
				<verse number="14">ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ជា​មួយ​បង​ប្អូន និង​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​លោក។</verse>
				<verse number="15">កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សងសឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។</verse>
				<verse number="16">ដូច្នេះ បង​ប្អូន​បាន​អោយ​គេ​ជំរាប​លោក​យ៉ូសែប​ដូច​ត​ទៅ៖ «មុន​នឹង​ទទួល​មរណភាព ឪពុក​យើង​បាន​ផ្ដាំ​ថា:</verse>
				<verse number="17">ចូរ​កូនៗ​ប្រាប់​យ៉ូសែប​ថា “កូន​អើយ ចូរ​អត់ទោស​អោយ​បងៗ​របស់​កូន ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ផង។ បងៗ​បាន​ធ្វើ​បាប​កូន​យ៉ាង​ខ្លាំង​មែន” តែ​ឥឡូវ​នេះ សូម​កូន​មេត្តា​អត់ទោស​អោយ​គេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ដែល​ពុក​គោរព​នោះ​ផង​ទៅ!»។ លោក​យ៉ូសែប​ឮ​ដូច្នេះ លោក​ក៏​យំ។</verse>
				<verse number="18">បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។</verse>
				<verse number="19">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​ព្រះជាម្ចាស់​ទេ!</verse>
				<verse number="20">បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ជីវិត​ប្រជាជន​មួយ​ដ៏​ធំ។</verse>
				<verse number="21">ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ លោក​យ៉ូសែប​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធស្នាល។</verse>
				<verse number="22">លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​បាន​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប លោក​រស់​បាន​មួយ​រយ​ដប់​ឆ្នាំ។</verse>
				<verse number="23">លោក​យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​លោក​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ាណាសេ ដែល​លោក​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។</verse>
				<verse number="24">លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​យាង​មក​ជួយ​អ្នក​រាល់​គ្នា​ពុំខាន ហើយ​ព្រះអង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​នេះ ត្រឡប់​ទៅ​កាន់​ទឹក​ដី​ដែល​ព្រះអង្គ​សន្យា​ថា​នឹង​ប្រទាន​អោយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។</verse>
				<verse number="25">បន្ទាប់​មក លោក​យ៉ូសែប​អោយ​កូន​ចៅ​លោក​អ៊ីស្រាអែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះជាម្ចាស់​យាង​មក​ជួយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ធាតុ​របស់​ខ្ញុំ​ពី​ទី​នេះ​ទៅ​ជា​មួយ​ផង»។</verse>
				<verse number="26">លោក​យ៉ូសែប​ក៏​ទទួល​មរណភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។ គេ​បាន​អប់​សព​លោក ហើយ​ដាក់​ក្នុង​ក្ដារមឈូស​មួយ​នៅ​ស្រុក​អេស៊ីប។</verse>
			</chapter>
		</book>
		<book number="2">
			<chapter number="1">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​មក​នៅ​ស្រុក​អេស៊ីប​​ជា​មួយ​លោក​យ៉ាកុប ព្រម​ទាំង​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​គឺ​មាន:</verse>
				<verse number="2">រូបេន ស៊ីម្មាន លេវី យូដា</verse>
				<verse number="3">អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន</verse>
				<verse number="4">ដាន់ ណែបថាលី កាដ និង​អេស៊ើរ។</verse>
				<verse number="5">ពូជពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់​ចិតសិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។</verse>
				<verse number="6">ក្រោយ​មក លោក​យ៉ូសែប និង​បង​ប្អូន​របស់​លោក ព្រម​ទាំង​កូន​ចៅ​របស់​លោក​យ៉ាកុប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។</verse>
				<verse number="7">ជន​ជាតិ​អ៊ីស្រាអែល​បង្កើត​កូន​ចៅ​បន្ត​ពូជពង្ស​កើន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាសពេញ​ក្នុង​ស្រុក​អេស៊ីប។</verse>
				<verse number="8">មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។</verse>
				<verse number="9">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន​ជាតិ​អ៊ីស្រាអែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។</verse>
				<verse number="10">ដូច្នេះ យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ពួក​គេ កុំ​អោយ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។</verse>
				<verse number="11">ជន​ជាតិ​អេស៊ីប​បាន​តែងតាំង​មេ​ត្រួតត្រា​លើ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។ ជន​ជាតិ​អ៊ីស្រាអែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សំរាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="12">ប៉ុន្តែ ជន​ជាតិ​អេស៊ីប​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាសពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច។</verse>
				<verse number="13">ពេល​នោះ ជន​ជាតិ​អេស៊ីប​ចាត់​ទុក​ជន​ជាតិ​អ៊ីស្រាអែល​ជា​ទាសករ ហើយ​បង្ខិតបង្ខំ​អោយ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="14">គេ​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​វេទនា​ខ្លោចផ្សា គឺ​ប្រើ​អោយ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចំការ ពោល​គឺ​ប្រើ​អោយ​ធ្វើ​ការងារ​ដ៏​ធ្ងន់ធ្ងរ​គ្រប់​យ៉ាង។</verse>
				<verse number="15">ស្ដេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖</verse>
				<verse number="16">«កាល​ណា​អ្នក​បង្កើត​កូន​អោយ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​អោយ​វា​រស់​ចុះ»។</verse>
				<verse number="17">ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់​ដែរ។</verse>
				<verse number="18">ស្ដេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​អោយ​កូន​ប្រុសៗ​នៅ​រស់?»។</verse>
				<verse number="19">ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹងប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សំរាល​កូន​រួច​ស្រេច​ទៅ​ហើយ»។</verse>
				<verse number="20">ព្រះជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន​ជាតិ​អ៊ីស្រាអែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។</verse>
				<verse number="21">ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះជាម្ចាស់ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​គ្រួសារ​របស់​គាត់​បាន​ចំរុង​ចំរើន។</verse>
				<verse number="22">បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជាជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​អោយ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">មាន​បុរស​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​លេវី​ដូច​គ្នា។</verse>
				<verse number="2">ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។</verse>
				<verse number="3">ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។</verse>
				<verse number="4">បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​អោយ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។</verse>
				<verse number="5">បុត្រី​របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភីលៀង​របស់​ព្រះនាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះនាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​អោយ​ទៅ​យក​មក។</verse>
				<verse number="6">ព្រះនាង​បើក​គំរប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ ព្រះនាង​មាន​ព្រះហឫទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។</verse>
				<verse number="7">បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះនាង​ចង់​អោយ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះនាង​ឬ​ទេ?»។</verse>
				<verse number="8">បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។</verse>
				<verse number="9">បុត្រី​ព្រះចៅ​ផារ៉ោន​មាន​សវនីយ៍​ទៅ​កាន់​គាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​អោយ​ខ្ញុំ​ផង ខ្ញុំ​នឹង​អោយ​ប្រាក់​ឈ្នួល​អ្នក»។ ម្ដាយ​ក៏​យក​កូន​ទៅ​បំបៅ​នៅ​ផ្ទះ។</verse>
				<verse number="10">លុះ​ដល់​កុមារ​នេះ​មាន​វ័យ​ធំ​បន្តិច ម្ដាយ​ក៏​នាំ​កូន​ទៅ​ថ្វាយ​បុត្រី​ព្រះចៅ​ផារ៉ោន​វិញ។ ព្រះនាង​បាន​ចាត់​ទុក​កុមារ​នេះ​ដូច​បុត្រ​បង្កើត។ ព្រះនាង​ដាក់​ឈ្មោះ​ថា «ម៉ូសេ» ដោយ​មាន​សវនីយ៍​ថា៖ «ខ្ញុំ​បាន​ស្រង់​កូន​នេះ​ចេញ​ពី​ទឹក​មក»។</verse>
				<verse number="11">នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ក៏​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយដំ​ជន​ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​រួម​ជាតិ​របស់​លោក​ដែរ។</verse>
				<verse number="12">លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។</verse>
				<verse number="13">នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន​ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បង​ប្អូន​ឯង​ដូច្នេះ?»។</verse>
				<verse number="14">អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិតភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។</verse>
				<verse number="15">ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោបាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន​។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។</verse>
				<verse number="16">លោក​បូជាចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​អោយ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។</verse>
				<verse number="17">ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​អោយ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។</verse>
				<verse number="18">នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។</verse>
				<verse number="19">ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន​ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​អោយ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។</verse>
				<verse number="20">ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​អោយ​គាត់​បរិភោគ​ជា​មួយ​យើង»។</verse>
				<verse number="21">លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជាចារ្យ។ លោក​បូជាចារ្យ​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី អោយ​លោក​ធ្វើ​ជា​ភរិយា។</verse>
				<verse number="22">នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​អោយ​ឈ្មោះ​ថា គើសម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។</verse>
				<verse number="23">ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រាអែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះជាម្ចាស់ សំរែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះអង្គ។</verse>
				<verse number="24">ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ឮ​សំរែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះអង្គ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។</verse>
				<verse number="25">ព្រះជាម្ចាស់​ទត​មើល​កូន​ចៅ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ពួក​គេ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">លោក​ម៉ូសេ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក និង​ជា​បូជាចារ្យ​នៅ​ស្រុក​ម៉ាឌាន។ លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោស្ថាន រហូត​ដល់​ភ្នំ​ហោរែប​ ជា​ភ្នំ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="2">នៅ​ទី​នោះ ទេវតា*​របស់​ ព្រះអម្ចាស់ ​បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះ​ចេញ​ពី​កណ្ដាល​គុម្ពោត អោយ​លោក​ឃើញ។ លោក​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។</verse>
				<verse number="3">លោក​ម៉ូសេ​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូតហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។</verse>
				<verse number="4">ព្រះអម្ចាស់ ​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះអង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏វិសុទ្ធ។</verse>
				<verse number="6">យើង​ជា​ព្រះ​ដែល​ឪពុក​អ្នក​តែង​គោរព​បំរើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។ លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះជាម្ចាស់។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជារាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួតត្រា​វាយដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។</verse>
				<verse number="8">ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជីជាតិ​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ​ គឺ​ស្រុក​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="9">ឥឡូវ​នេះ សំរែក​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន​ជាតិ​អេស៊ីប​ជិះជាន់​សង្កត់សង្កិន​ពួក​គេ​ដែរ។</verse>
				<verse number="10">ឥឡូវ​នេះ យើង​ចាត់​អ្នក​អោយ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។​</verse>
				<verse number="11">លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។</verse>
				<verse number="12">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បំរើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សំគាល់​ថា យើង​បាន​ចាត់​អ្នក​អោយ​ទៅ​មែន»។</verse>
				<verse number="13">លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះអង្គ​ព្រះនាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។</verse>
				<verse number="14">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​។ អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា “ព្រះអម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​គ្នា»។</verse>
				<verse number="15">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ​នេះ: “ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​អោយ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច សំរាប់​អោយ​មនុស្ស​លោក​នឹក​ដល់​យើង អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="16">ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ប្រាប់​ថា “ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប បាន​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះជាន់​សង្កត់សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="17">យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ​ហើយ”។</verse>
				<verse number="18">ពួក​គេ​នឹង​ស្ដាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អេស៊ីប​ជា​មួយ​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទូល​ថា “ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ បាន​យាង​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ”។</verse>
				<verse number="19">យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។</verse>
				<verse number="20">យើង​នឹង​សំដែង​បារមី​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។</verse>
				<verse number="21">យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​អនុគ្រោះ​ដល់​ប្រជាជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។</verse>
				<verse number="22">ស្ត្រី​អ៊ីស្រាអែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀកបំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​អោយ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន​ជាតិ​អេស៊ីប»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សំដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ ព្រះអម្ចាស់ ​មិន​បាន​បង្ហាញ​អោយ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។</verse>
				<verse number="2">ព្រះអម្ចាស់ ​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រាអែល​នឹង​ជឿ​ថា ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​អោយ​អ្នក​ឃើញ​មែន»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។</verse>
				<verse number="7">ព្រះអម្ចាស់ ​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។</verse>
				<verse number="9">ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សំគាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សំដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។</verse>
				<verse number="10">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​អោយ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​អោយ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី?</verse>
				<verse number="12">ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។</verse>
				<verse number="13">លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ « ព្រះអម្ចាស់ ​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​អោយ​ទៅ​ចុះ!»។</verse>
				<verse number="14">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​អើរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="15">អ្នក​នឹង​ប្រាប់​គាត់​អោយ​និយាយ​ជំនួស​នូវ​សេចក្ដី ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។</verse>
				<verse number="16">គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជាជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សំរាប់​គាត់។</verse>
				<verse number="17">ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយសារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។</verse>
				<verse number="18">លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជំរាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង​ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​អោយ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខសាន្ត​ចុះ!»។</verse>
				<verse number="19">នៅ​ស្រុក​ម៉ាឌាន ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុនប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។</verse>
				<verse number="20">លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះជាម្ចាស់​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​អោយ​អ្នក​សំដែង​ឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ឫទ្ធិបាដិហារិយ៍​ទាំង​នោះ​អោយ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ទេ។</verse>
				<verse number="22">ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រជាជន​អ៊ីស្រាអែល​ជា​កូន​ច្បង​របស់​យើង</verse>
				<verse number="23">ចូរ​អនុញ្ញាត​អោយ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។</verse>
				<verse number="24">ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សំរាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះអម្ចាស់ ​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។</verse>
				<verse number="25">នាង​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយសារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។</verse>
				<verse number="26">ពេល​នោះ ព្រះអម្ចាស់ ​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូរ៉ា​ពោល​ថា «ដោយសារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។</verse>
				<verse number="27">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោស្ថាន»។ លោក​អើរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះជាម្ចាស់ ហើយ​ឱប​លោក។</verse>
				<verse number="28">លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អើរ៉ុន​អំពី​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​ចាត់​លោក​អោយ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​អោយ​លោក​ធ្វើ​ទៀត​ផង។</verse>
				<verse number="29">បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រាអែល។</verse>
				<verse number="30">លោក​អើរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សំគាល់​អោយ​ប្រជាជន​ឃើញ​ផង។</verse>
				<verse number="31">ប្រជាជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះអម្ចាស់ ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: ចូរ​អនុញ្ញាត​អោយ​ប្រជារាស្ត្រ​យើង ចេញ​ទៅ​ធ្វើ​ពិធី​បុណ្យ​គោរព​យើង​នៅ​វាល​រហោស្ថាន»។</verse>
				<verse number="2">ព្រះចៅ​ផារ៉ោន​តប​ថា៖ «តើ​ ព្រះអម្ចាស់ ​ជា​នរណា​បាន​ជា​យើង​ត្រូវ​ស្ដាប់​តាម ហើយ​អនុញ្ញាត​អោយ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ ព្រះអម្ចាស់ ​ទេ យើង​មិន​អនុញ្ញាត​អោយ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ»។</verse>
				<verse number="3">លោក​ទាំង​ពីរ​ទូល​ស្ដេច​ទៀត​ថា៖ «ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​មិន​ទៅ​ទេ ព្រះអង្គ​នឹង​ប្រហារ​យើង​ខ្ញុំ​ដោយ​ជំងឺ ឬ​ដោយ​មុខ​ដាវ»។</verse>
				<verse number="4">ស្ដេច​ស្រុក​អេស៊ីប​មាន​រាជឱង្ការ​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រាអែល​អោយ​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។</verse>
				<verse number="5">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា៖ «ឥឡូវ​នេះ ប្រជាជន​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​អោយ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្ដេច​បាន?»។</verse>
				<verse number="6">នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួតត្រា​លើ​ប្រជាជន និង​មេ​ក្រុម​ថា៖</verse>
				<verse number="7">«មិន​ត្រូវ​ផ្ដល់​ចំបើង​អោយ​ពួក​អ៊ីស្រាអែល សំរាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​អោយ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។</verse>
				<verse number="8">ប៉ុន្តែ ត្រូវ​បង្ខំ​អោយ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាមទារ​សុំ​ចេញ​ទៅ​ថ្វាយ​យញ្ញបូជា ដល់​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="9">ត្រូវ​ដាក់​ការងារ​អោយ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​អោយ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូតភរ​បាន​ឡើយ»។</verse>
				<verse number="10">ពួក​មេ​ត្រួតត្រា​លើ​ប្រជាជន និង​ពួក​មេ​ក្រុម ពោល​មក​កាន់​ជន​ជាតិ​អ៊ីស្រាអែល ដូច​ត​ទៅ៖ «ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា: យើង​ឈប់​ផ្ដល់​ចំបើង​អោយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។</verse>
				<verse number="11">អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​រក​ចំបើង​ខ្លួន​ឯង​ផ្ទាល់ នៅ​កន្លែង​ណា​ដែល​អាច​រក​បាន ប៉ុន្តែ កុំ​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ឡើយ»។</verse>
				<verse number="12">ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។</verse>
				<verse number="13">ពួក​មេ​ត្រួតត្រា​ដាក់​កំហិត​ប្រជាជន​ថា៖ «ត្រូវ​បង្ហើយ​ការងារ​ប្រចាំ​ថ្ងៃ​អោយ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។</verse>
				<verse number="14">មេ​ត្រួតត្រា​ទាំង​នោះ​វាយ​ពួក​មេ​ក្រុម​អ៊ីស្រាអែល ដែល​ខ្លួន​បាន​តែងតាំង ព្រម​ទាំង​ស្ដី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។</verse>
				<verse number="15">មេ​ក្រុម​អ៊ីស្រាអែល​នាំ​គ្នា​ទៅ​តវ៉ា​ព្រះចៅ​ផារ៉ោន​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ធ្វើ​បាប​ទូលបង្គំ​ទាំង​អស់​គ្នា​ដូច្នេះ?</verse>
				<verse number="16">គេ​មិន​បាន​ផ្ដល់​ចំបើង​អោយ​ពួក​ទូលបង្គំ​ទេ ហើយ​គេ​បញ្ជា​អោយ​ពួក​ទូលបង្គំ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ព្រម​ទាំង​វាយ​ពួក​ទូលបង្គំ​ទៀត​ផង។ ប្រជារាស្ត្រ​របស់​ព្រះករុណា​ខុស​ហើយ!»។</verse>
				<verse number="17">ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល មនុស្ស​ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុញ្ញាត​អោយ​យើង​ខ្ញុំ ចេញ​ទៅ​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ”!។</verse>
				<verse number="18">ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​ការ​វិញ​ទៅ។ យើង​គ្មាន​ចំបើង​អោយ​ទេ ប៉ុន្តែ ត្រូវ​ធ្វើ​ដុំ​ឥដ្ឋ​អោយ​បាន​គ្រប់​ចំនួន»។</verse>
				<verse number="19">កាល​ឮ​ថា គេ​មិន​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ដែល​ត្រូវ​ផលិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ពួក​មេ​ក្រុម​អ៊ីស្រាអែល​ដឹង​ថា ខ្លួន​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា​ហើយ។</verse>
				<verse number="20">ពេល​ចេញ​ពី​គាល់​ព្រះចៅ​ផារ៉ោន​វិញ ពួក​គេ​មក​រក​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដែល​កំពុង​តែ​រង់ចាំ​ពួក​គេ។</verse>
				<verse number="21">ពួក​គេ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «សូម​ ព្រះអម្ចាស់ ​ទត​មើល ហើយ​ដាក់​ទោស​លោក​ទាំង​ពីរ​ចុះ! លោក​ទាំង​ពីរ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី​ទាំង​អស់​ស្អប់​ពួក​យើង។ លោក​ទាំង​ពីរ​បាន​ហុច​ដាវ​ទៅ​អោយ​ពួក​គេ​សម្លាប់​យើង»។</verse>
				<verse number="22">លោក​ម៉ូសេ​បែរ​ទៅ​រក​ ព្រះអម្ចាស់ ទូល​ថា៖ «ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​បាប​ប្រជាជន​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទូលបង្គំ​អោយ​មក?</verse>
				<verse number="23">តាំង​ពី​ទូលបង្គំ​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ក្នុង​ព្រះនាម​របស់​ព្រះអង្គ​មក ស្ដេច​នោះ​បាន​ធ្វើ​បាប​ប្រជាជន​នេះ តែ​ព្រះអង្គ​មិន​បាន​រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​សោះ»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សំដែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុញ្ញាត​អោយ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ។ ដោយសារ​បារមី​ដ៏​ខ្លាំង​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="2">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ ព្រះអម្ចាស់</verse>
				<verse number="3">យើង​បាន​បង្ហាញ​អោយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ស្គាល់​យើង ក្នុង​ឋានៈ​ជា​ព្រះ​ដ៏​មាន​ប្ញទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​អោយ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="4">យើង​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​អោយ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។</verse>
				<verse number="5">យើង​ឮ​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​ថ្ងូរ ព្រោះ​ត្រូវ​ពួក​អេស៊ីប​សង្កត់សង្កិន។ យើង​នឹក​ដល់​សម្ពន្ធមេត្រី​របស់​យើង។</verse>
				<verse number="6">ហេតុ​នេះ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: យើង​ជា​ ព្រះអម្ចាស់ យើង​នឹង​ដោះ​លែង​អ្នក​រាល់​គ្នា​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ភាព​ជា​ទាសករ​របស់​ជន​ជាតិ​អេស៊ីប យើង​នឹង​លោះ​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ​អំណាច​របស់​យើង។</verse>
				<verse number="7">យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​អោយ​ធ្វើ។</verse>
				<verse number="8">បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក​ជា​មួយ​អប្រាហាំ​អ៊ីសាក និង​យ៉ាកុប ហើយ​យើង​អោយ​ស្រុក​នោះ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក យើង​ជា​ ព្រះអម្ចាស់!»។</verse>
				<verse number="9">លោក​ម៉ូសេ​ក៏​នាំ​ព្រះបន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​លោក​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយសារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖</verse>
				<verse number="11">«ចូរ​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា ត្រូវ​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ»។</verse>
				<verse number="12">លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «សូម្បី​តែ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​មិន​ព្រម​ស្ដាប់​ទូលបង្គំ​ផង ធ្វើ​ដូច​ម្ដេច​អោយ​ស្ដេច​ផារ៉ោន​ស្ដាប់​ទូលបង្គំ ជា​មនុស្ស​ដែល​គ្មាន​វោហារ​នេះ!»។</verse>
				<verse number="13">ដូច្នេះ ព្រះអម្ចាស់ ​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន អោយ​នាំ​ព្រះបន្ទូល​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល និង​ស្ដេច​ផារ៉ោន ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="14">នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន​ជាតិ​អ៊ីស្រាអែល: កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល មាន​ហេណុក ប៉ាលូវ ហេតស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។</verse>
				<verse number="15">កូន​របស់​លោក​ស៊ីម្មាន​មាន​យេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន​ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។</verse>
				<verse number="16">រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ: កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="17">កូន​របស់​គើសុន​មាន​លីបនី និង​ស៊ីម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។</verse>
				<verse number="18">កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាមសិប​បី​ឆ្នាំ។</verse>
				<verse number="19">កូន​របស់​ម៉្រារី​មាន​ម៉ាស់លី និង​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។​</verse>
				<verse number="20">លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិបិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាមសិប​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="21">កូន​របស់​លោក​យីតសារ​មាន​កូរេ ណេផេក និង​ស៊ីកគ្រី។</verse>
				<verse number="22">កូន​របស់​លោក​អ៊ូសាល​គឺ មីសាអែល អែលសាផាន និង​ស៊ីតទ្រី។</verse>
				<verse number="23">លោក​អើរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណាដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ជូន​លោក​គឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។</verse>
				<verse number="24">កូន​របស់​កូរេ​មាន​អាស់សៀរ អែលកាណា និង​អេបៀសាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។</verse>
				<verse number="25">លោក​អេឡាសារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុលសម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="26">ព្រះអម្ចាស់ ​បាន​បង្គាប់​អោយ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​នេះ នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។</verse>
				<verse number="27">លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បី​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="28">ពេល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ស្រុក​អេស៊ីប</verse>
				<verse number="29">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «យើង​ជា​ ព្រះអម្ចាស់! ចូរ​នាំ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប»។</verse>
				<verse number="30">ប៉ុន្តែ លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «ទូលបង្គំ​គ្មាន​វោហារ​ទេ ព្រះចៅ​ផារ៉ោន​មុខ​ជា​មិន​ស្ដាប់​ទូលបង្គំ​ឡើយ»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​អោយ​អ្នក​បាន​ដូច​ជា​ព្រះ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន រីឯ​អើរ៉ុន ជា​បង​របស់​អ្នក នឹង​ប្រៀប​ដូច​ជា​ព្យាការី​របស់​អ្នក។</verse>
				<verse number="2">អ្នក​នឹង​ប្រាប់​អើរ៉ុន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក ហើយ​គាត់​នាំ​យក​សេចក្ដី​ទាំង​នោះ​ទៅ​ប្រាប់​ស្ដេច​ផារ៉ោន ដើម្បី​ស្ដេច​អនុញ្ញាត​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="3">រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹងរូស យើង​នឹង​បង្ហាញ​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="4">ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព​មួយ។</verse>
				<verse number="5">ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នោះ ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="6">លោក​ម៉ូសេ និង​លោក​អើរ៉ុន​ធ្វើ​តាម​ព្រះបញ្ជា​របស់​ ព្រះអម្ចាស់ ​សព្វ​គ្រប់​ទាំង​អស់។</verse>
				<verse number="7">នៅ​ពេល​លោក​ទាំង​ពីរ​ទៅ​គាល់​ព្រះចៅ​ផារ៉ោន​នោះ លោក​ម៉ូសេ​មាន​អាយុ​ប៉ែតសិប​ឆ្នាំ លោក​អើរ៉ុន​មាន​អាយុ​ប៉ែតសិប​បី​ឆ្នាំ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="9">«ប្រសិន​បើ​ស្ដេច​ផារ៉ោន​ទាមទារ​អោយ​អ្នក​សំដែង​បាដិហារិយ៍​នោះ ត្រូវ​ប្រាប់​អើរ៉ុន​ថា “ចូរ​យក​ដំបង​របស់​បង បោះ​ទៅ​ខាង​មុខ​ស្ដេច​ផារ៉ោន” ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​ពស់»។</verse>
				<verse number="10">លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ពួក​លោក។ លោក​អើរ៉ុន​បោះ​ដំបង​នៅ​មុខ​ព្រះចៅ​ផារ៉ោន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។</verse>
				<verse number="11">ប៉ុន្តែ ព្រះចៅ​ផារ៉ោន​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​គ្រូ​ធ្មប់​របស់​ស្រុក​អេស៊ីប​មក ហើយ​ពួក​គេ​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។</verse>
				<verse number="12">ពួក​គេ​ម្នាក់ៗ​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក្លាយ​ជា​ពស់ ប៉ុន្តែ ដំបង​របស់​លោក​អើរ៉ុន​បាន​លេប​ដំបង​របស់​ពួក​គេ​អស់។</verse>
				<verse number="13">ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទេ។</verse>
				<verse number="14">បន្ទាប់​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​អោយ​ប្រជាជន​ចេញ​ទៅ​ទេ។</verse>
				<verse number="15">ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។</verse>
				<verse number="16">ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​អោយ​មក​ទូល​ព្រះករុណា​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង នៅ​វាល​រហោស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះករុណា​មិន​ព្រម​ស្ដាប់​ទេ។</verse>
				<verse number="17">ហេតុ​នេះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។</verse>
				<verse number="18">ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​អោយ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាសពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។</verse>
				<verse number="20">លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។</verse>
				<verse number="21">ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទន្លេ​នីល​ត្រូវ​វិនាស​អស់ ទឹក​ទន្លេ​ធុំ​ក្លិន​ស្អុយ ហើយ​ជន​ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​បាន​ឡើយ ក្នុង​ស្រុក​ទាំង​មូល​មាន​សុទ្ធ​តែ​ឈាម។</verse>
				<verse number="22">ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្តអាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​រឹង​ចចេស មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់។</verse>
				<verse number="23">ព្រះចៅ​ផារ៉ោន​ត្រឡប់​ចូល​ទៅ​ក្នុង​វាំង​វិញ ដោយ​មិន​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ឡើយ។</verse>
				<verse number="24">ប្រជាជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​ជីក​អណ្ដូង​នៅ​តាម​មាត់​ទន្លេ​នីល ដើម្បី​យក​ទឹក​ស្អាត ព្រោះ​គេ​មិន​អាច​ផឹក​ទឹក​ទន្លេ​នីល​បាន​ទេ។</verse>
				<verse number="25">ក្រោយ​ពី​ ព្រះអម្ចាស់ ​វាយ​ទឹក​ទន្លេ​នីល​បាន​ប្រាំពីរ​ថ្ងៃ</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖​ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។</verse>
				<verse number="2">ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​អោយ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។</verse>
				<verse number="3">កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​ក្រឡាបន្ទំ​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជារាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។</verse>
				<verse number="4">វា​នឹង​លោត​ឡើង​លើ​រូប​កាយ​អ្នក រូប​កាយ​នាម៉ឺន​មន្ត្រី និង​លើ​រូប​កាយ​ប្រជារាស្ត្រ​របស់​អ្នក​ទៀត​ផង”»។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពាំង ដើម្បី​អោយ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។</verse>
				<verse number="6">លោក​អើរ៉ុន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។</verse>
				<verse number="7">ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្តអាគម​ធ្វើ​បាន​ដូច​គ្នា គឺ​អោយ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។</verse>
				<verse number="8">ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​អង្វរ​ ព្រះអម្ចាស់ ​អោយ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជារាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​អោយ​ប្រជាជន​របស់​អ្នក ចេញ​ទៅ​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់!»។</verse>
				<verse number="9">លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះករុណា​មេត្តា​កំណត់​ពេល​វេលា ដែល​ទូលបង្គំ​ត្រូវ​អង្វរ​ ព្រះអម្ចាស់ ​សំរាប់​ព្រះករុណា សំរាប់​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ព្រះករុណា ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ព្រះករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះករុណា គឺ​ទុក​អោយ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។</verse>
				<verse number="10">ព្រះចៅ​ផារ៉ោន​ពោល​ថា៖ «ថ្ងៃ​ស្អែក»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទូលបង្គំ​នឹង​ធ្វើ​តាម​ព្រះ​រាជឱង្ការ ដើម្បី​អោយ​ព្រះករុណា​ទទួល​ស្គាល់​ថា គ្មាន​ព្រះ​ឯ​ណា​ដូច​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ។</verse>
				<verse number="11">កង្កែប​ចេញ​ពី​ព្រះករុណា និង​ចេញ​ពី​ដំណាក់​របស់​ព្រះករុណា ពី​នាម៉ឺន​មន្ត្រី និង​ពី​ប្រជារាស្ត្រ​របស់​ព្រះករុណា គឺ​ទុក​អោយ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។</verse>
				<verse number="12">បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ដក​កង្កែប​ដែល​ព្រះអង្គ​នាំ​មក​ធ្វើ​ទុក្ខ​ស្ដេច​ផារ៉ោន។</verse>
				<verse number="13">ព្រះអម្ចាស់ ​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចំការ។</verse>
				<verse number="14">គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាសពេញ​ស្រុក។</verse>
				<verse number="15">ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស​ នៅ​ពាសពេញ​ស្រុក​អេស៊ីប»។</verse>
				<verse number="17">លោក​ទាំង​ពីរ​ក៏​ធ្វើ​តាម​ព្រះបន្ទូល គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ នៅ​ស្រុក​អេស៊ីប​ទាំង​មូល។</verse>
				<verse number="18">ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្តអាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។</verse>
				<verse number="19">ពេល​នោះ ពួក​គ្រូ​ធ្មប់​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ការ​នេះ​កើត​មក​ពី​ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​ទន្លេ ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។</verse>
				<verse number="21">ប្រសិន​បើ​អ្នក​មិន​បើក​អោយ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​អោយ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាសពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។</verse>
				<verse number="22">ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​អោយ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជារាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​អោយ​អ្នក​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។</verse>
				<verse number="23">យើង​មិន​បណ្ដោយ​អោយ​ប្រជារាស្ត្រ​របស់​យើង រង​គ្រោះ​ដោយសារ​រុយ​ជា​មួយ​ប្រជារាស្ត្រ​របស់​អ្នក​ទេ ទី​សំគាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។</verse>
				<verse number="24">ព្រះអម្ចាស់ ​ធ្វើ​តាម​ព្រះបន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ផារ៉ោន ក្នុង​ផ្ទះ​របស់​នាម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាសពេញ​ទឹក​ដី។</verse>
				<verse number="25">ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។</verse>
				<verse number="26">ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ដូច្នេះ ជា​អំពើ​ដែល​ជន​ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។​ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​យញ្ញបូជា គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។</verse>
				<verse number="27">យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​វាល​រហោស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​របៀប​ដែល​ព្រះអង្គ​នឹង​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។</verse>
				<verse number="28">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា៖ «យើង​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​យញ្ញបូជា ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​វាល​រហោស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​ទូលអង្វរ​ព្រះអង្គ​អោយ​យើង​ផង»។</verse>
				<verse number="29">លោក​ម៉ូសេ​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ព្រះករុណា​ទៅ ទូលបង្គំ​នឹង​ទូលអង្វរ​ ព្រះអម្ចាស់ ។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ព្រះករុណា ពី​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ព្រះករុណា​ទៀត​ផង។ ប៉ុន្តែ សូម​ព្រះករុណា​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជាជន​របស់​យើង​ខ្ញុំ​ចេញ​ទៅ​ធ្វើ​យញ្ញបូជា ថ្វាយ​ ព្រះអម្ចាស់ ​ឡើយ»។</verse>
				<verse number="30">លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូលអង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="31">ព្រះអម្ចាស់ ​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​ព្រះអង្គ​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​ស្ដេច ឥត​មាន​ទុក​អោយ​នៅ​សល់​មួយ​ឡើយ។</verse>
				<verse number="32">ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​បើក​អោយ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">បន្ទាប់​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​មាន​ព្រះបន្ទូល​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង”។</verse>
				<verse number="2">ប្រសិន​បើ​ព្រះករុណា​បដិសេធ​បើក​អោយ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះករុណា​នៅ​តែ​ឃាត់​ពួក​គេ</verse>
				<verse number="3">នោះ​ ព្រះអម្ចាស់ ​នឹង​ប្រើ​បារមី​របស់​ព្រះអង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម អោយ​កើត​ជំងឺ​អាសន្នរោគ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="4">ប៉ុន្តែ ព្រះអម្ចាស់ ​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល អោយ​វិនាស ដូច​ហ្វូង​សត្វ​របស់​ជន​ជាតិ​អេស៊ីប​ទេ»។</verse>
				<verse number="5">ព្រះអម្ចាស់ ​កំណត់​ពេល​វេលា ដោយ​មាន​ព្រះបន្ទូល​ថា ស្អែក​ព្រះអង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="6">នៅ​ថ្ងៃ​បន្ទាប់ ព្រះអម្ចាស់ ​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​អោយ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។</verse>
				<verse number="7">ព្រះចៅ​ផារ៉ោន​បាន​ចាត់​គេ​អោយ​ទៅ​ស៊ើបសួរ ហើយ​ស្ដេច​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​អោយ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន</verse>
				<verse number="9">ផេះ​នោះ​នឹង​ធ្លាក់​មក​ជា​ធូលី​នៅ​ពាសពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។</verse>
				<verse number="10">លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​អោយ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។</verse>
				<verse number="11">ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។</verse>
				<verse number="12">ប៉ុន្តែ ព្រះអម្ចាស់ ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង។</verse>
				<verse number="14">លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​អ្នក ដើម្បី​អោយ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។</verse>
				<verse number="15">ប្រសិន​បើ​យើង​មិន​អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្នរោគ​ប្រហារ​អ្នក និង​ប្រជារាស្ត្រ​របស់​អ្នក អោយ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។</verse>
				<verse number="16">យើង​ទុក​ជីវិត​អ្នក ដើម្បី​អោយ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​អោយ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុសសាយ​ពាសពេញ​ផែនដី។</verse>
				<verse number="17">អ្នក​បាន​ជំទាស់​នឹង​ប្រជារាស្ត្រ​របស់​យើង ដោយ​មិន​បើក​អោយ​គេ​ចេញ​ទៅ​ទេ។</verse>
				<verse number="18">ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​អោយ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។</verse>
				<verse number="19">ឥឡូវ​នេះ ចូរ​ប្រាប់​គេ​អោយ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជំរក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។</verse>
				<verse number="20">នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ក៏​នាំ​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។</verse>
				<verse number="21">រីឯ​អស់​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទេ ក៏​ទុក​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។</verse>
				<verse number="23">លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះអម្ចាស់ ​ធ្វើ​អោយ​មាន​ផ្គរលាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ ព្រះអម្ចាស់ ​ក៏​បង្អុរ​ព្រឹល​អោយ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។</verse>
				<verse number="24">ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជាជាតិ​អេស៊ីប​កកើត​មក​មិន​ដែល​មាន​ដូច្នេះ​ទេ។</verse>
				<verse number="25">នៅ​ពាសពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។</verse>
				<verse number="26">មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។</verse>
				<verse number="27">ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​មាន​រាជឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ ព្រះអម្ចាស់ ​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជារាស្ត្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។</verse>
				<verse number="28">ចូរ​អង្វរ​ ព្រះអម្ចាស់ សូម​កុំ​អោយ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។</verse>
				<verse number="29">លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ ព្រះអម្ចាស់ នោះ​ផ្គរលាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="30">ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ ព្រះអម្ចាស់ ​នៅ​ឡើយ»។</verse>
				<verse number="31">ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់</verse>
				<verse number="32">រីឯ​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។</verse>
				<verse number="33">បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ ព្រះអម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។</verse>
				<verse number="34">ពេល​ព្រះចៅ​ផារ៉ោន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ​ដូច្នេះ ស្ដេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី​នៅ​តែ​មានះ​ដដែល។</verse>
				<verse number="35">ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​អោយ​ស្ដេច និង​នាម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="2">ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="3">លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។</verse>
				<verse number="4">បើ​អ្នក​មិន​ព្រម​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្ដូប​អោយ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។</verse>
				<verse number="5">វា​នឹង​មក​ទំ​ពាសពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេសសល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។</verse>
				<verse number="6">វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូនតា​របស់​អ្នក​រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="7">ពួក​នាម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ទូល​ស្ដេច​ថា៖ «តើ​ជន​នេះ​ធ្វើ​អោយ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ព្រះករុណា​បើក​អោយ​ពួក​គេ​ចេញ​ទៅ​គោរព​បំរើ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ​ទៅ តើ​ព្រះករុណា​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។</verse>
				<verse number="8">គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន មក​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។</verse>
				<verse number="9">លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
				<verse number="10">ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ថា យើង​មិន​បើក​អោយ​អ្នក​រាល់​គ្នា​នាំ​គ្រួសារ​ចេញ​ទៅ​ជា​មួយ​ឡើយ ព្រោះ​យើង​ដឹង​ថា អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។</verse>
				<verse number="11">ទេ មិន​កើត​ទេ! ទុក​អោយ​តែ​ប្រុសៗ ចេញ​ទៅ​គោរព​បំរើ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="12">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​លើ​ស្រុក​អេស៊ីប ដើម្បី​នាំ​ហ្វូង​កណ្ដូប​មក​លើ​ស្រុក​នេះ ហើយ​វា​នឹង​ស៊ី​អ្វីៗ​ទាំង​អស់ ដែល​នៅ​សេសសល់​ពី​ព្រឹល»។</verse>
				<verse number="13">លោក​ម៉ូសេ​លើក​ដំបង​របស់​លោក​ទៅ​លើ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ​ក៏​ធ្វើ​អោយ​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក​លើ​ស្រុក​អេស៊ីប អស់​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​នាំ​ហ្វូង​កណ្ដូប​មក។</verse>
				<verse number="14">ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាសពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។</verse>
				<verse number="15">វា​ទំ​ពាសពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​អោយ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។</verse>
				<verse number="16">ពេល​នោះ ព្រះចៅ​ផារ៉ោន​ក៏​ប្រញាប់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។</verse>
				<verse number="17">ឥឡូវ​នេះ សុំ​អត់ទោស​អោយ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូលអង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។</verse>
				<verse number="18">លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូលអង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ព្រះអម្ចាស់ ​ធ្វើ​អោយ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​ពី​ទិស​ខាង​លិច នាំ​ហ្វូង​កណ្ដូប​ទាំង​ប៉ុន្មាន ទម្លាក់​ក្នុង​សមុទ្រ​កក់​អស់​ទៅ ដោយ​ពុំ​ទុក​អោយ​មាន​សល់​កណ្ដូប​ណា​មួយ​នៅ​លើ​ទឹក​ដី​អេស៊ីប​ឡើយ។</verse>
				<verse number="20">ប៉ុន្តែ ព្រះអម្ចាស់ ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ ស្ដេច​មិន​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យសុង មើល​អ្វី​មិន​ឃើញ​ឡើយ»។</verse>
				<verse number="22">លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យសុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។</verse>
				<verse number="23">ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជាជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រាអែល​រស់​នៅ​មាន​ពន្លឺ។</verse>
				<verse number="24">ព្រះចៅ​ផារ៉ោន​ក៏​អោយ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ ព្រះអម្ចាស់ ​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។</verse>
				<verse number="25">លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះករុណា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ។</verse>
				<verse number="26">យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​អោយ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ ព្រះអម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទីដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។</verse>
				<verse number="27">ព្រះអម្ចាស់ ​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។</verse>
				<verse number="28">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​អោយ​យើង​ឃើញ​មុខ​ទៀត​អោយ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំខាន!»។</verse>
				<verse number="29">លោក​ម៉ូសេ​តប​ថា៖ «ក្រាប​ទូល! ទូលបង្គំ​នឹង​លែង​ជួប​ព្រះភក្ត្រ​ព្រះករុណា ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន!»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត ជា​គ្រោះ​កាច​ចុង​ក្រោយ មក​ប្រហារ​ស្ដេច​ផារ៉ោន និង​ស្រុក​អេស៊ីប។ លើក​នេះ ស្ដេច​ពិត​ជា​បើក​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ពុំខាន។ ស្ដេច​មិន​ត្រឹម​តែ​បើក​អោយ​អ្នក​រាល់​គ្នា​ទៅ​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដេញ​អ្នក​រាល់​គ្នា​អោយ​ទៅ​រហូត។</verse>
				<verse number="2">ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី អោយ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។</verse>
				<verse number="3">ព្រះអម្ចាស់ ​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ស្រឡាញ់​រាប់​អាន​ជន​ជាតិ​អ៊ីស្រាអែល។ ម្យ៉ាង​ទៀត ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ផារ៉ោន និង​ប្រជាជន​នៅ​ស្រុក​អេស៊ីប នាំ​គ្នា​គោរព​លោក​ម៉ូសេ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">លោក​ម៉ូសេ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “នៅ​កណ្ដាល​អធ្រាត្រ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប។</verse>
				<verse number="5">កូន​ច្បង​ទាំង​អស់​នៃ​ស្រុក​អេស៊ីប​នឹង​ត្រូវ​ស្លាប់ គឺ​ចាប់​ពី​បុត្រ​ច្បង​របស់​ស្ដេច​ផារ៉ោន ដែល​ត្រូវ​ឡើង​សោយ​រាជ្យ រហូត​ដល់​កូន​ប្រុស​ច្បង​របស់​ទាសី ដែល​ជា​អ្នក​កិន​ស្រូវ ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ទៀត​ផង។</verse>
				<verse number="6">ពេល​នោះ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គេ​នឹង​ឮ​សូរ​សំរែក​ទ្រហោ​យំ។ តាំង​ពី​ដើម​រៀង​មក​មិន​ធ្លាប់​មាន​ដូច្នេះ​ទេ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។</verse>
				<verse number="7">ប៉ុន្តែ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​មិន​ឮ​សំឡេង​អ្វី​ឡើយ សូម្បី​ឆ្កែ​ក៏​មិន​ឮ​ព្រុស​ដាក់​មនុស្ស ឬ​សត្វ​ណា​មួយ​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ព្រះអម្ចាស់ ​មិន​ធ្វើ​ទោស​ជន​ជាតិ​អ៊ីស្រាអែល ដូច​ព្រះអង្គ​ធ្វើ​ទោស​ជន​ជាតិ​អេស៊ីប​ឡើយ”។</verse>
				<verse number="8">ពេល​នោះ នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះករុណា​នឹង​មក​ក្រាប​ចុះ​នៅ​មុខ​ទូលបង្គំ ហើយ​ពោល​ថា “សូម​លោក និង​ប្រជាជន​របស់​លោក​អញ្ជើញ​ទៅ​ចុះ!” ទូលបង្គំ​នឹង​ចាក​ចេញ​ទៅ»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន​ទៅ ទាំង​ក្ដៅ​ក្រហាយ។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ស្ដេច​ផារ៉ោន​នឹង​មិន​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ដូច្នេះ យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប»។</verse>
				<verse number="10">លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​សំដែង​ឫទ្ធិបាដិហារិយ៍​ទាំង​នោះ​នៅ​មុខ​ព្រះចៅ​ផារ៉ោន តែ​ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ស្ដេច​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​បើក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ស្រុក​អេស៊ីប​ថា៖</verse>
				<verse number="2">«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="3">ចូរ​ប្រាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សំរាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ</verse>
				<verse number="4">បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​អោយ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើសរើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។</verse>
				<verse number="5">ត្រូវ​អោយ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="6">អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​អារ ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។</verse>
				<verse number="7">ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។</verse>
				<verse number="8">នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។</verse>
				<verse number="9">មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។</verse>
				<verse number="10">មិន​ត្រូវ​ទុក​អ្វី​អោយ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេសសល់ នោះ​ត្រូវ​ប្រមូល​ដុត​អោយ​អស់។</verse>
				<verse number="11">នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​អោយ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ ព្រះអម្ចាស់ ”។</verse>
				<verse number="12">នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជា​ ព្រះអម្ចាស់ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ជន​ជាតិ​អេស៊ីប។</verse>
				<verse number="13">ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។</verse>
				<verse number="14">អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ​ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំលឹក​អំពី​ព្រឹត្តិការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើង​ព្រះអម្ចាស់ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="15">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំបុ័ង​ចេញ​អោយ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំបុ័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="16">នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្ដុំ​គ្នា​ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ*។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សំរាប់​បរិភោគ​ប៉ុណ្ណោះ។</verse>
				<verse number="17">អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="18">នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់បួន​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​មេ។</verse>
				<verse number="19">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នោះ មិន​ត្រូវ​អោយ​មាន​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំបុ័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រាអែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។</verse>
				<verse number="20">ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំបុ័ង​ឥត​មេ​ប៉ុណ្ណោះ»។</verse>
				<verse number="21">លោក​ម៉ូសេ​បាន​ហៅ​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​ចម្លង​សំរាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។</verse>
				<verse number="22">ចូរ​យក​មែក​ហ៊ីសុប*​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង​ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ​ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។</verse>
				<verse number="23">ពេល​ ព្រះអម្ចាស់ ​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន​ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះអង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​អោយ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="24">អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។</verse>
				<verse number="25">នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។</verse>
				<verse number="26">បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច</verse>
				<verse number="27">ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង ថ្វាយ​ ព្រះអម្ចាស់ ។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​ប្រហារ​ជន​ជាតិ​អេស៊ីប តែ​ព្រះអង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​អោយ​ពួក​យើង»។ ប្រជាជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់។</verse>
				<verse number="28">ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។</verse>
				<verse number="29">នៅ​កណ្ដាល​អធ្រាត្រ ព្រះអម្ចាស់ ​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។</verse>
				<verse number="30">នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន​ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សំរែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។</verse>
				<verse number="31">ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បំរើ​ ព្រះអម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ!</verse>
				<verse number="32">ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​អោយ​ពរ​យើង​ផង!»។</verse>
				<verse number="33">ដោយ​ជន​ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។</verse>
				<verse number="34">ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សំរាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។</verse>
				<verse number="35">ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀកបំពាក់ ពី​ជន​ជាតិ​អេស៊ីប។</verse>
				<verse number="36">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប អនុគ្រោះ​ដល់​ប្រជាជន​អ៊ីស្រាអែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន​ជាតិ​អេស៊ីប។</verse>
				<verse number="37">ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាមសែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។</verse>
				<verse number="38">មាន​ប្រជាជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។</verse>
				<verse number="39">ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំបុ័ង​ឥត​មេ ដ្បិត​ជន​ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សំរាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។</verse>
				<verse number="40">ជន​ជាតិ​អ៊ីស្រាអែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាមសិប​ឆ្នាំ។</verse>
				<verse number="41">លុះ​ផុត​រយៈ​ពេល​បួន​រយ​សាមសិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជាជន​ទាំង​មូល​របស់​ ព្រះអម្ចាស់ ​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="42">នៅ​យប់​នោះ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ ព្រះអម្ចាស់ ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="43">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សំរាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។</verse>
				<verse number="44">ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ​ជា​មុន​សិន។</verse>
				<verse number="45">សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្ដោះអាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។</verse>
				<verse number="46">ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។</verse>
				<verse number="47">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។</verse>
				<verse number="48">ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ ព្រះអម្ចាស់ ​ដែរ នោះ​ត្រូវ​អោយ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។</verse>
				<verse number="49">មាន​ក្រឹត្យវិន័យ​តែ​មួយ​សំរាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។</verse>
				<verse number="50">ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។</verse>
				<verse number="51">នៅ​ថ្ងៃ​កំណត់​នោះ ព្រះអម្ចាស់ ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កងទ័ព។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្ដី ទុក​ជា​សក្ការៈ​សំរាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជា​កម្មសិទ្ធិ​របស់​យើង»។</verse>
				<verse number="3">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះអម្ចាស់ ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។</verse>
				<verse number="4">ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។</verse>
				<verse number="5">ពេល ព្រះអម្ចាស់ ​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ពួក​បុព្វបុរស​ថា នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បំរើ​ ព្រះអម្ចាស់ ដោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ក្នុង​ខែ​នេះ។</verse>
				<verse number="6">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​មេ មិន​ត្រូវ​អោយ​មាន​នំបុ័ង​មាន​មេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​មាន​មេ​នំបុ័ង​នៅ​លើ​ទឹក​ដី​របស់​អ្នក​ដែរ។</verse>
				<verse number="8">នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិត​ ព្រះអម្ចាស់ ​បាន​ជួយ​ពួក​យើង​អោយ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប”។</verse>
				<verse number="9">ពិធី​បុណ្យ​នេះ​ជា​សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​អោយ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="10">ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។</verse>
				<verse number="11">ពេល​ ព្រះអម្ចាស់ ​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះអង្គ​ប្រគល់​អោយ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ</verse>
				<verse number="12">អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ ព្រះអម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="14">នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះអម្ចាស់ ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។</verse>
				<verse number="15">ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត​អោយ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះអម្ចាស់ ​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ថ្វាយ​ ព្រះអម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។</verse>
				<verse number="16">យញ្ញបូជា​នេះ​ជា​សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ ព្រះអម្ចាស់ ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="17">ពេល​ព្រះចៅ​ផារ៉ោន​បើក​អោយ​ប្រជាជន​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​នោះ ព្រះជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះអង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជាជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។</verse>
				<verse number="18">ហេតុ​នេះ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។</verse>
				<verse number="19">លោក​ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា «ព្រះជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។</verse>
				<verse number="20">ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោស្ថាន។</verse>
				<verse number="21">នៅ​ពេល​ថ្ងៃ ព្រះអម្ចាស់ ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះអង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។</verse>
				<verse number="22">នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជាជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជានិច្ច។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។</verse>
				<verse number="3">ស្ដេច​ផារ៉ោន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិលវល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​រហោស្ថាន​ឡើយ។</verse>
				<verse number="4">យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ យើង​នឹង​ទទួល​សិរីរុងរឿង ដោយ​វាយ​កំទេច​ស្ដេច​ផារ៉ោន និង​កងទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ »។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="5">មាន​គេ​ទូល​ស្ដេច​ស្រុក​អេស៊ីប​ថា ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្ដេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត​ចំពោះ​ប្រជាជន​អ៊ីស្រាអែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្ដោយ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បំរើ​ពួក​យើង?»។</verse>
				<verse number="6">ព្រះចៅ​ផារ៉ោន​ក៏​អោយ​គេ​ទឹម​រទេះ ហើយ​នាំ​កងទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។</verse>
				<verse number="7">ស្ដេច​បាន​យក​រទេះ​ចំបាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។</verse>
				<verse number="8">ព្រះអម្ចាស់ ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប​មាន​ព្រះហឫទ័យ​មានះ ហើយ​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរីភាព។</verse>
				<verse number="9">កងទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន នាំ​គ្នា​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហាហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។</verse>
				<verse number="10">កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កងទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ភិតភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​អោយ​មក​ស្លាប់​នៅ​វាល​រហោស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="12">កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​អោយ​ពួក​យើង​នៅ​បំរើ​ជន​ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បំរើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោស្ថាន​បែប​នេះ»។</verse>
				<verse number="13">លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជាជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ ព្រះអម្ចាស់ ​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន​ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។</verse>
				<verse number="14">ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ ព្រះអម្ចាស់ ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​អោយ​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="16">ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​អោយ​ញែក​ចេញ​ពី​គ្នា ដើម្បី​អោយ​កូន​ចៅ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។</verse>
				<verse number="17">រីឯ​យើង​វិញ យើង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​សិរីរុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច។</verse>
				<verse number="18">នៅ​ពេល​យើង​សំដែង​សិរីរុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន​ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="19">ទេវតា*​របស់​ព្រះជាម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន​ជាតិ​អ៊ីស្រាអែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក*​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។</verse>
				<verse number="20">ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កងទ័ព​អេស៊ីប និង​កងទ័ព​អ៊ីស្រាអែល។ ដុំ​ពពក​នោះ​ធ្វើ​អោយ​ងងឹត​ម្ខាង និង​ធ្វើ​អោយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កងទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។</verse>
				<verse number="21">លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ ព្រះអម្ចាស់ ​ធ្វើ​អោយ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​អោយ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា</verse>
				<verse number="22">ហើយ​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។</verse>
				<verse number="23">កងទ័ព​អេស៊ីប ទាំង​សេះ​របស់​ព្រះចៅ​ផារ៉ោន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្ដាល​សមុទ្រ​ដែរ។</verse>
				<verse number="24">លុះ​ពេល​ទៀប​ភ្លឺ​ ព្រះអម្ចាស់ ​ដែល​គង់​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក ទត​ទៅ​កងទ័ព​អេស៊ីប ធ្វើ​អោយ​កងទ័ព​នោះ​ជ្រួលច្របល់។</verse>
				<verse number="25">ព្រះអង្គ​ធ្វើ​អោយ​រទេះ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន​ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​អោយ​ឆ្ងាយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទៅ ដ្បិត​ ព្រះអម្ចាស់ ​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ អោយ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន​ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។</verse>
				<verse number="27">លោក​ម៉ូសេ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិត​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ពួក​គេ​លិច​លង់​នៅ​កណ្ដាល​សមុទ្រ។</verse>
				<verse number="28">ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កងទ័ព​ទាំង​មូល​របស់​ព្រះចៅ​ផារ៉ោន ដែល​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។</verse>
				<verse number="29">ចំណែក​ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។</verse>
				<verse number="30">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។ ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​សាកសព​ជន​ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។</verse>
				<verse number="31">ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ ព្រះអម្ចាស់ ដែល​បាន​ប្រហារ​ជន​ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​កោត​ខ្លាច​ ព្រះអម្ចាស់ ។ ពួក​គេ​ជឿ​លើ​ ព្រះអម្ចាស់ និង​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖ ទូលបង្គំ​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់ ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ជា​វីរបុរស​ដ៏​អង់អាច ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ។</verse>
				<verse number="4">ព្រះអង្គ​បាន​ធ្វើ​អោយ​រទេះ​ចំបាំង និង​កងទ័ព​របស់​ស្ដេច​ផារ៉ោន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន​ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​កក់។</verse>
				<verse number="5">ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។</verse>
				<verse number="6">ព្រះអម្ចាស់ ​អើយ! ព្រះអង្គ​មាន​ព្រះបារមី ដ៏​ថ្កុំថ្កើង​អស្ចារ្យ! ព្រះអង្គ​កំទេច​ខ្មាំង​សត្រូវ ដោយ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="7">ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា រុងរឿងក្រៃលែង ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។ ពេល​ព្រះពិរោធ​របស់​ព្រះអង្គ​ឆាបឆេះ​ឡើង នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។</verse>
				<verse number="8">ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់ ទឹក​ដែល​នៅ​ទី​ជំរៅ ក៏​មក​កកកុញ នៅ​បាត​សមុទ្រ​ដែរ។</verse>
				<verse number="9">ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។</verse>
				<verse number="10">ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​អោយ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។</verse>
				<verse number="11">ព្រះអម្ចាស់ ​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង ព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​គួរ​អោយ​កោត​ស្ញប់ស្ញែង គួរ​សរសើរ​តម្កើង ព្រះអង្គ​សំដែង​ឫទ្ធិបាដិហារិយ៍​ដ៏​អស្ចារ្យ។</verse>
				<verse number="12">ពេល​ព្រះអង្គ​លើក​ព្រះហស្ដ​ស្ដាំ​ឡើង ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។</verse>
				<verse number="13">ព្រះអង្គ​បាន​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ! ហើយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​ប្រើ​ព្រះចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="14">ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រ អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់ស្លុត</verse>
				<verse number="15">មេទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ ទាហាន​ដ៏​អង់អាច​នៅ​ស្រុក​ម៉ូអាប់​ភិតភ័យ អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។</verse>
				<verse number="16">ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះអម្ចាស់ ​អើយ ពេល​ឃើញ​ព្រះអង្គ​សំដែង​ព្រះបារមី​ដ៏​ខ្លាំងក្លា ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ រហូត​ទាល់​តែ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឆ្លង​ផុត គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។</verse>
				<verse number="17">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សំរាប់​គង់​នៅ។ ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ រស់​ព្រះអង្គ​ឡើង ដោយ​ព្រះហស្ដ​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="18">ព្រះអម្ចាស់ ​នឹង​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច រហូត​ត​រៀង​ទៅ។</verse>
				<verse number="19">ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោន រទេះ​ចំបាំង និង​កងទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ​ហូរ​មក​វិញ គ្រប​ពី​លើ​ពួក​គេ តែ​ជន​ជាតិ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។</verse>
				<verse number="20">ពេល​នោះ ព្យាការិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។</verse>
				<verse number="21">លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖ «ចូរ​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់ ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។</verse>
				<verse number="22">លោក​ម៉ូសេ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។</verse>
				<verse number="23">លុះ​មក​ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពីព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រសជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។</verse>
				<verse number="24">ប្រជាជន​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។</verse>
				<verse number="25">លោក​ម៉ូសេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះអម្ចាស់ ​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជាជន​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។</verse>
				<verse number="26">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រងត្រាប់​ស្ដាប់​បទ​បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ​ដែល​ប្រោស​អោយ​អ្នក​រាល់​គ្នា​ជា»។</verse>
				<verse number="27">ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិតសិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។</verse>
			</chapter>
			<chapter number="16">
				<verse number="1">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="2">នៅ​វាល​រហោស្ថាន​នោះ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។</verse>
				<verse number="3">ជន​ជាតិ​អ៊ីស្រាអែល​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំវិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ ព្រះអម្ចាស់ ​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​អោយ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ឃ្លាន ក្នុង​វាល​រហោស្ថាន​នេះ!»។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​អោយ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជាជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សំរាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជាជន ដើម្បី​អោយ​ដឹង​ថា គេ​គោរព​ក្រឹត្យវិន័យ​របស់​យើង​ឬ​ទេ?</verse>
				<verse number="5">នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀបចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា មួយ​ជា​ពីរ»។</verse>
				<verse number="6">លោក​ម៉ូសេ និង​លោក​អើរ៉ុន ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ ព្រះអម្ចាស់ ​ទេ​តើ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="7">ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​យើង​ដូច្នេះ?»។</verse>
				<verse number="8">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ ព្រះអម្ចាស់ ​នឹង​ប្រទាន​សាច់​អោយ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ព្រះអង្គ​នឹង​ប្រទាន​នំបុ័ង​អោយ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ ដែល​អ្នក​រាល់​គ្នា​រអ៊ូរទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូរទាំ​ដាក់​យើង​ទេ តែ​រអ៊ូរទាំ​ដាក់​ ព្រះអម្ចាស់ ​វិញ»។</verse>
				<verse number="9">លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល អោយ​ចូល​មក​គាល់​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​រអ៊ូរទាំ​របស់​ពួក​គេ​ហើយ»។</verse>
				<verse number="10">នៅ​ពេល​លោក​អើរ៉ុន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោស្ថាន ឃើញ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​លេច​មក​នៅ​ក្នុង​ពពក។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="12">«យើង​បាន​ឮ​ពាក្យ​រអ៊ូរទាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំបុ័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="13">ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាសពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំវិញ​ជំរំ​ផង។</verse>
				<verse number="14">នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាសពេញ​វាល​រហោស្ថាន។</verse>
				<verse number="15">ឃើញ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ​អ្នក​រាល់​គ្នា​បរិភោគ។</verse>
				<verse number="16">ព្រះអម្ចាស់ ​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សំរាប់​ម្នាក់»។</verse>
				<verse number="17">ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។</verse>
				<verse number="18">បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។</verse>
				<verse number="19">លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។</verse>
				<verse number="20">ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​អោយ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។</verse>
				<verse number="21">ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កំដៅ អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។</verse>
				<verse number="22">នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយការណ៍​ជំរាប​លោក​ម៉ូសេ។</verse>
				<verse number="23">លោក​ប្រាប់​ពួក​គេ​វិញ​ថា៖ « ព្រះអម្ចាស់ ​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​ដ៏វិសុទ្ធ*​ដែល​ត្រូវ​ញែក​ថ្វាយ​ ព្រះអម្ចាស់ ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។</verse>
				<verse number="24">ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។</verse>
				<verse number="25">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ សំរាប់​គោរព​ ព្រះអម្ចាស់ ។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។</verse>
				<verse number="26">អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​សប្ប័ទ នឹង​គ្មាន​អ្វី​រើស​ទេ»។</verse>
				<verse number="27">ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី​ប្រាំពីរ ក៏​មាន​ប្រជាជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។</verse>
				<verse number="28">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​បទ​បញ្ជា និង​វិន័យ*​របស់​យើង​ដល់​កាល​ណា​ទៀត?</verse>
				<verse number="29">ត្រូវ​ចង​ចាំ​ថា យើង​ជា​ ព្រះអម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​អោយ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​អោយ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។</verse>
				<verse number="30">ហេតុ​នេះ ប្រជាជន​នាំ​គ្នា​ឈប់​សំរាក នៅ​ថ្ងៃ​ទី​ប្រាំពីរ។</verse>
				<verse number="31">កូន​ចៅ​អ៊ីស្រាអែល​ហៅ​អាហារ​នោះ​ថា “នំ​ម៉ាណា”​។ នំ​ម៉ាណា​មាន​រាង​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ព្រម​ទាំង​មាន​រសជាតិ​ដូច​នំ​ធ្វើ​ពី​ទឹក​ឃ្មុំ។</verse>
				<verse number="32">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​បង្គាប់​ដូច​ត​ទៅ: ចូរ​ដាក់​នំ​ម៉ាណា​ក្នុង​ភាជន៍​មួយ​អោយ​ពេញ ហើយ​រក្សា​ទុក សំរាប់​អោយ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​អោយ​អ្នក​រាល់​គ្នា​បរិភោគ ក្នុង​វាល​រហោស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="33">លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​អោយ​ពេញ រួច​យក​ថូ​ទៅ​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដើម្បី​រក្សា​ទុក​សំរាប់​កូន​ចៅ​ជំនាន់​ក្រោយ»។</verse>
				<verse number="34">លោក​អើរ៉ុន​ក៏​តម្កល់​ថូ​នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី ដើម្បី​រក្សា​ទុក ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​លោក​ម៉ូសេ។</verse>
				<verse number="35">ជន​ជាតិ​អ៊ីស្រាអែល​បរិភោគ​នំ​ម៉ាណា អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ គឺ​រហូត​ទៅ​ដល់​ព្រំដែន​ស្រុក​កាណាន។</verse>
				<verse number="36">រីឯ​រង្វាល់ សំរាប់​វាល់​នំ​ម៉ាណា​នោះ គឺ​អូម៊ែរ* ស្មើ​មួយ​ភាគ​ដប់​នៃ​អេផា*។</verse>
			</chapter>
			<chapter number="17">
				<verse number="1">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីន តាម​បង្គាប់​ ព្រះអម្ចាស់ ។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សំរាប់​ប្រជាជន​បរិភោគ​ទេ។</verse>
				<verse number="2">ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «សូម​រក​ទឹក​អោយ​ពួក​យើង​ផឹក​ផង!»។ លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បងល​ ព្រះអម្ចាស់ ​ដូច្នេះ?»។</verse>
				<verse number="3">នៅ​ទី​នោះ ដោយ​ប្រជាជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប អោយ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង​ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។</verse>
				<verse number="4">លោក​ម៉ូសេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ? បន្តិច​ទៀត ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ទូលបង្គំ​ជា​ពុំខាន»។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​វិញ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ប្រជាជន ដោយ​នាំ​ពួក​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជា​មួយ ហើយ​កាន់​ដំបង ដែល​អ្នក​វាយ​ទឹក​ទន្លេ​នីល ទៅ​ជា​មួយ​ផង។</verse>
				<verse number="6">នៅ​ទី​នោះ យើង​នឹង​ឈរ​ពី​មុខ​អ្នក លើ​ផ្ទាំង​ថ្ម​មួយ​នៅ​ភ្នំ​ហោរ៉ែប។ ចូរ​វាយ​ផ្ទាំង​ថ្ម​នោះ ទឹក​នឹង​ហូរ​ចេញ​មក សំរាប់​ប្រជាជន​បរិភោគ»។ លោក​ម៉ូសេ​ក៏​ធ្វើ​តាម នៅ​ចំពោះ​មុខ​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="7">លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរីបា​ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ព្រម​ទាំង​ល្បងល​ ព្រះអម្ចាស់ ដោយ​ពោល​ថា «តើ​ ព្រះអម្ចាស់ ​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។</verse>
				<verse number="8">ជន​ជាតិ​អាម៉ាឡេក​​នាំ​គ្នា​មក​វាយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​រេផិឌីម។</verse>
				<verse number="9">លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើសរើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក​ចុះ។ ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="10">លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អាម៉ាឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="11">កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន​ជាតិ​អាម៉ាឡេក​មាន​ប្រៀប​ជាង។</verse>
				<verse number="12">ដោយ​ដៃ​របស់​លោក​ម៉ូសេ​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​អោយ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។</verse>
				<verse number="13">ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យជំនះ​លើ​កងទ័ព​អាម៉ាឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ព្រឹត្តិការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន​ជាតិ​អាម៉ាឡេក​អោយ​អស់​ពី​ផែនដី ឥត​អោយ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។</verse>
				<verse number="15">ពេល​នោះ លោក​ម៉ូសេ​សង់​អាសនៈ​មួយ រួច​ដាក់​ឈ្មោះ​ថា « ព្រះអម្ចាស់ ​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។</verse>
				<verse number="16">លោក​ប្រកាស​ថា៖ «ដោយ​ជន​ជាតិ​អាម៉ាឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់​ ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">លោក​យេត្រូ​ជា​បូជាចារ្យ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ចំពោះ​លោក​ម៉ូសេ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ ព្រះអម្ចាស់ ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="2">លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូរ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​អោយ​ត្រឡប់​ទៅ​ស្រុក​វិញ</verse>
				<verse number="3">ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើសម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។</verse>
				<verse number="4">ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលាស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​ការពារ​ខ្ញុំ​អោយ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។</verse>
				<verse number="5">លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="6">លោក​យេត្រូ​អោយ​គេ​មក​ប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​លោក»។</verse>
				<verse number="7">លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។</verse>
				<verse number="8">លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន​ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រាអែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ ព្រះអម្ចាស់ ​បាន​ជួយ​ប្រជាជន​អ៊ីស្រាអែល អោយ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។</verse>
				<verse number="9">លោក​យេត្រូ​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រាអែល​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប។</verse>
				<verse number="10">លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។</verse>
				<verse number="11">ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះអង្គ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ពេល​ដែល​ជន​ជាតិ​អេស៊ីប​ជិះជាន់​សង្កត់សង្កិន»។</verse>
				<verse number="12">លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="13">លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​អោយ​ប្រជាជន។ ប្រជាជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។</verse>
				<verse number="14">ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជាជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​អោយ​ប្រជាជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។</verse>
				<verse number="15">លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជាជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់។</verse>
				<verse number="16">នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែនាំ​ពួក​គេ​អោយ​ស្គាល់​ច្បាប់ និង​ក្រឹត្យវិន័យ*​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="17">ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ!</verse>
				<verse number="18">ធ្វើ​ដូច្នេះ​នាំ​អោយ​កូន និង​ប្រជាជន​ដែល​នៅ​ជា​មួយ​នឿយហត់​ទាំង​អស់​គ្នា។ ការងារ​នេះ​ធ្ងន់ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។</verse>
				<verse number="19">ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជាជន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="20">ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំងឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។</verse>
				<verse number="21">ត្រូវ​ជ្រើសរើស​មនុស្ស ដែល​មាន​សមត្ថភាព ពី​ក្នុង​ចំណោម​ប្រជាជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ជា​អ្នក​គួរ​អោយ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែងតាំង​ពួក​គេ​អោយ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។</verse>
				<verse number="22">អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​អោយ​ប្រជាជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​អោយ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូចតាច ទុក​អោយ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សំរាល​ការងារ ដោយ​អោយ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។</verse>
				<verse number="23">ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹងប៉ឹង រីឯ​ប្រជាជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខសាន្ត​ដែរ»។</verse>
				<verse number="24">លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។</verse>
				<verse number="25">ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល លោក​បាន​ជ្រើសរើស​មនុស្ស​មាន​សមត្ថភាព ហើយ​តែងតាំង​ពួក​គេ​អោយ​ទទួល​ខុស​ត្រូវ​លើ​ប្រជាជន គឺ​អោយ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។</verse>
				<verse number="26">អ្នក​ទាំង​នោះ​កាត់​ក្ដី​អោយ​ប្រជាជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូចតាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។</verse>
				<verse number="27">បន្ទាប់​មក លោក​ម៉ូសេ និង​ឪពុក​ក្មេក​លា​គ្នា ហើយ​លោក​យេត្រូ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ។</verse>
				<verse number="2">ពួក​គេ​ចេញ​ពី​រេផិឌីម​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។</verse>
				<verse number="3">លោក​ម៉ូសេ​បាន​ឡើង​ទៅ​គាល់​ព្រះជាម្ចាស់។ ព្រះអម្ចាស់ ​ហៅ​លោក​ម៉ូសេ​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​កូន​ចៅ​របស់​លោក​យ៉ាកុប​ដូច​ត​ទៅ:</verse>
				<verse number="4">អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍ ដែល​យើង​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា មក​រក​យើង។</verse>
				<verse number="5">ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធមេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្មសិទ្ធិ​របស់​យើង។</verse>
				<verse number="6">យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណាចក្រ​បូជាចារ្យ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជាជាតិ​ដ៏វិសុទ្ធ។ នេះ​ជា​សេចក្ដី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល»​។</verse>
				<verse number="7">លោក​ម៉ូសេ​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ហើយ​រៀប​រាប់​ប្រាប់​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​លោក។</verse>
				<verse number="8">ប្រជាជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល»។ លោក​ម៉ូសេ​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ទូល​ថ្វាយ​ ព្រះអម្ចាស់ ​វិញ។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក*​យ៉ាង​ក្រាស់ ដើម្បី​អោយ​ប្រជាជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ លោក​ម៉ូសេ​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជាជន ទូល​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជាជន​វិញ ហើយ​ប្រាប់​ពួក​គេ​អោយ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​អោយ​ពួក​គេ​លាង​ជំរះ​សម្លៀកបំពាក់​ផង​ដែរ។</verse>
				<verse number="11">ត្រូវ​អោយ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ អោយ​ប្រជាជន​ទាំង​អស់​ឃើញ។</verse>
				<verse number="12">ត្រូវ​កំណត់​ព្រំដែន​ជុំវិញ​ភ្នំ ហើយ​ប្រាប់​ប្រជាជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់</verse>
				<verse number="13">ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​អោយ​នៅ​រស់​ដែរ។ កុំ​ប៉ះពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។</verse>
				<verse number="14">លោក​ម៉ូសេ​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជាជន​វិញ លោក​ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ហើយ​អោយ​ពួក​គេ​បោក​សម្លៀកបំពាក់​ផង​ដែរ។</verse>
				<verse number="15">លោក​មាន​ប្រសាសន៍​ទៅ​ប្រជាជន​ថា៖ «ចូរ​រៀបចំ​ខ្លួន​សំរាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។</verse>
				<verse number="16">នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរលាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។</verse>
				<verse number="17">លោក​ម៉ូសេ​នាំ​ប្រជាជន​ចេញ​ពី​ជំរំ​ទៅ​គាល់​ព្រះជាម្ចាស់ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។</verse>
				<verse number="18">មាន​ផ្សែង​ហុយ​ពាសពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ ព្រះអម្ចាស់ ​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។</verse>
				<verse number="19">សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​លោក​ម៉ូសេ​ទូល​ព្រះជាម្ចាស់ ព្រះអង្គ​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរលាន់។</verse>
				<verse number="20">ព្រះអម្ចាស់ ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ព្រះអង្គ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ ហើយ​លោក​ម៉ូសេ​ក៏​ឡើង​ទៅ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជាជន​កុំ​អោយ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ ព្រះអម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។</verse>
				<verse number="22">ទោះ​បី​ពួក​បូជាចារ្យ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្ដី ត្រូវ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ* ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង​ដែល​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="23">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «ប្រជាជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​ទេ ដ្បិត​ព្រះអង្គ​ផ្ទាល់​បាន​បញ្ជា​អោយ​យើង​ខ្ញុំ កំណត់​ព្រំដែន​ជុំវិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​ដ៏វិសុទ្ធ​ទៀត​ផង»។</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​អើរ៉ុន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​អោយ​ពួក​បូជាចារ្យ និង​ប្រជាជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជា​ ព្រះអម្ចាស់ ​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​យើង»។</verse>
				<verse number="25">លោក​ម៉ូសេ​ក៏​ចុះ​ទៅ​រក​ប្រជាជន​វិញ ហើយ​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រាអែល ដូច​ត​ទៅ៖</verse>
				<verse number="2">«យើង​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។</verse>
				<verse number="3">មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។</verse>
				<verse number="4">មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។</verse>
				<verse number="5">មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បំរើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ</verse>
				<verse number="6">ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។</verse>
				<verse number="7">មិន​ត្រូវ​យក​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​នឹង​មិន​អត់អោន​អោយ​អ្នក​ដែល​យក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។</verse>
				<verse number="8">ចូរ​រំលឹក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។</verse>
				<verse number="9">អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សំរាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ</verse>
				<verse number="10">តែ​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បំរើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ</verse>
				<verse number="11">ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះអម្ចាស់ ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះអង្គ​សំរាក ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។</verse>
				<verse number="12">ចូរ​គោរព​មាតាបិតា​របស់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​លើ​ដី​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។</verse>
				<verse number="13">កុំ​សម្លាប់​មនុស្ស។</verse>
				<verse number="14">កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។</verse>
				<verse number="15">កុំ​លួច​ប្លន់​គេ។</verse>
				<verse number="16">កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ ដែល​នាំ​អោយ​អ្នក​ដទៃ​មាន​ទោស។</verse>
				<verse number="17">កុំ​លោភលន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភលន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភលន់​ចង់​បាន​អ្នក​បំរើ​ប្រុស អ្នក​បំរើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។</verse>
				<verse number="18">ប្រជាជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរលាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។</verse>
				<verse number="19">ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្ដាប់​លោក។ ប៉ុន្តែ សូម​កុំ​អោយ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»​។</verse>
				<verse number="20">លោក​ម៉ូសេ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះជាម្ចាស់​យាង​មក​ដូច្នេះ ដើម្បី​ល្បងល​អ្នក​រាល់​គ្នា និង​អោយ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះអង្គ កុំ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។</verse>
				<verse number="21">ប្រជាជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​គង់​នៅ។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​ពី​លើ​មេឃ​មក។</verse>
				<verse number="23">អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សំរាប់​ថ្វាយបង្គំ ដូច​ថ្វាយបង្គំ​យើង​ឡើយ។</verse>
				<verse number="24">ចូរ​សង់​អាសនៈ​មួយ​អំពី​ដី សំរាប់​យើង។ ចូរ​យក​ចៀម និង​គោ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព* នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​អោយ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​អោយ​អ្នក​ស្គាល់​នាម​យើង។</verse>
				<verse number="25">ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្មដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​អោយ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​វិសុទ្ធ។</verse>
				<verse number="26">មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​អោយ​គេ​ឃើញ​កេរខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">នេះ​ជា​វិន័យ​ផ្សេងៗ​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​អនុវត្ត​តាម:</verse>
				<verse number="2">ប្រសិន​បើ​អ្នក​ទិញ​ជន​ជាតិ​ហេប្រឺ​ម្នាក់​មក​ធ្វើ​ជា​ខ្ញុំ​បំរើ គេ​នឹង​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​មាន​សេរីភាព​ចាក​ចេញ​ពី​អ្នក​ទៅ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់។</verse>
				<verse number="3">បើ​ខ្ញុំ​បំរើ​នោះ​មក​តែ​ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។</verse>
				<verse number="4">ប្រសិន​បើ​ចៅហ្វាយ​របស់​គេ​រក​ប្រពន្ធ​អោយ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បំរើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។</verse>
				<verse number="5">ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បំរើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរីភាព​ទេ</verse>
				<verse number="6">នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ ហើយ​អោយ​ខ្ញុំ​បំរើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បំរើ​ចៅហ្វាយ​រហូត​ត​ទៅ។</verse>
				<verse number="7">ប្រសិន​បើ​បុរស​ម្នាក់​លក់​កូន​ស្រី​របស់​ខ្លួន​អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ នាង​នឹង​មិន​ទទួល​សេរីភាព​ដូច​ខ្ញុំ​បំរើ​ឯ​ទៀតៗ​ទេ។</verse>
				<verse number="8">ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​អោយ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​អោយ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។</verse>
				<verse number="9">ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្លួន គាត់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ច្បាប់​សំរាប់​កូន​ស្រី។</verse>
				<verse number="10">ប្រសិន​បើ​ចៅហ្វាយ​យក​ប្រពន្ធ​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អ្វីៗ​ពី​ប្រពន្ធ​មុន​ឡើយ ទោះ​ជា​ម្ហូប​អាហារ សម្លៀកបំពាក់ ឬ​សិទ្ធិ​ជា​ប្រពន្ធ​ក្ដី។</verse>
				<verse number="11">ប្រសិន​បើ​គាត់​ប្រព្រឹត្ត​ចំពោះ​នាង មិន​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ទាំង​បី​នេះ​ទេ នាង​អាច​ទទួល​សេរីភាព ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ឡើយ។</verse>
				<verse number="12">អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="13">ប្រសិន​អ្នក​នោះ​ធ្វើ​អោយ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ សំរាប់​អោយ​គេ​រត់​ទៅ​ជ្រក​កោន​។</verse>
				<verse number="14">ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ​។</verse>
				<verse number="15">អ្នក​ណា​វាយ​មាតាបិតា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="16">អ្នក​ណា​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទុក​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="17">អ្នក​ណា​ជេរ​ប្រទេចផ្ដាសា​មាតាបិតា អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="18">នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូវិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ</verse>
				<verse number="19">ហើយ​ប្រសិន​បើ​អ្នក​របួស​នោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​បាន ដោយ​ប្រើ​ឈើ​ច្រត់ អ្នក​វាយ​គេ​មិន​ត្រូវ​ទទួល​ទោស​ទេ។ ប៉ុន្តែ គាត់​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​អ្នក​របួស​មិន​អាច​ធ្វើ​ការ​បាន គឺ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ​របស់​គេ រហូត​ដល់​ជា​សះស្បើយ​ផង​ដែរ។</verse>
				<verse number="20">ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។</verse>
				<verse number="21">ប្រសិន​បើ​ខ្ញុំ​បំរើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បំរើ​នោះ​ជា​សម្បត្តិ​របស់​គាត់។</verse>
				<verse number="22">ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​អោយ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាមទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​អោយ។</verse>
				<verse number="23">ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត</verse>
				<verse number="24">ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង</verse>
				<verse number="25">ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។</verse>
				<verse number="26">ប្រសិន​បើ​អ្នក​ណា​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន ធ្វើ​អោយ​គេ​ខ្វាក់​ភ្នែក​ម្ខាង អ្នក​នោះ​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ភ្នែក​ខ្វាក់។</verse>
				<verse number="27">ប្រសិន​បើ​គាត់​ធ្វើ​អោយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន បាក់​ធ្មេញ​មួយ គាត់​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ធ្មេញ​បាក់​នោះ។</verse>
				<verse number="28">ប្រសិន​បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ តែ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ រីឯ​ម្ចាស់​គោ​គ្មាន​ទោស​អ្វី​ទេ។</verse>
				<verse number="29">ប្រសិន​បើ​គោ​នោះ​តែងតែ​ដើរ​ជល់​មនុស្ស ហើយ​មាន​គេ​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ប្រសិន​បើ​គោ​នោះ​ជល់​មនុស្ស ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ រីឯ​ម្ចាស់​របស់​វា​ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។</verse>
				<verse number="30">ប្រសិន​បើ​គេ​ទាមទារ​អោយ​ម្ចាស់​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។</verse>
				<verse number="31">ក្នុង​ករណី​ដែល​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្ដី ក៏​ត្រូវ​យក​ច្បាប់​នេះ​មក​អនុវត្ត​ដែរ។</verse>
				<verse number="32">ប្រសិន​បើ​គោ​ជល់​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាមសិប​ដួង* ទៅ​អោយ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។</verse>
				<verse number="33">ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​អោយ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ</verse>
				<verse number="34">ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​អោយ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។</verse>
				<verse number="35">ប្រសិន​បើ​គោ​របស់​នរណា​ម្នាក់​ជល់​គោ​របស់​ម្នាក់​ទៀត រហូត​ដល់​ងាប់ នោះ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​យក​សាច់​គោ​ងាប់​ចែក​គ្នា​ដែរ។</verse>
				<verse number="36">ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ដឹង​ថា គោ​របស់​ខ្លួន​ធ្លាប់​ជល់​គេ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ម្ចាស់​គោ​ត្រូវ​តែ​សង​គោ​មួយ​ទៀត​ជំនួស​គោ​ដែល​ងាប់​នោះ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​អោយ​ម្ចាស់​សត្វ​វិញ។​</verse>
				<verse number="2">ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។</verse>
				<verse number="3">ប៉ុន្តែ បើ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។</verse>
				<verse number="4">ប្រសិន​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។</verse>
				<verse number="5">ប្រសិន​បើ​អ្នក​ណា​បណ្ដោយ​អោយ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចំការ​ទំពាំងបាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។</verse>
				<verse number="6">ប្រសិន​បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​អោយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​អោយ​ម្ចាស់​ស្រែ។</verse>
				<verse number="7">បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​អោយ​អ្នក​ដទៃ​ថែរក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែរក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ។</verse>
				<verse number="8">ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យសម្បត្តិ​របស់​គេ​ឡើយ។</verse>
				<verse number="9">បើ​នរណា​ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ អ្នក​ដែល​ព្រះអង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។</verse>
				<verse number="10">បើ​អ្នក​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​អោយ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ</verse>
				<verse number="11">ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។</verse>
				<verse number="12">ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។</verse>
				<verse number="13">ប្រសិន​បើ​សត្វ​នោះ​ងាប់​ដោយសារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។</verse>
				<verse number="14">ប្រសិន​បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។</verse>
				<verse number="15">ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។</verse>
				<verse number="16">បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ដា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។</verse>
				<verse number="17">ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​អោយ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ដា​ការ សំរាប់​ស្ត្រី​ក្រមុំ។</verse>
				<verse number="18">មិន​ត្រូវ​ទុក​អោយ​ស្ត្រី​អាបធ្មប់​នៅ​រស់​ឡើយ។</verse>
				<verse number="19">អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។</verse>
				<verse number="20">អ្នក​ដែល​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ ព្រះអម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។</verse>
				<verse number="21">មិន​ត្រូវ​ជិះជាន់ ឬ​សង្កត់សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។</verse>
				<verse number="22">មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។</verse>
				<verse number="23">ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សំរែក​របស់​ពួក​គេ។</verse>
				<verse number="24">យើង​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។</verse>
				<verse number="25">ប្រសិន​បើ​អ្នក​អោយ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។</verse>
				<verse number="26">ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច</verse>
				<verse number="27">ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។</verse>
				<verse number="28">មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រទេចផ្ដាសា​អ្នក​ដឹក​នាំ​ប្រជាជន​របស់​អ្នក​ដែរ។</verse>
				<verse number="29">ត្រូវ​យក​ភោគផល​ដំបូង​នៃ​ស្រែ​ចំការ​របស់​អ្នក​មក​អោយ​យើង កុំ​បី​អាក់ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សំរាប់​យើង។</verse>
				<verse number="30">រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​អោយ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​អោយ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​អោយ​យើង។</verse>
				<verse number="31">យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​អោយ​ឆ្កែ​ស៊ី​វិញ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">កុំ​ផ្សព្វ​ផ្សាយ​រឿង​មិន​ពិត ហើយ​ក៏​កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដើម្បី​ជួយ​មនុស្ស​អាក្រក់​ដែរ។</verse>
				<verse number="2">កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​មនុស្ស​ភាគ​ច្រើន ដើម្បី​សំរេច​ការ​អាក្រក់​ឡើយ កុំ​ទុក​អោយ​មនុស្ស​ភាគ​ច្រើន​ទាក់ទាញ​អ្នក​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ បង្វែរ​យុត្តិធម៌​អោយ​សោះ។</verse>
				<verse number="3">នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​យោគយល់​ដល់​អ្នក​ណា​ទាំង​អស់ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រីក្រ​ក៏​ដោយ។</verse>
				<verse number="4">ប្រសិន​បើ​អ្នក​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​វង្វេង នោះ​ត្រូវ​តែ​នាំ​វា​ទៅ​អោយ​ម្ចាស់​វា​វិញ។</verse>
				<verse number="5">បើ​អ្នក​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល ព្រោះ​តែ​ផ្ទុក​ធ្ងន់​ពេក នោះ​មិន​ត្រូវ​ធ្វើ​ព្រងើយ​ទេ គឺ​ត្រូវ​តែ​ជួយ​គេ​រៀបចំ​ឥវ៉ាន់​នៅ​លើ​សត្វ​នោះ​ផង។</verse>
				<verse number="6">នៅ​ពេល​កាត់​ក្ដី មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ក្រីក្រ​ឡើយ។</verse>
				<verse number="7">កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ក៏​មិន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ និង​ជន​សុចរិត​ដែរ ដ្បិត​យើង​មិន​ចាត់​ទុក​មនុស្ស​អាក្រក់ ថា​ជា​មនុស្ស​សុចរិត​ឡើយ។</verse>
				<verse number="8">កុំ​ទទួល​សំណូក ដ្បិត​សំណូក​រមែង​ធ្វើ​អោយ​មនុស្ស​ភ្លឺ​ទៅ​ជា​ខ្វាក់ ព្រម​ទាំង​ធ្វើ​អោយ​មនុស្ស​សុចរិត​ចាញ់​ក្ដី។</verse>
				<verse number="9">កុំ​សង្កត់សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។</verse>
				<verse number="10">ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចំការ​របស់​អ្នក​បាន។</verse>
				<verse number="11">ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​អោយ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេសសល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​របស់​អ្នក​ដែរ។</verse>
				<verse number="12">ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​អោយ​គោ និង​លា​របស់​អ្នក​បាន​សំរាក ហើយ​អោយ​ខ្ញុំ​បំរើ និង​ជន​បរទេស​បាន​សំរាក​ដែរ។</verse>
				<verse number="13">ចូរ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់​គ្នា​ផង។</verse>
				<verse number="14">ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​បី​ដង ដើម្បី​គោរព​យើង។</verse>
				<verse number="15">ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​នោះ អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីប។ ក្នុង​ឱកាស​បុណ្យ​នោះ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។</verse>
				<verse number="16">បន្ទាប់​មក អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចំរូត នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ស្រែ​ចំការ ដែល​អ្នក​បាន​សាប​ព្រោះ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល នៅ​ពេល​អ្នក​បាន​ប្រមូល​ផល​ដំណាំ​របស់​អ្នក​រួច​រាល់​អស់​ហើយ។</verse>
				<verse number="17">រៀង​រាល់​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជន ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះជាអម្ចាស់ ជា​ព្រះ​របស់​អ្នក ចំនួន​បី​ដង។</verse>
				<verse number="18">មិន​ត្រូវ​យក​នំបុ័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញបូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញបូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។</verse>
				<verse number="19">ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់ នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។</verse>
				<verse number="20">យើង​នឹង​ចាត់​ទេវតា*​មួយ​រូប​អោយ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវតា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀបចំ​ទុក​សំរាប់​អ្នក។</verse>
				<verse number="21">អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​ទេវតា ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះបោរ ទេវតា​មិន​អត់ទោស​អោយ​ទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។</verse>
				<verse number="22">ប្រសិន​បើ​អ្នក​ស្ដាប់​បង្គាប់​ទេវតា ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចាមិត្ត​ប្រឆាំង​នឹង​បច្ចាមិត្ត​របស់​អ្នក​ដែរ។</verse>
				<verse number="23">ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​កាណាន ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​អោយ​វិនាស​សូន្យ។</verse>
				<verse number="24">នៅ​ពេល​នោះ អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​របស់​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​គោរព​បំរើ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ពួក​គេ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​បំផ្លាញ​ព្រះ​ទាំង​នោះ ព្រម​ទាំង​កំទេច​ស្ដូប​របស់​គេ​ផង។</verse>
				<verse number="25">អ្នក​រាល់​គ្នា​ត្រូវ​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​មាន​អាហារ និង​ទឹក។ យើង​នឹង​ការពារ​អ្នក​មិន​អោយ​មាន​ជំងឺ​ឈឺថ្កាត់​ឡើយ។</verse>
				<verse number="26">ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ ហើយ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​យឺនយូរ​ទៀត​ផង។</verse>
				<verse number="27">មុន​ពេល​អ្នក​ទៅ​ដល់ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​ទាំង​អស់​ញ័រ​រន្ធត់ យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក បាក់​ទ័ព រត់​ប្រាស​អាយុ។</verse>
				<verse number="28">យើង​នឹង​ចាត់​សត្វ​ឪម៉ាល់ អោយ​ទៅ​មុន​អ្នក ដើម្បី​ដេញ​កំចាត់​ជន​ជាតិ​ហេវី ជន​ជាតិ​កាណាន និង​ជន​ជាតិ​ហេត ចេញ​ឆ្ងាយ​ពី​អ្នក។</verse>
				<verse number="29">យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​អោយ​អស់ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ទេ ក្រែង​លោ​ទឹក​ដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​មាន​សត្វ​ព្រៃ​រស់​នៅ​កាន់​តែ​ច្រើន​ឡើងៗ នាំ​តែ​បង្ក​ការ​លំបាក​ដល់​អ្នក។</verse>
				<verse number="30">យើង​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក បន្តិច​ម្ដងៗ រហូត​ទាល់​តែ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ល្មម​នឹង​កាន់​កាប់​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិ​បាន។</verse>
				<verse number="31">យើង​នឹង​កំណត់​ព្រំប្រទល់​ស្រុក​របស់​អ្នក ដែល​លាត​សន្ធឹង​ពី​សមុទ្រ​កក់ រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ពី​វាល​រហោស្ថាន​ស៊ីណៃ រហូត​ដល់​ទន្លេ​អឺប្រាត។ យើង​នឹង​ប្រគល់​ប្រជាជន​នៅ​តំបន់​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។</verse>
				<verse number="32">កុំ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ឬ​ជា​មួយ​ព្រះ​ទាំងឡាយ​របស់​ពួក​គេ​ឡើយ។</verse>
				<verse number="33">មិន​ត្រូវ​ទុក​អោយ​ជាតិ​សាសន៍​ទាំង​នោះ រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​លោ​គេ​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង។ បើ​អ្នក​គោរព​បំរើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​អើរ៉ុន ណាដាប អប៊ីហ៊ូវ និង​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​ចិតសិប​នាក់ ឡើង​មក​ជួប​ ព្រះអម្ចាស់ ​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ពី​ចម្ងាយ។</verse>
				<verse number="2">មាន​តែ​ម៉ូសេ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មក​ជិត​ ព្រះអម្ចាស់ ​បាន។ អ្នក​ឯ​ទៀតៗ​ពុំ​អាច​មក​ជិត​បាន​ទេ ហើយ​ប្រជាជន​ក៏​មិន​ត្រូវ​ឡើង​មក​លើ​ភ្នំ​ជា​មួយ​ម៉ូសេ​ដែរ»។</verse>
				<verse number="3">លោក​ម៉ូសេ​ក៏​នាំ​ព្រះបន្ទូល និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ​មក​ប្រាប់​ប្រជាជន។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល»។</verse>
				<verse number="4">លោក​ម៉ូសេ​បាន​កត់ត្រា​ទុក​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ។ ស្អែក​ឡើង លោក​ក្រោក​ពី​ព្រលឹម លោក​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​ស្ដូប​ដប់ពីរ ជា​តំណាង​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ។</verse>
				<verse number="5">បន្ទាប់​មក លោក​ចាត់​ពួក​យុវជន​អ៊ីស្រាអែល​អោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​យញ្ញបូជា​មេត្រីភាព*​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">លោក​ម៉ូសេ​យក​ឈាម​ពាក់​កណ្ដាល​ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្ដាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។</verse>
				<verse number="7">បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធមេត្រី​មក​អាន​អោយ​ប្រជាជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល»។</verse>
				<verse number="8">លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជាជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធមេត្រី​ដែល​ ព្រះអម្ចាស់ ​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះបន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។</verse>
				<verse number="9">លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​លោក​អើរ៉ុន លោក​ណាដាប និង​លោក​អប៊ីហ៊ូវ ព្រម​ទាំង​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ចិតសិប​នាក់។</verse>
				<verse number="10">ពួក​លោក​បាន​ឃើញ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ក្រោម​ព្រះបាទា​ព្រះអង្គ មាន​ដូច​ជា​ត្បូង​កណ្ដៀង​សុទ្ធ ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។</verse>
				<verse number="11">ព្រះជាម្ចាស់​ពុំ​បាន​ប្រហារ​វរជន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​ព្រះជាម្ចាស់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់លៀង។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​អោយ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​ក្រឹត្យវិន័យ និង​បទ​បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជាជន»។</verse>
				<verse number="13">លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។</verse>
				<verse number="14">លោក​ផ្ដាំ​ព្រឹទ្ធាចារ្យ​ថា៖ «សូម​អស់​លោក​រង់ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​អោយ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។</verse>
				<verse number="15">លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ភ្នំ។</verse>
				<verse number="16">សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះអម្ចាស់ ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពពក។</verse>
				<verse number="17">ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ដូច​ជា​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="18">លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ លោក​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។</verse>
				<verse number="3">តង្វាយ​ដែល​អ្នក​ត្រូវ​ទទួល​ពី​គេ គឺ​មាស ប្រាក់ លង្ហិន</verse>
				<verse number="4">ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេសឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ</verse>
				<verse number="5">ស្បែក​ពពែ​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាងនួន</verse>
				<verse number="6">ប្រេង​សំរាប់​ដុត​បំភ្លឺ ប្រេង​ក្រអូប​សំរាប់​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត</verse>
				<verse number="7">ត្បូង​មណីជោតិរស និង​ត្បូង​ដ៏​មាន​តម្លៃ​ផ្សេងៗ សំរាប់​ដាំ​នៅ​លើ​អាវ​អេផូដ* និង​សំរាប់​លំអ​ដើម​ទ្រូង​បូជាចារ្យ។</verse>
				<verse number="8">ពួក​គេ​ត្រូវ​សង់​ទីសក្ការៈ​មួយ​សំរាប់​យើង ដើម្បី​អោយ​យើង​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="9">អ្នក​រាល់​គ្នា​ត្រូវ​សង់​ព្រះពន្លា និង​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។</verse>
				<verse number="10">ពួក​គេ​ត្រូវ​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ហិប​នោះ​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="11">ត្រូវ​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំវិញ ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។</verse>
				<verse number="12">ត្រូវ​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។</verse>
				<verse number="13">ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។</verse>
				<verse number="14">ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។</verse>
				<verse number="15">ឈើ​ស្នែង​ត្រូវ​នៅ​ជាប់​នឹង​កង​របស់​ហិប​ជានិច្ច មិន​ត្រូវ​ដក​ចេញ​ឡើយ។</verse>
				<verse number="16">ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​របស់​សម្ពន្ធមេត្រី* ដែល​យើង​អោយ​ដល់​អ្នក​ក្នុង​ហិប​នេះ។</verse>
				<verse number="17">ត្រូវ​អោយ​គេ​ធ្វើ​គំរប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="18">ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង</verse>
				<verse number="19">ត្រូវ​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន*​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។</verse>
				<verse number="20">ត្រូវ​ដាក់​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គំរប​ហិប​នេះ​ទៀត​ផង។</verse>
				<verse number="21">ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ដែល​យើង​នឹង​ប្រគល់​អោយ​អ្នក ទៅ​ក្នុង​ហិប រួច​យក​គំរប​មក​គ្រប។</verse>
				<verse number="22">យើង​នឹង​មក​ជួប​អ្នក​នៅ​លើ​គំរប​ហិប ត្រង់​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ​ដែល​នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធមេត្រី។ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="23">ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="24">ត្រូវ​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំវិញ​ទៀត​ផង។</verse>
				<verse number="25">នៅ​តាម​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ ហើយ​ធ្វើ​ក្បាច់​ជា​មាស​ព័ទ្ធ​ជុំវិញ​ផង។</verse>
				<verse number="26">ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។</verse>
				<verse number="27">កង​មាស​ទាំង​បួន​ត្រូវ​ដាក់​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។</verse>
				<verse number="28">ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។</verse>
				<verse number="29">ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ថាស ថូ ចានគោម និង​ពែង​សំរាប់​ប្រើ​ក្នុង​ពិធី​ច្រួចស្រា និង​ប្រេង​ដាក់​នៅ​លើ​តុ​នោះ។</verse>
				<verse number="30">ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។</verse>
				<verse number="31">ត្រូវ​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​ត្រូវ​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។</verse>
				<verse number="32">មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។</verse>
				<verse number="33">ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។</verse>
				<verse number="34">រីឯ​តួ​ដែល​នៅ​កណ្ដាល មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា​ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។</verse>
				<verse number="35">មាន​ស្រទាប់​ផ្កា​ក្រពុំ​បី​នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។</verse>
				<verse number="36">ស្រទាប់​ផ្កា​ក្រពុំ និង​មែក ត្រូវ​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។</verse>
				<verse number="37">ត្រូវ​ធ្វើ​ចង្កៀង​ប្រាំពីរ យក​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​អោយ​ពន្លឺ​ជះ​ទៅ​ខាង​មុខ។</verse>
				<verse number="38">រីឯ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សំរាប់​គោះ​កំទេច​ប្រឆេះ ក៏​ត្រូវ​តែ​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។</verse>
				<verse number="39">ត្រូវ​ប្រើ​មាស​សុទ្ធ​សាមសិប​បួន​គីឡូក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។</verse>
				<verse number="40">ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។</verse>
			</chapter>
			<chapter number="26">
				<verse number="1">ចូរ​ធ្វើ​ព្រះពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន*។</verse>
				<verse number="2">ផ្ទាំង​ក្រណាត់​ទាំង​អស់​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។</verse>
				<verse number="3">ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។</verse>
				<verse number="4">ត្រូវ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ​ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។</verse>
				<verse number="5">ត្រូវ​មាន​ខ្សែ​កង​ចំនួន​ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ​នេះ ត្រូវ​នៅ​ទន្ទឹម​គ្នា។</verse>
				<verse number="6">ចូរ​ធ្វើ​ទំពក់​មាស​ចំនួន​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះពន្លា។</verse>
				<verse number="7">បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សំរាប់​គ្រប​ពី​លើ​ព្រះពន្លា។</verse>
				<verse number="8">ផ្ទាំង​ក្រណាត់​ទាំង​ដប់​មួយ​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។</verse>
				<verse number="9">មុន​ដំបូង ត្រូវ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ផ្ទាំង​ទី​ប្រាំ​មួយ​ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​មុខ​ពន្លា។</verse>
				<verse number="10">ចូរ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។</verse>
				<verse number="11">ត្រូវ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សំរាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​អោយ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។</verse>
				<verse number="12">ក្រណាត់​ដែល​គ្រប​ពី​លើ​ព្រះពន្លា​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ព្រះពន្លា ពាក់​កណ្ដាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ព្រះពន្លា។</verse>
				<verse number="13">រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះពន្លា ដើម្បី​បាំង​ព្រះពន្លា​នេះ។</verse>
				<verse number="14">ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។</verse>
				<verse number="15">ចូរ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ ទ្រ​ក្រណាត់​ព្រះពន្លា​នោះ</verse>
				<verse number="16">ស៊ុម​នីមួយៗ​ត្រូវ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="17">នៅ​លើ​ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។</verse>
				<verse number="18">ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ​សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។</verse>
				<verse number="19">ត្រូវ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។</verse>
				<verse number="20">នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ</verse>
				<verse number="21">និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។</verse>
				<verse number="22">នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។</verse>
				<verse number="23">ត្រូវ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។</verse>
				<verse number="24">ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។</verse>
				<verse number="25">ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។</verse>
				<verse number="26">ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា</verse>
				<verse number="27">ឈើ​ទទឹង​ប្រាំ សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត​សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។</verse>
				<verse number="28">ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ត្រូវ​តែ​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។</verse>
				<verse number="29">ត្រូវ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។</verse>
				<verse number="30">ចូរ​ដំឡើង​ព្រះពន្លា​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។</verse>
				<verse number="31">ចូរ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។</verse>
				<verse number="32">ត្រូវ​ថ្ពក់​វាំងនន​នេះ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាងនួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។</verse>
				<verse number="33">ត្រូវ​យក​ទំពក់​ទាំង​នោះ​មក​ថ្ពក់​វាំងនន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំងនន។ វាំងនន​នេះ​ខណ្ឌ​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត អោយ​នៅ​ដាច់​ពី​គ្នា។</verse>
				<verse number="34">បន្ទាប់​មក ត្រូវ​យក​គំរប​មក​គ្រប​លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ទីសក្ការៈ​បំផុត។</verse>
				<verse number="35">ត្រូវ​ដាក់​តុ​នៅ​ខាង​មុខ​វាំងនន ប៉ែក​ខាង​ជើង ហើយ​ដាក់​ជើង​ចង្កៀង​នៅ​ចំ​ពី​មុខ​តុ គឺ​នៅ​ប៉ែក​ខាង​ត្បូង។</verse>
				<verse number="36">រីឯ​ទ្វារ​ចូល​ព្រះពន្លា ត្រូវ​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​ប៉ាក់​ក្បាច់​លំអ​ដែរ។</verse>
				<verse number="37">ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំងនន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​ទំពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ​ចំនួន​ប្រាំ សំរាប់​ទ្រ​សសរ​ទាំង​នោះ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។</verse>
				<verse number="2">ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។</verse>
				<verse number="3">ត្រូវ​ធ្វើ​គ្រឿង​សំរាប់​ប្រើប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។</verse>
				<verse number="4">ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។</verse>
				<verse number="5">ត្រូវ​ដាក់​ប្រទាស​នេះ​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។</verse>
				<verse number="6">ត្រូវ​យក​ឈើ​នាងនួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។</verse>
				<verse number="7">ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង​ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សំរាប់​សែង។</verse>
				<verse number="8">អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្ដារ​ដែល​ព័ទ្ធ​ជុំវិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។</verse>
				<verse number="9">ត្រូវ​ធ្វើ​ទីលាន​សំរាប់​ព្រះពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំវិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។</verse>
				<verse number="10">រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត ធ្វើ​ពី​ប្រាក់។</verse>
				<verse number="11">នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត ធ្វើ​ពី​ប្រាក់។</verse>
				<verse number="12">ទទឹង​របស់​ទីលាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។</verse>
				<verse number="13">ទទឹង​របស់​ទីលាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហាសិប​ហត្ថ​ដូច​គ្នា។</verse>
				<verse number="14">នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។</verse>
				<verse number="15">រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។</verse>
				<verse number="16">នៅ​ច្រក​ចូល​ទីលាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។</verse>
				<verse number="17">បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេរូត និង​ទំពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។</verse>
				<verse number="18">រនាំង​របស់​ទីលាន​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ កំពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។</verse>
				<verse number="19">គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា ចម្រឹង​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។</verse>
				<verse number="20">ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល​អោយ​យក​ប្រេង​អូលីវ​ដែល​មាន​គុណភាព​ល្អ​បំផុត សំរាប់​ដុត​ចង្កៀង​អោយ​ភ្លឺ​ជា​អចិន្ត្រៃយ៍។</verse>
				<verse number="21">អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំងនន ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ហើយ​ត្រូវ​អោយ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជានិច្ច ពី​ល្ងាច​រហូតទល់​ព្រឹក។ នេះ​ជា​ច្បាប់​ដែល​កូន​ចៅ​អ៊ីស្រាអែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ត្រូវ​ហៅ​អើរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល អោយ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="2">ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ សំរាប់​អើរ៉ុន ជា​បង​របស់​អ្នក ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​គាត់។</verse>
				<verse number="3">ត្រូវ​ប្រាប់​ពួក​សិប្បករ​ទាំង​អស់​ថា យើង​នឹង​ផ្ដល់​ព្រះប្រាជ្ញាញាណ​អោយ​ពួក​គេ អាច​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​សំរាប់​អើរ៉ុន ដើម្បី​ញែក​គាត់​អោយ​បាន​វិសុទ្ធ និង​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។</verse>
				<verse number="4">សម្លៀកបំពាក់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ អាវ​អេផូដ*​មួយ អាវ​វែង​មួយ អាវ​ក្នុង​មួយ​ជា​អាវ​ប៉ាក់ ឆ្នួត​ក្បាល​មួយ និង​ខ្សែ​ក្រវាត់​មួយ។ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​សំរាប់​អើរ៉ុន ជា​បង​របស់​អ្នក ព្រម​ទាំង​កូនៗ​របស់​គាត់ ដើម្បី​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។</verse>
				<verse number="5">ពួក​សិប្បករ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។</verse>
				<verse number="6">ពួក​គេ​ត្រូវ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ធ្វើ​អាវ​អេផូដ ដោយ​មាន​ប៉ាក់​លំអ​ផង។</verse>
				<verse number="7">ត្រូវ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ។</verse>
				<verse number="8">រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ខ្សែ​ក្រវាត់​នេះ​ត្រូវ​ដេរ​ជាប់​នឹង​អាវ​អេផូដ។</verse>
				<verse number="9">ចូរ​យក​ត្បូង​មណីជោតិរស​ពីរ​ដុំ​មក ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រាអែល​នៅ​លើ​នោះ។</verse>
				<verse number="10">ត្រូវ​ចារ​ឈ្មោះ​ប្រាំ​មួយ​នៅ​លើ​ត្បូង​ទី​មួយ និង​ឈ្មោះ​ប្រាំ​មួយ​ទៀត​នៅ​លើ​ត្បូង​ទី​ពីរ តាម​លំដាប់​អាយុ​របស់​ពួក​គេ។</verse>
				<verse number="11">អ្នក​ត្រូវ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រាអែល​នៅ​លើ​ត្បូង តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា ហើយ​ត្រូវ​ធ្វើ​ក្រចាប់​មាស​ភ្ជាប់​នឹង​ត្បូង​នោះ​ផង។</verse>
				<verse number="12">ចូរ​ដាំ​ត្បូង​ទាំង​ពីរ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង​កូន​របស់​អ៊ីស្រាអែល។ ដូច្នេះ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​របស់​ពួក​គេ​លើ​ខ្សែ​ព្រយុង​ទាំង​ពីរ នៅ​ចំពោះ​មុខ​យើង ដែល​ជា​ ព្រះអម្ចាស់ ដើម្បី​អោយ​យើង​នឹក​ដល់​ពួក​គេ។</verse>
				<verse number="13">ត្រូវ​ធ្វើ​ក្រ​ចាប់​ទាំង​នោះ​ពី​មាស</verse>
				<verse number="14">ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ ដែល​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ ហើយ​ភ្ជាប់​ខ្សែ និង​ក្រចាប់​ជាប់​គ្នា។</verse>
				<verse number="15">ត្រូវ​ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ សំរាប់​វិនិច្ឆ័យ។ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ​ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។</verse>
				<verse number="16">ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។</verse>
				<verse number="17">ប្រដាប់​ពាក់​លើ​ទ្រូង​ត្រូវ​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុតលឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។</verse>
				<verse number="18">ជួរ​ទី​ពីរ ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់​ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។</verse>
				<verse number="19">ជួរ​ទី​បី ត្រូវ​ដាំ​ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និលរ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូរ័ត្ន​មួយ​គ្រាប់</verse>
				<verse number="20">ហើយ​ជួរ​ទី​បួន ត្រូវ​ដាំ​ត្បូង​ដៃរគៀម​មួយ​គ្រាប់ ត្បូង​កែវយក់​មួយ​គ្រាប់ និង​មណីជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ត្រូវ​តែ​ដាំ​បង្កប់​ក្នុង​ក្រចាប់​ធ្វើ​អំពី​មាស។</verse>
				<verse number="21">ត្បូង​ទាំង​នេះ​ជា​តំណាង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​ទាំង​អស់​ដប់ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​ត្រូវ​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។</verse>
				<verse number="22">ត្រូវ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែពួរ សំរាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។</verse>
				<verse number="23">ត្រូវ​ធ្វើ​កង​មាស​ពីរ​ភ្ជាប់​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។</verse>
				<verse number="24">បន្ទាប់​មក ត្រូវ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង</verse>
				<verse number="25">រួច​ភ្ជាប់​ចុង​ម្ខាង​ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។</verse>
				<verse number="26">ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។</verse>
				<verse number="27">ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ ដេរ​ជាប់​គ្នា នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។</verse>
				<verse number="28">ចូរ​យក​ខ្សែ​ពណ៌​ស្វាយ ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ភ្ជាប់​ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​អោយ​របូត​ចេញ​ពី​អាវ​អេផូដ​ឡើយ។</verse>
				<verse number="29">ពេល​អើរ៉ុន​ចូល​ក្នុង​ទីសក្ការៈ គាត់​មាន​ឈ្មោះ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ជាប់​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​យើង​ដែល​ជា​ ព្រះអម្ចាស់ នឹក​ដល់​ពួក​គេ​អស់កល្ប​ជានិច្ច។</verse>
				<verse number="30">ចូរ​ដាក់​យូរីម និង​ធូមីម* ទៅ​ក្នុង​ប្រដាប់​ពាក់​លើ​ទ្រូង​សំរាប់​វិនិច្ឆ័យ ដើម្បី​អោយ​វត្ថុ​ទាំង​នេះ​ស្ថិត​នៅ​ជាប់​នឹង​ទ្រូង​អើរ៉ុន​ជានិច្ច នៅ​ពេល​គាត់​ចូល​មក​រក​យើង។ ដូច្នេះ នៅ​ពេល​ចូល​មក​រក​យើង ដែល​ជា​ ព្រះអម្ចាស់ អើរ៉ុន​ត្រូវ​ពាក់​គ្រឿង​សំរាប់​វិនិច្ឆ័យ​ជន​ជាតិ​អ៊ីស្រាអែល​ជាប់​នឹង​ដើម​ទ្រូង​ជានិច្ច។</verse>
				<verse number="31">ចូរ​ធ្វើ​អាវ​វែង​មួយ​ពណ៌​ស្វាយ សំរាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ។</verse>
				<verse number="32">ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សំរាប់​ស៊ក​ក្បាល។ ត្រូវ​ដេររឹម​ជុំវិញ​ប្រឡោះ​នោះ ដើម្បី​កុំ​អោយ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។</verse>
				<verse number="33">នៅ​តាម​ជាយ​អាវ​ខាង​ក្រោម ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ហើយ​ត្រូវ​ដាក់​កូន​កណ្ដឹង​មាស​ទៀត​ផង។</verse>
				<verse number="34">ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំវិញ​ជាយ​អាវ។</verse>
				<verse number="35">អើរ៉ុន​ពាក់​អាវ​នេះ​នៅ​ពេល​បំពេញ​មុខងារ គឺ​ពេល​គាត់​មក​រក​ ព្រះអម្ចាស់ ​ក្នុង​ទីសក្ការៈ ហើយ​ពេល​គាត់​ចេញ​មក​វិញ គេ​នឹង​ឮ​ស្នូរ​កូន​កណ្ដឹង។ ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។</verse>
				<verse number="36">ចូរ​ធ្វើ​គ្រឿង​អលង្ការ​មួយ​ពី​មាស​សុទ្ធ​មាន​រាង​ដូច​ផ្កា។ ត្រូវ​ឆ្លាក់​អក្សរ «បូជា​ថ្វាយ​ ព្រះអម្ចាស់ » នៅ​លើ​គ្រឿង​អលង្ការ​នេះ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។</verse>
				<verse number="37">ចូរ​ភ្ជាប់​គ្រឿង​អលង្ការ​ទៅ​នឹង​ផ្នែក​ខាង​មុខ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ។</verse>
				<verse number="38">ពេល​អើរ៉ុន​ចូល​មក​រក​យើង​ដែល​ជា​ ព្រះអម្ចាស់ គ្រឿង​អលង្ការ​នេះ​ស្ថិត​នៅ​លើ​ថ្ងាស​របស់​គាត់​ជានិច្ច។ ធ្វើ​ដូច្នេះ ទោះ​បី​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ខុស នៅ​ពេល​ថ្វាយ​តង្វាយ​ក៏​ដោយ ក៏​យើង​យល់​ព្រម​ទទួល​តង្វាយ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="39">ត្រូវ​ធ្វើ​អាវ​ក្នុង​មួយ​ពី​អំបោះ​ធ្មៃ ឆ្នួត​ក្បាល​មួយ​ពី​អំបោះ​ធ្មៃ ព្រម​ទាំង​ប៉ាក់​ខ្សែ​ក្រវាត់​មួយ​ផង។</verse>
				<verse number="40">ត្រូវ​ធ្វើ​អាវ​ក្នុង ខ្សែ​ក្រវាត់ និង​ឆ្នួត​ក្បាល សំរាប់​កូន​ទាំង​អស់​របស់​អើរ៉ុន ដើម្បី​ជា​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​ពួក​គេ។</verse>
				<verse number="41">ត្រូវ​យក​សម្លៀកបំពាក់​ទាំង​នេះ​ទៅ​ពាក់​អោយ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ រួច​ចាក់​ប្រេង​តែងតាំង​ពួក​គេ ដើម្បី​ញែក​ពួក​គេ​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។</verse>
				<verse number="42">ចូរ​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ ដើម្បី​អោយ​ពួក​គេ​បិទបាំង​កេរខ្មាស ចាប់​ពី​ចង្កេះ​រហូត​ដល់​ភ្លៅ។</verse>
				<verse number="43">អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="29">
				<verse number="1">នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សំរាប់​តែងតាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ល្អ​ឥត​ខ្ចោះ</verse>
				<verse number="2">នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។</verse>
				<verse number="3">ត្រូវ​ដាក់​នំ​ទាំង​នោះ​ក្នុង​ល្អី​មួយ ហើយ​យក​មក​ថ្វាយ​ជា​មួយ​គោ​ឈ្មោល​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។</verse>
				<verse number="4">ត្រូវ​នាំ​អើរ៉ុន និង​កូន​របស់​គាត់ ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​អោយ​ពួក​គេ។</verse>
				<verse number="5">បន្ទាប់​មក ត្រូវ​យក​សម្លៀកបំពាក់​មក​ពាក់​អោយ​អើរ៉ុន គឺ​អាវ​ក្នុង អាវ​វែង អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​អាវ​អេផូដ​ផង។</verse>
				<verse number="6">ចូរ​ពាក់​ឆ្នួត​លើ​ក្បាល​គាត់ ហើយ​បំពាក់​គ្រឿង​អលង្ការ​ដ៏វិសុទ្ធ ទៅ​នឹង​ឆ្នួត​ក្បាល​ផង។</verse>
				<verse number="7">បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែងតាំង​គាត់​អោយ​បំពេញ​មុខងារ​បំរើ​យើង។</verse>
				<verse number="8">ត្រូវ​ហៅ​កូន​ប្រុស​របស់​អើរ៉ុន​មក ហើយ​ពាក់​អាវ​អោយ​ពួក​គេ។</verse>
				<verse number="9">ចូរ​ក្រវាត់​ខ្សែ​ក្រវាត់​អោយ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឆ្នួត​ក្បាល​អោយ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែងតាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ជា​បូជាចារ្យ​រហូត តាម​ច្បាប់​ដែល​នៅ​ស្ថិតស្ថេរ​ជានិច្ច។</verse>
				<verse number="10">ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​អោយ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។</verse>
				<verse number="11">ត្រូវ​អារ ក​គោ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="12">ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​យក​ទៅ​លាប​លើ​ស្នែង​របស់​អាសនៈ រួច​ចាក់​ឈាម​ដែល​នៅ​សល់ ទៅ​លើ​ជើង​អាសនៈ។</verse>
				<verse number="13">ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​ជាប់​នឹង​ពោះវៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។</verse>
				<verse number="14">រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="15">ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​អោយ​អើរ៉ុន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។</verse>
				<verse number="16">ត្រូវ​អារ ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំវិញ​អាសនៈ។</verse>
				<verse number="17">ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះវៀន និង​ជើង​របស់​វា​អោយ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។</verse>
				<verse number="18">ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ ព្រះអម្ចាស់ គឺ​ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​អោយ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។</verse>
				<verse number="20">ត្រូវ​អារ ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អើរ៉ុន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំវិញ​អាសនៈ។</verse>
				<verse number="21">ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សំរាប់​តែងតាំង ទៅ​ប្រោះ​លើ​អើរ៉ុន និង​សម្លៀកបំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀកបំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អើរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀកបំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។</verse>
				<verse number="22">ចៀម​ទី​ពីរ​នេះ​ជា​ចៀម​សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​នៅ​ជាប់​នឹង​ពោះវៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ</verse>
				<verse number="23">រួច​យក​នំបុ័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​ល្អី​ដាក់​នំបុ័ង​ឥត​មេ ដែល​គេ​តាំង​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="24">ដាក់​ទាំង​អស់​លើ​ដៃ​របស់​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​អោយ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="25">បន្ទាប់​មក ចូរ​យក​តង្វាយ​ពី​ដៃ​ពួក​គេ​ទៅ​ដុត​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="26">ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​អើរ៉ុន​នោះ លើក​ឡើង​ជា​សញ្ញា​ថ្វាយ​ ព្រះអម្ចាស់ ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។</verse>
				<verse number="27">ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ថ្វាយ​ ព្រះអម្ចាស់ ​នោះ​ជា​សាច់​ដ៏វិសុទ្ធ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​យញ្ញបូជា​មេត្រីភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ ព្រះអម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។</verse>
				<verse number="29">ក្រោយ​ពេល​ដែល​អើរ៉ុន​ស្លាប់​ទៅ សម្លៀកបំពាក់​របស់​គាត់ ត្រូវ​ផ្ទេរ​ទៅ​អោយ​កូនៗ​របស់​គាត់ ដើម្បី​អោយ​គេ​ពាក់ នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែងតាំង​ជា​បូជាចារ្យ។</verse>
				<verse number="30">ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជាចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀកបំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="31">ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ មក​ចំអិន​នៅ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="32">អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំបុ័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="33">មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែងតាំង​ពួក​គេ​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។</verse>
				<verse number="34">ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំបុ័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។</verse>
				<verse number="35">ត្រូវ​ប្រព្រឹត្ត​ចំពោះ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែងតាំង​ពួក​គេ​ជា​បូជាចារ្យ​នេះ​ត្រូវ​ធ្វើ​អោយ​គ្រប់​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="36">រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញបូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​អោយ​អាសនៈ​នោះ​បាន​វិសុទ្ធ។</verse>
				<verse number="37">ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។</verse>
				<verse number="38">រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។</verse>
				<verse number="39">ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។</verse>
				<verse number="40">ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ សំរាប់​ធ្វើ​ពិធី​ច្រួចស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។</verse>
				<verse number="41">រីឯ​កូន​ចៀម​មួយ​ទៀត​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំងបាយជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​តង្វាយ​ទាំង​នេះ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="42">នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។</verse>
				<verse number="43">យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រាអែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​វិសុទ្ធ ដោយសារ​សិរីរុងរឿង​របស់​យើង។</verse>
				<verse number="44">យើង​នឹង​ញែក​ពន្លា​ជួប​ព្រះអម្ចាស់ ព្រម​ទាំង​អាសនៈ​អោយ​បាន​វិសុទ្ធ។ យើង​ក៏​ញែក​អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​អោយ​បាន​វិសុទ្ធ​ដែរ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។</verse>
				<verse number="45">យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រាអែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="46">ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​អោយ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន សំរាប់​ដុត​គ្រឿង​ក្រអូប។</verse>
				<verse number="2">អាសនៈ​ត្រូវ​មាន​រាង​បួន​ជ្រុង​ស្មើ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="3">អាសនៈ​ទាំង​មូល​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំវិញ​ត្រូវ​ធ្វើ​ពី​មាស។</verse>
				<verse number="4">ត្រូវ​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។</verse>
				<verse number="5">ត្រូវ​ធ្វើ​ឈើ​ស្នែង​ពីរ​ពី​ឈើ​នាងនួន ហើយ​ស្រោប​មាស​ផង។</verse>
				<verse number="6">ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គំរប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា។</verse>
				<verse number="7">រៀង​រាល់​ព្រឹក ពេល​អើរ៉ុន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។</verse>
				<verse number="8">រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ថ្វាយ​ ព្រះអម្ចាស់ ​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។</verse>
				<verse number="9">កុំ​ថ្វាយ​គ្រឿង​ក្រអូប​ដែល​មិន​សក្ការៈ ឬ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ច្រួចស្រា​ទំពាំងបាយជូរ​លើ​អាសនៈ​នេះ​ឡើយ។</verse>
				<verse number="10">មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="12">«នៅ​ពេល​អ្នក​ជំរឿន​ប្រជាជន​អ៊ីស្រាអែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ថ្វាយ​ ព្រះអម្ចាស់ ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជាជន​ឡើយ។</verse>
				<verse number="13">អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទីសក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា* ទុក​ជា​តង្វាយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="14">អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន និង​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង់​ប្រាក់​នេះ​ទុក​ជា​តង្វាយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="15">តង្វាយ​ដែល​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ ​នេះ កំណត់​ត្រឹម​ប្រាក់​ពីរ​តម្លឹង។ អ្នក​មាន​មិន​ត្រូវ​បង់​លើស​ចំនួន រីឯ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​តិច​ជាង​ដែរ។</verse>
				<verse number="16">ពេល​អ្នក​ទទួល​ប្រាក់​ពី​កូន​ចៅ​អ៊ីស្រាអែល​ហើយ ត្រូវ​យក​ប្រាក់​នេះ​ទៅ​ប្រើប្រាស់​សំរាប់​ការងារ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ​នឹង​នឹក​ដល់​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​លោះ​ជីវិត​របស់​ខ្លួន»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="18">«ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​ចាក់​ទឹក​អោយ​ពេញ​អាង។</verse>
				<verse number="19">អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ត្រូវ​យក​ទឹក​ពី​ក្នុង​អាង​នោះ សំរាប់​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង។</verse>
				<verse number="20">មុន​នឹង​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ពួក​គេ​ត្រូវ​យក​ទឹក​នោះ​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន ដើម្បី​កុំ​អោយ​ពួក​គេ​ត្រូវ​ស្លាប់។ ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ក៏​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​ដែរ។</verse>
				<verse number="21">ពួក​គេ​ត្រូវ​តែ​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​អោយ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ»។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="23">«ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីងទេស​ទម្ងន់​ដប់ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល</verse>
				<verse number="24">កំញាន​ដប់ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។</verse>
				<verse number="25">ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សំរាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។</verse>
				<verse number="26">ត្រូវ​ប្រើ​ប្រេង​នោះ​សំរាប់​លាប​ពន្លា​ជួប​ព្រះអម្ចាស់ និង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា</verse>
				<verse number="27">តុ និង​គ្រឿង​បរិក្ខារ​ដែល​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ដែល​ប្រើ​ជា​មួយ​ចង្កៀង​អាសនៈ​ដុត​គ្រឿង​ក្រអូប</verse>
				<verse number="28">អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ ព្រម​ទាំង​អាង​ទឹក និង​កំណល់។</verse>
				<verse number="29">ពេល​អ្នក​លាប​ប្រេង​ញែក​វត្ថុ​ទាំង​នោះ​ជា​សក្ការៈ វត្ថុ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​វិសុទ្ធ*​បំផុត ហើយ​អ្វីៗ​ដែល​មក​ប៉ះ​នឹង​វត្ថុ​ទាំង​នោះ ក៏​នឹង​ទៅ​ជា​វិសុទ្ធ​ដែរ។</verse>
				<verse number="30">ចូរ​យក​ប្រេង​នេះ​លាប​លើ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ញែក​ពួក​គេ​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។</verse>
				<verse number="31">ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា នេះ​ជា​ប្រេង​សំរាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង​ដ៏​សក្ការៈ គ្រប់​ជំនាន់​ត​រៀង​ទៅ។</verse>
				<verse number="32">មិន​ត្រូវ​ប្រើ​ប្រេង​នេះ​សំរាប់​លាប​តែង​ខ្លួន​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​គ្រឿង​ផ្សំ​នេះ​ទៅ​ធ្វើ​ប្រេង​ដូច​ប្រេង​នេះ​ដែរ ដ្បិត​ប្រេង​នេះ​ជា​ប្រេង​សក្ការៈ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​តែ​ទុក​អោយ​នៅ​ជា​សក្ការៈ​រហូត។</verse>
				<verse number="33">អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។</verse>
				<verse number="34">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដូច​ជា​ស្លឹក​ពុំ​សែន ខ្លឹមចន្ទន៍ កំបូរ និង​កំញាន​សុទ្ធ ទម្ងន់​ស្មើៗ​គ្នា</verse>
				<verse number="35">មក​ផ្សំ​ធ្វើ​គ្រឿង​ក្រអូប តាម​វិធី​ផ្សំ​របស់​អ្នក​ធ្វើ​គ្រឿង​ក្រអូប។ ត្រូវ​ដាក់​អំបិល​លាយ​ជា​មួយ​ផង ដើម្បី​អោយ​គ្រឿង​ក្រអូប​នោះ​ទៅ​ជា​បរិសុទ្ធ និង​សក្ការៈ។</verse>
				<verse number="36">ត្រូវ​យក​គ្រឿង​ក្រអូប​មួយ​ចំណែក​ទៅ​កិន​អោយ​ម៉ដ្ដ ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ​ជា​ម្សៅ​សក្ការៈ​បំផុត។</verse>
				<verse number="37">មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​សំរាប់​ប្រើប្រាស់​ដូច​គ្រឿង​នេះ​ឡើយ ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="38">អ្នក​ណា​ផ្សំ​គ្រឿង​ក្រអូប​ដូច​គ្រឿង​ក្រអូប​នេះ ដើម្បី​ប្រើប្រាស់ ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន»។</verse>
			</chapter>
			<chapter number="31">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«យើង​បាន​ជ្រើសរើស​បេតសាលាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="3">យើង​បាន​ធ្វើ​អោយ​គាត់​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​របស់​យើង ដើម្បី​អោយ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ</verse>
				<verse number="4">គឺ​គាត់​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន</verse>
				<verse number="5">ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​គ្រប់​មុខ។</verse>
				<verse number="6">យើង​ក៏​បាន​តែងតាំង​អូហូលីអាប់ ជា​កូន​របស់​អហ៊ីសាម៉ាក ពី​កុលសម្ព័ន្ធ​ដាន់​អោយ​ជួយ​គាត់​ដែរ។ យើង​អោយ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​អោយ​អ្នក​ធ្វើ</verse>
				<verse number="7">គឺ​ធ្វើ​ពន្លា​ជួប​ព្រះអម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា គំរប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ពន្លា</verse>
				<verse number="8">តុ និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប</verse>
				<verse number="9">អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។</verse>
				<verse number="10">សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជាចារ្យ​អើរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ សំរាប់​បំពេញ​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="11">ប្រេង​សំរាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សំរាប់​ដុត​នៅ​ទីសក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="13">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​អោយ​បាន​ដិតដល់ ដ្បិត​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​ទំនាក់ទំនង​រវាង​យើង នឹង​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រម​ទាំង​រំលឹក​អោយ​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​យើង។</verse>
				<verse number="14">ដូច្នេះ ចូរ​គោរព​ថ្ងៃ​សប្ប័ទ និង​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​សប្ប័ទ​ទុក​ជា​សក្ការៈ អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការងារ​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន។</verse>
				<verse number="15">ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សំរាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ ព្រះអម្ចាស់ ។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។</verse>
				<verse number="16">ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​គោរព​ថ្ងៃ​សប្ប័ទ ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​សម្ពន្ធមេត្រី​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។</verse>
				<verse number="17">ថ្ងៃ​សប្ប័ទ​ជា​ទី​សំគាល់​នៃ​ទំនាក់ទំនង​រវាង​យើង នឹង​ប្រជាជន​អ៊ីស្រាអែល ជានិច្ច​និរន្តរ៍ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ​យើង​ឈប់​ធ្វើ​ការ​ហើយ​សំរាក»។</verse>
				<verse number="18">ពេល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះអង្គ​បាន​សរសេរ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">កាល​ប្រជាជន​ឃើញ​លោក​ម៉ូសេ​ក្រ​ចុះ​ពី​ភ្នំ​មក​វិញ ពួក​គេ​លើក​គ្នា​មក​ជួប​លោក​អើរ៉ុន ហើយ​ពោល​ថា៖ «សូម​លោក​ធ្វើ​រូប​ព្រះ សំរាប់​ដឹក​នាំ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ​ឡើយ»។</verse>
				<verse number="2">លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា យក​មក​អោយ​ខ្ញុំ»។</verse>
				<verse number="3">ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ក៏​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​របស់​ពួក​គេ យក​មក​ជូន​លោក​អើរ៉ុន។</verse>
				<verse number="4">លោក​អើរ៉ុន​យក​ក្រវិល​ទាំង​នោះ​ទៅ​សិត​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បន្ទាប់​មក ពួក​គេ​ស្រែក​ឡើង​ថា៖ «អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!»។</verse>
				<verse number="5">ឃើញ​ដូច្នេះ លោក​អើរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
				<verse number="6">លុះ​ស្អែក​ឡើង ប្រជាជន​ក្រោក​ពី​ព្រលឹម នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ប្រជាជន​អង្គុយ​ស៊ី​ផឹក រួច​នាំ​គ្នា​ក្រោក​ឡើង រាំ​យ៉ាង​សប្បាយ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។</verse>
				<verse number="8">ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រាអែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​រឹងរូស។</verse>
				<verse number="10">ឥឡូវ​នេះ ចូរ​ទុក​អោយ​យើង​លុប​បំបាត់​ប្រជាជន​នេះ អោយ​វិនាស​សាប​សូន្យ តាម​កំហឹង​របស់​យើង រួច​យើង​អោយ​ប្រជាជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។</verse>
				<verse number="11">ប៉ុន្តែ លោក​ម៉ូសេ​ទូលអង្វរ សូម​ការ​ប្រោសប្រណី​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ប្រជារាស្ត្រ ដែល​ព្រះអង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធានុភាព និង​ព្រះបារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="12">សូម​កុំ​អោយ​ជន​ជាតិ​អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​អោយ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះហឫទ័យ ឈប់​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ។</verse>
				<verse number="13">សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺងម៉ាត់​ថា “យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។</verse>
				<verse number="14">ព្រះអម្ចាស់ ​ក៏​ដូរ​ព្រះហឫទ័យ​លែង​ធ្វើ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="15">លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិសញ្ញា ដែល​មាន​ចារ​អក្សរ​ទាំង​សង​ខាង។</verse>
				<verse number="16">បន្ទះ​ថ្ម​នេះ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់ គឺ​ព្រះជាម្ចាស់​បាន​ចារ​អក្សរ ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="17">ពេល​លោក​យ៉ូស្វេ​ឮ​សំឡេង​ប្រជាជន​ហ៊ោ​កញ្ជ្រៀវ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «មាន​ឮ​សំឡេង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ជំរំ»។</verse>
				<verse number="18">លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ទេ នេះ​មិន​មែន​ជា​សំរែក​ជ័យជំនះ ឬ​សំរែក​បរាជ័យ​ឡើយ តែ​ខ្ញុំ​ឮ​សូរ​សំឡេង​ចំរៀង»។</verse>
				<verse number="19">លុះ​មក​ដល់​ជិត​ជំរំ លោក​ម៉ូសេ​បាន​ឃើញ​រូប​កូន​គោ និង​ឃើញ​ប្រជាជន​កំពុង​តែ​លោត​រាំ​លេង លោក​ក្រេវក្រោធ​យ៉ាង​ខ្លាំង លោក​ក៏​បោក​បន្ទះ​ថ្ម​ដែល​លោក​កាន់ អោយ​បែក​នៅ​ជើង​ភ្នំ​ទៅ។</verse>
				<verse number="20">លោក​យក​រូប​កូន​គោ ដែល​ពួក​គេ​បាន​ធ្វើ ទៅ​ដុត រួច​លោក​កំទេច​អោយ​ម៉ដ្ដ​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក អោយ​ជន​ជាតិ​អ៊ីស្រាអែល​ផឹក។</verse>
				<verse number="21">បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «តើ​ប្រជាជន​នេះ​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​បែប​នេះ?»។</verse>
				<verse number="22">លោក​អើរ៉ុន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី លោក​ក៏​ជ្រាប​ហើយ​ថា ប្រជាជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="23">ពួក​គេ​នាំ​គ្នា​មក​ប្រាប់​ខ្ញុំ​ថា “សូម​លោក​ធ្វើ​រូប​ព្រះ​សំរាប់​ដឹក​នាំ​ពួក​យើង​ផង ដ្បិត​ពួក​យើង​ពុំ​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ម៉ូសេ ដែល​បាន​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឡើយ”។</verse>
				<verse number="24">ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា អ្នក​ណា​មាន​មាស សុំ​យក​មក​អោយ​ខ្ញុំ។ ពួក​គេ​យក​មាស​មក​អោយ​ខ្ញុំ ខ្ញុំ​ក៏​បោះ​មាស​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ»។</verse>
				<verse number="25">លោក​ម៉ូសេ​ឃើញ​ថា លោក​អើរ៉ុន​បណ្ដោយ​អោយ​ប្រជាជន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ជា​ហេតុ​នាំ​អោយ​សត្រូវ​មើលងាយ។</verse>
				<verse number="26">លោក​ទៅ​ឈរ​នៅ​ត្រង់​ទ្វារ​ចូល​ជំរំ ហើយ​ស្រែក​ថា៖ «អ្នក​ណា​ស្រឡាញ់​ ព្រះអម្ចាស់ អ្នក​នោះ​ត្រូវ​មក​ខាង​ខ្ញុំ»។ កូន​ចៅ​លេវី​ទាំង​អស់​នាំ​គ្នា មក​មូល​ផ្ដុំ​ជុំវិញ​លោក​ម៉ូសេ។</verse>
				<verse number="27">លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ “អ្នក​រាល់​គ្នា​ត្រូវ​កាន់​ដាវ​រៀងៗ​ខ្លួន ហើយ​ដើរ​ចុះ​ឡើង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ជំរំ ទាំង​សម្លាប់​បង​ប្អូន មិត្តភក្ដិ និង​សាច់ញាតិ​របស់​អ្នក​រាល់​គ្នា​ទៅ”»។</verse>
				<verse number="28">កូន​ចៅ​លេវី​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ មាន​ជន​ជាតិ​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។</verse>
				<verse number="29">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ញែក​ខ្លួន​បំរើ​ ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​បាន​រារែក​ចិត្ត​ក្នុង​ការ​ប្រហារ​ជីវិត​កូន ឬ​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ដូច្នេះ សូម​ព្រះអង្គ​ប្រទាន​ព្រះពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។</verse>
				<verse number="30">លុះ​ស្អែក​ឡើង លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​គាល់​ ព្រះអម្ចាស់ ​ម្ដង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ព្រះអង្គ​លើកលែង​ទោស​អោយ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។</verse>
				<verse number="31">លោក​ម៉ូសេ​ក៏​ទៅ​គាល់​ ព្រះអម្ចាស់ ហើយ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ប្រជាជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ សំរាប់​ថ្វាយបង្គំ។</verse>
				<verse number="32">សូម​ព្រះអង្គ​មេត្តា​លើកលែង​ទោស​អោយ​ពួក​គេ​រួច​ពី​បាប​ផង។ បើ​មិន​ដូច្នោះ​ទេ សូម​ព្រះអង្គ​លុប​ឈ្មោះ​ទូលបង្គំ ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ»។</verse>
				<verse number="33">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​បញ្ជី​របស់​យើង!។</verse>
				<verse number="34">ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជាជន​ទៅ​កាន់​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក! ទេវតា​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក។ នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស យើង​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។</verse>
				<verse number="35">ព្រះអម្ចាស់ ​បាន​ប្រហារ​ប្រជាជន ដ្បិត​ពួក​គេ​បាន​សុំ​អោយ​លោក​អើរ៉ុន​ធ្វើ​រូប​កូន​គោ។</verse>
			</chapter>
			<chapter number="33">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ជា​មួយ​ប្រជាជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ថា​នឹង​ប្រគល់​អោយ​ពូជពង្ស​របស់​គេ។</verse>
				<verse number="2">យើង​នឹង​ចាត់​ទេវតា​របស់​យើង​អោយ​នាំ​មុខ​អ្នក យើង​នឹង​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="3">អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹងរូស»។</verse>
				<verse number="4">ពេល​ប្រជាជន​ឮ​ព្រះបន្ទូល​នេះ ពួក​គេ​កើត​ទុក្ខ​ព្រួយ ហើយ​គ្មាន​នរណា​ពាក់​គ្រឿង​អលង្ការ​ទៀត​ឡើយ។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជាជន​រឹងរូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយភ្លែត នោះ​យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សំរេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។</verse>
				<verse number="6">ដូច្នេះ ក្រោយ​ពេល​ចាក​ចេញ​ពី​ភ្នំ​ហោរែប ប្រជាជន​អ៊ីស្រាអែល​លែង​ពាក់​គ្រឿង​អលង្ការ​ទៀត​ហើយ។</verse>
				<verse number="7">នៅ​ពេល​ប្រជាជន​អ៊ីស្រាអែល​បោះ​ជំរំ លោក​ម៉ូសេ​តែងតែ​ដំឡើង​ពន្លា​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ពន្លា​នេះ​ថា “ពន្លា​ជួប​ព្រះអម្ចាស់” ហើយ​អស់​អ្នក​ដែល​ចង់​ទូល​សួរ​ ព្រះអម្ចាស់ ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់ ដែល​នៅ​ខាង​ក្រៅ​ជំរំ។</verse>
				<verse number="8">ពេល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​កាន់​ពន្លា ប្រជាជន​ទាំង​អស់​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ​រហូត​ទាល់​តែ​លោក​ចូល​ទៅ​ក្នុង​ពន្លា។</verse>
				<verse number="9">កាល​លោក​ម៉ូសេ​ចូល​ផុត​ទៅ​ក្នុង​ពន្លា នោះ​ដុំ​ពពក*​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា ហើយ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ។</verse>
				<verse number="10">ប្រជាជន​ទាំង​អស់​ឃើញ​ដុំ​ពពក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា នោះ​ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ពី​មាត់​ទ្វារ​តង់ត៍​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក លោក​ម៉ូសេ​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវជន​ជា​អ្នក​បំរើ​របស់​លោក គឺ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ពន្លា​ទេ។</verse>
				<verse number="12">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្គាប់​អោយ​ទូលបង្គំ​នាំ​ប្រជាជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​អោយ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។</verse>
				<verse number="13">ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជាជាតិ​នេះ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក»។</verse>
				<verse number="15">លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​អោយ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។</verse>
				<verse number="16">តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​គេ​ដឹង​ថា ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជារាស្ត្រ​របស់​ព្រះអង្គ? គឺ​មាន​តែ​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក ដ្បិត​យើង​ពេញ​ចិត្ត​នឹង​អ្នក ហើយ​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។</verse>
				<verse number="18">លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះអង្គ​បង្ហាញ​សិរីរុងរឿង​របស់​ព្រះអង្គ​អោយ​ទូលបង្គំ​ឃើញ​ផង»។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ឡើយ»។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ឈរ​ជិត​យើង លើ​ដុំ​ថ្ម នៅ​កន្លែង​នេះ!</verse>
				<verse number="22">ពេល​សិរីរុងរឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។</verse>
				<verse number="23">បន្ទាប់​មក យើង​នឹង​ដក​ដៃ​ចេញ ហើយ​អ្នក​នឹង​ឃើញ​យើង​ពី​ក្រោយ តែ​គ្មាន​នរណា​អាច​ឃើញ​មុខ​យើង​ទេ»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ។ យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម ដែល​អ្នក​បាន​ធ្វើ​អោយ​បែក លើ​បន្ទះ​ថ្ម​ថ្មី​នេះ។</verse>
				<verse number="2">ចូរ​ត្រៀម​ខ្លួន​តាំង​ពី​ព្រលឹម ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ រួច​រង់ចាំ​យើង​នៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="3">មិន​ត្រូវ​អោយ​នរណា​ឡើង​មក​ជា​មួយ​អ្នក មិន​ត្រូវ​អោយ​មាន​នរណា​នៅ​លើ​ភ្នំ​នេះ ហើយ​សូម្បី​តែ​ចៀម ឬ​គោ ក៏​មិន​ត្រូវ​អោយ​មក​ស៊ី​ស្មៅ​នៅ​តាម​ជើង​ភ្នំ​ដែរ»។</verse>
				<verse number="4">លោក​ម៉ូសេ​ក៏​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន។ លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណៃ តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​នោះ​ទៅ​ជា​មួយ​ផង។</verse>
				<verse number="5">ព្រះអម្ចាស់ ​បាន​ចុះ​មក​ក្នុង​ពពក* ហើយ​គង់​នៅ​ទី​នោះ ក្បែរ​លោក​ម៉ូសេ ទាំង​ប្រកាស​ព្រះនាម​ ព្រះអម្ចាស់ ។</verse>
				<verse number="6">បន្ទាប់​មក ព្រះអម្ចាស់ ​បាន​ឆ្លង​កាត់​ពី​មុខ​លោក​ម៉ូសេ ទាំង​ប្រកាស​ថា៖ « ព្រះអម្ចាស់ ព្រះអម្ចាស់ ជា​ព្រះ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា និង​ស្មោះស្ម័គ្រ​ជានិច្ច។</verse>
				<verse number="7">ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ព្រះអង្គ​តែងតែ​អត់ទោស​ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។</verse>
				<verse number="8">លោក​ម៉ូសេ​ប្រញាប់ប្រញាល់​ក្រាប​ដល់​ដី ថ្វាយបង្គំ​ ព្រះអម្ចាស់ ។</verse>
				<verse number="9">លោក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់! ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន សូម​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង។ ប្រជាជន​ទាំង​នេះ​ជា​មនុស្ស​រឹងរូស ប៉ុន្តែ ព្រះអង្គ​អត់ទោស​ចំពោះ​កំហុស និង​អំពើ​បាប ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​ទទួល​យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ»។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​ការ​អស្ចារ្យ អោយ​ប្រជាជន​អ៊ីស្រាអែល​ឃើញ ជា​ការ​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​មក នៅ​លើ​ផែនដី និង​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា។ ប្រជាជន​នៅ​ជា​មួយ​អ្នក​នឹង​ឃើញ​ស្នា​ព្រះហស្ដ​ដ៏​គួរ​អោយ​កោត​ស្ញប់ស្ញែង ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ តាម​រយៈ​អ្នក។</verse>
				<verse number="11">ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="12">ចូរ​ប្រយ័ត្ន​មិន​ត្រូវ​ចង​សម្ពន្ធមិត្ត​ជា​មួយ​ប្រជាជន​នៅ​ក្នុង​ស្រុក ដែល​អ្នក​នឹង​ចូល​ទៅ​រស់​នៅ​នោះ​ឡើយ ក្រែង​លោ​ពួក​គេ​ក្លាយ​ទៅ​ជា​អន្ទាក់ ក្នុង​ចំណោម​អ្នក។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្ដូប​របស់​ពួក​គេ ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​ពួក​គេ​ទៀត​ផង។</verse>
				<verse number="14">មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ណា​ទៀត​ឡើយ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ផ្សេង​ជា​ដាច់​ខាត។</verse>
				<verse number="15">កុំ​ចង​សម្ពន្ធមិត្ត​ជា​មួយ​ប្រជាជន​នៅ​ស្រុក​នោះ ក្រែង​លោ​ពេល​ណា​គេ​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​របស់​គេ គេ​នឹង​អញ្ជើញ​អ្នក​អោយ​ចូល​រួម​បរិភោគ ជា​ហេតុ​នាំ​អោយ​អ្នក​ក្បត់​ចិត្ត​យើង។</verse>
				<verse number="16">ម្យ៉ាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀបការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយបង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក អោយ​ក្បត់​ចិត្ត​យើង​ដែរ។</verse>
				<verse number="17">មិន​ត្រូវ​យក​លោហធាតុ​មក​សិត​ធ្វើ​ជា​រូប​ព្រះ​ឡើយ។</verse>
				<verse number="18">ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="19">កូន​ប្រុស​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​យើង ហើយ​កូន​ឈ្មោល​ដំបូង​របស់​គោ និង​ចៀម​ពី​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​ជា​កម្មសិទ្ធិ​របស់​យើង​ដែរ។</verse>
				<verse number="20">រីឯ​កូន​ដំបូង​របស់​សត្វ​លា អ្នក​ត្រូវ​យក​កូន​ចៀម​មក​លោះ បើ​អ្នក​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​អ្នក​ដែរ។ មិន​ត្រូវ​ចូល​មក​រក​យើង ដោយ​ដៃ​ទទេ​ឡើយ។</verse>
				<verse number="21">អ្នក​ត្រូវ​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ទោះ​បី​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក៏​ដោយ។</verse>
				<verse number="22">អ្នក​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប* នៅ​ពេល​ចាប់​ផ្ដើម​ច្រូត​ស្រូវ ហើយ​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ភោគផល​នៅ​ចុង​ឆ្នាំ។</verse>
				<verse number="23">ក្នុង​មួយ​ឆ្នាំ ក្នុង​ចំណោម​ប្រជាជន ប្រុសៗ​ទាំង​អស់​ត្រូវ​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះជាអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​បី​ដង។</verse>
				<verse number="24">កាល​យើង​បណ្ដេញ​ជាតិ​សាសន៍​នានា​ចេញ​ពី​មុខ​អ្នក យើង​នឹង​ពង្រីក​ទឹក​ដី​របស់​អ្នក។ ក្នុង​អំឡុង​ពេល​ទាំង​បី​ដង​ក្នុង​មួយ​ឆ្នាំ ដែល​អ្នក​មក​បង្ហាញ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គ្មាន​នរណា​លោភលន់​ចង់​បាន​ដី​របស់​អ្នក​ឡើយ។</verse>
				<verse number="25">មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញបូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។</verse>
				<verse number="26">ចូរ​នាំ​យក​ភោគផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ក្នុង​ដំណាក់​នៃ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។</verse>
				<verse number="27">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់ត្រា​ពាក្យ​ទាំង​នេះ​ទុក ដ្បិត​ពាក្យ​ទាំង​នេះ​ជា​មូលដ្ឋាន​នៃ​សម្ពន្ធមេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក និង​ប្រជាជន​អ៊ីស្រាអែល»។</verse>
				<verse number="28">លោក​ម៉ូសេ​ស្ថិត​នៅ​លើ​ភ្នំ​ជា​មួយ​ ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដោយ​មិន​បរិភោគ​អ្វី​ឡើយ សូម្បី​តែ​ទឹក​ក៏​លោក​មិន​បរិភោគ​ដែរ។ លោក​ចារ​ព្រះបន្ទូល​នៃ​សម្ពន្ធមេត្រី ដែល​ជា​បទ​បញ្ជា​ទាំង​ដប់​នៅ​លើ​បន្ទះ​ថ្ម។</verse>
				<verse number="29">លោក​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណៃ​មក​វិញ ដោយ​កាន់​បន្ទះ​ថ្ម​ទាំង​ពីរ​ដែល​ជា​សន្ធិសញ្ញា។ ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី ព្រោះ​តែ​លោក​បាន​សន្ទនា​ជា​មួយ​ ព្រះអម្ចាស់ ​នោះ​ទេ។</verse>
				<verse number="30">លោក​អើរ៉ុន និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី​ដូច្នេះ ពួក​គេ​មិន​ហ៊ាន​ចូល​ទៅ​ជិត​លោក​ឡើយ។</verse>
				<verse number="31">លោក​ម៉ូសេ​បាន​ហៅ​ពួក​គេ ហើយ​លោក​អើរ៉ុន និង​មេ​ដឹក​នាំ​សហគមន៍​ក៏​នាំ​គ្នា​ចូល​មក​ជិត​លោក រួច​លោក​មាន​ប្រសាសន៍​ជា​មួយ​ពួក​គេ។</verse>
				<verse number="32">បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចូល​មក​ជិត​លោក ហើយ​លោក​ក៏​ថ្លែង​ប្រាប់​ពួក​គេ​នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​នៅ​លើ​ភ្នំ​ស៊ីណៃ។</verse>
				<verse number="33">កាល​លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ។</verse>
				<verse number="34">ពេល​ណា​លោក​ម៉ូសេ​ចូល​ទៅ​គាល់​ ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​ដោះ​ស្បៃ​មុខ រហូត​ដល់​ចេញ​មក​វិញ។ ពេល​លោក​ចេញ​មក​វិញ លោក​ក៏​នាំ​បទ​បញ្ជា​ផ្សេងៗ ដែល​លោក​បាន​ទទួល​យក​មក​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="35">ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ផ្ទៃ​មុខ​របស់​លោក​ម៉ូសេ​បញ្ចេញ​រស្មី លោក​ក៏​យក​ស្បៃ​មក​បាំង​មុខ រហូត​ទាល់​តែ​ដល់​ពេល​ដែល​លោក​ចូល​ទៅ​សន្ទនា​ជា​មួយ​ព្រះអម្ចាស់។</verse>
			</chapter>
			<chapter number="35">
				<verse number="1">លោក​ម៉ូសេ​បាន​ប្រមូល​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម:</verse>
				<verse number="2">ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ ព្រះអម្ចាស់ ។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។</verse>
				<verse number="3">នៅ​ថ្ងៃ​សប្ប័ទ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។</verse>
				<verse number="4">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម:</verse>
				<verse number="5">ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក ថ្វាយ​ ព្រះអម្ចាស់ ។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ ព្រះអម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន</verse>
				<verse number="6">សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ</verse>
				<verse number="7">ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាងនួន</verse>
				<verse number="8">ប្រេង​សំរាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត</verse>
				<verse number="9">ត្បូង​មណីជោតិរស និង​ត្បូង​ឯ​ទៀតៗ សំរាប់​លំអ​អាវ​អេផូដ* និង​ប្រដាប់​ពាក់​លើ​ទ្រូង។</verse>
				<verse number="10">ត្រូវ​អោយ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែល ព្រះអម្ចាស់ បង្គាប់​អោយ​ធ្វើ</verse>
				<verse number="11">គឺ​សង់​ព្រះពន្លា ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ</verse>
				<verse number="12">ហិប​នៃ​សម្ពន្ធមេត្រី ព្រម​ទាំង​ឈើ​ស្នែង គំរប​វាំងនន សំរាប់​ខណ្ឌ​ទីសក្ការៈ</verse>
				<verse number="13">តុ​សំរាប់​តម្កល់​នំបុ័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំបុ័ង​ដែល​ត្រូវ​តម្កល់​ថ្វាយ​ព្រះជាម្ចាស់</verse>
				<verse number="14">ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សំរាប់​ដុត</verse>
				<verse number="15">អាសនៈ​សំរាប់​គ្រឿង​ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សំរាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត និង​វាំងនន​សំរាប់​ទ្វារ​ចូល​ព្រះពន្លា។</verse>
				<verse number="16">អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់</verse>
				<verse number="17">រនាំង​ទីលាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទីលាន</verse>
				<verse number="18">ចម្រឹង​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន ព្រម​ទាំង​ខ្សែ​ចង​ពន្លា</verse>
				<verse number="19">សម្លៀកបំពាក់​ពិធី​បុណ្យ​សំរាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជាចារ្យ​អើរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ ដែល​បំពេញ​មុខងារ​ជា​បូជាចារ្យ»។</verse>
				<verse number="20">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​លោក​ម៉ូសេ​ទៅ។</verse>
				<verse number="21">អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ចិត្ត​ទូលាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ ព្រះអម្ចាស់ សំរាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀកបំពាក់​សក្ការៈ។</verse>
				<verse number="22">អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ ព្រះអម្ចាស់ ។</verse>
				<verse number="23">អស់​អ្នក​ដែល​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។</verse>
				<verse number="24">អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ ព្រះអម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាងនួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះអម្ចាស់។</verse>
				<verse number="25">ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិនប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ។</verse>
				<verse number="26">ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ប៉ិនប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ។</verse>
				<verse number="27">ពួក​មេ​ដឹក​នាំ​ប្រជាជន​បាន​យក​ត្បូង​មណីជោតិរស និង​ត្បូង​ឯ​ទៀតៗ​សំរាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង</verse>
				<verse number="28">ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សំរាប់​ដុត ប្រេង​សំរាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។</verse>
				<verse number="29">ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ ដោយ​ស្ម័គ្រចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។</verse>
				<verse number="30">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ « ព្រះអម្ចាស់ ​បាន​ជ្រើសរើស​លោក​បេតសាលាល ជា​កូន​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហ៊ើរ ក្នុង​កុលសម្ព័ន្ធ​យូដា</verse>
				<verse number="31">ហើយ​ព្រះអង្គ​ប្រទាន​អោយ​គាត់​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ដើម្បី​អោយ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ</verse>
				<verse number="32">គឺ​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន</verse>
				<verse number="33">ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​សិប្បកម្ម​គ្រប់​មុខ។</verse>
				<verse number="34">ព្រះអង្គ​ប្រទាន​អោយ​គាត់ ព្រម​ទាំង​លោក​អូហូលីអាប់ ជា​កូន​របស់​លោក​អហ៊ីសាម៉ាក​ពី​កុលសម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការងារ​សិប្បកម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។</verse>
				<verse number="35">ព្រះអង្គ​ប្រទាន​អោយ​ពួក​គេ​ប៉ិនប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេសឯក​សុទ្ធ។ ពួក​គេ​សុទ្ធសឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គំរោង»។</verse>
			</chapter>
			<chapter number="36">
				<verse number="1">លោក​បេតសាលាល លោក​អូហីលីអាប់ ព្រម​ទាំង​សិប្បករ​ឯ​ទៀតៗ ដែល​ ព្រះអម្ចាស់ ​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ដើម្បី​អោយ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សំរាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់។</verse>
				<verse number="2">លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេតសាលាល លោក​អូហូលីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ ព្រះអម្ចាស់ ​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិនប្រសប់​បំពេញ​ការងារ​អោយ​ចាប់​ផ្ដើម​ធ្វើ​ការ។</verse>
				<verse number="3">លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជាជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។</verse>
				<verse number="4">ដូច្នេះ ពួក​សិប្បករ​ទាំង​អស់ ដែល​បំពេញ​ការងារ​សង់​ទីសក្ការៈ ទុក​ចោល​ការងារ​របស់​ខ្លួន</verse>
				<verse number="5">ហើយ​នាំ​គ្នា​ទៅ​ជំរាប​លោក​ម៉ូសេ​ថា៖ «ប្រជាជន​ចេះ​តែ​យក​របស់​មក​អោយ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សំរាប់​ការងារ ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​ពួក​យើង​ធ្វើ»។</verse>
				<verse number="6">លោក​ម៉ូសេ​បាន​បញ្ជា​អោយ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី កុំ​អោយ​នាំ​យក​តង្វាយ​សំរាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ</verse>
				<verse number="7">ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សំរាប់​ការងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។</verse>
				<verse number="8">សិប្បករ​ទាំង​អស់​ដែល​មាន​នាទី​សាង​សង់ បាន​នាំ​គ្នា​សង់​ព្រះពន្លា​ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។</verse>
				<verse number="9">ផ្ទាំង​ក្រណាត់​ទាំង​អស់​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។</verse>
				<verse number="10">គេ​បាន​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត ក៏​ដេរ​ជាប់​គ្នា​ដែរ។</verse>
				<verse number="11">គេ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។</verse>
				<verse number="12">គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង​ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ នៅ​ទន្ទឹម​គ្នា។</verse>
				<verse number="13">គេ​ធ្វើ​ទំពក់​មាស​ចំនួន​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះពន្លា។</verse>
				<verse number="14">គេ​បាន​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​ពី​រោម​ពពែ សំរាប់​គ្រប​ពី​លើ​ព្រះពន្លា។</verse>
				<verse number="15">ក្រណាត់​ដប់​មួយ​ផ្ទាំង​នេះ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។</verse>
				<verse number="16">គេ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត​មក​ដេរ​ភ្ជាប់​គ្នា​ដែរ។</verse>
				<verse number="17">គេ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។</verse>
				<verse number="18">គេ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សំរាប់​ភ្ជាប់​ក្រណាត់​ជា​មួយ​គ្នា​អោយ​ទៅ​ជា​មួយ​ផ្ទាំង។</verse>
				<verse number="19">គេ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ​ថែម​ទៀត។</verse>
				<verse number="20">គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ​ទ្រ​ក្រណាត់​ព្រះពន្លា​នោះ</verse>
				<verse number="21">ស៊ុម​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="22">នៅ​លើ​ស៊ុម​នីមួយៗ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។</verse>
				<verse number="23">គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។</verse>
				<verse number="24">គេ​ធ្វើ​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។</verse>
				<verse number="25">នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា គេ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ</verse>
				<verse number="26">និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។</verse>
				<verse number="27">នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច គេ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។</verse>
				<verse number="28">គេ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។</verse>
				<verse number="29">ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។</verse>
				<verse number="30">ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។</verse>
				<verse number="31">គេ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា</verse>
				<verse number="32">ឈើ​ទទឹង​ប្រាំ​សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។</verse>
				<verse number="33">គេ​ក៏​បាន​ធ្វើ​ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ដើម្បី​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។</verse>
				<verse number="34">គេ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ស្រោប​មាស​ដែរ។</verse>
				<verse number="35">គេ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ចេរូប៊ីន។</verse>
				<verse number="36">គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាងនួន ស្រោប​មាស សំរាប់​ថ្ពក់​វាំងនន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សំរាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។</verse>
				<verse number="37">រីឯ​ទ្វារ​ចូល​ព្រះពន្លា គេ​បាន​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​មាន​ប៉ាក់​ក្បាច់​លំអ​ដែរ។</verse>
				<verse number="38">គេ​បាន​យក​ឈើ​នាងនួន​មក​ធ្វើ​សសរ​ប្រាំ​ដើម ព្រម​ទាំង​ធ្វើ​ទំពក់​សំរាប់​ថ្ពក់​វាំងនន​នោះ​ផង។ ក្បាល​សសរ និង​មេរូត​ស្រោប​ដោយ​មាស។ គេ​ក៏​ធ្វើ​ជើង​ទ្រ​សសរ​ប្រាំ​អំពី​លង្ហិន​ដែរ។</verse>
			</chapter>
			<chapter number="37">
				<verse number="1">លោក​បេតសាលាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="2">លោក​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំវិញ​ក៏​ធ្វើ​ពី​មាស​ដែរ។</verse>
				<verse number="3">លោក​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។</verse>
				<verse number="4">គាត់​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។</verse>
				<verse number="5">គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។</verse>
				<verse number="6">គាត់​ធ្វើ​គំរប​ហិប​ពី​មាស​សុទ្ធ ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="7">លោក​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ចេរូប៊ីន​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង</verse>
				<verse number="8">លោក​ដាក់​ភ្ជាប់​រូប​ចេរូប៊ីន​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​ចេរូប៊ីន​នីមួយៗ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។</verse>
				<verse number="9">រូប​ចេរូប៊ីន​ទាំង​ពីរ​ប្រឈម​មុខ​គ្នា ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការពារ​គំរប​ហិប​នេះ​ទៀត​ផង។</verse>
				<verse number="10">លោក​ធ្វើ​តុ​មួយ​ពី​ឈើ​នាងនួន ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="11">លោក​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំវិញ​ទៀត​ផង។</verse>
				<verse number="12">នៅ​តាម​ជ្រុង​ទាំង​បួន លោក​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំវិញ​ផង។</verse>
				<verse number="13">លោក​បាន​សិត​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។</verse>
				<verse number="14">កង​មាស​ទាំង​បួន​ស្ថិត​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។</verse>
				<verse number="15">លោក​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។</verse>
				<verse number="16">លោក​យក​មាស​សុទ្ធ​មក​ធ្វើ​គ្រឿង​បរិក្ខារ​ដាក់​នៅ​លើ​តុ​នោះ គឺ​មាន​ថាស ថូ ពែង និង​ចានគោម សំរាប់​ប្រើ​ក្នុង​ពិធី​ច្រួចស្រា និង​ប្រេង។</verse>
				<verse number="17">លោក​យក​មាស​សុទ្ធ​តែ​មួយ​ដុំ​មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ​មាន​ឆ្លាក់​ក្បាច់​រចនា ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។</verse>
				<verse number="18">មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្ដាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត​ក៏​មាន​មែក​បី​ដែរ។</verse>
				<verse number="19">ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។</verse>
				<verse number="20">រីឯ​តួ​ដែល​នៅ​កណ្ដាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។</verse>
				<verse number="21">មាន​ស្រទាប់​ផ្កា​ក្រពុំ​បី នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្ដាល។</verse>
				<verse number="22">ស្រទាប់​ផ្កា​ក្រពុំ និង​មែក មាន​ឆ្លាក់​ជា​ក្បាច់​រចនា​ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។</verse>
				<verse number="23">លោក​បាន​យក​មាស​សុទ្ធ​ធ្វើ​ចង្កៀង​ប្រាំពីរ ព្រម​ទាំង​ធ្វើ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សំរាប់​គោះ​កំទេច​ប្រឆេះ។</verse>
				<verse number="24">លោក​ប្រើ​មាស​សុទ្ធ​សាមសិប​បួន​គីឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សំរាប់​ប្រើប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។</verse>
				<verse number="25">លោក​ធ្វើ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ​ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។</verse>
				<verse number="26">លោក​ស្រោប​អាសនៈ​ទាំង​មូល​ដោយ​មាស​សុទ្ធ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំវិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំវិញ​ក៏​ធ្វើ​ពី​មាស​ដែរ។</verse>
				<verse number="27">លោក​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។</verse>
				<verse number="28">លោក​ធ្វើ​ឈើ​ស្នែង​ពីរ​អំពី​ឈើ​នាងនួន ហើយ​ស្រោប​មាស​ផង។</verse>
				<verse number="29">លោក​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សំរាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចំរាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។</verse>
			</chapter>
			<chapter number="38">
				<verse number="1">លោក​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។</verse>
				<verse number="2">លោក​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។</verse>
				<verse number="3">លោក​ក៏​បាន​ធ្វើ​គ្រឿង​សំរាប់​ប្រើប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។</verse>
				<verse number="4">លោក​ធ្វើ​ប្រទាស​លង្ហិន​មួយ ដាក់​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។</verse>
				<verse number="5">លោក​សិត​ធ្វើ​កង​បួន ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន​របស់​ប្រទាស សំរាប់​ស៊ក​ឈើ​ស្នែង។</verse>
				<verse number="6">លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាងនួន ដោយ​ស្រោប​លង្ហិន​ផង។</verse>
				<verse number="7">លោក​ស៊ក​ឈើ​ស្នែង​សំរាប់​សែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ។ អាសនៈ​នេះ​ធ្វើ​អំពី​ក្ដារ ហើយ​មាន​ប្រហោង​ក្នុង។</verse>
				<verse number="8">លោក​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួបជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="9">លោក​ធ្វើ​ទីលាន ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំវិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។</verse>
				<verse number="10">រនាំង​នោះ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។</verse>
				<verse number="11">នៅ​ប៉ែក​ខាង​ជើង រនាំង​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។</verse>
				<verse number="12">នៅ​ប៉ែក​ខាង​លិច រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់ រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។</verse>
				<verse number="13">នៅ​ប៉ែក​ខាង​កើត រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ។</verse>
				<verse number="14">នៅ​ច្រក​ចូល​រនាំង​ម្ខាង មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។</verse>
				<verse number="15">ច្រក​ចូល​រនាំង​ម្ខាង​ទៀត ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​មុន មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។</verse>
				<verse number="16">រនាំង​ទាំង​អស់​របស់​ទីលាន​ធ្វើ​ពី​អំបោះ​ធ្មៃ។</verse>
				<verse number="17">ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន ទំពក់ និង​មេរូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទីលាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេរូត​ធ្វើ​ពី​ប្រាក់។</verse>
				<verse number="18">វាំងនន​របស់​ច្រក​ចូល​ទីលាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទីលាន​ដែរ។</verse>
				<verse number="19">បង្គោល​ទាំង​បួន​របស់​វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។</verse>
				<verse number="20">ចម្រឹង​ទាំង​ប៉ុន្មាន​របស់​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។</verse>
				<verse number="21">ពួក​លេវី​បាន​កត់ត្រា​ទុក តាម​បញ្ជា​របស់​លោក​ម៉ូសេ នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើប្រាស់​ក្នុង​ការ​សង់​ព្រះពន្លា គឺ​ព្រះពន្លា​នៃ​សន្ធិសញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែនាំ​របស់​លោក​អ៊ីថាម៉ា ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន។</verse>
				<verse number="22">លោក​បេតសាលាល​ដែល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​លោក​ហ៊ើរ នៃ​កុលសម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="23">លោក​អូហូលីអាប់ ជា​កូន​លោក​អហ៊ីសាម៉ាក់ នៃ​កុលសម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោក​ដែរ គឺ​លោក​អូហូលីអាប់​ជា​ជាង​ចម្លាក់ ជា​វិចិត្រករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។</verse>
				<verse number="24">មាស​ដែល​ជា​តង្វាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល សំរាប់​ប្រើ​ក្នុង​ការ​សង់​ទីសក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១ ០០២ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។</verse>
				<verse number="25">រីឯ​ប្រាក់​ទទួល​ពី​អស់​អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣ ៤៤៧ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។</verse>
				<verse number="26">ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជាជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។</verse>
				<verse number="27">គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧ គីឡូ​ក្រាម សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គីឡូ​ក្រាម។</verse>
				<verse number="28">រីឯ​សាច់​ប្រាក់ ២០ គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេរូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។</verse>
				<verse number="29">លង្ហិន​ដែល​ប្រជាជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦ គីឡូ​ក្រាម។</verse>
				<verse number="30">គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ​សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល រនាំង​របស់​ច្រក​ចូល​ពន្លា​ជួប​ព្រះអម្ចាស់ ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។</verse>
				<verse number="31">រីឯ​ជើង​ទ្រ​រនាំង​ដែល​នៅ​ជុំវិញ​ទីលាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទីលាន ចម្រឹង​ដែល​គេ​បោះ​ជុំវិញ​ព្រះពន្លា និង​ចម្រឹង​រនាំង​ទីលាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។</verse>
			</chapter>
			<chapter number="39">
				<verse number="1">គេ​បាន​យក​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ធ្វើ​សម្លៀកបំពាក់​ពិធី​បុណ្យ សំរាប់​ការងារ​ក្នុង​ទីសក្ការៈ។ គេ​ក៏​បាន​ធ្វើ​សម្លៀកបំពាក់​សក្ការៈ​របស់​លោក​អើរ៉ុន ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="2">គេ​បាន​ធ្វើ​អាវ​អេផូដ​ដោយ​ប្រើ​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។</verse>
				<verse number="3">គេ​បាន​ដំ​មាស​ជា​បន្ទះ​យ៉ាង​ស្ដើង ហើយ​កាត់​ជា​សរសៃ​យ៉ាង​ឆ្មារ យក​ទៅ​ប៉ាក់​លំអ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ក្រហម​ទុំ និង​អំបោះ​ធ្មៃ។</verse>
				<verse number="4">គេ​ធ្វើ​ខ្សែ​ព្រយុង​ពីរ ដេរ​ភ្ជាប់​ទៅ​នឹង​ចុង​ទាំង​សង​ខាង​របស់​អាវ​អេផូដ*។</verse>
				<verse number="5">រីឯ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ គេ​ធ្វើ​ដោយ​សរសៃ​អំបោះ ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ។ គេ​ដេរ​ខ្សែ​ក្រវាត់​នេះ​ជាប់​នឹង​អាវ​អេផូដ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="6">គេ​ធ្វើ​ក្រ​ចាប់​មាស​បង្កប់​ត្បូង​មណីជោតិរស ហើយ​ចារ​ឈ្មោះ​កូន​របស់​អ៊ីស្រាអែល​នៅ​លើ​នោះ តាម​របៀប​ដូច​គេ​ឆ្លាក់​ត្រា។</verse>
				<verse number="7">គេ​ដាំ​ត្បូង​ទាំង​នោះ​ភ្ជាប់​នឹង​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ទុក​ជា​តំណាង ដើម្បី​អោយ​ ព្រះអម្ចាស់ ​នឹក​ដល់​កូន​របស់​អ៊ីស្រាអែល ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="8">គេ​បាន​ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ តាម​របៀប​ដូច​គេ​ធ្វើ​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។</verse>
				<verse number="9">ប្រដាប់​ពាក់​លើ​ទ្រូង​នេះ​មាន​ពីរ​ស្រទាប់ និង​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ចង្អាម។</verse>
				<verse number="10">ប្រដាប់​ពាក់​លើ​ទ្រូង​មាន​លំអ​ដោយ​ត្បូង​បួន​ជួរ គឺ​ជួរ​ទី​មួយ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​ប៊ុតលឿង​មួយ​គ្រាប់ និង​ត្បូង​មរកត​មួយ​គ្រាប់។</verse>
				<verse number="11">ជួរ​ទី​ពីរ ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​កណ្ដៀង​មួយ​គ្រាប់ និង​ត្បូង​ពេជ្រ​មួយ​គ្រាប់។</verse>
				<verse number="12">ជួរ​ទី​បី ត្បូង​ទទឹម​មួយ​គ្រាប់ ត្បូង​និលរ័ត្ន​មួយ​គ្រាប់ និង​ត្បូង​ជម្ពូរ័ត្ន​មួយ​គ្រាប់</verse>
				<verse number="13">ជួរ​ទី​បួន ត្បូង​ដៃរគៀម​មួយ​គ្រាប់ ត្បូង​កែវយក់​មួយ​គ្រាប់ និង​ត្បូង​មណីជោតិរស​មួយ​គ្រាប់។ ត្បូង​នីមួយៗ​ដាំ​បង្កប់​ទៅ​ក្នុង​ក្រ​ចាប់​ធ្វើ​អំពី​មាស។</verse>
				<verse number="14">ត្បូង​ទាំង​នេះ​ជា​តំណាង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​មាន​ទាំង​អស់​ដប់ពីរ។ នៅ​លើ​ត្បូង​នីមួយៗ​មាន​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​មួយ តាម​របៀប​ដែល​គេ​ឆ្លាក់​ត្រា។</verse>
				<verse number="15">គេ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ដូច​ខ្សែពួរ សំរាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។</verse>
				<verse number="16">គេ​ធ្វើ​ក្រ​ចាប់​មាស​ពីរ និង​កង​មាស​ពីរ ហើយ​គេ​ភ្ជាប់​កង​មាស​ទាំង​ពីរ​នេះ​ទៅ​នឹង​មុម​ខាង​លើ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង។</verse>
				<verse number="17">គេ​ថ្ពក់​ខ្សែ​មាស​ទាំង​ពីរ​ទៅ​នឹង​កង​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង</verse>
				<verse number="18">រួច​ភ្ជាប់​ចុង​ម្ខាង​ទៀត​ទៅ​នឹង​ក្រ​ចាប់​មាស​ទាំង​ពីរ ដែល​ស្ថិត​នៅ​លើ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​មុខ។</verse>
				<verse number="19">គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​នឹង​មុម​ខាង​ក្រោម​ទាំង​ពីរ​នៃ​ប្រដាប់​ពាក់​លើ​ទ្រូង គឺ​មុម​ដែល​ប៉ះ​នឹង​អាវ​អេផូដ។</verse>
				<verse number="20">គេ​ធ្វើ​កង​មាស​ពីរ​ទៀត ភ្ជាប់​ទៅ​ចុង​ខាង​ក្រោម​នៃ​ខ្សែ​ព្រយុង​របស់​អាវ​អេផូដ ត្រង់​កន្លែង​ដែល​ខ្សែ​ព្រយុង និង​អាវ​អេផូដ​ដេរ​ជាប់​គ្នា ហើយ​នៅ​ពី​លើ​ខ្សែ​ក្រវាត់​របស់​អាវ​អេផូដ។</verse>
				<verse number="21">គេ​យក​ខ្សែ​ពណ៌​ស្វាយ​ចង​កង​របស់​ប្រដាប់​ពាក់​លើ​ទ្រូង ទៅ​នឹង​កង​របស់​អាវ​អេផូដ ដើម្បី​អោយ​ប្រដាប់​ពាក់​លើ​ទ្រូង​នោះ​ស្ថិត​នៅ​ពី​លើ​ខ្សែ​ក្រវាត់ ហើយ​កុំ​អោយ​របូត​ចេញ​ពី​អាវ​អេផូដ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="22">គេ​ធ្វើ​អាវ​វែង​មួយ​សំរាប់​ពាក់​ពី​ក្រោម​អាវ​អេផូដ​អំពី​ក្រណាត់ ដែល​ត្បាញ​ដោយ​អំបោះ​ពណ៌​ស្វាយ​ទាំង​អស់។</verse>
				<verse number="23">នៅ​ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ គេ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​ដូច​អាវ​ស្បែក។ គេ​ដេររឹម​ជុំវិញ​ប្រឡោះ​នោះ ដើម្បី​កុំ​អោយ​ឆាប់​រហែក គឺ​ដេរ​តាម​របៀប​ដេរ​ជាយ​អាវ​ស្បែក។</verse>
				<verse number="24">នៅ​តាម​ជាយ​អាវ​ខាង​ក្រោម គេ​ប៉ាក់​លំអ​ដោយ​រូប​ផ្លែ​ទទឹម​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដោយ​ប្រើ​អំបោះ​ធ្មៃ។</verse>
				<verse number="25">គេ​ក៏​ធ្វើ​កូន​កណ្ដឹង​ជា​ច្រើន​ពី​មាស​សុទ្ធ ហើយ​ដាក់​កូន​កណ្ដឹង​នោះ​នៅ​ចន្លោះ​រូប​ផ្លែ​ទទឹម​ជុំវិញ​ជាយ​អាវ​វែង។</verse>
				<verse number="26">គេ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ ឆ្លាស់​គ្នា​ជុំវិញ​ជាយ​អាវ​វែង សំរាប់​ពាក់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="27">គេ​បាន​ត្បាញ​អាវ​ក្នុង​ពី​អំបោះ​ធ្មៃ សំរាប់​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក។</verse>
				<verse number="28">គេ​ក៏​បាន​ធ្វើ​ឆ្នួត​ក្បាល​ពី​អំបោះ​ធ្មៃ និង​សញ្ញា​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​បូជាចារ្យ ព្រម​ទាំង​ធ្វើ​ខោ​ខ្លី​ពី​អំបោះ​ធ្មៃ</verse>
				<verse number="29">ខ្សែ​ក្រវាត់​ប៉ាក់​ធ្វើ​ពី​អំបោះ​ធ្មៃ លាយ​ជា​មួយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="30">គេ​បាន​ធ្វើ​គ្រឿង​អលង្ការ​ពី​មាស​សុទ្ធ មាន​រាង​ដូច​ផ្កា គឺ​ក្បាំង​សក្ការៈ ហើយ​គេ​ឆ្លាក់​អក្សរ​នៅ​លើ​នោះ ដូច​គេ​ឆ្លាក់​ត្រា​ថា «បូជា​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
				<verse number="31">គេ​ភ្ជាប់​គ្រឿង​អលង្ការ​នោះ​ទៅ​ផ្នែក​ខាង​លើ​នៃ​ឆ្នួត​ក្បាល ដោយ​ប្រើ​ខ្សែ​ពណ៌​ស្វាយ ដូច​ ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="32">ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​សង់​ព្រះពន្លា គឺ​ពន្លា​ជួប​ព្រះអម្ចាស់​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="33">គេ​នាំ​យក​ព្រះពន្លា​មក​ជូន​លោក​ម៉ូសេ គឺ​ក្រណាត់​ពន្លា និង​សម្ភារៈ​ទាំង​ប៉ុន្មាន​សំរាប់​ដំឡើង​ពន្លា មាន​ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ</verse>
				<verse number="34">ស្បែក​ពពែ​ឈ្មោល​លាប​ពណ៌​ក្រហម និង​ស្បែក​ផ្សោត សំរាប់​គ្រប​ពី​លើ​ក្រណាត់​ពន្លា និង​វាំងនន​ជា​រនាំង​របស់​ទីសក្ការៈ</verse>
				<verse number="35">ហិប​នៃ​សន្ធិសញ្ញា ព្រម​ទាំង​ឈើ​ស្នែង និង​គំរប​របស់​ហិប​នោះ។</verse>
				<verse number="36">តុ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​នំបុ័ង​សំរាប់​តម្កល់​ថ្វាយ​ព្រះជាម្ចាស់។</verse>
				<verse number="37">ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គ្រឿង​បរិក្ខារ​ប្រើប្រាស់​ជា​មួយ​ចង្កៀង និង​ប្រេង​សំរាប់​ដុត​បំភ្លឺ</verse>
				<verse number="38">អាសនៈ​មាស ប្រេង សំរាប់​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប និង​រនាំង​ទ្វារ​ពន្លា។</verse>
				<verse number="39">អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ជា​មួយ​អាសនៈ អាង​សំរាប់​ពិធី​ជំរះ​កាយ និង​កំណល់​របស់​អាង</verse>
				<verse number="40">រនាំង​របស់​ទីលាន ព្រម​ទាំង​បង្គោល ជើង​ទ្រ​វាំងនន​របស់​ទ្វារ​ចូល​ទីលាន ខ្សែ ចម្រឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា គឺ​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="41">សម្លៀកបំពាក់​ពិធី​បុណ្យ​ដែល​សំរាប់​ប្រើ​ក្នុង​ទីសក្ការៈ សម្លៀកបំពាក់​សក្ការៈ​របស់​មហា​បូជាចារ្យ​អើរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="42">ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​លោក​ម៉ូសេ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="43">ម៉ូសេ​បាន​ត្រួត​ពិនិត្យ​មើល​ការងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូច​ ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​មែន លោក​ក៏​អោយ​ពរ​ពួក​គេ។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះពន្លា និង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="3">ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា រួច​យក​វាំងនន​មក​បាំង។</verse>
				<verse number="4">ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​អោយ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។</verse>
				<verse number="5">ចូរ​ដាក់​អាសនៈ​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះពន្លា។</verse>
				<verse number="6">ចូរ​ដាក់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="7">ចូរ​ដាក់​អាង​សំរាប់​ពិធី​ជំរះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។</verse>
				<verse number="8">ចូរ​ដំឡើង​រនាំង​ទីលាន​នៅ​ជុំវិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទីលាន​ផង។</verse>
				<verse number="9">ចូរ​យក​ប្រេង​សំរាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះពន្លា​នឹង​ទៅ​ជា​សក្ការៈ។</verse>
				<verse number="10">ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។</verse>
				<verse number="11">ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។</verse>
				<verse number="12">ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​អោយ​ពួក​គេ។</verse>
				<verse number="13">ចូរ​យក​សម្លៀកបំពាក់​សក្ការៈ​មក​ពាក់​អោយ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​អោយ​បាន​វិសុទ្ធ ដើម្បី​អោយ​គាត់​បំពេញ​មុខងារ​ជា​បូជាចារ្យ*​បំរើ​យើង។</verse>
				<verse number="14">ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​អោយ​ពួក​គេ</verse>
				<verse number="15">ហើយ​ចាក់​ប្រេង​តែងតាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជពង្ស​របស់​ពួក​គេ មាន​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ»។</verse>
				<verse number="16">លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​អស់ ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​លោក។</verse>
				<verse number="17">ជន​ជាតិ​អ៊ីស្រាអែល​ដំឡើង​ព្រះពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="18">លោក​ម៉ូសេ​អោយ​គេ​ដំឡើង​ព្រះពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។</verse>
				<verse number="19">គេ​លាត​ក្រណាត់​បាំង​ព្រះពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ ព្រះអម្ចាស់ ​បង្គាប់​លោក​ម៉ូសេ។</verse>
				<verse number="20">លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គំរប​មក​គ្រប​លើ​ហិប​នោះ។</verse>
				<verse number="21">គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="22">គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា និង​នៅ​ពី​មុខ​វាំងនន</verse>
				<verse number="23">គេ​រៀបចំ​នំបុ័ង​សំរាប់​ថ្វាយ​ព្រះអម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="24">គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះពន្លា ទល់​មុខ​នឹង​តុ</verse>
				<verse number="25">គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="26">គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ពី​មុខ​វាំងនន។</verse>
				<verse number="27">គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="28">គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះពន្លា។</verse>
				<verse number="29">គេ​ដាក់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះពន្លា​របស់​ពន្លា​ជួប​ព្រះអម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ ព្រះអម្ចាស់ បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="30">គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។</verse>
				<verse number="31">លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សំរាប់​ពិធី​លាង​ដៃ និង​លាង​ជើង។</verse>
				<verse number="32">ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជំរះ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="33">នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​អោយ​គេ​ដំឡើង​រនាំង​របស់​ទីលាន នៅ​ជុំវិញ​ព្រះពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទីលាន។</verse>
				<verse number="34">ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ព្រះពន្លា។</verse>
				<verse number="35">លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ព្រះពន្លា។</verse>
				<verse number="36">ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះពន្លា ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។</verse>
				<verse number="37">ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះពន្លា​ទេ ជន​ជាតិ​អ៊ីស្រាអែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។</verse>
				<verse number="38">គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រាអែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​លើ​ព្រះពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។</verse>
			</chapter>
		</book>
		<book number="3">
			<chapter number="1">
				<verse number="1">ព្រះអម្ចាស់ ​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​មាន​ព្រះបន្ទូល​មក​លោក​ថា៖</verse>
				<verse number="2">«ចូរ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចង់​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ គេ​អាច​ថ្វាយ​គោ ឬ​ចៀម​ជា​តង្វាយ​បាន។</verse>
				<verse number="3">ប្រសិន​បើ​តង្វាយ​នោះ​ជា​គោ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​ទូល​សូម​ព្រះអង្គ​ទទួល​យក។</verse>
				<verse number="4">ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះអម្ចាស់ ​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​អោយ​រួច​ពី​បាប។</verse>
				<verse number="5">គេ​ចាក់​ក​គោ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ពួក​បូជាចារ្យ*​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​គោ​ថ្វាយ​ ព្រះអម្ចាស់ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="6">គេ​ត្រូវ​ពន្លាត់​ស្បែក​គោ​នោះ ហើយ​កាប់​សាច់​ជា​ដុំ​ៗ។</verse>
				<verse number="7">ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ រួច​បង្គរ​អុស​ពី​លើ</verse>
				<verse number="8">ព្រម​ទាំង​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។</verse>
				<verse number="9">គេ​ត្រូវ​យក​ទឹក​លាង​ពោះវៀន និង​ជើង​គោ រួច​បូជាចារ្យ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ប្រសិន​បើ​តង្វាយ​នោះ​ជា​ចៀម ឬ​ពពែ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="11">គេ​ត្រូវ​ចាក់​ក​សត្វ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="12">គេ​កាប់​សាច់​ជា​ដុំ​ៗ ហើយ​បូជាចារ្យ​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។</verse>
				<verse number="13">គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះវៀន និង​ជើង​សត្វ ហើយ​បូជាចារ្យ​ថ្វាយ​អ្វី​ៗ​ទាំង​អស់​ទៅ​ ព្រះអម្ចាស់ រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ប្រសិន​បើ​តង្វាយ​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ ព្រះអម្ចាស់ គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ថ្វាយ។</verse>
				<verse number="15">បូជាចារ្យ​យក​សត្វ​នោះ​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ គាត់​ត្រូវ​កាត់​ក្បាល​វា​ចេញ រួច​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក គាត់​ត្រូវ​សំរក់​ឈាម​សត្វ​នោះ នៅ​លើ​គែម​របស់​អាសនៈ។</verse>
				<verse number="16">គាត់​ត្រូវ​យក​គែ​វា​ចេញ ព្រម​ទាំង​បោច​រោម​វា ហើយ​បោះ​ចោល​នៅ​ខាង​កើត​អាសនៈ ត្រង់​កន្លែង​ដាក់​ផេះ។</verse>
				<verse number="17">គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្ដាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​បូជាចារ្យ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="2">
				<verse number="1">«ប្រសិន​បើ​នរណា​ម្នាក់​ចង់​យក​ម្សៅ​មក​ថ្វាយ​ជា​តង្វាយ ចំពោះ​ ព្រះអម្ចាស់ គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង</verse>
				<verse number="2">ហើយ​យក​តង្វាយ​នោះ​មក​ជូន​ពួក​បូជាចារ្យ* ជា​កូន​លោក​អើរ៉ុន។ គេ​ត្រូវ​យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់​មក រួច​បូជាចារ្យ​ម្នាក់​យក​តង្វាយ​នេះ​ទៅ​ដុត​នៅ​លើ​អាសនៈ ដើម្បី​ទុក​ជា​ទី​រំលឹក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="3">រីឯ​តង្វាយ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញបូជា​ដែល​គេ​ថ្វាយ​ចំពោះ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ដុត​ចំអិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​មាន​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។</verse>
				<verse number="5">ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង ឥត​មាន​មេ។</verse>
				<verse number="6">ត្រូវ​កាត់​នំ​នោះ​ជា​ដុំ​ៗ ហើយ​ច្រួច​ប្រេង​ពី​លើ។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។</verse>
				<verse number="7">ប្រសិន​បើ​តង្វាយ​ដែល​អ្នក​យក​មក​ថ្វាយ​នោះ ជា​នំ​ចៀន ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ដ លាយ​ជា​មួយ​ប្រេង។</verse>
				<verse number="8">អ្នក​ត្រូវ​នាំ​យក​តង្វាយ​ជា​ធញ្ញជាតិ​ដែល​ចំអិន​ហើយ​នោះ មក​ថ្វាយ​ ព្រះអម្ចាស់ គឺ​លើក​ជូន​បូជាចារ្យ ហើយ​បូជាចារ្យ​យក​តង្វាយ​នោះ​ឆ្ពោះ​ទៅ​អាសនៈ។</verse>
				<verse number="9">លោក​បូជាចារ្យ​យក​តង្វាយ​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក*។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="10">រីឯ​តង្វាយ​នៅ​សល់​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​របស់​លោក គឺ​ជា​ចំណែក​ដ៏វិសុទ្ធ​បំផុត​នៃ​យញ្ញបូជា ដែល​គេ​ថ្វាយ​ចំពោះ​ ព្រះអម្ចាស់ ។</verse>
				<verse number="11">មិន​ត្រូវ​យក​តង្វាយ​ម្សៅ​ដែល​មាន​មេ មក​ថ្វាយ​ ព្រះអម្ចាស់ ​ទេ គឺ​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ដុត​ថ្វាយ​ ព្រះអម្ចាស់ មិន​ត្រូវ​មាន​មេ ឬ​ទឹក​ឃ្មុំ​ឡើយ។</verse>
				<verse number="12">អ្នក​អាច​ថ្វាយ​តង្វាយ​ទាំង​នេះ​ចំពោះ​ ព្រះអម្ចាស់ ជា​តង្វាយ​ផល​ដំបូង។ ប៉ុន្តែ មិន​ត្រូវ​យក​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ ទុក​ជា​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ឡើយ។</verse>
				<verse number="13">ត្រូវ​លាយ​អំបិល​​ជា​មួយ​តង្វាយ​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​អ្នក​យក​មក​ថ្វាយ​ព្រះអម្ចាស់។ កុំ​ភ្លេច​លាយ​អំបិល​ជា​មួយ​តង្វាយ​របស់​អ្នក​ឡើយ ដ្បិត​អំបិល​ជា​និមិត្តរូប​ពី​សម្ពន្ធមេត្រី​ដែល​ព្រះជាម្ចាស់​បាន​ចង​ជា​មួយ​អ្នក។ ហេតុ​នេះ ត្រូវ​យក​អំបិល​មក​ថ្វាយ​ជា​មួយ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​អ្នក។</verse>
				<verse number="14">ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចំរូត​របស់​អ្នក​មក​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ​ទុក​ជា​តង្វាយ​ផល​ដំបូង។</verse>
				<verse number="15">ត្រូវ​ចាក់​ប្រេង​ពី​លើ ហើយ​ដាក់​គ្រឿង​ក្រអូប​ផង។ នេះ​ជា​តង្វាយ​ធញ្ញជាតិ។</verse>
				<verse number="16">បូជាចារ្យ​យក​អំបុក​មួយ​ចំណែក ដែល​លាយ​ជា​មួយ​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ ទៅ​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក។ នេះ​ជា​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="3">
				<verse number="1">«ប្រសិន​បើ​នរណា​ម្នាក់​យក​គោ​មក​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព ទោះបី​គោ​នោះ​ឈ្មោល ឬ​ញី​ក្ដី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="2">គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះអម្ចាស់។ ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​គោ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="3">យញ្ញបូជា​មេត្រីភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ ព្រះអម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន</verse>
				<verse number="4">ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។</verse>
				<verse number="5">បូជាចារ្យ​ជា​កូន​របស់​លោក​អើរ៉ុន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​នឹង​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ប្រសិន​បើ​តង្វាយ​ដែល​គេ​យក​មក​ថ្វាយ​នោះ​ជា​ចៀម គេ​ត្រូវ​យក​ចៀម​ឈ្មោល ឬ​ញី​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ ព្រះអម្ចាស់ ទុក​ជា​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="7">ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ថ្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="8">គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ បន្ទាប់​មក ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="9">យញ្ញបូជា​មេត្រីភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ ព្រះអម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន</verse>
				<verse number="10">ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។</verse>
				<verse number="11">បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដែល​គេ​ដុត​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​ពពែ​ញី គេ​ត្រូវ​យក​វា​មក​ថ្វាយ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="13">គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ បន្ទាប់​មក ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="14">តង្វាយ​មួយ​ចំណែក​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ ព្រះអម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន</verse>
				<verse number="15">ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។</verse>
				<verse number="16">បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែល​ ព្រះអម្ចាស់ ​ហាម​ឃាត់ ត្រូវ​ធ្វើ​ដូច​ត​ទៅ:</verse>
				<verse number="3">ប្រសិន​បើ​មហា​បូជាចារ្យ*​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​បណ្ដាល​អោយ​ប្រជាជន​ទាំង​មូល​មាន​ទោស នោះ​លោក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="4">លោក​នាំ​គោ​ស្ទាវ​នោះ​មក​ថ្វាយ​ ព្រះអម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="5">លោក​មហា​បូជាចារ្យ​ត្រូវ​យក​ឈាម​គោ ចូល​មក​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="6">រួច​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ខាង​មុខ​វាំងនន​ទីសក្ការៈ។</verse>
				<verse number="7">លោក​យក​ឈាម​នោះ​ទៅ​លាប​លើ​ស្នែង​អាសនៈ​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញបូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="8">លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន</verse>
				<verse number="9">ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។</verse>
				<verse number="10">បូជាចារ្យ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​ថ្វាយ​យញ្ញបូជា ដូច​គេ​ដុត​ចំណែក​របស់​យញ្ញបូជា​មេត្រីភាព​ដែរ។</verse>
				<verse number="11">រីឯ​ស្បែក​គោ សាច់​ទាំង​អស់ ក្បាល ជើង ពោះវៀន និង​លាមក</verse>
				<verse number="12">ពោល​គឺ​គោ​ទាំង​មូល​ត្រូវ​យក​ចេញ​ទៅ​ក្រៅ​ជំរំ ត្រង់​កន្លែង​បរិសុទ្ធ សំរាប់​ចាក់​ផេះ ហើយ​ដុត​វា​នៅ​លើ​អុស​ដែល​កំពុង​ឆេះ ត្រង់​កន្លែង​ចាក់​ផេះ​នោះ»។</verse>
				<verse number="13">«ប្រសិន​បើ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា ហើយ​ក្រុមជំនុំ​មិន​បាន​ដឹង គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស</verse>
				<verse number="14">នៅ​ពេល​សហគមន៍​ដឹង​ពី​កំហុស​របស់​ខ្លួន ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​រំដោះ​បាប​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="15">អស់​លោក​ព្រឹទ្ធាចារ្យ*​របស់​សហគមន៍​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ព្រឹទ្ធាចារ្យ​មួយ​រូប​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="16">លោក​មហា​បូជាចារ្យ*​យក​ឈាម​គោ​បា​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="17">លោក​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ខាង​មុខ​វាំងនន។</verse>
				<verse number="18">លោក​យក​ឈាម​នោះ​លាប​លើ​ស្នែង​អាសនៈ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ បន្ទាប់​មក លោក​យក​ឈាម​ដែល​នៅ​សល់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​ធ្វើ​យញ្ញបូជា ដែល​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="19">លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា​ដុត​នៅ​លើ​អាសនៈ។</verse>
				<verse number="20">លោក​ធ្វើ​ពិធី​ថ្វាយ​យញ្ញបូជា​គោ​បា​នេះ ដូច​លោក​ធ្វើ​ចំពោះ​គោ​បា​សំរាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជាជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។</verse>
				<verse number="21">បន្ទាប់​មក លោក​យក​គោ​បា​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ដុត​វា ដូច​ដុត​គោ​សំរាប់​រំដោះ​បាប​ដែរ។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប​របស់​សហគមន៍​អ៊ីស្រាអែល»។</verse>
				<verse number="22">«ប្រសិន​បើ​មេ​ដឹក​នាំ​ណា​មួយ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​គាត់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស</verse>
				<verse number="23">នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះអម្ចាស់។</verse>
				<verse number="24">គាត់​ដាក់​ដៃ​លើ​ក្បាល​ពពែ​ឈ្មោល​នោះ ហើយ​ចាក់​ក​វា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="25">លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។</verse>
				<verse number="26">លោក​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។</verse>
				<verse number="27">ប្រសិន​បើ​ប្រជាជន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស</verse>
				<verse number="28">នៅ​ពេល​គាត់​ដឹង​ពី​កំហុស​របស់​ខ្លួន​ហើយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សូម​អោយ​រួច​ពី​បាប។</verse>
				<verse number="29">គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​ចាក់​ក​វា នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="30">លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួច​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។</verse>
				<verse number="31">លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​អោយ​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។​</verse>
				<verse number="32">ប្រសិន​បើ​អ្នក​នោះ​ចង់​ថ្វាយ​ចៀម​ជា​តង្វាយ​រំដោះ​បាប គេ​ត្រូវ​ថ្វាយ​ចៀម​ញី​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="33">គាត់​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​ចាក់​ក​វា​នៅ​ត្រង់​កន្លែង​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="34">លោក​បូជាចារ្យ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ហើយ​លោក​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។</verse>
				<verse number="35">លោក​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ដែរ។ លោក​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ ព្រះអម្ចាស់ ។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ប្រសិន​បើ​នរណា​ម្នាក់​ជា​សាក្សី បាន​ឮ​មនុស្ស​ម្នាក់​ទៀត​និយាយ​ស្បថ​បំពាន ហើយ​មិន​ព្រម​ប្រាប់​ពី​ហេតុការណ៍​ដែល​ខ្លួន​បាន​ឃើញ និង​បាន​ឮ​ទេ​នោះ គាត់​មាន​បាប ហើយ​ត្រូវ​ទទួល​ទោស។​</verse>
				<verse number="2">ប្រសិន​បើ​នរណា​ម្នាក់​ប៉ះពាល់​អ្វី​មួយ​ដែល​មិន​បរិសុទ្ធ ដូច​ជា​ប៉ះពាល់​ខ្មោច​សត្វ​ព្រៃ ឬ​សត្វ​ស្រុក​ដែល​មិន​បរិសុទ្ធ ឬ​ខ្មោច​សត្វ​លូន​វារ​ដែល​មិន​បរិសុទ្ធ ទោះ​បី​គេ​ប៉ះពាល់​ដោយ​អចេតនា​ក្ដី ក៏​គេ​ត្រូវ​សៅហ្មង បណ្ដាល​អោយ​ខ្លួន​មាន​ទោស​ដែរ។​</verse>
				<verse number="3">ប្រសិន​បើ​នរណា​ម្នាក់​ប៉ះពាល់​មនុស្ស​មិន​បរិសុទ្ធ​ដោយ​អចេតនា ធ្វើ​អោយ​ខ្លួន​ឯង​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ​នោះ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។​</verse>
				<verse number="4">ប្រសិន​បើ​នរណា​ម្នាក់​ស្បថ​លេង​ដោយ​អចេតនា ជា​សម្បថ​ដែល​មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ ទោះ​បី​អំពី​រឿង​អ្វី​ក៏​ដោយ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។​</verse>
				<verse number="5">ពេល​នរណា​ម្នាក់​មាន​ទោស ដោយ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ដូច​ខាង​លើ​នេះ គេ​ត្រូវ​សារ​ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="6">បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ មក​ថ្វាយ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​សំរាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ។</verse>
				<verse number="7">«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធភាព​នឹង​ថ្វាយ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="8">គាត់​ត្រូវ​យក​សត្វ​ទាំង​នោះ​ទៅ​ជូន​លោក​បូជាចារ្យ។ មុន​ដំបូង លោក​ត្រូវ​ថ្វាយ​សត្វ​មួយ​ជា​យញ្ញបូជា​រំដោះ​បាប គឺ​លោក​មួល​ក​សត្វ​នោះ តែ​មិន​ផ្ដាច់​ក្បាល​វា​ចេញ​ពី​ខ្លួន​ទេ។</verse>
				<verse number="9">លោក​យក​ឈាម​ខ្លះ​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​នោះ ប្រោះ​ទៅ​លើ​ជញ្ជាំង​អាសនៈ ហើយ​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​របស់​អាសនៈ។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="10">បន្ទាប់​មក លោក​បូជាចារ្យ​ថ្វាយ​សត្វ​ទី​ពីរ​ជា​តង្វាយ​ដុត​ទាំង​មូល ស្រប​តាម​ច្បាប់។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។</verse>
				<verse number="11">ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="12">គេ​យក​ម្សៅ​នោះ​ទៅ​ជូន​លោក​បូជាចារ្យ។ លោក​បូជាចារ្យ យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ទុក​ជា​ទី​រំលឹក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញបូជា​ឯ​ទៀត​ៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ នេះ​ជា​តង្វាយ​រំដោះ​បាប។</verse>
				<verse number="13">លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជាចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀត​ៗ​ដែរ»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="15">«ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំពាន​លើ​ក្រឹត្យវិន័យ​ស្ដី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះអង្គ ដើម្បី​រំដោះ​ខ្លួន​អោយ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="16">ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជាចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញបូជា​លោះ​បាប ហើយ​ព្រះជាម្ចាស់​នឹង​អត់ទោស​អោយ​គាត់។</verse>
				<verse number="17">ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស</verse>
				<verse number="18">គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន មក​ជូន​លោក​បូជាចារ្យ ដោយ​គិត​តាម​តម្លៃ​យញ្ញបូជា សំរាប់​រំដោះ​ខ្លួន​អោយ​រួច​ពី​បាប។ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។</verse>
				<verse number="19">នេះ​ជា​យញ្ញបូជា​លោះ​បាប ដ្បិត​អ្នក​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="6">
				<verse number="1">​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ ព្រះអម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន</verse>
				<verse number="3">ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទបាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត</verse>
				<verse number="4">មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​អោយ​ម្ចាស់​ដើម​វិញ។</verse>
				<verse number="5">អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស​ នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។</verse>
				<verse number="6">បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជាចារ្យ​សំរាប់​ថ្វាយ​ ព្រះអម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញបូជា​លោះ​បាប។</verse>
				<verse number="7">នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់ទោស​អោយ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="9">«ចូរ​បង្គាប់​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល*: ត្រូវ​ទុក​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូតទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​អោយ​ឆេះ​រហូត។</verse>
				<verse number="10">បូជាចារ្យ​ត្រូវ​ពាក់​អាវ​វែង និង​ស្លៀក​ខោ​ខ្លី​ធ្វើ​ពី​ក្រណាត់​ទេសឯក ហើយ​កើប​ផេះ​ដែល​បាន​មក​ពី​ការ​បូជា​តង្វាយ​ដុត​ទាំង​មូល​នោះ​ចេញ​ពី​អាសនៈ យក​វា​ទៅ​ដាក់​នៅ​ក្បែរ​អាសនៈ។</verse>
				<verse number="11">បន្ទាប់​មក គាត់​ត្រូវ​ផ្លាស់​សម្លៀកបំពាក់ រួច​យក​ផេះ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ចាក់​នៅ​កន្លែង​មួយ​បរិសុទ្ធ*។</verse>
				<verse number="12">ត្រូវ​អោយ​ភ្លើង​នៅ​លើ​អាសនៈ​ឆេះ​រហូត គឺ​មិន​ត្រូវ​អោយ​រលត់​ឡើយ។ រាល់​ព្រឹក បូជាចារ្យ​ត្រូវ​តែ​ថែម​អុស ហើយ​ដាក់​តង្វាយ​ដុត​ទាំង​មូល​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​នៃ​យញ្ញបូជា​មេត្រីភាព​ថែម​ទៀត​ផង។</verse>
				<verse number="13">ត្រូវ​ទុក​ភ្លើង​អោយ​ឆេះ​នៅ​លើ​អាសនៈ​ជានិច្ច គឺ​មិន​ត្រូវ​អោយ​រលត់​ឡើយ»។</verse>
				<verse number="14">«នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​តង្វាយ​ម្សៅ: កូន​ៗ​របស់​អើរ៉ុន​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​នៅ​មុខ​អាសនៈ។</verse>
				<verse number="15">បូជាចារ្យ​មួយ​រូប​យក​ម្សៅ​ម៉ដ្ដ​មួយ​ក្ដាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="16">រីឯ​ម្សៅ​ដែល​នៅ​សល់​ត្រូវ​បាន​ទៅ​អើរ៉ុន និង​កូន​របស់​គាត់។ ប៉ុន្តែ ពួក​គេ​ត្រូវ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​នេះ ដោយ​ឥត​មាន​មេ​ឡើយ។ ពួក​គេ​ត្រូវ​បរិភោគ​នៅ​ត្រង់​កន្លែង​ដ៏​សក្ការៈ ក្នុង​ទីលាន​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="17">មិន​ត្រូវ​ដុត​នំបុ័ង​នេះ​លាយ​ជា​មួយ​មេ​ឡើយ ដ្បិត​ជា​ចំណែក​ដែល​ព្រះអម្ចាស់​យក​ចេញ​ពី​តង្វាយ​ដុត សំរាប់​ពួក​គេ។ នេះ​ជា​ចំណែក​ដ៏វិសុទ្ធ*​បំផុត ដូច​យញ្ញបូជា​រំដោះ​បាប និង​យញ្ញបូជា​លោះ​បាប​ដែរ។</verse>
				<verse number="18">មាន​តែ​ប្រុស​ៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ ព្រះអម្ចាស់ ទុក​សំរាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វី​ៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="20">«នៅ​ពេល​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​បូជាចារ្យ ពួក​គេ​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​ទម្ងន់​មួយ​ភាគ​ដប់​នៃ​អេផា*​មក​ថ្វាយ​ ព្រះអម្ចាស់ ទុក​ជា​តង្វាយ​អចិន្ត្រៃយ៍ គឺ​ពាក់​កណ្ដាល​ថ្វាយ​ពេល​ព្រឹក ហើយ​ពាក់​កណ្ដាល​ទៀត​ថ្វាយ​ពេល​ល្ងាច។</verse>
				<verse number="21">ត្រូវ​យក​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង រួច​ចាក់​វា​ដុត​ក្នុង​ពុម្ព។ លុះ​នំ​ឆ្អិន​ហើយ ត្រូវ​កាត់​ជា​ដុំ​ៗ មុន​នឹង​លើក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="22">កូន​របស់​អើរ៉ុន ដែល​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​មហា​បូជាចារ្យ*​បន្ត​ពី​គាត់ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ដែរ គឺ​ជា​តង្វាយ​ដែល​ត្រូវ​តែ​ដុត​ទាំង​អស់ ថ្វាយ​ ព្រះអម្ចាស់ ជា​រៀង​រហូត។</verse>
				<verse number="23">នៅ​ពេល​បូជាចារ្យ​ថ្វាយ​តង្វាយ​ម្សៅ ត្រូវ​តែ​ដុត​ទាំង​អស់​ថ្វាយ​ ព្រះអម្ចាស់ គឺ​មិន​ត្រូវ​ទុក​បរិភោគ​ឡើយ»។</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="25">«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ក្រឹត្យវិន័យ*​ស្ដី​អំពី​ការ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប: ចូរ​ចាក់​ក​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ*​បំផុត។</verse>
				<verse number="26">បូជាចារ្យ​ដែល​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទីលាន​នៃ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="27">អ្វី​ៗ​ដែល​ប៉ះ​នឹង​សាច់​របស់​សត្វ​នោះ​នឹង​បាន​វិសុទ្ធ។ ប្រសិន​បើ​មាន​ឈាម​ខ្ទាត​ប្រឡាក់​អាវ ត្រូវ​លាង​កន្លែង​ប្រឡាក់​នោះ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ។</verse>
				<verse number="28">ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​ដី ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​បំបែក​ថ្លាង​នោះ​ចោល។ ប្រសិន​បើ​គេ​ចំអិន​សាច់​ក្នុង​ថ្លាង​លង្ហិន​ក្រោយ​ពី​ចំអិន​រួច ត្រូវ​តែ​យក​ថ្លាង​ទៅ​ដុស និង​លាង​ក្នុង​ទឹក។</verse>
				<verse number="29">ក្នុង​ក្រុម​គ្រួសារ​របស់​បូជាចារ្យ មាន​តែ​ប្រុស​ៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។</verse>
				<verse number="30">រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទីសក្ការៈ​នៃ​ពន្លា​ជួប​ព្រះអម្ចាស់ សំរាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។​</verse>
			</chapter>
			<chapter number="7">
				<verse number="1">«នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​លោះ​បាប គឺ​ជា​យញ្ញបូជា​ដ៏វិសុទ្ធ*​បំផុត។</verse>
				<verse number="2">ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="3">គេ​ថ្វាយ​ខ្លាញ់​ទាំង​អស់ កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​ពោះវៀន</verse>
				<verse number="4">ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។</verse>
				<verse number="5">លោក​បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​លើ​អាសនៈ ជា​តង្វាយ​ដុត នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ នេះ​ជា​យញ្ញបូជា​លោះ​បាប។</verse>
				<verse number="6">ក្នុង​ក្រុម​គ្រួសារ​របស់​បូជាចារ្យ មាន​តែ​ប្រុស​ៗ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ​សាច់​នេះ។ គេ​ត្រូវ​បរិភោគ​សាច់​នេះ​នៅ​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។</verse>
				<verse number="7">ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​ស្ដី​អំពី​យញ្ញបូជា​លោះ​បាប ក៏​ដូច​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​រំដោះ​បាប​ដែរ។ សាច់​របស់​សត្វ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ ដែល​ធ្វើ​ពិធី​រំដោះ​បាប»។</verse>
				<verse number="8">«ប្រសិន​បើ​បូជាចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​នរណា​ម្នាក់ ស្បែក​សត្វ​ដែល​គេ​ថ្វាយ​នោះ ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ។</verse>
				<verse number="9">តង្វាយ​ម្សៅ​ទាំង​អស់ ទោះ​បី​នំ​ដែល​ដុត​ក្នុង​ឡ ឬ​ដុត​ក្នុង​ពុម្ព ឬ​នំ​ចៀន ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ​ដែល​ធ្វើ​ពិធី​នោះ។</verse>
				<verse number="10">រីឯ​តង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្ដី ត្រូវ​បាន​ជា​ចំណែក​ស្មើ​ៗ​គ្នា សំរាប់​កូន​ទាំង​អស់​របស់​អើរ៉ុន»។</verse>
				<verse number="11">«នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​យញ្ញបូជា​មេត្រីភាព ដែល​គេ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សំរាប់​សំដែង​ការ​អរ​ព្រះគុណ​ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញបូជា​សំរាប់​អរ​ព្រះគុណ។</verse>
				<verse number="13">គេ​ត្រូវ​យក​នំបុ័ង​ដែល​មាន​មេ​មក​ថ្វាយ រួម​ជា​មួយ​យញ្ញបូជា​មេត្រីភាព​សំរាប់​អរ​ព្រះគុណ​ដែរ។</verse>
				<verse number="14">ត្រូវ​រំលែក​នំ​ដែល​គេ​យក​មក​ថ្វាយ ក្នុង​ប្រភេទ​នីមួយៗ​យក​នំ​មួយ ទុក​សំរាប់​ ព្រះអម្ចាស់ គឺ​ជា​ចំណែក​របស់​បូជាចារ្យ ដែល​ធ្វើ​ពិធី​ប្រោះ​ឈាម​សត្វ ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="15">រីឯ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព សំរាប់​អរ​ព្រះគុណ ត្រូវ​តែ​បរិភោគ​អោយ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​អោយ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។</verse>
				<verse number="16">ប្រសិន​បើ​យញ្ញបូជា​ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ត្រូវ​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញបូជា នៅ​ថ្ងៃ​នោះ ហើយ​សាច់​នៅ​សល់​ក៏​អាច​បរិភោគ​រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។</verse>
				<verse number="17">ប៉ុន្តែ បើ​មាន​សាច់​នៃ​យញ្ញបូជា​នេះ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី គេ​ត្រូវ​តែ​ដុត​វា។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព អ្នក​នោះ​នឹង​នាំ​អោយ​ខ្លួន​មាន​ទោស។ ព្រះអម្ចាស់​មិន​ព្រម​ទទួល​យញ្ញបូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញបូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅហ្មង។</verse>
				<verse number="19">ប្រសិន​បើ​សាច់​នោះ​ទៅ​ប៉ះ​នឹង​វត្ថុ​មិន​បរិសុទ្ធ មិន​ត្រូវ​បរិភោគ​វា​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។ មាន​តែ​អ្នក​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​បរិភោគ​សាច់​នៃ​យញ្ញបូជា​បាន។</verse>
				<verse number="20">ប្រសិន​បើ​នរណា​ម្នាក់​មិន​បរិសុទ្ធ ហើយ​បរិភោគ​សាច់​នៃ​យញ្ញបូជា​មេត្រីភាព​ដែល​គេ​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​តែ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន។</verse>
				<verse number="21">រីឯ​អ្នក​ដែល​ប៉ះពាល់​វត្ថុ​មិន​បរិសុទ្ធ មនុស្ស​មិន​បរិសុទ្ធ ឬ​សត្វ​មិន​បរិសុទ្ធ ឬ​អ្វី​ៗ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម រួច​បរិភោគ​សាច់​របស់​យញ្ញបូជា​មេត្រីភាព ដែល​គេ​ថ្វាយ​ ព្រះអម្ចាស់ ក៏​ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន​ដែរ»។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="23">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ជា​ដាច់​ខាត។</verse>
				<verse number="24">រីឯ​ខ្លាញ់​របស់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក​សម្លាប់ នោះ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន តែ​មិន​ត្រូវ​បរិភោគ​ឡើយ។</verse>
				<verse number="25">ប្រសិន​បើ​នរណា​បរិភោគ​ខ្លាញ់​សត្វ ដែល​គេ​បាន​ថ្វាយ​ជា​យញ្ញបូជា​ចំពោះ​ ព្រះអម្ចាស់ ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន។</verse>
				<verse number="26">ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្ដី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ឡើយ។</verse>
				<verse number="27">អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​កុលសម្ព័ន្ធ​របស់​ខ្លួន”»។​</verse>
				<verse number="28">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="29">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​យញ្ញបូជា​មេត្រីភាព គេ​ត្រូវ​យក​ចំណែក​របស់​ ព្រះអម្ចាស់ ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="30">គេ​ត្រូវ​យក​តង្វាយ​ដុត​ដែល​ជា​ចំណែក​របស់​ ព្រះអម្ចាស់ មក​ថ្វាយ​ព្រះអង្គ ដោយ​ផ្ទាល់​ដៃ គឺ​មាន​ខ្លាញ់ និង​សាច់​ទ្រូង ដែល​ត្រូវ​លើក​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="31">បូជាចារ្យ​ដុត​ខ្លាញ់​នៅ​លើ​អាសនៈ រីឯ​សាច់​ទ្រូង​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​ៗ​របស់​គាត់។</verse>
				<verse number="32">ត្រូវ​រំលែក​ភ្លៅ​ស្ដាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​នោះ ជូន​ទៅ​បូជាចារ្យ​ផង​ដែរ។</verse>
				<verse number="33">ភ្លៅ​ស្ដាំ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ​ណា​ដែល​ថ្វាយ​ខ្លាញ់ និង​ឈាម​នៅ​លើ​អាសនៈ។</verse>
				<verse number="34">យើង​នឹង​យក​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ និង​ភ្លៅ​ដែល​គេ​រំលែក​ពី​យញ្ញបូជា​មេត្រីភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រគល់​អោយ​បូជាចារ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ប្រគល់​ចំណែក​ទាំង​នេះ​ជូន​បូជាចារ្យ រហូត​ត​រៀង​ទៅ។</verse>
				<verse number="35">នេះ​ជា​ចំណែក​នៃ​យញ្ញបូជា​ដែល​ត្រូវ​បាន​ទៅ​លោក​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែងតាំង​ជា​បូជាចារ្យ​បំរើ​ ព្រះអម្ចាស់ ។</verse>
				<verse number="36">ព្រះអម្ចាស់ ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​ជា​បូជាចារ្យ។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែប្រួល​ឡើយ»។</verse>
				<verse number="37">នេះ​ជា​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ស្ដី​អំពី​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញបូជា​រំដោះ​បាប យញ្ញបូជា​លោះ​បាប យញ្ញបូជា​សំរាប់​តែងតាំង​បូជាចារ្យ និង​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="38">ព្រះអម្ចាស់ ​ប្រគល់​ក្រឹត្យវិន័យ​ទាំង​នេះ​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ីណៃ នា​ថ្ងៃ​ដែល​ព្រះអង្គ​បង្គាប់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​ស៊ីណៃ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀកបំពាក់​បូជាចារ្យ ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង ព្រម​ទាំង​គោ​បា​សំរាប់​យញ្ញបូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ</verse>
				<verse number="3">រួច​ប្រមូល​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​អោយ​មក​ជួបជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់»។</verse>
				<verse number="4">លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ ព្រះអម្ចាស់ គឺ​លោក​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល អោយ​មក​ជួបជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="5">លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​ធ្វើ»។</verse>
				<verse number="6">លោក​នាំ​លោក​អើរ៉ុន និង​កូន​ៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​ពួក​គេ។</verse>
				<verse number="7">លោក​ពាក់​អាវ​វែង​ជូន​លោក​អើរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ*​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។</verse>
				<verse number="8">លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អើរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​យូរីម និង​ធូមីម*។</verse>
				<verse number="9">លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អើរ៉ុន ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។​</verse>
				<verse number="10">លោក​ម៉ូសេ​យក​ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ទុក​ជា​សក្ការៈ។</verse>
				<verse number="11">លោក​ប្រោះ​ប្រេង​ប្រាំពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។</verse>
				<verse number="12">លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​អោយ​វិសុទ្ធ*។</verse>
				<verse number="13">លោក​ម៉ូសេ​បាន​នាំ​កូន​ៗ​របស់​លោក​អើរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​អោយ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​អោយ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="14">លោក​ម៉ូសេ​នាំ​គោ​បា​សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។</verse>
				<verse number="15">លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជំរះ​អាសនៈ​អោយ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។​</verse>
				<verse number="16">លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះវៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។</verse>
				<verse number="17">រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="18">លោក​នាំ​ចៀម​ឈ្មោល​សំរាប់​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។</verse>
				<verse number="19">លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="20">លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំ​ៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។</verse>
				<verse number="21">លោក​យក​ទឹក​លាង​ពោះវៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="22">លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ។ លោក​អើរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។</verse>
				<verse number="23">លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​លោក​អើរ៉ុន។</verse>
				<verse number="24">បន្ទាប់​មក លោក​ក៏​នាំ​កូន​ៗ​លោក​អើរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="25">លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះវៀន អ្វី​ៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ</verse>
				<verse number="26">រួច​យក​នំបុ័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។</verse>
				<verse number="27">លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អើរ៉ុន និង​កូន​ៗ រួច​បង្គាប់​អោយ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="28">បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញបូជា​សំរាប់​តែងតាំង​បូជាចារ្យ ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="29">លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញបូជា​សំរាប់​តែងតាំង​បូជាចារ្យ លើក​ថ្វាយ​ ព្រះអម្ចាស់ ។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="30">លោក​ម៉ូសេ​យក​ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀកបំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូន​ៗ​របស់​លោក​អើរ៉ុន ព្រម​ទាំង​សម្លៀកបំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀកបំពាក់​របស់​ពួក​គេ អោយ​ទៅ​ជា​វិសុទ្ធ។</verse>
				<verse number="31">លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អើរ៉ុន និង​កូន​ៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំបុ័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សំរាប់​ពិធី​តែងតាំង​ជា​បូជាចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​បរិភោគ។</verse>
				<verse number="32">សាច់ និង​នំបុ័ង ដែល​នៅ​សល់​ត្រូវ​ដុត​ចោល។</verse>
				<verse number="33">អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែងតាំង​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="34">ព្រះអម្ចាស់ ​ផ្ទាល់​បញ្ជា​អោយ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។</verse>
				<verse number="35">អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បំរើ​ ព្រះអម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះជាម្ចាស់»។</verse>
				<verse number="36">លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ថ្ងៃ​ទី​ប្រាំបី លោក​ម៉ូសេ​កោះ​ហៅ​លោក​អើរ៉ុន កូន​ប្រុស​របស់​លោក និង​អស់​លោក​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​អោយ​មក។</verse>
				<verse number="2">លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="3">បន្ទាប់​មក ត្រូវ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សំរាប់​ធ្វើ​ជា​យញ្ញបូជា​រំដោះ​បាប ព្រម​ទាំង​កូន​គោ និង​កូន​ចៀម​មួយ ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="4">ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ថ្វាយ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​មេត្រីភាព រួម​ជា​មួយ​តង្វាយ​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះអម្ចាស់ ​នឹង​បង្ហាញ​ព្រះអង្គ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។</verse>
				<verse number="5">ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​បង្គាប់ មក​ដាក់​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្វី​ៗ​ដែល​ ព្រះអម្ចាស់ ​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះ​ ព្រះអម្ចាស់ ​នឹង​សំដែង​សិរីរុងរឿង​អោយ​អ្នក​រាល់​គ្នា​ឃើញ»។</verse>
				<verse number="7">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ​ធ្វើ​យញ្ញបូជា​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជាជន ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​បង និង​ប្រជាជន អោយ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ថ្វាយ​តង្វាយ​របស់​ប្រជាជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​ពួក​គេ ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ »។​</verse>
				<verse number="8">លោក​អើរ៉ុន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​ចាក់​ក​កូន​គោ សំរាប់​រំដោះ​បាប​របស់​លោក​ផ្ទាល់។</verse>
				<verse number="9">កូន​របស់​លោក​លើក​ឈាម​សត្វ​ជូន​លោក ហើយ​លោក​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក លោក​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​អាសនៈ។</verse>
				<verse number="10">លោក​ដុត​ខ្លាញ់ ក្រលៀន និង​អ្វី​ៗ​ដែល​ជាប់​នឹង​ថ្លើម​របស់​សត្វ សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="11">រីឯ​សាច់ និង​ស្បែក លោក​យក​ទៅ​ដុត​នៅ​ក្រៅ​ជំរំ។</verse>
				<verse number="12">លោក​អើរ៉ុន​ចាក់​ក​ចៀម​ឈ្មោល ដែល​ជា​តង្វាយ​ដុត​ទាំង​មូល។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="13">ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំ​ៗ និង​ក្បាល មក​ជូន​លោក ហើយ​លោក​ដុត​វា​នៅ​លើ​អាសនៈ។</verse>
				<verse number="14">លោក​លាង​ពោះវៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="15">បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជាជន​ថ្វាយ​ ព្រះអម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជាជន​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញបូជា​រំដោះ​បាប​មុន​ដែរ។</verse>
				<verse number="16">លោក​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តាម​ក្បួន​ច្បាប់។</verse>
				<verse number="17">លោក​ថ្វាយ​តង្វាយ​ម្សៅ ដោយ​យក​ម្សៅ​មួយ​ក្ដាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ថ្វាយ​នៅ​ពេល​ព្រឹក។</verse>
				<verse number="18">លោក​ចាក់​ក​គោ​បា និង​ចៀម​ឈ្មោល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ កូន​របស់​លោក​យក​ឈាម​ជូន​លោក ហើយ​លោក​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="19">ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន ក្រលៀន និង​ថ្លើម</verse>
				<verse number="20">ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​លោក​អើរ៉ុន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។</verse>
				<verse number="21">បន្ទាប់​មក លោក​អើរ៉ុន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្ដាំ ថ្វាយ​ ព្រះអម្ចាស់ ដូច​លោក​ម៉ូសេ​បាន​បង្គាប់។</verse>
				<verse number="22">ក្រោយ​ពី​បាន​ថ្វាយ​យញ្ញបូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជាជន រួច​ចុះ​មក​វិញ។</verse>
				<verse number="23">លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ចូល​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជាជន។ ពេល​នោះ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​លេច​មក​អោយ​ប្រជាជន​ទាំង​មូល​ឃើញ</verse>
				<verse number="24">គឺ​មាន​ភ្លើង​ចេញ​ពី​ ព្រះអម្ចាស់ ​ឆេះ​តង្វាយ​ដុត​ទាំង​មូល និង​ដុំ​ខ្លាញ់ នៅ​លើ​អាសនៈ។ ពេល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរសាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
			</chapter>
			<chapter number="10">
				<verse number="1">កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ីហ៊ូវ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="2">ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ ព្រះអម្ចាស់ ឆេះ​ពួក​គេ​ស្លាប់ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="3">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​អោយ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​អោយ​ពួក​គេ​លើក​តម្កើង​សិរីរុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។</verse>
				<verse number="4">លោក​ម៉ូសេ​ហៅ​លោក​មីសាអែល និង​លោក​អែលសាផាន ជា​កូន​របស់​លោក​អ៊ូស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាកសព​បង​ប្អូន​របស់​អ្នក​ពី​ទីសក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។</verse>
				<verse number="5">ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ ដោយ​រុំ​សាកសព​នឹង​អាវ​វែង ហើយ​សែង​ចេញ​ទៅ​ក្រៅ​ជំរំ។</verse>
				<verse number="6">បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​លោក​អេឡាសារ និង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀកបំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយសារ​ភ្លើង​របស់​ ព្រះអម្ចាស់ ​ចុះ។</verse>
				<verse number="7">រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចាក​ចេញ​ពី​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង​អោយ​នៅ​បំរើ​ ព្រះអម្ចាស់ »។ លោក​អើរ៉ុន និង​កូន​របស់​លោក ក៏​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖</verse>
				<verse number="9">«មុន​ពេល​ចូល​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​អ្នក និង​កូន​របស់​អ្នក មិន​ត្រូវ​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​សំរាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណ​ត​រៀង​ទៅ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="10">ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ</verse>
				<verse number="11">ហើយ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​យើង​ប្រគល់​អោយ​ពួក​គេ តាម​រយៈ​ម៉ូសេ»។</verse>
				<verse number="12">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក ឈ្មោះ​អេឡាសារ និង​អ៊ីថាម៉ារ ដែល​នៅ​រស់​ថា៖ «ក្រោយ​ពី​ថ្វាយ​តង្វាយ​ម្សៅ ដែល​ដុត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​រួច​ហើយ ចូរ​យក​ម្សៅ​ដែល​នៅ​សល់​ទៅ​ធ្វើ​ជា​នំបុ័ង​ឥត​មេ ហើយ​បរិភោគ​នំបុ័ង​នេះ​នៅ​ជិត​អាសនៈ ដ្បិត​នំបុ័ង​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ ព្រះអម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះអង្គ។</verse>
				<verse number="14">រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះអម្ចាស់ គឺ​យញ្ញបូជា​មេត្រីភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សំរាប់​បង និង​កូន​របស់​បង។</verse>
				<verse number="15">ពេល​ជន​ជាតិ​អ៊ីស្រាអែល​យក​ខ្លាញ់​មក​ដុត​ថ្វាយ​ព្រះអម្ចាស់ ពួក​គេ​ត្រូវ​យក​សាច់​ភ្លៅ និង​សាច់​ទ្រូង លើក​ថ្វាយ​ព្រះអម្ចាស់ រួច​ប្រគល់​អោយ​បង និង​កូន​ៗ​របស់​បង ទុក​ជា​ចំណែក​ដែល​បង​ត្រូវ​ទទួល​រហូត​ត​រៀង​ទៅ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់»។</verse>
				<verse number="16">លោក​ម៉ូសេ​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​តង្វាយ​រំដោះ​បាប រួច​លោក​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ លោក​ក៏​ខឹង​នឹង​លោក​អេឡាសារ ព្រម​ទាំង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​អើរ៉ុន​ដែល​នៅ​រស់។ លោក​សួរ​ពួក​គេ​ថា៖</verse>
				<verse number="17">«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប នៅ​ក្នុង​កន្លែង​សក្ការៈ? ដ្បិត​សាច់​នេះ​ជា​អាហារ​ដ៏វិសុទ្ធ​បំផុត ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដក​បាប​ចេញ​ពី​សហគមន៍ និង​ធ្វើ​ពិធី​រំដោះ​បាប​ពួក​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ដោយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ឈាម​របស់​សត្វ ចូល​មក​ក្នុង​កន្លែង​សក្ការៈ​ទេ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ដូច​ខ្ញុំ​បាន​បង្គាប់»។</verse>
				<verse number="19">លោក​អើរ៉ុន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​ស្ដាប់​បង​សិន ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​នាំ​យក​យញ្ញបូជា ដើម្បី​រំដោះ​បាប និង​យក​តង្វាយ​ទាំង​មូល មក​ថ្វាយ​ ព្រះអម្ចាស់ ប្អូន​ជ្រាប​អំពី​រឿង​ដែល​កើត​មាន​ដល់​បង​ស្រាប់​ហើយ ថ្ងៃ​នេះ ប្រសិន​បើ​បង​ទទួល​ទាន​សាច់​ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប តើ​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ដែរ​ឬ?»។</verse>
				<verse number="20">លោក​ម៉ូសេ​យល់​ស្រប​នឹង​ពាក្យ​នេះ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ផែនដី សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន</verse>
				<verse number="3">គឺ​សត្វ​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពាអៀង​ផង។</verse>
				<verse number="4">ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​សត្វ​ណា​ដែល​គ្រាន់​តែ​ទំពាអៀង​នោះ​ឡើយ។ សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​មាន​ដូច​ត​ទៅ: គឺ​សត្វ​អូដ្ឋ ដ្បិត​វា​ទំពាអៀង​តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="5">ទន្សាយ​ថ្ម ដ្បិត​វា​ទំពាអៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="6">ទន្សាយ​ព្រៃ ដ្បិត​វា​ទំពាអៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="7">ជ្រូក ដ្បិត​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពាអៀង​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="8">អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ខ្មោច​វា​ដែរ គឺ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="9">ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ​បី​ទឹក​សមុទ្រ​ក្ដី ទឹក​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​តែ​សត្វ​ណា​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។</verse>
				<verse number="10">រីឯ​សត្វ​គ្មាន​ព្រុយ គ្មាន​ស្រកា ទោះ​បី​ជា​ពពួក​សត្វ​ល្អិត​ដែល​រស់រវើក​ក្នុង​ទឹក ឬ​សត្វ​ឯ​ទៀត​ៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម។</verse>
				<verse number="11">អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះពាល់​ខ្មោច​របស់​វា​ដែរ។</verse>
				<verse number="12">អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំងឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ទឹក តែ​គ្មាន​ស្រកា និង​គ្មាន​ព្រុយ។</verse>
				<verse number="13">ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក</verse>
				<verse number="14">រអាត ត្មាត​គ្រប់​ប្រភេទ</verse>
				<verse number="15">ក្អែក​គ្រប់​ប្រភេទ</verse>
				<verse number="16">អូទ្រុស​ មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ</verse>
				<verse number="17">ទីទុយ ក្អែក​ទឹក ក្រៀល</verse>
				<verse number="18">គូក ទុង ស្មោញ</verse>
				<verse number="19">កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។</verse>
				<verse number="20">អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។</verse>
				<verse number="21">ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី</verse>
				<verse number="22">ដូច​ជា​កណ្ដូប និង​ចង្រិត​គ្រប់​ប្រភេទ។</verse>
				<verse number="23">រីឯ​សត្វ​ល្អិត​ផ្សេង​ទៀត​ដែល​មាន​ស្លាប និង​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សត្វ​គួរ​ស្អប់​ខ្ពើម​វិញ។</verse>
				<verse number="24">សត្វ​ទាំង​នោះ​នឹង​បណ្ដាល​អោយ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ណា​ប៉ះពាល់​ខ្មោច​របស់​វា អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។</verse>
				<verse number="25">អ្នក​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="26">សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: គឺ​សត្វ​គ្មាន​ក្រចក​ឆែក និង​មិន​ទំពាអៀង អ្នក​ប៉ះពាល់​សត្វ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="27">សត្វ​ចតុបាទ​ទាំង​អស់​ដែល​ដើរ​លើ​បាត​ជើង គឺ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះពាល់​ខ្មោច​របស់​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="28">អ្នក​កាន់​ខ្មោច​សត្វ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="29">ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្ដុរ បង្កួយ​គ្រប់​ប្រភេទ</verse>
				<verse number="30">តុកកែ ជីងចក់ ថ្លែន ជាស។</verse>
				<verse number="31">អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះពាល់​ខ្មោច​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="32">ប្រសិន​បើ​សត្វ​ណា​មួយ​ងាប់ ហើយ​ធ្លាក់​មក​លើ​វត្ថុ​អ្វី​មួយ ដូច​ជា​សម្ភារៈ​ធ្វើ​អំពី​ឈើ សម្លៀកបំពាក់​ស្បែក ថង់ និង​អ្វី​ៗ​ទាំង​អស់​ដែល​ជា​គ្រឿង​ប្រើប្រាស់ ត្រូវ​យក​ទឹក​មក​លាង តែ​វត្ថុ​នោះ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច ក្រោយ​មក ទើប​គេ​អាច​ប្រើប្រាស់​បាន​វិញ។</verse>
				<verse number="33">ប្រសិន​បើ​សត្វ​ណា​មួយ​ធ្លាក់​ចូល​ទៅ​ក្នុង​ក្អម​ធ្វើ​អំពី​ដី អ្វី​ៗ​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ក្អម​នោះ​ក៏​ត្រូវ​តែ​បំបែក​ចោល​ដែរ។</verse>
				<verse number="34">ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សំរាប់​បរិភោគ អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ទឹក​សំរាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។</verse>
				<verse number="35">ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្ដី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កំទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។</verse>
				<verse number="36">ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក ឬ​អណ្ដូង​ទឹក នោះ​ទឹក​នៅ​តែ​បរិសុទ្ធ​ដដែល ប៉ុន្តែ អ្នក​ដែល​យក​ខ្មោច​សត្វ​នោះ​ចេញ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="37">ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ ដែល​ទុក​សំរាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល។</verse>
				<verse number="38">ប៉ុន្តែ បើ​វា​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ​ដែល​ត្រាំ​ទឹក​រួច​ហើយ គ្រាប់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="39">ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="40">អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ ត្រូវ​តែ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="41">កុំ​បរិភោគ​សត្វ​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។</verse>
				<verse number="42">អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ​បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្ដី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។</verse>
				<verse number="43">អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​អោយ​សៅហ្មង ដោយ​ប៉ះពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្ដាល​អោយ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="44">យើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ទៅ​ជា​មិន​បរិសុទ្ធ ដោយសារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។</verse>
				<verse number="45">យើង​ជា​ ព្រះអម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏វិសុទ្ធ។​</verse>
				<verse number="46">នេះ​សុទ្ធសឹង​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​ពួក​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​ដែល​រស់រវើករវ័ណ្ឌ​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។</verse>
				<verse number="47">ក្រឹត្យវិន័យ​នេះ​នាំ​អោយ​អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​រវាង​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ សត្វ​ដែល​អាច​បរិភោគ​បាន និង​សត្វ​ដែល​បរិភោគ​មិន​បាន»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។</verse>
				<verse number="3">នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក អោយ​កូន​ប្រុស​នោះ។</verse>
				<verse number="4">បន្ទាប់​មក នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​សាមសិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​ដោយសារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សំរាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។</verse>
				<verse number="5">ប្រសិន​បើ​នាង​សំរាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ហុកសិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ ដោយសារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។</verse>
				<verse number="6">លុះ​ផុត​ពេល​កំណត់​ដែល​នាង​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជាចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="7">បូជាចារ្យ​ថ្វាយ​សត្វ​ទាំង​នេះ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រួច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​នាង​រួច​ពី​បាប។ ដូច្នេះ នាង​បាន​បរិសុទ្ធ​រួច​ពី​ភាព​សៅហ្មង ដោយសារ​ការ​ធ្លាក់​ឈាម នៅ​ពេល​សំរាល​កូន។ នេះ​ជា​ក្រឹត្យវិន័យ​សំរាប់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស ឬ​កូន​ស្រី។</verse>
				<verse number="8">ប្រសិន​បើ​នាង​គ្មាន​លទ្ធភាព​ថ្វាយ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​មួយ​ទៀត​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។ ក្រោយ​ពី​បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជាចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។</verse>
				<verse number="3">បូជាចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជាចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។</verse>
				<verse number="4">ប្រសិន​បើ​ជំងឺ​នោះ​គ្រាន់​តែ​ជា​ស្នាម​ភ្លឺ​ពណ៌​ស ស្បែក​មិន​ស្រុត ហើយ​រោម​ក៏​មិន​ប្រែ​ទៅ​ជា​ពណ៌​ស​ដែរ​នោះ បូជាចារ្យ​ត្រូវ​នាំ​អ្នក​ជំងឺ​អោយ​ទៅ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="5">លុះ​គំរប់​ប្រាំពីរ​ថ្ងៃ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា ស្នាម​ដែល​កើត​ឡើង​នោះ​ពុំ​បាន​ប្រែប្រួល ហើយ​មិន​រាល​ធំ​ទៅ​លើ​ស្បែក​ថែម​ទៀត​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។</verse>
				<verse number="6">នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រូវ​ពិនិត្យ​សា​ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​ស្នាម​នោះ​ប្រែ​ជា​ស្រអាប់ ហើយ​មិន​រាល​ទៅ​លើ​ស្បែក​ទេ បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ គឺ​គ្រាន់​តែ​កើត​ស្រែង​ប៉ុណ្ណោះ។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​គាត់​បាន​បរិសុទ្ធ។</verse>
				<verse number="7">ប៉ុន្តែ ក្រោយ​ពេល​បូជាចារ្យ​ប្រកាស​ថា​គាត់​បាន​បរិសុទ្ធ​ហើយ ស្រាប់​តែ​ស្រែង​រាល​ធំ​ឡើង​ថែម​ទៀត អ្នក​នោះ​ត្រូវ​ត្រឡប់​មក​ជួប​បូជាចារ្យ​វិញ។</verse>
				<verse number="8">បូជាចារ្យ​ពិនិត្យ​ជំងឺ​របស់​គេ​សា​ជា​ថ្មី ហើយ​ពេល​គាត់​សង្កេត​ឃើញ​ស្រែង​បាន​រាល​ធំ​នៅ​លើ​ស្បែក លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​ឃ្លង់។</verse>
				<verse number="9">កាល​ណា​មនុស្ស​ម្នាក់​កើត​ឃ្លង់ គេ​ត្រូវ​នាំ​អ្នក​នោះ​ទៅ​ជួប​បូជាចារ្យ</verse>
				<verse number="10">ហើយ​បូជាចារ្យ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​លោក​សង្កេត​ឃើញ​មាន​កន្ទួល​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​កន្ទួល​នោះ​ធ្វើ​អោយ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​កន្ទួល</verse>
				<verse number="11">នោះ​បាន​សេចក្ដី​ថា​អ្នក​ជំងឺ​កើត​រោគ​ឃ្លង់​រ៉ាំរ៉ៃ។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ។ ក្នុង​ករណី​នេះ​បូជាចារ្យ​មិន​ចាំបាច់​អោយ​គាត់​នៅ​ដាច់​តែ​ឯង​ទេ ដ្បិត​គាត់​មិន​បរិសុទ្ធ​រួច​ទៅ​ហើយ។</verse>
				<verse number="12">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាលដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ</verse>
				<verse number="13">បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់​ដូច្នេះ បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។</verse>
				<verse number="14">ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="15">បូជាចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។</verse>
				<verse number="16">ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជាចារ្យ។</verse>
				<verse number="17">បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។</verse>
				<verse number="18">ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ​នៅ​លើ​ស្បែក រួច​បាន​ជា​វិញ</verse>
				<verse number="19">ហើយ​ប្រសិន​បើ​ឃើញ​មាន​កន្ទួល​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿង​ៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​បូជាចារ្យ។</verse>
				<verse number="20">បូជាចារ្យ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។</verse>
				<verse number="21">ប៉ុន្តែ បើ​បូជាចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="22">ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។</verse>
				<verse number="23">ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាលដាល​ទេ បាន​សេចក្ដី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ បូជាចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។</verse>
				<verse number="24">ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយសារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង</verse>
				<verse number="25">បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។</verse>
				<verse number="26">ប៉ុន្តែ បើ​បូជាចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="27">នៅ​ថ្ងៃ​ទី​ប្រាំពីរ ពេល​បូជាចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។</verse>
				<verse number="28">ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាលដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្ដី​ថា​ជា​ស្នាម​រលាក។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។</verse>
				<verse number="29">ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា</verse>
				<verse number="30">បូជាចារ្យ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើល​ៗ នោះ​បូជាចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម្យ៉ាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។</verse>
				<verse number="31">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="32">នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាលដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ</verse>
				<verse number="33">អ្នក​ជំងឺ​ត្រូវ​កោរ​សក់​របស់​ខ្លួន តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​កើត​អង្គែ​ឡើយ។ បូជាចារ្យ​ត្រូវ​អោយ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។</verse>
				<verse number="34">លុះ​គំរប់​ពេល​ប្រាំពីរ​ថ្ងៃ​ហើយ បូជាចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាលដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។</verse>
				<verse number="35">ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជាចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាលដាល</verse>
				<verse number="36">នោះ​បូជាចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាលដាល​នៅ​លើ​ស្បែក​មែន បូជាចារ្យ​មិន​ចាំបាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។</verse>
				<verse number="37">ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជាចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។</verse>
				<verse number="38">ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក</verse>
				<verse number="39">បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក​ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។</verse>
				<verse number="40">កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។</verse>
				<verse number="41">ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។</verse>
				<verse number="42">ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿង​ៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។</verse>
				<verse number="43">បូជាចារ្យ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​កន្ទួល​ពណ៌​ក្រហម​ព្រឿង​ៗ​ដូច​ជា​រោគ​ឃ្លង់ នៅ​ត្រង់​កន្លែង​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី</verse>
				<verse number="44">បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជាចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។</verse>
				<verse number="45">អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​រហែក​ ទុក​ក្បាល​អោយ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។</verse>
				<verse number="46">ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។</verse>
				<verse number="47">«ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​​កើត​ឡើង​នៅ​លើ​សម្លៀកបំពាក់ ទោះ​បី​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្ដី សំពត់​ទេសឯក​ក្ដី</verse>
				<verse number="48">ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀកបំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក</verse>
				<verse number="49">ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿង​ៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀកបំពាក់ និង​វត្ថុ​ទាំង​នោះ​ទៅ​ជូន​បូជាចារ្យ​ពិនិត្យ។</verse>
				<verse number="50">ក្រោយ​ពី​បាន​ពិនិត្យ​ហើយ បូជាចារ្យ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="51">នៅ​ថ្ងៃ​ទី​ប្រាំពីរ លោក​ត្រូវ​ពិនិត្យ​ម្ដង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាលដាល​លើ​សម្លៀកបំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្ដី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។</verse>
				<verse number="52">បូជាចារ្យ​ត្រូវ​ដុត​សម្លៀកបំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។</verse>
				<verse number="53">ក៏​ប៉ុន្តែ ប្រសិន​បើ​បូជាចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាលដាល​នៅ​លើ​សម្លៀកបំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ</verse>
				<verse number="54">លោក​ត្រូវ​បញ្ជា​អោយ​គេ​លាង​សំអាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត។</verse>
				<verse number="55">ក្រោយ​ពី​លាង​សំអាត​ហើយ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាលដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។</verse>
				<verse number="56">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជាចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សំអាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀកបំពាក់ ស្បែក ឬ​អំបោះ​នោះ។</verse>
				<verse number="57">ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀកបំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។</verse>
				<verse number="58">ពេល​ណា​គេ​បោក​សម្លៀកបំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។</verse>
				<verse number="59">នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀកបំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​អោយ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«នេះ​ជា​ច្បាប់​សំរាប់​ពិធី​ជំរះ​កាយ​មនុស្ស​ឃ្លង់​អោយ​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជំរះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​បូជាចារ្យ។</verse>
				<verse number="3">បូជាចារ្យ​ត្រូវ​ចេញ​ពី​ជំរំ​ទៅ​ពិនិត្យ​មើល​មនុស្ស​ឃ្លង់។ ប្រសិន​បើ​ឃើញ​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ</verse>
				<verse number="4">បូជាចារ្យ​ត្រូវ​បញ្ជា​អោយ​គេ​យក​សត្វ​ស្លាប​ពីរ​ក្បាល​នៅ​រស់ ហើយ​បរិសុទ្ធ ព្រម​ទាំង​យក​ឈើ​តាត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប*។</verse>
				<verse number="5">បូជាចារ្យ​ត្រូវ​អោយ​គេ​អារ ក​សត្វ​ស្លាប​មួយ ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ជ្រោះ។</verse>
				<verse number="6">បូជាចារ្យ​យក​សត្វ​ស្លាប​មួយ​ទៀត ដែល​នៅ​រស់ ព្រម​ទាំង​យក​ឈើ​តាត្រៅ អំបោះ រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប ជ្រលក់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​គេ​បាន​អារ​ក នៅ​ពី​លើ​ផើង​ទឹក​ជ្រោះ​នោះ។</verse>
				<verse number="7">បន្ទាប់​មក លោក​ត្រូវ​ប្រោះ​ចំនួន​ប្រាំពីរ​ដង​ទៅ​លើ​មនុស្ស​ទទួល​ពិធី​ជំរះ​កាយ។ បូជាចារ្យ​ប្រកាស​ថា មនុស្ស​ឃ្លង់​នោះ​បាន​បរិសុទ្ធ​ហើយ រួច​លែង​សត្វ​ស្លាប​ដែល​នៅ​រស់​អោយ​ហើរ​ទៅ​វាល។</verse>
				<verse number="8">អ្នក​ទទួល​ពិធី​ជំរះ​កាយ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជំរះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំនៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="9">នៅ​ថ្ងៃ​ទី​ប្រាំពីរ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​ងូត​ទឹក ទើប​គាត់​បាន​បរិសុទ្ធ។</verse>
				<verse number="10">នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​កូន​ចៀម​ពីរ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ញី​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ​បី​រង្វាល់​លាយ​ជា​មួយ​ប្រេង និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត​មក។</verse>
				<verse number="11">បូជាចារ្យ​ដែល​ធ្វើ​ពិធី​ជំរះ​កាយ​នាំ​សាមី​ខ្លួន និង​តង្វាយ​របស់​គាត់​ចូល​ទៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="12">បូជាចារ្យ​យក​កូន​ចៀម​មួយ និង​ប្រេង​កន្លះ​លីត្រ មក​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប រួច​លើក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="13">បូជាចារ្យ​ចាក់​ក​កូន​ចៀម​ត្រង់​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សំរាប់​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ឬ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ទីសក្ការៈ ដ្បិត​យញ្ញបូជា​លោះ​បាប​ក៏​ដូច​ជា​យញ្ញបូជា​រំដោះ​បាប​ដែរ សាច់​របស់​វា​ត្រូវ​បាន​ជា​ចំណែក​របស់​បូជាចារ្យ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត។</verse>
				<verse number="14">បូជាចារ្យ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ លើ​មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ​នោះ។</verse>
				<verse number="15">បូជាចារ្យ​យក​ប្រេង​ចាក់​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក</verse>
				<verse number="16">រួច​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក ហើយ​ប្រោះ​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="17">បន្ទាប់​មក បូជាចារ្យ​យក​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប។</verse>
				<verse number="18">រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​បូជាចារ្យ លោក​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជំរះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">បូជាចារ្យ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​អោយ​រួច​ផុត​ភាព​សៅហ្មង។ បន្ទាប់​មក លោក​ចាក់​ក​សត្វ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="20">បូជាចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក លោក​ធ្វើ​ពិធី​រំដោះ​បាប​ម្ដង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។</verse>
				<verse number="21">ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប ដើម្បី​អោយ​បូជាចារ្យ​លើក​ថ្វាយ​ ព្រះអម្ចាស់ សំរាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។</verse>
				<verse number="22">គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធភាព​របស់​គាត់ គឺ​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="23">នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ជូន​បូជាចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ គឺ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។</verse>
				<verse number="24">បូជាចារ្យ​យក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប និង​យក​ប្រេង​លើក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="25">បូជាចារ្យ​ចាក់​ក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ។</verse>
				<verse number="26">បូជាចារ្យ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក</verse>
				<verse number="27">ហើយ​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​ប្រោះ​ចំនួន​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="28">បន្ទាប់​មក បូជាចារ្យ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​លោះ​បាប។</verse>
				<verse number="29">រីឯ​ប្រេង​នៅ​សល់​ក្នុង​បាត​ដៃ បូជាចារ្យ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជំរះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="30">បន្ទាប់​មក បូជាចារ្យ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធភាព​ដែល​សាមី​ខ្លួន​អាច​រក​បាន</verse>
				<verse number="31">ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="32">នេះ​ជា​ច្បាប់​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់»។</verse>
				<verse number="33">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="34">«ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​អោយ​មាន​ស្លែ​នៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់</verse>
				<verse number="35">នោះ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ទៅ​ប្រាប់​បូជាចារ្យ​ថា: “ខ្ញុំ​បាន​ឃើញ​ដូច​ជា​មាន​ស្នាម​ម្យ៉ាង​នៅ​ផ្ទះ​របស់​ខ្ញុំ”។</verse>
				<verse number="36">បូជាចារ្យ​ត្រូវ​បញ្ជា​អោយ​គេ​រើ​ឥវ៉ាន់​ចេញ​ពី​ក្នុង​ផ្ទះ មុន​ពេល​លោក​ចូល​ទៅ​ពិនិត្យ​ស្នាម​នៅ​ផ្ទះ​នោះ។ ធ្វើ​បែប​នេះ អ្វី​ៗ​ដែល​នៅ​ក្នុង​ផ្ទះ នៅ​តែ​បរិសុទ្ធ​ដដែល។ បន្ទាប់​មក បូជាចារ្យ​ចូល​ទៅ​ក្នុង​ផ្ទះ ដើម្បី​ពិនិត្យ​មើល។</verse>
				<verse number="37">ប្រសិន​បើ​លោក​ឃើញ​ស្នាម​នៅ​តាម​ជញ្ជាំង​ផ្ទះ​នោះ មាន​សភាព​ខូង​ពណ៌​បៃតង ឬ​ក្រហម​ព្រឿង​ៗ ឬ​ប្រសិន​បើ​ស្នាម​នោះ​រូង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ផ្ទះ</verse>
				<verse number="38">បូជាចារ្យ​ត្រូវ​ចេញ​ពី​ផ្ទះ។ ពេល​មក​ដល់​មាត់​ទ្វារ លោក​ត្រូវ​បិទ​ទ្វារ​ផ្ទះ​នោះ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="39">នៅ​ថ្ងៃ​ទី​ប្រាំពីរ បូជាចារ្យ​ត្រឡប់​មក​ពិនិត្យ​សា​ជា​ថ្មី។ បើ​ស្នាម​នោះ​រាល​លើ​ជញ្ជាំង​ផ្ទះ​ថែម​ទៀត</verse>
				<verse number="40">បូជាចារ្យ​បញ្ជា​អោយ​គេ​ដក​ដុំ​ថ្ម​ដែល​មាន​ដុះ​ស្លែ​នោះ យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។</verse>
				<verse number="41">លោក​ត្រូវ​អោយ​គេ​កោស​ជញ្ជាំង​ខាង​ក្នុង​ផ្ទះ ហើយ​យក​កំទេច​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។</verse>
				<verse number="42">បន្ទាប់​មក ត្រូវ​យក​ដុំ​ថ្ម​ផ្សេង​ទៀត​មក​ដាក់​ជំនួស រួច​យក​បាយអ មក​បូក​សា​ជា​ថ្មី។</verse>
				<verse number="43">ក្រោយ​ពី​ដក​ថ្ម កោស​ជញ្ជាំង និង​បូក​បាយអ​រួច​ហើយ ប្រសិន​បើ​ស្នាម​ស្លែ​លេច​ឡើង​សា​ជា​ថ្មី​នៅ​ក្នុង​ផ្ទះ​នោះ</verse>
				<verse number="44">បូជាចារ្យ​ត្រូវ​ពិនិត្យ​ម្ដង​ទៀត។ បើ​លោក​ឃើញ​ស្នាម​រាលដាល​នៅ​ក្នុង​ផ្ទះ បាន​សេចក្ដី​ថា​ជា​ស្លែ​ដែល​មិន​អាច​បំបាត់​បាន ហើយ​ផ្ទះ​នោះ​មិន​បរិសុទ្ធ។</verse>
				<verse number="45">គេ​ត្រូវ​កំទេច​ផ្ទះ​នោះ ទាំង​ដុំ​ថ្ម ទាំង​ឈើ ទាំង​បាយអ រួច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​មិន​បរិសុទ្ធ ខាង​ក្រៅ​ទីក្រុង។</verse>
				<verse number="46">អ្នក​ណា​ចូល​ផ្ទះ​នេះ​ក្នុង​អំឡុង​ពេល​ដែល​គេ​បិទ​ទ្វារ អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="47">អ្នក​ដេក​នៅ​ក្នុង​ផ្ទះ​នោះ​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​អ្នក​បរិភោគ​អាហារ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ។</verse>
				<verse number="48">ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​គេ​បូក​បាយអ​ឡើង​វិញ​ហើយ ប្រសិន​បើ​បូជាចារ្យ​ចូល​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ស្នាម​មិន​ចេញ​មក​ទៀត​ទេ លោក​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​បរិសុទ្ធ ព្រោះ​លែង​ដុះ​ស្លែ​ទៀត​ហើយ។</verse>
				<verse number="49">បូជាចារ្យ​ត្រូវ​យក​សត្វ​ស្លាប​ពីរ​ក្បាល ឈើ​តាត្រៅ អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​មែក​ហ៊ីសុប* មក​ធ្វើ​ពិធី​ជំរះ​បាប​ពី​ក្នុង​ផ្ទះ​នោះ។</verse>
				<verse number="50">លោក​ត្រូវ​អារ ក​សត្វ​ស្លាប​មួយ​ពី​លើ​ផើង​ធ្វើ​អំពី​ដី ដែល​ដាក់​ទឹក​ជ្រោះ។</verse>
				<verse number="51">បូជាចារ្យ​យក​ឈើ​តា​ត្រៅ មែក​ហ៊ីសុប អំបោះ​រោម​ចៀម​ពណ៌​ក្រហម​ទុំ និង​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ជ្រលក់​ក្នុង​ឈាម​សត្វ​ដែល​គេ​បាន​អារ ក​លាយ​ជា​មួយ​ទឹក​ជ្រោះ</verse>
				<verse number="52">ហើយ​ប្រោះ​ចំនួន​ប្រាំពីរ​ដង​ទៅ​លើ​ផ្ទះ​នោះ ដើម្បី​ជំរះ​អោយ​បរិសុទ្ធ ជ្រះស្រឡះ​ពី​អំពើ​បាប។</verse>
				<verse number="53">បូជាចារ្យ​ត្រូវ​លែង​សត្វ​នៅ​រស់ អោយ​ហើរ​ពី​ទីក្រុង​ចេញ​ទៅ​វាល។ លោក​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។</verse>
				<verse number="54">នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង រោគ​អង្គែ​ស៊ី</verse>
				<verse number="55">ការ​កើត​កន្ទួល កើត​ភ្លឺ និង​កើត​ស្រែង</verse>
				<verse number="56">ស្ដី​អំពី​ការ​ដុះ​ផ្សិត​នៅ​លើ​សម្លៀកបំពាក់ និង​ដុះ​ស្លែ​នៅ​តាម​ជញ្ជាំង​ផ្ទះ។</verse>
				<verse number="57">ក្រឹត្យវិន័យ​នេះ​អាច​ជួយ​អោយ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​រោគ​ឃ្លង់»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: កាល​ណា​បុរស​ម្នាក់​មាន​ជំងឺ​កាម​រោគ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក បណ្ដាល​អោយ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="3">ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​មិន​ព្រម​ហូរ​ចេញ​មក​ក្ដី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្ដាល​អោយ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។</verse>
				<verse number="4">ដូច្នេះ គ្រែ​បុរស​នោះ​ដេក ឬ​កន្លែង​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។</verse>
				<verse number="5">អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="6">អ្នក​ដែល​អង្គុយ​លើ​កៅអី​ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។</verse>
				<verse number="7">អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="8">ប្រសិន​បើ​អ្នក​ជំងឺ​ស្ដោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​ដែល​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។</verse>
				<verse number="9">រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។</verse>
				<verse number="10">អ្នក​ណា​ប៉ះពាល់​វត្ថុ​ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="11">បើ​អ្នក​ជំងឺ​ពុំ​បាន​លាង​ដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="12">ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សំអាត។</verse>
				<verse number="13">កាល​ណា​ខ្ទុះ​របស់​អ្នក​កើត​ជំងឺ​កាម​រោគ​នោះ​ឈប់​ហូរ គាត់​ត្រូវ​រង់ចាំ​ប្រាំពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​ដង​ទឹក​ជ្រោះ​យក​មក​លាង​សំអាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បរិសុទ្ធ។</verse>
				<verse number="14">នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ គាត់​ត្រូវ​ជូន​សត្វ​នោះ​ទៅ​បូជាចារ្យ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="15">បូជាចារ្យ​យក​សត្វ​មួយ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​បាប​អោយ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="16">ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="17">សម្លៀកបំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សំអាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="18">កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមរ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច»។</verse>
				<verse number="19">«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="20">ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅអី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។</verse>
				<verse number="21">អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="22">អ្នក​ប៉ះ​នឹង​កៅអី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="23">ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅអី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="24">ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ អស់​រយៈ​ប្រាំពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។</verse>
				<verse number="25">កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។</verse>
				<verse number="26">ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅអី​ដែល​នាង​អង្គុយ នឹង​ទៅ​ជា​មិន​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។</verse>
				<verse number="27">អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។</verse>
				<verse number="28">កាល​ណា​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​នាង​អាច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។</verse>
				<verse number="29">នៅ​ថ្ងៃ​ទី​ប្រាំបី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​បូជាចារ្យ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="30">បូជាចារ្យ​យក​សត្វ​មួយ ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​បាប​អោយ​ស្ត្រី​ធ្លាក់​ឈាម ដែល​បណ្ដាល​អោយ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="31">ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​អោយ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅហ្មង​ឡើយ។</verse>
				<verse number="32">នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ</verse>
				<verse number="33">និង​ស្ដី​អំពី​ស្ត្រី​ដែល​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ ព្រម​ទាំង​បុរស និង​ស្ត្រី​ដែល​រួម​ដំណេក​ជា​មួយ​គ្នា នៅ​ពេល​ស្ត្រី​ស្ថិត​ក្នុង​ភាព​មិន​បរិសុទ្ធ»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អើរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ជា​បង​របស់​អ្នក កុំ​អោយ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គំរប​ហិប*​នៃ​សម្ពន្ធមេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។</verse>
				<verse number="3">ពេល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="4">គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀកបំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន។</verse>
				<verse number="5">គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រាអែល សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="6">អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញបូជា​រំដោះ​បាប សំរាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។</verse>
				<verse number="7">គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="8">អើរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ ព្រះអម្ចាស់ មួយ​ទៀត​អោយ​អាសាអែល​។</verse>
				<verse number="9">ពេល​ចាប់​ឆ្នោត​រួច​ហើយ អើរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="10">រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសាអែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ សំរាប់​លោះ​បាប ហើយ​ប្រគល់​អោយ​អាសាអែល នៅ​វាល​រហោស្ថាន។</verse>
				<verse number="11">អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សំរាប់​រំដោះ​បាប​របស់​ខ្លួន។</verse>
				<verse number="12">គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។</verse>
				<verse number="13">គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គំរប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។</verse>
				<verse number="14">គាត់​ត្រូវ​យក​ឈាម​គោ​បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គំរប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធី​ប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ ចំនួន​ប្រាំពីរ​ដង។</verse>
				<verse number="15">គាត់​ត្រូវ​ចាក់​ក​ពពែ​ឈ្មោល សំរាប់​រំដោះ​បាប​របស់​ប្រជាជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំងនន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅ​លើ​គំរប​ហិប និង​ផ្នែក​ខាង​មុខ​គំរប​ហិប ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។</verse>
				<verse number="16">គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជំរះ​ទីសក្ការៈ​អោយ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅហ្មង​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។</verse>
				<verse number="17">ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជំរះ​បាប​នៅ​ក្នុង​ទីសក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​ខ្លួន​គាត់​ផ្ទាល់ អោយ​ក្រុម​គ្រួសារ​របស់​គាត់ និង​អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="18">គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ជំរះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំវិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។</verse>
				<verse number="19">គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំពីរ​ដង។ គាត់​ជំរះ​អាសនៈ​អោយ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅហ្មង​របស់​ជន​ជាតិ​អ៊ីស្រាអែល រួច​ញែក​អាសនៈ​អោយ​បាន​វិសុទ្ធ។</verse>
				<verse number="20">ពេល​គាត់​ធ្វើ​ពិធី​ជំរះ​ទីសក្ការៈ ជំរះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​ជំរះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក។</verse>
				<verse number="21">អើរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​អោយ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោស្ថាន។</verse>
				<verse number="22">ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោស្ថាន​ផុត​ហើយ</verse>
				<verse number="23">អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​វិញ រួច​ដោះ​សម្លៀកបំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សំរាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="24">គាត់​យក​ទឹក​លាង​ដៃ ជំរះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀកបំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជាជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជាជន។</verse>
				<verse number="25">គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។</verse>
				<verse number="26">រីឯ​បុរស​ដែល​ដេញ​ពពែ​ទៅ​អោយ​អាសាអែល​នៅ​វាល​រហោស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជំរះ​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ។</verse>
				<verse number="27">រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទីសក្ការៈ​សំរាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។</verse>
				<verse number="28">អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជំរះ​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។</verse>
				<verse number="29">នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា</verse>
				<verse number="30">ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជំរះ​អ្នក​រាល់​គ្នា​អោយ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="31">ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="32">មាន​តែ​បូជាចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជាចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀកបំពាក់​សក្ការៈ។</verse>
				<verse number="33">គាត់​ត្រូវ​ធ្វើ​ពិធី​ជំរះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជំរះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​ជំរះ​អាសនៈ អោយ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជាចារ្យ និង​ប្រជាជន​ទាំង​អស់​ក្នុង​សហគមន៍។</verse>
				<verse number="34">នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ ដើម្បី​អោយ​រៀង​រាល់​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។​ គេ​ក៏​ធ្វើ​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ថា ព្រះអម្ចាស់ ​បាន​បង្គាប់​ដូច​ត​ទៅ:</verse>
				<verse number="3">ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល បើ​បុរស​ណា​ម្នាក់​ចង់​ចាក់​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ</verse>
				<verse number="4">ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះអង្គ នៅ​មុខ​ព្រះពន្លា។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="5">ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន​ជាតិ​អ៊ីស្រាអែល​មិន​អោយ​សម្លាប់​សត្វ​ធ្វើ​យញ្ញបូជា នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​បូជាចារ្យ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ថ្វាយ​ដល់​ ព្រះអម្ចាស់ ​ទុក​ជា​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="6">បូជាចារ្យ​ត្រូវ​ប្រោះ​ឈាម​សត្វ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ បូជាចារ្យ​ត្រូវ​ដុត​ខ្លាញ់​សត្វ​នោះ ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញបូជា​ទៅ​ព្រះ​ក្លែងក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="8">ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​អ្វី​មួយ</verse>
				<verse number="9">តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន»។</verse>
				<verse number="10">«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន</verse>
				<verse number="11">ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​អោយ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។</verse>
				<verse number="12">ហេតុ​នេះ យើង​ហាម​ជន​ជាតិ​អ៊ីស្រាអែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។</verse>
				<verse number="13">ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សំរក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។</verse>
				<verse number="14">ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហាម​ជន​ជាតិ​អ៊ីស្រាអែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន”។</verse>
				<verse number="15">មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរទេស ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សំអាត​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន គេ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រួច​ទើប​បរិសុទ្ធ​ឡើង​វិញ។</verse>
				<verse number="16">ប្រសិន​បើ​គេ​មិន​លាង​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="3">អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន​ជាតិ​អេស៊ីប​ធ្លាប់​ប្រព្រឹត្ត នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​ជន​ជាតិ​កាណាន​នៅ​ក្នុង​ស្រុក ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ដែរ។ កុំ​កាន់​តាម​ច្បាប់​របស់​ពួក​គេ។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយសារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="7">មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​អោយ​សោះ។</verse>
				<verse number="8">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។</verse>
				<verse number="9">មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​ជា​បង​ប្អូន​ឪពុក​តែ​មួយ ឬ​បង​ប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្ដី ទោះ​បី​ជា​កូន​មាន​ខាន់ស្លា ឬ​ឥត​ខាន់ស្លា​ក្ដី។</verse>
				<verse number="10">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្ដី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។</verse>
				<verse number="11">មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។</verse>
				<verse number="12">មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។</verse>
				<verse number="13">មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។</verse>
				<verse number="14">មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។</verse>
				<verse number="15">មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​អោយ​សោះ។</verse>
				<verse number="16">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​បង ឬ​ប្អូន​អ្នក​ឡើយ។</verse>
				<verse number="17">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។</verse>
				<verse number="18">ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​អោយ​មាន​ជម្លោះ​ទាស់ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។</verse>
				<verse number="19">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។</verse>
				<verse number="20">កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្ដាល​អោយ​អ្នក​ទៅ​ជា​សៅហ្មង​ជា​មួយ​នាង​ឡើយ។</verse>
				<verse number="21">មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​អោយ​គេ​ធ្វើ​យញ្ញបូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះនាម​នៃ​ព្រះ​របស់​អ្នក​អោយ​សោះ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="22">មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុស​ៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​បំផុត។</verse>
				<verse number="23">មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​អោយ​ខ្លួន​ត្រូវ​សៅហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។</verse>
				<verse number="24">អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង​ដោយសារ​អំពើ​ណា​មួយ ក្នុង​បណ្ដា​អំពើ​ទាំង​នេះ​អោយ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជាជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង។</verse>
				<verse number="25">ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​អោយ​ពួក​គេ​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។</verse>
				<verse number="26">ត្រូវ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​យើង គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជាម្ចាស់​ស្រុក​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ​ក្នុង​ចំណោម​អំពើ​ទាំង​នោះ​ឡើយ។</verse>
				<verse number="27">ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ ជា​ហេតុ​បណ្ដាល​អោយ​ស្រុក​ទៅ​ជា​សៅហ្មង។</verse>
				<verse number="28">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​អោយ​ស្រុក​ទៅ​ជា​សៅហ្មង​ទេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទឹក​ដី ដូច​ប្រជាជាតិ​ដែល​រស់​នៅ​ទី​នេះ​មុន​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="29">អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="30">អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​បញ្ជា​របស់​យើង ដោយ​ឥត​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ ដូច​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា ធ្លាប់​ប្រព្រឹត្ត​ឡើយ។ កុំ​បណ្ដោយ​ខ្លួន​អោយ​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​អោយ​សោះ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។</verse>
				<verse number="3">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់​ៗ​ត្រូវ​គោរព​មាតាបិតា​របស់​ខ្លួន ត្រូវ​គោរព​បុណ្យ​សប្ប័ទ*​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="4">អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សំរាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="5">ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា​មេត្រីភាព​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="6">ត្រូវ​បរិភោគ​សាច់​របស់​សត្វ ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។</verse>
				<verse number="7">ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ដែរ។</verse>
				<verse number="8">នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="9">ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។</verse>
				<verse number="10">មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយជូរ ដែល​នៅ​សេសសល់​ក្នុង​ចំការ​របស់​អ្នក​អោយ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​អោយ​ជន​ទុគ៌ត និង​ជន​បរទេស​រើស​បរិភោគ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="11">អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="12">មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះនាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="13">មិន​ត្រូវ​ជិះជាន់​សង្កត់សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។</verse>
				<verse number="14">មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​អោយ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​អោយ​សោះ គឺ​កុំ​យោគយល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​អោយ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិធម៌។</verse>
				<verse number="16">មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជាជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​អោយ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="17">មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង​ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។</verse>
				<verse number="18">កុំ​សងសឹក​អោយ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀកបំពាក់ ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។</verse>
				<verse number="20">ប្រសិន​បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បំរើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​អោយ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។</verse>
				<verse number="21">បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="22">បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​បុរស​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ គឺ​បូជាចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញបូជា​លោះ​បាប នោះ​ ព្រះអម្ចាស់ ​នឹង​លើកលែង​ទោស​អោយ​គេ​រួច​ពី​បាប។</verse>
				<verse number="23">ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។</verse>
				<verse number="24">នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ។</verse>
				<verse number="25">នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="26">អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​នៅ​មាន​ឈាម​ឡើយ។ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​មន្តអាគម ហើយ​ក៏​មិន​ត្រូវ​គន់គូរ​មើល​ជោគរាសី​ដែរ។</verse>
				<verse number="27">កុំ​កាត់​ជើង​សក់​របស់​អ្នក​រាល់​គ្នា​អោយ​មាន​រាង​មូល កុំ​កោរ​ជាយ​ពុក​ចង្កា​របស់​អ្នក​ឡើយ។</verse>
				<verse number="28">មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="29">មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​អោយ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​អោយ​ស្រុក​ទេស​ពោរពេញ​ទៅ​ដោយ​ភាព​ពេស្យាចារ និង​អំពើ​ថោក​ទាប។</verse>
				<verse number="30">ត្រូវ​គោរព​បុណ្យ​សប្ប័ទ និង​ទីសក្ការៈ​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="31">មិន​ត្រូវ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ឬ​គ្រូ​ទាយ​ឡើយ កុំ​ស្វែង​រក​ពួក​គេ​អោយ​សោះ ក្រែង​លោ​អ្នក​រាល់​គ្នា​ប្រែ​ជា​សៅហ្មង​រួម​ជា​មួយ​ពួក​គេ​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="32">ត្រូវ​ចេះ​អោន​លំទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​ចាស់​ព្រឹទ្ធាចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="33">ប្រសិន​បើ​មាន​ជន​បរទេស​មក​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក​រាល់​គ្នា កុំ​ជិះជាន់​គេ​ឡើយ។</verse>
				<verse number="34">ចូរ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជាម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរទេស​នោះ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរទេស នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="35">ទោះ​បី​ក្នុង​ការ​កាត់​ក្ដី ឬ​ក្នុង​ការ​វាស់ ការ​ថ្លឹង និង​ការ​វាល់​ក្ដី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។</verse>
				<verse number="36">ចូរ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កូន​ជញ្ជីង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="37">ចូរ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម។ យើង​ជា​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ឬ​ក្នុង​ចំណោម​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល បើ​នរណា​ម្នាក់​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​អោយ​គេ​បូជា​សែន​ព្រះ​ម៉ូឡុក អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ។</verse>
				<verse number="3">រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​អោយ​ព្រះ​ម៉ូឡុក ជា​ហេតុ​បណ្ដាល​អោយ​ទីសក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង ហើយ​បង្អាប់បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ផង។</verse>
				<verse number="4">ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​រឿង​បុរស ដែល​ប្រគល់​កូន​ចៅ​ទៅ​អោយ​ព្រះ​ម៉ូឡុក គឺ​ពួក​គេ​មិន​ព្រម​សម្លាប់​បុរស​នោះ​ទេ</verse>
				<verse number="5">យើង​នឹង​ដាក់​ទោស​បុរស​នោះ ព្រម​ទាំង​អំបូរ​របស់​គេ​ផង។ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ហើយ​យើង​ក៏​ដក​អស់​អ្នក​ដែល​ក្បត់​យើង​ទៅ​គោរព​ព្រះ​ម៉ូឡុក ដូច​អ្នក​នោះ​ដែរ។</verse>
				<verse number="6">ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្បត់​យើង ដោយ​បែរ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទាយ​ជោគរាសី យើង​នឹង​ដាក់​ទោស​អ្នក​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="7">អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​អោយ​វិសុទ្ធ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជាជន​ដ៏វិសុទ្ធ ព្រោះ​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="8">ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​អោយ​វិសុទ្ធ។</verse>
				<verse number="9">អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។</verse>
				<verse number="10">ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="11">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="12">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="13">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="14">ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="15">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។</verse>
				<verse number="16">ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="17">ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ​បី​នាង​ជា​បង​ប្អូន​ឪពុក​តែ​មួយ ឬ​បង​ប្អូន​ពោះ​មួយ​ក្ដី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួមរ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួមរ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។</verse>
				<verse number="18">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ​នោះ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="19">មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួមរ័ក​ជា​មួយ​សាច់ញាតិ​ដ៏​ជិតដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។</verse>
				<verse number="20">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិយស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។</verse>
				<verse number="21">ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​ខ្លួន គឺ​ជា​អំពើ​មួយ​ដ៏​សៅហ្មង អ្នក​នោះ​បន្ថោក​កិត្តិយស​បង​ប្អូន​របស់​ខ្លួន ហើយ​គេ​នឹង​គ្មាន​កូន​ឡើយ។</verse>
				<verse number="22">ចូរ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​ទៀត​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទឹក​ដី ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ។</verse>
				<verse number="23">ចូរ​កុំ​ធ្វើ​តាម​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​នានា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​អោយ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។</verse>
				<verse number="24">យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូរសប្បាយ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ។</verse>
				<verse number="25">អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សំគាល់​មើល​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ បក្សាបក្សី​បរិសុទ្ធ និង​បក្សាបក្សី​មិន​បរិសុទ្ធ ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាស្រូវ ព្រោះ​តែ​សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​លូន​វារ ដែល​យើង​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ សំរាប់​អ្នក​រាល់​គ្នា។</verse>
				<verse number="26">អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ​សំរាប់​យើង ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​យើង។</verse>
				<verse number="27">ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍ទាយ​ជោគរាសី ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ពួក​បូជាចារ្យ​ដែល​ជា​កូន​ចៅ​របស់​អើរ៉ុន​ដូច​ត​ទៅ: បូជាចារ្យ​មិន​ត្រូវ​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយសារ​ប៉ះពាល់​សាកសព​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ឡើយ</verse>
				<verse number="2">លើកលែង​តែ​គ្រួសារ​ជិតដិត​បំផុត ដូច​ជា​ម្ដាយ​ឪពុក កូន​ប្រុស​កូន​ស្រី និង​បង​ប្អូន​ប្រុស។</verse>
				<verse number="3">គាត់​ក៏​មាន​សិទ្ធិ​ប៉ះពាល់​សព​របស់​បង​ប្អូន​ស្រី ដែល​នៅ​ក្រមុំ​មិន​ទាន់​មាន​គូស្រករ​ដែរ ព្រោះ​នាង​នៅ​ក្រោម​អាណាព្យាបាល​របស់​គ្រួសារ​គាត់​នៅ​ឡើយ តែ​គាត់​អាច​ទៅ​ជា​សៅហ្មង​ដោយសារ​ប៉ះពាល់​សាកសព​របស់​នាង។</verse>
				<verse number="4">បូជាចារ្យ​មាន​មុខងារ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន ដូច្នេះ គាត់​មិន​ត្រូវ​បន្ទាប​បន្ថោក​ខ្លួន​ឯង ដោយ​បណ្ដោយ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ។</verse>
				<verse number="5">បូជាចារ្យ​មិន​ត្រូវ​កោរ​សក់ មិន​ត្រូវ​កោរ​ជាយ​ពុក​ចង្កា ឬ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ឡើយ។</verse>
				<verse number="6">ពួក​គេ​ត្រូវ​តែ​វិសុទ្ធ​សំរាប់​ព្រះ​របស់​ខ្លួន ហើយ​មិន​បន្ថោក​ព្រះនាម​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​ពួក​គេ​មាន​មុខងារ​ថ្វាយ​យញ្ញបូជា និង​អាហារ​ដល់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​វិសុទ្ធ។</verse>
				<verse number="7">បូជាចារ្យ​មិន​ត្រូវ​យក​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​មក​ធ្វើ​ជា​ភរិយា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ស្ត្រី​ប្ដី​លែង​ដែរ ព្រោះ​បូជាចារ្យ​ត្រូវ​រក្សា​ខ្លួន​អោយ​វិសុទ្ធ ថ្វាយ​ព្រះ​របស់​ខ្លួន។</verse>
				<verse number="8">ចូរ​ចាត់​ទុក​បូជាចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សំរាប់​យើង ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​អោយ​វិសុទ្ធ។</verse>
				<verse number="9">ប្រសិន​បើ​កូន​ស្រី​របស់​បូជាចារ្យ​បង្ខូច​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ នាង​នោះ​បន្ថោក​ឪពុក​របស់​ខ្លួន ដូច្នេះ ត្រូវ​យក​នាង​ទៅ​ដុត​ទាំង​រស់។</verse>
				<verse number="10">មហា​បូជាចារ្យ​ដែល​ជា​ប្រមុខ​លើ​ពួក​បូជាចារ្យ ហើយ​បាន​ទទួល​ពិធី​ចាក់​ប្រេង​តែងតាំង​សំរាប់​បំពេញ​មុខងារ​នេះ និង​សំរាប់​ពាក់​អាវ​សក្ការៈ មិន​ត្រូវ​ដក​ឆ្នួត​ក្បាល​ចេញ ឬ​ហែក​សម្លៀកបំពាក់​ខ្លួន​ឯង​ឡើយ។</verse>
				<verse number="11">មហា​បូជាចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាកសព គឺ​សូម្បី​តែ​សាកសព​ឪពុក​ម្ដាយ​របស់​គាត់​ផ្ទាល់​ក៏​គាត់​មិន​ត្រូវ​ប៉ះពាល់​ដែរ ព្រោះ​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង។</verse>
				<verse number="12">គាត់​មិន​ត្រូវ​ចេញ​ពី​ទីសក្ការៈ ហើយ​បង្អាប់បង្អោន​ទីសក្ការៈ​ព្រះ​របស់​ខ្លួន​ទេ ដ្បិត​គាត់​បាន​ទទួល​ពិធី​តែងតាំង​ដោយ​ប្រេង​នៃ​ព្រះ​របស់​គាត់។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="13">គាត់​ត្រូវ​រៀបការ​តែ​នឹង​ស្ត្រី​ព្រហ្មចារី</verse>
				<verse number="14">គឺ​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​មេម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ពេស្យា ឬ​ស្ត្រី​ខូច​ខ្លួន​ឡើយ តែ​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​ព្រហ្មចារី ក្នុង​អំបូរ​របស់​គាត់។</verse>
				<verse number="15">ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ យើង​ប្រោស​គាត់​អោយ​វិសុទ្ធ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="17">«ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជពង្ស​របស់​គាត់ នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា នាំ​យក​តង្វាយ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ឡើយ។</verse>
				<verse number="18">មនុស្ស​មាន​រូប​រាង​កាយ​មិន​ធម្មតា ពុំ​អាច​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ទេ គឺ​មនុស្ស​ខ្វាក់ មនុស្ស​ខ្ញើច​ជើង ច្រមុះ​ក្រពឹត ដៃ​ជើង​មិន​ស្មើ​គ្នា</verse>
				<verse number="19">មនុស្ស​កំបុត​ដៃ ឬ​កំបុត​ជើង</verse>
				<verse number="20">មនុស្ស​គម កើត​អុត មាន​ស្នាម​នៅ​លើ​ភ្នែក កើត​រមាស់ កើត​ស្រែង ខូច​ពង។</verse>
				<verse number="21">ក្នុង​ចំណោម​ពូជពង្ស​របស់​បូជាចារ្យ​អើរ៉ុន អ្នក​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ ​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ទេ។</verse>
				<verse number="22">គេ​អាច​បរិភោគ​ម្ហូប​អាហារ​របស់​ព្រះជាម្ចាស់ ដែល​ជា​អាហារ​ដ៏វិសុទ្ធ និង​អាហារ​ដ៏វិសុទ្ធ​បំផុត​នោះ​បាន</verse>
				<verse number="23">តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំងនន ឬ​ចូល​ទៅ​ជិត​អាសនៈ​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទីសក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​ធ្វើ​អោយ​ទី​នោះ​ទៅ​ជា​វិសុទ្ធ»។</verse>
				<verse number="24">លោក​ម៉ូសេ​នាំ​យក​ព្រះបន្ទូល​នេះ​ទៅ​ជំរាប​លោក​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ជា​សក្ការៈ​បូជា​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏វិសុទ្ធ​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះពាល់​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ជា​សក្ការៈបូជា​ដល់​ ព្រះអម្ចាស់ ត្រូវ​ដក​អ្នក​នោះ​កុំ​អោយ​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ក្នុង​ចំណោម​ពូជពង្ស​របស់​អើរ៉ុន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ មិន​អាច​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះពាល់​នឹង​មនុស្ស​សៅហ្មង​ដោយសារ​ពាល់​សាកសព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​ដែរ។</verse>
				<verse number="5">អ្នក​ប៉ះពាល់​សត្វ​លូន​វារ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ឬ​ប៉ះពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្ដាល​អោយ​ខ្លួន​សៅហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។</verse>
				<verse number="6">អ្នក​ប៉ះពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន។</verse>
				<verse number="7">លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។</verse>
				<verse number="8">បូជាចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​អោយ​ខ្លួន​ត្រូវ​សៅហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="9">បូជាចារ្យ​ត្រូវ​ប្រតិបត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​អោយ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង​ស្ដី​អំពី​អាហារ។ យើង​ជា​ ព្រះអម្ចាស់ ​ដែល​ញែក​ពួក​គេ​អោយ​វិសុទ្ធ។</verse>
				<verse number="10">មិន​ត្រូវ​អោយ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​បូជាចារ្យ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​អោយ​បូជាចារ្យ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ដែរ។</verse>
				<verse number="11">ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ដែល​បូជាចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បំរើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជាចារ្យ​ដែរ។</verse>
				<verse number="12">កូន​ស្រី​របស់​បូជាចារ្យ ដែល​រៀបការ​ជា​មួយ​អ្នក​មិន​មែន​ជា​បូជាចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏វិសុទ្ធ​ឡើយ។</verse>
				<verse number="13">ប៉ុន្តែ កូន​ស្រី​របស់​បូជាចារ្យ​ដែល​ជា​ស្ត្រី​មេម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ​គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។</verse>
				<verse number="14">ប្រសិន​បើ​នរណា​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​យក​អាហារ​មក​សង​បូជាចារ្យ ស្រប​តាម​តម្លៃ​តង្វាយ​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។</verse>
				<verse number="15">បូជាចារ្យ​មិន​ត្រូវ​ធ្វើ​អោយ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ​ ព្រះអម្ចាស់ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ។</verse>
				<verse number="16">ប្រសិន​បើ​បូជាចារ្យ​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ*​ដោយ​មិន​សមរម្យ ពួក​គេ​នឹង​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស។ យើង​ជា​ ព្រះអម្ចាស់ ដែល​ញែក​ពួក​គេ​អោយ​វិសុទ្ធ»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="18">«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ឬ​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល អ្នក​ណា​នាំ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ ទោះ​បី​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត​ក្ដី</verse>
				<verse number="19">ដើម្បី​អោយ​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ។</verse>
				<verse number="20">មិន​ត្រូវ​ថ្វាយ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ទទួល​ពី​អ្នក​ទេ។</verse>
				<verse number="21">ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ថ្វាយ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​មេត្រីភាព ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត សត្វ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ព្រះហឫទ័យ​ព្រះអង្គ គឺ​សត្វ​នោះ​មិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។</verse>
				<verse number="22">មិន​ត្រូវ​ថ្វាយ​សត្វ​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ ព្រះអម្ចាស់ ​អោយ​សោះ។</verse>
				<verse number="23">អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះអម្ចាស់ ​មិន​គាប់​ព្រះហឫទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។</verse>
				<verse number="24">អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កំទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​អោយ​សោះ។</verse>
				<verse number="25">អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរទេស មក​ថ្វាយ​ជា​អាហារ​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ ព្រះអង្គ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="27">«គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំបី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​នឹង​ទទួល។</verse>
				<verse number="28">មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។</verse>
				<verse number="29">ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញបូជា​មក​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះអង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ។</verse>
				<verse number="30">ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ នៅ​ថ្ងៃ​ធ្វើ​យញ្ញបូជា គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="31">អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="32">អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​នាម​ដ៏វិសុទ្ធ*​របស់​យើង​ឡើយ តែ​ត្រូវ​អោយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រាអែល​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​ជា​ ព្រះអម្ចាស់ ដែល​ញែក​អ្នក​រាល់​គ្នា​អោយ​វិសុទ្ធ។</verse>
				<verse number="33">យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់​ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់​។ ពិធី​បុណ្យ​ដ៏​សំខាន់​ៗ​របស់​យើង​មាន​ដូច​ត​ទៅ:</verse>
				<verse number="3">អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​សំរាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​សប្ប័ទ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">បុណ្យ​ដ៏​សំខាន់​ៗ​របស់​ ព្រះអម្ចាស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ពេល​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអង្គ មាន​ដូច​ត​ទៅ:</verse>
				<verse number="5">នៅ​ខែ​ទី​មួយ​ ថ្ងៃ​ទី​ដប់បួន ក្រោយ​ពេល​ថ្ងៃ​លិច​ ជា​បុណ្យ​ចម្លង*​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">នៅ​ថ្ងៃ​ទី​ដប់ប្រាំ ក្នុង​ខែ​ដដែល​នោះ ជា​បុណ្យ​នំបុ័ង​ឥត​មេ​ថ្វាយ​ ព្រះអម្ចាស់ ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="7">នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ កុំ​ធ្វើ​ការ​អ្វី​នឿយហត់​នៅ​ថ្ងៃ​នោះ​ឡើយ។</verse>
				<verse number="8">អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ដុត​មក​ថ្វាយ​ ព្រះអម្ចាស់ ចំនួន​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ គឺ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​នៅ​ថ្ងៃ​នោះ​ឡើយ»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="10">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា ហើយ​ពេល​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ ត្រូវ​យក​កណ្ដាប់​ស្រូវ​ដែល​អ្នក​រាល់​គ្នា​ច្រូត​មុន​គេ​បង្អស់ មក​ជូន​បូជាចារ្យ។</verse>
				<verse number="11">នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ* បូជាចារ្យ​ត្រូវ​លើក​កណ្ដាប់​ស្រូវ​នេះ​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​អោយ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ទទួល​យក​ពី​អ្នក​រាល់​គ្នា។</verse>
				<verse number="12">នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ព្រះអម្ចាស់ ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់</verse>
				<verse number="13">ព្រម​ទាំង​យក​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា*​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នោះ ជា​តង្វាយ​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ចូរ​យក​ស្រា​ទំពាំងបាយជូរ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​សំរាប់​ពិធី​ច្រួចស្រា​ដែរ។</verse>
				<verse number="14">អ្នក​រាល់​គ្នា​អាច​បរិភោគ​នំបុ័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។</verse>
				<verse number="15">ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​លើក​កណ្ដាប់​ស្រូវ​ថ្វាយ​ ព្រះអម្ចាស់ គឺ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ ត្រូវ​កំណត់​ពេល​ពេញ​ប្រាំពីរ​អាទិត្យ។</verse>
				<verse number="16">អ្នក​រាល់​គ្នា​ត្រូវ​គិត​ហាសិប​ថ្ងៃ រហូត​ដល់​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​សប្ប័ទ​ទី​ប្រាំពីរ ថ្ងៃ​នោះ​ត្រូវ​យក​តង្វាយ​ពី​ស្រូវ​ថ្មី​មក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="17">អ្នក​រាល់​គ្នា​ត្រូវ​យក​នំបុ័ង​ពីរ​ដុំ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា មក​ថ្វាយ​ ព្រះអម្ចាស់ ។ ត្រូវ​ប្រើ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា​ដុត​ជា​មួយ​មេ​នំបុ័ង សំរាប់​ធ្វើ​ជា​នំបុ័ង​ដំបូង​បង្អស់ ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="18">អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ប្រាំពីរ​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ គោ​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ថែម​ពី​លើ​នំបុ័ង​នេះ ថ្វាយ​ ព្រះអម្ចាស់ ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យក​ម្សៅ និង​ស្រា​ទំពាំងបាយជូរ​សំរាប់​ពិធី​ច្រួចស្រា មក​ថ្វាយ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​យញ្ញបូជា​រំដោះ​បាប ព្រម​ទាំង​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ជា​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="20">បូជាចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំបុ័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ ព្រះអម្ចាស់ ។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ ព្រះអម្ចាស់ ហើយ​ប្រគល់​ជូន​បូជាចារ្យ។</verse>
				<verse number="21">នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។</verse>
				<verse number="22">ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​អោយ​ជន​ទុគ៌ត និង​ជន​បរទេស​រើស​បរិភោគ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក»។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="24">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំពីរ គឺ​ជា​ថ្ងៃ​សំរាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក និង​ស្រែក​ជយឃោស ដោយ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។</verse>
				<verse number="25">អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញបូជា​ជា​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ »។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="27">«នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញបូជា ជា​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="28">នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជំរះ​បាប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="29">អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="30">អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​អោយ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="31">អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។</verse>
				<verse number="32">ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំបួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សំរាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។</verse>
				<verse number="33">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="34">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ជា​ថ្ងៃ​បុណ្យ​បារាំ*​សំរាប់​លើក​តម្កើង​ ព្រះអម្ចាស់ ចំនួន​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="35">នៅ​ថ្ងៃ​ទី​មួយ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="36">អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ ​ចំនួន​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំបី ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះអង្គ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បង្ហើយ​បុណ្យ ដែល​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="37">នេះ​ជា​បុណ្យ​សំខាន់​ៗ​របស់​ ព្រះអម្ចាស់ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអង្គ ដើម្បី​ថ្វាយ​តង្វាយ​ដល់​ ព្រះអម្ចាស់ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ យញ្ញបូជា​មេត្រីភាព និង​ពិធី​ច្រួចស្រា។ ត្រូវ​ថ្វាយ​តង្វាយ​នីមួយ​ៗ​តាម​ថ្ងៃ​កំណត់។</verse>
				<verse number="38">ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សំរាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេង​ៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="39">នៅ​ថ្ងៃ​ទី​ដប់ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ​ចំនួន​ប្រាំពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំបី ជា​ថ្ងៃ​សំរាក។</verse>
				<verse number="40">នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ឈើ​ដ៏​ល្អ ធាង​ចាក មែក​ឈើ​ត្រសុំត្រសាយ ព្រម​ទាំង​ស្លឹក​ត្រែង​ដែល​ដុះ​នៅ​តាម​ស្ទឹង មក​ប្រារព្ធ​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​ចំនួន​ប្រាំពីរ​ថ្ងៃ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="41">រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ថ្វាយ​ ព្រះអម្ចាស់ ​ចំនួន​ប្រាំពីរ​ថ្ងៃ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែ​ទី​ប្រាំពីរ។</verse>
				<verse number="42">អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ក្នុង​បារាំ​ចំនួន​ប្រាំពីរ​ថ្ងៃ គឺ​ម្ចាស់​ស្រុក​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ​នោះ</verse>
				<verse number="43">ដើម្បី​អោយ​កូន​របស់​អ្នក​រាល់​គ្នា​ដឹង​ថា ពេល​យើង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​អោយ​គេ​រស់​ក្នុង​បារាំ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="44">លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អំពី​របៀប​ធ្វើ​ពិធី​បុណ្យ​ដ៏​សំខាន់​ៗ សំរាប់​លើក​តម្កើង​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល អោយ​យក​ប្រេង​អូលីវ​ដ៏​ល្អ​បំផុត មក​សំរាប់​ដុត ដើម្បី​អោយ​ចង្កៀង​នៅ​ឆេះ​រហូត។</verse>
				<verse number="3">អើរ៉ុន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ពន្លា​ជួប​ ព្រះអម្ចាស់ ខាង​មុខ​វាំងនន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិសញ្ញា ហើយ​ទុក​អោយ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។</verse>
				<verse number="4">អើរ៉ុន​ត្រូវ​រៀប​ចង្កៀង​ទាំង​អស់ នៅ​លើ​ជើង​ចង្កៀង ដែល​ធ្វើ​ពី​មាស​សុទ្ធ ដូច្នេះ ចង្កៀង​ឆេះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ជានិច្ច។</verse>
				<verse number="5">ចូរ​យក​ម្សៅ​ម៉ដ្ដ​ដប់ពីរ​គីឡូ​ក្រាម​មក​ធ្វើ​នំ​ចំនួន​ដប់ពីរ</verse>
				<verse number="6">រួច​តម្កល់​នំ​ទាំង​នោះ​ជា​ពីរ​ជួរ លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​មួយ​ជួរ​ៗ​មាន​នំ​ប្រាំ​មួយ។</verse>
				<verse number="7">ចូរ​ដាក់​គ្រឿង​ក្រអូប​ដ៏​ល្អ​បំផុត​នៅ​លើ​ជួរ​នីមួយ​ៗ ហើយ​ដុត​គ្រឿង​ក្រអូប​ជំនួស​នំបុ័ង​ទាំង​នោះ ទុក​ជា​ទី​រំលឹក នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="8">រៀង​រាល់​ថ្ងៃ​សប្ប័ទ* ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​យក​នំបុ័ង​មក​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ជានិច្ច ស្រប​តាម​សម្ពន្ធមេត្រី ដែល​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="9">នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​អើរ៉ុន និង​កូន​ៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត​យក​ចេញ​ពី​តង្វាយ​ដែល​គេ​ដុត នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។</verse>
				<verse number="10">មាន​ស្ត្រី​ម្នាក់​ជា​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្ដី​ជន​ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​កណ្ដាល​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ជំរំ។</verse>
				<verse number="11">កូន​ប្រុស​របស់​ស្ត្រី​នោះ​បាន​ប្រមាថ​ព្រះនាម​ព្រះជាម្ចាស់ ព្រម​ទាំង​ដាក់​បណ្ដាសា​ព្រះអង្គ​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​លោក​ម៉ូសេ។ ម្ដាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សឡូមីត ជា​កូន​របស់​ឌីបរី ក្នុង​កុលសម្ព័ន្ធ​ដាន់។</verse>
				<verse number="12">គេ​បាន​ឃុំ​អ្នក​នោះ​ទុក រហូត​ដល់​បាន​ទទួល​បញ្ជា​ពី​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="14">«ចូរ​យក​អ្នក​ប្រមាថ​យើង​ចេញ​ពី​ជំរំ។ អស់​អ្នក​ដែល​ដឹង​ឮ ត្រូវ​ដាក់​ដៃ​ពី​លើ​ក្បាល​អ្នក​នោះ ហើយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​វា​ទៅ។</verse>
				<verse number="15">ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា: អ្នក​ណា​ដាក់​បណ្ដាសា​ព្រះ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="16">អ្នក​ណា​ប្រមាថ​ព្រះនាម​ ព្រះអម្ចាស់ អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ​បី​គេ​ជាម្ចាស់​ស្រុក ឬ​ជា​ជន​បរទេស​ក្ដី គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថ​ព្រះនាម​ ព្រះអម្ចាស់ ។</verse>
				<verse number="17">អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់​បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។</verse>
				<verse number="18">អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។</verse>
				<verse number="19">អ្នក​ណា​ធ្វើ​អោយ​ជន​រួម​ជាតិ​របស់​ខ្លួន​មាន​របួស​ត្រង់​កន្លែង​ណា​មួយ ត្រូវ​ធ្វើ​អោយ​អ្នក​នោះ​របួស​ត្រង់​កន្លែង​នោះ​ដែរ</verse>
				<verse number="20">គឺ​បើ​អ្នក​នោះ​ធ្វើ​អោយ​គេ​បាក់​ដៃ​បាក់​ជើង ត្រូវ​បំបាក់​ដៃ​បំបាក់​ជើង​អ្នក​នោះ​វិញ បើ​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​ម្ខាង​វិញ បើ​វាយ​គេ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ធ្មេញ​មួយ​ដែរ។ ត្រូវ​ធ្វើ​អោយ​អ្នក​នោះ​របួស​ដូច​គេ​បាន​ធ្វើ​អោយ​អ្នក​ដទៃ​របួស។</verse>
				<verse number="21">អ្នក​ណា​វាយ​សម្លាប់​សត្វ​មួយ​ក្បាល ត្រូវ​អោយ​អ្នក​នោះ​យក​សត្វ​មួយ​ក្បាល​មក​សង​វិញ តែ​អ្នក​ណា​វាយ​សម្លាប់​មនុស្ស​ម្នាក់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="22">ត្រូវ​មាន​ក្រឹត្យវិន័យ​តែ​មួយ សំរាប់​ជន​បរទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="23">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ហើយ រៀង​រាល់​ប្រាំពីរ​ឆ្នាំ ចូរ​ទុក​ដី​អោយ​នៅ​ទំនេរ​មួយ​ឆ្នាំ ដែល​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ​របស់​អ្នក ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​ថែ​ទាំ​ចំការ​ទំពាំងបាយជូរ និង​បេះ​យក​ផ្លែ​បាន។</verse>
				<verse number="4">ប៉ុន្តែ ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​អោយ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ ព្រះអម្ចាស់ ។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចំការ​ទំពាំងបាយជូរ​ដែរ។</verse>
				<verse number="5">អ្នក​មិន​ត្រូវ​ច្រូត​យក​ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចំរូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​អោយ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។</verse>
				<verse number="6">ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ​សប្ប័ទ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្ដល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បំរើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជា​មួយ​អ្នក។</verse>
				<verse number="7">រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគផល​ពី​ដី​ជា​ចំណី​ដែរ»។</verse>
				<verse number="8">«ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង សរុប​ទាំង​អស់​សែសិបប្រាំបួន​ឆ្នាំ។</verse>
				<verse number="9">នៅ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់ ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាសពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។</verse>
				<verse number="10">អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហាសិប​នោះ​ជា​ឆ្នាំ​ដ៏វិសុទ្ធ ត្រូវ​ប្រកាស​សេរីភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់​ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួបជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="11">ឆ្នាំ​ទី​ហាសិប ជា​ឆ្នាំ​មេត្តា​ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចំរូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំងបាយជូរ ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។</verse>
				<verse number="12">អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា​ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វី​ៗ​ដែល​ដុះ​នៅ​ក្នុង​ចំការ។</verse>
				<verse number="13">នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។</verse>
				<verse number="14">ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។</verse>
				<verse number="15">ពេល​ទិញ​ដី​ពី​ជន​រួម​ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​អោយ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។</verse>
				<verse number="16">ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។</verse>
				<verse number="17">មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេងប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="18">ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​ស្រុក។</verse>
				<verse number="19">ដី​នឹង​ផ្ដល់​ភោគផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​ស្រុក។</verse>
				<verse number="20">ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។</verse>
				<verse number="21">នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​អោយ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគផល​គ្រប់​គ្រាន់​សំរាប់​បី​ឆ្នាំ។</verse>
				<verse number="22">អ្នក​រាល់​គ្នា​សាប​ព្រោះ​សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំបី តែ​អ្នក​រាល់​គ្នា​បរិភោគផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំបួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគផល​ថ្មី។</verse>
				<verse number="23">អ្នក​រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​អោយ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​លើ​ដី​របស់​យើង។</verse>
				<verse number="24">នៅ​ក្នុង​ស្រុក​ទាំង​មូល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​បង្កើត​អោយ​មាន​ច្បាប់​លោះ​ដី។</verse>
				<verse number="25">ប្រសិន​បើ​បង​ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់ញាតិ​ដ៏​ជិតដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បង​ប្អូន​នោះ​លក់។</verse>
				<verse number="26">ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន</verse>
				<verse number="27">គាត់​ត្រូវ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​អោយ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។</verse>
				<verse number="28">ប្រសិន​បើ​គេ​គ្មាន​ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។</verse>
				<verse number="29">ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។</verse>
				<verse number="30">លុះ​ផុត​កំណត់​ពេល​មួយ​ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ និង​ពូជពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា​ករុណា​ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​ដែរ។</verse>
				<verse number="31">ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀត​ៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា​ករុណា។</verse>
				<verse number="32">ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ​ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។</verse>
				<verse number="33">ទោះ​បី​អ្នក​ទិញ​ផ្ទះ​នោះ​ជា​ពួក​លេវី​ក្ដី នៅ​ឆ្នាំ​មេត្តា​ករុណា ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="34">រីឯ​ស្រែ​ចំការ​ដែល​ស្ថិត​នៅ​ជុំវិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។</verse>
				<verse number="35">«ពេល​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្ដី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​អោយ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="36">កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​សគុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក ហើយ​ទុក​អោយ​បង​ប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។</verse>
				<verse number="37">បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​អោយ​សោះ ហើយ​បើ​អ្នក​អោយ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។</verse>
				<verse number="38">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​អោយ​អ្នក​រាល់​គ្នា និង​ដើម្បី​អោយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="39">ពេល​បង​ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បំរើ​អ្នក មិន​ត្រូវ​បង្ខំ​អោយ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។</verse>
				<verse number="40">ត្រូវ​អោយ​គេ​ធ្វើ​ការ​ក្នុង​ឋានៈ​ជា​អ្នក​បំរើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។</verse>
				<verse number="41">ពេល​នោះ គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរអាករ​របស់​គេ​វិញ</verse>
				<verse number="42">ដ្បិត​អស់​អ្នក​ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​យើង ហេតុ​នេះ មិន​ត្រូវ​លក់​ពួក​គេ​ដូច​លក់​ទាសករ​ឡើយ។</verse>
				<verse number="43">កុំ​ជិះជាន់​ធ្វើ​បាប​ពួក​គេ​អោយ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។</verse>
				<verse number="44">ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បំរើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជាជាតិ​នានា ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា។</verse>
				<verse number="45">អ្នក​រាល់​គ្នា​អាច​ទិញ​ខ្ញុំ​បំរើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។</verse>
				<verse number="46">អ្នក​រាល់​គ្នា​អាច​ចែក​ខ្ញុំ​បំរើ​ទាំង​នោះ​អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរមត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បំរើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ជិះជាន់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។</verse>
				<verse number="47">ប្រសិន​បើ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង​ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​អោយ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះអាសន្ន ឬ​លក់​ខ្លួន​អោយ​ពូជពង្ស​របស់​ជន​បរទេស​នោះ</verse>
				<verse number="48">បង​ប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​គាត់​បាន​លក់​ខ្លួន។</verse>
				<verse number="49">ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់ញាតិ​ជិតដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។</verse>
				<verse number="50">គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ហើយ​បង់​ប្រាក់​ទៅ​អោយ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បំរើ។</verse>
				<verse number="51">ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​អោយ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។</verse>
				<verse number="52">ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​អោយ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។</verse>
				<verse number="53">ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះជាន់​ធ្វើ​បាប​គាត់​ឡើយ។</verse>
				<verse number="54">ប្រសិន​បើ​ក្នុង​ឆ្នាំ​ដែល​គាត់​នៅ​បំរើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា​ករុណា គាត់ និង​កូន​ចៅ​របស់​គាត់ អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់</verse>
				<verse number="55">ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​បំរើ​របស់​យើង យើង​បាន​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​អោយ​ពួក​គេ​បំរើ​យើង។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា ឬ​ស្ដូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា សំរាប់​ថ្វាយបង្គំ​ឡើយ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="2">ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ប័ទ​របស់​យើង ហើយ​គោរព​ទីសក្ការៈ​របស់​យើង ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​ច្បាប់​របស់​យើង ហើយ​គោរព និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង</verse>
				<verse number="4">នោះ​យើង​នឹង​ធ្វើ​អោយ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល។ ដី​នឹង​ផ្ដល់​ភោគផល ហើយ​ដើម​ឈើ​ក៏​ផ្ដល់​ផ្លែ​ដែរ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​នឹង​បោក​បែន​ស្រូវ រហូត​ដល់​ពេល​បេះ​ផ្លែ​ទំពាំងបាយជូរ ហើយ​អ្នក​រាល់​គ្នា​នឹង​បេះ​ផ្លែ​ទំពាំងបាយជូរ រហូត​ដល់​ពេល​សាប​ព្រោះ។ អ្នក​រាល់​គ្នា​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​យ៉ាង​សុខសាន្ត។</verse>
				<verse number="6">យើង​នឹង​ធ្វើ​អោយ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិភាព អ្នក​រាល់​គ្នា​នឹង​សំរាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​អោយ​ភ័យ​ខ្លាច​ឡើយ។ យើង​កំចាត់​សត្វ​សាហាវ​អោយ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="7">អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="8">អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ​រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="9">យើង​នឹង​សំដែង​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​អោយ​អ្នក​រាល់​គ្នា​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ច្រើន​ឡើង។ យើង​នឹង​រក្សា​សម្ពន្ធមេត្រី*​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។</verse>
				<verse number="10">អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។</verse>
				<verse number="11">យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="12">យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="13">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​នោះ​ទៀត​ឡើយ។ យើង​បាន​កាច់​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​អ្នក​រាល់​គ្នា ហើយ​អោយ​អ្នក​រាល់​គ្នា​ដើរ​ដោយ​ខ្ពស់​មុខ។</verse>
				<verse number="14">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​យើង ហើយ​មិន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ទេ</verse>
				<verse number="15">ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ច្បាប់​របស់​យើង ហើយ​មិន​រវីរវល់​នឹង​វិន័យ​របស់​យើង គឺ​មិន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្ដាច់​សម្ពន្ធមេត្រី​របស់​យើង</verse>
				<verse number="16">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ជួប​គ្រោះ​ភ័យ គឺ​ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​គ្រុន ដែល​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ស្រវាំង​ភ្នែក និង​គ្រាំគ្រា​ចិត្ត។ អ្នក​រាល់​គ្នា​សាប​ព្រោះ តែ​មិន​បាន​ផល​អ្វី​ទេ ដ្បិត​ខ្មាំង​នឹង​មក​ស៊ី​បង្ហិន​អស់។</verse>
				<verse number="17">យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួតត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្ដី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។</verse>
				<verse number="18">ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។</verse>
				<verse number="19">យើង​នឹង​បំបាក់​អំនួត ដែល​នាំ​អោយ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​អោយ​មេឃ​រាំង​ស្ងួត ធ្វើ​អោយ​ដី​បែក​ក្រហែង។</verse>
				<verse number="20">អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ការ តែ​មិន​បាន​ផល​អ្វី​ទេ ព្រោះ​ដី​មិន​ផ្ដល់​ភោគផល ហើយ​ដើម​ឈើ​ក៏​គ្មាន​ផ្លែ​ដែរ។</verse>
				<verse number="21">ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្ដាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។</verse>
				<verse number="22">យើង​នឹង​អោយ​សត្វ​ព្រៃ​មក​យាយី​អ្នក​រាល់​គ្នា វា​នឹង​ប្រហារ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា វា​នឹង​បំផ្លាញ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​អោយ​អ្នក​រាល់​គ្នា​នៅ​សល់​ចំនួន​តិចតួច រហូត​ដល់​ផ្លូវ​របស់​អ្នក​រាល់​គ្នា​គ្មាន​មនុស្ស​ដើរ។</verse>
				<verse number="23">ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​កែ​ខ្លួន​តាម​ការ​ប្រដៅ​របស់​យើង ហើយ​នៅ​តែ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង</verse>
				<verse number="24">យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។</verse>
				<verse number="25">យើង​នឹង​ធ្វើ​អោយ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធមេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា​នៅ​តាម​ទីក្រុង យើង​នឹង​ធ្វើ​អោយ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។</verse>
				<verse number="26">ពេល​ណា​យើង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំបុ័ង​អោយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ។​</verse>
				<verse number="27">ទោះ​បី​យ៉ាង​នេះ​ក្ដី បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ហើយ​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង</verse>
				<verse number="28">យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។</verse>
				<verse number="29">អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន។</verse>
				<verse number="30">យើង​នឹង​កំទេច​កន្លែង​សក្ការៈ​របស់​អ្នក​រាល់​គ្នា​នៅ​តាម​ទួល​ខ្ពស់​ៗ យើង​នឹង​ផ្ដួល​រំលំ​បង្គោល​សក្ការៈ​របស់​អ្នក​រាល់​គ្នា យើង​នឹង​អោយ​សាកសព​របស់​អ្នក​រាល់​គ្នា ដួល​ដេក​ជា​មួយ​កំទេច​រូប​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា។ ហើយ​យើង​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា។</verse>
				<verse number="31">យើង​នឹង​កំទេច​ក្រុង​របស់​អ្នក​រាល់​គ្នា​អោយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន យើង​នឹង​បំផ្លាញ​ទីសក្ការៈ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​មិន​ស្រង​ក្លិន​នៃ​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ទៀត​ឡើយ។</verse>
				<verse number="32">យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​អោយ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំងកាំង។</verse>
				<verse number="33">យើង​នឹង​កម្ចាត់កម្ចាយ​អ្នក​រាល់​គ្នា អោយ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​អ្នក​រាល់​គ្នា។ ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​នរណា​រស់​នៅ។</verse>
				<verse number="34">ស្រុក​ទេស​នឹង​បាន​សំរាក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ទឹក​ដី​នឹង​បាន​សំរាក​ជំនួស​ឆ្នាំ​សប្ប័ទ ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព។</verse>
				<verse number="35">ក្នុង​ពេល​ស្រុក​ស្ងាត់​ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សំរាក ដ្បិត​កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក ដី​ពុំ​បាន​សំរាក​ទេ ព្រោះ​អ្នក​រាល់​គ្នា​មិន​គោរព​ឆ្នាំ​សប្ប័ទ​សោះ​ឡើយ។</verse>
				<verse number="36">រីឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​អោយ​ចិត្ត​របស់​គេ​ភ័យ​បាក់ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​អោយ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។</verse>
				<verse number="37">ពួក​គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា​ដូច​ដួល​នៅ​មុខ​ដាវ ដោយ​ឥត​មាន​នរណា​ដេញ​តាម​ក្រោយ​ឡើយ។ អ្នក​រាល់​គ្នា​ពុំ​អាច​តទល់​នឹង​ខ្មាំង​សត្រូវ​ទេ។</verse>
				<verse number="38">អ្នក​រាល់​គ្នា​នឹង​វិនាស​នៅ​ក្នុង​ស្រុក​របស់​ប្រជាជាតិ​នានា ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​រាល់​គ្នា នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ។</verse>
				<verse number="39">ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មាំង​សត្រូវ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន និង​អំពើ​បាប​របស់​ដូនតា។</verse>
				<verse number="40">ពេល​ពួក​គេ​ទទួល​សារភាព​កំហុស​របស់​ខ្លួន និង​កំហុស​របស់​ដូនតា​ខ្លួន ហើយ​ទទួល​សារភាព​ថា គេ​មិន​បាន​ស្មោះ​ត្រង់​ចំពោះ​យើង ព្រម​ទាំង​មាន​ចិត្ត​មានះ​ប្រឆាំង​នឹង​យើង</verse>
				<verse number="41">ពេល​ពួក​គេ​យល់​ថា យើង​បាន​ប្រឆាំង​នឹង​ពួក​គេ ហើយ​នាំ​ពួក​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មាំង ពួក​គេ​ដែល​ធ្លាប់​តែ​មាន​ចិត្ត​រឹងរូស បែរ​ជា​អោន​លំទោន និង​យល់​ព្រម​ទទួល​ទណ្ឌកម្ម។</verse>
				<verse number="42">ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកុប អ៊ីសាក និង​អប្រាហាំ ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។</verse>
				<verse number="43">ក្នុង​ពេល​ពួក​គេ​មិន​រស់​នៅ​ក្នុង​ស្រុក គឺ​ពេល​ដែល​ទឹក​ដី​ស្ងាត់​ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សំរាក​ដូច​នៅ​ឆ្នាំ​សប្ប័ទ។ ពួក​គេ​ទទួល​ទណ្ឌកម្ម ព្រោះ​គេ​បាន​បោះ​បង់​ចោល​វិន័យ​របស់​យើង និង​បែក​ចិត្ត​ចេញ​ពី​ច្បាប់​របស់​យើង។</verse>
				<verse number="44">ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង យើង​នឹង​មិន​បោះ​បង់​ចោល​ពួក​គេ ហើយ​យើង​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ពួក​គេ រហូត​ដល់​ទៅ​លុប​បំបាត់​ពួក​គេ​ទាំង​ស្រុង ឬ​ផ្ដាច់​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ​ដែរ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="45">យើង​នឹង​ជួយ​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ កាល​ពី​មុន ក្នុង​ពេល​យើង​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ចំពោះ​មុខ​ប្រជាជាតិ​នានា ដើម្បី​អោយ​យើង​ធ្វើ​ជា​ព្រះ​របស់​គេ។ យើង​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="46">នេះ​ជា​ច្បាប់ ព្រម​ទាំង​វិន័យ និង​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់​ ព្រះអម្ចាស់ ដោយ​សន្យា​ថ្វាយ​នរណា​ម្នាក់​ទៅ​ព្រះអង្គ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។</verse>
				<verse number="3">ត្រូវ​វាយ​តម្លៃ​មនុស្ស​ដូច​ត​ទៅ: មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ទៅ​ហុកសិប​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​ដប់ប្រាំ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។</verse>
				<verse number="4">ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំបួន​តម្លឹង។</verse>
				<verse number="5">ចំពោះ​មនុស្ស​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។</verse>
				<verse number="6">ក្មេង​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សំរាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សំរាប់​ក្មេង​ស្រី។</verse>
				<verse number="7">ចំពោះ​ចាស់​ៗ​មាន​អាយុ​ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សំរាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សំរាប់​មនុស្ស​ស្រី។</verse>
				<verse number="8">ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជាចារ្យ ហើយ​បូជាចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កំរិត​ជីវភាព​របស់​អ្នក​បន់។</verse>
				<verse number="9">ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="10">មិន​ត្រូវ​យក​អ្វី​មក​ដោះដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះអង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។</verse>
				<verse number="11">ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជាចារ្យ</verse>
				<verse number="12">បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។</verse>
				<verse number="13">ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជាចារ្យ​បាន​គិត។</verse>
				<verse number="14">ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ បូជាចារ្យ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។</verse>
				<verse number="15">ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជាចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។</verse>
				<verse number="16">ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដីធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។</verse>
				<verse number="17">ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។</verse>
				<verse number="18">ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។</verse>
				<verse number="19">បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​គេ​វិញ។</verse>
				<verse number="20">ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​អោយ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។</verse>
				<verse number="21">នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ ព្រះអម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជាចារ្យ។</verse>
				<verse number="22">ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ​ថ្វាយ​ជា​សក្ការៈ​ដល់​ ព្រះអម្ចាស់ ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន​មែន​ជា​កេរអាករ</verse>
				<verse number="23">បូជាចារ្យ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​បូជាចារ្យ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="24">លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។</verse>
				<verse number="25">ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ គឺ​ឯកតា​នីមួយ​ៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។</verse>
				<verse number="26">មិន​ត្រូវ​អោយ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ ​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="27">ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​អោយ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត​ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​អោយ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជាចារ្យ​បាន​គិត។</verse>
				<verse number="28">បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ ព្រះអម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដីធ្លី​ក៏​ដោយ។ អ្វី​ៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ​រហូត។</verse>
				<verse number="29">រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។</verse>
				<verse number="30">តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="31">ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។</verse>
				<verse number="32">ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ ព្រះអម្ចាស់ ដែរ។</verse>
				<verse number="33">ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ សំរាប់​ថ្វាយ​ព្រះអង្គ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​ទេ»។</verse>
				<verse number="34">នេះ​ហើយ​ជា​បទ​បញ្ជា ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ សំរាប់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
		</book>
		<book number="4">
			<chapter number="1">
				<verse number="1">នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជាជន​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​រហោស្ថាន​ស៊ីណៃ ក្នុង​ពន្លា​ជួប​ព្រះអង្គ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ជំរឿន​ប្រជាជន​ក្នុង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ តាម​គ្រួសារ​របស់​គេ។</verse>
				<verse number="3">អើរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ តាម​កងពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បំរើ​កងទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។</verse>
				<verse number="4">ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជាជន។</verse>
				<verse number="5">អស់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​ទាំង​ពីរ មាន​រាយ​នាម​ដូច​ត​ទៅ: អេលីស៊ើរ ជា​កូន​របស់​សេដេអ៊ើរ ពី​កុលសម្ព័ន្ធ​រូបេន។</verse>
				<verse number="6">ស្លូមាល​ជា​កូន​របស់​ស៊ូរីសាដាយ ពី​កុលសម្ព័ន្ធ​ស៊ីម្មាន។</verse>
				<verse number="7">ណាសូន​ជា​កូន​របស់​អមីណាដាប់ ពី​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="8">នេថានេល​ជា​កូន​របស់​ស៊ូហារ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ។</verse>
				<verse number="9">អេលាប​ជា​កូន​របស់​ហេឡូន ពី​កុលសម្ព័ន្ធ​សាប់យូឡូន។</verse>
				<verse number="10">ក្នុង​ពូជពង្ស​របស់​យ៉ូសែប គឺ​អេលីសាម៉ា​ជា​កូន​របស់​អាំមីហ៊ូដ ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កាម៉ាលាល​ជា​កូន​របស់​ផ្ដាស៊ើរ ពី​កុលសម្ព័ន្ធ​ម៉ាណាសេ។</verse>
				<verse number="11">អប៊ីដាន​ជា​កូន​របស់​គីដាហូនី ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="12">អហ៊ីយេស៊ើរ​ជា​កូន​របស់​អាំមីសាដាយ ពី​កុលសម្ព័ន្ធ​ដាន់។</verse>
				<verse number="13">ប៉ាគីហ៊ាល​ជា​កូន​របស់​អូក្រាន ពី​កុលសម្ព័ន្ធ​អេស៊ើរ។</verse>
				<verse number="14">អេលាសាប់​ជា​កូន​របស់​ដេហូអែល ពី​កុលសម្ព័ន្ធ​កាដ។</verse>
				<verse number="15">អហ៊ីរ៉ា​ជា​កូន​របស់​អេណាន់ ពី​កុលសម្ព័ន្ធ​ណែបថាលី»។</verse>
				<verse number="16">អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេទ័ព​អ៊ីស្រាអែល។</verse>
				<verse number="17">លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​នាំ​អស់​អ្នក​ដែល​មាន​រាយ​នាម​ខាង​លើ​នេះ​មក</verse>
				<verse number="18">ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។</verse>
				<verse number="19">លោក​ម៉ូសេ​ជំរឿន​ប្រជាជន នៅ​វាល​រហោស្ថាន​ស៊ីណៃ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក។</verse>
				<verse number="20">កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="21">ក្នុង​កុលសម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦ ៥០០ នាក់។</verse>
				<verse number="22">កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="23">ក្នុង​កុលសម្ព័ន្ធ​ស៊ីម្មាន​ជំរឿន​បាន​ទាំង​អស់ ៥៩ ៣០០ នាក់។</verse>
				<verse number="24">កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="25">ក្នុង​កុលសម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។</verse>
				<verse number="26">កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="27">ក្នុង​កុលសម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។</verse>
				<verse number="28">កូន​ចៅ​លោក​អ៊ីសាខារ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="29">ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ ជំរឿន​បាន​ទាំង​អស់ ៥៤ ៤០០​នាក់។</verse>
				<verse number="30">កូន​ចៅ​លោក​សាប់យូឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="31">ក្នុង​កុលសម្ព័ន្ធ​សាប់យូឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧ ៤០០ នាក់។</verse>
				<verse number="32">រីឯ​ពូជពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="33">ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។</verse>
				<verse number="34">កូន​ចៅ​លោក​ម៉ាណាសេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="35">ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ ជំរឿន​បាន​ទាំង​អស់ ៣២ ២០០ នាក់។</verse>
				<verse number="36">កូន​ចៅ​លោក​បេនយ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="37">ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។</verse>
				<verse number="38">កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="39">ក្នុង​កុលសម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។</verse>
				<verse number="40">កូន​ចៅ​លោក​អេស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="41">ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។</verse>
				<verse number="42">រីឯ​កូន​ចៅ​លោក​ណែបថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន</verse>
				<verse number="43">ក្នុង​កុលសម្ព័ន្ធ​ណែបថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។</verse>
				<verse number="44">នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់ពីរ ជា​តំណាង​របស់​កុលសម្ព័ន្ធ​អ៊ីស្រាអែល បាន​ជំរឿន។</verse>
				<verse number="45">ចំនួន​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បំរើ​កងទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ</verse>
				<verse number="46">ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។</verse>
				<verse number="47">គេ​ពុំ​បាន​ជំរឿន​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ</verse>
				<verse number="48">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="49">«កុំ​ជំរឿន​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​លេវី ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ឡើយ។</verse>
				<verse number="50">ចូរ​ប្រគល់​ភារកិច្ច​អោយ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះពន្លា*​នៃ​សន្ធិសញ្ញា* និង​ថែរក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះពន្លា ពួក​គេ​បំរើ​ការងារ​នៅ​ក្នុង​ព្រះពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំវិញ​ព្រះពន្លា​នោះ។</verse>
				<verse number="51">ពេល​ណា​ព្រះពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះពន្លា ពេល​ណា​ព្រះពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។</verse>
				<verse number="52">ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កងពល​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="53">មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំវិញ​ព្រះពន្លា​នៃ​សន្ធិសញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រាអែល​មិន​បណ្ដាល​អោយ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារកិច្ច​បំរើ​ការងារ នៅ​ក្នុង​ព្រះពន្លា​នៃ​សន្ធិសញ្ញា»។</verse>
				<verse number="54">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សំគាល់​កុលសម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កងពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំវិញ​ពន្លា​ជួប​ព្រះអម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។</verse>
				<verse number="3">នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កងពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណាដាប់។</verse>
				<verse number="4">កងពល​របស់​យូដា​មាន​ចំនួន ៧៤ ៦០០ នាក់។</verse>
				<verse number="5">កុលសម្ព័ន្ធ​អ៊ីសាខារ​បោះ​ជំរំ​ជាប់​នឹង​កុលសម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ គឺ​នេថានេល ជា​កូន​របស់​ស៊ូហារ។</verse>
				<verse number="6">កងពល​របស់​អ៊ីសាខារ​មាន​ចំនួន ៥៤ ៤០០ នាក់។</verse>
				<verse number="7">បន្ទាប់​មក កុលសម្ព័ន្ធ​សាប់យូឡូន មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​សាប់យូឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន។</verse>
				<verse number="8">កងពល​របស់​សាប់យូឡូន មាន​ចំនួន ៥៧ ៤០០ នាក់។</verse>
				<verse number="9">កងទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។</verse>
				<verse number="10">នៅ​ខាង​ត្បូង ជា​កងពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​រូបេន គឺ​អេលីស៊ើរ ជា​កូន​របស់​សេដេអើរ។</verse>
				<verse number="11">កងពល​របស់​រូបេន​មាន​ចំនួន ៤៦ ៥០០ នាក់។</verse>
				<verse number="12">កុលសម្ព័ន្ធ​ស៊ីម្មាន​បោះ​ជំរំ​ជាប់​នឹង​កុលសម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន គឺ​ស្លូមាល ជា​កូន​របស់​ស៊ូរីសាដាយ។</verse>
				<verse number="13">កងពល​របស់​ស៊ីម្មាន​មាន​ចំនួន ៥៩ ៣០០ នាក់។</verse>
				<verse number="14">បន្ទាប់​មក កុលសម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​កាដ គឺ​អេលីសាប ជា​កូន​របស់​ដេហ៊ូអែល។</verse>
				<verse number="15">កងពល​របស់​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។</verse>
				<verse number="16">កងទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កងពល​ធំ​ទី​ពីរ បន្ទាប់​ពី​កងពល​ធំ​យូដា។</verse>
				<verse number="17">បន្ទាប់​មក ពន្លា​ជួប​ព្រះអម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុលសម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។</verse>
				<verse number="18">នៅ​ខាង​លិច ជា​កងពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម។ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺ​អេលីសាម៉ា ជា​កូន​របស់​អាំមីហ៊ូដ។</verse>
				<verse number="19">កងពល​របស់​អេប្រាអ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។</verse>
				<verse number="20">កុលសម្ព័ន្ធ​ម៉ាណាសេ​បោះ​ជំរំ​ជាប់​នឹង​កុលសម្ព័ន្ធ​អេប្រាអ៊ីម មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ គឺ​កាម៉ាលាល ជា​កូន​របស់​ផ្ដាស៊ើរ។</verse>
				<verse number="21">កងពល​របស់​ម៉ាណាសេ​មាន​ចំនួន ៣២ ២០០ នាក់។</verse>
				<verse number="22">បន្ទាប់​មក កុលសម្ព័ន្ធ​បេនយ៉ាមីន មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​អប៊ីដាន ជា​កូន​របស់​គីដាហូនី។</verse>
				<verse number="23">កងពល​របស់​បេនយ៉ាមីន​មាន​ចំនួន ៣៥ ៤០០ នាក់។</verse>
				<verse number="24">កងទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កងពល​ធំ​ទី​បី បន្ទាប់​ពី​កុលសម្ព័ន្ធ​លេវី។</verse>
				<verse number="25">នៅ​ខាង​ជើង ជា​កងពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ដាន់ គឺ​អហ៊ីយេស៊ើរ ជា​កូន​របស់​អាំមីសាដាយ។</verse>
				<verse number="26">កងពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។</verse>
				<verse number="27">កុលសម្ព័ន្ធ​អេស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុលសម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​អេស៊ើរ គឺ​ប៉ាគីហ៊ាល ជា​កូន​របស់​អូក្រាន។</verse>
				<verse number="28">កងពល​របស់​អេស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។</verse>
				<verse number="29">បន្ទាប់​មក កុលសម្ព័ន្ធ​ណែបថាលី មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ណែបថាលី គឺ​អហ៊ីរ៉ា ជា​កូន​របស់​អេណាន។</verse>
				<verse number="30">កងពល​របស់​ណែបថាលី​មាន​ចំនួន ៥៣ ៤០០ នាក់។</verse>
				<verse number="31">កងទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។</verse>
				<verse number="32">ចំនួន​កូន​ចៅ​អ៊ីស្រាអែល​រាប់​តាម​កុលសម្ព័ន្ធ និង​តាម​កងពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។</verse>
				<verse number="33">ចំណែក​ឯ​កុលសម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="34">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អើរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។</verse>
				<verse number="2">កូន​របស់​លោក​អើរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។</verse>
				<verse number="3">នេះ​ជា​ឈ្មោះ​កូន​ប្រុស​របស់​លោក​អើរ៉ុន ដែល​បាន​ទទួល​ការ​តែងតាំង​អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="4">លោក​ណាដាប់ និង​លោក​អប៊ីហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ នៅ​វាល​រហោស្ថាន​ស៊ីណៃ​។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេឡាសារ និង​លោក​អ៊ីថាម៉ារ បំពេញ​មុខងារ​ជា​បូជាចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="6">«ចូរ​នាំ​កុលសម្ព័ន្ធ​លេវី​ចូល​មក ហើយ​អោយ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​បូជាចារ្យ​អើរ៉ុន ដើម្បី​ជួយ​បំពេញ​ការងារ​គាត់។</verse>
				<verse number="7">ពួក​គេ​មាន​ភារកិច្ច​បំពេញ​មុខងារ​បំរើ​អើរ៉ុន និង​បំរើ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់ គឺ​ពួក​គេ​បំរើ​កិច្ចការ​នៅ​ក្នុង​ព្រះពន្លា។</verse>
				<verse number="8">ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​បំរើ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះពន្លា។</verse>
				<verse number="9">ចូរ​ប្រគល់​កុលសម្ព័ន្ធ​លេវី​ទៅ​អោយ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជាជន​អ៊ីស្រាអែល ប្រគល់​ផ្ដាច់​អោយ​អើរ៉ុន។</verse>
				<verse number="10">ចូរ​តែងតាំង​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទីសក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="12">«យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សំរាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="13">ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទុក​សំរាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ ជា​ចំណែក​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោស្ថាន​ស៊ីណៃ​ថា៖</verse>
				<verse number="15">«ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។</verse>
				<verse number="16">លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក។</verse>
				<verse number="17">កូន​ប្រុស​របស់​លោក​លេវី​មាន​នាម​ដូច​ត​ទៅ: គើសូន កេហាត់ និង​ម៉្រារី។</verse>
				<verse number="18">កូន​របស់​លោក​គើសូន​មាន​លីបនី និង​ស៊ីម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="19">កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="20">កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំងឡាយ​នៃ​កុលសម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។</verse>
				<verse number="21">លោក​គើសូន​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​គើសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ីម៉ៃ។</verse>
				<verse number="22">នៅ​ពេល​ជំរឿន​ប្រជាជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧ ៥០០ នាក់។</verse>
				<verse number="23">អំបូរ​គើសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​នៅ​ទិស​ខាង​លិច។</verse>
				<verse number="24">មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលាសាប់ ជា​កូន​របស់​លោក​ឡាអែល។</verse>
				<verse number="25">នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ កូន​ចៅ​គើសូន​ទទួល​បន្ទុក​ផ្នែក​ខាង​ព្រះពន្លា និង​ពន្លា​ព្រម​ទាំង​ក្រណាត់​បាំង​ពី​លើ វាំងនន​ច្រក​ចូល​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="26">ដំបូល​ទីលាន វាំងនន​ច្រក​ចូល​ទីលាន​ដែល​ស្ថិត​នៅ​ជុំវិញ​ព្រះពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារកិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។</verse>
				<verse number="27">លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូស៊ាល។</verse>
				<verse number="28">ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារកិច្ច​ថែរក្សា​ទីសក្ការៈ។</verse>
				<verse number="29">អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះពន្លា។</verse>
				<verse number="30">មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលីសាផាន ជា​កូន​របស់​លោក​អ៊ូស៊ាល។</verse>
				<verse number="31">កូន​ចៅ​កេហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធមេត្រី តុ​សក្ការៈ ជើង​ចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ទីសក្ការៈ វាំងនន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="32">មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="33">លោក​ម៉្រារី​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​ម៉្រារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាស់លី និង​ត្រកូល​ម៉ូស៊ី។</verse>
				<verse number="34">ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៦ ២០០ នាក់។</verse>
				<verse number="35">មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរីអែល ជា​កូន​របស់​លោក​អប៊ីហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ព្រះពន្លា។</verse>
				<verse number="36">កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ប្រើប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។</verse>
				<verse number="37">ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទីលាន​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។</verse>
				<verse number="38">លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះពន្លា និង​ពន្លា​ជួប​ព្រះអម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ក្នុង​ទីសក្ការៈ តាង​នាម​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទីសក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="39">ចំនួន​ក្រុម​លេវី​ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។</verse>
				<verse number="40">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ជំរឿន​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ។ ចូរ​កត់ត្រា​ទុក​ក្នុង​បញ្ជី តាម​ឈ្មោះ​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="41">ចូរ​ញែក​ពួក​លេវី​ទុក​ដោយ​ឡែក សំរាប់​យើង ជា​ ព្រះអម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​ញែក​ហ្វូង​សត្វ​របស់​ពួក​លេវី ជំនួស​កូន​ដំបូង​ទាំង​អស់​នៃ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ»។</verse>
				<verse number="42">លោក​ម៉ូសេ​ជំរឿន​ចំនួន​កូន​ច្បង​ទាំង​អស់​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក។</verse>
				<verse number="43">កូន​ប្រុស​ច្បង​ទាំង​អស់​ដែល​គេ​រាប់​តាម​ឈ្មោះ ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ឃើញ​មាន​ចំនួន ២២ ២៧៣​នាក់។</verse>
				<verse number="44">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="45">«ចូរ​ញែក​ពួក​លេវី​ទុក​សំរាប់​យើង ដែល​ជា​ ព្រះអម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី​ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="46">ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ</verse>
				<verse number="47">ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សំរាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។</verse>
				<verse number="48">ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​អោយ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់»។</verse>
				<verse number="49">លោក​ម៉ូសេ​ក៏​យក​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី</verse>
				<verse number="50">គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ចំនួន​ទាំង​អស់ ១ ៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។</verse>
				<verse number="51">លោក​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ​ជូន​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«ក្នុង​ចំណោម​កូន​ចៅ​លេវី ត្រូវ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​កេហាត់ ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ</verse>
				<verse number="3">ហើយ​គិត​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="4">កូន​ចៅ​កេហាត់​បំពេញ​មុខងារ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​សក្ការៈ​បំផុត។</verse>
				<verse number="5">ពេល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ចេញ​ដំណើរ អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំងនន​ដែល​ខណ្ឌ​ទីសក្ការៈ​បំផុត</verse>
				<verse number="6">យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិសញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សំរាប់​សែង។</verse>
				<verse number="7">ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​ក្រាល​លើ​តុ​សំរាប់​តម្កល់​នំបុ័ង រួច​យក​ចាន ពែង ចានគោម ព្រម​ទាំង​ថូ​សំរាប់​ធ្វើ​ពិធី​ច្រួចស្រា មក​ដាក់​ពី​លើ។ រីឯ​នំបុ័ង​ស្ថិត​នៅ​លើ​តុ​នោះ​ស្រាប់។</verse>
				<verse number="8">បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សំរាប់​សែង។</verse>
				<verse number="9">ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សំរាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កំទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សំរាប់​ដុត​ចង្កៀង​នោះ</verse>
				<verse number="10">ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សំរាប់​សែង។</verse>
				<verse number="11">ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សំរាប់​សែង។</verse>
				<verse number="12">ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សំរាប់​ស្នែង។</verse>
				<verse number="13">ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។</verse>
				<verse number="14">បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សំរាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សំរាប់​សែង។</verse>
				<verse number="15">នៅ​ពេល​លើក​ជំរំ កាល​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ទីសក្ការៈ ចប់​សព្វ​គ្រប់​ហើយ កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="16">អេឡាសារ​ជា​កូន​របស់​បូជាចារ្យ​អើរ៉ុន ទទួល​ខុស​ត្រូវ​លើ​ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​អចិន្ត្រៃយ៍ និង​ប្រេង​សំរាប់​ពិធី​លាប​ប្រេង។ គាត់​ក៏​មើល​ខុស​ត្រូវ​លើ​ព្រះពន្លា​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ព្រម​ទាំង​ទីសក្ការៈ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ នៅ​ក្នុង​ទីសក្ការៈ»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="18">«មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុលសម្ព័ន្ធ​លេវី​ឡើយ។</verse>
				<verse number="19">ពេល​ណា​អំបូរ​កេហាត់​គេ​ចូល​មក​ជិត​ទីសក្ការៈ​បំផុត អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​អោយ​ពួក​គេ​បំពេញ​មុខងារ និង​ភារកិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។</verse>
				<verse number="20">ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖</verse>
				<verse number="22">«ចូរ​ធ្វើ​បញ្ជី​រាយ​នាម​កូន​ចៅ​គើសូន ដោយ​គិត​តាម​អំបូរ និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។</verse>
				<verse number="23">ចូរ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="24">អំបូរ​គើសូន​មាន​ភារកិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:</verse>
				<verse number="25">ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះអម្ចាស់ ក្រណាត់​សំរាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សំរាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="26">ក្រណាត់​ដំបូល​ទីលាន វាំងនន​ទ្វារ​ចូល​ទីលាន ក្រណាត់​នៅ​ជុំវិញ​ព្រះពន្លា និង​អាសនៈ​ខ្សែ​សន្ធឹង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើប្រាស់​ជា​មួយ។ ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ទាំង​អស់​ដែល​យើង​តំរូវ​អោយ​ធ្វើ។</verse>
				<verse number="27">អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ចាត់​ចែង​អោយ​កូន​ចៅ​គើសូន​លី​សែង​សម្ភារៈ​ទាំង​អស់ គឺ​អោយ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ត្រូវ​លី​សែង។</verse>
				<verse number="28">នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​គើសូន​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​ពួក​គេ​មើល​ថែ​ទាំ ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​បូជាចារ្យ​អើរ៉ុន។</verse>
				<verse number="29">ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។</verse>
				<verse number="30">ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="31">ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្ដារ​របស់​ព្រះពន្លា រនុក សសរ និង​ជើង​សសរ</verse>
				<verse number="32">សសរ និង​ជើង​សសរ​នៅ​ជុំវិញ​ទីលាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ អោយ​ពួក​គេ​មើល​ថែ​ទាំ។</verse>
				<verse number="33">នេះ​ហើយ​ជា​មុខងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីថាម៉ារ ជា​កូន​របស់​បូជាចារ្យ​អើរ៉ុន»។</verse>
				<verse number="34">លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​សហគមន៍ បាន​ជំរឿន​កូន​ចៅ​កេហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ</verse>
				<verse number="35">អស់​អ្នក​ដែល​មាន​អាយុ​ពី​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ ហើយ​ត្រូវ​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="36">ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៧៥០​នាក់។</verse>
				<verse number="37">នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="38">រីឯ​កូន​ចៅ​គើសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ</verse>
				<verse number="39">គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="40">ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៦៣០ នាក់។</verse>
				<verse number="41">នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើសូន គឺ​អស់​អ្នក​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក។</verse>
				<verse number="42">អស់​អ្នក​ក្នុង​អំបូរ​ម៉្រារី​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ</verse>
				<verse number="43">គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់</verse>
				<verse number="44">ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ៣ ២០០ នាក់។</verse>
				<verse number="45">នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​ម៉្រារី។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="46">ពួក​លេវី​ទាំង​អស់​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ</verse>
				<verse number="47">ដោយ​គិត​ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បំរើ​ការងារ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ និង​លី​សែង​សម្ភារៈ</verse>
				<verse number="48">ពួក​គេ​មាន​ចំនួន​ទាំង​អស់ ៨ ៥៨០ នាក់។</verse>
				<verse number="49">លោក​ម៉ូសេ​បង្គាប់​អោយ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ដោយ​បញ្ជាក់​អោយ​ម្នាក់ៗ​ស្គាល់​ភារកិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​បញ្ជា​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បណ្ដេញ​មនុស្ស​ឃ្លង់ មនុស្ស​មាន​ជំងឺ​កាម​រោគ ឬ​មនុស្ស​មិន​បរិសុទ្ធ​ដោយ​ប៉ះពាល់​សាកសព ចេញ​ពី​ជំរំ។</verse>
				<verse number="3">ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ជំរំ។ ដូច្នេះ ពួក​គេ​មិន​ធ្វើ​អោយ​ជំរំ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នេះ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ»។</verse>
				<verse number="4">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="6">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ចំពោះ​មនុស្ស​ម្នាក់ អ្នក​នោះ​ប្រព្រឹត្ត​ខុស​ចំពោះ​ ព្រះអម្ចាស់ និង​ធ្វើ​អោយ​ខ្លួន​ឯង​មាន​ទោស។</verse>
				<verse number="7">អ្នក​នោះ​ត្រូវ​តែ​ទទួល​សារភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​របស់​ដែល​ខ្លួន​យក​មក​ដោយ​ទុច្ចរិត​ទៅ​ម្ចាស់​ដើម​វិញ ទាំង​បង់​ជំងឺ​ចិត្ត​អោយ​គេ​មួយ​ភាគ​ប្រាំ​ផង។</verse>
				<verse number="8">ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ គឺ​ប្រគល់​ជូន​បូជាចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។</verse>
				<verse number="9">អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ពី​តង្វាយ​របស់​ព្រះអម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជាចារ្យ។</verse>
				<verse number="10">អ្វីៗ​ដែល​ប្រជាជន​ថ្វាយ​ព្រះអម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជាចារ្យ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជាចារ្យ”»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="12">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន</verse>
				<verse number="13">គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​អោយ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ</verse>
				<verse number="14">តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត</verse>
				<verse number="15">ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជាចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សំរាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។</verse>
				<verse number="16">បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​អោយ​នាង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="17">បូជាចារ្យ​យក​ទឹក​វិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះពន្លា​នោះ​ដាក់​ក្នុង​ទឹក។</verse>
				<verse number="18">បូជាចារ្យ​អោយ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ​ ដែល​នាំ​អោយ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។</verse>
				<verse number="19">បូជាចារ្យ​ប្រាប់​អោយ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទេ នោះ​សូម​កុំ​អោយ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន</verse>
				<verse number="21">នោះ​សូម​ ព្រះអម្ចាស់ ​ធ្វើ​អោយ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថស្បែ សូម​ព្រះអង្គ​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ប្រជាជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។</verse>
				<verse number="22">សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​អារ!”។ នាង​ត្រូវ​ឆ្លើយ​ថា “សូម​អោយ​កើត​មាន​ដូច្នោះ​មែន! អាម៉ែន!”។</verse>
				<verse number="23">បូជាចារ្យ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។</verse>
				<verse number="24">បន្ទាប់​មក លោក​អោយ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​អោយ​នាង​ឈឺ​ចុក​ចាប់។</verse>
				<verse number="25">បូជាចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។</verse>
				<verse number="26">បូជាចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្ដាប់​ធ្វើ​ជា​ទី​រំលឹក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​អោយ​ស្ត្រី​នោះ​ផឹក​ទឹក។</verse>
				<verse number="27">ក្រោយ​ពី​អោយ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្ដាល​អោយ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជាជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។</verse>
				<verse number="28">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។</verse>
				<verse number="29">នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង</verse>
				<verse number="30">និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ក្រឹត្យវិន័យ​នេះ។</verse>
				<verse number="31">ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សំរេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសារីត*​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="3">អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំងបាយជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំងបាយជូរ បរិភោគ​ផ្លែ​ទំពាំងបាយជូរ​ស្រស់ ឬ​ក្រៀម​ដែរ។</verse>
				<verse number="4">ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសារីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំងបាយជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំងបាយជូរ ក៏​មិន​ត្រូវ​ប៉ះពាល់​ជា​ដាច់​ខាត។</verse>
				<verse number="5">ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ គេ​ជា​មនុស្ស​ដ៏វិសុទ្ធ គេ​ត្រូវ​ទុក​អោយ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃ ដែល​គេ​បាន​កំណត់​ទុក។</verse>
				<verse number="6">ក្នុង​ពេល​គេ​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាកសព​ឡើយ</verse>
				<verse number="7">សូម្បី​តែ​សព​ឪពុក​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត នាំ​អោយ​ខ្លួន​សៅហ្មង​ដែរ ដ្បិត​គេ​បាន​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ ដូច​មាន​សក់​របស់​គេ​ជា​សញ្ញា​សំគាល់​ស្រាប់។</verse>
				<verse number="8">ក្នុង​អំឡុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសារីត​នោះ គេ​ញែក​ខ្លួន​ជា​វិសុទ្ធ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ក្បែរ​គាត់ ទោះ​បី​គាត់​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ ​ក្ដី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃ​ទី​ប្រាំពីរ។</verse>
				<verse number="10">នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​បូជាចារ្យ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="11">បូជាចារ្យ​យក​សត្វ​មួយ​ធ្វើ​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​អ្នក​នោះ​អោយ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះពាល់​សាកសព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ អ្នក​ណាសារីត​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។</verse>
				<verse number="12">គាត់​ត្រូវ​ចាប់​ផ្ដើម​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើកលែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសាបង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសារីត​កាល​ពី​មុន​នោះ។</verse>
				<verse number="13">រីឯ​ក្រឹត្យវិន័យ​ស្ដី​អំពី​អ្នក​ណាសារីត​​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសារីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="14">គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="15">គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ សំរាប់​ច្រួច​លើ​យញ្ញបូជា មក​ជា​មួយ​ផង។</verse>
				<verse number="16">បូជាចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="17">លោក​ថ្វាយ​ចៀម​ឈ្មោល​ទៅ​ ព្រះអម្ចាស់ ជា​យញ្ញបូជា​មេត្រីភាព ថែម​ពី​លើ​ល្អី​នំបុ័ង​ឥត​មេ។ បូជាចារ្យ​ក៏​ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួចស្រា​ទំពាំងបាយជូរ​ដែរ។</verse>
				<verse number="18">ពេល​នោះ អ្នក​ណាសារីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត​ក្នុង​ភ្លើង​អាសនៈ ដែល​គេ​ថ្វាយ​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="19">បូជាចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសារីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។</verse>
				<verse number="20">បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជាចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសារីត​អាច​បរិភោគ​ស្រា​ទំពាំងបាយជូរ​បាន។</verse>
				<verse number="21">នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​អ្នក​ដែល​សំរេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសារីត ប្រសិន​បើ​គេ​មាន​លទ្ធភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ក្រឹត្យវិន័យ​សំរាប់​ពួក​ណាសារីត»។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="23">«ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ អោយ​ជូន​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ:</verse>
				<verse number="24">“សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ និង​ថែរក្សា​អ្នក។</verse>
				<verse number="25">សូម​ ព្រះអម្ចាស់ ​ទត​មក​អ្នក ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា សូម​ព្រះអង្គ​ប្រណី​សន្ដោស​អ្នក។</verse>
				<verse number="26">សូម​ ព្រះអម្ចាស់ ​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​អ្នក និង​ប្រទាន​អោយ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត”។</verse>
				<verse number="27">ពេល​ពួក​បូជាចារ្យ​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​អោយ​ពរ​ពួក​គេ»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">នៅ​ថ្ងៃ​លោក​ម៉ូសេ​ដំឡើង​ព្រះពន្លា​រួច​រាល់​ហើយ លោក​បាន​ចាក់​ប្រេង​លើ​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ដើម្បី​ញែក​ជា​សក្ការៈ ហើយ​លោក​ក៏​បាន​ចាក់​ប្រេង​លើ​អាសនៈ និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ប្រើប្រាស់​ជា​មួយ​អាសនៈ ដើម្បី​ញែក​ជា​សក្ការៈ​ដែរ។</verse>
				<verse number="2">ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ថ្វាយ​តង្វាយ។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ ដែល​បាន​ចូល​រួម​ជំរឿន​ប្រជាជន។</verse>
				<verse number="3">ពួក​គេ​បាន​យក​តង្វាយ​របស់​ខ្លួន​មក​ថ្វាយ​ ព្រះអម្ចាស់: រទេះ​មាន​ដំបូល​ចំនួន​ប្រាំ​មួយ និង​គោ​ប្រាំ​មួយ​នឹម គឺ​រទេះ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ពីរ​នាក់ ហើយ​គោ​នីមួយៗ​ជា​តង្វាយ​របស់​មេ​ដឹក​នាំ​ម្នាក់ៗ។ ពួក​គេ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ថ្វាយ​នៅ​មុខ​ព្រះពន្លា។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="5">«ចូរ​ទទួល​តង្វាយ​ទាំង​នេះ​ពី​ពួក​គេ យក​ទៅ​ប្រើប្រាស់ សំរាប់​កិច្ចការ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ ត្រូវ​ប្រគល់​តង្វាយ​អោយ​ពួក​លេវី តាម​មុខងារ​របស់​ពួក​គេ​រៀងៗ​ខ្លួន»។</verse>
				<verse number="6">លោក​ម៉ូសេ​ក៏​ប្រគល់​រទេះ និង​គោ អោយ​ពួក​លេវី។</verse>
				<verse number="7">លោក​អោយ​រទេះ​ពីរ និង​គោ​ពីរ​នឹម ទៅ​កូន​ចៅ​គើសូន សំរាប់​ប្រើប្រាស់​ក្នុង​ការងារ​របស់​គេ។</verse>
				<verse number="8">លោក​អោយ​រទេះ​បួន និង​គោ​បួន​នឹម ទៅ​កូន​ចៅ​ម៉្រារី សំរាប់​ប្រើប្រាស់​ក្នុង​ការងារ ដែល​ពួក​គេ​បំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អ៊ីថាម៉ារ ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន។</verse>
				<verse number="9">លោក​ពុំ​បាន​អោយ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​ពួក​គេ​មាន​ភារកិច្ច​លើ​គ្រឿង​សក្ការៈ​ផ្សេងៗ ដែល​ត្រូវ​តែ​លី​សែង។</verse>
				<verse number="10">នៅ​ថ្ងៃ​ដែល​លោក​ម៉ូសេ​ចាក់​ប្រេង​លើ​អាសនៈ គឺ​ក្នុង​ឱកាស​ពិធី​សម្ពោធ​អាសនៈ ពួក​មេ​ដឹក​នាំ​បាន​យក​តង្វាយ មក​ថ្វាយ​នៅ​មុខ​អាសនៈ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​មេ​ដឹក​នាំ​ត្រូវ​យក​តង្វាយ​មួយ​ថ្ងៃ​ម្នាក់ មក​ថ្វាយ​ក្នុង​ពិធី​សម្ពោធ​អាសនៈ»។</verse>
				<verse number="12">អ្នក​ថ្វាយ​តង្វាយ​នៅ​ថ្ងៃ​ទី​មួយ គឺ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណាដាប់ ពី​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="13">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="14">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="15">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="16">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="17">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ណាសូន ជា​កូន​របស់​លោក​អមីណាដាប់។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​ពីរ លោក​នេថានេល ជា​កូន​របស់​លោក​ស៊ូហារ ពី​កុលសម្ព័ន្ធ​អ៊ីសាខារ នាំ​យក​តង្វាយ​របស់​គាត់​មក​ថ្វាយ។</verse>
				<verse number="19">តង្វាយ​ដែល​គាត់​ថ្វាយ​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="20">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="21">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="22">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="23">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​នេថានេល ជា​កូន​របស់​លោក​ស៊ូហារ។</verse>
				<verse number="24">នៅ​ថ្ងៃ​ទី​បី គឺ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន ជា​មេ​ដឹក​នាំ​របស់​កូន​សាប់យូឡូន។</verse>
				<verse number="25">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="26">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="27">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="28">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="29">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។</verse>
				<verse number="30">នៅ​ថ្ងៃ​ទី​បួន គឺ​លោក​អេលីស៊ើរ ជា​កូន​របស់​លោក​សេដេអ៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​រូបេន។</verse>
				<verse number="31">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង​សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="32">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="33">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="34">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="35">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីស៊ើរ ជា​កូន​របស់​លោក​សេដេអ៊ើរ។</verse>
				<verse number="36">នៅ​ថ្ងៃ​ទី​ប្រាំ គឺ​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ស៊ីម្មាន។</verse>
				<verse number="37">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃតម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="38">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="39">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="40">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="41">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ស្លូមាល ជា​កូន​របស់​លោក​ស៊ូរីសាដាយ។</verse>
				<verse number="42">នៅ​ថ្ងៃ​ទី​ប្រាំ​មួយ គឺ​លោក​អេលាសាប់ ជា​កូន​របស់​លោក​ដេហ៊ូអែល ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​កាដ។</verse>
				<verse number="43">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="44">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="45">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="46">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="47">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលាសាប់ ជា​កូន​របស់​លោក​ដេហ៊ូអែល។</verse>
				<verse number="48">នៅ​ថ្ងៃ​ទី​ប្រាំពីរ គឺ​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេប្រាអ៊ីម។</verse>
				<verse number="49">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="50">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="51">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="52">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="53">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ។</verse>
				<verse number="54">នៅ​ថ្ងៃ​ទី​ប្រាំបី គឺ​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ម៉ាណាសេ។</verse>
				<verse number="55">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="56">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="57">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="58">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="59">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ។</verse>
				<verse number="60">នៅ​ថ្ងៃ​ទី​ប្រាំបួន គឺ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​បេនយ៉ាមីន។</verse>
				<verse number="61">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="62">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="63">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="64">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="65">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី។</verse>
				<verse number="66">នៅ​ថ្ងៃ​ទី​ដប់ គឺ​លោក​អហ៊ីយេស៊ើរ ជា​កូន​របស់​លោក​អាំមីសាដាយ ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ដាន់។</verse>
				<verse number="67">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="68">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="69">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="70">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="71">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីយេស៊ើរ ជា​កូន​របស់​លោក​អាំមីសាដាយ។</verse>
				<verse number="72">នៅ​ថ្ងៃ​ទី​ដប់​មួយ គឺ​លោក​ប៉ាគីហ៊ាល ជា​កូន​របស់​លោក​អូក្រាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​អេស៊ើរ។</verse>
				<verse number="73">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="74">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="75">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="76">ពពែ​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="77">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​ប៉ាគីហ៊ាល ជា​កូន​របស់​លោក​អូក្រាន។</verse>
				<verse number="78">នៅ​ថ្ងៃ​ទី​ដប់ពីរ គឺ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន ជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែបថាលី។</verse>
				<verse number="79">តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សំរាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។</verse>
				<verse number="80">បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ</verse>
				<verse number="81">គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​អាយុ​មួយ​ខួប​មួយ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល</verse>
				<verse number="82">ពពែ​ឈ្មោល​មួយ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប</verse>
				<verse number="83">ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព។ នេះ​ជា​តង្វាយ​របស់​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន។</verse>
				<verse number="84">តង្វាយ​ដែល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ នៅ​ថ្ងៃ​ចាក់​ប្រេង​សម្ពោធ​អាសនៈ សរុប​ទាំង​អស់​មាន​ពាន​ប្រាក់​ដប់ពីរ ថូ​ប្រាក់​ដប់ពីរ ពែង​មាស​ដប់ពីរ។</verse>
				<verse number="85">ពាន​ប្រាក់​នីមួយៗ​ទម្ងន់​សែសិប​តម្លឹង ថូ​ប្រាក់​នីមួយៗ​ទម្ងន់​ម្ភៃ​តម្លឹង ដូច្នេះ គ្រឿង​ប្រដាប់​ជា​ប្រាក់​មាន​ទម្ងន់​ទាំង​អស់​ប្រាំពីរ​រយ​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។</verse>
				<verse number="86">រីឯ​ពែង​មាស​ទាំង​ដប់ពីរ ដែល​មាន​ដាក់​គ្រឿង​ក្រអូប​ពេញ​នោះ ពែង​នីមួយៗ​មាន​ទម្ងន់​បី​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ សរុប​មក​ទម្ងន់​របស់​ពែង​មាស​ទាំង​អស់​មាន​សាមសិប​ប្រាំ​មួយ​តម្លឹង។</verse>
				<verse number="87">រីឯ​ចំនួន​សត្វ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់ពីរ ចៀម​ឈ្មោល​ដប់ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញបូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់ពីរ។</verse>
				<verse number="88">ចំនួន​សត្វ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​សរុប​ទាំង​អស់ មាន​គោ​ឈ្មោល​ម្ភៃបួន ចៀម​ឈ្មោល​ហុកសិប ពពែ​ឈ្មោល​ហុកសិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុកសិប។ នេះ​ជា​តង្វាយ​សំរាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។</verse>
				<verse number="89">នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះអង្គ លោក​បាន​ឮ​ព្រះសូរសៀង​ពី​លើ​គំរប​ហិប​នៃ​សន្ធិសញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះអង្គ។​</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: “ពេល​ណា​តម្កល់​ចង្កៀង ចូរ​រៀបចំ​យ៉ាង​ណា​អោយ​ចង្កៀង​ទាំង​ប្រាំពីរ​នោះ ភ្លឺ​ចាំង​មក​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង”»។</verse>
				<verse number="3">លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​លោក​ដាក់​ចង្កៀង​នៅ​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="4">ជើង​ចង្កៀង​ធ្វើ​ពី​មាស​មាន​ក្បាច់​រចនា គឺ​ចាប់​ពី​ជើង​រហូត​ដល់​ចុង​ខាង​លើ សុទ្ធ​តែ​មាន​ក្បាច់​ទាំង​អស់។ គេ​បាន​ធ្វើ​ជើង​ចង្កៀង​នេះ​តាម​គំរូ ដែល​ ព្រះអម្ចាស់ ​បង្ហាញ​អោយ​លោក​ម៉ូសេ​ឃើញ។​</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="6">«ចូរ​នាំ​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ធ្វើ​ពិធី​ជំរះ​ពួក​គេ​អោយ​បាន​បរិសុទ្ធ។</verse>
				<verse number="7">អ្នក​ត្រូវ​ជំរះ​ពួក​គេ​ដូច​ត​ទៅ គឺ​ធ្វើ​ពិធី​ប្រោះ​ទឹក​រំដោះ​បាប​ ត្រូវ​អោយ​ពួក​គេ​កោរ​រោម​នៅ​លើ​រូប​កាយ​របស់​ខ្លួន អោយ​ពួក​គេ​បោក​សម្លៀកបំពាក់ និង​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ។</verse>
				<verse number="8">បន្ទាប់​មក ពួក​គេ​ត្រូវ​យក​គោ​បា​មួយ​មក ព្រម​ទាំង​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ គឺ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង។ អ្នក​ត្រូវ​យក​គោ​បា​មួយ​ទៀត​មក សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="9">ចូរ​នាំ​ពួក​លេវី​អោយ​ចូល​មក​ជិត​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ប្រមូល​ផ្ដុំ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="10">ចូរ​នាំ​ពួក​លេវី​ចូល​មក​ជិត​យើង ហើយ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ដាក់​ដៃ​លើ​ពួក​គេ។</verse>
				<verse number="11">អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​លេវី ទុក​ជា​តង្វាយ​ដែល​កូន​ចៅ​អ៊ីស្រាអែល​យក​មក​ថ្វាយ​យើង ដើម្បី​អោយ​បំរើ​យើង។</verse>
				<verse number="12">ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​​ត្រូវ​ថ្វាយ​គោ​មួយ​ជា​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល ដើម្បី​ជំរះ​ពួក​លេវី​អោយ​រួច​ពី​បាប។</verse>
				<verse number="13">បន្ទាប់​មក ចូរ​អោយ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សំរាប់​យើង។</verse>
				<verse number="14">ចូរ​ញែក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។</verse>
				<verse number="15">បន្ទាប់​មក​ទៀត ពួក​លេវី​ត្រូវ​មក​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។ អ្នក​ត្រូវ​ជំរះ​ពួក​គេ​អោយ​បរិសុទ្ធ និង​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សំរាប់​យើង​បែប​នេះ​ឯង។</verse>
				<verse number="16">យើង​ញែក​ពួក​គេ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ទុក​សំរាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="17">ដ្បិត​កូន​ច្បង​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល និង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​គេ ត្រូវ​បាន​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទុក​សំរាប់​យើង។</verse>
				<verse number="18">ហេតុ​នេះ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ។</verse>
				<verse number="19">យើង​បាន​យក​ពួក​លេវី​ពី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ប្រគល់​ទៅ​អោយ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ដើម្បី​អោយ​ពួក​គេ​បំពេញ​ការងារ​បំរើ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ អោយ​ពួក​គេ​ធ្វើ​ពិធី​រំដោះ​បាប​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ធ្វើ​ដូច្នេះ អ៊ីស្រាអែល​នឹង​មិន​ជួប​គ្រោះ​កាច​ណា​មួយ ព្រោះ​តែ​ចូល​មក​ជិត​ទីសក្ការៈ​ឡើយ»។</verse>
				<verse number="20">លោក​ម៉ូសេ លោក​អើរ៉ុន និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​អនុវត្ត​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។</verse>
				<verse number="21">ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជំរះ​កាយ និង​បោក​សម្លៀកបំពាក់​របស់​ខ្លួន។ លោក​អើរ៉ុន​បាន​ធ្វើ​ពិធី​ញែក​ពួក​គេ​ថ្វាយ​ ព្រះអម្ចាស់ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​ធ្វើ​ពិធី​លោះ​បាប​ពួក​គេ និង​ជំរះ​ពួក​គេ​អោយ​បរិសុទ្ធ។</verse>
				<verse number="22">បន្ទាប់​មក ពួក​លេវី​នាំ​គ្នា​មក​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក។ គេ​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ ស្ដី​អំពី​ពួក​លេវី។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="24">«ពួក​លេវី​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​ទៅ​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​ទាំង​អស់​គ្នា។</verse>
				<verse number="25">ចាប់​ពី​អាយុ​ហាសិប​ឆ្នាំ​ទៅ គេ​នឹង​ចូល​និវត្តន៍ លែង​បំរើ​យើង​ទៀត​ហើយ។</verse>
				<verse number="26">គេ​នឹង​ជួយ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ មើល​ថែ​ទាំ​អ្វីៗ​ដែល​ជា​ភារកិច្ច​របស់​ខ្លួន ប៉ុន្តែ គេ​លែង​មាន​បន្ទុក​បំរើ​យើង​ទៀត​ហើយ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ពួក​លេវី តាម​ភារកិច្ច​របស់​ពួក​គេ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ខែ​ទី​មួយ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោស្ថាន​ស៊ីណៃ ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។</verse>
				<verse number="3">ចូរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់​ទុក គឺ​នៅ​ថ្ងៃ​ទី​ដប់បួន​កើត​ក្នុង​ខែ​នេះ ក្រោយ​ពេល​ថ្ងៃ​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ តាម​ច្បាប់ និង​តាម​វិន័យ​ដែល​មាន​ចែង​ទុក»​។</verse>
				<verse number="4">លោក​ម៉ូសេ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង។</verse>
				<verse number="5">ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​វាល​រហោស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="6">ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅហ្មង ព្រោះ​បាន​ប៉ះពាល់​សាកសព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន</verse>
				<verse number="7">ហើយ​ជំរាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅហ្មង ព្រោះ​តែ​បាន​ប៉ះពាល់​សាកសព។ តើ​យើង​ខ្ញុំ​មាន​សិទ្ធិ​ចូល​រួម​ថ្វាយ​តង្វាយ​ដល់​ ព្រះអម្ចាស់ តាម​ពេល​កំណត់ ដូច​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ឬ​ទេ?»។</verse>
				<verse number="8">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​រង់ចាំ​ខ្ញុំ​ទទួល​បញ្ជា​ពី​ ព្រះអម្ចាស់ ​ស្ដី​អំពី​ករណី​របស់​អ្នក​រាល់​គ្នា​សិន»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="10">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះពាល់​សាកសព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ ព្រះអម្ចាស់ ​បាន។</verse>
				<verse number="11">ប៉ុន្តែ គេ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ពិសាខ ថ្ងៃ​ទី​ដប់បួន​កើត ក្រោយ​ពេល​ថ្ងៃ​លិច។ គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​ចម្លង​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។</verse>
				<verse number="12">គេ​មិន​ត្រូវ​ទុក​អ្វី​អោយ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។</verse>
				<verse number="13">ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ ព្រះអម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។</verse>
				<verse number="14">ប្រសិន​បើ​មាន​ជន​បរទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រឹត្យវិន័យ និង​ច្បាប់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ច្បាប់​តែ​មួយ​សំរាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរទេស​ក្ដី ម្ចាស់​ស្រុក​ក្ដី»។</verse>
				<verse number="15">នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។</verse>
				<verse number="16">ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង។</verse>
				<verse number="17">ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះពន្លា ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បោះ​ជំរំ។</verse>
				<verse number="18">ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​អស់​រយៈ​ពេល​ប៉ុនណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។</verse>
				<verse number="19">ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​យ៉ាង​យូរ​នោះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ ព្រះអម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។</verse>
				<verse number="20">ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">ជួន​កាល ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម ពពក​អណ្ដែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។</verse>
				<verse number="22">ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះពន្លា​ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្ដែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។</verse>
				<verse number="23">ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ហើយ​ក៏​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​គោរព​បំរើ​ ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ធ្វើ​ត្រែ​ពីរ​អំពី​ប្រាក់​ដែល​មាន​ក្បាច់​រចនា។ ត្រែ​ទាំង​ពីរ​នេះ​ប្រើ​សំរាប់​កោះ​ហៅ​សហគមន៍​អោយ​ជួបជុំ​គ្នា និង​ប្រកាស​រើ​ជំរំ​ចេញ​ដំណើរ។</verse>
				<verse number="3">ពេល​ណា​គេ​ផ្លុំ​ត្រែ សហគមន៍​ទាំង​មូល​ត្រូវ​ប្រមូល​គ្នា​នៅ​ជុំវិញ​អ្នក ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="4">ប្រសិន​បើ​គេ​ផ្លុំ​ត្រែ​មួយ ពួក​មេ​ដឹក​នាំ និង​ពួក​មេទ័ព​របស់​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​ប្រមូល​គ្នា​នៅ​ជុំវិញ​អ្នក។</verse>
				<verse number="5">ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។</verse>
				<verse number="6">ពេល​ណា​អ្នក​រាល់​គ្នា​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​លើក​ទី​ពីរ នោះ​អស់​អ្នក​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង​ត្រូវ​នាំ​គ្នា​ចេញ​ដំណើរ។ ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់​ជា​សញ្ញា​ចេញ​ដំណើរ។</verse>
				<verse number="7">នៅ​ពេល​ប្រមូល​ផ្ដុំ​អង្គ​ប្រជុំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ត្រែ​ដែរ តែ​ផ្លុំ​យ៉ាង​វែង។</verse>
				<verse number="8">ពួក​បូជាចារ្យ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​ផ្លុំ​ត្រែ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។</verse>
				<verse number="9">ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​បច្ចាមិត្ត​ដែល​មក​ឈ្លានពាន​អ្នក​រាល់​គ្នា ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ ដើម្បី​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា ហើយ​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ខ្មាំង​សត្រូវ។</verse>
				<verse number="10">នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ​នៅ​ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ដើម្បី​អោយ​ព្រះ​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="11">នៅ​ឆ្នាំ​ទី​ពីរ ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ ពពក*​បាន​អណ្ដែត​ឡើង​ពី​ព្រះពន្លា​នៃ​សន្ធិសញ្ញា។</verse>
				<verse number="12">ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីណៃ តាម​លំដាប់លំដោយ ដែល​កំណត់​ទុក​ស្ដី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោស្ថាន​ប៉ារ៉ាន។</verse>
				<verse number="13">ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="14">ទង់​សញ្ញា​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ​ជា​មួយ​កងទ័ព​របស់​ខ្លួន ដែល​មាន​កងពល​យូដា ដឹក​នាំ​ដោយ​លោក​ណាសូន ជា​កូន​របស់​លោក​អមីណាដាប់</verse>
				<verse number="15">កងពល​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ ដឹក​នាំ​ដោយ​លោក​នេថានេល ជា​កូន​របស់​លោក​ស៊ូហារ</verse>
				<verse number="16">និង​កងពល​របស់​កុលសម្ព័ន្ធ​សាប់យូឡូន ដឹក​នាំ​ដោយ​លោក​អេលាប ជា​កូន​របស់​លោក​ហេឡូន។</verse>
				<verse number="17">គេ​បាន​រើ​ព្រះពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះពន្លា​នោះ​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="18">បន្ទាប់​មក ទង់​សញ្ញា​នៃ​ជំរំ​រូបេន​ចេញ​ដំណើរ​ជា​មួយ​កងទ័ព​របស់​ខ្លួន ដែល​មាន​កងពល​រូបេន ដឹក​នាំ​ដោយ​លោក​អេលីស៊ើរ ជា​កូន​របស់​លោក​សេដេអ៊ើរ</verse>
				<verse number="19">កងពល​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន ដឹក​នាំ​ដោយ​លោក​ស៊្លូមាល ជា​កូន​របស់​លោក​ស៊ូរីសាដាយ</verse>
				<verse number="20">និង​កងពល​របស់​កុលសម្ព័ន្ធ​កាដ ដឹក​នាំ​ដោយ​លោក​អេលាសាប់ ជា​កូន​របស់​លោក​ដេអ៊ូអែល។</verse>
				<verse number="21">បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ ទាំង​សែង​ទីសក្ការៈ​ទៅ​ជា​មួយ​ផង។ ពួក​លេវី​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះពន្លា​មុន​ពួក​គេ​ទៅ​ដល់។</verse>
				<verse number="22">បន្ទាប់​មក​ទៀត ទង់​សញ្ញា​នៃ​ជំរំ​អេប្រាអ៊ីម​ចេញ​ដំណើរ​ជា​មួយ​កងទ័ព​របស់​ខ្លួន ដែល​មាន​កងពល​អេប្រាអ៊ីម ដឹក​នាំ​ដោយ​លោក​អេលីសាម៉ា ជា​កូន​របស់​លោក​អាំមីហ៊ូដ</verse>
				<verse number="23">កងពល​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ដឹក​នាំ​ដោយ​លោក​កាម៉ាលាល ជា​កូន​របស់​លោក​ផ្ដាស៊ើរ</verse>
				<verse number="24">និង​កងពល​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ដឹក​នាំ​ដោយ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដាហូនី។</verse>
				<verse number="25">ក្រោយ​គេ​បង្អស់ ទង់​សញ្ញា​នៃ​ជំរំ​ដាន់​ចេញ​ដំណើរ​ជា​មួយ​កងទ័ព​របស់​ខ្លួន ដែល​មាន​កងពល​ដាន់ ដឹក​នាំ​ដោយ​លោក​អហ៊ីយេស៊ើរ ជា​កូន​របស់​លោក​អាំមីសាដាយ</verse>
				<verse number="26">កងពល​របស់​កុលសម្ព័ន្ធ​អេស៊ើរ ដឹក​នាំ​ដោយ​លោក​ប៉ាគីហ៊ាល ជា​កូន​របស់​លោក​អូក្រាន</verse>
				<verse number="27">និង​កងពល​របស់​កុលសម្ព័ន្ធ​ណែបថាលី ដឹក​នាំ​ដោយ​លោក​អហ៊ីរ៉ា ជា​កូន​របស់​លោក​អេណាន់។</verse>
				<verse number="28">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចេញ​ដំណើរ​ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់លំដោយ​បែប​នេះ​ឯង។</verse>
				<verse number="29">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន​ជាតិ​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី ដែល​ ព្រះអម្ចាស់ ​សន្យា​ប្រទាន​អោយ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្ដល់​អោយ​បង​មាន​សុភមង្គល ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="30">លោក​ហូបាប់​តប​ថា៖ «ខ្ញុំ​មិន​ទៅ​ទេ គឺ​ខ្ញុំ​ទៅ​ស្រុក​របស់​ខ្ញុំ ជួបជុំ​នឹង​ក្រុម​ញាតិ​របស់​ខ្ញុំ​វិញ»។</verse>
				<verse number="31">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​បោះ​បង់​ចោល​ពួក​យើង​ឡើយ ដ្បិត​បង​ស្គាល់​កន្លែង​ដែល​យើង​អាច​បោះ​ជំរំ​ក្នុង​វាល​រហោស្ថាន ហើយ​បង​នឹង​នាំ​ផ្លូវ​ពួក​យើង។</verse>
				<verse number="32">ប្រសិន​បើ​បង​ទៅ​ជា​មួយ​ពួក​យើង នោះ​ពួក​យើង​នឹង​អោយ​បង​បាន​សប្បាយ​រួម​ជា​មួយ​ពួក​យើង នៅ​ពេល​ ព្រះអម្ចាស់ ​ប្រទាន​ព្រះពរ​មក​ពួក​យើង»។</verse>
				<verse number="33">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំ​របស់​ ព្រះអម្ចាស់ ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​ពេល​ធ្វើ​ដំណើរ​បី​ថ្ងៃ​នោះ គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​នៅ​ខាង​មុខ ដើម្បី​ស្វែង​រក​កន្លែង​ស្រួល​ឈប់​សំរាក។</verse>
				<verse number="34">ពេល​ពួក​គេ​រើ​ជំរំ​ចេញ​ដំណើរ ពពក​របស់​ ព្រះអម្ចាស់ ​ស្ថិត​ពី​លើ​ពួក​គេ នៅ​ពេល​ថ្ងៃ។</verse>
				<verse number="35">ពេល​ហិប​របស់​ ព្រះអម្ចាស់ ​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ « ព្រះអម្ចាស់ ​អើយ សូម​ក្រោក​ឡើង សូម​អោយ​បច្ចាមិត្ត​របស់​ព្រះអង្គ​ត្រូវ​ខ្ចាត់ខ្ចាយ! សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ!»។</verse>
				<verse number="36">ពេល​គេ​ដាក់​ហិប​ចុះ លោក​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​អើយ សូម​យាង​មក​គង់​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​ចំនួន​យ៉ាង​ច្រើន​អនេកអនន្ត»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ពេល​នោះ ប្រជាជន​នាំ​គ្នា​រអ៊ូរទាំ​ធ្វើ​អោយ​ទាស់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ពេល​ឮ​ពួក​គេ​រអ៊ូរទាំ​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង។ ភ្លើង​របស់​ ព្រះអម្ចាស់ ​ក៏​ឆាបឆេះ​នៅ​ជាយ​ជំរំ​របស់​ពួក​គេ។</verse>
				<verse number="2">ប្រជាជន​នាំ​គ្នា​ស្រែក​សុំ​អោយ​លោក​ម៉ូសេ ទូលអង្វរ​ ព្រះអម្ចាស់ ហើយ​ភ្លើង​ក៏​ស្ងប់​ទៅ​វិញ។</verse>
				<verse number="3">គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេរ៉ា» ដ្បិត​ភ្លើង​របស់​ ព្រះអម្ចាស់ ​បាន​ឆេះ​បំផ្លាញ​ពួក​គេ។</verse>
				<verse number="4">ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​ចិត្ត​លោភលន់ សូម្បី​តែ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​អោយ​សាច់​ពួក​យើង​បរិភោគ?</verse>
				<verse number="5">ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់!</verse>
				<verse number="6">ឥឡូវ​នេះ ពួក​យើង​បាក់​កម្លាំង គ្មាន​អ្វី​បរិភោគ គឺ​មាន​តែ​នំ​ម៉ាណា​ប៉ុណ្ណោះ!»។</verse>
				<verse number="7">នំ​ម៉ាណា​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង ស និង​មាន​ពណ៌​ភ្លឺ​ថ្លា។</verse>
				<verse number="8">ប្រជាជន​តែង​នាំ​គ្នា​ចេញ​ទៅ​រើស​នំ​ម៉ាណា​នោះ យក​មក​កិន ឬ​បុក​នឹង​ត្បាល់ រួច​យក​ទៅ​ស្ងោរ ឬ​ធ្វើ​នំ​ក្រៀប។ នំ​ម៉ាណា​មាន​រសជាតិ​ដូច​នំ​ដែល​គេ​ចៀន​ជា​មួយ​ប្រេង។</verse>
				<verse number="9">ពេល​ណា​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​វេលា​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា​មួយ​ដែរ។</verse>
				<verse number="10">លោក​ម៉ូសេ​បាន​ឮ​ប្រជាជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់អន់​ចិត្ត​ដែរ។</verse>
				<verse number="11">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​អោយ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជាជន​ទាំង​នេះ?</verse>
				<verse number="12">តើ​ទូលបង្គំ​ជា​អ្នក​បង្កើត​ប្រជាជន​ទាំង​នេះ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះអង្គ​បង្គាប់​អោយ​ទូលបង្គំ​បី​បាច់​ថែរក្សា​ពួក​គេ ដូច​ម្ដាយ​ថែរក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​អោយ​ពួក​គេ?</verse>
				<verse number="13">តើ​ទូលបង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​អោយ​ប្រជាជន​ទាំង​នេះ​បរិភោគ​បាន? ពួក​គេ​នាំ​គ្នា​យំ​សោក​ដាក់​ទូលបង្គំ ទទូច​ថា “សូម​រក​សាច់​មក​អោយ​ពួក​យើង​បរិភោគ!”។</verse>
				<verse number="14">ទូលបង្គំ​ពុំ​អាច​មើល​ខុស​ត្រូវ​លើ​ប្រជាជន​នេះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជា​បន្ទុក​ធ្ងន់​ពេក​សំរាប់​ទូលបង្គំ។</verse>
				<verse number="15">ប្រសិន​បើ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​អោយ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ចិតសិប​នាក់​អោយ​មក​ជួប​យើង គឺ​ព្រឹទ្ធាចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធាចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជាជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។</verse>
				<verse number="17">យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​វិញ្ញាណ​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​អោយ​ពួក​គេ​រំលែក​បន្ទុក ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជាជន​ជា​មួយ​អ្នក​ដែរ កុំ​អោយ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។</verse>
				<verse number="18">ចូរ​ប្រាប់​ប្រជាជន​ថា “ចូរ​នាំ​គ្នា​ញែក​ខ្លួន​អោយ​វិសុទ្ធ សំរាប់​ថ្ងៃ​ស្អែក ព្រោះ​អ្នក​រាល់​គ្នា​នឹង​មាន​សាច់​បរិភោគ។ អ្នក​រាល់​គ្នា​បាន​យំ​សោក​ដាក់​ ព្រះអម្ចាស់ ​ថា: តើ​នរណា​នឹង​អោយ​សាច់​ពួក​យើង​បរិភោគ? នៅ​ស្រុក​អេស៊ីប​ពួក​យើង​សប្បាយ​ជាង។ ដូច្នេះ ព្រះអម្ចាស់ ​នឹង​ប្រទាន​សាច់​អោយ​អ្នក​រាល់​គ្នា​បរិភោគ។</verse>
				<verse number="19">អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​នោះ តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ</verse>
				<verse number="20">អ្នក​រាល់​គ្នា​នឹង​បរិភោគ​ពេញ​មួយ​ខែ គឺ​រហូត​ទាល់​តែ​ឆ្អែតឆ្អន់ ហើយ​ជិនណាយ​ទៀត​ផង ដ្បិត​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ ព្រះអម្ចាស់ ដែល​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​យំ​សោក​ដាក់​ព្រះអង្គ ទាំង​ពោល​ថា ហេតុ​អ្វី​បាន​ជា​ពួក​យើង​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?”»។</verse>
				<verse number="21">លោក​ម៉ូសេ​ទូល​ថា៖ «កងទ័ព​ដែល​នៅ​ជា​មួយ​ទូលបង្គំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​ព្រះអង្គ​ប្រទាន​សាច់​អោយ​ពួក​គេ​បរិភោគ ដល់​ទៅ​មួយ​ខែ ដូច​ម្ដេច​បាន!</verse>
				<verse number="22">ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ អោយ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​អោយ​អស់​ពី​សមុទ្រ​យក​មក​អោយ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។</verse>
				<verse number="23">ព្រះអម្ចាស់ ​តប​មក​លោក​ម៉ូសេ​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សំរេច ឬ​ក៏​មិន​សំរេច»។</verse>
				<verse number="24">លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះពន្លា ហើយ​នាំ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ព្រឹទ្ធាចារ្យ​ចិតសិប​រូប​ពី​ក្នុង​ចំណោម​ប្រជាជន ហើយ​នាំ​មក​ឈរ​នៅ​ជុំវិញ​ពន្លា។</verse>
				<verse number="25">ព្រះអម្ចាស់ ​យាង​ចុះ​មក​ក្នុង​ពពក រួច​សន្ទនា​ជា​មួយ​លោក។ ព្រះអង្គ​យក​វិញ្ញាណ​មួយ​ចំណែក​ពី​លោក ប្រគល់​ទៅ​អោយ​ព្រឹទ្ធាចារ្យ​ទាំង​ចិតសិប​រូប។ ពេល​ព្រះវិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​គេ ពួក​គេ​ចាប់​ផ្ដើម​ថ្លែង​ព្រះបន្ទូល តែ​ថ្លែង​មិន​យូរ​ទេ។</verse>
				<verse number="26">មាន​ព្រឹទ្ធាចារ្យ​ពីរ​រូប ម្នាក់​ឈ្មោះ​អែលដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​ព្រះវិញ្ញាណ​ក៏​បាន​គង់​ជា​មួយ​លោក​ទាំង​ពីរ​ដែរ។ លោក​ទាំង​ពីរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ព្រឹទ្ធាចារ្យ តែ​ពុំ​បាន​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់​ទេ លោក​ទាំង​ពីរ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ជំរំ។</verse>
				<verse number="27">យុវជន​ម្នាក់​រត់​ទៅ​ជំរាប​លោក​ម៉ូសេ​ថា៖ «លោក​អែលដាដ និង​មីដាដ កំពុង​តែ​ថ្លែង​ព្រះបន្ទូល​នៅ​ក្នុង​ជំរំ»។</verse>
				<verse number="28">ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវវ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។</verse>
				<verse number="29">លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​អោយ​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ ព្រះអម្ចាស់ ​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ អោយ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។</verse>
				<verse number="30">បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។</verse>
				<verse number="31">ព្រះអម្ចាស់ ​ធ្វើ​អោយ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​អោយ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាសពេញ​ជុំវិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កំពស់​ប្រមាណ​ពីរ​ហត្ថ។</verse>
				<verse number="32">ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំវិញ​ជំរំ។</verse>
				<verse number="33">ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួលបួល​ផង​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ប្រជាជន ព្រះអង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្តរាយ​មួយ​ដ៏​ខ្លាំង។</verse>
				<verse number="34">គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-ហាតាវ៉ា​ ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភលន់ នៅ​ទី​នោះ។</verse>
				<verse number="35">បន្ទាប់​មក ប្រជាជន​ចេញ​ដំណើរ​ពី​គីប្រូត-ហាតាវ៉ា​ឆ្ពោះ​ទៅ​កាន់​ហាសិរ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">អ្នក​ស្រី​ម៉ារាម និង​លោក​អើរ៉ុន​មាន​ប្រសាសន៍​ជំទាស់​នឹង​លោក​ម៉ូសេ ស្ដី​អំពី​ស្ត្រី​សាសន៍​គូស ដែល​លោក​បាន​យក​មក​ធ្វើ​ជា​ភរិយា។</verse>
				<verse number="2">អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​ពុំ​មែន​មាន​ព្រះបន្ទូល​មក​ម៉ូសេ​តែ​ប៉ុណ្ណោះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​នេះ។</verse>
				<verse number="3">លោក​ម៉ូសេ​សុភាព​រាបសា​ជាង​គេ​បំផុត ក្នុង​ចំណោម​មនុស្ស​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="4">រំពេច​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ លោក​អើរ៉ុន និង​អ្នក​ស្រី​ម៉ារាម​ថា៖ «ចូរ​អ្នក​ទាំង​បី​នាំ​គ្នា​ចេញ​ទៅ​ពន្លា​ជួប​ព្រះអម្ចាស់​ទៅ!»។ អ្នក​ទាំង​បី​ក៏​ចេញ​ទៅ​ទាំង​អស់​គ្នា។</verse>
				<verse number="5">ព្រះអម្ចាស់ ​យាង​ចុះ​មក​ជា​មួយ​ដុំ​ពពក* ហើយ​គង់​នៅ​មាត់​ទ្វារ​ពន្លា។ ព្រះអង្គ​ហៅ​លោក​អើរ៉ុន និង​អ្នក​ស្រី​ម៉ារាម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ព្រះអង្គ។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ស្ដាប់​ពាក្យ​យើង​អោយ​បាន​ជាក់​ច្បាស់! ពេល​ណា​មាន​ព្យាការី​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យើង​ជា​ ព្រះអម្ចាស់ សំដែង​អោយ​ព្យាការី​នោះ​ស្គាល់​យើង តាម​រយៈ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ យើង​និយាយ​ទៅ​កាន់​គេ តាម​រយៈ​សុបិន​និមិត្ត។</verse>
				<verse number="7">ចំណែក​ឯ​ម៉ូសេ ដែល​ជា​អ្នក​បំរើ​របស់​យើង​វិញ មិន​ដូច្នោះ​ទេ ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​របស់​យើង​ទាំង​មូល។</verse>
				<verse number="8">យើង​និយាយ​ទៅ​កាន់​ម៉ូសេ ដោយ​ផ្ទាល់​មាត់ យើង​សំដែង​អោយ​ម៉ូសេ​ឃើញ ដោយ​ឥត​ប្រើ​ប្រស្នា ហើយ​ម៉ូសេ​អាច​សម្លឹង​មើល​មក​យើង​បាន។ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​មិន​កោត​ក្រែង និយាយ​ប្រឆាំង​នឹង​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​ដូច្នេះ?»។</verse>
				<verse number="9">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​អ្នក​ទាំង​ពីរ ហើយ​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ទៅ។</verse>
				<verse number="10">ពពក*​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ពន្លា​ដែរ។ ពេល​នោះ អ្នក​ស្រី​ម៉ារាម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ លោក​អើរ៉ុន​បែរ​ទៅ​រក​អ្នក​ស្រី​ម៉ារាម ឃើញ​គាត់​កើត​ឃ្លង់។</verse>
				<verse number="11">លោក​ក៏​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​ប្អូន​ជា​ម្ចាស់ មេត្តា​យល់​អធ្យាស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!</verse>
				<verse number="12">សូម​កុំ​អោយ​ម៉ារាម​ដូច​កូន​ដែល​កើត​មក​ស្លាប់ មាន​ស្បែក​រយីករយាក​ដូច្នេះ​ឡើយ!»។</verse>
				<verse number="13">លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់​ថា៖ «ឱ​ព្រះជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារាម​អោយ​ជា​ឡើង​វិញ​ផង!»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​វិញ​ថា៖ «ប្រសិន​បើ​ឪពុក​របស់​គាត់​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ តើ​គាត់​ត្រូវ​បាក់​មុខ​ចំនួន​ប្រាំពីរ​ថ្ងៃ​មែន ឬ​មិន​មែន? ដូច្នេះ ចូរ​បណ្ដេញ​គាត់​អោយ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​ជំរំ ចំនួន​ប្រាំពីរ​ថ្ងៃ បន្ទាប់​មក ទើប​គាត់​អាច​វិល​មក​វិញ​បាន»។</verse>
				<verse number="15">គេ​អោយ​អ្នក​ស្រី​ម៉ារាម​នៅ​ខាង​ក្រៅ​ជំរំ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ពេល​នោះ ប្រជាជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ គឺ​គេ​នៅ​រង់ចាំ​រហូត​ដល់​អ្នក​ស្រី​ម៉ារាម​អាច​វិល​ចូល​មក​ក្នុង​ជំរំ​វិញ។</verse>
				<verse number="16">បន្ទាប់​មក ប្រជាជន​ចាក​ចេញ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ប៉ារ៉ាន។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ចាត់​មនុស្ស​អោយ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​អោយ​កូន​ចៅ​អ៊ីស្រាអែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុលសម្ព័ន្ធ​នីមួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។</verse>
				<verse number="3">លោក​ម៉ូសេ​ក៏​ចាត់​ពួក​គេ​ពី​វាល​រហោស្ថាន​ប៉ារ៉ាន​អោយ​ទៅ ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។ បុរស​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="4">ដែល​មាន​រាយ​នាម​ដូច​ត​ទៅ: កុលសម្ព័ន្ធ​រូបេន គឺ​លោក​សាំមួរ ជា​កូន​របស់​លោក​សាគើរ។</verse>
				<verse number="5">កុលសម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សាផាត ជា​កូន​របស់​លោក​ហូរី។</verse>
				<verse number="6">កុលសម្ព័ន្ធ​យូដា គឺ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។</verse>
				<verse number="7">កុលសម្ព័ន្ធ​អ៊ីសាខារ គឺ​លោក​យីកាល់ ជា​កូន​របស់​លោក​យ៉ូសែប។</verse>
				<verse number="8">កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។</verse>
				<verse number="9">កុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​រ៉ាភូ។</verse>
				<verse number="10">កុលសម្ព័ន្ធ​សាប់យូឡូន គឺ​លោក​កាឌាល ជា​កូន​របស់​លោក​សូឌី។</verse>
				<verse number="11">កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ចៅ​លោក​យ៉ូសែប គឺ​លោក​កាឌី ជា​កូន​របស់​លោក​ស៊ូស៊ី។</verse>
				<verse number="12">កុលសម្ព័ន្ធ​ដាន់ គឺ​លោក​អាំមាល ជា​កូន​របស់​លោក​កេម៉ាលី។</verse>
				<verse number="13">កុលសម្ព័ន្ធ​អេស៊ើ គឺ​លោក​សេធើរ ជា​កូន​របស់​លោក​មីកែល។</verse>
				<verse number="14">កុលសម្ព័ន្ធ​ណែបថាលី គឺ​លោក​ណាប៊ី ជា​កូន​របស់​លោក​វ៉ូបស៊ី។</verse>
				<verse number="15">កុលសម្ព័ន្ធ​កាដ គឺ​លោក​កេអួល ជា​កូន​របស់​លោក​ម៉ាគី។</verse>
				<verse number="16">នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​លោក​ម៉ូសេ​ចាត់​អោយ​ទៅ​សង្កេត​មើល​ស្រុក។ លោក​ម៉ូសេ​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា យ៉ូស្វេ​។</verse>
				<verse number="17">លោក​ម៉ូសេ​បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​ទៅ​សង្កេត​មើល​ស្រុក ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ពី​ទី​នេះ​តាម​តំបន់​ណេកិប រួច​ឡើង​ទៅ​តាម​តំបន់​ភ្នំ។</verse>
				<verse number="18">ចូរ​សង្កេត​មើល​ថា តើ​ស្រុក​នោះ​មាន​លក្ខណៈ​ដូច​ម្ដេច តើ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ខ្លាំង​ពូកែ ឬ​ខ្សោយ ពួក​គេ​មាន​គ្នា​តិច ឬ​ច្រើន។</verse>
				<verse number="19">តើ​ស្រុក​ដែល​ពួក​គេ​រស់​នៅ​នោះ ល្អ ឬ​អាក្រក់ តើ​ក្រុង​ដែល​ពួក​គេ​រស់​នៅ​ជា​ជំរំ ឬ​ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។</verse>
				<verse number="20">ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជីជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជីជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំងបាយជូរ​ទុំ។</verse>
				<verse number="21">ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក ចាប់​តាំង​ពី​វាល​រហោស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហាម៉ាត់។</verse>
				<verse number="22">ពួក​គេ​ឡើង​ទៅ​តំបន់​ណេកិប ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​ហេប្រូន ដែល​មាន​អហ៊ីម៉ាន សេសាយ និង​តាល់ម៉ាយ ជា​កូន​របស់​លោក​អណាក់​រស់​នៅ។ គេ​បាន​សង់​ក្រុង​ហេប្រូន​ប្រាំពីរ​ឆ្នាំ មុន​ក្រុង​សូអាន​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="23">ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែសកុល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំងបាយជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​អោយ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។</verse>
				<verse number="24">គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អែសកុល» ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​បាន​កាត់​ចង្កោម​ទំពាំងបាយជូរ​នៅ​ទី​នោះ។</verse>
				<verse number="25">ក្រោយ​ពី​បាន​ទៅ​សង្កេត​មើល​ស្រុក​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ពួក​គេ​ក៏​វិល​ត្រឡប់​មក​វិញ។</verse>
				<verse number="26">ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នៅ​កាដេស ក្នុង​វាល​រហោស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយការណ៍​ជំរាប​លោក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។</verse>
				<verse number="27">ពួក​គេ​ជំរាប​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក ដែល​លោក​ចាត់​យើង​ខ្ញុំ​អោយ​ទៅ។ ស្រុក​នោះ​ពិត​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​មែន សូម​មើល​ផ្លែ​ឈើ​ទាំង​នេះ​ចុះ!។</verse>
				<verse number="28">ប៉ុន្តែ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ទីក្រុង​របស់​គេ​ធំៗ ហើយ​មាន​កំពែង​រឹងមាំ​ទៀត​ផង។ យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​លោក​អណាក់ ដែល​មាន​មាឌ​ដ៏​សំបើម។</verse>
				<verse number="29">ជន​ជាតិ​អាម៉ាឡេក​រស់​នៅ​តំបន់​ណេកិប ជន​ជាតិ​ហេត ជន​ជាតិ​យេប៊ូស និង​ជន​ជាតិ​អាម៉ូរី រស់​នៅ​តាម​តំបន់​ភ្នំ រីឯ​ជន​ជាតិ​កាណាន​រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​មាត់​ទន្លេ​យ័រដាន់»។</verse>
				<verse number="30">ប្រជាជន​ក៏​នាំ​គ្នា​រក​រឿង​លោក​ម៉ូសេ តែ​លោក​កាលែប​បាន​ប្រាប់​ពួក​គេ​អោយ​នៅ​ស្ងៀម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​យើង​នាំ​គ្នា​ឡើង​ទៅ​ដណ្ដើម​យក​ស្រុក​នោះ​ទៅ ដ្បិត​ពួក​យើង​មុខ​ជា​មាន​ជ័យជំនះ​មិន​ខាន!»។</verse>
				<verse number="31">ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ឡើង​ទៅ​សង្កេត​មើល​ស្រុក​ជា​មួយ​លោក នាំ​គ្នា​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​វាយ​ប្រជាជន​នោះ​ឡើយ ព្រោះ​ពួក​គេ​មាន​កម្លាំង​ជាង​ពួក​យើង!»។</verse>
				<verse number="32">ពួក​គេ​នាំ​គ្នា​និយាយ​បង្ខូច​ស្រុក ដែល​ពួក​គេ​បាន​ទៅ​សង្កេត​មើល​នោះ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល។ ពួក​គេ​ពោល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​បំផ្លាញ​ប្រជាជន។ ពួក​យើង​បាន​ឃើញ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​មនុស្ស​មាន​មាឌ​ខ្ពស់។</verse>
				<verse number="33">យើង​ក៏​បាន​ឃើញ​មនុស្ស​មាន​មាឌ​ធំ​សំបើម ជា​កូន​ចៅ​លោក​អណាក់ គឺ​ពូជ​មនុស្ស​ដែល​មាន​មាឌ​យ៉ាង​ធំ​សំបើម។ បើ​ធៀប​ទៅ​នឹង​ពួក​គេ ពួក​យើង​ប្រៀប​បី​ដូច​ជា​កណ្ដូប ហើយ​ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​កណ្ដូប»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​ពេញ​មួយ​យប់​នោះ។</verse>
				<verse number="2">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «បើ​ទុក​អោយ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោស្ថាន​នេះ!។</verse>
				<verse number="3">ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដើម្បី​អោយ​ពួក​យើង​ស្លាប់​ដោយ​មុខ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូន​តូចៗ​របស់​យើង មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន។ ហេតុ​នេះ គួរ​តែ​ពួក​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ប្រសើរ​ជាង»។</verse>
				<verse number="4">ពួក​គេ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹក​នាំ​មួយ​រូប ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ»។</verse>
				<verse number="5">លោក​ម៉ូសេ និង​លោក​អើរ៉ុន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល។</verse>
				<verse number="6">ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ នាំ​គ្នា​ហែក​សម្លៀកបំពាក់​របស់​ខ្លួន</verse>
				<verse number="7">ហើយ​ពោល​ទៅ​កាន់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ស្រុក​ដែល​ពួក​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​មួយ​ដ៏​ល្អ​បំផុត។</verse>
				<verse number="8">ប្រសិន​បើ​ ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​ពួក​យើង ព្រះអង្គ​មុខ​ជា​នាំ​ពួក​យើង​ចូល​ទៅ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នោះ​មក​អោយ​ពួក​យើង​ជា​ពុំខាន។</verse>
				<verse number="9">សូម​បង​ប្អូន​កុំ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការពារ​ពួក​គេ​បាន​ទេ។ ព្រះអម្ចាស់ ​គង់​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។</verse>
				<verse number="10">ពេល​នោះ សហគមន៍​ទាំង​មូល​គិត​គ្នា​បម្រុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​លោក ប៉ុន្តែ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​លេច​មក​នៅ​លើ​ពន្លា​ជួប​ព្រះអង្គ អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឃើញ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើលងាយ​យើង​ដល់​កាល​ណា? យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។</verse>
				<verse number="12">យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ជំងឺ​អាសន្នរោគ ហើយ​លុប​បំបាត់​ពួក​គេ។ យើង​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជាជាតិ​មួយ​ធំ​ជាង និង​មាន​កម្លាំង​ជាង​ពួក​នេះ»។</verse>
				<verse number="13">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖ «ជន​ជាតិ​អេស៊ីប​ដឹង​ថា ព្រះអង្គ​បាន​នាំ​ប្រជាជន​នេះ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="14">ពួក​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ស្រុក​កាណាន។ អ្នក​ស្រុក​នោះ​ធ្លាប់​ឮ​ថា ព្រះអង្គ​ដែល​ជា​ ព្រះអម្ចាស់ គង់​នៅ​ជា​មួយ​ប្រជាជន​នេះ។ ព្រះអម្ចាស់ ​បង្ហាញ​អោយ​ពួក​គេ​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក។ ពពក*​របស់​ព្រះអង្គ​ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រះអង្គ​យាង​ពី​មុខ​ពួក​គេ​ក្នុង​ដុំ​ពពក​នៅ​ពេល​ថ្ងៃ ក្នុង​ដុំ​ភ្លើង​នៅ​ពេល​យប់។</verse>
				<verse number="15">ប្រសិន​បើ​ព្រះអង្គ​ប្រហារ​ប្រជាជន​នេះ​អោយ​វិនាស​ទាំង​ស្រុង ដូច្នេះ ប្រជាជាតិ​ដែល​ធ្លាប់​ឮ​ល្បី​អំពី​ព្រះអង្គ​នឹង​ពោល​ថា:</verse>
				<verse number="16">ព្រះអម្ចាស់ ​មិន​អាច​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​អោយ​ពួក​គេ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រល័យ​ជីវិត​ពួក​គេ នៅ​ក្នុង​វាល​រហោស្ថាន។</verse>
				<verse number="17">ឥឡូវ​នេះ សូម​ ព្រះអម្ចាស់ ​សំដែង​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​បំផុត​របស់​ព្រះអង្គ ដូច​ទ្រង់​ធ្លាប់​ប្រកាស​ថា</verse>
				<verse number="18">“ ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​លើកលែង​ទោស និង​កំហុស ប៉ុន្តែ ព្រះអង្គ​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។</verse>
				<verse number="19">សូម​មេត្តា​អត់ទោស​អោយ​ប្រជាជន​នេះ តាម​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​អត់ទោស​អោយ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់ទោស​អោយ​ពួក​គេ តាម​ពាក្យ​របស់​អ្នក!</verse>
				<verse number="21">ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរីរុងរឿង​ពាសពេញ​លើ​ផែនដី​ទាំង​មូល​ថា:</verse>
				<verse number="22">អ្នក​ទាំង​នេះ​បាន​ឃើញ​សិរីរុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោស្ថាន តែ​ពួក​គេ​បាន​ល្បងល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។</verse>
				<verse number="23">ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​អោយ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើលងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។</verse>
				<verse number="24">រីឯ​កាលែប​ជា​អ្នក​បំរើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​អោយ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។</verse>
				<verse number="25">ជន​ជាតិ​អាម៉ាឡេក និង​ជន​ជាតិ​កាណាន​រស់​នៅ​តាម​វាល​ទំនាប។ ដូច្នេះ ស្អែក​អ្នក​រាល់​គ្នា​ត្រូវ​បក​ក្រោយ វិល​ត្រឡប់​ទៅ​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ»។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ដូច​ត​ទៅ៖</verse>
				<verse number="27">«តើ​សហគមន៍​ដ៏​អាក្រក់​នេះ​នៅ​តែ​រអ៊ូរទាំ​ប្រឆាំង​នឹង​យើង​ដល់​កាល​ណា​ទៀត? យើង​បាន​ឮ​ពាក្យ​ដែល​កូន​ចៅ​អ៊ីស្រាអែល​រអ៊ូរទាំ​ប្រឆាំង​នឹង​យើង​ហើយ។</verse>
				<verse number="28">ចូរ​ប្រាប់​ពួក​គេ​ថា: យើង​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ! នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា តាម​ពាក្យ​ដែល​យើង​បាន​ឮ​អ្នក​រាល់​គ្នា​និយាយ។</verse>
				<verse number="29">អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​ក្នុង​វាល​រហោស្ថាន​នេះ គឺ​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​បាន​ជំរឿន មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​រអ៊ូរទាំ​ប្រឆាំង​នឹង​យើង។</verse>
				<verse number="30">អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់ អោយ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើកលែង​តែ​កាលែប​ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​នូន។</verse>
				<verse number="31">រីឯ​កូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា​គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​នោះ យើង​នឹង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ពួក​គេ​នឹង​ស្គាល់​ស្រុក ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យក។</verse>
				<verse number="32">ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោស្ថាន​នេះ។</verse>
				<verse number="33">កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ពនេចរ នៅ​ក្នុង​វាល​រហោស្ថាន​នេះ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ ហើយ​ពួក​គេ​ត្រូវ​រង​នូវ​អំពើ​ផិត​ក្បត់​របស់​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​ទាំង​អស់​គ្នា​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោស្ថាន។</verse>
				<verse number="34">អ្នក​រាល់​គ្នា​បាន​ទៅ​សង្កេត​មើល​ស្រុក អស់​រយៈ​ពេល​សែសិប​ថ្ងៃ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រង​នូវ​កំហុស​របស់​ខ្លួន​ចំនួន​សែសិប​ឆ្នាំ​ដែរ គឺ​មួយ​ឆ្នាំ​សំរាប់​មួយ​ថ្ងៃ។ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ដឹង​ថា ពេល​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា តើ​កើត​មាន​ផល​វិបាក​យ៉ាង​ណា។</verse>
				<verse number="35">យើង​ជា​ ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាល​រហោស្ថាន​នេះ»។</verse>
				<verse number="36">អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​ចាត់​អោយ​ទៅ​សង្កេត​មើល​ស្រុក ហើយ​ត្រឡប់​មក​វិញ បាន​និយាយ​បង្ខូច​ស្រុក​ធ្វើ​អោយ​សហគមន៍​ទាំង​មូល​រអ៊ូរទាំ​ប្រឆាំង​នឹង​លោក</verse>
				<verse number="37">គឺ​ពួក​គេ​បាន​រាយការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="38">ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។</verse>
				<verse number="39">លោក​ម៉ូសេ​បាន​នាំ​ព្រះបន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ធ្វើ​អោយ​ប្រជាជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។</verse>
				<verse number="40">ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។</verse>
				<verse number="41">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សំរេច​តាម​បំណង​ឡើយ។</verse>
				<verse number="42">កុំ​ឡើង​ទៅ​ធ្វើ​អ្វី! ព្រះអម្ចាស់ ​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ។ កុំ​ទុក​អោយ​ខ្មាំង​សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="43">ជន​ជាតិ​អាម៉ាឡេក និង​ជន​ជាតិ​កាណាន​ស្ថិត​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ព្រះអម្ចាស់ ​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចិត្ត​ចេញ​ពី​ព្រះអង្គ»។</verse>
				<verse number="44">ប្រជាជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ និង​លោក​ម៉ូសេ​ពុំ​បាន​ចាក​ចេញ​ពី​ក្នុង​ជំរំ​ទេ។</verse>
				<verse number="45">ពេល​នោះ ជន​ជាតិ​អាម៉ាឡេក និង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​លើ​ភ្នំ នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កំទេច​ពួក​គេ រហូត​ដល់​ហោម៉ា។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​តាំង​ទី​លំនៅ</verse>
				<verse number="3">ហើយ​ពេល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ទោះ​បី​ជា​តង្វាយ​ដុត​ទាំង​មូល​ក្ដី ឬ​យញ្ញបូជា​លា​បំណន់ តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​តង្វាយ​សំរាប់​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ក្ដី នោះ​ត្រូវ​យក​គោ ឬ​ចៀម មក​ថ្វាយ ដើម្បី​អោយ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ ត្រូវ​យក​ម្សៅ​បី​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​មួយ​លីត្រ​កន្លះ</verse>
				<verse number="5">និង​យក​ស្រា​ទំពាំងបាយជូរ​មួយ​លីត្រ​កន្លះ មក​ថ្វាយ​ជា​មួយ​កូន​ចៀម ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត ឬ​យញ្ញបូជា។</verse>
				<verse number="6">ប្រសិន​បើ​អ្នក​ថ្វាយ​ចៀម​ឈ្មោល ត្រូវ​យក​ម្សៅ​ប្រាំ​មួយ​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​ពីរ​លីត្រ</verse>
				<verse number="7">និង​ស្រា​ទំពាំងបាយជូរ​ពីរ​លីត្រ មក​ថ្វាយ​ជា​មួយ ជា​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="8">ប្រសិន​បើ​អ្នក​យក​គោ​បា​មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ឬ​ជា​យញ្ញបូជា​លា​បំណន់​ក្ដី ឬ​ជា​យញ្ញបូជា​មេត្រីភាព​ក្ដី</verse>
				<verse number="9">ចូរ​យក​ម្សៅ​ប្រាំ​បួន​គីឡូ​ក្រាម លាយ​ជា​មួយ​ប្រេង​បី​លីត្រ មក​ថ្វាយ​ជា​មួយ​គោ​បា​នោះ</verse>
				<verse number="10">ហើយ​យក​ស្រា​ទំពាំងបាយជូរ​បី​លីត្រ​មក​ថ្វាយ​ជា​មួយ​ដែរ។ នេះ​ជា​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ត្រូវ​ថ្វាយ​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម ឬ​កូន​ពពែ​តាម​របៀប​នេះ។</verse>
				<verse number="12">សត្វ​មាន​ចំនួន​ច្រើន​ប៉ុន​ណា តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​សត្វ​ក៏​កើន​ឡើង​តាម​ចំនួន​នោះ​ដែរ។</verse>
				<verse number="13">ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជាម្ចាស់​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​ខាង​លើ នៅ​ពេល​ថ្វាយ​តង្វាយ​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ពេល​ជន​បរទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ</verse>
				<verse number="15">គឺ​មាន​ក្បួន​តម្រា​តែ​មួយ សំរាប់​សហគមន៍​ទាំង​មូល ទោះ​បី​អ្នក​រាល់​គ្នា​ក្ដី ឬ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្ដី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរទេស​ក្ដី ឬ​អ្នក​រាល់​គ្នា​ក្ដី។</verse>
				<verse number="16">មាន​ក្រឹត្យវិន័យ​តែ​មួយ ច្បាប់​តែ​មួយ សំរាប់​អ្នក​រាល់​គ្នា និង​ជន​បរទេស ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="18">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​ស្រុក​ដែល​យើង​នាំ​អ្នក​រាល់​គ្នា​អោយ​ចូល​ទៅ​នៅ ហើយ​ពេល​អ្នក​រាល់​គ្នា​បាន​អាហារ​ពី​ស្រុក​នោះ​បរិភោគ</verse>
				<verse number="19">ត្រូវ​ញែក​មួយ​ចំណែក​ទុក​ជា​តង្វាយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ត្រូវ​ញែក​ម្សៅ​ដំបូង​មួយ​ចំណែក​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​នំ​ថ្វាយ​ព្រះអម្ចាស់ ដូច​គេ​ញែក​ស្រូវ ដែល​ជា​ផល​ដំបូង នៅ​លាន​បោក​ស្រូវ​ដែរ។</verse>
				<verse number="21">ត្រូវ​ញែក​ម្សៅ​ដំបូង ធ្វើ​នំ​ថ្វាយ​ ព្រះអម្ចាស់ តាម​របៀប​នេះ​គ្រប់​តំណ​ត​ទៅ។</verse>
				<verse number="22">ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ</verse>
				<verse number="23">ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បង្គាប់​មក​លោក​ម៉ូសេ ចាប់​ពី​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​បទ​បញ្ជា​ពី​ដំបូង​ជា​រៀង​រហូត​មក</verse>
				<verse number="24">ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ដោយ​អចេតនា ហើយ​សហគមន៍​មិន​បាន​ឃើញ​ទេ​នោះ សហគមន៍​ទាំង​មូល​ត្រូវ​ថ្វាយ​គោ​ស្ទាវ​មួយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ ស្រប​តាម​វិន័យ។ សហគមន៍​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញបូជា​រំដោះ​បាប​ដែរ។</verse>
				<verse number="25">បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សំរាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នោះ​ព្រះអម្ចាស់​នឹង​លើកលែង​ទោស​អោយ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។ ពួក​គេ​ត្រូវ​យក​តង្វាយ​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​យញ្ញបូជា មក​ថ្វាយ​ ព្រះអម្ចាស់ សំរាប់​លុបលាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​នោះ។</verse>
				<verse number="26">ព្រះអម្ចាស់​នឹង​អត់ទោស​អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ គឺ​ប្រជាជន​ទាំង​មូល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។</verse>
				<verse number="27">ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា អ្នក​នោះ​ត្រូវ​ថ្វាយ​ពពែ​ញី​មួយ​អាយុ​មួយ​ខួប ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="28">បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេតនា នោះ​ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ។</verse>
				<verse number="29">ក្រឹត្យវិន័យ​ស្ដី​ពី​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​ដោយ​អចេតនា​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ជាម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ។</verse>
				<verse number="30">ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរទេស ប្រព្រឹត្ត​អំពើ​បាប ដោយ​ចេតនា​បាន​សេចក្ដី​ថា​គេ​ប្រមាថ​ ព្រះអម្ចាស់ ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។</verse>
				<verse number="31">គេ​បាន​មើលងាយ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ហើយ​បំពាន​លើ​បទ​បញ្ជា​របស់​ព្រះអង្គ។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ អោយ​គេ​ទទួល​ទោស ព្រោះ​តែ​កំហុស​របស់​ខ្លួន»។</verse>
				<verse number="32">ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​វាល​រហោស្ថាន គេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​រើស​អុស នៅ​ថ្ងៃ​សប្ប័ទ*។</verse>
				<verse number="33">អស់​អ្នក​ដែល​ឃើញ​បុរស​នោះ​រក​អុស បាន​នាំ​គាត់​យក​ទៅ​ជូន​លោក​ម៉ូសេ និង​លោក​អើរ៉ុន ព្រម​ទាំង​សហគមន៍​ទាំង​មូល។</verse>
				<verse number="34">គេ​បាន​ឃុំ​គាត់​ទុក ដ្បិត​គេ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ប្រព្រឹត្ត​ដូច​ម្ដេច​ចំពោះ​គាត់។</verse>
				<verse number="35">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មនុស្ស​នេះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​អោយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ខាង​ក្រៅ​ជំរំ»។</verse>
				<verse number="36">សហគមន៍​ទាំង​មូល​ក៏​នាំ​បុរស​នោះ​ចេញ​ទៅ​ក្រៅ​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ គាត់​ក៏​ស្លាប់ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="37">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="38">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​ជំនាន់​អោយ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល​នៅ​ជាយ​អាវ​ផង។</verse>
				<verse number="39">អាវ​របស់​អ្នក​រាល់​គ្នា​ត្រូវ​មាន​រំយោល ដូច្នេះ ពេល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល នោះ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ​ដែល​ត្រូវ​ប្រតិបត្តិ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​តាម​ចិត្ត​ប៉ងប្រាថ្នា និង​តណ្ហា​របស់​ខ្លួន ដែល​បណ្ដាល​អោយ​ក្បត់​ព្រះជាម្ចាស់ ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ឡើយ។</verse>
				<verse number="40">អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ក្រឹត្យវិន័យ​របស់​យើង ហើយ​ប្រតិបត្តិ​តាម។ អ្នក​រាល់​គ្នា​នឹង​បាន​វិសុទ្ធ*​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="41">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">លោក​កូរេ​ជា​កូន​របស់​លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុលសម្ព័ន្ធ​លេវី បាន​ចូល​ដៃ​ជា​មួយ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដែល​ត្រូវ​ជា​កូន​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូន​របស់​លោក​ពេឡេត មក​ពី​កុលសម្ព័ន្ធ​រូបេន។</verse>
				<verse number="2">អ្នក​ទាំង​នោះ​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ ដោយ​មាន​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំទ្រ​ផង។</verse>
				<verse number="3">ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ដោយ​ពោល​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជាជន​ដ៏វិសុទ្ធ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​លោក​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជាជន​របស់​ ព្រះអម្ចាស់ ​ដូច្នេះ?»។</verse>
				<verse number="4">កាល​លោក​ម៉ូសេ​ឮ​ដូច្នេះ លោក​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។</verse>
				<verse number="5">លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះអម្ចាស់ ​នឹង​បង្ហាញ​អោយ​ឃើញ​ថា នរណា​ជា​អ្នក​បំរើ​របស់​ព្រះអង្គ នរណា​ជា​មនុស្ស​ដ៏វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អោយ​ចូល​ទៅ​ជិត​ព្រះអង្គ។</verse>
				<verse number="6">ចូរ​ធ្វើ​ដូច​ត​ទៅ​នេះ គឺ​លោក​កូរេ និង​អ្នក​នៅ​ជា​មួយ​គាត់ ត្រូវ​យក​ពាន​មក</verse>
				<verse number="7">ហើយ​ស្អែក​ពួក​គេ​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប​ទៅ​ក្នុង​ពាន​ទាំង​នោះ រួច​នាំ​គ្នា​ចូល​ទៅ​ជិត​ ព្រះអម្ចាស់ ។ ព្រះអម្ចាស់ ​ជ្រើស​រើស​អ្នក​ណា អ្នក​នោះ​នឹង​បាន​វិសុទ្ធ។ កូន​ចៅ​លោក​លេវី​អើយ អ្នក​រាល់​គ្នា​ធ្វើ​ជ្រុល​ពេក​ហើយ!»។</verse>
				<verse number="8">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «កូន​ចៅ​លោក​លេវី​អើយ ចូរ​នាំ​គ្នា​ស្ដាប់!</verse>
				<verse number="9">ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ញែក​អ្នក​រាល់​គ្នា​ដាច់​ឡែក​ពី​សហគមន៍​អ៊ីស្រាអែល ព្រះអង្គ​អោយ​អ្នក​រាល់​គ្នា​នៅ​ជិត​ព្រះអង្គ អោយ​អ្នក​រាល់​គ្នា​បំរើ​ព្រះអង្គ នៅ​ក្នុង​ព្រះពន្លា​របស់​ ព្រះអម្ចាស់ និង​អោយ​អ្នក​រាល់​គ្នា​បំពេញ​កិច្ចការ​ក្នុង​នាម​សហគមន៍​ទាំង​មូល ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​ល្មម​ទេ​ឬ?</verse>
				<verse number="10">ព្រះអង្គ​អោយ​លោក និង​បង​ប្អូន​របស់​លោក​ទាំង​អស់ ដែល​ជា​កូន​ចៅ​លោក​លេវី ចូល​ទៅ​ជិត​ព្រះអង្គ​ប៉ុណ្ណឹង​ហើយ អស់​លោក​បែរ​ជា​ចង់​បាន​មុខងារ​ជា​បូជាចារ្យ​ថែម​ទៀត!</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​លោក និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​លោក លើក​គ្នា​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ។ តើ​លោក​អើរ៉ុន​ជា​អ្វី បាន​ជា​ពួក​លោក​រអ៊ូរទាំ​ប្រឆាំង​នឹង​គាត់​ដូច្នេះ?»។</verse>
				<verse number="12">លោក​ម៉ូសេ​ចាត់​អោយ​គេ​ទៅ​ហៅ​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ជា​កូន​របស់​លោក​អេលាប។ លោក​ទាំង​ពីរ​ពោល​ថា៖ «ពួក​យើង​មិន​ទៅ​ទេ!</verse>
				<verse number="13">លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ ដើម្បី​អោយ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោស្ថាន​ដូច្នេះ តើ​នៅ​មិន​ទាន់​ល្មម​ទេ​ឬ បាន​ជា​លោក​តាំង​ខ្លួន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​យើង​ថែម​ទៀត?។</verse>
				<verse number="14">លោក​មិន​បាន​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ហើយ​លោក​ក៏​មិន​បាន​ប្រគល់​ស្រែ​ចំការ ឬ​ចំការ​ទំពាំងបាយជូរ​មក​យើង​ខ្ញុំ ទុក​ជា​មត៌ក​ដែរ តើ​លោក​ស្មាន​ថា​ប្រជាជន​ទាំង​នេះ​ជា​មនុស្ស​ខ្វាក់​ឬ? ពួក​យើង​មិន​ព្រម​ទៅ​ទេ!»។</verse>
				<verse number="15">លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង លោក​ទូល​ ព្រះអម្ចាស់ ​ថា៖ «សូម​កុំ​រវីរវល់​នឹង​តង្វាយ​របស់​ពួក​គេ​ឡើយ។ ទូលបង្គំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ​ក៏​ទូលបង្គំ​មិន​បាន​យក​ដែរ ទូលបង្គំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។</verse>
				<verse number="16">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ​ថា៖ «ស្អែក សូម​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ជា​មួយ​លោក​អើរ៉ុន</verse>
				<verse number="17">ម្នាក់ៗ​កាន់​ពាន​ដែល​មាន​ដាក់​គ្រឿង​ក្រអូប គឺ​មាន​ពាន​ទាំង​អស់​ចំនួន​ពីរ​រយ​ហាសិប ហើយ​នាំ​គ្នា​ចូល​ទៅ​ជិត​ ព្រះអម្ចាស់ ។ រីឯ​លោក​អើរ៉ុន និង​ខ្លួន​លោក​ផ្ទាល់ ក៏​ត្រូវ​កាន់​ពាន​មួយ​ម្នាក់​ដែរ»។</verse>
				<verse number="18">ពួក​គេ​ក៏​យក​ពាន​ម្នាក់​មួយៗ​មក​ដាក់​ភ្លើង និង​គ្រឿង​ក្រអូប ហើយ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ជា​មួយ​លោក​ម៉ូសេ និង​លោក​អើរ៉ុន។</verse>
				<verse number="19">លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​លោក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ពេល​នោះ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​លេច​មក​អោយ​សហគមន៍​ទាំង​មូល​ឃើញ។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="21">«ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យ​មួយ​រំពេច»។</verse>
				<verse number="22">លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទូល​ថា៖ «ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជាម្ចាស់​នៃ​ជីវិត​សត្វ​លោក​ទាំង​មូល! បើ​មនុស្ស​តែ​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប តើ​ព្រះអង្គ​គួរ​ព្រះពិរោធ​នឹង​សហគមន៍​ទាំង​មូល​ឬ?»។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="24">«ចូរ​ប្រាប់​សហគមន៍​អោយ​ចេញ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​កូរេ ដាថាន និង​អប៊ីរ៉ាម»។</verse>
				<verse number="25">លោក​ម៉ូសេ​ក្រោក​ឡើង ដើរ​ទៅ​រក​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ដោយ​មាន​ពួក​ព្រឹទ្ធាចារ្យ​ដើរ​តាម​ក្រោយ​ផង។</verse>
				<verse number="26">លោក​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​ថា៖ «ចូរ​នាំ​គ្នា​ចេញ​អោយ​ឆ្ងាយ​ពី​តង់ត៍​របស់​មនុស្ស​អាក្រក់​ទាំង​នេះ មិន​ត្រូវ​ប៉ះពាល់​អ្វីៗ​របស់​ពួក​គេ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ដែរ»។</verse>
				<verse number="27">ប្រជាជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។</verse>
				<verse number="28">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​បាន​ចាត់​ខ្ញុំ​អោយ​មក​បំពេញ​កិច្ចការ​ទាំង​នេះ គឺ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ!</verse>
				<verse number="29">ប្រសិន​បើ​អ្នក​ទាំង​នេះ​ស្លាប់​តាម​ធម្មតា គឺ​ប្រសិន​បើ​ពួក​គេ​ស្លាប់​ដូច​មនុស្ស​ឯ​ទៀតៗ នោះ​បាន​សេចក្ដី​ថា ព្រះអម្ចាស់ ​ពុំ​បាន​ចាត់​ខ្ញុំ​អោយ​មក​ទេ។</verse>
				<verse number="30">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ ព្រះអម្ចាស់ ​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់ងាយ​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="31">លោក​ម៉ូសេ​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ដី​នៅ​ពី​ក្រោម​លោក​ដាថាន និង​លោក​អប៊ីរ៉ាម ក៏​ប្រេះ​ចេញ​ពី​គ្នា</verse>
				<verse number="32">ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។</verse>
				<verse number="33">ពួក​គេ​ចុះ​ទាំង​រស់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន។ ដី​បាន​គ្រប​ពី​លើ​ពួក​គេ អោយ​បាត់​សូន្យ​ពី​ចំណោម​សហគមន៍។</verse>
				<verse number="34">ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​នៅ​ជុំវិញ ឮ​សំរែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។</verse>
				<verse number="35">មាន​ភ្លើង​ចេញ​មក​ពី​ ព្រះអម្ចាស់ ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហាសិប​នាក់ ដែល​ចូល​ទៅ​ថ្វាយ​គ្រឿង​ក្រអូប​នោះ​ដែរ។</verse>
				<verse number="36">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="37">«ចូរ​ប្រាប់​អេឡាសារ ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន អោយ​យក​ពាន​ចេញ​ពី​ក្នុង​ភ្លើង រួច​យក​ទៅ​គោះ​ភ្លើង​ចោល​អោយ​ឆ្ងាយ ដ្បិត​ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ។</verse>
				<verse number="38">ចូរ​យក​ពាន​របស់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បាត់​បង់​ជីវិត​នោះ ទៅ​ដំ​ជា​បន្ទះ​លោហធាតុ​ស្រោប​អាសនៈ ទុក​ជា​ការ​ព្រមាន​ដល់​កូន​ចៅ​អ៊ីស្រាអែល។ ពាន​ទាំង​នោះ​ជា​វត្ថុ​សក្ការៈ ព្រោះ​គេ​បាន​យក​មក​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
				<verse number="39">បូជាចារ្យ​អេឡាសារ​ក៏​យក​ពាន​លង្ហិន ដែល​អស់​អ្នក​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង​យក​មក​ថ្វាយ​នោះ ទៅ​ដំ​ជា​បន្ទះ​ស្រោប​អាសនៈ</verse>
				<verse number="40">ទុក​ជា​ទី​រំលឹក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ថា ក្រៅ​ពី​ពូជពង្ស​របស់​លោក​អើរ៉ុន គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ ព្រះអម្ចាស់ ​ទេ។ អ្នក​ណា​បំពាន អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដូច​លោក​កូរេ និង​បក្ស​ពួក​របស់​គាត់ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។</verse>
				<verse number="41">នៅ​ថ្ងៃ​បន្ទាប់ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «លោក​ទាំង​ពីរ​បាន​ធ្វើ​អោយ​ប្រជាជន​របស់​ ព្រះអម្ចាស់ ​បាត់​បង់​ជីវិត!»។</verse>
				<verse number="42">សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះអម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ក៏​លេច​មក​ដែរ</verse>
				<verse number="43">លោក​ម៉ូសេ និង​លោក​អើរ៉ុន នាំ​គ្នា​ទៅ​ដល់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="44">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="45">«ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យ​មួយ​រំពេច»។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។</verse>
				<verse number="46">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍ ធ្វើ​ពិធី​រំដោះ​បាប​អោយ​ពួក​គេ​ទៅ ដ្បិត​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ហើយ​គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ដែរ»។</verse>
				<verse number="47">លោក​អើរ៉ុន​ក៏​យក​ពាន តាម​ពាក្យ​របស់​លោក​ម៉ូសេ រួច​លោក​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ គ្រោះ​កាច​ក៏​ចាប់​ផ្ដើម​កើត​មាន​ក្នុង​ចំណោម​ប្រជាជន។ លោក​ក៏​ថ្វាយ​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​អោយ​ប្រជាជន។</verse>
				<verse number="48">លោក​ឈរ​នៅ​ចន្លោះ​សាកសព និង​អស់​អ្នក​ដែល​នៅ​រស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។</verse>
				<verse number="49">មាន​ប្រជាជន​មួយ​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​នាក់​ស្លាប់ ដោយសារ​គ្រោះ​កាច​នេះ ថែម​ពី​លើ​ចំនួន​អស់​អ្នក​ដែល​ស្លាប់​នៅ​ពេល​លោក​កូរេ​បះបោរ។</verse>
				<verse number="50">លោក​អើរ៉ុន​វិល​ទៅ​រក​លោក​ម៉ូសេ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ហើយ​គ្រោះ​កាច​ក៏​ឈប់។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ប្រាប់​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​អោយ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់ពីរ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុលសម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។</verse>
				<verse number="3">ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុលសម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។</verse>
				<verse number="4">ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។</verse>
				<verse number="5">ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន​ជាតិ​អ៊ីស្រាអែល លែង​អោយ​រអ៊ូរទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។</verse>
				<verse number="6">លោក​ម៉ូសេ​នាំ​ព្រះបន្ទូល​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់ពីរ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។</verse>
				<verse number="7">លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា។</verse>
				<verse number="8">នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អើរ៉ុន ដែល​ជា​តំណាង​កុលសម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។</verse>
				<verse number="9">លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះភក្ត្រ​ ព្រះអម្ចាស់ ទៅ​បង្ហាញ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អើរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា រក្សា​ទុក​ជា​ទី​សំគាល់​ព្រមាន​ពួក​បះបោរ ដើម្បី​បញ្ឈប់​ពួក​គេ​អោយ​លែង​រអ៊ូរទាំ ហើយ​កុំ​អោយ​ពួក​គេ​ត្រូវ​ស្លាប់»។</verse>
				<verse number="11">លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក។</verse>
				<verse number="12">ជន​ជាតិ​អ៊ីស្រាអែល​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!</verse>
				<verse number="13">ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះពន្លា​របស់​ ព្រះអម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទីសក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="2">ចូរ​នាំ​បង​ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុលសម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​អោយ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ នៅ​ពេល​អ្នក និង​កូន​ចៅ​របស់​អ្នក ធ្វើ​ការ​ក្នុង​ពន្លា​នៃ​សន្ធិសញ្ញា។</verse>
				<verse number="3">ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារកិច្ច​ថែរក្សា​ពន្លា​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ ត្រូវ​ស្លាប់។</verse>
				<verse number="4">ពួក​គេ​ត្រូវ​នៅ​ជាប់​ជា​មួយ​អ្នក ហើយ​មាន​ភារកិច្ច​ថែរក្សា​ពន្លា​នៃ​សន្ធិសញ្ញា និង​បំរើ​ការ​ទាំង​អស់​ក្នុង​ពន្លា។ រីឯ​អ្នក​ផ្សេង​ទៀត គ្មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​មើល​ខុស​ត្រូវ​ទីសក្ការៈ និង​ថែរក្សា​អាសនៈ។ ធ្វើ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​មិន​ធ្វើ​អោយ​យើង​មាន​កំហឹង​នឹង​ពួក​គេ​ឡើយ។</verse>
				<verse number="6">យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ប្រគល់​អោយ​អ្នក​រាល់​គ្នា ដើម្បី​អោយ​ពួក​គេ​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="7">ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខងារ​ជា​បូជាចារ្យ គឺ​បំរើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទីសក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខងារ​ជា​បូជាចារ្យ​នេះ​អោយ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​អោយ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជាជន​ញែក​ទុក​សំរាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​អោយ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កំរៃ សំរាប់​មុខងារ​ដែល​យើង​បាន​តែងតាំង​អ្នក​អោយ​បំពេញ ជា​រៀង​រហូត​ត​ទៅ។</verse>
				<verse number="9">ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញបូជា​រំដោះ​បាប យញ្ញបូជា​សុំ​លើកលែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។</verse>
				<verse number="10">ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សំរាប់​អ្នក។</verse>
				<verse number="11">ចំណែក​ដែល​អ្នក​អាច​យក​បាន​ទៀត​នោះ គឺ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​លើក​ថ្វាយ យើង​ប្រគល់​អោយ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​អោយ​បរិសុទ្ធ ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។</verse>
				<verse number="12">យើង​ក៏​ប្រគល់​ផល​ដំបូង​នៃ​អ្វីៗ​ទាំង​អស់​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង​អោយ​អ្នក​ដែរ គឺ​ប្រេង​ដ៏​ល្អ​បំផុត ស្រា​ទំពាំងបាយជូរ​ថ្មី​ដ៏​ល្អ​បំផុត និង​ស្រូវ​ថ្មី។</verse>
				<verse number="13">ផល​ដំបូង​នៃ​ភោគផល​ដុះ​ចេញ​ពី​ដី ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង ក៏​នឹង​បាន​ទៅ​អ្នក​ដែរ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​អោយ​បរិសុទ្ធ នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក មាន​សិទ្ធិ​បរិភោគ​បាន​ទាំង​អស់។</verse>
				<verse number="14">អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​អោយ​អ្នក។</verse>
				<verse number="15">កូន​ដំបូង​ទាំង​អស់​ដែល​ប្រជាជន​យក​មក​ថ្វាយ​យើង គឺ​ទាំង​កូន​មនុស្ស ទាំង​កូន​សត្វ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។ ប៉ុន្តែ ចូរ​អោយ​គេ​លោះ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​បរិសុទ្ធ។</verse>
				<verse number="16">ត្រូវ​អោយ​គេ​លោះ​កូន​ដំបូង ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ តាម​តម្លៃ​គិតគូរ​របស់​អ្នក គឺ​ប្រាក់​ប្រាំ​ណែន គិត​តាម​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ ពោល​គឺ​ម្ភៃ​កេរ៉ា*។</verse>
				<verse number="17">ប៉ុន្តែ មិន​ត្រូវ​អោយ​គេ​លោះ​កូន​ដំបូង​របស់​គោ កូន​ដំបូង​របស់​ចៀម និង​កូន​ដំបូង​របស់​ពពែ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​ទុក​សំរាប់​ថ្វាយ​យញ្ញបូជា។ ត្រូវ​យក​ឈាម​របស់​វា​ប្រោះ​នៅ​លើ​អាសនៈ ហើយ​ដុត​ខ្លាញ់​វា​ក្នុង​ភ្លើង ដើម្បី​អោយ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="18">រីឯ​សាច់​របស់​វា គឺ​មាន​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ​ជា​តង្វាយ និង​សាច់​ភ្លៅ​ស្ដាំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។</verse>
				<verse number="19">អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​អោយ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជពង្ស​របស់​អ្នក ជា​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរមត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក នៅ​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="21">យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រាអែល អោយ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="22">មិន​ត្រូវ​អោយ​ប្រជាជន​អ៊ីស្រាអែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះអម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។</verse>
				<verse number="23">ពួក​លេវី​ដែល​បំរើ​ការងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែនាំ​អោយ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="24">យើង​ប្រគល់​ភោគផល​មួយ​ភាគ​ដប់ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ញែក​ទុក​ដោយ​ឡែក​សំរាប់​យើង អោយ​កូន​ចៅ​លេវី។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រកាស​អំពី​ពួក​គេ​ថា: “ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ឡើយ”»។</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="26">«ចូរ​ប្រាប់​កូន​ចៅ​លេវី​ដូច​ត​ទៅ: “ពេល​ណា​ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​ភោគផល​មួយ​ភាគ​ដប់​មក​អោយ​អ្នក​រាល់​គ្នា គឺ​ចំណែក​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក​នោះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់​ពី​ភោគផល​មួយ​ភាគ​ដប់ ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="27">តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នេះ ត្រូវ​រាប់​ដូច​ជា​តង្វាយ ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ញែក​ទុក​ពី​ស្រូវ និង​ស្រា​ទំពាំងបាយជូរ​របស់​គេ​ដែរ។</verse>
				<verse number="28">ដូច្នេះ ភោគផល​មួយ​ភាគ​ដប់​ដែល​ប្រជាជន​អ៊ីស្រាអែល​យក​មក​អោយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ញែក​មួយ​ភាគ​ដប់ ទុក​ថ្វាយ​ ព្រះអម្ចាស់ ។ ត្រូវ​ប្រគល់​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ ព្រះអម្ចាស់ ជូន​លោក​បូជាចារ្យ​អើរ៉ុន។</verse>
				<verse number="29">ភោគផល​ដែល​ប្រជាជន​យក​មក​ជូន​អ្នក​រាល់​គ្នា​នោះ ត្រូវ​ញែក​មួយ​ចំណែក​ថ្វាយ​ ព្រះអម្ចាស់ គឺ​ញែក​មួយ​ផ្នែក​ដ៏​ល្អ​វិសេស​ជា​ចំណែក​សក្ការៈ”។</verse>
				<verse number="30">ចូរ​ប្រាប់​ពួក​លេវី​ថា: ពេល​ណា​អ្នក​រាល់​គ្នា​ញែក​ផ្នែក​ដ៏​ល្អ​វិសេស​មួយ​ភាគ​ដប់​ហើយ ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ដូច​ជា​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ដែល​នៅ​សល់​របស់​ប្រជាជន​ដែរ។</verse>
				<verse number="31">អ្នក​រាល់​គ្នា​បរិភោគ​ភោគផល​ទាំង​នេះ រួម​ជា​មួយ​គ្រួសារ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ភោគផល​ទាំង​នេះ​ជា​កំរៃ​សំរាប់​ការងារ​ដែល​អ្នក​រាល់​គ្នា​បំពេញ នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="32">ប្រសិន​បើ​អ្នក​រាល់​គ្នា​ញែក​ចំណែក​ដ៏​ល្អ​វិសេស​ទុក​សំរាប់​យើង​ហើយ អ្នក​រាល់​គ្នា​នឹង​គ្មាន​បាប​នៅ​ពេល​បរិភោគ​ចំណែក​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ក៏​មិន​បណ្ដាល​អោយ​តង្វាយ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ក្លាយ​ទៅ​ជា​សៅហ្មង ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖</verse>
				<verse number="2">«នេះ​ជា​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​នាំ​គោ​ញី​ពណ៌​ទង់ដែង​មួយ​មក​អោយ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។</verse>
				<verse number="3">ចូរ​ប្រគល់​គោ​ញី​នេះ​អោយ​បូជាចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​អោយ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។</verse>
				<verse number="4">បូជាចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="5">ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។</verse>
				<verse number="6">បូជាចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។</verse>
				<verse number="7">បូជាចារ្យ​ត្រូវ​បោក​សម្លៀកបំពាក់ និង​យក​ទឹក​មក​លុបលាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជាចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅហ្មង​រហូតទល់​ល្ងាច។</verse>
				<verse number="8">រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀកបំពាក់ និង​យក​ទឹក​មក​លុបលាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅហ្មង រហូតទល់​ល្ងាច។</verse>
				<verse number="9">ត្រូវ​អោយ​បុរស​ម្នាក់​ដែល​មិន​សៅហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រាអែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សំរាប់​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញបូជា​រំដោះ​បាប​ដែរ។</verse>
				<verse number="10">អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀកបំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅហ្មង​ដូច្នេះ រហូតទល់​ល្ងាច។ នេះ​ជា​ច្បាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​បរទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ។</verse>
				<verse number="11">អ្នក​ណា​ប៉ះពាល់​សាកសព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅហ្មង​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="12">គេ​ត្រូវ​យក​ទឹក​នេះ​ធ្វើ​ពិធី​ជំរះ​កាយ​នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជំរះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។</verse>
				<verse number="13">អ្នក​ណា​ប៉ះពាល់​សាកសព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជំរះ​កាយ​ទេ អ្នក​នោះ​ធ្វើ​អោយ​ព្រះពន្លា​របស់​ ព្រះអម្ចាស់ ​ទៅ​ជា​សៅហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សំរាប់​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅហ្មង​ដូច្នេះ រហូត​ត​ទៅ។</verse>
				<verse number="14">នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅហ្មង​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="15">រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គំរប នឹង​ក្លាយ​ទៅ​ជា​សៅហ្មង​ដែរ។</verse>
				<verse number="16">អ្នក​ណា​ប៉ះ​សាកសព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅហ្មង​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="17">ដើម្បី​ជំរះ​អ្នក​សៅហ្មង​នោះ​អោយ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។</verse>
				<verse number="18">ត្រូវ​អោយ​បុរស​ម្នាក់​ដែល​មិន​សៅហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះពាល់​ឆ្អឹង ប៉ះពាល់​សាកសព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះពាល់​ផ្នូរ។</verse>
				<verse number="19">អ្នក​ដែល​មិន​សៅហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ជំរះ​អ្នក​នោះ​អោយ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំពីរ រួច​គាត់​ត្រូវ​បោក​សម្លៀកបំពាក់ យក​ទឹក​លុបលាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។</verse>
				<verse number="20">បើ​នរណា​ម្នាក់​សៅហ្មង តែ​ពុំ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុមជំនុំ ដ្បិត​គេ​បាន​ធ្វើ​អោយ​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ​ទៅ​ជា​សៅហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សំរាប់​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅហ្មង។</verse>
				<verse number="21">នេះ​ជា​ច្បាប់​ដែល​ពួក​គេ​ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​អោយ​គេ ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​អ្នក​ដែល​ប៉ះពាល់​ទឹក​សំរាប់​ប្រោះ​លើ​អ្នក​សៅហ្មង ក៏​នឹង​ត្រូវ​សៅហ្មង​រហូត​ដល់​ល្ងាច។</verse>
				<verse number="22">អ្វីៗ​ដែល​អ្នក​សៅហ្មង​ប៉ះពាល់ ក៏​ក្លាយ​ទៅ​ជា​សៅហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះពាល់​របស់​សៅហ្មង នឹង​ត្រូវ​សៅហ្មង​រហូតទល់​ល្ងាច»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។</verse>
				<verse number="2">ពេល​នោះ គ្មាន​ទឹក​សំរាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។</verse>
				<verse number="3">ប្រជាជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង​ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នោះ​ប្រសើរ​ជាង!</verse>
				<verse number="4">ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​អោយ​មក​ស្លាប់ នៅ​វាល​រហោស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?</verse>
				<verse number="5">ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំងបាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សំរាប់​ផឹក​ក៏​គ្មាន»។</verse>
				<verse number="6">លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុមជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​លេច​មក​អោយ​លោក​ទាំង​ពីរ​ឃើញ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="8">«ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​អោយ​ជួបជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ អ្នក​ត្រូវ​ធ្វើ​អោយ​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នោះ សំរាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។</verse>
				<verse number="9">លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដូច​ព្រះអង្គ​បាន​បង្គាប់​លោក។</verse>
				<verse number="10">លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​អោយ​មក​ជួបជុំ​គ្នា នៅ​មុខ​ថ្មដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះបោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នេះ​សំរាប់​អ្នក​រាល់​គ្នា បាន ឬ​មិន​បាន?»។</verse>
				<verse number="11">លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្មដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។</verse>
				<verse number="12">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សំដែង​អោយ​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​ភាព​វិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុមជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ពួក​គេ​ឡើយ»។</verse>
				<verse number="13">គឺ​នៅ​ត្រង់​ទឹក​មេរីបា​នោះ​ហើយ ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រក​រឿង​ ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​បាន​សំដែង​អោយ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="14">លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​ថា៖ «សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ព្រះករុណា។ ព្រះករុណា​ជ្រាប​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។</verse>
				<verse number="15">បុព្វបុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ក៏​ប៉ុន្តែ ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វបុរស​របស់​យើង​ខ្ញុំ។</verse>
				<verse number="16">យើង​ខ្ញុំ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ព្រះអង្គ​បាន​ចាត់​ទេវតា*​មួយ​រូប អោយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ព្រះករុណា។</verse>
				<verse number="17">យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះករុណា តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​របស់​ព្រះករុណា​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្ដូង​របស់​ព្រះករុណា​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ​ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្ដាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះករុណា»។</verse>
				<verse number="18">ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។</verse>
				<verse number="19">ជន​ជាតិ​អ៊ីស្រាអែល​ទូល​ស្ដេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។</verse>
				<verse number="20">ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន​ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="21">មិន​អោយ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន​ជាតិ​អ៊ីស្រាអែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។</verse>
				<verse number="22">សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដេស ទៅ​ដល់​ភ្នំ​ហោរ។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ភ្នំ​ហោរ ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​អេដុម​ថា៖</verse>
				<verse number="24">«បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួបជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះបោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរីបា។</verse>
				<verse number="25">ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។</verse>
				<verse number="26">នៅ​ទី​នោះ ចូរ​ដោះ​សម្លៀកបំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​អោយ​អេឡាសារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណភាព»។</verse>
				<verse number="27">លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="28">លោក​ដោះ​សម្លៀកបំពាក់​ចេញ​ពី​លោក​អើរ៉ុន ហើយ​ពាក់​អោយ​លោក​អេឡាសារ ជា​កូន។ លោក​អើរ៉ុន​ទទួល​មរណភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ លោក​ម៉ូសេ និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។</verse>
				<verse number="29">សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អើរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អើរ៉ុន អស់​រយៈ​ពេល​សាមសិប​ថ្ងៃ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​របស់​ជន​ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អថារីម។ ស្ដេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រាអែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="2">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បន់​ ព្រះអម្ចាស់ ​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន​ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ ទូលបង្គំ​នឹង​បំផ្លាញ​ទីក្រុង​ទាំងឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ»។</verse>
				<verse number="3">ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​អ៊ីស្រាអែល ហើយ​ប្រគល់​ជន​ជាតិ​កាណាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រាអែល​បាន​បំផ្លាញ​ជន​ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហោរម៉ា”។</verse>
				<verse number="4">ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជាជន​បាក់​ទឹក​ចិត្ត</verse>
				<verse number="5">ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​អោយ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គំរក់​នេះ​ដែរ!»។</verse>
				<verse number="6">ពេល​នោះ ព្រះអម្ចាស់ ​ក៏​ធ្វើ​អោយ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្ដាល​អោយ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="7">ប្រជាជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូលអង្វរ​ ព្រះអម្ចាស់ សូម​ព្រះអង្គ​បណ្ដេញ​ពស់​ទាំង​នេះ​ចេញ​អោយ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូលអង្វរ​ព្រះអង្គ​អោយ​ប្រជាជន។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។</verse>
				<verse number="9">លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។</verse>
				<verse number="10">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។</verse>
				<verse number="11">ពួក​គេ​ចាក​ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-អាបារីម ក្នុង​វាល​រហោស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។</verse>
				<verse number="12">ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។</verse>
				<verse number="13">ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោស្ថាន។ ស្ទឹង​អើណូន​ជា​ព្រំដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ ព្រះអម្ចាស់ »​ស្ដី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំងឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អើណូន</verse>
				<verse number="15">ព្រម​ទាំង​ស្ទឹង​ដង​អូរ​ឯ​ទៀតៗ ដែល​ហូរ​កាត់​តាម​ក្រុង​អើរ ហើយ​ធ្វើ​ជា​ព្រំប្រទល់​របស់​ស្រុក​ម៉ូអាប់។</verse>
				<verse number="16">បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​អោយ​ប្រមូល​ប្រជាជន ដើម្បី​ប្រទាន​ទឹក​អោយ​ពួក​គេ។</verse>
				<verse number="17">នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ច្រៀង​ចំរៀង​មួយ​បទ​ដូច​ត​ទៅ: «អណ្ដូង​ទឹក​អើយ ចូរ​អោយ​មាន​ទឹក​ផុស​ឡើង! ចូរ​បន្លឺ​សំឡេង​អបអរ!</verse>
				<verse number="18">អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង អណ្ដូង​ដែល​ពួក​វីរជន​បាន​ជីក ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។</verse>
				<verse number="19">បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​ម៉ាថាណា ពី​ម៉ាថាណា​ទៅ​ណាហាលាល ពី​ណាហាលាល​ទៅ​បាម៉ុត</verse>
				<verse number="20">ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ពី​លើ​វាលរហោស្ថាន។</verse>
				<verse number="21">ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គាល់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ទូល​ថា៖</verse>
				<verse number="22">«យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចំការ​ទំពាំងបាយជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះករុណា»។</verse>
				<verse number="23">ព្រះបាទ​ស៊ីហុន​មិន​ព្រម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្ដេច​ប្រមូល​កងទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល នៅ​វាល​រហោស្ថាន គឺ​ស្ដេច​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​យ៉ាហាស់។</verse>
				<verse number="24">ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រហារ​ព្រះបាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្ដេច ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹងមាំ។</verse>
				<verse number="25">ជន​ជាតិ​អ៊ីស្រាអែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហែសបូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ។</verse>
				<verse number="26">ក្រុង​ហែសបូន​ជា​រាជ​ធានី​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី។ ព្រះបាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន​ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាតសន្ធឹង​រហូត​ដល់​ស្ទឹង​អើណូន។</verse>
				<verse number="27">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ ចូរ​នាំ​គ្នា​មក​ហែសបូន! ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុន ហើយ​រៀបចំ​អោយ​ដូច​ដើម​ឡើង​វិញ!</verse>
				<verse number="28">ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែសបូន អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន ឆាបឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេកន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ ស្ទឹង​អើណូន។</verse>
				<verse number="29">ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ! ប្រជាជន​ដែល​ថ្វាយបង្គំ​ព្រះកេម៉ូស​អើយ អ្នក​អន្តរាយ​ហើយ! ព្រះ​នេះ​បាន​ធ្វើ​អោយ​កូន​ប្រុស​របស់​ខ្លួន រត់​ខ្ចាត់ខ្ចាយ ហើយ​ប្រគល់​កូន​ស្រី​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី!</verse>
				<verse number="30">ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ យើង​បាន​កំទេច​ស្រុក​របស់​ពួក​គេ ចាប់​ពី​ក្រុង​ហែសបូន រហូត​ដល់​ក្រុង​ឌីបូន យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ រហូត​ដល់​ក្រុង​ណូផា ដែល​នៅ​ជាប់​នឹង​ក្រុង​មេឌីបា។</verse>
				<verse number="31">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​តាំង​ទី​លំនៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។</verse>
				<verse number="32">លោក​ម៉ូសេ​បាន​ចាត់​គេ​អោយ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ាស៊ើរ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។</verse>
				<verse number="33">បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រាអែល នៅ​អេទ្រី។</verse>
				<verse number="34">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្ដេច​នេះ និង​កងទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហែសបូន​ដែរ»។</verse>
				<verse number="35">ជន​ជាតិ​អ៊ីស្រាអែល​ក៏​វាយ​ស្ដេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្ដេច និង​កងទ័ព​ទាំង​មូល ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្ដេច​នោះ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។</verse>
				<verse number="2">ព្រះបាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ ជ្រាប​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អាម៉ូរី។</verse>
				<verse number="3">ជន​ជាតិ​ម៉ូអាប់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ។</verse>
				<verse number="4">ពេល​នោះ ជន​ជាតិ​ម៉ូអាប់​ពោល​ទៅ​កាន់​ពួក​ចាស់​ទុំ​នៃ​ជន​ជាតិ​ម៉ាឌាន​ថា៖ «មនុស្ស​ដ៏​ច្រើន​នេះ​មុខ​ជា​បង្ហិន​អ្វីៗ​ដែល​មាន​នៅ​ជុំវិញ​ពួក​យើង ដូច​គោ​ស៊ី​ដំណាំ​នៅ​ក្នុង​ចំការ​មិន​ខាន»។ នៅ​គ្រា​នោះ ព្រះបាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់។</verse>
				<verse number="5">ព្រះបាទ​បាឡាក់​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ជួប​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ភូមិ​ពេថោរ ដែល​ស្ថិត​នៅ​មាត់​ទន្លេ​ ជា​ស្រុក​កំណើត​របស់​លោក​ ប្រាប់​ថា៖ «មាន​ជន​ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាសពេញ​ស្រុក គឺ​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។</verse>
				<verse number="6">ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​អោយ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត​យើង​ដឹង​ថា ពេល​លោក​អោយ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។</verse>
				<verse number="7">ចាស់​ទុំ​របស់​ជន​ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន​ជាតិ​ម៉ាឌាន នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សំរាប់​ជូន​គ្រូ​ហោរ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​រាជឱង្ការ​របស់​ព្រះបាទ​បាឡាក់។</verse>
				<verse number="8">លោក​បាឡាម​ពោល​ថា៖ «សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​អស់​លោក​វិញ តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​ម៉ូអាប់​ក៏​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាម។</verse>
				<verse number="9">ព្រះជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះបន្ទូល​ថា៖ «តើ​មនុស្សម្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ជា​នរណា?»។</verse>
				<verse number="10">លោក​បាឡាម​ទូល​ព្រះជាម្ចាស់​ថា៖ «ស្ដេច​បាឡាក់ ជា​បុត្រ​របស់​ស្ដេច​ស៊ីបព័រ​ដែល​សោយ​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​ចាត់​ពួក​គេ​អោយ​មក​ប្រាប់​ទូលបង្គំ​ថា</verse>
				<verse number="11">“មាន​ជន​ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាសពេញ​ស្រុក។ ដូច្នេះ សូម​លោក​មក​ជួយ​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​អោយ​យើង​ផង។ បើ​លោក​ដាក់​បណ្ដាសា​ពួក​គេ​នោះ ប្រហែល​ជា​យើង​វាយ​ឈ្នះ​ពួក​គេ និង​បណ្ដេញ​ពួក​គេ​បាន”»។</verse>
				<verse number="12">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ប្រជាជន​នោះ​ដែរ ដ្បិត​យើង​បាន​អោយ​ពរ​ពួក​គេ​រួច​ហើយ!»។</verse>
				<verse number="13">លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះបាទ​បាឡាក់​បាន​ចាត់​អោយ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះអម្ចាស់ ​មិន​អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។</verse>
				<verse number="14">មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​គាល់​ព្រះបាទ​បាឡាក់​វិញ ទូល​ថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។</verse>
				<verse number="15">ព្រះបាទ​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​អោយ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យសស័ក្ដិ​ខ្ពស់​ជាង​មុន។</verse>
				<verse number="16">ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជំរាប​ដូច​ត​ទៅ៖ «ព្រះបាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ មាន​រាជឱង្ការ​ថា “សូម​អញ្ជើញ​មក​ជួប​យើង កុំ​បី​អាក់ខាន</verse>
				<verse number="17">ដ្បិត​យើង​បាន​លើក​កិត្តិយស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន​ជាតិ​នេះ​អោយ​យើង​ផង”»។</verse>
				<verse number="18">លោក​បាឡាម​ឆ្លើយ​ទៅ​កាន់​ពួក​នាម៉ឺន​មន្ត្រី​របស់​ព្រះបាទ​បាឡាក់​ថា៖ «ទោះ​បី​ព្រះបាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់ ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​អ្វី​តូច ឬ​ធំ ខុស​នឹង​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​ជា​ដាច់​ខាត។</verse>
				<verse number="19">ឥឡូវ​នេះ សូម​អស់​លោក​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​មួយ​យប់​សិន ខ្ញុំ​មុខ​ជា​ដឹង​អំពី​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​នឹង​ថ្លែង​ប្រាប់​ខ្ញុំ»។</verse>
				<verse number="20">នៅ​ពេល​យប់ ព្រះជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្ដី​ណា​ដែល​យើង​នឹង​បង្គាប់​អោយ​អ្នក​ធ្វើ»។</verse>
				<verse number="21">លោក​បាឡាម​ក្រោក​ឡើង​ពី​ព្រលឹម លោក​រៀបចំ​កែប​លា ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់។</verse>
				<verse number="22">ពេល​នោះ ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ព្រោះ​លោក​ចេញ​ដំណើរ​ដូច្នេះ។ ទេវតា*​របស់​ ព្រះអម្ចាស់ ​ឈរ​រាំង​ផ្លូវ​របស់​លោក ដើម្បី​ជំទាស់​នឹង​លោក។ លោក​បាឡាម​ជិះ​លា​ញី​របស់​លោក ហើយ​មាន​អ្នក​បំរើ​ពីរ​នាក់​រួម​ដំណើរ​ជា​មួយ​ដែរ។</verse>
				<verse number="23">លា​ញី​បាន​ឃើញ​ទេវតា​របស់​ ព្រះអម្ចាស់ ​ឈរ​នៅ​កណ្ដាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ទៅ​ដើរ​នៅ​ក្នុង​ចំការ។ លោក​បាឡាម​វាយ​លា​អោយ​មក​ដើរ​តាម​ផ្លូវ​វិញ។</verse>
				<verse number="24">ទេវតា​របស់​ ព្រះអម្ចាស់ ​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចំការ​ទំពាំងបាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។</verse>
				<verse number="25">លា​ញី​ឃើញ​ទេវតា​របស់​ ព្រះអម្ចាស់ វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​អោយ​ជើង​របស់​លោក​បាឡាម​គាប​ទៅ​នឹង​របង។ លោក​បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។</verse>
				<verse number="26">ទេវតា​របស់​ ព្រះអម្ចាស់ ​ទៅ​ឆ្ងាយ​បន្តិច ត្រង់​កន្លែង​មាន​ច្រក​ចង្អៀត ដែល​ពុំ​អាច​វាង​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។</verse>
				<verse number="27">លា​ឃើញ​ទេវតា​របស់​ ព្រះអម្ចាស់ វា​ក៏​ក្រាប​ចុះ ធ្វើ​អោយ​លោក​បាឡាម​ខឹង​ជា​ខ្លាំង ហើយ​យក​ដំបង​វាយ​លា។</verse>
				<verse number="28">ព្រះអម្ចាស់ ​ធ្វើ​អោយ​លា​ញី​និយាយ​បាន វា​និយាយ​ទៅ​លោក​បាឡាម​ថា៖ «តើ​ខ្ញុំ​ធ្វើ​អ្វី​លោក បាន​ជា​លោក​វាយ​ខ្ញុំ​ដល់​ទៅ​បី​ដង​ដូច្នេះ?»។</verse>
				<verse number="29">លោក​បាឡាម​តប​ទៅ​លា​ញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។</verse>
				<verse number="30">លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា «ទេ!»។</verse>
				<verse number="31">ពេល​នោះ ព្រះអម្ចាស់ ​បំភ្លឺ​អោយ​លោក​បាឡាម​មើល​ឃើញ​ទេវតា​របស់​ ព្រះអម្ចាស់ ​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ លោក​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="32">ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​មក​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​វាយ​លា​របស់​លោក​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​លោក ដ្បិត​ផ្លូវ​ដែល​លោក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​អោយ​វិនាស។</verse>
				<verse number="33">លា​ញី​បាន​ឃើញ​ខ្ញុំ វា​ងាក​ចេញ​ពី​ខ្ញុំ​ដល់​ទៅ​បី​ដង ប្រសិន​បើ​វា​មិន​ងាក​ចេញ​ពី​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​ខ្ញុំ​សម្លាប់​លោក ហើយ​ទុក​ជីវិត​អោយ​វា»។</verse>
				<verse number="34">លោក​បាឡាម​ពោល​ទៅ​កាន់​ទេវតា​របស់​ ព្រះអម្ចាស់ ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​ខ្ញុំ​ប្របាទ​ពុំ​ដឹង​ថា លោក​ម្ចាស់​ស្ថិត​នៅ​តាម​ផ្លូវ​ពី​មុខ​ខ្ញុំ​ប្របាទ​ទេ។ ឥឡូវ​នេះ ប្រសិន​បើ​លោក​មិន​ពេញ​ចិត្ត​អោយ​ខ្ញុំ​ប្របាទ​ទៅ​ទេ នោះ​ខ្ញុំ​ប្របាទ​បក​ក្រោយ​វិញ»។</verse>
				<verse number="35">ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​មក​កាន់​លោក​បាឡាម​ថា៖ «ចូរ​ទៅ​ជា​មួយ​អ្នក​ទាំង​នោះ​ចុះ តែ​ត្រូវ​និយាយ​តាម​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ប៉ុណ្ណោះ»។ លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​ព្រះបាទ​បាឡាក់។</verse>
				<verse number="36">ព្រះបាទ​បាឡាក់​ជ្រាប​ថា​លោក​បាឡាម​មក​ដល់ ស្ដេច​ក៏​យាង​ចេញ​ទៅ​ទទួល​លោក​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។</verse>
				<verse number="37">ព្រះបាទ​បាឡាក់​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​មក​ជួប​យើង តើ​លោក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​លោក​ឬ?»។</verse>
				<verse number="38">លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បង្គាប់​អោយ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។</verse>
				<verse number="39">លោក​បាឡាម​ក៏​ទៅ​ជា​មួយ​ព្រះបាទ​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់-ហាសូត។</verse>
				<verse number="40">ព្រះបាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញបូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។</verse>
				<verse number="41">លុះ​ព្រឹក​ឡើង ព្រះបាទ​បាឡាក់​បាន​នាំ​លោក​បាឡាម​ឡើង​ទៅ​បាម៉ុត-បាល។ នៅ​កន្លែង​នោះ លោក​អាច​មើល​ឃើញ​ប្រជាជន​អ៊ីស្រាអែល​មួយ​ចំនួន។</verse>
			</chapter>
			<chapter number="23">
				<verse number="1">លោក​បាឡាម​ទូល​ព្រះបាទ​បាឡាក់​ថា៖ «សូម​ព្រះករុណា​អោយ​គេ​សង់​អាសនៈ​ប្រាំពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ អោយ​ទូលបង្គំ​ផង»។</verse>
				<verse number="2">ព្រះបាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះបាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។</verse>
				<verse number="3">លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ ព្រះអម្ចាស់ ​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="4">ព្រះជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។</verse>
				<verse number="5">ព្រះអម្ចាស់ ​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​អោយ​លោក​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះបន្ទូល​នេះ។</verse>
				<verse number="6">លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន​ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។</verse>
				<verse number="7">លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ «ព្រះបាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប! ចូរ​មក​ប្រទេចផ្ដាសា​កូន​ចៅ​អ៊ីស្រាអែល!</verse>
				<verse number="8">តើ​អោយ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត! តើ​អោយ​ខ្ញុំ​ប្រទេចផ្ដាសា​អ្នក​ដែល ព្រះអម្ចាស់ ​មិន​ប្រទេចផ្ដាសា​ដូច​ម្ដេច​បាន!</verse>
				<verse number="9">ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយគន់​មើល​ពួក​គេ ប្រជាជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។</verse>
				<verse number="10">តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រាអែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​អោយ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​អោយ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។</verse>
				<verse number="11">ព្រះបាទ​បាឡាក់​មាន​រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​អោយ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​អោយ​ពរ​ពួក​គេ​ទៅ​វិញ!»។</verse>
				<verse number="12">លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ ព្រះអម្ចាស់ ​ប្រាប់​អោយ​ថ្លែង​ប៉ុណ្ណោះ!»។</verse>
				<verse number="13">ព្រះបាទ​បាឡាក់​មាន​រាជឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​អោយ​យើង»។</verse>
				<verse number="14">ស្ដេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម​ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។</verse>
				<verse number="15">លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះជាម្ចាស់»។</verse>
				<verse number="16">ព្រះអម្ចាស់ ​យាង​មក​ជួប​លោក​បាឡាម ព្រះអង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​អោយ​លោក​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះបន្ទូល​នេះ។</verse>
				<verse number="17">លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះបាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះបាទ​បាឡាក់​សួរ​លោក​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ម្ដេច?»។</verse>
				<verse number="18">លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ បពិត្រ​ព្រះរាជា​បាឡាក់ សូម​ប្រុង​ប្រៀប​ព្រះសណ្ដាប់! បពិត្រ​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់!</verse>
				<verse number="19">ព្រះជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ ព្រះអង្គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជពង្ស​របស់​លោក​អដាំ​​ដែរ! ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ព្រះអង្គ​តែងតែ​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ថ្លែង។</verse>
				<verse number="20">ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះអង្គ ដើម្បី​អោយ​ពរ​ប្រជាជន​នេះ បើ​ព្រះជាម្ចាស់​អោយ​ពរ នោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។</verse>
				<verse number="21">គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់ កូន​ចៅ​លោក​យ៉ាកុប​ឡើយ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់ កូន​ចៅ​អ៊ីស្រាអែល​ដែរ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គង់​នៅ​ជា​មួយ​ពួក​គេ ពួក​គេ​ប្រកាស​ថា ព្រះអង្គ​ជា​ព្រះមហាក្សត្រ​របស់​ពួក​គេ។</verse>
				<verse number="22">ព្រះជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញ ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។</verse>
				<verse number="23">មន្តអាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេ អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រាអែល​ដែរ។ នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ ដែល​ព្រះជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុប និង​អ៊ីស្រាអែល។</verse>
				<verse number="24">មើល​ចុះ ប្រជាជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញី ពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោល ដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពា ហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេ វា​មិន​ដេក​វិញ​ឡើយ។</verse>
				<verse number="25">ព្រះបាទ​បាឡាក់​មាន​រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​អោយ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។</verse>
				<verse number="26">លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល»។</verse>
				<verse number="27">ព្រះបាទ​បាឡាក់​មាន​រាជឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះហឫទ័យ​អោយ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។</verse>
				<verse number="28">ព្រះបាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោស្ថាន។</verse>
				<verse number="29">លោក​បាឡាម​ទូល​ព្រះបាទ​បាឡាក់​ថា៖ «សូម​ព្រះករុណា​អោយ​គេ​សង់​អាសនៈ​ប្រាំពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​អោយ​ទូលបង្គំ​ផង»។</verse>
				<verse number="30">ព្រះបាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម ហើយ​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នីមួយៗ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">លោក​បាឡាម​យល់​ឃើញ​ថា ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រាអែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោស្ថាន។</verse>
				<verse number="2">លោក​សម្លឹង​មើល​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​តាម​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម</verse>
				<verse number="3">លោក​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់</verse>
				<verse number="4">នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះបន្ទូល របស់​ព្រះជាម្ចាស់ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។</verse>
				<verse number="5">កូន​ចៅ​យ៉ាកុប​អើយ ពន្លា​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រាអែល​អើយ ទី​លំនៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!</verse>
				<verse number="6">គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ ព្រះអម្ចាស់ ​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។</verse>
				<verse number="7">ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្ដេច​របស់​គេ​នឹង​មាន​ជ័យជំនះ​លើ​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។</verse>
				<verse number="8">ព្រះជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​កំទេច​ប្រជាជាតិ​នានា​ដែល​ជា​បច្ចាមិត្ត ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ អ្នក​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="9">ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​អោយ​ពរ​អ៊ីស្រាអែល អ្នក​នោះ​នឹង​ទទួល​ពរ អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រាអែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!»។</verse>
				<verse number="10">ពេល​នោះ ព្រះបាទ​បាឡាក់​ក្រេវក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះហស្ដ​ខ្លាំងៗ ទាំង​មាន​រាជឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​អោយ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​អោយ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។</verse>
				<verse number="11">ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​អោយ​លោក តែ​ ព្រះអម្ចាស់ ​រារាំង​លោក​មិន​អោយ​ទទួល​កិត្តិយស​នេះ​ទេ!»។</verse>
				<verse number="12">លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះករុណា​ចាត់​អោយ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា</verse>
				<verse number="13">“ទោះ​បី​ព្រះបាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សំរេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ ព្រះអម្ចាស់ ​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ”។</verse>
				<verse number="14">ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួបជុំ​នឹង​ប្រជាជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។</verse>
				<verse number="15">លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់</verse>
				<verse number="16">នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល របស់​ព្រះជាម្ចាស់ អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។</verse>
				<verse number="17">ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រាអែល ស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។</verse>
				<verse number="18">ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុម នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ ពេល​នោះ អ៊ីស្រាអែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។</verse>
				<verse number="19">ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យ ជា​ក្សត្រាធិរាជ។ ព្រះអង្គ​នឹង​កំទេច​អស់​អ្នក​ដែល​នៅ​សេសសល់ ក្នុង​ទី​ក្រុង»។</verse>
				<verse number="20">ពេល​ឃើញ​ជន​ជាតិ​អាម៉ាឡេក លោក​បាឡាម​ថ្លែង​ថា៖ «អាម៉ាឡេក​ជា​ប្រជាជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។</verse>
				<verse number="21">ពេល​ឃើញ​ជន​ជាតិ​កែន លោក​ថ្លែង​ថា៖ «អ្នក​មាន​ទី​លំនៅ​ដ៏​រឹងមាំ ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្មដា។</verse>
				<verse number="22">ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាបឆេះ អាសស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។</verse>
				<verse number="23">លោក​ថ្លែង​ទៀត​ថា៖ «ពេល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស តើ​នរណា​អាច​រស់​រាន​បាន!</verse>
				<verse number="24">មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាសស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។</verse>
				<verse number="25">លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះបាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​ស៊ីទីម ហើយ​នៅ​ទី​នោះ ប្រជាជន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់។</verse>
				<verse number="2">ស្ត្រី​ទាំង​នោះ​បបួល​ប្រជាជន​អោយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា ដល់​ព្រះ​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​ជប់លៀង ហើយ​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។</verse>
				<verse number="3">ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ពួក​គេ។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​ព្យួរ​ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដើម្បី​ពង្វាង​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="5">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅក្រម​នៃ​ជន​អ៊ីស្រាអែល​ថា៖ «ចូរ​ប្រហារ​ជីវិត​ពួក​អ្នក​ដែល​ជំពាក់​ចិត្ត​នឹង​ព្រះ​បាលពេអ៊រ​ទៅ!»។</verse>
				<verse number="6">ពេល​នោះ មាន​បុរស​ម្នាក់​ជា​ជាតិ​អ៊ីស្រាអែល​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="7">ឃើញ​ដូច្នេះ លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន ក៏​ក្រោក​ឡើង​នៅ​ចំពោះ​មុខ​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃ។</verse>
				<verse number="8">គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រាអែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ក៏​ស្ងប់​ទៅ​វិញ។</verse>
				<verse number="9">គ្រោះ​កាច​នេះ​បណ្ដាល​អោយ​មនុស្ស​ស្លាប់​ទាំង​អស់​ពីរ​ម៉ឺន​បួន​ពាន់​នាក់។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="11">«ភីនេហាស ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​បូជាចារ្យ​អើរ៉ុន បាន​សំដែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង នៅ​ពេល​ឃើញ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រាអែល​ក្បត់​ចិត្ត​យើង​ក្ដី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​អោយ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេហាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។</verse>
				<verse number="12">ហេតុ​នេះ ចូរ​ប្រាប់​ភីនេហាស​ថា​យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​គេ គឺ​សម្ពន្ធមេត្រី​ដែល​ផ្ដល់​សន្តិភាព។</verse>
				<verse number="13">តាម​រយៈ​សម្ពន្ធមេត្រី​នេះ យើង​តែងតាំង​ភីនេហាស និង​ពូជពង្ស​របស់​គេ អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ពី​បាប​ផង»។</verse>
				<verse number="14">បុរស​អ៊ីស្រាអែល ដែល​លោក​ភីនេហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុលសម្ព័ន្ធ​ស៊ីម្មាន។</verse>
				<verse number="15">រីឯ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​លោក​ភីនេហាស​សម្លាប់​នោះ ឈ្មោះ​នាង​កូសប៊ី ជា​កូន​របស់​លោក​ស៊ើរ ដែល​ជា​មេកន្ទ្រាញ​នៃ​អំបូរ​មួយ​របស់​ជន​ជាតិ​ម៉ាឌាន។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="17">«ចូរ​ចាត់​ទុក​ជន​ជាតិ​ម៉ាឌាន​ជា​បច្ចាមិត្ត ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ</verse>
				<verse number="18">ដ្បិត​ពួក​គេ​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ដោយ​នាំ​អ្នក​រាល់​គ្នា​អោយ​វង្វេង ក្នុង​ព្រឹត្តិការណ៍​ដែល​កើត​មាន​នៅ​ពេអ៊រ និង​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​ម៉ាឌាន ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​កាច​នៅ​ពេអ៊រ​នោះ»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជាចារ្យ​អើរ៉ុន​ថា៖</verse>
				<verse number="2">«ចូរ​ជំរឿន​ប្រជាជន​ក្នុង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​អាច​បំរើ​កងទ័ព​បាន​»។</verse>
				<verse number="3">លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ</verse>
				<verse number="4">អោយ​ជំរឿន​ប្រជាជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​ចាក​ចេញ​មក​ពី​ស្រុក​អេស៊ីប មាន​ដូច​ត​ទៅ៖</verse>
				<verse number="5">កុលសម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល​មាន: អំបូរ​ហេណុក ជា​ពូជពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជពង្ស​របស់​លោក​ប៉ាលូវ</verse>
				<verse number="6">អំបូរ​ហេស្រុន​ជា​ពូជពង្ស​របស់​លោក​ហេស្រុន អំបូរ​កើមី​ជា​ពូជពង្ស​របស់​លោក​កើមី។</verse>
				<verse number="7">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣ ៧៣០ នាក់។</verse>
				<verse number="8">កូន​របស់​លោក​ប៉ាលូវ គឺ​អេលាប</verse>
				<verse number="9">កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ជា​តំណាង​របស់​ប្រជាជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​គ្រា​ដែល​គេ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ពេល​នោះ ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហាសិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជាជន។</verse>
				<verse number="11">ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។</verse>
				<verse number="12">កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យេមូអែល ជា​ពូជពង្ស​របស់​លោក​យេមូអែល អំបូរ​យ៉ាមីន​ជា​ពូជពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជពង្ស​របស់​លោក​យ៉ាគីន</verse>
				<verse number="13">អំបូរ​សេរ៉ាស​ជា​ពូជពង្ស​របស់​លោក​សេរ៉ាស អំបូរ​សូល​ជា​ពូជពង្ស​របស់​លោក​សូល។</verse>
				<verse number="14">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​ទាំង​អស់ ២២ ២០០ នាក់។</verse>
				<verse number="15">កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជពង្ស​របស់​លោក​សេផូន អំបូរ​ហាក់គី​ជា​ពូជពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជពង្ស​របស់​លោក​ស៊ូនី</verse>
				<verse number="16">អំបូរ​អូសនី​ជា​ពូជពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជពង្ស​របស់​លោក​អេរី។</verse>
				<verse number="17">អំបូរ​អើរ៉ូដ ជា​ពូជពង្ស​របស់​លោក​អើរ៉ូដ អំបូរ​អើរេលី​ជា​ពូជពង្ស​របស់​លោក​អើរេលី។</verse>
				<verse number="18">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​កាដ ដែល​គេ​ជំរឿន​បាន ៤០ ៥០០ នាក់។</verse>
				<verse number="19">កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។</verse>
				<verse number="20">កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា​ជា​ពូជពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជពង្ស​របស់​លោក​ពេរេស អំបូរ​សេរ៉ាស​ជា​ពូជពង្ស​របស់​លោក​សេរ៉ាស។</verse>
				<verse number="21">កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រុន​ជា​ពូជពង្ស​របស់​លោក​ហេស្រុន អំបូរ​ហាមូល ជា​ពូជពង្ស​របស់​លោក​ហាមូល។</verse>
				<verse number="22">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦ ៥០០ នាក់។</verse>
				<verse number="23">កូន​ចៅ​របស់​លោក​អ៊ីសាខារ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ថូឡា​ជា​ពូជពង្ស​របស់​លោក​ថូឡា អំបូរ​ពូវ៉ា​ជា​ពូជពង្ស​របស់​លោក​ពូវ៉ា</verse>
				<verse number="24">អំបូរ​យ៉ាស៊ូប ជា​ពូជពង្ស​របស់​លោក​យ៉ាស៊ូប អំបូរ​ស៊ីមរ៉ូន​ជា​ពូជពង្ស​របស់​លោក​ស៊ីមរ៉ូន។</verse>
				<verse number="25">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ ដែល​គេ​ជំរឿន​បាន ៦៤ ៣០០ នាក់។</verse>
				<verse number="26">កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉ែដ​ជា​ពូជពង្ស​របស់​លោក​សេរ៉ែដ អំបូរ​អេឡូន​ជា​ពូជពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាលាល​ជា​ពូជពង្ស​របស់​លោក​យ៉ាលាល។</verse>
				<verse number="27">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​សាប់យូឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។</verse>
				<verse number="28">កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។</verse>
				<verse number="29">កូន​ចៅ​របស់​លោក​ម៉ាណាសេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ម៉ាកៀរ​ជា​ពូជពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ​បុរស​របស់​អំបូរ​កាឡាដ។</verse>
				<verse number="30">កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យេស៊ើរ ជា​ពូជពង្ស​របស់​លោក​យេស៊ើរ អំបូរ​ហេឡេក​ជា​ពូជពង្ស​របស់​លោក​ហេឡេក</verse>
				<verse number="31">អំបូរ​អាសរាល​ជា​ពូជពង្ស​របស់​លោក​អាសរាល អំបូរ​ស៊ីគែម​ជា​ពូជពង្ស​របស់​លោក​ស៊ីគែម</verse>
				<verse number="32">អំបូរ​សេមីដា​ជា​ពូជពង្ស​របស់​លោក​សេមីដា អំបូរ​ហេភើរ​ជា​ពូជពង្ស​របស់​លោក​ហេភើរ។</verse>
				<verse number="33">លោក​ស្លូផិហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិហាត​មាន: ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។</verse>
				<verse number="34">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​គេ​ជំរឿន​បាន ៥២ ៧០០ នាក់។</verse>
				<verse number="35">កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូថេឡា​ជា​ពូជពង្ស​របស់​លោក​ស៊ូថេឡា អំបូរ​បេគើរ​ជា​ពូជពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន​ជា​ពូជពង្ស​របស់​លោក​ថាហាន។</verse>
				<verse number="36">កូន​ចៅ​របស់​លោក​ស៊ូថេឡា​មាន: អំបូរ​អេរ៉ាន​ជា​ពូជពង្ស​របស់​លោក​អេរ៉ាន។</verse>
				<verse number="37">អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ដែល​គេ​ជំរឿន​បាន ៣២ ៥០០ នាក់។</verse>
				<verse number="38">កូន​ចៅ​របស់​លោក​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា​ជា​ពូជពង្ស​របស់​លោក​បេឡា អំបូរ​អាសបែល​ជា​ពូជពង្ស​របស់​លោក​អាសបែល អំបូរ​អេហ៊ីរ៉ាម​ជា​ពូជពង្ស​របស់​លោក​អេហ៊ីរ៉ាម។</verse>
				<verse number="39">អំបូរ​ស៊ូផាម​ជា​ពូជពង្ស​របស់​លោក​ស៊ូផាម អំបូរ​ហ៊ូផាម​ជា​ពូជពង្ស​របស់​លោក​ហ៊ូផាម។</verse>
				<verse number="40">កូន​ចៅ​របស់​លោក​បេឡា​មាន​លោក​អើឌ និង​ណាម៉ាន។ អំបូរ​អើឌ​ជា​ពូជពង្ស​របស់​លោក​អើឌ អំបូរ​ណាម៉ាន​ជា​ពូជពង្ស​របស់​លោក​ណាម៉ាន។</verse>
				<verse number="41">អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៦០០ នាក់។</verse>
				<verse number="42">កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ហ៊ូស៊ីម​ជា​ពូជពង្ស​របស់​លោក​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="43">សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែល​គេ​ជំរឿន​បាន​មាន​ចំនួន ៦៤ ៤០០ នាក់។</verse>
				<verse number="44">កូន​ចៅ​របស់​លោក​អេស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យីមណា​ជា​ពូជពង្ស​របស់​លោក​យីមណា អំបូរ​យីសវី​ជា​ពូជពង្ស​របស់​លោក​យីសវី អំបូរ​បេរា​ជា​ពូជពង្ស​របស់​លោក​បេរា។</verse>
				<verse number="45">កូន​ចៅ​របស់​លោក​បេរ៉ា​មាន​អំបូរ​ហេប៊ើរ​ជា​ពូជពង្ស​របស់​លោក​ហេប៊ើរ អំបូរ​ម៉ាល់គាល​ជា​ពូជពង្ស​របស់​លោក​ម៉ាល់គាល។</verse>
				<verse number="46">កូន​ស្រី​របស់​លោក​អេស៊ើរ គឺ​នាង​សេរ៉ា។</verse>
				<verse number="47">អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អេស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣ ៤០០ នាក់។</verse>
				<verse number="48">កូន​ចៅ​របស់​លោក​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យ៉ាស៊ាល​ជា​ពូជពង្ស​របស់​លោក​យ៉ាស៊ាល អំបូរ​គូនី​ជា​ពូជពង្ស​របស់​លោក​គូនី</verse>
				<verse number="49">អំបូរ​យេស៊ើរ​ជា​ពូជពង្ស​របស់​លោក​យ៉ាស៊ើរ អំបូរ​ស៊ីឡិម​ជា​ពូជពង្ស​របស់​លោក​ស៊ីឡិម។</verse>
				<verse number="50">អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៤០០ នាក់។</verse>
				<verse number="51">ចំនួន​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។</verse>
				<verse number="52">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="53">«ត្រូវ​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទុក​ជា​កេរមត៌ក តាម​ចំនួន​របស់​ពួក​គេ</verse>
				<verse number="54">គឺ​កុលសម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​អោយ​ច្រើន ហើយ​កុលសម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​អោយ​តិច។ ត្រូវ​ចែក​ទឹក​ដី​អោយ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។</verse>
				<verse number="55">ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុលសម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុលសម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។</verse>
				<verse number="56">ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​អោយ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។</verse>
				<verse number="57">ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើរសុន​ជា​ពូជពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជពង្ស​របស់​លោក​ម៉្រារី។</verse>
				<verse number="58">រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។</verse>
				<verse number="59">ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិបិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​លោក។</verse>
				<verse number="60">លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ីហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថាម៉ារ។</verse>
				<verse number="61">លោក​ណាដាប់ និង​លោក​អប៊ីហ៊ូវ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="62">ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរមត៌ក ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="63">នេះ​ជា​ចំនួន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​លោក​ម៉ូសេ និង​បូជាចារ្យ​អេឡាសារ បាន​ជំរឿន នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។</verse>
				<verse number="64">ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នេះ គ្មាន​នៅ​សល់​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​បូជាចារ្យ​អើរ៉ុន បាន​ជំរឿន​លើក​មុន នៅ​វាល​រហោស្ថាន​ស៊ីណៃ​ឡើយ</verse>
				<verse number="65">ដ្បិត​ ព្រះអម្ចាស់ ​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោស្ថាន​ទាំង​អស់​គ្នា លើកលែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។</verse>
				<verse number="2">ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជាចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ពួក​នាង​ពោល​ថា៖</verse>
				<verse number="3">«ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណភាព នៅ​វាល​រហោស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។</verse>
				<verse number="4">មិន​គួរ​អោយ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។</verse>
				<verse number="5">លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="7">«កូន​ស្រី​របស់​ស្លូផិហាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង អោយ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។</verse>
				<verse number="8">អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរមត៌ក​របស់​អ្នក​នោះ​ទៅ​អោយ​កូន​ស្រី​របស់​គាត់។</verse>
				<verse number="9">ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរមត៌ក​ទៅ​អោយ​បង​ប្អូន​របស់​គាត់។</verse>
				<verse number="10">ប្រសិន​បើ​គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរមត៌ក​ទៅ​អោយ​បង​ប្អូន​ឪពុក​គាត់។</verse>
				<verse number="11">ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន​ទេ ត្រូវ​ប្រគល់​កេរមត៌ក​នោះ​ទៅ​អោយ​សាច់ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួលមត៌ក​នេះ”»។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="13">អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណភាព ទៅ​ជួបជុំ​នឹង​សាច់ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ</verse>
				<verse number="14">ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះបោរ​នៅ​វាល​រហោស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សំដែង​អោយ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជាជន​បះបោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជាជន​បាន​បះបោរ​អំពី​រឿង​ទឹក​នេះ​នៅ​កាដេស ក្នុង​វាល​រហោស្ថាន​ស៊ីន។​</verse>
				<verse number="15">លោក​ម៉ូសេ​ទូល​ ព្រះអម្ចាស់ ​ថា៖</verse>
				<verse number="16">«សូម​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែងតាំង​មនុស្ស​ម្នាក់​អោយ​ដឹក​នាំ​សហគមន៍​អ៊ីស្រាអែល​ផង។</verse>
				<verse number="17">អ្នក​នោះ​នឹង​នាំ​មុខ​ប្រជាជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​អោយ​សហគមន៍​របស់​ ព្រះអម្ចាស់ ​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះវិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។</verse>
				<verse number="19">ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជាចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែងតាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។</verse>
				<verse number="20">ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ឮ​ផង។</verse>
				<verse number="21">យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​បូជាចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម* ដើម្បី​ដឹង​ពី​ការ​សំរេច​របស់​ ព្រះអម្ចាស់ ។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។</verse>
				<verse number="22">លោក​ម៉ូសេ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជាចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។</verse>
				<verse number="23">លោក​ដាក់​ដៃ​លើ​លោក​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​អោយ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សំរាប់​ដុត​មក​ថ្វាយ​ ព្រះអម្ចាស់ អោយ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="3">រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។</verse>
				<verse number="4">ចូរ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។</verse>
				<verse number="5">ត្រូវ​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​ផង។</verse>
				<verse number="6">នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួចស្រា​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="8">ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ »។</verse>
				<verse number="9">«នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សំរាប់​ធ្វើ​ពិធី​ច្រួច។</verse>
				<verse number="10">រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។</verse>
				<verse number="11">«នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="12">គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។</verse>
				<verse number="13">កូន​ចៀម​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="14">រីឯ​ស្រា​សំរាប់​ធ្វើ​ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំងបាយជូរ​កន្លះ​ហ៊ីន*​សំរាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សំរាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សំរាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។</verse>
				<verse number="15">លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។</verse>
				<verse number="16">«នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​ផ្ដើម​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="19">ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="20">ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង សំរាប់​គោ​មួយ ពីរ​ភាគ​ដប់​នៃ​អេផា​សំរាប់​ចៀម​ឈ្មោល​មួយ</verse>
				<verse number="21">មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​មួយ។</verse>
				<verse number="22">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="23">ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញបូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។</verse>
				<verse number="24">រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ថ្វាយ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="25">នៅ​ថ្ងៃ​ទី​ប្រាំពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ»។</verse>
				<verse number="26">«នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ថ្វាយ​ ព្រះអម្ចាស់ ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហាសិប ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="27">ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="28">ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សំរាប់​គោ​នីមួយៗ</verse>
				<verse number="29">ពីរ​ភាគ​ដប់​នៃ​អេផា​សំរាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សំរាប់​កូន​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។</verse>
				<verse number="30">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="31">ត្រូវ​ថ្វាយ​យញ្ញបូជា​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។</verse>
			</chapter>
			<chapter number="29">
				<verse number="1">«នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំពីរ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជយឃោសន៍។</verse>
				<verse number="2">ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សំរាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល</verse>
				<verse number="4">និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។</verse>
				<verse number="5">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​អោយ​អ្នក​រាល់​គ្នា</verse>
				<verse number="6">ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ »។</verse>
				<verse number="7">«នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំពីរ​នេះ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="8">ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សំរាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល</verse>
				<verse number="10">និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំពីរ។</verse>
				<verse number="11">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។</verse>
				<verse number="12">«នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ ត្រូវ​ជួបជុំ​គ្នា​ថ្វាយបង្គំ​ព្រះអម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ​ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="13">ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់បួន មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សំរាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា សំរាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ</verse>
				<verse number="15">និង​មួយ​ភាគ​ដប់​នៃ​អេផា សំរាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់បួន។</verse>
				<verse number="16">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="17">នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="18">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="19">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="20">នៅ​ថ្ងៃ​ទី​បី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="21">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="22">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="23">នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="24">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="25">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="26">នៅ​ថ្ងៃ​ទី​ប្រាំ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="27">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="28">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ថ្វាយ​ជា​មួយ។</verse>
				<verse number="29">នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="30">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="31">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="32">នៅ​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់បួន</verse>
				<verse number="33">មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="34">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="35">នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយហត់​ឡើយ។</verse>
				<verse number="36">ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="37">ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។</verse>
				<verse number="38">ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។</verse>
				<verse number="39">នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញបូជា​មេត្រីភាព សំរាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។</verse>
				<verse number="40">លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក។​</verse>
			</chapter>
			<chapter number="30">
				<verse number="1">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​នានា​របស់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ « ព្រះអម្ចាស់ ​បង្គាប់​មក​ដូច​ត​ទៅ:</verse>
				<verse number="2">ពេល​អ្នក​ណា​ម្នាក់​បន់​ ព្រះអម្ចាស់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ អ្នក​នោះ​ត្រូវ​តែ​គោរព​ពាក្យ​សំដី​របស់​ខ្លួន គឺ​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ។</verse>
				<verse number="3">ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់​ ព្រះអម្ចាស់ ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន​</verse>
				<verse number="4">ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។</verse>
				<verse number="5">ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ដឹង ហើយ​ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នាង​នឹង​មិន​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់​នោះ​ឡើយ។</verse>
				<verse number="6">ប្រសិន​បើ​នាង​រៀបការ ក្រោយ​ពេល​នាង​បាន​បន់ និង​ជំពាក់​បំណន់​នោះ</verse>
				<verse number="7">ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារបង់ ហើយ​ ព្រះអម្ចាស់ ​មិន​ប្រកាន់​ទោស​នាង​ឡើយ។</verse>
				<verse number="9">រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។</verse>
				<verse number="10">រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ</verse>
				<verse number="11">ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។</verse>
				<verse number="12">ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារបង់ ព្រះអម្ចាស់ ​មិន​ប្រកាន់​ទោស​នាង​ទេ។</verse>
				<verse number="13">ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារបង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។</verse>
				<verse number="14">នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។</verse>
				<verse number="15">មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារបង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។</verse>
				<verse number="16">នេះ​ជា​ច្បាប់​ដែល​ ព្រះអម្ចាស់ ​ប្រគល់​មក​លោក​ម៉ូសេ ស្ដី​អំពី​ទំនាក់ទំនង​រវាង​ប្ដី នឹង​ប្រពន្ធ រវាង​ឪពុក នឹង​កូន​ស្រី​មិន​ទាន់​រៀបការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌាន ដើម្បី​សងសឹក​អោយ​ជន​ជាតិ​អ៊ីស្រាអែល។ បន្ទាប់​មក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ជួបជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។</verse>
				<verse number="3">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​អោយ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌាន ដើម្បី​សងសឹក​នឹង​ពួក​គេ ក្នុង​នាម​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។</verse>
				<verse number="5">ត្រូវ​ជ្រើស​រើស​ទាហាន​មួយ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​នីមួយៗ ក្នុង​កងពល​អ៊ីស្រាអែល គឺ​កងទ័ព​ទាំង​មូល មាន​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់»។</verse>
				<verse number="6">លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង ហើយ​ចាត់​បូជាចារ្យ​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ​ជា​អ្នក​កាន់​គ្រឿង​សក្ការៈ និង​ត្រែ​សំរាប់​ផ្លុំ​ប្រកាស​សឹក ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="7">ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន​ជាតិ​ម៉ាឌាន តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេ​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់។</verse>
				<verse number="8">ក្នុង​ពេល​នោះ ពួក​គេ​បាន​ប្រហារ​ស្ដេច​ម៉ាឌាន​ទាំង​ប្រាំ គឺ​ស្ដេច​អេវី ស្ដេច​រេគេម ស្ដេច​ស៊ើរ ស្ដេច​ហើរ និង​ស្ដេច​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​មុខ​ដាវ​ដែរ។</verse>
				<verse number="9">កងទ័ព​អ៊ីស្រាអែល​បាន​នាំ​យក​ស្ត្រី​របស់​ជន​ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។</verse>
				<verse number="10">កងទ័ព​អ៊ីស្រាអែល​ដុត​កំទេច​ទីក្រុង និង​ជំរំ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ម៉ាឌាន។</verse>
				<verse number="11">បន្ទាប់​មក ពួក​គេ​ប្រមូល​ជយភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស ទាំង​សត្វ</verse>
				<verse number="12">ហើយ​នាំ​ឈ្លើយ​សឹក និង​ជយភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​បាន មក​ជូន​លោក​ម៉ូសេ បូជាចារ្យ​អេឡាសារ ព្រម​ទាំង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។</verse>
				<verse number="13">លោក​ម៉ូសេ បូជាចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍ បាន​ចេញ​មក​ជួប​ពួក​គេ​នៅ​ក្រៅ​ជំរំ។</verse>
				<verse number="14">លោក​ម៉ូសេ​ខឹង​នឹង​ពួក​មេទ័ព ពួក​មេ​បញ្ជា​ការ​កងពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កងពល​តូច ដែល​វិល​មក​ពី​ច្បាំង​នោះ។</verse>
				<verse number="15">លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ទុក​ជីវិត​អោយ​ស្ត្រី​ទាំង​នេះ?</verse>
				<verse number="16">គឺ​ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​ធ្វើ​តាម​ពាក្យ​លោក​បាឡាម និង​ទាក់ទាញ​អ៊ីស្រាអែល​អោយ​ក្បត់​ចិត្ត​ ព្រះអម្ចាស់ នៅ​ពេអរ បណ្ដាល​អោយ​គ្រោះ​កាច​កើត​មាន​ចំពោះ​សហគមន៍​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">ឥឡូវ​នេះ ចូរ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់ ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​បាន​រួម​រស់​ជា​មួយ​ប្រុសៗ</verse>
				<verse number="18">ប៉ុន្តែ ត្រូវ​ទុក​ជីវិត​អោយ​ស្ត្រី​ក្រមុំ សំរាប់​អ្នក​រាល់​គ្នា គឺ​ស្ត្រី​ដែល​ពុំ​បាន​រួម​រស់​ជា​មួយ​បុរស​ណា​នៅ​ឡើយ។</verse>
				<verse number="19">ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​បោះ​ជំរំ​នៅ​ខាង​ក្រៅ​នេះ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​បាន​សម្លាប់​នរណា​ម្នាក់ ឬ​អស់​អ្នក​ដែល​បាន​ប៉ះពាល់​សាកសព ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំពីរ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។</verse>
				<verse number="20">ត្រូវ​ធ្វើ​ពិធី​ជំរះ​សម្លៀកបំពាក់​ទាំង​អស់ វត្ថុ​ទាំង​ប៉ុន្មាន​ធ្វើ​ពី​ស្បែក និង​ពី​រោម​ចៀម ព្រម​ទាំង​គ្រឿង​បរិក្ខារ​ធ្វើ​ពី​ឈើ»។</verse>
				<verse number="21">លោក​បូជាចារ្យ​អេឡាសារ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ទាហាន​ដែល​បាន​ចេញ​ទៅ​ធ្វើ​សឹក​ថា៖ «ក្នុង​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ មាន​ចែង​ដូច​ត​ទៅ:</verse>
				<verse number="22">មាស ប្រាក់ លង្ហិន ដែក ស្ពាន់ និង​សំណ</verse>
				<verse number="23">គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ដុត​មិន​ឆេះ ចូរ​ដុត​ជំរះ​អោយ​បាន​បរិសុទ្ធ។ រីឯ​វត្ថុ​ទាំងឡាយ​ណា​ដែល​ពុំ​អាច​ដុត ត្រូវ​លាង​នៅ​ក្នុង​ទឹក​សំរាប់​ធ្វើ​ពិធី​លាង​ជំរះ​អោយ​បរិសុទ្ធ។</verse>
				<verse number="24">ត្រូវ​លាង​ជំរះ​សម្លៀកបំពាក់​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ទី​ប្រាំពីរ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​ចូល​មក​ក្នុង​ជំរំ​វិញ»។</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="26">«ចូរ​អ្នក និង​បូជាចារ្យ​អេឡាសារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​សហគមន៍ នាំ​គ្នា​រាប់​ចំនួន​ជយភ័ណ្ឌ​ដែល​រឹប​អូស​បាន​ក្នុង​សង្គ្រាម ព្រម​ទាំង​ចំនួន​មនុស្ស និង​សត្វ។</verse>
				<verse number="27">បន្ទាប់​មក ចូរ​បែង​ចែក​ជយភ័ណ្ឌ​នេះ​អោយ​អ្នក​ដែល​បាន​ចេញ​ទៅ​ច្បាំង និង​សហគមន៍​ទាំង​មូល។</verse>
				<verse number="28">ចូរ​ញែក​ជយភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ថ្វាយ​ ព្រះអម្ចាស់ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។</verse>
				<verse number="29">ចូរ​យក​ចំណែក​ដែល​ញែក​ចេញ​ពី​ជយភ័ណ្ឌ​របស់​ពួក​ដែល​ចេញ​ទៅ​ច្បាំង ប្រគល់​អោយ​បូជាចារ្យ​អេឡាសារ ទុក​ជា​តង្វាយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="30">រីឯ​ជយភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រាអែល ត្រូវ​យក​មួយ​ភាគ​ហាសិប​ពី​ចំនួន​មនុស្ស មួយ​ភាគ​ហាសិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​អោយ​ពួក​លេវី ដែល​ទទួល​ភារកិច្ច​បំរើ​ការងារ​នៅ​ក្នុង​ព្រះពន្លា​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="31">លោក​ម៉ូសេ និង​បូជាចារ្យ​អេឡាសារ បាន​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="32">ជយភ័ណ្ឌ​ដែល​កងទ័ព​រឹប​អូស​យក​បាន មាន​នៅ​សល់​ចៀម​ចំនួន ៦៧៥ ០០០ ក្បាល</verse>
				<verse number="33">គោ ៧២ ០០០​ក្បាល</verse>
				<verse number="34">លា​ចំនួន ៦១ ០០០ ក្បាល</verse>
				<verse number="35">និង​ស្ត្រី​ព្រហ្មចារី ៣២ ០០០​នាក់។</verse>
				<verse number="36">ចំនួន​ពាក់​កណ្ដាល​នៃ​ជយភ័ណ្ឌ​នេះ​បាន​ទៅ​លើ​ពួក​ទាហាន​ដែល​ចេញ​ទៅ​ច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល</verse>
				<verse number="37">ក្នុង​ចំនួន​នេះ ៦៧៥​ក្បាល​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="38">គោ ៣៦ ០០០ ក្បាល ក្នុង​ចំនួន​នេះ ៧២​ក្បាល​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="39">លា ៣០ ៥០០ ក្បាល ក្នុង​ចំនួន​នេះ ៦១​ក្បាល​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="40">និង​មនុស្ស ១៦ ០០០ នាក់ ក្នុង​ចំនួន​នេះ ៣២ នាក់​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="41">លោក​ម៉ូសេ​ប្រគល់​ជយភ័ណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ ព្រះអម្ចាស់ ទៅ​បូជាចារ្យ​អេឡាសារ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក។</verse>
				<verse number="42">រីឯ​ជយភ័ណ្ឌ​ចំនួន​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​បាន​ទៅ​ប្រជាជន​អ៊ីស្រាអែល លោក​ម៉ូសេ​ញែក​ទុក​ដោយ​ឡែក​ពី​ជយភ័ណ្ឌ ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។</verse>
				<verse number="43">ជយភ័ណ្ឌ​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​សហគមន៍ គឺ​ចៀម ៣៣៧ ៥០០ ក្បាល</verse>
				<verse number="44">គោ ៣៦ ០០០ ក្បាល</verse>
				<verse number="45">លា ៣០ ៥០០ ក្បាល</verse>
				<verse number="46">និង​មនុស្ស ១៦ ០០០ នាក់។</verse>
				<verse number="47">ក្នុង​ចំនួន​ពាក់​កណ្ដាល​នៃ​ជយភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជាជន​អ៊ីស្រាអែល​នេះ លោក​ម៉ូសេ​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល ពី​ចំណោម​មនុស្ស ឬ​សត្វ​ហាសិប ប្រគល់​ទៅ​អោយ​ពួក​លេវី ដែល​ទទួល​ភារកិច្ច​បំរើ​ការងារ​ព្រះពន្លា​របស់​ ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បង្គាប់​មក​លោក។</verse>
				<verse number="48">ពួក​មេទ័ព មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ</verse>
				<verse number="49">ជំរាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​រាប់​ចំនួន​ទាហាន ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​យើង​ខ្ញុំ ពុំ​ឃើញ​មាន​បាត់​នរណា​ម្នាក់​សោះ​ឡើយ។</verse>
				<verse number="50">យើង​ខ្ញុំ​សូម​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស គឺ​មាន​ខ្សែក ខ្សែ​ដៃ ចិញ្ចៀន ក្រវិល និង​បន្តោង​ខ្សែក មក​ថ្វាយ​ ព្រះអម្ចាស់ ទុក​ជា​តង្វាយ​រំដោះ​បាប សំរាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ»។</verse>
				<verse number="51">លោក​ម៉ូសេ និង​បូជាចារ្យ​អេឡាសារ ក៏​ទទួល​យក​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​ទាំង​នោះ​ពី​ពួក​គេ។</verse>
				<verse number="52">មាស​ដែល​ពួក​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច យក​មក​ថ្វាយ​ ព្រះអម្ចាស់ មាន​ទម្ងន់​ទាំង​អស់​ប្រាំ​ពាន់​ចិតសិប​ប្រាំ​តម្លឹង។</verse>
				<verse number="53">រីឯ​ពល​ទាហាន​វិញ ម្នាក់ៗ​បាន​រឹប​អូស​យក​ជយភ័ណ្ឌ​ទុក​សំរាប់​ខ្លួន​ឯង​ផ្ទាល់។</verse>
				<verse number="54">លោក​ម៉ូសេ និង​បូជាចារ្យ​អេឡាសារ បាន​ទទួល​មាស​របស់​ពួក​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច យក​ទៅ​ដាក់​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ទុក​ជា​ទី​រំលឹក​របស់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សំរាប់​ហ្វូង​សត្វ​របស់​ពួក​គេ</verse>
				<verse number="2">កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន នាំ​គ្នា​មក​ជំរាប​លោក​ម៉ូសេ បូជាចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ដូច​ត​ទៅ៖</verse>
				<verse number="3">«ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និង​បេអូន</verse>
				<verse number="4">នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល ជា​ស្រុក​ដ៏​ល្អ​សំរាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។</verse>
				<verse number="5">ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​អោយ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​អោយ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។</verse>
				<verse number="6">លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​អោយ​អ្នក​រាល់​គ្នា​សំងំ​នៅ​ទី​នេះ​ឬ?</verse>
				<verse number="7">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​ពួក​គេ?</verse>
				<verse number="8">ឪពុក​របស់​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ធ្វើ​ដូច្នេះ នៅ​ពេល​ខ្ញុំ​ចាត់​ពួក​គេ ពី​កាដេស-បារនា​អោយ​ទៅ​ពិនិត្យ​មើល​ស្រុក​ដែរ។</verse>
				<verse number="9">ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេសកុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​ពួក​គេ។​</verse>
				<verse number="10">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ហើយ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺង​ម៉ាត់​ថា:</verse>
				<verse number="11">“អស់​អ្នក​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​មិន​ឃើញ​ទឹក​ដី ដែល​យើង​បាន​សន្យា​ប្រគល់​អោយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ព្រោះ​ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់​ទេ។</verse>
				<verse number="12">មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ជា​ជន​ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់”។</verse>
				<verse number="13">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​គេ​ដើរ​វិលវល់ នៅ​ក្នុង​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ត្រូវ​បាត់​បង់​ជីវិត​អស់។​</verse>
				<verse number="14">ឥឡូវ​នេះ មើល! អ្នក​រាល់​គ្នា​ចង់​យក​តំរាប់​តាម​ឪពុក​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ជា​ពូជ​មនុស្ស​បាប។ តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង​ឬ?</verse>
				<verse number="15">ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បណ្ដោយ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​វាល​រហោស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្ដាល​អោយ​ប្រជាជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។</verse>
				<verse number="16">កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជំរាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សំរាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។</verse>
				<verse number="17">បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់ប្រញាល់​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រាអែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹងមាំ ការពារ​មិន​អោយ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។</verse>
				<verse number="18">រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន​ជាតិ​អ៊ីស្រាអែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។</verse>
				<verse number="19">បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។</verse>
				<verse number="20">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់</verse>
				<verse number="21">ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ប្រដាប់​អាវុធ ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​ទឹក​ដី​នោះ</verse>
				<verse number="22">ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​វិញ នៅ​ពេល​យើង​យក​ស្រុក​មក​ថ្វាយ​ ព្រះអម្ចាស់ ​បាន អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​សន្យា​ចំពោះ​ ព្រះអម្ចាស់ និង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​រាល់​គ្នា​អាច​នឹង​ទទួល​តំបន់​នេះ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="23">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្ដី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។</verse>
				<verse number="24">ចូរ​សង់​ក្រុង​សំរាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​សង់​របង​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។</verse>
				<verse number="25">កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ជំរាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។</verse>
				<verse number="26">យើង​ខ្ញុំ​នឹង​ទុក​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ</verse>
				<verse number="27">ហើយ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ជា​កងទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។</verse>
				<verse number="28">លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជាចារ្យ​អេឡាសារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុលសម្ព័ន្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ស្ដី​អំពី​កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​រូបេន។</verse>
				<verse number="29">លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ពេល​ណា​អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​អោយ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។</verse>
				<verse number="30">ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ប្រដាប់​អាវុធ​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ចូរ​អោយ​ពួក​គេ​តាំង​ទី​លំនៅ ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នា»។</verse>
				<verse number="31">កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​យើង​ខ្ញុំ។</verse>
				<verse number="32">យើង​ខ្ញុំ​នឹង​ប្រដាប់​អាវុធ ឆ្លង​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ តែ​សូម​អោយ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ជា​ចំណែក​មត៌ក»។​</verse>
				<verse number="33">លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នគរ​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ទីក្រុង ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ អោយ​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​ជា​ពូជពង្ស​របស់​លោក​យ៉ូសែប។</verse>
				<verse number="34">កូន​ចៅ​កាដ​បាន​សង់​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ</verse>
				<verse number="35">អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុកបិហា</verse>
				<verse number="36">បេតនីមរ៉ា និង​បេត-ហារ៉ន ដែល​សុទ្ធសឹង​ជា​ក្រុង​មាន​កំពែង​រឹងមាំ និង​វាល​ស្មៅ​សំរាប់​អោយ​ហ្វូង​សត្វ​រក​ស៊ី។</verse>
				<verse number="37">កូន​ចៅ​រូបេន​បាន​សង់​ក្រុង​ហែសបូន អេឡាលេ គារយ៉ាថែម</verse>
				<verse number="38">នេបូ និង​បាល-មេយ៉ូន ដែល​គេ​បាន​ដូរ​ឈ្មោះ ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​ដាក់​ឈ្មោះ​ថ្មី​អោយ​ក្រុង​នានា ដែល​ពួក​គេ​បាន​សង់។</verse>
				<verse number="39">ពូជពង្ស​របស់​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណាសេ វាយ​លុក​ស្រុក​កាឡាដ ហើយ​ដណ្ដើម​យក​បាន​ទឹក​ដី និង​ដេញ​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="40">លោក​ម៉ូសេ​បាន​ប្រគល់​ស្រុក​កាឡាដ​អោយ​ពូជពង្ស​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​ម៉ាណាសេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="41">ពូជពង្ស​លោក​យ៉ាអៀរ ជា​កូន​របស់​លោក​ម៉ាណាសេ បាន​វាយ​លុក​ភូមិ​នានា ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុត-យ៉ាអៀរ។</verse>
				<verse number="42">លោក​ណូបាស​បាន​វាយ​លុក​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំវិញ ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​គាត់។</verse>
			</chapter>
			<chapter number="33">
				<verse number="1">កាល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។</verse>
				<verse number="2">លោក​ម៉ូសេ​បាន​កត់ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះបញ្ជា​របស់​ ព្រះអម្ចាស់ ។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:</verse>
				<verse number="3">ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរីភាព នៅ​ចំពោះ​មុខ​ជន​ជាតិ​អេស៊ីប​ទាំង​អស់។</verse>
				<verse number="4">ពេល​នោះ ជន​ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ ព្រះអម្ចាស់ ​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំងឡាយ​របស់​ជន​ជាតិ​អេស៊ីប។</verse>
				<verse number="5">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​រ៉ាមសេស​មក​បោះ​ជំរំ​នៅ​ស៊ូកូត។</verse>
				<verse number="6">ពួក​គេ​ចាក​ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោស្ថាន។</verse>
				<verse number="7">ពួក​គេ​ចាក​ចេញ​ពី​អេថាម វាង​ទៅ​ពីហាហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីកដុល។</verse>
				<verse number="8">ពួក​គេ​ចាក​ចេញ​ពី​ពីហាហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោស្ថាន​អេថាម មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។</verse>
				<verse number="9">ពួក​គេ​ចាក​ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់ពីរ និង​លម៉ើ​ចិតសិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។</verse>
				<verse number="10">ពួក​គេ​ចាក​ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។</verse>
				<verse number="11">ពួក​គេ​ចាក​ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ស៊ីន។</verse>
				<verse number="12">ពួក​គេ​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។</verse>
				<verse number="13">ពួក​គេ​ចាក​ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។</verse>
				<verse number="14">ពួក​គេ​ចាក​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិឌីម។ នៅ​កន្លែង​នោះ ប្រជាជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។</verse>
				<verse number="15">ពួក​គេ​ចាក​ចេញ​ពី​រេផិឌីម មក​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ស៊ីណៃ។</verse>
				<verse number="16">ពួក​គេ​ចាក​ចេញ​ពី​វាល​រហោស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូត-ហាត់តាវ៉ា។</verse>
				<verse number="17">ពួក​គេ​ចាក​ចេញ​ពី​គីប្រូត-ហាត់តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសិរ៉ូត។</verse>
				<verse number="18">ពួក​គេ​ចាក​ចេញ​ពី​ហាសិរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។</verse>
				<verse number="19">ពួក​គេ​ចាក​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូន-ពេរេស។</verse>
				<verse number="20">ពួក​គេ​ចាក​ចេញ​ពី​រីម៉ូន-ពេរេស មក​បោះ​ជំរំ​នៅ​លីបណា។</verse>
				<verse number="21">ពួក​គេ​ចាក​ចេញ​ពី​លីបណា មក​បោះ​ជំរំ​នៅ​រីសា។</verse>
				<verse number="22">ពួក​គេ​ចាក​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេឡាថា។</verse>
				<verse number="23">ពួក​គេ​ចាក​ចេញ​ពី​កេហេឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភើរ។</verse>
				<verse number="24">ពួក​គេ​ចាក​ចេញ​ពី​ភ្នំ​សាភើរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។</verse>
				<verse number="25">ពួក​គេ​ចាក​ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាកហេឡូត។</verse>
				<verse number="26">ពួក​គេ​ចាក​ចេញ​ពី​ម៉ាកហេឡូត មក​បោះ​ជំរំ​នៅ​តាហាត់។</verse>
				<verse number="27">ពួក​គេ​ចាក​ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ាស។</verse>
				<verse number="28">ពួក​គេ​ចាក​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។</verse>
				<verse number="29">ពួក​គេ​ចាក​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូណា។</verse>
				<verse number="30">ពួក​គេ​ចាក​ចេញ​ពី​ហាស្មូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។</verse>
				<verse number="31">ពួក​គេ​ចាក​ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-យ៉ាកាន។</verse>
				<verse number="32">ពួក​គេ​ចាក​ចេញ​ពី​បេនេ-យ៉ាកាន មក​បោះ​ជំរំ​នៅ​ហោគីតកាត់។</verse>
				<verse number="33">ពួក​គេ​ចាក​ចេញ​ពី​ហាគីតកាត់ មក​បោះ​ជំរំ​នៅ​យ៉ូតបាថា។</verse>
				<verse number="34">ពួក​គេ​ចាក​ចេញ​ពី​យ៉ូតបាថា មក​បោះ​ជំរំ​នៅ​អាប្រូណា។</verse>
				<verse number="35">ពួក​គេ​ចាក​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន-គេប៊ើរ។</verse>
				<verse number="36">ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោស្ថាន​ស៊ីន គឺ​នៅ​កាដេស។</verse>
				<verse number="37">ពួក​គេ​ចាក​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។</verse>
				<verse number="38">លោក​បូជាចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ ព្រះអម្ចាស់ ហើយ​លោក​ទទួល​មរណភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។</verse>
				<verse number="39">ពេល​លោក​អើរ៉ុន​ទទួល​មរណភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។</verse>
				<verse number="40">ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​មក​ដល់​តំបន់​នោះ។</verse>
				<verse number="41">ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់ម៉ូណា។</verse>
				<verse number="42">ពួក​គេ​ចាក​ចេញ​ពី​សាល់ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។</verse>
				<verse number="43">ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។</verse>
				<verse number="44">ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-អាបារីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។</verse>
				<verse number="45">ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-កាដ។</verse>
				<verse number="46">ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-ឌីប្លាថែម។</verse>
				<verse number="47">ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-ឌីប្លាថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នឹង​ក្រុង​នេបូរ។</verse>
				<verse number="48">ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។</verse>
				<verse number="49">ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។</verse>
				<verse number="50">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ</verse>
				<verse number="51">ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន</verse>
				<verse number="52">ចូរ​បណ្ដេញ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​អោយ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កំទេច​ទីសក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។</verse>
				<verse number="53">ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា ទុក​ជា​កម្មសិទ្ធិ​ហើយ។</verse>
				<verse number="54">ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​អោយ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​អោយ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="55">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កំទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចាមិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។</verse>
				<verse number="56">ចូរ​ប្រយ័ត្ន​ក្រែង​លោ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​យើង​បាន​សំរេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដែរ»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំដែន​ដូច​ត​ទៅ:</verse>
				<verse number="3">ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។</verse>
				<verse number="4">បន្ទាប់​មក ព្រំដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រាប៊ីម ឆ្លង​កាត់​វាល​រហោស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-បារនា។ បន្ទាប់​មក ព្រំដែន​នេះ​កាត់​តាម​ហាសារ-អាដា និង​អាសម៉ូន។</verse>
				<verse number="5">ពី​អាសម៉ូន ព្រំដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="6">សមុទ្រ​មេឌីទែរ៉ាណេ​ជា​ព្រំដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="7">ព្រំដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌីទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។</verse>
				<verse number="8">ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហាម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។</verse>
				<verse number="9">ព្រំដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-អេណាន។ នេះ​ហើយ​ជា​ព្រំដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="10">ត្រូវ​កំណត់​ព្រំដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-អេណាន​ទៅ​សេផាម។</verse>
				<verse number="11">ព្រំដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីមឡា ដែល​នៅ​ខាង​កើត​អាយ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គេនេសារ៉ែត។</verse>
				<verse number="12">បន្ទាប់​មក ព្រំប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="13">លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត</verse>
				<verse number="14">ដ្បិត​កុលសម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុលសម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។</verse>
				<verse number="15">កុលសម្ព័ន្ធ​ទាំង​ពីរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="17">«អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជាចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។</verse>
				<verse number="18">ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​អោយ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។</verse>
				<verse number="19">អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូនេ តំណាង​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="20">សាំយូអែល ជា​កូន​របស់​អាំមីហ៊ូដ តំណាង​កុលសម្ព័ន្ធ​ស៊ីម្មាន។</verse>
				<verse number="21">អេលីដាដ ជា​កូន​របស់​គីសឡូន តំណាង​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="22">ប៊ូគី ជា​កូន​របស់​យុកលី តំណាង​កុលសម្ព័ន្ធ​ដាន់។</verse>
				<verse number="23">ហានាល ជា​កូន​របស់​អេផូដ តំណាង​កុលសម្ព័ន្ធ​ម៉ាណាសេ ជា​កូន​របស់​លោក​យ៉ូសែប។</verse>
				<verse number="24">កេមយួល ជា​កូន​របស់​ស៊ីបតាន តំណាង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។</verse>
				<verse number="25">អេលីសាផាន ជា​កូន​របស់​ប៉ាណាក់ តំណាង​កុលសម្ព័ន្ធ​សាប់យូឡូន។</verse>
				<verse number="26">ប៉ាលទាល ជា​កូន​របស់​អាស្សាន តំណាង​កុលសម្ព័ន្ធ​អ៊ីសាខារ។</verse>
				<verse number="27">អហ៊ីហ៊ូដ ជា​កូន​របស់​សេឡូមី តំណាង​កុលសម្ព័ន្ធ​អេស៊ើរ។</verse>
				<verse number="28">ពេដាហិល ជា​កូន​របស់​អាំមីហ៊ូដ តំណាង​កុលសម្ព័ន្ធ​ណែបថាលី»។</verse>
				<verse number="29">គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ ព្រះអម្ចាស់ ​បញ្ជា​អោយ​បែងចែង​ស្រុក​កាណាន ដល់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="35">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន អោយ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​អោយ​ពួក​លេវី​ដែរ។</verse>
				<verse number="3">ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សំរាប់​រស់​នៅ ហើយ​មាន​ដី​សំរាប់​ហ្វូង​សត្វ និង​សំរាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។</verse>
				<verse number="4">ចូរ​វាស់​ដី​ជុំវិញ​ទីក្រុង​ប្រគល់​អោយ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅប្រវែង​មួយ​ពាន់​ហត្ថ។</verse>
				<verse number="5">រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំវិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។</verse>
				<verse number="6">ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អោយ​ពួក​លេវី មាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែសិប​ពីរ។</verse>
				<verse number="7">សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អោយ​ពួក​លេវី មាន​ទាំង​អស់​សែសិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​ផង។</verse>
				<verse number="8">កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ប្រគល់​ក្រុង​អោយ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុលសម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​អោយ​ច្រើន កុលសម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​អោយ​តិច»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="10">«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ</verse>
				<verse number="11">ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជំរក សំរាប់​អោយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។</verse>
				<verse number="12">ក្រុង​ទាំង​នោះ​ជា​ជំរក​ការពារ​អ្នក​រាល់​គ្នា អោយ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក។ ធ្វើ​ដូច្នេះ អ្នក​សងសឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្ដី​ឡើយ។</verse>
				<verse number="13">ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​អោយ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជំរក។</verse>
				<verse number="14">ក្រុង​ជំរក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។</verse>
				<verse number="15">ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រាអែល ឬ​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។</verse>
				<verse number="16">ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។</verse>
				<verse number="17">ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។</verse>
				<verse number="18">ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។</verse>
				<verse number="19">អ្នក​ដែល​មាន​សិទ្ធិ​សងសឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។</verse>
				<verse number="20">ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ​ដោយ​កំហឹង ឬ​យក​របស់​អ្វី​មួយ​គប់​ទៅ​លើ​គេ ដោយ​បាន​គិត​ជា​មុន បណ្ដាល​អោយ​គេ​ស្លាប់</verse>
				<verse number="21">ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្ដាល​អោយ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សងសឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។</verse>
				<verse number="22">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បុរស​ណា​ម្នាក់​ច្រាន​អ្នក​ដទៃ ដោយ​អចេតនា និង​ដោយ​គ្មាន​បំណង​អាក្រក់ ឬ​ប្រសិន​បើ​គាត់​ចោល​របស់​អ្វី​មួយ​ទៅ​លើ​គេ ដោយ​ពុំ​បាន​គិតគូរ​ជា​មុន</verse>
				<verse number="23">ឬ​ប្រសិន​បើ​គាត់​ធ្វើ​អោយ​ថ្ម​ធ្លាក់​ទៅ​លើ​គេ បណ្ដាល​អោយ​ស្លាប់ តែ​គាត់​ធ្វើ​ដោយ​មិន​បាន​ដឹង ហើយ​ក៏​គ្មាន​ទំនាស់ ឬ​មាន​គំនិត​អាក្រក់​ចំពោះ​ជន​រង​គ្រោះ​ទេ​នោះ</verse>
				<verse number="24">សហគមន៍​ត្រូវ​សំរុះសំរួល​អ្នក​ដែល​ធ្វើ​អោយ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។</verse>
				<verse number="25">សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែល​ធ្វើ​អោយ​គេ​ស្លាប់​នោះ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មហា​បូជាចារ្យ ដែល​បាន​តែងតាំង​ដោយ​ប្រេង​សក្ការៈ ទទួល​មរណភាព។</verse>
				<verse number="26">ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក</verse>
				<verse number="27">ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជំរក រួច​សម្លាប់​គាត់ អ្នក​សងសឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាតកម្ម​នេះ​ទេ។</verse>
				<verse number="28">អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជំរក រហូត​ដល់​មហា​បូជាចារ្យ​ទទួល​មរណភាព។ ក្រោយ​ពេល​មហា​បូជាចារ្យ​ទទួល​មរណភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ខ្លួន​វិញ។</verse>
				<verse number="29">អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​វិន័យ​នេះ ទុក​ជា​ច្បាប់​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។</verse>
				<verse number="30">គ្រប់​ឃាតកម្ម គេ​សម្លាប់​ឃាតក​បាន នៅ​ពេល​មាន​សាក្សី​ជា​ច្រើន​ដឹង​ឮ។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។​</verse>
				<verse number="31">មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។</verse>
				<verse number="32">មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​អោយ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជំរក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណភាព​របស់​មហា​បូជាចារ្យ។</verse>
				<verse number="33">មិន​ត្រូវ​ធ្វើ​អោយ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​អោយ​ស្រុក​ទៅ​ជា​សៅហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជំរះ​ស្រុក​អោយ​រួច​ពី​ភាព​សៅហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។</verse>
				<verse number="34">កុំ​ធ្វើ​អោយ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ។ យើង​ក៏​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
			</chapter>
			<chapter number="36">
				<verse number="1">មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជំរាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ត​ទៅ៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​បាន​បញ្ជា​លោក​ម្ចាស់​អោយ​ប្រគល់​ស្រុក​នេះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពី​ ព្រះអម្ចាស់ ដើម្បី​ប្រគល់​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិហាត ជា​បង​ប្អូន​របស់​យើង​ខ្ញុំ ទៅ​អោយ​កូន​ស្រី​របស់​គាត់​ដែរ។</verse>
				<verse number="3">បើ​ពួក​នាង​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​កុលសម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូនតា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុលសម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។</verse>
				<verse number="4">លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា​ សំរាប់​ជន​ជាតិ​អ៊ីស្រាអែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុលសម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​ប្ដី​របស់​នាង»។</verse>
				<verse number="5">លោក​ម៉ូសេ​នាំ​យក​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ៖</verse>
				<verse number="6">«កុលសម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យ៉ូសែប​និយាយ​ត្រូវ​មែន។ ព្រះអម្ចាស់ ​បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិហាត​ថា: ពួក​នាង​អាច​រៀបការ​ជា​មួយ​នរណា​ក៏​បាន អោយ​តែ​រៀបការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុលសម្ព័ន្ធ​របស់​ឪពុក​នាង។</verse>
				<verse number="7">ធ្វើ​ដូច្នេះ ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ត្រូវ​ផ្ទេរ​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុលសម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ៗ​ត្រូវ​រក្សា​ទឹក​ដី​ទុក នៅ​ក្នុង​កុលសម្ព័ន្ធ​របស់​ឪពុក​ខ្លួន។</verse>
				<verse number="8">កូន​ស្រី​ទាំង​អស់​ដែល​ទទួល​ចំណែក​មត៌ក ក្នុង​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​រៀបការ​ជា​មួយ​បុរស​ដែល​មក​ពី​អំបូរ​មួយ​ក្នុង​កុលសម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នីមួយៗ​គ្រង​មត៌ក​ឪពុក​របស់​ខ្លួន។</verse>
				<verse number="9">ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ត្រូវ​ផ្ទេរ​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុលសម្ព័ន្ធ​មួយ​ទៀត​ឡើយ តែ​កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​រក្សា​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន»។</verse>
				<verse number="10">កូន​ស្រី​របស់​លោក​ស្លូផិហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="11">នាង​ម័សឡា ធើសា ហុកឡា មីលកា និង​ណូហា បាន​រៀបការ​ជា​មួយ​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្លួន។</verse>
				<verse number="12">ពួក​គេ​បាន​រៀបការ​នឹង​បុរស​មក​ពី​អំបូរ​កូន​ចៅ​លោក​ម៉ាណាសេ ជា​កូន​របស់​លោក​យ៉ូសែប។ ដូច្នេះ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​អំបូរ​នៃ​កុលសម្ព័ន្ធ​របស់​ឪពុក​នាង។</verse>
				<verse number="13">នេះ​ជា​បទ​បញ្ជា និង​វិន័យ​ផ្សេងៗ​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ជន​ជាតិ​អ៊ីស្រាអែល តាម​រយៈ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។</verse>
			</chapter>
		</book>
		<book number="5">
			<chapter number="1">
				<verse number="1">នេះ​ជា​សុន្ទរកថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំងមូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសាហាប។</verse>
				<verse number="2">ចាប់​ពី​ភ្នំ​ហោរែប​រហូត​ដល់​កាដេស-បារនា ដោយ​កាត់​តាម​តំបន់​ភ្នំ​សៀរ មាន​ចម្ងាយ​ផ្លូវ​ដើរ​ចំនួន​ដប់​មួយ​ថ្ងៃ។</verse>
				<verse number="3">នៅ​ឆ្នាំ​ទី​សែសិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​លោក​ថ្លែង​ប្រាប់​ពួក​គេ</verse>
				<verse number="4">គឺ​នៅ​ក្រោយ​ពេល​លោក​មាន​ជ័យជំនះ​លើ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី គង់​នៅ​ក្រុង​ហេសបូន និង​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន គង់​នៅ​ក្រុង​អាសថារ៉ូត និង​អេទ្រី។</verse>
				<verse number="5">កាល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​បង្រៀន​ក្រឹត្យវិន័យ*​ដូច​ត​ទៅ៖</verse>
				<verse number="6">« ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង មាន​ព្រះបន្ទូល​មក​យើង នៅ​ភ្នំ​ហោរែប​ថា “អ្នក​រាល់​គ្នា​ស្នាក់​នៅ​ភ្នំ​នេះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។</verse>
				<verse number="7">ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​ស្រុក​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ព្រម​ទាំង​តំបន់​អារ៉ាបា តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប តំបន់​ឆ្នេរ​សមុទ្រ ស្រុក​កាណាន ស្រុក​លីបង់ រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត។</verse>
				<verse number="8">មើល​ចុះ! យើង​ប្រគល់​ស្រុក​អោយ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជា​ ព្រះអម្ចាស់ ​បាន​សន្យា​ប្រគល់​អោយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។</verse>
				<verse number="9">នៅ​គ្រា​នោះ ខ្ញុំ​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ថា “ខ្លួន​ខ្ញុំ​តែ​ម្នាក់​ពុំ​អាច​ទទួល​ខុស​ត្រូវ​លើ​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="10">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។</verse>
				<verse number="11">សូម​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះអង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។</verse>
				<verse number="12">ប៉ុន្តែ ខ្លួន​ខ្ញុំ​ម្នាក់​ឯង​ពុំ​អាច​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ក្ដីក្ដាំ និង​ជម្លោះ​របស់​អ្នក​រាល់​គ្នា​បាន​ទេ។</verse>
				<verse number="13">ហេតុ​នេះ ចូរ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​តែងតាំង​លោក​ទាំង​នោះ​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="14">ពេល​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លើយ​មក​ខ្ញុំ​វិញ​ថា “សំណើ​របស់​លោក​សម​ហេតុ​សម​ផល​ណាស់”។</verse>
				<verse number="15">ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ​ពី​ក្នុង​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែងតាំង​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហាសិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​អោយ​មាន​ពួក​តំរួត​មើល​ខុស​ត្រូវ​លើ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="16">នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង​ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿងរ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្ដី​អោយ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។</verse>
				<verse number="17">ក្នុង​ការ​កាត់​ក្ដី​កុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​អោយ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះជាម្ចាស់។ ប្រសិន​បើ​រឿងរ៉ាវ​នោះ​ពិបាក​កាត់​ក្ដី​ពេក ចូរ​បញ្ជូន​មក​ខ្ញុំ​ចុះ ដើម្បី​អោយ​ខ្ញុំ​ពិនិត្យ​មើល”។</verse>
				<verse number="18">នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អំពី​ច្បាប់​ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម»។</verse>
				<verse number="19">«បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប​ឆ្លង​កាត់​វាល​រហោស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោស្ថាន​ដ៏​ធំ​គួរ​អោយ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដូច​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស-បារនា</verse>
				<verse number="20">ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “អ្នក​រាល់​គ្នា​មក​ដល់​ភ្នំ​របស់​ជន​ជាតិ​អាម៉ូរី ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង។</verse>
				<verse number="21">មើល៍​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ស្រុក​នេះ​អោយ​អ្នក​ហើយ ចូរ​ឡើង​ទៅ​កាន់​កាប់​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​អ្នក បាន​សន្យា​ចំពោះ​អ្នក កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ!”។</verse>
				<verse number="22">ពេល​នោះ អ្នក​រាល់​គ្នា​បាន​ចូល​មក​ជិត​ខ្ញុំ ហើយ​ប្រាប់​ថា: “សូម​ចាត់​មនុស្ស​អោយ​ទៅ​មុន​ពួក​យើង ដើម្បី​ពិនិត្យ​មើល​ស្រុក រួច​រាយការណ៍​ប្រាប់​យើង​ខ្ញុំ​អំពី​ស្ថាន​ភាព​ផ្លូវ និង​ក្រុង​នានា​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ”។</verse>
				<verse number="23">ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុលសម្ព័ន្ធ​មួយ អោយ​ទៅ។</verse>
				<verse number="24">ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែសកុល រួច​ពិនិត្យ​មើល​ស្រុក។</verse>
				<verse number="25">ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​បង្ហាញ​ពួក​យើង និង​រាយការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។</verse>
				<verse number="26">ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា</verse>
				<verse number="27">អ្នក​រាល់​គ្នា​រអ៊ូរទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ ព្រះអម្ចាស់ ​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះអង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី និង​កំទេច​ពួក​យើង។</verse>
				<verse number="28">តើ​អោយ​យើង​ខ្ញុំ​ឡើង​ទៅ​ណា? ពួក​យើង​គ្មាន​ទឹក​ចិត្ត​នឹង​ឡើង​ទៅ​ស្រុក​នោះ​ទេ ដ្បិត​បង​ប្អូន​របស់​យើង​ខ្ញុំ​រាយការណ៍​ប្រាប់​ពួក​យើង ថា​ប្រជាជន​នៅ​ស្រុក​នោះ​ខ្លាំង​ពូកែ ហើយ​មាន​មាឌ​ធំ​ជាង​ពួក​យើង។ រីឯ​ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ និង​មាន​កំពែង​ខ្ពស់​កប់​ពពក។ ពួក​យើង​ក៏​បាន​ឃើញ​កូន​ចៅ​អណាក់ នៅ​ស្រុក​នោះ​ដែរ”។</verse>
				<verse number="29">ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា: “កុំ​ភ័យ​តក់ស្លុត ហើយ​កុំ​ខ្លាច​ពួក​គេ​ឡើយ។</verse>
				<verse number="30">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ប្រយុទ្ធ​អោយ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។</verse>
				<verse number="31">ក្រោយ​មក នៅ​វាល​រហោស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។</verse>
				<verse number="32">ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ</verse>
				<verse number="33">ថ្វីដ្បិត​តែ​ព្រះអង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​អោយ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។</verse>
				<verse number="34">ពេល​ឮ​ពាក្យ​អ្នក​រាល់​គ្នា​រអ៊ូរទាំ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ហើយ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា:</verse>
				<verse number="35">“ក្នុង​ចំណោម​មនុស្ស​ដ៏​អាក្រក់​នៅ​ជំនាន់​នេះ គ្មាន​នរណា​ម្នាក់​អាច​ឃើញ​ស្រុក​ដ៏​ល្អ ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ឡើយ</verse>
				<verse number="36">លើកលែង​តែ​កាលែប ជា​កូន​របស់​យេភូនេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ​អោយ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាម​ ព្រះអម្ចាស់ ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។</verse>
				<verse number="37">ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអម្ចាស់ ​ក៏​ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សូម្បី​តែ​អ្នក​ក៏​មិន​ចូល​ទៅ​ស្រុក​នោះ​ដែរ។</verse>
				<verse number="38">សហការី​របស់​អ្នក គឺ​យ៉ូស្វេ ជា​កូន​របស់​នូន នឹង​ចូល​ទៅ​ក្នុង​ស្រុក។ ដូច្នេះ ចូរ​ពង្រឹង​កម្លាំង​របស់​គាត់ ព្រោះ​គាត់​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​កាន់​កាប់​ស្រុក ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ។</verse>
				<verse number="39">រីឯ​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​ពោល​ថា ពួក​គេ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង កូន​របស់​អ្នក​រាល់​គ្នា​ដែល​សព្វ​ថ្ងៃ​ពុំ​ទាន់​ស្គាល់​ការ​អាក្រក់ ឬ​ល្អ​នៅ​ឡើយ គឺ​ពួក​គេ​ហើយ​ដែល​ចូល​ទៅ​ក្នុង​ស្រុក​នោះ យើង​នឹង​ប្រគល់​ស្រុក​អោយ​ពួក​គេ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។</verse>
				<verse number="40">ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ចេញ​ដំណើរ​ត្រឡប់​ទៅ​វាល​រហោស្ថាន តម្រង់​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កក់​វិញ”។</verse>
				<verse number="41">ពេល​នោះ អ្នក​រាល់​គ្នា​ឆ្លើយ​មក​ខ្ញុំ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហេតុ​នេះ​យើង​ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បង្គាប់​យើង​ខ្ញុំ”។ ពេល​នោះ អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ​រៀងៗ​ខ្លួន ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​ងាយ​ស្រួល​ក្នុង​ការ​វាយ​យក​តំបន់​ភ្នំ។</verse>
				<verse number="42">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រាប់​ពួក​គេ​កុំ​អោយ​ឡើង​ទៅ​វាយ​យក​ស្រុក​នោះ​ឡើយ ដ្បិត​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ខ្មាំង​សត្រូវ​មុខ​ជា​វាយ​អ្នក​រាល់​គ្នា​អោយ​បរាជ័យ​មិន​ខាន”។</verse>
				<verse number="43">ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួតអាង។</verse>
				<verse number="44">ពេល​នោះ ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កំទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោម៉ា។</verse>
				<verse number="45">ពេល​ត្រឡប់​មក​វិញ អ្នក​រាល់​គ្នា​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="46">អ្នក​រាល់​គ្នា​ក៏​រស់​នៅ​ត្រង់​កាដេស​នោះ​អស់​រយៈ​ពេល​ជា​យូរ​ថ្ងៃ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។</verse>
				<verse number="2">« ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា</verse>
				<verse number="3">“អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។</verse>
				<verse number="4">ចូរ​បង្គាប់​ប្រជាជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ក៏​ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។</verse>
				<verse number="5">កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​អោយ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​អោយ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​អោយ​អេសាវ​កាន់​កាប់។</verse>
				<verse number="6">ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ</verse>
				<verse number="7">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​តាម​ថែរក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោស្ថាន​ដ៏​ធំ​នេះ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែសិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។</verse>
				<verse number="8">ពួក​យើង​បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ាបា អេឡាត និង​អេសស៊ាន-គេប៊ើរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោស្ថាន​ស្រុក​ម៉ូអាប់។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​អោយ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អើរ អោយ​កូន​ចៅ​របស់​ឡុត​ ទុក​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។</verse>
				<verse number="10">ពី​មុន ជន​ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់​ដែរ។</verse>
				<verse number="11">អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន​ជាតិ​រេផែម ដូច​ជន​ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន​ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន​ជាតិ​អេមីម។</verse>
				<verse number="12">ពី​មុន ជន​ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កំទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​យក​ស្រុក​ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។</verse>
				<verse number="13">“ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។</verse>
				<verse number="14">ចាប់​ពី​ពេល​ពួក​យើង​ធ្វើ​ដំណើរ​ពី​កាដេស-បារនា​មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន​រយៈ​ពេល​ទាំង​អស់​សាមសិប​ប្រាំ​បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​នោះ បាន​បាត់​បង់​ជីវិត​អស់ ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ពួក​គេ។</verse>
				<verse number="15">ព្រះអម្ចាស់ ​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន​ជាតិ​អ៊ីស្រាអែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។</verse>
				<verse number="16">ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា:</verse>
				<verse number="18">“ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អើរ</verse>
				<verse number="19">ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​អោយ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​អោយ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។</verse>
				<verse number="20">គេ​ក៏​ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន​ជាតិ​រេផែម​ដែរ។ ពី​មុន ជន​ជាតិ​រេផែម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន​ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន​ជាតិ​សាំស៊ូមីម។</verse>
				<verse number="21">ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន​ជាតិ​អណាក់។ ព្រះអម្ចាស់ ​បាន​កំទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន​ជាតិ​អាំម៉ូន។ ជន​ជាតិ​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំនៅ​ជំនួស​ពួក​គេ។</verse>
				<verse number="22">ព្រះអម្ចាស់ ​ធ្វើ​ដូច្នេះ សំរាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះអង្គ​បាន​កំទេច​ជន​ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្ដេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំនៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="23">ជន​ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន​ជាតិ​កាប់ថោរ ចេញ​មក​ពី​ស្រុក​កាប់ថោរ កំទេច​អស់ ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។</verse>
				<verse number="24">“ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អើណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែសបូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀបចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ!</verse>
				<verse number="25">ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។</verse>
				<verse number="26">«ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថាន​ក្ដេម៉ូត អោយ​ទៅ​ជួប​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន ដើម្បី​ទូល​ស្ដេច​ដោយ​សំរួល គឺ​ខ្ញុំ​អោយ​គេ​ទូល​ថា:</verse>
				<verse number="27">“យើង​ខ្ញុំ​ចង់​ឆ្លង​កាត់​ស្រុក​របស់​ព្រះករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ។</verse>
				<verse number="28">បើ​ព្រះករុណា​ផ្គត់ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា​តែ​ប៉ុណ្ណោះ។</verse>
				<verse number="29">កូន​ចៅ​លោក​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន​ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អើរ ក៏​បាន​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះករុណា​មេត្តា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​អោយ​យើង​ខ្ញុំ​នោះ​ផង”។</verse>
				<verse number="30">ប៉ុន្តែ ព្រះបាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន ពុំ​ព្រម​អោយ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​អោយ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹងរូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។</verse>
				<verse number="31">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។</verse>
				<verse number="32">ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។</verse>
				<verse number="33">ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្ដេច​ស៊ីហុន និង​កូន​របស់​ស្ដេច ព្រម​ទាំង​កងទ័ព​ទាំង​មូល។</verse>
				<verse number="34">នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស៊ីហុន ហើយ​កំទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។</verse>
				<verse number="35">ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​នានា​ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។</verse>
				<verse number="36">ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​តាម​មាត់​ស្ទឹង​អើណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​អោយ​ពួក​យើង។</verse>
				<verse number="37">ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">«បន្ទាប់​មក ពួក​យើង​ចេញ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​វាយ​លុក​ពួក​យើង នៅ​អេទ្រី។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “កុំ​ភ័យ​ខ្លាច​គេ​ឡើយ យើង​ប្រគល់​ស្ដេច​នោះ កងទ័ព​ទាំង​មូល និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​អុក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែសបូន​ដែរ”។</verse>
				<verse number="3">ពេល​នោះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​កងទ័ព​ទាំង​មូល មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ពួក​គេ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។</verse>
				<verse number="4">នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​អុក គ្មាន​ក្រុង​ណា​មួយ​ដែល​ពួក​យើង​ពុំ​បាន​ដណ្ដើម​យក​នោះ​ទេ គឺ​សរុប​ទាំង​អស់​មាន​ហុកសិប​ក្រុង ស្ថិត​នៅ​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​ស្ដេច​អុក​គ្រប់គ្រង។</verse>
				<verse number="5">ក្រុង​ទាំង​នោះ​សុទ្ធសឹង​ជា​ក្រុង​ដ៏​រឹងមាំ មាន​កំពែង​ខ្ពស់ៗ មាន​ទ្វារ និង​មាន​រនុក រីឯ​ក្រុង​មួយ​ចំនួន​ធំ​គ្មាន​កំពែង​ទេ។</verse>
				<verse number="6">ពួក​យើង​កំទេច​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ ដូច​ពួក​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន​ដែរ គឺ​ពួក​យើង​កំទេច​អ្នក​ក្រុង​ទាំង​នោះ ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់</verse>
				<verse number="7">ប៉ុន្តែ ពួក​យើង​បាន​រឹប​អូស​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង»។</verse>
				<verse number="8">«នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ពី​ស្ដេច​ទាំង​ពីរ​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន​</verse>
				<verse number="9">(អ្នក​ស្រុក​ស៊ីដូន​ហៅ​ភ្នំ​ហ៊ើរម៉ូន​ថា ភ្នំ​ស៊ីរាន ហើយ​អ្នក​ស្រុក​អាម៉ូរី​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សេនារ)។</verse>
				<verse number="10">ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់កា និង​អេទ្រី ជា​ក្រុង​របស់​ស្ដេច​អុក​នៅ​ស្រុក​បាសាន</verse>
				<verse number="11">(ព្រះបាទ​អុក ស្ដេច​ស្រុក​បាសាន ជា​ជន​ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ​​របស់​ស្ដេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន​ជាតិ​អាម៉ូរី គ្រែ​នោះ​ជា​គ្រែ​ដែក មាន​បណ្ដោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។</verse>
				<verse number="12">នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្ដាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​អោយ​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ។</verse>
				<verse number="13">ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្ដេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អើកុប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផែម ទៅ​អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល។</verse>
				<verse number="14">អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណាសេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​របស់​ជន​ជាតិ​កេស៊ូរី និង​ម៉ាកាធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="15">ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​ទៅ​អោយ​អំបូរ​ម៉ាគារ</verse>
				<verse number="16">ចំណែក​ឯ​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​វិញ ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាដ​មួយ​ចំណែក​ទៀត​អោយ​ពួក​គេ។ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ស្ទឹង​អើណូន ដែល​ជា​ព្រំប្រទល់ ហើយ​វាត​រហូត​ដល់​ស្ទឹង​យ៉ាបុក នៅ​ជាប់​នឹង​ទល់​ដែន​ស្រុក​អាំម៉ូន</verse>
				<verse number="17">ព្រម​ទាំង​វាល​អារ៉ាបា ដែល​នៅ​ជាប់​នឹង​ទន្លេ​យ័រដាន់ ចាប់​ពី​គេនេសារ៉ែត រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល ដែល​នៅ​ខាង​កើត​ជើង​ភ្នំ​ពីសកា។</verse>
				<verse number="18">នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="19">ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នានា​ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា -ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។</verse>
				<verse number="20">ពេល​ណា​ ព្រះអម្ចាស់ ​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា បាន​សំរាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ពេល​នោះ ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ”។​</verse>
				<verse number="21">នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ទៅ​លោក​យ៉ូស្វេ​ថា “អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក អំពី​ការ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ទាំង​ពីរ​នេះ​ស្រាប់​ហើយ ព្រះអម្ចាស់ ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នគរ​ទាំង​ប៉ុន្មាន​ទៀត ដែល​អ្នក​ត្រូវ​ទៅ​វាយ​យក​យ៉ាង​នោះ​ដែរ។</verse>
				<verse number="22">កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​ច្បាំង​ដើម្បី​អ្នក​រាល់​គ្នា”»។</verse>
				<verse number="23">«នៅ​គ្រា​នោះ ខ្ញុំ​ទូលអង្វរ​ ព្រះអម្ចាស់ ​ថា:</verse>
				<verse number="24">“បពិត្រ​ ព្រះជាអម្ចាស់ ព្រះអង្គ​បាន​ចាប់​ផ្ដើម​បង្ហាញ​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ​ឃើញ​ភាព​ឧត្ដុង្គឧត្ដម និង​ឫទ្ធិ​បារមី​របស់​ព្រះអង្គ ដ្បិត​គ្មាន​ព្រះ​ណា​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី អាច​សំដែង​ការ​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដូច​ព្រះអង្គ​ទេ។</verse>
				<verse number="25">សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ឆ្លង​ទៅ​មើល​ស្រុក​ដ៏​ល្អ នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ ព្រម​ទាំង​ភ្នំ​ដ៏​ស្អាតៗ និង​ព្រៃ​លីបង់​ផង”។</verse>
				<verse number="26">ក៏​ប៉ុន្តែ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រះអង្គ​ពុំ​អនុញ្ញាត​តាម​ពាក្យ​ទូល​សូម​របស់​ខ្ញុំ​ទេ។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ប៉ុណ្ណឹង​បាន​ហើយ មិន​បាច់​និយាយ​ជា​មួយ​យើង​ពី​រឿង​នេះ​ទៀត​ទេ។</verse>
				<verse number="27">ចូរ​ឡើង​ទៅ​លើ​ភ្នំ​ពីសកា ហើយ​ក្រឡេក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត។ អ្នក​មើល​ឃើញ​ស្រុក​នោះ តែ​អ្នក​មិន​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ចូល​ទៅ​ឡើយ។​</verse>
				<verse number="28">ចូរ​ចេញ​បញ្ជា​ទៅ​យ៉ូស្វេ ចូរ​លើក​ទឹក​ចិត្ត​គេ​អោយ​ក្លាហាន ដ្បិត​យ៉ូស្វេ​នឹង​នាំ​មុខ​ប្រជាជន​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ អោយ​ពួក​គេ​ទុក​ជា​កេរមត៌ក”។</verse>
				<verse number="29">ពួក​យើង​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​បេត-ពេអរ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">«ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="2">មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="3">អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-ពេអរ។ ព្រះអម្ចាស់ ​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយបង្គំ​ព្រះ​បាល-ពេអរ</verse>
				<verse number="4">ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ​ត្រង់​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់​រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។</verse>
				<verse number="6">អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នោះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជាជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។</verse>
				<verse number="7">តើ​ប្រជាជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះអង្គ?</verse>
				<verse number="8">តើ​ប្រជាជាតិ​ដ៏​ធំ​ណា​មួយ​មាន​ច្បាប់ និង​វិន័យ​ត្រឹម​ត្រូវ តាម​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។</verse>
				<verse number="9">«ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​អោយ​ភ្លេច​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​ដឹង​អំពី​ហេតុការណ៍​នេះ​ដែរ។</verse>
				<verse number="10">ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជាជន​អោយ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​របស់​យើង ដើម្បី​អោយ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​អោយ​ពួក​គេ​បង្រៀន​ព្រះបន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។</verse>
				<verse number="11">អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាបឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាសវេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះសូរសៀង​ប៉ុណ្ណោះ។​</verse>
				<verse number="13">ព្រះអង្គ​បាន​បង្ហាញ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ប្រទាន​បទ​បញ្ជា​ទាំង​ដប់​ប្រការ​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ព្រះអង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។</verse>
				<verse number="14">នៅ​គ្រា​នោះ ព្រះអម្ចាស់ ​បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ច្បាប់ និង​វិន័យ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។</verse>
				<verse number="15">«នៅ​ថ្ងៃ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះអង្គ​មាន​ភិនភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី</verse>
				<verse number="16">ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្ដាល​អោយ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី</verse>
				<verse number="17">រូប​សត្វ​នៅ​លើ​ដី ឬ​សត្វ​ស្លាប​ហើរ​នៅ​លើ​មេឃ</verse>
				<verse number="18">រូប​សត្វ​លូន​វារ ឬ​រូប​ត្រី​នៅ​ក្នុង​ទឹក។​</verse>
				<verse number="19">ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។</verse>
				<verse number="20">ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ព្រះអម្ចាស់ ​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប ដើម្បី​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជាជន​របស់​ព្រះអង្គ​ផ្ទាល់ ដូច​សព្វ​ថ្ងៃ។</verse>
				<verse number="21">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ខ្ញុំ ព្រោះ​តែ​អ្នក​រាល់​គ្នា ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ប្រគល់​អោយ​អ្នក ទុក​ជា​កេរមត៌ក​ឡើយ។</verse>
				<verse number="22">ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ ខ្ញុំ​នឹង​មិន​ឆ្លង​ទន្លេ​យ័រដាន់​ទេ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នោះ។</verse>
				<verse number="23">ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ចង​ជា​មួយ​អ្នក​អោយ​សោះ។ កុំ​ធ្វើ​រូប​ចម្លាក់ ឬ​រូប​តំណាង​អ្វី​មួយ ផ្ទុយ​ពី​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ហាម​ឡើយ</verse>
				<verse number="24">ដ្បិត​ ព្រះអម្ចាស់ ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ព្រះអង្គ​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ជា​ដាច់​ខាត។​</verse>
				<verse number="25">ពេល​ណា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ អ្នក​រាល់​គ្នា​នឹង​បង្កើត​កូន​ចៅ​តៗ​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​បណ្ដោយ​ខ្លួន អោយ​ប្រព្រឹត្ត​អំពើ​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ឬ​រូប​តំណាង​អ្វីៗ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ</verse>
				<verse number="26">ថ្ងៃ​នេះ ខ្ញុំ​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​បាត់​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ ដោយ​ការ​ស្លាប់​យ៉ាង​ទាន់ហន់។ អ្នក​រាល់​គ្នា​ពុំ​អាច​មាន​អាយុ​វែង​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​វិនាស​សូន្យ​ទាំង​អស់​គ្នា។</verse>
				<verse number="27">ព្រះអម្ចាស់ ​នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន​ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល ព្រះអម្ចាស់ ​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។</verse>
				<verse number="28">នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។​</verse>
				<verse number="29">នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះអង្គ​មិន​ខាន។</verse>
				<verse number="30">នៅ​ពេល​ខាង​មុខ កាល​ហេតុការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ</verse>
				<verse number="31">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះអង្គ​នឹក​ឃើញ​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជានិច្ច»។</verse>
				<verse number="32">«ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?។</verse>
				<verse number="33">តើ​មាន​ជាតិ​សាសន៍​មួយ​ណា​ធ្លាប់​បាន​ឮ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ?</verse>
				<verse number="34">តើ​ដែល​មាន​ព្រះ​ណា​ខិតខំ​រំដោះ​ប្រជាជាតិ​មួយ​ចេញ​ពី​ប្រជាជាតិ​មួយ​ទៀត អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់ ឫទ្ធិបាដិហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំងក្លា​គួរ​ស្ញែង​ខ្លាច ដូច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប​ អោយ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?</verse>
				<verse number="35">អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។</verse>
				<verse number="36">ព្រះអង្គ​បាន​អោយ​អ្នក​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះអង្គ​អោយ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះសូរសៀង​របស់​ព្រះអង្គ ពី​ក្នុង​ភ្លើង​នោះ​មក។</verse>
				<verse number="37">ព្រះអង្គ​បាន​ស្រឡាញ់​បុព្វបុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ។</verse>
				<verse number="38">ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក ដើម្បី​អោយ​អ្នក​ចូល​កាន់​កាប់​ស្រុក​របស់​គេ ហើយ​ព្រះអង្គ​ប្រគល់​ស្រុក​នោះ​មក​អោយ​អ្នក​ទុក​ជា​កេរមត៌ក ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។</verse>
				<verse number="39">ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។</verse>
				<verse number="40">អ្នក​ត្រូវ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល គឺ​ទាំង​អ្នក​ទាំង​កូន​ចៅ​របស់​អ្នក ហើយ​អោយ​អ្នក​មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រហូត​ត​ទៅ»។</verse>
				<verse number="41">ពេល​នោះ លោក​ម៉ូសេ​បាន​ញែក​ក្រុង​បី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដោយ​ឡែក</verse>
				<verse number="42">ធ្វើ​ជា​ក្រុង​ជំរក​ សំរាប់​អោយ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន គឺ​អ្នក​ដែល​បាន​សម្លាប់​គេ ដោយ​គ្មាន​ចិត្ត​ស្អប់​ពី​មុន អាច​រត់​ភៀស​ខ្លួន​មក​ជ្រក​នៅ​ក្នុង​ក្រុង​ណា​មួយ ក្នុង​ចំណោម​ក្រុង​ទាំង​បី ដើម្បី​បាន​រួច​ជីវិត។</verse>
				<verse number="43">ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ើរ នៅ​វាល​រហោស្ថាន​នៃ​ខ្ពង់​រាប​ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណាសេ។</verse>
				<verse number="44">នេះ​ជា​ក្រឹត្យវិន័យ​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="45">លោក​ម៉ូសេ​បាន​ប្រកាស​អំពី​ដំបូន្មាន ច្បាប់ និង​វិន័យ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប</verse>
				<verse number="46">នា​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ត្រង់​ជ្រលង​ភ្នំ​ទល់​មុខ​នឹង​បេតពេអរ គឺ​នៅ​ស្រុក​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្រុង​ហែសបូន។ លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ស្ដេច​នេះ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប</verse>
				<verse number="47">ហើយ​ដណ្ដើម​យក​ទឹក​ដី​របស់​ស្ដេច​នេះ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន មក​កាន់​កាប់។ ពី​មុន ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​អាម៉ូរី​គ្រប់គ្រង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់</verse>
				<verse number="48">ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន ដែល​មាន​ឈ្មោះ​ថា​ភ្នំ​ហ៊ើរម៉ូន</verse>
				<verse number="49">វាល​ទំនាប​អារ៉ាបា​ទាំង​មូល ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ រហូត​ដល់​សមុទ្រ​អារ៉ាបា ដែល​នៅ​ជើង​ភ្នំ​ពីសកា។</verse>
			</chapter>
			<chapter number="5">
				<verse number="1">លោក​ម៉ូសេ​បាន​កោះ​ហៅ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ៈ នេះ​ជា​ច្បាប់ និង​វិន័យ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្ដី​ទាំង​នេះ​អោយ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។</verse>
				<verse number="2">ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ដូនតា​របស់​យើង នៅ​ភ្នំ​ហោរែប។</verse>
				<verse number="3">ព្រះអម្ចាស់ ​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធមេត្រី​នេះ​ជា​មួយ​ដូនតា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។</verse>
				<verse number="5">ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ ព្រះអម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:​</verse>
				<verse number="6">“យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។</verse>
				<verse number="7">មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។</verse>
				<verse number="8">មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។</verse>
				<verse number="9">មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បំរើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ</verse>
				<verse number="10">ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។</verse>
				<verse number="11">មិន​ត្រូវ​យក​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​នឹង​មិន​អត់អោន​អោយ​អ្នក​ដែល​យក​ព្រះនាម​របស់​ព្រះអង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។</verse>
				<verse number="12">ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដូច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។</verse>
				<verse number="13">អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ​សំរាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ</verse>
				<verse number="14">តែ​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​សប្ប័ទ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បំរើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​អោយ​អ្នក​បំរើ​ប្រុស​ស្រី​របស់​អ្នក​បាន​សំរាក​ដូច​អ្នក​ដែរ។</verse>
				<verse number="15">អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​គោរព​ថ្ងៃ​សប្ប័ទ។</verse>
				<verse number="16">ចូរ​គោរព​មាតាបិតា​របស់​អ្នក ដូច​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ និង​មាន​សុភមង្គល នៅ​លើ​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក​ប្រទាន​ដល់​អ្នក។</verse>
				<verse number="17">កុំ​សម្លាប់​មនុស្ស។</verse>
				<verse number="18">កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។</verse>
				<verse number="19">កុំ​លួច​ប្លន់​គេ។</verse>
				<verse number="20">កុំ​ធ្វើ​សាក្សី​ក្លែងក្លាយ នាំ​អោយ​អ្នក​ដទៃ​មាន​ទោស។</verse>
				<verse number="21">កុំ​លោភលន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ងប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចំការ អ្នក​បំរើ​ប្រុស អ្នក​បំរើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។</verse>
				<verse number="22">នេះ​ហើយ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​ក្រុមជំនុំ​ទាំង​មូល ដោយ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក* និង​អ័ព្ទ។ ព្រះអង្គ​ពុំ​មាន​ព្រះបន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ព្រះអង្គ​បាន​ចារ​ព្រះបន្ទូល​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​អោយ​ខ្ញុំ។</verse>
				<verse number="23">ក្រោយ​ពី​បាន​ឮ​ព្រះសូរសៀង​ពី​ទី​ងងឹត ក្នុង​ពេល​ភ្លើង​កំពុង​តែ​ឆាបឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ និង​ពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ</verse>
				<verse number="24">ហើយ​ពោល​ថា “ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្ហាញ​អោយ​យើង​ខ្ញុំ​ឃើញ​សិរីរុងរឿង និង​ភាព​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ យើង​ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថា​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន។</verse>
				<verse number="25">ហេតុ​នេះ សូម​កុំ​បណ្ដោយ​អោយ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ​នឹង​ឆាបឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ត​ទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។</verse>
				<verse number="26">មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។</verse>
				<verse number="27">ដូច្នេះ សូម​លោក​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ស្ដាប់​សេចក្ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​មាន​ព្រះបន្ទូល រួច​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្ដាប់​ព្រះបន្ទូល ហើយ​ប្រតិបត្តិ​តាម”។</verse>
				<verse number="28">ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជាជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។</verse>
				<verse number="29">ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភមង្គល​ដរាប​ត​រៀង​ទៅ!</verse>
				<verse number="30">ចូរ​ទៅ​ប្រាប់​ពួក​គេ​អោយ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​ចុះ។</verse>
				<verse number="31">ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះ​ជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​អោយ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​អោយ​ពួក​គេ​កាន់​កាប់”។</verse>
				<verse number="32">អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ។</verse>
				<verse number="33">ត្រូវ​ដើរ​តាម​មាគ៌ា​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត មាន​សុភមង្គល និង​មាន​អាយុ​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">«នេះ​ជា​បទ​បញ្ជា គឺ​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​អោយ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។</verse>
				<verse number="2">ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ។</verse>
				<verse number="3">អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ក្រឹត្យវិន័យ និង​បទ​បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។</verse>
				<verse number="4">អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="5">អ្នក​ត្រូវ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។</verse>
				<verse number="6">ត្រូវ​ទុក​អោយ​ព្រះបន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។</verse>
				<verse number="7">ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះបន្ទូល​នេះ គឺ​ត្រូវ​និយាយ​អោយ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។</verse>
				<verse number="8">ត្រូវ​ចង​ព្រះបន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។</verse>
				<verse number="9">ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។</verse>
				<verse number="10">« ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​អោយ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់</verse>
				<verse number="11">ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។</verse>
				<verse number="12">ពេល​ណា​អ្នក​មាន​ភោគផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។</verse>
				<verse number="13">ចូរ​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បំរើ​ព្រះអង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះនាម​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="14">មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា​ឡើយ</verse>
				<verse number="15">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។</verse>
				<verse number="16">មិន​ត្រូវ​ល្បងល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ព្រះអង្គ នៅ​ម៉ាសា​នោះ​ឡើយ។</verse>
				<verse number="17">ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ​អោយ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន​ និង​ច្បាប់ ដែល​ព្រះអង្គ​បាន​បង្គាប់។</verse>
				<verse number="18">ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដើម្បី​អោយ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក</verse>
				<verse number="19">ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក។</verse>
				<verse number="20">នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន​ ច្បាប់ និង​វិន័យ​ទាំងឡាយ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច?</verse>
				<verse number="21">អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="22">ព្រះអម្ចាស់ ​បាន​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​យ៉ាង​សំបើម​អស្ចារ្យ អោយ​យើង​ឃើញ ដើម្បី​កំទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។</verse>
				<verse number="23">ព្រះអម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​អោយ​យើង។</verse>
				<verse number="24">ព្រះអម្ចាស់ ​បាន​បញ្ជា​អោយ​យើង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​អោយ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​អោយ​ព្រះអង្គ​ថែរក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះអង្គ​ថែរក្សា​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="25">យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ ដូច​ព្រះអង្គ​បាន​បង្គាប់​មក ដើម្បី​អោយ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង»។​</verse>
			</chapter>
			<chapter number="7">
				<verse number="1">«ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្ដេញ​ប្រជាជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន​ជាតិ​ហេត ជន​ជាតិ​គើកាស៊ី ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស គឺ​ប្រជាជាតិ​ទាំង​ប្រាំពីរ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក</verse>
				<verse number="2">ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់*​ដល់​ ព្រះអម្ចាស់ ។ កុំ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្ដោស​ពួក​គេ​ឡើយ។</verse>
				<verse number="3">កុំ​ចង​ស្ពានមេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​អោយ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​អោយ​កូន​ប្រុស​របស់​អ្នក​ដែរ។</verse>
				<verse number="4">បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក​មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពី​ ព្រះអម្ចាស់ ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​អ្នក​រាល់​គ្នា ហើយ​កំទេច​អ្នក​មួយ​រំពេច។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ​ដូច​ត​ទៅ គឺ​ត្រូវ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្ដូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ហើយ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="6">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏វិសុទ្ធ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។</verse>
				<verse number="7">« ព្រះអម្ចាស់ ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។</verse>
				<verse number="8">ព្រះអង្គ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះអង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះហឫទ័យ​គោរព​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាសករ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។</verse>
				<verse number="9">ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គ​គោរព​តាម​សម្ពន្ធមេត្រី*​របស់​ព្រះអង្គ ដោយ​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="10">ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ និង​ធ្វើ​អោយ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។​</verse>
				<verse number="11">ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។</verse>
				<verse number="12">ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​វិន័យ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាម ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដែរ។</verse>
				<verse number="13">ព្រះអង្គ​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​អោយ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អ្នក​មាន​កូន​ចៅ​ច្រើន អោយ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំងបាយជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ព្រះអង្គ​ក៏​ប្រទាន​អោយ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ថា​នឹង​ប្រគល់​អោយ​អ្នក។</verse>
				<verse number="14">អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ​។</verse>
				<verse number="15">ព្រះអម្ចាស់ ​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ព្រះអង្គ​មិន​អោយ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ព្រះអង្គ​អោយ​ជំងឺ​ទាំង​នោះ​កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។</verse>
				<verse number="16">អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បំរើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់​សំរាប់​អ្នក​រាល់​គ្នា»។​</verse>
				<verse number="17">«មិន​ត្រូវ​រិះគិត​ក្នុង​ចិត្ត​ថា “ប្រជាជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្ដេច​អោយ​ខ្ញុំ​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?”</verse>
				<verse number="18">កុំ​ខ្លាច​ពួក​គេ​ឡើយ តែ​ត្រូវ​នឹក​គិត​អំពី​ហេតុការណ៍​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ព្រះចៅ​ផារ៉ោន និង​អ្នក​ស្រុក​អេស៊ីប​ទាំង​មូល។</verse>
				<verse number="19">អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​អោយ​មាន​គ្រោះ​កាច​ដ៏​ធំៗ ព្រះអង្គ​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ព្រម​ទាំង​ឫទ្ធិបារមី និង​តេជានុភាព ដើម្បី​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក៏​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹក​ខ្លាច​ដែរ។</verse>
				<verse number="20">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់​​ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេសសល់ ហើយ​លាក់​ខ្លួន អោយ​វិនាស​សូន្យ​នៅ​មុខ​អ្នក។</verse>
				<verse number="21">កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម គួរ​អោយ​ស្ញែង​ខ្លាច។</verse>
				<verse number="22">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្ដងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។</verse>
				<verse number="23">ប៉ុន្តែ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។</verse>
				<verse number="24">ព្រះអង្គ​នឹង​ប្រគល់​ស្ដេច​របស់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្ដេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​ទេ។</verse>
				<verse number="25">ត្រូវ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្ដាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​អោយ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។</verse>
				<verse number="26">មិន​ត្រូវ​យក​រូប​ព្រះ​ក្លែងក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="8">
				<verse number="1">«ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី ដែល​ ព្រះអម្ចាស់ ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="2">ចូរ​នឹក​ចាំ​ថា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អោយ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន​នេះ អស់​រយៈ​ពេល​សែសិប​ឆ្នាំ ដើម្បី​អោយ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះអង្គ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ឬ​យ៉ាង​ណា។</verse>
				<verse number="3">ព្រះអង្គ​បាន​អោយ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​អោយ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀនប្រដៅ​អោយ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយសារ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ ព្រះអម្ចាស់ ។​</verse>
				<verse number="4">ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នេះ សម្លៀកបំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។</verse>
				<verse number="5">ចូរ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។</verse>
				<verse number="6">ចូរ​កាន់​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះអង្គ»។</verse>
				<verse number="7">« ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។</verse>
				<verse number="8">ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។</verse>
				<verse number="9">នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។</verse>
				<verse number="10">ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះគុណ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​អោយ​អ្នក។</verse>
				<verse number="11">ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ​បញ្ជា វិន័យ និង​ច្បាប់​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="12">ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំនៅដ្ឋាន</verse>
				<verse number="13">ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន</verse>
				<verse number="14">ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួតអាង ហើយ​ភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។</verse>
				<verse number="15">ព្រះអង្គ​បាន​អោយ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន​ដ៏​ធំធេង គួរ​អោយ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យាដំរី ជា​វាល​ហួតហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សំរាប់​អ្នក។</verse>
				<verse number="16">ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​អោយ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូនតា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះអង្គ​ធ្វើ​អោយ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។​</verse>
				<verse number="17">មិន​ត្រូវ​គិត​ថា អ្នក​មាន​សម្បត្តិ​​ដោយសារ​កម្លាំង និង​ស្នាដៃ​របស់​អ្នក​ផ្ទាល់។</verse>
				<verse number="18">ចូរ​នឹក​ចាំ​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​ប្រទាន​អោយ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធមេត្រី* ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក ដូច​ព្រះអង្គ​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។</verse>
				<verse number="19">ប្រសិន​បើ​អ្នក​បំភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ប្រសិន​បើ​អ្នក​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ខ្ញុំ​សូម​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ​ពុំខាន។</verse>
				<verse number="20">ពិត​មែន​ហើយ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូច​ប្រជាជាតិ​នានា ដែល​ព្រះអង្គ​បាន​ធ្វើ​អោយ​វិនាស​សូន្យ បាត់​ពី​មុខ​អ្នក​រាល់​គ្នា​ដែរ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">«អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជាជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។</verse>
				<verse number="2">ពួក​គេ​ជា​ប្រជាជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់​ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។</verse>
				<verse number="3">ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោសន្ធៅ​ ព្រះអង្គ​នឹង​កំទេច​ពួក​គេ ព្រះអង្គ​នឹង​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ ព្រះអម្ចាស់ ​បាន​សន្យា​ជា​មួយ​អ្នក។​</verse>
				<verse number="4">ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះអម្ចាស់ ​ប្រទាន​ស្រុក​នេះ​អោយ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះអម្ចាស់ ​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។​</verse>
				<verse number="5">អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ព្រះអង្គ​ក៏​ធ្វើ​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក។</verse>
				<verse number="6">ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជាជន​ដែល​មាន​ចិត្ត​រឹងរូស»។</verse>
				<verse number="7">«ចូរ​ចង​ចាំ កុំ​អោយ​ភ្លេច​ថា នៅ​វាល​រហោស្ថាន អ្នក​បាន​ធ្វើ​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​ជានិច្ច។</verse>
				<verse number="8">នៅ​ភ្នំ​ហោរែប​ អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។</verse>
				<verse number="9">នៅ​ពេល​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទទួល​បន្ទះ​ថ្ម គឺ​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី*​ដែល​ ព្រះអម្ចាស់ ​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ដោយ​មិន​បាន​បរិភោគ​អាហារ ឬ​ទឹក​ទេ។</verse>
				<verse number="10">ព្រះអម្ចាស់ ​ប្រគល់​បន្ទះ​ថ្ម​ពីរ​មក​អោយ​ខ្ញុំ ជា​បន្ទះ​ថ្ម​ចារ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មាន​ចែង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ពី​ក្នុង​ភ្លើង​មក​កាន់​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​អ្នក​ជួបជុំ​គ្នា។</verse>
				<verse number="11">សែសិប​ថ្ងៃ​សែសិប​យប់ ក្រោយ​ពេល​ខ្ញុំ​ឡើង​ទៅ​ជួប​ ព្រះអម្ចាស់ ព្រះអង្គ​ប្រទាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​នេះ​មក​ខ្ញុំ។</verse>
				<verse number="12">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បង្ហាញ​ដល់​ពួក​គេ​ដោយ​សិត​ធ្វើ​រូប​បដិមា​មួយ”។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: “យើង​បាន​ឃើញ​ថា ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​រឹងរូស។</verse>
				<verse number="14">ចូរ​ទុក​អោយ​យើង​បំផ្លាញ​ពួក​គេ និង​លុប​ឈ្មោះ​ពួក​គេ អោយ​បាត់​សូន្យ​ពី​ផែនដី រួច​យើង​នឹង​ធ្វើ​អោយ​មាន​ប្រជាជាតិ​មួយ​កើត​ចេញ​ពី​អ្នក ជា​ប្រជាជាតិ​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​ប្រជាជន​នេះ”។</verse>
				<verse number="15">ខ្ញុំ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​ទាំង​ពីរ​ផ្ទាំង។ ពេល​នោះ មាន​ភ្លើង​ពាសពេញ​លើ​ភ្នំ។</verse>
				<verse number="16">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ អ្នក​រាល់​គ្នា​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​ដែល​ ព្រះអម្ចាស់ ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។</verse>
				<verse number="17">ខ្ញុំ​ក៏​ចាប់​បន្ទះ​ថ្ម​មក​កាន់​ក្នុង​ដៃ​ទាំង​ពីរ ហើយ​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នោះ​អោយ​បែក នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា»។</verse>
				<verse number="18">«បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ អស់​រយៈ​ពេល​សែសិប​ថ្ងៃ​សែសិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="19">ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឃើញ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ និង​ក្រេវក្រោធ​ចំពោះ​អ្នក​រាល់​គ្នា រហូត​ដល់​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។ ប៉ុន្តែ នៅ​លើក​នេះ​ទៀត ព្រះអម្ចាស់ ​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ។</verse>
				<verse number="20">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​លោក​អើរ៉ុន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ ខ្ញុំ​ក៏​បាន​ទូលអង្វរ​ព្រះអង្គ​អោយ​លោក​អើរ៉ុន​ដែរ។</verse>
				<verse number="21">ខ្ញុំ​បាន​យក​រូប​កូន​គោ ដែល​ជា​ស្នាដៃ​នៃ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​នោះ ទៅ​ដុត​កំទេច​ក្នុង​ភ្លើង​អោយ​ម៉ដ្ដ​ដូច​ធូលី​ដី ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។</verse>
				<verse number="22">នៅ​តាបេរ៉ា នៅ​ម៉ាសា និង​នៅ​គីប្រូត-ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ដែរ។</verse>
				<verse number="23">ព្រះអម្ចាស់ ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​កាដែស-បារនា ថា “ចូរ​ទៅ​ចាប់​យក​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ចុះ!”។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ហើយ​ពុំ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="24">តាំង​ពី​ខ្ញុំ​ស្គាល់​អ្នក​រាល់​គ្នា​មក អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​ជានិច្ច។</verse>
				<verse number="25">ខ្ញុំ​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មាន​បំណង​បំផ្លាញ​អ្នក​រាល់​គ្នា។</verse>
				<verse number="26">ខ្ញុំ​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ​ថា: “បពិត្រ​ ព្រះជាអម្ចាស់ សូម​កុំ​បំផ្លាញ​ប្រជាជន​នេះ​ឡើយ។ ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​រំដោះ​ពួក​គេ ដោយ​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="27">សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​កុំ​ដាក់​ទោស​ប្រជាជន​នេះ ព្រោះ​តែ​ចិត្ត​រឹងរូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ</verse>
				<verse number="28">ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះអម្ចាស់ ​គ្មាន​អំណាច​នឹង​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោស្ថាន។</verse>
				<verse number="29">អ្នក​ទាំង​នេះ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​មក​ដោយ​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់ និង​ដោយ​តេជបារមី​របស់​ព្រះអង្គ”»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">«នៅ​គ្រា​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ដាប់​ថ្ម​ពីរ​បន្ទះ ដូច​បន្ទះ​ថ្ម​មុន រួច​ឡើង​ទៅ​ជួប​យើង​នៅ​លើ​ភ្នំ។ ចូរ​ធ្វើ​ហិប​មួយ​ពី​ឈើ​ដែរ។</verse>
				<verse number="2">យើង​នឹង​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចារឹក​លើ​បន្ទះ​ថ្ម​ពី​មុន នៅ​លើ​បន្ទះ​ថ្ម​ថ្មី ហើយ​អ្នក​ត្រូវ​ទុក​បន្ទះ​ថ្ម​នេះ​នៅ​ក្នុង​ហិប”។</verse>
				<verse number="3">ខ្ញុំ​ក៏​បាន​ធ្វើ​ហិប​មួយ​ពី​ឈើ​នាងនួន ហើយ​ដាប់​ថ្ម​ពីរ​បន្ទះ​ដូច​បន្ទះ​ថ្ម​មុន​ដែរ រួច​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ដោយ​កាន់​ថ្ម​ទាំង​ពីរ​បន្ទះ​ទៅ​ជា​មួយ​ផង។</verse>
				<verse number="4">ព្រះអម្ចាស់ ​បាន​ចារ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​បន្ទះ​ថ្ម​មុន លើ​បន្ទះ​ថ្ម​ថ្មី​នេះ គឺ​បទ​បញ្ជា​ទាំង​ដប់​ប្រការ​ ដែល​ព្រះអង្គ​បាន​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​លើ​ភ្នំ ក្នុង​ពេល​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា រួច​ហើយ​ ព្រះអម្ចាស់ ​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ​មក​អោយ​ខ្ញុំ។</verse>
				<verse number="5">ខ្ញុំ​ចុះ​ពី​ភ្នំ​មក​វិញ ដាក់​បន្ទះ​ថ្ម​នៅ​ក្នុង​ហិប​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​បន្ទះ​ថ្ម​ក៏​នៅ​ក្នុង​ហិប​នោះ​រហូត ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ខ្ញុំ»។</verse>
				<verse number="6">ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត-បេនេយ៉ាកាន​ឆ្ពោះ​ទៅ​ម៉ូសេរ៉ា។ នៅ​ទី​នោះ លោក​អើរ៉ុន​បាន​ទទួល​មរណភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេឡាសារ ជា​កូន បាន​ទទួល​មុខងារ​ជា​បូជាចារ្យ​បន្ត​ពី​លោក។</verse>
				<verse number="7">បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​គុតកូថា ហើយ​ចេញ​ពី​គុតកូថា ឆ្ពោះ​ទៅ​កាន់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ទឹក​អូរ​ច្រើន។</verse>
				<verse number="8">នៅ​គ្រា​នោះ ព្រះអម្ចាស់ ​បាន​ញែក​កុលសម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​អោយ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ ព្រះអម្ចាស់ អោយ​ពួក​គេ​បំរើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មាន​ព្រះបន្ទូល​ប្រាប់​ពួក​គេ។</verse>
				<verse number="10">«ខ្ញុំ​ស្ថិត​នៅ​លើ​ភ្នំ​ចំនួន​សែសិប​ថ្ងៃ សែសិប​យប់​ដូច​ពី​មុន។ ព្រះអម្ចាស់ ​យល់​ព្រម​ស្ដាប់​តាម​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​សា​ជា​ថ្មី ព្រះអង្គ​មិន​ចង់​បំផ្លាញ​អ្នក​ទេ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​ប្រជាជន​នេះ។ ចូរ​អោយ​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា នឹង​ប្រគល់​អោយ​ពួក​គេ”»។</verse>
				<verse number="12">ឥឡូវ​នេះ អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក សព្វ​ព្រះហឫទ័យ​អោយ​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​អោយ​អ្នក​ស្រឡាញ់ និង​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។</verse>
				<verse number="13">ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​ផ្សេងៗ​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភមង្គល។</verse>
				<verse number="14">ផ្ទៃ​មេឃ អាកាសវេហាស៍​ដ៏​ខ្ពស់​បំផុត និង​ផែនដី ព្រម​ទាំង​អ្វីៗ​នៅ​ទី​នោះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="15">ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ព្រះអម្ចាស់ ​ជំពាក់​ព្រះហឫទ័យ និង​ស្រឡាញ់​តែ​បុព្វបុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ព្រះអង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជពង្ស​របស់​ពួក​លោក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។</verse>
				<verse number="16">ចូរ​ថ្វាយ​ចិត្ត​គំនិត​ទៅ​ព្រះអង្គ​ ហើយ​កុំ​មាន​ចិត្ត​រឹងរូស​អោយ​សោះ</verse>
				<verse number="17">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ព្រះ​នានា ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ព្រះចេស្ដា និង​គួរ​អោយ​ស្ញែង​ខ្លាច។ ព្រះអង្គ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ក៏​មិន​ទទួល​សំណែន​ពី​នរណា​ដែរ។</verse>
				<verse number="18">ព្រះអង្គ​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀកបំពាក់​អោយ​ពួក​គេ។</verse>
				<verse number="19">អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។</verse>
				<verse number="20">«ចូរ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រូវ​គោរព​បំរើ​ព្រះអង្គ ជំពាក់​ចិត្ត​លើ​ព្រះអង្គ ហើយ​ស្បថ​ក្នុង​នាម​ព្រះអង្គ​តែ​ប៉ុណ្ណោះ។</verse>
				<verse number="21">ចូរ​លើក​តម្កើង​តែ​ព្រះអង្គ​ប៉ុណ្ណោះ ព្រះអង្គ​ជា​ព្រះ​របស់​អ្នក គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ចំណោម​អ្នក ដូច​អ្នក​បាន​ឃើញ​ស្រាប់។</verse>
				<verse number="22">កាល​បុព្វបុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិតសិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​អោយ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">«ត្រូវ​ស្រឡាញ់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ហើយ​ចូរ​ស្ដាប់​តាម​បង្គាប់ កាន់​តាម​ច្បាប់ វិន័យ និង​បទ​បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="2">ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="3">អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជាជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។</verse>
				<verse number="4">ព្រះអង្គ​បាន​ប្រហារ​កងទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចំបាំង ដោយ​ធ្វើ​អោយ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​គេ​បរាជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="5">ព្រះអង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។</verse>
				<verse number="6">ព្រះអង្គ​បាន​ប្រហារ​ដាថាន និង​អប៊ីរ៉ាម ជា​កូន​របស់​អេលាប ក្នុង​កុលសម្ព័ន្ធ​រូបេន ដោយ​អោយ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="7">អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ។</verse>
				<verse number="8">ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ</verse>
				<verse number="9">ហើយ​អោយ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ស្រុក ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​ប្រទាន​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​»។</verse>
				<verse number="10">«ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។</verse>
				<verse number="11">រីឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​ជា​ស្រុក​មាន​ភ្នំ និង​ជ្រលង​ភ្នំ ហើយ​មាន​ភ្លៀង​ស្រោច​ស្រព​ដី​ស្រែ​ចំការ។</verse>
				<verse number="12">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ស្រុក​នោះ គឺ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មើល​ថែ​ទាំ​ស្រុក​នោះ​ជានិច្ច។</verse>
				<verse number="13">ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ​បញ្ជា ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​គោរព​បំរើ​ព្រះអង្គ​អស់​ពី​ចិត្ត អស់​ពី​គំនិត</verse>
				<verse number="14">“យើង​នឹង​ប្រទាន​អោយ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ។ ពេល​នោះ អ្នក​នឹង​ប្រមូល​បាន​ភោគផល គឺ​ស្រូវ​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង។</verse>
				<verse number="15">យើង​នឹង​ធ្វើ​អោយ​ស្មៅ​ដុះ​នៅ​តាម​វាល​ស្មៅ សំរាប់​ហ្វូង​សត្វ​របស់​អ្នក​ដែរ។ ដូច្នេះ អ្នក​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌”។</verse>
				<verse number="16">ចូរ​ប្រយ័ត្ន កុំ​បណ្ដោយ​អោយ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វង្វេង​ចេញ​ពី​ព្រះអម្ចាស់ ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ​ឡើយ។</verse>
				<verse number="17">បើ​មិន​ដូច្នេះ​ទេ ព្រះអម្ចាស់ ​មុខ​ជា​ព្រះពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​បង្ខាំង​មេឃ មិន​អោយ​បង្អុរ​ភ្លៀង រីឯ​ដី​ក៏​មិន​បង្កើត​ភោគផល ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​យ៉ាង​ឆាប់ៗ នៅ​ក្នុង​ស្រុក​ដ៏​ល្អ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​អ្នក​រាល់​គ្នា។​</verse>
				<verse number="18">ត្រូវ​ទុក​អោយ​ព្រះបន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជានិច្ច។ ត្រូវ​ចង​ព្រះបន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="19">ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះបន្ទូល​នេះ គឺ​ត្រូវ​និយាយ​អោយ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។</verse>
				<verse number="20">ចូរ​សរសេរ​ព្រះបន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។</verse>
				<verse number="21">ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ​សន្យា​យ៉ាង​ម៉ឺងម៉ាត់​​ថា ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។</verse>
				<verse number="22">ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​អោយ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះអង្គ</verse>
				<verse number="23">ព្រះអម្ចាស់ ​នឹង​បណ្ដេញ​ប្រជាជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជាជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។</verse>
				<verse number="24">អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​លើ​កន្លែង​ណា ដី​កន្លែង​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ព្រំប្រទល់​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ចាប់​ពី​វាល​រហោស្ថាន រហូត​ដល់​ស្រុក​លីបង់ និង​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="25">គ្មាន​នរណា​ម្នាក់​អាច​តទល់​នឹង​អ្នក​រាល់​គ្នា​ឡើយ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​ធ្វើ​អោយ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ឆ្លង​កាត់ ភិតភ័យ និង​កោត​ខ្លាច​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា។​</verse>
				<verse number="26">ឥឡូវ​នេះ ខ្ញុំ​ដាក់​ព្រះពរ និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ជ្រើស​រើស។</verse>
				<verse number="27">ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ព្រះពរ។</verse>
				<verse number="28">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទៅ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​បណ្ដាសា​មិន​ខាន។</verse>
				<verse number="29">ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ព្រះពរ​នៅ​លើ​ភ្នំ​កេរិស៊ីម និង​បណ្ដាសា​នៅ​លើ​ភ្នំ​អេបាល។</verse>
				<verse number="30">ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ាបា ទល់​មុខ​នឹង​គីលកាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។</verse>
				<verse number="31">អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ចាប់​យក​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ រួច​ហើយ​ត្រូវ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចាប់​យក​នោះ។</verse>
				<verse number="32">អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">«នេះ​ជា​ច្បាប់ និង​វិន័យ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​អោយ​ទុក​ជា​កម្មសិទ្ធិ។</verse>
				<verse number="2">ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ប្រជាជាតិ​នានា​ថ្វាយ​សក្ការបូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​អោយ​នៅ​សល់​ឡើយ។</verse>
				<verse number="3">ចូរ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កំទេច​ស្ដូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នានា​អោយ​អស់​ពី​កន្លែង​នោះ​ផង។</verse>
				<verse number="4">ក្នុង​ការ​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តំរាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​កន្លែង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="6">ត្រូវ​យក​តង្វាយ​ដុត​ទាំង​មូល* យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះអង្គ​នៅ​កន្លែង​នោះ។</verse>
				<verse number="7">ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា ដោយសារ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។</verse>
				<verse number="8">នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ</verse>
				<verse number="9">ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខសាន្ត ជា​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ជា​កេរមត៌ក​នៅ​ឡើយ​ទេ។</verse>
				<verse number="10">អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា ទុក​ជា​កេរមត៌ក។ ព្រះអង្គ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក ដោយ​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត។</verse>
				<verse number="11">ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="12">អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បំរើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="13">ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ</verse>
				<verse number="14">គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។</verse>
				<verse number="15">ក៏​ប៉ុន្តែ នៅ​គ្រប់​ទី​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​អោយ​អ្នក​ទៅ​រស់​នៅ អ្នក​អាច​សម្លាប់​សត្វ​បរិភោគ តាម​ចិត្ត​ប៉ងប្រាថ្នា។ មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​បរិសុទ្ធ​អាច​បរិភោគ​សាច់​នេះ ដូច​ជា​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។</verse>
				<verse number="16">ចំណែក​ឯ​ឈាម​វិញ កុំ​បរិភោគ​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។</verse>
				<verse number="17">រីឯ​តង្វាយ​មួយ​ភាគ​ដប់​ដែល​អ្នក​ត្រូវ​ថ្វាយ​ ព្រះអម្ចាស់ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​តង្វាយ​ផ្សេងៗ​ទៀត ដូច​ជា​តង្វាយ​លា​បំណន់ តង្វាយ​ស្ម័គ្រ​ចិត្ត និង​តង្វាយ​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។</verse>
				<verse number="18">ត្រូវ​បរិភោគ​តង្វាយ​ទាំង​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយសារ​ភោគផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។</verse>
				<verse number="19">ដរាប​ណា​អ្នក​រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក ចូរ​ប្រយ័ត្ន កុំ​បំភ្លេច​ពួក​លេវី​ឡើយ។</verse>
				<verse number="20">នៅ​ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​របស់​អ្នក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​ហើយ ប្រសិន​បើ​អ្នក​នឹក​ភ្នក​ចង់​បរិភោគ​សាច់ នោះ​អ្នក​អាច​បរិភោគ​តាម​ចិត្ត​ប៉ងប្រាថ្នា។</verse>
				<verse number="21">ប្រសិន​បើ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​សំរាប់​សំដែង​ព្រះនាម​ព្រះអង្គ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក នោះ​អ្នក​អាច​សម្លាប់​គោ ឬ​ចៀម​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​អ្នក តាម​របៀប​ដូច​ខ្ញុំ​បាន​បង្គាប់​ទុក រួច​បរិភោគ​សាច់​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ តាម​ចិត្ត​ប៉ងប្រាថ្នា។</verse>
				<verse number="22">ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្ដាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។</verse>
				<verse number="23">ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ដ្បិត​ឈាម​ជា​ជីវិត។ ដូច្នេះ មិន​ត្រូវ​បរិភោគ​ជីវិត​ជា​មួយ​សាច់​ឡើយ។</verse>
				<verse number="24">កុំ​បរិភោគ​ឈាម​អោយ​សោះ ចូរ​ចាក់​ឈាម​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក។</verse>
				<verse number="25">កុំ​បរិភោគ​ឈាម​អោយ​សោះ ធ្វើ​ដូច្នេះ អ្នក និង​កូន​ចៅ​របស់​អ្នក​នៅ​ជំនាន់​ក្រោយ មុខ​ជា​មាន​សុភមង្គល ដោយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="26">ចំណែក​ឯ​សត្វ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះអម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែល ព្រះអម្ចាស់ ​ជ្រើស​រើស។</verse>
				<verse number="27">ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញបូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។</verse>
				<verse number="28">ចូរ​ស្ដាប់ និង​កាន់​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក ដើម្បី​អោយ​អ្នក និង​កូន​ចៅ​របស់​អ្នក នៅ​ជំនាន់​ក្រោយ មាន​សុភមង្គល​រហូត​ត​ទៅ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ និង​អំពើ​ត្រឹម​ត្រូវ ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="29">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​កំចាត់​ប្រជាជាតិ​នានា​ចេញ​អស់​ពី​ស្រុក ដែល​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កាប់។ ពេល​នោះ អ្នក​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក រួច​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។</verse>
				<verse number="30">ពេល​ណា​ប្រជាជាតិ​ទាំង​នោះ​រលាយ​សូន្យ​បាត់​ពី​មុខ​របស់​អ្នក​ហើយ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នក​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ដោយ​យក​តំរាប់​តាម​ពួក​គេ។ មិន​ត្រូវ​សាក​សួរ​ចង់​ដឹង​អំពី​ព្រះ​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សួរ​អំពី​របៀប​ដែល​ពួក​គេ​គោរព​បំរើ​ព្រះ​របស់​ខ្លួន ក្នុង​គោល​បំណង​ធ្វើ​ដូច​ពួក​គេ​ដែរ។</verse>
				<verse number="31">មិន​ត្រូវ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក តាម​របៀប​ថ្វាយបង្គំ​ព្រះ​របស់​ប្រជាជាតិ​នានា​ឡើយ។ ប្រជាជាតិ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ដើម្បី​គោរព​បំរើ​ព្រះ​របស់​ខ្លួន​ជា​អំពើ​ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ។ សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ ក៏​ពួក​គេ​យក​ទៅ​ដុត​ជា​សក្ការបូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ។</verse>
				<verse number="32">ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​អ្វី​មួយ</verse>
				<verse number="2">បើ​ទី​សំគាល់ ឬ​ឫទ្ធិបាដិហារិយ៍​នោះ​កើត​មាន​មែន តែ​ជន​នោះ​បបួល​អ្នក​ទៅ​ជំពាក់​ចិត្ត និង​គោរព​បំរើ​ព្រះ​ដទៃ​ទៀត​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់</verse>
				<verse number="3">កុំ​ស្ដាប់​ពាក្យ​របស់​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចង់​ល្បងល​មើល​អ្នក​រាល់​គ្នា ដើម្បី​អោយ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។</verse>
				<verse number="4">ចូរ​ជំពាក់​ចិត្ត​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​កោត​ខ្លាច​ព្រះអង្គ កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ស្ដាប់​បង្គាប់​ព្រះអង្គ ហើយ​គោរព​បំរើ​ព្រះអង្គ និង​ស្រឡាញ់​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="5">រីឯ​ព្យាការី ឬ​គ្រូ​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​និយាយ​បំផុសបំផុល​ប្រជាជន អោយ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​ទាសភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="6">ប្រសិន​បើ​បង​ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់</verse>
				<verse number="7">គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំវិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្ដី</verse>
				<verse number="8">កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​អោយ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។</verse>
				<verse number="9">ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​ប្រហារ​តាម​ក្រោយ។</verse>
				<verse number="10">ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់ទាញ​អ្នក​អោយ​ចេញ​ឆ្ងាយ​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។</verse>
				<verse number="11">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="12">ក្នុង​បណ្ដា​ក្រុង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា</verse>
				<verse number="13">មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។</verse>
				<verse number="14">ពេល​នោះ អ្នក​ត្រូវ​ស៊ើបសួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​អោយច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន</verse>
				<verse number="15">ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ត្រូវ​កំទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ។</verse>
				<verse number="16">ចូរ​ប្រមូល​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទីលាន​ក្រុង រួច​ដុត​កំទេច​ក្រុង​ជា​មួយ​ទ្រព្យសម្បត្តិ​ទាំង​អស់​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។</verse>
				<verse number="17">កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ ព្រះអម្ចាស់ ​ឡើយ ដើម្បី​អោយ​ ព្រះអម្ចាស់ ​លែង​ព្រះពិរោធ។ ព្រះអង្គ​នឹង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​អោយ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក</verse>
				<verse number="18">ដ្បិត​អ្នក​ស្ដាប់​បង្គាប់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">«អ្នក​រាល់​គ្នា​ជា​បុត្រធីតា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ</verse>
				<verse number="2">ដ្បិត​អ្នក​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់»។</verse>
				<verse number="3">«កុំ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ​</verse>
				<verse number="4">សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន គឺ​មាន​គោ ចៀម និង​ពពែ</verse>
				<verse number="5">ឈ្លូស ក្ដាន់ រមាំង ពពែ​ភ្នំ ប្រើស ទន្សោង ទ្រាយ។</verse>
				<verse number="6">អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ទាំង​អស់​ដែល​មាន​ក្រចក​ជើង​ឆែក​ជា​ពីរ ហើយ​ជា​សត្វ​ទំពាអៀង។</verse>
				<verse number="7">ប៉ុន្តែ ក្នុង​ចំណោម​សត្វ​ដែល​ទំពាអៀង ឬ​សត្វ​ដែល​មាន​ក្រចក​ជើង​ឆែក​នោះ មិន​ត្រូវ​បរិភោគ​សត្វ​អូដ្ឋ ទន្សាយ​គល់ និង​ទន្សាយ​ថ្ម​ឡើយ ដ្បិត​សត្វ​ទាំង​នេះ​ទំពាអៀង តែ​គ្មាន​ក្រចក​ជើង​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="8">រីឯ​ជ្រូក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ ព្រោះ​វា​មាន​ក្រចក​ជើង​ឆែក តែ​មិន​ទំពាអៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គឺ​កុំ​បរិភោគ​សាច់​វា ហើយ​ក៏​កុំ​ប៉ះពាល់​ខ្មោច​វា​ដែរ។</verse>
				<verse number="9">ក្នុង​ចំណោម​សត្វ​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​អាច​បរិភោគ​ត្រី​ទាំង​អស់ ដែល​មាន​ព្រុយ និង​មាន​ស្រកា។</verse>
				<verse number="10">ចំណែក​ឯ​ត្រី​ដែល​គ្មាន​ព្រុយ និង​គ្មាន​ស្រកា កុំ​បរិភោគ​ឡើយ ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ។</verse>
				<verse number="11">អ្នក​អាច​បរិភោគ​សត្វ​ស្លាប​បរិសុទ្ធ​ទាំង​អស់។</verse>
				<verse number="12">ប៉ុន្តែ ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​មិន​អាច​បរិភោគ គឺ​ត្មាត ខ្លែងស្រាក និង​ខ្លែង</verse>
				<verse number="13">ល្អូត រអាត ស្ទាំង និង​ពពួក​សត្វ​ប្រភេទ​នេះ</verse>
				<verse number="14">ក្អែក​គ្រប់​ប្រភេទ</verse>
				<verse number="15">អូទ្រីច ទីទុយ រំពេ ប្រមង់ និង​ពពួក​សត្វ​ប្រភេទ​នេះ</verse>
				<verse number="16">គូក មៀម អក</verse>
				<verse number="17">ទុង ក្អែក​ទឹក ស្មោញ</verse>
				<verse number="18">កុក ក្រសារ និង​ពពួក​សត្វ​ប្រភេទ​នេះ ព្រម​ទាំង​ត្រសេះ និង​ប្រចៀវ។</verse>
				<verse number="19">អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ល្អិត​ដែល​មាន​ស្លាប​ទាំង​អស់ ជា​សត្វ​មិន​បរិសុទ្ធ គឺ​មិន​ត្រូវ​បរិភោគ​ឡើយ។</verse>
				<verse number="20">អ្នក​រាល់​គ្នា​បរិភោគ​បាន​តែ​សត្វ​ស្លាប​ណា​ដែល​បរិសុទ្ធ។</verse>
				<verse number="21">មិន​ត្រូវ​បរិភោគ​សាច់​សត្វ ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​អោយ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​បរិភោគ ឬ​លក់​អោយ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។</verse>
				<verse number="22">«រៀង​រាល់​ឆ្នាំ ត្រូវ​ញែក​ភោគផល​ពី​ស្រែ​ចំការ​របស់​អ្នក​ចំនួន​មួយ​ភាគ​ដប់ ទុក​ជា​តង្វាយ។</verse>
				<verse number="23">ត្រូវ​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់ ដែល​អ្នក​ញែក​ចេញ​ពី​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​អោយ​អ្នក​រៀន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រហូត​ត​ទៅ។</verse>
				<verse number="24">ប្រសិន​បើ​ផ្ទះ​របស់​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ ហើយ​អ្នក​មិន​អាច​ដឹក​ជញ្ជូន​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគផល​ដែល​អ្នក​បាន​ទទួល ដោយសារ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​ទេ​នោះ</verse>
				<verse number="25">ចូរ​លក់​តង្វាយ​មួយ​ភាគ​ដប់​របស់​អ្នក ហើយ​យក​ប្រាក់​ដែល​អ្នក​លក់​បាន ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។</verse>
				<verse number="26">ពេល​ទៅ​ដល់ អ្នក​អាច​ទិញ​អ្វីៗ​ដែល​អ្នក​ពេញ​ចិត្ត ដូច​ជា​គោ ចៀម ស្រា​ទំពាំងបាយជូរ ឬ​ស្រា​ផ្សេង​ទៀត គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​អ្នក​សប្បាយ​ចិត្ត រួច​បរិភោគ​ដោយ​រីករាយ​ជា​មួយ​ក្រុម​គ្រួសារ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="27">កុំ​ភ្លេច​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​ឡើយ ដ្បិត​គេ​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក​ទេ។</verse>
				<verse number="28">បី​ឆ្នាំ​ម្ដង ត្រូវ​យក​ភោគផល​ដែល​អ្នក​ទទួល​នៅ​ឆ្នាំ​ទី​បី ចំនួន​មួយ​ភាគ​ដប់ ចេញ​មក​ដាក់​ក្នុង​ក្រុង​ដែល​អ្នក​រស់​នៅ។</verse>
				<verse number="29">ពេល​នោះ ពួក​លេវី​ដែល​គ្មាន​ដី​ជា​ចំណែក​មត៌ក​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក នឹង​នាំ​គ្នា​មក​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">«ប្រាំពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។</verse>
				<verse number="2">ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំងឡាយ​ដែល​បាន​អោយ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ ព្រះអម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាមទារ​អោយ​អ្នក​ដទៃ ដែល​ជា​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។</verse>
				<verse number="3">អ្នក​អាច​ទាមទារ​អោយ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​អោយ​បង​ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។</verse>
				<verse number="4">ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។</verse>
				<verse number="5">ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="6">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​អោយ​ប្រជាជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួតត្រា​លើ​ប្រជាជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួតត្រា​លើ​អ្នក​ឡើយ។</verse>
				<verse number="7">ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ប្រសិន​បើ​មាន​បង​ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវីរវល់​ជួយ​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​អោយ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។​</verse>
				<verse number="9">ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង​ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ ព្រះអម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។</verse>
				<verse number="10">ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើសទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។</verse>
				<verse number="11">នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក អោយ​មាន​ចិត្ត​ទូលាយ​ដល់​បង​ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។</verse>
				<verse number="12">«ប្រសិន​បើ​មាន​បង​ប្អូន​របស់​អ្នក ដែល​ជា​ជន​ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី មក​លក់​ខ្លួន​អោយ​អ្នក ត្រូវ​អោយ​គេ​នៅ​បំរើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ដោះ​លែង​គេ​អោយ​ទៅ​វិញ​ចុះ។</verse>
				<verse number="13">ប៉ុន្តែ កុំ​ដោះ​លែង​គេ​អោយ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។</verse>
				<verse number="14">ត្រូវ​យក​ភោគផល​ជា​ព្រះពរ ដែល​អ្នក​ទទួល​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំងបាយជូរ ផ្ដល់​ជា​អំណោយ​ដល់​គេ​ផង។</verse>
				<verse number="15">ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។</verse>
				<verse number="16">ប្រសិន​បើ​ខ្ញុំ​បំរើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក</verse>
				<verse number="17">ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បំរើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បំរើ​របស់​អ្នក រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បំរើ​ដែរ។</verse>
				<verse number="18">ពេល​ដោះ​លែង​ខ្ញុំ​បំរើ អ្នក​មិន​ត្រូវ​នឹក​ស្ដាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​អោយ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។​</verse>
				<verse number="19">«ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សំរាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។</verse>
				<verse number="20">រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស។</verse>
				<verse number="21">ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាកស្នាម​កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ។</verse>
				<verse number="22">ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។</verse>
				<verse number="23">ប៉ុន្តែ កុំ​បរិភោគ​ឈាម​​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">«នៅ​ខែ​ចេត្រ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដ្បិត​នៅ​យប់​ខែ​ចេត្រ​នេះ​ហើយ ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="2">ចូរ​យក​ចៀម និង​គោ ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ឱកាស​បុណ្យ​ចម្លង នៅ​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="3">ក្នុង​អំឡុង​ពេល​បុណ្យ​នេះ​មិន​ត្រូវ​បរិភោគ​នំបុ័ង​ដែល​មាន​ដាក់​មេ​ឡើយ គឺ​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក រំលឹក​ពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​យ៉ាង​ប្រញាប់ប្រញាល់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ចង​ចាំ​អស់​មួយ​ជីវិត អំពី​គ្រា​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="4">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នោះ ក្នុង​ផ្ទះ​របស់​អ្នក និង​នៅ​លើ​ទឹក​ដី​ទាំង​មូល​របស់​អ្នក មិន​ត្រូវ​អោយ​មាន​មេដំបែ​ឡើយ រីឯ​សាច់​របស់​សត្វ​ដែល​អ្នក​សម្លាប់​ធ្វើ​យញ្ញបូជា​នៅ​ល្ងាច​ទី​មួយ ក៏​មិន​ត្រូវ​ទុក​មួយ​យប់​រហូត​ដល់​ព្រឹក​ដែរ។</verse>
				<verse number="5">អ្នក​មិន​អាច​ថ្វាយ​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​ត្រង់​កន្លែង​ណា​មួយ ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​មក​អ្នក​នោះ​ឡើយ</verse>
				<verse number="6">គឺ​ត្រូវ​ថ្វាយ​យញ្ញបូជា​នៃ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់ សំរាប់​ព្រះនាម​របស់​ព្រះអង្គ។ ចូរ​ថ្វាយ​យញ្ញបូជា​នៅ​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច គឺ​ចំ​នឹង​ពេល​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="7">ចូរ​ចំអិន​សាច់​ដែល​អ្នក​ថ្វាយ​ជា​យញ្ញបូជា ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​អ្នក​វិញ។</verse>
				<verse number="8">អ្នក​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បុណ្យ​ធំ សំរាប់​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មិន​ត្រូវ​ធ្វើ​កិច្ចការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ»។​</verse>
				<verse number="9">«ត្រូវ​គិត​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​ផ្ដើម​ច្រូត​ស្រូវ​ទៅ ចំនួន​ប្រាំពីរ​សប្ដាហ៍*</verse>
				<verse number="10">រួច​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​សប្ដាហ៍​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ ពេល​នោះ ចូរ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដោយ​គិត​តាម​ភោគផល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។</verse>
				<verse number="11">ត្រូវ​ជប់លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់លៀង​បែប​នេះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ទុក​ជា​ព្រះដំណាក់ សំរាប់​សំដែង​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="12">ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ»។​</verse>
				<verse number="13">«ពេល​ណា​អ្នក​បោក​បែន​ស្រូវ និង​ជាន់​ផ្លែ​ទំពាំងបាយជូរ​រួច​រាល់​ហើយ ចូរ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ* ចំនួន​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="14">ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ត្រូវ​ជប់លៀង​យ៉ាង​សប្បាយ​ជា​មួយ​កូន​ប្រុស​កូន​ស្រី អ្នក​បំរើ​ប្រុស​ស្រី និង​ពួក​លេវី ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។</verse>
				<verse number="15">ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ចំនួន​ប្រាំពីរ​ថ្ងៃ ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អោយ​អ្នក​ទទួល​ភោគផល​ច្រើន ហើយ​ប្រទាន​ពរ​អ្នក​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ អ្នក​នឹង​មាន​អំណរ​ឥត​ឧបមា។​</verse>
				<verse number="16">បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ត្រូវ​អោយ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។ ប៉ុន្តែ មិន​ត្រូវ​ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ដៃ​ទទេ​ឡើយ។</verse>
				<verse number="17">ម្នាក់ៗ​ត្រូវ​យក​តង្វាយ​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគផល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ»។</verse>
				<verse number="18">«ត្រូវ​តែងតាំង​អោយ​មាន​ចៅក្រម និង​អ្នក​ត្រួតត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជាជន​នៅ​តាម​កុលសម្ព័ន្ធ​នានា ដោយ​យុត្តិធម៌។</verse>
				<verse number="19">មិន​ត្រូវ​បំពាន​លើ​ច្បាប់ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់​ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​អោយ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​អោយ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ​។</verse>
				<verse number="20">ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​អោយ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ»។</verse>
				<verse number="21">«កុំ​ដំ​ឡើង​បង្គោល​ឈើ​នៃ​ព្រះអាសេរ៉ា​នៅ​ក្បែរ​អាសនៈ​ដែល​អ្នក​សង់​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ</verse>
				<verse number="22">ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្ដូប​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​គាប់​ព្រះហឫទ័យ​នោះ​ដែរ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">កុំ​យក​គោ ឬ​កូន​ចៀម ដែល​មាន​ស្លាកស្នាម ឬ​ពិការ ថ្វាយ​ជា​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ ដ្បិត​ព្រះអង្គ​ស្អប់​ខ្ពើម​យញ្ញបូជា​បែប​នេះ។</verse>
				<verse number="2">ក្នុង​ចំណោម​អ្នក ប្រហែល​ជា​មាន​ប្រុស​ម្នាក់ ឬ​ស្រី​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​គាប់​ព្រះហឫទ័យ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ក្នុង​ក្រុង​ដែល​ព្រះអង្គ​ប្រទាន​អោយ គឺ​អ្នក​នោះ​បំពាន​លើ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ</verse>
				<verse number="3">ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយបង្គំ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​​បាន​បង្គាប់។</verse>
				<verse number="4">ពេល​ណា​អ្នក​ឮ​ដំណឹង​នេះ ត្រូវ​ស៊ើបសួរ​អោយ​បាន​ច្បាស់​លាស់​ថា តើ​ការណ៍​នេះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​បញ្ជាក់​ថា ហេតុការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម​នេះ ពិត​ជា​កើត​មាន​នៅ​ស្រុក​អ៊ីស្រាអែល​មែន</verse>
				<verse number="5">ត្រូវ​នាំ​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ទៅ​មាត់​ទ្វារ​ក្រុង ហើយ​យក​ដុំ​ថ្ម​គប់ រហូត​ទាល់​តែ​ស្លាប់។</verse>
				<verse number="6">ជន​ជាប់​ចោទ​នោះ​មាន​ទោស​ដល់​ស្លាប់ ល្គឹកណា​តែ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ធ្វើ​ជា​សាក្សី។ ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​ប្រហារ​ជីវិត​ជន​ជាប់​ចោទ​នោះ​ឡើយ។</verse>
				<verse number="7">សាក្សី​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​អ្នក​នោះ​មុន​គេ បន្ទាប់​មក ទើប​ប្រជាជន​គប់​តាម​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា»។</verse>
				<verse number="8">«ចំពោះ​ឃាតកម្ម ការ​ប្ដឹង​ផ្ដល់​គ្នា និង​ការ​វាយ​គ្នា​អោយ​មាន​របួស ជា​ករណី​ដែល​ពិបាក​កាត់​ក្ដី នៅ​ក្នុង​ក្រុង​របស់​អ្នក ត្រូវ​នាំ​យក​រឿង​នេះ​ទៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។</verse>
				<verse number="9">អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជាចារ្យ​លេវី និង​ចៅក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។</verse>
				<verse number="10">ចូរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដែល​លោក​ទាំង​នោះ​ប្រាប់​អ្នក នៅ​កន្លែង​ ព្រះអម្ចាស់ ​ជ្រើស​រើស។ ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​ណែនាំ​អោយ​បាន​ឥត​ខ្ចោះ។</verse>
				<verse number="11">ចូរ​ធ្វើ​អោយ​ត្រឹម​ត្រូវ​តាម​ក្រឹត្យវិន័យ ដែល​លោក​ទាំង​នោះ​ណែនាំ និង​ការ​វិនិច្ឆ័យ​ដែល​ពួក​លោក​បាន​សំរេច គឺ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ពួក​លោក​អារ​កាត់ ឥត​លំអៀង​ឡើយ​។</verse>
				<verse number="12">អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បូជាចារ្យ* ដែល​បាន​ទទួល​តំណែង​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ឬ​មិន​ស្ដាប់​ពាក្យ​របស់​ចៅក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="13">ប្រជាជន​ទាំង​អស់​ឮ​ដំណឹង​នេះ គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ហ៊ាន​តាំង​ចិត្ត​មានះ​បែប​នេះ​ទៀត​ឡើយ»។</verse>
				<verse number="14">«ពេល​ណា​អ្នក​ចូល​ទៅ​ដល់​ស្រុក​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ពេល​ណា​អ្នក​កាន់​កាប់​ស្រុក និង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ហើយ ប្រហែល​ជា​អ្នក​នឹក​ចង់​បាន​ស្ដេច​មួយ​អង្គ​គ្រប់គ្រង​លើ​អ្នក ដូច​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ដែរ។</verse>
				<verse number="15">អ្នក​ត្រូវ​តែងតាំង​ស្ដេច ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែងតាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែងតាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។</verse>
				<verse number="16">ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​សេះ​ច្រើន ហើយ​ក៏​មិន​ត្រូវ​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​សេះ​អោយ​ច្រើន​ដែរ ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ថា “មិន​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ”។</verse>
				<verse number="17">ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។​</verse>
				<verse number="18">ពេល​ណា​ស្ដេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​អោយ​ស្ដេច​យក​ក្រឹត្យវិន័យ​នេះ​ពី​បូជាចារ្យ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។</verse>
				<verse number="19">សៀវភៅ​នេះ​ត្រូវ​នៅ​ជាប់​ជា​មួយ​ស្ដេច​ជានិច្ច ហើយ​ស្ដេច​អាន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត ដើម្បី​រៀន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រម​ទាំង​កាន់ ហើយ​ប្រតិបត្តិ​ក្រឹត្យវិន័យ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​គម្ពីរ​វិន័យ​នេះ។</verse>
				<verse number="20">ធ្វើ​ដូច្នេះ ស្ដេច​នឹង​គ្មាន​គំនិត​តម្កើង​ខ្លួន​ខ្ពស់​ជាង​ជន​រួម​ជាតិ​ឡើយ ហើយ​ក៏​មិន​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយ​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្ដាំ​ដែរ ដើម្បី​អោយ​ស្ដេច និង​រាជវង្ស​របស់​ស្ដេច គ្រង​រាជ្យ​បាន​យូរ​ឆ្នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">«ពួក​បូជាចារ្យ​លេវី និង​កុលសម្ព័ន្ធ​លេវី​ទាំង​មូល គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​ពួក​គេ​មាន​តែ​អាហារ​ពី​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ដែល​ប្រជាជន​យក​មក​ថ្វាយ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ។</verse>
				<verse number="2">ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​ផ្ទាល់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ស្រាប់។</verse>
				<verse number="3">ពេល​ប្រជាជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញបូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជាចារ្យ។</verse>
				<verse number="4">ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជាចារ្យ</verse>
				<verse number="5">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជាចារ្យ និង​ពូជពង្ស​របស់​លោក ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល អោយ​នៅ​បំរើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="6">ប្រសិន​បើ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ​ជ្រើស​រើស</verse>
				<verse number="7">គាត់​អាច​បំពេញ​មុខងារ​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទីសក្ការៈ​នោះ</verse>
				<verse number="8">ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។</verse>
				<verse number="9">«កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ មិន​ត្រូវ​រៀន​យក​តំរាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។</verse>
				<verse number="10">ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​។ មិន​ត្រូវ​អោយ​មាន​នរណា​ម្នាក់ បញ្ជាន់​រូប ទស្សន៍ទាយ ប្រព្រឹត្ត​មន្តអាគម ឬ​អំពើ​អាបធ្មប់</verse>
				<verse number="11">ធ្វើ​អំពើ ហើយ​ក៏​មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ទៅ​រក​គ្រូ​ទាយ មើល​ជោគរាសី និង​ខាប​ព្រលឹង​ដែរ</verse>
				<verse number="12">ដ្បិត​ ព្រះអម្ចាស់ ​ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​មនុស្ស​គួរ​ស្អប់​ខ្ពើម។ ព្រោះ​តែ​ប្រជាជាតិ​នានា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ហើយ បាន​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក។</verse>
				<verse number="13">អ្នក​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ជានិច្ច។</verse>
				<verse number="14">ប្រជាជាតិ​ទាំងឡាយ​ដែល​អ្នក​នឹង​ដេញ​ចេញ​ពី​ទឹក​ដី តែងតែ​ស្ដាប់​ពាក្យ​របស់​គ្រូ​ទស្សន៍ទាយ និង​គ្រូ​ធ្មប់។ ចំណែក​ឯ​អ្នក​វិញ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​អោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។</verse>
				<verse number="15">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ក្នុង​ចំណោម​អ្នក ហើយ​លោក​ជា​បង​ប្អូន​របស់​អ្នក។ ចូរ​នាំ​គ្នា​ស្ដាប់​តាម​ព្យាការី​នោះ​ចុះ</verse>
				<verse number="16">ដ្បិត​នៅ​ថ្ងៃ​អ្នក​ជួបជុំ​គ្នា​នៅ​ហោរែប អ្នក​បាន​ទូល​សូម​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បែប​នេះ​ឯង គឺ​អ្នក​ពោល​ថា “សូម​កុំ​អោយ​យើង​ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ត​ទៅ​ទៀត ហើយ​ក៏​កុំ​អោយ​យើង​ខ្ញុំ​ឃើញ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​ដែរ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់”។</verse>
				<verse number="17">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សេចក្ដី​ដែល​ពួក​គេ​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="18">យើង​នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​អ្នក ងើប​ឡើង​ពី​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន យើង​នឹង​ដាក់​ព្រះបន្ទូល​របស់​យើង​ក្នុង​មាត់​របស់​ព្យាការី​នោះ លោក​នឹង​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់។</verse>
				<verse number="19">អ្នក​ណា​មិន​ស្ដាប់​ពាក្យ​ដែល​លោក​ថ្លែង ក្នុង​នាម​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​នោះ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្យាការី​ណា​ម្នាក់​ហ៊ាន​ថ្លែង​ពាក្យ​អ្វី​មួយ​ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​អោយ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​នាម​ព្រះ​ដទៃ​ទៀត ព្យាការី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។</verse>
				<verse number="21">អ្នក​ប្រហែល​ជា​សួរ​ថា តើ​ធ្វើ​ដូច​ម្ដេច​អោយ​ដឹង​ថា ពាក្យ​ណា​មួយ​ដែល​មិន​មែន​មក​ពី​ ព្រះអម្ចាស់ ។</verse>
				<verse number="22">ពេល​ព្យាការី​ណា​ម្នាក់​ថ្លែង​ពាក្យ​ក្នុង​នាម​របស់​ ព្រះអម្ចាស់ តែ​មិន​ឃើញ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង ដូច​ពាក្យ​គេ​ប្រកាស​ទេ បាន​សេចក្ដី​ថា​ពាក្យ​នោះ​មិន​មែន​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទេ។ ព្យាការី​នោះ​ហ៊ាន​និយាយ​ដោយ​ចិត្ត​ឯង ដូច្នេះ កុំ​ខ្លាច​គេ​អោយ​សោះ»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">«ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បំផ្លាញ​ប្រជាជាតិ​នានា​ចេញ​ពី​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក ពេល​ណា​អ្នក​ដណ្ដើម​ទឹក​ដី​បាន​ពី​ពួក​គេ ហើយ​រស់​នៅ​ក្នុង​ក្រុង និង​ផ្ទះ​របស់​ពួក​គេ​ហើយ</verse>
				<verse number="2">អ្នក​ត្រូវ​ញែក​ក្រុង​បី នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​កាន់​កាប់។</verse>
				<verse number="3">ត្រូវ​បែង​ចែក​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​នោះ ជា​បី​តំបន់ ហើយ​រៀបចំ​អោយ​មាន​ផ្លូវ​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​អោយ​អ្នក​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ទាំង​បី។​</verse>
				<verse number="4">អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ជា​មួយ​បុរស​ម្នាក់​ទៀត</verse>
				<verse number="5">ពេល​គាត់​លើក​ពូថៅ​កាប់​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​គូកន​របស់​ខ្លួន​បណ្ដាល​អោយ​ស្លាប់។ ពេល​នោះ គាត់​អាច​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ខ្លួន។</verse>
				<verse number="6">ធ្វើ​ដូច្នេះ ដោយ​ផ្លូវ​ឆ្ងាយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ហើយ​កំពុង​តែ​ខឹង​ជា​ខ្លាំង ពុំ​អាច​ដេញ​តាម​គាត់​ទាន់ និង​សម្លាប់​គាត់​ឡើយ ដ្បិត​បុរស​នេះ​មិន​ត្រូវ​មាន​ទោស​ដល់​ស្លាប់​ទេ ព្រោះ​គាត់​ពុំ​បាន​សម្លាប់​គេ​ដោយ​ចិត្ត​ស្អប់។</verse>
				<verse number="7">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​អោយ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។</verse>
				<verse number="8">ប្រសិន​បើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​អោយ​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ប្រគល់​អោយ​បុព្វបុរស​របស់​អ្នក</verse>
				<verse number="9">អ្នក​ត្រូវ​បន្ថែម​ក្រុង​បី​ទៀត​ពី​លើ​ក្រុង​បី​នោះ។ ប៉ុន្តែ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​ស្រឡាញ់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។</verse>
				<verse number="10">ធ្វើ​ដូច្នេះ នឹង​គ្មាន​ការ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ នៅ​ក្នុង​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក ទុក​ជា​កេរមត៌ក​ឡើយ ហើយ​អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។</verse>
				<verse number="11">ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជំរក​ណា​មួយ​ក៏​ដោយ</verse>
				<verse number="12">ពួក​ព្រឹទ្ធាចារ្យ*​របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​អោយ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​អោយ​អ្នក​ដែល​មាន​សិទ្ធិ​សងសឹក ដើម្បី​អោយ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="13">កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​អោយ​អស់​ពី​ទឹក​ដី​អ៊ីស្រាអែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។</verse>
				<verse number="14">«ពេល​ណា​អ្នក​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ​ទុក​ជា​កេរមត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។</verse>
				<verse number="15">«ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។</verse>
				<verse number="16">ពេល​សាក្សី​ក្លែងក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ</verse>
				<verse number="17">អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជាចារ្យ* និង​ចៅក្រម​ដែល​កាន់​មុខ​តំណែង នៅ​ពេល​នោះ។</verse>
				<verse number="18">ចៅក្រម​ត្រូវ​សាក​សួរ​អោយ​បាន​ល្អិតល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង​ប្អូន​របស់​ខ្លួន</verse>
				<verse number="19">នោះ​ត្រូវ​ដាក់​ទោស​គាត់​ដូច​គាត់​បាន​គ្រោង​ទុក សំរាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។</verse>
				<verse number="20">អ្នក​ឯ​ទៀតៗ​ឮ​ដំណឹង​នេះ​គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​ទៀត​ឡើយ។</verse>
				<verse number="21">កុំ​អាណិត​អាសូរ​អ្នក​មាន​ទោស​អោយ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​អោយ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">«ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​គង់​នៅ​ជា​មួយ​អ្នក។</verse>
				<verse number="2">មុន​ពេល​ចូល​ប្រយុទ្ធ បូជាចារ្យ*​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​មុខ​ពល​ទាហាន ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ដូច​ត​ទៅ:</verse>
				<verse number="3">“អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ភ័យ​ខ្លាច ញ័រ​រន្ធត់ និង​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ជ័យជំនះ”។</verse>
				<verse number="5">បន្ទាប់​មក ពួក​មេទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។</verse>
				<verse number="6">បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំងបាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។</verse>
				<verse number="7">បើ​នរណា​ម្នាក់​មាន​គូដណ្ដឹង តែ​មិន​ទាន់​បាន​រៀបការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរភូមិ រួច​មាន​ម្នាក់​ទៀត​រៀបការ​នឹង​នាង”។</verse>
				<verse number="8">នាយ​ទាហាន​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​អោយ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​អោយ​បង​ប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។</verse>
				<verse number="9">ពេល​មេទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​អោយ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។</verse>
				<verse number="10">«ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​អោយ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។</verse>
				<verse number="11">ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​អោយ​អ្នក​ចូល ប្រជាជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បំរើ​អ្នក។</verse>
				<verse number="12">ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោមព័ទ្ធ​ទីក្រុង</verse>
				<verse number="13">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។</verse>
				<verse number="14">ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីក្រុង អ្នក​អាច​រឹប​អូស​ជា​ជយភ័ណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។</verse>
				<verse number="15">អ្នក​ត្រូវ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជាជាតិ​ទាំង​នេះ​ទេ។</verse>
				<verse number="16">រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំងឡាយ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរមត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​អោយ​នរណា​ម្នាក់​សោះ​ឡើយ</verse>
				<verse number="17">គឺ​អ្នក​ត្រូវ​បំផ្លាញ​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​ទុក។</verse>
				<verse number="18">ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា អោយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="19">ប្រសិន​បើ​អ្នក​ឡោមព័ទ្ធ​ទីក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​យក​ពូថៅ​កាប់​បំផ្លាញ​ដើម​ឈើ នៅ​ទី​នោះ​ឡើយ។ ត្រូវ​បរិភោគ​ផ្លែ​ឈើ​នោះ គឺ​កុំ​កាប់​វា​ចោល​អោយ​សោះ ដ្បិត​ដើម​ឈើ​នៅ​តាម​ចំការ​មិន​មែន​ជា​មនុស្ស​ទេ ដូច្នេះ កុំ​ធ្វើ​សឹក​នឹង​ដើម​ឈើ​ទាំង​នោះ។</verse>
				<verse number="20">ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ជញ្ជាំង ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">«នៅ​ក្នុង​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាកសព​នរណា​ម្នាក់​នៅ​តាម​ចំការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ</verse>
				<verse number="2">ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​ចៅក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាកសព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំវិញ។</verse>
				<verse number="3">កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាកសព​ជាង​គេ ពួក​ព្រឹទ្ធាចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​អោយ​ធ្វើ​ការ​នៅ​ឡើយ។</verse>
				<verse number="4">ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។</verse>
				<verse number="5">ពេល​នោះ ពួក​បូជាចារ្យ*​ពី​កុលសម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជាចារ្យ​អោយ​នៅ​បំរើ​ព្រះអង្គ និង​អោយ​ពរ​ប្រជាជន ក្នុង​ព្រះនាម​ព្រះអង្គ។ ពេល​ប្រជាជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជាចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="6">ព្រឹទ្ធាចារ្យ​របស់​ក្រុង​ដែល​នៅ​ជិត​សាកសព ត្រូវ​នាំ​គ្នា​លាង​ដៃ​ពី​លើ​គោ​ញី ដែល​គេ​វាយ​បំបាក់​ក​នៅ​ក្នុង​ជ្រោះ</verse>
				<verse number="7">ទាំង​ប្រកាស​ថា “យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​ឃាត​ជន​រង​គ្រោះ​នេះ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃើញ​នរណា​ធ្វើ​ឃាត​គេ​ដែរ។</verse>
				<verse number="8">ព្រះអម្ចាស់ ​អើយ សូម​លើកលែង​ទោស​អ៊ីស្រាអែល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​រួច​ពី​បាប​ផង។ សូម​កុំ​អោយ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាតកម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាតកម្ម​នេះ​ទេ។</verse>
				<verse number="9">រីឯ​អ្នក​វិញ ត្រូវ​លុប​បំបាត់​ការ​សម្លាប់​ជន​ស្លូត​ត្រង់​អោយ​អស់​ពី​ចំណោម​អ្នក ហើយ​ប្រព្រឹត្ត​តែ​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ »។</verse>
				<verse number="10">«ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ប្រសិន​បើ​ ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក​គេ​មក​ជា​ឈ្លើយ</verse>
				<verse number="11">ក្នុង​ចំណោម​ស្ត្រីៗ​ដែល​អ្នក​ចាប់​មក​ជា​ឈ្លើយ អ្នក​ប្រហែល​ជា​ឃើញ​ស្ត្រី​ម្នាក់​មាន​រូប​ឆោម​ស្អាត ហើយ​អ្នក​ចាប់​ចិត្ត​ស្រឡាញ់ ចង់​បាន​នាង​មក​ធ្វើ​ជា​ភរិយា</verse>
				<verse number="12">ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​អោយ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង</verse>
				<verse number="13">នាង​ត្រូវ​ប្ដូរ​សម្លៀកបំពាក់ ដែល​នាង​ស្លៀក នៅ​ពេល​គេ​ចាប់​នាង​មក​ជា​ឈ្លើយ​សឹក​ចេញ​ នាង​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​យំ​កាន់​ទុក្ខ​ឪពុកម្ដាយ​របស់​ខ្លួន អស់​រយៈ​ពេល​មួយ​ខែ។ បន្ទាប់​មក អ្នក​អាច​ចូល​ទៅ​ជិត​នាង រៀបការ​ជា​មួយ​នាង ហើយ​នាង​នឹង​ទៅ​ជា​ភរិយា​របស់​អ្នក។</verse>
				<verse number="14">ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ ចូរ​អោយ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បំរើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។</verse>
				<verse number="15">«ប្រសិន​បើ​បុរស​ម្នាក់​មាន​ភរិយា​ពីរ គាត់​ស្រឡាញ់​ភរិយា​មួយ​ខ្លាំង​ជាង​ភរិយា​មួយ​ទៀត​ ហើយ​នាង​ទាំង​ពីរ​មាន​កូន​ប្រុស​ដូច​គ្នា តែ​កូន​ច្បង​ជា​កូន​របស់​នាង​ដែល​គាត់​មិន​សូវ​ស្រឡាញ់។</verse>
				<verse number="16">នៅ​ពេល​ចែក​កេរមត៌ក​អោយ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង អោយ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។</verse>
				<verse number="17">គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​អោយ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯកសិទ្ធិ​ជា​កូន​ច្បង»។</verse>
				<verse number="18">«ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​រឹងរូស​បះបោរ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ទោះ​បី​ឪពុកម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល</verse>
				<verse number="19">ឪពុកម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធាចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។</verse>
				<verse number="20">ឪពុកម្ដាយ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹងរូស ហើយ​បះបោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិលខូចជា​មនុស្ស​ប្រមឹក”។</verse>
				<verse number="21">ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។</verse>
				<verse number="22">«ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ទោស​ដល់​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត ដោយ​ព្យួរ​ក</verse>
				<verse number="23">កុំ​ទុក​សាកសព​អ្នក​នោះ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ​ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ ក ទទួល​បណ្ដាសា​ពី​ព្រះជាម្ចាស់​។ ដូច្នេះ មិន​ត្រូវ​ធ្វើ​អោយ​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ»។</verse>
			</chapter>
			<chapter number="22">
				<verse number="1">«ប្រសិន​បើ​អ្នក​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​អ្នក​វង្វេង កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ តែ​ត្រូវ​នាំ​សត្វ​នោះ​ទៅ​អោយ​ម្ចាស់​វា​វិញ កុំ​បី​អាក់ខាន​ឡើយ។</verse>
				<verse number="2">ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​អោយ​គេ​ចុះ។</verse>
				<verse number="3">ចំពោះ​សត្វ​លា សម្លៀកបំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង​ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។</verse>
				<verse number="4">ប្រសិន​បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​អ្នក ធ្លាក់​ទៅ​ក្នុង​ស្នាម​ភ្លោះ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ តែ​ត្រូវ​ជួយ​គេ​អូស​សត្វ​នោះ​អោយ​ឡើង​មក​វិញ»។</verse>
				<verse number="5">«ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។</verse>
				<verse number="6">ពេល​ធ្វើ​ដំណើរ នៅ​តាម​ផ្លូវ ប្រសិន​បើ​អ្នក​ឃើញ​សំបុក​សត្វ​នៅ​លើ​ដើម​ឈើ ឬ​នៅ​ផ្ទាល់​ដី ហើយ​ឃើញ​កូន​សត្វ ឬ​ពង​សត្វ ដែល​មាន​មេ​វា​កំពុង​តែ​ក្រាប នោះ​មិន​ត្រូវ​យក​ទាំង​មេ ទាំង​កូន​ឡើយ។</verse>
				<verse number="7">ចូរ​ទុក​អោយ​មេ​វា​ហើរ​ទៅ​ចុះ គឺ​យក​តែ​កូន​របស់​វា​ប៉ុណ្ណោះ​បាន​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល ព្រម​ទាំង​មាន​អាយុ​យឺនយូរ។</verse>
				<verse number="8">ប្រសិន​បើ​អ្នក​សង់​ផ្ទះ​ថ្មី ត្រូវ​ធ្វើ​បង្កាន់​ដៃ​ព័ទ្ធ​ជុំវិញ​ដំបូល​ផ្ទះ​ ក្រែង​លោ​មាន​នរណា​ម្នាក់​ធ្លាក់​ពី​លើ​ដំបូល​បណ្ដាល​អោយ​អ្នក​មាន​ទោស ព្រោះ​តែ​ផ្ទះ​នោះ។</verse>
				<verse number="9">មិន​ត្រូវ​ព្រោះ​ពូជ​អ្វី​ផ្សេង ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​យក​ដំណាំ​ទាំង​អស់​ថ្វាយ​ព្រះជាម្ចាស់ គឺ​ទាំង​ពូជ​ផ្សេង​ដែល​អ្នក​ព្រោះ ទាំង​ផល​ទំពាំងបាយជូរ។</verse>
				<verse number="10">កុំ​ទឹម​គោ និង​លា អោយ​អូស​នង្គ័ល​ជា​មួយ​គ្នា​ឡើយ។</verse>
				<verse number="11">កុំ​ស្លៀក​សម្លៀកបំពាក់​ត្បាញ​ដោយ​អំបោះ​រោម​ចៀម និង​អំបោះ​ធ្មៃ លាយ​គ្នា​ឡើយ។​</verse>
				<verse number="12">ចូរ​ដេរ​ខ្សែ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​របស់​ក្រណាត់ ដែល​អ្នក​រុំ​ខ្លួន»។</verse>
				<verse number="13">«ប្រសិន​បើ​បុរស​ណា​យក​ស្ត្រី​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​រួម​រស់​ជា​មួយ​នាង តែ​ក្រោយ​មក គេ​បែរ​ជា​ឈប់​ស្រឡាញ់​នាង</verse>
				<verse number="14">រួច​ចាប់​តាំង​បរិហារ​កេរ្តិ៍​នាង​ថា “ខ្ញុំ​បាន​យក​នាង​នេះ​មក​ធ្វើ​ជា​ភរិយា ខ្ញុំ​បាន​រួម​រស់​ជា​មួយ​នាង ហើយ​ខ្ញុំ​ឃើញ​ថា នាង​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។</verse>
				<verse number="15">ឪពុកម្ដាយ​របស់​នាង​ត្រូវ​យក​ភស្ដុតាង​ពី​ភាព​ព្រហ្មចារី​របស់​នាង ទៅ​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ*​របស់​ទីក្រុង នៅ​ត្រង់​កន្លែង​កាត់​ក្ដី។</verse>
				<verse number="16">ឪពុក​របស់​នាង​ត្រូវ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធាចារ្យ​ថា៖ «ខ្ញុំ​បាន​លើក​កូន​ស្រី​ទៅ​អោយ​បុរស​នោះ​ធ្វើ​ជា​ភរិយា តែ​គេ​លែង​ស្រឡាញ់​នាង</verse>
				<verse number="17">គេ​បាន​បរិហារ​កេរ្តិ៍​របស់​នាង ដោយ​ពោល​ថា “ខ្ញុំ​ឃើញ​ថា​កូន​របស់​លោក​មិន​មែន​ជា​ស្ត្រី​ព្រហ្មចារី​ទេ”។ ក៏​ប៉ុន្តែ សូម​អស់​លោក​មើល​ចុះ នេះ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ថា កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​ស្ត្រី​ព្រហ្មចារី​មែន!»។ ឪពុកម្ដាយ​ត្រូវ​យក​សំពត់​របស់​នាង​បង្ហាញ​ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង។</verse>
				<verse number="18">ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស</verse>
				<verse number="19">ព្រោះ​គេ​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ត្រី​ព្រហ្មចារី​ម្នាក់​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​ព្រឹទ្ធាចារ្យ​ត្រូវ​ពិន័យ​អ្នក​នោះ​អោយ​បង់​ប្រាក់​មួយ​រយ​ណែន ទៅ​ឪពុក​របស់​នាង។ រីឯ​នាង​វិញ នាង​នៅ​តែ​ជា​ភរិយា​របស់​អ្នក​នោះ​អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​នោះ​ជា​ការ​ពិត​មែន គឺ​ប្រសិន​បើ​គេ​រក​បាន​ភស្ដុតាង​ថា នាង​មិន​នៅ​ព្រហ្មចារី​ទេ</verse>
				<verse number="21">គេ​ត្រូវ​នាំ​ស្ត្រី​នោះ​ទៅ​មាត់​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​អ្នក​ស្រុក​ត្រូវ​នាំ​គ្នា​យក​ដុំ​ថ្ម​គប់​សម្លាប់​នាង ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នៅ​ស្រុក​អ៊ីស្រាអែល ដោយ​បង្ខូច​ខ្លួន​នៅ​ពេល​រស់​ក្នុង​ផ្ទះ​របស់​ឪពុក។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។</verse>
				<verse number="22">ប្រសិន​បើ​គេ​តាម​ទាន់​បុរស​ម្នាក់ ដែល​កំពុង​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ជន​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ទាំង​បុរស​ដែល​រួម​ដំណេក​ជា​មួយ​ស្ត្រី​នោះ ទាំង​ស្ត្រី​ផិត​ក្បត់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="23">ពេល​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ ប្រសិន​បើ​មាន​បុរស​ម្នាក់​ទៀត​ជួប​នាង​នៅ​ទីក្រុង រួច​រួម​ដំណេក​ជា​មួយ​នាង</verse>
				<verse number="24">អ្នក​រាល់​គ្នា​ត្រូវ​នាំ​ជន​ទាំង​ពីរ​នេះ​ចេញ​ពី​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ។ នាង​មាន​ទោស ព្រោះ​តែ​មិន​បាន​ស្រែក​ហៅ​អ្នក​ក្រុង​អោយ​ជួយ រីឯ​បុរស​នោះ​មាន​ទោស ព្រោះ​តែ​បាន​រំលោភ​លើ​គូ​ដណ្ដឹង​របស់​អ្នក​ដទៃ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="25">ប៉ុន្តែ ប្រសិន​បើ​បុរស​នោះ​ជួប​ស្ត្រី​ក្រមុំ ដែល​មាន​គូ​ដណ្ដឹង​នៅ​វាល​ស្រែ​វិញ ហើយ​ចាប់​នាង​រំលោភ។ បុរស​ដែល​រំលោភ​នាង ត្រូវ​មាន​ទោស​ដល់​ស្លាប់។</verse>
				<verse number="26">រីឯ​ស្ត្រី​ក្រមុំ​នោះ​វិញ កុំ​ធ្វើ​ទោស​នាង​អោយ​សោះ ដ្បិត​នាង​គ្មាន​កំហុស​អ្វី​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ឡើយ (អំពើ​ដែល​បុរស​នោះ​ប្រព្រឹត្ត​ចំពោះ​នាង ក៏​ដូច​ជា​ឃាតកម្ម​មួយ​ដែរ)</verse>
				<verse number="27">ទោះ​បី​ស្ត្រី​ក្រមុំ​មាន​គូ​ដណ្ដឹង ដែល​ត្រូវ​បុរស​នោះ​ចាប់​រំលោភ​នៅ​វាល​ស្រែ ខំ​ប្រឹង​ស្រែក​យ៉ាង​ណា​ក្ដី ក៏​គ្មាន​នរណា​ជួយ​នាង​ដែរ។</verse>
				<verse number="28">ប្រសិន​បើ​បុរស​ម្នាក់​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដែល​ពុំ​ទាន់​មាន​គូ​ដណ្ដឹង​នៅ​ឡើយ ហើយ​ចាប់​នាង​រំលោភ រួច​មាន​គេ​តាម​ទាន់។</verse>
				<verse number="29">បុរស​ដែល​រំលោភ​នាង​នោះ ត្រូវ​ប្រគល់​ប្រាក់​ហាសិប​ណែន​ទៅ​អោយ​ឪពុក​របស់​នាង ព្រោះ​តែ​បាន​រួម​ដំណេក​ជា​មួយ​នាង។ គេ​ត្រូវ​យក​នាង​ទៅ​ធ្វើ​ជា​ភរិយា​របស់​ខ្លួន អស់​មួយ​ជីវិត គឺ​គេ​មិន​អាច​លែង​នាង​ឡើយ។</verse>
				<verse number="30">មិន​ត្រូវ​អោយ​នរណា​ម្នាក់​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ គេ​ប្រមាថ​ឪពុក​របស់​ខ្លួន»។​</verse>
			</chapter>
			<chapter number="23">
				<verse number="1">«អ្នក​ដែល​បែក​ពង​លឹង្គ ឬ​ត្រូវ​គេ​កាត់​លឹង្គ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="2">កូន​ឥត​ខាន់ស្លា​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​បាន​ដែរ។</verse>
				<verse number="3">ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​បាន​ទេ ទោះ​បី​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​ដែរ។</verse>
				<verse number="4">ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ ដ្បិត​នៅ​ពេល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ អ្នក​ស្រុក​មេសូប៉ូតាមា អោយ​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។</verse>
				<verse number="5">ប៉ុន្តែ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះអង្គ​បាន​ប្ដូរ​បណ្ដាសា​អោយ​ប្រែ​ទៅ​ជា​ព្រះពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះអង្គ​ស្រឡាញ់​អ្នក។</verse>
				<verse number="6">ដូច្នេះ ដរាប​ណា​អ្នក​នៅ​មាន​ជីវិត មិន​បាច់​គិតគូរ​ដល់​សេចក្ដី​សុខ ឬ​សុភមង្គល​របស់​ជាតិ​សាសន៍​ទាំង​ពីរ​នេះ​ទេ។</verse>
				<verse number="7">កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេដុម​ឡើយ ដ្បិត​ពួក​គេ​ជា​បង​ប្អូន​បង្កើត​របស់​អ្នក ហើយ​ក៏​កុំ​ស្អប់​ខ្ពើម​ជន​ជាតិ​អេស៊ីប​ដែរ ដ្បិត​អ្នក​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​របស់​គេ។</verse>
				<verse number="8">កូន​ចៅ​របស់​ពួក​គេ​នៅ​ជំនាន់​ទី​បី អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ​បាន»។</verse>
				<verse number="9">«ពេល​ណា​អ្នក​ចេញ​ទៅ​បោះ​ទ័ព ធ្វើ​សឹក​នឹង​ខ្មាំង​សត្រូវ ចូរ​ចៀស​វាង​អ្វីៗ​ទាំង​អស់​ដែល​នាំ​អោយ​សៅហ្មង។</verse>
				<verse number="10">ប្រសិន​បើ​ទាហាន​ណា​ម្នាក់​កើត​ហេតុ​ភេទ​អ្វី​នៅ​ពេល​យប់ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង គេ​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ មិន​អាច​ចូល​ទៅ​វិញ​ឡើយ។</verse>
				<verse number="11">នៅ​ពេល​ល្ងាច គេ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ លុះ​ដល់​ថ្ងៃ​លិច គេ​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន។</verse>
				<verse number="12">ត្រូវ​រៀបចំ​អោយ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សំរាប់​អោយ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។</verse>
				<verse number="13">ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សំរាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។</verse>
				<verse number="14">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កងទ័ព​របស់​អ្នក ដើម្បី​ការពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កងទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​អោយ​ ព្រះអម្ចាស់ ​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។</verse>
				<verse number="15">«ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។</verse>
				<verse number="16">គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះជាន់​គេ​ឡើយ»។</verse>
				<verse number="17">«មិន​ត្រូវ​អោយ​មាន​ស្រី​ពេស្យា ឬ​ប្រុស​ពេស្យា​ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="18">កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយមុខ ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។</verse>
				<verse number="19">«ប្រសិន​បើ​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាមទារ​អោយ​គេ​បង់​ការ​ប្រាក់​ឡើយ។</verse>
				<verse number="20">អ្នក​អាច​ទារ​ការ​ប្រាក់​ពី​ជន​បរទេស​បាន តែ​កុំ​ទារ​ពី​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​អោយ​សោះ។ ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់»។​</verse>
				<verse number="21">«ប្រសិន​បើ​អ្នក​បន់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​អំពី​រឿង​អ្វី​មួយ ចូរ​ប្រញាប់​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បន់​នោះ បើ​មិន​ដូច្នោះ​ទេ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​នឹង​ទារ​បំណន់​អ្នក ហើយ​អ្នក​នឹង​មាន​បាប។</verse>
				<verse number="22">ប្រសិន​បើ​អ្នក​មិន​បាន​បន់​ទេ នោះ​អ្នក​នឹង​គ្មាន​បាប​អ្វី​ទេ។</verse>
				<verse number="23">ប៉ុន្តែ បើ​អ្នក​បន់​អ្វី​មួយ ចូរ​ធ្វើ​តាម​បំណន់​ដែល​អ្នក​បាន​បន់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​ស្ម័គ្រ​ចិត្ត​នោះ​ទៅ»។</verse>
				<verse number="24">«ប្រសិន​បើ​អ្នក​ដើរ​កាត់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​ដទៃ អ្នក​អាច​បេះ​ផ្លែ​បរិភោគ​តាម​ចិត្ត រហូត​ដល់​ឆ្អែត តែ​អ្នក​មិន​អាច​បេះ​ដាក់​ថង់​យក​ទៅ​ជា​មួយ​ឡើយ។</verse>
				<verse number="25">ពេល​ណា​អ្នក​ដើរ​កាត់​ស្រែ​របស់​អ្នក​ដទៃ អ្នក​អាច​យក​ដៃ​បូត​កួរ​ស្រូវ​បាន​ តែ​អ្នក​មិន​អាច​យក​កណ្ដៀវ​មក​ច្រូត​ស្រូវ​របស់​គេ​ឡើយ»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">«ពេល​ណា​បុរស​ម្នាក់​រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែងលះ ហើយ​ប្រគល់​លិខិត​នោះ​អោយ​នាង រួច​លែង​អោយ​នាង​ទៅ​ចុះ។</verse>
				<verse number="2">ក្រោយ​ចាក​ចេញ​ពី​ប្ដី​ដើម​ទៅ នាង​រៀបការ​ជា​មួយ​បុរស​ម្នាក់​ទៀត។</verse>
				<verse number="3">ឧបមា​ថា​ប្ដី​ទី​ពីរ​នេះ​ឈប់​ស្រឡាញ់​នាង គេ​ធ្វើ​លិខិត​លែងលះ​ប្រគល់​អោយ​នាង ហើយ​អោយ​នាង​ចាក​ចេញ​ពី​ផ្ទះ ឬ​មួយ​ក៏​ប្ដី​ទី​ពីរ​នេះ​ស្លាប់</verse>
				<verse number="4">ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ ព្រះអម្ចាស់ ​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​អោយ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​ឡើយ»។</verse>
				<verse number="5">«មិន​ត្រូវ​អោយ​បុរស​ម្នាក់​ដែល​ទើប​នឹង​រៀបការ ទៅ​ធ្វើ​ទាហាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​កែន​គេ​អោយ​ទៅ​ធ្វើ​ការ​អ្វី​ដែរ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គេ​ត្រូវ​តែ​នៅ​ផ្ទះ ហើយ​ធ្វើ​អោយ​ភរិយា​បាន​សប្បាយ។</verse>
				<verse number="6">មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។</verse>
				<verse number="7">ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។</verse>
				<verse number="8">ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​បូជាចារ្យ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​បូជាចារ្យ​ទាំង​នោះ។</verse>
				<verse number="9">ចូរ​នឹក​ចាំ​ពី​ហេតុការណ៍​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​ម៉ារាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="10">ប្រសិន​បើ​អ្នក​អោយ​អ្វី​មួយ​ទៅ​បង​ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។</verse>
				<verse number="11">អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង​ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​អោយ។</verse>
				<verse number="12">ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ</verse>
				<verse number="13">តែ​ត្រូវ​ប្រគល់​អាវ​ធំ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​អោយ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​អោយ​គេ​មាន​អាវ​ដណ្ដប់​នៅ​ពេល​យប់ ព្រម​ទាំង​អោយ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="14">មិន​ត្រូវ​ជិះជាន់​កម្មករ​ក្រីក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្ដី។</verse>
				<verse number="15">ត្រូវ​បើក​ប្រាក់​ប្រចាំ​ថ្ងៃ​អោយ​គេ​មុន​ពេល​ថ្ងៃ​លិច ដ្បិត​គ្នា​ជា​ជន​ក្រីក្រ ហើយ​ត្រូវ​ការ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ជា​ចាំបាច់។ ប្រសិន​បើ​គេ​មិន​បាន​ទទួល​ប្រាក់​ទេ ពេល​គេ​ទូលអង្វរ​ ព្រះអម្ចាស់ ​ប្រឆាំង​នឹង​អ្នក នោះ​អ្នក​មុខ​ជា​ធ្វើ​អោយ​ខ្លួន​ឯង​មាន​បាប​មិន​ខាន។</verse>
				<verse number="16">មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="17">មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​របស់​ជន​បរទេស ឬ​ក្មេង​កំព្រា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​សម្លៀកបំពាក់​របស់​ស្ត្រី​មេម៉ាយ​ទុក​ជា​វត្ថុ​បញ្ចាំ​ដែរ។</verse>
				<verse number="18">ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ អោយ​អ្នក​ប្រព្រឹត្ត​តាម។</verse>
				<verse number="19">ពេល​ណា​អ្នក​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក ហើយ​អ្នក​ភ្លេច​ស្រូវ​មួយ​កណ្ដាប់​នៅ​ក្នុង​ស្រែ នោះ​កុំ​វិល​ត្រឡប់​ទៅ​យក​វិញ​ឡើយ គឺ​ត្រូវ​ទុក​ស្រូវ​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា ឬ​ស្ត្រី​មេម៉ាយ​រើស ដើម្បី​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។</verse>
				<verse number="20">ពេល​ណា​អ្នក​បេះ​ផ្លែ​អូលីវ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។</verse>
				<verse number="21">ពេល​ណា​អ្នក​បេះ​ផ្លែ​ទំពាំងបាយជូរ​រួច​រាល់​ហើយ មិន​ត្រូវ​វិល​មក​បេះ​ផ្លែ​ដែល​នៅ​សល់​ឡើយ គឺ​ត្រូវ​ទុក​ផ្លែ​ទាំង​នោះ​អោយ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។</verse>
				<verse number="22">ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ​អោយ​អ្នក​ប្រព្រឹត្ត​តាម។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​អោយ​តុលាការ​កាត់​ក្ដី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្ដី ម្នាក់​ទៀត​មាន​ទោស។</verse>
				<verse number="2">ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅក្រម​ត្រូវ​អោយ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​អោយ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="3">ប៉ុន្តែ មិន​ត្រូវ​វាយ​គាត់​លើស​ពី​សែសិប​រំពាត់​ឡើយ​ បើ​វាយ​លើស​ពី​នោះ ក្រែង​លោ​បង​ប្អូន​រួម​ជាតិ​របស់​អ្នក​ត្រូវ​បាត់​បង់​កិត្តិយស នៅ​ចំពោះ​មុខ​អ្នក។</verse>
				<verse number="4">កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។</verse>
				<verse number="5">«ពេល​បង​ប្អូន​ប្រុសៗ​រស់​នៅ​ជា​មួយ​គ្នា ប្រសិន​បើ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស​ទេ ប្រពន្ធ​របស់​អ្នក​ស្លាប់​នោះ​ពុំ​អាច​រៀបការ​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ភារកិច្ច​របស់​ខ្លួន​ជា​ប្អូន​ថ្លៃ។</verse>
				<verse number="6">កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​អោយ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។​</verse>
				<verse number="7">ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀបការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធាចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជំរាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន អោយ​គង់វង្ស នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ គឺ​គាត់​មិន​ចង់​រៀបការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារកិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។</verse>
				<verse number="8">ពួក​ព្រឹទ្ធាចារ្យ​របស់​ទីក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀបការ​ជា​មួយ​នាង​ទេ​នោះ</verse>
				<verse number="9">បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​គាត់ នៅ​ចំពោះ​មុខ​ពួក​ព្រឹទ្ធាចារ្យ នាង​ត្រូវ​ហូត​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ រួច​ប្រកាស​ថា “មនុស្ស​ដែល​ពុំ​ព្រម​បន្ត​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​បាក់​មុខ​ដូច្នេះ​ឯង!”។</verse>
				<verse number="10">ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល គេ​នឹង​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​អ្នក​នោះ​ថា “ពូជ​អត់​ស្បែក​ជើង”»។</verse>
				<verse number="11">«នៅ​ពេល​បុរស​ពីរ​នាក់​កំពុង​បោកចំបាប់​គ្នា ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ប្ដី​របស់​ខ្លួន អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​គូវិវាទ ដោយ​ចាប់​ទាញ​កេរ្តិ៍ខ្មាស​របស់​បុរស​ម្នាក់​ទៀត</verse>
				<verse number="12">ចូរ​កាត់​ដៃ​ស្ត្រី​នោះ​ចោល គឺ​មិន​ត្រូវ​អាណិត​មេត្តា​នាង​ឡើយ»។</verse>
				<verse number="13">«ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។</verse>
				<verse number="14">ក្នុង​ផ្ទះ​របស់​អ្នក​ក៏​មិន​មាន​រង្វាល់​ពីរ​ខុស​គ្នា គឺ​មួយ​ធំ មួយ​តូច​ដែរ។</verse>
				<verse number="15">អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ។</verse>
				<verse number="16">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​ខ្ពើម​ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃបន្លំ​របៀប​នេះ​ណាស់»។​</verse>
				<verse number="17">«ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន​ជាតិ​អាម៉ាឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="18">ពួក​គេ​បាន​សំងំ​ចាំ​អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់។</verse>
				<verse number="19">កាល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំវិញ​អ្នក ហើយ​ប្រោស​អោយ​អ្នក​បាន​សំរាក​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក​កាន់​កាប់​ជា​កេរមត៌ក ចូរ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក​អោយ​វិនាស​សូន្យ កុំ​អោយ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​អោយ​សោះ!»។​</verse>
			</chapter>
			<chapter number="26">
				<verse number="1">«ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​ជា​កេរមត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ</verse>
				<verse number="2">ចូរ​យក​ផល​ដំបូង​នៃ​ភោគផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះដំណាក់​សំរាប់​សំដែង​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="3">អ្នក​ត្រូវ​ទៅ​ជួប​បូជាចារ្យ​ដែល​បំពេញ​មុខងារ​នៅ​គ្រា​នោះ ជំរាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង​ថា ប្រគល់​អោយ​យើង​ខ្ញុំ​នេះ​ហើយ”។</verse>
				<verse number="4">បូជាចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="5">ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេចរ ជាតិ​អើរ៉ាម​ លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។</verse>
				<verse number="6">ជន​ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​អោយ​ធ្វើ​ការ​ជា​ទាសករ។</verse>
				<verse number="7">យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះអង្គ​ទត​ឃើញ​គេ​សង្កត់សង្កិន​យើង​ខ្ញុំ ធ្វើ​អោយ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។</verse>
				<verse number="8">ព្រះអម្ចាស់ ​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំង​ពូកែ ព្រះអង្គ​សំដែង​មហិទ្ធិឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។</verse>
				<verse number="9">ព្រះអង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​អោយ​យើង​ខ្ញុំ។</verse>
				<verse number="10">ហេតុ​នេះ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​នាំ​យក​ផល​ដំបូង​ពី​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ”។ ត្រូវ​តម្កល់​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="11">បន្ទាប់​មក ត្រូវ​ជប់លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគផល​ទាំង​ប៉ុន្មាន​មក​អោយ​អ្នក និង​គ្រួសារ​របស់​អ្នក»។</verse>
				<verse number="12">«នៅ​ឆ្នាំ​ទី​បី​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​អោយ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​អោយ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។</verse>
				<verse number="13">ពេល​នោះ អ្នក​ត្រូវ​ទូល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះអង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​អោយ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ​បញ្ជា​ទាំង​អស់ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ​បញ្ជា​ណា​មួយ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="14">នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សំរាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​អោយ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​ទូលបង្គំ។</verse>
				<verse number="15">បពិត្រ​ ព្រះអម្ចាស់ សូម​ទត​ពី​ស្ថាន​បរមសុខ ជា​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។</verse>
				<verse number="16">«ថ្ងៃ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​អោយ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​អោយ​អស់​ពី​ចិត្ត អស់​ពី​គំនិត។</verse>
				<verse number="17">ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ គោរព​ច្បាប់ បទ​បញ្ជា និង​វិន័យ​ទាំងឡាយ​របស់​ព្រះអង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះអង្គ​ទៀត​ផង។</verse>
				<verse number="18">ថ្ងៃ​នេះ​ ព្រះអម្ចាស់ ​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="19">ព្រះអង្គ​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ សំរាប់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទុក»។</verse>
			</chapter>
			<chapter number="27">
				<verse number="1">លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="2">នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។</verse>
				<verse number="3">ចូរ​ចារឹក​ក្រឹត្យវិន័យ*​ដែល​ខ្ញុំ​ប្រគល់​អោយ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។</verse>
				<verse number="4">ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​អោយ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។</verse>
				<verse number="5">បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ*​មួយ​ថ្វាយ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក</verse>
				<verse number="6">គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត*​ទាំង​មូល​មក​ថ្វាយ​ព្រះអង្គ នៅ​លើ​អាសនៈ​នោះ។</verse>
				<verse number="7">ចូរ​ថ្វាយ​យញ្ញបូជា​មេត្រីភាព ហើយ​ជប់លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="8">ចូរ​ចារឹក​ក្រឹត្យវិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​អោយ​ច្បាស់ៗ»។​</verse>
				<verse number="9">បន្ទាប់​មក លោក​ម៉ូសេ និង​បូជាចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រាអែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
				<verse number="10">ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ»។</verse>
				<verse number="11">នៅ​ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជាជន​ដូច​ត​ទៅ៖</verse>
				<verse number="12">«កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុលសម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និង​បេនយ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះពរ​ប្រាប់​ប្រជាជន។</verse>
				<verse number="13">រីឯ​កុលសម្ព័ន្ធ​រូបេន កាដ អេស៊ើរ សាប់យូឡូន ដាន់ និង​ណែបថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។</verse>
				<verse number="14">«ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:</verse>
				<verse number="15">“អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​ ព្រះអម្ចាស់ ​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="16">“អ្នក​ណា​ប្រមាថ​មើលងាយ​មាតាបិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="17">“អ្នក​ណា​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដីធ្លី​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="18">“អ្នក​ណា​ធ្វើ​អោយ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="19">“អ្នក​ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="20">“អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="21">“អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ធាតុ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="22">“អ្នក​ណា​រួម​ដំណេក​ជា​មួយ​បង​ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង​ប្អូន​ឪពុក​មួយ ឬ​ម្ដាយ​មួយ​ក្ដី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="23">“អ្នក​ណា​រួម​ដំណេក​ជា​មួយ​ម្ដាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="24">“អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="25">“អ្នក​ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។</verse>
				<verse number="26">“អ្នក​ណា​មិន​គោរព​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!”។ ប្រជាជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”»។</verse>
			</chapter>
			<chapter number="28">
				<verse number="1">«ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ទៅ​ជា​ប្រជាជាតិ​មួយ ប្រសើរ​ជាង​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។</verse>
				<verse number="2">ប្រសិន​បើ​អ្នក​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះអង្គ​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក</verse>
				<verse number="3">គឺ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទីក្រុង ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចំការ។</verse>
				<verse number="4">ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​កូន​ចៅ​ច្រើន អោយ​ដី​របស់​អ្នក​កើន​ភោគផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។</verse>
				<verse number="5">ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។</verse>
				<verse number="6">ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។</verse>
				<verse number="7">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​បច្ចាមិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំពីរ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ព្រះអង្គ​ប្រទាន​ពរ​ជានិច្ច។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក។</verse>
				<verse number="9">ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ នោះ​ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក។</verse>
				<verse number="10">ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ឃើញ​ថា ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។</verse>
				<verse number="11">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ដោយ​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​អោយ​អ្នក​ទទួល​ភោគផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​បុព្វបុរស* ថា​ប្រទាន​អោយ​អ្នក​ដែរ។</verse>
				<verse number="12">ព្រះអម្ចាស់ ​នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​អោយ​ទ្រព្យ​ដល់​ប្រជាជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។</verse>
				<verse number="13">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​អ្នក​បាន​ថ្កុំថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់ខ្ពស់​ជានិច្ច គឺ​មិន​ចុះ​អោន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="14">មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយបង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»​</verse>
				<verse number="15">«ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:</verse>
				<verse number="16">អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។</verse>
				<verse number="17">អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។</verse>
				<verse number="18">អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។</verse>
				<verse number="19">អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។</verse>
				<verse number="20">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្តរាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះអង្គ។</verse>
				<verse number="21">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អាសន្នរោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។</verse>
				<verse number="22">ព្រះអម្ចាស់ ​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត​ ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។</verse>
				<verse number="23">មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។</verse>
				<verse number="24">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។</verse>
				<verse number="25">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។</verse>
				<verse number="26">សាកសព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។</verse>
				<verse number="27">ព្រះអម្ចាស់ ​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះអង្គ​ធ្លាប់​ប្រហារ​ជន​ជាតិ​អេស៊ីប​ដែរ​។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ប្ញសដូងបាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។</verse>
				<verse number="28">ព្រះអម្ចាស់ ​ប្រហារ​អ្នក​អោយ​វង្វេង​ស្មារតី វិកលចរិត និង​មើល​អ្វី​លែង​ឃើញ។</verse>
				<verse number="29">អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សំរេច​តាម​គំរោងការ​ដែល​អ្នក​រៀបចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។</verse>
				<verse number="30">ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំងបាយជូរ អ្នក​នឹង​មិន​បាន​បរិភោគផល​ឡើយ។</verse>
				<verse number="31">គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។</verse>
				<verse number="32">គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​អោយ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សំរេច​ដូច​ប្រាថ្នា​ឡើយ។</verse>
				<verse number="33">ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹងប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន។</verse>
				<verse number="34">ហេតុការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​អោយ​អ្នក​វង្វេង​ស្មារតី។</verse>
				<verse number="35">ព្រះអម្ចាស់ ​នឹង​ប្រហារ​អ្នក​អោយ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។</verse>
				<verse number="36">ព្រះអម្ចាស់ ​នឹង​អោយ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​អោយ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។​</verse>
				<verse number="37">ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។</verse>
				<verse number="38">អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។</verse>
				<verse number="39">អ្នក​ដាំ​ទំពាំងបាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំងបាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំងបាយជូរ​នោះ​អស់។</verse>
				<verse number="40">អ្នក​ដាំ​អូលីវ​ពាសពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។</verse>
				<verse number="41">អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="42">ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។</verse>
				<verse number="43">ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​អោន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។</verse>
				<verse number="44">គេ​នឹង​អោយ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​អោយ​គេ​ខ្ចី។ គេ​នឹង​ថ្កុំថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។</verse>
				<verse number="45">បណ្ដាសា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជានិច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ​បញ្ជា និង​ក្រឹត្យ​ច្បាប់​ដែល​ព្រះអង្គ​ប្រទាន​មក​អ្នក​ឡើយ។</verse>
				<verse number="46">បណ្ដាសា​ទាំង​នេះ​ជា​ទី​សំគាល់ និង​ជា​ប្ញទ្ធិបាដិហារិយ៍ សំរាប់​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក​រហូត​ត​ទៅ។</verse>
				<verse number="47">នៅ​ពេល​សម្បូណ៌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ</verse>
				<verse number="48">នោះ​អ្នក​នឹង​បំរើ​ខ្មាំង​សត្រូវ ដែល​ ព្រះអម្ចាស់ ​ចាត់​អោយ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះអង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។</verse>
				<verse number="49">ព្រះអម្ចាស់ ​នឹង​នាំ​ប្រជាជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី មក​ប្រហារ​អ្នក។ ប្រជាជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជាជាតិ​នោះ​មិន​បាន​ទេ។</verse>
				<verse number="50">ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។</verse>
				<verse number="51">ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិនហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម អោយ​នៅ​សល់ សំរាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​អោយ​អ្នក​វិនាស​សូន្យ។</verse>
				<verse number="52">ពួក​គេ​នឹង​ឡោមព័ទ្ធ​ទីក្រុង​ទាំងឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោមព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។</verse>
				<verse number="53">ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ។</verse>
				<verse number="54">ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូតបូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់សម្លឹង​បង​ប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេសសល់</verse>
				<verse number="55">ដោយ​ខ្លាច​គេ​ដណ្ដើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។</verse>
				<verse number="56">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូតបូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន</verse>
				<verse number="57">ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។​</verse>
				<verse number="58">ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យវិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះនាម​ដ៏​រុងរឿង គួរ​អោយ​ស្ញែង​ខ្លាច​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ</verse>
				<verse number="59">ព្រះអម្ចាស់ ​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក ដោយ​សំដែង​ការ​អស្ចារ្យ ធ្វើ​អោយ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។</verse>
				<verse number="60">ព្រះអង្គ​នឹង​ធ្វើ​អោយ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន​ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​អោយ​អ្នក​ញញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។</verse>
				<verse number="61">ព្រះអម្ចាស់ ​ធ្វើ​អោយ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។</verse>
				<verse number="62">អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។</verse>
				<verse number="63">ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា​កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ព្រះអង្គ​ក៏​មាន​ព្រះហឫទ័យ​រីករាយ​នឹង​កំទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​អោយ​វិនាស​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។</verse>
				<verse number="64">ព្រះអម្ចាស់ ​នឹង​កំចាត់កំចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។</verse>
				<verse number="65">ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខសាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សំរាក​ដែរ។ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ អោយ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​អោយ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។</verse>
				<verse number="66">ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សំរាប់​អ្នក​ទៀត​ឡើយ។</verse>
				<verse number="67">ហេតុការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្ដាល​អោយ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​អោយ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​អោយ​ព្រឹក​ឆាប់​មក​ដល់!”។</verse>
				<verse number="68">ព្រះអម្ចាស់ ​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសាទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។</verse>
				<verse number="69">ក្រៅ​ពី​សម្ពន្ធមេត្រី*​ដែល​ ព្រះអម្ចាស់ ​ចង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ភ្នំ​ហោរែប ព្រះអង្គ​បាន​បង្គាប់​អោយ​លោក​ម៉ូសេ​ចង​សម្ពន្ធមេត្រី​មួយ​ទៀត​ជា​មួយ​ពួក​គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ។​</verse>
			</chapter>
			<chapter number="29">
				<verse number="1">លោក​ម៉ូសេ​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​ធ្វើ​ចំពោះ​ស្ដេច​ផារ៉ោន និង​មន្ត្រី ព្រម​ទាំង​ប្រជារាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="2">អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះអង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ដ៏​ធំៗ​របស់​ព្រះអង្គ។</verse>
				<verse number="3">ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះអម្ចាស់ ​ពុំ​ទាន់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ​។</verse>
				<verse number="4">“យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ សម្លៀកបំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ដែល​រេចរឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំងបាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​មែន”។</verse>
				<verse number="6">ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន និង​អុក​ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យជំនះ​លើ​ពួក​គេ​។</verse>
				<verse number="7">ពួក​យើង​ដណ្ដើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។</verse>
				<verse number="8">ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី​នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។</verse>
				<verse number="9">ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុលសម្ព័ន្ធ ក្រុម​ព្រឹទ្ធាចារ្យ ពួក​មេទ័ព ប្រុសៗ​ទាំង​អស់</verse>
				<verse number="10">រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។</verse>
				<verse number="11">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។</verse>
				<verse number="12">ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។</verse>
				<verse number="13">ព្រះអម្ចាស់ ​មិន​គ្រាន់​តែ​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ</verse>
				<verse number="14">គឺ​ព្រះអង្គ​ចង​ជា​មួយ​អស់​អ្នក ដែល​មាន​មុខ​ជា​មួយ​ពួក​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ទី​នេះ ក្នុង​ថ្ងៃ​នេះ ព្រម​ទាំង​អស់​អ្នក​ដែល​មិន​ទាន់​កើត​ដែរ។</verse>
				<verse number="15">អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា យើង​ធ្លាប់​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​របៀប​ណា ហើយ​យើង​ឆ្លង​កាត់​ស្រុក​របស់​ប្រជាជាតិ​ទាំងឡាយ​របៀប​ណា។</verse>
				<verse number="16">អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​បដិមា​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ឬ​ពី​ប្រាក់ និង​មាស​នៅ​ក្នុង​ស្រុក​របស់​ពួក​គេ។</verse>
				<verse number="17">ដូច្នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ប្រុស​ក្ដី ស្ត្រី​ក្ដី ឬ​អំបូរ​ណា​មួយ ឬ​កុលសម្ព័ន្ធ​ណា​មួយ​ក្ដី បែរ​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​នានា​របស់​ប្រជាជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ប្ញស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ជូរ​ចត់​ឡើយ​។</verse>
				<verse number="18">ក្រោយ​ពី​បាន​ឮ​ពាក្យ​សច្ចា​ដ៏​ឱឡារិក​នេះ​ហើយ មិន​ត្រូវ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អំនួត​ពោល​ថា “ទោះ​បី​ខ្ញុំ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្ញុំ​ក្ដី ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សុខ​ជានិច្ច”។ គំនិត​ដូច្នេះ​នឹង​ធ្វើ​អោយ​ពួក​គេ​អន្តរាយ​ទាំង​អស់​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។</verse>
				<verse number="19">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​អត់ទោស​អោយ​មនុស្ស​បែប​នេះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះពិរោធ និង​សេចក្ដី​ប្រច័ណ្ឌ​របស់​ ព្រះអម្ចាស់ មុខ​ជា​ឆាបឆេះ​គេ បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ក៏​នឹង​កើត​មាន​ដល់​គេ ហើយ​ ព្រះអម្ចាស់ ​នឹង​លុប​បំបាត់​ឈ្មោះ​គេ​ពី​ផែនដី​នេះ។</verse>
				<verse number="20">ព្រះអម្ចាស់ ​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​រង​ទុក្ខ​វេទនា ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ។</verse>
				<verse number="21">កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ​ដែល​ ព្រះអម្ចាស់ ​ធ្វើ​អោយ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា:</verse>
				<verse number="22">“ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆាបឆេះ ហើយ​មាន​តែ​ស្ពាន់ធ័រ និង​អំបិល គ្មាន​នរណា​អាច​សាប​ព្រោះ គ្មាន​ដំណាំ​អ្វី​ដុះ សូម្បី​តែ​ស្មៅ​ក៏​គ្មាន​ផង គឺ​ស្រុក​នោះ​ប្រៀប​ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាដម៉ា និង​ក្រុង​សេបោម ដែល​ ព្រះអម្ចាស់ ​បំផ្លាញ​ ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំងក្លា”។</verse>
				<verse number="23">ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង​បែប​នេះ?”។</verse>
				<verse number="24">គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធមេត្រី ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ព្រះអង្គ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="25">ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយ​ ព្រះអម្ចាស់ ​ក៏​ពុំ​បាន​អនុញ្ញាត​អោយ​ពួក​គេ​ថ្វាយបង្គំ​ដែរ។</verse>
				<verse number="26">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ ព្រះអង្គ​ធ្វើ​អោយ​បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ កើត​មាន​ដល់​ពួក​គេ។</verse>
				<verse number="27">ព្រះអម្ចាស់ ​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រះហឫទ័យ​ក្រេវក្រោធ​យ៉ាង​ខ្លាំង​បំផុត ហើយ​ព្រះអង្គ​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ”។</verse>
				<verse number="28">មាន​តែ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ព្រះអង្គ​បើក​អោយ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​ត​រៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​សំដែង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យវិន័យ​នេះ»។</verse>
			</chapter>
			<chapter number="30">
				<verse number="1">«សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ</verse>
				<verse number="2">ហើយ​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ</verse>
				<verse number="3">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថានភាព​របស់​អ្នក ព្រះអង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​កំចាត់កំចាយ​អ្នក​ទៅ​នោះ។</verse>
				<verse number="4">ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។</verse>
				<verse number="5">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះអង្គ​ប្រទាន​ពរ​អោយ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។</verse>
				<verse number="6">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះអង្គ ដើម្បី​អោយ​អ្នក​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។</verse>
				<verse number="7">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​អោយ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀតបៀន​អ្នក។</verse>
				<verse number="8">រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ ព្រះអម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="9">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​នឹង​ប្រទាន​អោយ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ហ្វូង​សត្វ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ដី​របស់​អ្នក​ក៏​បង្កើត​ភោគផល​យ៉ាង​ច្រើន​ដែរ ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ប្រទាន​អោយ​អ្នក​មាន​សុភមង្គល ដូច​ដូនតា​របស់​អ្នក។</verse>
				<verse number="10">ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះអង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យវិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។</verse>
				<verse number="11">បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។</verse>
				<verse number="12">បទ​បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។</verse>
				<verse number="13">បទ​បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​អោយ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​អោយ​យើង​ប្រតិបត្តិ​តាម?”។</verse>
				<verse number="14">ផ្ទុយ​ទៅ​វិញ ព្រះបន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​អោយ​អ្នក​ប្រតិបត្តិ​តាម។​</verse>
				<verse number="15">មើល៍​ថ្ងៃ​នេះ ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់</verse>
				<verse number="16">ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ អោយ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ កាន់​តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។</verse>
				<verse number="17">ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ ដោយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ព្រះ​ឯ​ទៀតៗ</verse>
				<verse number="18">នោះ​ខ្ញុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ស្រុក ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។</verse>
				<verse number="19">ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​អោយ​អ្នក និង​ពូជពង្ស​របស់​អ្នក​បាន​រស់​រាន។</verse>
				<verse number="20">ចូរ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​អោយ​អ្នក​មាន​អាយុ​យឺនយូរ ដើម្បី​អោយ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រទាន​អោយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។</verse>
			</chapter>
			<chapter number="31">
				<verse number="1">លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ទៀត​ថា៖</verse>
				<verse number="2">«ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជាជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​អោយ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល។</verse>
				<verse number="4">ព្រះអម្ចាស់ ​នឹង​កំទេច​ប្រជាជាតិ​ទាំង​នោះ ដូច​ព្រះអង្គ​បាន​កំទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។</verse>
				<verse number="5">ព្រះអម្ចាស់ ​នឹង​ប្រគល់​ប្រជាជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="6">ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​អោយ​សោះ ដ្បិត​ ព្រះអម្ចាស់ ​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។</verse>
				<verse number="7">លោក​ម៉ូសេ​ហៅ​លោក​យ៉ូស្វេ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជាជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ»។</verse>
				<verse number="9">លោក​ម៉ូសេ​បាន​សរសេរ​ក្រឹត្យវិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជាចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="10">លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ</verse>
				<verse number="11">ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ចូរ​អាន​ក្រឹត្យវិន័យ​នេះ​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដើម្បី​អោយ​ពួក​គេ​បាន​ឮ។</verse>
				<verse number="12">ត្រូវ​ប្រមូល​ប្រជាជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​អោយ​ពួក​គេ​ឮ​ក្រឹត្យវិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​នេះ។</verse>
				<verse number="13">ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ​វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ លោក​ម៉ូសេ និង​លោក​យ៉ូស្វេ នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="15">ពេល​នោះ ព្រះអម្ចាស់ ​លេច​មក​អោយ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក​ នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។</verse>
				<verse number="16">ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជាជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង ដោយ​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។</verse>
				<verse number="17">នៅ​ថ្ងៃ​នោះ កំហឹង​របស់​យើង​នឹង​ឆាបឆេះ​ទៅ​លើ​ពួក​គេ យើង​នឹង​បោះ​បង់​ចោល​ពួក​គេ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទៀត​ហើយ។ ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ពួក​គេ ទុក្ខ​វេទនា និង​ភាព​អាសន្ន​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ។ ពេល​នោះ ពួក​គេ​មុខ​ជា​ពោល​ថា “ទុក្ខ​វេទនា​កើត​មាន​ដល់​ខ្ញុំ​ដូច្នេះ មក​ពី​ព្រះ​របស់​ខ្ញុំ​លែង​គង់​នៅ​ជា​មួយ​ខ្ញុំ!”។</verse>
				<verse number="18">នៅ​ថ្ងៃ​នោះ យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។</verse>
				<verse number="19">ចូរ​សរសេរ​បទ​ចំរៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចេះ​ច្រៀង ហើយ​អោយ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="20">យើង​នឹង​នាំ​ជន​ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​អោយ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បំរើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់ងាយ​យើង ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ជា​មួយ​យើង។</verse>
				<verse number="21">នៅ​ពេល​មហន្តរាយ និង​ទុក្ខ​វេទនា​ជា​ច្រើន កើត​មាន​ដល់​ពួក​គេ បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ សូម្បី​តែ​ពូជពង្ស​របស់​ពួក​គេ​ក៏​ចេះ​ច្រៀង​បទ​នេះ​ដែរ។ មុន​ពេល​យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​សន្យា​យ៉ាង​ម៉ឺងម៉ាត់ ថា​ប្រគល់​អោយ​ពួក​គេ យើង​ដឹង​ជា​មុន​ថា ចិត្ត​របស់​ពួក​គេ​ប្រែប្រួល»។</verse>
				<verse number="22">នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សរសេរ​បទ​ចំរៀង​នេះ ហើយ​បង្រៀន​ដល់​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="23">ព្រះអម្ចាស់ ​បង្គាប់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ប្រគល់​អោយ​ពួក​គេ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។</verse>
				<verse number="24">ពេល​លោក​ម៉ូសេ​សរសេរ​ព្រះបន្ទូល​ស្ដី​អំពី​ក្រឹត្យវិន័យ​នេះ​ទុក​ក្នុង​គម្ពីរ ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="25">លោក​បង្គាប់​ពួក​លេវី​ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ថា៖</verse>
				<verse number="26">«ចូរ​យក​ក្រឹត្យវិន័យ​នេះ​ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ គម្ពីរ​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក</verse>
				<verse number="27">ដ្បិត​ខ្ញុំ​ដឹង​ថា​អ្នក​មាន​គំនិត​បះបោរ និង​មាន​ចិត្ត​រឹងរូស។ ពេល​ខ្ញុំ​នៅ​រស់ អ្នក​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​ស្លាប់ តើ​អ្នក​នឹង​បះបោរ​យ៉ាង​ណា​ទៅ​ទៀត!</verse>
				<verse number="28">ចូរ​ប្រមូល​ព្រឹទ្ធាចារ្យ*​ទាំង​អស់​នៃ​កុលសម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​អោយ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​អោយ​ពួក​គេ​ឮ​ព្រះបន្ទូល​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ</verse>
				<verse number="29">ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់​ព្រះជាម្ចាស់ ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ រហូត​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។</verse>
				<verse number="30">លោក​ម៉ូសេ​បាន​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ អោយ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្ដាប់ រហូត​ដល់​ចប់។</verse>
			</chapter>
			<chapter number="32">
				<verse number="1">«ផ្ទៃ​មេឃ​អើយ ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!</verse>
				<verse number="2">សូម​អោយ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​អោយ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ</verse>
				<verse number="3">ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះនាម​ ព្រះអម្ចាស់! ចូរ​លើក​តម្កើង​ភាព​ថ្កុំថ្កើង​របស់​ព្រះ​នៃ​យើង!</verse>
				<verse number="4">ព្រះអង្គ​ជា​ថ្មដា ហើយ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ព្រះអង្គ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="5">ព្រះអង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះអង្គ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រធីតា របស់​ព្រះអង្គ​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។</verse>
				<verse number="6">ប្រជាជន​ល្ងីល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ព្រះអង្គ ជា​ព្រះបិតា​ដែល​បាន​បង្កើត​អ្នក​មក! ព្រះអង្គ​បាន​ធ្វើ​អោយ​អ្នក​ទៅ​ជា​ប្រជាជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​អោយ​មាំមួន​ទៀត​ផង។</verse>
				<verse number="7">ចូរ​នឹក​ចាំ​ពី​អតីតកាល ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​អោយ​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុការណ៍​នៅ​ជំនាន់​មុនៗ។</verse>
				<verse number="8">ពេល​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី អោយ​ប្រជាជាតិ​ទាំងឡាយ ទុក​ជា​កេរមត៌ក ពេល​ព្រះអង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា ព្រះអង្គ​បាន​កំណត់​ព្រំដែន អោយ​ជាតិ​សាសន៍​នានា ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="9">ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​អ៊ីស្រាអែល ទុក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុប ទុក​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="10">ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រាអែល នៅ​វាល​រហោស្ថាន ក្នុង​ទឹក​ដី​ហួតហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់ថ្នម និង​អប់រំ​អ៊ីស្រាអែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះនេត្រ​របស់​ព្រះអង្គ។</verse>
				<verse number="11">ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល ដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុក ព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វា ហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វា និង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។</verse>
				<verse number="12">មាន​តែ​ ព្រះអម្ចាស់ ​មួយ​អង្គ​គត់ ដែល​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។</verse>
				<verse number="13">ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ ហើយ​អោយ​ពួក​គេ​បរិភោគ ភោគផល​ដែល​ដុះ​នៅ​តាម​ចំការ ព្រះអង្គ​អោយ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។</verse>
				<verse number="14">គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​អោយ​ពួក​គេ ពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគ គឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសាន ព្រម​ទាំង​ពពែ​ឈ្មោល ពួក​គេ​បរិភោគ​នំបុ័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗ ហើយ​ផឹក​ស្រា​ទំពាំងបាយជូរ​ដ៏​ឆ្ងាញ់​ពិសា។</verse>
				<verse number="15">យេស៊ូរូន​បាន​ធំ​ធាត់ មាន​កម្លាំង​រឹងប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំមួន!) ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់ងាយ​ព្រះអង្គ​ដែល​ជា​ថ្មដា និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។</verse>
				<verse number="16">ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ប្រច័ណ្ឌ ព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃ ពួក​គេ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។</verse>
				<verse number="17">ពួក​គេ​សែនព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះ ព្រម​ទាំង​សែនព្រេន​ដល់​ព្រះ​ទាំងឡាយ ដែល​ខ្លួន​ពុំ​ស្គាល់​ គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។</verse>
				<verse number="18">អ្នក​បាន​ប្រមាថ​មាក់ងាយ​ព្រះអង្គ ដែល​ជា​ថ្មដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ព្រះជាម្ចាស់​ដែល​ផ្ដល់​ជីវិត អោយ​អ្នក។</verse>
				<verse number="19">ព្រះអម្ចាស់ ​ទត​ឃើញ​ដូច្នេះ ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ។ បុត្រធីតា​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ ព្រះអង្គ​ខ្ញាល់។</verse>
				<verse number="20">ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ថា៖ «យើង​លែង​រវីរវល់​នឹង​ពួក​គេ​ហើយ យើង​មុខ​ជា​ឃើញ​ថា ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ ពួក​គេ​ជា​មនុស្ស​ពាល គ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។</verse>
				<verse number="21">ពួក​គេ​ធ្វើ​អោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ ដោយសារ​ព្រះ​ក្លែងក្លាយ ពួក​គេ​ធ្វើ​អោយ​យើង​ខឹង ដោយសារ​ព្រះ​ដែល​ឥត​បាន​ការ។ ដូច្នេះ យើង​ក៏​នឹង​ធ្វើ​អោយ​ពួក​គេ​ប្រច័ណ្ឌ ដោយសារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជាជន យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ខឹង ដោយសារ​ប្រជាជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។​</verse>
				<verse number="22">ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាបឆេះ រាលដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។ ភ្លើង​នេះ​នឹង​ឆាបឆេះ​ផែនដី និង​ភោគផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រម​ទាំង​ឆាបឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។</verse>
				<verse number="23">យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា កើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។ យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើង ទៅ​លើ​ពួក​គេ។</verse>
				<verse number="24">ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយសារ​ទុរ្ភិក្ស ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម របស់​សត្វ​សាហាវ និង​ពស់​អាសិរពិស។</verse>
				<verse number="25">នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់ញ័រ។ សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។</verse>
				<verse number="26">យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី មិន​អោយ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។</verse>
				<verse number="27">ប៉ុន្តែ យើង​នឹង​បារម្ភ ក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំ ហើយ​ចំអក និង​ប្រមាថ​មើលងាយ​យើង ដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែ គឺ​មិន​មែន​ ព្រះអម្ចាស់ ​ទេ​ដែល​សំរេច​ការ​នេះ”។</verse>
				<verse number="28">អ៊ីស្រាអែល​ជា​ប្រជាជាតិ​ឥត​ដឹង​ខុស​ត្រូវ ពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។</verse>
				<verse number="29">ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា នោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថា នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។</verse>
				<verse number="30">ប្រសិន​បើ​ ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ពួក​គេ មិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ទេ​នោះ តើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាម អ៊ីស្រាអែល​ដល់​ទៅ​មួយ​ពាន់​នាក់ ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​អោយ អ៊ីស្រាអែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?</verse>
				<verse number="31">ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថា ព្រះ​ដែល​ជា​ថ្មដា​របស់​ពួក​គេ ពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះជាម្ចាស់ ដែល​ជា​ថ្មដា​របស់​យើង​ឡើយ។</verse>
				<verse number="32">ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា​ ហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំងបាយជូរ ដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។</verse>
				<verse number="33">ស្រា​ទំពាំងបាយជូរ​របស់​ពួក​គេ ប្រៀប​ដូច​ជា​ពិស​របស់​នាគ និង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។</verse>
				<verse number="34">យើង​រៀបចំ​គំរោងការ​មួយ​ដ៏​លាក់​កំបាំង ដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។</verse>
				<verse number="35">ការ​សងសឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ​ នៅ​ពេល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃអន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។</verse>
				<verse number="36">ព្រះអម្ចាស់ ​រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ របស់​ព្រះអង្គ ព្រះអង្គ​អាណិត​អាសូរ​អ្នក​បំរើ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។</verse>
				<verse number="37">ព្រះអង្គ​នឹង​សួរ​ពួក​គេ​ថា “តើ​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្មដា ដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?</verse>
				<verse number="38">អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រួចស្រា សែន​ព្រះ​ទាំង​នោះ បើ​ព្រះ​ទាំង​នោះ​ចេះ​សេពសោយ​មែន អោយ​ពួក​គេ​ក្រោក​ឡើង ជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!</verse>
				<verse number="39">ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់ ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្ដល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​អោយ​របួស និង​ធ្វើ​អោយ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។</verse>
				<verse number="40">យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​សច្ចា​ក្នុង​នាម​យើង ដែល​ជា​ព្រះ​គង់​នៅ​អស់កល្ប​ជានិច្ច​ថា:</verse>
				<verse number="41">យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចាមិត្ត​របស់​យើង ហើយ​សងសឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។</verse>
				<verse number="42">យើង​នឹង​ធ្វើ​អោយ​ព្រួញ​របស់​យើង ជោក​ដោយ​ឈាម ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ នឹង​ត្រូវ​វិនាស​ដូច​គ្នា”។</verse>
				<verse number="43">ចូរ​អោយ​ប្រជាជាតិ​ទាំងឡាយ​អបអរសាទរ ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់! ដ្បិត​ព្រះអង្គ​សងសឹក​ជួស​អ្នក​បំរើ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​បច្ចាមិត្ត។ ព្រះអង្គ​ធ្វើ​អោយ​ទឹក​ដី និង​ប្រជារាស្ត្រ របស់​ព្រះអង្គ​រួច​ផុត​ពី​សៅហ្មង»។</verse>
				<verse number="44">លោក​ម៉ូសេ និង​លោក​យ៉ូស្វេ​ ជា​កូន​របស់​លោក​នូន នាំ​យក​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ មក​ប្រកាស​អោយ​ប្រជាជន​បាន​ឮ។</verse>
				<verse number="45">ពេល​លោក​ម៉ូសេ​ប្រកាស​ព្រះបន្ទូល​ទាំង​នេះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="46">លោក​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀនប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អោយ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​នេះ។</verse>
				<verse number="47">ព្រះបន្ទូល​ទាំង​នេះ​មិន​មែន​ឥត​ខ្លឹមសារ​ទេ ផ្ទុយ​ទៅ​វិញ ជា​ព្រះបន្ទូល​ដែល​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺនយូរ​នៅ​ក្នុង​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។</verse>
				<verse number="48">នៅ​ថ្ងៃ​ដដែល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖</verse>
				<verse number="49">«ចូរ​ឡើង​ទៅ​កំពូល​ភ្នំ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបារីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន​ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​កម្មសិទ្ធិ។</verse>
				<verse number="50">អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួបជុំ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួបជុំ​ដូនតា​របស់​គាត់​ដែរ​។</verse>
				<verse number="51">កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរីបា នៅ​កាដេស ក្នុង​វាល​រហោស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទេ​។</verse>
				<verse number="52">ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ»។​</verse>
			</chapter>
			<chapter number="33">
				<verse number="1">មុន​ពេល​ទទួល​មរណភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​យាង​មក​ពី​ភ្នំ​ស៊ីណៃ ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ព្រះអង្គ​បំភ្លឺ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ាន ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា*​យ៉ាង​ច្រើន អនេកអនន្ត ព្រះអង្គ​កាន់​ក្រឹត្យវិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="3">ព្រះអង្គ​ស្រឡាញ់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​រក្សា​ប្រជាជន​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះបាទា ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="4">ក្រឹត្យវិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​អោយ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។</verse>
				<verse number="5">នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យេស៊ូរូន និង​កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជួបជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​របស់​ពួក​គេ។</verse>
				<verse number="6">សូម​អោយ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ ហើយ​អោយ​គេ​កើន​ចំនួន​ច្រើន​ឡើង!។</verse>
				<verse number="7">ចំណែក​ឯ​កុលសម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា: ព្រះអម្ចាស់​អើយ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​យូដា សូម​នាំ​គេ​អោយ​ជា​នា​នឹង​បង​ប្អូន​របស់​ខ្លួន​វិញ សូម​អោយ​គេ​ជួយ​ការពារ​បង​ប្អូន​របស់​ខ្លួន ហើយ​សូម​ព្រះអង្គ​ជួយ​យូដា ក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។</verse>
				<verse number="8">ចំពោះ​កុលសម្ព័ន្ធ​លេវី លោក​ថ្លែង​ថា: ព្រះអង្គ​បាន​ប្រគល់​ធូមីម និង​យូរីម* ទៅ​អោយ​កូន​ចៅ​លេវី ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​ល្បងល​ពួក​គេ​នៅ​ម៉ាសា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរីបា។​</verse>
				<verse number="9">ពួក​លេវី​ស្រឡាញ់​ព្រះអង្គ​ជាង​ឪពុកម្ដាយ បង​ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ។​</verse>
				<verse number="10">ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​លោក​យ៉ាកុប ពួក​គេ​បង្រៀន​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ដល់​កូន​ចៅ​អ៊ីស្រាអែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ របស់​ព្រះអង្គ។​</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រទាន​អោយ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរាជ័យ ងើប​លែង​រួច!។</verse>
				<verse number="12">ចំពោះ​កូន​ចៅ​បេនយ៉ាមីន លោក​ថ្លែង​ថា: ព្រះអម្ចាស់ ​ស្រឡាញ់​បេនយ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ព្រះអង្គ​យ៉ាង​កក់​ក្ដៅ ព្រះអម្ចាស់ ​ការពារ​គេ​ជានិច្ច ហើយ​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ។</verse>
				<verse number="13">ចំពោះ​កូន​ចៅ​របស់​លោក​យ៉ូសែប លោក​ម៉ូសេ​ថ្លែង​ថា: ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។</verse>
				<verse number="14">កំដៅ​ថ្ងៃ​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។</verse>
				<verse number="15">ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត ធ្វើ​អោយ​ដី​មាន​ជីជាតិ​ល្អ​គ្រប់​ពេល​វេលា។</verse>
				<verse number="16">ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ ភោគ​ទ្រព្យ​ធម្មជាតិ។ សូម​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត​ សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប ដែល​ជា​មេ​ដឹក​នាំ​បង​ប្អូន​របស់​ខ្លួន។​</verse>
				<verse number="17">កុលសម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំថ្កើង អំណាច​របស់​គេ​ខ្លាំងក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំងឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម ដែល​មាន​គ្នា​ច្រើន​អនេកអនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណាសេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។</verse>
				<verse number="18">ចំពោះ​កូន​ចៅ​សាប់យូឡូន លោក​ថ្លែង​ថា: សាប់យូឡូន​អើយ ចូរ​សប្បាយ​រីករាយ នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង! រីឯ​អ៊ីសាខារ​វិញ ចូរ​សប្បាយ​រីករាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!</verse>
				<verse number="19">ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញបូជា​ដ៏​សុចរិត​ ដ្បិត​ពួក​គេ​ទទួល​ភោគផល​ដ៏​បរិបូណ៌​ពី​សមុទ្រ ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។</verse>
				<verse number="20">ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា: សូម​លើក​តម្កើង​ព្រះអម្ចាស់ ដែល​ប្រទាន អោយ​កាដ​មាន​ទឹក​ដី​ទូលំទូលាយ! កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។</verse>
				<verse number="21">កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សំរាប់​មេ​ដឹក​នាំ កាដ​ដើរ​នៅ​មុខ​ប្រជាជន គេ​បាន​សំរេច​តាម​គំរោងការ​របស់​ ព្រះអម្ចាស់ ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រាអែល តាម​វិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="22">ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា: ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។</verse>
				<verse number="23">ចំពោះ​កូន​ចៅ​ណែបថាលី លោក​ថ្លែង​ថា: ណែបថាលី​ទទួល​ការ​សន្ដោស និង​ព្រះពរ​ដ៏​លើសលប់​ពី​ព្រះអម្ចាស់ ដូច្នេះ អោយ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច និង​ទិស​ខាង​ត្បូង​ចុះ!។</verse>
				<verse number="24">ចំពោះ​កូន​ចៅ​អេស៊ើរ​លោក​ថ្លែង​ថា: សូម​អោយ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​លោក​យ៉ាកុប! សូម​អោយ​បង​ប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​អោយ​គេ​មាន​ប្រេង ដ៏​សម្បូណ៌​ហូរហៀរ។</verse>
				<verse number="25">រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន ផ្ដល់​សន្តិសុខ​អោយ​អេស៊ើរ សូម​អោយ​កម្លាំង​របស់​គេ​នៅ​ស្ថិតស្ថេរ ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។</verse>
				<verse number="26">យេស៊ូរូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​ព្រះ​របស់​អ្នក​ឡើយ ព្រះអង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។</verse>
				<verse number="27">ព្រះអង្គ​ជា​ជំរក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ព្រះហស្ដ​របស់​ព្រះអង្គ​ទ្រ​អ្នក​ជានិច្ច ព្រះអង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​អោយ​អ្នក​ប្រល័យ​ពួក​គេ។</verse>
				<verse number="28">អ៊ីស្រាអែល​រស់​នៅ​យ៉ាង​សុខសាន្ត កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ យ៉ាង​បរិបូណ៌។</verse>
				<verse number="29">អ៊ីស្រាអែល​អើយ អ្នក​មាន​សុភមង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះអម្ចាស់​សង្គ្រោះ ដូច​ព្រះអង្គ​សង្គ្រោះ​អ្នក​ឡើយ ព្រះអង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវ ដែល​ផ្ដល់​អោយ​អ្នក​មាន​ជ័យជំនះ។ ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កំទេច​ទីសក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">លោក​ម៉ូសេ​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីសកា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរីខូ​។ ព្រះអម្ចាស់ ​បាន​បង្ហាញ​អោយ​លោក​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់</verse>
				<verse number="2">ទឹក​ដី​ណែបថាលី​ទាំង​មូល ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ ទឹក​ដី​ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ</verse>
				<verse number="3">តំបន់​ណេកិប ព្រម​ទាំង​តំបន់​ជុំវិញ​ទន្លេ​យ័រដាន់ ក្រុង​យេរីខូ​ដែល​ជា​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពូជពង្ស​របស់​អ្នក”។ យើង​បង្ហាញ​អោយ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។</verse>
				<verse number="5">លោក​ម៉ូសេ ជា​អ្នក​បំរើ​ ព្រះអម្ចាស់ បាន​ទទួល​មរណភាព​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្រះអម្ចាស់ ​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេតពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​លោក​ឡើយ។</verse>
				<verse number="7">ពេល​លោក​ម៉ូសេ​ទទួល​មរណភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់ថយ​ដែរ។</verse>
				<verse number="8">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​កាន់​ទុក្ខ​លោក​ម៉ូសេ អស់​រយៈ​ពេល​សាមសិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​លោក​រហូត​ទាល់​តែ​ផុត​កំណត់​ពេល​សាមសិប​ថ្ងៃ​នោះ។</verse>
				<verse number="9">លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរពេញ​ដោយ​ប្រាជ្ញាញាណ ដ្បិត​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក​។ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ស្ដាប់​បង្គាប់​លោក​យ៉ូស្វេ ដោយ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="10">នៅ​ស្រុក​អ៊ីស្រាអែល​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​ដូច​លោក​ម៉ូសេ​ទេ គឺ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ជា​មួយ​លោក មុខ​ទល់​នឹង​មុខ។</verse>
				<verse number="11">គ្មាន​នរណា​ម្នាក់​សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ដូច​ ព្រះអម្ចាស់ ​ចាត់​លោក​អោយ​ទៅ​សំដែង​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​រាជ​បំរើ និង​ប្រជាជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ</verse>
				<verse number="12">ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សំដែង​ឫទ្ធិបារមី​គួរ​អោយ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដូច​លោក​ម៉ូសេ​ដែរ។</verse>
			</chapter>
		</book>
		<book number="6">
			<chapter number="1">
				<verse number="1">ក្រោយ​ពី​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​បាន​ទទួល​មរណភាព​ផុត​ទៅ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ម៉ូសេ​ថា៖</verse>
				<verse number="2">«ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជាជន​ទាំង​អស់​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​អោយ​ពួក​គេ។</verse>
				<verse number="3">អ្នក​រាល់​គ្នា​ឈាន​ជើង​ជាន់​កន្លែង​ណា យើង​ប្រគល់​អោយ​ទាំង​អស់ ដូច​យើង​បាន​សន្យា​ជា​មួយ​ម៉ូសេ​ស្រាប់​ហើយ​។</verse>
				<verse number="4">ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​លាត​សន្ធឹង​ចាប់​តាំង​ពី​វាល​រហោស្ថាន រហូត​ដល់​ភ្នំ​លីបង់ និង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត ដែល​ជា​ទន្លេ​ធំ រហូត​ដល់​សមុទ្រ​ធំ​នៅ​ទិស​ខាង​លិច គឺ​ស្រុក​របស់​ជន​ជាតិ​ហេត​ទាំង​មូល​។</verse>
				<verse number="5">ជា​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក គ្មាន​នរណា​អាច​ប្រឈម​មុខ​តទល់​នឹង​អ្នក​ឡើយ។ យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ធ្លាប់​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​ជួយ​អ្នក​ជានិច្ច យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។</verse>
				<verse number="6">ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​អ្នក​នឹង​នាំ​ប្រជាជន​នេះ​អោយ​គ្រប់គ្រង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ​ថា​នឹង​ប្រគល់​អោយ​ពួក​គេ។</verse>
				<verse number="7">ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យវិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។</verse>
				<verse number="8">ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យវិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​អោយ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចំរុង​ចំរើន និង​ទទួល​ជោគជ័យ។</verse>
				<verse number="9">តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់ស្លុត​អោយ​សោះ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។</verse>
				<verse number="10">នៅ​ពេល​នោះ លោក​យ៉ូស្វេ​បាន​បញ្ជា​ទៅ​ពួក​នាយ​ក្រុម​របស់​ប្រជាជន​ដូច​ត​ទៅ៖</verse>
				<verse number="11">«ចូរ​នាំ​គ្នា​ដើរ​កាត់​ជំរំ ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ថា “ចូរ​រៀបចំ​ស្បៀង​អាហារ ដ្បិត​បី​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ដើម្បី​ចូល​ទៅ​វាយ​យក​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​ជា​កម្មសិទ្ធិ”»។</verse>
				<verse number="12">បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កុលសម្ព័ន្ធ*​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដូច​ត​ទៅ៖</verse>
				<verse number="13">«ចូរ​ចង​ចាំ​នូវ​ពាក្យ​ដែល​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​បង្គាប់​អ្នក​រាល់​គ្នា​ថា “ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក គឺ​ព្រះអង្គ​ប្រទាន​ស្រុក​នេះ​អោយ​អ្នក​រាល់​គ្នា​ហើយ”។</verse>
				<verse number="14">ប្រពន្ធ កូន ព្រម​ទាំង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​ស្រុក ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ រីឯ​អ្នក​រាល់​គ្នា ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​អង់អាច​វិញ ត្រូវ​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដើម្បី​ជួយ​គេ</verse>
				<verse number="15">រហូត​ដល់​ ព្រះអម្ចាស់ ​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សំរាក​ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​អោយ​ពួក​គេ​កាន់​កាប់​ស្រុក​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ​ពួក​គេ។ បន្ទាប់​មក អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​កាន់​កាប់​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​វិញ គឺ​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ បាន​ចែក​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។</verse>
				<verse number="16">ពួក​គេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​បង្គាប់​មក​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​គោរព​ធ្វើ​តាម​ទាំង​អស់។ លោក​ចាត់​យើង​ខ្ញុំ​អោយ​ទៅ​ទី​ណា យើង​ខ្ញុំ​នឹង​ទៅ​ទី​នោះ។</verse>
				<verse number="17">យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។</verse>
				<verse number="18">ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​លោក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សំងាត់ អោយ​ចេញ​ពី​ជំរំ​ស៊ីទីម​ ទៅ​ស៊ើបការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប​។</verse>
				<verse number="2">មាន​គេ​ទូល​ស្ដេច​ក្រុង​យេរីខូ​ថា៖ «យប់​នេះ​មាន​ពួក​អ៊ីស្រាអែល​ចូល​មក​ក្នុង​ទីក្រុង ដើម្បី​ស៊ើបការណ៍»។</verse>
				<verse number="3">ស្ដេច​ក្រុង​យេរីខូ​ចាត់​គេ​អោយ​ទៅ​ប្រាប់​នាង​រ៉ាហាប​ថា៖ «ចូរ​នាំ​ពួក​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​នាង​ចេញ​មក ដ្បិត​គេ​មក​ស៊ើបការណ៍​នៅ​ស្រុក​ទាំង​មូល»។</verse>
				<verse number="4">ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់​រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។</verse>
				<verse number="5">លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​អោយ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំខាន!»។</verse>
				<verse number="6">តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។</verse>
				<verse number="7">អ្នក​ទាំង​នោះ​ដេញ​តាម​រក​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ​គេ​ក៏​បិទ​ទ្វារ​ទីក្រុង។</verse>
				<verse number="8">នាង​បាន​ឡើង​ទៅ​ជួប​អ្នក​ស៊ើបការណ៍​ទាំង​ពីរ​នៅ​លើ​ដំបូល​ផ្ទះ មុន​ពួក​គេ​ចូល​ដំណេក</verse>
				<verse number="9">ហើយ​ក៏​និយាយ​ទៅ​កាន់​គេ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះអម្ចាស់ ​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក។ ពួក​លោក​ធ្វើ​អោយ​យើង​ខ្ញុំ​តក់ស្លុត​ជា​ខ្លាំង ហើយ​អ្នក​ស្រុក​ទាំង​មូល​បាក់​ទឹក​ចិត្ត​នៅ​ចំពោះ​មុខ​ពួក​លោក</verse>
				<verse number="10">ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះអម្ចាស់ ​ធ្វើ​អោយ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះបាទ​ស៊ីហុន និង​ព្រះបាទ​អុក ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ គឺ​ពួក​លោក​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់។</verse>
				<verse number="11">ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ទ្រង់​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។</verse>
				<verse number="12">ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ អោយ​នាង​ខ្ញុំ ដោយ​យក​ ព្រះអម្ចាស់ ​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​អោយ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា</verse>
				<verse number="13">ពួក​លោក​នឹង​អនុគ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បង​ប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​អោយ​បាន​រួច​ជីវិត​ផង»។</verse>
				<verse number="14">បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ ព្រះអម្ចាស់ ​ប្រគល់​ស្រុក​នេះ​អោយ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។</verse>
				<verse number="15">បន្ទាប់​មក នាង​បាន​ដាក់​ខ្សែពួរ​អោយ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។</verse>
				<verse number="16">នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​អោយ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។</verse>
				<verse number="17">បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​អោយ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ</verse>
				<verse number="18">ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម នៅ​មាត់​បង្អួច​ដែល​នាង​បាន​អោយ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បង​ប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល អោយ​មក​ជួបជុំ​ជា​មួយ​នាង។</verse>
				<verse number="19">ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ!</verse>
				<verse number="20">ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​អោយ​យើង​ស្បថ​នោះ»។</verse>
				<verse number="21">នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​អោយ​សំរេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​អោយ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។</verse>
				<verse number="22">បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។</verse>
				<verse number="23">បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជំរាប​លោក នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។</verse>
				<verse number="24">បុរស​ទាំង​ពីរ​ជំរាប​លោក​យ៉ូស្វេ​ថា៖ « ព្រះអម្ចាស់ ​ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​អោយ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជាជន​ក្នុង​ស្រុក ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។</verse>
				<verse number="2">បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ</verse>
				<verse number="3">ហើយ​បញ្ជា​ប្រជាជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជាចារ្យ​លេវី*​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។</verse>
				<verse number="4">ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរពាន់ហត្ថ​ពី​ហិប​នោះ»។</verse>
				<verse number="5">បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក​ ព្រះអម្ចាស់ ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។</verse>
				<verse number="6">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​បូជាចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ឆ្លង​ទៅ​មុន​ប្រជាជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជាជន។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ឃើញ ដើម្បី​អោយ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។</verse>
				<verse number="8">រីឯ​អ្នក​ត្រូវ​បង្គាប់​អោយ​ក្រុម​បូជាចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។</verse>
				<verse number="9">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះបន្ទូល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។</verse>
				<verse number="10">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សំគាល់​មួយ​ដែល​នាំ​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​ពិត​ជា​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ហេវី ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​គើរកាស៊ី ជន​ជាតិ​អាម៉ូរី និង​យេប៊ូស​អោយ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន</verse>
				<verse number="11">គឺ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​នៃ​ផែនដី​ទាំង​មូល នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="12">ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់ ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល គឺ​ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​រើស​យក​ម្នាក់។</verse>
				<verse number="13">ពេល​ណា​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។</verse>
				<verse number="14">នៅ​គ្រា​ដែល​ប្រជាជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជាជន។</verse>
				<verse number="15">ពេល​នោះ ជា​រដូវ​ចំរូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង</verse>
				<verse number="16">ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្ដាច់។ ប្រជាជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។</verse>
				<verse number="17">នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ដល់​ប្រជាជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​ប្រជាជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖</verse>
				<verse number="2">«ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់ ពី​ចំណោម​ប្រជាជន គឺ​ក្នុង​កុលសម្ព័ន្ធ​នីមួយៗ រើស​យក​ម្នាក់</verse>
				<verse number="3">ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជាចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។</verse>
				<verse number="4">លោក​យ៉ូស្វេ​ហៅ​បុរស​ដប់ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល គឺ​កុលសម្ព័ន្ធ​នីមួយៗ​យក​ម្នាក់</verse>
				<verse number="5">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​អោយ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="6">ទុក​ជា​សញ្ញា​សំគាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថន័យ​ដូច​ម្ដេច?”</verse>
				<verse number="7">អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ ព្រះអម្ចាស់ ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​ដែល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំលឹក សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ”»។</verse>
				<verse number="8">ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។</verse>
				<verse number="9">លោក​យ៉ូស្វេ​អោយ​គេ​បញ្ឈរ​ថ្ម​ដប់ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជាចារ្យ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="10">ក្រុម​បូជាចារ្យ​ដែល​សែង​ហិប នាំ​គ្នា​ឈប់​នៅ​ចំ​កណ្ដាល​ទន្លេ​យ័រដាន់ រហូត​ដល់​ប្រជាជន​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​យ៉ូស្វេ គឺ​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ​បាន​ផ្ដែផ្ដាំ​លោក​យ៉ូស្វេ។ ប្រជាជន​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ឆ្លង​ទៅ។</verse>
				<verse number="11">កាល​ប្រជាជន​ទាំង​មូល​ឆ្លង​ផុត​អស់​ហើយ ទើប​ក្រុម​បូជាចារ្យ​សែង​ហិប​នៃ​ ព្រះអម្ចាស់ ​ឆ្លង​ដែរ ហើយ​ដើរ​នៅ​ខាង​មុខ​ប្រជាជន។</verse>
				<verse number="12">កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ​បង្គាប់</verse>
				<verse number="13">មាន​ទាហាន​ប្រហែល​បួន​ម៉ឺន​នាក់​ប្រដាប់​អាវុធ ដែល​ត្រៀម​ខ្លួន​នឹង​ធ្វើ​សឹក​ដើរ​នៅ​ខាង​មុខ​ ព្រះអម្ចាស់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​យេរីខូ។</verse>
				<verse number="14">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​ពង្រឹង​អំណាច​លោក​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​លោក ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖</verse>
				<verse number="16">«ចូរ​បង្គាប់​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សន្ធិសញ្ញា អោយ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។</verse>
				<verse number="17">លោក​យ៉ូស្វេ​ក៏​បង្គាប់​ទៅ​ក្រុម​បូជាចារ្យ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។</verse>
				<verse number="18">ពេល​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។</verse>
				<verse number="19">ប្រជាជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ​ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីលកាល់ នៅ​ព្រំប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។</verse>
				<verse number="20">រីឯ​ថ្ម​ទាំង​ដប់ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក លោក​យ៉ូស្វេ​បាន​បញ្ឈរ​នៅ​គីលកាល់។</verse>
				<verse number="21">បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។</verse>
				<verse number="22">អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ</verse>
				<verse number="23">ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​អោយ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូច​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​សមុទ្រ​កក់​ រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង​រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។</verse>
				<verse number="24">ព្រះអម្ចាស់ ​ធ្វើ​ដូច្នេះ ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថា​ ព្រះអម្ចាស់ ​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​អោយ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">កាល​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​កាណាន ដែល​នៅ​តាម​មាត់​សមុទ្រ ឮ​ដំណឹង​ថា ព្រះអម្ចាស់ ​ធ្វើ​អោយ​ទន្លេ​យ័រដាន់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល រហូត​ដល់​គេ​ឆ្លង​ផុត ស្ដេច​ទាំង​នោះ​បាក់​ទឹក​ចិត្ត និង​ភ័យ​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="2">នៅ​គ្រា​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​អ្នក​យក​ថ្ម​មក​ដាប់​ធ្វើ​ជា​កាំបិត រួច​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី​ម្ដង​ទៀត»។</verse>
				<verse number="3">លោក​យ៉ូស្វេ​ក៏​យក​ថ្ម​មក​ធ្វើ​ជា​កាំបិត ហើយ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​លើ​ភ្នំ​ហារ៉ាឡុត​។</verse>
				<verse number="4">រីឯ​មូល​ហេតុ​ដែល​នាំ​អោយ​លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជាជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចំបាំង​បាន​ស្លាប់​តាម​វាល​រហោស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="5">អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។</verse>
				<verse number="6">ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចំបាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ ព្រះអម្ចាស់ ​ទេ ព្រះអម្ចាស់ ​ក៏​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់អហង្ការ​ថា មិន​អោយ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស​ថា​នឹង​ប្រទាន​មក​អោយ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​។</verse>
				<verse number="7">ព្រះអម្ចាស់ ​បាន​នាំ​កូន​ចៅ​របស់​ពួក​គេ​អោយ​ចូល​ស្រុក​ជំនួស​ពួក​គេ​វិញ។ លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​អ្នក​ទាំង​នេះ ព្រោះ​តាម​ផ្លូវ​ពួក​គេ​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ។</verse>
				<verse number="8">កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​ប្រជាជាតិ​ទាំង​មូល​ហើយ ពួក​គេ​ក៏​នៅ​ក្នុង​ជំរំ រហូត​ដល់​ជា​សះស្បើយ​ទាំង​អស់​គ្នា។</verse>
				<verse number="9">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ដក​ សេចក្ដី​អាម៉ាស់​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​សេចក្ដី​អាម៉ាស់​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រង​នៅ​ស្រុក​អេស៊ីប»។ ហេតុ​នេះ ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “គីលកាល់” រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="10">ជន​ជាតិ​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​គីលកាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចម្លង* នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។</verse>
				<verse number="11">ស្អែក​ឡើង គឺ​មួយ​ថ្ងៃ​ក្រោយ​បុណ្យ​ចម្លង ពួក​គេ​បរិភោគ​នំបុ័ង​ឥត​មេ និង​គ្រាប់​ស្រូវ​លីង ដែល​ជា​ភោគផល​របស់​ស្រុក​នោះ។</verse>
				<verse number="12">ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បរិភោគ​ភោគផល​នៅ​ក្នុង​ស្រុក នោះ​នំ​ម៉ាណា​លែង​ធ្លាក់​ទៀត​ហើយ។ ដូច្នេះ តាំង​ពី​ឆ្នាំ​នោះ​មក ដោយ​លែង​មាន​នំ​ម៉ាណា​ទៀត ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បរិភោគ​ភោគផល​នៃ​ស្រុក​កាណាន។</verse>
				<verse number="13">ពេល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក​ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។</verse>
				<verse number="14">បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេទ័ព​របស់​ ព្រះអម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។</verse>
				<verse number="15">មេទ័ព​របស់​ ព្រះអម្ចាស់ ​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។</verse>
				<verse number="3">អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់​ត្រូវ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង អោយ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។</verse>
				<verse number="4">ត្រូវ​អោយ​បូជាចារ្យ ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​សំរាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធមេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ រួច​អោយ​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង​ចៀម។</verse>
				<verse number="5">ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង​ប្រជាជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជាជន​ត្រូវ​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។</verse>
				<verse number="6">លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជាចារ្យ​មក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ហើយ​អោយ​បូជាចារ្យ​ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំពីរ ដើរ​ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="7">បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង ហើយ​អោយ​ពល​ទាហាន​ប្រដាប់​អាវុធ ដើរ​ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="8">ប្រជាជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជាចារ្យ​ប្រាំពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំពីរ ដើរ​នៅ​ខាង​មុខ​ ព្រះអម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ដើរ​តាម​ក្រោយ។</verse>
				<verse number="9">ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​បូជាចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។</verse>
				<verse number="10">លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជាជន​ថា៖ «កុំ​ស្រែក​ជយឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ស្រែក នោះ​សឹម​ស្រែក»។</verse>
				<verse number="11">លោក​អោយ​គេ​សែង​ហិប​របស់​ ព្រះអម្ចាស់ ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​ប្រជាជន​វិល​ចូល​ជំរំ​វិញ ហើយ​សំរាក​ពេល​យប់ នៅ​ទី​នោះ​ទៅ។</verse>
				<verse number="12">លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​បូជាចារ្យ​នាំ​គ្នា​សែង​ហិប​ ព្រះអម្ចាស់ ​សា​ជា​ថ្មី។</verse>
				<verse number="13">បូជាចារ្យ​ទាំង​ប្រាំពីរ​នាក់​ដែល​កាន់​ស្នែង​ចៀម ដើរ​ខាង​មុខ​ហិប​ ព្រះអម្ចាស់ ក៏​ចេញ​ដំណើរ​ម្ដង​ទៀត ទាំង​ផ្លុំ​ស្នែង​ផង។ មាន​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​តាម​ក្រោយ​ហិប​ ព្រះអម្ចាស់ ​ដែរ ពួក​គេ​ដើរ​ទៅ​មុខ តាម​សំឡេង​ស្នែង។</verse>
				<verse number="14">នៅ​ថ្ងៃ​ទី​ពីរ​នោះ ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​បាន​មួយ​ជុំ រួច​វិល​ចូល​ជំរំ​វិញ។ ពួក​គេ​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។</verse>
				<verse number="15">នៅ​ថ្ងៃ​ទី​ប្រាំពីរ ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាងៗ ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ប្រាំពីរ​ជុំ​តាម​របៀប​ដដែល គឺ​មាន​តែ​ថ្ងៃ​នោះ​ទេ ដែល​ពួក​គេ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ចំនួន​ប្រាំពីរ​ជុំ។</verse>
				<verse number="16">នៅ​ជុំ​ទី​ប្រាំពីរ ពេល​ក្រុម​បូជាចារ្យ​ផ្លុំ​ស្នែង លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជាជន​ថា៖ «ចូរ​ស្រែក​ជយឃោស​ឡើង! ដ្បិត​ ព្រះអម្ចាស់ ​បាន​ប្រគល់​ទីក្រុង​អោយ​អ្នក​រាល់​គ្នា​ហើយ។</verse>
				<verse number="17">ចូរ​បំផ្លាញ​ទីក្រុង និង​អ្វីៗ​ទាំង​អស់​ក្នុង​ទីក្រុង​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ តែ​ត្រូវ​ទុក​ជីវិត​អោយ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ ព្រោះ​នាង​បាន​លាក់​អ្នក​ស៊ើបការណ៍ ដែល​យើង​ចាត់​អោយ​មក។</verse>
				<verse number="18">រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន! កុំ​ប៉ះពាល់​របស់​អ្វី​ដែល​ត្រូវ​បំផ្លាញ​នោះ​ជា​ដាច់​ខាត ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ប៉ះពាល់​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ! មួយ​វិញ​ទៀត បើ​ធ្វើ​ដូច្នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​អោយ​មហន្តរាយ និង​ទុក្ខ​ទោស កើត​មាន​ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​អ៊ីស្រាអែល​មិន​ខាន។</verse>
				<verse number="19">រីឯ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ពី​ដែក​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ ព្រះអម្ចាស់ ហើយ​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​របស់​ព្រះអង្គ»។</verse>
				<verse number="20">ប្រជាជន​ស្រែក​ជយឃោស ហើយ​ក្រុម​បូជាចារ្យ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជាជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជាជន​សំរុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្ដើម​យក​ទីក្រុង។</verse>
				<verse number="21">ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា​ដោយ​មុខ​ដាវ។</verse>
				<verse number="22">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើបការណ៍ នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។</verse>
				<verse number="23">យុវបុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើបការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បង​ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិសន្ដាន​ទាំង​អស់​របស់​នាង​អោយ​ចេញ​មក​អោយ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់​ក្បែរ​ជំរំ​អ៊ីស្រាអែល។</verse>
				<verse number="24">ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើកលែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​អោយ​មក​ស៊ើបការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="26">នៅ​គ្រា​នោះ លោក​យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡារិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពី ព្រះអម្ចាស់! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់​ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។</verse>
				<verse number="27">ព្រះអម្ចាស់ ​គង់​ជា​មួយ​លោក​យ៉ូស្វេ ហើយ​លោក​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​បំពាន​លើ​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​ហាម​មិន​អោយ​ប៉ះពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អេកាន ជា​កូន​របស់​លោក​កើមើ ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ាស ក្នុង​កុលសម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែល​ ព្រះអម្ចាស់ ​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="2">លោក​យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ ពី​ក្រុង​យេរីខូ​អោយ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេតអាវេន នៅ​ខាង​កើត​បេតអែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​អៃ។</verse>
				<verse number="3">អ្នក​ទាំង​នោះ​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជំរាប​ថា៖ «មិន​បាច់​អោយ​ប្រជាជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​អោយ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិចតួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កងទ័ព​ទាំង​មូល អោយ​ទៅ​នាំ​អោយ​ពិបាក​ឡើយ»។</verse>
				<verse number="4">ពេល​នោះ ទ័ព​អ៊ីស្រាអែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។</verse>
				<verse number="5">អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រាអែល អស់​ប្រមាណ​សាមសិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេបារីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជំរាល​ភ្នំ។ ប្រជាជន​អ៊ីស្រាអែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។</verse>
				<verse number="6">លោក​យ៉ូស្វេ និង​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ហែក​សម្លៀកបំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។</verse>
				<verse number="7">លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ ព្រះជាអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នាំ​យើង​ខ្ញុំ​អោយ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អាម៉ូរី ដើម្បី​អោយ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​អោយ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ?</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ! ឥឡូវ​នេះ តើ​អោយ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន​ជាតិ​អ៊ីស្រាអែល​បាក់​ទ័ព នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ?</verse>
				<verse number="9">ពេល​ជន​ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោមព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ក្រោក​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​ដូច្នេះ?</verse>
				<verse number="11">ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធមេត្រី​ដែល​យើង​បាន​ប្រគល់​អោយ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​អោយ​ប៉ះពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​ឥវ៉ាន់​របស់​ខ្លួន។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​បាន​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!</verse>
				<verse number="13">ក្រោក​ឡើង ជំរះ​ប្រជាជន​អោយ​បាន​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ*​សំរាប់​ថ្ងៃ​ស្អែក ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ៊ីស្រាអែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​បាន​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។</verse>
				<verse number="14">ព្រឹក​ឡើង​អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុលសម្ព័ន្ធ។ ពេល​ ព្រះអម្ចាស់ ​ចង្អុល​កុលសម្ព័ន្ធ​ណា កុលសម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ ព្រះអម្ចាស់ ​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ ព្រះអម្ចាស់ ​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​អោយ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។</verse>
				<verse number="15">ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល”»។</verse>
				<verse number="16">លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក តាម​កុលសម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="17">លោក​យ៉ូស្វេ​បញ្ជា​អោយ​អំបូរ​ផ្សេងៗ​នៃ​កុលសម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេរ៉ាស។ លោក​អោយ​អំបូរ​សេរ៉ាស ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាបឌី។</verse>
				<verse number="18">បន្ទាប់​មក លោក​អោយ​ក្រុម​គ្រួសារ​សាបឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អេកាន​ជា​កូន​របស់​លោក​កើមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅទួត​របស់​លោក​សេរ៉ាស ក្នុង​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="19">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល! ចូរ​លើក​កិត្តិយស​ព្រះអង្គ​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់លៀម​ឡើយ»។</verse>
				<verse number="20">លោក​អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:</verse>
				<verse number="21">ក្នុង​ជយភ័ណ្ឌ​ខ្ញុំ​ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ីណើរ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុកសិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក​ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។</verse>
				<verse number="22">លោក​យ៉ូស្វេ​ចាត់​គេ​អោយ​រត់​ទៅ​តង់ត៍​របស់​លោក​អេកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។</verse>
				<verse number="23">ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។​</verse>
				<verse number="24">លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅទួត​របស់​លោក​សេរ៉ាស ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។</verse>
				<verse number="25">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​អោយ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ ព្រះអម្ចាស់ ​ធ្វើ​អោយ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។</verse>
				<verse number="26">បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះអម្ចាស់ ​ឈប់​ព្រះពិរោធ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ»​ រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជាជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។</verse>
				<verse number="2">ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយភ័ណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។</verse>
				<verse number="3">លោក​យ៉ូស្វេ​នាំ​កងទ័ព​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​អោយ​ចេញ​ទៅ​ទាំង​យប់។</verse>
				<verse number="4">លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!</verse>
				<verse number="5">រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។</verse>
				<verse number="6">ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់ទាញ​ពួក​គេ​អោយ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ</verse>
				<verse number="7">អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។</verse>
				<verse number="8">កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន​ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ប្រាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។</verse>
				<verse number="9">លោក​យ៉ូស្វេ​ចាត់​ពួក​គេ​អោយ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេតអែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជាជន។</verse>
				<verse number="10">លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​មុខ​ប្រជាជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។</verse>
				<verse number="11">ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។</verse>
				<verse number="12">លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេតអែល និង​ក្រុង​អៃ។</verse>
				<verse number="13">កាល​ប្រជាជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង រួច​ហើយ​យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។</verse>
				<verse number="14">ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កងទ័ព​របស់​លោក​យ៉ូស្វេ ស្ដេច​ក៏​ប្រញាប់ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។</verse>
				<verse number="15">លោក​យ៉ូស្វេ និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោស្ថាន។</verse>
				<verse number="16">ពួក​គេ​បញ្ជា​អោយ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល ដេញ​តាម​ទ័ព​អ៊ីស្រាអែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។</verse>
				<verse number="17">នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេតអែល គ្មាន​សេសសល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រាអែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។</verse>
				<verse number="19">ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។</verse>
				<verse number="20">កងទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កងទ័ព​អ៊ីស្រាអែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។</verse>
				<verse number="21">លោក​យ៉ូស្វេ និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កងទ័ព​ក្រុង​អៃ។</verse>
				<verse number="22">ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រាអែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។</verse>
				<verse number="23">រីឯ​ស្ដេច​ក្រុង​អៃ​វិញ​គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។</verse>
				<verse number="24">ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។</verse>
				<verse number="25">អ្នក​ក្រុង​អៃ​ទាំង​ប្រុស ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។</verse>
				<verse number="26">លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន​ជាតិ​អ៊ីស្រាអែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។</verse>
				<verse number="27">ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយភ័ណ្ឌ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​យ៉ូស្វេ។</verse>
				<verse number="28">លោក​យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​អោយ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="29">រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​អោយ​គេ​យក​សាកសព​ចុះ​ពី​ដើម​ឈើ​ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="30">លោក​យ៉ូស្វេ​សង់​អាសនៈ​ថ្វាយ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នៅ​លើ​ភ្នំ​អេបាល</verse>
				<verse number="31">ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល គឺ​ដូច​មាន​ចែង​ក្នុង​គម្ពីរ​នៃ​វិន័យ​របស់​លោក​ម៉ូសេ​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ»​។ ជន​ជាតិ​អ៊ីស្រាអែល​យក​សត្វ​មក​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ ព្រះអម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​មេត្រីភាព​ផង។</verse>
				<verse number="32">លោក​យ៉ូស្វេ​ចម្លង​ក្រឹត្យវិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="33">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ក្រុម​ព្រឹទ្ធាចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធមេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជាចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ។ ប្រជាជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរីស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​អោយ​ពរ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="34">បន្ទាប់​មក លោក​យ៉ូស្វេ​អាន​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យវិន័យ គឺ​មាន​ទាំង​ព្រះពរ ទាំង​បណ្ដាសា ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​ទាំង​មូល។</verse>
				<verse number="35">លោក​យ៉ូស្វេ​អាន​គ្រប់​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ លោក​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។</verse>
			</chapter>
			<chapter number="9">
				<verse number="1">កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​វាល​ទំនាប នៅ​តាម​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ នៅ​តំបន់​ភ្នំ​លីបង់ គឺ​ស្ដេច​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជ្រាប​ពី​ជោគ​ជ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="2">ពួក​គេ​បាន​រួបរួម​គ្នា​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ច្បាំង​តទល់​ជា​មួយ​លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="3">អ្នក​ស្រុក​គីបៀន​ បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។</verse>
				<verse number="4">ដូច្នេះ ពួក​គេ​ប្រើ​ឧបាយកល​បោក​ប្រាស់​លោក​ គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក​ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។</verse>
				<verse number="5">ពួក​គេ​ស្លៀក​សម្លៀកបំពាក់​ចាស់​រយីករយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។</verse>
				<verse number="6">ពួក​គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីលកាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។</verse>
				<verse number="7">ជន​ជាតិ​អ៊ីស្រាអែល​តប​ទៅ​ជន​ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​អោយ​យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ម្ដេច​បាន?»។</verse>
				<verse number="8">ប៉ុន្តែ ពួក​គេ​ជំរាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។</verse>
				<verse number="9">ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះនាម​ដ៏​ល្បី​នៃ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប</verse>
				<verse number="10">និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ពីរ​អង្គ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន និង​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន ដែល​គង់​នៅ​ក្រុង​អាសថារ៉ូត។</verse>
				<verse number="11">ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ អោយ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជំរាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​អស់​លោក សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង!”</verse>
				<verse number="12">សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។</verse>
				<verse number="13">រីឯ​ថង់​ស្រា​វិញ​ក៏​ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀកបំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់ សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។</verse>
				<verse number="14">ជន​ជាតិ​អ៊ីស្រាអែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="15">លោក​យ៉ូស្វេ​ក៏​ចង​សម្ពន្ធមេត្រី​រក្សា​សន្តិភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​អោយ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រាអែល បាន​សច្ចា​យ៉ាង​ឱឡារិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធមេត្រី​នេះ។</verse>
				<verse number="16">បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ទើប​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន​។</verse>
				<verse number="17">ជន​ជាតិ​អ៊ីស្រាអែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុង​គីបៀន ក្រុង​កេភីរ៉ា​ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-យារីម។</verse>
				<verse number="18">ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជ្រុលហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​រិះគន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។</verse>
				<verse number="19">អ្នក​ដឹក​នាំ​ទាំង​អស់ បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះពាល់​ពួក​គេ​បាន​ឡើយ។</verse>
				<verse number="20">យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​អោយ​គេ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។</verse>
				<verse number="21">អ្នក​ដឹក​នាំ​ប្រជាជន​បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​អោយ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក​សំរាប់​សហគមន៍​ទាំង​មូល»។ ប្រជាជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។</verse>
				<verse number="22">លោក​យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!</verse>
				<verse number="23">ដោយ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ប្រជាជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក​សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ»។</verse>
				<verse number="24">ពួក​គេ​ឆ្លើយ​តប​មក​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គេ​រៀប​រាប់​យ៉ាង​លំអិត​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​ដល់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​ប្រគល់​ស្រុក​ទាំង​មូល​ដល់​ពួក​លោក និង​អោយ​ពួក​លោក​បំផ្លាញ​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ខ្លាច​ពួក​លោក​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​បារម្ភ​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដែរ នេះ​ជា​ហេតុ​បណ្ដាល​អោយ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ។</verse>
				<verse number="25">ឥឡូវ​នេះ យើង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ដែល​លោក​យល់​ឃើញ​ថា​ល្អ និង​ត្រឹម​ត្រូវ​ចុះ»។</verse>
				<verse number="26">លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​បែប​នេះ​ឯង គឺ​លោក​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។</verse>
				<verse number="27">នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​អោយ​ពុះ​អុស ដង ទឹក សំរាប់​សហគមន៍ និង​សំរាប់​អាសនៈ​របស់​ ព្រះអម្ចាស់ ។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។</verse>
				<verse number="2">ដំណឹង​នេះ​បាន​ធ្វើ​អោយ​អ្នក​ក្រុង​យេរូសាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។</verse>
				<verse number="3">ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​ហូហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះបាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារមូត ព្រះបាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះបាទ​ដេបៀរ​ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖</verse>
				<verse number="4">«សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិភាព​ពី​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="5">ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួតដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោមព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។</verse>
				<verse number="6">អ្នក​ស្រុក​គីបៀន​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីលកាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។</verse>
				<verse number="7">លោក​យ៉ូស្វេ​ក៏​នាំ​កងទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់អាច​របស់​លោក​មក​ជា​មួយ​ផង។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។</verse>
				<verse number="9">លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីលកាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ។</verse>
				<verse number="10">ព្រះអម្ចាស់ ​ធ្វើ​អោយ​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេតហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា និង​ភូមិ​ម៉ាកេដា។</verse>
				<verse number="11">ពេល​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេតហូរ៉ូន​ទៅ​នោះ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា អ្នក​ដែល​ស្លាប់​ដោយសារ​គ្រាប់​ព្រឹល មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ទៀត។</verse>
				<verse number="12">នៅ​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ជ័យជំនះ​លើ​ជន​ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ ព្រះអម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជាជន​អ៊ីស្រាអែល​ថា៖ «ព្រះអាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ាឡូន​ទៅ»។</verse>
				<verse number="13">ពេល​នោះ ព្រះអាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជាជាតិ​អ៊ីស្រាអែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»​ គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះអាទិត្យ​មិន​ប្រញាប់​លិច​ទេ។</verse>
				<verse number="14">តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ ព្រះអម្ចាស់ ​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ ព្រះអម្ចាស់ ​បាន​ច្បាំង​រួម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="15">បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីលកាល់​វិញ។</verse>
				<verse number="16">ស្ដេច​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។</verse>
				<verse number="17">មាន​គេ​ទៅ​រាយការណ៍​ជូន​លោក​យ៉ូស្វេ​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេដា។</verse>
				<verse number="18">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​អោយ​ចាំ​យាម​នៅ​ទី​នោះ​ផង។</verse>
				<verse number="19">រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​អោយ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​អោយ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​បាន​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="20">លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ូរី​អោយ​បរាជ័យ​យ៉ាង​ធ្ងន់​ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច​ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។</verse>
				<verse number="21">បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​ដោយ​សុខសាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេដា។ ចាប់​ពី​ពេល​នោះ​មក​គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ឡើយ។</verse>
				<verse number="22">បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។</verse>
				<verse number="23">គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។</verse>
				<verse number="24">កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ ហើយ​លោក​ក៏​ហៅ​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក​អោយ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។</verse>
				<verse number="25">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ ព្រះអម្ចាស់ ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។</verse>
				<verse number="26">លោក​យ៉ូស្វេ​ប្រហារ​ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ​ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។</verse>
				<verse number="27">ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​អោយ​គេ​យក​សាកសព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="28">នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជាជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់​គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេដា​ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។</verse>
				<verse number="29">លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេដា ឆ្ពោះ​ទៅ​ក្រុង​លីបណា ហើយ​វាយ​លុក​ក្រុង​នោះ។</verse>
				<verse number="30">ព្រះអម្ចាស់ ​ក៏​បាន​ប្រគល់​ក្រុង​លីបណា និង​ស្ដេច​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ទេ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីបណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។</verse>
				<verse number="31">បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីបណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។</verse>
				<verse number="32">ព្រះអម្ចាស់ ​បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីបណា​ដែរ។</verse>
				<verse number="33">ពេល​នោះ ព្រះបាទ​ហោរ៉ាម ជា​ស្ដេច​ក្រុង​កេស៊ើរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជាជន​របស់​ស្ដេច​នោះ ឥត​ទុក​អោយ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។</verse>
				<verse number="34">បន្ទាប់​មក​ទៀត​លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង​ដើម្បី​វាយ​លុក​ក្រុង​នោះ។</verse>
				<verse number="35">នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។</verse>
				<verse number="36">លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។</verse>
				<verse number="37">គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច​ព្រម​ទាំង​មនុស្សម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។</verse>
				<verse number="38">លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។</verse>
				<verse number="39">លោក​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្ដេច ព្រម​ទាំង​ដណ្ដើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីបណា​ព្រម​ទាំង​ស្ដេច​របស់​គេ​ដែរ។</verse>
				<verse number="40">លោក​យ៉ូស្វេ​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប​តំបន់​វាល​ទំនាប និង​តំបន់​ជំរាល​ភ្នំ​ព្រម​ទាំង​ប្រហារ​ជីវិត​ស្ដេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់។</verse>
				<verse number="41">លោក​យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កេដេស-បារនា រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។</verse>
				<verse number="42">លោក​យ៉ូស្វេ​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្ដេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រាអែល។</verse>
				<verse number="43">បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល វិល​ត្រឡប់​មក​ជំរំ​នៅ​គីលកាល់​វិញ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">កាល​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាសោរ ជ្រាប​ហេតុការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីមរ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប</verse>
				<verse number="2">ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់ ភ្នំ​តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គីណារ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។</verse>
				<verse number="3">ស្ដេច​ក៏​បាន​ផ្ញើ​រាជសារ​ទៅ​ជន​ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន​ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរម៉ូន ក្នុង​ស្រុក​មីសប៉ា។</verse>
				<verse number="4">ស្ដេច​ទាំង​នោះ​បាន​លើក​រេហ៍៍ពល​ចេញ​មក​ផ្ដុំ​គ្នា ជា​កងទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​យ៉ាង​ច្រើន​អនេក​ដែរ។</verse>
				<verse number="5">ស្ដេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួតដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រាអែល។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​អោយ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រាអែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចំបាំង​របស់​គេ​ចោល​ទៅ»។</verse>
				<verse number="7">លោក​យ៉ូស្វេ និង​ពល​ទាហាន​ទាំង​ប៉ុន្មាន​របស់​លោក បាន​វាយ​ឆ្មក់​សត្រូវ​នៅ​ក្បែរ​ជ្រោះ​មេរ៉ូម។</verse>
				<verse number="8">ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីសរិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។</verse>
				<verse number="9">លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចំបាំង​របស់​ពួក​គេ​ចោល។</verse>
				<verse number="10">ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហាសោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហាសោរ ជា​រាជ​ធានី​នៃ​អាណាចក្រ​ទាំង​នោះ។</verse>
				<verse number="11">កងទ័ព​អ៊ីស្រាអែល​ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហាសោរ​ចោល​ដែរ។</verse>
				<verse number="12">លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើកលែង​តែ​ក្រុង​ហាសោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។</verse>
				<verse number="14">ជន​ជាតិ​អ៊ីស្រាអែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ​ទុក​ជា​ជយភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។</verse>
				<verse number="15">ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស្វេ​ធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេសប្រហែស​ត្រង់​ណា​ឡើយ។</verse>
				<verse number="16">លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប ទាំង​មូល​ស្រុក​កូសែន​ទាំង​មូល​តំបន់​វាល​ទំនាប​តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។</verse>
				<verse number="17">លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាលកាដ​ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរម៉ូន។</verse>
				<verse number="18">លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។</verse>
				<verse number="19">គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល​ទេ លើកលែង​តែ​ជន​ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន​ជាតិ​អ៊ីស្រាអែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។</verse>
				<verse number="20">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ប្រជាជន​នៅ​ស្រុក​នោះ​មាន​ចិត្ត​រឹងរូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​ប្រជាជន​អ៊ីស្រាអែល បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​អោយ​វិនាស​សូន្យ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="21">នៅ​គ្រា​ដដែល​នោះ លោក​យ៉ូស្វេ​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អាណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ លោក​យ៉ូស្វេ​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់</verse>
				<verse number="22">គ្មាន​សេសសល់​ជន​ជាតិ​អាណាក់​ណា​ម្នាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ គឺ​មាន​សល់​តែ​នៅ​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូត​ប៉ុណ្ណោះ។</verse>
				<verse number="23">លោក​យ៉ូស្វេ​យក​បាន​ស្រុក​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។ លោក​យ៉ូស្វេ​យក​ទឹក​ដី​នោះ មក​ចែក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​មត៌ក តាម​កុលសម្ព័ន្ធ​របស់​ខ្លួន។ បន្ទាប់​មក ស្រុក​នោះ​បាន​សុខសាន្តត្រាណ​គ្មាន​សង្គ្រាម​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​វាយ​យក​បាន ហើយ​កាន់​កាប់​ស្រុក​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ទឹក​ធ្លាក់​អើណូន រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់​អារ៉ាបា ទាំង​មូល​ដែល​នៅ​ខាង​កើត​ផង។ ពួក​គេ​វាយ​ឈ្នះ​ស្ដេច​នានា នៅ​ស្រុក​នោះ​ដូច​ត​ទៅ:</verse>
				<verse number="2">គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើរណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្ដាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំប្រទល់​ស្រុក​អាំម៉ូន</verse>
				<verse number="3">ព្រម​ទាំង​តំបន់​អារ៉ាបា រហូត​ដល់​សមុទ្រ​គេណាសារ៉ែត ដែល​នៅ​ខាង​កើត​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​ស្លាប់ ដែល​នៅ​ជិត​ក្រុង​បេតយេស៊ីម៉ុត ហើយ​នៅ​ខាង​ត្បូង​មាន​ជំរាល​ភ្នំ​ពីសកា។</verse>
				<verse number="4">រីឯ​ស្ដេច​មួយ​ទៀត គឺ​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន និង​ជា​ជន​ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន​ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ស្ដេច​គង់​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី។</verse>
				<verse number="5">ព្រះបាទ​អុក​គ្រប់គ្រង​តំបន់​ភ្នំ​ហ៊ើរម៉ូន​ក្រុង​សាល់កា និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំប្រទល់​ស្រុក​កេស៊ួរី និង​ស្រុក​ម៉ាកាធី ព្រម​ទាំង​មួយ​ចំហៀង​ស្រុក​កាឡាដ ជា​ព្រំប្រទល់​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​ក្រុង​ហេសបូន។</verse>
				<verse number="6">លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ និង​ជន​ជាតិ​អ៊ីស្រាអែល បាន​វាយ​ប្រហារ​ស្ដេច​ទាំង​ពីរ​អង្គ​នេះ ហើយ​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទុក​ជា​កម្មសិទ្ធិ។</verse>
				<verse number="7">លោក​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ដែន​ដី ខាង​លិច​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ក្រុង​បាលកាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ រហូត​ដល់​ភ្នំ​ហាឡាក់ នៅ​ជិត​ស្រុក​សៀរ។ លោក​យ៉ូស្វេ​ប្រគល់​ទឹក​ដី​នោះ​អោយ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចែក​គ្នា ជា​កម្មសិទ្ធិ។</verse>
				<verse number="8">ទឹក​ដី​ទាំង​នោះ មាន​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់​ជំរាល​ភ្នំ តំបន់​វាល​រហោស្ថាន និង​តំបន់​ណេកិប គឺ​ស្រុក​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="9">រីឯ​ស្ដេច​ដែល​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល​មានៈ ស្ដេច​ក្រុង​យេរីខូ ស្ដេច​ក្រុង​អៃ ដែល​ស្ថិត​នៅ​ជិត​ក្រុង​បេតអែល</verse>
				<verse number="10">ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន</verse>
				<verse number="11">ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស</verse>
				<verse number="12">ស្ដេច​ក្រុង​អេក្លូន ស្ដេច​ក្រុង​កេស៊ើរ</verse>
				<verse number="13">ស្ដេច​ក្រុង​ដេបៀរ ស្ដេច​ក្រុង​កេឌើរ</verse>
				<verse number="14">ស្ដេច​ក្រុង​ហោម៉ា ស្ដេច​ក្រុង​អើរ៉ាត</verse>
				<verse number="15">ស្ដេច​ក្រុង​លីបណា ស្ដេច​ក្រុង​អាឌូឡាំ</verse>
				<verse number="16">ស្ដេច​ក្រុង​ម៉ាកេដា ស្ដេច​ក្រុង​បេតអែល</verse>
				<verse number="17">ស្ដេច​ក្រុង​តាពូរ ស្ដេច​ក្រុង​ហេភើរ</verse>
				<verse number="18">ស្ដេច​ក្រុង​អាផេក ស្ដេច​ក្រុង​ឡាសារ៉ូន</verse>
				<verse number="19">ស្ដេច​ក្រុង​ម៉ាដូន ស្ដេច​ក្រុង​ហាសោរ</verse>
				<verse number="20">ស្ដេច​ក្រុង​ស៊ីមរ៉ូន-មេរ៉ូន ស្ដេច​ក្រុង​អាកសាប</verse>
				<verse number="21">ស្ដេច​ក្រុង​តាអាណាក់ ស្ដេច​ក្រុង​មេគីដោ</verse>
				<verse number="22">ស្ដេច​ក្រុង​កេដែស ស្ដេច​ក្រុង​យ៉ុកនាម នៅ​ភ្នំ​កើមែល</verse>
				<verse number="23">ស្ដេច​ក្រុង​ដោរ​នៅ​វាល​រាបដោរ ស្ដេច​ក្រុង​កូយីម នៅ​ជិត​គីលកាល់</verse>
				<verse number="24">ស្ដេច​ក្រុង​ធើសា។ សរុប​ទាំង​អស់​មាន​ស្ដេច​សាមសិប​មួយ​អង្គ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។</verse>
				<verse number="2">ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូរី​ទាំង​មូល</verse>
				<verse number="3">ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន​ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ​មាន​នគរ​ប្រាំ​របស់​ជន​ជាតិ​ភីលីស្ទីន​ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាសដូឌ ក្រុង​អាសកាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន​ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។</verse>
				<verse number="4">នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំប្រទល់​ស្រុក​អាម៉ូរី</verse>
				<verse number="5">ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាលកាដ នៅ​ជើង​ភ្នំ​ហ៊ើរម៉ូន រហូត​ដល់​ច្រក​ហាម៉ាត់។</verse>
				<verse number="6">ក្នុង​នោះ ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់ រហូត​ដល់​ក្រុង​មីសរិផូត-ម៉ែម​ដែរ។ យើង​នឹង​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន​ជាតិ​អ៊ីស្រាអែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។</verse>
				<verse number="7">ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុលសម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។</verse>
				<verse number="8">កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​ពី​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ទុក​ជា​មត៌ក​រួច​ស្រេច​ទៅ​ហើយ គឺ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។</verse>
				<verse number="9">ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេបា​ទាំង​មូល​រហូត​ដល់​ក្រុង​ឌីបូន។</verse>
				<verse number="10">ទឹក​ដី​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​នៃ​ស្រុក​របស់​ជន​ជាតិ​អាំម៉ូន ពោល​គឺ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន</verse>
				<verse number="11">និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេស៊ួរី និង​ម៉ាកាធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរម៉ូន ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាលកា</verse>
				<verse number="12">ពោល​គឺ​អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន​ជាតិ​រេផែម​មួយ​រូប​ក្នុង​ចំណោម​ជន​ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។</verse>
				<verse number="13">ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​បណ្ដេញ​ជន​ជាតិ​កេស៊ូរី និង​ជន​ជាតិ​ម៉ាកាធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កេស៊ួរី និង​ជន​ជាតិ​ម៉ាកាធី​រស់​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="14">មាន​តែ​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជាជន​យក​មក​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​បាន​បង្គាប់​មក​ពួក​គេ។</verse>
				<verse number="15">លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។</verse>
				<verse number="16">ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេដេបា</verse>
				<verse number="17">ក្រុង​ហេសបូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-បាល ក្រុង​បេតបាលមេយ៉ូន</verse>
				<verse number="18">ក្រុង​យ៉ាហាស ក្រុង​កេដេមូត ក្រុង​មេផាត</verse>
				<verse number="19">ក្រុង​គារយ៉ាថែម ក្រុង​ស៊ីបម៉ា ក្រុង​សេរេត-ហាសាកា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប</verse>
				<verse number="20">ក្រុង​បេតពេអ៊រ ជំរាល​ភ្នំ​ពីសកា ក្រុង​បេតយេស៊ីម៉ុត</verse>
				<verse number="21">ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះបាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះបាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន​ជាតិ​ម៉ាឌាន ជន​ជាតិ​អេវី ជន​ជាតិ​រេគែម ជន​ជាតិ​ស៊ើរ ជន​ជាតិ​ហ៊ើរ និង​ជន​ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="22">ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់ មាន​លោក​បាឡាម​ជា​គ្រូ​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។</verse>
				<verse number="23">ព្រំប្រទល់​ខាង​លិច​នៃ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។</verse>
				<verse number="24">លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="25">ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ាស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូអើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។</verse>
				<verse number="26">ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​តាំង​ពី​ក្រុង​ហេសបូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-មីសប៉េ និង​ក្រុង​បេថូនីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហាណែម​រហូត​ដល់​ព្រំប្រទល់​ស្រុក​ដេបៀរ។</verse>
				<verse number="27">នៅ​ក្នុង​ជ្រលង​ភ្នំ ទឹក​ដី​របស់​គេ​មាន​ក្រុង​បេតហារ៉ាម ក្រុង​បេតនីមរ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណាចក្រ​របស់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៅ​ក្រុង​ហេសបូន។ ទឹក​ដី​នេះ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​ដែល​ជា​ព្រំប្រទល់ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ចុង​សមុទ្រ​គេនេសារ៉ែត។</verse>
				<verse number="28">នេះ​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​កាដ តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។</verse>
				<verse number="29">លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។</verse>
				<verse number="30">ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហាណែម ស្រុក​បាសាន ជា​អាណាចក្រ​ទាំង​មូល​របស់​ព្រះបាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុកសិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន</verse>
				<verse number="31">ពាក់​កណ្ដាល​ស្រុក​កាឡាដ ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ព្រះបាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ​អោយ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ។</verse>
				<verse number="32">នេះ​ហើយ​ជា​ទឹក​ដី ដែល​លោក​ម៉ូសេ​បាន​ប្រគល់​អោយ​ពួក​គេ​ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។</verse>
				<verse number="33">លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​លោក​បូជាចារ្យ​អេឡាសារ​ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​បែង​ចែក​អោយ​ជា​មត៌ក​ដូច​ត​ទៅ​នេះ</verse>
				<verse number="2">គឺ​កុលសម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៀត​បាន​ទទួល​ទឹក​ដី​ជា​មត៌ក​ដោយ​ចាប់​ឆ្នោត ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ</verse>
				<verse number="3">ដ្បិត​កាល​ពី​មុន លោក​ម៉ូសេ​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​ពីរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​លោក​ពុំ​បាន​ចែក​ទឹក​ដី​អោយ​កុលសម្ព័ន្ធ​លេវី ដូច​កុលសម្ព័ន្ធ​ឯ​ទៀតៗ​ទេ។</verse>
				<verse number="4">គេ​ចាត់​ទុក​កូន​ចៅ​លោក​យ៉ូសែប ជា​កុលសម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។ រីឯ​កុលសម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សំរាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដីធ្លី​សំរាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។</verse>
				<verse number="5">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="6">កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​លោក​យ៉ូស្វេ​នៅ​គីលកាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក្នុង​អំបូរ​កេណាស មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «លោក​ជ្រាប​ស្រាប់​ហើយ នូវ​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ នៅ​ស្រុក​កាដេស-បារនា ស្ដី​អំពី​យើង​ទាំង​ពីរ គឺ​លោក និង​ខ្ញុំ។​</verse>
				<verse number="7">កាល​នោះ ខ្ញុំ​មាន​អាយុ​សែសិប​ឆ្នាំ លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា​អោយ​មក​ស៊ើបការណ៍​នៅ​ស្រុក​នេះ។ ខ្ញុំ​ក៏​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ទៅ​លោក​វិញ ដោយ​ស្មោះ​ត្រង់។</verse>
				<verse number="8">បង​ប្អូន​ដែល​បាន​ឡើង​មក​ស៊ើបការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ លោក​ម៉ូសេ​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​មួយ​ខ្ញុំ​ថា កូន​ចៅ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ នឹង​ទទួល​ទឹក​ដី​ដែល​ខ្ញុំ​ឈាន​ជើង​ជាន់​នេះ​ទុក​ជា​មត៌ក រហូត​ត​ទៅ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​នេះ​មក​លោក​ម៉ូសេ​កាល​ពី​សែសិប​ប្រាំ​ឆ្នាំ​មុន គឺ​នៅ​គ្រា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​វាល​រហោស្ថាន។ ព្រះអម្ចាស់ ​បាន​ទុក​ជីវិត​អោយ​ខ្ញុំ​នៅ​រស់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែតសិប​ប្រាំ​ឆ្នាំ​ហើយ។</verse>
				<verse number="11">សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​ថ្ងៃ ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​អោយ​ទៅ​នោះ​ដែរ។ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​មុន ល្មម​នឹង​ចេញ​ទៅ​ប្រយុទ្ធ ឬ​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត។</verse>
				<verse number="12">សូម​ប្រគល់​ស្រុក​ភ្នំ​មក​អោយ​ខ្ញុំ ដ្បិត​នៅ​គ្រា​នោះ ព្រះអម្ចាស់ ​បាន​សន្យា​ថា នឹង​ប្រទាន​មក​ខ្ញុំ។ នៅ​ថ្ងៃ​ដដែល​នោះ ខ្ញុំ​បាន​ជំរាប​លោក​ស្រាប់​ហើយ​ថា មាន​ជន​ជាតិ​អាណាក់​រស់​នៅ​ទី​នោះ ក្រុង​របស់​គេ​ជា​ក្រុង​ធំៗ ដែល​មាន​កំពែង​យ៉ាង​មាំ។ ប្រសិន​បើ​ ព្រះអម្ចាស់ ​គង់​ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​វាយ​យក​ក្រុង​ទាំង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​មិន​ខាន ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក​ស្រាប់»។</verse>
				<verse number="13">លោក​យ៉ូស្វេ​ក៏​ជូន​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ រួច​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក ទុក​ជា​មត៌ក។</verse>
				<verse number="14">ក្រុង​ហេប្រូន​នៅ​ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​កាលែប ជា​កូន​លោក​យេភូនេ ក្នុង​អំបូរ​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក​បាន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="15">កាល​ពី​ដើម ក្រុង​ហេប្រូន​មាន​ឈ្មោះ​ថា គារយ៉ាត-អើបា។ លោក​អើបា​ជា​បុរស​ម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​អាណាក់។ ចាប់​ពី​ពេល​នោះ​មក ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ គ្មាន​សង្គ្រាម​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។</verse>
				<verse number="2">ព្រំប្រទល់​ខាង​ត្បូង​នេះ លាត​សន្ធឹង ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោស្ថាន​ណេកិប</verse>
				<verse number="3">រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រាប៊ីម និង​វាល​រហោស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-បារនា រួច​បន្ត​ទៅ​ដល់​ហេតស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។</verse>
				<verse number="4">ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាសម៉ូន រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​ហើយ​ជា​ព្រំប្រទល់​ខាង​ត្បូង​របស់​កុលសម្ព័ន្ធ​យូដា។</verse>
				<verse number="5">រីឯ​ព្រំប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់</verse>
				<verse number="6">ឡើង​រហូត​ទៅ​ដល់​បេត-ហុកឡា កាត់​តាម​ខាង​ជើង​បេតអារ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។</verse>
				<verse number="7">ព្រំប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីលកាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូមីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំប្រទល់​នេះ ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-សេម៉េស ហើយ​ទៅ​ដល់​អេន-រ៉ូកែល</verse>
				<verse number="8">រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​បេនហ៊ីនុម ដែល​នៅ​ជំរាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។</verse>
				<verse number="9">ព្រំប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិបតា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារយ៉ាត-យារីម។</verse>
				<verse number="10">ពី​បាឡា​ព្រំប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជំរាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសាឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេម៉េស ដោយ​កាត់​តាម​ធីមណា</verse>
				<verse number="11">រួច​ទៅ​ដល់​ខាង​ជើង​ជំរាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់នាល និង​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="12">រីឯ​ព្រំប្រទល់​ខាង​លិច គឺ​សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំប្រទល់​ជុំវិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។</verse>
				<verse number="13">រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ទឹក​ដី​នោះ គឺ​ក្រុង​ហេប្រូន​ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គារយ៉ាត-អើបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។</verse>
				<verse number="14">លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ ពី​ពូជពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន និង​អំបូរ​តាលម៉ាយ។</verse>
				<verse number="15">បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ មាន​ឈ្មោះ​ថា​គារយ៉ាត-សេភើរ។</verse>
				<verse number="16">លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារយ៉ាត-សេភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់សា កូន​ស្រី​របស់​ខ្ញុំ អោយ​ធ្វើ​ជា​ប្រពន្ធ»។</verse>
				<verse number="17">លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់សា ជា​កូន​ស្រី​របស់​លោក​អោយ​គាត់​ធ្វើ​ជា​ប្រពន្ធ។</verse>
				<verse number="18">កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។</verse>
				<verse number="19">នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​អោយ​កូន នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​អោយ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​អោយ​នាង។</verse>
				<verse number="20">ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ:</verse>
				<verse number="21">ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោស្ថាន​ណេកិប​មាន: កាបសៀល អេឌើរ យ៉ាគើរ</verse>
				<verse number="22">គីណា ឌីម៉ូណា អាដាដា</verse>
				<verse number="23">កេដែស ហាសោរ អ៊ីថ្នាន</verse>
				<verse number="24">ស៊ីភ តេលែម បេអាឡូត</verse>
				<verse number="25">ហាសោរ-ហាដាថា កេរីយ៉ូត-ហេតស្រូន (គឺ​ហាសោរ)</verse>
				<verse number="26">អាម៉ាម សេម៉ា ម៉ូឡាដា</verse>
				<verse number="27">ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត</verse>
				<verse number="28">ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា</verse>
				<verse number="29">បាឡា អ៊ីយ៉ីម អាត់សែម</verse>
				<verse number="30">អែលថូឡាត កេសៀល ហោម៉ា</verse>
				<verse number="31">ស៊ីគឡាក់ មាដម៉ាណា សាន-សាណា</verse>
				<verse number="32">ល្បាអូត ស៊ីលហ៊ីម អាយីន និង​រ៉ីមម៉ូន។ សរុប​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="33">រីឯ​ក្រុង​ទាំងឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប មាន: អែសថោល សូរ៉ាស់ អាសណា</verse>
				<verse number="34">សាណូអា អេន-កានីម តាពួរ អេណាម</verse>
				<verse number="35">យ៉ារមូត អាឌូឡាំ សូគរ អាសេកា</verse>
				<verse number="36">ស្អារ៉ែម អាឌីថែម កេដេរ៉ា និង​ក្ដេរ៉ូថែម គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="37">បន្ទាប់​មក មាន: សេណាន ហាដាសា មីគដាល-កាដ</verse>
				<verse number="38">ឌីលាន មីសប៉ា យ៉ុគធាល</verse>
				<verse number="39">ឡាគីស បូសកាត់ អេក្លូន</verse>
				<verse number="40">កាបូន ឡាម៉ាស គីតលីស</verse>
				<verse number="41">កេដេរ៉ូត បេតដាកូន ណាអាម៉ា និង​ម៉ាកេដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="42">បន្ទាប់​មក មាន: លីបណា អេធើរ អាសាន</verse>
				<verse number="43">យីបថា អាសណា នេស៊ីប</verse>
				<verse number="44">កៃឡា អាកស៊ីប និង​ម៉ារីសា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំវិញ។</verse>
				<verse number="45">បន្ទាប់​មក មាន: ក្រុង​អេក្រូន និង​ស្រុក​ភូមិ​នៅ​ជុំវិញ</verse>
				<verse number="46">ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ក្រុង​អាសដូឌ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ</verse>
				<verse number="47">ក្រុង​អាសដូឌ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="48">រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ មាន: សាមៀរ យ៉ាតទៀរ សូគរ</verse>
				<verse number="49">ដាណា គារយ៉ាត សានណា (គឺ​ដេបៀរ)</verse>
				<verse number="50">អាណាប អែសធេម៉ូរ អានីម</verse>
				<verse number="51">កូសែន ហូឡូន និង​គីឡោ គឺ​មាន​ទាំង​អស់​ដប់​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="52">បន្ទាប់​មក មាន: អារ៉ាប ឌូម៉ា អែសអៀន</verse>
				<verse number="53">យ៉ានិម បេត-តាពូអា អាផេកា</verse>
				<verse number="54">ហិមកា គារយ៉ាត-អើបា (គឺ​ហេប្រូន) និង​ស៊ីអោរ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="55">បន្ទាប់​មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា</verse>
				<verse number="56">យេសរាល យ៉ុកឌាម សាណូអា</verse>
				<verse number="57">កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="58">បន្ទាប់​មក មាន: ហាល់ហ៊ូល បេតសើរ កេដោរ</verse>
				<verse number="59">ម៉ារ៉ាត បេតអាណូត និង​អែលទិកុន គឺ​មាន​ទាំង​អស់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="60">បន្ទាប់​មក មាន: គារយ៉ាត-បាល (គឺ​គៀរីយ៉ាត-យារីម) និង​រ៉ាបាត គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។</verse>
				<verse number="61">រីឯ​ក្រុង​ទាំងឡាយ ដែល​ស្ថិត​នៅ​វាល​រហោស្ថាន​មាន: បេតអារ៉ាបា មីតឌីន សេកាកា</verse>
				<verse number="62">នីបសាន អៀហា មេឡាក់ និង​អេន-គេឌី គឺ​មាន​ទាំង​អស់​ដប់ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។</verse>
				<verse number="63">កូន​ចៅ​យូដា​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ចេញ​បាន​ឡើយ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។​</verse>
			</chapter>
			<chapter number="16">
				<verse number="1">ទឹក​ដី​ដែល​ជា​ចំណែក​របស់​កូន​ចៅ​លោក​យ៉ូសែប លាត​សន្ធឹង​ចាប់​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូ គឺ​ចាប់​តាំង​ពី​អណ្ដូង​ទឹក​ដែល​នៅ​ខាង​កើត​ក្រុង​យេរីខូ រហូត​ដល់​វាល​រហោស្ថាន​ដែល​ឡើង​ពី​ក្រុង​យេរីខូ ទៅ​ភ្នំ​បេតអែល។</verse>
				<verse number="2">ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេតអែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំប្រទល់​ស្រុក​អើគី ត្រង់​ក្រុង​អាថារ៉ូត</verse>
				<verse number="3">រួច​ចុះ​ទៅ​ខាង​លិច​ដល់​ព្រំប្រទល់​របស់​ជន​ជាតិ​យ៉ាផ្លេទីត រហូត​ដល់​តំបន់​បេតហូរ៉ូន​ក្រោម និង​រហូត​ដល់​កេស៊ើរ ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="4">នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុលសម្ព័ន្ធ​ម៉ាណាសេ និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។</verse>
				<verse number="5">ព្រំប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ​មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថារ៉ូត-អាដើរ រហូត​ដល់​បេតហូរ៉ូន​លើ</verse>
				<verse number="6">ហើយ​បន្ត​ឆ្ពោះ​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ។ ខាង​ជើង​កាត់​តាម​ក្រុង​មីគមេថា ហើយ​ឆៀង​ខាង​កើត​ក្រុង​នោះ រហូត​ទៅ​ក្រុង​តាណាត-ស៊ីឡូ ហើយ​ឆ្លង​កាត់​ស្រុក​នោះ​ឆ្ពោះ​ទៅ​ខាង​កើត​យ៉ាណូហា។</verse>
				<verse number="7">បន្ទាប់​មក ព្រំប្រទល់​នោះ ចុះ​ពី​យ៉ាណូហា​ទៅ​អាថារ៉ូត និង​ណារ៉ាតា ហើយ​បែរ​មក​ក្រុង​យេរីខូ​វិញ រហូត​ដល់​ទន្លេ​យ័រដាន់។</verse>
				<verse number="8">បន្ទាប់​មក​ទៀត ព្រំប្រទល់​នោះ​ចេញ​ពី​តាពួរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​ខាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ នេះ​ហើយ ទឹក​ដី ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ</verse>
				<verse number="9">ដោយ​រាប់​បញ្ចូល​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កូន​ចៅ​ម៉ាណាសេ។</verse>
				<verse number="10">កូន​ចៅ​អេប្រាអ៊ីម​ពុំ​បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រាអ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប​ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ​ជា​កូន​ច្បង​របស់​លោក​ម៉ាណាសេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណាន។</verse>
				<verse number="2">រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណាសេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាសរាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមីដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="3">លោក​ស្លូផិហាត ជា​កូន​របស់​លោក​ហេភើរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណាសេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។​</verse>
				<verse number="4">នាង​ទាំង​នោះ​បាន​ទៅ​ជួប​លោក​បូជាចារ្យ​អេឡាសារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជាជន ជំរាប​ថា “ ព្រះអម្ចាស់ ​បាន​បង្គាប់​លោក​ម៉ូសេ អោយ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិសន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​អោយ​ពួក​នាង ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិសន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ដូច្នេះ កុលសម្ព័ន្ធ​ម៉ាណាសេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់</verse>
				<verse number="6">ដ្បិត​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណាសេ​ឯ​ទៀតៗ។</verse>
				<verse number="7">ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ លាត​សន្ធឹង​ពី​ស្រុក​អេស៊ើរ ទៅ​ក្រុង​មីគមេថា ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-តាពួរ។</verse>
				<verse number="8">ទឹក​ដី​ស្រុក​តាពួ ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​ម៉ាណាសេ ប៉ុន្តែ ក្រុង​តាពួ ដែល​ជាប់​នឹង​ព្រំប្រទល់​ម៉ាណាសេ ជា​កម្មសិទ្ធិ​របស់​កូន​ចៅ​អេប្រាអ៊ីម</verse>
				<verse number="9">ទឹក​ដី​នេះ​លាត​សន្ធឹង​រហូត​ទៅ​ដល់​ខាង​ត្បូង​ទឹក​ធ្លាក់​ខាណា។ រីឯ​ក្រុង​នានា​ដែល​នៅ​ខាង​ត្បូង​ទឹក​ធ្លាក់ ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ថ្វីដ្បិត​តែ​ក្រុង​ទាំង​នោះ​ស្ថិត​នៅ​លើ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏​ដោយ។ ទឹក​ដី​របស់​ម៉ាណាសេ​នៅ​ខាង​ជើង​ទឹក​ធ្លាក់​លាត​សន្ធឹង​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="10">ដូច្នេះ ទឹក​ដី​ខាង​ត្បូង ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។ សមុទ្រ​មេឌីទែរ៉ាណេ​ជា​ព្រំប្រទល់​ខាង​លិច ស្រុក​អេស៊ើរ​ជា​ព្រំប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសាខារ​ជា​ព្រំប្រទល់​ខាង​កើត។</verse>
				<verse number="11">កុលសម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេតសាន និង​ភូមិ​ដែល​នៅ​ជុំវិញ ក្រុង​យីបលាម និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគីដោ និង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។</verse>
				<verse number="12">ប៉ុន្តែ កូន​ចៅ​ម៉ាណាសេ​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ពី​ក្រុង​ទាំង​នោះ​បាន​ទេ ជន​ជាតិ​កាណាន​ប្ដេជ្ញា​ចិត្ត​រស់​នៅ​ក្នុង​ស្រុក​នោះ​ដដែល។</verse>
				<verse number="13">ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​រឹងប៉ឹង​មាំមួន​ហើយ ពួក​គេ​បង្ខិតបង្ខំ​ជន​ជាតិ​កាណាន​អោយ​ធ្វើ​ការ​ជា​ទម្ងន់ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ជន​ជាតិ​នេះ​ចេញ​ពី​ស្រុក​បាន​ឡើយ។</verse>
				<verse number="14">កូន​ចៅ​របស់​លោក​យ៉ូសែប ជំរាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ជា​មត៌ក អោយ​យើង​ខ្ញុំ​តែ​មួយ​ចំណែក​ដូច្នេះ? យើង​ខ្ញុំ​មាន​គ្នា​ច្រើន ព្រោះ​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។</verse>
				<verse number="15">លោក​យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រាអ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផែម​ទៅ»។</verse>
				<verse number="16">កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សំរាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន​ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេតសាន និង​ភូមិ​ជិតខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។</verse>
				<verse number="17">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​យ៉ូសែប គឺ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច​ថា៖ «បង​ប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ បង​ប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។</verse>
				<verse number="18">បង​ប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង​ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ទី​នោះ។</verse>
				<verse number="2">ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល មាន​កុលសម្ព័ន្ធ​ប្រាំពីរ​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ទឹក​ដី ជា​មត៌ក​នៅ​ឡើយ។</verse>
				<verse number="3">លោក​យ៉ូស្វេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ?</verse>
				<verse number="4">ក្នុង​កុលសម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​អោយ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយការណ៍​អោយ​ខ្ញុំ​ដឹង។</verse>
				<verse number="5">ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំពីរ​ចំណែក គឺ​កុលសម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​លោក​យ៉ូសែប ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។</verse>
				<verse number="6">ត្រូវ​ធ្វើ​របាយការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។</verse>
				<verse number="7">ប៉ុន្តែ កុលសម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខងារ​ជា​បូជាចារ្យ*​បំរើ​ ព្រះអម្ចាស់ ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ ​បាន​ប្រគល់​អោយ»។</verse>
				<verse number="8">បុរស​ដែល​លោក​យ៉ូស្វេ​ចាត់​អោយ​ទៅ​ស៊ើបការណ៍ នាំ​គ្នា​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​លោក​យ៉ូស្វេ​បាន​ផ្ដែផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយការណ៍​អោយ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ »។</verse>
				<verse number="9">បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក រួច​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។</verse>
				<verse number="10">នៅ​ស៊ីឡូ​លោក​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ តាម​កុលសម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="11">ឆ្នោត​លើក​ដំបូង ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។</verse>
				<verse number="12">ព្រំប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជំរាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោស្ថាន នៅ​បេតអាវេន។</verse>
				<verse number="13">បន្ទាប់​មក ព្រំប្រទល់​ចេញ​ពី​ទី​នោះ តម្រង់​ទៅ​ទីក្រុង​លូស ដោយ​កាត់​តាម​ជំរាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេតអែល) រួច​ចុះ​ទៅ​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេតហូរ៉ូន​ក្រោម។</verse>
				<verse number="14">នៅ​ខាង​លិច​ភ្នំ​នេះ ព្រំប្រទល់​បត់​ទៅ​ទិស​ខាង​ត្បូង រហូត​ទៅ​ទល់​នឹង​គារយ៉ាត-បាល គឺ​គារយ៉ាត-យ៉ារីម ជា​ក្រុង​របស់​កូន​ចៅ​យូដា។ នេះ​ហើយ​ព្រំប្រទល់​ខាង​លិច​របស់​គេ។</verse>
				<verse number="15">រីឯ​ព្រំប្រទល់​ប៉ែក​ខាង​ត្បូង ចេញ​ពី​គារយ៉ាត-យ៉ារីម បន្ត​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ប្រភព​ទឹក​ណិបតា។</verse>
				<verse number="16">ព្រំប្រទល់​នេះ​ចុះ​ទៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ជ្រលង​ភ្នំ​បេនហ៊ីនុម ខាង​ជើង​វាល​រាប​រេផែម​រួច​ចុះ​តាម​វាល​រាប​បេនហ៊ីនុម ត្រង់​ជំរាល​ខាង​ត្បូង​ភ្នំ​យេប៊ូស ចុះ​ទៅ​អេន-រ៉ូកែល។</verse>
				<verse number="17">បន្ទាប់​មក ព្រំប្រទល់​បត់​ទៅ​ខាង​ជើង ដល់​អេន-សេម៉េស និង​កេលីឡូត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ អាឌូមីម ហើយ​ចុះ​ទៅ​ផ្ទាំង​ថ្ម​របស់​លោក​បូហាន ជា​កូន​របស់​លោក​រូបេន។</verse>
				<verse number="18">ព្រំប្រទល់​នេះ​កាត់​តាម​ជំរាល​ភ្នំ​ខាង​ជើង​ដែល​នៅ​ជាប់​តំបន់​អារ៉ាបា ហើយ​ចុះ​ទៅ​ក្នុង​តំបន់​អារ៉ាបា​នោះ</verse>
				<verse number="19">រួច​បន្ត​ទៅ​ខាង​ជើង​បេត-ហុកឡា រហូត​ដល់​ខាង​ជើង​ឈូង​សមុទ្រ គឺ​ចុង​ខាង​ត្បូង​បំផុត​នៃ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​ខាង​ត្បូង​របស់​គេ។</verse>
				<verse number="20">រីឯ​ព្រំប្រទល់​ខាង​កើត គឺ​ទន្លេ​យ័រដាន់។ នេះ​ហើយ​ព្រំប្រទល់​នៃ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="21">ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: យេរីខូ បេត-ហុកឡា អេមាក់-កេស៊ីស</verse>
				<verse number="22">បេត-អារ៉ាបា សេម៉ារ៉ែម បេតអែល</verse>
				<verse number="23">អាវីម ប៉ារ៉ា អូប្រា</verse>
				<verse number="24">កេផា-អាំម៉ូនី អូបនី កេបា គឺ​មាន​ទាំង​អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="25">បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត</verse>
				<verse number="26">មីសប៉ា កេភីរ៉ា ម៉ូសា</verse>
				<verse number="27">រេគែម យារពាល តារ៉ាឡា</verse>
				<verse number="28">សេឡា អេឡេប យេប៊ូស (គឺ​ក្រុង​យេរូសាឡឹម) គីបៀរ គារយ៉ាត គឺ​មាន​ទាំង​អស់​ដប់បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។ នេះ​ជា​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​បេនយ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ឆ្នោត​លើក​ទី​ពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។</verse>
				<verse number="2">ពួក​គេ​បាន​ទទួល​ក្រុង​ដូច​ត​ទៅ ទុក​ជា​មត៌ក គឺ​បៀរសេបា សេបាម៉ូឡាដា</verse>
				<verse number="3">ហាតសា-ស៊ូអាល បាឡា អាសែម</verse>
				<verse number="4">អែលថូឡាត បេធូលហោម៉ា</verse>
				<verse number="5">ស៊ីគឡាក់ បេត-ម៉ាកាបុត ហាតសា-សូសា</verse>
				<verse number="6">បេត-ល្បាអូត សារូហេន គឺ​មាន​ទាំង​អស់​ដប់​បី​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="7">ក្រុង​ឯ​ទៀតៗ​មាន: អាយីន រីម៉ូន អេធើរ និង​អាសាន គឺ​មាន​ទាំង​អស់​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="8">បន្ទាប់​មក មាន​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ រហូត​ដល់​បាឡាត-បៀរ គឺ​រ៉ាម៉ាត់​ខាង​ត្បូង។ នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="9">ដោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​យូដា​ធំ​ពេក គេ​ក៏​បាន​យក​មួយ​ចំណែក មក​ចែក​អោយ​កូន​ចៅ​ស៊ីម្មាន។ ហេតុ​នេះ ទើប​ទឹក​ដី​របស់​កូន​ចៅ​ស៊ីម្មាន ស្ថិត​នៅ​កណ្ដាល​ទឹក​ដី​យូដា។</verse>
				<verse number="10">ឆ្នោត​លើក​ទី​បី ត្រូវ​ចំ​លើ​កូន​ចៅ​សាប់យូឡូន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​លាត​សន្ធឹង​រហូត​ដល់​សារីដ។</verse>
				<verse number="11">ព្រំប្រទល់​ឡើង​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ទៅ​ដល់​ដាបាសែត និង​រហូត​ទៅ​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុកនាម។</verse>
				<verse number="12">ពី​សារីត ព្រំប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំប្រទល់​ស្រុក​គីស្លូត-តាបោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។</verse>
				<verse number="13">បន្ទាប់​មក ព្រំប្រទល់​នេះ​បន្ត​ទៅ​ខាង​កើត​រហូត​ដល់​គីតា-ហេភើរ អ៊ីតា-កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​ណេយ៉ា។</verse>
				<verse number="14">ព្រំប្រទល់​នេះ​វាង​ទៅ​ខាង​ជើង​ហាណាថូន ហើយ​ទៅ​ដល់​ជ្រោះ​យីបថា-អែល។</verse>
				<verse number="15">ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ មាន​កាថាត ណា-ហាឡាល់ ស៊ីមរ៉ូន យីដាឡា និង​បេថ្លេហិម​ជា​ដើម។</verse>
				<verse number="16">ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​សាប់យូឡូន តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="17">ឆ្នោត​លើក​ទី​បួន ត្រូវ​ចំ​លើ​កូន​ចៅ​អ៊ីសាខារ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="18">ទឹក​ដី​របស់​គេ មាន​ក្រុង​យីសរាល គីសាឡូត ស៊ូណេម</verse>
				<verse number="19">ហាផារ៉ែម ស៊ីអូន អាណាក្រាត</verse>
				<verse number="20">រ៉ាប៊ីត គីសយ៉ូន អាបេស</verse>
				<verse number="21">រេមេត អេន-កានីម អេន-ហាដា បេតផាសេ។</verse>
				<verse number="22">ព្រំប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សាហាត់ ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="23">ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាខារ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="24">ឆ្នោត​លើក​ទី​ប្រាំ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អេស៊ើរ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="25">ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែលកាថ ហាលី បេថែន អាកសាប</verse>
				<verse number="26">អាឡាមេឡេក អាម៉ាដ មីសាល។ នៅ​ទិស​ខាង​លិច ព្រំប្រទល់​នៃ​ទឹក​ដី​នេះ​ទៅ​ដល់​ភ្នំ​កើមែល ដោយ​កាត់​តាម​ស៊ីហោរ-លីបណាថ។</verse>
				<verse number="27">នៅ​ខាង​កើត ព្រំប្រទល់​ឡើង​ទៅ​ដល់​បេតដាកូន ជាប់​នឹង​ទឹក​ដី​សាប់យូឡូន និង​ជ្រលង​ភ្នំ​យីបថាអែល រួច​បត់​ទៅ​ទិស​ខាង​ជើង ដល់​បេតអេមេក និង​ណេយែល ហើយ​កាត់​តាម​ខាង​ឆ្វេង​ក្រុង​កាប៊ូល</verse>
				<verse number="28">ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។</verse>
				<verse number="29">បន្ទាប់​មក ព្រំប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា​រួច​ទៅ​ដល់​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាកស៊ីប។</verse>
				<verse number="30">បន្ទាប់​មក មាន​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​ទាំង​អស់​ម្ភៃ​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="31">ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​អេស៊ើរ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="32">ឆ្នោត​លើក​ទី​ប្រាំ​មួយ ត្រូវ​ចំ​លើ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="33">ព្រំប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេលេប ពី​ដើម​ជ្រៃ​សានណានីម​កាត់​តាម​អាដាមី-ណេកិប និង​យ៉ាប់នាល​រហូត​ទៅ​ដល់​ឡាក់​គូម និង​ទន្លេ​យ័រដាន់។</verse>
				<verse number="34">នៅ​ខាង​លិច ព្រំប្រទល់​បត់​ទៅ​អាសណូត-តាបោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំប្រទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប់​យូឡូន ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។</verse>
				<verse number="35">ក្រុង​ដែល​មាន​កំពែង​ក្នុង​ស្រុក​នេះ គឺ​ស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត</verse>
				<verse number="36">អាដាម៉ា រ៉ាម៉ា ហាសោរ</verse>
				<verse number="37">កេដែស អេទ្រី អេន-ហាសោរ</verse>
				<verse number="38">យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និង​បេត-សេមែស។ មាន​ទាំង​អស់​ដប់​ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។</verse>
				<verse number="39">ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ណែបថាលី តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="40">ឆ្នោត​លើក​ទី​ប្រាំពីរ ត្រូវ​ចំ​លើ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="41">ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ាស់ អែសថោល-សេមែស</verse>
				<verse number="42">សាឡាប៊ីន អាយ៉ាឡូន យីត-ឡា</verse>
				<verse number="43">អេឡូន ធីមណា អេក្រូន</verse>
				<verse number="44">អែលថ្កេរ គីថោន បាឡាត</verse>
				<verse number="45">យេហ៊ូដ បេនេ-បេរ៉ាក់កាថ-រីម៉ូន</verse>
				<verse number="46">ស្ទឹង​មេយ៉ារកូន និង​រ៉ាកូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ទល់​មុខ​ក្រុង​យ៉ុបប៉េ។</verse>
				<verse number="47">ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។</verse>
				<verse number="48">ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុលសម្ព័ន្ធ​នៃ​កូន​ចៅ​ដាន់ តាម​អំបូរ​របស់​ពួក​គេ។</verse>
				<verse number="49">កាល​ជន​ជាតិ​អ៊ីស្រាអែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ទុក​ជា​មត៌ក​ដែរ។</verse>
				<verse number="50">ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំនៅ នៅ​ទី​នោះ។</verse>
				<verse number="51">លោក​បូជាចារ្យ*​អេឡា​សារ និង​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​អោយ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ព្រះ​ពន្លា​ជួប​ព្រះអម្ចាស់​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖</verse>
				<verse number="2">«ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ជ្រើស​រើស​ក្រុង​ជំរក​ ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​តាម​រយៈ​លោក​ម៉ូសេ​ស្រាប់។</verse>
				<verse number="3">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​សម្លាប់​គេ ដោយ​អចេតនា គឺ​ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់​គេ​ទេ អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​នៅ​ក្រុង​នោះ ដើម្បី​គេច​អោយ​ផុត​ពី​អ្នក​ដែល​ត្រូវ​សងសឹក។</verse>
				<verse number="4">អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជំរក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​ព្រឹទ្ធាចារ្យ​នៅ​ក្រុង​នោះ។ ពួក​ព្រឹទ្ធាចារ្យ​នឹង​អនុញ្ញាត​អោយ​គាត់​ចូល​ក្នុង ក្រុង​ព្រម​ទាំង​ផ្ដល់​កន្លែង​អោយ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។</verse>
				<verse number="5">ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សងសឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធាចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​អោយ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។</verse>
				<verse number="6">គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជំរះ ហើយ​រហូត​ដល់​លោក​មហាបូជាចារ្យ*​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ទទួល​មរណភាព​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។</verse>
				<verse number="7">ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែបថាលី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។</verse>
				<verse number="8">នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ នៅ​វាល​រហោស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុលសម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុលសម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ។</verse>
				<verse number="9">គេ​បាន​ជ្រើស​រើស​ក្រុង​ទាំង​នោះ ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ពេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សងសឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជំរះ​ជា​មុន។</verse>
			</chapter>
			<chapter number="21">
				<verse number="1">មេ​ក្រុម​គ្រួសារ​នៃ​កូន​ចៅ​លេវី​នាំ​គ្នា​មក​ជួប​លោក​បូជាចារ្យ​អេឡាសារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="2">នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជំរាប​ថា៖ « ព្រះអម្ចាស់ ​បាន​បញ្ជា​តាម​រយៈ​លោក​ម៉ូសេ​ថា ត្រូវ​ប្រគល់​ក្រុង​សំរាប់​អោយ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។</verse>
				<verse number="3">ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​អោយ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">គេ​បាន​ចាប់​ឆ្នោត សំរាប់​អំបូរ​នានា​នៃ​កូន​ចៅ​កេហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ​កូន​ចៅ​របស់​បូជាចារ្យ​អើរ៉ុន ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​ស៊ីម្មាន និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="5">កូន​ចៅ​ឯ​ទៀតៗ​របស់​កេហាត់ ទទួល​បាន​ក្រុង​ចំនួន​ដប់ ក្នុង​ទឹក​ដី​នៃ​អំបូរ​នានា​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ដាន់ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​លិច។</verse>
				<verse number="6">កូន​ចៅ​របស់​លោក​គើសុន​ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​អ៊ីសាខារ កុលសម្ព័ន្ធ​អេស៊ើរ កុលសម្ព័ន្ធ​ណែបថាលី និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។</verse>
				<verse number="7">កូន​ចៅ​របស់​លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សាប់យូឡូន។</verse>
				<verse number="8">ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំវិញ​អោយ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ​មក​លោក​ម៉ូសេ។</verse>
				<verse number="9">កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម្មាន​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ</verse>
				<verse number="10">អោយ​កូន​ចៅ​លោក​អើរ៉ុន​នៃ​អំបូរ​លោក​កេហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។</verse>
				<verse number="11">ពួក​គេ​ទទួល​បាន​ក្រុង​គារយ៉ាត-អើបា ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ។ លោក​អើបា ជា​បុព្វបុរស​របស់​ជន​ជាតិ​អាណាក់។</verse>
				<verse number="12">រីឯ​ដី​ចំការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ទុក​ជា​កម្មសិទ្ធិ។</verse>
				<verse number="13">ពួក​គេ​បាន​ចែក​ក្រុង​ដូច​ត​ទៅ​នេះ អោយ​កូន​ចៅ​លោក​បូជាចារ្យ​អើរ៉ុន សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​ហេប្រូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="14">ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អែសធេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="15">ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="16">ក្រុង​អាយីន និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​យូថា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម្មាន។</verse>
				<verse number="17">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="18">ក្រុង​អាណាថោត និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាល់ម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។</verse>
				<verse number="19">សរុប​ទាំង​អស់ ក្រុម​បូជាចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។</verse>
				<verse number="20">ពួក​លេវី ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់ ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។</verse>
				<verse number="21">ពួក​គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំវិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="22">ក្រុង​គីបសែម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។</verse>
				<verse number="23">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ដាន់ គេ​ទទួល​បាន​ក្រុង​អែលថ្កេរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​គីបថោន និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="24">ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​កាថ-រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="25">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល គេ​ទទួល​បាន​ក្រុង​ពីរ គឺ​ក្រុង​តាណាក់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អ៊ីតឡាម និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="26">សរុប​មក​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​កេហាត់​ទទួល​បាន​ដប់​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="27">ពួក​លេវី ជា​កូន​ចៅ​លោក​គើសុន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​កើត សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេសត្រា និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។</verse>
				<verse number="28">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ គេ​ទទួល​បាន​ក្រុង​គីសយ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="29">ក្រុង​យ៉ាមូត និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​អេនកានីន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="30">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ គេ​ទទួល​បាន​ក្រុង​មីសាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="31">ក្រុង​ហែលកាថ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="32">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​កាលីឡេ ក្រុង​ហាម៉ាត-ដោរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការថាន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។</verse>
				<verse number="33">សរុប​ទាំង​អស់ ពួក​លេវី ជា​កូន​ចៅ​របស់​លោក​គើសុន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។</verse>
				<verse number="34">ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប់យូឡូន: ក្រុង​យ៉ុកនាម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="35">ក្រុង​ឌីម-ណា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​ណា-ហាឡាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ​គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="36">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​រូបេន ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​គេ​បាន​ទទួល​ក្រុង​បេសស៊ើរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="37">ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​មេផ្អាត និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="38">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ម៉ាហាណែម និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="39">ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​យ៉ាស៊ើ និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។</verse>
				<verse number="40">សរុប​ទាំង​អស់ កូន​ចៅ​លោក​ម៉្រារី​តាម​អំបូរ​របស់​ពួក​គេ ពោល​គឺ​អំបូរ​លេវី​ដែល​នៅ​សល់ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ​ដោយ​ការ​ចាប់​ឆ្នោត។</verse>
				<verse number="41">រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​សែសិប​ប្រាំ​បី​ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="42">ក្រុង​នីមួយៗ​មាន​វាល​ស្មៅ​នៅ​ជុំវិញ គឺ​ក្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូចៗ​គ្នា។</verse>
				<verse number="43">ព្រះអម្ចាស់ ​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​អោយ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​អោយ​បុព្វបុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ នៅ​ទី​នោះ។</verse>
				<verse number="44">ព្រះអម្ចាស់ ​ប្រទាន​សេចក្ដី​សុខសាន្ត នៅ​ជុំវិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះ​ ព្រះអម្ចាស់ ​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។</verse>
				<verse number="45">ហេតុ​នេះ ព្រះបន្ទូល​ដ៏​ប្រសើរ​ដែល​ ព្រះអម្ចាស់ ​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​បាន​សំរេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ពេល​នោះ លោក​យ៉ូស្វេ​កោះ​ហៅ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ដែល​មក​ពី​ខាង​កើត។</verse>
				<verse number="2">លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​គោរព​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​គោរព​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="3">អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​បោះបង់​ចោល​បង​ប្អូន​រួម​ឈាម​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​គោរព​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="4">ឥឡូវ​នេះ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខសាន្ត ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​គេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ពោល​គឺ​ទឹក​ដី ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​បាន​ចែក​អោយ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។</verse>
				<verse number="5">ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​អោយ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ​បញ្ជា និង​ក្រឹត្យវិន័យ ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​ ព្រះអម្ចាស់ បាន​ប្រគល់​អោយ: គឺ​ត្រូវ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ព្រះអង្គ ត្រូវ​ប្រព្រឹត្ត​តាម​បទបញ្ជា​របស់​ព្រះអង្គ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ព្រះអង្គ ត្រូវ​គោរព​បំរើ​ព្រះអង្គ​អោយ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត»​។</verse>
				<verse number="6">លោក​យ៉ូស្វេ​បាន​អោយ​ពរ និង​ប្រាប់​ពួក​គេ​អោយ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="7">លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក អោយ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុលសម្ព័ន្ធ​នានា​ជា​បង​ប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​អោយ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​អោយ​ពរ​ពួក​គេ​ផង។</verse>
				<verse number="8">លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀកបំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយភ័ណ្ឌ ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ អោយ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។</verse>
				<verse number="9">កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ។</verse>
				<verse number="10">កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹមស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។</verse>
				<verse number="11">ជន​ជាតិ​អ៊ីស្រាអែល​ឮ​គេ​និយាយ​ថា៖ «កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រាអែល»។</verse>
				<verse number="12">កាល​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុលសម្ព័ន្ធ​ទាំង​នោះ។</verse>
				<verse number="13">ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​លោក​ភីនេហាស ជា​កូន​លោក​បូជាចារ្យ​អេឡាសារ</verse>
				<verse number="14">ព្រម​ទាំង​អ្នក​ដឹក​នាំ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុលសម្ព័ន្ធ​នីមួយៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="15">ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖</verse>
				<verse number="16">«សហគមន៍​ទាំង​មូល​របស់​ ព្រះអម្ចាស់ ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សំរាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​ដូច្នេះ?</verse>
				<verse number="17">នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​អោយ​យើង​ដែល​ជា​សហគមន៍​របស់​ ព្រះអម្ចាស់ ​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ?​</verse>
				<verse number="18">ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ ព្រះអម្ចាស់ ​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មិន​ខាន។</verse>
				<verse number="19">បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះអង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ​ឡើយ ហើយ​ក៏​កុំ​បះបោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សំរាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។</verse>
				<verse number="20">កាល​លោក​អេកាន ជា​កូន​របស់​លោក​សេរ៉ាស​ប្រព្រឹត្ត មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ​នោះ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ កំហុស​របស់​គាត់​ពុំ​បាន​ធ្វើ​អោយ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។</verse>
				<verse number="21">កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា៖</verse>
				<verse number="22">« ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអម្ចាស់ ​ពិត​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មែន! ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រាអែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះបោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ ព្រះអម្ចាស់ សូម​កុំ​អោយ​ព្រះអង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។</verse>
				<verse number="23">ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ ព្រះអម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញបូជា​មេត្រីភាព​មែន​នោះ សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​យើង​ខ្ញុំ​ទៅ!​</verse>
				<verse number="24">តាម​ពិត​មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បង​ប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់ទំនង​អ្វី​ជា​មួយ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល?</verse>
				<verse number="25">ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះអម្ចាស់ ​បាន​យក​ទន្លេ​យ័រដាន់ ធ្វើ​ជា​ព្រំប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ ព្រះអម្ចាស់ ​ទេ!”។ កូន​ចៅ​របស់​បង​ប្អូន​មុខ​ជា​បណ្ដាល​អោយ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ទៀត​មិន​ខាន។</verse>
				<verse number="26">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​ដើម្បី​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សំរាប់​ថ្វាយ​យញ្ញបូជា​ឯ​ទៀតៗ​ឡើយ</verse>
				<verse number="27">ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង​ប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិគោរព​បំរើ​ ព្រះអម្ចាស់ ​ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ព្រម​ទាំង​យញ្ញបូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត​កូន​ចៅ​របស់​បង​ប្អូន នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ ព្រះអម្ចាស់ ”បាន​ឡើយ។</verse>
				<verse number="28">យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត​បើ​សិន​ជា​គេ​ពោល​ពាក្យ​សំដី​នេះ ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ ព្រះអម្ចាស់ ​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញបូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បង​ប្អូន”។</verse>
				<verse number="29">យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នៅ​ថ្ងៃ​នេះ​ដោយ​សង់​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញបូជា​អ្វី​ផ្សេង​ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នោះ​ឡើយ!»។</verse>
				<verse number="30">ពេល​លោក​បូជាចារ្យ​ភីនេហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជាជន​អ៊ីស្រាអែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សំដី ដែល​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ រៀប​រាប់​ពួក​គេ​ក៏​ពេញ​ចិត្ត។</verse>
				<verse number="31">លោក​ភីនេហាស ជា​កូន​របស់​លោក​បូជាចារ្យ​អេឡាសារ មាន​ប្រសាសន៍​ទៅ​កាន់​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា​ ព្រះអម្ចាស់ ​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បង​ប្អូន​ពុំ​បាន​ក្បត់​ ព្រះអម្ចាស់ គឺ​បង​ប្អូន​ពុំ​បាន​ធ្វើ​អោយ​ប្រជាជន​អ៊ីស្រាអែល​ទទួល​ទោស​ពី​ ព្រះអម្ចាស់ ​ឡើយ»។</verse>
				<verse number="32">បន្ទាប់​មក លោក​ភីនេហាស ដែល​ជា​កូន​របស់​លោក​បូជាចារ្យ​អេឡាសារ និង​មេ​ដឹក​នាំ​ប្រជាជន​បាន​ចាក​ចេញ​ពី​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួបជុំ​នឹង​ប្រជាជន​អ៊ីស្រាអែល​វិញ ដោយ​នាំ​យក​របាយការណ៍​មក​ជា​មួយ​ផង។</verse>
				<verse number="33">ប្រជាជន​អ៊ីស្រាអែល​ពេញ​ចិត្ត​នឹង​របាយការណ៍ ហើយ​អរ​ព្រះ​គុណ​ព្រះជាម្ចាស់ ព្រម​ទាំង​លែង​គិតគូរ​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​ទេស​របស់​កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ​ទៀត។</verse>
				<verse number="34">កុលសម្ព័ន្ធ​រូបេន និង​កុលសម្ព័ន្ធ​កាដ បាន​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «សក្ខីភាព» ដ្បិត​អាសនៈ​នោះ​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់​មែន។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ប្រជាជន​អ៊ីស្រាអែល​រួច​ពី​ខ្មាំង​សត្រូវ​ទាំងឡាយ​ដែល​នៅ​ជុំវិញ និង​មាន​សុខ​សន្តិភាព។ ជា​យូរ​ឆ្នាំ​ក្រោយ​មក​ទៀត​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា</verse>
				<verse number="2">លោក​បាន​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គឺ​ទាំង​ក្រុម​ព្រឹទ្ធាចារ្យ​ទាំង​ក្រុម​អ្នក​ដឹក​នាំ​ទាំង​ក្រុម​ចៅក្រម និង​នាយ​ក្រុម​មក​ផ្ដែផ្ដាំ​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ</verse>
				<verse number="3">អ្នក​រាល់​គ្នា​បាន​ឃើញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជាតិ​ទាំង​នោះ​សំរាប់​អ្នក​រាល់​គ្នា ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា។</verse>
				<verse number="4">មើល៍! ខ្ញុំ​ចែក​ទឹក​ដី​របស់​ពួក​គេ អោយ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក តាម​កុលសម្ព័ន្ធ​រៀងៗ​ខ្លួន​ដោយ​ចាប់​ឆ្នោត គឺ​ទាំង​ទឹក​ដី​របស់​ប្រជាជាតិ​នានា​ដែល​ខ្ញុំ​ពុំ​ទាន់​វាយ​យក​បាន ទាំង​ទឹក​ដី​របស់​ប្រជាជាតិ​ទាំង​អស់ ដែល​ខ្ញុំ​ដណ្ដើម​យក​បាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ នៅ​ទិស​ខាង​កើត​រហូត​ដល់​សមុទ្រ​មេឌីទែរ៉ាណេ​នៅ​ខាង​លិច។</verse>
				<verse number="5">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ នឹង​បណ្ដេញ​ពួក​គេ​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា ហើយ​យក​ទឹក​ដី​របស់​ពួក​គេ​មក​ប្រគល់​អោយ​អ្នក​រាល់​គ្នា​កាន់​កាប់ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា»។</verse>
				<verse number="6">ចូរ​មាន​កម្លាំង​ខ្លាំងក្លា​ឡើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ*​របស់​លោក​ម៉ូសេ ដោយ​មិន​ប្រាស​ចាក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ។</verse>
				<verse number="7">មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ប្រជាជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។</verse>
				<verse number="8">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជំពាក់​ចិត្ត​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ</verse>
				<verse number="9">ព្រះអម្ចាស់ ​នឹង​យក​ទឹក​ដី​ពី​ប្រជាជាតិ​ដ៏​ធំៗ និង​មាន​កម្លាំង​ខ្លាំងក្លា​មក​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ រហូត​មក​ដល់​សព្វ​ថ្ងៃ​គ្មាន​នរណា​អាច​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។</verse>
				<verse number="10">មនុស្ស​តែ​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អាច​ដេញ​តាម​ពួក​គេ​មួយ​ពាន់​នាក់ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា។</verse>
				<verse number="11">ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន ចូរ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="12">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ ទៅ​ជំពាក់​ចិត្ត​នឹង​ប្រជាជាតិ​នានា ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​រាល់​គ្នា​រៀបការ​ជា​មួយ​ពួក​គេ ព្រម​ទាំង​ពាក់ព័ន្ធ​ជា​មួយ​ពួក​គេ</verse>
				<verse number="13">ចូរ​ចង​ចាំ​អោយ​ច្បាស់​ថា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នឹង​លែង​បណ្ដេញ​ប្រជាជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ហើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​អង្គប់ ហើយ​ប្រៀប​ដូច​ជា​រំពាត់​ខ្សែតី​វាយ​លើ​ខ្នង ឬ​ជា​បន្លា នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ។</verse>
				<verse number="14">«ចំណែក​ខ្ញុំ​វិញ ពេល​នេះ​ខ្ញុំ​ជិត​លា​ចាក​លោក​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្គាល់ អោយ​អស់​ពី​ចិត្ត អស់​ពី​គំនិត​ថា ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ស្ដី​អំពី​សុភមង្គល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា​នោះ នឹង​សំរេច​ចំពោះ​អ្នក​រាល់​គ្នា​សព្វ​គ្រប់​ទាំង​អស់ ឥត​ខ្វះ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="15">ព្រះបន្ទូល​ស្ដី​អំពី​សុភមង្គល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សន្យា​សុទ្ធ​តែ​បាន​សំរេច​សព្វ​គ្រប់​យ៉ាង​ណា ព្រះបន្ទូល​ដែល​ព្រះអង្គ​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សំរេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា វិនាស​សាប​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​អោយ។</verse>
				<verse number="16">ប្រសិន​បើ​អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​កាន់​តាម ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ដទៃ នោះ​ ព្រះអម្ចាស់ ​នឹង​ពិរោធ​ចំពោះ​អ្នក​រាល់​គ្នា ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​សូន្យ​យ៉ាង​ឆាប់​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​អោយ​អ្នក​រាល់​គ្នា»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">លោក​យ៉ូស្វេ​បាន​ប្រមូល​កុលសម្ព័ន្ធ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​មក​ជួបជុំ​គ្នា​នៅ​ស៊ីគែម​ ហើយ​លោក​ក៏​បាន​កោះ​ហៅ​ក្រុម​ព្រឹទ្ធាចារ្យ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅក្រម និង​នាយ​ក្រុម​របស់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួបជុំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។</verse>
				<verse number="2">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “ពី​ដើម បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អប្រាហាំ និង​ណាហ៊រ​រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បំរើ​ព្រះ​ដទៃ។</verse>
				<verse number="3">យើង​បាន​នាំ​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ពី​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត​មក អោយ​ដើរ​កាត់​ស្រុក​កាណាន​ទាំង​មូល យើង​ធ្វើ​អោយ​កូន​ចៅ​របស់​គាត់​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​ក៏​បាន​អោយ​គាត់​បង្កើត​អ៊ីសាក​ដែរ។</verse>
				<verse number="4">យើង​បាន​អោយ​អ៊ីសាក​បង្កើត​យ៉ាកុប ព្រម​ទាំង​អេសាវ ហើយ​ប្រគល់​អោយ​អេសាវ​កាន់​កាប់​តំបន់​ភ្នំ​សៀរ។ រីឯ​យ៉ាកុប និង​កូនៗ​របស់​គាត់​បាន​នាំ​គ្នា​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="5">បន្ទាប់​មក យើង​ចាត់​ម៉ូសេ និង​អើរ៉ុន​អោយ​មក ហើយ​យើង​បាន​ប្រហារ​អ្នក​ស្រុក​អេស៊ីប ដោយសារ​គ្រោះ​កាច​ដែល​យើង​ធ្វើ​នៅ​ក្នុង​ចំណោម​ពួក​គេ រួច​យើង​នាំ​ប្រជាជន​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។</verse>
				<verse number="6">យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីប​មក​ដល់​សមុទ្រ។ ជន​ជាតិ​អេស៊ីប​ដេញ​តាម​រហូត​ដល់​សមុទ្រ​កក់ ទាំង​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​មក​ជា​មួយ​ផង។</verse>
				<verse number="7">បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក*​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​ជន​ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​អោយ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន​ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន​ជាតិ​អេស៊ីប។ ប្រជាជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោស្ថាន​អស់​រយៈ​ពេល​ដ៏​យូរលង់។</verse>
				<verse number="8">បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន​ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​អោយ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="9">ស្ដេច​បាឡាក់​ជា​បុត្រ​របស់​ស្ដេច​ស៊ីបព័រ ដែល​គ្រង​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ស្ដេច​បាន​ចាត់​គេ​អោយ​ទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ​មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។</verse>
				<verse number="10">ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​អោយ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​បាឡាក់។​</verse>
				<verse number="11">អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​គើកាស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស រួម​ជា​មួយ​ផង​បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="12">យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​អោយ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កំចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន​ជាតិ​អាម៉ូរី អោយ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យជំនះ​មិន​មែន​ដោយសារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="13">យើង​បាន​ប្រគល់​ស្រុក​មួយ​អោយ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយហត់​ភ្ជួរ​រាស់​អ្នក​រាល់​គ្នា​មាន​ទីក្រុង​ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​អូលីវ​ពី​ចំការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។</verse>
				<verse number="14">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ ព្រះអម្ចាស់ និង​គោរព​បំរើ​ព្រះអង្គ​អោយ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បំរើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បំរើ​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បំរើ​ ព្រះអម្ចាស់ ​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បំរើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បំរើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន​ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ »។</verse>
				<verse number="16">ប្រជាជន​ឆ្លើយ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត​ជា​ដាច់​ខាត!</verse>
				<verse number="17">ដ្បិត​មាន​តែ​ ព្រះអម្ចាស់ ​នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ធំៗ អោយ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះអង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។</verse>
				<verse number="18">ព្រះអម្ចាស់ ​បណ្ដេញ​ប្រជាជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បំរើ​ ព្រះអម្ចាស់ ​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ»។</verse>
				<verse number="19">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បំរើ​ ព្រះអម្ចាស់ ​បាន​ទេ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ហើយ​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ព្រះអង្គ​មិន​អាច​អត់ទោស​ចំពោះ​ការ​បះបោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="20">ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ ព្រះអម្ចាស់ ហើយ​ងាក​ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត ព្រះអង្គ​នឹង​បែរ​មក​ដាក់​ទោស​អ្នក​រាល់​គ្នា ធ្វើ​អោយ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ ថ្វីដ្បិត​តែ​ព្រះអង្គ​ធ្លាប់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ក៏​ដោយ»។</verse>
				<verse number="21">ប្រជាជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​គោរព​បំរើ ព្រះអម្ចាស់ ​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ»។</verse>
				<verse number="22">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​ជា​សាក្សី​ដឹង​ឮ​ខ្លួន​ឯង​ផ្ទាល់​ថា អ្នក​រាល់​គ្នា​សំរេច​ចិត្ត​គោរព​បំរើ​ ព្រះអម្ចាស់ »។ ពួក​គេ​ឆ្លើយ​ថា៖ «ពិត​មែន​ហើយ​យើង​ខ្ញុំ​ជា​សាក្សី»។</verse>
				<verse number="23">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ»។</verse>
				<verse number="24">ប្រជាជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង»។</verse>
				<verse number="25">នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ប្រជាជន​នៅ​ស៊ីគែម ហើយ​លោក​ចេញ​ច្បាប់ និង​វិន័យ​អោយ​ពួក​គេ​កាន់​តាម​ទៀត​ផង។</verse>
				<verse number="26">លោក​យ៉ូស្វេ​ចារ​សេចក្ដី​ទាំង​នេះ ទុក​នៅ​ក្នុង​គម្ពីរ​នៃ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្នុង​កន្លែង​សក្ការៈ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="27">លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​អោយ​ក្បត់​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="28">បន្ទាប់​មក លោក​យ៉ូស្វេ​បាន​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="29">ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​ទទួល​មរណភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។</verse>
				<verse number="30">គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​លោក​នៅ​ធីម៉្នាត-សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ខាង​ជើង​ភ្នំ​កាអាស។</verse>
				<verse number="31">ប្រជាជន​អ៊ីស្រាអែល​គោរព​បំរើ​ ព្រះអម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ។ ក្រោយ​លោក​យ៉ូស្វេ​ទទួល​មរណភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បំរើ​ព្រះអង្គ​ត​ទៅ​ទៀត​ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ ព្រះអម្ចាស់ សំដែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រាអែល។</verse>
				<verse number="32">រីឯ​ធាតុ​របស់​លោក​យ៉ូសែប ដែល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​យក​ពី​ស្រុក​អេស៊ីប​មក​នោះ គេ​បញ្ចុះ​នៅ​ស៊ីគែម​ក្នុង​ចំការ​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​កូន​ចៅ​លោក​ហាម៉ោរ ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង ហើយ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប។</verse>
				<verse number="33">លោក​អេឡាសារ​ជា​កូន​លោក​អើរ៉ុន ក៏​បាន​ទទួល​មរណភាព​ដែរ។ គេ​បាន​បញ្ចុះ​សព​លោក នៅ​លើ​ភ្នំ​របស់​លោក​ភីនេហាស​ជា​កូន គឺ​ទឹក​ដី​ដែល​លោក​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។</verse>
			</chapter>
		</book>
		<book number="7">
			<chapter number="1">
				<verse number="1">ក្រោយ​ពេល​លោក​យ៉ូស្វេ​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ»?។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តប​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។</verse>
				<verse number="3">កុលសម្ព័ន្ធ​យូដា​ក៏​និយាយ​ទៅ​កាន់​កុលសម្ព័ន្ធ​ស៊ីម្មាន ជា​បង​ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​បង​ប្អូន រួម​ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ កុលសម្ព័ន្ធ​ស៊ីម្មាន​ក៏​រួបរួម​នឹង</verse>
				<verse number="4">កុលសម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះអម្ចាស់ ​ក៏​ប្រទាន​អោយ​គេ​មាន​ជ័យជំនះ​លើ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរិស៊ីត។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ​ម៉ឺន​នាក់ នៅ​បេសេក។</verse>
				<verse number="5">នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរិស៊ីត។</verse>
				<verse number="6">ស្ដេច​អាដូនី-បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ទៀត​ផង។</verse>
				<verse number="7">ស្ដេច​អាដូនី-បេសេក​មាន​រាជឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិតសិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។</verse>
				<verse number="8">កុលសម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូសាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជាជន រួច​ដុត​ក្រុង​នោះ​ចោល។</verse>
				<verse number="9">បន្ទាប់​មក កុលសម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។</verse>
				<verse number="10">កុលសម្ព័ន្ធ​យូដា​បាន​វាយ​ប្រហារ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គារយ៉ាត់-អើបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន និង​អំបូរ​តាល់ម៉ាយ​ដែរ។</verse>
				<verse number="11">ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជាជន​នៅ​ក្រុង​ដេបៀរ(ពី​ដើម​ហៅ​ថា​គារយ៉ាត់-សេភើរ)។</verse>
				<verse number="12">គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គារយ៉ាត់-សេភើរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់សា​អោយ​ធ្វើ​ជា​ប្រពន្ធ»​។</verse>
				<verse number="13">ពេល​នោះ លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាកសា ជា​កូន​ស្រី អោយ​ធ្វើ​ជា​ភរិយា​របស់​គាត់។</verse>
				<verse number="14">ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។</verse>
				<verse number="15">នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​អោយ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​អោយ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម អោយ​នាង។</verse>
				<verse number="16">ជន​ជាតិ​កែន ជា​ពូជពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំនៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​នោះ។</verse>
				<verse number="17">បន្ទាប់​មក កុលសម្ព័ន្ធ​យូដា រួម​ជា​មួយ​កុលសម្ព័ន្ធ​ស៊ីម្មាន ជា​បង​ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោម៉ា​។</verse>
				<verse number="18">កុលសម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាសកាឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​ផង។</verse>
				<verse number="19">ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​យូដា ហើយ​ប្រទាន​អោយ​ពួក​គេ​ត្រួតត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។</verse>
				<verse number="20">ពួក​គេ​បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្ដេញ​អំបូរ​អណាក់​ទាំង​បី​ រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។</verse>
				<verse number="21">រីឯ​កុលសម្ព័ន្ធ​បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ទេ។ ដូច្នេះ ជន​ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុលសម្ព័ន្ធ​បេនយ៉ាមីន នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="22">ចំណែក​ឯ​ពូជពង្ស​របស់​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេតអែល​ដែរ ហើយ​ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ពួក​គេ។</verse>
				<verse number="23">ដំបូង គេ​បញ្ជូន​មនុស្ស​អោយ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។</verse>
				<verse number="24">ពេល​ឃើញ​បុរស​ម្នាក់​ចេញ​ពី​ទីក្រុង អ្នក​ស៊ើបការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។</verse>
				<verse number="25">បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ចូល​ទៅ​ទីក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​អោយ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។</verse>
				<verse number="26">បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="27">រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេតសៀន ក្រុង​តាណាក់ ក្រុង​ដោរ ក្រុង​យីបឡាម និង​ក្រុង​មេគីដោ ព្រម​ទាំង​តំបន់​នានា​ជុំវិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។</verse>
				<verse number="28">ពេល​ជន​ជាតិ​អ៊ីស្រាអែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។</verse>
				<verse number="29">កុលសម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​កេស៊ើរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។</verse>
				<verse number="30">កុលសម្ព័ន្ធ​សាប់យូឡូន​ក៏​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហាឡាល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​សាប់យូឡូន តែ​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។</verse>
				<verse number="31">កុលសម្ព័ន្ធ​អេស៊ើរ​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​អាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និង​រេហូប​ចេញ​ទេ។</verse>
				<verse number="32">កុលសម្ព័ន្ធ​អេស៊ើរ​ក៏​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។</verse>
				<verse number="33">កុលសម្ព័ន្ធ​ណែបថាលី​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេតសេម៉េស និង​ក្រុង​បេតអាណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេតសេម៉េស និង​អ្នក​ក្រុង​បេតអាណាត​អោយ​ធ្វើ​ការ​ជា​ទម្ងន់។</verse>
				<verse number="34">ជន​ជាតិ​អាម៉ូរី​បាន​រុញ​ច្រាន​កុលសម្ព័ន្ធ​ដាន់​អោយ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​អោយ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។</verse>
				<verse number="35">ជន​ជាតិ​អាម៉ូរី​រស់​នៅ​ក្រុង​ហេរេស អាយ៉ាឡូន និង​សាលប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួតត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។</verse>
				<verse number="36">រីឯ​ដែន​ដី​របស់​ជន​ជាតិ​អាម៉ូរី​នោះ​លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រាប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​គ្រា​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​បាន​ឡើង​ពី​គីលកាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស*​ថា​ប្រគល់​អោយ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធមេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ​។</verse>
				<verse number="2">រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ប្រជាជន​ស្រុក​នេះ​ទេ ត្រូវ​រំលំ​អាសនៈ​ទាំងឡាយ​របស់​គេ​ចោល។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ?</verse>
				<verse number="3">ដូច្នេះ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​គូ​សត្រូវ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ព្រះ​នានា​របស់​ពួក​គេ»។</verse>
				<verse number="4">នៅ​ពេល​ឮ​ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ទ្រហោ​យំ។</verse>
				<verse number="5">គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បូគីម ហើយ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">លោក​យ៉ូស្វេ​បាន​អោយ​ប្រជាជន​វិល​ត្រឡប់​ទៅ​វិញ​ ជន​ជាតិ​អ៊ីស្រាអែល​ក៏​នាំ​គ្នា​ទៅ​ចាប់​យក​ចំណែក​ទឹក​ដី ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="7">ពួក​គេ​គោរព​បំរើ​ ព្រះអម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បំរើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គឧត្ដម ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ បាន​ទទួល​មរណភាព ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ​។</verse>
				<verse number="9">គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស​ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។</verse>
				<verse number="10">មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួបជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ ព្រះអម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="11">ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល។</verse>
				<verse number="12">ពួក​គេ​បាន​បោះ​បង់​ចោល​ ព្រះជាអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក។ គេ​បែរ​ទៅ​គោរព​ព្រះ​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ព្រះ​នានា​របស់​ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​ពួក​គេ។ ពួក​គេ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="13">ពួក​គេ​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​បាល និង​ព្រះអាសថារ៉ូត​វិញ។</verse>
				<verse number="14">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ ដែល​ប្លន់​យក​ទ្រព្យសម្បត្តិ​ពួក​គេ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​អោយ​ខ្មាំង​សត្រូវ​នៅ​ជុំវិញ យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ឡើយ។</verse>
				<verse number="15">រាល់​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ច្បាំង ព្រះអម្ចាស់ ​ធ្វើ​អោយ​ពួក​គេ​បរាជ័យ​ជានិច្ច ដូច​ទ្រង់​មាន​ព្រះបន្ទូល​ព្រមាន​រួច​ស្រេច​ហើយ។ ដូច្នេះ ពួក​គេ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។</verse>
				<verse number="16">គ្រា​នោះ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​មាន​ពួក​ចៅហ្វាយ​ក្រោក​ឡើង រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ចោរ​ព្រៃ។</verse>
				<verse number="17">ប៉ុន្តែ ពួក​គេ​មិន​ស្ដាប់​បង្គាប់​អស់​លោក​ចៅហ្វាយ ជា​អ្នក​ដឹក​នាំ​របស់​ខ្លួន​ឡើយ ពួក​គេ​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​ទៅ​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា​របស់​បុព្វបុរស គឺ​ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ដូច​ពួក​បុព្វបុរស​ទេ។</verse>
				<verse number="18">ពេល​ ព្រះអម្ចាស់ ​តែងតាំង​ចៅហ្វាយ​ណា​ម្នាក់​អោយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​គង់​ជា​មួយ​ចៅហ្វាយ​នោះ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​មួយ​ជីវិត​របស់​លោក ដ្បិត​ ព្រះអម្ចាស់ ​អាណិត​មេត្តា​ពួក​គេ នៅ​ពេល​ឮ​ពួក​គេ​ស្រែក​ថ្ងូរ ដោយ​ខ្មាំង​សត្រូវ​សង្កត់សង្កិន និង​ធ្វើ​បាប។</verse>
				<verse number="19">លុះ​ចៅហ្វាយ​នោះ​ទទួល​មរណភាព​ផុត​ទៅ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​សា​ជា​ថ្មី លើស​ដូនតា​ទៅ​ទៀត។ ពួក​គេ​បែរ​ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ដទៃ គឺ​ពួក​គេ​ពុំ​បាន​លះបង់​អំពើ​អាក្រក់ និង​ចរិត​រឹង​ចចេស​របស់​ខ្លួន​ឡើយ។</verse>
				<verse number="20">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជាតិ​នេះ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​បុព្វបុរស​របស់​គេ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ</verse>
				<verse number="21">ដូច្នេះ យើង​ក៏​នឹង​មិន​បណ្ដេញ​ប្រជាជាតិ​ណា​មួយ ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​យ៉ូស្វេ​បន្សល់​ទុក ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​នោះ​ដែរ។</verse>
				<verse number="22">យើង​នឹង​ប្រើ​ប្រជាជាតិ​ទាំង​នោះ ដើម្បី​ល្បងល​មើល​អោយ​ដឹង​ថា តើ​អ៊ីស្រាអែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វបុរស​របស់​គេ​ឬ​យ៉ាង​ណា»។</verse>
				<verse number="23">ព្រះអម្ចាស់ ​ទុក​ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះអង្គ​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​យ៉ូស្វេ អោយ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ព្រះអង្គ​មិន​ប្រញាប់​បណ្ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​បាន​ទុក​ប្រជាជាតិ​ទាំង​នោះ​អោយ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បងល​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។</verse>
				<verse number="2">ព្រះអង្គ​គ្រាន់​តែ​សព្វ​ព្រះហឫទ័យ​អោយ​កូន​ចៅ​អ៊ីស្រាអែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។</verse>
				<verse number="3">ប្រជាជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន​ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន​ជាតិ​កាណាន​ទាំង​អស់ ជន​ជាតិ​ស៊ីដូន និង​ជន​ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន រហូត​ដល់​ហាម៉ាត់។</verse>
				<verse number="4">ព្រះអម្ចាស់ ​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បងល​មើល​អោយ​ដឹង​ថា តើ​ជន​ជាតិ​អ៊ីស្រាអែល​គោរព​តាម​បទ​បញ្ជា ដែល​ព្រះអង្គ​ប្រទាន​មក​បុព្វបុរស​របស់​គេ តាម​រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។</verse>
				<verse number="5">ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="6">គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​អោយ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។</verse>
				<verse number="7">ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះអង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល និង​ព្រះអាសថារ៉ូត​វិញ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​គូសាន-រីសាថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-ណាហារេម។ ជន​ជាតិ​អ៊ីស្រាអែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។</verse>
				<verse number="9">ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។</verse>
				<verse number="10">ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​សណ្ឋិត​លើ​លោក​អូធ្នាល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន​អ៊ីស្រាអែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយ​ ព្រះអម្ចាស់ ​ប្រទាន​អោយ​លោក​មាន​ជ័យជំនះ ដោយ​ប្រគល់​ព្រះបាទ​គូសាន-រីសាថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-ណាហារេម មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។</verse>
				<verse number="11">ស្រុក​ទេស​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ទទួល​មរណភាព​ទៅ។</verse>
				<verse number="12">ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះអម្ចាស់ ​បាន​ពង្រឹង​អំណាច​របស់​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អោយ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="13">ព្រះបាទ​អេក្លូន​បាន​ពួតដៃ​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រាអែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ​។</verse>
				<verse number="14">ជន​ជាតិ​អ៊ីស្រាអែល​នៅ​ចំណុះ​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។</verse>
				<verse number="15">ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ចាត់​លោក​អេហ៊ូដ​អោយ​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។</verse>
				<verse number="16">លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀកបំពាក់​របស់​លោក។</verse>
				<verse number="17">លោក​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះបាទ​អេក្លូន​ធាត់​ណាស់។</verse>
				<verse number="18">ក្រោយ​បាន​ថ្វាយ​សួយសារអាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារអាករ​មក។</verse>
				<verse number="19">លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីលកាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ទូលបង្គំ​មាន​កិច្ចការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះអង្គ»។ ស្ដេច​បញ្ជា​ទៅ​អ្នក​បំរើ​អោយ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច​ក៏​នាំ​គ្នា​ចេញ​ទៅ។</verse>
				<verse number="20">ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សំរាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះបន្ទូល​ពី​ ព្រះអម្ចាស់ សំរាប់​ទូល​ថ្វាយ​ព្រះករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅអី។</verse>
				<verse number="21">រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច</verse>
				<verse number="22">មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។</verse>
				<verse number="23">បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។</verse>
				<verse number="24">កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បំរើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។</verse>
				<verse number="25">គេ​នាំ​គ្នា​រង់ចាំ រហូត​ទាល់​តែ​ចាប់​ផ្ដើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្ដេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។</verse>
				<verse number="26">ក្នុង​រយៈ​ពេល​ដែល​គេ​រង់ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។</verse>
				<verse number="27">ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន​ជាតិ​អ៊ីស្រាអែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។</verse>
				<verse number="28">លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ ព្រះអម្ចាស់ ​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សំរាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​មិន​អោយ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។</verse>
				<verse number="29">នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន​ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។</verse>
				<verse number="30">ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួតត្រា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។</verse>
				<verse number="31">បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំកើរ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ គឺ​លោក​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​សា​ជា​ថ្មី​ទៀត។</verse>
				<verse number="2">ហេតុ​នេះ ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហាសោរ។ មេទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ីសេរ៉ា រស់​នៅ​ក្រុង​ហារ៉ូសេតកូយឹម។</verse>
				<verse number="3">ព្រះបាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាការិនី និង​ជា​ភរិយា​របស់​លោក​ឡាពីដូត បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="5">លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេតអែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន​ជាតិ​អ៊ីស្រាអែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា អោយ​ជំនុំ​ជំរះ​រឿងរ៉ាវ​របស់​ពួក​គេ។</verse>
				<verse number="6">ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែបថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុលសម្ព័ន្ធ​ណែបថាលី និង​សាប់យូឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។</verse>
				<verse number="7">យើង​នឹង​ទាក់ទាញ​ស៊ីសេរ៉ា ជា​មេទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចំបាំង និង​កងទ័ព​របស់​គេ អោយ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។</verse>
				<verse number="8">លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។</verse>
				<verse number="9">លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិត​ ព្រះអម្ចាស់ ​នឹង​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។</verse>
				<verse number="10">នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុលសម្ព័ន្ធ​សាប់យូឡូន និង​ណែបថាលី អោយ​មក​ជួបជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សំរេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="11">លោក​ហេប៊ើរ ជា​ជន​ជាតិ​កែន បាន​បែក​ចេញ​ពី​ជន​ជាតិ​កែន​ឯ​ទៀតៗ ដែល​ជា​ពូជពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ​។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​ស្អាណានឹម ជិត​ភូមិ​កេដែស។</verse>
				<verse number="12">មាន​គេ​ជំរាប​លោក​ស៊ីសេរ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។</verse>
				<verse number="13">លោក​ស៊ីសេរ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កងទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូសេតកូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។</verse>
				<verse number="14">ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះអម្ចាស់ ​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះអម្ចាស់ ​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។</verse>
				<verse number="15">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​លោក​ស៊ីសេរ៉ា ព្រម​ទាំង​រទេះ​ចំបាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ីសេរ៉ា​បោះ​បង់​ចោល​រទេះ​ចំបាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។</verse>
				<verse number="16">លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចំបាំង និង​កងទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូសេតកូយឹម។ កងទ័ព​ទាំង​មូល​របស់​លោក​ស៊ីសេរ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។</verse>
				<verse number="17">រីឯ​លោក​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន​ជាតិ​កែន ដ្បិត​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាសោរ និង​ក្រុម​គ្រួសារ​ហេប៊ើរ មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រីភាព។</verse>
				<verse number="18">ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ីសេរ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេរ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។</verse>
				<verse number="19">ខណៈ​នោះ លោក​ស៊ីសេរ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​អោយ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ីសេរ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។</verse>
				<verse number="20">លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។</verse>
				<verse number="21">ដោយ​នឿយហត់​ខ្លាំង​ពេក លោក​ស៊ីសេរ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ីសេរ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀតផ្កា​របស់​លោក​ស៊ីសេរ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។</verse>
				<verse number="22">ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ីសេរ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ីសេរ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀតផ្កា។</verse>
				<verse number="23">ថ្ងៃ​នោះ ព្រះអម្ចាស់ ​បាន​បំបាក់​មុខ​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="24">ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​លើ​ព្រះបាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ាប៊ីន​បាន។</verse>
			</chapter>
			<chapter number="5">
				<verse number="1">នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម នាំ​គ្នា​ច្រៀង​ថា៖</verse>
				<verse number="2">«នៅ​ស្រុក​អ៊ីស្រាអែល ប្រជាជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="3">ស្ដេច​ទាំងឡាយ​អើយ សូម​ស្ដាប់! អ្នក​ដឹក​នាំ​ទាំងឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="5">ភ្នំ​ទាំងឡាយ​រលាយ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃ​ គឺ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="6">នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត នៅ​ជំនាន់​នាង​យ៉ាអែល​ គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។</verse>
				<verse number="7">ប្រជាជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំងឡាយ នៅ​ស្រុក​អ៊ីស្រាអែល គ្មាន​អ្នក​ដឹក​នាំ​ទេ រហូត​ទាល់​តែ​ព្រះជាម្ចាស់​អោយ​ដេបូរ៉ា​ខ្ញុំ​នេះ ក្រោក​ឡើង គឺ​អោយ​ខ្ញុំ​ក្រោក​ឡើង ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">ប្រជាជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។</verse>
				<verse number="9">ខ្ញុំ​ពេញ​ចិត្ត​នឹង​មេទ័ព​ទាំងឡាយ​របស់ ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក្នុង​ចំណោម​ប្រជាជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="10">អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស​ អស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំ និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ ចូរ​រិះគិត​ពិចារណា​ចុះ!</verse>
				<verse number="11">ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះហឫទ័យ​សុចរិត របស់​ ព្រះអម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល មាន​ជ័យជំនះ! ពេល​នោះ ប្រជាជន​របស់​ ព្រះអម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។</verse>
				<verse number="12">ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ! បារ៉ាក់ ជា​កូន​លោក​អប៊ីណោម​អើយ ចូរ​ក្រោក​ឡើង នាំ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​វិញ។</verse>
				<verse number="13">អស់​អ្នក​ដែល​រួច​ពី​ស្លាប់ បាន​ទៅ​ជួបជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន ប្រជាជន​របស់​ ព្រះអម្ចាស់ ​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ រួម​ជា​មួយ​វីរជន​ឯ​ទៀតៗ។</verse>
				<verse number="14">អ្នក​ខ្លះ​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ាឡេក កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​មក​តាម​ដែរ ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។ មាន​មេទ័ព​មក​ពី​អំបូរ​ម៉ាកៀរ ហើយ​នាយ​ទាហាន​មក​ពី​កុលសម្ព័ន្ធ​សាប់យូឡូន</verse>
				<verse number="15">ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អ៊ីសាខារ បាន​ទៅ​ជា​មួយ​ដេបូរ៉ា។ កុលសម្ព័ន្ធ​អ៊ីសាខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុលសម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។</verse>
				<verse number="16">ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ? មែន​ហើយ នៅ​ក្នុង​ពួក​រូបេន គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។</verse>
				<verse number="17">កុលសម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ មិន​បាន​មក​ជួយ​ទេ កុលសម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា កុលសម្ព័ន្ធ​អេស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់ផែ​ដែរ។</verse>
				<verse number="18">រីឯ​កុលសម្ព័ន្ធ​សាប់យូឡូន ក៏​ដូច​ជា​កុលសម្ព័ន្ធ ណែបថាលី​ដែរ ប្រជាជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរភូមិ នៅ​តាម​តំបន់​ភ្នំ។</verse>
				<verse number="19">ស្ដេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក ស្ដេច​របស់​ជន​ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគីដោ តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់ ជា​ជយភ័ណ្ឌ​អ្វី​សោះ​ឡើយ។</verse>
				<verse number="20">ផ្កាយ​ទាំងឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ ផ្កាយ​ទាំង​នោះ​គោចរ​តាម​ផ្លូវ​របស់​វា មក​ច្បាំង​ជា​មួយ​ស៊ីសេរ៉ា។</verse>
				<verse number="21">ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។ ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះមុត!</verse>
				<verse number="22">ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដី គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។</verse>
				<verse number="23">ទេវតា*​នៃ​ ព្រះអម្ចាស់ ​ប្រកាស​ថា៖ ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផង ពីព្រោះ​គេ​មិន​បាន​មក​ជួយ​ ព្រះអម្ចាស់ គឺ​គេ​មិន​បាន​មក​ជួយ​ ព្រះអម្ចាស់ រួម​ជា​មួយ​ពួក​វីរជន​ទេ។</verse>
				<verse number="24">សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន​ជាតិ​កែន លើស​ស្ត្រី​ទាំងឡាយ! សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំងឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។</verse>
				<verse number="25">ស៊ីសេរ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​អោយ​ទឹក​ដោះ គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង ពែង​ដ៏​ប្រណីត</verse>
				<verse number="26">បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង ហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាង រួច​នាង​ដំ​ស៊ីសេរ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល ព្រម​ទាំង​ចោះ​ទម្លុះ​សៀតផ្កា​ទៀត​ផង។</verse>
				<verse number="27">ស៊ីសេរ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។ គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។</verse>
				<verse number="28">ម្ដាយ​របស់​ស៊ីសេរ៉ា​សម្លឹង​មើល​តាម​ប្រឡោះ គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖ ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?</verse>
				<verse number="29">ស្ត្រី​បំរើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជំរាប​គាត់ ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា:</verse>
				<verse number="30">ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយភ័ណ្ឌ ពួក​គេ​កំពុង​តែ​ចែក​ជយភ័ណ្ឌ ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ស៊ីសេរ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌ និង​ក្រណាត់​ប៉ាក់។ អ្នក​មាន​ជ័យជំនះ​ទទួល​សម្លៀកបំពាក់​ពណ៌ ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សំរាប់​បង់​ក។</verse>
				<verse number="31">ឱ​ ព្រះអម្ចាស់ ​អើយ សូម​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​អោយ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ បាន​ដូច​ព្រះអាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="2">ជន​ជាតិ​ម៉ាឌាន​ជិះជាន់​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជំរក ដើម្បី​គេច​ខ្លួន​ពី​ជន​ជាតិ​ម៉ាឌាន។</verse>
				<verse number="3">រាល់​ពេល​ជន​ជាតិ​អ៊ីស្រាអែល​សាប​ព្រោះ ជន​ជាតិ​ម៉ាឌាន និង​ជន​ជាតិ​អាម៉ាឡេក ព្រម​ទាំង​ពួក​ពនេចរ​​មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុកលុយ។</verse>
				<verse number="4">អ្នក​ទាំង​នោះ​បាន​មក​បោះ​ទ័ព​នៅ​ក្បែរ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បំផ្លាញ​ផល​ដំណាំ​របស់​គេ​រហូត​ដល់​ក្រុង​កាសា។ អ្នក​ទាំង​នោះ​មិន​បាន​ទុក​អ្វី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បរិភោគ​ឡើយ ទោះ​បី​ចៀម គោ ឬ​លា​ក្ដី ក៏​មិន​ទុក​អោយ​សល់​ដែរ។</verse>
				<verse number="5">ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="6">ព្រោះ​តែ​ជន​ជាតិ​ម៉ាឌាន ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្លាក់​ខ្លួន​ក្រខ្សត់​យ៉ាង​ខ្លាំង គេ​ក៏​ស្រែក​អង្វរ​ ព្រះអម្ចាស់ ​អោយ​ជួយ​សង្គ្រោះ​គេ។</verse>
				<verse number="7">នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ស្រែក​អង្វរ សុំ​ ព្រះអម្ចាស់ ​រំដោះ​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន</verse>
				<verse number="8">ព្រះអង្គ​ក៏​ចាត់​ព្យាការី​មួយ​រូប​អោយ​មក​ប្រាប់​ពួក​គេ​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប គឺ​យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​កន្លែង ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។</verse>
				<verse number="9">យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះជាន់ សង្កត់សង្កិន​អ្នក​រាល់​គ្នា។ យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រម​ទាំង​ប្រគល់​ទឹក​ដី​របស់​ពួក​គេ​មក​អោយ​អ្នក​រាល់​គ្នា​ទៀត​ផង។</verse>
				<verse number="10">យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ជន​ជាតិ​អាម៉ូរី ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ​នេះ​ទេ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​សោះ”»។</verse>
				<verse number="11">គ្រា​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​បាន​មក​ភូមិ​អូប្រា​ អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សំរាប់​គាប​ផ្លែ​ទំពាំងបាយជូរ ដើម្បី​កុំ​អោយ​ជន​ជាតិ​ម៉ាឌាន​ឃើញ។</verse>
				<verse number="12">ទេវតា​របស់​ ព្រះអម្ចាស់ ​មក​បង្ហាញ​ខ្លួន​អោយ​លោក​គេឌាន​ឃើញ ហើយ​ពោល​ថា៖ «វីរជន​ដ៏​អង់អាច​អើយ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។</verse>
				<verse number="13">លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះអម្ចាស់ ​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះអម្ចាស់ ​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន!»។</verse>
				<verse number="14">ព្រះអម្ចាស់ ​ បែរ​មក​រក​លោក ហើយ​មាន​ព្រះបន្ទូល​ថា៖ «ដោយសារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រាអែល​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​អោយ​ទៅ!»។</verse>
				<verse number="15">លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​អោយ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? ដ្បិត​ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។</verse>
				<verse number="17">លោក​គេឌាន​ទូល​តប​ថា៖ «ប្រសិន​បើ​លោក​គាប់​ចិត្ត​ខ្ញុំ​ប្របាទ​មែន សូម​ផ្ដល់​ទី​សំគាល់​មួយ​អោយ​ខ្ញុំ​ប្របាទ​បាន​ដឹង​ថា លោក​ពិត​ជា​ ព្រះអម្ចាស់ ​ដែល​កំពុង​តែ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ប្របាទ​មែន!</verse>
				<verse number="18">សូម​លោក​ម្ចាស់​កុំ​អញ្ជើញ​ទៅ​ណា ចាំ​ខ្ញុំ​ប្របាទ​ត្រឡប់​មក​វិញ ទាំង​នាំ​យក​តង្វាយ​មក​ជូន​ផង»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ចាំ​នៅ​ទី​នេះ​រហូត​ដល់​អ្នក​ត្រឡប់​មក​វិញ»។</verse>
				<verse number="19">លោក​គេឌាន​ចូល​ទៅ​យក​កូន​ពពែ​មួយ​មក​រៀបចំ​ធ្វើ​ម្ហូប និង​យក​ម្សៅ​មួយ​ថាំង​មក​ធ្វើ​នំបុ័ង​ឥត​មេ។ លោក​ស្រង់​សាច់​ដាក់​ក្នុង​កញ្ច្រែង ហើយ​ដួស​ទឹក​សម្ល​ដាក់​ក្នុង​ចាន​មួយ រួច​យក​ទៅ​ជូន​ទេវតា​របស់​ ព្រះអម្ចាស់ នៅ​ក្រោម​ដើម​ជ្រៃ។</verse>
				<verse number="20">ទេវតា​ពោល​មក​លោក​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។</verse>
				<verse number="21">ទេវតា​របស់​ ព្រះអម្ចាស់ ​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ ព្រះអម្ចាស់ ​ក៏​កំបាំង​បាត់​ទៅ។</verse>
				<verse number="22">ពេល​នោះ លោក​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ ព្រះអម្ចាស់ លោក​ពោល​ថា៖ «វីវរ​ហើយ ព្រះជាអម្ចាស់ ​អើយ! ដ្បិត​ទូលបង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក!»។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «សុំ​អោយ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ​»។</verse>
				<verse number="24">លោក​គេឌាន​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ត្រង់​កន្លែង​នោះ ហើយ​ដាក់​ឈ្មោះ​ថា៖ « ព្រះអម្ចាស់ ​ប្រទាន​សេចក្ដី​សុខសាន្ត»។ អាសនៈ​នេះ​នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ នា​ភូមិ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀស៊ើរ។</verse>
				<verse number="25">នៅ​យប់​ដដែល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះអាសេរ៉ា​នៅ​ក្បែរ​នោះ​ផង។</verse>
				<verse number="26">បន្ទាប់​មក​ទៀត ចូរ​សង់​អាសនៈ​មួយ​ដ៏​សមរម្យ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ រួច​យក​គោ​បា​ទី​ពីរ​នោះ​មក​ដុត​ទាំង​មូល​ធ្វើ​ជា​យញ្ញបូជា ដោយ​យក​បង្គោល​ព្រះអាសេរ៉ា ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​អុស​សំរាប់​ដុត»។</verse>
				<verse number="27">លោក​គេឌាន​នាំ​អ្នក​បំរើ​របស់​លោក​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក ប៉ុន្តែ ដោយ​លោក​ខ្លាច​ក្រុម​ញាតិ​របស់​លោក និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​លោក​ធ្វើ​នៅ​ពេល​យប់​វិញ។</verse>
				<verse number="28">លុះ​ព្រលឹម​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​ភូមិ​ឃើញ​អាសនៈ​របស់​ព្រះ​បាល​រលំ ហើយ​បង្គោល​របស់​ព្រះអាសេរ៉ា​ដែល​នៅ​ជិត​នោះ​ក៏​ត្រូវ​គេ​កាប់​ចោល​ដែរ ព្រម​ទាំង​ឃើញ​គោ​បា​ទី​ពីរ​ដែល​គេ​ដុត​ជា​យញ្ញបូជា នៅ​លើ​អាសនៈ​ទើប​នឹង​សង់​ទៀត​ផង។</verse>
				<verse number="29">គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​បាន​ធ្វើ​ការ​នេះ?»។ កាល​ស៊ើបសួរ​ទៅ មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​របស់​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។</verse>
				<verse number="30">អ្នក​ភូមិ​ពោល​ទៅ​កាន់​លោក​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វា​ត្រូវ​តែ​ស្លាប់ ព្រោះ​វា​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល ព្រម​ទាំង​កាប់​បង្គោល​របស់​ព្រះអាសេរ៉ា ដែល​នៅ​ជិត​នោះ​ទៀត​ផង!»។</verse>
				<verse number="31">លោក​យ៉ូអាស​ឆ្លើយ​ទៅ​អស់​អ្នក​ដែល​នៅ​ក្បែរ​លោក​ថា៖ «តើ​បង​ប្អូន​ឬ​ដែល​ត្រូវ​មក​តវ៉ា​ជំ នួស​ព្រះ​បាល? តើ​បង​ប្អូន​ឬ​ដែល​ជា​អ្នក​សង្គ្រោះ​ព្រះ​បាល? អ្នក​ណា​តវ៉ា​ជំនួស​ព្រះ​បាល អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​មុន​ព្រឹក​ស្អែក។ បើ​ព្រះ​បាល​ពិត​ជា​ព្រះ​មែន ទុក​អោយ​លោក​តវ៉ា​ខ្លួន​ឯង​ផ្ទាល់​ទៅ ព្រោះ​គេ​បាន​រំលំ​អាសនៈ​របស់​លោក!»។</verse>
				<verse number="32">ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ហៅ​លោក​គេឌាន​ថា «យេរូបាល» ដោយ​ពោល​ថា «សូម​អោយ​ព្រះ​បាល​តវ៉ា​នឹង​គាត់​ទៅ ដ្បិត​គាត់​បាន​រំលំ​អាសនៈ​របស់​លោក»។</verse>
				<verse number="33">នៅ​គ្រា​នោះ ជន​ជាតិ​ម៉ាឌាន​ទាំង​មូល ជន​ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេសរាល។</verse>
				<verse number="34">ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជាជន​ក្នុង​អំបូរ​អបៀស៊ើរ អោយ​មក​តាម​លោក។</verse>
				<verse number="35">លោក​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ដែន​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ សាប់យូឡូន និង​ណែបថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។</verse>
				<verse number="36">ពេល​នោះ លោក​គេឌាន​ទូល​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖ «ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ</verse>
				<verse number="37">ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំវិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះហឫទ័យ​សង្គ្រោះ​អ៊ីស្រាអែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន»។</verse>
				<verse number="38">ព្រះអម្ចាស់​បាន​ធ្វើ​អោយ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។</verse>
				<verse number="39">លោក​គេឌាន​ទូល​ព្រះជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​អោយ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​អោយ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​អោយ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ»។</verse>
				<verse number="40">យប់​នោះ ព្រះជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំវិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។</verse>
			</chapter>
			<chapter number="7">
				<verse number="1">លោក​គេឌាន ហៅ​យេរូបាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កងពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​អោយ​គេ​មាន​ជ័យជំនះ​លើ​ជន​ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​មុខ​ជា​ដណ្ដើម​យក​សិរីរុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យជំនះ​ដោយសារ​កម្លាំង​របស់​ខ្លួន</verse>
				<verse number="3">ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល​ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល​ទ័ព​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​គេឌាន​ទៀត​ថា៖ «កងទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស​រើស​ទ័ព​អោយ​អ្នក គឺ​យើង​នឹង​ប្រាប់​អោយ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ»។</verse>
				<verse number="5">លោក​គេឌាន​ក៏​នាំ​ពល​ទ័ព​ចុះ​ទៅ​មាត់​ស្ទឹង រួច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ត្រូវ​ញែក​ទាហាន​ដែល​ផឹក​ទឹក​ដូច​ឆ្កែ ចេញ​ពី​ពួក​អ្នក​ដែល​លុត​ជង្គង់​ផឹក»។</verse>
				<verse number="6">ពេល​នោះ មាន​មនុស្ស​បី​រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រាអែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន​ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​អោយ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។</verse>
				<verse number="8">បន្ទាប់​មក លោក​គេឌាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន លោក​ទុក​តែ​ទាហាន​បី​រយ​នាក់​អោយ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សំរាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។</verse>
				<verse number="9">នៅ​យប់​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។</verse>
				<verse number="10">ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បំរើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។</verse>
				<verse number="11">អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បំរើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។</verse>
				<verse number="12">ជន​ជាតិ​ម៉ាឌាន ជន​ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាសពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។</verse>
				<verse number="13">ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្តភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំបុ័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំបុ័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​អោយ​តង់ត៍​នោះ​រលំ»​។</verse>
				<verse number="14">មិត្តភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ ព្រះជាម្ចាស់​បាន​ប្រគល់​ជន​ជាតិ​ម៉ាឌាន និង​កងទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។</verse>
				<verse number="15">ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះអម្ចាស់ ​ប្រគល់​កងទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="16">លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សំរាប់​ដាក់​ក្នុង​ក្អម​អោយ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។</verse>
				<verse number="17">បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។</verse>
				<verse number="18">កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំវិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ ព្រះអម្ចាស់! ជយោ​លោក​គេឌាន!”»។</verse>
				<verse number="19">លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។</verse>
				<verse number="20">ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សំរាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ ព្រះអម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។</verse>
				<verse number="21">ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំវិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។</verse>
				<verse number="22">នៅ​ពេល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ជន​ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេតស៊ីតា តាម​ផ្លូវ​ទៅ​សេរេរ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អបិល-មហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។</verse>
				<verse number="23">ជន​ជាតិ​អ៊ីស្រាអែល​នៃ​កុលសម្ព័ន្ធ​ណែបថាលី កុលសម្ព័ន្ធ​អេស៊ើរ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន​ជាតិ​ម៉ាឌាន។</verse>
				<verse number="24">លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា និង​ទន្លេ​យ័រដាន់»។ កុលសម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបារ៉ា និង​ទន្លេ​យ័រដាន់។</verse>
				<verse number="25">ពួក​គេ​ចាប់​បាន​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ាឌាន​ទាំង​ពីរ​នាក់ គឺ​អូរិប និង​សៀប។ គេ​សម្លាប់​អូរិប​នៅ​ត្រង់​ថ្ម​របស់​អូរិប ហើយ​សម្លាប់​សៀប នៅ​ត្រង់​ធុង​គាប​ផ្លែ​ទំពាំងបាយជូរ​របស់​សៀប។ បន្ទាប់​មក ពួក​គេ​ដេញ​តាម​ជន​ជាតិ​ម៉ាឌាន​បន្ត​ទៅ​ទៀត រួច​ហើយ​គេ​យក​ក្បាល​របស់​អូរិប និង​សៀប ពី​ត្រើយ​ម្ខាង​ទន្លេ​យ័រដាន់ មក​ជូន​លោក​គេឌាន។</verse>
			</chapter>
			<chapter number="8">
				<verse number="1">កុលសម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង។</verse>
				<verse number="2">លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យជំនះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង​ប្អូន​បាន​ធ្វើ​ឡើយ។ បង​ប្អូន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង​ប្អូន ទោះ​បី​បន្តិចបន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត?</verse>
				<verse number="3">ព្រះជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​អោយ​ស្មើ​នឹង​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។</verse>
				<verse number="4">លោក​គេឌាន និង​ទ័ព​ទាំង​បី​រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។</verse>
				<verse number="5">ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​អោយ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់មូណា ស្ដេច​សាសន៍​ម៉ាឌាន»។</verse>
				<verse number="6">ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​សិកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​អោយ​ពល​ទ័ព​របស់​លោក​បរិភោគ?»។</verse>
				<verse number="7">លោក​គេឌាន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ ព្រះអម្ចាស់ ​ប្រគល់​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបងយក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។</verse>
				<verse number="8">លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល​ ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។</verse>
				<verse number="9">លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនួល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ​ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។</verse>
				<verse number="10">រីឯ​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា បាន​ទៅ​ដល់​តំបន់​កើកូរ​ជា​មួយ​កងទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កងទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។</verse>
				<verse number="11">លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុកបិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខសាន្ត​ហើយ។</verse>
				<verse number="12">ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​ម៉ាឌាន គឺ​សេបាស និង​សាល់មូណារត់​គេច​ខ្លួន ប៉ុន្តែ លោក​គេឌាន​ដេញ​តាម​ចាប់​បាន​ស្ដេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កងទ័ព​របស់​ស្ដេច​អោយ​បាក់​ទ័ព​ផង។</verse>
				<verse number="13">លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។</verse>
				<verse number="14">ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​អោយ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិតសិប​ប្រាំពីរ​នាក់។</verse>
				<verse number="15">បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើលងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​អោយ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។</verse>
				<verse number="16">លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបងយក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។</verse>
				<verse number="17">លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ព្រម​ទាំង​សម្លាប់​ប្រជាជន​នៅ​ក្រុង​នោះ​ទៀត​ផង។</verse>
				<verse number="18">បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិនភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិនភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្ដេច»។</verse>
				<verse number="19">លោក​គេឌាន​ពោល​ថា៖ «ពួក​គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។</verse>
				<verse number="20">បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។</verse>
				<verse number="21">ស្ដេច​សេបា និង​ស្ដេច​សាល់មូណា​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​អោយ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​គេឌាន​ក្រោក​ឡើង ហើយ​សម្លាប់​ស្ដេច​សេបាស និង​ស្ដេច​សាល់មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។</verse>
				<verse number="22">ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក ជន​ជាតិ​អ៊ីស្រាអែល​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​លោក​មេត្តា​គ្រប់គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​អោយ​កូន និង​ចៅ​របស់​លោក​គ្រប់គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពីព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។</verse>
				<verse number="23">លោក​គេឌាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ ព្រះអម្ចាស់ ​ទេ ដែល​គ្រប់គ្រង​លើ​អ្នក​រាល់​គ្នា»។</verse>
				<verse number="24">លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​អោយ​ខ្ញុំ»- ជន​ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​ទាំង​អស់​គ្នា។</verse>
				<verse number="25">ជន​ជាតិ​អ៊ីស្រាអែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។</verse>
				<verse number="26">ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀកបំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។</verse>
				<verse number="27">លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់ ដោយ​គោរព​ថ្វាយបង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។</verse>
				<verse number="28">ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន​ជាតិ​អ៊ីស្រាអែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="29">លោក​យេរូបាល​ ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។</verse>
				<verse number="30">លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិតសិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។</verse>
				<verse number="31">ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ាឡេក។</verse>
				<verse number="32">លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀស៊ើរ។</verse>
				<verse number="33">ក្រោយ​ពី​លោក​គេឌាន​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ក្បត់​ព្រះជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ</verse>
				<verse number="34">ពួក​គេ​លែង​នឹក​នា​ដល់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​អោយ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំវិញ។</verse>
				<verse number="35">ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូបាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">លោក​អប៊ីម៉ាឡេក ជា​កូន​របស់​លោក​យេរូបាល បាន​ទៅ​ស៊ីគែម រក​បង​ប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិសន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖</verse>
				<verse number="2">«សូម​បង​ប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​អោយ​កូន​របស់​លោក​យេរូបាល ទាំង​ចិតសិប​នាក់​គ្រប់គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​អោយ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។</verse>
				<verse number="3">បង​ប្អូន​ខាង​ម្ដាយ​របស់​លោក​អប៊ីម៉ាឡេក​នាំ​ពាក្យ​នេះ ទៅ​ជំរាប​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម។ ពួក​គេ​នាំ​គ្នា​គាំទ្រ​លោក​អប៊ីម៉ាឡេក ដោយ​គិត​ថា គាត់​ជា​សាច់​ឈាម​របស់​ពួក​គេ។</verse>
				<verse number="4">ពួក​គេ​យក​ប្រាក់​ម្ភៃ​តម្លឹង​ពី​វិហារ​របស់​ព្រះ​បាលបេរីត ជូន​គាត់។ លោក​អប៊ីម៉ាឡេក​យក​ប្រាក់​នេះ​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា អោយ​មក​តាម​គាត់។</verse>
				<verse number="5">បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង​ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូបាល​ទាំង​ចិតសិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។</verse>
				<verse number="6">ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេត​មីឡូ​បាន​ជួបជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្ដូប​ថ្ម ហើយ​តែងតាំង​លោក​អប៊ីម៉ាឡេក​ជា​ស្ដេច។</verse>
				<verse number="7">ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖ «ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្ដាប់​ខ្ញុំ ហើយ​សូម​ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់ អ្នក​រាល់​គ្នា​ដែរ!</verse>
				<verse number="8">ថ្ងៃ​មួយ ដើម​ឈើ​ទាំងឡាយ​ដើរ​ផ្សង​រក​ស្ដេច អោយ​គ្រង​រាជ្យ​លើ​គេ។ ពួក​គេ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា: សូម​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ​ទៅ។</verse>
				<verse number="9">ប៉ុន្តែ ដើម​អូលីវ​ឆ្លើយ​ថា: ព្រះ និង​មនុស្ស​លោក ពេញ​ចិត្ត​នឹង​ប្រេង​របស់​ខ្ញុំ​គ្រប់ៗ​គ្នា តើ​អោយ​ខ្ញុំ​លះបង់​ប្រេង​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត។</verse>
				<verse number="10">ពេល​នោះ ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់ ដើម​ឧទុម្ពរ​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!</verse>
				<verse number="11">ប៉ុន្តែ ដើម​ឧទុម្ពរ​ឆ្លើយ​ថា: តើ​អោយ​ខ្ញុំ​លះបង់​ផ្លែ​ដ៏​ផ្អែម និង​ឆ្ងាញ់​ពិសា ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត?</verse>
				<verse number="12">ពេល​នោះ ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់ ដើម​ទំពាំងបាយជូរ​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!</verse>
				<verse number="13">ប៉ុន្តែ ដើម​ទំពាំងបាយជូរ​ឆ្លើយ​ថា: ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​អោយ ព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា តើ​អោយ​ខ្ញុំ​លះបង់​ស្រា​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត?</verse>
				<verse number="14">នៅ​ទី​បំផុត ដើម​ឈើ​ទាំងឡាយ​ពោល​ទៅ​កាន់ គុម្ព​បន្លា​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!</verse>
				<verse number="15">គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​អោយ​ធ្វើ ជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!</verse>
				<verse number="16">ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ីម៉ាឡេក​ឡើង​ជា​ស្ដេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូបាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?។</verse>
				<verse number="17">ឪពុក​របស់​ខ្ញុំ​បាន​ច្បាំង ដើម្បី​អ្នក​រាល់​គ្នា លោក​បាន​ស៊ូ​ប្ដូរ​ជីវិត​របស់​លោក​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។</verse>
				<verse number="18">ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះបោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិតសិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ាឡេក ជា​កូន​ស្ត្រី​បំរើ​របស់​លោក អោយ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់ញាតិ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="19">ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូបាល និង​ក្រុម​គ្រួសារ​លោក​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​នោះ សូម​អោយ​អ្នក​រាល់​គ្នា​បាន​សប្បាយ​រីករាយ ដោយសារ​អប៊ីម៉ាឡេក ហើយ​សូម​អោយ​គាត់​បាន​សប្បាយ​រីករាយ ដោយសារ​អ្នក​រាល់​គ្នា​វិញ​ដែរ។</verse>
				<verse number="20">បើ​មិន​ដូច្នោះ​ទេ សូម​អោយ​មាន​ភ្លើង​ចេញ​ពី​អប៊ីម៉ាឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ រួច​អោយ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បេត​មីឡូ មក​ឆេះ​អប៊ីម៉ាឡេក​វិញ​ដែរ!»។</verse>
				<verse number="21">បន្ទាប់​មក លោក​យ៉ូថាម​ក៏​គេច​ខ្លួន រត់​ទៅ​ស្រុក​បៀរ ហើយ​រស់​នៅ​ទី​នោះ​ឆ្ងាយ​ពី​លោក​អប៊ីម៉ាឡេក ជា​បង។</verse>
				<verse number="22">លោក​អប៊ីម៉ាឡេក​បាន​ដឹក​នាំ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​បី​ឆ្នាំ។</verse>
				<verse number="23">ក្រោយ​មក ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​លោក​អប៊ីម៉ាឡេក និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម មាន​គំនិត​បាក់​បែក​គ្នា គឺ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​នឹង​លោក​អប៊ីម៉ាឡេក។</verse>
				<verse number="24">ដូច្នេះ ពួក​គេ​ទទួល​ទោស​ចំពោះ​ឃាតកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សម្លាប់​កូន​ប្រុស​របស់​លោក​យេរូបាល ទាំង​ចិតសិប​នាក់។ លោក​អប៊ីម៉ាឡេក​ទទួល​ទោស ព្រោះ​បាន​សម្លាប់​បង​ប្អូន​របស់​ខ្លួន រីឯ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទទួល​ទោស ព្រោះ​តែ​សម​គំនិត​ជា​មួយ​គាត់​ក្នុង​ឃាតកម្ម​នេះ។</verse>
				<verse number="25">ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​អោយ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ាឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ាឡេក។</verse>
				<verse number="26">ថ្ងៃ​មួយ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ បាន​ធ្វើ​ដំណើរ​ដល់​ស៊ីគែម​ជា​មួយ​បង​ប្អូន​របស់​គាត់។ ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​ទុក​ចិត្ត​គាត់។</verse>
				<verse number="27">ពួក​គេ​ចេញ​ទៅ​ចំការ បេះ​ផ្លែ​ទំពាំងបាយជូរ ហើយ​គាប​យក​ទឹក រួច​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ។ បន្ទាប់​មក គេ​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​របស់​គេ គេ​នាំ​គ្នា​ស៊ី​ផឹក ហើយ​ដាក់​បណ្ដាសា​លោក​អប៊ីម៉ាឡេក។</verse>
				<verse number="28">ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ាឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូបាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បំរើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជពង្ស​លោក​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។</verse>
				<verse number="29">ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជាជន​នៅ​ស៊ីគែម​នេះ​មក​អោយ​ខ្ញុំ​ត្រួតត្រា ខ្ញុំ​នឹង​ផ្ដួល​អប៊ីម៉ាឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ាឡេក​អើយ ចូរ​ប្រមូល​កងទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។</verse>
				<verse number="30">កាល​លោក​សេប៊ូល ជា​ចៅហ្វាយ​ក្រុង បាន​ឮ​ពាក្យ​ដែល​លោក​កាអាល ជា​កូន​របស់​លោក​អេបេដ និយាយ​គាត់​ខឹង​យ៉ាង​ខ្លាំង។</verse>
				<verse number="31">គាត់​ក៏​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ជា​សម្ងាត់ ប្រាប់​លោក​អប៊ីម៉ាឡេក​ថា៖ «កាអាល ជា​កូន​របស់​លោក​អេបេដ ព្រម​ទាំង​បង​ប្អូន​របស់​គេ​ទើប​នឹង​មក​ដល់​ស៊ីគែម ហើយ​កំពុង​តែ​ញុះញង់​អ្នក​ក្រុង​អោយ​ប្រឆាំង​នឹង​លោក។</verse>
				<verse number="32">ដូច្នេះ នៅ​យប់​នេះ សូម​លោក​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​ស្រុក​ស្រែ ជា​មួយ​ទាហាន​របស់​លោក​ទៅ។</verse>
				<verse number="33">ស្អែក​ឡើង ពេល​ថ្ងៃ​រះ សឹម​វាយ​សំរុក​ចូល​ទីក្រុង។ នៅ​ពេល​កាអាល និង​បក្ស​ពួក​របស់​គេ​ចេញ​ទៅ​តទល់​នឹង​លោក​នោះ លោក​អាច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ»។</verse>
				<verse number="34">លោក​អប៊ីម៉ាឡេក និង​ទាហាន​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​គាត់ ក្រោក​ឡើង​ទាំង​យប់ ចែក​គ្នា​ជា​បួន​ក្រុម រួច​ទៅ​បង្កប់​ខ្លួន​នៅ​ក្បែរ​ស៊ីគែម។</verse>
				<verse number="35">ពេល​នោះ លោក​កាអាល ជា​កូន​របស់​លោក​អេបេដ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទីក្រុង។ រីឯ​លោក​អប៊ីម៉ាឡេក និង​ទាហាន​របស់​គាត់ ក៏​ស្ទុះ​ចេញ​មក​ពី​ទី​បង្កប់​ខ្លួន​ដែរ។</verse>
				<verse number="36">លោក​កាអាល​ឃើញ​ពួក​គេ ក៏​និយាយ​ទៅ​កាន់​លោក​សេប៊ូល​ថា៖ «មើល! មាន​មនុស្ស​ចុះ​ពី​លើ​កំពូល​ភ្នំ​មក»។ ប៉ុន្តែ លោក​សេប៊ូល​ឆ្លើយ​ថា៖ «មិន​មែន​ទេ គឺ​ជា​ស្រមោល​ភ្នំ​ទេ​តើ តែ​អ្នក​មើល​ឃើញ​ថា​ជា​មនុស្ស​ទៅ​វិញ!»។</verse>
				<verse number="37">លោក​កាអាល​ក៏​ពោល​ទៀត​ថា៖ «មើល​ន៎ គឺ​ពិត​ជា​មាន​មនុស្ស​ចុះ​ពី​ភ្នំ​ដែល​នៅ​កណ្ដាល​នោះ​មែន ហើយ​ក៏​មាន​មួយ​ក្រុម​ទៀត​មក​តាម​ផ្លូវ​ដើម​ជ្រៃ​របស់​ពួក​ហោរា​ដែរ»។</verse>
				<verse number="38">លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេងក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ាឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើលងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។</verse>
				<verse number="39">លោក​កាអាល​ក៏​នាំ​មុខ​អ្នក​ក្រុង​ស៊ីគែម ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​លោក​អប៊ីម៉ាឡេក។</verse>
				<verse number="40">លោក​កាអាល​បាក់​ទ័ព ហើយ​លោក​អប៊ីម៉ាឡេក​ដេញ​តាម​ពី​ក្រោយ។ មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​របួស ដួល​ស្លាប់​មុន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង។</verse>
				<verse number="41">លោក​អប៊ីម៉ាឡេក​ទៅ​ស្នាក់​នៅ​ភូមិ​អារូម៉ា ចំណែក​លោក​សេប៊ូល​វិញ គាត់​ដេញ​លោក​កាអាល និង​បង​ប្អូន​របស់​គេ ចេញ​ពី​ស៊ីគែម មិន​អោយ​គេ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ។</verse>
				<verse number="42">លុះ​ស្អែក​ឡើង លោក​អប៊ីម៉ាឡេក បាន​ទទួល​ដំណឹង​ថា អ្នក​ក្រុង​ស៊ីគែម​រៀបចំ​ខ្លួន​ចេញ​ទៅ​វាល។</verse>
				<verse number="43">គាត់​ក៏​ប្រមូល​ទាហាន​របស់​គាត់​មក ចែក​គេ​ជា​បី​ក្រុម ហើយ​អោយ​ទៅ​បង្កប់​ខ្លួន​នៅ​តាម​វាល។ ពេល​គាត់​ឃើញ​អ្នក​ក្រុង​ស៊ីគែម​ចេញ​ពី​ទីក្រុង​មក គាត់​ក៏​ស្ទុះ​ទៅ​វាយ​ប្រហារ​ពួក​គេ​ភ្លាម។</verse>
				<verse number="44">លោក​អប៊ីម៉ាឡេក និង​ក្រុម​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​ទៅ​ស្ទាក់​នៅ​មាត់​ទ្វារ​ក្រុង ក្នុង​ពេល​ដែល​ក្រុម​ពីរ​ទៀត​កំពុង​តែ​ដេញ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តាម​វាល។</verse>
				<verse number="45">លោក​អប៊ីម៉ាឡេក​វាយ​ទីក្រុង​ពេញ​មួយ​ថ្ងៃ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ គាត់​សម្លាប់​ប្រជាជន​នៅ​ក្នុង​ទីក្រុង ហើយ​បំផ្លាញ​ទីក្រុង ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។</verse>
				<verse number="46">នៅ​ពេល​ឮ​ដំណឹង​នេះ ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ប៉ម​ស៊ីគែម នាំ​គ្នា​ទៅ​ជ្រក​នៅ​ក្នុង​គុហា ដែល​នៅ​ក្រោម​វិហារ​ព្រះបេរីត។</verse>
				<verse number="47">លោក​អប៊ីម៉ាឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ</verse>
				<verse number="48">គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។</verse>
				<verse number="49">ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ីម៉ាឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ​ទៅ​គរ​នៅ​មាត់​គុហា រួច​ដុត​ភ្លើង​បញ្ឆេះ​គុហា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។</verse>
				<verse number="50">ក្រោយ​មក លោក​អប៊ីម៉ាឡេក​ទៅ​ក្រុង​ថេបេស គាត់​ឡោមព័ទ្ធ​ក្រុង​នោះ ហើយ​ដណ្ដើម​យក​បាន។</verse>
				<verse number="51">នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​មួយ​យ៉ាង​មាំ ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី និង​អ្នក​មុខ​អ្នក​ការ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ទៅ​ជ្រក​ក្នុង​ប៉ម​នោះ។ ពួក​គេ​បិទ​ទ្វារ​យ៉ាង​ជិត រួច​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល។</verse>
				<verse number="52">លោក​អប៊ីម៉ាឡេក​ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ ដើម្បី​ដុត​បំផ្លាញ​ចោល។</verse>
				<verse number="53">ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។</verse>
				<verse number="54">ភ្លាម​នោះ លោក​អប៊ីម៉ាឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​អោយ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។</verse>
				<verse number="55">កាល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ថា គាត់​បាន​ស្លាប់​ហើយ​នោះ គេ​ក៏​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="56">គឺ​យ៉ាង​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ដាក់​ទោស​លោក​អប៊ីម៉ាឡេក សម​នឹង​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ឪពុក​របស់​គាត់ ដោយ​សម្លាប់​បង​ប្អូន​គាត់​ទាំង​ចិតសិប​នាក់។</verse>
				<verse number="57">ព្រះជាម្ចាស់​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្ដាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូបាល បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ក្រោយ​ពេល​លោក​អប៊ីម៉ាឡេក​ទទួល​មរណភាព​ផុត​ទៅ លោក​ថូឡា ជា​កូន​របស់​លោក​ពូវ៉ា និង​ជា​ចៅ​របស់​លោក​ដូដូ ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ បាន​ងើប​ឡើង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល។ លោក​ជា​អ្នក​ស្រុក​សាមារ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។</verse>
				<verse number="2">លោក​បាន​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមារ​នោះ។</verse>
				<verse number="3">ក្រោយ​ពេល​លោក​ថូឡា​ទទួល​មរណភាព​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។</verse>
				<verse number="4">លោក​មាន​កូន​ប្រុស​សាមសិប​នាក់ ដែល​មាន​លា​សាមសិប​ជា​ជំនិះ និង​គ្រប់គ្រង​លើ​ក្រុង​សាមសិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="5">បន្ទាប់​មក លោក​យ៉ាអៀរ​ក៏​ទទួល​មរណភាព គេ​បញ្ចុះ​សព​របស់​លោក​នៅ​ក្រុង​កាម៉ូន។</verse>
				<verse number="6">គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​បាល ព្រះអាសថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន​ជាតិ​ស៊ីរី ព្រះ​របស់​ជន​ជាតិ​ស៊ីដូន ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន​ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន​ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ ព្រះអម្ចាស់ ហើយ​មិន​គោរព​ថ្វាយបង្គំ​ព្រះអង្គ​ទៀត​ឡើយ។</verse>
				<verse number="7">ដូច្នេះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="8">ចាប់​តាំង​ពី​ឆ្នាំ​នោះ​មក រហូត​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ ជន​ជាតិ​ទាំង​ពីរ​បាន​សង្កត់សង្កិន និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ស្រុក​កាឡាដ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ខាង​កើត​ទន្លេ​យ័រដាន់។</verse>
				<verse number="9">រីឯ​ជន​ជាតិ​អាំម៉ូន​ក៏​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​វាយ​កុលសម្ព័ន្ធ​យូដា បេនយ៉ាមីន និង​អេប្រាអ៊ីម​ដែរ ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។</verse>
				<verse number="10">ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ស្រែក​អង្វរ​ ព្រះអម្ចាស់ ដោយ​ពោល​ថា៖ «យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ ដ្បិត​យើង​ខ្ញុំ​បាន​បោះ​បង់​ចោល​ព្រះអង្គ​ដែល​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទៅ​គោរព​បំរើ​ព្រះ​បាល»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តប​មក​ជន​ជាតិ​អ៊ីស្រាអែល​វិញ​ថា៖ «ពេល​ជន​ជាតិ​អេស៊ីប ជន​ជាតិ​អាម៉ូរី ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន</verse>
				<verse number="12">ជន​ជាតិ​ស៊ីដូន ជន​ជាតិ​អាម៉ាឡេក និង​ជន​ជាតិ​ម៉ាអូន បាន​ជិះជាន់​សង្កត់សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី?</verse>
				<verse number="13">ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ទៅ​គោរព​បំរើ​ព្រះ​ផ្សេងៗ​ទៀត យើង​នឹង​មិន​សង្គ្រោះ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។</verse>
				<verse number="14">ដូច្នេះ ចូរ​នាំ​គ្នា​ហៅ​រក​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​អោយ​ជួយ​ទៅ! អោយ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​នេះ​ទៅ!»។</verse>
				<verse number="15">ជន​ជាតិ​អ៊ីស្រាអែល​ទូល​ព្រះអង្គ​វិញ​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។</verse>
				<verse number="16">ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បំរើ​ ព្រះអម្ចាស់ ​វិញ ធ្វើ​អោយ​ព្រះអង្គ​រំជួល​ព្រះហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="17">គ្រា​នោះ ជន​ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីសប៉ា​ដែរ។</verse>
				<verse number="18">ប្រជាជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សំរេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន​ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​កាឡាដ​ទាំង​មូល។</verse>
			</chapter>
			<chapter number="11">
				<verse number="1">នៅ​ស្រុក​កាឡាដ​មាន​អ្នក​ចំបាំង​ដ៏​អង់អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។</verse>
				<verse number="2">រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។</verse>
				<verse number="3">ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។</verse>
				<verse number="4">ចំណេរ​ក្រោយ​មក ជន​ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="5">ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប</verse>
				<verse number="6">ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​អោយ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។</verse>
				<verse number="7">លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។</verse>
				<verse number="8">ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​លោក​វិញ ដើម្បី​អញ្ជើញ​លោក​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជាជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។</verse>
				<verse number="9">លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​បើ​ ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។</verse>
				<verse number="10">ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ « ព្រះអម្ចាស់ ​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!»។</verse>
				<verse number="11">លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជាជន​បាន​លើក​លោក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំលឹក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​មីសប៉ា។</verse>
				<verse number="12">លោក​យែបថា​បាន​ចាត់​គេ​អោយ​នាំ​ពាក្យ​ទៅ​ទូល​ស្ដេច​នៃ​ជន​ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ព្រះករុណា​លើក​ទ័ព​មក​វាយ​ស្រុក​ទូលបង្គំ​ដូច្នេះ?»។</verse>
				<verse number="13">ស្ដេច​ជន​ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​អោយ​យើង​វិញ តាម​សំរួល​ទៅ»។</verse>
				<verse number="14">លោក​យែបថា​ក៏​ចាត់​គេ​អោយ​នាំ​ពាក្យ​របស់​លោក ទៅ​ទូល​ស្ដេច​ជន​ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖</verse>
				<verse number="15">«ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​ទេ។</verse>
				<verse number="16">នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោស្ថាន​រហូត​ដល់​សមុទ្រ​កក់ ហើយ​ក៏​មក​ដល់​កាដេស។</verse>
				<verse number="17">ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​អោយ​ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្ដេច​មិន​បាន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្ដេច​ស្រុក​ម៉ូអាប់ តែ​ស្ដេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដេស​នោះ​ទៅ។</verse>
				<verse number="18">ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើណូន​ជា​ព្រំប្រទល់​នៃ​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់។</verse>
				<verse number="19">នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​អោយ​ទៅ​គាល់​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេសបូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​ព្រះជាម្ចាស់​បាន​បម្រុង​ទុក​សំរាប់​ពួក​គេ។</verse>
				<verse number="20">ប៉ុន្តែ ព្រះបាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល ដោយ​អោយ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ាហាស់ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="21">ពេល​នោះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រាអែល បាន​ប្រគល់​ស្ដេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្ដេច មក​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​អ៊ីស្រាអែល ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ជ័យជំនះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី។</verse>
				<verse number="22">ជន​ជាតិ​អ៊ីស្រាអែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រដាន់។</verse>
				<verse number="23">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ឥឡូវ​នេះ តើ​ព្រះករុណា​ចង់​ដណ្ដើម​យក​ពី​យើង​វិញ​ឬ?</verse>
				<verse number="24">ព្រះករុណា​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះកេម៉ូស ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រគល់​អោយ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ប្រទាន​អោយ​យើង​ដណ្ដើម​យក​បាន​នោះ​ទេ​ឬ​អី?</verse>
				<verse number="25">តើ​ព្រះករុណា​គិត​ថា ទ្រង់​ខ្លាំង​ពូកែ​ជាង​ព្រះបាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះបាទ​ស៊ីបព័រ ស្ដេច​នៃ​ជន​ជាតិ​ម៉ូអាប់​ឬ? ព្រះបាទ​បាឡាក់​ពុំ​បាន​រក​រឿង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។</verse>
				<verse number="26">ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ក្នុង​ក្រុង​ហេសបូន និង​ក្រុង​អារ៉ូអ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះរាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?</verse>
				<verse number="27">ទូលបង្គំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ព្រះរាជា​ឡើយ គឺ​ព្រះរាជា​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ទូលបង្គំ។ សូម​ ព្រះអម្ចាស់ ​ដែល​ជា​ចៅក្រម មេត្តា​កាត់​ក្ដី​រវាង​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។</verse>
				<verse number="28">ប៉ុន្តែ ស្ដេច​នៃ​ជន​ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សំដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​អោយ​មក​ទូល​នោះ​ឡើយ។</verse>
				<verse number="29">គ្រា​នោះ ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណាសេ រួច​ទៅ​ដល់​មីសប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។</verse>
				<verse number="30">លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ ព្រះអម្ចាស់ ​ថា៖ «ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ</verse>
				<verse number="31">ហើយ​ពេល​ទូលបង្គំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូលបង្គំ មក​ទទួល​ទូលបង្គំ​មុន​គេ ទូលបង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ »។</verse>
				<verse number="32">លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន ហើយ​ ព្រះអម្ចាស់ ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។</verse>
				<verse number="33">លោក​យែបថា​បាន​វាយ​កំទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត - សរុប​ទាំង​អស់​ម្ភៃ​ក្រុង - បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-កេរ៉ាមីម។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​អោយ​ជន​ជាតិ​អាំម៉ូន​បរាជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។</verse>
				<verse number="34">ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​នៅ​មីសប៉ា​វិញ កូន​ស្រី​របស់​លោក​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​លោក គឺ​ក្រៅ​ពី​នាង លោក​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។</verse>
				<verse number="35">កាល​លោក​ក្រឡេក​ឃើញ​នាង លោក​ក៏​ហែក​សម្លៀកបំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ! កូន​ស្រី​អើយ! កូន​ធ្វើ​អោយ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​អោយ​ពុក​គ្រាំគ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយ​ ព្រះអម្ចាស់ ​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​ទេ»។</verse>
				<verse number="36">នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ ព្រះអម្ចាស់ ​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​អោយ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។</verse>
				<verse number="37">នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុគ្រោះ​អោយ​កូន​ពីរ​ខែ​សិន ដើម្បី​អោយ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្តភក្ដិ​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​កូន»។</verse>
				<verse number="38">លោក​យែបថា​ក៏​យល់​ព្រម​អោយ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្ដាយ​ព្រហ្មចារី​របស់​នាង។</verse>
				<verse number="39">លុះ​គំរប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​លោក​យក​នាង​ធ្វើ​យញ្ញបូជា តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​ព្រះអម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ប្រកាន់​ទំនៀមទម្លាប់​ដូច​ត​ទៅ:</verse>
				<verse number="40">រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំលឹក​ដល់​កូន​ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។</verse>
				<verse number="2">លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជាជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន​ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បង​ប្អូន​ដែរ តែ​បង​ប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។</verse>
				<verse number="3">ដោយ​ឃើញ​ថា​បង​ប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ ព្រះអម្ចាស់ ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។</verse>
				<verse number="4">លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុលសម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុលសម្ព័ន្ធ​ម៉ាណាសេ!»។</verse>
				<verse number="5">អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»</verse>
				<verse number="6">នោះ​ពួក​កាឡាដ​ក៏​បង្គាប់​អោយ​គេ​និយាយ​ពាក្យ «ស៊ីបូលេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូលេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។</verse>
				<verse number="7">លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។</verse>
				<verse number="8">ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ស្រុក​បេថ្លេហិម បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="9">លោក​មាន​កូន​ប្រុស​សាមសិប​នាក់ និង​កូន​ស្រី​សាមសិប​នាក់។ លោក​បាន​លើក​កូន​ស្រី​អោយ​រៀបការ​នឹង​បុរស​នៅ​កុលសម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុលសម្ព័ន្ធ​ផ្សេង មក​អោយ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់គ្រង​លើ​ប្រជាជន​អ៊ីស្រាអែល​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ</verse>
				<verse number="10">រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេហិម។</verse>
				<verse number="11">ក្រោយ​លោក​អ៊ីបសាន មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ពី​កុលសម្ព័ន្ធ​សាប់យូឡូន បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ដប់​ឆ្នាំ</verse>
				<verse number="12">រួច​លោក​ក៏​ទទួល​មរណភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​អាយ៉ាឡូន ក្នុង​ទឹក​ដី​សាប់យូឡូន។</verse>
				<verse number="13">ក្រោយ​លោក​អេឡូន មាន​បុរស​ម្នាក់​ឈ្មោះ​អាប់ដូន ជា​កូន​របស់​លោក​ហ៊ីលេល ជា​អ្នក​ស្រុក​ពីរ៉ាថូន បាន​ឡើង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="14">លោក​មាន​កូន​ប្រុស​សែសិប​នាក់ និង​ចៅ​ប្រុស​សាមសិប​នាក់ ដែល​មាន​លា​ចិតសិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ</verse>
				<verse number="15">រួច​លោក​ទទួល​មរណភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ាថូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន​ជាតិ​អាម៉ាឡេក។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="2">គ្រា​នោះ នៅ​ក្រុង​សូរ៉ាស់ មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា ក្នុង​កុលសម្ព័ន្ធ​ដាន់។ ភរិយា​របស់​គាត់​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​ឡើយ។</verse>
				<verse number="3">ថ្ងៃ​មួយ ទេវតា*​របស់​ ព្រះអម្ចាស់ ​បាន​មក​បង្ហាញ​ខ្លួន​អោយ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។</verse>
				<verse number="4">ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ*​ដែរ</verse>
				<verse number="5">ព្រោះ​នាង​នឹង​មាន​ផ្ទៃ​ពោះ រួច​បង្កើត​កូន​ប្រុស​មួយ។ មិន​ត្រូវ​កោរ ឬ​កាត់​សក់​វា​ឡើយ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក ទុក​ជា​អ្នក​ណាសារីត*​មួយ​រូប។ កូន​នោះ​នឹង​ចាប់​ផ្ដើម​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។</verse>
				<verse number="6">ស្ត្រី​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​រាប់​ប្រាប់​ប្ដី​ថា៖ «មាន​អ្នក​បំរើ​មួយ​រូប​របស់​ព្រះជាម្ចាស់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​ដូច​ទេវតា​នៃ​ព្រះជាម្ចាស់ ដែល​គួរ​អោយ​ស្ញែង​ខ្លាច​ក្រៃលែង។ ខ្ញុំ​មិន​បាន​សួរ​លោក​ថា លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​អោយ​ខ្ញុំ​ស្គាល់​ដែរ។</verse>
				<verse number="7">លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​អោយ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​អោយ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសារីត*​មួយ​រូប រហូត​អស់​មួយ​ជីវិត»។</verse>
				<verse number="8">លោក​ម៉ាណូអា​ក៏​ទូលអង្វរ​ ព្រះអម្ចាស់ ​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​អោយ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។</verse>
				<verse number="9">ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ម៉ាណូអា ហើយ​ទេវតា​របស់​ព្រះជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចំការ។ ពេល​នោះ លោក​ម៉ាណូអា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។</verse>
				<verse number="10">គាត់​ក៏​ប្រញាប់ប្រញាល់​រត់​ទៅ​ជំរាប​ប្ដី​ថា៖ «នុ៎ះហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។</verse>
				<verse number="11">លោក​ម៉ាណូអា​ក្រោក​ឡើង ដើរ​តាម​ប្រពន្ធ តម្រង់​ទៅ​រក​បុរស​ហើយ​ពោល​ថា៖ «តើ​លោក​ឬ ដែល​បាន​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ?»។ ទេវតា​ក៏​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។</verse>
				<verse number="12">លោក​ម៉ាណូអា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សំរេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។</verse>
				<verse number="13">ទេវតា​របស់​ ព្រះអម្ចាស់ ​តប​មក​លោក​ម៉ាណូអា​វិញ​ថា៖ «ប្រពន្ធ​របស់​អ្នក​ត្រូវ​តម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់</verse>
				<verse number="14">នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំងបាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។</verse>
				<verse number="15">លោក​ម៉ាណូអា​ពោល​ទៅ​កាន់​ទេវតា​របស់​ ព្រះអម្ចាស់ ​ថា៖ «សូម​លោក​មេត្តា​រង់ចាំ​នៅ​ទី​នេះ​សិន​ហើយ យើង​ខ្ញុំ​ទៅ​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។</verse>
				<verse number="16">ទេវតា​ឆ្លើយ​ថា៖ «ទោះ​បី​យើង​នៅ ក៏​យើង​មិន​បរិភោគ​អាហារ​ដែល​អ្នក​រៀបចំ​ដែរ។ ប៉ុន្តែ បើ​អ្នក​ចង់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ដល់​ ព្រះអម្ចាស់ ចូរ​ធ្វើ​ចុះ!»។ លោក​ម៉ាណូអា​ពុំ​ដឹង​ថា​ជា​ទេវតា​របស់​ ព្រះអម្ចាស់ ​ទេ</verse>
				<verse number="17">គាត់​ក៏​សួរ​ថា៖ «តើ​លោក​ឈ្មោះ​អី សូម​មេត្តា​ប្រាប់​អោយ​យើង​ខ្ញុំ​ស្គាល់​ផង ដើម្បី​អោយ​យើង​ខ្ញុំ​អាច​ដឹង​គុណ​លោក នៅ​ពេល​ហេតុការណ៍​នោះ​កើត​មាន តាម​ពាក្យ​របស់​លោក»។</verse>
				<verse number="18">ទេវតា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។</verse>
				<verse number="19">បន្ទាប់​មក លោក​ម៉ាណូអា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ។ ពេល​លោក​ម៉ាណូអា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុការណ៍​ដ៏​អស្ចារ្យ​មួយ</verse>
				<verse number="20">គឺ​ក្នុង​ពេល​អណ្ដាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ទេវតា​របស់​ ព្រះអម្ចាស់ ​ក៏​ឡើង​ទៅ​ជា​មួយ​អណ្ដាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូអា និង​ភរិយា​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="21">កាល​អ្នក​ទាំង​ពីរ​មើល​ទេវតា​របស់​ ព្រះអម្ចាស់ ​លែង​ឃើញ​ទៀត ទើប​លោក​ម៉ាណូអា​ដឹង​ថា​ជា​ទេវតា​របស់​ ព្រះអម្ចាស់</verse>
				<verse number="22">ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​ព្រះជាម្ចាស់»។</verse>
				<verse number="23">ភរិយា​របស់​គាត់​ក៏​ឆ្លើយ​ថា៖ «ប្រសិន​បើ​ ព្រះអម្ចាស់ ​ចង់​អោយ​យើង​ស្លាប់​មែន​នោះ ព្រះអង្គ​មិន​ទទួល​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​យើង​ទេ ហើយ​ក៏​មិន​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ​អោយ​យើង​ឃើញ ព្រម​ទាំង​ប្រាប់​យើង​ពី​អ្វីៗ​ដែល​យើង​បាន​ឮ​នេះ​ដែរ»។</verse>
				<verse number="24">ភរិយា​របស់​លោក​ម៉ាណូអា​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំសុន។ កូន​នោះ​មាន​វ័យ​ចំរើន​ធំ​ឡើង ហើយ​ ព្រះអម្ចាស់ ​ប្រទាន​ពរ​លោក។</verse>
				<verse number="25">ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ក្នុង​ជីវិត​លោក ពេល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែសថោល។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។</verse>
				<verse number="2">ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​ជំរាប​ឪពុកម្ដាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់ នៅ​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្ដី​ដណ្ដឹង​នាង​នោះ​អោយ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀបការ​ជា​មួយ​នាង»។</verse>
				<verse number="3">ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន​ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​អោយ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។</verse>
				<verse number="4">ឪពុកម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះអម្ចាស់ ​បណ្ដាល​អោយ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="5">លោក​សាំសុន​ក៏​ធ្វើ​ដំណើរ​ទៅ​ធីមណា​ជា​មួយ​ឪពុកម្ដាយ​លោក។ លុះ​ទៅ​ដល់​ត្រង់​ចំការ​ទំពាំងបាយជូរ​ក្បែរ​ធីមណា ស្រាប់​តែ​មាន​សត្វ​សិង្ហ​ស្ទាវ​មួយ​ហក់​មក​លើ​លោក​សាំសុន ទាំង​គ្រហឹម។</verse>
				<verse number="6">រំពេច​នោះ ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​មក​សណ្ឋិត​លើ​លោក លោក​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុការណ៍​នេះ​ប្រាប់​ឪពុកម្ដាយ​ទេ។</verse>
				<verse number="7">លោក​ក៏​បន្ត​ដំណើរ​ទៅ​ដល់​ធីមណា រួច​និយាយ​ជា​មួយ​ស្ត្រី​ក្រមុំ​ភីលីស្ទីន​នោះ លោក​ពេញ​ចិត្ត​នឹង​នាង​ណាស់។</verse>
				<verse number="8">ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ក៏​ត្រឡប់​មក​ធីមណា​វិញ ដើម្បី​រៀបការ​ជា​មួយ​នាង។ តាម​ផ្លូវ​លោក​ឆៀង​ចូល​ទៅ​មើល​ខ្មោច​សិង្ហ ហើយ​ឃើញ​សំបុក​ឃ្មុំ​នៅ​ក្នុង​ខ្មោច​សត្វ​នោះ ដែល​មាន​ទឹក​ឃ្មុំ​ពេញ។</verse>
				<verse number="9">លោក​បេះ​ឃ្មុំ​កាន់​នៅ​ដៃ ដើរ​បណ្ដើរ​បរិភោគ​បណ្ដើរ ហើយ​ពេល​ជួប​ឪពុកម្ដាយ លោក​ក៏​យក​ឃ្មុំ​នោះ​ជូន​គាត់​ពិសា​ដែរ ប៉ុន្តែ មិន​បាន​ជំរាប​ថា លោក​យក​ឃ្មុំ​ពី​ក្នុង​ខ្មោច​សិង្ហ​មក​ឡើយ។</verse>
				<verse number="10">ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ តាម​ទំនៀមទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។</verse>
				<verse number="11">ពេល​ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក គេ​ក៏​ជ្រើស​រើស​យុវជន​សាមសិប​នាក់ អោយ​មក​កំដរ​លោក។</verse>
				<verse number="12">លោក​សាំសុន​ពោល​ទៅ​កាន់​ពួក​អ្នក​កំដរ​ថា៖ «ខ្ញុំ​មាន​ប្រស្នា​មួយ​សំរាប់​អ្នក​រាល់​គ្នា ប្រសិន​បើ​អ្នក​ណា​ដោះ​ស្រាយ​រួច ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​អាពាហ៍ពិពាហ៍​នេះ ខ្ញុំ​នឹង​ជូន​អាវ​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​សាមសិប​បន្លាស់​ថែម​ទៀត។</verse>
				<verse number="13">ប្រសិន​បើ​ដោះ​ស្រាយ​មិន​រួច​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​អាវ​ចំនួន​សាមសិប និង​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​ចំនួន​សាមសិប​បន្លាស់​មក​អោយ​ខ្ញុំ»។ ពួក​គេ​ពោល​ថា៖ «ចូរ​ចោទ​ប្រស្នា​របស់​អ្នក​មក ពួក​យើង​ចាំ​ស្ដាប់»។</verse>
				<verse number="14">លោក​សាំសុន​ក៏​ឆ្លើយ​ថា៖ «មាន​ចំណី​ចេញ​ពី​អ្នក​ឆី ហើយ​មាន​អា​ផ្អែម​ចេញ​ពី​អា​ខ្លាំង​តើ​ជា​អ្វី?»។ បី​ថ្ងៃ​ក្រោយ​មក យុវជន​ទាំង​នោះ​នៅ​តែ​ដោះ​ប្រស្នា​ពុំ​រួច​ដដែល។</verse>
				<verse number="15">លុះ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ពួក​គេ​នាំ​គ្នា​ទៅ​គំរាម​ប្រពន្ធ​លោក​សាំសុន​ថា៖ «ចូរ​ទៅ​លួងលោម​ប្ដី​របស់​នាង​អោយ​បក​ស្រាយ​ប្រស្នា រួច​មក​ប្រាប់​យើង​អោយ​ដឹង​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ដុត​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​នាង​អោយ​ស្លាប់​ទាំង​អស់​គ្នា។ ពួក​នាង​អញ្ជើញ​យើង​មក ដើម្បី​ប្លន់​យើង​ឬ?»។</verse>
				<verse number="16">ប្រពន្ធ​លោក​សាំសុន​ទៅ​និយាយ​ជា​មួយ​ប្ដី ទាំង​យំ​ថា៖ «បង​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ គឺ​បង​ស្អប់​ខ្ញុំ! បង​បាន​ចោទ​ប្រស្នា​ដល់​ជន​ជាតិ​ខ្ញុំ ដោយ​មិន​បក​ស្រាយ​ន័យ​អោយ​ខ្ញុំ​ដឹង​សោះ!»។ លោក​សាំសុន​តប​វិញ​ថា៖ «សូម្បី​តែ​ឪពុកម្ដាយ​របស់​បង ក៏​បង​មិន​បាន​បក​ស្រាយ​ប្រស្នា​នេះ​អោយ​ដឹង​ផង ហេតុ​អ្វី​បាន​ជា​បង​ត្រូវ​បក​ស្រាយ​ប្រាប់​អូន​ទៅ​វិញ?»។</verse>
				<verse number="17">ប្រពន្ធ​លោក​យំ​រំអុក​លោក ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​ពិធី​ជប់លៀង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ដោយ​នាង​ចេះ​តែ​រំអុក​ខ្លាំង​ពេក លោក​សាំសុន​ក៏​បក​ស្រាយ​ប្រស្នា​ប្រាប់​ប្រពន្ធ។ នាង​ប្រញាប់ប្រញាល់​នាំ​ចម្លើយ​ទៅ​ប្រាប់​ជន​ជាតិ​របស់​នាង។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​ប្រាំពីរ​មុន​ពេល​ថ្ងៃ​លិច អ្នក​ក្រុង​នាំ​គ្នា​មក​និយាយ​ជា​មួយ​លោក​សាំសុន​ថា៖ «តើ​មាន​អ្វី​ផ្អែម​ជាង​ទឹក​ឃ្មុំ? តើ​មាន​អ្វី​ខ្លាំង​ជាង​សត្វ​សិង្ហ?»។ លោក​ក៏​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ភ្ជួរ​ដី ដោយ​ប្រើ​គោ​ញី​របស់​ខ្ញុំ​ទេ​នោះ អ្នក​ពុំ​អាច​រក​ចម្លើយ​ឃើញ​ទេ»។</verse>
				<verse number="19">ដូច្នេះ ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​បាន​មក​សណ្ឋិត​លើ​លោក ធ្វើ​អោយ​លោក​មាន​កម្លាំង​ខ្លាំងក្លា។ លោក​ចុះ​ទៅ​ក្រុង​អាសកាឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាមសិប​នាក់ ហើយ​យក​សម្លៀកបំពាក់​របស់​គេ​មក​ប្រគល់​អោយ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​លោក​វិញ។</verse>
				<verse number="20">គេ​ក៏​លើក​ប្រពន្ធ​របស់​លោក​ទៅ​អោយ​បុរស​ម្នាក់ ដែល​ជា​អ្នក​កំដរ​របស់​លោក។</verse>
			</chapter>
			<chapter number="15">
				<verse number="1">បន្តិច​ក្រោយ​មក នៅ​ពេល​គេ​ច្រូត​ស្រូវ​សាលី លោក​សាំសុន​ក៏​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​លោក ដោយ​យក​ទាំង​កូន​ពពែ​មួយ​ទៅ​អោយ​នាង​ផង។ លោក​សុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ប្រពន្ធ​លោក ប៉ុន្តែ ឪពុក​ក្មេក​មិន​អនុញ្ញាត​អោយ​ចូល​ទៅ​ទេ។</verse>
				<verse number="2">គាត់​និយាយ​មក​កាន់​លោក​ថា៖ «ពុក​គិត​ថា​កូន​ឈប់​ស្រឡាញ់​នាង​ហើយ បាន​ជា​ពុក​លើក​នាង​ទៅ​អោយ​បុរស​ដែល​កំដរ​កូន​នោះ​វិញ ប៉ុន្តែ ប្អូន​ស្រី​របស់​នាង​ស្រស់​ស្អាត​ជាង​នាង​ទៅ​ទៀត តើ​កូន​ពេញ​ចិត្ត​ដែរ​ឬ​ទេ? កូន​អាច​យក​នាង​ជំនួស​ក៏​បាន»។</verse>
				<verse number="3">លោក​សាំសុន​ពោល​ឡើង​ថា៖ «ម្ដង​នេះ ខ្ញុំ​នឹង​ធ្វើ​បាប​ពួក​ភីលីស្ទីន ដោយ​គ្មាន​នរណា​អាច​ចោទ​ប្រកាន់​ខ្ញុំ​ឡើយ»។</verse>
				<verse number="4">លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។</verse>
				<verse number="5">លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​អោយ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​អោយ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចំការ​អូលីវ​ទៀត​ផង។</verse>
				<verse number="6">ជន​ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​អោយ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន​ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។</verse>
				<verse number="7">ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សងសឹក​អ្នក​រាល់​គ្នា​ជានិច្ច»។</verse>
				<verse number="8">លោក​វាយ​ប្រហារ​ពួក​គេ​អោយ​បរាជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។</verse>
				<verse number="9">ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោមព័ទ្ធ​ក្រុង​លេហ៊ី។</verse>
				<verse number="10">អ្នក​ស្រុក​យូដា​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ ដើម្បី​ចាប់​សាំសុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។</verse>
				<verse number="11">ដូច្នេះ ជន​ជាតិ​យូដា​បី​ពាន់​នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​រូង​ភ្នំ​អេតាំ ហើយ​និយាយ​នឹង​លោក​សាំសុន​ថា៖ «អ្នក​មិន​ដឹង​ទេ​ឬ​ថា ជន​ជាតិ​ភីលីស្ទី ន​ត្រួតត្រា​លើ​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​បាប​យើង​ដូច្នេះ?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តែ​ប៉ុណ្ណោះ»។</verse>
				<verse number="12">ជន​ជាតិ​យូដា​ពោល​ទៀត​ថា៖ «យើង​មក​នេះ ដើម្បី​ចង​អ្នក​យក​ទៅ​ប្រគល់​អោយ​ជន​ជាតិ​ភីលីស្ទីន»។ លោក​សាំសុន​ស្នើ​ទៅ​ពួក​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្បថ​ជា​មួយ​ខ្ញុំ​មក​ថា អ្នក​រាល់​គ្នា​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ទេ»។</verse>
				<verse number="13">គេ​ឆ្លើយ​ទៅ​លោក​វិញ​ថា៖ «ទេ! យើង​គ្មាន​បំណង​នឹង​សម្លាប់​អ្នក​ទេ យើង​គ្រាន់​តែ​សុំ​ចង​អ្នក យក​ទៅ​ប្រគល់​អោយ​ជន​ជាតិ​ភីលីស្ទីន​ប៉ុណ្ណោះ»។ ពួក​គេ​ក៏​យក​ខ្សែពួរ​ថ្មី​ពីរ មក​ចង​លោក ហើយ​នាំ​ចេញ​ពី​រូង​ភ្នំ​ទៅ។</verse>
				<verse number="14">ពេល​លោក​មក​ដល់​ក្រុង​លេហ៊ី ជន​ជាតិ​ភីលីស្ទីន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ ​យាង​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែពួរ​ដែល​ចង​ដៃ​លោក​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។</verse>
				<verse number="15">លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់</verse>
				<verse number="16">រួច​លោក​ស្រែក​ថា៖ «ដោយសារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា ដោយសារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។</verse>
				<verse number="17">ពេល​មាន​ប្រសាសន៍​ចប់ លោក​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-លេហ៊ី»​។</verse>
				<verse number="18">រំពេច​នោះ លោក​សាំសុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រក​ ព្រះអម្ចាស់ ដោយ​ទូល​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន​អោយ​ទូលបង្គំ​មាន​ជ័យជំនះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ ព្រះអង្គ​បណ្ដោយ​អោយ​ទូលបង្គំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។</verse>
				<verse number="19">ព្រះជាម្ចាស់​បាន​បំបែក​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-ហាកូរេ»​ ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="20">នៅ​ជំនាន់​ដែល​ជន​ជាតិ​ភីលីស្ទីន​ត្រួតត្រា​លើ​ស្រុក​អ៊ីស្រាអែល លោក​សាំសុន​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាសា នៅ​ទី​នោះ លោក​ជួប​នឹង​ស្រី​ពេស្យា​ម្នាក់ ក៏​ចូល​ទៅ​ជា​មួយ​នាង។</verse>
				<verse number="2">មាន​គេ​ប្រាប់​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាមល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សំងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។</verse>
				<verse number="3">ប៉ុន្តែ លោក​សាំសុន​សម្រាន្ដ​នៅ​ទី​នោះ​ត្រឹម​តែ​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ។ លុះ​កណ្ដាល​អធ្រាត្រ​លោក​ក្រោក​ឡើង ទៅ​ចាប់​ទាញ​ទ្វារ​ក្រុង​ទាំង​មូល​សសរ​ក្លោង​ទ្វារ​ទាំង​ពីរ ព្រម​ទាំង​រនុក លើក​លី​លើ​ស្មា ហើយ​យក​ទៅ​ដាក់​លើ​កំពូល​ភ្នំ ទល់​មុខ​ក្រុង​ហេប្រូន។</verse>
				<verse number="4">បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។</verse>
				<verse number="5">ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​នាំ​គ្នា​ទៅ​និយាយ​នឹង​នាង​ដេលីឡា​ថា៖ «ចូរ​នាង​លួងលោម​សាំសុន ដើម្បី​អោយ​ដឹង​ថា គាត់​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​នេះ​មក​ពី​ណា ធ្វើ​ដូច​ម្ដេច​អោយ​យើង​អាច​ឈ្នះ​គាត់​បាន? យើង​នឹង​ចាប់​ចង បង្ក្រាប​គាត់ រួច​ហើយ​យើង​នឹង​អោយ​ប្រាក់​នាង​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​ក្នុង​ម្នាក់ៗ»។</verse>
				<verse number="6">ពេល​នោះ នាង​ដេលីឡា​សួរ​លោក​សាំសុន​ថា៖ «បង​អើយ សូម​ប្រាប់​ខ្ញុំ​អោយ​ដឹង​ផង តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នេះ​មក​ពី​ណា? តើ​ធ្វើ​ដូច​ម្ដេច​អោយ​គេ​អាច​ចាប់​ចង​បង្ក្រាប​បង​បាន?»។</verse>
				<verse number="7">លោក​សាំសុន​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ខ្សែពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត​នៅ​ឡើយ ចំនួន​ប្រាំពីរ​ចង្វាយ​មក​ចង​បង នោះ​បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។</verse>
				<verse number="8">ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​យក​ខ្សែពួរ​ស្រស់ ដែល​មិន​ទាន់​ហាល​ស្ងួត ចំនួន​ប្រាំពីរ​ចង្វាយ​មក​អោយ​នាង​ដេលីឡា ហើយ​នាង​ក៏​យក​ទៅ​ចង​លោក​សាំសុន។</verse>
				<verse number="9">នាង​បាន​អោយ​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ខណៈ​នោះ នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ក៏​បណ្ដាច់​ពួរ​នោះ​ចេញ​អស់ ដូច​ខ្សែ​អំបោះ​ដែល​ត្រូវ​ភ្លើង​ឆេះ។ ដូច្នេះ គេ​នៅ​តែ​ពុំ​ដឹង​អាថ៌កំបាំង​នៃ​កម្លាំង​របស់​លោក​ដដែល។</verse>
				<verse number="10">នាង​ដេលីឡា​ក៏​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «បង​បាន​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ចង​បង​បាន?»។</verse>
				<verse number="11">លោក​សាំសុន​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​គេ​យក​ពួរ​ថ្មី ដែល​មិន​ទាន់​ប្រើ​មក​ចង​បង​នោះ បង​នឹង​ទៅ​ជា​មនុស្ស​ខ្សោយ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។</verse>
				<verse number="12">នាង​ដេលីឡា​ក៏​ប្រើ​ពួរ​ថ្មី ដើម្បី​ចង​លោក​សាំសុន រួច​នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ! ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ»។ ពេល​នោះ ក៏​មាន​មនុស្ស​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដែរ ប៉ុន្តែ លោក​សាំសុន​ផ្ដាច់​ពួរ​ដែល​ចង​ដៃ​លោក ដូច​គេ​ផ្ដាច់​ខ្សែ​អំបោះ។</verse>
				<verse number="13">នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​សាំសុន​ថា៖ «រហូត​មក​ទល់​ពេល​នេះ បង​ចេះ​តែ​បញ្ឆោត និង​ភូត​កុហក​ខ្ញុំ។ ឥឡូវ​នេះ សូម​បង​ប្រាប់​ខ្ញុំ​មក តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចង​បង​បាន?»។ លោក​សាំសុន​ឆ្លើយ​ថា៖ «បើ​អូន​ក្រង​សក់​បង​ប្រាំពីរ​កំរង​ភ្ជាប់​នឹង​កីតម្បាញ បង​នឹង​ទៅ​ជា​ខ្សោយ​ដូច​ជា​មនុស្ស​ឯ​ទៀតៗ​ដែរ»។</verse>
				<verse number="14">នាង​ដេលីឡា​ក៏​ធ្វើ​អោយ​លោក​សាំសុន​សម្រាន្ដ​លក់ រួច​នាង​ក្រង​សក់​លោក​ជា​ប្រាំពីរ​កំរង​ភ្ជាប់​នឹង​កីតម្បាញ ហើយ​បោះស្នឹង​ពី​លើ​ផង។ បន្ទាប់​មក នាង​ស្រែក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ឡើង ហើយ​កន្រ្តាក់​របើក​ទាំង​ស្នឹង ទាំង​កីតម្បាញ​ទៀត​ផង។</verse>
				<verse number="15">នាង​ដេលីឡា​ពោល​ទៅ​កាន់​លោក​ថា៖ «តើ​បង​អាច​អះអាង​ថា បង​ស្រឡាញ់​ខ្ញុំ​ដូច​ម្ដេច​កើត បើ​បង​មិន​ទុក​ចិត្ត​ខ្ញុំ​សោះ​នោះ? មើល៍ បង​បាន​បញ្ឆោត​ខ្ញុំ​បី​ដង​ហើយ គឺ​បង​មិន​ព្រម​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា តើ​បង​បាន​កម្លាំង​ដ៏​ខ្លាំង​នោះ​មក​ពី​ណា​ឡើយ»។</verse>
				<verse number="16">ដោយ​នាង​ដេលីឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញថប់​ស្ទើរ​ស្លាប់</verse>
				<verse number="17">ហើយ​រៀប​រាប់​អាថ៌កំបាំង​របស់​លោក​ប្រាប់​នាង​ថា៖ «សក់​បង​មិន​ត្រូវ​កាត់ ឬ​កោរ​ឡើយ ដ្បិត​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​បង ទុក​ជា​ពួក​ណាសារីត* តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ។​ បើ​បង​កោរ​សក់​ចេញ នោះ​កម្លាំង​របស់​បង​នឹង​បាត់​បង់ ហើយ​ខ្លួន​បង​នឹង​ទៅ​ជា​ខ្សោយ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ»។</verse>
				<verse number="18">នាង​ដេលីឡា​ដឹង​ថា លោក​បាន​ប្រាប់​អាថ៌កំបាំង​ដល់​នាង​ហើយ នាង​អោយ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ថា៖ «សូម​អស់​លោក​អញ្ជើញ​មក​ចុះ ព្រោះ​លើក​នេះ សាំសុន​ទម្លាយ​អាថ៌កំបាំង​អោយ​ខ្ញុំ​ដឹង​ហើយ»។ ពួក​ស្ដេច​ត្រាញ់​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​នាង ដោយ​នាំ​យក​ប្រាក់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="19">នាង​ដេលីឡា​បាន​អោយ​លោក​សាំសុន​កើយ​ភ្លៅ​នាង រហូត​ដល់​លក់ រួច​ហៅ​មនុស្ស​ម្នាក់​មក​កោរ​កំរង​សក់​ទាំង​ប្រាំពីរ​របស់​លោក លោក​ចាប់​ផ្ដើម​ខ្សោយ។ កម្លាំង​ក៏​ថយ​ចេញ​ពី​ខ្លួន​លោក​ទៅ។</verse>
				<verse number="20">នាង​ដេលីឡា​ពោល​ទៅ​លោក​ថា៖ «បង​សាំសុន​អើយ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ!»។ លោក​សាំសុន​ភ្ញាក់​ពី​ដំណេក ហើយ​គិត​ថា លោក​នឹង​រំដោះ​ខ្លួន​រួច ដូច​សព្វ​មួយ​ដង ព្រោះ​លោក​ពុំ​បាន​ដឹង​ថា​ ព្រះអម្ចាស់ ​ថយ​ចេញ​ពី​លោក​នោះ​ទេ។</verse>
				<verse number="21">ពួក​ភីលីស្ទីន​ចូល​ទៅ​ចាប់​លោក ហើយ​ខ្វេះ​ភ្នែក​លោក​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​លោក​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​លោក និង​បង្ខំ​លោក​អោយ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។</verse>
				<verse number="22">ប៉ុន្តែ​ក្រោយ​មក សក់​របស់​លោក​ដែល​គេ​បាន​កោរ ក៏​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។</verse>
				<verse number="23">ថ្ងៃ​មួយ ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​គ្នា ដើម្បី​ធ្វើ​បុណ្យ​អបអរសាទរ​ចំពោះ​ជ័យជំនះ​របស់​គេ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះដាកុន​របស់​គេ​ថែម​ទៀត​ផង។ គេ​នាំ​គ្នា​ច្រៀង​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​សាំសុន ជា​ខ្មាំង​សត្រូវ​របស់​យើង មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ!»។</verse>
				<verse number="24">ពេល​ឃើញ​រូប​ព្រះ​របស់​គេ ប្រជាជន​ក៏​នាំ​គ្នា​សរសើរ​តម្កើង​ ដោយ​ពោល​ថា៖ «ព្រះ​របស់​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បំផ្លាញ​ស្រុក​យើង ហើយ​សម្លាប់​ប្រជាជន​យើង​អស់​ជា​ច្រើន​ផង»។</verse>
				<verse number="25">ក្នុង​ពេល​ពួក​គេ​កំពុង​តែ​សប្បាយ​យ៉ាង​ខ្លាំង​នោះ គេ​ក៏​និយាយ​ថា៖ «ចូរ​ហៅ​សាំសុន​មក​អោយ​វា​ឡក​កំប្លែង​អោយ​យើង​មើល»។ ពួក​គេ​អូស​លោក​សាំសុន​ចេញ​ពី​គុក ដើម្បី​ឡក​អោយ​ពួក​គេ​មើល។ ពួក​គេ​ដាក់​លោក​នៅ​ចន្លោះ​សសរ​វិហារ។</verse>
				<verse number="26">លោក​សាំសុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​អោយ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។</verse>
				<verse number="27">ពេល​នោះ មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​នៅ​ពេញ​វិហារ។ ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ទៀត​ឈរ​នៅ​លើ​ខឿន ដើម្បី​មើល​លោក​សាំសុន​ឡក។</verse>
				<verse number="28">លោក​សាំសុន​អង្វរ​រក​ ព្រះអម្ចាស់ ​ថា៖ «ឱ​ ព្រះជាអម្ចាស់ ​អើយ សូម​កុំ​ភ្លេច​ទូលបង្គំ​ឡើយ! ព្រះជាម្ចាស់​អើយ សូម​មេត្តា​ប្រោស​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ​ម្ដង​នេះ​ទៀត​ចុះ គឺ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក សូម​អោយ​ទូលបង្គំ​អាច​សងសឹក​ពួក​ភីលីស្ទីន ចំពោះ​ភ្នែក​ទាំង​ពីរ​ដែល​គេ​បាន​ខ្វេះ​នោះ​ផង!»។</verse>
				<verse number="29">បន្ទាប់​មក លោក​សាំសុន​ស្ទាប​សសរ​កន្លោង​ទាំង​ពីរ​ដែល​ទ្រ​វិហារ លោក​សង្កត់​ដៃ​ស្ដាំ​របស់​លោក​ទៅ​លើ​សសរ​មួយ ហើយ​ដៃ​ឆ្វេង​ទៅ​លើ​សសរ​មួយ​ទៀត</verse>
				<verse number="30">រួច​លោក​ស្រែក​ថា៖ «សូម​អោយ​ខ្ញុំ​ស្លាប់​ជា​មួយ​ពួក​ភីលីស្ទីន​ចុះ!»។ លោក​បញ្ចេញ​កម្លាំង​ច្រាន​សសរ​អស់​ទំហឹង ហើយ​វិហារ​ក៏​រលំ​លើ​ពួក​ស្ដេច​ត្រាញ់ និង​ជន​ជាតិ​ភីលីស្ទីន​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ។ អស់​អ្នក​ដែល​ស្លាប់​ជា​មួយ​លោក​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​លោក​បាន​សម្លាប់​កាល​ពី​នៅ​មាន​ជីវិត​ទៅ​ទៀត។</verse>
				<verse number="31">បង​ប្អូន និង​គ្រួសារ​លោក​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាកសព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូអា ជា​ឪពុក​ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេសថោល។ លោក​សាំសុន​បាន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។</verse>
				<verse number="2">ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ប្រាប់​ម្ដាយ​គាត់​ថា៖ «តើ​ម៉ែ​មាន​នឹក​ចាំ​ទេ នៅ​ពេល​ដែល​គេ​លួច​ប្រាក់​ម៉ែ​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​នោះ ម៉ែ​បាន​ដាក់​បណ្ដាសា​ចោរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ មើល​នែ៎ ប្រាក់​ទាំង​នេះ​នៅ​ជា​មួយ​ខ្ញុំ គឺ​ខ្ញុំ​ដែល​បាន​យក​ប្រាក់»។ ម្ដាយ​របស់​គាត់​ក៏​និយាយ​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​កូន»។</verse>
				<verse number="3">លោក​មីកា​ប្រគល់​ប្រាក់​មួយពាន់មួយ​រយ​ស្លឹង​ជូន​ទៅ​ម្ដាយ​វិញ ហើយ​ម្ដាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្ដាយ​បាន​សំរេច​ចិត្ត​ថ្វាយ​ប្រាក់​នេះ​ដល់​ ព្រះអម្ចាស់ ​ហើយ ដើម្បី​អោយ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។</verse>
				<verse number="4">ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​អោយ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។</verse>
				<verse number="5">ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយបង្គំ​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន​ សំរាប់​គោរព​បូជា រួច​គាត់​តែងតាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​អោយ​ធ្វើ​ជា​បូជាចារ្យ។</verse>
				<verse number="6">នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។</verse>
				<verse number="7">មាន​យុវបុរស​លេវី​ម្នាក់​ពី​កុលសម្ព័ន្ធ​យូដា រស់​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។</verse>
				<verse number="8">គាត់​ចាក​ចេញ​ពី​ភូមិ​បេថ្លេហិម​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ ពេល​ធ្វើ​ដំណើរ​នោះ គាត់​បាន​ទៅ​ដល់​ផ្ទះ​លោក​មីកា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។</verse>
				<verse number="9">លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សំរាប់​ស្នាក់​អាស្រ័យ»។</verse>
				<verse number="10">លោក​មីកា​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​នៅ​ផ្ទះ​ខ្ញុំ ហើយ​ធ្វើ​ជា​បូជាចារ្យ​គ្រប់គ្រង​លើ​គ្រួសារ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ជូន​ប្រាក់​លោក​ចំនួន​ដប់​ស្លឹង ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀកបំពាក់ និង​ម្ហូប​អាហារ​ទៀត​ផង»។</verse>
				<verse number="11">បុរស​លេវី​នោះ​ក៏​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​មីកា ហើយ​លោក​មីកា​ចាត់​ទុក​គាត់​ដូច​កូន​បង្កើត​ដែរ។</verse>
				<verse number="12">លោក​មីកា​បាន​តែងតាំង​បុរស​នោះ​ជា​បូជាចារ្យ ហើយ​អោយ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។</verse>
				<verse number="13">លោក​មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ថា ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​ខ្ញុំ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​បុរស​លេវី​ម្នាក់​ជា​បូជាចារ្យ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុលសម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សំរាប់​ពួក​គេ ដ្បិត​កុលសម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ​ឡើយ។</verse>
				<verse number="2">ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែសថោល អោយ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​ពេល​យប់ ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។</verse>
				<verse number="3">នៅ​ទី​នោះ ពួក​គេ​បាន​ឮ​សំនៀង​របស់​យុវបុរស ហើយ​ដឹង​ថា​គាត់​ជា​ពួក​លេវី ក៏​នាំ​គ្នា​ចូល​ទៅ​និយាយ​ជា​មួយ​គាត់​ថា៖ «តើ​អ្នក​ណា​នាំ​លោក​មក​ទី​នេះ? តើ​លោក​មក​ធ្វើ​អ្វី​នៅ​កន្លែង​នេះ? ហេតុ​អ្វី​បាន​ជា​លោក​នៅ​ទី​នេះ?»។</verse>
				<verse number="4">គាត់​ឆ្លើយ​ថា៖ «លោក​មីកា​បាន​ជួយ​ឧបត្ថម្ភ​ខ្ញុំ គឺ​គាត់​អោយ​ប្រាក់​ខែ​ខ្ញុំ និង​អោយ​ខ្ញុំ​ធ្វើ​ជា​បូជាចារ្យ​របស់​គាត់»។</verse>
				<verse number="5">ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ សូម​ទូល​សួរ​ព្រះជាម្ចាស់​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្ដើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា?»។</verse>
				<verse number="6">បូជាចារ្យ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «កុំ​ភ័យ​បារម្ភ​អី! ព្រះអម្ចាស់ ​គង់​ជា​មួយ​អស់​លោក ក្នុង​ដំណើរ​របស់​អស់​លោក​ហើយ»។</verse>
				<verse number="7">អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ ពួក​គេ​ឃើញ​ប្រជាជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខសាន្ត និង​ស្ងប់​ស្ងៀម ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះជាន់​សង្កត់សង្កិន​ដែរ។ ប៉ុន្តែ ប្រជាជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។</verse>
				<verse number="8">អ្នក​ទាំង​ប្រាំ​ត្រឡប់​ទៅ​សូរ៉ាស់ និង​អែសថោល​វិញ ហើយ​បង​ប្អូន​របស់​គេ​សាក​សួរ​ថា ដំណើរ​របស់​គេ​បាន​ផល​អ្វី​ខ្លះ។</verse>
				<verse number="9">ពួក​គេ​តប​វិញ​ថា៖ «មក! ចូរ​យើង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក​ឡាអ៊ីស ព្រោះ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ជា​ទឹក​ដី​ល្អ​បំផុត។ ដូច្នេះ មិន​ត្រូវ​បង្អែបង្អង់​ឡើយ ចូរ​ប្រញាប់​ចេញ​ទៅ​វាយ​ដណ្ដើម​យក​ទឹក​ដី​នោះ។</verse>
				<verse number="10">ពេល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ប្រជាជន​មួយ​ក្រុម​រស់​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ​ណាស់ ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ឥត​ខ្វះ​អ្វី​ឡើយ ព្រះជាម្ចាស់​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="11">ដូច្នេះ មនុស្ស​ប្រាំ​មួយ​រយ​នាក់​នៃ​កុលសម្ព័ន្ធ​ដាន់​ក៏​នាំ​គ្នា​ប្រដាប់​អាវុធ​ចាក​ចេញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែសថោល។</verse>
				<verse number="12">ពួក​គេ​ទៅ​បោះ​ទ័ព​នៅ​ខាង​លិច​គារីយ៉ាត-យារីម ក្នុង​ស្រុក​យូដា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា “ជំរំ​ដាន់” រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="13">ពី​ទី​នោះ ពួក​គេ​ឡើង​ទៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​រហូត​ដល់​ផ្ទះ​លោក​មីកា។</verse>
				<verse number="14">ពេល​នោះ បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើបការណ៍​នៅ​ទឹក​ដី​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «បង​ប្អូន​ដឹង​ទេ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ មាន​ផ្ទះ​មួយ​ដែល​មាន​រូប​បដិមា និង​រូប​ចម្លាក់​ជា​ច្រើន ព្រម​ទាំង​រូប​ព្រះ​មួយ និង​រូប​សំណាក​មួយ​ទៀត​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បង​ប្អូន​ដឹង​ហើយ​ថា ត្រូវ​ធ្វើ​យ៉ាង​ណា»។</verse>
				<verse number="15">បន្ទាប់​មក បុរស​ទាំង​ប្រាំ​ក៏​ដើរ​តម្រង់​ទៅ​ផ្ទះ​លោក​មីកា ហើយ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​យុវបុរស​លេវី ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។</verse>
				<verse number="16">ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កូន​ចៅ​ដាន់​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​ប្រដាប់​អាវុធ ក៏​ឈរ​នៅ​មាត់​ច្រក​ចូល​ទៅ​ផ្ទះ​ដែរ។</verse>
				<verse number="17">បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើបការណ៍ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជាចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់។</verse>
				<verse number="18">ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជាចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។</verse>
				<verse number="19">ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​អោយ​ស្ងៀម កុំ​មាត់​ក​អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជាចារ្យ​គ្រប់គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជាចារ្យ​សំរាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជាចារ្យ​សំរាប់​ពូជ​អំបូរ​មួយ​ក្នុង​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល?»។</verse>
				<verse number="20">បូជាចារ្យ​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង​ចំពោះ​សំណូម​ពរ​នេះ គាត់​យក​រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​ព្រះ រួច​ចូល​ទៅ​ក្នុង​ចំណោម​កងទ័ព។</verse>
				<verse number="21">ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​អោយ​ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យសម្បត្តិ​របស់​គេ​ទៅ​មុន។</verse>
				<verse number="22">លុះ​ពួក​គេ​ចាក​ចេញ​ពី​ផ្ទះ​លោក​មីកា​ទៅ​បាន​ឆ្ងាយ​បន្តិច ទើប​លោក​មីកា និង​អ្នក​ជិត​ខាង​ប្រមូល​គ្នា​ដេញ​តាម។</verse>
				<verse number="23">ពេល​នោះ ពួក​លោក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។</verse>
				<verse number="24">លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជាចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​អោយ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា​មាន​ការ​អ្វី​ទៀត​ឬ?»។</verse>
				<verse number="25">កូន​ចៅ​ដាន់​នាំ​គ្នា​តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្ដៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​អោយ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។</verse>
				<verse number="26">បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="27">ក្រោយ​ពី​ដណ្ដើម​យក​របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជាចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជាជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទីក្រុង​ចោល​ថែម​ទៀត​ផង។</verse>
				<verse number="28">ឡាអ៊ីស​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​បេត-រេហូប ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​អ្នក​ក្រុង​នោះ​ពុំ​មាន​ទំនាក់ទំនង​ជា​មួយ​នរណា​ទេ ហេតុ​នេះ​ហើយ​បាន​ជា​គ្មាន​នរណា​មក​ជួយ​ពួក​គេ​ឡើយ។ កូន​ចៅ​ដាន់​បាន​សង់​ទីក្រុង​ឡើង​វិញ ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="29">ពួក​គេ​ប្ដូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ាកុប។</verse>
				<verse number="30">កូន​ចៅ​ដាន់​បាន​យក​រូប​ព្រះ​មក​តម្កល់​សំរាប់​ថ្វាយបង្គំ ហើយ​តែងតាំង​លោក​យ៉ូណាថាន ជា​កូន​លោក​គែរសូម ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​ម៉ូសេ​អោយ​ធ្វើ​ជា​បូជាចារ្យ សំរាប់​កុលសម្ព័ន្ធ​ដាន់។ ពូជពង្ស​របស់​លោក​យ៉ូណាថាន​បាន​បន្ត​តំណែង​បូជាចារ្យ រហូត​ដល់​ជំនាន់​ដែល​ប្រជាជន​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​។</verse>
				<verse number="31">ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។</verse>
			</chapter>
			<chapter number="19">
				<verse number="1">នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ។ មាន​បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​លេវី រស់​នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​ចុង។</verse>
				<verse number="2">ប៉ុន្តែ នាង​បាន​ក្បត់​ចិត្ត​ប្ដី ហើយ​ចាក​ចេញ​ពី​ប្ដី​ត្រឡប់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា​វិញ។ នាង​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។</verse>
				<verse number="3">ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួងលោម​នាង​អោយ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បំរើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។</verse>
				<verse number="4">ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា អោយ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។</verse>
				<verse number="5">នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដំណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​អោយ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។</verse>
				<verse number="6">ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សំរាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។</verse>
				<verse number="7">បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។</verse>
				<verse number="8">នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។</verse>
				<verse number="9">នៅ​ពេល​ដែល​បុរស​លេវី​ចង់​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បំរើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សំរាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។</verse>
				<verse number="10">ប៉ុន្តែ​ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​កែប​ចង​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="11">ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បំរើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សំរាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។</verse>
				<verse number="12">ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន​ជាតិ​អ៊ីស្រាអែល​នោះ​ឡើយ យើង​ទៅ​សំរាក​នៅ​ក្រុង​គីបៀរ​វិញ»។</verse>
				<verse number="13">គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​អោយ​ដល់​ក្រុង​គីបៀរ ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សំរាក​កន្លែង​ណា​មួយ​ក៏​បាន»។</verse>
				<verse number="14">ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបៀរ ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។</verse>
				<verse number="15">គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សំរាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​អោយ​ទៅ​សំរាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។</verse>
				<verse number="16">ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចំការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="17">ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។</verse>
				<verse number="18">បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ ព្រះអម្ចាស់ ​វិញ។ ប៉ុន្តែ​ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​អោយ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។</verse>
				<verse number="19">យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សំរាប់​សត្វ​លា ព្រម​ទាំង​នំបុ័ង និង​ស្រា​ទំពាំងបាយជូរ​សំរាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បំរើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។</verse>
				<verse number="20">លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វាគមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្ដល់​អោយ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សំរាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។</verse>
				<verse number="21">លោក​តា​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​អោយ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។</verse>
				<verse number="22">ក្នុង​ពេល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោមព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​អោយ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។</verse>
				<verse number="23">លោក​តា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក ហើយ​ពោល​ទៅ​កាន់​ជន​ពាល​ថា៖ «ទេ! បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ​អី! សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​អោយ​សោះ ព្រោះ​បុរស​នេះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។</verse>
				<verse number="24">មើល៍​ខ្ញុំ​មាន​កូន​ស្រី​នៅ​ក្រមុំ​ព្រហ្មចារី​នៅ​ឡើយ ហើយ​អ្នក​នោះ​ក៏​មាន​ប្រពន្ធ​ចុង​របស់​គាត់ មក​ជា​មួយ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក ហើយ​បង​ប្អូន​អាច​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​បង​ប្អូន​ចុះ តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​បុរស​នេះ​ឡើយ»។</verse>
				<verse number="25">ប៉ុន្តែ ជន​ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​អោយ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។</verse>
				<verse number="26">ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។</verse>
				<verse number="27">លុះ​ព្រឹក​ឡើង ប្ដី​របស់​នាង​បើក​ទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់ ដួល​ដេក​នៅ​មាត់​ច្រក​ចូល​ផ្ទះ ដោយ​ដៃ​នាង​ទាំង​ពីរ​តោង​មាត់​របង​ផង។</verse>
				<verse number="28">គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាកសព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។</verse>
				<verse number="29">លុះ​ទៅ​ដល់​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត​មក​កាប់​សាកសព​ប្រពន្ធ​ចុង​គាត់​ជា​ដប់ពីរ​កំណាត់ រួច​ផ្ញើ​កំណាត់​នីមួយៗ​ទៅ​អោយ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="30">អស់​អ្នក​ដែល​បាន​ឃើញ​បញ្ញើ​នេះ ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​ថា៖ «តាំង​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប​មក គេ​មិន​ដែល​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​ឡើយ។ ដូច្នេះ ត្រូវ​តែ​ពិនិត្យ​មើល​ការណ៍​នេះ​អោយ​បាន​ល្អិតល្អន់ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​សំរេច​បែប​ណា?»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិសទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរសេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួបជុំ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​មីសប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។</verse>
				<verse number="2">ពួក​មេ​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​អ៊ីស្រាអែល សុទ្ធ​តែ​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជាជន​របស់​ព្រះជាម្ចាស់ គឺ​មាន​កងពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។</verse>
				<verse number="3">កូន​ចៅ​បេនយ៉ាមីន​បាន​ទទួល​ដំណឹង​ថា ប្រជាជន​អ៊ីស្រាអែល​លើក​ទ័ព​មក​ដល់​មីសប៉ា​ហើយ។ ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​សួរ​ទៅ​បុរស​លេវី​ថា៖ «ចូរ​និយាយ​ប្រាប់​យើង​មើល តើ​ឧក្រិដ្ឋកម្ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច»?។</verse>
				<verse number="4">បុរស​លេវី​ជា​ប្ដី​របស់​ស្ត្រី​ដែល​ត្រូវ​គេ​សម្លាប់ ក៏​ឆ្លើយ​ថា៖ «ខ្ញុំ និង​ប្រពន្ធ​ចុង​ខ្ញុំ​បាន​ចូល​ទៅ​ក្រុង​គីបៀរ ជា​ទឹក​ដី​របស់​ពួក​បេនយ៉ាមីន ដើម្បី​សំរាក​នៅ​ពេល​យប់។</verse>
				<verse number="5">យប់​នោះ ស្រាប់​តែ​ពួក​អ្នក​ក្រុង​គីបៀរ​លើក​គ្នា​មក​ធ្វើ​បាប​ខ្ញុំ ដោយ​ឡោមព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ។ ពួក​គេ​មាន​បំណង​សម្លាប់​ខ្ញុំ ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​បាន​នាំ​គ្នា​រំលោភ​ប្រពន្ធ​ចុង​ខ្ញុំ រហូត​ដល់​នាង​បាត់​បង់​ជីវិត។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យក​សាកសព​របស់​នាង​កាប់​ជា​កំណាត់ៗ រួច​ផ្ញើ​ទៅ​គ្រប់​តំបន់​ក្នុង​ទឹក​ដី​អ៊ីស្រាអែល ដ្បិត​ពួក​បេនយ៉ាមីន​បាន​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​មួយ​ដ៏​ថោក​ទាប​បំផុត​នៅ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="7">ឥឡូវ​នេះ បង​ប្អូន​ទាំង​អស់​គ្នា​ដែល​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​បង​ប្អូន​ពិភាក្សា​គ្នា​នៅ​ទី​នេះ ហើយ​ធ្វើ​ការ​សំរេច​ចិត្ត​ចុះ!»។</verse>
				<verse number="8">ប្រជាជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់ ដោយ​ពោល​ថា៖ «ក្នុង​ចំណោម​ពួក​យើង គ្មាន​នរណា​ម្នាក់​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ជំរំ​ក្ដី ឬ​ក្នុង​ផ្ទះ​ក្ដី។</verse>
				<verse number="9">យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​គីបៀរ​ដូច​ត​ទៅ​នេះ គឺ​យើង​នឹង​ទៅ​វាយ​ពួក​គេ ដោយ​ចាប់​ឆ្នោត។</verse>
				<verse number="10">យើង​ត្រូវ​ជ្រើស​រើស​មនុស្ស​មួយ​ភាគ​ដប់​ពី​ក្នុង​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​គេ​ទទួល​ខុស​ត្រូវ​ផ្នែក​ខាង​រក​ស្បៀង​អាហារ​សំរាប់​ពល​ទ័ព ដែល​នឹង​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបៀរ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ពួក​គេ ចំពោះ​អំពើ​ដ៏​ថោក​ទាប ដែល​គេ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រាអែល»។</verse>
				<verse number="11">ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។</verse>
				<verse number="12">កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គ្រប់​អំបូរ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​អំពើ​ឧក្រិដ្ឋ​បែប​នេះ​កើត​ឡើង ក្នុង​ចំណោម​អ្នក​រាល់​គ្នា?</verse>
				<verse number="13">ឥឡូវ​នេះ ចូរ​ប្រគល់​ជន​ពាល​ទាំង​នោះ​នៅ​គីបៀរ​មក យើង​នឹង​សម្លាប់​ពួក​គេ ដើម្បី​បោស​សំអាត​អំពើ​អាក្រក់ ចេញ​ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល»។ ប៉ុន្តែ កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្ដាប់​ជន​ជាតិ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។</verse>
				<verse number="14">កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="15">នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។</verse>
				<verse number="16">ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។</verse>
				<verse number="17">រីឯ​ទាហាន​របស់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រៅ​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​ប្រដាប់​ដោយ​ដាវ ហើយ​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​ដ៏​ស្ទាត់​ជំនាញ។</verse>
				<verse number="18">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ឡើង​ទៅ​បេតអែល ទូល​សួរ​ព្រះជាម្ចាស់​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​បេនយ៉ាមីន​មុន​គេ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។</verse>
				<verse number="19">ជន​ជាតិ​អ៊ីស្រាអែល​ក្រោក​ឡើង​ពី​ព្រលឹម នាំ​គ្នា​ទៅ​បោះ​ទ័ព​នៅ​ទល់​មុខ​នឹង​គីបៀរ។</verse>
				<verse number="20">បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​ចូល​ទៅ​ប្រយុទ្ធ​នឹង​បេនយ៉ាមីន ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ។</verse>
				<verse number="21">កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពី​ក្រុង​គីបៀរ ហើយ​ក្នុង​ថ្ងៃ​នោះ ពួក​គេ​បាន​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។</verse>
				<verse number="22">ទាហាន​អ៊ីស្រាអែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរភូមិ​ដដែល។</verse>
				<verse number="23">បន្ទាប់​មក ប្រជាជន​អ៊ីស្រាអែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​រហូត​ដល់​ល្ងាច ដោយ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ ព្រះអម្ចា ស់ ​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។</verse>
				<verse number="24">ជន​ជាតិ​អ៊ីស្រាអែល​ក៏​វាយ​លុក​កូន​ចៅ​បេនយ៉ាមីន​សា​ជា​ថ្មី។</verse>
				<verse number="25">នៅ​ថ្ងៃ​ទី​ពីរ​នេះ កូន​ចៅ​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គីបៀរ មក​វាយ​ពល​ទាហាន​អ៊ីស្រាអែល ហើយ​ប្រហារ​ជីវិត​ពួក​គេ​នៅ​លើ​សមរភូមិ​នោះ អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ប្រដាប់​ដោយ​ដាវ។</verse>
				<verse number="26">ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​ឯ​បេតអែល អង្គុយ​យំ​សោក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ ថ្ងៃ​នោះ ពួក​គេ​បាន​តម​អាហារ​រហូត​ដល់​ល្ងាច។ ពួក​គេ​បាន​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព*​ចំពោះ​ ព្រះអម្ចាស់ ។</verse>
				<verse number="27">ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ ព្រះអម្ចាស់ ដ្បិត​គ្រា​នោះ ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​បេតអែល</verse>
				<verse number="28">ហើយ​មាន​លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ និង​ជា​ចៅ​របស់​លោក​អើរ៉ុន ជា​អ្នក​បំរើ​ព្រះអង្គ​នៅ​ទី​នោះ។ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ទៅ​ប្រយុទ្ធ​ទល់​នឹង​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត ឬ​យើង​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម?»។ ព្រះអម្ចាស់ ​ឆ្លើយ​តប​មក​វិញ​ថា៖ «ចូរ​ចេញ​ទៅ​ចុះ ស្អែក​យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="29">ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កប់​ទ័ព​ឆ្មក់​នៅ​ជុំវិញ​ក្រុង​គីបៀរ។</verse>
				<verse number="30">នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេនយ៉ាមីន​ដោយ​តំរៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។</verse>
				<verse number="31">ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជាជន​អ៊ីស្រាអែល ហើយ​ទ័ព​អ៊ីស្រាអែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កងទ័ព​បេនយ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រាអែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ចំនួន​សាមសិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេតអែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។</verse>
				<verse number="32">កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់ទាញ​ពួក​វា​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង»។</verse>
				<verse number="33">បន្ទាប់​មក កងទ័ព​អ៊ីស្រាអែល​បាន​ចេញ​ពី​កន្លែង​រៀងៗ​ខ្លួន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​បាល-តាម៉ារ រីឯ​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ត្រង់​វាល​ទំនាប​គីបៀរ​មក​ដែរ។</verse>
				<verse number="34">ទាហាន​ដ៏​ចំណានៗ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​គេ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ក៏​លើក​គ្នា​មក​ដល់​មុខ​ក្រុង​គីបៀរ។ ពេល​នោះ ការ​ប្រយុទ្ធ​មួយ​ដ៏​សាហាវ​បាន​ចាប់​ផ្ដើម​ឡើង ប៉ុន្តែ ពួក​បេនយ៉ាមីន​ពុំ​ដឹង​ខ្លួន​ថា នឹង​មាន​មហន្តរាយ​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ​ទេ។</verse>
				<verse number="35">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​បេនយ៉ាមីន​បាក់​ទ័ព ហើយ​នៅ​ថ្ងៃ​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​បេនយ៉ាមីន ដែល​ប្រដាប់​ដោយ​ដាវ អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់។</verse>
				<verse number="36">ពេល​នោះ កូន​ចៅ​បេនយ៉ាមីន​ដឹង​ខ្លួន​ថា ពួក​គេ​ចាញ់​ហើយ ដ្បិត​នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​រត់​នោះ គឺ​មក​ពី​គេ​ទុក​ចិត្ត​លើ​អន្តរាគមន៍​របស់​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន នៅ​ជុំវិញ​ក្រុង​គីបៀរ។</verse>
				<verse number="37">ទ័ព​ឆ្មក់​វាយ​សំរុក​យ៉ាង​លឿន​ចូល​ក្នុង​ក្រុង​គីបៀរ ហើយ​ចាប់​យក​ទីក្រុង ព្រម​ទាំង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ​ទៀត​ផង។</verse>
				<verse number="38">កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​បាន​សន្មត​គ្នា​ជា​មួយ​ទ័ព​ឆ្មក់​ថា នៅ​ពេល​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង</verse>
				<verse number="39">កងទ័ព​ដែល​រត់​នៅ​មុខ​កងទ័ព​បេនយ៉ាមីន ត្រូវ​បក​ក្រោយ​វិញ។ កងទ័ព​បេនយ៉ាមីន​សម្លាប់​ទាហាន​អ៊ីស្រាអែល​អស់​ប្រមាណ​ជា​សាមសិប​នាក់ ហើយ​ពួក​គេ​នឹក​គិត​ថា៖ «ពួក​វា​ប្រាកដ​ជា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​លើក​មុន​ដែរ!»។</verse>
				<verse number="40">ពេល​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​យ៉ាង​ខ្មួលខ្មាញ់​ពី​ទីក្រុង។ កងទ័ព​បេនយ៉ាមីន​ក្រឡេក​មើល​ក្រោយ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​ទីក្រុង​ទាំង​មូល។</verse>
				<verse number="41">កងទ័ព​អ៊ីស្រាអែល​ក៏​បក​ក្រោយ ធ្វើ​អោយ​កងទ័ព​បេនយ៉ាមីន​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ដោយ​ឃើញ​មហន្តរាយ​កើត​ឡើង​ចំពោះ​ពួក​គេ​ដូច្នេះ។</verse>
				<verse number="42">ពួក​គេ​បែរ​ក្រោយ​រត់​គេច​ពី​កងទ័ព​អ៊ីស្រាអែល សំដៅ​ទៅ​វាល​រហោស្ថាន ប៉ុន្តែ កងទ័ព​អ៊ីស្រាអែល​បាន​ដេញ​តាម​ពួក​គេ ហើយ​ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ក្រុង​មក​ដែរ រួច​វាយ​ផ្ទប់​សម្លាប់​រង្គាល​ពួក​គេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល។</verse>
				<verse number="43">កងទ័ព​អ៊ីស្រាអែល​ឡោមព័ទ្ធ​ទ័ព​បេនយ៉ាមីន និង​ដេញ​សម្លាប់​ពួក​គេ រហូត​ដល់​ខាង​កើត​ក្រុង​គីបៀរ មិន​ទុក​ឱកាស​អោយ​ពួក​គេ​រត់​រួច​ឡើយ។</verse>
				<verse number="44">ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់។</verse>
				<verse number="45">ក្នុង​ចំណោម​ទាហាន​បេនយ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កងទ័ព​អ៊ីស្រាអែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គីដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។</verse>
				<verse number="46">នៅ​ថ្ងៃ​នោះ ទាហាន​បេនយ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។</verse>
				<verse number="47">រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។</verse>
				<verse number="48">កងទ័ព​អ៊ីស្រាអែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេនយ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កងទ័ព​អ៊ីស្រាអែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កំទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​បាន​ជួបជុំ​គ្នា​នៅ​មីសប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង មិន​ត្រូវ​អោយ​នរណា​ម្នាក់​លើក​កូន​ស្រី​ខ្លួន​ទៅ​អោយ​ពួក​បេនយ៉ាមីន ធ្វើ​ជា​ប្រពន្ធ​ឡើយ»។</verse>
				<verse number="2">ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ​បេតអែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។</verse>
				<verse number="3">គេ​ទូល​ព្រះអង្គ​ថា៖ «ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​បាត់​បង់​កុលសម្ព័ន្ធ​មួយ?»។</verse>
				<verse number="4">ស្អែក​ឡើង ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេ​ត្រី​ភាព។</verse>
				<verse number="5">បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡារិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីសប៉ា​នឹង​ត្រូវ​ស្លាប់។</verse>
				<verse number="6">ម្យ៉ាង​ទៀត ជន​ជាតិ​អ៊ីស្រាអែល​ស្ដាយ​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន​ជាតិ​អ៊ីស្រាអែល​កំពុង​តែ​បាត់​កុលសម្ព័ន្ធ​មួយ។</verse>
				<verse number="7">តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​អោយ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​អោយ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។</verse>
				<verse number="8">គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល​មិន​បាន​មក​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​នៅ​មីសប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ</verse>
				<verse number="9">ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជាជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។</verse>
				<verse number="10">ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ អោយ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។</verse>
				<verse number="11">ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។</verse>
				<verse number="12">ក្នុង​ចំណោម​ប្រជាជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។</verse>
				<verse number="13">បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ អោយ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេនយ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រាអែល​លើកលែង​ទោស​អោយ​ពួក​គេ​ហើយ។</verse>
				<verse number="14">នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំនៅ​របស់​គេ​វិញ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ អោយ​ពួក​បេនយ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សំរាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។</verse>
				<verse number="15">ជន​ជាតិ​អ៊ីស្រាអែល​ស្ដាយ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ណាស់ ព្រោះ​ ព្រះអម្ចាស់ ​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល។</verse>
				<verse number="16">ពេល​នោះ អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​អោយ​ពួក​បេនយ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ?</verse>
				<verse number="17">ពួក​បេនយ៉ាមីន​ត្រូវ​តែ​បន្ត​ពូជពង្ស​របស់​ខ្លួន ដើម្បី​កុំ​អោយ​កុលសម្ព័ន្ធ​មួយ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រលាយ​សូន្យ​ឡើយ។</verse>
				<verse number="18">ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​អោយ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពីព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​អោយ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។</verse>
				<verse number="19">អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ ព្រះអម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេតអែល នៅ​ខាង​ត្បូង​លេបូណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេតអែល​ទៅ​ស៊ីគែម)។</verse>
				<verse number="20">ពួក​គេ​បញ្ជា​កូន​ចៅ​បេនយ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ</verse>
				<verse number="21">ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចំការ​ទំពាំងបាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។</verse>
				<verse number="22">ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុគ្រោះ​ពួក​បេនយ៉ាមីន​ផង ពីព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​អោយ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បង​ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​អោយ​ពួក​គេ​ដែរ ដូច្នេះ បង​ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។</verse>
				<verse number="23">ពួក​បេនយ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="24">ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុលសម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="25">នៅ​គ្រា​នោះ ស្រុក​អ៊ីស្រាអែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។</verse>
			</chapter>
		</book>
		<book number="8">
			<chapter number="1">
				<verse number="1">នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។</verse>
				<verse number="2">បុរស​នោះ​ឈ្មោះ​អេលីម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ ណាអូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលីយ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រាតា នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់​ហើយ​ក៏​រស់​នៅ​ទី​នោះ។</verse>
				<verse number="3">ក្រោយ​មក លោក​អេលីម៉ាឡេក​បាន​ទទួល​មរណភាព ទុក​អោយ​នាង​ណាអូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។</verse>
				<verse number="4">កូន​ទាំង​ពីរ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រស់។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។</verse>
				<verse number="5">បន្ទាប់​មក ម៉ាឡូន និង​គីលីយ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណាអូមី​ជា​ម្ដាយ​អោយ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។</verse>
				<verse number="6">នៅ​ស្រុក​ម៉ូអាប់ នាង​ណាអូមី​បាន​ឮ​គេ​និយាយ​ថា ព្រះអម្ចាស់ ​ប្រោសប្រណី​ដល់​ប្រជាជន​ព្រះអង្គ ដោយ​ប្រទាន​អោយ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។</verse>
				<verse number="7">នាង​ណាអូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។</verse>
				<verse number="8">ពេល​នោះ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ ព្រះអម្ចាស់ ​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។</verse>
				<verse number="9">សូម​ ព្រះអម្ចាស់ ​ប្រទាន​អោយ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណាអូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។</verse>
				<verse number="10">កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន​ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។</verse>
				<verse number="11">តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ?។ ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀបការ​ជា​មួយ​នាង​ហើយ។</verse>
				<verse number="12">ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ</verse>
				<verse number="13">តើ​នាង​អាច​ទ្រាំ​ចាំ រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះអម្ចាស់ ​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​អោយ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។</verse>
				<verse number="14">ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សំរេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។</verse>
				<verse number="15">នាង​ណាអូមី​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បំរើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។</verse>
				<verse number="16">តែ​នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន អោយ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន​ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន​ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ ក៏​ជា​ព្រះ​របស់​កូន​ដែរ។</verse>
				<verse number="17">អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។</verse>
				<verse number="18">ដោយ​ឃើញ​ថា កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណាអូមី​ក៏​នៅ​ស្ងៀម។</verse>
				<verse number="19">ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណាអូមី​មែន​ឬ​មិន​មែន?»។</verse>
				<verse number="20">នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី”ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា “ម៉ារ៉ា”វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​បាន​ធ្វើ​អោយ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃលែង។</verse>
				<verse number="21">ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះអម្ចាស់ ​បាន​អោយ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី”ទៀត ដ្បិត​ ព្រះអម្ចាស់ ​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត បាន​ធ្វើ​អោយ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។</verse>
				<verse number="22">បែប​ដូច្នេះ​ហើយ ដែល​នាង​ណាអូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រស់​សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេហិម នៅ​ដើម​រដូវ​ចំរូត។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នាង​ណាអូមី​មាន​សាច់ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្ដុកស្ដម្ភ។</verse>
				<verse number="2">នាង​រស់​ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​អោយ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ​ គង់​តែ​មាន​គេ​អាណិត ទុក​អោយ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំខាន»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។</verse>
				<verse number="3">នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​លោក​អេលីម៉ាឡេក។</verse>
				<verse number="4">ពេល​នោះ លោក​បូអូស​បាន​មក​ពី​ភូមិ​បេថ្លេហិម គាត់​ពោល​ទៅ​កាន់​ពួក​អ្នក​ច្រូត​ថា៖ «សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ពួក​គេ​ឆ្លើយ​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​លោក​ដែរ!»។</verse>
				<verse number="5">បន្ទាប់​មក លោក​បូអូស​សួរ​អ្នក​បំរើ​របស់​លោក ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​អ្នក​ច្រូត​ថា៖ «តើ​នាង​នេះ​ជា​នរណា?»។</verse>
				<verse number="6">បុរស​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ជា​មួយ​នាង​ណាអូមី នៅ​ពេល​គាត់​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ។</verse>
				<verse number="7">នាង​បាន​សុំ​ដើរ​តាម​ពី​ក្រោយ​ពួក​អ្នក​ច្រូត ដើម្បី​រើស​សន្សំ​ស្រូវ​ដែល​ជ្រុះ​នៅ​លើ​ដី។ នាង​មក​រើស​តាំង​ពី​ព្រលឹម រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​បាន​ទៅ​សំរាក​នៅ​ផ្ទះ តែ​មួយ​ស្របក់​ប៉ុណ្ណោះ»។</verse>
				<verse number="8">ពេល​នោះ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «នាង​អើយ សូម​ស្ដាប់​ខ្ញុំ! កុំ​ទៅ​រើស​ស្រូវ​ក្នុង​ស្រែ​ណា​ផ្សេង​អី ហើយ​ក៏​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ស្រែ​នេះ​ដែរ។ ចូរ​នៅ​ជា​មួយ​ស្រី​បំរើ​របស់​ខ្ញុំ​ទាំង​នេះ​ចុះ!</verse>
				<verse number="9">ចូរ​ឃ្លាំ​មើល បើ​ឃើញ​គេ​ទៅ​កន្លែង​ណា ចូរ​ដើរ​តាម​គេ​ទៅ។ ខ្ញុំ​បាន​ហាម​អ្នក​បំរើ​ប្រុសៗ មិន​អោយ​ប៉ះពាល់​នាង​ឡើយ។ បើ​នាង​ស្រេក ចូរ​ទៅ​ពិសា​ទឹក​ក្នុង​ក្អម​ដែល​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ដង​ទុក​នោះ​ទៅ!»។</verse>
				<verse number="10">ពេល​នោះ នាង​រស់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «ហេតុ​អ្វី​ក៏​លោក​ប្រណី​មេត្តា​ដល់​នាង​ខ្ញុំ ដែល​ជា​ជន​បរទេស​ដូច្នេះ?»។</verse>
				<verse number="11">លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់ អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះបង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន​ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។</verse>
				<verse number="12">សូម​ ព្រះអម្ចាស់ ​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ»។</verse>
				<verse number="13">នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បំរើ​របស់​លោក​ក្ដី ក៏​លោក​មាន​ប្រសាសន៍​សំរាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។</verse>
				<verse number="14">នៅ​ពេល​បរិភោគ លោក​បូអូស​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «អញ្ជើញ​មក​ពិសា​នំបុ័ង ហើយ​ជ្រលក់​ដុំ​នំបុ័ង​ក្នុង​ទឹក​ជ្រលក់​នេះ​ទៅ!»។ នាង​រស់​ក៏​អង្គុយ​ជិត​ពួក​អ្នក​ច្រូត លោក​បូអូស​ហុច​លាជ​អោយ​នាង នាង​បរិភោគ​ឆ្អែត ហើយ​ទុក​លាជ​ដែល​នៅ​សល់​ផង។</verse>
				<verse number="15">បន្ទាប់​មក នាង​ក្រោក​ឡើង​ទៅ​រើស​ស្រូវ​ទៀត។ ពេល​នោះ លោក​បូអូស​បាន​បញ្ជា​ដល់​អ្នក​បំរើ​របស់​លោក​ថា៖ «ទុក​អោយ​នាង​រើស​ស្រូវ​នៅ​កន្លែង​មាន​កណ្ដាប់​ផង កុំ​រារាំង​នាង​អី!។</verse>
				<verse number="16">ចូរ​ទម្លាក់​កួរ​ស្រូវ​ខ្លះ​ចេញ​ពី​កណ្ដាប់​អោយ​នាង​រើស​ផង កុំ​ស្ដី​បន្ទោស​នាង​ឡើយ!»។</verse>
				<verse number="17">នាង​រស់​រើស​កួរ​ស្រូវ​រហូត​ដល់​ល្ងាច រួច​នាង​បោក​បែន​កួរ​ស្រូវ​នោះ​បាន​ជិត​មួយ​ថាំង។</verse>
				<verse number="18">នាង​ក៏​ទូល​ស្រូវ​ត្រឡប់​មក​ភូមិ បង្ហាញ​អោយ​ម្ដាយ​ក្មេក​ឃើញ ព្រម​ទាំង​យក​អាហារ​ដែល​សល់​ពី​ពេល​បាយ​មក​ជូន​គាត់​ផង​ដែរ។</verse>
				<verse number="19">ម្ដាយ​ក្មេក​សួរ​នាង​ថា៖ «ថ្ងៃ​នេះ កូន​រើស​ស្រូវ​នៅ​កន្លែង​ណា ក្នុង​ស្រែ​អ្នក​ណា?។ សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​កូន!»។ នាង​រស់​បាន​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​ថា នាង​បាន​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បុរស​ម្នាក់​ឈ្មោះ​បូអូស។</verse>
				<verse number="20">នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ថា៖ «សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ជានិច្ច​ចំពោះ​មនុស្ស​នៅ​រស់ ក៏​ដូច​ជា​មនុស្ស​ស្លាប់​ដែរ!»។ នាង​ណាអូមី​និយាយ​បន្ត​ទៀត​ថា៖ «បុរស​នេះ​ជា​សាច់ញាតិ​ជិតដិត​របស់​យើង គាត់​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភារកិច្ច​ទទួល​បន្ទុក​ថែរក្សា​យើង»។</verse>
				<verse number="21">នាង​រស់​ជា​សាសន៍​ម៉ូអាប់​ពោល​ថា៖ «គាត់​បាន​ប្រាប់​កូន​អោយ​នៅ​រើស​ស្រូវ​ជា​មួយ​អ្នក​បំរើ​របស់​គាត់ រហូត​ទាល់​តែ​ផុត​រដូវ​ចំរូត»។</verse>
				<verse number="22">នាង​ណាអូមី​ពោល​ទៅ​កូន​ប្រសា​ទៀត​ថា៖ «កូន​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បំរើ​របស់​លោក​បូអូស​ត​ទៅ​ទៀត គឺ​ជា​ការ​ល្អ​ណាស់! បើ​កូន​ទៅ​ស្រែ​អ្នក​ដទៃ ក្រែង​លោ​គេ​ធ្វើ​បាប»។</verse>
				<verse number="23">នាង​រស់​នៅ​រើស​ស្រូវ​ជា​មួយ​ស្រី​បំរើ​របស់​លោក​បូអូស រហូត​ទាល់​តែ​ផុត​រដូវ​ចំរូត។ នាង​រស់ រស់​នៅ​ជា​មួយ​ម្ដាយ​ក្មេក​ត​ទៅ​ទៀត។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ថ្ងៃ​មួយ នាង​ណាអូមី​ពោល​ទៅ​កាន់​នាង​រស់​ថា៖ «ម៉ែ​ត្រូវ​តែ​រក​អនាគត​អោយ​កូន ដើម្បី​កូន​បាន​សេចក្ដី​សុខ។</verse>
				<verse number="2">លោក​បូអូស​ដែល​កូន​ធ្វើ​ការ​ជា​មួយ​ស្រី​បំរើ​របស់​គាត់​នោះ ជាប់​សាច់ញាតិ​នឹង​យើង​ដែរ។ ល្ងាច​នេះ គាត់​នឹង​ទៅ​បោក​បែន​ស្រូវ​នៅ​លាន។</verse>
				<verse number="3">ចូរ​កូន​តុបតែង​ខ្លួន​អោយ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​អោយ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។</verse>
				<verse number="4">ពេល​គាត់​ចូល​សម្រាន្ដ កូន​ត្រូវ​មើល​ចំណាំ​កន្លែង​ដែល​គាត់​សម្រាន្ដ​អោយ​បាន​ច្បាស់។ បន្ទាប់​មក កូន​ត្រូវ​ទៅ​បើក​ភួយ​នៅ​ចុង​ជើង​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ គាត់​នឹង​ប្រាប់​កូន​នូវ​អ្វីៗ​ដែល​កូន​ត្រូវ​ធ្វើ»។</verse>
				<verse number="5">នាង​រស់​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​ម្ដាយ​សព្វ​គ្រប់​ទាំង​អស់»។</verse>
				<verse number="6">នាង​រស់​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​ពាក្យ​ដែល​ម្ដាយ​ក្មេក​បាន​បង្គាប់។</verse>
				<verse number="7">លោក​បូអូស​ពិសា​ម្ហូប​អាហារ និង​ស្រា​រួច​ហើយ គាត់​ក៏​សប្បាយ​ចិត្ត ទំរេត​ខ្លួន​សម្រាន្ដ​លក់​នៅ​ជិត​គំនរ​កណ្ដាប់​ស្រូវ។ នាង​រស់​ដើរ​លបៗ​ចូល​មក បើក​ភួយ​នៅ​ចុង​ជើង​របស់​គាត់ ហើយ​ដេក​ត្រង់​កន្លែង​នោះ​ទៅ។</verse>
				<verse number="8">នៅ​ពាក់​កណ្ដាល​អធ្រាត្រ ដោយ​លោក​បូអូស​រងា គាត់​ក៏​ប្រែ​ខ្លួន ហើយ​ឃើញ​ស្ត្រី​ម្នាក់​ដេក​នៅ​ចុង​ជើង​គាត់។</verse>
				<verse number="9">លោក​បូអូស​សួរ​ថា៖ «នរណា​ហ្នឹង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​ឈ្មោះ​រស់ ជា​អ្នក​បំរើ​របស់​លោក​ម្ចាស់។ សូម​លោក​ម្ចាស់​មេត្តា​ទទួល​នាង​ខ្ញុំ ធ្វើ​ជា​ភរិយា​ទៅ ដ្បិត​លោក​មាន​ភារកិច្ច​ទទួល​បន្ទុក​ថែរក្សា​នាង​ខ្ញុំ​ស្រាប់​ហើយ»។</verse>
				<verse number="10">លោក​បូអូស​ពោល​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​នាង! នាង​ប្រព្រឹត្ត​ដូច្នេះ គឺ​នាង​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ប្រសើរ​ជាង​ពី​មុន​ទៅ​ទៀត គឺ​នាង​មិន​បាន​ដើរ​រក​ប្រុស​ក្មេងៗ ទោះ​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក្ដី​មក​ធ្វើ​ជា​ប្ដី​ទេ។</verse>
				<verse number="11">ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជាជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃថ្នូរ។</verse>
				<verse number="12">ខ្ញុំ​ជា​សាច់ញាតិ​ដែល​មាន​ភារកិច្ច​ទទួល​បន្ទុក​ថែរក្សា​នាង​ពិត​មែន ក៏​ប៉ុន្តែ នៅ​មាន​បុរស​ម្នាក់ ជា​សាច់ញាតិ​នឹង​នាង ជិត​ជាង​ខ្ញុំ​ទៅ​ទៀត។</verse>
				<verse number="13">យប់​នេះ សូម​នាង​សំរាក​នៅ​ទី​នេះ​ហើយ! ចាំ​ព្រឹក​ស្អែក​ខ្ញុំ​នឹង​ទៅ​សួរ​គេ។ ប្រសិន​បើ​គេ​ចង់​ទទួល​ខុស​ត្រូវ​លើ​នាង អោយ​គេ​ទទួល​ចុះ តែ​បើ​គេ​មិន​ព្រម​ទេ ខ្ញុំ​សូម​សន្យា​ដោយ​យក​ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ជា​សាក្សី​ថា ខ្ញុំ​មុខ​ជា​ទទួល​ខុស​ត្រូវ​លើ​នាង​ពុំខាន! សូម​នាង​សំរាក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ!»។</verse>
				<verse number="14">នាង​រស់​ដេក​នៅ​ចុង​ជើង​លោក​បូអូស​រហូត​ដល់​ព្រឹក ហើយ​នាង​បាន​ក្រោក​ពី​ព្រលឹម​ស្រាងៗ មុន​ពេល​មើល​គ្នា​ស្គាល់។ លោក​បូអូស​ក៏​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង​ថា នាង​បាន​ចូល​មក​ក្នុង​លាន​នេះ​ដែរ។</verse>
				<verse number="15">លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដោះ​អាវ​ធំ​របស់​នាង កាន់​អោយ​ជាប់»។ នាង​ក៏​ដោះ​អាវ ហើយ​លោក​ចាក់​ស្រូវ​មួយ​តៅ អោយ​នាង ព្រម​ទាំង​ជួយ​លើក​ដាក់​អោយ​នាង​ទូល​ទៀត​ផង។ នាង​ក៏​ទូល​ស្រូវ​នោះ​ចូល​ទៅ​ក្នុង​ភូមិ​វិញ។</verse>
				<verse number="16">ពេល​ទៅ​ដល់​ផ្ទះ ម្ដាយ​ក្មេក​សួរ​ថា៖ «យ៉ាង​ដូច​ម្ដេច​ទៅ​ហើយ​កូន?»។ នាង​រស់​រៀប​រាប់​ប្រាប់​ម្ដាយ​ក្មេក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បូអូស​បាន​ប្រព្រឹត្ត​ចំពោះ​នាង។</verse>
				<verse number="17">នាង​បញ្ជាក់​ថា៖ «លោក​បាន​អោយ​ស្រូវ​មួយ​តៅ​មក​កូន​ទាំង​ពោល​ថា នាង​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដៃ​ទទេ​ឡើយ!»។</verse>
				<verse number="18">នាង​ណាអូមី​និយាយ​ថា៖ «ចូរ​កូន​នៅ​រង់ចាំ​មើល​សិន រហូត​ទាល់​តែ​ដឹង​ថា ការ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​លោក​បូអូស​នឹង​មិន​នៅ​ស្ងៀម​ទេ គឺ​គាត់​នឹង​គិតគូរ​រហូត​ទាល់​តែ​បាន​សំរេច​នៅ​ថ្ងៃ​នេះ​ជា​ពុំខាន»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​បូអូស​ចេញ​ទៅ​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​នោះ បុរស​ដែល​ជាប់​សាច់ញាតិ​ជិត​បំផុត​របស់​លោក​អេលីម៉ាឡេក គឺ​បុរស​ដែល​លោក​បូអូស ប្រាប់​នាង​រស់​កាល​ពី​មុន បាន​ដើរ​កាត់​កន្លែង​នោះ។ លោក​បូអូស​ពោល​ទៅ​កាន់​បុរស​នោះ​ថា៖ «សូម​បង​អញ្ជើញ​មក​អង្គុយ​ទី​នេះ​សិន»។ បុរស​នោះ​ក៏​អង្គុយ​ចុះ។</verse>
				<verse number="2">លោក​បូអូស​បាន​អញ្ជើញ​ចាស់​ទុំ​ដប់​នាក់​ពី​ក្នុង​ភូមិ​មក ហើយ​សុំ​អោយ​គេ​អង្គុយ​ជា​មួយ​ដែរ។</verse>
				<verse number="3">លោក​មាន​ប្រសាសន៍​ទៅ​កាន់​សាច់ញាតិ​នោះ​ដូច​ត​ទៅ៖ «បង​ជ្រាប​ស្រាប់​ហើយ​ថា បង​ស្រី​ណាអូមី​បាន​វិល​ត្រឡប់​មក​ពី​ស្រុក​ម៉ូអាប់​វិញ ហើយ​គាត់​ចង់​លក់​ដី​ស្រែ ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលីម៉ាឡេក។</verse>
				<verse number="4">ខ្ញុំ​បាន​គិត​ថា​គួរ​តែ​ជំរាប​បង ហើយ​សូម​អោយ​បង​ទិញ​ដី​ស្រែ​នោះ ដោយ​មាន​ចាស់​ទុំ និង​បង​ប្អូន​ឯ​ទៀតៗ​ដែល​នៅ​ទី​នេះ​ជួយ​ដឹង​ឮ​ផង។ ប្រសិន​បើ​បង​ចង់​ទិញ សូម​ទិញ​ចុះ! តែ​បើ​បង​មិន​ទិញ​ទេ សូម​ប្រាប់​អោយ​ខ្ញុំ​ដឹង​ផង ដ្បិត​នៅ​ទី​នេះ មាន​តែ​បង​ទេ​ដែល​មាន​សិទ្ធិ​ទិញ ហើយ​បន្ទាប់​ពី​បង គឺ​រូប​ខ្ញុំ»។ បុរស​នោះ​ពោល​ថា៖ «ខ្ញុំ​ចង់​ទិញ!»។</verse>
				<verse number="5">លោក​បូអូស​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​បង​ទិញ​ដី​ស្រែ​របស់​បង​ស្រី​ណាអូមី បង​ក៏​ត្រូវ​យក​នាង​រស់​ជា​សាសន៍​ម៉ូអាប់​ធ្វើ​ជា​ភរិយា​ដែរ ដើម្បី​អោយ​ដី​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​បង​ប្អូន​យើង​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ដដែល»។</verse>
				<verse number="6">បុរស​នោះ​ឆ្លើយ​វិញ​ថា៖ «បើ​ដូច្នេះ ខ្ញុំ​មិន​អាច​ទិញ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ខាត​ប្រយោជន៍ និង​បាត់​កេរអាករ​ផ្ទាល់​របស់​ខ្ញុំ​ឡើយ សូម​លោក​ប្អូន​ទិញ​យក​ចុះ! ខ្ញុំ​ពុំ​អាច​ទិញ​បាន​ទេ!»។</verse>
				<verse number="7">កាល​ពី​ដើម​នៅ​ស្រុក​អ៊ីស្រាអែល ពេល​អ្នក​ស្រុក​ទិញ​ទ្រព្យ​សម្បត្តិ ឬ​ផ្ទេរ​កម្មសិទ្ធិ​អ្វី​មួយ ពួក​គេ​មាន​ទម្លាប់​ដោះ​ស្បែក​ជើង ហុច​ទៅ​អោយ​ម្នាក់​ទៀត ទុក​ជា​សញ្ញា​បញ្ជាក់​ថា គេ​បាន​ព្រម​ព្រៀង​គ្នា​ហើយ។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​បុរស​នោះ ពោល​ទៅ​កាន់​លោក​បូអូស​ថា៖ «សូម​លោក​ប្អូន​ទិញ​យក​ចុះ!» គាត់​ក៏​បាន​ដោះ​ស្បែក​ជើង​ជូន​លោក​បូអូស​ដែរ។</verse>
				<verse number="9">លោក​បូអូស​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ សូម​អស់​លោក​ជួយ​ធ្វើ​ជា​សាក្សី​អោយ​ខ្ញុំ​ផង ខ្ញុំ​បាន​ទិញ​អ្វីៗ​ទាំង​អស់​ដែល​ជា​កម្មសិទ្ធិ​របស់​បង​អេលីម៉ាឡេក ព្រម​ទាំង​អ្វីៗ​ដែល​ជា​កម្មសិទ្ធិ​របស់​គីលីយ៉ូន និង​ម៉ាឡូន ពី​បង​ស្រី​ណាអូមី​ហើយ។</verse>
				<verse number="10">ខ្ញុំ​ក៏​សូម​យក​នាង​រស់​ជា​សាសន៍​ម៉ូអាប់ ដែល​ត្រូវ​ជា​ភរិយា​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង​ដែរ ដើម្បី​អោយ​កេរមត៌ក​របស់​គាត់​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​គាត់​ដដែល ហើយ​ខ្ញុំ​នឹង​បន្ត​ពូជពង្ស​អោយ​គាត់ ដើម្បី​រក្សា​ឈ្មោះ​គាត់​អោយ​នៅ​គង់វង្ស ក្នុង​ចំណោម​អ្នក​ស្រុក​អ្នក​ភូមិ និង​នៅ​ទ្វារ​ក្រុង​នេះ​ត​ទៅ​ទៀត។ ថ្ងៃ​នេះ​អស់​លោក​ជា​សាក្សី​ដឹង​ឮ​ស្រាប់​ហើយ»។</verse>
				<verse number="11">ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូម​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​លោក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន​ជាតិ​អ៊ីស្រាអែល​ដែរ! សូម​អោយ​លោក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​នៅ​ភូមិ​អេប្រាតា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេហិម។</verse>
				<verse number="12">សូម​ ព្រះអម្ចាស់ ​ប្រទាន​អោយ​លោក និង​នាង​មាន​កូន​ចៅ​ច្រើន ដើម្បី​អោយ​គ្រួសារ​លោក បាន​ដូច​គ្រួសារ​របស់​លោក​ពេរេស ជា​កូន​របស់​លោក​យូដា និង​នាង​តាម៉ារ​ដែរ!»។</verse>
				<verse number="13">លោក​បូអូស​ក៏​យក​នាង​រស់​មក​ធ្វើ​ជា​ភរិយា ហើយ​ក្រោយ​មក​ ព្រះអម្ចាស់ ​បាន​ប្រោស​ប្រទាន​អោយ​នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​ប្រុស​មួយ។</verse>
				<verse number="14">ពួក​ស្ត្រី​នៅ​ភូមិ​បេថ្លេហិម​ពោល​ទៅ​កាន់​នាង​ណាអូមី​ថា៖ «សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រោស​ប្រទាន​អោយ​អ្នក​មាន​ចៅ​ប្រុស​មួយ​សំរាប់​ថែរក្សា​អ្នក!។ សូម​អោយ​ចៅ​របស់​អ្នក​មាន​ឈ្មោះ​ល្បីល្បាញ ក្នុង​ស្រុក​អ៊ីស្រាអែល</verse>
				<verse number="15">ចៅ​នេះ​នឹង​ធ្វើ​អោយ​ជីវិត​អ្នក​មាន​សុភមង្គល​ឡើង​វិញ ហើយ​ជួយ​ថែរក្សា​អ្នក​នៅ​ពេល​ចាស់​ជរា​ផង ដ្បិត​ក្មេង​នេះ​បាន​កើត​ពី​កូន​ប្រសា​ដែល​ស្រឡាញ់​អ្នក។ នាង​នេះ​ប្រសើរ​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ទៅ​ទៀត»។</verse>
				<verse number="16">នាង​ណាអូមី​ក៏​យក​ចៅ​មក​បី ហើយ​ចិញ្ចឹម​បី​បាច់​ត​រៀង​ទៅ។</verse>
				<verse number="17">ពួក​ស្ត្រី​ដែល​នៅ​ជិត​ខាង​នាំ​គ្នា​ពោល​ថា៖ «នាង​ណាអូមី​មាន​កូន​ប្រុស​មួយ!»។ ពួក​គេ​ហៅ​កូន​នោះ​ថា «អូបេដ»។ គឺ​លោក​អូបេដ​នេះ​ហើយ ដែល​ត្រូវ​ជា​ឪពុក​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​ជា​បិតា​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="18">នេះ​ជា​ពូជពង្ស​លោក​ពេរេស: លោក​ពេរេស​បង្កើត​លោក​ហេតស្រុន</verse>
				<verse number="19">លោក​ហេតស្រុន​បង្កើត​លោក​រ៉ាម លោក​រ៉ាម​បង្កើត​លោក​អមីណាដាប់</verse>
				<verse number="20">លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន</verse>
				<verse number="21">លោក​សាលម៉ូន​បង្កើត​លោក​បូអូស លោក​បូអូស​បង្កើត​លោក​អូបេដ</verse>
				<verse number="22">លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ ហើយ​លោក​អ៊ីសាយ​បង្កើត​ព្រះបាទ​ដាវីឌ។</verse>
			</chapter>
		</book>
		<book number="9">
			<chapter number="1">
				<verse number="1">មាន​បុរស​ម្នាក់​ឈ្មោះ​អែលកាណា រស់​នៅ​ភូមិ​រ៉ាម៉ាថែម-សូភីម ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​ចៅ​របស់​លោក​អេលីហ៊ូវ ជា​ចៅទួត​របស់​លោក​ថូហ៊ូវ ហើយ​ត្រូវ​ជា​ចៅលួត​របស់​លោក​ស៊ូភ ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។</verse>
				<verse number="2">បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។</verse>
				<verse number="3">រៀង​រាល់​ឆ្នាំ លោក​អែលកាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល*​នៅ​ស៊ីឡូ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូបនី និង​លោក​ភីនេហាស ធ្វើ​ជា​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ​នៅ​ស៊ីឡូ។</verse>
				<verse number="4">នៅ​ថ្ងៃ​ថ្វាយ​យញ្ញបូជា លោក​អែលកាណា​មាន​ទម្លាប់​យក​សាច់​ទៅ​អោយ​នាង​ពេនីណា​ជា​ប្រពន្ធ និង​កូន​ប្រុស កូន​ស្រី​ទាំង​អស់​របស់​នាង មួយ​ចំណែក​ម្នាក់។</verse>
				<verse number="5">ប៉ុន្តែ ចំពោះ​នាង​ហាណា​វិញ គាត់​បាន​អោយ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បី​ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។</verse>
				<verse number="6">នាង​ពេនីណា ជា​គូវិវាទ តែងតែ​រុកគួន​បញ្ឈឺ​ចិត្ត​នាង​ហាណា ក្នុង​គោល​បំណង​អោយ​នាង​ខឹង​នឹង​ ព្រះអម្ចាស់ ដែល​បាន​ធ្វើ​អោយ​នាង​ទៅ​ជា​ស្ត្រី​អារ។</verse>
				<verse number="7">នាង​ពេនីណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហាណា​ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ស៊ីឡូ នាង​ពេនីណា​តែងតែ​រុកគួន​នាង​ជានិច្ច ធ្វើ​អោយ​នាង​ហាណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។</verse>
				<verse number="8">ពេល​នោះ លោក​អែលកាណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។</verse>
				<verse number="9">ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ព្រះវិហារ នៅ​ស៊ីឡូ។ ពេល​នោះ លោក​បូជាចារ្យ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះវិហារ​នៃ​ ព្រះអម្ចាស់ ។</verse>
				<verse number="10">នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​អធិស្ឋាន​ទៅ​រក​ ព្រះអម្ចាស់ ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។</verse>
				<verse number="11">នាង​ទូលអង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​អោយ​នៅ​បំរើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។</verse>
				<verse number="12">នាង​ហាណា​អធិស្ឋាន​យ៉ាង​យូរ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។</verse>
				<verse number="13">នាង​អធិស្ឋាន​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កំរើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។</verse>
				<verse number="14">លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។</verse>
				<verse number="15">នាង​ហាណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ទូល​ ព្រះអម្ចាស់ ​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។</verse>
				<verse number="16">សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា​ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូល​ថ្វាយ​ព្រះអង្គ​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។</verse>
				<verse number="17">លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត! សូម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ប្រោស​ប្រទាន​អោយ​នាង​បាន​សំរេច​តាម​ពាក្យ​របស់​នាង​ចុះ!»។</verse>
				<verse number="18">នាង​ហាណា​ឆ្លើយ​ថា៖ «សូម​លោក​ម្ចាស់​សំដែង​សេចក្ដី​មេត្តា​ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់បស់​ឡើង​វិញ។</verse>
				<verse number="19">លោក​អែលកាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយបង្គំ​ ព្រះអម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែលកាណា​រួម​រស់​ជា​មួយ​នាង​ហាណា​ជា​ប្រពន្ធ ហើយ​ ព្រះអម្ចាស់ ​ក៏​នឹក​ឃើញ​នាង។</verse>
				<verse number="20">នៅ​ឆ្នាំ​នោះ នាង​ហាណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូអែល»​ ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ ព្រះអម្ចាស់ »។</verse>
				<verse number="21">ក្រោយ​មក លោក​អែលកាណា ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​យញ្ញបូជា​ប្រចាំ​ឆ្នាំ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។</verse>
				<verse number="22">ប៉ុន្តែ នាង​ហាណា​ពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​កូន​ខ្ញុំ​ផ្ដាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។</verse>
				<verse number="23">លោក​អែលកាណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ ព្រះអម្ចាស់ ​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ»។ នាង​ហាណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។</verse>
				<verse number="24">លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ​ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំងបាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាំយូអែល​នៅ​ក្មេង​ណាស់។</verse>
				<verse number="25">គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។</verse>
				<verse number="26">នាង​ហាណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូលអង្វរ​ ព្រះអម្ចាស់ កាល​ពី​មុន នៅ​ទី​នេះ ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។</verse>
				<verse number="27">នាង​ខ្ញុំ​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ​សូម​អោយ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។</verse>
				<verse number="28">ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ ព្រះអម្ចាស់ អោយ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះអម្ចាស់ ​លើក​ខ្ញុំ​ឡើង​អោយ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="2">គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ ព្រះអម្ចាស់ ​ទេ គ្មាន​នរណា​ម្នាក់​ដូច​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​ថ្មដា​ណា​រឹងមាំ ដូច​ព្រះ​នៃ​យើង​ដែរ។</verse>
				<verse number="3">កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​អោយ​មាន​ពាក្យ​សំដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។</verse>
				<verse number="4">ព្រះអង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ តែ​ព្រះអង្គ​ប្រទាន​កម្លាំង ដល់​មនុស្ស​ទន់​ខ្សោយ។</verse>
				<verse number="5">អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចំអែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ស្ត្រី​អារ សំរាល​កូន​ដល់​ទៅ​ប្រាំពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។</verse>
				<verse number="6">ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ ស្រេច​តែ​លើ​ ព្រះអម្ចាស់ គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះអង្គ​ដែរ​</verse>
				<verse number="7">មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ ព្រះអម្ចាស់ ព្រះអង្គ​បន្ទាប​នរណា​ក៏​បាន ឬ​លើក​នរណា​ឡើង​ក៏​បាន។</verse>
				<verse number="8">ព្រះអង្គ​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​អោយ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង ដ្បិត​ ព្រះអម្ចាស់ ​បាន​តែងតាំង​គ្រឹះ​នៃ​ផែនដី ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។</verse>
				<verse number="9">ព្រះអង្គ​ថែរក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យជំនះ ដោយសារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។</verse>
				<verse number="10">អស់​អ្នក​ដែល​ប្រឆាំង​នឹង​ ព្រះអម្ចាស់ មុខ​ជា​ត្រូវ​អន្តរាយ ព្រះអង្គ​ធ្វើ​អោយ​មាន​រន្ទះ​ពី​លើ​មេឃ បាញ់​ចំ​ពួក​គេ។ ព្រះអម្ចាស់ ​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រទាន​ឫទ្ធានុភាព​ដល់​ស្ដេច ដែល​ព្រះអង្គ​តែងតាំង ព្រម​ទាំង​ប្រទាន​ព្រះចេស្ដា​ដល់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។</verse>
				<verse number="11">បន្ទាប់​មក លោក​អែលកាណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូអែល​នៅ​បំរើ​ ព្រះអម្ចាស់ ជា​មួយ​លោក​បូជាចារ្យ​អេលី។</verse>
				<verse number="12">កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="13">ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខងារ​ជា​បូជាចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញបូជា​មក​ថ្វាយ​ព្រះអម្ចាស់ អ្នក​បំរើ​របស់​បូជាចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចំអិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។</verse>
				<verse number="14">អ្នក​បំរើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជាចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញបូជា​នៅ​ស៊ីឡូ។</verse>
				<verse number="15">ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បំរើ​របស់​បូជាចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញបូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជាចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។</verse>
				<verse number="16">ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បំរើ​ពោល​ឡើង​ថា «ទេ! ត្រូវ​អោយ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។</verse>
				<verse number="17">អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើលងាយ​តង្វាយ​របស់​ព្រះអង្គ។</verse>
				<verse number="18">កុមារ​សាំយូអែល​បំពេញ​ការងារ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេសឯក។</verse>
				<verse number="19">រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​អោយ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញបូជា​ប្រចាំ​ឆ្នាំ។</verse>
				<verse number="20">លោក​អេលី​ជូន​ពរ​លោក​អែលកាណា និង​នាង​ហាណា​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ ព្រះអម្ចាស់ ​!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="21">ព្រះអម្ចាស់ ​ប្រោសប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សំរាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="22">លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះពន្លា។</verse>
				<verse number="23">លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។</verse>
				<verse number="24">កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជាជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!​</verse>
				<verse number="25">ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះជាម្ចាស់​នឹង​រក​ខុស​ត្រូវ​អោយ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ ព្រះអម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​អោយ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​បាន​សំរេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។</verse>
				<verse number="26">រីឯ​កុមារ​សាំយូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្សម្នា​ទាំងឡាយ។</verse>
				<verse number="27">មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សំដែង​អោយ​គេ​ស្គាល់​យើង។</verse>
				<verse number="28">យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​អស់​របស់​ប្រជាជន​អ៊ីស្រាអែល អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បំរើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង អោយ​ពូជពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="29">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញបូជា និង​តង្វាយ ដែល​យើង​បង្គាប់​អោយ​ប្រជាជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​អោយ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជាជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”</verse>
				<verse number="30">ហេតុ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជពង្ស​របស់​អ្នក នឹង​បំរើ​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡារិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើលងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!</verse>
				<verse number="31">ទៅ​អនាគត យើង​នឹង​ធ្វើ​អោយ​អ្នក ព្រម​ទាំង​ពូជពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។</verse>
				<verse number="32">អ្នក​នឹង​ឃើញ​គូវិវាទ​របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជាជន​អ៊ីស្រាអែល​នឹង​ទទួល​សេចក្ដី​សុខ​ចំរើន ដោយសារ​អ្នក​នោះ រីឯ​ក្នុង​ពូជពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។</verse>
				<verse number="33">ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​នឹង​ទុក​អោយ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជពង្ស​របស់​អ្នក បំពេញ​មុខងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​អោយ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្ដី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។</verse>
				<verse number="34">អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូបនី និង​ភីនេហាស ទុក​ជា​ទី​សំគាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។</verse>
				<verse number="35">បន្ទាប់​មក យើង​ជ្រើស​រើស​យក​បូជាចារ្យ​មួយ​រូប ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​អោយ​គេ​មាន​ពូជពង្ស​មួយ​ដែល​មាន​ស្ថិរភាព គេ​នឹង​បំរើ​ស្ដេច​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​រៀង​រហូត។</verse>
				<verse number="36">ពេល​នោះ ពូជពង្ស​របស់​អ្នក​ដែល​នៅ​សេសសល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ នៅ​បំពេញ​ការងារ​ជា​បូជាចារ្យ​ជា​មួយ​លោក ដើម្បី​អោយ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សំរាប់​បរិភោគ​ផង”»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">កុមារ​សាំយូអែល​នៅ​បំរើ​ ព្រះអម្ចាស់ ​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះអម្ចាស់ ​កម្រ​មាន​ព្រះបន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រាអែល​ណាស់ ហើយ​ក៏​កម្រ​អោយ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះអង្គ​ដែរ។</verse>
				<verse number="2">ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក</verse>
				<verse number="3">រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទីសក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូអែល​ដេក​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="4">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​កុមារ​សាំយូអែល កុមារ​សាំយូអែល​ក៏​ឆ្លើយ «បាទ!»</verse>
				<verse number="5">ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូអែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​កុមារ​សាំយូអែល​ម្ដង​ទៀត សាំយូអែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។</verse>
				<verse number="7">កុមារ​សាំយូអែល​មិន​ទាន់​ស្គាល់​ ព្រះអម្ចាស់ ​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​គេ​នៅ​ឡើយ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​កុមារ​សាំយូអែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូអែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ហៅ​ក្មេង​នេះ។</verse>
				<verse number="9">លោក​អេលី​ប្រាប់​សាំយូអែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ ព្រះអម្ចាស់ សូម​មាន​ព្រះបន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បំរើ រង់ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូអែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។</verse>
				<verse number="10">ព្រះអម្ចាស់ ​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះបន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូអែល! សាំយូអែល!» កុមារ​សាំយូអែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះបន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បំរើ រង់ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​កុមារ​សាំយូអែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​អោយ​មាន​ហេតុការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល។ នរណា​ក៏​ដោយ​អោយ​តែ​ឮ​គេ​និយាយ​អំពី​ហេតុការណ៍​នេះ ក៏​តក់ស្លុត​ដែរ។</verse>
				<verse number="12">នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។</verse>
				<verse number="13">យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើលងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​មិន​លើកលែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញបូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។</verse>
				<verse number="15">កុមារ​សាំយូអែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ កុមារ​សាំយូអែល​មិន​ហ៊ាន​ជំរាប​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះជាម្ចាស់​សំដែង​អោយ​ខ្លួន​ឃើញ​ឡើយ។</verse>
				<verse number="16">លោក​អេលី​ហៅ​កុមារ​សាំយូអែល​ថា៖ «កូន​សាំយូអែល​អើយ!»។ សាំយូអែល​ឆ្លើយ «បាទ!»។</verse>
				<verse number="17">លោក​សួរ​ថា៖ «តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យពេចន៍​ណា​មួយ​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​នោះ សូម​ព្រះអង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។</verse>
				<verse number="18">កុមារ​សាំយូអែល​ក៏​រៀប​រាប់​ព្រះបន្ទូល​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះអង្គ​ជា​ ព្រះអម្ចាស់ សូម​ព្រះអង្គ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។</verse>
				<verse number="19">សាំយូអែល​មាន​វ័យ​ចំរើន​ធំ​ឡើង ព្រះអម្ចាស់ គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះនាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សំរេច​ទាំង​អស់។</verse>
				<verse number="20">ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា ប្រជាជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាំយូអែល​ពិត​ជា​ព្យាការី​របស់​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="21">ព្រះអម្ចាស់ ​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះអម្ចាស់ ​សំដែង​អោយ​លោក​សាំយូអែល​ស្គាល់ តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​សាំយូអែល​ក៏​នាំ​យក​ព្រះបន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ថ្ងៃ​មួយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។</verse>
				<verse number="2">ជន​ជាតិ​ភីលីស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន​ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន​ជាតិ​អ៊ីស្រាអែល និង​សម្លាប់​ទាហាន​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។</verse>
				<verse number="3">ទាហាន​ដែល​នៅ​សេសសល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​បណ្ដោយ​អោយ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​អោយ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។</verse>
				<verse number="4">គេ​ក៏​ចាត់​មនុស្ស​អោយ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="5">ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​មក​ដល់​ទី​តាំង​ទ័ព ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ស្រែក​ជយឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​អោយ​ខ្ទរ​ផែនដី។</verse>
				<verse number="6">កាល​ពួក​ភីលីស្ទីន​ឮ​សំរែក​ជ័យ​ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ ព្រះអម្ចាស់ ​មក​ដល់​ជំរំ​ហើយ។</verse>
				<verse number="7">ពួក​ភីលីស្ទីន​ក៏​ភិតភ័យ ហើយ​ពោល​ថា៖ «ព្រះ​របស់​ពួក​គេ​យាង​មក​ដល់​ជំរំ​របស់​គេ​ហើយ។ យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន ដ្បិត​ពី​មុន មិន​ដែល​មាន​ហេតុការណ៍​ដូច្នេះ​ទេ។</verse>
				<verse number="8">យើង​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! តើ​នរណា​នឹង​រំដោះ​យើង​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នោះ? គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​វាយ​ជន​ជាតិ​អេស៊ីប​អោយ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង នៅ​វាល​រហោស្ថាន។​</verse>
				<verse number="9">ភីលីស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់អាច​ឡើង ដើម្បី​កុំ​អោយ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។</verse>
				<verse number="10">ពួក​ភីលីស្ទីន​ក៏​ចូល​ប្រយុទ្ធ ហើយ​វាយ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​បរាជ័យ បាក់​ទ័ព រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន។ នៅ​ពេល​នោះ ពួក​អ៊ីស្រាអែល​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​កងពល​ថ្មើរ​ជើង​របស់​គេ​ស្លាប់​អស់​បី​ម៉ឺន​នាក់។</verse>
				<verse number="11">ហិប​របស់​ព្រះជាម្ចាស់​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន ហើយ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេហាស​ក៏​បាត់​បង់​ជីវិត​ដែរ។</verse>
				<verse number="12">នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​ពី​សមរភូមិ​ទៅ​ដល់​ស៊ីឡូ ខោអាវ​របស់​គាត់​រហែក​ដាច់​អស់ ហើយ​ក្បាល​គាត់​ប្រឡាក់​ទៅ​ដោយ​ធូលី​ដី​ផង។</verse>
				<verse number="13">កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅអី រង់ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះសា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទីក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជាជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោចផ្សា។</verse>
				<verse number="14">កាល​ឮ​ប្រជាជន​ស្រែក​យំ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំរែក​អឺងកង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ជំរាប​ដំណឹង​ដល់​លោក។</verse>
				<verse number="15">នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅសិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។</verse>
				<verse number="16">បុរស​នោះ​ជំរាប​លោក​អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាងម៉េច​ទៅ​ហើយ កូន​អើយ?»។</verse>
				<verse number="17">បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជំរាប​លោក​ថា៖ «ពួក​អ៊ីស្រាអែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូបនី និង​ភីនេហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។</verse>
				<verse number="18">ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះជាម្ចាស់​មិន​ទាន់​ចប់​ស្រួលបួល​ផង លោក​អេលី​ធ្លាក់​ពី​កៅអី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="19">រីឯ​កូន​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេហាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សំរាល​កូន។</verse>
				<verse number="20">ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សំរាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។</verse>
				<verse number="21">នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «អ៊ីកាបុដ» ដែល​មាន​ន័យ​ថា «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។ នាង​ពោល​ដូច្នេះ មក​ពី​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ។</verse>
				<verse number="22">នាង​ពោល​ថា៖ «សិរីរុងរឿង​បាន​ចាក​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ» ដ្បិត​ខ្មាំង​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់!</verse>
			</chapter>
			<chapter number="5">
				<verse number="1">ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-អេស៊ើរ​ទៅ​ក្រុង​អាសដូឌ។</verse>
				<verse number="2">ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះជាម្ចាស់ ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះដាកុន។</verse>
				<verse number="3">លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាសដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ។ ពួក​គេ​លើក​រូប​ព្រះដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។</verse>
				<verse number="4">លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។</verse>
				<verse number="5">ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជាចារ្យ​របស់​ព្រះដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។</verse>
				<verse number="6">ព្រះអម្ចាស់ ​សំដែង​ឫទ្ធានុភាព​ដាក់​ទោស​អ្នក​ក្រុង​អាសដូឌ គឺ​ព្រះអង្គ​បង្ក​អោយ​មាន​វិនាសកម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​អាសដូឌ និង​ស្រុក​ភូមិ​នៅ​ជុំវិញ​កើត​ឫសដូងបាត។</verse>
				<verse number="7">កាល​ពួក​គេ​ឃើញ​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​ឫទ្ធានុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះដាកុន​របស់​យើង​ខ្លាំង​ណាស់»។</verse>
				<verse number="8">ពួក​គេ​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល?»។ ស្ដេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្រុង​នោះ។</verse>
				<verse number="9">កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះអម្ចាស់ ​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​អោយ​មាន​កើត​វឹកវរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះអង្គ​ដាក់​ទណ្ឌកម្ម​ពួក​គេ​អោយ​កើត​ឫសដូងបាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។</verse>
				<verse number="10">ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជាជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។</verse>
				<verse number="11">ពួក​គេ​ក៏​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន​ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​អោយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយសារ​ហិប​នោះ»។ នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="12">អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫសដូងបាត ហើយ​សំរែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ហិប​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលីស្ទីន អស់​រយៈ​ពេល​ប្រាំពីរ​ខែ។</verse>
				<verse number="2">ជន​ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជាចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ ព្រះអម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។</verse>
				<verse number="3">ពួក​គេ​តប​មក​វិញ​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​វិញ សូម​កុំ​បញ្ជូន​ទៅ​ដោយ​ឥត​ផ្ញើ​អ្វី​ទៅ​ជា​មួយ​ឡើយ គឺ​ត្រូវ​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​លើកលែង​ទោស​អោយ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​បាន​ជា​សះស្បើយ ហើយ​ដឹង​អំពី​មូល​ហេតុ​ដែល​ព្រះអង្គ​ដាក់​ទោស​អ្នក​រាល់​គ្នា»។</verse>
				<verse number="4">ជន​ជាតិ​ភីលីស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​អោយ?»។ ពួក​បូជាចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫសដូងបាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្ដេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន​ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្ដេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។</verse>
				<verse number="5">ចូរ​ឆ្លាក់​រូប​ឫសដូងបាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ នោះ​ប្រហែល​ជា​ព្រះអង្គ​នឹង​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។</verse>
				<verse number="6">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស​ដូច​ជន​ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះជាម្ចាស់​បាន​ដាក់​ទោស​ជន​ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​នោះ។</verse>
				<verse number="7">ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។</verse>
				<verse number="8">ចូរ​យក​ហិប​របស់​ ព្រះអម្ចាស់ ​ទៅ​ដាក់​លើ​រទេះ រួច​យក​វត្ថុ​ធ្វើ​អំពី​មាស​ដាក់​ក្នុង​ប្រអប់​មួយ ជិត​ហិប។ វត្ថុ​ទាំង​នោះ​ជា​តង្វាយ សំរាប់​សូម​ព្រះអង្គ​លើកលែង​ទោស។ បន្ទាប់​មក ទុក​អោយ​មេ​គោ​នាំ​ហិប​នោះ​ចេញ​ទៅ ដោយ​គ្មាន​អ្នក​បរ។</verse>
				<verse number="9">ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រាអែល​ត្រង់​បេតសេម៉េស នោះ​ស​អោយ​ឃើញ​ថា ពិត​ជា​ ព្រះអម្ចាស់ ដែល​បាន​ធ្វើ​អោយ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះអង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។</verse>
				<verse number="10">ជន​ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។</verse>
				<verse number="11">ពួក​គេ​យក​ហិប​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស និង​រូប​ឫសដូងបាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។</verse>
				<verse number="12">មេ​គោ​ទាំង​នោះ​ដើរ​តម្រង់​ទៅ​កាន់​បេតសេម៉េស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្ដាំ​ឡើយ។ ស្ដេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំប្រទល់​បេតសេម៉េស។</verse>
				<verse number="13">ពេល​នោះ ប្រជាជន​នៅ​បេតសេម៉េស​កំពុង​តែ​ច្រូត​ស្រូវ នៅ​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។</verse>
				<verse number="14">រទេះ​មក​ដល់​ចំការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេតសេម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជាជន​នៅ​បេតសេម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ពួក​លេវី​បាន​យក​ហិប​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​បេតសេម៉េស​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="16">កាល​បាន​ឃើញ​ហេតុការណ៍​ទាំង​អស់​នោះ​ហើយ ស្ដេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន​ជាតិ​ភីលីស្ទីន​វិល​ត្រឡប់​មក​ក្រុង​អេក្រូន​វិញ នៅ​ថ្ងៃ​ដដែល។</verse>
				<verse number="17">ជន​ជាតិ​ភីលីស្ទីន​បាន​ផ្ញើ​រូប​ឫសដូងបាត​ធ្វើ​អំពី​មាស​ចំនួន​ប្រាំ មក​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​សូម​ព្រះអង្គ​លើកលែង​ទោស​អោយ គឺ​មួយ​សំរាប់​ក្រុង​អាសដូឌ មួយ​សំរាប់​ក្រុង​កាសា មួយ​សំរាប់​ក្រុង​អាសកាឡូន មួយ​សំរាប់​ក្រុង​កាថ និង​មួយ​ទៀត​សំរាប់​ក្រុង​អេក្រូន។</verse>
				<verse number="18">គេ​ក៏​ផ្ញើ​រូប​កណ្ដុរ​មាស​តាម​ចំនួន​ក្រុង​ភីលីស្ទីន​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ត្រាញ់​ទាំង​ប្រាំ​ដែរ ដោយ​រាប់​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​កំពែង​រឹងមាំ រហូត​ដល់​ភូមិ​តូចៗ​ដែល​គ្មាន​កំពែង។ ផ្ទាំង​សិលា​ដ៏​ធំ​ក្នុង​ចំការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេតសេម៉េស ជា​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ ព្រះអម្ចាស់ នៅ​ស្ថិតស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ ជា​បន្ទាល់​ពី​ហេតុការណ៍​នោះ។</verse>
				<verse number="19">ព្រះអម្ចាស់ ​បាន​ដាក់​ទោស​ប្រជាជន​នៅ​បេតសេម៉េស ពីព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ ព្រះអម្ចាស់ ។ ព្រះអង្គ​បាន​ប្រហារ​មនុស្ស​ចិតសិប​នាក់​​ក្នុង​ចំណោម​ពួក​គេ។ ប្រជាជន​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ ព្រះអម្ចាស់ ​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="20">ប្រជាជន​នៅ​បេតសេម៉េស​ពោល​ថា៖ «តើ​នរណា​អាច​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​នេះ​បាន? តើ​យើង​អាច​ផ្ទេរ​ហិប​របស់​ព្រះអង្គ​ទៅ​កន្លែង​ណា ដើម្បី​អោយ​ចេញ​ឆ្ងាយ​ពី​ពួក​យើង?»។</verse>
				<verse number="21">ពួក​គេ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​អ្នក​ស្រុក​គារយ៉ាត-យារីម ដើម្បី​ប្រាប់​ថា៖ «ពួក​ភីលីស្ទីន​នាំ​ហិប​របស់​ ព្រះអម្ចាស់ ​មក​វិញ​ហើយ សូម​អញ្ជើញ​មក​ទទួល​យក​ទៅ​ស្រុក​របស់​បង​ប្អូន​ចុះ!»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">អ្នក​ស្រុក​គារយ៉ាត-យារីម​នាំ​គ្នា​មក ហើយ​យក​ហិប​របស់​ ព្រះអម្ចាស់ ​ទៅ​តម្កល់​ក្នុង​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ ពួក​គេ​តែងតាំង​លោក​អេឡាសារ ជា​កូន​របស់​លោក​អប៊ីណាដាប់ អោយ​ថែរក្សា​ហិប​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ជា​យូរលង់​ក្រោយ​មក គឺ​ប្រមាណ​ម្ភៃ​ឆ្នាំ ក្រោយ​ពេល​ដែល​គេ​យក​ហិប ទៅ​តម្កល់​នៅ​គារយ៉ាត-យារីម ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​ស្រែក​អង្វរ​រក​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ពេល​នោះ លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​វិល​មក​រក​ ព្រះអម្ចាស់ ​វិញ ដោយ​ស្មោះ ចូរ​បោះ​បង់​ចោល​ព្រះ​របស់​សាសន៍​ដទៃ និង​ព្រះ​អាស្តារ៉ូត* ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ ព្រះអម្ចាស់ និង​គោរព​បំរើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ជា​មិន​ខាន»។</verse>
				<verse number="4">ជន​ជាតិ​អ៊ីស្រាអែល​បាន​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ​បាល* និង​ព្រះ​អាស្តារ៉ូត ហើយ​គោរព​បំរើ​តែ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ។</verse>
				<verse number="5">លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមូល​ផ្ដុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ នៅ​មីសប៉ា រួច​ហើយ​ខ្ញុំ​នឹង​ទូលអង្វរ​ ព្រះអម្ចាស់ ​អោយ​អ្នក​រាល់​គ្នា»។</verse>
				<verse number="6">ជន​ជាតិ​អ៊ីស្រាអែល​ក៏​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ ព្រះអម្ចាស់ »។ លោក​សាំយូអែល​គ្រប់គ្រង​ប្រជាជន​អ៊ីស្រាអែល នៅ​មីសប៉ា។</verse>
				<verse number="7">កាល​ជន​ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រាអែល​ប្រជុំ​គ្នា​នៅ​មីសប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​អ៊ីស្រាអែល។ ដំណឹង​នេះ​បាន​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="8">ពួក​គេ​ជំរាប​លោក​សាំយូអែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​អោយ​ព្រះអង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន»។</verse>
				<verse number="9">លោក​សាំយូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ រួច​ទូលអង្វរ​សូម​ ព្រះអម្ចាស់ ​ជួយ​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។</verse>
				<verse number="10">នៅ​ពេល​លោក​សាំយូអែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កងទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ​ ព្រះអម្ចាស់ ​ធ្វើ​អោយ​មាន​ផ្គរលាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​អោយ​ពួក​គេ​ជ្រួលច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="11">កងទ័ព​អ៊ីស្រាអែល​ចេញ​ពី​មីសប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេតកា។</verse>
				<verse number="12">លោក​សាំយូអែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីសប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-អេស៊ើរ​ ដោយ​ពោល​ថា ព្រះអម្ចាស់ ​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។</verse>
				<verse number="13">កងទ័ព​ភីលីស្ទីន​បាក់ស្បាត​លែង​ហ៊ាន​លុកលុយ​ទឹក​ដី​អ៊ីស្រាអែល​ទៀត។ ព្រះអម្ចាស់ ​បាន​សំដែង​ឫទ្ធានុភាព ប្រឆាំង​នឹង​ជន​ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាំយូអែល។</verse>
				<verse number="14">ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រាអែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រាអែល ជន​ជាតិ​អ៊ីស្រាអែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខសាន្ត​ជា​មួយ​គ្នា​ដែរ។</verse>
				<verse number="15">លោក​សាំយូអែល​បាន​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​មួយ​ជីវិត។</verse>
				<verse number="16">រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំវិញ​ស្រុក​អ៊ីស្រាអែល ពី​បេតអែល​ទៅ​គីលកាល់ និង​មីសប៉ា ហើយ​លោក​កាត់​ក្ដី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​កន្លែង​ទាំង​នោះ។</verse>
				<verse number="17">បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​លោក​កាត់​ក្ដី​អោយ​ជន​ជាតិ​អ៊ីស្រាអែល និង​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">កាល​លោក​សាំយូអែល​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ហើយ លោក​បាន​តែងតាំង​កូន​ប្រុសៗ​របស់​លោក​អោយ​គ្រប់គ្រង​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="2">កូន​ប្រុស​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល និង​កូន​ទី​ពីរ​ឈ្មោះ​អប៊ីយ៉ា។ អ្នក​ទាំង​ពីរ​គ្រប់គ្រង​នៅ​ក្រុង​បៀរសេបា។</verse>
				<verse number="3">ប៉ុន្តែ កូន​ប្រុស​របស់​លោក​សាំយូអែល​ពុំ​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ។ ពួក​គេ​គិត​តែ​ពី​ចង់​បាន​ប្រាក់​កាស ស៊ី​សំណូក និង​កាត់​ក្ដី​ដោយ​អយុត្តិធម៌។</verse>
				<verse number="4">ហេតុ​នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូអែល​នៅ​រ៉ាម៉ា។</verse>
				<verse number="5">ព្រឹទ្ធាចារ្យ​ទាំង​នោះ​ជំរាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែងតាំង​អោយ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ផង»។</verse>
				<verse number="6">ពេល​ឮ​ពួក​ព្រឹទ្ធាចារ្យ​ពោល​ថា «សូម​តែងតាំង​អោយ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ» ដូច្នេះ លោក​សាំយូអែល​មិន​សប្បាយ​ចិត្ត​ទេ លោក​ក៏​ទូលអង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តប​មក​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​ដែល​បាន​ទាមទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​អោយ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។</verse>
				<verse number="8">តាំង​ពី​ថ្ងៃ​យើង​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​មក រហូត​ដល់​ឥឡូវ​នេះ ពួក​គេ​បាន​បោះ​បង់​ចោល​យើង ដើម្បី​ទៅ​គោរព​បំរើ​ព្រះ​ដទៃ​ទៀត។ ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។</verse>
				<verse number="9">ដូច្នេះ ចូរ​ស្ដាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺងម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។</verse>
				<verse number="10">លោក​សាំយូអែល​បាន​នាំ​យក​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ មក​ថ្លែង​ប្រាប់​ប្រជាជន ដែល​ទាមទារ​សុំ​អោយ​មាន​ស្ដេច​នោះ​ថា៖</verse>
				<verse number="11">«ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចំបាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជរថ។</verse>
				<verse number="12">ស្ដេច​នឹង​តែងតាំង​មេ​កង​អោយ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហាសិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​អោយ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចំបាំង​របស់​ស្ដេច។</verse>
				<verse number="13">ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​អោយ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។</verse>
				<verse number="14">ស្ដេច​នឹង​យក​ស្រែ ចំការ​ទំពាំងបាយជូរ និង​ចំការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​អោយ​មេទ័ព​របស់​ខ្លួន។</verse>
				<verse number="15">ស្ដេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគផល​ពី​ស្រូវ ពី​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​អោយ​មហាតលិក រាជការ និង​រាជ​បំរើ​របស់​ខ្លួន។</verse>
				<verse number="16">ស្ដេច​នឹង​យក​ខ្ញុំ​បំរើ​ប្រុស​ស្រី និង​ពួក​យុវជន​ របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា អោយ​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន។</verse>
				<verse number="17">ស្ដេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បំរើ​របស់​ស្ដេច។</verse>
				<verse number="18">ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះអង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។</verse>
				<verse number="19">ប៉ុន្តែ ប្រជាជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាំយូអែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង</verse>
				<verse number="20">ដើម្បី​អោយ​យើង​បាន​ដូច​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់គ្រង​លើ​យើង ទ្រង់​នឹង​យាង​នាំ​មុខ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង»។</verse>
				<verse number="21">កាល​លោក​សាំយូអែល​ឮ​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជាជន លោក​ក៏​យក​ទៅ​ទូល​ ព្រះអម្ចាស់ ។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​សាំយូអែល​ថា៖ «ចូរ​ស្ដាប់​តាម​ពាក្យ​របស់​គេ ហើយ​តែងតាំង​ស្ដេច​មួយ​អង្គ​អោយ​គ្រង​រាជ្យ​លើ​ពួក​គេ​ចុះ!»។ បន្ទាប់​មក លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​ភូមិ​រៀងៗ​ខ្លួន​វិញ​ចុះ!»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅទួត​របស់​លោក​បេកូរ៉ា ក្នុង​អំបូរ​អភីយ៉ា។ លោក​គីស​ជា​អភិជន​មួយ​រូប</verse>
				<verse number="2">លោក​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។</verse>
				<verse number="3">ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បំរើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។</verse>
				<verse number="4">លោក​សូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលីសា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេនយ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។</verse>
				<verse number="5">កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សូល​ពោល​ទៅ​កាន់​អ្នក​បំរើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។</verse>
				<verse number="6">អ្នក​បំរើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់ ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សំរេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​គាត់​មើល៍ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។</verse>
				<verse number="7">លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំបុ័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សំរាប់​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។</verse>
				<verse number="8">អ្នក​បំរើ​ពោល​ជំរាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដើម្បី​អោយ​លោក​បង្ហាញ​ផ្លូវ​យើង»។</verse>
				<verse number="9">ពី​ដើម នៅ​ស្រុក​អ៊ីស្រាអែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។</verse>
				<verse number="10">លោក​សូល​តប​ទៅ​អ្នក​បំរើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​រស់​នៅ។</verse>
				<verse number="11">ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។</verse>
				<verse number="12">នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជាជន​ត្រូវ​ថ្វាយ​យញ្ញបូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់!</verse>
				<verse number="13">ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជាជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​អោយ​ពរ​យញ្ញបូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។</verse>
				<verse number="14">អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាំយូអែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។</verse>
				<verse number="15">មួយ​ថ្ងៃ​មុន​លោក​សូល​មក​ដល់ ព្រះអម្ចាស់ ​យាង​មក​ជួប​លោក​សាំយូអែល</verse>
				<verse number="16">ដោយ​មាន​ព្រះបន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​អោយ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែងតាំង​អ្នក​នោះ អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រាអែល ជា​ប្រជាជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជាជន​យើង អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជាជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សំរែក​របស់​ពួក​គេ​ដែរ»។</verse>
				<verse number="17">ពេល​លោក​សាំយូអែល​ឃើញ​លោក​សូល ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជាជន​របស់​យើង»។</verse>
				<verse number="18">លោក​សូល​ចូល​ទៅ​ជិត​លោក​សាំយូអែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។</verse>
				<verse number="19">លោក​សាំយូអែល​មាន​ប្រសាសន៍​តប​ទៅ​លោក​សូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជំរាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ!</verse>
				<verse number="20">សូម​កុំ​ព្រួយ​បារម្ភ​នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជាជន​អ៊ីស្រាអែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។</verse>
				<verse number="21">លោក​សូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​កុលសម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ»។</verse>
				<verse number="22">លោក​សាំយូអែល​នាំ​លោក​សូល និង​អ្នក​បំរើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាមសិប​នាក់។</verse>
				<verse number="23">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​អោយ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។</verse>
				<verse number="24">អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​អោយ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សំរាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូអែល។</verse>
				<verse number="25">បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាំយូអែល​សំណេះសំណាល​ជា​មួយ​លោក​សូល​នៅ​ខាង​លើ​ផ្ទះ។</verse>
				<verse number="26">លោក​សូល និង​អ្នក​បំរើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។</verse>
				<verse number="27">កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បំរើ​របស់​លោក​អោយ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បំរើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាំយូអែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជំរាប​លោក​អោយ​ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">លោក​សាំយូអែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង*​អភិសេក​លោក អោយ​ដឹក​នាំ​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ​។</verse>
				<verse number="2">នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំប្រទល់​ទឹក​ដី​បេនយ៉ាមីន គឺ​នៅ​ភូមិ​សេលសា។ អ្នក​ទាំង​ពីរ​នឹង​ជំរាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។</verse>
				<verse number="3">ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តាបោរ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទីសក្ការៈ​របស់​ព្រះជាម្ចាស់​នៅ​បេតអែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។</verse>
				<verse number="4">ពួក​គេ​នឹង​នាំ​គ្នា​មក​ជំរាប​សួរ​លោក ហើយ​ជូន​នំបុ័ង​ពីរ​ដុំ​មក​លោក។ លោក​នឹង​ទទួល​យក​នំបុ័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។</verse>
				<verse number="5">បន្ទាប់​មក លោក​ទៅ​ដល់​គីបា-អេឡូអ៊ីម​ ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះជាម្ចាស់​។</verse>
				<verse number="6">ព្រះវិញ្ញាណ​របស់ ព្រះអម្ចាស់ ​នឹង​មក​សណ្ឋិត​លើ​លោក លោក​ក៏​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​លោក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​រូប​ខុស​ពី​មុន។</verse>
				<verse number="7">កាល​ណា​លោក​ឃើញ​ទី​សំគាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​លោក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​លោក​ហើយ។</verse>
				<verse number="8">បន្ទាប់​មក លោក​ត្រូវ​ចុះ​ទៅ​គីលកាល់​មុន​ខ្ញុំ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​ទៅ​ជួប​លោក​នៅ​ទី​នោះ​ដែរ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​ថ្វាយ​យញ្ញបូជា​មេត្រីភាព*។ លោក​ត្រូវ​រង់ចាំ​ខ្ញុំ​ប្រាំពីរ​ថ្ងៃ លុះ​ត្រា​តែ​ខ្ញុំ​ទៅ​ដល់។ ពេល​នោះ ខ្ញុំ​នឹង​ជំរាប​លោក អំពី​កិច្ចការ​ដែល​លោក​ត្រូវ​ធ្វើ»។</verse>
				<verse number="9">ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូអែល​ទៅ ព្រះជាម្ចាស់​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​លោក ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។</verse>
				<verse number="10">កាល​លោក​សូល និង​អ្នក​បំរើ​ទៅ​ដល់​ភូមិ​គីបៀរ ព្យាការី​មួយ​ក្រុម​មក​ជួប​លោក។ ពេល​នោះ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ស្លុង​ស្មារតី​ស្រែក​ច្រៀង និង​រាំ​ក្នុង​ចំណោម​ពួក​ព្យាការី។</verse>
				<verse number="11">អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​សូល ឃើញ​លោក​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ជា​មួយ​ពួក​ព្យាការី គេ​ក៏​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​មាន​កើត​អ្វី​ចំពោះ​កូន​ប្រុស​លោក​គីស? សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។</verse>
				<verse number="12">មាន​អ្នក​ស្រុក​ម្នាក់​ពោល​ឡើង​ថា៖ «តើ​គ្រូ​បាធ្យាយ​ របស់​ពួក​នេះ​នៅ​ឯ​ណា?»។ ហេតុ​នេះ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា «សូល​ចូល​ក្រុម​ព្យាការី​ដែរ​តើ!»។</verse>
				<verse number="13">កាល​លោក​សូល​ដឹង​ស្មារតី​ឡើង​វិញ លោក​អញ្ជើញ​ទៅ​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់។</verse>
				<verse number="14">ឪពុក​មា​របស់​លោក​សូល​សួរ​លោក និង​អ្នក​បំរើ​ថា៖ «តើ​ពួក​ឯង​ទើប​នឹង​មក​ពី​ណា?»។ លោក​សូល​តប​ថា៖ «ពួក​ខ្ញុំ​ទៅ​រក​លា តែ​រក​មិន​ឃើញ​ទេ ដូច្នេះ ពួក​ខ្ញុំ​ទៅ​ជួប​លោក​សាំយូអែល»។</verse>
				<verse number="15">ឪពុក​មា​របស់​លោក​សូល​ពោល​ទៀត​ថា៖ «រៀប​រាប់​ប្រាប់​មា​មើល៍ លោក​សាំយូអែល​មាន​ប្រសាសន៍​ប្រាប់​ពួក​ឯង​អំពី​អ្វី​ខ្លះ»។</verse>
				<verse number="16">លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «លោក​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​រាជសម្បត្តិ ដែល​លោក​សាំយូអែល​មាន​ប្រសាសន៍​នោះ​ឡើយ។</verse>
				<verse number="17">លោក​សាំយូអែល​បាន​កោះ​ហៅ​ប្រជាជន​មក​ប្រជុំ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​មីសប៉ា។</verse>
				<verse number="18">លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា “អ៊ីស្រាអែល​អើយ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អេស៊ីប និង​ពី​កណ្ដាប់​ដៃ​របស់​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់សង្កិន​អ្នក​រាល់​គ្នា”។</verse>
				<verse number="19">ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បោះ​បង់​ចោល​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​ដែល​តែងតែ​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ទុក្ខ​វេទនា និង​ការ​លំបាក​គ្រប់​យ៉ាង។ អ្នក​រាល់​គ្នា​ទូល​ព្រះអង្គ​ថា “សូម​តែងតាំង​ស្ដេច​មួយ​អង្គ​អោយ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ”។ ដូច្នេះ ចូរ​នាំ​គ្នា​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ តាម​កុលសម្ព័ន្ធ តាម​អំបូរ​ឥឡូវ​នេះ​ចុះ»។</verse>
				<verse number="20">លោក​សាំយូអែល​ប្រាប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់​អោយ​ចូល​មក ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="21">បន្ទាប់​មក លោក​អោយ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចូល​មក​តាម​អំបូរ ហើយ​ចាប់​ឆ្នោត​ប៉ះ​ចំ​អំបូរ​ម៉ាទ្រី​ រួច​ប៉ះ​ចំ​ឈ្មោះ​លោក​សូល ជា​កូន​របស់​លោក​គីស។ គេ​នាំ​គ្នា​រក​លោក តែ​រក​ពុំ​ឃើញ​ទេ។</verse>
				<verse number="22">គេ​ក៏​ចូល​ទៅ​ទូល​សួរ​ ព្រះអម្ចាស់ ​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «នុ៎ះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។</verse>
				<verse number="23">គេ​រត់​ទៅ​រក​លោក នាំ​លោក​ចេញ​ពី​ទី​នោះ​មក លោក​ក៏​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជាជន។ លោក​មាន​កំពស់​ខ្ពស់​ជាង​គេ គឺ​ប្រជាជន​ទាំង​អស់​បាន​ត្រឹម​តែ​ស្មា​របស់​លោក​ប៉ុណ្ណោះ។</verse>
				<verse number="24">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ ព្រះអម្ចាស់ ​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជាជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ព្រះមហាក្សត្រ!»។</verse>
				<verse number="25">លោក​សាំយូអែល​ប្រកាស​ប្រាប់​អោយ​ប្រជាជន​ដឹង​អំពី​សិទ្ធិ​របស់​ស្ដេច​ រួច​លោក​កត់ត្រា​ក្នុង​ក្រាំង ហើយ​តម្កល់​ទុក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ បន្ទាប់​មក លោក​សាំយូអែល​ប្រាប់​អោយ​ប្រជាជន​ទាំង​អស់​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="26">ព្រះបាទ​សូល​យាង​ត្រឡប់​ទៅ​ភូមិ​ដ្ឋាន​នៅ​គីបៀរ​វិញ ដោយ​មាន​មនុស្ស​ដ៏​អង់អាច​មួយ​ក្រុម ដែល​ព្រះជាម្ចាស់​បាន​បណ្ដាល​ចិត្ត ហែរហម​ទៅ​ជា​មួយ​ផង។</verse>
				<verse number="27">ប៉ុន្តែ មាន​មនុស្ស​ពាល​ខ្លះ​ពោល​ថា «តើ​ជន​នេះ​ឬ​ដែល​សង្គ្រោះ​យើង!»។ ពួក​គេ​ប្រមាថ​មើលងាយ​ព្រះបាទ​សូល ហើយ​មិន​បាន​នាំ​យក​តង្វាយ​អ្វី​មក​ថ្វាយ​ស្ដេច​ទេ តែ​ស្ដេច​មិន​រវីរវល់​នឹង​គេ​ឡើយ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះបាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះបាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិសញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បំរើ​ព្រះរាជា​ហើយ»។</verse>
				<verse number="2">ព្រះបាទ​ណាហាស ជា​ជន​ជាតិ​អាំម៉ូន មាន​រាជឱង្ការ​ថា៖ «យើង​ចុះ​សន្ធិសញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខខណ្ឌ​នេះ គឺ​អោយ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​អោយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។</verse>
				<verse number="3">អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូលអង្វរ​ថា៖ «សូម​ព្រះករុណា​ពន្យារ​ពេល​អោយ​យើង​ខ្ញុំ​ប្រាំពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះករុណា»។</verse>
				<verse number="4">អ្នក​នាំ​សារ​ទាំង​នោះ​ទៅ​ដល់​ភូមិ​គីបៀរ ជា​ភូមិ​ដែល​ព្រះបាទ​សូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​អោយ​ប្រជាជន​ស្ដាប់ ប្រជាជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។</verse>
				<verse number="5">គាប់​ជួន​ពេល​នោះ ព្រះបាទ​សូល​វិល​ត្រឡប់​មក​ពី​ចំការ​វិញ ដើរ​ពី​ក្រោយ​គោ ស្ដេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជាជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។</verse>
				<verse number="6">កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។</verse>
				<verse number="7">ព្រះបាទ​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រាអែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូអែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះអម្ចាស់ ​បណ្ដាល​អោយ​ប្រជាជន​ភ័យ​ខ្លាច​ព្រះអង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។</verse>
				<verse number="8">ព្រះបាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។</verse>
				<verse number="9">គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កំដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​អោយ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="10">អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន​ជាតិ​អាំម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។</verse>
				<verse number="11">ស្អែក​ឡើង ព្រះបាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សំរុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កំដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេសសល់ រត់​ខ្ចាត់ខ្ចាយ​បែក​គ្នា​អស់។</verse>
				<verse number="12">ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​ជំរាប​លោក​សាំយូអែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះបាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។</verse>
				<verse number="13">ប៉ុន្តែ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="14">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីលកាល់ ដើម្បី​ប្រកាស​តែងតាំង​ស្ដេច​សា​ជា​ថ្មី»។</verse>
				<verse number="15">ប្រជាជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីលកាល់ នៅ​ទី​នោះ គេ​បាន​អភិសេក​ព្រះបាទ​សូល ជា​ព្រះមហាក្សត្រ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រួច​ថ្វាយ​យញ្ញបូជា​មេត្រីភាព​ចំពោះ​ ព្រះអម្ចាស់ ។ ព្រះបាទ​សូល និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិកអធម។</verse>
			</chapter>
			<chapter number="12">
				<verse number="1">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ខ្ញុំ​បាន​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ហើយ គឺ​ខ្ញុំ​បាន​តែងតាំង​ស្ដេច​មួយ​អង្គ​អោយ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា។</verse>
				<verse number="2">អំណើះ​ត​ទៅ ស្ដេច​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចាស់​ជរា​ហើយ កូន​ប្រុស​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ។ ខ្ញុំ​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="3">ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ និង​នៅ​ចំពោះ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក​ចុះ ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេងប្រវ័ញ្ច និង​សង្កត់សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្ដោយ​អោយ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។</verse>
				<verse number="4">ប្រជាជន​ស្រែក​ឡើង​ថា៖ «លោក​មិន​បាន​កេងប្រវ័ញ្ច​សង្កត់សង្កិន​យើង​ខ្ញុំ ឬ​ក៏​ទទួល​សំណូក​ពី​នរណា​ម្នាក់​ឡើយ»។</verse>
				<verse number="5">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ថ្ងៃ​នេះ ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី ហើយ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ក៏​ធ្វើ​ជា​សាក្សី​ដែរ​ថា អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ពួក​គេ​ស្រែក​ឡើង​ថា៖ «ពិត​មែន​ហើយ យើង​មាន​ព្រះអង្គ​ជា​សាក្សី!»។</verse>
				<verse number="6">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ « ព្រះអម្ចាស់ ​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដើម្បី​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="7">ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ខ្ញុំ​នឹង​កាត់​ក្ដី​អោយ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។ ខ្ញុំ​សូម​រំលឹក​អ្នក​រាល់​គ្នា​នូវ​អំពើ​ដ៏​សុចរិត​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="8">ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ទៅ​ដល់​ស្រុក​អេស៊ីប បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​រក​ ព្រះអម្ចាស់ ។ ព្រះអង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​អោយ​ទៅ​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប មក​រស់​នៅ​ក្នុង​ស្រុក​នេះ។</verse>
				<verse number="9">ប៉ុន្តែ ពួក​គេ​បាន​ភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ស៊ីសេរ៉ា ជា​មេទ័ព​នៅ​ក្រុង​ហាសោរ ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ជន​ជាតិ​ម៉ូអាប់ ដែល​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​គេ​។</verse>
				<verse number="10">ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​រក​ ព្រះអម្ចាស់ ជា​ថ្មី​ទៀត​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​យើង​ខ្ញុំ​បោះ​បង់​ចោល​ ព្រះអម្ចាស់ ​ទៅ​គោរព​បំរើ​ព្រះ​បាល និង​ព្រះអាស្ដារ៉ូត។ ឥឡូវ​នេះ សូម​មេត្តា​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ផង យើង​ខ្ញុំ​នឹង​គោរព​បំរើ​ព្រះអង្គ​វិញ”។</verse>
				<verse number="11">ព្រះអម្ចាស់ ​ក៏​ចាត់​លោក​យេរូបាល​ លោក​បេដាន លោក​យ៉ែបថា​ និង​ខ្ញុំ សាំយូអែល អោយ​មក។ ព្រះអង្គ​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​នៅ​ជុំវិញ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​នៅ​ក្នុង​ស្រុក​នេះ​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។</verse>
				<verse number="12">ពេល​អ្នក​រាល់​គ្នា​ឃើញ​ព្រះបាទ​ណាហាស ជា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ទាមទារ​អោយ​ខ្ញុំ​តែងតាំង​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​បដិសេធ​មិន​ទទួល​ ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​របស់​អ្នក​រាល់​គ្នា​ទេ។</verse>
				<verse number="13">ដូច្នេះ នេះ​នែ៎ ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ស្ដេច​ដែល​អ្នក​រាល់​គ្នា​សុំ! ព្រះអម្ចាស់ ​ប្រទាន​ស្ដេច​នោះ​មក​អ្នក​រាល់​គ្នា​ហើយ!</verse>
				<verse number="14">ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​បំរើ​ព្រះអង្គ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ដោយ​ឥត​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ស្ដេច​ដែល​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា នៅ​តែ​ដើរ​តាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​សប្បាយ។</verse>
				<verse number="15">ប៉ុន្តែ ប្រសិន​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ហើយ​បែរ​ជា​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ នោះ​ ព្រះអម្ចាស់ ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ដាក់​ទោស​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="16">ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ ព្រះអម្ចាស់ ​នឹង​សំដែង​អោយ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។</verse>
				<verse number="17">ពេល​នេះ​ជា​រដូវ​ចំរូត​មែន ឬ​ទេ? ខ្ញុំ​នឹង​ទូលអង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្គរ មាន​ភ្លៀង។ ដូច្នេះ អ្នក​នឹង​យល់​ឃើញ​នូវ​កំហុស​ដ៏​ធ្ងន់ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​សុំ​អោយ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា»។</verse>
				<verse number="18">លោក​សាំយូអែល​ទូលអង្វរ​ ព្រះអម្ចាស់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជាជន​ទាំង​មូល​ស្ញែង​ខ្លាច​ ព្រះអម្ចាស់ និង​លោក​សាំយូអែល​យ៉ាង​ខ្លាំង។</verse>
				<verse number="19">ប្រជាជន​ទាំង​នោះ​ជំរាប​លោក​សាំយូអែល​ថា៖ «សូម​លោក​ជួយ​អង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ក្នុង​នាម​យើង​ខ្ញុំ​ផង ដើម្បី​កុំ​អោយ​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ ថែម​ពី​លើ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ ដោយ​ទាមទារ​សុំ​អោយ​មាន​ស្ដេច»។</verse>
				<verse number="20">លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នោះ​មែន ប៉ុន្តែ កុំ​ងាក​ចេញ​ពី​ ព្រះអម្ចាស់ គឺ​ត្រូវ​គោរព​បំរើ​ ព្រះអម្ចាស់ ​អោយ​អស់​ពី​ចិត្ត។</verse>
				<verse number="21">កុំ​ងាក​ចេញ​ពី​ព្រះអង្គ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ឡើយ ព្រះ​ទាំង​នោះ​ពុំ​អាច​ផ្ដល់​ផល​ប្រយោជន៍ ឬ​ជួយ​រំដោះ​អ្នក​រាល់​គ្នា​ទេ ព្រោះ​សុទ្ធ​តែ​ជា​ព្រះ​ឥត​បាន​ការ។</verse>
				<verse number="22">ដោយ​យល់​ដល់​ព្រះនាម​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ ព្រះអម្ចាស់ ​មិន​បោះ​បង់​ចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទេ ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="23">ម្យ៉ាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ ព្រះអម្ចាស់ ដោយ​ឈប់​ទូលអង្វរ​អោយ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែនាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។</verse>
				<verse number="24">ចូរ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​បំរើ​ព្រះអង្គ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។ ចូរ​ពិចារណា​មើល​កិច្ចការ​ដ៏​ធំធេង ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា!</verse>
				<verse number="25">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្ដេច​របស់​អ្នក​រាល់​គ្នា​មិន​ខាន»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះបាទ​សូល​បាន​ឡើង​គ្រង​រាជ្យ​នៅ​ពេល​ស្ដេច​មាន​ព្រះជន្មាយុ…វស្សា។ លុះ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ពីរ​ឆ្នាំ​ហើយ</verse>
				<verse number="2">ព្រះបាទ​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល គឺ​ពីរ​ពាន់​នាក់​ទុក​អោយ​នៅ​ជា​មួយ​ស្ដេច ត្រង់​ភូមិ​មីកម៉ាស់ និង​តំបន់​ភ្នំ​បេតអែល ហើយ​មួយ​ពាន់​នាក់​ទៀត​អោយ​នៅ​ជា​មួយ​សម្ដេច​យ៉ូណាថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេនយ៉ាមីន។ រីឯ​ប្រជាជន​ដែល​នៅ​សេសសល់ ទ្រង់​បញ្ជូន​អោយ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="3">ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន​បាន​វាយ​ទី​តាំង​របស់​ជន​ជាតិ​ភីលីស្ទីន​នៅ​ភូមិ​គីបៀរ ហើយ​ជន​ជាតិ​ភីលីស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ ព្រះបាទ​សូល​ចាត់​គេ​អោយ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល ដោយ​ប្រកាស​ថា៖ «ជន​ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្ដាប់!»។</verse>
				<verse number="4">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ទទួល​ដំណឹង​ថា ព្រះបាទ​សូល​បាន​វាយ​ទី​តាំង​ទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន ធ្វើ​អោយ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង។ ប្រជាជន​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំវិញ​ព្រះបាទ​សូល នៅ​គីលកាល់។</verse>
				<verse number="5">ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ទ័ព​ចេញ​មក​ច្បាំង​តទល់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​មាន​រទេះ​ចំបាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីកម៉ាស់ ខាង​កើត​បេតអាវេន។</verse>
				<verse number="6">កាល​ប្រជាជន​អ៊ីស្រាអែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រាអែល​ត្រូវ​ខ្មាំង​ឡោមព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។</verse>
				<verse number="7">មាន​ជន​ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះបាទ​សូល​វិញ ទ្រង់​គង់​នៅ​គីលកាល់​នៅ​ឡើយ ហើយ​កងទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។</verse>
				<verse number="8">ព្រះបាទ​សូល​រង់ចាំ​ជួប​លោក​សាំយូអែល អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ តែ​មិន​ឃើញ​លោក​អញ្ជើញ​មក​គីលកាល់ ដូច​បាន​កំណត់​ទេ។ ពួក​ទាហាន​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន ចេញ​ឆ្ងាយ​ពី​ស្ដេច។</verse>
				<verse number="9">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព មក​អោយ​ខ្ញុំ»។ ស្ដេច​ក៏​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នោះ​ទៅ។</verse>
				<verse number="10">នៅ​ពេល​ស្ដេច​ថ្វាយ​តង្វាយ​ដុត​រួច​ស្រេច​ហើយ លោក​សាំយូអែល​អញ្ជើញ​មក​ដល់។ ព្រះបាទ​សូល​ក៏​យាង​ទៅ​ទទួល និង​ជំរាប​សួរ​លោក។</verse>
				<verse number="11">លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះករុណា​ធ្វើ​អ្វី​ហ្នឹង?»។ ព្រះបាទ​សូល​ឆ្លើយ​ថា៖ «កាល​ខ្ញុំ​ឃើញ​ពល​ទាហាន​រត់​គេច​ខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្ញុំ រីឯ​លោក​សោត​ក៏​ពុំ​ឃើញ​អញ្ជើញ​មក​ដូច​កំណត់។ ខ្ញុំ​ឃើញ​ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មីកម៉ាស់</verse>
				<verse number="12">នោះ​ខ្ញុំ​គិត​ថា “ពួក​ភីលីស្ទីន​នឹង​ចុះ​មក​វាយ​ខ្ញុំ​នៅ​គីលកាល់​ជា​មិន​ខាន តែ​ខ្ញុំ​មិន​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ”។ ដូច្នេះ ខ្ញុំ​ក៏​បង្ខំ​ចិត្ត​ថ្វាយ​តង្វាយ​ដុត​នេះ​ទៅ»។</verse>
				<verse number="13">លោក​សាំយូអែល​ទូល​ព្រះបាទ​សូល​ថា៖ «ព្រះករុណា​បាន​ប្រព្រឹត្ត ដោយ​ឥត​ពិចារណា! គឺ​ព្រះករុណា​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា បាន​បង្គាប់​មក​ទេ។ បើ​ព្រះករុណា​ធ្វើ​តាម​នោះ ម៉្លេះ​សម​ ព្រះអម្ចាស់ ​ពង្រឹង​រាជ្យ​របស់​ព្រះករុណា អោយ​នៅ​ស្ថិតស្ថេរ​លើ​ជន​ជាតិ​អ៊ីស្រាអែល​មិន​ខាន។</verse>
				<verse number="14">ឥឡូវ​នេះ រាជ្យ​របស់​ព្រះករុណា​មិន​អាច​គង់វង្ស​ឡើយ ព្រះអម្ចាស់ ​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ រួច​តែងតាំង​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ព្រះករុណា​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ទេ»។</verse>
				<verse number="15">លោក​សាំយូអែល​ចាក​ចេញ​ពី​គីលកាល់​ឆ្ពោះ​ទៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេនយ៉ាមីន។ ព្រះបាទ​សូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។</verse>
				<verse number="16">ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រា ព្រម​ទាំង​ទាហាន​ដែល​នៅ​ជា​មួយ បោះ​ទ័ព​នៅ​ភូមិ​កេបា ក្នុង​ស្រុក​បេនយ៉ាមីន រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​មីកម៉ាស់។</verse>
				<verse number="17">ពេល​នោះ មាន​កងទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល</verse>
				<verse number="18">ក្រុម​ទី​ពីរ​ទៅ​តាម​ផ្លូវ​ក្រុង​បេតហូរ៉ូន និង​ក្រុម​ទី​បី​ទៅ​តាម​ផ្លូវ​ព្រំប្រទល់ ដែល​ចុះ​ទៅ​ច្រក​ភ្នំ​សេបោម ប៉ែក​ខាង​វាល​រហោស្ថាន។</verse>
				<verse number="19">នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដ្បិត​ជន​ជាតិ​ភីលីស្ទីន​បាន​បញ្ជា​ថា៖ «មិន​ត្រូវ​អោយ​ពួក​ហេប្រឺ​ធ្វើ​ដាវ ឬ​លំពែង​ឡើយ»។</verse>
				<verse number="20">ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​គ្រប់ៗ​រូប​តែងតែ​ទៅ​រក​ជាង​ភីលីស្ទីន ដើម្បី​ច្រុង​ផាល​នង្គ័ល ចប ពូថៅ ឬ​ដឹង។</verse>
				<verse number="21">តម្លៃ​ច្រុង​ផាល​នង្គ័ល និង​ចប គឺ​ពីរ​ស្លឹង ហើយ​តម្លៃ​សំលៀង​ពូថៅ និង​តម្រង់​រនាស់ គឺ​មួយ​ស្លឹង។</verse>
				<verse number="22">ហេតុ​នេះ នៅ​ថ្ងៃ​ប្រយុទ្ធ ក្នុង​កងទ័ព​អ៊ីស្រាអែល គ្មាន​នរណា​មាន​ដាវ ឬ​លំពែង​ទេ លើកលែង​តែ​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រ​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។</verse>
				<verse number="23">ជន​ជាតិ​ភីលីស្ទីន​បញ្ជូន​ទាហាន​មួយ​ក្រុម​អោយ​ទៅ​ត្រៀម​នៅ​ច្រក​មីកម៉ាស់។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន ជា​បុត្រា​របស់​ព្រះបាទ​សូល បាន​ប្រាប់​ទៅ​សេនា​ក្មេង​ម្នាក់ ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច​ថា៖ «ចូរ​យើង​ឆ្លង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ទល់​មុខ​នោះ»។ សម្ដេច​មិន​បាន​ទូល​បិតា​អោយ​ជ្រាប​ទេ។</verse>
				<verse number="2">ព្រះបាទ​សូល​ប្រថាប់​នៅ​ជាយ​ភូមិ​គីបៀរ ក្រោម​ដើម​ទទឹម​មួយ​ដើម គឺ​នៅ​មីក្រូន ហើយ​មាន​ទាហាន​ប្រមាណ​ប្រាំ​មួយ​រយ​នាក់​នៅ​ជា​មួយ។</verse>
				<verse number="3">រីឯ​អ្នក​ដែល​ពាក់​អាវ​អេផូដ* ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់​នៅ​ពេល​នោះ គឺ​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​អហ៊ីទូប ត្រូវ​ជា​បង​ប្អូន​របស់​អ៊ីកាបុដ ជា​កូន​របស់​លោក​ភីនេហាស​ និង​ត្រូវ​ជា​ចៅ​របស់​លោក​អេលី ដែល​ជា​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ​នៅ​ស៊ីឡូ។ គ្មាន​នរណា​ម្នាក់​ក្នុង​ជួរ​កងទ័ព​ដឹង​ថា សម្ដេច​យ៉ូណាថាន​ចេញ​ទៅ​ទេ។</verse>
				<verse number="4">ច្រក​ភ្នំ​ដែល​សម្ដេច​យ៉ូណាថាន​បម្រុង​នឹង​ឆ្លង​ទៅ​រក​ខ្សែ​ត្រៀម​របស់​ពួក​ភីលីស្ទីន​នោះ មាន​ថ្ម​ស្រួចៗ​នៅ​អម​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស មួយ​ទៀត​ឈ្មោះ​សេនេ។</verse>
				<verse number="5">ថ្ម​ស្រួច​មួយ​ស្ថិត​នៅ​ខាង​ជើង ទល់​មុខ​នឹង​មីកម៉ាស់ និង​មួយ​ទៀត​ស្ថិត​នៅ​ខាង​ត្បូង ទល់​មុខ​នឹង​កេបា។</verse>
				<verse number="6">សម្ដេច​យ៉ូណាថាន​ប្រាប់​ទៅ​សេនា​ក្មេង ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​ទមិឡ​ ប្រហែល​ជា​ ព្រះអម្ចាស់ ​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រារាំង​ ព្រះអម្ចាស់ ​មិន​អោយ​ប្រទាន​ជ័យជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្ដី!»។</verse>
				<verse number="7">សេនា​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា៖ «សូម​ធ្វើ​តាម​គំនិត​របស់​សម្ដេច​ចុះ! កុំ​បង្អង់​ឡើយ ទូលបង្គំ​ដើរ​តាម​ក្រោយ​សម្ដេច​ជានិច្ច»។</verse>
				<verse number="8">សម្ដេច​យ៉ូណាថាន​តប​ថា៖ «បើ​ដូច្នេះ ចូរ​យើង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ។</verse>
				<verse number="9">បើ​សិន​ជា​ពួក​គេ​ប្រាប់​មក​យើង​ថា “ចូរ​ឈប់​នៅ​ទី​នោះ​ហើយ ពួក​យើង​នឹង​ចុះ​ទៅ​រក​អ្នក!” នោះ​យើង​ត្រូវ​ឈរ​នៅ​នឹង​កន្លែង គឺ​មិន​ត្រូវ​ឡើង​ទៅ​រក​ពួក​គេ​ទេ។</verse>
				<verse number="10">ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សំគាល់​អោយ​យើង​ដឹង​ថា ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ»។</verse>
				<verse number="11">អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​អោយ​ពួក​ខ្សែ​ត្រៀម​របស់​ភីលីស្ទីន​ឃើញ។ ពួក​ភីលីស្ទីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​ហេប្រឺ​ចេញ​ពី​រូង​ដែល​គេ​ពួន​ហើយ!»។</verse>
				<verse number="12">ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្ដេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្ដេច​យ៉ូណាថាន​ប្រាប់​សេនា​របស់​សម្ដេច​ថា៖ «ឡើង​តាម​ខ្ញុំ ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ហើយ»។</verse>
				<verse number="13">សម្ដេច​យ៉ូណាថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណាថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។</verse>
				<verse number="14">នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណាថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។</verse>
				<verse number="15">ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជាជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កងទ័ព​ក៏​ភ័យ​ញាប់ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្ដាល​អោយ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។</verse>
				<verse number="16">ពួក​អ្នក​យាមល្បាត​របស់​ស្ដេច​សូល នៅ​ក្រុង​គីបៀរ ក្នុង​ស្រុក​បេនយ៉ាមីន ក៏​បាន​ឃើញ​កងទ័ព​ភីលីស្ទីន​រត់​បែកខ្ញែក​គ្នា​ទៅ​គ្រប់​ទិសទី​ដែរ។</verse>
				<verse number="17">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណាថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​សម្ដេច។</verse>
				<verse number="18">ព្រះបាទ​សូល​បញ្ជា​ទៅ​លោក​អហ៊ីយ៉ា​ថា៖ «ចូរ​ទៅ​យក​ហិប​របស់​ព្រះជាម្ចាស់​មក!»។ នៅ​គ្រា​នោះ ហិប​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="19">ពេល​ព្រះបាទ​សូល​កំពុង​តែ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ ការ​ច្របូកច្របល់​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ក្នុង​ជំរំ​ពួក​ភីលីស្ទីន។ ព្រះបាទ​សូល​ក៏​ប្រាប់​លោក​បូជាចារ្យ​ថា៖ «មិន​បាច់​ទូល​សួរ​ព្រះជាម្ចាស់​ទៀត​ទេ»​។</verse>
				<verse number="20">ព្រះបាទ​សូល និង​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ស្ដេច បាន​ប្រមូល​គ្នា រួច​ចេញ​ទៅ​ដល់​ទីលាន​ប្រយុទ្ធ។ ម្នាក់ៗ​កាន់​ដាវ​ចូល​ប្រឡូក​ច្បាំង ហើយ​សភាព​ច្របូកច្របល់​ក៏​កើត​មាន​យ៉ាង​ខ្លាំង​ឥត​ឧបមា។</verse>
				<verse number="21">មាន​ពួក​ហេប្រឺ​មួយ​ចំនួន ដែល​ពី​មុន​នៅ​បំរើ​ពួក​ភីលីស្ទីន ហើយ​បាន​ចេញ​មក​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ដែរ​នោះ ក៏​រត់​ចូល​មក​ខាង​ទ័ព​អ៊ីស្រាអែល ដែល​នៅ​ជា​មួយ​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន។</verse>
				<verse number="22">ទាហាន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​លាក់​ខ្លួន​នៅ​តាម​តំបន់​ភ្នំ​អេប្រាអ៊ីម​ដឹង​ថា ពួក​ភីលីស្ទីន​បាក់​ទ័ព នោះ​ក៏​ចេញ​មក​ដេញ​តាម​ប្រហារ​ពួក​គេ​ដែរ។</verse>
				<verse number="23">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ក៏​បន្ត​ទៅ​ទៀត រហូត​ដល់​បេតអាវេន។</verse>
				<verse number="24">នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រាអែល​ត្រូវ​វេទនា ព្រោះ​ព្រះបាទ​សូល​បាន​អោយ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សងសឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កងទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។</verse>
				<verse number="25">ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​ក្នុង​ព្រៃ ត្រង់​កន្លែង​មួយ​ដែល​មាន​សំបុក​ឃ្មុំ​នៅ​ផ្ទាល់​នឹង​ដី។</verse>
				<verse number="26">ពេល​ពួក​ទាហាន​ចូល​ដល់​ក្នុង​ព្រៃ ឃើញ​ទឹក​ឃ្មុំ​ហូរ​ដូច្នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​យក​ដៃ ទៅ​កៀរ​ទឹក​ឃ្មុំ​នោះ​ដាក់​ក្នុង​មាត់​ឡើយ ព្រោះ​ពួក​គេ​គោរព​ពាក្យ​សម្បថ។</verse>
				<verse number="27">សម្ដេច​យ៉ូណាថាន​ពុំ​ដឹង​ថា បិតា​បាន​អោយ​ពួក​ទាហាន​ស្បថ​ទេ។ សម្ដេច​ក៏​យក​ដំបង​ដែល​ទ្រង់​កាន់​នោះ​ចាក់​ទៅ​លើ​សំបុក​ឃ្មុំ ឆ្កឹះ​ដាក់​ក្នុង​មាត់ ហើយ​សម្ដេច​មាន​ទឹក​មុខ​ស្រស់បស់។</verse>
				<verse number="28">ពេល​នោះ ទាហាន​ម្នាក់​ទូល​សម្ដេច​យ៉ូណាថាន​ថា៖ «បិតា​របស់​សម្ដេច​បាន​អោយ​ពួក​ទាហាន​ស្បថ​ថា “នៅ​ថ្ងៃ​នេះ អ្នក​ណា​ហ៊ាន​បរិភោគ​អាហារ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!” ហេតុ​នេះ​បាន​ជា​ទាហាន​ហេវហត់​ទាំង​អស់​គ្នា»។</verse>
				<verse number="29">សម្ដេច​យ៉ូណាថាន​ពោល​ថា៖ «បិតា​របស់​ខ្ញុំ​បាន​នាំ​អោយ​ពួក​យើង​កើត​កង្វល់​ហើយ។ មើល! ខ្ញុំ​មាន​ទឹក​មុខ​ស្រស់បស់ ព្រោះ​តែ​បាន​ភ្លក់​ទឹក​ឃ្មុំ​នេះ​បន្តិច។</verse>
				<verse number="30">ថ្ងៃ​នេះ ប្រសិន​បើ​ទាហាន​ទាំង​អស់​បរិភោគ​អាហារ​ដែល​រឹប​អូស​យក​បាន​ពី​ខ្មាំង​នោះ ប្រហែល​ជា​ពួក​ភីលីស្ទីន ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត!»។</verse>
				<verse number="31">នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​ចាប់​តាំង​ពី​មីកម៉ាស់ រហូត​ដល់​អាយ៉ាឡូន។ ពួក​ទាហាន​មាន​ការ​ហេវហត់​យ៉ាង​ខ្លាំង</verse>
				<verse number="32">ក៏​ស្ទុះ​តម្រង់​ទៅ​រក​ជយភ័ណ្ឌ។ ពួក​គេ​ចាប់​ចៀម គោ និង​កូន​គោ មក​ចាក់​ក​សម្លាប់​នៅ​ផ្ទាល់​នឹង​ដី ហើយ​នាំ​គ្នា​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​។</verse>
				<verse number="33">មាន​គេ​ទូល​ព្រះបាទ​សូល​ថា៖ «ពួក​ទាហាន​បាន​ប្រព្រឹត្ត​ខុស​នឹង​ ព្រះអម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម!»។ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​ក្បត់​ ព្រះអម្ចាស់ ​ហើយ! ចូរ​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​​មក​អោយ​ខ្ញុំ​ភ្លាម»។</verse>
				<verse number="34">បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ក្នុង​ចំណោម​ទាហាន ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​អោយ​នាំ​គោ និង​ចៀម​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​លើ​ថ្ម​នេះ រួច​នាំ​គ្នា​បរិភោគ​ទៅ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ដោយ​បរិភោគ​សាច់​ដែល​មាន​សុទ្ធ​តែ​ឈាម​នេះ​ឡើយ»។ នៅ​យប់​នោះ ពួក​ទាហាន​ទាំង​អស់​បាន​នាំ​យក​គោ​របស់​ខ្លួន​មក ហើយ​ចាក់​ក​សម្លាប់​នៅ​ទី​កន្លែង​នោះ។</verse>
				<verse number="35">ព្រះបាទ​សូល​បាន​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ គឺ​ជា​អាសនៈ​ដំបូង​បង្អស់​ដែល​ស្ដេច​សង់​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="36">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​អោយ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ទូល​ស្ដេច​វិញ​ថា៖ «សូម​សំរេច​តាម​ព្រះតម្រិះ​របស់​ព្រះករុណា​ចុះ»។ ប៉ុន្តែ លោក​បូជាចារ្យ​មាន​ប្រសាសន៍​ថា៖ «យើង​គួរ​តែ​ទូល​សួរ​ព្រះជាម្ចាស់​សិន»។</verse>
				<verse number="37">ព្រះបាទ​សូល​ទូល​សួរ​ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​អាច​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រ គល់​ពួក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះជាម្ចាស់​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ឡើយ។</verse>
				<verse number="38">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សុំ​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន​អញ្ជើញ​ចូល​មក! សុំ​អស់​លោក​ពិនិត្យ​អោយ​ម៉ត់ចត់​មើល តើ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី?។</verse>
				<verse number="39">ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ជា​ព្រះសង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ថា បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​ខុស អ្នក​នោះ​នឹង​មាន​ទោស​ដល់​ជីវិត ទោះ​បី​យ៉ូណាថាន​ជា​បុត្រ​របស់​ខ្ញុំ​ក៏​ដោយ»។ នៅ​ក្នុង​ជួរ​ទ័ព​ទាំង​មូល គ្មាន​នរណា​ម្នាក់​ឆ្លើយ​តប​ទេ។</verse>
				<verse number="40">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ម្ខាង​ទៅ ចំណែក​យ៉ូណាថាន ជា​បុត្រ​ខ្ញុំ និង​ខ្ញុំ ឈរ​នៅ​ម្ខាង»។ ពួក​ទាហាន​ទូល​ថា៖ «សូម​សំរេច​តាម​ព្រះតម្រិះ​របស់​ព្រះករុណា​ចុះ»។</verse>
				<verse number="41">ព្រះបាទ​សូល​ទូល​ ព្រះអម្ចាស់ ​ថា៖ «ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​សំដែង​អោយ​យើង​ខ្ញុំ​ស្គាល់​ការ​ពិត​ផង!»។ ពេល​នោះ គេ​ផ្សង​ចំ​លើ​សម្ដេច​យ៉ូណាថាន និង​ព្រះបាទ​សូល។ ដូច្នេះ ពួក​ទាហាន​ក៏​រួច​ខ្លួន។</verse>
				<verse number="42">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៀត​ថា៖ «ចូរ​ផ្សង​រវាង​ខ្ញុំ និង​បុត្រ​ខ្ញុំ​មើល៍» នោះ​ក៏​ចំ​លើ​សម្ដេច​យ៉ូណាថាន។</verse>
				<verse number="43">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណាថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណាថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។</verse>
				<verse number="44">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «យ៉ូណាថាន​អើយ​បុត្រ​ត្រូវ​តែ​ស្លាប់? បើ​មិន​ដូច្នោះ​ទេ សូម​ព្រះជាម្ចាស់​ដាក់​ទោស​បិតា​យ៉ាង​ធ្ងន់​ទៅ!»។</verse>
				<verse number="45">ពួក​ទាហាន​ទូល​ព្រះបាទ​សូល​ថា៖ «សម្ដេច​យ៉ូណាថាន​មិន​ត្រូវ​សុគត​ឡើយ! ដ្បិត​សម្ដេច​ទេ​តើ​ដែល​ដណ្ដើម​បាន​ជ័យជំនះ​ដ៏​ធំធេង​នេះ​អោយ​ប្រជាជាតិ​អ៊ីស្រាអែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា យើង​ខ្ញុំ​មិន​ព្រម​អោយ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សិរសា​របស់​សម្ដេច​ឡើយ ដ្បិត​ព្រះជាម្ចាស់​បាន​ជួយ​សម្ដេច​អោយ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្ដេច​យ៉ូណាថាន​អោយ​រួច​ពី​ស្លាប់។</verse>
				<verse number="46">បន្ទាប់​មក ព្រះបាទ​សូល​ឈប់​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​នោះ​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ។</verse>
				<verse number="47">ក្រោយ​ពេល​ព្រះបាទ​សូល​ឡើង​គ្រង​រាជ្យ​លើ​អាណាចក្រ​អ៊ីស្រាអែល​ហើយ ស្ដេច​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ គឺ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​អេដុម ពួក​ស្ដេច​នៅ​សូបា និង​ជន​ជាតិ​ភីលីស្ទីន។ នៅ​គ្រប់​សមរភូមិ ស្ដេច​តែងតែ​ទទួល​ជ័យជំនះ​លើ​ពួក​គេ​ជានិច្ច។</verse>
				<verse number="48">ព្រះបាទ​សូល​ធ្វើ​សង្គ្រាម​ដោយ​ទឹក​ចិត្ត​អង់អាច ទ្រង់​បាន​វាយ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក ហើយ​រំដោះ​អ៊ីស្រាអែល អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​បាន​ឈ្លានពាន​ស្រុក​គេ។</verse>
				<verse number="49">បុត្រា​របស់​ព្រះបាទ​សូល​មាន​យ៉ូណាថាន យីសវី និង​ម៉ាល់គីស៊ូអា។ រីឯ​បុត្រី​ទាំង​ពីរ​របស់​ព្រះបាទ​សូល គឺ​ម្រ៉ាប ជា​បុត្រី​ច្បង និង​មិកាល់ ជា​បុត្រី​ពៅ។</verse>
				<verse number="50">ព្រះជាយា​របស់​ព្រះបាទ​សូល​ព្រះនាម​អហ៊ីណោម ត្រូវ​ជា​កូន​ស្រី​របស់​លោក​អហ៊ីម៉ាស់។ មេទ័ព​របស់​ស្ដេច​ឈ្មោះ​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះបាទ​សូល។</verse>
				<verse number="51">លោក​គីស​ជា​ឪពុក​របស់​ព្រះបាទ​សូល លោក​នែរ​ជា​ឪពុក​របស់​លោក​អប៊ីនើរ លោក​ទាំង​ពីរ​ត្រូវ​ជា​កូន​របស់​លោក​អបៀល។</verse>
				<verse number="52">ក្នុង​មួយ​ជីវិត ព្រះបាទ​សូល​ធ្វើ​សង្គ្រាម​យ៉ាង​សាហាវ​ទល់​នឹង​ពួក​ភីលីស្ទីន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​សូល​តែងតែ​សង្កេត​រក​មើល​ជន​ណា​ដែល​មាន​កម្លាំង​ខ្លាំងក្លា និង​ទឹក​ចិត្ត​អង់អាច ដើម្បី​យក​មក​ធ្វើ​ជា​ពល​ទ័ព​របស់​ស្ដេច។</verse>
			</chapter>
			<chapter number="15">
				<verse number="1">លោក​សាំយូអែល​ទូល​ព្រះបាទ​សូល​ថា៖ « ព្រះអម្ចាស់ ​បាន​ចាត់​ទូលបង្គំ​អោយ​មក​ចាក់​ប្រេង​អភិសេក​ព្រះករុណា ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះករុណា​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល។</verse>
				<verse number="2">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន​ជាតិ​អាម៉ាឡេក ដែល​បាន​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល គឺ​រារាំង​ផ្លូវ​ជន​ជាតិ​អ៊ីស្រាអែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="3">ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន​ជាតិ​អាម៉ាឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។</verse>
				<verse number="4">ព្រះបាទ​សូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​ថេលែម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុលសម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។</verse>
				<verse number="5">កាល​ព្រះបាទ​សូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន​ជាតិ​អាម៉ាឡេក ទ្រង់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។</verse>
				<verse number="6">បន្ទាប់​មក ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​ជន​ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ាឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន​ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន​ជាតិ​អាម៉ាឡេក។</verse>
				<verse number="7">ព្រះបាទ​សូល​វាយ​ពួក​អាម៉ាឡេក ចាប់​ពី​ហាវីឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។</verse>
				<verse number="8">ស្ដេច​ចាប់​បាន​ព្រះបាទ​អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ាឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជាជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់</verse>
				<verse number="9">តែ​ព្រះបាទ​សូល និង​កងទ័ព​បាន​ទុក​ជីវិត​អោយ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។</verse>
				<verse number="10">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សាំយូអែល​ថា</verse>
				<verse number="11">«យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែងតាំង​សូល ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូអែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូលអង្វរ​ ព្រះអម្ចាស់ ​ពេញ​មួយ​យប់។</verse>
				<verse number="12">លោក​សាំយូអែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះបាទ​សូល តែ​គេ​ជំរាប​លោក​ថា ព្រះបាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្ដូប​មួយ​សំរាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីលកាល់។</verse>
				<verse number="13">កាល​លោក​សាំយូអែល​ជួប​ព្រះបាទ​សូល​ហើយ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ​ហើយ»។</verse>
				<verse number="14">លោក​សាំយូអែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សំរែក​ចៀម និង​គោ​ដូច្នេះ?»។</verse>
				<verse number="15">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ាឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ​អស់​ហើយ»។</verse>
				<verse number="16">លោក​សាំយូអែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់មិញ»។ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។</verse>
				<verse number="17">លោក​សាំយូអែល​ទូល​ថា៖ «ទោះ​បី​ព្រះករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់ទាប​ក្ដី ក៏​ព្រះករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ ដ្បិត​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ព្រះករុណា ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ។</verse>
				<verse number="18">ព្រះអម្ចាស់ ​ចាត់​ព្រះករុណា​អោយ​ទៅ​ច្បាំង ដោយ​មាន​ព្រះបន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន​ជាតិ​អាម៉ាឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​អោយ​វិនាស​សាប​សូន្យ​ទៅ”។</verse>
				<verse number="19">ហេតុ​អ្វី​បាន​ជា​ព្រះករុណា​មិន​គោរព​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះករុណា​យក​ជយភ័ណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ទៀត​ដូច្នេះ?»។</verse>
				<verse number="20">ព្រះបាទ​សូល​មាន​រាជឱង្ការ​តប​ទៅ​លោក​សាំយូអែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ ព្រះអម្ចាស់ ​ចាត់​អោយ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ាឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន​ជាតិ​អាម៉ាឡេក​ទាំង​អស់​ថ្វាយ​ព្រះអង្គ​ដែរ។</verse>
				<verse number="21">ពួក​ពល​ទាហាន​រើស​យក​ជយភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញបូជា​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីលកាល់»។</verse>
				<verse number="22">លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «តើ​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញបូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។</verse>
				<verse number="23">រីឯ​ការ​បះបោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹងរូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែងក្លាយ​ដែរ។ ព្រះករុណា​បោះ​បង់​ចោល​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះករុណា​លែង​អោយ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។</verse>
				<verse number="24">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​លោក​សាំយូអែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។</verse>
				<verse number="25">ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់ទោស​អោយ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​អោយ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ »។</verse>
				<verse number="26">លោក​សាំយូអែល​ទូល​តប​ព្រះបាទ​សូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះករុណា​វិញ​ទេ ដ្បិត​ព្រះករុណា​បាន​បោះ​បង់​ចោល​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ព្រះអម្ចាស់ ​ក៏​បោះ​បង់​ចោល​ព្រះករុណា លែង​អោយ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ដែរ»។</verse>
				<verse number="27">កាល​លោក​សាំយូអែល​បែរ​ខ្នង​ចេញ​ទៅ ព្រះបាទ​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​អោយ​រហែក។</verse>
				<verse number="28">លោក​សាំយូអែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះអម្ចាស់ ​ដក​ហូត​រាជ​ចេញ​ពី​ព្រះករុណា លែង​អោយ​គ្រង​រាជ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​អោយ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះករុណា។</verse>
				<verse number="29">ព្រះអម្ចាស់ ដែល​ជា​សិរីរុងរឿង​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សំដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។</verse>
				<verse number="30">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​អោយ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ប្រជាជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រាអែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក»។</verse>
				<verse number="31">លោក​សាំយូអែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះបាទ​សូល ហើយ​ព្រះបាទ​សូល​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ។</verse>
				<verse number="32">លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ាឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាំយូអែល ដោយ​ទឹក​មុខ​ស្រស់បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។</verse>
				<verse number="33">លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​អោយ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាំយូអែល​ប្រហារ​ជីវិត​ស្ដេច​អកាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​គីលកាល់។</verse>
				<verse number="34">លោក​សាំយូអែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះបាទ​សូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបៀរ​ដែរ។</verse>
				<verse number="35">លោក​សាំយូអែល​លែង​ទៅ​ជួប​ព្រះបាទ​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាំយូអែល​យំ​សោក​ស្ដាយ​ព្រះបាទ​សូល ដ្បិត​ ព្រះអម្ចាស់ ​ខក​ព្រះហឫទ័យ ដោយ​បាន​តែងតាំង​ព្រះបាទ​សូល អោយ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សាំយូអែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​អោយ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​អោយ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​អោយ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​អោយ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។</verse>
				<verse number="2">លោក​សាំយូអែល​ទូល​ថា៖ «តើ​អោយ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះបាទ​សូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ចូរ​អញ្ជើញ​លោក​អ៊ីសាយ​អោយ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​អោយ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។</verse>
				<verse number="4">លោក​សាំយូអែល​ធ្វើ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម។ អស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។</verse>
				<verse number="5">លោក​សាំយូអែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញបូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូអែល​ក៏​ធ្វើ​ពិធី​ជំរះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​អោយ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​អោយ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញបូជា​ដែរ។</verse>
				<verse number="6">កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូអែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស»។</verse>
				<verse number="7">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះអម្ចាស់ ​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះអម្ចាស់ ​ទត​មើល​ចិត្ត​គំនិត​វិញ»។</verse>
				<verse number="8">លោក​អ៊ីសាយ​ហៅ​អប៊ីណាដាប់​អោយ​ដើរ​នៅ​មុខ​លោក​សាំយូអែល លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​ក៏​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។</verse>
				<verse number="9">លោក​អ៊ីសាយ​អោយ​សាម៉ា​ដើរ​នៅ​មុខ​លោក​សាំយូអែល។ លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​ក៏​មិន​ជ្រើស​រើស​អ្នក​នេះ​ដែរ»។</verse>
				<verse number="10">លោក​អ៊ីសាយ​អោយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​ដើរ​នៅ​មុខ​លោក​សាំយូអែល តែ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​នេះ ព្រះអម្ចាស់ ​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ឡើយ</verse>
				<verse number="11">តើ​លោក​គ្មាន​កូន​ណា​ផ្សេង​ទេ​ឬ?»។ លោក​អ៊ីសាយ​ឆ្លើយ​ថា៖ «បាទ! នៅ​សល់​កូន​ពៅ​ម្នាក់​ទៀត ដែល​កំពុង​តែ​ឃ្វាល​ចៀម»។ លោក​សាំយូអែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អ៊ីសាយ​ថា៖ «ចូរ​អោយ​គេ​ទៅ​ហៅ​វា​មក បើ​វា​មិន​ទាន់​មក​ដល់​ទេ យើង​នឹង​មិន​បរិភោគ​ឡើយ»។</verse>
				<verse number="12">លោក​អ៊ីសាយ​ចាត់​គេ​អោយ​ទៅ​ហៅ​កូន​នោះ​មក។ កូន​នោះ​មាន​ថ្ពាល់​ក្រហម មាន​ភ្នែក​ភ្លឺ​ថ្លា និង​មាន​ទឹក​មុខ​ស្រស់​ល្អ​គួរ​ជា​ទី​ពេញ​ចិត្ត។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «គឺ​ម្នាក់​នេះ​ហើយ! ចូរ​ចាក់​ប្រេង​អភិសេក​គេ​ចុះ!»។</verse>
				<verse number="13">លោក​សាំយូអែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះវិញ្ញាណ​របស់ ព្រះអម្ចាស់ ​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូអែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។</verse>
				<verse number="14">ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​បាន​ចាក​ចេញ​ពី​ព្រះបាទ​សូល ហើយ​មាន​វិញ្ញាណ​អាក្រក់​មួយ​មក​ពី ព្រះអម្ចាស់ ធ្វើ​អោយ​ស្ដេច​វិលវល់​ស្មារតី។</verse>
				<verse number="15">ពួក​មន្ត្រី​របស់​ព្រះបាទ​សូល​ទូល​ស្ដេច​ថា៖ «មាន​វិញ្ញាណ​អាក្រក់​មក​ពី​ព្រះជាម្ចាស់ បណ្ដាល​អោយ​ព្រះករុណា​វិលវល់​ស្មារតី​ដូច្នេះ។</verse>
				<verse number="16">សូម​ព្រះករុណា​មាន​រាជឱង្ការ​មក​ចុះ យើង​ខ្ញុំ​រង់ចាំ​ធ្វើ​តាម​បញ្ជា​ជានិច្ច យើង​ខ្ញុំ​នឹង​រក​មនុស្ស​ម្នាក់ ដែល​ចេះ​ដេញ​ពិណ មក​ថ្វាយ​ព្រះករុណា។ កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះករុណា អ្នក​នោះ​នឹង​ដេញ​ពិណ ដើម្បី​អោយ​ព្រះករុណា​បាន​ធូរ​ស្រាល»។</verse>
				<verse number="17">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «ចូរ​ទៅ​រក​អ្នក​លេង​ភ្លេង​ដ៏​ចំណាន​ម្នាក់ ហើយ​នាំ​មក​ជួប​ខ្ញុំ»។</verse>
				<verse number="18">រាជ​បំរើ​ម្នាក់​ទូល​ថា៖ «ទូលបង្គំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំងក្លា ឈ្លាសវៃ​ក្នុង​ការ​និយាយ​ស្ដី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ ព្រះអម្ចាស់ ​ក៏​គង់​នៅ​ជា​មួយ​ដែរ»។</verse>
				<verse number="19">ព្រះបាទ​សូល​ចាត់​អ្នក​នាំ​សារ​ទៅ​ប្រាប់​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេហិម​ថា៖ «សូម​អោយ​ដាវីឌ ជា​កូន​ប្រុស​របស់​លោក ដែល​ជា​អ្នក​ឃ្វាល​ចៀម​នោះ មក​ជួប​យើង»។</verse>
				<verse number="20">លោក​អ៊ីសាយ​យក​លា​មួយ​មក លោក​រៀបចំ​នំបុ័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​ស្ទាវ​មួយ រួច​បញ្ជូន​ដាវីឌ​ជា​កូន​អោយ​យក​ទៅ​ថ្វាយ​ព្រះបាទ​សូល។</verse>
				<verse number="21">យុវជន​ដាវីឌ​ទៅ​ដល់ ចូល​គាល់​ព្រះបាទ​សូល ហើយ​នៅ​បំរើ​ស្ដេច។ ព្រះបាទ​សូល​ស្រឡាញ់​ដាវីឌ​ណាស់ ទ្រង់​អោយ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច។</verse>
				<verse number="22">ព្រះបាទ​សូល​ចាត់​គេ​អោយ​ទៅ​ប្រាប់​លោក​អ៊ីសាយ​ថា៖ «សូម​អោយ​ដាវីឌ​នៅ​បំរើ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​យុវជន​នេះ​ណាស់»។</verse>
				<verse number="23">កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​សង្កត់​លើ​ព្រះបាទ​សូល ដាវីឌ​ទាញ​ពិណ​យក​មក​ដេញ។ ពេល​នោះ ព្រះបាទ​សូល​បាន​ធូរ​ស្រាល និង​ស្រួល​ខ្លួន​ឡើង​វិញ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​ដែរ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កងទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេកា។</verse>
				<verse number="2">រីឯ​ព្រះបាទ​សូល និង​ទាហាន​អ៊ីស្រាអែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។</verse>
				<verse number="3">ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រាអែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កងទ័ព​ទាំង​ពីរ។</verse>
				<verse number="4">មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលីយ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។</verse>
				<verse number="5">គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវក្រោះ​មាន​ទម្ងន់​ប្រមាណ​ហាសិប​ប្រាំពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។</verse>
				<verse number="6">គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។</verse>
				<verse number="7">ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កីតម្បាញ​ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។</verse>
				<verse number="8">គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រាអែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំបាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន​ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​អោយ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។</verse>
				<verse number="9">ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បំរើ​ពួក​អញ​វិញ»។</verse>
				<verse number="10">ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រាអែល! ចូរ​អោយ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។</verse>
				<verse number="11">កាល​ព្រះបាទ​សូល និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ឮ​ពាក្យ​សំដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="12">យុវជន​ដាវីឌ​ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រាតា ដែល​រស់​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ព្រះបាទ​សូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។</verse>
				<verse number="13">កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលាប អប៊ីណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះបាទ​សូល</verse>
				<verse number="14">រីឯ​ដាវីឌ​ជា​កូន​ពៅ។ ពេល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ព្រះបាទ​សូល​អស់​ទៅ</verse>
				<verse number="15">ដាវីឌ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​អោយ​ឪពុក​នៅ​ភូមិ​បេថ្លេហិម។</verse>
				<verse number="16">កូលីយ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រាអែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែសិប​ថ្ងៃ។</verse>
				<verse number="17">ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំបុ័ង​ដប់​ដុំ​នេះ ទៅ​អោយ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។</verse>
				<verse number="18">ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សំគាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។</verse>
				<verse number="19">ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះបាទ​សូល និង​ពល​ទាហាន​អ៊ីស្រាអែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។</verse>
				<verse number="20">យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​អោយ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។</verse>
				<verse number="21">ទាហាន​អ៊ីស្រាអែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។</verse>
				<verse number="22">ដាវីឌ​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​អោយ​អ្នក​ថែរក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជំរាប​សួរ​សុខ​ទុក្ខ​បងៗ។</verse>
				<verse number="23">ពេល​ដាវីឌ​កំពុង​តែ​សំណេះសំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រាអែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។</verse>
				<verse number="24">កាល​ឃើញ​កូលីយ៉ាត​ចេញ​មក ទាហាន​អ៊ីស្រាអែល​នាំ​គ្នា​រត់​ប្រសេចប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="25">ទាហាន​អ៊ីស្រាអែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រាអែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​អោយ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រាអែល​ដែរ»។</verse>
				<verse number="26">យុវជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុបលាង​ការ​អាម៉ាស់​របស់​អ៊ីស្រាអែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ដូច្នេះ?»។</verse>
				<verse number="27">ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។</verse>
				<verse number="28">លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោស្ថាន​នោះ​អោយ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិលរប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។</verse>
				<verse number="29">យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។</verse>
				<verse number="30">ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។</verse>
				<verse number="31">កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះបាទ​សូល ហើយ​ស្ដេច​អោយ​គេ​ទៅ​ហៅ​ដាវីឌ​មក។</verse>
				<verse number="32">ដាវីឌ​ទូល​ព្រះបាទ​សូល​ថា៖ «មិន​ត្រូវ​អោយ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយសារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។</verse>
				<verse number="33">ស្ដេច​សូល​មាន​រាជឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។</verse>
				<verse number="34">ដាវីឌ​ទូល​ស្ដេច​សូល​ថា៖ «ទូលបង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូលបង្គំ ពេល​ណា​មាន​តោ ឬ​ខ្លាឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ</verse>
				<verse number="35">ទូលបង្គំ​ចេញ​ទៅ​តាម​វា​ភ្លាម ទូលបង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ទូលបង្គំ ទូលបង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។</verse>
				<verse number="36">ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លាឃ្មុំ ដែល​ទូលបង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កងទ័ព​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ»។</verse>
				<verse number="37">ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ « ព្រះអម្ចាស់ ​តែងតែ​ជួយ​ទូលបង្គំ​អោយ​រួច​ពី​ក្រញាំ​តោ និង​ខ្លាឃ្មុំ ព្រះអង្គ​មុខ​ជា​ជួយ​ទូលបង្គំ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​អ្នក»។</verse>
				<verse number="38">ព្រះបាទ​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​អោយ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវក្រោះ​អោយ​ដែរ។</verse>
				<verse number="39">ដាវីឌ​យក​ដាវ​របស់​ព្រះបាទ​សូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះបាទ​សូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូលបង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូលបង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល</verse>
				<verse number="40">ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។</verse>
				<verse number="41">រីឯ​ជន​ភីលីស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ដាវីឌ​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។</verse>
				<verse number="42">ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើលងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។</verse>
				<verse number="43">ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។</verse>
				<verse number="44">វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​អោយ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។</verse>
				<verse number="45">ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាម ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រាអែល ដែល​ឯង​បាន​បំបាក់​មុខ។</verse>
				<verse number="46">ថ្ងៃ​នេះ ព្រះអម្ចាស់ ​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ​អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​អោយ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជាជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រាអែល​មាន​ព្រះជាម្ចាស់​ជួយ​ការពារ។</verse>
				<verse number="47">សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះអម្ចាស់ ​ប្រទាន​អោយ​យើង​មាន​ជ័យជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ ព្រះអម្ចាស់ ​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។</verse>
				<verse number="48">ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។</verse>
				<verse number="49">ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។</verse>
				<verse number="50">ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយសារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។</verse>
				<verse number="51">ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កងទ័ព​ភីលីស្ទីន​ឃើញ​វីរជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។</verse>
				<verse number="52">កងទ័ព​អ៊ីស្រាអែល និង​កងទ័ព​យូដា ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលីស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ​ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាកសព​របស់​ពួក​ភីលីស្ទីន​ដេក​ដួល ហូរហែ​តាម​ផ្លូវ​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។</verse>
				<verse number="53">ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កងទ័ព​អ៊ីស្រាអែល​វិល​មក​ប្រមូល​យក​ជយភ័ណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។</verse>
				<verse number="54">ដាវីឌ​យក​ក្បាល​ជន​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូសាឡឹម ហើយ​យក​គ្រឿង​សស្រ្ដាវុធ​របស់​វា​មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។</verse>
				<verse number="55">កាល​ព្រះបាទ​សូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលីស្ទីន ទ្រង់​ក៏​សួរ​លោក​អប៊ីនើរ ជា​មេទ័ព​ថា៖ «អប៊ីនើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ីនើរ​ទូល​តប​វិញ​ថា៖ «ព្រះករុណា​ថ្លៃ​វិសេស ទូលបង្គំ​មិន​ដឹង​ទាល់​តែ​សោះ»។</verse>
				<verse number="56">ស្ដេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។</verse>
				<verse number="57">ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​អប៊ីនើរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះបាទ​សូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។</verse>
				<verse number="58">ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូលបង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បំរើ​របស់​ព្រះករុណា នៅ​ភូមិ​បេថ្លេហិម»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ពេល​ដាវីឌ​និយាយ​ជា​មួយ​ព្រះបាទ​សូល​ចប់​ហើយ សម្ដេច​យ៉ូណាថាន​ក៏​ជំពាក់​ចិត្ត​នឹង​ដាវីឌ ហើយ​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។</verse>
				<verse number="2">នៅ​ថ្ងៃ​នោះ ព្រះបាទ​សូល​ឃាត់​ដាវីឌ​អោយ​នៅ​ជា​មួយ គឺ​ទ្រង់​មិន​អោយ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។</verse>
				<verse number="3">សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ទ្រង់​ស្រឡាញ់​ដាវីឌ ដូច​ខ្លួន​ឯង។</verse>
				<verse number="4">សម្ដេច​យ៉ូណាថាន​បាន​ដោះ​អាវ​ធំ​របស់​សម្ដេច​មក​បំពាក់​អោយ​ដាវីឌ ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្ដេច អោយ​ដាវីឌ​ដែរ។</verse>
				<verse number="5">គ្រប់​សមរភូមិ​ដែល​ព្រះបាទ​សូល​ចាត់​អោយ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះបាទ​សូល​តែងតាំង​ដាវីឌ​អោយ​ធ្វើ​ជា​មេទ័ព ហើយ​ប្រជាជន​ទាំង​មូល និង​រាជ​បំរើ​របស់​ព្រះបាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។</verse>
				<verse number="6">កាល​កងទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រាអែល​ចេញ​ទៅ​ទទួល​ព្រះបាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យតន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="7">ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីករាយ​ថា៖ «ព្រះបាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។</verse>
				<verse number="8">ពាក្យ​ទាំង​នេះ​ធ្វើ​អោយ​ព្រះបាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។</verse>
				<verse number="9">ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះបាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។</verse>
				<verse number="10">លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​ចូល​ក្នុង​ព្រះបាទ​សូល បណ្ដាល​អោយ​ស្ដេច​ទៅ​ជា​វិកលចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះបាទ​សូល​កាន់​លំពែង</verse>
				<verse number="11">ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។</verse>
				<verse number="12">ព្រះបាទ​សូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ ព្រះអម្ចាស់ ​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។</verse>
				<verse number="13">ហេតុ​នេះ​ហើយ ទើប​ព្រះរាជា​អោយ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែងតាំង​លោក​ជា​មេទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កងទ័ព​ទៅ​ច្បាំង</verse>
				<verse number="14">ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ។</verse>
				<verse number="15">ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យជំនះ​ជា​ច្រើន​ដូច្នេះ ព្រះបាទ​សូល​ខ្លាច​លោក​ក្រៃលែង។</verse>
				<verse number="16">ផ្ទុយ​ទៅ​វិញ ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។</verse>
				<verse number="17">ព្រះបាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​អោយ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​អោយ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បំរើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ ព្រះអម្ចាស់ »។</verse>
				<verse number="18">លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?»។</verse>
				<verse number="19">ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ម៉្រាម នោះ​ព្រះបាទ​សូល​បែរ​ជា​លើក​នាង​ទៅ​អោយ​លោក​អទ្រីអែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។</verse>
				<verse number="20">ពេល​នោះ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះបាទ​សូល ស្ដេច​គាប់​ព្រះហឫទ័យ​ណាស់។</verse>
				<verse number="21">ព្រះបាទ​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​អោយ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​អោយ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះបាទ​សូល​ស្នើ​ជា​លើក​ទី​ពីរ​អោយ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។</verse>
				<verse number="22">ព្រះបាទ​សូល​បញ្ជា​រាជ​បំរើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះរាជា​គាប់​ព្រះហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បំរើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។</verse>
				<verse number="23">ពួក​រាជ​បំរើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូចតាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សមរម្យ​ផង!»។</verse>
				<verse number="24">ពួក​រាជ​បំរើ​នាំ​ពាក្យ​សំដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។</verse>
				<verse number="25">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្ដេច​មិន​ចង់​បាន​បណ្ដាការ​អ្វី ក្រៅ​ពី​ស្បែក​អង្គជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ​រយ ដើម្បី​សងសឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះបាទ​សូល​មាន​គោល​បំណង​ធ្វើ​អោយ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។</verse>
				<verse number="26">ពួក​រាជ​បំរើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សមរម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិសេក</verse>
				<verse number="27">លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះរាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះបាទ​សូល​ក៏​លើក​ព្រះនាង​មិកាល់ ជា​បុត្រី អោយ​ធ្វើ​ជា​ភរិយា។</verse>
				<verse number="28">ព្រះបាទ​សូល​យល់​ឃើញ​ថា ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះនាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ</verse>
				<verse number="29">ដូច្នេះ ស្ដេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។</verse>
				<verse number="30">ពួក​មេទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យជំនះ​ច្រើន​ជាង​រាជ​បំរើ​ឯ​ទៀតៗ​របស់​ព្រះបាទ​សូល ជា​ហេតុ​នាំ​អោយ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះបាទ​សូល​បាន​ប្រាប់​សម្ដេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។</verse>
				<verse number="2">សម្ដេច​យ៉ូណាថាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះបាទ​សូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។</verse>
				<verse number="3">ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចំការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​អោយ​លោក​ប្អូន​ដឹង​ដែរ»។</verse>
				<verse number="4">សម្ដេច​យ៉ូណាថាន​ទូល​ព្រះបាទ​សូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ ដ្បិត​គ្នា​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នាដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។</verse>
				<verse number="5">ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​បាន​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង​បំផុត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោសពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។</verse>
				<verse number="6">ព្រះបាទ​សូល​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​សម្ដេច​យ៉ូណាថាន ហើយ​មាន​រាជឱង្ការ​ថា៖ «បិតា​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ដាវីឌ​មិន​ត្រូវ​ស្លាប់​ឡើយ!»។</verse>
				<verse number="7">បន្ទាប់​មក សម្ដេច​យ៉ូណាថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះបាទ​សូល។ លោក​ដាវីឌ​ក៏​នៅ​បំរើ​ព្រះបាទ​សូល ដូច​ពី​មុន។</verse>
				<verse number="8">សង្គ្រាម​ចេះ​តែ​កើត​មាន ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​អោយ​ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។</verse>
				<verse number="9">ថ្ងៃ​មួយ ព្រះបាទ​សូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ ព្រះអម្ចាស់ ​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។</verse>
				<verse number="10">រំពេច​នោះ ព្រះបាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។</verse>
				<verse number="11">ព្រះបាទ​សូល​ចាត់​ទាហាន​អោយ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះនាង​មិកាល់​ជា​ភរិយា ជំរាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។</verse>
				<verse number="12">ព្រះនាង​សំរូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​អោយ​រួច​ជីវិត។</verse>
				<verse number="13">បន្ទាប់​មក ព្រះនាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​អោយ​ផង។</verse>
				<verse number="14">នៅ​ពេល​ព្រះបាទ​សូល​ចាត់​ទាហាន​អោយ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះនាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។</verse>
				<verse number="15">ព្រះបាទ​សូល​ចាត់​ទាហាន​អោយ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​អោយ​យើង​សម្លាប់​ចោល!»។</verse>
				<verse number="16">ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។</verse>
				<verse number="17">ព្រះបាទ​សូល​សួរ​ព្រះនាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​អោយ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះនាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​អោយ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។</verse>
				<verse number="18">ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាំយូអែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណាយ៉ូត​។</verse>
				<verse number="19">មាន​គេ​ទូល​ព្រះបាទ​សូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា។</verse>
				<verse number="20">ព្រះបាទ​សូល​ចាត់​ទាហាន​អោយ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាំយូអែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ ធ្វើ​អោយ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។</verse>
				<verse number="21">មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះបាទ​សូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​អោយ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះបាទ​សូល​ចាត់​ក្រុម​ទី​បី​អោយ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។</verse>
				<verse number="22">ដូច្នេះ ព្រះបាទ​សូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាំយូអែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា»។</verse>
				<verse number="23">ស្ដេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​យាង​រហូត​ដល់​ណាយ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។</verse>
				<verse number="24">ស្ដេច​ដោះ​ព្រះភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូអែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះបាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណាថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។</verse>
				<verse number="2">សម្ដេច​យ៉ូណាថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​អោយ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី ដោយ​ឥត​ប្រាប់​អោយ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្ដី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ទ្រង់​មុខ​ជា​ប្រាប់​អោយ​ខ្ញុំ​ដឹង​មិន​ខាន ទ្រង់​មិន​លាក់​ទេ»។</verse>
				<verse number="3">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​អោយ​យ៉ូណាថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាម​ប៉ុណ្ណោះ»។</verse>
				<verse number="4">សម្ដេច​យ៉ូណាថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។</verse>
				<verse number="5">លោក​ដាវីឌ​តប​ទៅ​សម្ដេច​យ៉ូណាថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ​ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​អោយ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។</verse>
				<verse number="6">បិតា​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្ដេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូលបង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញបូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។</verse>
				<verse number="7">ប្រសិន​បើ​ស្ដេច​មាន​រាជឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខសាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្ដេច​បាន​សំរេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។</verse>
				<verse number="8">ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ ព្រះអម្ចាស់ ។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។</verse>
				<verse number="9">សម្ដេច​យ៉ូណាថាន​ពោល​ឡើង​ថា៖ «កុំ​មាន​គំនិត​ដូច្នេះ​ឡើយ! ប្រសិន​បើ​ខ្ញុំ​ដឹង​ច្បាស់​ថា បិតា​របស់​ខ្ញុំ​សំរេច​ព្រះហឫទ័យ​ធ្វើ​បាប​ប្អូន នោះ​ខ្ញុំ​មុខ​ជា​ប្រាប់​ប្អូន​មិន​ខាន»។</verse>
				<verse number="10">លោក​ដាវីឌ​សួរ​ថា៖ «ប្រសិន​បើ​បិតា​របស់​បង​ឆ្លើយ​មក​បង​វិញ​ទាំង​ខ្ញាល់​នោះ តើ​បាន​នរណា​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ?»។</verse>
				<verse number="11">សម្ដេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «មក៍ យើង​ចេញ​ទៅ​វាល​ស្រែ!»។ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ​វាល​ស្រែ​ជា​មួយ​គ្នា។</verse>
				<verse number="12">សម្ដេច​យ៉ូណាថាន​ពោល​មក​កាន់​លោក​ដាវីឌ​ថា៖ «ខ្ញុំ​សូម​សន្យា​ក្នុង​នាម​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថា ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ពេល​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទង់​មើល​ព្រះហឫទ័យ​បិតា​របស់​ខ្ញុំ។ ប្រសិន​បើ​ទ្រង់​មាន​បំណង​ល្អ​ចំពោះ​ប្អូន ហើយ​បើ​ខ្ញុំ​មិន​ចាត់​គេ​អោយ​នាំ​ដំណឹង​មក​ប្រាប់​ប្អូន​ទេ​នោះ</verse>
				<verse number="13">សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​ខ្ញុំ​ចុះ។ ប្រសិន​បើ​បិតា​ខ្ញុំ​មាន​បំណង​ធ្វើ​បាប​ប្អូន ខ្ញុំ​ក៏​ជូន​ដំណឹង​អោយ​ប្អូន​ដឹង​ដែរ។ ខ្ញុំ​នឹង​អោយ​ប្អូន​ចាក​ចេញ​ទៅ​ដោយ​សុខសាន្ត។ សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​ប្អូន ដូច​ព្រះអង្គ​គង់​ជា​មួយ​បិតា​ខ្ញុំ​កាល​ពី​មុន​ដែរ។</verse>
				<verse number="14">ពេល​ក្រោយ ប្រសិន​បើ​ខ្ញុំ​នៅ​មាន​ជីវិត សូម​ប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​ស្មោះស្ម័គ្រ​មក​ពី​ ព្រះអម្ចាស់ ដើម្បី​កុំ​អោយ​ខ្ញុំ​បាត់​បង់​ជីវិត​ឡើយ។</verse>
				<verse number="15">ទោះ​បី​ ព្រះអម្ចាស់ ​ផ្ដាច់​ជីវិត​ខ្មាំង​សត្រូវ​របស់​ប្អូន​ម្ដង​មួយៗ​អស់​ពី​ផែនដី​ក៏​ដោយ សូម​ប្អូន​នៅ​តែ​សំដែង​ចិត្ត​ស្មោះស្ម័គ្រ​នេះ​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ រហូត​ត​ទៅ»។</verse>
				<verse number="16">ដូច្នេះ សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក​ដាវីឌ និង​កូន​ចៅ​របស់​លោក ដោយ​ពោល​ថា៖ «បើ​លោក​ដាវីឌ​មិន​គោរព​សម្ពន្ធមេត្រី​នេះ​ទេ សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​លោក តាម​រយៈ​ខ្មាំង​សត្រូវ!»។</verse>
				<verse number="17">សម្ដេច​យ៉ូណាថាន​បាន​សុំ​អោយ​លោក​ដាវីឌ​ស្បថ​សា​ជា​ថ្មី ក្នុង​នាម​នៃ​សេចក្ដី​ស្រឡាញ់​ដែល​សម្ដេច​មាន​ចំពោះ​រូប​លោក ដ្បិត​សម្ដេច​យ៉ូណាថាន​ស្រឡាញ់​លោក​ដាវីឌ ដូច​ស្រឡាញ់​ខ្លួន​ឯង។</verse>
				<verse number="18">សម្ដេច​យ៉ូណាថាន​បញ្ជាក់​បន្ថែម​ថា៖ «ស្អែក នៅ​ពេល​បុណ្យ​ដើម​ខែ គេ​នឹង​សង្កេត​ឃើញ​ថា​បាត់​រូប​ប្អូន ព្រោះ​កៅអី​របស់​ប្អូន​នៅ​ទំនេរ។</verse>
				<verse number="19">ខាន​ស្អែក ប្អូន​ត្រូវ​ចុះ​ទៅ​កន្លែង​ដែល​ប្អូន​បាន​លាក់​ខ្លួន​កាល​ពី​ថ្ងៃ​មុន​នោះ គឺ​ប្អូន​ត្រូវ​ទៅ​ពួន​នៅ​ក្បែរ​ផ្ទាំង​ថ្ម​អេសែល។</verse>
				<verse number="20">ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​រក​ថ្ម​នោះ គឺ​ខ្ញុំ​បាញ់​តម្រង់​ឆ្ពោះ​ទៅ​រក​ទិសដៅ​មួយ។</verse>
				<verse number="21">បន្ទាប់​មក ខ្ញុំ​ប្រើ​ក្មេង​បំរើ​ខ្ញុំ​អោយ​ទៅ​រើស។ បើ​ខ្ញុំ​ស្រែក​ថា “មើល​ហ្ន៎! ព្រួញ​នៅ​មិន​ឆ្ងាយ​ទេ ចូរ​ទៅ​រើស​មក” នោះ​បាន​សេចក្ដី​ថា ប្អូន​អាច​វិល​មក​វិញ​ដោយ​សុខសាន្ត! ខ្ញុំ​សុំ​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា គ្មាន​បញ្ហា​អ្វី​ទេ!</verse>
				<verse number="22">ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​ទៅ​ក្មេង​បំរើ​នោះ​ថា “ព្រួញ​នៅ​ឆ្ងាយ​ឯ​នាយ” នោះ​ចូរ​ប្អូន​ទៅ​ចុះ ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​អោយ​ប្អូន​ចាក​ចេញ​ទៅ​ហើយ។</verse>
				<verse number="23">ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​រហូត​ត​ទៅ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា»។</verse>
				<verse number="24">លោក​ដាវីឌ​ក៏​ចេញ​ទៅ​ពួន​នៅ​ឯ​វាល​ស្រែ។ លុះ​ដល់​ពេល​បុណ្យ​ដើម​ខែ ព្រះបាទ​សូល​គង់​សោយ​ព្រះស្ងោយ​ក្នុង​ពិធី​ជប់លៀង។</verse>
				<verse number="25">ស្ដេច​គង់​នៅ​ជិត​ជញ្ជាំង​ដូច​សព្វ​មួយ​ដង សម្ដេច​យ៉ូណាថាន​គង់​នៅ​ទល់​មុខ លោក​អប៊ីនើរ​អង្គុយ​នៅ​ក្បែរ​ស្ដេច តែ​កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ។</verse>
				<verse number="26">នៅ​ថ្ងៃ​នោះ ព្រះបាទ​សូល​មិន​សួរ​នាំ​អ្វី​ឡើយ ដោយ​ស្ដេច​នឹក​ស្មាន​ថា មាន​ហេតុ​អ្វី​មួយ​កើត​ឡើង​ចំពោះ​លោក​ដាវីឌ ធ្វើ​អោយ​លោក​ក្លាយ​ទៅ​មិន​បរិសុទ្ធ គឺ​លោក​ពិត​ជា​មិន​បរិសុទ្ធ​មែន​។</verse>
				<verse number="27">នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះបាទ​សូល​សួរ​សម្ដេច​យ៉ូណាថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់លៀង ទាំង​ម្សិលមិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។</verse>
				<verse number="28">សម្ដេច​យ៉ូណាថាន​ទូល​ថា៖ «ដាវីឌ​បាន​ទទូច​អង្វរ​សូម​អនុញ្ញាត​ពី​ទូលបង្គំ​ទៅ​ឯ​បេថ្លេហិម</verse>
				<verse number="29">ដោយ​ប្រាប់​ថា “សូម​អនុញ្ញាត​អោយ​ខ្ញុំ​ចេញ​ទៅ ដ្បិត​អំបូរ​របស់​យើង​ខ្ញុំ​ត្រូវ​ថ្វាយ​យញ្ញបូជា នៅ​ទី​នោះ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ផ្ដាំ​អោយ​ខ្ញុំ​ទៅ​ចូល​រួម។ បើ​សម្ដេច​យល់​អធ្យាស្រ័យ​ដល់​ខ្ញុំ សូម​អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​ជួបជុំ​បង​ប្អូន​ផង”។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​របស់​បិតា»។</verse>
				<verse number="30">ព្រះបាទ​សូល​ខ្ញាល់​នឹង​សម្ដេច​យ៉ូណាថាន​យ៉ាង​ខ្លាំង ស្ដេច​ស្រែក​ជេរ​ថា៖ «អា​កូន​ឥត​ពូជ ឥត​អំបូរ! អញ​ដឹង​ថា ឯង​កាន់​ជើង​កូន​របស់​លោក​អ៊ីសាយ។ ឯង​មុខ​ជា​ត្រូវ​អាម៉ាស់ ទាំង​កូន​ទាំង​ម្ដាយ​មិន​ខាន!</verse>
				<verse number="31">តោង​ដឹង​ថា ដរាប​ណា​កូន​លោក​អ៊ីសាយ​នៅ​មាន​ជីវិត​លើ​ផែនដី នោះ​ឯង​ច្បាស់​ជា​មិន​អាច​ឡើង​សោយ​រាជ្យ​ឡើយ។ ដូច្នេះ ចូរ​ចាត់​គេ​អោយ​ទៅ​ចាប់​វា​នាំ​មក​អោយ​អញ​នៅ​ទី​នេះ ដ្បិត​វា​ត្រូវ​តែ​ស្លាប់»។</verse>
				<verse number="32">សម្ដេច​យ៉ូណាថាន​ទូល​ព្រះបាទ​សូល ជា​បិតា​ថា៖ «ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ស្លាប់ តើ​គេ​បាន​ធ្វើ​អ្វី?»។</verse>
				<verse number="33">ព្រះបាទ​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្ដេច​យ៉ូណាថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្ដេច​យ៉ូណាថាន​ជ្រាប​ថា បិតា​ពិត​ជា​បាន​សំរេច​ព្រះហឫទ័យ​សម្លាប់​លោក​ដាវីឌ។</verse>
				<verse number="34">សម្ដេច​ក្រោក​ចេញ​ពី​តុ ដោយ​ខ្ញាល់​យ៉ាង​ខ្លាំង ហើយ​មិន​ខ្ចី​សោយ​អាហារ​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ​នោះ​ឡើយ ព្រោះ​សម្ដេច​ព្រួយ​បារម្ភ​អំពី​លោក​ដាវីឌ ដែល​បិតា​បាន​ជេរ​ប្រមាថ។</verse>
				<verse number="35">ព្រឹក​ឡើង សម្ដេច​យ៉ូណាថាន​ចេញ​ទៅ​វាល​ស្រែ ឆ្ពោះ​ទៅ​កន្លែង​ដែល​លោក​បាន​ណាត់​ជា​មួយ​លោក​ដាវីឌ។ សម្ដេច​នាំ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="36">សម្ដេច​ប្រាប់​វា​ថា៖ «ចូរ​រត់​ទៅ​រើស​ព្រួញ​ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ»។ ក្មេង​នោះ​ក៏​រត់​ទៅ​មុខ ហើយ​សម្ដេច​យ៉ូណាថាន​បាញ់​ព្រួញ​រំលង​អោយ​ឆ្ងាយ​ពី​វា។</verse>
				<verse number="37">ពេល​ក្មេង​នោះ​រត់​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ សម្ដេច​យ៉ូណាថាន​ស្រែក​ឡើង​ថា៖ «ព្រួញ​ធ្លាក់​នៅ​ឆ្ងាយ​ពី​ឯង​មែន​ទេ!</verse>
				<verse number="38">ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។</verse>
				<verse number="39">វា​ពុំ​ដឹង​អ្វី​ទាំង​អស់ គឺ​មាន​តែ​សម្ដេច​យ៉ូណាថាន និង​លោក​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​រឿង​នេះ។</verse>
				<verse number="40">សម្ដេច​យ៉ូណាថាន​ប្រគល់​ធ្នូ និង​ព្រួញ​អោយ​ក្មេង​បំរើ ហើយ​ប្រាប់​វា​អោយ​យក​ទៅ​ទីក្រុង​វិញ។</verse>
				<verse number="41">ពេល​ក្មេង​នោះ​ចេញ​ផុត​ទៅ លោក​ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ខាង​ត្បូង​ផ្ទាំង​ថ្ម ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ថ្វាយបង្គំ​សម្ដេច​យ៉ូណាថាន​បី​ដង។ លោក​ទាំង​ពីរ​ឱប​គ្នា ហើយ​មិត្ត​សម្លាញ់​ទាំង​ពីរ​នាក់​នាំ​គ្នា​យំ​យ៉ាង​ខ្លាំង ជា​ពិសេស​លោក​ដាវីឌ។</verse>
				<verse number="42">បន្ទាប់​មក សម្ដេច​យ៉ូណាថាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «សូម​ទៅ​អោយ​បាន​សុខសាន្ត​ចុះ! ដ្បិត​យើង​បាន​ស្បថ​ជា​មួយ​គ្នា​ក្នុង​នាម​ ព្រះអម្ចាស់ ​ថា “សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​អំពី​មិត្តភាព​រវាង​ខ្ញុំ និង​ប្អូន ព្រម​ទាំង​កូន​ចៅ​ខ្ញុំ និង​កូន​ចៅ​ប្អូន​រហូត​ត​ទៅ”»។ លោក​ដាវីឌ​ប្រញាប់ប្រញាល់​ចាក​ចេញ​ទៅ ហើយ​សម្ដេច​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ដែរ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">លោក​ដាវីឌ​ទៅ​រក​លោក​បូជាចារ្យ*​អហ៊ីម៉ាឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ីម៉ាឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។</verse>
				<verse number="2">លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជាចារ្យ​អហ៊ីម៉ាឡេក​ថា៖ «ព្រះករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​អោយ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​អោយ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។</verse>
				<verse number="3">ឥឡូវ​នេះ តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្ដល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​អោយ​ខ្ញុំ​ផង»។</verse>
				<verse number="4">លោក​បូជាចារ្យ​តប​ទៅ​លោក​ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​ទេ មាន​តែ​នំបុ័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។</verse>
				<verse number="5">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជាចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​អោយ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ​​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយសារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។</verse>
				<verse number="6">ពេល​នោះ លោក​បូជាចារ្យ​ប្រគល់​នំបុ័ង ដែល​គេ​តាំង​ថ្វាយ​ព្រះអម្ចាស់ ជូន​លោក​ដាវីឌ ដ្បិត​គ្មាន​នំបុ័ង​ណា​ផ្សេង​ក្រៅ​ពី​នំបុ័ង​នេះ​ឡើយ។ គេ​បាន​ដក​នំបុ័ង​នេះ​ចេញ​ពី​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ នៅ​ថ្ងៃ​ដែល​ដាក់​នំបុ័ង​ថ្មី​ជំនួស​។</verse>
				<verse number="7">ថ្ងៃ​នោះ រាជ​បំរើ​ម្នាក់​របស់​ព្រះបាទ​សូល​ស្ថិត​នៅ​ក្នុង​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ខាង​សាសនា គឺ​គាត់​ឈ្មោះ​ដូអេក ជា​ជន​ជាតិ​អេដុម ដែល​ទទួល​ខុស​ត្រូវ​លើ​ពួក​គង្វាល​របស់​ស្ដេច។</verse>
				<verse number="8">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជាចារ្យ​អហ៊ីម៉ាឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ព្រះរាជា​ចាត់​អោយ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។</verse>
				<verse number="9">លោក​បូជាចារ្យ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​ដាវ​របស់​កូលីយ៉ាត ជា​ជន​ជាតិ​ភីលីស្ទីន ដែល​លោក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។ ដាវ​នោះ​រុំ​ដោយ​សំពត់ នៅ​ខាង​ក្រោយ​អាវ​អេផូដ*។ ប្រសិន​បើ​លោក​ចង់​បាន សូម​អញ្ជើញ​យក​ទៅ​ចុះ ព្រោះ​នៅ​ទី​នេះ គ្មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «សូម​ប្រគល់​ដាវ​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ទេ»។</verse>
				<verse number="10">នៅ​ថ្ងៃ​ដដែល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន​ចេញ​ពី​ព្រះបាទ​សូល ហើយ​ទៅ​ជួប​ព្រះបាទ​អគីស នៅ​ក្រុង​កាថ។</verse>
				<verse number="11">ពួក​រាជ​បំរើ​របស់​ព្រះបាទ​អគីស​ទូល​ស្ដេច​ថា៖ «អ្នក​នេះ​គឺ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ​តើ! អ្នក​នេះ​ហើយ​ដែល​ពួក​ស្ត្រីៗ​នាំ​គ្នា​រាំ និង​ច្រៀង​សរសើរ​ថា: ព្រះបាទ​សូល​ប្រហារ​សត្រូវ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។</verse>
				<verse number="12">ពាក្យ​ទាំង​នេះ​បាន​ធ្វើ​អោយ​លោក​ដាវីឌ​រន្ធត់​ចិត្ត ហើយ​ខ្លាច​ព្រះបាទ​អគីស ជា​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។</verse>
				<verse number="13">លោក​ធ្វើ​ជា​វិកលចរិត​នៅ​ចំពោះ​មុខ​ជន​ជាតិ​ភីលីស្ទីន។ ពេល​ពួក​គេ​ចាប់​លោក លោក​សំដែង​អាការៈ​លេលា ដោយ​លើក​ដៃ​គូសវាស​ជា​សញ្ញា​នៅ​តាម​សន្លឹក​ទ្វារ ព្រម​ទាំង​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា​ទៀត​ផង។</verse>
				<verse number="14">ព្រះបាទ​អគីស​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​រាជ​បំរើ​ថា៖ «អស់​លោក​បាន​ឃើញ​ច្បាស់​ថា មនុស្ស​នេះ​ឡប់សតិ​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​នាំ​គេ​មក​ជួប​យើង​ដូច្នេះ?</verse>
				<verse number="15">តើ​យើង​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​អស់​លោក​នាំ​ជន​នេះ​មក​អោយ​សំដែង​ភាព​វិកល​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ? ជន​នេះ​មិន​គួរ​ចូល​មក​ក្នុង​ដំណាក់​យើង​ទេ!»។</verse>
			</chapter>
			<chapter number="22">
				<verse number="1">លោក​ដាវីឌ​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូឡាំ។ កាល​បង​ប្អូន និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​លោក។</verse>
				<verse number="2">ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​បញ្ហា​ផ្សេងៗ អ្នក​ជំពាក់​បំណុល​គេ ព្រម​ទាំង​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្ដេច បាន​ប្រមូល​គ្នា​មក​នៅ​ជា​មួយ​លោក មាន​ទាំង​អស់​ប្រមាណ​បួន​រយ​នាក់ ហើយ​លោក​ក៏​ឡើង​ធ្វើ​ជា​មេ។</verse>
				<verse number="3">បន្ទាប់​មក លោក​ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីសប៉ា នៅ​ស្រុក​ម៉ូអាប់។ លោក​ទូល​ស្ដេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​អោយ​ឪពុក​ម្ដាយ​របស់​ទូលបង្គំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះករុណា រហូត​ដល់​ពេល​ទូលបង្គំ​ដឹង​ថា ព្រះជាម្ចាស់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ទូលបង្គំ»។</verse>
				<verse number="4">លោក​ដាវីឌ​បាន​នាំ​ឪពុកម្ដាយ​ចូល​គាល់​ស្ដេច​ម៉ូអាប់ ហើយ​គាត់​ទាំង​ពីរ​ក៏​ស្នាក់​នៅ​ជា​មួយ​ស្ដេច ក្នុង​អំឡុង​ពេល​លោក​ដាវីឌ​លាក់​ខ្លួន។</verse>
				<verse number="5">ថ្ងៃ​មួយ ព្យាការី​កាដ​មក​ជំរាប​លោក​ដាវីឌ​ថា៖ «សូម​កុំ​លាក់​ខ្លួន​នៅ​ទី​នេះ​ឡើយ សូម​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ទៅ»។ ដូច្នេះ លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រៃ​ហារេក។</verse>
				<verse number="6">ព្រះបាទ​សូល​ជ្រាប​ថា មាន​គេ​ឃើញ​លោក​ដាវីឌ និង​បក្ស​ពួក។ ពេល​នោះ ស្ដេច​កំពុង​គង់​នៅ​ភូមិ​គីបៀរ ក្រោម​ម្លប់​ម៉ៃសាក់​នៅ​លើ​ភ្នំ ស្ដេច​កាន់​លំពែង​មួយ ហើយ​រាជ​បំរើ​ទាំង​ប៉ុន្មាន​ឈរ​នៅ​ជុំវិញ។</verse>
				<verse number="7">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​រាជ​បំរើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​បេនយ៉ាមីន​អើយ! ចូរ​ស្ដាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្ដល់​ដី​ស្រែ និង​ចំការ​ទំពាំងបាយជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែងតាំង​អ្នក​រាល់​គ្នា អោយ​ធ្វើ​ជា​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច ឬ​ទេ?</verse>
				<verse number="8">អ្នក​ទាំង​អស់​បាន​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​អោយ​យើង​ដឹង​ថា បុត្រ​របស់​យើង​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា បុត្រ​យើង​បាន​ជំរុញ​អ្នក​បំរើ​របស់​យើង​ម្នាក់​នោះ អោយ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។</verse>
				<verse number="9">លោក​ដូអេក ជន​ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​រាជ​បំរើ​របស់​ព្រះបាទ​សូល ទូល​ស្ដេច​ថា៖ «ទូលបង្គំ​បាន​ឃើញ​កូន​របស់​លោក​អ៊ីសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ីម៉ាឡេក ជា​កូន​របស់​លោក​អហ៊ីទូប។</verse>
				<verse number="10">លោក​អហ៊ីម៉ាឡេក​បាន​ទូល​សួរ​ ព្រះអម្ចាស់ តាម​សំណូម​ពរ​របស់​ដាវីឌ។ លោក​បាន​ផ្ដល់​ស្បៀង​អាហារ និង​អោយ​ដាវ​របស់​កូលីយ៉ាត​ជា​ជន​ជាតិ​ភីលីស្ទីន ទៅ​គាត់​ផង»។</verse>
				<verse number="11">ព្រះបាទ​សូល​ចាត់​គេ​អោយ​ទៅ​ហៅ​បូជាចារ្យ​អហ៊ីម៉ាឡេក ជា​កូន​របស់​លោក​អហ៊ីទូប ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក និង​ក្រុម​បូជាចារ្យ នៅ​ភូមិ​ណូប​អោយ​មក។ ពួក​គេ​ក៏​មក​គាល់​ស្ដេច​ទាំង​អស់​គ្នា។</verse>
				<verse number="12">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ចូរ​ស្ដាប់! កូន​របស់​លោក​អហ៊ីទូប!»។ លោក​បូជាចារ្យ​ទូល​ថា៖ «ក្រាប​ទូល ព្រះករុណា​ជា​អម្ចាស់»។</verse>
				<verse number="13">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុបឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្ដល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះជាម្ចាស់ តាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​អោយ​បះបោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។</verse>
				<verse number="14">លោក​អហ៊ីម៉ាឡេក​ទូល​ស្ដេច​ថា៖ «ក្នុង​ចំណោម​អ្នក​បំរើ​របស់​ព្រះករុណា តើ​មាន​នរណា​ស្មោះ​ត្រង់​ដូច​លោក​ដាវីឌ? លោក​ជា​កូន​ប្រសា​របស់​ព្រះករុណា ជា​មេទ័ព​នៃ​កង​រក្សា​ព្រះមហាក្សត្រ និង​ជា​អ្នក​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ក្នុង​វាំង​ផង។</verse>
				<verse number="15">ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ទូលបង្គំ​ទូល​សួរ​ព្រះជាម្ចាស់​ជូន​លោក។ ទូលបង្គំ​គ្មាន​គំនិត​ក្បត់​ព្រះករុណា​សោះ! សូម​ព្រះករុណា​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ទូលបង្គំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ពុំ​បាន​ដឹង​រឿងរ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្ដី»។</verse>
				<verse number="16">ស្ដេច​មាន​រាជឱង្ការ​ថា៖ «អហ៊ីម៉ាឡេក! លោក និង​ក្រុម​គ្រួសារ​ទាំង​មូល​របស់​លោក ត្រូវ​តែ​ស្លាប់!»។</verse>
				<verse number="17">ស្ដេច​ក៏​បញ្ជា​ទៅ​កង​រក្សា ដែល​ឈរ​នៅ​ជុំវិញ​ស្ដេច​ថា៖ «ចូរ​នាំ​គ្នា​សម្លាប់​ពួក​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ​ចោល​ទៅ ព្រោះ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ​ដាវីឌ​ដែរ គឺ​ពួក​គេ​ដឹង​ថា ដាវីឌ​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​បាន​ប្រាប់​យើង​ទេ!»។ ប៉ុន្តែ រាជ​បំរើ​របស់​ព្រះបាទ​សូល មិន​ព្រម​លើក​ដៃ​សម្លាប់​ពួក​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="18">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដូអេក ជា​ជន​ជាតិ​អេដុម​ថា៖ «ចូរ​សម្លាប់​បូជាចារ្យ​ទាំង​នោះ​ទៅ!»។ លោក​ដូអេក​ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​បូជាចារ្យ។ ថ្ងៃ​នោះ លោក​ដូអេក​បាន​សម្លាប់​មនុស្ស ដែល​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេសឯក អស់​ចំនួន​ប៉ែតសិប​ប្រាំ​នាក់។</verse>
				<verse number="19">បន្ទាប់​មក ព្រះបាទ​សូល​កាប់​សម្លាប់​រង្គាល​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ព្រម​ទាំង​គោ លា និង​ចៀម​នៅ​ភូមិ​ណូប ដែល​ជា​ភូមិ​របស់​ពួក​បូជាចារ្យ។</verse>
				<verse number="20">ប៉ុន្តែ លោក​អបៀថើរ ជា​កូន​របស់​លោក​អហ៊ីម៉ាឡេក និង​ជា​ចៅ​របស់​លោក​អហ៊ីទូប បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​លោក​ដាវីឌ។</verse>
				<verse number="21">លោក​អបៀថើរ​ជំរាប​លោក​ដាវីឌ​ថា ព្រះបាទ​សូល​បាន​សម្លាប់​រង្គាល​ពួក​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="22">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អបៀថើរ​ថា៖ «ពី​ថ្ងៃ​មុន ពេល​ឃើញ​ដូអេក ជា​ជន​ជាតិ​អេដុម នៅ​ភូមិ​ណូប ខ្ញុំ​ដឹង​ថា​គាត់​ប្រាកដ​ជា​ទៅ​រាយការណ៍​ថ្វាយ​ស្ដេច​មិន​ខាន។ ដូច្នេះ រូប​ខ្ញុំ​នេះ​ហើយ​ដែល​បាន​ធ្វើ​អោយ​ក្រុម​គ្រួសារ ​របស់​លោក​ស្លាប់​ទាំង​អស់​គ្នា។</verse>
				<verse number="23">ឥឡូវ​នេះ សូម​លោក​នៅ​ជា​មួយ​ខ្ញុំ​សិន​ហើយ កុំ​ភ័យ​ខ្លាច​អ្វី ដ្បិត​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ក៏​ចង់​ប្រហារ​ជីវិត​លោក​ដែរ បើ​នៅ​ជា​មួយ​ខ្ញុំ​លោក នឹង​បាន​សេចក្ដី​សុខ»។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។</verse>
				<verse number="2">លោក​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។</verse>
				<verse number="3">ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជំរាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។</verse>
				<verse number="4">លោក​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ​ជា​ថ្មី ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។</verse>
				<verse number="5">លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​អោយ​ពួក​ភីលីស្ទីន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។</verse>
				<verse number="6">កាល​លោក​អបៀថើរ​ជា​កូន​របស់​លោក​អហ៊ីម៉ាឡេក ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​លោក​ដាវីឌ​នៅ​ក្រុង​កៃឡា លោក​បាន​នាំ​អាវ​អេផូដ*​មក​ជា​មួយ​ផង។</verse>
				<verse number="7">មាន​គេ​មក​ទូល​ព្រះបាទ​សូល​ថា លោក​ដាវីឌ​បាន​ទៅ​ដល់​ក្រុង​កៃឡា។ ព្រះបាទ​សូល​ក៏​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​ប្រគល់​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ដ្បិត​វា​បាន​ឃុំ​ខ្លួន​ឯង ដោយ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​ទ្វារ និង​រនុក»។</verse>
				<verse number="8">ព្រះបាទ​សូល​ប្រមូល​កងទ័ព​ទាំង​មូល ដើម្បី​ទៅ​ឡោមព័ទ្ធ​ចាប់​លោក​ដាវីឌ និង​បក្ស​ពួក​នៅ​ក្រុង​កៃឡា។</verse>
				<verse number="9">លោក​ដាវីឌ​ជ្រាប​អំពី​គំរោងការ​អាក្រក់​ដែល​ព្រះបាទ​សូល​គ្រោង​ទុក ដើម្បី​ប្រឆាំង​នឹង​លោក លោក​ក៏​សុំ​អោយ​បូជាចារ្យ​អបៀថើរ​យក​អាវ​អេផូដ​មក ដើម្បី​ទូល​សួរ​ព្រះអម្ចាស់។</verse>
				<verse number="10">លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទូលបង្គំ​ឮ​ថា ព្រះបាទ​សូល​បម្រុង​នឹង​មក​ក្រុង​កៃឡា ដើម្បី​កំទេច​ក្រុង​នេះ ព្រោះ​តែ​ទូលបង្គំ។</verse>
				<verse number="11">តើ​អ្នក​ក្រុង​កៃឡា​នឹង​ប្រគល់​ទូលបង្គំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សូល​ឬ​ទេ? តើ​ស្ដេច​នឹង​យាង​មក​វាយ​ក្រុង​នេះ ដូច​គេ​ប្រាប់​ទូលបង្គំ​នោះ​មែន​ឬ​ទេ។ ឱ​ ព្រះអម្ចា ស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​មេត្តា​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ផង!»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ស្ដេច​សូល​នឹង​មក​មែន»។</verse>
				<verse number="12">លោក​ដាវីឌ​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ទូលបង្គំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទូលបង្គំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សូល​ឬ​ទេ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។</verse>
				<verse number="13">ពេល​នោះ លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក មាន​ចំនួន​ទាំង​អស់​ប្រមាណ​ប្រាំ​មួយ​រយ​នាក់ ក៏​ចាក​ចេញ​ពី​ក្រុង​កៃឡា ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មាន​គេ​ទូល​ព្រះបាទ​សូល​ថា លោក​ដាវីឌ​បាន​រត់​គេច​ចេញ​ពី​ក្រុង​កៃឡា​ហើយ ដូច្នេះ ស្ដេច​ក៏​លែង​ដេញ​តាម​លោក​ដាវីឌ។</verse>
				<verse number="14">លោក​ដាវីឌ​ទៅ​ពួន​នៅ​តាម​វាល​រហោស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោស្ថាន​នោះ។ ព្រះបាទ​សូល​តាម​រក​លោក​ដាវីឌ​ជានិច្ច តែ​ព្រះជាម្ចាស់​មិន​ប្រគល់​លោក​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ឡើយ។</verse>
				<verse number="15">លោក​ដាវីឌ​ដឹង​ថា ព្រះបាទ​សូល​តែង​លើក​ទ័ព​ស្វែង​រក​សម្លាប់​លោក ដូច្នេះ លោក​ស្នាក់​នៅ​ហូរ៉េសា ក្នុង​វាល​រហោស្ថាន​ស៊ីភ។</verse>
				<verse number="16">ថ្ងៃ​មួយ សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សូល បាន​ទៅ​ជួប​លោក​ដាវីឌ​នៅ​ហូរ៉េសា ដើម្បី​លើក​ទឹក​ចិត្ត​លោក​អោយ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់</verse>
				<verse number="17">ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះបាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះបាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។</verse>
				<verse number="18">លោក​ទាំង​ពីរ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ។ បន្ទាប់​មក សម្ដេច​យ៉ូណាថាន​វិល​ត្រឡប់​មក​កាន់​ទី​លំនៅ​វិញ រីឯ​លោក​ដាវីឌ​ស្នាក់​នៅ​ហូរ៉េសា​ដដែល។</verse>
				<verse number="19">អស់​អ្នក​ដែល​រស់​នៅ​វាល​រហោស្ថាន​ស៊ីភ បាន​ចូល​ទៅ​គាល់​ព្រះបាទ​សូល​នៅ​គីបៀរ ហើយ​ទូល​ថា៖ «លោក​ដាវីឌ​ពួន​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ គឺ​នៅ​ហូរ៉េសា លើ​ភ្នំ​ហាគីឡា ដែល​ស្ថិត​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។</verse>
				<verse number="20">បពិត្រ​ព្រះករុណា បើ​សិន​ជា​ស្ដេច​សព្វ​ព្រះហឫទ័យ​យាង​ទៅ សូម​យាង​ទៅ​ចុះ យើង​ខ្ញុំ​ចាប់​គាត់​ថ្វាយ​ព្រះករុណា»។</verse>
				<verse number="21">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ជួយ​ឈឺឆ្អាល​ខ្ញុំ។</verse>
				<verse number="22">ឥឡូវ​នេះ សូម​មេត្តា​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត ហើយ​យក​ការណ៍​អោយ​បាន​ច្បាស់​ថា វា​ពួន​នៅ​កន្លែង​ណា នរណា​បាន​ឃើញ​វា។ មាន​គេ​ប្រាប់​យើង​ថា វា​នេះ​ឆ្លាត​ណាស់។</verse>
				<verse number="23">ចូរ​ទៅ​ពិនិត្យ​អោយ​ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ»។</verse>
				<verse number="24">ពួក​គេ​ក៏​ចេញ​ទៅ​មុន​ព្រះបាទ​សូល វិល​ត្រឡប់​ទៅ​វាល​រហោស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។</verse>
				<verse number="25">ព្រះបាទ​សូល ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​លោក​ដាវីឌ។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​លោក​ដាវីឌ លោក​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោស្ថាន​ម៉ាអូន។ កាល​ព្រះបាទ​សូល​ជ្រាប​ហើយ ទ្រង់​តាម​រក​លោក​នៅ​វាល​រហោស្ថាន​នោះ។</verse>
				<verse number="26">ព្រះបាទ​សូល​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង រីឯ​លោក​ដាវីឌ និង​ពួក​លោក​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង​ទៀត។ លោក​ប្រញាប់ប្រញាល់​រត់​គេច​ពី​ព្រះបាទ​សូល ប៉ុន្តែ ព្រះបាទ​សូល និង​ពល​ទាហាន បាន​ព័ទ្ធ ហើយ​បម្រុង​នឹង​ចាប់​ខ្លួន​ពួក​លោក។</verse>
				<verse number="27">ពេល​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​មក​ទូល​ព្រះបាទ​សូល​ថា៖ «សូម​ស្ដេច​យាង​ទៅ​វិញ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​កំពុង​តែ​វាយ​លុក​ចូល​ស្រុក​ហើយ!»។</verse>
				<verse number="28">ព្រះបាទ​សូល​ក៏​ឈប់​ដេញ​តាម​លោក​ដាវីឌ ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»​។</verse>
				<verse number="29">លោក​ដាវីឌ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​នៅ​អេន-គេឌី ជា​កន្លែង​មួយ​ដែល​ពិបាក​ទៅ​ដល់។​។</verse>
			</chapter>
			<chapter number="24">
				<verse number="1">កាល​ព្រះបាទ​សូល​វិល​មក​ពី​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន​វិញ គេ​ទូល​ស្ដេច​ថា៖ «លោក​ដាវីឌ​រស់​នៅ​ក្នុង​តំបន់​វាល​រហោស្ថាន​អេន-គេឌី»។</verse>
				<verse number="2">ស្ដេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ចេញ​ទៅ​តាម​រក​លោក​ដាវីឌ និង​ពួក​លោក នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។</verse>
				<verse number="3">ព្រះបាទ​សូល​បាន​យាង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្ដេច​ក៏​យាង​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ លោក​ដាវីឌ និង​ពួក​លោក​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។</verse>
				<verse number="4">អស់​អ្នក​ដែល​នៅ​ជា​មួយ​ជំរាប​លោក​ថា៖ «នេះ​ជា​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​បាន​សន្យា​ជា​មួយ​លោក​ថា “យើង​នឹង​ប្រគល់​បច្ចាមិត្ត​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្ដេច តាម​លោក​យល់​ឃើញ​ទៅ​ចុះ»។ លោក​ដាវីឌ​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​ព្រះភូសា​របស់​ព្រះបាទ​សូល។</verse>
				<verse number="5">ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​ព្រះភូសា​របស់​ព្រះបាទ​សូល​រួច​ហើយ ចិត្ត​របស់​លោក​ញាប់​ញ័រ​ជា​ខ្លាំង។</verse>
				<verse number="6">លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «សូម​ ព្រះអម្ចាស់ ​ទប់​ខ្ញុំ កុំ​អោយ​ធ្វើ​គុត​ម្ចាស់​របស់​ខ្ញុំ ដែល​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ព្រះរាជា ដែល​ ព្រះអម្ចាស់ ​បាន​តែងតាំង​ជា​ស្ដេច​នេះ​ទេ»។</verse>
				<verse number="7">លោក​ដាវីឌ​បាន​ឃាត់​ពួក​លោក ដោយសារ​ពាក្យ​សំដី​ទាំង​នោះ គឺ​លោក​ហាម​ពួក​គេ​មិន​អោយ​ធ្វើ​គុត​ព្រះបាទ​សូល។ ព្រះបាទ​សូល​យាង​ចេញ​ពី​រអាង​ភ្នំ បន្ត​ដំណើរ​ទៅ​មុខ​ទៀត។</verse>
				<verse number="8">បន្តិច​ក្រោយ​មក លោក​ដាវីឌ​ក្រោក​ឡើង​ចេញ​ពី​រអាង​ភ្នំ ហើយ​ស្រែក​ពី​ក្រោយ​ព្រះបាទ​សូល​ថា៖ «ព្រះករុណា​ជា​អម្ចាស់​នៃ​ទូលបង្គំ!»។ ព្រះបាទ​សូល​ងាក​មក លោក​ដាវីឌ​អោន​មុខ​ចុះ ក្រាប​ដល់​ដី ថ្វាយបង្គំ​ស្ដេច។</verse>
				<verse number="9">លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះករុណា”ដូច្នេះ?</verse>
				<verse number="10">ព្រះករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះអម្ចាស់ ​ប្រគល់​ព្រះករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​អោយ​ទូលបង្គំ​ធ្វើ​គុត​ព្រះករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។</verse>
				<verse number="11">បពិត្រ​ព្រះបិតា សូម​ទត​មើល​មក​ជាយ​ព្រះភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះអង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​អោយ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះបោរ​ប្រឆាំង​នឹង​ព្រះបិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះអង្គ​ដែរ គឺ​មាន​តែ​ព្រះករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។</verse>
				<verse number="12">សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​ចៅក្រម​កាត់​ក្ដី​អោយ​យើង​ទាំង​ពីរ។ ព្រះអម្ចាស់ ​នឹង​រក​យុត្តិធម៌​អោយ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះករុណា​ទេ</verse>
				<verse number="13">ដូច​សុភាសិត​ពី​ព្រេង​នាយ​ចែង​ថា “មនុស្ស​អាក្រក់​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់”។ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះករុណា​ឡើយ។</verse>
				<verse number="14">តើ​ព្រះមហាក្សត្រ​អ៊ីស្រាអែល​ចេញ​មក​ច្បាំង​នឹង​នរណា? ព្រះករុណា​ដេញ​តាម​នរណា? គឺ​ព្រះករុណា​ដេញ​តាម​ទូលបង្គំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។</verse>
				<verse number="15">សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​ចៅក្រម កាត់​ក្ដី​អោយ​យើង​ទាំង​ពីរ។ ព្រះអង្គ​នឹង​ពិនិត្យពិច័យ ហើយ​រក​យុត្តិធម៌​អោយ​ទូលបង្គំ ព្រះអង្គ​នឹង​ការពារ​ទូលបង្គំ ព្រម​ទាំង​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ជា​មិន​ខាន»។</verse>
				<verse number="16">កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះបាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះកន្សែង​យ៉ាង​ខ្លាំង។</verse>
				<verse number="17">បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​បិតា ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​បិតា តែ​បិតា​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។</verse>
				<verse number="18">ថ្ងៃ​នេះ កូន​បាន​បង្ហាញ​ចិត្ត​សប្បុរស​មក​លើ​បិតា​យ៉ាង​ជាក់​ស្ដែង ដ្បិត​ ព្រះអម្ចាស់ ​ប្រគល់​បិតា​ទៅ​ក្នុង​កណ្ដាប់​ដៃ​កូន តែ​កូន​មិន​សម្លាប់​បិតា​ទេ។</verse>
				<verse number="19">ធម្មតា កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចាមិត្ត​ហើយ គេ​មិន​ដែល​ទុក​អោយ​បច្ចាមិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​ស្រួលៗ​ទេ។ សូម​ ព្រះអម្ចាស់ ​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​បិតា​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="20">បិតា​ក៏​ដឹង​ច្បាស់​ថា ថ្ងៃ​មួយ កូន​នឹង​ឡើង​គ្រង​រាជ្យ ហើយ​រាជា​ណាចក្រ​អ៊ីស្រាអែល​នឹង​បាន​ស្ថិតស្ថេរ ក្រោម​ការ​គ្រប់គ្រង​របស់​កូន។</verse>
				<verse number="21">ដូច្នេះ សូម​កូន​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ឥឡូវ​នេះ​ចុះ​ថា កូន​នឹង​មិន​បំផ្លាញ​ពូជពង្ស​របស់​បិតា​ដែល​នៅ​ជំនាន់​ក្រោយ​ទេ ហើយ​ក៏​មិន​ធ្វើ​អោយ​ឈ្មោះ​របស់​បិតា ត្រូវ​លុប​បំបាត់​ចេញ​ពី​ក្រុម​គ្រួសារ​របស់​បិតា​ដែរ»។</verse>
				<verse number="22">លោក​ដាវីឌ​ក៏​ស្បថ​ថ្វាយ​ស្ដេច។ បន្ទាប់​មក ព្រះបាទ​សូល​វិល​ទៅ​កាន់​ដំណាក់​វិញ ចំណែក​ឯ​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">នៅ​គ្រា​នោះ លោក​សាំយូអែល​ទទួល​មរណភាព។ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​មក​ជួបជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​លោក។ គេ​យក​សព​លោក​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​លោក​នៅ​រ៉ាម៉ា។ បន្ទាប់​មក លោក​ដាវីឌ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​បារ៉ាសន​វិញ។</verse>
				<verse number="2">នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដីធ្លី​នៅ​ភូមិ​កើមែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើមែល។</verse>
				<verse number="3">បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ីកែល ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាងវៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។</verse>
				<verse number="4">ពេល​លោក​ដាវីឌ​នៅ​វាល​រហោស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។</verse>
				<verse number="5">លោក​ដាវីឌ​ចាត់​យុវជន​ដប់​នាក់​អោយ​ទៅ​ជួប​លោក​ណាបាល ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើមែល ហើយ​សួរ​សុខ​ទុក្ខ​លោក​អោយ​ខ្ញុំ​ផង។ ត្រូវ​ជំរាប​លោក​ថា</verse>
				<verse number="6">“សូម​អោយ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​អោយ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ!</verse>
				<verse number="7">ខ្ញុំ​ដឹង​ថា លោក​បាន​ហៅ​គេ​មក​កាត់​រោម​ចៀម នៅ​ផ្ទះ​លោក។ ពេល​ពួក​គង្វាល​របស់​លោក​ស្នាក់​នៅ​ជា​មួយ​យើង យើង​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ចំពោះ​ពួក​គេ​ឡើយ ហើយ​ក្នុង​ពេល​ពួក​គេ​ស្នាក់​នៅ​ឯ​ភូមិ​កើមែល នោះ​ក៏​មិន​ដែល​បាត់​បង់​អ្វី​ដែរ។</verse>
				<verse number="8">លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជំរាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​អោយ​ពួក​ខ្ញុំ​ប្របាទ និង​អោយ​ខ្ញុំ ដាវីឌ ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។</verse>
				<verse number="9">ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជំរាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់ចាំ​ចម្លើយ។</verse>
				<verse number="10">លោក​ណាបាល​ឆ្លើយ​តប​ថា៖ «តើ​ដាវីឌ​នោះ​ជា​នរណា? តើ​កូន​លោក​អ៊ីសាយ​នោះ​ជា​ស្អី? សព្វ​ថ្ងៃ​នេះ សម្បូណ៌​ខ្ញុំ​កញ្ជះ​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន​ណាស់!</verse>
				<verse number="11">តើ​គួរ​អោយ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់ ដែល​អញ​បាន​បម្រុង​ទុក​សំរាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​អោយ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។</verse>
				<verse number="12">ពួក​យុវជន​ត្រឡប់​ទៅ​វិញ រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ជំរាប​លោក​ដាវីឌ។</verse>
				<verse number="13">លោក​ដាវីឌ​ក៏​បញ្ជា​ទៅ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​យក​ដាវ​គ្រប់ៗ​គ្នា​មក!»។ ពួក​គេ​យក​ដាវ​មក​សៀត​នៅ​ចង្កេះ ហើយ​លោក​ដាវីឌ​ក៏​សៀត​ដាវ​នៅ​ចង្កេះ​ដែរ។ លោក​នាំ​មនុស្ស​ប្រមាណ​បួន​រយ​នាក់​ចេញ​ទៅ​ជា​មួយ ហើយ​ទុក​ពីរ​រយ​នាក់​ទៀត​អោយ​នៅ​រក្សា​របស់​របរ។</verse>
				<verse number="14">មាន​អ្នក​បំរើ​ម្នាក់​របស់​លោក​ណាបាល​រត់​មក​ជំរាប​នាង​អប៊ីកែល ជា​ភរិយា​របស់​ម្ចាស់​ខ្លួន​ថា៖ «លោក​ដាវីឌ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោស្ថាន អោយ​មក​សួរ​សុខ​ទុក្ខ​លោក​ម្ចាស់​របស់​យើង តែ​លោក​បាន​ជេរ​ប្រមាថ​ពួក​គេ។</verse>
				<verse number="15">តាម​ពិត ពួក​គេ​ល្អ​នឹង​យើង​ណាស់ ពួក​គេ​មិន​ដែល​ប្រព្រឹត្ត​អ្វី​អាក្រក់​ចំពោះ​យើង​ទេ ហើយ​ក្នុង​ពេល​យើង​នៅ​ជា​មួយ​ពួក​គេ ឯ​ទី​វាល​នោះ យើង​ពុំ​ដែល​បាត់​បង់​អ្វី​ឡើយ។</verse>
				<verse number="16">ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​យើង ទាំង​ថ្ងៃ ទាំង​យប់ ក្នុង​អំឡុង​ពេល​យើង​ឃ្វាល​ចៀម​នៅ​ជិត​ពួក​គេ។</verse>
				<verse number="17">ឥឡូវ​នេះ សូម​អ្នក​ស្រី​គិតគូរ​ពិចារណា​មើល​ថា តើ​អ្នក​ស្រី​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​មហន្តរាយ​មុខ​ជា​កើត​មាន​ដល់​លោក​ម្ចាស់ និង​ក្រុម​គ្រួសារ​ទាំង​មូល​មិន​ខាន។ លោក​ម្ចាស់​យើង​មាន​ចរិត​អាក្រក់​ណាស់ គ្មាន​នរណា​អាច​និយាយ​ជា​មួយ​លោក​បាន​ទេ»។</verse>
				<verse number="18">នាង​អប៊ីកែល​ប្រញាប់ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំងបាយជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀបចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំងបាយជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា</verse>
				<verse number="19">រួច​បញ្ជា​ពួក​អ្នក​បំរើ​ថា៖ «ចូរ​ចេញ​ទៅ​មុន​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ»។ នាង​អប៊ីកែល​ពុំ​បាន​ប្រាប់​លោក​ណាបាល​ជា​ប្ដី​អោយ​ដឹង​ទេ។</verse>
				<verse number="20">នាង​បាន​ជិះ​លា​សសៀរ​ចុះ​តាម​ភ្នំ។ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ចុះ​តម្រង់​មក​រក​នាង​ដែរ នាង​ជួប​ប្រទះ​ពួក​គេ។</verse>
				<verse number="21">លោក​ដាវីឌ​ទើប​នឹង​គិត​ថា៖ «ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​នៅ​វាល​រហោស្ថាន មិន​អោយ​អ្វី​មួយ​បាត់​បង់​ឡើយ តែ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ទាំង​អស់ គឺ​គាត់​បែរ​ជា​ប្រព្រឹត្ត​អាក្រក់​តប​នឹង​អំពើ​ល្អ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​គេ។</verse>
				<verse number="22">ដូច្នេះ បើ​ខ្ញុំ​ទុក​ជីវិត​មនុស្ស​ប្រុស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ណាបាល អោយ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក សូម​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​​យ៉ាង​ធ្ងន់ធ្ងរ​ចុះ»។</verse>
				<verse number="23">ពេល​នាង​អប៊ីកែល​ឃើញ​លោក​ដាវីឌ នាង​ចុះ​ពី​លើ​ខ្នង​លា​យ៉ាង​ប្រញាប់ រួច​ក្រាប​ថ្វាយបង្គំ​លោក​ដាវីឌ​អោន​មុខ​ដល់​ដី។</verse>
				<verse number="24">នាង​ក្រាប​សំពះ​បាត​ជើង​លោក ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​អោយ​នាង​ខ្ញុំ​ជំរាប​សិន សូម​មេត្តា​ស្ដាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង!</verse>
				<verse number="25">សូម​លោក​ម្ចាស់​កុំ​រវល់​នឹង​លោក​ណាបាល ជា​មនុស្ស​មាន​ចរិត​អាក្រក់​នោះ​ធ្វើ​អ្វី ដ្បិត​គាត់​មាន​អត្តចរិត​ដូច​ឈ្មោះ​របស់​គាត់​មែន។ គាត់​ឈ្មោះ​ណាបាល​ ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ។ រីឯ​នាង​ខ្ញុំ​វិញ នាង​ខ្ញុំ​ពុំ​បាន​ជួប​ពួក​យុវជន ដែល​លោក​ម្ចាស់​ចាត់​អោយ​ទៅ​នោះ​ទេ។</verse>
				<verse number="26">លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះអម្ចាស់ ​បាន​ឃាត់​លោក​មិន​អោយ​ទៅ​បង្ហូរ​ឈាម ដើម្បី​សងសឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​អោយ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។</verse>
				<verse number="27">សូម​មេត្តា​ទទួល​យក​ជំនូន ដែល​នាង​ខ្ញុំ​នាំ​យក​មក​ជូន​លោក​ម្ចាស់ ចែក​អោយ​ពួក​យុវជន​ដែល​មក​ជា​មួយ​លោក​ម្ចាស់​ផង​ចុះ។</verse>
				<verse number="28">សូម​លោក​មេត្តា​អត់ទោស​អោយ​នាង​ខ្ញុំ​ផង។ ព្រះអម្ចាស់ ​ប្រាកដ​ជា​ប្រោស​ប្រទាន​រាជ​សម្បត្តិ​ដ៏​គង់វង្ស​ជូន​លោក ដ្បិត​លោក​ម្ចាស់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ ព្រះអម្ចាស់ ។ ម្យ៉ាង​ទៀត អស់​មួយ​ជីវិត​របស់​លោក​ម្ចាស់ គ្មាន​នរណា​ឃើញ​ថា​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ​ឡើយ។</verse>
				<verse number="29">មាន​គេ​ប្រឆាំង តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក នឹង​ការពារ​ជីវិត​លោក​ជានិច្ច មិន​អោយ​លោក​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ព្រះអង្គ​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។</verse>
				<verse number="30">នៅ​ពេល​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ព្រះអង្គ​តែងតាំង​លោក​ជា​មគ្គទេសក៍​លើ​ប្រជាជន​អ៊ីស្រាអែល</verse>
				<verse number="31">លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្ដាយ ឬ​មាន​វិប្បដិសារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សងសឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណា​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។</verse>
				<verse number="32">លោក​ដាវីឌ​តប​ទៅ​នាង​អប៊ីកែល​វិញ​ថា៖ «សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាត់​នាង​អោយ​មក​ជួប​ខ្ញុំ នៅ​ថ្ងៃ​នេះ។</verse>
				<verse number="33">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ប្រទាន​អោយ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​អោយ​បង្ហូរ​ឈាម និង​សងសឹក​ដោយ​ផ្ទាល់​ដៃ។</verse>
				<verse number="34">ព្រះអម្ចាស់ ​ពិត​ជា​ឃាត់​ខ្ញុំ​មិន​អោយ​ធ្វើ​បាប​នាង​មែន ដ្បិត​ប្រសិន​បើ​នាង​មិន​ប្រញាប់ប្រញាល់​មក​ជួប​ខ្ញុំ​ទេ នោះ​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ពេល​ថ្ងៃ​រះ មុខ​ជា​គ្មាន​បុរស​ណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ណាបាល នៅ​មាន​ជីវិត​ឡើយ»។</verse>
				<verse number="35">លោក​ដាវីឌ​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ីកែល​នាំ​យក​មក​ជូន រួច​លោក​មាន​ប្រសាសន៍​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខសាន្ត​ចុះ ខ្ញុំ​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។</verse>
				<verse number="36">ពេល​នាង​អប៊ីកែល​ទៅ​ដល់​ផ្ទះ​វិញ នាង​ឃើញ​លោក​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់លៀង​យ៉ាង​ធំ​មួយ ដូច​ពិធី​ជប់លៀង​របស់​ស្ដេច។ លោក​ណាបាល​សប្បាយ​ចិត្ត​ក្រៃលែង ហើយ​ស្រវឹង​យ៉ាង​ខ្លាំង​ទៀត ហេតុ​នេះ នាង​ពុំ​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ប្រាប់​លោក រហូត​ដល់​ថ្ងៃ​រះ។</verse>
				<verse number="37">លុះ​ព្រឹក​ឡើង ពេល​លោក​ស្វាង​ស្រា ភរិយា​របស់​លោក​រៀប​រាប់​ប្រាប់​នូវ​ហេតុការណ៍​ដែល​កើត​មាន។ ឮ​ដូច្នោះ លោក​ណាបាល​ក៏​គាំង​បេះដូង​ដេក​ស្ដូក​នៅ​មួយ​កន្លែង។</verse>
				<verse number="38">ប្រមាណ​ជា​ដប់​ថ្ងៃ​ក្រោយ​មក ព្រះអម្ចាស់ ​បាន​ប្រហារ​លោក ហើយ​លោក​ក៏​ទទួល​មរណភាព។</verse>
				<verse number="39">កាល​លោក​ដាវីឌ​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ លោក​ពោល​ថា៖ «សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ​ដែល​រក​យុត្តិធម៌​អោយ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ព្រះអង្គ​បាន​ឃាត់​ខ្ញុំ​មិន​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់។ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​អំពើ​អាក្រក់​នេះ​ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក លោក​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ស្នើ​នាង​អប៊ីកែល​មក​ធ្វើ​ជា​ភរិយា។</verse>
				<verse number="40">ពួក​អ្នក​បំរើ​របស់​លោក​ដាវីឌ​ទៅ​ដល់​ផ្ទះ​នាង​អប៊ីកែល នៅ​ភូមិ​កើមែល ហើយ​ពោល​ទៅ​នាង​ថា៖ «លោក​ដាវីឌ​ចាត់​យើង​ខ្ញុំ​អោយ​មក​ជួប​អ្នក​ស្រី ដើម្បី​ស្នើ​អ្នក​ស្រី​ធ្វើ​ជា​ភរិយា​របស់​លោក»។</verse>
				<verse number="41">នាង​អប៊ីកែល​ក្រោក​ឡើង ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ទាំង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​នេះ​ជា​ទាសី ដើម្បី​លាង​ជើង​ជូន​ពួក​អ្នក​បំរើ​របស់​លោក​ម្ចាស់»។</verse>
				<verse number="42">នាង​ប្រញាប់ប្រញាល់​ក្រោក​ឡើង ជិះ​លា​ចេញ​ទៅ ដោយ​មាន​ក្មេង​បំរើ​ស្រី​ប្រាំ​នាក់​ទៅ​ជា​មួយ។ នាង​ទៅ​តាម​ពួក​អ្នក​នាំ​សារ​របស់​លោក​ដាវីឌ រួច​ធ្វើ​ជា​ភរិយា​លោក។</verse>
				<verse number="43">ពី​មុន លោក​ដាវីឌ​ក៏​បាន​រៀបការ​ជា​មួយ​នាង​អហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល​ដែរ។ ដូច្នេះ នាង​អហ៊ីណោម និង​នាង​អប៊ីកែល ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​ភរិយា​របស់​លោក។</verse>
				<verse number="44">រីឯ​ភរិយា​ទី​មួយ​របស់​លោក​ដាវីឌ គឺ​ព្រះនាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សូល នោះ​បាន​ត្រូវ​បិតា​យក​ទៅ​រៀបការ​ជា​មួយ​លោក​ប៉ាល់ធី ជា​កូន​របស់​លោក​ឡាអ៊ីស ជា​អ្នក​ស្រុក​កាលីម​វិញ។</verse>
			</chapter>
			<chapter number="26">
				<verse number="1">អស់​អ្នក​ដែល​រស់​នៅ​វាល​រហោស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះបាទ​សូល នៅ​គីបៀរ ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគីឡា ទល់​មុខ​នឹង​វាល​យេស៊ីម៉ូន»។</verse>
				<verse number="2">ដូច្នេះ ព្រះបាទ​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច​នាំ​ទាហាន​ដ៏​អង់អាច​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។</verse>
				<verse number="3">ស្ដេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគីឡា ទល់​មុខ​នឹង​វាល​យេស៊ីម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោស្ថាន ហើយ​ឃើញ​ព្រះបាទ​សូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោស្ថាន</verse>
				<verse number="4">លោក​ក៏​ចាត់​មនុស្ស​អោយ​ទៅ​ស៊ើបការណ៍​រួច​ដឹង​ថា ព្រះបាទ​សូល​យាង​មក​ដល់​ប្រាកដ​មែន។</verse>
				<verse number="5">ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះបាទ​សូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះបាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំវិញ។</verse>
				<verse number="6">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ីម៉ាឡេក ជា​ជន​ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ីសាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។</verse>
				<verse number="7">យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ីសាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះបាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ីនើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំវិញ​ស្ដេច។</verse>
				<verse number="8">លោក​អប៊ីសាយ​ជំរាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​អោយ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។</verse>
				<verse number="9">ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ីសាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ ព្រះអម្ចាស់ ​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។</verse>
				<verse number="10">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះអង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​អោយ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរភូមិ។</verse>
				<verse number="11">ប៉ុន្តែ សូម​ ព្រះអម្ចាស់ ​ឃាត់​ខ្ញុំ កុំ​អោយ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។</verse>
				<verse number="12">លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះបាទ​សូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ពួក​គេ​ដេក​លង់លក់ ឥត​ដឹង​ខ្លួន។</verse>
				<verse number="13">លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។</verse>
				<verse number="14">លោក​ស្រែក​ហៅ​កងទ័ព រួច​ហៅ​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ីនើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ីនើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះករុណា​ដូច្នេះ?»។</verse>
				<verse number="15">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ីនើរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រាអែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជាជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះករុណា ជា​ម្ចាស់​របស់​លោក។</verse>
				<verse number="16">ខ្ញុំ​សុំ​ជំរាប​លោក ក្នុង​នាម​ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ថា លោក​ធ្វេសប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្ដេច​ដែល​ ព្រះអម្ចាស់ ​បាន​អភិសេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្ដេច!»។</verse>
				<verse number="17">ព្រះបាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។</verse>
				<verse number="18">លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។</verse>
				<verse number="19">សូម​ព្រះករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ ព្រះអម្ចាស់ ​ជំរុញ​ព្រះករុណា​អោយ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ ព្រះអម្ចាស់ ​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះករុណា​វិញ សូម​អោយ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដ្បិត​ថ្ងៃ​នេះ​ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​អោយ​រស់​នៅ​លើ​ទឹក​ដី ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​អោយ​ទៅ​គោរព​ព្រះ​ឯ​ទៀត</verse>
				<verse number="20">តែ​ទូលបង្គំ​មិន​ចង់​អោយ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ​ឡើយ។ ព្រះមហាក្សត្រ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។</verse>
				<verse number="21">ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «ដាវីឌ​កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​អោយ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេលា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។</verse>
				<verse number="22">លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះករុណា! សូម​ចាត់​សេនា​ម្នាក់​អោយ​មក​យក​ទៅ​វិញ​ចុះ!</verse>
				<verse number="23">សូម​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះអម្ចាស់ ​ប្រគល់​ព្រះករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។</verse>
				<verse number="24">ថ្ងៃ​នេះ ព្រះជន្ម​របស់​ព្រះករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​អោយ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។</verse>
				<verse number="25">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សំរេច​ពុំខាន!»។ លោក​ដាវីឌ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ព្រះបាទ​សូល ក៏​វិល​ទៅ​កាន់​ដំណាក់​វិញ​ដែរ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">លោក​ដាវីឌ​រិះគិត​ថា៖ «ថ្ងៃ​ណា​មួយ ព្រះបាទ​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ភីលីស្ទីន​ទេ ធ្វើ​ដូច្នេះ ព្រះបាទ​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច»។</verse>
				<verse number="2">លោក​ដាវីឌ​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប្រាំ​មួយ​រយ​នាក់ ចេញ​ដំណើរ​ទៅ​ដល់​ស្រុក​របស់​ព្រះបាទ​អគីស ជា​បុត្រ​របស់​ព្រះបាទ​ម៉ាអុក និង​ជា​ស្ដេច​ក្រុង​កាថ។</verse>
				<verse number="3">លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះបាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ីកែល ជា​អ្នក​ភូមិ​កើមែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។</verse>
				<verse number="4">មាន​គេ​ទូល​ព្រះបាទ​សូល​ថា លោក​ដាវីឌ​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្ដេច​ក៏​ឈប់​ដេញ​តាម​លោក​ទៀត។</verse>
				<verse number="5">ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះបាទ​អគីស​ថា៖ «បពិត្រ​ព្រះករុណា! ប្រសិន​បើ​ស្ដេច​ពិត​ជា​អនុគ្រោះ​ដល់​ទូលបង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​អោយ​ទូលបង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​អោយ​ទូលបង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះករុណា​ឡើយ?»។</verse>
				<verse number="6">នៅ​ថ្ងៃ​នោះ ព្រះបាទ​អគីស​ប្រទាន​ក្រុង​ស៊ីគឡាក់​អោយ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="7">លោក​ដាវីឌ​ស្នាក់​នៅ​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​មួយ​ឆ្នាំ​បួន​ខែ។</verse>
				<verse number="8">លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ទៅ​រាត​ត្បាត​ទឹក​ដី​របស់​ជន​ជាតិ​កេស៊ូរី ទឹក​ដី​របស់​ជន​ជាតិ​កេស៊ើរ និង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ាឡេក។ ពី​ដើម ជន​ជាតិ​ទាំង​នោះ​រស់​នៅ​ចាប់​តាំង​ស្រុក​ស៊ើរ រហូត​ដល់​ស្រុក​អេស៊ីប។</verse>
				<verse number="9">លោក​ដាវីឌ​វាយ​កំទេច​ទឹក​ដី​នោះ ឥត​ទុក​អោយ​មនុស្ស​ប្រុស ឬ​ស្រី​ណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រមូល​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា អូដ និង​សម្លៀកបំពាក់ ហើយ​ត្រឡប់​មក​វិញ គាល់​ព្រះបាទ​អគីស។</verse>
				<verse number="10">ពេល​ព្រះបាទ​អគីស​សួរ​លោក​ដាវីឌ​ថា «តើ​ថ្ងៃ​នេះ លោក​ទៅ​វាយ​ស្រុក​ណា​ខ្លះ?» លោក​ដាវីឌ​តែងតែ​ទូល​ស្ដេច​ថា «ទូលបង្គំ​ទៅ​វាយ​តំបន់​ខាង​ត្បូង​ស្រុក​យូដា» ឬ«ខាង​ត្បូង​ស្រុក​របស់​ពួក​យេរ៉ាម្អែល» ឬ​ក៏ «ខាង​ត្បូង​ទឹក​ដី​របស់​ពួក​កែន»។</verse>
				<verse number="11">លោក​ដាវីឌ​ពុំ​ដែល​ទុក​ជីវិត​អោយ​មនុស្ស​ប្រុស ឬ​ស្រី ដើម្បី​នាំ​មក​ក្រុង​កាថ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​ឈ្លើយ​សឹក​ទាំង​នោះ​រាយការណ៍​ថា ពួក​លោក​ដាវីឌ​បាន​ធ្វើ​ដូច្នេះ ឬ​ធ្វើ​ដូច្នោះ​មួយ។ ក្នុង​អំឡុង​ពេល​លោក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ភីលីស្ទីន លោក​ដាវីឌ​តែងតែ​ប្រើ​វិធី​នេះ​ជា​រៀង​រហូត។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​អគីស​ជឿ​ទុក​ចិត្ត​លើ​លោក​ដាវីឌ ព្រោះ​ស្ដេច​គិត​ថា៖ «ដាវីឌ​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ​អោយ​អ៊ីស្រាអែល ជា​ជន​ជាតិ​របស់​ខ្លួន​ស្អប់​យ៉ាង​ខ្លាំង។ ដូច្នេះ ដាវីឌ​នឹង​បំរើ​យើង​រហូត​ត​ទៅ»។</verse>
			</chapter>
			<chapter number="28">
				<verse number="1">នៅ​គ្រា​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កងពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កងទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា​លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កងពល​របស់​យើង»។</verse>
				<verse number="2">លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខងារ​ណា​មួយ​បាន»។ ព្រះបាទ​អគីស​មាន​រាជឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែងតាំង​លោក​ជា​អង្គរក្ស​របស់​យើង​រហូត​ត​ទៅ»។</verse>
				<verse number="3">នៅ​គ្រា​នោះ លោក​សាំយូអែល​ទទួល​មរណភាព​ផុត​ទៅ​ហើយ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះបាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="4">ថ្ងៃ​មួយ ជន​ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូណែម។ រីឯ​ព្រះបាទ​សូល​ក៏​ប្រមូល​កងពល​អ៊ីស្រាអែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីលបោ​ដែរ។</verse>
				<verse number="5">កាល​ព្រះបាទ​សូល​ឃើញ​ជំរំ​របស់​កងទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។</verse>
				<verse number="6">ព្រះបាទ​សូល​ទូល​សួរ​ ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។</verse>
				<verse number="7">ព្រះបាទ​សូល​មាន​រាជឱង្ការ​ទៅ​កាន់​រាជ​បំរើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បំរើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។</verse>
				<verse number="8">ព្រះបាទ​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជាជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​អោយ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​អោយ​ដឹង»។</verse>
				<verse number="9">ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះបាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​អោយ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។</verse>
				<verse number="10">ព្រះបាទ​សូល​បាន​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ»។</verse>
				<verse number="11">ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​អោយ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្ដេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាំយូអែល​អោយ​ខ្ញុំ!»។</verse>
				<verse number="12">ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាំយូអែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះបាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះករុណា​ជា​ព្រះបាទ​សូល​ទេ​តើ!»។</verse>
				<verse number="13">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ​ ងើប​ចេញ​ពី​ក្នុង​ដី​មក»។</verse>
				<verse number="14">ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់​ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះបាទ​សូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាំយូអែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី។</verse>
				<verse number="15">លោក​សាំយូអែល​ទូល​សួរ​ព្រះបាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ ឡើង​មក​ដូច្នេះ?»។ ព្រះបាទ​សូល​មាន​រាជឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះអង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​អោយ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។</verse>
				<verse number="16">លោក​សាំយូអែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះអម្ចាស់ ​បាន​បោះ​បង់​ព្រះករុណា​ចោល ហើយ​ព្រះអង្គ​ក្លាយ​ទៅ​ជា​បច្ចាមិត្ត​របស់​ព្រះករុណា។</verse>
				<verse number="17">ព្រះអម្ចាស់ ​ប្រព្រឹត្ត​ចំពោះ​ព្រះករុណា ស្រប​តាម​ព្រះបន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះអង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះករុណា ដើម្បី​ប្រគល់​ទៅ​អោយ​លោក​ដាវីឌ</verse>
				<verse number="18">ដ្បិត​ព្រះករុណា​ពុំ​បាន​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទេ គឺ​ព្រះករុណា​ពុំ​បាន​បំផ្លាញ​ជន​ជាតិ​អាម៉ាឡេក តាម​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះករុណា​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="19">ព្រះអម្ចាស់ ​នឹង​ប្រគល់​ព្រះករុណា ព្រម​ទាំង​អ៊ីស្រាអែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន។ ស្អែក ព្រះករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ ព្រះអម្ចាស់ ​នឹង​ប្រគល់​កងទ័ព​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។</verse>
				<verse number="20">រំពេច​នោះ ព្រះបាទ​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាំយូអែល​ធ្វើ​អោយ​ស្ដេច​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះបាទ​សូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។</verse>
				<verse number="21">ស្ត្រី​នោះ​ក៏​ចូល​ទៅ​ជិត​ស្ដេច ឃើញ​ថា ទ្រង់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង។ ដូច្នេះ នាង​ទូល​ស្ដេច​ថា៖ «ខ្ញុំ​ម្ចាស់​បាន​គោរព​តាម​បញ្ជា​របស់​ព្រះករុណា​ហើយ។ ខ្ញុំ​ម្ចាស់​ប្រថុយ​ជីវិត​ដោយ​ធ្វើ​តាម​សំណូម​ពរ​របស់​ព្រះករុណា។</verse>
				<verse number="22">ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ​ម្ចាស់​សិន សូម​រាជានុញ្ញាត​អោយ​ខ្ញុំ​ម្ចាស់​រៀបចំ​ព្រះស្ងោយ​ថ្វាយ​ព្រះករុណា ដើម្បី​អោយ​ព្រះករុណា​សោយ ហើយ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»។</verse>
				<verse number="23">ព្រះបាទ​សូល​ប្រកែក​មិន​ព្រម​សោយ​ទេ តែ​ដោយ​ពួក​រាជ​បំរើ និង​ស្ត្រី​នោះ ទទូច​អង្វរ​ពេក ស្ដេច​ក៏​យល់​ព្រម។ ស្ដេច​ក្រោក​ពី​ដី ឡើង​ទៅ​គង់​លើ​គ្រែ។</verse>
				<verse number="24">ស្ត្រី​នោះ​ប្រញាប់ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។</verse>
				<verse number="25">បន្ទាប់​មក នាង​លើក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះបាទ​សូល និង​រាជ​បំរើ។ ក្រោយ​មក ស្ដេច​ក្រោក​ឡើង ចេញ​ដំណើរ​ជា​មួយ​រាជ​បំរើ​ត្រឡប់​ទៅ​វិញ នៅ​យប់​ដដែល​នោះ។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ជន​ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រាអែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យេសរាល។</verse>
				<verse number="2">ពួក​ស្ដេច​ត្រាញ់​នៃ​ជន​ជាតិ​ភីលីស្ទីន​បាន​នាំ​កងពល​តូច និង​កងពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែហម​ព្រះបាទ​អគីស​នៅ​ខាង​ក្រោយ។</verse>
				<verse number="3">ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះបាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បំរើ​របស់​សូល ជា​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។</verse>
				<verse number="4">ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះបាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះករុណា​ដេញ​ជន​នេះ​អោយ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្ដេច​បាន​អោយ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​អោយ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។</verse>
				<verse number="5">គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា: “ព្រះបាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។</verse>
				<verse number="6">ព្រះបាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​អោយ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្ដេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន​ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។</verse>
				<verse number="7">ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត មិន​ត្រូវ​ធ្វើ​អោយ​ស្ដេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។</verse>
				<verse number="8">លោក​ដាវីឌ​ទូល​ព្រះបាទ​អគីស​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ តើ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូលបង្គំ​មក​បំរើ​ព្រះករុណា រហូត​ដល់​ពេល​នេះ តើ​ទ្រង់​ទត​ឃើញ​ថា ទូលបង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូលបង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះករុណា​ដូច្នេះ?»។</verse>
				<verse number="9">ព្រះបាទ​អគីស​មាន​រាជឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ភីលីស្ទីន​បាន​សំរេច​ថា មិន​អោយ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។</verse>
				<verse number="10">ដូច្នេះ លោក និង​ទាហាន​របស់​ស្ដេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។</verse>
				<verse number="11">ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កងទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេសរាល។</verse>
			</chapter>
			<chapter number="30">
				<verse number="1">នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគឡាក់។ ប៉ុន្តែ មុន​នោះ ជន​ជាតិ​អាម៉ាឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគឡាក់។ ពួក​គេ​ដុត​កំទេច​ក្រុង​ស៊ីគឡាក់​ចោល</verse>
				<verse number="2">ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។</verse>
				<verse number="3">កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ</verse>
				<verse number="4">លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។</verse>
				<verse number="5">ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ីណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ីកែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។</verse>
				<verse number="6">ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​អោយ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។</verse>
				<verse number="7">លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជាចារ្យ​អបៀថើរ ជា​កូន​របស់​លោក​អហ៊ីម៉ាឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​អោយ​ខ្ញុំ!»។ លោក​អបៀថើរ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។</verse>
				<verse number="8">លោក​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។</verse>
				<verse number="9">លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។</verse>
				<verse number="10">លោក​ដាវីឌ និង​ទាហាន​បួន​រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ​រយ​នាក់​អោយ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេសោរ​នោះ​បាន។</verse>
				<verse number="11">ពួក​គេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំបុ័ង និង​ទឹក​អោយ​គាត់​បរិភោគ</verse>
				<verse number="12">ព្រម​ទាំង​អោយ​នំ​ធ្វើ​ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។</verse>
				<verse number="13">លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន​ជាតិ​អេស៊ីប និង​ជា​បាវ​បំរើ​របស់​ជន​ជាតិ​អាម៉ាឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។</verse>
				<verse number="14">កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន​ជាតិ​កេរេធីម ទឹក​ដី​ជន​ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគឡាក់​ចោល​ផង»។</verse>
				<verse number="15">លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​អោយ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។</verse>
				<verse number="16">បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ាឡេក ដែល​ស្នាក់​នៅ​ពាសពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយសារ​គេ​រឹប​យក​បាន​ជយភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។</verse>
				<verse number="17">លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើកលែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។</verse>
				<verse number="18">លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ាឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។</verse>
				<verse number="19">លោក​ដាវីឌ​បាន​ដណ្ដើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជយភ័ណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។</verse>
				<verse number="20">លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយភ័ណ្ឌ​របស់​លោក​ដាវីឌ»។</verse>
				<verse number="21">លោក​ដាវីឌ​វិល​មក​ជួប​ទាហាន​ទាំង​ពីរ​រយ​នាក់ ដែល​ហេវហត់​ខ្លាំង​ពេក មិន​អាច​ទៅ​តាម​លោក ហើយ​ដែល​គេ​បាន​ទុក​អោយ​សំរាក​នៅ​ក្បែរ​ទឹក​ជ្រោះ​បេសោរ​នោះ។ ពួក​គេ​រត់​មក​ទទួល​លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ផង។ លោក​ដាវីឌ​ចូល​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។</verse>
				<verse number="22">នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយភ័ណ្ឌ​ដែល​ដណ្ដើម​មក​វិញ​អោយ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ អោយ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។</verse>
				<verse number="23">ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ការពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។</verse>
				<verse number="24">មិន​ត្រូវ​អោយ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បង​ប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​នៅ​ចាំ​ឥវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​អោយ​ដូចៗ​គ្នា»។</verse>
				<verse number="25">ពាក្យ​លោក​ដាវីឌ​ថ្លែង​នេះ​ជា​ច្បាប់ និង​ជា​វិន័យ​មួយ ដែល​ជន​ជាតិ​អ៊ីស្រាអែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="26">កាល​មក​ដល់​ក្រុង​ស៊ីគឡាក់​វិញ លោក​ដាវីឌ​បាន​ផ្ញើ​ចំណែក​ជយភ័ណ្ឌ​ខ្លះ​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា ដែល​ជា​មិត្តភក្ដិ​របស់​លោក ដោយ​ផ្ដាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជយភ័ណ្ឌ​ដែល​យើង​ដណ្ដើម​បាន​ពី​ខ្មាំង​សត្រូវ​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="27">លោក​បាន​ផ្ញើ​ជំនូន​ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​បេតអែល ព្រឹទ្ធាចារ្យ​នៅ​រ៉ាម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធាចារ្យ​នៅ​យ៉ាទៀរ</verse>
				<verse number="28">ព្រឹទ្ធាចារ្យ​នៅ​អារ៉ូអ៊ើរ ព្រឹទ្ធាចារ្យ​នៅ​ស៊ីភម៉ូត ព្រឹទ្ធាចារ្យ​នៅ​អែលធេម៉ូ</verse>
				<verse number="29">ព្រឹទ្ធាចារ្យ​នៅ​រ៉ាកាល ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​យេរ៉ាម្អែល ព្រឹទ្ធាចារ្យ​នៅ​ភូមិ​របស់​ពួក​កែន</verse>
				<verse number="30">ព្រឹទ្ធាចារ្យ​នៅ​ហោម៉ា ព្រឹទ្ធាចារ្យ​នៅ​កោរ-អាសាន ព្រឹទ្ធាចារ្យ​នៅ​អាថាក</verse>
				<verse number="31">ព្រឹទ្ធាចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។</verse>
			</chapter>
			<chapter number="31">
				<verse number="1">កងទ័ព​ភីលីស្ទីន​វាយ​ប្រហារ​កងទ័ព​អ៊ីស្រាអែល។ ពល​ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។</verse>
				<verse number="2">ពួក​ភីលីស្ទីន​ដេញ​តាម​ព្រះបាទ​សូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណាថាន សម្ដេច​អប៊ីណាដាប់ និង​សម្ដេច​ម៉ាល់គីស៊ូអា ជា​បុត្រ​របស់​ព្រះបាទ​សូល។</verse>
				<verse number="3">បន្ទាប់​មក ពួក​គេ​សំរុក​ទៅ​លើ​ព្រះបាទ​សូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះបាទ​សូល ធ្វើ​អោយ​ស្ដេច​តក់ស្លុត​យ៉ាង​ខ្លាំង​។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​ទៅ​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​អោយ​ពួក​គេ​ប្រមាថ​មើលងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះបាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។</verse>
				<verse number="5">កាល​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដា​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្ដេច​ដែរ។</verse>
				<verse number="6">ដូច្នេះ ព្រះបាទ​សូល បុត្រា​ទាំង​បី​អង្គ សេនា​ដែល​កាន់​គ្រឿង​សស្រ្ដា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។</verse>
				<verse number="7">កាល​ទ័ព​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រាអែល​បាក់​ទ័ព ហើយ​ព្រះបាទ​សូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កងទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។</verse>
				<verse number="8">ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាកសព ហើយ​ឃើញ​សាកសព​របស់​ព្រះបាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។</verse>
				<verse number="9">ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្រ្ដាវុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជាជន​ផង។</verse>
				<verse number="10">បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្រ្ដាវុធ​របស់​ព្រះបាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តារ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេតសាន។</verse>
				<verse number="11">អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​សូល។</verse>
				<verse number="12">ពួក​ទាហាន​ដ៏​អង់អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេតសាន ហើយ​ស្រាយ​សព​របស់​ព្រះបាទ​សូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។</verse>
				<verse number="13">ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំពីរ​ថ្ងៃ។</verse>
			</chapter>
		</book>
		<book number="10">
			<chapter number="1">
				<verse number="1">កាល​ព្រះបាទ​សូល​សោយ​ទិវង្គត​ផុត​ទៅ លោក​ដាវីឌ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ាឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។</verse>
				<verse number="2">នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះបាទ​សូល គាត់​ស្លៀក​សម្លៀកបំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល​។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយបង្គំ។</verse>
				<verse number="3">លោក​ដាវីឌ​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រាអែល»។</verse>
				<verse number="4">លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព​រត់​ខ្ចាត់ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។</verse>
				<verse number="5">លោក​ដាវីឌ​សួរ​យុវបុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន​សុគត?»។</verse>
				<verse number="6">យុវបុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុការណ៍​នោះ ខ្ញុំ​បាទ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីលបោ​ដែរ។ ខ្ញុំ​បាទ​បាន​ឃើញ​ព្រះបាទ​សូល​ច្រត់​នៅ​លើ​លំពែង​របស់​ស្ដេច ហើយ​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។</verse>
				<verse number="7">ព្រះរាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះករុណា​ថ្លៃ​វិសេស!”។</verse>
				<verse number="8">ព្រះរាជា​មាន​រាជឱង្ការ​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​បាទ​ទូល​ថា “ទូលបង្គំ​ជា​ជន​ជាតិ​អាម៉ាឡេក”។</verse>
				<verse number="9">ពេល​នោះ ព្រះរាជា​បង្គាប់​មក​ខ្ញុំ​បាទ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្ដី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។</verse>
				<verse number="10">ខ្ញុំ​បាទ​ចូល​ទៅ​ជិត ហើយ​ធ្វើ​គុត​ព្រះរាជា​ទៅ ដ្បិត​ខ្ញុំ​បាទ​ដឹង​ច្បាស់​ថា ដោយ​ស្ដេច​បរាជ័យ​ដូច្នេះ ទ្រង់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​បាទ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្ដេច ដែល​ខ្ញុំ​បាទ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។</verse>
				<verse number="11">លោក​ដាវីឌ​ទាញ​សម្លៀកបំពាក់​របស់​លោក​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក៏​ធ្វើ​ដូច​លោក​ដែរ។</verse>
				<verse number="12">ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំលឹក​ដល់​ព្រះបាទ​សូល សម្ដេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​កងទ័ព​របស់​ ព្រះអម្ចាស់ និង​ពូជពង្ស​អ៊ីស្រាអែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ។</verse>
				<verse number="13">បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវបុរស​ដែល​នាំ​ដំណឹង​មក​ជំរាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន​ជាតិ​អាម៉ាឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។</verse>
				<verse number="14">លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​ធ្វើ​គុត​ស្ដេច ដែល​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក?»។</verse>
				<verse number="15">លោក​ដាវីឌ​ហៅ​ក្មេង​បំរើ​ម្នាក់​របស់​លោក​មក​រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បំរើ​នោះ​ក៏​សម្លាប់​ជន​ជាតិ​អាម៉ាឡេក។</verse>
				<verse number="16">លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់​ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សំដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង​ ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ ព្រះអម្ចាស់ ​ចាក់​ប្រេង​អភិសេក»។</verse>
				<verse number="17">លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំលឹក​ដល់​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន​ជា​បុត្រ។</verse>
				<verse number="18">លោក​បាន​បញ្ជា​អោយ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»​។</verse>
				<verse number="19">អ៊ីស្រាអែល​អើយ! ហេតុ​អ្វី​បាន​ជា​វីរជន​របស់​អ្នក ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​វីរបុរស​ដ៏​អង់អាច ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?</verse>
				<verse number="20">មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាសកាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន​ជាតិ​ភីលីស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។</verse>
				<verse number="21">ជួរ​ភ្នំ​គីលបោ​អើយ! សូម​កុំ​អោយ​មាន​ទឹក​សន្សើម ឬ​ភ្លៀង ធ្លាក់​មក​លើ​អ្នក​ឡើយ ហើយ​ក៏​កុំ​អោយ​មាន​ចំការ​ដែល​ផ្ដល់​ភោគផល​ទៀត​ដែរ។ ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន បន្ទាប​បន្ថោក​ខែល​របស់​វីរបុរស​ដ៏​អង់អាច ហើយ​ខែល​របស់​ព្រះបាទ​សូល ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។</verse>
				<verse number="22">ធ្នូ​របស់​សម្ដេច​យ៉ូណាថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ព្រះបាទ​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។</verse>
				<verse number="23">ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ជា​មនុស្ស​គួរ​អោយ​ស្រឡាញ់ និង​គោរព​រាប់​អាន ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា ហើយ​ពេល​សោយ​ទិវង្គត ក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។ ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។</verse>
				<verse number="24">ឱ​កូន​ស្រី​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​យំ​ស្រណោះ​ព្រះបាទ​សូល​ទៅ ព្រោះ​ទ្រង់​តែង​ប្រទាន​អោយ​ពួក​នាង មាន​សម្លៀកបំពាក់​ដ៏​រុងរឿង​ត្រចះត្រចង់ ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។</verse>
				<verse number="25">ហេតុ​អ្វី​បាន​ជា​វីរបុរស​ដ៏​អង់អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្ដេច​យ៉ូណាថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?។</verse>
				<verse number="26">បង​យ៉ូណាថាន ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោចផ្សា ដោយសារ​បាត់​បង់​រូប​បង សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។</verse>
				<verse number="27">ហេតុ​អ្វី​បាន​ជា​វីរបុរស​ដ៏​អង់អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្រ្ដាវុធ ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?</verse>
			</chapter>
			<chapter number="2">
				<verse number="1">ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ លោក​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «តើ​ទូលបង្គំ​គួរ​ទៅ​ក្រុង​ណា​មួយ ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «ទៅ​ចុះ!»។ លោក​ដាវីឌ​ទូល​សួរ​ថា៖ «ទូលបង្គំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ ព្រះអម្ចាស់ ​ឆ្លើយ​ថា៖ «ក្រុង​ហេប្រូន»។</verse>
				<verse number="2">លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ីកែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។</verse>
				<verse number="3">លោក​ដាវីឌ​បាន​នាំ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក និង​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ រួច​តាំង​ទី​លំនៅ​ក្នុង​ភូមិ​នានា ជុំវិញ​ក្រុង​ហេប្រូន។</verse>
				<verse number="4">ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេប្រូន ហើយ​ចាក់​ប្រេង​អភិសេក​លោក​ដាវីឌ ជា​ស្ដេច​របស់​ជន​ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះបាទ​ដាវីឌ​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ព្រះបាទ​សូល។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​ក៏​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ​ថា៖ «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​សំដែង​ភក្ដីភាព​ចំពោះ​ព្រះបាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដោយ​បាន​បញ្ចុះ​សព​ស្ដេច។</verse>
				<verse number="6">ឥឡូវ​នេះ សូម​ ព្រះអម្ចាស់ ​សំដែង​ព្រះហឫទ័យ​សប្បុរស និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ចំពោះ​អ្នក​រាល់​គ្នា​វិញ។ ដោយសារ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="7">ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះបាទ​សូល ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ។ ចំណែក​ខ្ញុំ​វិញ អ្នក​ស្រុក​យូដា​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ជា​ស្ដេច​គ្រប់គ្រង​លើ​ពួក​គេ»។</verse>
				<verse number="8">លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេទ័ព​របស់​ព្រះបាទ​សូល បាន​នាំ​សម្ដេច​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហាណែម។</verse>
				<verse number="9">នៅ​ទី​នោះ លោក​អប៊ីនើរ តែងតាំង​សម្ដេច​អ៊ីសបូសែត ជា​ស្ដេច​គ្រប់គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេស៊ើរ ស្រុក​យេសរាល ស្រុក​អេប្រាអ៊ីម ស្រុក​បេនយ៉ាមីន​ពោល គឺ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="10">ពេល​ព្រះបាទ​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​មាន​ព្រះជន្ម​សែសិប​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។ មាន​តែ​ស្រុក​យូដា​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ជន​ជាតិ​យូដា អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​កន្លះ នៅ​ក្រុង​ហេប្រូន។</verse>
				<verse number="12">លោក​អប៊ីនើរ​ជា​កូន​របស់​លោក​នើរ និង​ជា​រាជ​បំរើ​របស់​ព្រះបាទ​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហាណែម ឆ្ពោះ​ទៅ​ក្រុង​គីបៀន។</verse>
				<verse number="13">លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បំរើ​របស់​ព្រះបាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កងទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។</verse>
				<verse number="14">លោក​អប៊ីនើរ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​អោយ​ពួក​យុវជន​ក្រោក​ឡើង ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «អោយ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។</verse>
				<verse number="15">យុវជន​ទាំង​នោះ​ក៏​ចេញ​មក​មាន​ចំនួន​ស្មើ​គ្នា គឺ​ដប់ពីរ​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ខាង​ព្រះបាទ​អ៊ីសបូសែត ហើយ​ដប់ពីរ​នាក់​ទៀត​ជា​រាជ​បំរើ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="16">ពួក​គេ​ចាប់​ក្បាល​គូ​សត្រូវ​របស់​ខ្លួន ហើយ​ហូត​ដាវ​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ហេតុ​ធ្វើ​អោយ​ពួក​គេ​ដួល​ស្លាប់​ទាំង​អស់​គ្នា។ គេ​បាន​ហៅ​កន្លែង​នៅ​ជិត​បឹង​គីបៀន​នោះ​ថា «ហេលកាត-ហាស៊ូរីម»។</verse>
				<verse number="17">ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​នោះ។ លោក​អប៊ីនើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="18">កូន​ប្រុស​ទាំង​បី​រូប​របស់​អ្នក​ស្រី​សេរូយ៉ា​ នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ីសាយ និង​លោក​អេសាអែល។ លោក​អេសាអែល​រត់​លឿន​ដូច​ប្រើស</verse>
				<verse number="19">លោក​ដេញ​តាម​លោក​អប៊ីនើរ​យ៉ាង​ប្រកិត ឥត​ងាក​ឆ្វេង​ឬ​ស្ដាំ​ឡើយ។</verse>
				<verse number="20">លោក​អប៊ីនើរ​ងាក​ក្រោយ​សួរ​ថា៖ «តើ​អ្នក​ជា​អេសាអែល​ឬ?»។ លោក​អេសាអែល​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ហើយ!»។</verse>
				<verse number="21">លោក​អប៊ីនើរ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដេញ​តាម​ក្មេង​ណា​ម្នាក់​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ហើយ​ចាប់​ដោះ​យក​គ្រឿង​អាវុធ​របស់​គេ​ទៅ»។ ប៉ុន្តែ លោក​អេសាអែល​មិន​ព្រម​ឈប់​ដេញ​តាម​លោក​អប៊ីនើរ​ទេ។</verse>
				<verse number="22">លោក​អប៊ីនើរ​ពោល​មក​កាន់​លោក​អេសាអែល​ទៀត​ថា៖ «ចូរ​ឈប់​ដេញ​តាម​ខ្ញុំ​ទៅ! ហេតុ​អ្វី​បាន​ជា​បង្ខំ​ខ្ញុំ​អោយ​សម្លាប់​អ្នក? ធ្វើ​ដូច្នេះ នៅ​ពេល​ក្រោយ តើ​អោយ​ខ្ញុំ​មើល​មុខ​លោក​យ៉ូអាប់ ជា​បង​របស់​អ្នក​ដូច​ម្ដេច​បាន?»។</verse>
				<verse number="23">ប៉ុន្តែ លោក​អេសាអែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ីនើរ​ក៏​បុក​លោក​អេសាអែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសាអែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសាអែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។</verse>
				<verse number="24">ប៉ុន្តែ លោក​យ៉ូអាប់ និង​លោក​អប៊ីសាយ​នៅ​តែ​ដេញ​តាម​លោក​អប៊ីនើរ ហើយ​ទៅ​ដល់​ជំរាល​ភ្នំ​អាំម៉ា ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​គីយ៉ា តាម​ផ្លូវ​ទៅ​វាល​រហោស្ថាន​គីបៀន នៅ​ពេល​ថ្ងៃ​លិច។</verse>
				<verse number="25">ពល​ទាហាន​បេនយ៉ាមីន​ប្រមូល​គ្នា មក​នៅ​ពី​ក្រោយ​លោក​អប៊ីនើរ។ គេ​ផ្ដុំ​គ្នា​ជា​ក្រុម ហើយ​ឈប់​នៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="26">លោក​អប៊ីនើរ​ស្រែក​សួរ​លោក​យ៉ូអាប់​ថា៖ «តើ​យើង​នៅ​តែ​ច្បាំង​គ្នា​រហូត​ឬ? តើ​អ្នក​មិន​យល់​ថា ការ​នេះ​ត្រូវ​បញ្ចប់​ដោយ​ជូរ​ចត់​ទេ​ឬ? តើ​នៅ​រង់ចាំ​ដល់​ពេល​ណា ទើប​បញ្ជា​ទាហាន​អោយ​ឈប់​ដេញ​តាម​បង​ប្អូន​របស់​ខ្លួន​ទៀត?»។</verse>
				<verse number="27">លោក​យ៉ូអាប់​ស្រែក​ប្រាប់​ទៅ​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ប្រសិន​បើ​អ្នក​មិន​សុំ​អោយ​ខ្ញុំ​ឈប់​ដេញ​តាម​ទេ នោះ​ទាហាន​របស់​ខ្ញុំ​មុខ​ជា​នៅ​តែ​ដេញ​តាម​អ្នក​រាល់​គ្នា រហូត​ដល់​ព្រឹក​ស្អែក​»។</verse>
				<verse number="28">លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់។ ពួក​គេ​លែង​ដេញ​តាម​កងទ័ព​អ៊ីស្រាអែល និង​លែង​ប្រយុទ្ធ​គ្នា​ទៀត។</verse>
				<verse number="29">លោក​អប៊ីនើរ និង​ពល​ទាហាន​របស់​លោក​នាំ​គ្នា​បន្ត​ដំណើរ​ពេញ​មួយ​យប់ ដោយ​ដើរ​កាត់​វាល​ទំនាប​ទន្លេ​យ័រដាន់ រួច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បន្ទាប់​ពី​ដើរ​អស់​មួយ​ព្រឹក​ទៀត ពួក​គេ​ឆ្លង​កាត់​វាល​ប៊ីត្រោន ហើយ​ទៅ​ដល់​ក្រុង​ម៉ាហាណែម​វិញ។</verse>
				<verse number="30">កាល​លោក​យ៉ូអាប់​វិល​មក​ពី​ដេញ​តាម​លោក​អប៊ីនើរ​វិញ លោក​ប្រមូល​ផ្ដុំ​ពល​ទាហាន ឃើញ​មាន​បាត់​ទាហាន​របស់​ព្រះបាទ​ដាវីឌ ចំនួន​ដប់​ប្រាំ​បួន​នាក់ និង​លោក​អេសាអែល​ម្នាក់​ទៀត។</verse>
				<verse number="31">ប៉ុន្តែ ទាហាន​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ទាហាន​របស់​ពួក​បេនយ៉ាមីន និង​ទាហាន​របស់​លោក​អប៊ីនើរ អស់​បី​រយ​ហុកសិប​នាក់។</verse>
				<verse number="32">គេ​បាន​នាំ​យក​សព​លោក​អេសាអែល ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក នៅ​បេថ្លេហិម។ បន្ទាប់​មក លោក​យ៉ូអាប់ និង​ទាហាន​របស់​លោក នាំ​គ្នា​ដើរ​ពេញ​មួយ​យប់ ហើយ​ទៅ​ដល់​ក្រុង​ហេប្រូន​នៅ​ពេល​ថ្ងៃ​រះ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះបាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹងមាំ​ឡើង ចំណែក​ឯ​ពូជពង្ស​របស់​ព្រះបាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។</verse>
				<verse number="2">បុត្រ​របស់​ព្រះបាទ​ដាវីឌ​ជា​ច្រើន​អង្គ បាន​ប្រសូត​នៅ​ក្រុង​ហេប្រូន គឺ​បុត្រ​ច្បង​ព្រះនាម​អាំណូន ប្រសូត​ពី​នាង​អហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល</verse>
				<verse number="3">បុត្រ​ទី​ពីរ ព្រះនាម​គីឡាប ប្រសូត​ពី​នាង​អប៊ីកែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើមែល បុត្រ​ទី​បី ព្រះនាម​អាប់សាឡុម ប្រសូត​ពី​ព្រះនាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​តាលម៉ាយ ស្ដេច​ស្រុក​កេសួរី</verse>
				<verse number="4">បុត្រ​ទី​បួន ព្រះនាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត បុត្រ​ទី​ប្រាំ ព្រះនាម​សេផាធា ប្រសូត​ពី​នាង​អប៊ីថាល</verse>
				<verse number="5">បុត្រ​ទី​ប្រាំ​មួយ ព្រះនាម​យីតរាម ប្រសូត​ពី​នាង​អេកឡា ដែល​ជា​មហេសី​របស់​ស្ដេច​ដែរ។ នេះ​ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ​ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន។</verse>
				<verse number="6">នៅ​គ្រា​ដែល​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ព្រះបាទ​សូល និង​ញាតិវង្ស​របស់​ព្រះបាទ​ដាវីឌ​នោះ លោក​អប៊ីនើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ព្រះបាទ​សូល។</verse>
				<verse number="7">ព្រះបាទ​សូល​មាន​ស្នំ​ឯក​ម្នាក់​ឈ្មោះ​នាង​រីសប៉ា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អយ៉ា។ ព្រះបាទ​អ៊ីសបូសែត​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អប៊ីនើរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​រួម​ដំណេក​ជា​មួយ​ស្នំ​ឯក​របស់​បិតា​យើង?»។</verse>
				<verse number="8">កាល​ឮ​ព្រះបាទ​អ៊ីសបូសែត​មាន​រាជឱង្ការ​ដូច្នេះ លោក​អប៊ីនើរ​ច្រឡោត​ខឹង​ជា​ខ្លាំង ហើយ​ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «តើ​ទូលបង្គំ​ជា​ឆ្កែ​បំរើ​ពួក​យូដា​ឬ? រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ទូលបង្គំ​សំដែង​ភក្ដីភាព ចំពោះ​រាជវង្ស​ព្រះបាទ​សូល​ដែល​ជា​បិតា​របស់​ព្រះករុណា ចំពោះ​បង​ប្អូន និង​មិត្តភក្ដិ​របស់​ព្រះករុណា។ ទូលបង្គំ​ពុំ​បាន​ប្រគល់​ព្រះករុណា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ដាវីឌ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ ព្រះករុណា​បែរ​ជា​ស្ដី​បន្ទោស​ទូលបង្គំ ព្រោះ​តែ​រឿង​ស្រី​ទៅ​វិញ!។</verse>
				<verse number="9">ដូច្នេះ ប្រសិន​បើ​ទូលបង្គំ​មិន​ផ្ទេរ​រាជ​សម្បត្តិ​នេះ​ទៅ​អោយ​ព្រះបាទ​ដាវីឌ ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ ព្រះអម្ចាស់ ​ទេ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​យ៉ាង​ធ្ងន់​ចុះ!</verse>
				<verse number="10">ដ្បិត​ ព្រះអម្ចាស់ ​បាន​សន្យា​ថា ទ្រង់​នឹង​ដក​រាជ​សម្បត្តិ​ចេញ​ពី​រាជវង្ស​របស់​ព្រះបាទ​សូល​ ហើយ​តែងតាំង​ព្រះបាទ​ដាវីឌ​អោយ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល និង​យូដា​ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរសេបា»​។</verse>
				<verse number="11">ព្រះបាទ​អ៊ីសបូសែត​មិន​ហ៊ាន​ឆ្លើយ​ទៅ​លោក​អប៊ីនើរ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​គ្មាន​ដែរ ព្រោះ​ទ្រង់​ខ្លាច​លោក​អប៊ីនើរ​ណាស់។</verse>
				<verse number="12">លោក​អប៊ីនើរ​ចាត់​អ្នក​នាំ​សារ អោយ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ដើម្បី​ទូល​ថា៖ «តើ​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា? សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​ទូលបង្គំ​មក នោះ​ទូលបង្គំ​នឹង​ជួយ​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល អោយ​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះករុណា»។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «យើង​យល់​ព្រម​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក ប៉ុន្តែ យើង​មាន​សំណូម​ពរ​តែ​មួយ​ប៉ុណ្ណោះ គឺ​ពេល​លោក​មក​ជួប​យើង ត្រូវ​នាំ​ព្រះនាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សូល​មក​ជា​មួយ​ផង បើ​មិន​ដូច្នោះ​ទេ សូម​កុំ​មក​ជួប​មុខ​យើង​ឡើយ»។</verse>
				<verse number="14">បន្ទាប់​មក ព្រះបាទ​ដាវីឌ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល​ថា៖ «សូម​ប្រគល់​ព្រះនាង​មិកាល់ ជា​មហេសី​របស់​ទូលបង្គំ មក​អោយ​ទូលបង្គំ​វិញ គឺ​មហេសី​ដែល​ទូលបង្គំ​យក​ស្បែក​អង្គជាតិ​របស់​ពួក​ភីលីស្ទីន ចំនួន​មួយ​រយ​ជូន​ជា​បណ្ដាការ»។</verse>
				<verse number="15">ព្រះបាទ​អ៊ីសបូសែត​បញ្ជា​គេ​អោយ​ទៅ​នាំ​ព្រះនាង​មិកាល់ ពី​ផ្ទះ​ប្ដី​របស់​ព្រះនាង​មក គឺ​លោក​ប៉ាសធាល​ ជា​កូន​របស់​លោក​ឡាអ៊ីស។</verse>
				<verse number="16">លោក​ប៉ាសធាល​ដើរ​ពី​ក្រោយ​នាង ទាំង​យំ​ផង រហូត​មក​ដល់​បាហ៊ូរីម។ ពេល​នោះ លោក​អប៊ីនើរ​ប្រាប់​គាត់​ថា «ចូរ​វិល​ទៅ​វិញ​ទៅ!» គាត់​ក៏​វិល​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="17">លោក​អប៊ីនើរ​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ព្រះបាទ​ដាវីឌ ជា​ស្ដេច​តាំង​ពី​យូរ​ណាស់​មក​ហើយ។</verse>
				<verse number="18">ឥឡូវ​នេះ សូម​យាង​ស្ដេច​មក​គ្រង​រាជ្យ​ចុះ! ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​អំពី​ព្រះបាទ​ដាវីឌ​ថា “យើង​នឹង​សង្គ្រោះ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន និង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ តាម​រយៈ​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង”»។</verse>
				<verse number="19">លោក​អប៊ីនើរ​មាន​ប្រសាសន៍​បែប​នេះ​ជា​មួយ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ បន្ទាប់​មក លោក​ទៅ​ទូល​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន អោយ​បាន​ជ្រាប​អំពី​សេចក្ដី​សំរេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រាអែល និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ទាំង​មូល។</verse>
				<verse number="20">លោក​អប៊ីនើរ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រូន ដោយ​មាន​មនុស្ស​ម្ភៃ​នាក់​អម​ដំណើរ​ទៅ​ជា​មួយ។ ព្រះបាទ​ដាវីឌ​បាន​រៀបចំ​ពិធី​ជប់លៀង​ជូន​លោក​អប៊ីនើរ និង​អស់​អ្នក​ដែល​មក​ជា​មួយ។</verse>
				<verse number="21">លោក​អប៊ីនើរ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះករុណា ទូលបង្គំ​ប្រុង​ប្រៀប​ខ្លួន នឹង​ចេញ​ទៅ​ប្រមែប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល អោយ​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះករុណា​ជា​អម្ចាស់។ ពួក​គេ​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រះករុណា ហើយ​ពេល​នោះ ព្រះករុណា​គ្រង​រាជ្យ​លើ​ស្រុក​នេះ​ទាំង​មូល តាម​ព្រះហឫទ័យ​របស់​ព្រះករុណា»។ ព្រះបាទ​ដាវីឌ​អនុញ្ញាត​អោយ​លោក​អប៊ីនើរ​ចាក​ចេញ​ទៅ ដោយ​សុខសាន្ត។</verse>
				<verse number="22">បន្តិច​ក្រោយ​មក លោក​យ៉ូអាប់ និង​ពល​ទាហាន​របស់​ព្រះបាទ​ដាវីឌ​វិល​មក​ពី​ច្បាំង​វិញ ទាំង​នាំ​យក​ជយភ័ណ្ឌ​យ៉ាង​សន្ធឹក​សន្ធាប់​មក​ជា​មួយ​ផង។ ពេល​នោះ លោក​អប៊ីនើរ​ពុំ​បាន​នៅ​ក្នុង​ក្រុង​ហេប្រូន​ជា​មួយ​ព្រះបាទ​ដាវីឌ​ទេ ដ្បិត​ព្រះរាជា​អនុញ្ញាត​អោយ​លោក​ចាក​ចេញ​ទៅ ដោយ​សុខសាន្ត។</verse>
				<verse number="23">កាល​លោក​យ៉ូអាប់ និង​កងទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​មក​ដល់ មាន​គេ​ជំរាប​លោក​ថា៖ «លោក​អប៊ីនើរ ជា​កូន​របស់​នើរ​បាន​ចូល​មក​គាល់​ព្រះរាជា ហើយ​ស្ដេច​អនុញ្ញាត​អោយ​គាត់​ចាក​ចេញ​ទៅ​ដោយ​សុខសាន្ត»។</verse>
				<verse number="24">លោក​យ៉ូអាប់​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ធ្វើ​ដូច្នេះ? អប៊ីនើរ​ចូល​មក​គាល់​ព្រះករុណា ហើយ​ព្រះករុណា​អនុញ្ញាត​អោយ​គេ​ចាក​ចេញ​ទៅ​ដោយ​ស្រួល។</verse>
				<verse number="25">ព្រះករុណា​ស្គាល់​អប៊ីនើរ ដែល​ជា​កូន​របស់​លោក​នើរ​ស្រាប់​ហើយ! គឺ​គេ​មក​នេះ ដើម្បី​បោក​បញ្ឆោត​ព្រះករុណា ដើម្បី​ស៊ើបការណ៍​អំពី​ក្បួន​យុទ្ធសាស្ត្រ​របស់​ព្រះករុណា និង​ដឹង​អំពី​គ្រប់​កិច្ចការ​ដែល​ព្រះករុណា​កំពុង​ធ្វើ»។</verse>
				<verse number="26">លោក​យ៉ូអាប់​ចាក​ចេញ​ពី​ស្ដេច ហើយ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​តាម​លោក​អប៊ីនើរ។ ពួក​គេ​ហៅ​លោក​អប៊ីនើរ​ពី​អណ្ដូង​ទឹក​ស៊ីរ៉ា​មក​វិញ។ ព្រះបាទ​ដាវីឌ​ពុំ​បាន​ជ្រាប​ពី​រឿង​នេះ​ទេ។</verse>
				<verse number="27">កាល​លោក​អប៊ីនើរ​មក​ដល់​ក្រុង​ហេប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទី​នោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ីនើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សងសឹក​អោយ​លោក​អេសាអែល​ជា​ប្អូន ហើយ​លោក​អប៊ីនើរ​ក៏​ស្លាប់​ទៅ។</verse>
				<verse number="28">ក្រោយ​មក ព្រះបាទ​ដាវីឌ​ជ្រាប​អំពី​រឿង​នេះ ទ្រង់​មាន​រាជឱង្ការ​ថា៖ « ព្រះអម្ចាស់ ​ជ្រាប​ថា ខ្ញុំ និង​រាជ្យ​របស់​ខ្ញុំ ឥត​មាន​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​លើ​រូប​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ​ទេ។</verse>
				<verse number="29">សូម​អោយ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់! សូម​អោយ​នៅ​ក្នុង​ក្រុម​គ្រួសារ​នេះ​តែងតែ​មាន​មនុស្ស​កើត​ដំបៅងារ កើត​ឃ្លង់ ឬ​ពិការ​ជើង ហើយ​មាន​មនុស្ស​ស្លាប់​ដោយ​មុខ​ដាវ និង​ស្លាប់​ដោយ​អត់​អាហារ!»។</verse>
				<verse number="30">លោក​យ៉ូអាប់ និង​លោក​អប៊ីសាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ីនើរ ព្រោះ​លោក​អប៊ីនើរ​បាន​សម្លាប់​លោក​អេសាអែល ជា​ប្អូន​របស់​ពួក​លោក​ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។</verse>
				<verse number="31">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជាជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ហែក​សម្លៀកបំពាក់​រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ីនើរ​ទៅ»។ ព្រះបាទ​ដាវីឌ​យាង​តាម​ក្រោយ​មឈូស។</verse>
				<verse number="32">គេ​បាន​បញ្ចុះ​សព​លោក​អប៊ីនើរ​នៅ​ក្រុង​ហេប្រូន។ ព្រះរាជា​ទ្រង់​ព្រះកន្សែង ហើយ​ប្រជាជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។</verse>
				<verse number="33">បន្ទាប់​មក ព្រះបាទ​ដាវីឌ​លើក​ទំនុក​មួយ​រំលឹក​ពី​លោក​អប៊ីនើរ​ដូច​ត​ទៅ៖ «អប៊ីនើរ​អើយ លោក​មិន​គួរ​ស្លាប់ ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!</verse>
				<verse number="34">ដៃ​របស់​លោក​គ្មាន​ជាប់​ចំណង ជើង​របស់​លោក​ក៏​គ្មាន​ជាប់​ច្រវាក់​ដែរ តែ​លោក​បាន​ដួល​ស្លាប់ ដូច​គេ​ដួល​ស្លាប់​នៅ​មុខ​ជន​ទុច្ចរិត»។ ប្រជាជន​ទាំង​មូល​នាំ​គ្នា​យំ​ស្ដាយ​លោក​អប៊ីនើរ​សា​ជា​ថ្មី។</verse>
				<verse number="35">បន្ទាប់​មក ពួក​គេ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ ដើម្បី​ថ្វាយ​ព្រះស្ងោយ​ទាន់​មេឃ​នៅ​ភ្លឺ ប៉ុន្តែ ព្រះរាជា​សច្ចា​ថា៖ «ប្រសិន​បើ​យើង​បរិភោគ​នំបុ័ង ឬ​អ្វី​ក៏​ដោយ​មុន​ពេល​ថ្ងៃ​លិច សូម​ព្រះជាម្ចាស់​ដាក់​ទោស​យើង​ចុះ!»។</verse>
				<verse number="36">ឃើញ​ដូច្នេះ​ប្រជាជន​ទាំង​មូល​ពេញ​ចិត្ត​ណាស់ គឺ​ដូច​គេ​តែងតែ​ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ឯ​ទៀតៗ ដែល​ព្រះរាជា​បាន​ធ្វើ​ដែរ។</verse>
				<verse number="37">នៅ​ថ្ងៃ​នោះ កងទ័ព និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ថា ព្រះរាជា​មិន​បាន​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ​ទេ។</verse>
				<verse number="38">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ​អ៊ីស្រាអែល​បាត់​បង់​វរជន​មួយ​រូប ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!</verse>
				<verse number="39">ទោះ​បី​ព្រះជាម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​ព្រះបាទ​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល​ជ្រាប​ថា លោក​អប៊ីនើរ​ស្លាប់​នៅ​ក្រុង​ហេប្រូន​ទ្រង់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។</verse>
				<verse number="2">ព្រះបាទ​អ៊ីសបូសែត​មាន​មេទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេកាប។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀរ៉ុត​នេះ ជា​ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន</verse>
				<verse number="3">ដ្បិត​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន បាន​ភៀស​ខ្លួន​ទៅ​គីថែម ហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="4">សម្ដេច​យ៉ូណាថាន ជា​បុត្រ​របស់​ព្រះបាទ​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភីបូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេសរាល​ឮ​ដំណឹង​ថា ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន​សោយ​ទិវង្គត មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​អោយ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។</verse>
				<verse number="5">លោក​រេកាប និង​លោក​បាណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​អ៊ីសបូសែត​នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ ស្ដេច​កំពុង​តែ​ផ្ទំ។</verse>
				<verse number="6">ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ដំណាក់​ស្ដេច ធ្វើ​ហាក់​ដូច​ជា​ទៅ​យក​ស្រូវ ហើយ​ចាក់​មួយ​កាំបិត​ត្រង់​ពោះ​ស្ដេច។ បន្ទាប់​មក លោក​រេកាប និង​លោក​បាណា ជា​ប្អូន​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ។</verse>
				<verse number="7">មុន​ដំបូង ពួក​គេ​ចូល​ទៅ​ក្នុង​ដំណាក់ នៅ​ពេល​ដែល​ព្រះបាទ​អ៊ីសបូសែត​កំពុង​ផ្ទំ​លើ​ព្រះទែន​ក្នុង​ក្រឡាបន្ទំ។ ពួក​គេ​ធ្វើ​គុត​ស្ដេច ហើយ​កាត់​យក​ព្រះសិរសា រួច​នាំ​គ្នា​ចេញ​ទៅ។ ពួក​គេ​ដើរ​អស់​មួយ​យប់ កាត់​តាម​តំបន់​អារ៉ាបា។</verse>
				<verse number="8">ពួក​គេ​យក​ព្រះសិរសា​របស់​ព្រះបាទ​អ៊ីសបូសែត ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ព្រះរាជា​ថា៖ «នេះ​ជា​ព្រះសិរសា​របស់​ស្ដេច​អ៊ីសបូសែត ជា​បុត្រ​របស់​ព្រះបាទ​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ព្រះករុណា។ ព្រះបាទ​សូល​តែងតែ​ប៉ុនប៉ង​ធ្វើ​គុត​ព្រះករុណា ថ្ងៃ​នេះ​ ព្រះអម្ចាស់ ​បាន​សងសឹក​ព្រះបាទ​សូល និង​រាជវង្ស ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ហើយ!»។</verse>
				<verse number="9">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​រេកាប និង​លោក​បាណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀរ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ជា​ព្រះ​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា</verse>
				<verse number="10">ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ព្រះបាទ​សូល​សោយ​ទិវង្គត​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹងល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​អោយ​ចាប់​អ្នក​នោះ សម្លាប់​នៅ​ក្រុង​ស៊ីគឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹងល្អ​របស់​គេ!</verse>
				<verse number="11">ឥឡូវ​នេះ ពេល​មនុស្ស​អាក្រក់​ធ្វើ​ឃាត​មនុស្ស​សុចរិត​ដែល​កំពុង​តែ​ដេក​លក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​ខ្ញុំ​គួរ​យក​អ្វី​ទៅ​តប​ស្នង​វិញ ក្រៅ​ពី​លុប​បំបាត់​ឃាតក​ចេញ​ពី​ផែនដី?»។</verse>
				<verse number="12">ព្រះបាទ​ដាវីឌ​បាន​បញ្ជា​អោយ​ពួក​ទាហាន​យក​លោក​រេកាប និង​លោក​បាណា​ទៅ​សម្លាប់។ គេ​កាត់​ដៃ​កាត់​ជើង​អ្នក​ទាំង​ពីរ យក​ទៅ​ចង​ព្យួរ​ជិត​បឹង​នៅ​ក្រុង​ហេប្រូន។ រីឯ​ព្រះសិរសា​របស់​ព្រះបាទ​អ៊ីសបូសែត​វិញ គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​អប៊ីនើរ នៅ​ក្រុង​ហេប្រូន។</verse>
			</chapter>
			<chapter number="5">
				<verse number="1">កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ថា៖ «ទូលបង្គំ​ទាំង​អស់​គ្នា ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះករុណា​ដែរ។</verse>
				<verse number="2">កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះបាទ​សូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះករុណា​ធ្លាប់​ដឹក​នាំ​កងទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះករុណា​ថា “អ្នក​នឹង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។</verse>
				<verse number="3">ដូច្នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ចូល​មក​គាល់​ព្រះរាជា​នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រឹទ្ធាចារ្យ​ទាំង​នោះ ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​នៅ​ក្រុង​ហេប្រូន រួច​ហើយ​ពួក​គេ​ចាក់​ប្រេង​អភិសេក​ព្រះបាទ​ដាវីឌ ជា​ស្ដេច​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="4">នៅ​ពេល​ឡើង​គ្រង​រាជ្យ ព្រះបាទ​ដាវីឌ​មាន​ព្រះជន្មាយុ​សាមសិប​វស្សា ហើយ​សោយ​រាជ្យ​បាន​សែសិប​ឆ្នាំ។</verse>
				<verse number="5">នៅ​ក្រុង​ហេប្រូន ទ្រង់​សោយ​រាជ្យ​លើ​ស្រុក​យូដា​បាន​ប្រាំពីរ​ឆ្នាំ​កន្លះ បន្ទាប់​មក នៅ​ក្រុង​យេរូសាឡឹម ទ្រង់​សោយ​រាជ្យ​បាន​សាមសិប​បី​ឆ្នាំ លើ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ ព្រម​ទាំង​កងទ័ព​នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម។ ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​តំបន់​នោះ និយាយ​ប្រមាថ​ព្រះបាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ទីក្រុង​របស់​យើង​មិន​បាន​ទេ ទោះ​បី​មនុស្ស​ខ្វាក់ ឬ​មនុស្ស​ខ្វិន ក៏​អាច​រុញ​ច្រាន​អ្នក​អោយ​ថយ​ក្រោយ​វិញ​បាន​ដែរ»។ គេ​ពោល​ដូច្នេះ មក​ពី​គេ​គិត​ថា ព្រះបាទ​ដាវីឌ​មិន​អាច​ដណ្ដើម​យក​ទីក្រុង​បាន​ឡើយ។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះបាទ​ដាវីឌ”។</verse>
				<verse number="8">នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ចង់​វាយ​ពួក​យេប៊ូស ត្រូវ​ឡើង​តាម​ប្រឡាយ​ទឹក នោះ​នឹង​ទៅ​ដល់​ពួក​ខ្វិន និង​ពួក​ខ្វាក់ ដែល​ដាវីឌ​ស្អប់​នោះ​មិន​ខាន!»។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ថា៖ «អ្នក​ខ្វាក់ អ្នក​ខ្វិន គ្មាន​សិទ្ធិ​ចូល​ក្នុង​ព្រះដំណាក់​ទេ!»។</verse>
				<verse number="9">ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះបាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។</verse>
				<verse number="10">ព្រះបាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល គង់​នៅ​ជា​មួយ។</verse>
				<verse number="11">ព្រះបាទ​ហ៊ីរ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​អោយ​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ដោយ​នាំ​ឈើ​តាត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="12">ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះអម្ចាស់ ​តែងតាំង​ស្ដេច​អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​អោយ​រាជ​សម្បត្តិ​របស់​ស្ដេច​បាន​ចំរុង​ចំរើន​ឡើង ព្រោះ​តែ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="13">ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន មក​គង់​នៅ​ក្រុង​យេរូសាឡឹម ព្រះបាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។</verse>
				<verse number="14">នេះ​ជា​បញ្ជី​រាយ​នាម​បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូសាឡឹម គឺ​សាំមួរ សូបាប់ ណាថាន សាឡូម៉ូន</verse>
				<verse number="15">យីបហារ អេលីសួ នេផេក យ៉ាភា</verse>
				<verse number="16">អេលីសាម៉ា អេលាដា និង​អេលីផាលេត។</verse>
				<verse number="17">កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ថា ជន​ជាតិ​អ៊ីស្រាអែល​បាន​អភិសេក​ព្រះបាទ​ដាវីឌ​ជា​ស្ដេច នោះ​ពួក​គេ​លើក​ទ័ព​ទាំង​អស់​មក​តាម​ចាប់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​យាង​ទៅ​ជ្រក​ក្នុង​ជំរក​មួយ។</verse>
				<verse number="18">ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​បោះ​ទ័ព​ក្នុង​ជ្រលង​ភ្នំ​រេផែម។</verse>
				<verse number="19">ព្រះបាទ​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រ គល់​ពួក​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ដែរ​ឬ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។</verse>
				<verse number="20">ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​ដល់​បាល-ពេរ៉ាស៊ីម ហើយ​វាយ​ឈ្នះ​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ « ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​មុខ​ខ្ញុំ ដូច​ទឹក​បាក់​ទំនប់»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បាល-ពេរ៉ាស៊ីម។</verse>
				<verse number="21">ពេល​បាក់​ទ័ព​រត់​ទៅ កងទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។</verse>
				<verse number="22">ជន​ជាតិ​ភីលីស្ទីន​នាំ​គ្នា​មក​បោះ​ទ័ព នៅ​ក្នុង​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។</verse>
				<verse number="23">ព្រះបាទ​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​មក​វិញ។</verse>
				<verse number="24">កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជា​ ព្រះអម្ចាស់ ​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ទ្រង់​វាយ​ឈ្នះ​ពួក​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​ក្រុង​កេស៊ើរ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះបាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កងទ័ព​អ៊ីស្រាអែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​ព្រះជាម្ចាស់​ពី​ក្រុង​បាលេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ឧទ្ទិស​ដល់​ព្រះនាម​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន*។</verse>
				<verse number="3">គេ​បាន​ដាក់​ហិប​របស់​ព្រះជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ីយ៉ូ ជា​កូន​របស់​លោក​អប៊ីណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។</verse>
				<verse number="4">គេ​ដឹក​ហិប​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដង្ហែ​មក ដោយ​មាន​លោក​អហ៊ីយ៉ូ​ដើរ​នៅ​ខាង​មុខ។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល សប្បាយ​រីករាយ​យ៉ាង​ខ្លាំង នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។</verse>
				<verse number="6">កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​ព្រះជាម្ចាស់ ព្រោះ​គោ​បាន​ធ្វើ​អោយ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។</verse>
				<verse number="7">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​លោក​អ៊ូសា ហើយ​ព្រះអង្គ​ប្រហារ​លោក​អោយ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព​។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​ព្រះជាម្ចាស់។</verse>
				<verse number="8">ព្រះបាទ​ដាវីឌ​រំជួល​ព្រះហឫទ័យ​​យ៉ាង​ខ្លាំង ដោយ​ឃើញ​ ព្រះអម្ចាស់ ​វាយ​ប្រហារ​លោក​អ៊ូសា​អោយ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​ភ័យ​ខ្លាច​ ព្រះអម្ចាស់ ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ ព្រះអម្ចាស់ ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។</verse>
				<verse number="10">ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ ព្រះអម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះបាទ​ដាវីឌ តែ​ទ្រង់​បាន​អោយ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដអេដុម ជា​អ្នក​ស្រុក​កាថ។</verse>
				<verse number="11">ហិប​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដអេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​លោក​អូបេដអេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។</verse>
				<verse number="12">មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ « ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដអេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយសារ​តែ​ហិប​របស់​ព្រះជាម្ចាស់»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដអេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះបាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីករាយ​ផង។</verse>
				<verse number="13">នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ ព្រះអម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះបាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ​មក​ថ្វាយ​ជា​យញ្ញបូជា។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ ព្រះអម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ។</verse>
				<verse number="15">ព្រះបាទ​ដាវីឌ និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ ព្រះអម្ចាស់ ឡើង​មក​ក្រុង​យេរូសាឡឹម ពួក​គេ​ស្រែក​ជយឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។</verse>
				<verse number="16">ពេល​ហិប​របស់​ ព្រះអម្ចាស់ ​ចូល​មក​ដល់​បុរី​ព្រះបាទ​ដាវីឌ ព្រះនាង​មិកាល់​ជា​បុត្រី​ព្រះបាទ​សូល អើត​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​រាំ​លោត​កព្ឆោង នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ព្រះនាង​ក៏​មាន​ចិត្ត​មើលងាយ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="17">កាល​ដង្ហែ​ហិប​របស់​ ព្រះអម្ចាស់ ​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះពន្លា​ដែល​ព្រះបាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះបាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។</verse>
				<verse number="18">លុះ​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​រួច​ហើយ ព្រះបាទ​ដាវីឌ​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន​ក្នុង​នាម​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="19">ព្រះបាទ​ដាវីឌ​ប្រទាន​ម្ហូប​អាហារ ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំងបាយជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="20">ព្រះបាទ​ដាវីឌ​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​ព្រះរាជវង្ស។ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ព្រះបាទ​សូល ចេញ​មក​ទទួល​ស្ដេច​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្ដេច​របស់​ជន​ជាតិ​អ៊ីស្រាអែល​រុងរឿង​ណាស់! ព្រោះ​ស្ដេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​រាជ​បំរើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកលចរិត!»។</verse>
				<verse number="21">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​តប​ទៅ​ព្រះនាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ ព្រះអម្ចាស់! ព្រះអង្គ​បាន​ជ្រើស​រើស​យើង​អោយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជំនួស​បិតា​របស់​នាង និង​រាជវង្ស។ យើង​សំដែង​សេចក្ដី​សប្បាយ​នេះ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ ព្រះអម្ចាស់!</verse>
				<verse number="22">យើង​ចង់​ដាក់​ខ្លួន​អោយ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាង​ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បំរើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។</verse>
				<verse number="23">ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ព្រះបាទ​សូល​គ្មាន​បុត្រ​ឡើយ រហូត​ដល់​ស្លាប់។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ពេល​ព្រះបាទ​ដាវីឌ​មាន​វាំង​គង់​នៅ​ស្រួលបួល ហើយ​បន្ទាប់​ពី​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ស្ដេច​បាន​សុខ​ក្សេមក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​គ្រប់​ទិសទី</verse>
				<verse number="2">ស្ដេច​ក៏​មាន​រាជឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។</verse>
				<verse number="3">ព្យាការី​ណាថាន​ទូល​ស្ដេច​វិញ​ថា៖ «ការ​អ្វី​ដែល​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ព្រះករុណា​ហើយ»។</verse>
				<verse number="4">ប៉ុន្តែ នៅ​យប់​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណាថាន​ថា៖</verse>
				<verse number="5">«ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “មិន​មែន​អ្នក​ទេ​ដែល​ត្រូវ​សង់​ដំណាក់​អោយ​យើង​នៅ”។</verse>
				<verse number="6">តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ព្រះពន្លា។</verse>
				<verse number="7">គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល យើង​មិន​ដែល​បង្គាប់​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ណា​ម្នាក់ អោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ សំរាប់​យើង​ទេ។</verse>
				<verse number="8">ហេតុ​នេះ​ត្រូវ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ​ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​អោយ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="9">យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​អោយ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ដូច​អ្នក​ធំ​ទាំងឡាយ​នៅ​លើ​ផែនដី។</verse>
				<verse number="10">យើង​ប្រគល់​ស្រុក​មួយ​អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង យើង​បាន​អោយ​គេ​តាំង​ទី​លំនៅ​ជាប់លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះជាន់​ពួក​គេ ដូច​កាល​ពី​មុន</verse>
				<verse number="11">ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែងតាំង​ពួក​ចៅហ្វាយ អោយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ឡើយ។ យើង​អោយ​អ្នក​បាន​សុខ​ក្សេមក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​អោយ​អ្នក​មាន​សន្តតិវង្ស​មួយ​ផង។</verse>
				<verse number="12">ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​អោយ​ពូជពង្ស​របស់​អ្នក​ផ្ទាល់ ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ផង​។</verse>
				<verse number="13">គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ សំរាប់​នាម​យើង​ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ អោយ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="14">យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ក៏​ជា​កូន​របស់​យើង​ដែរ។ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អ្វី​ខុស យើង​នឹង​វាយ​ប្រដៅ​គេ ដូច​មនុស្ស​លោក​វាយ​ប្រដៅ​កូន​របស់​ខ្លួន។</verse>
				<verse number="15">ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្ដី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល ដែល​យើង​បោះ​បង់​ចោល ហើយ​តែងតាំង​អ្នក​ជំនួស​នោះ​ទេ។​</verse>
				<verse number="16">ពូជពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹងមាំ​រហូត​ត​ទៅ​ដែរ”»។</verse>
				<verse number="17">លោក​ណាថាន​ទូល​ថ្វាយ​ព្រះបាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។</verse>
				<verse number="18">ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ ព្រះអម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ តើ​ទូលបង្គំ និង​អំបូរ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់ខ្ពស់​បែប​នេះ?</verse>
				<verse number="19">ប៉ុន្តែ ព្រះជាអម្ចាស់ ​អើយ ព្រះអង្គ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​តិចតួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ទៀត​ដែរ។ របៀប​ដែល​ព្រះអង្គ​ប្រព្រឹត្ត មនុស្ស​លោក​គិត​ពុំ​ដល់​ទេ!</verse>
				<verse number="20">ឱ​ ព្រះជាអម្ចាស់ ​អើយ តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះអង្គ​ទៀត បើ​ទ្រង់​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ យ៉ាង​ច្បាស់​ហើយ​នោះ?</verse>
				<verse number="21">ព្រះអង្គ​បាន​សំដែង​ស្នា​ព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​ទាំង​នេះ អោយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឃើញ ស្រប​តាម​ព្រះបន្ទូល​សន្យា និង​ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។</verse>
				<verse number="22">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏​ឧត្ដម​បំផុត! គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។</verse>
				<verse number="23">នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជាជាតិ​ណា​មួយ ដូច​ប្រជាជាតិ​អ៊ីស្រាអែល​ទេ គឺ​ព្រះអង្គ​បាន​ទៅ​រំដោះ​ពួក​គេ មក​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ព្រម​ទាំង​ប្រទាន​អោយ​ពួក​គេ​មាន​កេរ្តិ៍​ឈ្មោះ​ទៀត​ផង។ ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ​ដ៏​ធំៗ​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឃើញ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ពី​កណ្ដាប់​ដៃ​របស់​ប្រជាជាតិ និង​ព្រះ​របស់​ស្រុក​អេស៊ីប ដើម្បី​អោយ​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="24">ព្រះអម្ចាស់ ​អើយ! ព្រះអង្គ​បាន​ពង្រឹង​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="25">បពិត្រ​ ព្រះជាអម្ចាស់ ឥឡូវ​នេះ សូម​អោយ​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​របស់​ទូលបង្គំ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​សូម​ទ្រង់​សំរេច​តាម​ព្រះបន្ទូល​នេះ​ផង។</verse>
				<verse number="26">សូម​អោយ​ព្រះនាម​របស់​ព្រះអង្គ​បាន​ឧត្ដុង្គឧត្ដម​ជានិច្ច ហើយ​សូម​អោយ​គេ​នៅ​តែ​ពោល​ថា “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល”។ សូម​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ រហូត​ត​ទៅ​ផង។</verse>
				<verse number="27">បពិត្រ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! ព្រះអង្គ​បាន​ប្រោស​អោយ​ទូលបង្គំ​ដឹង អំពី​គំរោងការ​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ នឹង​តែងតាំង​ពូជពង្ស​របស់​ទូលបង្គំ អោយ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លាហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="28">បពិត្រ​ ព្រះជាអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ជា​ព្រះជាម្ចាស់ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​សុទ្ធ​តែ​ពិត ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ប្រទាន​សុភមង្គល​មក​ទូលបង្គំ។</verse>
				<verse number="29">ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​ពូជពង្ស​របស់​ទូលបង្គំ ដើម្បី​អោយ​គេ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ។ ព្រះជាអម្ចាស់ ​អើយ! សូម​ប្រទាន​ពរ​ដល់​ពូជពង្ស​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង នោះ​ពួក​គេ​នឹង​ទទួល​ព្រះពរ​អស់កល្ប​ជានិច្ច»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ក្រោយ​មក ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដក​អំណាច​ពី​ពួក​គេ លែង​អោយ​ត្រួតត្រា​លើ​តំបន់​នោះ​ទៀត​ផង។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ ស្ដេច​បង្ខំ​អោយ​ពួក​គេ​ដេក​នៅ​ដី ហើយ​រាប់​យក​ចំនួន​ពីរ​ភាគ​បី​យក​ទៅ​សម្លាប់ និង​ទុក​មួយ​ភាគ​បី​អោយ​នៅ​រស់។ ជន​ជាតិ​ម៉ូអាប់​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។</verse>
				<verse number="3">ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះបាទ​ហាដារេស៊ើរ ជា​បុត្រ​របស់​ព្រះបាទ​រេហូប និង​ជា​ស្ដេច​ស្រុក​សូបា ក្នុង​ពេល​ដែល​ព្រះបាទ​ហាដារេស៊ើរ កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត​ឡើង​វិញ។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​ចាប់​បាន​ទ័ព​សេះ​របស់​ព្រះបាទ​ហាដារេស៊ើរ ចំនួន​មួយ​ពាន់​ប្រាំពីរ​រយ​នាក់ និង​កងពល​ថ្មើរ​ជើង​ចំនួន​ពីរ​ម៉ឺន​នាក់។ ស្ដេច​បាន​យក​សេះ​មួយ​រយ​ក្បាល​ទុក ក្រៅ​ពី​នោះ​ស្ដេច​កាត់​សរសៃ​កែង​ជើង​ទាំង​អស់។</verse>
				<verse number="5">ពេល​នោះ ជន​ជាតិ​ស៊ីរី នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះបាទ​ហាដារេស៊ើរ ជា​ស្ដេច​ស្រុក​សូបា ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ​បាន​ដាក់​ទេសាភិបាល អោយ​ត្រួតត្រា​លើ​ស្រុក​ស៊ីរី ជន​ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ព្រះអម្ចាស់ ​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​រឹប​អូស​ខែល​មាស ពី​ពួក​បរិវារ​របស់​ព្រះបាទ​ហាដារេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="8">ព្រះបាទ​ដាវីឌ​ក៏​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ពី​ក្រុង​បេថាស និង​ក្រុង​បេរ៉ូថាយ ដែល​ជា​ក្រុង​របស់​ព្រះបាទ​ហាដារេស៊ើរ។</verse>
				<verse number="9">កាល​ព្រះបាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហាម៉ាត់​ជ្រាប​ថា ព្រះបាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កងទ័ព​ទាំង​មូល​របស់​ព្រះបាទ​ហាដារេស៊ើរ</verse>
				<verse number="10">ទ្រង់​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម ជា​បុត្រ​អោយ​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ និង​អបអរសាទរ​ចំពោះ​ជ័យជំនះ​លើ​ព្រះបាទ​ហាដារេស៊ើរ ព្រោះ​ព្រះបាទ​ថូអ៊ី ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ព្រះបាទ​ហាដារេស៊ើរ​ដែរ។ សម្ដេច​យ៉ូរ៉ាម​នាំ​យក​វត្ថុ​ធ្វើ​អំពី​មាស ប្រាក់ និង​លង្ហិន​មក​ថ្វាយ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ដូច​ស្ដេច​ថ្វាយ​មាស ប្រាក់ យក​បាន​ពី​ប្រជាជាតិ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​វាយ​ឈ្នះ​ដែរ</verse>
				<verse number="12">គឺ​ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ាឡេក។ ព្រះបាទ​ដាវីឌ​ក៏​យក​ជយភ័ណ្ឌ​ដែល​រឹប​អូស​បាន​ពី​ព្រះបាទ​ហាដារេស៊ើរ ជា​បុត្រ​របស់​ព្រះបាទ​រេហូប ស្ដេច​ស្រុក​សូបា ទៅ​ថ្វាយ​ព្រះអម្ចាស់​ដែរ។</verse>
				<verse number="13">ពេល​ព្រះបាទ​ដាវីឌ​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី​វិញ ទ្រង់​ប្រហារ​ជន​ជាតិ​អេដុម អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​អោយ​កិត្តិនាម​របស់​ស្ដេច​រឹត​តែ​ល្បីល្បាញ​ថែម​ទៀត។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​បាន​ដាក់​ទេសាភិបាល​អោយ​ត្រួតត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ។ ព្រះអម្ចាស់ ​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ​នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។</verse>
				<verse number="15">ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ទ្រង់​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="16">លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា មាន​មុខងារ​ជា​មេ​បញ្ជា​ការ​កងទ័ព។ លោក​យេហូសាផាត កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។</verse>
				<verse number="17">លោក​សាដុក ជា​កូន​របស់​លោក​អហ៊ីទូប និង​លោក​អហ៊ីមាឡេក ជា​កូន​របស់​លោក​អបៀថើរ មាន​មុខងារ​ជា​បូជាចារ្យ*។</verse>
				<verse number="18">លោក​សេរ៉ាយ៉ា ជា​លេខាធិការ​របស់​ស្ដេច។ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេធីម និង​ក្រុម​ពេរេធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ មាន​មុខងារ​ជា​បូជាចារ្យ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ថ្ងៃ​មួយ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ព្រះបាទ​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្ដេច​យ៉ូណា​ថាន»។</verse>
				<verse number="2">ក្នុង​ចំណោម​អ្នក​បំរើ​របស់​ព្រះបាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ហើយ​ព្រះរាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។</verse>
				<verse number="3">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «តើ​ក្នុង​រាជវង្ស​របស់​ព្រះបាទ​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សំដែង​សេចក្ដី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះករុណា មាន​កូន​ប្រុស​ម្នាក់​របស់​សម្ដេច​យ៉ូណាថាន​នៅ​រស់ លោក​ខ្វិន​ជើង​ទាំង​ពីរ»។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​ថា៖ «តើ​គេ​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​ស្នាក់​នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល នៅ​ក្រុង​ឡូរដេបា»។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​តាម​រក​លោក​មេភីបូសែត នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល នៅ​ក្រុង​ឡូរដេបា។</verse>
				<verse number="6">កាល​លោក​មេភីបូសែត ជា​កូន​របស់​សម្ដេច​យ៉ូណាថាន និង​ជា​ចៅ​របស់​ព្រះបាទ​សូល បាន​មក​ជួប​ព្រះបាទ​ដាវីឌ លោក​អោន​ចុះ ក្រាប​មុខ​ដល់​ដី​ថ្វាយបង្គំ​ស្ដេច។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​មេភីបូសែត​មែន​ឬ?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្ដេច​យ៉ូណាថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដីធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះបាទ​សូល ជា​ជីតា​របស់​អ្នក​អោយ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។</verse>
				<verse number="8">លោក​មេភីបូសែត​ក្រាប​ថ្វាយបង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។</verse>
				<verse number="9">ពេល​នោះ ស្ដេច​ត្រាស់​ហៅ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះបាទ​សូល​មក ហើយ​មាន​រាជឱង្ការ​ទៅ​គាត់​ថា៖ «យើង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះបាទ​សូល និង​ព្រះញាតិវង្ស​អោយ​មេភីបូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក។</verse>
				<verse number="10">ចូរ​អ្នក ព្រម​ទាំង​កូន​ចៅ និង​អ្នក​បំរើ​ទាំង​អស់​របស់​អ្នក នាំ​គ្នា​ធ្វើ​ស្រែ​ចំការ​នោះ​អោយ​មេភីបូសែត ហើយ​ប្រមូល​ភោគផល ជា​ស្បៀង​អាហារ ទុក​សំរាប់​បុត្រ​របស់​ម្ចាស់​អ្នក​ផង។ រីឯ​មេភីបូសែត ជា​បុត្រ​របស់​ម្ចាស់​អ្នក ត្រូវ​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ ស៊ីបា​មាន​កូន​ប្រុស​ទាំង​អស់​ដប់​ប្រាំ​នាក់ និង​អ្នក​បំរើ​ម្ភៃ​នាក់។</verse>
				<verse number="11">គាត់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា​ជា​អម្ចាស់ តែ​លោក​មេភីបូសែត​មាន​ទម្លាប់​ពិសា​បាយ​រួម​តុ​ជា​មួយ​ទូលបង្គំ​ ដ្បិត​លោក​ជា​ពូជពង្ស​របស់​ស្ដេច»។</verse>
				<verse number="12">លោក​មេភីបូសែត​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មីកា ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ក្នុង​គ្រួសារ​របស់​ស៊ីបា សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​លោក។</verse>
				<verse number="13">ដោយ​លោក​មេភីបូសែត​បរិភោគ​រួម​តុ​ជា​មួយ​ព្រះបាទ​ដាវីឌ​រៀង​រាល់​ថ្ងៃ លោក​ត្រូវ​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម។ លោក​មេភីបូសែត​ខ្វិន​ជើង​ទាំង​ពីរ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ក្រោយ​មក ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះនាម​ហានូន ឡើង​សោយ​រាជ្យ​ជំនួស។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ទ្រង់​ព្រះតម្រិះ​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន ជា​បុត្រ​របស់​ព្រះបាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ព្រះបាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​អោយ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះបាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន</verse>
				<verse number="3">មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អាំម៉ូន ទូល​ព្រះបាទ​ហានូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី អោយ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះករុណា​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។</verse>
				<verse number="4">ពេល​នោះ ព្រះបាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ ហើយ​អោយ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀកបំពាក់​អោយ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​អោយ​ទៅ​វិញ។</verse>
				<verse number="5">មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះបាទ​ដាវីឌ ទ្រង់​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្ដេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។</verse>
				<verse number="6">កាល​ជន​ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​អោយ​ព្រះបាទ​ដាវីឌ​ក្រេវក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល​ទាហាន​ស៊ីរី​ចំនួន​ពីរ​ម៉ឺន​នាក់ ពី​ក្រុង​បេតរេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កងទ័ព​របស់​ស្ដេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត​ពី​ស្រុក​ថូប។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កងទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ អោយ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។</verse>
				<verse number="8">ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេតរេហូប ព្រម​ទាំង​ទ័ព​ស្រុក​ថូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។</verse>
				<verse number="9">លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ លោក​ជ្រើស​រើស​ទាហាន​ដ៏​ចំណានៗ​ពី​កងទ័ព​អ៊ីស្រាអែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។</verse>
				<verse number="10">រីឯ​កងទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​អោយ​លោក​អប៊ីសាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="11">លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។</verse>
				<verse number="12">ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជាជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ ព្រះអម្ចាស់ សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។</verse>
				<verse number="13">លោក​យ៉ូអាប់ ព្រម​ទាំង​កងទ័ព​បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។</verse>
				<verse number="14">កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ីសាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កងទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="15">ជន​ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រាអែល គេ​ក៏​ប្រមូល​ផ្ដុំ​កងទ័ព។</verse>
				<verse number="16">ព្រះបាទ​ហាដារេស៊ើរ​ចាត់​គេ​អោយ​ទៅ​ប្រមូល​កងទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ កងទ័ព​ស៊ីរី​បាន​មក​ដល់​ហេឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កងទ័ព​របស់​ព្រះបាទ​ហាដារេស៊ើរ ជា​អ្នក​ដឹក​នាំ។</verse>
				<verse number="17">មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះបាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះបាទ​ដាវីឌ ហើយ​វាយ​សំរុក។</verse>
				<verse number="18">ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កងទ័ព​អ៊ីស្រាអែល។ ព្រះបាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង​ អស់​ប្រាំពីរ​រយ​នាក់ និង​ពល​ទ័ព​សេះ​អស់​បួន​ម៉ឺន​នាក់ ស្ដេច​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​អោយ​ស្លាប់​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="19">កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះបាទ​ហាដារេស៊ើរ ឃើញ​ពួក​គេ​ចាញ់​កងទ័ព​អ៊ីស្រាអែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជា​មួយ​ព្រះបាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្ដេច។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន​ជាតិ​អាំម៉ូន​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ព្រះបាទ​ដាវីឌ​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល អោយ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កំទេច​ស្រុក​នោះ ហើយ​ឡោមព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ព្រះបាទ​ដាវីឌ​តើន​ពី​ផ្ទំ ហើយ​ស្ដេច​យាង​កំសាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ព្រះដំណាក់។ ស្ដេច​ទត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។</verse>
				<verse number="3">ស្ដេច​ក៏​ស៊ើបសួរ​ពី​ស្ត្រី​នោះ​គេ​ទូល​ថា «នាង​ឈ្មោះ​បាតសេបា ជា​កូន​របស់​លោក​អេលាម និង​ជា​ប្រពន្ធ​របស់​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត»។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​នាំ​នាង​មក នាង​មក​ឯ​ដំណាក់​ស្ដេច ហើយ​ស្ដេច​ក៏​រួម​ដំណេក​ជា​មួយ​នាង រួច​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​នោះ នាង​ទើប​នឹង​មាន​រដូវ ហើយ​ធ្វើ​ជំរះ​កាយ​អោយ​បរិសុទ្ធ។</verse>
				<verse number="5">នាង​បាតសេបា​ក៏​មាន​ផ្ទៃ​ពោះ នាង​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។</verse>
				<verse number="6">ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ប្រាប់​លោក​យ៉ូអាប់​ថា៖ «ចូរ​បញ្ជូន​អ៊ូរី ជា​ជន​ជាតិ​ហេត​មក​ជួប​យើង»។ លោក​យ៉ូអាប់​ក៏​បញ្ជូន​លោក​អ៊ូរី​មក។</verse>
				<verse number="7">លុះ​លោក​អ៊ូរី​មក​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កងទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។</verse>
				<verse number="8">បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​អោយ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។</verse>
				<verse number="9">ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។</verse>
				<verse number="10">មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ។ ពេល​នោះ ស្ដេច​សួរ​លោក​អ៊ូរី​ថា៖ «អ្នក​ទើប​នឹង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​វិល​ទៅ​ផ្ទះ​របស់​អ្នក?»។</verse>
				<verse number="11">លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ហិប​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះពន្លា ហើយ​កងទ័ព​អ៊ីស្រាអែល និង​យូដា​ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ទូលបង្គំ និង​នាយ​ទាហាន​ក៏​សំរាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ អោយ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះករុណា​មាន​ព្រះជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។</verse>
				<verse number="12">ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ​ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក​យើង​អោយ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​ស្អែក។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​អញ្ជើញ​លោក​មក ជប់លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​អោយ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។</verse>
				<verse number="14">ព្រលឹម​ឡើង ព្រះបាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។</verse>
				<verse number="15">ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​អោយ​នៅ​សមរភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​អោយ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​អោយ​បច្ចាមិត្ត​ប្រហារ​ជីវិត​គាត់»។</verse>
				<verse number="16">លោក​យ៉ូអាប់ សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោមព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។</verse>
				<verse number="17">កងទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កងទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះបាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត​ក៏​ស្លាប់​ដែរ។</verse>
				<verse number="18">លោក​យ៉ូអាប់​បាន​ចាត់​គេ​អោយ​ទៅ​រាយការណ៍​ថ្វាយ​ព្រះបាទ​ដាវីឌ យ៉ាង​សព្វ​គ្រប់​អំពី​សភាព​ការណ៍​ចំបាំង</verse>
				<verse number="19">គឺ​លោក​បញ្ជា​អ្នក​នាំ​សារ​ថា៖ «ពេល​អ្នក​រាយការណ៍​អំពី​សភាព​ការណ៍​ចំបាំង​ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="20">ប្រសិន​បើ​ស្ដេច​ខ្ញាល់ ហើយ​មាន​រាជឱង្ការ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​កំពែង​ក្រុង ក្នុង​ពេល​ប្រយុទ្ធ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្មាំង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង​មក​ទេ​ឬ?</verse>
				<verse number="21">តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ីមាឡេក ជា​កូន​របស់​លោក​យេរូបាល​ត្រូវ​ស្លាប់​នៅ​ថេបេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង​មក​ចំ​លោក។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ទូល​ស្ដេច​ថា លោក​អ៊ូរី ជន​ជាតិ​ហេត ដែល​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ក៏​ស្លាប់​ដែរ»។</verse>
				<verse number="22">អ្នក​នាំ​សារ​ចេញ​ទៅ រាយការណ៍​ថ្វាយ​ព្រះបាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូអាប់​បាន​បង្គាប់។</verse>
				<verse number="23">អ្នក​នាំ​សារ​នោះ បាន​រៀប​រាប់​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ពួក​ខ្មាំង​មាន​ប្រៀប​ជាង​យើង​ខ្ញុំ គេ​ចេញ​មក​វាយ​យើង​ខ្ញុំ​នៅ​តាម​វាល។ យើង​ខ្ញុំ​បាន​វាយ​បក​ទៅ​វិញ និង​រុញ​ពួក​គេ​រហូត​ដល់​ខ្លោង​ទ្វារ​ក្រុង។</verse>
				<verse number="24">ប៉ុន្តែ ពេល​នោះ ពួក​ខ្មាំង​បាន​បាញ់​ព្រួញ​ពី​លើ​កំពែង​តម្រង់​មក​រក​យើង​ខ្ញុំ ធ្វើ​អោយ​ពល​ទាហាន​ខ្លះ​ស្លាប់ រីឯ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត និង​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ក៏​ស្លាប់​ដែរ»។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​អោយ​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​អោយ​កាន់​តែ​ខ្លាំងក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​អោយ​បាន»។</verse>
				<verse number="26">ពេល​នាង​បាតសេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។</verse>
				<verse number="27">លុះ​ចប់​ពេល​កាន់​ទុក្ខ​ហើយ ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ហៅ​នាង ចូល​មក​ក្នុង​ដំណាក់ នាង​ធ្វើ​ជា​មហេសី​របស់​ស្ដេច ហើយ​សំរាល​បាន​បុត្រ​មួយ​ថ្វាយ​ស្ដេច។ អំពើ​ដែល​ព្រះបាទ​ដាវីឌ​ប្រព្រឹត្ត​នេះ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ឡើយ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ព្រះអម្ចាស់ ​បាន​ចាត់​ព្យាការី*​ណាថាន​អោយ​ទៅ​ជួប​ព្រះបាទ​ដាវីឌ​។ លោក​ណាថាន​ចូល​គាល់​ស្ដេច​ហើយ​ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។</verse>
				<verse number="2">សេដ្ឋី​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។</verse>
				<verse number="3">រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។</verse>
				<verse number="4">ថ្ងៃ​មួយ មាន​អ្នក​ដំណើរ​ម្នាក់ បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​ខ្ញាល់​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="6">គេ​ត្រូវ​សង​កូន​ចៀម​វិញ​មួយ​ជា​បួន ព្រោះ​គេ​ប្រព្រឹត្ត​ដូច្នេះ​ដោយ​គ្មាន​ចិត្ត​ត្រា​ប្រណី​សោះ»។</verse>
				<verse number="7">ព្យាការី​ណាថាន​ទូល​ព្រះបាទ​ដាវីឌ​វិញ​ថា៖ «បុរស​នោះ គឺ​ព្រះករុណា​ហ្នឹង​ហើយ! ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “យើង​បាន​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​សូល​ដែរ។</verse>
				<verse number="8">យើង​បាន​ប្រគល់​រាជ​សម្បត្តិ ព្រម​ទាំង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​ម្ចាស់​អ្នក មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ យើង​ក៏​បាន​អោយ​អ្នក​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​យូដា​ដែរ។ បើ​អ្នក​នៅ​តែ​មិន​ស្កប់​ទេ យើង​អាច​បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត!</verse>
				<verse number="9">ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើលងាយ​ព្រះបន្ទូល​របស់​យើង ដោយ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គាប់​ចិត្ត​យើង​ គឺ​អ្នក​បាន​ធ្វើ​ឃាត​អ៊ូរី ជា​ជន​ជាតិ​ហេត ដោយ​ប្រគល់​ទៅ​អោយ​ជន​ជាតិ​អាំម៉ូន​សម្លាប់ រួច​យក​ប្រពន្ធ​របស់​អ៊ូរី​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន​ឯង។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​តែងតែ​មាន​មនុស្ស​ស្លាប់ ដោយ​មុខ​ដាវ​ជានិច្ច ព្រោះ​អ្នក​បាន​មើលងាយ​យើង​ដោយ​យក​ប្រពន្ធ​របស់​អ៊ូរី ជា​ជន​ជាតិ​ហេត​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន”។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ធ្វើ​អោយ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​អោយ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្ដាល​វាល ចំពោះ​មុខ​អ្នក​ផង។</verse>
				<verse number="12">អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្ដាល​វាល អោយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ”»។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ហើយ!»។</verse>
				<verse number="14">ព្យាការី​ណាថាន​ទូល​ថា៖ « ព្រះអម្ចាស់ ​លើកលែង​ទោស​អោយ​ព្រះករុណា ព្រះករុណា​នឹង​មិន​សោយ​ទិវង្គត​ទេ។ ប៉ុន្តែ ដោយ​ព្រះករុណា​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​នេះ ជា​ឱកាស​អោយ​ខ្មាំង​សត្រូវ​ប្រមាថ​មើលងាយ​ ព្រះអម្ចាស់ បុត្រ​របស់​ព្រះករុណា​ដែល​ទើប​ប្រសូត​មក​នោះ នឹង​ត្រូវ​សុគត​ជា​មិន​ខាន»។</verse>
				<verse number="15">បន្ទាប់​មក ព្យាការី​ណាថាន ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ ព្រះអម្ចាស់ ​ធ្វើ​អោយ​កូន ដែល​នាង​បាតសេបា ជា​ភរិយា​របស់​សព​លោក​អ៊ូរី បាន​បង្កើត​ថ្វាយ​ព្រះបាទ​ដាវីឌ​នោះ​មាន​ជំងឺ។</verse>
				<verse number="16">ព្រះបាទ​ដាវីឌ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​កូន​នោះ ទាំង​តម​អាហារ។ កាល​ស្ដេច​យាង​ចូល​ក្រឡាបន្ទំ ស្ដេច​ផ្ទំ​ផ្ទាល់​នឹង​ដី។</verse>
				<verse number="17">ពួក​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ដំណាក់​ទទូច​សូម​អោយ​ស្ដេច​តើន​ឡើង ប៉ុន្តែ ទ្រង់​មិន​ព្រម​ទេ ហើយ​ក៏​មិន​សោយ​ព្រះស្ងោយ​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="18">នៅ​ថ្ងៃ​ទី​ប្រាំពីរ កូន​នោះ​ក៏​ស្លាប់។ រាជ​បំរើ​មិន​ហ៊ាន​ទូល​ដំណឹង​នេះ​ថ្វាយ​ព្រះបាទ​ដាវីឌ​ទេ ព្រោះ​ពួក​គេ​និយាយ​គ្នា​ថា៖ «កាល​កូន​មាន​ជីវិត​នៅ​ឡើយ យើង​បាន​និយាយ​ជា​មួយ​ព្រះករុណា តែ​ព្រះករុណា​ពុំ​ព្រម​ស្ដាប់​យើង​ទេ ចុះ​ឥឡូវ​នេះ កូន​ស្លាប់​ហើយ តើ​យើង​ត្រូវ​ទូល​យ៉ាង​ដូច​ម្ដេច ដើម្បី​កុំ​អោយ​ស្ដេច​ធ្វើ​បាប​ខ្លួន​ឯង»។</verse>
				<verse number="19">កាល​ព្រះបាទ​ដាវីឌ​ទត​ឃើញ​រាជ​បំរើ​ខ្សឹបខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា​កូន​នោះ​ស្លាប់​ហើយ។ ព្រះរាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! ព្រះឱរស​នោះ​សុគត​ហើយ»។</verse>
				<verse number="20">ព្រះបាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះភូសា រួច​យាង​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​ថ្វាយបង្គំ​ព្រះអង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​អោយ​គេ​រៀបចំ​ព្រះស្ងោយ ហើយ​ទ្រង់​ក៏​សោយ។</verse>
				<verse number="21">ពួក​រាជ​បំរើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះឱរស​សុគត​ផុត​ហើយ ព្រះករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះស្ងោយ​ទៅ​វិញ!»។</verse>
				<verse number="22">ព្រះបាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង​ដោយ​នឹក​ថា ព្រះអម្ចាស់ ​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​អោយ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។</verse>
				<verse number="23">ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​អោយ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ ដែល​នឹង​មក​ជួប​យើង»។</verse>
				<verse number="24">ព្រះបាទ​ដាវីឌ​សំរាល​ទុក្ខ​នាង​បាតសេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា​សាឡូម៉ូន។ ព្រះអម្ចាស់ ​ស្រឡាញ់​បុត្រ​នោះ​ណាស់</verse>
				<verse number="25">ព្រះអង្គ​ចាត់​ព្យាការី​ណាថាន​អោយ​ទៅ​ប្រាប់​ព្រះបាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌីឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="26">នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន​ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។</verse>
				<verse number="27">លោក​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។</verse>
				<verse number="28">ឥឡូវ​នេះ សូម​ព្រះករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់​មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។</verse>
				<verse number="29">ព្រះបាទ​ដាវីឌ​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន។</verse>
				<verse number="30">ព្រះបាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះសិរសា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាមសិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះសិរសា​របស់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។</verse>
				<verse number="31">រីឯ​ប្រជាជន​នៅ​ក្រុង​នោះ​វិញ ព្រះបាទ​ដាវីឌ​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​អោយ​អារ​ឈើ​ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ព្រះបាទ​ដាវីឌ​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ជា​មួយ​កងទ័ព​ទាំង​មូល។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្ដេច​អាប់សាឡុម ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់ នាម​ព្រះនាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្ដេច​អាំណូន​ជា​បុត្រា​មួយ​អង្គ​ទៀត​របស់​ព្រះបាទ​ដាវីឌ បាន​កើត​ចិត្ត​ប្រតិព័ទ្ធ​លើ​រូប​នាង។</verse>
				<verse number="2">សម្ដេច​អាំណូន​មាន​ចិត្ត​ស្រឡាញ់​ព្រះនាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។</verse>
				<verse number="3">សម្ដេច​អាំណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណាដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="4">លោក​យ៉ូណាដាប់​សួរ​សម្ដេច​អាំណូន​ថា៖ «អ្នក​អង្គ​ម្ចាស់ ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​អោយ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្ដេច​អាំណូន​ឆ្លើយ​ថា៖ «ខ្ញុំ​កើត​ចិត្ត​ប្រតិព័ទ្ធ​លើ​រូប​ព្រះនាង​តាម៉ារ ជា​ប្អូន​របស់​សម្ដេច​អាប់សាឡុម ប្អូន​របស់​ខ្ញុំ»។</verse>
				<verse number="5">លោក​យ៉ូណាដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ផ្ទំ​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​បិតា​របស់​អ្នក​អង្គ​ម្ចាស់​យាង​មក​សួរ​សុខ​ទុក្ខ អ្នក​អង្គ​ម្ចាស់​ត្រូវ​ទូល​ថា “សូម​បិតា​មេត្តា​អនុញ្ញាត​អោយ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ទូលបង្គំ យក​ម្ហូប​អាហារ​មក​អោយ​ទូលបង្គំ​ផង។ នាង​ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។</verse>
				<verse number="6">សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះរាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​អោយ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ​មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ មក​អោយ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​ចាត់​គេ​អោយ​ទៅ​ប្រាប់​ព្រះនាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះនាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​អោយ​បង​សោយ​ផង»។</verse>
				<verse number="8">ព្រះនាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះនាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។</verse>
				<verse number="9">ព្រះនាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​អោយ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។</verse>
				<verse number="10">សម្ដេច​អាំណូន​ប្រាប់​ព្រះនាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​អោយ​បង​ដល់​គ្រែ​ផង ដើម្បី​អោយ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះនាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។</verse>
				<verse number="11">ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង​ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។</verse>
				<verse number="12">ព្រះនាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រាអែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​អោយ​សោះ។</verse>
				<verse number="13">បើ​ធ្វើ​ដូច្នេះ តើ​អោយ​ខ្ញុំ​ម្ចាស់​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រាអែល។ សូម​ម្ចាស់​បង​ទូល​បិតា​ទៅ ទ្រង់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ម្ចាស់​អោយ​ម្ចាស់​បង​ឡើយ»។</verse>
				<verse number="14">សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ សម្ដេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។</verse>
				<verse number="15">បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។</verse>
				<verse number="16">ព្រះនាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្ដេញ​ខ្ញុំ​ម្ចាស់​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​ម្ចាស់​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្ដេច​អាំណូន​មិន​ព្រម​ស្ដាប់​នាង​ទេ</verse>
				<verse number="17">សម្ដេច​ហៅ​ក្មេង​បំរើ​ម្នាក់​មក​បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​អោយ​ជិត»។</verse>
				<verse number="18">ក្មេង​បំរើ​របស់​សម្ដេច​អាំណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ ព្រះនាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្ដេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។</verse>
				<verse number="19">ព្រះនាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល​រួច​ចេញ​ទៅ​ទាំង​ស្រែក​ផង។</verse>
				<verse number="20">សម្ដេច​អាប់សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះនាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់សាឡុម ជា​បង។</verse>
				<verse number="21">ពេល​ព្រះបាទ​ដាវីឌ​ជ្រាប​រឿង​នេះ ទ្រង់​ក្រេវក្រោធ​យ៉ាង​ខ្លាំង​។</verse>
				<verse number="22">សម្ដេច​អាប់សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះនាង​តាម៉ារ​ជា​ប្អូន​ស្រី។</verse>
				<verse number="23">ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់សាឡុម កាត់​រោម​ចៀម​នៅ​បាល-ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះបាទ​ដាវីឌ អោយ​មក​ចូល​រួម​ដែរ។</verse>
				<verse number="24">សម្ដេច​អាប់សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​អោយ​កូន​ពិបាក»។ សម្ដេច​អាប់សាឡុម​បាន​ទទូច​អង្វរ​ព្រះរាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​អោយ​បុត្រ​ប៉ុណ្ណោះ។</verse>
				<verse number="26">សម្ដេច​អាប់សាឡុម​ទូល​ថា៖ «បើ​បិតា​មិន​យាង​ទៅ​ទេ សូម​អនុញ្ញាត​អោយ​តែ​បង​អាំណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ព្រះរាជា​សួរ​ថា៖ «ហេតុ​អ្វី​ចាំបាច់​អោយ​អាំណូន​ទៅ​ជា​មួយ?»។</verse>
				<verse number="27">សម្ដេច​អាប់សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ព្រះរាជា​ក៏​អនុញ្ញាត​អោយ​សម្ដេច​អាំណូន និង​បុត្រ​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="28">សម្ដេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បំរើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្ដេច​អាំណូន​អោយ​ជាប់ ពេល​ណា​សម្ដេច​អាំណូន​សោយ​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់អាច​ក្លាហាន​ឡើង!»។</verse>
				<verse number="29">ពួក​អ្នក​បំរើ​ធ្វើ​តាម​បញ្ជា​របស់​សម្ដេច​អាប់សាឡុម ហើយ​សម្លាប់​សម្ដេច​អាំណូន។ បុត្រ​ឯ​ទៀតៗ​របស់​ព្រះបាទ​ដាវីឌ​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។</verse>
				<verse number="30">បុត្រ​ទាំង​នោះ​កំពុង​តែ​យាង​មក​តាម​ផ្លូវ ព្រះបាទ​ដាវីឌ​ទទួល​ដំណឹង​ថា សម្ដេច​អាប់សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្ដេច​គ្មាន​សល់​មួយ​អង្គ​ណា​សោះ​ឡើយ។</verse>
				<verse number="31">ពេល​នោះ ព្រះរាជា​ហែក​សម្លៀកបំពាក់ ហើយ​ផ្ទំ​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំវិញ​ស្ដេច ទាំង​ហែក​សម្លៀកបំពាក់​ដែរ។</verse>
				<verse number="32">ប៉ុន្តែ លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះបាទ​ដាវីឌ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​សូម​កុំ​នឹក​ស្មាន​ថា គេ​ធ្វើ​គុត​បុត្រា​ទាំង​អស់​របស់​ព្រះករុណា​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត ដ្បិត​សម្ដេច​អាប់សាឡុម​បាន​សំរេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្ដេច​អាំណូន​បាន​រំលោភ​លើ​រូប​ព្រះនាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។</verse>
				<verse number="33">ហេតុ​នេះ សូម​ព្រះករុណា​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ព្រះករុណា​ត្រូវ​សុគត​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្ដេច​អាំណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​សុគត»។</verse>
				<verse number="34">សម្ដេច​អាប់សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។</verse>
				<verse number="35">លោក​យ៉ូណាដាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា បុត្រា​ទាំង​អស់​របស់​ព្រះករុណា​យាង​មក​ដល់​ហើយ! ដូច​ទូលបង្គំ​បាន​ទូល​ព្រះករុណា​មែន»។</verse>
				<verse number="36">លោក​យ៉ូណាដាប់​ទូល​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ស្ដេច​ក៏​យាង​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ស្ដេច និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។</verse>
				<verse number="37">សម្ដេច​អាប់សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ព្រះបាទ​តាលម៉ាយ ជា​បុត្រ​របស់​ព្រះបាទ​អាំមីហ៊ូដ និង​ជា​ស្ដេច​ស្រុក​កេស៊ួរី​។ ក្នុង​អំឡុង​ពេល​នោះ ព្រះបាទ​ដាវីឌ​កាន់​ទុក្ខ​សម្ដេច​អាំណូន​ជា​បុត្រ។</verse>
				<verse number="38">សម្ដេច​អាប់សាឡុម​បាន​គេច​ខ្លួន​ទៅ​នៅ​ស្រុក​កេស៊ួរី អស់​រយៈ​ពេល​បី​ឆ្នាំ។</verse>
				<verse number="39">ព្រះបាទ​ដាវីឌ​ឈប់​ខ្ញាល់​ នឹង​សម្ដេច​អាប់សាឡុម​ទៀត ព្រោះ​ស្ដេច​លែង​ព្រួយ​ចិត្ត​អំពី​សម្ដេច​អាំណូន​សោយ​ទិវង្គត។</verse>
			</chapter>
			<chapter number="14">
				<verse number="1">លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា សង្កេត​ឃើញ​ថា ស្ដេច​មាន​ព្រះហឫទ័យ​នឹក​រលឹក​ ដល់​សម្ដេច​អាប់សាឡុម</verse>
				<verse number="2">លោក​ក៏​ចាត់​គេ​អោយ​ទៅ​ឯ​ភូមិ​តេកូអា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀកបំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។</verse>
				<verse number="3">បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។</verse>
				<verse number="4">ដូច្នេះ ស្ត្រី​អ្នក​ភូមិ​តេកូអា​នោះ ក៏​ចូល​ទៅ​គាល់​ស្ដេច។ នាង​ក្រាប​ថ្វាយបង្គំ​ស្ដេច ដោយ​អោន​មុខ​ដល់​ដី​ហើយ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។</verse>
				<verse number="5">ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ខ្ញុំ​ម្ចាស់​ជា​ស្រី​មេម៉ាយ ដែល​ប្ដី​ស្លាប់​ចោល!</verse>
				<verse number="6">ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​ពីរ​នាក់ ពួក​វា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ឯ​ស្រែ ហើយ​ម្នាក់​បាន​វាយ​ម្នាក់​ទៀត​ស្លាប់ ព្រោះ​គ្មាន​នរណា​ឃាត់​គេ​ទាំង​ពីរ​ឡើយ។</verse>
				<verse number="7">ឥឡូវ​នេះ ញាតិសន្ដាន​របស់​ខ្ញុំ​ម្ចាស់ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​ម្ចាស់។ ពួក​គេ​ពោល​ថា “ចូរ​ប្រគល់​ឃាតក​មក​អោយ​យើង យើង​នឹង​សម្លាប់​វា ដើម្បី​សងសឹក​ជំនួស​បង​ប្អូន​របស់​វា​ដែល​ស្លាប់​នោះ ហើយ​យើង​ក៏​ចង់​បំផ្លាញ​ពូជពង្ស​របស់​វា​ផង​ដែរ”។ ពួក​គេ​ចង់​បំផ្លាញ​ក្ដី​សង្ឃឹម​ដែល​ខ្ញុំ​ម្ចាស់​មាន​សេសសល់ ហើយ​មិន​ចង់​ទុក​អោយ​វង្ស​ត្រកូល​ប្ដី​របស់​ខ្ញុំ​ម្ចាស់ មាន​កូន​ចៅ​បន្ត​ពូជពង្ស​នៅ​លើ​ផែនដី​នេះ​ឡើយ»។</verse>
				<verse number="8">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​អោយ​សំរួល​រឿង​នេះ»។</verse>
				<verse number="9">ស្ត្រី​នោះ​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ ទោះ​បី​មាន​ហេតុការណ៍​អ្វី​កើត​ឡើង ក្នុង​រឿង​នេះ​ក៏​ដោយ ខ្ញុំ​ម្ចាស់ និង​ក្រុម​គ្រួសារ​សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង មិន​អោយ​កំហុស​នេះ​ធ្លាក់​លើ​ព្រះករុណា ឬ​រាជ​បល្ល័ង្ក​ឡើយ»។</verse>
				<verse number="10">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្ដី​បន្ទោស​នាង ចូរ​នាំ​គេ​មក​ជួប​យើង គេ​មុខ​ជា​មិន​ហ៊ាន​រក​រឿង​នាង​ទៀត​ទេ»។</verse>
				<verse number="11">នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ដើម្បី​កុំ​អោយ​អ្នក​ដែល​ត្រូវ​សងសឹក​ជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា: យើង​មិន​អោយ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង ជ្រុះ​ដល់​ដី​ឡើយ»។</verse>
				<verse number="12">នាង​នោះ​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះករុណា សូម​មេត្តា​ប្រោស​អោយ​ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ថែម​មួយ​ម៉ាត់​ទៀត»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​និយាយ​មក!»។</verse>
				<verse number="13">នាង​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ផ្ទាល់ ក៏​មាន​គំនិត​ដូច្នេះ​ដែរ គឺ​ទាស់​នឹង​ផល​ប្រយោជន៍​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់? រាជឱង្ការ​របស់​ព្រះករុណា​អំបាញ់មិញ​នេះ ពិត​ជា​ដាក់​ទោស​ព្រះករុណា​ដែរ ព្រោះ​ព្រះករុណា​មិន​បាន​ត្រាស់​ហៅ​សម្ដេច​អាប់សាឡុម​ដែល​ស្ដេច​កាត់កាល់​នោះ អោយ​វិល​ត្រឡប់​មក​វិញ​ទេ។</verse>
				<verse number="14">មនុស្ស​យើង​តែងតែ​ស្លាប់ ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ អោយ​វិល​មក​វិញ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​រៀបចំ​គំរោងការ ដើម្បី​អោយ​សម្ដេច​អាប់សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះអង្គ​នោះ វិល​ត្រឡប់​មក​វិញ។</verse>
				<verse number="15">ខ្ញុំ​ម្ចាស់​មក​ទូល​រឿង​នេះ​ថ្វាយ​ព្រះករុណា​ហើយ ព្រោះ​ប្រជារាស្ត្រ​បាន​ធ្វើ​អោយ​ខ្ញុំ​ម្ចាស់​ភ័យ​បារម្ភ។ ខ្ញុំ​ម្ចាស់​នឹក​ថា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​មក​ទូល​ព្រះករុណា ប្រហែល​ជា​ស្ដេច​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់ ដែល​ជា​អ្នក​បំរើ​របស់​ករុណា។</verse>
				<verse number="16">ព្រះករុណា​មុខ​ជា​ស្ដាប់​ពាក្យ​ខ្ញុំ​ម្ចាស់ ហើយ​រំដោះ​ខ្ញុំ​ម្ចាស់ និង​កូន ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​អោយ​បាត់​ពី​ទឹក​ដី ជា​កេរមត៌ក​របស់​ព្រះជាម្ចាស់។</verse>
				<verse number="17">ខ្ញុំ​ម្ចាស់​នឹក​ថា រាជឱង្ការ​របស់​ព្រះករុណា​ពិត​ជា​ធ្វើ​អោយ​មាន​ភាព​ស្ងប់​ស្ងៀម ដ្បិត​ព្រះករុណា​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះជាម្ចាស់ ព្រះករុណា​ស្គាល់​ល្អ​ស្គាល់​អាក្រក់។ សូម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​គង់​ជា​មួយ​ព្រះករុណា!»។</verse>
				<verse number="18">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះករុណា សូម​មាន​រាជឱង្ការ​មក​ចុះ!»។</verse>
				<verse number="19">ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បំរើ​របស់​ព្រះករុណា​បាន​បង្គាប់​អោយ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។</verse>
				<verse number="20">លោក​ធ្វើ​ដូច្នេះ ដើម្បី​សំរួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ»។</verse>
				<verse number="21">ស្ដេច​មាន​រាជឱង្ការ ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់សាឡុម​មក​វិញ​ចុះ»។</verse>
				<verse number="22">លោក​យ៉ូអាប់​ក្រាប​ថ្វាយបង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះគុណ​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់​ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។</verse>
				<verse number="23">លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួរី ហើយ​នាំ​សម្ដេច​អាប់សាឡុម វិល​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="24">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​អោយ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​អោយ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះភក្ត្រ​ស្ដេច​ទេ។</verse>
				<verse number="25">នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយគន់​ដូច​សម្ដេច​អាប់សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។</verse>
				<verse number="26">រៀង​រាល់​ឆ្នាំ សម្ដេច​អាប់សាឡុម​តែងតែ​កាត់​សក់ នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។</verse>
				<verse number="27">សម្ដេច​អាប់សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។</verse>
				<verse number="28">សម្ដេច​អាប់សាឡុម​គង់​នៅ​ក្រុង​យេរូសាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះភក្ត្រ​ព្រះរាជា​ទេ។</verse>
				<verse number="29">ថ្ងៃ​មួយ សម្ដេច​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​យ៉ូអាប់​មក ដើម្បី​នាំ​សម្ដេច​ចូល​ទៅ​គាល់​ព្រះរាជា ប៉ុន្តែ លោក​យ៉ូអាប់​មិន​ព្រម​មក​ទេ។ សម្ដេច​អាប់សាឡុម​ចាត់​គេ​អោយ​ទៅ​ជា​លើក​ទី​ពីរ តែ​លោក​យ៉ូអាប់​នៅ​តែ​មិន​ព្រម​ដដែល។</verse>
				<verse number="30">ហេតុ​នេះ សម្ដេច​អាប់សាឡុម​បង្គាប់​ពួក​អ្នក​បំរើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បំរើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។</verse>
				<verse number="31">ដូច្នេះ លោក​យ៉ូអាប់​ក៏​អញ្ជើញ​ទៅ​ដំណាក់​របស់​សម្ដេច​អាប់សាឡុម ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បំរើ​របស់​សម្ដេច ដុត​ស្រែ​របស់​ទូលបង្គំ​ចោល?»។</verse>
				<verse number="32">សម្ដេច​អាប់សាឡុម​ឆ្លើយ​ថា៖ «ពីព្រោះ​ខ្ញុំ​សូម​អោយ​លោក​មក​ទី​នេះ តែ​លោក​បដិសេធ។ ខ្ញុំ​ចង់​អោយ​លោក​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហៅ​ខ្ញុំ​អោយ​វិល​មក​ពី​ស្រុក​កេស៊ួរី? ប្រសិន​បើ​ខ្ញុំ​នៅ​ទី​នោះ គឺ​ប្រសើរ​ជាង! ឥឡូវ​នេះ ខ្ញុំ​ចង់​ចូល​ទៅ​គាល់​ស្ដេច​ណាស់ ប្រសិន​បើ​ខ្ញុំ​មាន​កំហុស​អ្វី សូម​ទ្រង់​សម្លាប់​ខ្ញុំ​ចុះ!»។</verse>
				<verse number="33">លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់សាឡុម​ទៅ​ទូល​ព្រះរាជា។ ព្រះរាជា​ត្រាស់​ហៅ​សម្ដេច​អាប់សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី រួច​ព្រះរាជា​ក៏​ឱប​សម្ដេច​អាប់សាឡុម។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ក្រោយ​មក​ទៀត សម្ដេច​អាប់សាឡុម​រក​បាន​រទេះ​មួយ ព្រម​ទាំង​សេះ ហើយ​ចាត់​ចែង​មនុស្ស​ចំនួន​ហាសិប​នាក់​រត់​ពី​មុខ​ផង។</verse>
				<verse number="2">សម្ដេច​តែងតែ​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​តាម​ផ្លូវ​ចូល​ទ្វារ​ក្រុង។ រៀង​រាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ចូល​ទៅ​គាល់​ស្ដេច សូម​ស្ដេច​រក​យុត្តិធម៌​អោយ សម្ដេច​អាប់សាឡុម​តែង​ហៅ​គេ​មក​សួរ​ថា «អ្នក​មក​ពី​ស្រុក​ណា?»។ ពេល​គេ​ឆ្លើយ​ថា «ទូលបង្គំ​មក​ពី​កុលសម្ព័ន្ធ​មួយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="3">សម្ដេច​អាប់សាឡុម​តែងតែ​ពោល​ថា៖ «មើល៍! សំណុំ​រឿង​របស់​អ្នក​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ នៅ​ក្នុង​ដំណាក់​ស្ដេច គ្មាន​នរណា​ម្នាក់​អើពើ​នឹង​អ្នក​ទេ»។</verse>
				<verse number="4">សម្ដេច​អាប់សាឡុម​ពោល​ទៀត​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​លើ​ស្រុក​នេះ អស់​អ្នក​ដែល​មាន​រឿង ហើយ​រត់​មក​រក​ខ្ញុំ​អោយ​ជំនុំ​ជំរះ​ក្ដី នោះ​ខ្ញុំ​នឹង​រក​យុត្តិធម៌​អោយ»។</verse>
				<verse number="5">ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​ក្រាប​ថ្វាយបង្គំ នោះ​សម្ដេច​អាប់សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។</verse>
				<verse number="6">សម្ដេច​អាប់សាឡុម​តែង​ប្រព្រឹត្ត​បែប​នេះ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​មក​រក​ព្រះរាជា​ជំនុំ​ជំរះ​ក្ដី។ សម្ដេច​អាប់សាឡុម​ទាក់ទាញ​ចិត្ត​ប្រជាជន​អ៊ីស្រាអែល​តាម​របៀប​នេះ​ឯង។</verse>
				<verse number="7">បួន​ឆ្នាំ​ក្រោយ​មក សម្ដេច​អាប់សាឡុម​ទូល​ស្ដេច​ថា៖ «សូម​បិតា​អនុញ្ញាត​អោយ​ទូលបង្គំ​ទៅ​ក្រុង​ហេប្រូន ដើម្បី​លា​បំណន់​ដែល​ទូលបង្គំ​បាន​បន់​ ព្រះអម្ចាស់ ​ផង។</verse>
				<verse number="8">កាល​ទូលបង្គំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ទូលបង្គំ​បាន​បន់​ ព្រះអម្ចាស់ ​ថា ប្រសិន​បើ​ព្រះអង្គ​ប្រោសប្រណី​អោយ​ទូលបង្គំ​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ចំពោះ​ ព្រះអម្ចាស់ »។</verse>
				<verse number="9">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ!»។ ដូច្នេះ សម្ដេច​អាប់សាឡុម​ក៏​ទៅ​ក្រុង​ហេប្រូន។</verse>
				<verse number="10">នៅ​ទី​នោះ សម្ដេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ អោយ​ទៅ​គ្រប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្ដេច​អាប់សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន!”»។</verse>
				<verse number="11">សម្ដេច​អាប់សាឡុម​អញ្ជើញ​មនុស្ស​ពីរ​រយ​នាក់ ពី​ក្រុង​យេរូសាឡឹម អោយ​ទៅ​ជា​មួយ​សម្ដេច ប៉ុន្តែ អ្នក​ទាំង​នោះ​នាំ​គ្នា​ទៅ​ដោយ​សុទ្ធ​ចិត្ត ពុំ​បាន​ដឹង​រឿង​ហេតុ​អ្វី​សោះ។</verse>
				<verse number="12">កាល​សម្ដេច​អាប់សាឡុម​កំពុង​តែ​ថ្វាយ​យញ្ញបូជា សម្ដេច​បាន​ចាត់​គេ​អោយ​ទៅ​តាម​រក​លោក​អហ៊ីថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះបោរ​ជា​មួយ​សម្ដេច​អាប់សាឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។</verse>
				<verse number="13">ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់សាឡុម​ហើយ!»។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​ក៏​មាន​រាជឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​អស់ នៅ​ក្រុង​យេរូសាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អាប់សាឡុម​បាន​ទេ។ ចូរ​ប្រញាប់ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់សាឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ​ដោយ​មុខ​ដាវ»។</verse>
				<verse number="15">ពួក​មន្ត្រី​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ទ្រង់​សំរេច​យ៉ាង​ណា ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​តាម»។</verse>
				<verse number="16">ពេល​នោះ ព្រះបាទ​ដាវីឌ​ចាក​ចេញ​ពី​ទីក្រុង ជា​មួយ​រាជវង្សានុវង្ស ដោយ​ថ្មើរ​ជើង។ ស្ដេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ អោយ​នៅ​ចាំ​ដំណាក់។</verse>
				<verse number="17">ពេល​ស្ដេច និង​បណ្ដាជន​ទាំង​ប៉ុន្មាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ ក៏​ទៅ​ឈប់​នៅ​ត្រង់​ផ្ទះ​មួយ ដែល​នៅ​ចុង​គេ​បំផុត។</verse>
				<verse number="18">ពួក​រាជ​បំរើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ស្ដេច គឺ​ពួក​កេរេធីម ពួក​ពេលេធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បំរើ​ស្ដេច។</verse>
				<verse number="19">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អ៊ីតតាយ ជា​ជន​ជាតិ​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មក​តាម​យើង? ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ហើយ​នៅ​ជា​មួយ​ស្ដេច​ថ្មី​ចុះ! ដ្បិត​លោក​ជា​ជន​បរទេស ដែល​គេ​និរទេស​ពី​ស្រុក​របស់​ខ្លួន​មក។</verse>
				<verse number="20">លោក​ទើប​នឹង​មក​ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​របស់​យើង​ពុំ​ទាន់​បាន​ប៉ុន្មាន​ផង ថ្ងៃ​នេះ តើ​គួរ​អោយ​យើង​នាំ​លោក​ទៅ​ជា​មួយ​ដែរ​ឬ? ដ្បិត​យើង​ក៏​ពុំ​ដឹង​ថា យើង​ត្រូវ​ទៅ​ទី​ណា​ផង​នោះ! ចូរ​នាំ​បង​ប្អូន​របស់​លោក​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ។ សូម​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ចំពោះ​លោក ដោយ​ព្រះហឫទ័យ​សប្បុរស និង​ស្មោះ​ត្រង់»។</verse>
				<verse number="21">ប៉ុន្តែ លោក​អ៊ីតតាយ​ទូល​ព្រះរាជា​វិញ​ថា៖ «បពិត្រ​ព្រះករុណា ទូលបង្គំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​ព្រះករុណា​ផ្ទាល់​ថា ព្រះករុណា​យាង​ទៅ​ទី​ណា ទូលបង្គំ​សុខ​ចិត្ត​ទៅ​ទី​នោះ ហើយ​រួម​ស្លាប់​រស់​ជា​មួយ​ព្រះករុណា​ដែរ»។</verse>
				<verse number="22">ព្រះបាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីតតាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។</verse>
				<verse number="23">ពេល​ក្បួន​ដង្ហែ​ស្ដេច​ចេញ​ដំណើរ ប្រជាជន​ទាំង​មូល​នាំ​គ្នា​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ ស្ដេច​យាង​កាត់​ជ្រោះ​កេដ្រូន ប្រជាជន​ទាំង​មូល​ក៏​ឆ្លង​តាម​ត្រង់​ផ្លូវ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន។</verse>
				<verse number="24">លោក​បូជាចារ្យ​សាដុក​ក៏​នៅ​ទី​នោះ ដោយ​មាន​ពួក​លេវី​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះជាម្ចាស់​នៅ​ជា​មួយ​ដែរ។ ពួក​គេ​ដាក់​ហិប​របស់​ព្រះជាម្ចាស់​ចុះ លោក​បូជាចារ្យ​អបៀថើរ​ក៏​ឡើង​ពី​ជ្រោះ​មក​ដែរ ហើយ​រង់ចាំ​នៅ​ទី​នោះ រហូត​ដល់​ប្រជាជន​ចេញ​ផុត​ពី​ទីក្រុង​ទាំង​អស់​គ្នា។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​នឹង​យើង ព្រះអង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ​សា​ជា​ថ្មី។</verse>
				<verse number="26">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះអង្គ​មិន​គាប់​ព្រះហឫទ័យ​នឹង​យើង​ទៀត​ទេ សូម​ព្រះអង្គ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។</verse>
				<verse number="27">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ​សាដុក​ទៀត​ថា៖ «ចូរ​ត្រឡប់​ទៅ​ទីក្រុង​វិញ ដោយ​សុខសាន្ត ជា​មួយ​អហ៊ីម៉ាស ជា​កូន​របស់​លោក ព្រម​ទាំង​យ៉ូណាថាន ជា​កូន​របស់​លោក​អបៀថើរ​ចុះ។</verse>
				<verse number="28">ចំណែក​ឯ​យើង​វិញ យើង​ទៅ​រង់ចាំ​នៅ​តំបន់​វាល​រហោស្ថាន រហូត​ដល់​ពេល​យើង​ទទួល​ដំណឹង​ពី​អស់​លោក»។</verse>
				<verse number="29">ដូច្នេះ លោក​សាដុក និង​លោក​អបៀថើរ ក៏​សែង​ហិប​របស់​ព្រះជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡឹម​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ។</verse>
				<verse number="30">ព្រះបាទ​ដាវីឌ​យាង​ឡើង​ភ្នំ​ដើម​អូលីវ ដោយ​ទ្រង់​ព្រះកន្សែង​ផង ស្ដេច​ទទូរ​ព្រះសិរសា ហើយ​យាង​ព្រះបាទា​ទទេ។ រីឯ​បណ្ដាជន​ទាំង​អស់​ដែល​ឡើង​ទៅ​ជា​មួយ​ស្ដេច ក៏​ទទូរ​ក្បាល ហើយ​ឡើង​ទៅ​ទាំង​យំ​ដែរ។</verse>
				<verse number="31">មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា លោក​អហ៊ីថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្ដេច​អាប់សាឡុម​ដែរ។ ព្រះបាទ​ដាវីឌ មាន​រាជឱង្ការ​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ធ្វើ​អោយ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ីថូផែល​ប្រែ​ជា​ឥត​បាន​ការ»។</verse>
				<verse number="32">ពេល​ព្រះបាទ​ដាវីឌ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​ថ្វាយបង្គំ​ព្រះជាម្ចាស់ ស្រាប់​តែ​លោក​ហ៊ូសាយ ជា​ជន​ជាតិ​អើគី មក​ជួប​ស្ដេច ដោយ​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល​ផង។</verse>
				<verse number="33">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «កុំ​មក​ជា​មួយ​យើង​អី! ក្រែង​លោក​ទៅ​ជា​បន្ទុក​មួយ​សំរាប់​យើង</verse>
				<verse number="34">ចូរ​វិល​ត្រឡប់​ទៅ​ទីក្រុង​វិញ​ចុះ ហើយ​ប្រាប់​អាប់សាឡុម​ថា “បពិត្រ​ព្រះករុណា ទូលបង្គំ​ស្ម័គ្រ​ចិត្ត​បំរើ​ទ្រង់​ហើយ។ កាល​ពី​មុន​ទូលបង្គំ​បាន​បំរើ​បិតា​របស់​ព្រះករុណា​ឥឡូវ​នេះ ទូលបង្គំ​ត្រូវ​តែ​បំរើ​ព្រះករុណា​ដែរ”។ ធ្វើ​ដូច្នេះ លោក​អាច​ជួយ​យើង​ដោយ​ធ្វើ​ជា​ឧបសគ្គ ជំទាស់​នឹង​យោបល់​របស់​អហ៊ីថូផែល។</verse>
				<verse number="35">ម្យ៉ាង​ទៀត លោក​បូជាចារ្យ​សាដុក និង​អបៀថើរ​ក៏​ចាំ​ជួយ​លោក​ដែរ។ អ្វីៗ​ដែល​លោក​ឮ​ពី​ដំណាក់​ស្ដេច ចូរ​ប្រាប់​លោក​បូជាចារ្យ​សាដុក និង​អបៀថើរ​អោយ​ដឹង​ផង។</verse>
				<verse number="36">រីឯ​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក និង​យ៉ូណាថាន ជា​កូន​របស់​លោក​អបៀថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​អោយ​នាំ​ដំណឹង​ដែល​លោក​ដឹង មក​ប្រាប់​យើង​ផង»។</verse>
				<verse number="37">លោក​ហ៊ូសាយ ជា​មន្ត្រី​ជំនិត​របស់​ព្រះបាទ​ដាវីឌ បាន​វិល​ចូល​ទៅ​ក្រុង​វិញ ចំ​ពេល​ដែល​សម្ដេច​អាប់សាឡុម​យាង​ចូល​ទីក្រុង​ដែរ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះបាទ​ដាវីឌ​យាង​ផុត​ពី​កំពូល​ភ្នំ​បន្តិច ស្រាប់​តែ​ស៊ីបា ជា​អ្នក​បំរើ​របស់​លោក​មេភីបូសែត ក៏​មក​ជួប​ថ្វាយបង្គំ​ស្ដេច គាត់​នាំ​យក​សត្វ​លា​ពីរ​ក្បាល ដែល​មាន​ដឹក​នំបុ័ង​ចំនួន​ពីរ​រយ​ដុំ ទំពាំងបាយជូរ​ក្រៀម​ចំនួន​មួយ​រយ​កញ្ចប់ ផ្លែ​ឈើ​ស្រស់​ចំនួន​មួយ​រយ​ផ្លែ ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​មួយ​ថង់​ស្បែក​ផង។</verse>
				<verse number="2">ព្រះរាជា​សួរ​ស៊ីបា​ថា៖ «តើ​អ្នក​យក​របស់​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះករុណា សត្វ​លា​ទាំង​ពីរ​នេះ ជា​ជំនិះ​សំរាប់​ព្រះរាជវង្ស នំបុ័ង និង​ផ្លែ​ឈើ ជា​អាហារ​របស់​ពល​ទាហាន ហើយ​ស្រា​នេះ ទុក​សំរាប់​អ្នក​ដែល​អស់​កម្លាំង​នៅ​វាល​រហោ​ស្ថាន»។</verse>
				<verse number="3">ព្រះរាជា​សួរ​ថា៖ «តើ​កូន​របស់​ម្ចាស់​អ្នក​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​នៅ​ឯ​ក្រុង​យេរូសាឡឹម ដ្បិត​លោក​គិត​ថា ថ្ងៃ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​ប្រគល់​រាជ្យ​របស់​ជីតា​លោក មក​អោយ​លោក​វិញ»។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​មេភីបូសែត យើង​ប្រគល់​អោយ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​ថ្វាយបង្គំ​ស្ដេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​ទ្រង់​ប្រណី​សន្ដោស​ទូលបង្គំ​រហូត​ត​ទៅ!»។</verse>
				<verse number="5">ពេល​ព្រះបាទ​ដាវីឌ​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ាយ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​អំបូរ​របស់​ស្ដេច​សូល បាន​ចេញ​ពី​ភូមិ ហើយ​ជេរ​ប្រទេចផ្ដាសា​ព្រះបាទ​ដាវីឌ។</verse>
				<verse number="6">គាត់​ចោល​ដុំ​ថ្ម​ទៅ​លើ​ព្រះបាទ​ដាវីឌ និង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច ទោះ​បី​មាន​បណ្ដាជន និង​ពល​ទាហាន នៅ​អម​សង​ខាង​ស្ដេច​ក៏​ដោយ។</verse>
				<verse number="7">គាត់​ជេរ​ប្រទេចផ្ដាសា​ស្ដេច​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាតក! អា​ចោលម្សៀត!</verse>
				<verse number="8">ព្រះអម្ចាស់ ​ដាក់​ទោស​ឯង ដើម្បី​សងសឹក​ជំនួស​រាជវង្ស​របស់​ព្រះបាទ​សូល​ ដែល​ឯង​បាន​ដណ្ដើម​រាជ្យ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ដក​រាជ្យ​ពី​ឯង ប្រគល់​ទៅ​អោយ​សម្ដេច​អាប់សាឡុម​ជា​កូន​វិញ។ ឥឡូវ​នេះ ឯង​ត្រូវ​រង​ទុក្ខ​វេទនា ដ្បិត​ឯង​ជា​ឃាតក»។</verse>
				<verse number="9">លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា ម្ដេច​ក៏​ទុក​អោយ​អា​ឆ្កែ​ងាប់​នេះ ជេរ​ប្រទេចផ្ដាសា​ព្រះករុណា​ជា​អម្ចាស់​ដូច្នេះ? ទូលបង្គំ​សូម​ទៅ​កាត់​ក​វា»។</verse>
				<verse number="10">ស្ដេច​មាន​រាជឱង្ការ​ថា៖ «លោក​អប៊ីសាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើ​ ព្រះអម្ចាស់ ​បង្គាប់​អោយ​គាត់​ដាក់​បណ្ដាសា​យើង​ដូច្នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្ដី​បន្ទោស​គាត់​ឡើយ!»។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អប៊ីសាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ ព្រះអម្ចាស់ ​បង្គាប់​ដូច្នេះ ទុក​អោយ​អ្នក​ស្រុក​បេនយ៉ាមីន​ម្នាក់​នេះ ជេរ​ប្រទេចផ្ដាសា​យើង​ទៅ!</verse>
				<verse number="12">ប្រហែល​ជា​ ព្រះអម្ចាស់ ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​យើង ហើយ​ធ្វើ​អោយ​ពាក្យ​បណ្ដាសា​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​ពាក្យ​ជូន​ពរ​ទៅ​វិញ»។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បន្ត​ដំណើរ​ទៅ​មុខ ហើយ​លោក​ស៊ីម៉ាយ​ដើរ​តាម​ចង្កេះ​ភ្នំ​ម្ខាង​ទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះបាទ​ដាវីឌ។ គាត់​ដើរ​បណ្ដើរ​ជេរ​ប្រទេចផ្ដាសា​បណ្ដើរ ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ និង​បាច​ដី​មក​លើ​ស្ដេច​ផង។</verse>
				<verse number="14">ស្ដេច និង​បណ្ដាជន​ទាំង​មូល ដែល​រួម​ដំណើរ​ជា​មួយ ក៏​ទៅ​ដល់​ទន្លេ​យ័រដាន់​ពួក​គេ​អស់​កម្លាំង ហើយ​ឈប់​សំរាក​នៅ​ទី​នោះ។</verse>
				<verse number="15">ស្ដេច​អាប់សាឡុម និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចូល​ដល់​ក្រុង​យេរូសាឡឹម។ លោក​អហ៊ីថូផែល​ក៏​នៅ​ជា​មួយ​ស្ដេច​អាប់សាឡុម​ដែរ។</verse>
				<verse number="16">លោក​ហ៊ូសាយ ជា​ជន​ជាតិ​អើគី ដែល​ជា​មន្ត្រី​ជំនិត​របស់​ព្រះបាទ​ដាវីឌ ចូល​ទៅ​គាល់​ស្ដេច​អាប់សាឡុម ពោល​ថា៖ «ជយោ​ព្រះរាជា! ជយោ​ព្រះរាជា!»។</verse>
				<verse number="17">ស្ដេច​អាប់សាឡុម​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «ចិត្ត​ស្មោះ​ត្រង់​ចំពោះ​បិតា​ខ្ញុំ ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​លោក​មិន​ទៅ​តាម​បិតា​ខ្ញុំ?»។</verse>
				<verse number="18">លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ ព្រះអម្ចាស់ និង​ប្រជាជន​អ៊ីស្រាអែល ព្រម​ទាំង​កងទ័ព​ទាំង​មូល​ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។</verse>
				<verse number="19">ម្យ៉ាង​ទៀត ទូលបង្គំ​ត្រូវ​បំរើ​អ្នក​ណា? ព្រះករុណា​ជា​បុត្រ​របស់​មិត្ត​សម្លាញ់​ទូលបង្គំ ដូច្នេះ ទូលបង្គំ​នឹង​បំរើ​ព្រះករុណា ដូច​ទូលបង្គំ​បាន​បំរើ​បិតា​របស់​ព្រះករុណា​ដែរ»។</verse>
				<verse number="20">ស្ដេច​អាប់សាឡុម​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អហ៊ីថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា អំពី​កិច្ចការ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។</verse>
				<verse number="21">លោក​អហ៊ីថូផែល​ទូល​ស្ដេច​អាប់សាឡុម​ថា៖ «សូម​យាង​ទៅ​រួម​ដំណេក​ជា​មួយ​ពួក​ស្រី​ស្នំ ដែល​បិតា​របស់​ព្រះករុណា​ទុក​អោយ​នៅ​ចាំ​ដំណាក់​នោះ​ចុះ។ ធ្វើ​ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះករុណា​តាំង​ខ្លួន​ជា​សត្រូវ​នឹង​បិតា ហើយ​បក្ស​ពួក​របស់​ព្រះករុណា​ក៏​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​ដែរ»។</verse>
				<verse number="22">គេ​បាន​ដំឡើង​ពន្លា​មួយ​ថ្វាយ​ស្ដេច​អាប់សាឡុម តាម​ថែវ​នៅ​ជាន់​ខាង​លើ​ដំណាក់ ហើយ​ស្ដេច​អាប់សាឡុម​ក៏​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​ស្រី​ស្នំ​របស់​បិតា អោយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ។</verse>
				<verse number="23">នៅ​គ្រា​នោះ យោបល់​របស់​លោក​អហ៊ីថូផែល​មាន​ឥទ្ធិពល​ដូច​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ ព្រះបាទ​ដាវីឌ និង​ស្ដេច​អាប់សាឡុម​តែងតែ​ធ្វើ​តាម​យោបល់​ទាំង​ប៉ុន្មាន​របស់​លោក។</verse>
			</chapter>
			<chapter number="17">
				<verse number="1">បន្ទាប់​មក លោក​អហ៊ីថូផែល ទូល​ស្ដេច​អាប់សាឡុម​ថា៖ «សូម​អនុញ្ញាត​អោយ​ទូលបង្គំ​ជ្រើស​រើស​ទ័ព ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ព្រះបាទ​ដាវីឌ យប់​នេះ​តែ​ម្ដង​ទៅ។</verse>
				<verse number="2">ទូលបង្គំ​នឹង​វាយ​សំរុក នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​កំពុង​តែ​នឿយហត់ និង​បាក់​ទឹក​ចិត្ត រួច​ទូលបង្គំ​នឹង​ធ្វើ​អោយ​ស្ដេច​ភ័យ​តក់ស្លុត ហើយ​បណ្ដាជន​ទាំង​ប៉ុន្មាន ដែល​ទៅ​ជា​មួយ​ស្ដេច​នឹង​រត់​ចោល​ស្ដេច។ ទូលបង្គំ​នឹង​ធ្វើ​គុត​តែ​ស្ដេច​មួយ​អង្គ​ប៉ុណ្ណោះ។</verse>
				<verse number="3">បន្ទាប់​មក ទូលបង្គំ​នាំ​ប្រជាជន​ទាំង​អស់​មក​ថ្វាយ​ព្រះករុណា​វិញ។ ដូច្នេះ អ្នក​ដែល​ព្រះករុណា​ចង់​កំចាត់​នោះ​នឹង​ត្រូវ​សុគត ហើយ​ប្រជាជន​ទាំង​មូល នឹង​វិល​មក​រស់​នៅ​ជា​មួយ​ព្រះករុណា ដោយ​សុខសាន្ត»។</verse>
				<verse number="4">ស្ដេច​អាប់សាឡុម និង​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សមរម្យ។</verse>
				<verse number="5">ប៉ុន្តែ ស្ដេច​អាប់សាឡុម​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ ជា​ជន​ជាតិ​អើគី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។</verse>
				<verse number="6">កាល​លោក​ហ៊ូសាយ​មក​ដល់ ស្ដេច​អាប់សាឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ីថូផែល រួច​ស្ដេច​សួរ​លោក​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​លោក​មាន​យោបល់​ផ្សេង សូម​មាន​ប្រសាសន៍​មក!»។</verse>
				<verse number="7">លោក​ហ៊ូសាយ​ទូល​ស្ដេច​អាប់សាឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ីថូផែល​មិន​ល្អ​ទេ។</verse>
				<verse number="8">ព្រះករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះករុណា និង​បរិវារ​សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លាឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត​បិតា​របស់​ព្រះករុណា​ជា​អ្នក​ចំបាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។</verse>
				<verse number="9">ទ្រង់​ពិត​ជា​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ណា​ផ្សេង​មិន​ខាន​ឡើយ។ ប្រសិន​បើ​មាន​ទាហាន​ស្លាប់​នៅ​ក្នុង​ជួរ​យើង ចាប់​តាំង​ពី​ពេល​ផ្ដើម​ប្រយុទ្ធ នោះ​នឹង​មាន​លេច​ឮ​ដំណឹង​ថា ទ័ព​របស់​ព្រះបាទ​អាប់សាឡុម​ទទួល​បរាជ័យ​ហើយ។</verse>
				<verse number="10">ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ថា បិតា​របស់​ព្រះករុណា​ជា​មេទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ទៀត​ផង។</verse>
				<verse number="11">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សូម​ថ្វាយ​យោបល់​ដូច​ត​ទៅ: សូម​ព្រះករុណា​ប្រមូល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​មក គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរសេបា អោយ​បាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ បន្ទាប់​មក សូម​ព្រះករុណា​ផ្ទាល់​នាំ​មុខ​គេ​ចេញ​ទៅ​ច្បាំង។</verse>
				<verse number="12">យើង​នឹង​ទៅ​ទាន់​ស្ដេច​ដាវីឌ​នៅ​កន្លែង​ដែល​ទ្រង់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រប់​លើ​ពួក​គេ ដោយ​មិន​អោយ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ។</verse>
				<verse number="13">ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។</verse>
				<verse number="14">ស្ដេច​អាប់សាឡុម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន​ជាតិ​អើគី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ីថូផែល!»។ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ីថូផែល ដើម្បី​ធ្វើ​អោយ​ស្ដេច​អាប់សាឡុម​វិនាស។</verse>
				<verse number="15">លោក​ហ៊ូសាយ​រៀប​រាប់​ជូន​លោក​បូជាចារ្យ​សាដុក និង​លោក​បូជាចារ្យ​អបៀថើ អំពី​យោបល់​ដែល​លោក​អហ៊ីថូផែល​បាន​ទូល​ស្ដេច​អាប់សាឡុម និង​ជំរាប​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ លោក​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​លោក​ផ្ទាល់​ដែរ។</verse>
				<verse number="16">លោក​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោស្ថាន​ជិត​ទន្លេ​យ័រដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​អោយ​ព្រះរាជា និង​បណ្ដាជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ត្រូវ​វិនាស»។</verse>
				<verse number="17">លោក​យ៉ូណាថាន និង​លោក​អហ៊ីម៉ាស់​នៅ​ចាំ​ត្រង់​អេន-រូកែល ព្រោះ​លោក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បំរើ​ម្នាក់​នាំ​សារ​ទៅ​ជំរាប​លោក​ទាំង​ពីរ ហើយ​លោក​នាំ​សារ​ទៅ​ថ្វាយ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="18">ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​លោក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ទូល​ស្ដេច​អាប់សាឡុម។ លោក​ទាំង​ពីរ​ប្រញាប់ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូរីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្ដូង​មួយ ដែល​លោក​ទាំង​ពីរ​ចុះ​ទៅ​ពួន។</verse>
				<verse number="19">ស្ត្រី​ជា​មេ​ផ្ទះ​យក​កន្ទេល​មក​ក្រាល​លើ​គំរប​អណ្ដូង ហើយ​យក​ស្រូវ​មក​ចាក់​រាយ​ពី​លើ ដើម្បី​កុំ​អោយ​គេ​ចាប់​អារម្មណ៍។</verse>
				<verse number="20">ពួក​អ្នក​ដែល​ស្ដេច​អាប់សាឡុម​ចាត់​អោយ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ីម៉ាស់ និង​លោក​យ៉ូណាថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​លោក​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុករក​តែ​ពុំ​បាន​ប្រទះ​ឃើញ​លោក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="21">កាល​អ្នក​ទាំង​នោះ​ចេញ​ផុត​ទៅ លោក​អហ៊ីម៉ាស់ និង​លោក​យ៉ូណាថាន​ឡើង​ពី​អណ្ដូង ហើយ​នាំ​គ្នា​ទៅ​ទូល​ព្រះបាទ​ដាវីឌ អំពី​យោបល់​របស់​លោក​អហ៊ីថូផែល ហើយ​ពោល​ថា៖ «សូម​ព្រះករុណា​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ភ្លាម​ទៅ»។</verse>
				<verse number="22">ព្រះបាទ​ដាវីឌ និង​បណ្ដាជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។</verse>
				<verse number="23">ចំណែក​ឯ​លោក​អហ៊ីថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្ដែផ្ដាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។</verse>
				<verse number="24">ក្នុង​ពេល​ដែល​ស្ដេច​អាប់សាឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល ព្រះបាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហាណែម។</verse>
				<verse number="25">ស្ដេច​អាប់សាឡុម​បាន​តែងតាំង​លោក​អម៉ាសា ជា​មេ​បញ្ជា​ការ​កងទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ាសា​ត្រូវ​ជា​កូន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ ឈ្មោះ​លោក​យីតរ៉ា​ដែល​យក​នាង​អប៊ីកែល ជា​កូន​ស្រី​របស់​លោក​ណាហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។</verse>
				<verse number="26">ស្ដេច​អាប់សាឡុម និង​ពួក​អ៊ីស្រាអែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។</verse>
				<verse number="27">កាល​ព្រះបាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហាណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណាហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន​ជាតិ​អាំម៉ូន និង​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល​នៅ​ឡូដេបា និង​លោក​បាស៊ីឡាយ អ្នក​ភូមិ​រ៉ូគីលីម ក្នុង​ស្រុក​កាឡាដ។</verse>
				<verse number="28">ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត​ម្សៅ លាជ ពពាយ សណ្ដែក</verse>
				<verse number="29">ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ថ្វាយ​ព្រះបាទ​ដាវីឌ និង​បណ្ដាជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្ដាជន​នឿយហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោស្ថាន។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះបាទ​ដាវីឌ​យាង​ត្រួត​ពិនិត្យ​កងទ័ព​ដែល​មក​ជា​មួយ ហើយ​តែងតាំង​មេ​បញ្ជា​ការ​កងពល​ធំ និង​មេ​បញ្ជា​ការ​កងពល​តូច អោយ​ត្រួត​លើ​ពួក​គេ។</verse>
				<verse number="2">ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​អោយ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីតតាយ ជា​ជន​ជាតិ​កាថ។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="3">ពល​ទ័ព​ទូល​ថា៖ «ព្រះករុណា​មិន​ត្រូវ​យាង​ទៅ​ទេ។ ប្រសិន​បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​យើង​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​អស់​ពាក់​កណ្ដាល ក៏​គ្មាន​នរណា​ចាប់​អារម្មណ៍​ដែរ។ រីឯ​ព្រះករុណា មាន​តម្លៃ​ស្មើ​នឹង​ពួក​យើង​មួយ​ម៉ឺន​នាក់​ឯណោះ ហេតុ​នេះ​គួរ​តែ​ព្រះករុណា​គង់​នៅ​ក្នុង​ទីក្រុង​ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​យោបល់​របស់​អ្នក​រាល់​គ្នា»។ ពេល​នោះ ស្ដេច​គង់​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង ហើយ​ពល​ទ័ព​ក៏​ចេញ​ទៅ តាម​កង តាម​ក្រុម​របស់​ខ្លួន។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ លោក​អប៊ីសាយ និង​លោក​អ៊ីតតាយ​ថា៖ «បើ​អស់​លោក​ស្រឡាញ់​យើង ចូរ​កុំ​ធ្វើ​បាប​អាប់សាឡុម ជា​បុត្រ​របស់​យើង​ឡើយ!»។ ពល​ទ័ព​ទាំង​មូល​បាន​ឮ​រាជឱង្ការ ដែល​ព្រះបាទ​ដាវីឌ​ផ្ដែផ្ដាំ​មេទ័ព​ទាំង​អស់ ស្ដី​អំពី​ស្ដេច​អាប់សាឡុម។</verse>
				<verse number="6">ពល​ទ័ព​របស់​ព្រះបាទ​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កងទ័ព​អ៊ីស្រាអែល ហើយ​ការ​ប្រយុទ្ធ​ផ្ទុះ​ឡើង រវាង​កងទ័ព​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​អេប្រាអ៊ីម</verse>
				<verse number="7">កងទ័ព​អ៊ីស្រាអែល​ចាញ់​កងទ័ព​របស់​ព្រះបាទ​ដាវីឌ នៅ​ថ្ងៃ​នោះ គេ​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​មាន​ទាហាន​ស្លាប់​អស់​ចំនួន​ពីរ​ម៉ឺន​នាក់។</verse>
				<verse number="8">ការ​ប្រយុទ្ធ​បាន​រាលដាល​ពេញ​ស្រុក​ទាំង​មូល ហើយ​អ្នក​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​ព្រៃ មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ​ទៀត។</verse>
				<verse number="9">ពេល​កំពុង​ជិះ​លា ស្ដេច​អាប់សាឡុម​បាន​ជួប​ប្រទះ​នឹង​កងទ័ព​របស់​ព្រះបាទ​ដាវីឌ។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​ព្រះកេសា​របស់​ស្ដេច​អាប់សាឡុម ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​អោយ​ស្ដេច​អាប់សាឡុម​នៅ​ព្យួរ ផុត​ជើង​ពី​ដី។</verse>
				<verse number="10">ពល​ទាហាន​ម្នាក់​ឃើញ​ដូច្នេះ ក៏​នាំ​ដំណឹង​ទៅ​ជំរាប​លោក​យ៉ូអាប់​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​ស្ដេច​អាប់សាឡុម​នៅ​ព្យួរ​ជាប់​នឹង​មែក​ឈើ»។</verse>
				<verse number="11">លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់សាឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​អោយ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​អោយ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។</verse>
				<verse number="12">ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​អោយ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជឱង្ការ​ផ្ដែផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ីសាយ និង​លោក​អ៊ីតតាយ​ថា “សូម​ប្រណី​ដល់​អាប់សាឡុម​ផង!”។</verse>
				<verse number="13">ប្រសិន​បើ​ខ្ញុំ​ប្របាទ​ធ្វើ​គុត​បុត្រ​របស់​ស្ដេច នោះ​ខ្ញុំ​ប្របាទ​ពុំ​អាច​លាក់​រឿង​នេះ មិន​អោយ​ស្ដេច​ជ្រាប​បាន​ទេ ហើយ​លោក​ផ្ទាល់​ក៏​មិន​ការពារ​ខ្ញុំ​ប្របាទ​ដែរ»។</verse>
				<verse number="14">លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ លោក​ចាប់​យក​ជន្លួញ​បី​ដើម មក​ចាក់​ទម្លុះ​ត្រង់​បេះដូង​ស្ដេច​អាប់សាឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។</verse>
				<verse number="15">ពល​ទាហាន​កំលោះៗ​ចំនួន​ដប់​នាក់ ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ នាំ​គ្នា​ឡោមព័ទ្ធ​ស្ដេច​អាប់សាឡុម ហើយ​វាយ​ប្រហារ​អោយ​សុគត​ទៅ។</verse>
				<verse number="16">បន្ទាប់​មក លោក​យ៉ូអាប់​បញ្ជា​អោយ​គេ​ផ្លុំ​ត្រែ​បញ្ឈប់​ការ​ប្រយុទ្ធ។ ដូច្នេះ ពល​ទាហាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ឈប់​ដេញ​តាម​កងទ័ព​អ៊ីស្រាអែល។</verse>
				<verse number="17">គេ​យក​សព​ស្ដេច​អាប់សាឡុម ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រាអែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="18">កាល​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ស្ដេច​អាប់សាឡុម​បាន​អោយ​គេ​កសាង​បង្គោល​ថ្ម​មួយ​នៅ​ជ្រលង​ភ្នំ​ស្ដេច ដ្បិត​ទ្រង់​គិត​ថា៖ «យើង​គ្មាន​កូន​ប្រុស​បន្ត​វង្ស​ត្រកូល​ទេ»។ ដូច្នេះ ស្ដេច​ក៏​ដាក់​ឈ្មោះ​ខ្លួន​ផ្ទាល់​លើ​បង្គោល​ថ្ម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​បង្គោល​នោះ​ថា «ស្ដូប​អាប់សាឡុម» រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="19">លោក​អហ៊ីម៉ាស់​ជា​កូន​របស់​លោក​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​អោយ​ខ្ញុំ​រត់​ទៅ​ទូល​ព្រះករុណា​អំពី​ដំណឹងល្អ​ថា ព្រះអម្ចាស់ ​បាន​រក​យុត្តិធម៌​អោយ​ព្រះករុណា ដោយ​រំដោះ​ព្រះករុណា​ពី​កណ្ដាប់​ដៃ​របស់​សត្រូវ»។</verse>
				<verse number="20">លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ​សឹម​លោក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ លោក​មិន​មែន​នាំ​ដំណឹងល្អ​ទេ ពីព្រោះ​បុត្រ​របស់​ស្ដេច​សោយ​ទិវង្គត»។</verse>
				<verse number="21">លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន​ជាតិ​អេត្យូពី​ម្នាក់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​ដាវីឌ​តាម​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន​ជាតិ​អេត្យូពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។</verse>
				<verse number="22">ពេល​នោះ លោក​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្ដង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​អោយ​ខ្ញុំ​រត់​ទៅ​តាម​ជន​ជាតិ​អេត្យូពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្ដល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។</verse>
				<verse number="23">លោក​អហ៊ីម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ីម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រដាន់ ហើយ​រត់​ទៅ​មុន​ជន​ជាតិ​អេត្យូពី។</verse>
				<verse number="24">ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ត្រង់​ចន្លោះ​ទ្វារ​ខាង​ក្រៅ និង​ទ្វារ​ខាង​ក្នុង​នៃ​កំពែង​ក្រុង។ អ្នក​យាម​ម្នាក់​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​សម្លឹង​មើល​ទៅ​ឃើញ​មនុស្ស​ម្នាក់​កំពុង​រត់​តម្រង់​មក។</verse>
				<verse number="25">គេ​ស្រែក​ទូល​ស្ដេច ហើយ​ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​គេ​មក​តែ​ម្នាក់​ឯង គេ​មុខ​ជា​នាំ​ដំណឹងល្អ​មក​ហើយ»។ អ្នក​នោះ​រត់​ចូល​មក​កាន់​តែ​ជិត។</verse>
				<verse number="26">អ្នក​យាម​ក្រឡេក​ទៅ​ឃើញ​មនុស្ស​ម្នាក់​ទៀត​រត់​តម្រង់​មក គេ​ក៏​ស្រែក​ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «មាន​ម្នាក់​ទៀត​រត់​តម្រង់​មក​ដែរ»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «អ្នក​នោះ​ក៏​នាំ​ដំណឹងល្អ​មក​ដែរ»។</verse>
				<verse number="27">អ្នក​យាម​ទូល​ថា៖ «តាម​មើល​របៀប​រត់​នេះ​ទូលបង្គំ​ស្គាល់​ច្បាស់​ថា អ្នក​ដែល​រត់​មក​មុន គឺ​លោក​អហ៊ីម៉ាស់ ជា​កូន​របស់​លោក​សាដុក»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «គាត់​ជា​មនុស្ស​ល្អ គាត់​ពិត​ជា​នាំ​ដំណឹងល្អ​មក​ហើយ»។</verse>
				<verse number="28">ពេល​មក​ដល់ លោក​អហ៊ីម៉ាស់​ទូល​ថា៖ «សូម​ក្រាប​ថ្វាយបង្គំ​ព្រះករុណា!​»។ គាត់​ក្រាប​ថ្វាយបង្គំ​ស្ដេច​ដល់​ដី ហើយ​ទូល​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​ដែល​បាន​ប្រគល់​ពួក​បះបោរ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា!»។</verse>
				<verse number="29">ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «ចុះ​អាប់សាឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ីម៉ាស​ទូល​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ទូលបង្គំ និង​អ្នក​បំរើ​ម្នាក់​ទៀត​មក​នោះ ទូលបង្គំ​សង្កេត​ឃើញ​មាន​ការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ទូលបង្គំ​មិន​ដឹង​ថា​មាន​ហេតុការណ៍​អ្វី​កើត​ឡើង​ទេ»។</verse>
				<verse number="30">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ចូរ​ថយ​ទៅ​ឈរ​នៅ​ជិត​នោះ​ចុះ»។ លោក​អហ៊ីម៉ាស់​ក៏​ដក​ខ្លួន ហើយ​ឈរ​ចាំ។</verse>
				<verse number="31">រំពេច​នោះ​ជន​ជាតិ​អេត្យូពី​មក​ដល់ ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា! ទូលបង្គំ​នាំ​ដំណឹងល្អ​មក​ថ្វាយ​ព្រះករុណា។ ថ្ងៃ​នេះ ព្រះអម្ចាស់ ​បាន​រក​យុត្តិធម៌​ថ្វាយ​ព្រះករុណា​ហើយ ព្រះអង្គ​បាន​រំដោះ​ព្រះករុណា អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​បះបោរ​ទាំង​ប៉ុន្មាន»។</verse>
				<verse number="32">ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «ចុះ​អាប់សាឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន​ជាតិ​អេត្យូពី ទូល​ថា៖ «បពិត្រ​ព្រះករុណា! សូម​អោយ​ខ្មាំង​សត្រូវ និង​ពួក​បះបោរ​ប្រឆាំង​នឹង​ព្រះករុណា​ត្រូវ​វិនាស ដូច​យុវជន​នោះ​ចុះ!»។</verse>
				<verse number="33">ពេល​នោះ ព្រះបាទ​ដាវីឌ​ក្ដុកក្ដួល​ក្នុង​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ស្ដេច​យាង​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​ទ្រង់​ព្រះកន្សែង។ ស្ដេច​យាង​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់សាឡុម​បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់សាឡុម បុត្រ​បិតា​អើយ! គួរ​តែ​អោយ​បិតា​ស្លាប់​ជំនួស​បុត្រ​វិញ! អាប់សាឡុម បុត្រ​បិតា ឱ​បុត្រ​បិតា​អើយ!»។​</verse>
			</chapter>
			<chapter number="19">
				<verse number="1">មាន​គេ​មក​ជំរាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះកន្សែង និង​អាឡោះអាល័យ​ស្ដេច​អាប់សាឡុម។</verse>
				<verse number="2">ជ័យជំនះ​នៅ​ថ្ងៃ​នោះ ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កងទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះរាជា​សោក​សង្រេង​អាឡោះអាល័យ​បុត្រ។</verse>
				<verse number="3">នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរភូមិ​ទាំង​ក្ដី​អាម៉ាស់។</verse>
				<verse number="4">រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះភក្ត្រ​ជិត ហើយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់សាឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់សាឡុម បុត្រ​បិតា​អើយ!»។</verse>
				<verse number="5">ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះករុណា​ធ្វើ​អោយ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។</verse>
				<verse number="6">ព្រះករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះករុណា​បង្ហាញ​ថា ព្រះករុណា​មិន​គិតគូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់សាឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។</verse>
				<verse number="7">ឥឡូវ​នេះ សូម​ព្រះករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​ថា ប្រសិន​បើ​ព្រះករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ នឹង​គ្មាន​នរណា​ម្នាក់​នៅ​បំរើ​ព្រះករុណា​ទៀត​ឡើយ ហើយ​ព្រះករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។</verse>
				<verse number="8">ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​មក​គង់​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្ដេច​គង់​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់ ក៏​នាំ​គ្នា​មក​គាល់​ស្ដេច។ ពល​ទាហាន​អ៊ីស្រាអែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="9">នៅ​តាម​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់ ប្រជាជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ព្រះបាទ​ដាវីឌ​បាន​រំដោះ​យើង​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​អោយ​រួច​ពី​ពួក​ភីលីស្ទីន តែ​ឥឡូវ​នេះ ព្រះរាជា​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្ដេច​អាប់សាឡុម។</verse>
				<verse number="10">រីឯ​ស្ដេច​អាប់សាឡុម​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះរាជា​អោយ​ត្រឡប់​មក​វិញ?»។</verse>
				<verse number="11">រីឯ​ព្រះបាទ​ដាវីឌ ទ្រង់​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​បូជាចារ្យ​សាដុក និង​លោក​បូជាចារ្យ​អបៀថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ហើយ។</verse>
				<verse number="12">អស់​លោក​ជា​បង​ប្អូន និង​ជា​សាច់ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។</verse>
				<verse number="13">បន្ទាប់​មក សូម​លោក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ាសា​ផង​ថា “លោក​ជា​សាច់ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែងតាំង​លោក​អោយ​ធ្វើ​ជា​មេទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​ព្រះជាម្ចាស់​ដាក់​ទោស​យើង​ចុះ”»។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​ធ្វើ​អោយ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា ចាត់​មនុស្ស​អោយ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​យាង​មក​វិញ ជា​មួយ​កងទ័ព​ទាំង​មូល​របស់​ព្រះករុណា​ចុះ»។</verse>
				<verse number="15">ដូច្នេះ ស្ដេច​យាង​ត្រឡប់​មក​វិញ។ ពេល​ស្ដេច​យាង​មក​ដល់​មាត់​ទន្លេ​យ័រដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្ដេច​នៅ​គីលកាល់ ដើម្បី​ជួយ​ចម្លង​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។</verse>
				<verse number="16">លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន​នៅ​បាហ៊ូរីម ក៏​ប្រញាប់ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​ថ្វាយបង្គំ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="17">លោក​នាំ​ពួក​បេនយ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បំរើ​នៃ​ញាតិ​វង្ស​របស់​ព្រះបាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បំរើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច</verse>
				<verse number="18">ដើម្បី​ជួយ​ចម្លង​ព្រះរាជវង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ស្ដេច។ ពេល​ស្ដេច​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី។</verse>
				<verse number="19">គាត់​ទូល​ថា៖ «បពិត្រ​ព្រះករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូសាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។</verse>
				<verse number="20">ទូលបង្គំ​សូម​សារភាព​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ព្រះករុណា​ទត​មើល​ចុះ ក្នុង​ចំណោម​ពូជពង្ស​លោក​យ៉ូសែប​ទាំង​មូល ទូលបង្គំ​ចុះ​មក​ទទួល​ព្រះករុណា​មុន​គេ»។</verse>
				<verse number="21">លោក​អប៊ីសាយ ជា​កូន​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្ដាសា​ស្ដេច​ដែល​ ព្រះអម្ចាស់ ​ចាក់​ប្រេង​អភិសេក!»។</verse>
				<verse number="22">ប៉ុន្តែ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​លោក​អប៊ីសាយ និង​លោក​យ៉ូអាប់​ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូយ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អោយ​សោះ! ហេតុ​អ្វី​បាន​ជា​លោក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្ដេច​លើ​ប្រជាជន​អ៊ីស្រាអែល​វិញ​ហើយ!»។</verse>
				<verse number="23">បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។</verse>
				<verse number="24">លោក​មេភីបូសែត ជា​ចៅ​របស់​ព្រះបាទ​សូល​បាន​មក​ទទួល​ព្រះបាទ​ដាវីឌ​ដែរ។ តាំង​ពី​ពេល​ស្ដេច​យាង​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​ស្ដេច​យាង​ត្រឡប់​មក​វិញ​ដោយ​សុខសាន្ត លោក​មេភីបូសែត​ពុំ​បាន​លាង​ជើង​កោរ​ពុក​ចង្កា ឬ​បោក​សម្លៀកបំពាក់​ទេ។</verse>
				<verse number="25">នៅ​ពេល​លោក​ចូល​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​យេរូសាឡឹម ស្ដេច​សួរ​លោក​ថា៖ «មេភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។</verse>
				<verse number="26">លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! អ្នក​បំរើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​អោយ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន</verse>
				<verse number="27">តែ​អ្នក​បំរើ​របស់​ទូលបង្គំ​បាន​ទៅ​ទូល​មួល​បង្កាច់​ពី​ទូលបង្គំ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់។ ព្រះករុណា​ជា​អម្ចាស់​ប្រៀប​ដូច​ជា​ទេវតា*​របស់​ព្រះជាម្ចាស់ ដូច្នេះ សូម​ព្រះករុណា​សំរេច​តាម​ព្រះហឫទ័យ​ចុះ។</verse>
				<verse number="28">ទោះ​បី​ព្រះករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជពង្ស​ទាំង​អស់​របស់​ព្រះបាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះករុណា​បាន​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូលអង្វរ​សូម​អ្វី​ពី​ព្រះករុណា​ទៀត​ឡើយ»។</verse>
				<verse number="29">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ឈប់​និយាយ​ទៅ! យើង​សំរេច​អោយ​អ្នក និង​ស៊ីបា​បែង​ចែក​ដី​ស្រែ​ចំការ​របស់​ព្រះបាទ​សូល»។</verse>
				<verse number="30">លោក​មេភីបូសែត​ទូល​ថា៖ «អោយ​គេ​យក​ទាំង​អស់​ចុះ! ព្រះករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ ដោយ​សុខសាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។</verse>
				<verse number="31">លោក​បាស៊ីឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគីលីម​មក​ទន្លេ​យ័រដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ស្ដេច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។</verse>
				<verse number="32">លោក​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែតសិប​ឆ្នាំ។ ពេល​ស្ដេច​គង់​នៅ​ក្រុង​ម៉ាហាណែម លោក​ផ្គត់ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ត្រូវ​ការ ដ្បិត​លោក​ជា​អ្នក​មាន​ស្ដុកស្ដម្ភ។</verse>
				<verse number="33">ស្ដេច​មាន​រាជឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។</verse>
				<verse number="34">លោក​បាស៊ីឡៃ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា! តើ​អោយ​ទូលបង្គំ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ជា​មួយ​ព្រះករុណា​ធ្វើ​អ្វី ទូលបង្គំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!</verse>
				<verse number="35">ពេល​នេះ ទូលបង្គំ​មាន​អាយុ​ប៉ែតសិប​ឆ្នាំ​ហើយ ទូលបង្គំ​លែង​ដឹង​រសជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ទូលបង្គំ​លែង​ដឹង​រសជាតិ​អាហារ និង​ស្រា​ដែល​ទូលបង្គំ​ទទួល​ទាន​ហើយ ទូលបង្គំ​ក៏​ស្ដាប់​សំឡេង​អ្នក​ចំរៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​អោយ​ទូលបង្គំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ព្រះករុណា​ឡើយ។</verse>
				<verse number="36">ទូលបង្គំ​មក​នេះ គឺ​គ្រាន់​តែ ជូន​ដំណើរ​ព្រះករុណា​ឆ្លង​ទន្លេ​យ័រដាន់​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ទូលបង្គំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ព្រះករុណា​ទេ!</verse>
				<verse number="37">សូម​ព្រះករុណា​មេត្តា​អនុញ្ញាត​អោយ​ទូលបង្គំ​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​ទូលបង្គំ​វិញ​ចុះ។ ទូលបង្គំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុកម្ដាយ​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​សូម​ផ្ញើ​គីមហាំ ជា​កូន​ប្រុស​របស់​ទូលបង្គំ អោយ​តាម​ដង្ហែ​ព្រះករុណា សូម​មេត្តា​ប្រោស​ដល់​វា​តាម​ព្រះហឫទ័យ​របស់​ព្រះករុណា​ផង»។</verse>
				<verse number="38">ស្ដេច​មាន​រាជឱង្ការ​ថា៖ «អោយ​គីមហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។</verse>
				<verse number="39">ពេល​ប្រជាជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ។ ព្រះបាទ​ដាវីឌ​ឱប​លោក​បារស៊ីឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​លោក​ផង។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។</verse>
				<verse number="40">ព្រះបាទ​ដាវីឌ​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីលកាល់ ដោយ​មាន​លោក​គីមហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន​ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​ពាក់​កណ្ដាល នាំ​គ្នា​ដង្ហែ​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។</verse>
				<verse number="41">អ្នក​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះករុណា​ទុក​អោយ​តែ​បង​ប្អូន​ជន​ជាតិ​យូដា​ដង្ហែ​ព្រះករុណា ដោយ​នាំ​ព្រះករុណា និង​រាជវង្សានុវង្ស​ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ?»។</verse>
				<verse number="42">ជន​ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់ញាតិ​នឹង​ព្រះករុណា ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹងសម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយសារ​ស្ដេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្ដេច​ដែរ»។</verse>
				<verse number="43">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​តប​ទៅ​ជន​ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើលងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្ដើម​គំនិត​យាង​ស្ដេច​របស់​យើង អោយ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន​ជាតិ​យូដា​និយាយ​ម៉ឺងម៉ាត់​ជាង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="20">
				<verse number="1">គ្រា​នោះ​នៅ​ក្រុង​គីលកាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់ញាតិ​អ្វី​នឹង​ព្រះបាទ​ដាវីឌ​ទេ ហើយ​ក៏​គ្មាន​ពាក់ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ!»។</verse>
				<verse number="2">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ បោះ​បង់​ចោល​ព្រះបាទ​ដាវីឌ​នាំ​គ្នា​ទៅ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី​វិញ។ មាន​តែ​ជន​ជាតិ​យូដា​ប៉ុណ្ណោះ​ដែល​នៅ​ជាប់​ជា​មួយ​ស្ដេច​របស់​គេ ហើយ​តាម​ដង្ហែ​ស្ដេច​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ពេល​ព្រះបាទ​ដាវីឌ​វិល​ទៅ​ដល់​ដំណាក់ នៅ​ក្រុង​យេរូសាឡឹម​វិញ ស្ដេច​ចាត់​គេ​អោយ​ទៅ​រក​ស្រី​ស្នំ​ទាំង​ដប់​នាក់ ដែល​ស្ដេច​បាន​ទុក​អោយ​នៅ​ថែរក្សា​ដំណាក់។ ស្ដេច​យក​ស្រី​ស្នំ​ទាំង​នោះ​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ ហើយ​ចិញ្ចឹម​ពួក​នាង ប៉ុន្តែ ស្ដេច​ពុំ​យាង​ចូល​ទៅ​រក​ពួក​នាង​ទៀត​ឡើយ។ ពួក​នាង​ត្រូវ​គេ​បង្ឃាំង​អោយ​នៅ​ជា​ស្រី​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។</verse>
				<verse number="4">បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អម៉ាសា​ថា៖ «ចូរ​ប្រមូល​កងទ័ព​យូដា ក្នុង​រយៈ​ពេល​បី​ថ្ងៃ អោយ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​លោក»។</verse>
				<verse number="5">លោក​អម៉ាសា​ចេញ​ទៅ​ប្រមូល​កងទ័ព​យូដា​តាម​បញ្ជា​របស់​ស្ដេច ប៉ុន្តែ លោក​មក​មិន​ទាន់​ពេល​ដែល​ស្ដេច​បាន​កំណត់​ទុក។</verse>
				<verse number="6">ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​លោក​អប៊ីសាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់សាឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់ ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជំរក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ ហើយ​គេច​បាត់​ពី​យើង»។</verse>
				<verse number="7">ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេធីម ពួក​ពេលេធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូសាឡឹម​ជា​មួយ​លោក​អប៊ីសាយ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។</verse>
				<verse number="8">នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ាសា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។</verse>
				<verse number="9">លោក​យ៉ូអាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អម៉ាសា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ លោក​ក៏​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ាសា ដើម្បី​ឱប។</verse>
				<verse number="10">លោក​អម៉ាសា​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​ស្ថិត​ក្នុង​ដៃ​ឆ្វេង​របស់​លោក​យ៉ូអាប់​ទេ។ លោក​យ៉ូអាប់​ក៏​ចាក់​មួយ​ដាវ​ចំ​ត្រង់​ពោះ ហើយ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ដល់​ដី។ លោក​ស្លាប់​ដោយ​មិន​បាច់​អោយ​លោក​យ៉ូអាប់​ថែម​មួយ​ដាវ​ទៀត​ឡើយ។ បន្ទាប់​មក លោក​យ៉ូអាប់ និង​លោក​អប៊ីសាយ​ជា​ប្អូន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។</verse>
				<verse number="11">មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ាសា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ព្រះបាទ​ដាវីឌ ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។</verse>
				<verse number="12">លោក​អម៉ាសា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្ដាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។</verse>
				<verse number="13">នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។</verse>
				<verse number="14">លោក​យ៉ូអាប់​ដើរ​កាត់​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​មូល ឆ្ពោះ​ទៅ​ក្រុង​អេបិល-បេតម៉ាកា។ រីឯ​ជន​ជាតិ​បេរី​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​តាម​លោក​ដែរ។</verse>
				<verse number="15">លោក​យ៉ូអាប់ ព្រម​ទាំង​ពល​ទាហាន​ឡោមព័ទ្ធ​លោក​សេបា ដែល​ស្នាក់​នៅ​ទីក្រុង​នេះ។ ពួក​ទាហាន​នាំ​គ្នា​លើក​ដី​អោយ​ខ្ពស់ ស្មើ​នឹង​កំពែង​ក្រុង។ ពួក​គេ​ជីក​រំលើង​កំពែង​ក្រុង​អោយ​រលំ។</verse>
				<verse number="16">គ្រា​នោះ​មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជំរាប​លោក»។</verse>
				<verse number="17">លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។</verse>
				<verse number="18">ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម​គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សំរេច។</verse>
				<verse number="19">ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្ដី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ​ក្នុង​ស្រុក​អ៊ីស្រាអែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់ ក្នុង​ស្រុក​អ៊ីស្រាអែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់​ ព្រះអម្ចាស់ ​ដូច្នេះ?»។</verse>
				<verse number="20">លោក​យ៉ូអាប់​តប​ថា៖ «ទេ! ខ្ញុំ​គ្មាន​បំណង​នឹង​កំទេច ឬ​បំផ្លាញ​ក្រុង​នេះ​ទាល់​តែ​សោះ។</verse>
				<verse number="21">ពួក​យើង​គ្មាន​បំណង​ដូច្នេះ​ទេ! ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​បះបោរ​ប្រឆាំង​នឹង​ព្រះបាទ​ដាវីឌ។ ចូរ​ប្រគល់​អ្នក​នោះ​មក​អោយ​ខ្ញុំ ខ្ញុំ​នឹង​ដក​ទ័ព​ចេញ​ពី​ក្រុង​នោះ​ភ្លាម»។ ស្ត្រី​នោះ​ពោល​ថា៖ «ដូច្នេះ យើង​ខ្ញុំ​នឹង​បោះ​ក្បាល​អ្នក​នោះ ពី​លើ​កំពែង​ទៅ​ជូន​លោក»។</verse>
				<verse number="22">នាង​ក៏​ទៅ​ពន្យល់​ណែនាំ​ប្រជាជន​ទាំង​មូល តាម​ប្រាជ្ញា​ឈ្លាស​វៃ​របស់​នាង។ ដូច្នេះ គេ​កាត់ ក លោក​សេបា ហើយ​បោះ​ក្បាល​មក​ជូន​លោក​យ៉ូអាប់។ លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ពល​ទាហាន​ក៏​ដក​ទ័ព​ចេញ​ពី​ក្រុង ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។ រីឯ​លោក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​គាល់​ស្ដេច នៅ​ក្រុង​យេរូសាឡឹម​វិញ​ដែរ។</verse>
				<verse number="23">លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល។ លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជា​ការ​កងពល​កេរេធីម និង​ពេលេធីម។</verse>
				<verse number="24">លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។ លោក​យ៉ូសាផាត ជា​កូន​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។</verse>
				<verse number="25">លោក​សេរ៉ាយ៉ា ជា​លេខាធិការ លោក​សាដុក និង​លោក​អបៀថើរ ជា​បូជាចារ្យ។</verse>
				<verse number="26">លោក​អ៊ីរ៉ា ពី​អំបូរ​យ៉ាអៀរ ក៏​ជា​បូជាចារ្យ​ផ្ទាល់​របស់​ព្រះបាទ​ដាវីឌ​ដែរ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ក្នុង​រជ្ជកាល​ព្រះបាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះបាទ​ដាវីឌ​ទូល​សួរ​ ព្រះអម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សូល និង​ពូជពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។</verse>
				<verse number="2">ព្រះរាជា​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ (អ្នក​ស្រុក​ពុំ​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ គឺ​ជា​ជន​ជាតិ​អាម៉ូរី​ដែល​នៅ​សេសសល់។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្បថ​ថា ទុក​ជីវិត​អោយ​ពួក​គេ ប៉ុន្តែ ព្រះបាទ​សូល​រក​សម្លាប់​ពួក​គេ​អោយ​ផុត​ពូជ ដើម្បី​សំដែង​អោយ​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ឃើញ​ថា​ស្ដេច​ស្នេហា​ជាតិ)។</verse>
				<verse number="3">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​សួរ​ពួក​គេ​ថា៖ «តើ​អោយ​យើង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="4">អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះបាទ​សូល និង​រាជវង្សានុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ឡើយ»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។</verse>
				<verse number="5">អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះបាទ​សូល​មាន​គោល​បំណង​កំទេច និង​ប្រល័យ​យើង​ខ្ញុំ​អោយ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​អោយ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="6">ដូច្នេះ សូម​ព្រះករុណា​ប្រគល់​មនុស្ស​ប្រាំពីរ​នាក់ ក្នុង​ចំណោម​ពូជពង្ស​របស់​ព្រះបាទ​សូល មក​អោយ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះបាទ​សូល ជា​ស្ដេច​ដែល​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភីបូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណាថាន និង​ជា​ចៅ​របស់​ព្រះបាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះរាជា​បាន​ស្បថ ជា​មួយ​សម្ដេច​យ៉ូណាថាន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="8">ព្រះរាជា​បង្គាប់​គេ​អោយ​ទៅ​ចាប់​លោក​អើម៉ូនី និង​លោក​មេភីបូសែត ជា​កូន​របស់​នាង​រីសប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​បុត្រ​ដែល​នាង​បាន​បង្កើត​ថ្វាយ​ព្រះបាទ​សូល។ ព្រះរាជា​ក៏​អោយ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អទ្រីអែល ជា​កូន​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​មហូឡា។</verse>
				<verse number="9">ព្រះរាជា​ប្រគល់​ពួក​គេ​ទៅ​អោយ​អ្នក​ស្រុក​គីបៀន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ពួក​គេ​ទាំង​ប្រាំពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចំរូត។</verse>
				<verse number="10">នាង​រីសប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចំរូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាកសព។ នៅ​ពេល​ថ្ងៃ​នាង​ដេញ​សត្វ​មិន​អោយ​ហើរ​មក​ទំ​លើ​សាកសព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។</verse>
				<verse number="11">គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះបាទ​ដាវីឌ ពី​ការ​ដែល​នាង​រីសប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ព្រះបាទ​សូល​បាន​ប្រព្រឹត្ត។</verse>
				<verse number="12">ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិធាតុ​របស់​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះបាទ​សូល​ទទួល​បរាជ័យ​នៅ​គីលបោ ជន​ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេតសាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​នាំ​យក​អដ្ឋិធាតុ​របស់​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ព្រម​ទាំង​ប្រមូល​យក​អដ្ឋិធាតុ​របស់​អ្នក​ទាំង​ប្រាំពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។</verse>
				<verse number="14">គេ​បាន​បញ្ចុះ​អដ្ឋិធាតុ​របស់​ព្រះបាទ​សូល និង​សម្ដេច​យ៉ូណាថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​បិតា​របស់​ព្រះបាទ​សូល​នៅ​សេឡា ក្នុង​ស្រុក​បេនយ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្ដេច ហើយ​ព្រះជាម្ចាស់​ទ្រង់​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដល់​ស្រុក​នោះ​វិញ។</verse>
				<verse number="15">ពេល​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី។ ព្រះបាទ​ដាវីឌ​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន​ជាតិ​ភីលីស្ទីន។ ព្រះបាទ​ដាវីឌ​នឿយហត់​ជា​ខ្លាំង។</verse>
				<verse number="16">ជន​ជាតិ​ភីលីស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ាផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​ធ្វើ​គុត​ព្រះបាទ​ដាវីឌ។</verse>
				<verse number="17">ប៉ុន្តែ លោក​អប៊ីសាយ ជា​កូន​របស់​លោក​ស្រី​សេរូយ៉ា​ទៅ​ជួយ​ព្រះបាទ​ដាវីឌ ហើយ​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ព្រះបាទ​ដាវីឌ សូម​កុំ​អោយ​ស្ដេច​យាង​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បាត់​បង់​ស្ដេច​។</verse>
				<verse number="18">ក្រោយ​មក​ជន​ជាតិ​ភីលីស្ទីន ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី​នៅ​កូប។ ពេល​នោះ លោក​ស៊ីបបាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ាផា។</verse>
				<verse number="19">បន្ទាប់​មក​ទៀត មាន​កើត​ចំបាំង​សា​ជា​ថ្មី​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន នៅ​កូប​ដែរ។ ពេល​នោះ លោក​អែលហាណាន ជា​កូន​របស់​លោក​យារេ-អូរេគីម ជា​អ្នក​ភូមិ​បេថ្លេហិម បាន​សម្លាប់​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលីយ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កីតម្បាញ។</verse>
				<verse number="20">បន្ទាប់​មក ក៏​កើត​មាន​ចំបាំង​សា​ជា​ថ្មី​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាន​មាឌ​មាំ​មាន​ម្រាម​ដៃ និង​ម្រាម​ជើង ម្ខាងៗ​ប្រាំ​មួយ សរុប​ទាំង​អស់​គាត់​មាន​ម្រាម​ម្ភៃ​បួន ហើយ​គាត់​ជា​កូន​ចៅ​របស់​ហារ៉ាផា​ដែរ។</verse>
				<verse number="21">គាត់​បាន​បបួល​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។</verse>
				<verse number="22">ទាហាន​ភីលីស្ទីន​ទាំង​បួន​នាក់ ដែល​ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​ហារ៉ាផា ជា​អ្នក​ក្រុង​កាថ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ក្រោយ​ពេល​ ព្រះអម្ចាស់ ​រំដោះ​ព្រះបាទ​ដាវីឌ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះបាទ​សូល​ហើយ ព្រះបាទ​ដាវីឌ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​ជា​ថ្មដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ខ្ញុំ ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។</verse>
				<verse number="3">ព្រះជាម្ចាស់​ជា​ថ្មដា​សំរាប់​អោយ​ខ្ញុំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ និង​ជា​ជំរក​ដ៏​រឹងមាំ​របស់​ខ្ញុំ។ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​អោយ​រួច​ពី​ជន​ឃោរឃៅ។</verse>
				<verse number="4">ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ អោយ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="5">សេចក្ដី​ស្លាប់​រួបរឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="6">សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំវិញ​ខ្ញុំ ប្រៀប​បី​ដូច​ជា សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។</verse>
				<verse number="7">នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ ព្រះអម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង​ខ្ញុំ ពី​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះកាណ៌​របស់​ព្រះអង្គ។</verse>
				<verse number="8">នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ផែនដី​កក្រើក​ញាប់ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។</verse>
				<verse number="9">មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះនាសា របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាបឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពី ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="10">ព្រះអង្គ​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម ព្រះបាទា​ផង។</verse>
				<verse number="11">ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើ វាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។</verse>
				<verse number="12">ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក ធ្វើ​ជា​ព្រះពន្លា។</verse>
				<verse number="13">មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។</verse>
				<verse number="14">ព្រះអម្ចាស់ ​ធ្វើ​អោយ​ផ្គរលាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បន្លឺ​ព្រះសូរសៀង​មក​ពី​លើ។</verse>
				<verse number="15">ព្រះអង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់កំចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​អោយ​ពួក​គេ​បាក់​ទ័ព។</verse>
				<verse number="16">ដោយសារ​ព្រះបន្ទូល​គំរាម​របស់​ ព្រះអម្ចាស់ និង​ដោយសារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពី ព្រះនាសា​របស់​ព្រះអង្គ បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។</verse>
				<verse number="17">ព្រះអង្គ​បាន​លាត​ព្រះហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​អោយ​ផុត​ពី​ទឹក​សមុទ្រ</verse>
				<verse number="18">ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ពូកែ និង​អោយ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។</verse>
				<verse number="19">នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។</verse>
				<verse number="20">ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​អោយ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។</verse>
				<verse number="21">ព្រះអម្ចាស់ ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ</verse>
				<verse number="22">ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។</verse>
				<verse number="23">ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="24">ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅហ្មង ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន មិន​អោយ​មាន​កំហុស​ឡើយ។</verse>
				<verse number="25">ហេតុ​នេះ ព្រះអម្ចាស់ ​ប្រោសប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ។</verse>
				<verse number="26">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សំដែង​ព្រះហឫទ័យ ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ស្មោះ​សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។</verse>
				<verse number="27">ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សំដែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀចវេរ​វិញ ព្រះអង្គ​សំដែង​ថា​ព្រះអង្គ​ឈ្លាសវៃ។</verse>
				<verse number="28">ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់ទាប ព្រះអង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ ដើម្បី​បន្ទាប​ពួក​គេ។</verse>
				<verse number="29">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ ទូលបង្គំ​ដែរ។</verse>
				<verse number="30">ព្រះអង្គ​ប្រទាន​កម្លាំង​អោយ​ទូលបង្គំ​វាយ​លុក ខ្មាំង​សត្រូវ និង​អោយ​ទូលបង្គំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។</verse>
				<verse number="31">មាគ៌ា​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះបន្ទូល​សន្យា​របស់​ ព្រះអម្ចាស់ ​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ព្រះអង្គ។</verse>
				<verse number="32">មាន​តែ​ ព្រះអម្ចាស់ ​មួយ​ទេ​ដែល​ពិត ជា​ព្រះជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្មដា​អោយ​យើង​ជ្រក​កោន។</verse>
				<verse number="33">ព្រះជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ខ្ញុំ ព្រះអង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​អោយ​បាន ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="34">ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ខ្ញុំ​រត់​លឿន ដូច​សត្វ​ក្ដាន់ ហើយ​អោយ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។</verse>
				<verse number="35">ព្រះអង្គ​បង្ហាត់​ខ្ញុំ​អោយ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​អោយ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។</verse>
				<verse number="36">ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះហឫទ័យ​មេត្តា។</verse>
				<verse number="37">ព្រះអង្គ​ការពារ​ទូលបង្គំ​មិន​អោយ​ខ្មាំង​សត្រូវ ដេញ​ទាន់ មិន​អោយ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។</verse>
				<verse number="38">ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​បំផ្លាញ​ពួក​គេ ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កំទេច​ពួក​គេ​អស់។</verse>
				<verse number="39">ទូលបង្គំ​កំទេច និង​កាប់​សម្លាប់​ពួក​គេ មិន​អោយ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។</verse>
				<verse number="40">ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ​មាន​កម្លាំង ធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។</verse>
				<verse number="41">ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​គេ​បាក់​ទ័ព​រត់ នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​អោយ​អស់​អ្នក​ដែល ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។</verse>
				<verse number="42">ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ គេ​ស្រែក​ហៅ​ ព្រះអម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។</verse>
				<verse number="43">ទូលបង្គំ​កំទេច​ពួក​គេ​អោយ​ម៉ដ្ដ ដូច​ធូលី​ដី ទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។</verse>
				<verse number="44">ព្រះអង្គ​បាន​រំដោះ​អោយ​ទូលបង្គំ​រួច​ពី ការ​បះបោរ​របស់​ប្រជាជន ហើយ​ទុក​អោយ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជាជាតិ​នានា ប្រជាជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។</verse>
				<verse number="45">ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។</verse>
				<verse number="46">ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជំរក​របស់​គេ​មក ទាំង​ភ័យ​ញាប់​ញ័រ។</verse>
				<verse number="47">ជយោ​ ព្រះអម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្មដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ថ្មដា ដែល​បាន​សង្គ្រោះ​ទូលបង្គំ!</verse>
				<verse number="48">ដ្បិត​ព្រះអង្គ​បាន​អោយ​ទូលបង្គំ​មាន​ជ័យជំនះ លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បន្ទាប​ប្រជាជន​នានា អោយ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ</verse>
				<verse number="49">ហើយ​ព្រះអង្គ​បាន​ដក​ខ្ញុំ​អោយ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ! ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាង បច្ចាមិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មនុស្ស ឃោរឃៅ។</verse>
				<verse number="50">ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​នឹង​ច្រៀង លើក​តម្កើង​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="51">ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំធេង ដល់​ស្ដេច​ដែល​ព្រះអង្គ​បាន​តែងតាំង។ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជពង្ស រៀង​រហូត​ត​ទៅ»។</verse>
			</chapter>
			<chapter number="23">
				<verse number="1">នេះ​ជា​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​បង្អស់ របស់​ព្រះបាទ​ដាវីឌ។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ថ្លែង​ដោយ​ព្រះបាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​ព្រះជាម្ចាស់​លើក​តម្កើង យ៉ាង​ខ្ពស់​បំផុត ជា​ស្ដេច​ដែល​ព្រះ​របស់​លោក​យ៉ាកុប បាន​ចាក់​ប្រេង​អភិសេក ជា​ស្ដេច​ដែល ប្រជាជន​អ៊ីស្រាអែល​តែងតែ​ច្រៀង​សរសើរ។</verse>
				<verse number="2">ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល តាម​រយៈ​ខ្ញុំ ព្រះអង្គ​ដាក់​ព្រះបន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។</verse>
				<verse number="3">ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល ព្រះអង្គ​ដែល​ជា​ថ្មដា​ការពារ​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ស្ដេច​ណា​គ្រប់គ្រង​ប្រជាជន​ដោយ​សុចរិត គឺ​ស្ដេច​ដែល​គ្រប់គ្រង​ប្រជាជន ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់</verse>
				<verse number="4">ស្ដេច​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ព្រះអាទិត្យ​រះ​ឡើង នៅ​ពេល​ព្រឹក​ដែល​ផ្ទៃ​មេឃ​ស្រឡះ​ល្អ ពន្លឺ​នោះ​ធ្វើ​អោយ​ស្មៅ​លាស់​ខៀវ​ខ្ចី ក្រោយ​ពេល​ភ្លៀង។</verse>
				<verse number="5">ព្រះជាម្ចាស់​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធមេត្រី​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ជា​សម្ពន្ធមេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែប្រួល​បាន​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យជំនះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។</verse>
				<verse number="6">រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លា ដែល​គេ​បោះ​ចោល គឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។</verse>
				<verse number="7">ជន​ដែល​ចង់​ពាល់​វា ត្រូវ​តែ​កាន់​ទំពក់​ដែក ឬ​ដង​លំពែង ហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។</verse>
				<verse number="8">នេះ​ជា​បញ្ជី​រាយ​នាម​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ: លោក​យ៉ូសែប-បាសេបែត ជា​កូន​របស់​លោក​តាកម៉ូនី និង​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​ទាំង​បី​នាក់។ គឺ​លោក​ហើយ​ដែល​បាន​សម្លាប់​ខ្មាំង​អស់​ប្រាំ​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។</verse>
				<verse number="9">បន្ទាប់​មក គឺ​លោក​អេឡាសារ ជា​កូន​របស់​លោក​ដូដូ និង​ជា​ចៅ​របស់​លោក​អហូអា។ លោក​ជា​នាយ​ទាហាន​ម្នាក់ ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់អាច​ទាំង​បី ដែល​នៅ​ជាប់​នឹង​ព្រះបាទ​ដាវីឌ ក្នុង​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង ហើយ​កងទ័ព​អ៊ីស្រាអែល​ដក​ថយ។</verse>
				<verse number="10">ពេល​នោះ មាន​តែ​លោក​អេឡាសារ​ទេ​ដែល​នៅ​រឹងប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​ជ័យជំនះ​យ៉ាង​ធំធេង​ដល់​ជន​ជាតិ​អ៊ីស្រាអែល រីឯ​កងទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយភ័ណ្ឌ​ប៉ុណ្ណោះ។</verse>
				<verse number="11">បន្ទាប់​មក​ទៀត គឺ​លោក​សាំម៉ា ជា​កូន​របស់​លោក​អកេ ពី​អំបូរ​ហារ៉ាវី។ នៅ​គ្រា​ដែល​កងទ័ព​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភូមិ​លេហ៊ី ត្រង់​ចំការ​មួយ ដែល​មាន​ពេញ​ដោយ​សណ្ដែក។ ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន។</verse>
				<verse number="12">ប៉ុន្តែ លោក​សាំម៉ា​ឈរ​នៅ​កណ្ដាល​ចំការ ហើយ​វាយ​ជន​ជាតិ​ភីលីស្ទីន ដណ្ដើម​យក​ចំការ​នោះ​មក​វិញ។ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង។</verse>
				<verse number="13">ថ្ងៃ​មួយ នៅ​រដូវ​ចំរូត នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាមសិប​នាក់ នាំ​គ្នា​ចូល​គាល់​ព្រះបាទ​ដាវីឌ​ក្នុង​ល្អាង​ភ្នំ​អាឌូឡាម ព្រោះ​ទាហាន​ភីលីស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេផែម។</verse>
				<verse number="14">ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជំរក​ដ៏​រឹងមាំ​មួយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ កងទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេហិម​ដែរ។</verse>
				<verse number="15">ព្រះបាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម មក​អោយ​យើង?»។</verse>
				<verse number="16">ពេល​នោះ ទាហាន​ដ៏​អង់អាច​ទាំង​បី​រូប​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ។ ប៉ុន្តែ ស្ដេច​មិន​ព្រម​សោយ​ទេ ទ្រង់​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="17">ស្ដេច​មាន​រាជឱង្ការ​ថា៖ «បពិត្រ​ ព្រះអម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​ទឹក​នេះ​ទេ ដ្បិត​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ទៅ​ដង​យក​មក»។ ដូច្នេះ ស្ដេច​មិន​ព្រម​សោយ​ទឹក​នោះ​ទេ។ នេះ​ហើយ​ជា​ស្នាដៃ ដែល​ទាហាន​អង់អាច​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។</verse>
				<verse number="18">លោក​អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​ប្រមុខ​នៃ​មេទ័ព​ទាំង​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេទ័ព​ទាំង​បី។</verse>
				<verse number="19">ក្នុង​ចំណោម​មេទ័ព​ទាំង​បី លោក​ទទួល​កិត្តិយស​ខ្លាំង​ជាង​គេ លោក​ជា​ប្រមុខ​លើ​មេទ័ព​ទាំង​បី តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ទៀត​ឡើយ។</verse>
				<verse number="20">លោក​បេណាយ៉ា អ្នក​ស្រុក​កាបសៀល ជា​កូន​របស់​លោក​យេហូយ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នាដៃ​យ៉ាង​ច្រើន គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ​ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។</verse>
				<verse number="21">លោក​ក៏​បាន​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ​ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។</verse>
				<verse number="22">នេះ​ហើយ​ជា​ស្នាដៃ​របស់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ដែល​ធ្វើ​អោយ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​រូប។</verse>
				<verse number="23">ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាមសិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ តែ​លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​មេទ័ព​ទាំង​បី​រូប​បាន​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គរក្ស។</verse>
				<verse number="24">ក្នុង​ក្រុម​ទាំង​សាមសិប​នាក់ មាន​លោក​អេសាអែល ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែលហាណាន​ជា​កូន​របស់​លោក​ដូដូ អ្នក​ភូមិ​បេថ្លេហិម</verse>
				<verse number="25">លោក​សាំម៉ា ជា​អ្នក​ស្រុក​ហារ៉ូដ លោក​អេលីកា ជា​អ្នក​ស្រុក​ហារ៉ូដ</verse>
				<verse number="26">លោក​ហេលេស ជា​អ្នក​ស្រុក​ប៉ាលធី លោក​អ៊ីរ៉ា អ្នក​ក្រុង​ត្កូអា ជា​កូន​របស់​លោក​អ៊ីកកែស</verse>
				<verse number="27">លោក​អបៀស៊ើរ អ្នក​ស្រុក​អាណាថោត លោក​មប៊ូណាយ អ្នក​ស្រុក​ហ៊ូសាយ</verse>
				<verse number="28">លោក​សាលម៉ូន អ្នក​ស្រុក​អហូអា លោក​ម៉ាហារ៉ៃ អ្នក​ស្រុក​ពីនថូផា</verse>
				<verse number="29">លោក​ហេលែប ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​ពីថូផា លោក​អ៊ីតតាយ ជា​កូន​របស់​លោក​រីបាយ ជា​អ្នក​ស្រុក​គីបៀរ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន</verse>
				<verse number="30">លោក​បេណាយ៉ា អ្នក​ស្រុក​ពីរ៉ាថូន លោក​ហ៊ីតដាយ អ្នក​ស្រុក​ណាហាលេ-កាអាស</verse>
				<verse number="31">លោក​អាប៊ី-អាល់បូន អ្នក​ស្រុក​អើរ៉ាបា លោក​អាស្មាវែត អ្នក​ស្រុក​បាហូរីម</verse>
				<verse number="32">លោក​អេលីយ៉ាបា អ្នក​ស្រុក​ស្អាឡាប៊ីន លោក​យ៉ាសេន លោក​យ៉ូណាថាន</verse>
				<verse number="33">លោក​សាំម៉ា អ្នក​ស្រុក​ហារ៉ារី លោក​អហ៊ីយ៉ាម ជា​កូន​របស់​លោក​សារ៉ើរ អ្នក​ស្រុក​ហារ៉ារី</verse>
				<verse number="34">លោក​អេលីផាលេត ជា​កូន​របស់​លោក​អហាសបៃ និង​ជា​ពូជពង្ស​របស់​ពួក​ម៉ាកាធី លោក​អេលីយ៉ាម ជា​កូន​របស់​លោក​អហ៊ីថូផែល អ្នក​ស្រុក​គីឡោ</verse>
				<verse number="35">លោក​ហេស្រាយ អ្នក​ស្រុក​កើមែល លោក​បារ៉ាយ អ្នក​ស្រុក​អារ៉ាប់</verse>
				<verse number="36">លោក​យីកាល ជា​កូន​របស់​លោក​ណាថាន អ្នក​ស្រុក​សូបា លោក​បានី អ្នក​ស្រុក​កាដ</verse>
				<verse number="37">លោក​សេឡេក ជា​ជន​ជាតិ​អាំម៉ូន លោក​ណាហារ៉ា អ្នក​ស្រុក​បៀរ៉ុត ដែល​ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា</verse>
				<verse number="38">លោក​អ៊ីរ៉ា អ្នក​ស្រុក​យេធើរ លោក​ការេប អ្នក​ស្រុក​យេធើរ</verse>
				<verse number="39">លោក​អ៊ូរី ជា​ជន​ជាតិ​ហេត។ សរុប​ទាំង​អស់ មាន​សាមសិប​ប្រាំពីរ​រូប។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ព្រះអម្ចាស់ ​ទ្រង់​ពិរោធ​សា​ជា​ថ្មី ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ព្រះអង្គ​ជំរុញ​ព្រះបាទ​ដាវីឌ​អោយ​បង្ក​វិបត្តិ​មួយ​ដល់​ពួក​គេ ដោយ​បង្គាប់​ស្ដេច​អោយ​ធ្វើ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា។</verse>
				<verse number="2">ពេល​លោក​យ៉ូអាប់ ជា​មេ​បញ្ជា​ការ​កងទ័ព​នៅ​ជា​មួយ​ស្ដេច ទ្រង់​ក៏​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ចូរ​លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​មូល គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​ក្រុង​បៀរសេបា ហើយ​ធ្វើ​ជំរឿន​ប្រជាជន ដ្បិត​យើង​ចង់​ដឹង​ថា ពួក​គេ​មាន​ចំនួន​ប៉ុន្មាន»។</verse>
				<verse number="3">លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​សូម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ប្រោស​ប្រទាន​អោយ​ប្រជាជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង ច្រើន​ជាង​នេះ ហើយ​អោយ​ព្រះករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះនេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។</verse>
				<verse number="4">ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺងម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេទ័ព​ឯ​ទៀតៗ​ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះរាជា ដើម្បី​ទៅ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="5">ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង​ក្រុង​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​កាដ រួច​ទៅ​ក្រុង​យ៉ាស៊ើរ។</verse>
				<verse number="6">បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-ហុដស៊ី រួច​ទៅ​ស្រុក​ដាន់យ៉ាអន និង​តំបន់​ស៊ីដូន។</verse>
				<verse number="7">ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន​ជាតិ​ហេវី និង​ជន​ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរសេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។</verse>
				<verse number="8">ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​មូល អស់​រយៈ​ពេល​ប្រាំ​បួន​ខែ​ម្ភៃ​ថ្ងៃ​មក ពួក​គេ​ក៏​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="9">លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ស្ដេច​អំពី​ចំនួន​ប្រជាជន គឺ​នៅ​ស្រុក​អ៊ីស្រាអែល​មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។</verse>
				<verse number="10">ព្រះបាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស ដោយ​បាន​ជំរឿន​ប្រជាជន​ដូច្នេះ ស្ដេច​ទូល​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់ទោស​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។</verse>
				<verse number="11">នៅ​ថ្ងៃ​បន្ទាប់ ពេល​ព្រះបាទ​ដាវីឌ​តើន​ឡើង ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី​កាដ ជា​គ្រូ​ទាយ​របស់​ព្រះបាទ​ដាវីឌ​ដូច​ត​ទៅ៖</verse>
				<verse number="12">«ចូរ​ទៅ​ប្រាប់​ស្ដេច​ដាវីឌ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌកម្ម​បី​យ៉ាង​សំរាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។</verse>
				<verse number="13">លោក​កាដ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា៖ «តើ​ព្រះករុណា​សព្វ​ព្រះទ័យ​អោយ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ឬ​ក៏​ព្រះករុណា​ត្រូវ​បាក់​ទ័ព​រត់​នៅ​មុខ​ខ្មាំង​សត្រូវ​អស់​រយៈ​ពេល​បី​ខែ ឬ​ក៏​ចង់​អោយ​ជំងឺ​អាសន្នរោគ កើត​ឡើង​នៅ​ក្នុង​ស្រុក អស់​រយៈ​ពេល​បី​ថ្ងៃ? សូម​ព្រះករុណា​ពិចារណា​មើល​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ដែល​ចាត់​ទូលបង្គំ​អោយ​មក»។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់ប្រមល់​ខ្លាំង​ណាស់! សូម​អោយ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ ព្រះអម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង»។</verse>
				<verse number="15">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ​កើត​ឡើង​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​នោះ រហូត​ដល់​ពេល​កំណត់។ ពី​ក្រុង​ដាន់ ដល់​ក្រុង​បៀរសេបា មាន​ប្រជាជន​ស្លាប់​ទាំង​អស់ ៧០ ០០០​នាក់។</verse>
				<verse number="16">កាល​ទេវតា​លើក​ដៃ​ឡើង​បម្រុង​បំផ្លាញ​ក្រុង​យេរូសាឡឹម ព្រះអម្ចាស់ ​ប្រែ​ព្រះហឫទ័យ​អាណិត មិន​ព្រម​ដាក់​ទោស​ក្រុង​នេះ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា ដែល​កំពុង​បំផ្លាញ​ប្រជាជន​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="17">កាល​ព្រះបាទ​ដាវីឌ​ឃើញ​ទេវតា​ប្រហារ​ជីវិត​ប្រជាជន​ដូច្នេះ ស្ដេច​ទូល​ ព្រះអម្ចាស់ ​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប! ទូលបង្គំ​បាន​ប្រព្រឹត្ត​ខុស រីឯ​ប្រជាជន​នេះ​វិញ ពុំ​បាន​ធ្វើ​អំពើ​អាក្រក់​ណា​ទេ។ សូម​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ និង​ក្រុម​គ្រួសារ​ទូលបង្គំ​ចុះ!»។</verse>
				<verse number="18">នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ទី​នោះ​ចុះ!»។</verse>
				<verse number="19">ព្រះបាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ ព្រះអម្ចាស់ ​បាន​បង្គាប់។</verse>
				<verse number="20">កាល​លោក​អរ៉ៅណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយបង្គំ​ស្ដេច​អោន​មុខ​ដល់​ដី។</verse>
				<verse number="21">លោក​អរ៉ៅណា​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​អោយ​ប្រជាជន​រួច​ផុត​ពី​គ្រោះ​កាច»។</verse>
				<verse number="22">លោក​អរ៉ៅណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «សូម​ព្រះករុណា​ជា​អម្ចាស់​យក​អ្វីៗ តាម​តែ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះអម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។</verse>
				<verse number="23">បពិត្រ​ព្រះរាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះរាជា អោយ​តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះហឫទ័យ​ទទួល​តង្វាយ​នេះ!»។</verse>
				<verse number="24">ប៉ុន្តែ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អរ៉ៅណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញបូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះបាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហាសិប​ស្លឹង។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ព្រះអម្ចាស់ ​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជាជន​អ៊ីស្រាអែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។</verse>
			</chapter>
		</book>
		<book number="11">
			<chapter number="1">
				<verse number="1">ព្រះបាទ​ដាវីឌ​មាន​ព្រះជន្មាយុ​កាន់​តែ​ជរា​ណាស់​ហើយ ទោះ​បី​គេ​គ្រង​ព្រះភូសា​អោយ​ស្ដេច​ច្រើន​ជាន់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​ពុំ​អាច​កក់​ក្ដៅ​ដែរ។</verse>
				<verse number="2">ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះករុណា! យើង​ខ្ញុំ​នឹង​រក​ស្រី​ក្រមុំ​មួយ​រូប​មក​ថ្វាយ​ព្រះករុណា។ នាង​នៅ​បំរើ និង​មើល​ថែទាំ​ព្រះករុណា ហើយ​នាង​ដេក​នៅ​ក្បែរ​ព្រះករុណា ដើម្បី​អោយ​ព្រះករុណា​ជា​អម្ចាស់​បាន​កក់ក្ដៅ»។</verse>
				<verse number="3">ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ​នាង​អប៊ីសាក នៅ​ភូមិ​ស៊ូណែម​ រួច​នាំ​មក​ថ្វាយ​ស្ដេច។</verse>
				<verse number="4">ស្រី​ក្រមុំ​នេះ​មាន​រូប​ឆោម​ល្អ​ដាច់​គេ នាង​នៅ​ថែទាំ និង​គាល់​បំរើ​ព្រះរាជា តែ​ព្រះរាជា​ពុំ​បាន​រួម​រស់​ជា​មួយ​នាង​ទេ។</verse>
				<verse number="5">នៅ​គ្រា​នោះ សម្ដេច​អដូនីយ៉ា​ ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ និង​នាង​ហាគីត​បាន​លើក​ខ្លួន​ឡើង​ទាំង​ពោល​ថា៖ «ខ្ញុំ​នឹង​ឡើង​សោយ​រាជ្យ!»។ សម្ដេច​អដូនីយ៉ា​រក​បាន​រទេះ​មួយ និង​សេះ​មួយ​ចំនួន​ ព្រម​ទាំង​ពល​ទាហាន​ហាសិប​នាក់​សំរាប់​រត់​ពី​មុខ។</verse>
				<verse number="6">តាំង​ពី​កើត​មក បិតា​មិន​ដែល​ស្ដី​បន្ទោស ឬ​ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​បុត្រ​ប្រព្រឹត្ត​ដូច្នេះ?”ឡើយ។ សម្ដេច​អដូនីយ៉ា​មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយ​ជា​បុត្រ​មួយ​អង្គ ដែល​ប្រសូត​បន្ទាប់​ពី​សម្ដេច​អាប់សាឡុម។</verse>
				<verse number="7">សម្ដេច​អដូនីយ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​មួយ​លោក​បូជាចារ្យ​អបៀថើរ។ លោក​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្ដេច​អដូនីយ៉ា។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ លោក​បូជាចារ្យ​សាដុក លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ព្យាការី​ណាថាន ព្រម​ទាំង​លោក​ស៊ីម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ មិន​បាន​ចូល​រួម​ជា​មួយ​សម្ដេច​អដូនីយ៉ា​ទេ។</verse>
				<verse number="9">ថ្ងៃ​មួយ សម្ដេច​អដូនីយ៉ា​បាន​រៀបចំ​ពិធី​បុណ្យ​មួយ​នៅ “ថ្ម​សូហេលែត” ជិត​អេនរូកែល​ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន​ធ្វើ​យញ្ញបូជា​នៅ​ទី​នោះ។ សម្ដេច​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ និង​អញ្ជើញ​មេទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បំរើ​របស់​ព្រះរាជា មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។</verse>
				<verse number="10">ប៉ុន្តែ សម្ដេច​មិន​អញ្ជើញ​ព្យាការី​ណាថាន លោក​បេណាយ៉ា ពួក​នាយ​ទាហាន​ដ៏​អង់អាច និង​យាង​សម្ដេច​សាឡូម៉ូន ជា​អនុជ​មក​ចូល​រួម​ទេ។</verse>
				<verse number="11">ពេល​នោះ លោក​ណាថាន ពោល​ទៅ​កាន់​នាង​បាតសេបា ជា​មាតា​របស់​សម្ដេច​សាឡូម៉ូន​ថា៖ «តើ​នាង​មិន​ជ្រាប​ទេ​ថា សម្ដេច​អដូនីយ៉ា​ជា​បុត្រ​របស់​នាង​ហាគីត​បាន​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច ប៉ុន្តែ ព្រះបាទ​ដាវីឌ​ជា​អម្ចាស់​របស់​យើង​មិន​បាន​ជ្រាប​ទេ។</verse>
				<verse number="12">ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។</verse>
				<verse number="13">សូម​អញ្ជើញ​ចូល​ទៅ​គាល់​ព្រះបាទ​ដាវីឌ ហើយ​ទូល​ដូច​ត​ទៅ: “បពិត្រ​ព្រះករុណា​ជា​អម្ចាស់ ព្រះករុណា​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់​ថា សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់​នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ពី​ព្រះ​ករុណា។ ហេតុ​អ្វី​បាន​ជា​អដូនីយ៉ា ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។</verse>
				<verse number="14">លោក​ណាថាន​ពោល​ទៀត​ថា៖ «ពេល​នាង​ទូល​ស្ដេច​ចប់​ហើយ ខ្ញុំ​ក៏​នឹង​ចូល​ទៅ​គាល់​ស្ដេច​តាម​ក្រោយ​ដែរ ខ្ញុំ​នឹង​បញ្ជាក់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ទូល​នោះ»។</verse>
				<verse number="15">នាង​បាតសេបា​ក៏​ចូល​ទៅ​គាល់​ស្ដេច នៅ​ក្នុង​ក្រឡាបន្ទំ។ ពេល​នោះ ព្រះរាជា​មាន​ព្រះជន្មាយុ​ជរា​ណាស់​ហើយ ហើយ​នាង​អប៊ីសាក​ជា​អ្នក​ភូមិ​ស៊ូណែម​កំពុង​តែ​នៅ​បំរើ​ព្រះរាជា។</verse>
				<verse number="16">នាង​បាតសេបា​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះរាជា ហើយ​ព្រះរាជា​សួរ​នាង​ថា៖ «តើ​នាង​មាន​ការ​អ្វី?»។</verse>
				<verse number="17">នាង​ទូល​ថា៖ «ព្រះ​ករុណា​ជា​អម្ចាស់ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​ថា សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​ព្រះករុណា។</verse>
				<verse number="18">ប៉ុន្តែ ឥឡូវ​នេះ ម្ដេច​ក៏​អដូនីយ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ព្រះករុណា​ជា​អម្ចាស់​ពុំ​ជ្រាប​ទេ​ឬ?</verse>
				<verse number="19">អដូនីយ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន​ធ្វើ​យញ្ញបូជា។ អដូនីយ៉ា​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា ព្រម​ទាំង​អញ្ជើញ​លោក​បូជាចារ្យ​អបៀថើរ និង​លោក​មេទ័ព​យ៉ូអាប់ តែ​ពុំ​បាន​យាង​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះករុណា​អោយ​ទៅ​ចូល​រួម​ទេ។</verse>
				<verse number="20">បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់! ឥឡូវ​នេះ ប្រជាជន​អ៊ីស្រាអែល​រង់ចាំ​តែ​ព្រះករុណា​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះករុណា។</verse>
				<verse number="21">បើ​មិន​ដូច្នោះ​ទេ កាល​ណា​ព្រះករុណា​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ​ម្ចាស់ និង​សាឡូម៉ូន​ជា​បុត្រ​របស់​ខ្ញុំ​ម្ចាស់​ថា​ជា​អ្នក​ទោស​មិន​ខាន»។</verse>
				<verse number="22">កាល​នាង​បាតសេបា​កំពុង​តែ​ទូល​ស្ដេច នោះ​ព្យាការី​ណាថាន ចូល​មក​ដល់។</verse>
				<verse number="23">គេ​ទៅ​ទូល​ស្ដេច​ថា ព្យាការី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ លោក​ណាថាន​ចូល​គាល់​ស្ដេច​ដោយ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី។</verse>
				<verse number="24">បន្ទាប់​មក លោក​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! តើ​ព្រះករុណា​ឬ​ដែល​បាន​សំរេច​អោយ​សម្ដេច​អដូនីយ៉ា ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា ហើយ​គង់​លើ​បល្ល័ង្ក​របស់​ព្រះករុណា?</verse>
				<verse number="25">ដ្បិត​ថ្ងៃ​នេះ សម្ដេច​អដូនីយ៉ា​យាង​ទៅ “ថ្ម​សូហេលែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញបូជា។ សម្ដេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេទ័ព និង​លោក​បូជាចារ្យ​អបៀថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់លៀង​ជា​មួយ​សម្ដេច​អដូនីយ៉ា​ទាំង​ស្រែក​ថា“ជយោ​ព្រះបាទ​អដូនីយ៉ា!”។</verse>
				<verse number="26">ប៉ុន្តែ សម្ដេច​មិន​បាន​អញ្ជើញ​ទូលបង្គំ ជា​អ្នក​បំរើ​ព្រះករុណា ឬ​លោក​បូជាចារ្យ​សាដុក លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្ដេច​សាឡូម៉ូន ជា​រាជបុត្រ​របស់​ព្រះករុណា​ទៅ​ចូល​រួម​ដែរ។</verse>
				<verse number="27">តើ​ព្រះករុណា​ជា​អម្ចាស់​ឬ​ដែល​បាន​សំរេច​អភិសេក​រាជបុត្រ​អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា ដោយ​មិន​អោយ​ទូលបង្គំ​ទាំង​អស់​គ្នា ដែល​ជា​អ្នក​បំរើ​ដឹង?»។</verse>
				<verse number="28">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «សូម​អញ្ជើញ​នាង​បាតសេបា​មក!»។ នាង​បាតសេបា​ចូល​មក​គាល់​ព្រះរាជា។</verse>
				<verse number="29">ពេល​នោះ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ហើយ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង!</verse>
				<verse number="30">ថ្ងៃ​នេះ យើង​សំរេច​តែងតាំង​សាឡូម៉ូន ជា​បុត្រ​របស់​នាង​អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​បុត្រ​នេះ​ហើយ​ដែល​នឹង​គង់​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាម​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="31">នាង​បាតសេបា​ក្រាប​ថ្វាយបង្គំ​ស្ដេច អោន​មុខ​ដល់​ដី​ទាំង​ទូល​ថា៖ «សូម​ព្រះបាទ​ដាវីឌ ជា​អម្ចាស់ ប្រកប​ដោយ​ព្រះជន្មាយុ​យឺនយូរ!»។</verse>
				<verse number="32">បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «សូម​អញ្ជើញ​បូជាចារ្យ*​សាដុក​ព្យាការី*​ណាថាន និង​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ចូល​មក»។ អស់​លោក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះរាជា។</verse>
				<verse number="33">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បំរើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង​អោយ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។</verse>
				<verse number="34">នៅ​ទី​នោះ លោក​បូជាចារ្យ​សាដុក និង​ព្យាការី​ណាថាន ត្រូវ​ចាក់​ប្រេង​អភិសេក​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​អោយ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ព្រះបាទ​សាឡូម៉ូន!”</verse>
				<verse number="35">ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ អោយ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែងតាំង​បុត្រ​នេះ​អោយ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា»។</verse>
				<verse number="36">លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ទូល​ស្ដេច​ថា៖ «អាម៉ែន! ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ព្រះករុណា​ជា​អម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​ទុក​ដូច្នេះ​មែន។</verse>
				<verse number="37">សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​ព្រះបាទ​សាឡូម៉ូន ដូច​ព្រះអង្គ​បាន​គង់​ជា​មួយ​ព្រះករុណា​ដែរ! សូម​ព្រះអង្គ​ប្រទាន​អោយ​រាជ្យ​របស់​ព្រះបាទ​សាឡូម៉ូន​បាន​រុងរឿង លើស​រាជ្យ​របស់​ព្រះករុណា​ជា​អម្ចាស់​ទៅ​ទៀត!»។</verse>
				<verse number="38">លោក​បូជាចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ព្រម​ទាំង​ពួក​កេរេធីម និង​ពួក​ពេលេធីម​ នាំ​គ្នា​លើក​សម្ដេច​សាឡូម៉ូន អោយ​ឡើង​គង់​លើ​ខ្នង​លា​របស់​ព្រះបាទ​ដាវីឌ ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។</verse>
				<verse number="39">លោក​បូជាចារ្យ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ព្រះពន្លា​មក រួច​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន ជា​ស្ដេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជាជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ព្រះបាទ​សាឡូម៉ូន!»។</verse>
				<verse number="40">ប្រជាជន​ទាំង​មូល​ដង្ហែ​ស្ដេច​ចូល​មក​ក្នុង​ក្រុង​វិញ ទាំង​ផ្លុំ​ខ្លុយ ហើយ​នាំ​គ្នា​អបអរ​សាទរ​សប្បាយ​រីករាយ​ក្រៃលែង។ សូរស័ព្ទ​របស់​ពួក​គេ​បាន​លាន់​ឮ​រំពង​កក្រើក​ផែនដី។</verse>
				<verse number="41">ពេល​សម្ដេច​អដូនីយ៉ា ព្រម​ទាំង​ភ្ញៀវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ជប់លៀង​រួច​ហើយ​ក៏​បាន​ឮ​សូរស័ព្ទ។ លោក​យ៉ូអាប់​ឮ​ស្នូរ​សំឡេង​ត្រែ​ច្បាស់​ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សំឡេង​ត្រែ​លាន់​រំពង​នៅ​ក្នុង​ទីក្រុង​ដូច្នេះ?»។</verse>
				<verse number="42">លោក​យ៉ូអាប់​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អបៀថើរ​មក​ដល់។ សម្ដេច​អដូនីយ៉ា​ពោល​ថា៖ «សូម​អញ្ជើញ​ចូល​មក មនុស្ស​គួរ​គោរព​ដូច​លោក​នេះ ពិត​ជា​នាំ​ដំណឹងល្អ​មិន​ខាន»។</verse>
				<verse number="43">លោក​យ៉ូណាថាន​ទូល​សម្ដេច​អដូនីយ៉ា​វិញ​ថា៖ «មិន​មែន​ដូច្នេះ​ទេ ក្រាប​ទូល! ព្រះបាទ​ដាវីឌ​ជា​អម្ចាស់​នៃ​យើង បាន​តែងតាំង​សម្ដេច​សាឡូម៉ូន ជា​ព្រះ​មហាក្សត្រ​ហើយ។</verse>
				<verse number="44">ព្រះរាជា​ចាត់​លោក​បូជាចារ្យ​សាដុក ព្យាការី​ណាថាន និង​លោក​បេណាយ៉ា​ជា​កូន​របស់​លោក​យេហូយ៉ាដា ព្រម​ទាំង​ពួក​កេរេធីម និង​ពេលេធីម​អោយ​លើក​សម្ដេច​សាឡូម៉ូន ឡើង​គង់​លើ​ខ្នង​លា​របស់​ស្ដេច ហើយ​ដង្ហែ​ចេញ​ទៅ។</verse>
				<verse number="45">លោក​បូជាចារ្យ​សាដុក និង​ព្យាការី​ណាថាន បាន​ចាក់​ប្រេង​អភិសេក​សម្ដេច​សាឡូម៉ូន ជា​ស្ដេច នៅ​ត្រង់​ប្រភព​ទឹក​គីហុន។ ពួក​គេ​ឡើង​ពី​ទី​នោះ​មក​វិញ ដោយ​អំណរ​សប្បាយ ហើយ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​បន្លឺ​សំឡេង​លាន់​ឮ​រំពង​ដូច​អស់​លោក​បាន​ឮ​ស្រាប់។</verse>
				<verse number="46">លើស​ពី​នេះ​សម្ដេច​សាឡូម៉ូន​ឡើង​គង់​លើ​រាជ​បល្ល័ង្ក</verse>
				<verse number="47">ហើយ​ពួក​នាម៉ឺន​មន្ត្រី​នាំ​គ្នា​មក​ថ្វាយ​ពរ​ព្រះបាទ​ដាវីឌ ជា​អម្ចាស់​នៃ​យើង ដោយ​ទូល​ថា“សូម​ព្រះ​របស់​ព្រះករុណា​ប្រទាន​អោយ​ព្រះបាទ​សាឡូម៉ូន មាន​ព្រះនាម​ល្បីល្បាញ ជាង​ព្រះនាម​របស់​ព្រះករុណា​ទៅ​ទៀត។ សូម​អោយ​រាជ្យ​របស់​ព្រះបាទ​សាឡូម៉ូន​បាន​រុង​រឿង ជាង​រាជ្យ​របស់​ព្រះករុណា!”។ ពេល​នោះ ព្រះរាជា​ក៏​ក្រាប​ថ្វាយបង្គំ​នៅ​ក្នុង​ក្រឡាបន្ទំ</verse>
				<verse number="48">ហើយ​មាន​រាជឱង្ការ​ថា: “សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ប្រោស​ប្រទាន​អោយ​មាន​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ទូលបង្គំ ហើយ​អោយ​ទូលបង្គំ​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ផ្ទាល់​នឹង​ភ្នែក”»។</verse>
				<verse number="49">ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូនីយ៉ា នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់ប្រញាល់​បែកខ្ញែក​គ្នា​អស់​ទៅ។</verse>
				<verse number="50">សម្ដេច​អដូនីយ៉ា​ភ័យ​ខ្លាច​ព្រះបាទ​សាឡូម៉ូន​យ៉ាង​ខ្លាំង សម្ដេច​ក៏​ប្រញាប់​រត់​ទៅ​តោង​ស្នែង​អាសនៈ។</verse>
				<verse number="51">មាន​គេ​មក​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «សម្ដេច​អដូនីយ៉ា​ភ័យ​ខ្លាច​ព្រះករុណា​ណាស់ សម្ដេច​បាន​រត់​ទៅ​តោង​ស្នែង​អាសនៈ​ទាំង​ពោល​ថា: សូម​ព្រះបាទ​សាឡូម៉ូន​ស្បថ​អោយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទ្រង់​នឹង​មិន​សម្លាប់​ខ្ញុំ​ដោយ​មុខ​ដាវ​ទេ!»។</verse>
				<verse number="52">ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​គួរ​អោយ​គោរព​មែន​សូម្បី​តែ​សក់​មួយ​សរសៃ ក៏​មិន​ជ្រុះ​ពី​ក្បាល​គេ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ចិត្ត​អាក្រក់​នោះ​គេ​នឹង​ត្រូវ​ស្លាប់!»។</verse>
				<verse number="53">ព្រះបាទ​សាឡូម៉ូន​ចាត់​គេ អោយ​ទៅ​យាង​សម្ដេច​អដូនីយ៉ា​ចុះ​ពី​អាសនៈ។ សម្ដេច​ក៏​យាង​ចូល​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះបាទ​សាឡូម៉ូន ហើយ​ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ថា៖ «សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ដំណាក់​វិញ​ចុះ»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ពេល​ព្រះបាទ​ដាវីឌ​ជិត​សោយ​ទិវង្គត​ទ្រង់​ផ្ដែផ្ដាំ​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ​ថា៖</verse>
				<verse number="2">«បិតា​ជិត​លា​ចាក​លោក​នេះ​ហើយ ចូរ​បុត្រ​មាន​ចិត្ត​ក្លាហាន​អោយ​សម​ជា​មនុស្ស​ពេញ​លក្ខណៈ!</verse>
				<verse number="3">ចូរ​ស្ដាប់​តាម​បង្គាប់​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​បុត្រ។ ចូរ​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ហើយ​កាន់​តាម​ច្បាប់ តាម​បញ្ជា តាម​វិន័យ និង​តាម​ដំបូន្មាន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ*​របស់​លោក​ម៉ូសេ ដើម្បី​អោយ​បុត្រ​មាន​ជោគជ័យ ក្នុង​គ្រប់​កិច្ចការ​ដែល​បុត្រ​ធ្វើ និង​គ្រប់​ទី​កន្លែង​ដែល​បុត្រ​ទៅ។</verse>
				<verse number="4">ពេល​បុត្រ​ប្រព្រឹត្ត​ដូច្នេះ ព្រះអម្ចាស់ ​នឹង​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្ដី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀចវេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ជានិច្ច”។</verse>
				<verse number="5">បុត្រ​ដឹង​ស្រាប់​ហើយ នូវ​អំពើ​ដែល​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា ដោយ​ធ្វើ​ឃាត​មេទ័ព​ពីរ​រូប​របស់​ជន​ជាតិ​អ៊ីស្រាអែល គឺ​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ាសា ជា​កូន​របស់​លោក​យេធើ។​ ក្នុង​ពេល​ដែល​ស្រុក​កំពុង​តែ​សុខសាន្តត្រាណ លោក​យ៉ូអាប់​បាន​បង្ហូរ​ឈាម​ដូច​ពេល​មាន​សង្គ្រាម។ ដូច្នេះ លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​ដែល​ប្រឡាក់​ជាប់​ខ្សែ​ក្រវាត់ និង​ស្បែក​ជើង​របស់​លោក។</verse>
				<verse number="6">ចូរ​ប្រព្រឹត្ត​ចំពោះ​លោក​យ៉ូអាប់​ដោយ​ប្រាជ្ញា​ដ៏​ឈ្លាសវៃ​របស់​បុត្រ មិន​ត្រូវ​ទុក​អោយ​លោក​ស្លាប់​ដោយ​សុខសាន្ត ព្រោះ​តែ​ចាស់​ជរា​ឡើយ។</verse>
				<verse number="7">ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​កាឡាដ​ដោយ​សប្បុរស ត្រូវ​អោយ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​បុត្រ ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់សាឡុម ជា​បង​របស់​បុត្រ នោះ​ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។​</verse>
				<verse number="8">ចូរ​កុំ​ភ្លេច​លោក​ស៊ីម៉ៃ ជា​កូន​របស់​លោក​កេរ៉ា ជា​អ្នក​ភូមិ​បាហ៊ូរីម ក្នុង​ទឹក​ដី​បេនយ៉ាមីន គេ​បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​បិតា នៅ​ពេល​បិតា​ភៀស​ខ្លួន​ទៅ​ដល់​ម៉ាហាណែម។ ប៉ុន្តែ ពេល​បិតា​ត្រឡប់​មក​វិញ គេ​បាន​មក​ទទួល​បិតា​នៅ​មាត់​ទន្លេ​យ័រដាន់។ ពេល​នោះ បិតា​បាន​ស្បថ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ថា មិន​សម្លាប់​គេ​ដោយ​មុខ​ដាវ​ឡើយ។​</verse>
				<verse number="9">ឥឡូវ​នេះ កុំ​លើកលែង​ទោស​អោយ​គេ​ឡើយ។ បុត្រ​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ ដូច្នេះ បុត្រ​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។</verse>
				<verse number="10">ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​នៅ​បុរី​ព្រះបាទ​ដាវីឌ។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាមសិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម​។</verse>
				<verse number="12">ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ ឡើង​ស្នង​រាជ្យ​ព្រះបាទ​ដាវីឌ​ ហើយ​រាជ្យ​របស់​ព្រះបាទ​សាឡូម៉ូន​រឹងមាំ​ណាស់។</verse>
				<verse number="13">ថ្ងៃ​មួយ សម្ដេច​អដូនីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ និង​នាង​ហាគីត យាង​ទៅ​ជួប​នាង​បាតសេបា​ជា​មាតា​របស់​ព្រះបាទ​សាឡូម៉ូន។ នាង​បាតសេបា​សួរ​សម្ដេច​អដូនីយ៉ា​ថា៖ «តើ​សម្ដេច​យាង​មក​ទី​នេះ ក្នុង​បំណង​ល្អ​ឬ?»។ សម្ដេច​តប​ថា៖ «ទូលបង្គំ​មក​ដោយ​បំណង​ល្អ​ទេ!»។</verse>
				<verse number="14">សម្ដេច​អដូនីយ៉ា​ពោល​ថា៖ «ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ»។ នាង​តប​ថា៖ «សូម​មាន​រាជឱង្ការ​មក​ចុះ»។</verse>
				<verse number="15">សម្ដេច​អដូនីយ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «សម្ដេច​មាតា​ជ្រាប​ហើយ​ថា រាជសម្បត្តិ​ត្រូវ​បាន​មក​ទូលបង្គំ ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​សង្ឃឹម​ថា ទូលបង្គំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជសម្បត្តិ​បែរ​ជា​បាន​ទៅ​ព្រះបាទ​សាឡូម៉ូន ជា​អនុជ​របស់​ទូលបង្គំ​ទៅ​វិញ ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ដូច្នេះ។</verse>
				<verse number="16">ឥឡូវ​នេះ ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជឱង្ការ​មក​ចុះ»។</verse>
				<verse number="17">សម្ដេច​អដូនីយ៉ា​ទូល​ថា៖ «សូម​សម្ដេច​មាតា​ទូល​ព្រះបាទ​សាឡូម៉ូន សុំ​នាង​អប៊ីសាក ជា​អ្នក​ភូមិ​ស៊ូណែម អោយ​មក​ធ្វើ​ជា​មហេសី​ផង ដ្បិត​ព្រះរាជា​មិន​បដិសេធ​នឹង​សំណូមពរ​របស់​សម្ដេច​មាតា​ទេ»។</verse>
				<verse number="18">នាង​បាតសេបា​ឆ្លើយ​ថា៖ «មាតា​នឹង​ទៅ​ទូល​ព្រះរាជា​អោយ»។</verse>
				<verse number="19">នាង​បាតសេបា​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ទូល​ថ្វាយ​ពី​សំណូមពរ​របស់​សម្ដេច​អដូនីយ៉ា។ ព្រះរាជា​យាង​ចុះ​ពី​បល្ល័ង្ក មក​រក​នាង​ហើយ​ថ្វាយបង្គំ។ បន្ទាប់​មក ព្រះរាជា​គង់​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​អោយ​គេ​ដាក់​បល្ល័ង្ក​មួយ ថ្វាយ​មាតា​នៅ​ខាង​ស្ដាំ។</verse>
				<verse number="20">នាង​បាតសេបា​ទូល​ព្រះរាជា​ថា៖ «មាតា​មាន​សំណូមពរ​ដ៏​តូច​មួយ​ចំពោះ​បុត្រ សូម​បុត្រ​កុំ​បដិសេធ​ឡើយ!»។ ស្ដេច​មាន​រាជឱង្ការ​ថា៖ «សូម​មាតា​មាន​សវនីយ៍​មក​ចុះ បុត្រ​មិន​បដិសេធ​ទេ»។</verse>
				<verse number="21">នាង​ពោល​ថា៖ «សូម​បុត្រ​ប្រគល់​នាង​អប៊ីសាក ជា​អ្នក​ភូមិ​ស៊ូណែម អោយ​សម្ដេច​អដូនីយ៉ា​បង​របស់​បុត្រ ធ្វើ​ជា​មហេសី»។</verse>
				<verse number="22">ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាតា​មក​សុំ​នាង​អប៊ីសាក ជា​អ្នក​ភូមិ​ស៊ូណែម អោយ​សម្ដេច​អដូនីយ៉ា​បែប​នេះ? ម្ដេច​មិន​សុំ​រាជ​សម្បត្តិ​អោយ​សម្ដេច​តែ​ម្ដង​ទៅ ដ្បិត​សម្ដេច​ជា​បង​របស់​ទូលបង្គំ​ស្រាប់! សូម​មាតា​ប្រគល់​រាជ្យ​នេះ​អោយ​សម្ដេច​អដូនីយ៉ា និង​លោក​បូជាចារ្យ​អបៀថើរ ព្រម​ទាំង​លោក​មេទ័ព​យ៉ូអាប់ ជា​កូន​អ្នក​ស្រី​សេរូយ៉ា​ទៅ!»។</verse>
				<verse number="23">ព្រះបាទ​សាឡូម៉ូន​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ថា៖ «ប្រសិន​បើ​ទូលបង្គំ​មិន​ប្រហារ​ជីវិត​សម្ដេច​អដូនីយ៉ា ដែល​ហ៊ាន​ធ្វើ​សំណូមពរ​បែប​នេះ​ទេ សូម​ព្រះជាម្ចាស់​ដាក់​ទោស​ទូលបង្គំ យ៉ាង​ធ្ងន់​ចុះ!</verse>
				<verse number="24">ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ដែល​បាន​អោយ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ព្រម​ទាំង​សន្យា​ប្រទាន​សន្តតិវង្ស​មួយ​មក​ទូលបង្គំ​ថា នៅ​ថ្ងៃ​នេះ​សម្ដេច​អដូនីយ៉ា​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!»។</verse>
				<verse number="25">ព្រះបាទ​សាឡូម៉ូន ចាត់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា អោយ​ទៅ​ប្រហារ​ជីវិត​សម្ដេច​អដូនីយ៉ា។ សម្ដេច​អដូនីយ៉ា​ក៏​សោយ​ទិវង្គត​ទៅ។</verse>
				<verse number="26">បន្ទាប់​មក ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​លោក​បូជាចារ្យ​អបៀថើរ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ស្រុក​របស់​លោក​នៅ​អាណាថោត​វិញ​ចុះ។ លោក​គួរ​តែ​ស្លាប់ ប៉ុន្តែ យើង​មិន​ចង់​សម្លាប់​លោក​ក្នុង​ថ្ងៃ​នេះ​ទេ ព្រោះ​លោក​ធ្លាប់​សែង​ហិប​សម្ពន្ធមេត្រី​របស់ ព្រះជាអម្ចាស់ ដើរ​ពី​មុខ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង ហើយ​លោក​ក៏​ធ្លាប់​រួម​សុខ​ទុក្ខ​ជា​មួយ​បិតា​របស់​យើង ក្នុង​ពេល​លំបាក​វេទនា​ដែរ»​។</verse>
				<verse number="27">ព្រះបាទ​សាឡូម៉ូន​បណ្ដេញ​លោក​អបៀថើរ ចេញ​ពី​តំណែង​ជា​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​ទុក ស្ដី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។​</verse>
				<verse number="28">ពេល​លោក​យ៉ូអាប់​ជ្រាប​ដំណឹង​នេះ លោក​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ ព្រះអម្ចាស់ ហើយ​តោង​ស្នែង​អាសនៈ។ ទោះ​បី​លោក​មិន​បាន​ចូល​រួម​ក្បត់​ជា​មួយ​សម្ដេច​អាប់សាឡុម​ពី​មុន​មែន តែ​ពេល​នេះ លោក​បាន​ចូល​ដៃ​ជា​មួយ​សម្ដេច​អដូនីយ៉ា។</verse>
				<verse number="29">មាន​គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ ព្រះអម្ចាស់ ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ព្រះបាទ​សាឡូម៉ូន​ចាត់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។</verse>
				<verse number="30">លោក​បេណាយ៉ា​ទៅ​ដល់​ពន្លា​របស់​ ព្រះអម្ចាស់ ហើយ​ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ព្រះរាជា​បញ្ជា​អោយ​លោក​ចេញ​ពី​ទី​នេះ»។ លោក​យ៉ូអាប់​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ចង់​ស្លាប់​នៅ​ទី​នេះ»។ លោក​បេណាយ៉ា​ត្រឡប់​ទៅ​ដំណាក់​ស្ដេច​វិញ ហើយ​ទូល​ស្ដេច​តាម​ពាក្យ​ដែល​លោក​យ៉ូអាប់​ប្រាប់។</verse>
				<verse number="31">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់ គឺ​សម្លាប់​គាត់​នៅ​នឹង​កន្លែង ហើយ​បញ្ចុះ​សព​នៅ​ទី​នោះ​ទៅ។ ដូច្នេះ លោក​ធ្វើ​អោយ​យើង និង​រាជវង្ស​របស់​យើង រួច​ផុត​ពី​ទោសពៃរ៍ ចំពោះ​ឃាតកម្ម ដែល​លោក​យ៉ូអាប់​ប្រព្រឹត្ត​ទៅ​លើ​ជន​ស្លូត​ត្រង់។</verse>
				<verse number="32">ព្រះអម្ចាស់ ​ធ្វើ​អោយ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​អោយ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ីនើរ ជា​កូន​របស់​លោក​នើរ ជា​មេទ័ព​អ៊ីស្រាអែល និង​លោក​អម៉ាសា ជា​កូន​របស់​លោក​យេធើ​ជា​មេទ័ព​យូដា​ដោយ​មុខ​ដាវ។</verse>
				<verse number="33">បំណុល​ឈាម​នេះ នឹង​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ និង​ពូជពង្ស​របស់​គាត់​រហូត​ត​ទៅ។ ប៉ុន្តែ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​រាជវង្ស សន្តតិវង្ស និង​រាជ​សម្បត្តិ​របស់​ព្រះបាទ​ដាវីឌ បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​រហូត​ត​ទៅ»។</verse>
				<verse number="34">លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ក៏​ទៅ​សម្លាប់​លោក​យ៉ូអាប់ ហើយ​បញ្ចុះ​សព​ក្នុង​ដី​ភូមិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាប់​នៅ​វាល​រហោស្ថាន។</verse>
				<verse number="35">ព្រះរាជា​តែងតាំង​លោក​បេណាយ៉ា ជា​មេទ័ព​ជំនួស​លោក​យ៉ូអាប់ ហើយ​តែងតាំង​លោក​សាដុក​ជា​បូជាចារ្យ ជំនួស​លោក​អបៀថើរ។</verse>
				<verse number="36">ព្រះបាទ​សាឡូម៉ូន​ចាត់​គេ​អោយ​ទៅ​ហៅ​លោក​ស៊ីម៉ៃ​មក ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «លោក​ត្រូវ​សង់​ផ្ទះ​មួយ នៅ​ក្រុង​យេរូសាឡឹម ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ តែ​មិន​ត្រូវ​ចេញ​ពី​ក្រុង​ឡើយ។</verse>
				<verse number="37">តោង​ដឹង​ថា​ថ្ងៃ​ណា​មួយ ប្រសិន​បើ​លោក​ហ៊ាន​ឈាន​ជើង​ចេញ​ពី​ក្រុង​នេះ​ឆ្លង​កាត់​ជ្រោះ​កេដ្រូន នោះ​លោក​មុខ​ជា​ស្លាប់ ហើយ​លោក​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង ចំពោះ​ការ​ស្លាប់​នេះ»។</verse>
				<verse number="38">លោក​ស៊ីម៉ៃ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! ទូលបង្គំ​នឹង​ធ្វើ​តាម​រាជឱង្ការ​របស់​ព្រះករុណា»។ លោក​ស៊ីម៉ៃ​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​យ៉ាង​យូរ។</verse>
				<verse number="39">បី​ឆ្នាំ​ក្រោយ​មក មាន​បាវ​បំរើ​ពីរ​នាក់​របស់​លោក​ស៊ីម៉ៃ រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នឹង​ស្ដេច​អគីស ជា​បុត្រ​របស់​ស្ដេច​ម៉ាកា នៅ​ក្រុង​កាថ។ មាន​គេ​ប្រាប់​លោក​ស៊ីម៉ៃ​ថា បាវ​បំរើ​របស់​គាត់​រត់​ទៅ​នៅ​ក្រុង​កាថ។</verse>
				<verse number="40">លោក​ស៊ីម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាមទារ​យក​បាវ​បំរើ​ពី​ស្ដេច​អគីស​នាំ​ត្រឡប់​មក​វិញ។</verse>
				<verse number="41">មាន​គេ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា លោក​ស៊ីម៉ៃ​បាន​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ​ក្រុង​កាថ រួច​ត្រឡប់​មក​វិញ។</verse>
				<verse number="42">ព្រះរាជា​ក៏​ចាត់​គេ​អោយ​ទៅ​ហៅ​លោក​ស៊ីម៉ៃ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​អោយ​លោក​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ហើយ​យើង​បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រសិន​បើ​ថ្ងៃ​ណា​មួយ​លោក​ចាក​ចេញ​ពី​ទីក្រុង ទៅ​ណា​មក​ណា លោក​មុខ​ជា​ស្លាប់​ពុំខាន។ លោក​បាន​ឆ្លើយ​មក​យើង​ថា លោក​យល់​ព្រម​ធ្វើ​តាម។</verse>
				<verse number="43">ហេតុ​អ្វី​បាន​ជា​លោក​មិន​គោរព​តាម​ពាក្យ​ដែល​លោក​បាន​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់? ហេតុ​អ្វី​បាន​ជា​លោក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​លោក?»។</verse>
				<verse number="44">ព្រះរាជា​មាន​រាជឱង្ការ​ទៀត​ថា៖ «តើ​លោក​នឹក​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង​ឬ​ទេ? ព្រះអម្ចាស់ ​នឹង​ដាក់​ទោស​លោក តាម​អំពើ​អាក្រក់​ដែល​លោក​បាន​ប្រព្រឹត្ត។</verse>
				<verse number="45">ប៉ុន្តែ យើង​សាឡូម៉ូន​នឹង​ទទួល​ព្រះពរ ហើយ​រាជ​សម្បត្តិ​របស់​ព្រះបាទ​ដាវីឌ​នឹង​រឹងមាំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​រហូត​រៀង​ត​ទៅ»។</verse>
				<verse number="46">ស្ដេច​ចេញ​បញ្ជា​អោយ​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ីម៉ៃ។ រាជ​សម្បត្តិ​របស់​ព្រះបាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិតស្ថេរ​យ៉ាង​រឹងមាំ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​បាន​ចង​សម្ពន្ធមិត្ត​ជា​មួយ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដោយ​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន។ ព្រះរាជា​នាំ​មហេសី​មក​គង់​ក្នុង​បុរី​ព្រះបាទ​ដាវីឌ រហូត​ទាល់​តែ​វាំង​របស់​ស្ដេច ព្រម​ទាំង​ព្រះ​ដំណាក់​របស់​ ព្រះអម្ចាស់ និង​កំពែង​ក្រុង​យេរូសាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។</verse>
				<verse number="2">នៅ​គ្រា​នោះ​ប្រជាជន​តែងតែ​ថ្វាយ​យញ្ញបូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ព្រះ​ដំណាក់​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ឡើយ។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ ព្រះអម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញបូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។</verse>
				<verse number="4">ថ្ងៃ​មួយ ព្រះរាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញបូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់​ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។</verse>
				<verse number="5">ក្នុង​ពេល​ដែល​ព្រះបាទ​សាឡូម៉ូន​គង់​នៅ​គីបៀន ព្រះអម្ចាស់ ​បាន​សំដែង​អោយ​ស្ដេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​អោយ!»។</verse>
				<verse number="6">ព្រះបាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះអង្គ​បាន​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដីភាព​សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ។ ព្រះអង្គ​នៅ​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​អោយ​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="7">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​បាន​តែងតាំង​ទូលបង្គំ អោយ​ឡើង​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់គ្រង​ស្រុក​នៅ​ឡើយ។</verse>
				<verse number="8">ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជាជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស គឺ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា។</verse>
				<verse number="9">ហេតុ​នេះ​សូម​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់គ្រង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​អោយ​ទូលបង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ព្រះអង្គ​បាន?»។</verse>
				<verse number="10">ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ការ​ទូល​សូម​របស់​ព្រះបាទ​សាឡូម៉ូន​ណាស់</verse>
				<verse number="11">ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មិន​បាន​ទូល​សូម​អោយ​មាន​អាយុ​វែង មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ឬ​អោយ​ខ្មាំង​សត្រូវ​របស់​អ្នក​ត្រូវ​វិនាស​ឡើយ តែ​អ្នក​ទូល​សូម​អោយ​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​ការ​យល់​ដឹង ដើម្បី​គ្រប់គ្រង​ប្រជារាស្ត្រ ដោយ​យុត្តិធម៌។</verse>
				<verse number="12">ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​ទូល​សូម​របស់​អ្នក គឺ​យើង​អោយ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី។</verse>
				<verse number="13">លើស​ពី​នេះ​យើង​ក៏​ផ្ដល់​អោយ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​មិន​បាន​ទូល​សូម​យើង​ដែរ គឺ​ទ្រព្យ​សម្បត្តិ​ភាព​ថ្កុំថ្កើង​រុងរឿង។ ក្នុង​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្ដេច​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ។</verse>
				<verse number="14">មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​វែង»។</verse>
				<verse number="15">ព្រះបាទ​សាឡូម៉ូន​តើន​ឡើង​ហើយ​ជ្រាប​ថា ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះរាជា​យាង​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី*។ ព្រះរាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព រួច​ជប់លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។</verse>
				<verse number="16">មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​គាល់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="17">ស្ត្រី​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! ខ្ញុំ​ម្ចាស់ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ដែល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ​ខ្ញុំ​ម្ចាស់​សំរាល​បាន​កូន​មួយ។</verse>
				<verse number="18">បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ម្ចាស់​សំរាល​កូន នាង​នេះ​ក៏​សំរាល​បាន​កូន​មួយ​ដែរ។ នៅ​ក្នុង​ផ្ទះ​គ្មាន​អ្នក​ផ្សេង​ទេ គឺ​មាន​តែ​ខ្ញុំ​ម្ចាស់​ពីរ​នាក់​ប៉ុណ្ណោះ។</verse>
				<verse number="19">យប់​មួយ កូន​របស់​ស្ត្រី​នោះ​ស្លាប់ ដោយ​នាង​ដេក​សង្កត់​លើ។</verse>
				<verse number="20">លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ពេល​ខ្ញុំ​ម្ចាស់​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ​ម្ចាស់ ដែល​ដេក​នៅ​ជិត​ខ្ញុំ​ម្ចាស់ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​ម្ចាស់​វិញ។</verse>
				<verse number="21">ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន​ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។</verse>
				<verse number="22">ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច។</verse>
				<verse number="23">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន​មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ​ដែល​នៅ​រស់!”»។</verse>
				<verse number="24">ព្រះរាជា​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មក​អោយ​យើង»។ ពេល​គេ​យក​ដាវ​មក​ដល់</verse>
				<verse number="25">ទ្រង់​មាន​រាជឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​អោយ​ស្ត្រី​ទាំង​ពីរ​ចុះ»។</verse>
				<verse number="26">ស្ត្រី​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក៏​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ ខ្ញុំ​ម្ចាស់​សូម​អង្វរ​ព្រះករុណា​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់​អោយ​ស្ត្រី​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។</verse>
				<verse number="27">ពេល​នោះ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​អោយ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។</verse>
				<verse number="28">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះបាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះរាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះជាម្ចាស់​ប្រទាន​ប្រាជ្ញាញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​គ្រង​រាជ្យ លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="2">មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ដេច​មាន​រាយ​នាម​ដូច​ត​ទៅ​: លោក​អសារា ជា​កូន​របស់​លោក​បូជាចារ្យ​សាដុក</verse>
				<verse number="3">លោក​អេលីហូរែប និង​លោក​អហ៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីសា ជា​លេខាធិការ។ លោក​យេហូសាផាត ជា​កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។</verse>
				<verse number="4">លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជាការ​របស់​កងទ័ព លោក​សាដុក និង​លោក​អបៀថើរ​ជា​បូជាចារ្យ។</verse>
				<verse number="5">លោក​អសារា ជា​កូន​របស់​លោក​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិភូ។ លោក​សាប៊ូដ ជា​កូន​របស់​លោក​ណាថាន​ជា​បូជាចារ្យ និង​ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។</verse>
				<verse number="6">លោក​អហ៊ីសា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជវាំង។ លោក​អដូនីរ៉ាម ជា​កូន​របស់​លោក​អាប់ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។</verse>
				<verse number="7">ព្រះបាទ​សាឡូម៉ូន​តែងតាំង​រាជប្រតិភូ​ដប់ពីរ​រូប អោយ​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល អស់​លោក​ទាំង​នោះ មាន​ភារកិច្ច​ផ្គត់ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្ដេច និង​អស់​អ្នក​នៅ​ក្នុង​វាំង គឺ​ម្នាក់ៗ​ត្រូវ​ផ្គត់ផ្គង់​ស្បៀង​អាហារ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ។</verse>
				<verse number="8">រាជប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-ហ៊ើរ​គ្រប់គ្រង​លើ​តំបន់​ភ្នំ​អេប្រាអ៊ីម។</verse>
				<verse number="9">កូន​របស់​លោក​បេន-ដេកើរ គ្រប់គ្រង​លើ​តំបន់​ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និង​បេតហាណាន។</verse>
				<verse number="10">កូន​របស់​លោក​បេន-ហេសេឌ​គ្រប់គ្រង​លើ​តំបន់​អារូបូត ព្រម​ទាំង​ស្រុក​សូកូ និង​ស្រុក​អេភើរ​ទាំង​មូល។</verse>
				<verse number="11">កូន​របស់​លោក​បេន-អប៊ីណាដាប់ គ្រប់គ្រង​លើ​ស្រុក​ដោរ​ទាំង​មូល លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ ព្រះនាង​ថាផាត ជា​បុត្រី​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="12">លោក​បាណា ជា​កូន​របស់​លោក​អហ៊ីលូដ គ្រប់គ្រង​លើ​តំបន់​តាណាក់ និង​មេគីដោរ ព្រម​ទាំង​តំបន់​បេតសៀន​ទាំង​មូល។ តំបន់​បេតសៀន​មាន​ព្រំប្រទល់​រហូត​ដល់​សារថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេសរាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន រហូត​ដល់​អេបិល-មហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុកមាម។</verse>
				<verse number="13">កូន​របស់​លោក​បេន-កេប៊ើរ គ្រប់គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណាសេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប​ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុកសិប ជា​ទីក្រុង​មាន​កំពែង​ដ៏​រឹងមាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។</verse>
				<verse number="14">លោក​អហ៊ីណាដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់គ្រង​លើ​តំបន់​ម៉ាហាណែម។</verse>
				<verse number="15">លោក​អហ៊ីម៉ាស់ គ្រប់គ្រង​លើ​ទឹក​ដី​ណែបថាលី។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាសម៉ាត ជា​បុត្រី​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="16">លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ​គ្រប់គ្រង​លើ​ទឹក​ដី​អេស៊ើរ និង​អាឡុត។</verse>
				<verse number="17">លោក​យេហូសាផាត ជា​កូន​របស់​លោក​បារូអា គ្រប់គ្រង​លើ​ទឹក​ដី​អ៊ីសាខារ។</verse>
				<verse number="18">លោក​ស៊ីម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់គ្រង​លើ​ទឹក​ដី​បេនយ៉ាមីន។</verse>
				<verse number="19">លោក​កេប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះបាទ​ស៊ីហុន ស្ដេច​នៃ​ជន​ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ តែ​មួយ​រូប​ប៉ុណ្ណោះ។</verse>
				<verse number="20">ប្រជាជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីករាយ។</verse>
				<verse number="21">​ ព្រះបាទ​សាឡូម៉ូន​គ្រប់គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារអាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច​រហូត​ដល់​ទ្រង់​អស់​ព្រះជន្ម។</verse>
				<verse number="22">ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ សំរាប់​ផ្គត់ផ្គង់​ក្នុង​វាំង​របស់​ព្រះបាទ​សាឡូម៉ូន មាន​ដូច​ត​ទៅ: ម្សៅម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន</verse>
				<verse number="23">គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។</verse>
				<verse number="24">ព្រះបាទ​សាឡូម៉ូន​ត្រួតត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ចាប់​ពី​ក្រុង​ធីពសា​រហូត​ដល់​ក្រុង​កាសា។ ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ព្រះបាទ​សាឡូម៉ូន​ទាំង​អស់។ ពេល​នោះ មាន​សុខ​សន្តិភាព​គ្រប់​ទិសទី។</verse>
				<verse number="25">ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សាឡូម៉ូន ប្រជាជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា រស់​នៅ​ដោយ​សុខសាន្ត ក្រោម​ដើម​ទំពាំងបាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន​។</verse>
				<verse number="26">ព្រះបាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សំរាប់​ទឹម​រទេះ​ចំបាំង និង​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​ក្បាល​ទៀត​សំរាប់​ពល​ទ័ព​សេះ។</verse>
				<verse number="27">រៀង​រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារកិច្ច​ផ្គត់ផ្គង់​ស្បៀង​អាហារ សំរាប់​ព្រះបាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះរាជា។ រាជប្រតិភូ​ទាំង​នោះ​ពុំ​បាន​អោយ​ស្ដេច​ខ្វះ​ខាត​អ្វី​ឡើយ។</verse>
				<verse number="28">រាជប្រតិភូ​ទាំង​នោះ​ផ្ដល់​ស្រូវ និង​ចំបើង​សំរាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស្ដេច​បាន​កំណត់​ទុក។</verse>
				<verse number="29">ព្រះជាម្ចាស់​ប្រទាន​ប្រាជ្ញា និង​សុភនិច្ឆ័យ​យ៉ាង​លើសលប់​ដល់​ព្រះបាទ​សាឡូម៉ូន ធ្វើ​អោយ​ស្ដេច​មាន​ការ​យល់​ដឹង​ទូលំទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។</verse>
				<verse number="30">ព្រះរាជា​មាន​ប្រាជ្ញា​ឈ្លាសវៃ លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="31">ព្រះរាជា​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ាគីត លោក​ហេម៉ាន ព្រម​ទាំង​លោក​កាល់កូល និង​លោក​ដារដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិនាម​របស់​ព្រះរាជា​ល្បី​សុសសាយ រហូត​ដល់​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ។</verse>
				<verse number="32">ព្រះបាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចំរៀង​មួយ​ពាន់​ប្រាំ​បទ។</verse>
				<verse number="33">ព្រះរាជា​រៀប​រាប់​អំពី​រុក្ខជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះរាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។</verse>
				<verse number="34">ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ព្រះបាទ​សាឡូម៉ូន ក៏​ចាត់​មនុស្សម្នា​ពី​គ្រប់​ជាតិ​សាសន៍ អោយ​មក​ស្ដាប់​រាជឱង្ការ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស និង​ជា​មិត្តភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះបាទ​ដាវីឌ ជ្រាប​ថា​គេ​បាន​អភិសេក​ព្រះបាទ​សាឡូម៉ូន អោយ​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ស្ដេច​ក៏​ចាត់​រាជ​បំរើ​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="2">ព្រះបាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ៖</verse>
				<verse number="3">«ព្រះករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាកស្រាន្ត​ពី​គ្រប់​ទិសទី ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះដំណាក់​ថ្វាយ​ព្រះអម្ចាស់​ ជា​ព្រះ​របស់​លោក​បាន​ទេ​រហូត​ទាល់​តែ​ ព្រះអម្ចាស់ ​បង្ក្រាប​ខ្មាំង​សត្រូវ​អោយ​នៅ​ក្រោម​បាទា​របស់​លោក។</verse>
				<verse number="4">ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខសាន្ត​នៅ​គ្រប់​ទិសទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។</verse>
				<verse number="5">ដូច្នេះ​ទូលបង្គំ​មាន​បំណង​សង់​ព្រះដំណាក់​មួយ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ថា “បុត្រ​របស់​អ្នក ដែល​យើង​នឹង​តែងតាំង​អោយ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សំរាប់​យើង”។</verse>
				<verse number="6">សូម​ព្រះករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ អោយ​ទូលបង្គំ​ផង។ អ្នក​បំរើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បំរើ​របស់​ព្រះករុណា ដ្បិត​ព្រះករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​អោយ​អ្នក​បំរើ​របស់​ព្រះករុណា តាម​ព្រះករុណា​បង្គាប់»។</verse>
				<verse number="7">កាល​ព្រះបាទ​ហ៊ីរ៉ាម​ទទួល​សារ​ពី​ព្រះបាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​រាជឱង្ការ​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​បុត្រ​មួយ​អង្គ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ដល់​ព្រះបាទ​ដាវីឌ​ដើម្បី​គ្រប់គ្រង​លើ​ប្រជាជន​ដ៏​ច្រើន​នេះ»។</verse>
				<verse number="8">បន្ទាប់​មក ព្រះបាទ​ហ៊ីរ៉ាម​ចាត់​គេ អោយ​ទៅ​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «ទូលបង្គំ​បាន​ទទួល​សារ​របស់​ព្រះករុណា​ហើយ ទូលបង្គំ​នឹង​ផ្ដល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។</verse>
				<verse number="9">ពួក​អ្នក​បំរើ​របស់​ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្ដែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បំរើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បំរើ​របស់​ព្រះករុណា មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះករុណា​ផ្គត់ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សំរាប់​ចិញ្ចឹម​អ្នក​បំរើ​ក្នុង​វាំង​របស់​ទូលបង្គំ​ផង»។</verse>
				<verse number="10">ព្រះបាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="11">ព្រះបាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណភាព​ល្អ​ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សំរាប់​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះបាទ​ហ៊ីរ៉ាម។</verse>
				<verse number="12">ព្រះអម្ចាស់ ​ប្រទាន​ប្រាជ្ញា​ដល់​ព្រះបាទ​សាឡូម៉ូន​តាម​ព្រះបន្ទូល​សន្យា។ ព្រះបាទ​សាឡូម៉ូន និង​ព្រះបាទ​ហ៊ីរ៉ាម ចង​សម្ពន្ធមិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​សុខសាន្ត។</verse>
				<verse number="13">ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ចំនួន​បី​ម៉ឺន​នាក់ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល មក​ធ្វើ​ពលកម្ម</verse>
				<verse number="14">ស្ដេច​ចាត់​ពួក​គេ​អោយ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន​ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួតត្រា​របស់​លោក​អដូនីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។</verse>
				<verse number="15">ព្រះបាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំពីរ​ម៉ឺន​នាក់ សំរាប់​លីសែង និង​ប្រាំបី​ម៉ឺន​នាក់​សំរាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។</verse>
				<verse number="16">ក្រៅ​ពី​ពួក​ពលករ ព្រះបាទ​សាឡូម៉ូន​តែងតាំង​អ្នក​ទទួល​ខុស​ត្រូវ ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត សំរាប់​ត្រួតត្រា​លើ​ការងារ​របស់​ពលករ​ផង។</verse>
				<verse number="17">ព្រះរាជា​បង្គាប់​អោយ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សំរាប់​ធ្វើ​គ្រឹះ​ព្រះដំណាក់។</verse>
				<verse number="18">ពួក​ពលករ​របស់​ព្រះបាទ​សាឡូម៉ូន និង​ព្រះបាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សំរាប់​សង់​ព្រះដំណាក់។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះដំណាក់​ថ្វាយ ព្រះអម្ចាស់ នៅ​ឆ្នាំ​ទី​បួនរយប៉ែតសិប ក្រោយ​ពេល​កូន​ចៅ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​សាឡូម៉ូន ក្នុង​ខែ​ពិសាខ​ដែល​ត្រូវ​ជា​ខែ​ទី​ពីរ។</verse>
				<verse number="2">ព្រះដំណាក់​ដែល​ព្រះបាទ​សាឡូម៉ូន​សង់​ថ្វាយ​ ព្រះអម្ចាស់ មាន​បណ្ដោយ​ប្រវែង​ហុកសិប​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​សាមសិប​ហត្ថ​។</verse>
				<verse number="3">បន្ទប់​ល្វែង​នៅ​ខាង​មុខ​ទីសក្ការៈ​នៃ​ព្រះដំណាក់ មាន​បណ្ដោយ​ប្រវែង​ម្ភៃ​ហត្ថ ស្រប​តាម​ប្រវែង​ទទឹង​ព្រះដំណាក់ រីឯ​ទទឹង​របស់​បន្ទប់ មាន​ប្រវែង​ដប់​ហត្ថ។</verse>
				<verse number="4">នៅ​តាម​ជញ្ជាំង​ព្រះដំណាក់ ព្រះរាជា​បាន​អោយ​គេ​ធ្វើ​បង្អួច​ដែល​មាន​ដាក់​ចម្រឹង​ផង។</verse>
				<verse number="5">ព្រះរាជា​អោយ​គេ​សង់​បន្ទប់​អម ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ព្រះដំណាក់ ពោល​គឺ​ព្រះវិហារ និង​ទីសក្ការៈ។ បន្ទប់​អម​ទាំង​នោះ​ស្ថិត​នៅ​ជុំវិញ​ព្រះដំណាក់។</verse>
				<verse number="6">ជាន់​ខាង​ក្រោម មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កំរាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀសវាង​ចោះ​ជញ្ជាំង​ព្រះដំណាក់ សំរាប់​ដាក់​ឈើ​ធ្នឹម។</verse>
				<verse number="7">គេ​សង់​ព្រះដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់​គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះដំណាក់​ទេ។</verse>
				<verse number="8">ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម​ ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សំរាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។</verse>
				<verse number="9">ក្រោយ​ពី​សង់​ព្រះដំណាក់​រួច​ហើយ ស្ដេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។</verse>
				<verse number="10">ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំវិញ​ព្រះដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះដំណាក់ ដោយ​ឈើ​តាត្រៅ។</verse>
				<verse number="11">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖</verse>
				<verse number="12">«អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សំរាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ​បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ​ជា​បិតា​របស់​អ្នក។</verse>
				<verse number="13">យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ឡើយ»។</verse>
				<verse number="14">ក្រោយ​បាន​សង់​ព្រះដំណាក់​រួច​ហើយ ព្រះបាទ​សាឡូម៉ូន</verse>
				<verse number="15">អោយ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្ដារ​ពី​ឈើ​កកោះ​ដែរ។</verse>
				<verse number="16">ស្ដេច​អោយ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ទ្រង់​អោយ​គេ​រៀបចំ​ធ្វើ​ជា​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត​។</verse>
				<verse number="17">បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទីសក្ការៈ​មាន​បណ្ដោយ​សែសិប​ហត្ថ។</verse>
				<verse number="18">ឈើ​តាត្រៅ​ដែល​គេ​ពាស​ផ្នែក​ខាង​ក្នុង​ព្រះដំណាក់ មាន​ឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គេ​ពាស​ជញ្ជាំង​ទាំង​អស់​ពី​ឈើ​តាត្រៅ ដោយ​ឥត​ឃើញ​ថ្ម​ឡើយ។</verse>
				<verse number="19">ស្ដេច​រៀបចំ​ទីសក្ការៈ​នៅ​ផ្នែក​ខាង​ក្រោយ​ព្រះដំណាក់ សំរាប់​តម្កល់​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ជ្រុង​នីមួយៗ​របស់​ទីសក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។</verse>
				<verse number="21">ព្រះបាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទីសក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។</verse>
				<verse number="22">ដូច្នេះ ព្រះដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ នៅ​ខាង​មុខ​ទីសក្ការៈ​ក៏​ស្រោប​មាស​ដែរ។</verse>
				<verse number="23">នៅ​ក្នុង​ទីសក្ការៈ ស្ដេច​អោយ​គេ​ឆ្លាក់​រូប​ចេរូប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូប៊ីន​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។</verse>
				<verse number="24">ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។</verse>
				<verse number="25">ស្លាប​ទាំង​ពីរ​របស់​ចេរូប៊ីន​ទី​ពីរ ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូប៊ីន​ទាំង​ពីរ មាន​ទំហំ និង​ទ្រង់​ទ្រាយ​ដូច​គ្នា។</verse>
				<verse number="26">ចេរូប៊ីន​ទី​មួយ​មាន​កំពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កំពស់​ប៉ុន​គ្នា​ដែរ។</verse>
				<verse number="27">ស្ដេច​ដាក់​ចេរូប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទីសក្ការៈ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទីសក្ការៈ។</verse>
				<verse number="28">ស្ដេច​អោយ​គេ​ស្រោប​រូប​ចេរូប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។​</verse>
				<verse number="29">នៅ​តាម​ជញ្ជាំង​ព្រះដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​អោយ​គេ​ឆ្លាក់​ក្បាច់​ចេរូប៊ីន​ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្ការីក​ផង។</verse>
				<verse number="30">រីឯ​ក្ដារ​ក្រាល​ព្រះដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។</verse>
				<verse number="31">នៅ​ច្រក​ចូល​ទីសក្ការៈ ស្ដេច​អោយ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កំពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។</verse>
				<verse number="32">សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្ដេច​អោយ​គេ​ឆ្លាក់​ក្បាច់​ចេរូប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ចេរូប៊ីន ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។</verse>
				<verse number="33">រីឯ​ច្រក​ចូល​ព្រះវិហារ ស្ដេច​អោយ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កំពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។</verse>
				<verse number="34">សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។</verse>
				<verse number="35">នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​ស្ដេច​អោយ​គេ​ឆ្លាក់​ក្បាច់​ចេរូប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តំរូវ​តាម​ក្បាច់​នោះ​ផង។</verse>
				<verse number="36">បន្ទាប់​មក ស្ដេច​អោយ​គេ​ធ្វើ​ទីលាន​ខាង​ក្នុង​ពី​ថ្មដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។</verse>
				<verse number="37">ក្នុង​ឆ្នាំ​ទី​បួន នៃ​រជ្ជកាល​ព្រះបាទ​សាឡូម៉ូន​នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="38">ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​សាឡូម៉ូន នៅ​ខែ​កត្ដិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះដំណាក់​រួច​ជា​ស្រេច តាម​គំរោង​សំណង់។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​សង់​ព្រះដំណាក់ អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះបាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។</verse>
				<verse number="2">ដំបូង​បង្អស់ ព្រះរាជា​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្ដោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាមសិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។</verse>
				<verse number="3">រីឯ​ពិដាន​វិញ​ក៏​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ ទ្រ​ដោយ​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​សែសិប​ប្រាំ​ដើម តំរៀប​ជា​បី​ជួរ គឺ​ក្នុង​មួយ​ជួរ មាន​ដប់​ប្រាំ​ដើម ដែល​ទ្រ​ដោយ​សសរ​ទាំង​នោះ។</verse>
				<verse number="4">នៅ​តាម​ជញ្ជាំង​សង​ខាង​ដំណាក់ មាន​បង្អួច​ម្ខាង​បីៗ នៅ​មុខ​ទល់​គ្នា។</verse>
				<verse number="5">មេ និង​ក្រប​របស់​វា មាន​រាង​បួន​ជ្រុង ម្ខាង​បីៗ​នៅ​មុខ​ទល់​គ្នា។</verse>
				<verse number="6">ស្ដេច​សង់​បន្ទប់​ល្វែង​មួយ មាន​បណ្ដោយ​ហាសិប​ហត្ថ ទទឹង​សាមសិប​ហត្ថ ដែល​មាន​តែ​សសរ។ នៅ​ពី​មុខ​បន្ទប់​ល្វែង​នោះ មាន​សសរ និង​ថែវ។</verse>
				<verse number="7">ព្រះរាជា​សង់​បន្ទប់​ល្វែង​មួយ ជា​កន្លែង​គ្រង​រាជ្យ និង​កាត់​ក្ដី មាន​ឈ្មោះ​ថា «ទីនាំង​វិនិច្ឆ័យ» ដែល​ពាស​ឈើ​តាត្រៅ ពី​ក្រោម​រហូត​ដល់​លើ។</verse>
				<verse number="8">រីឯ​ដំណាក់​សំរាប់​ស្ដេច​គង់ ក៏​សង់​ដូច​ដំណាក់​មុន​ដែរ តែ​នៅ​ក្នុង​ទីធ្លា​មួយ​ទៀត នៅ​ខាង​ក្រោយ​ដំណាក់​គ្រង​រាជ្យ។ ព្រះបាទ​សាឡូម៉ូន​សង់​ដំណាក់​មួយ​សំរាប់​ព្រះមហេសី​ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ដំណាក់​នោះ​ក៏​សង់​ដូច​ដំណាក់​មុន​ដែរ។</verse>
				<verse number="9">ដំណាក់​ទាំង​អស់ សុទ្ធ​តែ​ធ្វើ​អំពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ដែល​បាន​ដាប់​តំរូវ​តាម​ទំហំ និង​អារ​តំរឹម តាម​មុខ​ជ្រុង​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ។ គេ​សង់​ដំណាក់​ទាំង​នោះ​ពី​ថ្ម​ទាំង​អស់ តាំង​ពី​គ្រឹះ​រហូត​ដល់​ដំបូល ហើយ​ផ្នែក​ខាង​ក្រៅ​រហូត​ដល់​ទីធ្លា​ធំ​ផង។</verse>
				<verse number="10">គេ​រើស​សុទ្ធ​តែ​ថ្ម​ដ៏​ល្អ​ប្រណីត និង​ផ្ទាំង​ធំៗ យក​មក​ធ្វើ​ជា​គ្រឹះ ថ្ម​ខ្លះ​មាន​ប្រវែង​ដល់​ទៅ​ប្រាំ​បី ឬ​ដប់​ហត្ថ។</verse>
				<verse number="11">គេ​យក​ថ្ម​សំរាំង​ដ៏​ល្អៗ ដែល​បាន​ដាប់​តំរូវ​តាម​ទំហំ និង​ឈើ​តាត្រៅ​មក​សង់​ពី​លើ​គ្រឹះ​នោះ។</verse>
				<verse number="12">នៅ​ជុំវិញ​ទីធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទីលាន​ខាង​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះដំណាក់​ដែរ។</verse>
				<verse number="13">ព្រះបាទ​សាឡូម៉ូន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។</verse>
				<verse number="14">គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុលសម្ព័ន្ធ​ណែបថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ថ្វាយ​ស្ដេច។</verse>
				<verse number="15">លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំវិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់ពីរ​ហត្ថ។</verse>
				<verse number="16">គាត់​ធ្វើ​ក្បាល​សសរ​លង្ហិន​ពីរ ជា​ក្បាច់​ដាក់​នៅ​លើ​សសរ​ទាំង​ពីរ ក្បាល​សសរ​នីមួយៗ​មាន​កំពស់​ប្រាំ​ហត្ថ។</verse>
				<verse number="17">គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡាអួន និង​ច្រវាក់ តុបតែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កំរង​ច្រវាក់​ប្រាំពីរ​ខ្សែ។</verse>
				<verse number="18">គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំវិញ​ក្បាច់​ក្រឡាអួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។</verse>
				<verse number="19">នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។</verse>
				<verse number="20">នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ​រយ​ត្រង់​គែម​ក្បាច់​ក្រឡាអួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ​រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។</verse>
				<verse number="21">គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះវិហារ។ សសរ​នៅ​ខាង​ស្ដាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង មាន​ឈ្មោះ​ថា បូអូស។</verse>
				<verse number="22">ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។</verse>
				<verse number="23">លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ ពី​លង្ហិន​ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​ជុំវិញ​រង្វង់​សាមសិប​ហត្ថ។</verse>
				<verse number="24">នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំវិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។</verse>
				<verse number="25">អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។</verse>
				<verse number="26">អាង​នេះ​មាន​កំរាស់​មួយ​ទះ​មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អំរែក។</verse>
				<verse number="27">លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កំពស់​បី​ហត្ថ។</verse>
				<verse number="28">គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។</verse>
				<verse number="29">នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ មាន​ឆ្លាក់​រូប​សឹង្ហ គោ ចេរូប៊ីន។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សឹង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។</verse>
				<verse number="30">រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សំរាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។</verse>
				<verse number="31">ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សំរាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។</verse>
				<verse number="32">រីឯ​កង់​ទាំង​បួន​វិញ ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយសារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។</verse>
				<verse number="33">កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។</verse>
				<verse number="34">ជើង​សំរាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិតភ្ជាប់​ទៅ​នឹង​តួ។</verse>
				<verse number="35">ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ ក៏​មាន​ជើង​កំណល់ សិតភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។</verse>
				<verse number="36">គាត់​ឆ្លាក់​ក្បាច់​ចេរូប៊ីន សឹង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់​ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំវិញ​ផង។</verse>
				<verse number="37">គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់ទ្រាយ​ដូច​គ្នា​រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហធាតុ​តែ​មួយ​ដុំ។</verse>
				<verse number="38">លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់​សំរាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កំពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែសិប​អំរែក។</verse>
				<verse number="39">គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ត្រង់​ទិស​អគ្នេយ៍។</verse>
				<verse number="40">កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន</verse>
				<verse number="41">គឺ​មាន: សសរ​ពីរ ក្បាល​សសរ​រាង​មូល​ពីរ សំរាប់​ដាក់​លើ​សសរ និង​ក្បាច់​ក្រឡាអួន ស្ថិត​លើ​ក្បាល​សសរ​រាង​មូល​ទាំង​ពីរ​ផង។</verse>
				<verse number="42">ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡាអួន​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ​សំរាប់​ក្រឡាអួន​នីមួយៗ ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ។</verse>
				<verse number="43">រទេះ​ចំនួន​ដប់ និង​អាង​ដប់​ដាក់​នៅ​លើ​រទេះ​ទាំង​នោះ។</verse>
				<verse number="44">អាង​ធំ​មួយ និង​គោ​ចំនួន​ដប់ពីរ​សំរាប់​ទ្រ​អាង។</verse>
				<verse number="45">ធុង​សំរាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សំរាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់ ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សំរាប់​ដាក់​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។</verse>
				<verse number="46">ព្រះរាជា​អោយ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់​ត្រង់​ចន្លោះ​សិកូត និង​សារថាន។</verse>
				<verse number="47">ព្រះបាទ​សាឡូម៉ូន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។</verse>
				<verse number="48">ព្រះបាទ​សាឡូម៉ូន​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ឯ​ទៀតៗ​អំពី​មាស សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​មាន​អាសនៈ​មាស តុ​មាស សំរាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់</verse>
				<verse number="49">ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដាក់​នៅ​មុខ​ទីសក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។</verse>
				<verse number="50">ចានក្លាំ កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ រីឯ​ត្រចៀក​ទ្វារ​នៅ​បន្ទប់​ខាង​ក្នុង​ហៅ​ថា​ទីសក្ការៈ​បំផុត និង​ត្រចៀក​ទ្វារ​នៅ​ច្រក​ចូល​ព្រះដំណាក់ ក៏​សុទ្ធ​តែ​ធ្វើ​ពី​មាស​ដែរ។</verse>
				<verse number="51">ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​មក​គាល់​ស្ដេច​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ពី​បុរី​ព្រះបាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន​មក​ព្រះដំណាក់។</verse>
				<verse number="2">ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះរាជា ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ខែ​អស្សុជ គឺ​ជា​ខែ​ទី​ប្រាំពីរ​។</verse>
				<verse number="3">ពេល​អស់​លោក​ព្រឹទ្ធាចារ្យ​មក​ដល់ ក្រុម​បូជាចារ្យ​ក៏​លើក​ហិប​នៃ​សម្ពន្ធមេត្រី​សែង។</verse>
				<verse number="4">ក្រុម​បូជាចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​នាំ​យក​ពន្លា​ជួប​ព្រះអម្ចាស់ និង​វត្ថុសក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ។</verse>
				<verse number="5">ព្រះបាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញបូជា។</verse>
				<verse number="6">បូជាចារ្យ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទីសក្ការៈ​របស់​ព្រះដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។</verse>
				<verse number="7">ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។</verse>
				<verse number="8">ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ ពី​ទីសក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ​គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="9">នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ ព្រះអម្ចាស់ ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="10">កាល​អស់​លោក​បូជាចារ្យ* ចេញ​ពី​ទីសក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ដោយសារ​តែ​ពពក ក្រុម​បូជាចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។​</verse>
				<verse number="12">ពេល​នោះ ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​ក្នុង​ពពក​ដ៏​ក្រាស់!</verse>
				<verse number="13">ទូលបង្គំ​បាន​សង់​ព្រះវិហារ​ដ៏​ថ្កុំថ្កើង​នេះ ធ្វើ​ជា​ព្រះដំណាក់​ថ្វាយ​ព្រះអង្គ​គង់ អស់កល្ប​ជានិច្ច»។</verse>
				<verse number="14">ព្រះរាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។</verse>
				<verse number="15">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​សំដែង​ព្រះបារមី ដើម្បី​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ</verse>
				<verse number="16">គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើសរើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សំរាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើសរើស​ដាវីឌ អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង”។</verse>
				<verse number="17">ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះដំណាក់​មួយ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="18">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់</verse>
				<verse number="19">តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ព្រះដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះដំណាក់​សំរាប់​យើង”។</verse>
				<verse number="20">ព្រះអម្ចាស់ ​បាន​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ គឺ​ខ្ញុំ​ឡើង​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ខ្ញុំ​ក៏​បាន​សង់​ព្រះដំណាក់​នេះ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="21">ខ្ញុំ​បាន​រៀបចំ​កន្លែង​មួយ សំរាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី គឺ​សម្ពន្ធមេត្រី​ដែល​ ព្រះអម្ចាស់ ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​យើង នៅ​ពេល​ព្រះអង្គ​នាំ​ពួក​លោក​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="22">ព្រះបាទ​សាឡូម៉ូន​ឈរ​ពី​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ទ្រង់​លើក​ព្រះហស្ដ​ទៅ​លើ​មេឃ​ហើយ​ទូល​ថា៖</verse>
				<verse number="23">«បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះអង្គ​ឡើយ។ ព្រះអង្គ​រក្សា​សម្ពន្ធមេត្រី ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​ដើរ​តាម​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="24">ព្រះអង្គ​ប្រោសប្រណី​ដល់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ​ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​សន្យា ដោយសារ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="25">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោសប្រណី​ដល់​អ្នក​បំរើ​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល​នៅ​ចំពោះ​មុខ​យើង​ជានិច្ច។</verse>
				<verse number="26">បពិត្រ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឥឡូវ​នេះ សូម​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​បំរើ​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ!</verse>
				<verse number="27">តើ​ព្រះជាម្ចាស់ ពិត​ជា​អាច​គង់​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំធេង​ក៏​ពុំ​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹងរឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។</verse>
				<verse number="28">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះ​សណ្ដាប់​សំរែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ផង!</verse>
				<verse number="29">សូម​ទត​មើល​មក​ព្រះដំណាក់​នេះ ទាំង​យប់ ទាំង​ថ្ងៃ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ទី​នេះ ជា​កន្លែង​សំរាប់​នាម​យើង”។ ពេល​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​អធិស្ឋាន​នៅ​ទី​នេះ សូម​ទ្រង់​ព្រះ​សណ្ដាប់​ផង។</verse>
				<verse number="30">កាល​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ព្រះសណ្ដាប់​ផង។ បពិត្រ​ ព្រះអម្ចាស់ ​ដែល​គង់​នៅ​ស្ថាន​បរមសុខ សូម​មេត្តា​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​យើង​ខ្ញុំ និង​អត់ទោស​អោយ​យើង​ខ្ញុំ​ផង!</verse>
				<verse number="31">ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​អោយ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ</verse>
				<verse number="32">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់ ហើយ​វិនិច្ឆ័យ​ទោស​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="33">កាល​ណា​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​បរាជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ និង​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូលអង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ</verse>
				<verse number="34">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ទ្រង់​ព្រះសណ្ដាប់​ហើយ​លើកលែង​ទោស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​ដល់​ដូនតា​របស់​គេ​វិញ។</verse>
				<verse number="35">កាល​ណា​មេឃ​រាំង​ស្ងួត​គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ដាក់​ទារុណកម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ និង​លះបង់​អំពើ​បាប</verse>
				<verse number="36">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ ហើយ​លើកលែង​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ សូម​បង្រៀន​ពួក​គេ​អោយ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ គឺ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​អោយ​ប្រជារាស្ត្រ​ព្រះអង្គ​ទុក​ជា​កេរមត៌ក។</verse>
				<verse number="37">កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត​ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ​ប្រជារាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ</verse>
				<verse number="38">ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​មាន​ទុក្ខ​ខ្លោចផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូលអង្វរ​ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះដំណាក់</verse>
				<verse number="39">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់ និង​លើកលែង​ទោស​អោយ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។</verse>
				<verse number="40">ធ្វើ​ដូច្នេះ​ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​យើង​ខ្ញុំ។</verse>
				<verse number="41">ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល ប្រជារាស្ត្រ​របស់​ព្រះអង្គ​មក​ពី​ស្រុក​ឆ្ងាយ ដោយសារ​ព្រះនាម​របស់​ព្រះអង្គ</verse>
				<verse number="42">(ដ្បិត​ព្រះនាម​ដ៏​ឧត្ដុង្គឧត្ដម​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ នឹង​ល្បី​ខ្ចរខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ</verse>
				<verse number="43">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូមពរ​ទាំង​ប៉ុន្មាន ដែល​ជនបរទេស​នោះ​ទូល​សូម​ពី​ព្រះអង្គ​ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះអង្គ ដូច​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​នេះ​ពិត​ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​មែន។</verse>
				<verse number="44">កាល​ណា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះអង្គ រួច​ទូលអង្វរ​ ព្រះអម្ចាស់ ​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះអង្គ</verse>
				<verse number="45">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​អោយ​ពួក​គេ​ផង។</verse>
				<verse number="46">កាល​ណា​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្ដី</verse>
				<verse number="47">ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះអង្គ​វិញ ហើយ​ទូលអង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។</verse>
				<verse number="48">នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូលអង្វរ​ព្រះអង្គ​ឆ្ពោះ​មក​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះអង្គ</verse>
				<verse number="49">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។</verse>
				<verse number="50">សូម​លើកលែង​ទោស​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សូម​បណ្ដាល​អោយ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ​ផង។</verse>
				<verse number="51">ពួក​គេ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​នាំ​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="52">សូម​ព្រះអង្គ​ទត​មើល​មក​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​យើង​ខ្ញុំ គ្រប់​ពេល​ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ។</verse>
				<verse number="53">ព្រះអង្គ​បាន​ញែក​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​អោយ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដូច​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​នាំ​ដូនតា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="54">ពេល​ព្រះបាទ​សាឡូម៉ូន​ទូល​ ព្រះអម្ចាស់ នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​កន្លែង​ដែល​ស្ដេច​បាន​លុត​ជង្គង់​នោះ។ ស្ដេច​លើក​ព្រះហស្ដ​ឡើង​លើ</verse>
				<verse number="55">ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖</verse>
				<verse number="56">«សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ដែល​ប្រោស​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​បាន​សុខសាន្ត ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​ដ៏​ថ្លៃថ្លា ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="57">សូម​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះអង្គ​គង់​នៅ​ជា​មួយ​បុព្វបុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះអង្គ​កុំ​បោះបង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។</verse>
				<verse number="58">សូម​ព្រះអង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះអង្គ ដើម្បី​អោយ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​អោយ​បុព្វបុរស​របស់​ពួក​យើង។</verse>
				<verse number="59">សូម​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់ នូវ​ពាក្យ​ដែល​ខ្ញុំ​ទូលអង្វរ​ព្រះអង្គ ហើយ​សូម​ព្រះអង្គ​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="60">ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះជាម្ចាស់ គឺ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។</verse>
				<verse number="61">ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ និង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។</verse>
				<verse number="62">ព្រះបាទ​សាឡូម៉ូន និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="63">ព្រះរាជា និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​យញ្ញបូជា​មេត្រី​ដល់​ ព្រះអម្ចាស់ គឺ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។</verse>
				<verse number="64">ថ្ងៃ​នោះ ព្រះរាជា​ញែក​ទីលាន​នៅ​ខាង​មុខ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​សក្ការៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញបូជា​មេត្រីភាព ដ្បិត​អាសនៈ​លង្ហិន នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។</verse>
				<verse number="65">ក្នុង​ឱកាស​នោះ​ព្រះបាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជាជន​អ៊ីស្រាអែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហាម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ រួច​ហើយ​ប្រាំពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ​។</verse>
				<verse number="66">នៅ​ថ្ងៃ​ទី​ប្រាំ​បី​ព្រះរាជា​អោយ​ប្រជាជន​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ថ្វាយ​ពរ​ព្រះរាជា​រួច​ហើយ ប្រជាជន​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីករាយ ព្រោះ​ ព្រះអម្ចាស់ ​បាន​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​ចំពោះ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">កាល​ព្រះបាទ​សាឡូម៉ូន សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ</verse>
				<verse number="2">ព្រះអម្ចាស់ ​យាង​មក​ជួប​ព្រះបាទ​សាឡូម៉ូន​ជា​លើក​ទី​ពីរ ដូច​ព្រះអង្គ​បាន​យាង​មក​ជួប​ស្ដេច​នៅ​គីបៀន​ដែរ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ព្រះដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សំរាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែរក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជានិច្ច។</verse>
				<verse number="4">រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់​ដូច​ដាវីឌ​ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង</verse>
				<verse number="5">យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រាអែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ជានិច្ច”។</verse>
				<verse number="6">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយបង្គំ​ព្រះ​ដទៃ</verse>
				<verse number="7">យើង​នឹង​ដក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​ពួក​គេ ហើយ​យើង​ក៏​បោះបង់​ចោល​ព្រះដំណាក់ ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សំរាប់​នាម​យើង​នោះ អោយ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រាអែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់ងាយ ចំអក​អោយ។</verse>
				<verse number="8">ពេល​មនុស្សម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះដំណាក់​ដ៏​ស្កឹមស្កៃ ពួក​គេ​នឹង​ស្រឡាំងកាំង ហើយ​នឹក​ហួស​ចិត្ត​ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះដំណាក់​នេះ?”។</verse>
				<verse number="9">គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះបង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ពួក​គេ​រង​ទុក្ខ​វេទនា”»។</verse>
				<verse number="10">ព្រះបាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ​ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​វាំង​របស់​ស្ដេច។</verse>
				<verse number="11">ពេល​នោះ ព្រះបាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស​ថ្វាយ​ព្រះបាទ​សាឡូម៉ូន​តាម​តែ​ទ្រង់​ត្រូវ​ការ សំរាប់​សំណង់​ទាំង​នោះ។ ព្រះបាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលីឡេ ថ្វាយ​ព្រះបាទ​ហ៊ីរ៉ាម​វិញ​ដែរ។</verse>
				<verse number="12">ព្រះបាទ​ហ៊ីរ៉ាម​យាង​ចេញ​ពី​ទីក្រុង​ទីរ៉ុស ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តែ​ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​ទេ។</verse>
				<verse number="13">ព្រះបាទ​ហ៊ីរ៉ាម​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ ប្រទាន​ក្រុង​បែប​នេះ​អោយ​ទូលបង្គំ!»។ ព្រះបាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល»​ ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="14">ព្រះបាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូក្រាម​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="15">ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​ប្រជាជន ដើម្បី​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ វាំង ព្រលាន​មីឡូ កំពែង​ក្រុង​យេរូសាឡឹម ក្រុង​ហាសោរ ក្រុង​មេគីដោ និង​ក្រុង​កេស៊ើរ។</verse>
				<verse number="16">ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប បាន​វាយ​ដណ្ដើម​យក​ក្រុង​កេស៊ើរ ហើយ​ដុត​បំផ្លាញ​ទីក្រុង ព្រម​ទាំង​សម្លាប់​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​នោះ។ បន្ទាប់​មក ស្ដេច​ប្រទាន​ក្រុង​នេះ​អោយ​រាជបុត្រី ដែល​ត្រូវ​ជា​មហេសី​របស់​ព្រះបាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។</verse>
				<verse number="17">ព្រះបាទ​សាឡូម៉ូន​សង់​ក្រុង​កេស៊ើរ​ឡើង​វិញ ព្រម​ទាំង​សង់​ក្រុង​បេតហូរ៉ូន ផ្នែក​ខាង​ក្រោម</verse>
				<verse number="18">ក្រុង​បាឡាត ក្រុង​ថាត់ម៉ោរ ដែល​នៅ​តំបន់​វាល​រហោស្ថាន​ក្នុង​ស្រុក​នោះ។</verse>
				<verse number="19">ស្ដេច​ក៏​សង់​ក្រុង​ទាំង​ប៉ុន្មាន ទុក​ធ្វើ​ជា​ឃ្លាំង សំរាប់​ដាក់​រទេះ​ចំបាំង និង​សំរាប់​ពលសេះ។ ព្រះបាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ នៅ​ក្នុង​ក្រុង​យេរូសាឡឹម នៅ​ស្រុក​លីបង់ និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច។</verse>
				<verse number="20">ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ពី​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរេស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ទេ។</verse>
				<verse number="21">កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ នៅ​សេសសល់​ក្នុង​ស្រុក ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​បំផ្លាញ*​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់​ឡើយ។ ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="22">រីឯ​កូន​ចៅ​អ៊ីស្រាអែល​វិញ ព្រះបាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន ជា​អ្នក​រាជការ ជា​មេ​ដឹក​នាំ ជា​មេ​បញ្ជា​ការ មេ​កងពល​រទេះ​ចំបាំង និង​ជា​មេ​កងពល​សេះ។</verse>
				<verse number="23">អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ព្រះបាទ​សាឡូម៉ូន មាន​ចំនួន​ប្រាំ​រយ​ហាសិប​នាក់ ពួក​គេ​ត្រួតត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការងារ​ទាំង​នោះ។</verse>
				<verse number="24">បុត្រី​របស់​ព្រះចៅ​ផារ៉ោន​ចាក​ចេញ​ពី​បុរី​ព្រះបាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សង់​ថ្វាយ។ នៅ​គ្រា​នោះ ស្ដេច​ក៏​បាន​សង់​ព្រលាន​មីឡូ​ដែរ។</verse>
				<verse number="25">បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​មេត្រីភាព*​នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​សង់​ថ្វាយ​ ព្រះអម្ចាស់ ​ហើយ​ទ្រង់​ក៏​បាន​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ នៅ​មុខ​ទីសក្ការៈ​ដែរ។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះដំណាក់​ចប់​សព្វ​គ្រប់។</verse>
				<verse number="26">ព្រះបាទ​សាឡូម៉ូន​បាន​អោយ​គេ​ធ្វើ​សំពៅ​នៅ​អេស៊ាន-គេប៊ើរ ជិត​ក្រុង​អេឡាត ដែល​នៅ​តាម​មាត់​សមុទ្រ​កក់​ក្នុង​ស្រុក​អេដុម។</verse>
				<verse number="27">ព្រះបាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​ទាហាន​ជើង​ទឹក ដែល​ស្ទាត់​ជំនាញ​ខាង​សមុទ្រ អោយ​ជួយ​បង្ហាត់​ទាហាន​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="28">ពល​ទាហាន​ជើង​ទឹក​ទាំង​នោះ​បាន​ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់បួន​តោន​ពី​ស្រុក​នោះ មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះមហាក្សត្រិយានី ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បីល្បាញ​ដែល​ព្រះបាទ​សាឡូម៉ូន​ទទួល​ពី​ ព្រះអម្ចាស់ ។ ដូច្នេះ ព្រះ​នាង​ក៏​យាង​មក​គាល់​ព្រះបាទ​សាឡូម៉ូន​ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។</verse>
				<verse number="2">ព្រះនាង​យាង​មក​ដល់​ក្រុង​យេរូសាឡឹម ដោយ​មាន​រាជ​បំរើ​យ៉ាង​ច្រើន​ហែហម ព្រម​ទាំង​មាន​សត្វ​អូដ្ធ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​យ៉ាង​សន្ធឹកសន្ធាប់​ផង។ ព្រះនាង​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះនាង​បាន​រិះគិត​ទុក​ជា​មុន។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​របស់​ព្រះនាង​ត្រូវ​ទាំង​អស់ ឥត​មាន​សំណួរ​ណា​មួយ​ដែល​ព្រះរាជា​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។</verse>
				<verse number="4">ព្រះមហាក្សត្រិយានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​ដ៏​ឈ្លាសវៃ​របស់​ព្រះបាទ​សាឡូម៉ូន និង​ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់</verse>
				<verse number="5">ព្រម​ទាំង​ឃើញ​ព្រះស្ងោយ​នៅ​លើ​តុ​ស្ដេច លំនៅដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯកសណ្ឋាន​របស់​ពួក​រាជ​បំរើ ពួក​មហាតលិក និង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រះនាង​ក៏​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង។</verse>
				<verse number="6">ព្រះនាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!</verse>
				<verse number="7">មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀបរាប់​នោះ បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះករុណា​មាន​ប្រាជ្ញា ហើយ​ចំរុងចំរើន លើស​ពី​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។</verse>
				<verse number="8">ពួក​រាជ​បំរើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំវិញ​ព្រះករុណា​ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្ដាប់​រាជឱង្ការ​ពោរពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះករុណា។</verse>
				<verse number="9">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ដែល​បាន​ប្រោសប្រណី​ព្រះករុណា ហើយ​ជ្រើសរើស​ព្រះករុណា អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល។ ព្រះអម្ចាស់ ​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជ្រើស​រើស​ព្រះករុណា​អោយ​ធ្វើ​ជា​ស្ដេច ដើម្បី​គ្រប់គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។​</verse>
				<verse number="10">ព្រះមហាក្សត្រិយានី​ស្រុក​សេបា យក​មាស​ទម្ងន់​បួន​ពាន់​គីឡូក្រាម មក​ថ្វាយ​ព្រះរាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ដូច​ព្រះមហាក្សត្រិយានី​ស្រុក​សេបា​ឡើយ។</verse>
				<verse number="11">កាល​សំពៅ​របស់​ព្រះបាទ​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។</verse>
				<verse number="12">ព្រះបាទ​សាឡូម៉ូន​បាន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សំរាប់​ក្រុម​អ្នក​ចំរៀង។ រហូត​ដល់​សព្វ​ថ្ងៃ​គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់ នាំ​ឈើ​ខ្លឹមចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="13">រីឯ​ព្រះបាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះមហាក្សត្រិយានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម​ស្ដេច​ប្រគល់​អោយ​ទាំង​អស់។ លើស​ពី​នេះ ព្រះរាជា​ក៏​បាន​ថ្វាយ​រាជ្យ​ទ្រព្យ​ទៅ​ព្រះនាង សម​នឹង​ឋានៈ​ទ្រង់​ជា​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម។ បន្ទាប់​មក ព្រះមហាក្សត្រិយានី និង​រាជ​បំរើ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។</verse>
				<verse number="14">ក្នុង​មួយ​ឆ្នាំៗ ព្រះបាទ​សាឡូម៉ូន​ទទួល​បាន​មាស ទម្ងន់​ម្ភៃ​បី​តោន។</verse>
				<verse number="15">លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយសារអាករ​របស់​ស្ដេច​ទាំងឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។</verse>
				<verse number="16">ព្រះបាទ​សាឡូម៉ូន​អោយ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម</verse>
				<verse number="17">និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូក្រាម​កន្លះ។ ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។</verse>
				<verse number="18">ព្រះបាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​ដ៏​ធំ​ពី​ភ្លុក ព្រម​ទាំង​ស្រោប​មាស​សុទ្ធ​ផង។</verse>
				<verse number="19">បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ​ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ បង្អែក​របស់​បល្ល័ង្ក​មាន​រាង​មូល ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សឹង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។</verse>
				<verse number="20">មាន​រូប​ចម្លាក់​សឹង្ហ​ដប់ពីរ ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។</verse>
				<verse number="21">រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​ព្រះបាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។</verse>
				<verse number="22">ព្រះបាទ​សាឡូម៉ូន​មាន​សំពៅ​ដើរ​សមុទ្រ​សំរាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ព្រះបាទ​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្ដង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។</verse>
				<verse number="23">ព្រះបាទ​សាឡូម៉ូន​មាន​ទ្រព្យសម្បត្តិ និង​ប្រាជ្ញា​លើស​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។</verse>
				<verse number="24">មនុស្ស​ទាំង​អស់​តែងតែ​ចង់​ចូល​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ស្ដេច។</verse>
				<verse number="25">រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀកបំពាក់ គ្រឿង​សស្រ្ដាវុធ គ្រឿង​ក្រអូប សេះ និង​លា។</verse>
				<verse number="26">ព្រះបាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​អោយ​នៅ​ជា​មួយ​ស្ដេច​ក្នុង​ក្រុង​យេរូសាឡឹម និង​មួយ​ចំនួន​ទៀត អោយ​ទៅ​នៅ​តាម​ក្រុង​នានា​ដែល​ស្ដេច​បម្រុង​សំរាប់​ទ័ព​ទាំង​នោះ។</verse>
				<verse number="27">ព្រះរាជា​បាន​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដែល​ដុះ​នៅ​តាម​វាល​ទំនាប។</verse>
				<verse number="28">ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលីគា មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="29">រទេះ​មួយ​មក​ពី​ស្រុក​អេស៊ីប មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហាសិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​ស្ដេច​នៃ​ជន​ជាតិ​ស៊ីរី​ដែរ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​ស្រឡាញ់​ស្ត្រី​សាសន៍​ដទៃ​ជា​ច្រើន​រូប។ ក្រៅ​ពី​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ស្ដេច​មាន​មហេសី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត។</verse>
				<verse number="2">មហេសី​ទាំង​នោះ​មាន​ដើម​កំណើត​ពី​ប្រជាជាតិ​ដែល​ ព្រះអម្ចាស់ ​បាន​ហាម​ដល់​កូន​ចៅ​អ៊ីស្រាអែល​ថា «អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ទាំង​នោះ​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា អោយ​ទៅ​គោរព​ព្រះ​របស់​គេ​ជា​មិន​ខាន»។ ព្រះបាទ​សាឡូម៉ូន​ចង​ស្ពានមេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នោះ ដោយសារ​តែ​សេចក្ដី​ស្នេហា។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះជាម្ចាស់។</verse>
				<verse number="4">ពេល​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះជន្ម​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ មហេសី និង​ស្រី​ស្នំ​បាន​អូស​ទាញ​ព្រះហឫទ័យ​ស្ដេច​អោយ​ទៅ​គោរព​ព្រះ​ដទៃ។ ព្រះបាទ​សាឡូម៉ូន​លែង​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​ទៀត​ហើយ។</verse>
				<verse number="5">ព្រះបាទ​សាឡូម៉ូន​ថ្វាយបង្គំ​ព្រះ​អាសថារ៉ូត ជា​ព្រះ​របស់​ជន​ជាតិ​ស៊ីដូន និង​ព្រះ​មីលកូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="6">ព្រះបាទ​សាឡូម៉ូន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហើយ​មិន​ដើរ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ​ទាំង​ស្រុង ដូច​ព្រះបាទ​ដាវីឌ ជា​បិតា​ឡើយ។</verse>
				<verse number="7">នៅ​គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូសាឡឹម ថ្វាយ​ព្រះ​កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="8">ព្រះរាជា​បាន​សង់​ទីសក្ការៈ​ជា​ច្រើន​ទៀត​សំរាប់​មហេសី​ទាំង​អស់​ដែល​ជា​សាសន៍​ដទៃ ដើម្បី​អោយ​ពួក​នាង​ថ្វាយ​គ្រឿង​ក្រអូប និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​របស់​ខ្លួន។</verse>
				<verse number="9">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ព្រះបាទ​សាឡូម៉ូន ដ្បិត​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​យាង​មក​ជួប​ស្ដេច​ដល់​ទៅ​ពីរ​ដង</verse>
				<verse number="10">ហើយ​ហាម​ផ្ដាច់​មិន​អោយ​ស្ដេច​គោរព​ព្រះ​ដទៃ។ ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​មិន​ប្រតិបត្តិ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «ដោយ​អ្នក​ប្រព្រឹត្ត​ដូច្នេះ គឺ​អ្នក​មិន​បាន​គោរព​សម្ពន្ធមេត្រី​របស់​យើង ហើយ​ក៏​មិន​បាន​កាន់​តាម​ច្បាប់ ដែល​យើង​បង្គាប់​ដល់​អ្នក​ដែរ យើង​នឹង​ដក​យក​រាជ​សម្បត្តិ​ពី​អ្នក ប្រគល់​ទៅ​អោយ​អ្នក​បំរើ​របស់​អ្នក​វិញ។</verse>
				<verse number="12">ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក យើង​នឹង​មិន​ដក​រាជ​សម្បត្តិ​ចេញ​ពី​អ្នក ក្នុង​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត​ទេ។ យើង​នឹង​ដក​រាជ​សម្បត្តិ​ពី​កូន​របស់​អ្នក។</verse>
				<verse number="13">យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុលសម្ព័ន្ធ​មួយ​អោយ​កូន​របស់​អ្នក​គ្រប់គ្រង ដោយ​យល់​ដល់​ដាវីឌ​ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូសាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើសរើស»។</verse>
				<verse number="14">ព្រះអម្ចាស់ ​បាន​បណ្ដាល​អោយ​លោក​ហាដាឌ ជា​រាជវង្ស​របស់​ស្ដេច​ស្រុក​អេដុម ក្លាយ​ទៅ​ជា​គូវិវាទ​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="15">នៅ​គ្រា​ដែល​ព្រះបាទ​ដាវីឌ​វាយ​លុក​ស្រុក​អេដុម លោក​យ៉ូអាប់​ជា​មេទ័ព បាន​ទៅ​ប្រមូល​សាកសព​ទាហាន​អ៊ីស្រាអែល ដែល​ស្លាប់​ក្នុង​ចំបាំង​យក​ទៅ​បញ្ចុះ ហើយ​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។</verse>
				<verse number="16">លោក​យ៉ូអាប់ និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល បាន​បោះ​ទ័ព​នៅ​ស្រុក​អេដុម អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ រហូត​ទាល់​តែ​ពួក​លោក​សម្លាប់​ប្រុសៗ​ទាំង​អស់​នៅ​ស្រុក​អេដុម។</verse>
				<verse number="17">គ្រា​នោះ លោក​ហាដាឌ​នៅ​ជា​កុមារ​នៅ​ឡើយ​លោក​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​ជន​ជាតិ​អេដុម​ខ្លះ ដែល​ជា​អ្នក​បំរើ​របស់​ឪពុក​លោក។</verse>
				<verse number="18">ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដល់​លោក ព្រម​ទាំង​ប្រទាន​ដីធ្លី​អោយ​លោក​ទៀត​ផង។</verse>
				<verse number="19">លោក​ហាដាឌ​បាន​ទទួល​ការ​ប្រោសប្រណី​ពី​ព្រះចៅ​ផារ៉ោន។ ស្ដេច​បាន​លើក​ប្អូន​ថ្លៃ គឺ​ប្អូន​ស្រី​របស់​ព្រះមហាក្សត្រិយានី​ថាផ្នេស​អោយ​ធ្វើ​ជា​ភរិយា​របស់​លោក​ផង។</verse>
				<verse number="20">ប្អូន​ស្រី​របស់​ព្រះមហាក្សត្រិយានី​ថាផ្នេស បង្កើត​កូន​ប្រុស​មួយ​រូប​ឈ្មោះ​កេនូបាត​ជូន​លោក​ហាដាឌ។ ព្រះមហាក្សត្រិយានី​ថាផ្នេស យក​កូន​នោះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​ផារ៉ោន។ ដូច្នេះ កេនូបាត​បាន​រស់​នៅ​ក្នុង​វាំង ជា​មួយ​បុត្រ​របស់​ព្រះចៅ​ផារ៉ោន។</verse>
				<verse number="21">នៅ​ស្រុក​អេស៊ីប​លោក​ហាដាឌ​ទទួល​ដំណឹង​ថា ព្រះបាទ​ដាវីឌ​សោយទិវង្គត ហើយ​លោក​មេទ័ព​យ៉ូអាប់​ក៏​ទទួល​មរណភាព​ដែរ។ លោក​ហាដាឌ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សូម​ព្រះករុណា​រាជានុញ្ញាត​អោយ​ទូលបង្គំ​ត្រឡប់​ទៅ​ស្រុក​របស់​ទូលបង្គំ​វិញ​ផង»។</verse>
				<verse number="22">ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត​បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះករុណា​មេត្តា​រាជានុញ្ញាត អោយ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។</verse>
				<verse number="23">ព្រះជាម្ចាស់​បាន​បណ្ដាល​អោយ​លោក​រេសោន​ជា​កូន​របស់​លោក​អេលីយ៉ាដា ក្លាយ​ទៅ​ជា​គូវិវាទ​ម្នាក់​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ព្រះបាទ​ហាដា-រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។</verse>
				<verse number="24">គាត់​បាន​ប្រមែប្រមូល​មនុស្ស អោយ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះបាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់គ្រង​ក្រុង​នោះ។</verse>
				<verse number="25">លោក​រេសោន​ក្លាយ​ទៅ​ជា​គូវិវាទ​របស់​អ៊ីស្រាអែល អស់​មួយ​រជ្ជកាល​របស់​ព្រះបាទ​សាឡូម៉ូន ដូច​លោក​ហាដាឌ ដែល​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​អ៊ីស្រាអែល​ដែរ។ ព្រះបាទ​រេសោន​បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​ស៊ីរី ហើយ​តែងតែ​ស្អប់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="26">លោក​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ស្រុក​សេរេដា ម្ដាយ​របស់​លោក​ឈ្មោះ​សេរូអា​ជា​ស្ត្រី​មេម៉ាយ។ លោក​យេរ៉ូបោម​ជា​រាជ​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន តែ​លោក​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច។</verse>
				<verse number="27">មូលហេតុ​ដែល​បណ្ដាល​អោយ​លោក​យេរ៉ូបោម​បះបោរ​ប្រឆាំង​នឹង​ស្ដេច​មាន​ដូច​ត​ទៅ: នៅ​ពេល​ព្រះបាទ​សាឡូម៉ូន​សង់​ព្រលាន​នៅ​មីឡូ និង​ជួសជុល​កំពែង​បាក់​បែក នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​បិតា</verse>
				<verse number="28">ទ្រង់​សង្កេត​ឃើញ​លោក​យេរ៉ូបោម ជា​មនុស្ស​ក្លាហាន​អង់អាច។ ដូច្នេះ ស្ដេច​ក៏​ចាត់​លោក​អោយ​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​កូន​ចៅ​លោក​យ៉ូសែប។</verse>
				<verse number="29">ថ្ងៃ​មួយ លោក​យេរ៉ូបោម​បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡឹម។ នៅ​តាម​ផ្លូវ ព្យាការី​អហ៊ីយ៉ា ជា​អ្នក​ភូមិ​ស៊ីឡូ បាន​មក​ជួប​លោក ទាំង​ពាក់​អាវ​ធំ​មួយ​ថ្មី​ផង។ លោក​ទាំង​ពីរ​ស្ថិត​នៅ​ទី​វាល ដាច់​ឆ្ងាយ​ពី​គេ។</verse>
				<verse number="30">លោក​អហ៊ីយ៉ា​ដោះ​អាវ​ធំ​ថ្មី​នោះ មក​ហែក​ជា​ដប់ពីរ​ចំរៀក។</verse>
				<verse number="31">បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យេរ៉ូបោម​ថា៖ «សូម​យក​ដប់​ចំរៀក​នេះ​ទៅ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ដក​ហូត​អាណាចក្រ​ពី​សាឡូម៉ូន​ប្រគល់​អោយ​អ្នក យើង​នឹង​អោយ​អ្នក​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​ដប់។</verse>
				<verse number="32">យើង​ទុក​កុលសម្ព័ន្ធ​តែ​មួយ​អោយ​សាឡូម៉ូន ដោយ​យល់​ដល់​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង និង​ដល់​ក្រុង​យេរូសាឡឹម ដែល​យើង​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុលសម្ព័ន្ធ ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="33">យើង​ធ្វើ​ដូច្នេះ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​បោះបង់​ចោល​យើង ទៅ​ថ្វាយបង្គំ​អាសថារ៉ូត ជា​ព្រះ​នៃ​ជន​ជាតិ​ស៊ីដូន កេម៉ូស ជា​ព្រះ​នៃ​ជន​ជាតិ​ម៉ូអាប់ និង​មីលកូម​ជា​ព្រះ​របស់​ជន​ជាតិ​អាំម៉ូន។ ពួក​គេ​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ក៏​មិន​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង មិន​កាន់​តាម​ច្បាប់ និង​វិន័យ​របស់​យើង ដូច​ដាវីឌ​ជា​បិតា​របស់​សាឡូម៉ូន​ឡើយ។</verse>
				<verse number="34">យើង​មិន​ដក​យក​អាណាចក្រ​ទាំង​មូល​ចេញ​ពី​សាឡូម៉ូន​ទេ យើង​អោយ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​ដែល​យើង​បាន​ជ្រើស​រើស​ព្រោះ​ដាវីឌ​បាន​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង។</verse>
				<verse number="35">យើង​នឹង​ដក​អាណាចក្រ​ពី​កូន​របស់​សាឡូម៉ូន ហើយ​ប្រគល់​អោយ​អ្នក​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​ដប់។</verse>
				<verse number="36">រីឯ​កូន​របស់​សាឡូម៉ូន​វិញ យើង​ទុក​កុលសម្ព័ន្ធ​មួយ​អោយ​គេ​គ្រប់គ្រង ដើម្បី​អោយ​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​មាន​ពូជពង្ស​សោយ​រាជ្យ​ជា​ដរាប នៅ​ចំពោះ​មុខ​យើង​ក្នុង​ក្រុង​យេរូសាឡឹម ដែល​យើង​បាន​ជ្រើស​រើស​សំរាប់​នាម​យើង។</verse>
				<verse number="37">រីឯ​អ្នក​វិញ យើង​នឹង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ស្ដេច លើ​ស្រុក​អ៊ីស្រាអែល អ្នក​នឹង​គ្រប់គ្រង​លើ​ទឹក​ដី​នេះ​តាម​បំណង​ប្រាថ្នា​របស់​អ្នក។</verse>
				<verse number="38">ប្រសិន​បើ​អ្នក​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​ចំពោះ​មុខ​យើង ដោយ​កាន់​តាម​ច្បាប់ និង​បទបញ្ជា​របស់​យើង ដូច​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​ប្រព្រឹត្ត​នោះ យើង​នឹង​នៅ​ជា​មួយ​អ្នក។ យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​ពូជពង្ស​គ្រង​រាជ្យ​ជា​ដរាប ដូច​យើង​បាន​ធ្វើ​ចំពោះ​ដាវីឌ​ដែរ ហើយ​យើង​នឹង​ប្រគល់​ជន​ជាតិ​អ៊ីស្រាអែល​ដល់​អ្នក។</verse>
				<verse number="39">យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​ដាវីឌ​ត្រូវ​អាម៉ាស់ តែ​មិន​មែន​រហូត​ទេ”»។</verse>
				<verse number="40">ព្រះបាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូបោម​លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន ជា​មួយ​ព្រះចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះបាទ​សាឡូម៉ូន​សោយ​ទិវង្គត។</verse>
				<verse number="41">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «រាជ​កិច្ច​របស់​ព្រះបាទ​សាឡូម៉ូន»។ សៀវភៅ​នោះ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​ធ្វើ និង​អំពី​ប្រាជ្ញា​របស់​ស្ដេច។</verse>
				<verse number="42">ព្រះបាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល នៅ​ក្រុង​យេរូសាឡឹម​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="43">កាល​ព្រះបាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​បិតា។ ព្រះបាទ​រេហូបោម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">សម្ដេច​រេហូបោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះមហាក្សត្រ។</verse>
				<verse number="2">កាល​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ។ លោក​យេរ៉ូបោម​បាន​រត់​ភៀស​ខ្លួន​ពី​ព្រះបាទ​សាឡូម៉ូន ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="3">ពេល​នោះ គេ​បាន​ចាត់​មនុស្ស អោយ​ទៅ​ហៅ​លោក​យេរ៉ូបោម​មក​ដែរ។ លោក​យេរ៉ូបោម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយ​ទូល​ព្រះបាទ​រេហូបោម​ថា៖</verse>
				<verse number="4">«បិតា​របស់​ព្រះករុណា បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះករុណាមេត្តា​សំរាល​នឹម​ដ៏​ធ្ងន់​ដែល​បិតា​របស់​ព្រះករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បំរើ​ព្រះករុណា»។</verse>
				<verse number="5">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាកចេញ​ទៅ។</verse>
				<verse number="6">ព្រះបាទ​រេហូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។</verse>
				<verse number="7">អស់​លោក​ព្រឹទ្ធាចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​បំរើ​ប្រជាជន បើ​ព្រះករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះហឫទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បំរើ​ព្រះករុណា​រហូត​ត​ទៅ»។</verse>
				<verse number="8">ប៉ុន្តែ ព្រះបាទ​រេហូបោម​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ តែ​ស្ដេច​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។</verse>
				<verse number="9">ស្ដេច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​បាន​សុំ​អោយ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្ដេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។</verse>
				<verse number="10">មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច តាំង​ពី​កុមារ មក​នាំ​គ្នា​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​ប្រាប់​ប្រជាជន ដែល​មក​សុំ​អោយ​ព្រះករុណា​សំរាល​នឹម​បិតា​របស់​ព្រះករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។</verse>
				<verse number="11">បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យាដំរី”»។</verse>
				<verse number="12">លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូបោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះបាទ​រេហូបោម តាម​ពេល​កំណត់​ដែល​ស្ដេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក ជួប​យើង​វិញ”។</verse>
				<verse number="13">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​យ៉ាង​តឹងរ៉ឹង គឺ​ស្ដេច​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ។</verse>
				<verse number="14">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យាដំរី»។</verse>
				<verse number="15">ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូមពរ​របស់​ប្រជាជន​ទេ ដ្បិត​ ព្រះអម្ចាស់ ​បណ្ដាល​អោយ​មាន​សភាព​ការណ៍​ប្រែប្រួល​ដូច្នេះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​តាម​រយៈ​ព្យាការី​អហ៊ីយ៉ា​នៅ​ស៊ីឡូ។</verse>
				<verse number="16">ពេល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូមពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ព្រះបាទ​ដាវីឌ​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជាជន​អ៊ីស្រាអែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​របស់​ខ្លួន​វិញ។</verse>
				<verse number="17">ព្រះបាទ​រេហូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា។</verse>
				<verse number="18">ព្រះបាទ​រេហូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន អោយ​ទៅ​ជួប​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះបាទ​រេហូបោម​ក៏​ប្រញាប់ប្រញាល់​ឡើង​រាជរថ​ភៀស​ខ្លួន​ចូល​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="19">គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រាអែល​បះបោរ ប្រឆាំង​នឹង​រាជវង្ស​ព្រះបាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="20">កាល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូបោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួបជុំ​គ្នា ហើយ​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិសេក​លោក​ជា​ស្ដេច​លើ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ មាន​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​ព្រះបាទ​ដាវីឌ។</verse>
				<verse number="21">ពេល​ព្រះបាទ​រេហូបោម​យាង​មក​ដល់​ក្រុង​យេរូសាឡឹម ទ្រង់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជពង្ស​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រាអែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណាចក្រ​ទាំង​មូល មក​ថ្វាយ​ព្រះបាទ​រេហូបោម ជា​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន​វិញ។</verse>
				<verse number="22">ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖</verse>
				<verse number="23">«ចូរ​ប្រាប់​រេហូបោម បុត្រ​សាឡូម៉ូន ជា​ស្ដេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ប្រជាជន​ឯ​ទៀតៗ​ថា</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​អោយ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="25">ព្រះបាទ​យេរ៉ូបោម​បាន​សង់​ក្រុង​ស៊ីគែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ីគែម ទៅ​សង់​ក្រុង​ពេនួល។</verse>
				<verse number="26">ព្រះបាទ​យេរ៉ូបោម​រិះគិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណាចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជវង្ស​ព្រះបាទ​ដាវីឌ​មិន​ខាន។</verse>
				<verse number="27">ប្រសិន​បើ​ប្រជាជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយយញ្ញបូជា​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា​មិន​ខាន»។</verse>
				<verse number="28">ស្ដេច​បាន​រិះគិត​អំពី​មធ្យោបាយ​មួយ គឺ​អោយ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រាអែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។</verse>
				<verse number="29">ស្ដេច​តម្កល់​រូប​គោ​មួយ​នៅ​បេតអែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។</verse>
				<verse number="30">ស្ដេច​បាន​នាំ​ប្រជាជន​អោយ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជាជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។</verse>
				<verse number="31">ព្រះបាទ​យេរ៉ូបោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពួក​លេវី​អោយ​ធ្វើ​ជា​បូជាចារ្យ*។</verse>
				<verse number="32">ព្រះបាទ​យេរ៉ូបោម បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ទី​ប្រាំ​បី សំរាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្ដេច​យាង​ទៅ​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ។ ស្ដេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេតអែល​ដែរ គឺ​ថ្វាយ​យញ្ញបូជា​ចំពោះ​រូប​គោ​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជាចារ្យ​ដែល​ស្ដេច​តែងតាំង​សំរាប់​បំរើ​ការងារ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ អោយ​មក​បំរើ​ការ​នៅ​បេតអែល​ផង។</verse>
				<verse number="33">នៅ​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្ដេច​កំណត់​ខ្លួន​ឯង ទ្រង់​យាង​ទៅ​អាសនៈ​ដែល​ទ្រង់​បាន​សង់​នៅ​បេតអែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជាជន​អ៊ីស្រាអែល។ ក្នុង​ឱកាស​នោះ ស្ដេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះជាម្ចាស់ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់​ ព្រះអម្ចាស់ លោក​មក​ដល់​បេតអែល នៅ​ពេល​ព្រះបាទ​យេរ៉ូបោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។</verse>
				<verse number="2">លោក​ស្រែក​ប្រឆាំង​នឹង​អាសនៈ ដោយ​ប្រកាស​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖ «អាសនៈ​អើយ! អាសនៈ! ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: នៅ​ក្នុង​ពូជពង្ស​របស់​ដាវីឌ​នឹង​មាន​កូន​ប្រុស​មួយ​រូប​កើត​មក កូន​នោះ មាន​ឈ្មោះ​ថា យ៉ូសៀស។ យ៉ូសៀស​នឹង​យក​ពួក​បូជាចារ្យ​នៃ​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ​មក​បូជា​នៅ​លើ​អាសនៈ គឺ​ពួក​បូជាចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស មក​ដុត​នៅ​លើ​អាសនៈ​នេះ​ដែរ»។</verse>
				<verse number="3">នៅ​ថ្ងៃ​ដដែល​នោះ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក៏​ប្រកាស​ទៀត​ថា៖ « ព្រះអម្ចាស់ ​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​មាន​ព្រះបន្ទូល​មែន គឺ​អាសនៈ​នឹង​ត្រូវ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​នឹង​ធ្លាក់​ខ្ចាត់ខ្ចាយ​ដែរ»។</verse>
				<verse number="4">ពេល​ព្រះបាទ​យេរ៉ូបោម​ឮ​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ស្រែក​ប្រឆាំង​នឹង​អាសនៈ នៅ​បេតអែល ទ្រង់​ក៏​លាត​ព្រះហស្ដ​ពី​លើ​អាសនៈ រួច​បញ្ជា​ថា៖ «ចូរ​ចាប់​ជន​នេះ​ទៅ!»។ ពេល​នោះ ព្រះហស្ដ​ដែល​ស្ដេច​លើក​ចង្អុល​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ក៏​ស្ពឹក កំរើក​លែង​រួច។</verse>
				<verse number="5">អាសនៈ​បាក់​បែក ហើយ​ផេះ​នៅ​លើ​អាសនៈ​ក៏​ធ្លាក់ ដូច​ទី​សំគាល់​ដែល​អ្នក​ជំនិត​ព្រះជាម្ចាស់​ប្រកាស ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​ព្រះជាម្ចាស់​ថា៖ «សូម​លោក​ជួយ​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក សូម​អធិស្ឋាន​អោយ​ខ្ញុំ​ផង ដើម្បី​អោយ​ដៃ​របស់​ខ្ញុំ​អាច​កំរើក​វិញ​បាន»។ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ទូលអង្វរ​ព្រះអង្គ ហើយ​ព្រះហស្ដ​របស់​ស្ដេច​ក៏​អាច​បត់​មក​វិញ​បាន​ដូច​ដើម។</verse>
				<verse number="7">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «សូម​អញ្ជើញ​ចូល​ដំណាក់​ខ្ញុំ​ស្រស់ស្រូប​សិន រួច​ហើយ​ខ្ញុំ​នឹង​ជូន​រង្វាន់​លោក»។</verse>
				<verse number="8">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ទូល​ព្រះរាជា​វិញ​ថា៖ «ទោះ​បី​ព្រះករុណា​ប្រទាន​រាជ្យ​ទ្រព្យ​ចំនួន​ពាក់​កណ្ដាល​អោយ​ទូលបង្គំ ក៏​ទូលបង្គំ​មិន​ចូល​ក្នុង​ដំណាក់​របស់​ព្រះករុណា​ដែរ ទូលបង្គំ​ក៏​មិន​ទទួល​ទាន​អាហារ និង​ទឹក​នៅ​ទី​នេះ​ឡើយ</verse>
				<verse number="9">ដ្បិត​ ព្រះអម្ចាស់ ​បាន​ហាម​ទូលបង្គំ​មិន​អោយ​ទទួល​ទាន​អាហារ ឬ​ទឹក​ទេ ហើយ​ព្រះអង្គ​ក៏​មិន​អោយ​ទូលបង្គំ​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដដែល​ដែរ»។</verse>
				<verse number="10">បន្ទាប់​មក អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត គឺ​លោក​មិន​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​លោក​មក​បេតអែល​នោះ​ឡើយ។</verse>
				<verse number="11">គ្រា​នោះ មាន​ព្យាការី​ចាស់​មួយ​រូប​រស់​នៅ​បេតអែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​នៅ​បេតអែល និង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ទូល​ព្រះរាជា​នៅ​ថ្ងៃ​នោះ។</verse>
				<verse number="12">ឪពុក​សួរ​កូន​ថា៖ «តើ​លោក​ចាក​ចេញ​ទៅ​តាម​ផ្លូវ​ណា?»។ កូនៗ​ក៏​ប្រាប់​ឪពុក​ពី​ផ្លូវ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ពី​ស្រុក​យូដា​វិល​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="13">ពេល​នោះ ឪពុក​បង្គាប់​អោយ​កូនៗ​ចង​កែប​លា។ កូនៗ​ក៏​ចង​កែប​លា ហើយ​ឪពុក​ក៏​ឡើង​ជិះ។</verse>
				<verse number="14">គាត់​ចេញ​ទៅ​តាម​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ហើយ​តាម​ទាន់​នៅ​ពេល​ដែល​លោក​កំពុង​អង្គុយ​ក្រោម​ដើម​ជ្រៃ។ គាត់​សួរ​លោក​ថា៖ «តើ​លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ឬ?»។ លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។</verse>
				<verse number="15">គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ពិសា​អាហារ នៅ​ផ្ទះ​ខ្ញុំ​សិន»។</verse>
				<verse number="16">លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ</verse>
				<verse number="17">ដ្បិត​ ព្រះអម្ចាស់ ​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។</verse>
				<verse number="18">ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវតា​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ ព្រះអម្ចាស់ ​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​អោយ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត​គាត់​និយាយ​កុហក​ទេ។</verse>
				<verse number="19">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក៏​ត្រឡប់​ទៅ​ជា​មួយ​គាត់ ហើយ​បរិភោគ​អាហារ និង​ទឹក នៅ​ផ្ទះ​របស់​គាត់​ផង។</verse>
				<verse number="20">នៅ​ពេល​ដែល​លោក​ទាំង​ពីរ​អង្គុយ​រួម​តុ​ជា​មួយ​គ្នា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​ដែល​បាន​នាំ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មក​វិញ។</verse>
				<verse number="21">គាត់​ពោល​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​មិន​ធ្វើ​តាម​បង្គាប់​របស់​ ព្រះអម្ចាស់ ហើយ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ</verse>
				<verse number="22">គឺ​អ្នក​វិល​មក​វិញ បរិភោគ​អាហារ និង​ទឹក​នៅ​កន្លែង​ដែល​ព្រះអង្គ​ហាមប្រាម ដូច្នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូនតា​អ្នក​ឡើយ»។</verse>
				<verse number="23">ក្រោយ​ពី​បាន​បរិភោគ​អាហារ និង​ទឹក​រួច ព្យាការី​ចាស់​ចង​កែប​លា​ជូន​ព្យាការី​ដែល​គាត់​បាន​នាំ​ត្រឡប់​មក​វិញ។</verse>
				<verse number="24">លោក​ក៏​ចាក​ចេញ​ទៅ​ហើយ នៅ​តាម​ផ្លូវ​លោក​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​លោក ទុក​សាកសព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាកសព។</verse>
				<verse number="25">មនុស្សម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាកសព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ ទៅ​និយាយ​នៅ​ក្នុង​ក្រុង​ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។</verse>
				<verse number="26">កាល​ព្យាការី​ដែល​បាន​អញ្ជើញ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ​ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដែល​មិន​ធ្វើ​តាម​បង្គាប់​ព្រះអង្គ។ ព្រះអម្ចាស់ ​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​គាត់»។</verse>
				<verse number="27">បន្ទាប់​មក ព្យាការី​ចាស់​នោះ ពោល​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចង​កែប​លា​អោយ​ពុក!»។ កូនៗ​ក៏​ចង​កែប​លា​ជូន​គាត់។</verse>
				<verse number="28">ពេល​នោះ គាត់​ចេញ​ដំណើរ​ទៅ ឃើញ​សាកសព នៅ​កណ្ដាល​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ ប៉ុន្តែ សឹង្ហ​ពុំ​បាន​ហែក​សាកសព​ស៊ី​ទេ ហើយ​ក៏​ពុំ​បាន​ខាំ​សត្វ​លា​ដែរ។</verse>
				<verse number="29">គាត់​លើក​សាកសព​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ដាក់​លើ​ខ្នង​លា​នាំ​ទៅ​បេតអែល ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ និង​បញ្ចុះសព។</verse>
				<verse number="30">គាត់​យក​សាកសព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ខ្លួន​ផ្ទាល់ រួច​យំ​ស្រណោះ​ថា “ប្អូន​អើយ​ម្ដេច​ក៏​វេទនា​ម៉្លេះ!”។</verse>
				<verse number="31">ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្ដាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ ត្រូវ​តម្កល់​ធាតុ​ពុក​នៅ​ទន្ទឹម​នឹង​ធាតុ​របស់​លោក​ផង</verse>
				<verse number="32">ដ្បិត​ព្រះបន្ទូល​ដែល​លោក​ប្រកាស ក្នុង​នាម​ ព្រះអម្ចាស់ ​ប្រឆាំង​នឹង​អាសនៈ​នៅ​បេតអែល ព្រម​ទាំង​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​នានា​នៃ​ស្រុក​សាម៉ារី មុខ​ជា​សំរេច​ពុំខាន»។</verse>
				<verse number="33">ទោះ​បី​មាន​ហេតុការណ៍​កើត​ឡើង​យ៉ាង​នេះ​ក្ដី ក៏​ព្រះបាទ​យេរ៉ូបោម​នៅ​តែ​ពុំ​ព្រម​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់។ ស្ដេច​នៅ​តែ​បន្ត​តែងតាំង​មនុស្ស​ក្នុង​ចំណោម​ប្រជាជន ជា​បូជាចារ្យ សំរាប់​បំរើ​ការ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ បើ​មាន​នរណា​ចង់​បំរើ​កិច្ចការ​នេះ ស្ដេច​ក៏​តែងតាំង​គេ​អោយ​បំរើ​ការ​ក្នុង​កន្លែង​សក្ការៈ តាម​ទួល​ខ្ពស់ៗ។</verse>
				<verse number="34">អំពើ​ទាំង​នេះ នាំ​អោយ​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​ប្រព្រឹត្ត​អំពើ​បាប ហេតុ​នេះ​ហើយ​បាន​ជា​រាជវង្ស​នេះ​ត្រូវ​រលាយ​សូន្យ​បាត់​ពី​ផែនដី។</verse>
			</chapter>
			<chapter number="14">
				<verse number="1">គ្រា​នោះ​សម្ដេច​អប៊ីយា ជា​បុត្រ​របស់​ព្រះបាទ​យេរ៉ូបោម​ប្រឈួន។</verse>
				<verse number="2">ព្រះបាទ​យេរ៉ូបោម​មាន​រាជឱង្ការ​ទៅ​កាន់​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​អោយ​គេ​ស្គាល់​ថា នាង​ជា​មហេសី​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ព្យាការី​ម្នាក់ ឈ្មោះ​អហ៊ីយ៉ា គឺ​លោក​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជាជន​នេះ។</verse>
				<verse number="3">ចូរ​យក​នំបុ័ង​ដប់​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ដប​ទៅ​ជា​មួយ​ផង។ ត្រូវ​ទៅ​ជួប​លោក លោក​មុខ​ជា​ប្រាប់​អោយ​នាង​ដឹង​ថា កូន​យើង​នឹង​ទៅ​ជា​យ៉ាង​ណា»។</verse>
				<verse number="4">មហេសី​របស់​ព្រះបាទ​យេរ៉ូបោម​ក៏​ធ្វើ​តាម។ ព្រះនាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ីយ៉ា។ លោក​អហ៊ីយ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត​ដោយ​លោក​ចាស់​ជរា។</verse>
				<verse number="5">មុន​ពេល​ព្រះនាង​មក​ដល់ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អហ៊ីយ៉ា​ថា៖ «មហេសី​របស់​យេរ៉ូបោម​នឹង​មក​សួរ​អ្នក អំពី​កូន​ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។</verse>
				<verse number="6">កាល​លោក​អហ៊ីយ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​ព្រះនាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះបាទ​យេរ៉ូបោម ហេតុ​អ្វី​បាន​ជា​ព្រះនាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះជាម្ចាស់​ចាត់​ទូលបង្គំ អោយ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះនាង។</verse>
				<verse number="7">សូម​យាង​ទៅ​ទូល​ព្រះបាទ​យេរ៉ូបោម​ដូច​ត​ទៅ: ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា “យើង​បាន​លើក​តម្កើង​អ្នក​នៅ​ចំពោះ​មុខ​ប្រជាជន និង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="8">យើង​បាន​ដក​ហូត​រាជសម្បត្តិ​ពី​ពូជពង្ស​ដាវីឌ ហើយ​ប្រគល់​អោយ​អ្នក។ ក៏​ប៉ុន្តែ អ្នក​មិន​បាន​កាន់​តាម​បទ​បញ្ជា​របស់​យើង និង​គោរព​បំរើ​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ ហើយ​អ្នក​ក៏​មិន​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ដែល​គាប់​ចិត្ត​យើង ដូច​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​ដែរ។</verse>
				<verse number="9">អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​អស់​អ្នក​មុនៗ​ទៅ​ទៀត គឺ​អ្នក​បាន​ធ្វើ​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​សិត​ធ្វើ​រូប​បដិមា ដើម្បី​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​យើង​ថែម​ទៀត។</verse>
				<verse number="10">ហេតុ​នេះ​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន ចំពោះ​ពូជពង្ស​របស់​យេរ៉ូបោម។ យើង​នឹង​ប្រហារ​កូន​ប្រុសៗ ក្នុង​ក្រុម​គ្រួសារ​របស់​យេរ៉ូបោម ទាំង​អ្នក​ងារ ទាំង​អ្នក​ជា អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ យើង​នឹង​បោស​ពូជពង្ស​របស់​យេរ៉ូបោម ដូច​គេ​បោស​សំរាម​ទាល់​តែ​អស់​ដែរ។</verse>
				<verse number="11">ក្នុង​ក្រុម​គ្រួសារ​យេរ៉ូបោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">រីឯ​ព្រះនាង​វិញ សូម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ដំណាក់​ចុះ! ពេល​ព្រះនាង​យាង​ចូល​ដល់​ទីក្រុង បុត្រ​នោះ​នឹង​សោយ​ទិវង្គត។</verse>
				<verse number="13">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជវង្ស​ព្រះបាទ​យេរ៉ូបោម មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="14">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​នឹង​ជ្រើស​តាំង​ស្ដេច​មួយ​អង្គ​ទៀត អោយ​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រាអែល ស្ដេច​ថ្មី​នោះ​នឹង​ប្រហារ​ពូជពង្ស​របស់​ព្រះបាទ​យេរ៉ូបោម​អោយ​វិនាស​សូន្យ។ ហេតុការណ៍​នេះ​កំពុង​តែ​កើត​មាន!</verse>
				<verse number="15">ព្រះអម្ចាស់ ​នឹង​វាយ​ជន​ជាតិ​អ៊ីស្រាអែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ ព្រះអម្ចាស់ ​នឹង​ដក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះអង្គ​ប្រទាន​ដល់​បុព្វបុរស​របស់​ពួក​គេ ព្រះអង្គ​នឹង​កំចាត់កំចាយ​ពួក​គេ អោយ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អាសេរ៉ា ដែល​បណ្ដាល​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="16">ព្រះអង្គ​បោះ​បង់​ចោល​អ៊ីស្រាអែល ព្រោះ​តែ​ព្រះបាទ​យេរ៉ូបោម​ប្រព្រឹត្ត​អំពើ​បាប និង​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ»។</verse>
				<verse number="17">មហេសី​របស់​ព្រះបាទ​យេរ៉ូបោម​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ។ ពេល​ព្រះនាង​យាង​ដល់​ក្រុង​ធើសា ហើយ​ឈាន​ជើង​ជាន់​មាត់​ទ្វារ​ព្រះដំណាក់ បុត្រ​នោះ​ក៏​សោយ​ទិវង្គត។</verse>
				<verse number="18">គេ​បាន​បញ្ចុះ​សព​បុត្រ​នោះ ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ីយ៉ា ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="19">រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យេរ៉ូបោម ដូច​ជា​ការ​ធ្វើ​សង្គ្រាម ការ​គ្រង​រាជ្យ​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="20">ព្រះបាទ​យេរ៉ូបោម​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។ កាល​ស្ដេច​សោយ​ទិវង្គត​ផុត​ទៅ ព្រះបាទ​ណាដាប់​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="21">ព្រះបាទ​រេហូបោម ជា​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​សែសិប​មួយ​វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​ប្រាំពីរ​វស្សា នៅ​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដែល​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់ សំរាប់​ព្រះនាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="22">ប្រជាជន​យូដា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ពួក​គេ​បាន​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ដោយសារ​តែ​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត លើស​ពី​ដូនតា​របស់​ពួក​គេ​ទៅ​ទៀត។</verse>
				<verse number="23">ពួក​គេ​នាំ​គ្នា​សង់​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​សង់​ស្ដូប និង​បង្គោល​ព្រះ​អាសេរ៉ា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។</verse>
				<verse number="24">នៅ​ក្នុង​ស្រុក​មាន​ប្រុសៗ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ*​សក្ការៈ គឺ​ពួក​គេ​ធ្វើ​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="25">នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះបាទ​រេហូបោម ព្រះចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="26">ស្ដេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​រាជទ្រព្យ​នៅ​ក្នុង​វាំង។ ស្ដេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ។</verse>
				<verse number="27">ព្រះបាទ​រេហូបោម​បាន​អោយ​គេ​ធ្វើ​ខែល ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​អោយ​មេ​ក្រុម​របស់​កង​ទាហាន​ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែរក្សា។</verse>
				<verse number="28">គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​ប្រមូល​យក​ទៅ​ទុក ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។</verse>
				<verse number="29">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​រេហូបោម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="30">ព្រះបាទ​រេហូបោម និង​ព្រះបាទ​យេរ៉ូបោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។</verse>
				<verse number="31">កាល​ព្រះបាទ​រេហូបោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ មាតា​របស់​ស្ដេច​មាន​នាម​ថា ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។ ព្រះបាទ​អប៊ីយ៉ា​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ព្រះបាទ​អប៊ីយ៉ា ឡើង​សោយរាជ្យ​នៅ​ស្រុក​យូដា។</verse>
				<verse number="2">ស្ដេច​សោយរាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ីសាឡុម​។</verse>
				<verse number="3">ព្រះបាទ​អប៊ីយ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្ដេច​ពុំ​មាន​ព្រះហឫទ័យ​ស្រឡាញ់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ដូច​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ​ឡើយ។</verse>
				<verse number="4">ដោយ​យល់​ដល់​ព្រះបាទ​ដាវីឌ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​បាន​ប្រោស​ប្រទាន​អោយ​ស្ដេច​មាន​បុត្រា​មួយ​អង្គ ដើម្បី​កុំ​អោយ​រាជវង្ស​នេះ​ផុត​រលត់ ហើយ​អោយ​ក្រុង​យេរូសាឡឹម​នៅ​ស្ថិតស្ថេរ​ជា​ដរាប</verse>
				<verse number="5">ដ្បិត​ព្រះបាទ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​បង្គាប់​អោយ​ធ្វើ​ឡើយ លើកលែង​តែ​កំហុស ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន​ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="6">ព្រះបាទ​រេហូបោម និង​ព្រះបាទ​យេរ៉ូបោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ព្រះបាទ​រេហូបោម។</verse>
				<verse number="7">រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​អប៊ីយ៉ា​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ព្រះបាទ​អប៊ីយ៉ា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​ព្រះបាទ​យេរ៉ូបោម​ដែរ។</verse>
				<verse number="8">កាល​ព្រះបាទ​អប៊ីយ៉ា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​អេសា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="9">នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​អ៊ីស្រាអែល ព្រះបាទ​អេសា​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា។</verse>
				<verse number="10">ស្ដេច​សោយ​រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម មាតា​​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អប៊ីសាឡុម។</verse>
				<verse number="11">ព្រះបាទ​អេសា​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ដែរ។</verse>
				<verse number="12">ស្ដេច​បាន​កំចាត់​ពួក​ប្រុសៗ​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​សក្ការៈ ចេញ​ពី​ស្រុក ហើយ​លុប​បំបាត់​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​បាន​កសាង​ផង​។</verse>
				<verse number="13">ស្ដេច​បាន​ហូត​ងារ​មហា​ក្សត្រិយានី ពី​ព្រះនាង​ម៉ាកា ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​ដ៏​គំរក់​មួយ ជា​តំណាង​ព្រះ​អាសេរ៉ា។ ព្រះបាទ​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។</verse>
				<verse number="14">ក៏​ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ ព្រះអម្ចាស់ ​ដោយ​ស្មោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។</verse>
				<verse number="15">ស្ដេច​បាន​នាំ​តង្វាយ ដែល​បិតា និង​ស្ដេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="16">ព្រះបាទ​អេសា និង​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។</verse>
				<verse number="17">ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំវិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​អោយ​ប្រជាជន​របស់​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។</verse>
				<verse number="18">ព្រះបាទ​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ​រាជវាំង ប្រគល់​ទៅ​អោយ​ពួក​រាជ​បំរើ ហើយ​ចាត់​ពួក​គេ​អោយ​ទៅ​គាល់​ព្រះបាទ​បេន-ហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ថាបរីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះបាទ​ហេសយ៉ូន ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស​ទូល​ថា៖</verse>
				<verse number="19">«ទូលបង្គំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ព្រះករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ថ្វាយ​ព្រះករុណា។ សូម​ព្រះករុណា​ផ្ដាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​កុំ​អោយ​ស្ដេច​នោះ​លើក​ទ័ព​មក​វាយ​ទូលបង្គំ»។</verse>
				<verse number="20">ព្រះបាទ​បេនហាដាដ​យល់​ព្រម​តាម​សំណូមពរ​របស់​ព្រះបាទ​អេសា ហើយ​ចាត់​មេទ័ព​អោយ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-បេត-ម៉ាកា ព្រម​ទាំង​តំបន់​គីនេរ៉ែត​ទាំង​មូល និង​ស្រុក​ណែបថាលី​ទាំង​មូល។</verse>
				<verse number="21">កាល​ព្រះបាទ​បាសា ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា ហើយ​យាង​មក​គង់​នៅ​ក្រុង​ធើសា​វិញ។</verse>
				<verse number="22">ពេល​នោះ ព្រះបាទ​អេសា​ប្រមូល​ជន​ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះបាទ​បាសា​ប្រើ​សំរាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះបាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេនយ៉ាមីន និង​ក្រុង​មីសប៉ា។</verse>
				<verse number="23">រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា គឺ​វីរភាព​ដ៏​អង់អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត​ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះបាទា។</verse>
				<verse number="24">កាល​ព្រះបាទ​អេសា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ។ ព្រះបាទ​យ៉ូសាផាត​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="25">នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ណាដាប់ ជា​បុត្រ​ព្រះបាទ​យេរ៉ូបោម​បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ។</verse>
				<verse number="26">ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​បិតា គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។</verse>
				<verse number="27">លោក​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ បាន​ក្បត់​ព្រះបាទ​ណាដាប់ ហើយ​ធ្វើ​គុត​ស្ដេច​នៅ​គីបថោន ជា​ក្រុង​របស់​ពួក​ភីលីស្ទីន ក្នុង​គ្រា​ដែល​ស្ដេច និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​កំពុង​ឡោមព័ទ្ធ​ក្រុង​នោះ។</verse>
				<verse number="28">លោក​បាសា​ធ្វើ​គុត​ស្ដេច នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។</verse>
				<verse number="29">ពេល​ឡើង​គ្រង​រាជ្យ​ហើយ​ព្រះបាទ​បាសា​ប្រហារ​ជីវិត​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​ទាំង​អស់ គ្មាន​ទុក​អោយ​សល់​អ្នក​ណា​ម្នាក់​ឡើយ គឺ​បំផ្លាញ​អោយ​ផុត​ពូជ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​តាម​រយៈ​ព្យាការី​អហ៊ីយ៉ា នៅ​ស៊ីឡូ។</verse>
				<verse number="30">ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម​ប្រព្រឹត្ត ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="31">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ណាដាប់ និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="32">ព្រះបាទ​អេសា និង​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្ដេច​ទាំង​ពីរ។</verse>
				<verse number="33">នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​បាសា​ជា​កូន​របស់​លោក​អហ៊ីយ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។</verse>
				<verse number="34">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​ព្រះបាទ​បាសា​តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណានី​ថា៖</verse>
				<verse number="2">«យើង​បាន​លើក​អ្នក​ពី​ធូលី​ដី ហើយ​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ ប៉ុន្តែ អ្នក​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូបោម ហើយ​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អោយ​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​អោយ​យើង​ខឹង។</verse>
				<verse number="3">ហេតុ​នេះ យើង​នឹង​លុប​បំបាត់​អ្នក ព្រម​ទាំង​ពូជពង្ស​ចោល។ យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក បាន​ដូច​ពូជពង្ស​របស់​យេរ៉ូបោម ជា​កូន​របស់​នេបាត​ដែរ។</verse>
				<verse number="4">កូន​ចៅ​របស់​បាសា ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី»។</verse>
				<verse number="5">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​បាសា គឺ​អ្វីៗ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="6">កាល​ព្រះបាទ​បាសា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​ធើសា។ ព្រះបាទ​អេឡា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="7">ព្រះអម្ចាស់ ​ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​បាសា ព្រម​ទាំង​រាជវង្ស​តាម​រយៈ​ព្យាការី​យេហ៊ូវ ជា​កូន​របស់​លោក​ហាណានី​ដែរ ព្រោះ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។ ព្រះបាទ​បាសា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​ដែរ។ មួយ​វិញ​ទៀត ស្ដេច​បាន​សម្លាប់​រង្គាល​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម។</verse>
				<verse number="8">នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​មួយ នៃ​រជ្ជកាល​ព្រះបាទ​អេសា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​អេឡា ជា​បុត្រ​របស់​ព្រះបាទ​បាសា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។</verse>
				<verse number="9">មាន​រាជ​បំរើ​មួយ​រូប​របស់​ស្ដេច​ឈ្មោះ​លោក​ស៊ីមរី ជា​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង​ចំនួន​ពាក់​កណ្ដាល បាន​ក្បត់​ព្រះបាទ​អេឡា។ នៅ​គ្រា​នោះ ព្រះរាជា​ស្នាក់​នៅ​ក្រុង​ធើសា កំពុង​សោយ​សុរា​ស្រវឹង នៅ​ក្នុង​ផ្ទះ​របស់​លោក​អើសា ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង។</verse>
				<verse number="10">លោក​ស៊ីមរី​ចូល​មក​ហើយ​ធ្វើ​គុត​ស្ដេច នៅ​ក្នុង​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា រួច​ឡើង​សោយ​រាជ្យ​ជំនួស​ព្រះបាទ​អេឡា។</verse>
				<verse number="11">កាល​បាន​ឡើង​សោយ​រាជ្យ​ហើយ ព្រះបាទ​ស៊ីមរី​ប្រហារ​ជីវិត​រាជវង្ស​របស់​ព្រះបាទ​បាសា​ទាំង​មូល ឥត​ទុក​ប្រុសៗ​ណា​ម្នាក់​អោយ​នៅ​រស់​ឡើយ ទោះ​បី​ក្នុង​ចំណោម​ញាតិ​វង្ស ឬ​ក្នុង​ចំណោម​អ្នក​ជំនិត​ក្ដី។</verse>
				<verse number="12">ព្រះបាទ​ស៊ីមរី​សម្លាប់​រង្គាល​រាជវង្ស​របស់​ព្រះបាទ​បាសា​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេហ៊ូវ​ទាស់​នឹង​ព្រះបាទ​បាសា។</verse>
				<verse number="13">ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​បាសា និង​ព្រះបាទ​អេឡា​ជា​បុត្រ​បាន​ប្រព្រឹត្ត ព្រម​ទាំង​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​ព្រះពិរោធ ដោយសារ​ពួក​គេ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ។</verse>
				<verse number="14">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អេឡា និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="15">នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​អេសា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ស៊ីមរី​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ធើសា បាន​ប្រាំពីរ​ថ្ងៃ។ ពេល​នោះ ពល​ទាហាន​អ៊ីស្រាអែល​កំពុង​បោះ​ទ័ព នៅ​ជិត​ក្រុង​គីបថោន ដើម្បី​វាយ​យក​ក្រុង​នោះ​ពី​ពួក​ភីលីស្ទីន។</verse>
				<verse number="16">កាល​ពល​ទាហាន​បាន​ដឹង​ថា ព្រះបាទ​ស៊ីមរី​ក្បត់​ព្រះបាទ​អេឡា ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង​នោះ ពួក​គេ​ក៏​តែងតាំង​លោក​មេទ័ព​អូមរី ជា​ស្ដេច​លើ​អ៊ីស្រាអែល។</verse>
				<verse number="17">ព្រះបាទ​អូមរី និង​កងទ័ព​អ៊ីស្រាអែល​ដែល​នៅ​ជា​មួយ ក៏​ចេញ​ពី​ក្រុង​គីបថោន​មក ឡោមព័ទ្ធ​ក្រុង​ធើសា។</verse>
				<verse number="18">កាល​ព្រះបាទ​ស៊ីមរី​ឃើញ​ថា គេ​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ ស្ដេច​ក៏​យាង​ចូល​ក្នុង​ប៉ម​មួយ​នៅ​ក្នុង​វាំង រួច​យក​ភ្លើង​ដុត​ប៉ម ហើយ​សុគត​ក្នុង​ប៉ម​នោះ​ទៅ។</verse>
				<verse number="19">ស្ដេច​សុគត​ដូច្នេះ ព្រោះ​តែ​អំពើ​បាប និង​អំពើ​អាក្រក់​ដែល​ទ្រង់​បាន​ប្រព្រឹត្ត មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គឺ​ទ្រង់​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម ដោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។</verse>
				<verse number="20">រាជ​កិច្ច​ផ្សេងៗ និង​អំពើ​ក្បត់​របស់​ព្រះបាទ​ស៊ីមរី សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="21">គ្រា​នោះ ប្រជាជន​អ៊ីស្រាអែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត​ឡើង​ជា​ស្ដេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេទ័ព​អូមរី​វិញ។</verse>
				<verse number="22">ក្រុម​ដែល​គាំទ្រ​លោក​មេទ័ព​អូមរី​មាន​ប្រៀប​ជាង​ក្រុម​ដែល​គាំទ្រ​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត លោក​ធីបនី​ក៏​ស្លាប់ ហើយ​លោក​មេទ័ព​អូមរី​ឡើង​សោយ​រាជ្យ។</verse>
				<verse number="23">នៅ​ឆ្នាំ​ទី​សាមសិប​មួយ នៃ​រជ្ជកាល​ព្រះបាទ​អេសា ស្ដេច​ស្រុក​យូដា ព្រះបាទ​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល អស់​រយៈ​ពេល​ដប់ពីរ​ឆ្នាំ គឺ​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ធើសា</verse>
				<verse number="24">រួច​ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរ​តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី​រយ​តម្លឹង។ ស្ដេច​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​សាម៉ារី តាម​ឈ្មោះ​របស់​លោក​សេមើរ​ជា​ម្ចាស់​ភ្នំ​នេះ។</verse>
				<verse number="25">ព្រះបាទ​អូមរី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គឺ​អាក្រក់​លើស​ពី​ស្ដេច​មុនៗ​ទៅ​ទៀត។</verse>
				<verse number="26">ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ គឺ​ស្ដេច​នាំ​ប្រជាជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល ទ្រង់​ព្រះពិរោធ ដោយ​ពួក​គេ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ដ៏​ឥត​បាន​ការ។</verse>
				<verse number="27">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អូមរី គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ប្រព្រឹត្ត និង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="28">កាល​ព្រះបាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះបាទ​អហាប់ ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="29">នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​អហាប់ ជា​បុត្រ​របស់​ព្រះបាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។</verse>
				<verse number="30">ព្រះបាទ​អហាប់ ជា​បុត្រ​របស់​ព្រះបាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។</verse>
				<verse number="31">ស្ដេច​មិន​គ្រាន់​តែ​ប្រព្រឹត្ត​អំពើ​បាប ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​ព្រះនាង​យេសិបិល ជា​បុត្រី​របស់​ព្រះបាទ​អេតបាល ជា​ស្ដេច​ស្រុក​ស៊ីដូន ហើយ​បែរ​ទៅ​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​បាល​ថែម​ទៀត​ផង។</verse>
				<verse number="32">ស្ដេច​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ​បាល ក្នុង​វិហារ​របស់​ព្រះ​បាល​ដែល​ស្ដេច​បាន​សង់​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="33">ព្រះបាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេរ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ពី​ស្ដេច​អ៊ីស្រាអែល​មុនៗ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​ព្រះពិរោធ។</verse>
				<verse number="34">នៅ​ជំនាន់​នោះ លោក​ហ៊ីអែល​ជា​អ្នក​ស្រុក​បេតអែល សង់​កំពែង​ក្រុង​យេរីខូ​ឡើង​វិញ។ កាល​គាត់​ចាក់​គ្រឹះ នោះ​អប៊ីរ៉ាម​ជា​កូន​ប្រុស​ច្បង​ក៏​ស្លាប់ ហើយ​កាល​គាត់​ដាក់​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ប្រុស​ពៅ​ក៏​ស្លាប់​ដែរ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង តាម​រយៈ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន។</verse>
			</chapter>
			<chapter number="17">
				<verse number="1">លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​កាឡាដ ទូល​ព្រះបាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ទូល​ព្រះករុណា ក្នុង​នាម​ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ទូលបង្គំ​គោរព​បំរើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើកលែង​តែ​ទូលបង្គំ​ទូល​សូម»។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖</verse>
				<verse number="3">«ចូរ​ចាក​ចេញ​ពី​ទី​នេះ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។</verse>
				<verse number="4">អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ យក​ទៅ​អោយ​អ្នក​នៅ​ទី​នោះ»។</verse>
				<verse number="5">លោក​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​ព្រះបន្ទូល​ ព្រះអម្ចាស់ គឺ​លោក​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។</verse>
				<verse number="6">ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​អោយ​លោក ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។</verse>
				<verse number="7">បន្តិច​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​ទេ។</verse>
				<verse number="8">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា​ថា៖</verse>
				<verse number="9">«ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​សារិបតា ជា​ក្រុង​របស់​ជន​ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ យើង​នឹង​បង្គាប់​អោយ​ស្ត្រី​មេម៉ាយ​ម្នាក់​ផ្គត់ផ្គង់​អ្នក»។</verse>
				<verse number="10">លោក​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សារិបតា។ លុះ​ដល់​មាត់​ទ្វារ​ក្រុង លោក​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​អុស។ លោក​ហៅ​ស្ត្រី​នោះ​មក ហើយ​និយាយ​ទៅ​កាន់​នាង​ថា៖ «សូម​ទៅ​យក​ទឹក​អោយ​ខ្ញុំ​ទទួល​ទាន​បន្តិច!»។</verse>
				<verse number="11">នាង​ក៏​ទៅ​យក​ទឹក ប៉ុន្តែ លោក​ស្រែក​ប្រាប់​នាង​ទៀត​ថា៖ «សូម​យក​នំបុ័ង​អោយ​ខ្ញុំ​មួយ​ដុំ​ផង!»។</verse>
				<verse number="12">នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជំរាប​លោក ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្ដាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង​សំរាប់​នាង​ខ្ញុំ និង​កូន​ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។</verse>
				<verse number="13">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច យក​មក​អោយ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សំរាប់​នាង និង​កូន​របស់​នាង</verse>
				<verse number="14">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃ​ ព្រះអម្ចាស់ ​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។</verse>
				<verse number="15">នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​លោក​អេលីយ៉ា​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ ជា​យូរ​ថ្ងៃ​ទាំង​នាង​ទាំង​កូន​នាង និង​លោក​អេលីយ៉ា</verse>
				<verse number="16">គឺ​ម្សៅ​មិន​ចេះ​រលស់​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលស់​ពី​ដប ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។</verse>
				<verse number="17">ក្រោយ​ហេតុការណ៍​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ ជា​ម្ចាស់​ផ្ទះ​ធ្លាក់​ខ្លួន​ឈឺ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ទៅៗ​រហូត​ដល់​ផុត​ដង្ហើម។</verse>
				<verse number="18">ស្ត្រី​ជា​ម្ដាយ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​អោយ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។</verse>
				<verse number="19">លោក​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «សូម​ប្រគល់​កូន​នាង​មក​អោយ​ខ្ញុំ»។ លោក​ទទួល​យក​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​ឡើង​ទៅ​បន្ទប់​ខាង​លើ​ជា​បន្ទប់​ដែល​លោក​ស្នាក់​នៅ រួច​ផ្ដេក​វា​លើ​គ្រែ​របស់​លោក។</verse>
				<verse number="20">បន្ទាប់​មក លោក​ទូលអង្វរ​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ! ស្ត្រី​មេម៉ាយ​នេះ បាន​ទទួល​ទូលបង្គំ​អោយ​ស្នាក់​នៅ​ផ្ទះ​របស់​នាង តើ​ព្រះអង្គ​ពិត​ជា​ចង់​អោយ​នាង​កើត​ទុក្ខ​ព្រួយ​ឬ បាន​ជា​បណ្ដោយ​អោយ​កូន​របស់​នាង​ស្លាប់​ដូច្នេះ?»។</verse>
				<verse number="21">លោក​ទ្រោប​លើ​ក្មេង​នោះ​បី​ដង ទាំង​អង្វរ​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ! សូម​ប្រោស​ប្រទាន​អោយ​ក្មេង​នេះ​មាន​ដង្ហើម​ឡើង​វិញ​ផង!»។</verse>
				<verse number="22">ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​លោក​អេលីយ៉ា។ ក្មេង​នោះ​ក៏​មាន​ដង្ហើម​ឡើង​វិញ ហើយ​ដឹង​ខ្លួន។</verse>
				<verse number="23">លោក​អេលីយ៉ា​បី​ក្មេង​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ មក​ប្រគល់​អោយ​ម្ដាយ​វិញ ទាំង​ពោល​ថា៖ «មើល៍! កូន​របស់​នាង​មាន​ជីវិត​ហើយ»។</verse>
				<verse number="24">ស្ត្រី​នោះ​ពោល​ទៅ​កាន់​លោក​អេលីយ៉ា​ថា៖ «ឥឡូវ​នេះ​នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន ហើយ​សេចក្ដី​ដែល​លោក​ថ្លែង ពិត​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រាំង​ស្ងួត ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​អហាប់​ចុះ! យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។</verse>
				<verse number="2">លោក​អេលីយ៉ា​ក៏​ចូល​ទៅ​គាល់​ព្រះបាទ​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="3">ព្រះបាទ​អហាប់​បាន​អោយ​គេ​ទៅ​អញ្ជើញ​លោក​អូបាឌា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង​មក -លោក​អូបាឌា​ជា​មនុស្ស​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ណាស់។</verse>
				<verse number="4">នៅ​គ្រា​ដែល​ម្ចាស់​ក្សត្រី​យេសិបិល​សម្លាប់​ពួក​ព្យាការី*​របស់​ ព្រះអម្ចាស់ លោក​អូបាឌា​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​នៅ​ក្នុង​រអាង​ភ្នំ គាត់​ចែក​ពួក​គេ​ជា​ពីរ​ក្រុម ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​គាត់​បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទឹក​ផង។</verse>
				<verse number="5">ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អូបាឌា​ថា៖ «សូម​លោក​ធ្វើ​ដំណើរ​ទៅ​មើល​តាម​ប្រភព​ទឹក និង​តាម​ស្ទឹង​ទាំង​អស់​នៅ​ក្នុង​ស្រុក ក្រែងលោ​យើង​រក​បាន​ស្មៅ សំរាប់​សេះ និង​លា​ដើម្បី​អោយ​វា​នៅ​រស់ ហើយ​ចៀស​វាង​សម្លាប់​សត្វ​ទាំង​នេះ»។</verse>
				<verse number="6">ដូច្នេះ ពួក​គេ​ក៏​ចែក​តំបន់​គ្នា ព្រះបាទ​អហាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ រីឯ​លោក​អូបាឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ទៀត។</verse>
				<verse number="7">ក្នុង​ពេល​ដែល​លោក​អូបាឌា​ធ្វើ​ដំណើរ លោក​អេលីយ៉ា​បាន​ជួប​នឹង​គាត់។ លោក​អូបាឌា​មើល​លោក​អេលីយ៉ា​ស្គាល់ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ពោល​ថា៖ «លោក​ម្ចាស់​ពិត​ជា​លោក​អេលីយ៉ា​ឬ?»</verse>
				<verse number="8">លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ! សូម​ទៅ​ទូល​ព្រះរាជា​ថា អេលីយ៉ា​មក​ដល់​ហើយ!»។</verse>
				<verse number="9">លោក​អូបាឌា​ពោល​ថា៖ «តើ​ខ្ញុំ​ប្របាទ​ប្រព្រឹត្ត​អ្វី​ខុស បាន​ជា​លោក​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​អហាប់ ដើម្បី​អោយ​ស្ដេច​សម្លាប់​ខ្ញុំ​ប្របាទ​ដូច្នេះ?</verse>
				<verse number="10">ខ្ញុំ​ប្របាទ​សូម​ជំរាប​លោក ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ​ជា​ព្រះ​របស់​លោក​ថា: ព្រះរាជា​ចាត់​គេ​អោយ​ទៅ​តាម​រក​លោក នៅ​គ្រប់​ប្រជាជាតិ និង​គ្រប់​នគរ។ កាល​មាន​គេ​ឆ្លើយ​ថា លោក​មិន​នៅ​ទី​នោះ​ទេ ស្ដេច​តែងតែ​អោយ​នគរ ឬ​ប្រជាជាតិ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន។</verse>
				<verse number="11">ឥឡូវ​នេះ លោក​ប្រើ​ខ្ញុំ​ប្របាទ​អោយ​ទៅ​ទូល​ព្រះរាជា​ថា លោក​អញ្ជើញ​មក​ហើយ!</verse>
				<verse number="12">ប៉ុន្តែ ក្នុង​ពេល​ខ្ញុំ​ប្របាទ​ចេញ​ទៅ​នោះ ប្រសិន​បើ​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​មក​លើក​លោក​យក​ទៅ​កន្លែង​មួយ​ដែល​ខ្ញុំ​ប្របាទ​មិន​ដឹង ហើយ​បើ​ព្រះបាទ​អហាប់​រក​លោក​ពុំ​ឃើញ ដូច​ខ្ញុំ​ប្របាទ​រាយការណ៍​ថ្វាយ​ទេ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំខាន ថ្វីដ្បិត​តែ​ខ្ញុំ​ប្របាទ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ តាំង​ពី​ក្មេង​មក​ក៏​ដោយ។</verse>
				<verse number="13">គ្មាន​នរណា​ជំរាប​លោក​ម្ចាស់​ពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្របាទ​បាន​ធ្វើ​ទេ​ឬ? ពេល​ម្ចាស់​ក្សត្រី​យេសិបិល​សម្លាប់​ពួក​ព្យាការី​របស់​ ព្រះអម្ចាស់ ខ្ញុំ​ប្របាទ​បាន​នាំ​ព្យាការី​មួយ​រយ​នាក់​ទៅ​ពួន​ក្នុង​រអាង​ភ្នំ។ ពួក​គេ​មាន​ពីរ​ក្រុម​ក្នុង​មួយ​ក្រុម​មាន​ហាសិប​នាក់ ហើយ​ខ្ញុំ​ប្របាទ​បាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទឹក​ដល់​ពួក​គេ​ផង។</verse>
				<verse number="14">ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ប្របាទ​អោយ​ទៅ​ទូល​ព្រះរាជា​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំខាន!»។</verse>
				<verse number="15">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក ក្នុង​នាម​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ជា​ព្រះ​ដែល​ខ្ញុំ​គោរព​បំរើ​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​ជួប​ព្រះបាទ​អហាប់»។</verse>
				<verse number="16">លោក​អូបាឌា​ចូល​ទៅ​គាល់​ព្រះបាទ​អហាប់ ហើយ​រាយការណ៍​ថ្វាយ​ស្ដេច។ ព្រះបាទ​អហាប់​ក៏​យាង​ទៅ​ជួប​លោក​អេលីយ៉ា។</verse>
				<verse number="17">កាល​ស្ដេច​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​ក៏​មាន​រាជឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​អោយ​អ៊ីស្រាអែល​រង​គ្រោះ!»។</verse>
				<verse number="18">លោក​អេលីយ៉ា​តប​ថា៖ «ទូលបង្គំ​មិន​បាន​នាំ​អោយ​អ៊ីស្រាអែល​រង​គ្រោះ​ឡើយ គឺ​ព្រះករុណា និង​រាជវង្ស​វិញ​ទេ​តើ ដែល​បង្ក​អោយ​មាន​គ្រោះ​កាច​នេះ ព្រោះ​ព្រះករុណា​បោះ​បង់​ចោល​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ​ទៅ​គោរព​បំរើ​ព្រះ​បាល។</verse>
				<verse number="19">ឥឡូវ​នេះ សូម​ប្រមូល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល អោយ​មក​ជួប​ទូលបង្គំ​នៅ​លើ​ភ្នំ​កើមែល ហើយ​អោយ​ព្យាការី​របស់​ព្រះ​បាល ទាំង​បួន​រយ​ហាសិប​នាក់ និង​ព្យាការី​របស់​ព្រះអាសេរ៉ា​ទាំង​បួន​រយ​នាក់ ដែល​បរិភោគ​រួម​តុ​នឹង​ម្ចាស់​ក្សត្រី​យេសិបិល​មក​ជា​មួយ​ដែរ»។</verse>
				<verse number="20">ព្រះបាទ​អហាប់​បាន​ចាត់​គេ​អោយ​កោះ​ហៅ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ព្រម​ទាំង​ប្រមូល​ពួក​ព្យាការី​របស់​ព្រះ​បាល អោយ​មក​ជួបជុំ​គ្នា​នៅ​លើ​ភ្នំ​កើមែល។</verse>
				<verse number="21">លោក​អេលីយ៉ា​ចូល​ទៅ​ជិត​ប្រជាជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើ​ ព្រះអម្ចាស់ ​ជា​ព្រះ​ពិត​ប្រាកដ​មែន ចូរ​គោរព​បំរើ​ព្រះអង្គ​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ព្រះ​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ ប្រជាជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។</verse>
				<verse number="22">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «ក្នុង​ចំណោម​ព្យាការី​របស់​ ព្រះអម្ចាស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​គត់ រីឯ​ព្យាការី​របស់​ព្រះ​បាល​វិញ មាន​ដល់​ទៅ​បួនរយ​ហាសិប​នាក់។</verse>
				<verse number="23">ចូរ​យក​គោ​បា​ពីរ​ក្បាល​មក ហើយ​សូម​អស់​លោក​ព្យាការី​ជ្រើស​រើស​យក​គោ​មួយ​ក្បាល​រួច​កាប់​ជា​ដុំៗ ដាក់​លើ​គំនរ​អុស តែ​មិន​បង្កាត់​ភ្លើង​ទេ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រៀបចំ​គោ​មួយ​ក្បាល​ទៀត ដាក់​លើ​គំនរ​អុស​តែ​មិន​បង្កាត់​ភ្លើង​ទេ។</verse>
				<verse number="24">បន្ទាប់​មក ចូរ​អង្វរ​រក​ព្រះនាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា រីឯ​ខ្ញុំ​វិញ ខ្ញុំ​អង្វរ​រក​ព្រះនាម​ ព្រះអម្ចាស់ ​ដែរ។ ព្រះ​ណា​ឆ្លើយ​តប​ដោយ​ធ្វើ​អោយ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ»។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា៖ «យល់​ព្រម»។</verse>
				<verse number="25">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ព្យាការី​របស់​ព្រះ​បាល​ថា៖ «ចូរ​ជ្រើស​រើស​យក​គោ​បា​មួយ​ក្បាល​សំរាប់​អស់​លោក ហើយ​ចាប់​ផ្ដើម​មុន​ចុះ ដ្បិត​អស់​លោក​មាន​គ្នា​ច្រើន។ ចូរ​អង្វរ​រក​ព្រះនាម​នៃ​ព្រះ​របស់​អស់​លោក ប៉ុន្តែ កុំ​បង្កាត់​ភ្លើង​ឡើយ»។</verse>
				<verse number="26">ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀបចំ រួច​ចាប់​ផ្ដើម​អង្វរ​រក​ព្រះនាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់​ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំវិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។</verse>
				<verse number="27">លុះ​ដល់​ថ្ងៃ​ត្រង់ លោក​អេលីយ៉ា​ក៏​ចំអក​ទៅ​ពួក​គេ​ថា៖ «ចូរ​ខំ​ប្រឹង​ស្រែក​អោយ​ខ្លាំង​ឡើង ដ្បិត​ព្រះ​បាល​ជា​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​កំពុង​ជាប់​រវល់ ឬ​មាន​កិច្ចការ​អ្វី​ហើយ ឬ​កំពុង​តែ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ផ្ទំ​លក់។ ដូច្នេះ ត្រូវ​ដាស់​ព្រះអង្គ​អោយ​តើន​ឡើង!»។</verse>
				<verse number="28">ពួក​គេ​ស្រែក​អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យក​ចុង​ដាវ និង​ចុង​លំពែង​ឆូត​លើ​សាច់ តាម​ទម្លាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ពេញ​ខ្លួន។</verse>
				<verse number="29">លុះ​ដល់​ថ្ងៃ​ជ្រេ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ថ្វាយ​សក្ការៈបូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។</verse>
				<verse number="30">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ!»។ ប្រជាជន​ទាំង​មូល​ក៏​ចូល​ទៅ​ជិត​លោក។ លោក​អេលីយ៉ា​សង់​អាសនៈ​របស់​ ព្រះអម្ចាស់ ដែល​គេ​រំលំ​ចោល​ឡើង​វិញ។</verse>
				<verse number="31">លោក​យក​ថ្ម​ដប់ពីរ​ដុំ តាម​ចំនួន​កុលសម្ព័ន្ធ​កូន​ចៅ​របស់​លោក​យ៉ាកុប។ គឺ​លោក​យ៉ាកុប​នេះ​ហើយ ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រាអែល»​។</verse>
				<verse number="32">លោក​អេលីយ៉ា​យក​ថ្ម​ទាំង​ដប់ពីរ​ដុំ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះនាម​ ព្រះអម្ចាស់ រួច​លោក​ក៏​ជីក​ចង្អូរ​ជុំវិញ​អាសនៈ​នោះ ដែល​មាន​ចំណុះ​អាច​ដាក់​ទឹក​បាន​ពីរ​ប៉ោត។</verse>
				<verse number="33">លោក​រៀប​អុស​ដាក់​លើ​អាសនៈ រួច​កាប់​គោ​ជា​ដុំៗ​ដាក់​ពី​លើ​អុស​នោះ។</verse>
				<verse number="34">លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។</verse>
				<verse number="35">ទឹក​ហូរ​ជុំវិញ​អាសនៈ ហើយ​ចង្អូរ​ក៏​មាន​ទឹក​ពេញ​ដែរ។</verse>
				<verse number="36">លុះ​ដល់​ពេល​ថ្វាយ​សក្ការៈបូជា​វេលា​ល្ងាច លោក​អេលីយ៉ា​ចូល​មក​ជិត​អាសនៈ ហើយ​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​អោយ​ប្រជាជន​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​អោយ​ពួក​គេ​ឃើញ​ថា ទូលបង្គំ​ធ្វើ​ការ​ទាំង​នេះ តាម​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="37">ព្រះអម្ចាស់ ​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​អោយ​ប្រជាជន​នេះ​ទទួល​ស្គាល់​ថា ព្រះអង្គ​ពិត​ជា​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ពិត​ប្រាកដ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ អោយ​វិល​មក​រក​ព្រះអង្គ​វិញ​បាន»។</verse>
				<verse number="38">ខណៈ​នោះ ស្រាប់​តែ​ភ្លើង​របស់​ ព្រះអម្ចាស់ ​ធ្លាក់​ចុះ​មក ឆេះ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​អោយ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។</verse>
				<verse number="39">កាល​ប្រជាជន​ទាំង​មូល​ឃើញ​ដូច្នេះ ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ អោន​មុខ​ដល់​ដី​ហើយ​ពោល​ថា៖ «គឺ​ ព្រះអម្ចាស់ ​ហើយ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ!»។</verse>
				<verse number="40">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជាជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​លោក​អេលីយ៉ា​បញ្ជា​អោយ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​លោក​ក៏​អារក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។</verse>
				<verse number="41">លោក​អេលីយ៉ា​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​ព្រះករុណា​យាង​សោយ​ព្រះស្ងោយ ដ្បិត​ទូលបង្គំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។</verse>
				<verse number="42">ព្រះបាទ​អហាប់​ក៏​យាង​ទៅ​សោយ​ព្រះស្ងោយ។ រីឯ​លោក​អេលីយ៉ា​វិញ លោក​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​ដោយ​អោន​ក្បាល​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ។</verse>
				<verse number="43">លោក​ប្រាប់​អ្នក​បំរើ​របស់​លោក​ថា៖ «ចូរ​ឡើង​ទៅ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​សមុទ្រ!»។ អ្នក​បំរើ​នោះ​ក៏​ឡើង​ទៅ​ហើយ​សម្លឹង​មើល រួច​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​មិន​ឃើញ​អ្វី​ទេ!»។ លោក​អេលីយ៉ា​ប្រាប់​អ្នក​បំរើ អោយ​ឡើង​ទៅ​មើល​ដូច្នេះ​ចំនួន​ប្រាំពីរ​ដង។</verse>
				<verse number="44">នៅ​លើក​ទី​ប្រាំពីរ អ្នក​បំរើ​ជំរាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អហាប់​អោយ​ទឹម​រាជរថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​អោយ​ភ្លៀង​ធ្លាក់​ទាន់»។</verse>
				<verse number="45">ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ព្រះបាទ​អហាប់​យាង​ឡើង​រាជរថ ចូល​ទៅ​ក្រុង​យេសរាល។​</verse>
				<verse number="46">លោក​អេលីយ៉ា​យក​ក្រណាត់​ក្រវាត់​ចង្កេះ ស្រាប់​តែ​លោក​ពោរពេញ​ដោយ​ឫទ្ធិបារមី​របស់​ ព្រះអម្ចាស់ ហើយ​លោក​ក៏​រត់​ពី​មុខ​រាជរថ​ព្រះបាទ​អហាប់ រហូត​ដល់​ច្រក​ចូល​ក្រុង​យេសរាល។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះបាទ​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​លោក​អេលីយ៉ា​បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​លោក​បាន​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ប្រាប់​ម្ចាស់​ក្សត្រី​យេសិបិល។</verse>
				<verse number="2">ម្ចាស់​ក្សត្រី​យេសិបិល​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​លោក ដូច​លោក បាន​ប្រហារ​ជីវិត​ព្យាការី​ទាំង​នោះ​ទេ សូម​ព្រះ​ទាំងឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។</verse>
				<verse number="3">លោក​អេលីយ៉ា​ភ័យ​ខ្លាច​ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​អោយ​រួច​ជីវិត។ លោក​ទៅ​ដល់​បៀរ-សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បំរើ​អោយ​នៅ​ទី​នោះ។</verse>
				<verse number="4">រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូលអង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ « ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។</verse>
				<verse number="5">បន្ទាប់​មក លោក​ទំរេត​ខ្លួន​សម្រាន្ដ​លង់លក់​ក្រោម ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ទេវតា*​មួយ​រូប​មក​ដាស់​លោក ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។</verse>
				<verse number="6">លោក​អេលីយ៉ា​ក្រឡេក​ទៅ​ឃើញ​មាន​នំបុ័ង ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្ដៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក លោក​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច​សម្រាន្ដ​លក់​ជា​ថ្មី។</verse>
				<verse number="7">ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​មក​ដាស់​លោក​ម្ដង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​លោក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។</verse>
				<verse number="8">លោក​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​អោយ​លោក​មាន​កម្លាំង ដើរ​បាន​សែសិប​ថ្ងៃ​សែសិប​យប់ រហូត​ដល់​ភ្នំ​ហោរែប​ជា​ភ្នំ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="9">កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ លោក​អេលីយ៉ា​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ៖ «អេលីយ៉ា​អើយ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។</verse>
				<verse number="10">លោក​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ »។ ព្រះអង្គ​យាង​កាត់​តាម​នោះ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​អោយ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់ ​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ ព្រះអម្ចាស់ ​មិន​គង់​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។</verse>
				<verse number="12">ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ ព្រះអម្ចាស់ ​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង​មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។</verse>
				<verse number="13">កាល​ព្យាការី​អេលីយ៉ា​ឮ​សំឡេង​នោះ លោក​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ លោក​ឮ​ព្រះសូរសៀង​ថា៖ «អេលីយ៉ា​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។</verse>
				<verse number="14">លោក​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល! ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ផ្ដាច់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ពួក​គេ​រំលំ​អាសនៈ​របស់​ព្រះអង្គ និង​សម្លាប់​ព្យាការី​ទាំង​អស់​របស់​ព្រះអង្គ​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ទូលបង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ទូលបង្គំ​ទៀត»។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​ចាក់​ប្រេង​អភិសេក​ហាសែល អោយ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។</verse>
				<verse number="16">បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​អភិសេក​យេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី អោយ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល រួច​ចាក់​ប្រេង​តែងតាំង​អេលីសេ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា អោយ​ធ្វើ​ជា​ព្យាការី​ជំនួស​អ្នក។</verse>
				<verse number="17">ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល​នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលីសេ​សម្លាប់។</verse>
				<verse number="18">ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំពីរ​ពាន់​នាក់​នៅ​ស្រុក​អ៊ីស្រាអែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។</verse>
				<verse number="19">លោក​អេលីយ៉ា​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ជួប​នឹង​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត​កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់ពីរ​នាក់ លោក​អេលីសេ​ភ្ជួរ​ក្រោយ​គេ​បង្អស់។ លោក​អេលីយ៉ា​ចូល​ទៅ​ជិត​គាត់ រួច​ដោះ​អាវ​ធំ​របស់​លោក​បោះ​ទៅ​លើ​គាត់។</verse>
				<verse number="20">លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលីយ៉ា​ជំរាប​ថា៖ «សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។</verse>
				<verse number="21">លោក​អេលីសេ​ចាក​ចេញ​ពី​លោក​អេលីយ៉ា ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញបូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចំអិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលីយ៉ា ហើយ​នៅ​បំរើ​លោក។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ប្រមូល​កងទ័ព​ទាំង​មូល ហើយ​មាន​ស្ដេច​សម្ពន្ធមិត្ត​សាមសិប​ពីរ​អង្គ ព្រម​ទាំង​កងពល​សេះ និង​រទេះ​ចំបាំង​រួម​ជា​មួយ​ផង លើក​គ្នា​មក​ឡោមព័ទ្ធ និង​វាយ​លុក​ក្រុង​សាម៉ារី។</verse>
				<verse number="2">ស្ដេច​ស្រុក​ស៊ីរី​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​អហាប់ ជា​ស្ដេច​អ៊ីស្រាអែល​ដូច​ត​ទៅ៖</verse>
				<verse number="3">ព្រះបាទ​បេន-ហាដាដ​មាន​រាជឱង្ការ​ថា៖ «មាស​ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​ដ៏​មាន​រូប​ល្អ​របស់​ព្រះករុណា សុទ្ធ​តែ​ជា​របស់​យើង»។</verse>
				<verse number="4">ស្ដេច​អ៊ីស្រាអែល​មាន​រាជឱង្ការ​តប​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់​ទូលបង្គំ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​មាន​សុទ្ធ​ជា​កម្មសិទ្ធិ​របស់​ព្រះករុណា​ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន»។</verse>
				<verse number="5">អ្នក​នាំ​សារ​មក​គាល់​ព្រះបាទ​អហាប់​ជា​ថ្មី​ទូល​ថា៖ «ព្រះបាទ​បេន-ហាដាឌ​មាន​រាជឱង្ការ​ដូច​ត​ទៅ: យើង​បាន​ចាត់​គេ​អោយ​មក​ទូល​ព្រះករុណា​ថា ត្រូវ​ប្រគល់​មាស ប្រាក់ ពួក​ស្រី​ស្នំ និង​បុត្រា​របស់​ព្រះករុណា​មក​អោយ​យើង។</verse>
				<verse number="6">ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ចាត់​អ្នក​បំរើ​អោយ​មក​ជួប​ព្រះករុណា ពួក​គេ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដំណាក់​ព្រះករុណា និង​ក្នុង​ផ្ទះ​សម្បែង​របស់​រាជ​បំរើ គឺ​ពួក​គេ​ប្រមូល​យក​របស់​របរ​ទាំង​ប៉ុន្មាន​ដែល​ព្រះករុណា​ស្រឡាញ់​ពេញ​ចិត្ត»។</verse>
				<verse number="7">ស្ដេច​ស្រុក​អ៊ីស្រាអែល​កោះ​ហៅ​ព្រឹទ្ធាចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្ដេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្ដេច​បាន​ចាត់​គេ​អោយ​មក​ទាមទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។</verse>
				<verse number="8">ពួក​ព្រឹទ្ធាចារ្យ និង​ប្រជាជន​ទាំង​មូល​ទូល​ព្រះបាទ​អហាប់៖ «សូម​ព្រះករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម​តាម​ពាក្យ​ស្ដេច​នោះ​ឡើយ!»។</verse>
				<verse number="9">ពេល​នោះ ស្ដេច​ក៏​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះបាទ​បេន-ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះករុណា​ចាត់​គេ អោយ​មក​ទាមទារ​ពី​ទូលបង្គំ​លើក​ដំបូង​នោះ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូលបង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះករុណា​ទាមទារ ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះបាទ​បេនហាដាដ​វិញ។</verse>
				<verse number="10">ព្រះបាទ​បេន-ហាដាដ​ចាត់​គេ​អោយ​មក​ទូល​ព្រះបាទ​អហាប់​ទៀត​ថា៖ «យើង​នឹង​អោយ​ពល​ទាហាន​របស់​យើង​កំទេច​ក្រុង​សាម៉ារី សូម្បី​តែ​ធូលី​ដី​មួយ​ក្បង់​ក៏​មិន​សល់​ដែរ! បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សូម​ព្រះ​ទាំងឡាយ​ដាក់​ទោស​យើង​ចុះ!»។</verse>
				<verse number="11">ស្ដេច​អ៊ីស្រាអែល​ប្រាប់​គេ​អោយ​ទូល​ព្រះបាទ​បេនហាដាដ​ដូច​ត​ទៅ: «“អ្នក​ដែល​ចេញ​ទៅ​ច្បាំង មិន​ត្រូវ​អួតអាង​ដូច​អ្នក​ច្បាំង​ឈ្នះ​នោះ​ឡើយ!”»។</verse>
				<verse number="12">ព្រះបាទ​បេនហាដាដ​ឮ​ពាក្យ​នេះ នៅ​ពេល​កំពុង​សោយ​សុរា​ជា​មួយ​ស្ដេច​សម្ពន្ធមិត្ត​នៅ​ក្នុង​ពន្លា។ ស្ដេច​បញ្ជា​ពល​ទាហាន​ថា៖ «ចូរ​រៀបចំ​ខ្លួន​ប្រយុទ្ធ!»។ ពួក​គេ​ក៏​រៀបចំ​ទ័ព​បម្រុង​នឹង​វាយ​លុក​ទីក្រុង។</verse>
				<verse number="13">ពេល​នោះ មាន​ព្យាការី​ម្នាក់ ចូល​មក​គាល់​ព្រះបាទ​អហាប់ ជា​ស្ដេច​អ៊ីស្រាអែល​ដោយ​ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កងទ័ព​ដ៏​សន្ធឹកសន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="14">ព្រះបាទ​អហាប់​សួរ​ថា៖ «តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​អោយ​ខ្ញុំ​តាម​រយៈ​នរណា?»។ ព្យាការី​ទូល​ស្ដេច​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា តាម​រយៈ​ពួក​សេនាជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះករុណា!»។</verse>
				<verse number="15">ព្រះបាទ​អហាប់​យាង​ត្រួត​ពល​សេនាជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ​រយ​សាមសិប​ពីរ​នាក់។ បន្ទាប់​មក ស្ដេច​ត្រួត​ពល​ទ័ព​អ៊ីស្រាអែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំពីរ​ពាន់​នាក់។</verse>
				<verse number="16">អ៊ីស្រាអែល​លើក​ទ័ព​ចេញ​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់។ ពេល​នោះ ព្រះបាទ​បេនហាដាដ​កំពុង​សោយ​សុរា​ស្រវឹង ជា​មួយ​ស្ដេច​សម្ពន្ធមិត្ត​ទាំង​សាមសិបពីរ​អង្គ​ទៀត​នៅ​ក្នុង​ពន្លា។</verse>
				<verse number="17">ពួក​សេនាជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះបាទ​បេនហាដាដ​ចាត់​គេ​អោយ​ទៅ​មើល​សភាពការណ៍ គេ​ក៏​រាយការណ៍​ថ្វាយ​ស្ដេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទីក្រុង​សាម៉ារី»។</verse>
				<verse number="18">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ទោះ​បី​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល​ក្ដី ឬ​ចេញ​មក​ច្បាំង​ក្ដី ត្រូវ​ចាប់​ពួក​គេ​ទាំង​រស់»។</verse>
				<verse number="19">សេនាជន​របស់​ចៅហ្វាយ​ខេត្ត នាំ​គ្នា​ចេញ​ពី​ទីក្រុង ហើយ​មាន​កងទ័ព​ចេញ​មក​តាម​ក្រោយ។</verse>
				<verse number="20">ពួក​គេ​វាយ​សត្រូវ​រៀងៗ​ខ្លួន ធ្វើ​អោយ​ពួក​ស៊ីរី​បាក់​ទ័ព ហើយ​អ៊ីស្រាអែល​នាំ​គ្នា​ដេញ​តាម។ រីឯ​ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី​ជិះ​សេះ​រត់​ទៅ​ជា​មួយ​ពល​ទ័ព​សេះ​ខ្លះ​ទៀត។</verse>
				<verse number="21">ស្ដេច​ស្រុក​អ៊ីស្រាអែល​ចេញ​មក​វាយ​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង ធ្វើ​អោយ​កងទ័ព​ស៊ីរី​បរាជ័យ​យ៉ាង​ធ្ងន់។</verse>
				<verse number="22">ពេល​នោះ ព្យាការី​ចូល​ទៅ​គាល់​ស្ដេច​អ៊ីស្រាអែល ហើយ​ទូល​ថា៖ «សូម​ព្រះករុណា​ក្លាហាន​ឡើង ហើយ​សូម​ទ្រង់​ព្រះតម្រិះ​មើល​ថា តើ​ព្រះករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ​ស្ដេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះករុណា​ទៀត​មិន​ខាន»។</verse>
				<verse number="23">ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​ស៊ីរី​ទូល​ស្ដេច​ថា៖ «ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​នៃ​តំបន់​ភ្នំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប​វិញ នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន។</verse>
				<verse number="24">សូម​ព្រះករុណា​ធ្វើ​ដូច​ត​ទៅ គឺ​ដក​ស្ដេច​សម្ពន្ធ​មិត្ត​ទាំង​អស់ ចេញ​ពី​មុខ​តំណែង ហើយ​តែងតាំង​ចៅហ្វាយ​ខេត្ត​ជំនួស​វិញ។</verse>
				<verse number="25">រីឯ​ព្រះករុណា​វិញ សូម​ប្រមូល​ទ័ព​អោយ​បាន​ច្រើន ស្មើ​នឹង​ចំនួន​ទ័ព​ដែល​ព្រះករុណា​បាន​បាត់​បង់ គឺ​មាន​ពល​ទ័ព​សេះ និង​រទេះ​ចំបាំង​ស្មើ​នឹង​ទ័ព​លើក​មុន​ដែរ។ បន្ទាប់​មក យើង​ចេញ​ទៅ​វាយ​លុក​ពួក​គេ​នៅ​តំបន់​វាល​ទំនាប នោះ​យើង​មុខ​ជា​មាន​ប្រៀប​លើ​ពួក​គេ​មិន​ខាន»។ ស្ដេច​ក៏​យល់​ព្រម​ធ្វើ​តាម​យោបល់​របស់​មន្ត្រី​ទាំង​នោះ។</verse>
				<verse number="26">មួយ​ឆ្នាំ​ក្រោយ​មក ព្រះបាទ​បេនហាដាដ​យាង​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រាអែល។</verse>
				<verse number="27">ព្រះបាទ​អហាប់​យាង​ត្រួត​ពល​ទ័ព​អ៊ីស្រាអែល ហើយ​ចែក​ស្បៀង​អាហារ​អោយ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កងទ័ព​ស៊ីរី។ កងទ័ព​អ៊ីស្រាអែល​បោះ​ជំរំ ទល់​មុខ​នឹង​កងទ័ព​ស៊ីរី។ កងទ័ព​អ៊ីស្រាអែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កងទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាសពេញ​តំបន់​នោះ។</verse>
				<verse number="28">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ចូល​គាល់​ស្ដេច​អ៊ីស្រាអែល​ហើយ​ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​ជន​ជាតិ​ស៊ីរី​ពោល​ថា​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​តំបន់​ភ្នំ គឺ​មិន​មែន​ជា​ព្រះ​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កងទ័ព​ដ៏​សន្ធឹកសន្ធាប់​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា​យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="29">កងទ័ព​ទាំង​ពីរ​បោះ​ជំរំ​ទល់​មុខ​គ្នា អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ការ​ប្រយុទ្ធ​ក៏​កើត​ឡើង ហើយ​កងទ័ព​អ៊ីស្រាអែល​វាយ​កងពល​ថ្មើរ​ជើង​របស់​ជន​ជាតិ​ស៊ីរី ស្លាប់​អស់​មួយ​សែន​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ។</verse>
				<verse number="30">រីឯ​ទាហាន​ដែល​នៅ​សេសសល់ នាំ​គ្នា​រត់​ចូល​ក្នុង​ក្រុង​អាផែក តែ​ត្រូវ​កំពែង​ក្រុង​រំលំ​សង្កត់​ស្លាប់​អស់​ពីរ​ម៉ឺន​ប្រាំពីរ​ពាន់​នាក់។ ព្រះបាទ​បេនហាដាដ​រត់​ទៅ​ដល់​ទីក្រុង ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។</verse>
				<verse number="31">ពួក​មន្ត្រី​ទូល​ថា៖ «ទូលបង្គំ​ឮ​គេ​និយាយ​ថា​ស្ដេច​អ៊ីស្រាអែល សុទ្ធ​តែ​ជា​ស្ដេច​ដែល​មាន​ចិត្ត​មេត្តា​ករុណា ដូច្នេះ ទូលបង្គំ​ទាំង​អស់​គ្នា​នឹង​យក​បាវ​មក​ស្លៀក ហើយ​យក​ខ្សែពួរ​មក​ពាក់​ក រួច​នាំ​គ្នា​ចេញ​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​ស្ដេច​អ៊ីស្រាអែល នោះ​ប្រហែល​ជា​ស្ដេច​នឹង​ទុក​ជីវិត​ព្រះករុណា»។</verse>
				<verse number="32">ពួក​គេ​នាំ​គ្នា​យក​បាវ​មក​ស្លៀក យក​ខ្សែ​មក​ពាក់​នៅ​ក រួច​ចេញ​ទៅ​គាល់​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​ទូល​ថា៖ «ព្រះបាទ​បេនហាដាដ ជា​អ្នក​បំរើ​របស់​ព្រះករុណា​ទូល​ថា “សូម​ព្រះករុណា​មេត្តា​ទុក​ជីវិត​អោយ​ទូលបង្គំ​ផង”»។ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ថា៖ «តើ​ព្រះរាជា​នៅ​មាន​ព្រះជន្ម​ទេ​ឬ? ទ្រង់​ក៏​ជា​បង​ប្អូន​នឹង​យើង​ដែរ!»។</verse>
				<verse number="33">កាល​ពួក​មន្ត្រី​ឃើញ​ថា ឱកាស​ល្អ​ហុច​អោយ​ដូច្នេះ ពួក​គេ​ក៏​ប្រញាប់​ទូល​ស្ដេច​វិញ​ថា៖ «ព្រះបាទ​បេន-ហាដាដ ពិត​ជា​បង​ប្អូន​របស់​ព្រះករុណា​មែន!»។ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ថា៖ «ចូល​ទៅ​យាង​ព្រះរាជា​មក»។ ព្រះបាទ​បេន-ហាដាដ​ក៏​ចេញ​មក​គាល់​ព្រះបាទ​អហាប់ ហើយ​ព្រះបាទ​អហាប់​អោយ​ព្រះបាទ​បេន-ហាដាដ ឡើង​ជិះ​រាជរថ​ជា​មួយ។</verse>
				<verse number="34">ព្រះបាទ​បេន-ហាដាដ​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះករុណា ថ្វាយ​ព្រះករុណា​វិញ។ ព្រះករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះករុណា ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិសញ្ញា​ជា​មួយ​ព្រះករុណា រួច​ទូលបង្គំ​នឹង​បើក​អោយ​ព្រះករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះបាទ​អហាប់​ក៏​ចុះ​សន្ធិសញ្ញា​ជា​មួយ​ព្រះបាទ​បេន-ហាដាដ រួច​ហើយ​បើក​អោយ​ព្រះបាទ​បេន-ហាដាដ យាង​ត្រឡប់​ទៅ​ស្រុក​វិញ។</verse>
				<verse number="35">មាន​បុរស​ម្នាក់ ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាម​ ព្រះអម្ចាស់ ​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។</verse>
				<verse number="36">ព្យាការី​នោះ​ក៏​ពោល​ទៅ​កាន់​មិត្ត​របស់​ខ្លួន​ថា៖ «ដោយ​អ្នក​មិន​ធ្វើ​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដូច្នេះ កាល​ណា​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ សត្វ​សឹង្ហ​នឹង​សម្លាប់​អ្នក​ជា​មិន​ខាន»។ ពេល​អ្នក​នោះ​ចេញ​ទៅ​ជួប​សត្វ​សឹង្ហ ហើយ​សឹង្ហ​ក៏​សម្លាប់​គាត់។</verse>
				<verse number="37">បន្ទាប់​មក ព្យាការី​ជួប​បុរស​ម្នាក់​ទៀត​ហើយ​ពោល​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ បុរស​នោះ​ក៏​វាយ​គាត់​រហូត​ដល់​ធ្វើ​អោយ​គាត់​មាន​របួស។</verse>
				<verse number="38">ព្យាការី​នោះ​ក៏​ក្លែង​ខ្លួន ហើយ​ឃ្លុំ​មុខ​ជិត​ដើម្បី​កុំ​អោយ​នរណា​ស្គាល់ រួច​ចេញ​ទៅ​រង់ចាំ​ព្រះបាទ​អហាប់​នៅ​តាម​ផ្លូវ។</verse>
				<verse number="39">កាល​ស្ដេច​យាង​កាត់​តាម​ផ្លូវ​នោះ គាត់​ក៏​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះករុណា! ទូលបង្គំ​បាន​ចេញ​ទៅ​ច្បាំង ពេល​នោះ មាន​ម្នាក់​ចេញ​ពី​សមរភូមិ ហើយ​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​អោយ​ទូលបង្គំ ដោយ​បញ្ជា​ថា “ចូរ​មើល​ឈ្លើយ​សឹក​នេះ​ផង! ប្រសិន​បើ​គេ​រត់​រួច អ្នក​ត្រូវ​យក​ជីវិត​សង​ជំនួស ឬ​ត្រូវ​យក​ប្រាក់​ប្រាំ​បួន​រយ​តម្លឹង​មក​សង​ខ្ញុំ”។</verse>
				<verse number="40">ប៉ុន្តែ កាល​ទូលបង្គំ​ជាប់​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ឈ្លើយ​សឹក​ក៏​រត់​បាត់​ទៅ»។ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​មក​គាត់​ថា៖ «អ្នក​កាត់​ទោស​ខ្លួន​ឯង​ស្រាប់​ហើយ!»។</verse>
				<verse number="41">ព្យាការី​បក​ក្រណាត់​ឃ្លុំ​មុខ​ចេញ​ភ្លាម ហើយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​ស្គាល់​ថា​ជា​ព្យាការី។</verse>
				<verse number="42">គាត់​ទូល​ស្ដេច​ថា៖ « ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជារាស្ត្រ​របស់​អ្នក ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជារាស្ត្រ​របស់​គេ​ដែរ»។</verse>
				<verse number="43">ស្ដេច​ស្រុក​អ៊ីស្រាអែល យាង​ត្រឡប់​ទៅ​វាំង នៅ​ក្រុង​សាម៉ារី ទាំង​មួម៉ៅ និង​ក្រេវក្រោធ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក មាន​ហេតុការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេសរាល មាន​បុរស​ម្នាក់​ឈ្មោះ​ណាបោត គាត់​មាន​ចំការ​ទំពាំង​បាយជូរ​មួយ​នៅ​ជិត​រាជវាំង​ព្រះបាទ​អហាប់ ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="2">ថ្ងៃ​មួយ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាបោត​ថា៖ «ចូរ​ប្រគល់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​មក​អោយ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចំការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចំការ​ទំពាំងបាយជូរ​មួយ​ល្អ​ជាង​ចំការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​អោយ​តាម​តម្លៃ​ចំការ»។</verse>
				<verse number="3">លោក​ណាបោត​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី​ចុះ ថា​ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរមត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះករុណា​បាន​ទេ»។</verse>
				<verse number="4">ព្រះបាទ​អហាប់​យាង​ចូល​ទៅ​ក្នុង​វាំង​វិញ​ទាំង​មួម៉ៅ និង​ក្រេវក្រោធ ព្រោះ​តែ​ពាក្យ​សំដី​ដែល​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល​ទូល​ថា “ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរមត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះករុណា​បាន​ទេ”។ ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន​បែរ​ព្រះភក្ត្រ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​សោយ​ព្រះស្ងោយ​ឡើយ។</verse>
				<verse number="5">ម្ចាស់​ក្សត្រី​យេសិបិល ជា​មហេសី យាង​មក​គាល់​ស្ដេច​ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​មាន​ព្រះហឫទ័យ​មួម៉ៅ មិន​ព្រម​សោយ​ព្រះស្ងោយ​ដូច្នេះ?»។</verse>
				<verse number="6">ស្ដេច​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណាបោត ជា​អ្នក​ស្រុក​យេសរាល​ថា “ចូរ​លក់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក មក​អោយ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចំការ​ទំពាំងបាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ទូលបង្គំ​មិន​ប្រគល់​ចំការ​ទំពាំងបាយជូរ​របស់​ទូលបង្គំ ថ្វាយ​ព្រះករុណា​ទេ!”»។</verse>
				<verse number="7">ម្ចាស់​ក្សត្រី​យេសិបិល​ជា​មហេសី​ទូល​ថា៖ «តើ​ព្រះករុណា​មិន​មែន​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ! សូម​តើន​ឡើង សោយ​ព្រះស្ងោយ ហើយ​រីករាយ​ក្នុង​ព្រះហឫទ័យ​ចុះ ចាំ​ខ្ញុំ​ម្ចាស់​ទៅ​យក​ចំការ​ទំពាំងបាយជូរ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល​មក​ថ្វាយ»។</verse>
				<verse number="8">ម្ចាស់​ក្សត្រី​យេសិបិល​សរសេរ​រាជសារ​ក្នុង​នាម​ព្រះបាទ​អហាប់ ព្រម​ទាំង​យក​ត្រា​រាជ្យ​មក​ប្រថាប់​ផង ហើយ​ចាត់​គេ​អោយ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ និង​ថ្នាក់​ដឹក​នាំ​ដែល​នៅ​ក្រុង​ជា​មួយ​លោក​ណាបោត។</verse>
				<verse number="9">ក្នុង​រាជសារ​ទាំង​នោះ​ម្ចាស់​ក្សត្រី​យេសិបិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​អោយ​ប្រជាជន​ធ្វើ​ពិធី​តម​អាហារ ហើយ​អោយ​លោក​ណាបោត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។</verse>
				<verse number="10">ត្រូវ​អោយ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​ព្រះជាម្ចាស់ និង​ប្រមាថ​ព្រះមហាក្សត្រ!”។ បន្ទាប់​មក ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។​</verse>
				<verse number="11">ពួក​ព្រឹទ្ធាចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណាបោត ធ្វើ​តាម​សេចក្ដី​ដែល​ម្ចាស់​ក្សត្រី​យេសិបិល​បាន​បញ្ជា​ក្នុង​រាជសារ។</verse>
				<verse number="12">ពួក​គេ​ប្រកាស​ពិធី​តម​អាហារ ហើយ​អោយ​លោក​ណាបោត​អង្គុយ​នៅ​កន្លែង​គណៈអធិបតី។</verse>
				<verse number="13">មនុស្ស​ខិលខូច​ពីរ​នាក់ មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណាបោត រួច​ចោទ​ប្រកាន់​លោក​នៅ​ចំពោះ​មុខ​ប្រជាជន​ថា៖ «លោក​ណាបោត​បាន​ប្រមាថ​ព្រះជាម្ចាស់ និង​ប្រមាថ​ព្រះមហាក្សត្រ!»។ ដូច្នេះ គេ​នាំ​លោក​ណាបោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។</verse>
				<verse number="14">គេ​ចាត់​មនុស្ស​អោយ​ទៅ​ទូល​ម្ចាស់​ក្សត្រី​យេសិបិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណាបោត​ហើយ»។</verse>
				<verse number="15">កាល​ម្ចាស់​ក្សត្រី​យេសិបិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណាបោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​តើន​ឡើង​យាង​ទៅ​ចាប់​យក​ចំការ​ទំពាំងបាយជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេសរាល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះករុណា​ចុះ ដ្បិត​ណាបោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។</verse>
				<verse number="16">កាល​ព្រះបាទ​អហាប់​ជ្រាប​ថា លោក​ណាបោត​ស្លាប់​ហើយ ទ្រង់​ក៏​តើន​ឡើង​យាង​ចុះ​ទៅ​ចាប់​យក​ចំការ​ទំពាំងបាយជូរ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល។</verse>
				<verse number="17">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ីថា៖</verse>
				<verse number="18">«ចូរ​ក្រោក​ឡើង​ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​ណាបោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។</verse>
				<verse number="19">ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។</verse>
				<verse number="20">ព្រះបាទ​អហាប់​មាន​រាជឱង្ការ​មក​លោក​ថា៖ «នែ៎​សត្រូវ​អើយ! តើ​លោក​មក​ជួប​យើង​ទៀត ហើយ​ឬ?»។ លោក​អេលីយ៉ា​ទូល​ថា៖ «ទូលបង្គំ​មក​គាល់​ព្រះករុណា ព្រោះ​ព្រះករុណា​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="21">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: “យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="22">យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក បាន​ដូច​ពូជពង្ស​របស់​យេរ៉ូបោម ជា​កូន​របស់​នេបាត និង​ដូច​ពូជពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ីយ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​អោយ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជាជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល អំពី​ម្ចាស់​ក្សត្រី​យេសិបិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិបិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។</verse>
				<verse number="24">កូន​ចៅ​របស់​អហាប់​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែកស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»​។</verse>
				<verse number="25">មិន​ដែល​មាន​នរណា ដូច​ព្រះបាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ក្រោម​ការ​ញុះញង់​របស់​ម្ចាស់​ក្សត្រី​យេសិបិល ជា​មហេសី។</verse>
				<verse number="26">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ដូច​ជន​ជាតិ​អាម៉ូរី ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="27">កាល​ព្រះបាទ​អហាប់​ឮ​ព្រះបន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។</verse>
				<verse number="28">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ីថា៖</verse>
				<verse number="29">«អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​អោយ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជពង្ស​របស់​គេ​នៅ​ជំនាន់​ក្រោយ»។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រាអែល​ទេ។</verse>
				<verse number="2">នៅ​ឆ្នាំ​ទី​បី ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="3">ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចេញ​ទៅ​ច្បាំង យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ទៅ​កាន់​ស្ដេច​ស្រុក​អ៊ីស្រាអែល​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះករុណា​ដែរ ប្រជារាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជារាស្ត្រ​របស់​ព្រះករុណា ហើយ​ទ័ព​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ទ័ព​សេះ​របស់​ព្រះករុណា​ដែរ!»។</verse>
				<verse number="5">ព្រះបាទ​យ៉ូសាផាត​ទូល​ទៀត​ថា៖ «សូម​ព្រះករុណា​ទូល​សួរ​ ព្រះអម្ចាស់ ​សិន»។</verse>
				<verse number="6">ស្ដេច​អ៊ីស្រាអែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​ចុះ។ ព្រះអម្ចាស់ ​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា»។</verse>
				<verse number="7">ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ ព្រះអម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។</verse>
				<verse number="8">ស្ដេច​ស្រុក​អ៊ីស្រាអែល​ទូល​ព្រះបាទ​យ៉ូសាផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ ព្រះអម្ចាស់ ​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះបាទ​យ៉ូសាផាត​ទូល​ថា៖ «សូម​ព្រះករុណា​កុំ​មាន​រាជឱង្ការ​បែប​នេះ!»។</verse>
				<verse number="9">ស្ដេច​ស្រុក​អ៊ីស្រាអែល​ហៅ​មហាតលិក​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា​មក​ជា​ប្រញាប់!»។</verse>
				<verse number="10">ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត​ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង​គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះរាជា​ទាំង​ពីរ​អង្គ។</verse>
				<verse number="11">លោក​សេដេគា ជា​កូន​របស់​លោក​ក្នាណា​បាន​ធ្វើ​ស្នែង​ដែក​ហើយ​ពោល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កងទ័ព​ស៊ីរី​អោយ​វិនាស​សូន្យ!»។</verse>
				<verse number="12">ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន។ ព្រះអម្ចាស់ ​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ»។</verse>
				<verse number="13">មហាតលិក​ដែល​ស្ដេច​ចាត់​អោយ​ទៅ​តាម​ហៅ​លោក​មីកាយ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះរាជា ដូច្នេះ សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះរាជា​ដូច​គេ​ដែរ​ទៅ!»។</verse>
				<verse number="14">លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។</verse>
				<verse number="15">លោក​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ស្ដេច​មាន​រាជឱង្ការ​មក​កាន់​លោក​ថា៖ «មីកាយ៉ា​អើយ តើ​យើង​ទាំង​ពីរ ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកាយ៉ា​ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​ចុះ! ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន! ព្រះអម្ចាស់​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ​តើ!»។</verse>
				<verse number="16">ប៉ុន្តែ ស្ដេច​មាន​រាជឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា អោយ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង​ក្នុង​នាម​ ព្រះអម្ចាស់?»។</verse>
				<verse number="17">លោក​មីកាយ៉ា​ទូល​ថា៖ «ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រាអែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខសាន្ត​ចុះ!»។</verse>
				<verse number="18">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។</verse>
				<verse number="19">លោក​មីកាយ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ទូលបង្គំ​បាន​ឃើញ​ ព្រះអម្ចាស់ ​គង់​លើ​រាជបល្ល័ង្ក ហើយ​មាន​កងពល​នៃ​ស្ថាន​បរមសុខ​ទាំង​មូល​ឈរ​គាល់​ព្រះអង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់ អោយ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​អោយ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។</verse>
				<verse number="21">ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ទូល​ថា“ទូលបង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”</verse>
				<verse number="22">វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច​អោយ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សំរាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។</verse>
				<verse number="23">ព្រះអម្ចាស់ ​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះករុណា ដ្បិត​ ព្រះអម្ចាស់ ​បាន​សំរេច​ព្រះហឫទ័យ អោយ​ព្រះករុណា​រង​ទុក្ខ​វេទនា​ហើយ!»។</verse>
				<verse number="24">ពេល​នោះ លោក​សេដេគា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកាយ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។</verse>
				<verse number="25">លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។</verse>
				<verse number="26">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកាយ៉ា នាំ​យក​ទៅ​ប្រគល់​អោយ​លោក​អាំម៉ូន​ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ!</verse>
				<verse number="27">រួច​ប្រាប់​គេ​ថា “ព្រះករុណា​បញ្ជា​អោយ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះករុណា​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ​ដោយ​សុខសាន្ត”»។</verse>
				<verse number="28">លោក​មីកាយ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខសាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ ព្រះអម្ចាស់ ​ពុំ​មាន​ព្រះបន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។</verse>
				<verse number="29">ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។</verse>
				<verse number="30">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះករុណា​វិញ សូម​ទ្រង់​ព្រះភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។</verse>
				<verse number="31">ស្ដេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជាការ​កង​រទេះ​ចំបាំង​ទាំង​សាមសិបពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ»។</verse>
				<verse number="32">កាល​មេ​បញ្ជាការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ព្រះបាទ​យ៉ូសាផាត​ក៏​ពោល​ថា “ប្រាកដ​ជា​ស្ដេច​អ៊ីស្រាអែល​ហើយ” ពួក​គេ​សំរុក​ទៅ​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះបាទ​យ៉ូសាផាត​ស្រែក​ឡើង</verse>
				<verse number="33">ពួក​មេ​បញ្ជាការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។</verse>
				<verse number="34">ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល ត្រង់​ចន្លោះ​អាវក្រោះ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជរថ​ថា៖ «ចូរ​បក​ក្រោយ​នាំ​យើង​ចេញ​ពី​សមរភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។</verse>
				<verse number="35">នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជរថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជរថ លុះ​ដល់​ល្ងាច​ស្ដេច​ក៏​សោយ​ទិវង្គត​ទៅ។</verse>
				<verse number="36">នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សំរែក​ពេញ​ក្នុង​សមរភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ!»។</verse>
				<verse number="37">គេ​បាន​នាំ​សព​ព្រះរាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។</verse>
				<verse number="38">កាល​គេ​យក​រាជរថ​ទៅ​លាង​នៅ​ស្រះ​នៃ​ក្រុង​សាម៉ារី ឆ្កែ​ក៏​មក​លិទ្ធ​ឈាម​ព្រះបាទ​អហាប់ ហើយ​ពួក​ស្រី​ពេស្យា​ក៏​នាំ​គ្នា​មុជ​ទឹក​នៅ​ទី​នោះ​ដែរ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​ទុក។</verse>
				<verse number="39">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាប់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​ការ​សង់​ដំណាក់​អំពី​ភ្លុក និង​ក្រុង​នានា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="40">កាល​ព្រះបាទ​អហាប់​សោយ​ទិវង្គត​ទៅ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="41">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូសាផាត ជា​បុត្រ​របស់​ព្រះបាទ​អេសា​បាន​ឡើង​សោយរាជ្យ​នៅ​ស្រុក​យូដា។</verse>
				<verse number="42">កាល​ព្រះបាទ​យ៉ូសាផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុសាមសិបប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូបា ជា​កូន​របស់​លោក​ស៊ីលហ៊ី។</verse>
				<verse number="43">ព្រះបាទ​យ៉ូសាផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា​ជា​បិតា ដោយ​មិន​ងាករេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជាជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។</verse>
				<verse number="44">ព្រះបាទ​យ៉ូសាផាត​បាន​ចុះ​សន្ធិសញ្ញា​សន្តិភាព ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="45">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូសាផាត គឺ​វីរភាព​ដ៏​អង់អាច ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="46">ស្ដេច​បាន​កំចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេសសល់​ពី​ជំនាន់​ព្រះបាទ​អេសា​ជា​បិតា។</verse>
				<verse number="47">គ្រា​នោះ​នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែងតាំង។</verse>
				<verse number="48">ព្រះបាទ​យ៉ូសាផាត​បាន​អោយ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គំរោងការ​នេះ ពុំ​បាន​សំរេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។</verse>
				<verse number="49">ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាប់ មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «សូម​អោយ​រាជបំរើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជបំរើ​របស់​ព្រះករុណា​ផង!»។ ប៉ុន្តែ ព្រះបាទ​យ៉ូសាផាត​ពុំ​យល់​ព្រម​ឡើយ។</verse>
				<verse number="50">កាល​ព្រះបាទ​យ៉ូសាផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="51">នៅ​ឆ្នាំ​ទី​ដប់​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="52">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប។</verse>
				<verse number="53">ព្រះបាទ​អហាស៊ីយ៉ា​បាន​គោរព​ថ្វាយបង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទ្រង់​ព្រះពិរោធ។</verse>
			</chapter>
		</book>
		<book number="12">
			<chapter number="1">
				<verse number="1">ក្រោយ​ពី​ព្រះបាទ​អហាប់​សោយ​ទិវង្គត ជន​ជាតិ​ម៉ូអាប់​បាន​បះបោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="2">ថ្ងៃ​មួយ ព្រះបាទ​អហាស៊ីយ៉ា​បាន​ធ្លាក់​ពី​រានហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះស្បើយ ពី​របួស​នេះ​ឬ​ទេ?។</verse>
				<verse number="3">ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សាម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?”</verse>
				<verse number="4">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។</verse>
				<verse number="5">ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្ដេច​វិញ ហើយ​ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។</verse>
				<verse number="6">ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្ដេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​នោះ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​អោយ​ទៅ​ទូល​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។</verse>
				<verse number="7">ស្ដេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ​មាន​រូប​រាង​ដូច​ម្ដេច?»។</verse>
				<verse number="8">ពួក​គេ​ទូល​ស្ដេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលីយ៉ា​អ្នក​ស្រុក​ធេសប៊ី!»</verse>
				<verse number="9">ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់ អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់ ទៅ​រក​ចាប់​លោក​អេលីយ៉ា។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលីយ៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះរាជា»។</verse>
				<verse number="10">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន សូម​អោយ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នោះ​មែន។</verse>
				<verse number="11">ស្ដេច​ចាត់​មេទ័ព​ម្នាក់​ទៀត​អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់​ទៅ​រក​ចាប់​លោក​អេលីយ៉ា។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះរាជា!»។</verse>
				<verse number="12">លោក​អេលីយ៉ា​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មែន សូម​អោយ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នោះ​មែន។</verse>
				<verse number="13">ស្ដេច​ចាត់​មេ​កង​ទី​បី​អោយ​នាំ​ពល​ទាហាន​ហាសិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលីយ៉ា​រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! សូម​អាណិត​មេត្តា ទុក​ជីវិត​អោយ​ខ្ញុំ​ប្របាទ និង​ពល​ទាហាន​ទាំង​ហាសិប​នាក់​នេះ​ផង។</verse>
				<verse number="14">មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ​សូម​អាណិត​មេត្តា​ទុក​ជីវិត​អោយ​ខ្ញុំ​ប្របាទ​ផង!»។</verse>
				<verse number="15">ទេវតា*​របស់​ ព្រះអម្ចាស់ ​ប្រាប់​លោក​អេលីយ៉ា​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ លោក​អេលីយ៉ា​ក្រោក​ឡើង​ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្ដេច</verse>
				<verse number="16">ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។</verse>
				<verse number="17">ព្រះបាទ​អហាស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​លោក​អេលីយ៉ា​បាន​ថ្លែង។ ព្រះបាទ​អហាស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះបាទ​យ៉ូរ៉ាម ជា​អនុជ​ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសាផាត ស្ដេច​ស្រុក​យូដា។</verse>
				<verse number="18">រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាស៊ីយ៉ា និង​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​គ្រា​ដែល​ ព្រះអម្ចាស់ ​អោយ​ខ្យល់​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរមសុខ​នោះ លោក​អេលីយ៉ា និង​លោក​អេលីសេ​ចាក​ចេញ​ពី​គីលកាល់​ទៅ​ជា​មួយ​គ្នា។</verse>
				<verse number="2">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ ព្រះអម្ចាស់ ​ចាត់​ខ្ញុំ​អោយ​ទៅ​បេតអែល»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ទៅ​បេតអែល។</verse>
				<verse number="3">មាន​ព្យាការី​មួយ​ក្រុម​នៅ​បេតអែល​ចេញ​មក​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ ព្រះអម្ចាស់ ​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។</verse>
				<verse number="4">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេលីសេ​អើយ ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ ព្រះអម្ចាស់ ​ចាត់​ខ្ញុំ​អោយ​ទៅ​ក្រុង​យេរីខូ»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់ ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​ទៅ​ដល់​ក្រុង​យេរីខូ។</verse>
				<verse number="5">មាន​ព្យាការី​មួយ​ក្រុម​នៅ​ក្រុង​យេរីខូ នាំ​គ្នា​មក​ជិត​លោក​អេលីសេ​ជំរាប​ថា៖ «តើ​លោក​ជ្រាប​ទេ​ថា ថ្ងៃ​នេះ​ ព្រះអម្ចាស់ ​លើក​គ្រូ​របស់​លោក​ឡើង​ទៅ​លើ​មេឃ»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។</verse>
				<verse number="6">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ ព្រះអម្ចាស់ ​ចាត់​ខ្ញុំ​អោយ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។</verse>
				<verse number="7">មាន​ព្យាការី​ហាសិប​នាក់ ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។</verse>
				<verse number="8">ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។</verse>
				<verse number="9">កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​អោយ​បាន​មុន​ពេល​ ព្រះអម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​អោយ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។</verse>
				<verse number="10">លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ ព្រះអម្ចាស់ ​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សំរេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សំរេច​ដែរ»។</verse>
				<verse number="11">ក្នុង​ពេល​ដែល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​គ្នា​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​អោយ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​បរមសុខ។</verse>
				<verse number="12">កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រាអែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀកបំពាក់​របស់​លោក​មក​ហែក​ជា​ពីរ</verse>
				<verse number="13">រួច​រើស​អាវ​ធំ​របស់​លោក​អេលីយ៉ា​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។</verse>
				<verse number="14">លោក​អេលីសេ​យក​អាវ​ធំ​របស់​លោក​អេលីយ៉ា​វាយ​ទឹក​ទន្លេ ទាំង​មាន​ប្រសាសន៍​ថា៖ «តើ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក​អេលីយ៉ា​គង់​នៅ​ទី​ណា?»។ ពេល​ដែល​លោក​វាយ​ទឹក​នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​លោក​ដើរ​ឆ្លង​កាត់​ទៅ។</verse>
				<verse number="15">ក្រុម​ព្យាការី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ​ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក</verse>
				<verse number="16">ទាំង​ពោល​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ មាន​មនុស្ស​ពូកែ​អង់អាច​ហាសិប​នាក់ សូម​លោក​អនុញ្ញាត​អោយ​គេ​ចេញ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែងលោ​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​នាំ​យក​គាត់​ទៅ​ទម្លាក់​នៅ​លើ​ភ្នំ ឬ​ក្នុង​ជ្រោះ​ណា​មួយ»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «កុំ​ចាត់​គេ​អោយ​ទៅ​អី!»។</verse>
				<verse number="17">ប៉ុន្តែ ដោយ​គេ​ទទូច​ខ្លាំង​ពេក លោក​ក៏​យល់​ព្រម ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ចាត់​ពួក​គេ​អោយ​ទៅ​ចុះ!»។ គេ​ចាត់​មនុស្ស​ទាំង​ហាសិប​នាក់​នោះ​អោយ​ទៅ​រក​លោក​អេលីយ៉ា អស់​រយៈ​ពេល​បី​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។</verse>
				<verse number="18">អ្នក​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​ជួប​លោក​អេលីសេ​ដែល​ស្នាក់​នៅ​ក្រុង​យេរីខូ។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា កុំ​ទៅ​រក​ធ្វើ​អ្វី!»។</verse>
				<verse number="19">អ្នក​ក្រុង​យេរីខូ​ជំរាប​លោក​អេលីសេ​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគផល​ឡើយ»។</verse>
				<verse number="20">លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​យក​ចានគោម​ថ្មី​មួយ​មក​អោយ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង!»។ គេ​ក៏​ទៅ​យក​មក​ជូន​លោក។</verse>
				<verse number="21">លោក​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក​ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ធ្វើ​អោយ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​អោយ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​អោយ​ដី​ឥត​បង្កើត​ភោគផល​ទៀត​ដែរ”»។</verse>
				<verse number="22">ទឹក​ក៏​ល្អ​រហូត​ដល់​សព្វ​ថ្ងៃ ស្រប​តាម​ពាក្យ​ដែល​លោក​អេលីសេ​បាន​ថ្លែង។</verse>
				<verse number="23">លោក​អេលីសេ​ធ្វើ​ដំណើរ​ពី​ទី​នោះ​ឡើង​ទៅ​បេតអែល។ ពេល​កំពុង​តែ​ឡើង​ទៅ​នោះ មាន​ក្មេងៗ​មួយ​ក្រុម​ចេញ​ពី​ទីក្រុង​មក ហើយ​ស្រែក​ប្រមាថ​លោក​ថា៖ «ឡើង​ទៅ តា​ទំពែក! ឡើង​ទៅ តា​ទំពែក!»។</verse>
				<verse number="24">លោក​បែរ​មក​មើល​ក្មេង​ទាំង​នោះ ហើយ​ដាក់​បណ្ដាសា​វា​ក្នុង​នាម​ ព្រះអម្ចាស់ ។ ស្រាប់​តែ​មាន​មេ​ខ្លាឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ​មក​ហែក​ក្មេង​ទាំង​នោះ អស់​សែសិប​ពីរ​នាក់។</verse>
				<verse number="25">លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​កើមែល រួច​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជ​កាល​របស់​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះបាទ​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​ដប់ពីរ​ឆ្នាំ។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ តែ​មិន​ស្មើ​មាតាបិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។</verse>
				<verse number="3">ប៉ុន្តែ ស្ដេច​មិន​បាន​លះបង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។</verse>
				<verse number="4">ព្រះបាទ​មេសា ជា​ស្ដេច​របស់​ជន​ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង​រាល់​ឆ្នាំ ស្ដេច​តែងតែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយសារអាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="5">ក្រោយ​ពេល​ព្រះបាទ​អហាប់​សោយ​ទិវង្គត​ផុត​ទៅ ស្ដេច​ស្រុក​ម៉ូអាប់​ក៏​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="6">ព្រះបាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="7">បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន​ជាតិ​ម៉ូអាប់​បះបោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះករុណា​ដែរ»។</verse>
				<verse number="8">ស្ដេច​មាន​រាជឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះបាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោស្ថាន​ស្រុក​អេដុម»។</verse>
				<verse number="9">ស្ដេច​ស្រុក​អ៊ីស្រាអែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សំរាប់​កងទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។</verse>
				<verse number="10">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ថា៖ «ពិត​ជា​ ព្រះអម្ចាស់ ​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។</verse>
				<verse number="11">ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​អោយ​យើង​ទូល​សួរ​ ព្រះអម្ចាស់ ​ទេ​ឬ?»។ មេទ័ព​អ៊ីស្រាអែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលីយ៉ា»។</verse>
				<verse number="12">ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូសាផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។</verse>
				<verse number="13">លោក​អេលីសេ​ទូល​ស្ដេច​អ៊ីស្រាអែល​ថា៖ «តើ​ព្រះករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតាបិតា​ព្រះករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ ព្រះអម្ចាស់ ​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ម៉ូអាប់»។</verse>
				<verse number="14">លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បំរើ និង​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះករុណា​ឡើយ។</verse>
				<verse number="15">ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​អោយ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិបារមី​របស់​ ព្រះអម្ចាស់ ​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។</verse>
				<verse number="16">លោក​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​អោយ​បាន​ច្រើន”។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សំរាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។</verse>
				<verse number="18">ប៉ុន្តែ នេះ​ជា​ការ​តូចតាច នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ។ ព្រះអង្គ​នឹង​ប្រគល់​ជន​ជាតិ​ម៉ូអាប់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា។</verse>
				<verse number="19">ព្រះករុណា​ត្រូវ​បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចំការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។</verse>
				<verse number="20">លុះ​ព្រឹក​ឡើង​ពេល​ថ្វាយ​យញ្ញបូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាសពេញ​តំបន់​នោះ។</verse>
				<verse number="21">កាល​ជន​ជាតិ​ម៉ូអាប់​ដឹង​ថា ស្ដេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្ដុំ​អស់ អ្នក​ដែល​មាន​វ័យ​អាច​បំរើ​ទ័ព​បាន​ទាំង​ក្មេង​ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំដែន។</verse>
				<verse number="22">ជន​ជាតិ​ម៉ូអាប់​ក្រោក​ពី​ព្រលឹម ហើយ​ឃើញ​ព្រះអាទិត្យ​ចាំង​នៅ​លើ​ផ្ទៃ​ទឹក មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម</verse>
				<verse number="23">ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្ដេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជយភ័ណ្ឌ​ឥឡូវ​នេះ!»។</verse>
				<verse number="24">ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រាអែល កងទ័ព​អ៊ីស្រាអែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កងទ័ព​អ៊ីស្រាអែល​ដេញ​តាម​ប្រហារ​ជន​ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​អោយ​បរាជ័យ​យ៉ាង​ធ្ងន់។</verse>
				<verse number="25">កងទ័ព​អ៊ីស្រាអែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចំការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-ហារ៉ាសែត​ ប៉ុណ្ណោះ ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំវិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោមព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។</verse>
				<verse number="26">កាល​ស្ដេច​ស្រុក​ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់ទល់​បាន ទ្រង់​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំពីរ​រយ​នាក់ វាយ​បើក​ផ្លូវ​សំរុក​ទៅ​លើ​ស្ដេច​អេដុម ប៉ុន្តែ មិន​បាន​សំរេច​ឡើយ។</verse>
				<verse number="27">ដូច្នេះ ស្ដេច​ស្រុក​ម៉ូអាប់​យក​រាជបុត្រ​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញបូជា​នៅ​លើ​កំពែង​ក្រុង បណ្ដាល​អោយ​កងទ័ព​អ៊ីស្រាអែល​រន្ធត់ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">មាន​ស្ត្រី​មេម៉ាយ​ម្នាក់ ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បំរើ​របស់​លោក គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាមទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ»។</verse>
				<verse number="2">លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។</verse>
				<verse number="3">លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​អោយ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។</verse>
				<verse number="4">ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​អោយ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។</verse>
				<verse number="5">នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​អោយ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។</verse>
				<verse number="6">លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។</verse>
				<verse number="7">នាង​នាំ​ដំណឹង​នេះ​ទៅ​ជំរាប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់​ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។</verse>
				<verse number="8">ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់ ជា​អភិជន​បាន​ឃាត់​លោក អោយ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។</verse>
				<verse number="9">នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​បុរស​ដែល​តែងតែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="10">ដូច្នេះ ចូរ​យើង​រៀបចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ​តុ​កៅអី និង​ចង្កៀង​ទុក​ជូន​លោក​ផង។ កាល​ណា​លោក​អញ្ជើញ​មក​ផ្ទះ​យើង លោក​អាច​សំរាក​ក្នុង​បន្ទប់​នោះ»។</verse>
				<verse number="11">ថ្ងៃ​មួយ លោក​អេលីសេ​បាន​អញ្ជើញ​មក​ផ្ទះ​នោះ​លោក​ឡើង​ទៅ​សម្រាន្ដ​នៅ​បន្ទប់​ខាង​លើ។</verse>
				<verse number="12">លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហាស៊ី​ជា​ក្មេង​បំរើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូណែម​មក!»។ កេហាស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។</verse>
				<verse number="13">លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បំរើ​ថា៖ «ចូរ​ប្រាប់​នាង​ថា​បាន​ទទួល​យើង​យ៉ាង​រាក់ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​អោយ​យើង​ទៅ​ទូល​ព្រះរាជា ឬ​និយាយ​ជា​មួយ​មេទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខសាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។</verse>
				<verse number="14">លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហាស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។</verse>
				<verse number="15">លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហាស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។</verse>
				<verse number="16">លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ សូម​កុំ​ធ្វើ​អោយ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។</verse>
				<verse number="17">ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់​ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។</verse>
				<verse number="18">កូន​ប្រុស​នោះ មាន​វ័យ​ចំរើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។</verse>
				<verse number="19">ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បំរើ​ថា៖ «ចូរ​បី​យក​ទៅ​អោយ​ម្ដាយ​វា​ឆាប់​ឡើង!»។</verse>
				<verse number="20">អ្នក​បំរើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​អោយ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។</verse>
				<verse number="21">នាង​បី​កូន​ឡើង ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ</verse>
				<verse number="22">ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បំរើ​ម្នាក់ ព្រម​ទាំង​លា​មួយ​អោយ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។</verse>
				<verse number="23">ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។</verse>
				<verse number="24">នាង​អោយ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បំរើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​អោយ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​អោយ​សោះ!»។</verse>
				<verse number="25">នាង​ក៏​ចេញ​ដំណើរ​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហាស៊ី​ជា​ក្មេង​បំរើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូណែម​ទេ​តើ!</verse>
				<verse number="26">ចូរ​រត់​ទៅ​ទទួល​នាង​ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុ ខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។</verse>
				<verse number="27">កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហាស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះអម្ចាស់ ​បាន​លាក់​មិន​អោយ​ខ្ញុំ​ដឹង​ហេតុការណ៍​នោះ​ឡើយ»។</verse>
				<verse number="28">នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជំរាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​អោយ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។</verse>
				<verse number="29">លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហាស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជំរាប​សួរ​គេ ហើយ​បើ​នរណា​ជំរាប​សួរ​អ្នក​កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។</verse>
				<verse number="30">ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។</verse>
				<verse number="31">កេហាស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហាស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។</verse>
				<verse number="32">កាល​លោក​អេលីសេ​ចូល​ទៅ​ក្នុង​ផ្ទះ ក្មេង​នោះ​ដេក​ស្លាប់​លើ​គ្រែ​ផុត​ទៅ​ហើយ។</verse>
				<verse number="33">លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូលអង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="34">បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់​ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​អោយ​ខ្លួន​របស់​វា​មាន​កំដៅ​ឡើង​វិញ។</verse>
				<verse number="35">លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំពីរ​ដង រួច​បើក​ភ្នែក។</verse>
				<verse number="36">លោក​អេលីសេ​ហៅ​កេហាស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។</verse>
				<verse number="37">នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។</verse>
				<verse number="38">លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីលកាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បំរើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។</verse>
				<verse number="39">មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង​ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។</verse>
				<verse number="40">បន្ទាប់​មក គេ​ដួស​បបរ​ជូន​ក្រុម​ព្យាការី​គ្រប់​គ្នាៗ។ ពេល​ក្រុម​ព្យាការី​ភ្លក់​បបរ​នោះ ពួក​គេ​ស្រែក​ឡើង​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​អើយ! បបរ​នេះ​មាន​ជាតិ​ពុល​ហើយ!»។ ពួក​គេ​ពុំ​អាច​បរិភោគ​បាន​ទេ។</verse>
				<verse number="41">លោក​អេលីសេ​ប្រាប់​គេ​អោយ​យក​ម្សៅ​មក​ជូន​លោក លោក​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ដួស​បបរ​អោយ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។</verse>
				<verse number="42">មាន​បុរស​ម្នាក់​មក​ពី​ស្រុក​បាល​សាលីសា ដោយ​យក​នំបុ័ង​ធ្វើ​ពី​ម្សៅ​ថ្មី​ចំនួន​ម្ភៃ​ដុំ ព្រម​ទាំង​ស្រូវ​ថ្មី​ដាក់​នៅ​ក្នុង​ថង់ មក​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​អោយ​អ្នក​ទាំង​នោះ​បរិភោគ​ចុះ»។</verse>
				<verse number="43">ប៉ុន្តែ អ្នក​បំរើ​របស់​លោក​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​អាច​យក​អាហារ​តែ​ប៉ុណ្ណេះ ចែក​ជូន​មនុស្ស​ដល់​ទៅ​មួយ​រយ​នាក់​គ្រាន់​ឬ?»។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ចែក​អោយ​ពួក​គេ​បរិភោគ​ចុះ ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ពួក​គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នៅ​សេសសល់​ទៀត​ផង”»។</verse>
				<verse number="44">អ្នក​បំរើ​ក៏​យក​អាហារ​ចែក​ជូន​មនុស្ស​ទាំង​អស់​នៅ​ទី​នោះ។ ពួក​គេ​បរិភោគ​ឆ្អែត ហើយ​មាន​អាហារ​នៅ​សេសសល់ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី។ ស្ដេច​សព្វ​ព្រះហឫទ័យ​នឹង​លោក​ណាស់ ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​ជ័យជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​លោក។ ប៉ុន្តែ មេទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។​</verse>
				<verse number="2">គ្រា​នោះ​កងទ័ព​ស៊ីរី បាន​ចេញ​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រាអែល ហើយ​ចាប់​បាន​ក្មេង​ស្រី​ម្នាក់​នាំ​យក​ទៅ​ជា​ឈ្លើយ។ ក្មេង​ស្រី​នេះ​នៅ​បំរើ​ភរិយា​របស់​លោក​ណាម៉ាន់។</verse>
				<verse number="3">នាង​ជំរាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​អោយ​បាន​ជា​សះស្បើយ​ពី​រោគ​ឃ្លង់​ពុំខាន!»។</verse>
				<verse number="4">លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រាអែល​នោះ​ទៅ​ទូល​ស្ដេច​ស្រុក​ស៊ីរី។</verse>
				<verse number="5">ស្ដេច​មាន​រាជឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រាអែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀកបំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="6">លោក​យក​សំបុត្រ​របស់​ស្ដេច​ស្រុក​ស៊ីរី​ថ្វាយ​ស្ដេច​អ៊ីស្រាអែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូលបង្គំ សូម​ព្រះករុណា​មេត្តា​ជួយ​ព្យាបាល​លោក អោយ​ជា​សះស្បើយ​ពី​រោគ​ឃ្លង់​ផង»។</verse>
				<verse number="7">កាល​ស្ដេច​ស្រុក​អ៊ីស្រាអែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះភូសា​ហើយ​មាន​រាជឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​អោយ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។</verse>
				<verse number="8">កាល​ព្យាការី​អេលីសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រាអែល​ហែក​ព្រះភូសា​លោក​ក៏​ចាត់​គេ​អោយ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ហែក​ព្រះភូសា​ដូច្នេះ? សូម​ប្រាប់​អោយ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រាអែល​មាន​ព្យាការី​ម្នាក់​មែន!»។</verse>
				<verse number="9">លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់ នៅ​មុខ​ផ្ទះ​លោក​អេលីសេ។</verse>
				<verse number="10">ព្យាការី​អេលីសេ​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់​អោយ​បាន​ចំនួន​ប្រាំពីរ​ដង​ចុះ នោះ​ស្បែក​របស់​លោក​នឹង​បាន​ជា​សះស្បើយ ហើយ​លោក​នឹង​បាន​បរិសុទ្ធ​មិន​ខាន»។</verse>
				<verse number="11">លោក​ណាម៉ាន់​ក៏​ខឹង ហើយ​ដើរ​ចេញ​ទៅ​ទាំង​រអ៊ូ​ថា៖ «ខ្ញុំ​នឹក​ស្មាន​ថា​ព្យាការី​មុខ​ជា​ចេញ​មក​ទទួល​ខ្ញុំ ហើយ​ឈរ​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​រួច​ដាក់​ដៃ​លើ​ដំបៅ​របស់​ខ្ញុំ​អោយ​ជា​សះស្បើយ។</verse>
				<verse number="12">នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបាណា និង​ទន្លេ​ផើផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ​ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រាអែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ​ទាំង​ក្រេវក្រោធ។</verse>
				<verse number="13">ប៉ុន្តែ អ្នក​បំរើ​របស់​លោក​ចូល​ទៅ​ជិត​លោក​ជំរាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​អោយ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​អោយ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។</verse>
				<verse number="14">លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។</verse>
				<verse number="15">លោក​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ជា​មួយ​ពួក​បំរើ​របស់​លោក។ ពេល​ទៅ​ដល់​លោក​ឈរ​នៅ​មុខ​ព្យាការី​ជំរាប​ថា៖ «ខ្ញុំ​ប្របាទ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ប្របាទ​ផង​ចុះ»។</verse>
				<verse number="16">លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បំរើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​អោយ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។</verse>
				<verse number="17">លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត អោយ​ខ្ញុំ​ប្របាទ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ប្របាទ​មិន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​ចំពោះ​ព្រះ​ដទៃ ក្រៅ​ពី​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="18">ប៉ុន្តែ សូម​ ព្រះអម្ចាស់ ​មេត្តា​អត់ទោស​អោយ​ខ្ញុំ​ប្របាទ នៅ​ពេល​ណា​ព្រះរាជា​របស់​ខ្ញុំ​ប្របាទ យាង​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​រីម៉ូន​ក្នុង​ព្រះវិហារ ស្ដេច​តែងតែ​ទប់​ព្រះកាយ​លើ​ដៃ​របស់​ខ្ញុំ​ប្របាទ នោះ​ខ្ញុំ​ប្របាទ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះរីម៉ូន​ដែរ។ ដូច្នេះ កាល​ណា​ខ្ញុំ​ប្របាទ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះរីម៉ូន សូម​ ព្រះអម្ចាស់ ​មេត្តា​អត់ទោស​អោយ​ខ្ញុំ​ប្របាទ​ផង»។</verse>
				<verse number="19">ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ»។ កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច</verse>
				<verse number="20">កេហាស៊ី ជា​អ្នក​បំរើ​របស់​លោក​អេលីសេ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។</verse>
				<verse number="21">កេហាស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហាស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុការណ៍​អ្វី?»។</verse>
				<verse number="22">កេហាស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ ចាត់​ខ្ញុំ​ប្របាទ​អោយ​មក​ជំរាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀកបំពាក់​ពីរ​បន្លាស់​សំរាប់​គេ​ទាំង​ពីរ​ផង”»។</verse>
				<verse number="23">លោក​ណាម៉ាន់​មាន​ប្រសាសន៍​ថា៖ «សូម​ទទួល​យក​ប្រាក់​ពីរ​ហាប​ចុះ»។ លោក​បង្ខំ​កេហាស៊ី​អោយ​ទទួល​ប្រាក់​ពីរ​ហាប ព្រម​ទាំង​សម្លៀកបំពាក់​ពីរ​បន្លាស់​ដាក់​ក្នុង​ថង់​ពីរ រួច​ចាត់​អ្នក​បំរើ​ពីរ​នាក់ អោយ​លី​ទៅ​ជា​មួយ​កេហាស៊ី។</verse>
				<verse number="24">លុះ​មក​ដល់​កន្លែង​ដែល​មាន​ទួល កេហាស៊ី​ទទួល​ថង់​ទាំង​ពីរ​ពី​ដៃ​អ្នក​បំរើ យក​ទៅ​ទុក​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​អ្នក​ទាំង​ពីរ​អោយ​វិល​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="25">បន្ទាប់​មក គាត់​ចូល​ទៅ​ជួប​លោក​អេលីសេ ជា​ម្ចាស់​របស់​គាត់ លោក​សួរ​គាត់​ថា៖ «កេហាស៊ី តើ​ឯង​ទើប​នឹង​មក​ពី​ណា?»។</verse>
				<verse number="26">គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ប្របាទ​ពុំ​បាន​ទៅ​ណា​ទេ​លោក​ម្ចាស់»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀកបំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំងបាយជូរ ចៀម គោ ឬ​អ្នក​បំរើ​ប្រុស​ស្រី​ឡើយ។</verse>
				<verse number="27">ដូច្នេះ រោគ​ឃ្លង់​របស់​លោក​ណាម៉ាន់​នឹង​កើត​ដល់​ឯង ព្រម​ទាំង​កូន​ចៅ​ឯង​រហូត​ត​ទៅ!»។ កាល​កេហាស៊ី ចាក​ចេញ​ពី​ព្យាការី​អេលីសេ​ទៅ គាត់​ក៏​កើត​រោគ​ឃ្លង់ ហើយ​ខ្លួន​ប្រាណ​របស់​គាត់​ឡើង​ស​ដូច​សំឡី។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ថ្ងៃ​មួយ ក្រុម​ព្យាការី​ជំរាប​លោក​អេលីសេ​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សំរាប់​យើង​ទាំង​អស់​គ្នា។</verse>
				<verse number="2">សូម​អនុញ្ញាត​អោយ​យើង​នាំ​គ្នា​ទៅ​ទន្លេ​យ័រដាន់ កាប់​កូន​ឈើ​ម្នាក់​មួយ​ដើមៗ​យក​មក​ធ្វើ​កន្លែង​ស្នាក់​នៅ»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ទៅ​ចុះ!»។</verse>
				<verse number="3">មាន​ម្នាក់​ក្នុង​ចំណោម​ព្យាការី​ពោល​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា​មួយ​យើង​ខ្ញុំ​ផង!»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​យល់​ព្រម​ទៅ​ជា​មួយ»។</verse>
				<verse number="4">លោក​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់​ពួក​គេ​នាំ​គ្នា​កាប់​ដើម​ឈើ។</verse>
				<verse number="5">ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​កាប់​ដើម​ឈើ ហើយ​ផ្លែ​ពូថៅ​របស់​គាត់​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ គាត់​ស្រែក​ឡើង​ថា៖ «វីវរ​ហើយ​លោក​ម្ចាស់! ពូថៅ​នេះ​ខ្ញុំ​ខ្ចី​គេ​ផង!»។</verse>
				<verse number="6">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ លោក​អេលីសេ​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្ដែត​ឡើង។</verse>
				<verse number="7">លោក​បង្គាប់​ថា៖ «ចូរ​ស្រង់​មក!»។ បុរស​នោះ​លូក​ដៃ​ទៅ​ចាប់​ផ្លែ​ពូថៅ​ស្រង់​ឡើង។</verse>
				<verse number="8">ក្នុង​ពេល​ស្ដេច​ស្រុក​ស៊ីរី កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​កោះ​ហៅ​ពួក​មេទ័ព​មក​រួម​ប្រជុំ​ពិភាក្សា​គ្នា រួច​មាន​រាជឱង្ការ​ថា៖ «យើង​នឹង​បោះ​ទ័ព​នៅ​កន្លែង​មួយ​នោះ»។</verse>
				<verse number="9">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ ចាត់​គេ​អោយ​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា៖ «សូម​ព្រះករុណា​ប្រុង​ប្រយ័ត្ន កុំ​យាង​កាត់​តាម​កន្លែង​មួយ​នោះ​អោយ​សោះ ដ្បិត​កងទ័ព​ស៊ីរី​ចុះ​មក​តាម​នោះ​ហើយ!»។</verse>
				<verse number="10">ស្ដេច​ស្រុក​អ៊ីស្រាអែល​ចាត់​មនុស្ស​អោយ​ទៅ​ស៊ើបការណ៍ នៅ​កន្លែង​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ប្រាប់។ ហេតុការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​លោក​អេលីសេ​ទូល​ស្ដេច​អោយ​ប្រុង​ប្រយ័ត្ន​ជា​មុន។</verse>
				<verse number="11">ស្ដេច​ស្រុក​ស៊ីរី​មាន​ព្រះហឫទ័យ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុការណ៍​នេះ ទ្រង់​កោះ​ហៅ​ពួក​មេទ័ព​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល?»។</verse>
				<verse number="12">មាន​មេទ័ព​ម្នាក់​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ព្រះករុណា​មាន​រាជឱង្ការ​ក្នុង​ក្រឡាបន្ទំ ព្យាការី​អេលីសេ​នៅ​ស្រុក​អ៊ីស្រាអែល យក​ទៅ​ទូល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទាំង​អស់»។</verse>
				<verse number="13">ស្ដេច​ស្រុក​ស៊ីរី​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​រក​មើល​កន្លែង​ដែល​គាត់​នៅ យើង​នឹង​ចាត់​មនុស្ស​អោយ​ទៅ​ចាប់!»។ គេ​ទូល​ស្ដេច​ថា៖ «លោក​នៅ​ក្រុង​ដូថាន់»។</verse>
				<verse number="14">ស្ដេច​ស្រុក​ស៊ីរី​ចាត់​ពល​ទាហាន​យ៉ាង​ច្រើន មាន​ទាំង​ពល​សេះ និង​រទេះ​ចំបាំង​ផង។ កងទ័ព​ស៊ីរី​ទៅ​ដល់​ក្នុង​ពេល​យប់​នោះ ហើយ​ឡោមព័ទ្ធ​ទីក្រុង។</verse>
				<verse number="15">លុះ​ព្រឹក​ឡើង អ្នក​បំរើ​របស់​អ្នក​ជំនិត​ព្រះជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម​ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​ឡោមព័ទ្ធ​ទីក្រុង។ អ្នក​បំរើ​នោះ​ជំរាប​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។</verse>
				<verse number="16">លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។</verse>
				<verse number="17">លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ ព្រះអម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​អោយ​មើល​ឃើញ​ផង!»។ ព្រះអម្ចាស់ ​បើក​ភ្នែក​អ្នក​បំរើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ​នៅ​លើ​ភ្នំ​មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចំបាំង​ជា​ភ្លើង ជុំវិញ​លោក​អេលីសេ។</verse>
				<verse number="18">ពល​ទាហាន​ស៊ីរី ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ ព្រះអម្ចាស់ ​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​អោយ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះអម្ចាស់ ​ក៏​ធ្វើ​អោយ​ពល​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។</verse>
				<verse number="19">លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។</verse>
				<verse number="20">លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ ព្រះអម្ចាស់! សូម​មេត្តា​ប្រោស​អោយ​ភ្នែក​របស់​អ្នក​ទាំង​នេះ​បាន​ភ្លឺ​ផង!»។ ព្រះអម្ចាស់ ​ធ្វើ​អោយ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។</verse>
				<verse number="21">ពេល​ស្ដេច​ស្រុក​អ៊ីស្រាអែល ទត​ឃើញ​ទាហាន​ស៊ីរី ស្ដេច​មាន​រាជឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។</verse>
				<verse number="22">លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះករុណា​ប្រទាន​នំបុ័ង និង​ទឹក​អោយ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​អោយ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។</verse>
				<verse number="23">ស្ដេច​ស្រុក​អ៊ីស្រាអែល​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​អោយ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លានពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ទៀត។</verse>
				<verse number="24">លុះ​ក្រោយ​មក ព្រះបាទ​បេនហាដាដ​ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កងទ័ព​ទាំង​អស់​ឡើង​ទៅ​ឡោមព័ទ្ធ​ក្រុង​សាម៉ារី។</verse>
				<verse number="25">ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កងទ័ព​ស៊ីរី​ឡោមព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ ជា​ប្រាក់​សុទ្ធ​ប៉ែតសិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។</verse>
				<verse number="26">ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រាអែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។</verse>
				<verse number="27">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​ ព្រះអម្ចាស់ ​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​អោយ​យើង​ជួយ​នាង​បាន? ស្រូវ​យើង​ក៏​គ្មាន ស្រា​ទំពាំងបាយជូរ​ក៏​គ្មាន​ដែរ»។</verse>
				<verse number="28">ស្ដេច​មាន​រាជឱង្ការ​ទៀត​ថា៖ «តើ​នាង​មាន​រឿង​អ្វី?»។ នាង​ទូល​ថា៖ «កាល​ពី​ថ្ងៃ​មុន ស្ត្រី​ម្នាក់​នោះ​បបួល​ខ្ញុំ​ម្ចាស់​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ស្អែក​យើង​នឹង​បរិភោគ​កូន​របស់​ខ្ញុំ​វិញ”។</verse>
				<verse number="29">យើង​ទាំង​ពីរ​ក៏​យក​កូន​របស់​ខ្ញុំ​ម្ចាស់ ទៅ​ស្ងោរ​បរិភោគ។ លុះ​ស្អែក​ឡើង ខ្ញុំ​ម្ចាស់​ប្រាប់​នាង​នោះ​ថា “ចូរ​យក​កូន​របស់​នាង​មក យើង​ចែក​គ្នា​បរិភោគ” ប៉ុន្តែ នាង​នោះ​បាន​យក​កូន​របស់​ខ្លួន​ទៅ​លាក់»។</verse>
				<verse number="30">កាល​ស្ដេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ទ្រង់​ក៏​ហែក​ព្រះភូសា។ ពេល​នោះ ស្ដេច​កំពុង​តែ​យាង​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជាជន​ឃើញ​ព្រះរាជា​ស្លៀក​បាវ។</verse>
				<verse number="31">ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ថា ថ្ងៃ​នេះ​ប្រសិន​បើ​យើង​មិន​កាត់​ក​អេលីសេ ជា​កូន​របស់​លោក​សាផាត​ទេ នោះ​សូម​ព្រះជាម្ចាស់​ដាក់​ទោស​យើង​យ៉ាង​ធ្ងន់​ចុះ!»។</verse>
				<verse number="32">ពេល​នោះ លោក​អេលីសេ​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​ព្រឹទ្ធាចារ្យ នៅ​ក្នុង​ផ្ទះ​របស់​លោក។ ស្ដេច​ចាត់​មនុស្ស​ម្នាក់​អោយ​ទៅ​សម្លាប់​លោក​អេលីសេ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់​លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​ព្រឹទ្ធាចារ្យ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​អោយ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​រាជ​បំរើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​អោយ​ជិត កុំ​អោយ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ម្ចាស់​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។</verse>
				<verse number="33">លោក​អេលីសេ​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ រាជ​បំរើ​ចូល​មក​ដល់​ពោល​ថា៖ « ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ តើ​អោយ​យើង​សង្ឃឹម​អ្វី​លើ​ព្រះអង្គ​ទៀត?»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់! ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ស្អែក​ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ»។</verse>
				<verse number="2">អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា៖ «ទោះ​បី​ ព្រះអម្ចាស់ ​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។</verse>
				<verse number="3">នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​នេះ?</verse>
				<verse number="4">ប្រសិន​បើ​យើង​សំរេច​គ្នា​ថា ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង​គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ គួរ​យើង​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កងទ័ព​ស៊ីរី​ទៅ ក្រែងលោ​គេ​ទុក​ជីវិត​អោយ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។</verse>
				<verse number="5">នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។</verse>
				<verse number="6">ពី​មុន​នោះ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​កងពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កងទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន​ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប អោយ​មក​ច្បាំង​នឹង​យើង​ហើយ!»។</verse>
				<verse number="7">នៅ​ពេល​ថ្ងៃ​លិច​កងទ័ព​ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស​អាយុ ដោយ​បោះ​បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។</verse>
				<verse number="8">ក្រោយ​ពី​ដើរ​មើល​ជុំវិញ​កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀកបំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។</verse>
				<verse number="9">មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ​ពួក​យើង​ដឹង​ដំណឹងល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់ចាំ រហូត​ដល់​ភ្លឺ ព្រះជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹងល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។</verse>
				<verse number="10">មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។</verse>
				<verse number="11">អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង អោយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។</verse>
				<verse number="12">ស្ដេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា​នេះ​ជា​ឧបាយកល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា​កាល​ណា​ពួក​យើង​ចេញ​ពី​ទីក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។</verse>
				<verse number="13">មាន​មន្ត្រី​ម្នាក់​ទូល​ស្ដេច​ថា៖ «សូម​អោយ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទីក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​អោយ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុការណ៍។ ទោះ​បី​យ៉ាង​ណា​ក្ដី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​ដែរ»។</verse>
				<verse number="14">គេ​យក​រទេះ​ចំបាំង​ពីរ​គ្រឿង​ទឹម​ដោយ​សេះ​មក​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កងទ័ព​ស៊ីរី ដោយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​នោះ​ចុះ!»។</verse>
				<verse number="15">ពួក​គេ​ចេញ​ទៅ​តាម​កងទ័ព​ស៊ីរី រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោអាវ និង​របស់​របរ​ដែល​កងទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​អោយ​ទៅ ក៏​វិល​មក​វិញ​រាយការណ៍​ថ្វាយ​ស្ដេច។</verse>
				<verse number="16">ពេល​នោះ ប្រជាជន​នាំ​គ្នា​ចេញ​ពី​ទីក្រុង ទៅ​ដណ្ដើម​យក​របស់​របរ​នៅ​ក្នុង​ទី​តាំង​ទ័ព​ស៊ីរី។ ដូច្នេះ អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">ស្ដេច​បញ្ជា​អង្គរក្ស​អោយ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថ្លែង នៅ​ពេល​ស្ដេច​ទៅ​ជួប​លោក។</verse>
				<verse number="18">ហេតុការណ៍​នេះ​កើត​មាន ដូច​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ទូល​ស្ដេច​ថា “ស្អែក ពេល​ថ្មើរ​នេះ នៅ​មាត់​ទ្វារ​ក្រុង​សាម៉ារី អង្ករ​មួយ​តៅ​ថ្លៃ​តែ​មួយ​កាក់ ហើយ​ពោត​មួយ​ថាំង​ក៏​ថ្លៃ​តែ​មួយ​កាក់​ដែរ”។</verse>
				<verse number="19">ពេល​នោះ អង្គរក្ស​របស់​ស្ដេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​វិញ​ថា “ទោះ​បី​ ព្រះអម្ចាស់ ​បើក​ទ្វារ​មេឃ​ក្ដី ក៏​ហេតុការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ លោក​អេលីសេ​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។</verse>
				<verse number="20">ហេតុការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហាជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​អោយ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិត​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ»។</verse>
				<verse number="2">ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="3">លុះ​គ្រប់​ប្រាំពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលីស្ទីន ហើយ​ចូល​ទៅ​គាល់​ស្ដេច ដើម្បី​ទាមទារ​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​នាង​វិញ។</verse>
				<verse number="4">ពេល​នោះ ស្ដេច​កំពុង​សំណេះសំណាល​ជា​មួយ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អ្នក​ជំនិត​ព្រះជាម្ចាស់​ទ្រង់​មាន​រាជឱង្ការ​ថា៖ «ចូរ​រៀប​រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។</verse>
				<verse number="5">នៅ​ពេល​ដែល​កេហាស៊ី​រៀប​រាប់​ថ្វាយ​ស្ដេច អំពី​លោក​អេលីសេ​ធ្វើ​អោយ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្ដេច ដើម្បី​ទាមទារ​ទូល​សូម​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​នាង។ កេហាស៊ី​ទូល​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ!»។</verse>
				<verse number="6">ស្ដេច​មាន​រាជឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប​រាប់​ទូល​ស្ដេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្ដេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​អោយ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគផល​ពី​ស្រែ​ចំការ​របស់​នាង តាំង​ពី​ពេល​ដែល​នាង​ចាក​ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។</verse>
				<verse number="7">លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី​កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្ដេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ អញ្ជើញ​មក​ដល់​ហើយ»។</verse>
				<verse number="8">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ហាសែល​​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ រួច​ទូល​សួរ​ ព្រះអម្ចាស់ ​តាម​រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។</verse>
				<verse number="9">លោក​ហាសែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត​ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែសិប​ក្បាល​ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់​លោក​ហាសែល​ចូល​ជួប​លោក​អេលីសេ​ជំរាប​ថា៖ «ព្រះបាទ​បេនហាដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​អោយ​មក​ជំរាប​សួរ​លោក​ថា តើ​ស្ដេច​នឹង​ជា​សះស្បើយ​ពី​ជំងឺ​ឬ​ទេ?»។</verse>
				<verse number="10">លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះករុណា​វិញ​ថា ស្ដេច​នឹង​បាន​ជា​សះស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះអម្ចាស់ ​សំដែង​អោយ​ខ្ញុំ​ដឹង​ថា ព្រះករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។</verse>
				<verse number="11">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ សម្លឹង​មុខ​លោក​ហាសែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។</verse>
				<verse number="12">លោក​ហាសែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទីក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។</verse>
				<verse number="13">លោក​ហាសែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ចការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ « ព្រះអម្ចាស់ ​បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី»។</verse>
				<verse number="14">លោក​ហាសែល​ចាក​ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្ដេច​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូលបង្គំ​ថា ព្រះករុណា​នឹង​បាន​ជា​សះស្បើយ​ពិត​មែន»។</verse>
				<verse number="15">ស្អែក​ឡើង​លោក​ហាសែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះភក្ត្រ​ស្ដេច។ ស្ដេច​សោយ​ទិវង្គត ហើយ​លោក​ហាសែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។</verse>
				<verse number="16">នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​យ៉ូសាផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា</verse>
				<verse number="17">ក្នុង​ព្រះជន្មាយុ​សាមសិប​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="18">ព្រះបាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល និង​ប្រព្រឹត្ត​ដូច​រាជវង្ស​របស់​ព្រះបាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះបាទ​អហាប់​ ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ប៉ុន្តែ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​លុប​បំបាត់​រាជា​ណាចក្រ​យូដា​ទេ ព្រោះ​ព្រះអង្គ​បាន​សន្យា​នឹង​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ​</verse>
				<verse number="20">ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែងតាំង​ស្ដេច​មួយ​អង្គ អោយ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។</verse>
				<verse number="21">ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កងទ័ព​អេដុម​បាន​ឡោមព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="22">តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះបោរ​ដែរ។</verse>
				<verse number="23">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="24">លុះ​ព្រះបាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អហាស៊ីយ៉ា​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="25">នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា</verse>
				<verse number="26">ក្នុង​ព្រះជន្មាយុ​ម្ភៃ​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ព្រះបាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="27">ព្រះបាទ​អហាស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជវង្ស​ព្រះបាទ​អហាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​រាជវង្ស​ព្រះបាទ​អហាប់​ដែរ ព្រោះ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​ញាតិវង្ស​របស់​ព្រះបាទ​អហាប់។</verse>
				<verse number="28">ព្រះបាទ​អហាស៊ីយ៉ា​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះបាទ​យ៉ូរ៉ាម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កងទ័ព​ស៊ីរី​វាយ​ព្រះបាទ​យ៉ូរ៉ាម​អោយ​របួស។</verse>
				<verse number="29">ព្រះបាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា​ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យេសរាល សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អហាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្យាការី​អេលីសេ​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ព្យាការី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។</verse>
				<verse number="2">ពេល​ទៅ​ដល់ អ្នក​ត្រូវ​ជួប​លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី។ អ្នក​ត្រូវ​ចូល​ទៅ​ហៅ​លោក​អោយ​ក្រោក​ចេញ​ពី​ចំណោម​បង​ប្អូន​របស់​លោក ហើយ​នាំ​ទៅ​បន្ទប់​ខាង​ក្នុង​បំផុត។</verse>
				<verse number="3">ចូរ​យក​ដប​ប្រេង មក​ចាក់​បង្ហូរ​លើ​ក្បាល​របស់​លោក ទាំង​ពោល​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”។ បន្ទាប់​មក អ្នក​ត្រូវ​បើក​ទ្វារ​រត់​ចេញ​ទៅ កុំ​បង្អែបង្អង់​ឡើយ»។</verse>
				<verse number="4">យុវបុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។</verse>
				<verse number="5">កាល​ទៅ​ដល់​គាត់​ឃើញ​ពួក​មេទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជំរាប​លោក!»។ លោក​យេហ៊ូវ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជំរាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។</verse>
				<verse number="6">លោក​យេហ៊ូវ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវបុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="7">អ្នក​ត្រូវ​ប្រហារ​ពូជពង្ស​អហាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម អោយ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បំរើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិបិល​បាន​សម្លាប់។</verse>
				<verse number="8">ពូជពង្ស​អហាប់​ទាំង​មូល នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ជា​ទាំង​អ្នក​ងារ​អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="9">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​អហាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូបោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ីយ៉ា។​</verse>
				<verse number="10">ឆ្កែ​នឹង​ហែក​សាច់​យេសិបិល​ស៊ី នៅ​ក្នុង​ចំការ​យេសិបិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវបុរស​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។</verse>
				<verse number="11">ពេល​លោក​យេហ៊ូវ​ចេញ​មក​ជួប​ពួក​មេទ័ព​របស់​ស្ដេច​វិញ គេ​សួរ​លោក​ថា៖ «តើ​មាន​ការ​អ្វី? ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស​ចំកួត​នេះ​មក​រក​លោក?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ធ្លាប់​ដឹង​ថា​ព្យាការី​ចំពូក​នេះ​តែងតែ​ថ្លែង​ពី​រឿង​អ្វី​ស្រាប់​ហើយ»។</verse>
				<verse number="12">ពួក​មេទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​អោយ​ត្រង់​មក!»។ លោក​ឆ្លើយ​ថា៖ «ព្យាការី​នោះ​ប្រាប់​ខ្ញុំ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិសេក​អ្នក ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល”»។</verse>
				<verse number="13">ពួក​មេទ័ព​ប្រញាប់ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្ដើរ ជូន​លោក​យេហ៊ូវ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ព្រះបាទ​យេហ៊ូវ!»។</verse>
				<verse number="14">លោក​យេហ៊ូវ ជា​កូន​របស់​លោក​យេហូសាផាត និង​ជា​ចៅ​របស់​លោក​នឹម​ស៊ី មាន​គំនិត​ក្បត់​នឹង​ព្រះបាទ​យ៉ូរ៉ាម។ គ្រា​នោះ ព្រះបាទ​យ៉ូរ៉ាម និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល កំពុង​តែ​ការពារ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ​តទល់​នឹង​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។</verse>
				<verse number="15">ប៉ុន្តែ ព្រះបាទ​យ៉ូរ៉ាម​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ នៅ​ពេល​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​គាំទ្រ​ខ្ញុំ​មែន! សូម​ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ចេញ​ពី​ទីក្រុង នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ក្រុង​យេសរាល​ឡើយ!»។</verse>
				<verse number="16">លោក​យេហ៊ូវ​ឡើង​ជិះ​រទេះ ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​យេសរាល។ ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម​កំពុង​សំរាក​ព្យាបាល​របួស ហើយ​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ក៏​យាង​មក​សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម​ដែរ។</verse>
				<verse number="17">រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេសរាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះបាទ​យ៉ូរ៉ាម​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​អោយ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ​សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិភាព​ឬ?»។</verse>
				<verse number="18">អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូវ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​ដែល​ព្រះករុណា​ចាត់​អោយ​ទៅ​ជួប​គេ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។</verse>
				<verse number="19">ព្រះបាទ​យ៉ូរ៉ាម​ចាត់​ពល​ទាហាន​ម្នាក់​ទៀត​អោយ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់​អ្នក​នោះ​ពោល​ថា៖ «ព្រះករុណា​អោយ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិភាព ឬ​មិន​សន្តិភាព គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។</verse>
				<verse number="20">អ្នក​យាម​រាយការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​លោក​យេហ៊ូវ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។</verse>
				<verse number="21">ព្រះបាទ​យ៉ូរ៉ាម​បញ្ជា​អោយ​គេ​ទឹម​រាជរថ ហើយ​ឡើង​គង់​លើ​រាជរថ​នោះ។ រីឯ​ព្រះបាទ​អហាស៊ីយ៉ា ក៏​ឡើង​គង់​លើ​រាជរថ​របស់​ស្ដេច​ដែរ។ ព្រះរាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចំការ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល។</verse>
				<verse number="22">កាល​ព្រះបាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូវ​ទ្រង់​មាន​រាជឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិភាព​ទេ​ដរាប​ព្រះករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ និង​អំពើ​អាបធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិបិល​ជា​មាតា!»។</verse>
				<verse number="23">ព្រះបាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​អោយ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជឱង្ការ​ប្រាប់​ព្រះបាទ​អហាស៊ីយ៉ា​ថា៖ «ព្រះករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។</verse>
				<verse number="24">លោក​យេហ៊ូវ​យឹត​ធ្នូ​បាញ់​ចំ​ខ្នង​របស់​ព្រះបាទ​យ៉ូរ៉ាម។ ព្រួញ​ចាក់​ទម្លុះ​បេះដូង​របស់​ស្ដេច រួច​ធ្លុះ​ចេញ​មក​ក្រៅ ហើយ​ស្ដេច​ដួល​ក្នុង​រាជរថ។</verse>
				<verse number="25">លោក​យេហ៊ូវ​ប្រាប់​លោក​ប៊ីឌការ​ជា​អ្នក​ជំនួយ​ការ​របស់​លោក​ថា៖ «ចូរ​លើក​សព​នេះ បោះ​ទៅ​ក្នុង​ចំការ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល​ទៅ! តើ​លោក​នឹក​ចាំ​ទេ កាល​លោក និង​ខ្ញុំ​ជិះ​ក្នុង​រទេះ​ជា​មួយ​គ្នា ដង្ហែ​ស្ដេច​អហាប់ ជា​បិតា​របស់​ស្ដេច​យ៉ូរ៉ាម ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ថា</verse>
				<verse number="26">“ម្សិលមិញ យើង​បាន​ឃើញ​ឈាម​របស់​ណាបោត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​អោយ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចំការ​នេះ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចំការ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="27">កាល​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេតកាន តែ​លោក​យេហ៊ូវ​ដេញ​តាម​ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីបឡាម។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគីដោ ហើយ​សុគត​នៅ​ទី​នោះ។</verse>
				<verse number="28">ពួក​មន្ត្រី​របស់​ព្រះបាទ​អហាស៊ីយ៉ា នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូសាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ។</verse>
				<verse number="29">ព្រះបាទ​អហាស៊ីយ៉ា​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អហាប់។</verse>
				<verse number="30">បន្ទាប់​មក លោក​យេហ៊ូវ​ចូល​មក​ដល់​ក្រុង​យេសរាល។ កាល​ព្រះនាង​យេសិបិល​ដឹង​ដំណឹង​នេះ ព្រះនាង​ផាត់​រង្វង់​ភ្នែក និង​តុបតែង​សក់ រួច​ទត​មើល​តាម​បង្អួច។</verse>
				<verse number="31">ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះនាង​យេសិបិល​ពោល​ថា៖ «នែ៎ ស៊ីមរី​ ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិភាព​ឬ?»។</verse>
				<verse number="32">លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច​រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហាតលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។</verse>
				<verse number="33">លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាកសព​នោះ។</verse>
				<verse number="34">បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង​រួច​បរិភោគ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាកសព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។</verse>
				<verse number="35">ពួក​គេ​ចេញ​ទៅ​យក​សព​នោះ​មក​កប់ ប៉ុន្តែ ឃើញ​នៅ​សល់​តែ​លលាដ៍​ក្បាល​ជើង និង​ដៃ​ប៉ុណ្ណោះ។</verse>
				<verse number="36">ពួក​គេ​នាំ​ដំណឹង​មក​ជំរាប​លោក​យេហ៊ូវ​វិញ លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ហេតុការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​តាម​រយៈ​ព្យាការី​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ីថា​ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិបិល​ក្នុង​ចំការ​យេសរាល។</verse>
				<verse number="37">សាកសព​របស់​នាង​យេសិបិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចំការ​យេសរាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសិបិល​បាន​ទេ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះបាទ​អហាប់​មាន​បុត្រា​ចិតសិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង​ព្រឹទ្ធាចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះបាទ​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖</verse>
				<verse number="2">«អស់​លោក​មាន​បុត្រា​របស់​ស្ដេច ព្រម​ទាំង​រទេះ​ចំបាំង​ទ័ព​សេះ ទីក្រុង​ដ៏​រឹងមាំ និង​គ្រឿង​សស្រ្ដាវុធ​ស្រាប់​ហើយ។ ដូច្នេះ ពេល​ណា​អស់​លោក​បាន​ទទួល​សារ​នេះ</verse>
				<verse number="3">ចូរ​ជ្រើស​តាំង​បុត្រ​ណា​មួយ​ដែល​ប្រសើរ​ជាង​គេ អោយ​ឡើង​គ្រង​រាជ្យ​ជំនួស​បិតា ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ការពារ​រាជវង្ស នៃ​ម្ចាស់​របស់​អស់​លោក​ទៅ»។</verse>
				<verse number="4">ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ស្ដេច​ទាំង​ពីរ​អង្គ​នោះ​ពុំ​អាច​តទល់​នឹង​លោក​យេហ៊ូវ​បាន​ផង ចុះ​ទំរាំ​បើ​យើង​វិញ តើ​យើង​អាច​តទល់​នឹង​លោក​ដូច​ម្ដេច​បាន?»។</verse>
				<verse number="5">អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​វាំង ចៅហ្វាយ​ក្រុង ពួក​ព្រឹទ្ធាចារ្យ និង​ពួក​គ្រូ​បាធ្យាយ​ចាត់​គេ អោយ​ទៅ​ជំរាប​លោក​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ តាម​តែ​លោក​ម្ចាស់​បង្គាប់។ យើង​ខ្ញុំ​មិន​ជ្រើស​តាំង​នរណា​ម្នាក់​ជា​ស្ដេច​ទេ សូម​លោក​ម្ចាស់​ប្រព្រឹត្ត​តាម​តែ​លោក​ម្ចាស់​យល់​ឃើញ​ថា​ល្អ​ចុះ!»។</verse>
				<verse number="6">លោក​យេហ៊ូវ​ធ្វើ​សារ​មួយ​ទៀត ផ្ញើ​ជូន​អស់​លោក​ទាំង​នោះ មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រសិន​បើ​អស់​លោក​ចូល​មក​ខាង​ខ្ញុំ និង​ស្ដាប់​តាម​បញ្ជា​របស់​ខ្ញុំ ចូរ​កាត់​ក​បុត្រា​ទាំង​អស់​របស់​ម្ចាស់​អស់​លោក ហើយ​យក​ក្បាល​មក​អោយ​ខ្ញុំ​នៅ​ក្រុង​យេសរាល នា​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ!»។ ពេល​នោះ បុត្រា​ទាំង​ចិតសិប​អង្គ​រស់​នៅ​តាម​ផ្ទះ​របស់​នាម៉ឺន​ធំៗ ក្នុង​ក្រុង​សាម៉ារី ហើយ​លោក​ទាំង​នោះ​ចិញ្ចឹម​ពួក​គេ។</verse>
				<verse number="7">ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូវ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិតសិប​អង្គ​នោះ មក​កាត់​ក​យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូវ​នៅ​ក្រុង​យេសរាល។</verse>
				<verse number="8">អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជំរាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។</verse>
				<verse number="9">លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?</verse>
				<verse number="10">ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​ថ្លែង​ប្រឆាំង​នឹង​រាជវង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សំរេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះអម្ចាស់ ​បាន​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បំរើ​របស់​ព្រះអង្គ»។</verse>
				<verse number="11">លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិវង្ស​របស់​ព្រះបាទ​អហាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​យេសរាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជាចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​អោយ​រួច​ជីវិត​ឡើយ។</verse>
				<verse number="12">បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល</verse>
				<verse number="13">លោក​បាន​ជួប​នឹង​បង​ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង​ប្អូន​របស់​ព្រះបាទ​អហាស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវកិច្ច ចំពោះ​បុត្រ​របស់​ព្រះមហាក្សត្រ និង​បុត្រ​របស់​ព្រះមហាក្សត្រិយានី»។</verse>
				<verse number="14">លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់​នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាកសព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែសិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់ អោយ​រត់​រួច​ឡើយ។</verse>
				<verse number="15">កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប​ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជំរាប​សួរ​គាត់​ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណាដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូណាដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។</verse>
				<verse number="16">លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះមុត​របស់​ខ្ញុំ​ចំពោះ​ ព្រះអម្ចាស់!»។ លោក​យេហ៊ូវ​ក៏​នាំ​លោក​យ៉ូណាដាប់ ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។</verse>
				<verse number="17">លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិវង្ស​របស់​ព្រះបាទ​អហាប់ ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​អោយ​ផុត​ពូជ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង តាម​រយៈ​លោក​អេលីយ៉ា។</verse>
				<verse number="18">លោក​យេហ៊ូវ​ប្រមូល​ប្រជាជន​ទាំង​មូល នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះបាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិចបន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់ចត់​បំផុត។</verse>
				<verse number="19">ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បំរើ និង​ពួក​បូជាចារ្យ​ទាំង​អស់​របស់​ព្រះ​បាល​អោយ​មក​ជួបជុំ​ជា​មួយ​យើង។ សូម​កុំ​អោយ​នរណា​ម្នាក់​អវត្តមាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញបូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយកល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បំរើ​ព្រះ​បាល​អោយ​អស់។</verse>
				<verse number="20">លោក​យេហ៊ូវ​បញ្ជា​អោយ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ</verse>
				<verse number="21">ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិសទី ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ អស់​អ្នក​គោរព​បំរើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្តមាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់តាប់​ទាំង​អស់។</verse>
				<verse number="22">លោក​យេហ៊ូវ​បញ្ជា​ដល់​អ្នក​គ្រប់គ្រង​ផ្នែក​សម្លៀកបំពាក់​សំរាប់​ថ្វាយបង្គំ​ព្រះ​បាល​ថា៖ «ចូរ​ចែក​សម្លៀកបំពាក់​ជូន​អស់​អ្នក​ដែល​បំពេញ​មុខងារ​បំរើ​ព្រះ​បាល​ចុះ!»។ គេ​យក​សម្លៀកបំពាក់​មក​ចែក​អោយ​អ្នក​ទាំង​នោះ​គ្រប់ៗ​គ្នា។</verse>
				<verse number="23">លោក​យេហ៊ូវ​អញ្ជើញ​មក​ដល់​វិហារ​របស់​ព្រះ​បាល​ជា​មួយ​នឹង​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ថា៖ «ចូរ​ពិនិត្យ​មើល កុំ​អោយ​មាន​អ្នក​បំរើ​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ទី​នេះ​ឡើយ គឺ​អោយ​មាន​តែ​អស់​អ្នក​ដែល​គោរព​បំរើ​ព្រះ​បាល​ប៉ុណ្ណោះ»។</verse>
				<verse number="24">ពេល​នោះ លោក​យេហ៊ូវ និង​លោក​យ៉ូណាដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។ លោក​យេហ៊ូវ​បាន​ដាក់​ទាហាន​ប៉ែតសិប​នាក់ អោយ​ចាំ​នៅ​ខាង​ក្រៅ​ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្ដោយ​អោយ​មនុស្ស​ម្នាក់​រត់​រួច​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។</verse>
				<verse number="25">ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូវ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាកសព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។</verse>
				<verse number="26">ពួក​គេ​យក​ស្ដូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។</verse>
				<verse number="27">ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្ដូប​របស់​ព្រះ​បាល​ចោល ហើយ​ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរបង់​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="28">ព្រះបាទ​យេហ៊ូវ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រាអែល</verse>
				<verse number="29">ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​ដោយ​គោរព​រូប​គោ​មាស​នៅ​បេតអែល និង​ក្រុង​ដាន់​ឡើយ។</verse>
				<verse number="30">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​បួន​តំណ»។</verse>
				<verse number="31">ប៉ុន្តែ ព្រះបាទ​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="32">តាំង​ពី​ពេល​នោះ​មក ព្រះអម្ចាស់ ​ចាប់​ផ្ដើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រាអែល។ ព្រះបាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រាអែល</verse>
				<verse number="33">គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណាសេ ហើយ​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អើណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។</verse>
				<verse number="34">រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="35">ព្រះបាទ​យេហ៊ូវ​សោយទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាហាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="36">ព្រះបាទ​យេហ៊ូវ​សោយរាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។</verse>
			</chapter>
			<chapter number="11">
				<verse number="1">កាល​ព្រះនាង​អថាលា ជា​មាតា​របស់​ព្រះបាទ​អហាស៊ីយ៉ា​ជ្រាប​ថា ព្រះ​រាជបុត្រ​សោយទិវង្គត​ហើយ ព្រះនាង​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​រាជវង្សានុវង្ស​ទាំង​អស់។</verse>
				<verse number="2">ពេល​នោះ ព្រះនាង​យ៉ូសេបា ជា​បុត្រី​របស់​ព្រះបាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះបាទ​អហាស៊ីយ៉ា បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អហាស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច ដែល​ត្រូវ​គេ​សម្លាប់​នោះ​ទៅ​លាក់​ទុក។ ព្រះនាង​នាំ​បុត្រ​នោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ​ក្នុង​ព្រះវិហារ ព្រម​ទាំង​អោយ​មេ​ដោះ​នៅ​ជា​មួយ​ផង។ គេ​បាន​លាក់​រាជកុមារ​មិន​អោយ​ព្រះនាង​អថាលា​ឃើញ ដូច្នេះ រាជកុមារ​ក៏​រួច​ពី​ស្លាប់។</verse>
				<verse number="3">ក្នុង​ពេល​ដែល​ព្រះនាង​អថាលា​គ្រង​រាជ្យ រាជកុមារ​បាន​លាក់​ខ្លួន​ជា​មួយ​មេ​ដោះ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។</verse>
				<verse number="4">លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ លោក​បូជាចារ្យ​យេហូយ៉ាដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ហ្លួង ដែល​ជា​ជន​ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​លោក​នៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ លោក​បាន​ចុះ​កិច្ចសន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​អោយ​ពួក​គេ​ស្បថ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រួច​លោក​នាំ​បុត្រា​របស់​ស្ដេច​មក​បង្ហាញ​អោយ​ពួក​គេ​ឃើញ។</verse>
				<verse number="5">បន្ទាប់​មក លោក​បញ្ជា​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* មួយ​ភាគ​បី​ត្រូវ​យាម​ដំណាក់​ស្ដេច</verse>
				<verse number="6">មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​ប្រចាំ​ការ។ ក្រុម​ទាំង​បី​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​ព្រះដំណាក់។</verse>
				<verse number="7">រីឯ​អ្នក​រាល់​គ្នា​ពីរ​ក្រុម​ទៀត ដែល​មិន​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ​ត្រូវ​យាម​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​ការពារ​ព្រះ​មហាក្សត្រ។</verse>
				<verse number="8">អ្នក​រាល់​គ្នា​ត្រូវ​ប្រដាប់​អាវុធ​គ្រប់​ដៃ នៅ​ការពារ​ជុំវិញ​មហា​ក្សត្រ។ បើ​នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ជួរ​ទ័ព​របស់​អ្នក​រាល់​គ្នា ត្រូវ​សម្លាប់​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះមហា​ក្សត្រ​ជានិច្ច ទោះ​បី​ទ្រង់​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។</verse>
				<verse number="9">ពួក​មេទ័ព​នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ហើយ​ទៅ​ជួប​លោក​បូជាចារ្យ​យេហូយ៉ាដា។</verse>
				<verse number="10">លោក​បូជាចារ្យ​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ជូន​ពួក​មេទ័ព​ទាំង​នោះ។</verse>
				<verse number="11">ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះដំណាក់ ដើម្បី​ការពារ​ព្រះ​មហាក្សត្រ។</verse>
				<verse number="12">ពេល​នោះ លោក​បូជាចារ្យ​យាង​ព្រះ​រាជបុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯកសារ​នៃ​សម្ពន្ធមេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិសេក​រាជកុមារ​តែងតាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយឃោស​ថា៖ «ជយោ! ព្រះ​មហាក្សត្រ!»។</verse>
				<verse number="13">កាល​ព្រះនាង​អថាលា​ឮ​សំរែក​ពល​ទាហាន និង​ប្រជាជន ព្រះនាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ព្រះនាង​ទត​ឃើញ​ព្រះ​មហាក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀមទម្លាប់​ដោយ​មាន​មេទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះនាង​អថាលា​ហែក​ព្រះភូសា​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។</verse>
				<verse number="15">លោក​បូជាចារ្យ​យេហូយ៉ាដា​បញ្ជា​ពួក​មេទ័ព​ដែល​គ្រប់គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះនាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះនាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជាចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះនាង​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើយ!»។</verse>
				<verse number="16">គេ​ចាប់​ព្រះនាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះនាង​នៅ​ទី​នោះ។</verse>
				<verse number="17">លោក​យេហូយ៉ាដា​ចង​សម្ពន្ធមេត្រី​រវាង​ ព្រះអម្ចាស់ ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ។ លោក​ក៏​បាន​ចង​សម្ពន្ធមេត្រី​រវាង​ព្រះ​មហាក្សត្រ និង​ប្រជារាស្ត្រ​ដែរ។</verse>
				<verse number="18">ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់ថាន​ជា​បូជាចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូយ៉ាដា​បាន​ចាត់​ចែង​អោយ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="19">បន្ទាប់​មក លោក​នាំ​ពួក​មេទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន​ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ​មហាក្សត្រ​ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ចូល​វាំង​តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះបាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។</verse>
				<verse number="20">ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខសាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះនាង​អថាលា​នៅ​ក្នុង​វាំង។</verse>
				<verse number="21">ព្រះបាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំពីរ​វស្សា​</verse>
			</chapter>
			<chapter number="12">
				<verse number="1">គឺ​នៅ​ឆ្នាំ​ទី​ប្រាំពីរ​ក្នុង​រជ្ជកាល​ព្រះបាទ​យេហ៊ូវ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ​បាន​សែសិបឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ រីឯ​មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីបយ៉ា​ជា​អ្នក​ស្រុក​បៀរសេបា។</verse>
				<verse number="2">ព្រះបាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ អស់​មួយ​ជីវិត ដូច​លោក​បូជាចារ្យ​យេហូយ៉ាដា​បាន​បង្ហាត់​បង្រៀន។</verse>
				<verse number="3">ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។</verse>
				<verse number="4">ព្រះបាទ​យ៉ូអាស​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​បូជាចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​ប្រាក់​ដែល​ប្រជាជន​យក​មក​បង់​ពន្ធ​សំរាប់​ព្រះដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ​ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់</verse>
				<verse number="5">នោះ​អោយ​ក្រុម​បូជាចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួសជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់ ដែល​គេ​យល់​ថា​ចាំបាច់​គួរ​តែ​ជួសជុល»។</verse>
				<verse number="6">ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ក្រុម​បូជាចារ្យ​ពុំ​ទាន់​បាន​ជួសជុល​កន្លែង​បាក់បែក​ក្នុង​ព្រះដំណាក់​នៅ​ឡើយ​ទេ។</verse>
				<verse number="7">ព្រះបាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជាចារ្យ​យេហូយ៉ាដា ព្រម​ទាំង​បូជាចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួសជុល​កន្លែង​បាក់បែក​ក្នុង​ព្រះដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ សំរាប់​ការ​ជួសជុល​ព្រះដំណាក់​វិញ»។</verse>
				<verse number="8">ដូច្នេះ ពួក​បូជាចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជាជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួសជុល​ព្រះដំណាក់​ទៀត។</verse>
				<verse number="9">លោក​បូជាចារ្យ​យេហូយ៉ាដា យក​ហិប​មួយ​ចោះ​រន្ធ​លើ​គំរប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះដំណាក់។ ពួក​បូជាចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះដំណាក់ ក្នុង​ហិប​នោះ។</verse>
				<verse number="10">កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា​បូជាចារ្យ​ក៏​មក​ទទួល​ប្រាក់​នៅ​ក្នុង​ព្រះដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។</verse>
				<verse number="11">បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​អោយ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការងារ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ គេ​ប្រើ​ប្រាក់​នោះ​សំរាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់</verse>
				<verse number="12">ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្មដាប់​សំរាប់​ជួសជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ប្រាក់​នេះ​ក៏​ប្រើ​សំរាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួសជុល​ព្រះដំណាក់​ឡើង​វិញ។</verse>
				<verse number="13">ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជាជន​យក​មក​ថ្វាយ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស​ប្រាក់ សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="14">គេ​ប្រគល់​ប្រាក់​នេះ អោយ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការងារ សំរាប់​ប្រើប្រាស់​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ ទៅ​បើក​អោយ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះស្ម័គ្រ​បំផុត។</verse>
				<verse number="16">រីឯ​ប្រាក់​តង្វាយ​ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញបូជា​សុំ​លើកលែង​ទោស និង​យញ្ញបូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជាចារ្យ​វិញ។</verse>
				<verse number="17">នៅ​គ្រា​នោះ ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះបាទ​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម​ទៀត។</verse>
				<verse number="18">ព្រះបាទ​យ៉ូអាស​ស្ដេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្ដេច​ស្រុក​យូដា ជា​អយ្យកោ គឺ​ព្រះបាទ​យ៉ូសាផាត ព្រះបាទ​យ៉ូរ៉ាម និង​ព្រះបាទ​អហាស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ​ព្រម​ទាំង​វត្ថុ​ដែល​ស្ដេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​អោយ​នាំ​យក​ទៅ​ថ្វាយ​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្ដេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="19">រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="20">មេទ័ព​របស់​ស្ដេច​បាន​ក្រោក​ឡើង រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះបាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្ដេច នៅ​ប៉ម​មីឡូ​តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។</verse>
				<verse number="21">មេទ័ព​ដែល​បាន​ធ្វើ​គុត​ស្ដេច គឺ​លោក​យ៉ូសា​ការ ជា​កូន​របស់​លោក​ស៊ីមាត និង​លោក​យ៉ូសាបាឌ ជា​កូន​របស់​លោក​សូមើរ។ គេ​បាន​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាហាស​ជា​បុត្រ​របស់​ព្រះបាទ​យេហ៊ូវ បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយរាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។</verse>
				<verse number="2">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្ដេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសែល​ក្នុង​អំឡុង​ពេល​ដ៏​យូរ។</verse>
				<verse number="4">ប៉ុន្តែ ព្រះបាទ​យ៉ូអាហាស​ទូលអង្វរ​ ព្រះអម្ចាស់ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​នេះ ដ្បិត​ព្រះអង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះជាន់​សង្កត់សង្កិន​ប្រជាជន​អ៊ីស្រាអែល</verse>
				<verse number="5">ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​មាន​អ្នក​ដឹក​នាំ​មួយ​រូប មក​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ស៊ីរី និង​អោយ​ពួក​គេ​រស់​នៅ​ដោយ​សុខសាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។</verse>
				<verse number="6">ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជវង្ស​របស់​ព្រះបាទ​យេរ៉ូបោម​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេរ៉ា ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។</verse>
				<verse number="7">កងទ័ព​របស់​ព្រះបាទ​យ៉ូអាហាស មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហាសិប​នាក់ រទេះ​ចំបាំង​ដប់ និង​កងពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​អោយ​នៅ​សេសសល់​បន្តិចបន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។</verse>
				<verse number="8">រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="9">កាល​ស្ដេច​សោយទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="10">នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស​បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយរាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។</verse>
				<verse number="11">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។</verse>
				<verse number="12">រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="13">កាល​ព្រះបាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យេរ៉ូបោម​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="14">នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សំរក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រាអែល!»។</verse>
				<verse number="15">លោក​អេលីសេ​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។</verse>
				<verse number="16">ព្យាការី​ទូល​ព្រះរាជា​ថា៖ «សូម​ព្រះករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះរាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះហស្ដ​ស្ដេច</verse>
				<verse number="17">រួច​ទូល​ថា៖ «សូម​ព្រះករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះបាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យជំនះ​មក​ពី​ ព្រះអម្ចាស់ គឺ​ព្រួញ​ជ័យជំនះ​លើ​ជន​ជាតិ​ស៊ីរី។ ព្រះករុណា​នឹង​ប្រហារ​កងទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។</verse>
				<verse number="18">លោក​អេលីសេ​ទូល​ព្រះរាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង​ហើយ​ឈប់។</verse>
				<verse number="19">អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ក្រេវក្រោធ​នឹង​ព្រះរាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​អោយ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន​ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះករុណា​វាយ​ពួក​គេ​ឈ្នះ បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។</verse>
				<verse number="20">បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។ ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន​ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។</verse>
				<verse number="21">ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន​ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។</verse>
				<verse number="22">ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូអាហាស ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះជាន់​សង្កត់សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​ជានិច្ច។</verse>
				<verse number="23">ប៉ុន្តែ ព្រះអម្ចាស់ ​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រាអែល ព្រះអង្គ​អាណិត​អាសូរ និង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះបង់​ចោល​ពួក​គេ​អោយ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។</verse>
				<verse number="24">ព្រះបាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី​សោយ​ទិវង្គត ហើយ​ព្រះបាទ​បេនហាដាដ​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="25">ព្រះបាទ​យ៉ូអាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ពី​ព្រះបាទ​បេនហាដាដ ជា​បុត្រ​របស់​ព្រះបាទ​ហាសែល​យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះបាទ​យ៉ូអាហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះបាទ​យ៉ូអាស​វាយ​ព្រះបាទ​បេនហាដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល​មក​វិញ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស ស្ដេច​ស្រុក​អ៊ីស្រាអែល​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។</verse>
				<verse number="2">ពេល​ឡើង​សោយ​រាជ្យ​ទ្រង់​មាន​ព្រះជន្ម​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​មាន​នាម​ថា​យ៉ូអាដាន ជា​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ តែ​ពុំ​បាន​ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ឡើយ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង ដូច​ព្រះបាទ​យ៉ូអាស​ជា​បិតា​ដែរ។</verse>
				<verse number="4">ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។</verse>
				<verse number="5">ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ទ្រង់​ប្រហារ​ជីវិត​ពួក​មេទ័ព​ដែល​បាន​ធ្វើ​គុត​ព្រះបាទ​យ៉ូអាស​ជា​បិតា។</verse>
				<verse number="6">ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដោយ​គោរព​តាម​ព្រះបន្ទូល​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ គឺ​ ព្រះអម្ចាស់ ​បាន​បង្គាប់​ថា «មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។</verse>
				<verse number="7">ព្រះបាទ​អម៉ាស៊ីយ៉ា​បាន​ប្រហារ​កងទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="8">គ្រា​នោះ​ព្រះបាទ​អម៉ាស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស និង​ជា​ចៅ​របស់​ព្រះបាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។</verse>
				<verse number="9">ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ចាត់​មនុស្ស​អោយ​មក​ទូល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​អោយ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក អោយ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេចខ្ទី​អស់។</verse>
				<verse number="10">ព្រះករុណា​វាយ​ឈ្នះ​ជន​ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះករុណា​មាន​មោទនភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យជំនះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​អោយ​វេទនា​ដូច្នេះ? ព្រះករុណា និង​ប្រជាជន​យូដា​មុខ​ជា​បរាជ័យ​មិន​ខាន»។</verse>
				<verse number="11">ប៉ុន្តែ ព្រះបាទ​អម៉ាស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ក៏​ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​បេតសេមែស ជា​ក្រុង​របស់​យូដា។</verse>
				<verse number="12">កងទ័ព​អ៊ីស្រាអែល​វាយ​ឈ្នះ​កងទ័ព​យូដា ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​មក​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="13">ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ចាប់​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះបាទ​អហាស៊ីយ៉ា​ធ្វើ​ជា​ឈ្លើយ នៅ​បេតសេមែស។ បន្ទាប់​មក ព្រះបាទ​យ៉ូអាស​យាង​ទៅ​ក្រុង​យេរូសាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។</verse>
				<verse number="14">ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះរាជ្យ​ទ្រព្យ ព្រម​ទាំង​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។</verse>
				<verse number="15">រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះបាទ​អម៉ាស៊ីយ៉ា ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="16">កាល​ព្រះបាទ​យ៉ូអាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជវង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​ក៏​ឡើង​ស្នង​រាជ្យ។​</verse>
				<verse number="17">ក្រោយ​ពី​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស ស្ដេច​ស្រុក​អ៊ីស្រាអែល​សោយ​ទិវង្គត ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។</verse>
				<verse number="18">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="19">នៅ​ក្រុង​យេរូសាឡឹម មាន​មនុស្ស​ឃុបឃិត​គ្នា​ក្បត់​ព្រះបាទ​អម៉ាស៊ីយ៉ា ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​អោយ​ដេញ​តាម​ព្រះរាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។</verse>
				<verse number="20">គេ​យក​សព​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។</verse>
				<verse number="21">ប្រជាជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះបាទ​អសារា ដែល​មាន​ព្រះជន្ម​ដប់​ប្រាំ​មួយ​វស្សា​អោយ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បិតា។</verse>
				<verse number="22">ក្រោយ​ពេល​ព្រះបាទ​អម៉ាស៊ីយ៉ា​សោយ​ទិវង្គត ព្រះបាទ​អសារា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​អោយ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​យូដា។</verse>
				<verse number="23">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។</verse>
				<verse number="24">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="25">ព្រះបាទ​យេរ៉ូបោម​បាន​កំណត់​ព្រំប្រទល់​ទឹក​ដី​របស់​អ៊ីស្រាអែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហាម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ាបា ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ថ្លែង​តាម​រយៈ​អ្នក​បំរើ​របស់​ព្រះអង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមីថាយ ជា​អ្នក​ស្រុក​កាថ-ហេភើរ។</verse>
				<verse number="26">ព្រះអម្ចាស់ ​ទត​ឃើញ​អ៊ីស្រាអែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។</verse>
				<verse number="27">ព្រះអម្ចាស់ ​ពុំ​សព្វ​ព្រះហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រាអែល អោយ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ព្រះអង្គ​សង្គ្រោះ​ប្រជាជន​នេះ តាម​រយៈ​ព្រះបាទ​យេរ៉ូបោម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស។</verse>
				<verse number="28">រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យេរ៉ូបោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរភាព​ដ៏​អង់អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្ដើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​អ៊ីស្រាអែល សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="29">ព្រះបាទ​យេរ៉ូបោម​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ព្រះបាទ​សាការី ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អសារា ជា​បុត្រ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា បាន​ឡើង​សោយរាជ្យ​លើ​ស្រុក​យូដា</verse>
				<verse number="2">ក្នុង​ព្រះជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូលា ជា​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បិតា​ដែរ។</verse>
				<verse number="4">ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។</verse>
				<verse number="5">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ព្រះបាទ​អសារា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម​ជា​បុត្រ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។</verse>
				<verse number="6">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អសារា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="7">ព្រះបាទ​អសារា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។</verse>
				<verse number="8">នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបី នៃ​រជ្ជកាល​ព្រះបាទ​អសារា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​សាការី​ជា​បុត្រ​របស់​ព្រះបាទ​យេរ៉ូបោម ឡើង​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយរាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="9">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ពួក​អយ្យកោ​ដែរ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="10">គ្រា​នោះ លោក​សាលូម​ជា​កូន​របស់​លោក​យ៉ាបេស​បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជាជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។</verse>
				<verse number="11">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="12">ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​ព្រះបាទ​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​បួន​តំណ»។​</verse>
				<verse number="13">ព្រះបាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំបួន នៃ​រជ្ជកាល​ព្រះបាទ​អូស៉្យាស​ ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="14">លោក​មណាហិម​ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះបាទ​សាលូម​ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។</verse>
				<verse number="15">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​សាលូម និង​គំរោងការ​ក្បត់ ដែល​ស្ដេច​រៀបចំ​ប្រឆាំង​នឹង​ព្រះបាទ​សាការី សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="16">គ្រា​នោះ​ព្រះបាទ​មណាហិម បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំវិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្ដេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្ដេច។ ស្ដេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។</verse>
				<verse number="17">នៅ​អំឡុង​ឆ្នាំ​ទី​សាមសិប​ប្រាំ​បួន នៃ​រជ្ជកាល​ព្រះបាទ​អសារា​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​មណាហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="18">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="19">គ្រា​នោះ​ព្រះចៅ​ពូល​ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រាអែល តែ​ព្រះបាទ​មណាហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះចៅ​ពូល សូម​អោយ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។</verse>
				<verse number="20">ព្រះបាទ​មណាហិម​ទារ​ពន្ធ​ពី​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហាសិប​ណែន ដើម្បី​អោយ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។</verse>
				<verse number="21">រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​មណាហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="22">កាល​ព្រះបាទ​មណាហិម សោយ​ទិវង្គត ព្រះបាទ​ពេកាហ៊ា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="23">នៅ​ឆ្នាំ​ទី​ហាសិប នៃ​រជ្ជកាល​ព្រះបាទ​អសារា ស្ដេច​ស្រុក​យូដា ព្រះបាទ​ពេកាហ៊ា ជា​បុត្រ​របស់​ព្រះបាទ​មណាហិម បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល។ ស្ដេច​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="24">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="25">លោក​ពេកា​ជា​កូន​របស់​លោក​រេម៉ាលា ហើយ​ជា​អង្គ​រក្ស​របស់​ស្ដេច បាន​ឃុបឃិត​ជា​មួយ​លោក​អើកុប និង​លោក​អើរីយេ​ធ្វើ​គុត​ស្ដេច​ ក្នុង​ដំណាក់​មួយ​នៃ​រាជវាំង នៅ​ក្រុង​សាម៉ារី។ ពេល​នោះ លោក​មាន​ពល​ទាហាន​ហាសិប​នាក់ ជា​អ្នក​ស្រុក​កាឡាដ​ចូល​រួម​ជា​មួយ​ដែរ។ លោក​បាន​ធ្វើ​គុត​ព្រះបាទ​ពេកាហ៊ា ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។</verse>
				<verse number="26">រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ពេកាហ៊ា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="27">នៅ​ឆ្នាំ​ទី​ហាសិប​ពីរ នៃ​រជ្ជកាល​ព្រះបាទ​អសារា ជា​ស្ដេច​យូដា ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា​បាន​ឡើង​សោយ​រាជ្យ នៅ​ស្រុក​អ៊ីស្រាអែល ទ្រង់​សោយ​រាជ្យ​បាន​ម្ភៃ​ឆ្នាំ​នៅ​ក្រុង​សាម៉ារី។</verse>
				<verse number="28">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះបាទ​យេរ៉ូបោម​ជា​កូន​របស់​លោក​នេបាត នាំ​ប្រជាជន​អ៊ីស្រាអែល​អោយ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="29">ក្នុង​រជ្ជកាល​ព្រះបាទ​ពេកា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះចៅ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​វាយ​ដណ្ដើម​យក​ទីក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-មាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែបថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="30">លោក​ហូស៊ា​ជា​កូន​របស់​លោក​អេឡា បាន​ឃុបឃិត​ក្បត់​នឹង​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា លោក​ធ្វើ​គុត​ស្ដេច ហើយ​ឡើង​សោយរាជ្យ​ជំនួស នៅ​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទ​អសារា ស្ដេច​ស្រុក​យូដា។</verse>
				<verse number="31">រីឯ​រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​ពេកា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="32">នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ពេកា ជា​កូន​របស់​លោក​រេម៉ាលា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​យ៉ូថាម ជា​បុត្រ​របស់​ព្រះបាទ​អសារា ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។</verse>
				<verse number="33">កាល​ព្រះបាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។</verse>
				<verse number="34">ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​អសារា​ជា​បិតា​ដែរ។</verse>
				<verse number="35">ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយយញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះបាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="36">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូថាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="37">នៅ​គ្រា​នោះ ព្រះអម្ចាស់ ​បាន​ចាប់​ផ្ដើម​ចាត់​ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​ពេកា​​ជា​កូន​របស់​លោក​រេម៉ាលា​អោយ​មក​លុកលុយ​ស្រុក​យូដា។</verse>
				<verse number="38">ព្រះបាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អហាស​ជា​បុត្រ ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​ប្រាំពីរ នៃ​រជ្ជកាល​ព្រះបាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ាលា ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​អហាស​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូថាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។</verse>
				<verse number="2">កាល​ព្រះបាទ​អហាស​ឡើង​សោយរាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​វស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដូច​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ​ឡើយ</verse>
				<verse number="3">ប៉ុន្តែ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា​នៅ​ស្រុក​អ៊ីស្រាអែល គឺ​ស្ដេច​ហ៊ាន​រហូត​ដល់​យក​បុត្រ​ទៅ​បូជា​យញ្ញ​ តាម​ទំនៀមទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំងឡាយ ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="4">ស្ដេច​បាន​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។</verse>
				<verse number="5">ពេល​នោះ ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះបាទ​ពេកា​ជា​កូន​របស់​លោក​រេម៉ាលា ស្ដេច​ស្រុក​អ៊ីស្រាអែល នាំ​គ្នា​ឡើង​មក​វាយ​លុក​ក្រុង​យេរូសាឡឹម។ ពួក​គេ​ឡោមព័ទ្ធ​ព្រះបាទ​អហាស តែ​មិន​អាច​យក​ជ័យជំនះ​បាន​ទេ។</verse>
				<verse number="6">នៅ​គ្រា​ដដែល​នោះ ព្រះបាទ​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី ដណ្ដើម​យក​ក្រុង​អេឡាត​បាន​វិញ រួច​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​ពី​ក្រុង​នោះ។ ជន​ជាតិ​អេដុម​ក៏​វិល​មក​តាំង​ទី​លំនៅ​ក្នុង​ក្រុង​អេឡាត​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="7">ព្រះបាទ​អហាស​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះចៅ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំ​ជា​អ្នក​បំរើ និង​ជា​កូន​ចៅ​របស់​ព្រះករុណា សូម​ព្រះករុណា​យាង​មក​រំដោះ​ទូលបង្គំ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី និង​ស្ដេច​ស្រុក​អ៊ីស្រាអែល ដែល​លើក​គ្នា​មក​វាយ​ទូលបង្គំ​ផង»។</verse>
				<verse number="8">ព្រះបាទ​អហាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="9">ស្ដេច​ស្រុក​អាស្ស៊ីរី​យល់​ព្រម​តាម​សំណើ​របស់​ព្រះបាទ​អហាស។ ស្ដេច​យាង​ទៅ​វាយ​ក្រុង​ដាម៉ាស​ដណ្ដើម​យក​បាន​ក្រុង​នោះ រួច​កៀរ​អ្នក​ក្រុង​នោះ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ ព្រម​ទាំង​ធ្វើ​គុត​ព្រះបាទ​រេស៊ីន​ទៀត​ផង។</verse>
				<verse number="10">ព្រះបាទ​អហាស​យាង​ទៅ​គាល់​ព្រះចៅ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ដាម៉ាស។ ស្ដេច​ទត​ឃើញ​អាសនៈ​មួយ​ដែល​ស្ថិត​នៅ​ក្រុង​ដាម៉ាស ស្ដេច​ក៏​ផ្ញើ​គំរូ និង​គំរោង​សង់​អាសនៈ​នោះ ជូន​លោក​បូជាចារ្យ​អ៊ូរីយ៉ា។</verse>
				<verse number="11">លោក​បូជាចារ្យ​អ៊ូរីយ៉ា​សង់​អាសនៈ​មួយ តាម​គំរូ​ដែល​ព្រះបាទ​អហាស​ផ្ញើ​ពី​ក្រុង​ដាម៉ាស។ លោក​បូជាចារ្យ​អ៊ូរីយ៉ា​បាន​សង់​អាសនៈ​នេះ​រួច​ជា​ស្រេច មុន​ពេល​ព្រះបាទ​អហាស​យាង​មក​ពី​ក្រុង​ដាម៉ាស​វិញ។</verse>
				<verse number="12">កាល​ស្ដេច​យាង​ត្រឡប់​មក​វិញ ទត​ឃើញ​អាសនៈ​នោះ ទ្រង់​ក៏​យាង​ឡើង​ទៅ​អាសនៈ</verse>
				<verse number="13">រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ធ្វើ​ពិធី​ច្រួចស្រា ព្រម​ទាំង​ប្រោះ​ឈាម​របស់​សត្វ ដែល​ស្ដេច​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​ផង។</verse>
				<verse number="14">រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ​ ស្ដេច​អោយ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។</verse>
				<verse number="15">ព្រះបាទ​អហាស​ចេញ​បញ្ជា​ដល់​លោក​បូជាចារ្យ​អ៊ូរីយ៉ា​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្ដេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជារាស្ត្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួចស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ​ទុក​អោយ​យើង​ចាត់​ចែង​ចុះ»។</verse>
				<verse number="16">លោក​បូជាចារ្យ​អ៊ូរីយ៉ា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អហាស។</verse>
				<verse number="17">ព្រះបាទ​អហាស​បាន​កំទេច​បន្ទះ​លង្ហិន​របស់​រទេះ និង​យក​អាង​ដែល​នៅ​លើ​រទេះ​នោះ​ចេញ ហើយ​លើក​អាង​ធំ​ដែល​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចុះ​មក​ដាក់​លើ​ឥដ្ឋ​វិញ។</verse>
				<verse number="18">ព្រះបាទ​អហាស​បាន​រើថែវ​សប្ប័ទ ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ចេញ ដើម្បី​ផ្គាប់​ព្រះហឫទ័យ​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​ថែវ​ដែល​គេ​សង់​នៅ​ខាង​ក្នុង​ព្រះដំណាក់ និង​ថែវ​ច្រក​ចូល​របស់​ស្ដេច​ដែល​នៅ​ខាង​ក្រៅ។</verse>
				<verse number="19">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="20">ព្រះបាទ​អហាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​ហេសេគា ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់ពីរ​នៃ​រជ្ជកាល​ព្រះបាទ​អហាស​ជា​ស្ដេច​ស្រុក​យូដា ព្រះបាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។</verse>
				<verse number="2">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រាអែល​មុនៗ​ទេ។</verse>
				<verse number="3">គ្រា​នោះ ព្រះចៅ​សាលម៉ានេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះបាទ​ហូស៊ា។ ព្រះបាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។</verse>
				<verse number="4">ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះបាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះបាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​គាល់​ព្រះចៅ​សូ​ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារអាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​អោយ​គេ​ឃុំឃាំង​ព្រះបាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។</verse>
				<verse number="5">បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​ឡោមព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។</verse>
				<verse number="6">នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ស្រុក​អាស្ស៊ីរី​អោយ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​មេឌី​ផង។</verse>
				<verse number="7">ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​គេ ព្រះអង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៅ​វិញ។</verse>
				<verse number="8">ពួក​គេ​ធ្វើ​តាម​ទំនៀមទម្លាប់​របស់​ប្រជាជាតិ​នានា​ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បង្កើត​ឡើង​នោះ​ផង។</verse>
				<verse number="9">ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ។</verse>
				<verse number="10">ពួក​គេ​នាំ​គ្នា​ដំឡើង​ស្ដូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។</verse>
				<verse number="11">នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជាជាតិ​នានា ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="12">ពួក​គេ​នាំ​គ្នា​គោរព​បំរើ​ព្រះ​ក្លែងក្លាយ ជា​អំពើ​ដែល​ ព្រះអម្ចាស់ ​ហាម​មិន​អោយ​ធ្វើ។</verse>
				<verse number="13">ព្រះអម្ចាស់ ​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះបង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ក្រឹត្យវិន័យ ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​យើង»។</verse>
				<verse number="14">ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូនតា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។</verse>
				<verse number="15">ពួក​គេ​បាន​បោះបង់​ចោល​ច្បាប់​របស់​ព្រះអង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះអង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ ជា​ប្រជាជាតិ​ដែល​ ព្រះអម្ចាស់ ​បាន​ហាម​ឃាត់​មិន​អោយ​ពួក​គេ​យក​តំរាប់​តាម។</verse>
				<verse number="16">ពួក​គេ​បោះបង់​ចោល​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេរ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បំរើ​ព្រះ​បាល។</verse>
				<verse number="17">ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជាយញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្តអាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ហេតុ​បណ្ដាល​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="18">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ នៅ​សល់​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="19">រីឯ​ប្រជាជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្កើត​ទៅ​វិញ។</verse>
				<verse number="20">ដូច្នេះ ព្រះអម្ចាស់ ​បោះបង់​ចោល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="21">កាល​ ព្រះអម្ចាស់ ​ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ ជន​ជាតិ​អ៊ីស្រាអែល​បាន​តែងតាំង​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឡើង​ជា​ស្ដេច។ ព្រះបាទ​យេរ៉ូបោម​បាន​អូស​ទាញ​ជន​ជាតិ​អ៊ីស្រាអែល អោយ​ឃ្លាត​ឆ្ងាយ​ពី​ ព្រះអម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។</verse>
				<verse number="22">កូន​ចៅ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​យេរ៉ូបោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។</verse>
				<verse number="23">ហេតុ​នេះ​ ព្រះអម្ចាស់ ​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​គេ​កៀរ ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="24">ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជាជន​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត់ និង​ក្រុង​សេផាវែម អោយ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សាម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា។</verse>
				<verse number="25">នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំនៅ​ក្នុង​ស្រុក​សាម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ទេ ព្រះអម្ចាស់ ​ក៏​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ។</verse>
				<verse number="26">មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជាជាតិ​ទាំងឡាយ ដែល​ព្រះករុណា​ជន្លៀស​អោយ​ទៅ​តាំង​ទី​លំនៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សឹង្ហ​អោយ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។</verse>
				<verse number="27">ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជាចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ អោយ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​នោះ»។</verse>
				<verse number="28">ដូច្នេះ គេ​ទៅ​នាំ​បូជាចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី អោយ​វិល​មក​រស់​នៅ​បេតអែល​វិញ។ បូជាចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ អំពី​របៀប​ដែល​ត្រូវ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ។</verse>
				<verse number="29">ប៉ុន្តែ ប្រជាជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សាម៉ារី​ពី​មុន​បាន​សង់។ ប្រជាជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។</verse>
				<verse number="30">អ្នក​ក្រុង​បាប៊ីឡូន​ធ្វើ​រូប​ព្រះ​សិកូតបេណូត អ្នក​ក្រុង​គូថា ធ្វើ​រូប​ព្រះ​នើកាល អ្នក​ក្រុង​ហាម៉ាត់ ធ្វើ​រូប​ព្រះ​អស៊ីម៉ា។</verse>
				<verse number="31">អ្នក​ក្រុង​អាវ៉ា ធ្វើ​រូប​ព្រះ​នីប-ហាស និង​ព្រះ​ថើថាក អ្នក​ក្រុង​សេផាវែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជាយញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ាម៉ាឡេក និង​ព្រះ​អណាម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផាវែម។</verse>
				<verse number="32">ប្រជាជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ដែរ ព្រម​ទាំង​តែងតាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ អោយ​ធ្វើ​ជា​បូជាចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញបូជា​ក្នុង​នាម​របស់​ពួក​គេ​នៅ​តាម​កន្លែង​ទាំង​នោះ។</verse>
				<verse number="33">ពួក​គេ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀមទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។​</verse>
				<verse number="34">រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រាអែល។</verse>
				<verse number="35">ព្រះអម្ចាស់ ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បំរើ និង​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។</verse>
				<verse number="36">ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិបារមី និង​តេជានុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយបង្គំ និង​ថ្វាយ​យញ្ញបូជា​ដល់​ ព្រះអម្ចាស់ ​តែ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="37">រីឯ​បញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ព្រះអង្គ​បាន​ចែង​ទុក​សំរាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។</verse>
				<verse number="38">កុំ​បំភ្លេច​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា​អោយ​សោះ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។</verse>
				<verse number="39">ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នឹង​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន»។</verse>
				<verse number="40">ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​ដើម​របស់​ខ្លួន​ដដែល។</verse>
				<verse number="41">ប្រជាជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ផង គោរព​បំរើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ខ្លួន​ដែរ។</verse>
			</chapter>
			<chapter number="18">
				<verse number="1">នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះបាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះបាទ​ហេសេគា ជា​បុត្រ​របស់​ព្រះបាទ​អហាស បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។</verse>
				<verse number="2">កាល​ស្ដេច​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អប៊ីយ៉ា ជា​កូន​របស់​លោក​សាការី។</verse>
				<verse number="3">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ ជា​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="4">ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្ដូប​ព្រះ​ក្លែងក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ព្រម​ទាំង​កំទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រាអែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា «នេហ៊ូសថាន់»។</verse>
				<verse number="5">ព្រះបាទ​ហេសេគា​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ក្នុង​ចំណោម​ស្ដេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្ដេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្ដេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្ដេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះបាទ​ហេសេគា​បាន​ទេ។</verse>
				<verse number="6">ព្រះរាជា​ជំពាក់​ចិត្ត​លើ​ ព្រះអម្ចាស់ ដោយ​ឥត​ងាករេ​ឡើយ។ ស្ដេច​កាន់​តាម​បទ​បញ្ជា​ទាំងឡាយ ដែល​ ព្រះអម្ចាស់ ​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។</verse>
				<verse number="7">ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ស្ដេច ដូច្នេះ ស្ដេច​ទទួល​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ។ ព្រះបាទ​ហេសេគា​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្ដេច​នោះ។</verse>
				<verse number="8">ស្ដេច​បាន​វាយ​យក​ស្រុក​ភីលីស្ទីន​រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំវិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។</verse>
				<verse number="9">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះបាទ​ហូស៊ា ជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះចៅ​សាលម៉ានេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ឡើង​មក​ច្បាំង និង​ឡោមព័ទ្ធ​ក្រុង​សាម៉ារី។</verse>
				<verse number="10">កងទ័ព​អាស្ស៊ីរី​ឡោមព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះបាទ​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល កងទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។</verse>
				<verse number="11">ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជាជន​អ៊ីស្រាអែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី អោយ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន​ជាតិ​មេឌី​ផង។​</verse>
				<verse number="12">ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="13">នៅ​ឆ្នាំ​ទី​ដប់បួន នៃ​រជ្ជកាល​ព្រះបាទ​ហេសេគា ព្រះចៅ​សានហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​យូដា។</verse>
				<verse number="14">ព្រះបាទ​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​អោយ​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។</verse>
				<verse number="15">ព្រះបាទ​ហេសេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="16">នៅ​គ្រា​នោះ​ព្រះបាទ​ហេសេគា គាស់​មាស​ដែល​ស្ដេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="17">ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេទ័ព មេ​បញ្ជាការ និង​រាជបំរើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស អោយ​មក​ជួប​ព្រះបាទ​ហេសេគា​នៅ​ក្រុង​យេរូសាឡឹម ទាំង​នាំ​កងពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូសាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចំការ​របស់​អ្នក​ជ្រលក់​ល័ក្ខ</verse>
				<verse number="18">ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលាគីម ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរម​រាជ​វាំង​បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា​កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។</verse>
				<verse number="19">មេទ័ព​របស់​ព្រះចៅ​រ៉ាប់សាកេ​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះបាទ​ហេសេគា​ដូច​ត​ទៅ: ព្រះ​មហាក្សត្រាធិរាជ គឺ​ព្រះមហាក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជឱង្ការ​ថា “តើ​ព្រះករុណា​ពឹង​ផ្អែក​លើ​អ្វី បាន​ជា​មាន​ព្រះហឫទ័យ​អង់អាច​បែប​នេះ?</verse>
				<verse number="20">តើ​ព្រះករុណា​ស្មាន​ថា ពាក្យ​សំដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះករុណា​ពឹង​ផ្អែក​លើ​នរណា បាន​ជា​ហ៊ាន​បះបោរ​នឹង​យើង​ដូច្នេះ?</verse>
				<verse number="21">ព្រះករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​អោយ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។</verse>
				<verse number="22">ប្រហែល​ជា​ព្រះករុណា​មាន​រាជឱង្ការ​ថា ‘យើង​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង!’។ ប៉ុន្តែ តើ​ព្រះករុណា​ពុំ​បាន​អោយ​គេ​កំទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​អោយ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម ក្រាប​ថ្វាយបង្គំ តែ​នៅ​មុខ​អាសនៈ នៅ​ក្រុង​យេរូសាឡឹម​នេះ​ទេ​ឬ?”</verse>
				<verse number="23">ឥឡូវ​នេះ សុំ​ព្រះករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន!</verse>
				<verse number="24">ទោះ​បី​ព្រះករុណា​ពឹង​លើ​រទេះ​ចំបាំង និង​កងទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្ដី សូម្បី​តែ​មេទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះករុណា​វាយ​មិន​ឈ្នះ​ផង។</verse>
				<verse number="25">មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​កន្លែង​នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ដ្បិត​ ព្រះអម្ចាស់ ​បង្គាប់​អោយ​យើង​មក​វាយ​កំទេច​ក្រុង​នេះ»។​</verse>
				<verse number="26">ពេល​នោះ លោក​អេលាគីម ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា លោក​សេបណា និង​លោក​យ៉ូអា​ពោល​ទៅ​កាន់​មេទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជាជន​នៅ​តាម​កំពែង​ក្រុង​ឮ»។</verse>
				<verse number="27">មេទ័ព​អាស្ស៊ីរី​តប​មក​វិញ​ថា៖ «ព្រះ​មហាក្សត្រ​របស់​យើង ប្រើ​យើង​អោយ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ព្រះរាជា​អោយ​យើង​មក​ប្រាប់​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។</verse>
				<verse number="28">បន្ទាប់​មក មេទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជឱង្ការ​របស់​ព្រះ​មហាក្សត្រាធិរាជ គឺ​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ:</verse>
				<verse number="29">ព្រះករុណា​មាន​រាជឱង្ការ​ថា កុំ​ទុក​អោយ​ស្ដេច​ហេសេគា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។</verse>
				<verse number="30">កុំ​ទុក​អោយ​ស្ដេច​ហេសេគា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ​ដោយ​ពោល​ថា “ ព្រះអម្ចាស់ ​ពិត​ជា​នឹង​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​អោយ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។</verse>
				<verse number="31">កុំ​ស្ដាប់​ស្ដេច​ហេសេគា​អោយ​សោះ ដ្បិត​ព្រះចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិសញ្ញា​សុំ​សន្តិភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។</verse>
				<verse number="32">រួច​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា យក​ទៅ​ស្រុក​មួយ​ទៀត​ដែល​សម្បូណ៌​សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចំការ​ទំពាំងបាយជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្ដេច​ហេសេគា​អោយ​សោះ ដ្បិត​ស្ដេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពោល​ថា “ ព្រះអម្ចាស់ ​នឹង​រំដោះ​យើង”។</verse>
				<verse number="33">ក្នុង​ចំណោម​ព្រះ​របស់​ប្រជាជាតិ​ទាំងឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​អោយ​រួច​ពី​ព្រះហស្ដ​របស់​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​ទៅ​ណា​បាត់​អស់​ហើយ?</verse>
				<verse number="34">តើ​ព្រះ​របស់​ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?។</verse>
				<verse number="35">ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះអម្ចាស់ ​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូសាឡឹម អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។</verse>
				<verse number="36">ប្រជាជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះបាទ​ហេសេគា​បាន​បង្គាប់​ពួក​គេ​មិន​អោយ​ឆ្លើយ​តប​នឹង​មេទ័ព​នោះ​ជា​ដាច់​ខាត។</verse>
				<verse number="37">លោក​អេលាគីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរម​រាជ​វាំង លោក​សិបណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​នាំ​គ្នា​វិល​ទៅ​គាល់​ព្រះបាទ​ហេសេគា​វិញ ទាំង​ហែក​សម្លៀកបំពាក់ ហើយ​ទូល​ថ្វាយ​ព្រះរាជា​នូវ​ពាក្យ​របស់​មេទ័ព​ស្រុក​អាសស៊ើរ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">កាល​ព្រះបាទ​ហេសេគា​ទទួល​ដំណឹង​នេះ ទ្រង់​ហែក​ព្រះភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ព្រះរាជា​ចាត់​លោក​អេលាគីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជ​វាំង និង​លោក​សិបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជាចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា អោយ​ទៅ​ជួប​ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស។</verse>
				<verse number="3">ពួក​គេ​ជំរាប​លោក​ដូច​ត​ទៅ៖ «ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌកម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​មក​ទេ។</verse>
				<verse number="4">ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេទ័ព អោយ​មក​ជេរ​ប្រមាថ​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ។ ប្រហែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​មេទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក សូម​ទ្រង់​មេត្តា​ប្រណី ដល់​ប្រជាជន​ដែល​នៅ​សេសសល់​នេះ​ផង»។</verse>
				<verse number="5">មន្ត្រី​របស់​ព្រះបាទ​ហេសេគា​ក៏​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ</verse>
				<verse number="6">ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះករុណា​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​បាន​ប្រមាថ​មាក់​ងាយ​យើង​នោះ​ឡើយ។</verse>
				<verse number="7">បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​អោយ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។</verse>
				<verse number="8">មេទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​វាយ​យក​ក្រុង​លីបណា។</verse>
				<verse number="9">ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​ថា កងទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះចៅ​ទីរ៉ាកា ជា​ជន​ជាតិ​អេត្យូពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី</verse>
				<verse number="10">ទ្រង់​ក៏​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ទូល​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​ថា៖ «សូម​កុំ​បណ្ដោយ​អោយ​ព្រះ​របស់​ព្រះករុណា គឺ​ព្រះ​ដែល​ព្រះករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះករុណា ដោយ​អះអាង​ថា “ក្រុង​យេរូសាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។</verse>
				<verse number="11">ព្រះករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ​របស់​យើង។ ចុះ​ព្រះករុណា​វិញ តើ​ព្រះករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?</verse>
				<verse number="12">ពេល​ពួក​អយ្យកោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡាស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជាជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។</verse>
				<verse number="13">រីឯ​ស្ដេច​ទាំងឡាយ​របស់​ក្រុង​ហាម៉ាត ក្រុង​អើផាឌ ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។</verse>
				<verse number="14">ព្រះបាទ​ហេសេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ព្រះវិហារ​យក​លិខិត​នោះ​ទៅ​បង្ហាញ​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ព្រះបាទ​ហេសេគា​ទូលអង្វរ​ ព្រះអម្ចាស់ ​ថា៖ «ឱ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ! មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។</verse>
				<verse number="16">ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ! ព្រះអម្ចាស់ ​អើយ សូម​បើក​ព្រះ​នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេរីប​ផ្ញើ​មក​ជេរ​ប្រមាថ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ!</verse>
				<verse number="17">ព្រះអម្ចាស់ ​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ</verse>
				<verse number="18">ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។</verse>
				<verse number="19">ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​អោយ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេរីប​ផង ដើម្បី​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ទទួល​ស្គាល់​ថា មាន​តែ​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​ពិត​ជា​ព្រះជាម្ចាស់!»។</verse>
				<verse number="20">ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​ហេសេគា​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូលអង្វរ​យើង​ស្ដី​អំពី​សានហេរីប ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី​ហើយ”។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេរីប​អើយ ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី ប្រមាថ​មើលងាយ​អ្នក អ្នក​ក្រុង​យេរូសាឡឹម​គ្រវី​ក្បាល ចំអក​អោយ​អ្នក។</verse>
				<verse number="22">តើ​អ្នក​បាន​ជេរ និង​ត្មះតិះដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ* របស់​ជន​ជាតិ​អ៊ីស្រាអែល!</verse>
				<verse number="23">អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក អោយ​មក​ជេរ​ ព្រះអម្ចាស់ ហើយ​អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើន អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។</verse>
				<verse number="24">អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក​របស់​សាសន៍​ដទៃ ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល នោះ​ទឹក​ទន្លេ​រីង​អស់​ជា​មិន​ខាន។</verse>
				<verse number="25">សានហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិការណ៍ ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ! ឥឡូវ​នេះ យើង​ធ្វើ​អោយ​សំរេច ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ អោយ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។</verse>
				<verse number="26">អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ ពួក​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខជាតិ​នៅ​តាម​ចំការ និង​ដូច​ស្មៅ​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ឬ​ដូច​ស្រូវ​កំពុង​តែ​ក្រៀម​ស្វិត​ទៅ មុន​ពេល​មាន​ពន្លក​លូត​ចេញ​មក។</verse>
				<verse number="27">ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់! ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ឬ​ចូល ពេល​អ្នក​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ</verse>
				<verse number="28">ដ្បិត​អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។</verse>
				<verse number="29">ចំពោះ​អ្នក​វិញ ហេសេគា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​អោយ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ​អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ធ្លាក់​មក​ពី​លើ ឆ្នាំ​ក្រោយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ដែល​ដុះ​ចេញ​ពី​ដី​មក​ដោយ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ​ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំងបាយជូរ រួច​បរិភោគផល​នោះ​ទៅ។</verse>
				<verse number="30">អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេសសល់​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។</verse>
				<verse number="31">ដោយ​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​លើសលប់​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​សេសសល់​នៅ​ក្រុង​យេរូសាឡឹម ហើយ​អោយ​ប្រជាជន​មួយ​ចំនួន​រួច​ជីវិត​នៅ​ភ្នំ​ស៊ីយ៉ូន។</verse>
				<verse number="32">ចំពោះ​ស្ដេច​អាស្ស៊ីរី​វិញ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូសាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ប្រើ​ខែល និង​លើក​ដី ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ”។</verse>
				<verse number="33">ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​ក្នុង​ក្រុង​នេះ​ឡើយ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់</verse>
				<verse number="34">យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ដែរ»។</verse>
				<verse number="35">នៅ​យប់​នោះ​ទេវតា*​របស់​ ព្រះអម្ចាស់ ​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាកសព​នៅ​ពាសពេញ​ទី​តាំង​ទ័ព។</verse>
				<verse number="36">ព្រះចៅ​សានហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។</verse>
				<verse number="37">ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយបង្គំ​ព្រះ​នីសរ៉ុក​នៅ​ក្នុង​វិហារ នោះ​បុត្រ​បង្កើត​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ាម៉ាឡេក និង​សារេស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ារ៉ាត។ ព្រះរាជ​បុត្រ​មួយ​អង្គ​ទៀត ព្រះនាម​អេសារ-ហាដោន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">នៅ​គ្រា​នោះ ព្រះបាទ​ហេសេគា ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស មក​គាល់​ស្ដេច​ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា សូម​ព្រះករុណា​ផ្ដែផ្ដាំ​រាជវង្សានុវង្ស​អោយ​ហើយ​ទៅ ដ្បិត​ព្រះករុណា​មិន​រស់​រាន​ត​ទៅ​ទៀត​ទេ ព្រះករុណា​ជិត​សោយ​ទិវង្គត​ហើយ»។</verse>
				<verse number="2">ព្រះបាទ​ហេសេគា​បែរ​ព្រះភក្ត្រ​ទៅ​រក​ជញ្ជាំង​ទូលអង្វរ​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖</verse>
				<verse number="3">«ឱ! ព្រះអម្ចាស់ ​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះបាទ​ហេសេគា​បង្ហូរ​ជលនេត្រ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ពេល​នោះ ព្យាការី​អេសាយ មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ដូច​ត​ទៅ៖</verse>
				<verse number="5">«ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេគា ជា​អ្នក​ដឹក​នាំ​ប្រជារាស្ត្រ​របស់​យើង​ថា: ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះករុណា ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​អោយ​បាន​ជា​ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">យើង​នឹង​បន្ថែម​អាយុ​អោយ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។ យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូសាឡឹម​នេះ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ យើង​ក៏​នឹង​ការពារ​ក្រុង​នេះ​ដោយ​យល់​ដល់​នាម​របស់​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​យើង”»។</verse>
				<verse number="7">ព្យាការី​អេសាយ​បង្គាប់​ទៅ​រាជ​បំរើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មួយ​កញ្ចប់​លាប​លើ​ដំបៅ នោះ​ព្រះបាទ​ហេសេគា​នឹង​បាន​រស់​រាន​មិន​ខាន»។</verse>
				<verse number="8">ពេល​នោះ ព្រះបាទ​ហេសេគា មាន​រាជឱង្ការ​ទៅ​កាន់​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី ដែល​នាំ​អោយ​យើង​ដឹង​ថា យើង​នឹង​បាន​ជា​សះស្បើយ ហើយ​ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៅ​ថ្ងៃ​ទី​បី?»។</verse>
				<verse number="9">ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សំគាល់​ដែល​ ព្រះអម្ចាស់ ប្រទាន​មក​ព្រះករុណា ដើម្បី​អោយ​ព្រះករុណា​ជ្រាប​ថា ព្រះអម្ចាស់ ​នឹង​សំរេច​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។</verse>
				<verse number="10">ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ​ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​អោយ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។</verse>
				<verse number="11">ពេល​នោះ ព្យាការី​អេសាយ​ទូលអង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​អោយ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះបាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។</verse>
				<verse number="12">នៅ​គ្រា​ដដែល​នោះ​ស្ដេច​ស្រុក​បាប៊ីឡូន គឺ​ព្រះចៅ​ម្រដាក់-បាឡាដាន​ជា​បុត្រ​របស់​ព្រះចៅ​បាឡាដាន បាន​ផ្ញើ​រាជសារ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេសេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះបាទ​ហេសេគា​ទ្រង់​ប្រឈួន។</verse>
				<verse number="13">ព្រះបាទ​ហេសេគា​ទទួល​រាជទូត​ស្រុក​បាប៊ីឡូន​អោយ​ចូល​សវនាការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វាវុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះបាទ​ហេសេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ អោយ​រាជទូត​របស់​ស្ដេច​បាប៊ីឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។</verse>
				<verse number="14">បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះបាទ​ហេសេគា​ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ីឡូន»។</verse>
				<verse number="15">លោក​អេសាយ​សួរ​ព្រះបាទ​ហេសេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះបរម​រាជ​វាំង?»។ ព្រះបាទ​ហេសេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ អោយ​ពួក​គេ​ឃើញ ឥត​មាន​លាក់លៀម​អ្វី​ឡើយ»។</verse>
				<verse number="16">ពេល​នោះ លោក​អេសាយ​ទូល​ព្រះបាទ​ហេសេគា​ថា៖ «សូម​ព្រះករុណា​ទ្រង់​ព្រះសណ្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដូច​ត​ទៅ:</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ព្រះករុណា និង​ភោគ​សម្បត្តិ​ដែល​ព្រះអយ្យកោ​របស់​ព្រះករុណា​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន ឥត​មាន​សេសសល់​អ្វី​ឡើយ។</verse>
				<verse number="18">គេ​ក៏​នាំ​រាជវង្សានុវង្ស​របស់​ព្រះករុណា​យក​ទៅ​ធ្វើ​ជា​មហាតលិក នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ»។</verse>
				<verse number="19">ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះរាជា​មាន​រាជឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិភាព និង​សុខសាន្តត្រាណ​មែន​ទេ?»។</verse>
				<verse number="20">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​ហេសេគា និង​វីរភាព​ដ៏​អង់អាច​ទាំង​ប៉ុន្មាន ហើយ​ការ​ជីក​ស្រះ និង​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចូល​ក្នុង​ក្រុង​យេរូសាឡឹម សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="21">កាល​ព្រះបាទ​ហេសេគា​សោយ​ទិវង្គត ព្រះបាទ​ម៉ាណាសេ ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">កាល​ព្រះបាទ​ម៉ាណាសេ​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ដប់ពីរ​វស្សា ទ្រង់​សោយរាជ្យ​បាន​ហាសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ព្រះនាង​ហែបស៊ីបា។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="3">ស្ដេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះបាទ​ហេសេគា​ជា​បិតា​បាន​លុប​បំបាត់។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ថ្វាយ​ព្រះអាសេរ៉ា ដូច​ព្រះបាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដែរ។​ ស្ដេច​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។</verse>
				<verse number="4">ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូសាឡឹម​នេះ ទុក​ជា​កន្លែង​សំរាប់​នាម​យើង”។</verse>
				<verse number="5">ព្រះបាទ​ម៉ាណាសេ​សង់​អាសនៈ សំរាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ ស្ដេច​បាន​រក​គ្រូ​មើល​ជោគរាសី ប្រព្រឹត្ត​មន្តអាគម ព្រម​ទាំង​តែងតាំង​អោយ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍ទាយ​ផង។​ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="7">ព្រះបាទ​ម៉ាណាសេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះអាសេរ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ថ្វីដ្បិត​តែ​ ព្រះអម្ចាស់ ​ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស​រើស​ព្រះដំណាក់ និង​ក្រុង​យេរូសាឡឹម ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​កន្លែង​សំរាប់​នាម​យើង​រហូត​ត​ទៅ។</verse>
				<verse number="8">ប្រសិន​បើ​ប្រជាជន​អ៊ីស្រាអែល​កាន់​តាម​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង នោះ​យើង​មិន​អោយ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​ដូនតា​របស់​គេ​ឡើយ»។</verse>
				<verse number="9">ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះបាទ​ម៉ាណាសេ​នាំ​ពួក​គេ​អោយ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជាជាតិ​នានា ដែល​ ព្រះអម្ចាស់ ​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រាអែល​ទៅ​ទៀត។</verse>
				<verse number="10">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា៖</verse>
				<verse number="11">«ម៉ាណាសេ​ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន​ជាតិ​អាម៉ូរី​កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន​ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែងក្លាយ​ដែរ។</verse>
				<verse number="12">ហេតុ​នេះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ​អោយ​តែ​ឮ​គេ​និយាយ​អំពី​ហេតុការណ៍​នេះ ក៏​តក់ស្លុត​ដែរ។</verse>
				<verse number="13">យើង​នឹង​បំផ្លាញ​ក្រុង​យេរូសាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជវង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សំអាត​ក្រុង​យេរូសាឡឹម ឥត​ទុក​អោយ​នៅ​សល់​អ្វី​ឡើយ។</verse>
				<verse number="14">យើង​នឹង​បោះ​បង់​ចោល​ប្រជារាស្ត្រ​របស់​យើង​ដែល​នៅ​សេសសល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ</verse>
				<verse number="15">ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​អោយ​យើង​ក្រេវក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។</verse>
				<verse number="16">ក្រៅ​ពី​អំពើ​បាប ដែល​ព្រះបាទ​ម៉ាណាសេ​នាំ​ប្រជាជន​យូដា​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ស្ដេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូសាឡឹម​មាន​ពាសពេញ​ទៅ​ដោយ​ឈាម។</verse>
				<verse number="17">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​ម៉ាណាសេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​អំពើ​បាប​សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="18">កាល​ព្រះបាទ​ម៉ាណាសេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះបាទ​អាំម៉ូន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="19">កាល​ព្រះបាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ម្ភៃ​ពីរ​វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា មស៊ូលេម៉េត ជា​កូន​របស់​លោក​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។</verse>
				<verse number="20">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ម៉ាណាសេ​ជា​បិតា។</verse>
				<verse number="21">ស្ដេច​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង គឺ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ដូច​បិតា​ដែរ។</verse>
				<verse number="22">ស្ដេច​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​អយ្យកោ គឺ​មិន​ដើរ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="23">ពួក​មន្ត្រី​របស់​ព្រះបាទ​អាំម៉ូន បាន​ឃុបឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ​វាំង។</verse>
				<verse number="24">ប៉ុន្តែ ប្រជាជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុបឃិត​គ្នា​ធ្វើ​គុត​ព្រះបាទ​អាំម៉ូន ហើយ​តែងតាំង​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​អោយ​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="25">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អាំម៉ូន និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="26">គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាមសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌីដា ជា​កូន​របស់​លោក​អដាយ៉ា ជា​អ្នក​ស្រុក​បូសកាថ។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។</verse>
				<verse number="3">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសាលា និង​ជា​ចៅ​របស់​លោក​មស៊ូឡាម អោយ​ទៅ​កាន់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដោយ​មាន​រាជឱង្ការ​ថា៖</verse>
				<verse number="4">«ចូរ​ទៅ​ជួប​លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា សុំ​អោយ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជាជន។​</verse>
				<verse number="5">ចូរ​អោយ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង​ដែល​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួសជុល​ព្រះដំណាក់</verse>
				<verse number="6">គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សំរាប់​ទិញ​ឈើ ថ្មដាប់ ដើម្បី​ជួសជុល​ព្រះដំណាក់។</verse>
				<verse number="7">ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​អោយ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។</verse>
				<verse number="8">ពេល​នោះ លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន​ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ​វិន័យ​ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់!»។ លោក​ហ៊ីលគីយ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។</verse>
				<verse number="9">បន្ទាប់​មក លោក​សាផាន​ជា​ស្មៀន​ហ្លួង ក៏​វិល​មក​គាល់​ស្ដេច​វិញ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​តង្វាយ​ដែល​ប្រមូល​នៅ​ក្នុង​ព្រះដំណាក់ ទៅ​អោយ​ពួក​មេ​ជាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ហើយ»។</verse>
				<verse number="10">លោក​សាផាន​ជា​ស្មៀន​ហ្លួង​ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជាចារ្យ​ហ៊ីលគីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល អោយ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះរាជា​ស្ដាប់។</verse>
				<verse number="11">កាល​ព្រះរាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ ស្ដេច​ក៏​ហែក​ព្រះភូសា។</verse>
				<verse number="12">បន្ទាប់​មក ទ្រង់​បញ្ជា​ទៅ​លោក​បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម ជា​កូន​របស់​លោក​សាផាន លោក​អ័កបោរ ជា​កូន​របស់​លោក​មីកាយ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា ជា​រាជ​បំរើ​ថា៖</verse>
				<verse number="13">«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ ព្រះអម្ចាស់ ​អោយ​យើង និង​ប្រជាជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះអម្ចាស់ ​មុខ​ជា​ព្រះពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។</verse>
				<verse number="14">លោក​បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម លោក​អ័កបោរ លោក​សាផាន និង​លោក​អសាយ៉ា​នាំ​គ្នា​ទៅ​ជួប​ព្យាការិនី​ហ៊ូលដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីកវ៉ា ជា​ចៅ​របស់​លោក​ហារហាស និង​ជា​អ្នក​ថែរក្សា​សម្លៀកបំពាក់​បូជាចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូសាឡឹម។ កាល​រាជ​បំរើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="15">នាង​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​រក​យើង​ថា</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ព្រម​ទាំង​ប្រជាជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។</verse>
				<verse number="17">ដោយ​ពួក​គេ​បាន​បោះបង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់អោន​បាន​ឡើយ!”</verse>
				<verse number="18">ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​អោយ​មក​ទូល​សួរ​ ព្រះអម្ចាស់ ​ថា ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។</verse>
				<verse number="19">ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្ដាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀកបំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​អោយ​អ្នក ទៅ​ជួបជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខសាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​អោយ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ រាជ​បំរើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ព្រះរាជា​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធាចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម​មក​គាល់។</verse>
				<verse number="2">បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​មួយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជាចារ្យ​ព្យាការី និង​ប្រជាជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះរាជា​អាន​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធមេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ អោយ​ប្រជាជន​ស្ដាប់។</verse>
				<verse number="3">ព្រះរាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ ព្រះអម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះអម្ចាស់ និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជាជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​នេះ​ដែរ។</verse>
				<verse number="4">ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា និង​ពួក​បូជាចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ​អោយ​យក​វត្ថុ​ទាំង​ប៉ុន្មាន ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេរ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូសាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេតអែល។</verse>
				<verse number="5">ស្ដេច​លុប​បំបាត់​ពួក​បូជាចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។</verse>
				<verse number="6">ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេរ៉ា ចេញ​ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូសាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កំទេច​បង្គោល​នោះ​អោយ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជាជន។</verse>
				<verse number="7">ព្រះបាទ​យ៉ូសៀស​កំទេច​កន្លែង​សំរាប់​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដែល​ស្ថិត​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀកបំពាក់​ថ្វាយ​ព្រះអាសេរ៉ា​ដែរ។​</verse>
				<verse number="8">ស្ដេច​កោះ​ហៅ​បូជាចារ្យ​ទាំង​អស់ ពី​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរសេបា ជា​កន្លែង​ដែល​បូជាចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូសាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស្វេ ជា​អភិបាល​ក្រុង។</verse>
				<verse number="9">ពួក​បូជាចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ ជា​មួយ​បូជាចារ្យ​ដទៃ​ទៀត​បាន។</verse>
				<verse number="10">ព្រះបាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​បេនហ៊ិនណម ដើម្បី​កុំ​អោយ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។</verse>
				<verse number="11">ព្រះបាទ​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះអាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហាតលិក​នេថាន-មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះអាទិត្យ​ចោល​ដែរ។</verse>
				<verse number="12">ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ម៉ាណាសេ​បាន​សង់ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កំទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។</verse>
				<verse number="13">ស្ដេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូសាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះបាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ ថ្វាយ​ព្រះអាសថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ស៊ីដូន ព្រះកេម៉ូស​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​ម៉ូអាប់ ព្រះ​មីលកូម​ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="14">ស្ដេច​វាយ​បំបាក់​ស្ដូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេរ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាសពេញ​ទី​នោះ​វិញ។</verse>
				<verse number="15">ព្រះបាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេតអែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជាជន​អ៊ីស្រាអែល អោយ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​អោយ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេរ៉ា​ដែរ។</verse>
				<verse number="16">ព្រះបាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​អោយ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​អោយ​អាសនៈ​នោះ​ទៅ​ជា​សៅហ្មង ស្រប​តាម​ព្រះបន្ទូល​ដែល​អ្នក​ជំនិត​របស់​ ព្រះអម្ចាស់ ​ថ្លែង​ទុក។</verse>
				<verse number="17">ស្ដេច​មាន​រាជឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេតអែល​នេះ»។</verse>
				<verse number="18">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។​</verse>
				<verse number="19">កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រាអែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំងឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ។ ព្រះបាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេតអែល​ដែរ។</verse>
				<verse number="20">ស្ដេច​បាន​ប្រហារ​បូជាចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="21">ព្រះរាជា​បង្គាប់​ដល់​ប្រជាជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​សម្ពន្ធមេត្រី»​។</verse>
				<verse number="22">តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។</verse>
				<verse number="23">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="24">ព្រះបាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគរាសី រូប​តេរ៉ាភីម*​សំរាប់​បូល រូប​ព្រះ​ក្លែងក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជាចារ្យ​ហ៊ីលគីយ៉ា បាន​រក​ឃើញ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">កាល​ពី​មុន​ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ ព្រះអម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះបាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។</verse>
				<verse number="26">ប៉ុន្តែ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="27">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន​ជាតិ​យូដា​ចេញ​អោយ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូសាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សំដែង​នាម​របស់​យើង»។</verse>
				<verse number="28">រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះបាទ​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="29">ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ព្រះចៅ​ផារ៉ោន​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប​បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះបាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះបាទ​យ៉ូសៀស​នៅ​មេគីដោ។</verse>
				<verse number="30">ពួក​នាយ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគីដូ​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជាជន​នៅ​ស្រុក​យូដា នាំ​គ្នា​ជ្រើស​រើស​ព្រះបាទ​យ៉ូអាហាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស មក​ចាក់​ប្រេង​អភិសេក​អោយ​ស្នង​រាជ្យ​បិតា។</verse>
				<verse number="31">កាល​ព្រះបាទ​អាហាស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះវស្សា ហើយ​សោយរាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូថាល ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លិបណា។</verse>
				<verse number="32">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ពួក​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="33">ព្រះចៅ​ផារ៉ោន​នេកោ ចាប់​ព្រះបាទ​យ៉ូអាហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់ ដើម្បី​កុំ​អោយ​ស្ដេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​ត​ទៅ​ទៀត។ ព្រះចៅ​ផារ៉ោន​នេកោ​តំរូវ​អោយ​ស្រុក​យូដា​បង់​សួយសារអាករ​ជា​ប្រាក់​ហាសិបហាប និង​មាស​កន្លះ​ហាប។</verse>
				<verse number="34">ព្រះចៅ​ផារ៉ោន​នេកោ​តែងតាំង​ព្រះបាទ​អេលាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​អោយ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូយ៉ាគីម​វិញ។ រីឯ​ព្រះបាទ​យ៉ូអាហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។</verse>
				<verse number="35">ព្រះបាទ​យេហូយ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជាជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​អោយ​បង់​ជា​មាស ជា​ប្រាក់​ដូច​ព្រះចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះចៅ​ផារ៉ោន​នេកោ។</verse>
				<verse number="36">កាល​ព្រះបាទ​យេហូយ៉ាគីម ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃប្រាំ​ព្រះវស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូដា ជា​កូន​របស់​លោក​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា។</verse>
				<verse number="37">ព្រះបាទ​យេហូយ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ដូច​ពួក​អយ្យកោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ក្នុង​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះបាទ​យេហូយ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះបាទ​យេហូយ៉ាគីម ក៏​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។</verse>
				<verse number="2">គ្រា​នោះ​ ព្រះអម្ចាស់ ​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន​ជាតិ​ខាល់ដេដេ ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន អោយ​ប្រឆាំង​នឹង​ព្រះបាទ​យេហូយ៉ាគីម។ ព្រះអង្គ​ចាត់​ពួក​គេ​អោយ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ធ្វើ​អោយ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត​</verse>
				<verse number="4">ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាសពេញ​ក្រុង​យេរូសាឡឹម​ដែរ។ ដូច្នេះ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​អត់ទោស​អោយ​ឡើយ។</verse>
				<verse number="5">រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យេហូយ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="6">កាល​ព្រះបាទ​យេហូយ៉ាគីម​សោយ​ទិវង្គត ព្រះបាទ​យ៉ូយ៉ាគីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="7">ស្ដេច​ស្រុក​អេស៊ីប​មិន​ហ៊ាន​ចាកចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។</verse>
				<verse number="8">កាល​ព្រះបាទ​យ៉ូយ៉ាគីន​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់ប្រាំបី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេហ៊ូសថា ជា​កូន​របស់​លោក​អែលណាថាន អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="9">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="10">នៅ​គ្រា​នោះ កងទ័ព​របស់​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡឹម ហើយ​ឡោមព័ទ្ធ​ក្រុង​នោះ។</verse>
				<verse number="11">ក្នុង​ពេល​ដែល​កងទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​នោះ ព្រះចៅ​នេប៊ូក្នេសា​បាន​យាង​មក​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់។</verse>
				<verse number="12">ពេល​នោះ ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហាតលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។ ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។</verse>
				<verse number="13">ស្ដេច​ស្រុក​បាប៊ីឡូន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ។ ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​ទុក។</verse>
				<verse number="14">ព្រះចៅ​នេប៊ូក្នេសា​កៀរ​អ្នក​ក្រុង​យេរូសាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់​យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​អោយ​នៅ​សល់​តែ​ប្រជាជន​តូចតាច​ប៉ុណ្ណោះ។</verse>
				<verse number="15">ព្រះចៅ​នេប៊ូក្នេសា​ក៏​បាន​កៀរ​ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេទ័ព​ពី​ក្រុង​យេរូសាឡឹម​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="16">ស្ដេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន​ផង​ដែរ។</verse>
				<verse number="17">ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​សម្ដេច​ម៉ាថានា ជា​ព្រះបិតុលា​របស់​ព្រះបាទ​យ៉ូយ៉ាគីន អោយ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះបាទ​សេដេគា។</verse>
				<verse number="18">ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូថាល់ ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លីបណា។</verse>
				<verse number="19">ព្រះបាទ​សេដេគា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ដូច​ព្រះបាទ​យេហូយ៉ាគីម​ដែរ។</verse>
				<verse number="20">ហេតុការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ចំពោះ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា។ ព្រះអង្គ​បោះបង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់​ ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បោះទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ពួក​គេ​ឡោមព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​ នៃ​រជ្ជកាល​ព្រះបាទ​សេដេគា។</verse>
				<verse number="3">នៅ​ថ្ងៃ​ទី​ប្រាំ​បួន នៃ​ខែ​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជាជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ</verse>
				<verse number="4">ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កងទ័ព​ខាល់ដេដេ​ឡោមព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​រត់​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។</verse>
				<verse number="5">កងទ័ព​ខាល់ដេដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះបាទ​សេដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កងទ័ព​ទាំង​មូល​របស់​ស្ដេច រត់​បែកខ្ញែក​គ្នា​អស់។</verse>
				<verse number="6">ពួក​គេ​ក៏​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូក្នេសា​នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេគា។</verse>
				<verse number="7">គេ​បាន​អារ​ក​បុត្រ​ទាំង​អស់​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេគា។ បន្ទាប់​មក ព្រះចៅ​នេប៊ូក្នេសា អោយ​គេ​ចាក់​ភ្នែក​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="8">នៅ​ថ្ងៃ​ទី​ប្រាំពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ស្ដេច​ស្រុក​បាប៊ីឡូន លោក​នេប៊ូសារ៉ាដាន ជា​រាជប្រតិភូ ដែល​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន បាន​មក​ដល់​ក្រុង​យេរូសាឡឹម។</verse>
				<verse number="9">លោក​ដុត​កំទេច​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូសាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។</verse>
				<verse number="10">កងទ័ព​ខាល់ដេដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម​ចោល​ដែរ។</verse>
				<verse number="11">លោក​នេប៊ូសារ៉ាដាន ជា​រាជប្រតិភូ កៀរ​ប្រជាជន​នៅ​សេសសល់​ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​បណ្ដាជន​ដែល​នៅ​សេសសល់​យក​ទៅ​ជា​ឈ្លើយ​សឹក។</verse>
				<verse number="12">ប៉ុន្តែ លោក​រាជប្រតិភូ​ទុក​អោយ​ប្រជាជន​តូចតាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំងបាយជូរ និង​ភ្ជួរ​ស្រែ។</verse>
				<verse number="13">ជន​ជាតិ​ខាល់ដេដេ​កំទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ីឡូន។</verse>
				<verse number="14">ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​ទៅ​ជា​មួយ។</verse>
				<verse number="15">លោក​រាជប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="16">រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។</verse>
				<verse number="17">សសរ​ទី​មួយ​មាន​កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ មាន​ក្បាច់​ក្បាល​សសរ​មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​បី​ហត្ថ។ នៅ​ជុំវិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡាអួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡាអួន​ក៏​ដូច​គ្នា​ដែរ។</verse>
				<verse number="18">លោក​រាជប្រតិភូ​បាន​ចាប់​លោក​មហា​បូជាចារ្យ​សេរ៉ាយ៉ា និង​លោក​សេផានា​ជា​បូជាចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះវិហារ​បី​រូប​យក​ទៅ​ជា​មួយ។</verse>
				<verse number="19">លោក​ក៏​ចាប់​មហាតលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប​ស្មៀន​របស់​មេទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជាជន​ហុកសិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។</verse>
				<verse number="20">លោក​នេប៊ូសារ៉ាដាន ជា​រាជប្រតិភូ​ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ីឡូន នៅ​ក្រុង​រីបឡា។</verse>
				<verse number="21">ស្ដេច​ស្រុក​បាប៊ីឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ជន​ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។</verse>
				<verse number="22">ព្រះចៅ​នេប៊ូក្នេសា ស្ដេច​ស្រុក​បាប៊ីឡូន​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែងតាំង​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន អោយ​គ្រប់គ្រង​លើ​ពួក​គេ។</verse>
				<verse number="23">កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់​ដែល​មិន​បាន​ចុះ​ចូល​កងទ័ព​បាប៊ីឡូន ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​លោក​កេដាលា អោយ​គ្រប់គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដាលា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេថានា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់ហ៊ូម៉េក ជា​អ្នក​ស្រុក​នេថូផា និង​លោក​យាសានា​ជា​កូន​របស់​ពួក​ម៉ាកាធី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។</verse>
				<verse number="24">លោក​កេដាលា​បាន​ប្រកាស​យ៉ាង​ឱឡារិក ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក​ហើយ​បំរើ​ព្រះចៅ​ក្រុង​បាប៊ីឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។</verse>
				<verse number="25">នៅ​ខែ​ទី​ប្រាំពីរ លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា ជា​ចៅ​របស់​លោក​អេលីសាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដាលា ព្រម​ទាំង​ជន​ជាតិ​យូដា និង​ជន​ជាតិ​ខាល់ដេដេ ដែល​នៅ​ជា​មួយ​លោក​កេដាលា នៅ​មីសប៉ា។</verse>
				<verse number="26">ពេល​នោះ ប្រជាជន​ទាំង​មូល ចាប់​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ព្រម​ទាំង​ពួក​មេ​ទាហាន នាំ​គ្នា​ក្រោក​ឡើង ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ព្រោះ​ខ្លាច​ជន​ជាតិ​ខាល់ដេដេ។</verse>
				<verse number="27">នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំពីរ ខែ​ដប់ពីរ ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​ព្រះបាទ​យ៉ូយ៉ាគីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​ព្រះចៅ​អេវីល-មេរ៉ូដាក ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះចៅ​អេវីល-មេរ៉ូដាក ដោះ​លែង​ព្រះបាទ​យ៉ូយ៉ាគីន អោយ​មាន​សេរីភាព។</verse>
				<verse number="28">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូយ៉ាគីន​ដោយ​ស្និទ្ធស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន។</verse>
				<verse number="29">ស្ដេច​អនុញ្ញាត​អោយ​ព្រះបាទ​យ៉ូយ៉ាគីន លែង​ស្លៀក​សម្លៀកបំពាក់​ឈ្លើយ​សឹក ហើយ​ព្រះបាទ​យ៉ូយ៉ាគីន​សោយ​ព្រះ​ស្ងោយ​រួម​តុ ជា​មួយ​ស្ដេច​គ្រប់​ពេល​រហូត​ដល់​អស់​ព្រះជន្ម។</verse>
				<verse number="30">ស្ដេច​ស្រុក​បាប៊ីឡូន​តែងតែ​ទំនុក​បម្រុង​ព្រះបាទ​យ៉ូយ៉ាគីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។</verse>
			</chapter>
		</book>
		<book number="13">
			<chapter number="1">
				<verse number="1">លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស</verse>
				<verse number="2">លោក​អេណុស​ជា​ឪពុក​របស់​លោក​កៃណាន លោក​កៃណាន​ជា​ឪពុក​របស់​លោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជា​ឪពុក​របស់​លោក​យេរេឌ</verse>
				<verse number="3">លោក​យេរេឌ​ជា​ឪពុក​របស់​លោក​ហេណុក លោក​ហេណុក​ជា​ឪពុក​របស់​លោក​មធូសាឡា លោក​មធូសាឡា​ជា​ឪពុក​របស់​លោក​ឡាម៉េក</verse>
				<verse number="4">លោក​ឡាម៉េក​ជា​ឪពុក​របស់​លោក​ណូអេ លោក​ណូអេ​ជា​ឪពុក​របស់​លោក​សិម លោក​ហាំ និង​លោក​យ៉ាផេត។​</verse>
				<verse number="5">កូន​របស់​លោក​យ៉ាផេត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និង​ទីរ៉ាស។</verse>
				<verse number="6">កូន​របស់​លោក​កូមើរ មាន អាសក្នាស រីផាត និង​តូការម៉ា។</verse>
				<verse number="7">កូន​របស់​លោក​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម។</verse>
				<verse number="8">កូន​របស់​លោក​ហាំ មាន​គូស មីសរ៉ែម ពូថ និង​កាណាន។</verse>
				<verse number="9">កូន​របស់​លោក​គូស មាន​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាបតិកា។ កូន​របស់​លោក​រ៉ាម៉ា គឺ​សេបា និង​ដេដាន់។</verse>
				<verse number="10">លោក​គូស​ក៏​បាន​បង្កើត​លោក​នីមរ៉ូដ​ដែរ គឺ​លោក​នេះ​ហើយ​ដែល​ជា​វីរបុរស​ទី​មួយ​នៅ​លើ​ផែនដី។</verse>
				<verse number="11">លោក​មីសរ៉ែម​បង្កើត​ជន​ជាតិ​លូឌីម ជន​ជាតិ​អណាមីម ជន​ជាតិ​លេហាប៊ីម ជន​ជាតិ​ធូហ៊ីម</verse>
				<verse number="12">ជន​ជាតិ​ប៉ាទ្រូស៊ីម និង​ជន​ជាតិ​កាសលូហ៊ីម ដែល​ជា​ដូនតា​របស់​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​កាប់ថោរីម។</verse>
				<verse number="13">លោក​កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត</verse>
				<verse number="14">ព្រម​ទាំង​ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាម៉ូរី ជន​ជាតិ​គើកាស៊ី</verse>
				<verse number="15">ជន​ជាតិ​ហេវី ជន​ជាតិ​អើគី ជន​ជាតិ​ស៊ីនីត</verse>
				<verse number="16">ជន​ជាតិ​អើវ៉ាឌីត ជន​ជាតិ​សេម៉ារីត និង​ជន​ជាតិ​ហាម៉ាធីត។</verse>
				<verse number="17">កូន​របស់​លោក​សិម មាន​អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និង​មែសេក។</verse>
				<verse number="18">លោក​អើប៉ាកសាឌ បង្កើត​សេឡា លោក​សេឡា បង្កើត​ហេប៊ើរ។</verse>
				<verse number="19">លោក​ហេប៊ើរ បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក​-ព្រោះ​នៅ​ជំនាន់​នោះ មនុស្ស​បាន​បែក​ចែក​ផែនដី​គ្នា- រីឯ​ប្អូន​គាត់ ឈ្មោះ​យ៉ុកថាន។</verse>
				<verse number="20">លោក​យ៉ុកថាន​បង្កើត​អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា</verse>
				<verse number="21">ហាដូរ៉ាម អ៊ូសាល ឌីកឡា</verse>
				<verse number="22">អេបាល អប៊ីម៉ែល សេបា</verse>
				<verse number="23">អូភៀរ ហាវីឡា និង​យ៉ូបាប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យ៉ុកថាន។​</verse>
				<verse number="24">លោក​សិម​ ជា​ឪពុក​របស់​លោក​អើបាកសាឌ លោក​អើបាកសាឌ ជា​ឪពុក​របស់​លោក​សេឡា</verse>
				<verse number="25">លោក​សេឡា ជា​ឪពុក​របស់​លោក​ហេប៊ើរ លោក​ហេប៊ើរ ជា​ឪពុក​របស់​លោក​ផាលេក លោក​ផាលេក ជា​ឪពុក​របស់​លោក​រេហ៊ូវ</verse>
				<verse number="26">លោក​រេហ៊ូវ ជា​ឪពុក​របស់​លោក​សេរូក លោក​សេរូក ជា​ឪពុក​របស់​លោក​ណាឃរ លោក​ណាឃរ ជា​ឪពុក​របស់​លោក​ថេរ៉ា</verse>
				<verse number="27">លោក​ថេរ៉ា ជា​ឪពុក​របស់​លោក​អាប់រ៉ាម ពោល​គឺ​លោក​អប្រាហាំ​។</verse>
				<verse number="28">កូន​របស់​លោក​អប្រាហាំ​មាន​លោក​អ៊ីសាក និង​លោក​អ៊ីស្មាអែល។</verse>
				<verse number="29">ពូជពង្ស​របស់​លោក​អ៊ីស្មាអែល​ មាន​ដូច​ត​ទៅ: នេបាយ៉ូត ជា​កូន​ច្បង កេដារ អ័ឌបែល មីបសាម</verse>
				<verse number="30">មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា</verse>
				<verse number="31">យេធើរ ណាភីស និង​កេដម៉ា។ អ្នក​នោះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អ៊ីស្មាអែល។</verse>
				<verse number="32">រីឯ​កូន​របស់​នាង​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​លោក​អប្រាហាំ​ មាន​ស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា។ កូន​របស់​លោក​យ៉ុកសាន គឺ​សាបា និង​ដេដាន់។</verse>
				<verse number="33">កូន​របស់​លោក​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។</verse>
				<verse number="34">លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រាអែល។</verse>
				<verse number="35">កូន​របស់​លោក​អេសាវ​ មាន​អេលីផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។</verse>
				<verse number="36">កូន​របស់​អេលីផាស​មាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និង​អាម៉ាឡេក​។</verse>
				<verse number="37">កូន​របស់​រេហួល​មាន ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។</verse>
				<verse number="38">កូន​របស់​លោក​សៀរ​មាន​ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និង​ឌីសសាន។</verse>
				<verse number="39">កូន​របស់​លោក​ឡូថាន​មាន ហូរី និង​ហោម៉ាម។ ប្អូន​ស្រី​របស់​លោក​ឡូថាន ឈ្មោះ​នាង​ធីមណា។</verse>
				<verse number="40">កូន​របស់​លោក​សូបាល​មាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និង​អូណាម។ កូន​របស់​លោក​ស៊ីបៀន មាន អៃយ៉ា និង​អណា។</verse>
				<verse number="41">កូន​របស់​លោក​អណា គឺ​ឌីសសុន កូន​របស់​លោក​ឌីសសុន មាន​ហិបដាន់ អែសបាន់ យីតរ៉ាន និង​កេរ៉ាន។</verse>
				<verse number="42">កូន​របស់​លោក​អេស៊ើរ​មាន ប៊ីលហន សាវ៉ាន និង​យ៉ាកាន។ កូន​របស់​លោក​ឌីសសាន គឺ​អ៊ូស និង​អរ៉ាន។</verse>
				<verse number="43">មុន​ពេល​មាន​ស្ដេច​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្ដេច​ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេដុម​មាន​ដូច​ត​ទៅ: ព្រះបាទ​បេឡា ជា​បុត្រ​លោក​បេអ៊រ គ្រង​រាជ្យ​នៅ​ក្រុង​ឌីនហាបា។</verse>
				<verse number="44">ពេល​ព្រះបាទ​បេឡា​សោយ​ទិវង្គត​ទៅ ព្រះបាទ​យ៉ូបាប់ ជា​បុត្រ​របស់​លោក​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="45">ពេល​ព្រះបាទ​យ៉ូបាប់​សោយ​ទិវង្គត ព្រះបាទ​ហ៊ូសាម ជា​អ្នក​ស្រុក​ថេម៉ាន​ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="46">ពេល​ព្រះបាទ​ហ៊ូសាម​សោយ​ទិវង្គត ព្រះបាទ​ហាដាដ​ជា​បុត្រ​របស់​លោក​បេដាដ​មក​ពី​ក្រុង​អាវីត ឡើង​គ្រង​រាជ្យ​ជំនួស គឺ​ស្ដេច​នេះ​ហើយ ដែល​វាយ​ឈ្នះ​ជន​ជាតិ​ម៉ាឌាន នៅ​ស្រុក​ម៉ូអាប់។</verse>
				<verse number="47">ពេល​ព្រះបាទ​ហាដាដ​សោយ​ទិវង្គត ព្រះបាទ​សាំឡា​ជា​អ្នក​ស្រុក​ម៉ាសរេកា ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="48">ពេល​ព្រះបាទ​សាំឡា​សោយ​ទិវង្គត ព្រះបាទ​សូល​ជា​អ្នក​ក្រុង​រ៉េហូបូត ដែល​នៅ​ជាប់​នឹង​ទន្លេ ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="49">ពេល​ព្រះបាទ​សូល​សោយ​ទិវង្គត ព្រះបាទ​បាល-ហាណាន់ ជា​បុត្រ​របស់​លោក​អ័កបោរ ឡើង​គ្រង​រាជ្យ​ជំនួស។</verse>
				<verse number="50">ពេល​ព្រះបាទ​បាល-ហាណាន់​សោយ​ទិវង្គត ព្រះបាទ​ហាដាដ​អ្នក​ក្រុង​ប៉ាវ ឡើង​គ្រង​រាជ្យ​ជំនួស។ មហេសី​របស់​ស្ដេច​មាន​នាម​ថា មហេថាបែល​ជា​បុត្រី​របស់​លោក​ម៉ាតរ៉េត និង​ជា​ចៅ​របស់​លោក​មេសាហាប់។</verse>
				<verse number="51">បន្ទាប់​មក ព្រះបាទ​ហាដាដ​សោយ​ទិវង្គត។ រីឯ​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម មាន: លោក​ធីមណា លោក​អាល់វ៉ា លោក​យេថេត</verse>
				<verse number="52">លោក​អហូលីបាម៉ា លោក​អេឡា លោក​ពីណូន</verse>
				<verse number="53">លោក​កេណាស លោក​ថេម៉ាន លោក​មីបសារ</verse>
				<verse number="54">លោក​ម៉ាកឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេកន្ទ្រាញ​របស់​ជន​ជាតិ​អេដុម។</verse>
			</chapter>
			<chapter number="2">
				<verse number="1">កូន​របស់​លោក​អ៊ីស្រាអែល​ មាន​រាយ​នាម​ដូច​ត​ទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន</verse>
				<verse number="2">ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និង​អេស៊ើរ។</verse>
				<verse number="3">កូន​របស់​លោក​យូដា មាន អ៊ើរ អូណាន់ និង​សេឡា​។ អ្នក​ទាំង​បី​នេះ ជា​កូន​កើត​ពី​ស្ត្រី​សាសន៍​កាណាន ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ស៊ូអា។ លោក​អ៊ើរ​ដែល​ជា​កូន​ច្បង​របស់​លោក​យូដា ជា​មនុស្ស​អាក្រក់​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​ដក​ជីវិត​គាត់​ទៅ។</verse>
				<verse number="4">ក្រោយ​មក​លោក​យូដា បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសា​ ហើយ​បង្កើត​បាន​ពេរេស និង​សេរ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។</verse>
				<verse number="5">កូន​របស់​លោក​ពេរេស មាន​ហេស្រុន និង​ហាមុល។</verse>
				<verse number="6">កូន​របស់​លោក​សេរ៉ាស មាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និង​ដារ៉ា គឺ​ទាំង​អស់​មាន​ប្រាំ​នាក់។</verse>
				<verse number="7">កូន​របស់​លោក​កើមី គឺ​អេកាន​ ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​បាន​លួច​យក​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះជាម្ចាស់។</verse>
				<verse number="8">កូន​លោក​អេថាន គឺ​អសារ៉ា។</verse>
				<verse number="9">កូន​របស់​លោក​ហេស្រុន​មាន យេរ៉ាម្អែល រ៉ាម និង​កាលែប​។</verse>
				<verse number="10">លោក​រ៉ាម​ជា​ឪពុក​របស់​លោក​អមីណាដាប់ លោក​អមីណាដាប់​ជា​ឪពុក​របស់​លោក​ណាសូន ដែល​ជា​ប្រមុខ​លើ​កូន​ចៅ​យូដា</verse>
				<verse number="11">លោក​ណាសូន​ជា​ឪពុក​របស់​លោក​សាលម៉ូន លោក​សាលម៉ូន ជា​ឪពុក​របស់​លោក​បូអូស</verse>
				<verse number="12">លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបិឌ លោក​អូបិឌ​ជា​ឪពុក​របស់​លោក​អ៊ីសាយ</verse>
				<verse number="13">លោក​អ៊ីសាយ​ជា​ឪពុក​របស់​លោក​អេលាប ជា​កូន​ច្បង អប៊ីណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី</verse>
				<verse number="14">នេថានេល​ជា​កូន​ទី​បួន រ៉ាដាយ​ជា​កូន​ទី​ប្រាំ</verse>
				<verse number="15">អូសែម​ជា​កូន​ទី​ប្រាំ​មួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំពីរ។</verse>
				<verse number="16">រីឯ​បង​ប្អូន​ស្រី​របស់​ពួក​គេ គឺ​នាង​សេរូយ៉ា និង​អប៊ីកែល។ កូន​របស់​នាង​សេរូយ៉ា មាន​បី​នាក់​គឺ អប៊ីសាយ យ៉ូអាប់ និង​អេសាអែល។</verse>
				<verse number="17">នាង​អប៊ីកែល​បង្កើត​អម៉ាសា រីឯ​ឪពុក​របស់​អម៉ាសា​ឈ្មោះ​យេធើ ជា​ជន​ជាតិ​អ៊ីស្មាអែល។</verse>
				<verse number="18">លោក​កាលែប​ជា​កូន​របស់​លោក​ហេស្រុន ព្រម​ទាំង​នាង​អស៊ូបា​ជា​ភរិយា បង្កើត​បាន​កូន​ស្រី​មួយ​ឈ្មោះ យេរីអូត និង​កូន​ប្រុស​បី​នាក់​គឺ យេស៊ើរ សូបាប និង​អើដូន។</verse>
				<verse number="19">ពេល​នាង​អស៊ូបា​ស្លាប់​ទៅ លោក​កាលែប​មាន​ភរិយា​មួយ​ទៀត​ឈ្មោះ​នាង​អេប្រាតា នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​ដែល​មាន​ឈ្មោះ​ថា​ហ៊ើរ។</verse>
				<verse number="20">លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​យូរី ហើយ​លោក​យូរី​ជា​ឪពុក​របស់​លោក​បេតសាលាល។</verse>
				<verse number="21">ក្រោយ​មក​លោក​ហេស្រុន បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ​មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។</verse>
				<verse number="22">លោក​សេគូប​ជា​ឪពុក​របស់​លោក​យ៉ាអៀរ ដែល​ជា​អ្នក​គ្រប់គ្រង​លើ​ភូមិ​ម្ភៃ​បី​នៅ​ស្រុក​កាឡាដ។</verse>
				<verse number="23">ជន​ជាតិ​កេសួរី និង​ជន​ជាតិ​អើរ៉ាម បាន​វាយ​យក​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអៀរ ព្រម​ទាំង​ក្រុង​កេណាត និង​ស្រុក​ភូមិ​នៅ​ជុំវិញ ដែល​មាន​ចំនួន​ទាំង​អស់​ហុកសិប។ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ សុទ្ធ​តែ​ជា​ពូជពង្ស​របស់​លោក​ម៉ាគារ ជា​ឪពុក​របស់​លោក​កាឡាដ។</verse>
				<verse number="24">ក្រោយ​ពេល​លោក​ហេស្រុន​ស្លាប់ នៅ​ភូមិ​កាលែប-អេប្រាតា នាង​អប៊ីយ៉ា​ជា​ភរិយា បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​លោក​ មាន​ឈ្មោះ​ថា អាសហ៊ើរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ត្កូអា។</verse>
				<verse number="25">រីឯ​កូន​ចៅ​របស់​លោក​យេរ៉ាមែល ជា​កូន​ច្បង​របស់​លោក​ហេស្រុន​មាន រ៉ាម ជា​កូន​ច្បង ប៊ូណា អូរេន អូសែម និង​អហ៊ីយ៉ា។</verse>
				<verse number="26">លោក​យេរ៉ាមែល​មាន​ប្រពន្ធ​មួយ​ទៀត​ឈ្មោះ​នាង​អថារ៉ា ដែល​ត្រូវ​ជា​ម្ដាយ​របស់​លោក​អូណាម។</verse>
				<verse number="27">កូន​ចៅ​របស់​លោក​រ៉ាម ដែល​ជា​កូន​ច្បង​របស់​លោក​យេរ៉ាមែល​មាន ម៉ាអាស យ៉ាមីន និង​អេគើរ។</verse>
				<verse number="28">កូន​របស់​លោក​អូណាម គឺ​សាម៉ាយ និង​យ៉ាដា។ កូន​របស់​លោក​សាម៉ាយ គឺ​ណាដាប់ និង​អប៊ីស៊ើរ។</verse>
				<verse number="29">ភរិយា​របស់​លោក​អប៊ីស៊ើរ ឈ្មោះ​អប៊ីហែល នាង​បង្កើត​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​អបាន់ និង​ម៉ូលីដ។</verse>
				<verse number="30">កូន​របស់​លោក​ណាដាប់ គឺ​សេលេដ និង​អផែម។ លោក​សេលេដ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។</verse>
				<verse number="31">លោក​អផែម ជា​ឪពុក​របស់​លោក​អ៊ីស៊ី លោក​អ៊ីស៊ី ជា​ឪពុក​របស់​លោក​សេសាន លោក​សេសាន​ជា​ឪពុក​របស់​លោក​អឡាយ។</verse>
				<verse number="32">កូន​របស់​លោក​យ៉ាដា ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​សាម៉ាយ គឺ​យេធើ និង​យ៉ូណាថាន។ លោក​យេធើរ​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ។</verse>
				<verse number="33">កូន​របស់​លោក​យ៉ូណាថាន គឺ​ពេលេត និង​សាសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​យេរ៉ាមែល។</verse>
				<verse number="34">លោក​សេសាន​គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ លោក​សេសាន​មាន​ខ្ញុំ​បំរើ​ម្នាក់ ជា​ជន​ជាតិ​អេស៊ីប ឈ្មោះ​យ៉ារហា។</verse>
				<verse number="35">លោក​សេសាន​បាន​លើក​កូន​ស្រី​របស់​គាត់​ទៅ​អោយ​យ៉ារហា ដែល​ជា​ខ្ញុំ​បំរើ​នោះ នាង​បង្កើត​បាន​កូន​ប្រុស​អោយ​គាត់​ឈ្មោះ​អថាយ។</verse>
				<verse number="36">លោក​អថាយ​ជា​ឪពុក​របស់​លោក​ណាថាន លោក​ណាថាន​ជា​ឪពុក​របស់​លោក​សាបាដ</verse>
				<verse number="37">លោក​សាបាដ​ជា​ឪពុក​របស់​លោក​អែបឡាល លោក​អែបឡាល​ជា​ឪពុក​របស់​លោក​អូបិឌ</verse>
				<verse number="38">លោក​អូបិឌ​ជា​ឪពុក​របស់​លោក​យេហ៊ូវ លោក​យេហ៊ូវ​ជា​ឪពុក​របស់​លោក​អសារ៉ា</verse>
				<verse number="39">លោក​អសារ៉ា​ជា​ឪពុក​របស់​លោក​ហាលេស លោក​ហាលេស​ជា​ឪពុក​របស់​លោក​អេឡាសា</verse>
				<verse number="40">លោក​អេឡាសា​ជា​ឪពុក​របស់​លោក​ស៊ីសម៉ាយ លោក​ស៊ីសម៉ាយ​ជា​ឪពុក​របស់​លោក​សាលូម</verse>
				<verse number="41">លោក​សាលូម​ជា​ឪពុក​របស់​លោក​យេកាមា យេកាមា​ជា​ឪពុក​របស់​លោក​អេលីសាម៉ា។</verse>
				<verse number="42">រីឯ​កូន​របស់​លោក​កាលែប ជា​ប្អូន​របស់​លោក​យេរ៉ាមែល គឺ​មេសា ជា​កូន​ច្បង​ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីភ និង​ម៉ារីសា ដែល​ជា​ឪពុក​របស់​ហេប្រុន។</verse>
				<verse number="43">កូន​របស់​ហេប្រុន មាន​កូរេ តាពួរ រេគេម និង​សេម៉ា។</verse>
				<verse number="44">សេម៉ា​ជា​ឪពុក​របស់​រ៉ាហាំ រ៉ាហាំ​ជា​ឪពុក​របស់​យ៉ូរគាម។ រេគេម​ជា​ឪពុក​របស់​សាម៉ាយ</verse>
				<verse number="45">សាម៉ាយ​ជា​ឪពុក​របស់​ម៉ាអូន ម៉ាអូន​ជា​ឪពុក​របស់​បេតស៊ើរ។</verse>
				<verse number="46">រីឯ​នាង​អេផា​ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​ហារ៉ាន ម៉ូសា និង​កាសេស។ ហារ៉ាន​មាន​កូន​ប្រុស​មួយ​ឈ្មោះ​កាសេស​ដែរ។</verse>
				<verse number="47">កូន​របស់​យ៉ាដាយ គឺ​រេគេម យ៉ូថាម កេសាន ពេលេត​អេផា និង​សាអាប់។</verse>
				<verse number="48">នាង​មាកា​ជា​ប្រពន្ធ​ចុង​របស់​លោក​កាលែប បង្កើត​បាន​សេប៊ើរ និង​ទៀរហាណា។</verse>
				<verse number="49">នាង​ក៏​បង្កើត​បាន​សាអាប់ ជា​ឪពុក​របស់​ម៉ាដម៉ាណា ព្រម​ទាំង​ស៊ីវ៉ា ជា​ឪពុក​របស់​ម៉ាកបេណា និង​គីបៀរ។ រីឯ​កូន​ស្រី​របស់​លោក​កាលែប ឈ្មោះ​នាង​អាក់សា។</verse>
				<verse number="50">កូន​ឯ​ទៀតៗ​របស់​លោក​កាលែប​មាន​ដូច​ត​ទៅ: កូន​ដែល​នាង​អេប្រាតា​បង្កើត​ជូន​លោក គឺ​ហ៊ើរ ជា​កូន​ច្បង។ លោក​ហ៊ើរ​ជា​ឪពុក​របស់​លោក​សូបាល ជា​អ្នក​សង់​ក្រុង​គារយ៉ាត-យារីម</verse>
				<verse number="51">សាលម៉ា ជា​អ្នក​សង់​ភូមិ​បេថ្លេហិម ហារេប​ជា​អ្នក​សង់​ក្រុង​បេត-កាឌើរ។</verse>
				<verse number="52">លោក​សូបាល​ដែល​ជា​អ្នក​សង់​ក្រុង​គារយ៉ាត-យារីម​ក៏​មាន​កូន​ចៅ​ដែរ គឺ​អ្នក​ភូមិ​ហារ៉ូអេ និង​អ្នក​ភូមិ​ហាស៊ី-ហាមេនូហូត ចំនួន​ពាក់​កណ្ដាល</verse>
				<verse number="53">ព្រម​ទាំង​អំបូរ​នានា​នៅ​ក្រុង​គៀរយ៉ាត-យារីម គឺ​ពួក​យេធើ ពូធី ស៊ូម៉ាធី និង​មីសរ៉ា។ ពូជពង្ស​របស់​អ្នក​ទាំង​នោះ គឺ​ពួក​សូរ៉ាត និង​អែសថោស។</verse>
				<verse number="54">រីឯ​កូន​ចៅ​របស់​លោក​សាលម៉ា គឺ​អ្នក​ភូមិ​បេថ្លេហិម អ្នក​ភូមិ​នេថូផា អ្នក​ភូមិ​អាត្រួត-បេត-យ៉ូអាប់ អ្នក​ភូមិ​ហាស៊ី-ហាម៉ាណាធី ចំនួន​ពាក់​កណ្ដាល អ្នក​ភូមិ​សោរីត</verse>
				<verse number="55">ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ធីរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​កែន ដែល​ជា​ពូជពង្ស​របស់​លោក​ហាម៉ាត់ ជា​បុព្វបុរស​របស់​អំបូរ​រេកាប។</verse>
			</chapter>
			<chapter number="3">
				<verse number="1">រាជ​បុត្រ​របស់​ព្រះបាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន​ មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះនាម​អាំណូន ប្រសូត​ពី​នាង​អហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល បុត្រ​ទី​ពីរ​ព្រះនាម​ដានីយ៉ែល​ ប្រសូត​ពី​នាង​អប៊ីកែល ជា​អ្នក​ភូមិ​កើមែល</verse>
				<verse number="2">បុត្រ​ទី​បី​ព្រះនាម​អាប់សាឡុម ប្រសូត​ពី​ព្រះនាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ព្រះបាទ​តាលម៉ាយ ស្ដេច​ស្រុក​កេស៊ូរី បុត្រ​ទី​បួន​ព្រះនាម​អដូនីយ៉ា ប្រសូត​ពី​នាង​ហាគីត</verse>
				<verse number="3">បុត្រ​ទី​ប្រាំ​ព្រះនាម​សេផាធា ប្រសូត​ពី​នាង​អប៊ីថាល បុត្រ​ទី​ប្រាំ​មួយ​ព្រះនាម​យីតរាម ប្រសូត​ពី​នាង​អេកឡា។</verse>
				<verse number="4">បុត្រ​ទាំង​ប្រាំ​មួយ​អង្គ​នេះ​ប្រសូត​នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​នៅ​ក្រុង​ហេប្រូន អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​កន្លះ ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។</verse>
				<verse number="5">រីឯ​បុត្រ​ដែល​កើត​នៅ​ក្រុង​យេរូសាឡឹម​ មាន​ព្រះនាម សាំម៉ា សូបាប់ ណាថាន និង​សាឡូម៉ូន - បុត្រ​បួន​អង្គ​នេះ កើត​ពី​នាង​បាតសេបា ជា​កូន​របស់​លោក​អាំមាល -</verse>
				<verse number="6">ប្រាំ​បួន​អង្គ​ទៀត គឺ​យីបហារ អេលីសាម៉ា អេលីផាលេត</verse>
				<verse number="7">ណូកា នេផេក យ៉ាភា</verse>
				<verse number="8">អេលីសាម៉ា អេលីយ៉ាដា និង​អេលី-ផាលេត។</verse>
				<verse number="9">ស្ដេច​ទាំង​នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដោយ​ឥត​គិត​បុត្រ​ដែល​កើត​ពី​ពួក​ស្រី​ស្នំ​ឡើយ។ ព្រះបាទ​ដាវីឌ​ក៏​មាន​បុត្រី​មួយ​អង្គ​ដែរ គឺ​ព្រះនាង​ថាម៉ារ។</verse>
				<verse number="10">ព្រះរាជវង្ស​របស់​ព្រះបាទ​សាឡូម៉ូន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ព្រះបាទ​រេហូបោម ព្រះបាទ​អប៊ីយ៉ា ព្រះបាទ​អេសា ព្រះបាទ​យ៉ូសាផាត</verse>
				<verse number="11">ព្រះបាទ​យ៉ូរ៉ាម ព្រះបាទ​អហាស៊ីយ៉ា ព្រះបាទ​យ៉ូអាស</verse>
				<verse number="12">ព្រះបាទ​អម៉ាស៊ា ព្រះបាទ​អសារា ព្រះបាទ​យ៉ូថាម</verse>
				<verse number="13">ព្រះបាទ​អហាស ព្រះបាទ​ហេសេគា ព្រះបាទ​ម៉ាណាសេ</verse>
				<verse number="14">ព្រះបាទ​អាំម៉ូន ព្រះបាទ​យ៉ូសៀស។</verse>
				<verse number="15">រីឯ​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​យ៉ូហាណាន​ជា​បុត្រ​ច្បង យេហូយ៉ាគីម​ជា​បុត្រ​ទី​ពីរ សេដេគា​ជា​បុត្រ​ទី​បី និង​សាលូម​ជា​បុត្រ​ទី​បួន។</verse>
				<verse number="16">រីឯ​បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម គឺ យេកូនាស និង​សេដេគា។</verse>
				<verse number="17">រីឯ​បុត្រ​របស់​ព្រះបាទ​យេកូនាស ជា​ឈ្លើយ​សឹក​នោះ​គឺ​សាលធាល</verse>
				<verse number="18">ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាម៉ា ហូសាម៉ា និង​នេដាបយ៉ា។</verse>
				<verse number="19">បុត្រ​របស់​លោក​ពេដាយ៉ា គឺ​សូរ៉ូបាបិល និង​ស៊ីម៉ាយ។ បុត្រ​របស់​លោក​សូរ៉ូបាបិល គឺ​មស៊ូឡាម និង​ហាណានា ព្រម​ទាំង​នាង​សឡូមីត។</verse>
				<verse number="20">លោក​មាន​បុត្រ​ប្រាំ​នាក់​ទៀត​ឈ្មោះ ហាស៊ូបា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេដ។</verse>
				<verse number="21">កូន​របស់​លោក​ហាណានា គឺ ពេឡាធា និង​អេសាយ ព្រម​ទាំង​កូន​ចៅ​របស់​លោក​រេផាយ៉ា កូន​ចៅ​របស់​លោក​អើណាន កូន​ចៅ​របស់​លោក​អូបាឌា កូន​ចៅ​របស់​លោក​សេកានា។</verse>
				<verse number="22">កូន​របស់​លោក​សេកានា គឺ​លោក​សេម៉ាយ៉ា កូន​របស់​លោក​សេម៉ាយ៉ា គឺ​ហាធូស យីកាល បារីយ៉ា នារីយ៉ា និង​សាផាត។ សរុប​ទាំង​អស់ ប្រាំ​មួយ​នាក់។</verse>
				<verse number="23">កូន​របស់​លោក​នារីយ៉ា មាន​អេលីយ៉ូណៃ ហេសេគា និង​អាសរីកាំ គឺ​សរុប​ទាំង​អស់​បី​នាក់។</verse>
				<verse number="24">កូន​របស់​អេលីយ៉ូណៃ គឺ​ហូដាវា អេលាស៊ីប ពេឡាយ៉ា អកាប យ៉ូហាណាន ដេឡាយ៉ា និង​អណានី សរុប​ទាំង​អស់​ប្រាំពីរ​នាក់។</verse>
			</chapter>
			<chapter number="4">
				<verse number="1">កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល​។</verse>
				<verse number="2">លោក​រីអាយ៉ា​ជា​កូន​របស់​លោក​សូបាល បង្កើត​យ៉ាហាត់ យ៉ាហាត់​បង្កើត​អហ៊ូម៉ាយ និង​ឡាហាដ អ្នក​ទាំង​នេះ​ជា​អំបូរ​សូរ៉ាត។</verse>
				<verse number="3">អស់​អ្នក​ដែល​កើត​មក​ពី​ឪពុក​របស់​លោក​អេថាម​មាន យេសរាល យីមា និង​យីដបា ហើយ​ប្អូន​ស្រី​របស់​គេ​ឈ្មោះ ហាសលែលពូនី។</verse>
				<verse number="4">លោក​ពេនួល​ជា​អ្នក​សង់​ភូមិ​កេដោរ លោក​អេស៊ើរ ជា​អ្នក​សង់​ភូមិ​ហ៊ូសា។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហ៊ើរ ជា​កូន​ច្បង​របស់​នាង​អេប្រាតា ហើយ​ជា​អ្នក​សង់​ភូមិ​បេថ្លេហិម។</verse>
				<verse number="5">លោក​អាសហ៊ើរ ជា​អ្នក​សង់​ក្រុង​ត្កូអា មាន​ប្រពន្ធ​ពីរ គឺ​នាង​ហេឡា និង​នាង​ណាអារ៉ា។</verse>
				<verse number="6">នាង​ណាអារ៉ា​បង្កើត​បាន​កូន​ប្រុស​ជូន​គាត់ ដែល​មាន​ឈ្មោះ​ថា អហូសាំ ហេភើរ ថេម៉ានី និង​អហាសថារី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអារ៉ា។</verse>
				<verse number="7">រីឯ​កូន​របស់​នាង​ហេឡា​មាន សេរ៉េត សូហារ និង​អេតណាន។</verse>
				<verse number="8">លោក​កោស​បង្កើត​អនូប និង​សូបេបា ព្រម​ទាំង​អំបូរ​អខាហែល ជា​កូន​របស់​ហារូម។</verse>
				<verse number="9">លោក​យ៉ាបេស ជា​មនុស្ស​ដែល​គេ​រាប់​អាន​ជាង​បង​ប្អូន​របស់​គាត់។ ម្ដាយ​របស់​គាត់​បាន​ដាក់​ឈ្មោះ​គាត់​ថា យ៉ាបេស ដោយ​ពោល​ថា «ខ្ញុំ​បាន​បង្កើត​កូន​នេះ​មក​ដោយ​ឈឺ​ចាប់»។</verse>
				<verse number="10">លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះហស្ដ​លើ​ទូលបង្គំ​កុំ​អោយ​ទូលបង្គំ ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។</verse>
				<verse number="11">លោក​កេលូប​ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​ស៊ូហា បង្កើត​បាន​មហ៊ោរ ជា​ឪពុក​របស់​អែសថូន</verse>
				<verse number="12">លោក​អែសថូន​បង្កើត​បេតរ៉ាផា ផាសេហា និង​ថេហ៊ីណា។ លោក​ថេហ៊ីណា ជា​អ្នក​សង់​ភូមិ​ណាហាស។ ពូជពង្ស​របស់​អ្នក​ទាំង​នេះ​រស់​នៅ​ក្នុង​តំបន់​រេកា។</verse>
				<verse number="13">កូន​របស់​លោក​កេណាស គឺ​អូធ្នាល និង​សេរ៉ាយ៉ា កូន​របស់​លោក​អូធ្នាល គឺ​ហាថាត</verse>
				<verse number="14">និង​មេវណូថាយ ដែល​ជា​ឪពុក​របស់​អូប្រា។ លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួក​សិប្បករ ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។</verse>
				<verse number="15">លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ មាន​កូន​ប្រុស​បី​នាក់​គឺ អ៊ីរូវ អេឡា និង​ណាអាម។ កូន​របស់​អេឡា គឺ​កេណាស។</verse>
				<verse number="16">កូន​របស់​លោក​យេហាលែល គឺ​ស៊ីភស៊ីផា ធារីយ៉ា និង​អសើរ៉ែល។</verse>
				<verse number="17">កូន​របស់​អែសរ៉ា គឺ​យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេឌ​បាន​រៀបការ​ជា​មួយ​ព្រះនាង​ប៊ីធា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែសធេម៉ូរ។</verse>
				<verse number="18">រីឯ​ប្រពន្ធ​មួយ​ទៀត​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា បង្កើត​បាន​យេរេឌ ជា​អ្នក​សង់​ក្រុង​កេដោរ ហេប៊ើរ ជា​អ្នក​សង់​ក្រុង​សូគរ និង​យេគូធាល ជា​អ្នក​សង់​ក្រុង​សាណូអា។</verse>
				<verse number="19">លោក​ហូឌា​រៀបការ​ជា​មួយ​ប្អូន​ស្រី​របស់​លោក​ណាហាំ ហើយ​ពូជពង្ស​របស់​គេ គឺ​ពួក​កាមីត ជា​អ្នក​សង់​ក្រុង​កៃឡា និង​ម៉ាកាធី ជា​អ្នក​សង់​ក្រុង​អែសធេម៉ូរ។</verse>
				<verse number="20">កូន​របស់​លោក​ស៊ីម៉ូន គឺ​អាំណូន រីនណា បេន-ហាណាន និង​ធីឡូន។ កូន​របស់​លោក​អ៊ីស៊ី​គឺ​សូហេត និង​បេន-សូហេត។</verse>
				<verse number="21">កូន​ចៅ​របស់​លោក​សេឡា ដែល​ត្រូវ​ជា​កូន​របស់​លោក​យូដា​គឺ អ៊ើរ​ជា​អ្នក​សង់​ក្រុង​លេកា ឡាអាដា ជា​អ្នក​សង់​ក្រុង​ម៉ារីសា ពូជ​អំបូរ​របស់​អស់​អ្នក​ដែល​ត្បាញ​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រុម​គ្រួសារ​អាសបេអា</verse>
				<verse number="22">យ៉ូគីម​អ្នក​ស្រុក​កូសេបា យ៉ូអាស់ និង​សារ៉ាប់ ដែល​គ្រប់គ្រង​លើ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យ៉ាស៊ូប៊ី-លេហែម (នេះ​ជា​បញ្ជី​ពី​ចាស់​បុរាណ)​។</verse>
				<verse number="23">អ្នក​ទាំង​នេះ​ជា​ជាង​ស្មូន​រស់​នៅ​ភូមិ​នេតាអ៊ីម និង​ភូមិ​កេដេរ៉ា។ ពួក​គេ​រស់​នៅ​ទី​នោះ ហើយ​ធ្វើ​ការ​ថ្វាយ​ស្ដេច។</verse>
				<verse number="24">រីឯ​កូន​របស់​លោក​ស៊ីម្មាន​ មាន នេមូល យ៉ាមីន យ៉ាគិន សេរ៉ាស និង​សូល។</verse>
				<verse number="25">កូន​ចៅ​របស់​លោក​សូល​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: សាលូម មីបសាម មីសម៉ា</verse>
				<verse number="26">ហាមូអែល សាគើរ និង​ស៊ីម៉ាយ។</verse>
				<verse number="27">លោក​ស៊ីម៉ាយ​មាន​កូន​ប្រុស​ដប់​ប្រាំ​មួយ​នាក់ និង​កូន​ស្រី​ប្រាំ​មួយ​នាក់ រីឯ​បង​ប្អូន​របស់​គាត់​មិន​សូវ​មាន​កូន​ច្រើន​ទេ។ ពូជពង្ស​របស់​លោក​ស៊ីម្មាន​មិន​កើន​ចំនួន​ច្រើន ដូច​ពូជពង្ស​របស់​លោក​យូដា​ឡើយ។</verse>
				<verse number="28">អ្នក​ទាំង​នោះ​រស់​នៅ​តាម​ក្រុង​បៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល</verse>
				<verse number="29">ប៊ីលហា អេសែម ថូឡាឌ</verse>
				<verse number="30">បេធូល ហោម៉ា ស៊ីកឡាក់</verse>
				<verse number="31">បេត-ម៉ារកាបូត ហាសារ-ស៊ូសា បេត-ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម។ ពួក​គេ​រស់​នៅ​តាម​ក្រុង​ទាំង​នោះ រហូត​ដល់​រជ្ជកាល​ព្រះបាទ​ដាវីឌ។</verse>
				<verse number="32">ពួក​គេ​ក៏​រស់​នៅ​តាម​ក្រុង​ប្រាំ​ទៀត​គឺ អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន</verse>
				<verse number="33">ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជពង្ស​របស់​ពួក​គេ។</verse>
				<verse number="34">មេ​ដឹក​នាំ​អំបូរ​របស់​ពួក​គេ មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មសូបាប់ លោក​យ៉ាមលេក លោក​យ៉ូសា ជា​កូន​របស់​លោក​អម៉ាស៊ា</verse>
				<verse number="35">លោក​យ៉ូអែល លោក​យេហ៊ូវ ជា​កូន​របស់​លោក​យ៉ូស៊ីមយ៉ា ជា​ចៅ​របស់​លោក​សេរ៉ាយ៉ា និង​ជា​ចៅទួត​របស់​លោក​អស៊ីអែល</verse>
				<verse number="36">លោក​អេលីយ៉ូណៃ លោក​យាកូបា លោក​យេសូហាយ៉ា លោក​អសាយ៉ា លោក​អឌីអែល លោក​យេស៊ីមាល លោក​បេណាយ៉ា</verse>
				<verse number="37">លោក​ស៊ីសា ជា​កូន​របស់​លោក​ស៊ីភី ជា​ចៅ​របស់​លោក​អឡូន ជា​ចៅទួត​របស់​លោក​យេដាយ៉ា ជា​ចៅលួត​របស់​លោក​ស៊ីមរី និង​ជា​ចៅ​លា​របស់​លោក​សេម៉ាយ៉ា។</verse>
				<verse number="38">ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។</verse>
				<verse number="39">ដូច្នេះ ពួក​គេ​តាំង​ទី​លំនៅ​រហូត​ដល់​ច្រក​ចូល​ក្រុង​កេដោរ ដែល​នៅ​ខាង​កើត​ជ្រលង​ភ្នំ ដើម្បី​ស្វែង​រក​វាល​ស្មៅ​សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ។</verse>
				<verse number="40">ពួក​គេ​រក​បាន​វាល​ស្មៅ​ដ៏​ល្អ​បរិបូណ៌ រីឯ​ស្រុក​នោះ​ក៏​ទូលាយ ហើយ​សុខ​ស្រួល​ផង។ ពី​ដើម ពូជពង្ស​របស់​លោក​ហាំ​រស់​នៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="41">នៅ​រជ្ជកាល​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជំរក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជាជន​អោយ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំនៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម​របស់​ពួក​គេ។</verse>
				<verse number="42">មាន​កូន​ចៅ​របស់​លោក​ស៊ីម្មាន ប្រមាណ​ប្រាំ​រយ​នាក់​ទៀត នាំ​គ្នា​ទៅ​តំបន់​ភ្នំ​សៀរ ដោយ​មាន​លោក​ពេឡាធា លោក​នារីយ៉ា លោក​រេផាយ៉ា និង​លោក​អ៊ូស៊ាល ជា​កូន​របស់​លោក​អ៊ីស៊ី ធ្វើ​ជា​មេ​ដឹក​នាំ។</verse>
				<verse number="43">ពួក​គេ​ប្រហារ​ជន​ជាតិ​អាម៉ាឡេក​ដែល​នៅ​សេសសល់ រួច​ក៏​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">នេះ​ជា​កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល -លោក​រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​គាត់​បាន​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក សិទ្ធិ​ជា​កូន​ច្បង ត្រូវ​បាន​ផ្ទេរ​ទៅ​អោយ​កូនៗ​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រាអែល។ ដូច្នេះ គេ​មិន​អាច​រាប់​លោក​រូបេន ជា​កូន​ច្បង​បាន​ទេ។</verse>
				<verse number="2">រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង​ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្ដេច​ដែល​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​លោក​យ៉ូសែប​ដដែល​។</verse>
				<verse number="3">កូន​របស់​លោក​រូបេន​ ដែល​ត្រូវ​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រាអែល មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។</verse>
				<verse number="4">រីឯ​កូន​ចៅ​របស់​លោក​យ៉ូអែល មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: គឺ​សេម៉ា-យ៉ា កុក ស៊ីម៉ាយ</verse>
				<verse number="5">មីកា រីអាយ៉ា បាល</verse>
				<verse number="6">និង​បេរ៉ា​ដែល​ត្រូវ​ព្រះចៅ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ទៅ​ជា​ឈ្លើយ​។ លោក​បេរ៉ា​ជា​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​រូបេន។</verse>
				<verse number="7">បង​ប្អូន​របស់​គាត់ មាន​ឈ្មោះ​ក្នុង​បញ្ជីរាយ​នាម តាម​អំបូរ តាម​វង្ស​ត្រកូល​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​លោក​យីអែល បន្ទាប់​មក លោក​សាការី</verse>
				<verse number="8">លោក​បេឡា​ជា​កូន​របស់​លោក​អសាស ជា​ចៅ​របស់​លោក​សេម៉ា និង​ជា​ចៅទួត​របស់​លោក​យ៉ូអែល។ កុលសម្ព័ន្ធ​រូបេន​រស់​នៅ​ក្នុង​តំបន់ ដែល​គិត​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ រហូត​ដល់​ក្រុង​នេបូ និង​បាល-មេយ៉ូន។</verse>
				<verse number="9">នៅ​ទិស​ខាង​កើត ពួក​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​វាល​រហោស្ថាន ដ្បិត​គេ​មាន​ហ្វូង​សត្វ​ជា​ច្រើន​នៅ​ស្រុក​កាឡាដ។</verse>
				<verse number="10">នៅ​រជ្ជកាល​របស់​ព្រះបាទ​សូល កូន​ចៅ​រូបេន​បាន​ច្បាំង​នឹង​ជន​ជាតិ​ហាការេន ហើយ​គ្រប់គ្រង​លើ​ជន​ជាតិ​នោះ ព្រម​ទាំង​រស់​នៅ​ក្នុង​ជំរំ​របស់​ពួក​គេ ក្នុង​តំបន់​ប៉ែក​ខាង​កើត​ស្រុក​កាឡាដ​ទាំង​មូល។</verse>
				<verse number="11">ពូជពង្ស​របស់​លោក​កាដ​ រស់​នៅ​ក្បែរ​ពូជពង្ស​របស់​រូបេន​ក្នុង​ស្រុក​បាសាន និង​រហូត​ដល់​សាលកា។</verse>
				<verse number="12">លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ អ្នក​បន្ទាប់​គឺ​លោក​សាផាម រួច​ហើយ​មាន​លោក​យ៉ាណាយ និង​លោក​សាផាត់​នៅ​ស្រុក​បាសាន។</verse>
				<verse number="13">បង​ប្អូន​ពួក​គេ​ប្រាំពីរ​នាក់​ទៀត មាន​ឈ្មោះ​តាម​ក្រុម​គ្រួសារ​ដូច​ត​ទៅ: គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ។</verse>
				<verse number="14">អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប៊ីហែល។ លោក​អប៊ីហែល​ជា​កូន​របស់​លោក​ហ៊ូរី លោក​ហ៊ូរី ជា​កូន​របស់​លោក​យ៉ារ៉ូអា លោក​យ៉ារ៉ូអា ជា​កូន​របស់​លោក​កាឡាដ លោក​កាឡាដ​ជា​កូន​របស់​លោក​មីកែល លោក​មីកែល ជា​កូន​របស់​លោក​យេស៊ីសាយ លោក​យេស៊ីសាយ ជា​កូន​របស់​លោក​យ៉ាដោ លោក​យ៉ាដោ ជា​កូន​របស់​លោក​ប៊ូស។</verse>
				<verse number="15">លោក​អហ៊ី​ជា​កូន​របស់​លោក​អ័បឌាល និង​ជា​ចៅ​របស់​លោក​គូនី ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។</verse>
				<verse number="16">អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ស្រុក​កាឡាដ ស្រុក​បាសាន ព្រម​ទាំង​ស្រុក​ភូមិ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​តំបន់​នោះ និង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ​ក្រុង​សារុន រហូត​ដល់​ព្រំប្រទល់​ស្រុក​របស់​គេ។</verse>
				<verse number="17">អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន​ប្រជាជន​នៅ​រជ្ជកាល​ព្រះបាទ​យ៉ូថាម ជា​ស្ដេច​ស្រុក​យូដា និង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="18">កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន​ចំនួន ៤៤ ៧៦០​នាក់ ដែល​អាច​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​សុទ្ធ​តែ​ជា​មនុស្ស​អង់អាច​ក្លាហាន ពូកែ​ប្រើ​ខែល ប្រើ​ដាវ បាញ់​ធ្នូ និង​ថ្នឹក​ខាង​ចំបាំង។</verse>
				<verse number="19">ពួក​គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ហាការេន យេធើរ ណាភីស និង​ណូដាប់។</verse>
				<verse number="20">នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូលអង្វរ​សូម​ព្រះជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះអង្គ​នោះ ព្រះអង្គ​ក៏​ជួយ​ពួក​គេ​អោយ​មាន​ជ័យជំនះ​លើ​កងទ័ព​ហាការេន និង​បក្ស​ពួក។</verse>
				<verse number="21">ពួក​គេ​រឹប​អូស​យក​បាន​ហ្វូង​សត្វ​របស់​ខ្មាំង គឺ​មាន អូដ្ឋ​៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និង​លា​២ ០០០ ក្បាល ព្រម​ទាំង​ចាប់​បាន​មនុស្ស​មួយ​សែន​នាក់។</verse>
				<verse number="22">ខ្មាំង​សត្រូវ​ក៏​ខាត​បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ដែរ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះជាម្ចាស់។ ពួក​គេ​តាំង​ទី​លំនៅ​លើ​ទឹក​ដី​របស់​ខ្មាំង រហូត​ដល់​គ្រា​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។</verse>
				<verse number="23">កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-ហ៊ើរម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។</verse>
				<verse number="24">រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាសរាល លោក​យេរេមី លោក​ហូដាវា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។</verse>
				<verse number="25">ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ​ត្រង់​នឹង​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បំរើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំងឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​ព្រះជាម្ចាស់​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។</verse>
				<verse number="26">ហេតុ​នេះ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​បណ្ដាល​ចិត្ត​ព្រះបាទ​ពូល និង​ព្រះបាទ​ទីកឡាត-ពីលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី អោយ​វាយ​លុក​ទឹក​ដី​របស់​ពួក​គេ។ ព្រះបាទ​ទីកឡាត-ពីលេស៊ើរ ក៏​បាន​កៀរ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ទៅ​ជា​ឈ្លើយ​សឹក នៅ​តំបន់​ហាឡា ហាបោរ និង​ហារ៉ា ដែល​នៅ​ក្បែរ​ទន្លេ​នៃ​ស្រុក​កូសាន ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">កូន​របស់​លោក​លេវី​​មាន គើរសុន កេហាត់ និង​ម៉្រារី។</verse>
				<verse number="2">កូន​របស់​លោក​កេហាត់ មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។</verse>
				<verse number="3">កូន​របស់​លោក​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម។ កូន​របស់​លោក​អើរ៉ុន​មាន ណាដាប អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។</verse>
				<verse number="4">លោក​អេឡាសារ​ជា​ឪពុក​របស់​លោក​ភីនេហាស លោក​ភីនេហាស​ជា​ឪពុក​របស់​លោក​អប៊ីសួរ</verse>
				<verse number="5">លោក​អប៊ីសួរ​ជា​ឪពុក​របស់​លោក​ប៊ូកគី លោក​ប៊ូកគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី</verse>
				<verse number="6">លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ាហ៊ា លោក​សេរ៉ាហ៊ា​ជា​ឪពុក​របស់​លោក​មេរ៉ាយ៉ូត</verse>
				<verse number="7">លោក​មេរ៉ាយ៉ូត​ជា​ឪពុក​របស់​លោក​អម៉ារា លោក​អម៉ារា​ជា​ឪពុក​របស់​លោក​អហ៊ីទូប</verse>
				<verse number="8">លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ីម៉ាស</verse>
				<verse number="9">លោក​អហ៊ីម៉ាស​ជា​ឪពុក​របស់​លោក​អសារា លោក​អសារា​ជា​ឪពុក​របស់​លោក​យ៉ូហាណាន</verse>
				<verse number="10">លោក​យ៉ូហាណាន​ជា​ឪពុក​របស់​លោក​អសារា ជា​បូជាចារ្យ​បំពេញ​មុខងារ ក្នុង​ព្រះវិហារ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="11">លោក​អសារា​ជា​ឪពុក​របស់​លោក​អម៉ារា លោក​អម៉ារា​ជា​ឪពុក​របស់​លោក​អហ៊ីទូប</verse>
				<verse number="12">លោក​អហ៊ីទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សាលូម</verse>
				<verse number="13">លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីលគីយ៉ា លោក​ហ៊ីលគីយ៉ា​ជា​ឪពុក​របស់​លោក​អសារា</verse>
				<verse number="14">លោក​អសារា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូសាដាក។</verse>
				<verse number="15">នៅ​គ្រា​ដែល​ ព្រះអម្ចាស់ ​អោយ​ព្រះបាទ​នេប៊ូក្នេសា កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទៅ​ជា​ឈ្លើយ នោះ​លោក​យេហូសាដាក ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។</verse>
				<verse number="16">កូន​របស់​លោក​លេវី​មាន គើរសុន កេហាត់ និង​ម៉្រារី។</verse>
				<verse number="17">កូន​របស់​លោក​គើសុន​មាន លីបនី និង​ស៊ីម៉ៃ។</verse>
				<verse number="18">កូន​របស់​លោក​កេហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូស៊ាល។</verse>
				<verse number="19">កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី មាន​ឈ្មោះ​តាម​បុព្វបុរស​របស់​ពួក​គេ​ដូច​ត​ទៅ:</verse>
				<verse number="20">កូន​ចៅ​របស់​លោក​គើរសុន​មាន រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា</verse>
				<verse number="21">យ៉ូអា អ៊ីដោ សេរ៉ាស និង​យាតរ៉ាយ។</verse>
				<verse number="22">កូន​ចៅ​របស់​លោក​កេហាត់ មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អមីណាដាប់ កូរេ អាស់សៀរ</verse>
				<verse number="23">អែលកាណា អេបៀសាប់ អាស់ស៊ារ</verse>
				<verse number="24">ថាហាត់ អ៊ូរាល អ៊ូស៊ីយ៉ា សូល</verse>
				<verse number="25">កូន​របស់​លោក​អែលកាណា គឺ អម៉ាសាយ និង​អហ៊ីម៉ូត</verse>
				<verse number="26">អែលកាណា សូផាយ ណាហាត់</verse>
				<verse number="27">អេលាប យេរូហាំ អែលកាណា។</verse>
				<verse number="28">រីឯ​កូន​របស់​លោក​សាំយូអែល​គឺ យ៉ូអែល ជា​កូន​ច្បង និង​អប៊ីយ៉ា។</verse>
				<verse number="29">កូន​ចៅ​របស់​លោក​ម៉្រារី មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាសលី លីបនី ស៊ីម៉ាយ អ៊ូសា</verse>
				<verse number="30">សាំម៉ា ហាគីយ៉ា អសាយ៉ា។</verse>
				<verse number="31">កាល​ហិប​នៃ​សម្ពន្ធមេត្រី​មាន​កន្លែង​សំរាក​ហើយ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​អោយ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចំរៀង​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="32">មុន​ពេល​ព្រះបាទ​សាឡូម៉ូន​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខងារ​ផ្នែក​ខាង​ចំរៀង​នេះ នៅ​មុខ​ព្រះពន្លា គឺ​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់ តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។</verse>
				<verse number="33">អស់​អ្នក​ដែល​បំពេញ​ការងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់ មាន លោក​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​សាំយូអែល</verse>
				<verse number="34">លោក​សាំយូអែល​ជា​កូន​របស់​លោក​អែលកាណា លោក​អែលកាណា​ជា​កូន​របស់​លោក​យេរ៉ូហាំ លោក​យេរ៉ូហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់</verse>
				<verse number="35">លោក​ណាហាត់​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែលកាណា លោក​អែលកាណា​ជា​កូន​របស់​លោក​ម៉ាហាត់ លោក​ម៉ាហាត់​ជា​កូន​របស់​លោក​អម៉ាសាយ</verse>
				<verse number="36">លោក​អម៉ាសាយ​ជា​កូន​របស់​លោក​អែលកាណា លោក​អែលកាណា​ជា​កូន​របស់​លោក​យ៉ូអែល លោក​យ៉ូអែល​ជា​កូន​របស់​លោក​អសារា លោក​អសារា​ជា​កូន​របស់​លោក​សេផានា</verse>
				<verse number="37">លោក​សេផានា​ជា​កូន​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​កូន​របស់​លោក​អាស់ស៊ា លោក​អាស់ស៊ារ​ជា​កូន​របស់​លោក​អេបៀសាប់ លោក​អេបៀសាប់​ជា​កូន​របស់​លោក​កូរេ</verse>
				<verse number="38">លោក​កូរេ​ជា​កូន​របស់​លោក​យីតសារ លោក​យីតសារ​ជា​កូន​របស់​លោក​កេហាត់ លោក​កេហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រាអែល។</verse>
				<verse number="39">នៅ​ខាង​ស្ដាំ​ដៃ​លោក​ហេម៉ាន​មាន លោក​អេសាភ​ជា​សហការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេគា លោក​បេរេគា​ជា​កូន​របស់​លោក​សាំម៉ា</verse>
				<verse number="40">លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេយ៉ា លោក​បាសេយ៉ា​ជា​កូន​របស់​លោក​ម៉ាលគា</verse>
				<verse number="41">លោក​ម៉ាលគា​ជា​កូន​របស់​លោក​អែតនី លោក​អែតនី​ជា​កូន​របស់​លោក​សេរ៉ាស លោក​សេរ៉ាស​ជា​កូន​របស់​លោក​អដាយ៉ា</verse>
				<verse number="42">លោក​អដាយ៉ា ជា​កូន​របស់​លោក​អេថាន លោក​អេថាន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ</verse>
				<verse number="43">លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គើសុន លោក​គើសុន​ជា​កូន​របស់​លោក​លេវី។</verse>
				<verse number="44">នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចំរៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក</verse>
				<verse number="45">លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហាសាបយ៉ា លោក​ហាសាបយ៉ា​ជា​កូន​របស់​លោក​អម៉ាស៊ា លោក​អម៉ាស៊ា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា</verse>
				<verse number="46">លោក​ហ៊ីលគីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមើរ</verse>
				<verse number="47">លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាសលី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។</verse>
				<verse number="48">កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ទទួល​ភារកិច្ច​បំពេញ​ការងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះពន្លា ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="49">លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ សំរាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីសក្ការៈ​បំផុត​ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក។</verse>
				<verse number="50">កូន​ចៅ​របស់​លោក​អើរ៉ុន​ មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល​ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អេឡាសារ ភីនេហាស អប៊ីសួ</verse>
				<verse number="51">ប៊ូកគី អ៊ូស៊ី សេរ៉ាហ៊ា</verse>
				<verse number="52">មេរ៉ាយ៉ូត អម៉ារា អហ៊ីទូប</verse>
				<verse number="53">សាដុក អហ៊ីម៉ាស។</verse>
				<verse number="54">រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ​: អំបូរ​កេហាត់​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ​ដោយ​ការ​ចាប់​ឆ្នោត។</verse>
				<verse number="55">ពួក​គេ​ទទួល​បាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ។</verse>
				<verse number="56">រីឯ​ស្រែ​ចំការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ។</verse>
				<verse number="57">គេ​ក៏​បាន​ចែក​ក្រុង​ជំរក​ទាំង​ប៉ុន្មាន អោយ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាទៀរ ក្រុង​អែសថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="58">ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="59">ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="60">ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាលេមែត និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាណាថោត និង​វាល​ស្មៅ​នៅ​ជុំវិញ។ សរុប​ទាំង​អស់ អំបូរ​កេហាត់​ទទួល​បាន​ដប់​បី​ក្រុង។</verse>
				<verse number="61">កូន​ចៅ​កេហាត់​ឯ​ទៀតៗ ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ដាន់ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។</verse>
				<verse number="62">អំបូរ​នានា​នៃ​កូន​ចៅ​គើសុន ទទួល​បាន​ក្រុង​ដប់​បី ពី​កុលសម្ព័ន្ធ​អ៊ីសាខារ កុលសម្ព័ន្ធ​អេស៊ើរ កុលសម្ព័ន្ធ​ណែបថាលី និង​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ស្រុក​បាសាន។</verse>
				<verse number="63">អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី ទទួល​បាន​ក្រុង​ដប់ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សាប់យូឡូន។</verse>
				<verse number="64">កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ ទៅ​អោយ​កុលសម្ព័ន្ធ​លេវី។</verse>
				<verse number="65">ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​ស៊ីម្មាន និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="66">អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេហាត់ បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។</verse>
				<verse number="67">គេ​បាន​ប្រគល់​ក្រុង​ជំរក​អោយ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="68">ក្រុង​យ៉ុកម៉ាម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="69">ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​កាថ-រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="70">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​កេហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អាន់នើរ និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង ប៊ីលាម និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="71">គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល អោយ​កូន​ចៅ​គើសុន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាសថារ៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="72">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ ពួក​គេ​ទទួល​បាន​ក្រុង​កេដេស និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="73">ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​អានេម និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="74">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="75">ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​រេហុប និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="76">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ហាំម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​គារយ៉ាថែម និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="77">ពួក​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប់យូឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="78">នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរីខូ ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ើរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោស្ថាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="79">ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
				<verse number="80">ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ម៉ាហាណែម និង​វាល​ស្មៅ​នៅ​ជុំវិញ</verse>
				<verse number="81">ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាស៊ើរ និង​វាល​ស្មៅ​នៅ​ជុំវិញ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">លោក​អ៊ីសាខារ​មាន​កូន​បួន​នាក់​ គឺ​ថូឡា ពូវ៉ា យ៉ាស៊ូប និង​ស៊ីមរ៉ូន។</verse>
				<verse number="2">កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និង​សាំយូអែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ព្រះបាទ​ដាវីឌ ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។</verse>
				<verse number="3">កូន​របស់​លោក​អ៊ូស៊ី​គឺ យីសរ៉ាហ៊ា កូន​របស់​លោក​យីសរ៉ាហ៊ា​មាន មីកែល អូបាឌា យ៉ូអែល និង​យីសយ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។</verse>
				<verse number="4">នៅ​ជា​មួយ​ពួក​គេ មាន​ពួក​ទាហាន​ប្រដាប់​អាវុធ ដែល​អាច​ធ្វើ​សឹក​បាន​ចំនួន​៣៦ ០០០​នាក់ ដោយ​គិត​តាម​វង្ស​ត្រកូល និង​តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ព្រោះ​ពួក​គេ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ។</verse>
				<verse number="5">នៅ​ក្នុង​អំបូរ​ទាំង​ប៉ុន្មាន​នៃ​កុលសម្ព័ន្ធ​អ៊ីសាខារ ចំនួន​បង​ប្អូន​របស់​ពួក​គេ​ជំរឿន​បាន​ទាំង​អស់​៨៧ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់អាច។</verse>
				<verse number="6">លោក​បេនយ៉ាមីន មាន​កូន​បី​នាក់​ គឺ​បេឡា បេគើរ និង​យេឌីអែល។</verse>
				<verse number="7">កូន​របស់​លោក​បេឡា មាន​អេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និង​អ៊ីរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។</verse>
				<verse number="8">កូន​របស់​លោក​បេគើរ មាន​សេមីរ៉ា យ៉ូអាស់ អេលាស៊ើរ អេលីយ៉ូណៃ អុមរី យេរេម៉ូត អប៊ីយ៉ា អណាថោត និង​អឡាមេត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​បេគើរ</verse>
				<verse number="9">ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ជំរឿន​តាម​វង្ស​ត្រកូល​មាន​ទាំង​អស់ ២០ ២០០​នាក់។</verse>
				<verse number="10">កូន​របស់​លោក​យេឌីអែល គឺ​ប៊ីលហាន កូន​របស់​លោក​ប៊ីលហាន​មាន​យេអ៊ូស បេនយ៉ាមីន អេហ៊ូដ ក្នាអាណា សេថាន តើស៊ីស និង​អហ៊ីសាហារ</verse>
				<verse number="11">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌីអែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧ ២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។</verse>
				<verse number="12">រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ គឺ​ហ៊ូស៊ីម។</verse>
				<verse number="13">កូន​របស់​លោក​ណែបថាលី​ ដែល​ជា​កូន​របស់​នាង​ប៊ីលហា មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលីម។</verse>
				<verse number="14">កូន​របស់​លោក​ម៉ាណាសេ​ គឺ អាសរាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើរ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។</verse>
				<verse number="15">លោក​ម៉ាគារ​បាន​រក​ប្រពន្ធ​អោយ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​ស្លូផិហាត លោក​ស្លូផិហាត មាន​សុទ្ធ​តែ​កូន​ស្រី។</verse>
				<verse number="16">នាង​ម៉ាកា​ជា​ភរិយា​របស់​លោក​ម៉ាគារ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉ាគែម។</verse>
				<verse number="17">កូន​របស់​លោក​អ៊ូឡាម គឺ​បេដាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាគារ និង​ជា​ចៅ​របស់​លោក​ម៉ាណាសេ។</verse>
				<verse number="18">រីឯ​នាង​ហាម៉ូលេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីសហូដ អបៀស៊ើរ និង​ម៉ាឡា។</verse>
				<verse number="19">កូន​របស់​លោក​សេមីដា​គឺ អសយ៉ាន ស៊ីគែម លីកហ៊ី និង​អនីយ៉ាម។</verse>
				<verse number="20">កូន​របស់​លោក​អេប្រាអ៊ីម​ គឺ​ស៊ុថេឡា។ លោក​ស៊ុថេឡា ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេដា លោក​អេឡេដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ</verse>
				<verse number="21">លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេស៊ើរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។</verse>
				<verse number="22">លោក​អេប្រាអ៊ីម​ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិសន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សំរាល​ទុក្ខ​លោក។</verse>
				<verse number="23">បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។</verse>
				<verse number="24">កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេអេរ៉ា ជា​អ្នក​សង់​ក្រុង​បេតហូរ៉ូន​ខាង​ក្រោម និង​បេតហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-សេអេរ៉ា។</verse>
				<verse number="25">លោក​បេរា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​ថេឡា លោក​ថេឡា​ជា​ឪពុក​របស់​លោក​ថាហាន លោក​ថាហាន​ជា​ឪពុក​របស់​លោក​ឡាអាដាន</verse>
				<verse number="26">លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមីហ៊ូដ លោក​អាំមីហ៊ូដ​ជា​ឪពុក​របស់​លោក​អេលីសាម៉ា</verse>
				<verse number="27">លោក​អេលីសាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។</verse>
				<verse number="28">រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សំរាប់​តាំង​ទី​លំនៅ នោះ​មាន​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំវិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអារ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំវិញ។</verse>
				<verse number="29">កូន​ចៅ​ម៉ាណាសេ​កាន់​កាប់​ក្រុង​បេតសៀន និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​មេគីដោ និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំវិញ។ នេះ​ហើយ​ជា​ក្រុង​ដែល​ពូជពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រាអែល​តាំង​ទី​លំនៅ។</verse>
				<verse number="30">កូន​ប្រុស​របស់​លោក​អេស៊ើរ​ មាន យីមណា យីសវ៉ា យីសវី បេរា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។</verse>
				<verse number="31">កូន​របស់​លោក​បេរា​មាន ហេប៊ើរ និង​ម៉ាលគាល។ លោក​ម៉ាលគាល​ជា​ឪពុក​របស់​លោក​ប៊ីរសាវឺត។</verse>
				<verse number="32">កូន​ប្រុស​របស់​លោក​ហេប៊ើរ​មាន យ៉ាផ្លេត សូមើរ ហូថាម ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។</verse>
				<verse number="33">កូន​របស់​លោក​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហាល និង​អសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។</verse>
				<verse number="34">កូន​របស់​លោក​សូមើរ​មាន អហ៊ី រ៉ូកា ហ៊ូបបា និង​អើរ៉ាម។</verse>
				<verse number="35">កូន​របស់​លោក​ហេលេម ជា​ប្អូន​គេ​មាន សូផា យីមណា សេលេស និង​អាំម៉ាល។</verse>
				<verse number="36">កូន​របស់​លោក​សូផា​មាន ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា</verse>
				<verse number="37">បេស៊ើរ ហូដ សាំម៉ា ស៊ីលសា យីតរ៉ាន និង​បេរ៉ា។</verse>
				<verse number="38">កូន​របស់​លោក​យេធើ​មាន យេភូនេ ពីសផា និង​អើរ៉ា។</verse>
				<verse number="39">កូន​របស់​លោក​អ៊ូឡា​មាន អើរ៉ាស ហានាស និង​រីសយ៉ា។</verse>
				<verse number="40">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អេស៊ើរ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ គឺ​ជា​មេ​ដឹក​នាំ​ដ៏​ចំណាន និង​មាន​ចិត្ត​អង់អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​គេ​ជំរឿន​បាន​ទាំង​អស់ ២៦ ០០០ នាក់។</verse>
			</chapter>
			<chapter number="8">
				<verse number="1">លោក​បេនយ៉ាមីន​ បង្កើត​បាន​បេឡា​ជា​កូន​ច្បង បន្ទាប់​មក អាសបែល​ជា​កូន​ទី​ពីរ អហ៊ីរ៉ាម​ជា​កូន​ទី​បី</verse>
				<verse number="2">ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។</verse>
				<verse number="3">កូន​របស់​លោក​បេឡា មាន​អតដើរ កេរ៉ា អប៊ីហ៊ូដ</verse>
				<verse number="4">អប៊ីសួ ណាម៉ាន អហ៊ូអា</verse>
				<verse number="5">កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម។</verse>
				<verse number="6">រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំនៅ​ទៅ​ក្រុង​ម៉ាណាហាត់</verse>
				<verse number="7">មាន​ណាម៉ាន អហ៊ីយ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​អោយ​ប្ដូរ​ទី​លំនៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ីហ៊ូដ។</verse>
				<verse number="8">លោក​សាហារ៉ែម​បាន​លែងលះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក​គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់</verse>
				<verse number="9">ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម</verse>
				<verse number="10">យេអ៊ូស សុកយ៉ា និង​មៀរម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។</verse>
				<verse number="11">លោក​សាហារ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ីធូប និង​អែល-ផ្អាល។</verse>
				<verse number="12">កូន​របស់​លោក​អែលផ្អាល​មាន ហេប៊ើរ មីសាម និង​សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ។</verse>
				<verse number="13">លោក​បេរា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ាឡូន បាន​វាយ​អ្នក​ក្រុង​កាថ​អោយ​បាក់​ទ័ព។</verse>
				<verse number="14">កូន​របស់​លោក​បេរ៉ា​មាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត</verse>
				<verse number="15">សេបាឌា អើរ៉ាត អេឌើរ</verse>
				<verse number="16">មីកែល យីសប៉ា និង​យ៉ូហា។</verse>
				<verse number="17">កូន​របស់​លោក​អែលផ្អាល មាន​សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ</verse>
				<verse number="18">យីសមេរ៉ាយ យីសលា និង​យ៉ូបាប់។</verse>
				<verse number="19">កូន​របស់​លោក​ស៊ីម៉ៃ មាន​យ៉ាគីម ស៊ីគ្រី សាប់ឌី</verse>
				<verse number="20">អេលីយេណាយ ស៊ីលថាយ អេលាល</verse>
				<verse number="21">អដាយ៉ា បេរ៉ាយ៉ា និង​ស៊ីមរ៉ាត។</verse>
				<verse number="22">កូន​របស់​លោក​សាសាក់​មាន យីសផាន ហេប៊ើរ អេលាល</verse>
				<verse number="23">អាបដូន ស៊ីកគ្រី ហាណាន</verse>
				<verse number="24">ហាណានា អេឡាំ អាន់ថូធីយ៉ា</verse>
				<verse number="25">យីបដេយ៉ា និង​ពេនួល។</verse>
				<verse number="26">កូន​របស់​លោក​យេរ៉ូហាំ​មាន សាំសេរ៉ាយ សេហារា អថាលា</verse>
				<verse number="27">យ៉ារេសយ៉ា អេលីយ៉ា និង​ស៊ីកគ្រី។</verse>
				<verse number="28">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="29">អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា</verse>
				<verse number="30">កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល ណាដាប</verse>
				<verse number="31">កេដោរ អហ៊ីយ៉ូ សាការី</verse>
				<verse number="32">និង​មីកឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូសាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។</verse>
				<verse number="33">លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ព្រះបាទ​សូល ព្រះបាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និង​អែសបាល។</verse>
				<verse number="34">កូន​របស់​សម្ដេច​យ៉ូណាថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល​ជា​ឪពុក​របស់​លោក​មីកា។</verse>
				<verse number="35">កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។</verse>
				<verse number="36">លោក​អហាស​ជា​ឪពុក​របស់​លោក​យេហូអាដា លោក​យេហូអាដា​ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត​ជា​ឪពុក​របស់​លោក​អាសម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា</verse>
				<verse number="37">លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​អេលាសា លោក​អេលាសា​ជា​ឪពុក​របស់​លោក​អសេល។</verse>
				<verse number="38">លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។</verse>
				<verse number="39">កូន​របស់​លោក​អេសែក​ជា​ប្អូន​មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលីផាលេត​ជា​កូន​ទី​បី។</verse>
				<verse number="40">កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេនយ៉ាមីន។</verse>
			</chapter>
			<chapter number="9">
				<verse number="1">គេ​បាន​ជំរឿន​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ប្រជាជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះជាម្ចាស់។</verse>
				<verse number="2">អស់​អ្នក​ដែល​បាន​វិល​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជាជន​អ៊ីស្រាអែល​ធម្មតា ពួក​បូជាចារ្យ ពួក​លេវី និង​ពួក​នេធីនិម។</verse>
				<verse number="3">កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណាសេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំនៅ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">ក្នុង​កុលសម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមីហ៊ូដ ជា​ចៅ​របស់​លោក​អុមរី ជា​ចៅទួត​របស់​លោក​អ៊ីមរី និង​ជា​ចៅលួត​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស។</verse>
				<verse number="5">ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសាយ៉ា ជា​រៀមច្បង​គេ និង​កូន​ចៅ​របស់​គាត់។</verse>
				<verse number="6">ក្នុង​អំបូរ​សេរ៉ាស​មាន​លោក​យេអួល និង​បង​ប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន​៦៩០ នាក់។</verse>
				<verse number="7">ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូឡាម ជា​ចៅ​របស់​លោក​ហូដាវា និង​ជា​ចៅទួត​របស់​លោក​ហាសេនួ។</verse>
				<verse number="8">លោក​យីបនេយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី ត្រូវ​ជា​កូន​របស់​លោក​មីករី ជា​ចៅ​របស់​លោក​មស៊ូឡាម ជា​ចៅទួត​របស់​លោក​សេផាធា ជា​ចៅលួត​របស់​លោក​រេហួល និង​ជា​ចៅ​លា​របស់​លោក​យីបនីយ៉ា។</verse>
				<verse number="9">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ បង​ប្អូន​របស់​ពួក​គេ​ទាំង​អស់ រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។</verse>
				<verse number="10">ក្នុង​ក្រុម​បូជាចារ្យ​មាន​លោក​យេដាយ៉ា លោក​យេហូយ៉ារីប លោក​យ៉ាគីន</verse>
				<verse number="11">លោក​អសារា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ជា​ចៅ​របស់​លោក​មស៊ូឡាម ជា​ចៅទួត​របស់​លោក​សាដុក ជា​ចៅលួត​របស់​លោក​មេរ៉ាយ៉ូត ជា​ចៅ​លា​របស់​លោក​អហ៊ីទូប ជា​អ្នក​គ្រប់គ្រង​លើ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="12">លោក​អដាយ៉ា​ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​ចៅ​របស់​លោក​ផាសហ៊ើរ ជា​ចៅទួត​របស់​លោក​ម៉ាល់គា។ លោក​ម៉ាសាយ​ជា​កូន​របស់​លោក​អឌីអែល ជា​ចៅ​របស់​លោក​យ៉ាសេរ៉ា ជា​ចៅទួត​របស់​លោក​មស៊ូឡាម ជា​ចៅលួត​របស់​លោក​មេស៊ីលេមីត ជា​ចៅ​លា​របស់​លោក​អ៊ីមមើរ</verse>
				<verse number="13">ព្រម​ទាំង​បង​ប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១ ៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិនប្រសប់​បំពេញ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="14">ក្រុម​លេវី​មាន​សេម៉ាយ៉ា​ជា​កូន​ហាស៊ូប ជា​ចៅ​របស់​លោក​អាសរីកាំ ជា​ចៅទួត​របស់​លោក​ហាសាបយ៉ា ក្នុង​អំបូរ​ម៉្រារី។</verse>
				<verse number="15">លោក​បាកបាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាថានា ជា​កូន​របស់​លោក​មីកា ជា​ចៅ​របស់​លោក​ស៊ីកគ្រី ជា​ចៅទួត​របស់​លោក​អេសាភ។</verse>
				<verse number="16">លោក​អូបាឌា​ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​ចៅ​របស់​លោក​កាឡាល ជា​ចៅទួត​របស់​លោក​យេឌូថិន។ លោក​បេរេគា​ជា​កូន​របស់​លោក​អេសា ជា​ចៅ​របស់​លោក​អែលកាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នថូផា។</verse>
				<verse number="17">ក្រុម​ឆ្មាំ​ទ្វារ លោក​សាលូម លោក​អកគូប លោក​ថាលម៉ូន លោក​អហ៊ីម៉ាន និង​បង​ប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។</verse>
				<verse number="18">មក​ទល់​នឹង​ពេល​នោះ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួង នៅ​ប៉ែក​ខាង​កើត។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។</verse>
				<verse number="19">លោក​សាលូម​ជា​កូន​របស់​លោក​កូរ៉ា ជា​ចៅ​របស់​លោក​អេបៀយ៉ាសាប់ ជា​ចៅទួត​របស់​លោក​កូរេ ព្រម​ទាំង​បង​ប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជពង្ស​កូរ៉ា មាន​ភារកិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ បុព្វបុរស​របស់​ពួក​គេ ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ ព្រះអម្ចាស់ ​ដែរ</verse>
				<verse number="20">ដោយ​មាន​លោក​ភីនេហាស ជា​កូន​របស់​លោក​អេឡាសារ ធ្វើ​ជា​អ្នក​ដឹក​នាំ។ ព្រះអម្ចាស់ ​បាន​គង់​ជា​មួយ​លោក។</verse>
				<verse number="21">លោក​សាការី​ជា​កូន​របស់​លោក​មសេលេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។</verse>
				<verse number="22">អស់​អ្នក​ដែល​គេ​ជ្រើស​រើស​អោយ​ធ្វើ​ជា​ឆ្មាំ​ទ្វារ ហើយ​ជំរឿន​តាម​ភូមិ​របស់​ពួក​គេ មាន​ចំនួន​ទាំង​អស់​២១២​នាក់។ ព្រះបាទ​ដាវីឌ និង​លោក​សាំយូអែល​ជា​គ្រូ​ទាយ បាន​តែងតាំង​ពួក​គេ​អោយ​បំពេញ​មុខងារ​នេះ។</verse>
				<verse number="23">ដូច្នេះ ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខងារ​ជា​ឆ្មាំ​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអង្គ។</verse>
				<verse number="24">មាន​ពួក​ឆ្មាំ​ទ្វារ​នៅ​ទិស​ទាំង​បួន គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង។</verse>
				<verse number="25">រីឯ​បង​ប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ជួយ​ការងារ​របស់​ពួក​គេ​យូរៗ​ម្ដង​ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="26">ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="27">ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំវិញ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារកិច្ច​យាម​ព្រះដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។</verse>
				<verse number="28">ពួក​លេវី​ខ្លះ​មាន​ភារកិច្ច​ថែរក្សា​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។</verse>
				<verse number="29">អ្នក​ខ្លះ​ទទួល​ភារកិច្ច​ថែរក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ដ ស្រា​ទំពាំងបាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។</verse>
				<verse number="30">ពួក​បូជាចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។</verse>
				<verse number="31">លោក​ម៉ាធិធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជពង្ស​របស់​លោក​កូរេ មាន​ភារកិច្ច​ធ្វើ​នំ​ដែល​ចំអិន​ដោយ​ប្រើ​ពុម្ព។</verse>
				<verse number="32">រីឯ​បង​ប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេហាត់ មាន​ភារកិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះអម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។</verse>
				<verse number="33">ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។</verse>
				<verse number="34">នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុលសម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="35">រីឯ​លោក​យេហ៊ីអែល ជា​អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់ ឈ្មោះ​ម៉ាកា។</verse>
				<verse number="36">កូន​របស់​គាត់​មាន​អាប់ដូន​ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប</verse>
				<verse number="37">កេដោរ អហ៊ីយ៉ូ សាការី និង​មីកឡូត។</verse>
				<verse number="38">លោក​មីកឡូត ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូសាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។</verse>
				<verse number="39">លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ព្រះបាទ​សូល​ព្រះបាទ​សូល ជា​បិតា​របស់​សម្ដេច​យ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និង​អែសបាល។</verse>
				<verse number="40">កូន​របស់​សម្ដេច​យ៉ូណាថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល ជា​ឪពុក​របស់​លោក​មីកា។</verse>
				<verse number="41">កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក និង​ថាក់រា។</verse>
				<verse number="42">លោក​អហាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា លោក​យ៉ារ៉ា ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត ជា​ឪពុក​របស់​លោក​អាសម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា</verse>
				<verse number="43">លោក​ម៉ូសា ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា ជា​ឪពុក​របស់​លោក​អេលាសា លោក​អេលេសា ជា​ឪពុក​របស់​លោក​អសេល។</verse>
				<verse number="44">លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។</verse>
			</chapter>
			<chapter number="10">
				<verse number="1">កងទ័ព​ភីលីស្ទីន​បាន​វាយ​ប្រហារ​កងទ័ព​អ៊ីស្រាអែល ធ្វើ​អោយ​ពល​ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលីស្ទីន។ ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ។</verse>
				<verse number="2">ពួក​ភីលីស្ទីន​បាន​ដេញ​តាម​ព្រះបាទ​សូល និង​បុត្រៗ​របស់​ស្ដេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណាថាន សម្ដេច​អប៊ីណាដាប់ និង​សម្ដេច​ម៉ាល់គីស៊ូអា ជា​បុត្រ​របស់​ព្រះបាទ​សូល។</verse>
				<verse number="3">បន្ទាប់​មក គេ​សំរុក​ទៅ​លើ​ព្រះបាទ​សូល។ ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះបាទ​សូល ធ្វើ​អោយ​ទ្រង់​តក់ស្លុត​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​ទៅ​សេនា ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​អោយ​សាសន៍​ដទៃ​សម្លាប់​យើង ហើយ​ប្រមាថ​មើលងាយ​យើង​ទេ»។ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះបាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។</verse>
				<verse number="5">កាល​សេនា​ដែល​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ​រួច​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។</verse>
				<verse number="6">ដូច្នេះ ព្រះបាទ​សូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់​បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។</verse>
				<verse number="7">កាល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​ឃើញ​ថា អ៊ីស្រាអែល​បាក់​ទ័ព ហើយ​ព្រះបាទ​សូល​ព្រម​ទាំង​បុត្រា សុគត​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល​រត់​ភៀស​ខ្លួន​អស់​ទៅ។ កងទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។</verse>
				<verse number="8">ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាកសព ហើយ​ឃើញ​សព​របស់​ព្រះបាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីលបោ។</verse>
				<verse number="9">ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្ដេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សស្រ្ដាវុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល អោយ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជាជន។</verse>
				<verse number="10">បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្រ្ដាវុធ​របស់​ព្រះបាទ​សូល ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​យក​ព្រះសិរសា​របស់​ស្ដេច ទៅ​ព្យួរ​នៅ​ក្នុង​វិហារ​ព្រះដាកុន។</verse>
				<verse number="11">កាល​អ្នក​ក្រុង​យ៉ាបេស​ក្នុង​ស្រុក​កាឡាដ ដឹង​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ព្រះបាទ​សូល</verse>
				<verse number="12">ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ចេញ​ដំណើរ​ទៅ​យក​សព​របស់​ព្រះបាទ​សូល និង​បុត្រា​នាំ​មក​ក្រុង​យ៉ាបេស​វិញ។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​មួយ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​ចំនួន​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="13">ព្រះបាទ​សូល​សោយ​ទិវង្គត ព្រោះ​តែ​ស្ដេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹង​ ព្រះអម្ចាស់ គឺ​ស្ដេច​ពុំ​កាន់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ឡើយ ផ្ទុយ​ទៅ​វិញ ស្ដេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍ទាយ​អោយ។</verse>
				<verse number="14">ស្ដេច​ពុំ​បាន​ទូល​សួរ​ ព្រះអម្ចាស់ ​ទេ ហេតុ​នេះ​ព្រះអង្គ​ធ្វើ​អោយ​ស្ដេច​សោយ​ទិវង្គត ហើយ​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​អោយ​ព្រះបាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​វិញ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ប្រមូល​គ្នា​មក​គាល់​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន​ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ព្រះករុណា​ដែរ។</verse>
				<verse number="2">កាល​ពី​មុន​នៅ​ពេល​ដែល​ព្រះបាទ​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះករុណា​ធ្លាប់​ដឹក​នាំ​កងទ័ព​អ៊ីស្រាអែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ព្រះករុណា មាន​ព្រះបន្ទូល​មក​កាន់​ព្រះករុណា​ថា “អ្នក​នឹង​គ្រប់គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។</verse>
				<verse number="3">ដូច្នេះ ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​គាល់​ព្រះរាជា នៅ​ក្រុង​ហេប្រូន។ ព្រះបាទ​ដាវីឌ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រឹទ្ធាចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិសេក​ព្រះបាទ​ដាវីឌ ជា​ស្ដេច​របស់​ប្រជារាស្ត្រ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការី​សាំយូអែល។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ និង​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន​ជន​ជាតិ​យេប៊ូស ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។</verse>
				<verse number="5">អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះបាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះបាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះបាទ​ដាវីឌ”។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេទ័ព។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ​ហេតុ​នេះ​គេ​ក៏​ហៅ​ថា «បុរី​ព្រះបាទ​ដាវីឌ»។</verse>
				<verse number="8">បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួសជុល​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង។</verse>
				<verse number="9">ព្រះបាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។</verse>
				<verse number="10">នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោមជ្រែង​អោយ​ស្ដេច ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​អោយ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ស្ដី​អំពី​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="11">ពួក​ទាហាន​ដ៏​អង់អាច​របស់​ព្រះបាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ: លោក​យ៉ាសុបៀម ជា​កូន​របស់​លោក​ហាក់មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាមសិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់​ក្នុង​ពេល​តែ​មួយ។</verse>
				<verse number="12">បន្ទាប់​មក មាន​លោក​អេឡាសារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជពង្ស​របស់​លោក​អហូអា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់អាច​ទាំង​បី។</verse>
				<verse number="13">លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះបាទ​ដាវីឌ នៅ​ផាស់ដាំមីម ក្នុង​គ្រា​ដែល​ជន​ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កងទ័ព​អ៊ីស្រាអែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន​ជាតិ​ភីលីស្ទីន។</verse>
				<verse number="14">ពេល​នោះ លោក​អេឡាសារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចំការ​នោះ ហើយ​វាយ​ប្រហារ​ជន​ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចំការ​នោះ​មក​វិញ។ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​ជ័យជំនះ​ដ៏​ធំធេង។</verse>
				<verse number="15">ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាមសិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះបាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេផែម។</verse>
				<verse number="16">ពេល​នោះ ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ជំរក​ដ៏​រឹងមាំ​មួយ។ កងទ័ព​ភីលីស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេហិម​ដែរ។</verse>
				<verse number="17">ព្រះបាទ​ដាវីឌ​ស្រេក​ទឹក ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «តើ​នរណា​អាច​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​អោយ​យើង​បាន?»។</verse>
				<verse number="18">នាយ​ទាហាន​ទាំង​បី​រូប​នាំ​គ្នា​សំរុក​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​ពួក​ភីលីស្ទីន ហើយ​ដង​ទឹក​ពី​អណ្ដូង​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេហិម យក​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ប៉ុន្តែ ព្រះបាទ​ដាវីឌ​មិន​ព្រម​សោយ​ទេ ស្ដេច​យក​ទឹក​នោះ​ទៅ​ច្រួច​លើ​ដី​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ស្ដេច​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​អើយ​ទូលបង្គំ​គ្មាន​សិទ្ធិ​ទទួល​ទាន​ទឹក​នេះ​ទេ ព្រោះ​ទឹក​នេះ​ដូច​ជា​ឈាម​របស់​ទាហាន ដែល​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក​ដែរ!»។ ដូច្នេះ​ស្ដេច​បដិសេធ​មិន​ព្រម​សោយ​ទឹក​នោះ​ទេ ព្រោះ​ពួក​ទាហាន​បាន​ប្រថុយ​ជីវិត​ទៅ​ដង​យក​មក។ នេះ​ហើយ​ជា​ស្នាដៃ​ដែល​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប​បាន​ប្រព្រឹត្ត។</verse>
				<verse number="20">លោក​អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេទ័ព​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេទ័ព​ទាំង​បី​រូប។</verse>
				<verse number="21">លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ក្នុង​ចំណោម​មេទ័ព​ទាំង​បី។ លោក​មាន​នាទី​ជា​ប្រមុខ​លើ​ក្រុម​មេទ័ព​ទាំង​បី ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ទៀត​ឡើយ។</verse>
				<verse number="22">លោក​បេណាយ៉ា​ជា​អ្នក​ស្រុក​កាបសៀល ជា​កូន​របស់​លោក​យេហូយ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់អាច​មួយ​រូប។ លោក​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​លោក​ហើយ​ដែល​បាន​វាយ​ពួក​អរាល​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្ដៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។</verse>
				<verse number="23">លោក​ក៏​បាន​សម្លាប់​ជន​ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​កំពស់​ប្រាំ​ហត្ថ និង​ប្រដាប់​ដោយ​លំពែង​មួយ​យ៉ាង​ធំ ដូច​ជា​ឈើ​កីតម្បាញ។ លោក​ទៅ​ប្រយុទ្ធ​នឹង​គេ ដោយ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ លោក​ដណ្ដើម​យក​លំពែង​ពី​ដៃ​អ្នក​នេះ​បាន ហើយ​ចាក់​សម្លាប់​នឹង​លំពែង​នោះ​ទៅ។</verse>
				<verse number="24">នេះ​ហើយ​ជា​ស្នាដៃ​របស់​លោក​បេណាយ៉ា ជា​កូន​របស់​លោក​យេហូយ៉ាដា​ដែល​ធ្វើ​អោយ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី ក្នុង​ក្រុម​មេទ័ព​ទាំង​បី​រូប។</verse>
				<verse number="25">ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាមសិប​នាក់ លោក​ទទួល​កិត្តិយស​ច្រើន​ជាង​គេ ប៉ុន្តែ លោក​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ក្រុម​មេទ័ព​បី​រូប​ឡើយ។ ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស។</verse>
				<verse number="26">វីរបុរស​ដ៏​អង់អាច​ឯ​ទៀតៗ​មាន: លោក​អេសាអែល​ជា​ប្អូន​របស់​លោក​យ៉ូអាប់ លោក​អែលហាណាន​ជា​កូន​របស់​លោក​ដូដូរ អ្នក​ភូមិ​បេថ្លេហិម</verse>
				<verse number="27">លោក​សាំម៉ូត​អ្នក​ស្រុក​ហារ៉ូ លោក​ហេលេស​អ្នក​ស្រុក​ពេឡូន</verse>
				<verse number="28">លោក​អ៊ីរ៉ា​ជា​កូន​របស់​លោក​អ៊ីកកែស អ្នក​ក្រុង​ត្កូអា លោក​អបៀស៊ើរ​អ្នក​ស្រុក​អានាថោត</verse>
				<verse number="29">លោក​ស៊ីបាកាយ​អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ​អ្នក​ស្រុក​អហូអា</verse>
				<verse number="30">លោក​ម៉ាហារាយ​អ្នក​ស្រុក​នេថូផា លោក​ហេលែប​ជា​កូន​របស់​លោក​បាណា អ្នក​ស្រុក​នេថូផា</verse>
				<verse number="31">លោក​អ៊ីតាយ​ជា​កូន​របស់​លោក​រីបាយ អ្នក​ក្រុង​គីបៀន ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន លោក​បេណាយ៉ា​អ្នក​ស្រុក​ពីរ៉ាថូន</verse>
				<verse number="32">លោក​ហ៊ូរ៉ាយ​អ្នក​ស្រុក​ណាហាលេ-កាអាស លោក​អបៀល អ្នក​ស្រុក​អើរ៉ាបា</verse>
				<verse number="33">លោក​អាសម៉ាវែត​អ្នក​ស្រុក​បាហ៊ូរីម លោក​អេលីយ៉ាបា អ្នក​ស្រុក​ស្អាឡាប៊ីន</verse>
				<verse number="34">លោក​ហាសេម​អ្នក​ស្រុក​គីសូន លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាកេ​អ្នក​ស្រុក​ហារ៉ារី</verse>
				<verse number="35">លោក​អហ៊ីយ៉ាម​ជា​កូន​របស់​លោក​សាកើរ​អ្នក​ស្រុក​ហារ៉ារី លោក​អេលីផាល​ជា​កូន​របស់​លោក​អើរ</verse>
				<verse number="36">លោក​ហេភើរ អ្នក​ស្រុក​មេកេរ៉ា លោក​អហ៊ីយ៉ា​អ្នក​ស្រុក​ពេឡូន</verse>
				<verse number="37">លោក​ហែស្រូ​អ្នក​ស្រុក​កើមែល លោក​ណារ៉ាយ​ជា​កូន​របស់​លោក​អែសបាយ</verse>
				<verse number="38">លោក​យ៉ូអែល​ជា​ប្អូន​របស់​លោក​ណាថាន លោក​មីបហា​ជា​កូន​របស់​លោក​ហាគ្រី</verse>
				<verse number="39">លោក​សេលេក​ជា​ជន​ជាតិ​អាំម៉ូន លោក​ណាហារ៉ាយ​អ្នក​ក្រុង​បេរ៉ូត ជា​អ្នក​កាន់​គ្រឿង​សស្រ្ដាវុធ​របស់​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា</verse>
				<verse number="40">លោក​អ៊ីរ៉ា​អ្នក​ស្រុក​យេធើរ លោក​ការេប​អ្នក​ស្រុក​យេធើរ</verse>
				<verse number="41">លោក​អ៊ូរី​ជា​ជន​ជាតិ​ហេត លោក​សាបាដ ជា​កូន​របស់​លោក​អឡាយ</verse>
				<verse number="42">លោក​អឌីណា​ជា​កូន​របស់​លោក​ស៊ីសា ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​រូបេន ដែល​មាន​ទាហាន​សាមសិប​នាក់​នៅ​ជា​មួយ</verse>
				<verse number="43">លោក​ហាណាន ជា​កូន​របស់​លោក​ម៉ាកា លោក​យ៉ូសាផាត​អ្នក​ស្រុក​មីតនី</verse>
				<verse number="44">លោក​អ៊ូស៊ីយ៉ា​អ្នក​ស្រុក​អាសថារ៉ូត លោក​សាម៉ា និង​លោក​យេហ៊ីអែល​អ្នក​ស្រុក​អារ៉ូអ៊ើរ</verse>
				<verse number="45">លោក​យេឌីអែល​ជា​កូន​របស់​លោក​ស៊ីមរី ព្រម​ទាំង​លោក​យ៉ូហា​ជា​ប្អូន ដែល​ជា​អ្នក​ស្រុក​ធីសា</verse>
				<verse number="46">លោក​អេលាស​អ្នក​ស្រុក​ម៉ាហាវីម លោក​យេរីបាយ និង​លោក​យ៉ូសាវា ជា​កូន​របស់​លោក​អែលណាម លោក​យីតម៉ា​ជា​ជន​ជាតិ​ម៉ូអាប់</verse>
				<verse number="47">លោក​អេលាល លោក​អូបេដ និង​លោក​យ៉ាសៀស អ្នក​ស្រុក​មេសូបាយ៉ា។</verse>
			</chapter>
			<chapter number="12">
				<verse number="1">នៅ​គ្រា​ដែល​ព្រះបាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគឡាក់ ដើម្បី​រត់​គេច​ពី​ព្រះបាទ​សូល ជា​បុត្រ​របស់​លោក​គីស មាន​អ្នក​ខ្លះ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ដែរ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះបាទ​ដាវីឌ​ជានិច្ច។</verse>
				<verse number="2">ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់​ដោយ​ប្រើ​ដៃ​ឆ្វេង​ក៏​បាន ដៃ​ស្ដាំ​ក៏​បាន។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់ញាតិ​របស់​ព្រះបាទ​សូល ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​មាន​រាយ​នាម​ដូច​ត​ទៅ:</verse>
				<verse number="3">លោក​មេទ័ព​អហ៊ីយេស៊ើរ និង​លោក​មេទ័ព​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ាអា អ្នក​ស្រុក​គីបៀរ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាសម៉ាវែត លោក​បេរ៉ាកា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណាថោត</verse>
				<verse number="4">លោក​យីសម៉ាយ៉ា​អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាមសិប និង​ជា​មេ​គេ លោក​យេរេមី លោក​យ៉ាហាសៀល លោក​យ៉ូហាណាន លោក​យ៉ូសាបាដ ជា​អ្នក​ក្រុង​កេដេរ៉ា</verse>
				<verse number="5">លោក​អេលូសាយ លោក​យេរីម៉ូត លោក​បាលា លោក​សេម៉ារីយ៉ា លោក​សេផាធា ជា​អ្នក​ក្រុង​ហារ៉ូប</verse>
				<verse number="6">លោក​អែលកាណា លោក​យីសយ៉ា លោក​អសារាល លោក​យ៉ូអេស៊ើរ និង​លោក​យ៉ាសុបៀម ជា​ពូជពង្ស​របស់​លោក​កូរេ</verse>
				<verse number="7">លោក​យ៉ូអេឡា និង​លោក​សេបាឌា ជា​កូន​របស់​លោក​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេដោរ។</verse>
				<verse number="8">មាន​អ្នក​ខ្លះ​មក​ពី​កុលសម្ព័ន្ធ​កាដ ចាក​ចេញ​ពី​ស្រុក​ទៅ​រស់​នៅ​ជា​មួយ​ព្រះបាទ​ដាវីឌ ក្នុង​ជំរក​មួយ​នៅ​វាល​រហោស្ថាន។ ពួក​គេ​ជា​យុទ្ធជន​ដ៏​អង់អាច​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ហើយ​ប្រដាប់​ខ្លួន​ដោយ​ខែល និង​លំពែង។ ពួក​គេ​មាន​ទឹក​មុខ​គួរ​អោយ​ស្ញែង​ខ្លាច​ដូច​សត្វ​សិង្ហ ហើយ​រហ័ស​ដូច​សត្វ​ប្រើស​នៅ​លើ​ភ្នំ។</verse>
				<verse number="9">អ្នក​ទាំង​នោះ​មាន​លោក​អេស៊ើរ ជា​មេ​លើ​ពួក​គេ​លោក​អូបាឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី</verse>
				<verse number="10">លោក​មីសម៉ាណា​ជា​មេ​ទី​បួន លោក​យេរេមី ជា​មេ​ទី​ប្រាំ</verse>
				<verse number="11">លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំពីរ</verse>
				<verse number="12">លោក​យ៉ូហាណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែលសាបាដ​ជា​មេ​ទី​ប្រាំ​បួន</verse>
				<verse number="13">លោក​យេរេមី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបាណាយ​ជា​មេ​ទី​ដប់​មួយ។</verse>
				<verse number="14">ពួក​គេ​មក​ពី​កុលសម្ព័ន្ធ​កាដ ហើយ​សុទ្ធ​តែ​ជា​នាយ​ទាហាន។ អ្នក​អន់​ខ្សោយ​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​រយ​នាក់ រីឯ​អ្នក​ខ្លាំង​ពូកែ​វិញ ប្រៀប​ស្មើ​នឹង​ពល​ទាហាន​មួយ​ពាន់​នាក់។</verse>
				<verse number="15">ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់ នៅ​ខែ​ទី​មួយ គឺ​នៅ​រដូវ​ដែល​ទឹក​ទន្លេ​ឡើង លិច​មាត់​ច្រាំង​អស់ ហើយ​វាយ​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​ទាំង​ខាង​កើត ទាំង​ខាង​លិច អោយ​បាក់​ទ័ព​ទៀត​ផង។</verse>
				<verse number="16">ក្នុង​ចំណោម​កុលសម្ព័ន្ធ​បេនយ៉ាមីន និង​កុលសម្ព័ន្ធ​យូដា ក៏​មាន​អ្នក​ខ្លះ​ទៅ​តាម​ព្រះបាទ​ដាវីឌ រហូត​ដល់​ជំរក​នោះ​ដែរ។</verse>
				<verse number="17">ព្រះបាទ​ដាវីឌ​ចេញ​មក​ទទួល​ពួក​គេ ហើយ​មាន​រាជឱង្ការ​ថា៖ «ប្រសិន​បើ​អស់​លោក​មក​រក​ខ្ញុំ​ដោយ​សន្តិភាព ដើម្បី​ជួយ​ខ្ញុំ​នោះ ខ្ញុំ​សូម​ទទួល​អស់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មក​បន្លំ​ខ្លួន ធ្វើ​ការ​អោយ​បច្ចាមិត្ត​របស់​ខ្ញុំ​ទេ​នោះ ទោះ​បី​ខ្ញុំ​មិន​ធ្វើ​បាប​អស់​លោក​ក្ដី ក៏​សូម​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​យើង​ធ្វើ​ជា​សាក្សី ហើយ​ដាក់​ទោស​អស់​លោក​ចុះ!»។</verse>
				<verse number="18">ពេល​នោះ ព្រះវិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ាសាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាមសិប​នាក់​លោក​ពោល​ថា៖ «បពិត្រ ព្រះបាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយ ព្រះករុណា​ហើយ។ សូម​អោយ​សេចក្ដី​សុខសាន្ត​កើត​មាន​ដល់​ព្រះករុណា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះករុណា! ដ្បិត​ព្រះ​របស់​ព្រះករុណា បាន​ជួយ​ព្រះករុណា​ហើយ!»។ ព្រះបាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែងតាំង​ពួក​គេ អោយ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កងទ័ព​របស់​ស្ដេច។</verse>
				<verse number="19">ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ មាន​ទាហាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះបាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ច្បាំង​នឹង​ព្រះបាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះបាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​ស្ដេច​ត្រាញ់​របស់​ជន​ជាតិ​ភីលីស្ទីន បាន​ពិគ្រោះ​គ្នា​បញ្ជូន​ទ័ព​របស់​ព្រះបាទ​ដាវីឌ អោយ​វិល​ត្រឡប់​ទៅ​វិញ​ពួក​គេ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល​ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន!»។</verse>
				<verse number="20">នាយ​ទាហាន​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះបាទ​ដាវីឌ ក្នុង​ពេល​ដែល​វិល​ត្រឡប់​ទៅ​ស៊ីគឡាក់​វិញ មាន​លោក​អ័ឌណា លោក​យ៉ូសាបាដ លោក​យេឌីអែល លោក​មីកែល លោក​យ៉ូសាបាដ លោក​អេលីហ៊ូវ និង​លោក​ស៊ីលតាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កងពល​ធំ ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ។</verse>
				<verse number="21">ពួក​គេ​ដឹក​នាំ​កងពល​ជួយ​ច្បាំង​ព្រះបាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កងពល​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="22">រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះបាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ​កងទ័ព​របស់​ព្រះបាទ​ដាវីឌ ក៏​ក្លាយ​ទៅ​ជា​កងទ័ព​មួយ​ដ៏​ធំ ដូច​កងទ័ព​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="23">អស់​អ្នក​ដែល​បាន​មក​រួបរួម​ជា​មួយ​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះបាទ​សូល ថ្វាយ​ព្រះបាទ​ដាវីឌ​ស្រប​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ គឺ​អ្នក​ដែល​អាច​បំរើ​កងទ័ព​បាន​មាន​ចំនួន​ដូច​ត​ទៅ:</verse>
				<verse number="24">ក្នុង​កុលសម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន​មាន ៦ ៨០០ នាក់។</verse>
				<verse number="25">ក្នុង​កុលសម្ព័ន្ធ​ស៊ីម្មាន​មាន ៧ ១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរជន​ដ៏​ពូកែ​អង់អាច។</verse>
				<verse number="26">ក្នុង​កុលសម្ព័ន្ធ​លេវី​មាន​ទាហាន ៤ ៦០០ នាក់</verse>
				<verse number="27">ព្រម​ទាំង​លោក​យេហូយ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អើរ៉ុន និង​ទាហាន ៣ ៧០០ នាក់ ដែល​នៅ​ជា​មួយ​លោក។</verse>
				<verse number="28">បន្ទាប់​មក មាន​លោក​សាដុក ជា​យុវជន​ពូកែ​អង់អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។</verse>
				<verse number="29">ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​ជា​សាច់ញាតិ​របស់​ព្រះបាទ​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជវង្ស​របស់​ព្រះបាទ​សូល។</verse>
				<verse number="30">ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម​មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរជន​ដ៏​ពូកែ​អង់អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។</verse>
				<verse number="31">ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​អោយ​ទៅ​ប្រកាស​អភិសេក​ព្រះបាទ​ដាវីឌ ជា​ព្រះមហាក្សត្រ។</verse>
				<verse number="32">ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សំគាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។</verse>
				<verse number="33">ក្នុង​កុលសម្ព័ន្ធ​សាប់យូឡូន​មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹកហាត់ សំរាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះមុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។</verse>
				<verse number="34">ក្នុង​កុលសម្ព័ន្ធ​ណែបថាលី មាន​នាយ​ទាហាន ១០០០ នាក់ និង​ពល​ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។</verse>
				<verse number="35">ក្នុង​កុលសម្ព័ន្ធ​ដាន់ មាន​ទាហាន ២៨ ៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។</verse>
				<verse number="36">ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ​មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចំបាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។</verse>
				<verse number="37">នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។</verse>
				<verse number="38">អ្នក​ទាំង​នោះ​សុទ្ធសឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះបាទ​ដាវីឌ​ជា​ព្រះ​មហាក្សត្រ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែងតាំង​ព្រះបាទ​ដាវីឌ​ជា​ព្រះមហាក្សត្រ​ដែរ។</verse>
				<verse number="39">ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះបាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បង​ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់លៀង​ទទួល។</verse>
				<verse number="40">អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសាខារ សាប់យូឡូន និង​ណែបថាលី បាន​ដឹក​ស្បៀង​អាហារ​មក​ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំងបាយជូរ​ក្រៀម ស្រា​ទំពាំងបាយជូរ ប្រេង និង​សាច់​គោ សាច់​ចៀម​យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើសលប់។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះបាទ​ដាវីឌ​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ​បញ្ជា​ការ​កងពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កងពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។</verse>
				<verse number="2">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពី​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង​ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល និង​ជូន​ពួក​បូជាចារ្យ​ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួបជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។</verse>
				<verse number="3">បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជកាល​របស់​ព្រះបាទ​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​មក​ទេ»។</verse>
				<verse number="4">អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជាជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​បាន​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះជាម្ចាស់​ពី​គារយ៉ាត់-យារីម។</verse>
				<verse number="6">ព្រះរាជា​យាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះជាម្ចាស់ គឺ​ ព្រះអម្ចាស់ ​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន* ហើយ ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="7">គេ​ដាក់​ហិប​របស់​ព្រះជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ីយ៉ូ ជា​អ្នក​បរ​រទេះ​នោះ។</verse>
				<verse number="8">ព្រះបាទ​ដាវីឌ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​សប្បាយ​រីករាយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។</verse>
				<verse number="9">កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​គីដុន លោក​អ៊ូសា លើក​ដៃ​ទៅ​ទប់​ហិប ព្រោះ​គោ​ធ្វើ​អោយ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។</verse>
				<verse number="10">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​រំជួល​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ ព្រះអម្ចាស់ ​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="12">នៅ​ថ្ងៃ​នោះ​ព្រះបាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះជាម្ចាស់ ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះជាម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ ព្រះអម្ចាស់ ទៅ​ដំណាក់​នៅ​បុរី​ព្រះបាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​អោយ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌអេដុម ជា​អ្នក​ស្រុក​កាថ។</verse>
				<verse number="14">ហិប​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដអេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​អោយ​មក​គាល់​ព្រះបាទ​ដាវីឌ ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះបាទ​ដាវីឌ។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះអម្ចាស់ ​តែងតាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចំរុង​ចំរើន កាន់​តែ​ខ្លាំង​ឡើងៗ ដោយសារ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="3">នៅ​ក្រុង​យេរូសាឡឹម ព្រះបាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។</verse>
				<verse number="4">បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូសាឡឹម​មាន​នាម​ដូច​ត​ទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន</verse>
				<verse number="5">យីបហារ អេលីសួ អែលផាលេត</verse>
				<verse number="6">ណូកា នេផេក យ៉ាភា</verse>
				<verse number="7">អេលីសាម៉ា បេលីយ៉ាដា និង​អេលីផាលេត។</verse>
				<verse number="8">កាល​ជន​ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះបាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិសេក ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។</verse>
				<verse number="9">ជន​ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។</verse>
				<verse number="10">ព្រះបាទ​ដាវីឌ​ទូល​សួរ​ព្រះជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះអង្គ​ប្រ គល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ឬ​ទេ?»។ ព្រះអម្ចា ស់ ​មាន​ព្រះបន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។</verse>
				<verse number="11">ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាលពេរ៉ាស៊ីម ហើយ​ព្រះបាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជឱង្ការ​ថា៖ «ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាលពេរ៉ាស៊ីម”​។</verse>
				<verse number="12">កងទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​អោយ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។</verse>
				<verse number="13">ជន​ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​ទូល​សួរ​ព្រះជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។</verse>
				<verse number="15">កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។</verse>
				<verse number="16">ព្រះបាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះជាម្ចាស់ ស្ដេច​វាយ​ឈ្នះ​កងទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។</verse>
				<verse number="17">កិត្តិនាម​របស់​ព្រះបាទ​ដាវីឌ ក៏​ល្បី​ខ្ចរខ្ចាយ​គ្រប់​ស្រុក ហើយ​ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​ប្រជាជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះបាទ​ដាវីឌ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ព្រះបាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះបាទ​ដាវីឌ។ ស្ដេច​ក៏​រៀបចំ​កន្លែង​មួយ​សំរាប់​ហិប​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះពន្លា​ដើម្បី​តម្កល់​ហិប​នេះ​ផង។</verse>
				<verse number="2">ពេល​នោះ ស្ដេច​មាន​រាជឱង្ការ​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​ព្រះជាម្ចាស់ ដ្បិត​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ព្រះអង្គ និង​មើល​ថែ​ទាំ​ រហូត​ត​ទៅ»។</verse>
				<verse number="3">ព្រះបាទ​ដាវីឌ​បាន​ប្រមូល​ផ្ដុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ដង្ហែ​ហិប​របស់​ ព្រះអម្ចាស់ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​បាន​រៀបចំ​ទុក។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​ក៏​បាន​ប្រមូល​កូន​ចៅ​លោក​អើរ៉ុន ព្រម​ទាំង​ក្រុម​លេវី</verse>
				<verse number="5">គឺ​ក្នុង​ចំណោម​កូន​ចៅ​លោក​កេហាត់​មាន​លោក​អ៊ូរាល​ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ១២០ នាក់</verse>
				<verse number="6">ក្នុង​ចំណោម​កូន​ចៅ​លោក​ម៉្រារី មាន​លោក​អសាយ៉ា ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ២២០ នាក់</verse>
				<verse number="7">ក្នុង​ចំណោម​កូន​ចៅ​លោក​គើសុន មាន​លោក​យ៉ូអែល​ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ១៣០ នាក់</verse>
				<verse number="8">ក្នុង​ចំណោម​កូន​ចៅ​លោក​អេលីសាផាន មាន​លោក​សេម៉ាយ៉ា ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ២០០ នាក់</verse>
				<verse number="9">ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន មាន​លោក​អេលាល​ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ៨០ នាក់</verse>
				<verse number="10">ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូស៊ាល មាន​លោក​អមីណាដាប់ ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ១១២​នាក់។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​កោះ​ហៅ​លោក​បូជាចារ្យ​សាដុក និង​លោក​បូជាចារ្យ​អបៀថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសាយ៉ា លោក​យ៉ូអែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមីណាដាប់។</verse>
				<verse number="12">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក។</verse>
				<verse number="13">កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ព្រះអង្គ​ឡើយ»។</verse>
				<verse number="14">ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ជា​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="15">កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់​ ព្រះអម្ចាស់ ​លើ​ស្មា ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="16">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី អោយ​ចាត់​បង​ប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចំរៀង អោយ​យក​ឧបករណ៍​ភ្លេង​មាន ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សំដែង​នូវ​អំណរ​សប្បាយ។</verse>
				<verse number="17">ក្រុម​លេវី​បាន​ចាត់​គ្នា​អោយ​បំពេញ​មុខងារ​របស់​ខ្លួន គឺ​លោក​ហេម៉ាន​ជា​កូន​របស់​លោក​យ៉ូអែល ហើយ​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់ មាន​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេគា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​ម៉្រារី ជា​បង​ប្អូន​របស់​ពួក​គេ មាន​លោក​អេថាន ជា​កូន​របស់​លោក​គូសាយ៉ា។</verse>
				<verse number="18">បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាការី លោក​បេន លោក​យាស៊ាល លោក​សេមីរ៉ាម៉ូត លោក​យេហ៊ីអែល លោក​អ៊ូនី លោក​អេលាប លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាធិធា លោក​អេលីផាលេ លោក​មីកនេយ៉ា លោក​អូបេឌអេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។</verse>
				<verse number="19">ក្រុម​ចំរៀង​មាន​លោក​ហេម៉ាន លោក​អេសាភ និង​លោក​អេថាន ដែល​កាន់​ឈិង​ពី​លង្ហិន ដើម្បី​ប្រគំ​អោយ​ឮ​រំពង​ផង។</verse>
				<verse number="20">រីឯ​លោក​សាការី លោក​យ៉ាសាល លោក​សេមីរ៉ាម៉ូត លោក​យីអែល លោក​អ៊ូនី លោក​អេលាប លោក​ម៉ាសេយ៉ា និង​លោក​បេណាយ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់​។</verse>
				<verse number="21">លោក​ម៉ាធិធា លោក​អេលីផាលេ លោក​មីកនេយ៉ា លោក​អូបេដអេដុម លោក​យេអែល លោក​អសាស៊ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ​បី​សំរាប់​នាំ​មុខ​ចំរៀង។</verse>
				<verse number="22">លោក​កេណានា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថភាព។</verse>
				<verse number="23">លោក​បេរេគា និង​លោក​អែលកាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។</verse>
				<verse number="24">លោក​បូជាចារ្យ​សេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និង​អេលាស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះជាម្ចាស់។ លោក​អូបេដអេដុម និង​លោក​យេហ៊ីយ៉ា​ក៏​ជា​ឆ្មាំ ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។</verse>
				<verse number="25">បន្ទាប់​មក ព្រះបាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល និង​ពួក​មេទ័ព​នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ ព្រះអម្ចាស់ ​ពី​ផ្ទះ​របស់​លោក​អូបេដអេដុម យ៉ាង​សប្បាយ​រីករាយ។</verse>
				<verse number="26">ព្រះជាម្ចាស់​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំពីរ​ក្បាល ថ្វាយ​ជា​យញ្ញបូជា។</verse>
				<verse number="27">ព្រះបាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចំរៀង និង​លោក​កេណានា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះបាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេសឯក។</verse>
				<verse number="28">ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ដោយ​សំរែក​ជយឃោស​សំឡេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។</verse>
				<verse number="29">កាល​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ហែ​ចូល​មក​ដល់​បុរី​ព្រះបាទ​ដាវីឌ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល​បាន​អើត​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​លោត​កព្ឆោង ព្រះនាង​ក៏​មាន​ចិត្ត​មើលងាយ​ព្រះបាទ​ដាវីឌ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">កាល​ដង្ហែ​ហិប​របស់​ព្រះជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះពន្លា ដែល​ព្រះបាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​មេត្រីភាព នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។</verse>
				<verse number="2">កាល​ព្រះបាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ក្នុង​នាម​ ព្រះអម្ចាស់ ។</verse>
				<verse number="3">បន្ទាប់​មក ព្រះរាជា​ប្រទាន​ម្ហូប​អាហារ​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំងបាយជូរ​ក្រៀម​មួយ​ដុំ។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​ចាត់​ក្រុម​លេវី​ខ្លះ អោយ​បំរើ​ការងារ​នៅ​ខាង​មុខ​ហិប​របស់​ ព្រះអម្ចាស់ ដើម្បី​ធ្វើ​ពិធី​រំលឹក លើក​តម្កើង និង​ច្រៀង​សរសើរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="5">គឺ​មាន​លោក​អេសាភ ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាការី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមីរ៉ាម៉ូត លោក​យេហ៊ីអែល លោក​ម៉ាធិធា លោក​អេលាប លោក​បេណាយ៉ា លោក​អូបេដអេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។</verse>
				<verse number="6">លោក​បូជាចារ្យ​បេណាយ៉ា និង​លោក​យ៉ាហាសៀល​ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់​ជានិច្ច។</verse>
				<verse number="7">គឺ​ថ្ងៃ​នោះ​ហើយ ដែល​ព្រះបាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ អោយ​ប្រារព្ធ​ពិធី​លើក​តម្កើង​ ព្រះអម្ចាស់ ​ជា​លើក​ដំបូង​បង្អស់។</verse>
				<verse number="8">«ចូរ​នាំ​គ្នា​លើក​តម្កើង​ ព្រះអម្ចាស់ ចូរ​ប្រកាស​ព្រះនាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជាជាតិ​នានា!</verse>
				<verse number="9">ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!</verse>
				<verse number="10">ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា ជា​ប្រជារាស្ត្រ​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ ព្រះអម្ចាស់ ​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!</verse>
				<verse number="11">ចូរ​ស្វែង​រក​ ព្រះអម្ចាស់ ​ប្រកប​ដោយ​ព្រះចេស្ដា ចូរ​ស្វែង​រក​ព្រះភក្ត្រ​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ!</verse>
				<verse number="12">ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិបាដិហារិយ៍ និង​ការ​ជំនុំ​ជំរះ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សំរេច។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ជា​ពូជពង្ស​របស់​លោក​អ៊ីស្រាអែល ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស!</verse>
				<verse number="14">មាន​តែ​ ព្រះអម្ចាស់ ​ទេ ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="15">ចូរ​នឹក​ដល់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះបន្ទូល​ដែល​នៅ​ស្ថិតស្ថេរ រហូត​ដល់ មួយ​ពាន់​តំណ</verse>
				<verse number="16">គឺ​សម្ពន្ធមេត្រី​ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ លោក​អប្រាហាំ ព្រម​ទាំង​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក។</verse>
				<verse number="17">ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធមេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធមេត្រី អស់កល្ប​ជានិច្ច​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="18">គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​អោយ​អ្នក ទុក​ជា​ចំណែក​មត៌ក»។</verse>
				<verse number="19">នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។</verse>
				<verse number="20">អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។</verse>
				<verse number="21">ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​អោយ​នរណា​ម្នាក់ សង្កត់សង្កិន​អ្នក​រាល់​គ្នា​ទេ ដើម្បី​ការពារ​អ្នក​រាល់​គ្នា ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:</verse>
				<verse number="22">«កុំ​ប៉ះពាល់​អស់​អ្នក​ដែល​យើង​បាន​ចាក់​ប្រេង អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​អោយ​សោះ!»។</verse>
				<verse number="23">មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់! ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។</verse>
				<verse number="24">ចូរ​ប្រកាស​អំពី​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ហើយ​ប្រកាស​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់ ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់!</verse>
				<verse number="25">ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។</verse>
				<verse number="26">ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ ព្រះអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។</verse>
				<verse number="27">មាន​ពន្លឺ​រស្មី​ចិញ្ចែងចិញ្ចាច​ចាំង​ចេញ​ពី ព្រះភក្ត្រ​របស់​ព្រះអង្គ ព្រះដំណាក់​របស់​ព្រះអង្គ​ពោរពេញ​ទៅ​ដោយ ឫទ្ធិបារមី និង​អំណរ​សប្បាយ។</verse>
				<verse number="28">ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ</verse>
				<verse number="29">ចូរ​លើក​តម្កើង​សិរីរុងរឿង​នៃ​ព្រះនាម​របស់​ ព្រះអម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​ពេល​ព្រះអង្គ​សំដែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ!</verse>
				<verse number="30">មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ចុះ! ពិភព​លោក​រឹងមាំ ឥត​រង្គើ​សោះ​ឡើយ</verse>
				<verse number="31">ចូរ​អោយ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ និង​អោយ​ផែនដី​បាន​រីករាយ​ដ៏​លើសលប់! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ថា ព្រះអម្ចាស់ ​គ្រង​រាជ្យ!</verse>
				<verse number="32">ចូរ​អោយ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺងកង! ចូរ​អោយ​ស្រែ​ចំការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ!</verse>
				<verse number="33">ចូរ​អោយ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់! ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់គ្រង​ផែនដី។</verse>
				<verse number="34">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="35">ចូរ​ទូល​ព្រះអង្គ​ថា: ព្រះសង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំ ចេញ​ពី​ចំណោម​ប្រជាជាតិ​នានា ដើម្បី​អោយ​យើង​ខ្ញុំ​លើក​តម្កើង ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ និង​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="36">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់កល្ប​ត​រៀង​ទៅ!»។ ពេល​នោះ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា «អាម៉ែន សូម​សរសើរ​តម្កើង​ព្រះជាម្ចាស់!»។</verse>
				<verse number="37">ព្រះបាទ​ដាវីឌ​ចាត់​លោក​អេសោភ និង​បង​ប្អូន​របស់​គាត់​អោយ​បំពេញ​មុខងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់ខាន​ដូច​បាន​កំណត់​ទុក។</verse>
				<verse number="38">ស្ដេច​ចាត់​លោក​អូបេឌអេដុម​ជា​កូន​របស់​លោក​យេឌូថិន និង​លោក​ហូសា ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ហុកសិប​ប្រាំ​បី​នាក់ អោយ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។</verse>
				<verse number="39">ស្ដេច​ក៏​ចាត់​លោក​បូជាចារ្យ​សាដុក និង​បូជាចារ្យ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គាត់ អោយ​បំពេញ​មុខងារ​នៅ​មុខ​ព្រះពន្លា​របស់​ ព្រះអម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន</verse>
				<verse number="40">ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ ព្រះអម្ចាស់ លើ​អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​ដល់​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="41">លោក​ហេម៉ាន និង​លោក​យេឌូថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ ព្រះអម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជាចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="42">លោក​ហេម៉ាន និង​លោក​យេឌូថិន​ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រីករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សំរាប់​ប្រគំ​បទ​ចំរៀង​ថ្វាយ​ព្រះជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូថិន​ក៏​មាន​មុខងារ ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។</verse>
				<verse number="43">ប្រជាជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះបាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជវង្ស។</verse>
			</chapter>
			<chapter number="17">
				<verse number="1">នៅ​ពេល​ដែល​ព្រះបាទ​ដាវីឌ​មាន​រាជ​វាំង​គង់​នៅ​ស្រួលបួល​ហើយ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។</verse>
				<verse number="2">លោក​ណាថាន​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ធ្វើ សូម​ព្រះករុណា​ធ្វើ​ចុះ ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះករុណា​ហើយ»។</verse>
				<verse number="3">ប៉ុន្តែ នៅ​យប់​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖</verse>
				<verse number="4">«ចូរ​ទៅ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​អោយ​យើង​នៅ។</verse>
				<verse number="5">តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។</verse>
				<verse number="6">គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល យើង​បាន​តែងតាំង​អោយ​មាន​ពួក​ចៅហ្វាយ គ្រប់គ្រង​លើ​ប្រជារាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ អោយ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សំរាប់​យើង​ទេ!</verse>
				<verse number="7">ឥឡូវ​នេះ ចូរ​ប្រាប់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​អោយ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="8">យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​អោយ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បីល្បាញ ដូច​វរជន​ទាំងឡាយ​នៅ​លើ​ផែនដី​ដែរ។</verse>
				<verse number="9">យើង​បាន​ប្រគល់​ស្រុក​មួយ​អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង យើង​អោយ​គេ​តាំង​ទី​លំនៅ​ជាប់លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លានពាន​លើ​ពួក​គេ</verse>
				<verse number="10">ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែងតាំង​ពួក​ចៅហ្វាយ​អោយ​គ្រប់គ្រង​លើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន អោយ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​អោយ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​អោយ​អ្នក​មាន​សន្តតិវង្ស​មួយ​ផង។</verse>
				<verse number="11">ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​អោយ​ពូជពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​អោយ​រឹងមាំ។</verse>
				<verse number="12">គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សំរាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​អោយ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="13">យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្ដេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។</verse>
				<verse number="14">យើង​នឹង​អោយ​គេ​គ្រប់គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹងមាំ​រហូត​ត​ទៅ​ដែរ»។</verse>
				<verse number="15">លោក​ណាថាន​ទូល​ថ្វាយ​ព្រះបាទ​ដាវីឌ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។</verse>
				<verse number="16">ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ ព្រះអម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់ខ្ពស់​បែប​នេះ?</verse>
				<verse number="17">ឱ​ព្រះជាម្ចាស់​អើយ​ចំពោះ​ព្រះអង្គ នេះ​គឺ​ជា​ការ​តិចតួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ ព្រះជាអម្ចាស់ ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ទូលបង្គំ ហាក់​បី​ដូច​ទូលបង្គំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។</verse>
				<verse number="18">តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះអង្គ​ចំពោះ​កិត្តិយស ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បើ​ព្រះអង្គ​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់​ហើយ​នោះ?</verse>
				<verse number="19">ព្រះអម្ចាស់ ​អើយ​ព្រះអង្គ​សំដែង​ស្នា​ព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​ទាំង​នេះ អោយ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="20">ព្រះអម្ចាស់ ​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។</verse>
				<verse number="21">នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជារាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះអង្គ​ធ្វើ​អោយ​កិត្តិនាម​របស់​ព្រះអង្គ​ល្បីល្បាញ ដោយ​សំដែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​បណ្ដេញ​ប្រជាជាតិ​ទាំងឡាយ​ចេញ​ពី​មុខ​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="22">ព្រះអម្ចាស់ ​អើយ! ព្រះអង្គ​បាន​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="23">ឱ​ ព្រះអម្ចាស់ ​អើយ​ឥឡូវ​នេះ សូម​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​ទូលបង្គំ​រហូត​ត​ទៅ សូម​អោយ​ព្រះបន្ទូល​នេះ សំរេច​ជា​រូប​រាង​ឡើង!</verse>
				<verse number="24">សូម​សំរេច​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ដើម្បី​អោយ​ព្រះនាម​របស់​ព្រះអង្គ​បាន​ឧត្ដុង្គ​ឧត្ដម​ជានិច្ច ហើយ​សូម​អោយ​គេ​នៅ​តែ​ពោល​ថា “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​ពិត​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មែន!”។ សូម​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ផង។</verse>
				<verse number="25">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ប្រោស​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វ​ព្រះហឫទ័យ​តែងតាំង​ពូជពង្ស​របស់​ទូលបង្គំ​អោយ​ឡើង​ស្នង​រាជ្យ​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លាហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="26">បពិត្រ​ ព្រះអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះជាម្ចាស់។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ប្រទាន​សុភមង្គល​នេះ​មក​ទូលបង្គំ។</verse>
				<verse number="27">ឱ​ ព្រះអម្ចាស់ ​អើយ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ប្រទាន​ពរ ដល់​ពូជពង្ស​របស់​ទូលបង្គំ ដើម្បី​អោយ​គេ​បាន​ស្ថិតស្ថេរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះពរ​អស់កល្ប​ជានិច្ច»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ក្រោយ​មក​ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំវិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន​ជាតិ​ម៉ូអាប់​ដែរ។ ជន​ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។</verse>
				<verse number="3">ព្រះបាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះបាទ​ហាដារេស៊ើរ ជា​ស្ដេច​ស្រុក​សូបា​នៅ​ក្រុង​ហាម៉ាត់ ក្នុង​ពេល​ដែល​ព្រះបាទ​ហាដារេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចំបាំង​ចំនួន​១ ០០០​គ្រឿង ពី​ព្រះបាទ​ហាដារេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ ស្ដេច​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។</verse>
				<verse number="5">ពេល​នោះ ជន​ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះបាទ​ហាដារេស៊ើរ​ជា​ស្ដេច​ស្រុក​សូបា។ ព្រះបាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ​បាន​ដាក់​ទេសាភិបាល អោយ​ត្រួតត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន​ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារអាករ​ផង។ ព្រះអម្ចាស់ ​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស ពី​ពួក​មេទ័ព​របស់​ព្រះបាទ​ហាដារេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="8">ព្រះបាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះបាទ​ហាដារេស៊ើរ។ ក្រោយ​មក ព្រះបាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះវិហារ។</verse>
				<verse number="9">កាល​ព្រះបាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហាម៉ាត់​ជ្រាប​ថា ព្រះបាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កងទ័ព​ទាំង​មូល របស់​ព្រះបាទ​ហាដារេស៊ើរ​ជា​ស្ដេច​ក្រុង​សូបា</verse>
				<verse number="10">ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម​ជា​បុត្រ អោយ​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អបអរសាទរ​ចំពោះ​ជ័យជំនះ លើ​ព្រះបាទ​ហាដារេស៊ើរ ព្រោះ​ព្រះបាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះបាទ​ហាដារេស៊ើរ​ដែរ។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ ព្រះអម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អាម៉ាឡេក។</verse>
				<verse number="12">លោក​អប៊ីសាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​បាន​ប្រហារ​ជន​ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។</verse>
				<verse number="13">លោក​ដាក់​ទេសាភិបាល​អោយ​ត្រួតត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន​ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះបាទ​ដាវីឌ។ ព្រះអម្ចាស់ ​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​ជ័យជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។</verse>
				<verse number="14">ព្រះបាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ហើយ​គ្រប់គ្រង​ប្រជារាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="15">លោក​យ៉ូអាប់​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ​បញ្ជា​ការ​កងទ័ព។ លោក​យេហូសាផាត​កូន​របស់​លោក​អហ៊ីលូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។</verse>
				<verse number="16">លោក​សាដុក​កូន​របស់​លោក​អហ៊ីតូប និង​លោក​អហ៊ីម៉ាឡេក​កូន​របស់​លោក​អបៀថើរ ជា​បូជាចារ្យ។ លោក​សេរ៉ាយ៉ា​ជា​លេខាធិការ​របស់​ស្ដេច។</verse>
				<verse number="17">លោក​បេណាយ៉ា​កូន​របស់​លោក​យេហូយ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេធីម និង​ពួក​ពេលេធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ក្រោយ​មក ព្រះបាទ​ណាហាស ជា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន​បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្ដេច​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ទ្រង់​ព្រះតម្រិះ​ថា៖ «យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន​ជា​បុត្រ​របស់​ព្រះបាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សំដែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ អោយ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះបាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះបាទ​ហានូន​ដើម្បី​រំលែក​ទុក្ខ</verse>
				<verse number="3">ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាំម៉ូន ទូល​ព្រះបាទ​ហានូន​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​អោយ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះករុណា​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក​ប៉ុណ្ណោះ»។</verse>
				<verse number="4">ពេល​នោះ ព្រះបាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះបាទ​ដាវីឌ អោយ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀកបំពាក់​អោយ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​អោយ​ទៅ​វិញ។</verse>
				<verse number="5">មាន​គេ​នាំ​ដំណឹង​អំពី​មន្ត្រី​ទាំង​នោះ​យក​ទៅ​ទូល​ព្រះបាទ​ដាវីឌ ស្ដេច​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​គេ ដ្បិត​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ស្ដេច​ត្រាស់​បង្គាប់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ​សឹម​ត្រឡប់​មក»។</verse>
				<verse number="6">កាល​ជន​ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​អោយ​ព្រះបាទ​ដាវីឌ​ក្រេវក្រោធ​ដូច្នេះ ព្រះបាទ​ហានូន និង​ជន​ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូប៉ូតាមា ព្រម​ទាំង​ជន​ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។</verse>
				<verse number="7">ពួក​គេ​ជួល​រទេះ​ចំបាំង ៣២ ០០០​គ្រឿង ព្រម​ទាំង​ស្ដេច​ស្រុក​ម៉ាកា និង​ពល​ទ័ព​ដែល​មក​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​មេឌីបា។ បន្ទាប់​មក ជន​ជាតិ​អាំម៉ូន​នាំ​គ្នា​ចេញ​ពី​ទីក្រុង​របស់​ខ្លួន រួច​តំរៀប​ជា​ក្បួន​ទ័ព​ដើម្បី​ច្បាំង។</verse>
				<verse number="8">កាល​ព្រះបាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កងទ័ព​ទាំង​មូល​ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ អោយ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។</verse>
				<verse number="9">កងទ័ព​អាំម៉ូន​ចេញ​មក​ត្រៀម នៅ​ច្រក​ចូល​ទីក្រុង។ រីឯ​ស្ដេច​ឯ​ទៀតៗ​ស្ថិត​នៅ​តាម​ទី​វាល ដាច់​ឡែក​ពី​គេ។</verse>
				<verse number="10">លោក​យ៉ូអាប់​ឃើញ​ថា​លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ​ប្រយុទ្ធ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ​ដូច្នេះ លោក​ក៏​ជ្រើស​រើស​យក​ពល​ទាហាន​ដ៏​ចំណានៗ​ពី​កងទ័ព​អ៊ីស្រាអែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​កងទ័ព​ស៊ីរី។</verse>
				<verse number="11">រីឯ​កងទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​អោយ​លោក​អប៊ីសាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កងទ័ព​អាំម៉ូន។</verse>
				<verse number="12">លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន។</verse>
				<verse number="13">ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជាជន​របស់​យើង និង​ការពារ​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ ព្រះអម្ចាស់ ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។</verse>
				<verse number="14">លោក​យ៉ូអាប់​ព្រម​ទាំង​កងទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។</verse>
				<verse number="15">កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ីសាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ។ លោក​យ៉ូអាប់​វិល​ចូល​មក​ក្រុង​យេរូសាឡឹម​វិញ​ដែរ។</verse>
				<verse number="16">ជន​ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កងទ័ព​អ៊ីស្រាអែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ប្រមូល​កងទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កងទ័ព​របស់​ព្រះបាទ​ហាដារេស៊ើរ​ជា​អ្នក​ដឹក​នាំ។</verse>
				<verse number="17">មាន​គេ​នាំ​ដំណឹង​នេះ មក​ទូល​ព្រះបាទ​ដាវីឌ ស្ដេច​ក៏​ប្រមូល​កងទ័ព​អ៊ីស្រាអែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ព្រះបាទ​ដាវីឌ​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កងទ័ព​ស៊ីរី ដែល​មក​វាយ​សំរុក​ស្ដេច។</verse>
				<verse number="18">ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កងទ័ព​អ៊ីស្រាអែល ហើយ​ព្រះបាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង​អស់​ប្រាំពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្ដេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កងទ័ព​ដែរ។</verse>
				<verse number="19">កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះបាទ​ហាដារេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កងទ័ព​អ៊ីស្រាអែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជា​មួយ​ព្រះបាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ព្រះអង្គ​ផង។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន​ជាតិ​អាំម៉ូន​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កំទេច​ស្រុក​អាំម៉ូន ហើយ​ឡោមព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះបាទ​ដាវីឌ​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​យក​មកុដ​ដែល​ស្ថិត​នៅ​លើ​សិរសា​ស្ដេច​របស់​ជន​ជាតិ​អាំម៉ូន មកុដ​នោះ​ធ្វើ​អំពី​មាស​ទម្ងន់​សាមសិប​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ មក​បំពាក់​លើ​ព្រះសិរសា​របស់​ព្រះបាទ​ដាវីឌ។ ព្រះបាទ​ដាវីឌ​ក៏​បាន​រឹប​អូស​យក​ជយភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។</verse>
				<verse number="3">រីឯ​ប្រជាជន​នៅ​ក្នុង​ក្រុង​នោះ​វិញ ព្រះបាទ​ដាវីឌ​បាន​ជន្លៀស​យក​មក​ជា​ឈ្លើយ ហើយ​បង្ខំ​អោយ​អារ​ឈើ ដាប់​ថ្ម កាប់​អុស។ ព្រះបាទ​ដាវីឌ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន​ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ជា​មួយ​កងទ័ព​ទាំង​មូល។</verse>
				<verse number="4">ក្រោយ​ម​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន​នៅ​កេស៊ើរ។ នៅ​គ្រា​នោះ​លោក​ស៊ីបាកាយ ជា​អ្នក​ស្រុក​ហ៊ូសាយ សម្លាប់​លោក​ស៊ីផាយ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​រេផែម ហើយ​ជន​ជាតិ​ភីលីស្ទីន​ត្រូវ​បរាជ័យ។</verse>
				<verse number="5">បន្ទាប់​មក មាន​កើត​សង្គ្រាម​ជា​ថ្មី ជា​មួយ​ជន​ជាតិ​ភីលីស្ទីន។ លោក​អែលហាណាន​ជា​កូន​របស់​លោក​យ៉ាអៀរ បាន​សម្លាប់​លោក​ឡាមី ជា​អ្នក​ក្រុង​កាថ ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កូលីយ៉ាត។ ដង​លំពែង​របស់​លោក​ឡាមី មាន​រាង​ដូច​ផ្សំ​កីតម្បាញ។</verse>
				<verse number="6">ក្រោយ​មក​មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។</verse>
				<verse number="7">គាត់​បាន​ហៅ​ជន​ជាតិ​អ៊ីស្រាអែល អោយ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះបាទ​ដាវីឌ បាន​សម្លាប់​អ្នក​នោះ​ចោល។</verse>
				<verse number="8">ទាហាន​ភីលីស្ទីន ដែល​ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា នៅ​ក្រុង​កាថ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ជំរុញ​ព្រះបាទ​ដាវីឌ​អោយ​ជំរឿន​ប្រជាជន​អ៊ីស្រាអែល។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជាជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជាជន​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរសេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយការណ៍​អោយ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជាជន»។</verse>
				<verse number="3">លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះករុណា ជា​អម្ចាស់! សូម​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ព្រះករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស»។</verse>
				<verse number="4">ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិសទី​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="5">លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះបាទ​ដាវីឌ​អំពី​ចំនួន​ប្រជាជន គឺ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។</verse>
				<verse number="6">លោក​ពុំ​បាន​ជំរឿន​ប្រជាជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេនយ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្ត​នឹង​បញ្ជា​របស់​ស្ដេច​ទាល់​តែ​សោះ។</verse>
				<verse number="7">ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ហេតុការណ៍​នេះ​ទេ ព្រះអង្គ​ក៏​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">ព្រះបាទ​ដាវីឌ​ទូល​ព្រះជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់ទោស​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​កាដ ជា​គ្រូ​ទាយ​របស់​ព្រះបាទ​ដាវីឌ​ថា៖</verse>
				<verse number="10">«ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​មាន​ទណ្ឌកម្ម​បី​យ៉ាង សំរាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។</verse>
				<verse number="11">លោក​កាដ​ចូល​គាល់​ព្រះបាទ​ដាវីឌ​ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស​រើស​ចុះ</verse>
				<verse number="12">តើ​ព្រះករុណា​ចង់​អោយ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់​រយៈ​ពេល​បី​ខែ ឬ​ចង់​អោយ​ជំងឺ​អាសន្នរោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ទេវតា​របស់​ ព្រះអម្ចាស់ ​បំផ្លាញ​ប្រជាជន​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ សូម​ព្រះករុណា​ពិចារណា​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ទូលបង្គំ​មក»។</verse>
				<verse number="13">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់ប្រមល់​ខ្លាំង​ណាស់! សូម​អោយ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ ព្រះអម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង»។</verse>
				<verse number="14">ព្រះអម្ចាស់ ​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ​កើត​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​មាន​ប្រជាជន​ស្លាប់​អស់ ៧០ ០០០​នាក់។</verse>
				<verse number="15">ព្រះជាម្ចាស់​ចាត់​ទេវតា​អោយ​ទៅ​បំផ្លាញ​ក្រុង​យេរូសាឡឹម​ទៀត ប៉ុន្តែ កាល​ ព្រះអម្ចាស់ ​ទត​ឃើញ​ទេវតា​បំផ្លាញ​ក្រុង​នោះ ព្រះអង្គ​ក៏​ប្រែ​ព្រះហឫទ័យ មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="16">ព្រះបាទ​ដាវីឌ​ងើប​ព្រះភក្ត្រ​ឡើង ទត​ឃើញ​ទេវតា​របស់​ ព្រះអម្ចាស់ ​ឈរ​នៅ​ចន្លោះ​មេឃ និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូសាឡឹម។ ព្រះបាទ​ដាវីឌ និង​អស់​លោក​ព្រឹទ្ធាចារ្យ​ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="17">ព្រះបាទ​ដាវីឌ​ទូល​ព្រះជាម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បញ្ជា​អោយ​ជំរឿន​ប្រជាជន ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជាជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ដាក់​ទោស​តែ​ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​អោយ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឡើយ!»។</verse>
				<verse number="18">ទេវតា​របស់​ ព្រះអម្ចាស់ ​បាន​ប្រាប់​លោក​កាដ​អោយ​ទូល​ព្រះបាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="19">ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាម​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ពេល​នោះ លោក​អរ៉ៅណា​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ទេវតា កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់​នាំ​គ្នា​រត់​ពួន។</verse>
				<verse number="21">កាល​ព្រះបាទ​ដាវីឌ​យាង​ទៅ​ជិត​លោក​អរ៉ៅណា គាត់​ក្រឡេក​ឃើញ​ព្រះរាជា គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី។</verse>
				<verse number="22">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​អោយ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​អោយ​ប្រជាជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​អោយ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។</verse>
				<verse number="23">លោក​អរ៉ៅណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «សូម​ព្រះករុណា​ជា​អម្ចាស់​យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ចុះ។ ទូលបង្គំ​ក៏​សូម​ថ្វាយ​គោ សំរាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់!»។</verse>
				<verse number="24">ប៉ុន្តែ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​លោក​អរ៉ៅណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក ទៅ​ថ្វាយ​ ព្រះអម្ចាស់ ​ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។</verse>
				<verse number="26">ព្រះបាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​កន្លែង​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព។ ស្ដេច​អង្វរ​រក​ ព្រះអម្ចាស់ ​ព្រះអង្គ​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​នោះ។</verse>
				<verse number="27">បន្ទាប់​មក ព្រះអម្ចាស់ ​បញ្ជា​អោយ​ទេវតា​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។</verse>
				<verse number="28">នៅ​គ្រា​នោះ​ដោយ​ព្រះបាទ​ដាវីឌ​ឃើញ​ថា ព្រះអម្ចាស់ ​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ​របស់​ស្ដេច នៅ​លើ​ទីលាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស ស្ដេច​តែងតែ​ថ្វាយ​យញ្ញបូជា​នៅ​ទី​នោះ។</verse>
				<verse number="29">រីឯ​ព្រះពន្លា​របស់​ ព្រះអម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទីសក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។</verse>
				<verse number="30">ប៉ុន្តែ ព្រះបាទ​ដាវីឌ​ពុំ​អាច​យាង​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូល​សួរ​ព្រះជាម្ចាស់ ដ្បិត​ស្ដេច​ភ័យ​ខ្លាច​ទេវតា*​របស់​ ព្រះអម្ចាស់ ​ប្រហារ​ដោយ​មុខ​ដាវ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះដំណាក់​របស់​ ព្រះជាអម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ!»។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ចេញ​បញ្ជា​អោយ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ស្ដេច​ក៏​ចាត់​ពួក​គេ​អោយ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សំរាប់​សង់​ព្រះដំណាក់​ថ្វាយ​ព្រះជាម្ចាស់។</verse>
				<verse number="3">ស្ដេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក​ទ្វារ និង​ធ្វើ​ទំពក់។ ស្ដេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន</verse>
				<verse number="4">ព្រម​ទាំង​ឈើ​តាត្រៅ​ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ថ្វាយ​ស្ដេច។</verse>
				<verse number="5">ព្រះបាទ​ដាវីឌ​ទ្រង់​ព្រះតម្រិះ​ថា៖ «សាឡូម៉ូន​ជា​បុត្រ​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះដំណាក់​ដែល​សង់​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​តែ​ថ្កុំថ្កើង​រុងរឿង ហើយ​ល្បីល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សំរាប់​បុត្រ​របស់​យើង»។ ព្រះបាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្ដេច​សោយ​ទិវង្គត។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ​ត្រាស់​ហៅ​សម្ដេច​សាឡូម៉ូន ជា​បុត្រ​មក​ផ្ដែផ្ដាំ​អោយ​សង់​ព្រះដំណាក់​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="7">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​បិតា។</verse>
				<verse number="8">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​បិតា​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សំរាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។</verse>
				<verse number="9">អ្នក​នឹង​បង្កើត​បុត្រ​មួយ​អង្គ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិភាព ហើយ​យើង​នឹង​ផ្ដល់​សុខ​សន្តិភាព​ដល់​គេ ដោយ​មិន​អោយ​ខ្មាំង​សត្រូវ​នៅ​ជុំវិញ​មក​យាយី​ឡើយ។ បុត្រ​នោះ​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ដ្បិត​ក្រោម​រាជ្យ​របស់​គេ​យើង​នឹង​ផ្ដល់​អោយ​អ៊ីស្រាអែល​មាន​សន្តិភាព និង​សុខសាន្តត្រាណ។</verse>
				<verse number="10">គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សំរាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​អោយ​នៅ​ស្ថិតស្ថេរ​លើ​ស្រុក​អ៊ីស្រាអែល​រហូត​ត​ទៅ!”។</verse>
				<verse number="11">ឥឡូវ​នេះ សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​បុត្រ ដើម្បី​អោយ​បុត្រ​សង់​ព្រះដំណាក់​របស់​ព្រះអង្គ បាន​សំរេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។</verse>
				<verse number="12">សូម​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះអង្គ​ប្រទាន​អោយ​បុត្រ​គ្រប់គ្រង​លើ​ស្រុក​អ៊ីស្រាអែល ដោយ​កាន់​តាម​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​បុត្រ។</verse>
				<verse number="13">ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ​បញ្ជា ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​លោក​ម៉ូសេ សំរាប់​ជន​ជាតិ​អ៊ីស្រាអែល នោះ​បុត្រ​នឹង​បាន​ចំរុង​ចំរើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!</verse>
				<verse number="14">បិតា​ខ្នះខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ បិតា​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​បុត្រ​ចង់​បន្ថែម​ទៀត​ក៏​បាន។</verse>
				<verse number="15">មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិនប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។</verse>
				<verse number="16">រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង​បំពេញ​កិច្ចការ​នេះ​ចុះ! សូម​ ព្រះអម្ចាស់ ​គង់​ជា​មួយ​បុត្រ!»។</verse>
				<verse number="17">ព្រះបាទ​ដាវីឌ​បាន​ផ្ដាំ​មន្ត្រី​អ៊ីស្រាអែល​ទាំង​អស់ អោយ​ជួយ​ជ្រោមជ្រែង​សម្ដេច​សាឡូម៉ូន​ជា​បុត្រ ដោយ​មាន​រាជឱង្ការ​ថា៖</verse>
				<verse number="18">« ព្រះអម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះអង្គ​ប្រទាន​អោយ​អស់​លោក​បាន​សំរាក​គ្រប់​ទិសទី ដ្បិត​ព្រះអង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​អោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ ព្រះអម្ចាស់ និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="19">ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទីសក្ការៈ​របស់​ ព្រះជាអម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះដំណាក់​ដែល​នឹង​សង់​ឡើង សំរាប់​ព្រះនាម​របស់​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="23">
				<verse number="1">កាល​ព្រះបាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្ដេច​បាន​តែងតាំង​សម្ដេច​សាឡូម៉ូន​ជា​បុត្រ អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ត្រាស់​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រាអែល ព្រម​ទាំង​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​ចូល​មក​គាល់។</verse>
				<verse number="3">គេ​បាន​រាប់​ក្រុម​លេវី​ម្ដង​ម្នាក់ៗ ចាប់​ពី​អ្នក​ដែល​មាន​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ មាន​ចំនួន ៣៨ ០០០ នាក់។</verse>
				<verse number="4">ព្រះបាទ​ដាវីឌ​បាន​ចាត់​តាំង​ពួក​គេ ២៤ ០០០ នាក់ អោយ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ៦ ០០០ នាក់ អោយ​ធ្វើ​ជា​មន្ត្រី​រាជ​ការ និង​ចៅក្រម។</verse>
				<verse number="5">ពួក​គេ ៤ ០០០ នាក់​ទៀត ជា​អ្នក​យាម​ទ្វារ​ព្រះដំណាក់ ៤ ០០០ នាក់ ជា​អ្នក​ចំរៀង​លើក​តម្កើង​ ព្រះអម្ចាស់ និង​កាន់​ឧបករណ៍​ភ្លេង​ដែល​ស្ដេច​បាន​ធ្វើ​សំរាប់​ប្រគំ​កំដរ។</verse>
				<verse number="6">ព្រះបាទ​ដាវីឌ​បាន​បែង​ចែក​កូន​ចៅ​លេវី ជា​ក្រុម​តាម​អំបូរ​របស់​ពួក​គេ គឺ​អំបូរ​គើរសុន អំបូរ​កេហាត់ និង​អំបូរ​ម៉្រារី។</verse>
				<verse number="7">កូន​របស់​លោក​គើរសុន មាន: ឡាអាដាន និង​ស៊ីម៉ៃ។</verse>
				<verse number="8">កូន​របស់​លោក​ឡាអាដាន មាន​បី​នាក់​គឺ យេហ៊ីអែល​ជា​មេ​ដឹក​នាំ សេថាម និង​យ៉ូអែល។</verse>
				<verse number="9">កូន​របស់​លោក​ស៊ីម៉ៃ មាន​បី​នាក់ គឺ សឡូមីត ហាស៊ាល និង​ហារ៉ាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​លើ​ក្រុម​គ្រួសារ​ឡាអាដាន។</verse>
				<verse number="10">លោក​ស៊ីម៉ៃ​មាន​កូន​បួន​នាក់​ទៀត គឺ​យ៉ាហាត់ ស៊ីណា យេអ៊ូស និង​បេរា។</verse>
				<verse number="11">លោក​យ៉ាហាត ជា​មេ​ដឹក​នាំ ហើយ​លោក​ស៊ីណា​ជា​មេ​ដឹក​នាំ​ទី​ពីរ។ លោក​យេអ៊ូស និង​លោក​បេរា​គ្មាន​កូន​ប្រុស​ច្រើន​ទេ ដូច្នេះ ពួក​គេ​ក៏​បញ្ចូល​គ្នា​ជា​ក្រុម​គ្រួសារ​តែ​មួយ។</verse>
				<verse number="12">កូន​របស់​លោក​កេហាត់ មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល។</verse>
				<verse number="13">កូន​របស់​លោក​អាំរ៉ាម​មាន លោក​អើរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បំរើ​ការ​ក្នុង​ទីសក្ការៈ​វិសុទ្ធ​បំផុត​ រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ ព្រះអម្ចាស់ ​បំរើ​ការងារ​របស់​ព្រះអង្គ និង​ជូន​ពរ​ប្រជាជន​ក្នុង​នាម​ព្រះអង្គ រហូត​ត​រៀង​ទៅ។</verse>
				<verse number="14">រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។</verse>
				<verse number="15">កូន​របស់​លោក​ម៉ូសេ​គឺ គើរសុន និង​លោក​អេលាស៊ើរ។</verse>
				<verse number="16">កូន​របស់​លោក​គើរសុន​មាន លោក​សេបួល ដែល​ជា​មេ​ដឹក​នាំ។</verse>
				<verse number="17">លោក​អេលាស៊ើរ មាន​កូន​ប្រុស​តែ​មួយ​ឈ្មោះ​រេហាបយ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាបយ៉ា​មាន​កូន​ជា​ច្រើន។</verse>
				<verse number="18">កូន​របស់​លោក​យីតសារ មាន​លោក​សឡូមីត​ជា​មេ​ដឹក​នាំ។</verse>
				<verse number="19">កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរីយ៉ា​ជា​មេ​ដឹក​នាំ​លោក​អម៉ារា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហាសៀល ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកាមាម ជា​មេ​ដឹក​នាំ​ទី​បួន។</verse>
				<verse number="20">កូន​របស់​លោក​អ៊ូស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។</verse>
				<verse number="21">កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់លី​មាន អេឡាសារ និង​លោក​គីស។</verse>
				<verse number="22">លោក​អេឡាសារ​ទទួល​មរណភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀបការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ។</verse>
				<verse number="23">កូន​របស់​លោក​មូស៊ី មាន​បី​នាក់ គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត។</verse>
				<verse number="24">អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារកិច្ច​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​គង់​នៅ​ក្រុង​យេរូសាឡឹម​រហូត​ត​ទៅ។</verse>
				<verse number="26">ដូច្នេះ​ពួក​លេវី​មិន​ចាំបាច់​សែង​ព្រះពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះពន្លា​ទៀត​ឡើយ»។</verse>
				<verse number="27">គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="28">ពួក​គេ​ត្រូវ​បំពេញ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទីលាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជំរះ​វត្ថុ​សក្ការៈ​ទាំង​អស់​អោយ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="29">ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ រៀបចំ​ម្សៅ​ម៉ដ្ដ​សំរាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀបចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។</verse>
				<verse number="30">ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះគុណ​ ព្រះអម្ចាស់</verse>
				<verse number="31">ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជានិច្ច។</verse>
				<verse number="32">ពួក​គេ​ត្រូវ​មើល​ថែរក្សា​ព្រះពន្លា​ជួប​ព្រះអម្ចាស់ និង​ទីសក្ការៈ ហើយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អើរ៉ុន ដែល​ជា​បង​ប្អូន​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">កូន​ចៅ​របស់​លោក​អើរ៉ុន ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: កូន​ប្រុស​របស់​លោក​អើរ៉ុន​មាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និង​អ៊ីថាម៉ារ។</verse>
				<verse number="2">លោក​ណាដាប់ និង​អប៊ីហ៊ូវ​បាន​ស្លាប់​មុន​ឪពុក ហើយ​គ្មាន​កូន​ទេ។ ដូច្នេះ មាន​តែ​លោក​អេឡាសារ និង​លោក​អ៊ីថាម៉ារ​ប៉ុណ្ណោះ ដែល​បំពេញ​មុខងារ​ជា​បូជាចារ្យ។</verse>
				<verse number="3">ព្រះបាទ​ដាវីឌ​ព្រម​ទាំង​លោក​សាដុក ជា​ពូជពង្ស​របស់​លោក​អេឡាសារ និង​លោក​អហ៊ីម៉ាឡេក ជា​ពូជពង្ស​របស់​លោក​អ៊ីថាម៉ារ​បាន​បែង​ចែក​បូជាចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ។</verse>
				<verse number="4">ប៉ុន្តែ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អេឡាសារ មាន​មេ​ក្រុម​គ្រួសារ​ច្រើន​ជាង​មេ​ក្រុម​គ្រួសារ​កូន​ចៅ​របស់​លោក​អ៊ីថាម៉ារ។ ហេតុ​នេះ​គេ​បែង​ចែក​កូន​ចៅ​របស់​លោក​អេឡាសារ ជា​ដប់​ប្រាំ​មួយ​ក្រុម​គ្រួសារ ហើយ​កូន​ចៅ​លោក​អ៊ីថាម៉ារ​ជា​ប្រាំ​បី​ក្រុម​គ្រួសារ ព្រម​ទាំង​មាន​មេ​ដឹក​នាំ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ផង។</verse>
				<verse number="5">ការ​បែង​ចែក​នេះ​ធ្វើ​ឡើង ដោយ​ចាប់​ឆ្នោត ហើយ​មាន​ចំនួន​ស្មើៗ​គ្នា ដ្បិត​អ្នក​គ្រប់គ្រង​ការងារ​នៅ​ក្នុង​ទីសក្ការៈ និង​អ្នក​គ្រប់គ្រង​ការងារ​របស់​ព្រះជាម្ចាស់ សុទ្ធ​តែ​មក​ពី​ចំណោម​កូន​ចៅ​របស់​លោក​អេឡាសារ ក៏​ដូច​ជា​ពី​ចំណោម​កូន​ចៅ​របស់​លោក​អ៊ីថាម៉ារ​ដែរ។</verse>
				<verse number="6">លោក​លេខាធិការ​សេម៉ាយ៉ា ជា​កូន​របស់​លោក​នេថានេល ពី​កុលសម្ព័ន្ធ​លេវី បាន​ចុះ​ឈ្មោះ​ពួក​គេ​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច នៅ​ចំពោះ​មុខ​ពួក​មន្ត្រី លោក​បូជាចារ្យ​សាដុក លោក​អហ៊ីម៉ាឡេក ជា​កូន​របស់​លោក​អបៀថើរ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​បូជាចារ្យ និង​ពួក​លេវី។ គេ​ចាប់​ឆ្នោត​ឆ្លាស់​គ្នា​រវាង​ក្រុម​គ្រួសារ​របស់​លោក​អេឡាសារ និង​ក្រុម​គ្រួសារ​របស់​លោក​អ៊ីថាម៉ារ​។</verse>
				<verse number="7">ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យេហូយ៉ារីប ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​យេដាយ៉ា</verse>
				<verse number="8">ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​ហារីម ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​សេអូរីម</verse>
				<verse number="9">ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​ម៉ាល់គា ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​មីយ៉ាមីន</verse>
				<verse number="10">ឆ្នោត​ទី​ប្រាំពីរ​ត្រូវ​លើ​លោក​ហាកូស ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​អប៊ីយ៉ា</verse>
				<verse number="11">ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​យេសួរ ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​សេកានា</verse>
				<verse number="12">ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អេលីយ៉ាស៊ីប ឆ្នោត​ទី​ដប់ពីរ​ត្រូវ​លើ​លោក​យ៉ាគីម</verse>
				<verse number="13">ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ហ៊ូផា ឆ្នោត​ទី​ដប់បួន​ត្រូវ​លើ​លោក​យេសេបៀប</verse>
				<verse number="14">ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​ប៊ីលកា ឆ្នោត​ទី​ដប់​ប្រាំ​មួយ​ត្រូវ​លើ​លោក​អ៊ីមមើរ</verse>
				<verse number="15">ឆ្នោត​ទី​ដប់​ប្រាំពីរ​ត្រូវ​លើ​លោក​ហេសៀរ ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាភីសេស</verse>
				<verse number="16">ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ពេថាហ៊ីយ៉ា ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​ហេសិគាល</verse>
				<verse number="17">ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​យ៉ាគីន ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​កាមូល</verse>
				<verse number="18">ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ដេឡាយ៉ា ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​មាស៊ា។</verse>
				<verse number="19">អ្នក​ទាំង​នេះ​បាន​ទទួល​ភារកិច្ច តាម​មុខងារ​របស់​ខ្លួន ចូល​ទៅ​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ស្រប​តាម​ក្បួន​ច្បាប់ ដែល​លោក​អើរ៉ុន ជា​បុព្វបុរស​របស់​ពួក​គេ​បាន​ចែង​ទុក ដូច​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្គាប់​មក​លោក។</verse>
				<verse number="20">រីឯ​កូន​ចៅ​លេវី​ឯ​ទៀតៗ​មាន​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​អាំរ៉ាម​មាន លោក​សេបួល និង​ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សេបួល​មាន លោក​យេដេយ៉ា។</verse>
				<verse number="21">ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​រេហាបយ៉ា​មាន លោក​យីសយ៉ា ជា​មេ​លើ​ក្រុម​គ្រួសារ។</verse>
				<verse number="22">ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីតសារ​មាន លោក​សឡូមិត ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​សឡូមិត​មាន លោក​យ៉ាហាត់។</verse>
				<verse number="23">រីឯ​កូន​ចៅ​របស់​លោក​ហេប្រូន​មាន លោក​យេរីយ៉ា​ជា​កូន​ទី​មួយ លោក​អម៉ារា​ជា​កូន​ទី​ពីរ លោក​យ៉ាហាសៀល​ជា​កូន​ទី​បី និង​លោក​យេកាមាម​ជា​កូន​ទី​បួន។</verse>
				<verse number="24">កូន​ចៅ​របស់​លោក​អ៊ូស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា មាន​លោក​សាមៀរ។</verse>
				<verse number="25">ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីសយ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាការី។</verse>
				<verse number="26">កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាសលី លោក​មូស៊ី និង​លោក​យ៉ាស៊ា។</verse>
				<verse number="27">កូន​ចៅ​របស់​លោក​យ៉ាស៊ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉្រារី​មាន លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីបរី។</verse>
				<verse number="28">លោក​អេឡាសារ​ជា​កូន​របស់​លោក​ម៉ាស់លី​គ្មាន​កូន​ប្រុស​ទេ។</verse>
				<verse number="29">កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ាមែល។</verse>
				<verse number="30">កូន​ចៅ​របស់​លោក​មូស៊ី មាន​លោក​ម៉ាស់លី អេឌើរ និង​យេរេម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។</verse>
				<verse number="31">អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​លោក​អើរ៉ុន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​ដាវីឌ នៅ​ចំពោះ​មុខ​លោក​សាដុក និង​លោក​អហ៊ីម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះបាទ​ដាវីឌ និង​ពួក​មេទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេម៉ាន និង​កូន​ចៅ​លោក​យេឌូថិន ទុក​ដោយ​ឡែក​សំរាប់​ច្រៀង​ថ្លែង​ព្រះបន្ទូល​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:</verse>
				<verse number="2">កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ លោក​យ៉ូសែប លោក​នេថានា និង​លោក​អសារេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ​ដែល​ច្រៀង​ថ្លែង​ព្រះបន្ទូល តាម​បញ្ជា​របស់​ស្ដេច។</verse>
				<verse number="3">រីឯ​កូន​ចៅ​របស់​លោក​យេឌូថិន​មាន លោក​កេដាលា លោក​សេរី លោក​យេសាយ៉ា លោក​ហាសាបយ៉ា លោក​ម៉ាធិធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​រូប​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូថិន​ជា​ឪពុក ដែល​ច្រៀង​ថ្លែង​ព្រះបន្ទូល ដោយ​ប្រគំ​ពិណ​លើក​តម្កើង និង​សរសើរ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">កូន​ចៅ​របស់​លោក​ហេម៉ាន​មាន លោក​ប៊ូកគា លោក​ម៉ាថានា លោក​អ៊ូស៊ាល លោក​សេបួល លោក​យេរីម៉ូត លោក​ហាណានា លោក​ហាណានី លោក​អេលាថា លោក​គីដាលធី លោក​រ៉ូម៉ាមធី-អេស៊ើរ លោក​យ៉ូស បេកាសា លោក​ម៉ាឡូធី លោក​ហួធារ និង​លោក​ម៉ាហាស៊ីយ៉ូត។</verse>
				<verse number="5">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេម៉ាន ជា​គ្រូ​ទាយ​របស់​ស្ដេច ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​លើក​តម្កើង​ឫទ្ធានុភាព​របស់​ព្រះអង្គ។ ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​លោក​ហេម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។</verse>
				<verse number="6">ពួក​គេ​ច្រៀង​នៅ​ក្នុង​ព្រះដំណាក់​របស់ ព្រះអម្ចាស់ ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ លោក​អេសាភ លោក​យេឌូថិន និង​លោក​ហេម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច។</verse>
				<verse number="7">ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២៨៨​នាក់ ដោយ​គិត​ទាំង​បង​ប្អូន​របស់​ពួក​គេ ដែល​ជា​អ្នក​ជំនាញ​ខាង​ចំរៀង​តម្កើង​ ព្រះអម្ចាស់ ហើយ​ចេះ​បង្រៀន​ដែរ។</verse>
				<verse number="8">ពួក​គេ​ចាប់​ឆ្នោត ដើម្បី​កំណត់​មុខងារ​រៀងៗ​ខ្លួន គឺ​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ ទាំង​គ្រូ​ទាំង​សិស្ស។</verse>
				<verse number="9">ឆ្នោត​ទី​មួយ​ត្រូវ​លើ​លោក​យ៉ូសែប ជា​កូន​របស់​លោក​អេសាភ។ ឆ្នោត​ទី​ពីរ​ត្រូវ​លើ​លោក​កេដាលា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="10">ឆ្នោត​ទី​បី​ត្រូវ​លើ​លោក​សាគើរ​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="11">ឆ្នោត​ទី​បួន​ត្រូវ​លើ​លោក​យីសរី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="12">ឆ្នោត​ទី​ប្រាំ​ត្រូវ​លើ​លោក​នេថានា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="13">ឆ្នោត​ទី​ប្រាំ​មួយ​ត្រូវ​លើ​លោក​ប៊ូកគា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="14">ឆ្នោត​ទី​ប្រាំពីរ​ត្រូវ​លើ​លោក​យេសារេឡា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="15">ឆ្នោត​ទី​ប្រាំ​បី​ត្រូវ​លើ​លោក​យេសាយ៉ា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="16">ឆ្នោត​ទី​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាថានា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="17">ឆ្នោត​ទី​ដប់​ត្រូវ​លើ​លោក​ស៊ីម៉ាយ​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="18">ឆ្នោត​ទី​ដប់​មួយ​ត្រូវ​លើ​លោក​អសារាល​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="19">ឆ្នោត​ទី​ដប់ពីរ​ត្រូវ​លើ​លោក​ហាសាបយ៉ា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="20">រីឯ​ឆ្នោត​ទី​ដប់​បី​ត្រូវ​លើ​លោក​ស៊ូបាអែល​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="21">ឆ្នោត​ទី​ដប់បួន​ត្រូវ​លើ​លោក​ម៉ាធិធា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="22">ឆ្នោត​ទី​ដប់​ប្រាំ​ត្រូវ​លើ​លោក​យេរេម៉ូត​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="23">ឆ្នោត​ទី​ដប់​ប្រាំ​មួយ​ត្រូវ​លើ​លោក​ហាណានា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="24">ឆ្នោត​ទី​ដប់​ប្រាំពីរ​ត្រូវ​លើ​លោក​យ៉ូសបេកាសា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="25">ឆ្នោត​ទី​ដប់​ប្រាំ​បី​ត្រូវ​លើ​លោក​ហាណានី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="26">ឆ្នោត​ទី​ដប់​ប្រាំ​បួន​ត្រូវ​លើ​លោក​ម៉ាឡូធី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="27">ឆ្នោត​ទី​ម្ភៃ​ត្រូវ​លើ​លោក​អេលាថា​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="28">ឆ្នោត​ទី​ម្ភៃ​មួយ​ត្រូវ​លើ​លោក​ហូធារ​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="29">ឆ្នោត​ទី​ម្ភៃ​ពីរ​ត្រូវ​លើ​លោក​គីដាលធី​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="30">ឆ្នោត​ទី​ម្ភៃ​បី​ត្រូវ​លើ​លោក​ម៉ាហាស៊ីយ៉ូត​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
				<verse number="31">ឆ្នោត​ទី​ម្ភៃ​បួន​ត្រូវ​លើ​លោក​រូម៉ាមធី-អេស៊ើរ​ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់ ដែល​មាន​ចំនួន​ដប់ពីរ​នាក់។</verse>
			</chapter>
			<chapter number="26">
				<verse number="1">ពួក​ឆ្មាំ​ទ្វារ ចែក​ជា​ក្រុមៗ​ដូច​ត​ទៅ: ក្នុង​ចៅ​លោក​កូរេ មាន​លោក​មសេលេមា​ជា​កូន​របស់​លោក​កូរេ និង​ជា​ចៅ​របស់​លោក​អេសាភ។</verse>
				<verse number="2">កូន​របស់​លោក​មសេលេមា គឺ​លោក​សាការី​ជា​កូន​ច្បង លោក​យេឌីអែល​ជា​កូន​បន្ទាប់ លោក​សេបាឌា​ជា​កូន​ទី​បី លោក​យ៉ាតនាល​ជា​កូន​ទី​បួន</verse>
				<verse number="3">លោក​អេឡាំ​ជា​កូន​ទី​ប្រាំ លោក​យ៉ូហាណាន​ជា​កូន​ទី​ប្រាំ​មួយ និង​លោក​អេលីយ៉ូណៃ​ជា​កូន​ទី​ប្រាំពីរ។</verse>
				<verse number="4">កូន​របស់​លោក​អូបេឌអេដុម មាន​លោក​សេម៉ាយ៉ា​ជា​កូន​ច្បង លោក​យ៉ូសាបាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថានេល​ជា​កូន​ទី​ប្រាំ</verse>
				<verse number="5">លោក​អាំមាល​ជា​កូន​ទី​ប្រាំ​មួយ លោក​អ៊ីសាខារ​ជា​កូន​ទី​ប្រាំពីរ លោក​ពេអ៊ូលថាយ​ជា​កូន​ទី​ប្រាំ​បី ដ្បិត​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​លោក។</verse>
				<verse number="6">លោក​សេម៉ាយ៉ា​ជា​កូន​របស់​លោក​អូបេដអេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត​ពួក​គេ​ជា​វីរបុរស​ដ៏​អង់អាច។</verse>
				<verse number="7">កូន​របស់​លោក​សេម៉ាយ៉ា​មាន លោក​អូតនី លោក​រេផែល លោក​អូបេដ លោក​អែល សាបាដ ព្រម​ទាំង​បង​ប្អូន​របស់​គាត់ គឺ លោក​អេលីហ៊ូវ និង​លោក​សេម៉ាគា ដែល​ជា​មនុស្ស​ដ៏​អង់អាច។</verse>
				<verse number="8">អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដអេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បង​ប្អូន​របស់​គេ ជា​មនុស្ស​អង់អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ។ កូន​ចៅ​របស់​លោក​អូបេដអេដុម មាន​ចំនួន​ទាំង​អស់ ៦២​នាក់។</verse>
				<verse number="9">លោក​មសេលេមា ព្រម​ទាំង​កូន និង​បង​ប្អូន​របស់​គាត់​មាន​ចំនួន ១៨​នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់អាច។</verse>
				<verse number="10">រីឯ​កូន​របស់​លោក​ហូសា ដែល​ជា​ពូជពង្ស​របស់​លោក​ម៉្រារី មាន: លោក​ស៊ីមរី ជា​មេ​ក្រុម​គ្រួសារ គាត់​មិន​មែន​ជា​កូន​ច្បង​ទេ តែ​ឪពុក​គាត់​បាន​លើក​គាត់ អោយ​ធ្វើ​ជា​មេ​ក្រុម​គ្រួសារ</verse>
				<verse number="11">លោក​ហ៊ីលគីយ៉ា​ជា​កូន​បន្ទាប់ លោក​ថេបាលយ៉ា​ជា​កូន​ទី​បី លោក​សាការី​ជា​កូន​ទី​បួន។ កូន​ចៅ និង​បង​ប្អូន​របស់​លោក​ហូសា មាន​ចំនួន​ទាំង​អស់ ១៣ នាក់។</verse>
				<verse number="12">ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ ជា​បង​ប្អូន​របស់​គេ មាន​មុខងារ​យាម​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង​ទាំង​ចាស់។</verse>
				<verse number="14">ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេមា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាការី ជា​កូន​របស់​គាត់​ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាការី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។</verse>
				<verse number="15">លោក​អូបេដអេដុម ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។</verse>
				<verse number="16">រីឯ​លោក​ស៊ូភីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេគែត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ:</verse>
				<verse number="17">នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។</verse>
				<verse number="18">រីឯ​ប៉ែក​ខាង​បន្ទប់​អម​ដែល​ស្ថិត​នៅ​ទិស​ខាង​លិច មាន​បួន​នាក់​យាម​នៅ​តាម​ផ្លូវ និង​ពីរ​នាក់​ទៀត​យាម នៅ​មាត់​ទ្វារ​បន្ទប់​អម​នោះ។</verse>
				<verse number="19">អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស​រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​ម៉្រារី។</verse>
				<verse number="20">ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="21">ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអាដាន​នៃ​អំបូរ​គើរសុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម ដូច​ត​ទៅ: លោក​យីអែលី</verse>
				<verse number="22">ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូអែល​ជា​ប្អូន។ ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="23">រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីតសារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូស៊ាល</verse>
				<verse number="24">មាន​លោក​សេបួល​ជា​ពូជពង្ស​របស់​លោក​គើរសុន កូន​របស់​លោក​ម៉ូសេ​ជា​អភិរក្ស​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។</verse>
				<verse number="25">រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលាស៊ើរ មាន​លោក​រេហាបយ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសាយ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីកគ្រី ជា​ឪពុក​របស់​លោក​សឡូមីត។</verse>
				<verse number="26">លោក​សឡូមិត និង​បង​ប្អូន​របស់​គាត់ មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេទ័ព​យក​មក​ថ្វាយ​ព្រះជាម្ចាស់។</verse>
				<verse number="27">វត្ថុ​ទាំង​នោះ​សុទ្ធសឹង​ជា​ជយភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ ព្រះអម្ចាស់ សំរាប់​ជួសជុល​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="28">វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូអែល ជា​គ្រូ​ទាយ​របស់​ព្រះបាទ​សូល​ជា​បុត្រ​របស់​លោក​គីស លោក​អប៊ីនើរ​ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះអម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សឡូមីត និង​បង​ប្អូន​របស់​គាត់។</verse>
				<verse number="29">ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណានា និង​កូនៗ​របស់​គាត់​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​នៃ​ស្រុក​អ៊ីស្រាអែល គឺ​ជា​អ្នក​គ្រប់គ្រង និង​ជា​ចៅក្រម។</verse>
				<verse number="30">ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាបយ៉ា និង​បង​ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់អាច ចំនួន​១ ៧០០ នាក់ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រាអែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ ព្រះអម្ចាស់ និង​ថ្វាយ​ស្ដេច។</verse>
				<verse number="31">នៅ​ឆ្នាំ​ទី​សែសិប នៃ​រជ្ជកាល​ព្រះបាទ​ដាវីឌ គេ​ស្រាវជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន​មាន​វីរបុរស​ដ៏​អង់អាច​នៅ​ក្រុង​យ៉ាស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរីយ៉ា ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។</verse>
				<verse number="32">ព្រះបាទ​ដាវីឌ​បាន​តែងតាំង​លោក​យេរីយ៉ា ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់អាច និង​ជា​មេ​ក្រុម​គ្រួសារ​អោយ​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ និង​កិច្ចការ​របស់​ស្ដេច។</verse>
			</chapter>
			<chapter number="27">
				<verse number="1">នេះ​ជា​បញ្ជី​ជន​ជាតិ​អ៊ីស្រាអែល ដែល​ត្រូវ​បំរើ​ការងារ​ថ្វាយ​ស្ដេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្ដេច ក្នុង​ការ​ចែក​វេន​កងពល ចេញ​ទៅ​ប្រតិបត្តិ​ការ​រៀង​រាល់​ខែ​ក្នុង​មួយ​ឆ្នាំៗ។ កងពល​នីមួយៗ មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="2">កងពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុបៀម ជា​កូន​របស់​លោក​សាបឌាល។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="3">លោក​យ៉ាសុបៀម ជា​ពូជពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជាការ​កងទ័ព​ទាំង​អស់។</verse>
				<verse number="4">កងពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជពង្ស​របស់​លោក​អហូអា។ កងពល​របស់​គាត់​មាន​ទាហាន​២៤ ០០០ នាក់ ហើយ​មាន​លោក​មីកឡូត ជា​សហ​មេ​បញ្ជាការ។</verse>
				<verse number="5">មេ​បញ្ជាការ​របស់​កងពល​ទី​បី ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​បី គឺ​លោក​បេណាយ៉ា ជា​កូន​របស់​បូជាចារ្យ​យេហូយ៉ាដា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="6">លោក​បេណាយ៉ា ជា​វីរបុរស​ម្នាក់​ក្នុង​ចំណោម​វីរបុរស​ទាំង​សាមសិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមីសាបា​ជា​កូន​របស់​គាត់​ក៏​ស្ថិត​នៅ​ក្នុង​កងពល​នេះ​ដែរ។</verse>
				<verse number="7">កងពល​ទី​បួន​ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​បួន ដឹក​នាំ​ដោយ​លោក​អេសាអែល ជា​ប្អូន​របស់​លោក​យ៉ូអាប់។ កូន​របស់​គាត់ គឺ​លោក​សេបាឌា ជា​មេ​បញ្ជាការ​រង។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="8">កងពល​ទី​ប្រាំ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជាការ​សាមហ៊ូត​នៃ​អំបូរ​យីសរ៉ា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="9">កងពល​ទី​ប្រាំ​មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​មួយ ដឹក​នាំ​ដោយ​លោក​អ៊ីរ៉ា ជា​កូន​របស់​លោក​អ៊ីកគែស ជា​អ្នក​ក្រុង​ត្កូអា។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="10">កងពល​ទី​ប្រាំពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំពីរ ដឹក​នាំ​ដោយ​លោក​ហេលែស ជា​ពូជពង្ស​របស់​លោក​ពេឡូន ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="11">កងពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបាកាយ ជា​ពូជពង្ស​របស់​លោក​ហ៊ូសាយ នៃ​អំបូរ​សេរ៉ាស។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="12">កងពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អបៀស៊ើរ ជា​អ្នក​ភូមិ​អាណាថោត ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="13">កងពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ាហារ៉ាយ ជា​អ្នក​ស្រុក​នថូផា នៃ​អំបូរ​សេរ៉ាស។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="14">កងពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណាយ៉ា ជា​អ្នក​ស្រុក​ពីរ៉ាថូន ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="15">កងពល​ទី​ដប់ពីរ ដែល​ចេញ​ប្រតិបត្តិការ​នៅ​ខែ​ទី​ដប់ពីរ ដឹក​នាំ​ដោយ​លោក​ហេលដាយ ជា​អ្នក​ស្រុក​នេថូផា នៃ​អំបូរ​អូធ្នាល។ កងពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។</verse>
				<verse number="16">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នានា នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ: មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​រូបេន គឺ​លោក​អេលាស៊ើរ ជា​កូន​របស់​លោក​ស៊ីកគ្រី។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សេផាធា ជា​កូន​របស់​លោក​ម៉ាកា។</verse>
				<verse number="17">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​លេវី គឺ​លោក​ហាសាបយ៉ា ជា​កូន​របស់​លោក​កេមយួល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ លោក​សាដុក។</verse>
				<verse number="18">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​យូដា គឺ​លោក​អេលីហ៊ូវ ជា​បង​របស់​ព្រះបាទ​ដាវីឌ។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​អ៊ីសាខារ​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកែល។</verse>
				<verse number="19">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​សាប់យូឡូន គឺ​លោក​យីសម៉ាយ៉ា ជា​កូន​របស់​លោក​អូបាឌា។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ណែបថាលី គឺ​លោក​យេរីម៉ុត ជា​កូន​របស់​អាសរាល។</verse>
				<verse number="20">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសាស៊ា។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល គឺ​លោក​យ៉ូអែល ជា​កូន​របស់​លោក​ពេដាយ៉ា។</verse>
				<verse number="21">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាការី។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​បេនយ៉ាមីន គឺ​លោក​យ៉ាសៀល ជា​កូន​របស់​លោក​អប៊ីនើរ។</verse>
				<verse number="22">មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ដាន់ គឺ​លោក​អសារាល ជា​កូន​របស់​លោក​យេរូហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​នានា នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="23">ព្រះបាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​នឹង​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល កើន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។</verse>
				<verse number="24">លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា​ចាប់​ផ្ដើម​ជំរឿន​ប្រជាជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ទាស់​នឹង​អ៊ីស្រាអែល​ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជាជន ពុំ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ព្រះបាទ​ដាវីឌ​ឡើយ។</verse>
				<verse number="25">លោក​អាសម៉ាវែត កូន​របស់​លោក​អឌីអែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចំការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណាថាន កូន​របស់​លោក​អ៊ូស៊ីយ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។</verse>
				<verse number="26">លោក​អែសរី​ជា​កូន​របស់​លោក​កេលូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចំការ​ថ្វាយ​ស្ដេច។</verse>
				<verse number="27">លោក​ស៊ីម៉ាយ​ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចំការ​ទំពាំងបាយជូរ​របស់​ស្ដេច។ លោក​សាបឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំងបាយជូរ​នៅ​តាម​ចំការ។</verse>
				<verse number="28">លោក​បាលហាណាន់ ជា​អ្នក​ក្រុង​កេឌើរ មើល​ខុស​ត្រូវ​លើ​ចំការ​អូលីវ និង​ចំការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។</verse>
				<verse number="29">លោក​ស៊ីតរ៉ាយ​ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អ័ឌឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។</verse>
				<verse number="30">លោក​អូប៊ីល​ជា​ជន​ជាតិ​អ៊ីស្មាអែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេដាយ៉ា​ជា​អ្នក​ស្រុក​មេរ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។</verse>
				<verse number="31">លោក​យ៉ាស៊ីស​ជា​ជន​ជាតិ​ហាក់រេន មើល​ខុស​ត្រូវ​លើ​ហ្វូង​ចៀម និង​ពពែ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="32">លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះបាទ​ដាវីឌ មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្ដេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ីអែល ជា​កូន​របស់​លោក​ហាក់មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្ដេច។</verse>
				<verse number="33">លោក​អហ៊ីថូផែល ក៏​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ដែរ។ លោក​ហ៊ូសាយ​ជា​ជន​ជាតិ​អើគី ជា​មិត្ត​របស់​ស្ដេច។</verse>
				<verse number="34">លោក​យេហូយ៉ាដា​ជា​កូន​របស់​លោក​បេណាយ៉ា និង​លោក​អបៀថើរ​បាន​បន្ត​មុខងារ​របស់​លោក​អហ៊ីថូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជាការ​កងទ័ព​របស់​ស្ដេច។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ព្រះបាទ​ដាវីឌ​បាន​កោះ​ហៅ​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល មេ​ដឹក​នាំ​កុលសម្ព័ន្ធ មេ​បញ្ជាការ​កងពល​នានា​ដែល​បំរើ​ស្ដេច មេ​កង មេ​ក្រុម អស់​អ្នក​ដែល​គ្រប់គ្រង​លើ​រាជ្យ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​ពួក​រាជ​បុត្រ ពួក​មហាតលិក ពួក​វីរជន និង​ពួក​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ អោយ​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ព្រះបាទ​ដាវីឌ​ក្រោក​ឈរ​ឡើង រួច​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជារាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្ដាប់! ខ្ញុំ​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​តម្កល់​ហិប​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ហើយ​ជា​កំណល់​ព្រះបាទា​របស់​ព្រះ​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ព្រះដំណាក់​នេះ</verse>
				<verse number="3">ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “អ្នក​ធ្វើ​សង្គ្រាម ហើយ​បង្ហូរ​ឈាម​ច្រើន​ណាស់។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សំរាប់​នាម​យើង​ទេ”។</verse>
				<verse number="4">ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​ខ្ញុំ ពី​ក្នុង​ចំណោម​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​រហូត​ត​ទៅ។ ព្រះអង្គ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​យូដា អោយ​ធ្វើ​ជា​អ្នក​នាំ​មុខ​គេ ក្នុង​កុលសម្ព័ន្ធ​យូដា ព្រះអង្គ​ជ្រើស​រើស​គ្រួសារ​ឪពុក​របស់​ខ្ញុំ ហើយ​ក្នុង​ចំណោម​កូន​របស់​ឪពុក​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​លើក​ខ្ញុំ​អោយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="5">ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន អោយ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល ជា​អាណាចក្រ​របស់​ព្រះអង្គ។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “សាឡូម៉ូន​ជា​បុត្រ​របស់​អ្នក នឹង​សង់​ដំណាក់ ព្រម​ទាំង​ទីលាន​របស់​យើង ដ្បិត​យើង​ជ្រើស​រើស​គេ​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ។</verse>
				<verse number="7">ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិបត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​អោយ​រាជ្យ​របស់​គេ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច”។</verse>
				<verse number="8">ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះសណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។</verse>
				<verse number="9">រីឯ​បុត្រ​វិញ សាឡូម៉ូន​អើយ! ចូរ​ទទួល​ស្គាល់​ព្រះជាម្ចាស់ ជា​ព្រះ​របស់​បិតា ហើយ​គោរព​បំរើ​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិត​ ព្រះអម្ចាស់ ​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​បុត្រ​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​អោយ​បុត្រ​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​បុត្រ​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លះបង់​ចោល​បុត្រ​រហូត​ត​ទៅ។</verse>
				<verse number="10">ឥឡូវ​នេះ ចូរ​ពិចារណា​ចុះ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​បុត្រ អោយ​សង់​ព្រះដំណាក់​ទុក​ជា​ទីសក្ការៈ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ការងារ​ចុះ!»។</verse>
				<verse number="11">ព្រះបាទ​ដាវីឌ​បាន​ប្រគល់​គំរោង​សាង​សង់​ទីសក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សំរាប់​តម្កល់​ហិប​នៃ​សន្ធិសញ្ញា អោយ​សម្ដេច​សាឡូម៉ូន។</verse>
				<verse number="12">ព្រះបាទ​ដាវីឌ​ប្រគល់​គំរោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិតគូរ​នឹង​ធ្វើ​សំរាប់​ទីលាន​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំវិញ​សំរាប់​ដាក់​ទ្រព្យ​នៃ​ព្រះដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។</verse>
				<verse number="13">ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជាចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់</verse>
				<verse number="14">ស្ដេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សំរាប់​ការ​ប្រើប្រាស់​គ្រប់​បែប​យ៉ាង</verse>
				<verse number="15">ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើប្រាស់​របស់​ចង្កៀង​នីមួយៗ</verse>
				<verse number="16">ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សំរាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់</verse>
				<verse number="17">ទម្ងន់​របស់​សម ផើង សំរាប់​ប្រោះ​ឈាម ថូ​សំរាប់​ពិធី​ច្រួចស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ</verse>
				<verse number="18">ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ សំរាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ចេរូប៊ីន​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="19">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «របស់​ទាំង​នេះ​មាន​កត់ត្រា​ទុក ក្នុង​ឯកសារ ដែល​បិតា​បាន​ទទួល​ពី​ ព្រះអម្ចាស់ ។ ក្នុង​ឯកសារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។</verse>
				<verse number="20">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការងារ​អោយ​បាន​សំរេច! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការងារ​សាង​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​បាន​សំរេច​ចប់​សព្វ​គ្រប់ ព្រះអង្គ​មិន​បោះ​បង់​ចោល​បុត្រ អោយ​នៅ​តែ​ឯង​ឡើយ។</verse>
				<verse number="21">ពួក​បូជាចារ្យ និង​ពួក​លេវី បាន​ត្រូវ​បែង​ចែក​ជា​ក្រុមៗ សំរាប់​បំរើ​ការងារ​ទាំង​ប៉ុន្មាន ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ស្ម័គ្រ​ចិត្ត និង​មាន​ថ្វី​ដៃ​នៅ​ជា​មួយ​បុត្រ ដើម្បី​ជួយ​សំរេច​ការងារ​នេះ។ រីឯ​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​មូល ក៏​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​បុត្រ​ដែរ»។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការងារ​ដែល​ត្រូវ​បំពេញ​ធំធេង​ណាស់ ដ្បិត​ព្រះដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សំរាប់​មនុស្ស​ទេ គឺ​ថ្វាយ​ ព្រះជាអម្ចាស់ ។</verse>
				<verse number="2">ខ្ញុំ​បាន​ខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សំរាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណីជោតិរស ត្បូង​សំរាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។</verse>
				<verse number="3">មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សំរាប់​ព្រះដំណាក់​ដ៏វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ខ្លាំង​ណាស់</verse>
				<verse number="4">គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំពីរ​ពាន់​ហាប សំរាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។</verse>
				<verse number="5">ថ្ងៃ​នេះ​តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ ព្រះអម្ចាស់ ដើម្បី​អោយ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស​អំពី​ប្រាក់?»។</verse>
				<verse number="6">ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត</verse>
				<verse number="7">ថ្វាយ​ជា​តង្វាយ​សំរាប់​ការងារ​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់​ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។</verse>
				<verse number="8">អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ ក៏​បាន​យក​ទៅ​ប្រគល់​អោយ​លោក​យេហ៊ីអែល ជា​ពូជពង្ស​របស់​លោក​គើរសុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ប្រជាជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ ព្រះអម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះបាទ​ដាវីឌ​ក៏​មាន​ព្រះហឫទ័យ​រីករាយ​ជា​ខ្លាំង​ដែរ។</verse>
				<verse number="10">ព្រះបាទ​ដាវីឌ​លើក​តម្កើង​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រាអែល ជា​បុព្វបុរស​របស់​យើង​តាំង​ពី​អស់កល្ប​ជានិច្ច រហូត​ដល់​អស់កល្ប​ត​រៀង​ទៅ!</verse>
				<verse number="11">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព ព្រះបារមី​តេជានុភាព និង​សិរីរុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។</verse>
				<verse number="12">ព្រះអង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរីរុងរឿង ហើយ​ព្រះអង្គ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះចេស្ដា និង​ឫទ្ធានុភាព ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​ដោយសារ​ព្រះបារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​អោយ​បាន​រឹងមាំ។</verse>
				<verse number="13">បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះគុណ និង​កោត​សរសើរ​ព្រះនាម​ដ៏​ថ្កុំថ្កើង​របស់​ព្រះអង្គ។</verse>
				<verse number="14">តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជារាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។</verse>
				<verse number="15">នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះអាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិតស្ថេរ​ឡើយ។</verse>
				<verse number="16">ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក​សង់​ព្រះដំណាក់ សំរាប់​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ សុទ្ធ​តែ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះអង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។</verse>
				<verse number="17">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ មក​ថ្វាយ​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះ ហើយ​ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​ជួបជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះអង្គ​ដែរ។</verse>
				<verse number="18">ឱ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​ផង។</verse>
				<verse number="19">សូម​ប្រោស​ប្រទាន​អោយ​សាឡូម៉ូន ជា​កូន​របស់​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ច្បាប់​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​អោយ​គេ​សង់​ព្រះដំណាក់​ដែល​ទូលបង្គំ​ត្រៀម​ទុក​នេះ»។</verse>
				<verse number="20">បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយបង្គំ​ ព្រះអម្ចាស់ និង​គោរព​ស្ដេច។</verse>
				<verse number="21">លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ ព្រះអម្ចាស់ គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ថ្វាយ​ជា​មួយ ព្រម​ទាំង​យញ្ញបូជា​យ៉ាង​ច្រើន​ទៀត សំរាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="22">នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែងតាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះមហាក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ រួច​ចាក់​ប្រេង​តែងតាំង​លោក​សាដុក​ជា​បូជាចារ្យ។</verse>
				<verse number="23">ព្រះបាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ ព្រះអម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="24">មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កងទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="25">ព្រះអម្ចាស់ ​លើក​តម្កើង​ព្រះបាទ​សាឡូម៉ូន​អោយ​កាន់​តែ​ឧត្ដុង្គឧត្ដម នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំថ្កើង​លើស​ស្ដេច​ស្រុក​អ៊ីស្រាអែល​មុនៗ។</verse>
				<verse number="26">ព្រះបាទ​ដាវីឌ​ជា​បុត្រ​របស់​លោក​អ៊ីសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="27">ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​សែសិប​ឆ្នាំ គឺ​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាមសិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="28">ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុង​រឿង។ ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ ត​ពី​បិតា។</verse>
				<verse number="29">រាជកិច្ច​របស់​ព្រះបាទ​ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​សាំយូអែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​យ៉ូណាថាន ជា​ព្យាការី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។</verse>
				<verse number="30">គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរភាព​ដ៏​អង់អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជកាល​របស់​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល និង​ក្នុង​អាណាចក្រ​ដទៃ​ទៀត។</verse>
			</chapter>
		</book>
		<book number="14">
			<chapter number="1">
				<verse number="1">ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹងមាំ​ឡើង។ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​អោយ​ស្ដេច​បាន​ខ្ពង់ខ្ពស់​ថ្កុំថ្កើង​បំផុត។</verse>
				<verse number="2">ព្រះបាទ​សាឡូម៉ូន​កោះ​ហៅ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅក្រម អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន​ ដ្បិត​ព្រះពន្លា​ជួប​ព្រះជាម្ចាស់ ដែល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​បាន​សង់​នៅ​វាល​រហោស្ថាន ស្ថិត​នៅ​ទី​នោះ។</verse>
				<verse number="4">រីឯ​ហិប​របស់​ព្រះជាម្ចាស់ ព្រះបាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-យារីម​ មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="5">អាសនៈ​លង្ហិន​ដែល​លោក​បេតសាលាល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ​បាន​ធ្វើ​ ក៏​ស្ថិត​នៅ​មុខ​ព្រះពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ​ព្រះបាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ទូល​សួរ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្រះបាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។</verse>
				<verse number="7">នៅ​យប់​នោះ​ ព្រះអម្ចាស់ បាន​សំដែង​អោយ​ព្រះបាទ​សាឡូម៉ូន​ឃើញ​ហើយ​មាន​ព្រះបន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​អោយ»។</verse>
				<verse number="8">ព្រះបាទ​សាឡូម៉ូន​ទូល​ព្រះជាម្ចាស់​វិញ​ថា៖ «ព្រះអង្គ​បាន​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង​ចំពោះ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​អោយ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។</verse>
				<verse number="9">បពិត្រ​ព្រះជាម្ចាស់ ឥឡូវ​នេះ​ព្រះអង្គ​សំរេច​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះអង្គ​បាន​តែងតាំង​ទូលបង្គំ អោយ​គ្រង​រាជ្យ​លើ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​ដូច​ធូលី។</verse>
				<verse number="10">សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​អោយ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជារាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​ដ៏​ច្រើន​របស់​ព្រះអង្គ​បាន?»។</verse>
				<verse number="11">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម អោយ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ភាព​ថ្កុំថ្កើង​រុងរឿង ឬ​អោយ​បច្ចាមិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​អោយ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​អោយ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់គ្រង​លើ​ប្រជារាស្ត្រ ដែល​យើង​បាន​តែងតាំង​អ្នក អោយ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ</verse>
				<verse number="12">យើង​អោយ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ​យើង​ក៏​ផ្ដល់​អោយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ភាព​ថ្កុំថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។</verse>
				<verse number="13">ព្រះបាទ​សាឡូម៉ូន យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ពន្លា​ជួប​ ព្រះអម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="14">ព្រះបាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​អោយ​នៅ​ជា​មួយ​ស្ដេច ក្នុង​ក្រុង​យេរូសាឡឹម និង​មួយ​ចំនួន​ទៀត​អោយ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សំរាប់​ទ័ព​ទាំង​នោះ។</verse>
				<verse number="15">ព្រះរាជា​បាន​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម​មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។</verse>
				<verse number="16">ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលីគា មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="17">ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហាសិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​ហេត និង​ស្ដេច​នៃ​ជន​ជាតិ​ស៊ីរី​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">​ ព្រះបាទ​សាឡូម៉ូន​បញ្ជា​អោយ​គេ​សង់​ព្រះដំណាក់​មួយ ថ្វាយ​ព្រះនាម​ ព្រះអម្ចាស់ និង​ដំណាក់​មួយ​សំរាប់​ស្ដេច​ផ្ទាល់។</verse>
				<verse number="2">ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់ សំរាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សំរាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ អោយ​ទៅ​ទូល​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស​ថា៖ «ព្រះករុណា​បាន​ផ្ដល់​ឈើ​តាត្រៅ ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ដើម្បី​សង់​ដំណាក់។</verse>
				<verse number="4">ទូលបង្គំ​ចង់​សង់​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះនាម​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ សំរាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀមទម្លាប់​ដែល​អ៊ីស្រាអែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។</verse>
				<verse number="5">ព្រះដំណាក់​ដែល​ទូលបង្គំ​ចង់​សង់​នោះ​មាន​ទំហំ​ធំ​ណាស់ ដ្បិត​ព្រះ​របស់​យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម លើស​ព្រះ​នានា។</verse>
				<verse number="6">ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះដំណាក់​ថ្វាយ​ព្រះអង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង។ ទូលបង្គំ​ក៏​ពុំ​អាច​សង់​ព្រះដំណាក់​ថ្វាយ​ព្រះអង្គ​បាន​ដែរ គឺ​ទូលបង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សំរាប់​ថ្វាយ​គ្រឿង​សក្ការបូជា​ចំពោះ​ព្រះអង្គ​ប៉ុណ្ណោះ។</verse>
				<verse number="7">ដូច្នេះ សូម​ចាត់​ជាង​ម្នាក់​ដ៏​ជំនាញ ដែល​ចេះ​សិត​មាស ប្រាក់ លង្ហិន ដែក ចេះ​ជ្រលក់​ក្រណាត់​ពណ៌​ក្រហម ខៀវ ស និង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ​ផង។ សូម​អោយ​គាត់​មក​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ជំនាញ​ដែល​ស្ថិត​នៅ​ជា​មួយ​ទូលបង្គំ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម គឺ​អ្នក​ដែល​បិតា​របស់​ទូលបង្គំ​បាន​ជ្រើស​រើស។</verse>
				<verse number="8">សូម​បញ្ជូន​ឈើ​តាត្រៅ ឈើ​កកោះ និង​ខ្លឹមចន្ទន៍​ពី​ភ្នំ​លីបង់ មក​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដឹង​ថា ពួក​អ្នក​បំរើ​របស់​ព្រះករុណា​ប្រសប់​កាប់​ឈើ​នៅ​ភ្នំ​លីបង់​ណាស់។ រីឯ​អ្នក​បំរើ​របស់​ទូលបង្គំ នឹង​ទៅ​ធ្វើ​ការ​រួម​ជា​មួយ​ពួក​គេ</verse>
				<verse number="9">ដើម្បី​កាប់​ឈើ​អោយ​បាន​ច្រើន​សំរាប់​ទូលបង្គំ ដ្បិត​ព្រះដំណាក់​ដែល​ទូលបង្គំ​ត្រូវ​សង់​នោះ​ធំ ហើយ​ស្កឹមស្កៃ​ណាស់។</verse>
				<verse number="10">ទូលបង្គំ​នឹង​ផ្ដល់​ស្បៀង​ជា​ស្រូវ​ប្រាំ​មួយ​ពាន់​តោន ពោត​ប្រាំ​មួយ​ពាន់​តោន ស្រា​ទំពាំងបាយជូរ​ប្រាំ​បី​ពាន់​លីត្រ និង​ប្រេង​ឆា​ប្រាំ​បី​ពាន់​លីត្រ សំរាប់​ផ្គត់ផ្គង់​អ្នក​បំរើ​របស់​ព្រះករុណា​ដែល​កាប់​ឈើ​នេះ»។</verse>
				<verse number="11">ព្រះបាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ស្រុក​ទីរ៉ុស ផ្ញើ​សារ​មួយ​ឆ្លើយ​ទៅ​ព្រះបាទ​សាឡូម៉ូន​វិញ​ថា៖ « ព្រះអម្ចាស់ ​ពិត​ជា​ស្រឡាញ់​ប្រជារាស្ត្រ​របស់​ព្រះអង្គ បាន​ជា​ព្រះអង្គ​តែងតាំង​ព្រះករុណា អោយ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ»។</verse>
				<verse number="12">ព្រះបាទ​ហ៊ីរ៉ាម​មាន​រាជឱង្ការ​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​មាន​បុត្រ​មួយ​អង្គ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ព្រះដំណាក់​ថ្វាយ​ ព្រះអម្ចាស់ និង​រាជ​វាំង​សំរាប់​ព្រះករុណា​ផ្ទាល់។</verse>
				<verse number="13">ឥឡូវ​នេះ ទូលបង្គំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គឺ​លោក​ហ៊ីរ៉ាម​</verse>
				<verse number="14">ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​ដាន់ ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ គាត់​ស្ទាត់​ជំនាញ​ក្នុង​ការ​សិត​មាស​ប្រាក់ លង្ហិន ដែក ឆ្លាក់​ថ្ម ឈើ ជ្រលក់​ក្រណាត់ ពណ៌​ក្រហម ខៀវ ស្វាយ និង​ក្រណាត់​ទេសឯក​ម៉ដ្ដ ព្រម​ទាំង​ចេះ​ឆ្លាក់​ក្បាច់​គ្រប់​ប្រភេទ និង​ចេះ​ផលិត​វត្ថុ​គ្រប់​ប្រភេទ តាម​គំរោង​ដែល​គេ​ប្រគល់​អោយ។ គាត់​នឹង​ធ្វើ​ការ​រួម​ជា​មួយ​ជាង​ដ៏​ជំនាញ​របស់​ព្រះករុណា និង​ជាង​ដ៏​ជំនាញ​របស់​ព្រះបាទ​ដាវីឌ​ជា​ម្ចាស់ ដែល​ជា​បិតា​របស់​ព្រះករុណា។</verse>
				<verse number="15">ឥឡូវ​នេះ សូម​ព្រះករុណា​ផ្ដល់​ស្រូវ ពោត ប្រេង​ឆា និង​ស្រា​ទំពាំងបាយជូរ ដូច​ព្រះករុណា​មាន​រាជឱង្ការ​ចុះ!</verse>
				<verse number="16">ពួក​ទូលបង្គំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះករុណា ហើយ​បណ្ដែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុបប៉េ​ថ្វាយ​ព្រះករុណា រួច​ព្រះករុណា​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូសាឡឹម​ចុះ»។</verse>
				<verse number="17">ព្រះបាទ​សាឡូម៉ូន​រាប់​ចំនួន​ជន​បរទេស​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល តាម​បញ្ជី​ជំរឿន​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ឃើញ​មាន ១៥៣ ៦០០ នាក់។</verse>
				<verse number="18">ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​ពួក​គេ ៧០ ០០០ នាក់​សំរាប់​លី​សែង ៨០ ០០០ នាក់​សំរាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០ នាក់ អោយ​ត្រួត​ពិនិត្យ​ការងារ​របស់​កម្មករ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម លើ​ភ្នំ​ម៉ូរីយ៉ា ត្រង់​កន្លែង​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះបាទ​ដាវីឌ​ជា​បិតា គឺ​កន្លែង​ដែល​ព្រះបាទ​ដាវីឌ​បាន​បម្រុង​ទុក នៅ​ទីលាន​បោក​ស្រូវ​របស់​លោក​អរ៉ៅណា ជា​ជន​ជាតិ​យេប៊ូស។</verse>
				<verse number="2">ព្រះបាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​របស់​ស្ដេច។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​លើ​គ្រឹះ​ដែល​មាន​បណ្ដោយ​ហុកសិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។</verse>
				<verse number="4">បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ព្រះដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្ដេច​អោយ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។</verse>
				<verse number="5">នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ​ ស្ដេច​បាន​អោយ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។</verse>
				<verse number="6">ស្ដេច​អោយ​គេ​តុបតែង​លំអ​បន្ទប់​នេះ ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវែម។</verse>
				<verse number="7">ក្នុង​ព្រះដំណាក់​នោះ ស្ដេច​អោយ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​អោយ​គេ​ឆ្លាក់​រូប​ចេរូប៊ីន នៅ​លើ​ជញ្ជាំង​ទៀត​ផង។</verse>
				<verse number="8">ស្ដេច​បាន​សង់​បន្ទប់​មួយ ហៅ​ថា «ទីសក្ការៈ​បំផុត» មាន​បណ្ដោយ​ម្ភៃ​ហត្ថ ស្រប​នឹង​រង្វាស់​ទទឹង​របស់​ព្រះដំណាក់ ហើយ​ទទឹង​របស់​បន្ទប់​នោះ ក៏​មាន​ម្ភៃ​ហត្ថ​ដែរ។ ផ្នែក​ខាង​ក្នុង​ស្ដេច​អោយ​គេ​ស្រោប​មាស ដែល​មាន​គុណភាព​ខ្ពស់ ទម្ងន់ ៦០០​ហាប។</verse>
				<verse number="9">រីឯ​មាស​ដែល​ប្រើ​សំរាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហាសិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។</verse>
				<verse number="10">នៅ​ក្នុង​អាគារ​នៃ​ទីសក្ការៈ​បំផុត ស្ដេច​អោយ​គេ​ឆ្លាក់​រូប​ចេរូប៊ីន*​មួយ​គូ ព្រម​ទាំង​ស្រោប​មាស​ផង។</verse>
				<verse number="11">ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ​សរុប​គ្នា​មាន​ប្រវែង​ម្ភៃ​ហត្ថ គឺ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ព្រះដំណាក់ ស្លាប​ម្ខាង​ទៀត ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​របស់​ចេរូប៊ីន​ទី​ពីរ</verse>
				<verse number="12">រីឯ​ស្លាប​របស់​ចេរូប៊ីន​ទី​ពីរ​មាន​ប្រវែង​ប្រាំហត្ថ លាត​ទៅ​ទល់​ជញ្ជាំង​ព្រះដំណាក់ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ប្រាំហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ទី​មួយ។</verse>
				<verse number="13">ដូច្នេះ ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ​ដែល​ត្រដាង​នោះ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ចេរូប៊ីន​ទាំង​ពីរ​នេះ​ឈរ​ទន្ទឹម​គ្នា បែរ​មុខ​ទៅ​រក​ច្រក​ចូល។</verse>
				<verse number="14">ស្ដេច​បាន​អោយ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេសឯក​ម៉ដ្ដ មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ចេរូប៊ីន នៅ​លើ​ក្រណាត់​នោះ​ផង។</verse>
				<verse number="15">ស្ដេច​បាន​អោយ​គេ​ធ្វើ​សសរ​ពីរ មាន​កំពស់​សាមសិប​ប្រាំ​ហត្ថ ដាក់​នៅ​មុខ​ព្រះដំណាក់ ហើយ​នៅ​ចុង​ខាង​លើ​សសរ​នីមួយៗ មាន​ក្បាល​សសរ​កំពស់​ប្រាំហត្ថ។</verse>
				<verse number="16">ស្ដេច​អោយ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទីសក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្ដេច​អោយ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។</verse>
				<verse number="17">ស្ដេច​អោយ​គេ​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​ព្រះដំណាក់ គឺ សសរ​មួយ​នៅ​ខាង​ស្ដាំ សសរ​មួយ​ទៀត​នៅ​ខាង​ឆ្វេង រួច​ដាក់​ឈ្មោះ​សសរ​ខាង​ស្ដាំ​ថា យ៉ាគីន និង​សសរ​ខាង​ឆ្វេង បូអូស។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ស្ដេច​អោយ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។</verse>
				<verse number="2">ស្ដេច​អោយ​គេ​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំវិញ​សាមសិប​ហត្ថ។</verse>
				<verse number="3">នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំវិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។</verse>
				<verse number="4">អាង​នោះ​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចំនួន​ដប់ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។</verse>
				<verse number="5">អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ ប្រមាណ ៣ ០០០ អំរែក។</verse>
				<verse number="6">ស្ដេច​អោយ​គេ​ធ្វើ​អាង​ពី​លង្ហិន ចំនួន​ដប់​ទៀត ហើយ​ដាក់​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង​សំរាប់​ធ្វើ​ពិធី​ជំរះ និង​លាង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រីឯ​ពួក​បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ​ក្នុង​អាង​ធំ​ធ្វើ​ពី​លង្ហិន​វិញ។</verse>
				<verse number="7">ស្ដេច​អោយ​គេ​ធ្វើ​ជើង​ចង្កៀង​អំពី​មាស ចំនួន​ដប់​តាម​ក្បួន​តម្រា​ស្ដី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះវិហារ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។</verse>
				<verse number="8">ស្ដេច​អោយ​គេ​ធ្វើ​តុ​ចំនួន​ដប់ សំរាប់​ដាក់​ក្នុង​ព្រះវិហារ គឺ​តុ​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង។ ស្ដេច​ក៏​អោយ​គេ​ធ្វើ​ផើង​ដាក់​ឈាម​ពី​មាស ចំនួន​មួយ​រយ​ដែរ។</verse>
				<verse number="9">ស្ដេច​អោយ​គេ​ធ្វើ​ទីលាន​មួយ​សំរាប់​ពួក​បូជាចារ្យ និង​ទីធ្លា​យ៉ាង​ធំ​មួយ​ទៀត ព្រម​ទាំង​មាន​ទ្វារ​ផង ហើយ​សន្លឹក​ទ្វារ​ទាំង​នោះ​មាន​ស្រោប​លង្ហិន។</verse>
				<verse number="10">រីឯ​អាង​ធំ ស្ដេច​បាន​អោយ​គេ​តម្កល់​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ត្រង់​ទិស​អាគ្នេយ៍។</verse>
				<verse number="11">កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ចការ​ទាំង​អស់​ដែល​លោក​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ក៏​បាន​ចប់​សព្វ​គ្រប់</verse>
				<verse number="12">គឺ​មាន​សសរ​ពីរ ក្បាល​សសរ​រាង​មូល​ទាំង​ពីរ ដែល​ស្ថិត​នៅ​ខាង​ចុង​សសរ ព្រម​ទាំង​ក្បាច់​ក្រឡា​សំណាញ់​ពីរ សំរាប់​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ</verse>
				<verse number="13">ក្បាច់​ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ សំរាប់​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​នីមួយៗ ដែល​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ។</verse>
				<verse number="14">លោក​ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​រទេះ និង​អាង​ដាក់​លើ​រទេះ​ទាំង​នោះ</verse>
				<verse number="15">អាង​ធំ និង​រូប​គោ​ចំនួន​ដប់ពីរ​សំរាប់​ទ្រ​អាង</verse>
				<verse number="16">ធុង​សំរាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សំរាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សំរាប់​ដាក់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។</verse>
				<verse number="17">ស្ដេច​អោយ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារថាន។</verse>
				<verse number="18">ព្រះបាទ​សាឡូម៉ូន​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។</verse>
				<verse number="19">ព្រះបាទ​សាឡូម៉ូន​បាន​អោយ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត​អំពី​មាស សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​មាន អាសនៈ​មាស តុ​សំរាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអម្ចាស់</verse>
				<verse number="20">ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទីសក្ការៈ។</verse>
				<verse number="21">ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។</verse>
				<verse number="22">កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ព្រះដំណាក់ សំរាប់​ចូល​ទៅ​ក្នុង​ទីសក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ព្រះដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ចប់​សព្វ​គ្រប់។ បន្ទាប់​មក ស្ដេច​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​ទៀត ដែល​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​ញែក​ថ្វាយ​ ព្រះអម្ចាស់ ​មក​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="2">គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល អោយ​មក​ក្រុង​យេរូសាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ពី​បុរី​ព្រះបាទ​ដាវីឌ គឺ​ក្រុង​ស៊ីយ៉ូន មក​ព្រះដំណាក់។</verse>
				<verse number="3">ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​នាំ​គ្នា​មក​គាល់​ព្រះរាជា ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នៅ​ខែ​ទី​ប្រាំពីរ​។</verse>
				<verse number="4">កាល​ព្រឹទ្ធាចារ្យ​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​អញ្ជើញ​មក​ដល់​ហើយ ពួក​លេវី​ក៏​នាំ​គ្នា​សែង​ហិប។</verse>
				<verse number="5">ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធមេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះអម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា​មក​ជា​មួយ​ដែរ ពួក​បូជាចារ្យ​លេវី​ជា​អ្នក​សែង។</verse>
				<verse number="6">ព្រះបាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​អោយ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​សម្ពន្ធមេត្រី ហើយ​យក​ចៀម និង​គោ យ៉ាង​ច្រើន​ឥត​គណនា​ថ្វាយ​ជា​យញ្ញបូជា។</verse>
				<verse number="7">ពួក​បូជាចារ្យ​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ទៅ​តម្កល់​ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក ក្នុង​ទីសក្ការៈ​របស់​ព្រះដំណាក់ គឺ​ក្នុង​ទីសក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។</verse>
				<verse number="8">ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។</verse>
				<verse number="9">ឈើ​ស្នែង​ទាំង​នោះ​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​វា​ពី​ទីសក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ ហិប​នៃ​សម្ពន្ធមេត្រី​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="10">ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ ព្រះអម្ចាស់ ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="11">ពួក​បូជាចារ្យ​ក៏​ចេញ​ពី​ទីសក្ការៈ​មក​វិញ។ ពួក​បូជាចារ្យ​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​វិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។</verse>
				<verse number="12">រីឯ​ពួក​លេវី​ជា​អ្នក​ចំរៀង មាន​លោក​អេសាភ លោក​ហេម៉ាន លោក​យេឌូថិន ព្រម​ទាំង​កូន​ចៅ និង​បង​ប្អូន​ក្នុង​អំបូរ​របស់​ពួក​គេ សុទ្ធ​តែ​ស្លៀក​ពាក់​ក្រណាត់​ទេសឯក ហើយ​កាន់​ស្គរ ឃឹម និង​ពិណ ឈរ​នៅ​ខាង​កើត​អាសនៈ។ មាន​បូជាចារ្យ​មួយ​រយ​ម្ភៃ​នាក់ ឈរ​នៅ​ជា​មួយ​ក្រុម​ចំរៀង ទាំង​ផ្លុំ​ត្រែ​ផង។</verse>
				<verse number="13">ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចំរៀង​នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ ព្រះអម្ចាស់ ។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចំរៀង​នាំ​គ្នា​ច្រៀង​សរសើរ​ ព្រះអម្ចាស់ ដោយ​ពាក្យ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ដោយសារ​ពពក ក្រុម​បូជាចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ពេល​នោះ ព្រះបាទ​សាឡូម៉ូន​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​ក្នុង​ទី​ងងឹត!</verse>
				<verse number="2">ទូលបង្គំ​បាន​សង់​ព្រះវិហារ​ដ៏​ថ្កុំថ្កើង​នេះ ទុក​ជា​ព្រះដំណាក់​ថ្វាយ​ព្រះអង្គ​គង់ អស់កល្ប​ជានិច្ច!»។</verse>
				<verse number="3">ព្រះរាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។</verse>
				<verse number="4">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​សំដែង​ព្រះបារមី ដើម្បី​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:</verse>
				<verse number="5">“តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជារាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ដើម្បី​សង់​ដំណាក់​មួយ​ទុក ជា​កន្លែង​សំរាប់​សំដែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ដែរ</verse>
				<verse number="6">គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូសាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ដាវីឌ​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង”។</verse>
				<verse number="7">ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះវិហារ​មួយ សំរាប់​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ព្រះដំណាក់​សំរាប់​នាម​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់</verse>
				<verse number="9">តែ​មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ព្រះដំណាក់​នេះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ព្រះដំណាក់​សំរាប់​នាម​យើង”។​</verse>
				<verse number="10">ព្រះអម្ចាស់ ​បាន​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ គឺ​ខ្ញុំ​បាន​ឡើង​ស្នង​រាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ ខ្ញុំ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ខ្ញុំ​ក៏​បាន​សង់​ព្រះដំណាក់​នេះ​សំរាប់​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="11">ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ នៅ​ក្នុង​ព្រះដំណាក់​នេះ គឺ​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="12">ព្រះរាជា​ឈរ​ពី​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ស្ដេច​លើក​ព្រះហស្ដ​ឡើង​លើ​។</verse>
				<verse number="13">ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទីលាន​ព្រះដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំហត្ថ និង​កំពស់​បី​ហត្ថ។ ព្រះរាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​លើក​ព្រះហស្ដ​ឡើង​ទៅ​លើ​មេឃ​ទូល​ថា៖</verse>
				<verse number="14">«បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះអង្គ​ឡើយ។ ព្រះអង្គ​រក្សា​សម្ពន្ធមេត្រី ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​ដើរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="15">ព្រះអង្គ​ប្រោសប្រណី​ដល់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ ថ្ងៃ​នេះ​ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​សន្យា ដោយសារ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="16">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោសប្រណី​ដល់​អ្នក​បំរើ​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា “ប្រសិន​បើ​ពូជពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ក្រឹត្យវិន័យ*​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល នៅ​ចំពោះ​មុខ​យើង​ជានិច្ច”។</verse>
				<verse number="17">បពិត្រ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ឥឡូវ​នេះ​សូម​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង។</verse>
				<verse number="18">តើ​ព្រះជាម្ចាស់​គង់​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំធេង ក៏​ពុំ​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹងរឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!</verse>
				<verse number="19">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​សូម​ទ្រង់​ព្រះសណ្ដាប់​សំរែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ​ផង!</verse>
				<verse number="20">សូម​ទត​មើល​មក​ព្រះដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ជា​កន្លែង​សំរាប់​ព្រះនាម​របស់​ព្រះអង្គ។ សូម​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​អធិស្ឋាន​នៅ​ទី​នេះ​ផង!</verse>
				<verse number="21">កាល​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ និង​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះអម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរមសុខ* សូម​មេត្តា​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​យើង​ខ្ញុំ និង​អត់ទោស​អោយ​យើង​ខ្ញុំ​ផង!។</verse>
				<verse number="22">កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​អោយ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ</verse>
				<verse number="23">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ*​ទ្រង់​ព្រះសណ្ដាប់ ហើយ​រក​យុត្តិធម៌​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ។ សូម​ធ្វើ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ។</verse>
				<verse number="24">កាល​ណា​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​បរាជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ និង​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូលអង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ</verse>
				<verse number="25">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់ ហើយ​លើកលែង​ទោស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​ដល់​ដូនតា​របស់​គេ​វិញ។</verse>
				<verse number="26">កាល​ណា​មេឃ​រាំង​ស្ងួត គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ធ្វើ​ទារុណកម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូលអង្វរ​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ និង​លះបង់​អំពើ​បាប</verse>
				<verse number="27">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ ហើយ​លើកលែង​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ គឺ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​អោយ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះអង្គ គឺ​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​កេរមត៌ក។</verse>
				<verse number="28">កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត​ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ​ប្រជារាស្ត្រ​នៅ​ក្នុង​ស្រុក និង​តាម​ក្រុង​ដ៏​រឹងមាំ​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ</verse>
				<verse number="29">ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​មាន​ទុក្ខ​ខ្លោចផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូលអង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះដំណាក់</verse>
				<verse number="30">សូម​ព្រះអង្គ​ដែល​គង់​នៅ​ព្រះហឫទ័យ ទ្រង់​ព្រះសណ្ដាប់ និង​លើកលែង​ទោស​អោយ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។</verse>
				<verse number="31">ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រម​ទាំង​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​ពួក​គេ។</verse>
				<verse number="32">សូម្បី​តែ​ជន​បរទេស ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ មក​ពី​ស្រុក​ឆ្ងាយ ព្រោះ​តែ​ព្រះនាម​ដ៏​ឧត្ដុង្គឧត្ដម ព្រម​ទាំង​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ ប្រសិន​បើ​គេ​មក​អង្វរ​ព្រះអង្គ​ក្នុង​ព្រះដំណាក់​នេះ</verse>
				<verse number="33">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​ព្រះសណ្ដាប់ និង​ប្រោស​ប្រទាន តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​ជន​បរទេស​នោះ​ទូល​សូម​ពី​ព្រះអង្គ ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះអង្គ ដូច​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​មែន។</verse>
				<verse number="34">កាល​ណា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះអង្គ រួច​ទូលអង្វរ​ព្រះអង្គ​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់ ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះនាម​របស់​ព្រះអង្គ</verse>
				<verse number="35">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​អោយ​ពួក​គេ​ផង។</verse>
				<verse number="36">កាល​ណា​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ពេល​នោះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​មួយ ទោះ​បី​ឆ្ងាយ ឬ​ជិត​ក្ដី</verse>
				<verse number="37">ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះអង្គ​វិញ ហើយ​ទូលអង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។</verse>
				<verse number="38">នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ នោះ​ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូលអង្វរ​ព្រះអង្គ ឆ្ពោះ​មក​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​អោយ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះដំណាក់​ដែល​ទូលបង្គំ​បាន​សង់​សំរាប់​ព្រះនាម​របស់​ព្រះអង្គ</verse>
				<verse number="39">សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​អោយ​ពួក​គេ​ផង។ សូម​លើកលែង​ទោស​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="40">បពិត្រ​ព្រះ​នៃ​ទូលបង្គំ ឥឡូវ​នេះ​សូម​ព្រះអង្គ​ទត​មើល​មក​ទូលបង្គំ! សូម​ព្រះអង្គ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ដែល​យើង​ខ្ញុំ​អធិស្ឋាន នៅ​ទី​នេះ​ផង។</verse>
				<verse number="41">ព្រះជាអម្ចាស់ ​អើយ ឥឡូវ​នេះ​សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប​នៃ​ឫទ្ធានុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សំរាក​របស់​ព្រះអង្គ រហូត​ត​ទៅ។ ព្រះជាអម្ចាស់ ​អើយ សូម​អោយ​ការ​សង្គ្រោះ​ស្ថិត​នៅ​ជាប់​ជា​មួយ ពួក​បូជាចារ្យ​របស់​ព្រះអង្គ ដូច​សម្លៀកបំពាក់ ហើយ​សូម​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជួប​ប្រទះ​តែ​នឹង​សុភមង្គល!</verse>
				<verse number="42">ឱ​ ព្រះជាអម្ចាស់ ​អើយ! សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នេះ​ឡើយ សូម​នឹក​ដល់​ភក្ដីភាព​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ!»​។</verse>
			</chapter>
			<chapter number="7">
				<verse number="1">កាល​ព្រះបាទ​សាឡូម៉ូន​អធិស្ឋាន*​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​មេត្រីភាព ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ស្ថិត​នៅ​ពេញ​ក្នុង​ព្រះដំណាក់។</verse>
				<verse number="2">ពួក​បូជាចារ្យ*​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះដំណាក់​បាន​ទេ ដ្បិត​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="3">ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ស្ថិត​នៅ​លើ​ព្រះដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយបង្គំ​ ព្រះអម្ចាស់ និង​សរសើរ​តម្កើង​ព្រះអង្គ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​សប្បុរស ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!»។</verse>
				<verse number="4">ព្រះរាជា និង​ប្រជាជន​ទាំង​មូល​បាន​ថ្វាយ​យញ្ញបូជា នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ព្រះបាទ​សាឡូម៉ូន និង​ប្រជាជន​ទាំង​មូល ធ្វើ​ពិធី​ឆ្លង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះរាជា​បាន​ថ្វាយ​យញ្ញបូជា គឺ​មាន​គោ ២២ ០០០ ក្បាល និង​ចៀម ១២០ ០០០ ក្បាល។</verse>
				<verse number="6">បូជាចារ្យ*​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ព្រះបាទ​ដាវីឌ​បាន​ធ្វើ ដើម្បី​លើក​តម្កើង​ ព្រះអម្ចាស់ នៅ​ពេល​ស្ដេច​ចាត់​ក្រុម​លេវី អោយ​ច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា «ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ»។ ក្រុម​បូជាចារ្យ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។</verse>
				<verse number="7">ព្រះបាទ​សាឡូម៉ូន​ញែក​ទីលាន​នៅ​ខាង​មុខ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ជា​សក្ការៈ សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្ដេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។</verse>
				<verse number="8">ក្នុង​ឱកាស​នោះ ព្រះបាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​បន្ត​ទៀត រួម​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ដែល​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហាម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។</verse>
				<verse number="9">នៅ​ថ្ងៃ​ទី​ប្រាំ​បី​អង្គ​ប្រជុំ​ជួបជុំ​គ្នា ធ្វើ​ពិធី​ឆ្លង​អាសនៈ​ចំនួន​ប្រាំពីរ​ថ្ងៃ ហើយ​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំពីរ​ថ្ងៃ​ទៀត។</verse>
				<verse number="10">នៅ​ថ្ងៃ​ទី​ម្ភៃ​បី នៃ​ខែ​ទី​ប្រាំពីរ ព្រះរាជា​ក៏​អោយ​ប្រជាជន​វិល​ទៅ​កាន់​លំនៅដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ ដោយ​ចិត្ត​សប្បាយ​រីករាយ ព្រោះ​ ព្រះអម្ចាស់ ​បាន​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="11">កាល​ព្រះបាទ​សាឡូម៉ូន​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​មាន​បំណង​ធ្វើ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ក្នុង​រាជ​វាំង​ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="12">ព្រះអម្ចាស់ ​យាង​មក​ជួប​ស្ដេច​នៅ​ពេល​យប់ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «យើង​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សំរាប់​ធ្វើ​យញ្ញបូជា។</verse>
				<verse number="13">កាល​ណា​យើង​ធ្វើ​អោយ​មេឃ​រាំង គ្មាន​ភ្លៀង កាល​ណា​យើង​បញ្ជា​អោយ​កណ្ដូប​មក​ស៊ី​បំផ្លាញ​ស្រុក ឬ​ចាត់​ជំងឺ​រាត​ត្បាត​មក​ប្រហារ​ប្រជារាស្ត្រ​របស់​យើង</verse>
				<verse number="14">ប្រសិន​បើ​ប្រជារាស្ត្រ​របស់​យើង គឺ​ប្រជារាស្ត្រ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង​ផ្ទាល់​ នាំ​គ្នា​បន្ទាប​ខ្លួន​អធិស្ឋាន* និង​ស្វែង​រក​យើង​ ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្ដាប់​គេ​ពី​ស្ថាន​បរមសុខ* យើង​នឹង​លើកលែង​ទោស​គេ​អោយ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​អោយ​បាន​ជា​ផង។</verse>
				<verse number="15">ពី​ពេល​នេះ​ទៅ​យើង​បើក​ភ្នែក​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ដែល​គេ​អធិស្ឋាន​នៅ​ទី​នេះ។</verse>
				<verse number="16">យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ ទុក​សំរាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​ថែរក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជានិច្ច។</verse>
				<verse number="17">រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​តាម​យើង ដូច​ដាវីឌ​ជា​បិតា​របស់​អ្នក ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់ ហើយ​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង</verse>
				<verse number="18">យើង​នឹង​ធ្វើ​អោយ​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិតស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​ជានិច្ច”។​</verse>
				<verse number="19">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​ច្បាប់ និង​បទ​បញ្ជា​ដែល​យើង​ប្រគល់​អោយ​ទេ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​ទៅ​គោរព និង​ថ្វាយបង្គំ​ព្រះ​ដទៃ</verse>
				<verse number="20">យើង​នឹង​ដក​អ្នក​រាល់​គ្នា ចេញ​ពី​ទឹក​ដី​របស់​យើង គឺ​ទឹក​ដី​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​នឹង​បោះ​បង់​ចោល​ដំណាក់​ដែល​យើង​ញែក​ទុក​សំរាប់​នាម​យើង​នេះ អោយ​ឆ្ងាយ​ពី​មុខ​យើង​ដែរ។ ពេល​នោះ ប្រជាជន​អ៊ីស្រាអែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់ងាយ និង​ចំអក​អោយ។</verse>
				<verse number="21">មនុស្សម្នា​ដែល​ធ្លាប់​តែ​ឃើញ​ដំណាក់​ដ៏​ស្កឹមស្កៃ ពេល​ពួក​គេ​ដើរ​កាត់​តាម​នោះ ពួក​គេ​នឹង​ស្រឡាំងកាំង​ពោល​ថា: “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ស្រុក​នេះ និង​ព្រះដំណាក់​នេះ?”។</verse>
				<verse number="22">គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា: “មក​ពី​ជន​ជាតិ​អ៊ីស្រាអែល​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​រង​ទុក្ខ​វេទនា​ដូច្នេះ”»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះបាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​វាំង​របស់​ស្ដេច។</verse>
				<verse number="2">ព្រះរាជា​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ថ្វាយ​នោះ​ឡើង​វិញ រួច​អោយ​ប្រជាជន​អ៊ីស្រាអែល​ទៅ​រស់​នៅ។</verse>
				<verse number="3">ព្រះបាទ​សាឡូម៉ូន​លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​ហាម៉ាត់ នៅ​ស្រុក​សូបា ហើយ​កាន់​កាប់​ក្រុង​នោះ។</verse>
				<verse number="4">ស្ដេច​ក៏​បាន​សង់​ក្រុង​ថាត់ម៉ោរ នៅ​តំបន់​វាល​រហោស្ថាន ព្រម​ទាំង​ក្រុង​នានា ធ្វើ​ជា​ឃ្លាំង​ដាក់​ស្បៀង នៅ​តំបន់​ហាម៉ាត់។</verse>
				<verse number="5">ស្ដេច​បាន​សង់​ក្រុង​បេតហូរ៉ូន​ខាង​លើ និង​បេតហូរ៉ូន ខាង​ក្រោម ជា​ក្រុង​ដែល​មាន​បន្ទាយ និង​កំពែង​ព័ទ្ធ​ជុំវិញ ហើយ​មាន​ទ្វារ និង​រនុក​ផង។</verse>
				<verse number="6">ស្ដេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​ទុក​ធ្វើ​ជា​ឃ្លាំង​សំរាប់​ដាក់​ស្បៀង ឃ្លាំង​សំរាប់​ដាក់​រទេះ​ចំបាំង និង​សំរាប់​ពល​សេះ។ ព្រះបាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្ដេច​សព្វ​ព្រះហឫទ័យ នៅ​ក្រុង​យេរូសាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​គ្រប់គ្រង។</verse>
				<verse number="7">ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​សេសសល់ ពី​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ទេ។</verse>
				<verse number="8">កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេសសល់​ក្នុង​ស្រុក ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​អោយ​ផុត​ពូជ​ឡើយ។ ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ អោយ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="9">ព្រះបាទ​សាឡូម៉ូន​ពុំ​បាន​បង្ខំ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន មេ​បញ្ជា​ការ មេ​កងពល​រទេះ​ចំបាំង និង​កងពល​សេះ។</verse>
				<verse number="10">ព្រះបាទ​សាឡូម៉ូន​បាន​តែងតាំង​មេ​ដឹក​នាំ ចំនួន ២៥០​នាក់ អោយ​ត្រួតត្រា​លើ​ពួក​កំណែន។</verse>
				<verse number="11">ព្រះបាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ចាក​ចេញ​ពី​បុរី​ព្រះបាទ​ដាវីឌ មក​គង់​នៅ​ក្នុង​ដំណាក់​ដែល​ស្ដេច​បាន​សង់​ថ្វាយ​ព្រះនាង ដ្បិត​ស្ដេច​មាន​ព្រះតម្រិះ​ថា៖ «មហេសី​របស់​យើង​ពុំ​អាច​គង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​ដាវីឌ ជា​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់​ ព្រះអម្ចាស់ ​ជា​កន្លែង​ដ៏វិសុទ្ធ»។</verse>
				<verse number="12">គ្រា​នោះ​ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ ព្រះអម្ចាស់ នៅ​លើ​អាសនៈ​ដែល​ស្ដេច​សង់​នៅ​មុខ​ទីសក្ការៈ</verse>
				<verse number="13">គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សំរាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សំរាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សំរាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​បទ​បញ្ជា​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។</verse>
				<verse number="14">ព្រះបាទ​សាឡូម៉ូន​បាន​តែងតាំង​បូជាចារ្យ​ជា​ក្រុមៗ តាម​មុខងារ​របស់​ពួក​គេ ដូច​ព្រះបាទ​ដាវីឌ ជា​បិតា​បាន​ចាត់​ចែង​ទុក​មក។ ស្ដេច​តែងតាំង​ក្រុម​លេវី​អោយ​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរ​ ព្រះអម្ចាស់ និង​ជួយ​ក្រុម​បូជាចារ្យ ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្ដេច​ក៏​បាន​ចាត់​អោយ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ព្រះបាទ​ដាវីឌ ជា​ជំនិត​របស់​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក។</verse>
				<verse number="15">គេ​ពុំ​បាន​ប្រព្រឹត្ត​ខុស​នឹង​បញ្ជា​ដែល​ស្ដេច​បាន​ចែង​ទុក ស្ដី​ពី​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ឬ​បញ្ជា​ផ្សេង​ទៀត ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​របស់​ព្រះដំណាក់​ឡើយ។</verse>
				<verse number="16">ព្រះបាទ​សាឡូម៉ូន​បាន​សំរេច​គំរោងការ​ទាំង​អស់​ជា​ស្ថាពរ គឺ​ចាប់​ពី​ថ្ងៃ​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រហូត​ដល់​ថ្ងៃ​បង្ហើយ គឺ​ការ​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​បាន​ចប់​សព្វ​គ្រប់។</verse>
				<verse number="17">គ្រា​នោះ​ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត ដែល​នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។</verse>
				<verse number="18">ព្រះបាទ​ហ៊ីរ៉ាម​បាន​បញ្ជូន​សំពៅ ដឹក​នាំ​ដោយ​ទាហាន​ជើង​ទឹក​ស្ទាត់​ជំនាញ​ខាង​សមុទ្រ មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។ ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ទាហាន​របស់​ព្រះបាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ ហើយ​នាំ​យក​មាស​ទម្ងន់​ដប់​ប្រាំ​មួយ​តោន មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះមហាក្សត្រិយានី​ស្រុក​សេបា បាន​ឮ​អំពី​កិត្តិនាម​ដ៏​ល្បីល្បាញ​របស់​ព្រះបាទ​សាឡូម៉ូន។ ដូច្នេះ ព្រះនាង​ក៏​យាង​មក​ក្រុង​យេរូសាឡឹម ដើម្បី​ល្បង​ប្រាជ្ញា​របស់​ព្រះបាទ​សាឡូម៉ូន ដោយ​ចោទ​សួរ​ជា​ប្រស្នា​ផ្សេងៗ។ ព្រះនាង​យាង​មក​ដល់ ដោយ​មាន​រាជ​បំរើ​យ៉ាង​ច្រើន​ហែហម ព្រម​ទាំង​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​ពេជ្រ យ៉ាង​សន្ធឹក​សន្ធាប់​ផង។ ព្រះនាង​ចូល​គាល់​ព្រះបាទ​សាឡូម៉ូន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះនាង​បាន​រិះគិត​ទុក​ជា​មុន។</verse>
				<verse number="2">ព្រះបាទ​សាឡូម៉ូន​ឆ្លើយ​នឹង​សំណួរ​ទាំង​ប៉ុន្មាន​របស់​ព្រះនាង គ្មាន​សំណួរ​ណា​មួយ​ដែល​ស្ដេច​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។</verse>
				<verse number="3">ព្រះមហាក្សត្រិយានី​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​របស់​ព្រះបាទ​សាឡូម៉ូន ឃើញ​វាំង​ដែល​ស្ដេច​បាន​សង់</verse>
				<verse number="4">ឃើញ​ព្រះស្ងោយ​របស់​ស្ដេច លំនៅដ្ឋាន​របស់​នាម៉ឺន​មន្ត្រី​របៀប​របប និង​ឯក​សណ្ឋាន​របស់​ពួក​រាជ​បំរើ ពួក​មហាតលិក និង​ឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​តង្វាយ​ដុត​ទាំង​មូល ដែល​ស្ដេច​ថ្វាយ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រះនាង​ក៏​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ហើយ​មាន​រាជ​សវនីយ៍​ទៅ​កាន់​ព្រះបាទ​សាឡូម៉ូន​ថា៖</verse>
				<verse number="5">«ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះករុណា ពិត​ជា​ត្រឹម​ត្រូវ​មែន!</verse>
				<verse number="6">មុន​ពេល​ខ្ញុំ​ម្ចាស់​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ម្ចាស់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ពាក្យ​ដែល​គេ​ថ្លែង​ទេ ឥឡូវ​នេះ​ខ្ញុំ​ម្ចាស់​យល់​ឃើញ​ថា​អ្វីៗ​ដែល​គេ​រៀប​រាប់​ប្រាប់​ខ្ញុំ​ម្ចាស់ អំពី​ប្រាជ្ញា​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះករុណា ត្រឹម​ត្រូវ​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ ព្រះករុណា​មាន​ប្រាជ្ញា​ឈ្លាស​វៃ លើស​ពី​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។</verse>
				<verse number="7">ពួក​រាជ​បំរើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំវិញ​ព្រះករុណា ពិត​ជា​មាន​សុភមង្គល​ហើយ ព្រោះ​ពួក​គេ​នៅ​ជា​មួយ​ព្រះករុណា ហើយ​ឮ​រាជឱង្ការ​ពោរពេញ​ដោយ​ប្រាជ្ញា​របស់​ព្រះករុណា។</verse>
				<verse number="8">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា ដែល​បាន​ប្រោសប្រណី​ព្រះករុណា ហើយ​ជ្រើស​រើស​ព្រះករុណា​អោយ​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​របស់​ព្រះអង្គ។ ព្រះអម្ចាស់ ​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​សព្វ​ព្រះហឫទ័យ​អោយ​ពួក​គេ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជ្រើស​រើស​ព្រះករុណា​អោយ​ធ្វើ​ជា​ស្ដេច គ្រប់គ្រង​លើ​ពួក​គេ​ដោយ​សុចរិត និង​យុត្តិធម៌»។</verse>
				<verse number="9">ព្រះមហាក្សត្រិយានី​ស្រុក​សេបា យក​មាស​មាន​ទម្ងន់​បួន​ពាន់​គីឡូ​ក្រាម មក​ថ្វាយ​ព្រះរាជា រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​ពេជ្រ​យ៉ាង​ច្រើន​ផង។ តាំង​ពី​ដើម​រៀង​មក ពុំ​ដែល​មាន​នរណា​យក​គ្រឿង​ក្រអូប​បែប​នេះ មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ដូច​ព្រះមហាក្សត្រិយានី​ស្រុក​សេបា​ឡើយ។</verse>
				<verse number="10">ពួក​រាជ​បំរើ​របស់​ព្រះបាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ ក៏​បាន​ដឹក​ឈើ​ខ្លឹមចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។</verse>
				<verse number="11">ព្រះបាទ​សាឡូម៉ូន​យក​ឈើ​ខ្លឹមចន្ទន៍​នេះ មក​ធ្វើ​ក្ដារ​ក្រាល​ច្រក​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​វាំង​ស្ដេច ព្រម​ទាំង​ពិណ និង​ឃឹម​សំរាប់​ក្រុម​ចំរៀង។ តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឃើញ​មាន​ឈើ​ខ្លឹមចន្ទន៍​បែប​នេះ នៅ​ស្រុក​យូដា​ឡើយ។</verse>
				<verse number="12">រីឯ​ព្រះបាទ​សាឡូម៉ូន​វិញ អ្វីៗ​ដែល​ព្រះមហាក្សត្រិយានី​ស្រុក​សេបា​ចង់​បាន និង​ទូល​សូម​ស្ដេច​ប្រគល់​អោយ​ទាំង​អស់។ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​របស់​ទៅ​ព្រះនាង លើស​ពី​អ្វីៗ​ដែល​ព្រះនាង​បាន​យក​មក​ថ្វាយ​ស្ដេច​ទៅ​ទៀត។ បន្ទាប់​មក ព្រះមហាក្សត្រិយានី និង​រាជ​បំរើ​វិល​ត្រឡប់​ទៅ​ស្រុក​សេបា​វិញ។</verse>
				<verse number="13">ក្នុង​មួយ​ឆ្នាំៗ​ព្រះបាទ​សាឡូម៉ូន​ទទួល​មាស​ទម្ងន់​ម្ភៃ​បី​តោន។</verse>
				<verse number="14">លើស​ពី​នោះ​មាន​មាស​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល មាស​ដែល​បាន​មក​ពី​អ្នក​ជំនួញ ព្រម​ទាំង​មាស​ប្រាក់​ដែល​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ាប់ និង​ពួក​ទេសាភិបាល នាំ​យក​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="15">ព្រះបាទ​សាឡូម៉ូន​អោយ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម</verse>
				<verse number="16">ខែល​តូចៗ​ពី​មាស ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ​ក្រាម​កន្លះ ហើយ​ព្រះរាជា​យក​ខែល​ទាំង​នោះ ទៅ​ទុក​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់”។</verse>
				<verse number="17">ព្រះបាទ​សាឡូម៉ូន​ធ្វើ​បល្ល័ង្ក​មួយ​យ៉ាង​ធំ​ពី​ភ្លុក ស្រោប​មាស​សុទ្ធ។</verse>
				<verse number="18">បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ ដែល​មាន​ជណ្ដើរ​ប្រាំ​មួយ​ថ្នាក់ និង​កំណល់​ជើង​មួយ​ធ្វើ​ពី​មាស ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សិង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។</verse>
				<verse number="19">មាន​រូប​ចម្លាក់​សិង្ហ​ដប់ពីរ​ទៀត ឈរ​អម​សង​ខាង​ជណ្ដើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ​ដែរ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។</verse>
				<verse number="20">រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។</verse>
				<verse number="21">ព្រះបាទ​សាឡូម៉ូន​មាន​សំពៅ សំរាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​តើរស៊ីស ដោយ​មាន​រាជ​បំរើ​របស់​ព្រះបាទ​ហ៊ីរ៉ាម ជា​អ្នក​បើក​បរ។ បី​ឆ្នាំ​ម្ដង​សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​ពី​ស្រុក​តើរស៊ីស​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។</verse>
				<verse number="22">ព្រះបាទ​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ និង​ប្រាជ្ញា​លើស​ពី​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។</verse>
				<verse number="23">ស្ដេច​ទាំងឡាយ​តែងតែ​ចង់​ចូល​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​ស្ដេច។</verse>
				<verse number="24">រៀង​រាល់​ឆ្នាំ​ស្ដេច​ទាំង​នោះ​តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀកបំពាក់ គ្រឿង​សស្រ្ដាវុធ គ្រឿង​ក្រអូប សេះ និង​លា។</verse>
				<verse number="25">ព្រះបាទ​សាឡូម៉ូន​មាន​សេះ ៤ ០០០ ក្បាល សំរាប់​ទឹម​រទេះ​ចំបាំង ហើយ​សេះ ១២ ០០០ ក្បាល​ទៀត សំរាប់​ពល​ទ័ព​សេះ ទ្រង់​ទុក​មួយ​ចំនួន​អោយ​នៅ​ជា​មួយ​ក្នុង​ក្រុង​យេរូសាឡឹម និង​មួយ​ចំនួន​ទៀត​អោយ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​បម្រុង​ទុក​សំរាប់​ទ័ព​ទាំង​នោះ។</verse>
				<verse number="26">ព្រះបាទ​សាឡូម៉ូន​ត្រួតត្រា​លើ​ស្ដេច​ទាំង​អស់ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំប្រទល់​ស្រុក​អេស៊ីប។</verse>
				<verse number="27">ព្រះរាជា​បាន​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម​មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដុះ​នៅ​តាម​វាល​ទំនាប។</verse>
				<verse number="28">គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="29">រាជកិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន គឺ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ «កិច្ចការ​របស់​ព្យាការី​ណាថាន»​ ក្នុង​សៀវភៅ «ទំនាយ​របស់​ព្យាការី​អហ៊ីយ៉ា»​ ជា​អ្នក​ភូមិ​ស៊ីឡូ និង​ក្នុង​សៀវភៅ «និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​របស់​លោក​អ៊ីដោ ជា​គ្រូ​ទាយ» ស្ដី​អំពី​ព្រះបាទ​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="30">ព្រះបាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល នៅ​ក្រុង​យេរូសាឡឹម អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="31">កាល​ព្រះបាទ​សាឡូម៉ូន​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះបាទ​ដាវីឌ ជា​បិតា។ ព្រះបាទ​រេហូបោម ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">សម្ដេច​រេហូបោម​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​បាន​ជួបជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះមហាក្សត្រ។</verse>
				<verse number="2">កាល​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ស្រុក​អេស៊ីប ព្រោះ​លោក​បាន​គេច​ខ្លួន​ពី​ព្រះបាទ​សាឡូម៉ូន។ លោក​ក៏​វិល​ត្រឡប់​ពី​ស្រុក​អេស៊ីប​មក​វិញ។</verse>
				<verse number="3">ពេល​នោះ គេ​បាន​ចាត់​មនុស្ស​អោយ​ទៅ​ហៅ​លោក​យេរ៉ូបោម​មក​ដែរ។ លោក​យេរ៉ូបោម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ពួក​គេ​ទូល​ព្រះបាទ​រេហូបោម​ថា៖</verse>
				<verse number="4">«បិតា​របស់​ព្រះករុណា​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះករុណា​មេត្តា​សំរាល​នឹម​ដ៏​ធ្ងន់ ដែល​បិតា​របស់​ព្រះករុណា បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បំរើ​ព្រះករុណា»។</verse>
				<verse number="5">ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។</verse>
				<verse number="6">ព្រះបាទ​រេហូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះបាទ​សាឡូម៉ូន​ជា​បិតា​ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។</verse>
				<verse number="7">អស់​លោក​ព្រឹទ្ធាចារ្យ​ទូល​វិញ​ថា៖ «ប្រសិន​បើ​ព្រះករុណា​មាន​ព្រះហឫទ័យ​សប្បុរស​ចំពោះ​ប្រជាជន​នេះ ប្រសិន​បើ​ព្រះករុណា​សន្ដោស​មេត្តា​ដល់​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ដោយ​ទន់ភ្លន់ នោះ​ពួក​គេ​នឹង​បំរើ​ព្រះករុណា​រហូត​ត​ទៅ»។</verse>
				<verse number="8">ប៉ុន្តែ ព្រះបាទ​រេហូបោម​មិន​រវីរវល់​នឹង​យោបល់​របស់​អស់​លោក​ព្រឹទ្ធាចារ្យ​ទេ ទ្រង់​បែរ​ជា​សួរ​យោបល់​ពី​ពួក​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។</verse>
				<verse number="9">ស្ដេច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​សុំ​អោយ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ណា? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​នឹង​ប្រជាជន​នេះ​យ៉ាង​ដូច​ម្ដេច?»។</verse>
				<verse number="10">មន្ត្រី​ជំនិត​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​ប្រាប់​ប្រជាជន​ដែល​មក​សុំ​អោយ​ព្រះករុណា​សំរាល​នឹម​បិតា​របស់​ព្រះករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​​របស់​បិតា​យើង​ទៅ​ទៀត។</verse>
				<verse number="11">បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​យើង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យាដំរី”»។</verse>
				<verse number="12">លុះ​ដល់​ថ្ងៃ​ទី​បី​លោក​យេរ៉ូបោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះបាទ​រេហូបោម តាម​ពេល​ដែល​ស្ដេច​បាន​កំណត់​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​ត្រឡប់​មក​ជួប​យើង​វិញ»។</verse>
				<verse number="13">ព្រះបាទ​រេហូបោម​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹងរ៉ឹង គឺ​ស្ដេច​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ។</verse>
				<verse number="14">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យាដំរី»។</verse>
				<verse number="15">ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ប្រជាជន​ទេ ដ្បិត​ ព្រះអម្ចាស់ ​បណ្ដោយ​អោយ​មាន​សភាពការណ៍​ប្រែប្រួល​ដូច្នេះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​មក​កាន់​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត តាម​រយៈ​ព្យាការី​អហ៊ីយ៉ា​នៅ​ស៊ីឡូ​។</verse>
				<verse number="16">ពេល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ព្រះបាទ​ដាវីឌ​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជាជន​អ៊ីស្រាអែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំនៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ។</verse>
				<verse number="17">ព្រះបាទ​រេហូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​តាម​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​យូដា។</verse>
				<verse number="18">ព្រះបាទ​រេហូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន អោយ​ទៅ​ជួប​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះបាទ​រេហូបោម​ឡើង​រាជរថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="19">គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រាអែល បះបោរ​ប្រឆាំង​នឹង​រាជវង្ស​ព្រះបាទ​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ពេល​ព្រះបាទ​រេហូបោម​យាង​មក​ដល់​ក្រុង​យេរូសាឡឹម ស្ដេច​ប្រមូល​ទាហាន​ក្នុង​ពូជពង្ស​យូដា និង​បេនយ៉ាមីន​បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដណ្ដើម​យក​អាណាចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះបាទ​រេហូបោម​វិញ។</verse>
				<verse number="2">ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖</verse>
				<verse number="3">«ចូរ​ប្រាប់​រេហូបោម​ជា​បុត្រ​របស់​សាឡូម៉ូន​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក្នុង​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ថា</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ! ចូរ​វិល​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​អោយ​សភាពការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ ដោយ​មិន​វាយ​លុក​ព្រះបាទ​យេរ៉ូបោម​ទេ។</verse>
				<verse number="5">ព្រះបាទ​រេហូបោម​គង់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ហើយ​ស្ដេច​បាន​សង់​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​ជា​ច្រើន នៅ​ស្រុក​យូដា</verse>
				<verse number="6">គឺ​មាន​បេថ្លេហិម អេថាម ត្កូអា</verse>
				<verse number="7">បេត-ស៊ើរ សូគរ អាឌូឡាំ</verse>
				<verse number="8">កាថ ម៉ារីសា ស៊ីភ</verse>
				<verse number="9">អាដូរែម ឡាគីស អាសេកា</verse>
				<verse number="10">សូរ៉ាស់ អាយ៉ាឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​បេនយ៉ាមីន។</verse>
				<verse number="11">ព្រះបាទ​រេហូបោម​បាន​សង់​កំពែង​អោយ​កាន់​តែ​រឹងមាំ​ថែម​ទៀត ព្រម​ទាំង​តែងតាំង​មេ​បញ្ជា​ការ​អោយ​គ្រប់គ្រង ហើយ​ផ្ទុក​ស្បៀង​អាហារ ប្រេង និង​ស្រា ក្នុង​ក្រុង​ទាំង​នោះ​ផង។</verse>
				<verse number="12">នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ខែល​ធំ និង​លំពែង​យ៉ាង​ច្រើន​ត្រៀម​ទុក។ ស្ដេច​បាន​ធ្វើ​អោយ​ក្រុង​ទាំង​នោះ​ទៅ​ជា​រឹងមាំ​បំផុត ដើម្បី​ពង្រឹង​ការ​ត្រួតត្រា​លើ​ទឹក​ដី​យូដា និង​ទឹក​ដី​បេនយ៉ាមីន។</verse>
				<verse number="13">ពួក​បូជាចារ្យ និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល បាន​នាំ​គ្នា​មក​ពី​គ្រប់​ទី​កន្លែង សុំ​រួបរួម​ជា​មួយ​ព្រះបាទ​រេហូបោម។</verse>
				<verse number="14">ពួក​លេវី​បោះ​បង់​ចោល​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ខ្លួន​ទៅ​រស់​នៅ​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ព្រោះ​ព្រះបាទ​យេរ៉ូបោម ព្រម​ទាំង​បុត្រ​មិន​អោយ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជាចារ្យ​បំរើ​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="15">ព្រះបាទ​យេរ៉ូបោម​បាន​ជ្រើស​តាំង​មនុស្ស​អោយ​ធ្វើ​ជា​បូជាចារ្យ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​បំរើ​ព្រះ​ក្លែងក្លាយ មាន​រូប​ពពែ​ឈ្មោល និង​កូន​គោ​ដែល​ស្ដេច​បាន​សូន។</verse>
				<verse number="16">រីឯ​អស់​អ្នក​នៅ​ក្នុង​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​មាន​ចិត្ត​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ក៏​មក​ក្រុង​យេរូសាឡឹម​តាម​ពួក​លេវី ដើម្បី​ថ្វាយ​យញ្ញបូជា​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ។</verse>
				<verse number="17">ដូច្នេះ ពួក​គេ​ពង្រឹង​អាណាចក្រ​យូដា និង​ជួយ​គាំទ្រ​ព្រះបាទ​រេហូបោម ជា​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន ក្នុង​រយៈ​ពេល​បី​ឆ្នាំ ដ្បិត​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នោះ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="18">ព្រះបាទ​រេហូបោម​បាន​រៀប​អភិសេក​ជា​មួយ​ព្រះនាង​ម៉ាហាឡាត ជា​បុត្រី​របស់​សម្ដេច​យេរីម៉ុត ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ និង​នាង​អប៊ីហែល​ជា​កូន​របស់​លោក​អេលាប និង​ជា​ចៅ​របស់​លោក​អ៊ីសាយ។</verse>
				<verse number="19">ព្រះនាង​ម៉ាហាឡាត​ប្រសូត​បាន​បុត្រ​បី​អង្គ គឺ​សម្ដេច​យេអ៊ូស សេម៉ារីយ៉ា និង​សាហាំ។</verse>
				<verse number="20">ក្រោយ​មក​ព្រះបាទ​រេហូបោម​បាន​អភិសេក​ជា​មួយ​ព្រះនាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់សាឡុម។ ព្រះនាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ីយ៉ា អថាយ ស៊ីសា និង​សឡូមីត។</verse>
				<verse number="21">ព្រះបាទ​រេហូបោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់សាឡុម ជាង​មហេសី និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្ដេច​មាន​មហេសី​ទាំង​អស់​ដប់​ប្រាំ​បី​អង្គ និង​ស្រី​ស្នំ​ហុកសិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុកសិប​អង្គ។</verse>
				<verse number="22">ព្រះបាទ​រេហូបោម​លើក​សម្ដេច​អប៊ីយ៉ា ជា​បុត្រ​របស់​ព្រះនាង​ម៉ាកា អោយ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ព្រះរាជវង្ស គឺ​ធ្វើ​ជា​ប្រមុខ​លើ​បុត្រ​ឯ​ទៀតៗ ដ្បិត​ស្ដេច​សព្វ​ព្រះហឫទ័យ​អោយ​សម្ដេច​អប៊ីយ៉ា​ឡើង​គ្រង​រាជ្យ។</verse>
				<verse number="23">ស្ដេច​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ដោយ​ចាត់​បុត្រ​ឯ​ទៀតៗ​អោយ​ទៅ​រស់​នៅ​តាម​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​នានា ក្នុង​ស្រុក​យូដា និង​បេនយ៉ាមីន ព្រម​ទាំង​ឧបត្ថម្ភ​ស្បៀង​យ៉ាង​បរិបូណ៌ និង​រក​ភរិយា​ជា​ច្រើន​អោយ​បុត្រ​ទាំង​នោះ​ផង។</verse>
			</chapter>
			<chapter number="12">
				<verse number="1">កាល​ព្រះបាទ​រេហូបោម​ពង្រឹង​រាជ​សម្បត្តិ និង​អំណាច​រឹងមាំ​ហើយ ស្ដេច​បោះ​បង់​ចោល​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ រីឯ​ប្រជាជន​ក៏​ប្រព្រឹត្ត​ដូច​ស្ដេច​ដែរ។</verse>
				<verse number="2">នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះបាទ​រេហូបោម ព្រះចៅ​ស៊ីសាក់​ជា​ស្ដេច​ស្រុក​អេស៊ីប បាន​ឡើង​មក​វាយ​ក្រុង​យេរូសាឡឹម។ ព្រឹត្តិការណ៍​នេះ​កើត​មាន ព្រោះ​ប្រជាជន​យូដា​មិន​ស្មោះ​ត្រង់​នឹង​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ព្រះចៅ​ស៊ីសាក់​ដឹក​នាំ​កងទ័ព​ដែល​មាន​រទេះ​ចំបាំង ១ ២០០ ទ័ព​សេះ ៥០ ០០០ នាក់ ព្រម​ទាំង​មាន​ពល​ទាហាន​ជាតិ​លីប៊ី ស៊ូគី និង​អេត្យូពី​យ៉ាង​ច្រើន មក​ជា​មួយ​ផង។</verse>
				<verse number="4">ស្ដេច​វាយ​យក​បាន​ក្រុង​នានា​ដែល​មាន​កំពែង​រឹងមាំ​ក្នុង​ស្រុក​យូដា ហើយ​មក​ដល់​ក្រុង​យេរូសាឡឹម។</verse>
				<verse number="5">ពេល​នោះ ព្យាការី​សេម៉ាយ៉ា​ចូល​ទៅ​គាល់​ព្រះបាទ​រេហូបោម និង​ជួប​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា ដែល​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម នៅ​ពេល​ព្រះចៅ​ស៊ីសាក់​ចូល​មក​ជិត​ដល់​ទីក្រុង។ ព្យាការី​សេម៉ាយ៉ា​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង! ដូច្នេះ យើង​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា អោយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស៊ីសាក់​ដែរ”»។</verse>
				<verse number="6">ព្រះរាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ « ព្រះអម្ចាស់ ​ពិត​ជា​សុចរិត​មែន!»។</verse>
				<verse number="7">កាល​ ព្រះអម្ចាស់ ​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូសាឡឹម ដោយ​ទុក​អោយ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។</verse>
				<verse number="8">ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្ដេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បំរើ​យើង និង​បំរើ​ស្ដេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។</verse>
				<verse number="9">ព្រះចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប​វាយ​លុក​ក្រុង​យេរូសាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្ដេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។</verse>
				<verse number="10">ព្រះបាទ​រេហូបោម​បាន​អោយ​គេ​ធ្វើ​ខែល​ពី​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​អោយ​មេ​ក្រុម​របស់​កង​ទាហាន ដែល​យាម​ខ្លោង​ទ្វារ​វាំង​មើល​ថែរក្សា។</verse>
				<verse number="11">គ្រប់​ពេល​ដែល​ស្ដេច​យាង​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ពួក​ទាហាន​នាំ​គ្នា​កាន់​ខែល​ទាំង​នោះ។ បន្ទាប់​មក ពួក​គេ​ប្រមូល​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​របស់​មេ​ក្រុម​វិញ។</verse>
				<verse number="12">ដោយ​ព្រះបាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះអម្ចាស់ ​លែង​ព្រះពិរោធ​នឹង​ស្ដេច ហើយ​ក៏​មិន​បំផ្លាញ​ស្ដេច​អោយ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត​ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។</verse>
				<verse number="13">ព្រះបាទ​រេហូបោម​បាន​ពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម។ កាល​ស្ដេច​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​សែសិប​មួយ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដែល​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​អស់ សំរាប់​ព្រះនាម​របស់​ព្រះអង្គ។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="14">ព្រះបាទ​រេហូបោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ស្ដេច​ពុំ​បាន​ផ្ចង់​ចិត្ត​គំនិត​ស្វែង​រក​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="15">រាជកិច្ច​របស់​ព្រះបាទ​រេហូបោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ព្យាការី​សេម៉ាយ៉ា និង​លោក​អ៊ីដោ​ជា​គ្រូ​ទាយ។ ព្រះបាទ​រេហូបោម និង​ព្រះបាទ​យេរ៉ូបោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច។</verse>
				<verse number="16">កាល​ព្រះបាទ​រេហូបោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​អប៊ីយ៉ា​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម ព្រះបាទ​អប៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។</verse>
				<verse number="2">ស្ដេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា មីកាយ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ព្រះបាទ​អប៊ីយ៉ា និង​ព្រះបាទ​យេរ៉ូបោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="3">ព្រះបាទ​អប៊ីយ៉ា​បាន​លើក​ទ័ព​ចំនួន ៤០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់អាច​ចេញ​ទៅ​ប្រយុទ្ធ។ រីឯ​ព្រះបាទ​យេរ៉ូបោម ក៏​បាន​លើក​ទ័ព​ចំនួន ៨០០ ០០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់អាច​ចេញ​មក​តទល់​នឹង​ព្រះបាទ​យេរ៉ូបោម​ដែរ។</verse>
				<verse number="4">ព្រះបាទ​អប៊ីយ៉ា​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​សេម៉ារែប ដែល​ស្ថិត​នៅ​តាម​ជួរ​ភ្នំ​អេប្រាអ៊ីម ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យេរ៉ូបោម និង​កងទ័ព​អ៊ីស្រាអែល​ថា៖ «ចូរ​ស្ដាប់​យើង!</verse>
				<verse number="5">អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ៊ីស្រាអែល ប្រទាន​អោយ​ព្រះបាទ​ដាវីឌ និង​រាជវង្ស សោយ​រាជ្យ​លើ​អាណាចក្រ​អ៊ីស្រាអែល​រហូត​ត​ទៅ គឺ​ជា​សម្ពន្ធមេត្រី*​ដែល​មិន​អាច​ប្រែប្រួល​បាន​ឡើយ​។</verse>
				<verse number="6">ប៉ុន្តែ យេរ៉ូបោម​កូន​របស់​លោក​នេបាត ជា​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ បាន​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​ម្ចាស់​របស់​ខ្លួន។</verse>
				<verse number="7">មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្ដេច​យេរ៉ូបោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ព្រះបាទ​រេហូបោម ជា​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន។ ព្រះបាទ​រេហូបោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។</verse>
				<verse number="8">ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​ប្រឆាំង​តទល់​នឹង​រាជ​អំណាច​របស់​ ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​នៃ​កូន​ចៅ​របស់​ព្រះបាទ​ដាវីឌ​ទៀត។ អ្នក​រាល់​គ្នា​មាន​កងទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក៏​មាន​រូប​កូន​គោ​មាស ដែល​ស្ដេច​យេរ៉ូបោម​បាន​សិត​ធ្វើ​ជា​ព្រះ​អោយ​អ្នក​រាល់​គ្នា​គោរព​បំរើ​ នៅ​ជា​មួយ​ដែរ។</verse>
				<verse number="9">អ្នក​រាល់​គ្នា​បាន​បណ្ដេញ​ពួក​បូជាចារ្យ*​របស់​ ព្រះអម្ចាស់ ជា​ពូជពង្ស​របស់​លោក​អើរ៉ុន និង​ពួក​លេវី​ចេញ រួច​ជ្រើស​រើស​បូជាចារ្យ តាម​របៀប​សាសន៍​ដទៃ គឺ​អោយ​តែ​នរណា​យក​គោ​បា​មួយ និង​ចៀម​ឈ្មោល​ប្រាំពីរ​មក នោះ​គេ​មុខ​តែ​បាន​ទទួល​ការ​តែងតាំង​ជា​បូជាចារ្យ​នៃ​វត្ថុ​ដែល​មិន​មែន​ជា​ព្រះ។</verse>
				<verse number="10">រីឯ​ពួក​យើង​វិញ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​យើង ហើយ​យើង​មិន​បោះ​បង់​ចោល​ព្រះអង្គ​ឡើយ។ ពួក​បូជាចារ្យ​ដែល​បំពេញ​មុខងារ​បំរើ​ ព្រះអម្ចាស់ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ហើយ​ក៏​មាន​ពួក​លេវី​បំពេញ​មុខងារ​របស់​ខ្លួន​ដែរ។</verse>
				<verse number="11">ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​គ្រឿង​ក្រអូប​ចំពោះ​ ព្រះអម្ចាស់ រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​បរិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិប័តន៍​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ។</verse>
				<verse number="12">មើល​ចុះ ព្រះជាម្ចាស់ និង​ពួក​បូជាចារ្យ​របស់​ព្រះអង្គ​ស្ថិត​នៅ​ជា​មួយ​ពួក​យើង ហើយ​នាំ​មុខ​ពួក​យើង។ ពួក​បូជាចារ្យ​ត្រៀម​ខ្លួន​នឹង​ផ្លុំ​ត្រែ ដើម្បី​ប្រកាស​វាយ​លុក​អ្នក​រាល់​គ្នា។ កូន​ចៅ​អ៊ីស្រាអែល​អើយ! ចូរ​កុំ​ធ្វើ​សឹក​ទល់​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​ជា​ដាច់​ខាត!»។</verse>
				<verse number="13">ព្រះបាទ​យេរ៉ូបោម​បាន​ចាត់​ទ័ព​ខ្លះ​អោយ​វាង​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទ័ព​យូដា ដូច្នេះ មាន​កងទ័ព​អ៊ីស្រាអែល ស្ថិត​នៅ​ពី​មុខ​កងទ័ព​យូដា​ផង ហើយ​ក៏​មាន​ទ័ព​បង្កប់​នៅ​ខាង​ក្រោយ​កងទ័ព​យូដា​ដែរ។</verse>
				<verse number="14">កាល​កងទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ ពួក​គេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ហើយ​ពួក​បូជាចារ្យ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។</verse>
				<verse number="15">កងទ័ព​យូដា​បន្លឺ​ជយឃោស ហើយ​នៅ​ពេល​ដែល​កងទ័ព​យូដា​ស្រែក​ឡើង ព្រះអម្ចាស់ ​បាន​វាយ​ប្រហារ​ព្រះបាទ​យេរ៉ូបោម និង​កងទ័ព​អ៊ីស្រាអែល នៅ​មុខ​ព្រះបាទ​អប៊ីយ៉ា និង​កងទ័ព​យូដា។</verse>
				<verse number="16">ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​កងទ័ព​យូដា ព្រះជាម្ចាស់​បាន​ប្រគល់​ពួក​គេ ក្នុង​កណ្ដាប់​ដៃ​របស់​កងទ័ព​យូដា។</verse>
				<verse number="17">ព្រះបាទ​អប៊ីយ៉ា និង​កងទ័ព​យូដា ធ្វើ​អោយ​អ៊ីស្រាអែល​បរាជ័យ​យ៉ាង​ធ្ងន់ គឺ​គេ​បាន​ប្រហារ​ទាហាន​ដ៏​ពូកែ​នៃ​កងទ័ព​អ៊ីស្រាអែល​អស់ ៥០០ ០០០ នាក់។</verse>
				<verse number="18">នៅ​គ្រា​នោះ កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង រីឯ​កូន​ចៅ​យូដា​វិញ ពួក​គេ​បាន​ទទួល​ជោគ​ជ័យ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។</verse>
				<verse number="19">ព្រះបាទ​អប៊ីយ៉ា​ដេញ​តាម​ព្រះបាទ​យេរ៉ូបោម ហើយ​ដណ្ដើម​យក​បាន​ក្រុង​ខ្លះ​ពី​ព្រះបាទ​យេរ៉ូបោម គឺ​ក្រុង​បេតអែល និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​យេសាណា និង​ស្រុក​ភូមិ​នៅ​ជុំវិញ ក្រុង​អេប្រុន និង​ស្រុក​ភូមិ​នៅ​ជុំវិញ។</verse>
				<verse number="20">ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អប៊ីយ៉ា ព្រះបាទ​យេរ៉ូបោម​ចុះ​ទន់​ខ្សោយ ហើយ​បន្ទាប់​មក​ ព្រះអម្ចាស់ ​បាន​ប្រហារ​ស្ដេច​អោយ​សោយ​ទិវង្គត​ទៅ។</verse>
				<verse number="21">ផ្ទុយ​ទៅ​វិញ ព្រះបាទ​អប៊ីយ៉ា​ពង្រឹង​អំណាច​យ៉ាង​រឹងមាំ។ ស្ដេច​មាន​មហេសី​ដប់បួន​អង្គ មាន​បុត្រា​ម្ភៃ​ពីរ​អង្គ និង​បុត្រី​ដប់​ប្រាំ​មួយ​អង្គ។</verse>
				<verse number="22">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អប៊ីយ៉ា គឺ​អ្វីៗ​ដែល​ស្ដេច​បាន​ធ្វើ និង​រាជឱង្ការ​ដែល​ស្ដេច​បាន​ថ្លែង សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​អត្ថាធិប្បាយ​របស់​ព្យាការី​អ៊ីដោ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">កាល​ព្រះបាទ​អប៊ីយ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អេសា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជកាល​ព្រះបាទ​អេសា ស្រុក​ទេស​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។</verse>
				<verse number="2">ព្រះបាទ​អេសា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច។</verse>
				<verse number="3">ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្ដូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះអាសេរ៉ា។</verse>
				<verse number="4">ស្ដេច​បាន​ប្រាប់​ជន​ជាតិ​យូដា អោយ​ស្វែង​រក ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​បទ​បញ្ជា​របស់​ព្រះអង្គ​ផង។</verse>
				<verse number="5">ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អេសា ស្រុក​ទេស​បាន​សុខសាន្តត្រាណ។</verse>
				<verse number="6">ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹងមាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ស្ដេច​មាន​សុខ​សន្តិភាព។</verse>
				<verse number="7">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក​ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខសាន្តត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​យើង​បាន​សុខសាន្ត គ្រប់​ទិសទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សំរេច​ជា​ស្ថាពរ។</verse>
				<verse number="8">ព្រះបាទ​អេសា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ ២៨០ ០០០ នាក់​ទៀត ជា​អ្នក​ស្រុក​បេនយ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់អាច។</verse>
				<verse number="9">នៅ​គ្រា​នោះ ព្រះបាទ​សេរ៉ាស ជា​ស្ដេច​ស្រុក​អេត្យូពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចំបាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កងទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារីសា។</verse>
				<verse number="10">ព្រះបាទ​អេសា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កងទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផាថា ជិត​ក្រុង​ម៉ារីសា។</verse>
				<verse number="11">ព្រះបាទ​អេសា​ស្រែក​អង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ដោយ​ទូល​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​អាច​ជួយ​អ្នក​ទន់​ខ្សោយ អោយ​តតាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កងទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​ព្រះនាម​របស់​ព្រះអង្គ។ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ សូម​កុំ​អោយ​មនុស្ស​ឈ្នះ​ព្រះអង្គ​បាន​ឡើយ!»។</verse>
				<verse number="12">ព្រះអម្ចាស់ ​បាន​វាយ​ជន​ជាតិ​អេត្យូពី​អោយ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះបាទ​អេសា និង​កងទ័ព​យូដា។</verse>
				<verse number="13">ព្រះបាទ​អេសា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កងទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ និង​នៅ​មុខ​ប្រជាជន​របស់​ព្រះអង្គ។ កងទ័ព​របស់​ព្រះបាទ​អេសា រឹប​អូស​យក​បាន​ជយភ័ណ្ឌ​យ៉ាង​ច្រើន។</verse>
				<verse number="14">កងទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ ព្រះអម្ចាស់ ​ធ្វើ​អោយ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កងទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយភ័ណ្ឌ​យ៉ាង​ច្រើន។</verse>
				<verse number="15">ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">គ្រា​នោះ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​អសារា ជា​កូន​របស់​លោក​អូដេត។</verse>
				<verse number="2">លោក​ក៏​ចេញ​ទៅ​គាល់​ព្រះបាទ​អេសា​ហើយ​ទូល​ថា៖ «បពិត្រ​ព្រះរាជា​អេសា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះអម្ចាស់ ​គង់​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​អោយ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="3">ក្នុង​អំឡុង​ពេល​ដ៏​យូរលង់​ជន​ជាតិ​អ៊ីស្រាអែល គ្មាន​ព្រះ​ពិត​ប្រាកដ គ្មាន​បូជាចារ្យ​សំរាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="4">ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​ស្វែង​រក​ព្រះអង្គ ព្រះអង្គ​ក៏​អោយ​ពួក​គេ​រក​ឃើញ។</verse>
				<verse number="5">នៅ​គ្រា​នោះ គ្មាន​សន្តិសុខ​ទេ ប្រជាជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។</verse>
				<verse number="6">ប្រជាជាតិ​មួយ​ច្បាំង​នឹង​ប្រជាជាតិ​មួយ ក្រុង​មួយ​ច្បាំង​នឹង​ក្រុង​មួយ​ទៀត ដ្បិត​ព្រះជាម្ចាស់​ធ្វើ​អោយ​ពួក​គេ​វឹកវរ ដោយសារ​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។</verse>
				<verse number="7">ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​មាន​ចិត្ត​ខ្ជាប់ខ្ជួន​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ ព្រោះ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត តែងតែ​ទទួល​រង្វាន់​ជា​ពុំខាន!»។</verse>
				<verse number="8">កាល​ព្រះបាទ​អេសា​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​អសារា ជា​កូន​របស់​លោក​អូដេត​បាន​ថ្លែង ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែងក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ ស្ដេច​ជួសជុល​អាសនៈ​របស់​ ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ជា​ថ្មី​ឡើង​វិញ។</verse>
				<verse number="9">ព្រះបាទ​អេសា​ប្រមូល​ផ្ដុំ​ប្រជាជន​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​ប្រជាជន​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណាសេ និង​ស៊ីម្មាន ដែល​បាន​ភៀស​ខ្លួន​មក​នៅ​ស្រុក​យូដា ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​ធំ បាន​មក​រួបរួម​ជា​មួយ​ស្ដេច ព្រោះ​ពួក​គេ​ឃើញ​ថា ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ​ស្ដេច។</verse>
				<verse number="10">ពួក​គេ​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម នៅ​ខែ​ទី​បី ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​អេសា។</verse>
				<verse number="11">នៅ​ថ្ងៃ​នោះ ពួក​គេ​យក​សត្វ​ពី​ចំណោម​ហ្វូង​សត្វ​ដែល​ពួក​គេ​រឹប​អូស​បាន​ជា​ជយភ័ណ្ឌ មក​ថ្វាយ​ជា​យញ្ញបូជា​ចំពោះ​ ព្រះអម្ចាស់ គឺ​មាន​គោ​ប្រាំពីរ​រយ​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់​ក្បាល។</verse>
				<verse number="12">ពួក​គេ​បាន​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី ដោយ​តាំង​ចិត្ត​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ពួក​គេ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី។</verse>
				<verse number="13">ប្រសិន​បើ​អ្នក​ណា​ម្នាក់ ទោះ​បី​ក្មេង ឬ​ចាស់​ក្ដី ប្រុស ឬ​ស្រី​ក្ដី មិន​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។</verse>
				<verse number="14">ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះ​ ព្រះអម្ចាស់ ​ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។</verse>
				<verse number="15">អ្នក​ស្រុក​យូដា​ទាំង​មូល​មាន​អំណរ​សប្បាយ​នឹង​ពាក្យ​សម្បថ​នោះ ព្រោះ​ពួក​គេ​បាន​ស្បថ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពួក​គេ​ស្វែង​រក​ ព្រះអម្ចាស់ ​ដោយ​ចិត្ត​ស្មោះសរ ហើយ​ព្រះអង្គ​ក៏​អោយ​ពួក​គេ​រក​ព្រះអង្គ​ឃើញ ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ពួក​គេ​បាន​សុខសាន្ត​គ្រប់​ទិសទី។</verse>
				<verse number="16">ព្រះបាទ​អេសា​ហូត​ងារ​ជា​មហាក្សត្រិយានី​ពី​ព្រះរាជនី​ម៉ាកា​ជា​មាតា ព្រោះ​មាតា​បាន​កសាង​រូប​គំរក់​មួយ ជា​តំណាង​ព្រះអាសេរ៉ា។ ព្រះបាទ​អេសា​កំទេច​រូប​ដ៏​គំរក់​នោះ ហើយ​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។</verse>
				<verse number="17">ប៉ុន្តែ ទោះ​បី​ស្ដេច​ស្រឡាញ់​ ព្រះអម្ចាស់ ​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្ដី ក៏​ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។</verse>
				<verse number="18">ព្រះរាជា​នាំ​តង្វាយ​ដែល​បិតា​របស់​ស្ដេច និង​ស្ដេច​ផ្ទាល់​បាន​ញែក​ជា​សក្ការៈ យក​ទៅ​ទុក​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ គឺ​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត។</verse>
				<verse number="19">រហូត​ដល់​ឆ្នាំ​ទី​សាមសិប​ប្រាំ នៃ​រជ្ជកាល​ព្រះបាទ​អេសា ស្រុក​គ្មាន​សង្គ្រាម​ទេ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំ​មួយ នៃ​រជ្ជកាល​ព្រះបាទ​អេសា ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​លើក​ទ័ព​មក​វាយ​ស្រុក​យូដា ហើយ​សង់​កំពែង​ជុំវិញ​ក្រុង​រ៉ាម៉ា ដើម្បី​កុំ​អោយ​ប្រជាជន​របស់​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​អាច​ចេញ​ចូល​បាន។</verse>
				<verse number="2">ព្រះបាទ​អេសា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះរាជវាំង ហើយ​ចាត់​គេ​អោយ​យក​ទៅ​ថ្វាយ​ព្រះបាទ​បេន-ហាដាឌ​ជា​ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖</verse>
				<verse number="3">«ទូលបង្គំ​សូម​ចង​សម្ពន្ធមិត្ត​ជា​មួយ​ព្រះករុណា ដូច​បិតា​របស់​ទូលបង្គំ​បាន​ចង​ជា​មួយ​បិតា​របស់​ព្រះករុណា​ដែរ។ ទូលបង្គំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ មក​ថ្វាយ​ព្រះករុណា។ សូម​ព្រះករុណា​ផ្ដាច់​ចំណង​សម្ពន្ធមិត្ត​ជា​មួយ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​កុំ​អោយ​ស្ដេច​នោះ​ឡើង​មក​វាយ​ទូលបង្គំ​ទៀត»។</verse>
				<verse number="4">ព្រះបាទ​បេនហាដាឌ​យល់​ព្រម​តាម​សំណូម​ពរ​របស់​ព្រះបាទ​អេសា ហើយ​ចាត់​មេទ័ព​អោយ​ទៅ​វាយ​ក្រុង​នានា​របស់​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-ម៉ែម និង​ក្រុង​ទាំង​ប៉ុន្មាន ព្រម​ទាំង​កន្លែង​ផ្ទុក​ស្បៀង នៅ​ស្រុក​ណែបថាលី។</verse>
				<verse number="5">កាល​ព្រះបាទ​បាសា​ជ្រាប​ពី​ដំណឹង​នេះ ទ្រង់​ក៏​ឈប់​សង់​កំពែង​ក្រុង​រ៉ាម៉ា គឺ​ទ្រង់​ផ្អាក​កិច្ចការ​ទាំង​អស់។</verse>
				<verse number="6">ពេល​នោះ ព្រះបាទ​អេសា​បាន​កេណ្ឌ​ជន​ជាតិ​យូដា​ទាំង​មូល អោយ​ជញ្ជូន​ថ្ម និង​ឈើ​ដែល​ព្រះបាទ​បាសា​ប្រើប្រាស់​សំរាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ស្ដេច​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា និង​ក្រុង​មីសប៉ា។</verse>
				<verse number="7">នៅ​គ្រា​នោះ​លោក​ហាណានី​ជា​គ្រូ​ទាយ ចូល​ទៅ​គាល់​ព្រះបាទ​អេសា​ស្ដេច​ស្រុក​យូដា​ទូល​ថា៖ «ដោយ​ព្រះករុណា​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី គឺ​ពុំ​បាន​ពឹង​ផ្អែក​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះករុណា​ទេ​នោះ កងទ័ព​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះករុណា។</verse>
				<verse number="8">កាល​ជន​ជាតិ​អេត្យូពី និង​ជន​ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព​រទេះ​ចំបាំង និង​ទ័ព​សេះ​ច្រើន​ឥត​គណនា​ក្ដី ក៏​ ព្រះអម្ចាស់ ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ដែរ ដ្បិត​ព្រះករុណា​បាន​ពឹង​ផ្អែក​លើ​ព្រះអង្គ។</verse>
				<verse number="9">ព្រះអម្ចាស់ ​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណញ្ញាណ​។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។</verse>
				<verse number="10">ព្រះបាទ​អេសា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​អោយ​គេ​យក​លោក​ទៅ​ឃុំឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​អោយ​ទ្រង់​ក្រេវក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះបាទ​អេសា​សង្កត់សង្កិន​ប្រជាជន​មួយ​ចំនួន។</verse>
				<verse number="11">រាជកិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អេសា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="12">នៅ​ឆ្នាំ​ទី​សាមសិប​ប្រាំ​បួន នៃ​រជ្ជកាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះបាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូលអង្វរ​សូម​ ព្រះអម្ចាស់ ​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។</verse>
				<verse number="13">ព្រះបាទ​អេសា​សោយ​ទិវង្គត ទៅ​ជួបជុំ​នឹង​ពួក​អយ្យកោ នៅ​ឆ្នាំ​ទី​សែសិប​មួយ​នៃ​រជ្ជកាល​របស់​ស្ដេច។</verse>
				<verse number="14">គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​អោយ​គេ​ជីក​នៅ​បុរី​ព្រះបាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀបចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវកិច្ច​ចំពោះ​ស្ដេច។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ព្រះបាទ​យ៉ូសាផាត​បាន​ឡើង​ស្នង​រាជ្យ​ព្រះបាទ​អេសា​ជា​បិតា ហើយ​ស្ដេច​ពង្រឹង​កម្លាំង​តទល់​នឹង​ស្រុក​អ៊ីស្រាអែល​។</verse>
				<verse number="2">ស្ដេច​បាន​ដាក់​ទ័ព​នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹងមាំ​ក្នុង​ស្រុក​យូដា និង​ដាក់​ខ្សែ​ត្រៀម​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​អេប្រាអ៊ីម ជា​ក្រុង​ដែល​ព្រះបាទ​អេសា​ជា​បិតា ដណ្ដើម​យក​បាន។</verse>
				<verse number="3">ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ព្រះបាទ​យ៉ូសាផាត ដ្បិត​ស្ដេច​ប្រព្រឹត្ត​តាម​មាគ៌ា​ដើម​ដំបូង​របស់​ព្រះបាទ​ដាវីឌ​ជា​ព្រះអយ្យកោ គឺ​ទ្រង់​ពុំ​បាន​ស្វែង​រក​ព្រះ​បាល​ទេ។</verse>
				<verse number="4">ស្ដេច​បាន​ស្វែង​រក​ព្រះ​នៃ​អយ្យកោ​របស់​ស្ដេច និង​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ គឺ​ទ្រង់​មិន​ធ្វើ​ដូច​អ្នក​ស្រុក​អ៊ីស្រាអែល​ទេ។</verse>
				<verse number="5">ព្រះអម្ចាស់ ​ពង្រឹង​រាជ​សម្បត្តិ​របស់​ស្ដេច​អោយ​បាន​រឹងប៉ឹង ហើយ​ប្រជាជន​យូដា​ទាំង​មូល តែងតែ​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះបាទ​យ៉ូសាផាត។ ស្ដេច​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន​បំផុត។</verse>
				<verse number="6">ស្ដេច​ខ្នះខ្នែង​ធ្វើ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ​យ៉ាង​អស់​ពី​ចិត្ត ហើយ​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​បង្គោល​របស់​ព្រះអាសេរ៉ា អស់​ពី​ទឹក​ដី​យូដា។</verse>
				<verse number="7">នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសាផាត​ស្ដេច​បាន​ចាត់​មន្ត្រី​មួយ​ក្រុម គឺ​មាន​លោក​បេន-ហែល លោក​អូបាឌា លោក​សាការី លោក​នេថានេល និង​លោក​មីកាយ៉ា អោយ​ចុះ​ទៅ​អប់រំ​ប្រជាជន​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា។</verse>
				<verse number="8">ក្រុម​លេវី​ដែល​មាន​លោក​សេម៉ាយ៉ា លោក​នេថានា លោក​សេបាឌា លោក​អេសាអែល លោក​សេមីរ៉ាម៉ុត លោក​យ៉ូណាថាន លោក​អដូនីយ៉ា លោក​ថូប៊ីយ៉ា លោក​ថូប-អដូនីយ៉ា ព្រម​ទាំង​ក្រុម​បូជាចារ្យ ដែល​មាន​លោក​អេលីសាម៉ា និង​លោក​យ៉ូរ៉ាម ក៏​រួម​ដំណើរ​ជា​មួយ​មន្ត្រី​ទាំង​នោះ​ដែរ។</verse>
				<verse number="9">ពួក​គេ​បង្រៀន​ប្រជាជន​នៅ​ស្រុក​យូដា ដោយ​យក​ក្រឹត្យវិន័យ*​របស់​ ព្រះអម្ចាស់ ទៅ​ជា​មួយ​ផង។ ពួក​គេ​ធ្វើ​ដំណើរ​តាម​ក្រុង​ទាំង​អស់ នៃ​ស្រុក​យូដា​ហើយ​ប្រៀនប្រដៅ​អ្នក​ស្រុក។</verse>
				<verse number="10">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​នគរ​ទាំង​ប៉ុន្មាន នៅ​ជុំវិញ​ស្រុក​យូដា ភ័យ​ខ្លាច​ជា​ខ្លាំង ពួក​គេ​មិន​ហ៊ាន​ធ្វើ​សង្គ្រាម​តទល់​នឹង​ព្រះបាទ​យ៉ូសាផាត​ឡើយ។</verse>
				<verse number="11">ជន​ជាតិ​ភីលីស្ទីន​នាំ​យក​តង្វាយ និង​សួយសារអាករ ជា​ប្រាក់ មក​ថ្វាយ​ព្រះបាទ​យ៉ូសាផាត។ ជន​ជាតិ​អារ៉ាប់​ក៏​នាំ​យក​ចៀម​ឈ្មោល ៧ ៧០០ ក្បាល និង​ពពែ​ឈ្មោល ៧ ៧០០ ក្បាល​មក​ថ្វាយ​ស្ដេច​ដែរ។</verse>
				<verse number="12">ព្រះបាទ​យ៉ូសាផាត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ស្ដេច​សង់​បន្ទាយ​ជា​ច្រើន​នៅ​ស្រុក​យូដា ព្រម​ទាំង​សង់​ក្រុង​នានា ជា​កន្លែង​សំរាប់​ផ្ទុក​ស្បៀង។</verse>
				<verse number="13">ស្ដេច​មាន​ក្រសួង​ការងារ​ជា​ច្រើន​ នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​មាន​ទាហាន​ដ៏​ចំណានៗ និង​វីរបុរស​ដ៏​អង់អាច​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="14">ទាហាន​ទាំង​នោះ​មាន​ចែក​ជា​កងពល តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ក្នុង​កុលសម្ព័ន្ធ​យូដា មាន​មេ​បញ្ជាការ​កងពល ដូច​ត​ទៅ: លោក​អ័ឌណា ជា​មេ​បញ្ជាការ​លើ​កងពល ៣០០ ០០០​នាក់។</verse>
				<verse number="15">សហការី​របស់​គាត់​មាន លោក​យ៉ូហាណាន ជា​មេ​បញ្ជាការ​លើ​កងពល ២៨០ ០០០ នាក់។</verse>
				<verse number="16">សហការី​មួយ​រូប​ទៀត គឺ​លោក​អម៉ាស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីកគ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ ព្រះអម្ចាស់ និង​ជា​មេ​បញ្ជាការ​លើ​កងពល ២០០ ០០០ នាក់។</verse>
				<verse number="17">ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​លោក​អេលីយ៉ាដា ជា​នាយ​ទាហាន​ដ៏​អង់អាច និង​ជា​មេ​បញ្ជាការ​លើ​កងពល ២០០ ០០០ នាក់ ជា​ទាហាន​ដែល​ប្រដាប់​ខ្លួន​ដោយ​ធ្នូ និង​ខែល។</verse>
				<verse number="18">សហការី​របស់​គាត់​មាន​លោក​យ៉ូសាបា ជា​មេ​បញ្ជាការ​លើ​កងពល ១៨០ ០០០ នាក់ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ។</verse>
				<verse number="19">អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បំរើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​អោយ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹងមាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះបាទ​យ៉ូសាផាត​មាន​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​ចង​ស្ពានមេត្រី​នឹង​ព្រះបាទ​អហាប់ តាម​ចំណង​អាពាហ៍ពិពាហ៍​។</verse>
				<verse number="2">ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះបាទ​យ៉ូសាផាត​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះបាទ​អហាប់ នៅ​ក្រុង​សាម៉ារី។ ពេល​នោះ ព្រះបាទ​អហាប់​រៀបចំ​ចៀម និង​គោ​មួយ​ចំនួន​ធំ ដើម្បី​ទទួល​ព្រះបាទ​យ៉ូសាផាត និង​អស់​អ្នក​ដែល​អម​ដំណើរ​ស្ដេច។ ព្រះបាទ​អហាប់​ក៏​បាន​បបួល​ព្រះបាទ​យ៉ូសាផាត ឡើង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។</verse>
				<verse number="3">ព្រះបាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «តើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ យាង​ទៅ​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះបាទ​យ៉ូសាផាត​តប​វិញ​ថា៖ «ទូលបង្គំ​ក៏​ដូច​ព្រះករុណា ប្រជារាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​ប្រជារាស្ត្រ​របស់​ព្រះករុណា យើង​នឹង​ទៅ​ច្បាំង​រួម​ជា​មួយ​ព្រះករុណា​ដែរ!»។</verse>
				<verse number="4">ព្រះបាទ​យ៉ូសាផាត​ទូល​ទៀត​ថា៖ «ឥឡូវ​នេះ សូម​ព្រះករុណា​ទូល​សួរ​ ព្រះអម្ចាស់ ​សិន»។</verse>
				<verse number="5">ស្ដេច​អ៊ីស្រាអែល​កោះ​ហៅ​ព្យាការី​ចំនួន​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​ចុះ ព្រះជាម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​មិន​ខាន»។</verse>
				<verse number="6">ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ​គ្មាន​ព្យាការី​របស់​ ព្រះអម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះអង្គ​ទេ​ឬ?»។</verse>
				<verse number="7">ស្ដេច​ស្រុក​អ៊ីស្រាអែល​ទូល​ព្រះបាទ​យ៉ូសាផាត​ថា៖ «នៅ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​អាច​ទូល​សួរ​ ព្រះអម្ចាស់ ​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​គាត់​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះបាទ​យ៉ូសាផាត​មាន​រាជឱង្ការ​ថា៖ «សូម​ព្រះករុណា​កុំ​មាន​រាជឱង្ការ​បែប​នេះ​ឡើយ!»។</verse>
				<verse number="8">ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​ហៅ​មហាតលិក​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកាយ៉ា ជា​កូន​របស់​លោក​យីមឡា​មក​ជា​ប្រញាប់!»។</verse>
				<verse number="9">ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន គង់​ត្រង់​ព្រលាន​ដែល​នៅ​ទល់​មុខ​ទ្វារ​ក្រុង​សាម៉ារី ព្យាការី​ទាំង​អស់​នាំ​គ្នា​ទស្សន៍ទាយ​ថ្វាយ​ស្ដេច។</verse>
				<verse number="10">លោក​សេដេគា​ជា​កូន​របស់​លោក​ក្នាណា​ធ្វើ​ស្នែង​ដែក​ហើយ​ពោល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កងទ័ព​ស៊ីរី​អោយ​វិនាស​សូន្យ!»។</verse>
				<verse number="11">ព្យាការី​ទាំង​អស់​ក៏​ទស្សន៍ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន។ ព្រះអម្ចាស់ ​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ!»។</verse>
				<verse number="12">មហាតលិក​ដែល​ស្ដេច​ចាត់​អោយ​ទៅ​តាម​ហៅ​លោក​មីកាយ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ទស្សន៍ទាយ​ការ​ល្អ​ព្រម​គ្នា ថ្វាយ​ព្រះរាជា ដូច្នេះ សូម​លោក​ទាយ​ការ​ល្អ​ថ្វាយ​ព្រះរាជា​ដូច​គេ​ដែរ​ទៅ!»។</verse>
				<verse number="13">លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​ក្នុង​នាម​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះជន្ម​គង់​នៅ​ថា ព្រះ​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។</verse>
				<verse number="14">ពេល​លោក​មក​ដល់ ព្រះរាជា​មាន​រាជឱង្ការ​មក​កាន់​លោក​ថា៖ «មីកាយ៉ា​អើយ តើ​ពួក​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកាយ៉ា​ទូល​ថា៖ «សូម​ព្រះករុណា​ទាំង​ពីរ​យាង​ទៅ​ចុះ! ព្រះករុណា​មុខ​ជា​ទទួល​ជ័យជំនះ​មិន​ខាន! ព្រះអម្ចាស់ ​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ហើយ​តើ!»។</verse>
				<verse number="15">ប៉ុន្តែ ស្ដេច​មាន​រាជឱង្ការ​មក​លោក​វិញ​ថា៖ «តើ​យើង​ត្រូវ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ទៀត​ថា អោយ​អ្នក​និយាយ​តែ​ការ​ពិត​ប្រាប់​យើង​ក្នុង​នាម​ ព្រះអម្ចាស់?»។</verse>
				<verse number="16">លោក​មីកាយ៉ា​ទូល​ថា៖ «ទូលបង្គំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រាអែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខសាន្ត​ចុះ!»។</verse>
				<verse number="17">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​ការ​ល្អ​អោយ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​ការ​អាក្រក់​ប៉ុណ្ណោះ!»។</verse>
				<verse number="18">លោក​មីកាយ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ទូលបង្គំ​ឃើញ​ ព្រះអម្ចាស់ ​គង់​លើ​រាជ​បល្ល័ង្ក ហើយ​មាន​កងពល​នៃ​ស្ថាន​បរមសុខ​ទាំង​មូល ឈរ​គាល់​ព្រះអង្គ​ទាំង​ឆ្វេង​ទាំង​ស្ដាំ​ផង។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អោយ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត​នៃ​ស្រុក​កាឡាដ ដើម្បី​អោយ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។</verse>
				<verse number="20">ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ទូល​ថា “ទូលបង្គំ​នឹង​ទៅ​ល្បួង!” ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”។</verse>
				<verse number="21">វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច អោយ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “នេះ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​សំរាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។</verse>
				<verse number="22">ឥឡូវ​នេះ ព្រះអម្ចាស់ ​ដាក់​វិញ្ញាណ​ភូត​កុហក ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះករុណា ដ្បិត​ ព្រះអម្ចាស់ ​បាន​សំរេច​ដាក់​ទោស​ព្រះករុណា​អោយ​រង​ទុក្ខ​វេទនា​ហើយ»។</verse>
				<verse number="23">ពេល​នោះ លោក​សេដេគា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកាយ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ផ្លូវ​ណា?»។</verse>
				<verse number="24">លោក​មីកាយ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។</verse>
				<verse number="25">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកាយ៉ា នាំ​យក​ទៅ​ប្រគល់​អោយ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ!</verse>
				<verse number="26">រួច​ប្រាប់​គេ​ថា “ព្រះករុណា​បញ្ជា​អោយ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​បន្តិចបន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះករុណា​វិល​មក​ពី​ច្បាំង​វិញ ដោយ​សុខសាន្ត”»។</verse>
				<verse number="27">លោក​មីកាយ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ ដោយ​សុខសាន្ត​មែន​នោះ បាន​សេចក្ដី​ថា ព្រះអម្ចាស់ ​ពុំ​មាន​ព្រះបន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជាជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។</verse>
				<verse number="28">ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ឆ្ពោះ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។</verse>
				<verse number="29">ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូសាផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះករុណា​វិញ សូម​ទ្រង់​ព្រះភូសា​យ៉ាង​រុងរឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ក្លែង​ខ្លួន​ជា​ពល​ទាហាន រួច​ស្ដេច​ទាំង​ពីរ​យាង​ចេញ​ទៅ​ច្បាំង។</verse>
				<verse number="30">ស្ដេច​ស្រុក​ស៊ីរី​ចេញ​បញ្ជា​ដល់​មេ​បញ្ជាការ​កង​រទេះ​ចំបាំង​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ឡើយ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ»។</verse>
				<verse number="31">កាល​មេ​បញ្ជាការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ព្រះបាទ​យ៉ូសាផាត ពួក​គេ​ពោល​ថា “នុ៎ះ ស្ដេច​អ៊ីស្រាអែល” ពួក​គេ​ក៏​ឡោមព័ទ្ធ ដើម្បី​វាយ​ប្រហារ​ស្ដេច ប៉ុន្តែ ពេល​ព្រះបាទ​យ៉ូសាផាត​ស្រែក​ឡើង។ ព្រះអម្ចាស់ ​យាង​មក​ជួយ​ស្ដេច ដោយ​ធ្វើ​អោយ​មេទ័ព​ទាំង​នោះ​ចេញ​ឆ្ងាយ​ពី​ស្ដេច។</verse>
				<verse number="32">ពួក​មេ​បញ្ជាការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ទេ ពួក​គេ​ក៏​ឈប់​ដេញ​តាម។</verse>
				<verse number="33">ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់ យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ត្រង់​ចន្លោះ​អាវក្រោះ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជរថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។</verse>
				<verse number="34">នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​អ៊ីស្រាអែល​ចេញ​ពី​សមរភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជរថ​រហូត​ដល់​ល្ងាច ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា វិល​មក​ដល់​រាជ​ដំណាក់ នៅ​ក្រុង​យេរូសាឡឹម​វិញ ដោយ​សុខសាន្ត។</verse>
				<verse number="2">លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណានី ជា​គ្រូ​ទាយ បាន​ចេញ​មក​ជួប​ព្រះបាទ​យ៉ូសាផាត ទូល​ស្ដេច​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះករុណា​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់​ ព្រះអម្ចាស់ ​ដូច្នេះ? ដោយ​ព្រះករុណា​ប្រព្រឹត្ត​បែប​នេះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ព្រះករុណា។</verse>
				<verse number="3">ប៉ុន្តែ ព្រះករុណា​បាន​ប្រព្រឹត្ត​អំពើ​ល្អ​មួយ​ចំនួន​ដែរ គឺ​ព្រះករុណា​បាន​លុប​បំបាត់​បង្គោល​របស់​ព្រះអាសេរ៉ា​អស់​ពី​ក្នុង​ស្រុក ហើយ​ព្រះករុណា​ស្វែង​រក​ព្រះជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត»។</verse>
				<verse number="4">ព្រះបាទ​យ៉ូសាផាត​គង់​នៅ​ក្រុង​យេរូសាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ​តាំង​ពី​បៀរសេបា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែនាំ​ពួក​គេ​អោយ​វិល​មក​រក ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។</verse>
				<verse number="5">ស្ដេច​បាន​តែងតាំង​អោយ​មាន​ចៅក្រម នៅ​គ្រប់​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​ក្នុង​ស្រុក​យូដា។</verse>
				<verse number="6">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ចៅក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្ដី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាម​ ព្រះអម្ចាស់ ​វិញ ព្រះអង្គ​នឹង​គង់​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្ដី។</verse>
				<verse number="7">ឥឡូវ​នេះ ចូរ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​មិន​ចេះ​គៃបន្លំ ព្រះអង្គ​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។</verse>
				<verse number="8">ពេល​វិល​មក​ដល់​ក្រុង​យេរូសាឡឹម​វិញ ព្រះបាទ​យ៉ូសាផាត​តែងតាំង​ក្រុម​លេវី ក្រុម​បូជាចារ្យ និង​មេ​លើ​ក្រុម​គ្រួសារ​អ៊ីស្រាអែល នៅ​ក្រុង​យេរូសាឡឹម​អោយ​កាត់​ក្ដី ក្នុង​នាម​ ព្រះអម្ចាស់ ព្រម​ទាំង​ដោះ​ស្រាយ​ជម្លោះ​ដែរ។</verse>
				<verse number="9">ស្ដេច​បង្គាប់​ទៅ​លោក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លំអៀង។</verse>
				<verse number="10">ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​ឃាតកម្ម ឬ​ជម្លោះ​ស្ដី​អំពី​ក្រឹត្យវិន័យ ច្បាប់​បទ​បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​អោយ​អស់​លោក​កាត់​ក្ដី ក្នុង​គ្រប់​ករណី​អស់​លោក​ត្រូវ​ក្រើន​រំលឹក​ពួក​គេ​អោយ​ដឹង​ខ្លួន ដើម្បី​កុំ​អោយ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ ព្រះអម្ចាស់ ហើយ​កុំ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​អោយ​មាន​កំហុស។</verse>
				<verse number="11">លោក​មហាបូជាចារ្យ​អម៉ារា នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ ព្រះអម្ចាស់ ។ លោក​សេបាឌា​ជា​កូន​របស់​លោក​អ៊ីស្មាអែល និង​ជា​ទេសាភិបាល​របស់​ប្រជាជន​យូដា​នឹង​ដឹក​នាំ​អស់​លោក​ក្នុង​ការ​វិនិច្ឆ័យ​ទាំង​ប៉ុន្មាន ដែល​ទាក់ទង​នឹង​ស្ដេច។ រីឯ​ពួក​លេវី​បំពេញ​មុខងារ​ជា​អាជ្ញាធរ។ ចូរ​តាំង​ចិត្ត​ក្លាហាន ហើយ​បំពេញ​មុខងារ​នេះ​ចុះ សូម​ ព្រះអម្ចាស់ គង់​ជា​មួយ​អ្នក​ដែល​បំពេញ​មុខងារ​បាន​ល្អ»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ក្រោយ​មក​ទៀត​ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន​ បាន​លើក​គ្នា​មក​វាយ​ព្រះបាទ​យ៉ូសាផាត។</verse>
				<verse number="2">មាន​គេ​មក​ទូល​ព្រះបាទ​យ៉ូសាផាត​ថា៖ «កងទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ​ គឺ​ពី​ស្រុក​អេដុម​ មក​វាយ​ព្រះករុណា។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសាសូន-តាម៉ារ គឺ​នៅ​អេនកេឌី»។</verse>
				<verse number="3">ព្រះបាទ​យ៉ូសាផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សំរេច​ចិត្ត​ទូល​សួរ​ ព្រះអម្ចាស់ ហើយ​ប្រកាស​អោយ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។</verse>
				<verse number="4">អ្នក​ស្រុក​យូដា​ជួបជុំ​គ្នា​ស្វែង​រក​ ព្រះអម្ចាស់ ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទីក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រក​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ព្រះបាទ​យ៉ូសាផាត​ឈរ​នៅ​កណ្ដាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន​ជាតិ​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ខាង​មុខ​ព្រលាន​ថ្មី។</verse>
				<verse number="6">ស្ដេច​មាន​រាជឱង្ការ​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរមសុខ ព្រះអង្គ​គ្រប់គ្រង​លើ​នគរ​ទាំង​អស់ នៃ​ប្រជាជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា និង​ប្ញទ្ធានុភាព​ គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!</verse>
				<verse number="7">ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​អោយ​ពូជពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះអង្គ​រហូត​ត​ទៅ។</verse>
				<verse number="8">ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទីសក្ការៈ​មួយ​ថ្វាយ​ព្រះនាម​របស់​ព្រះអង្គ ដោយ​ពោល​ថា</verse>
				<verse number="9">“ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះដំណាក់​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដ្បិត​ព្រះនាម​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូលអង្វរ​សូម​ព្រះអង្គ​ជួយ។ ពេល​នោះ សូម​ទ្រង់​ព្រះសណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។​</verse>
				<verse number="10">ឥឡូវ​នេះ ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះអង្គ​ហាម​អ៊ីស្រាអែល​មិន​អោយ​ឆ្លង​កាត់​នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​-</verse>
				<verse number="11">ប៉ុន្តែ ជន​ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​មក​អោយ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។</verse>
				<verse number="12">ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះអង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កងទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះអង្គ​ប៉ុណ្ណោះ»។</verse>
				<verse number="13">អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដោយ​មាន​ប្រពន្ធ​កូន និង​ទារក​នៅ​ជា​មួយ​ដែរ។</verse>
				<verse number="14">ពេល​នោះ ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហាសៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាការី ជា​ចៅ​របស់​លោក​បេនណាយ៉ា ជា​ចៅទួត​របស់​លោក​យីអែល និង​ជា​ចៅលួត​របស់​លោក​ម៉ាថានា ដែល​ជា​ពូជពង្ស​របស់​លោក​អេសាភ។</verse>
				<verse number="15">លោក​យ៉ាហាសៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះករុណា​យ៉ូសាផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូសាឡឹម សូម​ត្រងត្រាប់​ស្ដាប់! ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះករុណា និង​បង​ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់ស្លុត នៅ​ចំពោះ​មុខ​កងទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សំរេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សំរេច​នៅ​លើ​ព្រះជាម្ចាស់។</verse>
				<verse number="16">ស្អែក​ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោស្ថាន​យេរួល។</verse>
				<verse number="17">អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ ព្រះអម្ចាស់ ​ប្រទាន​ជ័យជំនះ​​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់ស្លុត​អោយ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះអម្ចាស់ ​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។</verse>
				<verse number="18">ព្រះបាទ​យ៉ូសាផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូសាឡឹម​ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​ដែរ។</verse>
				<verse number="19">ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេហាត់ និង​ពូជពង្ស​លោក​កូរេ​ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។</verse>
				<verse number="20">ប្រជាជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ព្រះបាទ​យ៉ូសាផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាការី​របស់​ព្រះអង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។</verse>
				<verse number="21">បន្ទាប់​មក ព្រះរាជា​ពិភាក្សា​ជា​មួយ​ប្រជាជន រួច​តែងតាំង​ក្រុម​ចំរៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កងទ័ព​ដោយ​ច្រៀង​តម្កើង​ ព្រះអម្ចាស់ ​ថា «ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!»។</verse>
				<verse number="22">ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចំរៀង​សរសើរ​តម្កើង ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​កើត​វឹកវរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​អោយ​ពួក​គេ​វាយ​គ្នា​ឯង។</verse>
				<verse number="23">មុន​ដំបូង កងទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កងទ័ព​ម៉ូអាប់ វាយ​កំទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​អោយ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។</verse>
				<verse number="24">ពេល​ជន​ជាតិ​យូដា​ទៅ​ដល់​កន្លែង ដែល​សំរាប់​ពិនិត្យ​មើល​វាល​រហោស្ថាន ពួក​គេ​ក្រឡេក​មើល​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​សត្រូវ ឃើញ​មាន​សុទ្ធ​តែ​សាកសព​នៅ​ពាសពេញ​ដី ឥត​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។</verse>
				<verse number="25">ព្រះបាទ​យ៉ូសាផាត និង​ប្រជាជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀកបំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​នៅ​ជាប់​នឹង​សាកសព។ ដោយ​ជយភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។</verse>
				<verse number="26">នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួបជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ាកា ហើយ​អរ​ព្រះគុណ​ ព្រះអម្ចាស់ ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ាកា​ រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="27">អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូសាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះបាទ​យ៉ូសាផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះអម្ចាស់ ​ប្រទាន​អំណរ​ដ៏​លើសលប់​ដល់​ពួក​គេ ដោយ​ធ្វើ​អោយ​ខ្មាំង​សត្រូវ​បរាជ័យ។</verse>
				<verse number="28">ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="29">ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះអម្ចាស់ ​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="30">រាជ្យ​របស់​ព្រះបាទ​យ៉ូសាផាត​បាន​សុខ​ក្សេមក្សាន្ត ដ្បិត​ព្រះជាម្ចាស់​ប្រទាន​អោយ​ស្ដេច​មាន​សន្តិភាព នៅ​គ្រប់​ទិសទី។</verse>
				<verse number="31">ព្រះបាទ​យ៉ូសាផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ទ្រង់​មាន​ជន្មាយុ​សាមសិប​ប្រាំ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អស៊ូបា ជា​កូន​របស់​លោក​ស៊ីលហ៊ី។</verse>
				<verse number="32">ព្រះបាទ​យ៉ូសាផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​អេសា​ជា​បិតា ដោយ​ឥត​ងាក​រេ​ឡើយ។ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="33">ប៉ុន្តែ ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជាជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង លើ​ព្រះ​នៃ​បុព្វបុរស​ខ្លួន​ឡើយ។</verse>
				<verse number="34">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូសាផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេហ៊ូវ ជា​កូន​របស់​លោក​ហាណានី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="35">មួយ​វិញ​ទៀត ព្រះបាទ​យ៉ូសាផាត ជា​ស្ដេច​ស្រុក​យូដា បាន​រួម​សហការ​ជា​មួយ​ព្រះបាទ​អហាស៊ីយ៉ា ស្ដេច​ស្រុក​អ៊ីស្រាអែល ជា​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="36">ស្ដេច​ទាំង​ពីរ​អង្គ​អោយ​គេ​សង់​សំពៅ សំរាប់​ដើរ​ផ្លូវ​ឆ្ងាយ​ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-គេប៊ើរ។</verse>
				<verse number="37">ពេល​នោះ ព្យាការី​អេលាស៊ើរ ជា​កូន​របស់​លោក​ដូដាវ៉ា អ្នក​ស្រុក​ម៉ារីសា ថ្លែង​ព្រះបន្ទូល​ទាស់​នឹង​ព្រះបាទ​យ៉ូសាផាត ដូច​ត​ទៅ៖ «ដោយ​ព្រះករុណា​រួម​សហការ​ជា​មួយ​ព្រះបាទ​អហាស៊ីយ៉ា នោះ​ ព្រះអម្ចាស់ ​នឹង​រំលាយ​អ្វីៗ ដែល​ព្រះករុណា​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​បាន​ឡើយ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">កាល​ព្រះបាទ​យ៉ូសាផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ព្រះបាទ​ដាវីឌ។ ព្រះបាទ​យ៉ូរ៉ាម​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="2">ព្រះបាទ​យ៉ូរ៉ាម​មាន​អនុជ​ដូច​ត​ទៅ គឺ​សម្ដេច​អសារា យេហ៊ីអែល សាការី អសារា មីកែល និង​សេផាធា ហើយ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសាផាត ស្ដេច​អ៊ីស្រាអែល​។</verse>
				<verse number="3">ព្រះបាទ​យ៉ូសាផាត​ជា​បិតា បាន​ចែក​អំណោយ​ជា​មាស​ជា​ប្រាក់​យ៉ាង​ច្រើន អោយ​បុត្រ​ឯ​ទៀតៗ ព្រម​ទាំង​ប្រគល់​ក្រុង​នានា​ដែល​មាន​កំពែង​រឹងមាំ ក្នុង​ស្រុក​យូដា​អោយ​បុត្រ​ទាំង​នោះ​កាន់​កាប់​ទៀត​ផង តែ​ស្ដេច​ប្រគល់​រាជ​សម្បត្តិ​អោយ​ព្រះបាទ​យ៉ូរ៉ាម ព្រោះ​ជា​បុត្រ​ច្បង។</verse>
				<verse number="4">កាល​ព្រះបាទ​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​បិតា និង​ពង្រឹង​អំណាច​បាន​ហើយ ស្ដេច​ធ្វើ​គុត​អនុជ​ទាំង​អស់ ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។</verse>
				<verse number="5">នៅ​ពេល​ឡើង​សោយ​រាជ្យ ព្រះបាទ​យ៉ូរ៉ាម​មាន​ជន្មាយុ​សាមសិប​ពីរ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="6">ស្ដេច​ដើរ​តាម​មាគ៌ា​របស់​ស្ដេច​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល និង​ប្រព្រឹត្ត​ដូច​រាជវង្ស​របស់​ព្រះបាទ​អហាប់​ដែរ ព្រោះ​ស្ដេច​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះបាទ​អហាប់​ ហើយ​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ប៉ុន្តែ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​លុប​បំបាត់​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ទេ ព្រោះ​យល់​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​ព្រះបាទ​ដាវីឌ ហើយ​ព្រះអង្គ​ក៏​បាន​សន្យា​ថា​នឹង​ប្រោស​ប្រទាន​អោយ​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ​។</verse>
				<verse number="8">ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះបោរ​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែងតាំង​ស្ដេច​មួយ​អង្គ អោយ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។</verse>
				<verse number="9">ពេល​នោះ ព្រះបាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ ដោយ​មាន​ពួក​មេទ័ព និង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កងទ័ព​អេដុម​បាន​ឡោមព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជាការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ។</verse>
				<verse number="10">តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួតត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ព្រះបាទ​យ៉ូរ៉ាម​ដែរ ព្រោះ​ស្ដេច​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។</verse>
				<verse number="11">ព្រះបាទ​យ៉ូរ៉ាម​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ លើ​ភ្នំ​ទាំងឡាយ​ក្នុង​ស្រុក​យូដា។ ស្ដេច​ជំរុញ​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​អោយ​គោរព​ព្រះ​ដទៃ​។</verse>
				<verse number="12">ស្ដេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្យាការី​អេលីយ៉ា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ “ ព្រះអម្ចាស់ ជា​ព្រះ​របស់​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​របស់​ព្រះករុណា​មាន​ព្រះបន្ទូល​ថា ព្រះករុណា​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​យ៉ូសាផាត ជា​បិតា​របស់​ព្រះករុណា​ទេ ហើយ​ព្រះករុណា​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​អេសា ជា​ស្ដេច​ស្រុក​យូដា​ដែរ។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ ព្រះករុណា​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​ទាំងឡាយ​នៃ​ស្រុក​អ៊ីស្រាអែល ព្រះករុណា​ទាក់ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម អោយ​គោរព​ព្រះ​ដទៃ ដូច​រាជវង្ស​របស់​ស្ដេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះករុណា​ដែរ។</verse>
				<verse number="14">ហេតុ​នេះ​ ព្រះអម្ចាស់ ​នឹង​ប្រហារ​ប្រជារាស្ត្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ​សម្បត្តិ​របស់​ព្រះករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។</verse>
				<verse number="15">រីឯ​ព្រះករុណា​វិញ ព្រះជាម្ចាស់​នឹង​ធ្វើ​អោយ​ព្រះករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះករុណា​នឹង​មាន​រោគ​ពោះ​វៀន ដែល​បណ្ដាល​អោយ​ព្រះករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ធ្លាយ​ចេញ​មក”។</verse>
				<verse number="16">ព្រះអម្ចាស់ ​បាន​ជំរុញ​ជន​ជាតិ​ភីលីស្ទីន និង​ជន​ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន​ជាតិ​អេត្យូពី អោយ​មាន​គំនិត​ប្រឆាំង​នឹង​ព្រះបាទ​យ៉ូរ៉ាម។</verse>
				<verse number="17">អ្នក​ទាំង​នោះ លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្ដេច ព្រម​ទាំង​ចាប់​បុត្រ និង​មហេសី​របស់​ស្ដេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្ដេច​អហាស៊ីយ៉ា​មួយ​អង្គ​គត់ ដែល​ក្មេង​ជាង​គេ។</verse>
				<verse number="18">បន្ទាប់​មក ព្រះអម្ចាស់ ​ប្រហារ​ស្ដេច​ដោយ​ជំងឺ​ពោះ​វៀន ដែល​ពុំ​អាច​ព្យាបាល​អោយ​ជា​បាន​ឡើយ។</verse>
				<verse number="19">ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​របស់​ស្ដេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្ដេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជាជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះភ្លើង​ចំពោះ​ស្ដេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យកោ​របស់​ស្ដេច​ឡើយ។</verse>
				<verse number="20">ព្រះបាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាមសិប​ពីរ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះបាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សំរាប់​ព្រះមហាក្សត្រ​ឡើយ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​លើក​សម្ដេច​អហាស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ព្រះបាទ​យ៉ូរ៉ាម អោយ​ឡើង​ស្នង​រាជ្យ​បិតា ដ្បិត​បុត្រ​បងៗ​ត្រូវ​ជន​ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុកលុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។</verse>
				<verse number="2">ព្រះបាទ​អហាស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ម្ភៃ​ព្រះវស្សា​ ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថាលា ជា​ចៅ​របស់​ព្រះបាទ​អូមរី។</verse>
				<verse number="3">ព្រះបាទ​អហាស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជវង្ស​ព្រះបាទ​អហាប់​ដែរ ដ្បិត​មាតា​ជួយ​គំនិត​ស្ដេច​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="4">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​រាជវង្ស​របស់​ព្រះបាទ​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​បិតា​សោយ​ទិវង្គត រាជវង្ស​របស់​ព្រះបាទ​អហាប់ ជួយ​គំនិត​ព្រះបាទ​អហាស៊ីយ៉ា​ដែល​ជំរុញ​អោយ​ស្ដេច​ត្រូវ​វិនាស។</verse>
				<verse number="5">ស្ដេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះបាទ​អហាប់ ស្ដេច​ស្រុក​អ៊ីស្រាអែល ចេញ​ទៅ​ច្បាំង​នឹង​ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ កងទ័ព​ស៊ីរី​វាយ​ព្រះបាទ​យ៉ូរ៉ាម​របួស។</verse>
				<verse number="6">ព្រះបាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេសរាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កងទ័ព​ស៊ីរី​បាន​វាយ​នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្ដេច​ប្រយុទ្ធ​ជា​មួយ​ព្រះបាទ​ហាសែល ស្ដេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះបាទ​អហាស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម ស្ដេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីសរាល សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អហាប់​ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។</verse>
				<verse number="7">ព្រះបាទ​អហាស៊ីយ៉ា​យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះបាទ​យ៉ូរ៉ាម​ដូច្នេះ មក​ពី​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ធ្វើ​អោយ​ព្រះបាទ​អហាស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ព្រះបាទ​អហាស៊ីយ៉ា​យាង​ទៅ​ជា​មួយ​ព្រះបាទ​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេហ៊ូវ ជា​កូន​របស់​លោក​នីមស៊ី។ មុន​នោះ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​លោក​យេហ៊ូវ​ជា​ស្ដេច ដើម្បី​អោយ​លោក​រំលាយ​រាជវង្ស​ព្រះបាទ​អហាប់។</verse>
				<verse number="8">លោក​យេហ៊ូវ​ធ្វើ​ទោស​រាជវង្ស​ព្រះបាទ​អហាប់ ថ្វាយ​ព្រះជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន​ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះបាទ​អហាស៊ីយ៉ា ដែល​ជា​រាជ​បំរើ​របស់​ស្ដេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="9">លោក​យេហ៊ូវ​អោយ​គេ​តាម​រក​ព្រះបាទ​អហាស៊ីយ៉ា ហើយ​គេ​ចាប់​ស្ដេច​បាន​នៅ​ក្រុង​សាម៉ារី ព្រោះ​ស្ដេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្ដេច​ទៅ​ជួប​លោក​យេហ៊ូវ ហើយ​លោក​ក៏​ធ្វើ​គុត​ស្ដេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្ដេច ដ្បិត​គេ​គិត​ថា ស្ដេច​ត្រូវ​ជា​រាជវង្ស​របស់​ព្រះបាទ​យ៉ូសាផាត ដែល​ស្វែង​រក​ ព្រះអម្ចាស់ ​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជវង្ស​របស់​ព្រះបាទ​អហាស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។</verse>
				<verse number="10">កាល​ព្រះនាង​អថាលា ជា​មាតា​របស់​ព្រះបាទ​អហាស៊ីយ៉ា​ជ្រាប​ថា ព្រះរាជ​បុត្រ​សោយ​ទិវង្គត​ហើយ ព្រះនាង​សំរេច​ចិត្ត​ប្រល័យ​ពូជពង្ស​ទាំង​អស់​របស់​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="11">ពេល​នោះ ម្ចាស់​ក្សត្រីយ៍​យ៉ូសេបា​បាន​យក​ព្រះអង្គ​ម្ចាស់​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អហាស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ ព្រះនាង​បាន​នាំ​បុត្រ​នោះ ព្រម​ទាំង​មេដោះ​ទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ព្រះវិហារ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រីយ៍​យ៉ូសេបា ជា​បុត្រី​របស់​ព្រះបាទ​យ៉ូរ៉ាម និង​ជា​អនុជ​របស់​ព្រះបាទ​អហាស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​អោយ​ព្រះនាង​អថាលា​ឃើញ ដូច្នេះ រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។</verse>
				<verse number="12">ក្នុង​ពេល​ដែល​ព្រះនាង​អថាលា​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ លោក​បូជាចារ្យ​យេហូយ៉ាដា បាន​តាំង​ចិត្ត​ក្លាហាន ហើយ​ចុះ​សន្ធិសញ្ញា​ជា​មួយ​ពួក​មេ​បញ្ជាការ គឺ​មាន​អសារា ជា​កូន​របស់​លោក​យេរ៉ូហាំ លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសារា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេយ៉ា ជា​កូន​របស់​លោក​អដាយ៉ា និង​លោក​អេលីសាផាត ជា​កូន​របស់​លោក​ស៊ីកគ្រី។</verse>
				<verse number="2">មេ​បញ្ជាការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​មក​ជួបជុំ​គ្នា នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សន្ធិសញ្ញា​ជា​មួយ​ព្រះរាជា នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ លោក​យេហូយ៉ាដា មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​នែ៎ បុត្រ​របស់​ព្រះមហាក្សត្រ! ទ្រង់​នឹង​គ្រង​រាជ្យ ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​ទុក ស្ដី​អំពី​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* គឺ​ទាំង​ក្រុម​បូជាចារ្យ​ទាំង​ក្រុម​លេវី មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ខ្លោង​ទ្វារ</verse>
				<verse number="5">មួយ​ភាគ​បី​យាម​ក្នុង​ដំណាក់​ស្ដេច ហើយ​មួយ​ភាគ​បី​ទៀត យាម​នៅ​ត្រង់​មាត់​ទ្វារ​យេសូដ។ រីឯ​ប្រជាជន​ទាំង​មូល ស្ថិត​នៅ​ក្នុង​ទីធ្លា​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">មិន​ត្រូវ​អោយ​នរណា​ម្នាក់​ចូល​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើយ គឺ​មាន​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ដែល​ចំ​វេន​បំពេញ​មុខងារ​ប៉ុណ្ណោះ​ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​ជា​មនុស្ស​វិសុទ្ធ*។ ប្រជាជន​ទាំង​មូល​ត្រូវ​គោរព​តាម​បំរាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ក្រុម​លេវី​ត្រូវ​ប្រដាប់​អាវុធ​នៅ​ការពារ​ជុំវិញ​ព្រះមហាក្សត្រ។ នរណា​ម្នាក់​ហ៊ាន​ចូល​មក​ជិត​ព្រះដំណាក់ ត្រូវ​សម្លាប់​គេ​ចោល។ ចូរ​នៅ​ជាប់​ជា​មួយ​ព្រះមហាក្សត្រ​ជានិច្ច ទោះ​បី​ស្ដេច​យាង​ចេញ ឬ​ចូល​ក៏​ដោយ»។</verse>
				<verse number="8">ក្រុម​លេវី និង​ប្រជាជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​លោក​បូជាចារ្យ​យេហូយ៉ាដា​មិន​អោយ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។</verse>
				<verse number="9">លោក​បូជាចារ្យ​យេហូយ៉ាដា​ចែក​លំពែង ព្រម​ទាំង​ខែល​របស់​ព្រះបាទ​ដាវីឌ ដែល​តម្កល់​ទុក​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ជូន​មេ​បញ្ជាការ​ទាំង​នោះ។</verse>
				<verse number="10">លោក​ដាក់​ពល​ទាហាន​ទាំង​អស់ ដែល​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ អោយ​ឈរ​យាម​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះដំណាក់ ព្រម​ទាំង​នៅ​ជិត​អាសនៈ និង​នៅ​ក្បែរ​ព្រះដំណាក់ ដើម្បី​ការពារ​ព្រះមហាក្សត្រ។</verse>
				<verse number="11">គេ​យាង​បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯកសារ​នៃ​សម្ពន្ធមេត្រី​ផង លោក​យេហូយ៉ាដា និង​កូនៗ​របស់​លោក ចាក់​ប្រេង​អភិសេក​រាជ​កុមារ តែងតាំង​ជា​ស្ដេច ទាំង​ស្រែក​ថា៖ «ជយោ ព្រះមហាក្សត្រ!»។</verse>
				<verse number="12">កាល​ព្រះនាង​អថាលា​ឮ​សំរែក​ប្រជាជន​ដែល​រត់​ទៅ​មក ស្រែក​អបអរសាទរ​ព្រះមហាក្សត្រ ព្រះនាង​យាង​ទៅ​មើល​ពួក​គេ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ព្រះនាង​ទត​ឃើញ​ព្រះមហាក្សត្រ​ថ្មី​ឈរ​នៅ​លើ​វេទិកា ត្រង់​មាត់​ទ្វារ​ដោយ​មាន​មេទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរសាទរ គេ​ផ្លុំ​ត្រែ ហើយ​អ្នក​ចំរៀង​នាំ​ប្រជាជន​ច្រៀង​សរសើរ​តម្កើង​ទាំង​ប្រគំ​តូរ្យតន្ត្រី​ផង។ ព្រះនាង​អថាលា​ហែក​ព្រះភូសា​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។</verse>
				<verse number="14">លោក​បូជាចារ្យ​យេហូយ៉ាដា​បញ្ជា​ទៅ​ពួក​មេ​បញ្ជាការ​ដែល​គ្រប់គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះនាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះនាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជាចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះនាង​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ទេ!»។</verse>
				<verse number="15">គេ​ចាប់​ព្រះនាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​មាត់​ខ្លោង​ទ្វារ​សេះ គេ​ក៏​ប្រហារ​ជីវិត​ព្រះនាង​នៅ​ទី​នោះ។</verse>
				<verse number="16">លោក​យេហូយ៉ាដា​ចង​សម្ពន្ធមេត្រី​រវាង​ខ្លួន​ផ្ទាល់ ប្រជាជន​ទាំង​មូល និង​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">ប្រជាជន​ទាំង​មូល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់ លោក​ម៉ាត់ថាន ជា​បូជាចារ្យ​របស់​ព្រះ​បាល នៅ​មុខ​អាសនៈ​ទៀត​ផង។</verse>
				<verse number="18">លោក​យេហូយ៉ាដា​ចាត់​ចែង​អោយ​ក្រុម​បូជាចារ្យ​លេវី ទទួល​ខុស​ត្រូវ​លើ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​អ្នក​ដែល​ព្រះបាទ​ដាវីឌ​បាន​ចែក​ជា​ក្រុម អោយ​បំពេញ​មុខងារ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ។ ព្រះបាទ​ដាវីឌ​ក៏​បាន​បង្គាប់​អោយ​គេ​ច្រៀង​ចំរៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។</verse>
				<verse number="19">លោក​យេហូយ៉ាដា​បាន​ដាក់​អ្នក​យាម​ទ្វារ នៅ​តាម​ខ្លោង​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​កុំ​អោយ​អ្នក​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​មួយ​ក្ដី អាច​ចូល​បាន​ឡើយ។</verse>
				<verse number="20">បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជាការ ពួក​អភិជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជាជន និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះមហាក្សត្រ​ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះរាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។</verse>
				<verse number="21">ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរសាទរ ហើយ​ទីក្រុង​ក៏​បាន​សុខសាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះនាង​អថាលា ដោយ​មុខ​ដាវ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ព្រះបាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ប្រាំពីរ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​សែសិប​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរសេបា។</verse>
				<verse number="2">ព្រះបាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។</verse>
				<verse number="3">លោក​យេហូយ៉ាដា​រក​បាន​មហេសី​ពីរ​អង្គ​មក​ថ្វាយ​ព្រះបាទ​យ៉ូអាស ហើយ​ស្ដេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។</verse>
				<verse number="4">ក្រោយ​មក ព្រះបាទ​យ៉ូអាស​មាន​បំណង​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ស្ដេច​កោះ​ហៅ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​មក​ជួបជុំ​គ្នា ហើយ​មាន​រាជឱង្ការ​ថា៖ «សូម​អស់​លោក​អញ្ជើញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​រៀង​រាល់​ឆ្នាំ​ត្រូវ​ប្រមូល​ប្រាក់​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ជួសជុល​ព្រះដំណាក់​នៃ​ព្រះ​របស់​អស់​លោក។ សូម​សំរេច​ការ​នេះ​អោយ​បាន​ឆាប់ៗ​ផង»។ ប៉ុន្តែ ក្រុម​លេវី​ពុំ​បាន​ធ្វើ​ការ​នេះ​អោយ​បាន​រួសរាន់​ទេ។</verse>
				<verse number="6">ព្រះរាជា​ក៏​ត្រាស់​ហៅ​លោក​មហា​បូជាចារ្យ​យេហូយ៉ាដា​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាមទារ​អោយ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជាជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ត្រូវ​យក​មក​បង់ ដូច​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់ ព្រះអម្ចាស់ បាន​បង្គាប់​អោយ​សហគមន៍​អ៊ីស្រាអែល​យក​មក​ថ្វាយ​សំរាប់​ពន្លា​នៃ​សន្ធិសញ្ញា?</verse>
				<verse number="7">ម្ចាស់​ក្សត្រីយ៍​អថាលា​ដ៏​អប្រិយ និង​បរិវារ​របស់​គាត់ បាន​បំផ្លាញ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​យក​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ទៅ​ប្រើប្រាស់​សំរាប់​ព្រះ​បាល»។</verse>
				<verse number="8">ពេល​នោះ ព្រះរាជា​អោយ​គេ​ធ្វើ​ហិប​មួយ យក​ទៅ​ដាក់​នៅ​ខាង​មុខ​មាត់​ទ្វារ​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម អោយ​ប្រជាជន​យក​ពន្ធដារ​មក​ថ្វាយ​ ព្រះអម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ ព្រះអម្ចាស់ បាន​បង្គាប់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​វាល​រហោស្ថាន។</verse>
				<verse number="10">មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជាជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ថ្វាយ ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។</verse>
				<verse number="11">លុះ​ដល់​ពេល​ដែល​ត្រូវ​នាំ​ហិប ទៅ​អោយ​ក្រុម​លេវី​ត្រួត​ពិនិត្យ​មើល​ក្នុង​នាម​ព្រះរាជា គឺ​នៅ​ពេល​ដែល​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​លោក​អធិការ​អម​មហាបូជាចារ្យ ក៏​មក​យក​ប្រាក់​ចេញ​ពី​ហិប នាំ​យក​ទៅ​ដោយ​ទុក​ហិប​នៅ​កន្លែង​ដើម​វិញ។ គេ​ធ្វើ​បែប​នេះ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន។</verse>
				<verse number="12">ព្រះរាជា និង​លោក​យេហូយ៉ាដា​ប្រគល់​ប្រាក់​នោះ​ទៅ​អោយ​ពួក​មេ​ជាង ដែល​ទទួល​បន្ទុក​លើ​ការងារ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ពួក​មេ​ជាង​បាន​ជួល​កម្មករ​មក​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើង​វិញ គឺ​មាន​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ជួល​ជាង​ដែក និង​ជាង​លង្ហិន​សំរាប់​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ដែរ។</verse>
				<verse number="13">មេ​ជាង​ទាំង​នោះ​នាំ​គ្នា​បំពេញ​កិច្ចការ ដោយ​ដឹក​នាំ​ការ​ជួល​ជុល​ទាំង​អស់ ធ្វើ​អោយ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​បាន​ល្អ និង​មាំ ដូច​ដើម​ឡើង​វិញ។</verse>
				<verse number="14">ក្រោយ​ជួសជុល​ព្រះដំណាក់​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​យក​ប្រាក់​ដែល​នៅ​សល់​មក​ថ្វាយ​ព្រះរាជា និង​ប្រគល់​ជូន​លោក​យេហូយ៉ាដា។ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​មាន​គ្រឿង​បរិក្ខារ​សំរាប់​ពិធី​ផ្សេងៗ គ្រឿង​បរិក្ខារ​សំរាប់​តង្វាយ​ដុត​ទាំង​មូល ពែង ព្រម​ទាំង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​មាស និង​ប្រាក់។ ក្នុង​មួយ​ជីវិត​របស់​លោក​យេហូយ៉ាដា គេ​តែងតែ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​អចិន្ត្រៃយ៍ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">លោក​យេហូយ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​លោក​ទទួល​មរណភាព ក្នុង​ជន្មាយុ​មួយ​រយ​សាមសិប​ឆ្នាំ។</verse>
				<verse number="16">គេ​បញ្ចុះ​សព​លោក​នៅ​បុរី​ព្រះបាទ​ដាវីឌ​ជា​មួយ​ស្ដេច ដ្បិត​លោក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជាជន​អ៊ីស្រាអែល ចំពោះ​ព្រះជាម្ចាស់ និង​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="17">ក្រោយ​ពេល​លោក​យេហូយ៉ាដា​ទទួល​មរណភាព​ផុត​ទៅ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​ព្រះរាជា ហើយ​ព្រះរាជា​ទ្រង់​ព្រះសណ្ដាប់​ពួក​គេ។</verse>
				<verse number="18">ពួក​គេ​បោះ​បង់​ចោល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ហើយ​គោរព​បំរើ​ព្រះអាសេរ៉ា និង​ព្រះ​ក្លែងក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ទ្រង់​ព្រះពិរោធ​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="19">ព្រះអម្ចាស់ ​បាន​ចាត់​ពួក​ព្យាការី​ទៅ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ណែនាំ​ពួក​គេ អោយ​វិល​មក​រក​ព្រះអង្គ​វិញ។ ព្យាការី​ប្រៀនប្រដៅ​ពួក​គេ តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។</verse>
				<verse number="20">ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។ លោក​ប្រឈម​មុខ​ទល់​នឹង​ប្រជាជន​ហើយ​ប្រកាស​ថា៖ «ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់? ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​អ្វី ក៏​មិន​បាន​សំរេច​ដែរ»។</verse>
				<verse number="21">ប្រជាជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាការី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។​</verse>
				<verse number="22">ព្រះបាទ​យ៉ូអាស​ពុំ​នឹក​ឃើញ​សេចក្ដី​សប្បុរស​ដែល​លោក​យេហូយ៉ាដា ជា​ឪពុក​របស់​លោក​សាការី បាន​សំដែង​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​ប្រហារ​ជីវិត​កូន​របស់​លោក។ នៅ​ពេល​ស្លាប់​លោក​សាការី ពោល​ថា៖ «សូម​ ព្រះអម្ចាស់ ​ទត​មើល ហើយ​រក​យុត្តិធម៌​ចុះ!»។</verse>
				<verse number="23">មួយ​ឆ្នាំ​កន្លង​មក​ទៀត កងទ័ព​ស៊ីរី​បាន​ឡើង​មក​វាយ​ព្រះបាទ​យ៉ូអាស។ ពួក​គេ​មក​ដល់​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។ ពួក​គេ​កាប់​សម្លាប់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន ហើយ​បញ្ជូន​ជយភ័ណ្ឌ​ទាំង​អស់ ទៅ​ថ្វាយ​ស្ដេច​នៅ​ក្រុង​ដាម៉ាស។</verse>
				<verse number="24">កងទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែ​ ព្រះអម្ចាស់ ​បាន​ប្រគល់​កងទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន​ជាតិ​យូដា​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។ ដូច្នេះ ព្រះជាម្ចាស់​បាន​ប្រើ​ជន​ជាតិ​ស៊ីរី សំរាប់​ដាក់​ទោស​ព្រះបាទ​យ៉ូអាស។</verse>
				<verse number="25">បន្ទាប់​មក កងទ័ព​ស៊ីរី​ចាក​ចេញ​ទៅ ទុក​អោយ​ព្រះបាទ​យ៉ូអាស​ប្រឈួន​ជា​ទម្ងន់។ ពួក​រាជ​បំរើ​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច ដើម្បី​សងសឹក​ចំពោះ​ឃាតកម្ម ទៅ​លើ​កូន​របស់​លោក​បូជាចារ្យ​យេហូយ៉ាដា។ គេ​ធ្វើ​គុត​ស្ដេច​នៅ​ក្នុង​ក្រឡាបន្ទំ រួច​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះបាទ​ដាវីឌ តែ​គេ​មិន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ។</verse>
				<verse number="26">អ្នក​ដែល​បាន​ឃុប​ឃិត​គ្នា​ធ្វើ​គុត​ស្ដេច គឺ​លោក​សាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​អាំម៉ូន ឈ្មោះ​ស៊ីម៉ាត និង​លោក​យ៉ូសាបាដ ជា​កូន​របស់​ស្ត្រី​សាសន៍​ម៉ូអាប់ ឈ្មោះ​ស៊ីមរីត។</verse>
				<verse number="27">រីឯ​ចំនួន​បុត្រ​របស់​ស្ដេច និង​សេចក្ដី​ជា​ច្រើន​ដែល​ព្យាការី​ថ្លែង​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​កំណត់​ហេតុ​ស្ដី​អំពី​ការ​ជួសជុល​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​អធិប្បាយ​របស់​ព្រះមហាក្សត្រ។ ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះបាទ​អម៉ាស៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យ៉ូអាដាន ជា​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។</verse>
				<verse number="3">ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្ដេច​ប្រហារ​ជីវិត​ពួក​មេទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ស្ដេច។</verse>
				<verse number="4">ប៉ុន្តែ ស្ដេច​ពុំ​បាន​អោយ​គេ​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដ្បិត​ស្ដេច​គោរព​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ គឺ​ ព្រះអម្ចាស់ ​បាន​បង្គាប់​ថា៖ «ឪពុក​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។</verse>
				<verse number="5">ព្រះបាទ​អម៉ាស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជាការ​កងពល​ធំ និង​មេ​បញ្ជាការ​កងពល​តូច។ បន្ទាប់​មក ស្ដេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន​ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។</verse>
				<verse number="6">ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="7">មាន​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​មួយ​រូប មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា សូម​កុំ​អោយ​ទាហាន​អ៊ីស្រាអែល​ចេញ​ទៅ​ជា​មួយ​ព្រះករុណា​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​មិន​គង់​ជា​មួយ​អ៊ីស្រាអែល គឺ​ព្រះអង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។</verse>
				<verse number="8">ប្រសិន​បើ​ព្រះករុណា​អោយ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្ដី ក៏​ព្រះជាម្ចាស់​ធ្វើ​អោយ​ព្រះករុណា​បរាជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យជំនះ ឬ​ធ្វើ​អោយ​បរាជ័យ»។</verse>
				<verse number="9">ព្រះបាទ​អម៉ាស៊ីយ៉ា​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​អោយ​ទៅ​ទាហាន​អ៊ីស្រាអែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះជាម្ចាស់​ទូល​ស្ដេច​ថា៖ « ព្រះអម្ចាស់ ​អាច​ប្រទាន​ប្រាក់​មក​ព្រះករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។</verse>
				<verse number="10">ពេល​នោះ ព្រះបាទ​អម៉ាស៊ីយ៉ា​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព អោយ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន​ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្ដៅ​ក្រហាយ។</verse>
				<verse number="11">ព្រះបាទ​អម៉ាស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កងទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម​ អស់​មួយ​ម៉ឺន​នាក់។</verse>
				<verse number="12">ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្ម​មួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​អោយ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។</verse>
				<verse number="13">រីឯ​ទាហាន​អ៊ីស្រាអែល​ដែល​ព្រះបាទ​អម៉ាស៊ីយ៉ា​បណ្ដេញ​អោយ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​អោយ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេតហូរ៉ូន ហើយ​សម្លាប់​ប្រជាជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។</verse>
				<verse number="14">ក្រោយ​ពេល​វាយ​ឈ្នះ​ជន​ជាតិ​អេដុម​ហើយ ព្រះបាទ​អម៉ាស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន​ជាតិ​អេដុម​មក​ជា​មួយ។ ស្ដេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន​ដោយ​ក្រាប​ថ្វាយបង្គំ និង​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="15">ពេល​នោះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ព្រះបាទ​អម៉ាស៊ីយ៉ា​យ៉ាង​ខ្លាំង ព្រះអង្គ​ចាត់​ព្យាការី​អោយ​ទៅ​គាល់​ស្ដេច​ទូល​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជាជន​របស់​ខ្លួន​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះករុណា​ទេ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះករុណា​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។</verse>
				<verse number="16">លោក​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ព្រះបាទ​អម៉ាស៊ីយ៉ា​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «តើ​យើង​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ព្យាការី​ថ្លែង​ថា៖ «ទូលបង្គំ​ដឹង​ហើយ​ថា ព្រះជាម្ចាស់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះករុណា ដ្បិត​ព្រះករុណា​ប្រព្រឹត្ត​បែប​នេះ ហើយ​ព្រះករុណា​ក៏​បដិសេធ​មិន​ព្រម​ស្ដាប់​យោបល់​របស់​ទូលបង្គំ​ដែរ»។</verse>
				<verse number="17">ក្រោយ​ពី​បាន​សួរ​យោបល់​ទី​ប្រឹក្សា​ឯ​ទៀតៗ​រួច​ហើយ ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស និង​ជា​ចៅ​របស់​ព្រះបាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា!»។</verse>
				<verse number="18">ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ចាត់​មនុស្ស​អោយ​មក​ទូល​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ​គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​អោយ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក​អោយ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេចខ្ទី​អស់។</verse>
				<verse number="19">ព្រះករុណា​អួត​ខ្លួន​ថា​វាយ​ឈ្នះ​ជន​ជាតិ​អេដុម ដូច្នេះ ព្រះរាជា​កំពុង​តែ​មាន​មោទនភាព ហើយ​លើក​តម្កើង​ខ្លួន​ឯង។ ឥឡូវ​នេះ សូម​គង់​ក្នុង​ព្រះដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ចង់​ធ្វើ​សង្គ្រាម​ដែល​បង្ក​អោយ​វេទនា​ដូច្នេះ? ព្រះករុណា និង​ប្រជាជន​យូដា​មុខ​ជា​បរាជ័យ​មិន​ខាន!»។</verse>
				<verse number="20">ប៉ុន្តែ ព្រះបាទ​អម៉ាស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះជាម្ចាស់​បណ្ដាល​អោយ​កើត​មាន​ដូច្នេះ ដើម្បី​អោយ​ស្ដេច និង​កងទ័ព​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន​ជាតិ​អេដុម។</verse>
				<verse number="21">ពេល​នោះ ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេតសេមែស​ក្នុង​ស្រុក​យូដា។</verse>
				<verse number="22">កងទ័ព​យូដា​វាយ​ចាញ់​កងទ័ព​អ៊ីស្រាអែល ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="23">ព្រះបាទ​យ៉ូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ចាប់​បាន​ព្រះបាទ​អម៉ាស៊ីយ៉ា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះបាទ​យ៉ូអាហាស​នៅ​បេតសេមែស ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ព្រះបាទ​យ៉ូអាស នាំ​ព្រះបាទ​អម៉ាស៊ីយ៉ា​ទៅ​ក្រុង​យេរូសាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង​ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង​ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។</verse>
				<verse number="24">ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដែល​មាន​លោក​អូបេដអេដុម ជា​អ្នក​មើល​ខុស​ត្រូវ ព្រម​ទាំង​វត្ថុ​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ហើយ​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។</verse>
				<verse number="25">ក្រោយ​ពី​ព្រះបាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាហាស​ស្ដេច​អ៊ីស្រាអែល​សោយ​ទិវង្គត ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។</verse>
				<verse number="26">រាជកិច្ច​ផ្សេងៗ​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="27">ក្រោយ​ពេល​ដែល​ព្រះបាទ​អម៉ាស៊ីយ៉ា​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម មាន​មនុស្ស​ឃុបឃិត​គ្នា​ក្បត់​នឹង​ស្ដេច ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ឡាគីស តែ​គេ​បាន​ដេញ​តាម​ព្រះរាជា​រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។</verse>
				<verse number="28">គេ​ដឹក​សព​របស់​ព្រះបាទ​អម៉ាស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជវង្ស នៅ​បុរី​ស្រុក​យូដា​។</verse>
			</chapter>
			<chapter number="26">
				<verse number="1">ប្រជាជន​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះបាទ​អូសៀស​ ដែល​មាន​ព្រះជន្ម​ដប់​ប្រាំ​មួយ​វស្សា អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បិតា។</verse>
				<verse number="2">ក្រោយ​ពេល​ព្រះបាទ​អម៉ាស៊ីយ៉ា​សោយ​ទិវង្គត ព្រះបាទ​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​អោយ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។</verse>
				<verse number="3">ព្រះបាទ​អូសៀស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​ដប់​ប្រាំ​មួយ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូលា ជា​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​អម៉ាស៊ីយ៉ា​ជា​បិតា​ដែរ។</verse>
				<verse number="5">ព្រះបាទ​អូសៀស​យក​ព្រះហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាការី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែនាំ​ស្ដេច​អោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះជាម្ចាស់ ព្រះអង្គ​ប្រទាន​អោយ​ស្ដេច​បាន​ចំរុង​ចំរើន​ជានិច្ច។</verse>
				<verse number="6">ស្ដេច​លើក​ទ័ព​ទៅ​វាយ​ជន​ជាតិ​ភីលីស្ទីន ហើយ​ទម្លុះ​កំពែង​ក្រុង​កាថ ក្រុង​យ៉ាប់ណេ និង​ក្រុង​អាសដូឌ។ ស្ដេច​បាន​សង់​ក្រុង​នៅ​តំបន់​ក្រុង​អាសដូឌ និង​ក្នុង​ទឹក​ដី​ភីលីស្ទីន។</verse>
				<verse number="7">ព្រះជាម្ចាស់​ជួយ​ស្ដេច​នៅ​ពេល​ធ្វើ​សង្គ្រាម​ទល់​នឹង​ជន​ជាតិ​ភីលីស្ទីន ជន​ជាតិ​អារ៉ាប់​ដែល​រស់​នៅ​ក្រុង​គើរ-បាល និង​ជន​ជាតិ​ម៉ាអូន។</verse>
				<verse number="8">ជន​ជាតិ​អាំម៉ូន​នាំ​យក​សួយសារអាករ​មក​ថ្វាយ​ព្រះបាទ​អូសៀស។ ព្រះកិត្តិនាម​របស់​ស្ដេច​ល្បីរន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង។</verse>
				<verse number="9">ព្រះបាទ​អូសៀស​បាន​សង់​ប៉ម​ដ៏​រឹងមាំ​នៅ​ក្រុង​យេរូសាឡឹម ខាង​លើ​ខ្លោង​ទ្វារ​នៅ​ជ្រុង​កំពែង​ទ្វារ​ជ្រលង​ភ្នំ និង​នៅ​លើ​មុម​កំពែង។</verse>
				<verse number="10">ស្ដេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្ដេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្ដេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំងបាយជូរ​ថ្វាយ​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្ដេច​សព្វ​ព្រះហឫទ័យ​ខាង​វិស័យ​កសិកម្ម។</verse>
				<verse number="11">ព្រះបាទ​អូសៀស​មាន​កងទ័ព ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។ កងទ័ព​នេះ​ចែក​ជា​កងពល​ផ្សេងៗ ដូច​លោក​យីអែល​ជា​ស្មៀន​ហ្លួង និង​លោក​ម៉ាសេយ៉ា ជា​មន្ត្រី​រដ្ឋបាល​បាន​ជំរឿន ហើយ​ដឹក​នាំ​ដោយ​លោក​ហាណានា ជា​មេទ័ព​របស់​ស្ដេច។</verse>
				<verse number="12">ទាហាន​ដ៏​អង់អាច​ទាំង​នោះ ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២ ៦០០ រូប</verse>
				<verse number="13">និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០ នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះរាជា។</verse>
				<verse number="14">ព្រះបាទ​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សំរាប់​បាញ់​គ្រួស​អោយ​ទាហាន​គ្រប់ៗ​រូប។</verse>
				<verse number="15">នៅ​ក្រុង​យេរូសាឡឹម ស្ដេច​អោយ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្រ្ដាវុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្ដេច​បាន​ល្បី​ខ្ចរខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះជាម្ចាស់​បាន​ជួយ​ស្ដេច​យ៉ាង​ច្រើន​បំផុត​ ធ្វើ​អោយ​ស្ដេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="16">ប៉ុន្តែ ពេល​បាន​អំណាច​រឹងប៉ឹង​ហើយ ស្ដេច​ក៏​មាន​អំនួត រហូត​ដល់​បណ្ដាល​អោយ​ស្ដេច​ត្រូវ​វិនាស។ ស្ដេច​ក្បត់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន គឺ​ស្ដេច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ហើយ​ដុត​គ្រឿង​ក្រអូប នៅ​លើ​អាសនៈ​ថ្វាយ​គ្រឿង​ក្រអូប​។</verse>
				<verse number="17">លោក​បូជាចារ្យ​អសារា​ចូល​មក​តាម​ក្រោយ​ស្ដេច ដោយ​មាន​បូជាចារ្យ​របស់​ ព្រះអម្ចាស់ ​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់អាច​មក​ជា​មួយ​ផង។</verse>
				<verse number="18">លោក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្ដេច​ទូល​ថា៖ «បពិត្រ​ព្រះករុណា​អូសៀស ព្រះរាជា​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ ព្រះអម្ចាស់ ​ឡើយ គឺ​មាន​តែ​ក្រុម​បូជាចារ្យ​ជា​ពូជពង្ស​របស់​លោក​អើរ៉ុន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែងតាំង​សំរាប់​ដុត​គ្រឿង​ក្រអូប។ សូម​ព្រះករុណា​យាង​ចេញ​ពី​ទីសក្ការៈ​នេះ​ទៅ ដ្បិត​ព្រះករុណា​ក្បត់​ព្រះជាម្ចាស់ ហើយ​ព្រះករុណា​នឹង​មិន​ទទួល​កិត្តិយស​អ្វី​ពី​ ព្រះជាអម្ចាស់ ​ឡើយ»។</verse>
				<verse number="19">ព្រះបាទ​អូសៀស​កាន់​ពាន​សំរាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្ដេច​ខ្ញាល់​ឡើង​ទាស់​នឹង​បូជាចារ្យ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាសពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">លោក​មហាបូជាចារ្យ​អសារា និង​បូជាចារ្យ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្ដេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​លោក​ក៏​នាំ​ស្ដេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្ដេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្ដេច​ជ្រាប​ថា ព្រះអម្ចាស់ ​បាន​វាយ​ប្រហារ​ស្ដេច។</verse>
				<verse number="21">ព្រះបាទ​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​អស់​ព្រះជន្ម។ ដោយ​ស្ដេច​កើត​ឃ្លង់​ដូច្នេះ ទ្រង់​ត្រូវ​គង់​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​បាន​ឡើយ។ សម្ដេច​យ៉ូថាម​ជា​បុត្រ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ស្រុក។</verse>
				<verse number="22">ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស​បាន​កត់ត្រា​ទុក នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អូសៀស​តាំង​ពី​ដើម​ដល់​ចប់។</verse>
				<verse number="23">ព្រះបាទ​អូសៀស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្នូរ​របស់​រាជវង្ស ដ្បិត​ស្ដេច​កើត​ឃ្លង់។ ព្រះបាទ​យ៉ូថាម​ជា​បុត្រ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ព្រះបាទ​យ៉ូថាម​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេរូសា ជា​កូន​របស់​លោក​សាដុក។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​អូសៀស​ជា​បិតា​ដែរ។ ប៉ុន្តែ ស្ដេច​មិន​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ​ទេ។ ពេល​នោះ ប្រជាជន​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="3">ព្រះបាទ​យ៉ូថាម​បាន​សង់​ទ្វារ ដែល​នៅ​ខាង​លើ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង​ត្រង់​អូផែល អោយ​រឹត​តែ​មាំ​ថែម​ទៀត។</verse>
				<verse number="4">ស្ដេច​បាន​សង់​ក្រុង​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​យូដា ព្រម​ទាំង​សង់​បន្ទាយ និង​ប៉ម​ចាំ​យាម​នៅ​តាម​ព្រៃ​ផង។</verse>
				<verse number="5">ស្ដេច​បាន​ធ្វើ​សង្គ្រាម​ទល់​នឹង​ស្ដេច​ស្រុក​អាំម៉ូន ហើយ​យក​ជ័យជំនះ​លើ​ពួក​គេ។ នៅ​ឆ្នាំ​នោះ ជន​ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​បី​តោន ស្រូវ​បី​ពាន់​តោន និង​ពោត​បី​ពាន់​តោន មក​ថ្វាយ​ជា​សួយសារអាករ​ដល់​ព្រះបាទ​យ៉ូថាម។ នៅ​ឆ្នាំ​បន្ទាប់ និង​ឆ្នាំ​ទី​បី ពួក​គេ​ក៏​ថ្វាយ​បែប​នោះ​ដែរ។</verse>
				<verse number="6">ព្រះបាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ​យ៉ាង​ជាប់លាប់។</verse>
				<verse number="7">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូថាម ព្រម​ទាំង​សង្គ្រាម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="8">នៅ​ពេល​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="9">ព្រះបាទ​យ៉ូថាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជវង្ស​នៅ​បុរី​ព្រះបាទ​ដាវីឌ ហើយ​ព្រះបាទ​អហាស​ជា​បុត្រ ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ព្រះបាទ​អហាស​ឡើង​សោយ​រាជ្យ ក្នុង​ជន្មាយុ​ម្ភៃ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ព្រះអយ្យកោ​ឡើយ។</verse>
				<verse number="2">ស្ដេច​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​នានា នៅ​ស្រុក​អ៊ីស្រាអែល គឺ​ទ្រង់​ហ៊ាន​រហូត​ដល់​ធ្វើ​រូប​ចម្លាក់​ពី​លង្ហិន សំរាប់​ព្រះ​បាល​ទៀត​ផង។</verse>
				<verse number="3">ស្ដេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីនណម និង​យក​បុត្រ​ទៅ​បូជាយញ្ញ តាម​ទំនៀមទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​ទាំងឡាយ ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="4">ស្ដេច​បាន​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។</verse>
				<verse number="5">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី។ កងទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះបាទ​អហាស រួច​ចាប់​ប្រជាជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះបាទ​អហាស​ក៏​ត្រូវ​បរាជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែរ</verse>
				<verse number="6">គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះបាទ​ពេកា​ ជា​កូន​របស់​លោក​រេម៉ាលា ប្រហារ​ជន​ជាតិ​យូដា​អស់ ១២០ ០០០​នាក់ ដែល​សុទ្ធសឹង​ជា​ទាហាន​ដ៏​អង់អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។</verse>
				<verse number="7">លោក​ស៊ីកគ្រី​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេយ៉ា ជា​បុត្រ​របស់​ព្រះបាទ​អហាស ព្រម​ទាំង​លោក​អាសរីកាំ​ជា​អ្នក​គ្រប់គ្រង​ព្រះរាជវាំង និង​លោក​អែលកាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។</verse>
				<verse number="8">ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ជន​ជាតិ​យូដា ជា​បង​ប្អូន​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ​ចំនួន ២០០ ០០០​នាក់ គឺ​មាន​ស្ត្រី និង​ក្មេង​ប្រុស​ស្រី ព្រម​ទាំង​នាំ​យក​ជយភ័ណ្ឌ​ជា​ច្រើន ទៅ​ក្រុង​សាម៉ារី។</verse>
				<verse number="9">មាន​ព្យាការី​មួយ​រូប​របស់​ ព្រះអម្ចាស់ ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កងទ័ព​អ៊ីស្រាអែល ដែល​វិល​មក​ក្រុង​សាម៉ារី​វិញ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន​ជាតិ​យូដា ព្រះអង្គ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​អោយ​សំរែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។</verse>
				<verse number="10">ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​បំណង​យក​ប្រជាជន​ប្រុស​ស្រី​នៃ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម​ធ្វើ​ជា​ទាសករ​ទៀត! ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ខុស​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?</verse>
				<verse number="11">ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ ព្រះអម្ចាស់ ​កំពុង​តែ​ព្រះពិរោធ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="12">ពេល​នោះ មាន​មេ​បញ្ជាការ​កងទ័ព​អេប្រាអ៊ីម​មួយ​ចំនួន គឺ​លោក​អសារា​ជា​កូន​របស់​លោក​យ៉ូហាណាន លោក​បេរេគា​ជា​កូន​របស់​លោក​មស៊ីលេម៉ុត លោក​យេហ៊ីសេគា​ជា​កូន​របស់​លោក​សាលូម និង​លោក​អម៉ាសា​ជា​កូន​របស់​លោក​ហាដឡៃ បាន​នាំ​គ្នា​ជំទាស់​នឹង​កងទ័ព ដែល​វិល​មក​ពី​ច្បាំង​វិញ។</verse>
				<verse number="13">លោក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​អោយ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះ​ ព្រះអម្ចាស់ ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! ព្រះអម្ចាស់ ​កំពុង​តែ​ព្រះពិរោធ​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ហើយ!»។</verse>
				<verse number="14">ពួក​ទាហាន​ក៏​ដោះ​លែង​ឈ្លើយ​សឹក នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ និង​អង្គ​ប្រជុំ​ទាំង​មូល ហើយ​ពួក​គេ​ក៏​បោះ​បង់​ចោល​ជយភ័ណ្ឌ​ដែរ។</verse>
				<verse number="15">គេ​បាន​ចាត់​តាំង​ទាហាន​មួយ​ចំនួន​តាម​ឈ្មោះ​របស់​ខ្លួន អោយ​ជួយ​ពួក​ឈ្លើយ​សឹក គឺ​យក​សម្លៀកបំពាក់ និង​ស្បែក​ជើង​ពី​ក្នុង​របស់​ជយភ័ណ្ឌ មក​ពាក់​អោយ​អ្នក​ដែល​នៅ​ខ្លួន​ទទេ យក​អាហារ និង​ទឹក​មក​អោយ​ពួក​គេ​បរិភោគ ព្រម​ទាំង​ព្យាបាល​អ្នក​របួស ហើយ​លើក​អ្នក​ដែល​ដើរ​ពុំ​បាន​ដាក់​លើ​ខ្នង​លា រួច​នាំ​ពួក​គេ​ទៅ​ជួបជុំ​បង​ប្អូន​របស់​ខ្លួន​នៅ​ក្រុង​យេរីខូ ជា​ក្រុង​ដើម​លម៉ើ។ បន្ទាប់​មក ទាហាន​ទាំង​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។</verse>
				<verse number="16">នៅ​គ្រា​នោះ​ព្រះបាទ​អហាស ចាត់​អ្នក​នាំ​សារ​ទៅ​ពឹង​ស្ដេច​ស្រុក​អាស្ស៊ីរី​អោយ​មក​ជួយ</verse>
				<verse number="17">ដ្បិត​កងទ័ព​អេដុម​បាន​វាយ​ស្រុក​យូដា​សា​ជា​ថ្មី ហើយ​ចាប់​ប្រជាជន​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="18">មួយ​វិញ​ទៀត​កងទ័ព​ភីលីស្ទីន​ក៏​វាយ​លុក​តំបន់​វាល​រាប និង​តំបន់​ខាង​ត្បូង​នៃ​ស្រុក​យូដា ហើយ​ដណ្ដើម​យក​បាន​ក្រុង​បេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​ធីមណា និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ ក្រុង​គីមសូ និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ រួច​ពួក​គេ​តាំង​ទី​លំនៅ​តាម​ក្រុង​ទាំង​នោះ។</verse>
				<verse number="19">ព្រះអម្ចាស់ ​ធ្វើ​អោយ​ស្រុក​យូដា​បាត់​បង់​កិត្តិយស មក​ពី​ព្រះបាទ​អហាស​ជំរុញ​ប្រជាជន​អោយ​ឈប់​រវីរវល់​នឹង​ ព្រះអម្ចាស់ ហើយ​ស្ដេច​ក៏​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ដែរ។</verse>
				<verse number="20">ព្រះចៅ​ទីកឡាត-ពេលេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ព្រះបាទ​អហាស និង​ចាត់​ទុក​ស្ដេច​ជា​សត្រូវ គឺ​ពុំ​បាន​ជួយ​គាំទ្រ​ស្ដេច​ឡើយ។</verse>
				<verse number="21">ព្រះបាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។</verse>
				<verse number="22">ទោះ​បី​ព្រះបាទ​អហាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ​ដដែល។</verse>
				<verse number="23">ស្ដេច​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​ទាំងឡាយ​នៃ​ក្រុង​ដាម៉ាស ដែល​បាន​ប្រហារ​ឈ្នះ​ស្ដេច ដ្បិត​ស្ដេច​គិត​ថា «ព្រះ​របស់​ស្ដេច​ស្រុក​ស៊ីរី​តែងតែ​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី ដូច្នេះ ខ្ញុំ​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ទាំង​នោះ ដើម្បី​អោយ​ទ្រង់​យាង​មក​ជួយ​ខ្ញុំ​ដែរ!»។ ប៉ុន្តែ ព្រះ​ទាំង​នោះ​បណ្ដាល​អោយ​ស្ដេច និង​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​វិនាស។</verse>
				<verse number="24">ព្រះបាទ​អហាស​ប្រមូល​វត្ថុ​ផ្សេងៗ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​មក​កំទេច​ចោល។ ស្ដេច​បាន​បិទ​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រួច​សង់​អាសនៈ​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="25">ស្ដេច​ក៏​បាន​ចាត់​ចែង​អោយ​មាន​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​ក្រុង​នីមួយៗ​ក្នុង​ស្រុក​យូដា ដើម្បី​ដុត​គ្រឿង​ក្រអូប​ឧទ្ទិស​ដល់​ព្រះ​ក្លែងក្លាយ ដែល​ជា​ហេតុ​បណ្ដាល​អោយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ស្ដេច ទ្រង់​ព្រះពិរោធ។</verse>
				<verse number="26">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​អហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="27">ព្រះបាទ​អហាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​យេរូសាឡឹម គឺ​គេ​ពុំ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​បម្រុង​ទុក​សំរាប់​ស្ដេច​ស្រុក​អ៊ីស្រាអែល​ឡើយ។ បន្ទាប់​មក ព្រះបាទ​ហេសេគា​ជា​បុត្រ ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ព្រះបាទ​ហេសេគា​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អប៊ីយ៉ា ជា​កូន​របស់​លោក​សាការី។</verse>
				<verse number="2">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ព្រះអយ្យកោ ឥត​ខុស​ត្រង់​ណា​ឡើយ។</verse>
				<verse number="3">នៅ​ខែ​ទី​មួយ​ក្នុង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​របស់​ស្ដេច ព្រះបាទ​ហេសេគា​បើក​ទ្វារ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ជួសជុល​ឡើង​វិញ។</verse>
				<verse number="4">ស្ដេច​បាន​ត្រាស់​ហៅ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​មក​ជួបជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត</verse>
				<verse number="5">រួច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា អោយ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទីសក្ការៈ។</verse>
				<verse number="6">ដូនតា​របស់​ពួក​យើង​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ពួក​លោក​បាន​បោះ​បង់​ចោល​ព្រះអង្គ ពួក​លោក​ងាក​មុខ​ចេញ​ពី​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​បែរ​ខ្នង​ដាក់​ទៀត​ផង។</verse>
				<verse number="7">ពួក​លោក​បាន​បិទ​ទ្វារ​ព្រះវិហារ និង​ពន្លត់​ចង្កៀង ហើយ​លែង​ថ្វាយ​គ្រឿង​ក្រអូប ឬ​តង្វាយ​ដុត*​ទាំង​មូល ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ទីសក្ការៈ​នេះ។</verse>
				<verse number="8">ហេតុ​នេះ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ព្រះអង្គ​ធ្វើ​អោយ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្មសាន ដែល​ធ្វើ​អោយ​មនុស្សម្នា​ព្រឺខ្លាច ហើយ​ប្រមាថ​មាក់ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។</verse>
				<verse number="9">ព្រោះ​តែ​កំហុស​នោះ ដូនតា​របស់​ពួក​យើង​បាន​ដួល​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស កូន​ស្រី និង​ភរិយា​របស់​ពួក​យើង ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="10">ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធមេត្រី​ជា​មួយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​សូម​ព្រះអង្គ​ពង្វាង​ព្រះពិរោធ​ចេញ​ពី​ពួក​យើង។</verse>
				<verse number="11">ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជីខ្ជា​ទៀត​ទៅ ដ្បិត​ ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា អោយ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដើម្បី​បំពេញ​មុខងារ​បំរើ​ព្រះអង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។</verse>
				<verse number="12">ពេល​នោះ កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​កេហាត់ មាន​លោក​ម៉ាហាត់ ជា​កូន​របស់​អម៉ាសាយ លោក​យ៉ូអែល ជា​កូន​របស់​លោក​អសារា។ ក្នុង​អំបូរ​ម៉្រារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់ឌី លោក​អសារា ជា​កូន​របស់​លោក​យេហាលែល។ ក្នុង​អំបូរ​គើរសុន មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីម៉្មា មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។</verse>
				<verse number="13">ក្នុង​អំបូរ​អេលីសាផាន មាន​លោក​ស៊ីមរី និង​លោក​យីអែល។ ក្នុង​អំបូរ​អេសាភ មាន​លោក​សាការី និង​លោក​ម៉ាថានា។</verse>
				<verse number="14">ក្នុង​អំបូរ​ហេម៉ាន មាន​លោក​យីអែល និង​លោក​ស៊ីម៉ៃ។ ក្នុង​អំបូរ​យេឌូថិន មាន​លោក​សេម៉ាយ៉ា និង​លោក​អ៊ូស៊ាល។</verse>
				<verse number="15">អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ហើយ​ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​អោយ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្ដេច និង​ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="16">ក្រុម​បូជាចារ្យ​នាំ​គ្នា​ចូល​ទៅ​ខាង​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​អោយ​បាន​បរិសុទ្ធ។ ពួក​គេ​យក​អ្វីៗ​មិន​បរិសុទ្ធ​ដែល​គេ​រក​ឃើញ នៅ​ខាង​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ចេញ​មក​ទីធ្លា​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ក្រុម​លេវី​យក​ចេញ​ទៅ​ក្រៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។</verse>
				<verse number="17">ពួក​គេ​ធ្វើ​ពិធី​ញែក​ព្រះដំណាក់​អោយ​បាន​វិសុទ្ធ*​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​អោយ​បាន​វិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។</verse>
				<verse number="18">បន្ទាប់​មក ក្រុម​លេវី នាំ​គ្នា​ទៅ​គាល់​ព្រះបាទ​ហេសេគា​ទូល​ថា៖ «យើង​ខ្ញុំ​ព្រះករុណា ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​ទាំង​មូល​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។</verse>
				<verse number="19">រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​អហាស​ធ្វើ​អោយ​សៅហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ ព្រះអម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួសជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="20">ព្រះបាទ​ហេសេគា​តើន​ពី​ព្រលឹម ហើយ​ប្រមូល​មេ​ដឹក​នាំ​នៅ​ក្នុង​ទីក្រុង​អោយ​មក​ជួបជុំ​គ្នា រួច​ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">គេ​នាំ​គោ​បា​ប្រាំពីរ ចៀម​ឈ្មោល​ប្រាំពីរ កូន​ចៀម​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ ទៅ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​សំរាប់​ព្រះរាជវង្ស ទីសក្ការៈ និង​ប្រជាជន​ស្រុក​យូដា។ ព្រះរាជា​បង្គាប់​ក្រុម​បូជាចារ្យ* ជា​ពូជពង្ស​របស់​លោក​អើរ៉ុន អោយ​យក​សត្វ​ទាំង​នោះ​ធ្វើ​យញ្ញបូជា នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="22">បូជាចារ្យ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។</verse>
				<verse number="23">បន្ទាប់​មក​ទៀត គេ​នាំ​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប មក​ដាក់​នៅ​មុខ​ស្ដេច និង​នៅ​មុខ​អង្គ​ប្រជុំ។ ស្ដេច​ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ក៏​ដាក់​ដៃ​លើ​ពពែ​ឈ្មោល​ទាំង​នោះ។</verse>
				<verse number="24">ក្រុម​បូជាចារ្យ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ថ្វាយ​ឈាម​នៅ​លើ​អាសនៈ ទូល​សូម​ព្រះជាម្ចាស់​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដ្បិត​ព្រះរាជា​បាន​ប្រកាស​ថា តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​រំដោះ​បាប​នេះ​ត្រូវ​ថ្វាយ​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។</verse>
				<verse number="25">ព្រះរាជា​ចាត់​ក្រុម​លេវី​អោយ​ឈរ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បទ​បញ្ជា​របស់​ព្រះបាទ​ដាវីឌ និង​លោក​កាដ ជា​គ្រូ​ទាយ​របស់​ស្ដេច ព្រម​ទាំង​ព្យាការី​ណាថាន​ ដ្បិត​ ព្រះអម្ចាស់ ​បង្គាប់​ដូច្នេះ តាម​រយៈ​ព្យាការី​របស់​ព្រះអង្គ។</verse>
				<verse number="26">ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ហើយ​ក្រុម​បូជាចារ្យ​កាន់​ត្រែ។</verse>
				<verse number="27">ព្រះបាទ​ហេសេគា​បង្គាប់​អោយ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គេ​ក៏​ចាប់​ផ្ដើម​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប្រគំ​កំដរ​ផង។</verse>
				<verse number="28">អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ រីឯ​អ្នក​ចំរៀង​នាំ​គ្នា​ច្រៀង ជា​មួយ​សំឡេង​ត្រែ រហូត​ទាល់​តែ​គេ​ថ្វាយ​តង្វាយ​ដុត​ចប់​សព្វ​គ្រប់។</verse>
				<verse number="29">ពេល​ថ្វាយ​តង្វាយ​ដុត​រួច​រាល់​ហើយ ព្រះរាជា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច នាំ​គ្នា​ក្រាប​ចុះ​ថ្វាយបង្គំ។</verse>
				<verse number="30">បន្ទាប់​មក ព្រះបាទ​ហេសេគា និង​ពួក​មន្ត្រី​បង្គាប់​អោយ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ ព្រះអម្ចាស់ តាម​ទំនុក​ដែល​ព្រះបាទ​ដាវីឌ និង​លោក​អេសាភ ជា​គ្រូ​ទាយ​បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើសលប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ។</verse>
				<verse number="31">ពេល​នោះ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ ។ ឥឡូវ​នេះ ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​អរ​ព្រះគុណ ចូល​ទៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​ចូល​មក​ថ្វាយ ដើម្បី​អរ​ព្រះគុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដែរ។</verse>
				<verse number="32">ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិតសិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="33">គេ​ក៏​បាន​យក​គោ​ប្រាំ​មួយ​រយ​ក្បាល និង​ចៀម​បី​ពាន់​ក្បាល​ទៀត មក​ថ្វាយ​ជា​យញ្ញបូជា​ផ្សេងៗ​ដែរ។</verse>
				<verse number="34">ដោយ​បូជាចារ្យ​មាន​គ្នា​តិច​ពេក មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​បាន ក្រុម​លេវី​ដែល​ជា​បង​ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​អោយ​ក្រុម​បូជាចារ្យ​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះខ្នែង ក្នុង​ការ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​ជាង​ក្រុម​បូជាចារ្យ។</verse>
				<verse number="35">មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​តង្វាយ​ដុត​ទាំង​មូល​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ថ្វាយ​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​នៅ​លើ​អាសនៈ​ដែរ។ ដូច្នេះ គេ​បាន​ចាត់​ចែង អោយ​មាន​ពិធី​គោរព​បំរើ​ ព្រះអម្ចាស់ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ​ឡើង​វិញ។</verse>
				<verse number="36">ព្រះបាទ​ហេសេគា និង​ប្រជាជន​ទាំង​មូល​សប្បាយ​រីករាយ​ក្រៃលែង ព្រោះ​ព្រះជាម្ចាស់​ជួយ​គេ​អោយ​សំរេច​ការ​នេះ​បាន ដោយ​ឥត​បង្អែបង្អង់​ឡើយ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ព្រះបាទ​ហេសេគា​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា ទ្រង់​ក៏​សរសេរ​រាជសារ​ផ្ញើ​ទៅ​កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​ម៉ាណាសេ អញ្ជើញ​ពួក​គេ​មក​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="2">ព្រះរាជា និង​ក្រុម​មន្ត្រី ព្រម​ទាំង​អង្គ​ប្រជុំ​ទាំង​មូល ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ខែ​ទី​ពីរ​។</verse>
				<verse number="3">គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​បូជាចារ្យ​ពុំ​ទាន់​បាន​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជាជន​ក៏​ពុំ​ទាន់​មក​ជួបជុំ​គ្នា នៅ​ក្រុង​យេរូសាឡឹម​នៅ​ឡើយ​ដែរ។</verse>
				<verse number="4">ព្រះរាជា និង​អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សំរុង​គ្នា​បែប​នេះ</verse>
				<verse number="5">ហើយ​សំរេច​ចេញ​សេចក្ដី​ប្រកាស​មួយ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ចាប់​ពី​បៀរសេបា​រហូត​ដល់​ក្រុង​ដាន់ ដើម្បី​អញ្ជើញ​ប្រជាជន​មក​ក្រុង​យេរូសាឡឹម ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="6">ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពាសពេញ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា​ទាំង​មូល នាំ​សេចក្ដី​ប្រកាស​ដែល​ឡាយ​ព្រះហស្ដ​ដោយ​ព្រះរាជា និង​ចុះ​ហត្ថលេខា​ដោយ​ពួក​មន្ត្រី។ ពួក​គេ​ប្រកាស​តាម​បញ្ជា​របស់​ស្ដេច​ដូច​ត​ទៅ៖ «កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ ហើយ​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ ចូរ​នាំ​គ្នា​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រាអែល ដើម្បី​អោយ​ព្រះអង្គ​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។</verse>
				<verse number="7">មិន​ត្រូវ​ធ្វើ​ដូច​ដូនតា ឬ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​នោះ​ឡើយ។ ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​វិនាស​អន្តរាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។</verse>
				<verse number="8">ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹងរូស ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​មក​ទីសក្ការៈ ដែល​ព្រះអង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​ព្រះអង្គ​លែង​ព្រះពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។</verse>
				<verse number="9">ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ ព្រះអម្ចាស់ ​វិញ បង​ប្អូន និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​ការ​អាណិត​មេត្តា​ពី​សំណាក់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ ហើយ​ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តែងតែ​ប្រណី​សន្ដោស ទ្រង់​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ​នោះ ព្រះអង្គ​នឹង​មិន​បែរ​ព្រះភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។</verse>
				<verse number="10">ពួក​អ្នក​នាំ​សារ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ក្នុង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ រហូត​ដល់​ទឹក​ដី​សាប់យូឡូន តែ​ប្រជាជន​សើច​ចំអក និង​ប្រមាថ​មើលងាយ​ពួក​គេ។</verse>
				<verse number="11">ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ ម៉ាណាសេ និង​សាប់យូឡូន​ទទួល​ស្គាល់​កំហុស ហើយ​នាំ​គ្នា​មក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="12">នៅ​ស្រុក​យូដា ព្រះជាម្ចាស់​ជំរុញ​ប្រជាជន​អោយ​មាន​ចិត្ត​គំនិត​តែ​មួយ ធ្វើ​តាម​បញ្ជា​របស់​ស្ដេច និង​ពួក​មន្ត្រី​ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ប្រជាជន​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* នៅ​ខែ​ទី​ពីរ។ ពេល​នោះ អង្គ​ប្រជុំ​មាន​ចំនួន​ច្រើន​កុះករ។</verse>
				<verse number="14">ពួក​គេ​ផ្ដើម​ពិធី​បុណ្យ ដោយ​នាំ​គ្នា​រំលំ​អាសនៈ​ទាំងឡាយ​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​រំលំ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ទាំង​ប៉ុន្មាន រួច​យក​ទៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។</verse>
				<verse number="15">បន្ទាប់​មក ពួក​គេ​សម្លាប់​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា សំរាប់​ពិធី​បុណ្យ​ចម្លង* នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ទី​ពីរ។ ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​នឹក​ខ្មាស​ខ្លួន​ក៏​នាំ​គ្នា​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="16">ពួក​គេ​បំពេញ​មុខងារ​តាម​កន្លែង​រៀងៗ​ខ្លួន ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។ ក្រុម​បូជាចារ្យ​ទទួល​ឈាម​សត្វ​ពី​ក្រុម​លេវី យក​ទៅ​ប្រោះ​លើ​អាសនៈ។</verse>
				<verse number="17">នៅ​ក្នុង​អង្គ​ប្រជុំ ដោយ​មាន​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​នៅ​ឡើយ ក្រុម​លេវី​ក៏​សម្លាប់​សត្វ​សំរាប់​ពិធី​បុណ្យ​ចម្លង ជំនួស​អស់​អ្នក​ដែល​មិន​បរិសុទ្ធ ដើម្បី​ញែក​ពួក​គេ​ថ្វាយ​ ព្រះអម្ចាស់</verse>
				<verse number="18">ដ្បិត​ប្រជាជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណាសេ អ៊ីសាខារ និង​សាប់យូឡូន ពុំ​បាន​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះបាទ​ហេសេគា​ទូលអង្វរ​អោយ​ពួក​គេ​ថា៖</verse>
				<verse number="19">«ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​សប្បុរស សូម​លើកលែង​ទោស​អោយ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះអង្គ​នៅ​ឡើយ​ក៏​ដោយ»។</verse>
				<verse number="20">ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ព្រះបាទ​ហេសេគា ព្រះអង្គ​មិន​ធ្វើ​ទោស​ប្រជាជន​ឡើយ។</verse>
				<verse number="21">ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើសលប់ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​បូជាចារ្យ សរសើរ​តម្កើង​ ព្រះអម្ចាស់ ដោយ​ប្រគំ​តូរ្យតន្ត្រី​យ៉ាង​រំពង​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="22">ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធសឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ ព្រះអម្ចាស់ ។ ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ ប្រជាជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព* ហើយ​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។</verse>
				<verse number="23">អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា ប្រារព្ធ​ពិធី​បុណ្យ​ប្រាំពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ</verse>
				<verse number="24">ដ្បិត​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា ផ្គត់ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​ប្រាំពីរ​ពាន់​ក្បាល​ដល់​ប្រជាជន ហើយ​ពួក​មន្ត្រី​ក៏​ផ្គត់ផ្គង់​គោ​បា​មួយ​ពាន់​ក្បាល និង​ចៀម​មួយ​ម៉ឺន​ក្បាល​ដល់​ប្រជាជន​ដែរ។ បូជាចារ្យ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​វិសុទ្ធ។</verse>
				<verse number="25">អង្គ​ប្រជុំ​យូដា​ទាំង​មូល រួម​ជា​មួយ​ក្រុម​បូជាចារ្យ ក្រុម​លេវី ប្រជាជន​ទាំង​អស់​មក​ពី​ស្រុក​អ៊ីស្រាអែល និង​ជន​បរទេស​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល​ក្ដី ឬ​រស់​នៅ​ក្នុង​ស្រុក​យូដា​ក្ដី នាំ​គ្នា​សប្បាយ​រីករាយ​ក្រៃលែង។</verse>
				<verse number="26">នៅ​ក្រុង​យេរូសាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រាអែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូសាឡឹម​ទេ។</verse>
				<verse number="27">ក្រុម​បូជាចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជាជន។ ពាក្យ​ទូលអង្វរ​របស់​ពួក​គេ លាន់​ឮ​ឡើង រហូត​ដល់​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កំទេច​ស្ដូប រំលំ​បង្គោល​របស់​ព្រះអាសេរ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​បេនយ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណាសេ។ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ វិល​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។</verse>
				<verse number="2">ព្រះបាទ​ហេសេគា​បាន​តែងតាំង​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ អោយ​បំពេញ​មុខងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ដែល​បំពេញ​មុខងារ​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព ព្រម​ទាំង​អ្នក​ដែល​បំរើ​ការងារ​ក្នុង​ព្រះវិហារ អ្នក​ចំរៀង​សំរាប់​លើក​តម្កើង​ព្រះអម្ចាស់ និង​អ្នក​យាម​ទ្វារ​ពន្លា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ព្រះរាជា​បាន​យក​រាជទ្រព្យ​មួយ​ចំណែក សំរាប់​បង់​ចំណាយ​ទៅ​លើ​តង្វាយ​ដុត​ទាំង​មូល ដែល​ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ* នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ព្រះរាជា​បង្គាប់​ប្រជាជន និង​អ្នក​ក្រុង​យេរូសាឡឹម អោយ​ប្រគល់​ចំណែក​របស់​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ពេល​ប្រជាជន​អ៊ីស្រាអែល​ទទួល​បញ្ជា​របស់​ស្ដេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ថ្វាយ​យ៉ាង​បរិបូណ៌​ដែរ​។</verse>
				<verse number="6">កូន​ចៅ​អ៊ីស្រាអែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម​មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ថ្វាយ​ដល់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្លួន មក​ថ្វាយ​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​តង្វាយ​ទាំង​នោះ​ជា​ច្រើន​គំនរ។</verse>
				<verse number="7">គេ​បាន​ចាប់​ផ្ដើម​ប្រមូល​តង្វាយ​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំពីរ។</verse>
				<verse number="8">ព្រះបាទ​ហេសេគា និង​ពួក​មន្ត្រី​មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះគុណ​ ព្រះអម្ចាស់ និង​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="9">ព្រះបាទ​ហេសេគា​សាក​សួរ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ស្ដី​អំពី​គំនរ​តង្វាយ​ទាំង​នោះ។</verse>
				<verse number="10">លោក​មហាបូជាចារ្យ​អសារា​ពី​អំបូរ​សាដុក​ទូល​ស្ដេច​ថា៖ «ចាប់​ពី​ពេល​ប្រជាជន​នាំ​តង្វាយ​ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេសសល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ»។</verse>
				<verse number="11">ព្រះបាទ​ហេសេគា​បង្គាប់​អោយ​គេ​រៀបចំ​បន្ទប់ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ពេល​រៀបចំ​រួច​ស្រេច​ហើយ</verse>
				<verse number="12">គេ​ក៏​នាំ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​តង្វាយ​មួយ​ភាគ​ដប់ ព្រម​ទាំង​តង្វាយ​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រតី។ លោក​កូណានា​ជា​ក្រុម​លេវី មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​តង្វាយ​ទាំង​នោះ ដោយ​មាន​លោក​ស៊ីម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។</verse>
				<verse number="13">ព្រះបាទ​ហេសេគា និង​លោក​មហាបូជាចារ្យ​អសារា ដែល​ទទួល​ខុស​ត្រូវ​លើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ បាន​តែងតាំង​លោក​យេហ៊ីអែល លោក​អសាស៊ា លោក​ណាហាត លោក​អេសាអែល លោក​យេរីម៉ុត លោក​យ៉ូសាបាដ លោក​អេលាល លោក​យីសម៉ាគា លោក​ម៉ាហាត និង​លោក​បេណាយ៉ា​អោយ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណានា និង​លោក​ស៊ីម៉ៃ ជា​ប្អូន។</verse>
				<verse number="14">លោក​កូរេ​ជា​កូន​របស់​លោក​យីមណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​តង្វាយ​ស្ម័គ្រចិត្ត ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះជាម្ចាស់ ហើយ​លោក​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជាជន​ញែក​ថ្វាយ​ ព្រះអម្ចាស់ និង​តង្វាយ​សក្ការៈ​ឯ​ទៀតៗ​ដែរ។</verse>
				<verse number="15">លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជាចារ្យ​ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់ ដល់​បូជាចារ្យ​ទាំង​តូច​ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហការី​ទាំង​នោះ មាន​លោក​អេដែន លោក​មីនយ៉ាមីន លោក​លោក​យេសួរ លោក​សេម៉ារា លោក​អម៉ារា និង​លោក​សេកានា។</verse>
				<verse number="16">ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​អោយ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​អោយ​អស់​អ្នក​ដែល​ទទួល​ចូល​បំរើ​ការងារ ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។</verse>
				<verse number="17">គេ​ជំរឿន​បូជាចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី​គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម​តាម​ជាន់​ថ្នាក់​របស់​ខ្លួន។</verse>
				<verse number="18">អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។</verse>
				<verse number="19">ចំណែក​ឯ​បូជាចារ្យ​ជា​ពូជពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំវិញ​ក្រុង​នានា គេ​បាន​តែងតាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន អោយ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជាចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។</verse>
				<verse number="20">ព្រះបាទ​ហេសេគា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្ដេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត​ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះស្ម័គ្រ ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ស្ដេច។</verse>
				<verse number="21">គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ គឺ​ការ​ចាត់​ចែង​អោយ​មាន​ពិធី​គោរព​បំរើ​ព្រះជាម្ចាស់​ក្នុង​ព្រះដំណាក់​ក្ដី ការ​គោរព​ក្រឹត្យវិន័យ និង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់​ក្ដី ស្ដេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ព្រះអង្គ ហើយ​ស្ដេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សំរេច​បាន​ជោគ​ជ័យ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">ក្រោយ​ពេល​ដែល​ព្រះបាទ​ហេសេគា​សំដែង​ភក្ដីភាព ចំពោះ​ព្រះជាម្ចាស់​នោះ​មក ព្រះចៅ​សានហេរីប​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​លុកលុយ​ស្រុក​យូដា ហើយ​ឡោមព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹងមាំ ព្រម​ទាំង​បញ្ជា​អោយ​កងទ័ព​វាយ​សំរុក​ក្រុង​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="2">កាល​ព្រះបាទ​ហេសេគា ឃើញ​ព្រះចៅ​សានហេរីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូសាឡឹម</verse>
				<verse number="3">ស្ដេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេទ័ព និង​នាយ​ទាហាន​ដ៏​អង់អាច​របស់​ស្ដេច ដើម្បី​សំរេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទីក្រុង។ ពួក​គេ​គាំទ្រ​ស្ដេច</verse>
				<verse number="4">ហើយ​ប្រមូល​ប្រជាជន​ជា​ច្រើន​មក​ជួបជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង​។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ីរី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំខាន»។</verse>
				<verse number="5">ព្រះបាទ​ហេសេគា​ពង្រឹង​ទីក្រុង ដោយ​ជួសជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្ដេច​លើក​ប៉ម​កំពែង​អោយ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួសជុល​ប៉ម​មីឡូ​នៅ​បុរី​ព្រះបាទ​ដាវីឌ។ ស្ដេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។</verse>
				<verse number="6">ស្ដេច​ចាត់​តាំង​មេទ័ព​អោយ​ធ្វើ​ជា​មេ​បញ្ជាការ​លើ​ប្រជាជន ហើយ​ស្ដេច​ត្រាស់​ហៅ​ពួក​គេ​អោយ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង​រួច​មាន​រាជឱង្ការ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖</verse>
				<verse number="7">«ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី និង​កងទ័ព​ដ៏​ច្រើន​កុះករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។</verse>
				<verse number="8">ខាង​ស្ដេច​ស្រុក​អាស្ស៊ីរី មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មាន​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង ព្រះអង្គ​នឹង​ជួយ​គាំទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជាជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​រាជឱង្ការ​របស់​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="9">បន្ទាប់​មក ព្រះចៅ​សានហេរីប ស្ដេច​ស្រុក​អាស្ស៊ីរី ចាត់​រាជ​បំរើ​អោយ​មក​ក្រុង​យេរូសាឡឹម ក្នុង​ពេល​ដែល​ស្ដេច​គង់​នៅ​ក្បែរ​ក្រុង​ឡាគីស ជា​មួយ​កងទ័ព​ទាំង​អស់។ ស្ដេច​បាន​ចាត់​ពួក​គេ​អោយ​មក​ជួប​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជាជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖</verse>
				<verse number="10">«ព្រះចៅ​សានហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​មាន​ព្រះបន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូសាឡឹម​បែប​នេះ?”។</verse>
				<verse number="11">ស្ដេច​ហេសេគា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្ដេច​ប្រាប់​ថា “ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង នឹង​រំដោះ​យើង​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​មិន​ខាន”។</verse>
				<verse number="12">ស្ដេច​ហេសេគា​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កំទេច​អាសនៈ​របស់​ ព្រះអម្ចាស់ រួច​បង្គាប់​អោយ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​គោរព​ថ្វាយបង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប តែ​លើ​អាសនៈ​មួយ​នោះ!</verse>
				<verse number="13">អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​ថា តើ​យើង និង​ដូនតា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជាជាតិ​ទាំងឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឬ​ទេ?</verse>
				<verse number="14">ក្នុង​ចំណោម​ព្រះ​របស់​ប្រជាជាតិ​ទាំង​ប៉ុន្មាន ដែល​ដូនតា​របស់​យើង​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!</verse>
				<verse number="15">ដូច្នេះ មិន​ត្រូវ​អោយ​ស្ដេច​ហេសេគា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សំដី​របស់​ស្ដេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជាជន​របស់​ខ្លួន អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង ឬ​ដូនតា​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​ទាំងឡាយ​របស់​អ្នក​រាល់​គ្នា ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។</verse>
				<verse number="16">រាជ​បំរើ​របស់​ព្រះចៅ​សានហេរីប ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថ​ ព្រះជាអម្ចាស់ និង​ប្រមាថ​ព្រះបាទ​ហេសេគា ជា​អ្នក​បំរើ​របស់​ព្រះអង្គ​បន្ត​ទៅ​ទៀត។</verse>
				<verse number="17">ស្ដេច​ស្រុក​អាស្ស៊ីរី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ក្នុង​លិខិត​នោះ​ស្ដេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជាជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ ព្រះ​របស់​ស្ដេច​ហេសេគា ក៏​ពុំ​អាច​រំដោះ​ប្រជាជន​របស់​ខ្លួន​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។</verse>
				<verse number="18">រាជ​បំរើ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​អោយ​ប្រជាជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូសាឡឹម ព្រឺ​ខ្លាច និង​ភ័យ​តក់ស្លុត ដើម្បី​អោយ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទីក្រុង។</verse>
				<verse number="19">ពួក​គេ​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូសាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធសឹង​ជា​ស្នាដៃ​របស់​មនុស្ស។</verse>
				<verse number="20">ព្រះបាទ​ហេសេគា និង​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូលអង្វរ​ព្រះជាម្ចាស់ ដើម្បី​សូម​ព្រះអង្គ​ជួយ។</verse>
				<verse number="21">ពេល​នោះ ព្រះអម្ចាស់ ​ចាត់​ទេវតា​មួយ​រូប អោយ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជាការ និង​ពួក​មេទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី។ ស្ដេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្ដេច ហើយ​ពេល​នោះ​បុត្រ​បង្កើត​របស់​ស្ដេច នាំ​គ្នា​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ។</verse>
				<verse number="22">ព្រះអម្ចាស់ ​បាន​រំដោះ​ព្រះបាទ​ហេសេគា និង​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​ពី​កណ្ដាប់​ដៃ​របស់​ព្រះចៅ​សានហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការពារ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​គ្រប់​ទិសទី។</verse>
				<verse number="23">មនុស្សម្នា​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ថ្វាយ​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជាជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្ដេច​គ្រប់ៗ​គ្នា។</verse>
				<verse number="24">នៅ​គ្រា​នោះ​ព្រះបាទ​ហេសេគា​ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ស្ដេច​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ហើយ​ ព្រះអម្ចាស់ ​តប​មក​វិញ ដោយ​ប្រទាន​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ។</verse>
				<verse number="25">ប៉ុន្តែ ព្រះបាទ​ហេសេគា​ពុំ​បាន​ដឹង​គុណ​ព្រះជាម្ចាស់ ដែល​សំដែង​ព្រះហឫទ័យ​សប្បុរស​ចំពោះ​ស្ដេច​ទេ គឺ​ស្ដេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​អោយ​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ស្ដេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="26">ពេល​នោះ ព្រះបាទ​ហេសេគា​ដឹង​ខ្លួន​ខុស ស្ដេច​ក៏​សារភាព​កំហុស​ជា​មួយ​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម។ ដូច្នេះ ព្រះអម្ចាស់ ​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះបាទ​ហេសេគា​នៅ​មាន​ព្រះជន្ម​ឡើយ។</verse>
				<verse number="27">ព្រះបាទ​ហេសេគា​ទទួល​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​យ៉ាង​ច្រើន។ ស្ដេច​បាន​សង់​ឃ្លាំង​សំរាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។</verse>
				<verse number="28">ស្ដេច​ក៏​សង់​ឃ្លាំង​សំរាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល សំរាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម។</verse>
				<verse number="29">ស្ដេច​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្ដេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិត​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ស្ដេច​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ​បំផុត។</verse>
				<verse number="30">ព្រះបាទ​ហេសេគា​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច​ក្នុង​បុរី​ព្រះបាទ​ដាវីឌ។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​ហេសេគា​ធ្វើ សុទ្ធ​តែ​បាន​សំរេច​ទាំង​អស់។</verse>
				<verse number="31">ប៉ុន្តែ នៅ​គ្រា​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​ចាត់​ទូត​អោយ​មក ដើម្បី​សួរ​ដំណឹង​អំពី​ឫទ្ធិបាដិហារិយ៍ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក ព្រះជាម្ចាស់​បាន​បោះ​បង់​ចោល​ព្រះបាទ​ហេសេគា​ដើម្បី​ល្បងល​មើល​ថា តើ​ស្ដេច​មាន​ព្រះហឫទ័យ​យ៉ាង​ណា។</verse>
				<verse number="32">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​ហេសេគា និង​ភក្ដីភាព​របស់​ស្ដេច​ចំពោះ​ព្រះជាម្ចាស់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្តហេតុ​របស់​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="33">ពេល​ព្រះបាទ​ហេសេគា​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​ស្ដេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្ដេច នៅ​ពេល​ដែល​ស្ដេច​សោយ​ទិវង្គត។ ព្រះបាទ​ម៉ាណាសេ​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="33">
				<verse number="1">កាល​ព្រះបាទ​ម៉ាណាសេ​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ដប់ពីរ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ហាសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រាអែល។</verse>
				<verse number="3">ស្ដេច​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ឡើង​វិញ គឺ​កន្លែង​ដែល​ព្រះបាទ​ហេសេគា​ជា​បិតា បាន​កំទេច​ចោល។ ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​បាល និង​ដំឡើង​បង្គោល​ព្រះអាសេរ៉ា ហើយ​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។</verse>
				<verse number="4">ស្ដេច​បាន​សង់​អាសនៈ​របស់​ព្រះ​ដទៃ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​នៅ​កន្លែង​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​យក​ក្រុង​យេរូសាឡឹម​នេះ ទុក​ជា​កន្លែង​សំរាប់​នាម​យើង​រហូត​ត​ទៅ”។</verse>
				<verse number="5">ព្រះបាទ​ម៉ាណាសេ​សង់​អាសនៈ​សំរាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទីលាន​ទាំង​ពីរ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជាយញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីនណូម ស្ដេច​រក​គ្រូ​មើល​ជោគរាសី ប្រព្រឹត្ត​មន្តអាគម និង​អំពើ​អាបធ្មប់ ព្រម​ទាំង​តែងតាំង​អោយ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="7">ព្រះបាទ​ម៉ាណាសេ​យក​រូប​បដិមា ដែល​ស្ដេច​បាន​អោយ​គេ​ឆ្លាក់ ទៅ​តម្កល់​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ថ្វីដ្បិត​តែ​ព្រះជាម្ចាស់​ធ្លាប់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ​ថា “យើង​បាន​ជ្រើស​រើស​ព្រះដំណាក់ និង​ក្រុង​យេរូសាឡឹម ពី​ចំណោម​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទុក​ជា​កន្លែង​សំរាប់​នាម​យើង​រហូត​ត​ទៅ។</verse>
				<verse number="8">ប្រសិន​បើ​ប្រជាជន​អ៊ីស្រាអែល​កាន់​តាម​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ច្បាប់ និង​បទ​បញ្ជា​ដែល​យើង​បាន​បង្គាប់​មក​តាម​រយៈ​ម៉ូសេ នោះ​យើង​មិន​ធ្វើ​អោយ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​បាន​ចែក​អោយ​ដូនតា​របស់​គេ​ឡើយ”។</verse>
				<verse number="9">ប៉ុន្តែ ព្រះបាទ​ម៉ាណាសេ​បាន​នាំ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​អោយ​វង្វេង រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​ប្រជាជាតិ​នានា​ដែល​ ព្រះអម្ចាស់ ​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រាអែល​ទៅ​ទៀត។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះបាទ​ម៉ាណាសេ និង​ប្រជាជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ។</verse>
				<verse number="11">ពេល​នោះ ព្រះអម្ចាស់ ​នាំ​កងទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី អោយ​មក​វាយ​ប្រហារ​ជន​ជាតិ​យូដា ហើយ​ចាប់​បាន​ព្រះបាទ​ម៉ាណាសេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ីឡូន​។</verse>
				<verse number="12">នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្ដេច​បាន​អង្វរ​ករ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច ហើយ​សារភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យកោ​របស់​ស្ដេច។</verse>
				<verse number="13">ស្ដេច​ទូលអង្វរ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូលអង្វរ ដោយ​ប្រោស​ប្រទាន​អោយ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូសាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះបាទ​ម៉ាណាសេ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់​មែន។</verse>
				<verse number="14">បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង ពី​ក្រៅ​បុរី​ព្រះបាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែងតាំង​មេ​បញ្ជាការ​កងទ័ព នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹងមាំ​ក្នុង​ស្រុក​យូដា។</verse>
				<verse number="15">ស្ដេច​បាន​យក​ព្រះ​ដទៃ​ព្រម​ទាំង​រូប​ចម្លាក់​ចេញ​ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ស្ដេច​ក៏​យក​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​សង់​នៅ​លើ​ភ្នំ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​បោះ​ចោល​ខាង​ក្រៅ​ទីក្រុង​ដែរ។</verse>
				<verse number="16">ស្ដេច​បាន​សង់​អាសនៈ​របស់​ ព្រះអម្ចាស់ ​ឡើង​វិញ រួច​ថ្វាយ​យញ្ញបូជា​មេត្រីភាព* និង​យញ្ញបូជា​អរ​ព្រះគុណ។ ស្ដេច​បង្គាប់​អោយ​អ្នក​ស្រុក​យូដា​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="17">ប្រជាជន​នៅ​តែ​ធ្វើ​យញ្ញបូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដដែល តែ​គេ​ឧទ្ទិស​យញ្ញបូជា​នោះ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន។</verse>
				<verse number="18">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​ម៉ាណាសេ ព្រម​ទាំង​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន​ដល់​ព្រះ​របស់​ស្ដេច និង​ពាក្យ​ដែល​គ្រូ​ទាយ​ថ្លែង​ប្រាប់​ស្ដេច ក្នុង​នាម​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="19">រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះអាសេរ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូសាយ។</verse>
				<verse number="20">កាល​ព្រះបាទ​ម៉ាណាសេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជវាំង ហើយ​ព្រះបាទ​អាំម៉ូន ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="21">កាល​ព្រះបាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ពីរ​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="22">ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ម៉ាណាសេ​ជា​បិតា។ ស្ដេច​ថ្វាយ​យញ្ញបូជា​ដល់​រូប​បដិមា​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​ជា​បិតា​បាន​សូន​ធ្វើ ព្រម​ទាំង​គោរព​បំរើ​រូប​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="23">ស្ដេច​ពុំ​បាន​សារភាព​កំហុស​ដូច​ព្រះបាទ​ម៉ាណាសេ​ជា​បិតា​បាន​សារភាព​នោះ​ឡើយ គឺ​ព្រះបាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។</verse>
				<verse number="24">ពួក​មន្ត្រី​របស់​ព្រះបាទ​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជវាំង។</verse>
				<verse number="25">ប៉ុន្តែ ប្រជាជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុបឃិត​គ្នា​ធ្វើ​គុត​ព្រះបាទ​អាំម៉ូន ហើយ​តែងតាំង​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​អោយ​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="34">
				<verse number="1">កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​សាមសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។</verse>
				<verse number="3">នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច ក្នុង​គ្រា​ដែល​ស្ដេច​នៅ​ក្មេង​នៅ​ឡើយ ព្រះបាទ​យ៉ូសៀស​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ព្រះបាទ​ដាវីឌ​ជា​អយ្យកោ។ នៅ​ឆ្នាំ​ទី​ដប់ពីរ ស្ដេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះអាសេរ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ អោយ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">គេ​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ហើយ​កំទេច​ស្កាក​សំរាប់​ដុត​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​លើ​នោះ​ផង។ ស្ដេច​បាន​បំបាក់​បង្គោល​របស់​ព្រះអាសេរ៉ា ព្រម​ទាំង​កំទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ អោយ​ក្លាយ​ទៅ​ជា​ធូលី រួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញបូជា​នៅ​មុខ​រូប​ទាំង​នោះ។</verse>
				<verse number="5">ស្ដេច​ដុត​ធាតុ​របស់​ពួក​បូជាចារ្យ​នៃ​ព្រះ​ដទៃ នៅ​លើ​អាសនៈ​របស់​គេ។ ស្ដេច​ធ្វើ​ដូច្នេះ​ដើម្បី​ជំរះ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម​អោយ​បាន​បរិសុទ្ធ*។</verse>
				<verse number="6">ស្ដេច​ក៏​បាន​រំលំ​អាសនៈ នៅ​តាម​ក្រុង​នានា​នៃ​ទឹក​ដី​ម៉ាណាសេ អេប្រាអ៊ីម និង​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែបថាលី ព្រម​ទាំង​កន្លែង​បាក់​បែក​នៅ​តំបន់​ជុំវិញ​នោះ​ផង។</verse>
				<verse number="7">ស្ដេច​កំទេច​បង្គោល​របស់​ព្រះអាសេរ៉ា និង​រូប​បដិមា​អោយ​ទៅ​ជា​ធូលី​ដី ហើយ​កំទេច​ស្កាក​សំរាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល រួច​ស្ដេច​យាង​ទៅ​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="8">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច គឺ​នៅ​គ្រា​ដែល​ស្ដេច​កំពុង​តែ​ជំរះ​ស្រុក និង​ព្រះវិហារ អោយ​បាន​បរិសុទ្ធ ព្រះបាទ​យ៉ូសៀស​ចាត់​លោក​សាផាន​ជា​កូន​របស់​លោក​អសាលា លោក​ម៉ាសេយ៉ា​ជា​អភិបាល​ក្រុង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​យ៉ូអាហាស និង​ជា​ស្មៀន​ហ្លួង​អោយ​ទៅ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច។</verse>
				<verse number="9">លោក​ទាំង​នោះ​ក៏​ទៅ​ជួប​លោក​មហា​បូជាចារ្យ*​ហ៊ីលគីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជាជន​ថ្វាយ​សំរាប់​ព្រះដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី​ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជាជន​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ អេប្រាអ៊ីម និង​កុលសម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ប្រជាជន​ពី​កុលសម្ព័ន្ធ​យូដា បេនយ៉ាមីន និង​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="10">គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ពួក​កម្មករ​ដែល​ជួសជុល​ព្រះដំណាក់​អោយ​បាន​រឹងមាំ​ឡើង​វិញ</verse>
				<verse number="11">គឺ​មាន​ពួក​ជាង​ឈើ ជាង​សំណង់ និង​សំរាប់​ទិញ​ថ្មដាប់ និង​ឈើ សំរាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សំរាប់​ជួសជុល​អាគារ​ផ្សេងៗ ដែល​ស្ដេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។</verse>
				<verse number="12">មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​អូបាឌា ជា​ក្រុម​លេវី​មក​ពី​អំបូរ​ម៉្រារី។ លោក​សាការី និង​លោក​មស៊ូឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រីករ​យ៉ាង​ជំនាញ។</verse>
				<verse number="13">ពួក​គេ​ក៏​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខងារ​ជា​ស្មៀន រាជការ និង​ជា​ឆ្មាំ​ព្រះដំណាក់។</verse>
				<verse number="14">ពេល​គេ​យក​ប្រាក់ ដែល​ប្រជាជន​ថ្វាយ​ជា​តង្វាយ សំរាប់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ចេញ​មក​នោះ លោក​មហាបូជាចារ្យ​ហ៊ីលគីយ៉ា​រក​ឃើញ​គម្ពីរ​វិន័យ ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក តាម​រយៈ​លោក​ម៉ូសេ។</verse>
				<verse number="15">លោក​ហ៊ីលគីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ​វិន័យ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់!»។ លោក​ហ៊ីលគីយ៉ា​ជូន​គម្ពីរ​នោះ​ទៅ​លោក​សាផាន។</verse>
				<verse number="16">លោក​សាផាន​ក៏​យក​គម្ពីរ​ទៅ​ថ្វាយ​ស្ដេច ហើយ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​ធ្វើ​តាម​រាជ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា។</verse>
				<verse number="17">គេ​បាន​ប្រគល់​ប្រាក់​តង្វាយ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​អោយ​ពួក​មេ​ជាង ព្រម​ទាំង​ពួក​កម្មករ​រួច​ស្រេច​ហើយ»។</verse>
				<verse number="18">លោក​សាផាន​ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជាចារ្យ​ហ៊ីលគីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​អោយ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះរាជា​ស្ដាប់។</verse>
				<verse number="19">កាល​ព្រះរាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ ស្ដេច​ក៏​ហែក​ព្រះភូសា។</verse>
				<verse number="20">បន្ទាប់​មក ស្ដេច​បញ្ជា​ទៅ​លោក​ហ៊ីលគីយ៉ា លោក​អហ៊ីកាម​ជា​កូន​របស់​លោក​សាផាន លោក​អាប់ដូន ជា​កូន​របស់​លោក​មីកាយ៉ា លោក​សាផាន​ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា​ជា​រាជ​បំរើ​ថា៖</verse>
				<verse number="21">«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ ព្រះអម្ចាស់ ​អោយ​យើង និង​ប្រជាជន​ដែល​នៅ​សេសសល់ ក្នុង​ស្រុក​អ៊ីស្រាអែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះអម្ចាស់ ​មុខ​ជា​ព្រះពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​កាន់​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។</verse>
				<verse number="22">លោក​បូជាចារ្យ​ហ៊ីលគីយ៉ា និង​អស់​លោក​ដែល​ព្រះរាជា​ចាត់​អោយ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ព្យាការិនី​ហ៊ូលដា​ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​កូន​ធីកវ៉ា ជា​ចៅ​របស់​លោក​ហារហាស និង​ជា​អ្នក​ថែរក្សា​សម្លៀកបំពាក់​បូជាចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូសាឡឹម។ លោក​ទាំង​នោះ​ជំរាប​ព្យាការិនី​តាម​ដំណើរ​រឿង។</verse>
				<verse number="23">ព្យាការិនី​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​អោយ​មក​រក​យើង​ថា</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជាជន ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="25">ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់អោន​បាន​ឡើយ!</verse>
				<verse number="26">ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​អោយ​មក​ទូល​សួរ​ ព្រះអម្ចាស់ ​ថា ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។</verse>
				<verse number="27">ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀកបំពាក់​យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="28">យើង​នឹង​អោយ​អ្នក​ទៅ​ជួបជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខសាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​អោយ​កើត​មាន​ដល់​ទីក្រុង និង​ប្រជាជន​នេះ​ឡើយ»។ ពួក​រាជ​បំរើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។</verse>
				<verse number="29">ព្រះរាជា​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធាចារ្យ​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម​មក​គាល់។</verse>
				<verse number="30">បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​មួយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជាចារ្យ ក្រុម​លេវី និង​ប្រជាជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះរាជា​អាន​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ក្នុង​គម្ពីរ​សម្ពន្ធមេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​អោយ​ប្រជាជន​ស្ដាប់។</verse>
				<verse number="31">ព្រះរាជា​ឈរ​នៅ​កន្លែង​របស់​ស្ដេច នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ​ ព្រះអម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះអម្ចាស់ និង​កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធមេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។</verse>
				<verse number="32">ស្ដេច​ក៏​បាន​សុំ​អោយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​បេនយ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធមេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូសាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។</verse>
				<verse number="33">ព្រះបាទ​យ៉ូសៀស​បាន​កំចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល។ ស្ដេច​បង្គាប់​ប្រជាជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រាអែល អោយ​គោរព​បំរើ​តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្ដេច​នៅ​គង់​ព្រះជន្ម ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​ឡើយ។</verse>
			</chapter>
			<chapter number="35">
				<verse number="1">ព្រះបាទ​យ៉ូសៀស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម ធ្វើ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ទី​មួយ។</verse>
				<verse number="2">ស្ដេច​បាន​តែងតាំង​ក្រុម​បូជាចារ្យ អោយ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​ដាស់​តឿន​ពួក​គេ​អោយ​យក​ចិត្ត​ទុក​ដាក់​បំរើ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ស្ដេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះអម្ចាស់ ហើយ​មាន​ភារកិច្ច​ប្រៀនប្រដៅ​ប្រជាជន នៅ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏វិសុទ្ធ​នៅ​ក្នុង​ព្រះដំណាក់​ដែល​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ​ចូរ​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បំរើ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ។</verse>
				<verse number="4">ចូរ​រៀបចំ​ខ្លួន​តាម​ក្រុម​គ្រួសារ និង​តាម​ជាន់​ថ្នាក់​របស់​អ្នក​រាល់​គ្នា ដូច​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​បាន​ចង​ក្រង​ជា​ក្បួន​តម្រា​ទុក​មក​ស្រាប់។</verse>
				<verse number="5">ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទីសក្ការៈ​តាម​លំដាប់លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​អោយ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="6">ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សំរាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​ចម្លង​ជូន​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ»។</verse>
				<verse number="7">ព្រះបាទ​យ៉ូសៀស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០ ក្បាល និង​គោ ៣ ០០០ ក្បាល ពី​ហ្វូង​សត្វ​របស់​ស្ដេច​ផ្ទាល់ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា​ក្នុង​ពិធី​បុណ្យ​ចម្លង​សំរាប់​ប្រជាជន​ដែល​នៅ​ទី​នោះ។</verse>
				<verse number="8">ពួក​មន្ត្រី​របស់​ស្ដេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជាជន ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីលគីយ៉ា លោក​សាការី និង​លោក​យេហ៊ីអែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ យក​ចៀម ២ ៦០០ ក្បាល ព្រម​ទាំង​គោ ៣០០ ក្បាល ប្រគល់​ជូន​ក្រុម​បូជាចារ្យ​សំរាប់​ពិធី​បុណ្យ​ចម្លង។</verse>
				<verse number="9">លោក​កូណានា លោក​សេម៉ាយ៉ា និង​លោក​នេថានេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាបយ៉ា លោក​យីអែល និង​លោក​យ៉ូសាបាដ ជា​អ្នក​ដឹក​នាំ​ក្រុម​លេវី យក​ចៀម ៥ ០០០ ក្បាល ព្រម​ទាំង​គោ ៥០០ ក្បាល ប្រគល់​ជូន​ក្រុម​លេវី សំរាប់​ពិធី​បុណ្យ​ចម្លង។</verse>
				<verse number="10">ពិធី​បុណ្យ​ចាប់​ផ្ដើម​ដូច​ត​ទៅ: ក្រុម​បូជាចារ្យ​ឈរ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ក្រុម​លេវី​ក៏​ឈរ​តាម​ជាន់​ថ្នាក់​របស់​ខ្លួន ស្រប​តាម​បញ្ជា​របស់​ស្ដេច។</verse>
				<verse number="11">គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជាចារ្យ ហើយ​បូជាចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។</verse>
				<verse number="12">គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សំរាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជាជន ដើម្បី​អោយ​ពួក​គេ​ថ្វាយ​ ព្រះអម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។</verse>
				<verse number="13">គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សំរាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់ប្រញាល់​ចែក​ជូន​ប្រជាជន​ទាំង​អស់។</verse>
				<verse number="14">បន្ទាប់​មក ក្រុម​លេវី​ចំអិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជាចារ្យ ដ្បិត​ក្រុម​បូជាចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សំរាប់​ខ្លួន​ឯង​ផង និង​សំរាប់​ក្រុម​បូជាចារ្យ ដែល​ជា​ពូជពង្ស​របស់​លោក​អើរ៉ុន​ផង។</verse>
				<verse number="15">ក្រុម​ចំរៀង​ជា​ពូជពង្ស​របស់​លោក​អេសាភ បំពេញ​មុខងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះបាទ​ដាវីឌ លោក​អេសាភ លោក​ហេម៉ាន និង​លោក​យេឌូថិន ជា​គ្រូ​ទាយ​របស់​ស្ដេច​បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀបចំ​អាហារ​ជូន​ពួក​គេ។</verse>
				<verse number="16">នៅ​ថ្ងៃ​នោះ​គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ ព្រះអម្ចាស់ ​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ ព្រះអម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះបាទ​យ៉ូសៀស។</verse>
				<verse number="17">ប្រជាជន​អ៊ីស្រាអែល​ដែល​នៅ​ទី​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង និង​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="18">តាំង​ពី​ជំនាន់​ព្យាការី​សាំយូអែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ ហើយ​ក៏​ពុំ​មាន​ស្ដេច​ស្រុក​អ៊ីស្រាអែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះបាទ​យ៉ូសៀស ក្រុម​បូជាចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម​នៅ​ពេល​នោះ​ដែរ។</verse>
				<verse number="19">គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស។</verse>
				<verse number="20">ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក គឺ​ក្រោយ​ពេល​ព្រះបាទ​យ៉ូសៀស​ជួសជុល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ព្រះចៅ​នេកោ​ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​វាយ​ក្រុង​កើកេមីស នៅ​តាម​ដង​ទន្លេ​អឺប្រាត ព្រះបាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ។</verse>
				<verse number="21">ប៉ុន្តែ ព្រះចៅ​នេកោ​ចាត់​អ្នក​នាំ​សារ​អោយ​មក​ទូល​ព្រះបាទ​យ៉ូសៀស​ថា៖ «បពិត្រ​ព្រះមហាក្សត្រ​ស្រុក​យូដា តើ​ទូលបង្គំ និង​ព្រះករុណា​មាន​រឿង​អ្វី​នឹង​គ្នា? ទូលបង្គំ​លើក​ទ័ព​មក​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ច្បាំង​នឹង​ព្រះករុណា​ទេ គឺ​ទូលបង្គំ​ទៅ​ច្បាំង​ជា​មួយ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ទេ​តើ។ ព្រះជាម្ចាស់​បង្គាប់​ទូលបង្គំ​អោយ​ទៅ​យ៉ាង​រូតរះ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​ទូលបង្គំ​ឡើយ ក្រែង​លោ​ព្រះអង្គ​ធ្វើ​អោយ​ព្រះករុណា​វិនាស»។</verse>
				<verse number="22">ប៉ុន្តែ ព្រះបាទ​យ៉ូសៀស​នៅ​តែ​ចង់​តទល់​នឹង​ព្រះចៅ​នេកោ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះចៅ​នេកោ ដែល​ជា​ពាក្យ​មក​ពី​ព្រះជាម្ចាស់​ឡើយ។ ស្ដេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្ដេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគីដោ។</verse>
				<verse number="23">ទាហាន​បាញ់​ព្រួញ​របស់​ទ័ព​អេស៊ីប បាន​បាញ់​ចំ​ព្រះបាទ​យ៉ូសៀស។ ស្ដេច​បញ្ជា​ទៅ​រាជ​បំរើ​ថា៖ «ចូរ​នាំ​យើង​ចេញ​ទៅ ដ្បិត​យើង​ត្រូវ​របួស​ខ្លាំង​ណាស់»។</verse>
				<verse number="24">រាជ​បំរើ​លើក​ស្ដេច​ចេញ​ពី​រាជរថ​ដែល​ស្ដេច​ជិះ ដាក់​ក្នុង​រាជរថ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​ក៏​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​ស្ដេច​ក្នុង​ផ្នូរ​របស់​ព្រះរាជវង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ព្រះបាទ​យ៉ូសៀស។</verse>
				<verse number="25">លោក​យេរេមា​បាន​តែង​បទ​ទំនួញ​មួយ រំលឹក​ដល់​ព្រះបាទ​យ៉ូសៀស។ អ្នក​ចំរៀង​ប្រុស​ស្រី​នាំ​គ្នា​ស្មូត្រ​ទំនួញ​រំលឹក​ដល់​ព្រះបាទ​យ៉ូសៀស រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​ក្លាយ​ជា​ទំនៀមទម្លាប់​មួយ​នៅ​ស្រុក​អ៊ីស្រាអែល។ ទំនុក​នេះ​មាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​ទំនួញ។</verse>
				<verse number="26">រាជកិច្ច​ផ្សេង​ទៀត​របស់​ព្រះបាទ​យ៉ូសៀស និង​ភក្ដីភាព​ដែល​ស្ដេច​សំដែង​ចំពោះ​ព្រះបន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់</verse>
				<verse number="27">គឺ​កិច្ចការ​ផ្សេងៗ​ដែល​ស្ដេច​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ស្ដេច​ស្រុក​យូដា។</verse>
			</chapter>
			<chapter number="36">
				<verse number="1">ប្រជាជន​យូដា​នាំ​គ្នា​តែងតាំង​ព្រះបាទ​យ៉ូអាហាស់ ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​អោយ​ឡើង​ស្នង​រាជ្យ​បិតា នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">កាល​ព្រះបាទ​យ៉ូអាហាស់​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះវស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ស្ដេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ព្រះបាទ​យ៉ូអាហាស់ ហើយ​តំរូវ​អោយ​ស្រុក​យូដា​បង់​សួយសារអាករ ជា​ប្រាក់​ហាសិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។</verse>
				<verse number="4">ព្រះចៅ​ផារ៉ោននេកោ​បាន​តែងតាំង​ព្រះបាទ​អេលាគីម ជា​អនុជ​របស់​ព្រះបាទ​យ៉ូអាហាស់​អោយ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ហើយ​ដូរ​នាម​ថា យេហូយ៉ាគីម​វិញ។ រីឯ​ព្រះបាទ​យ៉ូអាហាស់​ព្រះចៅ​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="5">កាល​ព្រះបាទ​យេហូយ៉ាគីម​ឡើង​សោយ​រាជ្យ​ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះវស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ។</verse>
				<verse number="6">ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ព្រះបាទ​យេហូយ៉ាគីម ហើយ​ចាប់​ស្ដេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="7">ព្រះចៅ​នេប៊ូក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្ដេច​នៅ​ក្រុង​បាប៊ីឡូន​ដែរ។</verse>
				<verse number="8">រាជកិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យេហូយ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ស្ដេច​ស្រុក​យូដា។ ព្រះបាទ​យ៉ូយ៉ាគីន ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។</verse>
				<verse number="9">កាល​ព្រះបាទ​យ៉ូយ៉ាគីន​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ប្រាំ​បី​ព្រះវស្សា​ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="10">នៅ​ពេល​ចូល​ឆ្នាំ​ព្រះចៅ​នេប៊ូក្នេសា​ចាប់​ស្ដេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នាំ​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះចៅ​នេប៊ូក្នេសា​បាន​តែងតាំង​ព្រះបាទ​សេដេគា ជា​អនុជ​របស់​ព្រះបាទ​យ៉ូយ៉ាគីន អោយ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="11">កាល​ព្រះបាទ​សេដេគា​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="12">ព្រះបាទ​សេដេគា​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ស្ដេច​ទេ ហើយ​ពេល​ព្យាការី​យេរេមា​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ ព្រះអម្ចាស់ ក៏​ស្ដេច​ពុំ​ព្រម​សារភាព​កំហុស​ដែរ។</verse>
				<verse number="13">ព្រះចៅ​នេប៊ូក្នេសា​បាន​អោយ​ស្ដេច​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ស្ដេច​នៅ​តែ​បះបោរ​ប្រឆាំង​នឹង​ព្រះចៅ​នេប៊ូក្នេសា​ដែរ។ ស្ដេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ។</verse>
				<verse number="14">មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​បូជាចារ្យ​ព្រម​ទាំង​ប្រជាជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជាជាតិ​នានា ហើយ​បន្ថោក​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដែល​ព្រះអង្គ​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="15">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​ទៅ​ដាស់​តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ប្រជារាស្ត្រ និង​ព្រះដំណាក់​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="16">ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ព្រះអង្គ​ចាត់​អោយ​ទៅ ពួក​គេ​មើលងាយ​ព្រះបន្ទូល​របស់​ព្រះអង្គ ព្រម​ទាំង​ប្រមាថ​ពួក​ព្យាការី រហូត​ធ្វើ​អោយ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​យ៉ាង​ខ្លាំង មិន​អាច​ប្រែប្រួល​បាន។</verse>
				<verse number="17">ពេល​នោះ ព្រះអម្ចាស់ ​ក៏​បាន​ចាត់​ស្ដេច​នៃ​ជន​ជាតិ​ខាល់ដេ អោយ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះវិហារ ហើយ​សម្លាប់​រង្គាល​ប្រជាជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ព្រះអង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។</verse>
				<verse number="18">ព្រះចៅ​នេប៊ូក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដំណាក់​ស្ដេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="19">កងទ័ព​បាប៊ីឡូន​បាន​ដុត​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ផ្ដួល​រំលំ​កំពែង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។</verse>
				<verse number="20">ព្រះចៅ​នេប៊ូក្នេសា​កៀរ​ប្រជាជន ដែល​នៅ​សេសសល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ព្រះចៅ​នេប៊ូក្នេសា និង​បុត្រ​របស់​ស្ដេច រហូត​ដល់​អាណាចក្រ​ពែរ្ស​គ្រប់គ្រង​ស្រុក។</verse>
				<verse number="21">ហេតុការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ ដូច្នេះ ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សំរាក​ជំនួស​ឆ្នាំ​សប្ប័ទ*​ដែល​ប្រជាជន​ពុំ​បាន​គោរព»។</verse>
				<verse number="22">ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះអម្ចាស់ ​បាន​ជំរុញ​ព្រះហឫទ័យ​ព្រះចៅ​ស៊ីរូស អោយ​ចេញ​ប្រកាស និង​រាជក្រឹត្យ​ក្នុង​អាណាចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖</verse>
				<verse number="23">«ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស​មាន​រាជឱង្ការ​ដូច​ត​ទៅ: ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ស្ថាន​បរមសុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី មក​អោយ​យើង​គ្រប់គ្រង។ ព្រះអង្គ​បញ្ជា​អោយ​យើង​សង់​ព្រះដំណាក់​មួយ​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះអង្គ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូសាឡឹម​វិញ ហើយ​សូម​អោយ​ព្រះ​របស់​គេ គង់​នៅ​ជា​មួយ​គេ»។</verse>
			</chapter>
		</book>
		<book number="15">
			<chapter number="1">
				<verse number="1">ក្នុង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស​ ជា​ស្ដេច​ស្រុក​ពែរ្ស ព្រះអម្ចាស់ ​បាន​ជំរុញ​ព្រះហឫទ័យ​ព្រះចៅ​ស៊ីរូស អោយ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណាចក្រ​របស់​ស្ដេច​ទាំង​មូល ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖</verse>
				<verse number="2">«ព្រះចៅ​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជឱង្ការ​ដូច​ត​ទៅ: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរមសុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​អោយ​យើង​គ្រប់គ្រង។ ព្រះអង្គ​បញ្ជា​អោយ​យើង​សង់​ព្រះដំណាក់​មួយ នៅ​ក្រុង​យេរូសាឡឹម​ក្នុង​ស្រុក​យូដា​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="3">ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ សូម​អោយ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូសាឡឹម។ សូម​អោយ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ។</verse>
				<verse number="4">ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជាជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្ដល់​វិភាគទាន​ដល់​ពួក​គេ​ជា​ប្រាក់ មាស ទ្រព្យ​សម្បត្តិ និង​សត្វ ព្រម​ទាំង​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សំរាប់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម​ផង»។</verse>
				<verse number="5">ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ក្រុម​បូជាចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="6">អ្នក​ជិត​ខាង​របស់​ពួក​គេ យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង​មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។</verse>
				<verse number="7">គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដែល​ព្រះចៅ​នេប៊ូក្នេសា​រឹប​អូស​ពី​ក្រុង​យេរូសាឡឹម​ យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះចៅ​ស៊ីរូស​ប្រគល់​មក​វិញ។</verse>
				<verse number="8">ព្រះចៅ​ស៊ីរូស​បញ្ជា​អោយ​លោក​មីត្រាដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេសបាសារ ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា។</verse>
				<verse number="9">គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាមសិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន</verse>
				<verse number="10">ពែង​មាស​ចំនួន​សាមសិប ពែង​ប្រាក់​គុណភាព​លេខ​ពីរ​ចំនួន​បួន​រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។</verse>
				<verse number="11">សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់​មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេសបាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="2">អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូបាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេឡាយ៉ា លោក​ម៉ាដេកាយ លោក​ប៊ីលសាន លោក​មីសផា លោក​ប៊ីគវ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ:</verse>
				<verse number="3">កូន​ចៅ​របស់​លោក​ប៉ារ៉ូស មាន ២ ១៧២​នាក់</verse>
				<verse number="4">កូន​ចៅ​របស់​លោក​សេផាធា មាន​៣៧២​នាក់</verse>
				<verse number="5">កូន​ចៅ​របស់​លោក​អើរ៉ាស មាន ៧៧៥​នាក់</verse>
				<verse number="6">កូន​ចៅ​របស់​លោក​ប៉ាហាត់-ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន​២ ៨១២​នាក់</verse>
				<verse number="7">កូន​ចៅ​របស់​លោក​អេឡាំ មាន ១ ២៥៤​នាក់</verse>
				<verse number="8">កូន​ចៅ​របស់​លោក​សាធូ មាន ៩៤៥​នាក់</verse>
				<verse number="9">កូន​ចៅ​របស់​លោក​សាកាយ មាន ៧៦០ នាក់</verse>
				<verse number="10">កូន​ចៅ​របស់​លោក​បានី មាន ៦៤២​នាក់</verse>
				<verse number="11">កូន​ចៅ​របស់​លោក​បេបាយ មាន ៦២៣​នាក់</verse>
				<verse number="12">កូន​ចៅ​របស់​លោក​អាសកាដ មាន ១ ២២២​នាក់</verse>
				<verse number="13">កូន​ចៅ​របស់​លោក​អដូនីកាំ មាន ៦៦៦​នាក់</verse>
				<verse number="14">កូន​ចៅ​របស់​លោក​ប៊ីគវ៉ាយ មាន​២ ០៥៦​នាក់</verse>
				<verse number="15">កូន​ចៅ​របស់​លោក​អេឌីន មាន ៤៥៤​នាក់</verse>
				<verse number="16">កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជពង្ស​របស់​លោក​ហេសេគា មាន ៩៨​នាក់</verse>
				<verse number="17">កូន​ចៅ​របស់​លោក​បេសាយ មាន ៣២៣ នាក់</verse>
				<verse number="18">កូន​ចៅ​របស់​លោក​យ៉ូរ៉ា មាន ១១២​នាក់</verse>
				<verse number="19">កូន​ចៅ​របស់​លោក​ហាស៊ូម មាន ២២៣ នាក់</verse>
				<verse number="20">កូន​ចៅ​របស់​លោក​គីបារ មាន ៩៥​នាក់</verse>
				<verse number="21">អ្នក​ភូមិ​បេថ្លេហិម មាន ១២៣​នាក់</verse>
				<verse number="22">អ្នក​ភូមិ នថូផា មាន ៥៦​នាក់</verse>
				<verse number="23">អ្នក​ភូមិ​អាណាថោត មាន ១២៨​នាក់</verse>
				<verse number="24">អ្នក​ភូមិ​អាសម៉ាវែត មាន ៤២​នាក់</verse>
				<verse number="25">អ្នក​ក្រុង​គារយ៉ាត-អើរីម កេភីរ៉ា និង​បៀរ៉ូត មាន ៧៤៣​នាក់</verse>
				<verse number="26">អ្នក​ក្រុង​រ៉ាម៉ា និង​កេបា មាន ៦២១​នាក់</verse>
				<verse number="27">អ្នក​ក្រុង​មីកម៉ាស មាន ១២២​នាក់</verse>
				<verse number="28">អ្នក​ក្រុង​បេតអែល និង​អៃ មាន​២២៣ នាក់</verse>
				<verse number="29">អ្នក​ភូមិ​នេបូរ មាន ៥២​នាក់</verse>
				<verse number="30">កូន​ចៅ​របស់​លោក​ម៉ាកប៊ីស មាន ១៥៦​នាក់</verse>
				<verse number="31">កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់</verse>
				<verse number="32">កូន​ចៅ​របស់​លោក​ហារីម មាន ៣២០ នាក់</verse>
				<verse number="33">អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២៥​នាក់</verse>
				<verse number="34">អ្នក​ក្រុង​យេរីខូ មាន ៣៤៥​នាក់</verse>
				<verse number="35">អ្នក​ក្រុង​សេណាអា មាន ៣ ៦៣០ នាក់</verse>
				<verse number="36">ក្រុម​បូជាចារ្យ ជា​កូន​ចៅ​លោក​យេដាយ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ មាន ៩៧៣​នាក់</verse>
				<verse number="37">កូន​ចៅ​របស់​លោក​អ៊ីមមើរ មាន ១ ០៥២​នាក់</verse>
				<verse number="38">កូន​ចៅ​របស់​លោក​ផាសហ៊ើរ មាន ១ ២៤៧​នាក់</verse>
				<verse number="39">កូន​ចៅ​របស់​លោក​ហារីម មាន ១ ០១៧​នាក់។</verse>
				<verse number="40">ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌមាល និង​កូន​ចៅ​របស់​លោក​ហូដាវា មាន​៧៤​នាក់</verse>
				<verse number="41">ក្រុម​ចំរៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ មាន​១២៨​នាក់</verse>
				<verse number="42">ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់ម៉ូន កូន​ចៅ​របស់​លោក​អ័កគូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន​១៣៩​នាក់</verse>
				<verse number="43">ក្រុម​អ្នក​បំរើ​ព្រះវិហារ​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបាអូត</verse>
				<verse number="44">កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ាហា កូន​ចៅ​របស់​លោក​ផាដូន</verse>
				<verse number="45">កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​អ័កគូប</verse>
				<verse number="46">កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាលម៉ាយ កូន​ចៅ​របស់​លោក​ហាណាន</verse>
				<verse number="47">កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអាយ៉ា</verse>
				<verse number="48">កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា កូន​ចៅ​របស់​លោក​កាសាម</verse>
				<verse number="49">កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេហា កូន​ចៅ​របស់​លោក​បេសាយ</verse>
				<verse number="50">កូន​ចៅ​របស់​លោក​អាសណា កូន​ចៅ​របស់​លោក​មេហូនីម កូន​ចៅ​របស់​លោក​នេភូស៊ីម</verse>
				<verse number="51">កូន​ចៅ​របស់​លោក​បាកប៊ូក កូន​ចៅ​របស់​លោក​ហាគូផា កូន​ចៅ​របស់​លោក​ហាហ៊ើរ</verse>
				<verse number="52">កូន​ចៅ​របស់​លោក​បាសលូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហាសា</verse>
				<verse number="53">កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា</verse>
				<verse number="54">កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា</verse>
				<verse number="55">កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរូដា</verse>
				<verse number="56">កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដេល</verse>
				<verse number="57">កូន​ចៅ​របស់​លោក​សេផាធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេរេត ពីសេបែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។</verse>
				<verse number="58">សរុប​ទាំង​អស់​ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បំរើ​ព្រះបាទ​សាឡូម៉ូន​មាន ៣៩២​នាក់។</verse>
				<verse number="59">រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-មែឡា ធេល-ហារេសា កេរូប-អដាន និង​អ៊ីមមើរ ហើយ​ពុំ​ស្គាល់​ញាតិសន្ដាន និង​ដូនតា​របស់​ខ្លួន​ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រាអែល​មែន​នោះ​គឺ</verse>
				<verse number="60">កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​ថូប៊ីយ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៥២​នាក់។</verse>
				<verse number="61">ក្នុង​ចំណោម​ក្រុម​បូជាចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបាយ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ីឡាយ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ីឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។</verse>
				<verse number="62">អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ* ដែល​ពុំ​អាច​បំពេញ​មុខងារ​ជា​បូជាចារ្យ​បាន​ឡើយ។</verse>
				<verse number="63">លោក​ទេសាភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជាចារ្យ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម*​ជា​មុន​សិន។</verse>
				<verse number="64">សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់</verse>
				<verse number="65">ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បំរើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី​២០០ នាក់។</verse>
				<verse number="66">មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល</verse>
				<verse number="67">អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។</verse>
				<verse number="68">ពេល​មក​ដល់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​យេរូសាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សំរាប់​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។</verse>
				<verse number="69">ពួក​គេ​ថ្វាយ​សំរាប់​ការ​សង់​ព្រះវិហារ​តាម​សមត្ថភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀកបំពាក់​បូជាចារ្យ​ចំនួន​មួយ​រយ​សាមសិប​សំរាប់។</verse>
				<verse number="70">ក្រុម​បូជាចារ្យ ក្រុម​លេវី ប្រជាជន ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">លុះ​ដល់​ខែ​ទី​ប្រាំពីរ​ ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។</verse>
				<verse number="2">លោក​យេសួរ ជា​កូន​របស់​យ៉ូសាដាក និង​បូជាចារ្យ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​បង​ប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រាអែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។</verse>
				<verse number="3">ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ ព្រះអម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក​ទាំង​ល្ងាច។</verse>
				<verse number="4">បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ។</verse>
				<verse number="5">ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សំរាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ ព្រះអម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជាជន​យក​មក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ ព្រះអម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។</verse>
				<verse number="7">ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​អោយ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ​ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់ផែ​យ៉ុបប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះបាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។</verse>
				<verse number="8">នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះដំណាក់​នៃ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម​វិញ លោក​សូរ៉ូបាបិល​ជា​កូន​របស់​លោក​សាលធាល លោក​យេសួរ​ជា​កូន​លោក​យ៉ូសាដាក និង​បូជាចារ្យ​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">លោក​យេសួរ និង​កូន ព្រម​ទាំង​បង​ប្អូន​របស់​លោក គឺ​មាន​លោក​កាឌមាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណាដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះដំណាក់​ព្រះជាម្ចាស់។</verse>
				<verse number="10">នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះវិហារ​របស់​ ព្រះអម្ចាស់ គេ​សុំ​អោយ​អស់​លោក​បូជាចារ្យ​ដែល​ស្លៀក​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ នាំ​គ្នា​មក​ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង​សំរាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បង្គាប់​ទុក។</verse>
				<verse number="11">ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះគុណ​ ព្រះអម្ចាស់ ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច!»។ ប្រជាជន​ទាំង​មូល​ក៏​ស្រែក​ជយឃោស សរសើរ​តម្កើង​ ព្រះអម្ចាស់ ​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">មាន​បូជាចារ្យ​ជា​ច្រើន​ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជាជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​បច្ចាមិត្ត​របស់​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ឮ​ថា ពួក​ឈ្លើយ​ដែល​ត្រឡប់​មក​វិញ​នាំ​គ្នា​សង់​ព្រះវិហារ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="2">នោះ​ពួក​គេ​នាំ​គ្នា​មក​ជួប​លោក​សូរ៉ូបាបិល និង​អស់​លោក​ជា​មេ​ក្រុម​គ្រួសារ​ហើយ​ជំរាប​ថា៖ «ពួក​យើង​ចង់​សាង​សង់​ជា​មួយ​អស់​លោក ដ្បិត​ពួក​យើង​ក៏​គោរព​បំរើ​ព្រះជាម្ចាស់​ ជា​ព្រះ​របស់​អស់​លោក​ដូច​ជា​អស់​លោក​ដែរ ព្រម​ទាំង​ថ្វាយ​យញ្ញបូជា​ចំពោះ​ព្រះអង្គ តាំង​ពី​ជំនាន់​ដែល​ព្រះចៅ​អេសារ-ហាដោន​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី នាំ​ពួក​យើង​មក​ទី​នេះ»។​</verse>
				<verse number="3">ប៉ុន្តែ លោក​សូរ៉ូបាបិល លោក​យេសួរ និង​អស់​លោក​ឯ​ទៀតៗ ជា​មេ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ត្រូវ​ចូល​រួម​ជា​មួយ​ពួក​យើង ក្នុង​ការ​សាង​សង់​ព្រះដំណាក់​ថ្វាយ​ព្រះ​របស់​ពួក​យើង​ទេ​ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ ដែល​ត្រូវ​សង់​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បញ្ជា​ដល់​ពួក​យើង»។</verse>
				<verse number="4">ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​អោយ​ប្រជាជន​យូដា​បាក់​ទឹក​ចិត្ត ព្រម​ទាំង​បំភ័យ​ពួក​គេ​មិន​អោយ​សាង​សង់​ទៀត។</verse>
				<verse number="5">អ្នក​ស្រុក​ទាំង​នោះ​បាន​សូកប៉ាន់​ពួក​ទី​ប្រឹក្សា​របស់​ស្ដេច អោយ​រារាំង​គំរោងការ​របស់​ជន​ជាតិ​យូដា តាំង​ពី​រជ្ជកាល​ព្រះចៅ​ស៊ីរូស រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារីយុស​ជា​ស្ដេច​ស្រុក​ពែរ្ស។</verse>
				<verse number="6">នៅ​ដើម​រជ្ជកាល​ព្រះចៅ​អហាស៊ូរុស​ អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="7">នៅ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីសឡាំ លោក​មីត្រាដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថាស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។</verse>
				<verse number="8">លោក​ទេសាភិបាល​រេហ៊ូម និង​លោក​ស៊ីមសៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថាស៊ើកសេស​ស្ដី​អំពី​ក្រុង​យេរូសាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖​</verse>
				<verse number="9">«ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសាភិបាល និង​ស៊ីមសៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់ ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសានដេហាវេអេឡាំ</verse>
				<verse number="10">និង​ប្រជាជន​ឯ​ទៀតៗ​ដែល​ព្រះបាទ​អស្នាផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម​បាន​កៀរ​អោយ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»</verse>
				<verse number="11">សេចក្ដី​នៅ​ក្នុង​សារ​ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថាស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជាជន​រស់​នៅ​ប៉ែក​ខាង​លិច ទន្លេ​អឺប្រាត។ ល។</verse>
				<verse number="12">សូម​ព្រះករុណា​ជ្រាប​ថា ជន​ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះករុណា មក​ដល់​ក្រុង​យេរូសាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ​កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះបោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួសជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។</verse>
				<verse number="13">សូម​ព្រះករុណា​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួសជុល​កំពែង​ក្រុង ពួក​គេ​មុខ​ជា​ឈប់​បង់​ពន្ធដារ សួយសារអាករ និង​ពន្ធ​ផ្លូវ ធ្វើ​អោយ​ព្រះករុណា​ខាត​បង់​រាជទ្រព្យ​មិន​ខាន។</verse>
				<verse number="14">ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​អោយ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះករុណា។</verse>
				<verse number="15">សូម​ព្រះករុណា​អោយ​គេ​ស្រាវជ្រាវ​ក្នុង​ឯកសារ ដែល​អយ្យកោ​របស់​ព្រះករុណា​ចង​ក្រង​ទុក នោះ​ព្រះរាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះបោរ​ជានិច្ច ព្រម​ទាំង​បង្ក​អោយ​មាន​វិបត្តិ ដល់​ព្រះមហាក្សត្រ និង​ទេសាភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក​ប្រជាជន​នៅ​ក្រុង​នេះ តែងតែ​បង្ក​អោយ​មាន​ចលនា​បះបោរ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេចខ្ទី​អស់។</verse>
				<verse number="16">ទូលបង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះករុណា អោយ​បាន​ជ្រាប​ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួសជុល​កំពែង​ក្រុង នោះ​ព្រះករុណា​នឹង​បាត់​បង់​ទឹក​ដី​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។</verse>
				<verse number="17">ព្រះរាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសាភិបាល​រេហ៊ូម និង​លោក​ស៊ីមសៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​សូម​ជ្រាប។</verse>
				<verse number="18">សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​អោយ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។</verse>
				<verse number="19">យើង​បញ្ជា​អោយ​គេ​ស្រាវជ្រាវ​ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូសាឡឹម តែងតែ​បង្ក​ចលនា​បះបោរ និង​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជានិច្ច។</verse>
				<verse number="20">កាល​ពី​ដើម​នៅ​ក្រុង​យេរូសាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារអាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។</verse>
				<verse number="21">ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​អោយ​ពួក​គេ​បញ្ឈប់​កិច្ចការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។</verse>
				<verse number="22">សូម​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​នេះ អោយ​បាន​ដិត​ដល់ ក្រែង​លោ​ផល​អាក្រក់​កាន់​តែ​រីក​ធំ​ឡើង នាំ​អោយ​ខាត​បង់​រាជទ្រព្យ»។</verse>
				<verse number="23">កាល​គេ​អាន​រាជសារ​របស់​ព្រះចៅ​អើថាស៊ើកសេស​អោយ​លោក​រេហ៊ូម និង​លោក​ស៊ីមសៃ​ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​ស្ដាប់​ហើយ អ្នក​ទាំង​នោះ​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ប្រើ​កម្លាំង​បង្ខំ​អោយ​ជន​ជាតិ​យូដា​បញ្ឈប់​ការ​សាង​សង់​ជា​បន្ទាន់។</verse>
				<verse number="24">ជន​ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ជា​ស្ដេច​ស្រុក​ពែរ្ស។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្យាការី​ហាកាយ និង​ព្យាការី​សាការី​ជា​កូន​របស់​លោក​អ៊ីដោ បាន​នាំ​ព្រះបន្ទូល​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទៅ​ថ្លែង​ប្រាប់​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ស្រុក​យូដា។</verse>
				<verse number="2">គ្រា​នោះ លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ ដោយ​មាន​ព្យាការី​របស់​ព្រះជាម្ចាស់​ជួយ​គាំទ្រ​ផង។</verse>
				<verse number="3">គ្រា​ដដែល​នោះ​លោក​ថាថ្នាយ ជា​ទេសាភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថារ-បូសណាយ​ព្រម​ទាំង​សហការី នាំ​គ្នា​មក​ជួប​ជន​ជាតិ​យូដា​ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួសជុល​ជញ្ជាំង​ឡើង​វិញ។</verse>
				<verse number="4">ចូរ​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សង់​នេះ​អោយ​យើង​មក!»។</verse>
				<verse number="5">ប៉ុន្តែ ព្រះជាម្ចាស់​តាម​ការពារ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ថ្វាយ​ព្រះចៅ​ដារីយូស ហើយ​រង់ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។</verse>
				<verse number="6">សារ​ដែល​លោក​ថាថ្នាយ​ជា​ទេសាភិបាល និង​លោក​សេថារ-បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារីយូស</verse>
				<verse number="7">មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ថ្វាយ​ចំពោះ​ព្រះចៅ​ដារីយូស សូម​ព្រះករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន!</verse>
				<verse number="8">សូម​ព្រះករុណា​ជ្រាប​ថា​យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង​ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។</verse>
				<verse number="9">យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធាចារ្យ​ថា “តើ​នរណា​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួសជុល​ជញ្ជាំង​ឡើង​វិញ?”។</verse>
				<verse number="10">យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ចការ​នោះ យក​មក​ថ្វាយ​ព្រះករុណា។</verse>
				<verse number="11">ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន​បរមសុខ* និង​ផែនដី ពួក​យើង​សង់​ព្រះដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​តាំង​ពី​យូរលង់​ណាស់​មក​ហើយ។</verse>
				<verse number="12">ប៉ុន្តែ ដូនតា​របស់​ពួក​យើង បាន​ធ្វើ​អោយ​ព្រះ​នៃ​ស្ថាន​បរមសុខ​ទ្រង់​ព្រះពិរោធ ហើយ​ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូក្នេសា ជា​ជន​ជាតិ​ខាល់ដេដេ និង​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ព្រះចៅ​នេប៊ូក្នេសា​បាន​បំផ្លាញ​ព្រះដំណាក់​នេះ ហើយ​កៀរ​ប្រជាជន​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="13">ប៉ុន្តែ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​បាប៊ីឡូន ស្ដេច​បាន​បញ្ជា​អោយ​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ។</verse>
				<verse number="14">កាល​ពី​មុន​ព្រះចៅ​នេប៊ូក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​ពី​ព្រះវិហារ​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ីឡូន។ ក្រោយ​មក​ព្រះចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ីឡូន ប្រគល់​អោយ​លោក​សេសបាសារ ដែល​ស្ដេច​បាន​តែងតាំង​ជា​ទេសាភិបាល​របស់​អាណាខេត្ត​យូដា។</verse>
				<verse number="15">ស្ដេច​ក៏​បាន​បង្គាប់​អោយ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះវិហារ​ក្រុង​យេរូសាឡឹម​វិញ ហើយ​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។</verse>
				<verse number="16">ដូច្នេះ លោក​សេសបាសារ​បាន​មក​ក្រុង​យេរូសាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។</verse>
				<verse number="17">ឥឡូវ​នេះ ប្រសិន​បើ​ព្រះករុណា​គាប់​ព្រះហឫទ័យ សូម​អោយ​គេ​ស្រាវជ្រាវ​ក្នុង​ឯកសារ​របស់​រាជទ្រព្យ​នៃ​ស្ដេច​ស្រុក​បាប៊ីឡូន​ដើម្បី​បញ្ជាក់​ថា ព្រះចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​អោយ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម​មែន​ឬ​យ៉ាង​ណា​រួច​សូម​ព្រះករុណា​ផ្ញើ​សេចក្ដី​សំរេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះចៅ​ដារីយូស​បញ្ជា​អោយ​គេ​ស្រាវជ្រាវ​ឯកសារ​រាជ្យ​ទ្រព្យ ដែល​គេ​រក្សា​ទុក​ក្នុង​មន្ទីរ​តម្កល់​ឯកសារ​នៅ​ក្រុង​បាប៊ីឡូន។</verse>
				<verse number="2">គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អាក់មេថា ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​នៃ​អាណាខេត្ត​មេឌី។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:</verse>
				<verse number="3">នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ស្ដេច​បាន​ចេញ​រាជ​បញ្ជា​មួយ ស្ដី​អំពី​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម។ ត្រូវ​សង់​ព្រះដំណាក់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ចាស់ ទុក​ជា​កន្លែង​ថ្វាយ​យញ្ញបូជា។ ព្រះដំណាក់​នេះ​ត្រូវ​មាន​កំពស់​ហុកសិប​ហត្ថ និង​ទទឹង​ហុកសិប​ហត្ថ។</verse>
				<verse number="4">គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់​ត្រូវ​បើក​ពី​ឃ្លាំង​រាជទ្រព្យ។</verse>
				<verse number="5">គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ដែល​ស្ដេច​នេប៊ូក្នេសា​បាន​រឹប​អូស​យក​ពី​ព្រះវិហារ នៅ​ក្រុង​យេរូសាឡឹម​មក​ក្រុង​បាប៊ីឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="6">ព្រះចៅ​ដារីយូស​ផ្ញើ​រាជសារ ទៅ​លោក​ថាថ្នាយ ជា​ទេសាភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវីរវល់​នឹង​រឿង​នេះ​ឡើយ។</verse>
				<verse number="7">ទុក​អោយ​ជន​ជាតិ​យូដា​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ​ចុះ។ ត្រូវ​អោយ​ទេសាភិបាល និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​យូដា សង់​ព្រះដំណាក់​ត្រង់​កន្លែង​ដើម។</verse>
				<verse number="8">សុំ​អស់​លោក​ជួយ​ពួក​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​យូដា ក្នុង​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធអាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត មក​បើក​អោយ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់ខាន​ឡើយ។</verse>
				<verse number="9">សុំ​អស់​លោក​ផ្គត់ផ្គង់​អ្វីៗ ដែល​ក្រុម​បូជាចារ្យ នៅ​ក្រុង​យេរូសាឡឹម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម​សំរាប់​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ចំពោះ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំងបាយជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​បូជាចារ្យ​កុំ​បី​អាក់ខាន​ឡើយ។</verse>
				<verse number="10">ធ្វើ​ដូច្នេះ ពួក​គេ​អាច​ថ្វាយ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​ពួក​គេ​ទូលអង្វរ សូម​អោយ​ព្រះរាជា និង​រាជបុត្រ​មាន​ជន្មាយុ​យឺនយូរ។</verse>
				<verse number="11">ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សំរាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោរបង់​ផង។</verse>
				<verse number="12">សូម​អោយ​ព្រះជាម្ចាស់​ដែល​តាំង​ព្រះនាម​របស់​ព្រះអង្គ​នៅ​ទី​នោះ ទម្លាក់​ស្ដេច ឬ​ប្រជាជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សំរេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ព្រះដំណាក់​របស់​ព្រះអង្គ នៅ​ក្រុង​យេរូសាឡឹម។ យើង​ដារីយូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។</verse>
				<verse number="13">លោក​ថាថ្នាយ​ជា​ទេសាភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-បូសណាយ ព្រម​ទាំង​ពួក​សហការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ព្រះចៅ​ដារីយូស​យ៉ាង​ម៉ត់ចត់​បំផុត។</verse>
				<verse number="14">ពួក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​យូដា បន្ត​ការ​សាង​សង់​ព្រះវិហារ​ដោយ​ជោគជ័យ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​ហាកាយ និង​ព្យាការី​សាការី ជា​កូន​របស់​លោក​អ៊ីដោ​បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ព្រះវិហារ​ស្រប​តាម​បញ្ជា​របស់​ព្រះ​នៃ​អ៊ីស្រាអែល និង​ស្រប​តាម​រាជក្រឹត្យ​របស់​ព្រះចៅ​ស៊ីរូស ព្រះចៅ​ដារីយូស និង​ព្រះចៅ​អើថាស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស។</verse>
				<verse number="15">គេ​បាន​សង់​ព្រះដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយូស។</verse>
				<verse number="16">ជន​ជាតិ​អ៊ីស្រាអែល ក្រុម​បូជាចារ្យ ក្រុម​លេវី និង​ប្រជាជន​នៅ​សេសសល់​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដោយ​អំណរ។</verse>
				<verse number="17">ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប សំរាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ គេ​ក៏​បាន​ថ្វាយ​ពពែ​ឈ្មោល​ដប់ពីរ​ក្បាល តាម​ចំនួន​កុលសម្ព័ន្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="18">គេ​បាន​តែងតាំង​ក្រុម​បូជាចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែងតាំង​ពួក​លេវី​ជា​ក្រុមៗ​តាម​មុខងារ ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។</verse>
				<verse number="19">អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ទី​មួយ​</verse>
				<verse number="20">ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​ចម្លង សំរាប់​ប្រជាជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សំរាប់​ក្រុម​បូជាចារ្យ ជា​បង​ប្អូន និង​សំរាប់​ខ្លួន​ឯង​ផ្ទាល់។</verse>
				<verse number="21">ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង រួម​ជា​មួយ​អស់​អ្នក​ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅហ្មង*​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល​វិញ។</verse>
				<verse number="22">ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​អោយ​ពួក​គេ​បាន​ពោរពេញ​ដោយ​អំណរ គឺ​ព្រះអង្គ​ដូរ​ព្រះហឫទ័យ​របស់​ព្រះចៅ​អធិរាជ​ អោយ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ក្រោយ​មក​ក្នុង​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស មាន​បូជាចារ្យ​មួយ​រូប ឈ្មោះ​អែសរ៉ា​ជា​កូន​របស់​លោក​សេរ៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អសារា ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា</verse>
				<verse number="2">ជា​កូន​របស់​លោក​សាលូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ីទូប</verse>
				<verse number="3">ជា​កូន​របស់​លោក​អម៉ារា ជា​កូន​របស់​លោក​អសារា​ជា​កូន​របស់​លោក​មេរ៉ាយ៉ូត</verse>
				<verse number="4">ជា​កូន​របស់​លោក​សេរ៉ាហ៊ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូកគី</verse>
				<verse number="5">ជា​កូន​របស់​លោក​អប៊ីសួរ ជា​កូន​របស់​លោក​ភីនេហាស ជា​កូន​របស់​អេឡាសារ ជា​កូន​របស់​មហាបូជាចារ្យ​អើរ៉ុន។</verse>
				<verse number="6">លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ីឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ប្រទាន​អោយ។ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក​បាន​ដាក់​ព្រះហស្ដ​លើ​លោក ហេតុ​នេះ​ហើយ​ទើប​ព្រះរាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។</verse>
				<verse number="7">នៅ​ឆ្នាំ​ទី​ប្រាំពីរ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស ប្រជាជន​អ៊ីស្រាអែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បំរើ​ព្រះវិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="8">នៅ​គ្រា​នោះ​លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូសាឡឹម នៅ​ខែ​ទី​ប្រាំ​ក្នុង​ឆ្នាំ​ទី​ប្រាំពីរ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស។</verse>
				<verse number="9">លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូសាឡឹម នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះហស្ដ​លើ​លោក។</verse>
				<verse number="10">លោក​អែសរ៉ា​ខិតខំ​រៀន​សូត្រ និង​កាន់​តាម​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ច្បាប់ និង​វិន័យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។</verse>
				<verse number="11">ព្រះចៅ​អើថាស៊ើកសេស​ប្រគល់​រាជសារ​មួយ​ជូន​លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះបន្ទូល​នៃ​បទ​បញ្ជា និង​ច្បាប់​ដែល​ ព្រះអម្ចាស់ ប្រទាន​មក​អ៊ីស្រាអែល។ រាជសារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖</verse>
				<verse number="12">«យើង​អើថាស៊ើកសេស​ជា​ព្រះមហាក្សត្រ​លើ​មហាក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជាចារ្យ​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរមសុខ​</verse>
				<verse number="13">យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជាណាចក្រ​របស់​យើង គឺ​ប្រជាជន ក្រុម​បូជាចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម នោះ​យើង​អនុញ្ញាត​អោយ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។</verse>
				<verse number="14">យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំពីរ​នាក់ ចាត់​លោក​អោយ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។</verse>
				<verse number="15">យើង​ក៏​ចាត់​លោក​អោយ​នាំ​យក​មាស​ប្រាក់​ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំពីរ​រូប សំរេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="16">លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណាខេត្ត​បាប៊ីឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជាជន និង​បូជាចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="17">លោក​ត្រូវ​លៃលក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំងបាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="18">ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់​លោក និង​បង​ប្អូន​របស់​លោក​អាច​យក​ទៅ​ប្រើ​ការ តាម​តែ​លោក​យល់​ឃើញ​ថា ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។</verse>
				<verse number="19">ចំពោះ​គ្រឿង​បរិក្ខារ​សំរាប់​ប្រើប្រាស់ ក្នុង​ព្រះដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="20">ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សំរាប់​ព្រះវិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជទ្រព្យ​ទៅ​ចំណាយ​ចុះ។</verse>
				<verse number="21">យើង​ព្រះចៅ​អើថាស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យវិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរមសុខ​សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់ខាន​ឡើយ។</verse>
				<verse number="22">ពួក​គេ​នឹង​ប្រគល់​ជូន​លោក រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាមសិប​តោន ស្រា​ទំពាំងបាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។</verse>
				<verse number="23">អ្វីៗ​ដែល​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​បង្គាប់ ស្ដី​អំពី​ព្រះដំណាក់​របស់​ព្រះអង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួសរាន់ ដើម្បី​កុំ​អោយ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​នគរ ឬ​រាជវង្ស​របស់​យើង។</verse>
				<verse number="24">មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​អោយ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយសារអាករ និង​ពន្ធ​ផ្លូវ​ពី​ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បំរើ​ព្រះវិហារ ឬ​អ្នក​បំពេញ​ការងារ​ផ្សេង​ទៀត ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើយ។</verse>
				<verse number="25">ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះប្រាជ្ញាញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែងតាំង​ចៅក្រម និង​អ្នក​គ្រប់គ្រង ដើម្បី​កាត់​ក្ដី​អោយ​ប្រជាជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="26">អ្នក​ណា​មិន​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​អោយ​បាន​ម៉ត់ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យសម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធនាគារ»។</verse>
				<verse number="27">លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះអង្គ​ជំរុញ​ព្រះហឫទ័យ​ព្រះរាជា អោយ​មាន​បំណង​លើក​កិត្តិយស​ព្រះដំណាក់​នៃ​ ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="28">ព្រះអម្ចាស់​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះរាជា​ទៀត​ផង។ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ​បាន​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រាអែល អោយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">«នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ​ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ីឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស:</verse>
				<verse number="2">ក្នុង​អំបូរ​ភីនេហាស​មាន​លោក​គើសុន។ ក្នុង​អំបូរ​អ៊ីថាម៉ារ​មាន​លោក​ដានីយ៉ែល។ ក្នុង​អំបូរ​ដាវីឌ​មាន​លោក​ហាធូស។</verse>
				<verse number="3">ក្នុង​អំបូរ​សេកានា និង​អំបូរ​ប៉ារ៉ូស​មាន​លោក​សាការី ហើយ​មាន​មនុស្ស​ប្រុស ១៥០ នាក់​នៅ​ជា​មួយ​លោក។</verse>
				<verse number="4">ក្នុង​អំបូរ​ផាហាត់-ម៉ូអាប់ មាន​លោក​អេលីយ៉ូណៃ ជា​កូន​របស់​លោក​សេរ៉ាហ៊ា ហើយ​មាន​មនុស្ស​ប្រុស ២០០ នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="5">ក្នុង​អំបូរ​សាទូ​មាន​លោក​សេកានា ជា​កូន​របស់​លោក​យ៉ាហាសៀល ហើយ​មាន​មនុស្ស​ប្រុស ៣០០ នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="6">ក្នុង​អំបូរ​អេឌីន​មាន​លោក​អេបេដ ជា​កូន​របស់​លោក​យ៉ូណាថាន ហើយ​មាន​មនុស្ស​ប្រុស ៥០ នាក់​នៅ​ជា​មួយ​លោក។</verse>
				<verse number="7">ក្នុង​អំបូរ​អេឡាំ​មាន​លោក​យេសាយ៉ា ជា​កូន​របស់​លោក​អថាលា ហើយ​មាន​មនុស្ស​ប្រុស ៧០​នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="8">ក្នុង​អំបូរ​សេផាធា​មាន​លោក​សេបាឌា ជា​កូន​របស់​លោក​មីកែល ហើយ​មាន​មនុស្ស​ប្រុស ៨០ នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="9">ក្នុង​អំបូរ​យ៉ូអាប់​មាន​លោក​អូបាឌា ជា​កូន​របស់​លោក​យេហ៊ីអែល ហើយ​មាន​មនុស្ស​ប្រុស ២១៨​នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="10">ក្នុង​អំបូរ​បានី​មាន​លោក​សឡូមីត ជា​កូន​របស់​យ៉ូសិភា ហើយ​មាន​មនុស្ស​ប្រុស ១៦០ នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="11">ក្នុង​អំបូរ​បេបៃ មាន​លោក​សាការី ជា​កូន​របស់​លោក​បេបៃ ហើយ​មាន​មនុស្ស​ប្រុស​២៨​នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="12">ក្នុង​អំបូរ​អាសកាដ​មាន​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ហាកាថាន ហើយ​មាន​មនុស្ស ១១០ នាក់ នៅ​ជា​មួយ​លោក។</verse>
				<verse number="13">ក្នុង​អំបូរ​អដូនីកាំ​មាន​លោក​អេលីផាលេត លោក​យីអែល និង​លោក​សេម៉ាយ៉ា​ដែល​ក្មេង​ជាង​គេ ហើយ​មាន​មនុស្ស​ប្រុស ៦០ នាក់ នៅ​ជា​មួយ។</verse>
				<verse number="14">ក្នុង​អំបូរ​ប៊ីកវ៉ាយ​មាន​លោក​អ៊ូថាយ និង​លោក​សាប៊ូឌ ហើយ​មាន​មនុស្ស​ប្រុស ៧០ នាក់ នៅ​ជា​មួយ​លោក»។</verse>
				<verse number="15">«ខ្ញុំ​បាន​ប្រមូល​បណ្ដាជន​ទាំង​នោះ នៅ​ជិត​ព្រែក​ដែល​ហូរ​ឆ្ពោះ​ទៅ​ស្រុក​អាហាវ៉ា ហើយ​យើង​បោះ​ជំរំ​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ។ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​តែ​ប្រជាជន និង​ក្រុម​បូជាចារ្យ គឺ​ពុំ​ឃើញ​មាន​ក្រុម​លេវី​ទេ។</verse>
				<verse number="16">ដូច្នេះ ខ្ញុំ​បាន​ចាត់​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ គឺ​មាន​លោក អេលាស៊ើរ លោក​អើរាល លោក​សេម៉ាយ៉ា លោក​អែលណាថាន លោក​យ៉ារីប លោក​អែលណាថាន លោក​ណាថាន លោក​សាការី និង​លោក​មស៊ូឡាម ព្រម​ទាំង​លោក​យ៉ូយ៉ារីប និង​លោក​អែលណាថាន អ្នក​បង្រៀន​វិន័យ</verse>
				<verse number="17">ខ្ញុំ​បាន​បង្គាប់​លោក​ទាំង​នោះ អោយ​ទៅ​ជួប​លោក​អ៊ីដោ ដែល​ជា​មេ​ដឹក​នាំ​នៅ​តំបន់​កាសិភា។ ខ្ញុំ​ក៏​បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ត្រូវ​និយាយ​ជា​មួយ​លោក​អ៊ីដោ និង​បង​ប្អូន​លោក​ជា​ក្រុម​អ្នក​បំរើ​ព្រះវិហារ​ដែល​រស់​នៅ​តំបន់​កាសិភា ដើម្បី​អោយ​ពួក​គេ​នាំ​មនុស្ស​មក​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​នៃ​ព្រះ​របស់​យើង។</verse>
				<verse number="18">ដោយ​ព្រះ​ដ៏​សប្បុរស​បាន​ដាក់​ព្រះហស្ដ​លើ​យើង ពួក​គេ​នាំ​លោក​សេរេប៊ីយ៉ា​មក​អោយ​ពួក​យើង។ គាត់​ជា​បុរស​ម្នាក់​ដែល​មាន​សុភនិច្ឆ័យ ជា​ពូជពង្ស​របស់​លោក​ម៉ាសលី ដែល​ត្រូវ​ជា​កូន​របស់​លោក​លេវី ជា​កូន​របស់​លោក​អ៊ីស្រាអែល។ គាត់​នាំ​កូន​ប្រុស និង​បង​ប្អូន​របស់​គាត់​មក​ជា​មួយ​ដែរ ដែល​មាន​ចំនួន ១៨​នាក់។</verse>
				<verse number="19">បន្ទាប់​មក មាន​លោក​ហាសាបយ៉ា និង​លោក​យេសាយ៉ា​ពី​អំបូរ​ម៉្រារី ព្រម​ទាំង​បង​ប្អូន និង​កូនៗ​របស់​ពួក​គេ ដែល​មាន​ចំនួន ២០ នាក់។</verse>
				<verse number="20">បន្ទាប់​មក​ទៀត មាន​ក្រុម​បំរើ​ព្រះវិហារ​ចំនួន ២២០​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ពួក​គេ​ជា​កូន​ចៅ​របស់​អស់​អ្នក​ដែល​ព្រះបាទ​ដាវីឌ និង​មេ​ដឹក​នាំ​តែងតាំង​អោយ​ជួយ​ធ្វើ​ការ​ក្រុម​លេវី។</verse>
				<verse number="21">នៅ​ក្បែរ​ព្រែក​អាហាវ៉ា​នោះ ខ្ញុំ​បាន​ប្រកាស​អោយ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​យើង និង​កូន​ចៅ​របស់​យើង​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត ហើយ​អោយ​ទ្រព្យសម្បត្តិ​របស់​យើង​បាន​គង់វង្ស​ផង។</verse>
				<verse number="22">ខ្ញុំ​នឹក​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ព្រះរាជា​ប្រទាន​កងទ័ព​សេះ សំរាប់​ការពារ​ពួក​យើង នៅ​តាម​ផ្លូវ ក្រែង​លោ​មាន​ខ្មាំង​មក​យាយី​នោះ​ឡើយ ដ្បិត​ពួក​យើង​បាន​ទូល​ព្រះរាជា​ថា ព្រះ​នៃ​យើង​សំដែង​ព្រះចេស្ដា និង​ព្រះហឫទ័យ​សប្បុរស​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ តែ​ទ្រង់​ពិរោធ​ដាក់​ទោស​អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ។</verse>
				<verse number="23">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​តម​អាហារ និង​អង្វរ​រក​ព្រះ​នៃ​យើង ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពួក​យើង។</verse>
				<verse number="24">បន្ទាប់​មក ខ្ញុំ​ញែក​បូជាចារ្យ​ដប់ពីរ​រូប ពី​ចំណោម​មេ​ដឹក​នាំ​របស់​ក្រុម​បូជាចារ្យ គឺ​មាន​លោក​សេរេប៊ីយ៉ា និង​លោក​ហាសាបយ៉ា ព្រម​ទាំង​បង​ប្អូន​របស់​ពួក​លោក​ដប់​រូប​ទៀត។</verse>
				<verse number="25">ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ​មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះរាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សំរាប់​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។</verse>
				<verse number="26">ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន</verse>
				<verse number="27">ពែង​មាស​ចំនួន​ម្ភៃ​ដែល​មាន​តម្លៃ​ជា​មាស មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប​ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។</verse>
				<verse number="28">បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​បូជាចារ្យ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ជា​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ រីឯ​វត្ថុ​ទាំង​នេះ​ក៏​សក្ការៈ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធសឹង​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​ថ្វាយ​ចំពោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​នៃ​អស់​លោក។</verse>
				<verse number="29">សូម​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូសាឡឹម។ នៅ​ទី​នោះ​អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ”។</verse>
				<verse number="30">ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ទទួល​យក​មាស​ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូសាឡឹម ដាក់​ក្នុង​ព្រះដំណាក់​នៃ​ព្រះ​របស់​យើង»។</verse>
				<verse number="31">«នៅ​ថ្ងៃ​ទី​ដប់ពីរ​ក្នុង​ខែ​ទី​មួយ ពួក​យើង​បាន​ចាក​ចេញ​ពី​ព្រែក​អាហាវ៉ា ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។ នៅ​តាម​ផ្លូវ​ព្រះ​នៃ​យើង​បាន​ដាក់​ព្រះហស្ដ​ការពារ​យើង មិន​អោយ​មាន​ខ្មាំង​សត្រូវ​មក​យាយី ឬ​ត្រូវ​ចោរ​ប្លន់​ឡើយ។</verse>
				<verse number="32">ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម យើង​នាំ​គ្នា​សំរាក​ចំនួន​បី​ថ្ងៃ។</verse>
				<verse number="33">នៅ​ថ្ងៃ​ទី​បួន​យើង​បាន​ថ្លឹង​ប្រាក់​មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជាចារ្យ​ម្រេម៉ូត ជា​កូន​លោក​អ៊ូរីយ៉ា។ នៅ​ជា​មួយ​លោក​មាន​លោក​អេឡាសារ ជា​កូន​របស់​លោក​ភីនេហាស ព្រម​ទាំង​មាន​លោក​យ៉ូសាបាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអាឌា​ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។</verse>
				<verse number="34">គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់ត្រា​ទម្ងន់​សរុប ទុក​ជា​លាយលក្ខណ៍​អក្សរ​ផង។</verse>
				<verse number="35">អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​គោ ១២​ក្បាល សំរាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល ចៀម​ឈ្មោល ៩៦​ក្បាល កូន​ចៀម ៧៧​ក្បាល និង​ពពែ​ឈ្មោល ២០ ក្បាល ជា​តង្វាយ​រំដោះ​បាប។ ពួក​គេ​ដុត​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="36">បន្ទាប់​មក គេ​បាន​ប្រគល់​រាជ​ក្រឹត្យ​ជូន​អស់​លោក​ឧបរាជ និង​ទេសាភិបាល តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ អស់​លោក​ទាំង​នោះ​បាន​ជួយ​គាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល និង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ក្រោយ​ពី​នោះ​មក ពួក​មេ​ដឹក​នាំ​មក​ប្រាប់​ខ្ញុំ​ថា “ប្រជាជន​អ៊ីស្រាអែល ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​នានា ដែល​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​ដូច​សាសន៍​ទាំង​នោះ​ដែរ គឺ​មាន​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អេស៊ីប និង​ជន​ជាតិ​អាម៉ូរី។</verse>
				<verse number="2">ពួក​គេ និង​កូន​ប្រុស​របស់​គេ​បាន​យក​កូន​ស្រី​របស់​ជន​ជាតិ​ទាំង​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ជា​ហេតុ​ធ្វើ​អោយ​ជាតិ​ដ៏វិសុទ្ធ លាយ​ជា​មួយ​ជាតិ​សាសន៍​នៅ​ក្នុង​ស្រុក​នោះ។ ពួក​មេ​ដឹក​នាំ និង​ពួក​គ្រប់គ្រង​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​មុន​គេ”។</verse>
				<verse number="3">ពេល​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ហែក​អាវ​ធំ និង​សម្លៀកបំពាក់​របស់​ខ្ញុំ ខ្ញុំ​បោច​សក់ និង​បោច​ពុក​ចង្កា​ខ្លួន​ឯង ហើយ​អង្គុយ​កើត​ទុក្ខ។</verse>
				<verse number="4">អស់​អ្នក​ដែល​ខ្លាច​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដាក់​ទោស​ជន​ជាតិ​យូដា​ជាប់​ជា​ឈ្លើយ ដែល​ត្រឡប់​មក​វិញ ហើយ​ប្រព្រឹត្ត​អំពើ​ក្បត់​បែប​នេះ ក៏​នាំ​គ្នា​មក​អង្គុយ​ជុំវិញ​ខ្ញុំ​ដែរ។ ខ្ញុំ​អង្គុយ​បែប​នេះ រហូត​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច។</verse>
				<verse number="5">លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច​ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀកបំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ</verse>
				<verse number="6">ដោយ​ទូលអង្វរ​ថា៖ «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ព្រះអង្គ​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។</verse>
				<verse number="7">តាំង​ពី​ជំនាន់​ដូនតា​របស់​យើង​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់។ ដោយសារ​តែ​អំពើ​អាក្រក់​នេះ​ហើយ បាន​ជា​ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​បូជាចារ្យ​របស់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ប្រជាជាតិ​នានា។ ពួក​គេ​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​មុខ​ដាវ​កៀរ​យើង​ខ្ញុំ​យក​ទៅ​ជា​ឈ្លើយ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ ធ្វើ​អោយ​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​សព្វ​ថ្ងៃ។</verse>
				<verse number="8">ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សំដែង​ព្រះហឫទ័យ​ប្រណីសន្ដោស​មក​លើ​យើង​ខ្ញុំ ដោយ​ប្រោស​ប្រទាន​អោយ​ប្រជាជន​មួយ​ចំនួន​នៅ​សេសសល់ ហើយ​មក​រស់​នៅ​ក្នុង​ទឹក​ដី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ទោះ​បី​យើង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្ដី ក៏​ព្រះ​នៃ​យើង​ខ្ញុំ​ប្រោស​អោយ​យើង​ខ្ញុំ​បាន​ភ្លឺ​ភ្នែក និង​អោយ​យើង​ខ្ញុំ​មាន​ជីវិត​ធូរ​ស្រាល​ឡើង​វិញ។</verse>
				<verse number="9">យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ ព្រះ​នៃ​យើង​ខ្ញុំ ពុំ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ព្រះអង្គ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​អោយ​យើង​ខ្ញុំ​សង់​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​ឡើង​វិញ ជួសជុល​កន្លែង​បាក់​បែក ព្រម​ទាំង​អោយ​យើង​ខ្ញុំ​មាន​ទី​ជំរក​ដ៏​រឹងមាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="10">ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ឡើង​ដូច្នេះ តើ​អោយ​យើង​ខ្ញុំ​ពោល​ដូច​ម្ដេច? ដ្បិត​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទេ</verse>
				<verse number="11">គឺ​បទ​បញ្ជា​ដែល​ព្រះអង្គ​ប្រទាន​ដល់​យើង​ខ្ញុំ តាម​រយៈ​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​យើង​ខ្ញុំ​ជា​មុន​ថា “ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​មិន​បរិសុទ្ធ ដ្បិត​ជាតិ​សាសន៍​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ហើយ​គោរព​ព្រះ​ក្លែងក្លាយ គួរ​ស្អប់​ខ្ពើម​ពាសពេញ​ក្នុង​ស្រុក។</verse>
				<verse number="12">ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​អោយ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​អោយ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀបការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​បាន​សុខ និង​ចំរុង​ចំរើន​ក្ដី កុំ​រវីរវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរមត៌ក អោយ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។</verse>
				<verse number="13">ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​បែប​នេះ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់​របស់​យើង​ខ្ញុំ។ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​យើង​ខ្ញុំ​អោយ​សម​នឹង​កំហុស​របស់​យើង​ខ្ញុំ​ឡើយ គឺ​ព្រះអង្គ​បាន​ទុក​អោយ​ពួក​យើង​ខ្ញុំ​មួយ​ចំនួន​នៅ​សេសសល់។</verse>
				<verse number="14">យើង​ខ្ញុំ​ពុំ​អាច​រំលោភ​លើ​បទ​បញ្ជា​របស់​ព្រះអង្គ ដោយ​ទៅ​ចង​ស្ពានមេត្រី​ជា​មួយ​ជាតិ​សាសន៍​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ​ទៀត​ទេ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​មុខ​ជា​ព្រះពិរោធ​ទាស់​នឹង​ពួក​យើង​ខ្ញុំ រហូត​បំផ្លាញ​យើង​ខ្ញុំ​អោយ​វិនាស​សូន្យ ឥត​ទុក​អោយ​នៅ​សេសសល់​ឡើយ។</verse>
				<verse number="15">បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ ទុក​អោយ​យើង​ខ្ញុំ​នៅ​សេសសល់។ យើង​ខ្ញុំ​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ទាំង​មាន​បាប។ ធម្មតា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ មិន​អាច​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បាន​ឡើយ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះដំណាក់​ព្រះជាម្ចាស់ លោក​ទូលអង្វរ និង​លន់តួ​បាប​ទាំង​សំរក់​ទឹក​ភ្នែក ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំវិញ​លោក​ហើយ​យំ​សោក​យ៉ាង​ខ្លាំង។</verse>
				<verse number="2">ពេល​នោះ លោក​សេកានា​ជា​កូន​របស់​លោក​យេហ៊ីអែល និង​ជា​ពូជពង្ស​របស់​លោក​អេឡាំ ជំរាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជាជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ជន​ជាតិ​អ៊ីស្រាអែល​នៅ​តែ​មាន​សង្ឃឹម។</verse>
				<verse number="3">យើង​ខ្ញុំ​សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ​បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​អោយ​បាន​សំរេច​តាម​ក្រឹត្យវិន័យ​ចុះ។</verse>
				<verse number="4">សូម​លោក​ក្រោក​ឡើង​ហើយ​បំពេញ​កិច្ចការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សំរេច​កិច្ចការ​នេះ​ទៅ»។</verse>
				<verse number="5">លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​អោយ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកានា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។</verse>
				<verse number="6">បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយសារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។</verse>
				<verse number="7">បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាសពេញ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា បង្គាប់​អោយ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​ហើយ​វិល​មក​វិញ​នោះ ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="8">អ្នក​ណា​មិន​ព្រម​មក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សំរេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធាចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រាអែល។</verse>
				<verse number="9">ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុលសម្ព័ន្ធ​យូដា និង​បេនយ៉ាមីន មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជាជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ពួក​គេ​ញាប់ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។</verse>
				<verse number="10">លោក​បូជាចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះជាម្ចាស់ ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រឹត​តែ​មាន​ទោស។</verse>
				<verse number="11">ឥឡូវ​នេះ ចូរ​លន់តួ​បាប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ព្រះអង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។</verse>
				<verse number="12">សហគមន៍​ទាំង​មូល​ឆ្លើយ​តប​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!</verse>
				<verse number="13">ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ ទៀត​កិច្ចការ​នេះ​ពុំ​អាច​សំរេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។</verse>
				<verse number="14">សូម​អោយ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធាចារ្យ និង​អ្នក​គ្រប់គ្រង​ក្រុង​នីមួយៗ​បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។</verse>
				<verse number="15">មាន​តែ​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អេសាអែល និង​លោក​យ៉ាហាសយ៉ា ជា​កូន​របស់​លោក​ធឹកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សំរេច​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​មស៊ូឡាម និង​លោក​សាប់ថាយ​ពី​ក្រុម​លេវី។</verse>
				<verse number="16">ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជាចារ្យ​អែសរ៉ា​បាន​ជ្រើស​រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។</verse>
				<verse number="17">នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក​ដែល​រៀបការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។</verse>
				<verse number="18">ក្នុង​ចំណោម​ក្រុម​បូជាចារ្យ ដែល​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យេសួរ កូន​ចៅ​លោក​យ៉ូសាដាក និង​កូន​ចៅ​របស់​បង​ប្អូន​គាត់ គឺ​លោក​ម៉ាសេយ៉ា លោក​អេលាស៊ើរ លោក​យ៉ារីប និង​លោក​កេដាលា។</verse>
				<verse number="19">ពួក​គេ​បាន​សន្យា​ថា នឹង​លែងលះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញបូជា​រំដោះ​បាប។</verse>
				<verse number="20">បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីមមើរ គឺ​លោក​ហាណានី និង​លោក​សេបាឌា</verse>
				<verse number="21">កូន​ចៅ​លោក​ហារីម គឺ​លោក​ម៉ាសេយ៉ា លោក​អេលីយ៉ា លោក​សេម៉ាយ៉ា លោក​យេហ៊ីអែល និង​លោក​អ៊ូស៊ីយ៉ា</verse>
				<verse number="22">កូន​ចៅ​លោក​ប៉ាសហ៊ើរ គឺ​លោក​អេលីយ៉ូណៃ លោក​ម៉ាសេយ៉ា លោក​អ៊ីស្មាអែល លោក​នេថានេល លោក​យ៉ូសាបាដ និង​លោក​អេឡាសារ។</verse>
				<verse number="23">ក្នុង​ចំណោម​ក្រុម​លេវី មាន​លោក​យ៉ូសាបាដ លោក​ស៊ីម៉ៃ លោក​កេឡាយ៉ា ហៅ​កេលីថា លោក​ពេថាហ៊ីយ៉ា និង​លោក​អេលាស៊ើរ។</verse>
				<verse number="24">ក្នុង​ចំណោម​ក្រុម​ចំរៀង​មាន​លោក អេលី-យ៉ាស៊ីប។ ក្នុង​ចំណោម​ក្រុម​យាម​ទ្វារ​មាន​លោក​សាលូម លោក​ថេលែម និង​លោក​អ៊ូរី។</verse>
				<verse number="25">ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល: កូន​ចៅ​លោក​ប៉ារ៉ូស​មាន​លោក​រ៉ាម៉ា លោក​យីសយ៉ា លោក​ម៉ាល់គា លោក​មីយ៉ាមីម លោក​អេឡាសារ លោក​ម៉ាល់គា និង​លោក​បេណាយ៉ា។</verse>
				<verse number="26">កូន​ចៅ​លោក​អេឡាំ​មាន​លោក​ម៉ាថានា លោក​សាការី លោក​យេហ៊ីអែល លោក​អាប់ឌី លោក​យេរេម៉ុត និង​លោក​អេលីយ៉ា។</verse>
				<verse number="27">កូន​ចៅ​លោក​សាធូ​មាន​លោក​អេលីយ៉ូណៃ លោក​អេលីយ៉ាស៊ីប លោក​ម៉ាថានា លោក​យេរេម៉ុត លោក​សាបាដ និង​អស៊ីសា។</verse>
				<verse number="28">កូន​ចៅ​លោក​បេបៃ​មាន​លោក​យ៉ូហាណាន លោក​ហាណានា លោក​សាប់បាយ និង​លោក​អ័តឡាយ។</verse>
				<verse number="29">កូន​ចៅ​លោក​បានី មាន លោក​មស៊ូឡាំ លោក​ម៉ាលូក លោក​អដាយ៉ា លោក​យ៉ាស៊ូប លោក​ស្អាល និង​លោក​រ៉ាម៉ូត។</verse>
				<verse number="30">កូន​ចៅ​លោក​ប៉ាហាត់-ម៉ូអាប់ មាន លោក​អាដណា លោក​កេឡាល លោក​បេណាយ៉ា លោក​ម៉ាសេយ៉ា លោក​ម៉ាថានា លោក​បេសាលាល លោក​ប៊ីនុយ និង​លោក​ម៉ាណាសេ។</verse>
				<verse number="31">កូន​ចៅ​លោក​ហារីម​មាន​លោក​អេលាស៊ើរ លោក​យីសយ៉ា លោក​ម៉ាល់គា លោក​សេម៉ាយ៉ា លោក​ស៊ីម្មាន</verse>
				<verse number="32">លោក​បេនយ៉ាមីន លោក​ម៉ាលូក និង​លោក​សេម៉ារីយ៉ា។</verse>
				<verse number="33">កូន​ចៅ​លោក​ហាស៊ូម​មាន​លោក​ម៉ាថ្នាយ លោក​ម៉ាត់ថាត់ថា លោក​សាបាដ លោក​អេលីផាលេត លោក​យេរេម៉ៃ លោក​ម៉ាណាសេ និង​លោក​ស៊ីម៉ៃ។</verse>
				<verse number="34">កូន​ចៅ​លោក​បានី មាន លោក​ម៉ាដាយ លោក​អាំរ៉ាម លោក​អ៊ូអែល</verse>
				<verse number="35">លោក​បេណាយ៉ា លោក​បេឌីយ៉ា លោក​កេលូហ៊ូវ</verse>
				<verse number="36">លោក​វ៉ានីយ៉ា លោក​ម្រេម៉ុត លោក​អេលីយ៉ាស៊ីប</verse>
				<verse number="37">លោក​ម៉ាថានា លោក​ម៉ាថ្នាយ លោក​យាសាយ</verse>
				<verse number="38">លោក​បានី លោក​ប៊ីនុយ លោក​ស៊ីម៉ៃ</verse>
				<verse number="39">លោក​សេលេមា លោក​ណាថាន លោក​អដាយ៉ា</verse>
				<verse number="40">លោក​ម៉ាក់ណាដបៃ លោក​សាសៃ លោក​សារ៉ៃ</verse>
				<verse number="41">លោក​អសារាល លោក​សេលេមា លោក​សេម៉ារីយ៉ា</verse>
				<verse number="42">លោក​សាលូម លោក​អម៉ារា និង​លោក​យ៉ូសែប។</verse>
				<verse number="43">កូន​ចៅ​លោក​នេបូ​មាន​លោក​យីអែល លោក​ម៉ាធិធា លោក​សាបាដ លោក​សេប៊ីណា លោក​យ៉ាដៃ លោក​យ៉ូអែល និង​លោក​បេណាយ៉ា។</verse>
				<verse number="44">អ្នក​ទាំង​នេះ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​មួយ​ចំនួន​មាន​កូន​ទៀត​ផង៕</verse>
			</chapter>
		</book>
		<book number="16">
			<chapter number="1">
				<verse number="1">នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគសិរ​ក្នុង​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច</verse>
				<verse number="2">មាន​បង​ប្អូន​ខ្ញុំ​ម្នាក់​ឈ្មោះ​ហាណានី រួម​ជា​មួយ​អ្នក​ខ្លះ​ទៀត ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​មក​ដល់​ទី​នោះ។ ខ្ញុំ​បាន​សួរ​ដំណឹង​ពួក​គេ​ស្ដី​អំពី​ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់ គឺ​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​ រួច​ខ្ញុំ​ក៏​បាន​សួរ​ដំណឹង​អំពី​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="3">អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណាខេត្ត​យូដា​ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូសាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។</verse>
				<verse number="4">ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ​ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូលអង្វរ​ព្រះ​នៃ​ស្ថាន​បរមសុខ។</verse>
				<verse number="5">ខ្ញុំ​ទូល​ព្រះអង្គ​ដូច​ត​ទៅ: «បពិត្រ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរមសុខ* ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី ហើយ​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ និង​គោរព​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="6">សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់ ព្រម​ទាំង​ទត​មើល​មក​ទូលបង្គំ សូម​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង។ ទូលបង្គំ​កំពុង​តែ​ទូលអង្វរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ជន​ជាតិ​អ៊ីស្រាអែល ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ ទូលបង្គំ​សូម​សារភាព​អំពើ​បាប​ក្នុង​នាម​ជន​ជាតិ​អ៊ីស្រាអែល គឺ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។ ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។</verse>
				<verse number="7">យើង​ខ្ញុំ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ គឺ​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ​បញ្ជា ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ប្រទាន​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="8">សូម​នឹក​ចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ។​</verse>
				<verse number="9">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សំរាប់​សំដែង​នាម​យើង​នេះ​វិញ​ដែរ”។</verse>
				<verse number="10">យើង​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។</verse>
				<verse number="11">បពិត្រ​ ព្រះអម្ចាស់ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រម​ទាំង​ពាក្យ​ទូលអង្វរ​របស់​អ្នក​បំរើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះនាម​របស់​ព្រះអង្គ។ សូម​ប្រទាន​អោយ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​អោយ​ព្រះរាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខងារ​ជា​មហាតលិក​របស់​ព្រះចៅ​អធិរាជ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀមក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ។</verse>
				<verse number="2">ព្រះចៅ​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀមក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="3">ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​វិញ​ថា៖ «សូម​អោយ​ព្រះករុណា​មាន​ព្រះជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​អោយ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀមក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។</verse>
				<verse number="4">ព្រះចៅ​អធិរាជ​មាន​រាជឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរមសុខ</verse>
				<verse number="5">រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ ហើយ​បើ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​អោយ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។</verse>
				<verse number="6">ព្រះរាជា​ដោយ​មាន​ព្រះមហេសី​គង់​នៅ​ក្បែរ​ផង​សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​អោយ​ខ្ញុំ​ចេញ​ដំណើរ។</verse>
				<verse number="7">បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ប្រទាន​រាជសារ​អោយ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសាភិបាល​អាណាខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​អោយ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា</verse>
				<verse number="8">ហើយ​រាជសារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះករុណា ដើម្បី​អោយ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ ព្រះចៅ​អធិរាជ​ប្រទាន​រាជសារ​តាម​សំណូមពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ។</verse>
				<verse number="9">ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសាភិបាល​អាណាខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កងពល​សេះ អោយ​ជូន​ដំណើរ​ខ្ញុំ​ដែរ។</verse>
				<verse number="10">ពេល​លោក​សាន់បាឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូណែម និង​លោក​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន​ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ​ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​អោយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="11">ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូសាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។</verse>
				<verse number="12">បន្ទាប់​មក ខ្ញុំ​ក្រោក​នៅ​ពេល​យប់ ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ជា​មួយ តែ​ខ្ញុំ​ពុំ​បាន​ប្រាប់​អោយ​នរណា​ដឹង​អំពី​គំរោងការ ដែល​ព្រះ​របស់​ខ្ញុំ​បណ្ដាល​ចិត្ត​ខ្ញុំ អោយ​គិតគូរ​ធ្វើ​ចំពោះ​ក្រុង​យេរូសាឡឹម​ឡើយ។ ក្រៅ​ពី​សត្វ​លា​ដែល​ខ្ញុំ​ជិះ គ្មាន​សត្វ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ខ្ញុំ​ទេ។</verse>
				<verse number="13">នៅ​ពេល​យប់​ខ្ញុំ​ចាក​ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូសាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។</verse>
				<verse number="14">ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ហ្លួង ប៉ុន្តែ គ្មាន​ច្រក​អាច​អោយ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។</verse>
				<verse number="15">ដូច្នេះ ខ្ញុំ​ក៏​ឡើង​តាម​ជ្រោះ​ទៅ​ទាំង​យប់ ដើម្បី​ពិនិត្យ​មើល​កំពែង​ក្រុង រួច​ខ្ញុំ​វិល​ត្រឡប់​មក​វិញ​ដោយ​ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ។</verse>
				<verse number="16">ពួក​អ្នក​គ្រប់គ្រង​ក្រុង​ពុំ​បាន​ដឹង​ថា ខ្ញុំ​ទៅ​ទី​ណា​ហើយ​ខ្ញុំ​ធ្វើ​អ្វី​ទេ។ មក​ទល់​ពេល​នេះ​ខ្ញុំ​ពុំ​បាន​ប្រាប់​ប្រជាជន​យូដា​ពួក​បូជាចារ្យ ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង ឬ​មេ​ជាង​សំណង់​ឯ​ទៀតៗ អោយ​ដឹង​ពី​គំរោងការ​របស់​ខ្ញុំ​ឡើយ។</verse>
				<verse number="17">បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយ ពួក​យើង​រង​ទុក្ខ​វេទនា​ដល់​កំរិត​ណា ក្រុង​យេរូសាឡឹម​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ! ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ ដើម្បី​កុំ​អោយ​យើង​បាក់​មុខ​ទៀត!»។</verse>
				<verse number="18">ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​អោយ​ពួក​គេ​ដឹង​ថា ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ហើយ​ព្រះចៅ​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។</verse>
				<verse number="19">លោក​សាន់បាឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូណែម លោក​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសែម ជា​ជន​ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើលងាយ​ពួក​យើង​ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះបោរ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ​ឬ?»។</verse>
				<verse number="20">ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ព្រះ​នៃ​ស្ថាន​បរមសុខ មុខ​ជា​ប្រទាន​អោយ​ពួក​យើង​ទទួល​ជោគជ័យ​មិន​ខាន! ពួក​យើង​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុស្សាវរីយ៍​អ្វី​ក្នុង​ក្រុង​យេរូសាឡឹម​នេះ​ទេ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​គ្រា​នោះ​លោក​អេលីយ៉ាស៊ីប​ជា​មហាបូជាចារ្យ​បាន​ក្រោក​ឡើង​ជា​មួយ​បូជាចារ្យ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​របស់​លោក ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក​គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ ជា​សក្ការៈ​នៅ​ពេល​ដាក់​សន្លឹក​ទ្វារ ពួក​គេ​ក៏​ធ្វើ​ពិធី​ញែក​កំពែង​ក្រុង​ត្រង់​នោះ​ជា​សក្ការៈ ចាប់​ពី​ប៉ម​ហាមេអា​រហូត​ដល់​ប៉ម​ហាណានាល​ដែរ។</verse>
				<verse number="2">នៅ​ក្បែរ​ពួក​លោក​មាន​អ្នក​ក្រុង​យេរីខូ​នាំ​គ្នា​សង់​មួយ​ផ្នែក​ទៀត ហើយ​បន្ទាប់​មក​មាន​លោក​សាគើរ ជា​កូន​របស់​លោក​អ៊ីមរី។</verse>
				<verse number="3">កូន​ចៅ​របស់​លោក​សេណាអា​នាំ​គ្នា​សង់​ទ្វារ​មច្ឆា។ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។</verse>
				<verse number="4">នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួសជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូឡាម ជា​កូន​របស់​លោក​បេរេគា និង​ជា​ចៅ​របស់​លោក​មសេសាបេល។ បន្ទាប់​មក​មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។</verse>
				<verse number="5">នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។</verse>
				<verse number="6">លោក​យ៉ូយ៉ាដា ជា​កូន​របស់​លោក​ផាសេហា និង​លោក​មស៊ូឡាម ជា​កូន​របស់​លោក​បេសូឌា នាំ​គ្នា​ជួសជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។</verse>
				<verse number="7">នៅ​ក្បែរ​នោះ​មាន​លោក​មេឡាទា​ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ទេសាភិបាល របស់​អាណាខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។</verse>
				<verse number="8">នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូស៊ាល ជា​កូន​របស់​លោក​ហារហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក​មាន​លោក​ហាណានា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូសាឡឹម​រហូត​ដល់​កំពែង​ធំ។</verse>
				<verse number="9">លោក​រេផាយ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូសាឡឹម​មួយ​ចំហៀង។</verse>
				<verse number="10">បន្ទាប់​មក មាន​លោក​យ៉ាដាយ៉ា ជា​កូន​របស់​លោក​ហារូម៉ាប​ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាធូស ជា​កូន​របស់​លោក​ហាសាបនា​ធ្វើ​ការ​នៅ​ក្បែរ​គាត់។</verse>
				<verse number="11">លោក​ម៉ាល់គា​ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ផាហាត-ម៉ូអាប់ ជួសជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។</verse>
				<verse number="12">នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូហេស និង​ជា​អភិបាល​ក្រុង​យេរូសាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។</verse>
				<verse number="13">លោក​ហានូន និង​អ្នក​ស្រុក​សាណូអា នាំ​គ្នា​ជួសជុល​ទ្វារ​ជ្រលង​ភ្នំ។ ពួក​គេ​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ ពួក​គេ​បាន​សង់​កំពែង​ក្រុង​ប្រវែង​មួយ​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម។</verse>
				<verse number="14">លោក​ម៉ាល់គា​ជា​កូន​របស់​លោក​រេកាប និង​ជា​ចៅហ្វាយ​ស្រុក​បេតហាកេរែម ជា​អ្នក​ជួសជុល​ទ្វារ​សំរាម។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។</verse>
				<verse number="15">លោក​សាលូន ជា​កូន​របស់​លោក​កុល-ហូសេ និង​ជា​ចៅហ្វាយ​ស្រុក​មីសប៉ា ជួសជុល​ទ្វារ​ប្រភព​ទឹក។ គាត់​បាន​សង់​ខ្លោង​ទ្វារ ហើយ​ប្រក់​ដំបូល ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។ លើស​ពី​នោះ​គាត់​បាន​ជួសជុល​កំពែង​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​ឧទ្យាន​ហ្លួង រហូត​ដល់​ជណ្ដើរ ចុះ​មក​ពី​បុរី​ព្រះបាទ​ដាវីឌ។</verse>
				<verse number="16">បន្ទាប់​ពី​គាត់​មាន​លោក​នេហេមា ជា​កូន​របស់​លោក​អាសប៊ូក និង​ជា​ចៅ​សង្កាត់​បេត-ស៊ើរ មួយ​ចំហៀង គាត់​ជួសជុល​រហូត​ដល់​ខាង​មុខ​ផ្នូរ​របស់​ព្រះបាទ​ដាវីឌ និង​រហូត​ដល់​ស្រះ ព្រម​ទាំង​បន្ទាយ​របស់​ពួក​វីរជន។</verse>
				<verse number="17">បន្ទាប់​មក មាន​ក្រុម​លេវី​ធ្វើ​ការ​នៅ​ក្បែរ​គាត់ គឺ​មាន​លោក​រេហ៊ូម​ជា​កូន​របស់​លោក​បានី និង​លោក​ហាសាបយ៉ា ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង ដែល​ធ្វើ​ការ​ក្នុង​នាម​សង្កាត់​របស់​គាត់។</verse>
				<verse number="18">បន្ទាប់​មក​មាន​បង​ប្អូន​របស់​ពួក​គេ គឺ​លោក​បាវ៉ាយ​ជា​កូន​របស់​លោក​ហេណាដាដ និង​ជា​ចៅ​សង្កាត់​កៃឡា​មួយ​ចំហៀង​ទៀត។</verse>
				<verse number="19">បន្ទាប់​មក​លោក​អេស៊ើរ​ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅហ្វាយ​ក្រុង​មីសប៉ា ជួសជុល​ផ្នែក​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​ឃ្លាំង​សស្រ្ដាវុធ​ត្រង់​មុម​កំពែង។</verse>
				<verse number="20">បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់បាយ ខំ​ប្រឹង​ជួសជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហាបូជាចារ្យ​អេលីយ៉ាស៊ីប។</verse>
				<verse number="21">បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស​ជួសជុល មួយ​ផ្នែក​ទៀត​ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។</verse>
				<verse number="22">បន្ទាប់​មក ពួក​បូជាចារ្យ​ដែល​រស់​នៅ​តាម​តំបន់​ជុំវិញ​ក្រុង​យេរូសាឡឹម នាំ​គ្នា​ជួសជុល​នៅ​ក្បែរ​គាត់។</verse>
				<verse number="23">បន្ទាប់​មក មាន​លោក​បេនយ៉ាមីន និង​លោក​ហាស៊ូប ជួសជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គេ។ បន្ទាប់​មក មាន​លោក​អសារា ជា​កូន​របស់​លោក​ម៉ាសេយ៉ា និង​ជា​ចៅ​របស់​លោក​អណានា ជួសជុល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់។</verse>
				<verse number="24">បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ​ជា​កូន​របស់​លោក​ហេណាដាឌ ជួសជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសារា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។</verse>
				<verse number="25">លោក​ប៉ាឡាល ជា​កូន​របស់​លោក​អ៊ូសាយ ជួសជុល​ផ្នែក​នៅ​ទល់​មុខ​នឹង​ជ្រុង​កំពែង និង​ប៉ម​ខាង​លើ ដែល​លយ​ចេញ​ពី​ដំណាក់​ស្ដេច​ជិត​ទីធ្លា​ក្រុម​អង្គរក្ស។ បន្ទាប់​មក​មាន​លោក​ពេដាយ៉ា ជា​កូន​របស់​លោក​ប៉ារ៉ូស។</verse>
				<verse number="26">ក្រុម​អ្នក​បំរើ​ព្រះវិហារ​ ដែល​រស់​នៅ​លើ​អូផែល ជួសជុល​រហូត​ដល់​ផ្នែក​នៅ​ទល់​មុខ​នឹង​ទ្វារ​គង្គា ប៉ែក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ។</verse>
				<verse number="27">បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួសជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។</verse>
				<verse number="28">នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជាចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="29">បន្ទាប់​មក លោក​សាដុក​ជា​កូន​លោក​អ៊ីមមើរ ជួសជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក​មាន​លោក​សេម៉ាយ៉ា​ជា​កូន​របស់​លោក​សេកានា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។</verse>
				<verse number="30">បន្ទាប់​មក មាន​លោក​ហាណានា ជា​កូន​របស់​លោក​សេលេមា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួសជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូឡាម ជា​កូន​របស់​លោក​បេរេគា ជួសជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។</verse>
				<verse number="31">បន្ទាប់​មក លោក​ម៉ាលគា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួសជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីបកាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។</verse>
				<verse number="32">ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួសជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​លោក​សាន់បាឡាត់​ទទួល​ដំណឹង​ថា ពួក​យើង​ជួសជុល​កំពែង​ក្រុង​ឡើង​វិញ ដូច្នេះ គាត់​ខឹង​មួម៉ៅ​ជា​ខ្លាំង។ គាត់​ចំអក​អោយ​ជន​ជាតិ​យូដា</verse>
				<verse number="2">ដោយ​ពោល​នៅ​មុខ​បង​ប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ​មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។</verse>
				<verse number="3">លោក​ថូប៊ីយ៉ា​ជា​ជន​ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ​ពោល​ឡើង​ថា៖ «ទុក​អោយ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។</verse>
				<verse number="4">«ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះសណ្ដាប់​ចុះ ពួក​គេ​មើលងាយ​យើង​ខ្ញុំ​ខ្លាំង​ណាស់! សូម​អោយ​ពាក្យ​ប្រមាថ​មាក់ងាយ​ទាំង​នេះ ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ! សូម​អោយ​ខ្មាំង​សត្រូវ​រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ និង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ</verse>
				<verse number="5">សូម​កុំ​លើកលែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។</verse>
				<verse number="6">ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កំពស់​ពាក់​កណ្ដាល ដ្បិត​ប្រជាជន​ខំ​ប្រឹង​ខ្នះខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។</verse>
				<verse number="7">ប៉ុន្តែ ពេល​លោក​សាន់បាឡាត់ លោក​ថូប៊ីយ៉ា ព្រម​ទាំង​ជន​ជាតិ​អារ៉ាប់ ជន​ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាសដូឌ​ទទួល​ដំណឹង​ថា ការ​ជួសជុល​កំពែង​ក្រុង​យេរូសាឡឹម​មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ​នោះ ពួក​គេ​ខឹង​ជា​ខ្លាំង។</verse>
				<verse number="8">ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូសាឡឹម ដើម្បី​បង្ក​អោយ​មាន​ការ​ខូច​ខាត។</verse>
				<verse number="9">ពេល​នោះ យើង​ក៏​ទូលអង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​អោយ​មាន​អ្នក​យាមល្បាត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ការពារ​ក្រុង​ក្រែង​ពួក​គេ​វាយ​លុក។</verse>
				<verse number="10">ប៉ុន្តែ ជន​ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង កាន់​តែ​ចុះ​អន់ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។</verse>
				<verse number="11">បច្ចាមិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។</verse>
				<verse number="12">ពេល​នោះ ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិសទី មក​វាយ​ប្រហារ​ពួក​យើង។</verse>
				<verse number="13">ហេតុ​នេះ​ខ្ញុំ​ក៏​ដាក់​ប្រជាជន​តាម​អំបូរ​របស់​ពួក​គេ អោយ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។</verse>
				<verse number="14">ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការពារ​បង​ប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។</verse>
				<verse number="15">ខ្មាំង​សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះជាម្ចាស់​រំលាយ​ផែន​ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="16">ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។</verse>
				<verse number="17">អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។</verse>
				<verse number="18">រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។</verse>
				<verse number="19">ខ្ញុំ​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។</verse>
				<verse number="20">ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។</verse>
				<verse number="21">យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង​តាំង​ពី​ព្រលឹម ទល់​ព្រលប់។</verse>
				<verse number="22">នៅ​គ្រា​ដដែល​នោះ ខ្ញុំ​ពោល​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «នៅ​ពេល​យប់ អ្នក​រាល់​គ្នា​ត្រូវ​សំរាក​នៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​អ្នក​បំរើ​របស់​ខ្លួន គឺ​យើង​ត្រូវ​យាម​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។</verse>
				<verse number="23">ដូច្នេះ ខ្ញុំ និង​បង​ប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បំរើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀកបំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។</verse>
			</chapter>
			<chapter number="5">
				<verse number="1">នៅ​ពេល​នោះ​មាន​ប្រជាជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។</verse>
				<verse number="2">អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់ យើង​ខ្ញុំ​ចង់​បាន​ស្រូវ​មក​ទទួល​ទាន ដើម្បី​ចិញ្ចឹម​ជីវិត»។</verse>
				<verse number="3">អ្នក​ខ្លះ​ពោល​ថា៖ «នៅ​ពេល​អត់​ឃ្លាន យើង​ខ្ញុំ​បញ្ចាំ​ដី​ស្រែ​ចំការ​ទំពាំងបាយជូរ និង​ផ្ទះ​សំបែង»។</verse>
				<verse number="4">អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ និង​ចំការ​ទំពាំងបាយជូរ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្ដេច។</verse>
				<verse number="5">សាច់​ឈាម​របស់​យើង​ខ្ញុំ មិន​ខុស​ពី​សាច់​ឈាម​បង​ប្អូន​របស់​យើង​ខ្ញុំ​ទេ កូន​ប្រុស​របស់​យើង​ខ្ញុំ ក៏​មិន​ខុស​ពី​កូន​ប្រុស​របស់​គេ​ដែរ ប៉ុន្តែ យើង​ខ្ញុំ​បង្ខំ​ចិត្ត​អោយ​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ។ កូន​ស្រី​របស់​យើង​ខ្ញុំ​ជា​ច្រើន​នាក់​លក់​ខ្លួន​ទៅ​អោយ​គេ ព្រោះ​យើង​ខ្ញុំ​ទាល់​ច្រក។ រីឯ​ដី​ស្រែ និង​ចំការ​ទំពាំងបាយជូរ​របស់​យើង​ខ្ញុំ ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​បំណុល​ដែរ»។</verse>
				<verse number="6">ពេល​ខ្ញុំ​ឮ​ពាក្យ​រអ៊ូរទាំ​របស់​អ្នក​ទាំង​នេះ ខ្ញុំ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។</verse>
				<verse number="7">ខ្ញុំ​ក៏​សំរេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​អោយ​ប្រាក់​បង​ប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​អោយ​មក​ជួបជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។</verse>
				<verse number="8">ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោបាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​អោយ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​អោយ​ជន​ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។</verse>
				<verse number="9">ខ្ញុំ​ក៏​ពោល​ទៀត​ថា៖ «អស់​លោក​ប្រព្រឹត្ត​បែប​នេះ មិន​ល្អ​ទេ! អស់​លោក​គួរ​តែ​រស់​នៅ ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​នៃ​យើង ដើម្បី​កុំ​អោយ​សាសន៍​ដទៃ ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង​ប្រមាថ​មាក់ងាយ​យើង​បាន។</verse>
				<verse number="10">ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​បង​ប្អូន និង​អ្នក​បំរើ​របស់​ខ្ញុំ ក៏​បាន​អោយ​ប្រាក់ និង​ស្រូវ​ទៅ​ពួក​គេ​ខ្ចី​ដែរ។ ដូច្នេះ យើង​មិន​ត្រូវ​ទារ​បំណុល​ពី​ពួក​គេ​ឡើយ។</verse>
				<verse number="11">ចូរ​ប្រគល់​ដី​ស្រែ​ចំការ​ទំពាំងបាយជូរ ចំការ​អូលីវ និង​ផ្ទះ​របស់​គេ​អោយ​គេ​វិញ​នៅ​ថ្ងៃ​នេះ​ទៅ ហើយ​ក៏​កុំ​ទារ​ប្រាក់ ស្រូវ ស្រា និង​ប្រេង​ដែល​អស់​លោក​ចាត់​ទុក​ជា​ការ​នោះ​ដែរ»។</verse>
				<verse number="12">អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រគល់​អោយ​ពួក​គេ​វិញ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាមទារ​អ្វី​ពី​ពួក​គេ​ទៀត​ដែរ យើង​ខ្ញុំ​ធ្វើ​តាម​ពាក្យ​របស់​លោក»។ ពេល​នោះ ខ្ញុំ​បាន​ហៅ​អស់​លោក​បូជាចារ្យ​មក ហើយ​ខ្ញុំ​អោយ​ម្ចាស់​បំណុល​ស្បថ​នៅ​មុខ​បូជាចារ្យ​ទាំង​នោះ​ថា ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សំដី​របស់​ខ្លួន។</verse>
				<verse number="13">បន្ទាប់​មក ខ្ញុំ​រលាស់​ហោប៉ៅ​អាវ​ធំ​របស់​ខ្ញុំ​ទាំង​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សំដី​របស់​ខ្លួន​ទេ សូម​ព្រះជាម្ចាស់​រលាស់​អ្នក​នោះ​ដូច្នេះ​ដែរ។ សូម​អោយ​គេ​បាត់​បង់​ផ្ទះ​សំបែង និង​ទ្រព្យសម្បត្តិ សូម​កុំ​អោយ​គេ​នៅ​សល់​អ្វី​សោះ​ឡើយ!»។ អង្គ​ប្រជុំ​ទាំង​មូល​ឆ្លើយ​ថា “អាម៉ែន!” រួច​គេ​នាំ​គ្នា​លើក​តម្កើង​ ព្រះអម្ចាស់ ។ បន្ទាប់​មក ប្រជាជន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។</verse>
				<verse number="14">ចាប់​ពី​ពេល​ដែល​ព្រះរាជា​បាន​តែងតាំង​ខ្ញុំ អោយ​ធ្វើ​ជា​ទេសាភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាមសិប​ពីរ នៃ​រជ្ជកាល​ព្រះចៅ​អើថាស៊ើកសេស ក្នុង​រយៈ​ពេល​ដប់ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសាភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជាជន​មក​ធ្វើ​ជា​ប្រាក់​បៀរវត្សរ៍​របស់​ខ្ញុំ និង​សហការី​របស់​ខ្ញុំ​ឡើយ។</verse>
				<verse number="15">ពួក​ទេសាភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជាជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែសិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​អោយ​ពួក​គេ ក៏​គ្រប់គ្រង​លើ​ប្រជាជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។</verse>
				<verse number="16">លើស​ពី​នោះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ជួសជុល​កំពែង​ក្រុង។ មួយ​វិញ​ទៀត ខ្ញុំ​ពុំ​បាន​ឆ្លៀត​ឱកាស​ទិញ​ដី​ស្រែ​ចំការ​ណា​ឡើយ រីឯ​ពួក​សហការី​ដែល​ជួសជុល​កំពែង​រួម​ជា​មួយ​ខ្ញុំ ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ។</verse>
				<verse number="17">អស់​អ្នក​ដែល​បរិភោគ​អាហារ​រួម​តុ​ជា​មួយ​ខ្ញុំ មាន​ចំនួន​មួយ​រយ​ហាសិប​នាក់​ជា​ជន​ជាតិ​យូដា ដែល​គ្រប់គ្រង​ស្រុក ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ភ្ញៀវ​មក​ពី​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ​ដែរ។</verse>
				<verse number="18">រៀង​រាល់​ថ្ងៃ​គេ​តែង​សម្លាប់​គោ​មួយ ចៀម​ដ៏​ល្អៗ​ចំនួន​ប្រាំ​មួយ ព្រម​ទាំង​សត្វ​ស្លាប​ឯ​ទៀតៗ ហើយ​ដប់​ថ្ងៃ​ម្ដង​គេ​យក​ស្រា​ទំពាំងបាយជូរ​ដ៏​ច្រើន​មក​អោយ​ខ្ញុំ​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសាភិបាល ទាមទារ​អោយ​ប្រជាជន​បង់​ប្រាក់​សំរាប់​ការ​ចាយ​វាយ​ទាំង​នេះ​ទេ ដ្បិត​ការ​ជួសជុល​កំពែង​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​ប្រជាជន​រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="19">«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​ភ្លេច​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​នេះ សូម​មេត្តា​សន្ដោស​ដល់​ទូលបង្គំ​ផង»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ពេល​លោក​សាន់បាឡាត់ លោក​ថូប៊ីយ៉ា លោក​កេសែម ជា​ជន​ជាតិ​អារ៉ាប់ ព្រម​ទាំង​ខ្មាំង​សត្រូវ​ឯ​ទៀតៗ ទទួល​ដំណឹង​ថា ខ្ញុំ​បាន​សង់​កំពែង​ក្រុង​យេរូសាឡឹម​ឡើង​វិញ រីឯ​កន្លែង​បាក់​បែក​ក៏​បាន​ជួសជុល​ហើយ - នៅ​គ្រា​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង​នៅ​ឡើយ -</verse>
				<verse number="2">លោក​សាន់បាឡាត់ និង​លោក​កេសែម​ក៏​ចាត់​គេ​អោយ​មក​ប្រាប់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​កេភីរីម ក្នុង​ជ្រលង​ភ្នំ​អូណូ»។ អ្នក​ទាំង​នោះ​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ។</verse>
				<verse number="3">ខ្ញុំ​ចាត់​អ្នក​នាំ​សារ​អោយ​យក​ចម្លើយ​ទៅ​ប្រាប់​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​មាន​កិច្ចការ​ដ៏​ច្រើន​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​អាច​ចុះ​មក​ជួប​អស់​លោក​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​ចុះ​មក​ជួប​អស់​លោក ការងារ​មុខ​ជា​ត្រូវ​ផ្អាក​ពុំខាន»។</verse>
				<verse number="4">ពួក​គេ​ចាត់​មនុស្ស​អោយ​នាំ​ពាក្យ​ដដែល​នេះ មក​ប្រាប់​ខ្ញុំ​ដល់​ទៅ​បួន​ដង ខ្ញុំ​ក៏​ផ្ដល់​ចម្លើយ​ដដែល​ទៅ​ពួក​គេ​វិញ។</verse>
				<verse number="5">លោក​សាន់បាឡាត់​ចាត់​អ្នក​ជំនិត​របស់​គាត់​អោយ​នាំ​ពាក្យ​ដដែល​មក​ជា​លើក​ទី​ប្រាំ។ អ្នក​នាំ​សារ​នោះ​កាន់​សំបុត្រ​ដែល​បើក​ចំហ​មក​ជា​មួយ​ផង។</verse>
				<verse number="6">សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ថា លោក និង​ជន​ជាតិ​យូដា​មាន​បំណង​បះបោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។</verse>
				<verse number="7">លោក​ក៏​បាន​តែងតាំង​ពួក​ព្យាការី​អោយ​ប្រកាស​នៅ​ក្រុង​យេរូសាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។</verse>
				<verse number="8">ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាមអារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។</verse>
				<verse number="9">អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ ឱ​ព្រះអម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​អោយ​ទូលបង្គំ​ឥឡូវ​នេះ​ផង!</verse>
				<verse number="10">ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡាយ៉ា និង​ជា​ចៅ​របស់​លោក​មហេថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទីសក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។</verse>
				<verse number="11">ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទីសក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះវិហារ​ឡើយ»។</verse>
				<verse number="12">ខ្ញុំ​យល់​ឃើញ​ថា ព្រះជាម្ចាស់​មិន​បាន​ចាត់​គាត់ អោយ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ​មក​ពី​លោក​សាន់បាឡាត់ និង​លោក​ថូប៊ីយ៉ា​សូក​គាត់។</verse>
				<verse number="13">ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​អោយ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។</verse>
				<verse number="14">«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ីយ៉ា និង​លោក​សាន់បាឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ព្យាការិនី​ណូអាឌា និង​ព្យាការី​ឯ​ទៀតៗ​ដែល​ចង់​បំភ័យ​ទូលបង្គំ​ដែរ»។</verse>
				<verse number="15">កំពែង​ក្រុង​ត្រូវ​បាន​ជួសជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហាសិប​ពីរ​ថ្ងៃ។</verse>
				<verse number="16">ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជាជាតិ ដែល​នៅ​ជុំវិញ​យើង ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សំរេច​ជា​រូប​រាង​ឡើង ដោយសារ​ព្រះ​នៃ​យើង​បាន​ជួយ។</verse>
				<verse number="17">នៅ​គ្រា​នោះ​ពួក​អភិជន​នៅ​ស្រុក​យូដា តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ីយ៉ា​ជា​ញឹក​ញាប់</verse>
				<verse number="18">ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់ព័ន្ធ​ជា​មួយ​គាត់ ដោយសារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​សេកានា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូឡាម ជា​កូន​របស់​លោក​បេរេគា។</verse>
				<verse number="19">អ្នក​ទាំង​នោះ​ចេះ​តែ​និយាយ​សរសើរ​គាត់​នៅ​មុខ​ខ្ញុំ ហើយ​ថែម​ទាំង​នាំ​ពាក្យ​ដែល​ខ្ញុំ​និយាយ យក​ទៅ​ប្រាប់​គាត់​ទៀត​ផង។ លោក​ថូប៊ីយ៉ា​តែងតែ​ផ្ញើ​សំបុត្រ​មក​បំភ័យ​ខ្ញុំ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">នៅ​ពេល​សង់​កំពែង​ឡើង​វិញ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​អោយ​មាន​អ្នក​យាម​ទ្វារ អ្នក​ចំរៀង និង​ពួក​លេវី​ឡើង​វិញ។</verse>
				<verse number="2">ខ្ញុំ​បាន​ចាត់​តាំង​មនុស្ស​ពីរ​នាក់​អោយ​គ្រប់គ្រង​លើ​ទីក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណានា ជា​មេ​បញ្ជាការ​បន្ទាយ​ក្រុង​យេរូសាឡឹម ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ជាង​គេ​ទាំង​អស់។</verse>
				<verse number="3">ខ្ញុំ​បញ្ជា​អ្នក​ទាំង​ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូសាឡឹម​មុន​ពេល​ព្រះអាទិត្យ​បញ្ចេញ​កំដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​អោយ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក​ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូសាឡឹម ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។</verse>
				<verse number="4">យេរូសាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជាជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។</verse>
				<verse number="5">ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​អោយ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​មក​ជួបជុំ​គ្នា ដើម្បី​ជំរឿន​ប្រជាជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូសាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ:</verse>
				<verse number="6">ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="7">អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូបាបិល លោក​យេសួរ លោក​នេហេមា លោក​អសារា លោក​រ៉ាអាមា លោក​ណាហាម៉ានី លោក​ម៉ាដេកាយ លោក​ប៊ីលសាន លោក​មីសពេរែត លោក​ប៊ីគវ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​មាន​ដូច​ត​ទៅ:</verse>
				<verse number="8">កូន​ចៅ​របស់​លោក​ប៉ារ៉ូស មាន ២ ១៧២​នាក់</verse>
				<verse number="9">កូន​ចៅ​របស់​លោក​សេផាធា មាន ៣៧២​នាក់</verse>
				<verse number="10">កូន​ចៅ​របស់​លោក​អើរ៉ាស មាន ៦៥២​នាក់</verse>
				<verse number="11">កូន​ចៅ​របស់​លោក​ផាហាត-ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន ២ ៨១៨​នាក់</verse>
				<verse number="12">កូន​ចៅ​របស់​លោក​អេឡាំ មាន ១ ២៥៤​នាក់</verse>
				<verse number="13">កូន​ចៅ​របស់​លោក​សាធូ មាន ៨៤៥​នាក់</verse>
				<verse number="14">កូន​ចៅ​របស់​លោក​សាកាយ មាន ៧៦០ នាក់</verse>
				<verse number="15">កូន​ចៅ​របស់​លោក​ប៊ីនុយ មាន ៦៤៨​នាក់</verse>
				<verse number="16">កូន​ចៅ​របស់​លោក​បេបាយ មាន ៦២៨​នាក់</verse>
				<verse number="17">កូន​ចៅ​របស់​លោក​អាសកាដ មាន ២ ៣២២​នាក់</verse>
				<verse number="18">កូន​ចៅ​របស់​លោក​អដូនីកាំ មាន ៦៦៧​នាក់</verse>
				<verse number="19">កូន​ចៅ​របស់​លោក​ប៊ីគវ៉ៃ មាន ២ ០៦៧​នាក់</verse>
				<verse number="20">កូន​ចៅ​របស់​លោក​អេឌីន មាន ៦៥៥​នាក់</verse>
				<verse number="21">កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជពង្ស​របស់​លោក​ហេសេគា មាន ៩៨​នាក់</verse>
				<verse number="22">កូន​ចៅ​របស់​លោក​ហាស៊ូម មាន ៣២៨​នាក់</verse>
				<verse number="23">កូន​ចៅ​របស់​លោក​បេសាយ មាន ៣២៤​នាក់</verse>
				<verse number="24">កូន​ចៅ​របស់​លោក​ហារេប មាន ១១២​នាក់</verse>
				<verse number="25">កូន​ចៅ​របស់​អ្នក​ស្រុក​គីបៀន មាន ៩៥​នាក់</verse>
				<verse number="26">អ្នក​ភូមិ​បេថ្លេហិម និង​នថូផា មាន​១៨៨​នាក់</verse>
				<verse number="27">អ្នក​ភូមិ​អាណាថោត មាន ១២៨​នាក់</verse>
				<verse number="28">អ្នក​ភូមិ​បេតអាសម៉ាវែត មាន ៤២​នាក់</verse>
				<verse number="29">អ្នក​ក្រុង​គារយ៉ាត-យ៉ារីម កេភីរ៉ា និង​បៀរ៉ុត មាន ៧៤៣​នាក់</verse>
				<verse number="30">អ្នក​ក្រុង​រ៉ាម៉ា និង​កេបា មាន ៦២១​នាក់</verse>
				<verse number="31">អ្នក​ក្រុង​មីកម៉ាស មាន ១២២​នាក់</verse>
				<verse number="32">អ្នក​ក្រុង​បេតអែល និង​អៃ មាន ១២៣​នាក់</verse>
				<verse number="33">អ្នក​ភូមិ​នេបូរ​មួយ​ទៀត មាន ៥២​នាក់</verse>
				<verse number="34">កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់</verse>
				<verse number="35">កូន​ចៅ​របស់​លោក​ហារីម មាន ៣២០​នាក់</verse>
				<verse number="36">អ្នក​ក្រុង​យេរីខូ មាន ៣៤៥​នាក់</verse>
				<verse number="37">អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២១​នាក់</verse>
				<verse number="38">អ្នក​ក្រុង​សេណាអា មាន ៣ ៩៣០ នាក់។</verse>
				<verse number="39">ក្រុម​បូជាចារ្យ​ជា​កូន​ចៅ​លោក​យេដាយ៉ា ក្រុម​គ្រួសារ​លោក​យេសួរ មាន ៩៧៣​នាក់</verse>
				<verse number="40">កូន​ចៅ​របស់​លោក​អ៊ីមមើរ មាន ១ ០៥២​នាក់</verse>
				<verse number="41">កូន​ចៅ​របស់​លោក​ផាសហ៊ើរ មាន ១ ២៤៧​នាក់</verse>
				<verse number="42">កូន​ចៅ​របស់​លោក​ហារីម មាន ១ ០១៧​នាក់។</verse>
				<verse number="43">ក្រុម​លេវី​ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌមាល និង​កូន​ចៅ​របស់​លោក​ហូដាវា មាន ៧៤​នាក់។</verse>
				<verse number="44">ក្រុម​ចំរៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ មាន ១៤៨​នាក់។</verse>
				<verse number="45">ក្រុម​យាម​ទ្វារ ជា​កូន​ចៅ​របស់​លោក​សាលូម កូន​ចៅ​របស់​លោក​អេធើ កូន​ចៅ​របស់​លោក​ថាលម៉ូន កូន​ចៅ​របស់​លោក​អ័កគូប កូន​ចៅ​របស់​លោក​ហាធីថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន ១៣៨​នាក់។</verse>
				<verse number="46">ក្រុម​អ្នក​បំរើ​ព្រះវិហារ ដែល​ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូផា កូន​ចៅ​របស់​លោក​ថាបាអូត</verse>
				<verse number="47">កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ាហា កូន​ចៅ​របស់​លោក​ផាដូន</verse>
				<verse number="48">កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកាបា កូន​ចៅ​របស់​លោក​សាលម៉ាយ</verse>
				<verse number="49">កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ</verse>
				<verse number="50">កូន​ចៅ​របស់​លោក​រីអាយ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូដា</verse>
				<verse number="51">កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេហា</verse>
				<verse number="52">កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​មេហ៊ូនីម កូន​ចៅ​របស់​លោក​នេភូស៊ីម</verse>
				<verse number="53">កូន​ចៅ​របស់​លោក​បាកប៊ូក កូន​ចៅ​របស់​លោក​ហាគូផា កូន​ចៅ​របស់​លោក​ហាហ៊ើរ</verse>
				<verse number="54">កូន​ចៅ​របស់​លោក​បាសលូត កូន​ចៅ​របស់​លោក​មេហ៊ីដា កូន​ចៅ​របស់​លោក​ហារសា</verse>
				<verse number="55">កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ីសេរ៉ា កូន​ចៅ​របស់​លោក​ថាម៉ា</verse>
				<verse number="56">កូន​ចៅ​របស់​លោក​នេស៊ីយ៉ា កូន​ចៅ​របស់​លោក​ហាធីផា</verse>
				<verse number="57">កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេរេត កូន​ចៅ​របស់​លោក​ពេរូដា</verse>
				<verse number="58">កូន​ចៅ​របស់​លោក​យាឡា កូន​ចៅ​របស់​លោក​ដារកុន កូន​ចៅ​របស់​លោក​គីដេល</verse>
				<verse number="59">កូន​ចៅ​របស់​លោក​សេផាធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេរេត-ពីសេបែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន</verse>
				<verse number="60">សរុប​ទាំង​អស់​ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បំរើ​របស់​ព្រះបាទ​សាឡូម៉ូន មាន ៣៩២​នាក់។</verse>
				<verse number="61">រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-មែឡា ធេលហារេសា កេរូប-អដាន និង​អ៊ីមមើរ ហើយ​ពុំ​ស្គាល់​ញាតិសន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា​គេ​ពិត​ជា​ជន​ជាតិ​អ៊ីស្រាអែល​មែន​នោះ​គឺ</verse>
				<verse number="62">កូន​ចៅ​របស់​លោក​ដេឡាយ៉ា កូន​ចៅ​របស់​លោក​ថូប៊ីយ៉ា និង​កូន​ចៅ​របស់​លោក​នេកូដា ដែល​មាន​ចំនួន ៦៤២​នាក់។</verse>
				<verse number="63">ក្នុង​ចំណោម​ក្រុម​បូជាចារ្យ មាន​កូន​ចៅ​របស់​លោក​ហាបាយ៉ា កូន​ចៅ​របស់​លោក​ហាគូស កូន​ចៅ​របស់​លោក​បាស៊ីឡៃ ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។</verse>
				<verse number="64">អ្នក​ទាំង​នេះ​រក​នាម​ត្រកូល​ពូជពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ក៏​បាត់​បង់​តំណែង​ជា​បូជាចារ្យ</verse>
				<verse number="65">ហើយ​លោក​ទេសាភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​បូជាចារ្យ​ណា​ម្នាក់​សាក​សួរ​យូរឹម និង​ធូមីម* ជា​មុន​សិន។</verse>
				<verse number="66">សហគមន៍​ទាំង​មូល​មាន​ចំនួន ៤២ ៣៦០ នាក់</verse>
				<verse number="67">ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បំរើ​ប្រុស​ស្រី​របស់​ពួក​គេ ដែល​ចំនួន ៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី ២៤៥​នាក់។</verse>
				<verse number="68">មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល</verse>
				<verse number="69">អូដ្ឋ ៤៣៥​ក្បាល និង​លា ៦ ៧២០ ក្បាល។</verse>
				<verse number="70">មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​បាន​ថ្វាយ​ប្រាក់ សំរាប់​ការ​សង់​ព្រះវិហារ។ លោក​អភិបាល​បាន​ថ្វាយ​មាស​មួយ​ពាន់​តម្លឹង សំរាប់​ព្រះវិហារ ព្រម​ទាំង​ពែង​ហាសិប និង​សម្លៀកបំពាក់​បូជាចារ្យ ចំនួន​ប្រាំ​រយ​សាមសិប​សំរាប់។</verse>
				<verse number="71">មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង​សំរាប់​ការ​សង់​ព្រះវិហារ ព្រម​ទាំង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​ណែន។</verse>
				<verse number="72">ប្រជាជន​ឯ​ទៀតៗ​បាន​ថ្វាយ​មាស​ចំនួន​ពីរ​ម៉ឺន​តម្លឹង ប្រាក់​ពីរ​ពាន់​ណែន និង​សម្លៀកបំពាក់​បូជាចារ្យ ហុកសិប​ប្រាំពីរ​សំរាប់។</verse>
				<verse number="73">ក្រុម​បូជាចារ្យ​ក្រុម​លេវី ក្រុម​យាម​ទ្វារ​ក្រុម​ចំរៀង​ប្រជាជន ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​អ៊ីស្រាអែល​ទាំង​មូល បាន​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">លុះ​ដល់​ខែ​ទី​ប្រាំពីរ ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន​បាន​មក​ជួបជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​អោយ​លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​យក​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ គឺ​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ប្រទាន​មក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​កាន់​តាម។</verse>
				<verse number="2">លោក​បូជាចារ្យ​អែសរ៉ា ក៏​យក​ក្រឹត្យវិន័យ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជាជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ នៃ​ខែ​ទី​ប្រាំពីរ។</verse>
				<verse number="3">តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គម្ពីរ​វិន័យ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា​អោយ​ប្រជាជន​ស្ដាប់ គឺ​ប្រជាជន​ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជាជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក​អាន​ក្រឹត្យវិន័យ។</verse>
				<verse number="4">លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ​ដែល​គេ​បាន​ដំឡើង​សំរាប់​ពេល​នោះ។ លោក​ម៉ាធិធា លោក​សេម៉ា លោក​អណាយ៉ា លោក​អ៊ូរីយ៉ា លោក​ហ៊ីលគីយ៉ា និង​លោក​ម៉ាសេយ៉ា ឈរ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​ពេដាយ៉ា លោក​មីសាអែល លោក​ម៉ាល់គា លោក​ហាស៊ូម លោក​ហាសបាដាណា លោក​សាការី និង​លោក​មស៊ូឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។</verse>
				<verse number="5">លោក​អែសរ៉ា​បើក​គម្ពីរ ហើយ​ប្រជាជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​លោក​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គម្ពីរ​បើក​ចំហ​ប្រជាជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។</verse>
				<verse number="6">លោក​អែសរ៉ា​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម ហើយ​ប្រជាជន​ទាំង​មូល​ឆ្លើយ​តប​វិញ ទាំង​លើក​ដៃ​ឡើង​លើ​ថា «អាម៉ែន! អាម៉ែន!» រួច​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ អោន​មុខ​ដល់​ដី។</verse>
				<verse number="7">លោក​យេសួរ លោក​បានី លោក​សេរេប៊ីយ៉ា លោក​យ៉ាមីន លោក​អ័កគូប លោក​សាបថាយ លោក​ហូឌា លោក​ម៉ាសេយ៉ា លោក​កេលីថា លោក​អសារា លោក​យ៉ូសាបាដ លោក​ហាណាន លោក​ពេឡាយ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យវិន័យ​ពន្យល់​ប្រជាជន ហើយ​ប្រជាជន​ឈរ​នៅ​ទី​នោះ។</verse>
				<verse number="8">ពួក​គេ​អាន​គម្ពីរ​វិន័យ​របស់​ព្រះជាម្ចាស់ យ៉ាង​ច្បាស់ៗ ព្រម​ទាំង​បក​ស្រាយ​អត្ថន័យ​នៃ​សេចក្ដី ដែល​ពួក​គេ​អាន​នោះ​អោយ​ប្រជាជន​យល់។</verse>
				<verse number="9">ពេល​ប្រជាជន​ទាំង​មូល​ឮ​ព្រះបន្ទូល ដែល​មាន​នៅ​ក្នុង​ក្រឹត្យវិន័យ​ពួក​គេ​នាំ​គ្នា​យំ។ ដូច្នេះ លោក​ទេសាភិបាល​នេហេមា លោក​បូជាចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​លេវី ដែល​មាន​នាទី​បក​ស្រាយ​ក្រឹត្យវិន័យ ពោល​ទៅ​កាន់​ប្រជាជន​ទាំង​មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ!»។</verse>
				<verse number="10">លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក អោយ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ ព្រះអម្ចាស់ ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="11">ក្រុម​លេវី​ក៏​លួងលោម​ប្រជាជន​ដោយ​ពោល​ថា៖ «សូម​បង​ប្អូន​ឈប់​យំ​ទៅ ដ្បិត​ថ្ងៃ​នេះ ជា​ថ្ងៃ​ដ៏វិសុទ្ធ គឺ​មិន​ត្រូវ​កើត​ទុក្ខ​ឡើយ!»។</verse>
				<verse number="12">ប្រជាជន​ទាំង​អស់​នាំ​គ្នា​ចេញ​ទៅ​បរិភោគ​អាហារ និង​ស្រា ហើយ​យក​មួយ​ចំណែក​អោយ​អស់​អ្នក​ដែល​គ្មាន។ ពួក​គេ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​តែ​បាន​យល់​ព្រះបន្ទូល​ដែល​គេ​បក​ស្រាយ​អោយ​ស្ដាប់។</verse>
				<verse number="13">នៅ​ថ្ងៃ​ទី​ពីរ មេ​ដឹក​នាំ​ក្រុម​គ្រួសារ​របស់​ប្រជាជន​ទាំង​អស់ ព្រម​ទាំង​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​ជួបជុំ​គ្នា​នៅ​ជុំវិញ​លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ ដើម្បី​រិះគិត​អំពី​ព្រះបន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ។</verse>
				<verse number="14">ពួក​គេ​ឃើញ​ក្នុង​ក្រឹត្យវិន័យ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ​មាន​ចែង​ថា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ខែ​ទី​ប្រាំពីរ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​រស់​នៅ​ក្នុង​បារាំ*។</verse>
				<verse number="15">ពួក​គេ​ត្រូវ​ប្រាប់​ដំណឹង​នេះ​អោយ​ប្រជាជន​ទាំង​អស់​ដឹង​នៅ​តាម​ក្រុង​នានា និង​នៅ​ក្រុង​យេរូសាឡឹម គឺ​ពួក​គេ​ប្រកាស​ថា “ចូរ​នាំ​គ្នា​ទៅ​តាម​ភ្នំ ហើយ​កាច់​មែក​អូលីវ​ស្រុក អូលីវ​ព្រៃ មែក​ចាក មែក​ទន្សែ និង​មែក​ឈើ​ឯ​ទៀតៗ​ដែល​មាន​ស្លឹក​ច្រើន យក​មក​សង់​បារាំ​ដូច​មាន​ចែង​ទុក”។</verse>
				<verse number="16">ពេល​នោះ ប្រជាជន​នាំ​គ្នា​ចេញ​ទៅ​កាច់​មែក​ឈើ​យក​មក​សង់​បារាំ នៅ​តាម​សំយាប​ផ្ទះ និង​ទីធ្លា​ផ្ទះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​សង់​បារាំ នៅ​ទីធ្លា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ព្រលាន​ទ្វារ​គង្គា និង​ព្រលាន​ទ្វារ​អេប្រាអិម។</verse>
				<verse number="17">សហគមន៍​ទាំង​មូល គឺ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ​នាំ​គ្នា​សង់​បារាំ រួច​ស្នាក់​នៅ​ក្នុង​បារាំ​នោះ។ តាំង​ពី​ជំនាន់​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​រហូត​មក​ទល់​សព្វ​ថ្ងៃ ជន​ជាតិ​អ៊ីស្រាអែល​មិន​ដែល​ធ្វើ​បុណ្យ​បែប​នេះ​ទេ។ ពេល​នោះ ប្រជាជន​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។</verse>
				<verse number="18">រៀង​រាល់​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​អាន​ព្រះបន្ទូល​នៅ​ក្នុង​គម្ពីរ​វិន័យ​របស់​ព្រះជាម្ចាស់។ គេ​ប្រារព្ធ​ពិធី​បុណ្យ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី​គេ​ធ្វើ​បុណ្យ​យ៉ាង​ឱឡារិក ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួបជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។</verse>
				<verse number="2">អស់​អ្នក​ដែល​ជា​ពូជពង្ស​អ៊ីស្រាអែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។</verse>
				<verse number="3">បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គម្ពីរ​វិន័យ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត​ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="4">លោក​យេសួរ លោក​បានី លោក​កាឌមាល លោក​សេបានា លោក​ប៊ូននី លោក​សេរេប៊ីយ៉ា លោក​បានី និង​លោក​កេណានី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។</verse>
				<verse number="5">បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌមាល លោក​បានី លោក​ហាសាបនា លោក​សេរេប៊ីយ៉ា លោក​ហូឌា លោក​សេបានា និង​លោក​ពេថាហ៊ីយ៉ា​ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់កល្ប​រៀង​មក រហូត​ដល់​អស់កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះអម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះនាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!</verse>
				<verse number="6">មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ ព្រះអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូងតារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ</verse>
				<verse number="7">ឱ​ ព្រះជាអម្ចាស់ ​អើយ គឺ​ព្រះអង្គ​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម​ និង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេដេ ហើយ​ព្រះអង្គ​ប្រទាន​នាម​លោក​ថា​អប្រាហាំ។</verse>
				<verse number="8">ព្រះអង្គ​ឈ្វេង​យល់​លោក​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​លោក ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស និង​ជន​ជាតិ​គើកាស៊ី អោយ​ពូជពង្ស​របស់​លោក។​ ព្រះអង្គ​បាន​ធ្វើ​តាម​ព្រះបន្ទូល​សន្យា ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត។</verse>
				<verse number="9">ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ឮ​សំរែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​កក់។​</verse>
				<verse number="10">ព្រះអង្គ​បាន​សំដែង​ទី​សំគាល់ និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ផារ៉ោន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជាជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ ដ្បិត​ព្រះអង្គ​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វបុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ព្រះអង្គ​បាន​ធ្វើ​អោយ​ព្រះនាម​របស់​ព្រះអង្គ ល្បីល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។</verse>
				<verse number="11">ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ព្រះអង្គ​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជំរៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហាសាគរ។​</verse>
				<verse number="12">នៅ​ពេល​ថ្ងៃ​ព្រះអង្គ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់​ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ​ដោយ​ដុំ​ភ្លើង។​</verse>
				<verse number="13">ព្រះអង្គ​យាង​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​វិន័យ​ដ៏​ត្រឹម​ត្រូវ ក្រឹត្យវិន័យ*​ដ៏​ពិត ព្រម​ទាំង​ច្បាប់ និង​បទ​បញ្ជា​ផ្សេងៗ​មក​អោយ​ពួក​គេ។</verse>
				<verse number="14">ព្រះអង្គ​ប្រទាន​អោយ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ​បញ្ជា ច្បាប់​ព្រម​ទាំង ក្រឹត្យវិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។​</verse>
				<verse number="15">នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ព្រះអង្គ​ប្រទាន អាហារ​ពី​លើ​មេឃ​មក​អោយ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា។ ព្រះអង្គ​បញ្ជា​ពួក​គេ​អោយ​ចូល ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ប្រទាន​អោយ​ពួក​គេ។​</verse>
				<verse number="16">ប៉ុន្តែ ដូនតា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="17">ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះបោរ ពួក​គេ​បាន​តែងតាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាសភាព​វិញ។​ ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដែល​តែងតែ​អត់ទោស ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ អាណិត​អាសូរ និង​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ និង​ពោរពេញ​ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ព្រះអង្គ​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។​</verse>
				<verse number="18">ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!”​ ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ ព្រះអង្គ​ខ្លាំង​យ៉ាង​ណា​ក្ដី</verse>
				<verse number="19">ក៏​ព្រះអង្គ​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោស្ថាន​ឡើយ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ​ព្រះអង្គ​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់​ព្រះអង្គ​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។</verse>
				<verse number="20">ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​ដ៏​ល្អ​របស់​ព្រះអង្គ មក​ពួក​គេ ដើម្បី​អោយ​ពួក​គេ​ចេះ​គិត​ពិចារណា ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​អោយ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​អោយ​ពួក​គេ មិន​ដែល​អាក់ខាន​ឡើយ។</verse>
				<verse number="21">ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ ព្រះអង្គ​បាន​ផ្គត់ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀកបំពាក់​របស់​ពួក​គេ​មិន​រេចរឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។​</verse>
				<verse number="22">ព្រះអង្គ​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា ដែល​នៅ​ជិត​ខាង មក​អោយ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់ ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែសបូន និង​ទឹក​ដី​របស់​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន។​</verse>
				<verse number="23">ព្រះអង្គ​បាន​ធ្វើ​អោយ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះអង្គ​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះអង្គ​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​អោយ​ពួក​គេ​កាន់​កាប់។​</verse>
				<verse number="24">កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ព្រះអង្គ​បាន​បង្ក្រាប​ជន​ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ព្រះអង្គ​បាន​ប្រគល់​ជន​ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជាជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ ដើម្បី​អោយ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។</verse>
				<verse number="25">ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹងមាំ និង ទឹក​ដី​ដែល​មាន​ជីជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចំការ​ទំពាំង​បាយជូរ ចំការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយសារ​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង របស់​ព្រះអង្គ។​</verse>
				<verse number="26">ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះបោរ ប្រឆាំង​នឹង​ព្រះអង្គ ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​សម្លាប់​ពួក​ព្យាការី ដែល​ដាស់​តឿន​ពួក​គេ​អោយ​បែរ​ចិត្ត មក​រក​ព្រះអង្គ​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ព្រះអង្គ​យ៉ាង​ខ្លាំង។</verse>
				<verse number="27">ពេល​នោះ ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ហើយ​បច្ចាមិត្ត​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរមសុខ* ហើយ​អាណិតអាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចាមិត្ត។</verse>
				<verse number="28">ពេល​បាន​សុខ​ក្សេមក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​បោះ​បង់​ចោល​ពួក​គេ អោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ស្ដាប់​ពួក​គេ​ពី​ស្ថាន​បរមសុខ ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ព្រះអង្គ​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។​</verse>
				<verse number="29">ព្រះអង្គ​បាន​ដាស់​តឿន​ពួក​គេ​អោយ​វិល​មក កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ​ទេ។ វិន័យ​របស់​ព្រះអង្គ​តែងតែ​ផ្ដល់​ជីវិត អោយ​មនុស្ស​ដែល​ប្រតិបត្តិ​តាម​ ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។</verse>
				<verse number="30">ព្រះអង្គ​ទ្រាំទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ព្រះអង្គ​ប្រទាន​ព្រះវិញ្ញាណ​អោយ​មក រំលឹក​ដាស់​តឿន​ពួក​គេ តាម​រយៈ​ពួក​ព្យាការី​របស់​ព្រះអង្គ ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ​ ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។</verse>
				<verse number="31">ដោយ​ព្រះអង្គ​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ព្រះអង្គ​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះហឫទ័យ ប្រណីសន្ដោស និង​អាណិត​អាសូរ។</verse>
				<verse number="32">ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ប្រកប​ដោយ​ឫទ្ធានុភាព​គួរ​អោយ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី ហើយ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ជានិច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​ទត​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជាចារ្យ​របស់​យើង​ខ្ញុំ ព្យាការី​របស់​យើង​ខ្ញុំ ដូនតា​របស់​យើង​ខ្ញុំ និង​ប្រជាជន​ទាំង​មូល​របស់​ព្រះអង្គ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។</verse>
				<verse number="33">ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថា ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​យុត្តិធម៌ និង​សុចរិត​មែន ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។</verse>
				<verse number="34">ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ បូជាចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ពួក​គេ​ដែរ។</verse>
				<verse number="35">នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួន ព្រះអង្គ​ប្រទាន​អោយ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាង ដ៏​សម្បូណ៌​សប្បាយ ក្នុង​ទឹក​ដី​ដ៏​ទូលំទូលាយ និង​មាន​ជីជាតិ​ល្អ ពួក​គេ​ពុំ​ព្រម​គោរព​បំរើ​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់ របស់​ខ្លួន​ដែរ។</verse>
				<verse number="36">ថ្ងៃ​នេះ​យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ! យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​អោយ​បុព្វបុរស​របស់​យើង​ខ្ញុំ ដើម្បី​អោយ​ពួក​គេ​បរិភោគផល​ផ្លែ និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!</verse>
				<verse number="37">ប៉ុន្តែ ភោគផល​ដ៏​សម្បូណ៌​ហូរហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សំរាប់​ស្ដេច​នានា ដែល​ព្រះអង្គ​អោយ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួតត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។</verse>
				<verse number="38">ដោយ​មាន​ហេតុការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯកសារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថលេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជាចារ្យ។​</verse>
			</chapter>
			<chapter number="10">
				<verse number="1">នៅ​ក្នុង​ឯកសារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថលេខា​ដូច​ត​ទៅ: លោក​នេហេមា​ជា​អភិបាល​អាណាខេត្ត និង​ជា​កូន​របស់​លោក​ហាកាលា ជា​ចៅ​របស់​លោក​សេដេគា</verse>
				<verse number="2">លោក​សេរ៉ាយ៉ា លោក​អសារា លោក​យេរេមា</verse>
				<verse number="3">លោក​ផាសហ៊ើរ លោក​អម៉ារា លោក​ម៉ាល់គា</verse>
				<verse number="4">លោក​ហាធូស លោក​សេបានា លោក​ម៉ាលូក</verse>
				<verse number="5">លោក​ហារីម លោក​ម្រេម៉ូត លោក​អូបាឌា</verse>
				<verse number="6">លោក​ដានីយ៉ែល លោក​គីនេថោន លោក​បារូក</verse>
				<verse number="7">លោក​មស៊ូឡាម លោក​អប៊ីយ៉ា លោក​មីយ៉ាមីន</verse>
				<verse number="8">លោក​មាស៊ា លោក​ប៊ីលកៃ លោក​សេម៉ាយ៉ា។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​បូជាចារ្យ។</verse>
				<verse number="9">ក្រុម​លេវី​មាន: លោក​យេសួរ ជា​កូន​របស់​លោក​អសានា លោក​ប៊ីនុយ​ពី​អំបូរ​ហេណាដាដ លោក​កាឌមាល</verse>
				<verse number="10">ព្រម​ទាំង​បង​ប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបានា លោក​ហូឌា លោក​កេលីថា លោក​ពេឡាយ៉ា លោក​ហាណាន</verse>
				<verse number="11">លោក​មីកា លោក​រេហូប លោក​ហាសាបយ៉ា</verse>
				<verse number="12">លោក​សាគើរ លោក​សេរេប៊ីយ៉ា លោក​សេបានា</verse>
				<verse number="13">លោក​ហូឌា លោក​បានី និង​លោក​បេនីនូ។</verse>
				<verse number="14">មេ​ដឹក​នាំ​របស់​ប្រជាជន​មាន: លោក​ប៉ារ៉ូស លោក​ផាហាត-ម៉ូអាប់ លោក​អេឡាម លោក​សាធូ លោក​បានី</verse>
				<verse number="15">លោក​ប៊ូននី លោក​អាសកាដ លោក​បេបាយ</verse>
				<verse number="16">លោក​អដូនីយ៉ា លោក​ប៊ីគវ៉ាយ លោក​អេឌីន</verse>
				<verse number="17">លោក​អេធើរ លោក​ហេសេគា លោក​អស៊ើរ</verse>
				<verse number="18">លោក​ហូឌា លោក​ហាស៊ូម លោក​បេសាយ</verse>
				<verse number="19">លោក​ហារីប លោក​អណាថូត លោក​នេបៃ</verse>
				<verse number="20">លោក​ម៉ាកពីអាស លោក​មស៊ូឡាម លោក​ហេសៀរ</verse>
				<verse number="21">លោក​មសេសាបេល លោក​សាដុក លោក​យ៉ាដួរ</verse>
				<verse number="22">លោក​ពេឡាធា លោក​ហាណាន លោក​អណាយ៉ា</verse>
				<verse number="23">លោក​ហូសេ លោក​ហាណានា លោក​ហាស៊ូប</verse>
				<verse number="24">លោក​ហាឡូហេស លោក​ពីឡាហា លោក​សូបេក</verse>
				<verse number="25">លោក​រេហ៊ូម លោក​ហាសាបណា លោក​មាសេយ៉ា</verse>
				<verse number="26">លោក​អហ៊ីយ៉ា លោក​ហាណាន លោក​អណាន</verse>
				<verse number="27">លោក​ម៉ាលូក លោក​ហារីម លោក​បាណា។</verse>
				<verse number="28">ប្រជាជន​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចំរៀង ក្រុម​បំរើ​ព្រះវិហារ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ ដើម្បី​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​ក្មេងៗ​ដែល​មាន​វ័យ​អាច​យល់​បាន</verse>
				<verse number="29">នាំ​គ្នា​ចូល​រួម​ជា​មួយ​បង​ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន​ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ក្រឹត្យវិន័យ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។</verse>
				<verse number="30">យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​អោយ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ អោយ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។</verse>
				<verse number="31">នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ យើង​នឹង​ទុក​ដី​អោយ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។</verse>
				<verse number="32">យើង​ក៏​ដាក់​បទ​បញ្ជា​ថា រៀង​រាល់​ឆ្នាំ​យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សំរាប់​តំរូវ​ការ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់</verse>
				<verse number="33">គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះអម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ​វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញបូជា​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ការ​ប្រើប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។</verse>
				<verse number="34">ពួក​យើង​ជា​បូជាចារ្យ ក្រុម​លេវី និង​ប្រជាជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សំរាប់​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ​យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ។</verse>
				<verse number="35">យើង​ក៏​សន្យា​យក​ផល​ដំបូង​នៃ​ស្រែ​ចំការ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​មក​ថ្វាយ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ជា​រៀង​រាល់​ឆ្នាំ​ដែរ។</verse>
				<verse number="36">យើង​នឹង​នាំ​កូន​ប្រុស​ច្បង​របស់​យើង​មក​ថ្វាយ​ព្រះអម្ចាស់ ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​មក​ថ្វាយ​ព្រះអង្គ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​បូជាចារ្យ ដែល​បំរើ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។</verse>
				<verse number="37">យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​តង្វាយ​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង​មក​ជូន​ក្រុម​បូជាចារ្យ នៅ​ក្នុង​បន្ទប់​អម​នៃ​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ យើង​នឹង​យក​ភោគផល​ពី​ដី​របស់​យើង​មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចំការ​របស់​យើង។</verse>
				<verse number="38">ពេល​ក្រុម​លេវី​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ចូល​មក បូជាចារ្យ​មួយ​រូប​ដែល​ជា​ពូជពង្ស​របស់​លោក​អើរ៉ុន ត្រូវ​ទៅ​ជា​មួយ ហើយ​ទទួល​យក​មួយ​ភាគ​ដប់​នៃ​តង្វាយ​មួយ​ភាគ​ដប់​នោះ ទៅ​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។</verse>
				<verse number="39">ជន​ជាតិ​អ៊ីស្រាអែល និង​ក្រុម​លេវី ត្រូវ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើប្រាស់​ក្នុង​ទីសក្ការៈ ហើយ​ក្រុម​បូជាចារ្យ​ដែល​ត្រូវ​វេន​បំរើ​ការងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចំរៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">មេ​ដឹក​នាំ​របស់​ប្រជាជន តាំង​ទី​លំនៅ​នៅ​ក្រុង​យេរូសាឡឹម។ រីឯ​ប្រជាជន​វិញ គេ​បាន​ចាប់​ឆ្នោត​អោយ​ម្នាក់ ក្នុង​ចំណោម​ដប់​នាក់ មក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ត្រូវ​រស់​នៅ​តាម​ក្រុង​នានា។</verse>
				<verse number="2">ប្រជាជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ពួក​ចៅហ្វាយ​ខេត្ត​នាំ​គ្នា​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូសាឡឹម។ រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​អ្នក​បំរើ​ព្រះវិហារ និង​កូន​ចៅ​របស់​អ្នក​បំរើ​ព្រះបាទ​សាឡូម៉ូន រស់​នៅ​តាម​ក្រុង​នានា ម្នាក់ៗ​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន។</verse>
				<verse number="4">ប៉ុន្តែ មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​មួយ​ចំនួន តាំង​ទី​លំនៅ ក្នុង​ក្រុង​យេរូសាឡឹម។ កូន​ចៅ​យូដា​មាន​លោក​អថាយ៉ា​ជា​កូន​របស់​លោក​អ៊ូស៊ីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​អម៉ារា ដែល​ត្រូវ​ជា​កូន​របស់​លោក​សេផាធា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាលេលាល ក្នុង​អំបូរ​ពេរេស។</verse>
				<verse number="5">លោក​ម៉ាសេយ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុលហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ារីប ដែល​ត្រូវ​ជា​កូន​របស់​លោក​សាការី ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូនី។</verse>
				<verse number="6">កូន​ចៅ​របស់​លោក​ពេរេស ដែល​មក​តាំង​ទី​លំនៅ​នៅ​ក្រុង​យេរូសាឡឹម​សរុប​ទាំង​អស់​មាន ៤៦៨​នាក់ សុទ្ធសឹង​ជា​មនុស្ស​ដែល​មាន​ចិត្ត​អង់អាច។</verse>
				<verse number="7">កូន​ចៅ​បេនយ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអេដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធាល ដែល​ត្រូវ​ជា​កូន​របស់​លោក​យេសាយ៉ា។</verse>
				<verse number="8">បន្ទាប់​មក មាន​លោក​កាបាយ និង​លោក​សាឡាយ។ សរុប​ទាំង​អស់ កូន​ចៅ​របស់​បេនយ៉ាមីន​មាន ៩២៨​នាក់។</verse>
				<verse number="9">លោក​យ៉ូអែល​កូន​របស់​លោក​ស៊ីកគ្រី​ជា​អធិការ​ក្រុង ហើយ​លោក​យូដា​កូន​របស់​លោក​សេនួរ ជា​អធិការ​រង​របស់​ទីក្រុង។</verse>
				<verse number="10">ពួក​បូជាចារ្យ​មាន: លោក​យេដាយ៉ា​ជា​កូន​របស់​លោក​យ៉ូយ៉ារីប លោក​យ៉ាគីន</verse>
				<verse number="11">លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​កូន​របស់​លោក​មស៊ូឡាម ដែល​ជា​កូន​របស់​លោក​សាដុក ដែល​ជា​កូន​របស់​លោក​មេរ៉ាយ៉ូត ដែល​ជា​កូន​របស់​លោក​អហ៊ីទូប ដែល​ជា​អ្នក​ដឹក​នាំ​កិច្ចការ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="12">ក្រៅ​ពី​នោះ​មាន​បង​ប្អូន​របស់​ពួក​គេ ដែល​ទទួល​ខុស​ត្រូវ​លើ​ការងារ​ផ្សេងៗ​នៅ​ក្នុង​ព្រះដំណាក់ មាន​គ្នា​ទាំង​អស់ ៨២២​នាក់។ បន្ទាប់​មក មាន​លោក​អដាយ៉ា ជា​កូន​របស់​លោក​យេរ៉ូហាំ ដែល​ជា​កូន​របស់​លោក​ពេឡាលា ដែល​ជា​កូន​របស់​លោក​អាំស៊ី ដែល​ជា​កូន​របស់​លោក​សាការី ដែល​ជា​កូន​របស់​លោក​ផាសហ៊ើរ ដែល​ជា​កូន​របស់​លោក​ម៉ាលគា</verse>
				<verse number="13">ព្រម​ទាំង​បង​ប្អូន​របស់​គាត់​ដែល​ត្រូវ​ជា​មេ​លើ​ក្រុម​គ្រួសារ មាន​គ្នា​ទាំង​អស់ ២៤២​នាក់។ បន្ទាប់​មក​ទៀត មាន​លោក​អម៉ាសាយ ជា​កូន​របស់​លោក​អសារាល ដែល​ជា​កូន​របស់​លោក​អហាសាយ ដែល​ជា​កូន​របស់​លោក​មស៊ីលេម៉ូត ដែល​ជា​កូន​របស់​លោក​អ៊ីមមើរ</verse>
				<verse number="14">ព្រម​ទាំង​បង​ប្អូន​របស់​គេ សុទ្ធសឹង​តែ​ជា​មនុស្ស​សំខាន់ៗ មាន​គ្នា​ទាំង​អស់ ១២៨​នាក់។ លោក​សាប់ឌាល​កូន​របស់​លោក​កេដូលីម ជា​អ្នក​គ្រប់គ្រង​លើ​ពួក​គេ។</verse>
				<verse number="15">ក្រុម​លេវី​មាន: លោក​សេម៉ាយ៉ា​ជា​កូន​របស់​លោក​ហាស៊ូប ដែល​ត្រូវ​ជា​កូន​របស់​លោក​អាសរីកាំ ជា​កូន​របស់​លោក​ហាសាបយ៉ា ជា​កូន​របស់​លោក​ប៊ូននី។</verse>
				<verse number="16">លោក​សាបថាយ និង​លោក​យ៉ូសាបាដ ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នៅ​ខាង​ក្រៅ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ រួម​ជា​មួយ​ពួក​មេ​ដឹក​នាំ​ក្រុម​លេវី។</verse>
				<verse number="17">លោក​ម៉ាថានា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាបឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សំរាប់​ពេល​អធិស្ឋាន​លោក​បាកប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូថិន។</verse>
				<verse number="18">សរុប​ទាំង​អស់​កូន​ចៅ​លេវី ដែល​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ​មាន​ចំនួន ២៨៤​នាក់។</verse>
				<verse number="19">ក្រុម​យាម​ទ្វារ មាន: លោក​អ័កគូប លោក​ថាលម៉ូន និង​បង​ប្អូន​របស់​គេ ជា​អ្នក​យាម​ទ្វារ​ដែល​មាន​គ្នា​ទាំង​អស់ ១៧២​នាក់។</verse>
				<verse number="20">រីឯ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី​នាំ​គ្នា​តាំង​ទី​លំនៅ តាម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​គេ។</verse>
				<verse number="21">ក្រុម​អ្នក​បំរើ​ព្រះវិហារ តាំង​ទី​លំនៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីសប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។</verse>
				<verse number="22">អធិការ​របស់​ក្រុម​លេវី នៅ​ក្រុង​យេរូសាឡឹម គឺ​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​បានី ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសាបយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថានា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា ជា​កូន​ចៅ​របស់​លោក​អេសាភ។ ពួក​គេ​ជា​ក្រុម​តន្ត្រី​បំរើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="23">ស្ដេច​បាន​តាក់តែង​ច្បាប់​មួយ​ផ្សេង​សំរាប់​ក្រុម​តន្ត្រី ពួក​គេ​បំពេញ​មុខងារ​ប្រចាំ​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។</verse>
				<verse number="24">លោក​ពេថាហ៊ីយ៉ា ជា​កូន​របស់​លោក​មសេសា-បេល​ក្នុង​អំបូរ​សេរ៉ាស ក្នុង​កុលសម្ព័ន្ធ​យូដា ជា​តំណាង​របស់​ប្រជាជន​នៅ​ចំពោះ​មុខ​ព្រះចៅ​អធិរាជ។</verse>
				<verse number="25">រីឯ​នៅ​តាម​ភូមិ និង​តាម​តំបន់​នានា កូន​ចៅ​យូដា​តាំង​ទី​លំនៅ​នៅ​គារយ៉ាត-អើបា និង​ស្រុក​ភូមិ​ជុំវិញ​ឌីបូន និង​ស្រុក​ភូមិ​ជុំវិញ​យេកាបសៀល និង​ភូមិ​នានា​ដែល​នៅ​ជុំវិញ</verse>
				<verse number="26">យេសួរ ម៉ូឡាដា បេត-ផាលែត</verse>
				<verse number="27">ហាសារ-ស៊ូអាល់ បៀរសេបា និង​ស្រុក​ភូមិ​ជុំវិញ</verse>
				<verse number="28">ស៊ីគឡាក់ មេកូណា និង​ស្រុក​ភូមិ​ជុំវិញ</verse>
				<verse number="29">អេនរីម៉ូន សូរ៉ាស់ យ៉ាមូត</verse>
				<verse number="30">សាណូអា អាឌូឡាំ និង​ភូមិ​នានា​ដែល​នៅ​ជុំវិញ ឡាគីស និង​តំបន់​ជុំវិញ​អាសេកា និង​ស្រុក​ភូមិ​ជុំវិញ។ កូន​ចៅ​យូដា​តាំង​ទី​លំនៅ​ចាប់​ពី​បៀរសេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ិនណម។</verse>
				<verse number="31">កូន​ចៅ​បេនយ៉ាមីន​តាំង​ទី​លំនៅ​នៅ​កេបា មីគម៉ាស់ អៃ បេតអែល និង​ស្រុក​ភូមិ​ជុំវិញ</verse>
				<verse number="32">អាណាថោត ណូប ហាណានា</verse>
				<verse number="33">ហាសោរ រ៉ាម៉ា គីថែម</verse>
				<verse number="34">ហាឌីដ សេបោម នេបាឡាត</verse>
				<verse number="35">ឡូដ និង​អូណូ ជ្រលង​ភ្នំ​របស់​ពួក​សិប្បករ។</verse>
				<verse number="36">មាន​ពួក​លេវី​ខ្លះ​ចាក​ចេញ​ពី​តំបន់​យូដា ទៅ​រស់​នៅ​ក្នុង​តំបន់​បេនយ៉ាមីន។</verse>
			</chapter>
			<chapter number="12">
				<verse number="1">នេះ​ជា​បញ្ជី​រាយ​នាម​ពួក​បូជាចារ្យ និង​ពួក​លេវី​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​ជា​មួយ​លោក​យេសួរ: លោក​សេរ៉ាយ៉ា លោក​យេរេមា លោក​អែសរ៉ា</verse>
				<verse number="2">លោក​អម៉ារា លោក​ម៉ាលូក លោក​ហាធូស</verse>
				<verse number="3">លោក​សេកានា លោក​រេហ៊ូម លោក​ម្រេម៉ូត</verse>
				<verse number="4">លោក​អ៊ីដោ លោក​គីនេថោន លោក​អប៊ីយ៉ា</verse>
				<verse number="5">លោក​មីយ៉ាមីន លោក​ម៉ាឌា លោក​ប៊ីលកា</verse>
				<verse number="6">លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ារីប លោក​យេដាយ៉ា</verse>
				<verse number="7">លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីលគីយ៉ា លោក​យេដាយ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជាចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។</verse>
				<verse number="8">ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌមាល លោក​សេរេប៊ីយ៉ា លោក​យូដា លោក​ម៉ាថានា ដែល​ជា​អ្នក​ដឹក​នាំ​ចំរៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង​ប្អូន​របស់​លោក។</verse>
				<verse number="9">រីឯ​លោក​បាកប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។</verse>
				<verse number="10">លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ាគីម លោក​យ៉ូយ៉ាគីម​ជា​ឪពុក​របស់​លោក​អេលីយ៉ាស៊ីប លោក​អេលីយ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ាដា</verse>
				<verse number="11">លោក​យ៉ូយ៉ាដា​ជា​ឪពុក​របស់​លោក​យ៉ូណាថាន លោក​យ៉ូណាថាន​ជា​ឪពុក​របស់​លោក​យ៉ាដួរ។</verse>
				<verse number="12">នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ាគីម​ធ្វើ​ជា​មហាបូជាចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជាចារ្យ មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ាយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណានា ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា</verse>
				<verse number="13">លោក​មស៊ូឡាម ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហាណាន ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ារា</verse>
				<verse number="14">លោក​យ៉ូណាថាន ជា​មេ​ដឹក​នាំ​គ្រួសារ​មេលីគូរ លោក​យ៉ូសែប ជា​មេ​ដឹក​នាំ​គ្រួសារ​សេបានា</verse>
				<verse number="15">លោក​អ័ឌណា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហារីម លោក​ហេលកាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េរ៉ាយ៉ូត</verse>
				<verse number="16">លោក​សាការី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដោ លោក​មស៊ូឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេថោន</verse>
				<verse number="17">លោក​ស៊ីកគ្រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អប៊ីយ៉ា…ជា​មេ​ដឹក​នាំ​គ្រួសារ​មិនយ៉ាមីន​ លោក​ពីលថាយ ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉ូអាឌា</verse>
				<verse number="18">លោក​សាំមួរ​ជា​មេ​ដឹក​នាំ​គ្រួសារ​ប៊ីលកា លោក​យ៉ូណាថាន ជា​មេ​ដឹក​នាំ​គ្រួសារ​សេម៉ាយ៉ា</verse>
				<verse number="19">លោក​ម៉ាថ្នាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​យ៉ូយ៉ារីប លោក​អ៊ូស៊ី ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា</verse>
				<verse number="20">លោក​កាឡាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​សាឡាយ លោក​ហេប៊ើរ ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ុក</verse>
				<verse number="21">លោក​ហាសាបយ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហ៊ីលគីយ៉ា លោក​នេថានេល ជា​មេ​ដឹក​នាំ​គ្រួសារ​យេដាយ៉ា។</verse>
				<verse number="22">នៅ​ជំនាន់​ដែល​លោក​អេលីយ៉ាស៊ីប លោក​យ៉ូយ៉ាដា លោក​យ៉ូហាណាន និង​លោក​យ៉ាដួរ​ធ្វើ​ជា​មហា​បូជាចារ្យ​ជា​បន្ត​បន្ទាប់​គ្នា គេ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​លេវី​ជា​មេ​លើ​ក្រុម​គ្រួសារ និង​បញ្ជី​រាយ​នាម​ក្រុម​បូជាចារ្យ រហូត​ដល់​រជ្ជកាល​ព្រះចៅ​ដារីយុស។</verse>
				<verse number="23">ក្រុម​លេវី​ដែល​ជា​មេ​ក្រុម​គ្រួសារ ក៏​មាន​ឈ្មោះ​ក្នុង​សៀវភៅ​កត់ត្រា​ព្រឹត្តិការណ៍​សំខាន់ៗ​ដែរ គឺ​រហូត​ដល់​ជំនាន់​លោក​យ៉ូហាណាន ជា​ចៅ​របស់​លោក​អេលីយ៉ាស៊ីប។</verse>
				<verse number="24">មេ​ដឹក​នាំ​ក្រុម​លេវី ព្រម​ទាំង​លោក​ហាសាបយ៉ា លោក​សេរេប៊ីយ៉ា និង​លោក​យេសួរ​ជា​កូន​របស់​លោក​កាឌមាល ទទួល​បន្ទុក​រួម​ជា​មួយ​បង​ប្អូន​របស់​ពួក​គេ​ឯ​ទៀតៗ​ដែល​ឈរ​ទល់​មុខ​គ្នា នៅ​ពេល​ច្រៀង​សរសើរ និង​លើក​តម្កើង​ ព្រះអម្ចាស់ តាម​ក្រុម​តាម​វេន​របស់​ខ្លួន ស្រប​តាម​បទ​បញ្ជា​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។</verse>
				<verse number="25">បន្ទាប់​មក​មាន​លោក​ម៉ាថានា លោក​បាកប៊ូគា លោក​អូបាឌា លោក​មស៊ូឡាម លោក​ថាលម៉ូន និង​លោក​អ័កគូប​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ​ព្រះវិហារ។</verse>
				<verse number="26">អ្នក​ទាំង​នោះ​រស់​នៅ​ជំនាន់​លោក​យ៉ូយ៉ាគីម ជា​កូន​របស់​លោក​យេសួរ និង​ជា​ចៅ​របស់​លោក​យ៉ូសាដាក គឺ​នៅ​ជំនាន់​លោក​នេហេមា​កាន់​តំណែង ជា​ទេសាភិបាល ហើយ​លោក​បូជាចារ្យ​អែសរ៉ា​ធ្វើ​ជា​បណ្ឌិត​ខាង​វិន័យ។</verse>
				<verse number="27">លុះ​ដល់​ពេល​សម្ពោធ​កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ អោយ​មក​ក្រុង​យេរូសាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។</verse>
				<verse number="28">ក្រុម​ចំរៀង​ប្រមូល​គ្នា​ផ្ដុំ​ពី​កន្លែង​ផ្សេងៗ នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម និង​នៅ​តាម​ភូមិ​នានា​នៅ​តំបន់​នថូផា</verse>
				<verse number="29">បេតគីលកាល តំបន់​កេបា និង​អាសម៉ាវែត ដ្បិត​ក្រុម​ចំរៀង​បាន​សង់​ភូមិ​ជុំវិញ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="30">ពួក​បូជាចារ្យ និង​ពួក​លេវី​នាំ​គ្នា​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ ព្រម​ទាំង​ជំរះ​ប្រជាជន​ជំរះ​ខ្លោង​ទ្វារ និង​កំពែង​ក្រុង​អោយ​បាន​បរិសុទ្ធ​ដែរ។</verse>
				<verse number="31">ខ្ញុំ​ចាត់​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​អោយ​ឡើង​ទៅ​លើ​កំពែង​ក្រុង ហើយ​ខ្ញុំ​ក៏​បាន​រៀបចំ​ក្រុម​ចំរៀង​ជា​ពីរ​ពួក​ដែរ ក្រុម​ទី​មួយ​ដើរ​នៅ​លើ​កំពែង​ក្រុង​ប៉ែក​ខាង​ស្ដាំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​សំរាម។</verse>
				<verse number="32">លោក​ហូសាយ៉ា និង​មេ​ដឹក​នាំ​ចំនួន​ពាក់​កណ្ដាល ដើរ​ពី​ក្រោយ​ក្រុម​នោះ</verse>
				<verse number="33">បន្ទាប់​មក លោក​អសារ៉ា លោក​អែសរ៉ា លោក​មស៊ូឡាម</verse>
				<verse number="34">លោក​យូដា លោក​បេនយ៉ាមីន លោក​សេម៉ាយ៉ា លោក​យេរេមា</verse>
				<verse number="35">ពួក​បូជាចារ្យ​ដែល​កាន់​ត្រែ លោក​សាការី​ជា​កូន​របស់​លោក​យ៉ូណាថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថានា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ</verse>
				<verse number="36">ព្រម​ទាំង​បង​ប្អូន​របស់​លោក គឺ​លោក​សេម៉ាយ៉ា លោក​អសារាល លោក​មីឡាឡាយ លោក​គីឡាឡាយ លោក​ម៉ាអាយ លោក​នេថានេល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ លោក​អែសរ៉ា​ជា​បណ្ឌិត​ខាង​វិន័យ​ដើរ​នៅ​ខាង​មុខ​គេ។</verse>
				<verse number="37">ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះបាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះបាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។</verse>
				<verse number="38">ក្រុម​ចំរៀង​ទី​ពីរ​ដើរ​ប៉ែក​ខាង​ឆ្វេង ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​គេ​ជា​មួយ​ប្រជាជន មួយ​ផ្នែក​ទៀត នៅ​ខាង​លើ​កំពែង​ក្រុង។ យើង​ដើរ​កាត់​ខាង​លើ​ប៉ម​ឡ​ភ្លើង រហូត​ដល់​កំពែង​ធំ។</verse>
				<verse number="39">បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណានាល និង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរបាល។</verse>
				<verse number="40">ក្រុម​ចំរៀង​ទាំង​ពីរ​នាំ​គ្នា​ឈប់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ រីឯ​ខ្ញុំ និង​ពួក​អ្នក​គ្រប់គ្រង​ដែល​នៅ​ជា​មួយ​ក៏​ឈប់​នៅ​ទី​នោះ</verse>
				<verse number="41">រួម​ទាំង​លោក​បូជាចារ្យ​អេលាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកាយ៉ា អេលីយ៉ូណាយ សាការី ហាណានា ដែល​ជា​អ្នក​ផ្លុំ​ត្រែ</verse>
				<verse number="42">ហើយ​ក៏​មាន​លោក​ម៉ាសេយ៉ា លោក​សេម៉ាយ៉ា លោក​អេឡាសារ លោក​អ៊ូស៊ី លោក​យ៉ូហាណាន លោក​ម៉ាលគា លោក​អេឡាំ និង​លោក​អេស៊ើរ។ ពេល​នោះ ក្រុម​ចំរៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីសរ៉ាហ៊ា។</verse>
				<verse number="43">នៅ​ថ្ងៃ​នោះ​ប្រជាជន​ថ្វាយ​យញ្ញបូជា​ជា​ច្រើន ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​រីករាយ ព្រោះ​ព្រះជាម្ចាស់​ប្រទាន​អោយ​ពួក​គេ​មាន​អំណរ​ដ៏​លើសលប់។ ចំណែក​ឯ​ស្ត្រី និង​ក្មេងៗ​វិញ ក៏​នាំ​គ្នា​សប្បាយ​រីករាយ​ដែរ សំរែក​ដ៏​សប្បាយ​របស់​ពួក​គេ​លាន់​ឮ​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ​យ៉ាង​ឆ្ងាយ។</verse>
				<verse number="44">នៅ​ថ្ងៃ​នោះ​គេ​បាន​ចាត់​តាំង​មនុស្ស​អោយ​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ភោគផល ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​តង្វាយ​ផល​ដំបូង ឬ​តង្វាយ​មួយ​ភាគ​ដប់។ អ្នក​ទាំង​នោះ​មាន​ភារកិច្ច​ប្រមូល​ភោគផល​ពី​ស្រែ​ចំការ​នៅ​ជុំវិញ​ក្រុង​នានា ដែល​ជា​ចំណែក​របស់​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ ដ្បិត​ប្រជាជន​នៅ​ស្រុក​យូដា​សប្បាយ​ចិត្ត ព្រោះ​ឃើញ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី​បំពេញ​មុខងារ​របស់​ខ្លួន</verse>
				<verse number="45">គឺ​ប្រតិបត្តិ​តាម​អ្វីៗ​សព្វ​បែប​យ៉ាង​ដែល​ព្រះ​របស់​ខ្លួន​បង្គាប់ និង​ធ្វើ​ពិធី​ជំរះ​ផ្សេងៗ។ រីឯ​ក្រុម​ចំរៀង​ក្រុម​យាម​ទ្វារ​ព្រះដំណាក់ ក៏​បំពេញ​មុខងារ​របស់​ខ្លួន ស្រប​តាម​បញ្ជា​ដែល​ព្រះបាទ​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រ​បាន​ចែង​ទុក។</verse>
				<verse number="46">កាល​ពី​ជំនាន់​ដើម គឺ​នៅ​ជំនាន់​ព្រះបាទ​ដាវីឌ និង​លោក​អេសាភ តែងតែ​មាន​គ្រូ​ចំរៀង​ដឹក​នាំ​ក្រុម​ចំរៀង ច្រៀង​សរសើរ​តម្កើង និង​អរ​ព្រះគុណ​ព្រះជាម្ចាស់។</verse>
				<verse number="47">នៅ​ជំនាន់​លោក​សូរ៉ូបាបិល និង​ជំនាន់​លោក​នេហេមា ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល តែងតែ​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​ម្ហូប​អាហារ​របស់​ខ្លួន ទៅ​ជូន​ក្រុម​លេវី​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​លេវី​ក៏​ញែក​ចំណែក​ដ៏​សក្ការៈ​នៃ​អាហារ​របស់​ខ្លួន ជូន​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​គ្រា​នោះ​ពេល​អាន​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់ គេ​ឃើញ​មាន​អត្ថបទ​មួយ​ចែង​ថា ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ជា​ដាច់​ខាត</verse>
				<verse number="2">ដ្បិត​ពួក​គេ​ពុំ​បាន​យក​អាហារ និង​ទឹក មក​ទទួល​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ជន​ជាតិ​ម៉ូអាប់​បាន​សូក​លោក​បាឡាម​អោយ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ ព្រះ​របស់​យើង​បាន​ប្ដូរ​បណ្ដាសា អោយ​ប្រែ​ទៅ​ជា​ព្រះពរ​វិញ។​</verse>
				<verse number="3">ពេល​ឮ​ក្រឹត្យវិន័យ​នេះ​ហើយ គេ​ក៏​បំបែក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។</verse>
				<verse number="4">មុន​ពេល​នោះ​គេ​តែងតាំង​លោក​បូជាចារ្យ​អេលីយ៉ាស៊ីប អោយ​មើល​ខុស​ត្រូវ​បន្ទប់​នានា​ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ ដោយ​លោក​ត្រូវ​ជា​សាច់ញាតិ​របស់​លោក​ថូប៊ីយ៉ា</verse>
				<verse number="5">លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សំរាប់​ទទួល​លោក​ថូប៊ីយ៉ា គឺ​បន្ទប់​ដែល​គេ​ដាក់​តង្វាយ​ម្សៅ គ្រឿង​ក្រអូប គ្រឿង​បរិក្ខារ​របស់​ព្រះវិហារ ព្រម​ទាំង​ស្រូវ​ស្រា​ទំពាំងបាយជូរ និង​ប្រេង​ជា​តង្វាយ​មួយ​ភាគ​ដប់​ដែល​បម្រុង​ទុក​សំរាប់​ពួក​លេវី ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ និង​ជា​ចំណែក​ដែល​ញែក​សំរាប់​ក្រុម​បូជាចារ្យ។</verse>
				<verse number="6">ពេល​ហេតុការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូសាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​គាល់​ព្រះចៅ​អើថាស៊ើកសេស ជា​ស្ដេច​ស្រុក​បាប៊ីឡូន​វិញ នៅ​ឆ្នាំ​ទី​សាមសិប​ពីរ​នៃ​រជ្ជកាល​របស់​ស្ដេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​រាជានុញ្ញាត</verse>
				<verse number="7">វិល​មក​ក្រុង​យេរូសាឡឹម​វិញ ហើយ​ឃើញ​អំពើ​ដ៏​អាក្រក់​ដែល​លោក​អេលីយ៉ាស៊ីប​បាន​ប្រព្រឹត្ត គឺ​លោក​រៀបចំ​បន្ទប់​មួយ​ក្នុង​ទីធ្លា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ សំរាប់​លោក​ថូប៊ីយ៉ា។</verse>
				<verse number="8">ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ខ្ញុំ​ក៏​អោយ​គេ​យក​សម្ភារៈ​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់</verse>
				<verse number="9">ខ្ញុំ​អោយ​គេ​ធ្វើ​ពិធី​ជំរះ​បន្ទប់​ទាំង​នោះ ហើយ​យក​សម្ភារៈ​នៃ​ព្រះដំណាក់​ព្រះជាម្ចាស់ តង្វាយ និង​គ្រឿង​ក្រអូប​មក​ដាក់​ជំនួស​វិញ។</verse>
				<verse number="10">ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចំរៀង​ដែល​ត្រូវ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចំការ​របស់​ខ្លួន​ទៅ​វិញ។</verse>
				<verse number="11">ខ្ញុំ​ស្ដី​បន្ទោស​ពួក​អ្នក​គ្រប់គ្រង​ថា «ហេតុ​អ្វី​បាន​ជា​អស់​លោក​បោះ​បង់​ចោល​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដូច្នេះ?»។ ខ្ញុំ​ក៏​ប្រមូល​ក្រុម​លេវី និង​ក្រុម​ចំរៀង អោយ​មក​បំពេញ​មុខងារ​របស់​ខ្លួន​វិញ។</verse>
				<verse number="12">ពេល​នោះ ប្រជាជន​យូដា​ទាំង​មូល​យក​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ដែល​ជា​តង្វាយ​មួយ​ភាគ​ដប់​មក​ដាក់​ក្នុង​ឃ្លាំង។</verse>
				<verse number="13">ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​ឃ្លាំង ទៅ​លោក​សេលេមា​ជា​បូជាចារ្យ លោក​សាដុក​ជា​បណ្ឌិត​ខាង​វិន័យ និង​លោក​ពេដាយ៉ា​ពី​ក្រុម​លេវី ហើយ​ក៏​មាន​លោក​ហាណាន​ជា​កូន​របស់​លោក​សាគើរ និង​ជា​ចៅ​របស់​លោក​ម៉ាថានា​ធ្វើ​ការ​រួម​ជា​មួយ​ដែរ។ ប្រជាជន​ទទួល​ស្គាល់​ថា លោក​ទាំង​នោះ​ជា​មនុស្ស​ស្មោះ​ត្រង់ ដូច្នេះ ពួក​គេ​មាន​ភារកិច្ច​ចែក​របប​អោយ​បង​ប្អូន​របស់​ខ្លួន។</verse>
				<verse number="14">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះដំណាក់​របស់​ព្រះអង្គ និង​អោយ​ប្រជាជន​ធ្វើ​ពិធី​គោរព​បំរើ​ព្រះអង្គ។</verse>
				<verse number="15">នៅ​គ្រា​នោះ​ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំងបាយជូរ​នៅ​ថ្ងៃ​សប្ប័ទ* ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំងបាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូសាឡឹម នៅ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​អោយ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។</verse>
				<verse number="16">មាន​អ្នក​ក្រុង​ទីរ៉ុស​ខ្លះ​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម តែងតែ​ដឹក​ត្រី និង​ទំនិញ​គ្រប់​យ៉ាង មក​លក់​អោយ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​នៅ​ថ្ងៃ​សប្ប័ទ។</verse>
				<verse number="17">ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?</verse>
				<verse number="18">ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូសាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​អោយ​ព្រះពិរោធ​របស់​ព្រះអង្គ​ឆាបឆេះ​លើ​ជន​ជាតិ​អ៊ីស្រាអែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។</verse>
				<verse number="19">បន្ទាប់​មក ខ្ញុំ​បញ្ជា​អោយ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​សប្ប័ទ ហើយ​ខ្ញុំ​ប្រាប់​អោយ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​សហការី​របស់​ខ្ញុំ​មួយ​ចំនួន អោយ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​អោយ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។</verse>
				<verse number="20">ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡឹម មួយ​យប់ ឬ​ពីរ​យប់។</verse>
				<verse number="21">ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡឹម នៅ​ថ្ងៃ​សប្ប័ទ​ទៀត​ហើយ។</verse>
				<verse number="22">ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​អោយ​ធ្វើ​ពិធី​ជំរះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​នេះ​សូម​នឹក​ចាំ​ពី​ទូលបង្គំ សូម​អាណិត​មេត្តា​ទូលបង្គំ ដោយ​ព្រះហឫទ័យ​សប្បុរស​ដ៏​ធំធេង​របស់​ព្រះអង្គ។</verse>
				<verse number="23">នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន​ជាតិ​យូដា​មួយ​ចំនួន រៀបការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាសដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។</verse>
				<verse number="24">កូន​របស់​ពួក​គេ​ចំនួន​ពាក់​កណ្ដាល​និយាយ​ភាសា​អាសដូឌ គឺ​មិន​ចេះ​និយាយ​ភាសា​យូដា​ទេ ពួក​គេ​ចេះ​និយាយ​តែ​ភាសា​របស់​ជន​ជាតិ​ដទៃ​ប៉ុណ្ណោះ។</verse>
				<verse number="25">ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​អោយ​ពួក​គេ​ស្បថ​ក្នុង​ព្រះនាម​ព្រះជាម្ចាស់​ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​អោយ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ អោយ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។</verse>
				<verse number="26">ព្រោះ​តែ​បញ្ហា​នេះ​ហើយ ដែល​ព្រះបាទ​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​បាប។ ក្នុង​ចំណោម​ស្ដេច​របស់​ជាតិ​សាសន៍​ទាំង​អស់ គ្មាន​ស្ដេច​ណា​មួយ​ដូច​ព្រះបាទ​សាឡូម៉ូន​ទេ។ ព្រះជាម្ចាស់​ស្រឡាញ់​ព្រះបាទ​សាឡូម៉ូន ព្រះអង្គ​បាន​តែងតាំង​ស្ដេច អោយ​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​អូស​ទាញ​ស្ដេច​អោយ​ប្រព្រឹត្ត​អំពើ​បាប។</verse>
				<verse number="27">ដូច្នេះ យើង​មិន​ចង់​ឮ​ដំណឹង​ថា អ្នក​រាល់​គ្នា​ផ្ទាល់​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ ហើយ​ក្បត់​នឹង​ព្រះ​នៃ​យើង ដោយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ»។</verse>
				<verse number="28">លោក​យ៉ូយ៉ាដា​ជា​កូន​របស់​លោក​មហា​បូជាចារ្យ​អេលីយ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បាឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។</verse>
				<verse number="29">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​អោយ​មុខងារ​របស់​ខ្លួន​ជា​បូជាចារ្យ​ទៅ​ជា​សៅហ្មង ហើយ​ធ្វើ​អោយ​សម្ពន្ធមេត្រី​ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី ទៅ​ជា​ស្មៅហ្មង​ដែរ។</verse>
				<verse number="30">ខ្ញុំ​បាន​ជំរះ​ពួក​គេ​អោយ​ដាច់​ស្រឡះ​ពី​ជន​បរទេស ហើយ​ខ្ញុំ​បាន​ចេញ​ច្បាប់​អោយ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អនុវត្ត​ស្រប​តាម​មុខងារ​របស់​ខ្លួន។</verse>
				<verse number="31">ខ្ញុំ​បាន​ចាត់​ចែង​អោយ​ប្រជាជន យក​អុស​មក​ថ្វាយ​តាម​ពេល​កំណត់ ព្រម​ទាំង​តង្វាយ​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដោយ​ព្រះហឫទ័យ​សន្ដោស​ផង៕</verse>
			</chapter>
		</book>
		<book number="17">
			<chapter number="1">
				<verse number="1">នេះ​ជា​ព្រឹត្តិការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហាស៊ូរុស​។ ព្រះចៅ​អហាស៊ូរុស​គ្រប់គ្រង​លើ​អាណាខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី​។</verse>
				<verse number="2">នៅ​ជំនាន់​នោះ​ព្រះចៅ​អហាស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។</verse>
				<verse number="3">នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសាភិបាល​របស់​អាណាខេត្ត​ទាំង​អស់។</verse>
				<verse number="4">ស្ដេច​ចង់​បង្ហាញ​រាជ្យទ្រព្យ​ដ៏​ស្ដុកស្ដម្ភ និង​ភាព​ថ្លៃថ្នូរ​វិសេស​នៃ​រាជសម្បត្តិ​ដ៏​ថ្កុំថ្កើង​រុងរឿង របស់​ស្ដេច​តាម​រយៈ​ពិធី​ជប់លៀង ក្នុង​អំឡុង​ពេល​មួយ​រយ​ប៉ែតសិប​ថ្ងៃ។</verse>
				<verse number="5">នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់លៀង​នេះ ស្ដេច​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​ទៀត ក្នុង​ទីធ្លា​ឧទ្យាន​នៃ​ព្រះបរមរាជវាំង​ចំនួន​ប្រាំពីរ​ថ្ងៃ។ ប្រជាជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសាន ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​អាច​ចូល​រួម​បាន។</verse>
				<verse number="6">គេ​ចង​ក្រណាត់​ទេសឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សំរាប់​អង្គុយ​បរិភោគ ធ្វើ​ពី​មាស និង​ប្រាក់​ដាក់​នៅ​លើ​កំរាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។</verse>
				<verse number="7">គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្ដេច​អោយ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ យ៉ាង​បរិបូណ៌។</verse>
				<verse number="8">ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្ដេច​បញ្ជា​អោយ​រាជ​បំរើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។</verse>
				<verse number="9">រីឯ​ព្រះមហាក្សត្រិយានី​វ៉ាសធី​វិញ ក៏​រៀបចំ​ជប់លៀង​ដោយ​ឡែក សំរាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះចៅ​អហាស៊ូរុស​ដែរ។</verse>
				<verse number="10">នៅ​ថ្ងៃ​ទី​ប្រាំពីរ សុរា​បាន​ធ្វើ​អោយ​ព្រះចៅ​អហាស៊ូរុស​មាន​ព្រះហឫទ័យ​សប្បាយ​ក្រៃលែង។ ស្ដេច​បង្គាប់​លោក​មហ៊ូម៉ាន លោក​ប៊ីសថា លោក​ហារបូណា លោក​ប៊ីគថា លោក​អបាគថា លោក​សេថារ និង​លោក​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ​រូប ដែល​នៅ​បំរើ​ស្ដេច</verse>
				<verse number="11">អោយ​យាង​ព្រះមហាក្សត្រិយានី​វ៉ាសធី មក​គាល់​ស្ដេច​ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​អោយ​ប្រជាជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះនាង ដ្បិត​ព្រះនាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។</verse>
				<verse number="12">ប៉ុន្តែ ព្រះមហាក្សត្រិយានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច​ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះរាជា​ពិរោធ​យ៉ាង​ខ្លាំង។</verse>
				<verse number="13">ស្ដេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរាចារ្យ ដែល​ជា​អ្នក​មាន​ភារកិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្ដេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី​ការ និង​ទំនៀមទម្លាប់។</verse>
				<verse number="14">អ្នក​ទាំង​នោះ​មាន: លោក​កើសេណា លោក​សេថារ លោក​អ័ឌម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេណា លោក​មមូកាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំពីរ​រូប​របស់​ជន​ជាតិ​មេឌី និង​ជន​ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​រាជាណាចក្រ។</verse>
				<verse number="15">ព្រះចៅ​អហាស៊ូរុស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះមហាក្សត្រិយានី​វ៉ាសធី ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។</verse>
				<verse number="16">លោក​មមូកាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហាក្សត្រិយានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះរាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​អស់ ក្នុង​អាណាខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះចៅ​អហាស៊ូរុស​ដែរ</verse>
				<verse number="17">ដ្បិត​រឿង​របស់​ព្រះមហាក្សត្រិយានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះចៅ​អហាស៊ូរុស ចេញ​បញ្ជា​អោយ​យាង​ព្រះមហាក្សត្រិយានី​មក​គាល់​ស្ដេច ហើយ​ព្រះនាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើលងាយ​ប្ដី​របស់​ខ្លួន​ដែរ។</verse>
				<verse number="18">ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំងឡាយ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​មេឌី​ឮ​ដំណឹង​ថា ព្រះមហាក្សត្រិយានី​មិន​ស្ដាប់​បង្គាប់​ព្រះករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ស្វាមី​មាន​កំហឹង​ព្រោះ​តែ​ភរិយា​មើលងាយ។</verse>
				<verse number="19">ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​មេឌី គឺ​ហាម​ព្រះមហាក្សត្រិយានី​វ៉ាសធី មិន​អោយ​ចូល​មក​ជួប​ព្រះភក្ត្រ​ព្រះករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះករុណា​ផ្ទេរ​តំណែង​របស់​ព្រះនាង​ទៅ​អោយ​ព្រះមហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះនាង។</verse>
				<verse number="20">ពេល​ណា​ប្រជាជន​ដឹង​អំពី​សេចក្ដី​សំរេច​ដ៏​សំខាន់​ដែល​ព្រះរាជា​ប្រកាស​ក្នុង​រាជាណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ រហូត​ដល់​អ្នក​តូច»។</verse>
				<verse number="21">ព្រះរាជា​សព្វ​ព្រះហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះរាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​មមូកាន</verse>
				<verse number="22">គឺ​ស្ដេច​ផ្ញើ​រាជសារ​ទៅ​គ្រប់​អាណាខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជាជន​ក្នុង​អាណាខេត្ត​នីមួយៗ ដើម្បី​អោយ​ប្ដីៗ​ទាំង​អស់ ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក ព្រះចៅ​អហាស៊ូរុស​ស្ងប់​ព្រះពិរោធ ស្ដេច​នឹក​ដល់​ព្រះនាង​វ៉ាសធី និង​អំពើ​ដែល​ព្រះនាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សំរេច​របស់​ស្ដេច​ចំពោះ​ព្រះនាង។</verse>
				<verse number="2">ពួក​រាជ​បំរើ​ទូល​ស្ដេច​ថា៖ «សូម​អោយ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះករុណា។</verse>
				<verse number="3">សូម​ព្រះករុណា​ចេញ​បញ្ជា​អោយ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណាខេត្ត​ទាំង​អស់​ក្នុង​រាជាណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី​ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​អោយ​លោក​ហេកាយ ដែល​ជា​មហាតលិក​របស់​ព្រះករុណា និង​ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។</verse>
				<verse number="4">ព្រះករុណា​សព្វ​ព្រះហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ជំនួស​ព្រះនាង​វ៉ាសធី»។ ព្រះរាជា​គាប់​ព្រះហឫទ័យ ហើយ​សំរេច​តាម​សំណើ​នេះ។</verse>
				<verse number="5">នៅ​រាជ​ធានី​ស៊ូសាន មាន​ជន​ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេកាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="6">លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូសាឡឹម​ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះបាទ​យេកូនាស ជា​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="7">នៅ​គ្រា​នោះ​លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដាសា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុកម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុកម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។</verse>
				<verse number="8">នៅ​ពេល​ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជធានី​ស៊ូសាន អោយ​លោក​ហេកាយ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធើរ​មក​ក្នុង​ព្រះបរមរាជវាំង ហើយ​ប្រគល់​អោយ​លោក​ហេកាយ ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី​មើល​ថែ​ទាំ​ដែរ។</verse>
				<verse number="9">លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សំអាង​កាយ និង​អ្វីៗ​ដ៏​ចាំបាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជវាំង អោយ​នៅ​បំរើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​អោយ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។</verse>
				<verse number="10">នាង​អេសធើរ​ពុំ​បាន​ប្រាប់​អោយ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេកាយ​បាន​ហាម​នាង​ប្រាប់​អោយ​គេ​ដឹង។</verse>
				<verse number="11">រៀង​រាល់​ថ្ងៃ​លោក​ម៉ាដេកាយ​តែងតែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធើរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។</verse>
				<verse number="12">ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី ត្រូវ​រៀបចំ​ខ្លួន​ដប់ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះចៅ​អហាស៊ូរុស។ ពួក​នាង​ត្រូវ​សំអាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សំអាង​កាយ​ផ្សេងៗ​សំរាប់​ស្ត្រី ស្រប​តាម​ពិធី​ការ​ដែល​មាន​ចែង​ទុក។</verse>
				<verse number="13">ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជវាំង គេ​ប្រគល់​អោយ​ទាំង​អស់។</verse>
				<verse number="14">នាង​ទៅ​គាល់​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង​នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាសកាស ជា​មហាតលិក​របស់​ស្ដេច និង​ជា​អ្នក​ថែរក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើកលែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។</verse>
				<verse number="15">លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ីហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេកាយ ហើយ​លោក​ម៉ាដេកាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាមទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហាតលិក​របស់​ស្ដេច និង​ជា​អ្នក​ថែរក្សា​ពួក​ស្ត្រី ប្រគល់​អោយ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់​ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។</verse>
				<verse number="16">គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះចៅ​អហាស៊ូរុស​នៅ​ព្រះបរមរាជវាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​របស់​ស្ដេច។</verse>
				<verse number="17">ព្រះរាជា​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​គាប់​ព្រះហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះហឫទ័យ​សន្ដោស​ចំពោះ​នាង​លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដរាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ជំនួស​ព្រះនាង​វ៉ាសធី។</verse>
				<verse number="18">ក្នុង​ឱកាស​អភិសេក​ព្រះនាង​អេសធើរ ព្រះរាជា​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ សំរាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្ដេច​ប្រកាស​ថ្ងៃ​ឈប់​សំរាក​នៅ​តាម​អាណាខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ដោយ​ព្រះហឫទ័យ​ទូលំទូលាយ។</verse>
				<verse number="19">នៅ​គ្រា​ដែល​គេ​ប្រមូល​ស្ត្រី​ព្រហ្មចារី​ជា​លើក​ទី​ពីរ លោក​ម៉ាដេកាយ​មាន​មុខងារ​ក្នុង​ក្រុម​អ្នក​យាម​រាជវាំង។</verse>
				<verse number="20">មក​ទល់​ពេល​នោះ​ព្រះនាង​អេសធើរ​ពុំ​ទាន់​ប្រាប់​អោយ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​ព្រះនាង​ទេ គឺ​ព្រះនាង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ក្នុង​កាល​ដែល​ព្រះនាង​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​គាត់​នៅ​ឡើយ។</verse>
				<verse number="21">នៅ​គ្រា​នោះ គឺ​គ្រា​ដែល​លោក​ម៉ាដេកាយ​ធ្វើ​ការ​ក្នុង​ក្រុម​យាម​ទ្វារ​រាជវាំង មាន​មហាតលិក​ពីរ​នាក់​ដែល​ជា​អ្នក​រក្សា​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីកថាន និង​លោក​ថេរែស​មាន​កំហឹង​ជា​ខ្លាំង ហើយ​ប៉ុនប៉ង​ធ្វើ​គុត​ព្រះចៅ​អហាស៊ូរុស។</verse>
				<verse number="22">លោក​ម៉ាដេកាយ​ដឹង​គំរោងការ​របស់​ពួក​គេ លោក​ក៏​បញ្ជូន​ដំណឹង​ទៅ​ព្រះនាង​អេសធើរ ហើយ​ព្រះនាង​អេសធើរ​ក៏​យក​ទៅ​ទូល​ស្ដេច​ក្នុង​នាម​លោក​ម៉ាដេកាយ។</verse>
				<verse number="23">គេ​បាន​ធ្វើ​អង្កេត​រឿង​នេះ​ឃើញ​ថា​ជា​ការ​ពិត​មែន គេ​ក៏​ព្យួរ ក​មហាតលិក​ទាំង​ពីរ​នៅ​លើ​បង្គោល​មួយ។ ហេតុការណ៍​នេះ​មាន​កត់ត្រា​ទុក​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ក្រោយ​ហេតុការណ៍​ទាំង​នោះ​មក ព្រះរាជា​បាន​តែងតាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដាថា ដែល​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់​ អោយ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។</verse>
				<verse number="2">ព្រះរាជា​បាន​ចេញ​បញ្ជា​អោយ​រាជ​បំរើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង​អោន​គោរព និង​ថ្វាយបង្គំ​លោក​ហាម៉ាន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ​លោក​ហាម៉ាន​ទេ។</verse>
				<verse number="3">ពួក​រាជ​បំរើ​ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេកាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច?»។</verse>
				<verse number="4">ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន​ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេកាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។</verse>
				<verse number="5">ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេកាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយបង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។</verse>
				<verse number="6">មាន​គេ​ជំរាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កំចាត់​លោក​ម៉ាដេកាយ​ចោល។ លោក​ក៏​រក​មធ្យោបាយ​លុប​បំបាត់​ជន​ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេកាយ អោយ​វិនាស​សូន្យ​ពី​រាជាណាចក្រ​របស់​ព្រះចៅ​អហាស៊ូរុស។</verse>
				<verse number="7">នៅ​ខែ​ទី​មួយ គឺ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់ពីរ​នៃ​រជ្ជកាល​ព្រះចៅ​អហាស៊ូរុស គេ​បាន​បោះ​ពួរីម*​នៅ​ចំពោះ​មុខ​លោក​ណាម៉ាន ដើម្បី​ផ្សង​មើល​ថា តើ​ថ្ងៃ​ណា ខែ​ណា​ជា​វេលា​ល្អ។ ពួរីម​នោះ​ប៉ះ​ចំ​លើ​ខែ​ទី​ដប់ពីរ ឬ​ខែ​ផល្គុន។</verse>
				<verse number="8">លោក​ហាម៉ាន​ទូល​ព្រះចៅ​អហាស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណាខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជាណាចក្រ​របស់​ព្រះករុណា ពួក​គេ​មាន​ទំនៀមទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះករុណា​ទេ។ ហេតុ​នេះ​មិន​គួរ​ព្រះករុណា​ទុក​អោយ​ពួក​គេ​រស់​នៅ​ដោយ​សុខសាន្ត​ឡើយ។</verse>
				<verse number="9">ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ចេញ​បញ្ជា​ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ទូលបង្គំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន អោយ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។</verse>
				<verse number="10">ព្រះរាជា​ក៏​ដោះ​ព្រះទំរង់​ដែល​ជា​ត្រា ហុច​ទៅ​អោយ​លោក​ណាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដាថា និង​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់​បច្ចាមិត្ត​របស់​ជន​ជាតិ​យូដា។</verse>
				<verse number="11">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។</verse>
				<verse number="12">នៅ​ថ្ងៃ​ទី​បី​ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក អោយ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សំរាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជាការ​កងទ័ព ពួក​ទេសាភិបាល​អាណាខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណាខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះចៅ​អហាស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះរាជា​ទៀត​ផង។</verse>
				<verse number="13">គេ​ចាត់​អ្នក​នាំ​សារ​អោយ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណាខេត្ត​របស់​ព្រះរាជា បញ្ជា​អោយ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី​ក្នុង​ខែ​ទី​ដប់ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។</verse>
				<verse number="14">អាណាខេត្ត​នីមួយៗ​ទទួល​រាជក្រឹត្យ​មួយ​ច្បាប់ សំរាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​អោយ​ប្រជាជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។</verse>
				<verse number="15">ពួក​អ្នក​នាំ​សារ​ប្រញាប់ប្រញាល់​ចាក​ចេញ​ទៅ​តាម​បញ្ជា​របស់​ស្ដេច។ គេ​ក៏​បាន​ប្រកាស​រាជក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។ ពេល​នោះ ព្រះរាជា​គង់​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន តែ​មាន​សំរែក​យំ​សោក​ពាសពេញ​ក្រុង​ស៊ូសាន។</verse>
			</chapter>
			<chapter number="4">
				<verse number="1">កាល​លោក​ម៉ាដេកាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀកបំពាក់​ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទីក្រុង​ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។</verse>
				<verse number="2">លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជវាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។</verse>
				<verse number="3">នៅ​តាម​អាណាខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជក្រឹត្យ​ហើយ ជន​ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។</verse>
				<verse number="4">ពួក​ស្ត្រី​បំរើ និង​មហាតលិក​របស់​ព្រះនាង​អេសធើរ​បាន​នាំ​ដំណឹង​នេះ​មក​ទូល​ថ្វាយ​ព្រះនាង ហើយ​ព្រះមហាក្សត្រិយានី​រន្ធត់​ព្រះហឫទ័យ​ពន់​ប្រមាណ។ ព្រះនាង​អោយ​គេ​យក​សម្លៀកបំពាក់​ទៅ​ជូន​លោក​ម៉ាដេកាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ទេ។</verse>
				<verse number="5">ពេល​នោះ ព្រះនាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហាតលិក​ដែល​ព្រះរាជា​អោយ​មក​នៅ​បំរើ​ព្រះនាង។ ព្រះនាង​បញ្ជា​គាត់​អោយ​ទៅ​សួរ​លោក​ម៉ាដេកាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​អោយ​លោក​ធ្វើ​បែប​នេះ។</verse>
				<verse number="6">លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេកាយ​នៅ​ទីលាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជវាំង។</verse>
				<verse number="7">លោក​ម៉ាដេកាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​អោយ​គេ​ប្រល័យ​ជីវិត​ជន​ជាតិ​យូដា។</verse>
				<verse number="8">លោក​ក៏​បាន​ប្រគល់​រាជក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​អោយ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះនាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុការណ៍​នេះ​ថ្វាយ​ព្រះនាង​ផង។ លោក​ក៏​បាន​សូម​អោយ​ព្រះនាង​ចូល​ទៅ​គាល់​ព្រះរាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូលអង្វរ​ព្រះរាជា សំរាប់​ជាតិ​សាសន៍​របស់​ព្រះនាង។</verse>
				<verse number="9">លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេកាយ ទៅ​ទូល​ព្រះនាង​អេសធើរ។</verse>
				<verse number="10">ព្រះនាង​ប្រាប់​លោក​ហាថាក់​អោយ​ទៅ​ជំរាប​លោក​ម៉ាដេកាយ​វិញ​ថា៖</verse>
				<verse number="11">«ពួក​រាជ​បំរើ និង​ប្រជាជន​នៅ​ក្នុង​អាណាខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សំរាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះរាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​អោយ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះរាជា​មិន​បាន​ហៅ​ខ្ញុំ​អោយ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។</verse>
				<verse number="12">គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះនាង​អេសធើរ ទៅ​ជំរាប​លោក​ម៉ាដេកាយ។</verse>
				<verse number="13">លោក​ម៉ាដេកាយ​អោយ​គេ​នាំ​ពាក្យ ទៅ​ទូល​ព្រះនាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះមហាក្សត្រិយានី សូម​កុំ​នឹក​ស្មាន​ថា ព្រះនាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន​ជាតិ​យូដា​ទាំង​អស់​ឡើយ។</verse>
				<verse number="14">ប្រសិន​បើ​ព្រះនាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន​ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោបាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះនាង​វិញ ព្រះនាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះនាង​បាន​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន​ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។</verse>
				<verse number="15">ពេល​នោះ ព្រះនាង​អេសធើរ ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​ម៉ាដេកាយ​ថា៖</verse>
				<verse number="16">«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន អោយ​តម​អាហារ​សំរាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បំរើ​របស់​ខ្ញុំ​ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច​ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​អោយ​វិនាស​ទៅ​ចុះ»។</verse>
				<verse number="17">លោក​ម៉ាដេកាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះនាង​អេសធើរ​បង្គាប់។</verse>
			</chapter>
			<chapter number="5">
				<verse number="1">លុះ​ដល់​ថ្ងៃ​ទី​បី ព្រះនាង​អេសធើរ​ទ្រង់​គ្រឿង​សំរាប់​ព្រះមហាក្សត្រិយានី យាង​ចូល​ទៅ​គាល់​ស្ដេច​នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដែល​នៅ​ទល់​មុខ​នឹង​ដំណាក់​ឯ​ទៀតៗ។ ពេល​នោះ ព្រះរាជា​គង់​នៅ​លើ​បល្ល័ង្ក ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល។</verse>
				<verse number="2">ពេល​ព្រះរាជា​ទត​ឃើញ​ព្រះមហាក្សត្រិយានី​ឈរ​នៅ​ក្នុង​សាល​នោះ ស្ដេច​ក៏​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ភ្លាម។ ស្ដេច​ហុច​ដំបង​មាស​ថ្វាយ​ព្រះនាង​អេសធើរ ព្រះនាង​អេសធើរ​ចូល​ទៅ​ជិត ហើយ​ពាល់​ចុង​ដំបង​នោះ។</verse>
				<verse number="3">ស្ដេច​មាន​រាជឱង្ការ​ថា៖ «មហាក្សត្រិយានី​អេសធើរ​អើយ តើ​ព្រះនាង​មាន​ការ​អ្វី? ព្រះនាង​ចង់​បាន​អ្វី យើង​ប្រទាន​អោយ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ»។</verse>
				<verse number="4">ព្រះនាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ព្រះករុណា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​ម្ចាស់​ក៏​សូម​អញ្ជើញ​លោក​ហាម៉ាន​ដែរ»។</verse>
				<verse number="5">ព្រះរាជា​ចេញ​បញ្ជា​អោយ​គេ​ហៅ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង តាម​ការ​អញ្ជើញ​របស់​ព្រះនាង​អេសធើរ។ បន្ទាប់​មក​ព្រះរាជា និង​លោក​ហាម៉ាន ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដែល​ព្រះនាង​អេសធើរ​បាន​រៀបចំ។</verse>
				<verse number="6">ក្នុង​ពេល​សោយ​សុរា ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះនាង​អេសធើរ​ថា៖ «តើ​មហាក្សត្រិយានី​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​អោយ​ដែរ»។</verse>
				<verse number="7">ព្រះនាង​អេសធើរ​ទូល​ស្ដេច​វិញ​ថា៖ «តើ​ព្រះករុណា​ចង់​ជ្រាប​ពី​សំណូម​ពរ ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ឬ?</verse>
				<verse number="8">ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់​មែន សូម​ព្រះករុណា​ព្រម​ទាំង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង ដែល​ខ្ញុំ​ម្ចាស់​រៀបចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ព្រះករុណា អំពី​សំណូម​ពរ​របស់​ខ្ញុំ​ម្ចាស់»។</verse>
				<verse number="9">ថ្ងៃ​នោះ​លោក​ហាម៉ាន​ចាក​ចេញ​ទៅ​ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ​រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ លោក​ឃើញ​លោក​ម៉ាដេកាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវកិច្ច​ចំពោះ​លោក​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេកាយ​ជា​ខ្លាំង។</verse>
				<verse number="10">លោក​ទប់​ចិត្ត​ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បាន​អោយ​គេ​ហៅ​មិត្តភក្ដិ​ជិត​ស្និទ្ធ និង​លោក​ស្រី​សេរែស ជា​ភរិយា​មក​ជួប។</verse>
				<verse number="11">លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​របស់​លោក ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​លោក​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​អោយ​លោក​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្ដេច។</verse>
				<verse number="12">លោក​ពោល​ទៀត​ថា៖ «ក្រៅ​ពី​ព្រះរាជា និង​រូប​ខ្ញុំ​ផ្ទាល់ ព្រះមហាក្សត្រិយានី​អេសធើរ​ពុំ​បាន​អញ្ជើញ​អ្នក​ណា​ផ្សេង​ទៀត អោយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដែល​ព្រះនាង​រៀបចំ​នោះ​ឡើយ។ នៅ​ថ្ងៃ​ស្អែក ព្រះនាង​ក៏​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជប់លៀង​ជា​មួយ​ព្រះរាជា​ទៀត។</verse>
				<verse number="13">ទោះ​បី​មាន​កិត្តិយស​យ៉ាង​នេះ​ក្ដី ក៏​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដែរ ដរាប​ណា​ខ្ញុំ​នៅ​តែ​ឃើញ​ម៉ាដេកាយ​ជា​ជន​ជាតិ​យូដា​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង»។</verse>
				<verse number="14">លោក​ស្រី​សេរែស​ជា​ភរិយា ព្រម​ទាំង​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​ពោល​ថា៖ «ចូរ​អោយ​គេ​ដំ​ឡើង​បង្គោល​មួយ កំពស់​ហាសិប​ហត្ថ ហើយ​ស្អែក​លោក​ទូល​សូម​ព្រះរាជា​ព្យួរ​ក​ម៉ាដេកាយ​ទៅ។ ដូច្នេះ លោក​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ជា​មួយ​ព្រះរាជា ដោយ​អំណរ​សប្បាយ»។ សំណើ​នេះ​ពេញ​ចិត្ត​លោក​ហាម៉ាន​ណាស់ លោក​ក៏​អោយ​គេ​ដំ​ឡើង​បង្គោល។</verse>
			</chapter>
			<chapter number="6">
				<verse number="1">នៅ​យប់​នោះ​ព្រះរាជា​ផ្ទំ​មិន​លក់ ស្ដេច​បញ្ជា អោយ​គេ​យក​សៀវភៅ ដែល​មាន​កត់ត្រា​ព្រឹត្តិការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិសាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្ដេច។</verse>
				<verse number="2">គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេកាយ​វែក​មុខ​មហាតលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច​គឺ​លោក​ប៊ីគថាន និង​លោក​ថេរែស ដែល​ប៉ុនប៉ង​ធ្វើ​គុត​ព្រះចៅ​អហាស៊ូរុស។</verse>
				<verse number="3">ព្រះរាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេកាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូ ល​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។</verse>
				<verse number="4">ព្រះរាជា​មាន​រាជឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះរាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ ក លោក​ម៉ាដេកាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។</verse>
				<verse number="5">ពួក​រាជ​បំរើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ឈរ​នៅ​ក្នុង​សាល»។ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «អោយ​លោក​ចូល​មក​ចុះ!»។</verse>
				<verse number="6">លោក​ហាម៉ាន​ក៏​ចូល​មក ហើយ​ព្រះរាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​អោយ?»។ លោក​ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ​គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​អោយ​នោះ​ឡើយ!»។</verse>
				<verse number="7">លោក​ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះរាជា​សព្វ​ព្រះហឫទ័យ​ផ្ដល់​កិត្តិយស​នោះ</verse>
				<verse number="8">ត្រូវ​អោយ​គេ​យក​ព្រះភូសា​របស់​ព្រះរាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះរាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​អោយ​គាត់​ជិះ។</verse>
				<verse number="9">សូម​ចាត់​មន្ត្រី​ម្នាក់​របស់​ព្រះករុណា អោយ​យក​ព្រះភូសា​ទៅ​បំពាក់​ជូន​បុរស​នោះ ហើយ​អោយ​គាត់​ឡើង​ជិះ​សេះ​របស់​ព្រះករុណា រួច​ដង្ហែ​តាម​ផ្លូវ​ក្នុង​ទីក្រុង ទាំង​ស្រែក​ប្រកាស​នៅ​ពី​មុខ​គាត់​ថា ព្រះរាជា​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះហឫទ័យ​ផ្ដល់​កិត្តិយស!»។</verse>
				<verse number="10">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ​សុំ​លោក​ប្រញាប់​យក​ព្រះភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជវាំង ហើយ​អោយ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ អោយ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។</verse>
				<verse number="11">លោក​ហាម៉ាន​ក៏​យក​ព្រះភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេកាយ ហើយ​អោយ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​ទាំង​ប្រកាស​ថា «ព្រះរាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះហឫទ័យ​ផ្ដល់​កិត្តិយស!»។</verse>
				<verse number="12">បន្ទាប់​មក លោក​ម៉ាដេកាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជវាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។</verse>
				<verse number="13">លោក​ហាម៉ាន​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរែស ជា​ភរិយា និង​មិត្តភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុការណ៍​ដែល​កើត​មាន​ចំពោះ​លោក។ ទី​ប្រឹក្សា​របស់​លោក ព្រម​ទាំង​លោក​ស្រី​សេរែស​ជា​ភរិយា ពោល​ទៅ​កាន់​លោក​ថា៖ «ម៉ាដេកាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ​ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។</verse>
				<verse number="14">អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហាតលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូតរះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដែល​ព្រះនាង​អេសធើរ​បាន​រៀបចំ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះរាជា និង​លោក​ហាម៉ាន បាន​ទៅ​ដល់ ហើយ​ជប់លៀង​ជា​មួយ​ព្រះមហាក្សត្រិយានី​អេសធើរ។</verse>
				<verse number="2">នៅ​ថ្ងៃ​ទី​ពីរ​នោះ​ទៀត ពេល​កំពុង​សោយ​សុរា ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះនាង​អេសធើរ​ថា៖ «មហាក្សត្រិយានី​អេសធើរ​អើយ តើ​ព្រះនាង​ចង់​បាន​អ្វី? យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ គឺ​ទោះ​បី​មាន​តម្លៃ​មួយ​ចំហៀង​នគរ​ក៏​ដោយ ក៏​យើង​ប្រទាន​អោយ​ដែរ»។</verse>
				<verse number="3">ព្រះនាង​អេសធើរ​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជា ប្រសិន​បើ​ខ្ញុំ​ម្ចាស់​គាប់​ព្រះហឫទ័យ​ព្រះករុណា​មែន ហើយ​ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ នោះ​សូម​ទ្រង់​មេត្តា​ទុក​ជីវិត​អោយ​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​ទុក​ជីវិត​អោយ​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ពរ​នេះ​ផង</verse>
				<verse number="4">ដ្បិត​គេ​បាន​លក់​ខ្ញុំ​ម្ចាស់ និង​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់ ដើម្បី​យក​ទៅ​ប្រល័យ​អោយ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស​ទាំង​ស្រី​ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​ម្ចាស់​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំបាច់​អោយ​ព្រះរាជា​ខ្វល់​ខ្វាយ​ឡើយ»។</verse>
				<verse number="5">ព្រះចៅ​អហាស៊ូរុស​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះមហាក្សត្រិយានី​អេសធើរ​ថា៖ «តើ​នរណា​ដែល​មាន​ចិត្ត​ចង់​ធ្វើ​បែប​នេះ គេ​នៅ​ឯ​ណា?»។</verse>
				<verse number="6">ព្រះនាង​អេសធើរ​ទូល​ស្ដេច​ថា៖ «បច្ចាមិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះរាជា និង​ព្រះមហាក្សត្រិយានី។</verse>
				<verse number="7">ព្រះរាជា​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ស្ដេច​យាង​ចេញ​ពី​កន្លែង​ជប់លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជវាំង។ រីឯ​លោក​ហាម៉ាន​វិញ​លោក​នៅ​ទី​នោះ ទូលអង្វរ​ព្រះមហាក្សត្រិយានី​អេសធើរ​សុំ​អោយ​បាន​រួច​ជីវិត ដ្បិត​លោក​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះរាជា​សំរេច​ធ្វើ​ទោស​លោក​ហើយ។</verse>
				<verse number="8">ព្រះរាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​ព្រះនាង​អេសធើរ​គង់​នៅ​លើ​នោះ។ ព្រះរាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហាក្សត្រិយានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះរាជា​មាន​រាជឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បំរើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។</verse>
				<verse number="9">មហាតលិក​មួយ​រូប​ឈ្មោះ​លោក​ហាបូណា​ទូល​ព្រះរាជា​ថា៖ «លោក​ហាម៉ាន​សង់​បង្គោល​មួយ​កំពស់​ហាសិប​ហត្ថ នៅ​វិមាន​របស់​លោក សំរាប់​ព្យួរ ក​លោក​ម៉ាដេកាយ​ជា​អ្នក​ដែល​បាន​រាយការណ៍ សង្គ្រោះ​ព្រះជន្ម​របស់​ព្រះករុណា»។ ព្រះរាជា​ក៏​បញ្ជា​ថា៖ «ចូរ​យក​លោក​ហាម៉ាន​ទៅ​ព្យួរ ក​នៅ​បង្គោល​នោះ​ទៅ»។</verse>
				<verse number="10">គេ​ក៏​ព្យួរ​ក​លោក​ហាម៉ាន​នៅ​បង្គោល​ដែល​លោក​បាន​រៀបចំ សំរាប់​លោក​ម៉ាដេកាយ។ ពេល​នោះ ព្រះរាជា​ក៏​ស្ងប់​ព្រះពិរោធ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​អហាស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចាមិត្ត​របស់​ជន​ជាតិ​យូដា​ទៅ​អោយ​ព្រះមហាក្សត្រិយានី​អេសធើរ។ ព្រះនាង​អេសធើរ​ទូល​ស្ដេច​អោយ​បាន​ជ្រាប​ថា លោក​ម៉ាដេកាយ​ត្រូវ​ជា​សាច់ញាតិ​របស់​ព្រះនាង ដូច្នេះ លោក​ម៉ាដេកាយ​ក៏​ចូល​មក​គាល់​ស្ដេច។</verse>
				<verse number="2">ពេល​នោះ ព្រះរាជា​យក​ត្រា​ព្រះទំរង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេកាយ។ ព្រះនាង​អេសធើរ​ក៏​បាន​តែងតាំង​លោក​ម៉ាដេកាយ អោយ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។</verse>
				<verse number="3">ព្រះនាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​ព្រះនាង​ទូល​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​ទៀប​ព្រះបាទា​របស់​ស្ដេច សូម​ទ្រង់​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជសាសន៍​យូដា។</verse>
				<verse number="4">ព្រះរាជា​ហុច​ដំបង​មាស​ទៅ​អោយ​ព្រះនាង​អេសធើរ ព្រះនាង​អេសធើរ​ក៏​ក្រោក​ឈរ​ឡើង​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច។</verse>
				<verse number="5">ព្រះនាង​មាន​រាជ​សវនីយ៍​ថា៖ «ប្រសិន​បើ​ព្រះករុណា​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ព្រះករុណា​គាប់​ព្រះហឫទ័យ និង​រីករាយ​ចំពោះ​ខ្ញុំ​ម្ចាស់​មែន សូម​បញ្ជា​អោយ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដាថា និង​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជសាសន៍​យូដា អោយ​អស់​ពី​អាណាខេត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា។</verse>
				<verse number="6">ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជាជន​របស់​ខ្ញុំ​ម្ចាស់​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ម្ចាស់​ពុំ​អាច​នៅ​ស្ងៀម​មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជសាសន៍​របស់​ខ្ញុំ​ម្ចាស់​បាន​ឡើយ!»។</verse>
				<verse number="7">ព្រះចៅ​អហាស៊ូរុស​មាន​រាជឱង្ការ ទៅ​កាន់​ព្រះមហាក្សត្រិយានី​អេសធើរ និង​លោក​ម៉ាដេកាយ​ដែល​ជា​ជន​ជាតិ​យូដា​ថា៖ «យើង​បាន​ប្រគល់​វិមាន​របស់​លោក​ហាម៉ាន​ថ្វាយ​ព្រះនាង​អេសធើរ ហើយ​ក៏​បាន​អោយ​គេ​ព្យួរ ក​លោក​ហាម៉ាន​នៅ​លើ​បង្គោល ព្រោះ​តែ​គាត់​ចង់​ធ្វើ​បាប​ជន​ជាតិ​យូដា​ដែរ។</verse>
				<verse number="8">ឥឡូវ​នេះ សូម​ព្រះមហាក្សត្រិយានី និង​លោក រៀប​រៀង​រាជសារ​មួយ ក្នុង​នាម​ព្រះមហាក្សត្រ ជា​រាជសារ​ដែល​ផ្ដល់​ការ​អនុគ្រោះ​ដល់​ជន​ជាតិ​យូដា រួច​ត្រូវ​ប្រថាប់​ត្រា​ហ្លួង​ផង ដ្បិត​រាជ​បញ្ជា​ដែល​យើង​បាន​ចេញ​ប្រកាស​ផុត​ទៅ​ហើយ​នោះ ពុំ​អាច​ប្រែប្រួល​បាន​ទេ»។</verse>
				<verse number="9">នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ហើយ​ប្រាប់​អោយ​សរសេរ​រាជសារ តាម​សេចក្ដី​ដែល​ម៉ាដេកាយ​បង្គាប់ ផ្ញើ​ទៅ​ជន​ជាតិ​យូដា ពួក​មេទ័ព ពួក​ទេសាភិបាល និង​មេ​ដឹក​នាំ​អាណាខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំពីរ​អាណាខេត្ត។ រាជសារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណាខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន​ជាតិ​យូដា​ក៏​បាន​ទទួល​រាជសារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។</verse>
				<verse number="10">គេ​បាន​សរសេរ​រាជសារ​ក្នុង​នាម​ព្រះចៅ​អហាស៊ូរុស ប្រថាប់​ត្រា​ហ្លួង ហើយ​អ្នក​នាំ​សារ​ត្រូវ​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជសារ​ទៅ​ចែក​ផ្សាយ។</verse>
				<verse number="11">ក្នុង​លិខិត​នោះ ព្រះរាជា​អនុញ្ញាត​អោយ​ជន​ជាតិ​យូដា នៅ​ក្នុង​ទីក្រុង​ទាំង​មូល​ប្រមូល​ផ្ដុំ​គ្នា ការពារ​អាយុ​ជីវិត​របស់​ខ្លួន។ ជន​ជាតិ​យូដា​ក៏​មាន​សិទ្ធិ​សម្លាប់​រង្គាល​អស់​អ្នក​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ឬ​នៅ​តាម​អាណាខេត្ត​ទាំងឡាយ ដែល​បៀតបៀន​ខ្លួន​ដែរ។ ពួក​គេ​ក៏​អាច​សម្លាប់​ប្រពន្ធ​កូន​របស់​អ្នក​ទាំង​នោះ ហើយ​រឹប​អូស​យក​ទ្រព្យសម្បត្តិ​ទៀត​ផង។</verse>
				<verse number="12">ពួក​គេ​ត្រូវ​អនុវត្ត​រាជសារ​នេះ តាម​អាណាខេត្ត​ទាំង​ប៉ុន្មាន របស់​ព្រះចៅ​អហាស៊ូរុស​ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ទី​ដប់ពីរ ដែល​ជា​ខែ​ផល្គុន។</verse>
				<verse number="13">អាណាខេត្ត​នីមួយៗ​ទទួល​រាជក្រឹត្យ​មួយ​ច្បាប់ សំរាប់​ប្រកាស​ជា​សាធារណៈ ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ហើយ​អោយ​ជន​ជាតិ​យូដា​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ដើម្បី​សងសឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។</verse>
				<verse number="14">អ្នក​នាំ​សារ​ក៏​ជិះ​សេះ​ដែល​មាន​ពូជ​ល្អ យក​ពី​ក្រោល​របស់​ស្ដេច នាំ​រាជសារ​ចាក​ចេញ​ទៅ​យ៉ាង​រូតរះ។ គេ​ក៏​បាន​ប្រកាស​រាជសារ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។</verse>
				<verse number="15">លោក​ម៉ាដេកាយ​ចាក​ចេញ​ពី​ព្រះរាជា ទាំង​ស្លៀក​សម្លៀកបំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សំរែក​អរ​សប្បាយ​ពាសពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។</verse>
				<verse number="16">ជន​ជាតិ​យូដា​ពោរពេញ​ដោយ​អំណរ​សប្បាយ​រីករាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យជំនះ។</verse>
				<verse number="17">នៅ​តាម​អាណាខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ​បញ្ជា និង​រាជក្រឹត្យ​ទៅ​ដល់ ជន​ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន​ជាតិ​យូដា​ជា​ខ្លាំង។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ​បញ្ជា និង​រាជក្រឹត្យ​ត្រូវ​អនុវត្ត​ជា​ធរមាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​យូដា​សង្ឃឹម​ថា កិន​កំទេច​ជន​ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន​ជាតិ​យូដា​កិន​កំទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។</verse>
				<verse number="2">នៅ​តាម​ក្រុង​នានា ក្នុង​អាណាខេត្ត​ទាំង​អស់​របស់​ព្រះចៅ​អហាស៊ូរុស ជន​ជាតិ​យូដា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សងសឹក អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន​ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំងឡាយ ភ័យ​ខ្លាច​ជន​ជាតិ​យូដា​គ្រប់ៗ​គ្នា។</verse>
				<verse number="3">មេ​ដឹក​នាំ​អាណាខេត្ត ពួក​មេទ័ព ពួក​ទេសាភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន​ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេកាយ​គ្រប់ៗ​គ្នា</verse>
				<verse number="4">ដ្បិត​លោក​ម៉ាដេកាយ ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជវាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរខ្ចាយ​ពាសពេញ​ក្នុង​អាណាខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="5">ជន​ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។</verse>
				<verse number="6">គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន​ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។</verse>
				<verse number="7">ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសានដាថា ដាលផូន អ័សផាថា</verse>
				<verse number="8">ផូរ៉ាថា អដាលា អើរីដាថា</verse>
				<verse number="9">ផើម៉ាសថា អើរីសាយ អរីដាយ និង​វ៉ាយេសាថា</verse>
				<verse number="10">ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដាថា ជា​បច្ចាមិត្ត​របស់​ជន​ជាតិ​យូដា។ ប៉ុន្តែ ជន​ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទេ។</verse>
				<verse number="11">នៅ​ថ្ងៃ​ដដែល​នោះ ព្រះរាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន​ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន​ជា​រាជ​ធានី។</verse>
				<verse number="12">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះមហាក្សត្រិយានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន​ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណាខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះនាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះនាង​សុំ​អ្វី ក៏​យើង​ប្រទាន​អោយ​ដែរ»។</verse>
				<verse number="13">ព្រះនាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ នៅ​ថ្ងៃ​ស្អែក​សូម​ព្រះករុណា​អនុញ្ញាត អោយ​ជន​ជាតិ​យូដា​ប្រព្រឹត្ត​ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​អោយ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។</verse>
				<verse number="14">ព្រះរាជា​ក៏​អនុញ្ញាត​អោយ ហើយ​គេ​ប្រកាស​រាជក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។</verse>
				<verse number="15">ជន​ជាតិ​យូដា​បាន​ជួបជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទេ។</verse>
				<verse number="16">ជន​ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណាខេត្ត​ទាំងឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ខ្លួន​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចាមិត្ត​អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យសម្បត្តិ​ទេ។</verse>
				<verse number="17">នៅ​ថ្ងៃ​ទី​ដប់បួន​ពួក​គេ​សំរាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់លៀង​យ៉ាង​សប្បាយ។</verse>
				<verse number="18">ចំណែក​ឯ​ជន​ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួបជុំ​គ្នា​សងសឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់បួន ពួក​គេ​សំរាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់លៀង​យ៉ាង​សប្បាយ។</verse>
				<verse number="19">ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់លៀង នៅ​ថ្ងៃ​ទី​ដប់បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="20">លោក​ម៉ាដេកាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន​ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណាខេត្ត​នានា​របស់​ព្រះចៅ​អហាស៊ូរុស គឺ​ទាំង​អ្នក​នៅ​ជិត​ទាំង​អ្នក​នៅ​ឆ្ងាយ</verse>
				<verse number="21">បង្គាប់​អោយ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ រហូត​ត​ទៅ</verse>
				<verse number="22">ដ្បិត​ថ្ងៃ​នោះ​ជន​ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីករាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។</verse>
				<verse number="23">ជន​ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេកាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃណី​ត​រៀង​មក</verse>
				<verse number="24">ដើម្បី​រំលឹក​ពី​គ្រា ដែល​បច្ចាមិត្ត​របស់​ជន​ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដាថា និង​ជា​ពូជពង្ស​របស់​ស្ដេច​អកាក់ បាន​រៀបចំ​គំរោងការ​ប្រល័យ​ពូជសាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សំរាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជសាសន៍​យូដា។</verse>
				<verse number="25">ប៉ុន្តែ នៅ​ពេល​ព្រះនាង​អេសធើរ​ចូល​គាល់​ព្រះរាជា នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយលក្ខណ៍​អក្សរ​អោយ​គេ​ព្យួរ ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សំរាប់​ជន​ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។</verse>
				<verse number="26">ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន​ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំលឹក​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេកាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិការណ៍​ទាំង​នោះ​ដែរ។</verse>
				<verse number="27">ជន​ជាតិ​យូដា​យក​ព្រឹត្តិការណ៍​នោះ​ធ្វើ​ជា​បុណ្យ​ប្រពៃណី ដែល​ពួក​គេ​ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​ចូល​សាសន៍​យូដា​ត្រូវ​តែ​នាំ​គ្នា​ប្រារព្ធ​ឥត​ប្រែប្រួល​បាន​ឡើយ គឺ​រៀង​រាល់​ឆ្នាំ គេ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នោះ​តាម​ពេល​កំណត់ និង​តាម​របៀប​ដែល​លោក​ម៉ាដេកាយ​បាន​បង្គាប់។</verse>
				<verse number="28">ពួក​គេ​នាំ​គ្នា​រំលឹក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន​ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ​ដោយ​ខាន​មិន​បាន ដើម្បី​អោយ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​នោះ​ជានិច្ច។</verse>
				<verse number="29">ព្រះមហាក្សត្រិយានី​អេសធើរ ជា​កូន​របស់​លោក​អប៊ីសាយ និង​លោក​ម៉ាដេកាយ ដែល​ជា​ជន​ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។</verse>
				<verse number="30">គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណាខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ​របស់​ព្រះចៅ​អហាស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​អោយ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេមក្សាន្ត​ផង។</verse>
				<verse number="31">ជន​ជាតិ​យូដា និង​ពូជពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា និង​ព្រះមហាក្សត្រិយានី​អេសធើរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយឃោស​ដែរ។</verse>
				<verse number="32">រាជ​បញ្ជា​របស់​ព្រះនាង​អេសធើរ ជា​មូលដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក ក្នុង​កណ្ឌ​គម្ពីរ​នេះ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះចៅ​អហាស៊ូរុស​បាន​បង្ខំ​ប្រជាជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា អោយ​បង់​ពន្ធដារ។</verse>
				<verse number="2">ឫទ្ធិ​អំណាច និង​វីរភាព​របស់​ព្រះរាជា ព្រម​ទាំង​សេចក្ដី​ដែល​រៀប​រាប់​អំពី​ព្រះរាជា ប្រទាន​តំណែង​ខ្ពង់ខ្ពស់​ដល់​លោក​ម៉ាដេកាយ​នោះ សុទ្ធ​តែ​មាន​ចែង​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ស្ដេច​ស្រុក​មេឌី និង​ពែរ្ស។</verse>
				<verse number="3">លោក​ម៉ាដេកាយ​ដែល​ជា​ជន​ជាតិ​យូដា​បាន​ទទួល​តំណែង​ធំ​ជាង​គេ បន្ទាប់​ពី​ព្រះចៅ​អហាស៊ូរុស។ លោក​ជា​វរជន​មួយ​រូប​របស់​ជន​ជាតិ​យូដា ដែល​ជន​រួម​ជាតិ​របស់​លោក​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា។ លោក​តែងតែ​ផ្ដល់​ផល​ប្រយោជន៍ និង​សេចក្ដី​សុខ​ជូន​ប្រជាជន​របស់​លោក​ជានិច្ច៕</verse>
			</chapter>
		</book>
		<book number="18">
			<chapter number="1">
				<verse number="1">កាល​ពី​ដើម​នៅ​ស្រុក​អ៊ូស​ មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ លោក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="2">លោក​យ៉ូប​មាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។</verse>
				<verse number="3">លោក​មាន​ចៀម​ប្រាំពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បំរើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។</verse>
				<verse number="4">កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង​ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។</verse>
				<verse number="5">ក្រោយ​ពេល​ជប់លៀង លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​វិសុទ្ធ*។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ទាំង​មូល សំរាប់​កូន​នីមួយៗ ដ្បិត​លោក​ខ្លាច​ក្រែង​កូន​របស់​លោក​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ លោក​យ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជានិច្ច។</verse>
				<verse number="6">ថ្ងៃ​មួយ ពពួក​ទេវតា​របស់​ ព្រះអម្ចាស់ នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ មារ*សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវតា​ទាំង​នោះ​ដែរ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។</verse>
				<verse number="8">ព្រះអម្ចាស់ ​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។</verse>
				<verse number="9">មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ?</verse>
				<verse number="10">តាម​ពិត គាត់​គោរព​ព្រះអង្គ​ដូច្នេះ មក​ពី​ព្រះអង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះអង្គ​ប្រទាន​ពរ​អោយ​គាត់​បាន​ចំរើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​អោយ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាសពេញ​ស្រុក​ដែរ។</verse>
				<verse number="11">ប្រសិន​បើ​ព្រះអង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន»។​</verse>
				<verse number="12">ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះពាល់​រូប​គាត់​ផ្ទាល់​អោយ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ ព្រះអម្ចាស់ ​ទៅ។</verse>
				<verse number="13">ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់លៀង​នៅ​ផ្ទះ​កូន​ច្បង</verse>
				<verse number="14">នោះ​មាន​អ្នក​បំរើ​ម្នាក់​មក​ជំរាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ</verse>
				<verse number="15">ស្រាប់​តែ​មាន​ជន​ជាតិ​សេបា​ មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បំរើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជំរាប​លោក​ម្ចាស់»។</verse>
				<verse number="16">ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បំរើ​ម្នាក់​ទៀត​មក​ដល់ ជំរាប​លោក​ថា៖ «មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក​ម្ចាស់ ហើយ​អ្នក​បំរើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជំរាប​លោក​ម្ចាស់»។</verse>
				<verse number="17">អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បំរើ​ម្នាក់​ទៀត​មក​ដល់​ជំរាប​លោក​ថា៖ «មាន​ជន​ជាតិ​ខាល់ដេដេ​ លើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បំរើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជំរាប​លោក​ម្ចាស់»។</verse>
				<verse number="18">អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បំរើ​ម្នាក់​ទៀត​មក​ដល់​ជំរាប​លោក​ថា៖ «កូន​ប្រុស កូន​ស្រី​របស់​លោក​ម្ចាស់ កំពុង​ជប់លៀង​នៅ​ផ្ទះ​កូន​ច្បង</verse>
				<verse number="19">ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជំរាប​លោក​ម្ចាស់»។</verse>
				<verse number="20">ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយបង្គំ</verse>
				<verse number="21">ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះអម្ចាស់ ​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះអង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ »។</verse>
				<verse number="22">ក្នុង​ស្ថានភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​ព្រះជាម្ចាស់​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ថ្ងៃ​មួយ ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់​ ព្រះអម្ចាស់ ហើយ​មារ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ សាតាំង​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​ជុំវិញ​ផែនដី»។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ យ៉ូប​នៅ​តែ​ទៀង​ត្រង់​ជានិច្ច អ្នក​ចង់​អោយ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។</verse>
				<verse number="4">មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​អោយ​រួច​ជីវិត។</verse>
				<verse number="5">សូម​ព្រះអង្គ​ធ្វើ​អោយ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះអង្គ​មិន​ខាន»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះពាល់​ដល់​ជីវិត​គេ​អោយ​សោះ»។</verse>
				<verse number="7">ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ ព្រះអម្ចាស់ ​ទៅ ហើយ​ធ្វើ​អោយ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។</verse>
				<verse number="8">លោក​យ៉ូប​អង្គុយ​នៅ​ក្នុង​ផេះ ហើយ​យក​អំបែង​ឆ្នាំង​មក​កោស​ខ្លួន។</verse>
				<verse number="9">ភរិយា​របស់​លោក​ពោល​ថា៖ «តើ​បង​នៅ​តាំង​ខ្លួន​ជា​មនុស្ស​ទៀង​ត្រង់​ដូច្នេះ ដល់​កាល​ណា​ទៀត សូម​ដាក់​បណ្ដាសា​ព្រះជាម្ចាស់ ហើយ​ស្លាប់​ទៅ​ចុះ!»។</verse>
				<verse number="10">លោក​យ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភមង្គល​ពី​ព្រះជាម្ចាស់​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ព្រះអង្គ​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថានភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សំដី​ឡើយ។</verse>
				<verse number="11">មិត្តភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​ដំណឹង​ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​លោក ពួក​គេ​ចាក​ចេញ​ពី​ស្រុក​រៀងៗ​ខ្លួន ដោយ​មូល​មតិ​គ្នា​ទៅ​រំលែក​ទុក្ខ និង​ជួយ​លើក​ទឹក​ចិត្ត​លោក។ អ្នក​ទាំង​នោះ គឺ​លោក​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា។</verse>
				<verse number="12">ពេល​ក្រឡេក​ពី​ចម្ងាយ អ្នក​ទាំង​បី​មើល​លោក​យ៉ូប​លែង​ស្គាល់​ទៀត​ហើយ។ ដូច្នេះ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហែក​អាវ​ធំ​របស់​ខ្លួន និង​យក​ធូលី​ដី​បាច​នៅ​លើ​ក្បាល។</verse>
				<verse number="13">អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​លោក អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ប្រាំពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​លោក​ឡើយ ព្រោះ​ពួក​គេ​ឃើញ​លោក​ឈឺ​ចាប់​ឥត​ឧបមា។</verse>
			</chapter>
			<chapter number="3">
				<verse number="1">បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក​។</verse>
				<verse number="2">លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖</verse>
				<verse number="3">«សូម​អោយ​ថ្ងៃ​ដែល​ខ្ញុំ​បាន​កើត​មក​នោះ ក្លាយ​ទៅ​ជា​ថ្ងៃ​អពមង្គល! រីឯ​យប់​ដែល​គេ​ពោល​ថា មាន​កូន​ប្រុស​ម្នាក់​ចាប់​ផ្ទៃ​ហើយ​នោះ ជា​យប់​អពមង្គល​ដែរ!</verse>
				<verse number="4">សូម​អោយ​ថ្ងៃ​នោះ ប្រែ​ទៅ​ជា​ងងឹត ហើយ​កុំ​អោយ​ព្រះជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​លើ រវីរវល់​នឹង​ថ្ងៃ​នោះ ហើយ​ក៏​កុំ​អោយ​មាន​ពន្លឺ​បំភ្លឺ​ថ្ងៃ​នោះ​ឡើយ!</verse>
				<verse number="5">សូម​អោយ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ ហើយ​សូម​អោយ​មាន​ភាព​អាប់អួរ​គ្រប​បាំង​ព្រះអាទិត្យ!</verse>
				<verse number="6">រីឯ​យប់​នោះ​វិញ ក៏​សូម​អោយ​ភាព​ងងឹត គ្រប​បាំង​វា​ដែរ! សូម​កុំ​អោយ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង ខែ និង​ឆ្នាំ​ឡើយ!</verse>
				<verse number="7">សូម​អោយ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ ហើយ​ក៏​កុំ​អោយ​មាន​សំរែក​អរ​សប្បាយ នៅ​យប់​នោះ​ដែរ!</verse>
				<verse number="8">សូម​អោយ​យប់​នោះ​ត្រូវ​បណ្ដាសា របស់​គ្រូ​នក្ខត្តឫក្ស និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ!</verse>
				<verse number="9">សូម​អោយ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ! យប់​នោះ​រង់ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ ហើយ​ក៏​មិន​ឃើញ​អរុណរះ​ដែរ</verse>
				<verse number="10">ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​អោយ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ ចេញ​ពី​មុខ​ខ្ញុំ​ដែរ!</verse>
				<verse number="11">ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេល ចេញ​ពី​ផ្ទៃ​ម្ដាយ?</verse>
				<verse number="12">ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំ ហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?</verse>
				<verse number="13">ប្រសិន​បើ​ខ្ញុំ​ស្លាប់​តាំង​ពី​កាល​ណោះ ម៉្លេះ​សម​ខ្ញុំ​បាន​សំរាក​យ៉ាង​សុខ​ស្រួល​ក្នុង​ផ្នូរ</verse>
				<verse number="14">រួម​ជា​មួយ​ស្ដេច និង​មន្ត្រី​ទាំង​ប៉ុន្មាន​នៃ​ផែនដី ជា​អ្នក​ដែល​បាន​កសាង​ប្រាសាទ​សិលា​ទុក​សំរាប់​ខ្លួន។</verse>
				<verse number="15">ខ្ញុំ​មុខ​ជា​បាន​សំរាក​ជា​មួយ​ពួក​មេ​ដឹក​នាំ ដែល​មាន​មាស​ប្រាក់​ពេញ​ផ្ទះ។</verse>
				<verse number="16">ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។</verse>
				<verse number="17">នៅ​ក្នុង​ផ្នូរ​មនុស្ស​អាក្រក់​លែង​មាន សកម្មភាព​ទៀត​ហើយ រីឯ​អ្នក​ដែល​នឿយហត់ អស់​កម្លាំង​នឹង​នាំ​គ្នា​សំរាក។</verse>
				<verse number="18">អ្នក​ជាប់​ឃុំឃាំង​បាន​សុខ​ក្សេមក្សាន្ត គឺ​គេ​លែង​ឮ​សំឡេង​របស់​ឆ្មាំ​គុក​ទៀត​ហើយ។</verse>
				<verse number="19">អ្នក​តូច និង​អ្នក​ធំ ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គ្នា ទាសករ​ក៏​លែង​នៅ​ក្រោម​អំណាច ម្ចាស់​របស់​ខ្លួន​ទៀត​ដែរ។</verse>
				<verse number="20">ហេតុ​អ្វី​ព្រះជាម្ចាស់​ប្រទាន​អោយ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​អោយ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក?</verse>
				<verse number="21">គេ​ទន្ទឹង​រង់ចាំ​សេចក្ដី​ស្លាប់ តែ​មិន​ឃើញ​សេចក្ដី​ស្លាប់​មក​ទេ។ គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​ស្លាប់ ជាង​ទ្រព្យសម្បត្តិ​ទៅ​ទៀត។</verse>
				<verse number="22">ប្រសិន​បើ​គេ​រក​បាន​ផ្នូរ​សំរាប់​ខ្លួន នោះ​គេ​មុខ​ជា​សប្បាយ​រីករាយ​ឥត​ឧបមា។</verse>
				<verse number="23">ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​រក​ច្រក​ចេញ​ពុំ​រួច ដ្បិត​ព្រះជាម្ចាស់​បាន​ដាក់​របង​ព័ទ្ធ​ជុំវិញ​ខ្ញុំ។</verse>
				<verse number="24">ខ្ញុំ​មាន​តែ​ការ​ស្រែក​ថ្ងូរ ជំនួស​អាហារ សំរែក​ឈឺ​ចាប់​របស់​ខ្ញុំ ចេះ​តែ​ហូរ​ចេញ​មក​ដូច​ទឹក។</verse>
				<verse number="25">ខ្ញុំ​ភ័យ​ខ្លាច​ការ​អ្វី ការ​នោះ​កើត​មាន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ជួប​ប្រទះ​នឹង​ហេតុការណ៍​ណា​ដែល​ខ្ញុំ​មិន​ចង់​ជួប។</verse>
				<verse number="26">ខ្ញុំ​មិន​បាន​ស្ងប់ មិន​បាន​សុខ​ស្រួល ហើយ​ក៏​មិន​បាន​សំរាក​ដែរ គឺ​ខ្ញុំ​ឈឺ​ចាប់ ឥត​មាន​ពេល​ល្ហែ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​អេលីផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖</verse>
				<verse number="2">«ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់ តើ​លោក​ធុញទ្រាន់​នឹង​ស្ដាប់​ឬ​ទេ? ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?</verse>
				<verse number="3">លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើន ហើយ​លោក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន អោយ​មាន​កម្លាំង​ឡើង​វិញ​ដែរ។</verse>
				<verse number="4">ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ បាន​ធ្វើ​អោយ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ លោក​ក៏​បាន​ធ្វើ​អោយ​អ្នក​ដែល​ទន់​ជង្គង់ អាច​ឈរ​មាំមួន​ឡើង​វិញ​ដែរ។</verse>
				<verse number="5">ឥឡូវ​នេះ ដល់​វេន​លោក លោក​បែរ​ជា​បាក់​ទឹក​ចិត្ត ពេល​ហេតុការណ៍​នេះ​កើត​មាន​ដល់​លោក លោក​បែរ​ជា​វិលវល់​ក្នុង​ចិត្ត​ទៅ​វិញ។</verse>
				<verse number="6">លោក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ ដូច្នេះ ចូរ​មាន​សង្ឃឹម និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ។</verse>
				<verse number="7">សូម​លោក​គិត​មើល​ចុះ​ថា តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?</verse>
				<verse number="8">ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់ សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជានិច្ច</verse>
				<verse number="9">គឺ​ពួក​គេ​វិនាស​ដោយសារ​ព្រះពិរោធ​របស់ ព្រះជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។</verse>
				<verse number="10">ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លា តែ​ព្រះអម្ចាស់​នឹង​បំបិទ​មាត់ ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។</verse>
				<verse number="11">សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារ កូន​របស់​វា​នឹង​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិសទី។</verse>
				<verse number="12">ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗ ហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយ យ៉ាង​ស្រាលៗ។</verse>
				<verse number="13">ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់ គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់លក់​ឥត​ដឹង​ខ្លួន។</verse>
				<verse number="14">ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់ញ័រ​សព្វ​សព៌ាង្គកាយ</verse>
				<verse number="15">គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ព្រឺ​សម្បុរ។</verse>
				<verse number="16">មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំ តែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេ មាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា:</verse>
				<verse number="17">“តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ សុចរិត​ជាង​ព្រះជាម្ចាស់ តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?</verse>
				<verse number="18">សូម្បី​តែ​ពួក​ទេវតា ជា​អ្នក​បំរើ​របស់​ព្រះអង្គ ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយ ព្រោះ​ព្រះអង្គ​ទត​ឃើញ​គេ​មាន​កំហុស</verse>
				<verse number="19">នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋ កើត​មក​ពី​ធូលី​ដី ហើយ​ដែល​គេ​អាច​ជាន់​កំទេច​ដូច​ដង្កូវ​នេះ តើ​អោយ​ព្រះអង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន?</verse>
				<verse number="20">ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយ ហើយ​វិនាស​សូន្យ​ទៅ ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។</verse>
				<verse number="21">ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់ គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះ ក្រែង​លោ​មាន​នរណា​ម្នាក់ ឆ្លើយ​តប​មក​លោក។ តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយ អោយ​មក​ជួយ​បាន?</verse>
				<verse number="2">ការ​មួម៉ៅ រមែង​សម្លាប់​មនុស្ស​ល្ងីល្ងើ ការ​ក្ដៅ​ក្រហាយ​ក៏​រមែង​ធ្វើ​អោយ មនុស្ស​ចោលម្សៀត​បាត់​បង់​ជីវិត​ដែរ។</verse>
				<verse number="3">ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​ល្ងីល្ងើ​ចំរុង​ចំរើន ប៉ុន្តែ រំពេច​នោះ ខ្ញុំ​ក៏​ដាក់​បណ្ដាសា​ផ្ទះ​របស់​គេ​ថា:</verse>
				<verse number="4">សូម​កុំ​អោយ​កូន​ចៅ​របស់​គេ​មាន​ទី​ពឹង​ពាក់ ហើយ​កុំ​អោយ​មាន​នរណា​ការពារ​គេ នៅ​ពេល​ចៅក្រម​ដាក់​ទោស។</verse>
				<verse number="5">សូម​អោយ​មនុស្ស​អត់​បាយ​នាំ​គ្នា​មក ដណ្ដើម​យក​ភោគផល​របស់​គេ ទោះ​បី​មាន​បន្លា​ជុំវិញ​ចំការ​ក៏​ដោយ។ សូម​អោយ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មក រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​គេ។</verse>
				<verse number="6">អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេ ហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។</verse>
				<verse number="7">មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនា ដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង លំហ​អាកាស​ដែរ។</verse>
				<verse number="8">ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញ ខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះជាម្ចាស់ ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ មក​ទូល​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="9">ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ មាន​ចំនួន​ច្រើន​ឥត​គណនា។</verse>
				<verse number="10">ព្រះអង្គ​ធ្វើ​អោយ​ភ្លៀង​បង្អុរ​មក​លើ​ផែនដី និង​ប្រទាន​អោយ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចំការ។</verse>
				<verse number="11">ព្រះអង្គ​លើក​មនុស្ស​ទន់ទាប​ឡើង ហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។</verse>
				<verse number="12">ព្រះអង្គ​រំលាយ​គំរោងការ​មនុស្ស​មាន​ល្បិច មិន​អោយ​គេ​សំរេច​គំរោងការ​របស់​ខ្លួន​បាន​ឡើយ។</verse>
				<verse number="13">ព្រះអង្គ​ធ្វើ​អោយ​អ្នក​ប្រាជ្ញ ធ្លាក់​ក្នុង​ល្បិច​កិច្ចកល​របស់​ខ្លួន​ ហើយ​ធ្វើ​អោយ​យោបល់​ដ៏​ប៉ិនប្រសប់ របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។</verse>
				<verse number="14">នៅ​ពេល​ថ្ងៃ​ពួក​គេ​ជំពប់​ជើង ដូច​ដើរ​នៅ​ពេល​យប់​ងងឹត ហើយ​ពួក​គេ​ដើរ​ស្ទាបៗ នៅ​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់​ដែរ។</verse>
				<verse number="15">ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ជន​ទុគ៌ត អោយ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។</verse>
				<verse number="16">ព្រះអង្គ​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។</verse>
				<verse number="17">ហេតុ​នេះ​អ្នក​ដែល​ត្រូវ​ព្រះជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន។ មិន​ត្រូវ​មាក់ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះ ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ឡើយ។​</verse>
				<verse number="18">ព្រះជាម្ចាស់​ធ្វើ​អោយ​ឈឺ​ចាប់ តែ​ព្រះអង្គ​នឹង​ព្យាបាល​ឡើង​វិញ ព្រះអង្គ​ធ្វើ​អោយ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នេះ ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="19">ព្រះអង្គ​ជួយ​លោក​អោយ​រួច​ពី​ទុក្ខ​កង្វល់ ចំនួន​ប្រាំ​មួយ​ដង តែ​នៅ​គ្រា​ទី​ប្រាំពីរ ការ​អាក្រក់​នឹង​ពុំ​អាច កើត​មាន​ដល់​លោក​ទេ។</verse>
				<verse number="20">នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។</verse>
				<verse number="21">ព្រះអង្គ​នឹង​ការពារ​លោក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​លោក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្តរាយ ដែល​កើត​ឡើង​ដែរ។</verse>
				<verse number="22">លោក​នឹង​មិន​ញញើត នៅ​ចំពោះ​មុខ មហន្តរាយ ការ​អត់​ឃ្លាន សត្វ​សាហាវ​មិន​ធ្វើ​អោយ​លោក​ភ័យ​ខ្លាច។</verse>
				<verse number="23">ស្រែ​ចំការ​របស់​លោក​នឹង​គ្មាន​ដុំ​ថ្ម ហើយ​គ្មាន​សត្វ​សាហាវ​មក​យាយី​លោក​ទេ។</verse>
				<verse number="24">លោក​នឹង​បាន​សុខសាន្ត​នៅ​ក្នុង ទី​លំនៅ​របស់​លោក ហើយ​ពេល​លោក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។</verse>
				<verse number="25">លោក​នឹង​ឃើញ​ពូជពង្ស​របស់​លោក កើន​ចំនួន​ច្រើន​ឡើង កូន​ចៅ​របស់​លោក​កើន​ចំនួន ដូច​ស្មៅ​ដុះ​នៅ​តាម​ទី​វាល។</verse>
				<verse number="26">លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចំរូត។</verse>
				<verse number="27">យើង​បាន​សង្កេត​មើល​ហេតុការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ​ចូរ​ត្រងត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖</verse>
				<verse number="2">«ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ ដាក់​លើ​ជញ្ជីង</verse>
				<verse number="3">គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច</verse>
				<verse number="4">ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាញ់​ទម្លុះ​ខ្ញុំ ពិសពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួតជ្រាប ពេញ​ក្នុង​សព៌ាង្គកាយ​របស់​ខ្ញុំ។ ព្រះជាម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ភ័យ​ញាប់ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។</verse>
				<verse number="5">ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?</verse>
				<verse number="6">តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់ មាន​រសជាតិ​ដែរ​ឬ?</verse>
				<verse number="7">ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។</verse>
				<verse number="8">សូម​អោយ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សំរេច ហើយ​សូម​ព្រះជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។</verse>
				<verse number="9">គឺ​សូម​ព្រះជាម្ចាស់​មេត្តា​កិន​កំទេច​ខ្ញុំ សូម​ព្រះអង្គ​លាត​ព្រះហស្ដ បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!</verse>
				<verse number="10">ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កំរិត​ក្ដី ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះបន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។</verse>
				<verse number="11">ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​នៅ​មាន​សង្ឃឹម ហើយ​ខ្ញុំ​ក៏​គ្មាន​គោលដៅ​អ្វី ដែល​ធ្វើ​អោយ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។</verse>
				<verse number="12">តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្ម ហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?</verse>
				<verse number="13">ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយ ហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។</verse>
				<verse number="14">អ្នក​ដែល​រង​ទុក្ខ​គ្រាំគ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា​ករុណា​ពី​មិត្តភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោត​ខ្លាច​ព្រះជាម្ចាស់​។</verse>
				<verse number="15">បង​ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​អោយ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។</verse>
				<verse number="16">នៅ​ចុង​រដូវ​ត្រជាក់ ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់កករ ព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។</verse>
				<verse number="17">នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង ព្រោះ​តែ​កំដៅ​ថ្ងៃ។</verse>
				<verse number="18">ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវ នាំ​គ្នា​ចូល​ទៅ​វាល​រហោស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ។</verse>
				<verse number="19">ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ាន នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា សង្ឃឹម​លើ​អូរ​ទាំង​នោះ</verse>
				<verse number="20">ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ ហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។</verse>
				<verse number="21">នៅ​ពេល​នេះ​អស់​លោក​ក៏​ដូច្នោះ​ដែរ អស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្ន ហើយ​បែរ​ជា​ភ័យ​ខ្លាច!</verse>
				<verse number="22">ខ្ញុំ​មិន​ដែល​សុំ​អោយ​អស់​លោក យក​របស់​អ្វី​មួយ​មក​អោយ​ខ្ញុំ ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។</verse>
				<verse number="23">ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ឬ​ក៏​សុំ​អោយ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ឃោរឃៅ​ដែរ។</verse>
				<verse number="24">សូម​ប្រៀនប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?</verse>
				<verse number="25">បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួល តែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះ មិន​សម​ហេតុ​សម​ផល​ទេ។</verse>
				<verse number="26">ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សំដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?</verse>
				<verse number="27">អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។</verse>
				<verse number="28">ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​អោយ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?</verse>
				<verse number="29">ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។</verse>
				<verse number="30">តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អពមង្គល​ឬ​ទេ?</verse>
			</chapter>
			<chapter number="7">
				<verse number="1">ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី មិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំ អោយ​ធ្វើ​ការ​ជា​ទម្ងន់​ទេ ហើយ​អាយុ​ជីវិត​របស់​គេ ក៏​មិន​ខុស​ពី អាយុ​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែរ។</verse>
				<verse number="2">ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា</verse>
				<verse number="3">ខ្ញុំ​ក៏​ទទួល​ការ​ឈឺ​ចាប់​ជា​ច្រើន​ខែ ហើយ​រង​ទុក្ខ​សោក​ជា​ច្រើន​យប់ យ៉ាង​នោះ​ដែរ។</verse>
				<verse number="4">ពេល​ខ្ញុំ​ចូល​ដំណេក​ខ្ញុំ​ពោល​ថា “តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង​បាន?” ប៉ុន្តែ យប់​ពន្យារ​កាន់​តែ​យូរ ហើយ​ខ្ញុំ​ចេះ​តែ​ប្រះ​ខ្លួន រហូត​ដល់​ទៀប​ភ្លឺ។</verse>
				<verse number="5">រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ​ហើយ​រលួយ។</verse>
				<verse number="6">អាយុ​ជីវិត​របស់​ខ្ញុំ​បោះពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត! ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។</verse>
				<verse number="7">សូម​ព្រះអង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ ទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។</verse>
				<verse number="8">ព្រះអង្គ​ទត​មក​ទូលបង្គំ តែ​លែង​ឃើញ​ទូលបង្គំ​ទៀត​ហើយ ព្រះអង្គ​នឹង​ខំ​រក​មើល​ទូលបង្គំ តែ​ទូលបង្គំ​បាត់​សូន្យ​ទៅ។</verse>
				<verse number="9">ពពក​តែងតែ​រសាត់​បាត់​ទៅ រីឯ​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​ឡើង​មក​វិញ​បាន​ដែរ។</verse>
				<verse number="10">គេ​នឹង​មិន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ញាតិសន្ដាន​ក៏​លែង​ស្គាល់​គេ​ទៀត​ដែរ។</verse>
				<verse number="11">ហេតុ​នេះ​ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញត្អែរ​នៅ​ពេល​តានតឹង​ក្នុង​ឱរា។</verse>
				<verse number="12">តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើម ដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬ បាន​ជា​ព្រះអង្គ​ដាក់​អ្នក​យាមល្បាត នៅ​ជុំវិញ​ទូលបង្គំ​បែប​នេះ?</verse>
				<verse number="13">ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេក នោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”</verse>
				<verse number="14">ប៉ុន្តែ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ភ័យ​តក់ស្លុត ដោយ​យល់​សប្ដិ​អាក្រក់ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ញ័រ​រន្ធត់ ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។</verse>
				<verse number="15">ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!</verse>
				<verse number="16">ទូលបង្គំ​ឆ្អែត​ចិត្ត​ណាស់ ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ទូលបង្គំ​អោយ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។</verse>
				<verse number="17">តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?​</verse>
				<verse number="18">ព្រះអង្គ​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹក ព្រះអង្គ​ល្បងល​គេ​គ្រប់​ពេល​វេលា។</verse>
				<verse number="19">តើ​ព្រះអង្គ​នៅ​តែ​ឃ្លាំ​មើល​ទូលបង្គំ ដល់​កាល​ណា​ទៀត សូម​ទុក​អោយ​ទូលបង្គំ​មាន​ពេល លេប​ទឹក​មាត់​ផង។</verse>
				<verse number="20">ព្រះអង្គ​ដែល​ជា​ឆ្មាំ​យាម​មនុស្ស​លោក​អើយ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​ទាស់​នឹង​ព្រះអង្គ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ដូច​ជា​ផ្ទាំង​ស៊ីប? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី​រំខាន​ដល់​ព្រះអង្គ?</verse>
				<verse number="21">តើ​ព្រះអង្គ​លើកលែង​ទោស​អោយ​ទូលបង្គំ និង​លុប​លាង​កំហុស​របស់​ទូលបង្គំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត​ទូលបង្គំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ព្រះអង្គ​នឹង​រក​ទូលបង្គំ តែ​ទូលបង្គំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា មាន​ប្រសាសន៍​ថា៖</verse>
				<verse number="2">«តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះ ដល់​កាល​ណា? តើ​លោក​បញ្ចេញ​ពាក្យ​សំដី ដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?</verse>
				<verse number="3">តើ​ព្រះជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬ តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត បង្ខូច​សេចក្ដី​សុចរិត​ឬ?</verse>
				<verse number="4">ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្ត អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​ពួក​គេ តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="5">ចំណែក​ឯ​លោក​វិញ បើ​លោក​ស្វែង​រក​ព្រះអង្គ បើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ខ្ពង់ខ្ពស់​បំផុត</verse>
				<verse number="6">បើ​លោក​ពិត​ជា​ត្រឹម​ត្រូវ និង​ទៀង​ត្រង់​មែន ព្រះអង្គ​មុខ​ជា​ជួយ​លោក ហើយ​ស្ដារ​ស្ថានភាព​របស់​លោក អោយ​បាន​យុត្តិធម៌​ដូច​ដើម​ឡើង​វិញ។</verse>
				<verse number="7">អ្វីៗ​ដែល​លោក​ធ្លាប់​មាន​ពី​មុន ហាក់​ដូច​ជា​បន្តិចបន្តួច​ប៉ុណ្ណោះ ដ្បិត​អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​នៅ​ពេល​ខាង​មុខ មាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។</verse>
				<verse number="8">ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុន ហើយ​រំពឹង​គិត​អំពី​បទ​ពិសោធ ដែល​ដូនតា​របស់​លោក​រក​ឃើញ</verse>
				<verse number="9">ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដី យើង​មិន​ដឹង​អ្វី​ទាំង​អស់ អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល។</verse>
				<verse number="10">សូម​ទុក​អោយ​ចាស់​ទុំ​ប្រៀនប្រដៅ​លោក​ចុះ ចាស់​ទុំ​នឹង​ប្រាប់​អោយ​លោក​ជ្រាប នូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។</verse>
				<verse number="11">តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំង ហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែង ដែល​គ្មាន​ទឹក​បាន​ឬ?</verse>
				<verse number="12">បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចី ទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយ ក៏​វា​ក្រៀម​ស្ងួត មុន​តិណជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។</verse>
				<verse number="13">រីឯ​អស់​អ្នក​ដែល​បំភ្លេច​ព្រះជាម្ចាស់ ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡ នឹង​រលាយ​សូន្យ។</verse>
				<verse number="14">បង្អែក​របស់​គេ​ត្រូវ​បាក់ អ្វីៗ​ដែល​គេ​ទុក​ចិត្ត ប្រៀប​ដូច​ជា​សំបុក​ពីងពាង។</verse>
				<verse number="15">គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំ គេ​ខំ​ប្រឹង​តោង​ផ្ទះ តែ​ផ្ទះ​មិន​នៅ​ស្ថិតស្ថេរ​ឡើយ។</verse>
				<verse number="16">គេ​ប្រៀប​បាន​នឹង​រុក្ខជាតិ​ដ៏​រឹងមាំ ព្រោះ​សម្បូណ៌​កំដៅ​ថ្ងៃ ហើយ​បែក​មែក​សាខា​ពាសពេញ​ឧទ្យាន។</verse>
				<verse number="17">ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម ហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។</verse>
				<verse number="18">ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែង របស់​ខ្លួន​ហើយ​នោះ សូម្បី​តែ​ញាតិសន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!</verse>
				<verse number="19">មនុស្ស​ទមិឡ​រមែង​ទទួល​ផល​បែប​នេះ ហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។</verse>
				<verse number="20">ព្រះជាម្ចាស់​មិន​បោះ​បង់​ចោល មនុស្ស​គ្មាន​កំហុស​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។</verse>
				<verse number="21">បន្តិច​ទៀត​ព្រះអង្គ​នឹង​ប្រទាន​អោយ​លោក សើច​សប្បាយ​ឡើង​វិញ ហើយ​អោយ​លោក​បន្លឺ​សំឡេង​ដោយ​អំណរ។</verse>
				<verse number="22">អស់​អ្នក​ដែល​ស្អប់​លោក នឹង​ត្រូវ​អាម៉ាស់ ហើយ​លំនៅ​របស់​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">លោក​យ៉ូប​មាន​ប្រសាសន៍​តប​វិញ​ថា៖</verse>
				<verse number="2">ពិត​មែន​ហើយ ខ្ញុំ​ដឹង​ថា​ប្រាកដ​ជា​កើត​មាន​ដូច្នោះ​មែន។ មនុស្ស​មិន​អាច​តវ៉ា​នៅ​ចំពោះ ព្រះភក្ត្រ​ព្រះជាម្ចាស់​ថា​ខ្លួន​សុចរិត​បាន​ឡើយ។</verse>
				<verse number="3">បើ​គេ​ចង់​ជជែក​វែក​ញែក​ជា​មួយ​ព្រះអង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង​។</verse>
				<verse number="4">ព្រះអង្គ​ប្រកប​ទៅ​ដោយ​ព្រះប្រាជ្ញាញាណ និង​មហិទ្ធិឫទ្ធិ អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ មិន​អាច​រួច​ខ្លួន​បាន​ទេ។</verse>
				<verse number="5">ព្រះអង្គ​រើ​ភ្នំ​ទាំងឡាយ មិន​អោយ​វា​ដឹង​ខ្លួន ព្រះអង្គ​រំលើង​ភ្នំ ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ។</verse>
				<verse number="6">ព្រះអង្គ​ធ្វើ​អោយ​ផែនដី​កក្រើក​នៅ​លើ​គ្រឹះ​របស់​វា ហើយ​សសរ​របស់​វា​ក៏​រញ្ជួយ​ដែរ។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ថ្ងៃ នោះ​ថ្ងៃ​មិន​រះ​ទេ ព្រះអង្គ​ក៏​ឃាត់​ផ្កាយ​មិន​អោយ​ចាំង​ពន្លឺ​ដែរ។</verse>
				<verse number="8">ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​គ្មាន​នរណា​ជួយ ព្រះអង្គ​យាង​នៅ​លើ​រលក​សមុទ្រ។</verse>
				<verse number="9">ព្រះអង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។</verse>
				<verse number="10">ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ ដែល​ពុំ​អាច​យល់​បាន ព្រម​ទាំង​ការ​ដ៏​ល្អ​វិសេស​ច្រើន​ឥត​គណនា។</verse>
				<verse number="11">ព្រះអង្គ​យាង​មក​ក្បែរ​ខ្ញុំ ក៏​ខ្ញុំ​មើល​ព្រះអង្គ​មិន​ឃើញ ព្រះអង្គ​យាង​ទៅ​បាត់ ក៏​ខ្ញុំ​មិន​អាច​យល់​បាន។</verse>
				<verse number="12">ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ គ្មាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ”ដែរ។</verse>
				<verse number="13">ពេល​ព្រះអង្គ​ព្រះពិរោធ​ហើយ ព្រះអង្គ​មិន​ប្រែ​ព្រះហឫទ័យ​ទេ ព្រះអង្គ​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។</verse>
				<verse number="14">ហេតុ​នេះ​តើ​អោយ​ខ្ញុំ​ឆ្លើយ​តប​ទៅ​ព្រះអង្គ ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ទៅ​កាន់​ព្រះអង្គ?</verse>
				<verse number="15">ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​ឆ្លើយ​នឹង ព្រះអង្គ​បាន​ដែរ គឺ​ខ្ញុំ​មាន​តែ​អង្វរ​សូម​ចៅក្រម​របស់​ខ្ញុំ មេត្តា​ប្រណី​សន្ដោស​ខ្ញុំ​ប៉ុណ្ណោះ។</verse>
				<verse number="16">ទោះ​បី​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ព្រះអង្គ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ព្រះអង្គ​ផ្ទៀង​ព្រះកាណ៌ ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="17">ព្រះអង្គ​វាយ​ប្រហារ​ខ្ញុំ ដោយ​ខ្យល់​ព្យុះ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​មាន​របួស​កាន់​តែ​ច្រើន ដោយ​ឥត​ហេតុ​ផល។</verse>
				<verse number="18">ព្រះអង្គ​មិន​ទុក​អោយ​ខ្ញុំ​មាន​ពេល​ដក​ដង្ហើម​ទេ ដ្បិត​ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចាប់​ខ្លោចផ្សា​ពន់​ប្រមាណ។</verse>
				<verse number="19">ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធានុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី?</verse>
				<verse number="20">ទោះ​បី​ខ្ញុំ​សុចរិត​ក្ដី ក៏​ពាក្យ​សំដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំ ទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដី ក៏​ពាក្យ​សំដី​របស់​ខ្ញុំ​អោយ​ខ្ញុំ​ខុស​ដែរ។</verse>
				<verse number="21">តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ? ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ! ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។</verse>
				<verse number="22">ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ! ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា “ព្រះអង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ ទាំង​មនុស្ស​អាក្រក់”។</verse>
				<verse number="23">ពេល​មាន​មហន្តរាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាល អោយ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះ ព្រះអង្គ​សើច​ចំអក​អោយ​គេ នៅ​ពេល​ដែល​គេ​វេទនា។</verse>
				<verse number="24">ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ ព្រះជាម្ចាស់​បិទ​ភ្នែក​ចៅក្រម​ទាំងឡាយ បើ​ព្រះអង្គ​មិន​ធ្វើ​បែប​នេះ​ទេ តើ​នរណា​ជា​អ្នក​ធ្វើ?</verse>
				<verse number="25">ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។</verse>
				<verse number="26">ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខ លឿន​ជាង​នាវា ឬ​បោះពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។</verse>
				<verse number="27">ប្រសិន​បើ​ខ្ញុំ​ពោល​ថា: “ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេង ខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីករាយ ហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”</verse>
				<verse number="28">នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះអង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​គ្មាន​ទោស​ឡើយ។</verse>
				<verse number="29">ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោស ដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះសា​ខ្លួន​បាន​ការ​អ្វី?</verse>
				<verse number="30">ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួន ទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ</verse>
				<verse number="31">ក៏​ព្រះអង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំ ហើយ​សូម្បី​តែ​សម្លៀកបំពាក់​របស់​ទូលបង្គំ ក៏​ខ្ពើម​ទូលបង្គំ​ដែរ។</verse>
				<verse number="32">ព្រះអង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។</verse>
				<verse number="33">គ្មាន​នរណា​អាច​ធ្វើ​ជា​អាជ្ញា​កណ្ដាល សំរុះសំរួល​រឿងរ៉ាវ​រវាង ព្រះអង្គ នឹង​ខ្ញុំ​បាន​ទេ។</verse>
				<verse number="34">សូម​ព្រះអង្គ​មេត្តា​ឈប់​យក​ដំបង​វាយ​ខ្ញុំ សូម​កុំ​អោយ​ព្រះពិរោធ​របស់​ព្រះអង្គ ធ្វើ​អោយ​ខ្ញុំ​ញ័រ​រន្ធត់​ទៀត​ឡើយ</verse>
				<verse number="35">ពេល​នោះ ទើប​ខ្ញុំ​និយាយ​ស្ដី​បាន ដោយ​លែង​ភិតភ័យ។ ប៉ុន្តែ តាម​ពិត ខ្ញុំ​នៅ​តែ​ម្នាក់​ឯង!​</verse>
			</chapter>
			<chapter number="10">
				<verse number="1">«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។</verse>
				<verse number="2">ខ្ញុំ​នឹង​ទូល​ព្រះជាម្ចាស់​ថា: សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ! សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ផង​ថា តើ​ព្រះអង្គ​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ទូលបង្គំ?</verse>
				<verse number="3">តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ព្រះអង្គ​សង្កត់សង្កិន​ទូលបង្គំ ហើយ​បោះ​បង់​ចោល​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ រួច​បែរ​ជា​ជួយ​ជ្រោមជ្រែង​ផែន​ការ របស់​មនុស្ស​អាក្រក់​ទៅ​វិញ?</verse>
				<verse number="4">តើ​ព្រះអង្គ​មាន​ព្រះនេត្រ ហើយ​ទត​មើល តាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?</verse>
				<verse number="5">តើ​ចំនួន​ថ្ងៃ​របស់​ព្រះអង្គ​ដូច​ចំនួន​ថ្ងៃ របស់​មនុស្ស​លោក ហើយ​ចំនួន​ឆ្នាំ​របស់​ព្រះអង្គ ក៏​ដូច​ជា​ចំនួន​ឆ្នាំ របស់​មនុស្ស​លោក​ដែរ​ឬ</verse>
				<verse number="6">បាន​ជា​ព្រះអង្គ​ស្វែង​រក​កំហុស​របស់​ទូលបង្គំ ហើយ​រុករក​អំពើ​បាប​របស់​ទូលបង្គំ​ដូច្នេះ?</verse>
				<verse number="7">ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត ពី​ព្រះហស្ដ​របស់​ព្រះអង្គ​បាន​ដែរ។</verse>
				<verse number="8">ព្រះអង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំ ដោយសារ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ព្រះអង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!</verse>
				<verse number="9">សូម​នឹក​ចាំ​ផង​ថា ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។ តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ទូលបង្គំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?</verse>
				<verse number="10">ព្រះអង្គ​បាន​សូន​ទូលបង្គំ និង​អោយ​ទូលបង្គំ​ចំរើន​ធំ​ឡើង ក្នុង​ផ្ទៃ​ម្ដាយ។​</verse>
				<verse number="11">ព្រះអង្គ​បំពាក់​ស្បែក និង​សាច់ ពាសពេញ​រូប​កាយ​ទូលបង្គំ ព្រះអង្គ​បង្កើត​ឆ្អឹង និង​សរសៃ​អោយ​ទូលបង្គំ។</verse>
				<verse number="12">ព្រះអង្គ​ប្រទាន​ជីវិត និង​សំដែង​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ ព្រះអង្គ​ថែរក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។</verse>
				<verse number="13">ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗ ដែល​ព្រះអង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះហឫទ័យ</verse>
				<verse number="14">គឺ​ព្រះអង្គ​ឃ្លាំ​មើល​ទូលបង្គំ ក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប ហើយ​ព្រះអង្គ​មិន​ព្រម​លើកលែង​ទោស អោយ​ទូលបង្គំ​ទាល់​តែ​សោះ។</verse>
				<verse number="15">ប្រសិន​បើ​ទូលបង្គំ​មាន​ទោស នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។</verse>
				<verse number="16">ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខ ព្រះអង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហ ព្រះអង្គ​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ ប្រហារ​ទូលបង្គំ​ថែម​ទៀត។</verse>
				<verse number="17">ព្រះអង្គ​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗ មក​ចោទ​ប្រកាន់​ទូលបង្គំ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ កាន់​តែ​ខ្លាំង​ឡើងៗ ព្រះអង្គ​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ទូលបង្គំ។</verse>
				<verse number="18">ព្រះអង្គ​អោយ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី? បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ នោះ​គ្មាន​នរណា​ឃើញ​ទេ។</verse>
				<verse number="19">បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរ នោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។</verse>
				<verse number="20">អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ទូលបង្គំ សូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅ ដើម្បី​អោយ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច</verse>
				<verse number="21">មុន​នឹង​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។</verse>
				<verse number="22">ស្ថាន​នោះ​ងងឹត​ជាង​ភាព​អន្ធការ​ទៅ​ទៀត ជា​កន្លែង​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជា​កន្លែង​ដែល​គ្មាន​របៀប​រៀប​រយ ហើយ​សូម្បី​តែ​ពន្លឺ​នៅ​ទី​នោះ​ក៏​ងងឹត​ដែរ»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">លោក​សូផារ ជា​អ្នក​ស្រុក​ណាអាម៉ា ឆ្លើយ​ឡើង​ថា៖</verse>
				<verse number="2">«តើ​យើង​គួរ​នៅ​ស្ងៀម មិន​ឆ្លើយ​តប​នឹង​ពាក្យពេចន៍​ដ៏​ច្រើន​នេះ​ឬ? សំដី​របស់​អ្នក​ពូកែ​វោហារ មិន​មែន​ធ្វើ​អោយ​ខ្លួន​បាន​សុចរិត​ទេ។</verse>
				<verse number="3">ពាក្យ​ព្រោកប្រាជ្ញ​របស់​លោក មិន​អាច​ធ្វើ​អោយ​មនុស្សម្នា​នៅ​ស្ងៀម​ឡើយ។ បើ​លោក​មើលងាយ​គេ គេ​ក៏​ធ្វើ​អោយ​លោក​អាម៉ាស់​មុខ​វិញ​ដែរ។</verse>
				<verse number="4">លោក​មាន​ប្រសាសន៍​ថា: “អ្វីៗ​ដែល​ទូលបង្គំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ ទូលបង្គំ​ជា​មនុស្ស​បរិសុទ្ធ ដូច​ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ”។</verse>
				<verse number="5">ខ្ញុំ​បន់​អោយ​តែ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល គឺ​សូម​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​លោក ផ្ទាល់​តែ​ម្ដង។</verse>
				<verse number="6">សូម​ព្រះអង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌កំបាំង នៃ​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ ដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្ស ពេល​នោះ លោក​នឹង​ដឹង​ថា ព្រះជាម្ចាស់​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែក​របស់​លោក។</verse>
				<verse number="7">តើ​លោក​អាច​ស្វែង​យល់​ជំរៅ​ព្រះហឫទ័យ របស់​ព្រះជាម្ចាស់ ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ នៃ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​បាន​ឬ​ទេ?</verse>
				<verse number="8">លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ ខ្ពស់​លើស​ផ្ទៃ​មេឃ ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត ដែល​លោក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។</verse>
				<verse number="9">លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ​ធំ​ជាង​ផែនដី ហើយ​ទូលាយ​ជាង​សមុទ្រ​ទៅ​ទៀត។</verse>
				<verse number="10">បើ​ព្រះអង្គ​យាង​មក​ចាប់​អ្នក​មាន​ទោស នាំ​ទៅ​តុលា​ការ តើ​នរណា​អាច​ជំទាស់​នឹង​ព្រះអង្គ​បាន?</verse>
				<verse number="11">ព្រះជាម្ចាស់​ស្គាល់​មនុស្ស​ឥត​បាន​ការ​យ៉ាង​ច្បាស់ ព្រះអង្គ​ទត​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ ដោយ​មិន​បាច់​ពិចារណា​វែង​ឆ្ងាយ។</verse>
				<verse number="12">មនុស្ស​ល្ងីល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង​។</verse>
				<verse number="13">ចំណែក​ឯ​លោក​វិញ ប្រសិន​បើ​លោក​បែរ​ចិត្ត​រក​ព្រះជាម្ចាស់ ហើយ​លើក​ដៃ​អង្វរ​ករ​ព្រះអង្គ</verse>
				<verse number="14">ប្រសិន​បើ​លោក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​លោក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំនៅ​របស់​លោក</verse>
				<verse number="15">នោះ​លោក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បាន ព្រោះ​លោក​គ្មាន​កំហុស​ទៀត​ទេ លោក​នឹង​បាន​រឹងប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។</verse>
				<verse number="16">លោក​នឹង​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់ ដូច​ទឹក​ដែល​ហូរ​បាត់​ទៅ គឺ​លោក​នឹង​មិន​នឹក​ចាំ​ទៀត​ទេ។</verse>
				<verse number="17">ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះអាទិត្យ នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀត ហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណរះ។</verse>
				<verse number="18">លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយ ព្រោះ​លោក​មាន​សង្ឃឹម។ លោក​លែង​អាម៉ាស់​ ហើយ​លោក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។</verse>
				<verse number="19">ពេល​លោក​សំរាក គ្មាន​នរណា​មក​រំខាន​លោក​ឡើយ។ មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។</verse>
				<verse number="20">ចំណែក​ឯ​មនុស្ស​អាក្រក់​វិញ ភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗ ពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយ ពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">លោក​យ៉ូប​តប​វិញ​ថា៖</verse>
				<verse number="2">«ពិត​មែន​ហើយ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ ប្រាជ្ញា​ក៏​សាប​សូន្យ​ទៅ​ជា​មួយ​ដែរ!</verse>
				<verse number="3">ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិតគូរ​ដូច​អស់​លោក គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។ សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះ តើ​នរណា​មិន​ដឹង!</verse>
				<verse number="4">ខ្ញុំ​ជា​មនុស្ស​ដែល​មិត្តភក្ដិ​ចំអក​អោយ ខ្ញុំ​អង្វរ​រក​ព្រះជាម្ចាស់ សូម​ចម្លើយ​ពី​ព្រះអង្គ តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្ដី ក៏​ត្រូវ​គេ​មើលងាយ​ដែរ។</verse>
				<verse number="5">អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខសាន្ត តែងតែ​មើលងាយ​មនុស្ស​វេទនា ហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួល ត្រូវ​តែ​វេទនា​ដូច្នេះ។</verse>
				<verse number="6">មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​ឥត​កង្វល់ អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះជាម្ចាស់ ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះ តែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។</verse>
				<verse number="7">ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ នោះ​វា​នឹង​ប្រៀនប្រដៅ​លោក សូម​សួរ​សត្វ​ស្លាប​ទៅ នោះ​វា​នឹង​ប្រាប់​លោក​អោយ​ដឹង។</verse>
				<verse number="8">សូម​សាក​សួរ​ផែនដី​ទៅ នោះ​ផែនដី​នឹង​ប្រៀនប្រដៅ​លោក សូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រ នោះ​វា​នឹង​និទាន​ប្រាប់​លោក។</verse>
				<verse number="9">ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះជាម្ចាស់!</verse>
				<verse number="10">ព្រះអង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="11">ត្រចៀក​ស្ដាប់​យល់​ពាក្យ​សំដី ដូច​អណ្ដាត​ស្គាល់​រសជាតិ​ម្ហូប​អាហារ​ដែរ។</verse>
				<verse number="12">មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញា ហើយ​អ្នក​ដែល​មាន​អាយុ​វែង ក៏​មាន​ការ​យល់​ដឹង​ដែរ។</verse>
				<verse number="13">មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​ឫទ្ធានុភាព ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។</verse>
				<verse number="14">ប្រសិន​បើ​ព្រះអង្គ​កំទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ព្រះអង្គ​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។</verse>
				<verse number="15">ប្រសិន​បើ​ព្រះអង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត ប្រសិន​បើ​ព្រះអង្គ​បើក នោះ​ទឹក​នឹង​លិច​ផែនដី។</verse>
				<verse number="16">ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា ហើយ​សំរេច​កិច្ចការ​អ្វីៗ តាម​ព្រះហឫទ័យ រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​អោយ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។</verse>
				<verse number="17">ព្រះអង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែង ព្រះអង្គ​ធ្វើ​អោយ​ចៅក្រម​ទៅ​ជា​លេលា។</verse>
				<verse number="18">ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាច ហើយ​ធ្វើ​អោយ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។</verse>
				<verse number="19">ព្រះអង្គ​ដក​ពួក​បូជាចារ្យ​ចេញ​ពី​តំណែង ព្រះអង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹងមាំ។</verse>
				<verse number="20">ព្រះអង្គ​ដក​ពាក្យ​សំដី​ចេញ​ពី​អ្នក​ពូកែ​វោហារ ព្រះអង្គ​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី​ចាស់​ព្រឹទ្ធាចារ្យ។</verse>
				<verse number="21">ព្រះអង្គ​ធ្វើ​អោយ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាប ហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។</verse>
				<verse number="22">ព្រះអង្គ​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជំរៅ ហើយ​លើក​ស្ថាន​មនុស្ស​ស្លាប់ មក​ដាក់​ក្រោម​ពន្លឺ។</verse>
				<verse number="23">ព្រះអង្គ​ធ្វើ​អោយ​ប្រជាជាតិ​នានា​ចំរើន​ឡើង ហើយ​ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​វិនាស​ទៅ​វិញ ព្រះអង្គ​ពង្រីក​ទឹក​ដី​របស់​ប្រជាជាតិ​នានា​យ៉ាង​ទូលាយ រួច​ព្រះអង្គ​កំចាត់កំចាយ​ពួក​គេ។</verse>
				<verse number="24">ព្រះអង្គ​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជាជន នៅ​លើ​ផែនដី ហើយ​អោយ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសាន ដែល​គ្មាន​ច្រក​ចេញ។</verse>
				<verse number="25">ពួក​គេ​ដើរ​រាវ​ពពើម​នៅ​ក្នុង​ទី​ងងឹត គ្មាន​ពន្លឺ ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ ដូច​មនុស្ស​ស្រវឹង​ស្រា។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក ហើយ​ខ្ញុំ​ក៏​បាន​យល់។</verse>
				<verse number="2">អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។</verse>
				<verse number="3">ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ខ្ញុំ​ចង់​តវ៉ា​រឿងរ៉ាវ​របស់​ខ្ញុំ​ជា​មួយ ព្រះជាម្ចាស់​តែ​ប៉ុណ្ណោះ</verse>
				<verse number="4">ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូកឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។</verse>
				<verse number="5">ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀម នោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!</verse>
				<verse number="6">ឥឡូវ​នេះ សូម​មេត្តា​ត្រងត្រាប់​ស្ដាប់ ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។</verse>
				<verse number="7">តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​ព្រះជាម្ចាស់ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ព្រះអង្គ​កើត​ឬ?</verse>
				<verse number="8">តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះជាម្ចាស់ ហើយ​ចង់​តវ៉ា​ជំនួស​ព្រះអង្គ​ឬ?</verse>
				<verse number="9">ប្រសិន​បើ​ព្រះអង្គ​ពិនិត្យពិច័យ​មើល​អស់​លោក តើ​ព្រះអង្គ​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះជាម្ចាស់ ដូច​បញ្ឆោត​មនុស្ស​ឬ?</verse>
				<verse number="10">ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង ដោយ​លួច​លាក់​នោះ ព្រះអង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។</verse>
				<verse number="11">ភាព​ថ្កុំថ្កើង​រុងរឿង​របស់​ព្រះអង្គ នឹង​ធ្វើ​អោយ​អស់​លោក​ញ័រ​រន្ធត់ ព្រះអង្គ​នឹង​ធ្វើ​អោយ​អស់​លោក​ភ័យ​តក់ស្លុត។</verse>
				<verse number="12">ពាក្យ​ដែល​អស់​លោក​និយាយ សុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះ ពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ា ប្រៀប​បាន​នឹង​ភក់។</verse>
				<verse number="13">សូម​អស់​លោក​នៅ​ស្ងៀម ទុក​អោយ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​អោយ​កើត​ទៅ​ចុះ!</verse>
				<verse number="14">ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។</verse>
				<verse number="15">ព្រះអង្គ​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="16">ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិត ដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="17">សូម​អស់​លោក​ត្រងត្រាប់​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​នឹង​ថ្លែង សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!</verse>
				<verse number="18">ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។</verse>
				<verse number="19">តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ? ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ហើយ​អត់​ដង្ហើម​អោយ​ស្លាប់។</verse>
				<verse number="20">ប៉ុន្តែ សូម​ព្រះអង្គ​មេត្តា​អនុញ្ញាត​តាម សំណូម​ពរ​ពីរ​របស់​ទូលបង្គំ នោះ​ទូលបង្គំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី​ព្រះភក្ត្រ របស់​ព្រះអង្គ​ទៀត​ឡើយ</verse>
				<verse number="21">គឺ​សូម​ដក​ព្រះហស្ដ​ចេញ​ពី​ទូលបង្គំ ហើយ​ក៏​កុំ​ធ្វើ​អោយ​ទូលបង្គំ ភ័យ​តក់ស្លុត​ទៀត​ដែរ។</verse>
				<verse number="22">បន្ទាប់​មក សូម​ព្រះអង្គ​មាន​ព្រះបន្ទូល មក​កាន់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ឆ្លើយ​តប​វិញ ឬ​មួយ​សូម​ទុក​អោយ​ទូលបង្គំ​និយាយ​មុន រួច​ទើប​ព្រះអង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។</verse>
				<verse number="23">តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំ មាន​ចំនួន​ច្រើន​ប៉ុន​ណា? សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​ទូលបង្គំ​ផង។</verse>
				<verse number="24">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ចាត់​ទុក​ទូលបង្គំ ជា​សត្រូវ​នឹង​ព្រះអង្គ​ដូច្នេះ?</verse>
				<verse number="25">ទូលបង្គំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួត ដែល​ប៉ើង​តាម​ខ្យល់ តើ​ព្រះអង្គ​ដេញ​តាម​ប្រហារ​ទូលបង្គំ​ធ្វើ​អ្វី?</verse>
				<verse number="26">ព្រះអង្គ​បាន​កត់ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដែល​ទូលបង្គំ​ប្រព្រឹត្ត ព្រះអង្គ​អោយ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុស ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។</verse>
				<verse number="27">ព្រះអង្គ​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ទូលបង្គំ ព្រះអង្គ​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ប្រព្រឹត្ត សូម្បី​តែ​ដាន​ជើង​ទូលបង្គំ ក៏​ព្រះអង្គ​តាម​ពិនិត្យ​មើល​ដែរ។</verse>
				<verse number="28">រូប​កាយ​ទូលបង្គំ​ប្រៀប​បាន​នឹង​ឈើ​ពុក ឬ​ដូច​សម្លៀកបំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។</verse>
			</chapter>
			<chapter number="14">
				<verse number="1">មនុស្ស​ដែល​កើត​ពី​ស្ត្រី​រមែង​មាន​អាយុ​ខ្លី ហើយ​មាន​ពោរពេញ​ដោយ​ទុក្ខ​កង្វល់។</verse>
				<verse number="2">គេ​លូត​ឡើង​ដូច​ផ្កា ហើយ​ត្រូវ​កាត់​ចោល គេ​វិនាស​បាត់​ទៅ​ដូច​ស្រមោល គឺ​មិន​នៅ​ស្ថិតស្ថេរ​ឡើយ។</verse>
				<verse number="3">ក៏​ប៉ុន្តែ ព្រះអង្គ​ទត​មើល​មក មនុស្ស​លោក​ដូច​ទូលបង្គំ​នេះ ហើយ​ព្រះអង្គ​នាំ​ទូលបង្គំ​យក​ទៅ​កាត់​ក្ដី!</verse>
				<verse number="4">គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​បរិសុទ្ធ ចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។</verse>
				<verse number="5">ព្រះអង្គ​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត​របស់​គេ និង​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ ព្រះអង្គ​កំណត់​ចុង​បញ្ចប់​អោយ​គេ ដែល​គេ​ពុំ​អាច​ឆ្លង​ផុត​ជា​ដាច់​ខាត។</verse>
				<verse number="6">សូម​ព្រះអង្គ​ងាក​ព្រះភក្ត្រ​ចេញ​ពី​មនុស្ស​ទៅ ដើម្បី​អោយ​គេ​បាន​សំរាក ហើយ​អោយ​គេ​បាន​សប្បាយ​ដូច​កម្មករ ទទួល​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។</verse>
				<verse number="7">ដើម​ឈើ​តែងតែ​មាន​សង្ឃឹម​ជានិច្ច ទោះ​បី​គេ​កាប់​វា​ចោល ក៏​វា​នៅ​តែ​ដុះ​ឡើង​វិញ គឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។</verse>
				<verse number="8">ទោះ​បី​ឫស​របស់​វា​កាន់​តែ​ចាស់​នៅ​ក្នុង​ដី ទោះ​បី​គល់​របស់​វា​ងាប់​នៅ​ក្នុង​ធូលី​ដី​ក្ដី</verse>
				<verse number="9">នៅ​ពេល​មាន​ទឹក វា​ក៏​លូត​លាស់​ឡើង​វិញ ហើយ​បែក​មែក​ដូច​កូន​ឈើ​មួយ​ដែរ។</verse>
				<verse number="10">រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់ គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។</verse>
				<verse number="11">ទឹក​សមុទ្រ​អាច​ស្រក​ចុះ ហើយ​ស្ទឹង​ក៏​អាច​រីង​ស្ងួត​ដែរ</verse>
				<verse number="12">រីឯ​មនុស្ស​លោក​វិញ កាល​ណា​គេ​ស្លាប់​ហើយ គេ​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទេ សូម្បី​តែ​ផ្ទៃ​មេឃ​រលាយ ក៏​គេ​មិន​ភ្ញាក់​ដែរ គឺ​គេ​នឹង​ដេក​លក់ ឥត​ក្រោក​ឡើង​វិញ​ឡើយ។</verse>
				<verse number="13">សូម​ព្រះអង្គ​មេត្តា​អោយ​ទូលបង្គំ​ជ្រក នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ សូម​លាក់​ទូលបង្គំ​នៅ​ទី​នោះ រហូត​ដល់​ព្រះអង្គ​ស្ងប់​ព្រះពិរោធ ហើយ​សូម​កំណត់​ពេល​មួយ ដែល​ព្រះអង្គ​នឹក​ចាំ​ពី​ទូលបង្គំ​ឡើង​វិញ។</verse>
				<verse number="14">ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​រស់​ឡើង​វិញ​បាន នោះ​ទូលបង្គំ​នឹង​នៅ​រង់ចាំ​គ្រប់​ពេល​វេលា រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។</verse>
				<verse number="15">ពេល​នោះ ព្រះអង្គ​ហៅ​ទូលបង្គំ ទូលបង្គំ​នឹង​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ហើយ​ព្រះអង្គ​មុខ​ជា​រីករាយ​នឹង​ទូលបង្គំ ដែល​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។</verse>
				<verse number="16">នៅ​ពេល​នោះ ព្រះអង្គ​មើល​ថែ​ទាំ​ជំហាន​របស់​ទូលបង្គំ ហើយ​មិន​គិតគូរ​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទេ។</verse>
				<verse number="17">ព្រះអង្គ​នឹង​បំភ្លេច​ចោល​នូវ​កំហុស​របស់​ទូលបង្គំ ហើយ​គ្រប​បាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ។</verse>
				<verse number="18">ក៏​ប៉ុន្តែ ភ្នំ​ត្រូវ​រង្គើ រួច​រលំ រីឯ​ផ្ទាំង​សិលា​កក្រើក​ចេញ​ពី​កន្លែង​របស់​វា</verse>
				<verse number="19">ទឹក​ធ្វើ​អោយ​ថ្ម​សឹក ហើយ​ទឹក​ហូរ​នាំ​យក​ដី​ទៅ​យ៉ាង​ណា ព្រះអង្គ​ក៏​ធ្វើ​អោយ​សេចក្ដី​សង្ឃឹម របស់​មនុស្ស​លោក រលាយ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="20">ព្រះអង្គ​មាន​ប្រៀប​លើ​គេ​ជានិច្ច រួច​ធ្វើ​អោយ​គេ​ក៏​វិនាស​សូន្យ​ទៅ ព្រះអង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេ ហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ។</verse>
				<verse number="21">កូន​ចៅ​របស់​គេ​ទទួល​កិត្តិយស គេ​ពុំ​ដឹង កូន​ចៅ​របស់​គេ​បាត់​បង់​កិត្តិយស ក៏​គេ​មិន​ឃើញ​ដែរ</verse>
				<verse number="22">គឺ​គេ​ដឹង​តែ​ពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​រូប​កាយ ហើយ​រង​ទុក្ខ​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">លោក​អេលីផាស ជា​អ្នក​ស្រុក​ថេម៉ាន​ពោល​ឡើង​ថា៖</verse>
				<verse number="2">«តើ​អ្នក​ប្រាជ្ញ ដែល​យក​ចំណេះ​ដឹង​ឥត​ខ្លឹមសារ មក​ឆ្លើយ​ដែរ​ឬ? តើ​គេ​យក​សេចក្ដី​ឥត​បាន​ការ ដូច​ខ្យល់​ក្ដៅ​បក់​ពី​ទិស​បូព៌ា មក​ដាក់​ពេញ​ខ្លួន​កើត​ឬ?</verse>
				<verse number="3">តើ​គេ​យក​ពាក្យ​ឥត​ន័យ ឥត​ផល​ប្រយោជន៍ មក​និយាយ​ការពារ​ខ្លួន​ដែរ​ឬ?</verse>
				<verse number="4">ចំណែក​ឯ​លោក​វិញ លោក​ធ្វើ​អោយ​គេ​ឯង លែង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​លែង​អោយ​នរណា​អាច​ស្មឹងស្មាធិ៍ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​បាន​ទៀត!</verse>
				<verse number="5">សេចក្ដី​ទុច្ចរិត​ជំរុញ​អោយ​លោក​ស្រដី​ចេញ​មក លោក​ប្រើ​ពាក្យពេចន៍​របស់​មនុស្ស​មាន​ល្បិច។</verse>
				<verse number="6">មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោក គឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោក ហើយ​ពាក្យ​សំដី​របស់​លោក​ចោទ​ប្រកាន់​ខ្លួន​ឯង។</verse>
				<verse number="7">ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ តើ​លោក​កើត​មក​មុន​គេ​ឬ តើ​លោក​កើត​មក មុន​ភ្នំ​ទាំងឡាយ​ឬ?</verse>
				<verse number="8">តើ​លោក​បាន​ឮ​គំរោងការ​របស់​ព្រះជាម្ចាស់ ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?</verse>
				<verse number="9">តើ​មាន​ការ​អ្វី​ដែល​លោក​ដឹង តែ​យើង​ខ្ញុំ​មិន​ដឹង? តើ​មាន​ការ​អ្វី​ដែល​លោក​យល់ តែ​យើង​ខ្ញុំ​មិន​យល់?</verse>
				<verse number="10">ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធាចារ្យ ដែល​មាន​វ័យ​ចំណាស់ៗ មាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!</verse>
				<verse number="11">ព្រះជាម្ចាស់​អោយ​យើង​ខ្ញុំ​មក សំរាល​ទុក្ខ​លោក ដោយ​ពាក្យ​សំដី​ទន់ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ?</verse>
				<verse number="12">ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោល និង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ?</verse>
				<verse number="13">ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះជាម្ចាស់ ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះអង្គ​ដែរ។</verse>
				<verse number="14">តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?</verse>
				<verse number="15">សូម្បី​តែ​ពួក​ទេវតា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ក៏​ព្រះអង្គ​ទុក​ចិត្ត​ពុំ​បាន ហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទៅ​ហើយ</verse>
				<verse number="16">ចំណង់​បើ​មនុស្ស​ដ៏​អាក្រក់ គួរ​ស្អប់​ខ្ពើម ដែល​ចូល​ចិត្ត​អំពើ​ទុច្ចរិត​ដូច​គេ​ផឹក​ទឹក នោះ​ព្រះអង្គ​រឹត​តែ​មិន​ទុក​ចិត្ត​ទៅ​ទៀត!</verse>
				<verse number="17">ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​លោក ខ្ញុំ​នឹង​ប្រាប់​លោក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ</verse>
				<verse number="18">គឺ​សេចក្ដី​ដែល​អ្នក​ប្រាជ្ញ​បាន​ទទួល ពី​ដូនតា​របស់​ពួក​គេ ហើយ​យក​មក​ថ្លែង​ប្រាប់ ដោយ​ឥត​លាក់លៀម។</verse>
				<verse number="19">ព្រះជាម្ចាស់​ប្រទាន​ទឹក​ដី​អោយ ដូនតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ដទៃ​ទៀត​មក​ឡូកឡំ ក្នុង​ទឹក​ដី​នោះ​ឡើយ។</verse>
				<verse number="20">មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។</verse>
				<verse number="21">មាន​សំឡេង​ដ៏​ព្រឺព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខសាន្ត។</verse>
				<verse number="22">គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។</verse>
				<verse number="23">គេ​ត្រេចចរ​ស្វែង​រក​អាហារ គេ​ដឹង​ថា អនាគត​របស់​គេ មាន​តែ​ភាព​ងងឹត​សូន្យសុង។</verse>
				<verse number="24">ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះសា ប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារ ធ្វើ​អោយ​គេ​ភ័យ​ញាប់ញ័រ​ក្រៃលែង</verse>
				<verse number="25">ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះជាម្ចាស់ ហើយ​លើក​ខ្លួន​ប្រឆាំង​នឹង ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="26">គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះអង្គ ទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។</verse>
				<verse number="27">មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចំរុង​ចំរើន។</verse>
				<verse number="28">គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែក រស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល ជា​ផ្ទះ​ដែល​ជិត​រលំ។</verse>
				<verse number="29">ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀត ទ្រព្យសម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិតស្ថេរ គេ​នឹង​មិន​ចំរុង​ចំរើន​នៅ​លើ​ផែនដី​ឡើយ។</verse>
				<verse number="30">គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ ភ្លើង​នឹង​ឆាបឆេះ​ពូជពង្ស​របស់​គេ ហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅ ដោយសារ​ព្រះពិរោធ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="31">កុំ​អោយ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍ បណ្ដាល​អោយ​ខក​ចិត្ត​នោះ​ឡើយ ដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍​ទុក​ជា​រង្វាន់។</verse>
				<verse number="32">ហេតុការណ៍​នេះ​នឹង​កើត​មាន​ដល់​គេ​មុន​ពេល​ស្លាប់ គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។</verse>
				<verse number="33">គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំងបាយជូរ ពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។</verse>
				<verse number="34">ពូជ​របស់​មនុស្ស​ទមិឡ​នឹង​គ្មាន​កូន ហើយ​ភ្លើង​នឹង​ឆាបឆេះ​ទី​លំនៅ របស់​ជន​ពុក​រលួយ។</verse>
				<verse number="35">អ្នក​បង្ក​គំរោងការ​អាក្រក់ តែងតែ​បង្កើត​អោយ​មាន​ទុក្ខ​វេទនា អ្វីៗ​ដែល​កើត​ចេញ​ពី​គេ ធ្វើ​អោយ​គេ​ខក​ចិត្ត»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖</verse>
				<verse number="2">«សេចក្ដី​បែប​នេះ ខ្ញុំ​ធ្លាប់​ឮ ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អស់​លោក​មក​ជួយ​សំរាល​ទុក្ខ តែ​បែរ​ជា​នាំ​អោយ​អំពល់​ទុក្ខ​ទៅ​វិញ!</verse>
				<verse number="3">តើ​អស់​លោក​និយាយ​ឥត​បាន​ការ​ដូច្នេះ ដល់​អង្កាល់​ទើប​ចប់? តើ​មាន​អ្វី​ធ្វើ​អោយ​អស់​លោក​ពុះ​កញ្ជ្រោល បាន​ជា​អស់​លោក​ឆ្លើយ​ដូច្នេះ?</verse>
				<verse number="4">ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​ក៏​អាច​និយាយ​ដូច អស់​លោក​បាន​ដែរ គឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំ ខ្ញុំ​នឹង​រៀប​រៀង​ពាក្យពេចន៍​ប្រឆាំង​អស់​លោក ខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។</verse>
				<verse number="5">ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោក ខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែង ដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។</verse>
				<verse number="6">រីឯ​ខ្ញុំ​វិញ​ទោះ​បី​ខ្ញុំ​និយាយ ក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ បើ​ខ្ញុំ​មិន​និយាយ ក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។</verse>
				<verse number="7">ឥឡូវ​នេះ ព្រះជាម្ចាស់​ធ្វើ​អោយ​ខ្ញុំ​បាក់​កម្លាំង… ព្រះអង្គ​បាន​ធ្វើ​អោយ​គ្រួសារ​ទូលបង្គំ វិនាស​ទាំង​ស្រុង។</verse>
				<verse number="8">ព្រះអង្គ​អោយ​ទូលបង្គំ​នៅ​សល់​តែ ស្បែក និង​ឆ្អឹង ដែល​ជា​ភស្ដុតាង អោយ​គេ​ចោទ​ប្រកាន់​ថា ទូលបង្គំ​មាន​កំហុស។</verse>
				<verse number="9">ព្រះពិរោធ​របស់​ព្រះអង្គ​ប្រហារ​ខ្ញុំ ដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំ បញ្ចេញ​ចង្កូម​ដាក់​ខ្ញុំ ព្រះអង្គ​សម្លក់សម្លឹង​មក​ខ្ញុំ​ដូច​បច្ចាមិត្ត។</verse>
				<verse number="10">មនុស្សម្នា​បើក​មាត់​យ៉ាង​ធំ ដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំ ពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំ ហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។</verse>
				<verse number="11">ព្រះជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​អោយ ក្មេងក្មាង​មើលងាយ ព្រះអង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​ពាល។</verse>
				<verse number="12">ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខសាន្ត ព្រះអង្គ​មក​អង្រួន​ខ្ញុំ​អោយ​វឹកវរ ព្រះអង្គ​ចាប់​កញ្ចឹងក​ខ្ញុំ ហើយ​បោក​ខ្ញុំ​អោយ​ដួល ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។</verse>
				<verse number="13">ព្រះអង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិសទី ព្រះអង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា ព្រះអង្គ​ធ្វើ​អោយ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។</verse>
				<verse number="14">ព្រះអង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នា ព្រះអង្គ​សំរុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។</verse>
				<verse number="15">ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។</verse>
				<verse number="16">ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។</verse>
				<verse number="17">ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទេ ហើយ​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ នៅ​តែ​បរិសុទ្ធ​ដដែល។</verse>
				<verse number="18">ឱ​ផែនដី​អើយ សូម​កុំ​លាក់​ឈាម​របស់​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​អោយ​មាន​អ្វី​មក​ខ្ទប់ សំរែក​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="19">ពេល​នេះ​សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​ស្ថាន​បរមសុខ អ្នក​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។</verse>
				<verse number="20">មិត្តភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​ព្រះជាម្ចាស់ ទាំង​បង្ហូរ​ទឹក​ភ្នែក។</verse>
				<verse number="21">សូម​អោយ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​ព្រះជាម្ចាស់ និង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។</verse>
				<verse number="22">អាយុ​ជីវិត​របស់​ខ្ញុំ​មក​ដល់​ទី​បញ្ចប់​ហើយ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​មួយ ដែល​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ដង្ហើម​របស់​ខ្ញុំ​ចង់​ផុត អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​រលត់ ហើយ​ផ្នូរ​ក៏​នៅ​រង់ចាំ​ខ្ញុំ។</verse>
				<verse number="2">ជន​មើលងាយ​ស្ថិត​នៅ​ជុំវិញ​ខ្ញុំ ពាក្យ​ចំអក​របស់​ពួក​គេ​ធ្វើ​អោយ​ខ្ញុំ ដេក​មិន​លក់។</verse>
				<verse number="3">ឱ​ព្រះជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ទូលបង្គំ​ទេ។</verse>
				<verse number="4">ព្រះអង្គ​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ មិន​អោយ​ស្វែង​យល់ ដូច្នេះ សូម​កុំ​អោយ​ពួក​គេ​ឈ្នះ​ឡើយ។</verse>
				<verse number="5">ពួក​គេ​ជា​មនុស្ស​ដែល​ហៅ​មិត្តភក្ដិ មក​ចែក​ទ្រព្យ​សម្បត្តិ តែ​មិន​ទុក​អោយ​កូន​ចៅ​ទទួល​ចំណែក​ទេ។</verse>
				<verse number="6">ព្រះជាម្ចាស់​ធ្វើ​អោយ​ប្រជាជន​ទាំងឡាយ យក​រឿង​ខ្ញុំ​ទៅ​និយាយ​លេង​សើច ពួក​គេ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​ខ្ញុំ។</verse>
				<verse number="7">ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។</verse>
				<verse number="8">មនុស្ស​ទៀង​ត្រង់​នាំ​គ្នា​ស្រឡាំងកាំង ហើយ​មនុស្ស​ស្លូត​ត្រង់​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​ទមិឡ។</verse>
				<verse number="9">មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។</verse>
				<verse number="10">ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។</verse>
				<verse number="11">អាយុ​ជីវិត​ខ្ញុំ​ដល់​ទី​បញ្ចប់ គំរោងការ​ផ្សេងៗ​របស់​ខ្ញុំ​រលាយ​សូន្យ សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្ញុំ​ក៏​ផុត​រលត់​ដែរ។</verse>
				<verse number="12">មិត្តភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះអាង​ថា​យប់​ជា​ថ្ងៃ ហើយ​ពេល​ងងឹត​ចូល​មក​ដល់ ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។</verse>
				<verse number="13">ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំ គឺ​ស្ថាន​មច្ចុរាជ ខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។</verse>
				<verse number="14">ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។</verse>
				<verse number="15">តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ?</verse>
				<verse number="16">សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">លោក​ប៊ីលដាដ ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖</verse>
				<verse number="2">«តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សំដី​បែប​នេះ ដល់​ពេល​ណា​ទៀត? ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។</verse>
				<verse number="3">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​អោយ គាត់​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចាត់​ទុក​យើង ដូច​មនុស្ស​ល្ងីល្ងើ?</verse>
				<verse number="4">ឱ​លោក​ដែល​អារ​សាច់​ខ្លួន​ឯង ព្រោះ​តែ​កំហឹង​អើយ តើ​គួរ​អោយ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​អោយ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​លោក​ឬ?</verse>
				<verse number="5">ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់ ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រាន​របស់​គេ​ក៏​លែង​ភ្លឺ​ដែរ។</verse>
				<verse number="6">ពន្លឺ​នៅ​ក្នុង​ទី​លំនៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យ ចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។</verse>
				<verse number="7">ជំហាន​ដ៏​មាំមួន​របស់​គេ​បែរ​ជា​ឃ្លីងឃ្លោង គំរោងការ​របស់​គេ​នឹង​ធ្វើ​អោយ​គេ​ជំពប់​ដួល</verse>
				<verse number="8">ដ្បិត​ជើង​របស់​គេ​ឈាន​ទៅ​រក​អន្ទាក់ គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​រណ្ដៅ។</verse>
				<verse number="9">ក​ជើង​របស់​គេ​ជាប់​អន្ទាក់ ហើយ​ចំណង​រួតរឹត​គេ។</verse>
				<verse number="10">មាន​អង្គប់​បង្កប់​ចាំ​ចាប់​គេ ហើយ​ក៏​មាន​អន្ទាក់​នៅ​តាម​ផ្លូវ​របស់​គេ​ដែរ។</verse>
				<verse number="11">ការ​ភ័យ​ខ្លាច​ឡោមព័ទ្ធ​ជុំវិញ​គេ ព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជានិច្ច។</verse>
				<verse number="12">គេ​បាត់​បង់​កម្លាំង ព្រោះ​តែ​ការ​ស្រេក​ឃ្លាន ទុក្ខ​វេទនា​ស្ថិត​នៅ​ជាប់​ជា​មួយ​គេ។</verse>
				<verse number="13">ស្បែក​របស់​គេ​ដាច់​ជា​ដុំៗ ហើយ​ដំបៅ​ក៏​ស៊ី​រូង​ដៃ​ជើង​របស់​គេ​ដែរ។</verse>
				<verse number="14">សេចក្ដី​ស្លាប់​ដក​គេ​ចេញ​ពី​លំនៅ ដែល​ជា​ទី​ទុក​ចិត្ត​របស់​គេ ហើយ​នាំ​គេ​ទៅ​ជួប​មច្ចុរាជ។</verse>
				<verse number="15">នរណា​ក៏​អាច​មក​រស់​ក្នុង​លំនៅ​របស់​គេ​បាន​ដែរ ព្រោះ​ជា​លំនៅ​ដែល​គ្មាន​ម្ចាស់។ គេ​រាយ​ស្ពាន់ធ័រ​ពេញ​ទី​លំនៅ​របស់​គេ។</verse>
				<verse number="16">ឫស​របស់​គេ​ត្រូវ​ងាប់ ហើយ​មែក​ខ្ចីៗ​របស់​គេ​ត្រូវ​ស្លោក។</verse>
				<verse number="17">គ្មាន​នរណា​នឹក​នា​ដល់​គេ​នៅ​ផែនដី​ទៀត​ឡើយ ហើយ​ក៏​គ្មាន​នរណា​និយាយ​ពី​ឈ្មោះ​របស់​គេ​ទៀត​ដែរ។</verse>
				<verse number="18">មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។</verse>
				<verse number="19">គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោម ប្រជាជន​របស់​ខ្លួន ហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ គ្មាន​នរណា​ម្នាក់​នៅ​សេសសល់​ឡើយ។</verse>
				<verse number="20">ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិច អស់​អ្នក​ដែល​បាន​ឮ​ពី​ការ​វេទនា​របស់​គេ នឹង​នាំ​គ្នា​ស្រឡាំងកាំង ហើយ​តក់ស្លុត។</verse>
				<verse number="21">មនុស្ស​អាក្រក់ មិន​ស្គាល់​ព្រះជាម្ចាស់ រមែង​ជួប​មហន្តរាយ​បែប​នេះ​ឯង!»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖</verse>
				<verse number="2">«តើ​អស់​លោក​ធ្វើ​អោយ ខ្ញុំ​កើត​ទុក្ខ​គ្រាំគ្រា ហើយ​កំទេច​ខ្ញុំ ដោយ​ពាក្យ​សំដី​ដូច្នេះ​ដល់​កាល​ណា​ទៀត?</verse>
				<verse number="3">អស់​លោក​ផ្ចាញ់ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយ តើ​អស់​លោក​មិន​ចេះ​ខ្មាស ដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?</verse>
				<verse number="4">ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះ កំហុស​នេះ​ទាក់ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។​</verse>
				<verse number="5">ប្រសិន​បើ​អស់​លោក​បន្តុះបង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស</verse>
				<verse number="6">នោះ​តោង​ដឹង​ថា​ព្រះជាម្ចាស់​ទេ​តើ ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ ព្រះអង្គ​បោះ​សំណាញ់​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ។</verse>
				<verse number="7">ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ ក៏​គ្មាន​នរណា​ឆ្លើយ ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ ក៏​គ្មាន​នរណា​រក​យុត្តិធម៌​អោយ​ខ្ញុំ​ដែរ។</verse>
				<verse number="8">ព្រះអង្គ​ឃាំង​ផ្លូវ​ខ្ញុំ​មិន​អោយ​ទៅ​មុខ​រួច ព្រះអង្គ​ធ្វើ​អោយ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។</verse>
				<verse number="9">ព្រះអង្គ​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំ ព្រះអង្គ​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។</verse>
				<verse number="10">ព្រះអង្គ​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិសទី ធ្វើ​អោយ​ខ្ញុំ​វិនាស ព្រះអង្គ​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រំលើង​ដើម​ឈើ។</verse>
				<verse number="11">ព្រះពិរោធ​របស់​ព្រះអង្គ​ឆាបឆេះ​មក​លើ​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចាមិត្ត។</verse>
				<verse number="12">កងទ័ព​របស់​ព្រះអង្គ​លើក​គ្នា​មក​វាយ​លុក​ខ្ញុំ ពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំវិញ​លំនៅ​ខ្ញុំ។</verse>
				<verse number="13">ព្រះអង្គ​ធ្វើ​អោយ​បង​ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។</verse>
				<verse number="14">សាច់ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំ អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។</verse>
				<verse number="15">ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បំរើ​របស់​ខ្ញុំ បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ គេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។</verse>
				<verse number="16">ខ្ញុំ​ស្រែក​ហៅ​អ្នក​បំរើ​របស់​ខ្ញុំ តែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេ ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។</verse>
				<verse number="17">ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោច ធ្វើ​អោយ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បាន បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។</verse>
				<verse number="18">សូម្បី​តែ​ក្មេងក្មាង ក៏​មើលងាយ​ខ្ញុំ ពេល​ខ្ញុំ​ងើប​ឈរ​ឡើង នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡកឡឺយ​ដាក់​ខ្ញុំ។</verse>
				<verse number="19">អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។</verse>
				<verse number="20">ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​វិះតែ​នឹង​ស្លាប់​ទៀត​ផង​។</verse>
				<verse number="21">មិត្តភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​ព្រះជាម្ចាស់​យក​ព្រះហស្ដ​វាយ​ខ្ញុំ។</verse>
				<verse number="22">ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ ដូច​ព្រះជាម្ចាស់​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?</verse>
				<verse number="23">សូម​អោយ​ពាក្យពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!</verse>
				<verse number="24">សូម​អោយ​គេ​ចារឹក​ពាក្យ​នេះ ដោយ​ដែក​ឆ្លាក់ និង​សំណ ទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។</verse>
				<verse number="25">ប៉ុន្តែ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះជន្ម​គង់​នៅ ព្រះអង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់ នៅ​លើ​ផែនដី។</verse>
				<verse number="26">ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះជាម្ចាស់</verse>
				<verse number="27">ខ្ញុំ​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក គឺ​ព្រះអង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ ចិត្ត​ខ្ញុំ​រំជួល​រង់ចាំ​ពេល​នោះ។</verse>
				<verse number="28">អស់​លោក​ពោល​ថា “យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេ ទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពី ខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”</verse>
				<verse number="29">ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">លោក​សូផារ​ជា​អ្នក​ស្រុក ណាអាម៉ា​ពោល​ឡើង​ថា៖</verse>
				<verse number="2">«ការ​រិះគិត​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ទ្រាំ​មិន​បាន គឺ​ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​តប​នឹង​លោក​វិញ។</verse>
				<verse number="3">ពាក្យ​ស្ដី​បន្ទោស​របស់​លោក ដូច​ជា​បន្តុះបង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយ ហេតុ​នេះ​ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ មក​ឆ្លើយ​តប។</verse>
				<verse number="4">លោក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះជាម្ចាស់​ដាក់​មនុស្ស នៅ​លើ​ផែនដី​នេះ</verse>
				<verse number="5">មនុស្ស​អាក្រក់​មាន​ជ័យជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។</verse>
				<verse number="6">ទោះ​បី​គេ​មាន​កំពស់​រហូត​ដល់​មេឃ ហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី</verse>
				<verse number="7">ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅ ដូច​លាមក​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា “តើ​គាត់​ទៅ​ណា​បាត់​ហើយ?”</verse>
				<verse number="8">គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិ គ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយ គេ​នឹង​រលាយ​សូន្យ​ទៅ ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។</verse>
				<verse number="9">អ្នក​ដែល​ធ្លាប់​ឃើញ​គេ នឹង​លែង​ឃើញ​គេ​ទៀត​ហើយ នៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យ ក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។</verse>
				<verse number="10">គេ​នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​អោយ​ម្ចាស់​ដើម​វិញ ហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រ ត​ទៅ​មុខ​ទៀត។</verse>
				<verse number="11">រូប​រាង​កាយ​របស់​គេ​ពោរពេញ ដោយ​កម្លាំង​របស់​យុវវ័យ តែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដី ជា​មួយ​គេ​ដែរ។</verse>
				<verse number="12">ទោះ​បី​អំពើ​អាក្រក់​មាន​រសជាតិ​ផ្អែម នៅ​ក្នុង​មាត់​របស់​គេ ទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត</verse>
				<verse number="13">ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេប គឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី</verse>
				<verse number="14">គង់​តែ​អាហារ​នោះ​រលាយ ក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិរពិស នៅ​ក្នុង​ពោះ​របស់​គេ។</verse>
				<verse number="15">គេ​បាន​លេប​ទ្រព្យសម្បត្តិ​ចូល​ទៅ​ក្នុង​ពោះ តែ​គេ​នឹង​ក្អួត​ចេញ​មក​វិញ គឺ​ព្រះជាម្ចាស់​នឹង​ហូត​យក​ទ្រព្យសម្បត្តិ​នោះ ចេញ​ពី​ពោះ​របស់​គេ។</verse>
				<verse number="16">គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិរពិស គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។</verse>
				<verse number="17">គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ដ៏​សម្បូណ៌​ហូរហៀរ ដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។</verse>
				<verse number="18">អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញ គឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយ ហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យសម្បត្តិ ដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។</verse>
				<verse number="19">គេ​ជិះជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រ គេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។</verse>
				<verse number="20">គេ​មាន​ចិត្ត​លោភលន់​មិន​ចេះ​ស្កប់ តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗ ដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។</verse>
				<verse number="21">គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់​ឥត​មាន​សល់ តែ​ភាព​ចំរុង​ចំរើន​របស់​គេ នឹង​មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ។</verse>
				<verse number="22">ក្នុង​ពេល​កំពុង​តែ​សម្បូណ៌សប្បាយ នោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញ ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។</verse>
				<verse number="23">នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះ នោះ​ព្រះជាម្ចាស់​ស្រោច​ព្រះពិរោធ​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ​ទៅ​លើ​គេ​ទុក​ជា​អាហារ។</verse>
				<verse number="24">ប្រសិន​បើ​គេ​រត់​គេច​ពី​អាវុធ​ដែក នោះ​ធ្នូ​លង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ</verse>
				<verse number="25">ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួន នោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះ រហូត​ដល់​ថ្លើម​របស់​គេ។ ការ​ភ័យ​តក់ស្លុត​នឹង​កើត​មាន​ដល់​គេ។</verse>
				<verse number="26">ទ្រព្យសម្បត្តិ​របស់​គេ​នឹង​វិនាស​បាត់ ក្នុង​ភាព​ងងឹត​អន្ធការ ភ្លើង​ដែល​គ្មាន​នរណា​បញ្ឆេះ នឹង​មក​បំផ្លាញ​គេ អ្វីៗ​ដែល​នៅ​សេសសល់​ក្នុង​ផ្ទះ​របស់​គេ ក៏​ឆេះ​អស់​ដែរ។</verse>
				<verse number="27">ផ្ទៃ​មេឃ​លាត​ត្រដាង​កំហុស​របស់​គេ ផែនដី​ក្រោក​ឡើង​ប្រឆាំង​នឹង​គេ។</verse>
				<verse number="28">នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សំដែង​ព្រះពិរោធ ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​របស់​គេ នឹង​ត្រូវ​អ្នក​ដទៃ​រឹប​អូស​យក​ទៅ​អស់។</verse>
				<verse number="29">នេះ​ជា​ចំណែក​មត៌ក​ដែល​ព្រះជាម្ចាស់ បម្រុង​ទុក​សំរាប់​មនុស្ស​អាក្រក់»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖</verse>
				<verse number="2">«សូម​អស់​លោក​ត្រងត្រាប់ ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង ដ្បិត​ខ្ញុំ​មិន​ចង់​បាន​ការ​សំរាល​ទុក្ខ​អ្វី​ផ្សេង​ទេ។</verse>
				<verse number="3">សូម​ទ្រាំ​ស្ដាប់​ខ្ញុំ​និយាយ​សិន ពេល​ណា​ខ្ញុំ​និយាយ​ចប់ សឹម​ចំអក​អោយ​ខ្ញុំ។</verse>
				<verse number="4">ខ្ញុំ​មិន​ត្អូញត្អែរ​ប្រឆាំង​នឹង​មនុស្ស​ទេ ខ្ញុំ​អត់ធ្មត់​មិន​បាន​ដូច្នេះ មក​ពី​មាន​មូល​ហេតុ។</verse>
				<verse number="5">សូម​ក្រឡេក​មើល​មក​ខ្ញុំ នោះ​អស់​លោក​នឹង​ស្រឡាំងកាំង ហា​មាត់​និយាយ​លែង​កើត។</verse>
				<verse number="6">ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់ស្លុត និង​ព្រឺសម្បុរ។</verse>
				<verse number="7">ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​រស់​បាន​យូរ ហើយ​មាន​កម្លាំង​កាន់​តែ​រឹងប៉ឹង​ឡើង​ដូច្នេះ?</verse>
				<verse number="8">កូន​ចៅ​របស់​គេ​ក៏​រឹងប៉ឹង​ជា​មួយ​គេ ហើយ​ពូជពង្ស​របស់​គេ​ក៏​ចំរុង​ចំរើន នៅ​ចំពោះ​មុខ​គេ​ដែរ។</verse>
				<verse number="9">ក្នុង​ផ្ទះ​របស់​គេ​មាន​តែ​សេចក្ដី​សុខ គឺ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ព្រះជាម្ចាស់​មិន​ដែល​លើក​ដំបង​វាយ​ប្រហារ ពួក​គេ​សោះ។</verse>
				<verse number="10">ហ្វូង​គោ​របស់​គេ​បង្កើត​កូន​ចៅ​ច្រើន​ឡើង ឥត​ដែល​មាន​ខូច​បង់​អ្វី​ឡើយ។</verse>
				<verse number="11">កូន​តូចៗ​របស់​ពួក​គេ​រត់​លេង មាន​គ្នា​ច្រើន​ដូច​ហ្វូង​សត្វ ហើយ​កូន​ធំៗ​របស់​គេ​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ។</verse>
				<verse number="12">ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីករាយ​នឹង​សំឡេង​ប៉ី។</verse>
				<verse number="13">រៀង​រាល់​ថ្ងៃ​ពួក​គេ​រស់​នៅ ប្រកប​ដោយ​សុភមង្គល រួច​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់​យ៉ាង​ស្រួល។</verse>
				<verse number="14">អ្នក​ទាំង​នោះ​ធ្លាប់​ទូល​ព្រះជាម្ចាស់​ថា “សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​មិន​ចង់​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="15">តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​ជា​អ្វី បាន​ជា​យើង​ត្រូវ​បំរើ​ព្រះអង្គ តើ​យើង​ទូលអង្វរ​ព្រះអង្គ​បាន​ប្រយោជន៍​អ្វី?”</verse>
				<verse number="16">អ្នក​ទាំង​នោះ​ស្មាន​ថា​សុភមង្គល​ស្ថិត​នៅ ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន របស់​មនុស្ស​អាក្រក់?</verse>
				<verse number="17">ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់ តែងតែ​រលត់ ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ ព្រះជាម្ចាស់​ដាក់​ទោស​ពួក​គេ ស្រប​តាម​ព្រះពិរោធ​របស់​ព្រះអង្គ។</verse>
				<verse number="18">ពួក​គេ​ប្រៀប​ដូច​ជា​ចំបើង​ប៉ើង​តាម​ខ្យល់ និង​ដូច​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។</verse>
				<verse number="19">អស់​លោក​ពោល​ថា “ព្រះជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត” ក៏​ប៉ុន្តែ សូម​ព្រះអង្គ​ដាក់​ទោស មនុស្ស​អាក្រក់​វិញ ដើម្បី​អោយ​គេ​ដឹង​ខ្លួន។</verse>
				<verse number="20">សូម​អោយ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួន គឺ​សូម​អោយ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះពិរោធ របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="21">កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ ឈាន​ដល់​ទី​បញ្ចប់​ហើយ គេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសារ របស់​ខ្លួន​បាន​ទេ។</verse>
				<verse number="22">គ្មាន​នរណា​អាច​បង្រៀន​ព្រះជាម្ចាស់ អោយ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ ព្រះអង្គ​ដែរ។</verse>
				<verse number="23">អ្នក​ខ្លះ​ស្លាប់​ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុក ហើយ​ស្គាល់​តែ​សេចក្ដី​សុខសាន្ត ឥត​ទុក្ខ​កង្វល់</verse>
				<verse number="24">សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹងប៉ឹង។</verse>
				<verse number="25">អ្នក​ខ្លះ​ទៀត​ស្លាប់​ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។</verse>
				<verse number="26">ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។</verse>
				<verse number="27">ខ្ញុំ​ស្គាល់​គំនិត​របស់​អស់​លោក​ច្បាស់​ណាស់ ហើយ​ក៏​ស្គាល់​ការ​រិះគិត​របស់​អស់​លោក ចំពោះ​ខ្ញុំ​ដែរ។</verse>
				<verse number="28">អស់​លោក​សួរ​ថា “ផ្ទះ​របស់​អ្នក​ធំ​នៅ​ឯ​ណា លំនៅ​ដែល​មនុស្ស​អាក្រក់​ធ្លាប់​រស់​នៅ​នោះ នៅ​ឯ​ណា”</verse>
				<verse number="29">តើ​អស់​លោក​មិន​បាន​សួរ​អ្នក​ដើរ​តាម​ផ្លូវ​ទេ​ឬ? តើ​អស់​លោក​មិន​ឮ​គេ​ប្រាប់​ទេ​ឬ​ថា</verse>
				<verse number="30">នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។</verse>
				<verse number="31">មិន​ដែល​មាន​នរណា​បន្ទោស​អ្នក​នោះ​ចំពោះ​មុខ​ទេ ហើយ​ក៏​គ្មាន​នរណា​ធ្វើ​ទោស​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="32">គេ​នឹង​សែង​សព​មនុស្ស​អាក្រក់​ទៅ​បញ្ចុះ ហើយ​មាន​មនុស្ស​ចាំ​យាម​ផ្នូរ​ទៀត​ផង</verse>
				<verse number="33">មាន​មនុស្ស​ជា​ច្រើន​ដង្ហែ​សព​គេ​ពី​មុខ​ពី​ក្រោយ ហើយ​គំនរ​ដី​នៅ​ជ្រលង​ភ្នំ ដែល​លុប​ពី​លើ​សព​របស់​គេ ក៏​ហាក់​ដូច​ជា​ទន់​ស្រួល​សំរាប់​គេ​ដែរ។</verse>
				<verse number="34">ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សំដី ឥត​បាន​ការ មក​សំរាល​ទុក្ខ​ខ្ញុំ​ដូច្នេះ? ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។</verse>
			</chapter>
			<chapter number="22">
				<verse number="1">លោក​អេលីផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖</verse>
				<verse number="2">«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សំរាប់​ព្រះជាម្ចាស់? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភនិច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សំរាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!</verse>
				<verse number="3">បើ​លោក​សុចរិត តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត សព្វ​ព្រះហឫទ័យ​ដែរ​ឬ? បើ​លោក​រស់​នៅ​ដោយ​ទៀង​ត្រង់ តើ​ព្រះអង្គ​បាន​ចំណេញ​អ្វី?</verse>
				<verse number="4">តើ​ព្រះអង្គ​ស្ដី​បន្ទោស​លោក ហើយ​នាំ​លោក​ទៅ​វិនិច្ឆ័យ​ទោស មក​ពី​លោក​គោរព​ប្រណិប័តន៍​ព្រះអង្គ​ឬ?</verse>
				<verse number="5">ទេ គឺ​មក​ពី​អំពើ​អាក្រក់​ដ៏​ធំ​របស់​លោក និង​កំហុស​ដ៏​ច្រើន​ឥត​គណនា​របស់​លោក។</verse>
				<verse number="6">លោក​បាន​យក​របស់​បញ្ចាំ ពី​ជន​រួម​ជាតិ​របស់​លោក​ដោយ​ឥត​ហេតុ​ផល ហើយ​រឹប​អូស​យក​សម្លៀកបំពាក់​ពី​គេ ទុក​អោយ​នៅ​ខ្លួន​ទទេ។</verse>
				<verse number="7">លោក​ពុំ​បាន​ផ្ដល់​ទឹក​ទៅ​អោយ​អ្នក​ស្រេក ហើយ​ក៏​ពុំ​បាន​ផ្ដល់​អាហារ​ទៅ អោយ​អ្នក​ឃ្លាន​ដែរ។</verse>
				<verse number="8">លោក​ប្រើ​អំណាច​ធ្វើ​ជា​ម្ចាស់​ទឹក​ដី និង​អោយ​បក្ស​ពួក​របស់​លោក​កាន់​កាប់​ទឹក​ដី។</verse>
				<verse number="9">លោក​បណ្ដេញ​ស្ត្រី​មេម៉ាយ​អោយ​ចេញ​ទៅ ដោយ​ដៃ​ទទេ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​មាន​អន្ទាក់ ឡោមព័ទ្ធ​លោក​គ្រប់​ទិសទី មហន្តរាយ​ធ្លាក់​មក​លើ​លោក​យ៉ាង​ទាន់ហន់។</verse>
				<verse number="11">ភាព​ងងឹត​គ្រប​ពី​លើ​លោក ធ្វើ​អោយ​លោក​មើល​អ្វី​មិន​ឃើញ ទឹក​ក៏​កំពុង​តែ​ជន់​លិច​លោក​ដែរ។</verse>
				<verse number="12">ព្រះជាម្ចាស់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត សូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!</verse>
				<verse number="13">លោក​បែរ​ជា​ពោល​ថា “តើ​ព្រះជាម្ចាស់​ជ្រាប​អ្វី​ខ្លះ តើ​ព្រះអង្គ​ទត​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?</verse>
				<verse number="14">ពេល​ព្រះអង្គ​យាង​ព័ទ្ធ​ជុំវិញ​ចក្រវាល មាន​ពពក​ដ៏​ក្រាស់​បាំង​ព្រះអង្គ មិន​អោយ​មើល​ឃើញ​អ្វី​ទាំង​អស់”។</verse>
				<verse number="15">ហេតុ​អ្វី​បាន​ជា​លោក​ចូល​ចិត្ត​ដើរ​តាម​ផ្លូវ​ចាស់ ជា​ផ្លូវ​ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ដើរ​ដូច្នេះ?</verse>
				<verse number="16">អ្នក​ទាំង​នោះ​អន្តរាយ​មុន​ពេល​កំណត់ ទឹក​ជន់​ហូរ​នាំ​យក​គ្រឹះ​របស់​គេ​បាត់​ទៅ។</verse>
				<verse number="17">ពួក​គេ​ទូល​ព្រះជាម្ចាស់​ថា “សូម​យាង​ចេញ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ! ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​មិន​អាច ធ្វើ​អ្វី​យើង​ខ្ញុំ​បាន​ឡើយ”។</verse>
				<verse number="18">ក៏​ប៉ុន្តែ គឺ​ព្រះអង្គ​ហើយ​ដែល​ប្រទាន​អោយ ពួក​គេ​មាន​ទ្រព្យសម្បត្តិ​ពេញ​ផ្ទះ។ ខ្ញុំ​មិន​អាច​ទទួល​យក​ដំបូន្មាន របស់​មនុស្ស​អាក្រក់​បាន​ទេ។</verse>
				<verse number="19">មនុស្ស​សុចរិត និង​មនុស្ស​ស្លូត​ត្រង់ ឃើញ​មនុស្ស​អាក្រក់​វិនាស គេ​នាំ​គ្នា​សប្បាយ​រីករាយ និង​សើច​ចំអក​អោយ​ថា:</verse>
				<verse number="20">“អ្នក​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​ពួក​យើង វិនាស​សូន្យ​បាត់​ទៅ​ហើយ អ្វីៗ​ដែល​គេ​រក​បាន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ”។</verse>
				<verse number="21">ដូច្នេះ សូម​ចុះ​សំរុង​ជា​មួយ​ព្រះជាម្ចាស់​ទៅ កុំ​ចាត់​ទុក​ព្រះអង្គ​ជា​បច្ចាមិត្ត​ទៀត​ឡើយ នោះ​ព្រះអង្គ​នឹង​ប្រទាន​ពរ​លោក។</verse>
				<verse number="22">សូម​ទទួល​យក​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​រក្សា​ព្រះបន្ទូល​ព្រះអង្គ​ទុក​នៅ​ក្នុង​ចិត្ត។</verse>
				<verse number="23">ប្រសិន​បើ​លោក​វិល​មក​រក ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នោះ​ព្រះអង្គ​នឹង​លើក​លោក​ឡើង​វិញ។ សូម​ដក​អំពើ​ទុច្ចរិត​ចេញ​ឆ្ងាយ ពី​ទី​លំនៅ​របស់​លោក។</verse>
				<verse number="24">សូម​យក​ដុំ​មាស​របស់​លោក​ទៅ​បោះ​ចោល​ក្នុង​ធូលី​ដី សូម​យក​មាស​ដ៏​ល្អ​បំផុត​ទៅ​បោះ​ចោល ក្នុង​ចំណោម​ដុំ​ថ្ម​នៅ​តាម​ទឹក​ជ្រោះ</verse>
				<verse number="25">នោះ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​ទៅ​ជា​ដុំ​មាស និង​គំនរ​ប្រាក់​របស់​លោក។</verse>
				<verse number="26">ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​ប្រទាន​អោយ​លោក​មាន​អំណរ​សប្បាយ ហើយ​លោក​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះអង្គ។</verse>
				<verse number="27">ពេល​លោក​ទូលអង្វរ​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​លោក​វិញ ហើយ​លោក​នឹង​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​លោក​បន់។</verse>
				<verse number="28">ពេល​លោក​សំរេច​ចិត្ត​ធ្វើ​ការ​អ្វី​មួយ ការ​នោះ​នឹង​កើត​ជា​រូប​រាង​ឡើង ផ្លូវ​ដែល​លោក​ដើរ តែងតែ​មាន​ពន្លឺ​ជានិច្ច។</verse>
				<verse number="29">ព្រះជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួត តែ​ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់ទាប។</verse>
				<verse number="30">សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះអង្គ​រំដោះ​ដែរ ដូច្នេះ ព្រះអង្គ​នឹង​រំដោះ​លោក តាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។</verse>
			</chapter>
			<chapter number="23">
				<verse number="1">លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖</verse>
				<verse number="2">«នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូរទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។</verse>
				<verse number="3">បើ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​នៅ​ទី​ណា បើ​ខ្ញុំ​អាច​ទៅ​ដល់​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ</verse>
				<verse number="4">នោះ​ខ្ញុំ​នឹង​នាំ​សំណុំ​រឿង​ទៅ​ទូល​ព្រះអង្គ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ព្រះអង្គ​អោយ​អស់​សេចក្ដី។</verse>
				<verse number="5">ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះអង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ ព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះអង្គ សព្វ​ព្រះហឫទ័យ​មាន​ព្រះបន្ទូល​មក​ខ្ញុំ។</verse>
				<verse number="6">តើ​ព្រះអង្គ​នឹង​ប្រើ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ? ទេ! ព្រះអង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំខាន។</verse>
				<verse number="7">ខ្ញុំ​នឹង​ជជែក​តវ៉ា​ជា​មួយ​ព្រះអង្គ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ ពេល​នោះ ព្រះអង្គ​ដែល​ជា​ចៅក្រម​របស់​ខ្ញុំ នឹង​ប្រកាស​ថា ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស​រហូត​ត​ទៅ។</verse>
				<verse number="8">ប្រសិន​បើ​ខ្ញុំ​ទៅ​ទិស​ខាង​កើត ព្រះអង្គ​មិន​គង់​នៅ​ទី​នោះ​ទេ ប្រសិន​ខ្ញុំ​ទៅ​ទិស​ខាង​លិច ក៏​មិន​ឃើញ​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="9">តើ​ព្រះអង្គ​រវល់​នៅ​ទិស​ខាង​ជើង​ឬ បាន​ជា​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ? ឬ​មួយ​ព្រះអង្គ​ពួន​នៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​មិន​អាច​ឃើញ​ព្រះអង្គ។</verse>
				<verse number="10">ព្រះជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ព្រះអង្គ​ល្បងល​មើល​ខ្ញុំ ព្រះអង្គ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។</verse>
				<verse number="11">ខ្ញុំ​ដើរ​តាម​គន្លង​របស់​ព្រះអង្គ ខ្ញុំ​នៅ​ជាប់​នឹង​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច ឥត​ងាក​ចេញ​ឡើយ។</verse>
				<verse number="12">ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ព្រះអង្គ​បង្គាប់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ គឺ​មិន​ធ្វើ​តាម​ចិត្ត​របស់​ខ្ញុំ​ឡើយ។</verse>
				<verse number="13">ប្រសិន​បើ​ព្រះអង្គ​សំរេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះអង្គ​បាន​ទេ ព្រះអង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះអង្គ​ធ្វើ​ការ​នោះ។</verse>
				<verse number="14">ព្រះអង្គ​វិនិច្ឆ័យ​ទោស​ខ្ញុំ​យ៉ាង​ណា ព្រះអង្គ​នឹង​ដាក់​ទោស​ខ្ញុំ​យ៉ាង​នោះ ហើយ​នៅ​មាន​ការ​វិនិច្ឆ័យ​ជា​ច្រើន​ទៀត ដែល​ព្រះអង្គ​គ្រោង​ទុក​ដែរ។</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​តក់ស្លុត នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ ពេល​ណា​ខ្ញុំ​រិះគិត​ដូច្នេះ ខ្ញុំ​ភ័យ​ខ្លាច​ព្រះអង្គ​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="16">ព្រះអង្គ​បាន​បំបាក់​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ធ្វើ​អោយ​ខ្ញុំ​ភ័យ​តក់ស្លុត​ជា​ខ្លាំង។</verse>
				<verse number="17">ទោះ​បី​សេចក្ដី​ងងឹត​នៅ​ជុំវិញ​ខ្ញុំ ទោះ​បី​ភាព​អន្ធការ​គ្រប​បាំង​លើ​ខ្ញុំ ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ហេតុ​អ្វី​បាន​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត មិន​កំណត់​ពេល​សំរាប់​វិនិច្ឆ័យ​ទោស​មនុស្ស ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ មិន​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌​អោយ?</verse>
				<verse number="2">មនុស្ស​តែងតែ​លួច​បង្ខិត​បង្គោល​របង​ គេ​លួច​សត្វ​របស់​អ្នក​ដទៃ​យក​ទៅ​ទុក ក្នុង​ក្រោល​របស់​ខ្លួន។</verse>
				<verse number="3">គេ​ជំរិត​យក​លា​របស់​ក្មេង​កំព្រា គេ​រឹប​អូស​យក​គោ​របស់​ស្ត្រី​មេម៉ាយ ទុក​ជា​របស់​បញ្ចាំ។</verse>
				<verse number="4">គេ​ដេញ​ជន​ក្រីក្រ​អោយ​ចេញ​ពី​ផ្លូវ ហើយ​បង្ខំ​ជន​ទុគ៌ត​នៅ​ក្នុង​ស្រុក អោយ​រត់​ពួន​ទាំង​អស់​គ្នា។</verse>
				<verse number="5">ជន​ក្រីក្រ​ទាំង​នោះ​ចេញ​ទៅ​រក​អាហារ មក​ចិញ្ចឹម​កូន​ចៅ​របស់​ខ្លួន ដូច​សត្វ​លា​ព្រៃ នៅ​វាល​រហោស្ថាន។</verse>
				<verse number="6">ពួក​គេ​ទៅ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​នៅ​តាម​ស្រែ និង​បេះ​ផ្លែ​ទំពាំងបាយជូរ​ដែល​នៅ​សេសសល់ ក្នុង​ចំការ​របស់​មនុស្ស​អាក្រក់។</verse>
				<verse number="7">នៅ​ពេល​យប់ ពួក​គេ​ដេក​ខ្លួន​ទទេ គ្មាន​សម្លៀកបំពាក់ គ្មាន​ភួយ​ដណ្ដប់​នៅ​ពេល​រងា។</verse>
				<verse number="8">រូប​កាយ​របស់​ពួក​គេ​ទទឹក​ជោក​ទៅ​ដោយ ភ្លៀង​ដែល​ធ្លាក់​នៅ​តាម​ភ្នំ ហើយ​ពួក​គេ​គ្មាន​អ្វី​ជា​ជំរក ក្រៅ​ពី​ដេក​ឱប​ផ្ទាំង​ថ្ម​នោះ​ឡើយ។</verse>
				<verse number="9">មាន​អ្នក​ខ្លះ​ទៀត ចាប់​កូន​ក្មេង​កំព្រា ផ្ដាច់​ចេញ​ពី​ដោះ​ម្ដាយ ហើយ​យក​កូន​របស់​ជន​ក្រីក្រ ទុក​ជា​របស់​បញ្ចាំ។</verse>
				<verse number="10">ជន​ក្រីក្រ​ទាំង​នោះ​ដើរ​ខ្លួន​ទទេ គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ ហើយ​ត្រូវ​គេ​បង្ខំ​អោយ​លី​ស្រូវ តែ​គ្មាន​អ្វី​បរិភោគ។</verse>
				<verse number="11">ពួក​គេ​ចំរាញ់​ប្រេង​អូលីវ និង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​អោយ​អ្នក​ដទៃ តែ​ខ្លួន​ឯង​ផ្ទាល់​គ្មាន​អ្វី​ផឹក។</verse>
				<verse number="12">អ្នក​របួស និង​អ្នក​ជិត​ស្លាប់​នាំ​គ្នា​ថ្ងូរ ស្រែក​អង្វរ​ព្រះជាម្ចាស់​ពី​ទីក្រុង ប៉ុន្តែ ព្រះអង្គ​ធ្វើ​ព្រងើយ មិន​ដាក់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ទាំង​នេះ​ឡើយ។</verse>
				<verse number="13">មាន​អ្នក​ខ្លះ​ទៀត​បះបោរ​ប្រឆាំង​នឹង​ពន្លឺ ពួក​គេ​មិន​ស្គាល់​ផ្លូវ​របស់​ពន្លឺ​ទេ ហើយ​ក៏​មិន​ដើរ​នៅ​ក្នុង​មាគ៌ា​នៃ​ពន្លឺ​ដែរ។</verse>
				<verse number="14">ឃាតក​ក្រោក​ឡើង​ពី​ព្រលឹម គេ​សម្លាប់​ជន​ក្រីក្រ និង​ជន​ទុគ៌ត នៅ​ពេល​យប់​គេ​ធ្វើ​ជា​ចោរ​ប្លន់។</verse>
				<verse number="15">មនុស្ស​ផិត​ក្បត់​រង់ចាំ​មើល​ពេល​ថ្ងៃ​លិច ពួក​គេ​យក​ក្រណាត់​បិទ​មុខ កុំ​អោយ​នរណា​មើល​ស្គាល់។</verse>
				<verse number="16">នៅ​ពេល​ងងឹត​ពួក​គេ​ចូល​ប្លន់​ផ្ទះ​នានា នៅ​ពេល​ថ្ងៃ​ពួក​គេ​លាក់​ខ្លួន គឺ​ពួក​គេ​មិន​ស្គាល់​ពន្លឺ​សោះ​ឡើយ។</verse>
				<verse number="17">ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជ ហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។</verse>
				<verse number="18">អស់​លោក​ពោល​ថា “មនុស្ស​អាក្រក់ មុខ​ជា​ត្រូវ​ទឹក​ហូរ​នាំ​យក​បាត់​ទៅ ដី​ជា​ចំណែក​មត៌ក​របស់​គេ ទទួល​បណ្ដាសា ហើយ​គេ​មិន​ចូល​ទៅ​ក្នុង​ចំការ ទំពាំងបាយជូរ​ទៀត​ទេ។</verse>
				<verse number="19">ការ​រាំង​ស្ងួត និង​កំដៅ ធ្វើ​អោយ​ទឹក​កក​រលាយ​យ៉ាង​ណា ស្ថាន​មនុស្ស​ស្លាប់​ក៏​នឹង​ធ្វើ​អោយ​មនុស្ស​បាប រលាយ​សូន្យ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="20">ម្ដាយ​បង្កើត​របស់​គេ នឹង​ភ្លេច​គេ ដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់ គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។ អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។</verse>
				<verse number="21">ពួក​គេ​ធ្វើ​បាប​ស្ត្រី​អារ ហើយ​គ្មាន​ចិត្ត​មេត្តា​ដល់​ស្ត្រី​មេម៉ាយ​ទេ។</verse>
				<verse number="22">ប៉ុន្តែ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះចេស្ដា ដក​មនុស្ស​មាន​អំណាច​ចេញ ពេល​ព្រះអង្គ​ក្រោក​ឡើង ពួក​គេ​គ្មាន​សង្ឃឹម​ថា នឹង​រស់​ត​ទៅ​ទៀត​បាន​ឡើយ។</verse>
				<verse number="23">ព្រះអង្គ​បណ្ដោយ​អោយ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខសាន្ត ប៉ុន្តែ ព្រះអង្គ​ទត​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជានិច្ច។</verse>
				<verse number="24">ពួក​គេ​បាន​ថ្កើង​ឡើង​តែ​មួយភ្លែត រួច​ហើយ​វិនាស​បាត់​ទៅ ពួក​គេ​ដូច​ជា​ផ្កា​ដែល​ធ្លាក់​ចុះ​ពី​ទង ហើយ​ស្លោក​អស់​ទៅ និង​ដូច​កួរ​ស្រូវ​ដែល​គេ​ផ្ដាច់​ចេញ​ពី​ដើម។</verse>
				<verse number="25">បើ​ពាក្យ​របស់​ខ្ញុំ​មិន​ពិត​ទេ សូម​តវ៉ា និង​បង្ហាញ​ថា ខ្ញុំ​ពិត​ជា​និយាយ​ខុស​មែន»។</verse>
			</chapter>
			<chapter number="25">
				<verse number="1">លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា ពោល​ឡើង​ថា៖</verse>
				<verse number="2">«ព្រះជាម្ចាស់​មាន​អំណាច​គ្រប់គ្រង ព្រះអង្គ​គួរ​អោយ​ស្ញែង​ខ្លាច ព្រះអង្គ​តាំង​អោយ​មាន​សេចក្ដី​សុខសាន្ត នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។</verse>
				<verse number="3">គ្មាន​នរណា​អាច​រាប់​ចំនួន​កងពល​របស់​ព្រះអង្គ​បាន​ទេ ពន្លឺ​របស់​ព្រះអង្គ​ចាំង​ដល់​មនុស្ស​គ្រប់ៗ​គ្នា។</verse>
				<verse number="4">ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បាន​ឬ? តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី អះអាង​ថា ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?</verse>
				<verse number="5">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ សូម្បី​តែ​ព្រះច័ន្ទ​ក៏​បាត់​រស្មី ហើយ​ហ្វូងតារា​ក៏​មិន​ភ្លឺ​ទៅ​ហើយ</verse>
				<verse number="6">ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">លោក​យ៉ូប​ឆ្លើយ​វិញ​ថា៖</verse>
				<verse number="2">«លោក​ប៉ិនប្រសប់​ជួយ អ្នក​ដែល​គ្មាន​កម្លាំង​មែន! លោក​ប៉ិនប្រសប់​ជួយ​ស្រោច​ស្រង់ មនុស្ស​ទន់​ខ្សោយ!</verse>
				<verse number="3">លោក​ក៏​ប៉ិនប្រសប់​ជួយ​យោបល់ អ្នក​ដែល​គ្មាន​ប្រាជ្ញា​ដែរ! លោក​ពូកែ​ណែនាំ​គេ​អោយ​ចេះ​រិះគិត​ណាស់!</verse>
				<verse number="4">តើ​លោក​ថ្លែង​សេចក្ដី​ទាំង​នេះ​ប្រាប់​នរណា? នរណា​បណ្ដាល​ចិត្ត​លោក​អោយ​ថ្លែង​ដូច្នេះ?</verse>
				<verse number="5">អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​ក្រោម​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ។</verse>
				<verse number="6">ស្ថាន​មច្ចុរាជ​មិន​លាក់​កំបាំង​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។</verse>
				<verse number="7">ព្រះអង្គ​លាត​ត្រដាង​ទិស​ឧត្ដរ​នៅ​លើ​អាកាស ព្រះអង្គ​ព្យួរ​ផែនដី​នៅ​លើ​លំហ។</verse>
				<verse number="8">ព្រះអង្គ​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពក តែ​ពពក​មិន​ធ្លាយ ដោយសារ​ទម្ងន់​ទឹក​ឡើយ។</verse>
				<verse number="9">ព្រះអង្គ​លាត​ត្រដាង​ពពក បាំង​បល្ល័ង្ក​របស់​ព្រះអង្គ។</verse>
				<verse number="10">ព្រះអង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក ត្រង់​ព្រំប្រទល់​រវាង​ពន្លឺ និង​ងងឹត។</verse>
				<verse number="11">សសរ​របស់​មេឃ​រញ្ជួយ និង​ភ័យ​តក់ស្លុត នៅ​ពេល​ឮ​ព្រះអង្គ​ស្រែក​គំរាម។</verse>
				<verse number="12">ព្រះអង្គ​បង្ក្រាប​សមុទ្រ ដោយសារ​ព្រះចេស្ដា​របស់​ព្រះអង្គ។ ព្រះអង្គ​កំទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រ ដោយសារ​ព្រះតម្រិះ​របស់​ព្រះអង្គ។</verse>
				<verse number="13">ព្រះអង្គ​ធ្វើ​អោយ​ផ្ទៃ​មេឃ​ប្រែ​ជា​ស្រឡះ ដោយសារ​ខ្យល់​ដង្ហើម​របស់​ព្រះអង្គ ព្រះអង្គ​ចាក់​ទម្លុះ​ពស់​ដែល​កំពុង​តែ​គេច​ខ្លួន ដោយសារ​ព្រះហស្ដ​របស់​ព្រះអង្គ។</verse>
				<verse number="14">នេះ​គ្រាន់​តែ​ជា​ស្នា​ព្រះហស្ដ​ដ៏​តូច​របស់​ព្រះអង្គ ហើយ​យើង​ក៏​បាន​ឮ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែក​ឯ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​វិញ តើ​នរណា​អាច​ស្វែង​យល់​បាន?»។</verse>
			</chapter>
			<chapter number="27">
				<verse number="1">លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី ដូច​ត​ទៅ៖</verse>
				<verse number="2">«ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ! ព្រះអង្គ​មិន​ព្រម​រក​យុត្តិធម៌​អោយ​ខ្ញុំ​ទេ។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​បាន​ធ្វើ អោយ​ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​ភាព​ជូរ​ចត់។</verse>
				<verse number="3">ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​ខ្យល់​ដង្ហើម​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុង​ច្រមុះ​របស់​ខ្ញុំ</verse>
				<verse number="4">នោះ​មាត់​របស់​ខ្ញុំ​នឹង​មិន​ស្រដី​ចេញ​មក​នូវ​ពាក្យ​អាក្រក់ ហើយ​អណ្ដាត​របស់​ខ្ញុំ​ក៏​មិន​ថ្លែង​ពាក្យ​វៀចវេរ​ដែរ។</verse>
				<verse number="5">ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ជា​ដាច់​ខាត​ថា ពាក្យ​របស់​អស់​លោក​ជា​ពាក្យ​ត្រឹម​ត្រូវ រហូត​ដល់​ថ្ងៃ​ស្លាប់ ក៏​ខ្ញុំ​មិន​ព្រម​ទទួល​ថា ខ្ញុំ​មាន​ទោស​ឡើយ។</verse>
				<verse number="6">ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ខ្ញុំ​សុចរិត ដរាប​ណា​ខ្ញុំ​មាន​ជីវិត មនសិការ​របស់​ខ្ញុំ​មិន​ចោទ​ប្រកាន់​ខ្ញុំ​ទេ។</verse>
				<verse number="7">សូម​អោយ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​អាក្រក់ សូម​អោយ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។</verse>
				<verse number="8">ពេល​ព្រះជាម្ចាស់​លុប​បំបាត់​មនុស្ស​ទមិឡ ព្រះអង្គ​ដក​ជីវិត​របស់​គេ តើ​គេ​នៅ​មាន​សង្ឃឹម​អ្វី​ទៀត?</verse>
				<verse number="9">ពេល​គេ​ជួប​នឹង​ភ័យ​អាសន្ន តើ​ព្រះជាម្ចាស់​ស្ដាប់​សំរែក​របស់​គេ​ឬ​ទេ?</verse>
				<verse number="10">តើ​គេ​យក​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ធ្វើ​ជា​ប្រភព​នៃ​អំណរ​របស់​ខ្លួន​ឬ​ទេ? តើ​គេ​អង្វរ​រក​ព្រះជាម្ចាស់ គ្រប់​ពេល​វេលា​ឬ​ទេ?</verse>
				<verse number="11">ខ្ញុំ​សូម​បង្ហាញ​អោយ​អស់​លោក​ស្គាល់ ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ខ្ញុំ​នឹង​មិន​លាក់​គំរោងការ​របស់ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​ឡើយ។</verse>
				<verse number="12">អស់​លោក​ផ្ទាល់​ក៏​ធ្លាប់​ឃើញ​ស្រាប់​ហើយ ហេតុ​អ្វី​បាន​ជា​អស់​លោក​និយាយ​ឥត​ខ្លឹមសារ ទាំង​អស់​គ្នា​ដូច្នេះ?</verse>
				<verse number="13">មនុស្ស​អាក្រក់ មនុស្ស​ឃោរឃៅ ទទួល​ចំណែក​មត៌ក​ពី​ព្រះជាម្ចាស់​ដូច​ត​ទៅ:</verse>
				<verse number="14">ប្រសិន​បើ​គេ​មាន​កូន​ចៅ​ច្រើន កូន​ចៅ​ទាំង​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ពូជពង្ស​របស់​គេ​គ្មាន​អាហារ បរិភោគ​គ្រប់​គ្រាន់​ឡើយ។</verse>
				<verse number="15">កូន​ចៅ​ដែល​រួច​ជីវិត នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត ប្រពន្ធ​របស់​គេ​ដែល​នៅ​មេម៉ាយ នឹង​មិន​យំ​កាន់​ទុក្ខ​អោយ​គេ​ឡើយ។</verse>
				<verse number="16">ប្រសិន​បើ​គេ​ប្រមូល​បាន​ប្រាក់​ច្រើន​ដូច​ធូលី​ដី ហើយ​សម្លៀកបំពាក់​គរ​ដូច​ភ្នំ</verse>
				<verse number="17">គេ​បាន​ត្រឹម​តែ​ប្រមូល​ប៉ុណ្ណោះ តែ​មនុស្ស​សុចរិត​នឹង​ប្រើ​សម្លៀកបំពាក់​នោះ ហើយ​មនុស្ស​ស្លូត​ត្រង់​នឹង​ចែក​ប្រាក់​គ្នា។</verse>
				<verse number="18">ផ្ទះ​ដែល​គេ​សង់ ប្រៀប​ដូច​ជា​សំបុក​កណ្ដៀរ ឬ​ដូច​ខ្ទម​របស់​ឆ្មាំ​ចំការ។</verse>
				<verse number="19">ពេល​ចូល​ដំណេក គេ​ជា​អ្នក​មាន ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ដ្បិត​ពេល​ភ្ញាក់​ឡើង គេ​បាត់​បង់​ទ្រព្យសម្បត្តិ​អស់។</verse>
				<verse number="20">ការ​ភ័យ​ខ្លាច​ធ្លាក់​មក​លើ​គេ​ដូច​ទឹក​ជំនន់ ហើយ​នៅ​ពេល​យប់ ខ្យល់​កួច​នាំ​យក​គេ​បាត់​ទៅ។</verse>
				<verse number="21">ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក កន្រ្តាក់​គេ​ចេញ​បាត់​ពី​លំនៅ​របស់​ខ្លួន។</verse>
				<verse number="22">ខ្យល់​នោះ​បក់​បោក​ទៅ​លើ​គេ​ឥត​ត្រា​ប្រណី ធ្វើ​អោយ​គេ​ខិតខំ​រត់​គេច​ចេញ។</verse>
				<verse number="23">អ្នក​ដទៃ​ឃើញ​ដូច្នេះ ក៏​ទះ​ដៃ​ហ៊ោ ហើយ​នាំ​គ្នា​ហួច​ចំអក​អោយ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​រស់​នៅ។</verse>
			</chapter>
			<chapter number="28">
				<verse number="1">មាន​អណ្ដូង​រ៉ែ​សំរាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។</verse>
				<verse number="2">គេ​យក​ដែក​ចេញ​ពី​ដី ហើយ​យក​លង្ហិន​ចេញ​ពី​ថ្ម។</verse>
				<verse number="3">មនុស្ស​ចុះ​រហូត​ទៅ​ដល់​ទី​ងងឹត​ជីក​រក​ថ្ម ដែល​កប់​នៅ​បាត​ដី​ក្នុង​ទី​ងងឹត​អន្ធការ។</verse>
				<verse number="4">គេ​ជីក​អណ្ដូង​រ៉ែ​ឆ្ងាយ​ពី​កន្លែង​មនុស្ស​រស់​នៅ មនុស្ស​ដើរ​ខាង​លើ​ក៏​មិន​ដឹង គេ​សំរូត​ខ្លួន​ចុះ​ទៅ​ក្នុង​អណ្ដូង​រ៉ែ ហើយ​យោល​ចុះ​យោល​ឡើង​នៅ​ទី​នោះ ឆ្ងាយ​ពី​ស្រុក​ភូមិ។</verse>
				<verse number="5">ដី​តែងតែ​ផ្ដល់​អាហារ​ដល់​មនុស្ស តែ​នៅ​ខាង​ក្រោម ដូច​ជា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់។</verse>
				<verse number="6">គេ​រក​ឃើញ​ត្បូង​នៅ​ជា​មួយ​ថ្ម​ក្នុង​ដី ហើយ​រក​បាន​មាស​ក្នុង​ធូលី​ដី។</verse>
				<verse number="7">សត្វ​ត្មាត​មិន​ស្គាល់​ច្រក​ចូល​ទៅ ក្នុង​អណ្ដូង​រ៉ែ​នោះ​ទេ ហើយ​សត្វ​រអាត​ក៏​មើល​មិន​ឃើញ​ដែរ។</verse>
				<verse number="8">សត្វ​ដ៏​ខ្លាំង​ពូកែ​មិន​ដែល​ចូល​ទៅ​ក្នុង​នោះ​ទេ សត្វ​សិង្ហ​ក៏​មិន​ដែល​ដើរ​កាត់​តាម​នោះ​ដែរ។</verse>
				<verse number="9">មនុស្ស​ជីក​យក​ថ្ម​ដ៏​រឹង ហើយ​រំលើង​ភ្នំ​រហូត​ដល់​ឫស​របស់​វា។</verse>
				<verse number="10">គេ​ចោះ​រូង​នៅ​ក្នុង​ថ្មដា ហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។</verse>
				<verse number="11">គេ​ទប់​ប្រភព​ទឹក​អោយ​រីង​ស្ងួត ហើយ​នាំ​យក​អ្វីៗ​ដែល​លាក់​កំបាំង មក​ដាក់​ក្រោម​ពន្លឺ។</verse>
				<verse number="12">រីឯ​ប្រាជ្ញា​វិញ តើ​គេ​អាច​រក​បាន​នៅ​ឯ​ណា? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?</verse>
				<verse number="13">មនុស្ស​លោក​មិន​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ ហើយ​ប្រាជ្ញា​ក៏​មិន​ស្ថិត​នៅ​លើ​ផែនដី​ដែរ។</verse>
				<verse number="14">ទី​ជំរៅ​ពោល​ថា “ប្រាជ្ញា​មិន​នៅ​ក្នុង​ខ្ញុំ​ទេ” មហា​សមុទ្រ​ពោល​ថា “ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ”</verse>
				<verse number="15">គេ​មិន​អាច​យក​មាស​សុទ្ធ​ទៅ​ដូរ​យក​ប្រាជ្ញា ហើយ​យក​ប្រាក់​ទៅ​ទិញ​ប្រាជ្ញា​បាន​ទេ។</verse>
				<verse number="16">គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវមរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។</verse>
				<verse number="17">គ្មាន​មាស ឬ​ពេជ្រ​ណា​ផ្ទឹម​ស្មើ​នឹង​ប្រាជ្ញា​ទេ ហើយ​គេ​ក៏​មិន​អាច​យក​ប្រាជ្ញា​ទៅ​ដូរ​ជា​មួយ ភាជន៍​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ដែរ។</verse>
				<verse number="18">ផ្កា​ថ្ម និង​គជ់ រឹត​តែ​ផ្ទឹម​នឹង​ប្រាជ្ញា​មិន​បាន ហើយ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​មាន កែវមុក្ដា​ទៅ​ទៀត។</verse>
				<verse number="19">ត្បូង​ជម្ពូរ័ត្ន​ពី​ស្រុក​អេត្យូពី​ក៏​មិន​អាច​ប្រដូច ទៅ​នឹង​ប្រាជ្ញា ហើយ​ប្រាជ្ញា​មិន​អាច​យក​ទៅ​ថ្លឹង ជា​មួយ​មាស​បាន​ទេ។</verse>
				<verse number="20">ដូច្នេះ តើ​ប្រាជ្ញា​មាន​ប្រភព​នៅ​ឯ​ណា តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?</verse>
				<verse number="21">មនុស្ស​លោក​មិន​អាច​មើល​ឃើញ​ប្រាជ្ញា​ទេ រីឯ​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ក៏​មិន​អាច​មើល​ឃើញ​ដែរ។</verse>
				<verse number="22">រណ្ដៅ​នៃ​សេចក្ដី​វិនាស និង​មច្ចុរាជ​ពោល​ថា “យើង​បាន​ឮ​គេ​និយាយ​ពី​ប្រាជ្ញា”។</verse>
				<verse number="23">មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​ស្គាល់​ផ្លូវ ហើយ​ជ្រាប​ថា ប្រាជ្ញា​ស្ថិត​នៅ​កន្លែង​ណា</verse>
				<verse number="24">ដ្បិត​ព្រះអង្គ​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ទត​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។</verse>
				<verse number="25">ពេល​ណា​ព្រះអង្គ​កំណត់​កម្លាំង​របស់​ខ្យល់ និង​ទំហំ​របស់​សមុទ្រ</verse>
				<verse number="26">ពេល​ណា​ព្រះអង្គ​កំណត់​ច្បាប់​មួយ សំរាប់​ទឹក​ភ្លៀង ព្រម​ទាំង​កំណត់​ផ្លូវ​សំរាប់​ផ្លេក​បន្ទោរ និង​ផ្គរ រួច​ស្រេច​ហើយ</verse>
				<verse number="27">ព្រះអង្គ​ក៏​ទត​ឃើញ​ប្រាជ្ញា ព្រះអង្គ​លើក​តម្លៃ​ប្រាជ្ញា​នោះ ព្រះអង្គ​តាំង​ប្រាជ្ញា​ឡើង ហើយ​ពិនិត្យពិច័យ​មើល​យ៉ាង​ល្អិតល្អន់។</verse>
				<verse number="28">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ជា​ការ​យល់​ដឹង”»។</verse>
			</chapter>
			<chapter number="29">
				<verse number="1">លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដូច​ត​ទៅ៖</verse>
				<verse number="2">«ខ្ញុំ​ប្រាថ្នា​អោយ​បាន​ដូច​កាល​ពី​មុន គឺ​នៅ​គ្រា​ដែល​ព្រះជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ</verse>
				<verse number="3">នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយ​ពន្លឺ​របស់​ព្រះអង្គ​នាំ​ខ្ញុំ អោយ​ដើរ​កាត់​ភាព​ងងឹត។</verse>
				<verse number="4">ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចំរុង​ចំរើន​នោះ ព្រះជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។</verse>
				<verse number="5">ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំវិញ​ខ្ញុំ​ដែរ។</verse>
				<verse number="6">ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​អោយ​ខ្ញុំ យ៉ាង​បរិបូណ៌ ចំការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរហៀរ​មក​ខ្ញុំ។</verse>
				<verse number="7">ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង អង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធាចារ្យ</verse>
				<verse number="8">ពួក​យុវជន​ឃើញ​ខ្ញុំ គេ​នាំ​គ្នា​ដក​ខ្លួន​ថយ ពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។</verse>
				<verse number="9">ពួក​មេ​ដឹក​នាំ​ឈប់​និយាយ យក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម</verse>
				<verse number="10">ពួក​អភិជន​ក៏​នៅ​ស្ងៀម​ស្ងាត់ មិន​ហ៊ាន​និយាយ​ស្ដី​ទេ។</verse>
				<verse number="11">ពេល​មនុស្សម្នា​ឮ​ខ្ញុំ​និយាយ គេ​អោយ​ពរ​ខ្ញុំ ពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ</verse>
				<verse number="12">ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរ ខ្ញុំ​ជួយ​យក​អាសា​គេ ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រា គ្មាន​ទី​ពឹង​ដែរ។</verse>
				<verse number="13">អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​អោយ​ពរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ អោយ​មាន​អំណរ​សប្បាយ។</verse>
				<verse number="14">សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀកបំពាក់​បិទបាំង​កាយ​ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ និង​ឆ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="15">ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់ និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។</verse>
				<verse number="16">ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ ហើយ​ជួយ​រក​ខុស​ត្រូវ​អោយ​មនុស្ស ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។</verse>
				<verse number="17">ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។</verse>
				<verse number="18">ពេល​នោះ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​មាន​អាយុ​វែង ហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំនៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។</verse>
				<verse number="19">ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក ហើយ​នៅ​ពេល​យប់ មាន​សន្សើម​ធ្លាក់ មក​លើ​មែក។</verse>
				<verse number="20">ខ្ញុំ​នឹង​ទទួល​កិត្តិយស​មិន​ចេះ​ចប់ កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចំរើន​ឡើង​សា​ជា​ថ្មី ដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។</verse>
				<verse number="21">មនុស្សម្នា​ត្រងត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។</verse>
				<verse number="22">អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះ គ្មាន​នរណា​ប្រកែក​តវ៉ា​ទេ តែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។</verse>
				<verse number="23">ពួក​គេ​រង់ចាំ​ខ្ញុំ ដូច​រង់ចាំ​ទឹក​ភ្លៀង គឺ​ដូច​អ្នក​ស្រែ​ទន្ទឹង​រង់ចាំ​ភ្លៀង​ចុង​រដូវ។</verse>
				<verse number="24">ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​រក​ជឿ​មិន​បាន។ ពួក​គេ​រង់ចាំ​ខ្ញុំ​សំដែង​ចិត្ត​មេត្តា​ករុណា​ចំពោះ​ពួក​គេ។</verse>
				<verse number="25">ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ដូច​ស្ដេច​ស្ថិត​នៅ​ជា​មួយ​កងពល​របស់​ខ្លួន និង​ដូច​មនុស្ស​ម្នាក់​លើក​ទឹក​ចិត្ត អស់​អ្នក​ដែល​កើត​ទុក្ខ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្មេង​ជាង​ខ្ញុំ សើច​ចំអក​អោយ​ខ្ញុំ! ឪពុក​របស់​អ្នក​ទាំង​នោះ សុទ្ធ​តែ​ជា​មនុស្ស​ប្រើ​ការ​មិន​កើត សូម្បី​តែ​ប្រើ​អោយ​កៀង​ហ្វូង​សត្វ ជា​មួយ​ឆ្កែ​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​ទុក​ចិត្ត​ដែរ។</verse>
				<verse number="2">អ្នក​ទាំង​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ទេ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​បាក់​កម្លាំង។</verse>
				<verse number="3">ដោយ​ខ្វះ​ខាត និង​ឃ្លាន​ខ្លាំង​ពេក ពួក​គេ​រត់​ទៅ​វាល​ហួតហែង ដែល​ជា​ទី​ស្មសាន រាំង​ស្ងួត​តាំង​ពី​យូរយារ​មក​ហើយ។</verse>
				<verse number="4">ពួក​គេ​បោច​ស្លឹក​ឈើ​នៅ​តាម​គុម្ពោត យក​មក​ធ្វើ​ជា​អាហារ សូម្បី​តែ​មើម​ក្ដួច ក៏​ពួក​គេ​បរិភោគ​ដែរ។</verse>
				<verse number="5">មនុស្សម្នា​ដេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ទី​ប្រជុំ​ជន ហើយ​ស្រែក​ពី​ក្រោយ ដូច​ស្រែក​ដេញ​ចោរ។</verse>
				<verse number="6">ពួក​គេ​នាំ​គ្នា​រត់​ទៅ​ស្នាក់​អាស្រ័យ នៅ​តាម​ជ្រលង​ភ្នំ​ដ៏​ចង្អៀត​គួរ​ព្រឺ​ខ្លាច និង​នៅ​តាម​រូង​ភ្នំ តាម​ក្រហែង​ថ្ម។</verse>
				<verse number="7">ពួក​គេ​ស្រែក​នៅ​ក្នុង​គុម្ពោត​ព្រៃ ដូច​សត្វ​ធាតុ ហើយ​ប្រជ្រៀត​គ្នា​នៅ​ក្រោម​ដើម​ផ្អាវ។</verse>
				<verse number="8">អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ដឹង​ខ្យល់​ឥត​ពូជ ឥត​អំបូរ ហើយ​ត្រូវ​ប្រជាជន​ដេញ​ចេញ​ពី​ស្រុក។</verse>
				<verse number="9">ប៉ុន្តែ ឥឡូវ​នេះ ពួក​គេ​បែរ​ជា​នាំ​គ្នា ច្រៀង​ឡកឡឺយ និង​និយាយ​បន្តុះបង្អាប់​ខ្ញុំ។</verse>
				<verse number="10">ពួក​គេ​ខ្ពើម​ខ្ញុំ ហើយ​ដើរ​វាង​ឆ្ងាយ​ពី​ខ្ញុំ ពួក​គេ​មិន​ញញើត​នឹង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ​ឡើយ។</verse>
				<verse number="11">ព្រះជាម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បន្ទាប​បន្ថោក​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​មើលងាយ​ខ្ញុំ តាម​ចិត្ត​របស់​ពួក​គេ។</verse>
				<verse number="12">ជន​ពាល​ជា​ច្រើន​ប្រហារ​ខ្ញុំ​ពី​ខាង​ស្ដាំ​ ពួក​គេ​ទាត់​ជើង​ខ្ញុំ ហើយ​សង្គ្រប់​មក​លើ​ខ្ញុំ ដើម្បី​កំទេច​ខ្ញុំ។</verse>
				<verse number="13">ពួក​គេ​ឃាំង​ផ្លូវ​ខ្ញុំ មិន​អោយ​រត់​រួច ពួក​គេ​ប្រាថ្នា​ធ្វើ​អោយ​ខ្ញុំ​វិនាស ដោយ​មិន​បាច់​មាន​នរណា​ជួយ​ពួក​គេ​ឡើយ។</verse>
				<verse number="14">ពួក​គេ​លើក​គ្នា​សំរុក​មក​លើ​ខ្ញុំ ដូច​កងទ័ព​ទម្លុះ​កំពែង សំរុក​ចូល​វាយ​ក្រុង​មួយ។</verse>
				<verse number="15">ការ​ភ័យ​តក់ស្លុត​ក៏​កើត​មាន​ដល់​ខ្ញុំ កិត្តិយស​ដ៏​រុងរឿង​របស់​ខ្ញុំ​ប៉ើង​ទៅ​តាម​ខ្យល់ ភាព​ចំរុង​ចំរើន​របស់​ខ្ញុំ​រសាត់​បាត់ ដូច​ពពក។</verse>
				<verse number="16">ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់ គ្មាន​អ្វី​សំរាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។</verse>
				<verse number="17">នៅ​ពេល​យប់ ការ​ឈឺ​ចាប់​ស៊ី​រូង​ឆ្អឹង​របស់​ខ្ញុំ ឥត​មាន​ពេល​ល្ហែ​សោះ​ឡើយ</verse>
				<verse number="18">ការ​ឈឺ​ចាប់​នេះ​មាន​កំរិត​ខ្លាំង​ពេក រហូត​ដល់​ធ្វើ​អោយ​ទក់​សម្លៀកបំពាក់​របស់​ខ្ញុំ ហើយ​រឹតរួត​ខ្ញុំ ដូច​ក​អាវ​រឹត​ក​ខ្ញុំ។</verse>
				<verse number="19">ព្រះជាម្ចាស់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ ខ្ញុំ​មិន​ខុស​ពី​ធូលី​ដី និង​ផេះ​ទេ។</verse>
				<verse number="20">ទូលបង្គំ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ តែ​ព្រះអង្គ​មិន​ឆ្លើយ​មក​ទូលបង្គំ​ទេ ពេល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​គ្រាន់​តែ​សម្លឹង​មក​ទូលបង្គំ​ប៉ុណ្ណោះ។</verse>
				<verse number="21">ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​យ៉ាង​ឃោរឃៅ ព្រះអង្គ​ប្រហារ​ទូលបង្គំ​ដោយ​ឫទ្ធិបារមី ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។</verse>
				<verse number="22">ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ហើយ​អោយ​ខ្យល់​ផាត់​ទូលបង្គំ​យក​ទៅ ព្រម​ទាំង​អោយ​ខ្យល់​ព្យុះ​បក់​បោក មក​លើ​ទូលបង្គំ​ផង។</verse>
				<verse number="23">ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះអង្គ​នាំ​ទូលបង្គំ ទៅ​រក​សេចក្ដី​ស្លាប់ គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួបជុំ​គ្នា។</verse>
				<verse number="24">អ្នក​ដែល​កំពុង​តែ​វិនាស និង​មាន​អាសន្ន តែងតែ​លើក​ដៃ​អង្វរ​អោយ​គេ​ជួយ។</verse>
				<verse number="25">ចំពោះ​ខ្ញុំ​វិញ តើ​ខ្ញុំ​មិន​បាន​សំរក់​ទឹក​ភ្នែក រួម​ជា​មួយ​នរណា​ម្នាក់​ជួប​ទុក្ខ​លំបាក ហើយ​ព្រួយ​ចិត្ត ដោយ​ឃើញ​នរណា​ម្នាក់ កំសត់​ទុគ៌ត​ទេ​ឬ?</verse>
				<verse number="26">ខ្ញុំ​សង្ឃឹម​ថា​បាន​សុភមង្គល តែ​ទុក្ខ​វេទនា​បែរ​ជា​កើត​មាន​ដល់​ខ្ញុំ ខ្ញុំ​ទន្ទឹង​រង់ចាំ​ពន្លឺ តែ​សេចក្ដី​ងងឹត​បែរ​ជា កើត​មាន​ដល់​ខ្ញុំ​ទៅ​វិញ។</verse>
				<verse number="27">ចិត្ត​របស់​ខ្ញុំ​តប់ប្រមល់​ឥត​ឈប់​ឈរ ទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="28">មុខ​ខ្ញុំ​ឡើង​ខ្មៅ តែ​មិន​មែន​ដោយសារ​កំដៅ​ថ្ងៃ​ទេ ខ្ញុំ​ក្រោក​ឈរ​នៅ​ទី​ប្រជុំ​ជន ស្រែក​ហៅ​គេ​អោយ​ជួយ។</verse>
				<verse number="29">ខ្ញុំ​បាន​ក្លាយ​មក​ជា​បង​ប្អូន​របស់​ឆ្កែ​ព្រៃ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្លែងស្រាក។</verse>
				<verse number="30">ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ គ្រុន​ក្ដៅ​ឆាបឆេះ​រហូត​ដល់​ឆ្អឹង​របស់​ខ្ញុំ។</verse>
				<verse number="31">ពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញ សំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរ អស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">ខ្ញុំ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា ខ្ញុំ​នឹង​មិន​សម្លឹង​មើល​ទៅ ស្ត្រី​ក្រមុំ​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើបស្រាល​ឡើយ។</verse>
				<verse number="2">ដូច្នេះ តើ​ព្រះជាម្ចាស់​នឹង​បម្រុង​រង្វាន់​អ្វី ពី​ស្ថាន​លើ​ទុក​សំរាប់​ខ្ញុំ តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត នឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​ស្ថាន​បរមសុខ?</verse>
				<verse number="3">មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។</verse>
				<verse number="4">ព្រះជាម្ចាស់​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ ហើយ​ព្រះអង្គ​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។</verse>
				<verse number="5">ខ្ញុំ​ពុំ​ដែល​បោក​ប្រាស់​គេ ឬ​ក៏​ប្រើ​ល្បិច​កិច្ចកល​ចំពោះ​នរណា​ដែរ។</verse>
				<verse number="6">សូម​ព្រះជាម្ចាស់​ថ្លឹង​ខ្ញុំ​នៅ​លើ​ជញ្ជីង​ដ៏​ត្រឹម​ត្រូវ​ចុះ នោះ​ព្រះអង្គ​នឹង​ឃើញ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។</verse>
				<verse number="7">ប្រសិន​បើ​ជើង​ខ្ញុំ​ងាក​ចេញ​ពី​មាគ៌ា​ត្រឹម​ត្រូវ ប្រសិន​បើ​ចិត្ត​ខ្ញុំ​បណ្ដោយ​អោយ​ភ្នែក​អូស​ទាញ ប្រសិន​បើ​មាន​អំពើ​សៅហ្មង​ណា​មួយ នៅ​ជាប់​នឹង​ដៃ​របស់​ខ្ញុំ</verse>
				<verse number="8">នោះ​ពេល​ខ្ញុំ​សាប​ព្រោះ​អ្វី សូម​អោយ​អ្នក​ផ្សេង​មក​ទទួល​យក​ផល ហើយ​រំលើង​ដំណាំ​របស់​ខ្ញុំ​រហូត​ដល់​ឫស​ចុះ។</verse>
				<verse number="9">ប្រសិន​បើ​ចិត្ត​ខ្ញុំ​វង្វេង ព្រោះ​តែ​ស្ត្រី​ណា​ម្នាក់ ប្រសិន​បើ​ខ្ញុំ​ឃ្លាំ​មើល​ប្ដី​គេ​មិន​នៅ​ផ្ទះ</verse>
				<verse number="10">នោះ​សូម​អោយ​ប្រពន្ធ​ខ្ញុំ​ទៅ​បំរើ​ប្រុស​ផ្សេង ហើយ​អោយ​គេ​រួមរ័ក​ជា​មួយ​នាង​ទៅ​ចុះ</verse>
				<verse number="11">ដ្បិត​ប្រព្រឹត្ត​ដូច្នោះ​ជា​អំពើ​មួយ​ដ៏​អាស្រូវ​បំផុត ជា​អំពើ​ដែល​ចៅក្រម​ត្រូវ​ដាក់​ទោស។</verse>
				<verse number="12">អំពើ​នេះ​ប្រៀប​បាន​នឹង​ភ្លើង ឆេះ​រាលដាល​រហូត​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស ហើយ​អាច​ឆេះ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន។</verse>
				<verse number="13">ប្រសិន​បើ​ខ្ញុំ​រំលោភ​សិទ្ធិ​អ្នក​បំរើ​ប្រុស​ស្រី នៅ​ពេល​គេ​តវ៉ា​ទាមទារ​អ្វី​មួយ​ពី​ខ្ញុំ</verse>
				<verse number="14">ពេល​ព្រះជាម្ចាស់​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស តើ​អោយ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ពេល​ព្រះអង្គ​សួរ​ចម្លើយ តើ​អោយ​ខ្ញុំ​ឆ្លើយ​ដូច​ម្ដេច​បាន?</verse>
				<verse number="15">ព្រះជាម្ចាស់​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា ព្រះអង្គ​បាន​បង្កើត​អ្នក​បំរើ​ប្រុស​ស្រី​មក យ៉ាង​នោះ​ដែរ គឺ​ព្រះ​តែ​មួយ​ដែល​បាន​សូន​យើង ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។</verse>
				<verse number="16">ខ្ញុំ​មិន​ដែល​បដិសេធ​ជួយ​ជន​ក្រីក្រ ខ្ញុំ​មិន​ដែល​ធ្វើ​អោយ​ស្ត្រី​មេម៉ាយ​អស់​សង្ឃឹម។</verse>
				<verse number="17">ខ្ញុំ​មិន​ដែល​បរិភោគ​អាហារ​តែ​ម្នាក់​ឯង ដោយ​ឥត​ចែក​អោយ​ក្មេង​កំព្រា​ទេ</verse>
				<verse number="18">គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បី​បាច់​ថែរក្សា​គេ ហើយ​តាំង​ពី​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ខ្ញុំ​តែងតែ​ដឹក​នាំ​ស្ត្រី​មេម៉ាយ​ជានិច្ច។</verse>
				<verse number="19">ពេល​ខ្ញុំ​ឃើញ​ជន​អនាថា​ខ្វះ​សម្លៀកបំពាក់ ហើយ​ឃើញ​ជន​ទុគ៌ត​ខ្វះ​ភួយ​ដណ្ដប់</verse>
				<verse number="20">ខ្ញុំ​តែងតែ​អោយ​សម្លៀកបំពាក់​បិទបាំង​កាយ និង​អោយ​រោម​ចៀម​ទៅ​គេ​ដណ្ដប់ ហើយ​គេ​ក៏​ដឹង​គុណ​ខ្ញុំ។</verse>
				<verse number="21">ប្រសិន​បើ​ខ្ញុំ​វាយ​ធ្វើ​បាប​ក្មេង​កំព្រា ដោយ​ដឹង​ខ្លួន​ថា ចៅក្រម​មុខ​ជា​ការពារ​ខ្ញុំ</verse>
				<verse number="22">សូម​អោយ​ដៃ​របស់​ខ្ញុំ​ដាច់​ចេញ​ពី​ស្មា ហើយ​សូម​អោយ​កំភួន​ដៃ​របស់​ខ្ញុំ ដាច់​ចេញ​ពី​កែង​ដៃ​ទៅ​ចុះ!</verse>
				<verse number="23">ដ្បិត​ខ្ញុំ​ភ័យ​ខ្លាច​ព្រះជាម្ចាស់​ដាក់​ទោស​ណាស់ ខ្ញុំ​មិន​អាច​តទល់​នឹង​ឫទ្ធិបារមី​ដ៏​ថ្កុំថ្កើង របស់​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="24">ខ្ញុំ​មិន​ដែល​ផ្ញើ​ជីវិត​លើ​មាស ហើយ​យក​មាស​សុទ្ធ​ធ្វើ​ជា​ទី​ពឹង​ទេ។</verse>
				<verse number="25">ខ្ញុំ​ក៏​គ្មាន​អំនួត ព្រោះ​តែ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ដែល​ខ្ញុំ​រក​បាន​នោះ​ដែរ។</verse>
				<verse number="26">ពេល​សម្លឹង​មើល​ទៅ​ព្រះអាទិត្យ ដែល​បញ្ចេញ​រស្មី​ចិញ្ចែងចិញ្ចាច ហើយ​មើល​ទៅ​ព្រះច័ន្ទ​ជះ​ពន្លឺ​រស្មី​យ៉ាង​ស្រទន់</verse>
				<verse number="27">ខ្ញុំ​មិន​ដែល​មាន​គំនិត​លួច​លាក់ ចង់​គោរព ថ្វាយបង្គំ​ព្រះអាទិត្យ និង​ព្រះច័ន្ទ​ឡើយ។</verse>
				<verse number="28">ធ្វើ​ដូច្នេះ​ជា​កំហុស​ដែល​ត្រូវ​តែ​ទទួល​ទោស ព្រោះ​ខ្ញុំ​ដូច​ជា​បាន​បោះ​បង់​ចោល​ព្រះជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់។</verse>
				<verse number="29">ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្ត ពេល​ឃើញ​សត្រូវ​ខ្ញុំ រង​ទុក្ខ​វេទនា ហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោង ពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។</verse>
				<verse number="30">ខ្ញុំ​មិន​ដែល​បណ្ដោយ​ខ្លួន​អោយ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី គឺ​ខ្ញុំ​មិន​ដែល​ដាក់​បណ្ដាសា​គេ ប្រាថ្នា​អោយ​គេ​ស្លាប់​នោះ​ឡើយ។</verse>
				<verse number="31">អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ តែងតែ​ពោល​ថា ខ្ញុំ​អោយ​អាហារ ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។</verse>
				<verse number="32">តាម​ពិត​ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ ទទួល​អ្នក​ដំណើរ ទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​អោយ​គេ ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។</verse>
				<verse number="33">ខ្ញុំ​មិន​ដែល​លាក់​អំពើ​ទុច្ចរិត​របស់​ខ្ញុំ ដូច​មនុស្ស​ឯ​ទៀតៗ ដែល​បង្កប់​កំហុស​ទុក​នៅ​ក្នុង​ចិត្ត។</verse>
				<verse number="34">ខ្ញុំ​មិន​ដែល​ខ្លាច​បណ្ដាជន​ត្មះតិះដៀល ខ្លាច​គ្រួសារ​ឯ​ទៀតៗ​មាក់ងាយ ហើយ​ខ្ញុំ​ក៏​មិន​ដែល​សំងំ​នៅ​ស្ងៀម មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ។</verse>
				<verse number="35">ខ្ញុំ​ចង់​អោយ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចាមិត្ត​របស់​ខ្ញុំ​កត់ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ</verse>
				<verse number="36">ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ដាក់​នៅ​លើ​បន្ទុក​របស់​ខ្ញុំ ហើយ​ពាក់​នៅ​លើ​ក្បាល​ខ្ញុំ​ទុក​ដូច​ជា​មកុដ។</verse>
				<verse number="37">ខ្ញុំ​នឹង​ទូល​ព្រះអង្គ នូវ​គ្រប់​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ខ្ញុំ​នឹង​ចូល​ទៅ​ជិត​ព្រះអង្គ ដោយ​ឥត​អាម៉ាស់។</verse>
				<verse number="38">ប្រសិន​បើ​ដី​ស្រែ​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ប្រសិន​បើ​គន្លង​នង្គ័ល​នាំ​គ្នា​យំ​សោក</verse>
				<verse number="39">ប្រសិន​បើ​ខ្ញុំ​បរិភោគផល ដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ ហើយ​ធ្វើ​អោយ​ម្ចាស់​ដី​រីងរៃ​នៅ​ក្នុង​ដួង​ចិត្ត​</verse>
				<verse number="40">នោះ​សូម​អោយ​មាន​តែ​បន្លា និង​ស្រងែ ដុះ​នៅ​ក្នុង​ស្រែ​ជំនួស​ស្រូវ»។ - ពាក្យ​របស់​លោក​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ -</verse>
			</chapter>
			<chapter number="32">
				<verse number="1">កាល​មិត្តភក្ដិ​ទាំង​បី​រូប​របស់​លោក​យ៉ូប ឃើញ​លោក​ប្រកាន់​ជំហរ​ថា​ខ្លួន​សុចរិត​ដូច្នេះ ពួក​គេ​ក៏​លែង​ឆ្លើយ​ទៅ​លោក​វិញ។</verse>
				<verse number="2">ពេល​នោះ លោក​អេលីហ៊ូវ​ជា​កូន​របស់​លោក​បារ៉ាគាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះជាម្ចាស់​។</verse>
				<verse number="3">គាត់​ក៏​ខឹង​នឹង​មិត្តភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះជាម្ចាស់​មាន​កំហុស​មែន​។</verse>
				<verse number="4">ដោយ​លោក​អេលីហ៊ូវ​ក្មេង​ជាង​គេ គាត់​រង់ចាំ​និយាយ​ជា​មួយ​លោក​យ៉ូប​ក្រោយ​គេ។</verse>
				<verse number="5">ប៉ុន្តែ ពេល​គាត់​ឃើញ​លោក​ទាំង​បី​គ្មាន​ពាក្យ​អ្វី ឆ្លើយ​ទៅ​លោក​យ៉ូប​ទៀត​នោះ​គាត់​ក៏​ខឹង​ជា​ខ្លាំង។</verse>
				<verse number="6">លោក​អេលីហ៊ូវ​ជា​កូន​របស់​លោក​បារ៉ាគាល ក្នុង​អំបូរ​ប៊ូស​ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់ញ័រ មិន​ហ៊ាន​ជំរាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។</verse>
				<verse number="7">ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។</verse>
				<verse number="8">ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ខ្ពង់ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​អោយ​គេ​យល់​ដឹង​បាន។</verse>
				<verse number="9">រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​អោយ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា​ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។</verse>
				<verse number="10">ហេតុ​នេះ​សូម​អស់​លោក​ស្ដាប់​ខ្ញុំ​ម្ដង ខ្ញុំ​សូម​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ។ ខ្ញុំ​បាន​រង់ចាំ​អស់​លោក​មាន​ប្រសាសន៍​រហូត​ដល់​ចប់</verse>
				<verse number="11">ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​អស់​លោក​ថ្លែង រហូត​ដល់​អស់​លោក​វែកញែក​អស់​សេចក្ដី។</verse>
				<verse number="12">ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ស្ដាប់​អស់​លោក ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អស់​លោក ជជែក​ឈ្នះ​លោក​យ៉ូប ឬ​អាច​ឆ្លើយ​តប​នឹង​ពាក្យ​របស់​គាត់​វិញ​សោះ!</verse>
				<verse number="13">ហេតុ​នេះ​សូម​កុំ​អះអាង​ថា អស់​លោក​រក​បាន​ប្រាជ្ញា​នោះ​ឡើយ។ មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ដែល​អាច តទល់​នឹង​គាត់​បាន គឺ​មិន​មែន​មនុស្ស​ទេ។</verse>
				<verse number="14">លោក​យ៉ូប​ពុំ​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ផ្ទាល់​ទេ ដូច្នេះ ខ្ញុំ​នឹង​មិន​ឆ្លើយ​ទៅ​គាត់​វិញ តាម​របៀប​ដែល​អស់​លោក​ឆ្លើយ​នោះ​ឡើយ។</verse>
				<verse number="15">លោក​យ៉ូប​អើយ លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។</verse>
				<verse number="16">ខ្ញុំ​រង់ចាំ​ដែរ តែ​មិន​ឃើញ​ពួក​គាត់​និយាយ​ទេ ដោយ​ពួក​គាត់​នៅ​ស្ងៀម លែង​ឆ្លើយ​ដូច្នេះ</verse>
				<verse number="17">ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​លោក​វិញ​ម្ដង ខ្ញុំ​ក៏​ចង់​បង្ហាញ​ចំណេះ​ដឹង​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="18">ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ចង់​និយាយ គឺ​ខ្ញុំ​មិន​អាច​ទប់​ចិត្ត​អោយ​នៅ​ស្ងៀម បាន​ទៀត​ឡើយ។</verse>
				<verse number="19">ប្រសិន​បើ​ខ្ញុំ​មិន​និយាយ​ទេ ចិត្ត​របស់​ខ្ញុំ​មុខ​តែ​ធ្លុះធ្លាយ​ដូច​ថង់​ស្បែក ដែល​ដាក់​ស្រា​ទំពាំងបាយជូរ​ថ្មី។</verse>
				<verse number="20">ខ្ញុំ​សូម​និយាយ ដើម្បី​អោយ​បាន​ធូរ​ទ្រូង ខ្ញុំ​ត្រូវ​តែ​បើក​មាត់​ឆ្លើយ​ទៅ​អស់​លោក​វិញ។</verse>
				<verse number="21">ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើចបញ្ចើ​នរណា​ម្នាក់​ដែរ។</verse>
				<verse number="22">ខ្ញុំ​មិន​ចេះ​បញ្ចើចបញ្ចើ​ទេ បើ​ខ្ញុំ​ធ្វើ​ដូច្នេះ ព្រះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។</verse>
			</chapter>
			<chapter number="33">
				<verse number="1">លោក​យ៉ូប​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង នៅ​ពេល​នេះ​ចុះ សូម​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ!</verse>
				<verse number="2">ខ្ញុំ​រៀបចំ​ពាក្យ​សំដី ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ប្រុង​នឹង​និយាយ។</verse>
				<verse number="3">ខ្ញុំ​នឹង​ថ្លែង​ដោយ​ស្មោះ​អស់​ពី​ចិត្ត ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ពិត​ទាំង​ស្រុង។</verse>
				<verse number="4">ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​សូន​ខ្ញុំ​ឡើង ខ្យល់​ដង្ហើម​របស់ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ធ្វើ​អោយ​ខ្ញុំ​រស់​រាន​មាន​ជីវិត។</verse>
				<verse number="5">សូម​ឆ្លើយ​មក​ខ្ញុំ​ចុះ បើ​លោក​អាច​ឆ្លើយ​បាន សូម​រក​ហេតុ​ផល​តទល់​នឹង​ខ្ញុំ​ចុះ!</verse>
				<verse number="6">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ខ្ញុំ​មិន​ខុស​ពី​លោក​ទេ ព្រះអង្គ​បាន​សូន​ខ្ញុំ​ពី​ដី​ឥដ្ឋ ដូច​លោក​ដែរ។</verse>
				<verse number="7">ដូច្នេះ សូម​កុំ​ញាប់ញ័រ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឡើយ ហើយ​ក៏​កុំ​នឹក​ស្មាន​ថា ខ្ញុំ​ចង់​យក​អំណាច មក​គាប​សង្កត់​លោក​អោយ​សោះ។</verse>
				<verse number="8">ខ្ញុំ​បាន​ឮ​ពាក្យ​ដែល​លោក​ថ្លែង​ប្រាប់ ហើយ​ខ្ញុំ​ចង​ចាំ ឥត​ភ្លេច​ឡើយ</verse>
				<verse number="9">គឺ​លោក​ពោល​ថា: “ខ្ញុំ​ជា​មនុស្ស​គ្មាន​ទោស គ្មាន​បាប ខ្ញុំ​ជា​មនុស្ស​ស្អាតស្អំ ឥត​មាន​កំហុស​អ្វី​ទេ</verse>
				<verse number="10">តែ​ព្រះជាម្ចាស់​រក​រឿង​ទាស់​នឹង​ខ្ញុំ ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​ខ្មាំង​សត្រូវ។</verse>
				<verse number="11">ព្រះអង្គ​ដាក់​ខ្នោះ​ជើង​ខ្ញុំ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​សកម្មភាព​របស់​ខ្ញុំ”។</verse>
				<verse number="12">លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​ត្រូវ​ទេ ចាំ​ខ្ញុំ​ពន្យល់​លោក ដ្បិត​ព្រះជាម្ចាស់​ធំ​ជាង​មនុស្ស​លោក។</verse>
				<verse number="13">ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះអង្គ​ថា ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពាក្យ របស់​លោក​ដូច្នេះ?</verse>
				<verse number="14">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​តាម​របៀប​ផ្សេងៗ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​ការ​យល់​សប្ដិ តាម​រយៈ​សុបិន​និមិត្ត​នា​រាត្រី​កាល ក្នុង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេក លង់លក់​មិន​ដឹង​ខ្លួន។</verse>
				<verse number="16">ព្រះអង្គ​ក៏​សំដែង​អោយ​គេ​ស្គាល់ ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រម​ទាំង​បញ្ជាក់​ព្រះបន្ទូល​របស់​ព្រះអង្គ អោយ​គេ​យល់​យ៉ាង​ច្បាស់​ផង។</verse>
				<verse number="17">ធ្វើ​ដូច្នេះ ព្រះអង្គ​នាំ​មនុស្ស​អោយ​ងាក ចេញ​ពី​អំពើ​អាក្រក់ ហើយ​ការពារ​មនុស្ស​កុំ​អោយ​មាន​អំនួត</verse>
				<verse number="18">ដើម្បី​កុំ​អោយ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ និង​ការពារ​ជីវិត​គេ អោយ​រួច​ពី​មុខ​លំពែង។</verse>
				<verse number="19">ព្រះជាម្ចាស់​ក៏​វាយ​ប្រដៅ​មនុស្ស​តាម​រយៈ ការ​ឈឺ​ចាប់​ដែរ គឺ​នៅ​ពេល​ដែល​គេ​ដេក ឈឺ​ចុក​ចាប់ សព្វ​សព៌ាង្គ​កាយ។</verse>
				<verse number="20">ពេល​នោះ គេ​បរិភោគ​អាហារ​លែង​កើត ហើយ​ក៏​លែង​នឹក​ឃ្លាន​ម្ហូប​ចំណី​ទៀត​ដែរ។</verse>
				<verse number="21">រូប​កាយ​របស់​គេ​កាន់​តែ​ស្គម​ទៅៗ នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។</verse>
				<verse number="22">គេ​កាន់​តែ​ខិត​ជិត​រណ្ដៅ ជីវិត​របស់​គេ ក៏​ខិត​ទៅ​ជិត​មច្ចុរាជ​ដែរ។</verse>
				<verse number="23">ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ទេវតា​មួយ​រូប ក្នុង​ចំណោម​ទេវតា​មួយ​ពាន់ មក​បក​ស្រាយ និង​បង្ហាញ​អោយ​អ្នក​នោះ ស្គាល់​ផ្លូវ​ត្រឹម​ត្រូវ</verse>
				<verse number="24">ព្រះជាម្ចាស់​មុខ​ជា​លើកលែង​ទោស​អោយ​គេ ដ្បិត​ទេវតា​អង្វរ​ថា: “សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​អោយ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ទូលបង្គំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ!”។</verse>
				<verse number="25">ពេល​នោះ សាច់​ឈាម​របស់​គេ​នឹង​ប្រែ​ជា ស្រស់​ស្អាត​ដូច​គ្រា​នៅ​ពី​ក្មេង ហើយ​គេ​នឹង​បាន​ដូច​គ្រា​នៅ​វ័យ​ជំទង់។</verse>
				<verse number="26">ពេល​គេ​ទូលអង្វរ​ព្រះជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។</verse>
				<verse number="27">ពេល​នោះ គេ​នឹង​ច្រៀង​នៅ​ចំពោះ​មុខ​មនុស្សម្នា​ថា: “ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ខ្ញុំ​បាន​វង្វេង​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ តែ​ព្រះជាម្ចាស់​ពុំ​បាន​ដាក់​ទោស​ខ្ញុំ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="28">ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​មិន​អោយ​ធ្លាក់ ទៅ​ក្នុង​រណ្ដៅ ខ្ញុំ​នៅ​មាន​ជីវិត ហើយ​មើល​ឃើញ​ពន្លឺ”។</verse>
				<verse number="29">ព្រះជាម្ចាស់​ធ្វើ​ការ​ទាំង​នេះ​ចំនួន​ពីរ ឬ​បី​លើក ចំពោះ​មនុស្ស</verse>
				<verse number="30">ដើម្បី​នាំ​គេ​អោយ​ចៀស​ផុត​ពី​រណ្ដៅ ហើយ​អោយ​ពន្លឺ​ជីវិត​ចាំង​ចែង​ទៅ​លើ​គេ។</verse>
				<verse number="31">លោក​យ៉ូប​អើយ សូម​ត្រងត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ! សូម​លោក​នៅ​ស្ងៀម​ទៅ ទុក​អោយ​ខ្ញុំ​និយាយ​ម្ដង!</verse>
				<verse number="32">ប្រសិន​បើ​លោក​ចង់​ឆ្លើយ សូម​ឆ្លើយ​មក​ចុះ! សូម​មាន​ប្រសាសន៍​មក ដ្បិត​ខ្ញុំ​ចង់​រក​យុត្តិធម៌​ជូន​លោក។</verse>
				<verse number="33">បើ​គ្មាន​ទេ សូម​ស្ដាប់​ខ្ញុំ! សូម​នៅ​ស្ងៀម​ទៅ ខ្ញុំ​នឹង​បង្រៀន​លោក​អំពី​ប្រាជ្ញា»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">លោក​អេលីហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖</verse>
				<verse number="2">«អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ! អស់​អ្នក​ដែល​ចេះ​ដឹង​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!</verse>
				<verse number="3">ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សំដី ដូច​អណ្ដាត​ស្គាល់​រសជាតិ​អាហារ​ដែរ។</verse>
				<verse number="4">យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​រួម​គ្នា​ទទួល​ស្គាល់ នូវ​អ្វី​ដែល​ល្អ»។</verse>
				<verse number="5">លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​ព្រះជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​អោយ​ខ្ញុំ​ទេ។</verse>
				<verse number="6">ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។</verse>
				<verse number="7">តើ​មាន​នរណា​ម្នាក់​ដូច​លោក​យ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។</verse>
				<verse number="8">គាត់​សេពគប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់</verse>
				<verse number="9">ដ្បិត​គាត់​ពោល​ថា តើ​មនុស្ស​ខិតខំ ផ្គាប់ផ្គុន​ព្រះជាម្ចាស់​បាន​ប្រយោជន៍​អ្វី។</verse>
				<verse number="10">«ហេតុ​នេះ​អស់​អ្នក​ដែល​ចេះ​គិតគូរ​អើយ សូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ព្រះជាម្ចាស់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!</verse>
				<verse number="11">ព្រះអង្គ​តប​ស្នង​ចំពោះ​មនុស្ស​លោក តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ព្រះអង្គ​អោយ​ម្នាក់ៗ​ទទួល​ផល តាម​របៀប​ដែល​ខ្លួន​រស់​នៅ។</verse>
				<verse number="12">ពិត​មែន​ហើយ ព្រះជាម្ចាស់​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។</verse>
				<verse number="13">តើ​នរណា​ប្រគល់​អំណាច​អោយ​ព្រះអង្គ គ្រប់គ្រង​ផែនដី? តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូល មក​អោយ​ព្រះអង្គ​កាន់​កាប់?</verse>
				<verse number="14">ប្រសិន​បើ​ព្រះជាម្ចាស់​ខ្វល់​ខ្វាយ​តែ ចំពោះ​ព្រះអង្គ​ផ្ទាល់ ហើយ​បើ​ព្រះអង្គ​ដក​យក​ព្រះវិញ្ញាណ និង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ</verse>
				<verse number="15">សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នា មនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។</verse>
				<verse number="16">ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!</verse>
				<verse number="17">ប្រសិន​បើ​ព្រះជាម្ចាស់​ស្អប់​យុត្តិធម៌ តើ​ព្រះអង្គ​គ្រប់គ្រង​ផែនដី​កើត​ឬ? តើ​លោក​ហ៊ាន​ថ្កោល​ទោស​ព្រះ​ដ៏​សុចរិត ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​ឬ?</verse>
				<verse number="18">មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​អោយ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ</verse>
				<verse number="19">រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​យោគយល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ព្រះអង្គ​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។</verse>
				<verse number="20">ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ប្រជាជន​កើត​វឹកវរ ហើយ​វិនាស​អស់​ទៅ គេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។</verse>
				<verse number="21">ព្រះជាម្ចាស់​ទត​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ព្រះអង្គ​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។</verse>
				<verse number="22">គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អោយ​ព្រះអង្គ​ទត​ឃើញ​ឡើយ។</verse>
				<verse number="23">ព្រះអង្គ​មិន​ចាំបាច់​ចំណាយ​ពេល​ពិនិត្យពិច័យ មុន​នឹង​នាំ​មនុស្ស​អោយ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដី របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="24">ព្រះអង្គ​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ព្រះអង្គ​តែងតាំង​អ្នក​ផ្សេង​ជំនួស</verse>
				<verse number="25">ដ្បិត​ព្រះអង្គ​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត ព្រះអង្គ​ផ្ដួល​រំលំ​ពួក​គេ​អោយ​ធ្លាក់​ពី​អំណាច ក្នុង​ពេល​តែ​មួយ​យប់។</verse>
				<verse number="26">ព្រះអង្គ​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជាជន ដូច​វាយ​ជន​ទុច្ចរិត</verse>
				<verse number="27">ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ព្រះអង្គ ហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ា របស់​ព្រះអង្គ​ទេ។</verse>
				<verse number="28">ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​សំរែក​នេះ។</verse>
				<verse number="29">ប្រសិន​បើ​ព្រះជាម្ចាស់​សំងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ព្រះអង្គ? ប្រសិន​បើ​ព្រះអង្គ​លាក់​ព្រះភក្ត្រ​នោះ តើ​នរណា​មើល​ព្រះអង្គ​ឃើញ? ព្រះអង្គ​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជាជាតិ​មួយ​ដែរ</verse>
				<verse number="30">ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​អោយ ជន​ពាល​គ្រង​រាជ្យ ហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជារាស្ត្រ​ឡើយ។</verse>
				<verse number="31">បើ​មាន​នរណា​ម្នាក់​ទូល​ព្រះជាម្ចាស់​ថា: “ទូលបង្គំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយ ទូលបង្គំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។</verse>
				<verse number="32">សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំ មើល​មិន​ឃើញ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ ទូលបង្គំ​រាងចាល​ហើយ”</verse>
				<verse number="33">តាម​យោបល់​របស់​លោក តើ​ព្រះអង្គ​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​លោក​ជា​អ្នក​តិទៀន គឺ​លោក​ទេ​តើ​ដែល​បាន​សំរេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​លោក​ដឹង សូម​និយាយ​មក​ចុះ!</verse>
				<verse number="34">មនុស្ស​មាន​សុភនិច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា</verse>
				<verse number="35">លោក​យ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សំដី​របស់​គាត់​គ្មាន​ខ្លឹមសារ​សោះ។</verse>
				<verse number="36">សូម​សួរ​ចម្លើយ​លោក​យ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!</verse>
				<verse number="37">ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះជាម្ចាស់ ហើយ​បង្ក​អោយ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។</verse>
			</chapter>
			<chapter number="35">
				<verse number="1">លោក​អេលីហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖</verse>
				<verse number="2">«តើ​លោក​ស្មាន​ថា​លោក​ត្រូវ​ទាំង​ស្រុង​ឬ? តើ​លោក​អាច​ពោល​ថា លោក​សុចរិត ជាង​ព្រះជាម្ចាស់​ឬ?​</verse>
				<verse number="3">លោក​បាន​ទូល​ព្រះអង្គ​ថា: “បើ​ទូលបង្គំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ នោះ​គ្មាន​ប្រយោជន៍​អ្វី​សំរាប់​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។</verse>
				<verse number="4">ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក ព្រម​ទាំង​មិត្តភក្ដិ​របស់​លោក​ដូច​ត​ទៅ:</verse>
				<verse number="5">សូម​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​លោក​ប៉ុន​ណា!</verse>
				<verse number="6">បើ​លោក​ប្រព្រឹត្ត​អំពើ​បាប តើ​លោក​ធ្វើ​អោយ​ព្រះអង្គ​អំពល់​យ៉ាង​ណា បើ​លោក​បំពាន​លើ​វិន័យ*​កាន់​តែ​ច្រើន​ឡើងៗ តើ​ព្រះអង្គ​ខ្វល់​ខ្វាយ​ឬ​ទេ?</verse>
				<verse number="7">បើ​លោក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ព្រះអង្គ? តើ​ព្រះអង្គ​ទទួល​អ្វី​ពី​លោក?</verse>
				<verse number="8">តាម​ពិត​អំពើ​អាក្រក់​ដែល​លោក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​លោក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​លោក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សំរាប់​តែ​មនុស្ស​ដែរ។</verse>
				<verse number="9">ពេល​ណា​មាន​ការ​ជិះជាន់​សង្កត់សង្កិន​ច្រើន មនុស្ស​តែងតែ​ស្រែក​ថ្ងូរ ហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្ត អំពើ​ឃោរឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ មនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ</verse>
				<verse number="10">តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់​តឿន​ខ្ញុំ អោយ​ស្មូត្រ​ទំនុកតម្កើង​នៅ​ពេល​រាត្រី​នោះ តើ​ព្រះអង្គ​គង់​នៅ​ឯ​ណា”?</verse>
				<verse number="11">ព្រះអង្គ​ប្រៀនប្រដៅ​អោយ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​អោយ​យើង​មាន​ប្រាជ្ញា ជាង​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ។</verse>
				<verse number="12">ពេល​គេ​ស្រែក​រក​ព្រះអង្គ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ ព្រះអង្គ​មិន​ឆ្លើយ​ទេ</verse>
				<verse number="13">គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត មិន​រវីរវល់​នឹង​គេ​ទេ។</verse>
				<verse number="14">លោក​ពោល​ថា លោក​មិន​ឃើញ​ព្រះអង្គ លោក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ព្រះអង្គ ហើយ​លោក​នៅ​រង់ចាំ។</verse>
				<verse number="15">លោក​គិត​ថា​ព្រះអង្គ​មិន​ដាក់​ទោស ហើយ​ព្រះអង្គ​ក៏​មិន​ចាប់ភ្លឹក​នឹង​ការ​បះបោរ របស់​លោក​ដែរ។</verse>
				<verse number="16">អ្វីៗ​ដែល​លោក​យ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ លោក​ចេះ​តែ​ពោល​ពាក្យ​សំដី​ឥត​ខ្លឹមសារ»។</verse>
			</chapter>
			<chapter number="36">
				<verse number="1">លោក​អេលីហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖</verse>
				<verse number="2">«សូម​រង់ចាំ​បន្តិច ខ្ញុំ​នឹង​ពន្យល់​អោយ​លោក​ដឹង ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្ដី​ខ្លះ​ទៀត​ដែល​ត្រូវ​ថ្លែង ក្នុង​នាម​ព្រះជាម្ចាស់។</verse>
				<verse number="3">ខ្ញុំ​នាំ​យក​ចំណេះ​ដឹង​ដ៏​ជ្រៅ​ជ្រះ​មក​ជំរាប​ជូន ហើយ​ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ឃើញ​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ ទ្រង់​សុចរិត</verse>
				<verse number="4">ដ្បិត​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង មិន​មែន​ជា​ពាក្យ​បោក​បញ្ឆោត​ទេ ខ្ញុំ​និយាយ​ជា​មួយ​លោក ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ចេះ​ដឹង​ត្រឹម​ត្រូវ!</verse>
				<verse number="5">ព្រះជាម្ចាស់​ដ៏​ឧត្ដុង្គឧត្ដម មិន​មើលងាយ​នរណា​ម្នាក់​ឡើយ ព្រះអង្គ​មាន​ព្រះចេស្ដា​ដ៏​ឧត្ដុង្គឧត្ដម ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់។</verse>
				<verse number="6">ព្រះអង្គ​មិន​ទុក​ជីវិត​អោយ​មនុស្ស​អាក្រក់​ទេ ហើយ​ព្រះអង្គ​តែងតែ​រក​យុត្តិធម៌​អោយ ជន​ទុគ៌ត​ជានិច្ច។</verse>
				<verse number="7">ព្រះអង្គ​មិន​បែរ​ព្រះភក្ត្រ​ចេញ​ឆ្ងាយ ពី​មនុស្ស​សុចរិត​ឡើយ ព្រះអង្គ​ប្រទាន​អោយ​គេ​គ្រង​រាជ្យ រួម​ជា​មួយ​ស្ដេច​នានា ហើយ​ប្រទាន​អោយ​រាជ​សម្បត្តិ​របស់​គេ នៅ​ស្ថិតស្ថេរ ព្រម​ទាំង​លើក​តម្កើង​គេ​ថែម​ទៀត​ផង។</verse>
				<verse number="8">ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក</verse>
				<verse number="9">គឺ​មក​ពី​ព្រះអង្គ​បង្ហាញ​អោយ​គេ​ស្គាល់ អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត នៅ​ពេល​មាន​អំនួត គេ​បាន​បះបោរ ប្រឆាំង​នឹង​ព្រះអង្គ។</verse>
				<verse number="10">ព្រះអង្គ​ជួយ​គេ​អោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន ព្រះអង្គ​ណែនាំ​គេ​អោយ​លះបង់​អំពើ​ទុច្ចរិត។</verse>
				<verse number="11">ប្រសិន​បើ​គេ​សុខ​ចិត្ត​ស្ដាប់ ហើយ​គោរព​ចុះ​ចូល គេ​មុខ​ជា​មាន​សុភមង្គល និង​អំណរ​សប្បាយ រហូត​ដល់​ថ្ងៃ​លា​ចាក​លោក​នេះ​ទៅ។</verse>
				<verse number="12">ប្រសិន​បើ​គេ​មិន​ព្រម​ស្ដាប់​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​ដោយ​មុខ​លំពែង គេ​នឹង​រលត់​វិញ្ញាណ​ទៅ​ទាំង​អាប់​ប្រាជ្ញា។</verse>
				<verse number="13">មនុស្ស​ទមិឡ​រមែង​ចូល​ចិត្ត​កំហឹង ពេល​ព្រះជាម្ចាស់​យក​ច្រវាក់​មក​ចង​គេ នោះ​គេ​មិន​ស្រែក​អង្វរ​ព្រះអង្គ​ឡើយ។</verse>
				<verse number="14">គេ​ស្លាប់​ទៅ​ទាំង​ខ្លួន​នៅ​ក្មេង គេ​បាត់​បង់​ជីវិត​ជា​មួយ​ពួក​ពេស្យា​សក្ការៈ*។</verse>
				<verse number="15">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក​ដើម្បី​អប់រំ​គេ។</verse>
				<verse number="16">ព្រះអង្គ​នឹង​នាំ​លោក​អោយ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​អោយ​លោក​បាន​ចំរុង​ចំរើន ហើយ​តុ​របស់​លោក​នឹង​ពោរពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។</verse>
				<verse number="17">ប៉ុន្តែ ដោយ​លោក​វិនិច្ឆ័យ​ដូច​មនុស្ស​អាក្រក់ លោក​នឹង​ទទួល​ទោស ស្រប​តាម​យុត្តិធម៌ ចៀស​មិន​ផុត​ឡើយ។</verse>
				<verse number="18">សូម​កុំ​បណ្ដោយ​អោយ​កំហឹង​ទាក់ទាញ​លោក រហូត​ដល់​ទៅ​មាក់ងាយ​ព្រះអង្គ ហើយ​ក៏​កុំ​បណ្ដោយ​អោយ​សំណូក​ដ៏​ច្រើន ទាក់ទាញ​លោក​អោយ​វង្វេង​ដែរ!</verse>
				<verse number="19">ទ្រព្យសម្បត្តិ​របស់​លោក​ពុំ​អាច​ជួយ​លោក អោយ​រួច​ពី​ភាព​អាសន្ន​បាន​ទេ រីឯ​មាស និង​កម្លាំង​ដ៏​ខ្លាំង​របស់​លោក ក៏​ពុំ​អាច​ជួយ​លោក​បាន​ដែរ។</verse>
				<verse number="20">កុំ​ទន្ទឹង​រង់ចាំ​រាត្រី​កាល ជា​ពេល​ដែល ជាតិ​សាសន៍​ទាំងឡាយ​ត្រូវ​វិនាស​នោះ​ឡើយ។</verse>
				<verse number="21">ចូរ​ប្រយ័ត្ន ក្រែង​លោក​បែរ​ទៅ​រក​អំពើ​អាក្រក់ ដ្បិត​លោក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះ ជា​ជាង​ស៊ូ​ទ្រាំ​រង​ទុក្ខ​លំបាក។</verse>
				<verse number="22">ព្រះជាម្ចាស់​សំដែង​ភាព​ឧត្ដុង្គឧត្ដម តាម​រយៈ​ព្រះចេស្ដា​របស់​ព្រះអង្គ តើ​នរណា​ចេះ​ប្រៀនប្រដៅ​ដូច​ព្រះអង្គ?</verse>
				<verse number="23">តើ​នរណា​អាច​បញ្ជា​ព្រះអង្គ​អំពី​មាគ៌ា​រស់​នៅ តើ​នរណា​អាច​ពោល​ថា: “ព្រះអង្គ​ធ្វើ​ដូច្នេះ ខុស​ហើយ!”?</verse>
				<verse number="24">ហេតុ​នេះ សូម​កុំ​ភ្លេច​លើក​តម្កើង ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ដូច​មនុស្សម្នា​តែងតែ​ច្រៀង​លើក​តម្កើង។</verse>
				<verse number="25">មនុស្ស​លោក​ទាំង​អស់​មើល​ឃើញ ស្នា​ព្រះហស្ដ​នេះ​ពី​ចម្ងាយ ហើយ​ស្ងើច​សរសើរ​គ្រប់ៗ​គ្នា។</verse>
				<verse number="26">ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដម ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​គិត​អំពី​ព្រះជន្មាយុ របស់​ព្រះអង្គ​បាន​ដែរ។</verse>
				<verse number="27">ព្រះអង្គ​ទាញ​យក​ដំណក់​ទឹក​មក​មូល​ផ្ដុំ​គ្នា ជា​ចំហាយ និង​ទឹក​ភ្លៀង។</verse>
				<verse number="28">ពពក​បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព បណ្ដាជន​នៅ​លើ​ផែនដី។</verse>
				<verse number="29">តើ​នរណា​អាច​យល់​ដំណើរ​ពពក​រសាត់ ព្រម​ទាំង​ផ្គរលាន់​ក្នុង​អាកាសវេហាស៍?</verse>
				<verse number="30">ព្រះអង្គ​ជះ​ពន្លឺ​រស្មី​នៅ​ជុំវិញ​ព្រះអង្គ តែ​ព្រះអង្គ​ធ្វើ​អោយ​មាន​ភាព​ងងឹត នៅ​បាត​សមុទ្រ។</verse>
				<verse number="31">ព្រះអង្គ​គ្រប់គ្រង​លើ​ជាតិ​សាសន៍​ទាំងឡាយ ដោយ​ប្រទាន​ទឹក​ភ្លៀង និង​ផ្ដល់​អោយ​គេ​មាន​អាហារ​ដ៏​បរិបូណ៌។</verse>
				<verse number="32">ព្រះអង្គ​កាន់​ផ្លេក​បន្ទោរ​នៅ​ក្នុង​ព្រះហស្ដ ហើយ​បាញ់​តម្រង់​ទៅ​រក​ទិសដៅ។</verse>
				<verse number="33">ព្រះអង្គ​ប្រើ​ផ្គរលាន់ ដើម្បី​ប្រកាស​អំពី​វត្តមាន​របស់​ព្រះអង្គ ពេល​ព្រះអង្គ​យាង​ចូល​មក​ជិត នោះ​ហ្វូង​សត្វ​នាំ​គ្នា​រត់​ចេញ​ជា​ប្រញាប់។</verse>
			</chapter>
			<chapter number="37">
				<verse number="1">ពេល​នោះ ខ្ញុំ​ញ័រ​រន្ធត់​ជា​ខ្លាំង ស្ទើរ​តែ​គាំង​បេះដូង។</verse>
				<verse number="2">ចូរ​នាំ​គ្នា​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះសូរសៀង ដែល​លាន់​ឮ​គគ្រឹកគគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ</verse>
				<verse number="3">ព្រះអង្គ​ធ្វើ​អោយ​លាន់​ឮ​ពាសពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="4">បន្ទាប់​មក ព្រះសូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុងរឿង ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​នោះ ព្រះអង្គ​បណ្ដោយ​អោយ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោងព្រាត។</verse>
				<verse number="5">ព្រះជាម្ចាស់​បន្លឺ​ព្រះសូរសៀង​ដ៏​គួរ​ស្ញប់ស្ញែង ព្រះអង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។</verse>
				<verse number="6">ព្រះអង្គ​បង្គាប់​អោយ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​បង្គាប់​អោយ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។</verse>
				<verse number="7">ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្មភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​អោយ​គេ​ទទួល​ស្គាល់​ស្នា​ព្រះហស្ដ របស់​ព្រះអង្គ។</verse>
				<verse number="8">សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជំរក ហើយ​សំងំ​នៅ​ក្នុង​រូង​របស់​វា។</verse>
				<verse number="9">ខ្យល់​កួច​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។</verse>
				<verse number="10">ដោយសារ​ខ្យល់​របស់​ព្រះជាម្ចាស់ ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។</verse>
				<verse number="11">ព្រះអង្គ​ធ្វើ​អោយ​មាន​ចំហាយ​នៅ​ក្នុង​ពពក ព្រម​ទាំង​អោយ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។</verse>
				<verse number="12">ព្រះអង្គ​អោយ​ពពក​រសាត់​ទៅ​គ្រប់​ទិសទី ស្រប​តាម​ព្រះហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា អោយ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។</verse>
				<verse number="13">ធ្វើ​ដូច្នេះ​ដើម្បី​ព្រះអង្គ​ដាក់​ទោស​មនុស្ស នៅ​លើ​ផែនដី ឬ​សំដែង ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។</verse>
				<verse number="14">លោក​យ៉ូប​អើយ សូម​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ សូម​នៅ​ស្ងៀម ហើយ​រិះគិត​អំពី​ស្នា​ព្រះហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!</verse>
				<verse number="15">សូម​លោក​សង្កេត​អោយ​ច្បាស់​ថា តើ​ព្រះជាម្ចាស់​បញ្ជា​ធម្មជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ តាម​របៀប​ណា?</verse>
				<verse number="16">តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុង​អាកាសវេហាស៍​ដោយ​របៀប​ណា? ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះ ទើប​សំរេច​ការ​អស្ចារ្យ​បែប​នេះ​បាន។</verse>
				<verse number="17">ពេល​ធាតុ​អាកាស​ហប់ ដោយសារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​លោក​ក៏​ក្ដៅ​ស្អុះស្អាប់​ទៅ​ហើយ</verse>
				<verse number="18">ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះជាម្ចាស់ ដើម្បី​លាត​សន្ធឹង​អាកាសវេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?</verse>
				<verse number="19">សូម​ប្រាប់​អោយ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​ទូល​ព្រះអង្គ​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិតល្ងង់។</verse>
				<verse number="20">ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះអង្គ​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​អោយ​ព្រះអង្គ​បំផ្លាញ​ខ្ញុំ។</verse>
				<verse number="21">រំពេច​នោះ​គេ​មិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ ព្រោះ​ព្រះអាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​អោយ​ផ្ទៃ​មេឃ ប្រែ​ជា​ស្រឡះ។</verse>
				<verse number="22">មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំវិញ​ព្រះជាម្ចាស់​ដ៏​ថ្កុំថ្កើង និង​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់។</verse>
				<verse number="23">យើង​មិន​អាច​ចូល​ទៅ​ជិត​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ខ្ពង់ខ្ពស់​បំផុត​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ដោយសារ​ព្រះចេស្ដា ព្រះអង្គ​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ព្រះអង្គ​មិន​បំពាន​លើ​នរណា​ឡើយ!</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​ត្រូវ គោរព​កោត​ខ្លាច​ព្រះអង្គ។ ព្រះអង្គ​មិន​រវីរវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។</verse>
			</chapter>
			<chapter number="38">
				<verse number="1">ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់ លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ម្ដេច​ក៏​អ្នក​បង្អាប់​គំរោងការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?</verse>
				<verse number="3">ចូរ​ប្រុង​ប្រៀប​ខ្លួន ដូច​មនុស្ស​អង់អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​អោយ​យើង​ដឹង​ផង!</verse>
				<verse number="4">នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី នោះ​តើ​អ្នក​នៅ​ឯ​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ថ្លែង​មក​ចុះ។</verse>
				<verse number="5">នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដី តើ​អ្នក​ដឹង​ឬ​ទេ?</verse>
				<verse number="6">តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី? តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់</verse>
				<verse number="7">ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?</verse>
				<verse number="8">តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់ជោរ​ឡើង​ពី​ទី​ជំរៅ​នៃ​ផែនដី?</verse>
				<verse number="9">គឺ​យើង​ហើយ ដែល​យក​ពពក​បិទបាំង​សមុទ្រ ទុក​ដូច​ជា​សម្លៀកបំពាក់ ហើយ​យក​ភាព​ងងឹត​ទុក​ដូច​ជា​ផាហ៊ុម</verse>
				<verse number="10">យើង​បាន​កំណត់​ព្រំដែន​អោយ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។</verse>
				<verse number="11">យើង​បញ្ជា​ទៅ​សមុទ្រ​ថា “ចូរ​មក​ត្រឹម​នេះ! កុំ​ទៅ​ហួស​ដល់​ខាង​នោះ! ចូរ​អោយ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ!”។​</verse>
				<verse number="12">តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា អោយ​មាន​ពេល​ព្រឹក ហើយ​កំណត់​ពេល​វេលា​អោយ​ថ្ងៃ​រះ​ឡើង</verse>
				<verse number="13">បំភ្លឺ​ជាយ​ផែនដី និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ?</verse>
				<verse number="14">ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង ដូច​ដី​ឥដ្ឋ​ដែល​គេ​កំពុង​ចាក់​ពុម្ព ហើយ​ធម្មជាតិ​ក៏​បញ្ចេញ​សំរស់​ដ៏​ល្អ​ប្រណីត។</verse>
				<verse number="15">រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។</verse>
				<verse number="16">តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​ទឹក​សមុទ្រ ហើយ​ធ្លាប់​ដើរ​នៅ​ក្នុង​បាត​មហាសាគរ​ឬ​ទេ?</verse>
				<verse number="17">តើ​មាន​នរណា​បង្ហាញ​អោយ​អ្នក​ឃើញ ទ្វារ​ស្ថាន​មច្ចុរាជ ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?</verse>
				<verse number="18">តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា? បើ​អ្នក​ដឹង​ចូរ​និយាយ​មក​ចុះ!</verse>
				<verse number="19">តើ​ពន្លឺ​ស្ថិត​នៅ​កន្លែង​ណា? តើ​សេចក្ដី​ងងឹត​នៅ​ឯ​ណា?</verse>
				<verse number="20">បើ​អ្នក​ដឹង អ្នក​អាច​ទៅ​ដល់​ព្រំដែន​របស់​វា ហើយ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​កន្លែង​របស់​វា។</verse>
				<verse number="21">អ្នក​ពិត​ជា​ដឹង ដ្បិត​អ្នក​កើត​ពី​យូរ​មក​ហើយ រីឯ​អាយុ​ជីវិត​របស់​អ្នក​ក៏​វែង​ណាស់​ដែរ!</verse>
				<verse number="22">តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ហិមៈ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?</verse>
				<verse number="23">យើង​ទុក​ហិមៈ និង​ព្រឹល​ដោយ​ឡែក សំរាប់​គ្រា​មហន្តរាយ និង​សំរាប់​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម។</verse>
				<verse number="24">ពន្លឺ​ចាំង​ចែង​មក តាម​ផ្លូវ​ណា ហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?</verse>
				<verse number="25">តើ​នរណា​បើក​ផ្លូវ​អោយ​ទឹក​ភ្លៀង ហើយ​កំណត់​ផ្លូវ​អោយ​ផ្លេក​បន្ទោរ និង​ផ្គរលាន់</verse>
				<verse number="26">រួច​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ដែល​គ្មាន​មនុស្ស​នៅ និង​លើ​វាល​រហោស្ថាន​ដ៏​ស្ងាត់​ជ្រងំ</verse>
				<verse number="27">ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួត បែក​ក្រហែង និង​ធ្វើ​អោយ​មាន​តិណជាតិ​ដុះ​ឡើង?</verse>
				<verse number="28">តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​អោយ​ដំណក់​ទឹក​សន្សើម?</verse>
				<verse number="29">តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក ព្រម​ទាំង​សំរាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?</verse>
				<verse number="30">ផ្ទៃ​ទឹក​ទាំងឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហាសាគរ​ក៏​កក​ដែរ។</verse>
				<verse number="31">តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?</verse>
				<verse number="32">តើ​អ្នក​អាច​ធ្វើ​អោយ​ចក្ររាសី​លេច​ចេញ​មក តាម​ពេល​កំណត់​របស់​វា និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?</verse>
				<verse number="33">តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃ ហើយ​អាច​ចាត់​ចែង​សណ្ដាប់ធ្នាប់​នៅ​លើ ផែនដី​បាន​ឬ​ទេ?</verse>
				<verse number="34">ពេល​អ្នក​ស្រែក​បញ្ជា​ទៅ​ពពក តើ​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ឬ​ទេ?</verse>
				<verse number="35">ពេល​អ្នក​បញ្ជា​ផ្លេក​បន្ទោរ​អោយ​បញ្ចេញ​រស្មី តើ​វា​យល់​ព្រម​ទៅ​ឬ​ទេ?</verse>
				<verse number="36">តើ​នរណា​ធ្វើ​អោយ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?​</verse>
				<verse number="37">តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពក ព្រម​ទាំង​ផ្អៀង​អាង​នៅ​លើ​មេឃ អោយ​បង្ហូរ​ទឹក​ចុះ​មក</verse>
				<verse number="38">ដើម្បី​ស្រោច​ស្រព​ធូលី​ដី​អោយ​នៅ​ផ្គុំ​គ្នា ហើយ​ធ្វើ​អោយ​ដី​បែក​ក្រហែង មក​នៅ​ជាប់​គ្នា​វិញ។</verse>
				<verse number="39">តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី និង​ផ្គត់ផ្គង់​អាហារ​អោយ​កូន​សិង្ហ​បាត់​ឃ្លាន</verse>
				<verse number="40">នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង ឬ​សំងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?</verse>
				<verse number="41">តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​អោយ​សត្វ​ក្អែក នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះជាម្ចាស់ ហើយ​ហើរ​ចុះ​ហើរ​ឡើង​ព្រោះ​អត់​អាហារ?</verse>
			</chapter>
			<chapter number="39">
				<verse number="1">ពពែ​ព្រៃ​មាន​កូន​នៅ​ពេល​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​អ្នក​ដែល​សង្កេត​ឃើញ ក្ដាន់​ញី​បង្កើត​កូន​ឬ​ទេ?</verse>
				<verse number="2">តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ?</verse>
				<verse number="3">វា​ក្រាប​ចុះ​រួច​បង្កើត​កូន​ចេញ​មក ហើយ​បាត់​ការ​ឈឺ​ចាប់។</verse>
				<verse number="4">កូន​របស់​វា​ក៏​មាន​កម្លាំង​មាំមួន ហើយ​ចំរើន​ធំ​ឡើង​នៅ​តាម​ទី​វាល រួច​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។</verse>
				<verse number="5">តើ​នរណា​ផ្ដល់​សេរីភាព​អោយ​លា​ព្រៃ ដោយ​ស្រាយ​ចំណង​របស់​វា?</verse>
				<verse number="6">យើង​បាន​អោយ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំនៅ​របស់​វា។</verse>
				<verse number="7">វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូអរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។</verse>
				<verse number="8">វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំ វា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។</verse>
				<verse number="9">តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បំរើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?</verse>
				<verse number="10">តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​អោយ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​អោយ​អ្នក នៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?</verse>
				<verse number="11">តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំងក្លា ហើយ​ចង់​អោយ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន របស់​អ្នក​ឬ​ទេ?</verse>
				<verse number="12">តើ​អ្នក​អាច​ទុក​ចិត្ត​វា​អោយ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?</verse>
				<verse number="13">សត្វ​អូទ្រុស​ទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?</verse>
				<verse number="14">វា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​អោយ​ក្ដៅ​នៅ​ក្នុង​ខ្សាច់</verse>
				<verse number="15">ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កំទេច​ឡើយ។</verse>
				<verse number="16">វា​តឹងតែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ</verse>
				<verse number="17">ដ្បិត​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។</verse>
				<verse number="18">ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះពួយ​ទៅ​មុខ នោះ​សេះ និង​អ្នក​ជិះ​សេះ ពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។</verse>
				<verse number="19">តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​អោយ​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​អោយ​មាន​សក់​ដ៏​វែង​អន្លាយ ដុះ​នៅ​លើ​កញ្ចឹងក​របស់​វា?</verse>
				<verse number="20">តើ​អ្នក​ឬ​ដែល​ធ្វើ​អោយ​វា​ចេះ​លោត​ដូច​កណ្ដូប និង​មាន​សំរែក​គួរ​អោយ​ញាប់ញ័រ?</verse>
				<verse number="21">វា​បោល​នៅ​តាម​ជ្រលង​ភ្នំ ហើយ​បញ្ចេញ​កម្លាំង សំរុក​ទៅ​រក​សមរភូមិ។</verse>
				<verse number="22">វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់ស្លុត ហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។</verse>
				<verse number="23">សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង និង​ស្ន​លាន់​ឮ​នៅ​លើ​ខ្លួន​វា។</verse>
				<verse number="24">វា​លោត វា​កញ្ជ្រោល វា​បោះពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។</verse>
				<verse number="25">កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើង វា​ស្រង់​ក្លិន​ចំបាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេទ័ព និង​សំរែក​ប្រកាស​សឹក​ដែរ។</verse>
				<verse number="26">តើ​សត្វ​ប្រមង់​សំកាំង​ស្លាប តម្រង់​ទៅ​ទិស​ខាង​ត្បូង ដើម្បី​អោយ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី ដោយសារ​គំនិត​យោបល់​របស់​អ្នក​ឬ?</verse>
				<verse number="27">តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ តាម​បញ្ជា​របស់​អ្នក​ឬ?</verse>
				<verse number="28">នៅ​ពេល​យប់​វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។</verse>
				<verse number="29">ពី​ទី​ខ្ពស់​នោះ​វា​សម្លឹង​ចាំ​ចាប់​រំពា វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។</verse>
				<verse number="30">កូន​របស់​វា​ជញ្ជក់​ឈាម ទី​ណា​មាន​សាកសព វា​ស្ថិត​នៅ​ទី​នោះ»។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖</verse>
				<verse number="2">«អ្នក​ចូល​ចិត្ត​ប្រកែក​ប្រឆាំង​ដូច្នេះ តើ​អ្នក​មាន​រឿង​អ្វី​ទៀត​ចង់​ចោទ​ប្រកាន់ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត? អ្នក​ចូល​ចិត្ត​ជជែក​តវ៉ា​ជា​មួយ ព្រះជាម្ចាស់​ដូច្នេះ តើ​អ្នក​មាន​ចម្លើយ​ឬ​ទេ?»។</verse>
				<verse number="3">លោក​យ៉ូប​ទូល​ ព្រះអម្ចាស់ ​ថា៖</verse>
				<verse number="4">«ទូលបង្គំ​ជា​មនុស្ស​ទន់ទាប​ណាស់ តើ​អោយ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន? ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។</verse>
				<verse number="5">ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖</verse>
				<verse number="7">«ចូរ​រៀបចំ​ខ្លួន​អោយ​បាន​ដូច​មនុស្ស​អង់អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​អោយ​យើង​ដឹង​ផង!</verse>
				<verse number="8">តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?</verse>
				<verse number="9">តើ​អ្នក​មាន​ឫទ្ធិបារមី​ដូច​ព្រះជាម្ចាស់ ហើយ​មាន​សំឡេង​ដូច​ផ្គរលាន់ ដែល​ជា​ព្រះសូរសៀង​របស់​ព្រះអង្គ​ឬ?</verse>
				<verse number="10">តើ​អ្នក​មាន​ភាព​ថ្កុំថ្កើង និង​ភាព​ឧត្ដុង្គឧត្ដម ហើយ​ពោរពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះជាម្ចាស់​ឬ?</verse>
				<verse number="11">ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។</verse>
				<verse number="12">ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។</verse>
				<verse number="13">ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។</verse>
				<verse number="14">ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​ឫទ្ធិបារមី​របស់​អ្នក​ផ្ទាល់។</verse>
				<verse number="15">ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ</verse>
				<verse number="16">កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា</verse>
				<verse number="17">កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់ព័ន្ធ​គ្នា</verse>
				<verse number="18">ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។</verse>
				<verse number="19">វា​ជា​ស្នា​ព្រះហស្ដ​ដ៏​វិសេស​របស់​ព្រះជាម្ចាស់ មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន​។</verse>
				<verse number="20">វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។</verse>
				<verse number="21">វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង​ក្នុង​ត្រពាំង។</verse>
				<verse number="22">ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំវិញ​វា។</verse>
				<verse number="23">ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។</verse>
				<verse number="24">គ្មាន​នរណា​អាច​ចាប់​វា​បាន ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ របស់​វា​បាន​ដែរ។</verse>
			</chapter>
			<chapter number="41">
				<verse number="1">តើ​អ្នក​អាច​យក​សន្ទូច​ទៅ​ស្ទូច​ស្ដេច ក្រពើ ហើយ​យក​ខ្សែ​ទៅ​ចង​អណ្ដាត របស់​វា​បាន​ឬ?</verse>
				<verse number="2">តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វា ហើយ​យក​ដែក​ទៅ​ចោះ​ថ្គាម​របស់​វា​បាន​ឬ?</verse>
				<verse number="3">តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នក ហើយ​និយាយ​មក​អ្នក​ដោយ​ទន់ភ្លន់​ឬ?</verse>
				<verse number="4">តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នក ហើយ​អ្នក​ប្រើ​វា​ជា​ទាសករ​បាន​រហូត​ឬ?</verse>
				<verse number="5">តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេង​ចាប ឬ​ក៏​អាច​ចង​វា ទុក​អោយ​កូន​ស្រី​របស់​អ្នក មើល​កំសាន្ត?</verse>
				<verse number="6">តើ​ពួក​អ្នក​រក​ស៊ី​អាច​យក​វា​ទៅ​លក់ ហើយ​អ្នក​លក់​អាច​យក​វា​ទៅ​ចែក​គ្នា​កើត​ឬ?</verse>
				<verse number="7">តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វា ហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ?</verse>
				<verse number="8">ចូរ​លូក​ដៃ​ពាល់​វា​មើល៍ ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ ទៀត​មិន​ខាន!</verse>
				<verse number="9">អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា អ្នក​នោះ​យល់​ច្រឡំ​ហើយ ព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់ស្លុត</verse>
				<verse number="10">បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?</verse>
				<verse number="11">គ្មាន​នរណា​អោយ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។</verse>
				<verse number="12">មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែង អំពី​អវយវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ របស់​ក្រពើ​នៅ​ឡើយ​ទេ។</verse>
				<verse number="13">តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន? តើ​នរណា​ហ៊ាន​ប៉ះពាល់​ចង្កូម​របស់​វា?</verse>
				<verse number="14">តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា? ដ្បិត​វា​មាន​ធ្មេញ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់។</verse>
				<verse number="15">ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា​តភ្ជាប់​គ្នា ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិតល្មួត។</verse>
				<verse number="16">ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។</verse>
				<verse number="17">ស្រកា​នីមួយៗ​តភ្ជាប់​គ្នា យ៉ាង​មាំ ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។</verse>
				<verse number="18">កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក នោះ​មាន​បែក​ជា​ពន្លឺ ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។</verse>
				<verse number="19">មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។</verse>
				<verse number="20">មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។</verse>
				<verse number="21">ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី ក្នុង​មាត់​របស់​វា​ដែរ។</verse>
				<verse number="22">ក​របស់​វា​មាន​កម្លាំង​ណាស់ ធ្វើ​អោយ​អស់​អ្នក​ដែល​ឃើញ​វា​ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="23">សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹងមាំ ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។</verse>
				<verse number="24">បេះដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។</verse>
				<verse number="25">ពេល​ណា​វា​ក្រោក​ឡើង សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់ស្លុត​ដែរ ហើយ​រត់​ចេញ​ទៅ​ទាំង​បាក់ស្បាត។</verse>
				<verse number="26">ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញ មក​ចាក់​ទម្លុះ​ក៏​មិន​មុត​ដែរ</verse>
				<verse number="27">ដ្បិត​វា​ចាត់​ទុក​ដែក ដូច​ជា​ចំបើង ហើយ​លង្ហិន ដូច​ជា​ឈើ​ពុក។</verse>
				<verse number="28">ព្រួញ​មិន​ដែល​ធ្វើ​អោយ​វា​ដក​ខ្លួន​ថយ​ទេ រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់ ក៏​ប្រៀប​ដូច​ជា​ចំបើង​សំរាប់​វា​ដែរ។</verse>
				<verse number="29">វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង ហើយ​មិន​ញញើត​នឹង​សន្ធឹក​ស្ន​ឡើយ។</verse>
				<verse number="30">ពោះ​របស់​វា​មុត​ដូច​អំបែង​ឆ្នាំង ធ្វើ​អោយ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។</verse>
				<verse number="31">វា​ធ្វើ​អោយ​ទឹក​នៅ​ក្នុង​មហាសាគរ ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាង ហើយ​ធ្វើ​អោយ​សមុទ្រ​ប្រៀប​ដូច​ជា ឆ្នាំង​រំងាស់​ទឹក​អប់</verse>
				<verse number="32">វា​ធ្វើ​អោយ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធាចារ្យ។</verse>
				<verse number="33">នៅ​លើ​ផែនដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយ យើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។</verse>
				<verse number="34">វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សំបើមៗ ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។</verse>
			</chapter>
			<chapter number="42">
				<verse number="1">លោក​យ៉ូប​ទូល​ ព្រះអម្ចាស់ ​ថា៖</verse>
				<verse number="2">«ទូលបង្គំ​ទទួល​ស្គាល់​ថា ព្រះអង្គ​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​អោយ​ព្រះអង្គ ទាល់​ព្រះតម្រិះ​ឡើយ។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​ថា “ម្ដេច​ក៏​អ្នក​សង្ស័យ​លើ​គំរោងការ​របស់​យើង ដោយ​ពោល​ពាក្យ​ឥត​ខ្លឹមសារ​ដូច្នេះ?” ពិត​មែន​ហើយ ទូលបង្គំ​បាន​ថ្លែង​នូវ​សេចក្ដី ដ៏​អស្ចារ្យ​ដោយ​ពុំ​ដឹង​ខ្លួន គឺ​ការ​អស្ចារ្យ​ខ្ពស់​លើស​ពី​ប្រាជ្ញា ដែល​ទូលបង្គំ​អាច​យល់ និង​អាច​ស្គាល់។</verse>
				<verse number="4">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា “ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ថ្លែង យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ”</verse>
				<verse number="5">កាល​ពី​មុន​ទូលបង្គំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ព្រះអង្គ ឥឡូវ​នេះ ទូលបង្គំ​ឃើញ​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។</verse>
				<verse number="6">ហេតុ​នេះ​ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។</verse>
				<verse number="7">ក្រោយ​ពេល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទាំង​នេះ​មក​កាន់​លោក​យ៉ូប​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន​ថា៖ «យើង​ខឹង​នឹង​អ្នក ព្រម​ទាំង​មិត្តភក្ដិ​ទាំង​ពីរ​របស់​អ្នក​ខ្លាំង​ណាស់ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ​ដូច​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឡើយ។</verse>
				<verse number="8">ដូច្នេះ ចូរ​យក​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បំរើ​របស់​យើង ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល*​សំរាប់​អ្នក​រាល់​គ្នា​ចុះ។ យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​នឹង​ទូលអង្វរ​អោយ​អ្នក​រាល់​គ្នា។ ដោយ​យើង​យល់​អធ្យាស្រ័យ​ដល់​យ៉ូប​នោះ យើង​នឹង​មិន​ដាក់​ទោស​អ្នក​រាល់​គ្នា អោយ​សម​នឹង​គំនិត​លេលា​របស់​អ្នក​រាល់​គ្នា​ទេ ដ្បិត​អ្នក​ពុំ​បាន​ថ្លែង​អំពី​យើង​ដោយ​ត្រឹម​ត្រូវ ដូច​យ៉ូប​ជា​អ្នក​បំរើ​របស់​យើង​ឡើយ»។</verse>
				<verse number="9">លោក​អេលីផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីលដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់។ ពេល​នោះ ព្រះអម្ចាស់ ​ក៏​អធ្យាស្រ័យ​ដល់​លោក​យ៉ូប។</verse>
				<verse number="10">នៅ​ពេល​ដែល​លោក​យ៉ូប​ទូលអង្វរ​អោយ​មិត្តភក្ដិ​របស់​លោក ព្រះអម្ចាស់ ​ប្រោសប្រណី​លោក​អោយ​បាន​ចំរុងចំរើន​ឡើង​វិញ។ ព្រះអម្ចាស់ ​ប្រទាន​អោយ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។</verse>
				<verse number="11">បង​ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិមិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សំដែង​ការ​អាណិតអាសូរ និង​សំរាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​បាន​បណ្ដាល​អោយ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ​មក​ជូន​លោក។</verse>
				<verse number="12">ព្រះអម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។</verse>
				<verse number="13">លោក​មាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។</verse>
				<verse number="14">លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមីម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ីយ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-ហាពូក»។</verse>
				<verse number="15">នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល​គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត​ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក​ក៏​បាន​ចែក​មត៌ក​អោយ​នាង​ទាំង​បី ដូច​បង​ប្អូន​ប្រុសៗ​ទាំង​ប្រាំពីរ​នាក់​ដែរ។</verse>
				<verse number="16">ក្រោយ​មក​លោក​យ៉ូប​រស់​បាន​មួយ​រយ​សែសិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។</verse>
				<verse number="17">បន្ទាប់​ពី​មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕</verse>
			</chapter>
		</book>
		<book number="19">
			<chapter number="1">
				<verse number="1">មាន​សុភមង្គល​ហើយ អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាល មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ​ពួក​អ្នក​ចំអក​ឡកឡឺយ</verse>
				<verse number="2">ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យវិន័យ​របស់ ព្រះអម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យវិន័យ* របស់​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ។</verse>
				<verse number="3">អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។</verse>
				<verse number="4">រីឯ​មនុស្ស​ពាល​វិញ​មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។</verse>
				<verse number="5">នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត*​បាន​ដែរ។</verse>
				<verse number="6">ដ្បិត​ ព្រះអម្ចាស់ ​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​អោយ​ខ្លួន​វិនាស​អន្តរាយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​ទាំងឡាយ នាំ​គ្នា​បង្កើត​កោលាហល​ ហើយ​ប្រជារាស្ត្រ​នានា​រអ៊ូរទាំ ដោយ​ឥត​ខ្លឹមសារ​យ៉ាង​នេះ?</verse>
				<verse number="2">ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួតដៃ​គ្នា​បះបោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុបឃិត​គ្នា ប្រឆាំង​នឹង​ ព្រះអម្ចាស់ ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះមេស្ស៊ី​របស់​ព្រះអង្គ​ ដោយ​ពោល​ថា៖</verse>
				<verse number="3">«ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ!»។</verse>
				<verse number="4">ប៉ុន្តែ ព្រះអម្ចាស់ ​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរមសុខ ទ្រង់​អស់​សំណើច ទ្រង់​ចំអក​អោយ​ពួក​គេ។</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​គេ ដោយ​ព្រះពិរោធ ហើយ​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="6">«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើង អោយ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។</verse>
				<verse number="7">ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ ព្រះអម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង! គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ​។</verse>
				<verse number="8">បើ​ព្រះអង្គ​សុំ យើង​នឹង​ប្រគល់​ប្រជាជាតិ​នានា អោយ​ព្រះអង្គ​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល អោយ​ព្រះអង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។</verse>
				<verse number="9">ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក ហើយ​ព្រះអង្គ​កំទេច​គេ ដូច​ជាង​ស្មូន​កំទេច​ភាជន៍»​</verse>
				<verse number="10">ឥឡូវ​នេះ ស្ដេច​ទាំងឡាយ​អើយ ចូរ​រិះគិត​ពិចារណា​ឡើង! អ្នក​គ្រប់គ្រង​ទាំងឡាយ​នៅ​លើ​ផែនដី​អើយ ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!</verse>
				<verse number="11">ចូរ​បំរើ​ ព្រះអម្ចាស់ ​ដោយ​គោរព​កោត​ខ្លាច ចូរ​ត្រេក​អរ​សប្បាយ​ទាំង​ញាប់​ញ័រ</verse>
				<verse number="12">ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះរាជ​បុត្រ​ ក្រែង​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះពិរោធ​របស់​ព្រះអង្គ នឹង​ឆេះឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​អើយ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ!</verse>
				<verse number="2">មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូលបង្គំ​ថា «ព្រះជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។</verse>
				<verse number="3">ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ខែល​ការពារ​ទូលបង្គំ ព្រះអង្គ​ផ្ដល់​សិរី​រុង​រឿង​អោយ​ទូលបង្គំ និង​ប្រោស​អោយ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។</verse>
				<verse number="4">ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ ព្រះអម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។​</verse>
				<verse number="5">ខ្ញុំ​ទំរេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ ព្រះអម្ចាស់ ​ជួយ​គាំទ្រ​ខ្ញុំ។</verse>
				<verse number="6">ទោះ​បី​មាន​មនុស្សម្នា​ដ៏​ច្រើន​អនេកអនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​នៅ​ព្រងើយ! ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ព្រះអង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។</verse>
				<verse number="8">បពិត្រ​ ព្រះអម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផង!</verse>
			</chapter>
			<chapter number="4">
				<verse number="1">ឱ​ព្រះជាម្ចាស់​ដែល​រក​យុត្តិធម៌ អោយ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខធុរៈ ព្រះអង្គ​បាន​ធ្វើ​អោយ​ទូលបង្គំ​ធូរ​ស្បើយ​។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។</verse>
				<verse number="2">មនុស្សម្នា​ទាំងឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត?</verse>
				<verse number="3">ត្រូវ​ដឹង​ថា ព្រះអម្ចាស់ ​តែងតែ​ប្រោសប្រណី​មនុស្ស​ស្មោះ​ត្រង់ ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ ព្រះអម្ចាស់ ទ្រង់​ព្រះសណ្ដាប់​ខ្ញុំ​ជានិច្ច។</verse>
				<verse number="4">បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ​ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។</verse>
				<verse number="5">ចូរ​ថ្វាយ​យញ្ញបូជា​ដ៏​សុចរិត​ ហើយ​ពឹង​ផ្អែក​លើ​ ព្រះអម្ចាស់ ​ចុះ។</verse>
				<verse number="6">មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​អោយ​យើង​ខ្ញុំ? ព្រះអម្ចាស់ ​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះហឫទ័យ​សប្បុរស​ផង!</verse>
				<verse number="7">ព្រះអង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ និង​បេះ​ផ្លែ​ទំពាំងបាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។</verse>
				<verse number="8">ពេល​ទូលបង្គំ​ចូល​ដំណេក នោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខសាន្ត​ភ្លាម ឱ​ ព្រះអម្ចាស់ ​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ធ្វើ​អោយ​ទូលបង្គំ​រស់​នៅ ដោយ​សុខដុមរមនា។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ! សូម​ទ្រង់​ព្រះសណ្ដាប់​សំរែក​ឈឺ​ចាប់ របស់​ទូលបង្គំ​ផង។</verse>
				<verse number="2">ឱ​ព្រះជាម្ចាស់ ជា​ព្រះមហាក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​សូរ​សំរែក របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ! នៅ​ពេល​ព្រឹក ព្រះអង្គ​ព្រះសណ្ដាប់​សំឡេង​របស់​ទូលបង្គំ ទូលបង្គំ​ចូល​មក​គាល់ ហើយ​នៅ​រង់ចាំ​ព្រះអង្គ​តាំង​ពី​ព្រលឹម។</verse>
				<verse number="4">ព្រះអង្គ​មិន​មែន​ជា​ព្រះ​ដែល​សព្វ​ព្រះហឫទ័យ នឹង​អំពើ​ទុច្ចរិត​នោះ​ទេ អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="5">ព្រះអង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន ចូល​មក​ជិត​ព្រះអង្គ​ទេ ព្រះអង្គ​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។</verse>
				<verse number="6">ព្រះអង្គ​នឹង​ធ្វើ​អោយ​ពួក​កុហក​វិនាស​សាប​សូន្យ។ ព្រះអម្ចាស់ ​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិចកល។</verse>
				<verse number="7">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ​បាន ដោយសារ​តែ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ទូលបង្គំ ទូលបង្គំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ព្រះវិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ទាំង​គោរព​កោត​ខ្លាច។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​អោយ​ធ្វើ​តាម​ព្រះហឫទ័យ របស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។</verse>
				<verse number="9">អ្នក​ទាំង​នោះ​មាន​ពាក្យ​សំដី​មិន​ទៀង​ទេ គេ​គិត​តែ​ចង់​បំផ្លិចបំផ្លាញ អណ្ដាត​របស់​គេ​គ្រលាស់​ចេញ​នូវ​ពាក្យ​បញ្ចើចបញ្ចើ តែ​មាន​បង្កប់​ទៅ​ដោយ​ពិសពុល សំរាប់​ប្រហារ​ជីវិត។</verse>
				<verse number="10">ឱ​ព្រះជាម្ចាស់​អើយ សូម​ដាក់​ទោស​គេ​ទៅ! សូម​អោយ​គេ​វិនាស​អន្តរាយ ដោយសារ​គំរោងការ​របស់​ខ្លួន គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​រាប់​មិន​អស់ ព្រោះ​គេ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ដូច្នេះ សូម​កាត់កាល់​គេ​ចោល​ទៅ។</verse>
				<verse number="11">រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីករាយ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​របស់​ព្រះអង្គ នឹង​សប្បាយ​រីករាយ​រួម​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="12">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ប្រទាន​ពរ អោយ​មនុស្ស​សុចរិត ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រៀប​បាន​នឹង​ខែល​ការពារ​គេ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទោះ​បី​ព្រះអង្គ ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ​ក្ដី សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!</verse>
				<verse number="2">ព្រះអម្ចាស់ ​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ ព្រះអម្ចាស់ ​អើយ សូម​ប្រោស​ទូលបង្គំ​អោយ​ជា​ផង ដ្បិត​រូប​កាយ​ទូលបង្គំ​ទាំង​មូល​ញ័រញាក់​។</verse>
				<verse number="3">ចិត្ត​គំនិត​ទូលបង្គំ​តប់ប្រមល់​ជា​ខ្លាំង ព្រះអម្ចាស់ ​អើយ តើ​ទុក​អោយ​ទូលបង្គំ​នៅ​ដូច្នេះ ដល់​កាល​ណា​ទៀត?</verse>
				<verse number="4">ព្រះអម្ចាស់ ​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះហឫទ័យ​សប្បុរស</verse>
				<verse number="5">ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។</verse>
				<verse number="6">ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។</verse>
				<verse number="7">ទុក្ខ​កង្វល់​បាន​ធ្វើ​អោយ​ទូលបង្គំ​ស្លក់​មុខ ភ្នែក​ទូលបង្គំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចាមិត្ត​របស់​ទូលបង្គំ។</verse>
				<verse number="8">អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ ព្រះអម្ចាស់ ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។</verse>
				<verse number="9">ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ ព្រះអម្ចាស់ ​ទទួល​ពាក្យ​អធិស្ឋាន​របស់​ខ្ញុំ​ហើយ។</verse>
				<verse number="10">សូម​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​អោយ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ អោយ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀតបៀន​ទូលបង្គំ​ផង</verse>
				<verse number="2">ក្រែង​លោ​គេ​ហែក​ទូលបង្គំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត</verse>
				<verse number="4">ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​មិត្តភក្ដិ​ទូលបង្គំ ឬ​ប្រសិន​បើ​ទូលបង្គំ រឹប​អូស​យក​ទ្រព្យ​ដោយ​ឥត​ហេតុ​ផល ពី​អ្នក​ដែល​ជំទាស់​នឹង​ទូលបង្គំ​មែន​នោះ</verse>
				<verse number="5">សូម​អោយ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ទូលបង្គំ​ទៅ​ចុះ អោយ​គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ​នៅ​នឹង​ដី និង​អោយ​គេ​យក​កិត្តិយស​របស់​ទូលបង្គំ ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។</verse>
				<verse number="6">ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង សូម​ទ្រង់​ព្រះពិរោធ​តប​នឹង​អំពើ​ឃោរឃៅ របស់​បច្ចាមិត្ត​ទូលបង្គំ សូម​ជួយ​ការពារ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ ហ្នឹង​ហើយ ដែល​បាន​តែងតាំង​ច្បាប់​ឡើង។</verse>
				<verse number="7">សូម​អោយ​ប្រជាជាតិ​នានា នាំ​គ្នា​មក​ចោមរោម​ជុំវិញ​ព្រះអង្គ! សូម​ទ្រង់​គ្រប់គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា</verse>
				<verse number="8">ព្រះអម្ចាស់ ​ជា​ចៅក្រម​វិនិច្ឆ័យ​ប្រជារាស្ត្រ​ទាំង​អស់ ព្រះអម្ចាស់ ​អើយ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​សុចរិត ហើយ​ក៏​ទៀង​ត្រង់​ដែរ!</verse>
				<verse number="9">សូម​បញ្ឈប់​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត ហើយ​ជួយ​មនុស្ស​សុចរិត អោយ​មាន​ចិត្ត​រឹងប៉ឹង​ឡើង! ព្រះ​ដ៏​សុចរិត​អើយ ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស!</verse>
				<verse number="10">ព្រះជាម្ចាស់​ជា​ខែល​ការពារ​ខ្ញុំ ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​ទៀង​ត្រង់។</verse>
				<verse number="11">ព្រះជាម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត ព្រះអង្គ​តែងតែ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="12">មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ គេ​នឹង​សំលៀង​មុខ​ដាវ ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។</verse>
				<verse number="13">គេ​នឹង​រៀបចំ​អាវុធ​ដើម្បី​ប្រហារ​អ្នក​ដទៃ ព្រម​ទាំង​ត្រៀម​ព្រួញ​ភ្លើង​ចាំ​ជា​ស្រេច​ផង។</verse>
				<verse number="14">អ្នក​ណា​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​រិះគិត​ពី​អំពើ​ឧក្រិដ្ឋ អ្នក​នោះ​នឹង​បង្កើត​បាន​ការ​បោក​បញ្ឆោត។</verse>
				<verse number="15">អ្នក​ណា​ជីក​រណ្ដៅ​កាន់​តែ​ជ្រៅ​ទៅៗ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​ខ្លួន​ជីក​នោះ​ជា​មិន​ខាន។</verse>
				<verse number="16">អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ អំពើ​ឃោរឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។</verse>
				<verse number="17">ខ្ញុំ​នឹង​សរសើរ​តម្កើង​ ព្រះអម្ចាស់ ព្រោះ​ព្រះអង្គ​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
			</chapter>
			<chapter number="8">
				<verse number="1">បពិត្រ​ ព្រះអម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ! ព្រះនាម​របស់​ព្រះអង្គ​ថ្កុំថ្កើង​រុងរឿង ពាសពេញ​លើ​ផែនដី​ទាំង​មូល! ព្រះអង្គ​ថ្កុំថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។</verse>
				<verse number="2">ព្រះអង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​ដែល​នៅ​បៅ​ ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចាមិត្ត​របស់​ព្រះអង្គ ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ អោយ​វិនាស​សាប​សូន្យ​ទៅ។</verse>
				<verse number="3">ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​សម្លឹង​មើល​ព្រះច័ន្ទ និង​ហ្វូងតារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ</verse>
				<verse number="4">ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?</verse>
				<verse number="5">ព្រះអង្គ​បាន​ធ្វើ​អោយ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរីរុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។</verse>
				<verse number="6">ព្រះអង្គ​ប្រទាន​អោយ​គេ​គ្រប់គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​ជើង​របស់​គេ​</verse>
				<verse number="7">គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន</verse>
				<verse number="8">ព្រម​ទាំង​បក្សាបក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។</verse>
				<verse number="9">បពិត្រ​ ព្រះអម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ ព្រះនាម​របស់​ព្រះអង្គ​ថ្កុំថ្កើង​រុងរឿង ពាសពេញ​លើ​ផែនដី​ទាំង​មូល!</verse>
			</chapter>
			<chapter number="9">
				<verse number="1">ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ</verse>
				<verse number="2">ទូលបង្គំ​នឹង​រីករាយ​ដោយសារ​ព្រះអង្គ ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង បពិត្រ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះនាម​ព្រះអង្គ!។</verse>
				<verse number="3">ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ</verse>
				<verse number="4">ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​អោយ​ទូលបង្គំ គឺ​អោយ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅក្រម​ដ៏​សុចរិត។</verse>
				<verse number="5">ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​អោយ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។</verse>
				<verse number="6">ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់កល្ប​ជានិច្ច! រីឯ​ក្រុង​នានា​របស់​គេ ព្រះអង្គ​បាន​រំលាយ​អស់​ហើយ គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។</verse>
				<verse number="7">ព្រះអម្ចាស់ ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​ទោស។</verse>
				<verse number="8">ព្រះអង្គ​គ្រប់គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជាជន​ទាំងឡាយ ដោយ​យុត្តិធម៌។</verse>
				<verse number="9">សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​បន្ទាយ​ដ៏​រឹងមាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។</verse>
				<verse number="10">ព្រះអម្ចាស់ ​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះនាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។</verse>
				<verse number="11">ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជាជន​ទាំងឡាយ អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!</verse>
				<verse number="12">ដ្បិត​ព្រះអង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ព្រះអង្គ​ចង​ចាំ​ជានិច្ច ព្រះអង្គ​មិន​ភ្លេច​សំរែក​របស់​ជន​រង​គ្រោះ​ឡើយ។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ សូម​អាណិត​អាសូរ​ទូលបង្គំ​ផង សូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​នាំ​ទូលបង្គំ អោយ​រួច​ពី​សេចក្ដី​ស្លាប់</verse>
				<verse number="14">ដើម្បី​អោយ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​អោយ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។</verse>
				<verse number="15">ប្រជាជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ដែល​គេ​បាន​ជីក ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន បង្កប់​ទុក​នោះ​ដែរ។</verse>
				<verse number="16">ព្រះអម្ចាស់ ​បាន​សំដែង​អោយ​គេ​ស្គាល់​ព្រះអង្គ ព្រះអង្គ​កាត់​ទោស​គេ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដែល​ជា​ស្នាដៃ​របស់​ខ្លួន។</verse>
				<verse number="17">សូម​អោយ​មនុស្ស​អាក្រក់ គឺ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះជាម្ចាស់ វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។</verse>
				<verse number="18">រីឯ​មនុស្ស​ក្រីក្រ ព្រះអង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា ក៏​មិន​ដែល​សាប​សូន្យ​ដែរ។</verse>
				<verse number="19">ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង! សូម​កុំ​អោយ​មនុស្ស​លោក​មាន​ជ័យជំនះ​ឡើយ! សូម​វិនិច្ឆ័យ​ទោស​ប្រជាជាតិ​នានា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="20">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត! សូម​ធ្វើ​អោយ​ប្រជាជន​ទាំងឡាយ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សំងំ​ស្ងៀម​ដូច្នេះ?</verse>
				<verse number="2">មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កលល្បិច​ធ្វើ​អោយ មនុស្ស​ទុគ៌ត​វិនាស។</verse>
				<verse number="3">មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភលន់​របស់​ខ្លួន ហើយ​មនុស្ស​កេងប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រវីរវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា គ្មាន​ព្រះជាម្ចាស់​ទេ!</verse>
				<verse number="5">អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចំរុង​ចំរើន​ជានិច្ច គេ​គិត​មិន​ដល់​សោះ​ថា ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចាមិត្ត​របស់​ខ្លួន។</verse>
				<verse number="6">គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះរង្គើ ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ ទុក្ខ​លំបាក​សោះ​ឡើយ»។</verse>
				<verse number="7">មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសា ពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់​ ហើយ​ពាក្យ​អពមង្គល និង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជានិច្ច។</verse>
				<verse number="8">គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិ ហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់ គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។</verse>
				<verse number="9">គេ​ពួន​ដូច​សត្វ​សិង្ហ​សំងំ​នៅ​តាម​គុម្ពោត គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់ទាញ អោយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។</verse>
				<verse number="10">ជន​ទុគ៌ត​ក៏​ដួល​ក្រាប​នៅ​ដី ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ មនុស្ស​ពាល​។</verse>
				<verse number="11">មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «ព្រះជាម្ចាស់ មិន​ចាប់​អារម្មណ៍​ទេ! ព្រះអង្គ​បិទ​ព្រះនេត្រ ទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។</verse>
				<verse number="12">ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង បង្ហាញ​ព្រះបារមី​របស់​ព្រះអង្គ សូម​កុំ​ភ្លេច​មនុស្ស​ទន់ទាប​ឡើយ!</verse>
				<verse number="13">ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអក មើលងាយ​ព្រះជាម្ចាស់? ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះអង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?។</verse>
				<verse number="14">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។</verse>
				<verse number="15">សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​អោយ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត!​។</verse>
				<verse number="16">ព្រះអម្ចាស់ ​ជា​ព្រះមហាក្សត្រ​ដ៏​គង់​នៅ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។</verse>
				<verse number="17">បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ</verse>
				<verse number="18">ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​អោយ​គេ ដើម្បី​កុំ​អោយ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់សង្កិន​គេ​ត​ទៅ​មុខ​ទៀត​។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ ព្រះអម្ចាស់ ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ អោយ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?</verse>
				<verse number="2">-ពួក​ជន​ពាល បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែ បម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹត សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។</verse>
				<verse number="3">ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល​ដ្ឋាន​នៃ​សង្គម ត្រូវ​រលំ​អស់ តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត?។</verse>
				<verse number="4">- ព្រះអម្ចាស់ ​គង់​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ បល្ល័ង្ក​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរមសុខ ព្រះអង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។</verse>
				<verse number="5">ព្រះអម្ចាស់ ​ឈ្វេង​យល់​ចិត្ត​មនុស្ស​សុចរិត តែ​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ពាល ព្រម​ទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទេ។</verse>
				<verse number="6">សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​អោយ​មាន​រងើក​ភ្លើង និង​ស្ពាន់ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​អោយ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។</verse>
				<verse number="7">ដ្បិត​ ព្រះអម្ចាស់ ​ទ្រង់​សុចរិត ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។</verse>
				<verse number="2">ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា ទៅ​វិញ​ទៅ​មក គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើចបញ្ចើ​ដាក់​គ្នា តែ​មាន​ចិត្ត​មិន​ទៀង។</verse>
				<verse number="3">សូម​ ព្រះអម្ចាស់ ​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល ពាក្យ​បញ្ចើចបញ្ចើ និង​កាត់​អណ្ដាត ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។</verse>
				<verse number="4">ពួក​គេ​ពោល​ថា «ដោយសារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួតត្រា​លើ​យើង​ទេ»។</verse>
				<verse number="5">ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ​យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើលងាយ បន្ទាប​បន្ថោក»។</verse>
				<verse number="6">ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ជា​ព្រះបន្ទូល​ដ៏​បរិសុទ្ធ* គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំពីរ​ដង​ទៅ​ទៀត។</verse>
				<verse number="7">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ជានិច្ច ព្រះអង្គ​នឹង​ការពារ​យើង​ខ្ញុំ​អោយ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ</verse>
				<verse number="8">ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំវិញ​យើង​ខ្ញុំ ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ ដល់​ពេល​ណា? តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?</verse>
				<verse number="2">តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យជំនះ​លើ​ទូលបង្គំ ដល់​កាល​ណា​ទៀត?</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទត​មក​ទូលបង្គំ ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ កុំ​ទុក​អោយ​ទូលបង្គំ​ស្លាប់​ឡើយ</verse>
				<verse number="4">ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចាមិត្ត​របស់​ទូលបង្គំ​នាំ​គ្នា ត្រេក​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​បរាជ័យ។</verse>
				<verse number="5">ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត លើ​ព្រះហឫទ័យ​ស្មោះត្រង់​របស់​ព្រះអង្គ ចិត្ត​ទូលបង្គំ​ត្រេក​អរ​សប្បាយ ព្រោះ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។</verse>
				<verse number="6">ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ ព្រះអម្ចាស់ ដោយ​ព្រះអង្គ​បាន​ប្រោសប្រណី​ដល់​ទូលបង្គំ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">មនុស្ស​ល្ងីល្ងើ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះជាម្ចាស់​ទាល់​តែ​សោះ!» គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​កិច្ចការ​ផ្សេងៗ​គួរ​អោយ​ស្អប់​ខ្ពើម គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។</verse>
				<verse number="2">ព្រះអម្ចាស់ ​ទត​ពី​ស្ថាន​បរម​សុខ​មក ពិនិត្យ​មើល​មនុស្ស​លោក ព្រះអង្គ​រក​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់ ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះជាម្ចាស់។</verse>
				<verse number="3">ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះជាម្ចាស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិលខូច គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។​</verse>
				<verse number="4">តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះជាន់​ប្រជារាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​ ព្រះអម្ចាស់ ​ទាល់​តែ​សោះ។</verse>
				<verse number="5">អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​ព្រះជាម្ចាស់​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។</verse>
				<verse number="6">«អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ ​ធ្វើ​ជា​ជំរក​របស់​គេ។</verse>
				<verse number="7">សូម​អោយ​អ៊ីស្រាអែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​ ព្រះអម្ចាស់ ​នាំ​ប្រជាជន​របស់​ព្រះអង្គ អោយ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​លោក​អ៊ីស្រាអែល​នឹង​មាន​អំណរ លើសលប់»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះពន្លា របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ​បាន?</verse>
				<verse number="2">គឺ​មាន​តែ​មនុស្ស​ឥត​សៅហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅ ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។</verse>
				<verse number="3">គេ​មិន​និយាយ​មួល​បង្កាច់ មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​មិត្ត​ភក្ដិ​របស់​ខ្លួន ហើយ​ក៏​មិន​បង្អាប់បង្អោន​កិត្តិយស បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។</verse>
				<verse number="4">គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះជាម្ចាស់ មិន​គាប់​ព្រះហឫទ័យ​នោះ​ឡើយ តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ ព្រះអម្ចាស់ ។ បើ​គេ​សន្យា​អ្វី​មួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សំដី​របស់​ខ្លួន​ជានិច្ច។</verse>
				<verse number="5">គេ​អោយ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។ អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ​ហើយ!</verse>
				<verse number="2">ខ្ញុំ​ទូល​ ព្រះអម្ចាស់ ​ថា ព្រះអង្គ​ជា​ ព្រះអម្ចាស់ នៃ​ទូលបង្គំ​ក្រៅ​ពី​ព្រះអង្គ គ្មាន​អ្វី​ប្រសើរ​សំរាប់​ទូលបង្គំ​ឡើយ!។</verse>
				<verse number="3">ប្រជាជន​ដ៏វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះ សុទ្ធ​តែ​ជា​មនុស្ស​ល្អ ទូលបង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។</verse>
				<verse number="4">រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​អោយ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="5">ក្រៅ​ពី​ ព្រះអម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ត្រូវ​ការ​ អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។</verse>
				<verse number="6">ព្រះអង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃលែង មក​ទូលបង្គំ គឺ​ជា​កេរមត៌ក​ល្អ​ប្រសើរ​បំផុត​សំរាប់​ទូលបង្គំ។</verse>
				<verse number="7">ទូលបង្គំ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មនសិការ​របស់​ទូលបង្គំ​ដាស់តឿន​ទូលបង្គំ​ដែរ។</verse>
				<verse number="8">ទូលបង្គំ​នឹក​ដល់​ ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីករាយ វិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើសលប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​បាន​សំរាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។</verse>
				<verse number="10">ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង ទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​អោយ​សព អ្នក​បំរើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ​។</verse>
				<verse number="11">ព្រះអង្គ​បង្ហាញ​ទូលបង្គំ​អោយ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ព្រះអង្គ​នៅ​ជា​មួយ ទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្ដាំ​ព្រះអង្គ ទូលបង្គំ​ក៏​រីករាយ​អស់កល្ប​ជានិច្ច​ដែរ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ទ្រង់​ព្រះសណ្ដាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ សូម​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង សំរែក​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់ ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។</verse>
				<verse number="2">សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ ដែល​ត្រឹម​ត្រូវ។</verse>
				<verse number="3">ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ​។</verse>
				<verse number="4">ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល របស់​ព្រះអង្គ ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។</verse>
				<verse number="5">ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។</verse>
				<verse number="6">ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ! សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។</verse>
				<verse number="7">ព្រះអង្គ​តែងតែ​សង្គ្រោះ​អស់​អ្នក ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ អោយ​រួច​ពី​ពួក​អ្នក​សង្កត់សង្កិន​គេ ដូច្នេះ សូម​សំដែង​ព្រះហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ផង។</verse>
				<verse number="8">សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រីភ្នែក សូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា</verse>
				<verse number="9">សូម​កុំ​អោយ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀតបៀន​ទូលបង្គំ កុំ​អោយ​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ​ប្រល័យ ជីវិត​ទូលបង្គំ​បាន​ឡើយ។</verse>
				<verse number="10">អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រាប្រណី​ទេ​ មាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង</verse>
				<verse number="11">ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់ ហើយ​ឡោមព័ទ្ធ​ទូលបង្គំ​ទៀត​ផង គេ​សម្លក់សម្លឹង​មក​ទូលបង្គំ បម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ</verse>
				<verse number="12">ពួក​គេ​ប្រៀបបី​ដូច​ជា​សត្វ​សិង្ហ ដែល​រង់ចាំ​តែ​ហែក​ស៊ី និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង សូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ អោយ​ពួក​គេ​បរាជ័យ! សូម​យក​ព្រះខ័ន​របស់​ព្រះអង្គ​មក​រំដោះ ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។</verse>
				<verse number="14">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ អោយ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។</verse>
				<verse number="15">ចំពោះ​ទូលបង្គំ​វិញ ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ទូលបង្គំ​នឹង​បាន​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ទ្រង់​មាន​រាជឱង្ការ​ថា៖ ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូលបង្គំ!</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ថ្មដា​ការពារ​ទូលបង្គំ ជា​បន្ទាយ​ដ៏​រឹងមាំ​របស់​ទូលបង្គំ ជា​ព្រះ​ដែល​ជួយ​រំដោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​សំរាប់​ទូលបង្គំ​ពឹង​ជ្រក ព្រះអង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ទូលបង្គំ​ និង​ជា​ជំរក​ដ៏​មាំមួន​របស់​ទូលបង្គំ។</verse>
				<verse number="3">ពេល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​អោយ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​ ព្រះអម្ចាស់!។</verse>
				<verse number="4">សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ​ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="5">សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។</verse>
				<verse number="6">នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ ព្រះអម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះកាណ៌​របស់​ព្រះអង្គ។</verse>
				<verse number="7">ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់ញ័រ ភ្នំ​ទាំងឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="8">មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះនាសា​របស់​ព្រះអង្គ ព្រះអង្គ​ផ្លុំ​ភ្លើង​ដែល​ឆាបឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="9">ព្រះអង្គ​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ព្រះបាទា​ផង។</verse>
				<verse number="10">ព្រះអង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មក ព្រះអង្គ​គង់​នៅ​លើ​វាយោ ដូច​គង់​នៅ​លើ​ស្លាប​បក្សី។</verse>
				<verse number="11">ព្រះអង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ព្រះពន្លា។</verse>
				<verse number="12">មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ព្រះអង្គ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។</verse>
				<verse number="13">ព្រះអម្ចាស់ ធ្វើ​អោយ​មាន​ស្នូរ​ផ្គរលាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បន្លឺ​ព្រះសូរសៀង​។</verse>
				<verse number="14">ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់កំចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​អោយ​ពួក​គេ​បាក់​ទ័ព។</verse>
				<verse number="15">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះបន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះនាសា​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។</verse>
				<verse number="16">ព្រះអង្គ​បាន​លាត​ព្រះហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​អោយ​ផុត​ពី​ទឹក​សមុទ្រ</verse>
				<verse number="17">ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​អោយ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។</verse>
				<verse number="18">នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។</verse>
				<verse number="19">ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​អោយ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។</verse>
				<verse number="20">ព្រះអម្ចាស់ ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ</verse>
				<verse number="21">ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ ព្រះអម្ចាស់ ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។</verse>
				<verse number="22">ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ព្រះអង្គ​ទេ។</verse>
				<verse number="23">ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​អោយ​មាន​កំហុស​ឡើយ។</verse>
				<verse number="24">ព្រះអម្ចាស់ ​ប្រោសប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត អំពើ​បរិសុទ្ធ។</verse>
				<verse number="25">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​អ្នក ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ស្មោះសរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះសរ។</verse>
				<verse number="26">ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះអង្គ​ក៏​សំដែង​ថា ព្រះអង្គ​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀចវេរ​វិញ ព្រះអង្គ​សំដែង​ថា​ព្រះអង្គ​ឈ្លាសវៃ</verse>
				<verse number="27">ដ្បិត​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​មនុស្ស​ទន់ទាប និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ។</verse>
				<verse number="28">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ពន្លឺ​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បំភ្លឺ​សេចក្ដី​ងងឹត របស់​ទូលបង្គំ​ដែរ។</verse>
				<verse number="29">ព្រះអង្គ​ប្រទាន​កម្លាំង​អោយ​ទូលបង្គំ វាយ​លុក​ខ្មាំង​សត្រូវ និង​អោយ​ទូលបង្គំ​អាច​លោត​រំលង​កំពែង ក្រុង​របស់​ពួក​គេ។</verse>
				<verse number="30">មាគ៌ា​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ ព្រះបន្ទូល​សន្យា​របស់​ ព្រះអម្ចាស់ ​ពិត​ទាំង​ស្រុង ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="31">មាន​តែ​ ព្រះអម្ចាស់ ​មួយ​គត់ ដែល​ពិត​ជា​ព្រះជាម្ចាស់ មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្មដា​សំរាប់​អោយ​យើង​ជ្រក​កោន។</verse>
				<verse number="32">ព្រះជាម្ចាស់​ប្រទាន​អោយ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​អោយ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="33">ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​អោយ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។</verse>
				<verse number="34">ព្រះអង្គ​បង្ហាត់​ខ្ញុំ​អោយ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​អោយ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។</verse>
				<verse number="35">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​ទូលបង្គំ​ឡើង ដោយ​ព្រះហឫទ័យ​មេត្តា។</verse>
				<verse number="36">ព្រះអង្គ​ការពារ​ទូលបង្គំ មិន​អោយ​ខ្មាំង​សត្រូវ​ដេញ​ទាន់ មិន​អោយ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។</verse>
				<verse number="37">ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​ចាប់​ពួក​គេ​បាន ហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កំទេច​ពួក​គេ​អស់។</verse>
				<verse number="38">ទូលបង្គំ​កាប់​សម្លាប់​ពួក​គេ មិន​អោយ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។</verse>
				<verse number="39">ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យជំនះ​លើ​ខ្មាំង​សត្រូវ។</verse>
				<verse number="40">ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​បាន​ធ្វើ​អោយ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។</verse>
				<verse number="41">គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​ ព្រះអម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។</verse>
				<verse number="42">ទូលបង្គំ​បាន​កំទេច​ពួក​គេ​អោយ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ទូលបង្គំ​បាន​បោស​ពួក​គេ ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។</verse>
				<verse number="43">ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​អោយ​រួច ពី​ការ​បះបោរ​របស់​ប្រជាជន ហើយ​តែងតាំង​ទូលបង្គំ អោយ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជាជាតិ​នានា ប្រជាជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។</verse>
				<verse number="44">ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។</verse>
				<verse number="45">ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជំរក​របស់​គេ​មក ទាំង​ភ័យ​ញាប់ញ័រ។</verse>
				<verse number="46">ជយោ​ ព្រះអម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្មដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះជាម្ចាស់ ដែល​បាន​សង្គ្រោះ​ទូលបង្គំ!</verse>
				<verse number="47">ដ្បិត​ព្រះអង្គ​បាន​អោយ​ទូលបង្គំ មាន​ជ័យជំនះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជាជន​នានា អោយ​មក​ចុះ​ចូល​នឹង​ទូលបង្គំ</verse>
				<verse number="48">ហើយ​ព្រះអង្គ​បាន​ប្រោស​ទូលបង្គំ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់ ជាង​បច្ចាមិត្ត​របស់​ទូលបង្គំ និង​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី មនុស្ស​ឃោរឃៅ។</verse>
				<verse number="49">ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ តម្កើង​ព្រះអង្គ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះនាម របស់​ព្រះអង្គ។</verse>
				<verse number="50">ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​តែងតាំង ព្រះអង្គ​បាន​សំដែង​ព្រះហឫទ័យ​ស្មោះត្រង់ ចំពោះ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក គឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជពង្ស​រៀង​រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរីរុងរឿង របស់​ព្រះជាម្ចាស់ អាកាសវេហាស៍​ប្រកាស​អំពី​ស្នា​ព្រះហស្ដ របស់​ព្រះអង្គ។</verse>
				<verse number="2">ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​អោយ​បាន​ដឹង</verse>
				<verse number="3">តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សំដី​ទេ ហើយ​ក៏​មិន​ឮ​សូរស័ព្ទ​អ្វី​ដែរ។</verse>
				<verse number="4">ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ​ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​ដំឡើង​ពន្លា សំរាប់​ព្រះអាទិត្យ។</verse>
				<verse number="5">រីឯ​ព្រះអាទិត្យ​ក៏​រះ​ឡើង ប្រៀប​បី​ដូច​ជា​កូន​កំលោះ​ចេញ​មក​សំពះ​ផ្ទឹម និង​ប្រៀប​បី​ដូច​ជា​វីរបុរស​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ចេញ​មក​រត់​ប្រណាំង​ដោយ​អរសប្បាយ។</verse>
				<verse number="6">ព្រះអាទិត្យ​ចរ​យាត្រា​ពី​ជើង​មេឃ​ម្ខាង ឆ្ពោះ​ទៅ​ជើង​មេឃ​ម្ខាង​ទៀត គ្មាន​នរណា អាច​បំបាំង​កំដៅ​របស់​ព្រះអាទិត្យ​បាន​ឡើយ។</verse>
				<verse number="7">ក្រឹត្យវិន័យ*​របស់​ ព្រះអម្ចាស់ ​ល្អ​ឥត​ខ្ចោះ ធ្វើ​អោយ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ ព្រះអម្ចាស់ ​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​អោយ​មនុស្ស​ល្ងិតល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា</verse>
				<verse number="8">ព្រះឱវាទ​របស់​ ព្រះអម្ចាស់ ​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​អោយ​ចិត្ត​មាន​អំណរ​សប្បាយ បទ​បញ្ជា​របស់​ ព្រះអម្ចាស់ ល្អ​ត្រចះត្រចង់ បំភ្លឺ​ចិត្ត​គំនិត​អោយ​បាន​យល់។</verse>
				<verse number="9">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ ព្រះអម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់</verse>
				<verse number="10">គួរ​អោយ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ ចេញ​ពី​សំបុក​ទៅ​ទៀត។</verse>
				<verse number="11">សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។</verse>
				<verse number="12">គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើកលែង​ទោស​អោយ​ទូលបង្គំ នូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើល មិន​ឃើញ​នោះ​ផង។</verse>
				<verse number="13">សូម​ការពារ​ទូលបង្គំ​អោយ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​អោយ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយ ធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។</verse>
				<verse number="14">ព្រះអម្ចាស់ ​អើយ សូម​ប្រោសប្រណី ទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយ ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​នេះ​ផង ដ្បិត​ព្រះអង្គ​ជា​ថ្មដា និង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។</verse>
			</chapter>
			<chapter number="20">
				<verse number="1">សូម​ ព្រះអម្ចាស់ ​ឆ្លើយ​តប​នឹង​ព្រះរាជា នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​ព្រះនាម​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះរាជា!។</verse>
				<verse number="2">សូម​ព្រះអង្គ​ជួយ​ព្រះរាជា ពី​ព្រះវិហារ​របស់​ព្រះអង្គ សូម​ព្រះអង្គ​គាំទ្រ​ព្រះរាជា​ពី​ភ្នំ​ស៊ីយ៉ូន!។</verse>
				<verse number="3">សូម​អោយ​ព្រះអង្គ​នឹក​ឃើញ​តង្វាយ ទាំង​ប៉ុន្មាន​របស់​ព្រះរាជា ហើយ​សូម​អោយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ នឹង​យញ្ញបូជា​ដែល​ស្ដេច​យក​មក​ថ្វាយ!។</verse>
				<verse number="4">សូម​ព្រះអង្គ​ប្រទាន​នូវ​អ្វីៗ​មក​ព្រះរាជា តាម​តែ​ទ្រង់​ប្រាថ្នា និង​ធ្វើ​អោយ​គំរោងការ របស់​ព្រះរាជា​បាន​សំរេច​ទាំង​អស់!។</verse>
				<verse number="5">យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យជំនះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​ព្រះនាម​ព្រះជាម្ចាស់​របស់​យើង។ សូម​ ព្រះអម្ចាស់ ​សំរេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះរាជា​ទូល​សូម។</verse>
				<verse number="6">ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា​ ព្រះអម្ចាស់ ​សង្គ្រោះ ព្រះរាជា​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ព្រះអង្គ​ឆ្លើយ​តប​នឹង​ព្រះរាជា ពី​ទីសក្ការៈ​របស់​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ គឺ​ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា​មាន​ជ័យជំនះ ដោយសារ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។</verse>
				<verse number="7">អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង។</verse>
				<verse number="8">អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរាជ័យ រីឯ​យើង​វិញ យើង​នៅ​មាន​ជំហរ​យ៉ាង​រឹងប៉ឹង​មាំមួន។</verse>
				<verse number="9">ព្រះអម្ចាស់ ​អើយ សូម​សង្គ្រោះ​ព្រះរាជា​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះអម្ចាស់ ​អើយ ព្រះរាជា​មាន​អំណរ​ណាស់ ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង ព្រះរាជា​មាន​អំណរ​រីករាយ​ជា​ខ្លាំង ព្រោះ​ព្រះអង្គ​ប្រទាន​អោយ​មាន​ជ័យជំនះ។</verse>
				<verse number="2">ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា បាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បាន គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូលអង្វរ របស់​ព្រះរាជា​ឡើយ។</verse>
				<verse number="3">ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះរាជា ទាំង​នាំ​យក​ព្រះពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះសិរសា​របស់​ព្រះរាជា។</verse>
				<verse number="4">ពេល​ព្រះរាជា​ទូល​សូម​ជីវិត ព្រះអង្គ​ប្រទាន​អោយ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺនយូរ​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="5">ដោយ​ព្រះអង្គ​សង្គ្រោះ ព្រះរាជា​បាន​ទទួល​សិរីរុងរឿង​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​អោយ​ទ្រង់​បាន​ថ្កុំថ្កើង ឧត្ដុង្គឧត្ដម។</verse>
				<verse number="6">ព្រះអង្គ​ប្រទាន​អោយ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះពរ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ជា​មួយ នោះ​ព្រះរាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។</verse>
				<verse number="7">ព្រះរាជា​ពឹង​ផ្អែក​លើ​ ព្រះអម្ចាស់ ហើយ​ដោយសារ​ព្រះហឫទ័យ​សប្បុរស ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត រាជ្យ​របស់​ព្រះរាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។</verse>
				<verse number="8">ព្រះករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​ព្រះអង្គ។</verse>
				<verse number="9">នៅ​ថ្ងៃ​ព្រះករុណា​យាង​មក​ដល់ ទ្រង់​នឹង​កំទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស សូម​ ព្រះអម្ចាស់ ​រំលាយ​ពួក​គេ​ចោល ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។</verse>
				<verse number="10">ព្រះករុណា​នឹង​លុប​បំបាត់​ពូជពង្ស របស់​ពួក​គេ​អោយ​បាត់​អស់​ពី​ផែនដី ទ្រង់​នឹង​ប្រហារ​ពួក​គេ​អោយ​ផុត​ពូជ។</verse>
				<verse number="11">ពួក​គេ​ឃុបឃិត​គ្នា​ធ្វើ​បាប​ព្រះករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សំរេច តាម​គំរោងការ​របស់​ខ្លួន​បាន​ឡើយ</verse>
				<verse number="12">ដ្បិត​ព្រះករុណា​បាន​ធ្វើ​អោយ​ពួក​គេ​បរាជ័យ ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង​សំដែង​ឫទ្ធិបារមី! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើង ឫទ្ធានុភាព​របស់​ព្រះអង្គ!</verse>
			</chapter>
			<chapter number="22">
				<verse number="1">ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះបង់​ចោល ទូលបង្គំ​ដូច្នេះ?​ ទូលបង្គំ​បាន​ស្រែក​អង្វរ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ​សោះ​​។</verse>
				<verse number="2">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​ស្រែក​ហៅ​រក​ព្រះអង្គ​នៅ​ពេល​ថ្ងៃ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​ទេ នៅ​ពេល​យប់​ក៏​ទូលបង្គំ​ស្រែក​ដែរ តែ​មិន​បាន​ធូរ​ស្បើយ​ឡើយ។</verse>
				<verse number="3">ប៉ុន្តែ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ជន​ជាតិ​អ៊ីស្រាអែល​តែង​នាំ​គ្នា សរសើរ​តម្កើង​ព្រះអង្គ។</verse>
				<verse number="4">បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។</verse>
				<verse number="5">ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។</verse>
				<verse number="6">រីឯ​ទូលបង្គំ​វិញ គេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្សម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។</verse>
				<verse number="7">អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​អោយ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេបជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។</verse>
				<verse number="8">គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ ព្រះអម្ចាស់ ​ហើយ អោយ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ អោយ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ!”។</verse>
				<verse number="9">ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ ទៅ​អោយ​អ្នក​ម្ដាយ​បំបៅ។</verse>
				<verse number="10">កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។</verse>
				<verse number="11">ពេល​នេះ​ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។</verse>
				<verse number="12">សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោមព័ទ្ធ ទូលបង្គំ​អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំវិញ​ទូលបង្គំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន​។</verse>
				<verse number="13">ពួក​គេ​បើក​មាត់​ប្រឆាំង​នឹង​ទូលបង្គំ ដូច​សត្វ​សិង្ហ​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។</verse>
				<verse number="14">កម្លាំង​របស់​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ទូលបង្គំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ទូលបង្គំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។</verse>
				<verse number="15">បំពង់​ក​របស់​ទូលបង្គំ​ស្ងួត​ដូច​ដី​បែក​ក្រហែង អណ្ដាត​ទូលបង្គំ​ស្អិត​ជាប់​នឹង​កន្លើត ព្រះអង្គ​បាន​ទុក​អោយ​ទូលបង្គំ​ស្លាប់​ក្នុង​ធូលី​ដី។</verse>
				<verse number="16">មាន​ពួក​ឆ្កែ​ឡោមព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំវិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។</verse>
				<verse number="17">ទូលបង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​បាន ហើយ​សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា សម្លក់សម្លឹង​មើល​ទូលបង្គំ។</verse>
				<verse number="18">គេ​យក​សម្លៀកបំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ​។</verse>
				<verse number="19">រីឯ​ព្រះអង្គ​វិញ ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់​ផង!។</verse>
				<verse number="20">សូម​ដោះ​លែង​ទូលបង្គំ​អោយ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ទូលបង្គំ​អោយ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!</verse>
				<verse number="21">សូម​សង្គ្រោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មាត់​សិង្ហ និង​រួច​ផុត​ពី​ស្នែង​ក្របី! ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។</verse>
				<verse number="22">ទូលបង្គំ​នឹង​ផ្សព្វផ្សាយ​អំពី​ព្រះនាម របស់​ព្រះអង្គ​អោយ​បង​ប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​។</verse>
				<verse number="23">អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជពង្ស លោក​យ៉ាកុប​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជពង្ស លោក​អ៊ីស្រាអែល​អើយ ចូរ​ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ!។</verse>
				<verse number="24">ពេល​មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា ព្រះអង្គ​មិន​មាក់​ងាយ​ឬ​ព្រងើយ​កន្តើយ ព្រះអង្គ​មិន​លាក់​ព្រះភក្ត្រ​ចំពោះ​គេ​ឡើយ ពេល​មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​រក​ព្រះអង្គ ទ្រង់​ព្រះសណ្ដាប់​គេ។</verse>
				<verse number="25">ដោយ​ព្រះអង្គ​បាន​ប្រោសប្រណី​ដល់​ទូលបង្គំ ទូលបង្គំ​អាច​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។</verse>
				<verse number="26">មនុស្ស​ទន់ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​ ព្រះអម្ចាស់ នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ។ ចូរ​អោយ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺនយូរ!</verse>
				<verse number="27">មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី​នឹង​នឹក​ឃើញ​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ព្រះអង្គ ប្រជាជាតិ​ទាំង​មូល​នឹង​នាំ​គ្នា​ក្រាប ថ្វាយបង្គំ​ព្រះអង្គ</verse>
				<verse number="28">ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះមហាក្សត្រ ព្រះអង្គ​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា។</verse>
				<verse number="29">ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ដែរ។</verse>
				<verse number="30">មនុស្ស​នៅ​ជំនាន់​ក្រោយ​នឹង​គោរព​បំរើ​ព្រះអង្គ ហើយ​គេ​នឹង​ថ្លែង​អំពី​ព្រះអម្ចាស់​ប្រាប់​កូន​ចៅ។</verse>
				<verse number="31">គេ​នឹង​ប្រកាស​ប្រាប់​ប្រជាជន​ដែល​នឹង​កើត​មក តាម​ក្រោយ​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ គឺ​ព្រះអម្ចាស់​បាន​ជួយ​រំដោះ​ប្រជារាស្ត្រ របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ព្រះអម្ចាស់ ​ជា​គង្វាល​ខ្ញុំ​ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។</verse>
				<verse number="2">ព្រះអង្គ​អោយ​ខ្ញុំ​សំរាក​នៅ​តាម​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កន្លែង​ស្ងាត់ នៅ​ក្បែរ​មាត់​ទឹក​។</verse>
				<verse number="3">ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះកិត្តិនាម​របស់​ព្រះអង្គ។</verse>
				<verse number="4">ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ការពារ និង​រក្សា​ទូលបង្គំ​ជានិច្ច​។</verse>
				<verse number="5">ព្រះអង្គ​រៀបចំ​ពិធី​ជប់លៀង​អោយ​ទូលបង្គំ នៅ​មុខ​បច្ចាមិត្ត​របស់​ទូលបង្គំ ព្រះអង្គ​បាន​ចាក់​ប្រេង​លើ​ទូលបង្គំ ដើម្បី​លើក​កិត្តិយស​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​បំពេញ​ពែង ទូលបង្គំ​យ៉ាង​ហូរហៀរ។</verse>
				<verse number="6">ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​អោយ​ទូលបង្គំ ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ យ៉ាង​ស្មោះស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់ មក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ជានិច្ច។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ផែនដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!</verse>
				<verse number="2">គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី ពី​លើ​សមុទ្រ ហើយ​ធ្វើ​អោយ​វា​ស្ថិត​នៅ​យ៉ាង​រឹងប៉ឹង ពី​លើ​ទន្លេ​នានា។</verse>
				<verse number="3">តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ របស់​ ព្រះអម្ចាស់ ​បាន? តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះវិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?</verse>
				<verse number="4">មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយបង្គំ ព្រះ​ក្លែងក្លាយ​ និង​និយាយ​ស្បថស្បែ​បំពាន។</verse>
				<verse number="5">ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ នឹង​ប្រោស​គេ​អោយ​បាន​សុចរិត​ដែរ។</verse>
				<verse number="6">គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះអង្គ ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។</verse>
				<verse number="7">ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​បើក​ចំហ!​ ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​អើយ ចូរ​ចំហ​អោយ​ធំ ដើម្បី​អោយ​ព្រះមហាក្សត្រ ប្រកប​ដោយ​សិរីរុងរឿង​យាង​ចូល​មក!</verse>
				<verse number="8">តើ​ព្រះមហាក្សត្រ​ប្រកប​ដោយ សិរីរុងរឿង​នេះ​ជា​នរណា? - ព្រះអម្ចាស់ ​ប្រកប​ដោយ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ ព្រះអម្ចាស់ ​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ។</verse>
				<verse number="9">ឱ​ទ្វារ​ទាំងឡាយ​អើយ ចូរ​បើក​ចំហ! ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​អើយ ចូរ​ចំហ​អោយ​ធំ ដើម្បី​អោយ​ព្រះមហាក្សត្រ ប្រកប​ដោយ​សិរីរុងរឿង​យាង​ចូល​មក!</verse>
				<verse number="10">តើ​ព្រះមហាក្សត្រ​ប្រកប​ដោយ សិរីរុងរឿង​នេះ​ជា​នរណា? - ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល* គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះមហាក្សត្រ ប្រកប​ដោយ​សិរីរុងរឿង!។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ។</verse>
				<verse number="2">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ដូច្នេះ សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​អោយ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យជំនះ លើ​ទូលបង្គំ​ឡើយ!។</verse>
				<verse number="3">អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ណែនាំ​ទូលបង្គំ អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង</verse>
				<verse number="5">សូម​អប់រំ​ទូលបង្គំ​អោយ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="6">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សំដែង ព្រះហឫទ័យ​អាណិត​អាសូរ និង​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។</verse>
				<verse number="7">សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ទូលបង្គំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​ ព្រះអម្ចាស់ ​អើយ ទ្រង់​តែង​មាន​ព្រះហឫទ័យ មេត្តា​ករុណា និង​ព្រះហឫទ័យ​សប្បុរស​ជានិច្ច សូម​កុំ​បំភ្លេច​ទូលបង្គំ​ឡើយ!។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​បង្ហាញ អោយ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។</verse>
				<verse number="9">ព្រះអង្គ​នាំ​មនុស្ស​មាន​ចិត្ត​សុភាព អោយ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ព្រះអង្គ​បង្រៀន​គេ​អោយ​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធមេត្រី* និង​គោរព​ដំបូន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ សូម​លើកលែង​ទោស​អោយ​ទូលបង្គំ​ផង។</verse>
				<verse number="12">អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ព្រះអង្គ​នឹង​បង្ហាញ​អោយ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។</verse>
				<verse number="13">គាត់​នឹង​មាន​សុភមង្គល​ជានិច្ច ហើយ​ពូជពង្ស​របស់​គាត់ នឹង​បាន​គ្រប់គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។</verse>
				<verse number="14">ព្រះអម្ចាស់ ​តែងតែ​សំដែង​ភក្ដីភាព ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​បង្រៀន​គេ​អោយ​គោរព​សម្ពន្ធមេត្រី របស់​ព្រះអង្គ។</verse>
				<verse number="15">ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ ព្រះអម្ចាស់ ​ជានិច្ច ព្រោះ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អន្ទាក់។</verse>
				<verse number="16">សូម​ទត​មក​ទូលបង្គំ ហើយ​ប្រណី​សន្ដោស​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។</verse>
				<verse number="17">ទូលបង្គំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់ប្រមល់​នេះ​ចេញ​ពី​ចិត្ត​ទូលបង្គំ​ទៅ។</verse>
				<verse number="18">សូម​ទត​មក​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូលបង្គំ សូម​អត់ទោស​អោយ​ទូលបង្គំ បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។</verse>
				<verse number="19">សូម​ទត​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ទូលបង្គំ​ខ្លាំង​យ៉ាង​ណា។</verse>
				<verse number="20">សូម​ការពារ និង​រំដោះ​ទូលបង្គំ​ផង! សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ​អោយ​សោះ ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ​ហើយ!។</verse>
				<verse number="21">ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​ជានិច្ច សូម​រក្សា​ជីវិត​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។</verse>
				<verse number="22">ឱ​ព្រះជាម្ចាស់​អើយ! សូម​រំដោះ​អ៊ីស្រាអែល​អោយ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។</verse>
			</chapter>
			<chapter number="26">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។</verse>
				<verse number="2">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ទូលបង្គំ សូម​ពិនិត្យ​មើល​ជំរៅ​ចិត្ត​គំនិត​ទូលបង្គំ​ចុះ។</verse>
				<verse number="3">ទូលបង្គំ​នឹក​គិត​ពី​ព្រះហឫទ័យ​មេត្តា ករុណា​របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ។</verse>
				<verse number="4">ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិលខូច​ឡើយ ទូលបង្គំ​ក៏​មិន​សេពគប់​ជា​មួយ មនុស្ស​មាន​ពុតត្បុត​ដែរ។</verse>
				<verse number="5">ទូលបង្គំ​មិន​ចូល​ចិត្ត​នៅ​រួម​ជា​មួយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ មនុស្ស​ពាល​ទេ។</verse>
				<verse number="6">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅហ្មង ហើយ​ទូលបង្គំ​ដើរ​ជុំវិញ​អាសនៈ​របស់​ព្រះអង្គ</verse>
				<verse number="7">ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះគុណ​ព្រះអង្គ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ព្រះដំណាក់​របស់​ព្រះអង្គ​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរីរុងរឿង របស់​ព្រះអង្គ​ស្ថិត​នៅ។</verse>
				<verse number="9">សូម​កុំ​ទុក​អោយ​ទូលបង្គំ​ស្លាប់​ជា​មួយ មនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ទូលបង្គំ រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។</verse>
				<verse number="10">អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គ្រប់​ពេល​វេលា ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!</verse>
				<verse number="11">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។ សូម​រំដោះ​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង!។</verse>
				<verse number="12">ទូលបង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត ទូលបង្គំ​នឹង​លើក​តម្កើង​ ព្រះអម្ចាស់ នៅ​ក្នុង​អង្គ​ប្រជុំ!។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ព្រះអម្ចាស់ ​ជា​ពន្លឺ និង​ជា​ព្រះ សង្គ្រោះ​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! ព្រះអម្ចាស់ ​ជា​ទី​ជំរក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់ស្លុត​ចំពោះ​នរណា​ដែរ។</verse>
				<verse number="2">ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺ​បច្ចាមិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ​ អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។</verse>
				<verse number="3">ប្រសិន​បើ​មាន​កងទ័ព​មក​ឡោមព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ជានិច្ច។</verse>
				<verse number="4">ខ្ញុំ​ទូល​សូម​ ព្រះអម្ចាស់ ​នូវ​សេចក្ដី​តែ​មួយ​គត់ ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង គឺ​អោយ​បាន​ស្នាក់​នៅ​ក្នុង​ព្រះដំណាក់ របស់​ ព្រះអម្ចាស់ ​អស់​មួយ​ជីវិត ដើម្បី​កោត​ស្ញប់ស្ញែង​ភាព​ថ្កុំថ្កើង​រុងរឿង របស់​ ព្រះអម្ចាស់ និង​ថ្វាយបង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ</verse>
				<verse number="5">ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​អោយ​ខ្ញុំ​ជ្រក​ក្នុង​ជំរក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្មដា។</verse>
				<verse number="6">ព្រះអង្គ​លើក​មុខ​ខ្ញុំ​ឡើង​អោយ​ខ្ពស់​ជាង ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ​ខ្ញុំ ខ្ញុំ​នឹង​ថ្វាយ​យញ្ញបូជា​នៅ​ក្នុង​ព្រះពន្លា របស់​ព្រះអង្គ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ទ្រង់​ព្រះសណ្ដាប់​ស្នូរ​សំរែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។</verse>
				<verse number="8">ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះបន្ទូល ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង» នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ស្វែង​រក​ព្រះភក្ត្រ​ព្រះអង្គ​ហើយ!</verse>
				<verse number="9">សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ សូម​កុំ​ព្រះពិរោធ ហើយ​បណ្ដេញ​អ្នក​បំរើ​របស់​ព្រះអង្គ! ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ សូម​កុំ​លះបង់​ទូលបង្គំ! ឱ​ព្រះសង្គ្រោះ​ទូលបង្គំ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។</verse>
				<verse number="10">ទោះ​បី​ឪពុកម្ដាយ​របស់​ទូលបង្គំ បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ ក៏​ ព្រះអម្ចាស់ ​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​បង្រៀន​ទូលបង្គំ អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​ណែនាំ​ទូលបង្គំ​អោយ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។</verse>
				<verse number="12">សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចាមិត្ត​របស់​ទូលបង្គំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែងក្លាយ មក​និយាយ​មួល​បង្កាច់​ទូលបង្គំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរឃៅ។</verse>
				<verse number="13">ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ ព្រះអម្ចាស់ ជា​មិន​ខាន!។</verse>
				<verse number="14">ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹងប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ​ចុះ!។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ ឱ​ព្រះ​ជា​ថ្មដា​នៃ​ទូលបង្គំ​អើយ សូម​ព្រះសណ្ដាប់​សំរែក​របស់​ទូលបង្គំ​ផង! ប្រសិន​បើ​ព្រះអង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!</verse>
				<verse number="2">ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីសក្ការៈ​ របស់​ព្រះអង្គ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ របស់​ទូលបង្គំ​ផង។</verse>
				<verse number="3">សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​វិនាស​បាត់​ទៅ ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​និយាយ​រាក់ទាក់​ជា​មួយ​អ្នក​ដទៃ តែ​មាន​កលល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។</verse>
				<verse number="4">សូម​ដាក់​ទោស​អ្នក​ទាំង​នោះ អោយ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត និង​ល្បិច​កិច្ចកល​របស់​គេ សូម​ដាក់​ទោស​គេ​សម​នឹង​ស្នាដៃ​របស់​ខ្លួន សូម​អោយ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន</verse>
				<verse number="5">ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការ របស់​ ព្រះអម្ចាស់ ជា​ស្នា​ព្រះហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ​នោះ​ទេ។ សូម​ព្រះអង្គ​រំលំ​ពួក​គេ កុំ​អោយ​ងើប​ឡើង​វិញ​បាន​ឡើយ!។</verse>
				<verse number="6">សូម​លើក​តម្កើង​ ព្រះអម្ចាស់! ដ្បិត​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។</verse>
				<verse number="7">ព្រះអម្ចាស់ ​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​បទ​ចំរៀង!។</verse>
				<verse number="8">ព្រះអម្ចាស់ ​ការពារ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​កំពែង​សំរាប់​សង្គ្រោះ​ស្ដេច ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។</verse>
				<verse number="9">សូម​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះអង្គ សូម​ទ្រង់​ធ្វើ​ជា​គង្វាល ថែរក្សា​ពួក​គេ​រហូត​ត​រៀង​ទៅ!។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ពពួក​ទេវតា​របស់​ព្រះជាម្ចាស់​អើយ ចូរ​នាំ​គ្នា​តម្កើង​ ព្រះអម្ចាស់ ចូរ​លើក​តម្កើង​សិរីរុងរឿង និង​តេជានុភាព​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ចូរ​លើក​តម្កើង​ព្រះនាម​ដ៏​រុងរឿង​របស់​ ព្រះអម្ចាស់ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​ពេល​ព្រះអង្គ​សំដែង​ភាព​វិសុទ្ធ របស់​ព្រះអង្គ!​។</verse>
				<verse number="3">ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក ព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង ធ្វើ​អោយ​ផ្គរលាន់​ឮ​ឡើង ព្រះអម្ចាស់ ​គង់​នៅ​ពី​លើ​មហា​សាគរ។</verse>
				<verse number="4">ព្រះសូរសៀង​​របស់​ ព្រះអម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ប្ញទ្ធានុភាព ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង</verse>
				<verse number="5">ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ធ្វើ​អោយ​បាក់​ដើម​ឈើ​ដ៏​ធំៗ ព្រះអម្ចាស់ ​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។</verse>
				<verse number="6">ព្រះអង្គ​ធ្វើ​អោយ​ដើម​ឈើ​ទាំង​នោះ​លោត ដូច​កូន​គោ​លោត ព្រះអង្គ​ធ្វើ​អោយ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរាន​ លោត ដូច​កូន​ក្របី​លោត។</verse>
				<verse number="7">ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ បាន​ធ្វើ​អោយ​មាន​រន្ទះ​លេច​ចេញ​មក។</verse>
				<verse number="8">ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ បាន​ធ្វើ​អោយ​កក្រើក​វាល​រហោស្ថាន ព្រះអម្ចាស់ ​ធ្វើ​អោយ​រញ្ជួយ​វាល​រហោស្ថាន​កាដេស។</verse>
				<verse number="9">ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ អង្រួន​សត្វ​ក្ដាន់​ញី​អោយ​កើត​កូន និង​ធ្វើ​អោយ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។ ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង ក្នុង​ព្រះវិហារ​ថា «សូម​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់!»។</verse>
				<verse number="10">ព្រះអម្ចាស់ ​គ្រប់គ្រង​លើ​ទឹក​ជំនន់​ធំ ព្រះអម្ចាស់ ​គ្រង​រាជ្យ​រហូត​ត​ទៅ</verse>
				<verse number="11">ព្រះអម្ចាស់ ​ប្រទាន​ឫទ្ធានុភាព អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​ប្រជារាស្ត្រ របស់​ព្រះអង្គ​មាន​សន្តិភាព។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំ ព្រះអង្គ​ពុំ​បាន​ទុក​អោយ​ខ្មាំង​សត្រូវ យក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។</verse>
				<verse number="2">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​ទូលបង្គំ​អោយ​បាន​ជា។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ព្រះអង្គ​ប្រោស​ទូលបង្គំ​អោយ​រស់​ឡើង​វិញ។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ត្រ របស់​ព្រះអង្គ​អើយ ចូរ​ស្មូត្រ​ទំនុកតម្កើង​ ព្រះអម្ចាស់! ចូរ​លើក​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ!</verse>
				<verse number="5">ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​តែ​មួយ​ស្របក់ តែ​ព្រះអង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។</verse>
				<verse number="6">នៅ​ពេល​ទូលបង្គំ​បាន​សុខសាន្ត ទូលបង្គំ​ពោល​ថា ទូលបង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ! ព្រះអង្គ​បាន​ប្រោស​អោយ​ទូលបង្គំ​រឹងប៉ឹង​ដូច​ភ្នំ តែ​ប្រសិន​បើ​ព្រះអង្គ​មិន​គង់​ជា​មួយ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃលែង។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ទទូច​អង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="9">បើ​ព្រះអង្គ​ទុក​អោយ​ទូលបង្គំ​ស្លាប់ តើ​បាន​ប្រយោជន៍​អ្វី? បើ​ព្រះអង្គ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះអង្គ​កើត​ឬ? តើ​គេ​អាច​ថ្លែង​ពី​ព្រះហឫទ័យ​ស្មោះ​ត្រង់ របស់​ព្រះអង្គ​កើត​ឬ?</verse>
				<verse number="10">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូលបង្គំ! ឱ​ ព្រះអម្ចាស់ ​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ផង!។</verse>
				<verse number="11">ព្រះអង្គ​បាន​ធ្វើ​អោយ​ការ​សោក​សង្រេង របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ព្រះអង្គ​បាន​យក​សំលៀកបំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សំលៀកបំពាក់ សំរាប់​ពិធី​បុណ្យ​អោយ​ទូលបង្គំ​វិញ។</verse>
				<verse number="12">ដូច្នេះ ទូលបង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ! ឱ​ព្រះ​ដ៏​សុចរិត​អើយ សូម​រំដោះ​ទូលបង្គំ!។</verse>
				<verse number="2">សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ សូម​មក​រំដោះ​ទូលបង្គំ​ជា​ប្រញាប់! សូម​ធ្វើ​ជា​ថ្មដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង!។</verse>
				<verse number="3">ដ្បិត​ព្រះអង្គ​ជា​សិលា និង ជា​កំពែង​ការពារ​ទូលបង្គំ សូម​ដឹក​ដៃ​នាំ​ផ្លូវ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="4">សូម​ប្រោស​អោយ​ទូលបង្គំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ ដ្បិត​ព្រះអង្គ​ការពារ​ទូលបង្គំ។</verse>
				<verse number="5">ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​។ ឱ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​អើយ! ព្រះអង្គ​បាន​ជួយ​ដោះ​លែង​ទូលបង្គំ។</verse>
				<verse number="6">ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​ហើយ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បំរើ​ព្រះ​ក្លែងក្លាយ​ទេ។</verse>
				<verse number="7">ទូលបង្គំ​ត្រេក​អរ​សប្បាយ​ជា​ខ្លាំង ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស ចំពោះ​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទុក្ខ​វេទនា​របស់​ទូលបង្គំ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​មាន​កង្វល់។</verse>
				<verse number="8">ព្រះអង្គ​មិន​បណ្ដោយ​អោយ​ទូលបង្គំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ មាន​សេរីភាព​ងើប​ឡើង​វិញ​បាន។</verse>
				<verse number="9">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន! ទូលបង្គំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ទូលបង្គំ​កាន់​តែ​សោក​សង្រេង។</verse>
				<verse number="10">ជីវិត​ទូលបង្គំ​កាន់​តែ​អន់ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។</verse>
				<verse number="11">ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះតិះដៀល​ទូលបង្គំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ ក៏​មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ដែរ បើ​គេ​ឃើញ​ទូលបង្គំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។</verse>
				<verse number="12">គ្មាន​នរណា​នឹក​នា​ពី​ទូលបង្គំ​ទៀត​ទេ ទូលបង្គំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។</verse>
				<verse number="13">ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន ពោល​ពាក្យ​មួល​បង្កាច់ មនុស្សម្នា​នៅ​ជុំវិញ​ទូលបង្គំ បាន​ធ្វើ​អោយ​ទូលបង្គំ​ភ័យ​តក់ស្លុត។ គេ​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ព្រម​ទាំង​ឃុបឃិត​គ្នា បម្រុង​នឹង​ដក​ជីវិត ទូលបង្គំ​ផង។</verse>
				<verse number="14">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ទូលបង្គំ​ពោល​ថា​ព្រះអង្គ​ពិត​ជា​ព្រះ របស់​ទូលបង្គំ។</verse>
				<verse number="15">អាយុ​ជីវិត​របស់​ទូលបង្គំ ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង សត្រូវ និង​អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ!</verse>
				<verse number="16">សូម​បែរ​ព្រះភក្ត្រ​ទត​មក​អ្នក​បំរើ​របស់​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះហឫទ័យ ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ!</verse>
				<verse number="17">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ! សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ តែ​អោយ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ គឺ​អោយ​ពួក​គេ​បិទ​មាត់ ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់​ទៅ!។</verse>
				<verse number="18">សូម​អោយ​មនុស្ស​ដែល​តែងតែ និយាយ​កុហក​ក្លាយ​ទៅ​ជា​គ គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន ប្រឆាំង​នឹង​មនុស្ស​សុចរិត ដោយ​អួតបំប៉ាង និង​ប្រមាថ​មាក់ងាយ!។</verse>
				<verse number="19">ឱ​ព្រះអម្ចាស់​អើយ! ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ល្អ​វិសេសវិសាល​ណាស់! ព្រះអង្គ​បម្រុង​ទុក សំរាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះអង្គ​ប្រោសប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="20">ព្រះអង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះអង្គ អោយ​រួច​ផុត​ពី​ឧបាយកល​របស់​មនុស្ស គឺ​អោយ​គេ​ជ្រក​នៅ​ក្នុង​ព្រះពន្លា ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។</verse>
				<verse number="21">សូម​លើក​តម្កើង​ ព្រះអម្ចាស់! ដ្បិត​ពេល​មាន​សត្រូវ​ឡោមព័ទ្ធ​ទូលបង្គំ ព្រះអង្គ​បាន​សំដែង​ព្រះហឫទ័យ​ស្មោះ​ត្រង់ យ៉ាង​អស្ចារ្យ​ចំពោះ​ទូលបង្គំ។</verse>
				<verse number="22">ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថា ព្រះអង្គ​បាន​បណ្ដេញ​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។</verse>
				<verse number="23">អ្នក​រាល់​គ្នា​ដែល​គោរព​បំរើ​ ព្រះអម្ចាស់ ​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ! ព្រះអម្ចាស់ ​ថែរក្សា​អ្នក​ជឿ តែ​ព្រះអង្គ​ធ្វើ​ទោស​យ៉ាង​តឹងរ៉ឹង ដល់​មនុស្ស​ព្រហើន។</verse>
				<verse number="24">អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ​អើយ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង!។</verse>
			</chapter>
			<chapter number="32">
				<verse number="1">មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ព្រះជាម្ចាស់ លើកលែង​ទោស​អោយ ព្រម​ទាំង​ប្រោសប្រណី​អោយ​បាន​រួច​ពី​បាប!​</verse>
				<verse number="2">មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​ ព្រះអម្ចាស់ ​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀចវេរ!</verse>
				<verse number="3">ដរាប​ណា​ទូលបង្គំ​មិន​សារភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីងរៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ</verse>
				<verse number="4">ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។</verse>
				<verse number="5">ទូលបង្គំ​បាន​សារភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់លៀម​កំហុស របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​ ព្រះអម្ចាស់!» ព្រះអង្គ​ក៏​លើកលែង​ទោស​ទូលបង្គំ អោយ​រួច​ពី​បាប។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិប័តន៍​ព្រះអង្គ តែង​ទូលអង្វរ​ព្រះអង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។</verse>
				<verse number="7">ព្រះអង្គ​ជា​ជំរក​សំរាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​អោយ​រួច​ពី​អាសន្ន ព្រះអង្គ​អោយ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា «យើង​នឹង​ប្រៀនប្រដៅ​ណែនាំ​អ្នក អោយ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​អោយ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។</verse>
				<verse number="9">មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ ដើម្បី​ញាក់​វា​អោយ​ចុះ​ចូល»។</verse>
				<verse number="10">មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ ព្រះអម្ចាស់ ​តែង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។</verse>
				<verse number="11">មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីករាយ ចំពោះ​ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។</verse>
			</chapter>
			<chapter number="33">
				<verse number="1">មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​ ព្រះអម្ចាស់! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ព្រះអង្គ។</verse>
				<verse number="2">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង​ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។</verse>
				<verse number="3">ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ! ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះ ក្នុង​ពេល​ស្រែក​អបអរសាទរ​ព្រះអង្គ</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ទៀង​ត្រង់ ហើយ​ព្រះអង្គ​តែង​ប្រព្រឹត្ត​តាម ព្រះបន្ទូល​សន្យា​ជានិច្ច។</verse>
				<verse number="5">ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់ ផែនដី​ទាំង​មូល​សំដែង​អំពី​ព្រះហឫទ័យ មេត្តាករុណា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ផ្ទៃ​មេឃ​កើត​ឡើង​ដោយសារ​ព្រះបន្ទូល របស់​ ព្រះអម្ចាស់ ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង ដោយសារ​ព្រះបញ្ជា​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="7">ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ព្រះអង្គ​បាន​បង្ឃាំង​មហា​សមុទ្រ អោយ​នៅ​មួយ​កន្លែង។</verse>
				<verse number="8">ចូរ​អោយ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ ព្រះអម្ចាស់! ចូរ​អោយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ!</verse>
				<verse number="9">ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន ដោយសារ​ព្រះបន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​បង្គាប់​យ៉ាង​ណា ក៏​កើត​មាន​យ៉ាង​នោះ​មែន​។</verse>
				<verse number="10">ព្រះអម្ចាស់ ​រំលំ​ផែនការ​របស់​ប្រជាជាតិ​នានា! ព្រះអង្គ​រំលាយ​គំរោងការ​របស់ ប្រជាជន​ទាំងឡាយ។</verse>
				<verse number="11">រីឯ​ផែនការ​របស់​ព្រះអង្គ​វិញ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​គំរោងការ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។</verse>
				<verse number="12">មាន​សុភមង្គល​ហើយ ប្រជាជាតិ​ណា ដែល​គោរព​បំរើ​ ព្រះអម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន! មាន​សុភមង្គល​ហើយ ប្រជាជន​ណា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ទុក​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់!​។</verse>
				<verse number="13">ព្រះអម្ចាស់ ​ទត​មើល​ពី​ស្ថាន​បរមសុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់</verse>
				<verse number="14">ហើយ​ពី​ព្រះដំណាក់​របស់​ព្រះអង្គ ព្រះអង្គ​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី</verse>
				<verse number="15">គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ព្រះអង្គ​យក​ព្រះហឫទ័យ ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។</verse>
				<verse number="16">ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យជំនះ​បាន ដោយសារ​កងទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរបុរស​ណា​វាយ​ឈ្នះ ដោយសារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។</verse>
				<verse number="17">សេះ​ចំបាំង​ពុំ​អាច​ធ្វើ​អោយ​មាន​ជ័យជំនះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។</verse>
				<verse number="18">ព្រះអម្ចាស់ ​តាម​ថែរក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ មេត្តាករុណា​របស់​ព្រះអង្គ។</verse>
				<verse number="19">ព្រះអង្គ​សង្គ្រោះ​គេ​អោយ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​អោយ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។</verse>
				<verse number="20">យើង​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ព្រះអង្គ​ជួយ​សង្គ្រោះ និង​ការពារ​យើង​</verse>
				<verse number="21">យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអង្គ យើង​ទុក​ចិត្ត​លើ​ព្រះនាម​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ។</verse>
				<verse number="22">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។</verse>
			</chapter>
			<chapter number="34">
				<verse number="1">ខ្ញុំ​នឹង​អរ​ព្រះគុណ​ ព្រះអម្ចាស់ គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​សោះ​ឡើយ។</verse>
				<verse number="2">ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយសារ​ព្រះអង្គ! ចូរ​អោយ​មនុស្ស​ទន់ទាប​ត្រងត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។</verse>
				<verse number="3">សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះអម្ចាស់ ​ថ្កុំថ្កើង​រុងរឿង​ក្រៃលែង! យើង​លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ជា​មួយ​គ្នា!។</verse>
				<verse number="4">ខ្ញុំ​បាន​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាលម៉ាន។</verse>
				<verse number="5">អ្នក​ណា​សម្លឹង​ឆ្ពោះ​ទៅ​ព្រះអង្គ អ្នក​នោះ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​អំណរ ហើយ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ​។</verse>
				<verse number="6">មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​អោយ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។</verse>
				<verse number="7">ទេវតា​របស់​ ព្រះអម្ចាស់ ​ថែរក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ពី​គ្រោះ​ថ្នាក់។</verse>
				<verse number="8">ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ ដើម្បី​អោយ​ដឹង​ថា​ ព្រះអម្ចាស់ មាន​ព្រះហឫទ័យ​សប្បុរស​ដ៏​លើសលប់! អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។</verse>
				<verse number="9">អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ត្រ​ព្រះអង្គ​អើយ ចូរ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ នឹង​មិន​ខ្វះ​អ្វី​ឡើយ។</verse>
				<verse number="10">អ្នក​មាន​អាច​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន ខ្វះ​ខាត​ចំណី​បរិភោគ តែ​អស់​អ្នក​ដែល​ស្វែង​រក​ ព្រះអម្ចាស់ នឹង​មិន​ខ្វះ​អ្វី​សោះ​ឡើយ។</verse>
				<verse number="11">កូន​ចៅ​អើយ​ចូរ​នាំ​គ្នា​មក ហើយ​ស្ដាប់​ពាក្យ​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក អោយ​ស្គាល់​អំពី​ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ។</verse>
				<verse number="12">តើ​មាន​នរណា​ចង់​បាន​អាយុ​វែង និង​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​ឬ​ទេ?</verse>
				<verse number="13">បើ​ចង់​បាន​ត្រូវ​តែ​ចេះ​ទប់​អណ្ដាត កុំ​ពោល​ពាក្យ​អាក្រក់ និង​ចៀស​វាង​និយាយ​បោក​បញ្ឆោត!។</verse>
				<verse number="14">ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ខិតខំ​ស្វែង​រក​សេចក្ដី​សុខសាន្ត យ៉ាង​អស់​ពី​ចិត្ត។</verse>
				<verse number="15">ព្រះអម្ចាស់ ​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ព្រះហឫទ័យ ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជានិច្ច។</verse>
				<verse number="16">ព្រះអម្ចាស់ ​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។</verse>
				<verse number="17">ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​គេ ហើយ​ព្រះអង្គ​រំដោះ​គេ អោយ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។</verse>
				<verse number="18">ព្រះអម្ចាស់ ​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។</verse>
				<verse number="19">មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះអម្ចាស់ ​តែងតែ​រំដោះ​គេ អោយ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។</verse>
				<verse number="20">ព្រះអង្គ​ថែរក្សា​គេ​អោយ​បាន​សុខសាន្ត គឺ​គ្មាន​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​បែក​ឡើយ។</verse>
				<verse number="21">អំពើ​អាក្រក់​តែង​ប្រហារ​ជីវិត​មនុស្ស​ពាល ហើយ​អ្នក​ដែល​ស្អប់​មនុស្ស​សុចរិត តែងតែ​ទទួល​ទោស​ជានិច្ច។</verse>
				<verse number="22">ព្រះអម្ចាស់ ​សង្គ្រោះ​ជីវិត​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។</verse>
			</chapter>
			<chapter number="35">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ! សូម​ប្រឆាំង អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។</verse>
				<verse number="2">សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!</verse>
				<verse number="3">សូម​គប់​លំពែង និង​ពូថៅ ប្រហារ​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ សូម​បញ្ជាក់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ។</verse>
				<verse number="4">សូម​អោយ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ ត្រូវ​អាម៉ាស់ និង​បាក់​មុខ សូម​អោយ​ពួក​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​បាប​ទូលបង្គំ ដក​ខ្លួន​ថយ​ទៅ​វិញ​ទាំង​អៀន​ខ្មាស!</verse>
				<verse number="5">នៅ​ពេល​ទេវតា*​របស់​ ព្រះអម្ចាស់ បណ្ដេញ​ពួក​គេ សូម​អោយ​ពួក​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ!។</verse>
				<verse number="6">នៅ​ពេល​ទេវតា​របស់​ ព្រះអម្ចាស់ ​ដេញ​តាម​ពួក​គេ សូម​អោយ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យសុង និង​រអិល​ទៀត​ផង!។</verse>
				<verse number="7">អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ទូលបង្គំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។</verse>
				<verse number="8">សូម​អោយ​ពួក​គេ​ត្រូវ​អន្តរាយ ដោយ​មិន​បាន​ដឹង​ជា​មុន សូម​អោយ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​បង្កប់​ទុក សូម​អោយ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!។</verse>
				<verse number="9">ពេល​នោះ ទូលបង្គំ​នឹង​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ចំពោះ​កិច្ចការ​ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ ទូលបង្គំ​មាន​អំណរ​សប្បាយ មក​ពី​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។</verse>
				<verse number="10">ទូលបង្គំ​នឹង​ទូល​ព្រះអង្គ​យ៉ាង​ស្មោះ អស់​ពី​ដួង​ចិត្ត​ថា: ព្រះអម្ចាស់ ​អើយ គ្មាន​នរណា​ដូច​ព្រះអង្គ​ឡើយ ព្រះអង្គ​បាន​រំដោះ​អ្នក​ទន់​ខ្សោយ អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ខ្លាំង​ពូកែ ព្រះអង្គ​រំដោះ​ជន​កំសត់​ទុគ៌ត​អោយ​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​សង្កត់សង្កិន។</verse>
				<verse number="11">មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ គេ​បាន​ចោទ​សួរ​ទូលបង្គំ​អំពី​កិច្ចការ ដែល​ទូលបង្គំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។</verse>
				<verse number="12">គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង នឹង​អំពើ​ល្អ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ទូលបង្គំ​នៅ​ឯកោ​ម្នាក់​ឯង។</verse>
				<verse number="13">ពេល​ពួក​គេ​ឈឺ ទូលបង្គំ​បាន​ជួយ​រំលែក​ទុក្ខ ទូលបង្គំ​បន្ទាប​ខ្លួន ទាំង​តម​អាហារ ហើយ​ទូលបង្គំ​ទូលអង្វរ​អោយ​គេ​ឥត​ឈប់​ឈរ។</verse>
				<verse number="14">ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ប្រព្រឹត្ត​ចំពោះ​មិត្តភក្ដិ និង​បង​ប្អូន ទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេង ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។</verse>
				<verse number="15">ផ្ទុយ​ទៅ​វិញ​ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់ បាន​វាយ​ទូលបង្គំ និង​ហែកហួរ​ទូលបង្គំ ឥត​ឈប់​ឡើយ។</verse>
				<verse number="16">ពួក​គេ​ចូល​ដៃ​ជា​មួយ​មនុស្ស​ពាល ដែល​នៅ​ជុំវិញ​ទូលបង្គំ ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូលបង្គំ។</verse>
				<verse number="17">ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ក្រញាំ​របស់​ពួក​គេ សូម​ការពារ​ជីវិត​ទូលបង្គំ អោយ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។</verse>
				<verse number="18">ទូលបង្គំ​នឹង​អរ​ព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​ចំណោម​ប្រជាជន​ដ៏​ច្រើន។</verse>
				<verse number="19">សូម​កុំ​បណ្ដោយ​អោយ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ទូលបង្គំ​បាន​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​ចាញ់ សូម​កុំ​បណ្ដោយ​អោយ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល ពេបជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។</verse>
				<verse number="20">ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សំរួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។</verse>
				<verse number="21">ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​ទូលបង្គំ គេ​ស្រែក​ចំអក​អោយ​ទូលបង្គំ​ថា «ហា៎ ហ៎ា! យើង​ឃើញ​អ្នក​ឯង​ធ្វើ​អាក្រក់​ហើយ!»។</verse>
				<verse number="22">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម ព្រះអម្ចាស់ ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!</verse>
				<verse number="23">ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះអម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​អោយ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។</verse>
				<verse number="24">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​សុចរិត សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង កុំ​បណ្ដោយ​អោយ​ពួក​គេ​បាន​សប្បាយ ព្រោះ​ទូលបង្គំ​ចាញ់​នោះ​ឡើយ។</verse>
				<verse number="25">សូម​កុំ​អោយ​គេ​ពោល​ក្នុង​ចិត្ត​ថា «យើង​មាន​ប្រៀប​លើ​វា​ហើយ!» សូម​កុំ​អោយ​គេ​ពោល​ថា «យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។</verse>
				<verse number="26">សូម​អោយ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ទូលបង្គំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​អោយ​ពួក​អ្នក​ដែល​ព្រហើន ដាក់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។</verse>
				<verse number="27">រីឯ​អស់​អ្នក​ដែល​ចង់​ឃើញ ទូលបង្គំ​ជា​មនុស្ស​គ្មាន​ទោស សូម​ប្រទាន​អោយ​គេ​អាច​ស្រែក​ហ៊ោ ដោយ​អំណរ​សប្បាយ ហើយ​សូម​អោយ​គេ​ពោល​ហើយ​ពោល​ទៀត​ថា «សូម​លើក​តម្កើង​ ព្រះអម្ចាស់! ព្រះអង្គ​សព្វ​ព្រះហឫទ័យ អោយ​អ្នក​បំរើ​របស់​ព្រះអង្គ​បាន​ជោគ​ជ័យ!»។</verse>
				<verse number="28">ពេល​នោះ ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ!។</verse>
			</chapter>
			<chapter number="36">
				<verse number="1">ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះបោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​។</verse>
				<verse number="2">គេ​បញ្ចើចបញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស គួរ​អោយ​ស្អប់​នោះ​ឡើយ។</verse>
				<verse number="3">គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។</verse>
				<verse number="4">សូម្បី​តែ​នៅ​ពេល​ដេក ក៏​គេ​គិត​ពី​គំរោងការ​ធ្វើ​អំពើ​អាក្រក់​ដែរ គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ! ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាសវេហាស៍។</verse>
				<verse number="6">ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ មាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ដូច​មហាសាគរ។ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។</verse>
				<verse number="7">ឱ​ព្រះជាម្ចាស់​អើយ ព្រះហឫទ័យ​មេត្តាករុណា របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើសលប់​បំផុត! មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី របស់​ព្រះអង្គ ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា​។</verse>
				<verse number="8">ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ អោយ​មនុស្ស​លោក​នៅ​ក្នុង ព្រះដំណាក់​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​អោយ​គេ​មាន អំណរ​សប្បាយ​ដ៏​ហូរហៀរ​ដូច​ទឹក​ទន្លេ។</verse>
				<verse number="9">ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយសារ​ពន្លឺ​របស់​ព្រះអង្គ។</verse>
				<verse number="10">សូម​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត ហើយ​សំដែង​ព្រះហឫទ័យ​សុចរិត ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។</verse>
				<verse number="11">សូម​កុំ​អោយ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ ហើយ​ក៏​កុំ​អោយ​មនុស្ស​ពាល មក​បណ្ដេញ​ទូលបង្គំ​បាន​ដែរ!</verse>
				<verse number="12">មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​បរាជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។</verse>
			</chapter>
			<chapter number="37">
				<verse number="1">មិន​ត្រូវ​ចង​កំហឹង​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ក៏​កុំ​ច្រណែន​នឹង​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ</verse>
				<verse number="2">ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ​យ៉ាង​រហ័ស ដូច​ស្មៅ​ដែល​តែងតែ​ក្រៀម​ស្វិត និង​ដូច​ផ្កា​ដែល​តែងតែ ស្រពោន​នោះ​ដែរ។</verse>
				<verse number="3">ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេមក្សាន្ត។</verse>
				<verse number="4">ចូរ​ស្វែង​រក​សុភមង្គល​ពី​ ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។</verse>
				<verse number="5">ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។</verse>
				<verse number="6">ព្រះអង្គ​នឹង​បង្ហាញ​អោយ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​អោយ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។</verse>
				<verse number="7">ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចំរុង​ចំរើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។</verse>
				<verse number="8">ចូរ​រំងាប់​កំហឹង និង​លះបង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​អោយ​មាន​ការ​អាក្រក់។</verse>
				<verse number="9">ព្រះអម្ចាស់ ​នឹង​កាត់កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។</verse>
				<verse number="10">នៅ​តែ​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត​ហើយ! ទោះ​បី​អ្នក​ខំ​រក​មើល​កន្លែង​ដែល​គេ​ធ្លាប់​នៅ ក៏​មិន​ឃើញ​មាន​អ្វី​ដែរ។</verse>
				<verse number="11">រីឯ​មនុស្ស​ទន់ទាប​វិញ គេ​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក​ ហើយ​នឹង​បាន​សប្បាយ​សុខ​ក្សេមក្សាន្ត។</verse>
				<verse number="12">មនុស្ស​អាក្រក់​តែងតែ​ឃុបឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង</verse>
				<verse number="13">ក៏​ប៉ុន្តែ ព្រះអម្ចាស់​សើច​ចំអក​ដាក់​មនុស្ស​អាក្រក់ ព្រោះ​ព្រះអង្គ​ជ្រាប​ថា ពេល​ដែល​គេ​ត្រូវ​វិនាស​ ជិត​មក​ដល់​ហើយ។</verse>
				<verse number="14">មនុស្ស​អាក្រក់​នាំ​គ្នា​ហូត​ដាវ យឹត​ធ្នូ ដើម្បី​ប្រហារ​ជីវិត​មនុស្ស​ក្រីក្រ​ទុគ៌ត និង​អារ​ក​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់។</verse>
				<verse number="15">ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។</verse>
				<verse number="16">ទ្រព្យ​តែ​បន្តិចបន្តួច​របស់​មនុស្ស​សុចរិត ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ របស់​មនុស្ស​អាក្រក់</verse>
				<verse number="17">ដ្បិត​ ព្រះអម្ចាស់ ​នឹង​ជួយ​គាំទ្រ​មនុស្ស​សុចរិត តែ​ព្រះអង្គ​នឹង​បំបាក់​កម្លាំង របស់​មនុស្ស​អាក្រក់​វិញ។</verse>
				<verse number="18">ព្រះអម្ចាស់ ​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​ជីវិត​របស់​មនុស្ស​ឥត​សៅហ្មង ព្រះអង្គ​នឹង​ថែរក្សា​ទឹក​ដី​របស់​គេ អោយ​បាន​គង់វង្ស​រហូត​ត​ទៅ។</verse>
				<verse number="19">នៅ​គ្រា​មាន​អាសន្ន គេ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ ហើយ​នៅ​គ្រា​មាន​ទុរ្ភិក្ស គេ​នឹង​បាន​បរិភោគ​ឆ្អែត។</verse>
				<verse number="20">រីឯ​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​វិនាស​សូន្យ ហើយ​ខ្មាំង​សត្រូវ​របស់​ ព្រះអម្ចាស់ ក៏​នឹង​រលាយ​សូន្យ​ទៅ ដូច​វាល​ស្មៅ​ខៀវ​ខ្ចី ដែល​ឆេះ​រលាយ​សូន្យ​ទៅ​ជា​ផ្សែង​ដែរ។</verse>
				<verse number="21">មនុស្ស​អាក្រក់​ខ្ចី​អ្វីៗ​ពី​គេ ហើយ​មិន​ដែល​សង​វិញ​ឡើយ រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​មាន​ចិត្ត​ទូលាយ និង​ចេះ​អោយ​របស់​របរ​ទៅ​អ្នក​ដទៃ។</verse>
				<verse number="22">អស់​អ្នក​ដែល​ ព្រះអម្ចាស់ ​ប្រទាន​ពរ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក រីឯ​អ្នក​ដែល​ព្រះអង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់កាល់​ចោល។</verse>
				<verse number="23">ព្រះអម្ចាស់ ​ពង្រឹង​ជំហាន​របស់​មនុស្ស អោយ​បាន​មាំមួន ហើយ​ព្រះអង្គ​គាប់​ព្រះហឫទ័យ នឹង​មាគ៌ា​របស់​គេ។</verse>
				<verse number="24">ប្រសិន​បើ​អ្នក​នោះ​ភ្លាត់​ជើង គេ​នឹង​មិន​ដួល​ដល់​ដី​ឡើយ ព្រោះ​ ព្រះអម្ចាស់ ​កាន់​ដៃ​គេ​ជាប់។</verse>
				<verse number="25">តាំង​ពី​ខ្ញុំ​នៅ​ក្មេង​រហូត​មក​ទល់​ពេល​ខ្ញុំ​ចាស់​នេះ ខ្ញុំ​មិន​ដែល​ឃើញ​ ព្រះអម្ចាស់ ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​មិន​ដែល​ឃើញ​កូន​ចៅ របស់​គេ​សុំ​ទាន​ដែរ។</verse>
				<verse number="26">មនុស្ស​សុចរិត​តែងតែ​មាន​ចិត្ត​អាណិត​មេត្តា និង​ចេះ​អោយ​របស់​របរ​ទៅ​អ្នក​ដទៃ​ខ្ចី គេ​បាន​ទទួល​កូន​ចៅ​ទុក​ជា​ព្រះពរ។</verse>
				<verse number="27">ចូរ​ចៀស​វាង​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ធ្វើ​ដូច្នេះ​អ្នក​នឹង​រស់​នៅ​លើ​ទឹក​ដី​នេះ​រហូត​ត​ទៅ</verse>
				<verse number="28">ដ្បិត​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ​ព្រះអង្គ​ថែរក្សា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ព្រះអង្គ​កាត់កាល់​ពូជពង្ស​របស់​មនុស្ស អាក្រក់​អោយ​វិនាស​សាបសូន្យ។</verse>
				<verse number="29">មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។</verse>
				<verse number="30">មនុស្ស​សុចរិត​តែងតែ​ស្រដី​ចេញ​មក នូវ​ពាក្យពេចន៍​ប្រកប​ដោយ​ប្រាជ្ញា។ ហើយ​អណ្ដាត​របស់​គេ​គ្រលាស់ ចេញ​មក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ</verse>
				<verse number="31">ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="32">មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោបាយ​ចាំ​សម្លាប់​គេ​ផង។</verse>
				<verse number="33">ប៉ុន្តែ ព្រះអម្ចាស់ ​មិន​បោះ​បង់​មនុស្ស​សុចរិត អោយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស អាក្រក់​ឡើយ ហើយ​ប្រសិន​បើ​គេ​កាត់​ក្ដី​មនុស្ស​សុចរិត ទ្រង់​ក៏​មិន​បណ្ដោយ​អោយ​គេ​ដាក់​ទោស​បាន​ដែរ។</verse>
				<verse number="34">ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ហើយ​កាន់​តាម​មាគ៌ា​របស់​ព្រះអង្គ​ទៅ នោះ​ព្រះអង្គ​នឹង​លើក​កិត្តិយស​អ្នក​ឡើង អោយ​គ្រប់គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់កាល់​ចោល។</verse>
				<verse number="35">ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។</verse>
				<verse number="36">ក្រោយ​មក​គេ​រលាយ​បាត់​សូន្យ​ទៅ ខ្ញុំ​ខំ​រក​មើល​គេ​តែ​រក​មិន​ឃើញ​សោះ។</verse>
				<verse number="37">ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀចវេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុងរឿង​ជានិច្ច។</verse>
				<verse number="38">រីឯ​មនុស្ស​បាប​វិញ នឹង​ត្រូវ​វិនាស​សូន្យ​អស់​ទៅ ហើយ​មនុស្ស​ទមិឡ នឹង​គ្មាន អនាគត​ភ្លឺ​ស្វាង​សោះ​ឡើយ។</verse>
				<verse number="39">ព្រះអម្ចាស់ ​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។</verse>
				<verse number="40">ព្រះអម្ចាស់ ​សង្គ្រោះ និង​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​សង្គ្រោះ​ពួក​គេ ពីព្រោះ​ពួក​គេ មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី​ព្រះអង្គ។</verse>
			</chapter>
			<chapter number="38">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទោះ​បី​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ នឹង​ទូលបង្គំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទារុណកម្ម​ទូលបង្គំ​ដែរ​</verse>
				<verse number="2">ដ្បិត​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ទូលបង្គំ​ឈឺ​ចុក​ចាប់ ព្រះហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់​មក​លើ​ទូលបង្គំ។</verse>
				<verse number="3">ព្រះពិរោធ​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ទូលបង្គំ​ឈឺ​សព្វ​សព៌ាង្គកាយ ហើយ​អំពើ​បាប​របស់​ទូលបង្គំ បាន​ធ្វើ​អោយ​ឆ្អឹងឆ្អែង​របស់​ទូលបង្គំ​ពុក​អស់</verse>
				<verse number="4">ដ្បិត​កំហុស​របស់​ទូលបង្គំ​បាន​ជន់ជោរ ឡើង​លិច​ក្បាល​ទូលបង្គំ ហើយ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​សង្កត់​មក​លើ​ទូលបង្គំ។</verse>
				<verse number="5">របួស​ទូលបង្គំ​ក្លាយ​ទៅ​ជា​ដំបៅ​រលួយ ហើយ​ធុំ​ក្លិន​អសោច ព្រោះ​តែ​គំនិត​លេលា​របស់​ទូលបង្គំ។</verse>
				<verse number="6">ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន ហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។</verse>
				<verse number="7">ទូលបង្គំ​គ្រុន​ក្ដៅ​យ៉ាង​ខ្លាំង ពេញ​សព្វ​សព៌ាង្គកាយ។</verse>
				<verse number="8">ទូលបង្គំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ទូលបង្គំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។</verse>
				<verse number="9">ព្រះអម្ចាស់ ​អើយ ទ្រង់​ឈ្វេង​យល់​ចិត្ត​ប៉ងប្រាថ្នា របស់​ទូលបង្គំ​ស្រាប់​ហើយ ទ្រង់​ព្រះសណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ​ថ្ងូរ។</verse>
				<verse number="10">បេះដូង​ទូលបង្គំ​ញាប់ញ័រ កម្លាំង​ទូលបង្គំ​ក៏​ខ្សោយ​បាត់​ទៅ ហើយ​ភ្នែក​ទូលបង្គំ ក៏​ស្រវាំង​លែង​មើល​អ្វី​ឃើញ​ទៀត។</verse>
				<verse number="11">មិត្តភក្ដិ ព្រម​ទាំង​អ្នក​ជិតស្និទ្ធ​នឹង​ទូលបង្គំ មិន​ហ៊ាន​ចូល​ជិត​ទូលបង្គំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ទូលបង្គំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ទូលបង្គំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ដែរ។</verse>
				<verse number="12">អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ទូលបង្គំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ ពួក​គេ​មួល​បង្កាច់​ទូលបង្គំ ចង់​អោយ​ទូលបង្គំ​វិនាស គេ​ចេះ​តែ​រក​កលល្បិច ប្រឆាំង​នឹង​ទូលបង្គំ​មួយ​ថ្ងៃ​វាល់​ល្ងាច។</verse>
				<verse number="13">ប៉ុន្តែ ទូលបង្គំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ​ដូច​មនុស្ស​ថ្លង់ ទូលបង្គំ​ធ្វើ​ជា​និយាយ​មិន​រួច​ដូច​មនុស្ស​គ។</verse>
				<verse number="14">ទូលបង្គំ​ប្រៀប​បី​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ ហើយ​ជា​មនុស្ស​ដែល​មិន​អាច ពោល​ពាក្យ​ឆ្លើយ​ទៅ​គេ​វិញ​បាន​ឡើយ។</verse>
				<verse number="15">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ មាន​តែ​ព្រះអង្គ​ហើយ​ដែល​ឆ្លើយ​ជំនួស​ទូលបង្គំ!</verse>
				<verse number="16">សូម​កុំ​បណ្ដោយ​អោយ​ខ្មាំង​សត្រូវ ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ទូលបង្គំ​វេទនា សូម​កុំ​អោយ​ពួក​គេ​អួត​បំប៉ោង ក្នុង​ពេល​ដែល​ទូលបង្គំ​ទន់​ជង្គង់​នេះ​ឡើយ</verse>
				<verse number="17">ដ្បិត​ទូលបង្គំ​កំពុង​តែ​ចង់​ដួល ហើយ​ទូលបង្គំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជានិច្ច​ដែរ។</verse>
				<verse number="18">ទូលបង្គំ​សូម​សារភាព​កំហុស ទូលបង្គំ​សោក​ស្ដាយ​ណាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច្នេះ។</verse>
				<verse number="19">រីឯ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​វិញ ពួក​គេ​នៅ​មាន​សុខភាព មាន​កម្លាំង អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ដោយ​ឥត​ហេតុ​ផល​នោះ​មាន​គ្នា​ច្រើន​ណាស់។</verse>
				<verse number="20">ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ដែល​ទូលបង្គំ​បាន​ធ្វើ​ចំពោះ​ពួក​គេ នាំ​គ្នា​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​ទូលបង្គំ​ខិតខំ​ធ្វើ​អំពើ​ល្អ។</verse>
				<verse number="21">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​យាង​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ដូច្នេះ!</verse>
				<verse number="22">ព្រះអម្ចាស់ ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ​អើយ សូម​មេត្តា​ប្រញាប់​យាង​មក សង្គ្រោះ​ទូលបង្គំ​ផង!។</verse>
			</chapter>
			<chapter number="39">
				<verse number="1">ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្នប្រយែង ចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត ក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី។ ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​នឹង​មិន​និយាយ​ស្ដី​អ្វី​សោះ​ឡើយ។</verse>
				<verse number="2">ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ! ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។</verse>
				<verse number="3">ខ្ញុំ​ក្ដៅ​ជា​ខ្លាំង ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួន រហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយ នៃ​ជីវិត​របស់​ទូលបង្គំ​ផង តើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត តើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កំរិត​ណា?។</verse>
				<verse number="5">ព្រះអង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក​ គឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។</verse>
				<verse number="6">ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិតខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យសម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។</verse>
				<verse number="7">ឱ​ព្រះអម្ចាស់​អើយ បើ​ដូច្នេះ​តើ​អោយ​ទូលបង្គំ​ទន្ទឹង​រង់ចាំ​អ្វី? មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។</verse>
				<verse number="8">សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំពើ​បាប ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត! សូម​កុំ​ទុក​ឱកាស​អោយ​មនុស្ស​ល្ងីល្ងើ មាក់ងាយ​ទូលបង្គំ​បាន​ឡើយ។</verse>
				<verse number="9">ទូលបង្គំ​នៅ​ស្ងៀម មិន​និយាយ​ស្ដី​អ្វី​ទេ ដ្បិត​ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ទូលបង្គំ។</verse>
				<verse number="10">សូម​កុំ​ធ្វើ​ទារុណកម្ម​ទូលបង្គំ​ទៀត​ឡើយ! ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់ ដោយ​ព្រះអង្គ​វាយ​ទូលបង្គំ។</verse>
				<verse number="11">ពេល​ព្រះអង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស ព្រះអង្គ​ធ្វើ​អោយ​អ្វីៗ​ដែល​អ្នក​នោះ ចូល​ចិត្ត​ត្រូវ​វិនាស​ហិនហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។</verse>
				<verse number="12">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​សំរែក​របស់​ទូលបង្គំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្ដោះអាសន្ន​ជា​មួយ​ព្រះអង្គ ដូច​បុព្វបុរស​របស់​ទូលបង្គំ​ប៉ុណ្ណោះ។</verse>
				<verse number="13">សូម​បែរ​ព្រះភក្ត្រ​ចេញ​ពី​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ផ្ទៀង​ព្រះកាណ៌​ស្ដាប់ សំរែក​ទូលអង្វរ​របស់​ខ្ញុំ។</verse>
				<verse number="2">ព្រះអង្គ​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្មដា​អោយ​មាន​ជំហរ​យ៉ាង​រឹងប៉ឹង។</verse>
				<verse number="3">ព្រះអង្គ​បាន​ប្រទាន​អោយ​ខ្ញុំ​ច្រៀង​បទ​ចំរៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ។</verse>
				<verse number="4">មាន​សុភមង្គល​ហើយ មនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ដែល​ជា​ព្រះ​បោក​បញ្ឆោត!។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ព្រះអង្គ​ក៏​មាន​គំរោងការ​ជា​ច្រើន សំរាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។</verse>
				<verse number="6">ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​បើក​ត្រចៀក​ទូលបង្គំ អោយ​ចេះ​ស្ដាប់​ព្រះអង្គ ព្រះអង្គ​មិន​ទាមទារ​តង្វាយ​ដុត ឬ យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប​ឡើយ។</verse>
				<verse number="7">ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះអម្ចាស់ ទូលបង្គំ​មក​រក​ព្រះអង្គ ទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។</verse>
				<verse number="8">ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជានិច្ច​។</verse>
				<verse number="9">ទូលបង្គំ​បាន​ប្រកាស​អោយ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។</verse>
				<verse number="10">ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះ ទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះហឫទ័យ ស្មោះ​ត្រង់​របស់​ព្រះអង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាស អំពី​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ដឹង​ថា​ព្រះអង្គ​តែងតែ អាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយ ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់ របស់​ព្រះអង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជានិច្ច។</verse>
				<verse number="12">មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូលបង្គំ កំហុស​របស់​ទូលបង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូលបង្គំ ធ្វើ​អោយ​ទូលបង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ កំហុស​ទូលបង្គំ​មាន​ចំនួន​ច្រើន​ជាង សរសៃ​សក់​របស់​ទូលបង្គំ​ទៅ​ទៀត ទូលបង្គំ​លែង​មាន​កម្លាំង ប្រឈម​មុខ​ទៀត​ហើយ។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ សូម​មេត្តា​រំដោះ​ទូលបង្គំ​ផង! ព្រះអម្ចាស់ អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!</verse>
				<verse number="14">សូម​អោយ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ទូលបង្គំ ត្រូវ​អាប់អោន និង​បាក់​មុខ​ទាំង​អស់​គ្នា! សូម​អោយ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត នឹង​ទុក្ខ​វេទនា​របស់​ទូលបង្គំ ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!</verse>
				<verse number="15">សូម​អោយ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរាជ័យ ទាំង​អាប់​កិត្តិយស</verse>
				<verse number="16">រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​អោយ​គេ​បាន​សប្បាយ​រីករាយ រួម​ជា​មួយ​ព្រះអង្គ! សូម​អោយ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះ របស់​ព្រះអង្គ ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ ព្រះអម្ចាស់!»។</verse>
				<verse number="17">ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត តែ​ព្រះអម្ចាស់​បាន​គិតគូរ​ដល់​ទូលបង្គំ។ ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!</verse>
			</chapter>
			<chapter number="41">
				<verse number="1">មាន​សុភមង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន ព្រះអម្ចាស់ នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។</verse>
				<verse number="2">ព្រះអម្ចាស់ ​នឹង​ថែរក្សា​អាយុ​ជីវិត​របស់​គេ ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែនដី ព្រះអង្គ​នឹង​មិន​បណ្ដោយ​អោយ​គេ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ​បី​បាច់​ថែរក្សា​គេ នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច ហើយ​ព្រះអង្គ​ប្រោស​គេ អោយ​មាន​សុខភាព​ល្អ​ឡើង​វិញ។</verse>
				<verse number="4">ខ្ញុំ​ទូល​ ព្រះអម្ចាស់ ​ថា ព្រះអង្គ​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​អោយ​ជា​ឡើង​វិញ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ​ហើយ។</verse>
				<verse number="5">សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ទូលបង្គំ គេ​បន់​អោយ​តែ​ទូលបង្គំ​ស្លាប់ គេ​បន់​អោយ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។</verse>
				<verse number="6">អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូលបង្គំ គេ​មាន​គំនិត​មិន​ល្អ​ទេ គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ ទាំង​និយាយ​បរិហារ​ពី​ទូលបង្គំ។</verse>
				<verse number="7">អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ និយាយ​ខ្សឹបខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ប្រឆាំង​នឹង​ទូលបង្គំ ថា​ទូលបង្គំ​គេច​មិន​ផុត​ពី​ស្លាប់។</verse>
				<verse number="8">គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ! គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។</verse>
				<verse number="9">សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិតស្និទ្ធ​របស់​ទូលបង្គំ គឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ​។</verse>
				<verse number="10">ចំពោះ​ព្រះអង្គ​វិញ ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​អោយ​បាន​ជា​ឡើង​វិញ​ផង នោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ អោយ​សម​នឹង​អំពើ​របស់​គេ។</verse>
				<verse number="11">បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ គ្មាន​ជ័យជំនះ​លើ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ដឹង​ជាក់​ថា ព្រះអង្គ​ពិត​ជា​គាប់​ព្រះហឫទ័យ​នឹង​ទូលបង្គំ​មែន។</verse>
				<verse number="12">ព្រះអង្គ​បាន​ជួយ​ទូលបង្គំ ដោយ​ប្រោស​ទូលបង្គំ​អោយ​ជា​ទាំង​ស្រុង ហើយ​ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​រហូត​ត​ទៅ។</verse>
				<verse number="13">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។</verse>
			</chapter>
			<chapter number="42">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ព្រះអង្គ​ខ្លាំង​ណាស់ ដូច​សត្វ​ក្ដាន់​ប្រាថ្នា​រក​ទឹក​ហូរ។</verse>
				<verse number="2">ខ្ញុំ​ស្រេក​ឃ្លាន​ព្រះជាម្ចាស់ គឺ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយបង្គំ​ព្រះអង្គ​បាន?</verse>
				<verse number="3">ខ្ញុំ​សំរក់​ទឹក​ភ្នែក ទាំង​ថ្ងៃ​ទាំង​យប់​ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។</verse>
				<verse number="4">ខ្ញុំ​ស្រណោះស្រណោក​ក្រៃលែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជាជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះគុណ​ព្រះអង្គ។</verse>
				<verse number="5">ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="6">ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញ ព្រះអង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរម៉ូន និង​ភ្នំ​មីតសារ។</verse>
				<verse number="7">ព្រះអង្គ​បាន​ធ្វើ​អោយ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ទូលបង្គំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹកគគ្រេង។</verse>
				<verse number="8">នៅ​ពេល​ថ្ងៃ​ ព្រះអម្ចាស់ ​សំដែង ព្រះហឫទ័យ​មេត្តា​ករុណា​ចំពោះ​ខ្ញុំ នៅ​ពេល​យប់ ខ្ញុំ​ច្រៀង​បទ​តម្កើង​ព្រះអង្គ បទ​ចំរៀង​នេះ​ជា​ពាក្យ​អធិស្ឋាន​ចំពោះ ព្រះជាម្ចាស់​នៃ​ជីវិត​ខ្ញុំ។</verse>
				<verse number="9">ខ្ញុំ​ទូល​ព្រះជាម្ចាស់ ដែល​ជា​ថ្មដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់សង្កិន​ដូច្នេះ?។</verse>
				<verse number="10">ខ្មាំង​សត្រូវ​នាំ​គ្នា​ជេរ​ប្រមាថ​ទូលបង្គំ ធ្វើ​អោយ​ទូលបង្គំ​ឈឺ​ចុក​ចាប់​សព្វ​សព៌ាង្គកាយ គេ​ចេះ​តែ​ពោល​មក​ទូលបង្គំ​គ្រប់​ពេល គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។</verse>
				<verse number="11">ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ។</verse>
			</chapter>
			<chapter number="43">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង សូម​កាន់​ក្ដី​ទូលបង្គំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។</verse>
				<verse number="2">ព្រះជាម្ចាស់​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ការពារ​ទូលបង្គំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់សង្កិន​ដូច្នេះ?</verse>
				<verse number="3">សូម​ប្រទាន​ពន្លឺ និង​សេចក្ដី​ពិត​របស់​ព្រះអង្គ មក​ដឹក​នាំ​ទូលបង្គំ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអង្គ!</verse>
				<verse number="4">ពេល​នោះ ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ទៅ​ជិត​ព្រះជាម្ចាស់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើសលប់​របស់​ទូលបង្គំ។ ឱ​ព្រះជាម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ដោយ​សំឡេង​ពិណ!</verse>
				<verse number="5">ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ ហើយ​ព្រះអង្គ​ជា​ព្រះ​នៃ​ខ្ញុំ​។</verse>
			</chapter>
			<chapter number="44">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​អោយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា​ព្រះហស្ដ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។</verse>
				<verse number="2">ដោយសារ​ព្រះបារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។</verse>
				<verse number="3">ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយសារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យជំនះ ដោយសារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យជំនះ​ដោយសារ​ឫទ្ធានុភាព និង​ព្រះចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះហឫទ័យ​នឹង​ពួក​គេ។</verse>
				<verse number="4">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​របស់​ទូលបង្គំ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យជំនះ ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="5">ដោយសារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យជំនះ​លើ​បច្ចាមិត្ត ដោយសារ​ព្រះនាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ</verse>
				<verse number="6">ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់​ទូលបង្គំ ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។</verse>
				<verse number="7">មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​អោយ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ហើយ​ធ្វើ​អោយ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។</verse>
				<verse number="8">ឱ​ព្រះជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរីរុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះនាម​របស់​ព្រះអង្គ​អស់កល្ប​ជានិច្ច។</verse>
				<verse number="9">ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះអង្គ​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​បាក់​មុខ ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​កងទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។</verse>
				<verse number="10">ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចាមិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យសម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយភ័ណ្ឌ។</verse>
				<verse number="11">ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​អោយ ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ ព្រះអង្គ​ធ្វើ​អោយ​យើង​ខ្ញុំ​ខ្ចាត់ខ្ចាយ ទៅ​តាម​ប្រទេស​នានា</verse>
				<verse number="12">ព្រះអង្គ​បាន​លក់​ប្រជារាស្ត្រ​របស់​ព្រះអង្គ យ៉ាង​ថោក​បំផុត គឺ​ព្រះអង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។</verse>
				<verse number="13">ព្រះអង្គ​បាន​បណ្ដោយ​អោយ​ប្រទេស ជិត​ខាង​មើលងាយ​យើង​ខ្ញុំ ប្រជាជាតិ​ដែល​នៅ​ជុំវិញ នាំ​គ្នា​សើច​ចំអក​ឡកឡឺយ​ដាក់​យើង​ខ្ញុំ។</verse>
				<verse number="14">ព្រះអង្គ​បាន​ធ្វើ​អោយ​ប្រជាជាតិ​នានា យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ</verse>
				<verse number="15">ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់</verse>
				<verse number="16">នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះបង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។</verse>
				<verse number="17">ឱ​ព្រះអម្ចាស់​អើយ ហេតុការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះអង្គ ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង សម្ពន្ធមេត្រី​ជា​មួយ​ព្រះអង្គ​ក៏​ដោយ។</verse>
				<verse number="18">យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ដែរ</verse>
				<verse number="19">មិន​គួរ​ណា​ព្រះអង្គ​បំបរបង់​ចោល យើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ​ ព្រម​ទាំង​អោយ​យើង​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។</verse>
				<verse number="20">ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះនាម​ព្រះ​នៃ​យើង​ខ្ញុំ ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូលអង្វរ ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ</verse>
				<verse number="21">ព្រះជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។</verse>
				<verse number="22">ព្រោះ​តែ​ព្រះអង្គ គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់​។</verse>
				<verse number="23">ព្រះអម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​តើន​ឡើង កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។</verse>
				<verse number="24">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ពួន មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះជាន់​ដូច្នេះ?</verse>
				<verse number="25">ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី យើង​ខ្ញុំ​បរាជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី​។</verse>
				<verse number="26">សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។</verse>
			</chapter>
			<chapter number="45">
				<verse number="1">ចិត្ត​របស់​ខ្ញុំ​ពោរពេញ ទៅ​ដោយ​ពាក្យពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ថ្វាយ​ព្រះមហាក្សត្រ​។ សូម​អោយ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។</verse>
				<verse number="2">ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះអង្គ​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ព្រះអង្គ​មាន​សំនួនវោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់ ប្រទាន​ពរ​ដល់​ព្រះអង្គ​រហូត​ត​ទៅ។</verse>
				<verse number="3">ឱ​វីរបុរស​ដ៏​មាន​ឫទ្ធិ​អើយ សូម​ពាក់​ព្រះខ័នរាជ្យ​ដ៏​រុងរឿង និង​ភ្លឺ​ចិញ្ចែងចិញ្ចាច​របស់​ព្រះអង្គ​ទៅ។</verse>
				<verse number="4">សូម​ព្រះអង្គ​យាង​គង់​លើ​ព្រះរាជរថ ប្រកប​ដោយ​សិរីរុងរឿង ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់ សូម​ទ្រង់​ទទួល​មហា​ជោគជ័យ ដោយ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="5">សូម​អោយ​ព្រួញ​ដ៏​មុត​របស់​ព្រះអង្គ បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ សូម​អោយ​ប្រជាជាតិ​ទាំងឡាយ នៅ​ក្រោម​ព្រះបាទា​របស់​ព្រះរាជា។</verse>
				<verse number="6">បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌</verse>
				<verse number="7">ព្រះអង្គ​តែងតែ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​បាន​ព្រះជាម្ចាស់ ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ ពី​ក្នុង​ចំណោម​មិត្តភក្ដិ​របស់​ព្រះអង្គ ហើយ​ប្រទាន​អោយ​ព្រះអង្គ មាន​អំណរ​សប្បាយ​ដ៏​លើសលប់ ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។​</verse>
				<verse number="8">ព្រះភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។</verse>
				<verse number="9">ស្រី​ស្នំ​របស់​ព្រះអង្គ​សុទ្ធ​តែ​ជា​បុត្រី របស់​ស្ដេច​នគរ​នានា ហើយ​ព្រះមហាក្សត្រិយានី​ទ្រង់​គ្រឿង​អលង្ការ ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត​ គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។</verse>
				<verse number="10">ព្រះអង្គ​ម្ចាស់​ក្សត្រី​អើយ សុំ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជារាស្ត្រ និង​ព្រះរាជវង្ស​របស់​ព្រះនាង​ទៀត​អី!</verse>
				<verse number="11">ដ្បិត​ព្រះមហាក្សត្រ​គាប់​ព្រះហឫទ័យ នឹង​សម្ផស្ស​របស់​ព្រះនាង​ខ្លាំង​ណាស់ ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ទៅ ព្រះអង្គ​ជា​ម្ចាស់​របស់​ព្រះនាង​ហើយ។</verse>
				<verse number="12">ប្រជារាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយ មក​ថ្វាយ​ព្រះនាង អ្នក​មាន​ទាំងឡាយ​នឹង​នាំ​គ្នា មក​ផ្គាប់ផ្គុន​ព្រះនាង។</verse>
				<verse number="13">ព្រះអង្គ​ម្ចាស់ក្សត្រី​គង់​នៅ​ក្នុង​ព្រះបរមរាជវាំង ព្រះនាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ ព្រះភូសា​របស់​ព្រះនាង​លំអ​ទៅ​ដោយ​មាស។</verse>
				<verse number="14">គេ​ដង្ហែ​ព្រះនាង​ចូល​ទៅ​គាល់​ព្រះមហាក្សត្រ ទាំង​គ្រង​ព្រះភូសា​ចំរុះ​ពណ៌ និង​មាន​ពួក​ភីលៀង​ហែហម​ពី​ក្រោយ ចូល​ទៅ​គាល់​ព្រះរាជា​ផង។</verse>
				<verse number="15">ពួក​នាង​ចូល​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះរាជា ដោយ​មាន​បណ្ដាជន​បន្លឺ​សំឡេង​អបអរសាទរ យ៉ាង​សប្បាយ។</verse>
				<verse number="16">បពិត្រ​ព្រះរាជា សូម​អោយ​ព្រះរាជបុត្រ ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ ត​ពី​ព្រះអយ្យកោ​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​តែងតាំង​ព្រះបុត្រា របស់​ព្រះអង្គ​អោយ​គ្រប់គ្រង​ទួទាំង​នគរ។</verse>
				<verse number="17">ទូលបង្គំ​នឹង​ថ្លាថ្លែង​រំលឹក​ពី​ព្រះនាម របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ប្រជារាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។</verse>
			</chapter>
			<chapter number="46">
				<verse number="1">ព្រះជាម្ចាស់​ទ្រង់​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹងមាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជានិច្ច។</verse>
				<verse number="2">ហេតុ​នេះ​ហើយ​បាន​ជា​យើង មិន​ភ័យ​ខ្លាច​អ្វី​ឡើយ គឺ​ទោះ​បី​មាន​រញ្ជួយ​ផែនដី ទោះ​បី​ភ្នំ​នានា​រលំ​ធ្លាក់​ទៅ​ក្នុង​មហាសាគរ</verse>
				<verse number="3">ឬ​ទោះ​បី​ឮ​សូរ​សន្ធឹក​សមុទ្រ​បក់​បោក បែក​ពពុះ​ទឹក​ធ្វើ​អោយ​កក្រើក​ភ្នំ នានា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ភ័យ​ខ្លាច​អ្វី​ដែរ។</verse>
				<verse number="4">មាន​ទន្លេ​មួយ​ហូរ​នាំ​យក​អំណរ​មក​ស្រោច​ស្រព បុរី​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះដំណាក់ ដ៏​សក្ការៈ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។</verse>
				<verse number="5">ព្រះជាម្ចាស់​គង់​នៅ​ក្នុង​បុរី ហើយ​បុរី​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ព្រះអង្គ​នឹង​សង្គ្រោះ​បុរី​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។</verse>
				<verse number="6">ប្រជាជាតិ​នានា​ត្រូវ​ញ័រ​រន្ធត់ នគរ​នានា​ត្រូវ​រង្គើ ព្រះជាម្ចាស់​បន្លឺ​ព្រះសូរសៀង​ដូច​ផ្គរលាន់ ផែនដី​ក៏​រលាយ​អស់​ទៅ</verse>
				<verse number="7">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជំរក ដ៏​រឹងមាំ​សំរាប់​យើង។</verse>
				<verse number="8">ចូរ​នាំ​គ្នា​មក​មើល​ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ក្រៃលែង នៅ​លើ​ផែនដី​នេះ!</verse>
				<verse number="9">គឺ​ព្រះអង្គ​បញ្ឈប់​សង្គ្រាម​នៅ​លើ សកល​លោក​ទាំង​មូល ព្រះអង្គ​កាច់​បំបាក់​ធ្នូ និង​លំពែង ហើយ​ដុត​រទេះ​ចំបាំង​ចោល​អស់។</verse>
				<verse number="10">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះជាម្ចាស់ យើង​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា ហើយ​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល»។</verse>
				<verse number="11">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល* ទ្រង់​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប​ជា​ជំរក ដ៏​រឹងមាំ​សំរាប់​យើង។</verse>
			</chapter>
			<chapter number="47">
				<verse number="1">ប្រជាជន​ទាំងឡាយ​អើយ ចូរ​ទះ​ដៃ​អបអរសាទរ! ចូរ​ច្រៀង​តម្កើង​ព្រះជាម្ចាស់ ដោយ​សប្បាយ​រីករាយ!</verse>
				<verse number="2">ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ជា​ទី​កោត​ស្ញប់ស្ញែង​ក្រៃលែង ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដ៏​ឧត្ដម ដែល​គ្រង​រាជ្យ​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="3">ព្រះអង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា អោយ​ធ្វើ​ជា​ចំណុះ​យើង ហើយ​ដាក់​ប្រជាជាតិ​នានា អោយ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។</verse>
				<verse number="4">ព្រះអង្គ​បាន​ជ្រើស​រើស​ទឹក​ដី អោយ​យើង​ទុក​ជា​មត៌ក ធ្វើ​អោយ​យើង​ខ្ពស់​មុខ​ក្រៃលែង គឺ​យើង​ជា​ពូជពង្ស​លោក​យ៉ាកុប ដែល​ព្រះអង្គ​ស្រឡាញ់​។</verse>
				<verse number="5">ព្រះជាម្ចាស់​ទ្រង់​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរសាទរ​យ៉ាង​ខ្ញៀវខ្ញារ ព្រះអម្ចាស់ ​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។</verse>
				<verse number="6">ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះជាម្ចាស់! ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះមហាក្សត្រ​នៃ​យើង!</verse>
				<verse number="7">ដ្បិត​ព្រះជាម្ចាស់​ជា​ព្រះមហាក្សត្រ នៃ​ផែនដី​ទាំង​មូល ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះអង្គ​ទៅ!។</verse>
				<verse number="8">ព្រះជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជាជាតិ​នានា ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏វិសុទ្ធ*។</verse>
				<verse number="9">អ្នក​ដឹក​នាំ​របស់​ប្រជាជាតិ​នានា មក​ជួបជុំ​គ្នា ជា​មួយ​ប្រជាជន​នៃ​ព្រះ​របស់​លោក​អប្រាហាំ ដ្បិត​អ្នក​ដឹក​នាំ​ផែនដី​ទាំង​មូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ ព្រះអង្គ​ជា​ម្ចាស់​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់!។</verse>
			</chapter>
			<chapter number="48">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើង អោយ​ខ្ពង់ខ្ពស់​បំផុត នៅ​ក្នុង​បុរី​ព្រះជាម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="2">ភ្នំ​របស់​ព្រះជាម្ចាស់ ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព ជា​បុរី​របស់​ព្រះមហាក្សត្រ ដែល​នាំ​អោយ​ផែនដី​ទាំង​មូល​មាន​អំណរ។</verse>
				<verse number="3">នៅ​ក្នុង​បុរី​នេះ​គេ​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ជា​កំពែង​ដ៏​រឹងមាំ។</verse>
				<verse number="4">ស្ដេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន</verse>
				<verse number="5">ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់ស្លុត</verse>
				<verse number="6">ដ្បិត​គេ​ភ័យ​ញាប់ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សំរាល​កូន</verse>
				<verse number="7">និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ា បំបែក​នាវា​ដ៏​ធំៗ​។</verse>
				<verse number="8">យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង​ព្រះអង្គ​នឹង​ការពារ ក្រុង​នេះ អោយ​បាន​រឹងមាំ​រហូត​ត​ទៅ។</verse>
				<verse number="9">ឱ​ព្រះជាម្ចាស់​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ យើង​ខ្ញុំ​រិះគិត​អំពី​ព្រះហឫទ័យ មេត្តាករុណា​របស់​ព្រះអង្គ។</verse>
				<verse number="10">ព្រះជាម្ចាស់​អើយ ដូច​ព្រះនាម​របស់​ព្រះអង្គ ល្បី​រន្ទឺ ក្នុង​លោក​ទាំង​មូល​យ៉ាង​ណា មនុស្សម្នា​ក៏​នឹង​លើក​តម្កើង​ព្រះអង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាល ផែនដី​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​គ្រប់គ្រង​ដោយ​សុចរិត។</verse>
				<verse number="11">សូម​អោយ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីករាយ​ឡើង សូម​អោយ​អ្នក​ស្រុក​យូដា​បាន​រីករាយ​ជា​ខ្លាំង​ ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។</verse>
				<verse number="12">ប្រជាជន​របស់​ព្រះជាម្ចាស់​អើយ ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំវិញ​ក្រុង​ស៊ីយ៉ូន! ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!</verse>
				<verse number="13">ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ ដើម្បី​អោយ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែង ប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖</verse>
				<verse number="14">«ព្រះជាម្ចាស់ ពិត​ជា​ព្រះ​របស់​យើង អស់កល្ប​ជានិច្ច ហើយ​ព្រះអង្គ​ជា​អ្នក​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។</verse>
			</chapter>
			<chapter number="49">
				<verse number="1">ប្រជាជន​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ត្រងត្រាប់​ស្ដាប់! មនុស្សម្នា​ដែល​រស់​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់</verse>
				<verse number="2">គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ!</verse>
				<verse number="3">ខ្ញុំ​នឹង​បរិយាយ​អំពី​គតិបណ្ឌិត ខ្ញុំ​នឹង​សំដែង ចេញ​នូវ​គោល​គំនិត​ប្រកប​ដោយ​ប្រាជ្ញា។</verse>
				<verse number="4">ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ របស់​អ្នក​ប្រាជ្ញ ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា ទាំង​លេង​ពិណ​កំដរ​ផង។</verse>
				<verse number="5">នៅ​គ្រា​មាន​អាសន្ន ឬ​ពេល​មាន​ខ្មាំង​សត្រូវ​មក​ឡោមព័ទ្ធ ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​សោះ​ឡើយ។</verse>
				<verse number="6">មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន គេ​អួតអាង​ព្រោះ​មាន​សម្បត្តិ​ស្ដុកស្ដម្ភ។</verse>
				<verse number="7">ពុំ​មាន​នរណា​ម្នាក់​អាច​លោះ​អ្នក​ដទៃ​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​បង់​ថ្លៃ​ថ្វាយ​ព្រះជាម្ចាស់ ដើម្បី​លោះ​ជីវិត​របស់​ខ្លួន​បាន​ដែរ</verse>
				<verse number="8">ដ្បិត​តម្លៃ​លោះ​ជីវិត​របស់​មនុស្ស​ថ្លៃ​ណាស់ គឺ​ទោះ​បី​ជា​គេ​ខំ​បង់​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គ្រប់​ដែរ។</verse>
				<verse number="9">តើ​មនុស្ស​អាច​រស់​រហូត ហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?។</verse>
				<verse number="10">យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យសម្បត្តិ​ខ្លួន​អោយ​អ្នក​ដទៃ។</verse>
				<verse number="11">គេ​នឹក​ក្នុង​ចិត្ត​ថា​គេហដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ លំនៅដ្ឋាន​របស់​គេ​នៅ​គង់វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដីធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។</verse>
				<verse number="12">ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។</verse>
				<verse number="13">រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សំដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ</verse>
				<verse number="14">អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម ដែល​យក​ទៅ​សម្លាប់។ អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។</verse>
				<verse number="15">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំ អោយ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រះអង្គ​នឹង​យក​ខ្ញុំ​ទៅ។</verse>
				<verse number="16">ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មាន ហើយ​ឃើញ​ទ្រព្យសម្បត្តិ​ចេះ​តែ​រីក​ចំរើន កុំ​ភ័យ​ខ្លាច​អី</verse>
				<verse number="17">ដ្បិត​ពេល​ស្លាប់​ទៅ គេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេ គឺ​គេ​មិន​អាច​យក​ទ្រព្យសម្បត្តិ ចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។</verse>
				<verse number="18">ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះ ហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរ ដោយ​ឃើញ​គេ​បាន​ចំរុង​ចំរើន​ក៏​ដោយ</verse>
				<verse number="19">ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួបជុំ នឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុត នៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើល ឃើញ​ពន្លឺ​ទៀត​ឡើយ។</verse>
				<verse number="20">មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង តែ​មិន​យល់​អ្វី​សោះ​នោះ គេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។</verse>
			</chapter>
			<chapter number="50">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះបន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច</verse>
				<verse number="2">ព្រះជាម្ចាស់​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះត្រចង់។</verse>
				<verse number="3">ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយ ព្រះអង្គ​មិន​សំងំ​នៅ​ស្ងៀម​ឡើយ មាន​ភ្លើង​សន្ធោសន្ធៅ​នៅ​ពី​មុខ​ព្រះអង្គ ហើយ​ជុំវិញ​ព្រះអង្គ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ព្រះអង្គ​កោះ​ហៅ​ផ្ទៃ​មេឃ និង​ផែនដី អោយ​ធ្វើ​ជា​សាក្សី នៅ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស ប្រជារាស្ត្រ​របស់​ព្រះអង្គ</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ប្រមូល​ពួក​អ្នក​ជឿ​អោយ​មក​ជួប​យើង គឺ​អស់​អ្នក​ដែល​បាន​ថ្វាយ​យញ្ញបូជា ដើម្បី​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង!»។</verse>
				<verse number="6">ផ្ទៃ​មេឃ​ប្រកាស​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ដ្បិត​ព្រះជាម្ចាស់​ផ្ទាល់​ទ្រង់​ជា​ចៅក្រម។</verse>
				<verse number="7">«អ្នក​រាល់​គ្នា​ដែល​ជា​ប្រជារាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង​និយាយ! អ៊ីស្រាអែល​អើយ យើង​នឹង​ព្រមាន​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះជាម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="8">យើង​មិន​បន្ទោស​អ្នក​រាល់​គ្នា​អំពី​យញ្ញបូជា និង​តង្វាយ​ដុត​ដែល​អ្នក​រាល់​គ្នា​តែងតែ យក​មក​ថ្វាយ​យើង​ជា​ប្រក្រតី​នោះ​ទេ។</verse>
				<verse number="9">យើង​មិន​ត្រូវ​ការ​គោ​បា​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា ឬ​ក៏​ពពែ​ឈ្មោល​ពី​ក្រោល​របស់​អ្នក​រាល់​គ្នា​ឡើយ</verse>
				<verse number="10">ដ្បិត​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់​យើង ហើយ​សត្វ​រាប់​ម៉ឺន​រាប់​សែន​ក្បាល ដែល​រស់​នៅ​តាម​ភ្នំ ក៏​ជា​របស់​យើង។</verse>
				<verse number="11">យើង​ស្គាល់​បក្សាបក្សី​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​តាម​ភ្នំ ហើយ​សត្វ​ទាំងឡាយ​ដែល​រស់​នៅ​តាម​ស្រែ​ចំការ ក៏​ជា​របស់​យើង​ដែរ។</verse>
				<verse number="12">ប្រសិន​បើ​យើង​ឃ្លាន យើង​នឹង​មិន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង ពិភព​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង​។</verse>
				<verse number="13">តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ? តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?</verse>
				<verse number="14">តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះជាម្ចាស់ គឺ​ពាក្យ​អរ​ព្រះគុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="15">នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរីរុងរឿង​របស់​យើង។</verse>
				<verse number="16">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល ទៅ​កាន់​មនុស្ស​អាក្រក់​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ចេះ​តែ​សូត្រ ច្បាប់​របស់​យើង ហើយ​ចេះ​តែ​ទន្ទេញ​ថា បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ដូច្នេះ?</verse>
				<verse number="17">ក៏​ប៉ុន្តែ អ្នក​ពុំ​ព្រម​អោយ​យើង​ប្រដែប្រដៅ​សោះ ហើយ​ក៏​មិន​ព្រម​ទទួល​យក​ពាក្យ​យើង​ដែរ។</verse>
				<verse number="18">ពេល​ណា​អ្នក​ជួប​ចោរ អ្នក​សេពគប់​ជា​មួយ​គេ​ភ្លាម ហើយ​អ្នក​តែងតែ​ចូល​ដៃ ជា​មួយ​ជន​ផិត​ក្បត់​ទៀត​ផង។</verse>
				<verse number="19">មាត់​របស់​អ្នក​តែង​ស្រដី​ចេញ នូវ​ពាក្យ​អាក្រក់អាក្រី ហើយ​អណ្ដាត​អ្នក​តែង​គ្រលាស់ ចេញ​នូវ​ពាក្យ​បោក​ប្រាស់។</verse>
				<verse number="20">អ្នក​ត្រៀម​ខ្លួន​ចោទ​ប្រកាន់​បង​ប្អូន​ជានិច្ច ហើយ​អ្នក​បរិហារ​កេរ្តិ៍​បង​ប្អូន​បង្កើត​ទៀត​ផង។</verse>
				<verse number="21">អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តើ​អោយ​យើង​នៅ​ស្ងៀម​ម្ដេច​កើត? អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ? ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញ អោយ​អ្នក​ឃើញ​កំហុស ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។</verse>
				<verse number="22">អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះគិត​អោយ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។</verse>
				<verse number="23">អ្នក​លើក​តម្កើង​យើង គឺ​អ្នក​ដែល​ថ្វាយ​ពាក្យ អរ​ព្រះគុណ​ទុក​ជា​តង្វាយ ហើយ​យើង​នឹង​សង្គ្រោះ​អស់​អ្នក ដែល​ដើរ​តាម​មាគ៌ា​របស់​យើង»។</verse>
			</chapter>
			<chapter number="51">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ដ៏​លើសលប់ សូម​លើកលែង​ទោស​អោយ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំទូលាយ។</verse>
				<verse number="2">សូម​លុប​លាង​កំហុស​ទូលបង្គំ អោយ​បាន​ស្អាត​ទាំង​ស្រុង សូម​ជំរះ​ទូលបង្គំ​អោយ​បាន​បរិសុទ្ធ រួច​ពី​បាប!</verse>
				<verse number="3">ទូលបង្គំ​ទទួល​សារភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។</verse>
				<verse number="4">ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។​</verse>
				<verse number="5">ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!</verse>
				<verse number="6">ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះហឫទ័យ នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជំរៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជំរៅ​ដួង​ចិត្ត​ផង!</verse>
				<verse number="7">សូម​ជំរះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សំអាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​។</verse>
				<verse number="8">សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីករាយ​ឡើង​វិញ។</verse>
				<verse number="9">ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។</verse>
				<verse number="10">ឱ​ព្រះជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹងប៉ឹង​មក​ទូលបង្គំ​ផង។</verse>
				<verse number="11">សូម​កុំ​បោះ​បង់​ទូលបង្គំ​អោយ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។</verse>
				<verse number="12">សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​អោយ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះវិញ្ញាណ។</verse>
				<verse number="13">ទូលបង្គំ​នឹង​ប្រៀនប្រដៅ​មនុស្ស​ពាល ទាំងឡាយ​អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។</verse>
				<verse number="14">ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ស្លាប់​ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។</verse>
				<verse number="15">ព្រះអម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​អោយ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។</verse>
				<verse number="16">ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ អោយ​ទូលបង្គំ​ថ្វាយ​យញ្ញបូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ដែរ។</verse>
				<verse number="17">យញ្ញបូជា​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ អោយ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ និង​ចិត្ត​លែង​មាន​អំនួត។</verse>
				<verse number="18">ព្រះអម្ចាស់​អើយ សូម​ប្រោសប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​អោយ ក្រុង​យេរូសាឡឹម​បាន​រឹងមាំ​ឡើង​វិញ​ផង។</verse>
				<verse number="19">ពេល​នោះ ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះអង្គ​ គឺ​តង្វាយ​ដុត​ទាំង​មូល ហើយ​គេ​នឹង​យក​គោ​ឈ្មោល មក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអង្គ​ដែរ។</verse>
			</chapter>
			<chapter number="52">
				<verse number="1">អ្នក​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ? ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ជានិច្ច!។</verse>
				<verse number="2">រៀង​រាល់​ថ្ងៃ​អ្នក​តែងតែ​គិតគូរ ចង់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពាក្យ​សំដី​របស់​អ្នក​មុត​ជាង​កាំបិត​កោរ​ទៅ​ទៀត គឺ​ប៉ិនប្រសប់​ខាង​បោក​បញ្ឆោត​ណាស់។</verse>
				<verse number="3">អ្នក​ចូល​ចិត្ត​ការ​អាក្រក់​ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​កុហក​ជាង​និយាយ​ការ​ពិត។</verse>
				<verse number="4">អ្នក​ចូល​ចិត្ត​ប្រើ​ពាក្យ​សំដី​វាយ​ប្រហារ​គេ អ្វីៗ​ដែល​អ្នក​ពោល​ចេញ​មក សុទ្ធ​តែ​អាស្រូវ​ទាំង​អស់។</verse>
				<verse number="5">ហេតុ​នេះ ព្រះជាម្ចាស់​នឹង​បំផ្លាញ អ្នក​រហូត​ត​ទៅ​ជា​មិន​ខាន ព្រះអង្គ​នឹង​ដក​ហូត​អ្នក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន ហើយ​ព្រះអង្គ​នឹង​យក​អ្នក​ចេញ ពី​ពិភព​លោក​ដែល​យើង​រស់​នៅ​នេះ។</verse>
				<verse number="6">មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:</verse>
				<verse number="7">«មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​ព្រះជាម្ចាស់​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។</verse>
				<verse number="8">រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់ របស់​ព្រះជាម្ចាស់ ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ​មេត្តាករុណា របស់​ព្រះជាម្ចាស់​រហូត​ត​ទៅ។</verse>
				<verse number="9">ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះនាម​ព្រះអង្គ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ល្អ​សប្បុរស។</verse>
			</chapter>
			<chapter number="53">
				<verse number="1">មនុស្ស​ឥត​គំនិត​តែងតែ​រិះគិត​ថា «គ្មាន​ព្រះជាម្ចាស់​ទេ»។ ពួក​គេ​ជា​មនុស្ស​ពាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។</verse>
				<verse number="2">ពី​ស្ថាន​បរមសុខ ព្រះជាម្ចាស់​ទត​មើល​មក​មនុស្ស​លោក ក្រែង​លោ​មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា ស្វែង​រក​ព្រះអង្គ។</verse>
				<verse number="3">ក៏​ប៉ុន្តែ ពួក​គេ​សុទ្ធ​តែ​វង្វេង​ទាំង​អស់​គ្នា ពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។​</verse>
				<verse number="4">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?។ ពួក​គេ​ចិញ្ចឹម​ជីវិត ដោយ​កេងប្រវ័ញ្ច​ប្រជារាស្ត្រ​របស់​យើង ហើយ​មិន​ដែល​គោរព​បំរើ​យើង​ទាល់​តែ​សោះ»។</verse>
				<verse number="5">ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​អោយ​ភ័យ​ខ្លាច ក៏​ដោយ ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់ញ័រ​ដែរ ដ្បិត​ព្រះជាម្ចាស់​ធ្វើ​អោយ​ខ្មាំង​សត្រូវ របស់​ប្រជារាស្ត្រ​ព្រះអង្គ​ស្លាប់​ចោល​ឆ្អឹង ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រោះ​ព្រះជាម្ចាស់​បាន​កំចាត់កំចាយ​ពួក​គេ។</verse>
				<verse number="6">សូម​អោយ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល! ពេល​ព្រះជាម្ចាស់​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ​ កូន​ចៅ​របស់​លោក​យ៉ាកុប​នឹង បាន​ត្រេកអរ​យ៉ាង​ខ្លាំង ប្រជារាស្ត្រ​អ៊ីស្រាអែល​នឹង​មាន​អំណរ សប្បាយ​ដ៏​លើសលប់។</verse>
			</chapter>
			<chapter number="54">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ ដោយ​យល់​ដល់​ឫទ្ធានុភាព​របស់​ព្រះអង្គ។</verse>
				<verse number="2">ឱ​ព្រះជាម្ចាស់​អើយ សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង</verse>
				<verse number="3">ដ្បិត​ជន​បរទេស​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរឃៅ​ចង់​ដក​ជីវិត​ទូលបង្គំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវីរវល់​នឹង​ព្រះជាម្ចាស់​ទេ​។</verse>
				<verse number="4">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ ព្រះអម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។</verse>
				<verse number="5">ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យឈឹង​ទៅ ដោយ​យល់​ដល់​ព្រះហឫទ័យ​ស្មោះ ត្រង់​របស់​ព្រះអង្គ!</verse>
				<verse number="6">ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​ចំពោះ​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះនាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស។</verse>
				<verse number="7">ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ អោយ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​បរាជ័យ​។</verse>
			</chapter>
			<chapter number="55">
				<verse number="1">ព្រះជាម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ ទូលអង្វរ​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះភក្ត្រ នៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ។</verse>
				<verse number="2">សូម​ទ្រង់​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង</verse>
				<verse number="3">នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀតបៀន​ទូលបង្គំ។ ពួក​គេ​ធ្វើ​អោយ​ទូលបង្គំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។</verse>
				<verse number="4">ទូលបង្គំ​ភ័យ​តក់ស្លុត​ជា​ខ្លាំង ទូលបង្គំ​ភ័យ​ញាប់ញ័រ ខ្លាច​ស្លាប់</verse>
				<verse number="5">ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​ទូលបង្គំ​ព្រឺព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។</verse>
				<verse number="6">ទូលបង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប នោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយ សំរាប់​ជ្រក​កោន។</verse>
				<verse number="7">ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយ ខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោស្ថាន។</verse>
				<verse number="8">ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័ស គឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។</verse>
				<verse number="9">ព្រះអម្ចាស់​អើយ! សូម​កុំ​អោយ​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយ ដ្បិត​នៅ​ក្នុង​ទីក្រុង​ទូលបង្គំ​ឃើញ​មាន​តែ អំពើ​ឃោរឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។</verse>
				<verse number="10">ទាំង​ថ្ងៃ​ទាំង​យប់​នៅ​ជុំវិញ​កំពែង​ក្រុង ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត និង​អំពើ​ពាល។</verse>
				<verse number="11">នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ឧក្រិដ្ឋកម្ម ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះជាន់ និង​ការ​បោក​ប្រាស់។</verse>
				<verse number="12">អ្នក​ដែល​បំបាក់​មុខ​ខ្ញុំ មិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ ប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែន ខ្ញុំ​មុខ​ជា​ទ្រាំទ្រ​បាន​មិន​ខាន ហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរ ប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែន ខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន</verse>
				<verse number="13">គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ ជា​អ្នក​ជិតស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។</verse>
				<verse number="14">យើង​ធ្លាប់​ស្និទ្ធស្នាល​ជា​មួយ​គ្នា យើង​ធ្លាប់​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ជា​មួយ​គ្នា ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="15">សូម​អោយ​បច្ចាមិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់ហន់ សូម​អោយ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់ ចិត្ត​គំនិត​របស់​គេ​ពោរពេញ ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។</verse>
				<verse number="16">រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះជាម្ចាស់ ហើយ​ ព្រះអម្ចាស់ ​នឹង​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="17">ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ ទាំង​ព្រឹក​ទាំង​ថ្ងៃ​ត្រង់​ទាំង​ល្ងាច ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ខ្ញុំ។</verse>
				<verse number="18">ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ព្រះអង្គ​រំដោះ​ខ្ញុំ​អោយ​បាន​សុខសាន្ត​ដែរ។</verse>
				<verse number="19">ព្រះជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់កល្ប​រៀង​មក សូម​ព្រះអង្គ​ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ទាល់​តែ​សោះ។</verse>
				<verse number="20">អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់ ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។</verse>
				<verse number="21">ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។</verse>
				<verse number="22">ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​ដែល​ទុក​អោយ​មនុស្ស​សុចរិត ត្រូវ​បរាជ័យ​រហូត​នោះ​ទេ។</verse>
				<verse number="23">ឱ​ព្រះជាម្ចាស់​អើយ សូម​ធ្វើ​អោយ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​អោយ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ហើយ។</verse>
			</chapter>
			<chapter number="56">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ទូលបង្គំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និង បៀតបៀន​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="2">ជា​រៀង​រាល់​ថ្ងៃ បច្ចាមិត្ត​របស់​ទូលបង្គំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ទូលបង្គំ។</verse>
				<verse number="3">ឱ​ព្រះជាម្ចាស់​អើយ នៅ​ថ្ងៃ​ទូលបង្គំ​ភ័យ​ខ្លាច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។</verse>
				<verse number="4">ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់​ អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?។</verse>
				<verse number="5">ជា​រៀង​រាល់​ថ្ងៃ​ពួក​គេ​ជេរ​ប្រមាថ ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។</verse>
				<verse number="6">គេ​ឃុបឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។</verse>
				<verse number="7">ឱ​ព្រះជាម្ចាស់​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សំដែង​ព្រះពិរោធ បង្ក្រាប​ប្រជាជន​ទាំង​នោះ។</verse>
				<verse number="8">ព្រះអង្គ​ជ្រាប​ច្បាស់​ថា ទូលបង្គំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ទូលបង្គំ​ទុក ព្រះអង្គ​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។</verse>
				<verse number="9">នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​ព្រះអង្គ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​ព្រះជាម្ចាស់​ទ្រង់​គង់​នៅ​ខាង​ខ្ញុំ។</verse>
				<verse number="10">ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?។</verse>
				<verse number="12">ឱ​ព្រះជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ស្រន់​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​ព្រះអង្គ។</verse>
				<verse number="13">ដ្បិត​ព្រះអង្គ​បាន​រំដោះ ទូលបង្គំ​អោយ​រួច​ពី​ស្លាប់ ជើង​ទូលបង្គំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។</verse>
			</chapter>
			<chapter number="57">
				<verse number="1">សូម​អាណិត​មេត្តា​ទូលបង្គំ ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ ទូលបង្គំ​មក ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី​របស់​ព្រះអង្គ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។</verse>
				<verse number="2">ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត គឺ​ព្រះជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។</verse>
				<verse number="3">ពី​ស្ថាន​បរមសុខ សូម​ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ សូម​ព្រះអង្គ​វាយ​ប្រហារ​អស់​អ្នក ដែល​បៀតបៀន​ខ្ញុំ សូម​ព្រះជាម្ចាស់​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ។</verse>
				<verse number="4">ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោមព័ទ្ធ​ជុំវិញ​ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​ប្រុង​ស៊ី​សាច់​មនុស្ស ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ សូម​សំដែង​ភាព​ថ្កុំថ្កើង​ឧត្ដុង្គឧត្ដម របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​អោយ​សិរីរុងរឿង របស់​ព្រះអង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="6">សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ ទូលបង្គំ ធ្វើ​អោយ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំ តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។</verse>
				<verse number="7">ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង។</verse>
				<verse number="8">ឱ​ព្រលឹង​ខ្ញុំ​អើយ​ ចូរ​ភ្ញាក់​ឡើង! ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ខ្ញុំ​នឹង​ដាស់​ព្រះអាទិត្យ​អោយ​រះ។</verse>
				<verse number="9">ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំងឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ក្នុង​ចំណោម​ប្រជាជាតិ​នានា</verse>
				<verse number="10">ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ ខ្ពស់​ដល់​អាកាសវេហាស៍។</verse>
				<verse number="11">ឱ​ព្រះជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំថ្កើង ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​អោយ​សិរីរុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។</verse>
			</chapter>
			<chapter number="58">
				<verse number="1">ចៅក្រម​ទាំងឡាយ​អើយ ពេល​កាត់​ក្ដី តើ​អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ពិត​ឬ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​អោយ​មនុស្ស​លោក ដោយ​យុត្តិធម៌​ឬ?</verse>
				<verse number="2">ទេ! ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​ចេតនា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ រាលដាល​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="3">មនុស្ស​អាក្រក់​មាន​ចិត្ត​វៀចវេរ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​ចេះ​កុហក និង​វង្វេង តាំង​ពី​ទើប​កើត​មក​ម៉្លេះ។</verse>
				<verse number="4">គេ​មាន​ពិស​ដូច​ពស់​វែក គេ​ធ្វើ​ថ្លង់ ធ្វើ​មិន​ដឹង​មិន​ឮ​ដូច​សត្វ​ពស់</verse>
				<verse number="5">ដែល​មិន​ឮ​សំឡេង​របស់​គ្រូ​អាលម្ពាយ គឺ​ទោះ​បី​គ្រូ​នោះ​ពូកែ​យ៉ាង​ណា​ក្ដី។</verse>
				<verse number="6">ឱ​ព្រះជាម្ចាស់​អើយ សូម​កាច់​បំបាក់​ធ្មេញ​របស់​ពួក​គេ! ព្រះអម្ចាស់ ​អើយ សូម​បំបាក់​ចង្កូម​ពួក​សិង្ហ​ទាំង​នោះ​ទៅ!</verse>
				<verse number="7">សូម​អោយ​អ្នក​ទាំង​នោះ​រសាត់​បាត់​ទៅ ដូច​ទឹក​ហូរ​ឥត​ត្រឡប់ សូម​អោយ​ពួក​គេ​បាន​រាប​ដូច​ជា​ស្មៅ ដែល​មនុស្ស​ដើរ​ជាន់។</verse>
				<verse number="8">សូម​អោយ​ពួក​គេ​ប្រៀប​ដូច​ជា​ជន្លេន ដែល​វារ​ទៅ​មុខ ហើយ​ស្ងួត​ក្រៀម​អស់​ទៅ សូម​អោយ​ពួក​គេ​ប្រៀប​ដូច​ជា​កូន​រលូត ស្លាប់​ទៅ ទាំង​ពុំ​ឃើញ​ពន្លឺ</verse>
				<verse number="9">ព្រះជាម្ចាស់​នឹង​ធ្វើ​អោយ​មនុស្ស អាក្រក់​វិនាស​សូន្យ​ទៅ ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួលបួល​ផង ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ ខៀវ​ស្រស់​ក្ដី ឬ​ក្រៀម​ទៅ​ហើយ​ក្ដី។</verse>
				<verse number="10">រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីករាយ ដោយ​បាន​ឃើញ​ព្រះជាម្ចាស់ សងសឹក​ជំនួស​ពួក​គេ ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម របស់​មនុស្ស​អាក្រក់។</verse>
				<verse number="11">ពេល​នោះ ប្រជាជន​ទាំងឡាយ​នាំ​គ្នា​ពោល​ថា: ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​ ពិត​មែន​ហើយ មាន​ព្រះជាម្ចាស់​មួយ​ព្រះអង្គ ជំនុំជំរះ​មនុស្ស​លោក។</verse>
			</chapter>
			<chapter number="59">
				<verse number="1">ព្រះ​នៃ​ទូលបង្គំ​អើយ! សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ផង សូម​ការពារ​ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​បាប​ទូលបង្គំ។</verse>
				<verse number="2">សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត សូម​សង្គ្រោះ​ទូលបង្គំ​អោយ​រួច​ផុត ពី​មនុស្ស​ស្រេក​ឈាម។</verse>
				<verse number="3">ព្រះអម្ចាស់ ​អើយ! ទោះ​បី​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ទូលបង្គំ មនុស្ស​មាន​អំណាច​ឃុបឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។</verse>
				<verse number="4">ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ ពួក​គេ​ខំ​រូតរះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំ ឱ​ព្រះអង្គ​អើយ សូម​តើន​ឡើង យាង​មក​រក​ទូលបង្គំ សូម​ទត​មក​ទូលបង្គំ​ផង។</verse>
				<verse number="5">ឱ​ ព្រះជាអម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល សូម​តើន​ឡើង ដាក់​ទោស​ប្រជាជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណីសន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។</verse>
				<verse number="6">ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំវិញ​ទីក្រុង។</verse>
				<verse number="7">មាត់​របស់​គេ​ពោរពេញ​ទៅ​ដោយ ពាក្យ​សំដី​អាក្រក់ ពាក្យ​សំដី​របស់​គេ​ប្រៀប​បាន​នឹង​ដាវ គេ​គិត​ថា គ្មាន​នរណា​ស្ដាប់​ឮ​ទេ?</verse>
				<verse number="8">ចំណែក​ឯ​ព្រះអង្គ​វិញ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សើច​ចំអក​អោយ​ពួក​គេ ព្រះអង្គ​ចំអក​អោយ​ប្រជាជាតិ​ទាំង​នោះ។</verse>
				<verse number="9">ទូលបង្គំ​សម្លឹង​មើល​ទៅ​ព្រះអង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ ព្រះជាម្ចាស់​ជា​កំពែង​ការពារ​ទូលបង្គំ។</verse>
				<verse number="10">ព្រះ​របស់​ខ្ញុំ​ដែល​ប្រកប​ដោយ​ព្រះហឫទ័យ មេត្តាករុណា ទ្រង់​យាង​មក​រក​ខ្ញុំ ព្រះអង្គ​អោយ​ខ្ញុំ​បាន​សប្បាយ ដោយ​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ។</verse>
				<verse number="11">ឱ​ព្រះអម្ចាស់​ជា​ខែល​ការពារ​យើង​ខ្ញុំ​អើយ សូម​កុំ​ប្រហារ​ពួក​គេ​ឡើយ ក្រែង​លោ​ប្រជាជន​ទូលបង្គំ ភ្លេច​អំពី​ជ័យជំនះ​របស់​ព្រះអង្គ តែ​សូម​អង្រួន និង​ច្រាន​ទំលាក់​ពួក​គេ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ!។</verse>
				<verse number="12">ពេល​ហារ​មាត់​និយាយ គេ​ពោល​ចេញ​មក សុទ្ធ​តែ​ពាក្យ​សំដី ពោរពេញ​ទៅ​ដោយ​អំពើ​បាប ដូច្នេះ សូម​អោយ​ពួក​គេ​ជាប់​អន្ទាក់ ដោយសារ​តែ​ចិត្ត​អួតអាង​របស់​ខ្លួន! ដ្បិត​ពួក​គេ​គិត​តែ​ពី​ជេរ​ប្រទេចផ្ដាសា និង​និយាយ​កុហក។</verse>
				<verse number="13">សូម​បំផ្លាញ​ពួក​គេ អោយ​វិនាស​អន្តរាយ​យ៉ាង​ទាន់ហន់​ទៅ សូម​បំផ្លាញ​ពួក​គេ​អោយ​វិនាស​សូន្យ​ទៅ! ពេល​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ដឹង​ថា ព្រះជាម្ចាស់​គ្រប់គ្រង​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​គ្រប់គ្រង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី​ដែរ។</verse>
				<verse number="14">ពួក​គេ​នាំ​គ្នា​វិល​មក​វិញ​នៅ​ពេល​ល្ងាច ហើយ​នាំ​គ្នា​លូ​ដូច​ឆ្កែ គេ​ដើរ​ក្រវែល​ជុំវិញ​ទីក្រុង។</verse>
				<verse number="15">ពួក​គេ​ដើរ​ចុះ​ដើរ​ឡើង ស្វែង​រក​អាហារ ក៏​ប៉ុន្តែ គេ​នាំ​គ្នា​គ្រហឹម ព្រោះ​ស៊ី​មិន​ឆ្អែត។</verse>
				<verse number="16">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ច្រៀង​សរសើរ​ព្រះចេស្ដា​របស់​ព្រះអង្គ នៅ​ពេល​ព្រឹក​ទូលបង្គំ​ថ្លែង​ពី​ព្រះហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ និង​ជា​ជំរក​នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន។</verse>
				<verse number="17">ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​ទូលបង្គំ ជា​ព្រះ​ដែល​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ទូលបង្គំ។</verse>
			</chapter>
			<chapter number="60">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។</verse>
				<verse number="2">ព្រះអង្គ​បាន​ធ្វើ​អោយ​ផែនដី​រញ្ជួយ និង​ប្រេះ​ចេញ​ពី​គ្នា ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង ព្រោះ​ផែនដី​កំពុង​រង្គើ។</verse>
				<verse number="3">ព្រះអង្គ​បាន​ធ្វើ​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។</verse>
				<verse number="4">ព្រះអង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​អោយ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ អាច​គេច​ផុត​ពី​បរាជ័យ​។</verse>
				<verse number="5">សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​អោយ​ប្រជាជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត។</verse>
				<verse number="6">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក​ថា: «យើង​នឹង​យក​ជ័យជំនះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="7">កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណាសេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។</verse>
				<verse number="8">ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ​។ យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។</verse>
				<verse number="9">តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ ក្នុង​ទីក្រុង​ដ៏​មាំមួន​បាន? តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម?</verse>
				<verse number="10">ឱ​ព្រះជាម្ចាស់​អើយ! មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ កងទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។</verse>
				<verse number="11">សូម​ជួយ​យើង​ខ្ញុំ​អោយ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។</verse>
				<verse number="12">បើ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យជំនះ ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចាមិត្ត របស់​យើង​អោយ​រាប។</verse>
			</chapter>
			<chapter number="61">
				<verse number="1">ព្រះជាម្ចាស់​អើយ! សូម​ទ្រង់​ព្រះសណ្ដាប់​សំរែក ទូលអង្វរ​របស់​ទូលបង្គំ សូម​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង!។</verse>
				<verse number="2">ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ទូលបង្គំ​ស្រែក​រក​ព្រះអង្គ សូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្មដា ដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។</verse>
				<verse number="3">ព្រះអង្គ​ជា​ទី​ជំរក​របស់​ទូលបង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹងមាំ​តទល់​នឹង​ខ្មាំង​សត្រូវ។</verse>
				<verse number="4">ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះពន្លា របស់​ព្រះអង្គ​រហូត​ត​ទៅ ទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​តែងតែ​ព្រះសណ្ដាប់ ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក ដែល​ព្រះអង្គ​បម្រុង​ទុក​សំរាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="6">សូម​ប្រទាន​អោយ​ព្រះរាជា មាន​ព្រះជន្មាយុ​យឺនយូរ សូម​អោយ​ព្រះជន្មាយុ​របស់​ព្រះរាជា ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ!</verse>
				<verse number="7">សូម​អោយ​ព្រះរាជា​បាន​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រហូត​ត​ទៅ! ព្រះអម្ចាស់​អើយ សូម​ថែរក្សា​ព្រះរាជា ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ!</verse>
				<verse number="8">ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​សរសើរ ព្រះនាម​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​សន្យា​ចំពោះ​ព្រះអង្គ!។</verse>
			</chapter>
			<chapter number="62">
				<verse number="1">មាន​តែ​នៅ​ក្បែរ​ព្រះជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="2">ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្មដា ជា​ព្រះសង្គ្រោះ​ខ្ញុំ ព្រះអង្គ​ជា​កំពែង​ដ៏​រឹងមាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរាជ័យ​ឡើយ។</verse>
				<verse number="3">តើ​អ្នក​រាល់​គ្នា​ចោមរោម​វាយ ប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា? អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌទ្រោម និង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?</verse>
				<verse number="4">អ្នក​រាល់​គ្នា​ចង់​អោយ​តែ​អ្នក​នោះ បាត់​បង់​យសស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក មាត់​អ្នក​រាល់​គ្នា​អោយ​ពរ តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។</verse>
				<verse number="5">ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះជាម្ចាស់​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។</verse>
				<verse number="6">ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្មដា ជា​ព្រះសង្គ្រោះ​ខ្ញុំ ព្រះអង្គ​ជា​កំពែង​ដ៏​រឹងមាំ ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរាជ័យ​ឡើយ។</verse>
				<verse number="7">ការ​សង្គ្រោះ និង​សិរីរុងរឿង​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះជាម្ចាស់​ទាំង​ស្រុង ព្រះជាម្ចាស់​ជា​ថ្មដា​ដ៏​រឹងមាំ និង​ជា​ទី​ជំរក​របស់​ខ្ញុំ។</verse>
				<verse number="8">ប្រជាជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ ចូរ​ទូល​ថ្វាយ​ព្រះអង្គ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះជាម្ចាស់​ជា​ជំរក​របស់​យើង។</verse>
				<verse number="9">មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។</verse>
				<verse number="10">មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ ប្រសិន​បើ​ទ្រព្យសម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។</verse>
				<verse number="11">ខ្ញុំ​ឮ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល មួយ​លើក​ជា​ពីរ​លើក​ថា ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ព្រះអង្គ​ទាំង​អស់</verse>
				<verse number="12">ក៏​ប៉ុន្តែ ព្រះអម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តាករុណា ព្រះអង្គ​នឹង​តប​ស្នង​អោយ​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
			</chapter>
			<chapter number="63">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ! ព្រះអង្គ​ពិត​ជា​ព្រះ​នៃ​ទូលបង្គំ​មែន ទូលបង្គំ​ស្វែង​រក​ព្រះអង្គ ទូលបង្គំ​ចង់​នៅ​ក្បែរ​ព្រះអង្គ​ណាស់ ទូលបង្គំ​ចង់​នៅ​ជាប់​ជា​មួយ​ព្រះអង្គ ដូច​ដី​ដ៏​ស្ងួត​បែក​ក្រហែង​ត្រូវ​ការ​ទឹក​។</verse>
				<verse number="2">ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធានុភាព និង​សិរីរុងរឿង​របស់​ព្រះអង្គ</verse>
				<verse number="3">ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរីរុងរឿង​ព្រះអង្គ។</verse>
				<verse number="4">ទូលបង្គំ​នឹង​អរ​ព្រះគុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ​ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយបង្គំ​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="5">ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខដុមរមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។</verse>
				<verse number="6">ពេល​ទូលបង្គំ​ចូល​ដំណេក ទូលបង្គំ​នឹក​ដល់​ព្រះអង្គ ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ</verse>
				<verse number="7">ដ្បិត​ព្រះអង្គ​ជួយ​ទូលបង្គំ ទូលបង្គំ​ច្រៀង​យ៉ាង​សប្បាយ ក្រោម​ម្លប់​បារមី​ព្រះអង្គ។</verse>
				<verse number="8">ចិត្ត​គំនិត​ទូលបង្គំ នៅ​ជាប់​ជំពាក់​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​គាំទ្រ​ទូលបង្គំ ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ។</verse>
				<verse number="9">រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូលបង្គំ សូម​អោយ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។</verse>
				<verse number="10">សូម​អោយ​គេ​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ សូម​អោយ​គេ​បាន​ទៅ​ជា​ចំណី​របស់​ចចក។</verse>
				<verse number="11">ពេល​នោះ ព្រះរាជា​នឹង​មាន​អំណរ ដោយ​ព្រះនាម​ព្រះជាម្ចាស់ អ្នក​ណា​ស្បថ​ក្នុង​ព្រះនាម​ព្រះជាម្ចាស់ អ្នក​នោះ​នឹង​លើក​តម្កើង​ព្រះអង្គ រីឯ​អ្នក​ដែល​ចូល​ចិត្ត​និយាយ​កុហក នឹង​ត្រូវ​បាត់​មាត់​សូន្យឈឹង​ទៅ។</verse>
			</chapter>
			<chapter number="64">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​ទ្រង់​ព្រះសណ្ដាប់​ទំនួញ របស់​ទូលបង្គំ! ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។</verse>
				<verse number="2">សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត ពី​ការ​ឃុបឃិត​របស់​មនុស្ស​អាក្រក់ និង​អោយ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។</verse>
				<verse number="3">គេ​ប្រើ​ពាក្យ​សំដី ដូច​ដាវ​ដ៏​មុត ពួក​គេ​ចោល​ពាក្យ​សំដី ដូច​គេ​ចោល​លំពែង។</verse>
				<verse number="4">ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់ គឺ​គេ​ប្រហារ​មិន​អោយ​ដឹង​ខ្លួន ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។</verse>
				<verse number="5">ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ ចាំ​ចាប់​អ្នក​ដទៃ​ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​ទេ!»។</verse>
				<verse number="6">គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត​ទាំង​ពោល​ថា៖ «ឥឡូវ​នេះ​យើង​រៀបចំ​ផែន​ការ របស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។ គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយ នៅ​ក្នុង​ជំរៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!​</verse>
				<verse number="7">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​ប្រហារ​ពួក​គេ ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន ពួក​គេ​ក៏​របួស​ដួល។</verse>
				<verse number="8">ពាក្យ​សំដី​របស់​ពួក​គេ​បាន​ធ្វើ​អោយ​ខ្លួន​វិនាស អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។</verse>
				<verse number="9">មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់ស្ញែង គេ​ប្រកាស​ពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ គេ​យល់​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។</verse>
				<verse number="10">សូម​អោយ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ ដោយសារ​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​អោយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ព្រះអង្គ។</verse>
			</chapter>
			<chapter number="65">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ​ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។</verse>
				<verse number="2">ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូលអង្វរ របស់​មនុស្ស​លោក​ជានិច្ច ពួក​គេ​នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។</verse>
				<verse number="3">កំហុស​របស់​ទូលបង្គំ​ធ្ងន់ធ្ងរ​ណាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​បាន។</verse>
				<verse number="4">មាន​សុភមង្គល​ហើយ​អស់​អ្នក ដែល​ព្រះអង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះពរ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ គឺ​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សំដែង​ឫទ្ធិបារមី គួរ​អោយ​ស្ញែង​ខ្លាច ប្រជាជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!</verse>
				<verse number="6">ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំងឡាយ​អោយ​រឹងមាំ ដោយសារ​ព្រះចេស្ដា​របស់​ព្រះអង្គ ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព។</verse>
				<verse number="7">ព្រះអង្គ​បាន​ធ្វើ​អោយ​សន្ធឹក​រលក​សមុទ្រ ដ៏​គគ្រឹកគគ្រេង​បាន​ស្ងប់ឈឹង ព្រះអង្គ​ក៏​បាន​ធ្វើ​អោយ​សំឡេង ដ៏​អឺងកង​របស់​ប្រជាជន ទាំងឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។</verse>
				<verse number="8">អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច ដោយ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ធ្វើ​អោយ​ប្រជាជន ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច មាន​អំណរ​សប្បាយ​ដ៏​លើសលប់។</verse>
				<verse number="9">ព្រះអង្គ​ថែ​ទាំ​ផែនដី ដោយ​ប្រទាន​អោយ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌ ព្រះអង្គ​ប្រទាន​អោយ​ផែនដី​មាន​ភោគផល ដ៏​សម្បូណ៌​ហូរហៀរ ជ្រលង​ដង​អូ​របស់​ព្រះអង្គ មាន​ពោរពេញ​ទៅ​ដោយ​ទឹក ព្រះអង្គ​ប្រទាន​ស្រូវ​អោយ​មនុស្ស​លោក ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ</verse>
				<verse number="10">គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចំការ ព្រះអង្គ​ធ្វើ​អោយ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ព្រះអង្គ​ប្រទាន​ពរ​អោយ​គ្រាប់​ពូជ ទាំងឡាយ​ដុះ​ឡើង។</verse>
				<verse number="11">នៅ​រដូវ​ចំរូត​ព្រះអង្គ​ប្រទាន​ស្រូវ ដែល​ជា​ព្រះអំណោយ​ទាន​ដ៏​សប្បុរស​បំផុត។ ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ ទី​នោះ​មាន​ភោគផល​ដ៏​ហូរហៀរ។</verse>
				<verse number="12">រីឯ​នៅ​វាល​រហោស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌ ហើយ​នៅ​តាម​ភ្នំ​នានា ក៏​មាន​ពោរពេញ​ទៅ​ដោយ​អំណរ​ដែរ។</verse>
				<verse number="13">វាល​ស្មៅ​ពោរពេញ​ទៅ​ដោយ​ហ្វូង​ចៀម ជ្រលង​ភ្នំ​ពោរពេញ​ទៅ​ដោយ​ស្រូវ អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង ដោយ​អំណរ​ដ៏​លើសលប់!។</verse>
			</chapter>
			<chapter number="66">
				<verse number="1">ប្រជាជន​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយឃោស ថ្វាយ​ព្រះជាម្ចាស់!</verse>
				<verse number="2">ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​សិរីរុងរឿង​ព្រះនាម​ព្រះអង្គ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ!</verse>
				<verse number="3">ចូរ​ទូល​ព្រះអង្គ​ថា: ព្រះជាម្ចាស់​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ គួរ​អោយ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះចេស្ដា​ដ៏​ធំធេង​របស់​ព្រះអង្គ។</verse>
				<verse number="4">មនុស្សម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង​ព្រះអង្គ គេ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="5">ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះហស្ដ របស់​ព្រះជាម្ចាស់! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​ចំពោះ​មនុស្ស​លោក គួរ​អោយ​ស្ញែង​ខ្លាច​ណាស់។</verse>
				<verse number="6">ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ​រីង ទៅ​ជា​ដី​គោក ដើម្បី​អោយ​ប្រជាជន​ដើរ​ឆ្លង។ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះ យើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="7">ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ព្រះអង្គ​ពិនិត្យ​មើល​ប្រជាជាតិ​ទាំងឡាយ ដើម្បី​កុំ​អោយ​ពួក​បះបោរ អាច​ក្រោក​ឡើង​បាន​ឡើយ!</verse>
				<verse number="8">ប្រជាជន​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើង ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="9">ព្រះអង្គ​ប្រទាន​អោយ​យើង​មាន​ជីវិត ហើយ​ព្រះអង្គ​មិន​បណ្ដោយ អោយ​យើង​ភ្លាត់​ដួល​ឡើយ។</verse>
				<verse number="10">ឱ​ព្រះជាម្ចាស់​អើយ! ព្រះអង្គ​បាន​ល្បងល​មើល​ចិត្ត​យើង​ខ្ញុំ ព្រះអង្គ​បាន​លត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។</verse>
				<verse number="11">ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​អោយ​ជួប​នឹង​ទុក្ខ​លំបាក ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។</verse>
				<verse number="12">ព្រះអង្គ​បណ្ដោយ​អោយ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​អោយ​ចេញ​រួច ហើយ​ប្រទាន​អោយ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរហៀរ។</verse>
				<verse number="13">ទូលបង្គំ​ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា</verse>
				<verse number="14">គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​ទូល​ព្រះអង្គ នៅ​ពេល​មាន​អាសន្ន។</verse>
				<verse number="15">ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ថ្វាយ​ជា​តង្វាយ ហើយ​ក្លិន​នៃ​យញ្ញបូជា​នេះ​សាយភាយ ឡើង​ទៅ​កាន់​ព្រះអង្គ។</verse>
				<verse number="16">អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។</verse>
				<verse number="17">ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង</verse>
				<verse number="18">ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត ព្រះអម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ</verse>
				<verse number="19">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំ ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​សំរែក​ទូលអង្វរ​របស់​ខ្ញុំ</verse>
				<verse number="20">សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ពុំ​បាន បដិសេធ​ពាក្យ​ទូលអង្វរ​របស់​ខ្ញុំ​ទេ ហើយ​ព្រះអង្គ​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជានិច្ច!។</verse>
			</chapter>
			<chapter number="67">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះហឫទ័យ​សប្បុរស​ផង!​</verse>
				<verse number="2">ដូច្នេះ មនុស្ស​នៅ​លើ​ផែនដី នឹង​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ហើយ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​ឡាយ គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះអង្គ!</verse>
				<verse number="3">ឱ​ព្រះជាម្ចាស់​អើយ សូម​អោយ​ប្រជាជន ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​អោយ​ប្រជាជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!</verse>
				<verse number="4">មហាជន​នាំ​គ្នា​សប្បាយ​រីករាយ នាំ​គ្នា​ស្រែក​ជយឃោស ដ្បិត​ព្រះអង្គ​គ្រប់គ្រង​ប្រជារាស្ត្រ​នានា ដោយ​យុត្តិធម៌ ហើយ​ព្រះអង្គ​ដឹក​នាំ​មហាជន​ទាំងឡាយ នៅ​លើ​ផែនដី។</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ សូម​អោយ​ប្រជាជន​ទាំងឡាយ នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ សូម​អោយ​ប្រជាជន​ទាំង​អស់​រួម​គ្នា លើក​តម្កើង​ព្រះអង្គ!</verse>
				<verse number="6">ផែនដី​បាន​បង្កើត​ភោគផល ព្រោះ​ព្រះជាម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​ពរ​អោយ​យើង។</verse>
				<verse number="7">សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​អោយ​យើង សូម​អោយ​ប្រជាជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី គោរព​កោត​ខ្លាច​ព្រះអង្គ!</verse>
			</chapter>
			<chapter number="68">
				<verse number="1">ពេល​ព្រះជាម្ចាស់​ក្រោក​ឡើង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​បាក់​ទ័ព ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="2">ព្រះអង្គ​នឹង​ធ្វើ​អោយ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ព្រះភក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​។</verse>
				<verse number="3">រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីករាយ គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ចូរ​ច្រៀង​តម្កើង​ព្រះជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង​ព្រះនាម​ព្រះអង្គ! ចូរ​ត្រួសត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាសវេហាស៍! ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ!</verse>
				<verse number="5">ព្រះជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះដំណាក់​ដ៏វិសុទ្ធ* ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះអង្គ​រក​យុត្តិធម៌​អោយ​ស្ត្រី​មេម៉ាយ។</verse>
				<verse number="6">ព្រះជាម្ចាស់​ប្រទាន​គ្រួសារ​អោយ​មនុស្ស​ឯកោ ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំឃាំង អោយ​មាន​សេរីភាព​ពេញ​ទី រីឯ​ជន​បះបោរ​វិញ គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួតហែង។</verse>
				<verse number="7">បពិត្រ​ព្រះជាម្ចាស់ ពេល​ព្រះអង្គ​នាំ​មុខ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ពេល​ព្រះអង្គ​យាង​នៅ​វាល​រហោស្ថាន</verse>
				<verse number="8">ផែនដី​រញ្ជួយ ផ្ទៃ​មេឃ​ក៏​បង្អុរ​ភ្លៀង ចុះ​មក​យ៉ាង​ខ្លាំង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រាអែល ដូច​គ្រា​នៅ​ភ្នំ​ស៊ីណៃ​ដែរ។</verse>
				<verse number="9">ឱ​ព្រះជាម្ចាស់​អើយ! ព្រះអង្គ​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់ត្រជុំ មក​លើ​ទឹក​ដី​ដ៏​ហួតហែង​របស់​ព្រះអង្គ ដើម្បី​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ បាន​រស់​រាន​ឡើង​វិញ។</verse>
				<verse number="10">ប្រជារាស្ត្រ​របស់​ព្រះអង្គ​បាន​តាំង​ទី​លំនៅ លើ​ទឹក​ដី​នោះ ដោយ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​ពួក​គេ​ដែល​ជា​ជន​កំសត់​ទុគ៌ត។</verse>
				<verse number="11">ពេល​ព្រះអម្ចាស់​ចេញ​បញ្ជា ពួក​ស្ត្រី​ដែល​ប្រៀប​បាន​នឹង​កងទ័ព​មួយ​យ៉ាង​ធំ នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង​ថា:</verse>
				<verse number="12">ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយភ័ណ្ឌ។</verse>
				<verse number="13">រីឯ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា នៅ​សំរាក​ក្នុង​ជំរំ​ដូច្នេះ​ទៅ​វិញ? មើល៍! សូម្បី​តែ​សត្វ​ព្រាប​ក៏​មាន​ប្រាក់ ជាប់​ពេញ​ស្លាប​វា​ដែរ ហើយ​រោម​វា​ចាំង​ចែង​ទៅ​ដោយ​មាស។</verse>
				<verse number="14">នៅ​ពេល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ធ្វើ​អោយ​ស្ដេច​នានា​បាក់​ទ័ព នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាលម៉ូន​ដែរ។</verse>
				<verse number="15">ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​សក្ការៈ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។</verse>
				<verse number="16">ហេតុ​អ្វី​បាន​ជា​ភ្នំ​ដែល​មាន​កំពូល​ច្រើន ច្រណែន​នឹង​ភ្នំ​ដែល​ព្រះជាម្ចាស់​ជ្រើស​រើស សំរាប់​គង់​នៅ? ពិត​មែន​ហើយ ព្រះអម្ចាស់ ​នឹង​គង់​នៅ​លើ​ភ្នំ​នេះ​រហូត​ត​ទៅ។</verse>
				<verse number="17">ទ័ព​សេះ​របស់​ព្រះជាម្ចាស់ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះអង្គ​គង់​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទីសក្ការៈ​របស់​ព្រះអង្គ។</verse>
				<verse number="18">ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ព្រះអង្គ​បាន​ទទួល​តង្វាយ​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ព្រះអង្គ ក៏​ព្រះអង្គ​ទទួល​ពី​គេ​ដែរ​ ហើយ​ ព្រះជាអម្ចាស់ ​គង់​នៅ​ទី​នោះ!។</verse>
				<verse number="19">សូម​សរសើរ​តម្កើង​ព្រះអម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។</verse>
				<verse number="20">ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​យើង ព្រះជាអម្ចាស់ ​អាច​ជួយ​យើង អោយ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។</verse>
				<verse number="21">ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចំបាំង​សាសនា​ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​កំទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។</verse>
				<verse number="22">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក</verse>
				<verse number="23">ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដើរ លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។</verse>
				<verse number="24">ឱ​ព្រះជាម្ចាស់​អើយ មនុស្សម្នា​បាន​ឃើញ​ក្បួន​ជ័យជំនះ​របស់​ព្រះអង្គ ក្បួន​ជ័យជំនះ​របស់​ព្រះជាម្ចាស់ ជា​ព្រះមហាក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ</verse>
				<verse number="25">មាន​អ្នក​ចំរៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវនារី នាំ​គ្នា​វាយ​ក្រាប់។</verse>
				<verse number="26">ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ សូម​អោយ​អស់​អ្នក​ដែល​ជា​ពូជពង្ស របស់​អ៊ីស្រាអែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="27">គឺ​ចាប់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​យូដា ដែល​មាន​សម្លៀកបំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុលសម្ព័ន្ធ​សាប់យូឡូន និង​កុលសម្ព័ន្ធ​ណែបថាលី។</verse>
				<verse number="28">ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ អោយ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ ឱ​ព្រះជាម្ចាស់​អើយ សូម​បង្ហាញ​ឫទ្ធានុភាព​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ</verse>
				<verse number="29">ពី​ព្រះដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូសាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="30">សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​អោយ​ជន​ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់ខ្ចាយ​ទៅ។</verse>
				<verse number="31">ជន​ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក​ជន​ជាតិ​អេត្យូពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះជាម្ចាស់។</verse>
				<verse number="32">នគរ​នានា​នៅ​លើ​ផែនដី​អើយ ចូរ​ច្រៀង​តម្កើង​ព្រះជាម្ចាស់ ចូរ​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ​។</verse>
				<verse number="33">ព្រះអង្គ​គង់​លើ​ព្រះរាជរថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ទៅ​ទៀត ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​យ៉ាង​រន្ទឺ​ខ្ទរខ្ទារ។</verse>
				<verse number="34">ចូរ​ប្រកាស​ថា​ព្រះជាម្ចាស់​ប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​គ្រង​រាជ្យ​លើ​អ៊ីស្រាអែល យ៉ាង​ថ្កុំថ្កើង​រុងរឿង អាកាសវេហាស៍​សំដែង អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ។</verse>
				<verse number="35">នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់ ព្រះអង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​ប្រទាន​អោយ​ប្រជារាស្ត្រ របស់​ព្រះអង្គ​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ព្រះអង្គ!</verse>
			</chapter>
			<chapter number="69">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ​ហើយ!។</verse>
				<verse number="2">ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។</verse>
				<verse number="3">ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ អោយ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។</verse>
				<verse number="4">អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​អោយ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា របស់​ទូលបង្គំ​ស្រាប់​ហើយ ទោសពៃរ៍​របស់​ទូលបង្គំ ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​បាន​ទេ។</verse>
				<verse number="6">ឱ​ព្រះអម្ចាស់ ឱ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​អើយ សូម​កុំ​អោយ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​កុំ​អោយ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ!</verse>
				<verse number="7">ដ្បិត​ទូលបង្គំ​ទ្រាំទ្រ​អោយ​គេ​ជេរ​ប្រមាថ ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។</verse>
				<verse number="8">ញាតិសន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​ដទៃ បង​ប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ ដូច​ជន​បរទេស។</verse>
				<verse number="9">មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ ពាក្យ​ត្មះតិះដៀល​របស់​អស់​អ្នក ដែល​តិះដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។</verse>
				<verse number="10">ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ ដែល​ធ្វើ​អោយ​មនុស្សម្នា​រឹត​តែ ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។</verse>
				<verse number="11">ទូលបង្គំ​ស្លៀក​សម្លៀកបំពាក់​កាន់​ទុក្ខ​ ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ ទៅ​លេង​សើច។</verse>
				<verse number="12">គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ នៅ​តាម​ទី​សាធារណៈ​ ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង ទូលបង្គំ​ទៅ​ច្រៀង​ឡកឡឺយ។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះហឫទ័យ ព្រះអង្គ​ហើយ ឱ​ព្រះជាម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។</verse>
				<verse number="14">សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ភក់​ជ្រាំ​នេះ កុំ​អោយ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ! សូម​អោយ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!</verse>
				<verse number="15">សូម​កុំ​អោយ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ សូម​កុំ​អោយ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ទូលបង្គំ​អោយ​លិច​លង់ ហើយ​ក៏​សូម​កុំ​អោយ​អណ្ដូង​នេះ ឃុំ​ទូលបង្គំ​ទុក​បាន​ដែរ!</verse>
				<verse number="16">ព្រះអម្ចាស់ ​អើយ ដោយ​ព្រះអង្គ​មាន ព្រះហឫទ័យ​សប្បុរស និង​មេត្តា​ករុណា សូម​ឆ្លើយ​តប​មក​ទូលបង្គំ ដោយ​ព្រះហឫទ័យ​អាណិត​មេត្តា​ដ៏​ធំធេង សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង!</verse>
				<verse number="17">សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!</verse>
				<verse number="18">សូម​យាង​មក​ជិត​ទូលបង្គំ ហើយ​លោះ​ជីវិត​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ផង!</verse>
				<verse number="19">ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស ព្រះអង្គ​ទត​ឃើញ​បច្ចាមិត្ត​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ស្រាប់​ហើយ។</verse>
				<verse number="20">ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​អោយ ទូលបង្គំ​មាន​ចិត្ត​ខ្លោចផ្សា និង​គ្រាំគ្រា ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ តែ​រក​មិន​បាន​ឡើយ!</verse>
				<verse number="21">ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​ម្ហូប​អាហារ​របស់​ទូលបង្គំ ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក គេ​បែរ​ជា​យក​ទឹក​ខ្មេះ មក​អោយ​ទូលបង្គំ​ទៅ​វិញ។</verse>
				<verse number="22">សូម​អោយ​តុ និង​ពិធី​ជប់លៀង ដ៏​សក្ការៈ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​អោយ​វិនាស!​</verse>
				<verse number="23">សូម​អោយ​ភ្នែក​របស់​គេ​ត្រឡប់ ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ ហើយ​សូម​អោយ​គេ​កោង​ខ្នង​រហូត​ត​ទៅ!</verse>
				<verse number="24">សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ ហើយ​សូម​ធ្វើ​ទារុណកម្ម ពួក​គេ​ឥត​ត្រា​ប្រណី​ឡើយ។</verse>
				<verse number="25">សូម​អោយ​លំនៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​សូម​កុំ​អោយ​មាន​នរណា​រស់​នៅ ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!</verse>
				<verse number="26">ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​អោយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ អោយ​របួស​នោះ រឹងរឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។</verse>
				<verse number="27">សូម​ព្រះអង្គ​កត់ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ សូម​កុំ​អត់ទោស​អោយ​ពួក​គេ​ឡើយ!</verse>
				<verse number="28">សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ ក្នុង​ចំណោម​មនុស្ស​អោយ​សោះ​។</verse>
				<verse number="29">ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត និង​ឈឺ​ចុក​ចាប់ ឱ​ព្រះជាម្ចាស់​អើយ! សូម​សង្គ្រោះ​ទូលបង្គំ សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។</verse>
				<verse number="30">ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង ព្រះនាម​ព្រះជាម្ចាស់ ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំថ្កើង រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។</verse>
				<verse number="31">ការ​លើក​តម្កើង​បែប​នេះ គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។</verse>
				<verse number="32">ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​ព្រះជាម្ចាស់​អើយ សូម​អោយ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!</verse>
				<verse number="33">ដ្បិត​ ព្រះអម្ចាស់ ​ទ្រង់​ព្រះសណ្ដាប់ ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌ត ហើយ​នៅ​ពេល​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជាប់​ឃុំឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។</verse>
				<verse number="34">សូម​អោយ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះអង្គ ហើយ​សូម​អោយ​សមុទ្រ​ទាំងឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ព្រះអង្គ​ដែរ</verse>
				<verse number="35">ដ្បិត​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំងឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជាជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។</verse>
				<verse number="36">ពូជពង្ស​អ្នក​បំរើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ព្រះអង្គ នឹង​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ!</verse>
			</chapter>
			<chapter number="70">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​យាង​មក​រំដោះ​ទូលបង្គំ​ផង! ព្រះអម្ចាស់ ​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!</verse>
				<verse number="2">សូម​អោយ​អស់​អ្នក​ដែល​ប៉ុនប៉ង ព្យាបាទ​ជីវិត​ទូលបង្គំ ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ! សូម​អោយ​អស់​អ្នក​ដែល​ចង់​ធ្វើ​អោយ​ទូលបង្គំ វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!</verse>
				<verse number="3">សូម​អោយ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ ត្រូវ​បរាជ័យ ទាំង​បាត់​បង់​កិត្តិយស!</verse>
				<verse number="4">រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ សូម​អោយ​គេ​បាន​សប្បាយ​រីករាយ រួម​ជា​មួយ​ព្រះអង្គ សូម​អោយ​អស់​អ្នក​ដែល​ស្រឡាញ់ ការ​សង្គ្រោះ​របស់​ព្រះអង្គ អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះជាម្ចាស់!»</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោសប្រណី​ដល់​ទូលបង្គំ​ផង! ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ ព្រះអម្ចាស់ ​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!</verse>
			</chapter>
			<chapter number="71">
				<verse number="1">ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!</verse>
				<verse number="2">ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​សុចរិត សូម​រំដោះ​ទូលបង្គំ​អោយ​មាន​សេរីភាព សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ផង!</verse>
				<verse number="3">សូម​ព្រះអង្គ​ធ្វើ​ជា​ថ្មដា សំរាប់​ទូលបង្គំ​ជ្រក​កោន ព្រះអង្គ​បង្គាប់​អោយ​ទូលបង្គំ មក​រក​ថ្មដា​នេះ​ជានិច្ច ដើម្បី​អោយ​បាន​រួច​ជីវិត ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្មដា និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន!</verse>
				<verse number="4">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​អោយ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច!</verse>
				<verse number="5">ឱ​ព្រះជា អម្ចាស់ ​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក!</verse>
				<verse number="6">ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ!</verse>
				<verse number="7">មនុស្ស​ជា​ច្រើន​យល់​ថា​ព្រះអង្គ បាន​ដាក់​បណ្ដាសា​ទូលបង្គំ ក៏​ប៉ុន្តែ តាម​ពិត​ព្រះអង្គ​ជា​ជំរក ដ៏​រឹងមាំ​របស់​ទូលបង្គំ។</verse>
				<verse number="8">សូម​អោយ​ទូលបង្គំ​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ចង់​លើក​តម្កើង​សិរីរុងរឿង របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ!</verse>
				<verse number="9">សូម​កុំ​លះបង់​ទូលបង្គំ នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!</verse>
				<verse number="10">ដ្បិត​សត្រូវ​របស់​ទូលបង្គំ​កំពុង តែ​គិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ អស់​អ្នក​ដែល​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ កំពុង​តែ​ពិភាក្សា​គ្នា</verse>
				<verse number="11">គេ​ពោល​ថា: ព្រះជាម្ចាស់ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!</verse>
				<verse number="12">ឱ​ព្រះជាម្ចាស់​អើយ សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់!</verse>
				<verse number="13">សូម​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ! សូម​អោយ​អស់​អ្នក​ដែល​ប្រាថ្នា​អោយ​ទូលបង្គំ វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!</verse>
				<verse number="14">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ហើយ​សរសើរ​តម្កើង​ទៀត!</verse>
				<verse number="15">ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ព្រះអង្គ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។</verse>
				<verse number="16">ព្រះជាអម្ចាស់ ​អើយ ដោយសារ​ព្រះអង្គ​ជួយ ទូលបង្គំ​នឹង​ចូល​មក​ក្នុង​ព្រះដំណាក់ ទូលបង្គំ​នឹង​រំលឹក​ពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="17">ព្រះជាម្ចាស់​អើយ ព្រះអង្គ​បាន​ប្រៀនប្រដៅ​ទូលបង្គំ តាំង​ពី​ទូលបង្គំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។</verse>
				<verse number="18">ឱ​ព្រះជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​អោយ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។</verse>
				<verse number="19">ព្រះជាម្ចាស់​អើយ ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ​ខ្ពស់​ពន់​ពេក​ណាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន ព្រះជាម្ចាស់​អើយ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ឡើយ!</verse>
				<verse number="20">ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ ជួប​អាសន្ន​អន់ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​អោយ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។</verse>
				<verse number="21">ព្រះអង្គ​នឹង​ប្រទាន​អោយ​ទូលបង្គំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ព្រះអង្គ​នឹង​សំរាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។</verse>
				<verse number="22">ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ដោយ​សំឡេង​ចាប៉ី ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ ឱ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ដោយ​ដេញ​ពិណ​កំដរ​ផង!</verse>
				<verse number="23">ទូលបង្គំ​នឹង​ច្រៀង​តម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ ទូលបង្គំ​នឹង​ច្រៀង​អស់​ពី​ចិត្ត ព្រោះ​ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ។</verse>
				<verse number="24">ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​អោយ​ទូលបង្គំ​វេទនា ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!</verse>
			</chapter>
			<chapter number="72">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​ប្រទាន​អោយ​ព្រះរាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ ហើយ​សូម​អោយ​ព្រះរាជបុត្រ​របស់​ព្រះរាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ!</verse>
				<verse number="2">ដើម្បី​អោយ​ព្រះរាជា​អាច​គ្រប់គ្រង ប្រជារាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត ហើយ​គ្រប់គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។</verse>
				<verse number="3">សូម​អោយ​ភ្នំ​ទាំងឡាយ​ផ្ដល់​នូវ​ភោគផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជារាស្ត្រ ព្រម​ទាំង​នាំ​អោយ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។</verse>
				<verse number="4">សូម​ព្រះរាជា​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជារាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌ត ហើយ​កំទេច​អស់​អ្នក​ដែល​ជិះជាន់​សង្កត់សង្កិន​គេ</verse>
				<verse number="5">ដរាប​ណា​នៅ​មាន​ព្រះអាទិត្យ​រះ មាន​ព្រះច័ន្ទ​បញ្ចេញ​រស្មី សូម​អោយ​ព្រះរាជា​មាន​ព្រះជន្មាយុ​យឺនយូរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="6">សូម​ទ្រង់​ផ្ដល់​ព្រះពរ​ដល់​ប្រជារាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចំការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។</verse>
				<verse number="7">សូម​អោយ​សេចក្ដី​សុចរិត​រីក​ចំរើន​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះករុណា ហើយ​ដរាប​ណា​នៅ​មាន​ព្រះច័ន្ទ សូម​អោយ​សេចក្ដី​សុខសាន្ត​មាន​យ៉ាង​បរិបូណ៌។</verse>
				<verse number="8">សូម​អោយ​រាជ្យ​របស់​ព្រះករុណា​លាត​សន្ធឹង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="9">ប្រជាជន​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន​ នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះករុណា ត្រូវ​បរាជ័យ ងើប​មុខ​មិន​រួច​។</verse>
				<verse number="10">ស្ដេច​ទាំងឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះករុណា ស្ដេច​ទាំងឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារអាករ​មក​ថ្វាយ​ដែរ។</verse>
				<verse number="11">ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយបង្គំ​ព្រះករុណា ហើយ​ប្រជាជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បំរើ​ព្រះករុណា។</verse>
				<verse number="12">ព្រះករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះករុណា ហើយ​ព្រះករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។</verse>
				<verse number="13">ព្រះករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កំសត់​ទុគ៌ត ព្រះករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។</verse>
				<verse number="14">ព្រះករុណា​រំដោះ​ពួក​គេ​អោយ​រួច​ផុត ពី​ការ​សង្កត់សង្កិន​របស់​មនុស្ស​ឃោរឃៅ ចំពោះ​ព្រះករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។</verse>
				<verse number="15">សូម​អោយ​ព្រះរាជា​មាន​ព្រះជន្មាយុ​យឺនយូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះករុណា គេ​នឹង​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ព្រះរាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះពរ​ដល់​ព្រះរាជា។</verse>
				<verse number="16">នៅ​ក្នុង​ស្រុក សូម​អោយ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​អោយ​មាន​ភោគផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​អោយ​ប្រជាជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។</verse>
				<verse number="17">សូម​អោយ​ព្រះរាជា​មាន​ព្រះនាម ល្បីល្បាញ​រហូត​ត​ទៅ គឺ​សូម​អោយ​ព្រះនាម​ព្រះករុណា នៅ​ស្ថិតស្ថេរ​គង់វង្ស​ដូច​ព្រះអាទិត្យ។ សូម​អោយ​មនុស្សម្នា​យក​ព្រះនាម​ព្រះករុណា ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា ព្រះរាជា​ប្រកប​ដោយ​ព្រះពរ!</verse>
				<verse number="18">សូម​លើក​តម្កើង​ ព្រះជាអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ!</verse>
				<verse number="19">សូម​លើក​តម្កើង​ព្រះនាម​ដ៏​រុងរឿង របស់​ព្រះអង្គ​រហូត​ត​ទៅ! សូម​អោយ​ផែនដី​ទាំង​មូល​បាន​ពោរពេញ ទៅ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ! អាម៉ែន! អាម៉ែន!</verse>
				<verse number="20">ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​ចប់​តែ​ត្រឹម​ណេះ។</verse>
			</chapter>
			<chapter number="73">
				<verse number="1">ពិត​មែន​ហើយ ព្រះជាម្ចាស់​មាន ព្រះហឫទ័យ​សប្បុរស ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។</verse>
				<verse number="2">ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន</verse>
				<verse number="3">ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើន ដោយ​ឃើញ​ជន​ពាល​ទាំង​នោះ​បាន​ចំរុងចំរើន​។</verse>
				<verse number="4">ក្នុង​មួយ​ជីវិត​របស់​ពួក​គេ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ​ គេ​មាន​សាច់​មាន​ឈាម។</verse>
				<verse number="5">គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃ ហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។</verse>
				<verse number="6">ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិ ហើយ​ពាក់​ចិត្ត​ឃោរឃៅ ដូច​ជា​សំលៀកបំពាក់។</verse>
				<verse number="7">គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ​ គំនិត​អប្រិយ​របស់​ពួក​គេ ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។</verse>
				<verse number="8">គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់សង្កិន​អ្នក​ដទៃ។</verse>
				<verse number="9">មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់ នៅ​លើ​ផែនដី​ឡើយ។</verse>
				<verse number="10">ហេតុ​នេះ​សូម្បី​តែ​ប្រជារាស្ត្រ របស់​ព្រះជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេ ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សំដី របស់​ពួក​គេ​ដូច​ផឹក​ទឹក។</verse>
				<verse number="11">គេ​ពោល​ថា​ព្រះជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!</verse>
				<verse number="12">នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជានិច្ច ពួក​គេ​បាន​ចំរុងចំរើន​រហូត!</verse>
				<verse number="13">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធ ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​បាប តែ​ឥត​បាន​ផល​អ្វី​សោះ!</verse>
				<verse number="14">ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​ទទួល​ទារុណកម្ម​រាល់​ព្រឹក។</verse>
				<verse number="15">ប្រសិន​បើ​ទូលបង្គំ​សំរេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ ទូលបង្គំ​មុខ​ជា​ក្បត់​បង​ប្អូន​របស់​ទូលបង្គំ ដែល​ជា​បុត្រ​របស់​ព្រះអង្គ​មិន​ខាន។</verse>
				<verse number="16">ទូលបង្គំ​ខិតខំ​រិះគិត​ចង់​យល់​អំពី​បញ្ហា​នេះ ប៉ុន្តែ ពិបាក​យល់​ណាស់</verse>
				<verse number="17">រហូត​ទាល់​តែ​ទូលបង្គំ​ចូល​មក​ដល់ ទីសក្ការៈ​របស់​ព្រះជាម្ចាស់ ទើប​ទូលបង្គំ​យល់​ថា ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។</verse>
				<verse number="18">តាម​ពិត​ព្រះអង្គ​បាន​ដាក់​ពួក​គេ នៅ​ជំរាល​មួយ​ដ៏​រអិល ព្រះអង្គ​ធ្វើ​អោយ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ</verse>
				<verse number="19">ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ពួក​គេ​នឹង​វិនាស​បាត់​បង់ ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ យ៉ាង​រន្ធត់​បំផុត។</verse>
				<verse number="20">ព្រះអម្ចាស់​អើយ ពេល​ព្រះអង្គ​តើន​ឡើង ព្រះអង្គ​នឹង​រំលាយ​ពួក​គេ​អោយ​វិនាស​បាត់​ទៅ ដូច​ការ​យល់​សប្ដិ។</verse>
				<verse number="21">ពេល​ទូលបង្គំ​ឆ្អែត​ចិត្ត ហើយ​ពេល​ទូលបង្គំ​ឈឺ​ចាប់​ក្នុង​ឱរា</verse>
				<verse number="22">នោះ​ទូលបង្គំ​បែរ​ទៅ​ជា​ល្ងីល្ងើ មិន​យល់​អ្វី​ទាំង​អស់ ហើយ​ទូលបង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ដែរ។</verse>
				<verse number="23">ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះអង្គ​ជានិច្ច ព្រះអង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ</verse>
				<verse number="24">ព្រះអង្គ​ដឹក​នាំ​ទូលបង្គំ​អោយ​ដើរ តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​នៅ​ទី​បញ្ចប់ ព្រះអង្គ​នឹង​ទទួល​ទូលបង្គំ នៅ​ក្នុង​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="25">នៅ​ស្ថាន​បរមសុខ​ទូលបង្គំ​គ្មាន​ទី​ពឹង​ណា ផ្សេង​ទៀត ក្រៅ​ពី​ព្រះអង្គ​ឡើយ នៅ​លើ​ផែនដី បើ​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ ទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។</verse>
				<verse number="26">រូប​កាយ និង​ចិត្ត​គំនិត របស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ព្រះអង្គ​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ​រហូត​ត​ទៅ។</verse>
				<verse number="27">អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ ពី​ព្រះអង្គ​នឹង​ត្រូវ​អន្តរាយ ហើយ​ព្រះអង្គ​នឹង​ធ្វើ​អោយ​អស់​អ្នក ដែល​ក្បត់​ព្រះអង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។</verse>
				<verse number="28">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គល តែ​នៅ​ពេល​ណា​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ឱ​ព្រះជា អម្ចាស់ ​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះហស្ដ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="74">
				<verse number="1">ព្រះជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ​?</verse>
				<verse number="2">សូម​កុំ​បំភ្លេច​ប្រជារាស្ត្រ​ ដែល​ព្រះអង្គ​បាន​យក​មក​ធ្វើ ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ តាំង​ពី​ដើម​រៀង​មក គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ យក​មក​ធ្វើ​ជា​កុលសម្ព័ន្ធ​របស់​ព្រះអង្គ​ផ្ទាល់ សូម​កុំ​បំភ្លេច​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ​នោះ​ឡើយ។</verse>
				<verse number="3">សូម​ព្រះអង្គ​យាង​មក​កាន់​កន្លែង ដែល​វិនាស​ខូច​ខាត​អស់ ខ្មាំង​សត្រូវ​បាន​កំទេច​បំផ្លាញ​អ្វីៗ ទាំង​អស់​នៅ​ក្នុង​ទីសក្ការៈ</verse>
				<verse number="4">បច្ចាមិត្ត​របស់​ព្រះអង្គ​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។</verse>
				<verse number="5">ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​អ្នក​កាប់​ព្រៃ ដែល​លើក​ពូថៅ​របស់​ខ្លួន​ឡើង​កាប់​ដើម​ឈើ</verse>
				<verse number="6">គឺ​ពួក​គេ​បាន​យក​ពូថៅ និង​ញញួរ មក​វាយ​កំទេច​ក្បាច់​រចនា​ទាំង​ប៉ុន្មាន។</verse>
				<verse number="7">គេ​បាន​ដុត​ទីសក្ការៈ​របស់​ព្រះអង្គ គេ​បាន​រំលំ និង​បន្ទាប​បន្ថោក​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="8">ពួក​គេ​គិត​គ្នា​ថា «យើង​នឹង​បង្ក្រាប​សាសន៍​នេះ​អោយ​រាប ហើយ​ដុត​បំផ្លាញ​កន្លែង​សក្ការបូជា ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នេះ!»។</verse>
				<verse number="9">យើង​ខ្ញុំ​លែង​ឃើញ​អ្វី​ដែល​ជា​ទី​សំគាល់ របស់​ប្រជាជាតិ​យើង​ខ្ញុំ​ទៀត​ហើយ រីឯ​ព្យាការី​ក៏​លែង​មាន​ទៀត​ដែរ។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ដឹង​ថា យើង​ខ្ញុំ​ត្រូវ​តែ​នៅ​ដូច្នេះ​ដល់​ពេល​ណា​ឡើយ។</verse>
				<verse number="10">ឱ​ព្រះជាម្ចាស់​អើយ តើ​អោយ​បច្ចាមិត្ត ត្មះតិះដៀល​ព្រះអង្គ​ដល់​ពេល​ណា? តើ​អោយ​ខ្មាំង​សត្រូវ​ប្រមាថ ព្រះនាម​ព្រះអង្គ​ដល់​កាល​ណា​ទៀត?</verse>
				<verse number="11">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ មិន​ព្រម​យាង​មក​ជួយ​យើង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឱប​ដៃ​សំងំ​ស្ងៀម​ដូច្នេះ?</verse>
				<verse number="12">ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ របស់​ទូលបង្គំ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ស្រុក​នេះ។</verse>
				<verse number="13">ព្រះអង្គ​បាន​បង្ក្រាប​សមុទ្រ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​វាយ​កំទេច​ក្បាល​នាគ​នៅ​ក្នុង​សមុទ្រ</verse>
				<verse number="14">ព្រះអង្គ​បាន​វាយ​កំទេច​ក្បាល​ស្ដេច​ក្រពើ ហើយ​បោះ​វា​ទៅ​អោយ​សត្វ​នានា នៅ​វាល​រហោស្ថាន​ស៊ី​ជា​អាហារ។</verse>
				<verse number="15">ព្រះអង្គ​បាន​ធ្វើ​អោយ​មាន​ទឹក​ផុស ចេញ​ពី​ប្រភព​ទឹក​នានា ហើយ​ព្រះអង្គ​បាន​ធ្វើ​អោយ​ទន្លេ​ដែល​មិន​ចេះ​រីង ប្រែ​ជា​រីង​ស្ងួត​ទៅ​វិញ។</verse>
				<verse number="16">ព្រះអង្គ​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ ព្រះអង្គ​បាន​បង្កើត​ព្រះច័ន្ទ និង​ព្រះអាទិត្យ។</verse>
				<verse number="17">ព្រះអង្គ​បាន​កំណត់​ព្រំដែន​រវាង​ទឹក និង​ដី ព្រះអង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​វស្សា​ដែរ។</verse>
				<verse number="18">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​ភ្លេច​អោយ​សោះ​ថា បច្ចាមិត្ត​បាន​ត្មះតិះដៀល​ព្រះអង្គ សាសន៍​ល្ងីល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះនាម​ព្រះអង្គ!។</verse>
				<verse number="19">សូម​កុំ​ប្រគល់​ជីវិត​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​កំពុង​តែ​អស់​សង្ឃឹម​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ដ៏​សាហាវ សូម​កុំ​បំភ្លេច​ប្រជារាស្ត្រ​ដ៏​កំសត់​ទុគ៌ត របស់​ព្រះអង្គ​ជា​រៀង​រហូត​ឡើយ។</verse>
				<verse number="20">សូម​នឹក​ដល់​សម្ពន្ធមេត្រី​ដែល​ព្រះអង្គ បាន​ចង​ជា​មួយ​យើង​ខ្ញុំ! ដ្បិត​ជន​រង​គ្រោះ​ដោយសារ​អំពើ​ឃោរឃៅ នាំ​គ្នា​រត់​ពួន​សព្វ​ទី​កន្លែង​ក្នុង​ទឹក​ដី​នេះ។</verse>
				<verse number="21">សូម​កុំ​អោយ​អស់​អ្នក​ដែល​គេ​ជិះជាន់ ត្រូវ​អាម៉ាស់​មុខ​ទៀត​ឡើយ តែ​សូម​អោយ​ជន​ក្រីក្រ និង​ជន​ទុគ៌ត អាច​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="22">ព្រះជាម្ចាស់​អើយ សូម​ក្រោក​ឡើង ការពារ​ព្រះកិត្តិនាម​របស់​ព្រះអង្គ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងីល្ងើ​ទាំង​នេះ បាន​ត្មះតិះដៀល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="23">សូម​កុំ​បំភ្លេច​សំរែក​នៃ​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ គឺ​គេ​បាន​ស្រែក​យ៉ាង​អឺងកង​ទាស់​នឹង​ព្រះអង្គ ឥត​ឈប់​ឈរ​ឡើយ។</verse>
			</chapter>
			<chapter number="75">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ! យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះហស្ដ ដ៏​ស្ញប់ស្ញែង​របស់​ព្រះអង្គ!</verse>
				<verse number="2">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!</verse>
				<verse number="3">ផែនដី និង​អ្វីៗ​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​រលាយ ក៏​ប៉ុន្តែ យើង​នឹង​ធ្វើ​អោយ​ផែនដី​នៅ​តែ​រឹងមាំ!»។</verse>
				<verse number="4">ខ្ញុំ​និយាយ​ប្រាប់​មនុស្ស​អួត​បំប៉ោង​ថា កុំ​អួត​បំប៉ោង​អោយ​សោះ! ហើយ​ប្រាប់​មនុស្ស​អាក្រក់​ថា​កុំ​វាយ​ឫក​ខ្ពស់!</verse>
				<verse number="5">កុំ​ប្រកាន់​ឫក​ខ្ពស់​ពេក ឈប់​និយាយ​ព្រហើន​ទៅ</verse>
				<verse number="6">ដ្បិត​អ្នក​ដែល​វិនិច្ឆ័យ​ទោស​មិន​មែន មក​ពី​ខាង​កើត ឬ​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ខាង​ត្បូង ឬ​ខាង​ជើង​ដែរ</verse>
				<verse number="7">គឺ​ព្រះជាម្ចាស់​ទេ​តើ ដែល​ជា​ចៅក្រម​វិនិច្ឆ័យ​ទោស ព្រះអង្គ​ដាក់​ទោស​អ្នក​នេះ ហើយ​លើកលែង​ទោស​អ្នក​នោះ។</verse>
				<verse number="8">ព្រះអម្ចាស់ ​កាន់​ពែង​មួយ​នៅ​ក្នុង​ព្រះហស្ដ គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះពិរោធ ពេល​ព្រះអង្គ​ចាក់​ពែង​នោះ​ទៅ​លើ​ផែនដី មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស ចៀស​មិន​ផុត​ឡើយ។</verse>
				<verse number="9">រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="10">ព្រះអង្គ​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង​។</verse>
			</chapter>
			<chapter number="76">
				<verse number="1">នៅ​ស្រុក​យូដា គេ​ស្គាល់​ព្រះជាម្ចាស់​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រាអែល ព្រះនាម​របស់​ព្រះអង្គ​ល្បីល្បាញ​ណាស់!</verse>
				<verse number="2">ព្រះពន្លា​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម​ ព្រះដំណាក់​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។</verse>
				<verse number="3">នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​បាន​កំទេច​គ្រឿង សស្រ្ដាវុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។</verse>
				<verse number="4">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​សិរីរុងរឿង គួរ​ជា​ទី​ស្ញប់ស្ញែង នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ ក្រោយ​ពី​បាន​យក​ជ័យជំនះ​។</verse>
				<verse number="5">ព្រះអង្គ​បាន​ដក​អាវុធ​ពី​អ្នក ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ ពួក​គេ​ដេក​លង់លក់​បាត់​ស្មារតី ទាហាន​ដ៏​ពូកែ​ទាំង​នោះ លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។</verse>
				<verse number="6">ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ ពេល​ព្រះអង្គ​ស្រែក​គំរាម កងទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។</verse>
				<verse number="7">ព្រះអង្គ​អើយ ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បាន?</verse>
				<verse number="8">ព្រះអង្គ​មាន​ព្រះបន្ទូល​ជំនុំជំរះ​ពី​លើ​មេឃ​មក មនុស្សម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់ ដោយ​កោត​ខ្លាច</verse>
				<verse number="9">គឺ​ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​មនុស្ស​ទន់ទាប​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="10">ព្រះអង្គ​ធ្វើ​អោយ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេសសល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយបង្គំ​ព្រះអង្គ។</verse>
				<verse number="11">ចូរ​ថ្វាយ​ទៅ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះអង្គ អស់​អ្នក​ដែល​នៅ​ជុំវិញ​ព្រះ ដ៏​គួរ​អោយ​ស្ញែង​ខ្លាច​អើយ ចូរ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ!</verse>
				<verse number="12">ព្រះអង្គ​បំបាក់​អំនួត​របស់​ស្ដេច​នានា ហើយ​ធ្វើ​អោយ​ព្រះមហាក្សត្រ​ទាំងឡាយ នៅ​លើ​ផែនដី​ស្ញែង​ខ្លាច​ព្រះអង្គ។</verse>
			</chapter>
			<chapter number="77">
				<verse number="1">ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះជាម្ចាស់ ខ្ញុំ​ស្រែក​អង្វរ​ព្រះអង្គ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះជាម្ចាស់ ព្រះអង្គ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។</verse>
				<verse number="2">នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះអម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះអង្គ ឥត​ឈប់​ឈរ ខ្ញុំ​មិន​ចង់​អោយ​នរណា​សំរាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។</verse>
				<verse number="3">ពេល​នឹក​ដល់​ព្រះជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។</verse>
				<verse number="4">ព្រះអម្ចាស់​អើយ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ ទទួល​ទាន​ដំណេក​មិន​លក់​សោះ ទូលបង្គំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។</verse>
				<verse number="5">ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរលង់​ណាស់​មក​ហើយ</verse>
				<verse number="6">ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់ ទូលបង្គំ​ចេះ​តែ​ត្រិះរិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា</verse>
				<verse number="7">តើ​ព្រះអម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ព្រះអង្គ​មិន​គាប់​ព្រះហឫទ័យ នឹង​យើង​ទៀត​ទេ​ឬ?</verse>
				<verse number="8">តើ​ព្រះអង្គ​លែង​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ព្រះអង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះបន្ទូល មក​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?</verse>
				<verse number="9">តើ​ព្រះជាម្ចាស់ ភ្លេច​សំដែង​ព្រះហឫទ័យ ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ តើ​ព្រះអង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ?</verse>
				<verse number="10">ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត លែង​សំដែង​ព្រះបារមី​ជួយ​យើង​ទៀត​ហើយ!</verse>
				<verse number="11">ព្រះអម្ចាស់​អើយ ទូលបង្គំ​រំលឹក​ឡើង​វិញ នូវ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។</verse>
				<verse number="12">ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះហស្ដ ដ៏​ថ្កុំថ្កើង​របស់​ព្រះអង្គ។</verse>
				<verse number="13">ព្រះជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្ដុង្គឧត្ដម ដូច​ព្រះអង្គ​ឡើយ។</verse>
				<verse number="14">មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​បាន​សំដែង​ឫទ្ធានុភាព អោយ​ជាតិ​សាសន៍​នានា​ឃើញ។</verse>
				<verse number="15">ព្រះអង្គ​បាន​ប្រើ​ឫទ្ធិបារមី លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​រំដោះ​ពូជពង្ស​របស់​លោក​យ៉ាកុប និង​ពូជពង្ស​របស់​លោក​យ៉ូសែប។</verse>
				<verse number="16">ឱ​ព្រះជាម្ចាស់​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់ញ័រ​ដែរ។</verse>
				<verse number="17">មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរលាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ព្រះអង្គ​ភ្លឺផ្លេក​ពាសពេញ​ផ្ទៃ​មេឃ។</verse>
				<verse number="18">នៅ​ពេល​ផ្គរលាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹកគគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​អោយ​ផែនដី​រញ្ជួយ​ញាប់ញ័រ។</verse>
				<verse number="19">ព្រះអង្គ​យាង​កាត់​សមុទ្រ ព្រះអង្គ​យាង​កាត់​មហាសាគរ គ្មាន​នរណា​អាច​រក​ដាន​ព្រះបាទា របស់​ព្រះអង្គ​ឃើញ​ទេ។</verse>
				<verse number="20">ព្រះអង្គ​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។</verse>
			</chapter>
			<chapter number="78">
				<verse number="1">ប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ត្រងត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀនប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។</verse>
				<verse number="2">ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថន័យ លាក់​កំបាំង​នៃ​ព្រឹត្តិការណ៍​នៅ​បុរាណ​កាល។</verse>
				<verse number="3">អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយរ៉ាប់​ប្រាប់</verse>
				<verse number="4">យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធានុភាព​របស់​ ព្រះអម្ចាស់ និង​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។</verse>
				<verse number="5">ព្រះអង្គ​ផ្ដល់​ដំបូន្មាន​អោយ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យវិន័យ​មក​អោយ​ពូជពង្ស របស់​លោក​អ៊ីស្រាអែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង អោយ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ</verse>
				<verse number="6">ដើម្បី​អោយ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​អោយ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។</verse>
				<verse number="7">ធ្វើ​យ៉ាង​នេះ​ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ​បញ្ជា​របស់​ព្រះអង្គ</verse>
				<verse number="8">ដើម្បី​កុំ​អោយ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។</verse>
				<verse number="9">កុលសម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កងទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចំបាំង</verse>
				<verse number="10">មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធមេត្រី របស់​ព្រះជាម្ចាស់ គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ</verse>
				<verse number="11">ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​សំដែង​អោយ​គេ​ឃើញ។</verse>
				<verse number="12">នៅ​តំបន់​សូអាន​ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ អោយ​បុព្វបុរស​របស់​គេ​ឃើញ</verse>
				<verse number="13">គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ អោយ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​អោយ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។</verse>
				<verse number="14">នៅ​ពេល​ថ្ងៃ​ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។</verse>
				<verse number="15">ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោស្ថាន អោយ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។</verse>
				<verse number="16">ព្រះអង្គ​បាន​ធ្វើ​អោយ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។</verse>
				<verse number="17">ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះហឫទ័យ​ព្រះអង្គ​ជានិច្ច ពួក​គេ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​វាល​រហោស្ថាន​ដ៏​ហួតហែង​នោះ។</verse>
				<verse number="18">ពួក​គេ​ហ៊ាន​ល្បងល​មើល​ព្រះជាម្ចាស់ ដោយ​សូម​អោយ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។</verse>
				<verse number="19">គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ថា: តើ​ព្រះជាម្ចាស់​អាច​ជប់លៀង​យើង ក្នុង​វាល​រហោស្ថាន​នេះ​បាន​ឬ?</verse>
				<verse number="20">ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​អោយ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់ផ្គង់​សាច់​មក​អោយ ប្រជារាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ?</verse>
				<verse number="21">ពេល​ ព្រះអម្ចាស់ ​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​ក្រៃលែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រាអែល</verse>
				<verse number="22">ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។</verse>
				<verse number="23">ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ</verse>
				<verse number="24">ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង អោយ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថានសួគ៌ មក​អោយ​ពួក​គេ​។</verse>
				<verse number="25">ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​អោយ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។</verse>
				<verse number="26">នៅ​លើ​មេឃ​ព្រះអង្គ​បាន​ធ្វើ​អោយ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​អោយ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។</verse>
				<verse number="27">ព្រះអង្គ​ធ្វើ​អោយ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ព្រះអង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ</verse>
				<verse number="28">ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំវិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។</verse>
				<verse number="29">ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់ ដោយ​ព្រះជាម្ចាស់​ធ្វើ​តាម​ចិត្ត ប៉ងប្រាថ្នា​របស់​ពួក​គេ។</verse>
				<verse number="30">ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល</verse>
				<verse number="31">ជា​ហេតុ​នាំ​អោយ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ផង​ដែរ។</verse>
				<verse number="32">ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។</verse>
				<verse number="33">ដូច្នេះ ព្រះអង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ព្រះអង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។</verse>
				<verse number="34">ពេល​ឃើញ​ព្រះជាម្ចាស់​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះអង្គ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអង្គ​វិញ។</verse>
				<verse number="35">ពួក​គេ​នឹក​ឃើញ​ថា ព្រះជាម្ចាស់​ជា​ថ្មដា​របស់​ពួក​គេ ហើយ​ថា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។</verse>
				<verse number="36">ក៏​ប៉ុន្តែ តាម​ពិត​ពួក​គេ​ចង់​បោក​ប្រាស់​ព្រះអង្គ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។</verse>
				<verse number="37">ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះអង្គ​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="38">រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ជានិច្ច ព្រះអង្គ​បាន​លើកលែង​ទោស​អោយ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះហឫទ័យ​មិន​អោយ​មាន​ព្រះពិរោធ ព្រះអង្គ​អត់ធ្មត់​ចំពោះ​ពួក​គេ។</verse>
				<verse number="39">ព្រះអង្គ​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។</verse>
				<verse number="40">ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​វាល​រហោស្ថាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ក្នុង​វាល​ហួតហែង​នោះ ពួក​គេ​តែងតែ ធ្វើ​អោយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ!។</verse>
				<verse number="41">ពួក​គេ​ចេះ​តែ​ល្បងល​មើល​ព្រះជាម្ចាស់​ជានិច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​អោយ​ព្រះ​ដ៏វិសុទ្ធ របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាស់​ព្រះហឫទ័យ។</verse>
				<verse number="42">ពួក​គេ​ពុំ​បាន​នឹក​ឃើញ អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ ដែល​ព្រះអង្គ បាន​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត​ដែរ។</verse>
				<verse number="43">ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សំគាល់​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។</verse>
				<verse number="44">ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​អោយ​ជន​ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។</verse>
				<verse number="45">ព្រះអង្គ​បាន​ចាត់​មូស​អោយ​ទៅ​ខាំ​ជន​ជាតិ​អេស៊ីប និង​ចាត់​កង្កែប​អោយ​ទៅ​បំផ្លិចបំផ្លាញ អ្វីៗ​ទាំង​អស់។</verse>
				<verse number="46">ព្រះអង្គ​ធ្វើ​អោយ​មាន​ចង្រិត ទៅ​ស៊ី​បង្ហិន​ភោគផល​របស់​ពួក​គេ ហើយ​អោយ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។</verse>
				<verse number="47">ព្រះអង្គ​បាន​ធ្វើ​អោយ​មាន​ព្រិល​ធ្លាក់​មក កំទេច​ចំការ​ទំពាំងបាយជូរ​របស់​គេ ហើយ​មាន​ធាតុ​អាកាស​ត្រជាក់ មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។</verse>
				<verse number="48">ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយសារ​ព្រិល ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស ដោយសារ​រន្ទះ​បាញ់។</verse>
				<verse number="49">ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ ទាស់​នឹង​ជន​ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ព្រះអង្គ​ដាក់​ទោស​ពួក​គេ អោយ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ទេវតា​អោយ​មក​ប្រហារ​ពួក​គេ។</verse>
				<verse number="50">ព្រះអង្គ​ធ្វើ​តាម​ព្រះពិរោធ​របស់​ព្រះអង្គ ដោយ​ឥត​សំចៃ​ជីវិត​ជន​ជាតិ​នោះ​ឡើយ ព្រះអង្គ​បាន​ធ្វើ​អោយ​គ្រោះ​កាច កើត​មាន​ដល់​ពួក​គេ</verse>
				<verse number="51">គឺ​ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន​ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជពង្ស​របស់​លោក​ហាំ។</verse>
				<verse number="52">ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោស្ថាន ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។</verse>
				<verse number="53">ព្រះអង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខសាន្ត ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។</verse>
				<verse number="54">ព្រះអង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏វិសុទ្ធ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះអង្គ​វាយ​យក​បាន ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="55">ព្រះអង្គ​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​អោយ​ពួក​គេ​ជា​មត៌ក គឺ​ព្រះអង្គ​អោយ​កុលសម្ព័ន្ធ​អ៊ីស្រាអែល រស់​នៅ​ក្នុង​លំនៅ​ស្ថាន​របស់​ប្រជាជាតិ​ទាំង​នោះ។</verse>
				<verse number="56">ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បងល​ព្រះជាម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះអង្គ​ឡើយ។</verse>
				<verse number="57">ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះអង្គ និង​ក្បត់​ព្រះអង្គ​ដូច​ដូនតា​របស់​ពួក​គេ ពួក​គេ​មាន​ចិត្ត​វៀចវេរ​ដូច​ផ្លែ​កណ្ដៀវ។</verse>
				<verse number="58">ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ ដោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ នៅ​តាម​ទីសក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ ធ្វើ​អោយ​ទាស់​ព្រះហឫទ័យ​ព្រះអង្គ​ជា​ខ្លាំង។</verse>
				<verse number="59">ព្រះជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​លែង​រវីរវល់​នឹង​ជន​ជាតិ អ៊ីស្រាអែល​ទៀត។</verse>
				<verse number="60">ព្រះអង្គ​បោះ​បង់​ចោល​ព្រះដំណាក់​នៅ​ស៊ីឡូ ព្រះអង្គ​បោះ​បង់​ចោល​ព្រះពន្លា ដែល​ព្រះអង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។</verse>
				<verse number="61">ព្រះអង្គ​បណ្ដោយ​អោយ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធមេត្រី ដែល​ជា​និមិត្តរូប​នៃ​ឫទ្ធិបារមី និង​សិរីរុងរឿង​របស់​ព្រះអង្គ​។</verse>
				<verse number="62">ព្រះអង្គ​បណ្ដោយ​អោយ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត ប្រជារាស្ត្រ​របស់​ព្រះអង្គ ដោយ​មុខ​ដាវ​ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ នឹង​ពួក​គេ​ជា​ខ្លាំង។</verse>
				<verse number="63">ពួក​យុវជន​បាន​បាត់​បង់​ជីវិត ដោយសារ​ភ្លើង​សង្គ្រាម ហើយ​គ្មាន​នៅ​សល់​កំលោះ ដើម្បី​រៀបការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។</verse>
				<verse number="64">ពួក​បូជាចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។</verse>
				<verse number="65">ពេល​នោះ ព្រះអម្ចាស់​តើន​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ</verse>
				<verse number="66">ព្រះអង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ អោយ​បាក់​មុខ​អស់កល្ប​ជានិច្ច។</verse>
				<verse number="67">ព្រះអង្គ​មិន​រវីរវល់​នឹង​ពូជពង្ស​របស់​លោក​យ៉ូសែប ព្រះអង្គ​ពុំ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ទេ</verse>
				<verse number="68">តែ​ព្រះអង្គ​បាន​ជ្រើស​រើស​កុលសម្ព័ន្ធ​យូដា​វិញ ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។</verse>
				<verse number="69">នៅ​ទី​នោះ​ព្រះអង្គ​បាន​សង់​ទីសក្ការៈ របស់​ព្រះអង្គ​យ៉ាង​ល្អ​រឹងប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ព្រះអង្គ​ធ្វើ​អោយ​ទីសក្ការៈ​នោះ បាន​រឹងមាំ​ដូច​ផែនដី​រហូត​ត​ទៅ។</verse>
				<verse number="70">ព្រះអង្គ​បាន​ជ្រើស​រើស​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម</verse>
				<verse number="71">ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​អោយ​ឃ្វាល​ពូជពង្ស​របស់​លោក​យ៉ាកុប គឺ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ។</verse>
				<verse number="72">ព្រះបាទ​ដាវីឌ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះរាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិនប្រសប់។</verse>
			</chapter>
			<chapter number="79">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ ប្រជាជាតិ​នានា​បាន​ឈ្លានពាន ទឹក​ដី​របស់​ព្រះអង្គ​ ពួក​គេ​បាន​ធ្វើ​អោយ​ព្រះវិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​សៅហ្មង ពួក​គេ​បាន​កំទេច​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ពួក​គេ​បាន​បោះ​សាកសព​អ្នក​បំរើ​របស់​ព្រះអង្គ ទៅ​អោយ​ត្មាត​ស៊ី យក​សាកសព​អ្នក​ជឿ​ព្រះអង្គ ទៅ​អោយ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។</verse>
				<verse number="3">ពួក​គេ​បាន​បង្ហូរ​ឈាម​ប្រជាជន នៅ​ជុំវិញ​ក្រុង​យេរូសាឡឹម​អោយ​ហូរ​ដូច​ទឹក ហើយ​គ្មាន​នរណា​បញ្ចុះ​សព ប្រជាជន​ទាំង​នោះ​ទេ​។</verse>
				<verse number="4">អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ អ្នក​នៅ​ជុំវិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡកឡឺយ យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។</verse>
				<verse number="5">ព្រះអម្ចាស់ ​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ នឹង​យើង​ខ្ញុំ​ដូច្នេះ​រហូត​ដល់​កាល​ណា? តើ​ព្រះអង្គ​នៅ​តែ​មាន​ព្រះហឫទ័យ ក្ដៅ​ឆេះឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​</verse>
				<verse number="6">គួរ​តែ​ព្រះអង្គ​ជះ​ព្រះពិរោធ ទៅ​លើ​ប្រជាជាតិ​ដែល​ពុំ​ស្គាល់​ព្រះអង្គ និង​នគរ​នានា​ដែល​មិន​គោរព​បំរើ​ព្រះនាម ព្រះអង្គ​នោះ​វិញ។</verse>
				<verse number="7">ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជពង្ស របស់​លោក​យ៉ាកុប ព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​លោក​ផង។</verse>
				<verse number="8">សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វបុរស របស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​សូម​ប្រញាប់​សំដែង​ព្រះហឫទ័យ អាណិតអាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។</verse>
				<verse number="9">ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់ សិរីរុងរឿង​នៃ​ព្រះនាម​របស់​ព្រះអង្គ សូម​រំដោះ​យើង​ខ្ញុំ និង​លើកលែង​ទោស​យើង​ខ្ញុំ​អោយ​រួច​ពី​បាប ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="10">ហេតុ​អ្វី​បាន​ជា​បណ្ដោយ​អោយ​ប្រជាជាតិ​នានា ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?» ព្រះអង្គ​អើយ សូម​អោយ​ប្រជាជាតិ ទាំងឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="11">សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស ហើយ​ដោយ​ព្រះអង្គ​មាន​ឫទ្ធានុភាព សូម​រំដោះ​អ្នក​ដែល​មាន​ទោស ដល់​ជីវិត​ទាំង​នោះ​ផង។</verse>
				<verse number="12">ព្រះអម្ចាស់​អើយ ប្រជាជាតិ​ជិត​ខាង បាន​ធ្វើ​អោយ​ព្រះអង្គ​បាត់​បង់​កិត្តិយស ដូច្នេះ សូម​ធ្វើ​អោយ​គេ​បាត់​បង់​កិត្តិយស​វិញ មួយ​ជា​ប្រាំពីរ។</verse>
				<verse number="13">រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជារាស្ត្រ និង​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
			</chapter>
			<chapter number="80">
				<verse number="1">ឱ​ព្រះជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សំដែង​ព្រះបារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ</verse>
				<verse number="2">សូម​សំដែង​ព្រះចេស្ដា​អោយ​កុលសម្ព័ន្ធ អេប្រាអ៊ីម បេនយ៉ាមីន និង​ម៉ាណាសេ​ឃើញ សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!</verse>
				<verse number="3">ឱ​ព្រះជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ មិន​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ដល់​កាល​ណា​ទៀត?</verse>
				<verse number="5">ព្រះអង្គ​ធ្វើ​អោយ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាកស្រាន្ត អោយ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។</verse>
				<verse number="6">ព្រះអង្គ​ធ្វើ​អោយ​ប្រជាជាតិ​ជិត​ខាង​ឈ្លោះ​គ្នា ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡកឡឺយ​អោយ​យើង​ខ្ញុំ។</verse>
				<verse number="7">ឱ​ព្រះជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!</verse>
				<verse number="8">ព្រះអង្គ​បាន​គាស់​ទំពាំងបាយជូរ​មួយ​ដើម ពី​ស្រុក​អេស៊ីប​មក ព្រះអង្គ​បាន​ដេញ​ប្រជាជាតិ​នានា​ចេញ​ពី​ទឹក​ដី ហើយ​យក​ទំពាំងបាយជូរ​នេះ​មក​ដាំ​ជំនួស។</verse>
				<verse number="9">ព្រះអង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត ដើម​ទំពាំងបាយជូរ​ក៏​ចាក់​ឫស ហើយ​ដុះ​ពាសពេញ​នៅ​ក្នុង​ស្រុក</verse>
				<verse number="10">ម្លប់​ទំពាំងបាយជូរ​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា ហើយ​មែក​របស់​វា​គ្រប​ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។</verse>
				<verse number="11">ដើម​ទំពាំងបាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ ហើយ​មាន​ពន្លក​លាស់​ចេញ​មក រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។</verse>
				<verse number="12">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​រំលំ​របង​ចំការ ទំពាំងបាយជូរ​នេះ បណ្ដាល​អោយ​អស់​អ្នក​ធ្វើ​ដំណើរ កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?</verse>
				<verse number="13">ជ្រូក​ព្រៃ​មក​បំផ្លិចបំផ្លាញ​ចំការ​ទំពាំងបាយជូរ ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម ទំពាំងបាយជូរ​នេះ​ដែរ។</verse>
				<verse number="14">ឱ​ព្រះជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​យាង​មក​វិញ! សូម​ទត​មើល​ពី​ស្ថាន​បរមសុខ​មក! សូម​យាង​មក​ជួយ​ចំការ​ទំពាំងបាយជូរ​នេះ​ផង!</verse>
				<verse number="15">សូម​ការពារ​ចំការ​ទំពាំងបាយជូរ ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់ គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​អោយ​មាំមួន​ឡើង!</verse>
				<verse number="16">សូម​អោយ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចំការ​ទំពាំងបាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ព្រះអង្គ​គំរាម​កំហែង​ពួក​គេ។</verse>
				<verse number="17">សូម​ដាក់​ព្រះហស្ដ​លើ​មនុស្ស ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង អោយ​មាំមួន​ឡើង។</verse>
				<verse number="18">យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​អោយ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បំរើ​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="19">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!</verse>
			</chapter>
			<chapter number="81">
				<verse number="1">ចូរ​បន្លឺ​សំឡេង ដោយ​អំណរ​ថ្វាយ​ព្រះជាម្ចាស់ ដែល​ជា​កម្លាំង​របស់​យើង! ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ របស់​លោក​យ៉ាកុប!</verse>
				<verse number="2">ចូរ​នាំ​គ្នា​ប្រគំ​តូរ្យតន្ត្រី​ឡើង ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!</verse>
				<verse number="3">ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្ដើម​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង​</verse>
				<verse number="4">ព្រោះ​ជា​ច្បាប់​នៅ​ស្រុក​អ៊ីស្រាអែល ជា​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​លោក​យ៉ាកុប</verse>
				<verse number="5">ជា​ដំបូន្មាន​ដែល​ព្រះអង្គ​បង្គាប់​មក ពូជពង្ស​របស់​លោក​យ៉ូសែប នៅ​ពេល​ដែល​ព្រះអង្គ​វាយ​ប្រហារ​ស្រុក​អេស៊ីប។ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ ទាល់​តែ​សោះ បន្លឺ​ថា:</verse>
				<verse number="6">យើង​បាន​យក​អំរែក​ដ៏​ធ្ងន់​ចុះ​ពី​ស្មា​អ្នក ហើយ​ក៏​យក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ដៃ​អ្នក​ដែរ!</verse>
				<verse number="7">នៅ​គ្រា​មាន​ទុក្ខ​វេទនា​អ្នក​បាន​ស្រែក​ហៅ​យើង យើង​ក៏​បាន​ជួយ​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ពី​ក្នុង​ខ្យល់​ព្យុះ យើង​បាន​ល្បងល​មើល​ចិត្ត​អ្នក នៅ​ប្រភព​ទឹក​មេរីបា។​</verse>
				<verse number="8">ប្រជារាស្ត្រ​របស់​យើង​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំលឹក​ដាស់តឿន​អ្នក ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង</verse>
				<verse number="9">កុំ​អោយ​មាន​ព្រះ​ណា​មួយ​ទៀត នៅ​ក្នុង​ចំណោម​អ្នក​ឡើយ កុំ​ថ្វាយបង្គំ​ព្រះ​ដទៃ​អោយ​សោះ</verse>
				<verse number="10">ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ចូរ​បើក​ចិត្ត​អោយ​ទូលាយ យើង​នឹង​អោយ​ពរ​អ្នក​យ៉ាង​ពេញ​បរិបូណ៌។</verse>
				<verse number="11">ក៏​ប៉ុន្តែ ប្រជារាស្ត្រ​របស់​យើង មិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេ អ៊ីស្រាអែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្ដោយ គេ​ទៅ​តាម​ចិត្ត​រឹងរូស​របស់​ខ្លួន គេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។</verse>
				<verse number="13">ប្រសិន​បើ​ប្រជារាស្ត្រ​របស់​យើង​ស្ដាប់​ពាក្យ​យើង ប្រសិន​បើ​អ៊ីស្រាអែល​ដើរ​តាម​មាគ៌ា​របស់​យើង</verse>
				<verse number="14">យើង​មុខ​ជា​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ យើង​នឹង​វាយ​ប្រហារ​បច្ចាមិត្ត​របស់​គេ មួយ​រំពេច​ជា​មិន​ខាន។</verse>
				<verse number="15">អស់​អ្នក​ដែល​ស្អប់​ ព្រះអម្ចាស់ នឹង​នាំ​គ្នា​មក​ចុះ​ចូល​នឹង​ព្រះអង្គ ហើយ​អ៊ីស្រាអែល​នឹង​បាន​សុខសាន្ត​រហូត​ត​ទៅ។</verse>
				<verse number="16">ព្រះជាម្ចាស់​នឹង​ប្រទាន​ស្រូវ​ដ៏​ល្អៗ មក​អោយ​អ៊ីស្រាអែល​បរិភោគ ព្រម​ទាំង​អោយ​គេ​មាន​ទឹក​ឃ្មុំ​បរិភោគ យ៉ាង​បរិបូណ៌​ផង។</verse>
			</chapter>
			<chapter number="82">
				<verse number="1">ព្រះជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។</verse>
				<verse number="2">តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​អោយ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត?</verse>
				<verse number="3">ចូរ​រក​យុត្តិធម៌​អោយ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ចូរ​កាត់​ក្ដី​អោយ​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​តោកយ៉ាក។</verse>
				<verse number="4">ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ ចូរ​យក​ពួក​គេ​ចេញ​អោយ​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។</verse>
				<verse number="5">អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។</verse>
				<verse number="6">យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ ដ៏​ខ្ពង់ខ្ពស់​បំផុត​។</verse>
				<verse number="7">ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។</verse>
				<verse number="8">ឱ​ព្រះជាម្ចាស់​អើយ សូម​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​មនុស្ស​គ្រប់​ជាតិ​សាសន៍ សុទ្ធ​តែ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ!។</verse>
			</chapter>
			<chapter number="83">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ! ឱ​ព្រះជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កំរើក​ដូច្នេះ!</verse>
				<verse number="2">ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ កំពុង​តែ​ធ្វើ​សកម្មភាព អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ កំពុង​តែ​នាំ​គ្នា​បះបោរ។</verse>
				<verse number="3">ពួក​គេ​រៀបចំ​គំរោងការ​ប្រឆាំង នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ។</verse>
				<verse number="4">ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារ ជាតិ​សាសន៍​នោះ​អោយ​រលាយ​សូន្យ ដើម្បី​កុំ​អោយ​នរណា​នឹក​ឃើញ ឈ្មោះ​អ៊ីស្រាអែល​ទៀត!”។</verse>
				<verse number="5">ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ គេ​ចុះ​សន្ធិសញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ</verse>
				<verse number="6">គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​អ៊ីស្មាអែល ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​ហាការេន</verse>
				<verse number="7">ជន​ជាតិ​កេបាល ជន​ជាតិ​អាំម៉ូន ជន​ជាតិ​អាម៉ាឡេក ជន​ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស</verse>
				<verse number="8">ហើយ​សូម្បី​តែ​ជន​ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ ពូជពង្ស​របស់​លោក​ឡុត។</verse>
				<verse number="9">សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​ម៉ាឌាន លោក​ស៊ីសេរ៉ា និង​ស្ដេច​យ៉ាប៊ីន នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!</verse>
				<verse number="10">ព្រះអង្គ​បាន​ប្រហារ​ពួក​គេ អោយ​វិនាស​នៅ​អេន-ដោរ ហើយ​សាកសព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។</verse>
				<verse number="11">សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា និង​សាល់មូណា​ដែរ</verse>
				<verse number="12">ដ្បិត​ពួក​គេ​បាន​និយាយ​ថា “យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក ទឹក​ដី​របស់​ព្រះជាម្ចាស់!”។</verse>
				<verse number="13">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អោយ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។</verse>
				<verse number="14">ភ្លើង​ឆាបឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ឆាបឆេះ​ភ្នំ​យ៉ាង​ណា</verse>
				<verse number="15">សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ព្រះអង្គ​ដេញ​តាម​ពួក​គេ និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ព្រះអង្គ ធ្វើ​អោយ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="16">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ធ្វើ​អោយ​ពួក​គេ​អាម៉ាស់​មុខ ដើម្បី​អោយ​គេ​ស្វែង​រក​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="17">សូម​អោយ​ពួក​គេ​បាក់​មុខ បាក់ស្បាត​រហូត​ត​ទៅ សូម​អោយ​ពួក​គេ​ងើប​មុខ​មិន​រួច ហើយ​វិនាស​សូន្យ​ទៅ!</verse>
				<verse number="18">សូម​អោយ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ ព្រះអម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។</verse>
			</chapter>
			<chapter number="84">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់ របស់​ព្រះអង្គ​ណាស់!</verse>
				<verse number="2">ទូលបង្គំ​អន្ទះអន្ទែង​ប្រាថ្នា​ចង់​ចូល ទៅ​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ​ពន់​ពេក​ក្រៃ ទូលបង្គំ​បន្លឺ​សំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ឱ​ព្រះជាម្ចាស់​ជា​ព្រះមហាក្សត្រ​នៃ​ទូលបង្គំ​អើយ! សូម្បី​តែ​សត្វ​ចាប និង​សត្វ​ត្រចៀកកាំ ក៏​រក​បាន​កន្លែង​ធ្វើ​សំបុក​ដាក់​កូន​ចៅ​វា នៅ​ជិត​អាសនៈ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="4">មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​រៀង​ទៅ!។</verse>
				<verse number="5">អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ! ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ព្រះដំណាក់ របស់​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះសរ។</verse>
				<verse number="6">នៅ​ពេល​ពួក​គេ​ដើរ​កាត់​ជ្រោះ​រីងស្ងួត ព្រះអង្គ​បាន​ធ្វើ​អោយ​ទី​នោះ​ប្រែ​ទៅ​ជា​ប្រភព​ទឹក ហើយ​ភ្លៀង​នៅ​ដើម​រដូវ​ក៏​ធ្លាក់​មក ជា​ព្រះពរ​លើ​កន្លែង​នោះ​ដែរ។</verse>
				<verse number="7">ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជានិច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​ព្រះជាម្ចាស់ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ! ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ​ផង!។</verse>
				<verse number="9">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះរាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។</verse>
				<verse number="10">មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សំរេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះដំណាក់​នៃ​ព្រះជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់</verse>
				<verse number="11">ដ្បិត​ ព្រះជាអម្ចាស់ ​ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង ព្រះអម្ចាស់ ​ប្រណី​សន្ដោស និង​ប្រទាន​អោយ​យើង​បាន​រុងរឿង ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​អោយ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅហ្មង។</verse>
				<verse number="12">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។</verse>
			</chapter>
			<chapter number="85">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​គាប់​ព្រះហឫទ័យ នឹង​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​បាន​នាំ​ពូជពង្ស​របស់​លោក​យ៉ាកុប ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នោះ អោយ​ត្រឡប់​មក​វិញ​។</verse>
				<verse number="2">ព្រះអង្គ​បាន​លើកលែង​ទោស អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​បាន​អត់ទោស​គេ​អោយ​រួច ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។</verse>
				<verse number="3">ព្រះអង្គ​បាន​ដក​ព្រះពិរោធ​ចេញ​ពី​យើង​ខ្ញុំ ព្រះអង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។</verse>
				<verse number="4">ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ពង្រឹង​យើង​ខ្ញុំ​ឡើង​វិញ​ សូម​ឈប់​ប្រកែប្រកាន់​យើង​ខ្ញុំ​ទៀត​ទៅ។</verse>
				<verse number="5">តើ​ព្រះអង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ? តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?</verse>
				<verse number="6">តើ​ព្រះអង្គ​មិន​យាង​មក​វិញ ប្រទាន​អោយ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ​ទេ​ឬ?</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ សូម​សំដែង​ព្រះហឫទ័យ មេត្តាករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!</verse>
				<verse number="8">ខ្ញុំ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខសាន្ត មក​ប្រជារាស្ត្រ​ដែល​ជឿ​លើ ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។</verse>
				<verse number="9">ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ សិរីរុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។</verse>
				<verse number="10">ព្រះអម្ចាស់​នឹង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ចំពោះ​យើង ធ្វើ​អោយ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខសាន្ត។</verse>
				<verse number="11">ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មក ហើយ​ក៏​មាន​សេចក្ដី​សុចរិត លេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។</verse>
				<verse number="12">ព្រះអម្ចាស់ ​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើង ទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគផល។</verse>
				<verse number="13">សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។</verse>
			</chapter>
			<chapter number="86">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ដ្បិត​ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត!</verse>
				<verse number="2">សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​នេះ​ផង!</verse>
				<verse number="3">ឱ​ព្រះអម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ​ពេញ​មួយ​ថ្ងៃ។</verse>
				<verse number="4">សូម​ប្រោស​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​មាន​អំណរ​សប្បាយ ព្រះអម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ</verse>
				<verse number="5">ឱ​ព្រះអម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះហឫទ័យ​សប្បុរស និង​ចេះ​អត់អោន​អោយ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដ៏​លើសលប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។</verse>
				<verse number="6">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌ ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ សូម​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ​ផង។</verse>
				<verse number="7">នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។</verse>
				<verse number="8">ឱ​ព្រះអម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំងឡាយ គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះអង្គ​ឡើយ។</verse>
				<verse number="9">ព្រះអម្ចាស់​អើយ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ហើយ​លើក​តម្កើង​សិរីរុងរឿង​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="10">ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់។</verse>
				<verse number="11">ព្រះអម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំ អោយ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="12">ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​លើក​តម្កើង​សិរីរុងរឿង ព្រះនាម​របស់​ព្រះអង្គ​រហូត​ត​ទៅ</verse>
				<verse number="13">ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា ចំពោះ​ទូលបង្គំ​ខ្លាំង​ណាស់ ព្រះអង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ អោយ​រួច​ផុត​ពី​មច្ចុរាជ។</verse>
				<verse number="14">ឱ​ព្រះជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវីរវល់​នឹង​ព្រះអង្គ​ទេ។</verse>
				<verse number="15">ព្រះអម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ មេត្តាករុណា​ដ៏​ស្មោះស្ម័គ្រ។</verse>
				<verse number="16">សូម​បែរ​មក​ទត​មើល​ទូលបង្គំ សូម​ប្រណី​សន្ដោស​ទូលបង្គំ សូម​ប្រទាន​កម្លាំង​មក​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ ដែល​ជា​ខ្ញុំ​បំរើ​របស់​ព្រះអង្គ​ផង!។</verse>
				<verse number="17">សូម​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ទូលបង្គំ ដើម្បី​អោយ​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ ឃើញ​ហើយ​ត្រូវ​អាម៉ាស់។ ឱ​ ព្រះអម្ចាស់ ​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​ជួយ​សង្គ្រោះ និង​សំរាល​ទុក្ខ​ទូលបង្គំ។</verse>
			</chapter>
			<chapter number="87">
				<verse number="1">ព្រះអម្ចាស់​បាន​សង់​ក្រុង យេរូសាឡឹម​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ។</verse>
				<verse number="2">ព្រះអម្ចាស់ ​ស្រឡាញ់​បុរី​ស៊ីយ៉ូន ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់ នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។</verse>
				<verse number="3">ឱ​ក្រុង​របស់​ព្រះជាម្ចាស់​អើយ គេ​លើក​តម្កើង​សិរីរុងរឿង​របស់​អ្នក ដោយ​ពោល​ថា:</verse>
				<verse number="4">“ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ីឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលីស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូពី”</verse>
				<verse number="5">ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ធ្វើ​អោយ​ក្រុង​នេះ​រឹងមាំ។</verse>
				<verse number="6">ព្រះអម្ចាស់ ​រាប់​ចំនួន​ប្រជារាស្ត្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត របស់​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="7">ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា “ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះពរ​របស់​យើង!”។</verse>
			</chapter>
			<chapter number="88">
				<verse number="1">ឱ​ ព្រះអម្ចាស់ ជា​ព្រះសង្គ្រោះ​នៃ​ទូលបង្គំ​អើយ ពេល​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ហើយ​ពេល​យប់ ទូលបង្គំ​នៅ​តែ​រក​ព្រះអង្គ​ដដែល។</verse>
				<verse number="2">សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ បាន​ឡើង​ទៅ​ដល់​ព្រះអង្គ! សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​សំរែក​របស់​ទូលបង្គំ​ផង!</verse>
				<verse number="3">ដ្បិត​ទូលបង្គំ​មាន​ទុក្ខ​ខ្លោចផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ទូលបង្គំ​ហើយ។</verse>
				<verse number="4">គេ​ចាត់​ទុក​ទូលបង្គំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។</verse>
				<verse number="5">ទូលបង្គំ​ដេក​ស្ដូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ទូលបង្គំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ព្រះអង្គ លែង​នឹក​នា និង​លែង​ជួយ​ទៀត។</verse>
				<verse number="6">ព្រះអង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទៅ​ក្នុង​ទី​ងងឹត​សូន្យសុង​នៃ​សេចក្ដី​ស្លាប់។</verse>
				<verse number="7">ព្រះពិរោធ​របស់​ព្រះអង្គ​សង្កត់​មក​លើ​ទូលបង្គំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។</verse>
				<verse number="8">ព្រះអង្គ​បាន​ធ្វើ​អោយ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ ព្រះអង្គ​ធ្វើ​អោយ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំ ទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។</verse>
				<verse number="9">ភ្នែក​ទូលបង្គំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះអង្គ!</verse>
				<verse number="10">តើ​ព្រះអង្គ​អាច​ធ្វើ​ការ​អស្ចារ្យ សំរាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះអង្គ​កើត​ឬ?</verse>
				<verse number="11">តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ អាច​ថ្លែង​ពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​កើត​ឬ?</verse>
				<verse number="12">តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន​ឬ? តើ​អ្នក​ដែល​មនុស្សម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ អាច​ស្គាល់​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ទូលបង្គំ​ចូល​មក​អធិស្ឋាន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​តាំង​ពី​ព្រឹក។</verse>
				<verse number="14">ឱ​ ព្រះអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ បង់​ចោល​ទូលបង្គំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ?</verse>
				<verse number="15">ទូលបង្គំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​ភ័យ តក់ស្លុត​អស់​សង្ឃឹម។</verse>
				<verse number="16">ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ សង្កត់​មក​លើ​ទូលបង្គំ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ ភ័យ​តក់ស្លុត​បាត់​ស្មារតី។</verse>
				<verse number="17">ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន នឹង​មហាសាគរ​ដែល​នៅ​ឡោមព័ទ្ធ​ទូលបង្គំ ព្រម​ទាំង​គ្រប​ពី​លើ​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="18">ព្រះអង្គ​បាន​យក​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ជិតស្និទ្ធ នឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ទូលបង្គំ។</verse>
			</chapter>
			<chapter number="89">
				<verse number="1">ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះហឫទ័យ មេត្តាករុណា​របស់​ ព្រះអម្ចាស់ រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="2">ខ្ញុំ​ដឹង​ថា​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ហើយ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រឹងប៉ឹង​ដូច​ផ្ទៃ​មេឃ។</verse>
				<verse number="3">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ថា:</verse>
				<verse number="4">យើង​នឹង​តែងតាំង​ពូជពង្ស​អ្នក អោយ​គ្រង​រាជ្យ​រហូត​ត​ទៅ យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​អោយ​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!​»។</verse>
				<verse number="5">ព្រះអម្ចាស់ ​អើយ សូម​អោយ​ផ្ទៃ​មេឃ សរសើរ​តម្កើង​ស្នាព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ សូម​អោយ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង សរសើរ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ។</verse>
				<verse number="6">នៅ​លើ​មេឃ​គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ព្រះអង្គ​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ព្រះអង្គ​បាន​ដែរ។</verse>
				<verse number="7">អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ក៏​កោត​ស្ញប់ស្ញែង​ព្រះអង្គ​ដែរ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​ឫទ្ធានុភាព​ដូច​ព្រះអង្គ​ឡើយ! ព្រះអង្គ​ប្រកប​ទៅ​ដោយ ព្រះហឫទ័យ​ស្មោះស្ម័គ្រ។</verse>
				<verse number="9">ព្រះអង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង ព្រះអង្គ​បាន​ធ្វើ​អោយ​ស្ងប់​ទៅ​វិញ។</verse>
				<verse number="10">ព្រះអង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ​ ព្រះអង្គ​បាន​កំចាត់កំចាយ​ខ្មាំង​សត្រូវ ដោយសារ​ប្ញទ្ធិបារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។</verse>
				<verse number="11">មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។</verse>
				<verse number="12">ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="13">ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លា ព្រះអង្គ​មាន​ឫទ្ធានុភាព និង​ឫទ្ធិបារមី​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="14">ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ព្រះហឫទ័យ​មេត្តាករុណា និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ។</verse>
				<verse number="15">ព្រះអម្ចាស់ ​អើយ ប្រជាជន​ណា​លើក​តម្កើង​ព្រះអង្គ ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ ដ៏​សប្បុរស​របស់​ព្រះអង្គ ប្រជាជន​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="16">រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីករាយ ដោយសារ​ព្រះនាម​ព្រះអង្គ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយសារ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ</verse>
				<verse number="17">ដ្បិត​ព្រះអង្គ​ប្រទាន​អោយ​គេ​មាន​សិរី​ជោគជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំថ្កើង ដោយសារ​ព្រះអង្គ​ប្រោស​ប្រទាន​អោយ។</verse>
				<verse number="18">ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ជ្រើស​រើស​ព្រះរាជា អោយ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ​។</verse>
				<verse number="19">នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះបន្ទូល មក​កាន់​ប្រជារាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំទ្រ អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប​ ក្នុង​ចំណោម​ប្រជាជន</verse>
				<verse number="20">គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង យើង​បាន​ចាក់​ប្រេង​អភិសេក​គេ ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង​</verse>
				<verse number="21">កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោមជ្រែង​គេ ឫទ្ធិបារមី​របស់​យើង​នឹង​ធ្វើ​អោយ គេ​បាន​ខ្លាំង​ពូកែ។</verse>
				<verse number="22">ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។</verse>
				<verse number="23">យើង​នឹង​កំទេច​បច្ចាមិត្ត​នៅ​មុខ​គេ យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។</verse>
				<verse number="24">យើង​នឹង​សំដែង​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជានិច្ច គេ​នឹង​បាន​ថ្កុំថ្កើង​ឡើង ដោយសារ​នាម​របស់​យើង។</verse>
				<verse number="25">យើង​នឹង​អោយ​គេ​មាន​អំណាច​គ្រប់គ្រង លើ​សមុទ្រ និង​លើ​ទន្លេ​នានា។</verse>
				<verse number="26">ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា “ព្រះអង្គ​ជា​ព្រះបិតា និង​ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ​!”។</verse>
				<verse number="27">រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ដាវីឌ បាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។</verse>
				<verse number="28">យើង​នឹង​សំដែង​ចិត្ត​មេត្តាករុណា​ចំពោះ​គេ​ជានិច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធមេត្រី ដែល​យើង​ចង ជា​មួយ​គេ​ដោយ​មិន​ប្រែប្រួល​ឡើយ​។</verse>
				<verse number="29">យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​គេ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ហើយ​រាជ្យ​របស់​គេ​នឹង​គង់វង្ស នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។</verse>
				<verse number="30">ប្រសិន​បើ​កូន​ចៅ​របស់​ដាវីឌ បោះ​បង់​ចោល​ក្រឹត្យវិន័យ​របស់​យើង ហើយ​លែង​ដើរ​តាម​វិន័យ​របស់​យើង</verse>
				<verse number="31">ប្រសិន​បើ​ពួក​គេ​បំពាន​លើ​បញ្ញត្តិ​របស់​យើង ហើយ​លែង​ប្រតិបត្តិ​តាម​បទ​បញ្ជា របស់​យើង​ទៀត​នោះ</verse>
				<verse number="32">យើង​នឹង​វាយ​ប្រដៅ​ពួក​គេ ព្រោះ​តែ​ការ​បះបោរ យើង​នឹង​ធ្វើ​ទារុណកម្ម​ពួក​គេ ព្រោះ​តែ​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="33">ក៏​ប៉ុន្តែ យើង​នៅ​តែ​សំដែង​ចិត្ត​មេត្តាករុណា ចំពោះ​ដាវីឌ​ជានិច្ច​ យើង​នឹង​សំដែង​ចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​គេ ឥត​ងាក​រេ​ឡើយ។</verse>
				<verse number="34">យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ​ទេ គឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយ យើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។</verse>
				<verse number="35">យើង​បាន​សន្យា​យ៉ាង​ឱឡារិក​ក្នុង​នាម​ដ៏វិសុទ្ធ របស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!</verse>
				<verse number="36">ពូជពង្ស​របស់​គេ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ រាជ្យ​របស់​គេ​នឹង​គង់វង្ស​នៅ​ចំពោះ​មុខ​យើង ដូច​ព្រះអាទិត្យ</verse>
				<verse number="37">ហើយ​ដូច​ព្រះច័ន្ទ​ដែល​នៅ​ស្ថិតស្ថេរ​រហូត ធ្វើ​ជា​សាក្សី​ស្រាប់»។</verse>
				<verse number="38">ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល ព្រះអង្គ​បាន​កាត់កាល់ ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ព្រះរាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។</verse>
				<verse number="39">ព្រះអង្គ​បាន​ផ្ដាច់​សម្ពន្ធមេត្រី ជា​មួយ​អ្នក​បំរើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ទំលាក់​មកុដរាជ្យ របស់​ព្រះរាជា​ទៅ​ដី។</verse>
				<verse number="40">ព្រះអង្គ​បាន​ធ្វើ​អោយ​កំពែង​ទាំង​ប៉ុន្មាន របស់​ព្រះរាជា​ត្រូវ​ធ្លុះធ្លាយ និង​ធ្វើ​អោយ​បន្ទាយ​ដ៏​រឹងមាំ​ត្រូវ​រលំ​បាក់​បែក។</verse>
				<verse number="41">ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មាន ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក អោយ​ស្ដេច។</verse>
				<verse number="42">ព្រះអង្គ​បាន​ធ្វើ​អោយ​បច្ចាមិត្ត​របស់​ស្ដេច​មាន​កម្លាំង ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។</verse>
				<verse number="43">ព្រះអង្គ​បាន​ធ្វើ​អោយ​គ្រឿង​សស្រ្ដាវុធ របស់​ស្ដេច​លែង​មាន​ប្រសិទ្ធភាព ព្រះអង្គ​ពុំ​បាន​គាំទ្រ​ស្ដេច​ក្នុង​ចំបាំង​ឡើយ។</verse>
				<verse number="44">ព្រះអង្គ​ដក​អំណាច​ចេញ​ពី​ស្ដេច ព្រះអង្គ​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្ដេច</verse>
				<verse number="45">ព្រះអង្គ​ពុំ​បាន​ធ្វើ​អោយ​ស្ដេច មាន​ព្រះជន្មាយុ​យឺនយូរ​ទេ ព្រះអង្គ​បាន​ធ្វើ​អោយ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។</verse>
				<verse number="46">ព្រះអម្ចាស់ ​អើយ តើ​ព្រះអង្គ​ធ្វើ​ព្រងើយ កន្តើយ ដល់​កាល​ណា​ទៀត តើ​ព្រះពិរោធ​របស់​ព្រះអង្គ នៅ​តែ​ឆាបឆេះ​ដល់​ពេល​ណា​ទៀត?</verse>
				<verse number="47">សូម​ព្រះអង្គ​កុំ​ភ្លេច​ថា អាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់! ព្រះអង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​អោយ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!</verse>
				<verse number="48">ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​នរណា អាច​ធ្វើ​អោយ​ជីវិត​របស់​ខ្លួន គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ!</verse>
				<verse number="49">ព្រះអម្ចាស់ ​អើយ តើ​ស្នា​ព្រះហស្ដ​ដែល​ព្រះអង្គ​ធ្លាប់​សំដែង ដោយ​ព្រះហឫទ័យ​មេត្តាករុណា កាល​ពី​គ្រា​មុន​នោះ​នៅ​ឯ​ណា? តើ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង ស្មោះស្ម័គ្រ​ចំពោះ​ព្រះបាទ​ដាវីឌ​នៅ​ឯ​ណា?។</verse>
				<verse number="50">ព្រះអម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បំរើ របស់​ព្រះអង្គ​ដែល​កំពុង​តែ​បាក់​មុខ សូម​ព្រះអង្គ​កុំ​ភ្លេច​ថា ប្រជារាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។</verse>
				<verse number="51">ព្រះអម្ចាស់ ​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ នាំ​គ្នា​បំបាក់​មុខ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក គឺ​ទោះ​បី​ទូលបង្គំ​ទៅ​ទី​ណា​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូលបង្គំ​ជានិច្ច។</verse>
				<verse number="52">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ​រហូត​ត​ទៅ! អាម៉ែន! អាម៉ែន!។</verse>
			</chapter>
			<chapter number="90">
				<verse number="1">ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជំរក​របស់​យើង​ខ្ញុំ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។</verse>
				<verse number="2">មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ព្រះអង្គ​ជា​ព្រះជាម្ចាស់​តាំង​ពី​អស់កល្ប​រៀង​មក។</verse>
				<verse number="3">ព្រះអង្គ​បាន​ធ្វើ​អោយ​មនុស្ស​លោក វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «ពូជពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»</verse>
				<verse number="4">ចំពោះ​ព្រះអង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិលមិញ​ដែល​កន្លង​ផុត​ទៅ ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។</verse>
				<verse number="5">ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក គឺ​ជីវិត​របស់​គេ​ប្រៀប​បាន នឹង​ការ​លង់លក់​មួយ​ស្របក់​ប៉ុណ្ណោះ។ ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ</verse>
				<verse number="6">នៅ​ពេល​ព្រឹក​វា​ដុះ​ចេញ​មក ហើយ​លូត​លាស់​ឡើង នៅ​ពេល​ល្ងាច​វា​ស្រពោន ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។</verse>
				<verse number="7">យើង​ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ញ័ររន្ធត់ ដោយសារ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។</verse>
				<verse number="8">ព្រះអង្គ​យក​កំហុស​របស់​យើង​ខ្ញុំ មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ហើយ​ពន្លឺ​របស់​ព្រះអង្គ ចាំង​អោយ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។</verse>
				<verse number="9">ដោយសារ​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុនដាប​ទៅៗ ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។</verse>
				<verse number="10">អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិតសិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំមួន​ជាង​គេ​រស់​បាន​ប៉ែតសិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះពួយ​ទៅ​រក​សេចក្ដី​ស្លាប់។</verse>
				<verse number="11">តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​ព្រះពិរោធ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្គាល់​ព្រះពិរោធ​នេះ ដើម្បី​គោរព​កោត​ខ្លាច ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?</verse>
				<verse number="12">សូម​ណែនាំ​យើង​ខ្ញុំ​អោយ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​អោយ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។</verse>
				<verse number="13">ព្រះអម្ចាស់ ​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង!</verse>
				<verse number="14">សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ដ៏​លើសលប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីករាយ អស់​មួយ​ជីវិត។</verse>
				<verse number="15">ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​អោយ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="16">សូម​សំដែង​អោយ​យើង​ខ្ញុំ​បាន​ឃើញ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​សំដែង​អោយ​កូន​ចៅ​យើង​ខ្ញុំ បាន​ឃើញ​ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ​ផង។</verse>
				<verse number="17">ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សំដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង សូម​ជួយ​អោយ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន ពិត​មែន​ហើយ សូម​ជួយ​អោយ​កិច្ចការ​របស់​យើង​ខ្ញុំ បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="91">
				<verse number="1">អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​លើ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="2">ខ្ញុំ​ទូល​ ព្រះអម្ចាស់ ​ថា: ព្រះអង្គ​ជា​ជំរក និង​ជា​កំពែង​ការពារ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!</verse>
				<verse number="3">ព្រះអម្ចាស់​រំដោះ​អ្នក​អោយ​រួច​ផុត​ពី​អន្ទាក់ អោយ​រួច​ផុត​ពី​ជំងឺ​រាតត្បាត​ផ្សេងៗ។</verse>
				<verse number="4">ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវក្រោះ​ការពារ​អ្នក។</verse>
				<verse number="5">នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​អោយ​តក់ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។</verse>
				<verse number="6">អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្តរាយ នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។</verse>
				<verse number="7">ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះពាល់​អ្នក​បាន​ឡើយ។</verse>
				<verse number="8">ចូរ​សម្លឹង​មើល​អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។</verse>
				<verse number="9">ព្រះអម្ចាស់ ​ជា​ជំរក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់ របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="10">គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំនៅ​របស់​អ្នក​បាន​ដែរ</verse>
				<verse number="11">ដ្បិត​ព្រះអម្ចាស់​នឹង​បញ្ជា​អោយ ពួក​ទេវតា​ជួយ​អ្នក ពួក​ទេវតា​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។</verse>
				<verse number="12">ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​អោយ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ​។</verse>
				<verse number="13">អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។</verse>
				<verse number="14">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ ព្រះអម្ចាស់!</verse>
				<verse number="15">គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។</verse>
				<verse number="16">យើង​នឹង​អោយ​គេ​មាន​អាយុ​យឺនយូរ ហើយ​យើង​នឹង​អោយ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះសង្គ្រោះ​មែន»។</verse>
			</chapter>
			<chapter number="92">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ ស្មូត្រ​ទំនុកតម្កើង​សរសើរ​ព្រះនាម របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត!</verse>
				<verse number="2">ទូលបង្គំ​ប្រកាស​អំពី​ព្រះហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​នៅ​ពេល​យប់</verse>
				<verse number="3">ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ បាន​នាំ​អោយ​ទូលបង្គំ​មាន​អំណរ​ដ៏​លើសលប់ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គឧត្ដម​ណាស់ ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ពន់​ប្រមាណ!</verse>
				<verse number="6">មនុស្ស​ល្ងីល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។</verse>
				<verse number="7">មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។</verse>
				<verse number="8">រីឯ​ព្រះអង្គ​វិញ នៅ​ស្ថាន​លើ ព្រះអង្គ​នៅ​តែ​ជា​ ព្រះអម្ចាស់ ​ជានិច្ច!</verse>
				<verse number="9">ឱ​ ព្រះអម្ចាស់ ​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​កំពុង​តែ​វិនាស អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ទៅ។</verse>
				<verse number="10">ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ មាន​កម្លាំង​ដូច​ដំរី​ ព្រះអង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូលបង្គំ។</verse>
				<verse number="11">ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ ព្រម​ទាំង​ឮ​សំរែក​របស់​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ។</verse>
				<verse number="12">មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចំរើន​ធំ​ឡើង​ដូច​ដើម​តាត្រៅ នៅ​ស្រុក​លីបង់។</verse>
				<verse number="13">ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះវិហារ របស់​ព្រះជាម្ចាស់។</verse>
				<verse number="14">ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជានិច្ច។</verse>
				<verse number="15">ការ​ទាំង​នេះ​សំដែង​អោយ​ឃើញ​ថា ព្រះអម្ចាស់ ​ជា​ថ្មដា​របស់​ខ្ញុំ ទ្រង់​មាន​ព្រះហឫទ័យ​ទៀង​ត្រង់​ជានិច្ច ឥត​ប្រែប្រួល​សោះ​ឡើយ។</verse>
			</chapter>
			<chapter number="93">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះមហាក្សត្រ ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុងរឿង​ ព្រះអម្ចាស់ ​ប្រកប​ទៅ​ដោយ​ព្រះចេស្ដា ដូច្នេះ ផែនដី​នឹង​បាន​រឹងមាំ​ឥត​រង្គើ​សោះ​ឡើយ។</verse>
				<verse number="2">បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​យ៉ាង​មាំ តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ តាំង​ពី​អស់កល្ប​ជានិច្ច។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ មហាសាគរ​ទាំងឡាយ​បន្លឺ​សំឡេង​ឡើង មហាសាគរ​ទាំងឡាយ​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹកគគ្រេង។</verse>
				<verse number="4">ក៏​ប៉ុន្តែ នៅ​ស្ថាន​បរមសុខ ព្រះអម្ចាស់ ​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គឧត្ដម ព្រះអង្គ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង ជាង​សំឡេង​មហាសាគរ ព្រះអង្គ​មាន​បារមី​ខ្លាំង​ជាង រលក​សមុទ្រ​ទៅ​ទៀត។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ ក្រឹត្យវិន័យ​ របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ព្រះដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏វិសុទ្ធ អស់កល្ប​ត​រៀង​ទៅ។</verse>
			</chapter>
			<chapter number="94">
				<verse number="1">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​តែងតែ​សងសឹក ឱ​ព្រះ​ដែល​តែងតែ​សងសឹក សូម​សំដែង​ឫទ្ធិបារមី!</verse>
				<verse number="2">ឱ​ព្រះ​ដែល​ជា​ចៅក្រម​នៃ​ពិភព​លោក​អើយ សូម​ក្រោក​ឡើង! សូម​ដាក់​ទោស​មនុស្ស​ព្រហើន អោយ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ តើ​ទុក​អោយ​មនុស្ស​អាក្រក់​លើក​តម្កើង​ខ្លួន ដល់​កាល​ណា​ទៀត?</verse>
				<verse number="4">ពួក​គេ​ពោល​ពាក្យ​អួត​បំប៉ោង ពួក​គេ​វាយឫក​ខ្ពស់ ជន​ទុច្ចរិត​ទាំង​នោះ​នាំ​គ្នា​និយាយ​ក្អេងក្អាង។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ ពួក​គេ​ជិះជាន់​សង្កត់សង្កិន ប្រជារាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បន្ទាបបន្ថោក​ប្រជាជន​របស់​ព្រះអង្គ</verse>
				<verse number="6">ពួក​គេ​សម្លាប់​ស្ត្រី​មេម៉ាយ និង​ជន​អន្តោប្រវេសន៍ ពួក​គេ​ធ្វើ​ឃាត​ក្មេង​កំព្រា</verse>
				<verse number="7">ហើយ​ពោល​ថា « ព្រះអម្ចាស់ ​មើល​មិន​ឃើញ​ទេ ព្រះ​របស់​លោក​យ៉ាកុប​មិន​រវីរវល់​ឡើយ!»​</verse>
				<verse number="8">មនុស្ស​ល្ងីល្ងើ​ជាង​គេ​អើយ ចូរ​ប្រយ័ត្ន​ខ្លួន! មនុស្ស​ឆោត​ល្ងង់​អើយ តើ​ពេល​ណា​ទើប​អ្នក​រាល់​គ្នា​ចេះ​រិះគិត?</verse>
				<verse number="9">ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ស្ដាប់​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ទត​ឬ?</verse>
				<verse number="10">ព្រះអង្គ​ដែល​ជា​អ្នក​វាយ​ប្រដៅ​ប្រជាជាតិ​នានា តើ​ព្រះអង្គ​មិន​ចេះ​ដាក់​ទោស​ទេ​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្រៀន​មនុស្ស​លោក អោយ​ចេះ​ដឹង តើ​ព្រះអង្គ​មិន​ចេះ​ដឹង​ទេ​ឬ?</verse>
				<verse number="11">ព្រះអម្ចាស់ ​ជ្រាប​គំនិត​របស់​មនុស្ស​លោក ច្បាស់​ណាស់! គឺ​គំនិត​របស់​គេ​ឥត​ខ្លឹមសារ​អ្វី​ទាំង​អស់!​</verse>
				<verse number="12">ឱ​ ព្រះអម្ចាស់ ​អើយ អ្នក​ណា​មាន​ព្រះអង្គ​រំលឹក​ដាស់តឿន ហើយ​យក​ក្រឹត្យវិន័យ​មក​ប្រៀនប្រដៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="13">នៅ​ថ្ងៃ​មាន​អាសន្ន ព្រះអង្គ​ប្រទាន​អោយ​គេ​មាន​ចិត្ត​ស្ងប់ រីឯ​មនុស្ស​អាក្រក់​វិញ មាន​រណ្ដៅ​បម្រុង​ទុក​សំរាប់​កប់​ពួក​គេ</verse>
				<verse number="14">ដ្បិត​ ព្រះអម្ចាស់ ​មិន​បោះ​បង់​ប្រជារាស្ត្រ របស់​ព្រះអង្គ​ឡើយ ព្រះអង្គ​មិន​ចោល​ប្រជាជន​របស់​ព្រះអង្គ​ផ្ទាល់ ជា​ដាច់​ខាត។</verse>
				<verse number="15">ពេល​នោះ ចៅក្រម​នឹង​កាត់​ក្ដី ដោយ​យុត្តិធម៌​ឡើង​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ដើរ​តាម​គន្លង​យុត្តិធម៌។</verse>
				<verse number="16">តើ​មាន​នរណា​ក្រោក​ឡើង​ការពារ​ខ្ញុំ ជំទាស់​នឹង​មនុស្ស​អាក្រក់? តើ​មាន​នរណា​ឈរ​ជា​មួយ​ខ្ញុំ ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?</verse>
				<verse number="17">ប្រសិន​បើ​ ព្រះអម្ចាស់ ​មិន​បាន​ជួយ​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​វិនាស​សាប​សូន្យ​ភ្លាមៗ​មិន​ខាន។</verse>
				<verse number="18">ឱ​ ព្រះអម្ចាស់ ​អើយ ពេល​ណា​ទូលបង្គំ​ពោល​ថា «ខ្ញុំ​ដួល​ឥឡូវ​ហើយ!» នោះ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ជួយ​ទ្រ​ទូលបង្គំ។</verse>
				<verse number="19">ពេល​ណា​មាន​ទុក្ខ​កង្វល់​ញាំញី​ក្នុង​ចិត្ត​ទូលបង្គំ ព្រះអង្គ​សំរាល​ទុក្ខ​ទូលបង្គំ ដោយ​ប្រទាន​អោយ​ទូលបង្គំ​មាន​អំណរ​សប្បាយ។</verse>
				<verse number="20">តើ​អ្នក​មាន​ពាក់ព័ន្ធ​ជា​មួយ​នឹង​ចៅក្រម ដ៏​ទុច្ចរិត​ទាំង​នោះ ដែល​ប្រើ​ច្បាប់​ជិះជាន់​សង្កត់សង្កិន​ប្រជាជន​ឬ​ទេ?</verse>
				<verse number="21">ពួក​គេ​ព្រួត​គ្នា​ព្យាបាទ​ជីវិត​មនុស្ស​សុចរិត ពួក​គេ​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស​ស្លូត​ត្រង់។</verse>
				<verse number="22">ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​ជា​កំពែង​ការពារ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​ជា​ថ្មដា និង​ជា​ជំរក សំរាប់​ខ្ញុំ។</verse>
				<verse number="23">ព្រះអង្គ​សង​ទៅ​ពួក​គេ​វិញ សម​តាម​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​អោយ​គេ​វិនាស​សូន្យ ដោយសារ​អំពើ​កំណាច​របស់​ខ្លួន​ផ្ទាល់ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង នឹង​ធ្វើ​អោយ​ពួក​គេ​វិនាស​សូន្យ​ទៅ។</verse>
			</chapter>
			<chapter number="95">
				<verse number="1">សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ ព្រះអម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះជាម្ចាស់​ដែល​ជា​ថ្មដា​សង្គ្រោះ​យើង។</verse>
				<verse number="2">ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះគុណ និង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ</verse>
				<verse number="3">ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះមហាក្សត្រ ដ៏​ខ្ពង់ខ្ពស់​លើស​ព្រះ​នានា។</verse>
				<verse number="4">ព្រះអង្គ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។</verse>
				<verse number="5">សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។</verse>
				<verse number="6">ចូរ​នាំ​គ្នា​មក​យើង​នឹង​អោន​កាយ​ថ្វាយបង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដែល​បាន​បង្កើត​យើង​មក</verse>
				<verse number="7">ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​ថែរក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ​បើ​អ្នក​រាល់​គ្នា ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ</verse>
				<verse number="8">មិន​ត្រូវ​មាន​ចិត្ត​រឹងរូស ដូច​កាល​បះបោរ​នៅ​មេរីបា ដូច​ថ្ងៃ​ល្បងល​នៅ​ម៉ាសា ក្នុង​វាល​រហោស្ថាន​នោះ​ឡើយ</verse>
				<verse number="9">គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បងល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ ដែល​យើង​ធ្វើ​ក៏​ដោយ។</verse>
				<verse number="10">ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ មនុស្ស​នៅ​ជំនាន់​នោះ បាន​ធ្វើ​អោយ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា: ពួក​នេះ​ជា​ប្រជាជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។</verse>
				<verse number="11">ហេតុ​នេះ​យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​អោយ​ពួក​គេ​ចូល​មក​សំរាក ជា​មួយ​យើង​ជា​ដាច់​ខាត!​</verse>
			</chapter>
			<chapter number="96">
				<verse number="1">ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអម្ចាស់! មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់!</verse>
				<verse number="2">ចូរ​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់ និង​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។</verse>
				<verse number="3">ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា អំពី​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជាជន​ទាំងឡាយ អំពី​ស្នា​ព្រះហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។</verse>
				<verse number="5">ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ ព្រះអម្ចាស់ ​វិញ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។</verse>
				<verse number="6">មាន​ពន្លឺ​រស្មី​ចិញ្ចែងចិញ្ចាច ចាំង​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ព្រះដំណាក់​របស់​ព្រះអង្គ​ពោរពេញ ទៅ​ដោយ​ឫទ្ធិបារមី​ដ៏​ថ្កុំថ្កើង​រុងរឿង។</verse>
				<verse number="7">ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ។</verse>
				<verse number="8">ចូរ​លើក​តម្កើង​សិរីរុងរឿង ព្រះនាម​របស់​ ព្រះអម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ!</verse>
				<verse number="9">ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​ពេល​ព្រះអង្គ​សំដែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ចុះ!</verse>
				<verse number="10">ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ថា ព្រះអម្ចាស់ ​គ្រង​រាជ្យ ពិភព​លោក​រឹងមាំ​ឥត​រង្គើ​សោះ​ឡើយ។ ព្រះអម្ចាស់ ​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​នានា ដោយ​យុត្តិធម៌។</verse>
				<verse number="11">ចូរ​អោយ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ អោយ​ផែនដី​បាន​រីករាយ​ឡើង ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺងកង!</verse>
				<verse number="12">ចូរ​អោយ​ស្រែ​ចំការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេកអរ​សប្បាយ ចូរ​អោយ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់</verse>
				<verse number="13">ដ្បិត​ព្រះអង្គ​យាង​មក​ហើយ ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដី ព្រះអង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ព្រះអង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំងឡាយ ដោយ​ទៀង​ត្រង់។</verse>
			</chapter>
			<chapter number="97">
				<verse number="1">ព្រះអម្ចាស់ ​គ្រង​រាជ្យ! ចូរ​អោយ​ផែនដី​បាន​រីករាយ​ឡើង! ចូរ​អោយ​កោះ​ទាំងឡាយ​មាន​អំណរ​សប្បាយ!</verse>
				<verse number="2">មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។</verse>
				<verse number="3">មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ​ព្រះអង្គ។</verse>
				<verse number="4">ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ជះ​ពន្លឺ មក​លើ​ពិភព​លោក ផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់ញ័រ​ជា​ខ្លាំង។</verse>
				<verse number="5">ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ គឺ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នៃ​ផែនដី​ទាំង​មូល។</verse>
				<verse number="6">ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ហើយ​ប្រជារាស្ត្រ​ទាំង​អស់ នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="7">អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហើយ​អួតអាង​ក្នុង​ការ​គោរព​បំរើ ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។ ព្រះ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន ឮ​ដំណឹង​ថា ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ គេ​នឹង​មាន​អំណរ​រីករាយ ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ</verse>
				<verse number="9">ឱ​ ព្រះអម្ចាស់ ​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។</verse>
				<verse number="10">អស់​អ្នក​ដែល​ស្រឡាញ់​ ព្រះអម្ចាស់ ​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ព្រះអង្គ​នឹង​ថែរក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ព្រះអង្គ​ដោះ​លែង​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។</verse>
				<verse number="11">មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​មាន​អំណរ​សប្បាយ។</verse>
				<verse number="12">មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ! ចូរ​លើក​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ!</verse>
			</chapter>
			<chapter number="98">
				<verse number="1">ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ ព្រះអម្ចាស់! ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​យក​ជ័យជំនះ​ដោយ​ឫទ្ធិបារមី និង​ព្រះចេស្ដា​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="2">ព្រះអម្ចាស់ ​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ព្រះអង្គ ព្រះអង្គ​បាន​សំដែង​អោយ​ប្រជាជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។</verse>
				<verse number="3">ព្រះអង្គ​តែងតែ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា និង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ចំពោះ​កូន​ចៅ​អ៊ីស្រាអែល​ជានិច្ច។ មនុស្សម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​ព្រះ​របស់​យើង។</verse>
				<verse number="4">មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ ព្រះអម្ចាស់ ​ដោយ​អំណរ! ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ស្មូត្រ​ទំនុកតម្កើង!</verse>
				<verse number="5">ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ ព្រះអម្ចាស់ ដោយ​ដេញ​ពិណ គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ</verse>
				<verse number="6">ចូរ​លើក​តម្កើង​ព្រះអង្គ​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង ចូរ​បន្លឺ​សំឡេង​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ!</verse>
				<verse number="7">សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ហើយ​ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺងកង!</verse>
				<verse number="8">ទន្លេ​ទាំងឡាយ ចូរ​អបអរសាទរ ភ្នំ​ទាំងឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង</verse>
				<verse number="9">នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់គ្រង​ផែនដី ព្រះអង្គ​គ្រប់គ្រង​ផែនដី​ដោយ​យុត្តិធម៌ ព្រះអង្គ​គ្រប់គ្រង​ប្រជាជន​ទាំងឡាយ ដោយ​ទៀង​ត្រង់។</verse>
			</chapter>
			<chapter number="99">
				<verse number="1">ព្រះអម្ចាស់ ​គ្រង​រាជ្យ ប្រជាជន​ទាំងឡាយ​ត្រូវ​ញ័ររន្ធត់។ ព្រះអង្គ​គង់​នៅ​ពី​លើ​ពួក​ចេរូប៊ីន* ហើយ​ផែនដី​កក្រើក​ញាប់ញ័រ។</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​លើស​ប្រជាជាតិ​ទាំង​អស់។</verse>
				<verse number="3">មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​លើក​តម្កើង​ព្រះនាម ដ៏​ឧត្ដុង្គឧត្ដម គួរ​ជា​ទី​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!។</verse>
				<verse number="4">ព្រះអម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​ជា​ព្រះមហាក្សត្រ ដែល​ស្រឡាញ់​យុត្តិធម៌! ព្រះអង្គ​បាន​តែង​ច្បាប់ ហើយ​ព្រះអង្គ​ធ្វើ​អោយ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល!</verse>
				<verse number="5">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!</verse>
				<verse number="6">លោក​ម៉ូសេ និង​លោក​អើរ៉ុន ជា​បូជាចារ្យ​របស់​ព្រះអង្គ លោក​សាំយូអែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម អ្នក​ដែល​អង្វរ​រក​ព្រះអង្គ ពេល​លោក​ទាំង​នោះ​អង្វរ​រក​ ព្រះអម្ចាស់ ព្រះអង្គ​ឆ្លើយ​តប​មក​លោក​វិញ​។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក* មក​ពួក​លោក​ ពួក​លោក​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បង្គាប់​អោយ​ពួក​លោក​ធ្វើ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក ទោះ​បី​ព្រះអង្គ​ដាក់​ទោស​លោក​ទាំង​នោះ ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្ដី ក៏​ព្រះអង្គ​តែងតែ​អត់ទោស​អោយ​ពួក​លោក​ជានិច្ច។</verse>
				<verse number="9">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដ៏វិសុទ្ធ!</verse>
			</chapter>
			<chapter number="100">
				<verse number="1">មនុស្ស​នៅ​លើ​ផែនដី ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="2">ចូរ​គោរព​បំរើ​ ព្រះអម្ចាស់ ​ដោយ​ចិត្ត​រីករាយ ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ដោយ​ច្រៀង​យ៉ាង​សប្បាយ!</verse>
				<verse number="3">ចូរ​ដឹង​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់​មែន! ព្រះអង្គ​បាន​បង្កើត​យើង​មក យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះអង្គ​ថែរក្សា។</verse>
				<verse number="4">ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះដំណាក់​របស់​ព្រះអង្គ ដោយ​អរ​ព្រះគុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះវិហារ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ព្រះអង្គ ចូរ​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ!</verse>
				<verse number="5">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​ជានិច្ច ហើយ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
			</chapter>
			<chapter number="101">
				<verse number="1">ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់ អំពី​ព្រះហឫទ័យ​មេត្តាករុណា និង​យុត្តិធម៌ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="2">ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់ អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។ តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ យាង​មក​រក​ទូលបង្គំ? ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំ ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។</verse>
				<verse number="3">ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់ ណា​មួយ​ជា​ដាច់​ខាត ទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្បកិរិយា របស់​អស់​អ្នក​ដែល​ក្បត់​ព្រះអង្គ​ឡើយ គឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់ព័ន្ធ នឹង​អាកប្បកិរិយា​បែប​នេះ​ទេ។</verse>
				<verse number="4">ទូលបង្គំ​មិន​ទុក​អោយ​មនុស្ស ដែល​មាន​ចិត្ត​វៀចវេរ ចូល​ជិត​ទូលបង្គំ​បាន​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗ ដែល​អាក្រក់​ដែរ។</verse>
				<verse number="5">ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់ ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន ទូលបង្គំ​នឹង​មិន​យោគយល់​ដល់​អស់​អ្នក ដែល​វាយឫក​ខ្ពស់ ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។</verse>
				<verse number="6">ទូលបង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត ស្មោះ​ត្រង់​នៅ​ក្នុង​ស្រុក ដើម្បី​រស់​នៅ​ជា​មួយ​ទូលបង្គំ ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់ ទូលបង្គំ​នឹង​អោយ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូលបង្គំ។</verse>
				<verse number="7">រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាត អោយ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយ ហើយ​អ្នក​និយាយ​កុហក ក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។</verse>
				<verse number="8">រាល់​ព្រឹក​ទូលបង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់ ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទូលបង្គំ​ដក​ពួក​ទុច្ចរិត ចេញ​ពី​ទីក្រុង​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="102">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ព្រះសណ្ដាប់​ពាក្យ ទូលអង្វរ​របស់​ទូលបង្គំ សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ស្រែក​អង្វរ​នេះ​ផង!</verse>
				<verse number="2">នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះភក្ត្រ​ឡើយ! នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ​ផង! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!</verse>
				<verse number="3">ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។</verse>
				<verse number="4">ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត សូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹកនា​ទៀត​ដែរ។</verse>
				<verse number="5">ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង</verse>
				<verse number="6">ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក នៅ​វាល​រហោស្ថាន ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។</verse>
				<verse number="7">ទូលបង្គំ​នៅ​ទន្ទឹង​រង់ចាំ​ប្រៀប​ដូច​ជា សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។</verse>
				<verse number="8">រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ ពួក​គេ​ចំអក​ឡកឡឺយ​អោយ​ទូលបង្គំ ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។</verse>
				<verse number="9">ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក​ ទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក</verse>
				<verse number="10">ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។</verse>
				<verse number="11">អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោល នៅ​ពេល​ល្ងាច និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។</verse>
				<verse number="12">រីឯ​ព្រះអង្គ​វិញ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច គេ​នឹង​រំលឹក​ពី​ព្រះអង្គ​អស់កល្ប ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="13">ដោយ​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​មុខ​ជា​ក្រោក​ឡើង ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះអង្គ ត្រូវ​ប្រណីសន្ដោស​ក្រុង​នេះ​ហើយ។</verse>
				<verse number="14">យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់ សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។</verse>
				<verse number="15">សូម​អោយ​ប្រជាជាតិ​នានា​កោត​ខ្លាច ព្រះនាម​របស់​ ព្រះអម្ចាស់ ហើយ​អោយ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី កោត​ខ្លាច​សិរីរុងរឿង​របស់​ព្រះអង្គ!</verse>
				<verse number="16">ពេល​ ព្រះអម្ចាស់ ​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះអង្គ​នឹង​សំដែង​សិរីរុងរឿង​អោយ​គេ​ឃើញ។</verse>
				<verse number="17">ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌ត ព្រះអង្គ​លែង​ព្រងើយ​កន្តើយ នឹង​ពាក្យ​ទូលអង្វរ​របស់​គេ​ទៀត​ហើយ។</verse>
				<verse number="18">ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក អោយ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង ដើម្បី​អោយ​ប្រជារាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ នាំ​គ្នា​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="19">ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក ព្រះអម្ចាស់ ​ទត​ពី​ស្ថាន​បរមសុខ​មើល​មក​ផែនដី</verse>
				<verse number="20">ដើម្បី​ស្ដាប់​សំរែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំឃាំង និង​ដើម្បី​រំដោះ​អស់​អ្នក ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។</verse>
				<verse number="21">ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះកិត្តិនាម របស់​ ព្រះអម្ចាស់ ​នៅ​ក្រុង​ស៊ីយ៉ូន គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម</verse>
				<verse number="22">គឺ​នៅ​ពេល​ដែល​ប្រជាជាតិ​នានា​មក​ជួបជុំ​គ្នា ហើយ​ប្រជាជន​ពី​នគរ​ទាំងឡាយ នាំ​គ្នា​គោរព​បំរើ​ ព្រះអម្ចាស់ ។</verse>
				<verse number="23">ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ទន់​ជង្គង់ ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។</verse>
				<verse number="25">ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​យូរលង់​ណាស់​មក​ហើយ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="26">ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ ផ្ទៃ​មេឃ និង​ផែនដី នឹង​រិចរឹល​ទៅ ដូច​សំលៀកបំពាក់ ព្រះអង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សំលៀកបំពាក់ ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។</verse>
				<verse number="27">ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​តែ​ដដែល ព្រះជន្មាយុ​របស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ទេ។​</verse>
				<verse number="28">កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ នឹង​រស់​នៅ​ដោយ​សុខសាន្ត ហើយ​ព្រះអង្គ​នឹង​ថែរក្សា​កូន​ចៅ​របស់​គេ រហូត​ត​ទៅ។</verse>
			</chapter>
			<chapter number="103">
				<verse number="1">ខ្ញុំ​សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់! ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត!</verse>
				<verse number="2">ខ្ញុំ​សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់ ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ បាន​ធ្វើ​ដោយ​ព្រះហឫទ័យ​សប្បុរស​នោះ​ឡើយ!</verse>
				<verse number="3">ព្រះអង្គ​បាន​អត់ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រះអង្គ​ប្រោស​ខ្ញុំ​អោយ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង</verse>
				<verse number="4">ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​អោយ​រួច​ពី​រណ្ដៅ ព្រះអង្គ​តែង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា និង​អាណិតអាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌</verse>
				<verse number="5">ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។</verse>
				<verse number="6">ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដោយ​សុចរិត ព្រះអង្គ​រក​យុត្តិធម៌​អោយ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន។</verse>
				<verse number="7">ព្រះអង្គ​បង្ហាញ​អោយ​លោក​ម៉ូសេ ស្គាល់​គំរោងការ​របស់​ព្រះអង្គ ព្រះអង្គ​បង្ហាញ​អោយ​ប្រជាជន​អ៊ីស្រាអែល ស្គាល់​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ប្រកប​ដោយ​ព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គ​តែងតែ​ប្រណីសន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តាករុណា។</verse>
				<verse number="9">ព្រះអង្គ​មិន​បន្ទោស​ជានិច្ច​កាល​ទេ ហើយ​ព្រះអង្គ​ក៏​មិន​ព្រះពិរោធ​រហូត​ដែរ។</verse>
				<verse number="10">ព្រះអង្គ​មិន​ដាក់​ទោស​យើង អោយ​សម​នឹង​អំពើ​បាប ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​អោយ​យើង​ទទួល​ទោស សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។</verse>
				<verse number="11">ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="12">ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះអង្គ​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។</verse>
				<verse number="13">ឪពុក​អាណិតអាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះអម្ចាស់ ​ក៏​អាណិតអាសូរ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ</verse>
				<verse number="14">ដ្បិត​ព្រះអង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ព្រះអង្គ​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។</verse>
				<verse number="15">ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល</verse>
				<verse number="16">ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះរោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។</verse>
				<verse number="17">តែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ ព្រះអម្ចាស់ ស្ថិត​នៅ​អស់កល្ប​ជានិច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​សំដែង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ នៅ​ជំនាន់​ក្រោយ​ដែរ</verse>
				<verse number="18">ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។</verse>
				<verse number="19">ព្រះអម្ចាស់ ​បាន​តាំង​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​បរមសុខ ព្រះអង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="20">ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ ព្រះអម្ចាស់ ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អស់​លោក​តែងតែ​អនុវត្ត​តាម ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​ស្ដាប់​តាម​ព្រះបញ្ជា​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="21">អស់​លោក​ដែល​ជា​កងពល​របស់​ ព្រះអម្ចាស់ ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អស់​លោក​តែងតែ​បំរើ​ព្រះអង្គ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ជានិច្ច!</verse>
				<verse number="22">ឱ​ស្នា​ព្រះហស្ដ​ទាំងឡាយ​របស់​ ព្រះអម្ចាស់ ​អើយ ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​ដែរ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! ខ្ញុំ​សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
			</chapter>
			<chapter number="104">
				<verse number="1">ខ្ញុំ​សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់! ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​បំផុត! នៅ​ជុំវិញ​ព្រះអង្គ​មាន​ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី ដ៏​រុងរឿង​ចិញ្ចែងចិញ្ចាច!</verse>
				<verse number="2">ព្រះអង្គ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំវិញ​ព្រះអង្គ ព្រះអង្គ​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះពន្លា។</verse>
				<verse number="3">ព្រះអង្គ​បាន​សង់​ព្រះដំណាក់​ខ្ពស់ លើស​ផ្ទៃ​មេឃ​ទៅ​ទៀត ព្រះអង្គ​យក​ពពក​ធ្វើ​ជា​ព្រះរាជរថ ព្រះអង្គ​ប្រើ​វាយោ​ធ្វើ​ជា​ជំនិះ។</verse>
				<verse number="4">ព្រះអង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះអង្គ ហើយ​យក​ផ្លេកបន្ទោរ ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​។</verse>
				<verse number="5">ព្រះអង្គ​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា ហើយ​ផែនដី​ក៏​រឹងមាំ ឥត​រង្គើ​សោះ​ឡើយ។</verse>
				<verse number="6">នៅ​គ្រា​ដើម​ព្រះអង្គ​យក​មហាសាគរ មក​គ្រប​ពី​លើ​ផែនដី​ទាំង​មូល ហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ</verse>
				<verse number="7">ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិតភ័យ​រត់​បាត់​អស់​ទៅ។</verse>
				<verse number="8">ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ ខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំ តាម​កន្លែង​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។</verse>
				<verse number="9">ព្រះអង្គ​បាន​កំរិត​ព្រំប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​អោយ​វា​លិច​ផែនដី​បាន​ទៀត។</verse>
				<verse number="10">ព្រះអង្គ​បាន​ដឹក​នាំ​ប្រភព​ទឹក អោយ​ហូរ​ទៅ​ក្នុង​ជ្រោះ គឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា</verse>
				<verse number="11">សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះ ហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹក ដើម្បី​បំបាត់​សំរេក​ដែរ។</verse>
				<verse number="12">បក្សាបក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះ ហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ នៅ​តាម​មែក​ព្រឹក្សា។</verse>
				<verse number="13">ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះអង្គ​បាន​ស្រោច​ស្រព ភ្នំ​ទាំងឡាយ ហើយ​ព្រះអង្គ​ប្រទាន​អោយ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។</verse>
				<verse number="14">ព្រះអង្គ​ធ្វើ​អោយ​ស្មៅ​ដុះ​ឡើង​សំរាប់​ជា​ចំណី​សត្វ ព្រះអង្គ​ក៏​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង សំរាប់​មនុស្ស​លោក ដើម្បី​អោយ​គេ​មាន​អាហារ​បរិភោគ</verse>
				<verse number="15">មាន​ស្រា​ទំពាំងបាយជូរ​ផឹក​អោយ​សប្បាយ​ចិត្ត មាន​ប្រេង​សំរាប់​លាប​មុខ​អោយ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​អោយ​មាន​កម្លាំង។</verse>
				<verse number="16">សូម្បី​តែ​ដើម​ឈើ​ដែល​ ព្រះអម្ចាស់ ​បាន​ដាំ គឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។</verse>
				<verse number="17">បក្សាបក្សី​នាំ​គ្នា​ធ្វើ​សំបុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំ នៅ​លើ​ដើម​ឈើ​ទាល។</verse>
				<verse number="18">រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជំរក​របស់​ពពែ​ភ្នំ ហើយ​ថ្មដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។</verse>
				<verse number="19">ព្រះអង្គ​បាន​បង្កើត​ព្រះច័ន្ទ ដើម្បី​កំណត់​ពេល​វេលា ហើយ​ព្រះអាទិត្យ​ក៏​ស្គាល់​ពេល ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។</verse>
				<verse number="20">ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់ ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្មភាព​របស់​វា</verse>
				<verse number="21">សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា វា​ទាមទារ​ចំណី​ពី​ព្រះជាម្ចាស់។</verse>
				<verse number="22">ពេល​ព្រះអាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយ ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។</verse>
				<verse number="23">ពេល​នោះ មនុស្សម្នា​ចាក​ចេញ​ពី​ផ្ទះ ដើម្បី​បំពេញ​ការងារ​រៀងៗ​ខ្លួន គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។</verse>
				<verse number="24">ឱ​ ព្រះអម្ចាស់ ​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​មាន​ច្រើន​ឥត​គណនា ព្រះអង្គ​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ ផែនដី​មាន​ពោរពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារពើ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។</verse>
				<verse number="25">មើល៍ហ្ន៎! សមុទ្រ​ធំធេង​ដាច់​កន្ទុយ​ភ្នែក នៅ​ក្នុង​នោះ​មាន​មច្ឆាជាតិ​គ្រប់​យ៉ាង ទាំង​ធំ ទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។</verse>
				<verse number="26">នាវា​ទាំងឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។</verse>
				<verse number="27">សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។</verse>
				<verse number="28">ពេល​ព្រះអង្គ​ប្រទាន​ចំណី​អាហារ វា​ក៏​នាំ​គ្នា​ទទួល​យក ពេល​ព្រះអង្គ​ផ្គត់ផ្គង់​អោយ វា​បាន​ឆ្អែត​ស្កប់ស្កល់។</verse>
				<verse number="29">ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវីរវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់ញ័រ ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។</verse>
				<verse number="30">ពេល​ណា​ព្រះអង្គ​ប្រទាន​ខ្យល់​ដង្ហើម សត្វ​ទាំង​នោះ​នឹង​កកើត​ឡើង ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី មាន​ជីវិត​ឡើង​វិញ។</verse>
				<verse number="31">សូម​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ! សូម​ ព្រះអម្ចាស់ ​រីករាយ នឹង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ!</verse>
				<verse number="32">ពេល​ព្រះអង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់ញ័រ ពេល​ព្រះអង្គ​ពាល់​ភ្នំ នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។</verse>
				<verse number="33">អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ ព្រះអម្ចាស់! ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!</verse>
				<verse number="34">សូម​អោយ​ទំនុក​របស់​ខ្ញុំ បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ សូម​អោយ​ខ្ញុំ​បាន​សប្បាយ​ដោយសារ​ ព្រះអម្ចាស់ ។</verse>
				<verse number="35">សូម​អោយ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដី សូម​កុំ​អោយ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ ខ្ញុំ​សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់!។ ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="105">
				<verse number="1">ចូរ​នាំ​គ្នា​លើក​តម្កើង​ ព្រះអម្ចាស់ ចូរ​ប្រកាស​ព្រះនាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជាជាតិ​នានា!</verse>
				<verse number="2">ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!</verse>
				<verse number="3">ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជាជន​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ ព្រះអម្ចាស់ ​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ!</verse>
				<verse number="4">ចូរ​ស្វែង​រក​ ព្រះអម្ចាស់ ​ប្រកប​ដោយ​ព្រះចេស្ដា ចូរ​ស្វែង​រក​ព្រះភក្ត្រ​ព្រះអង្គ​ឥត​ឈប់ឈរ​ឡើយ!</verse>
				<verse number="5">ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះអង្គ​បាន​ធ្វើ ចូរ​នឹក​ដល់​ឫទ្ធិបាដិហារិយ៍ និង ការ​ជំនុំជំរះ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សំរេច។</verse>
				<verse number="6">អ្នក​រាល់​គ្នា​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អើយ</verse>
				<verse number="7">មាន​តែ​ ព្រះអម្ចាស់ ​ទេ​ដែល​ជា​ព្រះ​របស់​យើង ព្រះអង្គ​គ្រប់គ្រង​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="8">ព្រះអង្គ​តែងតែ​នឹក​ដល់​សម្ពន្ធមេត្រី របស់​ព្រះអង្គ​ជានិច្ច គឺ​ជា​ព្រះបន្ទូល​ដែល​នៅ​ស្ថិតស្ថេរ រហូត​ដល់​មួយ​ពាន់​តំណ</verse>
				<verse number="9">ព្រះអង្គ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ ព្រម​ទាំង​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​លោក​អ៊ីសាក​</verse>
				<verse number="10">ព្រះអង្គ​បាន​បញ្ជាក់​សម្ពន្ធមេត្រី​នេះ ជា​មួយ​លោក​យ៉ាកុប ទុក​ជា​សម្ពន្ធមេត្រី​អស់កល្ប​ជានិច្ច ជា​មួយ​លោក​អ៊ីស្រាអែល។​</verse>
				<verse number="11">គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​អោយ​អ្នក ទុក​ជា​ចំណែក​មត៌ក»។</verse>
				<verse number="12">នៅ​គ្រា​នោះ​ប្រជាជន​អ៊ីស្រាអែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។​</verse>
				<verse number="13">គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។</verse>
				<verse number="14">ប៉ុន្តែ ព្រះអង្គ​មិន​អនុញ្ញាត​អោយ​នរណា​ម្នាក់ សង្កត់សង្កិន​គេ​ទេ ដើម្បី​ការពារ​ពួក​គេ ព្រះអង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:</verse>
				<verse number="15">«កុំ​ប៉ះពាល់​អស់​អ្នក ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ កុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​អោយ​សោះ!»។​</verse>
				<verse number="16">ព្រះអង្គ​បាន​ធ្វើ​អោយ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ​</verse>
				<verse number="17">ព្រះអង្គ​ចាត់​បុរស​ម្នាក់​អោយ​ទៅ​មុន គឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។</verse>
				<verse number="18">គេ​ដាក់​ខ្នោះ​ជើង​លោក ហើយ​ដាក់​ច្រវាក់​ក​លោក​</verse>
				<verse number="19">រហូត​ដល់​មាន​ហេតុការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក គឺ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។</verse>
				<verse number="20">ស្ដេច​ស្រុក​អេស៊ីប ដែល​ជា​ម្ចាស់​លើ​ប្រជារាស្ត្រ​នានា បាន​ចេញ​បញ្ជា​អោយ​គេ​ស្រាយ​ចំណង ដោះ​លែង​លោក។</verse>
				<verse number="21">បន្ទាប់​មក ស្ដេច​បាន​តែងតាំង​លោក​អោយ ត្រួតត្រា​លើ​ព្រះរាជ​វាំង​ ព្រម​ទាំង​អោយ​លោក​មើល​ខុស​ត្រូវ លើ​ព្រះរាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។</verse>
				<verse number="22">ស្ដេច​ប្រទាន​អោយ​លោក​ត្រួតត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​អោយ​លោក​ប្រៀនប្រដៅ ពួក​ព្រឹទ្ធាចារ្យ​របស់​ស្ដេច​ទៀត​ផង។</verse>
				<verse number="23">ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។</verse>
				<verse number="24">ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ ប្រជារាស្ត្រ​របស់​ព្រះអង្គ​កើន​ចំនួន​ច្រើន​ឡើង មាន​កម្លាំង​ជាង​បច្ចាមិត្ត​ទៅ​ទៀត។</verse>
				<verse number="25">ព្រះអង្គ​បាន​ធ្វើ​អោយ​ជន​ជាតិ អេស៊ីប​ដូរ​ចិត្ត​គំនិត គឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ពួក​គេ​បាន​បោក​ប្រាស់ និង​ធ្វើ​បាប​អ្នក​បំរើ​របស់​ព្រះអង្គ។​</verse>
				<verse number="26">ព្រះអង្គ​បាន​ចាត់​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ព្រម​ទាំង​លោក​អើរ៉ុន ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អោយ​ទៅ។​</verse>
				<verse number="27">លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះអង្គ សំដែង​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="28">ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះបន្ទូល របស់​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="29">ព្រះអង្គ​បាន​ប្រែ​ទឹក​អោយ​ទៅ​ជា​ឈាម​ ព្រះអង្គ​ធ្វើ​អោយ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។</verse>
				<verse number="30">ព្រះអង្គ​ធ្វើ​អោយ​មាន​កង្កែប​ឡើង មក​ពេញ​ក្នុង​ស្រុក​ គឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡាបន្ទំ​របស់​ស្ដេច។</verse>
				<verse number="31">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស​ មក​រាតត្បាត​ពាសពេញ​ក្នុង​ស្រុក​របស់​គេ។</verse>
				<verse number="32">ព្រះអង្គ​ធ្វើ​អោយ​មាន​ព្រឹល​បង្អុរ ចុះ​មក​ជំនួស​ភ្លៀង​ ព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។</verse>
				<verse number="33">ព្រះអង្គ​បាន​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ចំការ​ដំណាំ​របស់​គេ ព្រះអង្គ​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​លើ​ទឹក​ដី​របស់​គេ។</verse>
				<verse number="34">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នោះ​ក៏​មាន​កណ្ដូប និង​ក្រា​ ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា</verse>
				<verse number="35">ទៅ​ស៊ី​បង្ហិន​ដំណាំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​គេ ព្រម​ទាំង​ស៊ី​បង្ហិន​បន្លែ​បង្ការ ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ​ផង។</verse>
				<verse number="36">បន្ទាប់​មក ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ​ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។</verse>
				<verse number="37">បន្ទាប់​មក ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង​ ហើយ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។</verse>
				<verse number="38">ពេល​ពួក​គេ​ចាក​ចេញ​ទៅ ជន​ជាតិ​អេស៊ីប​នាំ​គ្នា​សប្បាយ​ចិត្ត ដ្បិត​ជន​ជាតិ​អេស៊ីប​ភ័យ​ខ្លាច​ពួក​គេ​ជា​ខ្លាំង។​</verse>
				<verse number="39">ព្រះអង្គ​បាន​ដាក់​ពពក*​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។​</verse>
				<verse number="40">ពួក​គេ​សុំ​អាហារ ព្រះអង្គ​ប្រទាន​សត្វ​ក្រួច និង​ប្រទាន​អាហារ​ពី​ស្ថានសួគ៌ មក​អោយ​គេ​បរិភោគ​យ៉ាង​ឆ្អែត​បរិបូណ៌។​</verse>
				<verse number="41">ព្រះអង្គ​បាន​បំបែក​ថ្ម ធ្វើ​អោយ​មាន​ទឹក​ហូរ​ចេញ​មក​ ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួតហែង។</verse>
				<verse number="42">ព្រះអង្គ​នឹក​ដល់​ព្រះបន្ទូល​ដ៏វិសុទ្ធ ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="43">ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចេញ​មក​ដោយ​អំណរ​សប្បាយ ព្រះអង្គ​បាន​នាំ​ប្រជាជន​ដែល​ទ្រង់ បាន​ជ្រើស​រើស​ចេញ​មក​ដោយ​ហ៊ោ​កញ្ជ្រៀវ។</verse>
				<verse number="44">ព្រះអង្គ​បាន​យក​ទឹក​ដី​របស់​ប្រជាជាតិ​នានា មក​ចែក​អោយ​ពួក​គេ ព្រម​ទាំង​អោយ​ពួក​គេ​ទទួល​ភោគផល ដែល​ប្រជាជាតិ​ទាំង​នោះ​បាន​ដាំ​</verse>
				<verse number="45">ដើម្បី​អោយ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះអង្គ និង​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ។ ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="106">
				<verse number="1">ហាលេលូយ៉ា! ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="2">តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ​បាន?</verse>
				<verse number="3">អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលា អ្នក​នោះ​មាន​សុភមង្គល​ហើយ។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ ពេល​ណា​ព្រះអង្គ គាប់​ព្រះហឫទ័យ​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ</verse>
				<verse number="5">ដើម្បី​អោយ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជាជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស អោយ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជាជាតិ​របស់​ព្រះអង្គ ហើយ​អោយ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="6">យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!</verse>
				<verse number="7">កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះហឫទ័យ​មេត្តាករុណា ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។​</verse>
				<verse number="8">ក៏​ប៉ុន្តែ ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​បង្ហាញ​ឫទ្ធានុភាព​របស់​ព្រះអង្គ។</verse>
				<verse number="9">ព្រះអង្គ​បាន​គំរាម​សមុទ្រ​កក់ សមុទ្រ​ក៏​រីង​ ព្រះអង្គ​បាន​អោយ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោស្ថាន។</verse>
				<verse number="10">ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ​អោយ​រួច ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ស្អប់​ពួក​គេ ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ។</verse>
				<verse number="11">ទឹក​សមុទ្រ​បាន​គ្រប​ពី​លើ​បច្ចាមិត្ត គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​សោះ​ឡើយ។</verse>
				<verse number="12">ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ​។​</verse>
				<verse number="13">ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់ចាំ​អោយ​ព្រះអង្គ សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="14">នៅ​វាល​រហោស្ថាន​ពួក​គេ​មាន​ចិត្ត​លោភលន់ ហើយ​នាំ​គ្នា​ល្បងល​ព្រះអង្គ នៅ​វាល​ដ៏​ហួតហែង​នោះ។</verse>
				<verse number="15">ព្រះអង្គ​បាន​ប្រទាន​អោយ​គេ​នូវ​អាហារ ដែល​គេ​ទាមទារ គឺ​ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញទ្រាន់។​</verse>
				<verse number="16">នៅ​ក្នុង​ជំរំ​ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បំរើ​ដ៏វិសុទ្ធ​របស់​ ព្រះអម្ចាស់</verse>
				<verse number="17">ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ីរ៉ាម​ទៀត​ផង។</verse>
				<verse number="18">មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាបឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។​</verse>
				<verse number="19">ក្រោយ​មក​ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយ នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​រូប ដែល​ធ្វើ​ពី​លង្ហិន​នោះ។</verse>
				<verse number="20">ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅ មក​ថ្វាយបង្គំ​ជំនួស​ព្រះជាម្ចាស់ ប្រកប​ដោយ​សិរីរុងរឿង​វិញ។</verse>
				<verse number="21">ពួក​គេ​ភ្លេច​ថា​ព្រះជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ស្នាព្រះហស្ដ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្រុក​អេស៊ីប</verse>
				<verse number="22">គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក របស់​កូន​ចៅ​លោក​ហាំ និង​ដោយ​ស្នា​ព្រះហស្ដ​ដ៏​គួរ​អោយ ស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។</verse>
				<verse number="23">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា នឹង​កំទេច​ប្រជារាស្ត្រ​នេះ ប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះអង្គ​ជ្រើស​រើស បាន​ឃាត់​ព្រះអង្គ​មិន​អោយ​លុប​បំបាត់​ពួក​គេ តាម​ព្រះពិរោធ​របស់​ព្រះអង្គ​ឡើយ។​</verse>
				<verse number="24">បន្ទាប់​មក​ទៀត ពួក​គេ​ចង់​បដិសេធ មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ពួក​គេ​ពុំ​ព្រម​ជឿ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទេ</verse>
				<verse number="25">ពួក​គេ​នាំ​គ្នា​រអ៊ូរទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន មិន​ព្រម​ស្ដាប់​ព្រះសូរសៀង របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="26">ដូច្នេះ ព្រះអង្គ​ក៏​ប្រកាស​យ៉ាង​ដាច់​ខាត​ថា នឹង​ទុក​ពួក​គេ​អោយ​វិនាស នៅ​ក្នុង​វាល​រហោស្ថាន​</verse>
				<verse number="27">ព្រម​ទាំង​កំចាត់កំចាយ​ពូជពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាសពេញ ក្នុង​ចំណោម​ប្រជាជាតិ​នានា ហើយ​អោយ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។</verse>
				<verse number="28">នៅ​ពេអ៊រ​ពួក​គេ​បាន​នាំ​គ្នា​បែរ​ទៅ ថ្វាយបង្គំ​ព្រះ​បាល ព្រម​ទាំង​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​បាន​សែន ទៅ​ព្រះ​ដែល​គ្មាន​ជីវិត​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="29">ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ធ្វើ អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ បណ្ដាល​អោយ​កើត​មាន​គ្រោះ​កាច ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="30">ពេល​នេះ​លោក​ភីនេហាស​បាន​ក្រោក​ឡើង ដាក់​ទោស​ពួក​គេ ហើយ​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅ​វិញ។</verse>
				<verse number="31">ព្រោះ​តែ​ការ​នេះ ព្រះអម្ចាស់ ​បាន​ប្រោស​លោក​អោយ​បាន​សុចរិត អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។​</verse>
				<verse number="32">នៅ​ប្រភព​ទឹក​មេរីបា ពួក​គេ​បាន​នាំ​គ្នា ធ្វើ​អោយ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ហើយ​លោក​ម៉ូសេ​ទទួល​ទោស ព្រោះ​តែ​ពួក​គេ</verse>
				<verse number="33">គឺ​ពួក​គេ​ធ្វើ​អោយ​លោក​ឆ្អែត​ចិត្ត ហើយ​មាន​ប្រសាសន៍​ចេញ​មក ដោយ​ពុំ​បាន​គិត។​</verse>
				<verse number="34">ពួក​គេ​ពុំ​បាន​ប្រហារ​ប្រជាជាតិ​នានា តាម​ព្រះបញ្ជា​របស់​ ព្រះអម្ចាស់ ​ទេ។​</verse>
				<verse number="35">ពួក​គេ​បែរ​ជា​ទៅ​ពាក់ព័ន្ធ​ជា​មួយ ប្រជាជាតិ​ទាំង​នោះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សាសន៍​ទាំង​នោះ</verse>
				<verse number="36">គឺ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​សាសន៍​ដទៃ ដែល​ជា​អន្ទាក់​នាំ​អោយ​ពួក​គេ​វិនាស។​</verse>
				<verse number="37">ពួក​គេ​បាន​យក​កូន​ប្រុស កូន​ស្រី​ទៅ​ធ្វើ​យញ្ញបូជា​អោយ​អារក្ស។​</verse>
				<verse number="38">ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គ្មាន​កំហុស ដើម្បី​ធ្វើ​យញ្ញបូជា​អោយ​ព្រះ​ក្លែងក្លាយ នៅ​ស្រុក​កាណាន ឃាតកម្ម​ទាំង​នោះ​បណ្ដាល​អោយ​ទឹក​ដី របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។​</verse>
				<verse number="39">អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត​បាន​ធ្វើ​អោយ​ខ្លួន​គេ ទៅ​ជា​សៅហ្មង ពួក​គេ​បាន​ក្បត់​ព្រះជាម្ចាស់​ ដោយសារ​អំពើ​របស់​ខ្លួន។</verse>
				<verse number="40">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ប្រជារាស្ត្រ របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​ទាស់​ព្រះហឫទ័យ​នឹង​ប្រជាជន ផ្ទាល់​របស់​ព្រះអង្គ។</verse>
				<verse number="41">ព្រះអង្គ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ប្រជាជាតិ​នានា ព្រះអង្គ​អោយ​បច្ចាមិត្ត​គ្រប់គ្រង​លើ​ពួក​គេ។</verse>
				<verse number="42">ខ្មាំង​សត្រូវ​ជិះជាន់​សង្កត់សង្កិន​ពួក​គេ ព្រម​ទាំង​បង្ក្រាប​ពួក​គេ​អោយ​ចុះ​ចូល ក្រោម​អំណាច​របស់​ខ្លួន​ទៀត​ផង។</verse>
				<verse number="43">ព្រះអង្គ​បាន​រំដោះ​ពួក​គេ​ច្រើន​លើក​ច្រើន​គ្រា ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​នាំ​គ្នា​បះបោរ ប្រឆាំង​នឹង​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="44">ពេល​ព្រះអង្គ​ឮ​ពួក​គេ​ស្រែក​អង្វរ ព្រះអង្គ​ក៏​មាន​ព្រះហឫទ័យ​អាណិត​ពួក​គេ ដែល​កំពុង​រង​ទុក្ខ​លំបាក</verse>
				<verse number="45">ព្រះអង្គ​ប្រោសប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ព្រះអង្គ​ដូរ​ព្រះហឫទ័យ ព្រោះ​ព្រះអង្គ​មាន​មេត្តាករុណា​ធម៌​ដ៏​លើសលប់។</verse>
				<verse number="46">ព្រះអង្គ​ធ្វើ​អោយ​អស់​អ្នក​ដែល​ចាប់​ពួក​គេ យក​ទៅ​ធ្វើ​ជា​ឈ្លើយ មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ។​</verse>
				<verse number="47">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជាជាតិ​នានា​មក​វិញ ដើម្បី​អោយ​យើង​ខ្ញុំ​លើក​តម្កើង ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="48">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់កល្ប​ត​រៀង​ទៅ! សូម​អោយ​ប្រជារាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា: អាម៉ែន! ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="107">
				<verse number="1">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះហឫទ័យ​សប្បុរស ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ</verse>
				<verse number="2">គួរ​អោយ​អស់​អ្នក​ដែល​ ព្រះអម្ចាស់ បាន​រំដោះ​មក ពោល​សេចក្ដី​នេះ គឺ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រំដោះ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត</verse>
				<verse number="3">ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។</verse>
				<verse number="4">អ្នក​ខ្លះ​វង្វេង​នៅ​ក្នុង​វាល​រហោស្ថាន​ដ៏​ហួតហែង រក​ស្រុក​ភូមិ​ស្នាក់​អាស្រ័យ​នៅ​ពុំ​បាន​ឡើយ។</verse>
				<verse number="5">ពួក​គេ​ឃ្លាន​អាហារ ស្រេក​ទឹក ហើយ​បាត់​បង់​ទឹក​ចិត្ត។</verse>
				<verse number="6">ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​រំដោះ​ពួក​គេ អោយ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ</verse>
				<verse number="7">ព្រះអង្គ​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ​ដែល​គេ អាច​ស្នាក់​អាស្រ័យ​នៅ​បាន។</verse>
				<verse number="8">អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!</verse>
				<verse number="9">ដ្បិត​ព្រះអង្គ​បាន​ប្រទាន​ទឹក អោយ​អ្នក​ដែល​ស្រេក ហើយ​ប្រទាន​អាហារ​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ឃ្លាន។</verse>
				<verse number="10">អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជាប់​ឃុំឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា</verse>
				<verse number="11">ដ្បិត​ពួក​គេ​បាន​បះបោរ​ប្រឆាំង នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​មាក់ងាយ​ការ​ប្រៀនប្រដៅ របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="12">ព្រះអង្គ​ធ្វើ​អោយ​ពួក​គេ​បាក់ស្បាត ដោយសារ​ទុក្ខ​វេទនា ពួក​គេ​ធ្លាក់​ទឹក​ចិត្ត ហើយ​គ្មាន​នរណា​ជួយ ពួក​គេ​អោយ​ក្រោក​ឡើង​វិញ​បាន​ឡើយ។</verse>
				<verse number="13">ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ អោយ​រួច​ផុត​ពី​ការ​ភ័យ​បារម្ភ</verse>
				<verse number="14">ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ហើយ​ព្រះអង្គ​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។</verse>
				<verse number="15">អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!</verse>
				<verse number="16">ដ្បិត​ព្រះអង្គ​បាន​បំបែក​ទ្វារ​ដែល​ធ្វើ​ពី​លង្ហិន និង​កាច់​បំបាក់​សោរ​ដែល​ធ្វើ​ពី​ដែក។</verse>
				<verse number="17">អ្នក​ខ្លះ​ទៅ​ជា​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប និង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត បណ្ដាល​អោយ​គេ​រង​ទុក្ខ​វេទនា។</verse>
				<verse number="18">គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។</verse>
				<verse number="19">ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​សង្គ្រោះ​ពួក​គេ​អោយ​រួច​ផុត ពី​ការ​ភ័យ​បារម្ភ។</verse>
				<verse number="20">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល ពួក​គេ​ក៏​បាន​ជា ព្រះអង្គ​បាន​រំដោះ​គេ​អោយ​រួច​ពី​រណ្ដៅ។</verse>
				<verse number="21">អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!</verse>
				<verse number="22">គេ​ត្រូវ​តែ​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះគុណ​ព្រះអង្គ ហើយ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!</verse>
				<verse number="23">អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រ ហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហាសាគរ</verse>
				<verse number="24">បាន​ឃើញ​ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះអង្គ​នៅ​សមុទ្រ។</verse>
				<verse number="25">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជា នោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក បង្កើត​ជា​រលក​ធំៗ</verse>
				<verse number="26">លើក​នាវា​ទាំងឡាយ​ឡើង​យ៉ាង​ខ្ពស់ រួច​ធ្វើ​អោយ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រ ពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។</verse>
				<verse number="27">ពួក​គេ​វិលវល់ ហើយ​ធីងធោង​ដូច​មនុស្ស​ស្រវឹង គេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។</verse>
				<verse number="28">ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះ គេ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​រំដោះ​ពួក​គេ​អោយ​រួច​ផុត ពី​ការ​ភ័យបារម្ភ។</verse>
				<verse number="29">ព្រះអង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​អោយ​នៅ​ស្ងៀម ទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។</verse>
				<verse number="30">អ្នក​ទាំង​នោះ​មាន​អំណរ​ដោយ​ឃើញ​រលក​ស្ងប់ ហើយ​ ព្រះអម្ចាស់ ​ក៏​នាំ​គេ​ទៅ​ដល់​ត្រើយ ដែល​គេ​ប្រាថ្នា​ចង់​ទៅ។</verse>
				<verse number="31">អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​បាន​សំដែង​ព្រះហឫទ័យ​មេត្តាករុណា និង​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!</verse>
				<verse number="32">គេ​ត្រូវ​តែ​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ប្រជាជន ហើយ​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ព្រឹទ្ធាចារ្យ។</verse>
				<verse number="33">ព្រះអង្គ​បាន​ធ្វើ​អោយ​ទន្លេ​ក្លាយ ទៅ​ជា​វាល​រហោស្ថាន ធ្វើ​អោយ​ប្រភព​ទឹក​រីង​ស្ងួត</verse>
				<verse number="34">ព្រះអង្គ​អោយ​ទឹក​ដី​ដែល​មាន​ជីជាតិ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​មាន​សុទ្ធ​តែ​អំបិល ព្រោះ​តែ​គំនិត​អាក្រក់​របស់​អ្នក​ស្រុក​នោះ។</verse>
				<verse number="35">ព្រះអង្គ​បាន​ធ្វើ​អោយ​វាល​រហោស្ថាន​ប្រែ​ទៅ​ជា​បឹង ធ្វើ​អោយ​ដី​ហួតហែង​ប្រែ​ទៅ​ជា​ប្រភព​ទឹក</verse>
				<verse number="36">ហើយ​ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ទៅ​រស់​នៅ​ទី​នោះ ព្រម​ទាំង​សង់​ទីក្រុង​សំរាប់​ស្នាក់​អាស្រ័យ​ផង។</verse>
				<verse number="37">ពួក​គេ​សាប​ព្រោះ និង​ដាំ​ចំការ​ទំពាំងបាយជូរ ដែល​ផ្ដល់​ភោគផល​យ៉ាង​បរិបូណ៌។</verse>
				<verse number="38">ព្រះអង្គ​ប្រទាន​ពរ​អោយ​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន ព្រះអង្គ​មិន​បណ្ដោយ​អោយ​ហ្វូង​សត្វ​របស់​គេ ចុះ​អន់ថយ​ឡើយ។</verse>
				<verse number="39">ពួក​គេ​ចុះ​អន់ថយ និង​បាត់​បង់​កិត្តិយស ដោយ​ខ្មាំង​សង្កត់សង្កិន រង​ទុក្ខ​វេទនា និង​ឈឺ​ចុក​ចាប់។</verse>
				<verse number="40">ព្រះអង្គ​ធ្វើ​អោយ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។</verse>
				<verse number="41">ប៉ុន្តែ ព្រះអង្គ​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា ព្រះអង្គ​ធ្វើ​អោយ​គ្រួសារ​របស់​គេ មាន​កូន​ចៅ​ជា​ច្រើន។​</verse>
				<verse number="42">ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀមស្ងាត់។</verse>
				<verse number="43">អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា​ព្រះហស្ដ​ប្រកប​ដោយ ព្រះហឫទ័យ​មេត្តាករុណា​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="108">
				<verse number="1">ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច! ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​អស់​ពី​ដួង​ចិត្ត!</verse>
				<verse number="2">ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង! ខ្ញុំ​ដាស់​ព្រះអាទិត្យ​អោយ​រះ</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​នឹង​លើក​តម្កើង ព្រះអង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំងឡាយ ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ​ក្នុង​ចំណោម​ប្រជាជាតិ​នានា</verse>
				<verse number="4">ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​ខ្ពស់​ដល់​អាកាសវេហាស៍។</verse>
				<verse number="5">ឱ​ព្រះជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំថ្កើង ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​អោយ​សិរីរុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល!</verse>
				<verse number="6">សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​អោយ​ប្រជាជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត!</verse>
				<verse number="7">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ពី​ទីសក្ការៈ របស់​ព្រះអង្គ​មក​ថា: «យើង​នឹង​យក​ជ័យជំនះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="8">កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណាសេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។</verse>
				<verse number="9">ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។ យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។</verse>
				<verse number="10">តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង ទីក្រុង​ដ៏​រឹងមាំ​បាន? តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?</verse>
				<verse number="11">ឱ​ព្រះជាម្ចាស់​អើយ! មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ​កងទ័ព យើង​ខ្ញុំ​ទៀត​ហើយ។</verse>
				<verse number="12">សូម​ជួយ​យើង​ខ្ញុំ​អោយ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។</verse>
				<verse number="13">បើ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យជំនះ ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចាមិត្ត របស់​យើង​អោយ​រាប។​</verse>
			</chapter>
			<chapter number="109">
				<verse number="1">ឱ​ព្រះ​ដែល​ទូលបង្គំ សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!</verse>
				<verse number="2">ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិច នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូលបង្គំ គេ​និយាយ​កុហក​ទាស់​នឹង​ទូលបង្គំ។</verse>
				<verse number="3">គេ​ពោល​ពាក្យ​សំអប់​មក​លើ​ទូលបង្គំ ហើយ​វាយ​ប្រហារ​ទូលបង្គំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។</verse>
				<verse number="4">ទូលបង្គំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំ ទូលបង្គំ​បាន​អធិស្ឋាន​អោយ​ពួក​គេ។</verse>
				<verse number="5">ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំ តប​សង​នឹង​អំពើ​ល្អ ហើយ​សំដែង​ចិត្ត​ស្អប់ តប​សង​នឹង​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="6">សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​អោយ​ត្រួត ពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​។</verse>
				<verse number="7">សូម​អោយ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំជំរះ ហើយ​សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​គេ ក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។</verse>
				<verse number="8">សូម​កុំ​អោយ​គេ​រស់​បាន​យូរ​ឡើយ សូម​អោយ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។​</verse>
				<verse number="9">សូម​អោយ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា ហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។</verse>
				<verse number="10">សូម​អោយ​កូន​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំនៅ ដែល​រលំ​បាក់​បែក!</verse>
				<verse number="11">សូម​អោយ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗ ដែល​គេ​មាន ហើយ​អោយ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗ ដែល​គេ​ខំ​ប្រឹង​រក​បាន!</verse>
				<verse number="12">សូម​កុំ​អោយ​មាន​នរណា​ម្នាក់​សំដែង​ចិត្ត​មេត្តា ករុណា​ចំពោះ​គេ​ឡើយ ហើយ​ក៏​កុំ​អោយ​មាន​នរណា​ម្នាក់​អាណិត អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!</verse>
				<verse number="13">សូម​ដក​ជីវិត​ពូជពង្ស​របស់​គេ ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ នៅ​ជំនាន់​ក្រោយ!</verse>
				<verse number="14">សូម​ ព្រះអម្ចាស់ ​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា របស់​គេ​បាន​ប្រព្រឹត្ត ហើយ​កុំ​អោយ​ព្រះអង្គ​ភ្លេច​អំពើ​បាប ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!</verse>
				<verse number="15">សូម​ ព្រះអម្ចាស់ ​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជានិច្ច ពេល​ពួក​គេ​ស្លាប់ សូម​ព្រះអង្គ ធ្វើ​កុំ​អោយ​មាន​នរណា​នឹកនា​ដល់​ពួក​គេ​ឡើយ!</verse>
				<verse number="16">ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តាករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។</verse>
				<verse number="17">គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា ដូច្នេះ សូម​អោយ​គេ​ត្រូវ​បណ្ដាសា​ចុះ! គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ សូម​កុំ​អោយ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!</verse>
				<verse number="18">សូម​អោយ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេ សូម​អោយ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹក ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!</verse>
				<verse number="19">សូម​អោយ​បណ្ដាសា​បាន​ដូច​ជា​សម្លៀកបំពាក់ បិទបាំង​កាយ​ពួក​គេ ហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជានិច្ច​ដូច​ខ្សែ​ក្រវាត់។</verse>
				<verse number="20">អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​អោយ​គេ​ទទួល​ទោស​ពី​ ព្រះអម្ចាស់ បែប​នេះ​ឯង!</verse>
				<verse number="21">ឱ​ ព្រះជាអម្ចាស់ ​អើយ សូម​ព្រះអង្គ​មេត្តា ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា ដ៏​លើសលប់ សូម​រំដោះ​ទូលបង្គំ​ផង!</verse>
				<verse number="22">ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត ទូលបង្គំ​របួស​ដួង​ចិត្ត។</verse>
				<verse number="23">ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កំចាត់​ទូលបង្គំ​ដូច​កំចាត់​សត្វ​ល្អិត។</verse>
				<verse number="24">ទូលបង្គំ​ទន់​ជង្គង់ ព្រោះ​តែ​តម​អាហារ​យូរ​ពេក ទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។</verse>
				<verse number="25">ពេល​មនុស្សម្នា​ឃើញ​ទូលបង្គំ គេ​នាំ​គ្នា សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។​</verse>
				<verse number="26">ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ផង! សូម​សង្គ្រោះ​ទូលបង្គំ ដោយ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ!</verse>
				<verse number="27">សូម​អោយ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="28">ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំ ក៏​ដោយ ក៏​ព្រះអង្គ​ប្រទាន​ពរ​អោយ​ទូលបង្គំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ នឹង​មាន​អំណរ​សប្បាយ។</verse>
				<verse number="29">សូម​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ ត្រូវ​អាម៉ាស់​មុខ សូម​អោយ​សេចក្ដី​អាម៉ាស់ នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!</verse>
				<verse number="30">ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ ព្រះអម្ចាស់ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ក្នុង​ចំណោម បណ្ដាជន​ដ៏​ច្រើន​កុះករ!</verse>
				<verse number="31">ដ្បិត​ព្រះអង្គ​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។</verse>
			</chapter>
			<chapter number="110">
				<verse number="1">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល មក​កាន់​ព្រះរាជា ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ!»។​</verse>
				<verse number="2">សូម​ ព្រះជាអម្ចាស់ ​ប្រោស​ប្រទាន​អោយ​រាជ្យ របស់​ព្រះករុណា លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ! សូម​ព្រះករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ!</verse>
				<verse number="3">នៅ​ថ្ងៃ​ព្រះករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជារាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះករុណា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​សន្យា ដោយ​ឥត​ប្រែប្រួល​ថា: «ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ស្ដេច​ម៉ិលគីស្សាដែក»។​</verse>
				<verse number="5">ព្រះអម្ចាស់​គង់​នៅ​ខាង​ស្ដាំ​ព្រះករុណា នៅ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ព្រះអង្គ​កំទេច​ស្ដេច​នានា។</verse>
				<verse number="6">ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជាជាតិ​ទាំងឡាយ ព្រះអង្គ​ទុក​សាកសព​របស់​គេ អោយ​នៅ​ពាសពេញ​គ្រប់​ទី​កន្លែង ហើយ​ព្រះអង្គ​កំទេច​មេ​ដឹក​នាំ​របស់​គេ​នៅ ទួទាំង​ប្រទេស។</verse>
				<verse number="7">នៅ​តាម​ផ្លូវ​ព្រះរាជា​សោយ​ទឹក​ជ្រោះ រួច​ហើយ​ព្រះអង្គ​ងើប​ព្រះភក្ត្រ ប្រកប​ដោយ​ជោគជ័យ។</verse>
			</chapter>
			<chapter number="111">
				<verse number="1">ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់! ខ្ញុំ​នឹង​លើក​តម្កើង​ ព្រះអម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។</verse>
				<verse number="2">ព្រះអម្ចាស់ ​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះហស្ដ​នេះ នាំ​គ្នា​ស្វែង​យល់។</verse>
				<verse number="3">ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែងចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="4">ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​យើង នឹក​ដល់​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ព្រះអម្ចាស់ ​តែងតែ​ប្រណីសន្ដោស ហើយ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ។</verse>
				<verse number="5">ព្រះអង្គ​ប្រទាន​អាហារ​អោយ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​តែង​នឹក​ដល់​សម្ពន្ធមេត្រី របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="6">ព្រះអង្គ​សំដែង​ឫទ្ធានុភាព អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឃើញ តាម​រយៈ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជាជាតិ​នានា អោយ​ពួក​គេ។</verse>
				<verse number="7">ស្នា​ព្រះហស្ដ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ពិត និង​ប្រាកដ​ប្រជា ព្រះឱវាទ​របស់​ព្រះអង្គ គួរ​អោយ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។</verse>
				<verse number="8">ព្រះបញ្ជា​ទាំង​នោះ​នៅ​ស្ថិតស្ថេរ​រហូត ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។</verse>
				<verse number="9">ព្រះអង្គ​បាន​រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ អោយ​មាន​សេរីភាព ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ព្រះនាម​របស់​ព្រះអង្គ​ជា​ព្រះនាម​ដ៏វិសុទ្ធ គួរ​អោយ​កោត​ស្ញប់ស្ញែង។</verse>
				<verse number="10">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ!</verse>
			</chapter>
			<chapter number="112">
				<verse number="1">ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម​ព្រះបញ្ជា របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="2">ពូជពង្ស​របស់​គេ​នឹង​មាន​អំណាច​នៅ​ក្នុង​ស្រុក ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ពរ ដល់​មនុស្ស​ទៀង​ត្រង់។</verse>
				<verse number="3">នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ នឹង​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="4">ក្នុង​ទី​ងងឹត មាន​ពន្លឺ​លេច​ឡើង បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដែល​មាន​ចិត្ត​ប្រណី​សន្ដោស អាណិត​មេត្តា និង​សុចរិត។</verse>
				<verse number="5">អ្នក​ណា​មាន​ចិត្ត​ទូលាយ ហើយ​យក​របស់​ខ្លួន​អោយ​គេ​ខ្ចី ព្រម​ទាំង​រក​ស៊ី​ដោយ​ទៀង​ត្រង់ អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រពៃ​ហើយ។</verse>
				<verse number="6">មនុស្ស​ល្អ​នឹង​បាន​សុខ​ជានិច្ច គេ​នឹង​រំលឹក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។</verse>
				<verse number="7">គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹងប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​ទាំង​ស្រុង។</verse>
				<verse number="8">គាត់​មាន​ចិត្ត​នឹងន ឥត​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ រហូត​ទាល់​តែ​បាន​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ។</verse>
				<verse number="9">គាត់​តែង​ចែក​ទាន​អោយ​អ្នក​ក្រ​ដោយ​ចិត្ត​ទូលាយ សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ​ ហើយ​គាត់​ចំរើន​កម្លាំង​កាន់​តែ​រុងរឿង​ឡើងៗ។</verse>
				<verse number="10">ពេល​មនុស្ស​អាក្រក់​ឃើញ​ដូច្នេះ ក៏​មាន​ចិត្ត​ទោមនស្ស គេ​សង្កៀត​ធ្មេញ ហើយ​រលាយ​សូន្យ​ទៅ មនុស្ស​អាក្រក់ ពុំ​ដែល​បាន​សំរេច​ដូច​បំណង​ឡើយ។</verse>
			</chapter>
			<chapter number="113">
				<verse number="1">ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់!​ អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះនាម​ ព្រះអម្ចាស់!</verse>
				<verse number="2">ចូរ​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!</verse>
				<verse number="3">តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច ចូរ​សរសើរ​តម្កើង​ព្រះនាម​របស់​ ព្រះអម្ចាស់!</verse>
				<verse number="4">ព្រះអម្ចាស់ ​គង់​នៅ​ពី​លើ​ប្រជាជាតិ​ទាំងឡាយ សិរីរុងរឿង​របស់​ព្រះអង្គ​ខ្ពស់​ជាង ផ្ទៃ​មេឃ​ទៅ​ទៀត។</verse>
				<verse number="5">តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​បាន? ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត</verse>
				<verse number="6">ព្រះអង្គ​ទត​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី ដែល​នៅ​ខាង​ក្រោម​ព្រះអង្គ។</verse>
				<verse number="7">ព្រះអង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី ព្រះអង្គ​លើក​មនុស្ស​ទុគ៌ត​ឡើង​ពី​ភក់​ជ្រាំ</verse>
				<verse number="8">ដើម្បី​អោយ​គេ​កាន់​កាប់​អំណាច រួម​ជា​មួយ​ពួក​អ្នក​ធំ គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោម ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="9">ព្រះអង្គ​ប្រទាន​អោយ​ស្ត្រី​អារ​មាន​កូន អោយ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។ ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="114">
				<verse number="1">ពេល​ជន​ជាតិ​អ៊ីស្រាអែល ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពេល​កូន​ចៅ​របស់​លោក​យ៉ាកុប​ចាក​ចេញ ពី​ទឹក​ដី​បរទេស</verse>
				<verse number="2">ជន​ជាតិ​យូដា​បាន​ទៅ​ជា​ប្រជាជន ដ៏វិសុទ្ធ​របស់​ព្រះជាម្ចាស់ ហើយ​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ។</verse>
				<verse number="3">ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។</verse>
				<verse number="4">ភ្នំ​នានា​នាំ​គ្នា​លោត​ឡើង​ដូច​ពពែ​ឈ្មោល ហើយ​ភ្នំ​តូចៗ​ទាំងឡាយ​ក៏​នាំ​គ្នា​លោត ដូច​កូន​ចៀម​ដែរ។</verse>
				<verse number="5">សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រត់​គេច​ដូច្នេះ? ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ដក​ខ្លួន​ថយ?</verse>
				<verse number="6">ភ្នំ​នានា​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​គ្នា លោត​ដូច​ពពែ​ឈ្មោល? ភ្នំ​តូចៗ​ទាំងឡាយ​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​លោត​ដូច​កូន​ចៀម?</verse>
				<verse number="7">ផែនដី​អើយ ចូរ​ញាប់ញ័រ​នៅ​ចំពោះ ព្រះភក្ត្រ​ព្រះអម្ចាស់! ចូរ​ញាប់ញ័រ​នៅ​ចំពោះ ព្រះភក្ត្រ​ព្រះ​របស់​លោក​យ៉ាកុប</verse>
				<verse number="8">ដែល​បាន​ធ្វើ​អោយ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង ហើយ​ធ្វើ​អោយ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។</verse>
			</chapter>
			<chapter number="115">
				<verse number="1">ព្រះអម្ចាស់ ​អើយ យើង​ខ្ញុំ​មិន​សម​នឹង​ទទួល ការ​លើក​តម្កើង​ទេ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវ ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរីរុងរឿង ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះស្ម័គ្រ!។</verse>
				<verse number="2">ហេតុ​អ្វី​បាន​ជា​ប្រជាជាតិ​នានា​នាំ​គ្នា​ពោល​ថា: «ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។</verse>
				<verse number="3">ព្រះ​របស់​យើង​ខ្ញុំ​គង់​នៅ​ស្ថាន​បរមសុខ ព្រះអង្គ​ធ្វើ​អ្វីៗ​ក៏​បាន តាម​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="4">រីឯ​ព្រះ​របស់​អ្នក​ទាំង​នោះ​វិញ សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់ ដែល​ជា​ស្នាដៃ​របស់​មនុស្ស។</verse>
				<verse number="5">ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ</verse>
				<verse number="6">មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ មាន​ច្រមុះ តែ​មិន​ចេះ​ដឹង​ក្លិន</verse>
				<verse number="7">មាន​ដៃ តែ​មិន​ចេះ​ប៉ះពាល់ មាន​ជើង តែ​មិន​ចេះ​ដើរ ហើយ​មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។</verse>
				<verse number="8">សូម​អោយ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។</verse>
				<verse number="9">ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!</verse>
				<verse number="10">ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!</verse>
				<verse number="11">អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះអម្ចាស់ ​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ព្រះអង្គ​នឹង​ជួយ ហើយ​ការពារ​អ្នក​រាល់​គ្នា!</verse>
				<verse number="12">ព្រះអម្ចាស់ ​មិន​ភ្លេច​យើង​ទេ ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​យើង ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​កូន​ចៅ លោក​អ៊ីស្រាអែល ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​កូន​ចៅ​លោក​អើរ៉ុន</verse>
				<verse number="13">ព្រះអង្គ​នឹង​ប្រទាន​ពរ​អោយ​អស់​អ្នក​ទាំង​តូច ទាំង​ធំ ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ។</verse>
				<verse number="14">ព្រះអម្ចាស់ ​នឹង​ប្រទាន​ពរ​អោយ​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="15">សូម​ទទួល​ព្រះពរ​ពី​ ព្រះអម្ចាស់ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី!</verse>
				<verse number="16">ផ្ទៃ​មេឃ​ជា​កម្មសិទ្ធិ​របស់​ ព្រះអម្ចាស់ តែ​ព្រះអង្គ​ប្រទាន​ផែនដី​មក អោយ​មនុស្ស​លោក។</verse>
				<verse number="17">មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​សរសើរ​ព្រះអង្គ​បាន​ដែរ។</verse>
				<verse number="18">រីឯ​យើង​វិញ យើង​លើក​តម្កើង​ ព្រះអម្ចាស់ ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ! ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="116">
				<verse number="1">ខ្ញុំ​ស្រឡាញ់​ ព្រះអម្ចាស់ ដ្បិត​ទ្រង់​ព្រះសណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ</verse>
				<verse number="2">ព្រះអង្គ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ។</verse>
				<verse number="3">មច្ចុរាជ​បាន​រួបរឹត​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​អន្ទះអន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។</verse>
				<verse number="4">ពេល​នោះ ខ្ញុំ​បាន​អង្វរ​រក​ព្រះនាម​ ព្រះអម្ចាស់ ​ថា៖ ឱ​ ព្រះអម្ចាស់ ​អើយ សូម​មេត្តា​សង្គ្រោះ​ជីវិត​ទូលបង្គំ​ផង!</verse>
				<verse number="5">ព្រះអម្ចាស់ ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះហឫទ័យ អាណិត​មេត្តា។</verse>
				<verse number="6">ព្រះអម្ចាស់ ​ជួយ​ការពារ​មនុស្ស​ទន់ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="7">ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​ខ្ញុំ បាន​សុខសាន្ត។</verse>
				<verse number="8">ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ពី​ស្លាប់ ព្រះអង្គ​ជូត​ទឹក​ភ្នែក​ខ្ញុំ ហើយ​ការពារ​ខ្ញុំ​មិន​អោយ​ជំពប់​ដួល​ឡើយ។</verse>
				<verse number="9">ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ក្នុង​ពិភព​មនុស្ស​លោក​នេះ។</verse>
				<verse number="10">ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ដដែល ទោះ​បី​ខ្ញុំ​ពោល​ថា​ ខ្ញុំ​ជា​មនុស្ស​វេទនា។</verse>
				<verse number="11">ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស ណា​ម្នាក់​បាន​ឡើយ​។</verse>
				<verse number="12">តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​ព្រះគុណ​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បាន​សំដែង​មក​លើ​រូប​ខ្ញុំ?</verse>
				<verse number="13">ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ ព្រះអម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះអង្គ។</verse>
				<verse number="15">ព្រះអម្ចាស់ ​ព្រួយ​ព្រះហឫទ័យ​ណាស់ នៅ​ពេល​ប្រជាជន​ដ៏វិសុទ្ធ​ណា​ម្នាក់​ស្លាប់។</verse>
				<verse number="16">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ជា​អ្នក​បំរើ របស់​ព្រះអង្គ ដូច​ម្ដាយ​របស់​ទូលបង្គំ​ដែរ ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ស្លាប់។</verse>
				<verse number="17">ទូលបង្គំ​សូម​ថ្វាយ​យញ្ញបូជា ដើម្បី​អរ​ព្រះគុណ​ព្រះអង្គ ខ្ញុំ​នឹង​អង្វរ​រក​ព្រះនាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ ព្រះអម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល​របស់​ព្រះអង្គ</verse>
				<verse number="19">គឺ​នៅ​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​យេរូសាឡឹម។ ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="117">
				<verse number="1">ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ប្រជារាស្ត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ!</verse>
				<verse number="2">ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ ចំពោះ​យើង​រហូត​ត​ទៅ។ ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="118">
				<verse number="1">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="2">សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​ឡើង​ថា៖ ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="3">សូម​អោយ​កូន​ចៅ​របស់​លោក​អើរ៉ុន ពោល​ឡើង​ថា៖ ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="4">សូម​អោយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះអម្ចាស់ ​ពោល​ឡើង​ថា៖ ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="5">នៅ​ពេល​មាន​អាសន្ន ខ្ញុំ​បាន​អង្វរ​ ព្រះអម្ចាស់ ព្រះអម្ចាស់ ​ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ហើយ​ប្រទាន​អោយ​ខ្ញុំ​មាន​សេរីភាព។</verse>
				<verse number="6">ព្រះអម្ចាស់ ​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?</verse>
				<verse number="7">ដោយ​ ព្រះអម្ចាស់ ​កាន់​ខាង​ខ្ញុំ ហើយ​ជួយ​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ​បរាជ័យ។</verse>
				<verse number="8">ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​មនុស្ស។</verse>
				<verse number="9">ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ នោះ​ប្រសើរ​ជាង​ទុក​ចិត្ត​លើ​អ្នក​ធំ។</verse>
				<verse number="10">ប្រជាជាតិ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ឡោមព័ទ្ធ​ខ្ញុំ តែ​ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយសារ​ព្រះនាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ប្រជាជាតិ​ទាំង​នោះ​ឡោមព័ទ្ធ​ខ្ញុំ​គ្រប់​ទិសទី តែ​ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយសារ​ព្រះនាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ប្រជាជាតិ​ទាំង​នោះ​ឡោមព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយសារ​ព្រះនាម​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">គេ​បាន​ច្រាន​ខ្ញុំ​យ៉ាង​ខ្លាំង ដើម្បី​អោយ​ខ្ញុំ​ដួល តែ​ ព្រះអម្ចាស់ ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="14">ព្រះអម្ចាស់ ​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។​</verse>
				<verse number="15">មនុស្ស​សុចរិត​នឹង​នាំ​គ្នា​ស្រែក​ហ៊ោ នៅ​ក្នុង​ជំរំ​របស់​ខ្លួន ព្រោះ​តែ​មាន​ជ័យជំនះ ព្រះអម្ចាស់ ​សំដែង​ព្រះបារមី​ប្រកប ដោយ​ឫទ្ធានុភាព!</verse>
				<verse number="16">ព្រះអម្ចាស់ ​សំដែង​ព្រះបារមី​ដ៏​ខ្ពង់ខ្ពស់​បំផុត! ព្រះអម្ចាស់ ​សំដែង​ព្រះបារមី​ប្រកប ដោយ​ឫទ្ធានុភាព។</verse>
				<verse number="17">ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">មែន​ហើយ​ ព្រះអម្ចាស់ ​បាន​វាយ​ប្រដៅ​ខ្ញុំ​យ៉ាង​ខ្លាំង តែ​ព្រះអង្គ​មិន​បណ្ដោយ​អោយ​ខ្ញុំ​ស្លាប់​ឡើយ។</verse>
				<verse number="19">ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​អោយ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ ព្រះអម្ចាស់ ។</verse>
				<verse number="20">នេះ​នែ៎ ទ្វារ​ដែល​នាំ​ចូល​ទៅ​រក​ ព្រះអម្ចាស់ មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ចូល​តាម​ទ្វារ​នេះ​បាន។</verse>
				<verse number="21">ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។</verse>
				<verse number="22">ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។</verse>
				<verse number="23">ព្រះអម្ចាស់ ​បាន​សំរេច​ការ​អស្ចារ្យ យើង​ក៏​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង។​</verse>
				<verse number="24">ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​បាន​បង្កើត​មក យើង​នាំ​គ្នា​ត្រេក​អរ​សប្បាយ​រីករាយ​នៅ​ថ្ងៃ​នេះ!</verse>
				<verse number="25">ព្រះអម្ចាស់ ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ! ព្រះអម្ចាស់ ​អើយ សូម​ប្រទាន​អោយ​យើង​ខ្ញុំ​មាន​ជោគជ័យ!</verse>
				<verse number="26">សូម​លើក​តម្កើង​ព្រះអង្គ​ដែល​យាង​មក ក្នុង​ព្រះនាម​ ព្រះអម្ចាស់ យើង​សូម​អោយ​ពរ​អ្នក​រាល់​គ្នា ពី​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="27">មាន​តែ​ ព្រះអម្ចាស់ ​ទេ​ដែល​ជា​ព្រះ​ដ៏​ពិត តែ​មួយ​ព្រះអង្គ ព្រះអង្គ​បំភ្លឺ​យើង ចូរ​នាំ​គ្នា​លើក​ធាង​ទន្សែ​ឡើង ហើយ​ហែ​ជា​ក្បួន រហូត​ដល់​ជ្រុង​អាសនៈ​របស់​ ព្រះអម្ចាស់!</verse>
				<verse number="28">ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ!</verse>
				<verse number="29">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
			</chapter>
			<chapter number="119">
				<verse number="1">អ្នក​ណា​មាន​កិរិយា​មារយាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។</verse>
				<verse number="2">អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="3">អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។</verse>
				<verse number="4">ព្រះអង្គ​បាន​ប្រទាន​ព្រះឱវាទ​មក ដើម្បី​អោយ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។</verse>
				<verse number="5">សូម​ជួយ​ទូលបង្គំ​អោយ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ។</verse>
				<verse number="6">ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើល បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។</verse>
				<verse number="7">ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ពិចារណា​មើល​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។</verse>
				<verse number="8">ទូលបង្គំ​ចង់​ប្រតិបត្តិ​តាម ច្បាប់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ!</verse>
				<verse number="9">តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អោយ​កិរិយា​មារយាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="10">ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ងាក​ចេញ ពី​បទ​បញ្ជា​របស់​ព្រះអង្គ​ឡើយ!</verse>
				<verse number="11">ទូលបង្គំ​រក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​អោយ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="12">ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ សូម​បង្រៀន​អោយ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ!</verse>
				<verse number="13">ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​មក។</verse>
				<verse number="14">ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម ដំបូន្មាន​របស់​ព្រះអង្គ ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត នឹង​មាន​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ។</verse>
				<verse number="15">ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះឱវាទ​របស់​ព្រះអង្គ ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="16">ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="17">សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="18">សូម​បើក​ភ្នែក​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​មើល​ឃើញ​ភាព​ថ្លៃថ្នូរ ដ៏​អស្ចារ្យ​នៃ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="19">ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន លើ​ផែនដី​នេះ​ប៉ុណ្ណោះ សូម​កុំ​លាក់​បទ​បញ្ជា​របស់​ព្រះអង្គ នឹង​ទូលបង្គំ​ឡើយ។</verse>
				<verse number="20">ចិត្ត​ទូលបង្គំ​តែងតែ​ផ្ដោត​ទៅ​រក​វិន័យ​ផ្សេងៗ ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។</verse>
				<verse number="21">ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួតបំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="22">សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​អោយ​មាន​នរណា​មើលងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។</verse>
				<verse number="23">ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុបឃិត​គ្នា ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="24">ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់ ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។</verse>
				<verse number="25">ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុនដាប​យ៉ាង​ខ្លាំង សូម​ប្រោស​អោយ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង។</verse>
				<verse number="26">ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ!។</verse>
				<verse number="27">សូម​ជួយ​ទូលបង្គំ​អោយ​យល់​អំពី​អត្ថន័យ នៃ​ព្រះឱវាទ​របស់​ព្រះអង្គ ដើម្បី​អោយ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សំដែង!។</verse>
				<verse number="28">ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ ដូច​ព្រះអង្គ​បាន​សន្យា។</verse>
				<verse number="29">សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​អោយ​ទូលបង្គំ​ប្រតិបត្តិ​តាម ក្រឹត្យវិន័យ​របស់​ព្រះអង្គ!</verse>
				<verse number="30">ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក។</verse>
				<verse number="31">ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ ព្រះអម្ចាស់ ​អើយ សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!</verse>
				<verse number="32">ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ តាម​បទ​បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។</verse>
				<verse number="33">ព្រះអម្ចាស់ ​អើយ សូម​បង្រៀន​អោយ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​អោយ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។</verse>
				<verse number="34">សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។</verse>
				<verse number="35">សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា នៃ​បទ​បញ្ជា​របស់​ព្រះអង្គ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា ទាំង​នេះ​ណាស់។</verse>
				<verse number="36">សូម​ទាក់ទាញ​ចិត្ត​ទូលបង្គំ អោយ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​អោយ​រក​កំរៃ​ឡើយ!</verse>
				<verse number="37">សូម​ទាញ​អារម្មណ៍​ទូលបង្គំ អោយ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹមសារ ហើយ​អោយ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ តាម​មាគ៌ា​របស់​ព្រះអង្គ!</verse>
				<verse number="38">សូម​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ គឺ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។</verse>
				<verse number="39">សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ ខ្លាចរអែង​នេះ ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។</verse>
				<verse number="40">ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!</verse>
				<verse number="41">ព្រះអម្ចាស់ ​អើយ សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ចំពោះ​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ!</verse>
				<verse number="42">សូម​ជួយ​អោយ​ទូលបង្គំ​អាច​ឆ្លើយ​តប នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="43">សូម​កុំ​អោយ​ទូលបង្គំ​និយាយ​អ្វី​ប្រាសចាក ពី​សេចក្ដី​ពិត​ឡើយ ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="44">ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។</verse>
				<verse number="45">ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរីភាព​ពេញ​ទី ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="46">ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ ប្រាប់​ស្ដេច​នានា ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។</verse>
				<verse number="47">ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​នេះ​ណាស់។</verse>
				<verse number="48">ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព បទ​បញ្ជា​របស់​ព្រះអង្គ ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​នេះ ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់ របស់​ព្រះអង្គ។</verse>
				<verse number="49">សូម​នឹក​ដល់​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​អោយ​ទូលបង្គំ​មាន​សង្ឃឹម!</verse>
				<verse number="50">នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា ព្រះបន្ទូល​នេះ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ បាន​ធ្វើ​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។</verse>
				<verse number="51">មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​អោយ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="52">ព្រះអម្ចាស់ ​អើយ ទូលបង្គំ​នឹក​ដល់ វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។</verse>
				<verse number="53">មនុស្ស​ពាល​បាន​ធ្វើ​អោយ​ទូលបង្គំ ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យវិន័យ របស់​ព្រះអង្គ។</verse>
				<verse number="54">ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្ដោះអាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង។</verse>
				<verse number="55">ឱ​ ព្រះអម្ចាស់ ​អើយ នៅ​ពេល​យប់​ទូលបង្គំ នឹក​ដល់​ព្រះនាម​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ របស់​ព្រះអង្គ។</verse>
				<verse number="56">ទូលបង្គំ​រក​ឃើញ​សុភមង្គល ដោយ​អនុវត្ត​តាម​ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="57">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា ការ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ព្រះអង្គ ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។</verse>
				<verse number="58">ទូលបង្គំ​សូម​អង្វរករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា សូម​ប្រណី​សន្ដោស​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!</verse>
				<verse number="59">ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន របស់​ព្រះអង្គ​វិញ។</verse>
				<verse number="60">ទូលបង្គំ​ប្រញាប់ប្រញាល់​ប្រតិបត្តិ តាម​បទ​បញ្ជា​របស់​ព្រះអង្គ ឥត​ធ្វេសប្រហែស​សោះ​ឡើយ។</verse>
				<verse number="61">មនុស្ស​អាក្រក់​បាន​ធ្វើ​អោយ​ទូលបង្គំ ជាប់​អន្ទាក់​របស់​គេ តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="62">នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង ដើម្បី​លើក​តម្កើង​ព្រះអង្គ ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។</verse>
				<verse number="63">ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="64">ឱ​ ព្រះអម្ចាស់ ​អើយ ផែនដី​ពេញ​ទៅ​ដោយ ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!</verse>
				<verse number="65">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង។</verse>
				<verse number="66">សូម​បង្រៀន​ទូលបង្គំ​អោយ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="67">ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះបន្ទូល របស់​ព្រះអង្គ​ហើយ។</verse>
				<verse number="68">ព្រះអង្គ​មាន​ព្រះហឫទ័យ​ល្អ​សប្បុរស សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!</verse>
				<verse number="69">មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម ព្រះឱវាទ​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="70">អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ណាស់។</verse>
				<verse number="71">ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់ របស់​ព្រះអង្គ។</verse>
				<verse number="72">ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់ ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="73">ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​អោយ​ទូលបង្គំ​បាន​មាំមួន​ឡើង ដូច្នេះ សូម​ប្រទាន​អោយ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="74">ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="75">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី ដែល​ព្រះអង្គ​សំរេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។</verse>
				<verse number="76">សូម​សំរាល​ទុក្ខ​ទូលបង្គំ ដោយសារ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
				<verse number="77">សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​មក​លើ ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ណាស់។</verse>
				<verse number="78">សូម​អោយ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="79">សូម​អោយ​អស់​អ្នក​ដែល​គោរព​កោត ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ ដើម្បី​អោយ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="80">សូម​ជួយ​អោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់ របស់​ព្រះអង្គ​ឥត​ខ្ចោះ កុំ​អោយ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។</verse>
				<verse number="81">ទូលបង្គំ​ទន្ទឹង​រង់ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់ចាំ​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="82">ទូលបង្គំ​ខំ​ប្រឹង​រង់ចាំ​មើល​ព្រះបន្ទូល​សន្យា របស់​ព្រះអង្គ ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ព្រះអង្គ​សំរាល​ទុក្ខ​ទូលបង្គំ?»។</verse>
				<verse number="83">ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់ របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="84">តើ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ត្រូវ​រង់ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀតបៀន​ទូលបង្គំ?</verse>
				<verse number="85">មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​អោយ​ទូលបង្គំ​ធ្លាក់។</verse>
				<verse number="86">បទ​បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ពិត​ទាំង​អស់ សូម​ជួយ​ទូលបង្គំ​ផង ដ្បិត​គេ​បៀតបៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។</verse>
				<verse number="87">នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ទូលបង្គំ​អោយ​វិនាស​សូន្យ ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះឱវាទ របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="88">សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះហឫទ័យ​មេត្តាករុណា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​ព្រះអង្គ​បង្គាប់​មក។</verse>
				<verse number="89">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះបន្ទូល​របស់​ព្រះអង្គ ស្ថិតស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរមសុខ។</verse>
				<verse number="90">ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រះអង្គ​បាន​ធ្វើ​អោយ​ផែនដី​រឹងមាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិតស្ថេរ​ដែរ។</verse>
				<verse number="91">អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដោយសារ​វិន័យ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម អំណាច​របស់​ព្រះអង្គ។</verse>
				<verse number="92">ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ទេ ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។</verse>
				<verse number="93">ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះឱវាទ របស់​ព្រះអង្គ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយសារ​ព្រះឱវាទ​ទាំង​នេះ។</verse>
				<verse number="94">ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់ នឹង​ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="95">មនុស្ស​អាក្រក់​រង់ចាំ​ប្រហារ​ជីវិត​ទូលបង្គំ តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="96">ទូលបង្គំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ ប៉ុន្តែ បទ​បញ្ជា​របស់​ព្រះអង្គ​ទូលំទូលាយ ឥត​មាន​ព្រំដែន​សោះ​ឡើយ។</verse>
				<verse number="97">ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ខ្លាំង​ណាស់ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យវិន័យ​នេះ ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="98">បទ​បញ្ជា​របស់​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ មាន​ប្រាជ្ញា​វាងវៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យវិន័យ​នេះ​ជានិច្ច។</verse>
				<verse number="99">ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​យក​ដំបូន្មាន​ទាំង​ប៉ុន្មាន មក​សញ្ជឹង​គិត។</verse>
				<verse number="100">ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះឱវាទ​របស់​ព្រះអង្គ។</verse>
				<verse number="101">ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="102">ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ប្រៀនប្រដៅ​ទូលបង្គំ​ដូច្នេះ។</verse>
				<verse number="103">ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សំរាប់​ទូលបង្គំ ហើយ​ក៏​មាន​រសជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។</verse>
				<verse number="104">ព្រះឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ​ទូលបង្គំ ដឹង​ខុស​ត្រូវ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្អប់​ការ​វៀចវេរ។</verse>
				<verse number="105">ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។</verse>
				<verse number="106">ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។</verse>
				<verse number="107">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត ឡើង​វិញ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង!</verse>
				<verse number="108">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ទទួល​យក​ពាក្យ​ទូលអង្វរ របស់​ទូលបង្គំ ទុក​ជា​តង្វាយ ហើយ​សូម​បង្រៀន​អោយ​ទូលបង្គំ ស្គាល់​វិន័យ​របស់​ព្រះអង្គ!</verse>
				<verse number="109">ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="110">មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះឱវាទ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="111">ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរមត៌ក​របស់​ទូលបង្គំ ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​អោយ​ទូលបង្គំ មាន​អំណរ​នៅ​ក្នុង​ចិត្ត។</verse>
				<verse number="112">ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់ របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។</verse>
				<verse number="113">ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="114">ព្រះអង្គ​ជា​ជំរក និង​ជា​ខែល​ការពារ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="115">មនុស្ស​អាក្រក់​អើយ ចូរ​នាំ​គ្នា​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ទុក​អោយ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!</verse>
				<verse number="116">សូម​ជួយ​គាំទ្រ​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត សូម​កុំ​អោយ​សេចក្ដី​សង្ឃឹម របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។</verse>
				<verse number="117">សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​បាន​រួច​ជីវិត ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់ របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="118">ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ ជា​ការ​បោក​បញ្ឆោត។</verse>
				<verse number="119">ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដំបូន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="120">រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់ញ័រ ដោយ​កោត​ខ្លាច​ព្រះអង្គ ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="121">ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌ សូម​កុំ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​សង្កត់សង្កិន​ទូលបង្គំ​ឡើយ។</verse>
				<verse number="122">សូម​ធានា​អោយ​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​ព្រះអង្គ​បាន​សុខសាន្ត​ផង សូម​កុំ​ទុក​អោយ​មនុស្ស​អួត​បំប៉ោង សង្កត់សង្កិន​ទូលបង្គំ​ឡើយ។</verse>
				<verse number="123">ទូលបង្គំ​ទន្ទឹង​រង់ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​រង់ចាំ​ព្រះបន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះអង្គ។</verse>
				<verse number="124">សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ របស់​ព្រះអង្គ ដោយ​ព្រះហឫទ័យ​មេត្តាករុណា សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!</verse>
				<verse number="125">ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផង ដើម្បី​អោយ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។</verse>
				<verse number="126">ព្រះអម្ចាស់ ​អើយ ដល់​ពេល​ធ្វើ​អន្តរាគមន៍​ហើយ ដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="127">ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​របស់​ព្រះអង្គ លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។</verse>
				<verse number="128">ទូលបង្គំ​យល់​ឃើញ​ថា ព្រះឱវាទ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។</verse>
				<verse number="129">ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។</verse>
				<verse number="130">ការ​ស្វែង​យល់​ព្រះបន្ទូល​របស់​ព្រះអង្គ ធ្វើ​អោយ​មនុស្ស​ភ្លឺស្វាង ហើយ​ធ្វើ​អោយ​អ្នក​ទន់ទាប​មាន​ប្រាជ្ញា។</verse>
				<verse number="131">ទូលបង្គំ​ត្រងត្រាប់​ស្ដាប់​ព្រះបន្ទូល របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ​បញ្ជា របស់​ព្រះអង្គ​ណាស់។</verse>
				<verse number="132">សូម​បែរ​ព្រះភក្ត្រ​ទត​មក​ទូលបង្គំ សូម​ប្រណីសន្ដោស​ទូលបង្គំ ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​របស់​ព្រះអង្គ។</verse>
				<verse number="133">សូម​ពង្រឹង​ទូលបង្គំ​អោយ​បាន​មាំមួន តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ហើយ​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។</verse>
				<verse number="134">សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​ការ ជិះជាន់​របស់​មនុស្ស ដើម្បី​អោយ​ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះឱវាទ របស់​ព្រះអង្គ។</verse>
				<verse number="135">សូម​សំដែង​ព្រះហឫទ័យ​អាណិត​មេត្តា ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​សូម​បង្រៀន​ទូលបង្គំ​អោយ​ស្គាល់ ច្បាប់​របស់​ព្រះអង្គ​ផង!។</verse>
				<verse number="136">ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាកស្រាន្ត ដោយ​ឃើញ​គេ​មិន​គោរព តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="137">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សុចរិត វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!</verse>
				<verse number="138">ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត និង​ត្រឹម​ត្រូវ​បំផុត។</verse>
				<verse number="139">ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចាមិត្ត​របស់​ទូលបង្គំ បំភ្លេច​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="140">ព្រះបន្ទូល​សន្យា​បស់​ព្រះអង្គ សំរេច​ជាក់​ស្ដែង​ហើយ ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ស្រឡាញ់​ព្រះបន្ទូល​នេះ​ណាស់។</verse>
				<verse number="141">ទូលបង្គំ​ជា​មនុស្ស​តូចតាច ហើយ​ត្រូវ​គេ​មើលងាយ​ទៀត​ផង តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះឱវាទ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="142">សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ហើយ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។</verse>
				<verse number="143">ទូលបង្គំ​កើត​ទុក្ខ​អន្ទះអន្ទែង​ជា​ខ្លាំង តែ​បទ​បញ្ជា​របស់​ព្រះអង្គ ធ្វើ​អោយ​ទូលបង្គំ​មាន​អំណរ។</verse>
				<verse number="144">ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត!</verse>
				<verse number="145">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​អោយ​ទូលបង្គំ ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ!</verse>
				<verse number="146">ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​សង្គ្រោះ​ទូលបង្គំ​ផង ដើម្បី​អោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន របស់​ព្រះអង្គ!</verse>
				<verse number="147">ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="148">ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះបន្ទូល​សន្យា របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។</verse>
				<verse number="149">សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ ដោយ​ព្រះហឫទ័យ​មេត្តាករុណា ឱ​ ព្រះអម្ចាស់ ​អើយ សូម​ជួយ​ទូលបង្គំ អោយ​រស់​នៅ​តាម​វិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="150">អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ ពី​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="151">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​នៅ​ជិត​ទូលបង្គំ បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់</verse>
				<verse number="152">តាំង​ពី​យូរយារ​ណាស់​មក​ហើយ ទូលបង្គំ​បាន​ដឹង​ថា ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក ដើម្បី​អោយ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។</verse>
				<verse number="153">សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="154">សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​អោយ​មាន​សេរីភាព​ផង សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ!</verse>
				<verse number="155">មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="156">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​តែងតែ មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ជានិច្ច សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​វិន័យ​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។</verse>
				<verse number="157">អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ និង​បច្ចាមិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់ តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="158">ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់ ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល របស់​ព្រះអង្គ​ទេ។</verse>
				<verse number="159">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ជ្រាប​ថា ទូលបង្គំ​ស្រឡាញ់​ព្រះឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ។</verse>
				<verse number="160">គោលការណ៍​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ ជា​សេចក្ដី​ពិត ហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​សំរេច ដោយ​សុចរិត​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="161">ពួក​មេ​ដឹក​នាំ​បៀតបៀន​ទូលបង្គំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​ទូលបង្គំ​ភ័យ​ខ្លាច!។</verse>
				<verse number="162">ទូលបង្គំ​រីករាយ​នឹង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ដូច​ជា​គេ​រក​ឃើញ​កំណប់ ដ៏​មាន​តម្លៃ​លើសលប់​ដែរ។</verse>
				<verse number="163">ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់ តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="164">ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​មួយ​ថ្ងៃ​ប្រាំពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះអង្គ។</verse>
				<verse number="165">អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ នឹង​បាន​សុខ​ក្សេមក្សាន្ត គ្មាន​អ្វី​អាច​ធ្វើ​អោយ​គេ​ជំពប់​ដួល​សោះ​ឡើយ។</verse>
				<verse number="166">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សង្ឃឹម​រង់ចាំ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។</verse>
				<verse number="167">ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។</verse>
				<verse number="168">ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះឱវាទ និង​ដំបូន្មាន​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើ ព្រះអង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។</verse>
				<verse number="169">សូម​អោយ​សំរែក​របស់​ទូលបង្គំ​បាន​ឮ ទៅ​ដល់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។</verse>
				<verse number="170">សូម​អោយ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំ បាន​ឮ​ទៅ​ដល់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!។</verse>
				<verse number="171">ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ ឥត​ឈប់​ឡើយ ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ អោយ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។</verse>
				<verse number="172">ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ដ្បិត​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់ ព្រះអង្គ​សុទ្ធ​តែ​សុចរិត។</verse>
				<verse number="173">សូម​សំដែង​ព្រះបារមី​សង្គ្រោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​សំរេច​ចិត្ត​ធ្វើ​តាម​ព្រះឱវាទ របស់​ព្រះអង្គ​ហើយ។</verse>
				<verse number="174">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ សង្គ្រោះ​ទូលបង្គំ​ណាស់ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ របស់​ព្រះអង្គ​ជា​ខ្លាំង។</verse>
				<verse number="175">សូម​អោយ​ទូលបង្គំ​រស់រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ! សូម​អោយ​ព្រះបន្ទូល​របស់​ព្រះអង្គ ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។</verse>
				<verse number="176">ទូលបង្គំ​នៅ​វិលវល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង សូម​យាង​មក​រក​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ​បញ្ជា របស់​ព្រះអង្គ​ឡើយ!</verse>
			</chapter>
			<chapter number="120">
				<verse number="1">នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។</verse>
				<verse number="2">ឱ​ ព្រះអម្ចាស់ ​អើយ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មនុស្ស ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!</verse>
				<verse number="3">អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ?</verse>
				<verse number="4">គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចំបាំង និង​ភ្លើង​ឆេះ​សន្ធោសន្ធៅ​តែ​ប៉ុណ្ណោះ!</verse>
				<verse number="5">ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃផ្សៃ​ដូច្នេះ វេទនា​ណាស់!</verse>
				<verse number="6">ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត សន្តិភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។</verse>
				<verse number="7">ពេល​ខ្ញុំ​និយាយ​ពី​សន្តិភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។</verse>
			</chapter>
			<chapter number="121">
				<verse number="1">ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?</verse>
				<verse number="2">គឺ​មាន​តែ​ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ប៉ុណ្ណោះ ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។</verse>
				<verse number="3">ព្រះអង្គ​មិន​បណ្ដោយ​អោយ​ជើង របស់​អ្នក​ជំពប់​ដួល ព្រះអង្គ​នឹង​ថែរក្សា​ការពារ​អ្នក ដោយ​ឥត​ធ្វេសប្រហែស</verse>
				<verse number="4">ព្រះអង្គ​ដែល​ថែរក្សា​ការពារ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​នឹង​មិន​ងោកងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។</verse>
				<verse number="5">ព្រះអម្ចាស់ ​នឹង​ថែរក្សា​ការពារ​អ្នក ព្រះអម្ចាស់ ​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។</verse>
				<verse number="6">នៅ​ពេល​ថ្ងៃ​ព្រះអាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ ហើយ​នៅ​ពេល​យប់ ព្រះច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។</verse>
				<verse number="7">ព្រះអម្ចាស់ ​នឹង​ថែរក្សា​ការពារ​ជីវិត​អ្នក កុំ​អោយ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ថែរក្សា​អ្នក​នៅ​ពេល​ចេញ​ដំណើរ រហូត​ដល់​ពេល​ត្រឡប់​មក​វិញ ចាប់​តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ។</verse>
			</chapter>
			<chapter number="122">
				<verse number="1">ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់!។</verse>
				<verse number="2">ក្រុង​យេរូសាឡឹម​អើយ យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វារ របស់​អ្នក​ហើយ!</verse>
				<verse number="3">យេរូសាឡឹម​អើយ អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹងមាំ និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំវិញ។</verse>
				<verse number="4">កុលសម្ព័ន្ធ​នានា​របស់​ ព្រះអម្ចាស់ នាំ​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ តាម​ច្បាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="5">នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះរាជវង្ស របស់​ស្ដេច​ដាវីឌ ដើម្បី​គ្រប់គ្រង​ប្រជារាស្ត្រ ដោយ​យុត្តិធម៌​ដែរ។</verse>
				<verse number="6">ចូរ​នាំ​គ្នា​ទូល​សូម​ព្រះអម្ចាស់​ប្រទាន​សន្តិភាព មក​ក្រុង​យេរូសាឡឹម សូម​អោយ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខសាន្ត!</verse>
				<verse number="7">សូម​អោយ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង បាន​ប្រកប​ដោយ​សេចក្ដី​សុខ សូម​អោយ​វិមាន​នានា​នៅ​ក្នុង​ក្រុង បាន​សុខ​ក្សេមក្សាន្ត។</verse>
				<verse number="8">ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិមិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​អោយ​ក្រុង​យេរូសាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!</verse>
				<verse number="9">ដោយ​យល់​ដល់​ព្រះដំណាក់ របស់​ ព្រះជាអម្ចាស់ ​នៃ​យើង ខ្ញុំ​ទូល​សូម​អោយ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!</verse>
			</chapter>
			<chapter number="123">
				<verse number="1">ឱ​ព្រះអម្ចាស់​ដែល​គង់​នៅ ស្ថាន​បរមសុខ​អើយ ទូលបង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះអង្គ។</verse>
				<verse number="2">យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ ព្រះជាអម្ចាស់ ​នៃ​យើង ហើយ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​ប្រណីសន្ដោស ដូច​អ្នក​បំរើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បំរើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រណីសន្ដោស​យើង​ខ្ញុំ សូម​ប្រណីសន្ដោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។</verse>
				<verse number="4">យើង​ខ្ញុំ​ពុំ​អាច​ទ្រាំទ្រ នឹង​ការ​មើលងាយ​ពី​សំណាក់​មនុស្ស​ព្រហើន ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយឫក​ខ្ពស់ បាន​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="124">
				<verse number="1">ប្រសិន​បើ​គ្មាន​ ព្រះអម្ចាស់ នៅ​ខាង​យើង​ទេ​នោះ - សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​តាម​ថា: -</verse>
				<verse number="2">ប្រសិន​បើ​គ្មាន​ ព្រះអម្ចាស់ ​នៅ​ខាង​យើង​ទេ​នោះ ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង</verse>
				<verse number="3">ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង​ជា​ខ្លាំង មក​លើ​យើង ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន</verse>
				<verse number="4">យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់</verse>
				<verse number="5">ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។</verse>
				<verse number="6">ក៏​ប៉ុន្តែ សូម​អរ​ព្រះគុណ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ពុំ​បាន​ប្រគល់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម របស់​ពួក​គេ​នោះ​ឡើយ។</verse>
				<verse number="7">យើង​បាន​រួច​ជីវិត ដូច​បក្សាបក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច។</verse>
				<verse number="8">ព្រះអម្ចាស់ ​ផ្ទាល់​បាន​ជួយ​យើង ដោយ​ព្រះនាម​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។</verse>
			</chapter>
			<chapter number="125">
				<verse number="1">អ្នក​ណា​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិតស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។</verse>
				<verse number="2">ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម​យ៉ាង​ណា ព្រះអម្ចាស់ ​ក៏​គង់​នៅ​ជុំវិញ​ប្រជារាស្ត្រ​របស់​ព្រះអង្គ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់កល្ប​ជានិច្ច យ៉ាង​នោះ​ដែរ</verse>
				<verse number="3">ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់គ្រង លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លំអៀង​ទៅ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។</verse>
				<verse number="4">ព្រះអម្ចាស់ ​អើយ សូម​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស​ និង​ទៀង​ត្រង់។</verse>
				<verse number="5">រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀចវេរ​វិញ សូម​ ព្រះអម្ចាស់ ​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​អោយ​អ៊ីស្រាអែល​បាន​ប្រកប ដោយ​សេចក្ដី​សុខសាន្ត!។</verse>
			</chapter>
			<chapter number="126">
				<verse number="1">ពេល​ ព្រះអម្ចាស់ ​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។</verse>
				<verse number="2">យើង​សើច​សប្បាយ​ជានិច្ច យើង​ស្រែក​ជយឃោស​ ពេល​នោះ ក្នុង​ចំណោម​ប្រជាជាតិ​នានា គេ​បាន​ពោល​ថា: « ព្រះអម្ចាស់ ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។</verse>
				<verse number="3">ព្រះអម្ចាស់ ​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ ចំពោះ​យើង​មែន ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រោស​ប្រទាន​អោយ យើង​ខ្ញុំ​បាន​ចំរុង​ចំរើន​ឡើង​វិញ ដូច​វាល​រហោស្ថាន​ដ៏​ហួតហែង មាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="5">អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។</verse>
				<verse number="6">អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ ទាំង​យំ​សោក អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។​</verse>
			</chapter>
			<chapter number="127">
				<verse number="1">ប្រសិន​បើ​ ព្រះអម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះអម្ចាស់​មិន​ថែរក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!</verse>
				<verse number="2">អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​ព្រះអម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។</verse>
				<verse number="3">កូន​ចៅ​ជា​កេរមត៌ក​ដែល​ព្រះអម្ចាស់​ប្រទាន អោយ និង​ជា​ព្រះពរ​មក​ពី​ព្រះអង្គ។</verse>
				<verse number="4">កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចំបាំង​ដូច្នោះ​ដែរ។</verse>
				<verse number="5">អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចាមិត្ត នៅ​មាត់​ទ្វារ​ក្រុង​ គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។</verse>
			</chapter>
			<chapter number="128">
				<verse number="1">អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="2">អ្នក​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ អ្នក​នឹង​មាន​សុភមង្គល ហើយ​ចំរុងចំរើន</verse>
				<verse number="3">នៅ​ក្នុង​ផ្ទះ​ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម ទំពាំងបាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន ហើយ​នៅ​ជុំវិញ​តុ កូន​ប្រុសៗ​របស់​អ្នក ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។</verse>
				<verse number="4">អ្នក​ដែល​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ នឹង​ទទួល​ព្រះពរ​បែប​នេះ។</verse>
				<verse number="5">សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អោយ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូសាឡឹម</verse>
				<verse number="6">អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​អោយ​អ៊ីស្រាអែល បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!</verse>
			</chapter>
			<chapter number="129">
				<verse number="1">គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​តាម​ថា</verse>
				<verse number="2">គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យជំនះ​លើ​ខ្ញុំ​បាន​ឡើយ។</verse>
				<verse number="3">គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។</verse>
				<verse number="4">ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សុចរិត ព្រះអង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់ ចេញ​ពី​ខ្ញុំ។</verse>
				<verse number="5">សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន ត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!</verse>
				<verse number="6">សូម​អោយ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!</verse>
				<verse number="7">សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្ដាប់​មិន​ពេញ​ដៃ ហើយ​ក៏​ពុំ​មាន​ល្មម​សំរាប់​អោយ ចង​ជា​កណ្ដាប់​បាន​ដែរ។</verse>
				<verse number="8">សូម​កុំ​អោយ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ ពោល​ទៅ​ពួក​គេ​ថា: «សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អ្នក​រាល់​គ្នា» សោះ​ឡើយ។ យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា ក្នុង​ព្រះនាម​ ព្រះអម្ចាស់!</verse>
			</chapter>
			<chapter number="130">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ</verse>
				<verse number="2">ព្រះអម្ចាស់​អើយ សូម​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ​ផង! សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ ដែល​ទូលបង្គំ​ទទូច​អង្វរ!</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ ប្រសិន​បើ​ព្រះអង្គ​ចង​ចាំ​កំហុស របស់​យើង​ខ្ញុំ​ទុក​នោះ គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​បាន​ឡើយ។</verse>
				<verse number="4">ក៏​ប៉ុន្តែ ព្រះអង្គ​តែងតែ​អត់ទោស អោយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​អោយ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះអង្គ។</verse>
				<verse number="5">ខ្ញុំ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="6">ខ្ញុំ​ទន្ទឹង​រង់ចាំ​ព្រះអម្ចាស់ ជាង​អ្នក​យាម​រង់ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់ចាំ​ព្រះអង្គ​ជាង​អ្នក​យាម រង់ចាំ​ពេល​ព្រឹក​ទៅ​ទៀត។</verse>
				<verse number="7">អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ប្រកប​ដោយ ព្រះហឫទ័យ​មេត្តា​ករុណា ហើយ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​រំដោះ​អ្នក​ជានិច្ច!</verse>
				<verse number="8">ព្រះអង្គ​នឹង​រំដោះ​អ៊ីស្រាអែល អោយ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
			</chapter>
			<chapter number="131">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​គ្មាន​ចិត្ត​អំនួត ឬ​វាយឫក​ខ្ពស់​ទេ ទូលបង្គំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ ហួស​ពី​សមត្ថភាព​របស់​ទូលបង្គំ​ឡើយ។</verse>
				<verse number="2">ផ្ទុយ​ទៅ​វិញ ទូលបង្គំ​សុខ​ចិត្ត​នៅ​ស្ងៀម​ស្ងាត់ ទូលបង្គំ​មាន​ចិត្ត​ស្ងប់ ដូច​កូន​ក្មេង​នៅ​ជាប់​នឹង​ទ្រូង​ម្ដាយ គឺ​ទូលបង្គំ​បាន​ស្កប់​ចិត្ត​ដូច​កូន​ក្មេង​ស្កប់​ចិត្ត នៅ​ជិត​ម្ដាយ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="3">អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ តាំង​ពី​ពេល​នេះ​រហូត​ដល់​អស់កល្ប​ជានិច្ច!</verse>
			</chapter>
			<chapter number="132">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​នឹក​ដល់​ព្រះបាទ​ដាវីឌ និង​ការ​នឿយហត់​ទាំង​ប៉ុន្មាន​របស់​ព្រះរាជា​ផង។</verse>
				<verse number="2">ព្រះរាជា​បាន​ស្បថ​ជា​មួយ​ ព្រះអម្ចាស់ គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប​​ថា:</verse>
				<verse number="3">«ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ឡើង​ទៅ​ដេក នៅ​លើ​គ្រែ​ទូលបង្គំ​ទេ។</verse>
				<verse number="4">ទូលបង្គំ​មិន​ព្រម​បិទ​ភ្នែក ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់លក់​ឡើយ</verse>
				<verse number="5">ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន កន្លែង​ថ្វាយ​ ព្រះអម្ចាស់ ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន ព្រះដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប​ទេ​នោះ!»។</verse>
				<verse number="6">យើង​បាន​ឮ​គេ​និយាយ​ថា ហិប​នៃ​សម្ពន្ធមេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេប្រាតា យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ាអើរ។​</verse>
				<verse number="7">ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ព្រះដំណាក់​របស់​ព្រះអម្ចាស់ ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះបាទា​របស់​ព្រះអង្គ!</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធានុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សំរាក របស់​ព្រះអង្គ​រហូត​ត​ទៅ។</verse>
				<verse number="9">សូម​អោយ​ពួក​បូជាចារ្យ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច ហើយ​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!</verse>
				<verse number="10">ដោយ​យល់​ដល់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!​</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​សន្យា​ជា​មួយ ព្រះបាទ​ដាវីឌ ដោយ​ឥត​ប្រែប្រួល​ថា: «យើង​នឹង​តែងតាំង​ពូជពង្ស​របស់​អ្នក អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។</verse>
				<verse number="12">ប្រសិន​បើ​បុត្រ​របស់​អ្នក កាន់​តាម​សម្ពន្ធមេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀនប្រដៅ ពូជពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​</verse>
				<verse number="13">ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។</verse>
				<verse number="14">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «យើង​នឹង​សំរាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!</verse>
				<verse number="15">យើង​នឹង​អោយ​ពរ​ក្រុង​នេះ​មាន​អ្វីៗ តាម​តែ​គេ​ត្រូវ​ការ យើង​នឹង​អោយ​ជន​ក្រីក្រ​ក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។</verse>
				<verse number="16">យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​បូជាចារ្យ​របស់​គេ យើង​នឹង​អោយ​ប្រជាជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។</verse>
				<verse number="17">នៅ​ទី​នេះ យើង​នឹង​ធ្វើ​អោយ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធានុភាព​កើត​ពី​ ពូជពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​អោយ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ​ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។</verse>
				<verse number="18">យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​អោយ​រាជ្យ​របស់​គេ បាន​ថ្កុំថ្កើង​រុងរឿង»។</verse>
			</chapter>
			<chapter number="133">
				<verse number="1">ការ​ដែល​បង​ប្អូន​នៅ រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃលែង។</verse>
				<verse number="2">គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ ហូរ​នៅ​លើ​ក្បាល ចុះ​មក​លើ​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​លោក</verse>
				<verse number="3">ហើយ​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ធ្លាក់ ពី​ភ្នំ​ហ៊ើរម៉ូន មក​លើ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ ព្រះអម្ចាស់ ​ប្រទាន​ព្រះពរ និង​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច។</verse>
			</chapter>
			<chapter number="134">
				<verse number="1">អស់​អ្នក​ដែល​បំរើ​ ព្រះអម្ចាស់ ហើយ​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់ របស់​ព្រះអង្គ​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="2">ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="3">សូម​ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!</verse>
			</chapter>
			<chapter number="135">
				<verse number="1">ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះនាម​ ព្រះអម្ចាស់! អ្នក​បំរើ​របស់​ ព្រះអម្ចាស់ ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="2">អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ព្រះដំណាក់​របស់​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ព្រះដំណាក់​របស់​ព្រះ​នៃ​យើង​អើយ</verse>
				<verse number="3">ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះនាម​ព្រះអង្គ ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​យើង។</verse>
				<verse number="4">ព្រះអម្ចាស់ ​បាន​ជ្រើស​រើស​ពូជពង្ស​លោក​យ៉ាកុប ហើយ​ព្រះអង្គ​យក​ជន​ជាតិ​អ៊ីស្រាអែល ធ្វើ​ជា​ប្រជាជន​ផ្ទាល់​របស់​ព្រះអង្គ។</verse>
				<verse number="5">ខ្ញុំ​ដឹង​ច្បាស់​ថា​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម ព្រះអម្ចាស់​របស់​យើង ទ្រង់​ប្រសើរ​លើស​ព្រះ​ទាំង​ប៉ុន្មាន។</verse>
				<verse number="6">បើ​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ធ្វើ​ការ​អ្វី ព្រះអង្គ​នឹង​សំរេច​ការ​នោះ នៅ​លើ​ផ្ទៃ​មេឃ និង​ផែនដី នៅ​ក្នុង​សមុទ្រ និង​នៅ​ក្នុង​ទី​ជំរៅ​នៃ​បាត​សមុទ្រ។</verse>
				<verse number="7">ព្រះអង្គ​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្លេក​បន្ទោរ ដើម្បី​អោយ​ភ្លៀង​ធ្លាក់ ហើយ​ព្រះអង្គ​ក៏​បាន​បញ្ចេញ​ខ្យល់ អោយ​បក់​បោក​មក​ដែរ។</verse>
				<verse number="8">ព្រះអង្គ​បាន​ប្រហារ​កូន​ច្បង​ទាំងឡាយ​នៅ ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។​</verse>
				<verse number="9">ព្រះអង្គ​សំដែង​ទី​សំគាល់ និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ព្រះចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។​</verse>
				<verse number="10">ព្រះអង្គ​បាន​វាយ​ប្រហារ​ប្រជាជាតិ​ជា​ច្រើន ព្រះអង្គ​បាន​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ</verse>
				<verse number="11">គឺ​ព្រះបាទ​ស៊ីហុន​ជា​ស្ដេច​ស្រុក​អាម៉ូរី ព្រះបាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន និង​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​កាណាន​</verse>
				<verse number="12">ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះនាម​របស់​ព្រះអង្គ នៅ​គង់វង្ស​រហូត​ត​ទៅ ឱ​ ព្រះអម្ចាស់ ​អើយ ព្រះកិត្តិនាម​របស់​ព្រះអង្គ ល្បីល្បាញ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ</verse>
				<verse number="14">ដ្បិត​ព្រះអង្គ​រក​យុត្តិធម៌​អោយ ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​អាណិត​អាសូរ​អ្នក​បំរើ របស់​ព្រះអង្គ។</verse>
				<verse number="15">ព្រះ​របស់​ប្រជាជាតិ​នានា សុទ្ធ​តែ​ជា​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ដែល​ជា​ស្នាដៃ​របស់​មនុស្ស។</verse>
				<verse number="16">ព្រះ​ទាំង​នោះ​មាន​មាត់​តែ​មិន​ចេះ​និយាយ មាន​ភ្នែក​តែ​មើល​មិន​ឃើញ</verse>
				<verse number="17">មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ​។</verse>
				<verse number="18">សូម​អោយ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។​</verse>
				<verse number="19">ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ក្រុម​គ្រួសារ​របស់​លោក​អើរ៉ុន​អើយ ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់</verse>
				<verse number="20">ក្រុម​គ្រួសារ​របស់​លោក​លេវី​អើយ ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="21">ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន គឺ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​យេរូសាឡឹម! ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="136">
				<verse number="1">ចូរ​លើក​តម្កើង​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះហឫទ័យ​សប្បុរស ព្រះហឫទ័យ​មេត្តាករុណា របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="2">ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់ខ្ពស់​លើស​ព្រះ​នានា ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="3">ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់ ដែល​ខ្ពង់ខ្ពស់​លើស​អម្ចាស់​នានា ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="4">មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ដ៏​ឧត្ដុង្គឧត្ដម​បំផុត ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="5">ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ព្រះប្រាជ្ញាញាណ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="6">ព្រះអង្គ​បាន​លាត​សន្ធឹង​ផែនដី​ពី​លើ​ផ្ទៃ​ទឹក ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="7">ព្រះអង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សំរាប់​រះ​បំភ្លឺ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="8">គឺ​ព្រះអាទិត្យ​អោយ​គ្រប់គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="9">ព្រះច័ន្ទ និង​ហ្វូងតារា អោយ​គ្រប់គ្រង​នៅ​ពេល​យប់​ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="10">ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីប ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="11">ព្រះអង្គ​នាំ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីប​ ដ្បិត​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="12">ដោយ​ឫទ្ធិបារមី និង​តេជានុភាព​របស់​ព្រះអង្គ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="13">ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="14">ព្រះអង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល ដើរ​កាត់​បាត​សមុទ្រ​នោះ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="15">ព្រះអង្គ​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន និង​កងទ័ព​របស់​ស្ដេច​លិច​លង់ ក្នុង​សមុទ្រ​កក់​នោះ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="16">ព្រះអង្គ​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ នៅ​វាល​រហោស្ថាន ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="17">ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="18">ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំងឡាយ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="19">គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="20">ព្រះបាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="21">ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ មក​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក​ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="22">គឺ​ប្រគល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="23">នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង​ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="24">ព្រះអង្គ​រំដោះ​យើង​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​បច្ចាមិត្ត ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="25">ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំងឡាយ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
				<verse number="26">ចូរ​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ ដ្បិត​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ!</verse>
			</chapter>
			<chapter number="137">
				<verse number="1">យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ីឡូន ហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។</verse>
				<verse number="2">យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ នៅ​ជិត​មាត់​ទន្លេ។</verse>
				<verse number="3">ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយ សឹក​បាន​សុំ​អោយ​យើង​ច្រៀង ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​អោយ​យើង ច្រៀង​បទ​សប្បាយ គេ​ពោល​ថា: «ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូន អោយ​យើង​ស្ដាប់​ផង!»។</verse>
				<verse number="4">តើ​អោយ​យើង​យក​បទ​តម្កើង​ ព្រះអម្ចាស់ មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?</verse>
				<verse number="5">ឱ​ក្រុង​យេរូសាឡឹម​អើយ បើ​ខ្ញុំ​ភ្លេច​អ្នក សូម​អោយ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!</verse>
				<verse number="6">ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរ ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​អោយ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ ដែល​ជន​ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូសាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កំទេច​ក្រុង​នេះ​ទៅ! ចូរ​កំទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។</verse>
				<verse number="8">រីឯ​ក្រុង​បាប៊ីឡូន​វិញ បន្តិច​ទៀត​ឯង​ក៏​នឹង​ត្រូវ​គេ​បំផ្លាញ​ខ្ទេចខ្ទី​ដែរ! អ្នក​ណា​ធ្វើ​បាប​ឯង តប​ស្នង​នឹង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="9">អ្នក​ណា​ចាប់​កូន​តូចៗ​របស់​ឯង​បោក​នឹង​ថ្ម អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
			</chapter>
			<chapter number="138">
				<verse number="1">ទូលបង្គំ​សូម​លើក​តម្កើង ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវតា។</verse>
				<verse number="2">ទូលបង្គំ​ក្រាប​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ទូលបង្គំ​លើក​តម្កើង​ព្រះនាម​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ មេត្តាករុណា​យ៉ាង​ស្មោះស្ម័គ្រ ហើយ​ព្រះអង្គ​សំរេច​តាម​ព្រះបន្ទូល​សន្យា លើស​ពី​ការ​ទន្ទឹង​រង់ចាំ​របស់​យើង​ខ្ញុំ​ទៅ​ទៀត។</verse>
				<verse number="3">នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវក្លា។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ អើយ សូម​អោយ​ស្ដេច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ នៅ​ពេល​គេ​ឮ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។</verse>
				<verse number="5">សូម​អោយ​គេ​នាំ​គ្នា​ច្រៀង​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ: ព្រះអម្ចាស់ ​ប្រកប​ទៅ​ដោយ​សិរីរុងរឿង ឧត្ដុង្គឧត្ដម​បំផុត!</verse>
				<verse number="6">ទោះ​បី​ ព្រះអម្ចាស់ ​ខ្ពង់ខ្ពស់​បំផុត​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់ទាប​ជានិច្ច រីឯ​មនុស្ស​ព្រហើន​វិញ ព្រះអង្គ​ស្គាល់​គេ​ពី​ចម្ងាយ។</verse>
				<verse number="7">នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរឃៅ ហើយ​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="8">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ តាម​ព្រះបន្ទូល​សន្យា ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ មេត្តា​ករុណា​ជានិច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នោះ​ឡើយ!</verse>
			</chapter>
			<chapter number="139">
				<verse number="1">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ឈ្វេង​យល់​ដល់ ជំរៅ​ចិត្ត​ទូលបង្គំ ហើយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​យ៉ាង​ច្បាស់។</verse>
				<verse number="2">ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ តាំង​ពី​ចម្ងាយ។</verse>
				<verse number="3">ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការ ពេល​ណា​ដែល​ទូលបង្គំ​សំរាក ហើយ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ ទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។</verse>
				<verse number="4">ព្រះអម្ចាស់ ​អើយ ពាក្យ​សំដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="5">ព្រះអង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ ដោយ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="6">ទូលបង្គំ​កោត​ស្ញប់ស្ញែង​ណាស់ ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ មិន​អាច​យល់​បាន​ឡើយ។</verse>
				<verse number="7">តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន? តើ​ទូលបង្គំ​គេច​ចេញ​អោយ​ឆ្ងាយ ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?</verse>
				<verse number="8">បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះអង្គ​គង់​នៅ​ទី​នោះ បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="9">ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះអាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី</verse>
				<verse number="10">ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ ហើយ​ជួយ​ទូលបង្គំ ដោយ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="11">ប្រសិន​បើ​ទូលបង្គំ​ពោល​ថា: «សូម​អោយ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​អោយ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។</verse>
				<verse number="12">ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។</verse>
				<verse number="13">ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។</verse>
				<verse number="14">ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។</verse>
				<verse number="15">នៅ​ពេល​ទូលបង្គំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង នឹង​ព្រះអង្គ​ទេ។</verse>
				<verse number="16">កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។</verse>
				<verse number="17">ឱ​ព្រះជាម្ចាស់​អើយ ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់ ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង</verse>
				<verse number="18">ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដី ក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះអង្គ​ដដែល។</verse>
				<verse number="19">ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាល ហើយ​បណ្ដេញ​ពួក​ឃាតក​ចេញ អោយ​ឆ្ងាយ​ពី​ទូលបង្គំ។</verse>
				<verse number="20">បច្ចាមិត្ត​របស់​ព្រះអង្គ​នាំ​គ្នា​យក​ព្រះនាម​ព្រះអង្គ ទៅ​ប្រើ​សំរាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ព្រះអង្គ​ដោយ​ឥត​បាន​ការ។</verse>
				<verse number="21">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ទូលបង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុបឃិត​ប្រឆាំង នឹង​ព្រះអង្គ។</verse>
				<verse number="22">ទូលបង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត ទូលបង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​ផ្ទាល់។</verse>
				<verse number="23">ឱ​ព្រះជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ ដើម្បី​អោយ​ស្គាល់​ចិត្ត​ទូលបង្គំ សូម​ល្បងល​មើល​ទូលបង្គំ ដើម្បី​អោយ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត!</verse>
				<verse number="24">សូម​ទត​មើល​ទូលបង្គំ​ផង ប្រសិន​បើ​ឃើញ​ទូលបង្គំ​ដើរ​ខុស​ផ្លូវ នោះ​សូម​ដឹក​នាំ​ទូលបង្គំ​អោយ​ដើរ​ក្នុង​មាគ៌ា ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ផង។</verse>
			</chapter>
			<chapter number="140">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​រំដោះ​ទូលបង្គំ អោយ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​អោយ​ផុត ពី​មនុស្ស​ឃោរឃៅ។</verse>
				<verse number="2">អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ស្វែង​រក​ជំលោះ​ជា​រៀង​រាល់​ថ្ងៃ!</verse>
				<verse number="3">អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុត មាត់​របស់​គេ​ពោរពេញ​ទៅ​ដោយ​ពិស ដូច​ពស់​វែក។</verse>
				<verse number="4">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ការពារ​ទូលបង្គំ កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់! សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មនុស្ស ឃោរឃៅ​ដែល​ឃុបឃិត​គ្នា ចង់​ផ្ដួល​រំលំ​ទូលបង្គំ!</verse>
				<verse number="5">មនុស្ស​អួតអាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។</verse>
				<verse number="6">ខ្ញុំ​ទូល​ ព្រះអម្ចាស់ ​ថា: ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ! ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌ ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ!</verse>
				<verse number="7">ព្រះជាអម្ចាស់ ​អើយ ព្រះអង្គ​សង្គ្រោះ​ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម ព្រះអង្គ​ការពារ​ទូលបង្គំ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​អោយ​ចិត្ត​ប៉ងប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សំរេច​ឡើយ ហើយ​កុំ​បណ្ដោយ​អោយ​ផែន​ការ របស់​គេ​បាន​ជោគ​ជ័យ​អោយ​សោះ។</verse>
				<verse number="9">សូម​កុំ​អោយ​អស់​អ្នក​ដែល​ឡោមព័ទ្ធ​ទូលបង្គំ មាន​ជ័យជំនះ តែ​អោយ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំ បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!</verse>
				<verse number="10">សូម​អោយ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិនឆ្អៅ ស្រោច​ទៅ​លើ​ពួក​គេ ហើយ​សូម​ច្រាន​ពួក​គេ​ទំលាក់​ទៅ​ក្នុង​ឡ​ភ្លើង ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។</verse>
				<verse number="11">សូម​កុំ​អោយ​អ្នក​មួល​បង្កាច់​គេ អាច​នៅ​ស្ថិតស្ថេរ​លើ​ផែនដី​បាន សូម​អោយ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរឃៅ ឥត​ឈប់​ឈរ​ឡើយ។</verse>
				<verse number="12">ខ្ញុំ​ដឹង​ថា​ ព្រះអម្ចាស់ រក​យុត្តិធម៌​អោយ​មនុស្ស​កំសត់​ទុគ៌ត ព្រះអង្គ​ការពារ​មនុស្ស​ក្រីក្រ។</verse>
				<verse number="13">ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក តម្កើង​ព្រះនាម​របស់​ព្រះអង្គ ហើយ​មនុស្ស​សុចរិត​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
			</chapter>
			<chapter number="141">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!</verse>
				<verse number="2">សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ ដូច​តង្វាយ​នៅ​ពេល​ល្ងាច!</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ សូម​រក្សា​មាត់​ទូលបង្គំ កុំ​អោយ​ទូលបង្គំ​ពោល​ពាក្យ អាក្រក់​សោះ​ឡើយ។</verse>
				<verse number="4">សូម​កុំ​បណ្ដោយ​អោយ​ចិត្ត​ទូលបង្គំ មាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ រួម​ជា​មួយ​មនុស្ស​ទុច្ចរិត សូម​កុំ​អោយ​ទូលបង្គំ​ចូល​រួម​ជប់លៀង ជា​មួយ​ពួក​គេ​ឡើយ។</verse>
				<verse number="5">បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ និង​ស្ដី​បន្ទោស​ទូលបង្គំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទូលបង្គំ​មិន​ប្រកែក​ទេ ព្រោះ​ជា​ការ​ល្អ​ចំពោះ​ទូលបង្គំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។ ក៏​ប៉ុន្តែ ទូលបង្គំ​នៅ​តែ​បន្ត​អធិស្ឋាន តប​នឹង​អំពើ​ឃោរឃៅ​របស់​មនុស្ស​ទុច្ចរិត។</verse>
				<verse number="6">សូម​អោយ​ចៅក្រម​របស់​ពួក​នោះ ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម ហើយ​សូម​អោយ​បច្ចាមិត្ត​ស្ដាប់​សេចក្ដី ដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។</verse>
				<verse number="7">ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា សូម​អោយ​ស្ថាន​មនុស្ស​ស្លាប់​បើក​ចំហ លេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយប៉ាយ គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។</verse>
				<verse number="8">ឱ​ ព្រះជាអម្ចាស់ ​អើយ ទូលបង្គំ​សម្លឹង​ទៅ​រក​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​បាត់​បង់​ជីវិត។</verse>
				<verse number="9">សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ សូម​កុំ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ</verse>
				<verse number="10">តែ​សូម​អោយ​ពួក​គេ​ជាប់​អន្ទាក់ ដែល​ខ្លួន​បាន​ដាក់​នោះ​វិញ! រីឯ​ទូលបង្គំ ទូលបង្គំ​នឹង​បាន​រួច​ខ្លួន។</verse>
			</chapter>
			<chapter number="142">
				<verse number="1">ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​ ព្រះអម្ចាស់ ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ខ្ញុំ​ទូល​ព្រះអង្គ​អោយ​ជ្រាប អំពី​ពាក្យ​ត្អូញត្អែរ​របស់​ខ្ញុំ ខ្ញុំ​រៀប​រាប់​អំពី​ទុក្ខ​វេទនា​របស់​ខ្ញុំ​ប្រាប់​ព្រះអង្គ។</verse>
				<verse number="3">ពេល​ទូលបង្គំ​បាក់​ទឹក​ចិត្ត ព្រះអង្គ​ជ្រាប​ច្បាស់​ពី​ដំណើរ​របស់​ទូលបង្គំ។ ពួក​គេ​នាំ​គ្នា​ដាក់​អន្ទាក់​នៅ​តាម​ផ្លូវ ដែល​ទូលបង្គំ​ដើរ។</verse>
				<verse number="4">សូម​ទត​មើល​ជុំវិញ​ទូលបង្គំ​មើល៍ គ្មាន​នរណា​ម្នាក់​អើពើ​នឹង​ទូលបង្គំ​ទេ ទូលបង្គំ​គ្មាន​កន្លែង​ជ្រក​កោន ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រវីរវល់​នឹង​ទូលបង្គំ​ដែរ។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ: ព្រះអង្គ​ជា​ជំរក​របស់​ទូលបង្គំ នៅ​ក្នុង​ពិភព​លោក​នេះ ទូលបង្គំ​គ្មាន អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ។</verse>
				<verse number="6">សូម​យក​ព្រះហឫទ័យ​ទុក​ដាក់ នឹង​សំរែក​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទាល់​ច្រក​ហើយ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត ពី​អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ទូលបង្គំ។</verse>
				<verse number="7">សូម​ដោះ​លែង​ទូលបង្គំ​អោយ​មាន​សេរីភាព ដើម្បី​អោយ​ទូលបង្គំ​លើក​តម្កើង ព្រះនាម​ព្រះអង្គ ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ទូលបង្គំ។</verse>
			</chapter>
			<chapter number="143">
				<verse number="1">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ អធិស្ឋាន​របស់​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ ទទូច​អង្វរ​របស់​ទូលបង្គំ! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ដោយ​ព្រះហឫទ័យ សុចរិត​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ។</verse>
				<verse number="2">សូម​កុំ​យក​ទូលបង្គំ ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ទៅ​កាត់​ក្ដី​ឡើយ ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ ព្រះភក្ត្រ​របស់​ព្រះអង្គ​ទេ។​</verse>
				<verse number="3">ខ្មាំង​សត្រូវ​តាម​យាយី​ទូលបង្គំ គេ​ជាន់​ឈ្លី​ជីវិត​ទូលបង្គំ គេ​យក​ទូលបង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។</verse>
				<verse number="4">ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។</verse>
				<verse number="5">ទូលបង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម ទូលបង្គំ​សញ្ជឹង​គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។</verse>
				<verse number="6">ទូលបង្គំ​លើក​ដៃ​អង្វរ​ព្រះអង្គ ទូលបង្គំ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ដី​ហួតហែង។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។</verse>
				<verse number="8">សូម​សំដែង​អោយ​ទូលបង្គំ​ស្គាល់​ព្រះហឫទ័យ មេត្តាករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។</verse>
				<verse number="9">ឱ​ ព្រះអម្ចាស់ ​អើយ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ខ្មាំង​សត្រូវ ទូលបង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះអង្គ។</verse>
				<verse number="10">សូម​បង្រៀន​ទូលបង្គំ​អោយ​ធ្វើ​តាម​ព្រះហឫទ័យ របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ សូម​ព្រះវិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះអង្គ​ដឹក​នាំ ទូលបង្គំ​អោយ​ដើរ ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ។ សូម​នាំ​ទូលបង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះហឫទ័យ​ដ៏​សុចរិត​របស់​ព្រះអង្គ!</verse>
				<verse number="12">ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា ករុណា​ចំពោះ​ទូលបង្គំ សូម​កំទេច​ខ្មាំង​សត្រូវ និង​បច្ចាមិត្ត ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ អោយ​វិនាស​សូន្យ​ទៅ ដ្បិត​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="144">
				<verse number="1">សូម​លើក​តម្កើង​ ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ខ្ញុំ ព្រះអង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធសាស្ត្រ ហើយ​ហ្វឹកហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។</verse>
				<verse number="2">ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ចំពោះ​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ខ្ញុំ ព្រះអង្គ​ជា​ទី​ជំរក​ដ៏​រឹងមាំ​របស់​ខ្ញុំ ព្រះអង្គ​រំដោះ​ខ្ញុំ ព្រះអង្គ​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះអង្គ​ជានិច្ច ព្រះអង្គ​ប្រគល់​ប្រជាជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះអង្គ យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?​</verse>
				<verse number="4">មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។</verse>
				<verse number="5">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ របស់​ព្រះអង្គ ហើយ​យាង​ចុះ​មក! សូម​ពាល់​ភ្នំ ដើម្បី​អោយ​មាន​ផ្សែង​ហុយ​ឡើង។</verse>
				<verse number="6">សូម​ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្លេក​បន្ទោរ កំចាត់កំចាយ​ខ្មាំង​សត្រូវ សូម​បាញ់​ព្រួញ​របស់​ព្រះអង្គ​បំបាក់​ទ័ព​ពួក​គេ។</verse>
				<verse number="7">សូម​លាត​ព្រះហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំ សូម​ស្រង់​ទូលបង្គំ​អោយ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។</verse>
				<verse number="8">ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។</verse>
				<verse number="9">ឱ​ព្រះជាម្ចាស់​អើយ ទូលបង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ដោយ​លេង​ឃឹម​កំដរ​ផង។</verse>
				<verse number="10">ព្រះអម្ចាស់​សង្គ្រោះ​ស្ដេច​នានា ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។</verse>
				<verse number="11">សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។</verse>
				<verse number="12">សូម​អោយ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា កូន​ឈើ​ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង សូម​អោយ​កូន​ស្រីៗ​បស់​យើង​មាន​រូប​ឆោម​ស្អាត ដូច​រូប​ទេពអប្សរ​ដ៏​ល្អ​ប្រណីត។</verse>
				<verse number="13">សូម​អោយ​ជង្រុក​របស់​យើង​មាន​ពោរពេញ ទៅ​ដោយ​ភោគផល​សព្វ​បែប​យ៉ាង សូម​អោយ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។</verse>
				<verse number="14">សូម​អោយ​ហ្វូង​គោ​របស់​យើង បាន​កើន​ចំនួន​ជា​ច្រើន​គ្មាន​បាត់ គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​អោយ​មាន​សំរែក​ភ័យ​អាសន្ន នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។</verse>
				<verse number="15">ប្រជាជាតិ​ណា​មាន​ព្រះពរ​ដូច្នេះ ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ ប្រជាជាតិ​ណា​គោរព​ ព្រះអម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ!</verse>
			</chapter>
			<chapter number="145">
				<verse number="1">ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះមហាក្សត្រ នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះនាម របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!</verse>
				<verse number="2">ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​កោត​សរសើរ​ព្រះនាម របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!</verse>
				<verse number="3">ព្រះអម្ចាស់ ​ប្រសើរ​ឧត្ដម​ដែល​យើង​ត្រូវ​តែ សរសើរ​តម្កើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត។ ព្រះអង្គ​ឧត្ដុង្គឧត្ដម​រក​អ្វី​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន។</verse>
				<verse number="4">សូម​អោយ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ សូម​អោយ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ</verse>
				<verse number="5">ព្រម​ទាំង​រៀប​រាប់​ពី​ភាព​ថ្កុំថ្កើង​នៃ​សិរីរុងរឿង របស់​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​សញ្ជឹង​គិត​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ របស់​ព្រះអង្គ។</verse>
				<verse number="6">គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធានុភាព ដ៏​គួរ​អោយ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្ដុង្គឧត្ដម របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="7">គេ​នឹង​រំលឹក​ឡើង​វិញ​នូវ​ព្រះហឫទ័យ​សប្បុរស ដ៏​លើសលប់​របស់​ព្រះអង្គ គេ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។</verse>
				<verse number="8">ព្រះអម្ចាស់ ​ប្រកប​ដោយ​ព្រះហឫទ័យ ប្រណីសន្ដោស និង​អាណិតអាសូរ ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ពោរពេញ​ទៅ​ដោយ ព្រះហឫទ័យ​មេត្តាករុណា។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិតអាសូរ ដល់​សត្វ​លោក​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក។</verse>
				<verse number="10">ឱ​ ព្រះអម្ចាស់ ​អើយ សត្វ​លោក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជាជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។</verse>
				<verse number="11">គេ​នឹង​រៀប​រាប់​អំពី​ព្រះរាជ្យ ដ៏​រុងរឿង​របស់​ព្រះអង្គ គេ​នឹង​ថ្លែង​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ</verse>
				<verse number="12">ដើម្បី​អោយ​មនុស្ស​ទាំង​អស់​បាន​ដឹង ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ និង​សិរីរុងរឿង​ដ៏​ភ្លឺ​ចិញ្ចែងចិញ្ចាច នៃ​ព្រះរាជ្យ​របស់​ព្រះអង្គ</verse>
				<verse number="13">ព្រះអង្គ​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ព្រះអង្គ​ជា​ព្រះមហាក្សត្រ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះអម្ចាស់ ​តែង​គោរព​តាម​ព្រះបន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច ហើយ​អ្វីៗ​ដែល​ព្រះអង្គ​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ព្រះហឫទ័យ​សប្បុរស។​</verse>
				<verse number="14">ព្រះអម្ចាស់ ​ជួយ​គាំទ្រ​អស់​អ្នក​ដែល​ជំពប់​ដួល ព្រះអង្គ​លើក​អ្នក​ដែល​អស់​សង្ឃឹម អោយ​ងើប​ឡើង​វិញ។</verse>
				<verse number="15">ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់ចាំ ព្រះអង្គ​ដោយ​ចិត្ត​សង្ឃឹម​ ដ្បិត​ព្រះអង្គ​ប្រទាន​អាហារ​អោយ​គេ តាម​ពេល​កំណត់។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះហឫទ័យ​ទូលាយ ព្រះអង្គ​ប្រទាន​អោយ​គេ បាន​ឆ្អែត​តាម​បំណង​របស់​គេ។</verse>
				<verse number="17">ព្រះអម្ចាស់ ​ធ្វើ​គ្រប់​កិច្ចការ ដោយ​ព្រះហឫទ័យ​សុចរិត ហើយ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ក្នុង​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ។</verse>
				<verse number="18">ព្រះអម្ចាស់ ​គង់​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ គឺ​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត។</verse>
				<verse number="19">ព្រះអង្គ​សំរេច​តាម​ចិត្ត​ប៉ងប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ឮ​សំរែក ទូលអង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។</verse>
				<verse number="20">ព្រះអម្ចាស់ ​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។</verse>
				<verse number="21">ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ ព្រះអម្ចាស់ សូម​អោយ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ រហូត​ដល់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!</verse>
			</chapter>
			<chapter number="146">
				<verse number="1">ហាលេលូយ៉ា! ខ្ញុំ​សូម​សរសើរ តម្កើង​ ព្រះអម្ចាស់!</verse>
				<verse number="2">ខ្ញុំ​នឹង​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះកិត្តិនាម ព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។</verse>
				<verse number="3">កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ</verse>
				<verse number="4">ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​គំរោងការ​របស់​គេ ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។</verse>
				<verse number="5">អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!។</verse>
				<verse number="6">ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ព្រះអង្គ​តែងតែ​គោរព​តាម​ព្រះបន្ទូល សន្យា​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="7">ព្រះអង្គ​រក​យុត្តិធម៌​អោយ​អស់​អ្នក ដែល​ត្រូវ​គេ​សង្កត់សង្កិន ព្រះអង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន ព្រះអម្ចាស់ ​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង</verse>
				<verse number="8">ព្រះអម្ចាស់ ​ប្រោស​មនុស្ស​ខ្វាក់​អោយ​មើល​ឃើញ ព្រះអម្ចាស់ ​លើក​អ្នក​ដែល​អស់​សង្ឃឹម​អោយ​ងើប​ឡើង​វិញ ព្រះអម្ចាស់ ​ស្រឡាញ់​មនុស្ស​សុចរិត</verse>
				<verse number="9">ព្រះអម្ចាស់ ​ការពារ​ជន​បរទេស ព្រះអង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ព្រះអង្គ​ធ្វើ​អោយ​គំរោងការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។</verse>
				<verse number="10">ព្រះអម្ចាស់ ​នឹង​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច! ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ហាលេលូយ៉ា!។</verse>
			</chapter>
			<chapter number="147">
				<verse number="1">ហាលេលូយ៉ា! ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ព្រះអង្គ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។</verse>
				<verse number="2">ព្រះអម្ចាស់ ​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ ព្រះអង្គ​នាំ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ខ្ចាត់ខ្ចាយ​អោយ​ត្រឡប់​មក​វិញ។</verse>
				<verse number="3">ព្រះអង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំគ្រា អោយ​បាន​ធូរ​ស្បើយ ព្រះអង្គ​រុំ​របួស​អោយ​គេ។</verse>
				<verse number="4">ព្រះអង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ព្រះអង្គ​ដាក់​ឈ្មោះ​អោយ​ផ្កាយ​ទាំង​នោះ។</verse>
				<verse number="5">ព្រះ​របស់​យើង​ធំ​ឧត្ដុង្គឧត្ដម ព្រះអង្គ​មាន​ព្រះចេស្ដា​ដ៏​ខ្លាំង​បំផុត ព្រះតម្រិះ​របស់​ព្រះអង្គ​ឥត​មាន​ព្រំដែន​ឡើយ។</verse>
				<verse number="6">ព្រះអម្ចាស់ ​ជួយ​គាំទ្រ​ជន​ក្រីក្រ តែ​ព្រះអង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។</verse>
				<verse number="7">ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះគុណ​ ព្រះអម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!</verse>
				<verse number="8">ព្រះអង្គ​ធ្វើ​អោយ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ព្រះអង្គ​រៀបចំ​អោយ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​ធ្វើ​អោយ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ</verse>
				<verse number="9">ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ ព្រះអង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។</verse>
				<verse number="10">ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ ហើយ​ព្រះអង្គ​ក៏​មិន​រវីរវល់​នឹង​កម្លាំង​កាយ របស់​មនុស្ស​ដែរ</verse>
				<verse number="11">តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ មេត្តាករុណា​របស់​ព្រះអង្គ។</verse>
				<verse number="12">ក្រុង​យេរូសាឡឹម​អើយ ចូរ​លើក​តម្កើង​សិរីរុងរឿង​របស់​ ព្រះអម្ចាស់! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!</verse>
				<verse number="13">ដ្បិត​ព្រះអង្គ​ការពារ និង​ពង្រឹង​អ្នក​អោយ​មាន​សន្តិសុខ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជាជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។</verse>
				<verse number="14">ព្រះអង្គ​ប្រទាន​អោយ​ទឹក​ដី​អ្នក​មាន​សន្តិភាព ព្រះអង្គ​ប្រទាន​អោយ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្សព្វផ្សាយ ទៅ​យ៉ាង​រហ័ស</verse>
				<verse number="16">ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី ព្រះអង្គ​ធ្វើ​អោយ​មាន​សន្សើម ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស</verse>
				<verse number="17">ព្រះអង្គ​ធ្វើ​អោយ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស ត្រជាក់​ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ?</verse>
				<verse number="18">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក ព្រះអង្គ​ធ្វើ​អោយ​មាន​ខ្យល់​បក់​មក ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។</verse>
				<verse number="19">ព្រះអង្គ​សំដែង​អោយ​ពូជពង្ស របស់​លោក​យ៉ាកុប​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ អោយ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="20">ព្រះអង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជាជាតិ​ទាំងឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះអង្គ​ឡើយ។ ហាលេលូយ៉ា!។</verse>
			</chapter>
			<chapter number="148">
				<verse number="1">ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ នៅ​ស្ថាន​បរមសុខ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="2">ទេវតា​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="3">ព្រះអាទិត្យ និង​ព្រះច័ន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ផ្កាយ​ដ៏​ភ្លឺ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="4">ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ទឹក​ទាំងឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="5">ចូរ​អោយ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង ព្រះនាម​ ព្រះអម្ចាស់ ដ្បិត​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។</verse>
				<verse number="6">ព្រះអង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់ អោយ​នៅ​ស្ថិតស្ថេរ​ជានិច្ច​រហូត​ត​ទៅ ព្រះអង្គ​បាន​ដាក់​វិន័យ​មួយ ដែល​មិន​ប្រែប្រួល​ឡើយ។</verse>
				<verse number="7">ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​នៅ​លើ​ផែនដី មហាសាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។</verse>
				<verse number="8">ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ</verse>
				<verse number="9">ភ្នំ​តូច​ធំ​ទាំងឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="10">សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សាបក្សី និង​សត្វ​លូន​វារ​ទាំងឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="11">ស្ដេច​ទាំងឡាយ​នៅ​ផែនដី​ព្រម​ទាំង​ប្រជារាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="12">យុវជន និង​យុវនារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="13">ចូរ​អោយ​ទាំង​អស់​គ្នា​សរសើរ​តម្កើង ព្រះនាម​ ព្រះអម្ចាស់ ដ្បិត​មាន​តែ​ព្រះនាម​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ឧត្ដម​ប្រសើរ​លើស​គេ ព្រះអង្គ​សំដែង​ភាព​ថ្កុំថ្កើង​រុងរឿង ពាសពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។</verse>
				<verse number="14">ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ របស់​ព្រះអង្គ​មាន​កម្លាំង​ឡើង​វិញ ហើយ​ធ្វើ​អោយ​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ គឺ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្និទ្ធស្នាល​នឹង​ព្រះអង្គ​បាន​ខ្ពស់​មុខ​ឡើង! ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="149">
				<verse number="1">ហាលេលូយ៉ា! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ ព្រះអម្ចាស់! ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ!</verse>
				<verse number="2">ចូរ​អោយ​ជន​ជាតិ​អ៊ីស្រាអែល រីករាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក សូម​អោយ​ប្រជាជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ព្រះមហាក្សត្រ​របស់​ខ្លួន!</verse>
				<verse number="3">ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់ទាប ដោយ​សង្គ្រោះ​ពួក​គេ</verse>
				<verse number="5">ចូរ​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើសលប់ ដោយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះអង្គ​ដោយ​អំណរ​ដែរ!</verse>
				<verse number="6">សូម​អោយ​គេ​សរសើរ​តម្កើង​ព្រះអង្គ មិន​ដាច់​ពី​មាត់ ហើយ​អោយ​គេ​កាន់​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​ជានិច្ច</verse>
				<verse number="7">ដើម្បី​សងសឹក​ប្រជាជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំងឡាយ</verse>
				<verse number="8">ហើយ​យក​ច្រវាក់​ចង​ស្ដេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។</verse>
				<verse number="9">ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ ស្រប​តាម​ការ​សំរេច​របស់​ព្រះជាម្ចាស់​នេះ​ហើយ ដែល​ជា​កិត្តិយស​ដ៏​រុងរឿង​របស់​អស់​អ្នក ស្មោះ​ត្រង់​នឹង​ព្រះអង្គ! ហាលេលូយ៉ា!</verse>
			</chapter>
			<chapter number="150">
				<verse number="1">ហាលេលូយ៉ា! ចូរ​សរសើរ​តម្កើង ព្រះជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ព្រះដំណាក់​ដ៏​រឹងមាំ​របស់​ព្រះអង្គ!</verse>
				<verse number="2">ចូរ​សរសើរ​តម្កើង​ព្រះអង្គ ចំពោះ​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គឧត្ដម​បំផុត!</verse>
				<verse number="3">ចូរ​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​សំឡេង​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!</verse>
				<verse number="4">ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!</verse>
				<verse number="5">ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ស្គរ​អោយ​លាន់​ឮ​រំពង!</verse>
				<verse number="6">ចូរ​អោយ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ ព្រះអម្ចាស់! ហាលេលូយ៉ា!</verse>
			</chapter>
		</book>
		<book number="20">
			<chapter number="1">
				<verse number="1">សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន​​ជា​ព្រះរាជ​បុត្រ​ព្រះបាទ​ដាវីឌ និង​ជា​ព្រះ​មហាក្សត្រ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="2">សុភាសិត​ទាំង​នេះ ផ្ដល់​អោយ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យពេចន៍​ប្រកប​ដោយ​អត្ថន័យ​ជ្រៅ​ជ្រះ</verse>
				<verse number="3">ព្រម​ទាំង​បង្រៀន​មនុស្ស​អោយ​ចេះ​ដឹង​សុចរិត ត្រឹម​ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់</verse>
				<verse number="4">ហើយ​ផ្ដល់​អោយ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​អោយ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។</verse>
				<verse number="5">សូម​អោយ​អ្នក​ប្រាជ្ញ​ត្រងត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​អោយ​មនុស្ស​ឈ្លាសវៃ​ស្រង់​យក​មាគ៌ា​ដែល​ត្រូវ​ប្រកាន់​យក</verse>
				<verse number="6">ដូច្នេះ គេ​អាច​យល់​អំពី​អត្ថន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។</verse>
				<verse number="7">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។​ មនុស្ស​ខ្លៅ​តែងតែ​មើលងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀនប្រដៅ។</verse>
				<verse number="8">កូន​អើយ​ចូរ​ស្ដាប់​ឪពុក​ប្រៀនប្រដៅ ហើយ​ត្រងត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន</verse>
				<verse number="9">ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន អោយ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។</verse>
				<verse number="10">កូន​អើយ បើ​មាន​ជន​ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។</verse>
				<verse number="11">បើ​ជន​ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។</verse>
				<verse number="12">យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​អោយ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ</verse>
				<verse number="13">រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​អោយ​ពេញ​ផ្ទះ​យើង។</verse>
				<verse number="14">ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។</verse>
				<verse number="15">កូន​អើយ កុំ​សេពគប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​អោយ​ឆ្ងាយ​ពី​ពួក​គេ។</verse>
				<verse number="16">ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។</verse>
				<verse number="17">ដាក់​អន្ទាក់​អោយ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។</verse>
				<verse number="18">រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សំរាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុបឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។</verse>
				<verse number="19">អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ​សម្បត្តិ តែងតែ​បាត់​បង់​ជីវិត​បែប​នេះ​ឯង។</verse>
				<verse number="20">ព្រះ​ប្រាជ្ញា​ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ</verse>
				<verse number="21">ព្រម​ទាំង​អំពាវនាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា:</verse>
				<verse number="22">មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើលងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត?។</verse>
				<verse number="23">ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​អោយ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។</verse>
				<verse number="24">យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។</verse>
				<verse number="25">ដោយ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ</verse>
				<verse number="26">ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្តរាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​អោយ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។</verse>
				<verse number="27">ពេល​ណា​ភ័យ​អាសន្ន​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្តរាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់សង្កិន​អ្នក​រាល់​គ្នា</verse>
				<verse number="28">ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​អោយ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។​</verse>
				<verse number="29">អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាច ព្រះអម្ចាស់</verse>
				<verse number="30">អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើលងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន របស់​យើង​ថែម​ទៀត​ផង។</verse>
				<verse number="31">អ្នក​រាល់​គ្នា​នឹង​ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​ឆ្អែតឆ្អន់</verse>
				<verse number="32">ដ្បិត​ចិត្ត​រឹងរូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​អោយ​គេ​បាត់បង់​ជីវិត ហើយ​ចិត្ត​អួតអាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​អោយ​គេ​វិនាស។</verse>
				<verse number="33">រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខដុមរមនា ឥត​ភ័យ​ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ</verse>
				<verse number="2">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ពិចារណា​អោយ​យល់។</verse>
				<verse number="3">ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។</verse>
				<verse number="4">ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។​</verse>
				<verse number="5">ធ្វើ​ដូច្នេះ​ទើប​កូន​យល់​អំពី​ការ​គោរព កោត​ខ្លាច​ ព្រះអម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។</verse>
				<verse number="6">មាន​តែ ព្រះអម្ចាស់ ​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។​</verse>
				<verse number="7">ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។</verse>
				<verse number="8">ព្រះអង្គ​ជួយ​ការពារ អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌ ហើយ​ថែរក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។</verse>
				<verse number="9">ប្រសិន​បើ​កូន​ស្ដាប់​ឪពុក កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត ទៀង​ត្រង់ និង​ត្រឹម​ត្រូវ ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។</verse>
				<verse number="10">ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេកអរ​ដោយ​ចេះ​ដឹង។</verse>
				<verse number="11">ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែរក្សា​កូន</verse>
				<verse number="12">មិន​អោយ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់ ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដែល​ពោល​ពាក្យ​ខិលខូច</verse>
				<verse number="13">ឬ​មនុស្ស​ដែល​បោះបង់​ផ្លូវ​ទៀង​ត្រង់ ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។</verse>
				<verse number="14">ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រេកត្រអាល​តែ​នឹង​អំពើ​ខិលខូច។</verse>
				<verse number="15">អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀចវេរ មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។</verse>
				<verse number="16">ធ្វើ​ដូច្នេះ​កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែមល្ហែម របស់​ស្ត្រី​ដទៃ ដែល​មិន​មែន​ជា​ភរិយា​របស់​កូន</verse>
				<verse number="17">គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធមេត្រី​របស់​ព្រះជាម្ចាស់។​</verse>
				<verse number="18">អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ រមែង​បណ្ដាល​អោយ​គ្រួសារ​របស់​ខ្លួន​ស្លាប់ និង​នាំ​គេ​ឯង​អោយ​វិនាស​បាត់បង់។</verse>
				<verse number="19">ជន​ណា​ភប់ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។</verse>
				<verse number="20">ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ និង​យក​តំរាប់​តាម​មនុស្ស​សុចរិត</verse>
				<verse number="21">ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​មនុស្ស​ឥត​កំហុស នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។</verse>
				<verse number="22">រីឯ​មនុស្ស​ពាល​វិញ ព្រះជាម្ចាស់​នឹង​កាត់កាល់​ពួក​គេ​ចេញ​ពី​ស្រុក ហើយ​ព្រះអង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">កូន​អើយ​ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែផ្ដាំ​ជានិច្ច។</verse>
				<verse number="2">ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​អោយ​កូន​មាន​អាយុ​យឺនយូរ ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។</verse>
				<verse number="3">ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់ នៅ​នឹង​ក​ដែរ។</verse>
				<verse number="4">ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។</verse>
				<verse number="5">កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើ ព្រះអម្ចាស់ ​ទាំង​ស្រុង។</verse>
				<verse number="6">ចូរ​នឹក​ដល់​ ព្រះអម្ចាស់ ​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួសត្រាយ​ផ្លូវ​របស់​កូន។</verse>
				<verse number="7">កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។</verse>
				<verse number="8">ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​អោយ​បាន​ជា​សះស្បើយ​ពី​ជំងឺ។</verse>
				<verse number="9">ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន​មក​ថ្វាយ​ ព្រះអម្ចាស់ ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ព្រះអង្គ។</verse>
				<verse number="10">ធ្វើ​ដូច្នេះ​កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំងបាយជូរ​ដ៏​បរិបូណ៌​ហូរហៀរ។</verse>
				<verse number="11">កូន​អើយ​មិន​ត្រូវ​មើលងាយ​ការ​ប្រៀនប្រដៅ​របស់ ព្រះអម្ចាស់ ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ</verse>
				<verse number="12">ដ្បិត​ ព្រះអម្ចាស់ ​តែងតែ​ប្រៀនប្រដៅ​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់​ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។​</verse>
				<verse number="13">អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ</verse>
				<verse number="14">ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​អោយ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។</verse>
				<verse number="15">ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។​</verse>
				<verse number="16">ប្រាជ្ញា​ផ្ដល់​អោយ​មាន​អាយុ​យឺនយូរ ព្រម​ទាំង​នាំ​អោយ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។</verse>
				<verse number="17">ប្រាជ្ញា​ដឹក​នាំ​មនុស្ស​អោយ​រស់​នៅ​ដោយ​សុខដុមរមនា និង​សុខសាន្ត។</verse>
				<verse number="18">ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សំរាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។​</verse>
				<verse number="19">ព្រះអម្ចាស់ ​បាន​បង្កើត​ផែនដី ដោយសារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយសារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។</verse>
				<verse number="20">ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ផុស​ចេញ​ពី​ទី​ជំរៅ និង​អោយ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយសារ​ព្រះតម្រិះ​ដ៏​វាងវៃ​របស់​ព្រះអង្គ។​</verse>
				<verse number="21">កូន​អើយ​ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច កុំ​ធ្វេសប្រហែស​ឡើយ</verse>
				<verse number="22">ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ផ្ដល់​អោយ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃថ្នូរ។</verse>
				<verse number="23">ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខសាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​អោយ​កូន​ជំពប់​ដួល​បាន​ឡើយ។</verse>
				<verse number="24">កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច ហើយ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់។</verse>
				<verse number="25">កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ</verse>
				<verse number="26">ដ្បិត​ ព្រះអម្ចាស់ ​នឹង​ការពារ​កូន ព្រះអង្គ​មិន​បណ្ដោយ​អោយ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។</verse>
				<verse number="27">មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធភាព​របស់​កូន។</verse>
				<verse number="28">បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន​ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក​សឹម​ត្រឡប់​មក​វិញ​ខ្ញុំ​នឹង​ប្រគល់​ជូន!»។</verse>
				<verse number="29">មិន​ត្រូវ​ប៉ុនប៉ង​ធ្វើ​បាប​មិត្ត​ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។</verse>
				<verse number="30">កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។</verse>
				<verse number="31">កុំ​ច្រណែន​នឹង​មនុស្ស​ឃោរឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ</verse>
				<verse number="32">ដ្បិត​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ខិលខូច​ទេ តែ​ព្រះអង្គ​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។</verse>
				<verse number="33">ព្រះអម្ចាស់ ​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះអង្គ​ប្រទាន​ពរ​អោយ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។</verse>
				<verse number="34">ព្រះអង្គ​មើលងាយ​អស់​អ្នក​ដែល​មើលងាយ​គេ តែ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។​</verse>
				<verse number="35">អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរីរុងរឿង​ទុក​ជា​មត៌ក តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">កូន​អើយ​ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង</verse>
				<verse number="2">ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះបង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។</verse>
				<verse number="3">ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។</verse>
				<verse number="4">ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។</verse>
				<verse number="5">ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​អោយ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។</verse>
				<verse number="6">កុំ​បោះបង់​ប្រាជ្ញា​អោយ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែរក្សា​កូន។</verse>
				<verse number="7">រីឯ​ប្រភព​នៃ​ប្រាជ្ញា ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​អោយ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​អោយ​បាន​ការ​ចេះ​ដឹង។</verse>
				<verse number="8">ចូរ​ឱប​រឹត​ប្រាជ្ញា​អោយ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃថ្នូរ។</verse>
				<verse number="9">ប្រាជ្ញា​នឹង​ផ្ដល់​អោយ​កូន​បាន​រុងរឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត សំរាប់​កូន»។</verse>
				<verse number="10">កូន​អើយ​ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។</verse>
				<verse number="11">ឪពុក​បាន​ណែនាំ​កូន​អោយ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​អោយ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។</verse>
				<verse number="12">បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​អោយ​ជំពប់​ដួល​ឡើយ។</verse>
				<verse number="13">ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះបង់​ចោល​ឡើយ ចូរ​ថែរក្សា​អោយ​ជាប់​ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។</verse>
				<verse number="14">មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តំរាប់​តាម​មនុស្ស​អាក្រក់​ដែរ។</verse>
				<verse number="15">ចូរ​ចៀសវាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​អោយ​ឆ្ងាយ។</verse>
				<verse number="16">អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ​គេ​ដេក​មិន​លក់​ឡើយ</verse>
				<verse number="17">ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយសារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយសារ​អំពើ​ឃោរឃៅ។</verse>
				<verse number="18">មាគ៌ា​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណរះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ​រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កំដៅ។</verse>
				<verse number="19">រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​អោយ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។</verse>
				<verse number="20">កូន​អើយ​ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។</verse>
				<verse number="21">កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​អោយ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជានិច្ច។</verse>
				<verse number="22">ដ្បិត​ឱវាទ​នេះ​នឹង​ផ្ដល់​ជីវិត និង​សុខភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។</verse>
				<verse number="23">ចូរ​កូន​ថែរក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។</verse>
				<verse number="24">ចូរ​ទប់​មាត់​កុំ​អោយ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។</verse>
				<verse number="25">ចូរ​សំដែង​អោយ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀចវេរ​ឡើយ។</verse>
				<verse number="26">ចូរ​រៀបចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​អោយ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​អោយ​ផ្លូវ​នោះ​បាន​ត្រឹម​ត្រូវ</verse>
				<verse number="27">កុំ​ងាក​ស្ដាំ ងាក​ឆ្វេង ហើយ​ចៀស​អោយ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។</verse>
			</chapter>
			<chapter number="5">
				<verse number="1">កូន​អើយ​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់​ឪពុក ហើយ​ចាប់​អារម្មណ៍​នឹង​តម្រិះ​របស់​ឪពុក​ដែរ</verse>
				<verse number="2">ដើម្បី​អោយ​កូន​ស្គាល់​ការ​រិះគិត និង​ការ​និយាយ​ស្ដី​ដឹង​ខុស​ត្រូវ។</verse>
				<verse number="3">ធម្មតា​ស្ត្រី​ក្បត់​ប្ដី​តែងតែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង</verse>
				<verse number="4">តែ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។</verse>
				<verse number="5">ស្ត្រី​ប្រភេទ​នេះ​បណ្ដាល​អោយ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។​</verse>
				<verse number="6">ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ តែ​នាំ​អោយ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។</verse>
				<verse number="7">ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។</verse>
				<verse number="8">ចូរ​ដើរ​វាង​អោយ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​អោយ​សោះ</verse>
				<verse number="9">ក្រែងលោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា បំផ្លាញ​ជីវិត​កូន</verse>
				<verse number="10">ក្រែងលោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។</verse>
				<verse number="11">នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។</verse>
				<verse number="12">ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀនប្រដៅ​ដូច្នេះ!</verse>
				<verse number="13">ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សំដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។</verse>
				<verse number="14">ខ្ញុំ​វិះតែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជាជន»។</verse>
				<verse number="15">ប្រពន្ធ​របស់​កូន​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់ ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ</verse>
				<verse number="16">កុំ​បណ្ដោយ​អោយ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។</verse>
				<verse number="17">ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ កុំ​ចែក​អោយ​អ្នក​ដទៃ។</verse>
				<verse number="18">ចូរ​ផ្ដល់​សុភមង្គល​អោយ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀបការ​តាំង​ពី​កំលោះ​ក្រមុំ។</verse>
				<verse number="19">ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​អោយ​ស្រឡាញ់ សំរស់​របស់​នាង​គួរ​ជា​ទី​គាប់​ចិត្ត។ ចូរ​ត្រេកត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។</verse>
				<verse number="20">កូន​អើយ​ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ?</verse>
				<verse number="21">អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះអម្ចាស់ ​ជ្រាប​ទាំង​អស់ ព្រះអង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។</verse>
				<verse number="22">កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​អោយ​ខ្លួន​គេ​រើ​ពុំ​រួច។</verse>
				<verse number="23">គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។</verse>
			</chapter>
			<chapter number="6">
				<verse number="1">កូន​អើយ​ប្រសិន​បើ​កូន​ធានា​បង​ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ</verse>
				<verse number="2">ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សំដី​ក្នុង​រឿង​នេះ</verse>
				<verse number="3">បាន​សេចក្ដី​ថា​កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​អោយ​រួច</verse>
				<verse number="4">កុំ​ដេក​កុំ​សំរាក​ឡើយ</verse>
				<verse number="5">គឺ​ខំ​ប្រឹង​រើបំរះ​អោយ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន អោយ​រួច​ពី​អន្ទាក់​របស់​ព្រាន។​</verse>
				<verse number="6">កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។</verse>
				<verse number="7">វា​គ្មាន​អ្នក​ត្រួតត្រា គ្មាន​មេ​កើយ គ្មាន​ថៅកែ​ទេ</verse>
				<verse number="8">តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចំរូត វា​សន្សំ​ស្បៀង​ទុក។</verse>
				<verse number="9">ជន​កំជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង?</verse>
				<verse number="10">អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។</verse>
				<verse number="11">ធ្វើ​ដូច្នេះ​អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។</verse>
				<verse number="12">អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោលម្សៀត និង​ទុច្ចរិត</verse>
				<verse number="13">គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា</verse>
				<verse number="14">មាន​ចិត្ត​ពាល​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។</verse>
				<verse number="15">ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែកុន​ពុំ​បាន។</verse>
				<verse number="16">មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំពីរ​យ៉ាង ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ ហើយ​មិន​អាច​ទ្រាំទ្រ​បាន​គឺ:</verse>
				<verse number="17">ការ​វាយឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់</verse>
				<verse number="18">ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់</verse>
				<verse number="19">ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង​ប្អូន។</verse>
				<verse number="20">កូន​អើយ​ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។</verse>
				<verse number="21">ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត​ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។</verse>
				<verse number="22">ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន​ការពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់</verse>
				<verse number="23">ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀនប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។</verse>
				<verse number="24">ពាក្យ​ដាស់​តឿន​ទាំង​នេះ ការពារ​កូន​កុំ​អោយ​ចាញ់​បោក​ស្រី​ទុច្ចរិត​កុំ​អោយ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែមល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។</verse>
				<verse number="25">កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្ដោយ​អោយ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។</verse>
				<verse number="26">ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាមទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។</verse>
				<verse number="27">តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល?</verse>
				<verse number="28">តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង?</verse>
				<verse number="29">រីឯ​អ្នក​ដែល​ប៉ះពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជានិច្ច។</verse>
				<verse number="30">ចោរ​លួច​គេ​ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើលងាយ​ទេ</verse>
				<verse number="31">តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។</verse>
				<verse number="32">អ្នក​ណា​លួច​ប្រពន្ធ​គេ​អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ នាំ​តែ​វិនាស​ខ្លួន​ឯង។</verse>
				<verse number="33">អ្នក​នោះ​នឹង​ទទួល​ទោស​បាត់បង់​កិត្តិយស ហើយ​ត្រូវ​ខ្មាស​គេ​រហូត</verse>
				<verse number="34">ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សងសឹក​ឥត​ត្រា​ប្រណី​ឡើយ។</verse>
				<verse number="35">គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់ទោស​អោយ​ទោះ​បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">កូន​អើយ​កុំ​ភ្លេច​ពាក្យ​បណ្ដាំ​ឪពុក ចូរ​ចងចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន</verse>
				<verse number="2">ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀនប្រដៅ​ទុក ដូច​ជា​កែវ​ភ្នែក។</verse>
				<verse number="3">ចូរ​ចងចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច។</verse>
				<verse number="4">ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។</verse>
				<verse number="5">ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួងលោម។</verse>
				<verse number="6">មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ​សម្លឹង​ទៅ​ផ្លូវ​កែង</verse>
				<verse number="7">ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។</verse>
				<verse number="8">ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។</verse>
				<verse number="9">ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។</verse>
				<verse number="10">ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់ទាញ​ចិត្ត​គេ។</verse>
				<verse number="11">នាង​ពុះកញ្ជ្រោល ស្រើបស្រាល ឥត​អៀន​ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។</verse>
				<verse number="12">នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។</verse>
				<verse number="13">នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា</verse>
				<verse number="14">«ថ្ងៃ​នេះ​ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​ដើម្បី​លា​បំណន់។</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ​ខ្ញុំ​ជួប​បង​មែន!។</verse>
				<verse number="16">ខ្ញុំ​បាន​រៀបចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចំរុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="17">ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។</verse>
				<verse number="18">សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា រហូត​ដល់​ព្រឹក​ស្អែក។</verse>
				<verse number="19">ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។</verse>
				<verse number="20">គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញបូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។</verse>
				<verse number="21">នាង​និយាយ​បញ្ចុះបញ្ចូល​យ៉ាង​ប៉ិនប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម។</verse>
				<verse number="22">អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្តឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្ដោយ​អោយ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។</verse>
				<verse number="23">អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះដូង។</verse>
				<verse number="24">ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។</verse>
				<verse number="25">កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេពគប់​ជា​មួយ​វា​ដែរ</verse>
				<verse number="26">ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​អោយ​មាន​ជន​រងគ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយសារ​ស្នាដៃ​នាង​ដែរ។</verse>
				<verse number="27">ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ចូរ​ត្រងត្រាប់​ស្ដាប់! ព្រះប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ! តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!</verse>
				<verse number="2">ព្រះប្រាជ្ញា​ញាណ​ឈរ​លើ​ទួល ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក</verse>
				<verse number="3">ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល ហើយ​ស្រែក​ឡើង​ថា៖</verse>
				<verse number="4">បណ្ដាជន​ទាំងឡាយ​អើយ! ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។</verse>
				<verse number="5">មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពិចារណា​ឡើង មនុស្ស​ឥត​ប្រាជ្ញា​អើយ ចូរ​រៀន​អោយ​មាន​តម្រិះ​ឡើង។</verse>
				<verse number="6">ចូរ​នាំ​គ្នា​ស្ដាប់ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀងត្រង់</verse>
				<verse number="7">ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។</verse>
				<verse number="8">អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀងត្រង់ គឺ​គ្មាន​ពាក្យ​វៀចវេរ ឬ​បោកបញ្ឆោត​ទេ។</verse>
				<verse number="9">អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់ រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។</verse>
				<verse number="10">ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ លើស​មាស​ទឹកដប់​ទៅ​ទៀត។</verse>
				<verse number="11">ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។</verse>
				<verse number="12">ខ្ញុំ​ជា​ប្រាជ្ញា ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភនិច្ឆ័យ។</verse>
				<verse number="13">អ្នក​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោកបញ្ឆោត​ឡើយ។</verse>
				<verse number="14">ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង</verse>
				<verse number="15">ស្ដេច​ទាំងឡាយ​គ្រប់គ្រង​ស្រុក ដោយសារ​ខ្ញុំ ហើយ​មេ​ដឹក​នាំ​ទាំងឡាយ តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយសារ​ខ្ញុំ​ដែរ។</verse>
				<verse number="16">អ្នក​ធំ​ទាំងឡាយ​ត្រួតត្រា​ស្រុក ដោយសារ​ខ្ញុំ ហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅក្រម​ដ៏​សុចរិត។</verse>
				<verse number="17">អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។</verse>
				<verse number="18">ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរីរុងរឿង ភាព​ចំរុងចំរើន និង​សេចក្ដី​សុចរិត។</verse>
				<verse number="19">ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹកដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​អោយ មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។</verse>
				<verse number="20">ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។</verse>
				<verse number="21">ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ អោយ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។</verse>
				<verse number="22">ព្រះអម្ចាស់ ​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។</verse>
				<verse number="23">ព្រះអង្គ​បាន​ចាក់​ប្រេង​តែងតាំង​ខ្ញុំ តាំង​ពី​អស់កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភពលោក​ទៅ​ទៀត។</verse>
				<verse number="24">កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជំរៅ​ទឹក ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។</verse>
				<verse number="25">ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​ធ្វើ​អោយ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។</verse>
				<verse number="26">ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។</verse>
				<verse number="27">កាល​ព្រះអម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរវាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="28">កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជំរៅ</verse>
				<verse number="29">កាល​ព្រះអង្គ​កំណត់​ព្រំដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​អោយ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី</verse>
				<verse number="30">នៅ​គ្រា​នោះ​ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​ខ្ញុំ​ធ្វើ​អោយ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។</verse>
				<verse number="31">ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។</verse>
				<verse number="32">ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។</verse>
				<verse number="33">ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេសប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។</verse>
				<verse number="34">អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។</verse>
				<verse number="35">អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ។</verse>
				<verse number="36">អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះប្រាជ្ញា​ញាណ​បាន​រៀបចំ​សសរ​ប្រាំពីរ សំរាប់​សង់​ផ្ទះ។</verse>
				<verse number="2">ព្រះប្រាជ្ញា​ញាណ​បាន​សម្លាប់​សត្វ រៀបចំ​សុរា និង​រៀបចំ​តុ សំរាប់​ធ្វើ​ពិធី​ជប់លៀង។</verse>
				<verse number="3">ព្រះប្រាជ្ញា​ញាណ​ចាត់​អ្នក​បំរើ​អោយ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង​ថា:</verse>
				<verse number="4">«មនុស្ស​ល្ងង់ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា</verse>
				<verse number="5">ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀបចំ​ទុក​ជា​ស្រេច។</verse>
				<verse number="6">ចូរ​នាំ​គ្នា​បោះបង់​ចោល​ភាព​ល្ងង់ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្ដល់​ការ​ចេះ​ដឹង​វិញ!»។</verse>
				<verse number="7">អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើលងាយ អ្នក​ណា​ស្ដី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។</verse>
				<verse number="8">កុំ​ស្ដី​បន្ទោស​មនុស្ស​វាយឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។</verse>
				<verse number="9">សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​អោយ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​អោយ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។</verse>
				<verse number="10">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះជាម្ចាស់ ជា​ចំណេះ​របស់​ប្រជាជន​ដ៏វិសុទ្ធ។</verse>
				<verse number="11">ប្រាជ្ញា​ផ្ដល់​អោយ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​អោយ​អ្នក​មាន​អាយុ​វែង។</verse>
				<verse number="12">បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សំរាប់​ខ្លួន​ឯង បើ​អ្នក​វាយឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផលវិបាក​ខ្លួន​ឯង។</verse>
				<verse number="13">ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូឡា ឆោតល្ងង់​គ្មាន​ដឹង​អ្វី​ទាំង​អស់។</verse>
				<verse number="14">ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅអី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង</verse>
				<verse number="15">ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម​ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា:</verse>
				<verse number="16">«មនុស្ស​ល្ងង់ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា</verse>
				<verse number="17">សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។</verse>
				<verse number="18">អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​អោយ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិលខូច​ធ្វើ​អោយ​ម្ដាយ​ព្រួយ​បារម្ភ។</verse>
				<verse number="2">ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​អោយ​ចំរុងចំរើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។</verse>
				<verse number="3">ព្រះអម្ចាស់ ​មិន​បណ្ដោយ​អោយ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះអង្គ​មិន​បំពេញ​តាម​ការ​លោភលន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។</verse>
				<verse number="4">មនុស្ស​ខ្ជិល នាំ​អោយ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​អោយ​ខ្លួន​មាន។</verse>
				<verse number="5">អ្នក​ណា​ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចំរូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិតគូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចំរូត ជា​មនុស្ស​គួរ​អោយ​មើលងាយ។</verse>
				<verse number="6">មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទបាំង​អំពើ​ឃោរឃៅ​របស់​ខ្លួន។</verse>
				<verse number="7">គេ​តែងតែ​ដឹង​គុណ​មនុស្ស​សុចរិត​ជានិច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។</verse>
				<verse number="8">មនុស្ស​មាន​ប្រាជ្ញា តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹងទទែង តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។</verse>
				<verse number="9">អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ តែងតែ​បាន​សុខសាន្ត​រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀចវេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។</verse>
				<verse number="10">អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​អោយ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹងទទែង តែងតែ​រត់​ទៅ​រក​ភាព​អន្តរាយ។</verse>
				<verse number="11">ពាក្យ​សំដី​របស់​មនុស្ស​សុចរិត ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែងតែ​និយាយ​បិទបាំង​អំពើ​ឃោរឃៅ​របស់​ខ្លួន។</verse>
				<verse number="12">ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។</verse>
				<verse number="13">គេ​អាច​សំគាល់​មនុស្ស​មាន​ប្រាជ្ញា តាម​រយៈ​ពាក្យ​សំដី​ដ៏​ឆ្លាត​វាងវៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា​រមែង​ត្រូវ​រំពាត់។</verse>
				<verse number="14">អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងីល្ងើ តែង​នាំ​អោយ​វិនាស​មួយ​រំពេច។</verse>
				<verse number="15">ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ រីឯ​ភាព​ទុគ៌ត​របស់​អ្នក​ក្រក្សត់ រមែង​នាំ​អោយ​គេ​វិនាស។</verse>
				<verse number="16">មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="17">អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។</verse>
				<verse number="18">អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងីល្ងើ។</verse>
				<verse number="19">និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សំដី​ជា​អ្នក​មាន​ប្រាជ្ញា។</verse>
				<verse number="20">ពាក្យ​សំដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។</verse>
				<verse number="21">ពាក្យ​សំដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រយោជន៍​អោយ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងីល្ងើ​តែងតែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។</verse>
				<verse number="22">មាន​តែ​ព្រះពរ​មក​ពី​ ព្រះអម្ចាស់ ​ទេ ដែល​ធ្វើ​អោយ​មនុស្ស​ចំរុងចំរើន ការ​ខ្វល់ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។</verse>
				<verse number="23">មនុស្ស​ល្ងីល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។</verse>
				<verse number="24">មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះជាម្ចាស់​រមែង​ប្រទាន​អោយ។</verse>
				<verse number="25">ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។</verse>
				<verse number="26">ម្ជូរ​ធ្វើ​អោយ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​អោយ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កំជិល​ក៏​ធ្វើ​អោយ​ចៅហ្វាយ​មួម៉ៅ​ដែរ។</verse>
				<verse number="27">មនុស្ស​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ តែងតែ​មាន​អាយុ​យឺនយូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។​</verse>
				<verse number="28">សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។</verse>
				<verse number="29">ព្រះអម្ចាស់ ​ជា​បន្ទាយ​ការពារ​មនុស្ស​ទៀងត្រង់ តែ​ព្រះអង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="30">មនុស្ស​សុចរិត​មិន​ត្រូវ​រង្គើ​ឡើយ រីឯ​មនុស្ស​ពាល​វិញ​ពុំ​អាច​រស់​នៅ​លើ​ផែនដី​បាន​ទេ។</verse>
				<verse number="31">ពាក្យ​សំដី​របស់​មនុស្ស​សុចរិត តែងតែ​ផ្ដល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ​ត្រូវ​តែ​កាត់​ចោល។</verse>
				<verse number="32">មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​អោយ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែងតែ​ពោល​ពាក្យ​អាស្រូវ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះអម្ចាស់ ​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។​</verse>
				<verse number="2">អ្នក​ណា​វាយ​ឫក​ក្រអឺតក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើលងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។</verse>
				<verse number="3">ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀចវេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​អោយ​វិនាស។</verse>
				<verse number="4">នៅ​ថ្ងៃ​ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​អោយ​រួច​ពី​ស្លាប់​បាន។</verse>
				<verse number="5">សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយសារ​អំពើ​ពាល​របស់​ខ្លួន។</verse>
				<verse number="6">សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀងត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀចវេរ តែងតែ​ជាប់​អន្ទាក់​ដោយសារ​ចិត្ត​លោភលន់​របស់​ខ្លួន។</verse>
				<verse number="7">ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="8">ព្រះជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​អោយ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះអង្គ​អោយ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។</verse>
				<verse number="9">មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយសារ​ការ​ចេះ​ដឹង។</verse>
				<verse number="10">ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីករាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ​គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។</verse>
				<verse number="11">ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ ទីក្រុង​ទាំង​មូល​ក៏​ចំរុងចំរើន​ដែរ ផ្ទុយ​ទៅ​វិញ​ដោយសារ​ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ ទីក្រុង​ត្រូវ​រលំ។</verse>
				<verse number="12">អ្នក​ណា​មើលងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែងតែ​នៅ​ស្ងៀម។</verse>
				<verse number="13">អ្នក​និយាយ​ដើម​គេ មិន​អាច​រក្សា​រឿង​សំងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត តែងតែ​លាក់​រឿង​សំងាត់​ទាំង​នោះ​បាន។</verse>
				<verse number="14">ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជាជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគជ័យ។</verse>
				<verse number="15">អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែងតែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។</verse>
				<verse number="16">ស្ត្រី​រូប​ស្អាត​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។</verse>
				<verse number="17">អ្នក​មាន​ចិត្ត​សប្បុរស តែងតែ​ធ្វើ​អោយ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរឃៅ រមែង​ធ្វើ​អោយ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។</verse>
				<verse number="18">មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប​សូន្យ។</verse>
				<verse number="19">សេចក្ដី​សុចរិត​តែងតែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។</verse>
				<verse number="20">ព្រះអម្ចាស់ ​ស្អប់​មនុស្ស​វៀចវេរ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ទៀងត្រង់។</verse>
				<verse number="21">មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​រួច​ជីវិត។</verse>
				<verse number="22">ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។</verse>
				<verse number="23">មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​អោយ​ខ្លួន​ទទួល​ទោស។​</verse>
				<verse number="24">មនុស្ស​មាន​ចិត្ត​ទូលាយ រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់ ធ្វើ​អោយ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។</verse>
				<verse number="25">មនុស្ស​មាន​ចិត្ត​សទ្ធា តែងតែ​បាន​ចំរុងចំរើន រីឯ​អ្នក​ដាក់​ទាន​ទឹក​អោយ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។</verse>
				<verse number="26">អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជាជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។</verse>
				<verse number="27">ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។</verse>
				<verse number="28">មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។</verse>
				<verse number="29">អ្នក​ណា​ធ្វើ​អោយ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងីល្ងើ នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​មាន​ប្រាជ្ញា។</verse>
				<verse number="30">អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែងតែ​ទាក់ទាញ​ចិត្ត​មនុស្ស។</verse>
				<verse number="31">មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប​តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។</verse>
			</chapter>
			<chapter number="12">
				<verse number="1">អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែងតែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះគន់ ជា​មនុស្ស​ល្ងីល្ងើ។</verse>
				<verse number="2">ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះអង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។</verse>
				<verse number="3">គ្មាន​នរណា​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​អំពើ​ឃោរឃៅ​បាន​ទេ តែ​មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។</verse>
				<verse number="4">ភរិយា​ថ្លៃថ្នូរ​តែងតែ​ផ្ដល់​កិត្តិយស​អោយ​ស្វាមី រីឯ​ប្រពន្ធ​ថោក​ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។</verse>
				<verse number="5">មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់ គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។</verse>
				<verse number="6">ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សំដី​របស់​មនុស្ស​ទៀងត្រង់​តែងតែ​សង្គ្រោះ​គេ​វិញ។</verse>
				<verse number="7">បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជពង្ស​របស់​មនុស្ស​សុចរិត នៅ​ស្ថិតស្ថេរ​ជានិច្ច។</verse>
				<verse number="8">មនុស្ស​ដែល​ចេះ​ត្រិះរិះ​ពិចារណា​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀចវេរ​តែងតែ​មាន​គេ​មើលងាយ។</verse>
				<verse number="9">រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បំរើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយឫក​ហ៊ឺហា​តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។</verse>
				<verse number="10">មនុស្ស​សុចរិត​តែងតែ​ថែទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ​គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។</verse>
				<verse number="11">អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចំការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោកប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។</verse>
				<verse number="12">មនុស្ស​ពាល​តែងតែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចំរើន​ឡើង។</verse>
				<verse number="13">មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយសារ​តែ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​រួច​ពី​ទុក្ខ​កង្វល់។</verse>
				<verse number="14">មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល​ដោយសារ​ពាក្យ​សំដី​ដូច​គេ​រក​ប្រាក់​បាន​ដោយសារ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ដែរ។</verse>
				<verse number="15">មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ​ជា​មនុស្ស​មាន​ប្រាជ្ញា។</verse>
				<verse number="16">មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែងតែ​ចេះ​ទប់​ចិត្ត។</verse>
				<verse number="17">មនុស្ស​និយាយ​ការ​ពិត រមែង​ធ្វើ​អោយ​មាន​យុត្តិធម៌ រីឯ​សាក្សី​ក្លែងក្លាយ តែងតែ​ធ្វើ​អោយ​មាន​អយុត្តិធម៌។</verse>
				<verse number="18">អ្នក​ដែល​និយាយ​ប៉បាច់ប៉ប៉ោច តែងតែ​ធ្វើ​អោយ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សំដី​របស់​មនុស្ស​មាន​ប្រាជ្ញា ជា​ឱសថ​ព្យាបាល​មុខ​របួស។</verse>
				<verse number="19">ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូតភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។</verse>
				<verse number="20">អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​អំពើ​អាក្រក់ តែងតែ​លាក់​ចិត្ត​វៀចវេរ​ជានិច្ច រីឯ​អ្នក​កសាង​សន្តិភាព តែងតែ​មាន​អំណរ។</verse>
				<verse number="21">គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។</verse>
				<verse number="22">ព្រះអម្ចាស់ ​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។</verse>
				<verse number="23">មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួតអាង អំពី​អវិជ្ជា​របស់​ខ្លួន។</verse>
				<verse number="24">មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។</verse>
				<verse number="25">ការ​ខ្វល់ខ្វាយ​តែងតែ​ធ្វើ​អោយ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់ភ្លន់​តែងតែ​ធ្វើ​អោយ​មាន​អំណរ​ឡើង​វិញ។</verse>
				<verse number="26">មនុស្ស​សុចរិត​តែងតែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​អោយ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់ នាំ​អោយ​គេ​វង្វេង​វិញ។</verse>
				<verse number="27">ព្រាន​កំជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។</verse>
				<verse number="28">នៅ​ក្នុង​ផ្លូវ​សុចរិត មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">កូន​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។</verse>
				<verse number="2">មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។</verse>
				<verse number="3">អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​អោយ​ខ្លួន​ឯង​វិនាស។</verse>
				<verse number="4">សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សំរេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។</verse>
				<verse number="5">មនុស្ស​សុចរិត​តែងតែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។</verse>
				<verse number="6">សេចក្ដី​សុចរិត​តែងតែ​ការពារ​មនុស្ស​ទៀងត្រង់ រីឯ​អំពើ​បាប​បណ្ដាល​អោយ​មនុស្ស​អាក្រក់​វិនាស។</verse>
				<verse number="7">អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្ដុកស្ដម្ភ។</verse>
				<verse number="8">អ្នក​មាន​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ​គ្មាន​នរណា​គំរាមកំហែង​គេ​ឡើយ។</verse>
				<verse number="9">មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។</verse>
				<verse number="10">ការ​វាយឫក​ធំ​តែងតែ​បង្ក​អោយ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។</verse>
				<verse number="11">ទ្រព្យ​រក​បាន​រហ័ស​បាត់បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។</verse>
				<verse number="12">ការ​អស់​សង្ឃឹម​តែងតែ​នាំ​អោយ​ព្រួយ​ចិត្ត រីឯ​ការ​សំរេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។</verse>
				<verse number="13">អ្នក​ណា​មើលងាយ​ព្រះបន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​ព្រះបញ្ជា​តែងតែ​ទទួល​រង្វាន់។</verse>
				<verse number="14">ការ​ប្រៀនប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ជីវិត​អោយ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។</verse>
				<verse number="15">មនុស្ស​ចេះ​គិត​ពិចារណា តែងតែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន តែងតែ​វិនាស។</verse>
				<verse number="16">មនុស្ស​ឆ្លាត រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែងតែ​លាត​ត្រដាង​ភាព​ល្ងីល្ងើ​របស់​ខ្លួន។</verse>
				<verse number="17">អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ​ត្រង់ តែងតែ​នាំ​សេចក្ដី​សុខ។</verse>
				<verse number="18">អ្នក​ដែល​មិន​ទទួល​ការ​អប់រំ រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើលងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។</verse>
				<verse number="19">សេចក្ដី​ប៉ងប្រាថ្នា​ដែល​បាន​សំរេច រមែង​នាំ​អោយ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះបង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។</verse>
				<verse number="20">នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​អោយ​ខ្លួន​មាន​ប្រាជ្ញា តែ​សេពគប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​អោយ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។</verse>
				<verse number="21">មនុស្ស​មាន​បាប​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។</verse>
				<verse number="22">មនុស្ស​សប្បុរស​តែងតែ​មាន​មត៌ក​ទុក​ចែក​អោយ​កូន​ចៅ រីឯ​មនុស្ស​បាប តែងតែ​ប្រមូល​ទ្រព្យ​ទុក​សំរាប់​មនុស្ស​សុចរិត។</verse>
				<verse number="23">ស្រែ​ចំការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់​ព្រោះ​តែ​ខ្វះ​យុត្តិធម៌។</verse>
				<verse number="24">អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែងតែ​វាយ​ប្រដៅ​វា។</verse>
				<verse number="25">មនុស្ស​សុចរិត​តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែងតែ​អត់​បាយ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ស្ត្រី​មាន​ប្រាជ្ញា​តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។</verse>
				<verse number="2">អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់ តែងតែ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀចវេរ តែងតែ​មើលងាយ​ព្រះអង្គ។</verse>
				<verse number="3">មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួតអាង រីឯ​ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ​តែងតែ​ការពារ​ខ្លួន។</verse>
				<verse number="4">អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគផល​ច្រើន ដោយសារ​កម្លាំង​របស់​គោ។</verse>
				<verse number="5">សាក្សី​គួរ​អោយ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែងក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។</verse>
				<verse number="6">មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។</verse>
				<verse number="7">ចូរ​ចៀស​អោយ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។</verse>
				<verse number="8">ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងីល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កលល្បិច​របស់​ខ្លួន។</verse>
				<verse number="9">មនុស្ស​ល្ងីល្ងើ​មិន​រវីរវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀងត្រង់​តែងតែ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។</verse>
				<verse number="10">ចិត្ត​ដែល​កើត​ទុក្ខ រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។</verse>
				<verse number="11">ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀងត្រង់ នឹង​ចំរុងចំរើន។</verse>
				<verse number="12">មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។</verse>
				<verse number="13">ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។</verse>
				<verse number="14">មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។</verse>
				<verse number="15">មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។</verse>
				<verse number="16">មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ខ្លាច និង​ចៀសវាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។</verse>
				<verse number="17">អ្នក​រហ័ស​ខឹង​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស រីឯ​អ្នក​ដែល​មាន​កលល្បិច តែងតែ​ធ្វើ​អោយ​គេ​ស្អប់។</verse>
				<verse number="18">មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងីល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។</verse>
				<verse number="19">មនុស្ស​អាក្រក់​មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។</verse>
				<verse number="20">អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិតដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ​សម្បូណ៌​អ្នក​រាប់​អាន​ណាស់។</verse>
				<verse number="21">អ្នក​ណា​មើលងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។</verse>
				<verse number="22">អស់​អ្នក​ដែល​មាន​បំណង​អាក្រក់ តែងតែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។</verse>
				<verse number="23">អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោកប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។</verse>
				<verse number="24">សម្បត្តិ​ស្ដុកស្ដម្ភ ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់ខ្លៅ​នៅ​តែ​ល្ងង់ខ្លៅ​ដដែល។</verse>
				<verse number="25">សាក្សី​ដែល​គេ​ទុក​ចិត្ត​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​អោយ​វិនាស។</verse>
				<verse number="26">អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹងមាំ ហើយ​ព្រះអង្គ​ធ្វើ​ជា​ជំរក​ដល់​កូន​ចៅ​របស់​គេ។</verse>
				<verse number="27">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ជា​ប្រភព​នៃ​ជីវិត ហើយ​ការពារ​ខ្លួន​អោយ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។</verse>
				<verse number="28">ព្រះ​មហាក្សត្រ​បាន​រុងរឿង​ដោយសារ​មាន​ប្រជារាស្ត្រ តែ​បើ​ប្រជារាស្ត្រ​ចុះ​អន់ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។</verse>
				<verse number="29">អ្នក​ណា​ចេះ​អត់ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាងវៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។</verse>
				<verse number="30">ចិត្ត​ស្ងប់​តែងតែ​ធ្វើ​អោយ​មាន​សុខភាព​ល្អ រីឯ​ចិត្ត​ច្រណែននិន្ទា ប្រៀប​ដូច​ជា​មហារីក​នៅ​ក្នុង​ឆ្អឹង។</verse>
				<verse number="31">អ្នក​ណា​សង្កត់សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះអង្គ​វិញ។</verse>
				<verse number="32">មនុស្ស​អាក្រក់​តែងតែ​ទទួល​បរាជ័យ​ដោយសារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទីពឹង​ជានិច្ច។</verse>
				<verse number="33">មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។</verse>
				<verse number="34">សេចក្ដី​សុចរិត តែងតែ​លើក​តម្កើង​ប្រជាជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​អោយ​ជាតិ​សាសន៍​ទាំងឡាយ​ត្រូវ​អាម៉ាស់​មុខ។</verse>
				<verse number="35">ព្រះ​មហាក្សត្រ​តែងតែ​សព្វ​ព្រះហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភនិច្ឆ័យ តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ចម្លើយ​ទន់ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះគំរើយ តែងតែ​ធ្វើ​អោយ​ច្រឡោត​ខឹង។</verse>
				<verse number="2">សំដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​អោយ​អ្នក​ដទៃ​ចង់​ចេះ​ដឹង រីឯ​មាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងីល្ងើ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។</verse>
				<verse number="4">ពាក្យ​លើក​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ដើម​ឈើ​ផ្ដល់​ជីវិត រីឯ​សំដី​ទ្រគោះ​បោះ​បោក​នាំ​អោយ​ធ្លាក់​ទឹក​ចិត្ត។</verse>
				<verse number="5">មនុស្ស​ល្ងីល្ងើ​តែងតែ​មើលងាយ​ការ​ប្រៀនប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។</verse>
				<verse number="6">ផ្ទះ​របស់​មនុស្ស​សុចរិត តែង​សម្បូណ៌​សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន ដោយ​អំពើ​អាក្រក់ រមែង​នាំ​អោយ​កើត​ទុក្ខ។</verse>
				<verse number="7">សំដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្ដុះបណ្ដាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ​មិន​អាច​បណ្ដុះបណ្ដាល​បាន​ទេ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​ទៀងត្រង់។</verse>
				<verse number="9">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។</verse>
				<verse number="10">អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្ដី​ប្រដៅ​តែងតែ​ស្លាប់។</verse>
				<verse number="11">ព្រះអម្ចាស់ ​ជ្រាប​អ្វីៗ នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ​ព្រះអង្គ​រឹតតែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។</verse>
				<verse number="12">មនុស្ស​វាយឫក​ខ្ពស់​មិន​ចូល​ចិត្ត​អោយ​នរណា​ស្ដី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។</verse>
				<verse number="13">ចិត្ត​សប្បាយ​ធ្វើ​អោយ​ទឹក​មុខ​រីករាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​អោយ​ទឹក​មុខ​ស្រងូតស្រងាត់។</verse>
				<verse number="14">អ្នក​ចេះ​ពិចារណា​តែងតែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងីល្ងើ។</verse>
				<verse number="15">ចំពោះ​មនុស្ស​កំសត់​ទុគ៌ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។</verse>
				<verse number="16">ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។</verse>
				<verse number="17">កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។</verse>
				<verse number="18">មនុស្ស​ខឹង​ច្រើន តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់ធ្មត់​តែងតែ​សំរុះសំរួល​កុំ​អោយ​មាន​ការ​ទាស់ទែង​គ្នា។</verse>
				<verse number="19">ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀងត្រង់​រាប​ស្មើ​ល្អ។</verse>
				<verse number="20">កូន​មាន​ប្រាជ្ញា​ធ្វើ​អោយ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងីល្ងើ​តែងតែ​មើលងាយ​ម្ដាយ។</verse>
				<verse number="21">មនុស្ស​មិន​ដឹង​ខុស​ត្រូវ តែងតែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងីល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀងត្រង់។</verse>
				<verse number="22">ខ្វះ​ការ​ពិគ្រោះ​គ្នា គំរោងការ​តែងតែ​បរាជ័យ​មាន​ទី​ប្រឹក្សា​ច្រើន គំរោងការ​តែងតែ​សំរេច។</verse>
				<verse number="23">ពោល​ពាក្យ​ត្រឹម​ត្រូវ ស្រប​នឹង​កាលៈទេសៈ រមែង​នាំ​អោយ​មាន​អំណរ​សប្បាយ។</verse>
				<verse number="24">មនុស្ស​ចេះ​គិតគូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀសវាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។</verse>
				<verse number="25">ព្រះអម្ចាស់ ​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះអង្គ​ការពារ​ដីធ្លី​របស់​ស្ត្រី​មេម៉ាយ។</verse>
				<verse number="26">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។</verse>
				<verse number="27">មនុស្ស​លោភលន់​តែងតែ​នាំ​អោយ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺនយូរ។</verse>
				<verse number="28">មនុស្ស​សុចរិត​តែងតែ​គិត​ពិចារណា មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។</verse>
				<verse number="29">ព្រះអម្ចាស់ ​មិន​អើពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះអង្គ​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត។</verse>
				<verse number="30">ទឹក​មុខ​ដែល​សំដែង​សេចក្ដី​មេត្តា រមែង​នាំ​អោយ​មាន​អំណរ ហើយ​ដំណឹងល្អ​រមែង​លើក​ទឹក​ចិត្ត​អោយ​មាន​កម្លាំង។</verse>
				<verse number="31">អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ ដែល​នាំ​អោយ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។</verse>
				<verse number="32">អ្នក​ណា​បដិសេធ​ការ​ប្រៀនប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្ដី​ប្រដៅ​តែងតែ​ទទួល​សុភនិច្ឆ័យ។</verse>
				<verse number="33">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ តែងតែ​អប់រំ​ខ្លួន​អោយ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។</verse>
			</chapter>
			<chapter number="16">
				<verse number="1">មនុស្ស​គិតគូរ​គំរោងការ​របស់​ខ្លួន តែ​ការ​សំរេច​ស្ថិត​នៅ​លើ​ ព្រះអម្ចាស់ ។</verse>
				<verse number="2">មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះអម្ចាស់ ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។</verse>
				<verse number="3">ចូរ​ថ្វាយ​កិច្ចការ​ដែល​អ្នក​ធ្វើ​ទៅ​ ព្រះអម្ចាស់ នោះ​គំរោងការ​របស់​អ្នក​មុខ​ជា​បាន​សំរេច។</verse>
				<verse number="4">អ្វីៗ​ដែល​ ព្រះអម្ចាស់ ​ធ្វើ​សុទ្ធ​តែ​មាន​គោលដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់ ក៏​ព្រះអង្គ​បាន​គ្រោង​ទុក​សំរាប់​ទទួល​ទណ្ឌកម្ម នៅ​ថ្ងៃ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដែរ។</verse>
				<verse number="5">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។</verse>
				<verse number="6">ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​រមែង​ចៀស​ផុត​ពី​អំពើ​បាប។</verse>
				<verse number="7">កាល​ណា​ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះអង្គ​ផ្សះផ្សា​អោយ​ជា​នា​គ្នា​វិញ​ដែរ។</verse>
				<verse number="8">រក​បាន​ប្រាក់​តិច​ដោយ​យុត្តិធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិធម៌។</verse>
				<verse number="9">មនុស្ស​គិតគូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ ព្រះអម្ចាស់ ​ជា​អ្នក​ណែនាំ​ផ្លូវ។</verse>
				<verse number="10">ស្ដេច​តែងតែ​មាន​រាជឱង្ការ ក្នុង​នាម​ព្រះជាម្ចាស់​ទ្រង់​ជំនុំ​ជំរះ​ក្ដី​ដោយ​ឥត​លំអៀង។</verse>
				<verse number="11">ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​សព្វ​ព្រះហឫទ័យ​នឹង​ការ​លក់​ដូរ​ទៀងត្រង់​ដែរ។</verse>
				<verse number="12">ស្ដេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​ ដ្បិត​រាជ​សម្បត្តិ​អាច​រឹងមាំ​បាន ដោយសារ​សេចក្ដី​សុចរិត។</verse>
				<verse number="13">ស្ដេច​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។</verse>
				<verse number="14">សេចក្ដី​ក្រោធ​របស់​ស្ដេច ប្រៀប​បាន​នឹង​ពេជ្ឈឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។</verse>
				<verse number="15">ព្រះភក្ត្រ​រីករាយ​របស់​ស្ដេច រមែង​ផ្ដល់​ជីវិត ហើយ​ព្រះហឫទ័យ​សប្បុរស​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។</verse>
				<verse number="16">ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។</verse>
				<verse number="17">ផ្លូវ​របស់​មនុស្ស​ទៀងត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។</verse>
				<verse number="18">អំនួត​រមែង​នាំ​អោយ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​អោយ​វិនាស។</verse>
				<verse number="19">ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយភ័ណ្ឌ​ជា​មួយ​មនុស្ស​អួតអាង។</verse>
				<verse number="20">អ្នក​ណា​ចេះ​គិតគូរ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ អ្នក​នោះ​រមែង​ចំរុងចំរើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​រមែង​មាន​សុភមង្គល។</verse>
				<verse number="21">មនុស្ស​ដែល​ចេះ​គិត​ពិចារណា ជា​មនុស្ស​ឈ្លាសវៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់ភ្លន់ រមែង​ធ្វើ​អោយ​គេ​ទុក​ចិត្ត។</verse>
				<verse number="22">សុភនិច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សំរាប់​អ្នក​ចេះ​គិតគូរ រីឯ​ជន​ល្ងង់ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន។</verse>
				<verse number="23">មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះគិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​អោយ​គេ​ទុក​ចិត្ត។</verse>
				<verse number="24">សំដី​ទន់ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រសជាតិ​ឆ្ងាញ់​ជា​ទី​គាប់​ចិត្ត ហើយ​ផ្ដល់​សុខភាព​ល្អ។</verse>
				<verse number="25">មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត​ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។</verse>
				<verse number="26">ការ​អត់​ឃ្លាន​បង្ខំ​អោយ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាមទារ។</verse>
				<verse number="27">មនុស្ស​ចោលម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។</verse>
				<verse number="28">មនុស្ស​ទុយ៌ស​រមែង​បង្ក​ជំលោះ ហើយ​អ្នក​អុជអាល​រមែង​បំផ្លាញ​មិត្តភាព។</verse>
				<verse number="29">មនុស្ស​ឃោរឃៅ​តែងតែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​អោយ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។</verse>
				<verse number="30">អ្នក​ណា​បិទ​ភ្នែក​ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។</verse>
				<verse number="31">សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។</verse>
				<verse number="32">មនុស្ស​មិន​ចេះ​ខឹង​ប្រសើរ​ជាង​វីរបុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទីក្រុង​មួយ។</verse>
				<verse number="33">មនុស្ស​តែងតែ​រក​គ្រូ​គន់គូរ​មើល​ជោគវាសនា ប៉ុន្តែ គឺ​ ព្រះអម្ចាស់ ​ទេ ដែល​សំរេច​អ្វីៗ​ទាំង​អស់។</verse>
			</chapter>
			<chapter number="17">
				<verse number="1">បរិភោគ​បាយកក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។</verse>
				<verse number="2">អ្នក​បំរើ​ឆ្លាត​រមែង​ត្រួតត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។</verse>
				<verse number="3">គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់​ដោយសារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ​មាន​តែ​ ព្រះអម្ចាស់ ​ទេ ដែល​អាច​លត់ដំ​ដើម្បី​ស្គាល់​តម្លៃ។</verse>
				<verse number="4">មនុស្ស​មាន​បំណង​អាក្រក់ រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួលបង្កាច់។</verse>
				<verse number="5">អ្នក​មើលងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រងគ្រោះ​នឹង​ត្រូវ​មាន​ទោស។</verse>
				<verse number="6">ចៅ​រមែង​ធ្វើ​អោយ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​ឪពុក។</verse>
				<verse number="7">ពាក្យ​ថ្លៃថ្នូរ​មិន​សម​ជា​សំដី​របស់​មនុស្ស​ល្ងីល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។</verse>
				<verse number="8">អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​អោយ​មាន​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។</verse>
				<verse number="9">អ្នក​ចង់​បាន​មិត្តភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស រមែង​ធ្វើ​អោយ​មិត្តភាព​រលាយ។</verse>
				<verse number="10">ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធភាព​ជាង​វាយ​មនុស្ស​ល្ងីល្ងើ​មួយ​រយ​ដំបង។</verse>
				<verse number="11">មនុស្ស​ទុច្ចរិត​គិត​តែ​បះបោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈឃាត​កំណាច​អោយ​ទៅ​បង្ក្រាប​អ្នក​នោះ។</verse>
				<verse number="12">ជួប​មេ​ខ្លាឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងីល្ងើ​ដែល​ល្ងង់​ហួស។</verse>
				<verse number="13">អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។</verse>
				<verse number="14">បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក​ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។</verse>
				<verse number="15">អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស​មិន គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="16">ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។</verse>
				<verse number="17">កល្យាណ​មិត្ត​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង​ប្អូន​វិញ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខធុរៈ។</verse>
				<verse number="18">អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។</verse>
				<verse number="19">អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង​អ្នក​នោះ​ស្វែង​រក​មហន្តរាយ។</verse>
				<verse number="20">មនុស្ស​មាន​កលល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សំដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។</verse>
				<verse number="21">អ្នក​ណា​បង្កើត​កូន​ល្ងីល្ងើ​អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។</verse>
				<verse number="22">ចិត្ត​សប្បាយ​រមែង​នាំ​អោយ​ជា​សះស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​អោយ​រីងរៃ។</verse>
				<verse number="23">មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិធម៌។</verse>
				<verse number="24">ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាសវៃ រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។</verse>
				<verse number="25">កូន​ភ្លីភ្លើ​ធ្វើ​អោយ​ឪពុក​ព្រួយ និង​ធ្វើ​អោយ​ម្ដាយ​សោកស្ដាយ។</verse>
				<verse number="26">ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀងត្រង់​ក៏​មិន​ល្អ​ដែរ។</verse>
				<verse number="27">អ្នក​ណា​ទប់​ពាក្យ​សំដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់ស្ងៀម​ជា​មនុស្ស​ឈ្លាសវៃ។</verse>
				<verse number="28">បើ​មនុស្ស​ល្ងីល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាសវៃ។</verse>
			</chapter>
			<chapter number="18">
				<verse number="1">អ្នក​ណា​មិន​រវីរវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។</verse>
				<verse number="2">មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។</verse>
				<verse number="3">ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។</verse>
				<verse number="4">សំដី​របស់​មនុស្ស​មាន​ជំរៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជ្រោះ​ទឹក ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង​។</verse>
				<verse number="5">អត់អោន​អោយ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិធម៌​អោយ​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ។</verse>
				<verse number="6">សំដី​របស់​មនុស្ស​ខ្លៅ​បណ្ដាល​អោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​អោយ​មាន​ការ​វាយតប់​គ្នា។</verse>
				<verse number="7">មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​អោយ​ខ្លួន​វិនាស ហើយ​ពាក្យ​សំដី​របស់​អ្នក​នោះ ជា​អន្ទាក់​សំរាប់​ដាក់​ខ្លួន​ឯង។</verse>
				<verse number="8">ពាក្យ​សំដី​របស់​មនុស្ស​អុជអាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។</verse>
				<verse number="9">អ្នក​ធ្វេសប្រហែស​ក្នុង​ការងារ និង​អ្នក​បំផ្លាញ​ការងារ ជា​បង​ប្អូន​នឹង​គ្នា។</verse>
				<verse number="10">ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​បន្ទាយ​ដ៏​រឹងមាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រកកោន ដើម្បី​អោយ​បាន​សុខ។</verse>
				<verse number="11">រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជា​ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការពារ​ខ្លួន​គេ​អោយ​បាន​សុខ។</verse>
				<verse number="12">ចិត្ត​អំនួត រមែង​នាំ​អោយ​អន្តរាយ។ មុន​នឹង​ទទួល​សិរីរុងរឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។</verse>
				<verse number="13">អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ហើយ​ត្រូវ​បាក់​មុខ។</verse>
				<verse number="14">ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ​តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។</verse>
				<verse number="15">មនុស្ស​ឈ្លាសវៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។</verse>
				<verse number="16">ជំនូន​អាច​បើក​ផ្លូវ​អោយ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។</verse>
				<verse number="17">ដើម​ចោទ​តែងតែ​យល់​ថា ក្ដី​របស់​ខ្លួន​ត្រឹម​ត្រូវ​លុះ​ចុង​ចោទ​មក​ដល់ គេ​អោយ​ដើម​ចោទ​នោះ​បង្ហាញ​ភស្ដុតាង។</verse>
				<verse number="18">ការ​ស្បថស្បែ​អាច​បញ្ឈប់​ជំលោះ ហើយ​អារ​កាត់​រឿងរ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។</verse>
				<verse number="19">ពេល​បង​ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក ទីក្រុង​មួយ​ដែល​មាន​កំពែង​រឹងមាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។</verse>
				<verse number="20">មនុស្ស​អាច​រក​អាហារ​បាន ដោយសារ​ពាក្យ​សំដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​អោយ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។</verse>
				<verse number="21">ស្លាប់ ឬ​រស់​ព្រោះ​តែ​សំដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សំដី​របស់​ខ្លួន។</verse>
				<verse number="22">អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះអំណោយ​ទាន​មក​ពី​ ព្រះអម្ចាស់ ដែរ។</verse>
				<verse number="23">ជន​ក្រីក្រ​តែងតែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះគំរើយ។</verse>
				<verse number="24">អ្នក​ណា​មាន​មិត្តភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្តភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។</verse>
			</chapter>
			<chapter number="19">
				<verse number="1">មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀងត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូតភរ។</verse>
				<verse number="2">ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ​សំរាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ​រមែង​មាន​កំហុស។</verse>
				<verse number="3">ភាព​ល្ងីល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ ព្រះអម្ចាស់ ​ទៅ​វិញ។</verse>
				<verse number="4">ទ្រព្យ​សម្បត្តិ​រមែង​ធ្វើ​អោយ​មាន​មិត្តភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្តភក្ដិ​តែងតែ​បោះបង់​ចោល។</verse>
				<verse number="5">សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​ទេ រីឯ​មនុស្ស​កុហក​ភូតភរ​ក៏​មិន​រួច​ខ្លួន​ដែរ។</verse>
				<verse number="6">មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។</verse>
				<verse number="7">មនុស្ស​ក្រីក្រ​គ្មាន​បង​ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្តភក្ដិ​ក៏​បោះបង់​ចោល​ដែរ​កាល​ណា​ត្រូវ ការ​រក​គេ គេ​គេច​បាត់​អស់។</verse>
				<verse number="8">អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។</verse>
				<verse number="9">សាក្សី​ក្លែងក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​ទេ រីឯ​មនុស្ស​កុហក​ភូតភរ ក៏​មិន​រួច​ខ្លួន​ដែរ។</verse>
				<verse number="10">ជីវភាព​ខ្ពង់ខ្ពស់​មិន​ស័ក្ដិសម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បំរើ​ក៏​មិន​សម​ត្រួតត្រា​លើ​មេ​ដឹក​នាំ​ដែរ។</verse>
				<verse number="11">មនុស្ស​មាន​សុភនិច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិយស ដោយ​មិន​តប​ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។</verse>
				<verse number="12">សេចក្ដី​ក្រោធ​របស់​ស្ដេច ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។</verse>
				<verse number="13">កូន​ល្ងង់​រមែង​ធ្វើ​អោយ​ឪពុក​ហិនហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។</verse>
				<verse number="14">ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភនិច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​អោយ​មនុស្ស​ងោកងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។</verse>
				<verse number="16">អ្នក​ប្រតិបត្តិ​តាម​ដំបូន្មាន រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេសប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។</verse>
				<verse number="17">អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុគ៌ត ទុក​ដូច​ជា​អោយ​ ព្រះអម្ចាស់ ​ខ្ចី ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។</verse>
				<verse number="18">ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​អោយ​វា​ស្លាប់​នោះ​ឡើយ។</verse>
				<verse number="19">មនុស្ស​កំរោល​ឃោរឃៅ​រមែង​ទទួល​ពិន័យ​បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្ដោយ​អោយ​គេ​នៅ​តែ​មាន​កំរោល​ដដែល។</verse>
				<verse number="20">ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀនប្រដៅ​នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។</verse>
				<verse number="21">មនុស្ស​គិតគូរ​គំរោងការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គំរោងការ​របស់​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​សំរេច​ជា​រូប​រាង។</verse>
				<verse number="22">ចិត្ត​ស្មោះ​ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស​ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ ប្រសើរ​ជាង​មនុស្ស​កុហក។</verse>
				<verse number="23">ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។</verse>
				<verse number="24">មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។</verse>
				<verse number="25">បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡកឡឺយ អ្នក​នឹង​ធ្វើ​អោយ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្ដី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​អោយ​គេ​យល់​អំពី​ចំណេះ។</verse>
				<verse number="26">អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​អោយ​អាម៉ាស់​មុខ និង​អាប់​យស។</verse>
				<verse number="27">កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀនប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។</verse>
				<verse number="28">ជន​ពាល​ធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។</verse>
				<verse number="29">មនុស្ស​ចំអក​ឡកឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។</verse>
			</chapter>
			<chapter number="20">
				<verse number="1">សុរា​មែង​ធ្វើ​អោយ​មនុស្ស​ក្អេងក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​អោយ​មនុស្ស​ឡូឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។</verse>
				<verse number="2">កំហឹង​របស់​ស្ដេច ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​អោយ​ស្ដេច​ខ្ញាល់ រមែង​នាំ​អោយ​ខ្លួន​មាន​ទោស។</verse>
				<verse number="3">អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជំលោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងីល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។</verse>
				<verse number="4">នៅ​រដូវ​វស្សា​មនុស្ស​កំជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចំរូត​គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។</verse>
				<verse number="5">គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាសវៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។</verse>
				<verse number="6">មនុស្ស​ជា​ច្រើន​អះអាង​ថា ខ្លួន​សប្បុរស​តែ​មនុស្ស​គួរ​អោយ​ទុក​ចិត្ត​ពិបាក​រក​ណាស់។</verse>
				<verse number="7">មនុស្ស​សុចរិត​តែងតែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។</verse>
				<verse number="8">កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យបល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។</verse>
				<verse number="9">តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ​ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?។</verse>
				<verse number="10">បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ។</verse>
				<verse number="11">សូម្បី​តែ​កូន​ក្មេង ក៏​អាច​បង្ហាញ​អោយ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="12">ត្រចៀក​សំរាប់​ស្ដាប់ និង​ភ្នែក​សំរាប់​មើល​សុទ្ធ​តែ​ ព្រះអម្ចាស់ ​បង្កើត​មក​ដូច​គ្នា។</verse>
				<verse number="13">បើ​អ្នក​គិត​តែ​ពី​ដេក​អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។</verse>
				<verse number="14">អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។</verse>
				<verse number="15">មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។</verse>
				<verse number="16">បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។</verse>
				<verse number="17">អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក​អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។</verse>
				<verse number="18">យោបល់​ល្អ​រមែង​ធ្វើ​អោយ​គំរោងការ​បាន​សំរេច មុន​នឹង​ធ្វើ​សង្គ្រាម​ត្រូវ​រិះគិត​អោយ​បាន​ដិត​ដល់​ជា​មុន។</verse>
				<verse number="19">អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សំងាត់​កុំ​សេពគប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។</verse>
				<verse number="20">អ្នក​ណា​ប្រទេចផ្ដាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។</verse>
				<verse number="21">អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ​អ្នក​នោះ​មិន​បាន​ទទួល​ព្រះពរ​ឡើយ។</verse>
				<verse number="22">កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។</verse>
				<verse number="23">ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដែរ។</verse>
				<verse number="24">ព្រះអម្ចាស់ ​តែងតែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិសដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។</verse>
				<verse number="25">ចូរ​រិះគិត​អោយ​បាន​ដិតដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះជាម្ចាស់ ដើម្បី​កុំ​អោយ​ស្ដាយ​ក្រោយ។​</verse>
				<verse number="26">ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។</verse>
				<verse number="27">វិញ្ញាណ​របស់​មនុស្ស ជា​ចង្កៀង​ដែល​មក​ពី​ ព្រះអម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជំរៅ​ចិត្ត​របស់​គេ។</verse>
				<verse number="28">សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់​រមែង​ជួយ​ការពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយសារ​យុត្តិធម៌។</verse>
				<verse number="29">កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។</verse>
				<verse number="30">របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយដំ​អាច​ធ្វើ​អោយ​មាន​ការ​កែប្រែ រហូត​ដល់​ជំរៅ​ចិត្ត។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះហស្ដ​ទៅ​ខាង​ណា​ទឹក​ហូរ​ទៅ​ខាង​នោះ។</verse>
				<verse number="2">មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹមត្រូវ ក៏​ប៉ុន្តែ មាន​តែ​ ព្រះអម្ចាស់ ​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។</verse>
				<verse number="3">ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀងត្រង់ ជាង​ការ​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត។​</verse>
				<verse number="4">ទឹក​មុខ​ក្រអឺតក្រទម និង​ចិត្ត​ព្រហើន​បង្ហាញ​អោយ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។</verse>
				<verse number="5">អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់ក្រហល់ តែងតែ​ជួប​អត្តខាត់។</verse>
				<verse number="6">អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​បាន​ដោយ​បោក​ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។</verse>
				<verse number="7">ចិត្ត​ឃោរឃៅ​របស់​មនុស្ស​អាក្រក់ នាំ​អោយ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។</verse>
				<verse number="8">ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀចវេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀងត្រង់។</verse>
				<verse number="9">ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។</verse>
				<verse number="10">មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន ក៏​វា​មិន​ត្រា​ប្រណី​ដែរ។</verse>
				<verse number="11">បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡកឡឺយ នោះ​នឹង​ធ្វើ​អោយ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា​នោះ​គេ​នឹង​ទទួល​ចំណេះ។</verse>
				<verse number="12">ព្រះ​ដ៏​សុចរិត​តែងតែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​អោយ​គេ​អន្តរាយ។</verse>
				<verse number="13">អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សំរែក​របស់​មនុស្ស​ទុគ៌ត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​អោយ​គេ​ជួយ​នឹង​គ្មាន​នរណា​អើពើ​ឡើយ។</verse>
				<verse number="14">ជំនូន​ដែល​ជូន​ដោយ​សំងាត់ តែងតែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍​ក៏​ធ្វើ​អោយ​ស្ងប់​កំរោល​ដែរ។</verse>
				<verse number="15">ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ រមែង​ផ្ដល់​អោយ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​អោយ​មនុស្ស​ទុច្ចរិត​ភ័យ​តក់ស្លុត។</verse>
				<verse number="16">អ្នក​ណា​លះបង់​សុភនិច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។</verse>
				<verse number="17">អ្នក​ដែល​ភ្លើតភ្លើន​នឹង​ការ​សប្បាយ តែងតែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។</verse>
				<verse number="18">មនុស្ស​អាក្រក់​តែងតែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀងត្រង់។</verse>
				<verse number="19">ស៊ូ​រស់​នៅ​ក្នុង​វាល​រហោស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។</verse>
				<verse number="20">ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។</verse>
				<verse number="21">អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែងតែ​មាន​អាយុ​វែង​ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិយស។</verse>
				<verse number="22">មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កំទេច​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។</verse>
				<verse number="23">អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សំដី តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។</verse>
				<verse number="24">មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​អោយ​អ្នក​ដទៃ​អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។</verse>
				<verse number="25">បំណង​របស់​មនុស្ស​ខ្ជិល រមែង​ធ្វើ​អោយ​ខ្លួន​ស្លាប់​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។</verse>
				<verse number="26">មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។</verse>
				<verse number="27">ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។</verse>
				<verse number="28">សាក្សី​ក្លែងក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។</verse>
				<verse number="29">មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀងត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។</verse>
				<verse number="30">គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ ព្រះអម្ចាស់ ​បាន​ឡើយ។</verse>
				<verse number="31">គេ​រៀប​ទ័ព​សេះ​សំរាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យជំនះ​ស្ថិត​នៅ​លើ​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន ប្រសើរ​ជាង​មាន​មាស​ប្រាក់។</verse>
				<verse number="2">អ្នក​មាន និង​អ្នក​ក្រ​ជា​មនុស្ស​ដូច​គ្នា ដ្បិត​ ព្រះអម្ចាស់ ​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។</verse>
				<verse number="3">កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់​គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។</verse>
				<verse number="4">មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។</verse>
				<verse number="5">ផ្លូវ​អសីលធម៌ មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែងតែ​ដើរ​ចៀសឆ្ងាយ​ពី​ផ្លូវ​នោះ។</verse>
				<verse number="6">ចូរ​អប់រំ​កូន​ក្មេង​អោយ​មាន​ទំលាប់​ល្អ​តាំង​ពី​តូច គេ​នឹង​រក្សា​ទំលាប់​នេះ​រហូត​ដល់​ចាស់។</verse>
				<verse number="7">អ្នក​មាន​តែងតែ​ជិះជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។</verse>
				<verse number="8">អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​អោយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ នឹង​រលាយ​សូន្យ​ទៅ។</verse>
				<verse number="9">មនុស្ស​មាន​ចិត្ត​សប្បុរស​តែងតែ​ទទួល​ព្រះពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។</verse>
				<verse number="10">បំបាត់​មនុស្ស​ចំអក​ឡកឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើលងាយ លែង​មាន​ទៀត​ហើយ។</verse>
				<verse number="11">អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សំដី​សុភាពរាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ស្ដេច។</verse>
				<verse number="12">ព្រះអម្ចាស់ ​តែងតែ​ថែរក្សា​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ តែ​ព្រះអង្គ​ផ្ចាញ់ផ្ចាល​ពាក្យ​សំដី​របស់​មនុស្ស​ពាល។</verse>
				<verse number="13">មនុស្ស​កំជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។</verse>
				<verse number="14">ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី ជា​អន្ទាក់​មួយ​គួរ​អោយ​ព្រឺ​ខ្លាច អ្នក​ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​តែងតែ​ជាប់​អន្ទាក់​នោះ។</verse>
				<verse number="15">ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងីល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​អោយ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងីល្ងើ​នោះ។</verse>
				<verse number="16">ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់សង្កិន​មុខ​ជា​បាន​ចំរើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​អោយ​អ្នក​មាន​នឹង​បណ្ដាល​អោយ​ធ្លាក់​ខ្លួន​ក្រ។</verse>
				<verse number="17">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ</verse>
				<verse number="18">នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចងចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជានិច្ច។</verse>
				<verse number="19">ខ្ញុំ​ចង់​អោយ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​អោយ​អ្នក​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ខ្ញុំ​បាន​កត់ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាមសិប​សំរាប់​អ្នក</verse>
				<verse number="21">ដើម្បី​អោយ​អ្នក​ស្គាល់​ការ​ត្រឹមត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ ដល់​មនុស្ស​ដែល​ចាត់​អ្នក​អោយ​មក។</verse>
				<verse number="22">កុំ​រឹបអូស​យក​ទ្រព្យ​ពី​ជន​ទុគ៌ត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ ហើយ​កុំ​សង្កត់សង្កិន​ជន​ក្រីក្រ​ដែល​គ្មាន​អ្នក​ការពារ។</verse>
				<verse number="23">ដ្បិត​ ព្រះអម្ចាស់ ​នឹង​រក​យុត្តិធម៌​អោយ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹបអូស​យក​ទ្រព្យ​របស់​ពួក​គេ។</verse>
				<verse number="24">កុំ​សេពគប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោល។</verse>
				<verse number="25">ក្រែងលោ​អ្នក​យក​តំរាប់​តាម​គេ ហើយ​នាំ​អោយ​ជីវិត​របស់​អ្នក​ជាប់​អន្ទាក់។</verse>
				<verse number="26">កុំ​ធានា ឬ​សន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។</verse>
				<verse number="27">បើ​អ្នក​គ្មាន​អ្វី​សង​ទេ​គេ​មុខ​ជា​ដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ពុំខាន។</verse>
				<verse number="28">កុំ​ដក​បង្គោល​ព្រំ​ចំការ​ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។</verse>
				<verse number="29">ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិនប្រសប់​បំពេញ​ការងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បំរើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។</verse>
				<verse number="2">បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។</verse>
				<verse number="3">កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។</verse>
				<verse number="4">កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន​ចង់​បាន​ដែរ។</verse>
				<verse number="5">អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។</verse>
				<verse number="6">កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​អោយ​សោះ។</verse>
				<verse number="7">ចិត្ត​របស់​គេ​មិន​ដូច​សំដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត​គេ​មិន​ស្មោះ​ត្រង់​ជា​មួយ​អ្នក​ឡើយ។</verse>
				<verse number="8">ក្រោយ​មក​អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសាបង់។</verse>
				<verse number="9">កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើលងាយ​ពាក្យ​ប្រកប​ដោយ​សុភនិច្ឆ័យ​របស់​អ្នក។</verse>
				<verse number="10">កុំ​ដក​បង្គោល​ព្រំ​ចំការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ</verse>
				<verse number="11">ដ្បិត​ ព្រះជាម្ចាស់ ​ប្រកប​ដោយ​ឫទ្ធានុភាព​នឹង​ការពារ​គេ ព្រះអង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិធម៌​អោយ​គេ។</verse>
				<verse number="12">ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រងត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។</verse>
				<verse number="13">កុំ​រុញរា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ​បី​អ្នក​វាយ​វា​នឹង​រំពាត់​ក៏​វា​មិន​ស្លាប់​ដែរ។</verse>
				<verse number="14">បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការពារ​វា​អោយ​រួច​ពី​ស្លាប់។</verse>
				<verse number="15">កូន​អើយ​បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។</verse>
				<verse number="16">បើ​កូន​ពោល​ពាក្យ​ទៀងត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។</verse>
				<verse number="17">កុំ​ចង់​យក​តំរាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាច ព្រះអម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ</verse>
				<verse number="18">ធ្វើ​ដូច្នេះ​កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។</verse>
				<verse number="19">កូន​អើយ​ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀងត្រង់។</verse>
				<verse number="20">កុំ​សេពគប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ</verse>
				<verse number="21">ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សំលៀកបំពាក់។</verse>
				<verse number="22">ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើលងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។</verse>
				<verse number="23">ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​អោយ​ជាប់លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា</verse>
				<verse number="24">ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើសលប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។</verse>
				<verse number="25">ចូរ​ធ្វើ​អោយ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត​ព្រោះ​តែ​កូន ហើយ​សូម​អោយ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើសលប់។</verse>
				<verse number="26">កូន​អើយ​ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តំរាប់​តាម​ឪពុក។</verse>
				<verse number="27">ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។</verse>
				<verse number="28">ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ​ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​អោយ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។</verse>
				<verse number="29">តើ​អ្នក​ដែល​ត្រូវ​គេ​មើលងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូរទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា?</verse>
				<verse number="30">គឺ​អ្នក​វក់​នឹង​ស្រា​អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។</verse>
				<verse number="31">កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​អោយ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។</verse>
				<verse number="32">នៅ​ទី​បំផុត​ស្រា​នោះ​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរពិស​ចឹក។</verse>
				<verse number="33">ភ្នែក​របស់​អ្នក​ព្រិល​មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចំឡែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។</verse>
				<verse number="34">អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្ដោង​សំពៅ។</verse>
				<verse number="35">អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេពគប់​ជា​មួយ​ពួក​គេ​ឡើយ។</verse>
				<verse number="2">ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្តរាយ។</verse>
				<verse number="3">ដោយសារ​ប្រាជ្ញា​គេ​សង់​ផ្ទះ​បាន ដោយសារ​ការ​ឈ្លាស​វៃ​គេ​ធ្វើ​អោយ​ផ្ទះ​នោះ​រឹងមាំ</verse>
				<verse number="4">ហើយ​ដោយសារ​តម្រិះ គេ​ធ្វើ​អោយ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ទី​គាប់​ចិត្ត។</verse>
				<verse number="5">អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="6">មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះគិត​អោយ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​អោយ​មាន​ជោគ​ជ័យ។</verse>
				<verse number="7">មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​បាន​ឡើយ។</verse>
				<verse number="8">អ្នក​ណា​ចេះ​តែ​រិះគិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។</verse>
				<verse number="9">មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡកឡឺយ តែងតែ​ធ្វើ​អោយ​គេ​ស្អប់​គ្រប់​គ្នា។</verse>
				<verse number="10">បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។</verse>
				<verse number="11">ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។</verse>
				<verse number="12">បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ទាំង​អស់។ ព្រះអង្គ​ពិនិត្យ​មើល​អ្នក ទ្រង់​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះអង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="13">កូន​អើយ​ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ផ្អែម​ជាប់​មាត់។</verse>
				<verse number="14">រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។</verse>
				<verse number="15">កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិចបំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ</verse>
				<verse number="16">ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្តរាយ​រហូត។</verse>
				<verse number="17">ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរាជ័យ​កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីករាយ​ដែរ</verse>
				<verse number="18">ក្រែង​លោ​ ព្រះអម្ចាស់ ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។</verse>
				<verse number="19">កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​អោយ​សោះ។</verse>
				<verse number="20">មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។</verse>
				<verse number="21">កូន​អើយ ចូរ​គោរព​ ព្រះអម្ចាស់ និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះបោរ​ឡើយ</verse>
				<verse number="22">ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ ព្រះអម្ចាស់ ឬ​ស្ដេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។</verse>
				<verse number="23">អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្ដី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។</verse>
				<verse number="24">បើ​ចៅក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជាជន​នឹង​ដាក់​បណ្ដាសា​ចៅក្រម​នោះ ហើយ​ប្រជាជាតិ​នានា​ក៏​ស្អប់​ចៅក្រម​នោះ​ដែរ។</verse>
				<verse number="25">ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។</verse>
				<verse number="26">ចម្លើយ​ស្មោះ​ត្រង់​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។</verse>
				<verse number="27">ចូរ​បំពេញ​កិច្ចការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការងារ​នៅ​ឯ​ស្រែ​ចំការ​សិន​រួច​សឹម​សង់​ផ្ទះ។</verse>
				<verse number="28">កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។</verse>
				<verse number="29">កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។</verse>
				<verse number="30">ខ្ញុំ​បាន​ដើរ​ជិត​ចំការ​របស់​មនុស្ស​កំជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចំការ​ទំពាំងបាយជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។</verse>
				<verse number="31">មាន​បន្លា និង​ស្មៅ​ដុះ​ពាសពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។</verse>
				<verse number="32">ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ:</verse>
				<verse number="33">អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។</verse>
				<verse number="34">ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម​ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។​</verse>
			</chapter>
			<chapter number="25">
				<verse number="1">នេះ​ជា​សុភាសិត​របស់​ព្រះបាទ​សាឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="2">សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​លើ​គំរោងការ​ដ៏​លាក់​កំបាំង រីឯ​សិរីរុងរឿង​របស់​ស្ដេច ស្ថិត​នៅ​លើ​សុភនិច្ឆ័យ។</verse>
				<verse number="3">ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះហឫទ័យ​របស់​ស្ដេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​បាន​ទេ។</verse>
				<verse number="4">បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។</verse>
				<verse number="5">បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​អោយ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ជា​មុន​សិន។</verse>
				<verse number="6">កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។</verse>
				<verse number="7">ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។​</verse>
				<verse number="8">កុំ​ប្រញាប់​យក​រឿងរ៉ាវ​អ្វី ដែល​អ្នក​បាន​ឃើញ​ទៅ​ប្ដឹង​ចៅក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះសា​ខ្លួន​ដូច​ម្ដេច​បាន!</verse>
				<verse number="9">បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ</verse>
				<verse number="10">ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ​គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។</verse>
				<verse number="11">និយាយ​ត្រូវ​តាម​កាលៈទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។</verse>
				<verse number="12">យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។</verse>
				<verse number="13">អ្នក​នាំ​សារ​ស្មោះ​ត្រង់ រមែង​ធ្វើ​អោយ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។</verse>
				<verse number="14">អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។</verse>
				<verse number="15">ការ​អត់ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សំដី​ទន់ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹងរូស។</verse>
				<verse number="16">បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ​កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។</verse>
				<verse number="17">ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញទ្រាន់​រហូត​ដល់​ស្អប់​អ្នក។</verse>
				<verse number="18">អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។</verse>
				<verse number="19">នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។</verse>
				<verse number="20">ច្រៀង​អោយ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។</verse>
				<verse number="21">ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​អោយ​គេ​បរិភោគ បើ​គេ​ស្រេក​ចូរ​យក​ទឹក​អោយ​គេ​ផឹក​ផង</verse>
				<verse number="22">ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ ព្រះអម្ចាស់ ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​</verse>
				<verse number="23">ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ រមែង​នាំ​អោយ​គេ​ខឹង។</verse>
				<verse number="24">ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។</verse>
				<verse number="25">ដំណឹងល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។</verse>
				<verse number="26">អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តំរាប់​តាម​មនុស្ស​ទុច្ចរិត។</verse>
				<verse number="27">បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។</verse>
				<verse number="28">មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។</verse>
			</chapter>
			<chapter number="26">
				<verse number="1">លើក​មនុស្ស​ខ្លៅ​អោយ​មាន​កិត្តិយស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចំរូត។</verse>
				<verse number="2">ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀកកាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។</verse>
				<verse number="3">រំពាត់​ខ្សែតី​សំរាប់​វាយ​សេះ បង្ហៀរ​សំរាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សំរាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។</verse>
				<verse number="4">កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។</verse>
				<verse number="5">ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​អោយ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។</verse>
				<verse number="6">អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​អោយ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។</verse>
				<verse number="7">សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹមសារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។</verse>
				<verse number="8">លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។</verse>
				<verse number="9">សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។</verse>
				<verse number="10">ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​អោយ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។</verse>
				<verse number="11">មនុស្ស​ខ្លៅ​មិន​បោះបង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។​</verse>
				<verse number="12">ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ</verse>
				<verse number="13">មនុស្ស​កំជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។</verse>
				<verse number="14">ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កំជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជានិច្ច។</verse>
				<verse number="15">មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។</verse>
				<verse number="16">មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំពីរ​នាក់​ដែល​ចេះ​ឆ្លើយ​ដោយ​វាងវៃ។</verse>
				<verse number="17">ជ្រៀតជ្រែក​ចូល​ក្នុង​ជំលោះ​របស់​អ្នក​ដទៃ​ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ​ដែល​កំពុង​រត់។</verse>
				<verse number="18">អ្នក​ណា​បោក​បញ្ឆោត​គេ​រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង»</verse>
				<verse number="19">អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំវិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។</verse>
				<verse number="20">ពេល​ណា​អស់​អុស​ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។</verse>
				<verse number="21">មនុស្ស​អុជ​អាល​ធ្វើ​អោយ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ​ប្រៀប​ដូច​ជា​ធ្យូង និង​អុស​ដែល​ធ្វើ​អោយ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។</verse>
				<verse number="22">ពាក្យ​សំដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។</verse>
				<verse number="23">សំដី​ផ្អែមល្ហែម​តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។</verse>
				<verse number="24">មនុស្ស​ស្អប់​គេ​តែងតែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក​ប្រាស់។</verse>
				<verse number="25">កាល​ណា​គេ​និយាយ​ដោយ​ទន់ភ្លន់ កុំ​ទុក​ចិត្ត​គេ​អោយ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។</verse>
				<verse number="26">ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។</verse>
				<verse number="27">អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។</verse>
				<verse number="28">បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើចបញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​អោយ​អ្នក​នោះ​ត្រូវ​អន្តរាយ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា​ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។</verse>
				<verse number="2">កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​អោយ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។</verse>
				<verse number="3">ថ្ម​ក៏​ធ្ងន់​ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងីល្ងើ រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។</verse>
				<verse number="4">កំរោល​របស់​មនុស្ស​ឃោរឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។</verse>
				<verse number="5">រិះ​គន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="6">ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដីភាព រីឯ​ពាក្យ​ស្និទ្ធស្នាល​របស់​សត្រូវ​ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។</verse>
				<verse number="7">អ្នក​ឆ្អែត ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។</verse>
				<verse number="8">មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។</verse>
				<verse number="9">ប្រេង​ក្រអូប និង​ទឹក​អប់​រមែង​ធ្វើ​អោយ​ចិត្ត​រីករាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូតបូត​រឹងរឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។</verse>
				<verse number="10">កុំ​បោះបង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន​កុំ​រត់​ទៅ​ពឹង​បង​ប្អូន​បង្កើត​របស់​អ្នក​អោយ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធស្នាល​ប្រសើរ​ជាង​បង​ប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។</verse>
				<verse number="11">កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង នោះ​ឪពុក​នឹង​សប្បាយ​ចិត្ត ហើយ​បើ​មាន​នរណា​ដៀល​ឪពុក នោះ​ឪពុក​អាច​នឹង​ឆ្លើយ​វិញ​បាន។</verse>
				<verse number="12">កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​អោន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។</verse>
				<verse number="13">បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។</verse>
				<verse number="14">បើ​មាន​នរណា​ម្នាក់​ស្រែក​អោយ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន​តាំង​ពី​ព្រឹក​ព្រលឹម គេ​ចាត់​ទុក​ពរ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ។</verse>
				<verse number="15">ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់​នៅ​ថ្ងៃ​មាន​ភ្លៀង។</verse>
				<verse number="16">នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។</verse>
				<verse number="17">ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។</verse>
				<verse number="18">អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បំរើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។</verse>
				<verse number="19">មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។</verse>
				<verse number="20">ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែងតែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ងប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="21">គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ​គេ​អាច​ស្គាល់​តម្លៃ​ដោយសារ​កេរ្តិ៍​ឈ្មោះ។</verse>
				<verse number="22">ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។</verse>
				<verse number="23">ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​អោយ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​អោយ​បាន​ដិត​ដល់។</verse>
				<verse number="24">ទ្រព្យ​សម្បត្តិ​មិន​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទេ រីឯ​កិត្តិយស​ក៏​មិន​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។</verse>
				<verse number="25">ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចំការ ទុក​ជា​ចំណី​សំរាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ​ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។</verse>
				<verse number="26">អ្នក​អាច​មាន​សំលៀកបំពាក់ ដោយសារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចំការ​ថ្មី​ដោយសារ​លក់​ចៀម​ឈ្មោល។</verse>
				<verse number="27">ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បំរើ​របស់​អ្នក។</verse>
			</chapter>
			<chapter number="28">
				<verse number="1">អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ​ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។</verse>
				<verse number="2">ពេល​ណា​មាន​ការ​រំជើបរំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិភាព។</verse>
				<verse number="3">មនុស្ស​ក្រីក្រ​សង្កត់សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។</verse>
				<verse number="4">អស់​អ្នក​ដែល​បោះបង់​ចោល​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។</verse>
				<verse number="5">មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ ព្រះអម្ចាស់ ​យល់​សព្វ​គ្រប់​ទាំង​អស់។</verse>
				<verse number="6">មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀចវេរ។</verse>
				<verse number="7">អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេពគប់​នឹង​មនុស្ស​ខិលខូច ធ្វើ​អោយ​ឪពុក​បាក់​មុខ។</verse>
				<verse number="8">អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កំរិត ធនធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។</verse>
				<verse number="9">អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែរ។</verse>
				<verse number="10">អ្នក​ណា​នាំ​មនុស្ស​ទៀងត្រង់​អោយ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។</verse>
				<verse number="11">អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។</verse>
				<verse number="12">កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជាជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។</verse>
				<verse number="13">អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន​អ្នក​នោះ​ពុំ​អាច​ចំរើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត នោះ​ព្រះជាម្ចាស់​នឹង​អាណិត​មេត្តា។</verse>
				<verse number="14">អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹងរូស មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។</verse>
				<verse number="15">មនុស្ស​អាក្រក់​គ្រប់គ្រង​លើ​ប្រជាជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លាឃ្មុំ​ប្រុង​សង្គ្រប់។</verse>
				<verse number="16">អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់សង្កិន​ប្រជារាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។</verse>
				<verse number="17">អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។</verse>
				<verse number="18">អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។</verse>
				<verse number="19">អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចំការ​តែងតែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក។</verse>
				<verse number="20">មនុស្ស​ស្មោះ​ត្រង់​តែងតែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ អោយ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ​រមែង​ទទួល​ទោស។</verse>
				<verse number="21">មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។</verse>
				<verse number="22">មនុស្ស​លោភលន់ គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។</verse>
				<verse number="23">អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ​គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។</verse>
				<verse number="24">អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ​ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។</verse>
				<verse number="25">អ្នក​មាន​ចិត្ត​លោភលន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ តែងតែ​បាន​ចំរើន​ឡើង។</verse>
				<verse number="26">អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។</verse>
				<verse number="27">អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។</verse>
				<verse number="28">ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ ប្រជាជន​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស​មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។</verse>
			</chapter>
			<chapter number="29">
				<verse number="1">អ្នក​ដែល​រឹងរូស​មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។</verse>
				<verse number="2">កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់គ្រង​ស្រុក ប្រជារាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជារាស្ត្រ​នឹង​ស្រែក​ថ្ងូរ។</verse>
				<verse number="3">អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា តែងតែ​ធ្វើ​អោយ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេពគប់​ជា​មួយ​ស្រី​ពេស្យា​រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។</verse>
				<verse number="4">ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​តែងតែ​ធ្វើ​អោយ​ស្រុក​បាន​ចំរើន​ឡើង រីឯ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ​រមែង​ធ្វើ​អោយ​ស្រុក​ហិនហោច។</verse>
				<verse number="5">អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។</verse>
				<verse number="6">មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="7">មនុស្ស​សុចរិត​តែងតែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។</verse>
				<verse number="8">មនុស្ស​ចំអក​ឡកឡឺយ រមែង​បង្ក​អោយ​មាន​ចលាចល​ពេញ​ទីក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ធ្វើ​អោយ​ចលាចល​នោះ​ស្ងប់​ទៅ​វិញ។</verse>
				<verse number="9">ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្ដី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី​ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។</verse>
				<verse number="10">ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀងត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀងត្រង់​នោះ​វិញ។</verse>
				<verse number="11">មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​អោយ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ចេះ​ទប់​កំហឹង។</verse>
				<verse number="12">កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូតភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។</verse>
				<verse number="13">អ្នក​ទុគ៌ត និង​អ្នក​ជិះជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ ព្រះអម្ចាស់ ​ប្រទាន​អោយ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។</verse>
				<verse number="14">ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​ក្រីក្រ​ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។</verse>
				<verse number="15">ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស រមែង​ធ្វើ​អោយ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្ដោយ​អោយ​ធ្វើ​អ្វី​តាម​ចិត្ត តែងតែ​បំបាក់​មុខ​ម្ដាយ។</verse>
				<verse number="16">កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។</verse>
				<verse number="17">ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​អោយ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត។</verse>
				<verse number="18">ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះជាម្ចាស់​ទេ ប្រជាជន​នឹង​ជ្រួលច្របល់ រីឯ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ពិត​ជា​មាន​សុភមង្គល។</verse>
				<verse number="19">គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បំរើ នឹង​ពាក្យ​សំដី​បាន​ទេ ដ្បិត​ទោះ​បី​វា​យល់​ក្ដី​ក៏​វា​មិន​ធ្វើ​តាម​ដែរ។</verse>
				<verse number="20">ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ និយាយ​មិន​ចេះ​គិត​តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។</verse>
				<verse number="21">បើ​អ្នក​ទំរើស​ខ្ញុំ​បំរើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ​វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។</verse>
				<verse number="22">មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។</verse>
				<verse number="23">អំនួត​របស់​មនុស្ស​រមែង​ធ្វើ​អោយ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​ចិត្ត​សុភាព​រាបសា តែងតែ​ទទួល​កិត្តិយស។</verse>
				<verse number="24">អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង​ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា​តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។</verse>
				<verse number="25">ភ័យ​ខ្លាច​មនុស្ស​រមែង​ធ្វើ​អោយ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​តែងតែ​បាន​សេចក្ដី​សុខ។</verse>
				<verse number="26">មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ ព្រះអម្ចាស់ ​ទេ ដែល​រក​យុត្តិធម៌​អោយ​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="27">មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀងត្រង់​ដែរ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល</verse>
				<verse number="2">មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។</verse>
				<verse number="3">ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្ដី​អំពី​ព្រះ​ដ៏វិសុទ្ធ។</verse>
				<verse number="4">តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរមសុខ​រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កំរិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង​សូម​ប្រាប់​ខ្ញុំ​ផង!</verse>
				<verse number="5">ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​គួរ​អោយ​ជឿ​ទុក​ចិត្ត ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះអង្គ។</verse>
				<verse number="6">កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ ក្រែង​លោ​ព្រះអង្គ​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។</verse>
				<verse number="7">ព្រះអម្ចាស់​អើយ! ទូលបង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះអង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូលបង្គំ មុន​ពេល​ទូលបង្គំ​ស្លាប់។</verse>
				<verse number="8">សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក​ប្រាស់។ សូម​កុំ​អោយ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។</verse>
				<verse number="9">ប្រសិន​បើ​ទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូលបង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះអង្គ​ដោយ​ពោល​ថា «តើ​ ព្រះអម្ចាស់ ​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក​ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះនាម​ព្រះ​របស់​ទូលបង្គំ។</verse>
				<verse number="10">កុំ​មួល​បង្កាច់​អ្នក​បំរើ​ប្រាប់​ចៅហ្វាយ​ឡើយ ក្រែង​លោ​អ្នក​បំរើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។</verse>
				<verse number="11">ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។</verse>
				<verse number="12">ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជំរះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។</verse>
				<verse number="13">ជន​ប្រភេទ​ខ្លះ​វាយឫក​ខ្ពស់ ហើយ​មើលងាយ​អ្នក​ដទៃ។</verse>
				<verse number="14">ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​អោយ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​អោយ​អស់​ពី​ចំណោម​មនុស្ស​លោក។</verse>
				<verse number="15">ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!» «សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែតឆ្អន់</verse>
				<verse number="16">គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួតហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។</verse>
				<verse number="17">អ្នក​ណា​មើលងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។</verse>
				<verse number="18">មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថភាព​ដែល​ខ្ញុំ​អាច​យល់​បាន</verse>
				<verse number="19">គឺ​ផ្លូវ​ដែល​ត្មាត​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​អោយ​បុរស​ទៅ​រក​ស្រី​ក្រមុំ។</verse>
				<verse number="20">ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ​រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។</verse>
				<verse number="21">មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​អោយ​ក្រឡាប់​ផែនដី ព្រោះ​ផែនដី​ទ្រាំ​ពុំ​បាន</verse>
				<verse number="22">គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌</verse>
				<verse number="23">ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បំរើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។</verse>
				<verse number="24">មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាងវៃ គឺ:</verse>
				<verse number="25">ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។</verse>
				<verse number="26">ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។</verse>
				<verse number="27">កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កងទ័ព​ដ៏​មាន​របៀប​រៀប​រយ។</verse>
				<verse number="28">ជីងចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្ដេច។</verse>
				<verse number="29">មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា​គួរ​អោយ​គយគន់ គឺ:</verse>
				<verse number="30">សិង្ហ​ជា​សត្វ​ដ៏​អង់អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ</verse>
				<verse number="31">មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្ដេច​ដែល​យាត្រា​នៅ​មុខ​កងទ័ព។</verse>
				<verse number="32">បើ​អ្នក​ភ្ញាក់​ស្មារតី​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់​ចង់​លើក​ខ្លួន ចូរ​ទប់​មាត់​តាំង​ពី​ពេល​នេះ​ទៅ។</verse>
				<verse number="33">បើ​អ្នក​ចំរាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ​នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង​នឹង​បង្ក​ជំលោះ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​របស់​ព្រះបាទ​លេមយួល ជា​សេចក្ដី​ទូន្មាន​ដែល​ទ្រង់​បាន​ទទួល​ពី​មាតា។</verse>
				<verse number="2">កូន​អើយ​ម្ដាយ​បាន​បន់ស្រន់​សុំ​អោយ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ​ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។</verse>
				<verse number="3">ចូរ​កុំ​អោយ​ស្រីៗ​ដណ្ដើម​យក​កម្លាំង​របស់​កូន​បាន​ឡើយ ហើយ​ក៏​កុំ​ទុក​អោយ​ស្រីៗ​ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ស្ដេច​វិនាស អាច​ដឹក​មុខ​កូន​បាន​ដែរ។</verse>
				<verse number="4">ចូរ​កូន​ចាំ​អោយ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំងឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។</verse>
				<verse number="5">កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជារាស្ត្រ​ក្រីក្រ។</verse>
				<verse number="6">គួរ​អោយ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​អោយ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ</verse>
				<verse number="7">ដ្បិត​កាល​ណា​គេ​ផឹក​គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។</verse>
				<verse number="8">ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​អោយ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។</verse>
				<verse number="9">ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​អោយ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។</verse>
				<verse number="10">ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។</verse>
				<verse number="11">ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​អោយ​ស្វាមី​ចំរុង​ចំរើន។</verse>
				<verse number="12">នាង​តែងតែ​ផ្ដល់​សុភមង្គល​អោយ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​អោយ​ស្វាមី​ជួប​អពមង្គល​ឡើយ។</verse>
				<verse number="13">នាង​ខិតខំ​រក​អំបោះ និង​សូត្រ​មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។</verse>
				<verse number="14">នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។</verse>
				<verse number="15">នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​អោយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការងារ​អោយ​ស្រី​បំរើ​ធ្វើ។</verse>
				<verse number="16">នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចំការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំងបាយជូរ​មក​ដាំ។</verse>
				<verse number="17">នាង​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​អោយ​ទំនេរ​ដៃ​ឡើយ។</verse>
				<verse number="18">នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចំរើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។</verse>
				<verse number="19">នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។</verse>
				<verse number="20">នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។</verse>
				<verse number="21">នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀកបំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។</verse>
				<verse number="22">នាង​ត្បាញ​ភួយ​សំរាប់​ខ្លួន​ឯង នាង​មាន​សំលៀកបំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។</verse>
				<verse number="23">ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធាចារ្យ​របស់​ស្រុក។</verse>
				<verse number="24">នាង​ដេរ​សម្លៀកបំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​អោយ​អ្នក​ជំនួញ​ដែរ។</verse>
				<verse number="25">នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។</verse>
				<verse number="26">នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។</verse>
				<verse number="27">នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។</verse>
				<verse number="28">កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង​ដោយ​ពោល​ថា:</verse>
				<verse number="29">«មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។</verse>
				<verse number="30">រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សំរស់​ល្អ​ស្អាត មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។</verse>
				<verse number="31">នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។</verse>
			</chapter>
		</book>
		<book number="21">
			<chapter number="1">
				<verse number="1">នេះ​ជា​ពាក្យ​របស់​សាស្ដា ជា​បុត្រ​របស់​ព្រះបាទ​ដាវីឌ និង​ជា​ព្រះមហាក្សត្រ​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">សាស្ដា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ​ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។</verse>
				<verse number="3">មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយហត់​នៅ​លើ​ផែនដី​តើ​បាន​ប្រយោជន៍​អ្វី?</verse>
				<verse number="4">មនុស្ស​មួយ​ជំនាន់​ចាក​ចេញ​ពី​លោក​នេះ​ទៅ មនុស្ស​មួយ​ជំនាន់​ទៀត​ចូល​មក ហើយ​ផែនដី​នៅ​ស្ថិតស្ថេរ​ដដែល។</verse>
				<verse number="5">ព្រះអាទិត្យ​រះ​ឡើង​រួច​លិច​ទៅ​វិញ ហើយ​ប្រញាប់​វិល​ត្រឡប់​ទៅ​កន្លែង​ដែល​ត្រូវ​រះ​សា​ជា​ថ្មី។</verse>
				<verse number="6">ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។</verse>
				<verse number="7">ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​វិល​ទៅ​ហូរ​តាម​ផ្លូវ​របស់​វា​វិញ​ដែរ។</verse>
				<verse number="8">អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ច្រំដែលៗ រហូត​ដល់​មនុស្ស​រក​ពាក្យ​មក​ថ្លែង​ពុំ​បាន។ ភ្នែក​សម្លឹង​មើល​តែ​មិន​ចេះ​ស្កប់ ត្រចៀក​ត្រងត្រាប់​ស្ដាប់​តែ​មិន​ចេះ​ធុញទ្រាន់។</verse>
				<verse number="9">ហេតុការណ៍​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក៏​នឹង​មាន​នៅ​ពេល​ខាង​មុខ ការ​អ្វីៗ​ដែល​គេ​ធ្វើ​ពី​មុន គេ​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ដែរ គឺ​នៅ​លើ​ផែនដី​គ្មាន​ការ​អ្វី​ថ្មី​សោះ​ឡើយ។</verse>
				<verse number="10">ប្រសិន​បើ​គេ​ពោល​អំពី​ហេតុការណ៍​អ្វី​មួយ​ថា «នេះ​ជា​ហេតុការណ៍​ថ្មី» តោង​ដឹង​ថា​ហេតុការណ៍​នោះ​ធ្លាប់​កើត​មាន​តាំង​ពី​បុរាណ​កាល​រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="11">គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។</verse>
				<verse number="12">ខ្ញុំ​សាស្ដា ខ្ញុំ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="13">ខ្ញុំ​ខិតខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះគិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះជាម្ចាស់​តំរូវ​អោយ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយហត់​បំផុត។</verse>
				<verse number="14">ខ្ញុំ​បាន​ឃើញ​ថា ស្នាដៃ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ​ដូច​ដេញ​ចាប់​ខ្យល់។</verse>
				<verse number="15">អ្វីៗ​ដែល​កោង ពុំ​អាច​បត់​អោយ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។</verse>
				<verse number="16">ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ​ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។</verse>
				<verse number="17">ខ្ញុំ​ខិតខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ</verse>
				<verse number="18">ដ្បិត​មាន​ប្រាជ្ញា​ច្រើន​មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឥឡូវ​នេះ​មក​យើង! គិត​តែ​ពី​សប្បាយ ហើយ​ផ្ដោត​អារម្មណ៍​លើ​សុភមង្គល​តែ​ប៉ុណ្ណោះ»។ សូម្បី​យ៉ាង​នេះ​ក្ដី​ក៏​ឥត​បាន​ការ​ដែរ។</verse>
				<verse number="2">ខ្ញុំ​គិត​ថា ការ​សើច​សប្បាយ​ជា​ការ​លេលា រីឯ​អំណរ​រីករាយ​វិញ តើ​បាន​ប្រយោជន៍​អ្វី?</verse>
				<verse number="3">ខ្ញុំ​បាន​សំរេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​អោយ​បាន​ដឹង​ច្បាស់​ថា​អ្វី​ទៅ​ជា​ការ​ល្អ​ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="4">ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចំការ​ទំពាំងបាយជូរ​ទុក​សំរាប់​ខ្លួន​ឯង</verse>
				<verse number="5">ខ្ញុំ​ធ្វើ​សួន​ច្បារ និង​សួន​ឧទ្យាន ហើយ​ខ្ញុំ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ។</verse>
				<verse number="6">ខ្ញុំ​បាន​ជីក​ស្រះ​យក​ទឹក​ស្រោច​ស្រព​ព្រៃ ដែល​មាន​កូន​ឈើ​ដុះ​ដេរដាស។</verse>
				<verse number="7">ខ្ញុំ​បាន​ទិញ​អ្នក​បំរើ​ប្រុស​ស្រី ថែម​ពី​លើ​អ្នក​បំរើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​ច្រើន​ជាង​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​មុន​ខ្ញុំ។</verse>
				<verse number="8">ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ស្ដេច និង​នគរ​នានា។ ខ្ញុំ​រក​បាន​អ្នក​ចំរៀង​ប្រុស​ស្រី និង​អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន ហើយ​ក៏​មាន​ស្ត្រី​ស្នំ​ជា​ច្រើន​ផង។</verse>
				<verse number="9">ខ្ញុំ​ទទួល​ឋានៈ​ដ៏​ប្រសើរ​ឧត្ដុង្គឧត្ដម​លើស​ស្ដេច​នានា ដែល​សោយ​រាជ្យ​នៅ​ក្រុង​យេរូសាឡឹម​មុន​ខ្ញុំ។​ ប៉ុន្តែ ប្រាជ្ញា​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ដដែល។</verse>
				<verse number="10">អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ខ្ញុំ​ទទួល​ទាំង​អស់។ ខ្ញុំ​តែងតែ​បំពេញ​តាម​បំណង​សប្បាយ​គ្រប់​យ៉ាង​របស់​ខ្ញុំ ដ្បិត​ខ្ញុំ​សប្បាយ​រីករាយ​នឹង​ការងារ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ គឺ​ការ​សប្បាយ​នេះ​ហើយ ជា​ផល​នៃ​ការងារ​របស់​ខ្ញុំ។</verse>
				<verse number="11">បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នាដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយហត់​របស់​ខ្ញុំ ដើម្បី​សំរេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។​</verse>
				<verse number="12">ពេល​នោះ ខ្ញុំ​បែរ​ទៅ​ពិចារណា​មើល​ថា តើ​ប្រាជ្ញា ភាព​លេលា ឬ​ការ​វង្វេង​ស្មារតី​មាន​ប្រយោជន៍​អ្វី។ ខ្ញុំ​ក៏​ដណ្ដឹង​សួរ​ថា តើ​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ នឹង​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ស្ដេច​មុនៗ​ដែរ​ឬ?</verse>
				<verse number="13">ខ្ញុំ​ក៏​យល់​ឃើញ​ដូច​ត​ទៅ: ប្រាជ្ញា​មាន​តម្លៃ​ជាង​ការ​វង្វេង​ស្មារតី ដូច​ពន្លឺ​មាន​តម្លៃ​ជាង​ភាព​ងងឹត។</verse>
				<verse number="14">មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងីល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា​ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។</verse>
				<verse number="15">ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន​តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា​ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ</verse>
				<verse number="16">អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។</verse>
				<verse number="17">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​ទេ ហើយ​ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​អាក្រក់ ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ​ដូច​ដេញ​ចាប់​ខ្យល់។</verse>
				<verse number="18">ខ្ញុំ​មិន​ចូល​ចិត្ត​ការ​នឿយហត់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ខំ​ធ្វើ​នៅ​លើ​ផែនដី​ឡើយ ដ្បិត​ខ្ញុំ​ត្រូវ​ទុក​ទាំង​អស់​សំរាប់​ស្ដេច​ដែល​គ្រង​រាជ្យ​បន្ត​ពី​ខ្ញុំ។</verse>
				<verse number="19">មួយ​វិញ​ទៀត​គ្មាន​នរណា​ដឹង​ថា ស្ដេច​ថ្មី​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​មនុស្ស​លេលា​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ដេច​នោះ​នឹង​គ្រប់គ្រង​លើ​ស្នាដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ខំ​ប្រឹងប្រែង​ធ្វើ ដោយ​ប្រាជ្ញា​របស់​ខ្ញុំ​នៅ​លើ​ផែនដី។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។</verse>
				<verse number="20">គិត​ដូច្នេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត ចំពោះ​ការ​ខំ​ប្រឹងប្រែង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="21">មនុស្ស​ម្នាក់​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយហត់​ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ការ​ស្ទាត់​ជំនាញ​តែ​បែរ​ជា​ទុក​អ្វីៗ​ដែល​ខ្លួន​ធ្វើ​អោយ​មនុស្ស​ម្នាក់​ទៀត ដែល​ពុំ​បាន​ខំ​ប្រឹងប្រែង​ទាល់​តែ​សោះ។ ត្រង់​នេះ​ក៏​ឥត​បាន​ការ ហើយ​ជា​ការ​មួយ​ដ៏​អាក្រក់​បំផុត។</verse>
				<verse number="22">អ្នក​ដែល​ខំ​ប្រឹងប្រែង ខ្វល់​ខ្វាយ​ធ្វើ​ការ​នៅ​លើ​ផែនដី ដើម្បី​សំរេច​តាម​គោល​បំណង​របស់​ខ្លួន​បែប​នេះ តើ​បាន​ប្រយោជន៍​អ្វី?</verse>
				<verse number="23">ដ្បិត​រៀង​រាល់​ថ្ងៃ មាន​តែ​ទុក្ខ​កង្វល់ និង​ទុក្ខ​ព្រួយ សូម្បី​តែ​ពេល​យប់​ចិត្ត​របស់​គេ​ក៏​មិន​ស្ងប់។ ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។</verse>
				<verse number="24">ដូច្នេះ​សំរាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត​ខ្ញុំ​ឃើញ​ថា ព្រះជាម្ចាស់​ទេ​តើ​ដែល​ប្រទាន​អោយ។</verse>
				<verse number="25">ប្រសិន​បើ​ព្រះជាម្ចាស់​មិន​ប្រោស​ប្រទាន​ទេ​នោះ គ្មាន​នរណា​ម្នាក់​អាច​បរិភោគ ឬ​សប្បាយ​ចិត្ត​បាន​ឡើយ</verse>
				<verse number="26">ដ្បិត​ព្រះជាម្ចាស់​ប្រទាន​ប្រាជ្ញា ការ​ចេះ​ដឹង និង​អំណរ ដល់​អ្នក​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ រីឯ​មនុស្ស​បាប​វិញ ព្រះអង្គ​ប្រទាន​អោយ​គេ​ខ្វល់​ខ្វាយ គិត​តែ​ពី​ប្រមូល​ទ្រព្យ​សម្បត្តិ ប្រគល់​អោយ​អស់​អ្នក​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។</verse>
			</chapter>
			<chapter number="3">
				<verse number="1">អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។</verse>
				<verse number="2">មាន​ពេល​កើត មាន​ពេល​ស្លាប់ មាន​ពេល​ដាំ មាន​ពេល​ដក។</verse>
				<verse number="3">មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។</verse>
				<verse number="4">មាន​ពេល​យំ មាន​ពេល​សើច មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។</verse>
				<verse number="5">មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។</verse>
				<verse number="6">មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។</verse>
				<verse number="7">មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។</verse>
				<verse number="8">មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់ មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិភាព។</verse>
				<verse number="9">តើ​អ្នក​ដែល​ខំ​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ?</verse>
				<verse number="10">ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះជាម្ចាស់​បាន​ប្រគល់​ការងារ​យ៉ាង​នឿយហត់​អោយ​មនុស្ស​លោក​ធ្វើ។</verse>
				<verse number="11">អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត​តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះហស្ដ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អោយ​គេ​ចេះ​គិត​អំពី​ពេល​វេលា​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ដែរ។</verse>
				<verse number="12">ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សំរាប់​មនុស្ស​ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។</verse>
				<verse number="13">ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះជាម្ចាស់​អោយ​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="14">ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះជាម្ចាស់​ធ្វើ រមែង​នៅ​ស្ថិតស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​អោយ​យើង​គោរព​កោត​ខ្លាច​ព្រះអង្គ។</verse>
				<verse number="15">អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ​ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល​សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ​ព្រះជាម្ចាស់​ធ្វើ​អោយ​កើត​មាន​សា​ជា​ថ្មី។</verse>
				<verse number="16">នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត​ក៏​មាន​អំពើ​អាក្រក់​ដែរ។</verse>
				<verse number="17">ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា: ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សំរាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="18">ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះជាម្ចាស់​នឹង​ល្បងល​ពួក​គេ ដើម្បី​អោយ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ</verse>
				<verse number="19">ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ​មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្ស ទាំង​សត្វ​មាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។</verse>
				<verse number="20">សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិសដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។</verse>
				<verse number="21">តើ​នរណា​អាច​អះអាង​ថា វិញ្ញាណក្ខ័ន្ធ​របស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី?</verse>
				<verse number="22">ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សំរាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីករាយ ចំពោះ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សំរាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​អោយ​មក​មើល​ហេតុការណ៍​ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន តែ​គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ឡើយ។</verse>
				<verse number="2">ខ្ញុំ​យល់​ថា​អ្នក​ដែល​ស្លាប់​ទៅ​ហើយ មាន​សុភមង្គល​ជាង​អ្នក​ដែល​នៅ​រស់។</verse>
				<verse number="3">ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។</verse>
				<verse number="4">ខ្ញុំ​យល់​ឃើញ​ថា​ការ​នឿយហត់​ដែល​មនុស្ស​ខំ​ប្រឹងប្រែង​ធ្វើ​រហូត​ដល់​មាន​ជោគជ័យ​នោះ គឺ​មក​ពី​ការ​ច្រណែន​គ្នា​ប៉ុណ្ណោះ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។</verse>
				<verse number="5">មនុស្ស​លេលា​គិត​តែ​ពី​ឱប​ដៃ ហើយ​ស៊ី​សាច់​ខ្លួន​ឯង។</verse>
				<verse number="6">បាន​សំរាក​តែ​បន្តិច​ នោះ​ប្រសើរ​ជាង​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ច្រើន ដូច​ជា​ដេញ​ចាប់​ខ្យល់។</verse>
				<verse number="7">ខ្ញុំ​បាន​ឃើញ​ការ​ម្យ៉ាង​ទៀត នៅ​លើ​ផែនដី​នេះ​ដែល​ឥត​បាន​ការ</verse>
				<verse number="8">គឺ​មនុស្ស​រស់​នៅ​កណ្ដោចកណ្ដែង​តែ​ម្នាក់​ឯង គ្មាន​កូន គ្មាន​បង​ប្អូន តែ​អ្នក​នោះ​ធ្វើ​ការ​មិន​ចេះ​ឈប់​ចង់​បាន​ទ្រព្យ​មិន​ចេះ​ស្កប់​ចិត្ត។ តើ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​សំរាប់​នរណា​បាន​ជា​បង្អត់​ខ្លួន​ឯង​មិន​អោយ​មាន​សុភមង្គល​ដូច្នេះ? ត្រង់​នេះ​ទៀត​ក៏​សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ជា​ការ​ខ្វល់​ខ្វាយ​ឥត​អំពើ។</verse>
				<verse number="9">មនុស្ស​ពីរ​នាក់​ប្រសើរ​ជាង​មនុស្ស​តែ​ម្នាក់ ដ្បិត​កិច្ចការ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រួម​គ្នា រមែង​បាន​ទទួល​ផល​ច្រើន​ជាង។</verse>
				<verse number="10">ប្រសិន​បើ​ម្នាក់​ដួល​ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំខាន ព្រោះ​ពេល​គេ​ដួល​គ្មាន​នរណា​ជួយ​លើក​ទេ!</verse>
				<verse number="11">មួយ​វិញ​ទៀត បើ​មនុស្ស​ពីរ​នាក់​ដេក​ជា​មួយ​គ្នា នោះ​គេ​បាន​កក់​ក្ដៅ។ ចំណែក​ឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង​វិញ ធ្វើ​ម្ដេច​អោយ​កក់​ក្ដៅ​កើត?</verse>
				<verse number="12">មនុស្ស​ម្នាក់​អាច​វាយ​មនុស្ស​ម្នាក់​ទៀត​ឈ្នះ តែ​បើ​មាន​ពីរ​នាក់​ព្រួត​គ្នា អ្នក​នោះ​ពុំ​អាច​ឈ្នះ​បាន​ឡើយ។ ពួរ​ដែល​វេញ​ដោយ​ខ្សែ​បី​សសៃ មិន​ងាយ​ដាច់​ទេ។</verse>
				<verse number="13">ក្មេង​ប្រុស​ម្នាក់​ក្រីក្រ​តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​មួយ​អង្គ​ដែល​មាន​វ័យ​ចាស់​ជរា ហើយ​ល្ងីល្ងើ មិន​ព្រម​ទទួល​យោបល់​ពី​អ្នក​ដទៃ។</verse>
				<verse number="14">ក្មេង​ប្រុស​នោះ​អាច​ចេញ​ពី​ទី​ឃុំឃាំង​ឡើង​គ្រង​រាជ្យ​បាន ទោះ​បី​គេ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​របស់​ខ្លួន​ក្ដី។</verse>
				<verse number="15">ខ្ញុំ​ឃើញ​មនុស្ស​ទាំង​អស់​ដែល​មាន​ជីវិត និង​មាន​ចលនា​នៅ​លើ​ផែនដី លើក​គ្នា​ទៅ​ហែហម​ក្មេង​ប្រុស ដែល​ឡើង​គ្រង​រាជ្យ​ជំនួស​ស្ដេច​ចាស់។</verse>
				<verse number="16">ក្មេង​ប្រុស​នោះ​នឹង​ធ្វើ​ជា​មគ្គទេសក៍​លើ​ប្រជាជន​ដែល​ច្រើន​ឥត​គណនា។ ប៉ុន្តែ មនុស្ស​នៅ​ជំនាន់​ក្រោយៗ​មិន​ចាប់​អារម្មណ៍​នឹង​ស្ដេច​នោះ​ទេ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ពេល​ណា​អ្នក​ទៅ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ត្រូវ​ពិចារណា​អោយ​បាន​ល្អិតល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដើម្បី​ត្រងត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញបូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។</verse>
				<verse number="2">កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះជាម្ចាស់​គង់​នៅ​ស្ថាន​បរមសុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សំដី​របស់​ខ្លួន។</verse>
				<verse number="3">ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​អោយ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​អោយ​ខុស​ច្រើន​ដែរ។</verse>
				<verse number="4">ពេល​ណា​អ្នក​បន់​ព្រះជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សំរេច​តាម​ពាក្យ​ដែល​អ្នក​បន់​អោយ​បាន​រួសរាន់ ដ្បិត​ព្រះអង្គ​មិន​អធ្យាស្រ័យ​អោយ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។</verse>
				<verse number="5">បើ​អ្នក​មិន​បន់ នោះ​ប្រសើរ​ជាង​បន់ តែ​មិន​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់។</verse>
				<verse number="6">កុំ​បណ្ដោយ​អោយ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​អោយ​មាន​ទោស ហើយ​ដោះសា​ជា​មួយ​បូជាចារ្យ* ថា​អ្នក​បាន​បន់​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក ហើយ​ព្រះអង្គ​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។</verse>
				<verse number="7">ការ​យល់សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សំដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ​ចូរ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។</verse>
				<verse number="8">ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះជាន់​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌​មិន​ត្រូវ​ងឿងឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។</verse>
				<verse number="9">ភោគផល​ដែល​កើត​ចេញ​ពី​ដី ផ្ដល់​អាហារ​ដល់​មនុស្ស​ទាំង​អស់ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ស្បៀង​អាហារ​ពី​ស្រែ​ចំការ​ដែរ។</verse>
				<verse number="10">អ្នក​ស្រឡាញ់​ប្រាក់​ពុំ​ដែល​ស្កប់​ចិត្ត​នឹង​ប្រាក់​ទេ រីឯ​អ្នក​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ដែរ។ ត្រង់​នេះ​ក៏​នៅ​តែ​ឥត​បាន​ការ។</verse>
				<verse number="11">ទ្រព្យ​សម្បត្តិ​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា មនុស្ស​ដែល​ដេក​ស៊ី​ទ្រព្យ​សម្បត្តិ​នោះ​ក៏​កើន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណោះ​ដែរ។ ម្ចាស់​ទ្រព្យ​នឹង​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ទ្រព្យ​របស់​ខ្លួន​ក្រៅ​ពី​ឃើញ​ទ្រព្យ​នោះ​ផ្ទាល់​នឹង​ភ្នែក​ឡើយ។</verse>
				<verse number="12">អ្នក​ដែល​ធ្វើ​ការ​នឿយហត់ រមែង​ដេក​លក់​ស្រួល ទោះ​បី​គេ​មាន​អាហារ​បរិភោគ​តិច ឬ​ច្រើន​ក្ដី រីឯ​អ្នក​មាន​វិញ ទោះ​បី​គេ​មាន​អាហារ​បរិភោគ​ច្រើន​យ៉ាង​ណា ក៏​ដេក​មិន​លក់​ដែរ។</verse>
				<verse number="13">ខ្ញុំ​សង្កេត​ឃើញ​ការ​មួយ​ទៀត​គួរ​អោយ​បារម្ភ​នៅ​លើ​ផែនដី គឺ​មនុស្ស​សន្សំ​ទ្រព្យ​ទុក​សំរាប់​អោយ​ខ្លួន​ឯង​វេទនា។</verse>
				<verse number="14">អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក​នោះ​គ្មាន​អ្វី​ទុក​អោយ​កូន​ឡើយ។</verse>
				<verse number="15">អ្នក​នោះ​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ​យ៉ាង​ណា ក៏​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​យ៉ាង​នោះ​ដែរ។ គេ​នឹង​លា​ចាក​លោក​នេះ​ទៅ​ដោយ​ដៃ​ទទេ គឺ​មិន​អាច​យក​ទ្រព្យ​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​រក​នោះ​ទៅ​ជា​មួយ​បាន​ឡើយ។</verse>
				<verse number="16">ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​អោយ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹងប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។​</verse>
				<verse number="17">មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ​ ក្នុង​ភាព​អាប់អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។</verse>
				<verse number="18">ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: ក្នុង​ពេល​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​មនុស្ស​នៅ​មាន​ជីវិត​ដ៏​ខ្លី​នេះ គេ​ត្រូវ​តែ​ស៊ី​ផឹក ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​ធ្វើ​នៅ​លើ​ផែនដី។ នេះ​ហើយ​ជា​អំណោយ​ទាន​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ។</verse>
				<verse number="19">អ្នក​ណា​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​មាន​ទ្រព្យ​សម្បត្តិ និង​ធនធាន ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​មាន​លទ្ធភាព​ប្រើប្រាស់​ទ្រព្យធន ដែល​ជា​ចំណែក​របស់​ខ្លួន ហើយ​ទាញ​ផល​ប្រយោជន៍​ពី​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​ធ្វើ អ្នក​នោះ​ត្រូវ​គិត​ថា នេះ​ហើយ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់។</verse>
				<verse number="20">ពេល​នោះ គេ​នឹង​មិន​នឹក​នា​ពី​អាយុ​ជីវិត​ដ៏​ខ្លី​របស់​គេ​ទេ ដ្បិត​ព្រះជាម្ចាស់​ប្រទាន​អោយ​ចិត្ត​គេ​មាន​អំណរ​សប្បាយ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ខ្ញុំ​សង្កេត​ឃើញ​ការ​វេទនា​មួយ​ទៀត ដែល​រមែង​កើត​មាន​ដល់​មនុស្ស​លោក​នៅ​លើ​ផែនដី។</verse>
				<verse number="2">ព្រះជាម្ចាស់​ប្រទាន​អោយ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ ធនធាន និង​កិត្តិយស។ គេ​មិន​ខ្វះ​អ្វី​ឡើយ គឺ​គេ​ទទួល​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​ប្រាថ្នា​ចង់​បាន។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ពុំ​បាន​ទុក​អោយ​គេ​ទាញ​ផល​ប្រយោជន៍​ពី​អ្វីៗ​ដែល​គេ​មាន​នោះ​ឡើយ គឺ​មាន​ម្នាក់​ទៀត​ទទួល​ជំនួស។ ត្រង់​នេះ ក៏​ឥត​បាន​ការ ហើយ​អាក្រក់​បំផុត។</verse>
				<verse number="3">ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺនយូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភមង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា​កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។</verse>
				<verse number="4">កូន​រលូត​នោះ​កកើត​មក​ដោយ​ឥត​បាន​ការ ហើយ​បាត់​សូន្យ​ទៅ​វិញ​ក្នុង​ទី​ងងឹត​គ្មាន​នរណា​នឹក​នា​ដល់​វា​ទេ។</verse>
				<verse number="5">វា​មិន​ដែល​បាន​ឃើញ ក៏​មិន​ដែល​ស្គាល់​ពន្លឺ​ព្រះអាទិត្យ​ដែរ ប៉ុន្តែ វា​បាន​សុខ​ជាង​អ្នក​មាន​អាយុ​វែង​ទៅ​ទៀត។</verse>
				<verse number="6">ប្រសិន​បើ​មនុស្ស​មិន​ជួប​នឹង​សុភមង្គល​ទេ ទោះ​បី​គេ​រស់​បាន​ពីរ​ពាន់​ឆ្នាំ​ក្ដី ក៏​ឥត​បាន​ការ​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់​ឈាន​ទៅ​រក​ចុង​បញ្ចប់​ដូច​គ្នា។</verse>
				<verse number="7">កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ខំ​ប្រឹងប្រែង​ធ្វើ បាន​ត្រឹម​តែ​ចំអែត​ក្រពះ​ប៉ុណ្ណោះ តែ​ពុំ​អាច​ធ្វើ​អោយ​គេ​ស្កប់​ចិត្ត​ឡើយ។</verse>
				<verse number="8">តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?</verse>
				<verse number="9">អ្វីៗ​ដែល​យើង​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នោះ​ប្រសើរ​ជាង​ចិត្ត​ស្រមើស្រមៃ។ សូម្បី​តែ​ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។</verse>
				<verse number="10">អ្វីៗ​ដែល​មាន​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មាន​ឈ្មោះ​របស់​ខ្លួន​ស្រេច​ទៅ​ហើយ ហើយ​យើង​ក៏​ដឹង​ថា អ្វី​ទៅ​ដែល​ហៅ​ថា​មនុស្ស។ មនុស្ស​ពុំ​អាច​ជជែក​តវ៉ា នឹង​អ្នក​ដែល​ខ្លាំង​ពូកែ​ជាង​ខ្លួន​ឡើយ។</verse>
				<verse number="11">យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សំដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។</verse>
				<verse number="12">ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុការណ៍​ដែល​កើត​មាន​នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។</verse>
				<verse number="2">ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់លៀង ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា​សេចក្ដី​ស្លាប់ ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="3">ទុក្ខ​ព្រួយ​ប្រសើរ​ជាង​សើច​សប្បាយ ដ្បិត​ទឹក​មុខ​ក្រៀមក្រំ​អាច​បង្កប់​នូវ ចិត្ត​អរ​សប្បាយ។</verse>
				<verse number="4">មនុស្ស​មាន​ប្រាជ្ញា​តែង​ចូល​ចិត្ត​នៅ​ជា​មួយ អ្នក​មាន​ទុក្ខ រីឯ​មនុស្ស​លេលា​ចូល​ចិត្ត​តែ​កន្លែង​ណា ដែល​មាន​ការ​សប្បាយ។</verse>
				<verse number="5">ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើចបញ្ចើ​របស់ មនុស្ស​ល្ងីល្ងើ។</verse>
				<verse number="6">សំណើច​របស់​មនុស្ស​លេលា​ប្រៀប​បី​ដូច​ជា ស្នូរ​បន្លា​ដែល​ឆេះ​នៅ​ពី​ក្រោម​ឆ្នាំង។ ត្រង់​នេះ ក៏​ឥត​បាន​ការ​អ្វី​ដែរ។</verse>
				<verse number="7">ពេល​ណា​អ្នក​ប្រាជ្ញ​ប្រើ​អំណាច​សង្កត់សង្កិន អ្នក​ដទៃ អ្នក​ប្រាជ្ញ​នោះ​ក្លាយ​ទៅ​ជា​មនុស្ស​លេលា ហើយ​សំណូក​ក៏​រមែង​ធ្វើ​អោយ មនុស្ស​ពុក​រលួយ​ដែរ។</verse>
				<verse number="8">បង្ហើយ​ការងារ​អ្វី​មួយ វិសេស​ជាង​ចាប់​ផ្ដើម ចិត្ត​អត់ធ្មត់ ក៏​វិសេស​ជាង​ចិត្ត​អួត​បំប៉ោង​ដែរ។</verse>
				<verse number="9">កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។</verse>
				<verse number="10">មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។</verse>
				<verse number="11">ប្រាជ្ញា​មាន​តម្លៃ​ដូច​កេរមត៌ក ហើយ​តែងតែ​ផ្ដល់​ផល​ប្រយោជន៍ អោយ​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="12">ស្ថិត​នៅ​ក្រោម​ម្លប់​ប្រាជ្ញា​ក៏​ដូច​ជា​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ប្រាក់​ដែរ។ គុណ​ប្រយោជន៍​នៃ​ចំណេះ​ដឹង​មាន​ដូច​ត​ទៅ: ប្រាជ្ញា​តែងតែ​ផ្ដល់​អាយុ​យឺនយូរ​ដល់​អ្នក​ដែល​មាន​ប្រាជ្ញា។</verse>
				<verse number="13">ចូរ​សង្កេត​មើល​កិច្ចការ​ដែល​ព្រះជាម្ចាស់​ធ្វើ។ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​អោយ​កោង នោះ​គ្មាន​នរណា​អាច​ពត់​អោយ​ត្រង់​បាន​ឡើយ។</verse>
				<verse number="14">នៅ​ថ្ងៃ​មាន​សុភមង្គល ចូរ​សប្បាយ​រីករាយ ហើយ​នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា ចូរ​រិះគិត​ពិចារណា។ ព្រះជាម្ចាស់​ធ្វើ​អោយ​មាន​សុភមង្គល និង​ទុក្ខ​វេទនា ដើម្បី​កុំ​អោយ​មនុស្ស​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា។</verse>
				<verse number="15">ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយសារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។</verse>
				<verse number="16">កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​អោយ​ខ្លួន​វិនាស។</verse>
				<verse number="17">កុំ​បណ្ដោយ​ខ្លួន​អោយ​អាក្រក់​ហួស​ហេតុ ហើយ​ក៏​កុំ​លេលា​អោយ​សោះ ក្រែង​នាំ​អោយ​ខ្លួន​អាយុ​ខ្លី។</verse>
				<verse number="18">ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​ព្រះជាម្ចាស់ នៅ​ពេល​ស្ថានភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជានិច្ច។</verse>
				<verse number="19">ប្រាជ្ញា​រមែង​ធ្វើ​អោយ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។</verse>
				<verse number="20">នៅ​លើ​ផែនដី​នេះ គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​ធ្វើ​តែ​អំពើ​ល្អ ហើយ​មិន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ឡើយ។</verse>
				<verse number="21">ហេតុ​នេះ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​មនុស្សម្នា​និយាយ​ឡើយ បើ​មិន​ដូច្នោះ​ទេ​ក្រែង​លោ​អ្នក​ឮ​ខ្ញុំ​បំរើ​របស់​អ្នក​និយាយ​អាក្រក់​ពី​អ្នក។</verse>
				<verse number="22">អ្នក​ដឹង​ខ្លួន​ស្រាប់​ហើយ​ថា អ្នក​ក៏​ធ្លាប់​និយាយ​អាក្រក់​ពី​អ្នក​ដទៃ ជា​ច្រើន​លើក​ច្រើន​សា​ដែរ។</verse>
				<verse number="23">ខ្ញុំ​ពិនិត្យពិច័យ​មើល​ហេតុការណ៍​ទាំង​នេះ​ដោយ​ប្រើ​ប្រាជ្ញា ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​មាន​ប្រាជ្ញា តែ​ប្រាជ្ញា​ស្ថិត​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅ​ឡើយ។</verse>
				<verse number="24">អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។</verse>
				<verse number="25">ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់ ខិតខំ​ពិចារណា ព្រម​ទាំង​ស្វែង​រក​ប្រាជ្ញា និង​វិចារណញ្ញាណ។ ខ្ញុំ​ក៏​យល់​ថា​អំពើ​អាក្រក់​ជា​ការ​ឆោត​ល្ងង់ ហើយ​ភាព​ល្ងីល្ងើ​ជា​ការ​លេលា​បំផុត។</verse>
				<verse number="26">ខ្ញុំ​បាន​ឃើញ​ទៀត​ថា ស្ត្រីៗ​ជា​អន្ទាក់​ដែល​នាំ​អោយ​ខ្លោចផ្សា​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត។ សេចក្ដី​ស្រឡាញ់​របស់​នាង​ប្រៀប​ដូច​ជា​សំណាញ់ ហើយ​ដៃ​របស់​នាង​ប្រៀប​ដូច​ជា​ចំណង។ អ្នក​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​រមែង​គេច​ផុត​ពី​នាង រីឯ​អ្នក​មាន​បាប​តែងតែ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​នាង។</verse>
				<verse number="27">សាស្ដា​មាន​រាជឱង្ការ​ទៀត​ថា៖ ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ: ខ្ញុំ​បាន​សង្កេត​មើល​ហេតុការណ៍​ទាំង​នេះ​ម្ដង​មួយៗ ដើម្បី​ស្វែង​រក​ហេតុ​ផល</verse>
				<verse number="28">ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។</verse>
				<verse number="29">ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា ព្រះជាម្ចាស់​បង្កើត​មនុស្ស​មក​អោយ​បាន​ទៀង​ត្រង់ តែ​មនុស្ស​ធ្វើ​អោយ​ខ្លួន​ឯង​ក្លាយ​ជា​ស្មុគស្មាញ​យ៉ាង​ច្រើន​ទៅ​វិញ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​អោយ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។</verse>
				<verse number="2">ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះជាម្ចាស់​</verse>
				<verse number="3">កុំ​បោះ​បង់​ចោល​ស្ដេច​អោយ​សោះ ហើយ​ក៏​កុំ​តាំង​ចិត្ត​មានះ​ប្រព្រឹត្ត​អំពើ​ដែល​ស្ដេច​មិន​គាប់​ព្រះហឫទ័យ​ដែរ ដ្បិត​ស្ដេច​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​តាម​ព្រះរាជ​បំណង។</verse>
				<verse number="4">ស្ដេច​មាន​រាជឱង្ការ​យ៉ាង​ណា​ក្ដី​ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្ដេច​ថា “ហេតុ​អ្វី​បាន​ជា​ព្រះករុណា​ធ្វើ​ដូច្នេះ”បាន​ឡើយ។</verse>
				<verse number="5">អ្នក​ធ្វើ​តាម​បទ​បញ្ជា មិន​ដែល​ជួប​នឹង​ទុក្ខ​ទោស​ឡើយ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​សំគាល់​មើល​កាលៈទេសៈ និង​ការ​វិនិច្ឆ័យ។</verse>
				<verse number="6">អ្វីៗ​ទាំង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ នៅ​ពេល​អំពើ​អាក្រក់​របស់​មនុស្ស​កើន​ដល់​កំរិត។</verse>
				<verse number="7">មនុស្ស​ពុំ​អាច​ដឹង​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគតកាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​អោយ​គេ​ដឹង​ទេ។</verse>
				<verse number="8">មនុស្ស​គ្មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​របស់​ខ្លួន​បាន​ឡើយ ហើយ​ក៏​ពុំ​អាច​ពន្យារ​ថ្ងៃ​ស្លាប់​របស់​ខ្លួន​បាន​ដែរ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​តយុទ្ធ​ទេ រីឯ​អំពើ​អាក្រក់​ពុំ​អាច​ជួយ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​អោយ​រួច​ជីវិត​បាន​ជា​ដាច់​ខាត។</verse>
				<verse number="9">ពេល​ខ្ញុំ​សង្កេត​មើល​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ខ្ញុំ​យល់​ឃើញ​ដូច​ត​ទៅ​នេះ: មាន​ពេល​ខ្លះ​មនុស្ស​ត្រួតត្រា​លើ​មនុស្ស​ដូច​គ្នា ដែល​ធ្វើ​អោយ​គេ​រង​ទុក្ខ​វេទនា។</verse>
				<verse number="10">ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទីសក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។​</verse>
				<verse number="11">មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​អោយ​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="12">ទោះ​បី​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​រយ​ដង ហើយ​មាន​អាយុ​យឺនយូរ​យ៉ាង​ណា​ក្ដី​ក៏​ខ្ញុំ​យល់​ឃើញ​ថា មាន​តែ​អស់​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​សេចក្ដី​សុខ ព្រោះ​គេ​គោរព​ព្រះអង្គ។</verse>
				<verse number="13">មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​ព្រះជាម្ចាស់។</verse>
				<verse number="14">មាន​ការ​ឥត​ប្រយោជន៍​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មនុស្ស​សុចរិត​ទទួល​ផល​វិបាក​ដែល​បម្រុង​ទុក​សំរាប់​មនុស្ស​ទុច្ចរិត ហើយ​មនុស្ស​ទុច្ចរិត​ទទួល​រង្វាន់​ដែល​បម្រុង​ទុក​សំរាប់​មនុស្ស​សុចរិត។ ដូច​ខ្ញុំ​បាន​ពោល​រួច​មក​ហើយ​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ។</verse>
				<verse number="15">ដូច្នេះ ខ្ញុំ​អោយ​តម្លៃ​ទៅ​លើ​ការ​សប្បាយ ដ្បិត​នៅ​លើ​ផែនដី​នេះ​គ្មាន​អ្វី​ប្រសើរ​សំរាប់​មនុស្ស​ក្រៅ​ពី​ការ​ស៊ី​ផឹក និង​សប្បាយ​រីករាយ​ឡើយ។ គេ​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ថែម​ពី​លើ​ការងារ​ដ៏​នឿយហត់ ដែល​គេ​បំពេញ​ក្នុង​ពេល​ព្រះជាម្ចាស់​ប្រទាន​អោយ​គេ​រស់​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="16">ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់​ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែនដី គឺ​គេ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់</verse>
				<verse number="17">នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុការណ៍​ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិតខំ​ស្វែង​យល់​យ៉ាង​ណា​ក្ដី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះអាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ខ្ញុំ​ខិតខំ​ស្វែង​យល់​អំពី​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ​ខ្ញុំ​យល់​ថា ជីវិត​របស់​មនុស្ស​សុចរិត និង​មនុស្ស​មាន​ប្រាជ្ញា ព្រម​ទាំង​កិច្ចការ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះជាម្ចាស់។ មនុស្ស​ពុំ​អាច​ដឹង​ជា​មុន​ថា ខ្លួន​មាន​ចិត្ត​ស្រឡាញ់ ឬ​មាន​ចិត្ត​ស្អប់​បាន​ឡើយ។ អ្វីៗ​ទាំង​អស់​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ដូច​គ្នា</verse>
				<verse number="2">ពួក​គេ​ត្រូវ​រង​នូវ​វាសនា​តែ​មួយ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់​ ទាំង​មនុស្ស​បរិសុទ្ធ និង​មនុស្ស​មិន​បរិសុទ្ធ​ទាំង​អ្នក​ថ្វាយ​យញ្ញបូជា និង​អ្នក​មិន​ថ្វាយ។ រីឯ​អ្នក​ដែល​មាន​ចិត្ត​ល្អ និង​មនុស្ស​បាប អ្នក​ស្បថ និង​អ្នក​មិន​ហ៊ាន​ស្បថ​ក៏​មិន​ខុស​គ្នា​ដែរ។</verse>
				<verse number="3">អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។</verse>
				<verse number="4">ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។</verse>
				<verse number="5">អ្នក​ដែល​នៅ​រស់​ដឹង​ថា ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។</verse>
				<verse number="6">ការ​ស្រឡាញ់​ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ​រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ដែរ។</verse>
				<verse number="7">ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំងបាយជូរ​ដោយ​ចិត្ត​សប្បាយ ចុះ​ដ្បិត​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ការងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។</verse>
				<verse number="8">ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។</verse>
				<verse number="9">ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត​ក្នុង​ការងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កំដៅ​ថ្ងៃ។</verse>
				<verse number="10">ការ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ចូរ​ធ្វើ​អោយ​អស់​ពី​កម្លាំង​កាយ​ទៅ ដ្បិត​នៅ​ស្ថាន​មនុស្ស​ស្លាប់​ដែល​អ្នក​នឹង​ទៅ​នៅ​គ្មាន​សកម្មភាព​ការ​វិនិច្ឆ័យ ការ​ចេះ​ដឹង និង​ប្រាជ្ញា​ទៀត​ឡើយ។</verse>
				<verse number="11">នៅ​លើ​ផែនដី​នេះ​ខ្ញុំ​ក៏​បាន​ឃើញ​ថា អ្នក​ពូកែ​រត់​មិន​ដែល​រត់​ឈ្នះ​គេ​រហូត​ទេ ហើយ​អ្នក​ពូកែ​ច្បាំង​ក៏​មិន​ដែល​ច្បាំង​ឈ្នះ​រហូត​ដែរ។ រីឯ​អ្នក​មាន​ប្រាជ្ញា​ក៏​មិន​ដែល​រក​បាន​អាហារ​រហូត អ្នក​ឈ្លាសវៃ ក៏​មិន​ដែល​រក​ទ្រព្យ​បាន​រហូត ហើយ​អ្នក​ចេះ​ដឹង​ក៏​មិន​ដែល​មាន​គេ​គោរព​រហូត​ដែរ។ ពេល​ខ្លះ​អ្នក​ទាំង​នោះ​មាន​ជោគជ័យ ពេល​ខ្លះ​ទៀត​បរាជ័យ។</verse>
				<verse number="12">មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃអន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="13">នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ប្រាជ្ញា​មួយ​ទៀត ដែល​ខ្ញុំ​យល់​ឃើញ​ថា​មាន​តម្លៃ​ណាស់។</verse>
				<verse number="14">ក្នុង​ទីក្រុង​តូច​មួយ​មាន​មនុស្ស​រស់​នៅ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ស្ដេច​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​បាន​លើក​ទ័ព​មក​វាយ​យក​ក្រុង​នោះ ទាំង​សង់​គ្រឿង​សស្រ្ដាវុធ​យ៉ាង​សំបើម​ឡោមព័ទ្ធ​ទីក្រុង។</verse>
				<verse number="15">នៅ​ក្រុង​នោះ​មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ​តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​អោយ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​ដោយសារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។</verse>
				<verse number="16">ខ្ញុំ​យល់​ថា​ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លាហាន​អង់អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើលងាយ ហើយ​ពាក្យ​សំដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។</verse>
				<verse number="17">ស្ដាប់​ពាក្យ​សំដី​ដែល​អ្នក​ប្រាជ្ញ​និយាយ​ដោយ​ស្ងាត់ៗ ប្រសើរ​ជាង​ស្ដាប់​សំរែក​របស់​អ្នក​ដែល​បញ្ជា​មនុស្ស​ល្ងីល្ងើ។</verse>
				<verse number="18">ប្រាជ្ញា​ប្រសើរ​ជាង​គ្រឿង​សស្រ្ដាវុធ ប៉ុន្តែ មនុស្ស​បាប​តែ​ម្នាក់ អាច​រំលាយ​ការ​ល្អ​ជា​ច្រើន។</verse>
			</chapter>
			<chapter number="10">
				<verse number="1">រុយ​ងាប់​ធ្វើ​អោយ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​យ៉ាង​នោះ​ដែរ។</verse>
				<verse number="2">ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លំអៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម​ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងីល្ងើ​វិញ លំអៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។</verse>
				<verse number="3">ពេល​មនុស្ស​ល្ងីល្ងើ​ដើរ​តាម​ផ្លូវ ការ​វង្វេង​ស្មារតី​របស់​គាត់ បង្ហាញ​អោយ​មនុស្សម្នា​ទាំង​អស់​ឃើញ​ថា គាត់​ពិត​ជា​ល្ងីល្ងើ​មែន។</verse>
				<verse number="4">ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក​កុំ​បោះ​បង់​ចោល​មុខងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត អាច​ចៀស​វាង​កំហុស​ដ៏​ធ្ងន់។</verse>
				<verse number="5">ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។</verse>
				<verse number="6">ជួន​កាល​មនុស្ស​ល្ងីល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូចតាច។</verse>
				<verse number="7">ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ​ដូច​ទាសករ​ទៅ​វិញ។</verse>
				<verse number="8">អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទំលុះ​ជញ្ជាំង​រមែង​ត្រូវ​ពស់​ចឹក។</verse>
				<verse number="9">អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។</verse>
				<verse number="10">ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​អោយ​សំរេច​ជោគជ័យ។</verse>
				<verse number="11">ប្រសិន​បើ​គ្រូ​អាលម្ពាយ​បណ្ដោយ​អោយ​ពស់​ចឹក តើ​ការ​សូត្រ​របៀន​ដាក់​ពស់​នោះ​មាន​ប្រយោជន៍​អ្វី?។</verse>
				<verse number="12">ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ រមែង​ធ្វើ​អោយ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងីល្ងើ​រមែង​បណ្ដាល​អោយ​ខ្លួន​វិនាស។</verse>
				<verse number="13">មុន​ដំបូង​ពាក្យ​សំដី​របស់​គេ​គ្រាន់​តែ​ល្ងីល្ងើ​ប៉ុណ្ណោះ លុះ​ដល់​ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​ការ​លេលា​ដ៏​អាស្រូវ។</verse>
				<verse number="14">មនុស្ស​ល្ងីល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​អោយ​គេ​ដឹង​អំពី​ហេតុការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។</verse>
				<verse number="15">កិច្ចការ​របស់​មនុស្ស​ល្ងីល្ងើ​បណ្ដាល​អោយ​ខ្លួន​ហត់នឿយ សូម្បី​តែ​ផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង ក៏​គេ​រក​មិន​ឃើញ​ដែរ។</verse>
				<verse number="16">ស្រុក​ណា​មាន​កូន​ក្មេង​សោយ​រាជ្យ ហើយ​មាន​ពួក​មន្ត្រី​គិត​តែ​ពី​ស៊ី​ផឹក​តាំង​ពី​ព្រលឹម​ស្រុក​នោះ​មុខ​ជា​វេទនា​ពុំខាន!</verse>
				<verse number="17">រីឯ​ស្រុក​ដែល​មាន​អ្នក​ត្រកូល​ខ្ពស់​សោយ​រាជ្យ ហើយ​មាន​មន្ត្រី​បរិភោគ​តាម​ពេល​កំណត់ គឺ​បរិភោគ​អោយ​មាន​កម្លាំង មិន​មែន​អោយ​ស្រវឹង​ទេ​នោះ ស្រុក​នោះ​ពិត​ជា​មាន​សុភមង្គល​ពុំខាន។</verse>
				<verse number="18">មនុស្ស​ខ្ជិល​ច្រអូស​មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​បាក់​សង្កត់​លើ ហើយ​មនុស្ស​ខ្ជីខ្ជា​ក៏​ត្រូវ​ភ្លៀង​លិច​ផ្ទះ​ដែរ។</verse>
				<verse number="19">គេ​តែងតែ​បរិភោគ​ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​អោយ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​អោយ​បំណង​ទាំង​អស់​បាន​សំរេច។</verse>
				<verse number="20">កុំ​ដាក់​បណ្ដាសា​ស្ដេច​អោយ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​អោយ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ​នឹង​នាំ​យក​ពាក្យ​សំដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ចូរ​ចំណាយ​ធនធាន ដើម្បី​ប្រកបរបរ​រក​ស៊ី ដោយ​មិន​ខ្លាច​ខាត ដ្បិត​ថ្ងៃ​ក្រោយ អ្នក​នឹង​បាន​ទទួល​ផល​វិញ​។</verse>
				<verse number="2">ចូរ​បំបែក​ទ្រព្យ​សម្បត្តិ​ជា​ប្រាំពីរ ឬ​ប្រាំ​បី​ចំណែក ដ្បិត​អ្នក​ពុំ​ដឹង​ថា ទុក្ខ​វេទនា​នឹង​កើត​មាន​លើ​ផែនដី​នេះ​នៅ​ពេល​ណា​ឡើយ។</verse>
				<verse number="3">ពេល​ណា​ពពក​ខ្មួលខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំខាន។ រីឯ​ដើម​ឈើ​វិញ​ពេល​វា​រលំ ទោះ​បី​រលំនៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំនៅ​នឹង​កន្លែង​ជានិច្ច។</verse>
				<verse number="4">អ្នក​ដែល​សម្លឹង​មើល​ខ្យល់​មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក​ក៏​មិន​ច្រូត​កាត់​ដែរ។</verse>
				<verse number="5">បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។</verse>
				<verse number="6">ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក តាំង​ពី​ព្រលឹម ហើយ​នៅ​ពេល​ល្ងាច​ក៏​មិន​ត្រូវ​ទំនេរ​ដៃ​ដែរ ដ្បិត​អ្នក​ពុំ​ដឹង​ថា កិច្ចការ​ណា​មួយ​នឹង​បង្កើត​ផល ឬ​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​កិច្ចការ​ទាំង​អស់​ឡើយ។</verse>
				<verse number="7">ពន្លឺ​រមែង​ធ្វើ​អោយ​ចិត្ត​រីករាយ ហើយ​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ជា​ការ​ល្អ​ប្រពៃ​បំផុត។</verse>
				<verse number="8">ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​អាយុ​វែង គាត់​ត្រូវ​តែ​សប្បាយ​រីករាយ​ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​នៃ​អាយុ​ជីវិត​របស់​ខ្លួន គាត់​ក៏​ត្រូវ​នឹក​ចាំ​ថា ថ្ងៃ​ដែល​ងងឹត​អាប់អួ​មាន​ចំនួន​ច្រើន​ណាស់។ អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​សុទ្ធ​តែ​ឥត​បាន​ការ។</verse>
				<verse number="9">យុវជន​អើយ​ចូរ​សប្បាយ​ទាន់​ខ្លួន​អ្នក​នៅ​ក្មេង ចូរ​អោយ​ចិត្ត​របស់​អ្នក​បាន​រីករាយ​ក្នុង​គ្រា​យុវវ័យ​នេះ ចូរ​ប្រព្រឹត្ត​តាម​ចិត្ត​ប៉ងប្រាថ្នា និង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទៅ។ ក៏​ប៉ុន្តែ តោង​ដឹង​ថា ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។</verse>
				<verse number="10">ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​អោយ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវវ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិតស្ថេរ​យូរ​ឡើយ​។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះអាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ​ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។</verse>
				<verse number="2">ត្រូវ​នឹក​ដល់​ព្រះអង្គ មុន​ពេល​ពន្លឺ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ​ទាំងឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។</verse>
				<verse number="3">នៅ​ថ្ងៃ​នោះ​អ្នក​យាម​ផ្ទះ​នឹង​រញីរញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច​ប្រែ​ជា​ងងឹត​ភ្នែក។</verse>
				<verse number="4">ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សាបក្សី​ស្ងាត់​សូន្យ​ទៅ​វិញ​ និង​ដូច​សំឡេង​ស្ត្រី​ចំរៀង​ទាំង​អស់​ចុះ​ខ្សោយ។</verse>
				<verse number="5">ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ​ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័សរហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រសជាតិ​អាហារ​ទៀត​ហើយ​។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំនៅ​ដែល​ស្ថិតស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ​អ្នក​រង់ចាំ​ពេល​អ្នក​ស្លាប់។</verse>
				<verse number="6">ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។</verse>
				<verse number="7">ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ​ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។</verse>
				<verse number="8">សាស្ដា​បាន​ថ្លែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ និង​ឥត​បាន​ការ។</verse>
				<verse number="9">សាស្ដា​មិន​ត្រឹម​តែ​ជា​អ្នក​ប្រាជ្ញ​ប៉ុណ្ណោះ​ទេ គឺ​លោក​ក៏​បាន​បង្រៀន​ប្រជាជន​អោយ​ចេះ​ដឹង​ដែរ លោក​បាន​ពិចារណា និង​ថ្លឹង​មើល​សេចក្ដី​ផ្សេងៗ​រួច​ចង​ក្រង​ជា​សុភាសិត​យ៉ាង​ច្រើន។</verse>
				<verse number="10">សាស្ដា​ខិតខំ​ស្វែង​រក​ពាក្យពេចន៍​ល្អៗ​មក​បរិយាយ​ឥត​លំអៀង អំពី​សេចក្ដី​ផ្សេងៗ​ដែល​ត្រឹម​ត្រូវ។</verse>
				<verse number="11">ពាក្យ​ប្រៀនប្រដៅ​របស់​អ្នក​ប្រាជ្ញ​ប្រៀប​ដូច​ជា​ជន្លួញ​ ហើយ​ពាក្យ​ចង​ក្រង​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​ដែក​គោល ដែល​គេ​បោះ​យ៉ាង​ជាប់។ ប្រាជ្ញា​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​ជា​គង្វាល​ដ៏​ពិត​ប្រាកដ​តែ​មួយ​គត់​។</verse>
				<verse number="12">កូន​អើយ​កុំ​បន្ថែម​អ្វី​ពី​លើ​ពាក្យ​ប្រៀនប្រដៅ​នេះ​ឡើយ។ សៀវភៅ​ដែល​គេ​អាច​សរសេរ​បាន​មាន​ចំនួន​ច្រើន​ឥត​គណនា ហើយ​ការ​សិក្សា​ច្រើន​រមែង​ធ្វើ​អោយ​រូប​កាយ​នឿយហត់។</verse>
				<verse number="13">អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ​យើង​អាច​ទាញ​ជា​សេចក្ដី​សន្និដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​រូប​ត្រូវ​ធ្វើ។</verse>
				<verse number="14">ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​ទោះ​បី​ជា​អំពើ​ដែល​គេ​ធ្វើ​ដោយ​លាក់​កំបាំង ហើយ​ជា​ការ​ល្អ ឬ​អាក្រក់​ក្ដី។</verse>
			</chapter>
		</book>
		<book number="22">
			<chapter number="1">
				<verse number="1">នេះ​ជា​បទ​ចំរៀង​ដ៏​ពីរោះ​ជាង​គេ​បំផុត តែង​ឡើង​ដោយ​ព្រះបាទ​សាឡូម៉ូន។​</verse>
				<verse number="2">សូម​បង​ថើប​អូន​អោយ​អស់​ចិត្ត​មក ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង វិសេស​ជាង​ស្រា​ទំពាំងបាយជូរ​ទៅ​ទៀត។</verse>
				<verse number="3">ក្លិន​របស់​បង​ក្រអូប​ណាស់ ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំងឡាយ នាំ​គ្នា​ស្រឡាញ់​បង។</verse>
				<verse number="4">សូម​បង​ដឹក​ដៃ​អូន យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។ បង​ជា​ស្ដេច​របស់​អូន សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។ យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង ដែល​វិសេស​ជាង​ស្រា​ទំពាំងបាយជូរ។ ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="5">ស្ត្រីៗ​នៅ​ក្រុង​យេរូសាឡឹម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់ គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ និង​ដូច​កំរាល​ព្រំ​របស់​ព្រះបាទ​សាឡូម៉ូន។</verse>
				<verse number="6">កុំ​មើលងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។ បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ ហើយ​បង្ខំ​ខ្ញុំ​អោយ​យាម​ចំការ​ទំពាំងបាយជូរ តែ​ខ្ញុំ​ពុំ​បាន​យាម​ចំការ​ទំពាំងបាយជូរ របស់​ខ្ញុំ​ផ្ទាល់​ទេ។</verse>
				<verse number="7">ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​អោយ​ហ្វូង​ចៀម សំរាក​នៅ​កន្លែង​ណា? សូម​កុំ​ទុក​អោយ​អូន​ដើរ​រក​បង នៅ​ក្បែរ​ហ្វូង​ចៀម​មិត្តភក្ដិ​របស់​បង​ឡើយ!</verse>
				<verse number="8">ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ ប្រសិន​បើ​នាង​មិន​ដឹង​ទេ ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម ហើយ​ឃ្វាល​ពពែ​របស់​នាង នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!</verse>
				<verse number="9">អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ ដូច​សេះ​ដែល​ទឹម​រាជរថ​របស់ ព្រះចៅ​ផារ៉ោន។</verse>
				<verse number="10">គ្រឿង​អលង្ការ​របស់​អូន ធ្វើ​អោយ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត ហើយ​ខ្សែ​ក​របស់​អូន ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។</verse>
				<verse number="11">យើង​នឹង​ធ្វើ​ក្រវិល​មាស ដែល​មាន​លំអ​ដោយ​ប្រាក់​អោយ​នាង​ពាក់។</verse>
				<verse number="12">ពេល​ព្រះរាជា​កំពុង​សោយ​ព្រះស្ងោយ ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។</verse>
				<verse number="13">ព្រះរាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។</verse>
				<verse number="14">ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កា ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេនកេឌី​</verse>
				<verse number="15">ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់! អូន​ល្អ​ដាច់​គេ! កែវ​ភ្នែក​របស់​អូន​មាន​សំរស់​ដូច​សត្វ​ព្រាប។</verse>
				<verse number="16">ម្ចាស់​ចិត្ត​អូន​អើយ បង​ក៏​ស្អាត គួរ​អោយ​ស្រឡាញ់​ដែរ! ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។</verse>
				<verse number="17">មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង ហើយ​ដើម​កកោះ​ទាំង​នេះ ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។​</verse>
			</chapter>
			<chapter number="2">
				<verse number="1">រូប​អូន​ប្រៀប​បាន​នឹង​បុបា្ផ នៅ​វាល​សារ៉ូន​ និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។</verse>
				<verse number="2">ក្នុង​ចំណោម​ស្រីៗ​ទាំងឡាយ អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។</verse>
				<verse number="3">ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង ចំណោម​យុវជន​ទាំងឡាយ ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។ អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់។</verse>
				<verse number="4">ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង ដំណាក់​ស្រា​ទំពាំងបាយជូរ​ នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។</verse>
				<verse number="5">សូម​ចំអែត​ខ្ញុំ ដោយ​នំ​ទំពាំងបាយជូរ សូម​យក​ផ្លែ​ចន្ទន៍​មក​អោយ​ខ្ញុំ​ទទួល​ទាន ដើម្បី​មាន​កម្លាំង​ឡើង​វិញ ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។</verse>
				<verse number="6">ដៃ​ឆ្វេង​របស់​បង​ដាក់​អោយ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។</verse>
				<verse number="7">ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។</verse>
				<verse number="8">ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ គាត់​កំពុង​តែ​មក ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។</verse>
				<verse number="9">ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្ដាន់ ឬ​ប្រើស​ស្ទាវ មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។</verse>
				<verse number="10">ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា: អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!</verse>
				<verse number="11">ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។</verse>
				<verse number="12">បុបា្ផ​ទាំងឡាយ​រីក​ស្គុសស្គាយ​ពាសពេញ​ស្រុក ហើយ​ជា​ពេល​ដែល​បក្សាបក្សី​យំ​ខ្ញៀវខ្ញារ លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។</verse>
				<verse number="13">ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំងបាយជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!</verse>
				<verse number="14">ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​អោយ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​អោយ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។</verse>
				<verse number="15">ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​អោយ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំងបាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។</verse>
				<verse number="16">ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។</verse>
				<verse number="17">ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ អោយ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។ សូម​វិល​ទៅ​វិញ​អោយ​បាន​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ពេល​យប់​នៅ​លើ​គ្រែ ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។</verse>
				<verse number="2">ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាសពេញ​ទីក្រុង ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។</verse>
				<verse number="3">ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាមល្បាត​ទីក្រុង ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»</verse>
				<verse number="4">ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាមល្បាត​បន្តិច​ទៅ ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយ ខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ ដែល​បាន​បង្កើត​ខ្ញុំ​មក។</verse>
				<verse number="5">ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់ និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។</verse>
				<verse number="6">តើ​នរណា​ឡើង​ពី​វាល​រហោស្ថាន ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?</verse>
				<verse number="7">នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះបាទ​សាឡូម៉ូន ដែល​ហែហម​ដោយ​ទាហាន​ដ៏​អង់អាច ចំនួន​ហុកសិប​នាក់ គឺ​ជា​ទាហាន​ដ៏​អង់អាច​ជាង​គេ នៃ​កងទ័ព​អ៊ីស្រាអែល។</verse>
				<verse number="8">អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ រៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។ ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង ភាព​អាសន្ន នៅ​ពេល​យប់។</verse>
				<verse number="9">ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ ពី​ឈើ​ស្រុក​លីបង់។</verse>
				<verse number="10">ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។ ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់ ជា​ស្នាដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូសាឡឹម ដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។</verse>
				<verse number="11">ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះបាទ​សាឡូម៉ូន ស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ នៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេក ជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះហឫទ័យ​រីករាយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់! នៅ​ពី​ក្រោយ​ស្បៃ កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវចរណៃ សក់​របស់​អូន​មាន​ពណ៌​ខ្មៅ ដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។</verse>
				<verse number="2">ធ្មេញ​របស់​អូន​មាន​ពណ៌​ស ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។ វា​សុទ្ធ​តែ​មាន​គូ​របស់​វា ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។</verse>
				<verse number="3">បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង ខ្សែ​បូ​ពណ៌​ក្រហម មាត់​របស់​អូន​ស្អាត​ណាស់ នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។​</verse>
				<verse number="4">ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌ ដែល​មាន​រាង​មូល ហើយ​រលោង មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់អាច។</verse>
				<verse number="5">សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។</verse>
				<verse number="6">ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ និង​ភ្នំ​គ្រឿង​ក្រអូប អោយ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។</verse>
				<verse number="7">ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ អូន​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="8">សម្លាញ់​ចិត្ត​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង! ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង! ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ាណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរម៉ូន។ ចូរ​ចាក​ចេញ​ពី​លំនៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំនៅ​របស់​ខ្លារខិន​នេះ​ទៅ។</verse>
				<verse number="9">អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ ដោយសារ​កែវ​ភ្នែក​របស់​អូន និង​ដោយសារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ។</verse>
				<verse number="10">អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់ភ្លន់​ណាស់ សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង ស្រា​ទំពាំងបាយជូរ ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប ទាំង​ប៉ុន្មាន​ទៅ​ទៀត។</verse>
				<verse number="11">សម្លាញ់​ចិត្ត​បង​អើយ បបូរ​មាត់​អូន​មាន​រសជាតិ​ផ្អែម ដូច​ទឹក​ដម​របស់​ផ្កា នៅ​ក្រោម​អណ្ដាត​របស់​អូន ក៏​មាន​រសជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ហើយ​សម្លៀកបំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។</verse>
				<verse number="12">អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង អូន​ជា​អណ្ដូង​ទឹក​របស់​បង និង​ជា​ប្រភព​ទឹក​របស់​បង។</verse>
				<verse number="13">ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ ចំការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ ចំការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ</verse>
				<verse number="14">ដើម​ទេព្វិរូ និង​រមៀត ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សំរាប់​ធ្វើ​គ្រឿង​ក្រអូប ជ័រ​ល្វីងទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស គ្រប់​យ៉ាង។</verse>
				<verse number="15">អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។</verse>
				<verse number="16">ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ ដើម្បី​អោយ​សាយ​ក្លិន​ក្រអូប! សូម​ម្ចាស់​ចិត្ត​របស់​អូន ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!</verse>
			</chapter>
			<chapter number="5">
				<verse number="1">អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំងបាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ អោយ​បាន​ស្កប់ស្កល់​ចុះ។</verse>
				<verse number="2">ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់លក់​ទេ។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ​ហៅ​ខ្ញុំ​ថា: ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​អោយ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។ ក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។</verse>
				<verse number="3">អូន​ដោះ​សម្លៀកបំពាក់​ចេញ​ទៅ​ហើយ តើ​អោយ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​អោយ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?</verse>
				<verse number="4">ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម ប្រហោង​ទ្វារ ធ្វើ​អោយ​ចិត្ត​ខ្ញុំ​រំភើប​ញាប់ញ័រ។</verse>
				<verse number="5">ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ ស្រក់​ទៅ​លើ​រនុក​ទ្វារ។</verse>
				<verse number="6">ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ តែ​គាត់​ចាក​ចេញ​ទៅ​បាត់។ ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។ ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។</verse>
				<verse number="7">ពួក​អ្នក​យាមល្បាត​ទីក្រុង​ជួប​ខ្ញុំ ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​អោយ​ខ្ញុំ​របួស ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន ចេញ​ពី​ខ្ញុំ។</verse>
				<verse number="8">ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច? ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។</verse>
				<verse number="9">ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក ជាង​បុរស​ឯ​ទៀត បាន​ជា​នាង​សុំ​អោយ​យើង​ប្រាប់​គាត់​ដូច្នេះ។</verse>
				<verse number="10">ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស និង​ស្បែក​ភ្លឺ​រលោង ទោះ​បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស មួយ​ម៉ឺន​នាក់​ក្ដី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។</verse>
				<verse number="11">ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ សក់​របស់​គាត់​រួញ​ដូច​អង្គាសដី ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកាកែវ។</verse>
				<verse number="12">ភ្នែក​របស់​គាត់​ស្រស់​ស្អាត ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។ ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។</verse>
				<verse number="13">ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធពិដោរ បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់ ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។</verse>
				<verse number="14">ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​ពេជ្រ។ ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ដែល​គេ​ខាត់​យ៉ាង​រលើប ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។</verse>
				<verse number="15">ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។ គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។</verse>
				<verse number="16">មាត់​របស់​គាត់​ពោរពេញ​ដោយ​ភាព​ទន់ភ្លន់ គាត់​ជា​មនុស្ស​គួរ​អោយ​នែបនិត្យ។ ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូសាឡឹម​អើយ ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា? តើ​គាត់​តម្រង់​ទៅ​ទិស​ណា? យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។</verse>
				<verse number="2">ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធពិដោរ។ គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។</verse>
				<verse number="3">ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ គាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។</verse>
				<verse number="4">ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ គឺ​ស្អាត​ដូច​ក្រុង​ធើសា​ ស្រស់​ដូច​ក្រុង​យេរូសាឡឹម ហើយ​អូន​ដូច​ហ្វូងតារា​គួរ​អោយ​ស្ញប់ស្ញែង។</verse>
				<verse number="5">ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​អោយ​បង​ភាំង​ស្មារតី សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។</verse>
				<verse number="6">ធ្មេញ​របស់​អូន​មាន​ពណ៌​ស ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។ វា​សុទ្ធ​តែ​មាន​គូ​របស់​វា ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។</verse>
				<verse number="7">នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។</verse>
				<verse number="8">ស្ដេច​មាន​មហេសី​ហុកសិប​នាក់ មាន​ស្រី​ស្នំ​ប៉ែតសិប​នាក់ ព្រម​ទាំង​យុវនារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា</verse>
				<verse number="9">ក៏​ប៉ុន្តែ ចំពោះ​បង​វិញ មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត អូន​ល្អ​ឥត​ខ្ចោះ អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។ ពួក​យុវនារី​ឃើញ​នាង ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល ពួក​មហេសី និង​ពួក​ស្រី​ស្នំ ក៏​កោត​សរសើរ​នាង​ដែរ។</verse>
				<verse number="10">តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណរះ មាន​រូប​ឆោម​ល្អ​ដូច​ព្រះច័ន្ទ មាន​ពន្លឺ​រស្មី​ដូច​ព្រះអាទិត្យ ហើយ​ដូច​ហ្វូងតារា​គួរ​អោយ​ស្ញប់ស្ញែង​នេះ ជា​នរណា?</verse>
				<verse number="11">ខ្ញុំ​បាន​ចុះ​ទៅ​ចំការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ មើល​ទំពាំងបាយជូរ​ដែល​ទើប​នឹង​ពន្លក មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។</verse>
				<verse number="12">ខ្ញុំ​ភាន់ភាំង​ស្មារតី ទោះ​បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្ដី ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។</verse>
				<verse number="13">ស្ត្រី​សាសន៍​ស៊ូឡាម​អើយ ចូរ​នាង​រាំ ចូរ​នាង​រាំ ដើម្បី​អោយ​យើង​គយគន់​មើល​នាង​ផង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយគន់​មើល ស្ត្រី​សាសន៍​ស៊ូឡាម​នេះ តើ​ចង់​អោយ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ ទាំង​ពីរ​ពួក​ឬ?​</verse>
			</chapter>
			<chapter number="7">
				<verse number="1">ម្ចាស់ក្សត្រី​អើយ អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់! ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក ដែល​ជា​ស្នាដៃ​របស់​ជាង​ដ៏​ចំណាន។</verse>
				<verse number="2">ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច។ ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំវិញ។</verse>
				<verse number="3">សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស។</verse>
				<verse number="4">ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។ ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង នៅ​ក្រុង​ហេសបូន ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-រ៉ាប៊ីម ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់ ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។</verse>
				<verse number="5">ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ព្រះរាជា​ គាប់​ព្រះហឫទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។</verse>
				<verse number="6">គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ អូន​ល្អ​ស្អាត គួរ​អោយ​ស្រឡាញ់​ណាស់។</verse>
				<verse number="7">រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់ សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។</verse>
				<verse number="8">បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ ដើម្បី​បេះ​ផ្លែ​របស់​វា។ សូម​អោយ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង ចង្កោម​ទំពាំងបាយជូរ ហើយ​អោយ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប ដូច​ផ្លែ​ចន្ទន៍។</verse>
				<verse number="9">មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំងបាយជូរ យ៉ាង​ឆ្ងាញ់! មែន​ហើយ សូម​អោយ​ស្រា​ទំពាំងបាយជូរ​នេះ ហូរ​មក​សំរាប់​ម្ចាស់​ចិត្ត​អូន សូម​អោយ​ស្រា​ទំពាំងបាយជូរ​នេះ ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់លក់។</verse>
				<verse number="10">ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។</verse>
				<verse number="11">ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក យើង​ទៅ​ចំការ​ជា​មួយ​គ្នា យប់​នេះ​យើង​សំរាក​នៅ​តាម​ភូមិ។</verse>
				<verse number="12">ព្រលឹម​ឡើង​យើង​ទៅ​ចំការ​ទំពាំងបាយជូរ ដើម្បី​មើល ក្រែង​លោ​ទំពាំងបាយជូរ​ពន្លក​ឡើង ហើយ​ចេញ​ផ្កា រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។ នៅ​ទី​នោះ​អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។</verse>
				<verse number="13">ផ្លែ​ស្នេហ៍​សាយ​ក្លិន​យ៉ាង​ក្រអូប នៅ​មាត់​ទ្វារ​របស់​យើង មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។ ម្ចាស់​ចិត្ត​អូន​អើយ អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ អូន​មុខ​ជា​ឱប​ថើប​បង ហើយ​គ្មាន​នរណា​មើលងាយ​អូន​ឡើយ។</verse>
				<verse number="2">អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ទឹកដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។</verse>
				<verse number="3">ដៃ​ឆ្វេង​របស់​បង​ដាក់​អោយ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។</verse>
				<verse number="4">ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម​អើយ ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។</verse>
				<verse number="5">តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោស្ថាន ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង នោះ​ជា​នរណា? អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌ ហើយ​បង្កើត​បង​មក។</verse>
				<verse number="6">សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង ដើម្បី​កុំ​អោយ​ភ្លេច​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច សេចក្ដី​ស្លាប់ សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់ សេចក្ដី​ស្នេហា​នេះ​ឆាបឆេះ​ដូច​ភ្លើង​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី ស្នេហា​បាន​ដែរ ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា អ្នក​នោះ​ជា​មនុស្ស​គួរ​អោយ​មើលងាយ។</verse>
				<verse number="8">យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់ តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែចង់​នាង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?</verse>
				<verse number="9">ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ មក​បាំង​នាង។</verse>
				<verse number="10">ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។</verse>
				<verse number="11">ព្រះបាទ​សាឡូម៉ូន​មាន​ចំការ​ទំពាំងបាយជូរ​មួយ នៅ​បាលហាម៉ូន ស្ដេច​បាន​ប្រគល់​ចំការ​នោះ​អោយ​អ្នក​ថែរក្សា មើល​ខុស​ត្រូវ។ ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។</verse>
				<verse number="12">បពិត្រ​ព្រះបាទ​សាឡូម៉ូន ព្រះករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ តែ​ទុក​ពីរ​រយ​ស្លឹង​អោយ​អ្នក​ថែរក្សា​ចំការ។ រីឯ​ចំការ​ទំពាំងបាយជូរ​របស់​ខ្ញុំ ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។</verse>
				<verse number="13">អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​អោយ​បង​ឮ​ផង!</verse>
				<verse number="14">សម្លាញ់​ចិត្ត​អូន​អើយ សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ! សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ រត់​នៅ​លើ​ភ្នំ​ដែល​ពោរពេញ​ដោយ​គន្ធពិដោរ។</verse>
			</chapter>
		</book>
		<book number="23">
			<chapter number="1">
				<verse number="1">ក្នុង​រជ្ជកាល​ព្រះបាទ​អ៊ូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​ ព្រះអម្ចាស់ ​ប្រោស​ប្រទាន​អោយ​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស និមិត្ត​ឃើញ​ការ​អស្ចារ្យ​ស្ដី​អំពី​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ដូច​ត​ទៅ:</verse>
				<verse number="2">ផ្ទៃ​មេឃ​អើយ ចូរ​ស្ដាប់! ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក! ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​បាន​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន យើង​បាន​អប់រំ​ពួក​វា តែ​ពួក​វា​បែរ​ជា​បះបោរ​ប្រឆាំង​នឹង​យើង។</verse>
				<verse number="3">គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​អោយ​ចំណី​វា​ដែរ តែ​ប្រជាជន​អ៊ីស្រាអែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជាជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ!</verse>
				<verse number="4">អ្នក​រាល់​គ្នា​ជា​ប្រជាជាតិ​មាន​បាប ជា​ប្រជាជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិលខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​បាន​មើលងាយ ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បែរ​ខ្នង​ដាក់​ព្រះអង្គ​ទៀត​ផង!</verse>
				<verse number="5">យើង​មិន​ដឹង​ថា ត្រូវ​វាយ​ប្រដៅ​អ្នក​រាល់​គ្នា ត្រង់​កន្លែង​ណា​ទៀត​ទេ ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​បះបោរ ប្រឆាំង​នឹង​យើង​ជានិច្ច។ ក្បាល​របស់​អ្នក​រាល់​គ្នា​របួស​សព្វ​ទី​កន្លែង ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ជំងឺ​ដែរ។</verse>
				<verse number="6">តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង គ្មាន​អ្វី​នៅ​ល្អ​សោះ គឺ​មាន​សុទ្ធ​តែ​ដំបៅ ស្នាម​ជាំ និង​មុខ​របួស​ថ្មីៗ នៅ​គ្រប់​កន្លែង ដែល​គ្មាន​នរណា​លាង រុំ ឬ​លាប​ប្រេង អោយ​ធូរ​ស្បើយ​ឡើយ។</verse>
				<verse number="7">ស្រុក​ទេស​របស់​អ្នក​រាល់​គ្នា​ត្រូវ​ហិនហោច ក្រុង​របស់​អ្នក​រាល់​គ្នា​ត្រូវ​ភ្លើង​ឆេះ​អស់ ជន​បរទេស​ប្លន់​យក​ផល​ពី​ទឹក​ដី របស់​អ្នក​រាល់​គ្នា​នៅ​នឹង​មុខ ដូច​មាន​ខ្មាំង​មក​រាតត្បាត ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ</verse>
				<verse number="8">គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ ឬ​ដូច​ខ្ទម​នៅ​ចំការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោមព័ទ្ធ។</verse>
				<verse number="9">ប្រសិន​បើ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល* មិន​បាន​ទុក​យើង​អោយ​នៅ​សេសសល់ មួយ​ចំនួន​តូច​ទេ​នោះ យើង​មុខ​ជា​វិនាស​ដូច​អ្នក​ក្រុង​សូដុម យើង​នឹង​ប្រៀប​ដូច​ជា​អ្នក​ក្រុង​កូម៉ូរ៉ា។​</verse>
				<verse number="10">អ្នក​រាល់​គ្នា​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់ ដូច​មេ​ដឹក​នាំ​ក្រុង​សូដុម​អើយ ចូរ​ស្ដាប់​ការ​ប្រៀនប្រដៅ​របស់​ ព្រះអម្ចាស់! អ្នក​រាល់​គ្នា​ជា​ប្រជាជន​ដ៏​អាក្រក់ ដូច​ប្រជាជន​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ប្រៀនប្រដៅ របស់​ព្រះ​នៃ​យើង!</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​មិន​រវីរវល់​នឹង​យញ្ញបូជា ដ៏​ច្រើន​ឥត​គណនា​របស់​អ្នក​រាល់​គ្នា​ទេ យើង​ធុញទ្រាន់​នឹង​ពពែ​ឈ្មោល ព្រម​ទាំង​ខ្លាញ់​កូន​គោ ដែល​អ្នក​រាល់​គ្នា​ដុត​ទាំង​មូល​ថ្វាយ​យើង ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​ឈាម​គោ ឈាម​ចៀម និង​ឈាម​ពពែ របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="12">ពេល​អ្នក​រាល់​គ្នា​ចូល​មក​រក​យើង តើ​នរណា​ហៅ​អ្នក​រាល់​គ្នា​អោយ​មក​ជាន់ ទីលាន​ដំណាក់​របស់​យើង​ដូច្នេះ?</verse>
				<verse number="13">ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡារិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។</verse>
				<verse number="14">យើង​ស្អប់​បុណ្យ​ចូល​ខែ​ថ្មី និង​ពិធី​បុណ្យ​ផ្សេងៗ របស់​អ្នក​រាល់​គ្នា​ណាស់ ពិធី​បុណ្យ​ទាំង​នេះ​ធ្វើ​អោយ​យើង​ធុញទ្រាន់ ទ្រាំ​មិន​បាន។​</verse>
				<verse number="15">កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​អធិស្ឋាន​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។</verse>
				<verse number="16">ចូរ​លាង​សំអាត និង​ជំរះ​ខ្លួន អោយ​បាន​ស្អាត​បរិសុទ្ធ! ចូរ​យក​អំពើ​ទុច្ចរិត​ចេញ​ពី​មុខ​យើង​ទៅ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ឡើយ!</verse>
				<verse number="17">ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែនាំ​អ្នក​ដែល​សង្កត់សង្កិន​គេ​ អោយ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស​។</verse>
				<verse number="19">ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំខាន​ឡើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">ហេតុ​ដូច​ម្ដេច​បាន​ជា​បុរី​ដ៏​ស្មោះ​ត្រង់ បែរ​ជា​ខូច​ អស់​បែប​នេះ? ពី​មុន នៅ​ក្នុង​ទីក្រុង មាន​ពេញ​ដោយ​យុត្តិធម៌ សេចក្ដី​សុចរិត​ក៏​ស្ថិត​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​គ្រប់គ្រង សុទ្ធ​តែ​ជា​ឃាតក!</verse>
				<verse number="22">អ្នក​ក្រុង​យេរូសាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាតស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។</verse>
				<verse number="23">អ្នក​ដឹក​នាំ​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​បះបោរ ពួក​គេ​ចូល​ដៃ​ជា​មួយ​ចោរ ពួក​គេ​ចូល​ចិត្ត​សំណូក ហើយ​គិត​តែ​ពី​ស្វះស្វែង​រក​ជំនូន គឺ​ពួក​គេ​មិន​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា​ទេ ហើយ​ក៏​មិន​រវីរវល់​ស្ដាប់​ស្ត្រី​មេម៉ាយ​ដែរ។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យជំនះ​ពី​បច្ចាមិត្ត​របស់​យើង ហើយ​យើង​នឹង​សងសឹក​ខ្មាំង​សត្រូវ​របស់​យើង!</verse>
				<verse number="25">យេរូសាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។</verse>
				<verse number="26">យើង​នឹង​ធ្វើ​អោយ​ចៅក្រម​របស់​អ្នក បាន​ដូច​ចៅក្រម​នៅ​ជំនាន់​ដើម ហើយ​ធ្វើ​អោយ​ទី​ប្រឹក្សា​របស់​អ្នក បាន​ដូច​ទី​ប្រឹក្សា​នៅ​ជំនាន់​មុន​ដែរ។ ពេល​នោះ គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​ដ៏​សុចរិត” “បុរី​ដ៏​ស្មោះ​ត្រង់”។</verse>
				<verse number="27">យុត្តិធម៌​នឹង​រំដោះ​ក្រុង​ស៊ីយ៉ូន អោយ​មាន​សេរីភាព ហើយ​សេចក្ដី​សុចរិត​ក៏​នឹង​រំដោះ ប្រជាជន​ដែល​កែ​ប្រែ​ចិត្ត​គំនិត អោយ​មាន​សេរីភាព​ដែរ។</verse>
				<verse number="28">រីឯ​ពួក​បះបោរ មនុស្ស​បាប និង​អស់​អ្នក​ដែល​បោះ​បង់​ចោល​ ព្រះអម្ចាស់ ​វិញ គេ​នឹង​វិនាស​អន្តរាយ​ជា​មួយ​គ្នា​អស់​ទៅ។</verse>
				<verse number="29">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​ជំពាក់​ចិត្ត​នឹង​ដើម​ឈើ​ដ៏​សក្ការៈ​ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​បាន​ជ្រើស​រើស​សួន​ឧទ្យាន​ទាំង​នោះ ទុក​ជា​កន្លែង​ធ្វើ​សក្ការបូជា​ដែរ។​</verse>
				<verse number="30">ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ដើម​ឈើ​ទាំង​នោះ ដែល​មាន​ស្លឹក​ក្រៀម​ស្ងួត ហើយ​ដូច​សួន​ឧទ្យាន​ដែល​គ្មាន​ទឹក។</verse>
				<verse number="31">មនុស្ស​ខ្លាំង​ពូកែ​នឹង​ក្លាយ​ទៅ​ជា​កំទេច​ឈើ​ស្ងួត ហើយ​អ្វីៗ​ដែល​គេ​ធ្វើ ប្រៀប​បាន​នឹង​ផ្កា​ភ្លើង ដែល​ឆេះ​ជា​មួយ​គ្នា គ្មាន​នរណា​ពន្លត់​បាន​ឡើយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ព្យាការី*​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ទទួល​ពី​ ព្រះអម្ចាស់ ស្ដី​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម:</verse>
				<verse number="2">ថ្ងៃ​ក្រោយ​ ព្រះអម្ចាស់ ​នឹង​លើក ភ្នំ​ដែល​មាន​ព្រះដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ ដើម្បី​អោយ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរហែ។</verse>
				<verse number="3">ប្រជាជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះអម្ចាស់ យើង​ឡើង​ទៅ​ព្រះដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀនប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="4">ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅក្រម​រវាង​ប្រជាជាតិ​នានា ព្រះអង្គ​នឹង​សំរុះសំរួល​ជាតិ​សាសន៍​ជា​ច្រើន អោយ​ឈប់​ទាស់ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​រំលាយ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​មក​រំលាយ​ធ្វើ​ជា​កណ្ដៀវ។ ប្រជាជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជាជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហាត់​រៀន​ធ្វើ​សង្គ្រាម​ដែរ។</verse>
				<verse number="5">កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់​ ព្រះអម្ចាស់!</verse>
				<verse number="6">ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រោះ​មាន​គ្រូ​មន្តអាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន ប្រជាជន​របស់​ព្រះអង្គ​ចង​សម្ពន្ធមិត្ត ជា​មួយ​ជន​បរទេស។</verse>
				<verse number="7">ស្រុក​របស់​គេ​ពោរពេញ​ទៅ​ដោយ មាស និង​ប្រាក់ ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​ច្រើន​ឥត​គណនា ស្រុក​របស់​គេ​ពោរពេញ​ទៅ​ដោយ​សេះ រទេះ​ចំបាំង​របស់​គេ​មាន​ច្រើន​ឥត​គណនា។</verse>
				<verse number="8">ស្រុក​របស់​គេ​ក៏​ពោរពេញ​ទៅ​ដោយ ព្រះ​ក្លែងក្លាយ​ដែរ គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ស្នាដៃ​របស់​ខ្លួន គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​អ្វីៗ ដែល​ដៃ​របស់​ខ្លួន​បាន​សូន​បង្កើត​មក។</verse>
				<verse number="9">មនុស្ស​លោក​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី ព្រះអង្គ​មិន​អត់ទោស​អោយ​គេ​ឡើយ។</verse>
				<verse number="10">ចូរ​នាំ​គ្នា​ចូល​មក​ពួន​នៅ​ក្នុង​ក្រហែង​ថ្ម​នេះ ចូរ​នាំ​គ្នា​លាក់​ខ្លួន​នៅ​ក្នុង​ដី ដើម្បី​គេច អោយ​ផុត​ពី​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត​ពី​ភាព​ថ្កុំថ្កើង​នៃ សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="11">ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួតអាង។ នៅ​ថ្ងៃ​នោះ​មាន​តែ​ ព្រះអម្ចាស់ ​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង</verse>
				<verse number="12">ដ្បិត​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​កំណត់​ថ្ងៃ​មួយ​ទុក សំរាប់​ពង្រាប​មនុស្ស​ព្រហើន មនុស្ស​អួតអាង និង​មនុស្ស​វាយ​ឫក។</verse>
				<verse number="13">ព្រះអង្គ​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន នៅ​ស្រុក​លីបង់ ពង្រាប​ដើម​ជ្រៃ​ទាំងឡាយ​នៅ​ស្រុក​បាសាន។</verse>
				<verse number="14">ព្រះអង្គ​ពង្រាប​ភ្នំ​ធំៗ​ទាំងឡាយ ពង្រាប​ភ្នំ​ដ៏​ខ្ពស់ៗ</verse>
				<verse number="15">ពង្រាប​ប៉ម​ដ៏​ខ្ពស់ៗ ពង្រាប​កំពែង​ដ៏​រឹងមាំ​ទាំង​ប៉ុន្មាន។</verse>
				<verse number="16">ពង្រាប​សំពៅ​ទាំង​អស់​នៅ​ស្រុក​តើស៊ីស និង​ពង្រាប​នាវា​ដ៏​ល្អ​ប្រណីត។</verse>
				<verse number="17">ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួតអាង។ នៅ​ថ្ងៃ​នោះ​មាន​តែ​ ព្រះអម្ចាស់ ​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។</verse>
				<verse number="18">ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។</verse>
				<verse number="19">ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី ដើម្បី​គេច​អោយ​ផុត​ពី​ព្រះពិរោធ របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត​ពី​ភាព​ថ្កុំថ្កើង នៃ​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង ធ្វើ​អោយ​មាន​ការ​ភ័យ​តក់ស្លុត​នៅ​លើ​ផែនដី។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ​មនុស្ស​លោក​នឹង​យក​ព្រះ​ក្លែងក្លាយ ធ្វើ​អំពី​ប្រាក់ និង​មាស ដែល​គេ​សិត​សំរាប់​ថ្វាយបង្គំ បោះ​ទៅ​អោយ​កណ្ដុរ និង​ប្រជៀវ។</verse>
				<verse number="21">គេ​នឹង​នាំ​គ្នា​ចូល​ទៅ ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​អោយ​ផុត ពី​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ហើយ​គេច​អោយ​ផុត ពី​ភាព​ដ៏​ថ្កុំថ្កើង​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ក្រោក​ឡើង ធ្វើ​អោយ​មាន​ការ​ភ័យ​តក់ស្លុត​លើ​ផែនដី។</verse>
				<verse number="22">ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជាជន ចេញ​ពី​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក</verse>
				<verse number="2">លែង​មាន​វីរបុរស លែង​មាន​អ្នក​ចំបាំង លែង​មាន​ចៅក្រម លែង​មាន​ព្យាការី លែង​មាន​ហោរា លែង​មាន​ព្រឹទ្ធាចារ្យ</verse>
				<verse number="3">លែង​មាន​មេទ័ព លែង​មាន​អ្នក​ធំ លែង​មាន​ទី​ប្រឹក្សា លែង​មាន​ជំនាញ​ការ ហើយ​ក៏​លែង​មាន​គ្រូ​ពូកែ​ខាង​មន្តអាគម​ដែរ។</verse>
				<verse number="4">ពេល​នោះ យើង​នឹង​អោយ​ក្មេងក្មាង​ឡើង​ធ្វើ ជា​មេ​ដឹក​នាំ ត្រួតត្រា​លើ​ពួក​គេ តាម​អំពើ​ចិត្ត​របស់​ខ្លួន។</verse>
				<verse number="5">ក្នុង​ចំណោម​ប្រជាជន គេ​សង្កត់សង្កិន​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​សង្កត់សង្កិន​បង​ប្អូន​របស់​ខ្លួន។ ក្មេងក្មាង​ប្រឆាំង​នឹង​ចាស់ៗ មនុស្ស​ពាល​ប្រឆាំង​នឹង​មនុស្ស​ថ្លៃថ្នូរ។</verse>
				<verse number="6">ពេល​នោះ នឹង​មាន​មនុស្ស​ម្នាក់ ចាប់​បង្ខំ​បង​ប្អូន ក្នុង​អំបូរ​របស់​ខ្លួន​ដោយ​ពោល​ថា: បង​មាន​អាវ​ធំ ដូច្នេះ សូម​ធ្វើ​ជា មេ​ដឹក​នាំ​លើ​យើង ហើយ​ត្រួតត្រា​លើ​ទឹក​ដី ដែល​គ្មាន​សណ្ដាប់ធ្នាប់​នេះ​ទៅ!</verse>
				<verse number="7">ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​នោះ​តប​ទៅ​វិញ​ថា: ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ នៅ​ក្នុង​ផ្ទះ​ខ្ញុំ ក៏​គ្មាន​អាហារ ឬ​អាវ​ធំ​ដែរ កុំ​តែងតាំង​ខ្ញុំ​ជា​មេ​ដឹក​នាំ​លើ​ប្រជាជន​អី!</verse>
				<verse number="8">ពិត​មែន​ហើយ​យេរូសាឡឹម​ជា​ក្រុង​ដែល កំពុង​តែ​រលំ ហើយ​យូដា​ជា​ស្រុក​កំពុង​តែ​ហិនហោច ដ្បិត​ប្រជាជន​នាំ​គ្នា​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ដើម្បី​បន្ថោក​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ពាក្យ​សំដី និង​ដោយ​អំពើ​ផ្សេងៗ​ដែល​ពួក​គេ​ប្រព្រឹត្ត។</verse>
				<verse number="9">ឫកពា​របស់​ពួក​គេ​សំដែង​អោយ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!</verse>
				<verse number="10">អ្នក​រាល់​គ្នា​អាច​ពោល​ថា: មនុស្ស​សុចរិត​បាន​សុខដុមរមនា គេ​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​គេ​ធ្វើ។</verse>
				<verse number="11">រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ប្រជាជន​របស់​យើង​ត្រូវ​ក្មេងក្មាង ជិះជាន់​សង្កត់សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួតត្រា​លើ​ពួក​គេ​ដែរ។ ប្រជាជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​អោយ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​ខុស​ផ្លូវ។</verse>
				<verse number="13">ព្រះអម្ចាស់ ​កំពុង​តែ​ប្រុង​ប្រៀប​កាត់​ក្ដី ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស ជាតិ​សាសន៍​ទាំងឡាយ​។</verse>
				<verse number="14">ព្រះអម្ចាស់ ​ចោទ​ប្រកាន់​ពួក​ព្រឹទ្ធាចារ្យ និង​ពួក​មេ​ដឹក​នាំ​នៃ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា: “អ្នក​រាល់​គ្នា​បាន​បំផ្លាញ​ចំការ​ទំពាំងបាយជូរ!​ អ្នក​រាល់​គ្នា​រឹប​អូស​យក​របស់​ទ្រព្យ​ជន​ក្រីក្រ មក​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា!</verse>
				<verse number="15">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ប្រជារាស្ត្រ​របស់​យើង ហើយ​បង្អាប់​កិត្តិយស​ជន​ក្រីក្រ​ដូច្នេះ?”។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួតអាង​ណាស់ ពួក​គេ​មាន​កិរិយា​ឆ្មើងឆ្មៃ និង​វាយ​ឫក​ខ្ពស់ ពួក​គេ​ដើរ​កាច់​រាង ទាំង​អង្រួន​កង​ជើង​អោយ​គេ​ឮ។</verse>
				<verse number="17">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ពួក​ជំទាវ នៅ​ក្រុង​ស៊ីយ៉ូន កើត​រមាស់​ពេញ​ក្បាល ហើយ​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ក្បាល​ពួក​គេ ទៅ​ជា​ត្រងោល។</verse>
				<verse number="18">នៅ​គ្រា​នោះ ព្រះអម្ចាស់​នឹង​យក​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន​ចេញ​ពី​ស្ត្រី​ទាំង​នោះ គឺ​ព្រះអង្គ​ដក​ក្រវិល ភ្នួងសក់ បន្តោង​ខ្សែ​ក</verse>
				<verse number="19">ទំហូ ខ្សែ​ដៃ ស្បៃ​បាំង​មុខ</verse>
				<verse number="20">ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់</verse>
				<verse number="21">ចិញ្ចៀន ក្រវិល ច្រមុះ</verse>
				<verse number="22">សម្លៀកបំពាក់​ដ៏​មាន​តម្លៃ អាវ​វែង អាវ​ធំ កាបូប</verse>
				<verse number="23">កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។</verse>
				<verse number="24">ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀកបំពាក់​កណ្ដាច់កណ្ដាច​នឹង​ជំនួស សម្លៀកបំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។​</verse>
				<verse number="25">យេរូសាឡឹម​អើយ ប្រុសៗ​របស់​អ្នក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​ដោយ​សឹក​សង្គ្រាម។</verse>
				<verse number="26">ក្រុង​យេរូសាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។</verse>
			</chapter>
			<chapter number="4">
				<verse number="1">នៅ​គ្រា​នោះ​ស្ត្រី​ប្រាំពីរ​នាក់ នឹង​ចោមរោម​ចង់​បាន​បុរស​ម្នាក់ ទាំង​ពោល​ថា៖ «សូម​លោក​យក​យើង​ខ្ញុំ​ធ្វើ​ជា​ភរិយា​ផង​ សូម​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​យើង​ខ្ញុំ​ទៅ យើង​ខ្ញុំ​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង យើង​ខ្ញុំ​នឹង​រក​សម្លៀកបំពាក់​ដោយ​ខ្លួន​ឯង»។</verse>
				<verse number="2">នៅ​គ្រា​នោះ​ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ពន្លក​មួយ លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សល់​ពី​ស្លាប់ អោយ​មាន​កិត្តិយស និង​សិរីរុងរឿង ហើយ​ដី​នឹង​បង្កើត​ភោគ​ផល​ដែល​នាំ​អោយ​ពួក​គេ​មាន​មោទនភាព និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ។</verse>
				<verse number="3">ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូសាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏វិសុទ្ធ»។ ព្រះអម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​អោយ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">ព្រះអម្ចាស់​នឹង​ផ្លុំ​ខ្យល់​មក​ដូច​ភ្លើង ដើម្បី​វិនិច្ឆ័យ និង​ជំរះ​អ្នក​ក្រុង​ស៊ីយ៉ូន អោយ​បាន​រួច​ផុត​ពី​អំពើ​សៅហ្មង។ ព្រះអង្គ​ក៏​លាង​ឈាម​ដែល​គេ​បាន​បង្ហូរ នៅ​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="5">បន្ទាប់​មក ព្រះអម្ចាស់ ​នឹង​បង្កើត​ដុំ​ពពក និង​ផ្សែង​នៅ​ពេល​ថ្ងៃ​ ដុំ​ភ្លើង​នៅ​ពេល​យប់ ហើយ​ពន្លឺ​ដ៏​ចិញ្ចែងចិញ្ចាច ដូច​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ពេល​យប់ អោយ​មក​ស្ថិត​លើ​ភ្នំ​ស៊ីយ៉ូន​ទាំង​មូល និង​លើ​អង្គ​ប្រជុំ​នានា ក្នុង​ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ។ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​នឹង​គ្រប​បាំង​ការពារ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="6">សិរីរុងរឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ ផ្ដល់​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជំរក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចំរៀង​ស្ដី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចំការ​ទំពាំងបាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចំការ​ទំពាំងបាយជូរ​មួយ​ នៅ​លើ​ជំរាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ</verse>
				<verse number="2">គាត់​បាន​កាប់​គាស់​ដី​រើស​ដុំ​ថ្ម​ចេញ ហើយ​ដាំ​ទំពាំងបាយជូរ ពូជ​ល្អ​បំផុត។ គាត់​បាន​សង់​ខ្ទម និង​ជីក​កន្លែង​បញ្ជាន់​ផ្លែ​ នៅ​កណ្ដាល​ចំការ​នោះ គាត់​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ល្អ តែ​ចំការ​នោះ បែរ​ជា​បង្កើត​សុទ្ធ​តែ​ផ្លែ​មិន​ល្អ​ទៅ​វិញ។</verse>
				<verse number="3">មិត្ត​របស់​ខ្ញុំ​ក៏​ពោល​ឡើង​ថា៖ អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​អើយ សូម​ជួយ​វិនិច្ឆ័យ​រឿង​ខ្ញុំ និង​ចំការ​ទំពាំងបាយជូរ​របស់​ខ្ញុំ​ផង។</verse>
				<verse number="4">ខ្ញុំ​បាន​ធ្វើ​ការ​សព្វ​គ្រប់​ទាំង​អស់​ចំពោះ​ចំការ នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត? ខ្ញុំ​នឹក​សង្ឃឹម​ថា​នឹង​បាន​ផ្លែ​ទំពាំងបាយជូរ​ល្អ តែ​ហេតុ​ដូច​ម្ដេច​បាន​ជា​ចំការ​ខ្ញុំ បង្កើត​សុទ្ធ​តែ ផ្លែ​មិន​ល្អ​ទៅ​វិញ​ដូច្នេះ?។</verse>
				<verse number="5">ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចំការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ អោយ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង អោយ​គេ​ចូល​ជាន់​ឈ្លី។</verse>
				<verse number="6">ខ្ញុំ​បំផ្លាញ​វា​អោយ​ដូច​ចំការ​ដែល គេ​បោះ​បង់​ចោល គ្មាន​អ្នក​ណា​លួស​មែក គ្មាន​អ្នក​ណា​ជ្រួយ​ដី​ទៀត​ឡើយ គឺ​មាន​តែ​រពាក់ បន្លា​ដុះ​ពាសពេញ ខ្ញុំ​នឹង​ហាម​ពពក​មិន​អោយ​បង្អុរ​ភ្លៀង មក​លើ​ចំការ​នេះ​ត​ទៅ​ទៀត​ឡើយ។</verse>
				<verse number="7">ចំការ​ទំពាំងបាយជូរ​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ប្រជាជាតិ​អ៊ីស្រាអែល ដើម​ទំពាំងបាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ប្រជាជន​យូដា។ ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សំរែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​ទៅ​វិញ។</verse>
				<verse number="8">អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។</verse>
				<verse number="9">ខ្ញុំ​បាន​ឮ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹមស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។</verse>
				<verse number="10">ចំការ​ទំពាំងបាយជូរ​បី​ហិកតា នឹង​អោយ​ផល​បាន​ត្រឹម​តែ​ស្រា​ហាសិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។</verse>
				<verse number="11">អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="12">ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះអម្ចាស់ ​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ព្រះអង្គ​កំពុង​សំរេច​ការ​អ្វី​ទេ។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជារាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជាជន​តូចតាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។</verse>
				<verse number="14">ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជប់លៀង​សប្បាយ មច្ចុរាជ​នឹង​បើក​មាត់​ចំហ​យ៉ាង​ធំ លេប​យក​ទាំង​អ្នក​ធំ ទាំង​ប្រជាជន​តូចតាច នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="15">មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។</verse>
				<verse number="16">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រះ​ដ៏វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។</verse>
				<verse number="17">ហ្វូង​ចៀម​នឹង​ដើរ​រក​ស៊ី​តាម​គំនរ​បាក់​បែក ដូច​នៅ​តាម​វាល​ស្មៅ ហើយ​ពពែ​ដែល​គេ​បំប៉ន ក៏​មក​ស៊ី​ស្មៅ​នៅ​តាម​នោះ​ដែរ។</verse>
				<verse number="18">អស់​អ្នក​ដែល​ខំ​ប្រឹង​ប្រព្រឹត្ត​អំពើ​បាប ដូច​គោ​ខំ​ប្រឹង​ទាញ​រទេះ មុខ​ជា​ត្រូវ​វេទនា​ពុំខាន ព្រោះ​គេ​នឹង​ទទួល​ទោស តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="19">ពួក​គេ​ពោល​ថា «សូម​ព្រះអម្ចាស់​បំពេញ កិច្ចការ​របស់​ព្រះអង្គ​អោយ​ឆាប់ៗ​ទៅ ដើម្បី​អោយ​យើង​បាន​ឃើញ​ផង! សូម​អោយ​គំរោងការ​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សំរេច​ឆាប់ៗ ដើម្បី​អោយ​យើង​បាន​ស្គាល់​ផង!»។</verse>
				<verse number="20">អស់​អ្នក​ដែល​ហៅ​អំពើ​អាក្រក់​ថា​ល្អ ហៅ​អំពើ​ល្អ​ថា​អាក្រក់ ចាត់​ទុក​ភាព​ងងឹត​ថា​ជា​ពន្លឺ ចាត់​ទុក​ពន្លឺ​ថា​ជា​ភាព​ងងឹត ហើយ​ចាត់​ទុក​ការ​ជូរ​ចត់​ថា​ជា​ការ​សប្បាយ ចាត់​ទុក​ការ​សប្បាយ​ថា​ជា​ការ​ជូរ​ចត់ មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="21">អស់​អ្នក​ដែល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា ហើយ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ចេះ​ដឹង មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="22">អស់​អ្នក​ដែល​ពូកែ​ខាង​ផឹក​ស្រា ហើយ​ជា​ជើង​ឯក​ខាង​បិត​ស្រា​ខ្លាំង មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="23">ពួក​គេ​ទទួល​សំណូក ហើយ​ចាត់​ទុក​ជន​ឧក្រិដ្ឋ​ថា​គ្មាន​ទោស និង​ចាត់​ទុក​ជន​ស្លូត​ត្រង់​ថា​មាន​ទោស​វិញ។</verse>
				<verse number="24">ហេតុ​នេះ​ពួក​គេ​នឹង​រលួយ​ទាំង​ឫស ផ្កា​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ធូលី​ដី ដូច​អណ្ដាត​ភ្លើង​ឆាបឆេះ​ស្បូវ ឬ​ដូច​ចំបើង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​ការ​ប្រៀនប្រដៅ របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ហើយ​មាក់​ងាយ​ព្រះបន្ទូល​របស់ ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="25">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ទ្រង់ ព្រះពិរោធ​ទាស់​នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​ព្រះហស្ដ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំងឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាកសព​ដូច​ជា​សំរាម នៅ​ពាសពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ព្រះពិរោធ​របស់ ព្រះអង្គ​នៅ​តែ​មិន​ស្ងប់​ដែរ ព្រះអង្គ​លើក​ព្រះហស្ដ​គំរាម​ពួក​គេ​ដដែល។</verse>
				<verse number="26">ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជាជាតិ ដែល​នៅ​ឆ្ងាយៗ ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូតរះ​មក​យ៉ាង​ឆាប់​រហ័ស។</verse>
				<verse number="27">ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​នឿយហត់ គ្មាន​នរណា​ម្នាក់​បាក់​កម្លាំង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ងោកងុយ ឬ​ដេក​លង់លក់​ដែរ។ គ្មាន​នរណា​ម្នាក់​ដោះ​ខ្សែ​ក្រវាត់​ចេញ​ពី​ចង្កេះ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​សោះ​ឡើយ។</verse>
				<verse number="28">ពួក​គេ​សំលៀង​មុខ​ព្រួញ​របស់​ខ្លួន​ជានិច្ច ធ្នូ​របស់​គេ​នៅ​ត្រៀម​ជា​ស្រេច ក្រចក​ជើង​សេះ​របស់​គេ​ដូច​ថ្ម​ភ្លឺ​រលើប កង់​រទេះ​របស់​គេ​ប្រៀប​ដូច​ជា​ខ្យល់​កួច។</verse>
				<verse number="29">សំរែក​របស់​គេ​ប្រៀប​បាន​នឹង​សំរែក​សត្វ​សិង្ហ គេ​គ្រហឹម​ដូច​ជា​កូន​សិង្ហ​គ្រហឹម ចាប់​រំពា​នាំ​យក​ទៅ គ្មាន​នរណា​អាច​មក​រំដោះ អោយ​រួច​បាន​ឡើយ។</verse>
				<verse number="30">ក៏​ប៉ុន្តែ នៅ​គ្រា​នោះ​នឹង​មាន​ឮ​សន្ធឹក ដូច​ស្នូរ​សមុទ្រ​បក់​បោក​មក​លើ​ប្រជាជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ អោយ​ប្រែ​ទៅ​ជា​ងងឹត​វិញ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">នៅ​ឆ្នាំ​ដែល​ព្រះបាទ​អ៊ូសៀស​សោយ​ទិវង្គត​ ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​គង់​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​ព្រះភូសា​របស់​ព្រះអង្គ​លាត​ពេញ​ក្នុង​ព្រះវិហារ។</verse>
				<verse number="2">នៅ​ពី​លើ​ព្រះអង្គ​មាន​ពពួក​សេរភីម*។ សេរភីម​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សំរាប់​បាំង​មុខ ស្លាប​ពីរ​សំរាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សំរាប់​ហើរ។</verse>
				<verse number="3">សេរភីម​ទាំង​នោះ បន្លឺ​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ គឺ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល! ផែនដី​ទាំង​មូល​ពោរពេញ​ទៅ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ!»។​</verse>
				<verse number="4">ព្រះសូរសៀង​របស់​ព្រះអង្គ ធ្វើ​អោយ​កក្រើក​ទ្វារ​ព្រះវិហារ ហើយ​មាន​ផ្សែង​ហុយ​ពេញ​ព្រះដំណាក់។</verse>
				<verse number="5">ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ*​ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជាជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ​ជា​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល»។</verse>
				<verse number="6">ខណៈ​នោះ សេរភីម​មួយ​ហើរ​មក​រក​ខ្ញុំ ទាំង​កាន់ តង្កៀប​កៀប​រងើក​ភ្លើង​ពី​អាសនៈ​មក​ជា​មួយ​ផង</verse>
				<verse number="7">រួច​យក​រងើក​ភ្លើង​នោះ​មក​ប៉ះ​មាត់​ខ្ញុំ​ទាំង​ប្រាប់​ថា៖ «ដោយ​រងើក​ភ្លើង​នេះ​ប៉ះ​បបូរ​មាត់​លោក​ដូច្នេះ ព្រះអម្ចាស់​លើកលែង​ទោស​អោយ​លោក ព្រះអង្គ​ដក​បាប​ចេញ​ពី​លោក​ហើយ»។</verse>
				<verse number="8">បន្ទាប់​មក ខ្ញុំ​ឮ​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ​ដែល​មាន​ព្រះបន្ទូល​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​អោយ​ទៅ តើ​នរណា​នឹង​នាំ​ពាក្យ​របស់​យើង?»។ ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូលបង្គំ​នៅ​ទី​នេះ​ស្រាប់​ហើយ! សូម​ព្រះអង្គ​ចាត់​ទូលបង្គំ​ចុះ!»។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖​ «ទៅ​ចុះ! ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ស្ដាប់ ក៏​អ្នក​រាល់​គ្នា​មិន​យល់ ទោះ​បី​អ្នក​រាល់​គ្នា​ខំ​ប្រឹង​មើល ក៏​អ្នក​រាល់​គ្នា​មិន​ឃើញ​ដែរ។</verse>
				<verse number="10">ចូរ​ធ្វើ​អោយ​ប្រជាជន​នេះ​មាន​ចិត្ត​រឹងរូស ចូរ​ធ្វើ​អោយ​ត្រចៀក​គេ​ធ្ងន់ ចូរ​បិទ​ភ្នែក​គេ​កុំ​អោយ​មើល​ឃើញ កុំ​អោយ​ត្រចៀក​គេ​ស្ដាប់​ឮ កុំ​អោយ​ប្រាជ្ញា​របស់​គេ​ស្វែង​យល់​បាន ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​យើង​នឹង​ប្រោស​គេ​អោយ​បាន​ជា!»។</verse>
				<verse number="11">ខ្ញុំ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ ទូលបង្គំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ព្រះអង្គ​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិនហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។</verse>
				<verse number="12">ព្រះអម្ចាស់ ​នឹង​បណ្ដេញ​មនុស្សម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក​មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។</verse>
				<verse number="13">ទោះ​បី​នៅ​សល់​ប្រជាជន​តែ​មួយ​ភាគ​ដប់ ក៏​ពួក​គេ​នឹង​ត្រូវ​ភ្លើង​ឆេះ​ដែរ ដូច​ដើម​ពោធិ និង​ដើម​ជ្រៃ​ដែល​គេ​កាប់​ចោល នៅ​សល់​តែ​គល់។ ប៉ុន្តែ នឹង​មាន​ពន្លក​ដ៏វិសុទ្ធ ដុះ​ចេញ​ពី​គល់​នោះ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">នៅ​គ្រា​ដែល​ព្រះបាទ​អេហាស ជា​បុត្រ​របស់​ព្រះបាទ​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះបាទ​អ៊ូសៀស​គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ ផ្ទុះ​ឡើង គឺ​ព្រះបាទ​រេស៊ីន​ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួតដៃ ជា​មួយ​ព្រះបាទ​ពេកា ជា​បុត្រ​របស់​ព្រះបាទ​រេម៉ាលា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូសាឡឹម ប៉ុន្តែ មិន​អាច​វាយ​សំរុក​ចូល​បាន​ឡើយ​</verse>
				<verse number="2">មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ថា ជន​ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​អោយ​ព្រះបាទ​អេហាស និង​ប្រជារាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។</verse>
				<verse number="3">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេសាយ​ថា៖ «ចូរ​នាំ​ស្អា-យ៉ាស៊ូប​ ជា​កូន​ប្រុស​របស់​អ្នក​ទៅ​ជួប​ស្ដេច​អេហាស នៅ​ក្បែរ​ស្រះ​ផ្នែក​ខាង លើ​ត្រង់​ក្បាល​ប្រឡាយ តាម​ផ្លូវ​ទៅ​ចំការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។</verse>
				<verse number="4">ត្រូវ​ប្រាប់​ស្ដេច​ថា សូម​ព្រះករុណា​កុំ​ខ្វល់​ព្រះហឫទ័យ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​អោយ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង​ជិត​រលត់។</verse>
				<verse number="5">ស្ដេច​ស្រុក​ស៊ីរី​បាន​ពួតដៃ​ជា​មួយ​ពួក​អេប្រាអ៊ីម និង​ស្ដេច​អ៊ីស្រាអែល​ប្រឆាំង​ព្រះរាជា ដោយ​ពោល​ថា:</verse>
				<verse number="6">“យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​អោយ​តក់ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាបបៀល អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។</verse>
				<verse number="7">ប៉ុន្តែ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សំរេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។</verse>
				<verse number="8">ក្រុង​ដាម៉ាស ជា​រាជ​ធានី​ របស់​ស្រុក​ស៊ីរី ស្ដេច​រេស៊ីន​ជា​ម្ចាស់​របស់​ក្រុង​ដាម៉ាស។ ក្នុង​រវាង​ហុកសិប​ប្រាំ​ឆ្នាំ​ទៀត អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​សូន្យ លែង​មាន​ឈ្មោះ​ថា​ប្រជាជន​ទៀត​ហើយ។</verse>
				<verse number="9">ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិតស្ថេរ យ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។</verse>
				<verse number="10">ព្រះអម្ចាស់ ​ចាត់​លោក​អេសាយ​អោយ​ទៅ​ទូល​ព្រះបាទ​អេហាស​សា​ជា​ថ្មី​ថា៖</verse>
				<verse number="11">«ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ព្រះករុណា សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះករុណា»។</verse>
				<verse number="12">ព្រះបាទ​អេហាស មាន​រាជឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បងល​ ព្រះអម្ចាស់ ​ឡើយ!»។</verse>
				<verse number="13">ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ សូម​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ! ព្រះករុណា​មិន​ត្រឹម​តែ​ធ្វើ​អោយ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​អោយ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះហឫទ័យ​ទៀត​ផង។</verse>
				<verse number="14">ហេតុ​នេះ ព្រះអម្ចាស់ ​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះនាម​ថា «អេម៉ាញូអែល»។​</verse>
				<verse number="15">បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។</verse>
				<verse number="16">ប៉ុន្តែ មុន​ពេល​បុត្រ​នោះ​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល អោយ​នៅ​ស្ងាត់​ជ្រងំ។</verse>
				<verse number="17">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ព្រះករុណា ព្រម​ទាំង​ប្រជារាស្ត្រ និង​ព្រះរាជវង្ស ជួប​ប្រទះ​នឹង​សភាពការណ៍​ផ្សេងៗ ព្រោះ​តែ​ស្ដេច​របស់​ជន​ជាតិ​អាស្ស៊ីរី គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុលសម្ព័ន្ធ​អេប្រាអ៊ីម បាន​បែក​ចេញ​ពី​ប្រជាជាតិ​យូដា​មក មិន​ដែល​មាន​សភាពការណ៍​បែប​នេះ​ទេ។</verse>
				<verse number="18">នៅ​គ្រា​នោះ​ ព្រះអម្ចាស់ ​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី</verse>
				<verse number="19">អោយ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ តាម​ក្រហែង​ថ្ម​ទាំងឡាយ ព្រម​ទាំង​នៅ​តាម​គុម្ពោត និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។</verse>
				<verse number="20">នៅ​គ្រា​នោះ​ព្រះអម្ចាស់​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជាជាតិ​នេះ​។</verse>
				<verse number="21">នៅ​គ្រា​នោះ​ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល</verse>
				<verse number="22">ហើយ​ដោយសារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជាជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជាជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។</verse>
				<verse number="23">នៅ​គ្រា​នោះ​គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំងបាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។</verse>
				<verse number="24">ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។</verse>
				<verse number="25">ចំណែក​ឯ​នៅ​តាម​ភ្នំ​ដែល​ពី​មុន គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​អោយ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយភ័ណ្ឌ​អោយ​លឿន!”»។</verse>
				<verse number="2">ពេល​នោះ ខ្ញុំ​ក៏​បង្ហាញ​បន្ទះ​ថ្ម​ដល់​មនុស្ស ដែល​គួរ​ជា​ទី​ទុក​ចិត្ត គឺ​បូជាចារ្យ​អ៊ូរី និង​លោក​សាការី ជា​កូន​របស់​លោក​បេរេគា​ធ្វើ​ជា​សាក្សី។</verse>
				<verse number="3">ខ្ញុំ​បាន​រួម​រស់​ជា​មួយ​ព្យាការិនី​ជា​ភរិយា​របស់​ខ្ញុំ នាង​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​អោយ​កូន​នេះ​ថា “ម៉ាហ៊េ-សាឡាល-ហាសបាស”​</verse>
				<verse number="4">ដ្បិត​មុន​ពេល​ដែល​កូន​នេះ​ចេះ​ហៅ ពុក! ម៉ែ! មាន​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​ប្រមូល​ជយភ័ណ្ឌ​ពី​ក្រុង​សាម៉ារី យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​អាស្ស៊ីរី»។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖</verse>
				<verse number="6">«ដោយ​ប្រជាជន​មាក់ងាយ​ទឹក​ដែល​ហូរ យ៉ាង​ស្រួល​នៅ​ប្រឡាយ​ស៊ីឡោម ហើយ​បែរ​ជា​នាំ​គ្នា​ពេញ​ចិត្ត​នឹង​ស្ដេច​រេស៊ីន ព្រម​ទាំង​ស្ដេច​ពេកា​វិញ​នោះ</verse>
				<verse number="7">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ទឹក​ទន្លេ​ដ៏​ធំ ហូរ​យ៉ាង​ខ្លាំង ជន់​ឡើង​ហួស​ច្រាំង បំផ្លាញ​ពួក​គេ ពោល​គឺ ស្ដេច និង​កងទ័ព​របស់​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="8">ទន្លេ​នេះ​នឹង​ហូរ​មក​លើ​ទឹក​ដី​យូដា ហើយ​ជន់​ឡើង លិច​រហូត​ដល់​ក។ ឱ​ព្រះអេម៉ាញូអែល​អើយ! ទឹក​នេះ​នឹង​ជន់​ឡើង លិច​ពាសពេញ​ទឹក​ដី​របស់​ព្រះអង្គ។</verse>
				<verse number="9">ប្រជាជន​ទាំងឡាយ​អើយ ចូរ​ញាប់​ញ័រ! ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន! ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។</verse>
				<verse number="10">អ្នក​រាល់​គ្នា​រៀបចំ​ផែន​ការ តែ​ផែន​ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យ អ្នក​រាល់​គ្នា​ចាត់​វិធានការ តែ​វិធានការ​នោះ​មិន​អាច​សំរេច​បាន​ឡើយ ដ្បិត​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង!</verse>
				<verse number="11">ពេល​ ព្រះអម្ចាស់ ​សណ្ឋិត​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ហាម​ខ្ញុំ​មិន​អោយ​ដើរ​តាម​មាគ៌ា​របស់​ប្រជាជាតិ​នេះ​ទេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="12">អ្វីៗ​ដែល​ប្រជាជាតិ​នេះ​ហៅ​ថា​ការ​បះបោរ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បះបោរ​ឡើយ កុំ​ភ័យ​ខ្លាច​អ្វីៗ​ដែល​ពួក​គេ​ភ័យ​ខ្លាច គឺ​កុំ​ញញើត​អោយ​សោះ»។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា មាន​តែ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏វិសុទ្ធ អ្នក​រាល់​គ្នា​ត្រូវ​ស្ញែង​ខ្លាច និង​កោត​ញញើត តែ​ព្រះអង្គ​ប៉ុណ្ណោះ។​</verse>
				<verse number="14">ពេល​នោះ ព្រះអង្គ​ផ្ទាល់​នឹង​ធ្វើ​ជា​ទីសក្ការៈ តែ​ព្រះអង្គ​ជា​ថ្ម​ដែល​នាំ​អោយ ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​ពីរ​នគរ​ប៉ះ​ទង្គិច ជា​សិលា​ដែល​នាំ​អោយ​គេ​ជំពប់​ដួល​ ហើយ​ក៏​ជា​ជង់ និង​ជា​អន្ទាក់ ដល់​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="15">មនុស្ស​ជា​ច្រើន​ជំពប់​ជើង​នឹង​ថ្ម​នេះ ហើយ​ដួល​បាក់​បែក​ខ្ទេចខ្ទាំ ពួក​គេ​នឹង​ជាប់​អន្ទាក់ ហើយ​ត្រូវ​ព្រាន​ចាប់​យក​ទៅ។</verse>
				<verse number="16">ខ្ញុំ​រក្សា​សក្ខីភាព​នេះ​ទុក ខ្ញុំ​បិទ​ត្រា​លើ​ពាក្យ​ទូន្មាន​នេះ ហើយ​រក្សា​ទុក​ក្នុង​ចំណោម​សាវ័ក​របស់​ខ្ញុំ។</verse>
				<verse number="17">ខ្ញុំ​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​បាន​លាក់​ព្រះភក្ត្រ​នឹង​កូន​ចៅ​របស់​លោក​យ៉ាកុប។</verse>
				<verse number="18">នៅ​ស្រុក​អ៊ីស្រាអែល ខ្ញុំ និង​កូន​ដែល​ ព្រះអម្ចាស់ ប្រទាន​អោយ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពី​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​គង់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។</verse>
				<verse number="19">ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា «ចូរ​ទៅ​រក​គ្រូ​ខាប គ្រូ​ទាយ និង​គ្រូ​ស្ដោះ​ផ្លុំ ដ្បិត​ប្រជាជន​នីមួយៗ​ត្រូវ​តែ​រក​ព្រះ​របស់​ខ្លួន ហើយ​បញ្ជាន់​អារក្ស ដើម្បី​ជួយ​អ្នក​នៅ​រស់»។</verse>
				<verse number="20">ចូរ​ពិនិត្យ​មើល​ពាក្យ​ទូន្មាន និង​សក្ខីភាព​ចុះ! ប្រសិន​បើ​គេ​និយាយ​មិន​ស្រប​តាម​ព្រះបន្ទូល​នេះ​ទេ នោះ​នឹង​គ្មាន​ថ្ងៃ​រះ​លើ​ពួក​គេ​សោះ​ឡើយ។</verse>
				<verse number="21">គេ​នឹង​ដើរ​កាត់​ស្រុក​ទាំង​កើត​ទុក្ខ​ទាំង​ឃ្លាន ពេល​គេ​ឃ្លាន គេ​ក្ដៅ​ក្រហាយ ហើយ​ប្រទេចផ្ដាសា ស្ដេច និង​ព្រះ​របស់​ខ្លួន គេ​ងើយ​មើល​ទៅ​លើ</verse>
				<verse number="22">បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដី ឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹត ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន​ព្រះអម្ចាស់​បាន​ធ្វើ​អោយ តំបន់​សាប់យូឡូន និង​តំបន់​ណែបថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត​ព្រះអង្គ​នឹង​ប្រទាន​អោយ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលីឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​បាន​រុងរឿង​ឡើង។​</verse>
				<verse number="2">ប្រជាជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែងចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។</verse>
				<verse number="3">ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន អោយ​ប្រជាជាតិ​នេះ​បាន​ចំរើន​ឡើង ព្រម​ទាំង​អោយ​គេ​មាន​អំណរ​ដ៏​លើសលប់។ គេ​នឹង​សប្បាយ​រីករាយ​នៅ​ចំពោះ ព្រះភក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចំរូត ឬ​ដូច​នៅ​ពេល​ចែក​ជយភ័ណ្ឌ​ដែរ</verse>
				<verse number="4">ដ្បិត​ព្រះអង្គ​បំបាក់​នឹម​ដែល ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​អោយ​រួច​ពី​ការ​ជិះជាន់ សង្កត់សង្កិន​របស់​ខ្មាំង​សត្រូវ​ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​អោយ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន​ជាតិ​ម៉ាឌាន​ដែរ។</verse>
				<verse number="5">ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​អោយ​ឆេះ​អស់​គ្មាន​សល់</verse>
				<verse number="6">ដ្បិត​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ប្រសូត​មក សំរាប់​យើង ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់គ្រង គេ​នឹង​ថ្វាយ​ព្រះនាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះបិតា​ដ៏​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត”។</verse>
				<verse number="7">ព្រះរាជបុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​អោយ​រាជ​បល្ល័ង្ក​របស់​ព្រះបាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខសាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​អោយ​បាន​គង់វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​សំរេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។</verse>
				<verse number="8">ព្រះអម្ចាស់​ប្រកាស​ដាក់​ទោស ប្រជាជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រាអែល​ ដែល​ជា​ពូជពង្ស​របស់​លោក​យ៉ាកុប។</verse>
				<verse number="9">ប្រជាជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីម និង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹង ហើយ​នាំ​គ្នា​និយាយ​អួត​ក្អេងក្អាង​ថា៖</verse>
				<verse number="10">«អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយ យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក មក​ជំនួស​វិញ!»។</verse>
				<verse number="11">ព្រះអម្ចាស់ ​នឹង​នាំ​បច្ចាមិត្ត​របស់​ស្ដេច​រេស៊ីន អោយ​មក​វាយ​លុក​ពួក​គេ ព្រះអង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ</verse>
				<verse number="12">ជន​ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើត ហើយ​ជន​ជាតិ​ភីលីស្ទីន​ពី​ខាង​លិច។ ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រាអែល។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។</verse>
				<verse number="13">ទោះ​បី​ ព្រះអម្ចាស់ ​វាយ​ប្រដៅ​យ៉ាង​ណា​ក្ដី ក៏​ប្រជាជន​អ៊ីស្រាអែល​ពុំ​ព្រម​វិល​មក​រក ព្រះអង្គ​ដែរ ពួក​គេ​ពុំ​ស្វែង​រក ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ទេ។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ដាក់​ទោស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ព្រះអង្គ​កាត់​ទាំង​ក្បាល ទាំង​កន្ទុយ ទាំង​អ្នក​ចេះ ទាំង​អ្នក​ខ្លៅ</verse>
				<verse number="15">ក្បាល​គឺ​ពួក​ព្រឹទ្ធាចារ្យ និង​អ្នក​មុខ​អ្នក​ការ រីឯ​កន្ទុយ គឺ​ព្យាការី​ដែល​ជា​គ្រូ​ក្លែងក្លាយ។</verse>
				<verse number="16">ពួក​មេ​ដឹក​នាំ​ដែល​បាន​ធ្វើ​អោយ ប្រជាជន​នេះ​វង្វេង ហើយ​អស់​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំ ក៏​វិនាស​អន្តរាយ​ដែរ។</verse>
				<verse number="17">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់ មិន​អាណិត​យុវជន​របស់​ពួក​គេ​ឡើយ ព្រះអង្គ​ក៏​មិន​មេត្តា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​ពួក​គេ​ដែរ ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទមិឡ និង​ជា​មនុស្ស​ពាល។ មាត់​របស់​ពួក​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អាស្រូវ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។</verse>
				<verse number="18">អំពើ​អាក្រក់​របស់​គេ​ប្រៀប​បាន​នឹង ភ្លើង​ដែល​ឆេះ​គុម្ព​បន្លា និង​គុម្ព​រពាក់ រួច​ហើយ​រាលដាល​ឆេះ​ព្រៃ​របោះ ធ្វើ​អោយ មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ឡើង​ទៅ​លើ​មេឃ។</verse>
				<verse number="19">ដោយសារ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បង​ប្អូន​របស់​ខ្លួន​ទេ។</verse>
				<verse number="20">ប្រជាជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ គេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី</verse>
				<verse number="21">គឺ​ម៉ាណាសេ​ស៊ី​សាច់​អេប្រាអ៊ីម អេប្រាអ៊ីម​ស៊ី​សាច់​ម៉ាណាសេ ហើយ​អ្នក​ទាំង​ពីរ​ព្រួត​គ្នា​ស៊ី​សាច់​យូដា ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។</verse>
			</chapter>
			<chapter number="10">
				<verse number="1">អ្នក​ណា​បង្កើត​ច្បាប់​អយុត្តិធម៌ ហើយ​ចេញ​បទ​បញ្ជា ដើម្បី​ជិះជាន់​ប្រជាជន អ្នក​នោះ​នឹង​ត្រូវ​វេទនា​ជា​ពុំខាន។</verse>
				<verse number="2">ពួក​គេ​ឃាត់​ជន​ក្រីក្រ​មិន​អោយ​រក​យុត្តិធម៌ ហើយ​បំបិទ​សិទ្ធិ​របស់​ជន​ទុគ៌ត​ក្នុង​ចំណោម ប្រជារាស្ត្រ​របស់​យើង! ពួក​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​មេម៉ាយ ហើយ​ប្លន់​យក​អ្វីៗ​ទាំង​អស់​ពី​ក្មេង​កំព្រា។</verse>
				<verse number="3">ពេល​ព្រះអម្ចាស់​ដាក់​ទោស គឺ​ពេល​ព្រះអង្គ​ធ្វើ​អោយ​មាន​ខ្យល់ ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច? តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា? តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ​របស់ អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?</verse>
				<verse number="4">គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ព្រះពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​ព្រះអម្ចាស់​នៅ​តែ​លាត​ព្រះហស្ដ ចាំ​វាយ​ប្រដៅ​គេ​ជានិច្ច។</verse>
				<verse number="5">ជន​ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ!​ យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។</verse>
				<verse number="6">យើង​ចាត់​ជន​ជាតិ​អាស្ស៊ីរី​អោយ​ទៅ​ធ្វើ​ទោស ប្រជាជាតិ​ទមិឡ យើង​នឹង​នាំ​ពួក​គេ​ទៅ​វាយ​ប្រហារ​ប្រជាជន ដែល​បាន​បង្ក​អោយ​យើង​មាន​កំហឹង ពួក​គេ​នឹង​ប្លន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ជាន់​ឈ្លី​ប្រជាជាតិ​នេះ ដូច​គេ​ដើរ​ជាន់​ភក់​នៅ​តាម​ផ្លូវ។</verse>
				<verse number="7">ប៉ុន្តែ ជន​ជាតិ​អាស្ស៊ីរី​ពុំ​បាន​យល់​ដូច្នេះ​ទេ គឺ​គេ​មាន​ចិត្ត​គំនិត​ផ្សេង គិត​តែ​ពី​កំទេច និង​សម្លាប់​រង្គាល​ប្រជាជាតិ​ជា​ច្រើន​ឥត​គណនា។</verse>
				<verse number="8">គេ​ពោល​ថា៖ «មេទ័ព​របស់​យើង មាន​អំណាច ស្មើ​នឹង​ស្ដេច​ឯ​ទៀតៗ។</verse>
				<verse number="9">យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​កាលនរ ដូច​ក្រុង​កើកេមីស ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហាម៉ាត់ ក្រុង​អើផាឌ ក្រុង​សាម៉ារី និង​ក្រុង​ដាម៉ាស​ដូច​គ្នា​ដែរ។</verse>
				<verse number="10">បន្ទាប់​មក យើង​បាន​យក​ជ័យជំនះ​លើ​នគរ របស់​ព្រះ​ក្លែងក្លាយ ដែល​មាន​រូប​បដិមា ធំ​ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូសាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ទៀត។</verse>
				<verse number="11">យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​សាម៉ារី និង​ព្រះ​ក្លែងក្លាយ​របស់​គេ​យ៉ាង​ណា យើង​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរូសាឡឹម និង​រូប​ព្រះ​របស់​គេ​យ៉ាង​នោះ​ដែរ»។</verse>
				<verse number="12">ពេល​ព្រះអម្ចាស់​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម រួច​ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ស្ដេច​អាស្ស៊ីរី​ ដែល​មាន​ចិត្ត​អួតអាង និង​វាយ​ប្ញក​ខ្ពស់</verse>
				<verse number="13">ដ្បិត​ស្ដេច​នោះ​មាន​រាជឱង្ការ​ថា: «យើង​ទទួល​ជ័យជំនះ ដោយសារ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​ផ្ទាល់ ដ្បិត​យើង​មាន​បញ្ញា​វាងវៃ។ យើង​បាន​រំលាយ​ព្រំដែន​របស់​ប្រជាជាតិ​នានា ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ របស់​គេ​ទៀត​ផង។ យើង​បាន​ប្រើ​ឫទ្ធិ​អំណាច​របស់​យើង ទម្លាក់​ស្ដេច​ជា​ច្រើន​ចុះ​ពី​បល្ល័ង្ក។</verse>
				<verse number="14">យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជាជន​ទាំងឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។</verse>
				<verse number="15">មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។ មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ ដែល​កាន់​វា អោយ​កំរើក​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់ អ្នក​ដែល​ប្រើ​វា​ដែរ!</verse>
				<verse number="16">ហេតុ​នេះ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​ធ្វើ​អោយ​ទាហាន​ដ៏​មាំមួន​របស់​គេ ក្លាយ​ទៅ​ជា​ស្គម​រីងរៃ ហើយ​អោយ​មាន​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ឆេះ​បំផ្លាញ​ភាព​ថ្កុំថ្កើង​រុងរឿង​របស់​ពួក​គេ។</verse>
				<verse number="17">ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ព្រះអម្ចាស់​ដែល​ជា ពន្លឺ និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រែ​ទៅ​ជា​ភ្លើង ឆាបឆេះ​បន្លា និង​រពាក់។</verse>
				<verse number="18">ព្រះអង្គ​នឹង​កំទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត របស់​ពួក​គេ អោយ​រលាយ​សូន្យ ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។</verse>
				<verse number="19">ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិចបន្តួច សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។</verse>
				<verse number="20">នៅ​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សល់ គឺ​ពូជពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជាជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="21">ប្រជាជន​ដែល​នៅ​សេសសល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិចេស្ដា​វិញ។</verse>
				<verse number="22">ប៉ុន្តែ អ៊ីស្រាអែល​អើយ ទោះ​បី​ប្រជាជន​របស់​អ្នក មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដី ក៏​មាន​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ​ដែល​វិល​មក​វិញ​។ ព្រះអម្ចាស់​បាន​សំរេច​កំទេច​ស្រុក​នេះ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​ដ៏​លើសលប់​របស់​ព្រះអង្គ។</verse>
				<verse number="23">ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​បាន​សំរេច​កំទេច​ស្រុក​ទាំង​មូល។​</verse>
				<verse number="24">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «ប្រជាជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន​ជាតិ​អេស៊ីប​ធ្លាប់​វាយ​ កាល​ពី​មុន​នោះ​ឡើយ។</verse>
				<verse number="25">បន្តិច​ទៀត​យើង​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា​ហើយ គឺ​យើង​នឹង​បំបែរ​កំហឹង ទៅ​បំផ្លាញ​ពួក​គេ​វិញ»។</verse>
				<verse number="26">ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​យក​រំពាត់​វាយ​ជន​ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ព្រះអង្គ​បាន​វាយ​ជន​ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ព្រះអង្គ​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ព្រះអង្គ​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប​។</verse>
				<verse number="27">នៅ​គ្រា​នោះ​ព្រះអង្គ​នឹង​យក​អំរែក ចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នា ព្រះអង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវ ចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។ នឹម​នោះ​ត្រូវ​ខ្ទាត​ចេញ ដោយសារ​ភាព​សម្បូណ៌​សប្បាយ​</verse>
				<verse number="28">កងទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាត ពួក​គេ​ឆ្លង​កាត់​ក្រុង​មីករ៉ូន ហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគម៉ាស។</verse>
				<verse number="29">គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​អោយ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។</verse>
				<verse number="30">អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ! អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រងត្រាប់​ស្ដាប់! អ្នក​ស្រុក​អាណាថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!</verse>
				<verse number="31">អ្នក​ស្រុក​ម៉ាដម៉េណា​នឹង​រត់​បែកខ្ញែក​គ្នា អ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។</verse>
				<verse number="32">នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូប គេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូន គឺ​គំរាម​កំហែង​ក្រុង​យេរូសាឡឹម។</verse>
				<verse number="33">នៅ​គ្រា​នោះ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​កាប់​កំទេច​មែក​ទាំងឡាយ​ចោល ព្រះអង្គ​នឹង​ផ្ដួល​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​កាប់​ដើម​ឈើ​ដែល​នៅ​ខ្ពស់​ជាង​គេ អោយ​ធ្លាក់​ចុះ​មក​ដី។</verse>
				<verse number="34">ព្រះអង្គ​នឹង​កាប់​រំលំ​ព្រៃ​របោះ ហើយ​ដើម​ឈើ​ធំៗ​ដ៏​មាន​តម្លៃ​នៅ​ស្រុក​លីបង់ នឹង​ត្រូវ​រលំ​ដែរ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ​</verse>
				<verse number="2">ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ នឹង​សណ្ឋិត​នៅ​លើ​ព្រះបុត្រា​នោះ គឺ​ជា​ព្រះវិញ្ញាណ​ដែល​ផ្ដល់​ប្រាជ្ញា អោយ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះវិញ្ញាណ​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់អាច ព្រះវិញ្ញាណ​ដែល​បំភ្លឺ​អោយ​ស្គាល់ និង​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់</verse>
				<verse number="3">ព្រម​ទាំង​អោយ​មាន​អំណរ​សប្បាយ ក្នុង​ការ​កោត​ខ្លាច​ ព្រះអម្ចាស់ ព្រះបុត្រា​នេះ​មិន​វិនិច្ឆ័យ តាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​កាត់​ក្ដី តាម​ដែល​ឮ​គេ​និយាយ​ដែរ។</verse>
				<verse number="4">ព្រះអង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​អោយ​ជន​ទុគ៌ត​ដោយ​ទៀង​ត្រង់។ ព្រះអង្គ​ប្រើ​ព្រះបន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះអង្គ​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។​</verse>
				<verse number="5">ព្រះអង្គ​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះហឫទ័យ​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។​</verse>
				<verse number="6">ចចក និង​កូន​ចៀម​នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។ កូន​គោ និង​កូន​សិង្ហ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។</verse>
				<verse number="7">គោ​ញី និង​ខ្លាឃ្មុំ​ស៊ី​ស្មៅ​ជា​មួយ​គ្នា ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។ សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។</verse>
				<verse number="8">ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរពិស។</verse>
				<verse number="9">ប្រជាជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះអម្ចាស់ ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="10">នៅ​គ្រា​នោះ​ ព្រះអម្ចាស់ ​នឹង​លើក​ព្រះមហាក្សត្រ ដែល​ប្រសូត​ចេញ​ពី​ពូជពង្ស​លោក​អ៊ីសាយ អោយ​ធ្វើ​ជា​ទង់ សំរាប់​ប្រជាជន​ទាំងឡាយ ប្រជាជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ព្រះមហាក្សត្រ ហើយ​កន្លែង​ដែល​ព្រះអង្គ​ប្រថាប់ នឹង​បាន​ថ្កុំថ្កើង​រុងរឿង។</verse>
				<verse number="11">នៅ​គ្រា​នោះ​ព្រះអម្ចាស់​សំដែង​បារមី​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជាជន​របស់​ព្រះអង្គ ដែល​នៅ​សេសសល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូពី ស្រុក​អេឡាម ស្រុក​ស៊ីណើរ ក្រុង​ហាម៉ាត់ និង​កោះ​ទាំងឡាយ​នៅ​តាម​សមុទ្រ។</verse>
				<verse number="12">ព្រះអង្គ​នឹង​លើក​ទង់​មួយ ជា​សញ្ញា​អោយ​ប្រជាជាតិ​ទាំងឡាយ​ដឹង​ថា ព្រះអង្គ​នឹង​ប្រមែប្រមូល​ជន​ជាតិ​អ៊ីស្រាអែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន​ជាតិ​យូដា​ដែល​បែកខ្ញែក​គ្នា ទៅ​ពាសពេញ​សកល​លោក​ទាំង​មូល អោយ​វិល​ត្រឡប់​មក​វិញ។</verse>
				<verse number="13">ពេល​នោះ អេប្រាអ៊ីម​ឈប់​មាន​ចិត្ត​ច្រណែន ហើយ​ខ្មាំង​សត្រូវ​របស់​យូដា​នឹង​វិនាស​សូន្យ។ អេប្រាអ៊ីម​លែង​ច្រណែន​នឹង​យូដា យូដា​ក៏​លែង​ប្រឆាំង​នឹង​អេប្រាអ៊ីម​ទៀត​ដែរ។</verse>
				<verse number="14">គេ​នឹង​ពួតដៃ​គ្នា​វាយ​លុក​ជន​ជាតិ​ភីលីស្ទីន ដែល​នៅ​ខាង​លិច គេ​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ជន​ជាតិ​នានា ដែល​នៅ​ខាង​កើត គេ​នឹង​បង្ក្រាប​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ ព្រម​ទាំង​យក​ស្រុក​អាំម៉ូន​ធ្វើ​ជា​ចំណុះ​ផង។</verse>
				<verse number="15">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ព្រះអង្គ​លើក​ព្រះហស្ដ​កំហែង​ទន្លេ​អឺប្រាត ព្រះអង្គ​ប្រើ​ព្រះចេស្ដា​ផ្លុំ​បំបែក​ទន្លេ​នេះ អោយ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំពីរ ហើយ​ប្រជាជន​អាច​ដើរ​ឆ្លង​បាន។</verse>
				<verse number="16">ពេល​នោះ នឹង​មាន​ផ្លូវ​មួយ សំរាប់​ប្រជាជន អ៊ីស្រាអែល​ដែល​នៅ​សេសសល់​ពី​ស្លាប់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​អាស្ស៊ីរី ដូច​កាល​ពី​ដើម មាន​ផ្លូវ​មួយ​សំរាប់ បុព្វបុរស​របស់​គេ​ចេញ​ពី​ស្រុក​អេស៊ីប​ដែរ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">នៅ​គ្រា​នោះ​ប្រជាជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សំរាល​ទុក្ខ​ទូលបង្គំ។</verse>
				<verse number="2">ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិត​ ព្រះអម្ចាស់ ​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ»។</verse>
				<verse number="3">ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​អ្នក​រាល់​គ្នា ចូរ​ទៅ​ដង​ទឹក​ពី​ប្រភព​នៃ​ការ​សង្គ្រោះ​នេះ ដោយ​អំណរ​សប្បាយ​ដ៏​លើសលប់។</verse>
				<verse number="4">នៅ​គ្រា​នោះ​អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរ​ព្រះគុណ​ ព្រះអម្ចាស់ ចូរ​ប្រកាស​ព្រះនាម​របស់​ព្រះអង្គ ចូរ​ថ្លែង​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ប្រាប់​ប្រជាជន​ទាំងឡាយ។ ចូរ​រំលឹក​អោយ​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះនាម​របស់​ព្រះអង្គ​ឧត្ដុង្គឧត្ដម​ណាស់។</verse>
				<verse number="5">ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ផ្សេងៗ​ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះ អោយ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ដឹង​ផង!</verse>
				<verse number="6">អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ទ្រង់​ឧត្ដុង្គឧត្ដម!</verse>
			</chapter>
			<chapter number="13">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​បាប៊ីឡូន ដែល​លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស បាន​ឃើញ​ក្នុង​និមិត្ត​ដ៏​អស្ចារ្យ</verse>
				<verse number="2">«ចូរ​លើក​ទង់​សញ្ញា​មួយ នៅ​លើ​ភ្នំ​មួយ​ដែល​គ្មាន​ដើម​ឈើ ចូរ​នាំ​គ្នា​ស្រែក និង​បក់​ដៃ​ហៅ​ពួក​ទាហាន ទាំង​នោះ​អោយ​ចូល​មក​តាម​ទ្វារ​កិត្តិយស។</verse>
				<verse number="3">យើង​បាន​ចេញ​បញ្ជា​ទៅ​កាន់​អស់​អ្នក ដែល​ប្រគល់​ជីវិត​មក​យើង គឺ​ហៅ​អ្នក​ចំបាំង​ដ៏​ជំនាញ​ទាំង​នោះ​មក ដើម្បី​ប្រើ​ពួក​គេ​អោយ​សំរេច​តាម កំហឹង​របស់​យើង ពួក​គេ​នឹង​មាន​អំណរ​សប្បាយ ដោយ​យើង​មាន​ជ័យជំនះ»។</verse>
				<verse number="4">ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹកគគ្រេង​នៅ​តាម​ភ្នំ ដូច​សំឡេង​មហាជន​យ៉ាង​ច្រើន​កុះករ គឺ​ជា​សំឡេង​របស់​ប្រជាជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួបជុំ​គ្នា។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។</verse>
				<verse number="5">អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ ព្រះអម្ចាស់ ​នឹង​ប្រើ​ពួក​គេ ដើម្បី​សំរេច​តាម​ព្រះពិរោធ​របស់​ព្រះអង្គ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។</verse>
				<verse number="6">ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​មក​ជិត​បង្កើយ​ហើយ។ នៅ​ថ្ងៃ​នោះ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​ធ្វើ​អោយ​កើត​មហន្តរាយ។​</verse>
				<verse number="7">ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លាហាន។</verse>
				<verse number="8">ពួក​គេ​នឹង​ភ័យ​តក់ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំងកាំង ហើយ​មុខ​របស់​គេ ពោរពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។</verse>
				<verse number="9">មើល៍ ថ្ងៃ​នៃ​ ព្រះអម្ចាស់ ​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​មួយ​ដ៏​សាហាវ ជា​ថ្ងៃ​ដែល​មនុស្ស​ត្រូវ​ទទួល​ទោស ស្រប​តាម​ព្រះពិរោធ​ដ៏​ខ្លាំង​បំផុត។ ថ្ងៃ​នោះ​នឹង​ធ្វើ​អោយ​ផែនដី​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ មនុស្ស​បាប​ទាំង​អស់​នឹង​វិនាស​សូន្យ។</verse>
				<verse number="10">ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូងតារា​នៅ​លើ​មេឃ នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះអាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង ហើយ​ព្រះច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។​</verse>
				<verse number="11">យើង​នឹង​ដាក់​ទោស​មនុស្ស​លោក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​មនុស្ស​ពាល ព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់ អំនួត​របស់​មនុស្ស​អួតអាង ហើយ​បង្ក្រាប ចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរឃៅ។</verse>
				<verse number="12">យើង​នឹង​ធ្វើ​អោយ​មនុស្ស​នៅ​សល់​តិចតួច​បំផុត គឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់ និង​មាស​ដ៏​ល្អ​បំផុត​ទៅ​ទៀត។</verse>
				<verse number="13">នៅ​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ខ្ញាល់​នឹង​មនុស្ស​លោក ផ្ទៃ​មេឃ​នឹង​កក្រើក​រំពើក ផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វា ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ។</verse>
				<verse number="14">ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជាជន​របស់​ខ្លួន ហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញ ប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រាន ឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។</verse>
				<verse number="15">អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញ ហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។</verse>
				<verse number="16">ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេ ផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។</verse>
				<verse number="17">យើង​នឹង​ជំរុញ​ជន​ជាតិ​មេឌី អោយ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។</verse>
				<verse number="18">ជន​ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជន ហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើប នឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។</verse>
				<verse number="19">រីឯ​បាប៊ីឡូន ជា​ក្រុង​ដ៏​ថ្កុំថ្កើង​ជាង​គេ​ក្នុង រាជាណាចក្រ ដែល​ធ្វើ​អោយ​ជន​ជាតិ​ខាល់ដេ មាន​មោទនភាព នឹង​ត្រូវ​ព្រះជាម្ចាស់​រំលាយ ដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។</verse>
				<verse number="20">ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅ លែង​មាន​ប្រជាជន​រហូត​ត​ទៅ។ សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួន ទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។</verse>
				<verse number="21">មាន​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​គ្នា​មក ស្នាក់​អាស្រ័យ​នៅ មាន​សត្វ​ទីទុយ​នាំ​គ្នា​មក​ធ្វើ​សំបុក​នៅ​តាម​ផ្ទះ សត្វ​ត្មាត​នាំ​គ្នា​មក​រស់​នៅ សត្វ​ពពែ​ព្រៃ​នាំ​គ្នា​មក​លោត​លេង។</verse>
				<verse number="22">ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​តាម​ដំណាក់​របស់​ពួក​គេ ហើយ​ហ្វូង​ស្វាន​រស់​នៅ​ក្នុង​វិមាន​លំហែ​កាយ។ ពេល​កំណត់​របស់​ក្រុង​បាប៊ីឡូន​ជិត​មក​ដល់ ឥត​ពន្យារ​ឡើយ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ព្រះអម្ចាស់ ​អាណិតអាសូរ​ដល់​ពូជពង្ស​លោក​យ៉ាកុប ព្រះអង្គ​នៅ​តែ​ជ្រើស​រើស ជន​ជាតិ​អ៊ីស្រាអែល​ដដែល ព្រះអង្គ​នឹង​អោយ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប។</verse>
				<verse number="2">ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​អោយ​វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់ ព្រះអម្ចាស់ អ៊ីស្រាអែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសាទាសី។ ជន​ជាតិ​អ៊ីស្រាអែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​វិញ។</verse>
				<verse number="3">អ៊ីស្រាអែល​អើយ ក្រោយ​ពី​អ្នក​នឿយហត់ និង​រង​ទុក្ខ​វេទនា​ជា​ច្រើន ហើយ​បន្ទាប់​ពី​អ្នក​ធ្វើ​ជា​ទាសករ​យ៉ាង​សែន​លំបាក​នោះ មក​ ព្រះអម្ចាស់ ​នឹង​ប្រោស​ប្រទាន​អោយ​អ្នក​បាន​សំរាក។</verse>
				<verse number="4">ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?</verse>
				<verse number="5">ព្រះអម្ចាស់ ​ផ្ដួល​រំលំ​អំណាច​ដ៏​ឃោរឃៅ ព្រះអង្គ​បំបាក់​ដំបង​រាជ្យ​របស់​ជន​កំណាច</verse>
				<verse number="6">គឺ​មនុស្ស​ដែល​មាន​ចិត្ត​កាច​សាហាវ វាយ​ធ្វើ​បាប​ប្រជាជន​ឥត​ស្រាកស្រាន្ត មនុស្ស​ដែល​មាន​ចិត្ត​កំរោល ហើយ​យក​ប្រជាជាតិ​ទាំងឡាយ​ធ្វើ​ជា​ចំណុះ និង​តាម​ព្យាបាទ​ពួក​គេ​ឥត​ត្រា​ប្រណី។</verse>
				<verse number="7">ឥឡូវ​នេះ ផែនដី​ទាំង​មូល​បាន​សុខសាន្តត្រាណ មនុស្សម្នា​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ</verse>
				<verse number="8">សូម្បី​តែ​ដើម​ស្រល់ និង​ដើម​ឈើ​ធំៗ នៅ​ស្រុក​លីបង់​ក៏​មាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​អស់​ឫទ្ធិ​ដែរ គឺ​ដើម​ឈើ​ទាំង​នោះ​នាំ​គ្នា​ពោល​ថា: “តាំង​ពី​អ្នក​រលំ​មក គ្មាន​នរណា​ឡើង​មក​កាប់​យើង​ទៀត​ទេ!”។</verse>
				<verse number="9">ស្ដេច​កំណាច​អើយ! ក្នុង​ស្ថាន​មច្ចុរាជ ក៏​មាន​ភាព​ជ្រួលជ្រើម រង់ចាំ​ទទួល​អ្នក​ដែរ មច្ចុរាជ​ដាស់​វិញ្ញាណក្ខ័ន្ធ​អ្នក​ធំ​ទាំង​អស់ គឺ​ដាស់​វិញ្ញាណក្ខ័ន្ធ​ស្ដេច​ទាំង​ប៉ុន្មាន របស់​ប្រជាជាតិ​នានា អោយ​ងើប​ពី​បល្ល័ង្ក​របស់​ខ្លួន​ដែរ។</verse>
				<verse number="10">វិញ្ញាណក្ខ័ន្ធ​ទាំង​នោះ​នឹង​ពោល​មក​កាន់​អ្នក​ថា: “អុញ ព្រះករុណា​អស់​ឫទ្ធិ​ដូច​យើង​ដែរ​តើ! គឺ​មិន​ខុស​ពី​យើង​ទេ!។</verse>
				<verse number="11">ភាព​ថ្កុំថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង ស្ថាន​មច្ចុរាជ ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។</verse>
				<verse number="12">ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ?​ អ្នក​ធ្លាប់​បង្ក្រាប​ប្រជាជាតិ​ទាំងឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?</verse>
				<verse number="13">អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​អោយ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំងឡាយ​ជួបជុំ​គ្នា។</verse>
				<verse number="14">យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត”។</verse>
				<verse number="15">ឥឡូវ​នេះ អ្នក​បែរ​ជា​ធ្លាក់​ចុះ​មក​ដល់​ស្ថាន មច្ចុរាជ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​ទៅ​វិញ។​</verse>
				<verse number="16">អស់​អ្នក​ដែល​ឃើញ​អ្នក គេ​ខំ​ប្រឹង​សម្លឹង​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​សួរ​គ្នា​ថា: “អ្នក​នេះ​ឬ​ដែល​បាន​ធ្វើ​អោយ​កក្រើក​ផែនដី និង​រំលំ​អាណាចក្រ​ទាំងឡាយ</verse>
				<verse number="17">ព្រម​ទាំង​ធ្វើ​អោយ​ពិភព​លោក​ក្លាយ​ទៅ​ជា ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ និង​កំទេច​ទីក្រុង​នានា ហើយ​មិន​ដែល​ដោះ​លែង​ឈ្លើយ​សឹក ទាល់​តែ​សោះ​នុ៎ះ?”។</verse>
				<verse number="18">ស្ដេច​របស់​ប្រជាជាតិ​នានា​សុទ្ធ​តែ​សំរាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។</verse>
				<verse number="19">ចំពោះ​អ្នក​វិញ គេ​បាន​បោះ​សាកសព​អ្នក​ចោល​ឆ្ងាយ​ពី​ផ្នូរ គួរ​អោយ​ខ្ពើម ដូច​កូន​ដែល​គេ​រំលូត​ចោល ឬ​ដូច​សាកសព​ដែល​គេ​ដើរ​ជាន់។ មាន​សាកសព​របស់​អស់​អ្នក​ដែល​គេ សម្លាប់​ដោយ​មុខ​ដាវ​នៅ​គរ​ពី​លើ​អ្នក ហើយ​សាកសព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ។</verse>
				<verse number="20">អ្នក​ពុំ​បាន​សំរាក​នៅ​ក្នុង​ផ្នូរ​ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជារាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ​គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។</verse>
				<verse number="21">ព្រោះ​តែ​កំហុស​របស់​ឪពុក ចូរ​ប្រុង​ប្រៀប​ខ្លួន សម្លាប់​រង្គាល​កូន​ប្រុសៗ របស់​គេ​ចោល​ទៅ ក្រែង​លោ​គេ​ក្រោក​ឡើង​រុករាន​ទន្ទ្រាន​ផែនដី ហើយ​សង់​ក្រុង​ពាសពេញ​លើ​ពិភព​លោក។</verse>
				<verse number="22">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន​ជាតិ​បាប៊ីឡូន យើង​នឹង​លុប​បំបាត់​ឈ្មោះ​បាប៊ីឡូន ព្រម​ទាំង​ពូជពង្ស និង​ខ្សែ​ស្រឡាយ​របស់​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="23">យើង​នឹង​ធ្វើ​អោយ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ព្រៃ​រនាម ដែល​មាន​តែ​សត្វ​កាំប្រមា​រស់​នៅ យើង​នឹង​បោស​ក្រុង​បាប៊ីឡូន ឥត​ទុក​អ្វី​អោយ​នៅ​សល់​ឡើយ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="24">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល ដាច់អហង្ការ​ថា៖ “យើង​បាន​គ្រោង​ទុក​យ៉ាង​ណា យើង​ក៏​នឹង​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​នោះ​ដែរ យើង​បាន​សំរេច​យ៉ាង​ណា ហេតុការណ៍​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="25">យើង​នឹង​កំទេច​ពួក​អាស្ស៊ីរី​ក្នុង​ទឹក​ដី​របស់​យើង យើង​នឹង​ជាន់​ឈ្លី​ពួក​គេ​នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​យក​នឹម​ដែល​អាស្ស៊ីរី​ដាក់​លើ ប្រជាជន​របស់​យើង​ចេញ ហើយ​យើង​ក៏​នឹង​យក​អំរែក​ដែល​គេ​ដាក់​លើ ស្មា​ប្រជាជន​យើង​នោះ​ចេញ​ដែរ”។</verse>
				<verse number="26">នេះ​ជា​ការ​ដែល​ព្រះអង្គ​បាន​សំរេច​ធ្វើ ចំពោះ​ផែនដី​ទាំង​មូល ព្រះអង្គ​នឹង​លាត​ព្រះហស្ដ​ប្រហារ ប្រជាជាតិ​ទាំង​អស់។</verse>
				<verse number="27">បើ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​សំរេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ព្រះអង្គ​លាត​ព្រះហស្ដ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ព្រះអង្គ​បាន​ទេ។</verse>
				<verse number="28">នៅ​ឆ្នាំ​ដែល​ព្រះបាទ​អហាស​សោយ​ទិវង្គត ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:</verse>
				<verse number="29">ភីលីស្ទីន​ទាំង​មូល​អើយ មិន​ត្រូវ​រីករាយ ដោយ​ឃើញ​ដំបង​ដែល ធ្លាប់​វាយ​អ្នក​បាន​បាក់​នោះ​ឡើយ! ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះ ហើយ​ក៏​នឹង​មាន​ពស់​អសិរពិស​កើត​ចេញ ពី​ពង​របស់​ពស់​វែក​នោះ​ដែរ។</verse>
				<verse number="30">ពេល​នោះ ព្រះអម្ចាស់​នឹង​ថែរក្សា មនុស្ស​កំសត់​ទុគ៌ត ព្រះអង្គ​នឹង​នាំ​មនុស្ស​ក្រីក្រ​ទៅ​រក​កន្លែង សំរាក​យ៉ាង​សុខសាន្ត។ ផ្ទុយ​ទៅ​វិញ​ព្រះអង្គ​នឹង​ធ្វើ​អោយ ពូជពង្ស​របស់​អ្នក​ស្លាប់​ដោយ​អត់​ឃ្លាន រីឯ​អ្នក​ដែល​នៅ​សល់ នឹង​ស្លាប់​ដោយ​មុខ​ដាវ។</verse>
				<verse number="31">ទ្វារ​ក្រុង​អើយ ចូរ​សោក​សង្រេង​ទៅ! ទីក្រុង​អើយ ចូរ​ស្រែក​យំ​ទៅ! ស្រុក​ភីលីស្ទីន​ទាំង​មូល រលាយ​សូន្យ​ហើយ ដ្បិត​មាន​ផ្សែង​ហុយ​មក​ពី​ទិស​ខាង​ជើង ខ្មាំង​សត្រូវ​លើក​ទ័ព​មក​ទាំង​អស់​គ្នា ឥត​បាត់​ម្នាក់​ណា​ឡើយ។</verse>
				<verse number="32">តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា “ ព្រះអម្ចាស់ ​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។</verse>
			</chapter>
			<chapter number="15">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់ ក្រុង​អើរ-ម៉ូអាប់​មុខ​ជា​ត្រូវ​ហិនហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ហើយ​ក្រុង​គៀរ-ម៉ូអាប់​ក៏​ត្រូវ​ហិនហោច និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!</verse>
				<verse number="2">ប្រជាជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌីបា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។</verse>
				<verse number="3">នៅ​តាម​ផ្លូវ​ក្រុង​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។</verse>
				<verse number="4">នៅ​ក្រុង​ហេសបូន និង​អេឡាលេ ប្រជាជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន​ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ​ដោយ​បាក់​ទឹក​ចិត្ត​ដែរ។</verse>
				<verse number="5">ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-សេលីស៉្យា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូណែម</verse>
				<verse number="6">ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​អោយ​រីង តិណជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី ក៏​ងាប់​អស់ ហើយ​រុក្ខជាតិ​ក៏​លែង​មាន​ទៀត​ដែរ។</verse>
				<verse number="7">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែប្រមូល អ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុក នៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។</verse>
				<verse number="8">សំរែក​របស់​ប្រជាជន​លាន់​ឮ​ជុំវិញ ព្រំដែន​ស្រុក​ម៉ូអាប់​ទាំង​មូល ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេកឡែម ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-អេលីម។</verse>
				<verse number="9">ទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូន មាន​សុទ្ធ​តែ​ឈាម ហើយ​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា កើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន​ជាតិ​ម៉ូអាប់ ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ចូរ​ផ្ញើ​ចៀម​ពី​ក្រុង​សិលា​តាម​ផ្លូវ​វាល​រហោស្ថាន យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​យូដា ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន!</verse>
				<verse number="2">ស្ត្រី​ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។</verse>
				<verse number="3">ស្ត្រី​ទាំង​នោះ​អង្វរ​ជន​ជាតិ​យូដា​ថា៖ «សូម​ជួយ​ផ្ដល់​គំនិត​អោយ​យើង​ខ្ញុំ សូម​ចាត់​វិធានការ​ជួយ​យើង​ខ្ញុំ​ផង។ ក្នុង​ពេល​ថ្ងៃ​ពេញ​កំដៅ​នេះ សូម​ធ្វើ​ជា​ម្លប់​ដល់​យើង​ខ្ញុំ ដូច​នៅ​ពេល​យប់​ដែរ សូម​អោយ​ជន​ភៀស​ខ្លួន​របស់​យើង​ខ្ញុំ ជ្រក​កោន​ជា​មួយ​បង​ប្អូន សូម​លាក់​ពួក​យើង​ខ្ញុំ​ដែល​រត់​មក​នេះ​ផង។</verse>
				<verse number="4">សូម​អនុញ្ញាត​អោយ​ជន​ភៀស​ខ្លួន​សាសន៍​ម៉ូអាប់ ជ្រក​កោន​ជា​មួយ​បង​ប្អូន​ផង! សូម​លាក់​គេ​កុំ​អោយ​មេ​បំផ្លាញ​រក​ឃើញ! ពេល​ណា​ចប់​ការ​សង្កត់សង្កិន និង​ការ​សម្លាប់​រង្គាល ពេល​ណា​មេ​បំផ្លាញ​ចាក​ចេញ​បាត់​ពី​ស្រុក</verse>
				<verse number="5">ពេល​នោះ ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះរាជា​នឹង​គ្រប់គ្រង​លើ​ប្រជាជន​ដោយ​ស្មោះស្ម័គ្រ ស្ដេច​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​អោយ​ប្រជាជន»។</verse>
				<verse number="6">ពេល​នោះ ជន​ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួតអាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។</verse>
				<verse number="7">ប៉ុន្តែ ឥឡូវ​នេះ​ជន​ជាតិ​ម៉ូអាប់​បែរ​ជា សោក​សង្រេង​អាណិត​ខ្លួន​ឯង​គ្រប់ៗ​គ្នា។ ពួក​គេ​យំ​សោក​ស្ដាយ​អាហារ​ដែល ធ្លាប់​បរិភោគ​នៅ​គារ-ហារ៉ាសែត ពួក​គេ​ស្រែក​ថ្ងូរ​ដោយ​អស់​សង្ឃឹម។</verse>
				<verse number="8">ចំការ​ដំណាំ​នៅ​ហេសបូន​ត្រូវ​ខូច​ខាត​អស់ រីឯ​ចំការ​ទំពាំងបាយជូរ​នៅ​ស៊ីបម៉ា​ក៏​វិនាស ហិនហោច​អស់​ដែរ។ ចំការ​នេះ​ធ្លាប់​តែ​ផ្ដល់​ស្រា​ទំពាំងបាយជូរ អោយ​មេ​ដឹក​នាំ​ប្រជាជាតិ​នានា។ ចំការ​ទំពាំងបាយជូរ​នេះ​ធ្លាប់​លាត​សន្ធឹង រហូត​ដល់​យ៉ាស៊ើរ និង​វារ​រហូត​ដល់​វាល​រហោស្ថាន ព្រម​ទាំង​បែក​មែក​ហួស​សមុទ្រ​ទៅ​ទៀត។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ាស៊ើរ ស្រណោះ​ចំការ​ទំពាំងបាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេសបូន និង​អេឡាលេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​អោយ​ភោគផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិនហោច​អស់។</verse>
				<verse number="10">នៅ​តាម​ចំការ​ដំណាំ​នោះ លែង​មាន​ឮ​សំរែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចំការ​ទំពាំងបាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំងបាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សំរែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្មូត្រ​យ៉ាង អន្លង់អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-ហារ៉ាសែត។</verse>
				<verse number="12">គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាបត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។</verse>
				<verse number="13">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន​ជាតិ​ម៉ូអាប់។</verse>
				<verse number="14">ឥឡូវ​នេះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «គំរប់​បី​ឆ្នាំ​ទៀត គឺ​គិត​ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ មេ​ដឹក​នាំ​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​សូន្យ ជា​មួយ​ប្រជាជន​ដ៏​ច្រើន​លើសលប់​របស់​ខ្លួន។ រីឯ​អ្នក​ដែល​នៅ​សេសសល់​មួយ​ចំនួន​តូច​នឹង​ត្រូវ​អាប់​អោន»។</verse>
			</chapter>
			<chapter number="17">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ដាម៉ាស ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា ទីក្រុង​ទៀត​ហើយ គឺ​ក្លាយ​ទៅ​គំនរ​បាក់​បែក។</verse>
				<verse number="2">ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ បោះ​បង់​ចោល​រហូត​ត​ទៅ គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។</verse>
				<verse number="3">នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារ ហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។ រីឯ​ជន​ជាតិ​ស៊ីរី​ដែល​នៅ​សេសសល់​នឹង​ត្រូវ អាប់​អោន​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ ពិភព​ទាំង​មូល។</verse>
				<verse number="4">នៅ​ថ្ងៃ​នោះ​ភាព​ថ្កុំថ្កើង​របស់ កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​អោន​ថយ គេ​នឹង​បាត់​បង់​ភោគ​ទ្រព្យ ហើយ​ក្លាយ​ទៅ​ជា​ក្រខ្សត់។</verse>
				<verse number="5">ស្រុក​អ៊ីស្រាអែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច គ្មាន​អ្វី​នៅ​សល់​សោះ គឺ​ដូច​វាល​ទំនាប​រេផែម នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។</verse>
				<verse number="6">មាន​ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅ​សល់ គឺ​ស្រុក​អ៊ីស្រាអែល​ប្រៀប​បាន​នឹង ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួច នៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែ ហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="7">នៅ​ថ្ងៃ​នោះ​មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">គេ​លែង​ផ្ដោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្ដូប​ព្រះអាសេរ៉ា ឬ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ​ទីក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹងមាំ នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ ដូច​ក្រុង​នានា ដែល​ជន​ជាតិ​ហេវី និង​ជន​ជាតិ​អាម៉ូរី បោះបង់​ចោល​នៅ​មុខ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ​។</verse>
				<verse number="10">អ៊ីស្រាអែល​អើយ អ្នក​បាន​បំភ្លេច​ព្រះជាម្ចាស់ ដែល​ជា​ព្រះសង្គ្រោះ​របស់​អ្នក អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ​ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សំរាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។</verse>
				<verse number="11">នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​អោយ​ដំណាំ​នោះ​ដុះ​ឡើង។ នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ វា​ក៏​ចេញ​ផ្កា​ភ្លាម។ ប៉ុន្តែ ពេល​ចំរូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​អោយ​ជា​បាន​ទេ។</verse>
				<verse number="12">មាន​ឮ​ស្នូរ​សន្ធឹក​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំងឡាយ គគ្រឹកគគ្រេង​ដូច​រលក​សមុទ្រ</verse>
				<verse number="13">សាសន៍​ទាំងឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង គគ្រឹកគគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង ប៉ុន្តែ ព្រះអម្ចាស់​គំរាម​ពួក​គេ ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ ពួក​គេ​ត្រូវ​ខ្ចាត់ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ ផាត់​បាត់​អស់​ទៅ និង​ដូច​លំអង​ផ្កា ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។</verse>
				<verse number="14">នៅ​ពេល​ល្ងាច​ពួក​គេ​ភ័យ​ញ័រ​រន្ធត់ មុន​ពេល​ថ្ងៃ​រះ​ពួក​គេ​វិនាស​សូន្យ​អស់​ទៅ។ នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួក​អ្នក​ដែល​ប្លន់ និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង។</verse>
			</chapter>
			<chapter number="18">
				<verse number="1">រីឯ​ទឹក​ដី​ដែល​មាន​ទូក​ក្ដោង ធ្វើ​ដំណើរ​នៅ​តាម​ដង​ទន្លេ​ខាង​នាយ ស្រុក​អេត្យូពី​ នឹង​ត្រូវ​វេទនា​ជា​ពុំខាន។</verse>
				<verse number="2">ពួក​គេ​បាន​ចាត់​ទូត​របស់​ខ្លួន​អោយ​ជិះ​ក្បូន ដែល​ធ្វើ​ពី​ដើម​កក់ ចុះ​តាម​ទន្លេ​នីល។ អ្នក​នាំ​សារ​ដ៏​រហ័ស​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍ ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប។ មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះ ព្រោះ​ពួក​គេ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​និយាយ​ភាសា​ចម្លែក រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។</verse>
				<verse number="3">អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​ជា​ប្រជាជន​នៅ​លើ​ផែនដី​អើយ ពេល​ណា​គេ​ដោត​ទង់​ជា​សញ្ញា​នៅ​លើ​ភ្នំ​នានា ចូរ​នាំ​គ្នា​សម្លឹង​មើល​ទៅ ហើយ​ពេល​ណា​គេ​ផ្លុំ​ស្នែង ចូរ​នាំ​គ្នា​ស្ដាប់​កុំ​បី​ខាន។</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «យើង​សម្លឹង​មើល​ពី​ស្ថាន​លើ​មក យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចំរូត។</verse>
				<verse number="5">មុន​ពេល​រដូវ​ចំរូត នៅ​ពេល​ទំពាំងបាយជូរ​ឈប់​ផ្កា គឺ​ពេល​ផ្កា​ទំពាំងបាយជូរ​ក្លាយ​ទៅ​ជា​ផ្លែ ហើយ​ពេល​ផ្លែ​នោះ​ទុំ គេ​យក​កាំបិត​មក​កាប់​មែក និង​លួស​ធាង​វា​ចោល​យ៉ាង​ណា</verse>
				<verse number="6">ខ្មាំង​សត្រូវ​នឹង​ប្រល័យ​ជីវិត​ជន​ជាតិ​អេត្យូពី ហើយ​ទុក​សាកសព​ចោល​យ៉ាង​នោះ​ដែរ គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​ត្មាត​ដែល​រស់​នៅ​តាម​ភ្នំ និង​ជា​ចំណី​របស់​សត្វ​សាហាវ។ ត្មាត​នឹង​ស៊ី​សាកសព​របស់​ពួក​គេ​នៅ​រដូវ​ក្ដៅ ហើយ​សត្វ​សាហាវ​នឹង​ស៊ី​សាកសព​របស់​ពួក​គេ នៅ​រដូវ​ត្រជាក់»។</verse>
				<verse number="7">នៅ​គ្រា​នោះ​សាសន៍​ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប​នឹង​នាំ​តង្វាយ មក​ថ្វាយ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល គឺ​សាសន៍​ដែល​មនុស្ស​ទាំង​ជិត ទាំង​ឆ្ងាយ ស្ញែងខ្លាច ព្រោះ​ពួក​គេ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​និយាយ​ភាសា​ចម្លែក រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។ សាសន៍​នេះ​នឹង​នាំ​តង្វាយ​មក​ថ្វាយ​នៅ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ព្រះនាម​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះអម្ចាស់ ​យាង​មក​ស្រុក​អេស៊ីប ដោយ​គង់​លើ​ពពក​មួយ​ដុំ​ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែងក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់ញ័រ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ជន​ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:</verse>
				<verse number="2">«យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ច្បាំង​នឹង​គ្នា​ឯង ម្នាក់ៗ​ប្រហារ​បង​ប្អូន និង​មិត្តភក្ដិ​របស់​ខ្លួន ក្រុង​មួយ​ច្បាំង និង​ក្រុង​មួយ ហើយ​នគរ​មួយ​ច្បាំង​នឹង​នគរ​មួយ​ទៀត។</verse>
				<verse number="3">យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​វង្វេង​ស្មារតី ហើយ​ធ្វើ​អោយ​នយោបាយ​របស់​គេ​ត្រូវ​រលាយ ពួក​គេ​នឹង​ទៅ​បន់​ព្រះ​ក្លែងក្លាយ ទៅ​រក​គ្រូ​អន្ទង​ខ្មោច​បញ្ជាន់​អារក្ស និង​រក​គ្រូ​ទាយ​អោយ​ជួយ។</verse>
				<verse number="4">យើង​នឹង​ប្រគល់​ស្រុក​អេស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ហើយ​នឹង មាន​ស្ដេច​កំណាច​គ្រង​រាជ្យ​លើ​ពួក​គេ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="5">ទឹក​សមុទ្រ​នឹង​ហួត​បាត់​អស់​ទៅ ហើយ​ទន្លេ​នីល​ក៏​រីង​ស្ងួត​អស់​ទៅ​ដែរ។</verse>
				<verse number="6">ទឹក​នៅ​តាម​ព្រែក​ទាំងឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។</verse>
				<verse number="7">ដំណាំ​តាម​ដង​ទន្លេ​នីល រហូត​ដល់​មាត់​សមុទ្រ នឹង​ហិនហោច​អស់​គ្មាន​សល់! អ្វីៗ​ដែល​គេ​សាប​ព្រោះ​នៅ​ជិត​ទន្លេ​នីល ក៏​ក្រៀម​ស្ងួត ហើយ​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។</verse>
				<verse number="8">ពួក​អ្នក​នេសាទ​នឹង​នាំ​គ្នា​ស្រែក​ថ្ងូរ ពួក​អ្នក​ស្ទូច​ត្រី​នៅ​តាម​ទន្លេ​នីល​នឹង​ត្អូញត្អែរ ហើយ​ពួក​អ្នក​បង់​សំណាញ់​នឹង​អស់​សង្ឃឹម។</verse>
				<verse number="9">ពួក​អ្នក​រវៃ​អំបោះ និង​ពួក​អ្នក​ត្បាញ​ក្រណាត់ នឹង​មាន​ទឹក​មុខ​ស្លេកស្លាំង។</verse>
				<verse number="10">អស់​អ្នក​ដែល​ជា​ជន្ទល់​របស់​ស្រុក​ទេស នឹង​បាត់​បង់​ទឹក​ចិត្ត ហើយ​កម្មករ​ទាំង​ប៉ុន្មាន​នឹង​កើត​ទុក្ខ​ព្រួយ។</verse>
				<verse number="11">ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​ល្ងីល្ងើ រីឯ​ក្រុម​ប្រឹក្សា​របស់​ស្ដេច​ផារ៉ោន ជា​ក្រុម​មួយ​ផ្សំ​ឡើង​ដោយ​មនុស្ស​ភ្លីភ្លើ តែ​ពួក​នេះ​ហ៊ាន​ទូល​ស្ដេច​ផារ៉ោន​ថា “ទូលបង្គំ ជា​ពូជ​អ្នក​ប្រាជ្ញ ជា​ពូជ​ស្ដេច​នៅ​ជំនាន់​ដើម”។</verse>
				<verse number="12">ព្រះចៅ​ផារ៉ោន​អើយ អ្នក​ប្រាជ្ញ​របស់​ព្រះករុណា​នៅ​ឯ​ណា? សូម​អោយ​ពួក​គេ​ទូល​ព្រះករុណា​អំពី ហេតុការណ៍​ដែល​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល សំរេច​ធ្វើ​ចំពោះ​ស្រុក​អេស៊ីប​នេះ​ទៅ!</verse>
				<verse number="13">ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​សូអាន​សុទ្ធ​តែ​លេលា ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​ណូប​សុទ្ធ​តែ​ឡប់សតិ គឺ​ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​នោះ​ហើយ ដែល​បាន​ដឹក​នាំ​ប្រជាជន​នៅ​ស្រុក​អេស៊ីប អោយ​វង្វេង។</verse>
				<verse number="14">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ពួក​គេ​ឡប់​ស្មារតី ពួក​គេ​នឹង​នាំ​ស្រុក​អេស៊ីប​អោយ​វង្វេង ក្នុង​គ្រប់​វិស័យ​ទាំង​អស់ គឺ​ប្រៀប​ដូច​ជា​មនុស្ស​ប្រមឹក ដើរ​រអិល​ដួល​នៅ​ក្នុង​កំអួត​របស់​ខ្លួន។</verse>
				<verse number="15">នៅ​ស្រុក​អេស៊ីប ចាប់​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច ចាប់​ពី​មនុស្ស​ចេះ​ដឹង​រហូត​ដល់​មនុស្ស​ខ្លៅ​ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។</verse>
				<verse number="16">នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រចំប្រប់ នៅ​ពេល​ឃើញ​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល​លើក​ព្រះហស្ដ​គំរាម​ពួក​គេ។</verse>
				<verse number="17">ទឹក​ដី​យូដា​ជា​កន្លែង​មួយ ដែល​ធ្វើ​អោយ​ជន​ជាតិ​អេស៊ីប​ញាប់ញ័រ​ជា​ខ្លាំង ពេល​ណា​រំលឹក​ពី​ស្រុក​យូដា​គេ​ភ័យ​ខ្លាច​ណាស់ ព្រោះ​តែ​ការ​ដែល​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​សំរេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ។</verse>
				<verse number="18">គ្រា​នោះ​មាន​ក្រុង​ប្រាំ​នៅ​ស្រុក​អេស៊ីប​និយាយ​ភាសា​ហេប្រឺ​ ហើយ​អ្នក​ក្រុង​នោះ​ស្បថស្បែ​ថា គេ​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។ ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ទាំង​ប្រាំ​នឹង​មាន​ឈ្មោះ​ថា “ក្រុង​របស់​ព្រះអាទិត្យ”​។</verse>
				<verse number="19">គ្រា​នោះ​គេ​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ ព្រះអម្ចាស់ នៅ​ចំ​កណ្ដាល​ស្រុក​អេស៊ីប ហើយ​គេ​នឹង​ដំឡើង​ស្ដូប មួយ​ថ្វាយ​ ព្រះអម្ចាស់ ​នៅ​ក្បែរ​ព្រំដែន</verse>
				<verse number="20">ទុក​ជា​សញ្ញា​បញ្ជាក់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន​ជាតិ​អេស៊ីប​អង្វរ​សូម​ ព្រះអម្ចាស់ ​ជួយ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះជាន់​ពួក​គេ ព្រះអង្គ​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​អោយ​មក​ការពារ និង​រំដោះ​ពួក​គេ។</verse>
				<verse number="21">ព្រះអម្ចាស់ ​នឹង​សំដែង​អោយ​ជន​ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ហើយ​នៅ​គ្រា​នោះ​ជន​ជាតិ​អេស៊ីប​នឹង​ស្គាល់​ ព្រះអម្ចាស់ ​ពិត​មែន។ ពួក​គេ​នឹង​គោរព​បំរើ​ព្រះអង្គ ដោយ​ថ្វាយ​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ ព្រះអម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។</verse>
				<verse number="22">ព្រះអម្ចាស់ ​នឹង​វាយ​ប្រហារ​ជន​ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​អោយ​បាន​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​អោយ​បាន​ជា​ទៀត​ផង។</verse>
				<verse number="23">នៅ​គ្រា​នោះ​នឹង​មាន​ផ្លូវ​មួយ​ភ្ជាប់​ពី​ស្រុក​អេស៊ីប ទៅ​ស្រុក​អាស្ស៊ីរី។ ជន​ជាតិ​អាស្ស៊ីរី​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ជន​ជាតិ​អេស៊ីប​ទៅ​ស្រុក​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​ពីរ​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ ​ជា​មួយ​គ្នា។</verse>
				<verse number="24">នៅ​គ្រា​នោះ​ជន​ជាតិ​អ៊ីស្រាអែល​នឹង​មក​រួម​ជា មួយ​ជន​ជាតិ​អេស៊ីប និង​ជន​ជាតិ​អាស្ស៊ីរី ហើយ​ជន​ជាតិ​ទាំង​បី​នឹង​ធ្វើ​អោយ​ពិភព​លោក​ទាំង​មូល​ស្គាល់​ព្រះពរ។</verse>
				<verse number="25">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​ប្រទាន​ពរ​ដល់​ពួក​គេ​ថា: «សូម​អោយ​អេស៊ីប​ជា​ប្រជាជន​របស់​យើង ព្រម​ទាំង​អាស្ស៊ីរី ដែល​យើង​បាន​បង្កើត​មក និង​អ៊ីស្រាអែល ជា​ចំណែក​មត៌ក​របស់​យើង​បាន​ទទួល​ពរ!»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">នៅ​គ្រា​ដែល​មេទ័ព​របស់​ជន​ជាតិ​អាស្ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង​អាសដូឌ តាម​បញ្ជា​របស់​ព្រះចៅ​សើកុន​ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស​ថា៖ «ចូរ​ស្រាយ​បាវ ដែល​អ្នក​ស្លៀក​ជាប់​នឹង​ចង្កេះ និង​ដោះ​ស្បែក​ជើង​ចេញ​ទៅ»។ លោក​អេសាយ​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​ទទេ ហើយ​ក៏​មិន​ពាក់​ស្បែក​ជើង​ដែរ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អេសាយ​ជា​អ្នក​បំរើ​របស់​យើង ដើរ​ខ្លួន​ទទេ ហើយ​ឥត​ពាក់​ស្បែក​ជើង​ដូច្នេះ ទុក​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល​អំពី​ហេតុការណ៍ ដែល​នឹង​កើត​មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​អេត្យូពី​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត</verse>
				<verse number="4">គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី​នឹង​ចាប់​អ្នក​ស្រុក​អេស៊ីប​នាំ​ទៅ​ជា​ឈ្លើយ​សឹក ព្រម​ទាំង​ជន្លៀស​អ្នក​ស្រុក​អេត្យូពី​ទាំង​ក្មេង​ទាំង​ចាស់​យក​ទៅ​ដែរ ពួក​គេ​នឹង​ចេញ​ទៅ​ខ្លួន​ទទេ ឥត​ពាក់​ស្បែក​ជើង គឺ​នៅ​អាក្រាត។ ជន​ជាតិ​អេស៊ីប​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង!</verse>
				<verse number="5">ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។</verse>
				<verse number="6">នៅ​ពេល​នោះ​ប្រជាជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ នឹង​នាំ​គ្នា​ពោល​ថា៖ “មើល៍ ស្រុក​ដែល​យើង​ចាត់​ទុក​ជា​ទី​សង្ឃឹម ជា​ជំរក​សំរាប់​រត់​ទៅ​ជ្រក​កោន ដើម្បី​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី ធ្លាក់​ដល់​កំរិត​ហ្នឹង​ទៅ​ហើយ តើ​ធ្វើ​ដូច​ម្ដេច​អោយ​យើង​អាច​រួច​ខ្លួន​បាន?”»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោស្ថាន​នៅ​ជាប់​នឹង​សមុទ្រ ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោស្ថាន គឺ​ពី​ស្រុក​ដែល​គួរ​អោយ​ស្ញែង​ខ្លាច ដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅ វាល​រហោស្ថាន​ណេកិប​ដែរ។</verse>
				<verse number="2">ខ្ញុំ​បាន​ឃើញ​ហេតុការណ៍​មួយ​គួរ​អោយ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិចបំផ្លាញ។ កងទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កងទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោមព័ទ្ធ​ទៅ ដ្បិត​ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។</verse>
				<verse number="3">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សំរាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។</verse>
				<verse number="4">ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សំរាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោចផ្សា សំរាប់​ខ្ញុំ​ទៅ​វិញ។</verse>
				<verse number="5">ពេល​ដែល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​អាហារ និង​ក្រាល​កំរាល​ព្រំ ពេល​ដែល​គេ​កំពុង​តែ​ជប់លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀបចំ​គ្រឿង​សស្រ្ដាវុធ​ទៅ!</verse>
				<verse number="6">ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។</verse>
				<verse number="7">ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន។</verse>
				<verse number="8">អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់​ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»</verse>
				<verse number="9">មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ីឡូន​រលំ​ហើយ ក្រុង​បាប៊ីឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេចខ្ទី​អស់​ដែរ!»។​</verse>
				<verse number="10">ឱ​ប្រជាជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែល​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រាប់​អោយ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​ដែរ!។</verse>
				<verse number="11">សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?</verse>
				<verse number="12">អ្នក​យាម​តប​មក​វិញ​ថា: ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយ ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។</verse>
				<verse number="13">សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។ ជន​ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយ នៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោត ក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ!</verse>
				<verse number="14">អ្នក​ស្រុក​ថេម៉ា​អើយ ចូរ​យក​ទឹក​ទៅ​អោយ​អស់​អ្នក​ដែល​ស្រេក ចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួល ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង!</verse>
				<verse number="15">អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា</verse>
				<verse number="16">ដ្បិត​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ស្រុក​កេដារ នឹង​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន​ទាំង​ស្រុង។</verse>
				<verse number="17">ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="22">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ជ្រលង ភ្នំ​នៃ​និមិត្ត​ហេតុ​អស្ចារ្យ យេរូសាឡឹម​អើយ! តើ​មាន​រឿង​អ្វី​កើត​ឡើង​ដល់​អ្នក បាន​ជា​ប្រជាជន​របស់​អ្នក នាំ​គ្នា​អង្គុយ​នៅ​មុខ​ផ្ទះ​ដូច្នេះ?</verse>
				<verse number="2">ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ទាហាន​របស់​អ្នក ដែល​ស្លាប់ មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរភូមិ​ដែរ។</verse>
				<verse number="3">នាយ​ទាហាន​របស់​អ្នក​ត្រូវ​បរាជ័យ បាក់​ទ័ព​រត់​នៅ​មុខ​ពល​បាញ់​ធ្នូ​របស់​ខ្មាំង។ ទោះ​បី​ពួក​គេ​រត់​ទៅ​ឆ្ងាយ​យ៉ាង​ណា​ក្ដី ក៏​ខ្មាំង​សត្រូវ​ចាប់​បាន​ពួក​គេ យក​ទៅ​ជា​ឈ្លើយ​ដែរ។</verse>
				<verse number="4">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវីរវល់​នឹង​ខ្ញុំ​អី ទុក​អោយ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជាជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ</verse>
				<verse number="5">ដ្បិត​ថ្ងៃ​នេះ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ធ្វើ​អោយ​មាន​ចលាចល បរាជ័យ និង​ភាព​ច្របូកច្របល់។ នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​នេះ កំពែង​ក្រុង​ត្រូវ​ស្រុត អ្នក​ក្រុង​ស្រែក​អង្វរ​ហៅ​រក​ជំនួយ​ពី​លើ​ភ្នំ។</verse>
				<verse number="6">កងទ័ព​អេឡាម​ស្ពាយ​បំពង់​ព្រួញ​មក ហើយ​ក៏​មាន​រទេះ​ចំបាំង និង​កងពល​សេះ មក​ជា​មួយ​ដែរ។ រីឯ​កងទ័ព​គៀរ​នាំ​គ្នា​រៀបចំ​ខែល។</verse>
				<verse number="7">យេរូសាឡឹម​អើយ! ជ្រលង​ភ្នំ​ដ៏​ស្រស់​បំព្រង​របស់​អ្នក មាន​ពេញ​ទៅ​ដោយ​រទេះ​ចំបាំង ហើយ​កងពល​សេះ​តំរៀប​គ្នា នៅ​មាត់​ទ្វារ​របស់​អ្នក។</verse>
				<verse number="8">យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ​អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្រ្ដាវុធ​នៅ​ក្នុង​ប្រាសាទ​ព្រៃ​។</verse>
				<verse number="9">អ្នក​រាល់​គ្នា​បាន​ឃើញ​កំពែង​ក្រុង របស់​ព្រះបាទ​ដាវីឌ បាក់​បែក​ជា​ច្រើន​កន្លែង អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​ទុក​បង្ការ នៅ​ក្នុង​ស្រះ​ប៉ែក​ខាង​ក្រោម។</verse>
				<verse number="10">អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះ ដើម្បី​អោយ​ងាយ​ការពារ​កំពែង​ក្រុង។</verse>
				<verse number="11">អ្នក​រាល់​គ្នា​ជីក​អាង​ទឹក​ នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ដើម្បី​បង្ហូរ​ទឹក​ពី​ស្រះ​ចាស់​មក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​នឹក​ដល់​ព្រះជាម្ចាស់ ដែល​បាន​ធ្វើ​ការ​អស់​ទាំង​នេះ​ទេ អ្នក​រាល់​គ្នា​ពុំ​ចាប់​អារម្មណ៍​នឹង​ព្រះអង្គ ដែល​រៀបចំ​គំរោងការ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ។</verse>
				<verse number="12">នៅ​គ្រា​នោះ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​ហៅ​អ្នក​រាល់​គ្នា​អោយ​យំ​សោក​សង្រេង កោរ​សក់ និង​ស្លៀក​បាវ​កាន់​ទុក្ខ</verse>
				<verse number="13">តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​បុណ្យ សើច​សប្បាយ គឺ​អ្នក​រាល់​គ្នា​សម្លាប់​គោ សម្លាប់​ចៀម ហើយ​ស៊ី​ផឹក​ជប់លៀង​ទៅ​វិញ! អ្នក​រាល់​គ្នា​ពោល​ថា: “យើង​នាំ​គ្នា​ស៊ី​ផឹក​ទៅ ដ្បិត​ស្អែក​យើង​នឹង​ស្លាប់​ហើយ!”​។</verse>
				<verse number="14">ប៉ុន្តែ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ថា រហូត​ដល់​អ្នក​រាល់​គ្នា​ស្លាប់ ក៏​ព្រះអង្គ​មិន​លើកលែង​ទោស​អ្នក​រាល់​គ្នា​ទេ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: «ចូរ​ទៅ​ជួប​លោក​សេបណា ជា​មន្ត្រី​មើល​ខុស​ត្រូវ ក្នុង​ព្រះរាជ​វាំង ប្រាប់​គាត់​ដូច​ត​ទៅ:</verse>
				<verse number="16">តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សំរាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!</verse>
				<verse number="17">ឥស្សរជន​អើយ! ព្រះអម្ចាស់ ​នឹង​រំលំ​អ្នក​យ៉ាង​ទាន់ហន់ ព្រះអង្គ​នឹង​ចង​អ្នក​មិន​អោយ​រើ​រួច​ឡើយ។</verse>
				<verse number="18">ព្រះអង្គ​នឹង​បោះ​អ្នក​អោយ​រមៀល ដូច​គេ​បោះ​កូន​គោល​នៅ​លើ​ដី​ដ៏​ធំ​ទូលាយ អ្នក​នឹង​ស្លាប់​លើ​ដី​នោះ ជា​មួយ​រថ​ដ៏​រុងរឿង​របស់​អ្នក ដ្បិត​អ្នក​បាន​បន្ថោក​វាំង​របស់​ម្ចាស់​អ្នក!</verse>
				<verse number="19">យើង​នឹង​បណ្ដេញ​អ្នក​ចេញ​ពី​មុខ​តំណែង ហើយ​ដក​បុណ្យ​ស័ក្ដិ​របស់​អ្នក​ទៀត​ផង។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ​យើង​នឹង​ហៅ​អ្នក​បំរើ​របស់​យើង អោយ​មក គឺ​អេលាគីម​ជា​កូន​ហ៊ីលគីយ៉ា</verse>
				<verse number="21">យើង​នឹង​យក​អាវ​កិត្តិយស និង​សង្វារ​របស់​អ្នក មក​បំពាក់​អោយ​គាត់។ យើង​នឹង​ដក​អំណាច​របស់​អ្នក ប្រគល់​ទៅ​អោយ​គាត់។ គាត់​នឹង​ថែរក្សា​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា ដូច​ឪពុក​ថែរក្សា​កូន។</verse>
				<verse number="22">យើង​នឹង​ប្រគល់​កូន​សោ​វាំង របស់​ស្ដេច​ដាវីឌ​អោយ​គាត់ បើ​គាត់​បើក​គ្មាន​នរណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ​ក៏​គ្មាន​នរណា​បើក​បាន​ដែរ។</verse>
				<verse number="23">យើង​នឹង​តាំង​គាត់​អោយ​មាន​ជំហរ​រឹងប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម គាត់​នឹង​ធ្វើ​អោយ​វង្ស​ត្រកូល​របស់​គាត់ មាន​កិត្តិយស​ថ្លៃថ្នូរ។</verse>
				<verse number="24">សាច់ញាតិ​របស់​គាត់ ទាំង​តូច ទាំង​ធំ នឹង​ពឹង​ផ្អែក​លើ​គាត់​ទាំង​អស់​គ្នា គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំង និង​ថូ ដែល​គេ​ដាក់​ក្នុង​សង្រែក ហើយ​ព្យួរ​នឹង​ដែក​គោល​តែ​មួយ។</verse>
				<verse number="25">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: “នៅ​គ្រា​នោះ​ដែក​គោល​ដែល​បោះ​ភ្ជាប់ លើ​ឈើ​ខ្លឹម​នោះ​នឹង​បាក់​របូត​ធ្លាក់​ចុះ​មក ហើយ​អ្វីៗ​ដែល​ព្យួរ​នៅ​នឹង​ដែក​គោល​នោះ ក៏​បាក់​បែក​ខ្ទេចខ្ទី​អស់​ដែរ”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី ក្រុង​ទីរ៉ុស នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់ផែ​របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។</verse>
				<verse number="2">អ្នក​រាល់​គ្នា​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៅ​ស្រុក​ស៊ីដូន​ដែល​ចាត់ មនុស្ស​អោយ​ទៅ​រក​ស៊ី​តាម​សមុទ្រ​អើយ ចូរ​នាំ​គ្នា​តក់ស្លុត និយាយ​លែង​ចេញ!។</verse>
				<verse number="3">អ្នក​ស្រុក​ស៊ីដូន​បាន​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល ភោគ​សម្បត្តិ​របស់​ប្រជាជាតិ​ទាំងឡាយ សុទ្ធ​តែ​នៅ​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ស៊ីដូន​ទាំង​អស់។</verse>
				<verse number="4">ស៊ីដូន ជា​ក្រុង​ដ៏​រឹងមាំ​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ អ្នក​ត្រូវ​អាម៉ាស់​ហើយ ដ្បិត​សមុទ្រ​ពោល​ថា: ខ្ញុំ​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ ខ្ញុំ​ពុំ​ធ្លាប់​បង្កើត​កូន ហើយ​ក៏​ពុំ​ធ្លាប់​ចិញ្ចឹម​កូន​កម្លោះ​កូន​ក្រមុំ​ដែរ។</verse>
				<verse number="5">ពេល​ដំណឹង​នេះ​លេច​ឮ​ទៅ​ដល់​ស្រុក​អេស៊ីប អ្នក​ស្រុក​នាំ​គ្នា​ភ័យ​ញ័រ ដូច​កាល​ដែល​គេ​បាន ឮ​ដំណឹង​ពី​ហេតុការណ៍​ដែល​កើត​មាន ដល់​ក្រុង​ទីរ៉ុស​ដែរ។</verse>
				<verse number="6">អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​នាំ​គ្នា​ឆ្លង​ទៅ​ស្រុក​តើស៊ីស ហើយ​ស្រែក​យំ​នៅ​ទី​នោះ​ទៅ!។</verse>
				<verse number="7">តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួតត្រា​ស្រុក​ឆ្ងាយៗ​នោះ?</verse>
				<verse number="8">តើ​នរណា​សំរេច​រំលាយ​ក្រុង​ទីរ៉ុស​ដូច្នេះ? ដ្បិត​ក្រុង​ទីរ៉ុស​ធ្លាប់​តែងតាំង​ស្ដេច អោយ​គ្រង​រាជ្យ​លើ​ស្រុក​នានា អ្នក​រក​ស៊ី​ពី​ក្រុង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ ហើយ​មនុស្សម្នា​លើ​ផែនដី​ទាំង​មូល តែងតែ គោរព​អ្នក​ជំនួញ​របស់​ក្រុង​នេះ​គ្រប់ៗ​គ្នា។</verse>
				<verse number="9">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​សំរេច​ដូច្នេះ ដើម្បី​បំបាក់​អំនួត​របស់​អស់​អ្នក​ដែល ស្រឡាញ់​កិត្តិយស និង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួន នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="10">ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល ដ្បិត​លែង​មាន​កំពង់ផែ​សំរាប់​អោយ​នាវា មក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។</verse>
				<verse number="11">ព្រះអម្ចាស់ ​បាន​លាត​ព្រះហស្ដ​ទៅ​លើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើ​អោយ​នគរ​ទាំងឡាយ​ញាប់​ញ័រ ព្រះអង្គ​បាន​បញ្ជា​អោយ​ជន​ជាតិ​កាណាន កំទេច​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​របស់​ខ្លួន។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ត​ទៅ​មុខ​ទៀត​ហើយ ទោះ​បី​អ្នក​រូតរះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី ក៏​នៅ​តែ​ពុំ​បាន​សំរាក​ដែរ។</verse>
				<verse number="13">ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! ស្រុក​នោះ​លែង​មាន​ប្រជាជន​ទៀត​ហើយ ព្រោះ​ជន​ជាតិ​អាស្ស៊ីរី​បាន​ធ្វើ​អោយ​ស្រុក​នោះ ក្លាយ​ទៅ​ជា​ជំរក​របស់​សត្វ​ព្រៃ។ ពួក​គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម ហើយ​ផ្ដួល​រំលំ​ដំណាក់​ទាំងឡាយ​នៅ​ក្រុង​ទីរ៉ុស អោយ​បាក់​បែក​អស់។</verse>
				<verse number="14">នាវា​ទាំងឡាយ​ដែល​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​យំ​ទៅ ដ្បិត​ទីក្រុង​ជា​ជំរក​របស់​អ្នក​រាល់​គ្នា រលាយ​សូន្យ​បាត់​ទៅ​ហើយ!</verse>
				<verse number="15">នៅ​គ្រា​នោះ​ក្រុង​ទីរ៉ុស​នឹង​ត្រូវ​គេ​លែង​នឹក​នា​អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ ពោល​គឺ​រយៈ​ពេល​មួយ រជ្ជកាល​របស់​ស្ដេច​មួយ​អង្គ។ លុះ​ផុត​ពេល​ចិតសិប​ឆ្នាំ​នេះ​ទៅ នឹង​មាន​ហេតុការណ៍​កើត​ឡើង​ដល់​ក្រុង​នេះ ស្រប​នឹង​ចំរៀង​ស្ដី​អំពី​ស្ត្រី​ពេស្យា​ថា:</verse>
				<verse number="16">«ស្ត្រី​ពេស្យា​ដែល​គេ​បំភ្លេច​ចោល​អើយ ចូរ​យក​ចាប៉ី​មួយ​មក ហើយ​ដើរ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ទៅ! ចូរ​លេង​អោយ​ពីរោះ ចូរ​ច្រៀង​ហើយ​ច្រៀង​ទៀត​ទៅ ដើម្បី​អោយ​គេ​នឹក​នា​ដល់​នាង​វិញ!»។</verse>
				<verse number="17">លុះ​ចិតសិប​ឆ្នាំ​កន្លង​ផុត​ទៅ ព្រះអម្ចាស់ ​នឹង​យាង​មក​សង្គ្រោះ​ក្រុង​ទីរ៉ុស តែ​ក្រុង​នេះ​វិល​ទៅ​រក​ស៊ី​យ៉ាង​ថោក​ទាប​វិញ គឺ​វា​នឹង​លក់​ខ្លួន​អោយ​នគរ​ទាំង​ប៉ុន្មាន ក្នុង​សកល​លោក​នេះ។</verse>
				<verse number="18">ប៉ុន្តែ កំរៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ថ្វាយ​ ព្រះអម្ចាស់ គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សំរាប់​ពួក​អ្នក​បំរើ​ ព្រះអម្ចាស់ និង​ជា​សម្លៀកបំពាក់​ដ៏​ថ្លៃថ្នូរ​សំរាប់​ពួក​គេ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ព្រះអម្ចាស់ ​នឹង​បំផ្លាញ​ផែនដី​អោយ វិនាស។ ព្រះអង្គ​នឹង​រំលើង​ផែនដី ហើយ​កំចាត់កំចាយ មនុស្សម្នា​ដែល​រស់​នៅ​លើ​ផែនដី</verse>
				<verse number="2">គឺ​បូជាចារ្យ​ក៏​ដូច​ប្រជាជន ម្ចាស់​ប្រុស ក៏​ដូច​ទាសា ម្ចាស់​ស្រី ក៏​ដូច​ទាសី អ្នក​លក់ ក៏​ដូច​អ្នក​ទិញ ម្ចាស់​របស់ ក៏​ដូច​អ្នក​ខ្ចី ម្ចាស់​បំណុល ក៏​ដូច​កូន​បំណុល​ដែរ។</verse>
				<verse number="3">ផែនដី​នឹង​ត្រូវ​វិនាស​ហិនហោច​ទាំង​ស្រុង ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​នឹង​អស់​ឫទ្ធិ។</verse>
				<verse number="5">ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយសារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ក្រឹត្យវិន័យ ពួក​គេ​រំលោភ​ច្បាប់​របស់​ ព្រះអម្ចាស់ ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធមេត្រី​អស់កល្ប​ជានិច្ច ដែល​ព្រះអង្គ​ចង​ជា​មួយ​គេ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា មនុស្សម្នា​នៅ​លើ​ផែនដី​មាន​ទោស ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​នៅ​សេសសល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។</verse>
				<verse number="7">សូម្បី​តែ​ស្រា​ទំពាំងបាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចំការ​ទំពាំងបាយជូរ​ត្រូវ​ហិនហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។</verse>
				<verse number="8">សំឡេង​ស្គរ​របាំ​ដ៏​សប្បាយ​លែង​ឮ​ទៀត​ហើយ សំឡេង​ហ៊ោ​ខ្ញៀវខ្ញារ​ក៏​ត្រូវ​ចប់ ហើយ​សំឡេង​ចាប៉ី​ដ៏​ពីរោះ ក៏​លែង​មាន​ទៀត​ដែរ។</verse>
				<verse number="9">ពេល​នោះ មនុស្សម្នា​លែង​ផឹក​ស្រា ទាំង​ច្រៀង​ទៀត​ហើយ ស្រា​ឆ្ងាញ់​បែរ​ជា​ជូរ​ល្វីង​ដល់​អ្នក​ផឹក​ទៅ​វិញ។</verse>
				<verse number="10">ក្រុង​ដែល​គ្មាន​មនុស្ស​នៅ​នឹង​ត្រូវ​រលំ ផ្ទះ​ទាំងឡាយ​ត្រូវ​បិទ​ទ្វារ​ចោល គ្មាន​នរណា​អាច​ចូល​បាន​ទៀត​ឡើយ។</verse>
				<verse number="11">នៅ​តាម​ផ្លូវ មនុស្សម្នា​នាំ​គ្នា​ត្អូញត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីករាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។</verse>
				<verse number="12">ក្នុង​ទីក្រុង​មាន​តែ​សំណល់​បាក់​បែក ទ្វារ​ក្រុង​ក៏​ខូច​ខាត​ខ្ទេចខ្ទី​អស់​ដែរ។</verse>
				<verse number="13">ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី ប្រជាជន​ដែល​នៅ​សេសសល់ មាន​ចំនួន​តិច ដូច​ជា​ផ្លែ​អូលីវ និង​ផ្លែ​ទំពាំងបាយជូរ​ដែល នៅ​សេសសល់ ក្រោយ​ពេល​គេ​បេះ​ផ្លែ​ចប់។</verse>
				<verse number="14">រីឯ​អ្នក​ដែល​បាន​រួច​ជីវិត នឹង​នាំ​គ្នា​បន្លឺ​សំឡេង​លើក​តម្កើង​សិរីរុងរឿង ព្រះអម្ចាស់ ដោយ​អំណរ​រីករាយ។ ពួក​គេ​មក​ពី​ស្រុក​ខាង​លិច​យ៉ាង​សប្បាយ។</verse>
				<verse number="15">អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំងឡាយ ក៏​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ!</verse>
				<verse number="16">យើង​បាន​ឮ​សូរ​ចំរៀង ពី​ចុង​ខាង​នាយ​ផែនដី​មក​ថា: «សូម​លើក​តម្កើង​ព្រះ​ដ៏​សុចរិត!»។ ប៉ុន្តែ ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​ពោល​ថា: ខ្ញុំ​វិនាស​បាត់​បង់​ហើយ! ខ្ញុំ​វេទនា​ហើយ! ពួក​ក្បត់​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ក្បត់​ច្រើន​ឡើងៗ!</verse>
				<verse number="17">មនុស្សម្នា​នៅ​លើ​ផែនដី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!</verse>
				<verse number="18">អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។​</verse>
				<verse number="19">ផែនដី​ប្រេះ ផែនដី​បាក់​បែក ផែនដី​រញ្ជួយ​ញាប់ញ័រ​យ៉ាង​ខ្លាំង</verse>
				<verse number="20">ឃ្លីងឃ្លោង​ដូច​មនុស្ស​ស្រវឹង ហើយ​ទ្រេតទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក ព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់ធ្ងរ​ណាស់ ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។</verse>
				<verse number="21">នៅ​ថ្ងៃ​នោះ​ ព្រះអម្ចាស់ ​នឹង​ធ្វើ​ទោស​អំណាច​នានា​នៅ​ស្ថាន​លើ ព្រម​ទាំង​ធ្វើ​ទោស​ស្ដេច​ទាំងឡាយ នៅ​ផែនដី​ដែរ។</verse>
				<verse number="22">ព្រះអង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ​ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះអង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះអង្គ​ជំនុំជំរះ​ពួក​គេ។</verse>
				<verse number="23">ពេល​នោះ ព្រះច័ន្ទ​ត្រូវ​បាក់​មុខ ព្រះអាទិត្យ​ត្រូវ​អាម៉ាស់។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​គ្រង​រាជ្យ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម ហើយ​សិរីរុងរឿង​របស់​ព្រះអង្គ ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​មុខ​អស់​លោក​ព្រឹទ្ធាចារ្យ របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះអម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង ព្រះកិត្តិនាម​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គំរោងការ​ដែល​ព្រះអង្គ​រៀបចំ​ទុក តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់លាប់ ឥត​ប្រែប្រួល​ឡើយ។</verse>
				<verse number="2">ព្រះអង្គ​បាន​រំលាយ​ទីក្រុង​អោយ ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ព្រះអង្គ​ធ្វើ​អោយ​បុរី​ដែល​មាន​កំពែង​រឹងមាំ ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បន្ទាយ​របស់​ខ្មាំង បាន​រលាយ​សូន្យ លែង​មាន​ឈ្មោះ​ជា​ទីក្រុង​ទៀត ហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។</verse>
				<verse number="3">ហេតុ​នេះ​ហើយ​បាន​ជា​ប្រជារាស្ត្រ​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ សូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជាជាតិ​ដ៏​សាហាវ ក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះអង្គ​ដែរ</verse>
				<verse number="4">ដ្បិត​ព្រះអង្គ​ជា​កំពែង​ការពារ​មនុស្ស ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត ក្នុង​ពេល​មាន​អាសន្ន ព្រះអង្គ​ក៏​ជា​ជំរក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ ហើយ​ជា​ម្លប់​បាំង​កំដៅ ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។</verse>
				<verse number="5">ព្រះអង្គ​បង្ក្រាប​មនុស្ស​ព្រៃ​អោយ​បាត់​មាត់​ឈឹង ដូច​ព្រះអង្គ​បន្ថយ​កំដៅ​ក្នុង​ទី​ហួតហែង។ ព្រះអង្គ​ក៏​ធ្វើ​អោយ​ចំរៀង​ជោគ​ជ័យ របស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យ ដូច​ពពក​បន្ថយ​កំដៅ​ថ្ងៃ​ដែរ។</verse>
				<verse number="6">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​ជប់លៀង ប្រជាជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំងបាយជូរ​ដ៏​មាន​ឱជារស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំងបាយជូរ ដែល​គេ​សំរាំង​យ៉ាង​ល្អ។</verse>
				<verse number="7">នៅ​លើ​ភ្នំ​នោះ​ព្រះអង្គ​នឹង​ដក​ស្បៃ​កាន់​ទុក្ខ​ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជាជាតិ​ទាំង​អស់​ដែរ។</verse>
				<verse number="8">ព្រះអង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះជាអម្ចាស់ ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ របស់​មនុស្ស​ទាំង​អស់។​ ព្រះអង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជារាស្ត្រ របស់​ព្រះអង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ​គេ​នឹង​ប្រកាស​ថា៖ « ព្រះជាម្ចាស់ ​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​មែន! ចូរ​យើង​សប្បាយ​រីករាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។</verse>
				<verse number="10">ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ភ្នំ​នេះ រីឯ​ជន​ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។</verse>
				<verse number="11">នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី ព្រះអម្ចាស់​គង់​តែ​បំបាក់​អំនួត របស់​ជន​ជាតិ​នេះ​ជា​មិន​ខាន។</verse>
				<verse number="12">ព្រះអម្ចាស់ ​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ព្រះអង្គ​ធ្វើ​អោយ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។</verse>
			</chapter>
			<chapter number="26">
				<verse number="1">នៅ​ថ្ងៃ​នោះ​ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចំរៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹងមាំ ព្រះអម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង​ការពារ​យើង។</verse>
				<verse number="2">ចូរ​បើក​ទ្វារ អោយ​ប្រជាជាតិ​ដ៏​សុចរិត ដែល​មាន​ចិត្ត​ស្មោះស្ម័គ្រ​ចូល​ផង!</verse>
				<verse number="3">ព្រះអង្គ​ប្រទាន​សេចក្ដី​សុខសាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជាជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹងប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។</verse>
				<verse number="4">ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ​ជានិច្ច​ចុះ! ដ្បិត​ ព្រះអម្ចាស់ ​ជា​ថ្មដា​ដែល​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="5">ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើងឆ្មៃ ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ អោយ​រាប​ដល់​ដី កប់​ក្នុង​ធូលី</verse>
				<verse number="6">មនុស្ស​ទន់ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។</verse>
				<verse number="7">ឱ​ព្រះអម្ចាស់​អើយ! ព្រះអង្គ​បង្ហាញ​អោយ មនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ ព្រះអង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិត អោយ​រាប​ស្មើ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួសត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះនាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។</verse>
				<verse number="9">នៅ​ពេល​យប់​ទូលបង្គំ​ចង់​នៅ​ជិត​ព្រះអង្គ ទូលបង្គំ​ក៏​ស្វែង​រក​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ ពេល​ព្រះអង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។</verse>
				<verse number="10">ប្រសិន​បើ​ព្រះអង្គ​លើកលែង​ទោស​អោយ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំថ្កើង​រុងរឿង របស់​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ! អ្នក​ទាំង​នោះ​ពុំ​ចាប់​អារម្មណ៍​ថា ព្រះអង្គ​កំពុង​តែ​គំរាម​ពួក​គេ​ទេ។ សូម​អោយ​បច្ចាមិត្ត​ត្រូវ​អាម៉ាស់ ដោយ​ឃើញ​របៀប​ដែល​ព្រះអង្គ​ការពារ ប្រជារាស្ត្រ​របស់​ព្រះអង្គ។ សូម​អោយ​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ។</verse>
				<verse number="12">បពិត្រ​ ព្រះអម្ចាស់! ព្រះអង្គ​ប្រទាន​អោយ​យើង​ខ្ញុំ​បាន​សុខសាន្ត អ្វីៗ​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ព្រះអង្គ​ធ្វើ​អោយ​បាន​សំរេច​ទាំង​អស់។</verse>
				<verse number="13">ឱ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ក្រៅ​ពី​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​មាន​ម្ចាស់​ជា​ច្រើន ត្រួតត្រា​លើ​យើង​ខ្ញុំ ប៉ុន្តែ មាន​តែ​ព្រះនាម​ព្រះអង្គ​មួយ​ប៉ុណ្ណោះ ដែល​យើង​ខ្ញុំ​ចង់​គោរព​បំរើ។</verse>
				<verse number="14">អស់​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​រស់​ឡើង​វិញ​ទេ អ្នក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ស្រមោល គេ​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ទោស​ពួក​គេ​អោយ​វិនាស​សូន្យ ឥត​មាន​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។</verse>
				<verse number="15">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​បាន​ធ្វើ​អោយ ប្រជាជាតិ​យើង​កើន​ចំនួន​ច្រើន​ឡើង ព្រះអង្គ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពង្រីក​ព្រំប្រទល់​ទឹក​ដី​របស់​យើង​ខ្ញុំ។</verse>
				<verse number="16">ព្រះអម្ចាស់ ​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ព្រះអង្គ។</verse>
				<verse number="17">ឱ​ ព្រះអម្ចាស់ ​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សំរាល​កូន ស្រែក​ថ្ងូរ​ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់ ព្រះអង្គ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="18">យើង​ខ្ញុំ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ យើង​ខ្ញុំ​ឈឺ​ចុក​ចាប់​តែ​ឥត​បង្កើត​អ្វី​សោះ​ឡើយ យើង​ខ្ញុំ​មិន​បាន​នាំ​ការ​សង្គ្រោះ មក​អោយ​មនុស្ស​លោក​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​បាន​បង្កើត​មនុស្ស​ថ្មី នៅ​លើ​ផែនដី​ដែរ។</verse>
				<verse number="19">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ! សាកសព​របស់​គេ​នឹង​ក្រោក​ឡើង! អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីករាយ​ទៅ! ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដី ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណា ព្រះអម្ចាស់​នឹង​ប្រទាន​ពន្លឺ​មក ប្រោស​អស់​អ្នក​ដែល​ចែក​ស្ថាន​ទៅ​ហើយ អោយ​ចេញ​ពី​ដី មាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="20">ឱ​ប្រជាជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​អោយ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​ព្រះអម្ចាស់​លែង​ព្រះពិរោធ</verse>
				<verse number="21">ដ្បិត​ ព្រះអម្ចាស់ ​យាង​ចេញ​ពី​ព្រះដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">នៅ​ថ្ងៃ​នោះ​ ព្រះអម្ចាស់ ​នឹង​ប្រើ ព្រះខ័ន​ដ៏​ធំ​ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក​ហើយ​មាន​កលល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។</verse>
				<verse number="2">នៅ​ថ្ងៃ​នោះ​ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ច្រៀង សរសើរ​ចំការ​ទំពាំងបាយជូរ ដែល​ផ្ដល់​ស្រា​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​ថែរក្សា​ចំការ​ទំពាំងបាយជូរ យើង​ស្រោច​ទឹក​វា ត្រូវ​តាម​ពេល​កំណត់។ យើង​យាម​ចំការ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ក្រែង​លោ​មាន​នរណា​លួច​ចូល​មក​បំផ្លាញ។</verse>
				<verse number="4">យើង​មិន​ខឹងសម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។</verse>
				<verse number="5">បើ​គេ​ចូល​មក​ជ្រក​កោន​នឹង​យើង ហើយ​ចុះ​ចូល​សុំ​សេចក្ដី​សុខសាន្ត​ពី​យើង នោះ​យើង​នឹង​ផ្ដល់​សេចក្ដី​សុខសាន្ត​អោយ​គេ។</verse>
				<verse number="6">នៅ​អនាគត​កាល ពូជពង្ស​របស់​លោក​យ៉ាកុប នឹង​ចាក់​ឫស ពូជពង្ស​របស់​លោក​អ៊ីស្រាអែល នឹង​មាន​ពន្លក​ដុះ​ចេញ​មក រួច​មាន​ផ្កា មាន​ផ្លែ​ពាសពេញ​លើ​ផែនដី។</verse>
				<verse number="7">តើ​ ព្រះអម្ចាស់ ​បាន​វាយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​វាយ​អស់​អ្នក​ដែល​បាន​វាយ​ពួក​គេ​ឬ​ទេ? តើ​ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ ដូច​ព្រះអង្គ​ប្រហារ​ជីវិត​អស់​អ្នក​ដែល បាន​សម្លាប់​ពួក​គេ​ឬ​ទេ?។</verse>
				<verse number="8">ទេ! ព្រះអម្ចាស់ ​ដាក់​ទោស​ប្រជារាស្ត្រ របស់​ព្រះអង្គ ដោយ​និរទេស​ពួក​គេ គឺ​ព្រះអង្គ​បាន​បណ្ដេញ​ពួក​គេ ដោយសារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។</verse>
				<verse number="9">ដោយ​ព្រះអម្ចាស់​លើកលែង​ទោស​អោយ កូន​ចៅ​របស់​លោក​យ៉ាកុប​រួច​ពី​បាប ពួក​គេ​នឹង​កំទេច​ថ្ម​អាសនៈ របស់​ព្រះ​ក្លែងក្លាយ​អោយ​ខ្ទេច ដូច​ថ្ម​កំបោរ​ដែល​គេ​កំទេច​អោយ​ទៅ​ជា​ធូលី​ដី ព្រម​ទាំង​ផ្ដួល​រំលំ​បង្គោល​របស់​ព្រះអាសេរ៉ា និង​កន្លែង​ថ្វាយ​សក្ការបូជា​ដល់​ព្រះ​ទាំង​នោះ។</verse>
				<verse number="10">ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ នឹង​លែង​មាន​មនុស្ស​នៅ​ទៀត​ហើយ គឺ​ក្រុង​នោះ​ត្រូវ​គេ​បោះ​បង់​ចោល​អោយ​នៅ ស្ងាត់​ជ្រងំ ក្លាយ​ទៅ​ជា​វាល​ស្មៅ សំរាប់​គោ​មក​ដេក ហើយ​ស៊ី​ស្លឹក​ឈើ​តាម​គុម្ពោត​នៅ​ទី​នោះ។</verse>
				<verse number="11">ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជាជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអាទិករ​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់អោន​ដល់​ពួក​គេ​ទៀត​ហើយ។</verse>
				<verse number="12">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន​ជាតិ​អ៊ីស្រាអែល​អើយ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ម្ដង​មួយៗ។</verse>
				<verse number="13">នៅ​ថ្ងៃ​នោះ​គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជាជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជាជន​ដែល​បែកខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ គឺ​នៅ​ក្រុង​យេរូសាឡឹម។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ក្រុង​សាម៉ារី ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក នៅ​រាជាណាចក្រ​អេប្រាអ៊ីម មុខ​ជា​ត្រូវ​វេទនា​ពុំខាន! សម្ផស្ស​របស់​ក្រុង​ដែល​ស្ថិត​នៅ​ពី​លើ​វាល​ទំនាប ដ៏​សម្បូណ៌​សប្បាយ​នេះ ប្រៀប​ដូច​ជា​ភួង​ផ្កា​ស្រពោន​នៅ​លើ​ក្បាល របស់​ពួក​ប្រមឹក​ទាំង​នោះ។</verse>
				<verse number="2">ព្រះអម្ចាស់​ចាត់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​អោយ​មក អ្នក​នោះ​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ​សង្ឃរា ដែល​ធ្វើ​អោយ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ចុះ​មក ឬ​ដូច​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ធ្វើ​អោយ មាន​ទឹក​ជំនន់​យ៉ាង​ធំ។ ព្រះអង្គ​នឹង​ច្រាន​ក្រុង​នោះ​អោយ​រលំ​ដល់​ដី។</verse>
				<verse number="3">ក្រុង​ដែល​ជា​អំនួត​របស់​ពួក​ប្រមឹក​អេប្រាអ៊ីម នឹង​ត្រូវ​ខ្មាំង​ជាន់​ឈ្លី។</verse>
				<verse number="4">រីឯ​ភួង​ផ្កា​ស្រពោន​ជា​សម្ផស្ស​របស់​ក្រុង​ដែល ស្ថិត​នៅ​ពី​លើ​វាល​ទំនាប​ដ៏​សម្បូណ៌​សប្បាយ ក៏​ត្រូវ​វិនាស​ដូច​ក្ដឹប​ឧទុម្ពរ​នៅ​ដើម​រដូវ ត្រូវ​គេ​បេះ​ហើយ​ទំពា​លេប​អស់​ទៅ។</verse>
				<verse number="5">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល នឹង​បាន​ដូច​ជា​ភួង​ផ្កា​ដ៏​ស្រស់​បំព្រង ជា​មកុដ និង​ជា​គ្រឿង​អលង្ការ សំរាប់​ប្រជាជន​របស់​ព្រះអង្គ​ដែល​នៅ​សេសសល់។</verse>
				<verse number="6">ព្រះអង្គ​នឹង​ប្រោស​ប្រទាន​អោយ​ចៅក្រម​កាត់​ក្ដី​ដោយ​យុត្តិធម៌ ព្រះអង្គ​នឹង​ប្រទាន​អោយ​អស់​អ្នក​ការពារ​ទឹក​ដី មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។</verse>
				<verse number="7">រីឯ​អ្នក​ទាំង​នេះ​​ក៏​ត្រូវ​ស្រា​ទំពាំងបាយជូរ និង​ស្រា​ខ្លាំងៗ​នាំ​អោយ​វង្វេងវង្វាន់​ដែរ។ ពួក​បូជាចារ្យ និង​ព្យាការី ត្រូវ​ស្រា​ខ្លាំងៗ នាំ​អោយ​វង្វេង។ សុរា​នាំ​អោយ​ពួក​គេ​ស្រវឹង​ទ្រេតទ្រោត ស្រា​ខ្លាំង​នាំ​អោយ​គេ​វង្វេងវង្វាន់ បណ្ដាល​អោយ​គេ​ឃើញ​និមិត្ត​ហេតុ​ផ្ដេសផ្ដាស ហើយ​សេចក្ដី​អ្វី​ដែល​គេ​ប្រកាស ក៏​មិន​ច្បាស់​លាស់​ដែរ។</verse>
				<verse number="8">តុ​របស់​គេ​ប្រឡាក់​ពេញ​ដោយ​កំអួត គួរ​អោយ​ខ្ពើម គឺ​រក​កន្លែង​ស្អាត​ត្រង់​ណា​គ្មាន​សោះ។</verse>
				<verse number="9">គេ​ពោល​ថា: «អេសាយ​នេះ​ចង់​បង្រៀន​អ្វី? តើ​គាត់​ចង់​ពន្យល់​និមិត្ត​ហេតុ​របស់​គាត់ ប្រាប់​នរណា? តើ​គាត់​ចង់​បង្ហាត់​បង្រៀន កូន​ង៉ា​ដែល​គេ​ទើប​នឹង​ផ្ដាច់​ដោះ កូន​ង៉ា​ដែល​គេ​លែង​អោយ​បៅ​នោះ​ឬ?</verse>
				<verse number="10">គាត់​ចេះ​តែ​ពោល​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!”​»</verse>
				<verse number="11">ពិត​មែន​ហើយ! ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល មក​កាន់​ប្រជាជន​នេះ ដោយ​ប្រើ​ភាសា​ដែល​ពួក​គេ​ស្ដាប់​មិន​បាន ព្រះអង្គ​នឹង​យក​ភាសា​ដទៃ​ទៀត មក​និយាយ​ជា​មួយ​ពួក​គេ។</verse>
				<verse number="12">ព្រះអង្គ​ធ្លាប់​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ថា “ទុក​អោយ​អ្នក​ហត់​នឿយ មក​រក​សំរាក​លំហែ​កាយ​ចុះ” តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​ទេ។​</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​គេ​ដូច​បង្ហាត់​កូន​ក្មេង​ថា: “ក កា កិ កី… អា​នាង​ធ្វើ​នេះ! អា​នាង​ធ្វើ​នោះ!” ដូច្នេះ ពួក​គេ​នឹង​ជំពប់​ដួល​បាក់​ដៃ​បាក់​ជើង ហើយ​ជាប់​អន្ទាក់​ចេញ​ពុំ​រួច​ឡើយ។</verse>
				<verse number="14">មេ​ដឹក​នាំ​ក្រុង​យេរូសាឡឹម ដែល​ចូល​ចិត្ត​តែ​និយាយ​ចំអក​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល ដូច​ត​ទៅ:</verse>
				<verse number="15">អ្នក​រាល់​គ្នា​អះអាង​ថា អ្នក​រាល់​គ្នា​ចុះ​សន្ធិសញ្ញា​ជា​មួយ​មច្ចុរាជ ព្រម​ទាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់។ កាល​ណា​មាន​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​អន្តរាយ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​យក​ការ​កុហក​ធ្វើ​ជា​ទី​ពឹង និង​យក​ការ​ភូតភរ​ជា​ជំរក។</verse>
				<verse number="16">ហេតុ​នេះ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​បាន​រឹងប៉ឹង​មិន​ខាន។​</verse>
				<verse number="17">យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ ខ្យល់​ព្យុះ​នឹង​បក់​រំលើង​ការ​កុហក ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូតភរ ដែល​ជា​ជំរក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។</verse>
				<verse number="18">សន្ធិសញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។</verse>
				<verse number="19">រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​អោយ​ញ័រ​រន្ធត់​ដែរ។</verse>
				<verse number="20">ពេល​នោះ គ្រែ​ដេក​បែរ​ទៅ​ជា​ខ្លី​ពេក រីឯ​ភួយ​ក៏​តូច​ពេក​រក​ដណ្ដប់​ពុំ​បាន​ដែរ។</verse>
				<verse number="21">ព្រះអម្ចាស់ ​នឹង​យាង​មក ដូច​កាល​ព្រះអង្គ​យាង​មក​នៅ​ភ្នំ​ពេរ៉ាស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ​ ព្រះអង្គ​ក្រោក​ឡើង សំដែង​ប្ញទ្ធិបារមី ដែល​ជា​ប្ញទ្ធិបារមី​ដ៏​ចម្លែក ព្រះអង្គ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។</verse>
				<verse number="22">ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិត​ ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​អោយ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​សំរេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។</verse>
				<verse number="23">ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​សំឡេង​របស់​ខ្ញុំ ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ!</verse>
				<verse number="24">តើ​អ្នក​ភ្ជួរ​ដី ដើម្បី​សាប​ព្រោះ ចេះ​តែ​ភ្ជួរ​ជានិច្ច​រហូត​ទៅ​ឬ? តើ​គាត់​នៅ​តែ​ត្រឡប់ និង​រាស់​ដី​ជានិច្ច​ឬ?</verse>
				<verse number="25">ទេ មិន​ដូច្នោះ​ទេ! ពេល​ណា​គាត់​ភ្ជួរ​រាស់​ដី​រាប​ស្មើ​ហើយ គាត់​យក​គ្រាប់​សណ្ដែក និង​គ្រាប់​ល្ង​មក​ព្រោះ គាត់​ព្រោះ​ពូជ​ស្រូវ ហើយ​ព្រោះ​ពូជ​ស្រូវ​ដំណើប តាម​កន្លែង​ដែល​គាត់​បាន​កំណត់​ទុក ព្រម​ទាំង​ព្រោះ​ពូជ​ស្រូវ​ដែល​មិន​សូវ​ល្អ នៅ​កៀនៗ។</verse>
				<verse number="26">ព្រះជាម្ចាស់​ប្រាប់​អោយ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ព្រះអង្គ​បង្ហាត់​បង្រៀន​គាត់។</verse>
				<verse number="27">ពេល​បេះ​សណ្ដែក បេះ​ល្ង​រួច​ហើយ គាត់​យក​ឈើ​មក​វាយ​គ្រាប់​សណ្ដែក និង​យក​រំពាត់​មក​វាយ​គ្រាប់​ល្ង គឺ​គាត់​មិន​យក​រនាស់​មក​រាស់​សណ្ដែក ឬ​ក៏​យក​រទេះ​មក​បរ​ពី​លើ​ល្ង​ឡើយ។</verse>
				<verse number="28">រីឯ​ស្រូវ​វិញ គាត់​មិន​កិន​ទេ គឺ​គាត់​គ្រាន់​តែ​បោក​បែន​ប៉ុណ្ណោះ តែ​មិន​មែន​បោក​បែន​រហូត​ឡើយ។ គាត់​បរ​រទេះ​សេះ​បញ្ជាន់​ស្រូវ​នោះ តែ​គាត់​មិន​កិន​វា​អោយ​ទៅ​ជា​ម្សៅ​ទេ។</verse>
				<verse number="29">គាត់​ចេះ​ធ្វើ​ការ​ទាំង​នេះ​មក​ពី ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ណែនាំ ដំបូន្មាន​របស់​ព្រះអង្គ គួរ​អោយ​កោត​សរសើរ ហើយ​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ ប្រសើរ​ឧត្ដុង្គឧត្ដម​ក្រៃលែង។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ក្រុង​អើរាល ក្រុង​អើរាល​ ជា​បុរី​ដែល​ស្ដេច​ដាវីឌ​បោះ​ទ័ព មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ទោះ​បី​អ្នក​ខំ​ធ្វើ​ពិធី​បុណ្យ​រៀង​រាល់​ឆ្នាំ​ក្ដី</verse>
				<verse number="2">ក៏​យើង​នឹង​កំទេច​ក្រុង​នេះ​ចោល​ដែរ។ ពេល​នោះ នឹង​មាន​សំឡេង​យំ​សោក សំរែក​ថ្ងូរ ហើយ​ទីក្រុង​ទាំង​មូល​នឹង​ប្រៀប​ដូច​ជា អាសនៈ​ធ្វើ​យញ្ញបូជា​។</verse>
				<verse number="3">យេរូសាឡឹម​អើយ យើង​នឹង​បោះ​ទ័ព​ជុំវិញ​អ្នក យើង​នឹង​អោយ​កងទ័ព​ឡោមព័ទ្ធ​អ្នក យើង​នឹង​ដំឡើង​គ្រឿង​សឹក​វាយ​សំរុក​អ្នក។</verse>
				<verse number="4">ពេល​នោះ អ្នក​នឹង​ធ្លាក់​ខ្លួន​យ៉ាង​ទាប​បំផុត ពាក្យ​សំដី​របស់​អ្នក​លេច​ឮ​ពី​ក្នុង​ដី ពាក្យពេចន៍​របស់​អ្នក​លេច​ចេញ​ពី​ធូលី​ដី សំឡេង​របស់​អ្នក​ឮ​ពី​ក្នុង​ដី​មក​ដូច​សំឡេង​ខ្មោច ហើយ​ពាក្យ​ដែល​អ្នក​និយាយ​ខ្សឹបៗ ក៏​លេច​ឮ​ពី​ធូលី​ដី​មក​ដែរ។</verse>
				<verse number="5">ខ្មាំង​សត្រូវ​របស់​អ្នក​នឹង​មាន​ចំនួន ច្រើន​ឥត​គណនា ដូច​ធូលី​ដី សត្រូវ​ដ៏​កាច​សាហាវ​នេះ​នឹង​ប្រៀប​ដូច​ជា កំទេច​ចំបើង​ដែល​ហុយ​ឡើង។</verse>
				<verse number="6">រំពេច​នោះ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល យាង​មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរលាន់ ព្រះអង្គ​ធ្វើ​អោយ​ផែនដី​រញ្ជួយ អោយ​មាន​រន្ទះ​បាញ់ មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំង ព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោសន្ធៅ​ផង។</verse>
				<verse number="7">កងទ័ព​ដ៏​ច្រើន​ឥត​គណនា របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​លើក​គ្នា​មក ច្បាំង ឡោមព័ទ្ធ និង​ចង់​កំទេច យេរូសាឡឹម​ដែល​ជា​អាសនៈ​របស់​ព្រះជាម្ចាស់ មុខ​ជា​ត្រូវ​បាត់​សូន្យ​ទៅ​វិញ ដូច​គេ​យល់​សប្ដិ និង​ដូច​សុបិន​និមិត្ត​នៅ​ពេល​យប់​ដែរ។</verse>
				<verse number="8">ពេល​នោះ កងទ័ព​ប្រជាជាតិ​ទាំង​ប៉ុន្មាន ដែល​លើក​គ្នា​មក​វាយ​លុក​ភ្នំ​ស៊ីយ៉ូន នឹង​ប្រៀប​ដូច​ជា​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ ហើយ​យល់​សប្ដិ​ឃើញ​ថា​ខ្លួន​កំពុង​តែ​បរិភោគ តែ​គេ​ភ្ញាក់​ឡើង​ក្រពះ​នៅ​ទទេ។ អ្នក​ដែល​ស្រេក​ទឹក យល់​សប្ដិ​ឃើញ​ថា​ខ្លួន កំពុង​ផឹក​ទឹក តែ​គេ​ភ្ញាក់​ឡើង​អស់​កម្លាំង ស្ងួត​បំពង់​ក។</verse>
				<verse number="9">ចូរ​ស្រឡាំងកាំង ហើយ​ភ្ញាក់​ផ្អើល​ទៅ ចូរ​បិទ​ភ្នែក ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ! ចូរ​ស្រវឹង តែ​មិន​មែន​ស្រវឹង​ស្រា​ទេ ចូរ​ដើរ​ទ្រេតទ្រោត តែ​មិន​មែន​ដោយសារ អំណាច​របស់​គ្រឿង​ស្រវឹង​ណា​ដែរ</verse>
				<verse number="10">ដ្បិត​ ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ព្រះអង្គ​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ព្យាការី ព្រះអង្គ​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​គ្រូ​ទាយ។</verse>
				<verse number="11">ចំពោះ​អ្នក​រាល់​គ្នា អត្ថន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​អោយ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ​ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។</verse>
				<verse number="12">គេ​ក៏​យក​សៀវភៅ​នោះ​ទៅ​អោយ​មនុស្ស​ម្នាក់ ទៀត​ដែល​មិន​ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ!»។</verse>
				<verse number="13">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ប្រជារាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀមទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។​</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​អោយ ប្រជារាស្ត្រ​នេះ​រឹត​តែ​ងឿងឆ្ងល់​ត​ទៅ​ទៀត ដោយ​ប្រើ​ការ​អស្ចារ្យ និង​ប្ញទ្ធិបាដិហារិយ៍​ផ្សេងៗ យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​អោយ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង ប្រែ​ជា​ឥត​បាន​ការ​ទៅ​វិញ។​</verse>
				<verse number="15">អស់​អ្នក​ដែល​គេច​ខ្លួន​ពី​ ព្រះអម្ចាស់ ដើម្បី​លាក់​គំរោងការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។</verse>
				<verse number="16">អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង! តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋ ស្មើ​នឹង​ជាង​ស្មូន​កើត​ឬ? ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ» ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «គាត់​គ្មាន​ប្រាជ្ញា» ដែរ។</verse>
				<verse number="17">បន្តិច​ទៀត​ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់ នឹង​ក្លាយ​ទៅ​ជា​ចំការ​ដំណាំ ហើយ​ចំការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។</verse>
				<verse number="18">នៅ​ថ្ងៃ​នោះ​មនុស្ស​ថ្លង់​នឹង​ឮ​ព្រះបន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។</verse>
				<verse number="19">ព្រះអម្ចាស់ ​នឹង​ប្រោស​អោយ​មនុស្ស​ទន់ទាប មាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល នឹង​ប្រោស​អោយ​មនុស្ស​ក្រីក្រ បាន​ត្រេក​អរ​សប្បាយ​ដ៏​លើសលប់​ដែរ។</verse>
				<verse number="20">ស្ដេច​ដែល​កាន់​អំណាច​ផ្ដាច់​ការ នឹង​ត្រូវ​វិនាស​សូន្យ ហើយ​អ្នក​ដែល​មើលងាយ​ព្រះជាម្ចាស់ ក៏​នឹង​សាប​សូន្យ​អស់​ដែរ។ អស់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​បាប​អ្នក​ដទៃ នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​ពុំខាន</verse>
				<verse number="21">ព្រោះ​ពួក​គេ​ពោល​ពាក្យ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​អោយ​គេ​ទទួល​ទោស ពួក​គេ​ប្រើ​ឧបាយកល ធ្វើ​អោយ​ចៅក្រម​កាត់​ក្ដី​ខុស ហើយ​ចោទ​ប្រកាន់​មនុស្ស​ស្លូត​ត្រង់ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ។</verse>
				<verse number="22">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ដែល​ជា​ព្រះ​របស់​ពូជពង្ស​លោក​យ៉ាកុប និង​ជា​ព្រះ​ដែល​បាន​លោះ​លោក​អប្រាហាំ មាន​ព្រះបន្ទូល​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ពូជពង្ស​លោក​យ៉ាកុប នឹង​លែង​អាម៉ាស់​ទៀត​ហើយ គេ​ក៏​លែង​តក់ស្លុត​ទៀត​ដែរ</verse>
				<verse number="23">ដ្បិត​ពេល​ណា​កូន​ចៅ​របស់​គេ​ឃើញ កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​គេ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់ នាម​ដ៏វិសុទ្ធ​របស់​យើង ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​លោក​យ៉ាកុប ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​យើង ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="24">ពេល​នោះ ពួក​ដែល​វង្វេង​ស្មារតី បែរ​ជា​ចាប់​ផ្ដើម​មាន​ប្រាជ្ញា ហើយ​អស់​អ្នក​ដែល​តែងតែ​រឹង​ចចេស បែរ​ជា​សុខ​ចិត្ត​ទទួល​ពាក្យ​ប្រៀនប្រដៅ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: កូនៗ​ដែល​ចេះ​តែ​បះបោរ មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ពួក​គេ​បាន​ធ្វើ​តាម​គំរោងការ ដែល​យើង​មិន​បាន​គ្រោង​ទុក ពួក​គេ​បាន​ចង​សម្ពន្ធមិត្ត ផ្ទុយ​ពី​ឆន្ទៈ​របស់​យើង ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។</verse>
				<verse number="2">ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ដោយ​ពុំ​សួរ​យោបល់​ពី​យើង​សោះ ពួក​គេ​ទៅ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន ពួក​គេ​រត់​ទៅ​ជ្រក​ក្រោម​ម្លប់​ស្រុក​អេស៊ីប។</verse>
				<verse number="3">ក៏​ប៉ុន្តែ ការ​ពឹង​ផ្អែក​លើ​ស្ដេច​ផារ៉ោន នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​ត្រូវ​អាម៉ាស់ ការ​ជ្រក​កោន​ក្រោម​ម្លប់​របស់​ស្រុក​អេស៊ីប នឹង​នាំ​អោយ​អ្នក​រាល់​គ្នា​បាក់​មុខ​ជា​មិន​ខាន!</verse>
				<verse number="4">ពួក​រដ្ឋ​មន្ត្រី​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​សូអាន​ហើយ ទូត​របស់​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ហានេស</verse>
				<verse number="5">តែ​ពួក​គេ​នឹង​ត្រូវ​ខក​ចិត្ត ដោយ​ឃើញ​ថា​ប្រជាជន​អេស៊ីប ពុំ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទេ គឺ​ជន​ជាតិ​អេស៊ីប​ពុំ​អាច​សង្គ្រោះ ពុំ​អាច​ជួយ​ពួក​គេ​បាន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​អោយ​ពួក​គេ​ត្រូវ អាម៉ាស់ និង​បាត់​បង់​កិត្តិយស​ប៉ុណ្ណោះ។</verse>
				<verse number="6">សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោស្ថាន​ណេកិប: ពួក​គេ​ឆ្លង​កាត់​វាល​ហួតហែង​គួរ​អោយ​ព្រឺ​ខ្លាច ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ មាន​ពស់​វែក និង​មាន​នាគ​ហោះ ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ យក​ទៅ​អោយ​ប្រជាជាតិ​មួយ​ដែល​ពុំ​អាច ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។</verse>
				<verse number="7">ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​អោយ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។</verse>
				<verse number="8">ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូសាឡឹម ទុក​ជា​ឯកសារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="9">ប្រជាជន​នេះ​ជា​ប្រជាជន​ដែល​ចេះ​តែ​បះបោរ ពួក​គេ​សុទ្ធ​តែ​ជា​កូន​អកតញ្ញូ ដែល​ពុំ​ព្រម​ស្ដាប់​ដំបូន្មាន​របស់​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="10">គេ​បំបិទ​មាត់​ហោរា​ថា “កុំ​ទាយ​អី” ហើយ​ប្រាប់​គ្រូ​ទស្សន៍ទាយ​ថា “កុំ​ទស្សន៍ទាយ​ការ​ពិត ចូរ​ពោល​តែ​ពាក្យ​បញ្ចើចបញ្ចើ និង​រឿង​ប្រឌិត​ប៉ុណ្ណោះ​បាន​ហើយ!</verse>
				<verse number="11">ចូរ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ចូរ​ឃ្លាត​ចាក​ពី​គន្លង​ធម៌ កុំ​និយាយ​អំពី​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ អ៊ីស្រាអែល​ប្រាប់​យើង​ទៀត!”។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ អ្នក​រាល់​គ្នា​បដិសេធ​មិន​ទទួល​ពាក្យ​របស់​យើង ហើយ​បែរ​ទៅ​ពឹង​ផ្អែក​លើ អំណាច​ផ្ដាច់​ការ និង​កលល្បិច។</verse>
				<verse number="13">អំពើ​អាក្រក់​នេះ​នឹង​បណ្ដាល​អោយ​អ្នក​រាល់​គ្នា វិនាស​សូន្យ​ដោយ​មិន​ដឹង​ខ្លួន ដូច​ស្នាម​នៅ​លើ​កំពែង​ដ៏​ខ្ពស់ ធ្វើ​អោយ​កំពែង​ប្រេះ​រលំ​ភ្លាម​មួយ​រំពេច។</verse>
				<verse number="14">កំពែង​នោះ​នឹង​រលំ​ខ្ទេចខ្ទី ដូច​ក្អម​ដី​ដែល​ជាង​ស្មូន​បោក​កំទេច គ្មាន​អំបែង​ណា​មួយ​នៅ​ធំ​ទេ គឺ​សូម្បី​យក​ទៅ ប្រើ​សំរាប់​កាយ​រងើក​ភ្លើង​ចេញ​ពី​ចង្ក្រាន ឬ​ដួស​ទឹក​ពាង​ក៏​មិន​បាន​ផង។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់​ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។</verse>
				<verse number="16">អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចំបាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។</verse>
				<verse number="17">ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​អោយ​រត់​ប្រាស​អាយុ ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា រត់​អស់​គ្មាន​សល់។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​សល់​ពី​ស្លាប់​មាន​គ្នា​តិច​ណាស់ គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។</verse>
				<verse number="18">ប៉ុន្តែ ព្រះអម្ចាស់ ​រង់ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំខាន។</verse>
				<verse number="19">ប្រជាជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ ព្រះអង្គ​នឹង​ប្រណី​សន្ដោស ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។</verse>
				<verse number="20">នៅ​គ្រា​មាន​អាសន្ន ព្រះអម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ព្រះអង្គ​នឹង​ប្រទាន​ទឹក​អោយ​អ្នក​រាល់​គ្នា។ ព្រះអង្គ​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។</verse>
				<verse number="21">បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។</verse>
				<verse number="22">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាត់​ទុក មាស និង​ប្រាក់​ដែល​ស្រោប​ជុំវិញ​រូប​បដិមា របស់​អ្នក​រាល់​គ្នា​ថា ជា​មាស​ប្រាក់​មិន​បរិសុទ្ធ អ្នក​នឹង​យក​ទៅ​បោះ​ចោល​ដូច​សំរាម ដោយ​ពោល​ថា «វត្ថុ​គំរក់!»។</verse>
				<verse number="23">ព្រះអម្ចាស់​នឹង​ប្រទាន​ភ្លៀង​អោយ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ​ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹងល្វើយ។</verse>
				<verse number="24">គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។</verse>
				<verse number="25">នៅ​ថ្ងៃ​មហា​ពិឃាត គឺ​ថ្ងៃ​ដែល​បន្ទាយ​ទាំង​ប៉ុន្មាន​ត្រូវ​រលំ នោះ​នឹង​មាន​ទឹក​ហូរ​ស្រោច​ស្រព ភ្នំ​ទាំង​ធំ​ទាំង​តូច។</verse>
				<verse number="26">នៅ​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​រុំ​របួស​អោយ ប្រជារាស្ត្រ​របស់​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​ព្យាបាល​គេ អោយ​បាន​ជា​ពី​មុខ​របួស​ទាំង​អស់ ព្រះច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះអាទិត្យ ហើយ​ព្រះអាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំពីរ​ដង គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំពីរ​រួម​គ្នា។</verse>
				<verse number="27">មើល ព្រះអម្ចាស់ ​ផ្ទាល់​នឹង​យាង​មក​ពី​ចម្ងាយ ទាំង​ខ្ញាល់ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ព្រះអង្គ​មាន​ព្រះបន្ទូល​ដោយ​ព្រះពិរោធ ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។</verse>
				<verse number="28">ខ្យល់​ដែល​ចេញ​ពី​ព្រះអង្គ​ប្រៀប​បាន​នឹង ទឹក​ជ្រោះ ដែល​ជន់​ឡើង​រហូត​ដល់​ច្រមុះ។ ព្រះអង្គ​នឹង​រែង​ប្រជាជាតិ​ទាំង​នោះ អោយ​វិនាស​បាត់​បង់ ព្រះអង្គ​ដាក់​ដែក​បង្ហៀរ​នៅ​មាត់​ប្រជាជន​នេះ ដើម្បី​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​មិន​ចង់​ទៅ។</verse>
				<verse number="29">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ច្រៀង​យ៉ាង​សប្បាយ ដូច​នៅ​រាត្រី​ដែល​គេ​ប្រារព្ធ​ពិធី​បុណ្យ អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ភ្នំ​របស់​ ព្រះអម្ចាស់ ដែល​ជា​ថ្មដា​របស់​ជន​ជាតិ​អ៊ីស្រាអែល ដោយ​មាន​ចិត្ត​អរ​សប្បាយ ដូច​អ្នក​ដើរ​តាម​ចង្វាក់​សំឡេង​ខ្លុយ។</verse>
				<verse number="30">ពេល​នោះ ព្រះអម្ចាស់ ​នឹង​បន្លឺ​ព្រះ​សូរសៀង ប្រកប​ដោយ​តេជបារមី ព្រះអង្គ​នឹង​បង្ហាញ​ព្រះចេស្ដា និង​ព្រះពិរោធ​របស់​ព្រះអង្គ តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​អោយ​ភ្លៀង និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។</verse>
				<verse number="31">ជន​ជាតិ​អាស្ស៊ីរី​នឹង​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង នៅ​ពេល​ឮ​ព្រះ​សូរសៀង​របស់​ ព្រះអម្ចាស់ និង​ពេល​ព្រះអង្គ​វាយ​ធ្វើ​ទោស​ពួក​គេ។</verse>
				<verse number="32">គ្រប់​ពេល​ដែល​ពួក​គេ​ត្រូវ​ដំបង គឺ​នៅ​ពេល​ ព្រះអម្ចាស់ ​វាយ​ពួក​អាស្ស៊ីរី នោះ​នឹង​ឮ​ស្នូរ​សំឡេង​ក្រាប់ និង​ចាប៉ី​លេង​កំដរ​ផង។</verse>
				<verse number="33">មើល៍ គេ​បាន​រៀបចំ​កន្លែង​បូជា តាំង​ពី​យូរ​ណាស់​មក​ហើយ គេ​បម្រុង​ទុក សំរាប់​បូជា​ស្ដេច​ស្រុក​អាស្ស៊ីរី គឺ​គេ​ជីក​រណ្ដៅ​យ៉ាង​ជ្រៅ ហើយ​ទូលាយ ព្រម​ទាំង​ប្រមូល​គំនរ​អុស​ដ៏​ច្រើន​បរិបូណ៌ ទុក​សំរាប់​ដុត។ ខ្យល់​របស់​ ព្រះអម្ចាស់ ដែល​ប្រៀប​ដូច​ជា​ស្ពាន់ធ័រ នឹង​បក់​មក​បញ្ឆេះ​គំនរ​អុស​នោះ។</verse>
			</chapter>
			<chapter number="31">
				<verse number="1">អស់​អ្នក​ដែល​រត់​ទៅ ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំខាន! អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ និង​ទុក​ចិត្ត​លើ​រទេះ​ចំបាំង ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន ពួក​គេ​ទុក​ចិត្ត​លើ​កងទ័ព​សេះ ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏វិសុទ្ធ របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ ពួក​គេ​ពុំ​ស្វែង​រក​ ព្រះអម្ចាស់ ​ឡើយ។</verse>
				<verse number="2">រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​ក៏​ខ្លាំង​ពូកែ​ដែរ ព្រះអង្គ​អាច​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​ឡើង ព្រះអង្គ​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ ព្រះអង្គ​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​គេ​ហៅ​អោយ​មក​ជួយ។</verse>
				<verse number="3">ជន​ជាតិ​អេស៊ីប​ជា​មនុស្ស គឺ​មិន​មែន​ជា​ព្រះ​ទេ សេះ​របស់​ពួក​គេ​ជា​សត្វ គឺ​មិន​មែន​ជា​ទេវតា​ឡើយ។ ពេល​ណា​ ព្រះអម្ចាស់ ​លើក​ព្រះហស្ដ​ឡើង អ្នក​ដែល​មក​ជួយ​សង្គ្រោះ​នឹង​ជំពប់​ដួល ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ គឺ​គេ​ត្រូវ​វិនាស​ជា​មួយ​គ្នា។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «ពេល​ណា​សត្វ​សិង្ហ ឬ​កូន​វា​គ្រហឹម​ទៅ​លើ​រំពា ទោះ​បី​ពួក​គង្វាល​លើក​គ្នា​មក​ស្រែក​គំរាម ចង់​ដណ្ដើម​រំពា​នោះ​ពី​វា​ក្ដី ក៏​វា​មិន​ភ័យ​ខ្លាច​សំរែក​របស់​ពួក​គេ ឬ​ដក​ខ្លួន​ថយ ដោយ​សំឡេង​បង្អើល របស់​ពួក​គង្វាល​នោះ​ឡើយ។ រីឯ​យើង​ដែល​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ក៏​ដូច្នោះ​ដែរ យើង​នឹង​ចុះ​ទៅ​ធ្វើ​សឹក​នៅ​ភ្នំ​ស៊ីយ៉ូន»។</verse>
				<verse number="5">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ ក្រុង​យេរូសាឡឹម ដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។ ព្រះអង្គ​ការពារ និង​រំដោះ​ក្រុង​យេរូសាឡឹម ព្រះអង្គ​សង្គ្រោះ​ក្រុង​នេះ មិន​អោយ​វិនាស​អន្តរាយ​ឡើយ។</verse>
				<verse number="6">កូន​ចៅ​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ​ពី​ព្រះអម្ចាស់ ចូរ​នាំ​គ្នា​វិល​មក​រក​ព្រះអង្គ​វិញ!</verse>
				<verse number="7">អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស​ពី​ប្រាក់។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​បោះ​បង់​រូប​ព្រះ​ក្លែងក្លាយ។</verse>
				<verse number="8">ជន​ជាតិ​អាស្ស៊ីរី​នឹង​វិនាស​ដោយ​មុខ​ដាវ តែ​មិន​មែន​ជា​ដាវ​របស់​មនុស្ស​ទេ គឺ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ របស់​មនុស្ស​ឡើយ។ ពួក​អាស្ស៊ីរី​នឹង​បាក់​ទ័ព ហើយ​ទាហាន​ក្មេងៗ​របស់​ពួក​គេ នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ​សឹក។</verse>
				<verse number="9">ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ព្រះអង្គ​។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​ប្រជាជន​គោរព​បំរើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះអង្គ នៅ​ក្រុង​យេរូសាឡឹម។</verse>
			</chapter>
			<chapter number="32">
				<verse number="1">ពេល​នោះ នឹង​មាន​ព្រះមហាក្សត្រ​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់គ្រង​លើ​ប្រជារាស្ត្រ ដោយ​យុត្តិធម៌។</verse>
				<verse number="2">លោក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជំរក ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ ផ្ដល់​ម្លប់​ទៅ​លើ​ដី​ហួតហែង។</verse>
				<verse number="3">ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល លែង​ស្រវាំង​ទៀត​ហើយ ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ ក៏​លែង​ថ្លង់​ទៀត​ដែរ។</verse>
				<verse number="4">អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាងវៃ បែរ​ជា​ចាប់​ផ្ដើម​យល់ ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។</verse>
				<verse number="5">គេ​លែង​គោរព​មនុស្ស​ល្ងីល្ងើ​ទុក​ជា មនុស្ស​ថ្លៃថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀចវេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ</verse>
				<verse number="6">ដ្បិត​មនុស្ស​ល្ងីល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងីល្ងើ ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ ហើយ​ប្រមាថ​មើលងាយ​ ព្រះអម្ចាស់ ពួក​គេ​មិន​អោយ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី អ្នក​ដែល​ស្រេក​ទៀត​ផង។</verse>
				<verse number="7">មនុស្ស​អប្រិយ​មាន​សុទ្ធ​តែ​គំនិត​អប្រិយ​ក្នុង​ខ្លួន គេ​រៀបចំ​គំរោងការ​ទុច្ចរិត ដើម្បី​ចោទ​ប្រកាន់ ដាក់​ទោស​ជន​ក្រីក្រ នៅ​ពេល​ជន​ទុគ៌ត​នេះ​ទាមទារ​រក​យុត្តិធម៌។</verse>
				<verse number="8">រីឯ​មនុស្ស​ថ្លៃថ្នូរ​វិញ គេ​រៀបចំ​គំរោងការ​ដ៏​ថ្លៃថ្នូរ ហើយ​គិត​តែ​ពី​ធ្វើ​គំរោងការ​ថ្លៃថ្នូរ​នេះ។</verse>
				<verse number="9">ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង​ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!</verse>
				<verse number="10">ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀត អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ ដ្បិត​ទំពាំងបាយជូរ​នឹង​គ្មាន​ផ្លែ ហើយ​ដំណាំ​ឯ​ទៀតៗ​ក៏​គ្មាន​ផល​ដែរ។</verse>
				<verse number="11">ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់ ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ! ចូរ​យក​សម្លៀកបំពាក់​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ!</verse>
				<verse number="12">ចូរ​នាំ​គ្នា​គក់​ទ្រូង​កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចំការ និង​ស្រណោះ​ចំការ​ទំពាំងបាយជូរ ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ!</verse>
				<verse number="13">នៅ​លើ​ដី​នៃ​ប្រជាជន​របស់​យើង មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​សុភមង្គល ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។</verse>
				<verse number="14">វិមាន​ដ៏​ស្កឹមស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល ក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំ កំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុង នឹង​ក្លាយ​ទៅ​ជា​ជំរក​របស់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម។</verse>
				<verse number="15">ប៉ុន្តែ ថ្ងៃ​មួយ​ ព្រះអម្ចាស់ ​នឹង​ចាក់​បង្ហូរ ព្រះវិញ្ញាណ​របស់​ព្រះអង្គ​មក​លើ​យើង ពេល​នោះ វាល​រហោស្ថាន នឹង​ប្រែ​ទៅ​ជា​ចំការ​ដំណាំ ហើយ​ចំការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។</verse>
				<verse number="16">ពេល​នោះ អ្នក​នៅ​តាម​វាល​រហោស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចំការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។</verse>
				<verse number="17">សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិសុខ និង​សេចក្ដី​សុខសាន្ត​រហូត​ត​ទៅ។</verse>
				<verse number="18">ប្រជាជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សំរាក​នៅ​កន្លែង​សុខ​ក្សេមក្សាន្ត។</verse>
				<verse number="19">រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិនហោច ដោយសារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេចខ្ទី​អស់។</verse>
				<verse number="20">ចំពោះ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ អ្នក​នឹង​សាប​ព្រោះ​នៅ​តាម​មាត់​ទឹក ព្រម​ទាំង​លែង​គោ និង​លា​របស់​ខ្លួន អោយ​ស៊ី​ស្មៅ​តាម​ចិត្ត។</verse>
			</chapter>
			<chapter number="33">
				<verse number="1">អ្នក​បាន​បំផ្លាញ​អ្នក​ដទៃ តែ​គ្មាន​នរណា​បំផ្លាញ​អ្នក​វិញ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! អ្នក​បាន​ក្បត់​អ្នក​ដទៃ តែ​គ្មាន​នរណា​ក្បត់​អ្នក​វិញ​ទេ។ ពេល​ណា​អ្នក​បំផ្លាញ​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​បំផ្លាញ​អ្នក​វិញ ពេល​ណា​អ្នក​ក្បត់​អ្នក​ដទៃ​ចប់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="2">ឱ​ ព្រះអម្ចាស់ ​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ រៀង​រាល់​ព្រឹក សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!</verse>
				<verse number="3">ពេល​ជាតិ​សាសន៍​ទាំងឡាយ​ឮ​ស្នូរ​សន្ធឹក របស់​ព្រះអង្គ គេ​នាំ​គ្នា​រត់​ចេញ​ទៅ ពេល​ព្រះអង្គ​ក្រោក​ឡើង ប្រជាជាតិ​ទាំងឡាយ​បែកខ្ញែក​គ្នា​អស់។</verse>
				<verse number="4">ពេល​នោះ មនុស្សម្នា​ច្រើន​ដូច​កណ្ដូប នាំ​គ្នា​ប្រមូល​យក​ជយភ័ណ្ឌ គេ​លើក​គ្នា​ដូច​ស្រមោច ទៅ​ដណ្ដើម​យក​ជយភ័ណ្ឌ​នោះ។</verse>
				<verse number="5">មនុស្សម្នា​លើក​តម្កើង​ ព្រះអម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​អោយ​ក្រុង​ស៊ីយ៉ូន មាន​ពោរពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="6">ពេល​នោះ អ្នក​នឹង​រស់​នៅ​ដោយ​សុខសាន្ត។ ប្រាជ្ញា​វាងវៃ និង​ការ​ស្គាល់​ព្រះអម្ចាស់ នឹង​ផ្ដល់​ការ​សង្គ្រោះ​យ៉ាង​បរិបូណ៌​អោយ​អ្នក ហើយ​ការ​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​កំណប់​ទ្រព្យ​ដ៏​ថ្លៃថ្នូរ​របស់​អ្នក!</verse>
				<verse number="7">នៅ​គ្រា​នោះ​អ្នក​ក្រុង​អើរាល​ ស្រែក​តាម​ផ្លូវ​រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិភាព បែរ​ជា​មក​វិញ​នាំ​គ្នា​យំ​យ៉ាង​ខ្លោចផ្សា។</verse>
				<verse number="8">ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិសញ្ញា គេ​ប្រមាថ​មាក់ងាយ​សាក្សី​នៃ​សន្ធិសញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។</verse>
				<verse number="9">ប្រជាជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់ នឹង​បាក់​មុខ ហើយ​រុះ​រោយ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួតហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ​យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​ឫទ្ធិបារមី​របស់​យើង។</verse>
				<verse number="11">គំរោងការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចំបើង ពេល​ណា​សំរេច​ជា​រូប​រាង​ឡើង អ្នក​រាល់​គ្នា​នឹង​ឃើញ​មាន​តែ កំទេច​សំរាម​ប៉ុណ្ណោះ ដង្ហើម​របស់​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ភ្លើង ដែល​ឆេះ​បំផ្លាញ​អ្នក​រាល់​គ្នា។</verse>
				<verse number="12">ជាតិ​សាសន៍​ទាំងឡាយ​នឹង​ឆេះ​ក្នុង​ឡ និង​ដូច​បន្លា​រពាក់​ដែល​គេ​កាប់​យក​ទៅ​ដុត»។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ដែល​នៅ​ស្រុក​ឆ្ងាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​កិច្ចការ​ដែល​យើង​បាន​ធ្វើ! អ្នក​រាល់​គ្នា​ដែល​នៅ​ជិតៗ​នេះ​អើយ ចូរ​ទទួល​ស្គាល់​ឫទ្ធានុភាព​របស់​យើង!</verse>
				<verse number="14">នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់ស្លុត​ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោសន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់កល្ប​ជានិច្ច​នេះ​បាន?”។</verse>
				<verse number="15">មាន​តែ​អ្នក​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​សុចរិត និង​អ្នក​និយាយ​ការ​ពិត ទើប​អាច​នៅ​ក្បែរ​បាន គឺ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដើម្បី​រក​កំរៃ អ្នក​មិន​ព្រម​ទទួល​សំណូក អ្នក​ខ្ទប់​ត្រចៀក​មិន​ព្រម​ស្ដាប់​ពាក្យ គេ​បបួល​ទៅ​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​មិន​ចង់​ឃើញ​អំពើ​អាក្រក់។</verse>
				<verse number="16">មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្មដា​ដ៏​រឹងមាំ​ជា​ជំរក គេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។</verse>
				<verse number="17">ពេល​នោះ អ្នក​នឹង​ឃើញ​ព្រះមហាក្សត្រ ប្រកប​ដោយ​ភាព​ថ្កុំថ្កើង អ្នក​នឹង​ឃើញ​ស្រុក​ទេស​របស់​អ្នក មាន​ទឹក​ដី​ធំ​ល្វឹងល្វើយ។</verse>
				<verse number="18">អ្នក​នឹក​ដល់​អតីតកាល ដែល​ធ្វើ​អោយ​អ្នក​ញ័រ​រន្ធត់​ហើយ​សួរ​ថា: “តើ​ពួក​ត្រួតត្រា ពួក​ទារ​ពន្ធ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​តាម​កំពែង ទៅ​ណា​បាត់​អស់​ហើយ?”។</verse>
				<verse number="19">អ្នក​នឹង​លែង​ឃើញ​ជាតិ​សាសន៍​ដែល​វាយ​ឫក​ខ្ពស់ ហើយ​និយាយ​ភាសា​ចម្លែក​ស្ដាប់​ពុំ​បាន គួរ​អោយ​អស់​សំណើច នោះ​ទៀត​ហើយ។</verse>
				<verse number="20">ចូរ​សម្លឹង​មើល​ទៅ​ក្រុង​ស៊ីយ៉ូន ជា​ក្រុង​ដែល យើង​តែង​ជួបជុំ​គ្នា​ធ្វើ​ពិធី​បុណ្យ​នោះ​ទៅ អ្នក​នឹង​ឃើញ​ថា យេរូសាឡឹម​ជា​ក្រុង​មួយ​ដ៏​សុខ​ក្សេមក្សាន្ត ជា​ពន្លា​ដែល​គ្មាន​នរណា​រុះ​រើ​បាន​ទៀត ហើយ​ក៏​គ្មាន​នរណា​ដក​ចម្រឹង និង​ស្រាយ​ខ្សែ ចេញ​ពី​ពន្លា​នេះ​បាន​ទៀត​ដែរ។</verse>
				<verse number="21">នៅ​ទី​នោះ​ ព្រះអម្ចាស់ ​សំដែង​ភាព​ថ្កុំថ្កើង របស់​ព្រះអង្គ​អោយ​យើង​ឃើញ គឺ​ព្រះអង្គ​ប្រទាន​ទន្លេ​ដ៏​ធំ​ទូលាយ ជា​ទន្លេ​ដែល​នាវា​ចំបាំង​ពុំ​អាច​ចូល​បាន ហើយ​សំពៅ​ដ៏​ធំៗ​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ដែរ។</verse>
				<verse number="22">ព្រះអម្ចាស់ ​គ្រប់គ្រង​លើ​យើង ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ព្រះអង្គ​ជា​ព្រះមហាក្សត្រ​របស់​យើង មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។</verse>
				<verse number="23">ខ្សែ​ដែល​អ្នក​ចង​ក្ដោង​នោះ​ធូរ​អស់​ហើយ វា​ពុំ​អាច​ទប់​ដង​ក្ដោង​អោយ​នៅ​រឹងប៉ឹង​បាន​ទេ ហើយ​ក៏​ពុំ​អាច​ចង​ក្ដោង​បាន​ទៀត​ដែរ។ ពេល​នោះ គេ​នឹង​យក​ជយភ័ណ្ឌ​ដ៏​ច្រើន មក​ចែក​គ្នា សូម្បី​តែ​មនុស្ស​ខ្វិន ក៏​មក​យក​ជយភ័ណ្ឌ​នេះ​ដែរ។</verse>
				<verse number="24">នៅ​ក្រុង​យេរូសាឡឹម គ្មាន​នរណា​ម្នាក់​ពោល​ថា «ខ្ញុំ​មាន​ជំងឺ» ទៀត​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​លើកលែង​ទោស​អោយ ប្រជាជន​នៅ​ក្នុង​ទីក្រុង​រួច​ពី​បាប។</verse>
			</chapter>
			<chapter number="34">
				<verse number="1">ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ហើយ​ស្ដាប់​ចុះ ជាតិ​សាសន៍​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក! ផែនដី និង​អ្វីៗ​នៅ​លើ​ផែនដី ពិភព​លោក និង​អ្វីៗ​ដែល​កើត​ចេញ ពី​ពិភព​លោក ចូរ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ចុះ!</verse>
				<verse number="2">ព្រះអម្ចាស់ ​ទាស់​ព្រះហឫទ័យ​នឹង ប្រជាជាតិ​ទាំង​អស់ ព្រះអង្គ​ព្រះពិរោធ​នឹង​កងទ័ព​ទាំង​ប៉ុន្មាន របស់​ពួក​គេ។ ព្រះអង្គ​បំផ្លាញ​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​បញ្ជូន​ពួក​គេ​ទៅ​អោយ​ខ្មាំង សម្លាប់​រង្គាល។</verse>
				<verse number="3">សាកសព​របស់​ពួក​គេ​នឹង​ត្រូវ ទុក​ចោល​អោយ​មាន​ក្លិន​អសោច ហើយ​ឈាម​របស់​ពួក​គេ​ហូរ​ពាសពេញ​ភ្នំ។</verse>
				<verse number="4">ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំងបាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។</verse>
				<verse number="5">ព្រះអម្ចាស់ ​កំពុង​គ្រវី​ព្រះខ័ន​នៅ​លើ​មេឃ ព្រះខ័ន​នេះ​នឹង​ធ្លាក់​មក​លើ​ស្រុក​អេដុម ដើម្បី​បំផ្លាញ​ប្រជាជន ដែល​ព្រះអង្គ​បាន​កាត់​ទោស​នេះ ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ។</verse>
				<verse number="6">ព្រះខ័ន​របស់​ ព្រះអម្ចាស់ ​ប្រឡាក់​សុទ្ធ​តែ ឈាម និង​ខ្លាញ់ គឺ​ដូច​ឈាម​កូន​ចៀម និង​ពពែ​ឈ្មោល ដូច​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន របស់​ចៀម​ឈ្មោល ដ្បិត​ ព្រះអម្ចាស់ ​ធ្វើ​យញ្ញបូជា​នៅ​ក្រុង​បូសរ៉ា ហើយ​នឹង​មាន​ការ​សម្លាប់​រង្គាល​យ៉ាង​ខ្លាំង នៅ​ស្រុក​អេដុម។</verse>
				<verse number="7">នៅ​ពេល​នោះ​ក្របី គោ​ស្ទាវ និង​គោ​បា វិនាស​ជា​មួយ​គ្នា ដី​នឹង​ជោក​ជាំ​ទៅ​ដោយ​ឈាម ហើយ​ធូលី​ដី​នឹង​ប្រឡាក់​ជោក​ទៅ​ដោយ​ខ្លាញ់</verse>
				<verse number="8">ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ ព្រះអម្ចាស់ សងសឹក​ខ្មាំង​សត្រូវ ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជំរះ​បញ្ជី​ពួក​គេ ជំនួស​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន។</verse>
				<verse number="9">ទឹក​ជ្រោះ​នៅ​ស្រុក​អេដុម​នឹង​ក្លាយ​ជា​ធ្យូង​ថ្ម ដី​របស់​គេ​នឹង​ក្លាយ​ជា​ស្ពាន់ធ័រ ហើយ​ស្រុក​របស់​គេ ប្រៀប​ដូច​ជា​ធ្យូង​ដែល​កំពុង​តែ​ឆេះ​គគុក។</verse>
				<verse number="10">គឺ​មាន​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​ទាំង​យប់ មាន​ផ្សែង​ហុយ​អស់កល្ប​ជានិច្ច។ ស្រុក​ទេស​របស់​គេ​នឹង​នៅ​ជា​ទី​ស្មសាន ជា​ដរាប​ត​រៀង​ទៅ ឥត​មាន​នរណា​ម្នាក់ ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ។</verse>
				<verse number="11">សត្វ​ទុង និង​កាំប្រមា មក​អាស្រ័យ​នៅ​ក្នុង​ស្រុក ហើយ​ទីទុយ និង​ក្អែក ក៏​នាំ​គ្នា​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។ ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​ស្រុក​វិនាស​ហិនហោច ឥត​រូប​រាង​អ្វី​ទៀត​ឡើយ។</verse>
				<verse number="12">នៅ​ក្នុង​ស្រុក នឹង​លែង​មាន​អ្នក​ធំ ដើម្បី​ជ្រើស​រើស​ស្ដេច​អោយ​ឡើង សោយ​រាជ្យ​ទៀត​ហើយ រីឯ​អ្នក​ដឹក​នាំ​ស្រុក ក៏​បាត់​សូន្យ​អស់​ដែរ។</verse>
				<verse number="13">គុម្ព​បន្លា​នឹង​ដុះ​នៅ​តាម​កំពែង​ក្រុង បន្លា​ស្អិត និង​ដើម​ដំបងយក្ស​នឹង​ដុះ​នៅ ពាសពេញ​បន្ទាយ ដែល​ក្លាយ​ទៅ​ជា​ជំរក​របស់​ចចក និង​ជា​ទ្រនំ​របស់​សត្វ​ត្មាត។</verse>
				<verse number="14">សត្វ​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន មក​ជួបជុំ​នឹង​សត្វ​ស្វាន​នៅ​ទី​នោះ ពពែ​ព្រៃ​មក​ជួបជុំ​គ្នា ហើយ​ព្រាយ​បិសាច​ក៏​មក​តាំង​ទី​លំនៅ និង​សំរាក​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="15">រីឯ​ពស់​វែក​មក​ធ្វើ​រូង និង​ដាក់​ពង​នៅ​ទី​នោះ រួច​ភ្ញាស់​កូន​របស់​វា។ ខ្លែងស្រាក​ក៏​ហើរ​ទាំង​ហ្វូងៗ មក​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="16">ចូរ​ពិនិត្យ​មើល​ក្នុង​គម្ពីរ​របស់​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​សេចក្ដី​ដែល​មាន​ចែង ថា: «សត្វ​ទាំង​នោះ​នឹង​នាំ​គ្នា​មក ឥត​ខ្វះ​មួយ​ណា​ឡើយ គឺ​វា​ធ្វើ​តាម​បង្គាប់​ព្រះអម្ចាស់​ទាំង​អស់​គ្នា ដ្បិត​ព្រះវិញ្ញាណ​របស់​ព្រះអង្គ នឹង​ប្រមែប្រមូល​វា​មក។</verse>
				<verse number="17">ព្រះអង្គ​ជ្រើស​រើស​កន្លែង​សំរាប់​សត្វ​ទាំង​នោះ ហើយ​វាស់​ទឹក​ដី​ចែក​អោយ​ពួក​វា ពួក​វា​ធ្វើ​ជា​ម្ចាស់ និង​រស់​នៅ​លើ​ទឹក​ដី​នោះ រហូត​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។</verse>
			</chapter>
			<chapter number="35">
				<verse number="1">វាល​រហោស្ថាន និង​ដី​ហួតហែង ចូរ​រីករាយ​ឡើង! រីឯ​វាល​ខ្សាច់ ចូរ​ត្រេក​អរ​សប្បាយ ហើយ​មាន​ផ្កា​រីក​ស្គុសស្គាយ​ឡើង!</verse>
				<verse number="2">ចូរ​មាន​ផ្កា​ដុះ​ដេរដាស ហើយ​ត្រេក​អរ​សប្បាយ ព្រម​ទាំង​បន្លឺ​សំឡេង​ច្រៀង​ដោយ​រីករាយ ដ្បិត​ព្រះអម្ចាស់​ប្រទាន​អោយ​ទឹក​ដី​នេះ រុងរឿង​ដូច​ព្រៃ​នៅ​ភ្នំ​លីបង់ មាន​សោភណភាព​ដូច​ព្រៃ​ព្រឹក្សា​នៅ​ភ្នំ​កើមែល និង​ដូច​ចំការ​ដំណាំ​នៅ​វាល​ទំនាប​សារ៉ូន​ដែរ។ ពេល​នោះ ប្រជាជន​នឹង​ឃើញ សិរីរុងរឿង និង​ភាព​ថ្កុំថ្កើង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។</verse>
				<verse number="3">ចូរ​ជួយ​អ្នក​ដែល​ទន់​ដៃ​ទន់​ជើង អោយ​មាន​កម្លាំង​រឹងប៉ឹង​មាំមួន​ឡើង​វិញ!</verse>
				<verse number="4">ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សងសឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។</verse>
				<verse number="5">ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ</verse>
				<verse number="6">មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ នឹង​ច្រៀង​យ៉ាង​រីករាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួតហែង។</verse>
				<verse number="7">ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹងបួរ ស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួត បែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើន នៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែង និង​ដើម​កក់​ដុះ​វិញ។</verse>
				<verse number="8">នៅ​ទី​នោះ នឹង​មាន​ផ្លូវ​មួយ​ឈ្មោះ​ហៅ​ថា «ផ្លូវ​ដ៏វិសុទ្ធ»។ មនុស្ស​មិន​បរិសុទ្ធ មិន​អាច​ដើរ​តាម​ផ្លូវ​នោះ​ទេ ហើយ​អ្នក​គោរព​ព្រះ​ក្លែងក្លាយ ក៏​ដើរ​តាម​ផ្លូវ​នោះ​មិន​បាន​ដែរ ព្រោះ​ព្រះអម្ចាស់​ផ្ទាល់​ទ្រង់​យាង​នាំ​មុខ​គេ។</verse>
				<verse number="9">គ្មាន​សត្វ​សិង្ហ សត្វ​សាហាវ នៅ​តាម​ផ្លូវ​នោះ​ទេ មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ។</verse>
				<verse number="10">ពួក​ឈ្លើយ​សឹក​ដែល​ ព្រះអម្ចាស់ ​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ដោយ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីករាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។</verse>
			</chapter>
			<chapter number="36">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់បួន​នៃ​រជ្ជកាល​ព្រះបាទ​ហេសេគា ព្រះចៅ​សានហេរីប​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង​រឹងមាំ នៅ​ស្រុក​យូដា។</verse>
				<verse number="2">បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ចាត់​មេទ័ព​មួយ​រូប ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស អោយ​មក​ជួប​ព្រះបាទ​ហេសេគា​នៅ​ក្រុង​យេរូសាឡឹម ទាំង​នាំ​កងពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ គាត់​ឈរ​នៅ​ក្បែរ​ព្រែក​ជីក ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចំការ​របស់​អ្នក​ជ្រលក់​ល័ក្ខ។</verse>
				<verse number="3">ពេល​នោះ លោក​អេលាគីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជវាំង ចេញ​ទៅ​ជួប​មេទ័ព​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​នោះ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។</verse>
				<verse number="4">មេទ័ព​របស់​ព្រះចៅ​សានហេរីប​ពោល​ថា៖ «សូម​អស់​លោក​ទៅ​ទូល​ព្រះបាទ​ហេសេគា​ដូច​ត​ទៅ: ព្រះមហាក្សត្រាធិរាជ គឺ​ព្រះមហាក្សត្រ​របស់​ស្រុក​អាស្ស៊ីរី​មាន​រាជឱង្ការ​ថា តើ​ព្រះករុណា​មាន​អ្វី បាន​ជា​មាន​ព្រះហឫទ័យ​អង់អាច​បែប​នេះ?</verse>
				<verse number="5">ព្រះករុណា​ស្មាន​ថា ពាក្យ​សំដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះបោរ​នឹង​យើង​ដូច្នេះ?</verse>
				<verse number="6">ព្រះករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះចៅ​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​អោយ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។</verse>
				<verse number="7">ប្រហែល​ជា​ព្រះករុណា​មាន​រាជឱង្ការ​មក​យើង​ថា “ពួក​យើង​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ ព្រះករុណា​បាន​បញ្ជា​អោយ​គេ​កំទេច​កន្លែង​សក្ការៈ នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម អោយ​ក្រាប​ថ្វាយបង្គំ​តែ​នៅ​មុខ​អាសនៈ​មួយ​នោះ​មែន​ឬ​មិន​មែន?</verse>
				<verse number="8">ឥឡូវ​នេះ សុំ​ព្រះករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន!</verse>
				<verse number="9">សូម្បី​តែ​មេទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះករុណា​វាយ​មិន​ឈ្នះ​ផង ទោះ​បី​ព្រះករុណា​ពឹង​លើ​រទេះ​ចំបាំង និង​កងទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក៏​ដោយ។</verse>
				<verse number="10">មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កំទេច​ស្រុក​នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​បង្គាប់​អោយ​យើង​មក​វាយ​កំទេច​ស្រុក​នេះ»។</verse>
				<verse number="11">ពេល​នោះ លោក​អេលាគីម លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អើរ៉ាម​មក ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជាជន​នៅ​តាម​កំពែង​ក្រុង​ឮ»។</verse>
				<verse number="12">មេទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ព្រះមហាក្សត្រ​របស់​យើង​ប្រើ​យើង​អោយ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​អោយ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង​ដូច​អស់​លោក​ដែរ»។</verse>
				<verse number="13">បន្ទាប់​មក មេទ័ព​អាស្ស៊ីរី​នោះ​ឈរ​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង​ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជឱង្ការ​របស់​ព្រះមហាក្សត្រាធិរាជ គឺ​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ:</verse>
				<verse number="14">ព្រះករុណា​មាន​រាជឱង្ការ​ថា: កុំ​ទុក​អោយ​ស្ដេច​ហេសេគា បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត</verse>
				<verse number="15">កុំ​ទុក​អោយ​ស្ដេច​ហេសេគា​នាំ​អ្នក​រាល់​គ្នា ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ​ដោយ​ពោល​ថា “ ព្រះអម្ចាស់ ​ពិត​ជា​រំដោះ​យើង ព្រះអង្គ​មិន​បណ្ដោយ​អោយ​ក្រុង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។</verse>
				<verse number="16">កុំ​ស្ដាប់​ស្ដេច​ហេសេគា​អោយ​សោះ ដ្បិត​ព្រះចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិសញ្ញា សុំ​សន្តិភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ</verse>
				<verse number="17">រួច​ហើយ​យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​នៅ​ស្រុក​មួយ​ទៀត ដែល​សម្បូណ៌​សប្បាយ​ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ពោរពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំងបាយជូរ ជា​ស្រុក​សម្បូណ៌​អាហារ និង​ចំការ​ទំពាំងបាយជូរ”។</verse>
				<verse number="18">កុំ​ទុក​អោយ​ស្ដេច​ហេសេគា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពោល​ថា “ ព្រះអម្ចាស់ ​នឹង​រំដោះ​យើង” នោះ​ឡើយ ដ្បិត​ក្នុង​ចំណោម​ព្រះ​របស់​ប្រជាជាតិ​ទាំងឡាយ គ្មាន​ព្រះ​ណា​បាន​រំដោះ​ស្រុក​គេ​អោយ​រួច​ពី​ព្រះហស្ដ​របស់​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ!</verse>
				<verse number="19">តើ​ព្រះ​របស់​ក្រុង​ហាម៉ាត ព្រះ​របស់​ក្រុង​អើផាឌ ព្រះ​របស់​ពួក​សេផាវែម ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?</verse>
				<verse number="20">ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះអម្ចាស់ ​ក៏​ពុំ​អាច​រំដោះ ក្រុង​យេរូសាឡឹម​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ដែរ!»។</verse>
				<verse number="21">ប្រជាជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះបាទ​ហេសេគា បង្គាប់​ពួក​គេ​មិន​អោយ​ឆ្លើយ​តប​នឹង​មេទ័ព​នោះ​ជា​ដាច់​ខាត។</verse>
				<verse number="22">លោក​អេលាគីម​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជ​វាំង លោក​សេបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះរាជា នាំ​គ្នា​វិល​ទៅ​គាល់​ព្រះបាទ​ហេសេគា​វិញ ទាំង​ហែក​សម្លៀកបំពាក់ ហើយ​ទូល​ថ្វាយ​ព្រះរាជា​នូវ​ពាក្យ​របស់​មេទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។</verse>
			</chapter>
			<chapter number="37">
				<verse number="1">កាល​ព្រះបាទ​ហេសេគា​ទទួល​ដំណឹង​នេះ ស្ដេច​ហែក​ព្រះភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ព្រះរាជា​ចាត់​លោក​អេលាគីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះបរមរាជវាំង និង​លោក​សេបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជាចារ្យ​ចាស់ៗ​ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា អោយ​ទៅ​ជួប​ព្យាការី​អេសាយ​ជា​កូន​របស់​លោក​អម៉ូស។</verse>
				<verse number="3">ពួក​គេ​ជំរាប​លោក​ដូច​ត​ទៅ៖ «ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌកម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។</verse>
				<verse number="4">ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេទ័ព អោយ​មក​ជេរ​ប្រមាថ​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ ប្រហែល​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក ឮ​ពាក្យ​របស់​មេទ័ព​នោះ​ដែរ ហើយ​ព្រះអង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះអង្គ​បាន​ឮ។ ហេតុ​នេះ​សូម​ទូលអង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​មេត្តា ប្រណី​ដល់​ប្រជាជន​ដែល​នៅ​សេសសល់​នេះ​ផង»។</verse>
				<verse number="5">មន្ត្រី​របស់​ព្រះបាទ​ហេសេគា​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ</verse>
				<verse number="6">ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះករុណា​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី ប្រមាថ​មាក់ងាយ​យើង​នោះ​ឡើយ។</verse>
				<verse number="7">បន្តិច​ទៀត​ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​អោយ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់ ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។</verse>
				<verse number="8">មេទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ស្ដេច​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស ទៅ​វាយ​យក​ក្រុង​លីបណា។</verse>
				<verse number="9">ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កងទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះចៅ​ទារហាកា ជា​ជន​ជាតិ​អេត្យូពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ​ជួប​ព្រះបាទ​ហេសេគា​ដោយ​ផ្ដាំ​ថា៖</verse>
				<verse number="10">«ចូរ​ប្រាប់​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​អោយ​ព្រះ​របស់​ព្រះករុណា គឺ​ព្រះ​ដែល​ព្រះករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះករុណា​ដោយ​អះអាង​ថា ក្រុង​យេរូសាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។</verse>
				<verse number="11">ព្រះករុណា​ជ្រាប​ស្រាប់​ហើយ​ថា ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ជំនាន់​មុនៗ បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះករុណា​វិញ តើ​ព្រះករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?</verse>
				<verse number="12">ពេល​អយ្យកោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន​នៅ​ស្រុក​ធេឡាស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជាជាតិ​ទាំង​នោះ រំដោះ​ពួក​គេ​ឡើយ។</verse>
				<verse number="13">រីឯ​ស្ដេច​ទាំងឡាយ​របស់​ក្រុង​ហាម៉ាត ក្រុង​អើផាឌ ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។</verse>
				<verse number="14">ព្រះបាទ​ហេសេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ​មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះដំណាក់​យក​លិខិត​នោះ លាត​បង្ហាញ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ព្រះបាទ​ហេសេគា​ទូលអង្វរ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖</verse>
				<verse number="16">«ឱ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​អើយ ព្រះអង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។</verse>
				<verse number="17">ព្រះអម្ចាស់ ​អើយ សូម​ផ្ទៀង​ព្រះកាណ៌ ស្ដាប់​ទូលបង្គំ! ព្រះអម្ចាស់ ​អើយ សូម​បើក​ព្រះនេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេរីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ!</verse>
				<verse number="18">ឱ​ ព្រះអម្ចាស់ ​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី ពិត​ជា​បាន​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន</verse>
				<verse number="19">ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត អោយ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។</verse>
				<verse number="20">ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេរីប​ផង ដើម្បី​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ ព្រះអម្ចាស់!»។</verse>
				<verse number="21">ពេល​នោះ លោក​អេសាយ​ជា​កូន​របស់​លោក​អម៉ូស ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​ហេសេគា​ថា៖ «ព្រះករុណា​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្ដី​អំពី​សានហេរីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​ព្រះបន្ទូល​ឆ្លើយ​តប​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា: សានហេរីប​អើយ! ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារី នឹង​ប្រមាថ​មើលងាយ​អ្នក អ្នក​ក្រុង​យេរូសាឡឹម​នឹង​គ្រវី​ក្បាល ចំអក​អោយ​អ្នក។</verse>
				<verse number="23">តើ​អ្នក​បាន​ជេរ និង​ត្មះតិះដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="24">អ្នក​បាន​ប្រើ​ពួក​បំរើ​របស់​អ្នក អោយ​មក​ជេរ​ព្រះអម្ចាស់។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។</verse>
				<verse number="25">អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក ពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីល ទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។</verse>
				<verse number="26">សានហេរីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថា យើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិការណ៍ ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ! ឥឡូវ​នេះ យើង​ធ្វើ​អោយ​សំរេច ដើម្បី​កំទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹងមាំ អោយ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។</verse>
				<verse number="27">អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេ ពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។ ពួក​គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាល ឬ​ដូច​រុក្ខជាតិ​នៅ​តាម​ចំការ និង​ដូច​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ពេល​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត​បក់​មក វា​ក៏​ក្រៀម​អស់​ទៅ។</verse>
				<verse number="28">ចំណែក​ឯ​យើង​វិញ អ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។ ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូល ឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។</verse>
				<verse number="29">អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។</verse>
				<verse number="30">ចំពោះ​អ្នក​វិញ ហេសេគា​អើយ យើង​នឹង​បង្ហាញ​ទី​សំគាល់​មួយ​អោយ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំងបាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។</verse>
				<verse number="31">អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេសសល់ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។</verse>
				<verse number="32">ដោយ​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​លើសលប់​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​នឹង​ទុក​អោយ​ប្រជាជន​មួយ​ចំនួន​នៅ​សេសសល់​ក្នុង​ក្រុង​យេរូសាឡឹម ហើយ​អោយ​ប្រជាជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។</verse>
				<verse number="33">ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូសាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។</verse>
				<verse number="34">ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ” -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="35">យើង​នឹង​ការពារ​ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង»។</verse>
				<verse number="36">ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​បាន​ចេញ​មក វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាកសព​នៅ​ពាសពេញ​ទី​តាំង​ទ័ព។</verse>
				<verse number="37">ព្រះចៅ​សានហេរីប​ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។</verse>
				<verse number="38">ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយបង្គំ​ព្រះនីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ាម៉ាឡេក និង​សារេស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ារ៉ាត។ បុត្រា​មួយ​អង្គ​ទៀត នាម​អេសារ-ហាដោន បាន​ឡើង​ស្នង​រាជ្យ។</verse>
			</chapter>
			<chapter number="38">
				<verse number="1">នៅ​គ្រា​នោះ​ព្រះបាទ​ហេសេគា ប្រឈួន​ជា​ទម្ងន់ ហៀប​នឹង​សុគត។ ព្យាការី​អេសាយ​ជា​កូន​លោក​អម៉ូស មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា សូម​ព្រះករុណា​ផ្ដែផ្ដាំ​ព្រះរាជវង្សានុវង្ស​អោយ​ហើយ​ទៅ ដ្បិត​ព្រះករុណា​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ព្រះករុណា​ជិត​សោយ​ទិវង្គត​ហើយ»។</verse>
				<verse number="2">ព្រះបាទ​ហេសេគា​បែរ​ព្រះភក្ត្រ​ទៅ​រក​ជញ្ជាំង ហើយ​ទូលអង្វរ​ ព្រះអម្ចាស់ ដូច​ត​ទៅ៖</verse>
				<verse number="3">«ឱ! ព្រះអម្ចាស់ ​អើយ​សូម​កុំ​ភ្លេច​ថា ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​ដោយ​ចិត្ត​ស្មោះស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ប៉ុណ្ណោះ!»។ ព្រះបាទ​ហេសេគា​បង្ហូរ​ជលនេត្រ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេសាយ​ដូច​ត​ទៅ៖</verse>
				<verse number="5">«ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេគា​ថា ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ដាវីឌ ដែល​ជា​អយ្យកោ​របស់​ព្រះករុណា មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​អោយ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។</verse>
				<verse number="6">យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូសាឡឹម​នេះ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការពារ​ក្រុង​នេះ​ដែរ”»។</verse>
				<verse number="7">លោក​អេសាយ​ទូល​ស្ដេច​វិញ​ថា៖ « ព្រះអម្ចាស់ ​នឹង​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​អោយ​ព្រះករុណា​ជ្រាប​ថា ព្រះអម្ចាស់ ​មុខ​ជា​សំរេច​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ</verse>
				<verse number="8">គឺ​ព្រះអង្គ​នឹង​ធ្វើ​អោយ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះបាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។</verse>
				<verse number="9">ក្រោយ​ពេល​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា​បាន​ជា​សះស្បើយ​ពី​ជំងឺ​វិញ ទ្រង់​ក៏​លើក​ទំនុកតម្កើង​ព្រះអម្ចាស់​ដូច​ត​ទៅ:</verse>
				<verse number="10">«ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។</verse>
				<verse number="11">ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ​ព្រះភក្ត្រ​របស់ ព្រះអម្ចាស់ ​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ​ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។</verse>
				<verse number="12">ជីវិត​ខ្ញុំ​ ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​គង្វាល​រើ​ជំរំ​របស់​គេ ព្រះអម្ចាស់​ធ្វើ​អោយ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។</verse>
				<verse number="13">ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ​ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ ព្រះអម្ចាស់​អើយ​ចាប់​ពី​ថ្ងៃ​ដល់​យប់ ព្រះអង្គ​នឹង​ធ្វើ​អោយ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។</verse>
				<verse number="14">ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ទូលបង្គំ​ផង!</verse>
				<verse number="15">តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ទូល​ទៅ​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ? ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ​អោយ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​អោយ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។</verse>
				<verse number="16">ព្រះអម្ចាស់​អើយ មនុស្ស​មាន​ជីវិត ដោយសារ​ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ទូលបង្គំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយសារ​តែ​ព្រះហឫទ័យ​សប្បុរស​នេះ​ដែរ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ទូលបង្គំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។</verse>
				<verse number="17">ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខសាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ អោយ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទៀត​ហើយ។</verse>
				<verse number="18">ក្នុង​ស្ថាន​មនុស្ស​ស្លាប់ គ្មាន​នរណា​អាច​លើក​តម្កើង​ព្រះអង្គ​បាន​ឡើយ មច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ក៏​ពុំ​អាច​សង្ឃឹម​លើ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ របស់​ព្រះអង្គ​បាន​ទៀត​ដែរ។</verse>
				<verse number="19">មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ព្រះអង្គ ដូច​ទូលបង្គំ​លើក​តម្កើង​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ។</verse>
				<verse number="20">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យតន្ត្រី នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។</verse>
				<verse number="21">បន្ទាប់​មក លោក​អេសាយ​បង្គាប់​ទៅ​រាជ​បំរើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ព្រះករុណា​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ ស្បើយ​មិន​ខាន»។</verse>
				<verse number="22">ពេល​នោះ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី​ដែល​នាំ​អោយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​បាន?»។​</verse>
			</chapter>
			<chapter number="39">
				<verse number="1">នៅ​គ្រា​នោះ​ស្ដេច​ស្រុក​បាប៊ីឡូន គឺ​ព្រះចៅ​ម្រដាក់-បាឡាដាន​ជា​បុត្រ​របស់​ព្រះចៅ​បាឡាដាន បាន​ផ្ញើ​រាជសារ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេសេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះបាទ​ហេសេគា​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។</verse>
				<verse number="2">ព្រះបាទ​ហេសេគា មាន​ព្រះហឫទ័យ​រីករាយ​ណាស់ ស្ដេច​នាំ​រាជទូត​របស់​ស្រុក​បាប៊ីឡូន​ទៅ​ទស្សនា កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វាវុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះបាទ​ហេសេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជវាំង និង​ក្នុង​នគរ​អោយ​រាជទូត​របស់​ស្ដេច​បាប៊ីឡូន ឃើញ​ឥត​មាន​ចន្លោះ​អ្វី​ឡើយ។</verse>
				<verse number="3">បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះបាទ​ហេសេគា​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ីឡូន»។</verse>
				<verse number="4">លោក​អេសាយ​សួរ​ព្រះបាទ​ហេសេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះបរមរាជ​វាំង?»។ ព្រះបាទ​ហេសេគា​តប​វិញ​ថា៖ «ពួក​គេ​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ អោយ​ពួក​គេ​ឃើញ​ឥត​មាន​លាក់លៀម​អ្វី​ឡើយ»។</verse>
				<verse number="5">ពេល​នោះ លោក​អេសាយ​ទូល​ព្រះបាទ​ហេសេគា​ថា៖ «សូម​ព្រះករុណា​ទ្រង់​សណ្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ដូច​ត​ទៅ:</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “នៅ​គ្រា​ខាង​មុខ​រាជ្យ​ទ្រព្យ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​អ្នក និង​ភោគ​សម្បត្តិ​ដែល​អយ្យកោ​របស់​អ្នក​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន ឥត​មាន​សេសសល់​អ្វី​ឡើយ។</verse>
				<verse number="7">គេ​ក៏​នាំ​រាជវង្សានុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហាតលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ”»។</verse>
				<verse number="8">ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដែល​លោក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ព្រះរាជា​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិភាព និង​សុខសាន្តត្រាណ»។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ព្រះ​របស់​អ្នក​រាល់​គ្នា មាន​ព្រះបន្ទូល​ថា៖ «ចូរ​ជួយ​សំរាល​ទុក្ខ​ប្រជាជន​របស់​យើង កុំ​បង្អង់​ឡើយ!</verse>
				<verse number="2">ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូសាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​អោយ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះអម្ចាស់ ​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។</verse>
				<verse number="3">មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ ព្រះអម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង</verse>
				<verse number="4">ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំងឡាយ ហើយ​ពង្រាប​ភ្នំ​តូច ភ្នំ​ធំ​ទាំង​ប៉ុន្មាន​អោយ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​អោយ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិបរដុប​ក៏​ត្រូវ​ពង្រាប អោយ​ស្មើ​ផង​ដែរ។</verse>
				<verse number="5">ពេល​នោះ ព្រះអម្ចាស់ ​នឹង​សំដែង​សិរីរុងរឿង អោយ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច្នេះ»។​</verse>
				<verse number="6">មាន​សំឡេង​មួយ​បង្គាប់​ថា៖ «ចូរ​ស្រែក​ប្រកាស​ចុះ!» សំឡេង​មួយ​ទៀត​សួរ​ថា៖ «តើ​អោយ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។ «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។</verse>
				<verse number="7">នៅ​ពេល​ណា​ខ្យល់​របស់​ ព្រះអម្ចាស់ ​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ ប្រជារាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។</verse>
				<verse number="8">ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»។​</verse>
				<verse number="9">ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹងល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូសាឡឹម​ជា​អ្នក​នាំ​ដំណឹងល្អ​អើយ ចូរ​ស្រែក​អោយ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា!</verse>
				<verse number="10">មើល​ហ្ន៎ ព្រះជាអម្ចាស់ ​យាង​មក ប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះបារមី ដើម្បី​គ្រង​រាជ្យ។ ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ព្រះអង្គ។​</verse>
				<verse number="11">ព្រះអង្គ​នឹង​ថែរក្សា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។</verse>
				<verse number="12">តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ? តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំងឡាយ?</verse>
				<verse number="13">តើ​នរណា​ស្ទង់​ព្រះវិញ្ញាណ​នៃ​ ព្រះអម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា ជួយ​គំនិត​ព្រះអង្គ?​</verse>
				<verse number="14">តើ​ព្រះអង្គ​បាន​សុំ​នរណា​អោយ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​អោយ​ស្គាល់​ប្រាជ្ញា ហើយ​ណែនាំ​ព្រះអង្គ​អោយ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ?</verse>
				<verse number="15">ប្រជាជាតិ​ទាំងឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ កោះ​ទាំងឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។</verse>
				<verse number="16">ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សំរាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម​សំរាប់​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអង្គ​ដែរ។</verse>
				<verse number="17">នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ ប្រជាជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។</verse>
				<verse number="18">តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះជាម្ចាស់ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ?</verse>
				<verse number="19">អ្នក​រាល់​គ្នា​ប្រដូច​ព្រះអង្គ​ទៅ​នឹង ព្រះ​ក្លែងក្លាយ​ឬ? ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​អោយ​ទៀត​ផង។</verse>
				<verse number="20">រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម ហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណាន អោយ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹងមាំ។</verse>
				<verse number="21">តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​គេ​មិន​បាន​ផ្សព្វផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ?</verse>
				<verse number="22">ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ ធ្វើ​ជា​ព្រះដំណាក់ ដូច​ដំឡើង​ព្រះពន្លា។</verse>
				<verse number="23">ព្រះអង្គ​បាន​ធ្វើ​អោយ​មេ​ដឹក​នាំ​ទាំងឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​អោយ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។</verse>
				<verse number="24">អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី ពេល​ណា​ខ្យល់​របស់​ព្រះអម្ចាស់​បក់​មក​លើ ក៏​ស្វិត​ក្រៀម​អស់ រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កំទេច​ចំបើង។</verse>
				<verse number="25">ព្រះ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?។</verse>
				<verse number="26">ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​ព្រះអម្ចាស់ ដែល​បាន​ហៅ​ហ្វូងតារា ទាំង​នោះ អោយ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កងទ័ព ព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយសារ​មហិទ្ធិឫទ្ធិ និង​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។</verse>
				<verse number="27">ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ! ម្នាល​ប្រជាជន​អ៊ីស្រាអែល​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ ព្រះអម្ចាស់ ​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌ អោយ​ខ្ញុំ​ឡើយ។</verse>
				<verse number="28">តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះអម្ចាស់ ​ជា​ព្រះ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ព្រះអង្គ​មិន​ចេះ​នឿយហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះតម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។</verse>
				<verse number="29">ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ ដល់​អ្នក​នឿយហត់ និង​ខ្សោះ​ល្វើយ។</verse>
				<verse number="30">ក្មេង​ជំទង់ៗ​តែង​នឿយហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ</verse>
				<verse number="31">រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ ព្រះអម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។</verse>
			</chapter>
			<chapter number="41">
				<verse number="1">មនុស្សម្នា​នៅ​តាម​កោះ ទាំងឡាយ​អើយ ចូរ​នៅ​ស្ងៀមស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ! ប្រជារាស្ត្រ​ទាំងឡាយ​អើយ ចូរ​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក​រួច​សឹម​និយាយ! យើង​ឡើង​មក​ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។</verse>
				<verse number="2">តើ​នរណា​បាន​ហៅ​អ្នក​ដែល​ត្រូវ​រក​យុត្តិធម៌ អោយ​មក​ពី​ទិស​ខាង​កើត? តើ​នរណា​អោយ​លោក​មាន​ជ័យជំនះ លើ​ប្រជាជាតិ​ទាំងឡាយ ព្រម​ទាំង​បង្ក្រាប​ស្ដេច​នានា? ដាវ​របស់​លោក​កំទេច​ពួក​គេ អោយ​ទៅ​ជា​ធូលី​ដី ព្រួញ​របស់​លោក​ធ្វើ​អោយ​ពួក​គេ​ខ្ចាត់ខ្ចាយ ដូច​កំទេច​ចំបើង​ប៉ើង​តាម​ខ្យល់។</verse>
				<verse number="3">លោក​ដេញ​តាម​ពួក​គេ លោក​ឆ្លង​កាត់​ទ័ព​របស់​គេ ដោយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ ជើង​របស់​លោក​ក៏​មិន​បាច់​ជាន់​ដី​ដែរ។</verse>
				<verse number="4">តើ​នរណា​បាន​គ្រោង​ទុក និង​សំរេច​ព្រឹត្តិការណ៍​ទាំង​នេះ? គឺ​ព្រះអង្គ​ដែល​បាន​ណែនាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​រៀង​មក។ យើង​ជា​ ព្រះអម្ចាស់ ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។</verse>
				<verse number="5">ប្រជាជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ប្រជាជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។</verse>
				<verse number="6">ពួក​គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ម្នាក់ៗ​ពោល​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា “ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!”។</verse>
				<verse number="7">ជាង​ចម្លាក់​លើក​ទឹក​ចិត្ត​ជាង​ស្មិត អ្នក​ដុត​ដែក​លើក​ទឹក​ចិត្ត​អ្នក​ដំ​ដែក ដោយ​ពោល​ថា “ផ្សារ​ដូច្នេះ ល្អ​ណាស់!”។ បន្ទាប់​មក គាត់​យក​ដែក​គោល​មក​ដំ​ភ្ជាប់ រូប​ចម្លាក់​កុំ​អោយ​រង្គើ។​</verse>
				<verse number="8">ចំពោះ​អ្នក​វិញ ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​បំរើ​របស់​យើង កូន​ចៅ​យ៉ាកុប​ដែល​យើង​បាន​ជ្រើស​រើស ពូជពង្ស​របស់​អប្រាហាំ ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!​</verse>
				<verse number="9">យើង​បាន​ដឹក​ដៃ​អ្នក ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី យើង​បាន​ហៅ​អ្នក​ពី​ស្រុក​ចុង​កាត់​មាត់ញក​មក យើង​បាន​និយាយ​ទៅ​កាន់​អ្នក​ថា: អ្នក​ជា​អ្នក​បំរើ​ដែល​យើង​បាន​ជ្រើស​រើស យើង​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ!</verse>
				<verse number="10">កុំ​ភ័យ​ខ្លាច​អ្វី​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​អោយ​សោះ យើង​ជា​ព្រះ​របស់​អ្នក យើង​នឹង​អោយ​អ្នក​មាន​កម្លាំង​រឹងប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​អោយ​អ្នក។</verse>
				<verse number="11">ពួក​ចង​កំហឹង​នឹង​អ្នក មុខ​ជា​ត្រូវ​អាម៉ាស់ និង​បាក់​មុខ ពួក​ប្រឆាំង​នឹង​អ្នក មុខ​ជា​វិនាស​បាត់​បង់ និង​រលាយ​សូន្យ​ទៅ។</verse>
				<verse number="12">អ្នក​នឹង​ស្វែង​រក​ពួក​ដែល​ធ្លាប់​ប្រឆាំង​នឹង​អ្នក តែ​រក​ពួក​គេ​មិន​ឃើញ​ទៀត​ទេ ពួក​ដែល​ធ្លាប់​ធ្វើ​សឹក​ជា​មួយ​អ្នក ប្រែ​ជា​សាប​សូន្យ រលាយ​បាត់​អស់</verse>
				<verse number="13">ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!</verse>
				<verse number="14">កូន​ចៅ​យ៉ាកុប! ពូជពង្ស​អ៊ីស្រាអែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន​ តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">យើង​ធ្វើ​អោយ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កំទេច​ភ្នំ​តូច​ធំ អោយ​ទៅ​ជា​ធូលី​ដី។</verse>
				<verse number="16">អ្នក​កំចាត់កំចាយ​ពួក​គេ​អោយ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីករាយ ព្រោះ​តែ​ ព្រះអម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="17">ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជា​ ព្រះអម្ចាស់ ​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។</verse>
				<verse number="18">យើង​នឹង​ធ្វើ​អោយ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​អោយ​វាល​រហោស្ថាន ប្រែ​ទៅ​ជា​បឹងបួ អោយ​ដី​ហួតហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។</verse>
				<verse number="19">យើង​នឹង​ធ្វើ​អោយ​មាន​ដើម​គគីរ បេង នាងនួន ពពាលខែ ដុះ​ក្នុង​វាល​រហោស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។</verse>
				<verse number="20">ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​នៃ ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ផ្ដួចផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ព្រះហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="21">ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​នៃ​ពូជពង្ស របស់​លោក​យ៉ាកុប​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្ហាញ​សំណុំ​រឿង និង​បញ្ចេញ​ភស្ដុតាង របស់​អ្នក​រាល់​គ្នា​មក!</verse>
				<verse number="22">អោយ​ព្រះ​ទាំង​នេះ​រៀប​រាប់ ហើយ​ថ្លែង​ប្រាប់​អំពី​ហេតុការណ៍​ដែល នឹង​ត្រូវ​កើត​មាន​នៅ​អនាគត។ ចូរ​រំលឹក​យើង​អំពី​ហេតុការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង នោះ​យើង​នឹង​រិះគិត។ ចូរ​រៀប​រាប់​អំពី​ព្រឹត្តិការណ៍ ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល ដើម្បី​អោយ​បាន​ដឹង​ផង។</verse>
				<verse number="23">ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ព្រះ​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី​ល្អ​ក្ដី ដើម្បី​អោយ​យើង​ឃើញ និង​ស្ងើច​សរសើរ។</verse>
				<verse number="24">តាម​ពិត​អ្នក​រាល់​គ្នា​ឥត​បាន​ការ​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ក៏​ធ្វើ​អ្វី​មិន​កើត​ដែរ អស់​អ្នក​ដែល​ជ្រើស​រើស​អ្នក​រាល់​គ្នា​ទុក​ជា​ព្រះ សុទ្ធ​តែ​ជា​មនុស្ស​គំរក់។</verse>
				<verse number="25">យើង​បាន​ហៅ​មនុស្ស​ម្នាក់​មក​ពី​ទិស​ខាង​ជើង ហើយ​អ្នក​នោះ​ក៏​មក​ដល់។ នៅ​ទិស​ខាង​កើត គេ​គោរព​ឈ្មោះ​គាត់​ គាត់​ជាន់​ឈ្លី​អ្នក​ដឹក​នាំ​របស់​ប្រជាជាតិ​នានា ដូច​គេ​ដើរ​ជាន់​ភក់ ឬ​ដូច​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ​ដែរ។</verse>
				<verse number="26">តើ​នរណា​បាន​ថ្លែង​ប្រាប់​អំពី​ហេតុការណ៍ ទាំង​នេះ​ជា​មុន ដើម្បី​អោយ​យើង​ទទួល​ស្គាល់ និង​ពោល​ថា ហេតុការណ៍​នោះ​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! ទេ! គ្មាន​នរណា​ផ្ដល់​ដំណឹង​ជា​មុន ហើយ​ក៏​គ្មាន​នរណា​ប្រាប់​អោយ​គេ​ដឹង​ដែរ គ្មាន​នរណា​ឮ​ពាក្យ​សំដី​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="27">យើង​ទេ​តើ ដែល​បាន​នាំ​ដំណឹង​មក​ដល់ ក្រុង​ស៊ីយ៉ូន​មុន​គេ ដោយ​ចាត់​អ្នក​នាំ​សារ​មក​ប្រាប់ អ្នក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="28">យើង​ក្រឡេក​មើល​ទៅ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ទាល់​តែ​សោះ ក្នុង​ចំណោម​ព្រះ​ទាំង​នោះ គ្មាន​នរណា​ម្នាក់​ផ្ដល់​យោបល់ ឬ​ឆ្លើយ​នឹង​សំណួរ ដែល​យើង​សាក​សួរ​នោះ​ទេ។</verse>
				<verse number="29">ព្រះ​ទាំង​នោះ​គ្មាន​បាន​ការ គេ​ពុំ​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ រូប​បដិមា​ទាំង​នោះ សុទ្ធ​តែ​ឥត​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់!»</verse>
			</chapter>
			<chapter number="42">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បំរើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​អោយ​ប្រជាជាតិ​ទាំងឡាយ ស្គាល់​ការ​វិនិច្ឆ័យ។​</verse>
				<verse number="2">លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។</verse>
				<verse number="3">លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន!</verse>
				<verse number="4">លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​អោយ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់ចាំ​ទទួល​វិន័យ​ពី​លោក។​</verse>
				<verse number="5">នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​អោយ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​អោយ សត្វ​លោក​ទាំងឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​អោយ​អស់​អ្នក​ដែល ចរយាត្រា​នៅ​លើ​ផែនដី​នេះ។</verse>
				<verse number="6">យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែងតាំង​អ្នក​ជា​សម្ពន្ធមេត្រី សំរាប់​ប្រជាជន អោយ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា</verse>
				<verse number="7">ប្រោស​មនុស្ស​ខ្វាក់​អោយ​បាន​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំឃាំង ព្រម​ទាំង​រំដោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត អោយ​បាន​ចេញ​រួច​ផង។</verse>
				<verse number="8">យើង​មាន​នាម​ថា ព្រះអម្ចាស់ យើង​មិន​ប្រគល់​សិរីរុងរឿង​របស់​យើង ទៅ​អោយ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​អោយ​ព្រះ​ក្លែងក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!</verse>
				<verse number="9">មើល​ចុះ! ហេតុការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង​បាន​សំរេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង មុន​ហេតុការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។</verse>
				<verse number="10">អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រ កោះ​ទាំងឡាយ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ ព្រះអម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="11">អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន និង​តាម​ភូមិ​នានា​ក្នុង​វាល​រហោស្ថាន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុលសម្ព័ន្ធ​កេដារ និង​អ្នក​ក្រុង​សេឡា​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយ ចូរ​នាំ​គ្នា​ស្រែក​អបអរសាទរ!</verse>
				<verse number="12">ចូរ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំងឡាយ!</verse>
				<verse number="13">ព្រះអម្ចាស់ ​ស្រឡាញ់​ប្រជាជន របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរជន ដូច​អ្នក​ចំបាំង​ដ៏​ចំណាន ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យជំនះ​លើ​ខ្មាំង​សត្រូវ។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សំងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សំរាល​កូន!</verse>
				<verse number="15">យើង​នឹង​កំទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូច យើង​នឹង​ធ្វើ​អោយ​រុក្ខជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​អោយ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​អោយ​បឹងបួ​រីង​ហួតហែង។</verse>
				<verse number="16">យើង​នឹង​ធ្វើ​អោយ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត​អោយ​ទៅ​ជា​ពន្លឺ នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​អោយ​ផ្លូវ​រដិបរដុប​ប្រែ​ទៅ​ជា ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សំរេច​ការ​ទាំង​នោះ​ពុំខាន។​</verse>
				<verse number="17">រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែងក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។</verse>
				<verse number="18">មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង! មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក ហើយ​មើល​ឃើញ​ទៅ!</verse>
				<verse number="19">តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បំរើ​របស់​យើង តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​អោយ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បំរើ​របស់​ ព្រះអម្ចាស់?</verse>
				<verse number="20">អ្នក​បាន​ឃើញ​ហេតុការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។</verse>
				<verse number="21">ដោយ​ ព្រះអម្ចាស់ ​សុចរិត ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ធ្វើ​អោយ​ក្រឹត្យវិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំថ្កើង​រុងរឿង។</verse>
				<verse number="22">ក៏​ប៉ុន្តែ ប្រជារាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាមទារ​របស់​ទាំង​នោះ អោយ​ពួក​គេ​វិញ​ដែរ។</verse>
				<verse number="23">ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រងត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់?</verse>
				<verse number="24">តើ​នរណា​បាន​ប្រគល់​ពូជពង្ស​លោក​យ៉ាកុប ទៅ​អោយ​ខ្មាំង​រឹប​អូស? តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រាអែល ទៅ​អោយ​ខ្មាំង​ប្លន់​ដូច្នេះ? គឺ​ ព្រះអម្ចាស់ ​ដែល​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="25">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះពិរោធ មក​លើ​ស្រុក​អ៊ីស្រាអែល ដោយ​ធ្វើ​អោយ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាលដាល​គ្រប់​ទិសទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិនហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។</verse>
			</chapter>
			<chapter number="43">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​ជា​កូន​ចៅ របស់​លោក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​ព្រះបន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​អោយ​អ្នក​ធ្វើ​ជា​ប្រជាជន​របស់​យើង។</verse>
				<verse number="2">ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាបឆេះ​អ្នក​ដែរ</verse>
				<verse number="3">ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជាជន​អេស៊ីប​អោយ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូពី និង​ស្រុក​សេបា ជា​ថ្នូរ​អោយ​គេ ដើម្បី​លោះ​អ្នក​ដែរ។</verse>
				<verse number="4">យើង​ប្រគល់​មនុស្ស​ជា​ច្រើន​អោយ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជាជន​ផ្សេងៗ​អោយ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើសលប់ ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។</verse>
				<verse number="5">កុំ​ភ័យ​ខ្លាច​អ្វី! យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ស្រុក​ខាង​កើត អោយ​វិល​ត្រឡប់​មក​វិញ ហើយ​ប្រមូល​ពូជពង្ស​របស់​អ្នក ពី​ស្រុក​ខាង​លិច អោយ​វិល​មក​វិញ​ដែរ។</verse>
				<verse number="6">យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង អោយ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង មិន​អោយ​ឃាត់​គេ​ទៀត​ឡើយ។ យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​អោយ​ប្រមូល កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ</verse>
				<verse number="7">គឺ​អស់​អ្នក​ដែល​យក​ឈ្មោះ​យើង​ធ្វើ​ជា​ត្រកូល ជា​អស់​អ្នក​ដែល​យើង​បាន​សូន និង​បង្កើត ដើម្បី​បង្ហាញ​សិរីរុងរឿង​របស់​យើង។</verse>
				<verse number="8">ចូរ​នាំ​ប្រជាជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។</verse>
				<verse number="9">ចូរ​អោយ​ប្រជាជាតិ​ទាំង​អស់​មក​ជួបជុំ​គ្នា អោយ​ប្រជាជន​ទាំងឡាយ​មក​ប្រមូល​ផ្ដុំ​គ្នា ក្នុង​ចំណោម​ព្រះ​របស់​ពួក​គេ តើ​មាន​ព្រះ​ណា​បាន​ប្រាប់ ដំណឹង​ជា​មុន​អំពី​ហេតុការណ៍​ទាំង​នេះ? តើ​ព្រះ​ណា​បាន​ប្រាប់​អោយ​យើង​ដឹង អំពី​ព្រឹត្តិការណ៍​ដើម​ដំបូង? អោយ​ព្រះ​ទាំង​នោះ​រក​សាក្សី និង​បង្ហាញ​ភស្ដុតាង​មក ដើម្បី​អោយ​អ្នក​ឯ​ទៀត​ឮ រួច​ពោល​ថា ពាក្យ​សំដី​របស់​ព្រះ​នោះ​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បំរើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​ព្រះជាម្ចាស់។ នៅ​មុន​យើង​គ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។</verse>
				<verse number="11">មាន​តែ​យើង​ទេ​ជា​ ព្រះអម្ចាស់ ក្រៅ​ពី​យើង​គ្មាន​ព្រះសង្គ្រោះ​ណា​ទៀត​ឡើយ</verse>
				<verse number="12">មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​ព្រះជាម្ចាស់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">អំណើះ​ត​ទៅ​យើង​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​ព្រះអម្ចាស់ គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។</verse>
				<verse number="14">ព្រះអម្ចាស់ ​ដែល​បាន​លោះ​អ្នក​រាល់​គ្នា គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​ចាត់​ទ័ព​អោយ​ទៅ​វាយ​ក្រុង​បាប៊ីឡូន ដើម្បី​រំលំ​អំណាច​របស់​ពួក​គេ។ ពេល​នោះ ជន​ជាតិ​ខាល់ដេ​នឹង​រត់​ខ្ចាត់ខ្ចាយ ដោយ​ជិះ​សំពៅ ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ហ៊ោ​សប្បាយ។</verse>
				<verse number="15">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះមហាក្សត្រ​ដែល​បាន បង្កើត​អ្នក​រាល់​គ្នា។ ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោស្ថាន</verse>
				<verse number="16">ព្រះអម្ចាស់ ​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ</verse>
				<verse number="17">ព្រះអង្គ​ដែល​បាន​ប្រមូល​កងទ័ព មាន​រទេះ​ចំបាំង កងពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់អាច ព្រះអង្គ​ដែល​ធ្វើ​អោយ​ពួក​គេ​បរាជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ព្រះអង្គ​មាន​ព្រះបន្ទូល​ថា:</verse>
				<verse number="18">កុំ​គិត​អំពី​ព្រឹត្តិការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។</verse>
				<verse number="19">បន្តិច​ទៀត​យើង​នឹង​ធ្វើ​អោយ​មាន ព្រឹត្តិការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោស្ថាន ព្រម​ទាំង​ធ្វើ​អោយ​មាន​ទន្លេ​ហូរ នៅ​វាល​ហួតហែង​ទៀត​ផង។</verse>
				<verse number="20">សត្វ​ព្រៃ​ទាំងឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​អោយ​មាន​ទឹក ក្នុង​វាល​រហោស្ថាន និង​ធ្វើ​អោយ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួតហែង ដើម្បី​ផ្ដល់​ទឹក​អោយ​ប្រជាជន ដែល​យើង​បាន​ជ្រើស​រើស</verse>
				<verse number="21">គឺ​ប្រជាជន​ដែល​យើង​បាន​បង្កើត​សំរាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។</verse>
				<verse number="22">ពូជពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រាអែល​អើយ អ្នក​នឿយ​ណាយ​នឹង​បំរើ​យើង។</verse>
				<verse number="23">អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញបូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញបូជា តែ​មិន​បាន​បន្ថែម​សិរីរុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិតបង្ខំ​អ្នក អោយ​យក​តង្វាយ​មក​អោយ​យើង យើង​ក៏​មិន​បាន​អោយ​អ្នក នឿយហត់​ដុត​ធូប​ដែរ។</verse>
				<verse number="24">អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សំរាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញបូជា តែ​មិន​មែន​ដើម្បី​ចំអែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយសារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិតបង្ខំ​យើង អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​អោយ​យើង​នឿយ​ណាយ ដោយសារ​អំពើ​អាក្រក់​របស់​អ្នក។</verse>
				<verse number="25">ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើកលែង​ទោស​អោយ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។</verse>
				<verse number="26">ចូរ​រៀប​រាប់​ប្រាប់​យើង​មក​មើល! យើង​ទាំង​ពីរ​នឹង​វិនិច្ឆ័យ​រក​ខុស​ត្រូវ​ជា​មួយ​គ្នា ចូរ​និយាយ​ការពារ​ខ្លួន ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​ជា​គ្មាន​ទោស!</verse>
				<verse number="27">យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ពួក​តំណាង​របស់​អ្នក ក៏​បាន​បះបោរ​ប្រឆាំង​នឹង​យើង​ដែរ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ទាបបន្ថោក មេ​ដឹក​នាំ​ព្រះវិហារ​ យើង​អោយ​គេ​បំផ្លាញ​កូន​ចៅ​យ៉ាកុប យើង​អោយ​គេ​ប្រមាថ​មើលងាយ ប្រជាជន​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="44">
				<verse number="1">កូន​ចៅ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង ប្រជាជន​អ៊ីស្រាអែល ដែល​យើង​បាន​ជ្រើស​រើស​អើយ ឥឡូវ​នេះ ចូរ​ស្ដាប់​យើង!</verse>
				<verse number="2">ព្រះអម្ចាស់ ​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះបន្ទូល​ថា: យ៉ាកុប​ជា​អ្នក​បំរើ​របស់​យើង​យេស៊ូរូន​​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!</verse>
				<verse number="3">យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​អោយ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួតហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង ទៅ​លើ​ពូជពង្ស​អ្នក ព្រម​ទាំង​អោយ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។</verse>
				<verse number="4">កូន​ចៅ​របស់​អ្នក​នឹង​ចំរើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។</verse>
				<verse number="5">ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ ព្រះអម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ ព្រះអម្ចាស់ ” ព្រម​ទាំង​មាន​មោទនភាព ព្រោះ​ខ្លួន​ជា​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="6">ព្រះអម្ចាស់ ​ជា​ព្រះមហាក្សត្រ​របស់ ជន​ជាតិ​អ៊ីស្រាអែល គឺ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា: យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។</verse>
				<verse number="7">តើ​មាន​ព្រះ​ណា​ដូច​យើង? អោយ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជាជន តាំង​ពី​អស់កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។</verse>
				<verse number="8">កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ច អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ? ទេ! គ្មាន​ថ្មដា​ណា​ទៀត​ឡើយ យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។</verse>
				<verse number="9">អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ រីឯ​ស្នាដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​គ្រាន់​តែ​ធ្វើ​អោយ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។</verse>
				<verse number="10">អ្នក​សូន​រូប​ព្រះ​ក្លែងក្លាយ ឬ​សិត​រូប​បដិមា ដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះ ពិត​ជា​មនុស្ស​ល្ងីល្ងើ​មែន!</verse>
				<verse number="11">រីឯ​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​អោយ​ពួក​គេ​ប្រមូល​គ្នា អោយ​គេ​ជួបជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។</verse>
				<verse number="12">ជាង​ដែក​យក​លោហធាតុ​មក​ដុត ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។ អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយហត់។</verse>
				<verse number="13">ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិនភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។</verse>
				<verse number="14">គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំងឡាយ​នៅ​ក្នុង​ព្រៃ។ គេ​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​អោយ​ដុះ​លូត​លាស់​ឡើង។</verse>
				<verse number="15">មនុស្សម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស សំរាប់​កំដៅ​ផ្ទះ និង​ចំអិន​ម្ហូប​អាហារ។ គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះ សំរាប់​ក្រាប​ថ្វាយបង្គំ និង​ធ្វើ​ជា​រូប​បដិមា​សំរាប់​គោរព​បូជា។</verse>
				<verse number="16">គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចំអែត​ក្រពះ ហើយ​ក៏​ប្រើ​សំរាប់​កំដៅ​រូប​រាង​កាយ ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ ធ្វើ​អោយ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។</verse>
				<verse number="17">រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយបង្គំ គេ​គោរព​បំរើ​រូប​នោះ និង​ទូលអង្វរ​ថា “សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។</verse>
				<verse number="18">អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។</verse>
				<verse number="19">គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា​រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយបង្គំ​រូប​ឈើ​នោះ”។</verse>
				<verse number="20">គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​អោយ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែងក្លាយ​ឡើយ។</verse>
				<verse number="21">អ៊ីស្រាអែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បំរើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​អោយ​បំរើ​យើង អ៊ីស្រាអែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ!</verse>
				<verse number="22">យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។</verse>
				<verse number="23">ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ ព្រះអម្ចាស់ ​បាន​ធ្វើ​អន្តរាគមន៍​ហើយ ទី​ជំរៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំងឡាយ​អើយ ចូរ​ស្រែក​អឺងកង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ ព្រះអម្ចាស់ ​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="24">ព្រះអម្ចាស់ ​ដែល​បាន​លោះ​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់​យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។</verse>
				<verse number="25">យើង​ធ្វើ​អោយ​ទំនាយ​របស់​គ្រូហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​អោយ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គំរោងការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​អោយ​ចំណេះ​របស់​គេ​ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។</verse>
				<verse number="26">យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បំរើ​របស់​យើង ហើយ​ធ្វើ​អោយ​គំរោងការ​របស់​អស់​អ្នក​ដែល យើង​ចាត់​អោយ​មក​នោះ​បាន​សំរេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូសាឡឹម​ថា ចូរ​អោយ​មាន​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​អោយ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។</verse>
				<verse number="27">យើង​បង្គាប់​មហាសាគរ​អោយ​រីង​ស្ងួត ហើយ​ធ្វើ​អោយ​ទន្លេ​រីង។</verse>
				<verse number="28">យើង​និយាយ​អំពី​ស្ដេច​ស៊ីរូស​ថា អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែងតាំង។ គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្ត​ដែល​យើង​ប្រាថ្នា​ចង់​បាន គាត់​នឹង​បញ្ជា​អោយ​គេ​សង់​ក្រុង​យេរូសាឡឹម និង​ព្រះវិហារ​ឡើង​វិញ”។</verse>
			</chapter>
			<chapter number="45">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ ស្ដេច​ស៊ីរូស​ដែល​ព្រះអង្គ​បាន ចាក់​ប្រេង​អភិសេក​នោះ​ថា៖ «យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក យើង​បង្ក្រាប​ប្រជាជាតិ​នានា​នៅ​ចំពោះ​មុខ​អ្នក ហើយ​ដក​អាវុធ​ពី​ស្ដេច​ទាំងឡាយ ព្រម​ទាំង​បើក​ទ្វារ​ក្រុង​ចំហ​នៅ​ចំពោះ​មុខ​អ្នក រហូត​ត​រៀង​ទៅ។</verse>
				<verse number="2">យើង​នឹង​ដើរ​នៅ​មុខ​អ្នក យើង​នឹង​ពង្រាប​កន្លែង​រដិបរដុប​អោយ​រាប​ស្មើ យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ទាំងឡាយ ព្រម​ទាំង​កំទេច​រនុក​ដែក​អោយ​ខ្ទេច​ផង។</verse>
				<verse number="3">យើង​នឹង​ប្រគល់​មាស​ប្រាក់ ដែល​គេ​កប់​ទុក​ក្នុង​ទី​ងងឹត​មក​អោយ​អ្នក ព្រម​ទាំង​ប្រគល់​ទ្រព្យ​សម្បត្តិ​ដែល គេ​ទុក​ក្នុង​ទី​លាក់​កំបាំង​មក​អោយ​អ្នក​ដែរ។ ដូច្នេះ អ្នក​នឹង​ដឹង​ថា​យើង​ពិត​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ហៅ​អ្នក​មក​តាម​ឈ្មោះ​របស់​អ្នក។</verse>
				<verse number="4">យើង​ហៅ​អ្នក​ចំ​ឈ្មោះ ព្រម​ទាំង​ប្រគល់​តំណែង​ដ៏​ខ្ពង់ខ្ពស់​អោយ​អ្នក ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ ព្រោះ​យើង​អាណិត​កូន​ចៅ​របស់​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង គឺ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​យើង​បាន​ជ្រើស​រើស។</verse>
				<verse number="5">យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ព្រះជាម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្ដី ក៏​យើង​បាន​ប្រគល់​អោយ​អ្នក​មាន​ឫទ្ធិ​អំណាច</verse>
				<verse number="6">ដើម្បី​អោយ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ គ្មាន​ព្រះអម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។</verse>
				<verse number="7">យើង​បង្កើត​ពន្លឺ និង​ភាព​ងងឹត យើង​ធ្វើ​អោយ​មាន​សេចក្ដី​សុខ និង​ទុក្ខ​វេទនា គឺ​យើង​នេះ​ហើយ​ជា ព្រះអម្ចាស់ ដែល​ប្រព្រឹត្ត​ការ​ទាំង​នេះ។</verse>
				<verse number="8">ចូរ​អោយ​ផ្ទៃ​មេឃ​សំរក់​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​សន្សើម ចូរ​អោយ​ពពក​បង្អុរ​សេចក្ដី​សុចរិត​ចុះ​មក ដូច​ទឹក​ភ្លៀង ចូរ​អោយ​ផែនដី​បើក​ចំហ ដើម្បី​អោយ​ការ​សង្គ្រោះ​រីក​ចំរើន​ឡើង និង​អោយ​សេចក្ដី​សុចរិត ពន្លក​ចេញ​ជា​មួយ​គ្នា​ដែរ។ យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ដែល​បាន​បង្កើត​អ្នក​នោះ​មក»។​</verse>
				<verse number="9">អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!​</verse>
				<verse number="10">អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន។</verse>
				<verse number="11">រីឯ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន​ជាតិ​នេះ​មក ទ្រង់​មាន​ព្រះបន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សំរាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?</verse>
				<verse number="12">យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​អោយ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូងតារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។</verse>
				<verse number="13">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្ដេច​ស៊ីរូស​ឡើង តាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​អោយ​ស្ដេច​នោះ។ ស្ដេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​អោយ​ប្រជាជន​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ”។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូពី រីឯ​ប្រជាជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជាជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ព្រះអង្គ​គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំងឡាយ សុទ្ធ​តែ​ឥត​បាន​ការ។</verse>
				<verse number="15">ឱ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ជា​ព្រះសង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់!</verse>
				<verse number="16">អស់​អ្នក​ដែល​សូន​ធ្វើ​រូប​បដិមា ត្រូវ​អាម៉ាស់ និង​បាក់​មុខ​គ្រប់ៗ​គ្នា ពួក​គេ​ចេញ​ទៅ​ទាំង​អៀន​ខ្មាស​ជា​ខ្លាំង។</verse>
				<verse number="17">ចំណែក​ឯ​ជន​ជាតិ​អ៊ីស្រាអែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ ព្រះអម្ចាស់ ព្រះអង្គ​សង្គ្រោះ​គេ​អស់កល្ប​ជានិច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។</verse>
				<verse number="18">ព្រះអម្ចាស់ ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​បាន​សូន​ផែនដី ព្រះអង្គ​បាន​ពង្រឹង​ផែនដី​អោយ​រឹងមាំ ព្រះអង្គ​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​អោយ​នៅ​ទទេ​ឡើយ គឺ​ព្រះអង្គ​បាន​បង្កើត​ផែនដី អោយ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ក្រៅ​ពី​យើង​គ្មាន​ព្រះអម្ចាស់​ឯ​ណា​ទៀត​ទេ។</verse>
				<verse number="19">យើង​មិន​ដែល​និយាយ​ដោយ​លាក់លៀម ក្នុង​ទី​ងងឹត​នៃ​ផែនដី​ឡើយ។ យើង​ក៏​មិន​ដែល​ប្រាប់​ពូជពង្ស​របស់​យ៉ាកុប អោយ​ស្វែង​រក​យើង នៅ​កន្លែង ដែល​គ្មាន​អ្វី​សោះ​នោះ​ដែរ។ យើង​ជា​ ព្រះអម្ចាស់ យើង​តែង​និយាយ​ត្រឹម​ត្រូវ អ្វីៗ​ដែល​យើង​ប្រកាស​សុទ្ធ​តែ​ពិត​ត្រង់”។</verse>
				<verse number="20">អ្នក​សេសសល់​ពី​ប្រជាជាតិ​នានា​អើយ ចូរ​ប្រមែប្រមូល​គ្នា​មក ចូរ​នាំ​គ្នា​ខិត​ចូល​មក​ជិត។ អស់​អ្នក​ដែល​សែង​ព្រះ​របស់​ខ្លួន​ធ្វើ​ពី​ឈើ ហើយ​បួងសួង​ព្រះ​ដែល​មិន​អាច​សង្គ្រោះ សុទ្ធ​តែ​ជា​មនុស្ស​ឥត​ដឹង​អ្វី​ទាំង​អស់។</verse>
				<verse number="21">ចូរ​យក​សំណុំ​រឿង និង​បង្ហាញ​ភស្ដុតាង​មក​មើល ចូរ​ពិភាក្សា​គ្នា​ទៅ។ តាំង​ពី​បុរាណ​កាល​មក តើ​នរណា​បាន​ប្រាប់​ទុក​ជា​មុន នូវ​ហេតុការណ៍​ទាំង​អំបាលម៉ាន ដែល​កើត​មាន​នៅ​ពេល​នេះ? គឺ​មាន​តែ​យើង​ដែល​ជា​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​បាន​ប្រាប់​ជា​មុន ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។ យើង​ជា​ព្រះ​ដ៏​សុចរិត និង​ជា​ព្រះសង្គ្រោះ ក្រៅ​ពី​យើង​គ្មាន​ព្រះសង្គ្រោះ​ដ៏​សុចរិត ណា​ទៀត​ឡើយ។</verse>
				<verse number="22">អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​ព្រះជាម្ចាស់ ក្រៅ​ពី​យើង​គ្មាន​ព្រះជាម្ចាស់​ណា​ទៀត​ទេ។</verse>
				<verse number="23">អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡារិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយបង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បំរើ​យើង​ដោយ​ស្មោះ។​</verse>
				<verse number="24">គេ​នឹង​ពោល​ថា មាន​តែ​ ព្រះអម្ចាស់ ​មួយ​ព្រះអង្គ​ទេ ដែល​មាន ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង​មាន​ព្រះចេស្ដា។ រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ព្រះអង្គ នឹង​មក​រក​ព្រះអង្គ​ទាំង​អាម៉ាស់។</verse>
				<verse number="25">ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​នឹង​បាន​សុចរិត ហើយ​ខ្ពស់​មុខ​ដោយសារ​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="46">
				<verse number="1">ព្រះ​បាល​បរាជ័យ​ហើយ ព្រះនេបូ​ក៏​អស់​ឫទ្ធិ​ដែរ។ គេ​ដឹក​រូប​ព្រះ​ទាំង​នោះ ដោយ​ដាក់​នៅ​លើ​សត្វ​តិរច្ឆាន ធ្វើ​អោយ​សត្វ​ទាំង​នោះ​នឿយហត់ ព្រោះ​មាន​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ខ្នង​វា។</verse>
				<verse number="2">ព្រះ​ទាំង​នោះ​បរាជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។</verse>
				<verse number="3">អ្នក​ទាំង​អស់​គ្នា​ជា​ពូជពង្ស​អ៊ីស្រាអែល ដែល​នៅ​សេសសល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។</verse>
				<verse number="4">យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។</verse>
				<verse number="5">តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង​ទៅ​ព្រះ​ណា អ្នក​រាល់​គ្នា​យក​ព្រះ​ណា​មក​ផ្ទឹម​ស្មើ​នឹង​យើង? តើ​អ្នក​រាល់​គ្នា​ចង់​អោយ​យើង​ដូច​ព្រះ​ណា?</verse>
				<verse number="6">មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​អោយ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយបង្គំ​រូប​នោះ។</verse>
				<verse number="7">ពួក​គេ​លើក​រូប​ព្រះ​នោះ​សែង​យក​ទៅ​តម្កល់ នៅ​កន្លែង​របស់​វា រូប​ព្រះ​នោះ​មិន​កំរើក​ទៅ​ណា​ឡើយ! ទោះ​បី​ពួក​គេ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រូប​ព្រះ​នោះ​មិន​ឆ្លើយ ហើយ​ក៏​មិន​សង្គ្រោះ ពួក​គេ​អោយ​រួច​ពី​ភាព​អាសន្ន​ដែរ!</verse>
				<verse number="8">អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​បះបោរ​អើយ ចូរ​នឹក​ចាំ​អំពី​ការ​នេះ ចូរ​ភ្ញាក់​រលឹក​ហើយ​រិះគិត​ពិចារណា​ឡើង។</verse>
				<verse number="9">ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​ព្រះជាម្ចាស់ ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ទេ យើង​ជា​ព្រះជាម្ចាស់ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។</verse>
				<verse number="10">យើង​បាន​ប្រាប់​ទុក​ជា​មុន​តាំង​ពី​គ្រា​ដំបូង នូវ​ហេតុការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរលង់ នូវ​ហេតុការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គំរោងការ​របស់​យើង មុខ​ជា​បាន​សំរេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។</verse>
				<verse number="11">យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សំរេច​តាម គំរោងការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​អោយ​សំរេច​ជា​រូប​រាង អ្វី​ដែល​យើង​គិតគូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។</verse>
				<verse number="12">មនុស្ស​មាន​ចិត្ត​រឹងរូស ដែល​នៅ​ឆ្ងាយ​ពី សេចក្ដី​សុចរិត​អើយ ចូរ​ស្ដាប់​យើង!</verse>
				<verse number="13">យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រាអែល អោយ​ស្គាល់​ភាព​ថ្កុំថ្កើង។</verse>
			</chapter>
			<chapter number="47">
				<verse number="1">ក្រុង​បាប៊ីឡូន​អើយ​ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន​ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។</verse>
				<verse number="2">ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!</verse>
				<verse number="3">មនុស្សម្នា​នឹង​ឃើញ​កេរខ្មាស​របស់​អ្នក គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក យើង​នឹង​សងសឹក​អ្នក យើង​នឹង​ប្រហារ​អ្នក ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។</verse>
				<verse number="4">ព្រះ​ដែល​លោះ​យើង​មាន​ព្រះនាម​ថា « ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល»</verse>
				<verse number="5">ក្រុង​របស់​ជន​ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់គ្រង​លើ​នគរ​នានា​ទៀត​ហើយ។</verse>
				<verse number="6">ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជារាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជារាស្ត្រ ដែល​ជា​កេរមត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។</verse>
				<verse number="7">អ្នក​ពោល​ថា “យើង​ជា​ម្ចាស់​គ្រប់គ្រង​ជា​អង្វែង​ត​រៀង​ទៅ” អ្នក​ពុំ​បាន​រិះគិត​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ អោយ​ដិត​ដល់​ទេ គឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិការណ៍​នេះ នឹង​មាន​ទី​បញ្ចប់​ឡើយ។</verse>
				<verse number="8">ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយ គិត​តែ​ពី​អួត​ក្អេងក្អាង​អើយ អ្នក​តែង​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ អញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ចូរ​ស្ដាប់!</verse>
				<verse number="9">ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នក យ៉ាង​ទាន់ហន់ គឺ​ក្នុង​ថ្ងៃ​តែ​មួយ​អ្នក​នឹង​បាត់​បង់​កូន​ចៅ ហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។​ ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក គេច​មិន​ផុត​ឡើយ ទោះ​បី​អ្នក​មាន​មន្តអាគម ឬ​មាន​គាថា ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។</verse>
				<verse number="10">អ្នក​ពឹង​ផ្អែក​លើ​ពុតត្បុត​អាក្រក់​របស់​ខ្លួន ហើយ​អ្នក​តែងតែ​ពោល​ថា “គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!” ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​អោយ អ្នក​បែរ​ទៅ​ជា​វង្វេង អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។</verse>
				<verse number="11">ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ មហន្តរាយ​នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយ ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់ហន់។</verse>
				<verse number="12">ចូរ​ប្រើ​មន្តអាគមគាថា​ដ៏​ច្រើន ដែល​អ្នក​ខិតខំ រៀន​តាំង​ពី​ក្មេង​នោះ​បន្ត​ទៀត​ទៅ! ប្រហែល​ជា​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍ ប្រហែល​ជា​អ្នក​អាច​ដេញ​ចង្រៃ​ឧបទ្រព​បាន!</verse>
				<verse number="13">ទោះ​បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្ដី ក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរ អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយ ហើយ​ទស្សន៍ទាយ​រៀង​រាល់​ខែ អំពី​ហេតុការណ៍​ដែល​ត្រូវ​កើត​មាន។ ចូរ​អោយ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ!</verse>
				<verse number="14">ប៉ុន្តែ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាបឆេះ គេ​មិន​អាច​ដក​ខ្លួន អោយ​រួច​ផុត​ពី​អណ្ដាត​ភ្លើង​បាន​ឡើយ ដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង សំរាប់​ចំអិន​អាហារ ឬ​សំរាប់​អាំង​កំដៅ​ខ្លួន​នោះ​ឡើយ។</verse>
				<verse number="15">ពួក​គ្រូ​ហោរ​ដែល​អ្នក​ខំ​ប្រឹង​ទៅ​រក អោយ​ជួយ​មើល តាំង​ពី​ក្មេង​រៀង​មក​នោះ នឹង​ត្រូវ​វេទនា​បែប​នេះ​ឯង គឺ​ពួក​គេ​នឹង​ត្រូវ​វង្វេង​ខ្ចាត់​ព្រាត់​រៀងៗ​ខ្លួន គ្មាន​នរណា​អាច​សង្គ្រោះ​អ្នក​បាន​ឡើយ!។</verse>
			</chapter>
			<chapter number="48">
				<verse number="1">អ្នក​រាល់​គ្នា​ជា​កូន​ចៅ របស់​យ៉ាកុប អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រាអែល ហើយ​ជា​ពូជពង្ស​របស់​យូដា​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! អ្នក​រាល់​គ្នា​តែងតែ​ស្បថ ដោយ​យក​ព្រះនាម​ ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់ ជន​ជាតិ​អ៊ីស្រាអែល តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។</verse>
				<verse number="2">អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន​ជាតិ អ៊ីស្រាអែល ដែល​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="3">យើង​បាន​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរលង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ អោយ​អ្នក​រាល់​គ្នា​បាន​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​អោយ​ការ​ទាំង​នោះ​សំរេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។</verse>
				<verse number="4">យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹងរូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែកថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក</verse>
				<verse number="5">យើង​បាន​ប្រាប់​អោយ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ យើង​បាន​អោយ​អ្នក​ដឹង មុន​ហេតុការណ៍​មក​ដល់ ដើម្បី​កុំ​អោយ​អ្នក​ពោល​ថា “គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត បាន​បង្គាប់​អោយ​ហេតុការណ៍​កើត​មាន”។</verse>
				<verse number="6">អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ? តាំង​ពី​ពេល​នេះ​ទៅ​យើង​ប្រាប់​អោយ​អ្នក​ដឹង អំពី​ព្រឹត្តិការណ៍​ថ្មីៗ​ទៀត ដែល​យើង​បាន​គ្រោង​ទុក តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។</verse>
				<verse number="7">ព្រឹត្តិការណ៍​នោះ​ទើប​នឹង​កកើត តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ រហូត​មក​ទល់​ពេល​នេះ អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិការណ៍​នេះ​ឡើយ ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា “ខ្ញុំ​ស្គាល់​ព្រឹត្តិការណ៍​នេះ​ហើយ”។</verse>
				<verse number="8">អ្នក​មិន​ព្រម​ចង់​ដឹង​ចង់​ឮ ហើយ​តាំង​ពី​ដើម​មក អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន គេ​ហៅ​អ្នក​ថា​ជា​មេ​បះបោរ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។</verse>
				<verse number="9">ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះជាម្ចាស់ យើង​បាន​ទប់​កំហឹង ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង យើង​បាន​ទុក​ជីវិត​អោយ​អ្នក យើង​មិន​បំផ្លាញ​អ្នក​ឡើយ។</verse>
				<verse number="10">យើង​មិន​បាន​អោយ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។</verse>
				<verse number="11">យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់ យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង ហើយ​យើង​ក៏​មិន​ចង់​អោយ​ព្រះ​ណា​ផ្សេង​ទៀត ទទួល​សិរីរុងរឿង​របស់​យើង​ដែរ។</verse>
				<verse number="12">កូន​ចៅ​យ៉ាកុប ពូជពង្ស​អ៊ីស្រាអែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។</verse>
				<verse number="13">យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ឫទ្ធិបារមី​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។</verse>
				<verse number="14">ប្រជាជន​ទាំង​មូល​អើយ ចូរ​មក​ជួបជុំ​គ្នា​ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ដាក់​ទោស​ជន​ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ អោយ​ដឹង​ជា​មុន​អំពី​ព្រឹត្តិការណ៍​នេះ។</verse>
				<verse number="15">គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សំរេច។</verse>
				<verse number="16">ចូរ​នាំ​គ្នា​ចូល​មក​ជិត​ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់លៀម​ទេ។ ពេល​ព្រឹត្តិការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ ព្រះជាអម្ចាស់ ​ចាត់​ខ្ញុំ​អោយ​ទៅ ព្រះអង្គ​ក៏​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ អោយ​គង់​ជា​មួយ​ខ្ញុំ​ដែរ។</verse>
				<verse number="17">ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ អ៊ីស្រាអែល ដែល​បាន​លោះ​អ្នក មាន​ព្រះបន្ទូល​ថា: យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក យើង​ប្រៀនប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែនាំ​អ្នក​អោយ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។</verse>
				<verse number="18">ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម បទ​បញ្ជា​ដែល​យើង​បង្គាប់ នោះ​សេចក្ដី​សុខសាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក ដូច​ទឹក​ទន្លេ។ ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក ដូច​រលក​សមុទ្រ។</verse>
				<verse number="19">ពូជពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិតស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប​សូន្យ​ឡើយ។</verse>
				<verse number="20">ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន​ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី អោយ​មនុស្សម្នា​ដឹង​ឮ​ថា ព្រះអម្ចាស់ ​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បំរើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។</verse>
				<verse number="21">ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួតហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ព្រះអង្គ​ធ្វើ​អោយ​មាន​ទឹក​ផុស​ចេញ​ពី​ថ្មដា សំរាប់​ពួក​គេ ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខសាន្ត​ឡើយ។</verse>
			</chapter>
			<chapter number="49">
				<verse number="1">ម្នាល​អ្នក​កោះ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជាជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រងត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! ព្រះអម្ចាស់ ​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។</verse>
				<verse number="2">ព្រះអង្គ​បាន​ប្រទាន​អោយ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ព្រះអង្គ​លាត​ព្រះហស្ដ​ការពារ​ខ្ញុំ។ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រាអែល​អើយ អ្នក​ជា​អ្នក​បំរើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំថ្កើង​របស់​យើង តាម​រយៈ​អ្នក។</verse>
				<verse number="4">រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អសារបង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត ព្រះអម្ចាស់ ​នៅ​តែ​រក​យុត្តិធម៌​អោយ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។</verse>
				<verse number="5">ឥឡូវ​នេះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ អោយ​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដើម្បី​ណែនាំ​កូន​ចៅ​លោក​យ៉ាកុប អោយ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល ប្រជាជន​អ៊ីស្រាអែល​មក​នៅ​ជុំវិញ​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ចាត់​ទុក​ខ្ញុំ ថា​ជា​មនុស្ស​ថ្លៃថ្នូរ ហើយ​ព្រះ​នៃ​ខ្ញុំ ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បំរើ ដែល​ណែនាំ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ របស់​លោក​យ៉ាកុប​អោយ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ អោយ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ពន្លឺ សំរាប់​បំភ្លឺ​ប្រជាជាតិ​ទាំងឡាយ ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។​</verse>
				<verse number="7">ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏វិសុទ្ធ និង​ជា​ព្រះ​ដែល​លោះ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​មក​កាន់ អ្នក​ដែល​គេ​មើលងាយ និង​អ្នក​ដែល​មនុស្សម្នា​ស្អប់​ខ្ពើម ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំងឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ គេ​ធ្វើ​ដូច្នេះ​ដោយ​យល់​ដល់​ ព្រះអម្ចាស់ ដែល​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ជ្រើស​រើស​អ្នក។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: នៅ​គ្រា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​អោយ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធមេត្រី​សំរាប់​ប្រជាជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល អោយ​ប្រជាជន</verse>
				<verse number="9">ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!” រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា “ចូរ​បង្ហាញ​ខ្លួន​មក!” ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខសាន្ត ដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវ និង​ស្វែង​រក​អាហារ តាម​វាល​ស្មៅ នៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="10">ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះអាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​ព្រះ​ដែល​មាន​ព្រះហឫទ័យ មេត្តា​ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ព្រះអង្គ​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក​។</verse>
				<verse number="11">យើង​នឹង​ពង្រាប​ភ្នំ​ទាំង​អស់​អោយ​ទៅ​ជា​ផ្លូវ ហើយ​លើក​ថ្នល់​ទាំង​ប៉ុន្មាន​អោយ​ខ្ពស់​ឡើង សំរាប់​ប្រជាជន​របស់​យើង។</verse>
				<verse number="12">មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។</verse>
				<verse number="13">ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំងឡាយ​អើយ ចូរ​ស្រែក​អបអរសាទរ! ដ្បិត​ ព្រះអម្ចាស់ ​សំរាល​ទុក្ខ ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​មេត្តា​កូន​ចៅ​របស់​ព្រះអង្គ ដែល​រង​ទុក្ខ​វេទនា។</verse>
				<verse number="14">ក្រុង​ស៊ីយ៉ូន​តែង​ពោល​ថា ព្រះអម្ចាស់ ​បាន​បោះ​បង់​ខ្ញុំ​ចោល ព្រះអម្ចាស់​ភ្លេច​ខ្ញុំ​ហើយ!។</verse>
				<verse number="15">តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!</verse>
				<verse number="16">យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។</verse>
				<verse number="17">ប្រជាជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ កំពុង​តែ​រូតរះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កំទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។</verse>
				<verse number="18">ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំវិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួបជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​ព្រះបន្ទូល​របស់ ព្រះអម្ចាស់ - អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សំរាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។</verse>
				<verse number="19">ក្រុង​ដែល​គេ​បំផ្លាញ​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ មុខ​ជា​មាន​ប្រជាជន​មក​រស់​នៅ​កកកុញ ឥត​សល់​កន្លែង​ទំនេរ​ឡើយ រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។</verse>
				<verse number="20">អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​អោយ​ខ្ញុំ​នៅ​ផង!”។</verse>
				<verse number="21">ពេល​នោះ អ្នក​នឹង​រិះគិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​អោយ​ខ្ញុំ ដ្បិត​ពី​មុន​ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​អោយ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?</verse>
				<verse number="22">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​លើក​ដៃ​ធ្វើ​សញ្ញា​ដល់​ប្រជាជាតិ​នានា យើង​លើក​ទង់​របស់​យើង​ឡើង អោយ​ប្រជាជន​ទាំងឡាយ​ឃើញ គេ​នឹង​បី​កូន​ប្រុសៗ​របស់​អ្នក ហើយ​បញ្ជិះ​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា នាំ​ត្រឡប់​មក​វិញ។</verse>
				<verse number="23">គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។</verse>
				<verse number="24">អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន? រីឯ​អ្នក​ដែល​ជន​កំណាច​ចាប់​យក​ទៅ​ហើយ តើ​នរណា​អាច​រំដោះ​បាន?</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ រឹប​អូស​យក​ទៅ មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​បាន​ដែរ។ យើង​នឹង​រក​រឿង​បច្ចាមិត្ត​ដែល​រក​រឿង​អ្នក ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។</verse>
				<verse number="26">យើង​នឹង​អោយ​ពួក​សង្កត់សង្កិន​អ្នក ស៊ី​សាច់​ខ្លួន​ឯង ហើយ​អោយ​គេ​ស្រវឹង​នឹង​ហុត​ឈាម​របស់​ខ្លួន ដូច​ផឹក​ស្រា​ថ្មី។ ពេល​នោះ សត្វ​លោក​ទាំង​អស់​នឹង​ដឹង​ថា យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ដែល​សង្គ្រោះ និង​លោះ​អ្នក យើង​ជា​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធានុភាព។</verse>
			</chapter>
			<chapter number="50">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែងលះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា?​ យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែងលះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះបោរ!</verse>
				<verse number="2">ពេល​យើង​មក​ហេតុ​អ្វី​បាន​ជា​មិន​ឃើញ មាន​នរណា​ម្នាក់​ដូច្នេះ? យើង​បាន​ស្រែក​ហៅ ហេតុ​អ្វី​បាន​ជា​គ្មាន​នរណា​ឆ្លើយ​សោះ? តើ​ដៃ​របស់​យើង​ខ្លី​ពេក រំដោះ​អ្នក​រាល់​គ្នា​ពុំ​កើត​ឬ? តើ​យើង​គ្មាន​កម្លាំង​ល្មម​នឹង​ដោះ​លែង អ្នក​រាល់​គ្នា​ឬ? ពេល​យើង​ស្រែក​គំរាម នោះ​សមុទ្រ​ក៏​រីង​ស្ងួត ទន្លេ​ក្លាយ​ទៅ​ជា​វាល​រហោស្ថាន ធ្វើ​អោយ​ត្រី​វិនាស​អស់​ព្រោះ​គ្មាន​ទឹក។</verse>
				<verse number="3">យើង​អាច​ធ្វើ​អោយ​ផ្ទៃ​មេឃ​ប្រែ​ជា​ងងឹត ព្រម​ទាំង​ធ្វើ​អោយ​វា​អាប់អួ ដូច​កាន់​ទុក្ខ​ទៀត​ផង។</verse>
				<verse number="4">ព្រះជាអម្ចាស់ ​បង្រៀន​ខ្ញុំ​អោយ​និយាយ ពាក្យ​សំដី​ជា​សិស្ស ដើម្បី​អោយ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ព្រះអង្គ​រំលឹក​ដាស់​តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​អោយ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។</verse>
				<verse number="5">ព្រះជាអម្ចាស់ ​ណែនាំ​ខ្ញុំ​អោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះបោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។</verse>
				<verse number="6">ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​អោយ​អ្នក​ដែល​ចង់​វាយ​ខ្ញុំ ខ្ញុំ​បាន​បែរ​មុខ​ទៅ​អោយ​អ្នក​ដែល​ចង់ បោច​ពុក​ចង្កា​របស់​ខ្ញុំ ពេល​គេ​ប្រមាថ​មើលងាយ និង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំ ខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។​</verse>
				<verse number="7">ព្រះជាអម្ចាស់ ​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹងប៉ឹង​ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។</verse>
				<verse number="8">ព្រះអង្គ​ដែល​រក​យុត្តិធម៌​អោយ​ខ្ញុំ ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ តើ​នរណា​ចង់​ប្ដឹង​ខ្ញុំ? សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា! តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ សុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ!</verse>
				<verse number="9">មែន​ហើយ! ព្រះជាអម្ចាស់ ​យាង​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ?​ ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិនហោច ដូច​សម្លៀកបំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។</verse>
				<verse number="10">ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បំរើ​របស់​ព្រះអង្គ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះនាម​ ព្រះអម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ!</verse>
				<verse number="11">រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើង ហើយ​ដុត​ព្រួញ​ភ្លើង អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល ឆេះ​យ៉ាង​សន្ធោសន្ធៅ ព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុត ក៏​នឹង​ឆាបឆេះ​អ្នក​រាល់​គ្នា​ដែរ។ យើង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។</verse>
			</chapter>
			<chapter number="51">
				<verse number="1">អស់​អ្នក​ដែល​ខិតខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រក​ ព្រះអម្ចាស់ ​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ព្រះអង្គ​យក​ថ្មដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ព្រះអង្គ​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា?</verse>
				<verse number="2">“ចូរ​រំពឹង​គិត​ពី​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​អោយ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។</verse>
				<verse number="3">មែន​ហើយ! ព្រះអម្ចាស់ ​សំរាល​ទុក្ខ ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេចខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​អោយ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​អោយ​ដី​ហួតហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ ព្រះអម្ចាស់ ។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីករាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរ​ព្រះគុណ និង​មាន​ស្នូរ​តូរ្យតន្ត្រី​ឡើង​វិញ។</verse>
				<verse number="4">ប្រជាជន​របស់​យើង​អើយ ចូរ​ត្រងត្រាប់​ស្ដាប់​យើង! ប្រជាជាតិ​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យវិន័យ យើង​នឹង​អោយ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក ជា​ពន្លឺ​បំភ្លឺ​ប្រជាជន​ទាំងឡាយ។</verse>
				<verse number="5">សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់គ្រង​លើ​ប្រជាជន​នានា ដោយ​បារមី​របស់​យើង មនុស្សម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។</verse>
				<verse number="6">ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេចរឹល​ទៅ​ដូច​សម្លៀកបំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប​សូន្យ​ឡើយ។</verse>
				<verse number="7">អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជាជន​ដែល​គោរព​ក្រឹត្យវិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​អោយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="8">ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស ដូច​សម្លៀកបំពាក់ និង​រោម​ចៀម ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="9">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​ព្រះបារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះបារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។</verse>
				<verse number="10">ព្រះអង្គ​បាន​ធ្វើ​អោយ​សមុទ្រ​រីង​ស្ងួត ព្រះអង្គ​បាន​ធ្វើ​អោយ​មហាសាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សំរាប់​អស់​អ្នក​ដែល ព្រះអង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។</verse>
				<verse number="11">ពួក​ឈ្លើយ​សឹក​ដែល​ ព្រះអម្ចាស់ ​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីករាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សំរែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។</verse>
				<verse number="12">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក​ នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។</verse>
				<verse number="13">អ្នក​ភ្លេច​ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត​អ្នក គឺ​ព្រះអង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។</verse>
				<verse number="14">បន្តិច​ទៀត​អ្នក​ជាប់​ឃុំឃាំង​នឹង​មាន​សេរីភាព គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។</verse>
				<verse number="15">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ធ្វើ​អោយ​សមុទ្រ​កក្រើក ព្រម​ទាំង​ធ្វើ​អោយ​ទឹក​រលក​បក់​បោក យើង​មាន​នាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="16">យើង​ធ្វើ​អោយ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជាជន​របស់​យើង”។</verse>
				<verse number="17">យេរូសាឡឹម​អើយ ចូរ​ភ្ញាក់​រលឹក ចូរ​ក្រោក​ឡើង! អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះពិរោធ​ដ៏​ខ្លាំង របស់​ ព្រះអម្ចាស់ អ្នក​បាន​ផឹក​ព្រះពិរោធ​ពី​ពែង​នេះ រហូត​ដល់​តំណក់​ចុង​ក្រោយ គឺ​រហូត​ដល់​បាត់​ស្មារតី!​</verse>
				<verse number="18">ក្នុង​ចំណោម​កូន​ចៅ​ដែល​កើត​ចេញ​ពី​អ្នក​មក គ្មាន​នរណា​ម្នាក់​ដឹក​នាំ​អ្នក​សោះ ក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹម គ្មាន​នរណា​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​វិញ​ទេ។</verse>
				<verse number="19">ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មាន ចំពោះ​អ្នក​ផ្ទួនៗ​គ្នា គឺ​អ្នក​ត្រូវ​ហិនហោច និង​ខ្ទេចខ្ទី ទុរ្ភិក្ស និង​សង្គ្រាម តែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នក គ្មាន​នរណា​សំរាល​ទុក្ខ​អ្នក​សោះ។</verse>
				<verse number="20">កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវ ពួក​គេ​កំរើក​លែង​រួច​ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ចំពោះ​ពួក​គេ ព្រះ​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។</verse>
				<verse number="21">ហេតុ​នេះ​ក្រុង​ដែល​រង​ទុក្ខ​វេទនា​អើយ ចូរ​ស្ដាប់​ចុះ! អ្នក​ស្រវឹង​តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ!</verse>
				<verse number="22">ព្រះជាអម្ចាស់ ​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែ រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ទ្រង់​មាន​ព្រះបន្ទូល​ថា: យើង​លែង​អោយ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​អោយ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។</verse>
				<verse number="23">យើង​នឹង​អោយ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ផឹក​ពី​ពែង​នេះ​វិញ។ គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា “ក្រាប​ចុះ ទុក​អោយ​យើង​ដើរ​លើ​ខ្នង​ឯង!” ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។</verse>
			</chapter>
			<chapter number="52">
				<verse number="1">ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​សំដែង​ឫទ្ធិ។ យេរូសាឡឹម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀកបំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុកលុយ​អ្នក​ទៀត​ហើយ។</verse>
				<verse number="2">យេរូសាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នក ចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើម របស់​អ្នក​វិញ! ក្រុង​ស៊ីយ៉ូន ដែល​ជាប់​ជា​ឈ្លើយ​អើយ ចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​អ្នក​ទៅ!</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​បាន​លក់​អ្នក អោយ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​អោយ​គេ​បង់​ប្រាក់ ព្រះអង្គ​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។</verse>
				<verse number="4">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ពី​ដំបូង​ប្រជារាស្ត្រ​របស់​យើង​ចុះ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប នៅ​ទី​បញ្ចប់​ជន​ជាតិ​អាស្ស៊ីរី​ធ្វើ​បាប​ពួក​គេ​យ៉ាង​សែន​ឃោរឃៅ។</verse>
				<verse number="5">ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គេ​យក​ប្រជាជន​របស់​យើង​ទៅ​ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយឃោស -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គេ​នាំ​គ្នា​ប្រមាថ​ឈ្មោះ​យើង​ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="6">ហេតុ​នេះ​នៅ​ថ្ងៃ​នោះ ប្រជារាស្ត្រ​របស់​យើង​នឹង​ដឹង​ថា យើង​ជា​នរណា គេ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ដែល​និយាយ​ថា យើង​មក​ដល់​ហើយ។</verse>
				<verse number="7">អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹងល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខសាន្ត!​ គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។</verse>
				<verse number="8">នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ ព្រះអម្ចាស់ ​យាង​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។</verse>
				<verse number="9">គំនរ​បាក់​បែក​នៃ​ក្រុង​យេរូសាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ ព្រះអម្ចាស់ ​សំរាល​ទុក្ខ​ប្រជាជន របស់​ព្រះអង្គ ព្រះអង្គ​លោះ​ក្រុង​យេរូសាឡឹម​មក​វិញ​ហើយ!</verse>
				<verse number="10">ព្រះអម្ចាស់ ​សំដែង​ព្រះបារមី​ដ៏វិសុទ្ធ របស់​ព្រះអង្គ​អោយ​ប្រជាជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។</verse>
				<verse number="11">អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈ របស់​ ព្រះអម្ចាស់ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ កុំ​ប៉ះពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ!​ ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន​នេះ ហើយ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ!</verse>
				<verse number="12">អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេ ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នា ដើម្បី​ការពារ​អ្នក។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: អ្នក​បំរើ​របស់​យើង​នឹង​បាន​ចំរុង​ចំរើន មាន​ឋានៈ​ខ្ពង់ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គឧត្ដម​បំផុត។</verse>
				<verse number="14">កាល​ពី​មុន ពេល​មហាជន​ឃើញ​លោក គេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់ លោក​លែង​មាន​ទ្រង់​ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។</verse>
				<verse number="15">តែ​ឥឡូវ​នេះ​ប្រជាជាតិ​ជា​ច្រើន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។​</verse>
			</chapter>
			<chapter number="53">
				<verse number="1">ប្រជាជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​គេ​ប្រាប់​យើង? តើ​ ព្រះអម្ចាស់ ​បាន​សំដែង​ប្ញទ្ធិបារមី ចំពោះ​នរណា?​</verse>
				<verse number="2">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ អ្នក​បំរើ​ប្រៀប​បាន​នឹង​ពន្លក​មួយ ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួតហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃថ្នូរ គួរ​អោយ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​អោយ ទាក់ទាញ​ចិត្ត​យើង​ដែរ។</verse>
				<verse number="3">លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើលងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើលងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។</verse>
				<verse number="4">តាម​ពិត​លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។​ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។</verse>
				<verse number="5">ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះបោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណកម្ម ដើម្បី​អោយ​យើង​ទទួល​សេចក្ដី​សុខសាន្ត ហើយ​ដោយសារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះស្បើយ។</verse>
				<verse number="6">កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ ព្រះអម្ចាស់ ​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។​</verse>
				<verse number="7">លោក​ត្រូវ​គេ​ធ្វើ​ទារុណកម្ម លោក​បន្ទាប​ខ្លួន មិន​ហើប​មាត់​ទាល់​តែ​សោះ ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។</verse>
				<verse number="8">គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវីរវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជពង្ស​របស់​លោក​ឡើយ។​ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជាជន​របស់​លោក។​</verse>
				<verse number="9">ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី ក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាល និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។</verse>
				<verse number="10">ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​បំរើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោចផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញបូជា​លោះ​បាប​សំរាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​អោយ​លោក​មាន​ពូជពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ ព្រះអម្ចាស់ ​នឹង​សំរេច​តាម​ព្រះហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។</verse>
				<verse number="11">“ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បំរើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​លោក។ អ្នក​បំរើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហាជន​អោយ​បាន​សុចរិត​ ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ អោយ​លោក​គ្រប់គ្រង​លើ​មនុស្ស​ជា​ច្រើន លោក​នឹង​ចែក​ជយភ័ណ្ឌ​រួម​ជា​មួយ ពួក​កាន់​អំណាច ព្រោះ​លោក​បាន​លះបង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​អោយ គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ​ ដ្បិត​លោក​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់ មក​ដាក់​លើ​ខ្លួន​លោក ព្រម​ទាំង​ទូលអង្វរ​អោយ​មនុស្ស​បាប​ផង”។</verse>
			</chapter>
			<chapter number="54">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ក្រុង​យេរូសាឡឹម​អើយ អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ តែ​ឥឡូវ​នេះ​ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ! អ្នក​ដែល​លែង​សំរាល​កូន​អើយ! ចូរ​អបអរសាទរ​ឡើង ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី នៅ​ជា​មួយ​ទៅ​ទៀត។​</verse>
				<verse number="2">ចូរ​ពង្រីក​ជំរំ​របស់​អ្នក​អោយ​ទូលាយ​ឡើង ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំនៅ​របស់​អ្នក អោយ​វែង​កុំ​សំចៃ​ឡើយ! ចូរ​ទាញ​ខ្សែ​អោយ​វែង និង​បោះ​ចម្រឹង​អោយ​មាំ</verse>
				<verse number="3">ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង ពូជពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់ ប្រជាជាតិ​ទាំងឡាយ​មក​គ្រប់គ្រង​ឡើង​វិញ ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល គេ​បាន​បោះ​បង់​ចោល​ផង។</verse>
				<verse number="4">កុំ​ភ័យ​ខ្លាច​អ្វី អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ កុំ​ព្រួយ​ចិត្ត​អោយ​សោះ ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះតិះដៀល នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក​។</verse>
				<verse number="5">ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក! ព្រះអង្គ​មាន​ព្រះនាម​ថា « ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល»។ ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​មាន​ព្រះនាម​ថា «ព្រះជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។</verse>
				<verse number="6">អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល ហើយ​កើត​ទុក្ខ​ក្រៀមក្រំ តែ​ឥឡូវ​នេះ ព្រះអម្ចាស់ ​ត្រាស់​ហៅ​អ្នក អោយ​វិល​មក​វិញ​ហើយ។ ព្រះ​របស់​អ្នក​មាន​ព្រះបន្ទូល​ថា: “បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែល ខ្លួន​រៀបការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។</verse>
				<verse number="7">យើង​បាន​បោះ​បង់​អ្នក​មួយភ្លែត​មែន តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។</verse>
				<verse number="8">យើង​បាន​ខឹងសម្បារ​នឹង​អ្នក ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់កល្ប​ជានិច្ច។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​លោះ​អ្នក​មក​វិញ។</verse>
				<verse number="9">កាល​ពី​ជំនាន់​លោក​ណូអេ យើង​បាន​សន្យា​យ៉ាង​ម៉ឹងម៉ាត់​ថា លែង​អោយ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត​ ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។</verse>
				<verse number="10">ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដី សេចក្ដី​ស្រឡាញ់​របស់​យើង មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ រីឯ​សម្ពន្ធមេត្រី​របស់​យើង ដែល​ផ្ដល់​អោយ​អ្នក​បាន​សុខសាន្ត​នោះ ក៏​មិន​ប្រែប្រួល​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​អាណិត​មេត្តា​អ្នក។</verse>
				<verse number="11">ក្រុង​ដ៏​សែន​វេទនា​អើយ! អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក តែ​គ្មាន​អ្នក​ណា​សំរាល​ទុក្ខ​អ្នក​ទេ។ ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត មក​សង់​អ្នក​ឡើង​វិញ យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ</verse>
				<verse number="12">យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។​</verse>
				<verse number="13">យើង​ជា​ ព្រះអម្ចាស់ ​នឹង​ប្រៀនប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់​ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខសាន្ត​យ៉ាង​បរិបូណ៌។</verse>
				<verse number="14">អ្នក​នឹង​បាន​រឹងមាំ ដោយសារ​សេចក្ដី​សុចរិត ហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ គ្មាន​នរណា​មក​សង្កត់សង្កិន មក​បំភ័យ អោយ​អ្នក​តក់ស្លុត​ទៀត​ទេ។</verse>
				<verse number="15">ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក នោះ​មិន​មែន​យើង​ចាត់​គេ​អោយ​មក​ទេ បើ​គេ​វាយ​ប្រហារ​អ្នក គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។</verse>
				<verse number="16">យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កំទេច គ្រឿង​អាវុធ​នោះ​ដែរ។</verse>
				<verse number="17">គ្រឿង​សព្វាវុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ចំពោះ​គូវិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​អោយ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បំរើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​អោយ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="55">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯណេះ! ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក​ហើយ​ពិសា​ទៅ។​ ចូរ​មក​យក​អាហារ​បរិភោគ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំងបាយជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ!</verse>
				<verse number="2">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជារស។</verse>
				<verse number="3">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រងត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធមេត្រី​មួយ​ដែល នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។​</verse>
				<verse number="4">យើង​បាន​តែងតាំង​ដាវីឌ អោយ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុលសម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​អោយ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជាជាតិ​ទាំងឡាយ។</verse>
				<verse number="5">អ៊ីស្រាអែល​អើយ អ្នក​នឹង​ហៅ​ប្រជាជាតិ​មួយ ដែល​អ្នក​មិន​ស្គាល់​ពី​មុន​អោយ​មក ហើយ​ប្រជាជាតិ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​រក​អ្នក ព្រោះ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ប្រទាន​អោយ​អ្នក​បាន​ថ្កុំថ្កើង​រុងរឿង។</verse>
				<verse number="6">ចូរ​ស្វែង​រក​ ព្រះអម្ចាស់ ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ អោយ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។</verse>
				<verse number="7">មនុស្ស​អាក្រក់​ត្រូវ​លះបង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះបង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ ព្រះអម្ចាស់ ​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំខាន អោយ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​ទូលំ​ទូលាយ អត់ទោស​អោយ​គេ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="9">មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។</verse>
				<verse number="10">ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សំរាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​អោយ​គេ​បរិភោគ។​</verse>
				<verse number="11">រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សំរេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​អោយ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។</verse>
				<verse number="12">ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មក ប្រកប​ដោយ​អំណរ​សប្បាយ យើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខសាន្ត។ ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខជាតិ​នៅ​តាម​វាល ក៏​នាំ​គ្នា​អបអរសាទរ​ដែរ។</verse>
				<verse number="13">ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លា ដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរ ទុក​ជា​ទី​សំគាល់​ដែល​ឥត​ប្រែប្រួល អោយ​មនុស្សម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា ព្រះអម្ចាស់ ​បាន​ធ្វើ​ការ​នេះ។</verse>
			</chapter>
			<chapter number="56">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌ និង​កាន់​តាម​សេចក្ដី​សុចរិត ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ យើង​ក៏​សំដែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។</verse>
				<verse number="2">មនុស្ស​ណា​ក៏​ដោយ​អោយ​តែ​ប្រព្រឹត្ត​ដូច្នេះ គឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ មុខ​ជា​មាន​សុភមង្គល​មិន​ខាន!</verse>
				<verse number="3">ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ ព្រះអម្ចាស់ មិន​ត្រូវ​ពោល​ថា “ ព្រះអម្ចាស់ ​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជាជន​របស់​ព្រះអង្គ!” រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ* បើ​គេ​សំរេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធមេត្រី​របស់​យើង</verse>
				<verse number="5">នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង យើង​នឹង​អោយ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត ឈ្មោះ​គេ​នឹង​នៅ​គង់វង្ស​រហូត​ត​ទៅ គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។</verse>
				<verse number="6">រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បំរើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​របស់​យើង គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធមេត្រី​របស់​យើង</verse>
				<verse number="7">នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង យើង​ធ្វើ​អោយ​គេ​រីករាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញបូជា​ផ្សេងៗ​ដែល​គេ​យក​មក ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សំរាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។​</verse>
				<verse number="8">ព្រះជាអម្ចាស់ ​ប្រមែប្រមូល​ជន​ជាតិ​អ៊ីស្រាអែល ដែល​ត្រូវ​និរទេស​អោយ​មក​ជួបជុំ​គ្នា ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: យើង​នឹង​ប្រមែប្រមូល​អ្នក​ឯ​ទៀតៗ អោយ​មក​ជួបជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។</verse>
				<verse number="9">សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!</verse>
				<verse number="10">គ្រូ​អាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស គឺ​ចេះ​តែ​ដេក​រវើរវាយ និង​ចូល​ចិត្ត​ងោកងុយ។</verse>
				<verse number="11">អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ ពួក​គេ​ជា​មេ​ដឹក​នាំ តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍ របស់​ខ្លួន​ប៉ុណ្ណោះ។</verse>
				<verse number="12">គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា! ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។</verse>
			</chapter>
			<chapter number="57">
				<verse number="1">មនុស្ស​សុចរិត​កំពុង​តែ​វិនាស តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់ មនុស្ស​ល្អ​បាត់​បង់​ជីវិត តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ មនុស្ស​សុចរិត​អន្តរាយ ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។</verse>
				<verse number="2">ប៉ុន្តែ សន្តិភាព​នឹង​មក​ដល់ អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ នឹង​បាន​សំរាក​យ៉ាង​សុខសាន្ត។</verse>
				<verse number="3">រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ជា​ពួក​ក្បត់​ព្រះជាម្ចាស់ ហើយ​គោរព​ព្រះ​ក្លែងក្លាយ ចូរ​នាំ​គ្នា​ចូល​មក!</verse>
				<verse number="4">តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​អោយ​នរណា? តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​នរណា? អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះបោរ និង​ពូជ​អ្នក​កុហក​មែន!</verse>
				<verse number="5">អ្នក​រាល់​គ្នា​ថ្វាយបង្គំ​អារក្ស​ព្រៃ នៅ​ក្រោម​ដើម​ឈើ​សក្ការៈ អ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញបូជា នៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។</verse>
				<verse number="6">អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ អ្នក​រាល់​គ្នា​ច្រួចស្រា និង​សែន​នៅ​លើ​នោះ។ តើ​អោយ​យើង​អត់​ទ្រាំ​បាន​ឬ?</verse>
				<verse number="7">អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗ អ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញបូជា​លើ​ភ្នំ​នោះ​ដែរ។</verse>
				<verse number="8">អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែងក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀកបំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។</verse>
				<verse number="9">អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន រត់​ទៅ​ថ្វាយបង្គំ​ព្រះ​ម៉ូឡុក អ្នក​ចាត់​ពួក​នាំ​សារ​អោយ​ទៅ​ឆ្ងាយៗ គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ​។</verse>
				<verse number="10">អ្នក​ធ្វើ​ដំណើរ រហូត​ទាល់​តែ​នឿយហត់ តែ​អ្នក​មិន​ព្រម​ឈប់​ទេ គឺ​អ្នក​ខំ​ប្រឹងប្រែង ពុះពារ​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="11">តើ​នរណា​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង ហើយ​លែង​រវីរវល់​នឹក​នា​ដល់​យើង​បែប​នេះ? អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?</verse>
				<verse number="12">យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។</verse>
				<verse number="13">ពេល​អ្នក​ស្រែក​អង្វរ​ករ អោយ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។</verse>
				<verse number="14">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ចូរ​ត្រួសត្រាយ​រៀបចំ​ផ្លូវ ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ របស់​ប្រជាជន​យើង!</verse>
				<verse number="15">ដ្បិត​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​គង់​នៅ អស់កល្ប​ជានិច្ច ហើយ​ដែល​មាន​ព្រះនាម​ដ៏វិសុទ្ធ​បំផុត មាន​ព្រះបន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់សង្កិន និង​មនុស្ស​ដែល​គេ​មើលងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើលងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោចផ្សា។</verse>
				<verse number="16">យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។</verse>
				<verse number="17">យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់​យើង ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភលន់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​បាន​ដាក់​ទោស​ពួក​គេ យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ប្រជាជន​ដ៏​រឹងរូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។</verse>
				<verse number="18">យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់ តែ​យើង​នឹង​ប្រោស​គេ​អោយ​បាន​ជា​សះស្បើយ យើង​នឹង​ដឹក​នាំ​គេ ព្រម​ទាំង​សំរាល​ទុក្ខ​ប្រជាជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​អោយ​សេចក្ដី​សុខសាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​អោយ បាន​ជា​សះស្បើយ​មែន!</verse>
				<verse number="20">រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​អោយ​ស្ងប់​បាន​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។</verse>
				<verse number="21">ព្រះ​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​ថា: មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខសាន្ត​ទេ។</verse>
			</chapter>
			<chapter number="58">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ចូរ​ស្រែក​អោយ​អស់​ទំហឹង កុំ​ញញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​អោយ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជាជន​របស់​យើង​អោយ ស្គាល់​ការ​បះបោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប អោយ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!</verse>
				<verse number="2">រៀង​រាល់​ថ្ងៃ​គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជាជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ក្រឹត្យវិន័យ​ព្រះ​របស់​ខ្លួន​ទេ។ គេ​ទាមទារ​សុំ​អោយ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​អោយ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។</verse>
				<verse number="3">ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​អោយ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។</verse>
				<verse number="4">អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​អោយ​ស្រប​តាម គោលការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​អោយ​ពាក្យ​ទូលអង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ? អ្នក​រាល់​គ្នា​អោន​ក្បាល ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់ អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ?</verse>
				<verse number="6">ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន អោយ​មាន​សេរីភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។</verse>
				<verse number="7">ត្រូវ​ចែក​អាហារ​អោយ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជំរក អោយ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀកបំពាក់ ត្រូវ​ចែក​អោយ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បង​ប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។</verse>
				<verse number="8">បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្ដី​សុចរិត​របស់​អ្នក នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជានិច្ច ហើយ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។</verse>
				<verse number="9">ប្រសិន​បើ​អ្នក​ស្រែក​អង្វរ ព្រះអម្ចាស់ ​នឹង​ព្រះសណ្ដាប់​អ្នក។ បើ​អ្នក​ស្រែក​ហៅ​ព្រះអង្គ នោះ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​តប​មក​វិញ​ថា “យើង​មក​ហើយ!”។ ប្រសិន​បើ​អ្នក​ឈប់​ជិះជាន់ ឈប់​គំរាម​កំហែង ឈប់​ចោទ​មួល​បង្កាច់​គេ</verse>
				<verse number="10">ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​អោយ​អ្នក​ដែល​ស្រេក​ឃ្លាន ប្រសិន​បើ​អ្នក​យក​ម្ហូប​អាហារ ទៅ​ចំអែត​មនុស្ស​ទុគ៌ត នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង​ចាំង​ក្នុង​ទី​ងងឹត ហើយ​ភាព​ងងឹត​របស់​អ្នក​នឹង​ប្រែ​ទៅ​ជា​ភ្លឺ ដូច​ពន្លឺ​ថ្ងៃ​ត្រង់​ដែរ។</verse>
				<verse number="11">ព្រះអម្ចាស់ ​នឹង​ដឹក​នាំ​អ្នក​ជានិច្ច ទោះ​បី​អ្នក​ដើរ​នៅ​ក្នុង​វាល​ហួតហែង​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អាហារ​ដ៏​បរិបូណ៌​អោយ​អ្នក និង​ប្រទាន​អោយ​អ្នក​មាន​កម្លាំង​មាំមួន។ អ្នក​នឹង​ប្រៀប​ដូច​ជា​សួន​ច្បារ ដែល​សម្បូណ៌​ទៅ​ដោយ​ទឹក ឬ​ដូច​ជា​ប្រភព​ទឹក​ដែល​មិន​ចេះ​រីង។</verse>
				<verse number="12">អ្នក​នឹង​សង់​អ្វីៗ​ដែល​បាក់​បែក​ឡើង​វិញ អ្នក​នឹង​សង់​នៅ​លើ​គ្រឹះ​ដែល​គេ​បាន​ចាក់ ពី​បុរាណ​កាល។ គេ​នឹង​ដាក់​ឈ្មោះ​អ្នក​ថា “អ្នក​ជួសជុល​កំពែង​ធ្លុះ​ធ្លាយ អ្នក​រៀបចំ​ផ្លូវ ធ្វើ​អោយ​មាន​មនុស្ស​រស់​នៅ ក្នុង​ក្រុង​ឡើង​វិញ”។</verse>
				<verse number="13">ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​សប្ប័ទ* ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃ នៅ​ថ្ងៃ​ដ៏វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទ ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏វិសុទ្ធ​របស់​ ព្រះអម្ចាស់ ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កំរៃ និង​មិន​និយាយ​តថ្លៃ​នោះ​ទេ</verse>
				<verse number="14">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​អ្នក​សប្បាយ​រីករាយ យើង​នឹង​នាំ​អ្នក ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​អោយ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​អោយ​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​ព្រះបន្ទូល​ដែល​ចេញ​មក​ពី ព្រះឱស្ឋ​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="59">
				<verse number="1">កុំ​នឹក​ស្មាន​ថា ព្រះអម្ចាស់ ​មាន​បារមី​ទន់​ខ្សោយ ពុំ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​បាន​នោះ​ឡើយ ហើយ​កុំ​នឹក​ស្មាន​ថា ព្រះអង្គ​មាន​ព្រះកាណ៌​ធ្ងន់ ស្ដាប់​មិន​ឮ​នោះ​ដែរ!</verse>
				<verse number="2">តាម​ពិត​គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​អោយ​ព្រះអង្គ​លាក់​ព្រះភក្ត្រ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា</verse>
				<verse number="3">ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​អំពើ​ទុច្ចរិត មាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូតភរ និង​និយាយ​បរិហារ​គេ។</verse>
				<verse number="4">ក្នុង​ចំណោម​អ្នក​រាល់​គ្នា នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌ និង​ឆ្លើយ​ការពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។ អ្នក​រាល់​គ្នា​គិតគូរ​គំរោងការ​ជិះជាន់​គេ រួច​នាំ​គ្នា​សំរេច​ចេញ​ជា​អំពើ​ទុច្ចរិត។</verse>
				<verse number="5">គំរោងការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។</verse>
				<verse number="6">អ្នក​រាល់​គ្នា​រៀបចំ​គំរោងការ ដូច​ត្បាញ​សំបុក​ពីងពាង ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀកបំពាក់ បិទបាំង​កាយ​បាន​ឡើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នាដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរឃៅ។</verse>
				<verse number="7">ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅ ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិត អ្នក​រាល់​គ្នា​ទៅ​ទី​ណា ទី​នោះ​នឹង​ត្រូវ​វិនាស​ហិនហោច។</verse>
				<verse number="8">អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខសាន្ត​ទេ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក នឹង​មិន​ស្គាល់​សេចក្ដី​សុខសាន្ត​ឡើយ។​</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ប្រញាប់ នឹង​រក​យុត្តិធម៌​អោយ​យើង ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ភ្លាមៗ​ដែរ។ យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត យើង​រង់ចាំ​ថ្ងៃ​រះ ផ្ទុយ​ទៅ​វិញ​យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។</verse>
				<verse number="10">យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។</verse>
				<verse number="11">យើង​រអ៊ូរទាំ បញ្ចេញ​សំឡេង​ដូច​ខ្លាឃ្មុំ និង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។ យើង​សង្ឃឹម​ថា​ព្រះអម្ចាស់​រក យុត្តិធម៌​អោយ​យើង តែ​ព្រះអង្គ​មិន​រក​អោយ​ទេ! យើង​រង់ចាំ​ព្រះអម្ចាស់​សង្គ្រោះ តែ​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ពី​យើង!។</verse>
				<verse number="12">បពិត្រ​ព្រះអម្ចាស់! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជានិច្ច យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។</verse>
				<verse number="13">យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់​ ព្រះអម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ជា​ពាក្យ​សំដី​ហូរ​ចេញ​ពី​ជំរៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូតភរ​ច្រំដែលៗ។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា ព្រះអង្គ​មិន​រក​យុត្តិធម៌ អោយ​យើង​ខ្ញុំ​ទេ ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ គ្មាន​សេចក្ដី​ពិត​ទេ យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។</verse>
				<verse number="15">សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ សូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះអម្ចាស់ ​បាន​ទត​មើល​ការ​ទាំង​នេះ ហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់ គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។</verse>
				<verse number="16">ព្រះអង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺឆ្អាល ព្រះអង្គ​ក៏​យាង​មក​សង្គ្រោះ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។</verse>
				<verse number="17">ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ធ្វើ​ជា​អាវក្រោះ​ ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ព្រះអង្គ​យក​ការ​សងសឹក​ធ្វើ​ជា​ព្រះពស្ដ្រ និង​យក​ព្រះហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះភូសា។</verse>
				<verse number="18">ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចាមិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។</verse>
				<verse number="19">ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្សម្នា​នឹង​កោត​ខ្លាច​ព្រះនាម​ ព្រះអម្ចាស់ និង​សិរីរុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក​ហូរ​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="20">ព្រះអម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូន និង​លោះ​ប្រជាជន​ក្នុង​ចំណោម​កូន​ចៅ របស់​លោក​យ៉ាកុប​ដែល​លះបង់​អំពើ​ទុច្ចរិត​ - នេះ​ជា​ព្រះបន្ទូល​របស់ ព្រះអម្ចាស់ ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធមេត្រី*​ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះវិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​អោយ​អ្នក​ប្រកាស​ព្រះបន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះបន្ទូល​នេះ ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="60">
				<verse number="1">យេរូសាឡឹម​អើយ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ! សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។</verse>
				<verse number="2">មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជាជន​ទាំងឡាយ តែ​ពន្លឺ​របស់​ ព្រះអម្ចាស់ ​រះ​ឡើង​បំភ្លឺ​អ្នក សិរីរុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។</verse>
				<verse number="3">ប្រជាជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំងឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។</verse>
				<verse number="4">ចូរ​ងើប​មុខ​ឡើង មើល​ជុំវិញ​ខ្លួន កូនៗ​ទាំង​អស់​ជួបជុំ​គ្នា ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជាជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។</verse>
				<verse number="5">ពេល​ណា​អ្នក​ឃើញ​អ្នក​នឹង​ត្រេកអរ សប្បាយ​រីករាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​អោយ​អ្នក ហើយ​ធនធាន​របស់​ប្រជាជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។</verse>
				<verse number="6">សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែល​ ព្រះអម្ចាស់ ​បាន​ធ្វើ។</verse>
				<verse number="7">ហ្វូង​សត្វ​នៅ​ស្រុក​កេដារ នឹង​មក​ជួបជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបាយ៉ូត សំរាប់​ធ្វើ​ជា​យញ្ញបូជា​នៅ​លើ អាសនៈ​របស់​យើង ជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​អោយ​ដំណាក់​ដ៏​រុងរឿង​របស់​យើង បាន​ថ្កុំថ្កើង​ឡើង។</verse>
				<verse number="8">តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។</verse>
				<verse number="9">មនុស្សម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​ប្រោស​អ្នក​អោយ​បាន​ថ្កុំថ្កើង។</verse>
				<verse number="10">ជន​ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បំរើ​អ្នក ដ្បិត​កាល​ពី​មុន​យើង​បាន​ខឹង​ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ​យើង​សំដែង​ចិត្ត​អាណិត​មេត្តា ចំពោះ​អ្នក​វិញ។</verse>
				<verse number="11">ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ជានិច្ច​ឥត​បិទ​សោះ​ឡើយ ដើម្បី​អោយ​ភោគ​ទ្រព្យ​របស់​ប្រជាជាតិ ទាំងឡាយ​ហូរ​ចូល​មក​ និង​អោយ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរហែ​ដែរ។</verse>
				<verse number="12">ប្រជាជាតិ​ណា និង​នគរ​ណា ដែល​មិន​បំរើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជាជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។</verse>
				<verse number="13">គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​អោយ​អ្នក គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម លំអ​ទីសក្ការៈ​របស់​យើង។ យើង​នឹង​ធ្វើ​អោយ​កន្លែង​ដែល​យើង ស្ថិត​នៅ​នេះ​បាន​ប្រកប​ដោយ​សិរីរុងរឿង។</verse>
				<verse number="14">កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់សង្កិន​អ្នក នឹង​នាំ​គ្នា​មក​អោន​កាយ​នៅ​ចំពោះ​មុខ​អ្នក ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក នឹង​នាំ​គ្នា​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់​ ព្រះអម្ចាស់ ” “ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ នៃ​ជន​ជាតិ​អ៊ីស្រាអែល”។</verse>
				<verse number="15">ពី​មុន គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក ហើយ​គ្មាន​នរណា​ដើរ​កាត់ តែ​យើង​នឹង​ធ្វើ​អោយ​អ្នក​ប្រែ​ទៅ​ជា ក្រុង​មួយ​ដ៏​ថ្លៃថ្នូរ ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់កល្ប ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="16">ប្រជាជាតិ និង​ស្ដេច​ទាំងឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះសង្គ្រោះ​របស់​អ្នក គឺ​ ព្រះអម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិបារមី។</verse>
				<verse number="17">យើង​នឹង​អោយ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។ យើង​អោយ​សន្តិភាព និង​យុត្តិធម៌ គ្រប់គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។</verse>
				<verse number="18">ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី អំពើ​ហិង្សា​ទៀត​ហើយ ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន ការ​វិនាស​ហិនហោច​ទៀត​ដែរ។ គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា “សង្គ្រោះ” ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ “សរសើរ​តម្កើង”។</verse>
				<verse number="19">នៅ​ពេល​ថ្ងៃ​អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះអាទិត្យ​ទៀត​ទេ ហើយ​នៅ​ពេល​យប់ អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះច័ន្ទ​ដែរ ដ្បិត​ ព្រះអម្ចាស់ ​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ ព្រះ​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះត្រចង់​ដល់​អ្នក។</verse>
				<verse number="20">ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​អស្ដង្គត​ទៀត​ឡើយ ពន្លឺ​ព្រះច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ ដ្បិត​ ព្រះអម្ចាស់ ​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ​ រីឯ​ពេល​វេលា​ដែល​អ្នក​កាន់​ទុក្ខ ក៏​ចប់​សព្វ​គ្រប់​ហើយ។</verse>
				<verse number="21">ប្រជាជន​របស់​អ្នក សុទ្ធ​តែ​ជា​មនុស្ស​សុចរិត ពួក​គេ​នឹង​គ្រប់គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ យើង​បង្កើត​ពួក​គេ​មក ដើម្បី​បង្ហាញ​ភាព​ថ្កុំថ្កើង​របស់​យើង។</verse>
				<verse number="22">អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់ អ្នក​ដែល​ខ្សោយ​ជាង​គេ នឹង​ប្រែ​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ ព្រះអម្ចាស់ យើង​នឹង​ធ្វើ​អោយ​ការ​ទាំង​នេះ​សំរេច​ជា​រូប​រាង យ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។</verse>
			</chapter>
			<chapter number="61">
				<verse number="1">ព្រះវិញ្ញាណ​របស់​ ព្រះជាអម្ចាស់ សណ្ឋិត​លើ​ខ្ញុំ ដ្បិត​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ អោយ​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំឃាំង​ថា ពួក​គេ​នឹង​មាន​សេរីភាព</verse>
				<verse number="2">ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ ព្រះអម្ចាស់ ​សំដែង ព្រះហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ​</verse>
				<verse number="3">គឺ​អោយ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ អោយ​គេ​លាប​ប្រេង​សំដែង​អំណរ​សប្បាយ ជំនួស​ភាព​ក្រៀមក្រំ​នៃ​ការ​កាន់​ទុក្ខ អោយ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃថ្នូរ ជំនួស​ខោអាវ​ដាច់ដាច។ ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូសាឡឹម ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត ជា​សួន​ឧទ្យាន​របស់​ ព្រះអម្ចាស់ ដើម្បី​បង្ហាញ​ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ។</verse>
				<verse number="4">ពួក​គេ​នឹង​សង់​ក្រុង ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេចខ្ទី​កាល​ពី​បុរាណ អោយ​មាន​រូប​រាង​ឡើង​វិញ។ ពួក​គេ​ជួសជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។</verse>
				<verse number="5">សាសន៍​ដទៃ​នឹង​នាំ​គ្នា​មក ហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា កូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដី ហើយ​ដាំ​ទំពាំងបាយជូរ​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="6">ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា នឹង​មាន​ឈ្មោះ​ថា បូជាចារ្យ*​របស់​ ព្រះអម្ចាស់ គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បំរើ​របស់​ព្រះ​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជាជាតិ​ទាំងឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។</verse>
				<verse number="7">អ្នក​រាល់​គ្នា​លែង​អាម៉ាស់ និង​លែង​បាក់​មុខ​ទៀត​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ អស់កល្ប​ជានិច្ច។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា យើង​ចូល​ចិត្ត​យុត្តិធម៌ ហើយ​ស្អប់​ការ​ជំរិត​ជិះជាន់​ណាស់។ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ យើង​នឹង​ចង​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។</verse>
				<verse number="9">ប្រជាជាតិ​ទាំងឡាយ​នឹង​ស្គាល់​កូន​ចៅ របស់​អ្នក​រាល់​គ្នា ហើយ​ពូជពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែល​ ព្រះអម្ចាស់ បាន​ប្រទាន​ពរ។</verse>
				<verse number="10">ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ ព្រះអម្ចាស់ ខ្ញុំ​រីករាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត មក​ពាក់​អោយ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។​</verse>
				<verse number="11">ដី​ធ្វើ​អោយ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះជាអម្ចាស់ ​នឹង​ធ្វើ​អោយ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។</verse>
			</chapter>
			<chapter number="62">
				<verse number="1">យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូន យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ ដោយ​យើង​គិត​ដល់​ក្រុង​យេរូសាឡឹម យើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយ ដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញ ពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ ហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះ យ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។</verse>
				<verse number="2">ពេល​នោះ ប្រជាជាតិ​នានា​នឹង​ឃើញ សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរីរុងរឿង របស់​អ្នក​ដែរ។ គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មី​ ជា​ឈ្មោះ​ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ។</verse>
				<verse number="3">អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះហស្ដ​ព្រះ​របស់​អ្នក។</verse>
				<verse number="4">គេ​នឹង​លែង​ហៅ​អ្នក​ថា “ស្ត្រី​ដែល​ស្វាមី​លះបង់​ចោល” ទៀត​ហើយ គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ហៅ​អ្នក​ថា “ព្រលឹង​មាស​បង!” ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ភរិយា​សម្លាញ់​ចិត្ត” ដ្បិត​ ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។</verse>
				<verse number="5">ព្រះអង្គ​ដែល​បាន​សង់​អ្នក​ នឹង​រៀបការ​ជា​មួយ​អ្នក ដូច​កំលោះ​ម្នាក់​រៀបការ​នឹង​ស្រី​ក្រមុំ។ ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយ អោយ​ស្វាមី​យ៉ាង​ណា អ្នក​ក៏​ផ្ដល់​អំណរ​សប្បាយ ដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។</verse>
				<verse number="6">យេរូសាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំលឹក​ ព្រះអម្ចាស់ ​ពី​ក្រុង​យេរូសាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សំរាក​ឡើយ!។</verse>
				<verse number="7">អ្នក​ត្រូវ​ទទូច​អង្វរ​ឥត​ឈប់​ឈរ រហូត​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូសាឡឹម អោយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី លើ​ផែនដី​ឡើង​វិញ</verse>
				<verse number="8">ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឹងម៉ាត់ ដោយ​យក ឫទ្ធិបារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​អោយ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំងបាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយហត់ នោះ​ទៀត​ដែរ។</verse>
				<verse number="9">ផ្ទុយ​ទៅ​វិញ​អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ ព្រះអម្ចាស់ ។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ នឹង​បាន​ស្រា​ទំពាំងបាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។</verse>
				<verse number="10">ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សំរាប់​ប្រជារាស្ត្រ​របស់​យើង! ចូរ​ត្រួសត្រាយ ចូរ​ត្រួសត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​អោយ ប្រជាជន​ទាំងឡាយ​ឃើញ!</verse>
				<verse number="11">ព្រះអម្ចាស់ ​ប្រកាស​ប្រាប់​មនុស្សម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ព្រះសង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។</verse>
				<verse number="12">គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជារាស្ត្រ​ដ៏វិសុទ្ធ ប្រជារាស្ត្រ​ដែល​ ព្រះអម្ចាស់ ​បាន​លោះ។ រីឯ​អ្នក​វិញ​មនុស្សម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។</verse>
			</chapter>
			<chapter number="63">
				<verse number="1">- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិនឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់អាច សំដែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី​ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជាជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="2">- ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះភូសា​របស់ ព្រះអង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀកបំពាក់ របស់​អ្នក​ជាន់​ផ្លែ​ទំពាំងបាយជូរ​ដូច្នេះ?</verse>
				<verse number="3">- ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ ទំពាំងបាយជូរ​តែ​ម្នាក់​ឯង គឺ​ក្នុង​ចំណោម​ប្រជាជន គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។ យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង យើង​បាន​ជាន់​កំទេច​ពួក​គេ ព្រោះ​យើង​ខឹង​ជា​ខ្លាំង។ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ សម្លៀកបំពាក់​របស់​យើង ហើយ​សម្លៀកបំពាក់​របស់​យើង ប្រឡាក់​ទៅ​ដោយ​ឈាម។</verse>
				<verse number="4">យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជារាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។</verse>
				<verse number="5">យើង​រំពៃ​មើល តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ យើង​អស់​សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិបារមី​របស់​យើង ដើម្បី​សង្គ្រោះ​ខ្លួន​យើង ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។</verse>
				<verse number="6">យើង​ជាន់​កំទេច​ជាតិ​សាសន៍​ទាំងឡាយ មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។</verse>
				<verse number="7">ខ្ញុំ​សូម​រំលឹក​ពី​អំពើ​ដ៏​សប្បុរស​របស់​ ព្រះអម្ចាស់ ខ្ញុំ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ព្រះអង្គ​ប្រទាន​មក​ជន​ជាតិ​អ៊ីស្រាអែល គឺ​កិច្ចការ​ដែល​ព្រះអង្គ​បាន​សំដែង​ចំពោះ​ពួក​គេ ដោយ​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​លើសលប់ និង​ព្រះហឫទ័យ​សប្បុរស​ពន់​ប្រមាណ។</verse>
				<verse number="8">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: អ្នក​ទាំង​នោះ​ពិត​ជា​ប្រជារាស្ត្រ​របស់​យើង​មែន ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​អោយ​យើង​ខក​ចិត្ត! ព្រះអង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជានិច្ច</verse>
				<verse number="9">គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត អោយ​មក​សង្គ្រោះ​គេ​ទេ គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់​ព្រះអង្គ។ ព្រះអង្គ​បាន​លោះ​ពួក​គេ ដោយ​ព្រះហឫទ័យ​ស្រឡាញ់ និង​ព្រះហឫទ័យ​មេត្តា​ករុណា។ ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។</verse>
				<verse number="10">ក៏​ប៉ុន្តែ ប្រជារាស្ត្រ​របស់​ព្រះអង្គ​តែងតែ នាំ​គ្នា​បះបោរ ពួក​គេ​ធ្វើ​អោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ខក​ព្រះហឫទ័យ ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​ព្រះវិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។</verse>
				<verse number="11">ពេល​នោះ ប្រជារាស្ត្រ​របស់​ព្រះអង្គ​នឹក​ដល់ ជំនាន់​លោក​ម៉ូសេ។​ តើ​ព្រះអង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ព្រះអង្គ​ដែល​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ អោយ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?</verse>
				<verse number="12">ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេ ហើយ​សំដែង​ព្រះបារមី​ដ៏​ថ្កុំថ្កើង​រុងរឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដើម្បី​អោយ​ព្រះនាម​ព្រះអង្គ​បាន​ល្បីល្បាញ រហូត​ត​រៀង​ទៅ។</verse>
				<verse number="13">ព្រះអង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​សេះ​បោល​នៅ​វាល​រហោស្ថាន គេ​មិន​ជំពប់​ដួល​ឡើយ។</verse>
				<verse number="14">ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​នាំ​ពួក​គេ​ឆ្ពោះ ទៅ​កាន់​ទី​សំរាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សំរាក នៅ​តាម​ជ្រលង​ភ្នំ​ដែរ។ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ដឹក​នាំ ប្រជារាស្ត្រ​របស់​ព្រះអង្គ​បែប​នេះ ដើម្បី​អោយ​ព្រះនាម​ព្រះអង្គ​បាន​ល្បីល្បាញ ថ្កុំថ្កើង​រុងរឿង។</verse>
				<verse number="15">សូម​ទ្រង់​ទត​មើល​ពី​លើ​មេឃ គឺ​ពី​ព្រះដំណាក់​ដ៏វិសុទ្ធ និង​ថ្កុំថ្កើង​រុងរឿង​របស់​ព្រះអង្គ។ ឯ​ណា​ទៅ​ព្រះហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់អាច​របស់​ព្រះអង្គ! ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​ទូលបង្គំ​ដូច្នេះ!</verse>
				<verse number="16">បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​ពិត​ជា​ព្រះបិតា​របស់​យើង​ខ្ញុំ។ លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ លោក​អ៊ីស្រាអែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​ព្រះបិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។</verse>
				<verse number="17">ព្រះអម្ចាស់ ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ បណ្ដោយ​អោយ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា របស់​ព្រះអង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​អោយ​យើង​ខ្ញុំ មាន​ចិត្ត​រឹងរូស​មិន​ព្រម​គោរព​កោត​ខ្លាច ព្រះអង្គ​ដូច្នេះ? សូម​យាង​មក​វិញ សូម​រក​យុត្តិធម៌​អោយ​យើង​ខ្ញុំ​ជា​អ្នក​បំរើ និង​ជា​កុលសម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។</verse>
				<verse number="18">យើង​ខ្ញុំ​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ មិន​បាន​គ្រប់គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទីសក្ការៈ របស់​ព្រះអង្គ។</verse>
				<verse number="19">តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ ដែល​ព្រះអង្គ​លែង​គ្រប់គ្រង ព្រះអង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជារាស្ត្រ របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="64">
				<verse number="1">សូម​ព្រះអង្គ​ហែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក! ពេល​នោះ ភ្នំ​ទាំងឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ។ ដូច​ភ្លើង​ឆេះ​សន្ធោសន្ធៅ​រំលាយ​លោហធាតុ និង​ធ្វើ​អោយ​ទឹក​ពុះ​កញ្ជ្រោល ដើម្បី​អោយ​ខ្មាំង​សត្រូវ​ស្គាល់ ព្រះកិត្តិនាម​របស់​ព្រះអង្គ។ ពេល​នោះ ប្រជាជាតិ​ទាំងឡាយ​នឹង​ភ័យញ័រ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="2">ពេល​ព្រះអង្គ​សំដែង​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់ចាំ គឺ​នៅ​ពេល​ព្រះអង្គ​យាង​ចុះ​មក ភ្នំ​ទាំងឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ពុំខាន។</verse>
				<verse number="3">តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញ ព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែល ជឿ​សង្ឃឹម​លើ​ព្រះអង្គ​ឡើយ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។</verse>
				<verse number="4">ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស​អស់​អ្នក​ដែល ប្រព្រឹត្ត​អំពើ​សុចរិត​ដោយ​ចិត្ត​រីករាយ គឺ​អស់​អ្នក​ដែល​មិន​ភ្លេច​មាគ៌ា​របស់​ព្រះអង្គ។ ពេល​ណា​យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា​ពី​មុន​វិញ ព្រះអង្គ​នឹង​សង្គ្រោះ​យើង​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ទ្រង់​ព្រះពិរោធ នៅ​ពេល​ណា​យើង​ខ្ញុំ​ងាក​ចេញ​ពី មាគ៌ា​របស់​ព្រះអង្គ។</verse>
				<verse number="5">យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។</verse>
				<verse number="6">គ្មាន​នរណា​ម្នាក់​អង្វរ​រក​ព្រះនាម​ព្រះអង្គ​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ​ឡើយ ដ្បិត​ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​នឹង​យើង​ខ្ញុំ ព្រះអង្គ​បណ្ដោយ​អោយ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។</verse>
				<verse number="7">ក៏​ប៉ុន្តែ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះបិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះហស្ដ របស់​ព្រះអង្គ។</verse>
				<verse number="8">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​ព្រះពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="9">ក្រុង​ដ៏វិសុទ្ធ​នានា​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូសាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិនហោច។</verse>
				<verse number="10">ព្រះវិហារ​ដ៏វិសុទ្ធ និង​ថ្កុំថ្កើង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ដូនតា​យើង​ខ្ញុំ​តែងតែ​នាំ​គ្នា សរសើរ​តម្កើង​ព្រះនាម​របស់​ព្រះអង្គ បាន​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ អ្វីៗ​ទាំង​អស់​យើង​ខ្ញុំ​ស្រឡាញ់​យ៉ាង​ខ្លាំង ក៏​ត្រូវ​វិនាស​ដែរ។</verse>
				<verse number="11">ឱ​ ព្រះអម្ចាស់ ​អើយ ពេល​ព្រះអង្គ​ទត​ឃើញ​ដូច្នេះ តើ​ព្រះអង្គ​នៅ​ស្ងៀម​កើត​ឬ? តើ​ព្រះអង្គ​ធ្វើ​ព្រងើយ ទុក​អោយ​យើង​ខ្ញុំ អាម៉ាស់​ងើប​មុខ​មិន​រួច​ឬ?</verse>
			</chapter>
			<chapter number="65">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជានិច្ច តែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។ យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជាជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។​</verse>
				<verse number="2">រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេ តែ​ប្រជារាស្ត្រ​នេះ​រឹង​ចចេស​ណាស់ គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។</verse>
				<verse number="3">ជាតិ​សាសន៍​នេះ​ធ្វើ​អោយ​យើង​ទាស់​ចិត្ត​ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើង ពួក​គេ​ធ្វើ​យញ្ញបូជា​នៅ​ក្នុង​សួន​ឧទ្យាន ហើយ​អុជ​ធូប​បន់​ព្រះ​ក្លែងក្លាយ នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។</verse>
				<verse number="4">ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ពេល​យប់​គេ​ដេក​នៅ​តាម​រូង​គុហា​ គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ នៅ​ក្នុង​ចាន​របស់​ខ្លួន។</verse>
				<verse number="5">អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា: “ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ ធ្វើ​អោយ​អ្នក​ឯង​ស្លាប់!” ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​អោយ​កំហឹង​របស់ យើង​កាន់​តែ​ឆេះឆួល​ឡើង​ថែម​ទៀត។</verse>
				<verse number="6">យើង​បាន​កត់ត្រា​ទាំង​អស់​ទុក យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​កត់ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែងក្លាយ នៅ​តាម​ភ្នំ​ទាំងឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: ពេល​អ្នក​ចំការ​ឃើញ​ទំពាំងបាយជូរ​មាន​ផ្លែ​ល្អ គេ​ពោល​ថា “កុំ​បំផ្លាញ​អោយ​សោះ ព្រោះ​ទំពាំងបាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរ ដោយ​យល់​ដល់​ពួក​អ្នក​បំរើ​របស់​យើង យើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។</verse>
				<verse number="9">យើង​នឹង​ធ្វើ​អោយ​មាន​ពូជពង្ស​មួយ កើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុប ហើយ​អោយ​ម្នាក់​ដែល​គ្រប់គ្រង​លើ ភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​គ្រប់គ្រង​លើ​ទឹក​ដី​នេះ អ្នក​បំរើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។</verse>
				<verse number="10">ប្រជាជន​ដែល​ស្វែង​រក​យើង​នឹង​ទទួល វាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​ចៀម ហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជំរក​សំរាប់​ហ្វូង​គោ។</verse>
				<verse number="11">រីឯ​អ្នក​រាល់​គ្នា​ដែល​បោះ​បង់​ចោល​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ដែល​បំភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ហើយ​បែរ​ជា​ទៅ​រៀបចំ​ម្ហូប​សែន​ព្រះ​កាដ និង​ច្រួចស្រា​សែន​ព្រះមេនី</verse>
				<verse number="12">យើង​នឹង​អោយ​អ្នក​រាល់​គ្នា​ស្លាប់​ដោយ​មុខ​ដាវ អ្នក​រាល់​គ្នា​នឹង​លុត​ជង្គង់​ចុះ​អោយ​គេ​អារ ក ដ្បិត​យើង​បាន​ហៅ​តែ​អ្នក​រាល់​គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ​តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «អ្នក​បំរើ​របស់​យើង​នឹង​មាន​អាហារ​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន អ្នក​បំរើ​របស់​យើង​នឹង​មាន​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក អ្នក​បំរើ​របស់​យើង​នឹង​មាន​អំណរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់។</verse>
				<verse number="14">អ្នក​បំរើ​របស់​យើង​នឹង​ស្រែក​ហ៊ោ ព្រោះ​គេ​សប្បាយ​ចិត្ត តែ​អ្នក​រាល់​គ្នា​បែរ​ជា​ស្រែក​យំ ព្រោះ​ឈឺ​ចុក​ចាប់​នៅ​ក្នុង​ចិត្ត អ្នក​រាល់​គ្នា​នឹង​សោក​សង្រេង បាក់​ទឹក​ចិត្ត។</verse>
				<verse number="15">ប្រជាជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា សំរាប់​ដាក់​បណ្ដាសា ថា “សូម​ ព្រះជាអម្ចាស់ ​ធ្វើ​អោយ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បំរើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា​ដោយ​ប្រើ​នាម​ថ្មី។</verse>
				<verse number="16">នៅ​ក្នុង​ស្រុក​អ្នក​ណា​ចង់​ជូន​ពរ ត្រូវ​ជូន​ពរ​ក្នុង​នាម​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​នរណា​ចង់​ស្បថ ត្រូវ​ស្បថ​ក្នុង​នាម​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​កាល​ពី​មុន នឹង​លែង​មាន​ទៀត​ហើយ យើង​ក៏​លែង​នឹក​នា​ពី​ការ​ទាំង​នោះ​ទៀត​ដែរ»។</verse>
				<verse number="17">យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន គេ​លែង​នឹក​នា​ទៀត​ហើយ គឺ​គ្មាន​នរណា​នឹង​ឃើញ​ទៀត​ទេ។</verse>
				<verse number="18">ចូរ​អរ​សប្បាយ​ឡើង ចូរ​សប្បាយ​រីករាយ​រហូត​ត​ទៅ ចំពោះ​អ្វីៗ​ដែល​យើង​បង្កើត​មក គឺ​យើង​បង្កើត​ក្រុង​យេរូសាឡឹម ដែល​មាន​អំណរ​សប្បាយ​រីករាយ យើង​បង្កើត​ប្រជាជន​នៅ​ក្រុង​នេះ ដែល​មាន​អំណរ។</verse>
				<verse number="19">ក្រុង​យេរូសាឡឹម​នឹង​ធ្វើ​អោយ​យើង សប្បាយ​រីករាយ ប្រជាជន​របស់​យើង​ក៏​ធ្វើ​អោយ​យើង​រីករាយ ក្នុង​ទីក្រុង គេ​លែង​ឮ​សូរ​សំរែក​យំ​សោក​ទៀត​ហើយ</verse>
				<verse number="20">នៅ​ក្រុង​នោះ ក៏​លែង​មាន​ទារក​រស់​បាន​តែ បួន​ដប់​ថ្ងៃ​ទៀត​ដែរ ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​វែង​ អ្នក​ដែល​ស្លាប់​ក្មេង​ជាង​គេ មាន​អាយុ​យ៉ាង​ហោច​ណាស់​មួយ​រយ​ឆ្នាំ រីឯ​មនុស្ស​ដែល​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ គេ​ចាត់​ទុក​ថា​ជា​អ្នក​ត្រូវ​បណ្ដាសា។</verse>
				<verse number="21">ពេល​នោះ គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ គេ​ដាំ​ដំណាំ​ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ</verse>
				<verse number="22">គឺ​គេ​មិន​សង់​ផ្ទះ​អោយ​អ្នក​ផ្សេង​មក​នៅ គេ​មិន​ដាំ​ដំណាំ​ទុក​អោយ​អ្នក​ផ្សេង បរិភោគ​ផល​ឡើយ ដ្បិត​ប្រជារាស្ត្រ​របស់​យើង​នឹង​មាន​អាយុ​វែង ដូច​អាយុ​ដើម​ឈើ​ធំៗ អស់​អ្នក​ដែល​យើង​ជ្រើស​រើស នឹង​ប្រើប្រាស់​អ្វីៗ​ដែល​ខ្លួន​បាន​បង្ក​បង្កើត​។</verse>
				<verse number="23">គេ​នឹង​មិន​ធ្វើ​ការ​នឿយហត់​ជា​អសារបង់ ហើយ​គេ​ក៏​មិន​បង្កើត​កូន​ចៅ​មក ដើម្បី​អោយ​ត្រូវ​អន្តរាយ​ដែរ ដ្បិត​ពួក​គេ​នឹង​បាន​ទៅ​ជា​ពូជពង្ស​មួយ ដែល​ ព្រះអម្ចាស់ ​ប្រទាន​ពរ កូន​ចៅ​របស់​គេ​នឹង​គង់វង្ស​នៅ​ជា​មួយ​គេ។</verse>
				<verse number="24">ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​ទូលអង្វរ​នោះ យើង​សំរេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="25">ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់​វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="66">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា អោយ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សំរាក​នោះ​នៅ​ឯ​ណា?</verse>
				<verse number="2">យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​ ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត​ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង​ដោយ​ញាប់ញ័រ។</verse>
				<verse number="3">រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញបូជា តែ​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញបូជា តែ​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ តែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប តែ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម</verse>
				<verse number="4">យើង​ក៏​ពេញ​ចិត្ត​នឹង​ធ្វើ​អោយ​ពួក​គេ​ទទួល​ផល ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ យើង​នឹង​ធ្វើ​អោយ​ការ​លំបាក​សព្វ​បែប​យ៉ាង កើត​មាន​ដល់​ពួក​គេ គឺ​ការ​លំបាក​ដែល​គេ​តែងតែ​ខ្លាចរអែង។ យើង​បាន​ហៅ​តែ​គ្មាន​នរណា​ឆ្លើយ យើង​បាន​និយាយ​តែ​គ្មាន​នរណា​ស្ដាប់​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ ដែល​យើង​យល់​ថា​អាក្រក់ គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដោយ​ញាប់ញ័រ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះអង្គ។ បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្អប់ និង​កាត់កាល់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះអង្គ។ ពួក​គេ​ពោល​ថា “សូម​ ព្រះអម្ចាស់ ​សំដែង សិរីរុងរឿង ដើម្បី​អោយ​យើង​ឃើញ​អំណរ របស់​អ្នក​រាល់​គ្នា​ផង!”។ អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។</verse>
				<verse number="6">មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ព្រះវិហារ គឺ​ជា​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ ព្រះអង្គ​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="7">ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រី ដែល​សំរាល​កូន​មុន​ឈឺ​ផ្ទៃ ហើយ​បង្កើត​បាន​កូន​ប្រុស​មុន​ឈឺ​ចុក​ចាប់។</verse>
				<verse number="8">តើ​នរណា​ធ្លាប់​ឮ​ហេតុការណ៍​យ៉ាង​នេះ? តើ​នរណា​ធ្លាប់​ឃើញ​ហេតុការណ៍​ដូច្នេះ? តើ​នគរ​មួយ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជាជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សំរាល​កូន​ចៅ!</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: បើ​យើង​អោយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ តើ​យើង​ឃាត់ឃាំង​មិន​អោយ​កូន​កើត​បាន​ឬ ព្រះ​របស់​អ្នក​មាន​ព្រះបន្ទូល​ថា បើ​យើង​អោយ​ទារក​ចាប់​ផ្ទៃ តើ​យើង​រារាំង​វា​មិន​អោយ​កើត​បាន​ឬ?</verse>
				<verse number="10">អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូសាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីករាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូសាឡឹម​អើយ ចូរ​សប្បាយ​រីករាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។</verse>
				<verse number="11">សូម​អោយ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះ ដូច​កូន​ដែល​ម្ដាយ​ថ្នាក់ថ្នម​បំបៅ​ដែរ អ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំថ្កើង​រុងរឿង ដោយសារ​ក្រុង​នេះ។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​នឹង​អោយ​សេចក្ដី​សុខសាន្ត ហូរ​មក​ក្រុង​នេះ​ដូច​ទឹក​ទន្លេ យើង​នឹង​បង្ហូរ​ធនធាន​ដ៏​រុងរឿង​របស់ ប្រជាជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះ ដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។ យើង​នឹង​ថ្នាក់ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូន បី​វា និង​ថ្នាក់ថ្នម​វា​នៅ​លើ​ភ្លៅ។</verse>
				<verse number="13">ម្ដាយ​លួងលោម​កូន​យ៉ាង​ណា យើង​នឹង​លួងលោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។</verse>
				<verse number="14">កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូសាឡឹម បាន​សុខសាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីករាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះអម្ចាស់ ​នឹង​សំដែង​ព្រះបារមី អោយ​អ្នក​បំរើ​របស់​ព្រះអង្គ​ឃើញ តែ​ព្រះអង្គ​សំដែង​ព្រះពិរោធ​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។</verse>
				<verse number="15">មើល ព្រះអម្ចាស់ ​កំពុង​តែ​យាង​មក ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង រាជរថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ព្រះអង្គ​ធ្វើ​តាម​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ ព្រមាន​ទុក​ជា​មុន។</verse>
				<verse number="16">ព្រះអម្ចាស់ ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ ព្រះអម្ចាស់ ​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។</verse>
				<verse number="17">អស់​អ្នក​ដែល​ខិតខំ​ញែក​ខ្លួន និង​ជំរះ​កាយ អោយ​បាន​បរិសុទ្ធ ដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន របស់​ព្រះ​ក្លែងក្លាយ តាម​មេ​ដឹក​នាំ​របស់​គេ ហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរ ព្រម​ទាំង​អ្វីៗ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម មុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">យើង​នឹង​អោយ​មនុស្ស​គិត​តែ​អំពី​យើង ហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សំរាប់​យើង។​ យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​អោយ​មក ពួក​គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​យើង។</verse>
				<verse number="19">យើង​នឹង​ដាក់​ទី​សំគាល់​មួយ​ជា​សញ្ញា​នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត អោយ​ទៅ​កាន់​ប្រទេស​នៃ​ប្រជាជាតិ​ទាំងឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរីរុងរឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​អោយ​ទៅ​នឹង​ថ្លែង​ពី​សិរីរុងរឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។</verse>
				<verse number="20">ប្រជាជាតិ​ទាំង​នោះ​នឹង​នាំ​បង​ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ ព្រះអម្ចាស់ ។ ពួក​គេ​ហែហម​បង​ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូសាឡឹម ដូច​ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ​នៅ​ក្នុង​ព្រះដំណាក់​ដែរ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​អោយ​ធ្វើ​ជា​បូជាចារ្យ* និង​អ្នក​ខ្លះ​អោយ​ធ្វើ​ជា​ពួក​លេវី*​ដែរ។</verse>
				<verse number="22">ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត​នឹង​គង់វង្ស នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​សប្ប័ទ* មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយបង្គំ​យើង។</verse>
				<verse number="24">ពេល​គេ​ចេញ​ពី​ព្រះវិហារ គេ​នឹង​ឃើញ​សាកសព​របស់​មនុស្ស ដែល​បាន​បះបោរ​ប្រឆាំង​នឹង​យើង។ ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់​ សាកសព​ទាំង​នោះ​ធ្វើ​អោយ​សត្វ​លោក ទាំង​អស់​ខ្ពើម​រអើម។</verse>
			</chapter>
		</book>
		<book number="24">
			<chapter number="1">
				<verse number="1">នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ជា​បូជាចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជាចារ្យ នៅ​ភូមិ​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះបាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា​។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម​ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូសាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។​</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="5">«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សំរាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ព្យាការី សំរាប់​ប្រជាជាតិ​នានា»។</verse>
				<verse number="6">ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់! ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ថ្លែង​ព្រះបន្ទូល​ទេ ដ្បិត​ទូលបង្គំ​នៅ​ក្មេង​ពេក»។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា “ខ្ញុំ​នៅ​ក្មេង​ពេក” នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​អោយ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។</verse>
				<verse number="8">កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក!» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">បន្ទាប់​មក ព្រះអម្ចាស់ ​លាត​ព្រះហស្ដ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ</verse>
				<verse number="10">មើល​ថ្ងៃ​នេះ យើង​តែងតាំង​អ្នក​អោយ​មាន​អំណាច​លើ​ប្រជាជាតិ និង​លើ​អាណាចក្រ​ទាំងឡាយ ដើម្បី​អោយ​អ្នក​រំលើង និង​រំលំ ដើម្បី​អោយ​អ្នក​កំទេច និង​បំផ្លាញ ហើយ​ដើម្បី​អោយ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ស្វាយចន្ទី​មួយ​មែក»។</verse>
				<verse number="12">បន្ទាប់​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អ្វី​ដែល​អ្នក​ឃើញ ត្រឹម​ត្រូវ​ហើយ ដ្បិត​យើង​នឹង​ព្យាយាម​ធ្វើ​អោយ​ពាក្យ​របស់​យើង​បាន​សំរេច​ជា​រូប​រាង»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ជា​លើក​ទី​ពីរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ឆ្នាំង​ទឹក​មួយ​កំពុង​តែ​ពុះ នៅ​លើ​ចង្ក្រាន​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ទុក្ខ​វេទនា​នឹង​មក​ពី​ទិស​ខាង​ជើង ហើយ​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក</verse>
				<verse number="15">ដ្បិត​យើង​នឹង​ហៅ​ប្រជាជន​ទាំង​អស់​នៅ​អាណាចក្រ​ខាង​ជើង​អោយ​មក -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ទ័ព​តាម​ទ្វារ​ក្រុង​យេរូសាឡឹម និង​នៅ​មុខ​កំពែង​ដែល​ព័ទ្ធ​ជុំវិញ​ក្រុង ព្រម​ទាំង​បោះ​ទ័ព​នៅ​ជុំវិញ​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា​ផង។</verse>
				<verse number="16">យើង​នឹង​ប្រកាស​ដាក់​ទោស​ប្រជារាស្ត្រ​របស់​យើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត គឺ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ពួក​គេ​បាន​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ព្រះ​ឯ​ទៀតៗ ព្រម​ទាំង​ថ្វាយបង្គំ​រូប​ព្រះ ជា​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់។</verse>
				<verse number="17">រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​បង្គាប់​អោយ​អ្នក​ថ្លែង។ កុំ​តក់ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​អោយ​អ្នក​រឹត​តែ​តក់ស្លុត​ថែម​ទៀត។</verse>
				<verse number="18">ថ្ងៃ​នេះ​យើង​ពង្រឹង​អ្នក​អោយ​មាន​ជំហរ​រឹងប៉ឹង គឺ​ប្រៀប​ដូច​ជា​ក្រុង​ដែល​មាន​កំពែង​ដ៏​មាំ ឬ​ដូច​សសរ​ដែក និង​ជញ្ជាំង​លង្ហិន ដើម្បី​អោយ​អ្នក​តទល់​នឹង​ប្រជាជន​ក្នុង​ស្រុក​ទាំង​មូល តទល់​នឹង​ស្ដេច នាម៉ឺន​សព្វ​មុខ​មន្ត្រី ក្រុម​បូជាចារ្យ និង​អ្នក​ស្រុក​នេះ។</verse>
				<verse number="19">ពួក​គេ​នាំ​គ្នា​ប្រឆាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​អ្នក​បាន​ទេ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​រំដោះ​អ្នក» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖</verse>
				<verse number="2">ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូសាឡឹម​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀបការ​ គឺ​គ្រា​ដែល​អ្នក​បំរើ​យើង​នៅ​វាល​រហោស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។</verse>
				<verse number="3">នៅ​គ្រា​នោះ ព្រះអម្ចាស់ ​បាន​ញែក​ជន​ជាតិ អ៊ីស្រាអែល​ទុក​សំរាប់​ព្រះអង្គ ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះអង្គ អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប អ្នក​រាល់​គ្នា​ជា​ពូជពង្ស​អ៊ីស្រាអែល ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ ដូច្នេះ ដែរ?</verse>
				<verse number="6">ពួក​គេ​មិន​បាន​សួរ​ថា តើ​ ព្រះអម្ចាស់ ​នៅ​ឯ​ណា? គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួតហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។</verse>
				<verse number="7">យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុក ដែល​មាន​ដំណាំ​ដាំ​ដុះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បរិភោគ ផ្លែ​ឈើ​ដែល​មាន​រសជាតិ។ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់ អ្នក​រាល់​គ្នា​ធ្វើ​អោយ​ស្រុក​របស់​យើង ទៅ​ជា​សៅហ្មង អ្នក​រាល់​គ្នា​ធ្វើ​អោយ​ទឹក​ដី​ដែល​ជា​មត៌ក របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​អោយ​ស្អប់​ខ្ពើម។</verse>
				<verse number="8">ក្រុម​បូជាចារ្យ​ពុំ​ដែល​សួរ​ថា “ ព្រះអម្ចាស់ ​នៅ​ឯ​ណា?” គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។ មេ​ដឹក​នាំ​របស់​ប្រជាជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែងក្លាយ ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដី នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល ហើយ​សង្កេត​មើល​ចុះ ចូរ​ចាត់​មនុស្ស​អោយ​ទៅ​ស្រុក​កេដារ ហើយ​ស៊ើបសួរ​អោយ​បាន​ហ្មត់ចត់​ថា តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច អ្នក​រាល់​គ្នា​ឬ​ទេ?</verse>
				<verse number="11">តើ​មាន​ប្រជាជាតិ​ណា​មួយ​ផ្លាស់​ប្ដូរ ព្រះ​របស់​ខ្លួន​ឬ​ទេ? (តាម​ពិត ព្រះ​ទាំង​នោះ​ពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។ រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរ ព្រះ​ដែល​ផ្ដល់​អោយ​គេ​មាន​សិរីរុងរឿង ហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែល ឥត​បាន​ការ​ទៅ​វិញ។</verse>
				<verse number="12">ផ្ទៃ​មេឃ​អើយ! ចូរ​តក់ស្លុត ចូរ​ញាប់ញ័រ ហើយ​ស្រឡាំងកាំង​ទៅ! -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ប្រជាជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះ មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។</verse>
				<verse number="14">តើ​អ៊ីស្រាអែល​ជា​ទាសករ​ដែល​គេ​ទិញ​មក ឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះ បាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើម ពួក​គេ​ដូច្នេះ?</verse>
				<verse number="15">ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រាអែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក អោយ​វិនាស​ហិនហោច ពួក​គេ​ដុត​ក្រុង​ទាំងឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។</verse>
				<verse number="16">សូម្បី​តែ​ជន​ជាតិ​ណូប និង​ជន​ជាតិ​តាហាពេនេស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រាអែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។</verse>
				<verse number="17">អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​ដឹក​នាំ​អ្នក។</verse>
				<verse number="18">ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់ទាញ​អ្នក​អោយ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់ទាញ​អ្នក​អោយ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ?</verse>
				<verse number="19">ចូរ​អោយ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​អោយ​អំពើ​ក្បត់​របស់​អ្នក​ផ្ដន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​អោយ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="20">តាំង​ពី​យូរយារ​ណាស់​មក​ហើយ អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​យើង​ ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​យើង។ អ្នក​បាន​ពោល​ថា: “ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ទាសករ​ទៀត​ទេ!”។ អ្នក​បាន​ផិត​ក្បត់​យើង​ ទៅ​ថ្វាយបង្គំ​ព្រះ​នានា​នៅ​តាម​កំពូល​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។</verse>
				<verse number="21">យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំងបាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំងបាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំងបាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?</verse>
				<verse number="22">ទោះ​បី​អ្នក​យក​មេ​សាប៊ូ​ដ៏​ច្រើន មក​លាង​សំអាត និង​ជំរះ​ខ្លួន​ក្ដី ក៏​កំហុស​របស់​អ្នក​នៅ​ជាប់​ដូច​ក្អែល​កាន់ ចំពោះ​មុខ​យើង​ជានិច្ច - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="23">ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​ពោល​ថា: “ខ្ញុំ​មិន​បាន​ធ្វើ​អោយ​ខ្លួន​សៅហ្មង​ទេ ខ្ញុំ​ក៏​មិន​បាន​រត់​តាម​ព្រះ​បាល​ដែរ”។ មើល​ចុះ ដាន​ជើង​របស់​អ្នក​នៅ​តាម​ជ្រលង​ភ្នំ ចូរ​ទទួល​ស្គាល់​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អ្នក​ប្រៀប​បាន​នឹង​អូដ្ឋ​ញី​ដែល​រត់​ឆ្វេចឆ្វាច។</verse>
				<verse number="24">អ្នក​ប្រៀប​បាន​នឹង​លា​ញី​ព្រៃ ដែល​ធ្លាប់​តែ​រស់​នៅ​តាម​វាល​រហោស្ថាន ត្រូវ​តណ្ហា​ជំរុញ​អោយ​រត់​ទៅ​គ្រប់​ទី​កន្លែង គ្មាន​នរណា​អាច​ទប់​បាន​ឡើយ។ លា​ឈ្មោល​ដែល​ចង់​បាន​វា មិន​បាច់​ខំ​ប្រឹង​រត់​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ពេល​ណា​តណ្ហា​ពុះ​កញ្ជ្រោល លា​ឈ្មោល​អាច​រក​វា​ឃើញ​យ៉ាង​ងាយ​ស្រួល។</verse>
				<verse number="25">យើង​បាន​ប្រាប់​អ្នក​អោយ​ប្រុង​ប្រយ័ត្ន​ខ្លួន បើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើង ហើយ​ស្ងួត​បំពង់​ក! ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាមប្រាម​ខ្ញុំ​ទេ ខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗ ហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។</verse>
				<verse number="26">ជន​ជាតិ​អ៊ីស្រាអែល ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បូជាចារ្យ ទាំង​ព្យាការី នឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់ ក្នុង​ពេល​កំពុង​តែ​លួច។</verse>
				<verse number="27">គេ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ឈើ​ថា “ព្រះអង្គ​ជា​ព្រះបិតា​របស់​ខ្ញុំ!” ហើយ​ពោល​ទៅ​កាន់​រូប​ធ្វើ​ពី​ថ្ម​ថា “ព្រះអង្គ​បាន​អោយ​កំណើត​ខ្ញុំ!”។ ពួក​គេ​បាន​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង​វិញ តែ​ពេល​ណា​មាន​ទុក្ខ ពួក​គេ​ពោល​មក​យើង​ថា “សូម​តើន​ឡើង! សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!”។</verse>
				<verse number="28">ជន​ជាតិ​យូដា​អើយ ចុះ​ព្រះ​ដែល​អ្នក​បាន សូន​ធ្វើ​នោះ ទៅ​ណា​បាត់​អស់​ហើយ? ប្រសិន​បើ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​អ្នក​បាន នៅ​ពេល​អ្នក​មាន​ទុក្ខ ម្ដេច​ក៏​មិន​ហៅ​ព្រះ​ទាំង​នោះ​ទៅ? ដ្បិត​អ្នក​មាន​ព្រះ​ច្រើន​ដូច​ទីក្រុង​ដែរ!</verse>
				<verse number="29">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង យើង​ដូច្នេះ? អ្នក​រាល់​គ្នា​បាន​បះបោរ​ប្រឆាំង​នឹង​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="30">យើង​បាន​វាយ​ប្រដៅ​កូន​ចៅ​អ្នក​រាល់​គ្នា តែ​គ្មាន​ផល​ប្រយោជន៍​អ្វី​សោះ ដ្បិត​ពួក​គេ​មិន​ព្រម​រាងចាល​ទេ អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​សិង្ហ​សាហាវ គឺ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ពួក​ព្យាការី* របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="31">(សូម​អោយ​អ្នក​នៅ​ជំនាន់​នេះ​យក ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទៅ​ពិចារណា​ចុះ!) អ៊ីស្រាអែល​អើយ តើ​យើង​ប្រៀប​បាន​នឹង វាល​រហោស្ថាន ឬ​ស្រុក​ដ៏​ងងឹត សំរាប់​អ្នក​រាល់​គ្នា​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជាជន​របស់​យើង​ពោល​ថា “យើង​ជា​មនុស្ស​មាន​សេរីភាព យើង​មិន​ចង់​វិល​ទៅ​រក​ព្រះអង្គ​វិញ​ទេ!”។</verse>
				<verse number="32">មិន​ដែល​មាន​ស្ត្រី​ក្រមុំ​ណា ភ្លេច​គ្រឿង​អលង្ការ​របស់​ខ្លួន ហើយ​ក្រមុំ​ដែល​ត្រូវ​រៀបការ​ក៏​មិន​ភ្លេច ខ្សែ​ក្រវាត់​មាស​របស់​ខ្លួន​ដែរ។ រីឯ​ប្រជាជន​របស់​យើង​វិញ គេ​បាន​ភ្លេច​យើង តាំង​ពី​យូរលង់​ណាស់​មក​ហើយ។</verse>
				<verse number="33">អ្នក​ប្រសប់​ស្វែង​រក​សង្សារ​ណាស់​ ដោយ​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេក អ្នក​លែង​យល់​ថា អំពើ​នោះ​ជា​អំពើ​អាក្រក់​ទៀត​ហើយ។</verse>
				<verse number="34">អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម របស់​ជន​ក្រីក្រ គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ ទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។</verse>
				<verse number="35">ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ហ៊ាន​ពោល​ថា “ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ ព្រះអង្គ​មុខ​ជា​មិន​ព្រះពិរោធ​នឹង​ខ្ញុំ​ទេ”។ ដោយ​អ្នក​ពោល​ថា ខ្លួន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​នោះ យើង​នឹង​នាំ​អ្នក​ទៅ​តុលាការ។</verse>
				<verse number="36">ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​អោយ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​អោយ​អ្នក​ខក​ចិត្ត​ដែរ។</verse>
				<verse number="37">អ្នក​នឹង​ចេញ​ពី​ស្រុក​នោះ​មក​វិញ ទាំង​ដើរ​ទូល​ដៃ​លើ​ក្បាល ដ្បិត​ ព្រះអម្ចាស់ ​មិន​យល់​ស្រប​អោយ អ្នក​ទៅ​រក​ពឹង​ផ្អែក​ប្រជាជាតិ​នោះ​ទេ ពួក​គេ​ពុំ​អាច​ជួយ​អ្នក​បាន​ឡើយ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ពេល​បុរស​ម្នាក់​លែងលះ​ភរិយា ហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀត បុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ? ទេ បើ​ធ្វើ​ដូច្នេះ ស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។ អ៊ីស្រាអែល​អើយ ចំណែក​ឯ​អ្នក​វិញ អ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើន តើ​អ្នក​ចង់​អោយ​យើង​ទទួល​អ្នក​វិញ​ឬ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍ តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បាន ផិត​ក្បត់​យើង? អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់ចាំ​គូ​កំណាន់​ចិត្ត របស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោស្ថាន អ្នក​បាន​ធ្វើ​អោយ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក សីលធម៌​ដែល​អ្នក​ប្រព្រឹត្ត។</verse>
				<verse number="3">ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​អោយ មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។</verse>
				<verse number="4">ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា “ឱ​ព្រះបិតា​អើយ ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​ម្ចាស់ តាំង​ពី​ខ្ញុំ​ម្ចាស់​នៅ​ក្មេង​ម៉្លេះ!</verse>
				<verse number="5">តើ​ព្រះអង្គ​នៅ​តែ​ព្រះពិរោធ​នឹង​ខ្ញុំ​ម្ចាស់ ដល់​កាល​ណា? ព្រះអង្គ​ចង​គំនុំ​រហូត​ឬ?”។ អ្នក​ពោល​ដូច្នេះ តែ​អ្នក​ពូកែ​ប្រព្រឹត្ត​អាក្រក់​ណាស់»។</verse>
				<verse number="6">នៅ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រាអែល​ចិត្ត​សាវ៉ា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។</verse>
				<verse number="7">យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រាអែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់​ក៏​បាន​ឃើញ​ដែរ។</verse>
				<verse number="8">យើង​បាន​លែងលះ​អ៊ីស្រាអែល​ដែល​មាន​ចិត្ត​សាវ៉ា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែងលះ​អោយ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។</verse>
				<verse number="9">ដោយសារ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។</verse>
				<verse number="10">ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រាអែល​សាវ៉ា​គ្រាន់​បើ​ជាង​យូដា​ដែល​ផិត​ក្បត់។</verse>
				<verse number="12">ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖ អ៊ីស្រាអែល​សាវ៉ា​អើយ ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​មេត្តា​ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុលសម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។</verse>
				<verse number="15">យើង​នឹង​តែងតាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង អោយ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។</verse>
				<verse number="16">នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវីរវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។</verse>
				<verse number="17">នៅ​គ្រា​នោះ​គេ​នឹង​ហៅ​ក្រុង​យេរូសាឡឹម​ថា “បល្ល័ង្ក​របស់​ ព្រះអម្ចាស់ ”ប្រជាជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូសាឡឹម​នេះ ដើម្បី​ជួប​ ព្រះអម្ចាស់ ។ ពួក​គេ​ឈប់​ចចេស​រឹងរូស​ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។</verse>
				<verse number="18">នៅ​គ្រា​នោះ​ជន​ជាតិ​យូដា​នឹង​រួបរួម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ពី​ស្រុក​ខាង​ជើង មក​ដល់​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។</verse>
				<verse number="19">យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ​អោយ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “ព្រះបិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។</verse>
				<verse number="20">ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សំរែក​យំ​សោក និង​សំរែក​អង្វរ​ករ របស់​ជន​ជាតិ​អ៊ីស្រាអែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ។</verse>
				<verse number="22">កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​អោយ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវ៉ា​ទៀត។ “យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។</verse>
				<verse number="23">យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែងក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន។</verse>
				<verse number="24">តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គំរក់​បាន​ធ្វើ​អោយ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិនហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។​</verse>
				<verse number="25">សេចក្ដី​អាម៉ាស់​ធ្វើ​អោយ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះសូរសៀង របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ៊ីស្រាអែល​អើយ ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ ចូរ​វិល​មក​រក​យើង​ចុះ! ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោលដៅ ទៀត​ហើយ។</verse>
				<verse number="2">ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជាជាតិ​ទាំងឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយសារ​យើង​ផង។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​មនុស្សម្នា នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចំការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។</verse>
				<verse number="4">អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ ព្រះអម្ចាស់ ចូរ​ប្រគល់​ចិត្ត​គំនិត​មក​យើង! បើ​មិន​ដូច្នេះ​ទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាលដាល ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត កំហឹង​នេះ​ប្រៀប​ដូច​ភ្លើង​ឆេះ​សន្ធោសន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន​ឡើយ»។</verse>
				<verse number="5">«ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដា ចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូសាឡឹម ចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក ហើយ​ស្រែក​អោយ​អស់​ទំហឹង​ថា: “ចូរ​ប្រមែប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុង ក្រុង​ទាំងឡាយ​ដែល​មាន​កំពែង​រឹងមាំ!”</verse>
				<verse number="6">ចូរ​លើក​ទង់​សញ្ញា​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន ចូរ​នាំ​គ្នា​រត់​ទៅ​រក​កន្លែង​ពួន កុំ​បង្អែបង្អង់​អោយ​សោះ! ដ្បិត​យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច ចេញ​មក​ពី​ទិស​ខាង​ជើង បណ្ដាល​អោយ​មាន​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="7">សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ មេ​បំផ្លាញ​ប្រជាជាតិ​នានា​កំពុង​តែ​ចាក​ចេញ ពី​កន្លែង​របស់​ខ្លួន ដើម្បី​កំទេច​ស្រុក​របស់​អ្នក ក្រុង​ទាំងឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ លែង​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។</verse>
				<verse number="8">ហេតុ​នេះ​ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​គក់​ទ្រូង​យំ​សោក​សង្រេង ដ្បិត​ ព្រះអម្ចាស់ ​នឹង​មិន​បំបែរ​ព្រះពិរោធ ដ៏​ខ្លាំង​ក្លា​ចេញ​ពី​យើង​ឡើយ។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា នៅ​ថ្ងៃ​នោះ​ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្ត ក្រុម​បូជាចារ្យ​នឹង​តក់ស្លុត ក្រុម​ព្យាការី​នឹង​ស្រឡាំងកាំង។</verse>
				<verse number="10">គេ​នឹង​ពោល​ថា “ឱ​ ព្រះជាអម្ចាស់ ​អើយ! ព្រះអង្គ​បាន​បញ្ឆោត​ទាំង​ប្រជាជន ទាំង​ក្រុង​យេរូសាឡឹម គឺ​ព្រះអង្គ​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខសាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។</verse>
				<verse number="11">នៅ​គ្រា​នោះ​ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល មក​កាន់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​ថា: «មាន​ខ្យល់​ក្ដៅ​បក់​ពី​ទី​ខ្ពស់ៗ​នៃ​វាល​រហោស្ថាន មក​លើ​ប្រជាជន​របស់​យើង។ ខ្យល់​នោះ​មិន​មែន​បក់ សំរាប់​រោយ​ស្រូវ​ទេ</verse>
				<verse number="12">គឺ​ជា​ខ្យល់​កំបុតត្បូង​ដែល​បក់​បោក តាម​បញ្ជា​របស់​យើង។ ឥឡូវ​នេះ ដល់​ពេល​យើង​ប្រកាស​កាត់​ទោស ពួក​គេ​ហើយ»។</verse>
				<verse number="13">មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត រទេះ​ចំបាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា ទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។ យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!</verse>
				<verse number="14">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យេរូសាឡឹម​អើយ! ចូរ​ជំរះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នក ដើម្បី​ទទួល​ការ​សង្គ្រោះ! តើ​អ្នក​ទុក​អោយ​គំនិត​អាស្រូវ​នេះ នៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត?</verse>
				<verse number="15">ដ្បិត​មាន​ដំណឹង​មួយ​លេច​ឮ​ពី​ក្រុង​ដាន់ និង​តំបន់​ភ្នំ​អេប្រាអ៊ីម ស្ដី​អំពី​មហន្តរាយ​ដែល​នឹង​កើត​មាន។</verse>
				<verse number="16">ចូរ​ប្រកាស​ប្រាប់​ប្រជាជាតិ​ទាំងឡាយ ចូរ​ប្រាប់​អោយ​អ្នក​ក្រុង​យេរូសាឡឹម​ដឹង​ថា ខ្មាំង​សត្រូវ​ពី​ស្រុក​ឆ្ងាយ​កំពុង​តែ​មក​ដល់ ពួក​គេ​ស្រែក​ហ៊ោ ប្រកាស​សង្គ្រាម​នឹង​ក្រុង​នានា​នៅ​ស្រុក​យូដា។</verse>
				<verse number="17">ពួក​គេ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ដូច​អ្នក​យាម​នៅ​ជុំវិញ​ចំការ​មួយ ព្រោះ​អ្នក​ក្រុង​បាន​បះបោរ​ប្រឆាំង​នឹង​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ហេតុការណ៍​ដែល​កើត​មាន​ដល់​អ្នក ជា​លទ្ធផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក ទុក្ខ​វេទនា​នេះ​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់ រហូត​ដល់​ជំរៅ​ចិត្ត»។</verse>
				<verse number="19">ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្ត​ខ្ញុំ​ប្រេះឆា​ពន់​ប្រមាណ ចិត្ត​ខ្ញុំ​អន្ទះសា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ និង​សំរែក​ប្រកាស​ប្រយុទ្ធ។</verse>
				<verse number="20">ខ្មាំង​បំផ្លាញ​ក្រុង​ទាំងឡាយ​បន្ត​បន្ទាប់​គ្នា ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ ផ្ទះ​សំបែង និង​ទី​ជំរក​របស់​ខ្ញុំ ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។</verse>
				<verse number="21">តើ​ខ្ញុំ​ត្រូវ​ឃើញ​ទង់​សង្គ្រាម​នេះ​ដល់​កាល​ណា? តើ​ខ្ញុំ​ត្រូវ​ឮ​សំឡេង​ត្រែ​ដល់​កាល​ណា​ទៀត?</verse>
				<verse number="22">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជន​របស់​យើង​ល្ងីល្ងើ​ណាស់ គេ​មិន​ស្គាល់​យើង​ទេ ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​ឆោត​ល្ងង់ ឥត​ប្រាជ្ញា គឺ​ពួក​គេ​ឆ្លាត​តែ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​មិន​ចេះ​ធ្វើ​អំពើ​ល្អ​ឡើយ»។</verse>
				<verse number="23">ខ្ញុំ​មើល​ទៅ​ផែនដី ឃើញ​ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ ខ្ញុំ​មើល​ទៅ​លើ​មេឃ តែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។</verse>
				<verse number="24">ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំងឡាយ ឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើក រីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។</verse>
				<verse number="25">ខ្ញុំ​សម្លឹង​មើល​ទៅ ពុំ​ឃើញ​មាន​មនុស្ស​ទេ សូម្បី​តែ​សត្វ​ស្លាប​ដែល​ហើរ​នៅ​លើ​មេឃ ក៏​ចាក​ចេញ​បាត់​អស់​ទៅ​ដែរ។</verse>
				<verse number="26">ខ្ញុំ​សម្លឹង​មើល ឃើញ​ទឹក​ដី​ដែល​ធ្លាប់​តែ​មាន ដំណាំ​ដាំ​ដុះ ក្លាយ​ជា​វាល​រហោស្ថាន ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​ខ្ទេចខ្ទី​អស់ ព្រោះ​តែ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="27">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ ប៉ុន្តែ យើង​មិន​កំទេច​អោយ​វិនាស​សូន្យ ទាំង​ស្រុង​ទេ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យសុង​ដែរ ដ្បិត​យើង​បាន​សំរេច​តាម​គំរោងការ​របស់​យើង យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។</verse>
				<verse number="29">«ពេល​ឮ​សន្ធឹក​ទ័ព​សេះ និង​ទ័ព​បាញ់​ព្រួញ ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​រត់​ភៀស​ខ្លួន គេ​ចូល​ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ គេ​ឡើង​ទៅ​ពួន​នៅ​តាម​ថ្ម​ភ្នំ ទីក្រុង​ទាំង​មូល​ត្រូវ​គេ​បោះ​បង់​ចោល ឥត​មាន​នៅ​សល់​នរណា​ម្នាក់​សោះ។</verse>
				<verse number="30">យេរូសាឡឹម​អើយ ហេតុ​អ្វី​បាន​ជា​នាង​នៅ​តែ​តុបតែង​ខ្លួន ពាក់​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស និង​លាប​ត្របក​ភ្នែក? នាង​ខំ​តែង​ខ្លួន​ដូច្នេះ ឥត​ប្រយោជន៍​ទេ អស់​អ្នក​ដែល​ចង់​រួមរ័ក​ជា​មួយ​នាង​កាល​ពី​មុន បែរ​ជា​មើលងាយ និង​រក​សម្លាប់​នាង​ទៅ​វិញ។</verse>
				<verse number="31">យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី ដែល​ហៀប​នឹង​សំរាល​កូន ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង គឺ​សំឡេង​ថ្ងូរ​របស់​ប្រជាជន​ក្រុង​ស៊ីយ៉ូន ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់! ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈឃាត!”»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូសាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់ទោស​អោយ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ទោះ​បី​គេ​ស្បថ ដោយ​យក​ ព្រះអម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​ធ្វើ​ជា​សាក្សី​ក្ដី ក៏​ពាក្យ​សម្បថ​របស់​គេ​មិន​ពិត​ដែរ។</verse>
				<verse number="3">បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ព្រះអង្គ​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាងចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ព្រះអង្គ​វិញ​ទេ។</verse>
				<verse number="4">ខ្ញុំ​គិត​ថា: អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា មនុស្ស​តូចតាច មិន​សូវ​ដឹង​អី គេ​ពុំ​ស្គាល់​មាគ៌ា​របស់​ ព្រះអម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។</verse>
				<verse number="5">ខ្ញុំ​គួរ​តែ​ទៅ​រក​ពួក​អ្នក​ធំ​វិញ ដើម្បី​និយាយ​ជា​មួយ​ពួក​គេ អ្នក​ទាំង​នោះ​ពិត​ជា​ស្គាល់​មាគ៌ា​របស់​ ព្រះអម្ចាស់ ហើយ​ស្គាល់​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​ខ្លួន។ ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រម​ទាំង​ផ្ដាច់​ចំណង​មេត្រី​ពី​ព្រះអង្គ ដូច​អ្នក​តូចតាច​ដែរ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​តោ​ចេញ​ពី​ព្រៃ មក​ប្រហារ​ពួក​គេ សត្វ​ចចក​ចេញ​ពី​ព្រៃ​ល្បោះ​មក​ហែក​ពួក​គេ​ស៊ី ខ្លា​រខិន​មក​សំងំ​ចាំ​ចាប់​ពួក​គេ​នៅ​មាត់​ទ្វារ​ក្រុង អស់​អ្នក​ដែល​ចេញ​ពី​ទីក្រុង​នឹង​ត្រូវ​ខ្លា​ហែក​ស៊ី ដ្បិត​ពួក​គេ​បាន​បះបោរ​ជា​ច្រើន​ដង និង​ក្បត់​ព្រះអម្ចាស់​ជា​ច្រើន​លើក​ច្រើន​សា។</verse>
				<verse number="7">«តើ​យើង​អត់ទោស​អោយ​អ្នក​ដូច​ម្ដេច​បាន? កូន​ចៅ​របស់​អ្នក​បាន​បោះ​បង់​ចោល​យើង គេ​ស្បថ​ដោយ​យក​ព្រះ​ក្លែងក្លាយ ធ្វើ​ជា​សាក្សី។ យើង​បាន​អោយ​ពួក​គេ​មាន​ភោគ​ទ្រព្យ​បរិបូណ៌ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ផិត​ក្បត់​ទៅ​វិញ គឺ​ពួក​គេ​លើក​គ្នា​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ក្នុង​វិហារ​របស់​ព្រះ​ក្លែងក្លាយ។</verse>
				<verse number="8">ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំង គឺ​ម្នាក់ៗ​គិត​តែ​ចែចង់​ប្រពន្ធ​គេ។</verse>
				<verse number="9">ដូច្នេះ តើ​មិន​គួរ​អោយ​យើង​ដាក់​ទោស ពួក​គេ​ទេ​ឬ? តើ​មិន​គួរ​អោយ​យើង​ធ្វើ​ទណ្ឌកម្ម​ប្រជាជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ចូរ​ឡើង​ទៅ​ចំការ​ទំពាំងបាយជូរ​របស់​ពួក​គេ ហើយ​កំទេច​ចោល​ទៅ តែ​កុំ​កំទេច​អោយ​អស់​ទាំង​ស្រុង​ឡើយ។ ចូរ​កាប់​មែក​វា​ចោល ព្រោះ​មិន​មែន​ជា​មែក​របស់​ ព្រះអម្ចាស់ ​ទេ!​</verse>
				<verse number="11">ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា សុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ ព្រះអម្ចាស់ គេ​ពោល​ថា «គ្មាន​ព្រះអម្ចាស់​ទេ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរ យើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។</verse>
				<verse number="13">រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេ សេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេ សូម​អោយ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះ កើត​មាន​ដល់​ពួក​គេ!»។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ជា​ព្រះ​នៃ ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះ យើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើង ហើយ​យក​ប្រជាជន​នេះ​ធ្វើ​ជា​អុស ដែល​ភ្លើង​ឆេះ​បំផ្លាញ។</verse>
				<verse number="15">អ៊ីស្រាអែល​អើយ! យើង​នាំ​ប្រជាជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គឺ​ប្រជាជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ ជា​ប្រជាជាតិ​ដែល​កកើត​ឡើង តាំង​ពី​យូរលង់​មក​ហើយ ជា​ប្រជាជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសា ហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។</verse>
				<verse number="16">ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗ ព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។</verse>
				<verse number="17">ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កំទេច​ចំការ​ទំពាំងបាយជូរ និង​ចំការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹងមាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។</verse>
				<verse number="18">ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កំទេច​អ្នក​រាល់​គ្នា​អោយ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="19">យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអម្ចាស់ ទៅ​គោរព​បំរើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បំរើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។</verse>
				<verse number="20">«ចូរ​ប្រាប់​អោយ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹង ចូរ​ប្រកាស​ដល់​ប្រជាជន​នៅ​ស្រុក​យូដា​ថា:</verse>
				<verse number="21">ប្រជាជន​ល្ងីល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ​</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំដែន​អស់កល្ប​ជានិច្ច សំរាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំដែន​នេះ​បាន​ដែរ។​</verse>
				<verse number="23">រីឯ​ប្រជាជន​នេះ​វិញ គេ​មាន​ចិត្ត​រឹងរូស បះបោរ​ប្រឆាំង​នឹង​យើង ហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។</verse>
				<verse number="24">គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា “ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើង តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ ហើយ​ព្រះអង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។</verse>
				<verse number="25">កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​អោយ ធាតុ​អាកាស​ប្រែប្រួល អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​អោយ អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។</verse>
				<verse number="26">មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជារាស្ត្រ​របស់​យើង ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។</verse>
				<verse number="27">ផ្ទះ​របស់​ពួក​គេ​មាន​ពោរពេញ​ដោយ​ទ្រព្យ ដែល​គេ​ប្លន់​យក​បាន ដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាប គឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើន ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។</verse>
				<verse number="28">ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កំរិត ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ ពួក​គេ​ចេះ​តែ​ចំរើន​ឡើង ពួក​គេ​មិន​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ​ឡើយ។</verse>
				<verse number="29">តើ​មិន​គួរ​អោយ​យើង​ធ្វើ​ទារុណកម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​អោយ​យើង​សងសឹក​ប្រជាជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="30">នៅ​ក្នុង​ស្រុក​នេះ​មាន​កើត​រឿង​អាស្រូវ ដ៏​ថោក​ទាប​បំផុត</verse>
				<verse number="31">គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ ក្នុង​នាម​ព្រះ​ក្លែងក្លាយ ក្រុម​បូជាចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជារាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">«កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​រត់​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ! ចូរ​ផ្លុំ​ត្រែ​នៅ​តូអា ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហាកេរែម ដ្បិត​មហន្តរាយ និង​ទុក្ខ​វេទនា កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។</verse>
				<verse number="2">ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីត មុខ​ជា​ត្រូវ​វិនាស​ហើយ!</verse>
				<verse number="3">ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូន ដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួន គេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំវិញ​ក្រុង​នេះ ម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។</verse>
				<verse number="4">ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សំរុក​ក្រុង​នេះ ចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់! ប៉ុន្តែ គួរ​អោយ​ស្ដាយ​ណាស់ ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗ ហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!</verse>
				<verse number="5">ក្រោក​ឡើង! យើង​វាយ​លុក​ទាំង​យប់​ក៏​បាន យើង​បំផ្លាញ​វិមាន​ដ៏​ស្កឹមស្កៃ​របស់​ក្រុង​នេះ”»។</verse>
				<verse number="6">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: «ចូរ​នាំ​គ្នា​កាប់​ដើម​ឈើ ហើយ​សង់​ប៉ម​អោយ​ខ្ពស់ ដើម្បី​វាយ​លុក​ក្រុង​យេរូសាឡឹម! ត្រូវ​តែ​ដាក់​ទោស​ក្រុង​នេះ ព្រោះ​នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ការ​ជិះជាន់។</verse>
				<verse number="7">អំពើ​អាក្រក់​ហូរ​ចេញ​ពី​ក្រុង​នេះ ដូច​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក។ ក្នុង​ទីក្រុង​មាន​ឮ​និយាយ​តែ​អំពើ​ឃោរឃៅ និង​ការ​បំផ្លិចបំផ្លាញ។ ការ​ឈឺ​ចុក​ចាប់ និង​ស្នាម​របួស ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​យើង​ជានិច្ច។</verse>
				<verse number="8">យេរូសាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវីរវល់​នឹង​អ្នក ហើយ​ធ្វើ​អោយ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។</verse>
				<verse number="9">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: «ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន​ជាតិ​អ៊ីស្រាអែល ដែល​នៅ​សេសសល់ ដូច​គេ​បេះ​ផ្លែ​ទំពាំងបាយជូរ​ទាល់​តែ​អស់ គឺ​គេ​នឹង​មក​សា​ជា​ថ្មី ដូច​អ្នក​បេះ​ផ្លែ​ទំពាំងបាយជូរ​វិល​មក ប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។</verse>
				<verse number="10">តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​អោយ​ស្ដាប់​ខ្ញុំ ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់​ ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ ពេល​ខ្ញុំ​នាំ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មក​ប្រាប់ ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។</verse>
				<verse number="11">ឃើញ​ដូច្នេះ​ខ្ញុំ​ខឹង​ជំនួស​ ព្រះអម្ចាស់ ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។</verse>
				<verse number="12">ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ ហើយ​ចំការ និង​ប្រពន្ធ​របស់​គេ ក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ព្យាការី ទាំង​បូជាចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។</verse>
				<verse number="14">ពួក​គេ​មិន​ឈឺឆ្អាល​នឹង​មហន្តរាយ នៃ​ប្រជារាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិភាព! សន្តិភាព!» តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ!​</verse>
				<verse number="15">ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃផ្សៃ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។​</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​អោយ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។</verse>
				<verse number="17">យើង​បាន​ដាក់​អ្នក​យាមល្បាត សំរាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រងត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវីរវល់​ស្ដាប់​ទេ!”</verse>
				<verse number="18">ហេតុ​នេះ​ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​ស្ដាប់! ចូរ​ដឹង​ថា នឹង​មាន​ហេតុការណ៍​មួយ កើត​ឡើង​ចំពោះ​ប្រជារាស្ត្រ​នេះ។</verse>
				<verse number="19">ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​អោយ ប្រជារាស្ត្រ​នេះ​រង​ទុក្ខ​វេទនា ដែល​ជា​លទ្ធផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​បាន​ត្រងត្រាប់ ស្ដាប់​ពាក្យ​របស់​យើង​ទេ ពួក​គេ​ក៏​មើលងាយ​ក្រឹត្យវិន័យ​របស់​យើង​ដែរ។</verse>
				<verse number="20">តើ​យើង​ត្រូវ​ការ​អោយ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ថ្វាយ​យើង​ឬ? យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញបូជា របស់​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: «ហេតុ​នេះ យើង​នឹង​ដាក់​ថ្ម ធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជាជន​នេះ ជា​ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់​ដួល ហើយ​វិនាស​ទាំង​ឪពុក​ទាំង​កូន ទាំង​ញាតិសន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។</verse>
				<verse number="22">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: «មើល៍! មាន​កងទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជាជាតិ​មួយ​ដែល​ជា​មហា​អំណាច ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី</verse>
				<verse number="23">ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»</verse>
				<verse number="24">«យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សំរាល​កូន។</verse>
				<verse number="25">កុំ​ចេញ​ទៅ​ស្រែ​ចំការ កុំ​ចេញ​ទៅ​តាម​ផ្លូវ ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ! ការ​ព្រឺខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។</verse>
				<verse number="26">ប្រជាជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ!</verse>
				<verse number="27">«យេរេមា​អើយ យើង​បាន​តែងតាំង​អ្នក អោយ​ល្បងល​មើល​ប្រជាជន​របស់​យើង ដូច​ជាង​សាក​ល្បងលោហធាតុ គឺ​យើង​អោយ​អ្នក​សង្កេត និង​ល្បងល​មើល មាគ៌ា​របស់​ពួក​គេ»។</verse>
				<verse number="28">«ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់ មាន​ចិត្ត​រឹងរូស ដូច​លង្ហិន និង​ដែកថែប ដែល​ពុំ​អាច​ពត់​បាន​ឡើយ គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!</verse>
				<verse number="29">ធម្មតា​ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ អាច​បន្សុទ្ធ​លោហធាតុ​បាន រីឯ​ប្រជាជន​នេះ​វិញ គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជានិច្ច។</verse>
				<verse number="30">គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ” ដ្បិត​ ព្រះអម្ចាស់ ​មិន​ទទួល​ពួក​គេ​ទេ!»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ព្រះវិហារ ហើយ​ប្រកាស​ពាក្យ​នេះ​ថា: អ្នក​ទាំង​អស់​គ្នា ជា​ជន​ជាតិ​យូដា​អើយ! អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ទាំង​នេះ ដើម្បី​ទៅ​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ!</verse>
				<verse number="3">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះបង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ទៅ នោះ​យើង​នឹង​ទុក​អោយ​អ្នក​រាល់​គ្នា​ចូល​មក​ទី​នេះ​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="4">មិន​ត្រូវ​អះអាង​លើ​ពាក្យ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះវិហារ​របស់​ ព្រះអម្ចាស់! ព្រះវិហារ​របស់​ ព្រះអម្ចាស់! ព្រះវិហារ​របស់​ ព្រះអម្ចាស់!”ឡើយ។</verse>
				<verse number="5">ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះបង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="6">ចូរ​ឈប់​ជិះជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។</verse>
				<verse number="7">ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​អោយ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់កល្ប​ត​រៀង​ទៅ។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​អះអាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បញ្ឆោត​ខ្លួន​ឯង ជា​ពាក្យ​ឥត​បាន​ការ​នោះ​ទៅ​វិញ។</verse>
				<verse number="9">អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន</verse>
				<verse number="10">រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយបង្គំ​យើង​ក្នុង​ព្រះវិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ​យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។</verse>
				<verse number="11">តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះវិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត​យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">«ចូរ​នាំ​គ្នា​ទៅ​ទីសក្ការៈ​របស់​យើង​នៅ​ស៊ីឡូ​ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយសារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​អោយ​ខ្ទេចខ្ទី»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្ដី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ​នៅ​ពេល​យើង​ស្រែក​ហៅ</verse>
				<verse number="14">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះវិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។</verse>
				<verse number="15">យើង​នឹង​បំបរបង់​អ្នក​រាល់​គ្នា​អោយ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរបង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="16">«រីឯ​អ្នក​វិញ កុំ​ទូលអង្វរ​យើង សំរាប់​ប្រជាជន​នេះ កុំ​បន្លឺ​សំឡេង​អធិស្ឋាន ឬ​ទទូច​សុំ​អោយ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។</verse>
				<verse number="17">តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម​ទេ​ឬ?</verse>
				<verse number="18">កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះនាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួចស្រា​ថ្វាយ​ព្រះដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។</verse>
				<verse number="19">តាម​ពិត​មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ហេតុ​នេះ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស​សត្វ​ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។</verse>
				<verse number="21">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញបូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ</verse>
				<verse number="22">ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញបូជា​ដែរ។</verse>
				<verse number="23">យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​អោយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា​នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។</verse>
				<verse number="24">ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹងរូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ​។</verse>
				<verse number="25">តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​យើង អោយ​ទៅ​រក​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់ខាន​ឡើយ។</verse>
				<verse number="26">ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹងរូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។</verse>
				<verse number="27">«ពេល​អ្នក​យក​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ ពួក​គេ​មិន​ព្រម​ស្ដាប់ ពេល​អ្នក​ហៅ​ពួក​គេ ពួក​គេ​មិន​ព្រម​ឆ្លើយ។</verse>
				<verse number="28">ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា ជា​ប្រជាជាតិ​ដែល​មិន​ព្រម​ស្ដាប់​ព្រះ​សូរសៀង​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​ព្រះបន្ទូល​ប្រៀនប្រដៅ​ពី​ព្រះអង្គ​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ​ត្រង់ ពាក្យ​សំដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។</verse>
				<verse number="29">ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ អ្នក​លែង​ជា​ប្រជាជន​ដែល​ញែក​ខ្លួន​ថ្វាយ ព្រះអម្ចាស់​ទៀត​ហើយ!​ ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិត​ ព្រះអម្ចាស់ ​មិន​រវីរវល់​នឹង​អ្នក​ទេ ព្រះអង្គ​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​អោយ​ព្រះអង្គ​ពិរោធ។</verse>
				<verse number="30">«ជន​ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​អោយ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។</verse>
				<verse number="31">ពួក​គេ​បាន​សង់​ទីសក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ីនណុម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញបូជា។ យើង​ពុំ​ដែល​បង្គាប់​អោយ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។</verse>
				<verse number="32">ដូច្នេះ នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត” ឬ​“ជ្រលង​ភ្នំ​ហ៊ីនណុម”ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”។ គេ​នឹង​យក​សព​ទៅ​កប់​នៅ​តូផេត​នោះ ដ្បិត​កន្លែង​ឯ​ទៀតៗ​គ្មាន​នៅ​សល់​ដី​សំរាប់​កប់​សាកសព​ទេ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="33">សាកសព​របស់​ប្រជាជន​នេះ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។ វា​នឹង​ស៊ី​សាកសព​ទាំង​នោះ ដោយ​ឥត​មាន​នរណា​មក​ដេញ​វា​ឡើយ។</verse>
				<verse number="34">តាម​ក្រុង​នានា​នៅ​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម យើង​នឹង​លែង​អោយ​មាន​ឮ​សូរ​សំឡេង​ដ៏​សប្បាយ បទ​ចំរៀង​សំរាប់​ពិធី​បុណ្យ ឬ​ក៏​ភ្លេង​ការ​ទៀត​ហើយ ដ្បិត​ស្រុក​នេះ​នឹង​វិនាស​សូន្យ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជាចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូសាឡឹម​ចេញ​ពី​ផ្នូរ</verse>
				<verse number="2">ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះអាទិត្យ ក្រោម​ព្រះច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បំរើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍ទាយ និង​ធ្លាប់​ក្រាប​ថ្វាយបង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។</verse>
				<verse number="3">រីឯ​អ្នក​ដែល​នៅ​សេសសល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរបង់​អោយ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="4">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល ដូច​ត​ទៅ: «ធម្មតា​អ្នក​ដួល តែងតែ​ក្រោក​ឡើង​វិញ ហើយ​អ្នក​វង្វេង​ផ្លូវ ក៏​តែងតែ​បក​ក្រោយ​វិញ​ដែរ។</verse>
				<verse number="5">ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជាជន ក្រុង​យេរូសាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើង ហើយ​ចេះ​តែ​មាន​ចិត្ត​សាវ៉ា​ដូច្នេះ? ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។</verse>
				<verse number="6">យើង​ផ្ទៀង​ត្រចៀក​ស្ដាប់ ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារ គ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា “ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយ គឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាម អំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរភូមិ។</verse>
				<verse number="7">កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល ហើយ​លលក ត្រចៀកកាំ និង​ស្មោញ ក៏​ចេះ​សំគាល់​មើល​ថា តើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរ ប៉ុន្តែ ប្រជាជន​របស់​យើង​មិន​ស្គាល់ វិន័យ​របស់​យើង​ទេ។</verse>
				<verse number="8">តើ​ធ្វើ​ម្ដេច​អោយ​អ្នក​រាល់​គ្នា​អាច​ពោល​ថា “ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញា ដ្បិត​ពួក​យើង​មាន​ក្រឹត្យវិន័យ​របស់​ ព្រះអម្ចាស់ ” បើ​ស្មៀន​ចម្លង​គម្ពីរ​វិន័យ នាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?</verse>
				<verse number="9">អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​វង្វេងវង្វាន់​ជាប់​អន្ទាក់។ ពួក​គេ​មាក់ងាយ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?</verse>
				<verse number="10">ហេតុ​នេះ​យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេ ទៅ​អោយ​អ្នក​ដទៃ ប្រគល់​ស្រែ​ចំការ​របស់​ពួក​គេ​ទៅ​អោយ អស់​អ្នក​ដែល​នឹង​មក​ចាប់​យក ដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រក ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ហើយ​ចាប់​តាំង​ពី​ព្យាការី​រហូត​ដល់​បូជាចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។</verse>
				<verse number="11">ពួក​គេ​មិន​ឈឺឆ្អាល​នឹង​ទុក្ខ​វេទនា នៃ​ប្រជាជន​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិភាព! សន្តិភាព!» តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ!។</verse>
				<verse number="12">ពួក​គេ​គួរ​តែ​អាម៉ាស់ ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។ នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: «យើង​សំរេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ គឺ​ដូច​ចំការ​ទំពាំងបាយជូរ​ដែល​គ្មាន​ផ្លែ ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ ដូច្នេះ យើង​នឹង​ប្រគល់​ដី​អោយ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។</verse>
				<verse number="14">«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹងមាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ធ្វើ​អោយ​យើង​វិនាស ព្រះអង្គ​អោយ​យើង​ផឹក​ទឹក​ដែល​មាន​ពិសពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="15">ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ! យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយ យើង​បាន​ជា​សះស្បើយ តែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!</verse>
				<verse number="16">សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់ សំរែក​របស់​វា​បាន​ធ្វើ​អោយ​ផែនដី​ញាប់ញ័រ ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក ពួក​គេ​បំផ្លាញ​ក្រុង និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។</verse>
				<verse number="17">«យើង​នឹង​ប្រើ​ពស់វែក និង​ពស់​អសិរពិស អោយ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែល គ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ តែ​គ្មាន​អ្វី​អាច​សំរាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ</verse>
				<verse number="19">សំរែក​យំ​សោក​នៃ​ប្រជាជន​របស់​ខ្ញុំ លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ ព្រះអម្ចាស់ ​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ? ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះមហាក្សត្រ​ហើយ​ឬ? «ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​អោយ​យើង​ខឹង ដោយសារ​រូប​ព្រះ​ក្លែងក្លាយ​ជា​ព្រះ​ឥត​បាន​ការ របស់​សាសន៍​ដទៃ​ដូច្នេះ?»។</verse>
				<verse number="20">រដូវ​ចំរូត​កន្លង​ផុត​ទៅ រដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរ តែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ!</verse>
				<verse number="21">ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេចខ្ទាំ ដោយសារ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ ខ្ញុំ​វិលវល់​ស្មារតី ដោយសារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។</verse>
				<verse number="22">តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេង សំរាប់​រឹត​អោយ​បាន​ធូរ​ស្រាល​ហើយ​ឬ? តើ​នៅ​ទី​នោះ លែង​មាន​គ្រូពេទ្យ​ហើយ​ឬ? ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជាជន​របស់​ខ្ញុំ មិន​ព្រម​សះ​ដូច្នេះ?</verse>
			</chapter>
			<chapter number="9">
				<verse number="1">ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ​ ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ស្រណោះ​សាកសព​ប្រជាជន​របស់​ខ្ញុំ។</verse>
				<verse number="2">ប្រសិន​បើ​មាន​នរណា​អោយ​ខ្ទម​មួយ ដែល​ជា​ជំរក​សំរាប់​អ្នក​ដំណើរ នៅ​វាល​រហោស្ថាន​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជាជន​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេ ដ្បិត​ប្រជាជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ក្បត់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា។</verse>
				<verse number="3">«អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ធ្នូ ដែល​គេ​យឹត​បម្រុង​នឹង​បាញ់។ គេ​មាន​អំណាច​នៅ​ក្នុង​ស្រុក មិន​មែន​ដោយសារ​សេចក្ដី​ពិត​ទេ តែ​មក​ពី​ការ​កុហក ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ផ្ទួនៗ​គ្នា ហើយ​ពួក​គេ​ពុំ​ស្គាល់​យើង​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">«ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់ ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បង​ប្អូន​របស់​ខ្លួន​ឡើយ ដ្បិត​បង​ប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។</verse>
				<verse number="5">ពួក​គេ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​នរណា​និយាយ​ការ​ពិត​ទេ ពួក​គេ​បង្ហាត់​អណ្ដាត​របស់​ខ្លួន​អោយ ពោល​ពាក្យ​ភូតភរ ហើយ​ពួក​គេ​លះបង់​អំពើ​បាប​ពុំ​បាន​ឡើយ។</verse>
				<verse number="6">ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ផ្ទួនៗ​គ្នា ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ហេតុ​នេះ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «មើល៍! យើង​នឹង​បន្សុទ្ធ​ពួក​គេ​នៅ​ក្នុង​ភ្លើង ដ្បិត​យើង​ពុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ ចំពោះ​ប្រជាជន​របស់​យើង​ឡើយ។</verse>
				<verse number="8">អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែមល្ហែម ទៅ​កាន់​អ្នក​ដទៃ តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិតគូរ​រៀបចំ​អន្ទាក់។</verse>
				<verse number="9">តើ​មិន​គួរ​អោយ​យើង​ធ្វើ​ទារុណកម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​អោយ​យើង​ដាក់​ទោស​ប្រជាជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សំរែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។</verse>
				<verse number="11">«យើង​នឹង​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជំរក។ យើង​នឹង​ធ្វើ​អោយ​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​រស់​នៅ!»។</verse>
				<verse number="12">តើ​នរណា​មាន​ប្រាជ្ញា អាច​យល់​ហេតុការណ៍​ទាំង​នេះ​បាន? ប្រសិន​បើ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ អ្នក​នោះ​មែន ចូរ​អោយ​គេ​ពន្យល់​មក​មើល ហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ ដូច​វាល​រហោស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ហេតុការណ៍​ទាំង​នេះ​កើត​ឡើង មក​ពី​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យវិន័យ*​ដែល​យើង​ប្រគល់​អោយ​ពួក​គេ ពួក​គេ​មិន​បាន​ស្ដាប់ និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​ទូន្មាន​ពួក​គេ​ទេ។</verse>
				<verse number="14">ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹងរូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល​ដូច​ដូនតា​របស់​ខ្លួន​ប្រៀនប្រដៅ»។</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​អោយ​ប្រជាជន​នេះ​បរិភោគ​ផ្លែ​ស្លែង ហើយ​អោយ​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។</verse>
				<verse number="16">យើង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​អោយ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។</verse>
				<verse number="17">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​គិតគូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំ គឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​អោយ​មក»។</verse>
				<verse number="18">ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ ស្រណោះ​យើង​ទាំង​អស់​គ្នា សូម​អោយ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នា ហូរ​ដូច​ទឹក​ទន្លេ។</verse>
				<verse number="19">សំរែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថា យើង​វិនាស​ហិនហោច​អស់​ហើយ! យើង​សែន​អាម៉ាស់ ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុក សត្រូវ​បាន​រំលំ​ទី​លំនៅ​របស់​យើង​ហើយ!</verse>
				<verse number="20">ស្ត្រី​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះអង្គ មាន​ព្រះបន្ទូល! ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​អោយ​ចេះ​ទ្រហោ​យំ ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក អោយ​ចេះ​យំ​រៀប​រាប់</verse>
				<verse number="21">ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើង សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើង ដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវ និង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។</verse>
				<verse number="22">ចូរ​នាំ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ទៅ​ប្រកាស​ថា សាកសព​របស់​មនុស្ស​នឹង​នៅ​ពាសពេញ​លើ​ដី ដូច​លាមក​សត្វ​នៅ​តាម​ចំការ និង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួច តែ​គ្មាន​នរណា​រើស​ឡើយ។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។</verse>
				<verse number="24">បើ​អ្នក​ណា​ចង់​អួត​ខ្លួន ត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើង ជា​ ព្រះអម្ចាស់ ដែល​សំដែង​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។ មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត​» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ</verse>
				<verse number="26">គឺ​ជន​ជាតិ​អេស៊ីប ជន​ជាតិ​យូដា ជន​ជាតិ​អេដុម ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោស្ថាន ដ្បិត​ប្រជាជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជាជាតិ​អ៊ីស្រាអែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​រាល់​គ្នា!</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «មិន​ត្រូវ​យក​តំរាប់​តាម​ប្រជាជាតិ​នានា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សំគាល់ ផ្សេងៗ​នៅ​លើ​មេឃ ដូច​ប្រជាជាតិ​ទាំងឡាយ​ដែរ។</verse>
				<verse number="3">ជំនឿ​សាសនា​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ។ ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប</verse>
				<verse number="4">រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។ បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ មក​ដំ​ភ្ជិត​រូប​នោះ​កុំ​អោយ​រង្គើ។</verse>
				<verse number="5">ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីងមោង​ចាំ​ចំការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។</verse>
				<verse number="6">ឱ​ ព្រះអម្ចាស់ ​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ព្រះអង្គ​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ហើយ​ព្រះនាម​ព្រះអង្គ​ក៏​ឧត្ដុង្គឧត្ដម​ដែរ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធិបារមី។</verse>
				<verse number="7">មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះមហាក្សត្រ របស់​ប្រជាជាតិ​នានា។ ក្នុង​ចំណោម​ប្រជាជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="8">ពួក​គេ​សុទ្ធ​តែ​ល្ងីល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ</verse>
				<verse number="9">ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស និង​យក​មាស​ពី​ស្រុក​អ៊ូផាស ហើយ​អោយ​ជាង​ទង និង​ជាង​ចម្លាក់ យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ មក​ពាក់​អោយ​ផង។ រូប​ព្រះ​ទាំង​នោះ​ជា​ស្នាដៃ​របស់​សិល្បករ។</verse>
				<verse number="10">រីឯ​ ព្រះអម្ចាស់ ​វិញ ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិត ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ ជា​ព្រះមហាក្សត្រ​ដែល​នៅ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច។ ពេល​ព្រះអង្គ​សំដែង​ព្រះពិរោធ នោះ​ផែនដី​ត្រូវ​ញាប់ញ័រ។ ប្រជាជាតិ​ទាំងឡាយ​ពុំ​អាច​ទ្រាំទ្រ​នឹង ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ​បាន​ទេ។</verse>
				<verse number="11">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំងឡាយ​ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំខាន។</verse>
				<verse number="12">រីឯ​ព្រះអម្ចាស់​វិញ ព្រះអង្គ​បាន​សូន​ផែនដី ដោយ​ឫទ្ធានុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះតម្រិះ​របស់​ព្រះអង្គ។</verse>
				<verse number="13">ពេល​ព្រះអង្គ​បន្លឺ​ព្រះសូរសៀង ទឹក​ទាំងឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។</verse>
				<verse number="14">ពេល​ឃើញ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿងឆ្ងល់ ហើយ​ភ័ន្តភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែងក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។</verse>
				<verse number="15">ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​វត្ថុ​គួរ​អោយ​មើលងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​ដាក់​ទោស។</verse>
				<verse number="16">រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រាអែល ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="17">យេរូសាឡឹម​អើយ សត្រូវ​បាន​ឡោមព័ទ្ធ​អ្នក​ជុំវិញ​ហើយ! ចូរ​ប្រមូល​ទ្រព្យសម្បត្តិ​របស់​អ្នក!</verse>
				<verse number="18">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពេល​នេះ​យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​អោយ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​អោយ​ពួក​គេ​រត់​រួច​ឡើយ»។</verse>
				<verse number="19">ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិនហោច​អស់​ហើយ! ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ! ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែន តែ​ខ្ញុំ​អាច​ស៊ូទ្រាំ​បាន!</verse>
				<verse number="20">ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់ រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរ កូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយ គ្មាន​នរណា​ជួយ​ដំឡើង​ជំរំ និង​ជួយ​ធ្វើ​ជំរក​អោយ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។</verse>
				<verse number="21">នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លីភ្លើ ពួក​គេ​មិន​បាន​ស្វែង​រក​ ព្រះអម្ចាស់ ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរាជ័យ ហើយ​ប្រជាជន​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ដែរ។</verse>
				<verse number="22">ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹកគគ្រេង លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង ដើម្បី​មក​កំទេច​ក្រុង​ទាំងឡាយ​នៃ​ស្រុក​យូដា អោយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​របស់​ឆ្កែ​ព្រៃ។</verse>
				<verse number="23">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។</verse>
				<verse number="24">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កែ​តម្រង់​ទូលបង្គំ​ផង! សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យ គឺ​កុំ​ប្រើ​ព្រះពិរោធ​ឡើយ ក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។</verse>
				<verse number="25">សូម​បំបែរ​ព្រះពិរោធ​របស់​ព្រះអង្គ ទៅ​លើ​ប្រជាជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះអង្គ ទៅ​លើ​ប្រជាជន​ទាំងឡាយ​ដែល​ពុំ​គោរព​បំរើ ព្រះនាម​របស់​ព្រះអង្គ! ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជពង្ស របស់​លោក​យ៉ាកុប ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​អោយ​ទៅ​ជា ទី​ស្មសាន​ទៀត​ផង។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="2">«ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី*​នេះ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម</verse>
				<verse number="3">គឺ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ណា​មិន​ធ្វើ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី​នេះ​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="4">យើង​បាន​ចង​សម្ពន្ធមេត្រី​នេះ​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​គេ​រង​ទុក្ខ​យ៉ាង​ខ្លាំង។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា: “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="5">ដូច្នេះ យើង​នឹង​សំរេច​តាម​ពាក្យ ដែល​យើង​បាន​សន្យា​ដល់​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ថា ប្រគល់​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ​អោយ​ពួក​គេ។ សព្វ​ថ្ងៃ​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ស្រាប់​ហើយ»។ ខ្ញុំ​ក៏​ទូល​ព្រះអង្គ​ថា «ពិត​មែន​ហើយ​ ព្រះអម្ចាស់!»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​នាំ​ពាក្យ​ទាំង​អស់​នេះ​ទៅ​ប្រកាស​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម​ថា: “ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សម្ពន្ធមេត្រី​នេះ ហើយ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទៅ”!</verse>
				<verse number="7">ដ្បិត​យើង​បាន​ទូន្មាន​បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ដាស់តឿន​ថា “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង!”។</verse>
				<verse number="8">ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ដែរ ម្នាក់ៗ​នៅ​តែ​ចចេស​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន។ ហេតុ​នេះ​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធមេត្រី គឺ​ជា​សេចក្ដី​ដែល​យើង​បង្គាប់​ពួក​គេ​អោយ​ប្រតិបត្តិ​តាម តែ​ពួក​គេ​មិន​ប្រតិបត្តិ​តាម​ទេ»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ប្រជាជន​នៅ​ស្រុក​យូដា និង​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​យើង។</verse>
				<verse number="10">ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បំរើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រាអែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។</verse>
				<verse number="12">អ្នក​ក្រុង​ទាំងឡាយ​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម នឹង​នាំ​គ្នា​សែន បួងសួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។</verse>
				<verse number="13">យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូសាឡឹម​អើយ អ្នក​មាន​អាសនៈ​សំរាប់​សែន​ព្រះ​បាល​ដ៏​គួរ​អោយ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។</verse>
				<verse number="14">«រីឯ​អ្នក​វិញ កុំ​ទូលអង្វរ​អោយ​ប្រជាជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​អធិស្ឋាន​អោយ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង​យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។</verse>
				<verse number="15">«ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​យើង កំពុង​តែ ប្រព្រឹត្ត​អំពើ​វៀចវេរ​យ៉ាង​ច្រើន​ឥត​គណនា តើ​ពួក​គេ​មក​ក្នុង​ដំណាក់​យើង​ធ្វើ​អ្វី​ទៀត? តើ​ពួក​គេ​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​យក​យញ្ញបូជា​មក​អោយ​យើង និង​បន់ស្រន់​យើង​ឬ?»។</verse>
				<verse number="16">ព្រះអម្ចាស់ ​បាន​ដាក់​ឈ្មោះ​អោយ​អ្នក​ថា “ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ” ប៉ុន្តែ ព្រះអង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះ ដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំង ហើយ​មែក​របស់​វា​ត្រូវ​ហិនហោច​ខ្ទេចខ្ទី​អស់។</verse>
				<verse number="17">អ៊ីស្រាអែល​អើយ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​បាន​ដាំ​អ្នក ដូច​ដាំ​ដើម​អូលីវ។ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​នាំ​គ្នា​អុជ​ធូប​បួងសួង​ព្រះ​បាល។ ហេតុ​នេះ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ហើយ​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ជា​មិន​ខាន។</verse>
				<verse number="18">ព្រះអម្ចាស់ ​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​អំពី​ឧបាយកល ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ។</verse>
				<verse number="19">ពី​មុន​ខ្ញុំ​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ស្លូត​ដែល​គេ​ដឹក​ទៅ​ទី​សត្តឃាត។ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​គំរោងការ​ដែល​ពួក​គេ​គិត​បម្រុង​នឹង​ធ្វើ​ចំពោះ​ខ្ញុំ​ទេ។ ពួក​គេ​និយាយ​គ្នា​អំពី​ខ្ញុំ​ថា “យើង​នាំ​គ្នា​រំលំ​ដើម​ឈើ​កំពុង​តែ​មាន​ផ្លែ​នេះ​ទៅ យើង​ដក​វា​ចេញ​ពី​ចំណោម​មនុស្ស​មាន​ជីវិត កុំ​អោយ​នរណា​នឹក​នា​ដល់​ឈ្មោះ​វា​ទៀត!”។</verse>
				<verse number="20">បពិត្រ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ចៅក្រម​ដ៏​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំ លើ​ព្រះអង្គ​ទាំង​ស្រុង។</verse>
				<verse number="21">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​ភូមិ​អាណាថោត ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ដោយ​ពោល​មក​ខ្ញុំ​ថា “កុំ​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ ព្រះអម្ចាស់ ​ឡើយ បើ​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ស្លាប់​ដោយ​ដៃ​ពួក​យើង​មិន​ខាន!”។</verse>
				<verse number="22">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គេ គឺ​ពួក​យុវជន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ​នឹង​ស្លាប់​ដោយ​ទុរ្ភិក្ស។</verse>
				<verse number="23">ក្នុង​ចំណោម​ពួក​គេ​គ្មាន​នៅ​សេសសល់​នរណា​ម្នាក់​សោះ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ដាក់​ទោស​អ្នក​ភូមិ​អាណាថោត យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ពួក​គេ»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​សុចរិត​ពន់​ពេក​ណាស់ ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ ជា​មួយ​ព្រះអង្គ​បាន​ទេ។ ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ របស់​ព្រះអង្គ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចំរុង​ចំរើន ក្នុង​គ្រប់​គំរោងការ​ដែល​គេ​គិតគូរ​ធ្វើ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?</verse>
				<verse number="2">ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចំរើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​ព្រះនាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។</verse>
				<verse number="3">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ស្គាល់​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ ព្រះអង្គ​ឈ្វេង​យល់​ថា ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ។ រីឯ​អ្នក​ទាំង​នោះ​វិញ សូម​ព្រះអង្គ​យក​ពួក​គេ​ចេញ ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្តឃាត សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក សំរាប់​ថ្ងៃ​ប្រហារ​ជីវិត។</verse>
				<verse number="4">តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណជាតិ​នៅ​តាម​ចំការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយសារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សាបក្សី​ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះអង្គ​មិន​ឃើញ​ដែរ!”។</verse>
				<verse number="5">«បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹង មនុស្ស​ថ្មើរ​ជើង​បាន​ផង ធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន? បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែល មាន​សន្តិសុខ​ផង ធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃ ជិត​ទន្លេ​យ័រដាន់?</verse>
				<verse number="6">សូម្បី​តែ​បង​ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។</verse>
				<verse number="7">យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង យើង​លះបង់​ចោល​កេរមត៌ក​របស់​យើង យើង​ប្រគល់​ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។</verse>
				<verse number="8">ប្រជារាស្ត្រ​ដែល​ជា​កេរមត៌ក​របស់​យើង​ផ្ទាល់ ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃ គឺ​គេ​គ្រហឹម​ដាក់​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់ ស្រឡាញ់​គេ​ទៀត។</verse>
				<verse number="9">ប្រជារាស្ត្រ​ដែល​ជា​កេរមត៌ក​របស់​យើង​ផ្ទាល់ ប្រៀប​បាន​នឹង​បក្សី​ចំរុះ​ពណ៌ ដែល​ត្មាត​ចោមរោម​គ្រប់​ទិសទី។ ចូរ​ទៅ​ប្រមែប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​ពួក​វា​មក​ស៊ី​សាកសព។</verse>
				<verse number="10">ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិន ចំការ​ទំពាំងបាយជូរ​របស់​យើង ពួក​គេ​ជាន់​កំទេច​ចំការ​របស់​យើង ពួក​គេ​បាន​បំផ្លាញ​ចំការ​ដ៏​ល្អ​របស់​យើង អោយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​វិនាស​ហិនហោច​អស់។</verse>
				<verse number="11">ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​អោយ​ចំការ​នេះ វិនាស​ហិនហោច គួរ​អោយ​ស្រណោះ។ នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិនហោច ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិនហោច​អស់ គ្មាន​នរណា​ម្នាក់​រវីរវល់​នឹង​ចំការ​នេះ​ឡើយ។</verse>
				<verse number="12">នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោស្ថាន ពួក​បំផ្លិចបំផ្លាញ​កំពុង​តែ​មក​ដល់។ ដាវ​របស់​ ព្រះអម្ចាស់ ​នឹង​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។</verse>
				<verse number="13">ពួក​គេ​សាប​ព្រោះ​ស្រូវ លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា គេ​ខំ​ប្រឹងប្រែង​ធ្វើ​ការ ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ដោយសារ​ផល​នៃ​ចំរូត ព្រោះ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង!</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លានពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជាជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន​ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។</verse>
				<verse number="15">ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។</verse>
				<verse number="16">ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជារាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ ព្រះអម្ចាស់ ​មាន​ព្រះជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជារាស្ត្រ​របស់​យើង​អោយ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="17">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ប្រជាជាតិ​ណា​មិន​ព្រម​ស្ដាប់​បង្គាប់​ទេ យើង​នឹង​ដក​ពួក​គេ​ចេញ ហើយ​ប្រហារ​ពួក​គេ​អោយ​វិនាស​សូន្យ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ទិញ​ក្រណាត់​ដ៏​ល្អ​យក​មក​ក្រវាត់​ចង្កេះ តែ​កុំ​បោក​ទឹក​ឡើយ»។</verse>
				<verse number="2">ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​សា​ជា​ថ្មី​ថា៖</verse>
				<verse number="4">«ចូរ​យក​ក្រណាត់​ដែល​អ្នក​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត​ លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ!»។</verse>
				<verse number="5">ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត​យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​អោយ​អ្នក​លាក់​នោះ មក​វិញ!»។</verse>
				<verse number="7">ខ្ញុំ​ក៏​ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ តែ​ក្រណាត់​នោះ​ពុក​អស់​ប្រើ​ការ​លែង​កើត។</verse>
				<verse number="8">ព្រះអម្ចាស់ ​ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="9">«យើង​នឹង​ធ្វើ​អោយ​ចិត្ត​អួតអាង​របស់​ប្រជាជន​យូដា និង​ចិត្ត​ក្រអឺតក្រទម​របស់​អ្នក​ក្រុង​យេរូសាឡឹម​បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។</verse>
				<verse number="10">ប្រជាជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹងរូស​របស់​ខ្លួន​ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បំរើ និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ។ សូម​អោយ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត!</verse>
				<verse number="11">មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​ពួក​គេ​ធ្វើ​ជា​ប្រជាជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរីរុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">«ចូរ​អ្នក​យក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ធម្មតា​គេ​តែង​ចាក់​ស្រា​ទំពាំងបាយជូរ​ក្នុង​ថង់​ស្បែក”។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា “យើង​ដឹង​ហើយ​ថា គេ​តែង​ចាក់​ស្រា​ទំពាំងបាយជូរ​ក្នុង​ថង់​ស្បែក!”។</verse>
				<verse number="13">ពេល​នោះ អ្នក​ត្រូវ​ពោល​ទៅ​ពួក​គេ​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា យើង​នឹង​បង្អក​ស្រា​ដល់​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជាចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​រហូត​ដល់​ស្រវឹង។</verse>
				<verse number="14">យើង​នឹង​បណ្ដាល​អោយ​ពួក​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រារាំង​យើង​មិន​អោយ​កំទេច​ពួក​គេ​ឡើយ”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ពេល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល ចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់ កុំ​វាយឫក​ខ្ពស់​អោយ​សោះ!</verse>
				<verse number="16">ចូរ​លើក​តម្កើង​សិរីរុងរឿង​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់ចាំ​ពន្លឺ​ថ្ងៃ តែ​ព្រះអង្គ​បាន​ធ្វើ​អោយ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ព្រះអង្គ​ធ្វើ​អោយ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។</verse>
				<verse number="17">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេ នោះ​ខ្ញុំ​នឹង​ទៅ​ពួន​យំ សោក​ស្ដាយ ព្រោះ​ឃើញ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រកាន់​អំនួត។ ខ្ញុំ​នឹង​បង្ហូរ​ទឹក​ភ្នែក សោក​សង្រេង ព្រោះ​ហ្វូង​ចៀម​របស់​ ព្រះអម្ចាស់ ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។</verse>
				<verse number="18">ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា: “សូម​គង់​ផ្ទាល់​នឹង​ដី​ទៅ! ដ្បិត​មកុដ​រាជ្យ​របស់​ព្រះករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ”។</verse>
				<verse number="19">ទ្វារ​ក្រុង​ទាំងឡាយ​នៅ​តំបន់​ខាង​ត្បូង បិទ​អស់​ហើយ គ្មាន​នរណា​មក​បើក​ទៀត​ទេ ជន​ជាតិ​យូដា​ទាំង​មូល​ត្រូវ​ខ្មាំង​នាំ​យក​ទៅ​ជា ឈ្លើយ​សឹក​អស់​គ្មាន​សល់។</verse>
				<verse number="20">«យេរូសាឡឹម​អើយ ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើង តើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​អោយ​អ្នក គឺ​ប្រជាជន​ដែល​ធ្លាប់​ធ្វើ​អោយ​អ្នក​បាន​ខ្ពស់​មុខ ទៅ​ណា​បាត់​អស់​ហើយ?</verse>
				<verse number="21">អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធមិត្ត ពេល​ពួក​គេ​មក​បំផ្លាញ​អ្នក តើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ? អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="22">ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជា ព្រឹត្តិការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?” នោះ​តោង​ដឹង​ថា ខ្មាំង​សត្រូវ​បក​កេរខ្មាស​របស់​អ្នក និង​រំលោភ​លើ​អ្នក​ដូច្នេះ ព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។</verse>
				<verse number="23">តើ​ជន​ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ ហើយ​ខ្លារខិន​អាច​ដូរ​ស្នាម​នៅ​លើ ស្បែក​របស់​វា​បាន​ឬ​ទេ? រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​បាន​ឡើយ។</verse>
				<verse number="24">យើង​នឹង​កំចាត់កំចាយ​អ្នក​រាល់​គ្នា ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោស្ថាន ផាត់​យក​ទៅ។</verse>
				<verse number="25">យេរូសាឡឹម​អើយ នេះ​ជា​ទារុណកម្ម​ដែល​យើង​បម្រុង​ទុក​សំរាប់​អ្នក ដ្បិត​អ្នក​បាន​បំភ្លេច​យើង ហើយ​បែរ​ទៅ​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែងក្លាយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="26">យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង រហូត​ដល់​ក្បាល ដើម្បី​អោយ​គេ​ឃើញ​កេរខ្មាស​របស់​អ្នក។</verse>
				<verse number="27">យើង​បាន​ឃើញ​ការ​ផិត​ក្បត់ តំរេក​តណ្ហា និង​អំពើ​ពេស្យាចារ​ដ៏​ថោក​ទាប​របស់​អ្នក នៅ​តាម​កំពូល​ភ្នំ និង​នៅ​តាម​ទី​វាល យើង​បាន​ឃើញ​ព្រះ​នានា​ដែល​គួរ​ស្អប់​ខ្ពើម របស់​អ្នក! យេរូសាឡឹម​អើយ អ្នក​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​មិន​ព្រម​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ​ទេ តើ​នៅ​ដូច្នេះ​ដល់​កាល​ណា​ទៀត?»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នេះ​ជា​សេចក្ដី​ដែល​ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក យេរេមា​នៅ​គ្រារាំង​ស្ងួត។</verse>
				<verse number="2">ប្រជាជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុនដាប ហើយ​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ។ សំរែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូសាឡឹម លាន់​ឮ​ឡើង។</verse>
				<verse number="3">ពួក​អ្នក​ធំ​ប្រើ​អ្នក​តូចតាច​អោយ​ទៅ​រក​ទឹក ពេល​អ្នក​ទាំង​នោះ​ទៅ​ដល់​ស្រះ ពុំ​ឃើញ​មាន​ទឹក​សោះ។ គេ​ត្រឡប់​មក​វិញ ក្អម​ទទេ ហើយ​ខក​ចិត្ត អាម៉ាស់ និង​អស់​សង្ឃឹម​ទៀត​ផង។</verse>
				<verse number="4">អ្នក​ស្រែ​ចំការ​ខក​ចិត្ត​ជា​ខ្លាំង ហើយ​អស់​សង្ឃឹម​ដោយ​ឃើញ​ដី​បែក​ក្រហែង ព្រោះ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​នោះ​ទេ។</verse>
				<verse number="5">សូម្បី​តែ​ប្រើស​នៅ​តាម​ព្រៃ​ក៏​បោះ​បង់​ចោល កូន​របស់​វា​ដែល​ទើប​នឹង​កើត​មក​នោះ​ដែរ ព្រោះ​គ្មាន​ស្មៅ​សំរាប់​ជា​ចំណី​ឡើយ។</verse>
				<verse number="6">សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំ ហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃ ភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ! យើង​ខ្ញុំ​បាន​ក្បត់​ព្រះអង្គ​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="8">ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?</verse>
				<verse number="9">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ហាក់​ដូច​ជា មនុស្ស​គ្មាន​កម្លាំង​កំហែង ឬ​ដូច​វីរបុរស​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ អ្នក​ដទៃ​ទៀត​ដូច្នេះ? ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​គង់​នៅ កណ្ដាល​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ យើង​ខ្ញុំ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​ប្រជាជន​នេះ​ថា ពួក​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​គេ​ចូល​ចិត្ត​រត់​ទៅ​រក​ព្រះ​នានា។ ព្រះអម្ចាស់ ​មិន​គាប់​ព្រះហឫទ័យ​នឹង​ពួក​គេ​ទេ ព្រះអង្គ​នឹក​ឃើញ​កំហុស​របស់​ពួក​គេ ហើយ​ព្រះអង្គ​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​អង្វរ​យើង អោយ​ត្រា​ប្រណី​ប្រជាជន​នេះ​ធ្វើ​អ្វី!</verse>
				<verse number="12">ទោះ​បី​ពួក​គេ​តម​អាហារ​ក្ដី ក៏​យើង​មិន​ស្ដាប់​ពាក្យ​អង្វរ​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ផ្សេងៗ​ទៀត​ក៏​យើង​មិន​ព្រម​ទទួល​ដែរ ដ្បិត​យើង​នឹង​ប្រហារ​ពួក​គេ​អោយ​វិនាស​ដោយសារ​សង្គ្រាម ដោយសារ​ទុរ្ភិក្ស និង​ដោយសារ​អាសន្នរោគ»។</verse>
				<verse number="13">ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ ពួក​ព្យាការី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ​ព្រះអម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​ដ៏​ពេញលេញ​ក្នុង​ស្រុក​នេះ”»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​អោយ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្តហេតុ​ដ៏​អស្ចារ្យ​ក្លែងក្លាយ ពាក្យ​ទស្សន៍ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ​ដែល​ជា​ការ​បោក​ប្រាស់។</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​យើង ដែល​ជា​ ព្រះអម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយសារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។</verse>
				<verse number="16">រីឯ​ប្រជាជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយសារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាកសព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូសាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="17">ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា: “ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ស្រាកស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារី គឺ​ក្រុង​នៃ​ប្រជាជន​របស់​យើង ត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។</verse>
				<verse number="18">ពេល​ចេញ​ទៅ​ស្រុក​ស្រែ យើង​ឃើញ​សុទ្ធ​តែ​សាកសព ដែល​ស្លាប់​ដោយ​មុខ​ដាវ ពេល​ចូល​ក្នុង​ទីក្រុង យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ ព្យាការី និង​បូជាចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក តែ​ពុំ​យល់​អ្វី​ឡើយ”»។</verse>
				<verse number="19">ឱ​ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ព្រះអង្គ​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​វាយ​យើង​ខ្ញុំ​អោយ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។</verse>
				<verse number="20">ឱ​ ព្រះអម្ចាស់ ​អើយ យើង​ខ្ញុំ​សូម​សារភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ដូនតា​របស់​យើង​ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ដែរ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="21">ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​មេត្តា​កុំ​បំបាក់​មុខ​យើង​ខ្ញុំ សូម​កុំ​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម ដែល​ជា​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ព្រះអង្គ ត្រូវ​អាម៉ាស់។ សូម​នឹក​ចាំ​ពី​សម្ពន្ធមេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​យើង​ខ្ញុំ សូម​កុំ​ផ្ដាច់​សម្ពន្ធមេត្រី​នេះ​ឡើយ។</verse>
				<verse number="22">ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជាជាតិ​ទាំងឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​អោយ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុការណ៍​ទាំង​នេះ​កើត​មក​ពី​ព្រះអង្គ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូអែល​ មក​អង្វរ​យើង​អោយ​ត្រា​ប្រណី​ប្រជាជន​នេះ​ក្ដី ក៏​យើង​មិន​អត់អោន​អោយ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជាជន​នេះ​អោយ​បាត់​ពី​មុខ​យើង​ទៅ!</verse>
				<verse number="2">ពេល​គេ​សួរ​អ្នក​ថា “តើ​អោយ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ! អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​អត់​ឃ្លាន អ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន! អ្នក​ណា​ដែល​តំរូវ​អោយ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»​។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សំរាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី ពួក​គេ​ឥត​នៅ​សេសសល់​អ្វី​ឡើយ។</verse>
				<verse number="4">ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ម៉ាណាសេ​បុត្រ​របស់​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="5">យេរូសាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នក គ្មាន​នរណា​ស្រណោះ​អ្នក គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺឆ្អាល​នឹង​អ្នក​ទេ</verse>
				<verse number="6">ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - អ្នក​បាន​បែរ​ខ្នង​ដាក់​យើង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក យើង​បំផ្លាញ​អ្នក​អោយ​វិនាស យើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។</verse>
				<verse number="7">យើង​នឹង​រែង​ប្រជាជន​នេះ​នៅ​តាម​ស្រុក​នានា យើង​កំចាត់កំចាយ​ពួក​គេ យើង​ធ្វើ​អោយ​ប្រជារាស្ត្រ​របស់​យើង​វិនាស ដោយ​បាត់​បង់​កូន​ចៅ ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពី ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។</verse>
				<verse number="8">យើង​នឹង​ធ្វើ​អោយ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាង គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។ យើង​នឹង​នាំ​មហន្តរាយ​មក​លើ​ពួក​គេ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេង យើង​ធ្វើ​អោយ​ស្ត្រី​នោះ​តក់ស្លុត ញ័រ​រន្ធត់។</verse>
				<verse number="9">ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំពីរ​នាក់ បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹម ពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។ រីឯ​អ្នក​ដែល​នៅ​សេសសល់ យើង​នឹង​ប្រគល់​ទៅ​អោយ​ខ្មាំង​សត្រូវ​ប្រហារ ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេចផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​បាន​លោះ​អ្នក ដើម្បី​អោយ​អ្នក​បាន​សេចក្ដី​សុខ នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។</verse>
				<verse number="12">គ្មាន​នរណា​អាច​កាច់​បំបាក់ ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​បាន​ឡើយ។</verse>
				<verse number="13">យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​ប្រព្រឹត្ត​ពាសពេញ​លើ​ទឹក​ដី​នេះ យើង​នឹង​អោយ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​របស់​អ្នក។</verse>
				<verse number="14">យើង​នឹង​អោយ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះឆួល​ឡើង ទាស់​នឹង​អ្នក​រាល់​គ្នា»។</verse>
				<verse number="15">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់ សូម​នឹក​ដល់​ទូលបង្គំ​ផង សូម​យាង​មក​ជួយ​ទូលបង្គំ និង​សងសឹក​ពួក​អ្នក​ដែល​បៀតបៀន​ទូលបង្គំ! សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​រង​គ្រោះ ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។ សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះអង្គ ទូលបង្គំ​ស៊ូ​ទ្រាំ​អោយ​គេ​ជេរ​ប្រមាថ។</verse>
				<verse number="16">ពេល​ទូលបង្គំ​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ទូលបង្គំ​ត្រងត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រះបន្ទូល​របស់​ព្រះអង្គ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ ពោរពេញ​ដោយ​អំណរ និង​សុភមង្គល ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​អើយ ទូលបង្គំ​ជា​អ្នក​បំរើ​ផ្ទាល់​របស់​ព្រះអង្គ។</verse>
				<verse number="17">ទូលបង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយ ពួក​លេង​សើច​ឡើយ គឺ​ព្រះអង្គ​បង្ខំ​ទូលបង្គំ​អោយ​នៅ​ដាច់​ឡែក​ពី​គេ ដ្បិត​ទូលបង្គំ​ពោរពេញ​ដោយ​កំហឹង រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="18">ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់ ជានិច្ច​បែប​នេះ? ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំ មិន​ព្រម​ជា​សះ​ដូច្នេះ? ព្រះអង្គ​ពិត​ជា​ធ្វើ​អោយ​ទូលបង្គំ​ខក​ចិត្ត ដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​អោយ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខងារ​បំរើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​អោយ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន​ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។</verse>
				<verse number="20">យើង​នឹង​ធ្វើ​អោយ​អ្នក​ប្រៀប​ដូច​ជា កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជាជន​នេះ ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក តែ​ពុំ​អាច​ឈ្នះ​អ្នក​បាន​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">យើង​នឹង​រំដោះ​អ្នក​អោយ​រួច​ផុត​ពី កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់ មនុស្ស​ឃោរឃៅ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«អ្នក​មិន​ត្រូវ​យក​ភរិយា ហើយ​បង្កើត​កូន​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក​នេះ​ឡើយ</verse>
				<verse number="3">ដ្បិត​យើង​ប្រកាស​ដំណឹង​អំពី​ក្មេង​ប្រុស​ស្រី​ដែល​នឹង​កើត​នៅ​ស្រុក​នេះ ហើយ​អំពី​ឪពុក​ម្ដាយ​ដែល​បង្កើត​ពួក​គេ​ថា:</verse>
				<verse number="4">គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​យ៉ាង​សែន​វេទនា តែ​គ្មាន​នរណា​ធ្វើ​បុណ្យ ឬ​បញ្ចុះ​សព​ពួក​គេ​ទេ។ សាកសព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី។ ពួក​គេ​នឹង​ស្លាប់​ដោយសារ​មុខ​ដាវ និង​ទុរ្ភិក្ស ហើយ​សាកសព​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ត្មាត និង​ចចក»។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​មាន​គេ​កាន់​ទុក្ខ កុំ​ចូល​រួម​ក្នុង​ពិធី​បញ្ចុះ​សព ហើយ​កុំ​ជួយ​រំលែក​ទុក្ខ​នរណា​អោយ​សោះ ដ្បិត​យើង​ដក​សេចក្ដី​សុខ សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត​មេត្តា​របស់​យើង​ចេញ​ពី​ប្រជារាស្ត្រ​នេះ​ហើយ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">អ្នក​ស្រុក​នេះ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា គឺ​ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​ដោយ​គ្មាន​នរណា​បញ្ចុះ​សព និង​យំ​សោក ហើយ​គ្មាន​នរណា​ឆូត​សាច់ ឬ​កោរ​សក់​កាន់​ទុក្ខ​ទេ។</verse>
				<verse number="7">គ្មាន​នរណា​កាច់​នំបុ័ង​ចែក​ដល់​គ្រួសារ​ដែល​កាន់​ទុក្ខ ហើយ​ក៏​គ្មាន​នរណា​លើក​ពែង​ជូន​គេ ដើម្បី​ជួយ​រំលែក​ទុក្ខ​អ្នក​ដែល​បាត់​បង់​ឪពុកម្ដាយ​ដែរ។</verse>
				<verse number="8">កុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​តែ​ជប់លៀង គឺ​កុំ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​ពួក​គេ​ឡើយ</verse>
				<verse number="9">ដ្បិត​យើង​ដែល​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នឹង​ធ្វើ​អោយ​លែង​មាន​សំរែក​ក្អាកក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅ​ទី​នេះ។</verse>
				<verse number="10">ពេល​ណា​អ្នក​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​ពួក​គេ​មុខ​ជា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ​ចង់​ដាក់​ទោស​ពួក​យើង​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ តើ​ពួក​យើង​ធ្វើ​អ្វី​ខុស? តើ​ពួក​យើង​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង?”</verse>
				<verse number="11">ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​យើង ហើយ​នាំ​គ្នា​រត់​តាម​ព្រះ​ឯ​ទៀតៗ។ ពួក​គេ​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ គឺ​ពួក​គេ​បោះ​បង់​ចោល​យើង ហើយ​មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​យើង​ទេ។</verse>
				<verse number="12">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ដូនតា​របស់​អ្នក​រាល់​គ្នា​ទៅ​ទៀត គឺ​ម្នាក់ៗ​នៅ​តែ​ចចេស​រឹងរូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ឥត​ស្ដាប់​យើង​ឡើយ។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ដូនតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។ នៅ​ទី​នោះ​អ្នក​រាល់​គ្នា​នឹង​គោរព​បំរើ​ព្រះ​ដទៃ ទាំង​ថ្ងៃ​ទាំង​យប់​យើង​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​គេ​នឹង​លែង​ស្បថ​ក្នុង​នាម “ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ</verse>
				<verse number="15">ផ្ទុយ​ទៅ​វិញ​គេ​នឹង​ស្បថ​ក្នុង​ព្រះនាម “ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ស្រុក​ឯ​ទៀតៗ​ដែល​ព្រះអង្គ​បាន​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ” យើង​នឹង​នាំ​ពួក​គេ​អោយ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​បុព្វបុរស*​របស់​ពួក​គេ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ចាត់​អ្នក​នេសាទ​ជា​ច្រើន​អោយ​ទៅ។ អ្នក​នេសាទ​ទាំង​នោះ​នឹង​ចាប់​ប្រជាជន​នេះ ដូច​ចាប់​ត្រី។ បន្ទាប់​មក យើង​នឹង​ចាត់​ព្រាន​ជា​ច្រើន​អោយ​ទៅ ព្រាន​ទាំង​នោះ​នឹង​បរ​បាញ់​ពួក​គេ នៅ​តាម​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​តាម​ក្រហែង​ថ្ម​នានា។</verse>
				<verse number="17">យើង​មើល​ឃើញ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ប្រជាជន​នេះ​ប្រព្រឹត្ត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ អំពើ​អាក្រក់​របស់​ពួក​គេ​មិន​អាច​លាក់​កំបាំង​នឹង​ភ្នែក​យើង​ទេ។</verse>
				<verse number="18">មុន​ដំបូង​យើង​សង​ចំពោះ​អំពើ​អាក្រក់ និង​អំពើ​បាប​របស់​ពួក​គេ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​ពួក​គេ​បាន​ប្រមាថ​ទឹក​ដី​របស់​យើង ព្រម​ទាំង​ធ្វើ​អោយ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង ពោរពេញ​ដោយ​រូប​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ គួរ​អោយ​ស្អប់​ខ្ពើម​របស់​ពួក​គេ»។</verse>
				<verse number="19">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​កម្លាំង និង​ជា​កំពែង​ដ៏​រឹងមាំ​របស់​ទូលបង្គំ នៅ​ពេល​មាន​អាសន្ន ព្រះអង្គ​ជា​ជំរក របស់​ទូលបង្គំ។ ប្រជាជាតិ​នានា​ដែល​នៅ​ទី​ដាច់​ស្រយាល នឹង​នាំ​គ្នា​មក​រក​ព្រះអង្គ ទាំង​ពោល​ថា “ដូនតា​របស់​យើង​បាន​ទទួល​ព្រះ​ក្លែងក្លាយ ទុក​ជា​កេរ​ដំណែល ជា​ព្រះ​ឥត​បាន​ការ គ្មាន​ប្រយោជន៍​អ្វី​សោះ!</verse>
				<verse number="20">តើ​មនុស្ស​លោក​ដែល​មិន​មែន​ជា​ព្រះ អាច​បង្កើត​ព្រះ​ដូច​ម្ដេច​បាន?”</verse>
				<verse number="21">«ដូច្នេះ​នៅ​លើក​នេះ យើង​នឹង​ធ្វើ​អោយ​ពួក​គេ ស្គាល់​ឫទ្ធិបារមី និង​អំណាច​របស់​យើង ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា ព្រះអម្ចាស់ ​មែន!»។</verse>
			</chapter>
			<chapter number="17">
				<verse number="1">«អំពើ​បាប​របស់​ជន​ជាតិ​យូដា មាន​ចារឹក​ទុក​ដូច​អក្សរ​ចារឹក លើ​ថ្ម ដោយ​ដែក​ដែល​មាន​ត្បូង​ពេជ្រ នៅ​ខាង​ចុង។ អំពើ​បាប​នេះ​បាន​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​ពួក​គេ និង​នៅ​លើ​ជ្រុង​អាសនៈ​របស់​ពួក​គេ។</verse>
				<verse number="2">ដូច្នេះ កូន​ចៅ​របស់​គេ​នឹង​នឹក​ឃើញ អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​នឹក​ឃើញ​បង្គោល​របស់​ព្រះអាសេរ៉ា នៅ​ក្បែរ​ដើម​ឈើ​ដ៏​ខៀវ​ខ្ចី ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។</verse>
				<verse number="3">ជន​ជាតិ​យូដា​អើយ ដោយ​អ្នក​ចូល​ចិត្ត គោរព​ព្រះ​ក្លែងក្លាយ នៅ​លើ​ភ្នំ​របស់​យើង យើង​នឹង​អោយ​ខ្មាំង​សត្រូវ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ និង​ធនធាន​ទាំង​ប៉ុន្មាន​របស់​អ្នក ពួក​គេ​នឹង​កំទេច​កន្លែង​សក្ការៈ​របស់​អ្នក ដែល​ស្ថិត​នៅ​តាម​ទួល​ខ្ពស់ៗ ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពី​បាប នៅ​ពាសពេញ​លើ​ទឹក​ដី​នេះ។</verse>
				<verse number="4">អ្នក​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​ចែក អោយ​អ្នក​ទៅ​សាសន៍​ដទៃ។ យើង​នឹង​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទាសករ របស់​ខ្មាំង​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆេះ​កំហឹង​របស់​យើង ហើយ​ភ្លើង​នៃ​កំហឹង​នេះ​នឹង​ឆេះ​រហូត​ត​ទៅ»។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន!</verse>
				<verse number="6">គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួតហែង ក្នុង​វាល​រហោស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។</verse>
				<verse number="7">រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក ពិត​ជា​ទទួល​ព្រះពរ​មិន​ខាន!</verse>
				<verse number="8">អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ វា​មិន​ខ្លាច​កំដៅ ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។ នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។</verse>
				<verse number="9">ចិត្ត​របស់​មនុស្ស​តែងតែ​វៀចវេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​ឈ្វេង​យល់​ជំរៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​អោយ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="11">អ្នក​ដែល​រក​បាន​ទ្រព្យ​សម្បត្តិ​ដោយ​អយុត្តិធម៌ ប្រៀប​បាន​នឹង​សត្វ​ទទា​ក្រាប​ស៊ុត​សត្វ​ដទៃ។ នៅ​ពេល​ពាក់​កណ្ដាល​អាយុ ទ្រព្យ​សម្បត្តិ​នឹង​ចាក​ចេញ​ពី​អ្នក​នោះ​ទៅ ហើយ​នៅ​ទី​បញ្ចប់ គេ​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ។</verse>
				<verse number="12">ទីសក្ការៈ​របស់​យើង​ជា​បល្ល័ង្ក​មួយ​ដ៏​រុងរឿង តាំង​ពី​ដើម​ដំបូង​រៀង​មក។</verse>
				<verse number="13">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល! អស់​អ្នក​ដែល​បោះ​បង់​ចោល​ព្រះអង្គ នឹង​ត្រូវ​អាម៉ាស់ អស់​អ្នក​ដែល​ងាក​ចេញ​ពី​ព្រះអង្គ នឹង​ត្រូវ​វិនាស​ទៅ​ជា​ធូលី​ដី ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​ ព្រះអម្ចាស់ ដែល​ជា​ប្រភព​ទឹក​ផ្ដល់​ជីវិត។</verse>
				<verse number="14">ឱ​ ព្រះអម្ចាស់ ​អើយ សូម​ប្រោស​ទូលបង្គំ​អោយ​ជា នោះ​ទូលបង្គំ​នឹង​បាន​ជា សូម​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​រួច​ជីវិត ដ្បិត​ព្រះអង្គ​តែង​ប្រោស​ប្រទាន​អោយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ!</verse>
				<verse number="15">ពួក​គេ​ពោល​មក​ទូលបង្គំ​ថា: “តើ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៅ​ឯ​ណា ចូរ​អោយ​ព្រះបន្ទូល​នោះ​សំរេច​ជា​រូប​រាង​ចុះ!”</verse>
				<verse number="16">ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពុំ​បាន​ទទូច​សូម ព្រះអង្គ​ដាក់​ទោស​ពួក​គេ​ជា​ប្រញាប់​ទេ។ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​មិន​ចង់​ឃើញ​ថ្ងៃ​អន្តរាយ​នោះ កើត​មាន​ចំពោះ​ពួក​គេ​ឡើយ។ ព្រះអង្គ​ជ្រាប​នូវ​ពាក្យ​សំដី របស់​ទូលបង្គំ​ច្បាស់​ណាស់។</verse>
				<verse number="17">សូម​កុំ​បំភ័យ​ទូលបង្គំ​ឡើយ ដ្បិត​ព្រះអង្គ​ជា​ជំរក​របស់​ទូលបង្គំ នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ជួប​ទុក្ខ​លំបាក។</verse>
				<verse number="18">សូម​អោយ​អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ ត្រូវ​អាម៉ាស់ តែ​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! សូម​អោយ​ពួក​គេ​ញ័រ​រន្ធត់ តែ​កុំ​អោយ​ទូលបង្គំ​ញ័រ​រន្ធត់​ឡើយ! សូម​អោយ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ សូម​ប្រហារ​ពួក​គេ​អោយ​វិនាស​អន្តរាយ​ទៅ!</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជាជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="20">ចូរ​ប្រកាស​ប្រាប់​ពួក​គេ​ថា: “ព្រះមហាក្សត្រ និង​ប្រជាជន​យូដា​ទាំង​មូល ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​អស់ ដែល​ចេញ​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន! កុំ​លី​សែង​អ្វី​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ហើយ​ក៏​កុំ​យក​របស់​ទាំង​នោះ​ឆ្លង​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="22">កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ</verse>
				<verse number="23">តែ​ពួក​គេ​ពុំ​បាន​ត្រងត្រាប់​ស្ដាប់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹងរូស មិន​ព្រម​ស្ដាប់ មិន​ព្រម​ទទួល​មេរៀន​សោះ។</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: រីឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យើង មិន​លី​សែង​អ្វី​កាត់​តាម​ទ្វារ​ក្រុង​នេះ ហើយ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង ដោយ​មិន​ធ្វើ​ការ​អ្វី​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ទេ</verse>
				<verse number="25">ស្ដេច​ទាំងឡាយ​ដែល​ស្នង​រាជ្យ​ដាវីឌ​នឹង​ជិះ​រទេះ ជិះ​សេះ​កាត់​ទ្វារ​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មាន​មេ​ដឹក​នាំ ព្រម​ទាំង​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ហែហម ហើយ​នឹង​មាន​មនុស្ស​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="26">ប្រជាជន​នឹង​នាំ​គ្នា​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តំបន់​ជិត​ខាង​ក្រុង​យេរូសាឡឹម ស្រុក​បេនយ៉ាមីន ស្រុក​ដែល​នៅ​ខាង​លិច​ជើង​ភ្នំ ព្រម​ទាំង​តំបន់​ភ្នំ និង​តំបន់​ណេកិប ដើម្បី​នាំ​យក​តង្វាយ​ដុត​ទាំង​មូល​យញ្ញបូជា តង្វាយ​ផ្សេងៗ និង​គ្រឿង​ក្រអូប​មក​ថ្វាយ ដើម្បី​អរ​ព្រះគុណ​ ព្រះអម្ចាស់ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។</verse>
				<verse number="27">ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ដោយ​មិន​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សំរាប់​យើង គឺ​អ្នក​រាល់​គ្នា​លី​សែង​អ្វី​កាត់​ទ្វារ​ក្រុង​យេរូសាឡឹម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​ធ្វើ​អោយ​មាន​ភ្លើង​ឆេះ​កំទេច​ទ្វារ​ក្រុង​នេះ ព្រម​ទាំង​ឆេះ​បំផ្លាញ​វិមាន​នៅ​ក្រុង​យេរូសាឡឹម​ទៀត​ផង ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ”»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​អោយ​ដឹង»។</verse>
				<verse number="3">ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។</verse>
				<verse number="4">ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ គាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត​ដែល​គាប់​ចិត្ត​គាត់។</verse>
				<verse number="5">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="6">«កូន​ចៅ​អ៊ីស្រាអែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។</verse>
				<verse number="7">ជួន​កាល យើង​សំរេច​ថា រំលើង និង​រំលំ​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​អោយ​វិនាស។</verse>
				<verse number="8">ប្រសិន​បើ​ប្រជាជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​អោយ​យើង​សំរេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះបង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សំរេច​របស់​យើង​ទេ។</verse>
				<verse number="9">ជួន​កាល​យើង​សំរេច​ថា កសាង និង​បណ្ដុះបណ្ដាល​ប្រជាជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។</verse>
				<verse number="10">ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀនប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ តាម​ការ​សំរេច​របស់​យើង។</verse>
				<verse number="11">ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​កំពុង​រៀបចំ​គំរោងការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ​កិរិយាមារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត!”។</verse>
				<verse number="12">ប៉ុន្តែ ពួក​គេ​ពោល​ថា: “មិន​បាច់​និយាយ​ទៀត​ទេ! យើង​នឹង​ធ្វើ​តាម​គំរោងការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត!”»។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​សាក​សួរ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​មើល តើ​មាន​នរណា​ដែល​ឮ​រឿង​ដូច្នេះ​ទេ? គឺ​អ៊ីស្រាអែល ដែល​ប្រៀប​ដូច​ជា​ស្រី​ព្រហ្មចារី បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត!</verse>
				<verse number="14">គ្មាន​នរណា​បោះ​បង់​ចោល​ទឹក​ដែល​ហូរ​ចេញ មក​ពី​ថ្មដា និង​ពី​ទឹក​កក​នៅ​ស្រុក​លីបង់​ទេ គ្មាន​នរណា​លែង​រវីរវល់​នឹង​ទឹក​ដ៏​ត្រជាក់ ដែល​ហូរ​មក​ពី​ឆ្ងាយ​នោះ​ដែរ។</verse>
				<verse number="15">ក៏​ប៉ុន្តែ ប្រជារាស្ត្រ​របស់​យើង​បាន​បំភ្លេច​យើង គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​សក្ការបូជា ដល់​ព្រះ​ក្លែងក្លាយ ដែល​បណ្ដាល​អោយ​ពួក​គេ​ជំពប់​ដួល នៅ​តាម​ផ្លូវ​ដែល​ពួក​គេ​ធ្លាប់​ដើរ ហើយ​ធ្វើ​អោយ​ពួក​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ទៅ​ដើរ​តាម​ផ្លូវ​ដែល​មិន​ទាន់​ត្រួសត្រាយ។</verse>
				<verse number="16">ពួក​គេ​បាន​បំផ្លាញ​ស្រុក​របស់​ខ្លួន អោយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ដែល​ធ្វើ​អោយ​មនុស្សម្នា​ស្រឡាំងកាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។</verse>
				<verse number="17">ពេល​សត្រូវ​មក​ដល់ យើង​នឹង​ធ្វើ​អោយ ប្រជារាស្ត្រ​របស់​យើង​ខ្ចាត់ខ្ចាយ ដូច​ខ្យល់​បក់​ពី​ទិស​ខាង​កើត​ផាត់​ធូលី​ដី​ដែរ។ នៅ​ថ្ងៃ​មហន្តរាយ​យើង​នឹង​បែរ​ខ្នង​ដាក់​ពួក​គេ គឺ​យើង​មិន​បែរ​មុខ​ទៅ​រក​ពួក​គេ​ឡើយ»។</verse>
				<verse number="18">ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​បូជាចារ្យ*​សំរាប់​បង្រៀន​វិន័យ* យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សំរាប់​ផ្ដល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ព្យាការី*​សំរាប់​ថ្លែង​ព្រះបន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។</verse>
				<verse number="19">ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​ព្រងើយ​កន្តើយ នឹង​ទូលបង្គំ​ឡើយ សូម​ស្ដាប់​ពាក្យ​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ!</verse>
				<verse number="20">ពុំ​ដែល​មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​នឹង​អំពើ​ល្អ​ទេ។ រីឯ​ពួក​គេ​វិញ ពួក​គេ​ដាក់​អន្ទាក់ ចាំ​ដក​ជីវិត​របស់​ទូលបង្គំ សូម​ព្រះអង្គ​នឹក​ចាំ​ថា ទូលបង្គំ​បាន​ឈរ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ ដើម្បី​ទូលអង្វរ​សំរាប់​ពួក​គេ សូម​ព្រះអង្គ​បង្វែរ​ព្រះពិរោធ​ចេញ​ពី​ពួក​គេ។</verse>
				<verse number="21">ហេតុ​នេះ​សូម​ព្រះអង្គ​បណ្ដាល​អោយ​កូន​ចៅ របស់​គេ​ជួប​នឹង​ទុរ្ភិក្ស សូម​អោយ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ សូម​អោយ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅ និង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ ព្រោះ​ប្ដី​របស់​គេ​ស្លាប់។ សូម​អោយ​ពួក​យុវជន​របស់​ពួក​គេ ស្លាប់​ដោយ​មុខ​ដាវ​ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។</verse>
				<verse number="22">សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​អោយ​មាន​ឮ​សំរែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។</verse>
				<verse number="23">ឱ​ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ជ្រាប​នូវ​ការ​ឃុបឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ទូលបង្គំ។ សូម​កុំ​អត់ទោស​អោយ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ព្រះភក្ត្រ​របស់​ព្រះអង្គ​ឡើយ! សូម​អោយ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ តាម​ព្រះពិរោធ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ «ចូរ​ទៅ​ទិញ​ក្អម​មួយ​ពី​ជាង​ស្មូន រួច​បបួល​ព្រឹទ្ធាចារ្យ*​ខ្លះ​ក្នុង​ចំណោម​ប្រជាជន និង​ក្នុង​ចំណោម​បូជាចារ្យ*​ទៅ​ជា​មួយ​អ្នក</verse>
				<verse number="2">ឆ្ពោះ​ទៅ​ជ្រោះ​ហ៊ីនណូម​ដែល​នៅ​ច្រក​ចូល​ទ្វារ​ជាង​ស្មូន។ នៅ​ទី​នោះ​អ្នក​នឹង​ស្រែក​ប្រកាស​នូវ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក។</verse>
				<verse number="3">អ្នក​ត្រូវ​ប្រកាស​ដូច​ត​ទៅ: “ព្រះមហាក្សត្រ​ស្រុក​យូដា និង​ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ សូម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: យើង​នឹង​ធ្វើ​អោយ​មហន្តរាយ​កើត​មាន​នៅ​ទី​នេះ។ អស់​អ្នក​ដែល​ឮ​ដំណឹង​នេះ​នឹង​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ប្រជាជន​យូដា​បោះ​បង់​ចោល​យើង ពួក​គេ​ធ្វើ​អោយ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅហ្មង គឺ​ពួក​គេ​ថ្វាយ​សក្ការបូជា​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពុំ​បាន​ជួយ​ថែរក្សា​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ ឬ​ស្ដេច​របស់​ជន​ជាតិ​យូដា​ទាល់​តែ​សោះ។ ពួក​គេ​ធ្វើ​អោយ​កន្លែង​នេះ​ប្រឡាក់​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់។</verse>
				<verse number="5">ពួក​គេ​សង់​ទីសក្ការៈ ដើម្បី​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​បូជា​សែន​ព្រះ​បាល ជា​អំពើ​មួយ​ដែល​យើង​ពុំ​បាន​បង្គាប់​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​បែប​នេះ​ដែរ។</verse>
				<verse number="6">ហេតុ​នេះ​នៅ​ពេល​ខាង​មុខ គេ​លែង​ហៅ​កន្លែង​នោះ​ថា “តូផេត”ឬ“ជ្រលង​ភ្នំ​ហ៊ីនណូម” ទៀត​ហើយ តែ​គេ​នឹង​ហៅ​ថា “ជ្រលង​ភ្នំ​ពិឃាត”វិញ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">នៅ​ទី​នោះ​យើង​នឹង​រំលាយ​នយោបាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម។ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​ប្រគល់​សាកសព​របស់​ពួក​គេ​ទៅ​អោយ​ត្មាត និង​ចចក​ធ្វើ​ជា​ចំណី។</verse>
				<verse number="8">យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​អោយ​មនុស្ស​ដែល​ឃើញ ស្រឡាំងកាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺសម្បុរ ស្រឡាំងកាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។</verse>
				<verse number="9">ខ្មាំង​សត្រូវ និង​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ​មុខ​ជា​ឡោមព័ទ្ធ​ទីក្រុង បណ្ដាល​អោយ​ពួក​គេ​រង​ទុក្ខ​វេទនា និង​តប់ប្រមល់​យ៉ាង​ខ្លាំង។ ពេល​នោះ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស៊ី​សាច់​គ្នា​ឯង”។</verse>
				<verse number="10">បន្ទាប់​មក ត្រូវ​បំបែក​ក្អម​នោះ នៅ​មុខ​អស់​អ្នក​ដែល​ចេញ​ទៅ​ជា​មួយ ហើយ​ពោល​ថា:</verse>
				<verse number="11">“ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា យើង​នឹង​បំបែក​ប្រជាជន និង​ក្រុង​នេះ​ដូច​គេ​បំបែក​ក្អម​របស់​ជាង​ស្មូន ដែល​គ្មាន​នរណា​អាច​ជួសជុល​ឡើង​វិញ​បាន​ទេ។ គេ​នឹង​កប់​ខ្មោច​របស់​អ្នក​ទាំង​នោះ​នៅ​តូផេត ព្រោះ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ឡើយ។</verse>
				<verse number="12">យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ ព្រម​ទាំង​ប្រជាជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ផ្ទះ​នានា​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​វាំង​របស់​ស្ដេច​ស្រុក​យូដា ដែល​សៅហ្មង​ក៏​នឹង​បាន​ដូច​កន្លែង​តូផេត​ដែរ គឺ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​មាន​កន្លែង​ថ្វាយ​គ្រឿង​សក្ការបូជា​នៅ​រាន​ហាល សំរាប់​បួងសួង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​ច្រួចស្រា​ថ្វាយ​ព្រះ​ដទៃ”»។</verse>
				<verse number="14">លោក​យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែល​ ព្រះអម្ចាស់ ​ចាត់​លោក​អោយ​ទៅ​ថ្លែង​ព្រះបន្ទូល។ បន្ទាប់​មក លោក​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ពោល​ទៅ​កាន់​ប្រជាជន​ទាំង​អស់​ដូច​ត​ទៅ៖</verse>
				<verse number="15">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: “យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រកាស​ទុក កើត​មាន​ដល់​ក្រុង​នេះ និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ព្រោះ​ប្រជាជន​បាន​តាំង​ចិត្ត​រឹងរូស ពុំ​ព្រម​ស្ដាប់​ពាក្យ​របស់​យើង​ទេ”»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ពេល​លោក​បូជាចារ្យ​ផាសហ៊ើរ ជា​កូន​របស់​លោក​អ៊ីមមើរ និង​ជា​អនុរក្ស​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ បាន​ឮ​លោក​យេរេមា​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ</verse>
				<verse number="2">គាត់​ទះ​កំផ្លៀង​លោក​យេរេមា រួច​បញ្ជា​អោយ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេនយ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">នៅ​ថ្ងៃ​បន្ទាប់​លោក​ផាសហ៊ើរ​មក​ស្រាយ​លោក​យេរេមា លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ « ព្រះអម្ចាស់ ​មិន​ហៅ​លោក​ថា “ផាសហ៊ើរ”ទៀត​ទេ គឺ​ព្រះអង្គ​នឹង​ហៅ​លោក​ថា “ម៉ាកោរ-មីស្សាប៊ីប”​វិញ</verse>
				<verse number="4">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​អោយ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្តភក្ដិ​របស់​អ្នក។ មិត្តភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន​ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។</verse>
				<verse number="5">យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​អោយ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយភ័ណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="6">រីឯ​អ្នក​វិញ ផាសហ៊ើរ​អើយ អ្នក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្តភក្ដិ​ទាំង​អស់ ដែល​អ្នក​បាន​ថ្លែង​ព្រះបន្ទូល​ក្លែងក្លាយ​ប្រាប់​ពួក​គេ”»។</verse>
				<verse number="7">បពិត្រ​ ព្រះអម្ចាស់! ព្រះអង្គ​បាន​លួងលោម​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​យល់​ព្រម​តាម ព្រះអង្គ​បាន​បង្ខំ​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បាន​ឈ្នះ​ទូលបង្គំ។ រៀង​រាល់​ថ្ងៃ​ប្រជាជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់ងាយ​ទូលបង្គំ។</verse>
				<verse number="8">គ្រប់​ពេល​ដែល​ទូលបង្គំ​និយាយ ទូលបង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរឃៅ និង​មហន្តរាយ។ ព្រោះ​តែ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ពួក​គេ​ត្មះតិះដៀល និង​សើច​ចំអក អោយ​ទូលបង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។</verse>
				<verse number="9">ប្រសិន​បើ​ទូលបង្គំ​សំរេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​ព្រះបន្ទូល ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះអង្គ​ទៀត​នោះ ទូលបង្គំ​នឹង​អន្ទះសា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាបឆេះ​រហូត​ដល់​ឆ្អឹង ទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។</verse>
				<verse number="10">ទូលបង្គំ​ឮ​មហាជន​និយាយ​មួល​បង្កាច់​ទូលបង្គំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិតដិត​របស់​ទូលបង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូលបង្គំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួងលោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សងសឹក​តាម​ចិត្ត”។</verse>
				<verse number="11">ប៉ុន្តែ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូលបង្គំ ដូច​វីរបុរស​ដ៏​អង់អាច ហេតុ​នេះ​អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ទូលបង្គំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ទូលបង្គំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ​ឥត​ភ្លេច​ឡើយ។</verse>
				<verse number="12">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ស្ទង់​មើល ចិត្ត​គំនិត​របស់​មនុស្ស​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​គេ។ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​សងសឹក​ពួក​គេ ជំនួស​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះអង្គ។</verse>
				<verse number="13">សូម​ច្រៀង​ថ្វាយ​ ព្រះអម្ចាស់! សូម​សរសើរ​តម្កើង​ ព្រះអម្ចាស់! ដ្បិត​ព្រះអង្គ​រំដោះ​ជីវិត​មនុស្ស​ទុគ៌ត អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។</verse>
				<verse number="14">សូម​អោយ​ថ្ងៃ​កំណើត​របស់​ទូលបង្គំ ត្រូវ​បណ្ដាសា! សូម​កុំ​អោយ​មាន​នរណា​ចាត់​ទុក​ថ្ងៃ​ដែល​ម្ដាយ របស់​ទូលបង្គំ​បង្កើត​ទូលបង្គំ​មក​នោះ ថា​ជា​ថ្ងៃ​ប្រកប​ដោយ​ព្រះពរ​ឡើយ!</verse>
				<verse number="15">រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជំរាប ឪពុក​ទូលបង្គំ ថា “អ្នក​មាន​កូន​ប្រុស​មួយ” ហើយ​ធ្វើ​អោយ​ឪពុក​ទូលបង្គំ រីករាយ​យ៉ាង​ខ្លាំង សូម​អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា!</verse>
				<verse number="16">សូម​អោយ​អ្នក​នោះ​បាន​ដូច​ក្រុង​នានា ដែល​ ព្រះអម្ចាស់ ​រំលាយ ដោយ​ឥត​នឹក​ស្ដាយ! ពេល​ព្រឹក​សូម​អោយ​អ្នក​នោះ​ឮ​សំរែក ប្រកាស​ភាព​អាសន្ន ហើយ​នៅ​ថ្ងៃ​ត្រង់ ឮ​សំរែក​ខ្មាំង​មក​ដល់!</verse>
				<verse number="17">ប្រសិន​បើ​ព្រះអង្គ​ទុក​អោយ​ទូលបង្គំ​ស្លាប់ មុន​ពេល​ទូលបង្គំ​កើត​មក​នោះ​ប្រសើរ​ជាង។ ម្ដាយ​របស់​ទូលបង្គំ​នឹង​ក្លាយ​ទៅ​ជា ផ្នូរ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ រហូត​ត​ទៅ។</verse>
				<verse number="18">ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ដើម្បី​ឃើញ​តែ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​អាម៉ាស់​អស់​មួយ​ជីវិត​ដូច្នេះ?​</verse>
			</chapter>
			<chapter number="21">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ឆ្លើយ​តប​មក​ព្រះបាទ​សេដេគា តាម​រយៈ​លោក​យេរេមា។ ព្រះបាទ​សេដេគា​បាន​ចាត់​លោក​ផាសហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​លោក​បូជាចារ្យ​សេផានា​ជា​កូន​របស់​លោក​ម៉ាសេយ៉ា អោយ​មក​សួរ​លោក​យេរេមា​ថា</verse>
				<verse number="2">“ចូរ​សួរ​ ព្រះអម្ចាស់ ​អោយ​យើង​ផង ដ្បិត​ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជា​ ព្រះអម្ចាស់ ​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង​ដោយ​ធ្វើ​អោយ​ព្រះចៅ​នេប៊ូក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។</verse>
				<verse number="3">លោក​យេរេមា​តប​ទៅ​លោក​ទាំង​ពីរ​វិញ​ថា៖ «សូម​លោក​ទូល​ព្រះបាទ​សេដេគា​ដូច​ត​ទៅ:</verse>
				<verse number="4">ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា: “មើល៍! ពល​ទាហាន​របស់​អ្នក​រាល់​គ្នា​កំពុង​តែ​ច្បាំង​តទល់​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ជន​ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​ឡោមព័ទ្ធ​កំពែង​ក្រុង​ពី​ខាង​ក្រៅ។ យើង​នឹង​ធ្វើ​អោយ​ទាហាន​ទាំង​នោះ​ដក​ខ្លួន​ថយ​ចូល​មក​ក្នុង​ទីក្រុង​វិញ។</verse>
				<verse number="5">យើង​នឹង​ប្រើ​ឫទ្ធានុភាព​របស់​យើង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​ផ្ទាល់​ដៃ តាម​កំហឹង​ដ៏​ខ្លាំងក្លា​បំផុត​របស់​យើង។</verse>
				<verse number="6">យើង​នឹង​ប្រហារ​ទាំង​មនុស្ស ទាំង​សត្វ​នៅ​ក្រុង​នេះ​អោយ​ស្លាប់ ដោយ​ជំងឺ​អាសន្នរោគ​យ៉ាង​សាហាវ​បំផុត។</verse>
				<verse number="7">បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេគា​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជាជន និង​អ្នក​ក្រុង​ដែល​នៅ​សេសសល់​ពី​ស្លាប់​ដោយសារ​ជំងឺ​អាសន្នរោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ីឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="8">«ចំណែក​ឯ​ប្រជាជន​នោះ​វិញ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា យើង​មាន​ផ្លូវ​ពីរ​អោយ​អ្នក​រាល់​គ្នា​ជ្រើស​រើស គឺ​ផ្លូវ​នៃ​ជីវិត និង​ផ្លូវ​នៃ​សេចក្ដី​ស្លាប់។</verse>
				<verse number="9">អ្នក​ណា​ទ្រាំ​រស់​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ រីឯ​អ្នក​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន​ជាតិ​ខាល់ដេ​ដែល​ឡោមព័ទ្ធ​ទីក្រុង នឹង​បាន​រួច​ជីវិត។</verse>
				<verse number="10">យើង​ងាក​មក​រក​ក្រុង​នេះ​ដើម្បី​ដាក់​ទោស គឺ​មិន​មែន​អោយ​ពរ​ទេ។ យើង​នឹង​ប្រគល់​ទីក្រុង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">«ចូរ​ប្រកាស​ប្រាប់​ញាតិវង្ស​របស់​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="12">ព្រះរាជវង្ស​របស់​ស្ដេច​ដាវីឌ​អើយ! ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: “ចូរ​នាំ​គ្នា​រក​យុត្តិធម៌​តាំង​ពី​ព្រលឹម។ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ ជិះជាន់​សង្កត់សង្កិន។ បើ​អ្នក​រាល់​គ្នា​មិន​លះបង់​អំពើ​អាក្រក់​ទេ​នោះ កំហឹង​របស់​យើង​ផ្ទុះ​ឡើង​ដូច​ភ្លើង ឆេះ​សន្ធោសន្ធៅ គ្មាន​នរណា​អាច​ពន្លត់​បាន។</verse>
				<verse number="13">អស់​អ្នក​ដែល​រស់​នៅ​ត្រង់​ដី​ទំនាប និង​នៅ​ត្រង់​ថ្ម​រាប​អើយ យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គឺ​យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​ដែល​ពោល​ថា តើ​នរណា​អាច​ចុះ​មក​វាយ​ពួក​យើង តើ​នរណា​អាច​ចូល​មក​ក្នុង​ទី​តាំង​របស់​យើង?</verse>
				<verse number="14">យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​នឹង​ដុត​ព្រៃ​របស់​អ្នក​រាល់​គ្នា អោយ​ឆេះ​រាលដាល​ជុំវិញ​អ្នក​រាល់​គ្នា” - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា:</verse>
				<verse number="2">បពិត្រ​ព្រះមហាក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជាជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះករុណា និង​អស់​លោក​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។</verse>
				<verse number="4">ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំងឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ​ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជាជន​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="5">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ »។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទោះ​បី​យើង​ចាត់​ទុក​វាំង​របស់​ស្ដេច​ស្រុក​យូដា ថា​ស្អាត​ដូច​ព្រៃ​នៅ​ស្រុក​កាឡាដ និង​ដូច​កំពូល​ភ្នំ​លីបង់​ក៏​ដោយ យើង​នឹង​ធ្វើ​អោយ​វាំង​នេះ​ក្លាយ​ទៅ​ជា វាល​រហោស្ថាន ជា​កន្លែង​ដែល​គ្មាន​នរណា​រស់​នៅ។</verse>
				<verse number="7">យើង​នឹង​ចាត់​មនុស្ស​អោយ​មក​បំផ្លាញ​វាំង​នេះ គេ​នឹង​កាប់​សសរ​ដែល​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ បោះ​ទៅ​ក្នុង​ភ្លើង។</verse>
				<verse number="8">ប្រជាជាតិ​ជា​ច្រើន​ដែល​នឹង​ដើរ​ជិត​ទីក្រុង មុខ​ជា​សួរ​គ្នា​ថា “ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ដាក់​ទោស​ទីក្រុង​ដ៏​ធំ​នេះ​ដូច្នេះ?”</verse>
				<verse number="9">គេ​នឹង​ឆ្លើយ​ថា “មក​ពី​អ្នក​ក្រុង​ផ្ដាច់ សម្ពន្ធមេត្រី​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្លួន ហើយ​បែរ​ទៅ​ក្រាប​ថ្វាយបង្គំ និង​គោរព​បំរើ​ព្រះ​ដទៃ”»។</verse>
				<verse number="10">កុំ​យំ​ស្រណោះ​ស្ដេច​យ៉ូសៀស​ដែល សោយ​ទិវង្គត​ទៅ​នោះ​ឡើយ កុំ​កាន់​ទុក្ខ​អាឡោះអាល័យ​ស្ដេច​ទៀត ផ្ទុយ​ទៅ​វិញ ចូរ​យំ​ស្រណោះ​ស្ដេច​សាលូម ដែល​នឹង​ចាក​ចេញ​ទៅ ដ្បិត​ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ឡើយ ហើយ​ទ្រង់​ក៏​នឹង​មិន​ឃើញ​ស្រុក​កំណើត ទៀត​ដែរ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ ថា ទ្រង់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ</verse>
				<verse number="12">ទ្រង់​នឹង​សុគត​នៅ​ក្នុង​ស្រុក​ដែល ទ្រង់​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ដោយ​ឥត​បាន​ឃើញ​ស្រុក​នេះ​វិញ​ឡើយ។</verse>
				<verse number="13">«យេហូយ៉ាគីម​អើយ អ្នក​នឹង​ត្រូវ​វេទនា​ពុំខាន! ដ្បិត​អ្នក​សង់​វាំង តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត អ្នក​សង់​បន្ទប់​នៅ​ជាន់​ខាង​លើ តែ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិធម៌ អ្នក​ប្រើ​ប្រជារាស្ត្រ​អោយ​ធ្វើ​ការ តែ​មិន​អោយ​ប្រាក់​ឈ្នួល​ទេ។</verse>
				<verse number="14">អ្នក​ពោល​ថា “យើង​នឹង​សង់​ដំណាក់​មួយ ដ៏​ស្កឹមស្កៃ មាន​បន្ទប់​ធំ​ទូលាយ​សំរាប់​យើង”។ អ្នក​ចោះ​បង្អួច និង​ធ្វើ​ជញ្ជាំង​ពី​ឈើ​ដ៏​មាន​តម្លៃ ហើយ​លាប​ពណ៌​ក្រហម។</verse>
				<verse number="15">តើ​អ្នក​ចង់​ពង្រឹង​រាជ​សម្បត្តិ ដោយ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ​នេះ​ឬ? បិតា​របស់​អ្នក​ធ្លាប់​បរិភោគ​បាយ​ទឹក ដូច​អ្នក​ឯ​ទៀតៗ​ដែរ តែ​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ហេតុ​នេះ​ហើយ​បាន​ជា​បិតា​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។</verse>
				<verse number="16">បិតា​របស់​អ្នក​រក​យុត្តិធម៌​អោយ​ជន​ទុគ៌ត និង​ជន​ក្រីក្រ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​ទេស មាន​សេចក្ដី​សុខសាន្ត។ ដ្បិត​អ្នក​ដែល​ស្គាល់​យើង​តែងតែ​ប្រព្រឹត្ត​ដូច្នេះ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -។</verse>
				<verse number="17">រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រក ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ និង​ជិះជាន់​ប្រជារាស្ត្រ​យ៉ាង​ព្រៃផ្សៃ»។</verse>
				<verse number="18">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល ស្ដី​អំពី​ស្ដេច​យេហូយ៉ាគីម ជា​បុត្រ​របស់ ព្រះបាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ពេល​យេហូយ៉ាគីម​ស្លាប់ នឹង​គ្មាន​នរណា​យំ​រៀប​រាប់ ថា “ឱ​បង​អើយ ឱ​ប្អូន​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!” ហើយ​ក៏​គ្មាន​នរណា​យំ​សោក ដោយ​ពោល​ថា “ព្រះករុណា​ជា​ម្ចាស់​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!”</verse>
				<verse number="19">គេ​នឹង​អូស​សាកសព​យេហូយ៉ាគីម​ចេញ​ពី ក្រុង​យេរូសាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។</verse>
				<verse number="20">«យេរូសាឡឹម​អើយ ចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ! ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន! ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបារីម! ដ្បិត​គូ​ស្នេហ៍​របស់​អ្នក បាន​វិនាស​ហិនហោច​អស់​ហើយ។</verse>
				<verse number="21">ពេល​ស្រុក​សុខសាន្ត យើង​បាន​និយាយ​ជា​មួយ​អ្នក តែ​អ្នក​មិន​ព្រម​ស្ដាប់​ទេ។ អ្នក​តែង​ប្រកាន់​ឫកពា​ដូច្នេះ​តាំង​ពី​ក្មេង​មក គឺ​អ្នក​មិន​ព្រម​ស្ដាប់​យើង​ឡើយ។</verse>
				<verse number="22">ខ្យល់​នឹង​ផាត់​យក​ពួក​មេ​ដឹក​នាំ​របស់​អ្នក ទៅ​បាត់​អស់ គូ​ស្នេហ៍​របស់​អ្នក នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់ បាក់​មុខ ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។</verse>
				<verse number="23">អ្នក​ធ្លាប់​រស់​នៅ​យ៉ាង​ស្រួល​លើ​ភ្នំ​លីបង់ និង​មាន​ទ្រនំ​ធ្វើ​ពី​ដើម​ឈើ​ដ៏​មាន​តម្លៃ។ ប៉ុន្តែ ពេល​ទុក្ខ​វេទនា​មក​ដល់ អ្នក​នឹង​ស្រែក​ថ្ងូរ រមួល​ខ្លួន ដូច​ស្ត្រី​សំរាល​កូន!»។</verse>
				<verse number="24">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់ ទៅ​កាន់​ព្រះបាទ​យេកូនាស បុត្រ​របស់​ស្ដេច​យេហូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ទោះ​បី​អ្នក​ប្រៀប​បាន​នឹង​ត្រា​ដែល​យើង​ពាក់​នៅ​ដៃ​ស្ដាំ​ក្ដី ក៏​យើង​ត្រូវ​ដក​អ្នក​ចេញ​ដែរ។</verse>
				<verse number="25">យើង​នឹង​ប្រគល់​អ្នក​ទៅ​អោយ​ពួក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក។ យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​ធ្វើ​អោយ​អ្នក​ញ័រ​រន្ធត់ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ។</verse>
				<verse number="26">យើង​នឹង​បោះ​បង់​ចោល​អ្នក ព្រម​ទាំង​ម្ដាយ​ដែល​បាន​បង្កើត​អ្នក។ អ្នក​នឹង​ត្រូវ​ស្លាប់​នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក។</verse>
				<verse number="27">អ្នក​ប្រាថ្នា​ចង់​វិល​មក​ស្រុក​កំណើត​វិញ​ណាស់ តែ​ពុំ​អាច​វិល​ត្រឡប់​មក​វិញ​បាន​ឡើយ»។</verse>
				<verse number="28">តើ​ព្រះបាទ​យេកូនាស​ក្លាយ​ទៅ​ជា​មនុស្ស​គួរ​អោយ​មាក់ងាយ ដូច​ថូ​កំបែក​ដែល​គេ​បោះ​ចោល គ្មាន​នរណា​ចង់​បាន​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​នេះ និង​ព្រះរាជវង្ស​ត្រូវ​ព្រះអម្ចាស់​បោះ​បង់​ចោល ហើយ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ នៅ​ក្នុង​ស្រុក​មួយ​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់?</verse>
				<verse number="29">ឱ​មាតុភូមិ ឱ​មាតុភូមិ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="30">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សំរេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជពង្ស​របស់​គេ​នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ដាវីឌ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់គ្រង​លើ​ស្រុក​យូដា​ដែរ»។</verse>
			</chapter>
			<chapter number="23">
				<verse number="1">«ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​អោយ​គេ​ខ្ចាត់ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជាជន​របស់​ព្រះអង្គ​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​អោយ​ខ្ចាត់ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ ឥឡូវ​នេះ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!។</verse>
				<verse number="3">«យើង​នឹង​ប្រមូល​កូន​ចៀម​របស់​យើង​ដែល​នៅ​សេសសល់ ពី​គ្រប់​ស្រុក​ដែល​យើង​បាន​កំចាត់កំចាយ​ទៅ​នោះ​អោយ​ត្រឡប់​មក​វិញ។ យើង​នឹង​កៀង​ពួក​គេ​ចូល​វាល​ស្មៅ​របស់​ខ្លួន ហើយ​អោយ​ពួក​គេ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន</verse>
				<verse number="4">យើង​នឹង​តែងតាំង​ពួក​គង្វាល​អោយ​ដឹក​នាំ​ពួក​គេ ពេល​នោះ ចៀម​លែង​ភ័យ​ខ្លាច ឬ​ញ័រ​រន្ធត់​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ចៀម​ណា​មួយ​បាត់​បង់​ដែរ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​អោយ​មាន​ពន្លក គឺ​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត​កើត​ចេញ​ពី ពូជពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រង​រាជ្យ ប្រកប​ដោយ​ប្រាជ្ញា ព្រម​ទាំង​គ្រប់គ្រង​ស្រុក ដោយ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="6">នៅ​រជ្ជកាល​របស់​ស្ដេច​នោះ ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន​ជាតិ​អ៊ីស្រាអែល​នឹង​រស់​យ៉ាង​សុខសាន្ត។ គេ​ថ្វាយ​ព្រះនាម​ស្ដេច​នោះ​ថា “ ព្រះអម្ចាស់ ​ជា​សេចក្ដី​សុចរិត​របស់​យើង”»។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​គេ​នឹង​លែង​ស្បថ​ក្នុង​ព្រះនាម “ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប”ទៀត​ហើយ</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ គេ​នឹង​ស្បថ​ក្នុង​ព្រះនាម “ ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ដែល​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​មក​ពី​ស្រុក​ខាង​ជើង និង​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ!”។ យើង​នឹង​នាំ​ពួក​គេ​អោយ​វិល​មក​តាំង​ទី​លំនៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ»។</verse>
				<verse number="9">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ពួក​ព្យាការី: ព្រោះ​តែ​ ព្រះអម្ចាស់ និង​ព្រះបន្ទូល​ដ៏វិសុទ្ធ ចិត្ត​ខ្ញុំ​ប្រេះ​ឆា ឆ្អឹង​របស់​ខ្ញុំ​រញ្ជួយ​ញាប់ញ័រ ខ្ញុំ​ប្រៀប​បាន​នឹង​មនុស្ស​ស្រវឹង​ស្រា ដើរ​ទ្រេត​ទ្រោត។</verse>
				<verse number="10">នៅ​ក្នុង​ស្រុក​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គ្រប់ៗ​គ្នា អ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសា វាល​ស្មៅ​ក្រៀម​ស្ងួត​អស់ ព្រោះ​ប្រជាជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ ហើយ​ក្លាហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។</verse>
				<verse number="11">ពួក​ព្យាការី និង​ពួក​បូជាចារ្យ​សុទ្ធ​តែ​ទុច្ចរិត សូម្បី​តែ​នៅ​ក្នុង​ដំណាក់​របស់​យើង ក៏​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរ ក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹត ពួក​គេ​នឹង​ជំពប់​ជើង​ដួល ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេ យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន ដល់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">នៅ​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការី ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ គឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាល ពួក​គេ​នាំ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង អោយ​វង្វេង។</verse>
				<verse number="14">រីឯ​នៅ​ក្រុង​យេរូសាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូសាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ។</verse>
				<verse number="15">ហេតុ​នេះ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ស្ដី​អំពី​ពួក​ព្យាការី​ថា៖ «យើង​នឹង​អោយ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែង និង​អោយ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល ដ្បិត​អំពើ​ទុច្ចរិត​បាន​រាលដាល​ពាសពេញ ស្រុក​ទាំង​មូល ព្រោះ​តែ​ពួក​ព្យាការី នៅ​ក្រុង​យេរូសាឡឹម​នេះ​ឯង»។</verse>
				<verse number="16">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «កុំ​ស្ដាប់​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ! ពួក​គេ​ធ្វើ​អោយ​អ្នក​រាល់​គ្នា​យល់​ខុស ពួក​គេ​រៀប​រាប់​អំពី​និមិត្តហេតុ តាម​តែ​ចិត្ត​របស់​គេ​នឹក​ឃើញ គឺ​មិន​មែន​ជា​ពាក្យ​របស់​យើង​ទេ។</verse>
				<verse number="17">ពួក​គេ​ហ៊ាន​ពោល​ទៅ​កាន់​អស់​អ្នក​ដែល ប្រមាថ​មាក់ងាយ​យើង​ថា “ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​បាន​សុខសាន្តត្រាណ!” ហើយ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល មាន​ចិត្ត​រឹងរូស​ថា “គ្មាន​គ្រោះ​កាច​អ្វី​កើត​មាន​ដល់​អ្នក​ទេ!”»។</verse>
				<verse number="18">ក្នុង​ចំណោម​អ្នក​ទាំង​នោះ តើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយ​ ព្រះអម្ចាស់? តើ​នរណា​បាន​ឃើញ និង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ? តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះបន្ទូល​របស់​ព្រះអង្គ?</verse>
				<verse number="19">ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ ព្រះពិរោធ​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូង បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។</verse>
				<verse number="20">ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ​នឹង​មិន​ងាក​រេ ចេញ​ទៅ​ណា​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សំរេច​តាម​គំរោងការ របស់​ព្រះអង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។ នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំខាន។</verse>
				<verse number="21">«យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នេះ​ទេ តែ​ពួក​គេ​នាំ​គ្នា​រត់​ទៅ យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ​ទេ តែ​គេ​នាំ​គ្នា​និយាយ​ក្នុង​នាម​យើង។</verse>
				<verse number="22">ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើង នោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅ ប្រាប់​ប្រជារាស្ត្រ​របស់​យើង ហើយ​នាំ​ប្រជាជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។</verse>
				<verse number="23">យើង​មិន​មែន​ជា​ព្រះ​ដែល​មើល​ឃើញ តែ​ជិតៗ​ប៉ុណ្ណោះ​ទេ យើង​ក៏​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វីៗ នៅ​ឆ្ងាយ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="24">គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាសពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">«យើង​ឮ​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូតភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។</verse>
				<verse number="26">តើ​ព្យាការី​ទាំង​នោះ​មាន​គំនិត​បែប​ណា បាន​ជា​គេ​នៅ​តែ​ចូល​ចិត្ត​ថ្លែង​ពាក្យ​ភូតភរ ថ្លែង​ពាក្យ​បោក​ប្រាស់​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ដូច្នេះ?</verse>
				<verse number="27">ពួក​គេ​ស្មាន​ថា អាច​ធ្វើ​អោយ​ប្រជារាស្ត្រ​របស់​យើង​បំភ្លេច​នាម​យើង ដោយ​ចាប់​អារម្មណ៍​ទៅ​លើ​សុបិន​ដែល​គេ​រៀប​រាប់​ប្រាប់​គ្នា ដូច​ដូនតា​របស់​ពួក​គេ​បាន​ភ្លេច​នាម​យើង ទៅ​គោរព​ព្រះ​បាល។</verse>
				<verse number="28">ដូច្នេះ ព្យាការី​ណា​យល់​សុបិន អោយ​គេ​រៀប​រាប់​ពី​សុបិន​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​ពាក្យ​យើង​ត្រូវ​យក​ពាក្យ​នោះ​ទៅ​ថ្លែង​ប្រាប់​អោយ​បាន​ត្រឹម​ត្រូវ។ កុំ​លាយ​អង្កាម និង​អង្ករ​ចូល​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="29">ពាក្យ​របស់​យើង​ប្រៀប​បី​ដូច​ជា​ភ្លើង និង​ដូច​ញញួរ​ដំ​បំបែក​ថ្ម - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="30">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រឆាំង​នឹង​ពួក​ព្យាការី​ដែល​លួច​យក​ពាក្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្លំ​ថា ជា​ពាក្យ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="31">យើង​ប្រឆាំង​នឹង​ពួក​ព្យាការី​ដែល​យក​ពាក្យ​ខ្លួន​មក​ប្រកាស ហើយ​ថា​ជា​ពាក្យ​មក​ពី​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="32">យើង​ប្រឆាំង​នឹង​អស់​អ្នក​ដែល​យក​សុបិន​និមិត្ត​ក្លែងក្លាយ មក​ថ្លែង​ប្រាប់​ប្រជារាស្ត្រ​របស់​យើង ហើយ​នាំ​ពួក​គេ​អោយ​វង្វេង​តាម​ពាក្យ​កុហក​បោក​ប្រាស់។ យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នោះ​អោយ​មក​ទេ ហើយ​យើង​ក៏​ពុំ​បាន​បញ្ជា​ពួក​នោះ​ដែរ។ ព្យាការី​ទាំង​នោះ​គ្មាន​ផល​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​របស់​យើង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="33">ប្រសិន​បើ​ប្រជាជន​នេះ ឬ​ព្យាការី* ឬ​បូជាចារ្យ*​ណា​ម្នាក់​សួរ​អ្នក​ថា “តើ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ព្រមាន​ពួក​យើង​ពី​រឿង​អ្វី?” នោះ​ត្រូវ​ឆ្លើយ​ទៅ​គេ​វិញ​ថា “ ព្រះអម្ចាស់ ​ព្រមាន​ថា ព្រះអង្គ​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា”។</verse>
				<verse number="34">យើង​នឹង​ដាក់​ទោស​ព្យាការី បូជាចារ្យ ឬ​ប្រជាជន​ណា​ដែល​ពោល​ថា “ ព្រះអម្ចាស់ ​ព្រមាន​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។</verse>
				<verse number="35">អ្នក​រាល់​គ្នា​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក និង​សួរ​បង​ប្អូន​របស់​ខ្លួន​ថា “តើ​ ព្រះអម្ចាស់ ​ឆ្លើយ​ដូច​ម្ដេច? ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ម្ដេច?”</verse>
				<verse number="36">គឺ​មិន​ត្រូវ​ពោល​ពាក្យ “ ព្រះអម្ចាស់ ​ព្រមាន”ទៀត​ឡើយ ដ្បិត​អ្នក​ណា​ពោល​ពាក្យ​នេះ អ្នក​នោះ​នឹង​ទទួល​ទោស​តាម​ពាក្យ​របស់​ខ្លួន។ អ្នក​រាល់​គ្នា​បាន​បង្ខូច​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ គឺ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​យើង។</verse>
				<verse number="37">ចូរ​សួរ​ព្យាការី​ថា “តើ​ ព្រះអម្ចាស់ ​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ម្ដេច​ខ្លះ”?</verse>
				<verse number="38">ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះអម្ចាស់ ​ព្រមាន នោះ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​អោយ​ពោល​ពាក្យ “ ព្រះអម្ចាស់ ​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ</verse>
				<verse number="39">យើង​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា យើង​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​អោយ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ទីក្រុង​ដែល​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="40">យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ​រហូត​ត​ទៅ អ្នក​រាល់​គ្នា​នឹង​បាក់​មុខ​អស់កល្ប​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ក្រោយ​ពេល​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន កៀរ​ព្រះបាទ​យេកូនាស ជា​បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី​របស់​ជន​ជាតិ​យូដា ពួក​ជាង​ឈើ និង​ជាង​ដែក​ពី​ក្រុង​យេរូសាឡឹម​យក​ទៅ​ក្រុង​បាប៊ីឡូន ព្រះអម្ចាស់ ​បាន​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ឧទុម្ពរ*​ពីរ​ល្អី​ដែល​គេ​ដាក់​នៅ​ខាង​មុខ​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="2">ល្អី​មួយ​មាន​ដាក់​ផ្លែ​ឧទុម្ពរ​ល្អៗ ដូច​ផ្លែ​ដែល​គេ​បេះ​នៅ​ដើម​រដូវ ល្អី​មួយ​ទៀត​មាន​សុទ្ធ​តែ​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​ពុំ​អាច​បរិភោគ​បាន​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី​ខ្លះ?»។ ខ្ញុំ​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​ឃើញ​ផ្លែ​ឧទុម្ពរ។ មួយ​ចំនួន​ជា​ផ្លែ​ដ៏​ល្អៗ មួយ​ចំនួន​ទៀត​ជា​ផ្លែ​អាក្រក់ ដែល​ពុំ​អាច​បរិភោគ​បាន»។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="5">« ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: មនុស្សម្នា​ចូល​ចិត្ត​ផ្លែ​ឧទុម្ពរ​ល្អ​យ៉ាង​ណា យើង​ក៏​ពេញ​ចិត្ត​នឹង​ជន​ជាតិ​យូដា​ដែល​យើង​បាន​បណ្ដេញ​ចេញ​ពី​ទី​នេះ អោយ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ខាល់ដេ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="6">យើង​ពេញ​ចិត្ត​នឹង​ពួក​គេ ហើយ​នឹង​នាំ​ពួក​គេ​អោយ​វិល​ត្រឡប់​មក​កាន់​ទឹក​ដី​នេះ​វិញ យើង​នឹង​បណ្ដុះបណ្ដាល​ពួក​គេ​ហើយ​មិន​បំផ្លាញ​ពួក​គេ​ទេ យើង​នឹង​ដាំ​ពួក​គេ ហើយ​មិន​រំលើង​ពួក​គេ​ចោល​ទៀត​ឡើយ។</verse>
				<verse number="7">យើង​នឹង​ប្រគល់​ចិត្ត​ថ្មី​មួយ​ដល់​គេ ដើម្បី​អោយ​គេ​អាច​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ។ ពួក​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នាំ​គ្នា​វិល​មក​រក​យើង​វិញ​ដោយ​ចិត្ត​ស្មោះ»។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូសាឡឹម​ដែល​នៅ​សេសសល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="9">យើង​នឹង​ធ្វើ​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​នៅ មនុស្សម្នា​នឹង​មាក់ងាយ ចំអក​អោយ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។</verse>
				<verse number="10">យើង​នឹង​ធ្វើ​អោយ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ រហូត​ដល់​ពួក​គេ​បាត់​សូន្យ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​អោយ​ពួក​គេ និង​ដូនតា​របស់​ពួក​គេ»។</verse>
			</chapter>
			<chapter number="25">
				<verse number="1">នេះ​ជា​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន​ជាតិ​យូដា​ទាំង​មូល នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។</verse>
				<verse number="2">លោក​យេរេមា​ប្រកាស​ព្រះបន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​ដូច​ត​ទៅ:</verse>
				<verse number="3">ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស​បុត្រ​របស់​ព្រះបាទ​អាំម៉ូន​ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ព្រះបន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។</verse>
				<verse number="4">ព្រះអម្ចាស់ ​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រងត្រាប់​ស្ដាប់​ឡើយ។</verse>
				<verse number="5">លោក​ទាំង​នោះ​ប្រកាស​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត។</verse>
				<verse number="6">កុំ​រត់​តាម​ព្រះ​ឯ​ទៀតៗ​ដើម្បី​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​លែង​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ​ទេ​នោះ យើង​ក៏​មិន​ធ្វើ​ទោស​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="7">ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ</verse>
				<verse number="9">យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជាជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង​អោយ​មក -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​អោយ​វាយ​លុក​ស្រុក​នេះ និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​អោយ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ពេល​មនុស្សម្នា​ឃើញ​មហន្តរាយ​ដែល​កើត​មាន​គេ​ស្រឡាំងកាំង​គ្រប់ៗ​គ្នា។</verse>
				<verse number="10">យើង​នឹង​ធ្វើ​អោយ​សំរែក​ក្អាកក្អាយ ព្រម​ទាំង​ចំរៀង​របាំ​ដ៏​សប្បាយ និង​បទ​ចំរៀង​អាពាហ៍ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។</verse>
				<verse number="11">ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិនហោច ហើយ​ប្រជាជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ីឡូន អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ។</verse>
				<verse number="12">លុះ​រយៈ​ពេល​ចិតសិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ប្រជាជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -យើង​នឹង​ធ្វើ​អោយ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។</verse>
				<verse number="13">យើង​នឹង​ធ្វើ​អោយ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជាជាតិ​ទាំង​អស់។</verse>
				<verse number="14">យើង​ក៏​អោយ​ប្រជាជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ស្រុក​បាប៊ីឡូន​នេះ​ធ្វើ​ជា​ចំណុះ។ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​តាម​ស្នាដៃ​ដែល​គេ​បាន​សូន​ធ្វើ»។</verse>
				<verse number="15">ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​ពែង​នេះ ដែល​ពេញ​ដោយ​ស្រា​នៃ​កំហឹង​ពី​ដៃ​របស់​យើង ទៅ​បង្អក​ប្រជាជាតិ​ទាំង​អស់ ដែល​យើង​ចាត់​អ្នក​អោយ​ទៅ​រក។</verse>
				<verse number="16">ចូរ​អោយ​ពួក​គេ​ផឹក ហើយ​ធីងធោង វង្វេង​ស្មារតី ដោយ​ឃើញ​ដាវ​ដែល​យើង​ចាត់​អោយ​ទៅ​ប្រហារ​ពួក​គេ»។</verse>
				<verse number="17">ខ្ញុំ​ទទួល​យក​ពែង​ពី​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ហើយ​បង្អក​ប្រជាជាតិ​ទាំង​អស់ ដែល​ព្រះអង្គ​ចាត់​ខ្ញុំ​អោយ​ទៅ​រក​នោះ</verse>
				<verse number="18">គឺ​ក្រុង​យេរូសាឡឹម និង​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច​ទាំង​មន្ត្រី ដើម្បី​អោយ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្សម្នា​ឃើញ​គេ​ស្រឡាំងកាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាពការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។</verse>
				<verse number="19">ខ្ញុំ​ក៏​បង្អក​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​នាម៉ឺន មន្ត្រី និង​ប្រជាជន​ទាំង​មូល​របស់​ស្ដេច​នោះ</verse>
				<verse number="20">ប្រជាជន​ភាគ​តិច​នៅ​ស្រុក​អេស៊ីប។ ស្ដេច​ទាំង​អស់​នៅ​ស្រុក​អ៊ូស ស្ដេច​ទាំង​អស់​នៅ​ស្រុក​ភីលីស្ទីន គឺ​ស្ដេច​នៅ​ក្រុង​អាស្កាឡូន ក្រុង​កាសា ក្រុង​អេក្រូន និង​ក្រុង​អាស្តូឌ​ដែល​នៅ​សេសសល់។</verse>
				<verse number="21">ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន។</verse>
				<verse number="22">ស្ដេច​ទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្ដេច​ទាំង​អស់​នៅ​ក្រុង​ស៊ីដូន និង​ស្ដេច​ទាំងឡាយ​នៅ​តាម​កោះ​ដែល​នៅ​ខាង​នាយ​សមុទ្រ។</verse>
				<verse number="23">ស្រុក​ដេដាន់ ស្រុក​តេម៉ា ស្រុក​ប៊ូស និង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​កោរ​ជើង​សក់។</verse>
				<verse number="24">ស្ដេច​ទាំង​អស់​នៃ​ស្រុក​អារ៉ាប់ ស្ដេច​របស់​ប្រជាជន​ភាគ​តិច​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​តាម​វាល​រហោស្ថាន។</verse>
				<verse number="25">ស្ដេច​ទាំង​អស់​របស់​ស្រុក​ស៊ីមរី ស្ដេច​ទាំង​អស់​របស់​ស្រុក​អេឡាំ និង​ស្ដេច​ទាំង​អស់​របស់​ស្រុក​មេឌី</verse>
				<verse number="26">ស្ដេច​ទាំង​អស់​នៅ​ស្រុក​ខាង​ជើង ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ក្ដី ឥត​មាន​ខ្វះ​នរណា​ឡើយ ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​លើ​ផែនដី គឺ​អស់​អ្នក​ដែល​រស់​ក្នុង​លោក​នេះ​ទាំង​មូល។ នៅ​ទី​បំផុត ស្ដេច​ក្រុង​សេសាក់ នឹង​សោយ​ស្រា​ពី​ពែង​នេះ​ក្រោយ​គេ​បង្អស់។</verse>
				<verse number="27">«អ្នក​ត្រូវ​ប្រកាស​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា ចូរ​ផឹក​អោយ​ស្រវឹង​រហូត​ដល់​ក្អួត។ ពេល​ឃើញ​ដាវ​ដែល​យើង​ចាត់​អោយ​មក​ប្រហារ​អ្នក​រាល់​គ្នា​អ្នក​រាល់​គ្នា​នឹង​ដួល ក្រោក​ពុំ​រួច​ឡើយ!”</verse>
				<verse number="28">ប្រសិន​បើ​ពួក​គេ​ពុំ​ព្រម​ទទួល​ពែង​ពី​ដៃ​អ្នក​យក​ទៅ​ផឹក​ទេ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា ត្រូវ​តែ​ផឹក! ត្រូវ​តែ​ផឹក!</verse>
				<verse number="29">ដ្បិត​យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន​ចាប់​ពី​ទីក្រុង​របស់​យើង​ផ្ទាល់។ អ្នក​រាល់​គ្នា​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ យើង​មិន​អត់អោន​អោយ​អ្នក​រាល់​គ្នា​ទេ យើង​នឹង​ប្រើ​គេ​អោយ​ទៅ​ប្រហារ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ដោយ​មុខ​ដាវ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល”។</verse>
				<verse number="30">រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “ព្រះអម្ចាស់ ​គំរាម​ពី​លើ​មេឃ​មក ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​ពី​ព្រះដំណាក់​ដ៏វិសុទ្ធ ព្រះអង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​ស្រែក​ដាក់​ទោស ប្រជាជន​នៅ​លើ​ផែនដី​ទាំង​មូល ដូច​គេ​ស្រែក​ហ៊ោ នៅ​ពេល​គាប​ផ្លែ​ទំពាំងបាយជូរ។</verse>
				<verse number="31">ព្រះសូរសៀង​របស់​ព្រះអង្គ​លាន់​ឮ រហូត​ដល់​ចុង​ផែនដី ដ្បិត​ ព្រះអម្ចាស់ ​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ ប្រជាជាតិ​ទាំង​អស់ ព្រះអង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ ព្រះអង្គ​ប្រគល់​មនុស្ស​មាន​ទោស ទៅ​អោយ​គេ​ប្រហារ​ដោយ​មុខ​ដាវ”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="32">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល ទៀត​ថា គ្រោះ​កាច​នឹង​ឆ្លង​ពី​ប្រជាជាតិ​មួយ ទៅ​ប្រជាជាតិ​មួយ​ទៀត។ ព្យុះ​សង្ឃរា​មួយ​នឹង​បក់​បោក​មក​ពី ទី​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="33">នៅ​ថ្ងៃ​នោះ​សាកសព​របស់​អស់​អ្នក​ដែល​ ព្រះអម្ចាស់ ​ប្រហារ​នឹង​ស្ថិត​នៅ​ពាសពេញ​លើ​ផែនដី គ្មាន​នរណា​កាន់​ទុក្ខ គ្មាន​នរណា​ប្រមូល​សព​ពួក​គេ​យក​ទៅ​បញ្ចុះ​ឡើយ គឺ​សាកសព​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី។</verse>
				<verse number="34">ពួក​គង្វាល​អើយ ចូរ​ស្រែក​អោយ​អស់​ទំហឹង​ទៅ! អ្នក​ដឹក​នាំ​ហ្វូង​ចៀម​អើយ ចូរ​ននៀល​នៅ​លើ​ដី ដ្បិត​ថ្ងៃ​ដែល​ត្រូវ​ពិឃាត​អ្នក​រាល់​គ្នា មក​ដល់​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ថូ​ដ៏​មាន​តម្លៃ ដែល​ធ្លាក់​បែក។​</verse>
				<verse number="35">គ្មាន​ជំរក​សំរាប់​ពួក​គង្វាល​ទៀត​ទេ! គ្មាន​កន្លែង​ពួន សំរាប់​អ្នក​ដឹក​នាំ ហ្វូង​ចៀម​ទៀត​ឡើយ!</verse>
				<verse number="36">សំឡេង​យំ​សោក​របស់​ពួក​គង្វាល និង​សំរែក​របស់​អ្នក​ដឹក​នាំ​ហ្វូង​ចៀម បាន​លាន់​ឮ​ឡើង ដ្បិត​ ព្រះអម្ចាស់ ​កំទេច​វាល​ស្មៅ​របស់​ពួក​គេ។</verse>
				<verse number="37">ព្រះពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ ព្រះអម្ចាស់ ធ្វើ​អោយ​ក្រោល​ដែល​ធ្លាប់​តែ​សុខសាន្ត ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។</verse>
				<verse number="38">ព្រះអង្គ​បោះ​បង់​ចោល​ស្រុក​របស់​ព្រះអង្គ ដូច​សិង្ហ​បោះ​បង់​ចោល​រូង​របស់​វា ដ្បិត​ព្រះអម្ចាស់​បាន​កំទេច​ស្រុក​នេះ អោយ​វិនាស​អន្តរាយ ដោយសារ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ឥត​ត្រា​ប្រណី​ឡើយ។</verse>
			</chapter>
			<chapter number="26">
				<verse number="1">នៅ​ដើម​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ទៅ​ប្រកាស​ប្រាប់​ប្រជាជន​ពី​គ្រប់​ទីក្រុង​ក្នុង​ស្រុក​យូដា ដែល​មក​ថ្វាយបង្គំ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ចូរ​ប្រកាស​ប្រាប់​គេ​ឥត​ចន្លោះ​ពាក្យ​ណា​មួយ​ឡើយ។</verse>
				<verse number="3">ប្រហែល​ជា​ពួក​គេ​ស្ដាប់ ហើយ​ម្នាក់ៗ​កែ​ប្រែ​កិរិយាមារយាទ​របស់​ខ្លួន។ ដូច្នេះ យើង​នឹង​មិន​ដាក់​ទោស​គេ​តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត​ដូច​យើង​បាន​សំរេច​នោះ​ទេ។</verse>
				<verse number="4">អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ដែល​យើង​ដាក់​អោយ​អ្នក​រាល់​គ្នា</verse>
				<verse number="5">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ព្យាការី ជា​អ្នក​បំរើ​របស់​យើង​ដែល​យើង​ចាត់​អោយ​មក​ប្រៀនប្រដៅ​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក​ទេ​នោះ</verse>
				<verse number="6">យើង​នឹង​ធ្វើ​អោយ​ព្រះដំណាក់​នេះ​វិនាស ដូច​ទីសក្ការៈ​នៅ​ស៊ីឡូ ហើយ​យើង​នឹង​ធ្វើ​អោយ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឃើញ​ថា ក្រុង​នេះ​ជា​ក្រុង​ត្រូវ​បណ្ដាសា»។</verse>
				<verse number="7">ក្រុម​បូជាចារ្យ*​ក្រុម​ព្យាការី* និង​ប្រជាជន​ទាំង​មូល ឮ​លោក​យេរេមា​ប្រកាស​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="8">កាល​លោក​យេរេមា​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ ព្រះអម្ចាស់ ​បញ្ជា​អោយ​លោក​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​អស់​ចប់​សព្វ​គ្រប់​ហើយ ក្រុម​បូជាចារ្យ ក្រុម​ព្យាការី និង​ប្រជាជន​ទាំង​មូល នាំ​គ្នា​ចាប់​លោក​ទាំង​ពោល​ថា៖ «ឯង​ត្រូវ​តែ​ស្លាប់! ឯង​ត្រូវ​តែ​ស្លាប់!</verse>
				<verse number="9">ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ហ៊ាន​ទាយ ក្នុង​ព្រះនាម​របស់​ ព្រះអម្ចាស់ ​ថា ព្រះដំណាក់​នេះ​នឹង​ត្រូវ​វិនាស​ដូច​ទីសក្ការៈ​នៅ​ស៊ីឡូ ហើយ​ថា​ក្រុង​នេះ​នឹង​ត្រូវ​ខ្ទេចខ្ទី គ្មាន​មនុស្ស​រស់​នៅ​ត​ទៅ​ទៀត​ដូច្នេះ?»។ ប្រជាជន​ទាំង​អស់​ចោមរោម​លោក​យេរេមា នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">កាល​មន្ត្រី​របស់​ជន​ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។</verse>
				<verse number="11">ពេល​នោះ ក្រុម​បូជាចារ្យ និង​ក្រុម​ព្យាការី​ប្ដឹង​ទៅ​មន្ត្រី និង​ប្រជាជន​ទាំង​មូល​ថា៖ «ជន​នេះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​វា​បាន​និយាយ​ប្រឆាំង​នឹង​ទីក្រុង​នេះ ដូច​អស់​លោក​ឮ​ផ្ទាល់​ត្រចៀក​ស្រាប់​ហើយ»។</verse>
				<verse number="12">លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មន្ត្រី និង​ប្រជាជន​ទាំង​អស់​ថា៖ « ព្រះអម្ចាស់ ​ទេ​តើ ដែល​ចាត់​ខ្ញុំ​អោយ​មក​ថ្លែង​ព្រះបន្ទូល​ប្រឆាំង​នឹង​ព្រះដំណាក់ ព្រម​ទាំង​ទីក្រុង​នេះ ដូច​បង​ប្អូន​បាន​ឮ​សព្វ​គ្រប់​ស្រាប់។</verse>
				<verse number="13">ឥឡូវ​នេះ សូម​កែ​ប្រែ​កិរិយាមារយាទ អោយ​បាន​ល្អ​ត្រឹម​ត្រូវ​ឡើង។ សូម​ត្រងត្រាប់​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​បង​ប្អូន នោះ​ព្រះអង្គ​មុខ​ជា​មិន​ដាក់​ទោស​បង​ប្អូន ដូច​ព្រះអង្គ​បាន​សំរេច​ទេ។</verse>
				<verse number="14">រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​ស្រាប់​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​តាម​អំពើ​ចិត្ត និង​តាម​គំនិត​ដែល​បង​ប្អូន​យល់​ថា​ត្រឹម​ត្រូវ​ចុះ!</verse>
				<verse number="15">តែ​សូម​ជ្រាប​អោយ​បាន​ច្បាស់​ថា បើ​បង​ប្អូន​សម្លាប់​ខ្ញុំ បង​ប្អូន និង​អ្នក​ក្រុង​ទាំង​អស់​ត្រូវ​មាន​ទោស ព្រោះ​សម្លាប់​មនុស្ស​គ្មាន​កំហុស ដ្បិត​ ព្រះអម្ចាស់ ​ពិត​ជា​បាន​ចាត់​ខ្ញុំ អោយ​នាំ​ពាក្យ​ទាំង​នេះ​មក​ជំរាប​បង​ប្អូន​មែន»។</verse>
				<verse number="16">ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជាជន​ទាំង​មូល​ពោល​ទៅ​ពួក​បូជាចារ្យ និង​ពួក​ព្យាការី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ពិត​មែន»។</verse>
				<verse number="17">មាន​ព្រឹទ្ធាចារ្យ​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​អង្គ​ប្រជុំ​របស់​ប្រជាជន​ថា៖</verse>
				<verse number="18">«នៅ​រជ្ជកាល​ព្រះបាទ​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា លោក​មីកា​ជា​អ្នក​ស្រុក​ម៉ូរ៉ាស៊ីត បាន​ថ្លែង​ព្រះបន្ទូល​ប្រាប់​ប្រជាជន​យូដា​ទាំង​អស់​ដូច​ត​ទៅ: ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា គេ​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន​ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូសាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក ភ្នំ​ដែល​មាន​ព្រះវិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។</verse>
				<verse number="19">នៅ​សម័យ​នោះ តើ​ព្រះបាទ​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា និង​ប្រជាជន​យូដា​ទាំង​មូល​បាន​សម្លាប់​ព្យាការី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ហើយ​នាំ​គ្នា​ទូលអង្វរ​ព្រះអង្គ​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សំរេច​របស់​ព្រះអង្គ​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​លោក​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។</verse>
				<verse number="20">ក្រោយ​មក​មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​លោក​សេម៉ាយ៉ា ជា​អ្នក​ស្រុក​គារយ៉ាត-យ៉ារីម បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ​ប្រឆាំង​នឹង​ទីក្រុង ព្រម​ទាំង​ស្រុក​នេះ ដូច​លោក​យេរេមា​ដែរ។</verse>
				<verse number="21">ព្រះបាទ​យេហូយ៉ាគីម ព្រម​ទាំង​រាជ​បរិពារ និង​មន្ត្រី​ទាំង​អស់​បាន​ឮ​ពាក្យ​នោះ ក៏​រក​សម្លាប់​គាត់​ចោល។ ពេល​លោក​អ៊ូរីយ៉ា​ដឹង​ដំណឹង​នេះ គាត់​ភ័យ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប។</verse>
				<verse number="22">ព្រះបាទ​យេហូយ៉ាគីម​ចាត់​លោក​អែលណាថាន ជា​កូន​របស់​លោក​អកបោរ និង​បក្ស​ពួក​គាត់​អោយ​ទៅ​ស្រុក​អេស៊ីប</verse>
				<verse number="23">ចាប់​លោក​អ៊ូរីយ៉ា​នាំ​មក​ប្រគល់​អោយ​ស្ដេច​វិញ។ ស្ដេច​ក៏​ប្រហារ​ជីវិត​គាត់​ដោយ​មុខ​ដាវ រួច​បោះ​សាកសព​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​សាធារណៈ»។</verse>
				<verse number="24">លោក​អហ៊ីកាំ​ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​លោក​យេរេមា​ជានិច្ច។ គាត់​រារាំង​មិន​អោយ​គេ​ប្រគល់​លោក​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា​ បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ធ្វើ​នឹម និង​វេញ​ខ្សែ​យក​មក​ពាក់​នៅ​លើ​ស្មា​របស់​អ្នក។</verse>
				<verse number="3">បន្ទាប់​មក ចូរ​ផ្ញើ​ខ្សែ និង​នឹម​ទាំង​នោះ​ទៅ​អោយ​ស្ដេច​ស្រុក​អេដុម ស្ដេច​ស្រុក​ម៉ូអាប់ ស្ដេច​ស្រុក​អាំម៉ូន ស្ដេច​ក្រុង​ទីរ៉ុស និង​ស្ដេច​ក្រុង​ស៊ីដូន តាម​រយៈ​ពួក​រាជទូត ដែល​មក​គាល់​សេដេគា​ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">ចូរ​ផ្ដាំ​អ្នក​ទាំង​នោះ​អោយ​ទៅ​ប្រាប់​ស្ដេច​របស់​ខ្លួន​ថា: ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ទៅ​ប្រាប់​ស្ដេច​របស់​អ្នក​រាល់​គ្នា​ថា</verse>
				<verse number="5">យើង​បាន​បង្កើត​ផែនដី ព្រម​ទាំង​មនុស្ស និង​សត្វ​ដែល​រស់​នៅ​លើ​ផែនដី ដោយ​មហិទ្ធិឫទ្ធិ និង​បារមី​របស់​យើង។ យើង​ប្រគល់​ផែនដី​នេះ​ទៅ​អោយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​យើង។</verse>
				<verse number="6">ឥឡូវ​នេះ យើង​ប្រគល់​ស្រុក​ទាំង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង។ សូម្បី​តែ​សត្វ​ព្រៃ​ទាំងឡាយ ក៏​យើង​ដាក់​អោយ​នៅ​ក្រោម​អំណាច​នេប៊ូក្នេសា​ដែរ។</verse>
				<verse number="7">ប្រជាជាតិ​ទាំង​អស់​នឹង​នាំ​គ្នា​បំរើ​នេប៊ូក្នេសា ព្រម​ទាំង​កូន និង​ចៅ​របស់​គេ រហូត​ដល់​ពេល​កំណត់ ដែល​ស្រុក​របស់​នេប៊ូក្នេសា​ត្រូវ​ប្រជាជាតិ​ជា​ច្រើន និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​យក​ធ្វើ​ជា​ចំណុះ។</verse>
				<verse number="8">ប្រសិន​បើ​មាន​ប្រជាជាតិ​ណា​មួយ​មិន​ព្រម​បំរើ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន គឺ​ប្រសិន​បើ​គេ​មិន​ព្រម​ស្ថិត​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ​នោះ យើង​នឹង​ដាក់​ទោស​ប្រជាជាតិ​នោះ អោយ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ រហូត​ទាល់​តែ​យើង​ប្រហារ​ពួក​គេ​អោយ​វិនាសសូន្យ ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">រីឯ​អ្នក​រាល់​គ្នា​វិញ ពេល​ព្យាការី គ្រូ​ទាយ គ្រូ​កាត់​សប្ដិ គ្រូ​ហោរ និង​គ្រូ​ធ្មប់​របស់​អ្នក​រាល់​គ្នា​ប្រាប់​ថា “កុំ​ចុះ​ចូល​នឹង​ស្ដេច​នេប៊ូក្នេសា!” នោះ​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​គេ​ឡើយ</verse>
				<verse number="10">ដ្បិត​ពួក​គេ​ទាយ​កុហក ធ្វើ​អោយ​អ្នក​រាល់​គ្នា​ចាក​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន គឺ​អោយ​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស។</verse>
				<verse number="11">ផ្ទុយ​ទៅ​វិញ បើ​ប្រជាជាតិ​ណា​សុខ​ចិត្ត​នៅ​ក្រោម​នឹម និង​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន យើង​នឹង​អោយ​ប្រជាជាតិ​នោះ​បាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ធ្វើ​ស្រែ​ចំការ និង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ខ្ញុំ​ក៏​បាន​នាំ​ពាក្យ​ទាំង​នេះ ទៅ​ទូល​ព្រះបាទ​សេដេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: សូម​ព្រះករុណា និង​ប្រជាជន​ដាក់​ខ្លួន​នៅ​ក្រោម​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន សូម​បំរើ​ស្ដេច និង​ប្រជារាស្ត្រ​នោះ​ទៅ ទើប​ព្រះករុណា និង​ប្រជាជន​យូដា​បាន​រួច​ជីវិត។</verse>
				<verse number="13">មិន​គួរ​អោយ​ព្រះករុណា និង​ប្រជាជន​ត្រូវ​បាត់​បង់​ជីវិត​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ ដូច​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទុក អំពី​ប្រជាជាតិ​ដែល​ពុំ​ព្រម​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ។</verse>
				<verse number="14">សូម​កុំ​ស្ដាប់​ពាក្យ​របស់​ពួក​ព្យាការី​ដែល​ពោល​ថា “អ្នក​រាល់​គ្នា​នឹង​មិន​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ” ដ្បិត​ពាក្យ​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ឡើយ។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក​ទេ ពួក​គេ​បាន​យក​ឈ្មោះ​យើង​មក​ប្រើ ដើម្បី​ថ្លែង​ពាក្យ​កុហក ធ្វើ​អោយ​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​ព្យាការី ដែល​ថ្លែង​ពាក្យ​ក្លែងក្លាយ​ប្រាប់​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​ពុំខាន។</verse>
				<verse number="16">ខ្ញុំ​បាន​ប្រាប់​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ព្យាការី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកាស​ថា “សម្ភារៈ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នឹង​ត្រូវ​គេ​នាំ​យក​ពី​ស្រុក​បាប៊ីឡូន​មក​វិញ​ក្នុង​ពេល​ឆាប់ៗ!”​ កុំ​ស្ដាប់​ពាក្យ​គេ​អោយ​សោះ ដ្បិត​សេចក្ដី​ដែល​គេ​ថ្លែង​នោះ​មិន​ពិត​ទេ។</verse>
				<verse number="17">កុំ​ស្ដាប់​ព្យាការី​ទាំង​នោះ​ឡើយ ចូរ​នាំ​គ្នា​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​វិញ ទើប​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត។ កុំ​បណ្ដោយ​អោយ​ក្រុង​នេះ​វិនាស​ឡើយ។</verse>
				<verse number="18">ប្រសិន​បើ​អ្នក​ទាំង​នោះ​ពិត​ជា​ព្យាការី ហើយ​ប្រសិន​បើ​ ព្រះអម្ចាស់ ​ពិត​ជា​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​គេ​មែន ចូរ​អោយ​ពួក​គេ​ទូលអង្វរ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល សូម​អោយ​សម្ភារៈ​ដែល​នៅ​សេសសល់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ក្នុង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា និង​ក្នុង​ក្រុង​យេរូសាឡឹម បាន​គង់វង្ស គឺ​កុំ​អោយ​គេ​ដឹក​យក​ទៅ​ក្រុង​បាប៊ីឡូន​ឡើយ។</verse>
				<verse number="19">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​អំពី​សសរ​អាង​ធំ និង​ដែក​កំណល់ ព្រម​ទាំង​របស់​ឯ​ទៀតៗ​ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នេះ​</verse>
				<verse number="20">គឺ​របស់​ដែល​ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​ពុំ​បាន​យក​ទៅ​ជា​មួយ នៅ​ពេល​ស្ដេច​ចាប់​ព្រះបាទ​យេកូនាស បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​អ្នក​ធំ​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ស្រុក​យូដា​យក​ពី​ក្រុង​យេរូសាឡឹម ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="21">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ស្ដី​អំពី​សម្ភារៈ​ដែល​នៅ​សល់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ និង​របស់​នៅ​ក្នុង​ដំណាក់​ស្ដេច ព្រម​ទាំង​របស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ថា:</verse>
				<verse number="22">គេ​នឹង​ដឹក​ជញ្ជូន​របស់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន រួច​ទុក​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​ដែល​យើង​នឹង​មក ហើយ​នាំ​យក​ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ​ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណានា​ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ព្យាការី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ថា៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​បំបាក់​នឹម​ស្ដេច​ស្រុក​បាប៊ីឡូន!</verse>
				<verse number="3">ពីរ​ឆ្នាំ​ទៀត យើង​នឹង​នាំ​សម្ភារៈ​ទាំង​ប៉ុន្មាន​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដែល​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ដឹក​ទៅ​នោះ យក​មក​ទុក​នៅ​កន្លែង​នេះ​វិញ។</verse>
				<verse number="4">យើង​ក៏​នាំ​យេកូនាស​ជា​បុត្រ​របស់​យេហូយ៉ាគីម ស្ដេច​ស្រុក​យូដា និង​អ្នក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន​នោះ​ត្រឡប់​មក​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន”»។</verse>
				<verse number="5">ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណានា នៅ​ចំពោះ​មុខ​ក្រុម​បូជាចារ្យ និង​ប្រជាជន​ទាំង​មូល​ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ថា៖</verse>
				<verse number="6">«អាម៉ែន! សូម​ ព្រះអម្ចាស់ ​ធ្វើ​តាម​ពាក្យ​របស់​លោក! សូម​ ព្រះអម្ចាស់ សំរេច​តាម​ពាក្យ​ដែល​លោក​ប្រកាស​នេះ​ចុះ! គឺ​សូម​ព្រះអង្គ​នាំ​សម្ភារៈ​របស់​ព្រះវិហារ និង​ប្រជាជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ!</verse>
				<verse number="7">ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជំរាប​លោក និង​ប្រជាជន​ទាំង​មូល អោយ​បាន​ជ្រាប​ដូច​ត​ទៅ:</verse>
				<verse number="8">ព្យាការី​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​មុន​យើង​ទាំង​ពីរ​នាក់ បាន​ថ្លែង​ព្រះបន្ទូល​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ថា ប្រទេស និង​នគរ​ធំៗ​ជា​ច្រើន​ត្រូវ​កើត​សង្គ្រាម កើត​អន្តរាយ និង​កើត​ជំងឺ​អាសន្នរោគ។</verse>
				<verse number="9">ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខសាន្ត យើង​ដឹង​ថា ព្រះអម្ចាស់ ​ចាត់​ព្យាការី​នោះ​អោយ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខសាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។</verse>
				<verse number="10">ពេល​នោះ ព្យាការី​ហាណានា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ព្យាការី​យេរេមា​មក​កាច់​បំបាក់</verse>
				<verse number="11">ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់​ដូច​ត​ទៅ៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​រំដោះ​ប្រជាជាតិ​ទាំង​អស់»។ ព្យាការី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។</verse>
				<verse number="12">បន្ទាប់​ពី​ព្យាការី​ហាណានា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ព្យាការី​យេរេមា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="13">«ចូរ​ទៅ​ប្រាប់​ហាណានា​ថា: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។</verse>
				<verse number="14">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជាជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​អោយ​នៅ​ក្រោម​អំណាច​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ប្រជាជាតិ​ទាំង​នោះ​នឹង​បំរើ​នេប៊ូក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​អោយ​ស្ដេច​នោះ​ដែរ»។</verse>
				<verse number="15">បន្ទាប់​មក ព្យាការី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ព្យាការី​ហាណានា​ថា៖ «លោក​ហាណានា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! ព្រះអម្ចាស់ ​មិន​បាន​ចាត់​លោក​អោយ​មក​ទេ! លោក​នាំ​ប្រជាជន​នេះ​អោយ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​អោយ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ​អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​អោយ​គេ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ »។</verse>
				<verse number="17">ព្យាការី​ហាណានា​ក៏​ទទួល​មរណភាព​នៅ​ខែ​ទី​ប្រាំពីរ​នា​ឆ្នាំ​នោះ។</verse>
			</chapter>
			<chapter number="29">
				<verse number="1">ព្យាការី​យេរេមា​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ក្រុង​យេរូសាឡឹម ទៅ​ជូន​ក្រុម​ព្រឹទ្ធាចារ្យ ព្រម​ទាំង​ក្រុម​បូជាចារ្យ ក្រុម​ព្យាការី និង​ប្រជាជន​ទាំង​អស់​ដែល​ព្រះចៅ​នេប៊ូក្នេសា​បាន​កៀរ​ពី​ក្រុង​យេរូសាឡឹម យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន</verse>
				<verse number="2">ក្រោយ​ពេល​ដែល​ព្រះបាទ​យេកូនាស សម្ដេច​មាតា ពួក​មហាតលិក ពួក​មន្ត្រី​របស់​ជន​ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ទៅ។</verse>
				<verse number="3">ព្យាការី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ីឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ារា ជា​កូន​របស់​លោក​ហ៊ីលគីយ៉ា ដែល​ព្រះបាទ​សេដេគា ជា​ស្ដេច​ស្រុក​យូដា​ចាត់​អោយ​ទៅ​គាល់​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖</verse>
				<verse number="4">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​មក​កាន់​អស់​អ្នក​ដែល​ព្រះអង្គ​អោយ​គេ​កៀរ​ពី​ក្រុង​យេរូសាឡឹម យក​មក​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​ថា:</verse>
				<verse number="5">“ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ។</verse>
				<verse number="6">ចូរ​រៀបការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​អោយ​មាន​គូស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន​ពូន​ជា​ចៅ​អោយ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ​កុំ​ចុះ​ថយ​ឡើយ។</verse>
				<verse number="7">យើង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា ចូរ​ខិតខំ​ធ្វើ​អោយ​ក្រុង​នោះ​ចំរុង​ចំរើន​ឡើង ចូរ​ទូលអង្វរ​អោយ​ក្រុង​នោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុខ លុះ​ត្រា​តែ​ក្រុង​នោះ​បាន​សុខ​ដែរ”។</verse>
				<verse number="8">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ព្យាការី ឬ​ពួក​គ្រូ​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ</verse>
				<verse number="9">ដ្បិត​អ្នក​ទាំង​នោះ​ប្រើ​ឈ្មោះ​យើង​ប្រកាស​ពាក្យ​ក្លែងក្លាយ។ យើង​មិន​បាន​ចាត់​ពួក​គេ​អោយ​មក​ទេ” -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ីឡូន​ត្រួតត្រា​លើ​ស្រុក​ទាំងឡាយ បាន​គំរប់​ចិតសិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សំរេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។</verse>
				<verse number="11">យើង​ស្គាល់​ច្បាស់​នូវ​គំរោងការ​ដែល​យើង​បាន​គ្រោង​ទុក សំរាប់​អ្នក​រាល់​គ្នា ជា​គំរោងការ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​អោយ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូលអង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង​ដោយ​ចិត្ត​ស្មោះ។</verse>
				<verse number="14">យើង​នឹង​អោយ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​ស្ដារ​ប្រជាជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​អោយ​ទៅ​នៅ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="15">ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះជាម្ចាស់​ប្រទាន​ព្យាការី​មក​អោយ​ពួក​យើង​នៅ​ស្រុក​បាប៊ីឡូន!”។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ:</verse>
				<verse number="17">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្នរោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​អោយ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ​ដែល​បរិភោគ​មិន​កើត។</verse>
				<verse number="18">យើង​នឹង​តាម​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្នរោគ។ យើង​ធ្វើ​អោយ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ញ័ររន្ធត់​ដោយ​ឃើញ​មហន្តរាយ​កើត​មាន​ដល់​ពួក​គេ។ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល​យើង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​នៅ មនុស្សម្នា​នឹង​ស្រឡាំងកាំង ហើយ​ប្រើ​ឈ្មោះ​ពួក​គេ​សំរាប់​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ផង។</verse>
				<verse number="19">ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​បាន​ចាត់​ព្យាការី​ជា​អ្នក​បំរើ​របស់​យើង​អោយ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ”-នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ ព្រះអម្ចាស់ ​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូសាឡឹម​មក​បាប៊ីឡូន ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ!</verse>
				<verse number="21">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ស្ដី​អំពី​អហាប់​ជា​កូន​របស់​កូឡាយ៉ា និង​សេដេគា​ជា​កូន​របស់​ម៉ាសេយ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែងក្លាយ ក្នុង​នាម​យើង​ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នេប៊ូក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="22">ក្នុង​ចំណោម​ប្រជាជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូម​ ព្រះអម្ចាស់ ​ដាក់​ទោស​ឯង ដូច​សេដេគា និង​អហាប់​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​អោយ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង!</verse>
				<verse number="23">អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែងក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​អោយ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ”»។</verse>
				<verse number="24">«ចូរ​ប្រាប់​សេម៉ាយ៉ា​ជា​អ្នក​ស្រុក​នេហេឡាំ​ថា</verse>
				<verse number="25">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​អោយ​ប្រជាជន​ទាំង​មូល​នៅ​ក្រុង​យេរូសាឡឹម ព្រម​ទាំង​បូជាចារ្យ​សេផានា​ជា​កូន​របស់​ម៉ាសេយ៉ា និង​បូជាចារ្យ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ:</verse>
				<verse number="26">“លោក​សេផានា​អើយ ព្រះអម្ចាស់ ​តែងតាំង​លោក​ជា​បូជាចារ្យ ជំនួស​បូជាចារ្យ​យេហូយ៉ាដា ដើម្បី​អោយ​លោក​ទទួល​ខុស​ត្រូវ​លើ​ការងារ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។</verse>
				<verse number="27">ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​មិន​ដាក់​ទោស​យេរេមា ជា​អ្នក​ស្រុក​អាណាថោត ដែល​តាំង​ខ្លួន​ជា​ព្យាការី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ?</verse>
				<verse number="28">គាត់​សរសេរ​សំបុត្រ​មក​ពួក​យើង​នៅ​ស្រុក​បាប៊ីឡូន​នេះ​ថា: អ្នក​រាល់​គ្នា​ត្រូវ​តែ​រស់​នៅ​ទី​នេះ​យ៉ាង​យូរ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ!”»។</verse>
				<verse number="29">បូជាចារ្យ​សេផានា​អាន​សំបុត្រ​នោះ​អោយ​ព្យាការី​យេរេមា​ស្ដាប់។</verse>
				<verse number="30">ព្រះអម្ចាស់ ​ក៏​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="31">«ចូរ​ចាត់​គេ​អោយ​ទៅ​ប្រាប់​ប្រជាជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា​ជា​អ្នក​ស្រុក​នេហេឡាំ​ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​អោយ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​អោយ​មក​ទេ។</verse>
				<verse number="32">ហេតុ​នេះ​យើង​នឹង​ដាក់​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេឡាំ និង​កូន​ចៅ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ អាច​រស់​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ​នេះ ហើយ​ឃើញ​ប្រជារាស្ត្រ​របស់​យើង​ទទួល​សុភមង្គល ដែល​យើង​នឹង​ផ្ដល់​អោយ​នោះ​ឡើយ ដ្បិត​សេម៉ាយ៉ា​បាន​ប្រកាស​អោយ​គេ​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ » -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​កត់ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​ប្រាប់​អ្នក។</verse>
				<verse number="3">នៅ​គ្រា​ខាង​មុខ យើង​នឹង​ស្ដារ​អ៊ីស្រាអែល និង​យូដា​ជា​ប្រជារាស្ត្រ​របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ។ យើង​នឹង​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​នឹង​កាន់​កាប់​ទឹក​ដី​នេះ»។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ដូច​ត​ទៅ:</verse>
				<verse number="5">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​ឮ​សំរែក​ភ័យ​ខ្លាច ចលាចល​កើត​មាន​នៅ​ក្នុង​ស្រុក គឺ​មិន​មែន​សន្តិភាព​ទេ!</verse>
				<verse number="6">ចូរ​ស៊ើបសួរ ហើយ​ពិនិត្យ​មើល​ចុះ តើ​ប្រុសៗ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ឬ​ទេ? ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រុសៗ​ទាំង​អស់ យក​ដៃ​ឱប​ពោះ​របស់​ខ្លួន ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ផ្ទៃ​មុខ​របស់​ពួក​គេ​ស្លេកស្លាំង?</verse>
				<verse number="7">វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនា ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយ គឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកុប ត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។</verse>
				<verse number="8">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ដែល​ស្ថិត​នៅ លើ​ស្មា​របស់​ពួក​គេ យើង​នឹង​ផ្ដាច់​ចំណង​ចេញ​ពី​ពួក​គេ ជន​បរទេស​នឹង​លែង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បំរើ ទៀត​ហើយ។</verse>
				<verse number="9">ពួក​គេ​នឹង​គោរព​បំរើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ ហើយ​គោរព​បំរើ​ពូជពង្ស​របស់​ដាវីឌ ដែល​យើង​នឹង​តែងតាំង​អោយ គ្រង​រាជ្យ​លើ​ពួក​គេ។</verse>
				<verse number="10">កូន​ចៅ​យ៉ាកុប​ជា​អ្នក​បំរើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - កូន​ចៅ​អ៊ីស្រាអែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជពង្ស​របស់​អ្នក​រាល់​គ្នា ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ​សឹក។ កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។</verse>
				<verse number="11">យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដើម្បី​សង្គ្រោះ​អ្នក - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​លុប​បំបាត់​ប្រជាជាតិ​នានា ដែល​យើង​បាន​កំចាត់កំចាយ​អ្នក អោយ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។ យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌ យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា គ្មាន​ទោស​ទេ»។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖​ «របួស​របស់​អ្នក​មើល​មិន​ជា​ទេ ដំបៅ​របស់​អ្នក​ក៏​មិន​អាច​សះ​បាន​ដែរ។</verse>
				<verse number="13">គ្មាន​នរណា​រក​យុត្តិធម៌​អោយ​អ្នក និង​រុំ​របួស​អោយ​អ្នក​ទេ ហើយ​ក៏​គ្មាន​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ​ណា អាច​ផ្សះ​របួស​របស់​អ្នក​បាន​ដែរ។</verse>
				<verse number="14">គូ​ស្នេហ៍​ទាំង​ប៉ុន្មាន​របស់​អ្នក​ភ្លេច​អ្នក​ហើយ គ្មាន​នរណា​នឹក​នា​ដល់​អ្នក​ទៀត​ទេ ដ្បិត​យើង​បាន​វាយ​អ្នក​ដូច​ខ្មាំង​វាយ​អ្នក យើង​បាន​ដាក់​ទោស​អ្នក​យ៉ាង​ធ្ងន់ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។</verse>
				<verse number="15">ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ព្រោះ​មហន្តរាយ​កើត​ដល់​អ្នក ធ្វើ​អោយ​អ្នក​ឈឺ​ចាប់​ឥត​ល្ហែ? យើង​ធ្វើ​ទោស​អ្នក​ខ្លាំង​ដូច្នេះ ព្រោះ​តែ​អំពើ​អាក្រក់​ដ៏​ច្រើន​ឥត​គណនា និង​អំពើ​បាប​ដ៏​ធ្ងន់​ដែល​អ្នក​បាន​ប្រព្រឹត្ត។</verse>
				<verse number="16">ហេតុ​នេះ​អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ បច្ចាមិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​កំទេច​អ្នក នឹង​ត្រូវ​គេ​កំទេច​វិញ យើង​នឹង​ធ្វើ​អោយ​ពួក​ដែល​ប្លន់​អ្នក ត្រូវ​គេ​ប្លន់​វិញ​ដែរ។</verse>
				<verse number="17">យើង​នឹង​លើក​អ្នក​ឡើង​វិញ យើង​នឹង​ប្រោស​អោយ​មុខ​របួស​អ្នក បាន​ជា​សះស្បើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -។ ពួក​គេ​ហៅ​អ្នក​ថា “ក្រុង​ដែល​គេ​បោះ​បង់​ចោល” គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ស្ដារ​ពូជពង្ស​របស់​យ៉ាកុប​ឡើង​វិញ យើង​នឹង​អាណិត​អាសូរ​ក្រុម​គ្រួសារ​របស់​គេ។ គេ​នឹង​សង់​ក្រុង​នៅ​លើ​គំនរ​បាក់​បែក​ឡើង​វិញ ហើយ​សង់​វិមាន​នៅ​កន្លែង​ដើម​វិញ​ដែរ។</verse>
				<verse number="19">ការ​សរសើរ​តម្កើង និង​សំណើច​ក្អាកក្អាយ នឹង​លាន់​ឮ​ឡើង​ពី​ក្នុង​ចំណោម​ពួក​គេ។ យើង​នឹង​ធ្វើ​អោយ​គេ​កើន​ចំនួន​ច្រើន​ឡើងៗ គឺ​គេ​មិន​ចុះ​ថយ​ឡើយ។ យើង​នឹង​លើក​តម្កើង​ពួក​គេ គឺ​គេ​មិន​ទន់ទាប​ទៀត​ទេ។</verse>
				<verse number="20">កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ពី​ដើម សហគមន៍​របស់​គេ​នឹង​ស្ថិតស្ថេរ នៅ​ចំពោះ​មុខ​យើង ហើយ​យើង​នឹង ដាក់​ទោស​អស់​អ្នក​ដែល​ជិះជាន់​ពួក​គេ។</verse>
				<verse number="21">មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ អ្នក​គ្រប់គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។ យើង​នឹង​អោយ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើង ដោយ​ចិត្ត​ឯង​ឡើយ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -</verse>
				<verse number="22">អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="23">ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ ព្រះពិរោធ​នេះ​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។</verse>
				<verse number="24">ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ ព្រះអម្ចាស់ នឹង​មិន​ងាក​រេ​ចេញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សំរេច​តាម​គំរោងការ របស់​ព្រះអង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។ នៅ​គ្រា​ចុង​ក្រោយ អ្នក​រាល់​គ្នា​មុខ​ជា​មាន ប្រាជ្ញា​យល់​មិន​ខាន!។</verse>
			</chapter>
			<chapter number="31">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​នោះ​យើង​នឹង​ធ្វើ​ជា ព្រះ​របស់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង»។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោស្ថាន យើង​បាន​សំដែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជាជន​ដែល​សេសសល់​ពី​ស្លាប់​ក្នុង​ចំបាំង ហើយ​អ៊ីស្រាអែល​នឹង​បាន​សុខសាន្តត្រាណ។</verse>
				<verse number="3">ពួក​គេ​ពោល​ថា ព្រះអម្ចាស់ ​បាន​សំដែង​ព្រះអង្គ អោយ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។</verse>
				<verse number="4">នាង​ព្រហ្មចារី​អ៊ីស្រាអែល​អើយ! យើង​នឹង​ស្អាង​នាង​អោយ​មាំមួន​ឡើង​វិញ រួច​នាង​នឹង​ចេញ​មក​លោត​រាំ ទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។</verse>
				<verse number="5">នាង​នឹង​ដាំ​ទំពាំងបាយជូរ​ក្នុង​ចំការ នៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។ អ្នក​ណា​ដាំ​អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។</verse>
				<verse number="6">បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយបង្គំ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​យើង!”»</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរសាទរ​កូន​ចៅ​យ៉ាកុប! ចូរ​ទទួល​ប្រជាជន​ដែល​ជា​មេ​ដឹក​នាំ​នៃ ប្រជាជាតិ​ទាំងឡាយ អោយ​បាន​គគ្រឹកគគ្រេង​ឡើង! ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះអម្ចាស់! ហើយ​ពោល​ថា: “ ព្រះអម្ចាស់ ​អើយ! សូម​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ គឺ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់”។</verse>
				<verse number="8">យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើង ហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាល នៃ​ផែនដី​មក​វិញ​ដែរ។ ពួក​គេ​មក​ទាំង​អស់​គ្នា គឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិន ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សំរាល​កូន។ ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។</verse>
				<verse number="9">ពួក​គេ​មក​ដល់ ទាំង​យំ​ផង ទាំង​ទូលអង្វរ​ផង យើង​នឹង​ដឹក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​រាប​ស្មើ គ្មាន​អ្វី​ជំពប់​ជើង តម្រង់​ទៅ​កន្លែង​ដែល​មាន​ទឹក​ហូរ ដ្បិត​យើង​ជា​ឪពុក​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​អេប្រាអ៊ីម​ជា​កូន​ច្បង​របស់​យើង»។</verse>
				<verse number="10">ប្រជាជាតិ​ទាំងឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ហើយ​ផ្សព្វផ្សាយ​រហូត​ដល់​កោះ​ឆ្ងាយៗ! ចូរ​ប្រកាស​ថា: «ព្រះ​ដែល​កំចាត់កំចាយ​ជន​ជាតិ​អ៊ីស្រាអែល ទ្រង់​ប្រមូល​ពួក​គេ​មក​វិញ​ហើយ ព្រះអង្គ​ថែរក្សា​អ៊ីស្រាអែល ដូច​គង្វាល​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។</verse>
				<verse number="11">ព្រះអម្ចាស់ ​រំដោះ​កូន​ចៅ​របស់​លោក​យ៉ាកុប ព្រះអង្គ​លោះ​ពួក​គេ​អោយ​រួច​ពី​ខ្មាំង ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ពួក​គេ។</verse>
				<verse number="12">ពួក​គេ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​នាំ​គ្នា​រត់​ទៅ​ទទួល​ទ្រព្យ​សម្បត្តិ ដែល​ ព្រះអម្ចាស់ ​ប្រទាន​អោយ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី ប្រេង ហ្វូង​ចៀម និង​ហ្វូង​គោ។ ចិត្ត​របស់​ពួក​គេ​ប្រៀប​ដូច​សួន​ឧទ្យាន ដែល​មាន​ទឹក​ស្រោច​ស្រព ពួក​គេ​នឹង​លែង​ខ្សោះ​ល្វើយ​ទៀត​ហើយ។</verse>
				<verse number="13">ពេល​នោះ ស្ត្រី​ក្រមុំ​នឹង​នាំ​គ្នា​រាំ​យ៉ាង​សប្បាយ ហើយ​ពួក​យុវជន និង​ពួក​ចាស់​ទុំ ក៏​នឹង​រាំ​យ៉ាង​សប្បាយ​ដែរ។ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​ព្រួយ​របស់​ពួក​គេ ប្រែ​ទៅ​ជា​អំណរ​រីករាយ យើង​នឹង​សំរាល​ទុក្ខ​ពួក​គេ ហើយ​ធ្វើ​អោយ​ពួក​គេ​មាន​អំណរ​សប្បាយ ឡើង​វិញ។</verse>
				<verse number="14">យើង​នឹង​អោយ​សាច់​ដ៏​ល្អៗ​ដល់ ពួក​បូជាចារ្យ​បរិភោគ​យ៉ាង​ស្កប់ស្កល់ ហើយ​យើង​នឹង​ផ្ដល់​សម្បត្តិ​ដ៏​បរិបូណ៌ ដល់​ប្រជារាស្ត្រ​របស់​យើង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «មាន​ឮ​សំឡេង​យំ​នៅ​ភូមិ​រ៉ាម៉ា ជា​ទំនួញ​សោកសៅ និង​សំរែក​ឈឺ​ចាប់ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​អោយ​នរណា​លួងលោម​ឡើយ ព្រោះ​កូន​របស់​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»។​</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ! ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត កូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុក​របស់ ខ្មាំង​សត្រូវ​មក​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -</verse>
				<verse number="17">អនាគត​នាង​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម ព្រោះ​កូន​ចៅ​របស់​នាង​វិល​ត្រឡប់​មក ទឹក​ដី​របស់​ខ្លួន​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ព្រះអង្គ​បាន​ដាក់​ទោស​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ទូលបង្គំ​អោយ​វិល​មក​វិញ នោះ​ទូលបង្គំ​នឹង​វិល​មក​វិញ ដ្បិត​ព្រះអង្គ​ជា​ ព្រះអម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ។</verse>
				<verse number="19">ទូលបង្គំ​វិល​មក​វិញ ទាំង​នឹក​ស្ដាយ​កំហុស។ ពេល​ដឹង​ខ្លួន​ខុស ទូលបង្គំ​ក៏​គក់​ទ្រូង នឹក​ស្ដាយ ហើយ​អៀន​ខ្មាស។ ទូលបង្គំ​បាក់​មុខ ព្រោះ​តែ​អំពើ​ដែល​ទូលបង្គំ ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង”។</verse>
				<verse number="20">អេប្រាអ៊ីម​ជា​កូន​សម្លាញ់ ជា​កូន​សំណព្វ​ចិត្ត​របស់​យើង។ ពេល​ណា​យើង​គិត​នឹង​ដាក់​ទោស​អេប្រាអ៊ីម យើង​ចេះ​តែ​នឹក​ឃើញ​គេ​ជានិច្ច យើង​ខ្លោច​ចិត្ត​អាណិត​គេ យើង​ស្រឡាញ់​គេ​ខ្លាំង​ណាស់» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">«ចូរ​លើក​ទង់​សញ្ញា និង​បង្គោល​ចំណាំ​ឡើង ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ផ្លូវ​ដែល​អ្នក​ដើរ នាង​ព្រហ្មចារី​អ៊ីស្រាអែល​អើយ ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​វិល​ត្រឡប់​មក​ក្រុង​នានា​របស់​នាង​វិញ។</verse>
				<verse number="22">កូន​ស្រី​ដែល​បះបោរ​អើយ តើ​នាង​នៅ​តែ​ដើរ​តែលតោល ដល់​កាល​ណា​ទៀត? ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​មាន​ការ​មួយ​ថ្មី កើត​ឡើង​នៅ​លើ​ផែនដី​នេះ គឺ​ប្រពន្ធ​បែរ​ជា​ស្វែង​រក​ប្ដី​ទៅ​វិញ!»។</verse>
				<verse number="23">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ពេល​ដែល​យើង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ ប្រជាជន​ក្នុង​ស្រុក​យូដា និង​ក្នុង​ក្រុង​ទាំងឡាយ​នឹង​ពោល​ថា: “អ្នក​ជា​ព្រះដំណាក់​ដ៏​សុចរិត និង​ជា​ភ្នំ​ដ៏វិសុទ្ធ សូម​ ព្រះអម្ចាស់ ​ប្រទាន​ពរ​អ្នក!”</verse>
				<verse number="24">អ្នក​ស្រែ​ចំការ​ព្រម​ទាំង​អ្នក​ចិញ្ចឹម​សត្វ​នឹង​រស់​នៅ​ជា​មួយ​គ្នា នៅ​តាម​ទីក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។</verse>
				<verse number="25">យើង​នឹង​អោយ​ទឹក​ដល់​អ្នក​ដែល​ស្រេក ហើយ​ជួយ​អ្នក​ខ្សោះ​ល្វើយ​អោយ​មាន​កម្លាំង​ឡើង​វិញ»។</verse>
				<verse number="26">ពេល​នោះ ខ្ញុំ​ភ្ញាក់​ឡើង​ហើយ​ឃើញ​ថា ខ្ញុំ​ដេក​លក់​យ៉ាង​ស្កប់ស្កល់!</verse>
				<verse number="27">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ធ្វើ​អោយ​ទាំង​មនុស្ស​ទាំង​សត្វ កើន​ចំនួន​ច្រើន​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល និង​ស្រុក​យូដា។</verse>
				<verse number="28">ពី​មុន​យើង​ធ្លាប់​មក​រក​ពួក​គេ ដើម្បី​រំលើង​រំលំ​កំទេច និង​បំផ្លាញ​អោយ​វិនាស​យ៉ាង​ណា យើង​នឹង​មក​រក​ពួក​គេ ដើម្បី​សង់ និង​ដាំ​ឡើង​វិញ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="29">នៅ​គ្រា​នោះ​គេ​លែង​ពោល​ថា “ឪពុក​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ តែ​កូន​បែរ​ជា​ឈឺ​ធ្មេញ”ទៀត​ហើយ</verse>
				<verse number="30">គឺ​ម្នាក់ៗ​ត្រូវ​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ អ្នក​នោះ​នឹង​ឈឺ​ធ្មេញ»។</verse>
				<verse number="31">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធមេត្រី​ថ្មី​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា។</verse>
				<verse number="32">សម្ពន្ធមេត្រី​ថ្មី​នេះ មិន​ដូច​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី​ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធមេត្រី​របស់​យើង​ដែរ។</verse>
				<verse number="33">សម្ពន្ធមេត្រី​ថ្មី​ ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​នៅ​ពេល​ខាង​មុខ​មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​នៅ​ក្នុង​ជំរៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យវិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="34">គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ ព្រះអម្ចាស់ ” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់អោន​អោយ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។​</verse>
				<verse number="35">ព្រះអម្ចាស់ ​ដែល​តែងតាំង​ព្រះអាទិត្យ អោយ​បំភ្លឺ​នៅ​ពេល​ថ្ងៃ ហើយ​ព្រះច័ន្ទ និង​ហ្វូងតារា បំភ្លឺ​នៅ​ពេល​យប់​តាម​ពេល​កំណត់ ព្រះអង្គ​ធ្វើ​អោយ​កក្រើក​ទឹក​សមុទ្រ និង​មាន​រលក​បក់​បោក ព្រះអង្គ​ដែល​មាន​ព្រះនាម​ថា “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល” មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="36">«ប្រសិន​បើ​ច្បាប់​ធម្មជាតិ​ទាំង​នេះ​លែង​មាន នោះ​អ៊ីស្រាអែល​ក៏​លែង​មាន​ឈ្មោះ​ជា ប្រជាជាតិ​នៅ​ចំពោះ​មុខ​យើង រហូត​ត​ទៅ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="37">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃ និង​ជំរៅ​ផែនដី​បាន នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជពង្ស​អ៊ីស្រាអែល ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="38">នៅ​គ្រា​ខាង​មុខ គេ​នឹង​សង់​ទីក្រុង​ឡើង​វិញ​ថ្វាយ​ ព្រះអម្ចាស់ គឺ​ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង។</verse>
				<verse number="39">គេ​នឹង​កំណត់​ព្រំប្រទល់​ថ្មី​របស់​ទីក្រុង ចាប់​ពី​កន្លែង​នោះ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ភ្នំ​ការេប រួច​បត់​ឆ្ពោះ​ទៅ​កូអាត។</verse>
				<verse number="40">ជ្រលង​ភ្នំ​សាកសព និង​ផេះ​ទាំង​មូល ហើយ​ចន្លោះ​ទាំង​ប៉ុន្មាន​ដែល​លាត​សន្ធឹង​រហូត​ដល់​ជ្រោះ​កេដ្រូន និង​ជ្រុង​ទ្វារ​សេះ​ដែល​នៅ​ខាង​កើត ត្រូវ​ញែក​ថ្វាយ​ ព្រះអម្ចាស់ ។ កន្លែង​ទាំង​នោះ នឹង​មិន​ត្រូវ​គាស់ ឬ​កំទេច​ឡើយ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា នៅ​ឆ្នាំ​ទី​ដប់​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា។</verse>
				<verse number="2">ពេល​នោះ កងទ័ព​របស់​ព្រះចៅ​នេប៊ូក្នេសា ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម។ រីឯ​ព្យាការី​យេរេមា​ត្រូវ​គេ​ឃុំ​នៅ​ពន្ធនាគារ ក្នុង​វាំង​ស្ដេច​ស្រុក​យូដា។</verse>
				<verse number="3">ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា អោយ​គេ​យក​លោក​ទៅ​ឃុំឃាំង​ទាំង​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ស្ដេច​នោះ​នឹង​ដណ្ដើម​យក​ទីក្រុង។</verse>
				<verse number="4">សេដេគា​ជា​ស្ដេច​ស្រុក​យូដា ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​បាន​ទេ។ គេ​នឹង​ប្រគល់​ស្ដេច​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ពិត​ប្រាកដ​មែន។ សេដេគា​នឹង​ឃើញ​ស្ដេច​ស្រុក​បាប៊ីឡូន​ផ្ទាល់​ភ្នែក និយាយ​គ្នា​ផ្ទាល់​មាត់</verse>
				<verse number="5">ហើយ​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​នាំ​ស្ដេច​សេដេគា ទៅ​ស្រុក​បាប៊ីឡូន​ទៀត​ផង។ ស្ដេច​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ពេល​ដែល​យើង​ប្រោសប្រណី” - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​សឹក​ជា​មួយ​ជន​ជាតិ​ខាល់ដេ អ្នក​រាល់​គ្នា​ពុំ​អាច​ឈ្នះ​បាន​ឡើយ»។</verse>
				<verse number="6">លោក​យេរេមា​មាន​ប្រសាសន៍​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:</verse>
				<verse number="7">ហាណាមាល​កូន​របស់​សាលូម ជា​ឪពុក​មា​របស់​អ្នក នឹង​មក​ជួប​អ្នក ហើយ​ពោល​ថា “សូម​បង​ទិញ​ដី​ចំការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណាថោត​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ”»។</verse>
				<verse number="8">លោក​ហាណាមាល​ជា​កូន​ឪពុក​មា​របស់​ខ្ញុំ មក​ជួប​ខ្ញុំ​នៅ​ទី​ឃុំឃាំង ស្រប​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មែន។ គាត់​ពោល​មក​ខ្ញុំ​ថា៖ «សូម​បង​ទិញ​ដី​ចំការ​របស់​ខ្ញុំ​នៅ​ភូមិ​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​បង​មាន​សិទ្ធិ​ទិញ​មុន​គេ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ!»។ ពេល​នោះ ខ្ញុំ​យល់​ឃើញ​ថា នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="9">ខ្ញុំ​ក៏​ទិញ​ដី​ចំការ​នៅ​អាណាថោត ពី​លោក​ហាណាមាល ជា​កូន​ឪពុក​មា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ថ្លឹង​ប្រាក់​ប្រាំ​តម្លឹង​អោយ​គាត់។</verse>
				<verse number="10">ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​មួយ និង​បិទ​ត្រា​ដោយ​មាន​សាក្សី​ដឹង​ឮ រួច​ថ្លឹង​ប្រាក់​លើ​ជញ្ជីង។</verse>
				<verse number="11">បន្ទាប់​មក ខ្ញុំ​យក​លិខិត​បញ្ជាក់​ទិញ​ដី​ដែល​មាន​បិទ​ត្រា ស្រប​តាម​ច្បាប់​តាម​មាត្រា ហើយ​ខ្ញុំ​ក៏​យក​លិខិត​បញ្ជាក់​ចំហ​មក​ដែរ។</verse>
				<verse number="12">ខ្ញុំ​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​នោះ ទៅ​អោយ​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេយ៉ា នៅ​ចំពោះ​មុខ​លោក​ហាណាមាល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ដោយ​មាន​សាក្សី​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​លើ​លិខិត​បញ្ជាក់ ព្រម​ទាំង​ជន​ជាតិ​យូដា​ដែល​ស្ថិត​នៅ​ក្នុង​ទី​ឃុំឃាំង​នោះ​ដឹង​ឮ​ផង។</verse>
				<verse number="13">ខ្ញុំ​បង្គាប់​លោក​បារូក​នៅ​ចំពោះ​មុខ​ពួក​គេ​ដូច​ត​ទៅ៖</verse>
				<verse number="14">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា “ចូរ​យក​លិខិត​បញ្ជាក់​ទិញ​ដី​នេះ គឺ​ទាំង​លិខិត​មាន​បិទ​ត្រា និង​លិខិត​នៅ​ចំហ​ទៅ​ដាក់​ក្នុង​ឆ្នាំង​ដី​មួយ ដើម្បី​រក្សា​ទុក​អោយ​បាន​យូរ។</verse>
				<verse number="15">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា: នៅ​ក្នុង​ស្រុក​នេះ ប្រជាជន​នៅ​តែ​ទិញ​ផ្ទះ ទិញ​ដី​ស្រែ និង​ទិញ​ចំការ​ទំពាំងបាយជូរ​បន្ត​ទៅ​ទៀត”»។</verse>
				<verse number="16">ក្រោយ​បាន​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​ទៅ​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​រួច​ហើយ ខ្ញុំ​ក៏​ទូលអង្វរ​ ព្រះអម្ចាស់ ​ដូច​ត​ទៅ:</verse>
				<verse number="17">បពិត្រ​ ព្រះជាអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​មហិទ្ធិឫទ្ធិ និង​ព្រះបារមី​របស់​ព្រះអង្គ។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ព្រះអង្គ​ធ្វើ​មិន​កើត?</verse>
				<verse number="18">ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ប្រណីសន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម និង​ប្រកប​ដោយ​ព្រះចេស្ដា។ ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="19">គំរោងការ​របស់​ព្រះអង្គ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះអង្គ​អាច​នឹង​សំរេច​គំរោងការ​ទាំង​នោះ​បាន។ ព្រះអង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។</verse>
				<verse number="20">កាល​ពី​ដើម​ព្រះអង្គ​សំដែង​អោយ​គេ​ស្គាល់​ព្រះអង្គ ដោយ​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ​ព្រះអង្គ​ក៏​សំដែង​អោយ​គេ​ស្គាល់​ព្រះអង្គ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះនាម​របស់​ព្រះអង្គ​បាន​ល្បីល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។</verse>
				<verse number="21">ព្រះអង្គ​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះចេស្ដា​បារមី​ដ៏​គួរ​អោយ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="22">ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​អោយ​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌សប្បាយ​។</verse>
				<verse number="23">ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​អោយ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​អោយ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។</verse>
				<verse number="24">ជន​ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំវិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​អោយ​ប្រជាជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រកាស​ពិត​ជា​សំរេច​ជា​រូប​រាង​ដូច​ព្រះអង្គ​ទត​ឃើញ​ស្រាប់។</verse>
				<verse number="25">ឱ​ ព្រះជាអម្ចាស់ ​អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ប្រាប់​អោយ​ទូលបង្គំ​យក​ប្រាក់​ទិញ​ដី​ចំការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ?</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="27">«យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នេប៊ូក្នេសា​នឹង​ដណ្ដើម​យក​ក្រុង​នេះ។</verse>
				<verse number="29">ជន​ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កំទេច​ទីក្រុង ហើយ​ដុត​កំទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល​សំរាប់​សែន​ព្រះ​បាល និង​ច្រួចស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​អោយ​យើង​ខឹង។</verse>
				<verse number="30">ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​ធ្វើ​អោយ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន​ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="31">អ្នក​ក្រុង​យេរូសាឡឹម​តែងតែ​ធ្វើ​អោយ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​អោយ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។</verse>
				<verse number="32">ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា គឺ​ទាំង​ប្រជាជន ទាំង​ស្ដេច ទាំង​មន្ត្រី ទាំង​បូជាចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​យើង។</verse>
				<verse number="33">ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀនប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។</verse>
				<verse number="34">ពួក​គេ​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​អោយ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅហ្មង។</verse>
				<verse number="35">ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់​សំរាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​ហ៊ីនណូម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡុក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​អោយ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​អោយ​ជន​ជាតិ​យូដា​មាន​ទោស​ព្រោះ​តែ​អំពើ​ព្រៃផ្សៃ»។</verse>
				<verse number="36">ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល យើង​សុំ​ប្រាប់​អ្នក​អោយ​បាន​ដឹង​អំពី​ក្រុង​ដែល​អ្នក​ពោល​ថា នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។</verse>
				<verse number="37">នៅ​គ្រា​ដែល​យើង​ខឹងសម្បារ យើង​បាន​កំចាត់កំចាយ​ប្រជាជន​នេះ​អោយ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ អោយ​រស់​នៅ​យ៉ាង​សុខសាន្ត។</verse>
				<verse number="38">ពួក​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="39">យើង​នឹង​អោយ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោលដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។</verse>
				<verse number="40">យើង​នឹង​ចង​សម្ពន្ធមេត្រី​មួយ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្ដល់​សេចក្ដី​សុខ​អោយ​ពួក​គេ​រហូត យើង​នឹង​អោយ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​អោយ​ពួក​គេ​ងាក​ចេញ​ពី​យើង។</verse>
				<verse number="41">យើង​សប្បាយ​ចិត្ត​នឹង​ផ្ដល់​សេចក្ដី​សុខ​អោយ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធភាព ដើម្បី​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។</verse>
				<verse number="42">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ធ្វើ​អោយ​ប្រជាជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​អោយ​ពួក​គេ​មាន​សុភមង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។</verse>
				<verse number="43">គេ​នឹង​នៅ​តែ​ទិញ​ដីធ្លី​ក្នុង​ស្រុក​ដែល​អ្នក​ពោល​ថា ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ ជា​ស្រុក​ដែល​វិនាស​ហិនហោច​លែង​មាន​មនុស្ស សត្វ​រស់​នៅ​ត​ទៅ​ទៀត។</verse>
				<verse number="44">គេ​នឹង​ថ្លឹង​ប្រាក់​ទិញ​ដីធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​អោយ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​បេនយ៉ាមីន តំបន់​ជុំវិញ​ក្រុង​យេរូសាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្ដារ​ស្រុក​ទេស​នេះ​ឡើង​វិញ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="33">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​សា​ជា​ថ្មី នៅ​ក្នុង​ទី​ឃុំឃាំង។</verse>
				<verse number="2">ព្រះអម្ចាស់ ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអម្ចាស់ ​ដែល​បាន​សូន​ផែនដី ហើយ​ដាក់​អោយ​នៅ​មាំមួន ឥត​រង្គើ ព្រះអង្គ​ដែល​មាន​ព្រះនាម​ថា ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖</verse>
				<verse number="3">«ចូរ​អង្វរ​រក​យើង នោះ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​វិញ។ យើង​នឹង​សំដែង​អោយ​អ្នក​ដឹង​អំពី​ការ​អស្ចារ្យ​ផ្សេងៗ ជា​ការ​លាក់​កំបាំង​ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ពី​មុន​មក»។</verse>
				<verse number="4">ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ផ្ទះ​នានា​ក្នុង​ក្រុង​នេះ ព្រម​ទាំង​ដំណាក់​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​ផ្ដួល​រំលំ​ដោយ​ខ្មាំង​លើក​ទួល វាយ​លុក។</verse>
				<verse number="5">ប្រជាជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​អោយ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាកសព ដែល​យើង​ប្រហារ​ដោយសារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​អោយ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។</verse>
				<verse number="6">ប៉ុន្តែ យើង​នឹង​ព្យាបាល​មុខ​របួស​របស់​គេ​អោយ​បាន​ជា​ទាំង​ស្រុង យើង​នឹង​ប្រោស​ពួក​គេ​អោយ​បាន​ជា យើង​នឹង​ផ្ដល់​សេចក្ដី​សុខសាន្ត និង​សន្តិសុខ​មក​លើ​ពួក​គេ​យ៉ាង​បរិបូណ៌។</verse>
				<verse number="7">យើង​នឹង​ស្ដារ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល យើង​នឹង​អោយ​ប្រជាជន​រស់​នៅ​ដូច​ដើម​ឡើង​វិញ។</verse>
				<verse number="8">យើង​នឹង​ជំរះ​ពួក​គេ​អោយ​បាន​បរិសុទ្ធ* រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ទាស់​នឹង​យើង ហើយ​បះបោរ​ប្រឆាំង​នឹង​យើង​ទៀត​ផង។</verse>
				<verse number="9">ក្រុង​នេះ​នឹង​ធ្វើ​អោយ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​អោយ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភមង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង​ដែល​យើង​ផ្ដល់​អោយ​ក្រុង​នេះ»។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «អ្នក​រាល់​គ្នា​ធ្លាប់​ពោល​ថា “ទឹក​ដី​នេះ​វិនាស​អន្តរាយ​អស់​ហើយ លែង​មាន​មនុស្ស លែង​មាន​សត្វ។ ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូសាឡឹម ជា​កន្លែង​ស្ងាត់​ជ្រងំ​លែង​មាន​មនុស្ស លែង​មាន​សត្វ​រស់​នៅ​ទៀត​ហើយ”។ ប៉ុន្តែ នៅ​ពេល​ខាង​មុខ</verse>
				<verse number="11">គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញបូជា​អរ​ព្រះគុណ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​សប្បុរស ហើយ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​អោយ​បាន​ដូច​ដើម​វិញ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជំរក​សំរាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។</verse>
				<verse number="13">ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេនយ៉ាមីន តំបន់​ជុំវិញ​ក្រុង​យេរូសាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា អ្នក​គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សំរេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា។</verse>
				<verse number="15">នៅ​គ្រា​នេះ​យើង​នឹង​ធ្វើ​អោយ​មាន​ស្ដេច​មួយ​អង្គ​ដ៏​សុចរិត កើត​ចេញ​ពី​ពូជពង្ស​របស់​ដាវីឌ។ ស្ដេច​នោះ​នឹង​គ្រប់គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="16">នៅ​គ្រា​នោះ​ជន​ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ក្រុង​យេរូសាឡឹម​នឹង​មាន​សន្តិសុខ។ គេ​នឹង​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “ ព្រះអម្ចាស់ ​ជា​សេចក្ដី​សុចរិត​របស់​យើង”»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដាវីឌ​នឹង​មិន​ខ្វះ​ពូជពង្ស​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="18">ពួក​បូជាចារ្យ និង​ពួក​លេវី​ក៏​មិន​ខ្វះ​ពូជពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​តង្វាយ​ផ្សេងៗ ហើយ​ថ្វាយ​យញ្ញបូជា​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។</verse>
				<verse number="19">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="20">«យើង​បាន​ធ្វើ​អោយ​មាន​ថ្ងៃ មាន​យប់ តាម​កំណត់​ពេល​វេលា​របស់​វា ប្រសិន​បើ​អ្នក​រាល់​គ្នា​អាច​បញ្ឈប់​ចលនា​របស់​ថ្ងៃ និង​យប់​បាន</verse>
				<verse number="21">យើង​ក៏​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បំរើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជាចារ្យ​លេវី បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។</verse>
				<verse number="22">ផ្ទុយ​ទៅ​វិញ​យើង​នឹង​អោយ​ពូជពង្ស​របស់​ដាវីឌ​ជា​អ្នក​បំរើ​យើង ព្រម​ទាំង​ពួក​បូជាចារ្យ​លេវី ដែល​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖</verse>
				<verse number="24">«តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជាជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ ព្រះអម្ចាស់ ​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើលងាយ​ប្រជាជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជាជាតិ​មួយ​ទៀត​ផង»។</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​អោយ​មាន​ថ្ងៃ និង​យប់​តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្មជាតិ​សំរាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។</verse>
				<verse number="26">ដូច្នេះ តើ​អោយ​យើង​បោះ​បង់​ចោល​ពូជពង្ស​របស់​យ៉ាកុប និង​ពូជពង្ស​របស់​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជពង្ស​របស់​គេ អោយ​គ្រប់គ្រង​លើ​ពូជពង្ស​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">នៅ​គ្រា​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​កងទ័ព​ទាំង​មូល ព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន និង​ប្រជាជន​ទាំង​អស់ ដែល​ជា​ចំណុះ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នាំ​គ្នា​លើក​ទ័ព​មក​វាយ​លុក​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ក្រុង​នានា​នៅ​ជុំវិញ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​សេដេគា​ជា​ស្ដេច​ស្រុក​យូដា​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ស្ដេច​នោះ​នឹង​ដុត​កំទេច​ទីក្រុង។</verse>
				<verse number="3">រីឯ​អ្នក​វិញ​អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ីឡូន”»។</verse>
				<verse number="4">បពិត្រ​ព្រះករុណា​សេដេគា​ជា​ស្ដេច​ស្រុក​យូដា សូម​ទ្រង់​សណ្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់! ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ព្រះករុណា​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ដោយ​មុខ​ដាវ​ឡើយ</verse>
				<verse number="5">តែ​អ្នក​នឹង​ស្លាប់​តាម​សំរួល។ គេ​នឹង​ដុត​គ្រឿង​ក្រអូប​អប់​សព​អ្នក ដូច​គេ​ដុត​សំរាប់​ដូនតា និង​ស្ដេច​ឯ​ទៀតៗ​ដែល​សោយ​រាជ្យ​មុន​អ្នក​ដែរ។ គេ​យំ​កាន់​ទុក្ខ​អ្នក​ដោយ​រៀប​រាប់​ថា: “គួរ​អនិច្ចា ព្រះករុណា​ជា​អម្ចាស់! យើង​ប្រាប់​អ្នក​អោយ​ដឹង​ជា​មុន”» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្យាការី​យេរេមា​ក៏​នាំ​ព្រះបន្ទូល​ទាំង​នោះ ទៅ​ទូល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="7">ពេល​នោះ កងទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​វាយ​លុក​ក្រុង​យេរូសាឡឹម និង​ក្រុង​ឯ​ទៀតៗ​នៅ​ស្រុក​យូដា ព្រម​ទាំង​ក្រុង​ឡាគីស និង​ក្រុង​អាសេកា​ជា​ក្រុង​មាន​កំពែង​រឹងមាំ ហើយ​កំពុង​តែ​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​នៅ​ឡើយ។</verse>
				<verse number="8">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ថ្លែង​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​ព្រះបាទ​សេដេគា​ចេញ​បញ្ជា​អោយ​ប្រជាជន​ទាំង​មូល​នៅ​ក្រុង​យេរូសាឡឹម​ធ្វើ​កិច្ច​សន្យា​ដោះ​លែង​ទាសករ</verse>
				<verse number="9">គឺ​ប្រជាជន​គ្រប់ៗ​រូប​ត្រូវ​ដោះ​លែង​ទាសាទាសី​របស់​ខ្លួន​ដែល​ជា​ជាតិ​ហេប្រឺ។ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ទុក​ជន​ជាតិ​យូដា​ដែល​ជា​បង​ប្អូន​របស់​ខ្លួន ជា​ទាសករ​ត​ទៅ​ទៀត​ឡើយ។</verse>
				<verse number="10">មន្ត្រី និង​ប្រជាជន​ទាំង​អស់ ដែល​ចូល​រួម​ចុះ​កិច្ច​សន្យា​នោះ​នាំ​គ្នា​អនុវត្ត​តាម ហើយ​ដោះ​លែង​ទាសាទាសី​របស់​ខ្លួន គឺ​ម្នាក់ៗ​អនុវត្ត​តាម​កិច្ច​សន្យា ដោយ​បើក​អោយ​ទាសករ​ទាំង​នោះ​មាន​សេរីភាព។</verse>
				<verse number="11">ប៉ុន្តែ ក្រោយ​មក​ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសាទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​អោយ​ធ្វើ​ជា​ទាសាទាសី​ដូច​ដើម។</verse>
				<verse number="12">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="13">«យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា:</verse>
				<verse number="14">“ប្រាំពីរ​ឆ្នាំ​ម្ដង​អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន​ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បំរើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​អោយ​មាន​សេរីភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រងត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។</verse>
				<verse number="15">រីឯ​អ្នក​រាល់​គ្នា​វិញ នៅ​ពេល​ថ្មីៗ​នេះ អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​ដែល​យើង​ពេញ​ចិត្ត គឺ​ម្នាក់ៗ​បាន​ប្រកាស​ថា នឹង​ប្រគល់​សេរីភាព​អោយ​បង​ប្អូន​របស់​ខ្លួន ហើយ​អ្នក​រាល់​គ្នា​បាន​ចុះ​កិច្ច​សន្យា​នៅ​ចំពោះ​មុខ​យើង និង​នៅ​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់។</verse>
				<verse number="16">ប៉ុន្តែ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​បែរ​ជា​ដូរ​គំនិត ហើយ​ប្រមាថ​នាម​របស់​យើង ដោយ​ចាប់​ទាសាទាសី​ដែល​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​អោយ​ធ្វើ​ជា​ទាសាទាសី​ដូច​ដើម»។</verse>
				<verse number="17">ហេតុ​នេះ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង​ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​អោយ​សង្គ្រាម ជំងឺ​អាសន្នរោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា​គេ​នឹង​តក់ស្លុត​យ៉ាង​ខ្លាំង។</verse>
				<verse number="18">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង​ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។</verse>
				<verse number="19">យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូសាឡឹម ពួក​មហាតលិក ពួក​បូជាចារ្យ និង​ប្រជាជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ</verse>
				<verse number="20">ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ សាកសព​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​ឆ្កែ​ចចក។</verse>
				<verse number="21">យើង​នឹង​ប្រគល់​សេដេគា ជា​ស្ដេច​ស្រុក​យូដា និង​ពួក​មន្ត្រី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ និង​ក្នុង​កណ្ដាប់​ដៃ​កងទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ទោះ​បី​កងទ័ព​បាប៊ីឡូន​ដក​ថយ​មួយ​រយៈ​សិន​ក៏​ដោយ​។</verse>
				<verse number="22">យើង​នឹង​បញ្ជា​អោយ​ពួក​គេ​វិល​មក​វាយ​ក្រុង​នេះ​វិញ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ព្រម​ទាំង​ដុត​កំទេច​ចោល​ទៀត​ផង។ យើង​នឹង​ធ្វើ​អោយ​ក្រុង​នានា​នៅ​ស្រុក​យូដា ក្លាយ​ទៅ​ជា​ទី​ស្មសាន​គ្មាន​ប្រជាជន​រស់​នៅ»។</verse>
			</chapter>
			<chapter number="35">
				<verse number="1">នៅ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប​ ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ព្រះដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​អោយ​ពួក​គេ​ផឹក»។</verse>
				<verse number="3">ខ្ញុំ​ក៏​ទៅ​បបួល​លោក​យ៉ាសានា​ជា​កូន​របស់​លោក​យេរេមា និង​ជា​ចៅ​របស់​លោក​ហាបាស៊ីនា ព្រម​ទាំង​បង​ប្អូន កូន​ចៅ​របស់​គាត់ និង​អ្នក​នៅ​ក្នុង​អំបូរ​រេកាប​ទាំង​មូល</verse>
				<verse number="4">ហើយ​នាំ​ពួក​គេ​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដាលា និង​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេយ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។</verse>
				<verse number="5">ខ្ញុំ​បាន​យក​ឪទិន​មួយ​ដែល​មាន​ស្រា​ពេញ ព្រម​ទាំង​ពែង​ជា​ច្រើន​មក​ដាក់​នៅ​មុខ​ពួក​រេកាប​ទាំង​ពោល​ថា “សូម​អញ្ជើញ​ពិសា!”</verse>
				<verse number="6">ប៉ុន្តែ អ្នក​ទាំង​នោះ​តប​ថា៖ «ពួក​យើង​មិន​ទទួល​ទាន​ស្រា​ទេ ដ្បិត​លោក​យ៉ូណាដាប់​ជា​កូន​របស់​លោក​រេកាប និង​ជា​បុព្វបុរស​របស់​យើង​បាន​ហាមប្រាម​យើង​ថា “អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផឹក​ស្រា​ជា​ដាច់​ខាត។</verse>
				<verse number="7">អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​សង់​ផ្ទះ មិន​ត្រូវ​សាប​ព្រោះ ដាំ​ទំពាំងបាយជូរ ឬ​ទិញ​ចំការ​ទំពាំងបាយជូរ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​រស់​នៅ​អស់​មួយ​ជីវិត។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​អាច​រស់​បាន​យូរ​លើ​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ទៅ​ស្នាក់​អាស្រ័យ”។</verse>
				<verse number="8">ពួក​យើង​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណាដាប់ ជា​កូន​របស់​លោក​រេកាប​ជា​បុព្វបុរស​យើង​សព្វ​គ្រប់​ទាំង​អស់ ក្នុង​មួយ​ជីវិត​របស់​ពួក​យើង។ ពួក​យើង​មិន​ទទួល​ទាន​ស្រា​សោះ​ឡើយ គឺ​ទាំង​ពួក​យើង ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​យើង។</verse>
				<verse number="9">ពួក​យើង​មិន​សង់​ផ្ទះ​សំរាប់​រស់​នៅ ពួក​យើង​គ្មាន​ចំការ​ទំពាំងបាយជូរ គ្មាន​ដី​ស្រែ និង​ដី​ដាំ​ដំណាំ​ទេ។</verse>
				<verse number="10">ពួក​យើង​រស់​នៅ​តាម​ជំរំ គឺ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​យ៉ូណាដាប់ ជា​បុព្វបុរស​បាន​បង្គាប់។</verse>
				<verse number="11">ពេល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​លុកលុយ​ស្រុក​នេះ ពួក​យើង​បាន​បបួល​គ្នា​មក​រស់​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​រត់​គេច​ពី​កងទ័ព​ខាល់ដេ និង​កងទ័ព​ស៊ីរី។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម»។</verse>
				<verse number="12">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ:</verse>
				<verse number="13">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ដូច​ត​ទៅ: តើ​អ្នក​រាល់​គ្នា​យល់​មេរៀន​នេះ​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​យល់​ព្រម​ធ្វើ​តាម​ពាក្យ​របស់​យើង​ឬ​ទេ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">យ៉ូណាដាប់ ជា​កូន​របស់​រេកាប ហាម​កូន​ចៅ​របស់​ខ្លួន​មិន​អោយ​ផឹក​ស្រា ពួក​គេ​ក៏​តម​ស្រា​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ពួក​គេ​ធ្វើ​តាម​បង្គាប់​បុព្វបុរស​របស់​ខ្លួន។ រីឯ​យើង​វិញ យើង​រំលឹក​ដាស់​តឿន​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​យើង​ទេ។</verse>
				<verse number="15">យើង​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​បំរើ​របស់​យើង អោយ​មក​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ថា: “ចូរ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ហើយ​កែ​ប្រែ​កិរិយាមារយាទ​ឈប់​រត់​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ​ទៀត ទើប​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="16">ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​បាន​ត្រងត្រាប់​ស្ដាប់​យើង ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ស្ដាប់​បង្គាប់​យើង​ដែរ!»។</verse>
				<verse number="17">ហេតុ​នេះ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ​តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។</verse>
				<verse number="18">បន្ទាប់​មក លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​លោក​រេកាប​ថា៖ « ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា “ដោយ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​យ៉ូណាដាប់ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​បង្គាប់​ទុក</verse>
				<verse number="19">នោះ​នឹង​មិន​ខ្វះ​ពូជពង្ស​យ៉ូណាដាប់ ជា​កូន​របស់​រេកាប សំរាប់​បំរើ​យើង​ឡើយ”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="36">
				<verse number="1">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជាជាតិ​អ៊ីស្រាអែល ប្រជាជាតិ​យូដា និង​ប្រជាជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក​នៅ​រជ្ជកាល​ស្ដេច​យ៉ូសៀស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។</verse>
				<verse number="3">ប្រហែល​ជា​ជន​ជាតិ​យូដា​ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ប្រហែល​ជា​ពួក​គេ​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើកលែង​ទោស​ពួក​គេ​អោយ​បាន​រួច​ពី​បាប»។</verse>
				<verse number="4">លោក​យេរេមា​ហៅ​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​មក ហើយ​លោក​យេរេមា​ក៏​ថ្លែង​អោយ​លោក​បារូក​សរសេរ​តាម នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក។</verse>
				<verse number="5">បន្ទាប់​មក លោក​យេរេមា​បញ្ជា​ទៅ​លោក​បារូក​ថា៖ «ខ្ញុំ​មិន​អាច​ទៅ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៅ​ពេល​នេះ​បាន​ឡើយ។</verse>
				<verse number="6">នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ព្រះវិហារ ហើយ​អាន​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​ខ្ញុំ​បង្គាប់​អោយ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ អោយ​ប្រជាជន​ស្ដាប់។ ចូរ​អាន​អោយ​ប្រជាជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ស្ដាប់​ដែរ។</verse>
				<verse number="7">ប្រហែល​ជា​ពួក​គេ​នាំ​គ្នា​ទូលអង្វរ​ ព្រះអម្ចាស់ ហើយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជាជន​នេះ»។</verse>
				<verse number="8">លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា ធ្វើ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ព្យាការី​យេរេមា​បង្គាប់ គឺ​គាត់​ទៅ​ព្រះវិហារ ហើយ​អាន​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដែល​មាន​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង។</verse>
				<verse number="9">ក្នុង​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​ជា​ស្ដេច​ស្រុក​យូដា នៅ​ខែ​ទី​ប្រាំ​បួន គេ​បាន​ប្រកាស​អោយ​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម និង​ប្រជាជន​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា តម​អាហារ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។</verse>
				<verse number="10">លោក​បារូក​អាន​សេចក្ដី​ដែល​លោក​យេរេមា​បង្គាប់​អោយ​គាត់​សរសេរ​ទុក​នៅ​ក្នុង​ក្រាំង អោយ​ប្រជាជន​ទាំង​អស់​ស្ដាប់​នៅ​ក្នុង​ព្រះវិហារ។ គាត់​នៅ​ក្នុង​បន្ទប់​របស់​លោក​កេម៉ារា ជា​កូន​របស់​លោក​សាផាន និង​ជា​ស្មៀន​ហ្លួង បន្ទប់​នោះ​ស្ថិត​នៅ​ទីធ្លា​ខាង​លើ​ជិត​ទ្វារ​ថ្មី​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">កាល​លោក​មីកា​ជា​កូន​របស់​លោក​កេម៉ារា និង​ជា​ចៅ​របស់​លោក​សាផាន ឮ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ដែល​មាន​សរសេរ​ក្នុង​ក្រាំង​នោះ</verse>
				<verse number="12">គាត់​ក៏​ចុះ​ទៅ​វាំង ហើយ​ចូល​ក្នុង​ការិយាល័យ​របស់​ស្មៀន​ហ្លួង។ ពេល​នោះ ពួក​មន្ត្រី​ទាំង​អស់​កំពុង​ជួបជុំ​គ្នា គឺ​មាន​លោក​អេលីសាម៉ា​ជា​ស្មៀន​ហ្លួង លោក​ដេឡាយ៉ា​ជា​កូន​របស់​លោក​សេម៉ាយ៉ា លោក​អែលណាថាន​ជា​កូន​របស់​លោក​អកបោរ លោក​កេម៉ារា​ជា​កូន​របស់​លោក​សាផាន និង​លោក​សេដេគា​ជា​កូន​របស់​លោក​ហាណានា ព្រម​ទាំង​មន្ត្រី​ឯ​ទៀតៗ។</verse>
				<verse number="13">លោក​មីកា​រៀប​រាប់​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ឮ​លោក​បារូក​អាន​អោយ​ប្រជាជន​ស្ដាប់។</verse>
				<verse number="14">ពេល​នោះ គណៈ​រដ្ឋមន្ត្រី​ចាត់​លោក​យេហ៊ូឌី ជា​កូន​របស់​លោក​នេថានា ជា​ចៅ​របស់​លោក​សេលេមា និង​ជា​ចៅទួត​របស់​លោក​គូស៊ី អោយ​ទៅ​ជួប​លោក​បារូក​ប្រាប់​ថា៖ «ចូរ​យក​ក្រាំង​ដែល​អ្នក​អាន​អោយ​ប្រជាជន​ស្ដាប់​នោះ​មក!»។ លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា​ក៏​យក​ក្រាំង​ទៅ​ជួប​ពួក​មន្ត្រី។</verse>
				<verse number="15">ពួក​គេ​បង្គាប់​គាត់​ថា៖ «សុំ​អង្គុយ​ចុះ អាន​អោយ​យើង​ស្ដាប់!»។ លោក​បារូក​ក៏​អាន​អោយ​ពួក​លោក​ស្ដាប់។</verse>
				<verse number="16">ពេល​ឮ​ព្រះបន្ទូល​ទាំង​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​តក់ស្លុត រួច​ហើយ​ពួក​គេ​ពោល​ទៅ​លោក​បារូក​ថា៖ «យើង​ត្រូវ​តែ​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ទូល​ព្រះរាជា​អោយ​បាន​ជ្រាប»។</verse>
				<verse number="17">ពួក​គេ​សួរ​លោក​បារូក​ទៀត​ថា៖ «ប្រាប់​យើង​មើល តើ​អ្នក​សរសេរ​ពាក្យ​ទាំង​នេះ​របៀប​ណា?»។</verse>
				<verse number="18">លោក​បារូក​តប​ថា៖ «លោក​យេរេមា​បាន​ថ្លែង​ពាក្យ​ទាំង​នេះ​ប្រាប់​ខ្ញុំ​ប្របាទ ហើយ​ខ្ញុំ​ប្របាទ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​ក្រាំង​នេះ»។</verse>
				<verse number="19">ពួក​មន្ត្រី​ពោល​ទៅ​លោក​បារូក​ថា៖ «ចូរ​អ្នក​ទៅ​រក​កន្លែង​ពួន​ទៅ ហើយ​លោក​យេរេមា​ក៏​ត្រូវ​ពួន​ដែរ កុំ​អោយ​នរណា​ដឹង​ថា អ្នក​ទាំង​ពីរ​នៅ​កន្លែង​ណា​ឡើយ»។</verse>
				<verse number="20">បន្ទាប់​មក ពួក​មន្ត្រី​ទុក​ក្រាំង​នោះ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​អេលីសាម៉ា​ជា​ស្មៀន​ហ្លួង រួច​នាំ​គ្នា​ទៅ​គាល់​ព្រះរាជា ហើយ​ទូល​ថ្វាយ​អំពី​ព្រះបន្ទូល​ទាំង​នោះ។</verse>
				<verse number="21">ព្រះរាជា​ចាត់​លោក​យេហ៊ូឌី​អោយ​ទៅ​យក​ក្រាំង​នោះ​មក។ លោក​យេហ៊ូឌី​ក៏​ទៅ​យក​ក្រាំង​ពី​ការិយាល័យ​របស់​លោក​អេលីសាម៉ា​ជា​ស្មៀន​ហ្លួង ហើយ​អាន​អោយ​ព្រះរាជា និង​មន្ត្រី​ទាំង​អស់​ដែល​ឈរ​អម​ព្រះរាជា​ស្ដាប់។</verse>
				<verse number="22">ពេល​នោះ ព្រះរាជា​គង់​នៅ​ក្នុង​ដំណាក់​សំរាប់​រដូវ​រងា (ព្រោះ​ជា​ខែ​ទី​ប្រាំ​បួន) ហើយ​អាំង​ភ្លើង​នឹង​ជើងក្រាន​មួយ​ដែល​នៅ​ក្បែរ​នោះ។</verse>
				<verse number="23">ពេល​លោក​យេហ៊ូឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្រ្តៃ​របស់​ស្មៀន​ហ្លួង​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើងក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។</verse>
				<verse number="24">ព្រះរាជា និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​ព្រះបន្ទូល​ទាំង​នោះ​តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀកបំពាក់​របស់​ខ្លួន​ទេ។</verse>
				<verse number="25">លោក​អែលណាថាន លោក​ដេឡាយ៉ា និង​លោក​កេម៉ារា ទទូច​អង្វរ​ព្រះរាជា​សូម​កុំ​អោយ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។</verse>
				<verse number="26">ព្រះរាជា​បង្គាប់​ទៅ​សម្ដេច​យេរ៉ាមែល​ជា​បុត្រ និង​លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​អាសរាល ព្រម​ទាំង​លោក​សេលេមា ជា​កូន​របស់​លោក​អាប់ឌាល អោយ​ទៅ​ចាប់​ព្យាការី​យេរេមា និង​លោក​បារូក​ជា​ស្មៀន តែ​ ព្រះអម្ចាស់ ​បាន​លាក់​លោក​ទាំង​ពីរ។</verse>
				<verse number="27">ក្រោយ​ពេល​ព្រះរាជា​ដុត​ក្រាំង​ដែល​លោក​យេរេមា​បាន​បង្គាប់​អោយ​លោក​បារូក​សរសេរ​នោះ​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="28">«ចូរ​យក​ក្រាំង​មួយ​ទៀត​មក រួច​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រាំង​មុន គឺ​ក្រាំង​ដែល​យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល​នោះ។</verse>
				<verse number="29">បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ីឡូន ពិត​ជា​មក​កំទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។</verse>
				<verse number="30">ហេតុ​នេះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា​ថា: គ្មាន​ពូជពង្ស​ណា​ម្នាក់​របស់​យេហូយ៉ាគីម ស្នង​រាជ្យ​ស្ដេច​ដាវីឌ​ទេ។ សាកសព​របស់​យេហូយ៉ាគីម​នឹង​ត្រូវ​គេ​ទុក​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។</verse>
				<verse number="31">យើង​នឹង​ដាក់​ទោស​យេហូយ៉ាគីម និង​ពូជពង្ស ព្រម​ទាំង​ពួក​នាម៉ឺន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​អ្នក​ទាំង​នោះ ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​ដូច​យើង​បាន​ប្រកាស​ទុក តែ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ”»។</verse>
				<verse number="32">លោក​យេរេមា​យក​ក្រាំង​មួយ​ទៀត ប្រគល់​អោយ​លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ស្មៀន។ លោក​យេរេមា​ថ្លែង​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​ក្រាំង​ដែល​ព្រះបាទ​យេហូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​បាន​ដុត​ចោល អោយ​លោក​បារូក​សរសេរ​តាម។ លោក​បន្ថែម​សេចក្ដី​ជា​ច្រើន​ទៀត​ដែល​មាន​ន័យ​ស្រដៀង​គ្នា​ទៅ​ក្នុង​ក្រាំង​ថ្មី​នេះ​ដែរ។</verse>
			</chapter>
			<chapter number="37">
				<verse number="1">ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ព្រះបាទ​សេដេគា បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូនា​ជា​បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម។</verse>
				<verse number="2">នៅ​គ្រា​នោះ ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​ប្រជាជន​នៅ​ក្នុង​ស្រុក គ្មាន​នរណា​ម្នាក់​ស្ដាប់​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ឡើយ។</verse>
				<verse number="3">ព្រះបាទ​សេដេគា​ចាត់​លោក​យេហ៊ូកាល ជា​កូន​របស់​លោក​សេលេមា និង​លោក​បូជាចារ្យ​សេផានា ជា​កូន​របស់​លោក​ម៉ាសេយ៉ា អោយ​ទៅ​ជួប​ព្យាការី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូលអង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រណី​សន្ដោស​យើង​ផង»។</verse>
				<verse number="4">គ្រា​នោះ​លោក​យេរេមា​មាន​សេរីភាព​រស់​នៅ​ជា​មួយ​ប្រជាជន​នៅ​ឡើយ គឺ​គេ​ពុំ​ទាន់​ឃុំឃាំង​លោក​ទេ។</verse>
				<verse number="5">កងទ័ព​ខាល់ដេ​ដែល​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​ឮ​ដំណឹង​ថា កងទ័ព​របស់​ព្រះចៅ​ផារ៉ោន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូសាឡឹម។</verse>
				<verse number="6">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="7">« ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: ចូរ​ទៅ​ប្រាប់​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​សួរ​យើង​ថា “កងទ័ព​ស្ដេច​ផារ៉ោន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប</verse>
				<verse number="8">ហើយ​ជន​ជាតិ​ខាល់ដេ នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កំទេច​ចោល​ទៀត​ផង”។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។</verse>
				<verse number="10">ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​អោយ​កងទ័ព​ខាល់ដេ​ទាំង​មូល​ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរាជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង​ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កំទេច​ក្រុង​នេះ​បាន​ដែរ”»។</verse>
				<verse number="11">កាល​កងទ័ព​ខាល់ដេ​ដក​ថយ​ពី​ក្រុង​យេរូសាឡឹម ដើម្បី​ចៀស​វាង​ការ​ប៉ះ​ទង្គិច​នឹង​កងទ័ព​របស់​ព្រះចៅ​ផារ៉ោន</verse>
				<verse number="12">លោក​យេរេមា​មាន​បំណង​ចេញ​ពី​ក្រុង​យេរូសាឡឹម ធ្វើ​ដំណើរ​ទៅ​ស្រុក​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​មត៌ក​ក្នុង​ចំណោម​បង​ប្អូន​របស់​លោក។</verse>
				<verse number="13">ពេល​លោក​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​បេនយ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង​ឈ្មោះ​យារីយ៉ា ជា​កូន​របស់​លោក​សេលេមា និង​ជា​ចៅ​របស់​លោក​ហាណានា​ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ព្យាការី​យេរេមា​ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។</verse>
				<verse number="14">លោក​យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារីយ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​លោក​ទេ គាត់​ចាប់​លោក​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។</verse>
				<verse number="15">ពួក​មន្ត្រី​ខឹង​នឹង​លោក​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​លោក ហើយ​ឃុំ​លោក​ក្នុង​ទី​ឃុំឃាំង​នៅ​ផ្ទះ​លោក​យ៉ូណាថាន​ជា​ស្មៀន​ហ្លួង ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំឃាំង។</verse>
				<verse number="16">នៅ​ទី​បញ្ចប់​គេ​ឃុំ​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង​ក្រោម​ដី ដែល​គេ​ប្រើ​ជា​គុក​ងងឹត ហើយ​លោក​ជាប់​នៅ​ទី​នោះ​យ៉ាង​យូរ។</verse>
				<verse number="17">ព្រះបាទ​សេដេគា​ចាត់​គេ​អោយ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះបន្ទូល​ណា​មួយ​ពី​ ព្រះអម្ចាស់ ​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន»។</verse>
				<verse number="18">លោក​យេរេមា​ទូល​ព្រះបាទ​សេដេគា​ទៀត​ថា៖ «តើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះករុណា ឬ​ខុស​ចំពោះ​ពួក​នាម៉ឺន និង​ប្រជាជន​នេះ បាន​ជា​គេ​យក​ទូលបង្គំ​មក​ឃុំឃាំង​ដូច្នេះ?</verse>
				<verse number="19">តើ​ពួក​ព្យាការី​ដែល​បាន​ប្រកាស​ប្រាប់​ព្រះករុណា និង​ប្រជាជន​ថា “ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មិន​មក​ប្រហារ​អ្នក​រាល់​គ្នា ឬ​ឈ្លានពាន​ស្រុក​នេះ” ទៅ​ណា​បាត់​អស់​ហើយ?</verse>
				<verse number="20">បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​អង្វរ​ករ​របស់​ទូលបង្គំ​សិន សូម​កុំ​អោយ​ទូលបង្គំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណាថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ទូលបង្គំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។</verse>
				<verse number="21">ព្រះបាទ​សេដេគា​ក៏​បញ្ជា​អោយ​គេ​ឃុំ​លោក​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​អោយ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​លោក​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ លោក​យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។</verse>
			</chapter>
			<chapter number="38">
				<verse number="1">លោក​សេផាធា​ជា​កូន​របស់​លោក​ម៉ាត់ថាន លោក​កេដាលា​ជា​កូន​របស់​លោក​ផាសហ៊ើរ លោក​យេហ៊ូកាល​ជា​កូន​របស់​លោក​សេលេមា និង​លោក​ផាសហ៊ើរ​ជា​កូន​របស់​លោក​ម៉ាល់គា​បាន​ឮ​ពាក្យ​ដែល​លោក​យេរេមា​ធ្លាប់​ប្រកាស​ប្រាប់​ប្រជាជន​ទាំង​មូល​ថា៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​ក្នុង​ក្រុង​នេះ​ត​ទៅ​មុខ​ទៀត នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ។ រីឯ​អ្នក​ដែល​ចេញ​ទៅ​ចុះ​ចូល​នឹង​ជន​ជាតិ​ខាល់ដេ​នឹង​បាន​រួច​ជីវិត</verse>
				<verse number="3">ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ក្រុង​នេះ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កងទ័ព​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​គេ​នឹង​ដណ្ដើម​យក​បាន​មិន​ខាន»។</verse>
				<verse number="4">មន្ត្រី​ទាំង​នោះ​ទូល​ស្ដេច​ថា៖ «សូម​ប្រហារ​ជីវិត​ជន​នោះ​ចោល​ទៅ! ដ្បិត​គាត់​និយាយ​អោយ​ពល​ទាហាន​ដែល​នៅ​សេសសល់​ក្នុង​ក្រុង​នេះ និង​ប្រជាជន​ទាំង​មូល​បាក់​ទឹក​ចិត្ត។ គាត់​មិន​រក​សេចក្ដី​សុខ​ជូន​ប្រជារាស្ត្រ​ទេ គឺ​នាំ​ទុក្ខ​វេទនា​មក​អោយ​ពួក​គេ​វិញ»។</verse>
				<verse number="5">ព្រះបាទ​សេដេគា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។</verse>
				<verse number="6">គេ​ចាប់​លោក​យេរេមា​ទៅ​ទម្លាក់​ក្នុង​អណ្ដូង​របស់​សម្ដេច​ម៉ាល់គា ជា​បុត្រ​របស់​ស្ដេច។ អណ្ដូង​នោះ​ស្ថិត​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច។ គេ​យក​ខ្សែពួរ​មក​ចង​លោក​យេរេមា សំរូត​ចុះ​ទៅ​ក្នុង​អណ្ដូង​ដែល​គ្មាន​ទឹក​ទេ គឺ​មាន​តែ​ភក់ ហើយ​លោក​យេរេមា​ជាប់​ផុង​នៅ​ក្នុង​ភក់​នោះ។</verse>
				<verse number="7">លោក​អេបេដ-មេលេក​ជា​ជន​ជាតិ​អេត្យូពី និង​ជា​មហាតលិក​នៅ​ក្នុង​វាំង​បាន​ឮ​ដំណឹង​ថា គេ​ដាក់​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​គង់​កាត់​ក្ដី​នៅ​មាត់​ទ្វារ​បេនយ៉ាមីន</verse>
				<verse number="8">លោក​អេបេដ-មេលេក​ចេញ​ពី​វាំង ហើយ​ទូល​ស្ដេច​ដូច​ត​ទៅ៖</verse>
				<verse number="9">«បពិត្រ​ព្រះករុណា​ជា​អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។</verse>
				<verse number="10">ព្រះបាទ​សេដេគា​បញ្ជា​ទៅ​លោក​អេបេដ-មេលេក ជា​ជន​ជាតិ​អេត្យូពី​នោះ​ថា៖ «ចូរ​នាំ​ទាហាន​សាមសិប​នាក់​ទៅ​ជា​មួយ ហើយ​ស្រង់​ព្យាការី​យេរេមា​ចេញ​ពី​អណ្ដូង​មក កុំ​អោយ​គាត់​ស្លាប់​ទាន់»។</verse>
				<verse number="11">លោក​អេបេដ-មេលេក​ក៏​នាំ​ទាហាន​ទៅ​ជា​មួយ​ឆ្ពោះ​ទៅ​វាំង​ស្ដេច ហើយ​ទៅ​ខាង​ក្រោម​ឃ្លាំង​ព្រះរាជ្យ​ទ្រព្យ។ គាត់​យក​សម្លៀកបំពាក់​រិចរឹល និង​ក្រណាត់​ចាស់ៗ​មក​ចង​នឹង​ខ្សែពួរ សំរូត​ចុះ​ទៅ​អោយ​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង។</verse>
				<verse number="12">លោក​អេបេដ-មេលេក​ជា​ជន​ជាតិ​អេត្យូពី​ស្រែក​ប្រាប់​លោក​យេរេមា​ថា៖ «សូម​លោក​យក​សម្លៀកបំពាក់​រិចរឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែពួរ​ចង​ពី​លើ​ទៅ!»។ លោក​យេរេមា​ក៏​ធ្វើ​តាម។</verse>
				<verse number="13">ពួក​គេ​ទាញ​ខ្សែពួរ លើក​លោក​យេរេមា​ឡើង​ពី​អណ្ដូង​មក ហើយ​លោក​យេរេមា​ក៏​ស្ថិត​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច​នោះ។</verse>
				<verse number="14">ព្រះបាទ​សេដេគា​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​ព្យាការី​យេរេមា មក​គាល់​នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​លោក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​អោយ​សោះ!»។</verse>
				<verse number="15">លោក​យេរេមា​ទូល​ព្រះបាទ​សេដេគា​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ទូល​សេចក្ដី​ពិត​ថ្វាយ​ព្រះករុណា ព្រះករុណា​ពិត​ជា​ប្រហារ​ជីវិត​ទូលបង្គំ​មិន​ខាន។ ប្រសិន​បើ​ទូលបង្គំ​ថ្វាយ​យោបល់ ក៏​ព្រះករុណា​មិន​ស្ដាប់​ទូលបង្គំ​ដែរ»។</verse>
				<verse number="16">ព្រះបាទ​សេដេគា​មាន​រាជឱង្ការ​ស្បថ​ជា​សម្ងាត់​មក​លោក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​លោក ឬ​ប្រគល់​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​លោក​ឡើយ»។</verse>
				<verse number="17">លោក​យេរេមា​ក៏​ទូល​ស្ដេច​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រសិន​បើ​ព្រះករុណា​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះករុណា​នឹង​បាន​រួច​ជីវិត ហើយ​ក្រុង​នេះ​នឹង​មិន​ត្រូវ​គេ​ដុត​កំទេច​ចោល​ឡើយ រីឯ​ព្រះករុណា ព្រម​ទាំង​រាជវង្ស​ក៏​នឹង​រស់​រាន​មាន​ជីវិត​ដែរ។</verse>
				<verse number="18">ប៉ុន្តែ ប្រសិន​បើ​ព្រះករុណា​មិន​ចេញ​ទៅ​សុំ​ចុះ​ចូល​នឹង​ពួក​មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ ក្រុង​នេះ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ខាល់ដេ ពួក​គេ​នឹង​ដុត​បំផ្លាញ​ទីក្រុង​ព្រះករុណា និង​រាជវង្ស ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​បាន​ឡើយ»។</verse>
				<verse number="19">ព្រះបាទ​សេដេគា​មាន​រាជឱង្ការ​មក​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន​ជាតិ​យូដា​ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់ងាយ​ខ្ញុំ»។</verse>
				<verse number="20">លោក​យេរេមា​ទូល​ស្ដេច​ថា៖ «គេ​នឹង​មិន​ប្រគល់​ព្រះករុណា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​យូដា​ឡើយ។ សូម​ព្រះករុណា​ធ្វើ​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​ទូលបង្គំ​ទូល​ថ្វាយ​ព្រះករុណា នោះ​ព្រះករុណា​នឹង​បាន​សុខសាន្ត ហើយ​រួច​ជីវិត​មិន​ខាន។</verse>
				<verse number="21">ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​ព្រះករុណា​មិន​ព្រម​ចេញ​ទៅ​ចុះ​ចូល​ទេ ព្រះអម្ចាស់ ​សំដែង​អោយ​ទូលបង្គំ​ដឹង​ដូច​ត​ទៅ:</verse>
				<verse number="22">ស្ត្រី​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​អោយ​ពួក​មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នាង​ទាំង​នោះ​នឹង​ពោល​ថា ពួក​ជំនិត​របស់​ព្រះករុណា​បាន​បញ្ឆោត និង​មាន​ប្រៀប​លើ​ព្រះករុណា ពេល​ព្រះករុណា​មាន​អាសន្ន ពួក​គេ​នាំ​គ្នា​បោះ​បង់​ចោល​ព្រះករុណា​អស់។</verse>
				<verse number="23">គេ​ចាប់​ពួក​ស្រី​ស្នំ និង​បុត្រា​បុត្រី​របស់​ព្រះករុណា យក​ទៅ​អោយ​ពួក​ខាល់ដេ។ ចំណែក​ឯ​ព្រះករុណា​វិញ ព្រះករុណា​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ គឺ​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​ចាប់​ព្រះករុណា ព្រម​ទាំង​ដុត​កំទេច​ក្រុង​នេះ​ផង»។</verse>
				<verse number="24">ព្រះបាទ​សេដេគា​មាន​រាជឱង្ការ​ទៅ​កាន់​លោក​យេរេមា​ថា៖ «កុំ​អោយ​នរណា​ដឹង​អំពី​ព្រះបន្ទូល​ទាំង​នេះ​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវ​ស្លាប់។</verse>
				<verse number="25">ប្រសិន​បើ​ពួក​មន្ត្រី​ដឹង​ថា ខ្ញុំ​បាន​សន្ទនា​ជា​មួយ​លោក ហើយ​បើ​ពួក​គេ​មក​និយាយ​ជា​មួយ​លោក​ថា “ចូរ​រៀប​រាប់​ប្រាប់​ពួក​យើង​មើល តើ​លោក​បាន​និយាយ​អ្វី​ជា​មួយ​ស្ដេច ហើយ​ស្ដេច​និយាយ​មក​លោក​វិញ​ដូច​ម្ដេច​ដែរ កុំ​លាក់​ជា​មួយ​ពួក​យើង​បើ​លាក់​លោក​នឹង​ត្រូវ​ស្លាប់”។</verse>
				<verse number="26">លោក​ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ខ្ញុំ​បាន​មក​អង្វរ​ស្ដេច សូម​កុំ​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​របស់​លោក​យ៉ូណាថាន​វិញ ក្រែង​លោ​ខ្ញុំ​ត្រូវ​ស្លាប់”»។</verse>
				<verse number="27">មន្ត្រី​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យេរេមា ហើយ​សួរ​ចម្លើយ​លោក។ លោក​ឆ្លើយ​ទៅ​ពួក​គេ​វិញ​តាម​ពាក្យ​ដែល​ស្ដេច​បាន​បង្គាប់។ ពួក​គេ​ក៏​លែង​ដេញ​ដោល​សួរ​លោក ហើយ​ការ​ទាំង​នោះ​ក៏​នៅ​ជា​ការ​អាថ៌កំបាំង។</verse>
				<verse number="28">លោក​យេរេមា​ស្នាក់​នៅ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច រហូត​ដល់​ថ្ងៃ​ដែល​កងទ័ព​បាប៊ីឡូន វាយ​យក​បាន​ក្រុង​យេរូសាឡឹម​។</verse>
			</chapter>
			<chapter number="39">
				<verse number="1">នៅ​ខែ​ទី​ដប់​ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​កងទ័ព​ទាំង​មូល​មក​ដល់​ក្រុង​យេរូសាឡឹម ហើយ​ឡោមព័ទ្ធ​ទីក្រុង។</verse>
				<verse number="2">នៅ​ខែ​ទី​បួន ថ្ងៃ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា កងទ័ព​បាប៊ីឡូន​បាន​ទម្លុះ​កំពែង​ក្រុង។</verse>
				<verse number="3">ពេល​នោះ មេទ័ព​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទ្វារ​កណ្ដាល។ មេទ័ព​ទាំង​នោះ គឺ​លោក​នើកាល-សារេស៊ើរ លោក​សាំការ-នេប៊ូ លោក​សាសេគិម ជា​មេ​លើ​ពួក​មហាតលិក លោក​មេ​បញ្ជាការ​នើកាល-សារេស៊ើរ និង​មេទ័ព​ឯ​ទៀតៗ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។</verse>
				<verse number="4">ពេល​ព្រះបាទ​សេដេគា​ជា​ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់​ឃើញ​ទ័ព​បាប៊ីឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។</verse>
				<verse number="5">ប៉ុន្តែ កងទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះបាទ​សេដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូក្នេសា​នៅ​ក្រុង​រីបឡា​ក្នុង​ស្រុក​ហាម៉ាត់ ព្រះចៅ​នេប៊ូក្នេសា​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេគា។</verse>
				<verse number="6">ស្ដេច​ស្រុក​បាប៊ីឡូន​បញ្ជា​អោយ​គេ​អារ ក បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេគា។ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បាន​អោយ​គេ​អារ ក ពួក​អ្នក​ធំ​ទាំង​អស់​នៃ​ស្រុក​យូដា​ដែរ។</verse>
				<verse number="7">បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​អោយ​គេ​ចាក់​ភ្នែក​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់​នាំ​ទៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="8">ជន​ជាតិ​ខាល់ដេ​ដុត​កំទេច​វាំង និង​ផ្ទះ​របស់​ប្រជាជន ព្រម​ទាំង​រំលំ​កំពែង​ក្រុង​យេរូសាឡឹម​ទៀត​ផង។</verse>
				<verse number="9">រីឯ​ប្រជាជន​ដែល​នៅ​សេសសល់ ហើយ​រស់​នៅ​ក្នុង​ទីក្រុង និង​ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេសសល់ លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​នាំ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="10">ប៉ុន្តែ លោក​មេ​បញ្ជាការ​នេប៊ូសារ៉ាដាន​អនុញ្ញាត​អោយ​ជន​ក្រីក្រ គឺ​អ្នក​ដែល​គ្មាន​អ្វី​ទាំង​អស់​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ​គាត់​បាន​ចែក​ចំការ​ទំពាំងបាយជូរ និង​ដី​ស្រែ​អោយ​ពួក​គេ​ទៀត​ផង។</verse>
				<verse number="11">ចំពោះ​ព្យាការី​យេរេមា​វិញ ព្រះចៅ​នេប៊ូក្នេសា​បាន​បញ្ជា​អោយ​លោក​នេប៊ូសារ៉ាដាន​ជា​រាជប្រតិភូ​ថា៖</verse>
				<verse number="12">«ចូរ​លោក​នាំ​គាត់​ទៅ ហើយ​ទំនុក​បម្រុង​គាត់​ផង កុំ​ធ្វើ​បាប​គាត់​អោយ​សោះ ប្រសិន​បើ​គាត់​ចង់​បាន​អ្វី ចូរ​ប្រគល់​អោយ​ចុះ»។</verse>
				<verse number="13">លោក​នេប៊ូសារ៉ាដាន​ជា​រាជប្រតិភូ លោក​នេប៊ូសាសបាន​ជា​មេ​របស់​ពួក​មហាតលិក លោក​មេ​បញ្ជាការ​នើកាល-សារេស៊ើរ និង​មេទ័ព​ទាំង​អស់​របស់​ស្ដេច​ស្រុក​បាប៊ីឡូន</verse>
				<verse number="14">ចាត់​គេ​អោយ​ទៅ​នាំ​លោក​យេរេមា ចេញ​ពី​បន្ទាយ​កង​រក្សា​ស្ដេច​ស្រុក​យូដា ប្រគល់​ទៅ​លោក​កេដាលា​ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន ដើម្បី​អោយ​គាត់​នាំ​លោក​ទៅ​ផ្ទះ​របស់​លោក​វិញ ហើយ​លោក​រស់​នៅ​ក្នុង​ចំណោម​ប្រជាជន។</verse>
				<verse number="15">ពេល​លោក​យេរេមា​ជាប់​ឃុំ​ក្នុង​បន្ទាយ​របស់​កង​រក្សា​ស្ដេច​នៅ​ឡើយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ដូច​ត​ទៅ៖</verse>
				<verse number="16">«ចូរ​ទៅ​ប្រាប់​អេបេដ-មេលេក ជា​ជន​ជាតិ​អេត្យូពី​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ដូច​ពាក្យ​យើង​ប្រកាស គឺ​យើង​មិន​នាំ​សេចក្ដី​សុខ​មក​ទេ។ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ហេតុការណ៍​កើត​ឡើង​ផ្ទាល់​នឹង​ភ្នែក។</verse>
				<verse number="17">ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​នឹង​រំដោះ​អ្នក - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - គឺ​អ្នក​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ដែល​អ្នក​ភ័យ​ខ្លាច​ឡើយ។</verse>
				<verse number="18">យើង​នឹង​អោយ​អ្នក​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង អ្នក​មិន​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទេ គឺ​អ្នក​នឹង​រួច​ជីវិត ដ្បិត​អ្នក​បាន​ផ្ញើ​ជីវិត​លើ​យើង» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="40">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​អោយ​លោក​ចាក​ចេញ​ពី​ភូមិ​រ៉ាម៉ា។ កាល​លោក​នេប៊ូសារ៉ាដាន​អោយ​គេ​ទៅ​នាំ​លោក​យេរេមា​មក​នោះ លោក​ជាប់​ច្រវាក់​ជា​មួយ​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​ទាំង​អស់ ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="2">លោក​រាជ​ប្រតិភូ​បាន​អោយ​គេ​ទៅ​នាំ​លោក​យេរេមា​មក ហើយ​គាត់​ពោល​ទៅ​លោក​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក​បាន​សំរេច​នាំ​មហន្តរាយ​មក​លើ​ទឹក​ដី​នេះ។</verse>
				<verse number="3">ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​មហន្តរាយ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រកាស​មែន ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទេ។ អ្វីៗ​ដែល​ព្រះអង្គ​បាន​ប្រកាស​ទុក​សុទ្ធ​តែ​សំរេច​ទាំង​អស់។</verse>
				<verse number="4">ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដោះ​លែង​លោក អោយ​រួច​ពី​ច្រវាក់​ដែល​ជាប់​នៅ​ដៃ​លោក។ ប្រសិន​បើ​លោក​ចង់​ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​ខ្ញុំ សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​លោក តែ​បើ​លោក​មិន​ចង់​ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​ខ្ញុំ​ទេ ក៏​មិន​អី​ដែរ។ មើល៍! ស្រុក​ទាំង​មូល​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ហើយ សុំ​អញ្ជើញ​ទៅ​កន្លែង​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។</verse>
				<verse number="5">ពេល​ឃើញ​លោក​យេរេមា​នៅ​ស្ងៀម​មិន​ទាន់​ឆ្លើយ លោក​នេប៊ូសារ៉ាដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​លោក​វិល​ទៅ​ជួប​នឹង​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន ដែល​ព្រះចៅ​ក្រុង​បាប៊ីឡូន​បាន​តែងតាំង​អោយ​គ្រប់គ្រង​ស្រុក​យូដា​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​គាត់​ក្នុង​ចំណោម​ប្រជាជន​ទៅ ឬ​មួយ​លោក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត​តាម​ចិត្ត​លោក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​ជំនូន​ខ្លះ​ទៀត​ជូន​លោក ហើយ​ប្រាប់​អោយ​លោក​ចេញ​ទៅ។</verse>
				<verse number="6">លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម​នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។</verse>
				<verse number="7">កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែងតាំង​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម​អោយ​គ្រប់គ្រង​ស្រុក ហើយ​ផ្ទុកផ្ដាក់​លោក​អោយ​មើល​ខុស​ត្រូវ​លើ​ប្រជាជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន។</verse>
				<verse number="8">ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដាលា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា លោក​យ៉ូហាណាន និង​លោក​យ៉ូណាថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូមែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូផា និង​លោក​យេសានា​ជា​កូន​របស់​ពួក​ម៉ាកាទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។</verse>
				<verse number="9">លោក​កេដាលា​ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន​ប្រកាស​យ៉ាង​ឱឡារិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​ក្រែង​នឹង​បំរើ​ជន​ជាតិ​ខាល់ដេ​ឡើយ ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បំរើ​ព្រះចៅ​ក្រុង​បាប៊ីឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន។</verse>
				<verse number="10">ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក​នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ​ដេ ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។</verse>
				<verse number="11">រីឯ​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ​ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ីឡូន​ទុក​ប្រជាជន​មួយ​ចំនួន​ដែល​នៅ​សេសសល់ អោយ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែងតាំង​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន អោយ​គ្រប់គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។</verse>
				<verse number="12">ដូច្នេះ ជន​ជាតិ​យូដា​ទាំង​អស់​នាំ​គ្នា​វិល​ពី​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​ខ្ចាត់ខ្ចាយ​ទៅ ហើយ​ត្រឡប់​មក​រក​លោក​កេដាលា​នៅ​មីសប៉ា ក្នុង​ស្រុក​យូដា​វិញ។ ពួក​គេ​បេះ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ​បាន​យ៉ាង​ច្រើន។</verse>
				<verse number="13">លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​នៅ​តាម​ព្រៃ នាំ​គ្នា​មក​ជួប​លោក​កេដាលា​នៅ​មីសប៉ា</verse>
				<verse number="14">ជំរាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស​ជា​ស្ដេច​រប ស់​ជន​ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា​អោយ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដាលា​ជា​កូន​របស់​លោក​អហ៊ីកាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។</verse>
				<verse number="15">លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ជំរាប​លោក​កេដាលា​ជា​សម្ងាត់​នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេថានា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​អោយ​គាត់​ប្រហារ​ជីវិត​លោក ហើយ​អោយ​ជន​ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំវិញ​លោក ត្រូវ​ខ្ចាត់ខ្ចាយ និង​អោយ​ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។</verse>
				<verse number="16">លោក​កេដាលា​ជា​កូន​របស់​លោក​អហ៊ីកាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​អោយ​សោះ ដ្បិត​សេចក្ដី​ដែល​លោក​ពោល​អំពី​លោក​អ៊ីស្មាអែល​នោះ មិន​ពិត​ទេ!»។</verse>
			</chapter>
			<chapter number="41">
				<verse number="1">នៅ​ខែ​ទី​ប្រាំពីរ លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា ជា​ចៅ​របស់​លោក​អេលីសាម៉ា​ដែល​ជាប់​ពូជ​ស្ដេច ហើយ​ធ្លាប់​កាន់​មុខ​តំណែង​នៅ​ក្នុង​វាំង បាន​មក​ជួប​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម​នៅ​មីសប៉ា ដោយ​នាំ​ទាហាន​ដប់​នាក់​មក​ជា​មួយ​ផង។ ពេល​កំពុង​តែ​បរិភោគ​ជា​មួយ​គ្នា</verse>
				<verse number="2">លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​តែងតាំង​អោយ​គ្រប់គ្រង​ស្រុក។</verse>
				<verse number="3">លោក​អ៊ីស្មាអែល​ក៏​បាន​សម្លាប់​ជន​ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ទាហាន​ជាតិ​ខាល់ដេ​ដែល​នៅ​ជា​មួយ​លោក​កេដាលា​នៅ​មីសប៉ា​ដែរ។</verse>
				<verse number="4">ពេល​នោះ គ្មាន​នរណា​ដឹង​អំពី​ការ​ធ្វើ​ឃាត​លោក​កេដាលា​ទេ។ នៅ​ថ្ងៃ​បន្ទាប់</verse>
				<verse number="5">មាន​ប្រជាជន​ប៉ែតសិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ីគែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី​មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀកបំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង​ផង។ ពួក​គេ​កាន់​តង្វាយ និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ថ្វាយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា​ចេញ​ពី​មីសប៉ា ដើរ​ទៅ​រក​ពួក​គេ​ទាំង​យំ​ផង។ ពេល​ជួប​ពួក​គេ​ហើយ​គាត់​ពោល​ថា៖ «សូម​អញ្ជើញ​ទៅ​ផ្ទះ​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម​សិន»។</verse>
				<verse number="7">ពេល​ទៅ​ដល់​កណ្ដាល​ទីក្រុង លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេថានា​បាន​សម្លាប់​ពួក​គេ រួច​បោះ​សាកសព​ទៅ​ក្នុង​អណ្ដូង ដោយ​មាន​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ជួយ​ផង។</verse>
				<verse number="8">ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ​មាន​ដប់​នាក់ ពោល​ទៅ​កាន់​លោក​អ៊ីស្មាអែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចំការ គឺ​មាន​ស្រូវ​មាន​អង្ករ​ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មាអែល​ក៏​ទុក​ជីវិត​អោយ​អ្នក​ទាំង​ដប់​នោះ។</verse>
				<verse number="9">រីឯ​អណ្ដូង​ដែល​លោក​អ៊ីស្មាអែល​បោះ​សាកសព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ព្រះបាទ​អេសា​ជា​ស្ដេច​ស្រុក​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ព្រះបាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​។ លោក​អ៊ីស្មាអែល​បោះ​សាកសព​ពេញ​ក្នុង​អណ្ដូង​នោះ។</verse>
				<verse number="10">លោក​អ៊ីស្មាអែល​ចាប់​ប្រជាជន​ដែល​នៅ​សេសសល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ​ផ្ទុកផ្ដាក់​ទៅ​អោយ​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម មើល​ខុស​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មាអែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅ​ស្រុក​អាំម៉ូន។</verse>
				<verse number="11">កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ដឹង​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា​បាន​ប្រព្រឹត្ត</verse>
				<verse number="12">ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេថានា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។</verse>
				<verse number="13">ប្រជាជន​ដែល​លោក​អ៊ីស្មាអែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេកអរ​យ៉ាង​ខ្លាំង។</verse>
				<verse number="14">ពេល​នោះ ប្រជាជន​ដែល​លោក​អ៊ីស្មាអែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ​ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។</verse>
				<verse number="15">រីឯ​លោក​អ៊ីស្មាអែល​ជា​កូន​របស់​លោក​នេថានា និង​បក្សពួក​របស់​គាត់​ប្រាំ​បី​នាក់​បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។</verse>
				<verse number="16">លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ​បាន​នាំ​ប្រជាជន ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មាអែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហាតលិក​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​លោក​អ៊ីស្មាអែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម។</verse>
				<verse number="17">ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប</verse>
				<verse number="18">ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មាអែល ជា​កូន​របស់​លោក​នេថានា​បាន​សម្លាប់​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​អោយ​គ្រប់គ្រង​ស្រុក។</verse>
			</chapter>
			<chapter number="42">
				<verse number="1">ពួក​មេទ័ព​ទាំង​អស់ លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា លោក​យេសានា​ជា​កូន​របស់​លោក​ហូសាយ៉ា និង​ប្រជាជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ នាំ​គ្នា​ទៅ​ជួប​ព្យាការី​យេរេមា</verse>
				<verse number="2">ពោល​ថា៖ «សូម​អាណិត​មេត្តា​យើង​ខ្ញុំ ហើយ​ទូលអង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក សូម​ព្រះអង្គ​ប្រណី​សន្ដោស​ដល់​យើង​ខ្ញុំ ដែល​នៅ​សេសសល់​ផង! ពី​មុន​យើង​មាន​គ្នា​ច្រើន តែ​ឥឡូវ​នេះ យើង​នៅ​សល់​តែ​បន្តិចបន្តួច ដូច​លោក​ឃើញ​ស្រាប់​ហើយ។</verse>
				<verse number="3">សូម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក បង្ហាញ​អោយ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​អំពើ​ដែល​យើង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត»។</verse>
				<verse number="4">ព្យាការី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ​ខ្ញុំ​នឹង​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់លៀម​ត្រង់​ណា​ឡើយ»។</verse>
				<verse number="5">ពួក​គេ​ពោល​មក​កាន់​លោក​យេរេមា​ថា៖ «សូម​ ព្រះអម្ចាស់ ​ធ្វើ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ និង​ដោយ​ស្មោះ​ត្រង់! ប្រសិន​បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក​បង្គាប់​មក​យើង​ខ្ញុំ​តាម​រយៈ​លោក​ទេ​នោះ សូម​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ​ចុះ!</verse>
				<verse number="6">យើង​ខ្ញុំ​បាន​សូម​អោយ​លោក​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ ទោះ​បី​យើង​ខ្ញុំ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក្ដី។ ដូច្នេះ យើង​ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ​ដោយ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ»។</verse>
				<verse number="7">ដប់​ថ្ងៃ​កន្លង​មក ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា</verse>
				<verse number="8">ហើយ​លោក​ក៏​ហៅ​លោក​យ៉ូហាណាន និង​ពួក​មេទ័ព​ទាំង​អស់​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ប្រជាជន​ទាំង​មូល តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។</verse>
				<verse number="9">លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​អោយ​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:</verse>
				<verse number="10">ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ ត​ទៅ​ទៀត យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ យើង​នឹង​នឹក​ស្ដាយ ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។</verse>
				<verse number="11">កុំ​ខ្លាច​ស្ដេច​ស្រុក​បាប៊ីឡូន ដូច​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នេះ​ធ្វើ​អ្វី កុំ​ខ្លាច​អោយ​សោះ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក​រាល់​គ្នា អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។</verse>
				<verse number="12">យើង​នឹង​ធ្វើ​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ហើយ​ស្ដេច​នោះ​ក៏​អាណិត​មេត្តា​អ្នក​រាល់​គ្នា ព្រម​ទាំង​អោយ​អ្នក​រាល់​គ្នា​វិល​មក រស់​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​ស្រុក​នេះ​ទេ!” គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា</verse>
				<verse number="14">ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដើម្បី​កុំ​អោយ​ឃើញ​សង្គ្រាម កុំ​អោយ​ឮ​សំឡេង​ត្រែ កុំ​អោយ​ខ្វះ​អាហារ​បរិភោគ!”</verse>
				<verse number="15">ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​អើយ បើ​អ្នក​រាល់​គ្នា​គិត​ដូច្នោះ​មែន ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់! ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​សំរេច​ចិត្ត ភៀស​ខ្លួន​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​មែន​នោះ</verse>
				<verse number="16">មុខ​ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច នឹង​ទៅ​តាម​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​នឹក​បារម្ភ នឹង​តាម​អ្នក​រាល់​គ្នា​ជាប់ រហូត​ដល់​ស្រុក​អេស៊ីប ហើយ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​នៅ​ទី​នោះ។</verse>
				<verse number="17">អស់​អ្នក​ដែល​សំរេច​ចិត្ត​ភៀស​ខ្លួន ទៅ​រស់​នៅ​ស្រុក​អេស៊ីប មុខ​ជា​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ គឺ​គ្មាន​នរណា​ម្នាក់​រួច​ជីវិត ឬ​គេច​ផុត​ពី​គ្រោះ​កាច​ដែល​យើង​នឹង ធ្វើ​អោយ​កើត​មាន​ដល់​ពួក​គេ​ឡើយ។</verse>
				<verse number="18">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ទៅ​ស្រុក​អេស៊ីប យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា ដូច​យើង​បាន​ជះ​ទៅ​លើ​អ្នក​ក្រុង​យេរូសាឡឹម​ដែរ។ ប្រជាជាតិ​ទាំងឡាយ​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា​ជេរ​ប្រមាថ និង​ចំអកឡកឡឺយ​អោយ​គ្នា អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ទឹក​ដី​នេះ​វិញ​ឡើយ។</verse>
				<verse number="19">ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​អើយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​ស្រុក​អេស៊ីប​ឡើយ! ចូរ​ដឹង​អោយ​ច្បាស់​ថា ថ្ងៃ​នេះ​ខ្ញុំ​និយាយ​យ៉ាង​ដាច់អហង្ការ​ជា​មួយ​អ្នក​រាល់​គ្នា។</verse>
				<verse number="20">អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​អោយ​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អោយ​យើង​ខ្ញុំ​ផង អ្វីៗ​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះបន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។</verse>
				<verse number="21">ខ្ញុំ​ក៏​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ហើយ​ក៏​ពុំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​អោយ​ខ្ញុំ​នាំ​មក​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="22">ឥឡូវ​នេះ ចូរ​ដឹង​អោយ​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស ឬ​ដោយ​ជំងឺ​អាសន្នរោគ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​រស់​នៅ»។</verse>
			</chapter>
			<chapter number="43">
				<verse number="1">កាល​លោក​យេរេមា​ថ្លែង​ប្រាប់​ប្រជាជន​ទាំង​មូល នូវ​ព្រះបន្ទូល​ទាំង​ប៉ុន្មាន​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រគល់​អោយ​លោក​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ</verse>
				<verse number="2">លោក​អសារា​ជា​កូន​របស់​លោក​ហូសាយ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយឫក​ខ្ពស់ ពោល​មក​កាន់​លោក​យេរេមា​ថា៖ «លោក​និយាយ​កុហក! ព្រះអម្ចាស់ ​ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​អោយ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ</verse>
				<verse number="3">គឺ​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​ទេ​តើ ដែល​អុចអាល​លោក​អោយ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន»។</verse>
				<verse number="4">លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេទ័ព និង​ប្រជាជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បង្គាប់​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។</verse>
				<verse number="5">លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេទ័ព​នាំ​ប្រជាជន​យូដា​ទាំង​អស់​ដែល​នៅ​សេសសល់ គឺ​ប្រជាជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ</verse>
				<verse number="6">រួម​មាន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេងៗ ទាំង​បុត្រី​របស់​ស្ដេច និង​អ្នក​ឯ​ទៀតៗ​ដែល​លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ​បាន​ទុក​អោយ​នៅ​ជា​មួយ​លោក​កេដាលា ជា​កូន​របស់​លោក​អហ៊ីកាម និង​ជា​ចៅ​របស់​លោក​សាផាន​ទៅ​ជា​មួយ។ គេ​ក៏​នាំ​ព្យាការី​យេរេមា និង​លោក​បារូក ជា​កូន​របស់​លោក​នេរីយ៉ា​ទៅ​ដែរ។</verse>
				<verse number="7">ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​ថាផ្នេស។</verse>
				<verse number="8">នៅ​ថាផ្នេស​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖</verse>
				<verse number="9">«ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ផារ៉ោន នា​ក្រុង​តាផាណែស អោយ​ប្រជាជន​យូដា​ឃើញ</verse>
				<verse number="10">រួច​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​ប្រើ​គេ​អោយ​ទៅ​ហៅ​នេប៊ូក្នេសា ស្ដេច​ស្រុក​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​យើង​មក។ យើង​នឹង​ដាក់​បល្ល័ង្ក​របស់​នេប៊ូក្នេសា ត្រង់​កន្លែង​កប់​ថ្ម​នេះ ហើយ​នេប៊ូក្នេសា​ក៏​ដំឡើង​ស្វេតច្ឆត្រ​របស់​ខ្លួន​នៅ​កន្លែង​នេះ​ដែរ។</verse>
				<verse number="11">នេប៊ូក្នេសា​នឹង​មក​វាយ​ស្រុក​អេស៊ីប។ ពេល​នោះ អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់​អ្នក​ណា​ដែល​តំរូវ​អោយ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ អ្នក​ណា​ដែល​តំរូវ​អោយ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ!</verse>
				<verse number="12">យើង​នឹង​ដុត​កំទេច​វិហារ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប គឺ​នេប៊ូក្នេសា​នឹង​ដុត​កំទេច​រូប​បដិមា​ទាំង​នោះ ហើយ​នាំ​យក​ខ្លះ​ទៅ​ជា​ជយភ័ណ្ឌ​ផង។ នេប៊ូក្នេសា​នឹង​រឹប​អូស​យក​អ្វីៗ​ចេញ​អស់​ពី​ស្រុក​អេស៊ីប ដូច​គេ​យក​ចៃ​ចេញ​ពី​អាវ​រោម​សត្វ​ដែរ។ បន្ទាប់​មក នេប៊ូក្នេសា​ចាក​ចេញ​ទៅ​វិញ ដោយ​សុខសាន្ត។</verse>
				<verse number="13">ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​កំទេច​ស្ដូប​ទាំងឡាយ នៅ​ក្រុង​បេតសេម៉េស​ក្នុង​ស្រុក​អេស៊ីប ព្រម​ទាំង​ដុត​កំទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប​ផង»។</verse>
			</chapter>
			<chapter number="44">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ស្រុក​ប៉ាត្រូស​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​អោយ​កើត​មាន​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ស្រុក​យូដា។ សព្វ​ថ្ងៃ​ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក​គ្មាន​ប្រជាជន​រស់​នៅ​ទេ។</verse>
				<verse number="3">ហេតុការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បំរើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ ជា​ហេតុ​នាំ​អោយ​យើង​ខឹង​នឹង​ពួក​គេ។</verse>
				<verse number="4">យើង​បាន​ចាត់​អ្នក​បំរើ​ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ព្យាការី អោយ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក ដើម្បី​ប្រាប់​ថា“កុំ​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម ដែល​យើង​មិន​ពេញ​ចិត្ត​នេះ​ឡើយ”។</verse>
				<verse number="5">ប៉ុន្តែ ពួក​គេ​ពុំ​បាន​ត្រងត្រាប់​ស្ដាប់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ទេ ពួក​គេ​មិន​ព្រម​ឈប់​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ​ឡើយ។</verse>
				<verse number="6">កំហឹង​របស់​យើង​ក៏​ឆេះឆួល​ឡើង ដូច​ភ្លើង​ឆេះ​កំទេច​ក្រុង​នានា​នៅ​ស្រុក​យូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូសាឡឹម អោយ​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។</verse>
				<verse number="7">ឥឡូវ​នេះ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​យ៉ាង​នេះ គឺ​អ្នក​រាល់​គ្នា​យក​ប្រជាជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ស្រុក​យូដា ធ្វើ​អោយ​ហិនហោច​ឥត​មាន​នៅ​សេសសល់​នរណា​ម្នាក់​ដូច្នេះ?</verse>
				<verse number="8">អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​គោរព​បំរើ​ព្រះ​ក្លែងក្លាយ ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ​នៅ​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​មក​រស់​នៅ។ អ្នក​រាល់​គ្នា​មុខ​ជា​ផុត​ពូជ ហើយ​ត្រូវ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​យក​ឈ្មោះ​អ្នក​រាល់​គ្នា​ទៅ​ដាក់​បណ្ដាសា និង​ជេរ​ប្រមាថ​ពុំខាន។</verse>
				<verse number="9">តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ស្រុក​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូសាឡឹម​ហើយ​ឬ?</verse>
				<verse number="10">រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​ច្បាប់​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «យើង​សំរេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន​ជាតិ​យូដា​ទាំង​មូល។</verse>
				<verse number="12">យើង​នឹង​ប្រហារ​ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ស្រុក​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជាជាតិ​ទាំងឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ និង​ចំអកឡកឡឺយ។</verse>
				<verse number="13">យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូសាឡឹម អោយ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្នរោគ​ដែរ។</verse>
				<verse number="14">ក្នុង​ចំណោម​ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់ ហើយ​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើកលែង​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ»។</verse>
				<verse number="15">អស់​អ្នក​ដែល​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ទី​នោះ និង​ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ស្រុក​អេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​ថា៖</verse>
				<verse number="16">«ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ ព្រះអម្ចាស់ ​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។</verse>
				<verse number="17">យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សំរេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម។ កាល​នោះ យើង​មាន​អាហារ​បរិភោគ​បរិបូណ៌ បាន​សុខ​ក្សេមក្សាន្ត ឥត​មាន​ទុក្ខ​វេទនា​ទាល់​តែ​សោះ។</verse>
				<verse number="18">ប៉ុន្តែ តាំង​ពី​យើង​ឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស»។</verse>
				<verse number="19">ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​ថ្វាយ​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ថ្វាយ​ព្រះនាង ព្រម​ទាំង​ច្រួចស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។</verse>
				<verse number="20">ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖</verse>
				<verse number="21">«គ្រឿង​ក្រអូប​ដែល​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក​បាន​ដុត​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡឹម ព្រះអម្ចាស់ ​ក៏​បាន​ឃើញ និង​ចង​ចាំ​ជានិច្ច​ដែរ។</verse>
				<verse number="22">ព្រះអម្ចាស់ ​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។</verse>
				<verse number="23">ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​សព្វ​ថ្ងៃ មក​ពី​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះអង្គ»។</verse>
				<verse number="24">លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ទាំង​មូល និង​ស្រីៗ​ទាំង​នោះ​ថា៖ «ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="25">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​បាន​និយាយ ហើយ​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន​ភ្លាម គឺ​អ្នក​រាល់​គ្នា​និយាយ​ថា “យើង​ចង់​ធ្វើ​តាម​ពាក្យ​ដែល​យើង​បន់ស្រន់ ដោយ​ដុត​គ្រឿង​ក្រអូប និង​ច្រួចស្រា​សែន​ម្ចាស់ក្សត្រី​នៅ​ស្ថានសួគ៌”។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​គោរព និង​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បន់ស្រន់​នោះ​ទៅ!»។</verse>
				<verse number="26">ហេតុ​នេះ​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដូច​ត​ទៅ៖ «យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា: យើង​លែង​អោយ​ជន​ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ស្រុក​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា “ ព្រះជាអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ”​ទៀត​ហើយ!។</verse>
				<verse number="27">យើង​តាម​មើល​ពួក​គេ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ផ្ដល់​សុភមង្គល​ទេ។ ប្រជាជន​យូដា​ទាំង​អស់​ដែល​រស់​នៅ​ស្រុក​អេស៊ីប នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស រហូត​ដល់​ផុត​ពូជ។</verse>
				<verse number="28">មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ ដូច្នេះ ជន​ជាតិ​យូដា​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ស្រុក​អេស៊ីប​នេះ​មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សំរេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ»។</verse>
				<verse number="29">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សំគាល់​មួយ​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​អោយ​រង​ទុក្ខ​វេទនា​នៅ​ស្រុក​នេះ ស្រប​តាម​ពាក្យ​របស់​យើង​មែន</verse>
				<verse number="30">គឺ​យើង​នឹង​ប្រគល់​ផារ៉ោនហូប្រា​ជា​ស្ដេច​ស្រុក​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ ដូច​យើង​បាន​ប្រគល់​សេដេគា ជា​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ស្ដេច​ស្រុក​បាប៊ីឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេគា​យ៉ាង​នោះ​ដែរ។</verse>
			</chapter>
			<chapter number="45">
				<verse number="1">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា លោក​បារូក​ជា​កូន​របស់​លោក​នេរីយ៉ា សរសេរ​ព្រះបន្ទូល​ទាំង​នេះ​តាម​លោក​យេរេមា​ថ្លែង​ប្រាប់​ទុក​ក្នុង​ក្រាំង​មួយ។ ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​មក​កាន់​លោក​បារូក​ថា៖</verse>
				<verse number="2">«បារូក​អើយ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​អំពី​អ្នក​ដូច​ត​ទៅ:</verse>
				<verse number="3">អ្នក​ពោល​ថា “ខ្ញុំ​ត្រូវ​វេទនា​ហើយ! ដ្បិត​ ព្រះអម្ចាស់ ​ធ្វើ​អោយ​ខ្ញុំ​មាន​ទុក្ខ​កង្វល់ ថែម​ពី​លើ​ការ​ឈឺ​ចាប់​ដែល​ខ្ញុំ​កំពុង​តែ​មាន​ស្រាប់ ខ្ញុំ​ថ្ងូរ​រហូត​ដល់​អស់​កម្លាំង ខ្ញុំ​មាន​ទុក្ខ​ឥត​ស្បើយ”។</verse>
				<verse number="4">ព្រះអង្គ​អោយ​ខ្ញុំ​ប្រាប់​អ្នក​ថា “យើង​នឹង​កំទេច​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​សង់ យើង​នឹង​ដក​ចោល​នូវ​អ្វីៗ​ដែល​យើង​បាន​ដាំ។ យើង​ធ្វើ​ដូច្នេះ​នៅ​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="5">រីឯ​អ្នក តើ​អ្នក​ប្រាថ្នា​ចង់​បាន​ភាព​ឧត្ដុង្គឧត្ដម​ឬ? កុំ​មាន​បំណង​ដូច្នេះ​ទៀត​ឡើយ! ដ្បិត​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា កើត​មាន​ដល់​សត្វ​លោក​ទាំង​មូល - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - តែ​យើង​នឹង​អោយ​អ្នក​បាន​រួច​ជីវិត នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។</verse>
			</chapter>
			<chapter number="46">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ប្រជាជាតិ​ទាំងឡាយ។</verse>
				<verse number="2">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម ជា​បុត្រ​របស់​ព្រះបាទ​យ៉ូសៀស ស្ដេច​ស្រុក​យូដា ព្រះចៅ​ផារ៉ោននេកោ ជា​ស្ដេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កើកេមីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ស្រុក​អេស៊ីប និង​កងទ័ព​របស់​ព្រះចៅ​ផារ៉ោននេកោ​ដូច​ត​ទៅ៖</verse>
				<verse number="3">«ពួក​មេទ័ព​អេស៊ីប​ស្រែក​ឡើង​ថា: ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ ចូរ​រៀបចំ​ខ្លួន​ចូល​ច្បាំង!</verse>
				<verse number="4">ទ័ព​សេះ ត្រូវ​ចង​បង្ហៀរ​សេះ ហើយ​ឡើង​ជិះ​ទៅ! ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក សំលៀង​មុខ​លំពែង ហើយ​ពាក់​អាវក្រោះ​ទៅ!</verse>
				<verse number="5">ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ? ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ ទាហាន​ដ៏​ខ្លាំង​ពូកែ ត្រូវ​ខ្មាំង​សម្លាប់ ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">អ្នក​រត់​លឿន ពុំ​អាច​រត់​រួច​ខ្លួន​បាន​ឡើយ! អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​បាន​ដែរ! នៅ​ទិស​ខាង​ជើង ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។</verse>
				<verse number="7">តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?</verse>
				<verse number="8">គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច ទន្លេ​នីល​ជន់ជោរ​ឡើង ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង ដ្បិត​គេ​ពោល​ថា: ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែនដី ខ្ញុំ​នឹង​វាយ​ក្រុង ព្រម​ទាំង​ប្រជាជន​ទាំង​អស់​អោយ​វិនាស។</verse>
				<verse number="9">ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សំរុក​ទៅ! រទេះ​ចំបាំង ចូរ​សំរុក​ទៅ​មុខ​យ៉ាង​លឿន! ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូពី ស្រុក​ពូធ ដែល​ជា​អ្នក​កាន់​ខែល និង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញ ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!</verse>
				<verse number="10">ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ ព្រះជាអម្ចាស់ សងសឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិសទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ ព្រះជាអម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញបូជា នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។</verse>
				<verse number="11">ជន​ជាតិ​អេស៊ីប​អើយ ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត ទើប​បាន​ធូរ​ស្បើយ! តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្ដិសិទ្ធិ ជួយ​អ្នក​អោយ​ជា​សះស្បើយ​បាន​ឡើយ។</verse>
				<verse number="12">ប្រជាជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សំរែក​របស់​អ្នក លាន់​ឮ​ពាសពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។</verse>
				<verse number="13">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​ប្រាប់​ព្យាការី​យេរេមា​អំពី​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖</verse>
				<verse number="14">«ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប ចូរ​ប្រាប់​អោយ​គេ​ដឹង​នៅ​ក្រុង​មីគដូល ចូរ​ប្រាប់​អោយ​គេ​ដឹង​នៅ​ក្រុង​ណូប និង​ក្រុង​តាផាណែស! ត្រូវ​ពោល​ថា ចូរ​រៀបចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំវិញ​អ្នក​ហើយ!</verse>
				<verse number="15">ហេតុ​អ្វី​បាន​ជា​ព្រះ​គោដ៏​ខ្លាំង​ពូកែ​របស់​អ្នក បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ? នៅ​ពេល​ ព្រះអម្ចាស់ ​ផ្ដួល​រំលំ ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។</verse>
				<verse number="16">ព្រះអង្គ​ក៏​បាន​ផ្ដួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង វិល​ត្រឡប់​ទៅ​មាតុភូមិ​របស់​យើង​វិញ ដើម្បី​គេច​អោយ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។</verse>
				<verse number="17">នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​ថា “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។</verse>
				<verse number="18">ព្រះមហាក្សត្រ​ដែល​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល ដោយ​យក​ព្រះជន្ម​របស់ ព្រះអង្គ​ផ្ទាល់​ជា​សាក្សី​ថា៖ «តាបោរ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ ហើយ​ភ្នំ​កើមែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="19">ប្រជាជន​ស្រុក​អេស៊ីប​អើយ ចូរ​វេច​បង្វេច​ទៅ ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។ ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​ឆេះ​ខ្ទេចខ្ទី គ្មាន​នរណា​រស់​នៅ។</verse>
				<verse number="20">ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត តែ​នឹង​មាន​មូស​ដ៏​សាហាវ ពី​ទិស​ខាង​ជើង​មក​ខាំ។</verse>
				<verse number="21">ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង អោយ​ពួក​គេ សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូទ្រាំ​បាន​ទេ ដ្បិត​ថ្ងៃ​មហន្តរាយ គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។</verse>
				<verse number="22">ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ កងទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀមស្ងាត់ ដូច​ពស់​ដែល​កំពុង​លូន។ សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។</verse>
				<verse number="23">ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="24">ប្រជាជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន ដែល​មក​ពី​ទិស​ខាង​ជើង»។</verse>
				<verse number="25">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ ព្រម​ទាំង​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្ដេច​ស្រុក​អេស៊ីប យើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែល ផ្ញើ​ជីវិត​លើ​ស្ដេច​នេះ។</verse>
				<verse number="26">យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="27">កូន​ចៅ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! កូន​ចៅ​អ៊ីស្រាអែល​អើយ កុំ​អស់​សង្ឃឹម! យើង​នឹង​សង្គ្រោះ​អ្នក​អោយ​វិល​ត្រឡប់ មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ យើង​នឹង​សង្គ្រោះ​ពូជពង្ស​របស់​អ្នក ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។ កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេមក្សាន្ត គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។</verse>
				<verse number="28">កូន​ចៅ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​លុប​បំបាត់​ប្រជាជាតិ​នានា ដែល​យើង​បាន​កំចាត់កំចាយ​អ្នក អោយ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។ យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌ យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា គ្មាន​ទោស​បាន​ទេ»។</verse>
			</chapter>
			<chapter number="47">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន​ជាតិ​ភីលីស្ទីន មុន​ពេល​ព្រះចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង លិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុក លិច​ក្រុង​នានា និង​ប្រជាជន​នៅ​ក្នុង​ក្រុង។ មនុស្សម្នា​នាំ​គ្នា​ស្រែក អ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់</verse>
				<verse number="3">ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ និង​សន្ធឹក​កង់​រទេះ​ចំបាំង​លាន់​ឮ​យ៉ាង​ទ្រហឹង អឹងអាប់​ដូច​ផ្គរលាន់។ ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើល មក​កូន​របស់​ខ្លួន​ទៀត។</verse>
				<verse number="4">ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិនហោច បាន​មក​ដល់​ហើយ! ថ្ងៃ​នោះ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​កំទេច​ស្រុក​ភីលីស្ទីន គឺ​ពួក​អ្នក​ដែល​នៅ​សេសសល់​ពី​កោះ​កាប់ថោរ។</verse>
				<verse number="5">ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ ក្រុង​អាស្កាឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ អ្នក​ស្រុក​វាល​ទំនាប​​ដែល​នៅ​សេសសល់​អើយ តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន ដល់​កាល​ណា​ទៀត?</verse>
				<verse number="6">អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ ព្រះអម្ចាស់ ​អើយ ដល់​ពេល​ណា​ទើប​សំរាក? ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ហើយ​សំរាក​អោយ​ស្ងៀម​ទៅ!”</verse>
				<verse number="7">បើ​ ព្រះអម្ចាស់ ​ចេញ​បញ្ជា​អោយ​វា​ទៅ​ប្រហារ ក្រុង​អាស្កាឡូន និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ តើ​អោយ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន? វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។</verse>
			</chapter>
			<chapter number="48">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​ម៉ូអាប់។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា ដ្បិត​ភ្នំ​នេះ​វិនាស​ហិនហោច​ហើយ! ក្រុង​គារយ៉ាថែម​ត្រូវ​អាម៉ាស់ ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។</verse>
				<verse number="2">ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ នៅ​ក្រុង​ហេសបូន ខ្មាំង​សត្រូវ​គិតគូរ​គ្នា​ថា “ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​អោយ​បាត់​ពី ចំណោម​ប្រជាជាតិ​ទាំងឡាយ!” រីឯ​ក្រុង​ម៉ាដម៉េន​ក៏​ដូច្នោះ​ដែរ អ្នក​នឹង​ត្រូវ​កំទេច​អោយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។</verse>
				<verse number="3">មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូណែម ដែល​ត្រូវ​គេ​កំទេច និង​បំផ្លាញ​ទាំង​ស្រុង។</verse>
				<verse number="4">ស្រុក​ម៉ូអាប់​បែក​ហើយ សំរែក​ប្រជាជន​ក៏​លាន់​ឮ​ឡើង​ដែរ។</verse>
				<verse number="5">ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត​ទាំង​យំ​សោក បច្ចាមិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់ ក្រុង​ហូរ៉ូណែម ទាំង​ស្រែក​ហ៊ោ។</verse>
				<verse number="6">ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​អោយ​បាន​រួច​ជីវិត ហើយ​ទៅ​រស់​នៅ​តាម​វាល​រហោស្ថាន ដូច​គុម្ព​បន្លា!។</verse>
				<verse number="7">ម៉ូអាប់​អើយ ហេតុការណ៍​នេះ​កើត​មាន​ដូច្នេះ មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នាដៃ និង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន រីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នក ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​មន្ត្រី​ដែរ។</verse>
				<verse number="8">មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗ គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយ អ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ចូរ​រៀបចំ​ផ្នូរ​អោយ​ម៉ូអាប់​ទៅ ដ្បិត​ស្រុក​នេះ​ត្រូវ​អន្តរាយ​ហើយ! ក្រុង​ទាំងឡាយ​នៅ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ កំទេច​អោយ​វិនាស​ហិនហោច គ្មាន​ប្រជាជន​រស់​នៅ​ទៀត​ឡើយ។</verse>
				<verse number="10">អ្នក​ណា​បំពេញ​កិច្ចការ​របស់​ ព្រះអម្ចាស់ ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​អោយ​ដាវ​របស់​ខ្លួន ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំខាន!</verse>
				<verse number="11">តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់ អ្វី​ទាល់​តែ​សោះ គេ​សំរាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណា ដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។ គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅ ដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែល ហើយ​រក្សា​រសជាតិ​ដើម​ឥត​ដូរ​សោះ។</verse>
				<verse number="12">ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​អោយ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។</verse>
				<verse number="13">ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន​ជាតិ​អ៊ីស្រាអែល ខក​ចិត្ត​នឹង​បេតអែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។</verse>
				<verse number="14">អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា “យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចំបាំង”ដូច្នេះ?</verse>
				<verse number="15">មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ វាយ​សំរុក​ក្រុង​នានា​នៅ​ស្រុក​នោះ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្តឃាត។ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ដែល មាន​នាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="16">មហន្តរាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយ ទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។</verse>
				<verse number="17">ប្រជាជន​ទាំងឡាយ​ដែល​នៅ​ជិត​ខាង ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់ ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាច ត្រូវ​រលំ​បែប​នេះ?”។</verse>
				<verse number="18">ប្រជាជន​ក្រុង​ឌីបូន​អើយ ចូរ​លះបង់​ភាព​រុងរឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួតហែង​ទៅ ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹងមាំ​របស់​អ្នក។</verse>
				<verse number="19">ប្រជាជន​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ ចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថា តើ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង?</verse>
				<verse number="20">ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​អោយ​អស់​ទំហឹង ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថា ស្រុក​ម៉ូអាប់​វិនាស​ហិនហោច​ហើយ!</verse>
				<verse number="21">ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត</verse>
				<verse number="22">ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-ឌីបា្លថែម</verse>
				<verse number="23">ក្រុង​គារយ៉ាថែម ក្រុង​បេតកាមូល ក្រុង​បេតមេយ៉ូន</verse>
				<verse number="24">ក្រុង​កេរីយ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។</verse>
				<verse number="25">អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំ ហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="26">ចូរ​បង្អក​ម៉ូអាប់​អោយ​ស្រវឹង​ទៅ​ ព្រោះ​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ ព្រះអម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្សម្នា​សើច​ចំអក​អោយ។</verse>
				<verse number="27">ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​អោយ​អ៊ីស្រាអែល អ្នក​ងក់​ក្បាល​ឡកឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។</verse>
				<verse number="28">ប្រជាជន​ស្រុក​ម៉ូអាប់​អើយ ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម ដូច​សត្វ​ព្រាប ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ!</verse>
				<verse number="29">យើង​បាន​ឮ​គេ​និយាយ​ថា ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់ គេ​វាយឫក ព្រហើន ប្រកាន់​ខ្លួន និង​មាន​ចិត្ត​ឆ្មើងឆ្មៃ​ខ្លាំង​ណាស់»។</verse>
				<verse number="30">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួតអាង​គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។</verse>
				<verse number="31">ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-ហារ៉ាសែត។</verse>
				<verse number="32">ចំការ​ទំពាំងបាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ាស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ាស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កំទេច​ភោគ​ផល និង​ផ្លែ​ទំពាំងបាយជូរ​របស់​អ្នក។</verse>
				<verse number="33">អំណរ​សប្បាយ និង​ការ​រីករាយ​ចេញ​បាត់ ពី​ចំការ​ទំពាំងបាយជូរ និង​ពី​ស្រុក​ម៉ូអាប់។ យើង​ក៏​ធ្វើ​អោយ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំងបាយជូរ ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​សំរែក​វេទនា​ប៉ុណ្ណោះ។</verse>
				<verse number="34">សំរែក​របស់​អ្នក​ក្រុង​ហេសបូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡាឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សំរែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-សេលីស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។</verse>
				<verse number="35">«យើង​នឹង​លែង​អោយ​មាន​ជន​ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="36">ហេតុ​នេះ​បាន​ជា​យើង​ស្រណោះស្រណោក​ជន​ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះស្រណោក​អ្នក​ក្រុង​គារ-ហារ៉ាសែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។</verse>
				<verse number="37">ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។</verse>
				<verse number="38">នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="39">ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ​ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជាជាតិ​ទាំង​អស់​នៅ​ជុំវិញ នាំ​គ្នា​សើច​ចំអក​អោយ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំងកាំង​ទៀត​ផង»។</verse>
				<verse number="40">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។</verse>
				<verse number="41">គេ​វាយ​យក​បាន​ក្រុង​កេរីយ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹងមាំ​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់អាច នៃ​ជន​ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="42">ម៉ូអាប់​នឹង​ត្រូវ​វិនាស លែង​មាន​ឈ្មោះ​ជា​ប្រជាជន​មួយ​ទៀត​ហើយ ព្រោះ​គេ​បាន​លើក​ខ្លួន​ឡើង ប្រឆាំង​នឹង​ ព្រះអម្ចាស់ ។</verse>
				<verse number="43">ប្រជាជន​ស្រុក​ម៉ូអាប់​អើយ អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​ជា​មិន​ខាន! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="44">អ្នក​ដែល​រត់​គេច​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅ អ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់ ដ្បិត​យើង​ធ្វើ​អោយ​ឆ្នាំ ដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់ មក​ដល់​ហើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។</verse>
				<verse number="45">ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក នៅ​ហេសបូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន ធ្លាប់​គ្រប់គ្រង​កាល​ពី​ដើម តែ​មាន​ភ្លើង​ឆាបឆេះ​កណ្ដាល​ក្រុង ហើយ​ឆេះ​រាលដាល​ទៅ​ដល់​ព្រំប្រទល់ និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់ ដែល​ជា​ពូជ​អ្នក​ចំបាំង​នេះ។</verse>
				<verse number="46">ជន​ជាតិ​ម៉ូអាប់​អើយ អ្នក​វេទនា​ហើយ ប្រជាជន​ដែល​គោរព​ព្រះកេម៉ូស ត្រូវ​អន្តរាយ​ជា​មិន​ខាន ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="47">ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ការ​វិនិច្ឆ័យ​ទោស​ជន​ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។</verse>
			</chapter>
			<chapter number="49">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​អាំម៉ូន។ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «តើ​អ៊ីស្រាអែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដី កាដ​ដូច្នេះ? ហេតុ​អ្វី​បាន​ប្រជាជន​របស់​ព្រះ​ម៉ូឡុក មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?</verse>
				<verse number="2">ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​អោយ​សង្គ្រាម​កើត​មាន​ដល់ ជន​ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​ក្រុង​ទាំងឡាយ​ដែល​នៅ​ជុំវិញ​នឹង​ត្រូវ វិនាស​ដោយ​ភ្លើង។ ពេល​នោះ អ៊ីស្រាអែល​នឹង​យក​ទឹក​ដី​ដែល ជន​ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="3">អ្នក​ក្រុង​ហេសបូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ! អ្នក​ក្រុង​ទាំងឡាយ​ដែល​នៅ​ជុំវិញ​រ៉ាបាត​អើយ ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ ចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុង ដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ ជា​មួយ​ពួក​បូជាចារ្យ និង​ពួក​មន្ត្រី។</verse>
				<verse number="4">ប្រជាជន​ដែល​បះបោរ​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំ របស់​អ្នក​ដូច្នេះ? ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។ អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដោយ​ពោល​ថា “តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ?”។</verse>
				<verse number="5">យើង​នឹង​ធ្វើ​អោយ​ភយន្តរាយ​ពី​គ្រប់​ទិសទី កើត​មាន​ដល់​អ្នក - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ​នៃ ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុ គ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។</verse>
				<verse number="6">ប៉ុន្តែ ក្រោយ​មក យើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជាជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?</verse>
				<verse number="8">អ្នក​ក្រុង​ដេដាន់​អើយ ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​យើង​នឹង​ធ្វើ​អោយ​មហន្តរាយ​កើត​មាន ដល់​ពូជពង្ស​របស់​អេសាវ គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។</verse>
				<verse number="9">ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំងបាយជូរ មក​ដល់​ស្រុក​អ្នក គេ​មិន​ទុក​អោយ​មាន​ផ្លែ​នៅ​សល់​ឡើយ។ ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់ គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។</verse>
				<verse number="10">យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ ពូជពង្ស បង​ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ នឹង​ត្រូវ​អន្តរាយ។ គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:</verse>
				<verse number="11">“កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វា ប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយ ក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​អោយ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា អាច​រួច​ខ្លួន​ឬ? ទេ​អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក!</verse>
				<verse number="13">យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជាជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំវិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ព្រះអម្ចាស់ ប្រទាន​ដំណឹង​មក​ខ្ញុំ ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​អោយ​ទៅ ប្រកាស​ហៅ​ប្រជាជាតិ​នានា​ថា ចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុម ចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ!</verse>
				<verse number="15">«អេដុម​អើយ យើង​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ ជា​ប្រជាជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជាជាតិ​ដែល​មនុស្ស​លោក​មើលងាយ។</verse>
				<verse number="16">ចិត្ត​អួតអាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក អោយ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី ក៏​យើង​នឹង​ច្រាន​អ្នក​អោយ​ធ្លាក់​ចុះ​ដល់​ដី​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">«ស្រុក​អេដុម​នឹង​វិនាស​ហិនហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំងកាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំវិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជាជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។</verse>
				<verse number="19">សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​អោយ​ប្រជាជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែងតាំង​អ្នក​គ្រប់គ្រង​ដែល​យើង​បាន ជ្រើស​រើស​អោយ​គ្រប់គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។</verse>
				<verse number="20">ហេតុ​នេះ​ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល ព្រះអម្ចាស់ ​សំរេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គំរោងការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ អោយ​ហិនហោច​ទៀត​ផង។</verse>
				<verse number="21">ពេល​ស្រុក​អេដុម​រលំ ផែនដី​ក៏​កក្រើក សំរែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​កក់។</verse>
				<verse number="22">សត្រូវ​មក​វាយ​ប្រហារ ដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់អាច នៃ​ជន​ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន»។</verse>
				<verse number="23">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់។ «អ្នក​ក្រុង​ហាម៉ាត់ និង​អ្នក​ក្រុង​អើផាត ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ពួក​គេ​អន្ទះអន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល គ្មាន​នរណា​អាច​ធ្វើ​អោយ​ស្ងប់​បាន​ឡើយ។</verse>
				<verse number="24">អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្ត ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន ពួក​គេ​ភ័យ​តក់ស្លុត​ឈឺ​ចុក​ចាប់ អន្ទះអន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="25">តើ​ក្រុង​ដ៏​ល្បីល្បាញ ក្រុង​ដ៏​សប្បាយ​នេះ ត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ?</verse>
				<verse number="26">នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="27">យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស់ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់ ស្ដេច​បេនហាដាដ»។</verse>
				<verse number="28">នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហាសោរ ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន វាយ​យក​បាន។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារ ចូរ​កំទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះ អោយ​អន្តរាយ​ទៅ!</verse>
				<verse number="29">ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ ឥវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។ ចូរ​ស្រែក​ដាក់​ពួក​គេ​ថា ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!</verse>
				<verse number="30">អ្នក​ស្រុក​ហាសោរ​អើយ ចូរ​នាំ​គ្នា​រត់​គេច​ខ្លួន​យ៉ាង​លឿន ហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​សំរេច​រៀបចំ​គំរោងការ​វាយ​ប្រហារ អ្នក​រាល់​គ្នា​ហើយ។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="31">ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជាជាតិ ដែល​រស់​នៅ​យ៉ាង​សុខសាន្ត គ្មាន​កង្វល់​អ្វី - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - ដ្បិត​ទី​លំនៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេ គេ​រស់​នៅ​ដាច់​តែ​ឯង។</verse>
				<verse number="32">ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេ ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន របស់​ពួក​គេ ទុក​ជា​ជយភ័ណ្ឌ​ទៀត​ផង។ យើង​នឹង​កំចាត់​ប្រជាជន​ដែល​កោរ​ជើង​សក់ អោយ​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់ យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​ពី​គ្រប់​ទិសទី កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="33">ស្រុក​ហាសោរ​នឹង​ក្លាយ​ទៅ​ជា ជំរក​របស់​ឆ្កែ​ព្រៃ ជា​ទី​ស្មសាន​រហូត​ត​ទៅ គឺ​នឹង​គ្មាន​ប្រជាជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ នៅ​ទៀត​ដែរ»។</verse>
				<verse number="34">នៅ​ដើម​រជ្ជកាល​ព្រះបាទ​សេដេគា ជា​ស្ដេច​ស្រុក​យូដា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:</verse>
				<verse number="35">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បីល្បាញ របស់​ជន​ជាតិ​អេឡាំ។</verse>
				<verse number="36">យើង​នឹង​ធ្វើ​អោយ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​អោយ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេ ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិសទី ជន​ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជាជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។</verse>
				<verse number="37">យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អេឡាំ​ញ័រ​រន្ធត់ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេ ដោយ​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​អោយ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេ រហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេ អស់​គ្មាន​សល់។</verse>
				<verse number="38">យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំ យើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន របស់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -</verse>
				<verse number="39">ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។</verse>
			</chapter>
			<chapter number="50">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ប្រកាស តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​បាប៊ីឡូន និង​ស្រុក​ខាល់ដេ។</verse>
				<verse number="2">«ចូរ​ប្រកាស​ប្រាប់​ប្រជាជាតិ​នានា ចូរ​ប្រាប់​អោយ​ពួក​គេ​ដឹង ចូរ​លើក​ទង់​សញ្ញា​ឡើង! ចូរ​ប្រាប់​អោយ​ពួក​គេ​ដឹង កុំ​លាក់​អោយ​សោះ! ចូរ​ប្រកាស​ថា: សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ីឡូន​ហើយ! ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូឌូក​ត្រូវ​រលំ​ រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។</verse>
				<verse number="3">ប្រជាជាតិ​មួយ​នៅ​ទិស​ខាង​ជើង លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ីឡូន ធ្វើ​អោយ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​រស់​នៅ​ទៀត​ទេ គឺ​ទាំង​មនុស្ស​ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ អស់​គ្មាន​សល់។</verse>
				<verse number="4">នៅ​គ្រា​នោះ​កូន​ចៅ​អ៊ីស្រាអែល និង​កូន​ចៅ​យូដា វិល​ត្រឡប់​មក​វិញ​ជា​មួយ​គ្នា ពួក​គេ​ដើរ​ផង យំ​ផង ហើយ​ស្វែង​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ -។</verse>
				<verse number="5">ពួក​គេ​នឹង​ស៊ើបសួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយ​ ព្រះអម្ចាស់ ដោយ​ចង​សម្ពន្ធមេត្រី ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ជា​សម្ពន្ធមេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។</verse>
				<verse number="6">ប្រជាជន​របស់​យើង​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​វង្វេង​បាត់។ ពួក​គង្វាល​បាន​នាំ​ពួក​គេ​អោយ​វង្វេង ដោយ​ពង្វាង​ទៅ​តាម​ភ្នំ​នានា។ ចៀម​របស់​យើង​ដើរ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ រហូត​ដល់​ភ្លេច​ក្រោល​របស់​ខ្លួន។</verse>
				<verse number="7">អស់​អ្នក​ដែល​ជួប​ពួក​គេ នាំ​គ្នា​ខាំ​ហែក​ស៊ី​សាច់ ហើយ​បច្ចាមិត្ត​របស់​ពួក​គេ​ពោល​ថា: “បើ​យើង​សម្លាប់​ពួក​គេ យើង​គ្មាន​កំហុស​អ្វី​ទេ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់ ព្រះអម្ចាស់!”។ ដូនតា​របស់​ពួក​គេ​បាន​សង្ឃឹម​លើ​ ព្រះអម្ចាស់ ដែល​ជា​ប្រភព​នៃ​សេចក្ដី​សុចរិត។</verse>
				<verse number="8">ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន ចូរ​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ! ចូរ​ធ្វើ​ដូច​ជា​ពពែ​ឈ្មោល ដែល​នៅ​ខាង​មុខ​ហ្វូង​ចៀម។</verse>
				<verse number="9">យើង​នឹង​ប្រមូល​ប្រជាជាតិ​នានា ដែល​ជា​មហា​អំណាច ពី​ស្រុក​ខាង​ជើង អោយ​មក​វាយ​លុក​ក្រុង​បាប៊ីឡូន។ ប្រជាជាតិ​ទាំង​នោះ​នឹង​រៀប​ក្បួន​ទ័ព វាយ​យក​ក្រុង​នេះ ព្រួញ​របស់​ពួក​គេ​បាញ់​មិន​ចេះ​ខុស​ទេ គឺ​ប្រៀប​ដូច​ជា​ទាហាន​ដ៏​មាន​ថ្វី​ដៃ ដែល​ឥត​ត្រឡប់​មក​វិញ ដោយ​ពុំ​បាន​ប្រហារ​ជីវិត​មនុស្ស​ឡើយ។</verse>
				<verse number="10">ខ្មាំង​នឹង​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​ខាល់ដេ ហើយ​អស់​អ្នក​ដែល​រឹប​អូស​យក​សម្បត្តិ របស់​ស្រុក​នោះ មុខ​ជា​បាន​ស្កប់ស្កល់​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ជន​ជាតិ​បាប៊ីឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​នៃ​ប្រជាជន​របស់​យើង ម្ដេច​ក៏​មិន​នាំ​គ្នា​រីករាយ និង​លោត​កព្ឆោង​ទៅ! ចូរ​លោត​ដូច​គោ​ញី​ដែល​កំពុង​ពេញ​កម្លាំង ចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ!</verse>
				<verse number="12">ក្រុង​បាប៊ីឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។ បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជាជាតិ​មួយ អន់​ជាង​គេ​បំផុត ទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ដី​ហួតហែង និង​ជា​ព្រៃ​ល្បោះ»។</verse>
				<verse number="13">ដោយសារ​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែល គ្មាន​នរណា​រស់​នៅ គឺ​ក្រុង​បាប៊ីឡូន​ទាំង​មូល​នឹង​វិនាស​ហិនហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំងកាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។</verse>
				<verse number="14">ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តំរៀប​គ្នា​វាយ​លុក និង​ព័ទ្ធ​ជុំវិញ​ក្រុង​បាប៊ីឡូន​ទៅ! ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះ ដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយ ដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រឆាំង​នឹង​ ព្រះអម្ចាស់!</verse>
				<verse number="15">ចូរ​ស្រែក​ជយឃោស​ពី​គ្រប់​ទិសទី ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។ គ្រឹះ​របស់​វា​ត្រូវ​កក្រើក ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ ដ្បិត​ ព្រះអម្ចាស់ ​សងសឹក​នឹង​ក្រុង​នេះ ដូច្នេះ ចូរ​សងសឹក​នឹង​ក្រុង​បាប៊ីឡូន ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល ពួក​គេ​ធ្លាប់​ប្រព្រឹត្ត។</verse>
				<verse number="16">ចូរ​កុំ​ទុក​អោយ​មាន​អ្នក​សាប​ព្រោះ ឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន ទៀត​ឡើយ។ រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេច ពី​មុខ​ដាវ​របស់​កងទ័ព​ដែល​មក​វាយ​លុក ហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជាជន និង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។</verse>
				<verse number="17">អ៊ីស្រាអែល​ប្រៀប​បាន​នឹង​ចៀម​វង្វេង ដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំ មុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រាអែល បន្ទាប់​មក នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហែក​ស៊ី និង​កំទេច​ឆ្អឹង​អ៊ីស្រាអែល។</verse>
				<verse number="18">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ នៃ​ពិភព ទាំង​មូល ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ីឡូន និង​ស្រុក​របស់​គេ ដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។</verse>
				<verse number="19">យើង​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​អោយ វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសាន ហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌ នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។</verse>
				<verse number="20">នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់ ជន​ជាតិ​អ៊ីស្រាអែល​លែង​ឃើញ​ទៀត​ហើយ រីឯ​អំពើ​បាប​របស់​ជន​ជាតិ​យូដា ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ ដ្បិត​យើង​លើកលែង​ទោស​អស់​អ្នក​ដែល​យើង ទុក​អោយ​នៅ​សេសសល់​ពី​ស្លាប់» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">«ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ាថែម វាយ​លុក​អ្នក​ស្រុក​ពេកូដ ចូរ​កំទេច និង​ប្រហារ​ពួក​គេ ឥត​ទុក​អោយ​នៅ​សល់​អ្វី​ឡើយ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង បាន​បង្គាប់​ដល់​អ្នក» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="22">នៅ​ក្នុង​ស្រុក មាន​ឮ​សូរ​សំឡេង​សឹក​សង្គ្រាម និង​មហន្តរាយ។</verse>
				<verse number="23">បាប៊ីឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កំទេច ផែនដី​ទាំង​មូល បែរ​ជា​បាក់​បែក​ខ្ទេចខ្ទី​អស់! ម្ដេច​ក៏​បាប៊ីឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដូច្នេះ!</verse>
				<verse number="24">បាប៊ីឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នក ហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួន ពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាម ព្រោះ​អ្នក​ហ៊ាន​រក​រឿង​ ព្រះអម្ចាស់ ។</verse>
				<verse number="25">ព្រះអម្ចាស់ ​បាន​បើក​ឃ្លាំង​របស់​ព្រះអង្គ ហើយ​យក​គ្រឿង​សស្រ្ដាវុធ នៃ​ព្រះពិរោធ​ចេញ​មក ដ្បិត​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើ គ្រឿង​សស្រ្ដាវុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។</verse>
				<verse number="26">ចូរ​នាំ​គ្នា​មក​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​វាយ​ប្រហារ​បាប៊ីឡូន ចូរ​បើក​ជង្រុក​របស់​ពួក​គេ ចូរ​កំទេច​ក្រុង​នេះ ហើយ​បំផ្លាញ​ទាំង​អស់ ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ កុំ​ទុក​អោយ​នៅ​សេសសល់​អ្វី​ឡើយ។</verse>
				<verse number="27">ចូរ​សម្លាប់​មេទ័ព​ទាំង​អស់​នៅ​ស្រុក​នោះ ដូច​គោ​ដែល​គេ​សម្លាប់​នៅ​ទី​សត្តឃាត! ពួក​គេ​មុខ​ជា​វេទនា​ពុំខាន ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​ទទួល​ទារុណកម្ម មក​ដល់​ហើយ។</verse>
				<verse number="28">ប្រជាជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ីឡូន ប្រកាស​អោយ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង ទ្រង់​សងសឹក​ហើយ គឺ​ព្រះអង្គ​សងសឹក​ពួក​បាប៊ីឡូន ព្រោះ​គេ​បាន​កំទេច​ព្រះវិហារ​របស់​ព្រះអង្គ!</verse>
				<verse number="29">ចូរ​កោះ​ហៅ​អ្នក​បាញ់​ព្រួញ គឺ​អ្នក​បាញ់​ព្រួញ ដ៏​ពូកែ​ទាំង​ប៉ុន្មាន មក​វាយ​លុក​បាប៊ីឡូន ចូរ​បោះ​ទ័ព​ជុំវិញ​ក្រុង​នេះ កុំ​អោយ​នរណា​ម្នាក់​រត់​រួច​ឡើយ។ ចូរ​សង​ពួក​បាប៊ីឡូន​វិញ តាម​អំពើ​របស់​ពួក​គេ ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​វិញ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​វាយឫក​ព្រហើន​ដាក់​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="30">«ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នោះ យុវជន​របស់​ពួក​គេ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ រីឯ​ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="31">ក្រុង​បាប៊ីឡូន​ដ៏​ព្រហើន​អើយ យើង​នឹង​ដាក់​ទោស​អ្នក ថ្ងៃ​ដែល​អ្នក​ទទួល​ទារុណកម្ម​មក​ដល់​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="32">ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ យើង​ដុត​កំទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ីឡូន ហើយ​ភ្លើង​នឹង​ឆាបឆេះ​គ្រប់​ទិសទី»។</verse>
				<verse number="33">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា ត្រូវ​បាប៊ីឡូន​សង្កត់សង្កិន​រួម​ជា​មួយ​គ្នា អស់​អ្នក​ដែល​បាន​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ នៅ​តែ​ឃុំ​ពួក​គេ​ទុក​ដដែល មិន​ព្រម​លែង​ពួក​គេ​ឡើយ»។</verse>
				<verse number="34">ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​ឫទ្ធានុភាព ព្រះអង្គ​មាន​នាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។ ព្រះអង្គ​ពិត​ជា​រក​យុត្តិធម៌​អោយ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​អោយ អ្នក​ស្រុក​បាប៊ីឡូន​កើត​ចលាចល។</verse>
				<verse number="35">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ដាវ​ទៅ​ប្រហារ​ជន​ជាតិ​ខាល់ដេ អ្នក​ក្រុង​បាប៊ីឡូន ព្រម​ទាំង​មន្ត្រី និង​អ្នក​ប្រាជ្ញ​របស់​ពួក​គេ។</verse>
				<verse number="36">ចូរ​យក​ដាវ​ទៅ​ប្រហារ​គ្រូ​ហោរ​របស់​ពួក​គេ! អ្នក​ទាំង​នោះ​ជា​មនុស្ស​វិកលចរិត! ចូរ​យក​ដាវ​ទៅ​ប្រហារ​ទាហាន​ដ៏ ខ្លាំង​ពូកែ​របស់​ពួក​គេ អ្នក​ទាំង​នោះ​ត្រូវ​រលំ​ហើយ!</verse>
				<verse number="37">ចូរ​យក​ដាវ​ទៅ​ប្រហារ​សេះ និង​រទេះ​ចំបាំង​របស់​ពួក​គេ ហើយ​ប្រហារ​ជន​បរទេស​ដែល​មក​ជួយ​ច្បាំង រួម​ជា​មួយ​ពួក​គេ​ដែរ! អ្នក​ទាំង​នោះ​ទន់​ខ្សោយ​ដូច​មនុស្ស​ស្រី! ចូរ​យក​ដាវ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ទាំង​អស់​ទៅ!</verse>
				<verse number="38">ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ អោយ​រីង​ស្ងួត! ដ្បិត​ស្រុក​នេះ​ពោរពេញ​ដោយ​រូប​បដិមា ពួក​គេ​វង្វេងវង្វាន់​ទៅ​តាម​រូប​ទីងមោង ដ៏​គំរក់​របស់​ខ្លួន។</verse>
				<verse number="39">ហេតុ​នេះ​ហើយ​បាន​ជា​សត្វ​ព្រៃ និង​សត្វ​សាហាវ នាំ​គ្នា​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ក្រុង​នេះ សត្វ​ត្មាត​ក៏​មក​ធ្វើ​សំបុក​រស់​នៅ​ដែរ គ្មាន​មនុស្ស​រស់​នៅ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="40">ក្រុង​នេះ​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ ដែល​ព្រះជាម្ចាស់​បាន​បំផ្លាញ គឺ​គ្មាន​នរណា​មក​រស់​នៅ​ទៀត​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​តាំង​ទី​លំនៅ ទៀត​ដែរ»។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="41">មើល៍! មាន​កងទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជាជាតិ​មួយ និង​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំងឡាយ ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី</verse>
				<verse number="42">ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​បាប៊ីឡូន!</verse>
				<verse number="43">ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ឮ​ដំណឹង​នេះ ក៏​ទន់​ដៃ​ទន់​ជើង អន្ទះសា និង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="44">សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​អោយ​អ្នក​ស្រុក​បាប៊ីឡូន រត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែងតាំង​អ្នក​គ្រប់គ្រង​ដែល​យើង​បាន ជ្រើស​រើស​អោយ​គ្រប់គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?</verse>
				<verse number="45">ហេតុ​នេះ​ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល​ ព្រះអម្ចាស់ សំរេច​ធ្វើ ចំពោះ​បាប៊ីឡូន និង​គំរោងការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ អោយ​ហិនហោច​ទៀត​ផង។</verse>
				<verse number="46">ពេល​ក្រុង​បាប៊ីឡូន​រលំ ផែនដី​ក៏​កក្រើក មាន​សំរែក​លាន់​ឮ​ឡើង​ក្នុង​ចំណោម ប្រជាជាតិ​ទាំងឡាយ។</verse>
			</chapter>
			<chapter number="51">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​អោយ​ខ្យល់​ព្យុះ បក់​បោក​បំផ្លាញ​ក្រុង​បាប៊ីឡូន និង​ប្រជាជន​នៅ​ក្រុង​នោះ។</verse>
				<verse number="2">យើង​នឹង​ប្រើ​គេ​អោយ​មក​រែង​ក្រុង​បាប៊ីឡូន ដូច​គេ​រែង​អង្ករ។ អ្នក​ទាំង​នេះ​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ស្រុក ពួក​គេ​មក​ពី​គ្រប់​ទិសទី វាយ​លុក​ក្រុង​បាប៊ីឡូន នៅ​ថ្ងៃ​ដ៏​សែន​វេទនា​នោះ។</verse>
				<verse number="3">កុំ​ត្រា​ប្រណី​ទាហាន​បាញ់​ព្រួញ និង​អ្នក​ពាក់​អាវក្រោះ ដែល​ពើង​ទ្រូង! កុំ​ត្រា​ប្រណី​យុវជន​របស់​ពួក​គេ! ចូរ​បំផ្លាញ​កងទ័ព​ទាំង​មូល​របស់​ពួក​គេ ចោល​ទៅ!»។</verse>
				<verse number="4">ពួក​គេ​ដួល​ស្លាប់​នៅ​ក្នុង​ស្រុក​ខាល់ដេ អ្នក​ដែល​គេ​ចាក់​ទម្លុះ ត្រូវ​ស្លាប់​នៅ​តាម​ដង​ផ្លូវ ក្នុង​ក្រុង​បាប៊ីឡូន</verse>
				<verse number="5">ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ​ដ៏វិសុទ្ធ នៃ​ជន​ជាតិ​អ៊ីស្រាអែល ពាសពេញ​ក្នុង​ស្រុក។ ប៉ុន្តែ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ របស់​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា ទ្រង់​មិន​បោះ​បង់​ចោល​ប្រជារាស្ត្រ របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="6">ចូរ​រត់​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ! ម្នាក់ៗ​រត់​ប្រាស​អាយុ! មិន​គួរ​ទុក​អោយ​ខ្លួន​វិនាស​សូន្យ ព្រោះ​តែ​កំហុស​របស់​ក្រុង​នេះ​ឡើយ! ដ្បិត​ពេល​នេះ ជា​ពេល​ដែល​ ព្រះអម្ចាស់ ​សងសឹក ព្រះអង្គ​សង​ទៅ​ជន​ជាតិ​បាប៊ីឡូន​វិញ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត!</verse>
				<verse number="7">ពី​មុន​បាប៊ីឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ជា​ពែង​ដែល​ធ្វើ​អោយ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជាជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។</verse>
				<verse number="8">រំពេច​នោះ​ស្រាប់​តែ​បាប៊ីឡូន​ធ្លាក់​ចុះ ហើយ​បាក់​បែក​ខ្ទេចខ្ទី​អស់! ចូរ​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​នេះ ចូរ​យក​ថ្នាំ​មក​ព្យាបាល​ស្នាម​របួស​របស់​វា ប្រហែល​ជា​វា​អាច​ជា​ឡើង​វិញ​បាន។</verse>
				<verse number="9">ពួក​យើង​ខិតខំ​ព្យាបាល​បាប៊ីឡូន​ដែរ តែ​វា​ពុំ​អាច​ជា​សះស្បើយ​បាន​ទេ។ ដូច្នេះ ចូរ​បោះ​បង់​ចោល​ក្រុង​នេះ ហើយ​វិល​ទៅ​ស្រុក​របស់​យើង​រៀងៗ​ខ្លួន​វិញ ដ្បិត​ទោស​របស់​ក្រុង​នេះ​មាន​ទំហំ​ធំ​ជាង ផ្ទៃ​មេឃ និង​អាកាសវេហាស៍​ទៅ​ទៀត។</verse>
				<verse number="10">ព្រះអម្ចាស់ ​រក​យុត្តិធម៌​អោយ​ពួក​យើង។ មក! យើង​នាំ​គ្នា​រៀប​រាប់​ប្រាប់​អ្នក​ក្រុង​ស៊ីយ៉ូន អំពី​ស្នា​ព្រះហស្ដ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។</verse>
				<verse number="11">ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ ព្រះអម្ចាស់ ​មាន​គំរោងការ​កំទេច​ក្រុង​បាប៊ីឡូន ហេតុ​នេះ​បាន​ជា​ព្រះអង្គ​ជំរុញ ស្ដេច​ស្រុក​មេឌី​អោយ​សំរេច​ការ​នេះ ដ្បិត​ ព្រះអម្ចាស់ ​សងសឹក​ពួក​បាប៊ីឡូន ព្រោះ​ពួក​គេ​កំទេច​ព្រះវិហារ​របស់​ព្រះអង្គ!</verse>
				<verse number="12">ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ីឡូន ចូរ​បន្ថែម​កង​យាមល្បាត ចូរ​ដាក់​អ្នក​យាម​អោយ​ឃ្លាំ​មើល ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ ដ្បិត​ ព្រះអម្ចាស់ ​សំរេច​តាម​ផែន​ការ ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រឆាំង នឹង​អ្នក​ក្រុង​បាប៊ីឡូន។</verse>
				<verse number="13">អ្នក​រស់​នៅ​តាម​មាត់​ទន្លេ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន អ្នក​មាន​ចិត្ត​លោភលន់ តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!</verse>
				<verse number="14">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នាម​ព្រះអង្គ​ផ្ទាល់​ថា៖ «យើង​នឹង​នាំ​កងទ័ព​ដ៏​ច្រើន​ដូច​ហ្វូង​កណ្ដូប មក​វាយ​លុក​អ្នក ពួក​គេ​ស្រែក​យក​ជ័យជំនះ​លើ​អ្នក»។</verse>
				<verse number="15">ព្រះអម្ចាស់ ​បាន​សូន​ផែនដី ដោយ​ឫទ្ធានុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះតម្រិះ​របស់​ព្រះអង្គ។</verse>
				<verse number="16">ពេល​ព្រះអង្គ​បន្លឺ​ព្រះសូរសៀង ទឹក​ទាំងឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។</verse>
				<verse number="17">ពេល​ឃើញ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿងឆ្ងល់ លែង​យល់​អ្វី​សោះ ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​បាន​ឆ្លាក់​រូប​ព្រះ​ឥត​បាន​ការ​ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។</verse>
				<verse number="18">ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​របស់​គួរ​អោយ​មើលងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស។</verse>
				<verse number="19">រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ មិន​ដូច្នោះ​ទេ គឺ​ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រាអែល ធ្វើ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះអម្ចាស់ ​នៃ​ពិភព ទាំង​មូល។</verse>
				<verse number="20">«បាប៊ីឡូន​អើយ កាល​ពី​មុន​អ្នក​ប្រៀប​បាន​នឹង​ញញួរ ជា​គ្រឿង​សស្រ្ដាវុធ យើង​បាន​ប្រើ​អ្នក សំរាប់​វាយដំ​ប្រជាជាតិ​នានា និង​កំទេច​នគរ​ទាំងឡាយ។</verse>
				<verse number="21">យើង​បាន​ប្រើ​អ្នក​សំរាប់​កំទេច​សេះ និង​ទាហាន​ដែល​ជិះ​នៅ​លើ​វា យើង​បាន​ប្រើ​អ្នក សំរាប់​កំទេច រទេះ​ចំបាំង និង​អ្នក​បរ​វា។</verse>
				<verse number="22">យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​មនុស្ស​ប្រុស​ស្រី យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​ចាស់ៗ និង​ក្មេងៗ យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​យុវជន​យុវនារី</verse>
				<verse number="23">យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​អ្នក​គង្វាល និង​ហ្វូង​សត្វ​របស់​គេ យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​អ្នក​ភ្ជួរ​ស្រែ និង​គោ​ដែល​គេ​ទឹម យើង​បាន​ប្រើ​អ្នក សំរាប់​ប្រហារ​ចៅហ្វាយ​ខេត្ត និង​ទេសាភិបាល។</verse>
				<verse number="24">យើង​នឹង​សង​ទៅ​ក្រុង​បាប៊ីឡូន និង​អ្នក​ស្រុក​ខាល់ដេ​ទាំង​អស់ តាម​អំពើ ឃោរឃៅ​ដែល​គេ​បាន​ប្រព្រឹត្ត ចំពោះ​ក្រុង​ស៊ីយ៉ូន ក្រោម​ក្រសែភ្នែក​របស់​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">បាប៊ីឡូន​អើយ យើង​នឹង​ដាក់​ទោស​អ្នក អ្នក​ប្រៀប​បាន​នឹង​ភ្នំ​មួយ ដែល​កំទេច ផែនដី​ទាំង​មូល - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រមៀល​អ្នក​ចុះ​ពី​លើ​ថ្ម​ភ្នំ ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ពំនូក​ភ្លើង​មួយ។</verse>
				<verse number="26">គេ​នឹង​លែង​យក​ថ្ម​គ្រឹះ​ដ៏​មាន​តម្លៃ ឬ​ថ្ម​សំរាប់​ធ្វើ​ជា​សសរ ចេញ​ពី​អ្នក​ទៀត​ឡើយ ដ្បិត​អ្នក​ត្រូវ​វិនាស​ហិនហោច​រហូត​ត​ទៅ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="27">ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​ស្រុក​នេះ! ចូរ​ផ្លុំ​ស្នែង​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ! ចូរ​ប្រមូល​ប្រជាជាតិ​នានា​វាយ​លុក​ក្រុង​នេះ! ចូរ​ហៅ​នគរ​ទាំងឡាយ គឺ​នគរ​អារ៉ារ៉ាត មិនី និង​អ័សក្នាស មក​ច្បាំង​នឹង​ក្រុង​នេះ! ចូរ​តែងតាំង​អោយ​មាន​អ្នក​កេណ្ឌ​ទ័ព ចូរ​បញ្ជូន​ទ័ព​សេះ​យ៉ាង​ច្រើន​កុះករ​ដូច​កណ្ដូប!</verse>
				<verse number="28">ចូរ​ប្រមូល​ប្រជាជាតិ​នានា​វាយ​លុក​ក្រុង​នេះ ដោយ​រួម​ជា​មួយ​ស្ដេច​ស្រុក​មេឌី ព្រម​ទាំង​ពួក​ចៅហ្វាយ​ខេត្ត ទេសាភិបាល និង​នគរ​ចំណុះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។</verse>
				<verse number="29">ផែនដី​កក្រើក​រំពើក និង​ញាប់ញ័រ នៅ​ពេល ដែល​ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ីឡូន តាម​គំរោងការ​របស់​ព្រះអង្គ គឺ​ធ្វើ​អោយ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។</verse>
				<verse number="30">ពួក​ទាហាន​ដ៏​ពូកែ​របស់​ស្រុក​បាប៊ីឡូន ឈប់​ច្បាំង ហើយ​សំងំ​នៅ​ក្នុង​បន្ទាយ។ ពួក​គេ​បាត់​បង់​សេចក្ដី​ក្លាហាន ធ្លាក់​ខ្លួន​ខ្សោយ​ដូច​មនុស្ស​ស្រី។ ខ្មាំង​សត្រូវ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ ហើយ​កំទេច​រនុក​ទ្វារ​របស់​ពួក​គេ​ចោល​ដែរ។</verse>
				<verse number="31">អ្នក​រត់​នាំ​គ្នា​រត់​បណ្ដាក់​គ្នា អ្នក​នាំ​សារ​ក៏​នាំ​ដំណឹង​តៗ​គ្នា ដើម្បី​ទៅ​ទូល​ស្ដេច​ស្រុក​បាប៊ីឡូន​ថា: សត្រូវ​វាយ​យក​បាន​ទីក្រុង ពី​ជាយ​ម្ខាង ទៅ​ជាយ​ម្ខាង​ទៀត។</verse>
				<verse number="32">សត្រូវ​កាន់​កាប់​ផ្លូវ​ទឹក​ទាំងឡាយ ព្រម​ទាំង​ដុត​កំទេច​បន្ទាយ​ផង ទាហាន​បាប៊ីឡូន​នាំ​គ្នា​ធ្លាក់​ទឹក​ចិត្ត»។</verse>
				<verse number="33">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់ ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា៖ «ក្រុង​បាប៊ីឡូន​ប្រៀប​បាន​នឹង​លាន​បោក​ស្រូវ នៅ​តែ​បន្តិច​ទៀត ដល់​ពេល​គេ​ច្រូត​កាត់ ក្រុង​នេះ​ហើយ!»។</verse>
				<verse number="34">ក្រុង​ស៊ីយ៉ូន​ពោល​ថា: នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លេប និង​កំទេច​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។</verse>
				<verse number="35">អ្នក​ក្រុង​ស៊ីយ៉ូន​ពោល​ថា សូម​អោយ​ពួក​បាប៊ីឡូន​រង​នូវ​អំពើ​ឃោរឃៅ ដែល​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ។ អ្នក​ក្រុង​យេរូសាឡឹម​ពោល​ថា សូម​អោយ​ពួក​ខាល់ដេ​ទទួល​ទោស ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ខ្ញុំ។</verse>
				<verse number="36">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ មាន​ព្រះបន្ទូល មក​កាន់​ប្រជាជន​ក្រុង​យេរូសាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​អោយ​អ្នក យើង​នឹង​សងសឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​អោយ​ទន្លេ​នៅ​ក្រុង​បាប៊ីឡូន ហួតហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។</verse>
				<verse number="37">ក្រុង​បាប៊ីឡូន​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​សំបុក​ឆ្កែ​ព្រៃ ធ្វើ​អោយ​ប្រជាជាតិ​ឯ​ទៀតៗ ស្រឡាំងកាំង និង​ព្រឺ​សម្បុរ ជា​កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ទៀត។</verse>
				<verse number="38">ជន​ជាតិ​បាប៊ីឡូន​នាំ​គ្នា​គ្រហឹម​ដូច​កូន​សិង្ហ និង​ដូច​សិង្ហ​ស្ទាវ</verse>
				<verse number="39">ពេល​ណា​ពួក​គេ​ពុះ​កញ្ជ្រោល​ដល់​កំរិត​ហើយ យើង​នឹង​រៀបចំ​ជប់លៀង​អោយ​ពួក​គេ យើង​នឹង​បង្អក​ពួក​គេ​អោយ​ស្រវឹង ទាល់​តែ​លេលា ហើយ​ដេក​លក់​រហូត លែង​ភ្ញាក់​ទៀត - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="40">យើង​នឹង​នាំ​ពួក​គេ​ទៅ​ទី​សត្តឃាត ដូច​ពពែ និង​ចៀម។</verse>
				<verse number="41">ម្ដេច​ក៏​ក្រុង​សេសាក​ ដែល​ពិភព​លោក​ទាំង​មូល​ធ្លាប់​តែ​លើក​តម្កើង ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​ដូច្នេះ! ម្ដេច​ក៏​បាប៊ីឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្នុង​ចំណោម​ប្រជាជាតិ​នានា​បែប​នេះ!</verse>
				<verse number="42">សមុទ្រ​ជន់​លិច​ស្រុក​បាប៊ីឡូន ហើយ​ទឹក​រលក​ក៏​បក់​បោក​លើ​ស្រុក​នេះ​ដែរ!</verse>
				<verse number="43">ក្រុង​ទាំងឡាយ​នៅ​ស្រុក​បាប៊ីឡូន ត្រូវ​វិនាស​អន្តរាយ ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ហួតហែង និង​ព្រៃ​ល្បោះ ជា​ស្រុក​ដែល​គ្មាន​នរណា​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ដែរ។</verse>
				<verse number="44">យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់ ជន​ជាតិ​បាប៊ីឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជាជាតិ​ទាំងឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ីឡូន​ក៏​រលំ​ដែរ។</verse>
				<verse number="45">ប្រជារាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ីឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​អោយ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។</verse>
				<verse number="46">មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច ដោយ​ឮ​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​និយាយ ក្នុង​ស្រុក​នោះ​ឡើយ! ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាមអារ៉ាម​មួយ ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាមអារ៉ាម​មួយ​ទៀត អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម អំណាច​តៗ​គ្នា។</verse>
				<verse number="47">ហេតុ​នេះ​នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​របស់ ស្រុក​បាប៊ីឡូន ស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ ពាសពេញ​ក្នុង​ទីក្រុង។</verse>
				<verse number="48">អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ដោយ​បាប៊ីឡូន​រលំ ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង មក​បំផ្លាញ​ក្រុង​នេះ!» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="49">បាប៊ីឡូន​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន នៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិត ឥឡូវ​នេះ បាប៊ីឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរ ព្រោះ​គេ​បាន​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="50">អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​អោយ​សោះ ចូរ​គិត​ដល់​ ព្រះអម្ចាស់ ​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូសាឡឹម​ជានិច្ច!</verse>
				<verse number="51">ពួក​យើង​ធ្លាប់​អាម៉ាស់ នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ ពួក​យើង​បាន​បាក់​មុខ នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទីសក្ការៈ នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="52">«ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​បាប៊ីឡូន ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាសពេញ​ក្នុង​ស្រុក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="53">ទោះ​បី​បាប៊ីឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​អោយ​នាំ​គ្នា​មក ប្រហារ​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="54">មាន​សំរែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ីឡូន ហើយ​សំឡេង​មហន្តរាយ​លាន់​ឮ​ឡើង ពី​ស្រុក​ខាល់ដេ</verse>
				<verse number="55">ដ្បិត​ ព្រះអម្ចាស់ ​កំទេច​ក្រុង​បាប៊ីឡូន ព្រះអង្គ​ធ្វើ​អោយ​សំរែក​លាន់​ឮ​ក្នុង​ក្រុង​នេះ ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ កងទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សំរែក ទ្រហឹង​អឺងអាប់។</verse>
				<verse number="56">ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ីឡូន ទាហាន​ដ៏​អង់អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះអម្ចាស់ ​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។</verse>
				<verse number="57">«យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសាភិបាល និង​ទាហាន​ដ៏​អង់អាច​របស់​ពួក​គេ​អោយ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះមហាក្សត្រ​ដែល​មាន​នាម​ថា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="58">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «កំពែង​ដ៏​ស្កឹមស្កៃ​របស់​ក្រុង​បាប៊ីឡូន បាក់​បែក​រហូត​ដល់​គ្រឹះ ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់ គឺ​ស្នាដៃ​ដែល​ប្រជាជន​ទាំងឡាយ បាន​ធ្វើ​ក្លាយ​ជា​អសារបង់ អ្វីៗ​ដែល​ប្រជាជាតិ​នានា​ខំ​ប្រឹង​ធ្វើ ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។</verse>
				<verse number="59">នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា បង្គាប់​ដល់​លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​នេរីយ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេយ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ីឡូន ជា​មួយ​ព្រះបាទ​សេដេគា នៅ​ឆ្នាំ​ទី​បួន​ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ​លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហាតលិក។</verse>
				<verse number="60">លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ស្រុក​បាប៊ីឡូន​ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះបន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ីឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។</verse>
				<verse number="61">លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ីឡូន​លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ</verse>
				<verse number="62">រួច​ពោល​ថា: បពិត្រ​ ព្រះអម្ចាស់ គឺ​ព្រះអង្គ​ផ្ទាល់​ដែល​មាន​ព្រះបន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។</verse>
				<verse number="63">ពេល​លោក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។</verse>
				<verse number="64">បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក​ដែល​ព្រះអម្ចាស់​ធ្វើ​អោយ​កើត​មាន​ដល់​ពួក​គេ​ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។ ពាក្យ​របស់​លោក​យេរេមា​ចប់​តែ​ត្រឹម​ណេះ។</verse>
			</chapter>
			<chapter number="52">
				<verse number="1">ពេល​ព្រះបាទ​សេដេគា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ស្រុក​លីបណា។</verse>
				<verse number="2">ព្រះបាទ​សេដេគា​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​ព្រះហឫទ័យ​ ព្រះអម្ចាស់ ដូច​ព្រះបាទ​យេហូយ៉ាគីម​ដែរ។</verse>
				<verse number="3">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ចំពោះ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។ នៅ​គ្រា​នោះ​ព្រះបាទ​សេដេគា​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។</verse>
				<verse number="4">ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះបាទ​សេដេគា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បោះ​ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="5">ពួក​គេ​ឡោមព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជកាល​ព្រះបាទ​សេដេគា។</verse>
				<verse number="6">នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជាជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ</verse>
				<verse number="7">ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កងទ័ព​ខាល់ដេ​ឡោមព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។</verse>
				<verse number="8">កងទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កងទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែកខ្ញែក​គ្នា​អស់។</verse>
				<verse number="9">ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះចៅ​នេប៊ូក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ព្រះចៅ​នេប៊ូក្នេសា​ប្រកាស​កាត់​ទោស​ព្រះបាទ​សេដេគា។</verse>
				<verse number="10">ស្ដេច​ស្រុក​បាប៊ីឡូន​បញ្ជា​អោយ​គេ​អារ ក​បុត្រ​ទាំង​អស់​របស់​ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបាទ​សេដេគា។ ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បាន​អោយ​គេ​អារ ក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ស្រុក​យូដា នៅ​ក្រុង​រីបឡា​ដែរ។</verse>
				<verse number="11">បន្ទាប់​មក ព្រះចៅ​នេប៊ូក្នេសា​អោយ​គេ​ចាក់​ភ្នែក​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ស្រុក​បាប៊ីឡូន​នាំ​ព្រះបាទ​សេដេគា​ទៅ​ស្រុក​បាប៊ីឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។</verse>
				<verse number="12">នៅ​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​ដែល​បំរើ​ស្ដេច​ស្រុក​បាប៊ីឡូន​មក​ដល់​ក្រុង​យេរូសាឡឹម។</verse>
				<verse number="13">លោក​ដុត​កំទេច​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូសាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។</verse>
				<verse number="14">កងទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ​ប្រតិភូ ក៏​រំលំ​កំពែង​ជុំវិញ​ក្រុង​យេរូសាឡឹម​ចោល​ដែរ។</verse>
				<verse number="15">លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ កៀរ​ប្រជាជន​ដែល​នៅ​សេសសល់​ក្នុង​ទីក្រុង គឺ​ជន​ក្រីក្រ​មួយ​ចំនួន ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេសសល់​យក​ទៅ​ជា​ឈ្លើយ​សឹក។</verse>
				<verse number="16">ប៉ុន្តែ លោក​នេប៊ូសារ៉ាដាន​ជា​រាជ​ប្រតិភូ ទុក​អោយ​ជន​តូចតាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំងបាយជូរ និង​ភ្ជួរ​ស្រែ។</verse>
				<verse number="17">ជន​ជាតិ​ខាល់ដេ​កំទេច​សសរ​លង្ហិន ដែក​កំណល់ និង​អាង​ធំ ដែល​ស្ថិត​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ីឡូន។</verse>
				<verse number="18">ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​ទៅ​ជា​មួយ។</verse>
				<verse number="19">លោក​រាជ​ប្រតិភូ​ក៏​យក​ចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="20">រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ លង្ហិន​ទាំង​ដប់ពីរ ជា​កំណល់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​សំរាប់​ប្រើប្រាស់​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា មាន​ទម្ងន់​ប៉ុន្មាន​ទេ។</verse>
				<verse number="21">សសរ​ទី​មួយ​មាន​កំពស់​ដប់ប្រាំបី​ហត្ថ ហើយ​រង្វង់​សសរ​មាន​ប្រវែង​ដប់ពីរ​ហត្ថ។ សសរ​នោះ​ប្រហោង​ក្នុង និង​មាន​កំរាស់​បួន​ហ៊ុន។</verse>
				<verse number="22">នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ​មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​ប្រាំ​ហត្ថ។ នៅ​ជុំវិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡាអួន និង​ផ្លែ​ទទឹម​ជា​ច្រើន​ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។</verse>
				<verse number="23">មាន​ផ្លែ​ទទឹម​ទាំង​អស់​កៅសិប​ប្រាំ​មួយ​នៅ​ជុំវិញ ហើយ​ផ្លែ​ទទឹម​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡាអួន មាន​ចំនួន​ទាំង​អស់​មួយ​រយ។</verse>
				<verse number="24">លោក​រាជ​ប្រតិភូ​ចាប់​លោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​បូជាចារ្យ លោក​សេផានា ជា​បូជាចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះវិហារ​បី​នាក់​យក​ទៅ​ជា​មួយ។</verse>
				<verse number="25">លោក​ក៏​ចាប់​មហាតលិក​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំពីរ​រូប ស្មៀន​របស់​មេទ័ព​ដែល​មាន​ភារកិច្ច​កេណ្ឌ​ទាហាន និង​ប្រជាជន​ហុកសិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។</verse>
				<verse number="26">លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​រីបឡា។</verse>
				<verse number="27">ស្ដេច​ស្រុក​បាប៊ីឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត់។ ជន​ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។</verse>
				<verse number="28">ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ស្ដេច​នេះ​កៀរ​ជន​ជាតិ​យូដា យក​ទៅ​ជា​ឈ្លើយ​ចំនួន ៣ ០២៣​នាក់។</verse>
				<verse number="29">ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ស្ដេច​នេះ​កៀរ​អ្នក​ក្រុង​យេរូសាឡឹម​យក​ទៅ​ជា​ឈ្លើយ​ចំនួន ៨៣២​នាក់។</verse>
				<verse number="30">ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា លោក​នេប៊ូសារ៉ាដាន ជា​រាជ​ប្រតិភូ​កៀរ​ជន​ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់ មាន​ចំនួន ៤ ៦០០ នាក់។</verse>
				<verse number="31">នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់ពីរ​ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំពីរ ដែល​ព្រះបាទ​យ៉ូយ៉ាគីន​ជា​ស្ដេច​ស្រុក​យូដា​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​អេវីល-មេរ៉ូដាក ជា​ស្ដេច​ស្រុក​បាប៊ីឡូន ព្រះចៅ​អេវីល-មេរ៉ូដាក ដោះ​លែង​ព្រះបាទ​យ៉ូយ៉ាគីន​អោយ​មាន​សេរីភាព។</verse>
				<verse number="32">ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​ព្រះបាទ​យ៉ូយ៉ាគីន​ដោយ​ស្និទ្ធស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន។</verse>
				<verse number="33">ស្ដេច​អនុញ្ញាត​អោយ​ព្រះបាទ​យ៉ូយ៉ាគីន​លែង​ស្លៀក​សម្លៀកបំពាក់​ជា​ឈ្លើយ​សឹក ហើយ​ព្រះបាទ​យ៉ូយ៉ាគីន​សោយ​ព្រះស្ងោយ​រួម​តុ​ជា​មួយ​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះជន្ម។</verse>
				<verse number="34">ស្ដេច​ស្រុក​បាប៊ីឡូន​ទំនុក​បម្រុង​ព្រះបាទ​យ៉ូយ៉ាគីន​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទិវង្គត។</verse>
			</chapter>
		</book>
		<book number="25">
			<chapter number="1">
				<verse number="1">ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជាជន​ច្រើន​កុះករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុងរឿង​ក្នុង​ចំណោម​ប្រជាជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់ក្សត្រី​លើ​អាណាខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!</verse>
				<verse number="2">នៅ​ពេល​យប់​នាង​យំ​ឥត​ស្រាកស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​នាង​ឡើយ មិត្តភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។</verse>
				<verse number="3">កុលសម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី នាង​តែលតោល​នៅ​ក្នុង​ចំណោម ប្រជាជាតិ​ទាំងឡាយ រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​នាង ធ្វើ​អោយ​នាង​រក​ច្រក​ចេញ​ពុំ​រួច។</verse>
				<verse number="4">ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ ដ្បិត​គ្មាន​នរណា​ឡើង​ទៅ ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ ទ្វារ​ក្រុង​បាក់​បែក​អស់ បូជាចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀមក្រំ ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។</verse>
				<verse number="5">បច្ចាមិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខសាន្ត ព្រះអម្ចាស់ ​បាន​ធ្វើ​អោយ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចាមិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។</verse>
				<verse number="6">ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុងរឿង​របស់​ខ្លួន ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។</verse>
				<verse number="7">នៅ​គ្រា​មាន​ទុក្ខ​វេទនា តែលតោល យេរូសាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃថ្នូរ ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។ ពេល​ប្រជាជន​របស់​នាង​ធ្លាក់ ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ បច្ចាមិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។</verse>
				<verse number="8">យេរូសាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ*​ អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើលងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។</verse>
				<verse number="9">ភាព​ស្មោកគ្រោក​ស្ថិត​នៅ​ជាប់​នឹង សំពត់​របស់​នាង នាង​ពុំ​បាន​គិត​ដល់​ហេតុការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​នាង នាង​ផុង​ខ្លួន​ជ្រៅ​ពេក គ្មាន​នរណា​អាច​សំរាល​ទុក្ខ​នាង​បាន​ឡើយ។ «ឱ​ ព្រះអម្ចាស់ ​អើយ សូម​ទត​មក​ទុក្ខ​វេទនា របស់​ខ្ញុំ​ម្ចាស់​ផង សត្រូវ​មាន​ជ័យជំនះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»</verse>
				<verse number="10">សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជាជាតិ​នានា​ចូល​មក​ក្នុង ទីសក្ការៈ​របស់​ព្រះអម្ចាស់ គឺ​ប្រជាជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​អោយ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="11">ប្រជាជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។ ព្រះអម្ចាស់ ​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផង ខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!</verse>
				<verse number="12">អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ សូម​មើល​មក​ចុះ! តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ! នៅ​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​ដ៏​ខ្លាំង ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!</verse>
				<verse number="13">ព្រះអង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ព្រះអង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ដក​ខ្លួន​ថយ ព្រះអង្គ​ទុក​អោយ​ខ្ញុំ​នៅ​ឯកោ ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="14">ព្រះអង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត យក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ​។ ព្រះអម្ចាស់​បាន​ប្រគល់​ខ្ញុំ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។</verse>
				<verse number="15">ព្រះអម្ចាស់​បាន​កំចាត់​ទាហាន​ដ៏​ចំណាន ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ចាត់​កងទ័ព​អោយ​មក​ប្រហារ ពួក​យុវជន​របស់​ខ្ញុំ ព្រះអម្ចាស់​បាន​កំទេច​ប្រជាជន​យូដា ដូច​គេ​ជាន់​ផ្លែ​ទំពាំងបាយជូរ។</verse>
				<verse number="16">ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាកស្រាន្ត ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ គ្មាន​នរណា​ម្នាក់​ធ្វើ​អោយ​ខ្ញុំ​រស់​រាន ឡើង​វិញ​ឡើយ។ កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។</verse>
				<verse number="17">ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ តែ​គ្មាន​នរណា​មក​សំរាល​ទុក្ខ​នាង​ទេ ព្រះអម្ចាស់ ​បញ្ជា​អោយ​សត្រូវ​ដែល​នៅ​ជុំវិញ មក​វាយ​ប្រហារ​ពូជពង្ស​របស់​លោក​យ៉ាកុប យេរូសាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ នៅ​ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="18">ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។ ប្រជាជន​ទាំងឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ យុវជន និង​យុវនារី​របស់​ខ្ញុំ ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។</verse>
				<verse number="19">ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​អោយ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ដែល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។</verse>
				<verse number="20">ព្រះអម្ចាស់ ​អើយ សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោចផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះបោរ​ប្រឆាំង នឹង​ព្រះអង្គ​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។</verse>
				<verse number="21">គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា ខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​សប្បាយ​ចិត្ត ដោយ​ឃើញ​ព្រះអង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់ ព្រះអង្គ​ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះអង្គ​កំណត់​ទុក បាន​មក​ដល់។ សូម​អោយ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ!​</verse>
				<verse number="22">សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត។ សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន ដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ម្ដេច​ក៏​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ខ្លាំង​ដូច្នេះ! ព្រះអង្គ​ធ្វើ​អោយ​ពពក​អាប់អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ធ្វើ​អោយ​ភាព​ថ្កុំថ្កើង​របស់​អ៊ីស្រាអែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ព្រះពិរោធ ព្រះអង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ព្រះបាទា​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="2">ព្រះអម្ចាស់​បាន​កំទេច​ទី​លំនៅ​ទាំង​ប៉ុន្មាន របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ព្រះអង្គ​ក្រេវក្រោធ ព្រះអង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ព្រះអង្គ​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។</verse>
				<verse number="3">ក្នុង​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ព្រះអង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រាអែល ព្រះអង្គ​លែង​ជួយ​ពួក​គេ អោយ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ ព្រះអង្គ​បាន​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​គ្រប់​ទិសទី នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។</verse>
				<verse number="4">ព្រះអង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ ព្រះអង្គ​លើក​ព្រះហស្ដ​ប្រហារ​ដូច​បច្ចាមិត្ត ព្រះអង្គ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ សំរាប់​យើង ព្រះអង្គ​ជះ​ព្រះពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន ដូច​ភ្លើង​ឆេះ​រាលដាល។</verse>
				<verse number="5">ព្រះអម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ព្រះអង្គ​លេប​បំបាត់​អ៊ីស្រាអែល ព្រះអង្គ​លេប​បំបាត់​វិមាន ព្រះអង្គ​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ព្រះអង្គ​ធ្វើ​អោយ​ប្រជាជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។</verse>
				<verse number="6">ព្រះអង្គ​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចំការ របស់​ព្រះអង្គ ព្រះអង្គ​កំទេច​ព្រះដំណាក់ និង​ព្រះពន្លា របស់​ព្រះអង្គ។ ព្រះអម្ចាស់ ​ធ្វើ​អោយ​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​អោយ​ស្ដេច និង​បូជាចារ្យ​ត្រូវ​អាម៉ាស់។</verse>
				<verse number="7">ព្រះអម្ចាស់ ​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយឃោស នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។</verse>
				<verse number="8">ព្រះអម្ចាស់ ​សំរេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​អោយ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។</verse>
				<verse number="9">ព្រះអង្គ​កំទេច​ទ្វារ​ក្រុង​អោយ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ក្រឹត្យវិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ ព្រះអម្ចាស់ ​ទៀត​ដែរ។</verse>
				<verse number="10">ព្រឹទ្ធាចារ្យ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូសាឡឹម នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។</verse>
				<verse number="11">ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោចផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេចខ្ទាំ ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។</verse>
				<verse number="12">ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។</verse>
				<verse number="13">ក្រុង​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត នាង​ក្រមុំ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម ដើម្បី​សំរាល​ទុក្ខ​នាង​បាន? ដ្បិត​មហន្តរាយ​របស់​នាង​ធំ​ដូច​មហាសាគរ តើ​នរណា​អាច​ព្យាបាល​នាង​បាន?</verse>
				<verse number="14">ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត ឥត​បាន​ការ​មក​បញ្ឆោត​នាង។</verse>
				<verse number="15">អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល ចំអក​អោយ​ប្រជាជន​ក្រុង​យេរូសាឡឹម ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត នៅ​លើ​ផែនដី?”។</verse>
				<verse number="16">ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម​ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់ចាំ​នោះ មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ”!</verse>
				<verse number="17">ព្រះអម្ចាស់ ​សំរេច​តាម​គំរោងការ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​ថ្លែង​ទុក តាំង​ពី​យូរលង់​ណាស់​មក​ហើយ ព្រះអង្គ​បាន​កំទេច​នាង ឥត​ត្រាប្រណី ព្រះអង្គ​បាន​ធ្វើ​អោយ​ខ្មាំង​សត្រូវ​អរ​សប្បាយ ដោយ​ឃើញ​នាង​បរាជ័យ ព្រះអង្គ​ប្រទាន​កម្លាំង អោយ​បច្ចាមិត្ត​របស់​នាង។</verse>
				<verse number="18">កំពែង​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​អង្វរ​ព្រះអម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ចូរ​បង្ហូរ​ទឹក​ភ្នែក​អោយ​ហូរ​ដូច​ទឹក​ទន្លេ ចូរ​យំ​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាកស្រាន្ត​សោះ​ឡើយ។</verse>
				<verse number="19">ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះអម្ចាស់ ដោយ​ឥត​លាក់លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ​ព្រោះ​អត់​ឃ្លាន។</verse>
				<verse number="20">ព្រះអម្ចាស់ ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជាចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។</verse>
				<verse number="21">ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ ព្រះអង្គ​ប្រហារ​ជីវិត​ពួក​គេ​ឥត​ត្រា​ប្រណី។</verse>
				<verse number="22">ព្រះអង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់ ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។ នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ ប្រជាជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់ ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា នៅ​គ្រា​ដែល​ព្រះជាម្ចាស់ ទ្រង់​ព្រះពិរោធ។</verse>
				<verse number="2">ព្រះអង្គ​បណ្ដើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។</verse>
				<verse number="3">ជា​រៀង​រាល់​ថ្ងៃ​ព្រះអង្គ​លើក​ព្រះហស្ដ វាយ​ខ្ញុំ​ហើយ វាយ​ទៀត។</verse>
				<verse number="4">ព្រះអង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក ព្រះអង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។</verse>
				<verse number="5">ព្រះអង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា មក​រុំ​ព័ទ្ធ​ជុំវិញ​ខ្ញុំ។</verse>
				<verse number="6">ព្រះអង្គ​ទុក​អោយ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។</verse>
				<verse number="7">ព្រះអង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង ដើម្បី​កុំ​អោយ​ខ្ញុំ​ចេញ​រួច ព្រះអង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។</verse>
				<verse number="8">ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​អោយ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​អោយ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។</verse>
				<verse number="9">ព្រះអង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ ព្រះអង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។</verse>
				<verse number="10">ព្រះអង្គ​ប្រៀប​ដូច​ជា​ខ្លាឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។</verse>
				<verse number="11">ព្រះអង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ ព្រះអង្គ​ហែក​សាច់​ខ្ញុំ ព្រម​ទាំង​ធ្វើ​អោយ​ខ្ញុំ​ត្រូវ​អន្តរាយ។</verse>
				<verse number="12">ព្រះអង្គ​យឹត​ធ្នូ ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។</verse>
				<verse number="13">ព្រះអង្គ​យក​ព្រួញ​ទាំង​អស់ ពី​បំពង់​របស់​ព្រះអង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។</verse>
				<verse number="14">ប្រជាជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​អោយ​ខ្ញុំ រៀង​រាល់​ថ្ងៃ​ពួក​គេ​ច្រៀង​ឡកឡឺយ​ដាក់​ខ្ញុំ។</verse>
				<verse number="15">ព្រះអង្គ​អោយ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ ព្រះអង្គ​អោយ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។</verse>
				<verse number="16">ព្រះអង្គ​អោយ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។</verse>
				<verse number="17">ព្រះអង្គ​ធ្វើ​អោយ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ខ្ញុំ​លែង​ដឹង​ថា អ្វី​ទៅ​ជា​សុភមង្គល។</verse>
				<verse number="18">ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ ព្រះអម្ចាស់ ក៏​លែង​មាន​ទៀត​ដែរ”។</verse>
				<verse number="19">ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែលតោល ដែល​ខ្ញុំ​ជួប​ប្រទះ នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោចផ្សា​ក្រៃលែង។</verse>
				<verse number="20">ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។</verse>
				<verse number="21">តែ​ឥឡូវ​នេះ​ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ ដែល​នាំ​ខ្ញុំ​អោយ​មាន​សង្ឃឹម​ឡើង​វិញ</verse>
				<verse number="22">គឺ​ខ្ញុំ​នឹក​ដល់​ព្រះហឫទ័យ​សប្បុរស របស់​ ព្រះអម្ចាស់ ដែល​មិន​ចេះ​រលត់។ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ ចំពោះ​ខ្ញុំ​ឥត​ទី​បញ្ចប់។</verse>
				<verse number="23">ព្រះអង្គ​តែង​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស និង​ព្រះហឫទ័យ​អាណិត​អាសូរ​នេះ​សា​ជា​ថ្មី រៀង​រាល់​ព្រឹក ព្រះហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះអង្គ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។</verse>
				<verse number="24">ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរមត៌ក​អ្វី ក្រៅ​ពី​ ព្រះអម្ចាស់ ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ។</verse>
				<verse number="25">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះអង្គ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។</verse>
				<verse number="26">ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់ចាំ​ ព្រះអម្ចាស់ ​យាង​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។</verse>
				<verse number="27">ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស ទទួល​ការ​លត់ដំ​តាំង​ពី​ក្មេង​ទៅ។</verse>
				<verse number="28">ពេល​ណា​ព្រះអង្គ​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង</verse>
				<verse number="29">ហើយ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។</verse>
				<verse number="30">ត្រូវ​បែរ​ថ្ពាល់​អោយ​គេ​ទះ និង​ទ្រាំ​អោយ​គេ​ជេរ​ប្រមាថ​ចុះ</verse>
				<verse number="31">ដ្បិត​ ព្រះអម្ចាស់ ​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។</verse>
				<verse number="32">ទោះ​បី​ព្រះអង្គ​ដាក់​ទោស​ក្ដី ព្រះអង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ព្រះហឫទ័យ​សប្បុរស​របស់​ព្រះអង្គ ធំ​ពន់​ពេក​ក្រៃ។</verse>
				<verse number="33">ព្រះអង្គ​មិន​សប្បាយ​ព្រះហឫទ័យ​នឹង ដាក់​ទោស ឬ​ធ្វើ​ទណ្ឌកម្ម​មនុស្សម្នា​ទេ។</verse>
				<verse number="34">ពេល​គេ​ជិះជាន់​ធ្វើ​បាប​អស់​អ្នក​ដែល ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ</verse>
				<verse number="35">ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត</verse>
				<verse number="36">ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ ព្រះអម្ចាស់​ទត​ឃើញ​ទាំង​អស់!</verse>
				<verse number="37">ពេល​ព្រះអម្ចាស់​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ព្រះអង្គ​គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។</verse>
				<verse number="38">សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះឱស្ឋ​របស់ ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="39">ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ព្រះអង្គ​ទុក​អោយ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូរទាំ!</verse>
				<verse number="40">តោង​យើង​ពិនិត្យពិច័យ និង​ស្ទង់​មើល កិរិយាមារយាទ​របស់​ខ្លួន ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ ព្រះអម្ចាស់ ​វិញ។</verse>
				<verse number="41">ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះជាម្ចាស់ ដែល​គង់​នៅ​ស្ថាន​បរមសុខ* តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ​ដែរ។</verse>
				<verse number="42">ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ ព្រះអង្គ​មិន​អត់ទោស​អោយ​យើង​ខ្ញុំ​ទេ។</verse>
				<verse number="43">ព្រះអង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ ព្រះពិរោធ​បាន​បាំង​ព្រះអង្គ​មិន​អោយ ត្រា​ប្រណី​យើង​ខ្ញុំ។</verse>
				<verse number="44">ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​អោយ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូលអង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។</verse>
				<verse number="45">ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា សំរាម ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ។</verse>
				<verse number="46">ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។</verse>
				<verse number="47">យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។</verse>
				<verse number="48">ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង ព្រោះ​តែ​មហន្តរាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។</verse>
				<verse number="49">ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ និង​ឥត​ស្រាកស្រាន្ត</verse>
				<verse number="50">រហូត​ទាល់​តែ​ ព្រះអម្ចាស់ ​ទត​ឃើញ ពី​ស្ថាន​បរមសុខ។</verse>
				<verse number="51">ចិត្ត​ខ្ញុំ​សោកសៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។</verse>
				<verse number="52">អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ ដោយ​ឥត​ហេតុ​ផល ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។</verse>
				<verse number="53">ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង​ រួច​យក​ថ្ម​គ្រប​ពី​លើ​ដើម្បី​អោយ​ខ្ញុំ​ថប់​ដង្ហើម។</verse>
				<verse number="54">ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!</verse>
				<verse number="55">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​អង្វរ​រក​ព្រះនាម របស់​ព្រះអង្គ​ពី​បាត​អណ្ដូង​នោះ​មក។</verse>
				<verse number="56">ព្រះអង្គ​ព្រះសណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ព្រះកាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ទូលបង្គំ សូម​ជួយ​ទូលបង្គំ​ផង!”។</verse>
				<verse number="57">នៅ​ថ្ងៃ​ដែល​ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ព្រះអង្គ​យាង​ចូល​មក​ជិត​ទូលបង្គំ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។</verse>
				<verse number="58">ព្រះអម្ចាស់​អើយ ព្រះអង្គ​រក​យុត្តិធម៌ អោយ​ទូលបង្គំ ព្រះអង្គ​បាន​លោះ​ជីវិត​ទូលបង្គំ​មក​វិញ។</verse>
				<verse number="59">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង!</verse>
				<verse number="60">ព្រះអង្គ​បាន​ទត​ឃើញ​ការ​សងសឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុបឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។</verse>
				<verse number="61">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​បាន​ឮ​ពាក្យ​ដែល ពួក​គេ​ជេរ​ប្រមាថ ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។</verse>
				<verse number="62">ព្រះអង្គ​បាន​ឮ​ពួក​គេ​និយាយ ហើយ​ក៏​ឮ​ពួក​គេ​គិតគូរ​គំរោងការ ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។</verse>
				<verse number="63">សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្ដី ពួក​គេ​នាំ​គ្នា​ច្រៀង​ឡកឡឺយ​ដាក់​ទូលបង្គំ។</verse>
				<verse number="64">ឱ​ ព្រះអម្ចាស់ ​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។</verse>
				<verse number="65">សូម​ធ្វើ​អោយ​ពួក​គេ​មាន​ចិត្ត​រឹងរូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។</verse>
				<verse number="66">ព្រះអង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះពិរោធ ហើយ​ប្រល័យ​ជីវិត​ពួក​គេ​អោយ​បាត់​សូន្យ ពី​ផែនដី​នេះ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់ ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ! ថ្ម​ព្រះវិហារ​នៅ​រប៉ាត់រប៉ាយ​គ្រប់​ទី​កន្លែង តាម​ដង​ផ្លូវ​ទាំង​អស់!</verse>
				<verse number="2">ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់ គឺ​មាន​តម្លៃ​ដូច​មាស។ ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា ក្អម​ដី​ដែល​ជា​ស្នាដៃ​របស់​ជាង​ស្មូន​ដូច្នេះ!</verse>
				<verse number="3">សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ រីឯ​ប្រជាជន​របស់​ខ្ញុំ​វិញ គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន ដូច​សត្វ​អូទ្រុស​នៅ​វាល​រហោស្ថាន។</verse>
				<verse number="4">កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។</verse>
				<verse number="5">អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង តាំង​ពី​ក្មេង​មក បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។</verse>
				<verse number="6">ប្រជាជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់ហន់ ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។</verse>
				<verse number="7">ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ ហើយ​ស​ជាង​សំឡី​ទៅ​ទៀត ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវមរកត។</verse>
				<verse number="8">ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។</verse>
				<verse number="9">អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។</verse>
				<verse number="10">នៅ​ពេល​មហន្តរាយ​មក​ដល់ ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។</verse>
				<verse number="11">ព្រះអម្ចាស់ ​ក្រេវក្រោធ​ដល់​កំរិត ព្រះអង្គ​បាន​ជះ​ព្រះពិរោធ ព្រះអង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន អោយ​ឆេះ​រហូត​ដល់​គ្រឹះ។</verse>
				<verse number="12">ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី ព្រម​ទាំង​មនុស្សម្នា​ក្នុង​លោក​ទាំង​មូល ពិបាក​ជឿ​ថា បច្ចាមិត្ត​អាច​ចូល​មក​ក្នុង ក្រុង​យេរូសាឡឹម​បាន​យ៉ាង​នេះ។</verse>
				<verse number="13">ហេតុការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី និង​កំហុស​របស់​ពួក​បូជាចារ្យ ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!</verse>
				<verse number="14">អ្នក​ទាំង​នោះ​ដើរ​តែលតោល​នៅ​តាម​ផ្លូវ ដូច​មនុស្ស​ខ្វាក់ ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម សូម្បី​តែ​សម្លៀកបំពាក់​របស់​ពួក​គេ ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដែរ។</verse>
				<verse number="15">អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា: ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ! ចៀស! ចូរ​ចៀស​អោយ​ឆ្ងាយ​ទៅ! កុំ​ប៉ះពាល់​អោយ​សោះ! ពួក​គេ​រត់​ភៀស​ខ្លួន ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ តែ​គ្មាន​នរណា​ទទួល​ពួក​គេ អោយ​ស្នាក់​អាស្រ័យ​ឡើយ។</verse>
				<verse number="16">ព្រះអម្ចាស់ ​ផ្ទាល់​បាន​កំចាត់កំចាយ​ពួក​គេ ព្រះអង្គ​លែង​រវីរវល់​នឹង​ពួក​គេ។ គ្មាន​នរណា​គោរព​ពួក​បូជាចារ្យ ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។</verse>
				<verse number="17">យើង​ទន្ទឹង​រង់ចាំ​រហូត​ដល់​ផ្សា​ភ្នែក តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ យើង​ឃ្លាំ​មើល​ហើយ​ឃ្លាំ​មើល​ទៀត តែ​គ្មាន​ប្រជាជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។</verse>
				<verse number="18">សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង ក៏​យើង​ដើរ​មិន​បាន​ផង។ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់ យើង​ជិត​អស់​អាយុ ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!</verse>
				<verse number="19">អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើង លឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃ ពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំ ពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោស្ថាន។</verse>
				<verse number="20">យើង​ធ្លាប់​ពោល​ថា ដោយសារ​ម្លប់​ត្រជាក់ត្រជុំ​នៃ​ព្រះមហាក្សត្រ យើង​នឹង​រស់​នៅ​ក្នុង​ចំណោម ប្រជាជាតិ​ទាំងឡាយ។ ប៉ុន្តែ ឥឡូវ​នេះ​ព្រះមហាក្សត្រ ដែល​ជា​ម្ចាស់​ជីវិត​របស់​យើង គឺ​ស្ដេច​ដែល​ ព្រះអម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក ទ្រង់​ជាប់​ឃុំឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។</verse>
				<verse number="21">ប្រជាជន​ស្រុក​អេដុម ប្រជាជន​ស្រុក​អ៊ូស​អើយ ចូរ​សប្បាយ​ចិត្ត ចូរ​រីករាយ​ទៅ! ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។</verse>
				<verse number="22">ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ទទួល​ទោស​ដល់​កំរិត​ហើយ គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ រីឯ​ប្រជាជន​ស្រុក​អេដុម​វិញ ព្រះអម្ចាស់​នឹង​ធ្វើ​ទណ្ឌកម្ម​ពួក​គេ ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គឺ​ព្រះអង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះអម្ចាស់ ​អើយ សូម​នឹក​ដល់ ហេតុការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ សូម​ទត​មើល​ចុះ តើ​គេ​ត្មះតិះដៀល​យើង​ខ្ញុំ​ដល់​កំរិត​ណា!</verse>
				<verse number="2">ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​ជន​ដទៃ។</verse>
				<verse number="3">យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា​គ្មាន​ឪពុក ម្ដាយ​យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី​មេម៉ាយ។</verse>
				<verse number="4">យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់ ហើយ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។</verse>
				<verse number="5">ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជានិច្ច យើង​ខ្ញុំ​អស់​កម្លាំង តែ​គេ​មិន​ទុក​អោយ​យើង​ខ្ញុំ​សំរាក​ទេ។</verse>
				<verse number="6">យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចំអែត​ក្រពះ។</verse>
				<verse number="7">ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន តែ​ពួក​គេ​ស្លាប់​អស់​ហើយ គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស ព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។</verse>
				<verse number="8">ពួក​ទាសករ​ត្រួតត្រា​លើ​យើង​ខ្ញុំ តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។</verse>
				<verse number="9">យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ ដើម្បី​ទៅ​រក​ស្បៀង​អាហារ។</verse>
				<verse number="10">ដោយ​ឃ្លាន​ខ្លាំង​ពេក ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។</verse>
				<verse number="11">សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។</verse>
				<verse number="12">ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។</verse>
				<verse number="13">គេ​ប្រើ​អោយ​ពួក​យុវជន​លី​ត្បាល់​កិន គេ​ប្រើ​ក្មេង​ប្រុសៗ​អោយ​លី​ឈើ​ដ៏​ធ្ងន់ រហូត​ដល់​ជំពប់​ជើង​ដួល។</verse>
				<verse number="14">ពួក​ព្រឹទ្ធាចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង ទៀត​ហើយ រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។</verse>
				<verse number="15">អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ ជំនួស​ការ​រាំ​រែក</verse>
				<verse number="16">យើង​ខ្ញុំ​បាត់​បង់​កិត្តិយស យើង​ខ្ញុំ​ត្រូវ​វេទនា ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!</verse>
				<verse number="17">ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោចផ្សា យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។</verse>
				<verse number="18">ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។</verse>
				<verse number="19">ព្រះអម្ចាស់ ​អើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="20">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ អស់​មួយ​ជីវិត?</verse>
				<verse number="21">ព្រះអម្ចាស់ ​អើយ សូម​នាំ​យើង​ខ្ញុំ​អោយ​វិល​ត្រឡប់​មក​វិញ នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។</verse>
				<verse number="22">តើ​ព្រះអង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​យើង​ខ្ញុំ ហួស​កំរិត​បែប​នេះ​ឬ?</verse>
			</chapter>
		</book>
		<book number="26">
			<chapter number="1">
				<verse number="1">នៅ​ឆ្នាំ​ទី​សាមសិប ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ​ ជា​មួយ​ប្រជាជន​ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​ពី​ព្រះជាម្ចាស់។</verse>
				<verse number="2">នៅ​ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ក្រោយ​គេ​ចាប់​ព្រះបាទ​យ៉ូយ៉ាគីន​មក​ជា​ឈ្លើយ</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​អេសេគាល​ជា​កូន​របស់​លោក​បូជាចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ​ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​លោក។</verse>
				<verse number="4">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់។</verse>
				<verse number="5">នៅ​ខាង​ក្នុង​ពពក​នោះ​មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស។</verse>
				<verse number="6">សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។</verse>
				<verse number="7">ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។</verse>
				<verse number="8">នៅ​ក្រោម​ស្លាប​ទាំង​បួន​មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។</verse>
				<verse number="9">ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជានិច្ច​ឥត​ងាក​រេ​ឡើយ។</verse>
				<verse number="10">សត្វ​នីមួយៗ មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិនភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។</verse>
				<verse number="11">ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​រូប​កាយ។</verse>
				<verse number="12">សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ។</verse>
				<verse number="13">នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។</verse>
				<verse number="14">សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។</verse>
				<verse number="15">ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។</verse>
				<verse number="16">កង់​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។</verse>
				<verse number="17">ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។</verse>
				<verse number="18">កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​​នៅ​ពាសពេញ។</verse>
				<verse number="19">ពេល​សត្វ​ទាំង​បួន​ទៅ​មុខ​កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។</verse>
				<verse number="20">សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ​តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។</verse>
				<verse number="21">ពេល​សត្វ​ទៅ​មុខ​កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់​កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី​កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។</verse>
				<verse number="22">នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។</verse>
				<verse number="23">នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​ជុំវិញ​ខ្លួន។</verse>
				<verse number="24">ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរស័ព្ទ​មហា​សាគរ និង​ដូច​ព្រះសូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺងអាប់ ដូច​សន្ធឹក​កងទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។</verse>
				<verse number="25">មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។</verse>
				<verse number="26">នៅ​លើ​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត​មាន​ដូច​ជា​ទ្រង់​ទ្រាយ​របស់​មនុស្ស​ម្នាក់។</verse>
				<verse number="27">ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំវិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​ដែរ។</verse>
				<verse number="28">ពន្លឺ​ដ៏​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​នោះ ដូច​ឥន្ទធនូ​នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។​</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​​អើយ ចូរ​ក្រោក​ឈរ​ឡើង យើង​ចង់​និយាយ​ជា​មួយ​អ្នក»។</verse>
				<verse number="2">ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះវិញ្ញាណ​ក៏​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ​ធ្វើ​អោយ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​អោយ​ទៅ​រក​ជន​ជាតិ​អ៊ីស្រាអែល គឺ​ទៅ​រក​ប្រជាជាតិ​ដែល​បះបោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះបោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។</verse>
				<verse number="4">ពួក​គេ​ជា​កូន​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស​ទៀត​ផង។ យើង​ចាត់​អ្នក​អោយ​ទៅ​រក​ពួក​គេ ហើយ​ត្រូវ​និយាយ​ថា: “នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ”។</verse>
				<verse number="5">ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="6">រីឯ​អ្នក​វិញ​កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យាដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។</verse>
				<verse number="7">ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះបោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។</verse>
				<verse number="8">កូន​មនុស្ស​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់! កុំ​មាន​ចិត្ត​រឹងរូស​ដូច​ពូជ​បះបោរ​នេះ​ឡើយ ចូរ​ហា​មាត់ ហើយ​បរិភោគ​អាហារ​ដែល​យើង​នឹង​អោយ​អ្នក​នៅ​ពេល​នេះ»។</verse>
				<verse number="9">ពេល​នោះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ដៃ​មួយ​កាន់​ក្រាំង​​ហុច​មក​អោយ​ខ្ញុំ។</verse>
				<verse number="10">ដៃ​នោះ​បើក​ក្រាំង នៅ​ចំពោះ​មុខ​ខ្ញុំ​ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ ដែល​កត់ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញត្អែរ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​អោយ​នេះ រួច​ទៅ​ប្រៀនប្រដៅ​ពូជពង្ស​អ៊ីស្រាអែល​ចុះ»។</verse>
				<verse number="2">ខ្ញុំ​ក៏​ហា​មាត់ ហើយ​ព្រះអង្គ​អោយ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​អោយ​យ៉ាង​ឆ្អែត​ចុះ!»។ ខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ​ដែល​មាន​រសជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។​</verse>
				<verse number="4">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ​រក​ពូជពង្ស​អ៊ីស្រាអែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ​ចុះ!</verse>
				<verse number="5">យើង​ចាត់​អ្នក​អោយ​ទៅ​រក​ពូជពង្ស​អ៊ីស្រាអែល គឺ​មិន​មែន​អោយ​ទៅ​រក​សាសន៍​ដទៃ​ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពិបាក​យល់​នោះ​ទេ។</verse>
				<verse number="6">យើង​មិន​ចាត់​អ្នក​អោយ​ទៅ​រក​សាសន៍​ជា​ច្រើន ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ជា​ភាសា​ដែល​អ្នក​មិន​យល់​នោះ​ឡើយ។ ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​រក​សាសន៍​ទាំង​នោះ​មែន ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​ពុំខាន</verse>
				<verse number="7">គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជពង្ស​អ៊ីស្រាអែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។</verse>
				<verse number="8">ប៉ុន្តែ យើង​ធ្វើ​អោយ​អ្នក​មាន​ចិត្ត​មានះ ដើម្បី​អោយ​អ្នក​ត​តាំង​នឹង​ចិត្ត​មានះ​របស់​ពួក​គេ យើង​ធ្វើ​អោយ​អ្នក​មាន​ចិត្ត​រឹង ដើម្បី​ត​តាំង​នឹង​ចិត្ត​រឹង​របស់​ពួក​គេ។</verse>
				<verse number="9">យើង​ធ្វើ​អោយ​អ្នក​មាន​ចិត្ត​រឹង ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ​កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះបោរ»។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត ហើយ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​ថ្លែង​ប្រាប់។</verse>
				<verse number="11">ចូរ​ទៅ​ជួប​ប្រជាជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ »។</verse>
				<verse number="12">ពេល​នោះ ព្រះវិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺងកង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ!»។</verse>
				<verse number="13">ខ្ញុំ​ឮ​សន្ធឹក​ស្លាប​របស់​សត្វ​ទាំង​បួន​ដែល​ទទះ​ប៉ះ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ឮ​ស្នូរ​សន្ធឹក​កង់​ដែល​លាន់​ឡើង​យ៉ាង​ខ្លាំង នៅ​ក្បែរ​សត្វ​ទាំង​នោះ​ដែរ។</verse>
				<verse number="14">ព្រះវិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​យក​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ តែ​ ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ​ធ្វើ​អោយ​ខ្ញុំ​ជំទាស់​មិន​បាន។</verse>
				<verse number="15">ខ្ញុំ​ទៅ​ដល់​ថេល-អាប៊ីប​ក្បែរ​ទន្លេ​កេបារ គឺ​កន្លែង​ដែល​ប្រជាជន​ជាប់​ជា​ឈ្លើយ​ស្នាក់​នៅ។ ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ទាំង​មិន​ដឹង​ខ្លួន​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="16">លុះ​ប្រាំពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="17">«កូន​មនុស្ស​អើយ! យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​អ្នក​យាមល្បាត​សំរាប់​ពូជពង្ស​អ៊ីស្រាអែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។</verse>
				<verse number="18">ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​អោយ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​អោយ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។</verse>
				<verse number="19">ផ្ទុយ​ទៅ​វិញ បើ​អ្នក​ទូន្មាន​មនុស្ស​អាក្រក់ តែ​គេ​មិន​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន រីឯ​អ្នក​វិញ​អ្នក​នឹង​បាន​រួច​ជីវិត។</verse>
				<verse number="20">ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់ ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​អោយ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំខាន។ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។</verse>
				<verse number="21">ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ទូន្មាន​មនុស្ស​សុចរិត កុំ​អោយ​ប្រព្រឹត្ត​អំពើ​បាប ហើយ​បើ​គេ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ​នោះ គេ​នឹង​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ព្រោះ​តែ​អ្នក​បាន​ទូន្មាន​គេ ចំណែក​ឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត»។</verse>
				<verse number="22">ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ​សា​ជា​ថ្មី ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជ្រលង​ភ្នំ នៅ​ទី​នោះ យើង​នឹង​និយាយ​ជា​មួយ​អ្នក»។</verse>
				<verse number="23">ខ្ញុំ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ជ្រលង​ភ្នំ ហើយ​ខ្ញុំ​ឃើញ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​នៅ​ទី​នោះ ដូច​ខ្ញុំ​ធ្លាប់​ឃើញ​នៅ​ជិត​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="24">ព្រះវិញ្ញាណ​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ក្រោក​ឈរ​ឡើង។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​បិទ​ទ្វារ​សំងំ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ទៅ។</verse>
				<verse number="25">កូន​មនុស្ស​អើយ ពួក​គេ​នឹង​បោះ​ខ្សែពួរ​លើ​អ្នក ពួក​គេ​នឹង​យក​ខ្សែ​នោះ​ចង​អ្នក ហើយ​អ្នក​ពុំ​អាច​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត​ឡើយ។</verse>
				<verse number="26">យើង​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​មនុស្ស​គ​និយាយ​ពុំ​កើត ហើយ​ក៏​ពុំ​អាច​ស្ដី​បន្ទោស​ពួក​គេ​បាន​ដែរ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។</verse>
				<verse number="27">ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​អោយ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ”។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូសាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។</verse>
				<verse number="2">បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សំរាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្រ្ដាវុធ​ដ៏​ធំៗ ត្រៀម​ជុំវិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។</verse>
				<verse number="3">ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោមព័ទ្ធ​ក្រុង​នោះ​ទុក​ជា​ទី​សំគាល់​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="4">រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រាអែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។</verse>
				<verse number="5">យើង​អោយ​អ្នក​ដេក​ដូច្នេះ បី​រយ​កៅសិប​ថ្ងៃ​ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​អ៊ីស្រាអែល​តាម​របៀប​នេះ។</verse>
				<verse number="6">ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្ដាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន​ជាតិ​យូដា​ចំនួន​សែសិប​ថ្ងៃ​ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។</verse>
				<verse number="7">អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូសាឡឹម ដែល​ខ្មាំង​ឡោមព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។</verse>
				<verse number="8">យើង​នឹង​យក​ខ្សែពួរ​ចង​អ្នក ដើម្បី​កុំ​អោយ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង​រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោមព័ទ្ធ​ទីក្រុង។</verse>
				<verse number="9">ចូរ​យក​ម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សំរាប់​បរិភោគ ក្នុង​រយៈ​ពេល​បី​រយ​កៅសិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។</verse>
				<verse number="10">ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កំរិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។</verse>
				<verse number="11">រីឯ​ទឹក​ក៏​ត្រូវ​កំរិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។</verse>
				<verse number="12">អ្នក​ត្រូវ​បរិភោគ​នំ​ធ្វើ​ពី​ម្សៅ​អង្ករ ដែល​អ្នក​យក​លាមក​របស់​មនុស្ស មក​ប្រើ​សំរាប់​ដុត​នំ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​ដែល​យើង​បណ្ដេញ​អោយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ក៏​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ»។</verse>
				<verse number="14">ខ្ញុំ​ពោល​ឡើង​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ ទូលបង្គំ​តែង​តែ​ចៀស​វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​អោយ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ទូលបង្គំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ទូលបង្គំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​បរិសុទ្ធ​ដែរ»។</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «បើ​ដូច្នេះ​យើង​អនុញ្ញាត​អោយ​អ្នក​ប្រើ​លាមក​គោ​ជំនួស​លាមក​មនុស្ស​សំរាប់​ដុត​នំបុ័ង»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ! យើង​នឹង​បំបាត់​នំបុ័ង​អោយ​អស់​ពី​ក្រុង​យេរូសាឡឹម។ ពួក​គេ​នឹង​បរិភោគ​អាហារ ដោយ​មាន​កំរិត ទាំង​ព្រួយ​បារម្ភ ហើយ​ផឹក​ទឹក​ដោយ​វាល់​ទាំង​ខ្លោចផ្សា។</verse>
				<verse number="17">ពួក​គេ​នឹង​ខ្វះ​អាហារ ខ្វះ​ទឹក ហើយ​ខ្លោចផ្សា​ទាំង​អស់​គ្នា ពួក​គេ​នឹង​ត្រូវ​វិនាស ដោយសារ​អំពើ​បាប​របស់​ខ្លួន»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">«កូន​មនុស្ស​អើយ ចូរ​យក​ដាវ​មួយ​យ៉ាង​មុត មក​ធ្វើ​កាំបិត​កោរ ហើយ​កោរ​សក់​ និង​កោរ​ពុក​មាត់ ពុក​ចង្កា​របស់​អ្នក រួច​យក​ជញ្ជីង​មក​ថ្លឹង បែង​ចែក​ជា​ច្រើន​ចំណែក។</verse>
				<verse number="2">ចូរ​យក​មួយ​ភាគ​បី​ទៅ​ដុត​កណ្ដាល​ទីក្រុង នៅ​ពេល​ផុត​កំណត់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ឡោមព័ទ្ធ​ទីក្រុង​នោះ ចូរ​យក​មួយ​ភាគ​បី​ទៀត​ទៅ​វាយ​នឹង​ដាវ​ជុំវិញ​ទីក្រុង ហើយ​បាច​មួយ​ភាគ​បី​អោយ​ប៉ើង​ទៅ​តាម​ខ្យល់។ យើង​នឹង​យក​ដាវ​ដេញ​វាយ​ពី​ក្រោយ។</verse>
				<verse number="3">ត្រូវ​យក​មួយ​ចំនួន​តូច មក​ចង​នឹង​ជាយ​សម្លៀកបំពាក់​របស់​អ្នក។</verse>
				<verse number="4">បន្ទាប់​មក ចូរ​យក​ចំណែក​ខ្លះ​ពី​ចំនួន​តូច​នោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​មាន​ភ្លើង​មួយ​ចេញ​ពី​ក្នុង​នោះ​មក​ប្រឆាំង​នឹង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល»។</verse>
				<verse number="5">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ហើយ​ក្រុង​យេរូសាឡឹម! យើង​បាន​ដាក់​ក្រុង​នេះ​នៅ​កណ្ដាល​ប្រជាជាតិ​ទាំងឡាយ និង​មាន​នគរ​ផ្សេងៗ​នៅ​ជុំវិញ។</verse>
				<verse number="6">ប៉ុន្តែ អ្នក​ក្រុង​យេរូសាឡឹម​បាន​បះបោរ​ប្រឆាំង​នឹង​វិន័យ និង​ច្បាប់​របស់​យើង គឺ​ពួក​គេ​អាក្រក់​ជាង​ប្រជាជាតិ និង​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ទៅ​ទៀត ដ្បិត​ពួក​គេ​បាន​បោះ​បង់​ចោល​វិន័យ​របស់​យើង ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ»។</verse>
				<verse number="7">ហេតុ​នេះ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ព្រហើន​លើស​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​តាម​ច្បាប់ និង​វិន័យ​របស់​យើង​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ទម្លាប់​របស់​ប្រជាជាតិ​ដែល​នៅ​ជុំវិញ ក៏​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ផង។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ ព្រះជាអម្ចាស់ ប្រាប់​ថា យើង​ក៏​ប្រឆាំង​នឹង​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​អោយ​ប្រជាជាតិ​នានា​ឃើញ។</verse>
				<verse number="9">យើង​នឹង​ធ្វើ​ទោស​អ្នក ព្រោះ​អ្នក​បាន​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន យើង​នឹង​ដាក់​ទោស​អ្នក តាម​របៀប​ដែល​យើង​មិន​ធ្លាប់​ប្រើ​ពី​មុន ហើយ​ជា​របៀប​ដែល​យើង​មិន​ប្រើ​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ</verse>
				<verse number="10">គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កំចាត់​ប្រជាជន​ដែល​នៅ​សេសសល់​អោយ​ទៅ​នៅ​គ្រប់​ទិសទី»។</verse>
				<verse number="11">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ! ដោយ​អ្នក​បាន​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ជា​រូប​ដ៏​ចង្រៃ មក​ដាក់​នៅ​ក្នុង​ទីសក្ការៈ​របស់​យើង​ធ្វើ​អោយ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង យើង​នឹង​ដក​ប្រជាជន​ចេញ​ពី​អ្នក យើង​នឹង​មិន​អាណិត​មេត្តា​អ្នក​ទេ ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ឥត​ត្រា​ប្រណី​ឡើយ។</verse>
				<verse number="12">ប្រជាជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កំចាត់កំចាយ​អោយ​ទៅ​គ្រប់​ទិសទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។</verse>
				<verse number="13">យើង​នឹង​បណ្ដោយ​តាម​កំហឹង​របស់​យើង​រហូត​ចប់​ចុង​ចប់​ដើម។ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ​រហូត​ទាល់​តែ​អស់​ចិត្ត។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​និយាយ​ជា​មួយ​ពួក​គេ យើង​ដាក់​ទោស​គេ​តាម​កំហឹង​របស់​យើង ព្រោះ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ។</verse>
				<verse number="14">យើង​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បាត់​បង់​កិត្តិយស​ក្នុង​ចំណោម​ប្រជាជាតិ​ដែល​នៅ​ជុំវិញ និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ។</verse>
				<verse number="15">ពេល​ឃើញ​យើង​វាយ​ប្រដៅ និង​ដាក់​ទោស​អ្នក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង​ដូច្នេះ ប្រជាជាតិ​នានា​នៅ​ជុំវិញ​នឹង​មើលងាយ ជេរ​ប្រមាថ​អ្នក។ ពួក​គេ​តក់ស្លុត ហើយ​យក​រឿង​របស់​អ្នក​ទៅ​ព្រមាន​គ្នា។ យើង​ជា​ ព្រះអម្ចាស់ យើង​ប្រកាស​អោយ​អ្នក​ដឹង​សេចក្ដី​នេះ។</verse>
				<verse number="16">យើង​នឹង​ធ្វើ​អោយ​ទុរ្ភិក្ស​កើត​មាន​ដល់​ប្រជាជន​របស់​អ្នក បណ្ដាល​អោយ​គេ​ឈឺ​ចុក​ចាប់ ដូច​មាន​ព្រួញ​បាញ់​រះ​ទៅ​លើ​ពួក​គេ​អោយ​វិនាស។ យើង​នឹង​ធ្វើ​អោយ​ទុរ្ភិក្ស​កើត​មាន​ដល់​ពួក​គេ កាន់​តែ​ខ្លាំង​ឡើង ដោយ​បំផ្លាញ​ស្បៀង​អាហារ​ដែល​ពួក​គេ​បាន​បង្ការ​ទុក។</verse>
				<verse number="17">យើង​នឹង​ចាត់​ទុរ្ភិក្ស ព្រម​ទាំង​សត្វ​សាហាវ ទៅ​ប្រហារ​កូន​ចៅ​របស់​ពួក​គេ។ ជំងឺ​រាតត្បាត ការ​បង្ហូរ​ឈាម​សង្គ្រាម​នឹង​កើត​មាន​ដល់​ក្រុង​នេះ។ យើង​ជា​ ព្រះអម្ចាស់ យើង​ប្រកាស​អោយ​អ្នក​ដឹង​សេចក្ដី​នេះ»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​ថ្លែង​ពាក្យ​យើង​អោយ​គេ​ស្ដាប់។</verse>
				<verse number="3">ចូរ​ពោល​ថា: ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់! ដ្បិត​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ភ្នំ​តូច​ធំ ព្រម​ទាំង​ជ្រោះ និង​ជ្រលង​ភ្នំ​ទាំង​អស់​ដូច​ត​ទៅ “យើង​មក​ដល់​ហើយ យើង​ធ្វើ​អោយ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា យើង​នឹង​កំទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="4">អាសនៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ ហើយ​កន្លែង​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​បាក់​បែក​អស់​ដែរ។ យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មួយ​ចំនួន​ធំ ដួល​ស្លាប់​នៅ​មុខ​ព្រះ​ក្លែងក្លាយ​ទាំង​នោះ។</verse>
				<verse number="5">យើង​នឹង​យក​សាកសព​ជន​ជាតិ​អ៊ីស្រាអែល ដាក់​នៅ​មុខ​រូប​ព្រះ​ក្លែងក្លាយ​របស់​ខ្លួន ហើយ​យើង​ធ្វើ​អោយ​ឆ្អឹង​របស់​អ្នក​រាល់​គ្នា នៅ​រាយប៉ាយ​ជុំវិញ​អាសនៈ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="6">គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទីសក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិនហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។</verse>
				<verse number="7">មាន​ប្រជាជន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="8">ប៉ុន្តែ យើង​នឹង​ទុក​អ្នក​រាល់​គ្នា​មួយ​ចំនួន​អោយ​នៅ​សេសសល់ អ្នក​ទាំង​នោះ​នឹង​គេច​ផុត​ពី​មុខ​ដាវ ហើយ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។</verse>
				<verse number="9">ពេល​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ប្រជាជន​ដែល​នៅ​សេសសល់​ទាំង​នោះ​នឹង​នឹក​ឃើញ​យើង។ យើង​ធ្វើ​អោយ​ពួក​គេ​គ្រាំគ្រា​ចិត្ត ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ងាក​ចេញ​ឆ្ងាយ​ពី​យើង​ទៅ​ចាប់​ចិត្ត​លើ​ព្រះ​ក្លែងក្លាយ។ ពួក​គេ​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដោយ​គោរព​បំរើ​ព្រះ​គួរ​ស្អប់​ខ្ពើម។</verse>
				<verse number="10">ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ យើង​មិន​មែន​និយាយ​ឥត​បាន​ការ​ទេ គឺ​យើង​ដាក់​ទោស​ពួក​គេ​តាម​ពាក្យ​របស់​យើង”។</verse>
				<verse number="11">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “ចូរ​គក់​ទ្រូង និង​ទន្ទ្រាំ​ជើង​ទាំង​ស្រែក​យំ​សោក​ស្ដាយ ព្រោះ​តែ​អំពើ​អាក្រក់​ថោក​ទាប ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​រាតត្បាត។</verse>
				<verse number="12">អ្នក​នៅ​ឆ្ងាយ​នឹង​ស្លាប់​ដោយ​ជំងឺ​រាតត្បាត អ្នក​នៅ​ជិត​នឹង​ស្លាប់​ដោយ​មុខ​ដាវ​អ្នក​ដែល​នៅ​សេសសល់ ត្រូវ​ខ្មាំង​ឡោមព័ទ្ធ និង​ស្លាប់​ដោយ​ទុរ្ភិក្ស។ យើង​នឹង​ដាក់​ទោស​ពួក​គេ​រហូត​ចប់​ចុង​ចប់​ដើម តាម​កំហឹង​របស់​យើង។</verse>
				<verse number="13">ពេល​ណា​ប្រជាជន​របស់​គេ​ដួល​ស្លាប់ ក្នុង​ចំណោម​រូប​ព្រះ​ក្លែងក្លាយ​របស់​ខ្លួន​នៅ​ជុំវិញ​អាសនៈ នៅ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​កំពូល​ភ្នំ ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី និង​ក្រោម​ដើម​ជ្រៃ​ដ៏​ស្កឹមស្កៃ គឺ​ស្លាប់​នៅ​តាម​កន្លែង​ដែល​ពួក​គេ​ដុត​គ្រឿង​ក្រអូប សែន​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន នោះ​ទើប​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="14">យើង​នឹង​លើក​ដៃ​ប្រហារ​ពួក​គេ យើង​នឹង​ធ្វើ​អោយ​ស្រុក​របស់​ពួក​គេ គឺ​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ គឺ​ចាប់​តាំង​ពី​វាល​រហោស្ថាន រហូត​ដល់​ក្រុង​ឌីបឡា។ ពេល​នោះ ទើប​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន”»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ យើង​ជា​ ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​អ្នក​ដឹង​ថា ស្រុក​អ៊ីស្រាអែល​ត្រូវ​វិនាស​ហើយ មហន្តរាយ​កំពុង​តែ​ចូល​មក​តាម​ទិស​ទាំង​បួន!</verse>
				<verse number="3">អ៊ីស្រាអែល​អើយ ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ យើង​នឹង​ជះ​កំហឹង​ទៅ​លើ​អ្នក យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។</verse>
				<verse number="4">យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត និង​ការ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="5">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា!</verse>
				<verse number="6">ចុង​បញ្ចប់​កំពុង​តែ​មក ចុង​បញ្ចប់​មក​ដល់​ហើយ ចុង​បញ្ចប់​មក​ប្រឆាំង​នឹង​អ្នក​យ៉ាង​ឆាប់ៗ ចុង​បញ្ចប់​មក​ដល់​ហើយ!</verse>
				<verse number="7">អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សំរែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សំរែក​ស្លន់ស្លោ។</verse>
				<verse number="8">ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក​ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។</verse>
				<verse number="9">យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក​ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ​ដែល​បាន​វាយ​អ្នក»។</verse>
				<verse number="10">នុ៎ះហ្ន​ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរឃៅ​កាន់​តែ​រីក​ចំរើន​មនុស្ស​ព្រហើន​កើន​ដល់​កំរិត!</verse>
				<verse number="11">អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​អោយ​អំពើ​អាក្រក់​រឹត​តែ​ឃោរឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃថ្នូរ។</verse>
				<verse number="12">ពេល​កំណត់​មក​ដល់​ហើយ ថ្ងៃ​កំណត់​ក៏​មក​ដល់​ដែរ! អ្នក​ទិញ​មិន​ត្រូវ​អរ​សប្បាយ អ្នក​លក់​មិន​ត្រូវ​សោក​សង្រេង ដ្បិត​មហន្តរាយ​នឹង​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់!</verse>
				<verse number="13">អ្នក​លក់​ពុំ​អាច​ប្រមូល​យក​អ្វីៗ​ដែល​ខ្លួន​លក់​នោះ​បាន​មក​វិញ​ទេ ទោះ​បី​គេ​នៅ​មាន​ជីវិត​ក៏​ដោយ។ ពាក្យ​ដែល​យើង​ប្រកាស​ដាក់​ទោស​ប្រជាជន​ទាំង​នោះ​នឹង​សំរេច​ជា​រូប​រាង។ ដោយសារ​កំហុស​ដែល​ម្នាក់ៗ​ប្រព្រឹត្ត ពួក​គេ​មិន​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឡើយ។</verse>
				<verse number="14">សំឡេង​ត្រែ​លាន់​ឮ​ឡើង គ្រប់ៗ​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ចេញ​ទៅ​ច្បាំង​ទេ ដ្បិត​មហន្តរាយ​នឹង​កើត​មាន​ដល់​ប្រជាជន​ទាំង​អស់!</verse>
				<verse number="15">ខាង​ក្រៅ​មាន​សង្គ្រាម ខាង​ក្នុង​ផ្ទះ​មាន​ជំងឺ​រាត​ត្បាត និង​ទុរ្ភិក្ស អ្នក​នៅ​តាម​ស្រែ​ចំការ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​នៅ​ក្នុង​ក្រុង​នឹង​ត្រូវ​វិនាស​ដោយ​ទុរ្ភិក្ស និង​ជំងឺ​រាត​ត្បាត។</verse>
				<verse number="16">អ្នក​ដែល​គេច​ខ្លួន​រួច នាំ​គ្នា​រត់​ទៅ​រស់​នៅ​តាម​ភ្នំ ដូច​ព្រាប​រស់​នៅ​តាម​ជ្រលង​ភ្នំ។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថ្ងូរ ព្រោះ​តែ​កំហុស​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត។</verse>
				<verse number="17">ពួក​គេ​អស់​កម្លាំង ទន់​ដៃ​ទន់​ជើង។</verse>
				<verse number="18">ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។</verse>
				<verse number="19">ពួក​គេ​បាច​ប្រាក់​របស់​ខ្លួន​ចោល​តាម​ផ្លូវ មាស​របស់​គេ​ក៏​អស់​តម្លៃ។ នៅ​ថ្ងៃ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ ប្រាក់ និង​មាស​ពុំ​អាច​រំដោះ​ពួក​គេ អោយ​រួច​ខ្លួន​បាន​ឡើយ។ ពួក​គេ​ក៏​ពុំ​អាច​យក​មាស​ប្រាក់​នេះ ទៅ​ទិញ​អ្វី​មក​ចំអែត​ក្រពះ​បាន​ដែរ ដ្បិត​មាស និង​ប្រាក់ ជា​មូល​ហេតុ នាំ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប។</verse>
				<verse number="20">គ្រឿង​អលង្ការ​ធ្វើ​អោយ​ពួក​គេ​មាន​ចិត្ត​អំនួត ពួក​គេ​យក​គ្រឿង​អលង្ការ​ទាំង​នោះ​ទៅ​សូន ធ្វើ​ជា​រូប​ព្រះ​ដ៏​ចង្រៃ គួរ​ស្អប់​ខ្ពើម។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​អោយ គ្រឿង​អលង្ការ​របស់​ពួក​គេ​អស់​តម្លៃ។</verse>
				<verse number="21">យើង​នឹង​បណ្ដោយ​អោយ​សាសន៍​ដទៃ រឹប​អូស​យក​គ្រឿង​អលង្ការ​ទាំង​នោះ ហើយ​អោយ​ពួក​ចោរ​ប្លន់​យក​ជា​របស់​ជយភ័ណ្ឌ ព្រម​ទាំង​ប្រមាថ​រូប​ព្រះ​ធ្វើ​ពី គ្រឿង​អលង្ការ​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="22">ទោះ​បី​មាន​ចោរ​ប្លន់ ហើយ​ប្រមាថ​សម្បត្តិ​ក្នុង​ដំណាក់​របស់​យើង​ក្ដី ក៏​យើង​មិន​រវីរវល់​ដែរ។</verse>
				<verse number="23">«ចូរ​រៀបចំ​ច្រវាក់ ដ្បិត​ស្រុក​នេះ​ពោរពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ទីក្រុង​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ។</verse>
				<verse number="24">យើង​នឹង​នាំ​ប្រជាជាតិ​ដ៏​សាហាវ​បំផុត អោយ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ ហើយ​ខ្មាំង​នឹង​ប្រមាថ​ទីសក្ការៈ​របស់​ពួក​គេ។</verse>
				<verse number="25">ភយន្តរាយ​មក​ដល់​ហើយ! ពួក​គេ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុខ តែ​គ្មាន​សេចក្ដី​សុខ​ឡើយ!</verse>
				<verse number="26">មហន្តរាយ​កើត​មាន​ផ្ទួនៗ​គ្នា ដំណឹង​មិន​ល្អ​ក៏​លេច​ឮ​ជា​បន្ត​បន្ទាប់​ដែរ។ គេ​ចង់​ដឹង​និមិត្តហេតុ​អស្ចារ្យ​ពី​ព្យាការី* ដ្បិត​ពួក​បូជាចារ្យ*​លែង​ទូន្មាន​ពួក​គេ ហើយ​ពួក​ព្រឹទ្ធាចារ្យ* ក៏​លែង​ផ្ដល់​យោបល់​អ្វី​ទៀត​ដែរ។</verse>
				<verse number="27">ស្ដេច​កាន់​ទុក្ខ មេ​ដឹក​នាំ​អស់​សង្ឃឹម ប្រជាជន​នៅ​ក្នុង​ស្រុក​បាក់​ទឹក​ចិត្ត។ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​ផ្ទាល់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="8">
				<verse number="1">នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​ព្រឹទ្ធាចារ្យ*​នៃ​ជន​ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ ព្រះជាអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ។</verse>
				<verse number="2">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់​ទ្រាយ​របស់​មនុស្ស​ម្នាក់​។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម​មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ​មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះត្រចង់។</verse>
				<verse number="3">ពេល​នោះ មាន​ដូច​ជា​ទ្រង់​ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ ព្រះវិញ្ញាណ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មក​ពី​ព្រះជាម្ចាស់ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូសាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែងក្លាយ​ដែល​បណ្ដាល​អោយ​ព្រះជាម្ចាស់​ប្រច័ណ្ឌ។</verse>
				<verse number="4">សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​សណ្ឋិត​នៅ​ទី​នោះ​មាន​ទ្រង់​ទ្រាយ ដូច​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ជ្រលង​ភ្នំ​​ដែរ។</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង​ទៅ!»។ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង ឃើញ​រូប​ដែល​បណ្ដាល​អោយ​ព្រះជាម្ចាស់​ប្រច័ណ្ឌ​នោះ ស្ថិត​នៅ​ខាង​ជើង​មាត់​ទ្វារ​ចូល​ទី​អាសនៈ។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជពង្ស​អ៊ីស្រាអែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​អោយ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទីសក្ការៈ*​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។</verse>
				<verse number="7">ពេល​នោះ ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ព្រះវិហារ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។</verse>
				<verse number="8">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង​ធ្វើ​ប្រឡោះ​មួយ។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​អោយ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។</verse>
				<verse number="10">ខ្ញុំ​ក៏​ចូល​ទៅ​មើល​ឃើញ​មាន​រូប​សត្វ​លូន​វារ និង​សត្វ​ចង្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​រូប​ព្រះ​ក្លែងក្លាយ​ទាំង​អស់​របស់​ពូជពង្ស​អ៊ីស្រាអែល​ឆ្លាក់​លើ​ជញ្ជាំង​ដែល​នៅ​ជុំវិញ។</verse>
				<verse number="11">មាន​ព្រឹទ្ធាចារ្យ​នៃ​ពូជពង្ស​អ៊ីស្រាអែល​ចិតសិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប​ដែល​ធ្វើ​អោយ​មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសាណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ព្រឹទ្ធាចារ្យ​របស់​ពូជពង្ស​អ៊ីស្រាអែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់​ម្នាក់ៗ​ថ្វាយបង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “ ព្រះអម្ចាស់ ​មើល​យើង​ពុំ​ឃើញ​ទេ! ព្រះអម្ចាស់ ​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។</verse>
				<verse number="13">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត»។</verse>
				<verse number="14">ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ទ្វារ​ចូល​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ប៉ែក​ខាង​ជើង។ នៅ​ទី​នោះ​ស្រីៗ​អង្គុយ​យំ​ស្រណោះ​ព្រះ​ថាមូស​។</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។</verse>
				<verse number="16">បន្ទាប់​មក ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ទីលាន​ខាង​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ នៅ​មាត់​ទ្វារ​ព្រះវិហារ គឺ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនៈ មាន​មនុស្ស​ប្រមាណ​ម្ភៃ​ប្រាំ​នាក់​បែរ​ខ្នង​ដាក់​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអាទិត្យ។</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ពាសពេញ​ស្រុក​ថែម​ទៀត​ពួក​គេ​ចេះ​តែ​ធ្វើ​អោយ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន​។</verse>
				<verse number="18">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លាំងៗ​ថា៖ «អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ទោស​ក្រុង​យេរូសាឡឹម​អើយ ចូរ​នាំ​គ្នា​កាន់​អាវុធ​សំរាប់​ប្រល័យ​ជីវិត​ចូល​មក!»។</verse>
				<verse number="2">ពេល​នោះ ខ្ញុំ​ឃើញ​មាន​មនុស្ស​ប្រាំ​មួយ​នាក់ ចូល​តាម​ទ្វារ​កំពែង​ខាង​ជើង ម្នាក់ៗ​កាន់​អាវុធ​សំរាប់​ប្រហារ​ជីវិត។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​បុរស​ម្នាក់​ពាក់​អាវ​ទេសឯក​សុទ្ធ ស្ពាយ​ប្រដាប់ប្រដា​សរសេរ​នៅ​ចង្កេះ​ផង។ ពួក​គេ​ចូល​មក​ឈរ​នៅ​ខាង​មុខ​អាសនៈ​លង្ហិន។</verse>
				<verse number="3">ពេល​នោះ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​លើ​ចេរូប៊ីន*​ក៏​អណ្ដែត​ឡើង ឆ្ពោះ​ទៅ​មាត់​ទ្វារ​ព្រះដំណាក់។ ព្រះអម្ចាស់​ត្រាស់​ហៅ​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​ និង​ស្ពាយ​ប្រដាប់ប្រដា​សំរាប់​សរសេរ​នោះ​មក</verse>
				<verse number="4">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ដើរ​កាត់​ក្រុង​យេរូសាឡឹម ហើយ​គូស​សញ្ញា​ជើង​ក្អែក​លើ​ថ្ងាស​អស់​អ្នក​ដែល​ស្រែក​ថ្ងូរ និង​ព្រួយ​ចិត្ត​ដោយ​ឃើញ​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​អ្នក​ក្រុង​នេះ​ប្រព្រឹត្ត»។</verse>
				<verse number="5">បន្ទាប់​មក ខ្ញុំ​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ឯ​ទៀតៗ​ថា៖ «ចូរ​ដើរ​តាម​ក្រោយ​គាត់ ហើយ​ប្រហារ​អ្នក​ក្រុង​នេះ​ទៅ​កុំ​អាណិត​មេត្តា និង​ត្រា​ប្រណី​ពួក​គេ​ឡើយ!</verse>
				<verse number="6">ចូរ​សម្លាប់​ពួក​គេ​ទាំង​អស់​គ្នា​អោយ​ផុត​ពូជ គឺ​ទាំង​ចាស់ ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ក្មេង ទាំង​ស្ត្រី តែ​កុំ​ប៉ះពាល់​អស់​អ្នក​ដែល​មាន​សញ្ញា​ជើង​ក្អែក​ឡើយ​។ ចូរ​ចាប់​ផ្ដើម​ពី​ទីសក្ការៈ​របស់​យើង​ទៅ!»។ អ្នក​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​សម្លាប់​ពួក​ព្រឹទ្ធាចារ្យ*​ដែល​នៅ​ខាង​មុខ​ព្រះដំណាក់។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​អោយ​ព្រះដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាកសព​ចោល​ពាសពេញ​ទីលាន​រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជាជន​នៅ​ក្នុង​ទីក្រុង។</verse>
				<verse number="8">ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជាជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ « ព្រះជាអម្ចាស់ ​អើយ តើ​ព្រះអង្គ​ជះ​ព្រះពិរោធ មក​លើ​ក្រុង​យេរូសាឡឹម​ដោយ​ប្រល័យ​ជីវិត​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ឬ?»។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាសពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាសពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ ព្រះអម្ចាស់ ​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះអម្ចាស់ ​ទត​អ្វី​ពុំ​ឃើញ​ទេ”។</verse>
				<verse number="10">ហេតុ​នេះ​យើង​មិន​អាណិត​អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។</verse>
				<verse number="11">ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់ប្រដា​សំរាប់​សរសេរ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​សព្វ​គ្រប់​ហើយ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ចេរូប៊ីន*។ ក្នុង​លំហ​អាកាស​នោះ​មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ចេរូប៊ីន ហើយ​យក​រងើក​ភ្លើង​ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។ ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។</verse>
				<verse number="3">ពេល​គាត់​ទៅ​ដល់ ពួក​ចេរូប៊ីន​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះដំណាក់ ហើយ​មាន​ពពក​ពាសពេញ​ទីលាន​ខាង​ក្នុង។</verse>
				<verse number="4">សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីន ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះដំណាក់ ហើយ​ទីលាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទីលាន​ខាង​ក្រៅ មាន​សូរស័ព្ទ​ដូច​ព្រះសូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="6">ព្រះអម្ចាស់ ​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេសឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ចេរូប៊ីន​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។</verse>
				<verse number="7">ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​អោយ​បុរស​នោះ។ គាត់​ក៏​ទទួល​យក​រួច​ចេញ​ទៅ។</verse>
				<verse number="8">នៅ​ក្រោម​ស្លាប​របស់​ពួក​ចេរូប៊ីន មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។</verse>
				<verse number="9">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ចេរូប៊ីន គឺ​នៅ​ក្បែរ​ចេរូប៊ីន​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។</verse>
				<verse number="10">កង់​ទាំង​បួន​មាន​ទ្រង់​ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។</verse>
				<verse number="11">ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ​វា​អាច​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ​តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។</verse>
				<verse number="12">រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ផ្កា​ភ្លើង​ពាសពេញ ហើយ​តាម​រង្វង់​កង់​របស់​ចេរូប៊ីន​ទាំង​បួន​ក៏​មាន​ផ្កា​ភ្លើង​ពាសពេញ​ដែរ។</verse>
				<verse number="13">ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។</verse>
				<verse number="14">ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ចេរូប៊ីន​មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។</verse>
				<verse number="15">ពួក​ចេរូប៊ីន​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។</verse>
				<verse number="16">ពេល​ចេរូប៊ីន​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ចេរូប៊ីន​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។</verse>
				<verse number="17">ពេល​ចេរូប៊ីន​ឈប់​កង់​ក៏​ឈប់ ពេល​ចេរូប៊ីន​ឡើង​កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។</verse>
				<verse number="18">សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ព្រះដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ចេរូប៊ីន។</verse>
				<verse number="19">ខ្ញុំ​ឃើញ​ចេរូប៊ីន​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​សណ្ឋិត​នៅ​លើ​ចេរូប៊ីន ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="20">ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ក្បែរ​ទន្លេ​កេបារ គឺ​ចេរូប៊ីន​នេះ​ឯង។</verse>
				<verse number="21">ចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។</verse>
				<verse number="22">ចេរូប៊ីន​ទាំង​នោះ មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ចេរូប៊ីន​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះវិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ។ មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជាជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសានា ជា​កូន​របស់​លោក​អស៊ើរ និង​លោក​ពេឡាធា​ជា​កូន​របស់​លោក​បេណាយ៉ា។</verse>
				<verse number="2">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ពួក​នេះ​ជា​មនុស្ស​រៀបចំ​គំរោងការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ផ្ដល់​យោបល់​អាក្រក់​ដល់​ក្រុង​នេះ។</verse>
				<verse number="3">ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។</verse>
				<verse number="4">ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ព្រះបន្ទូល ចូរ​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ទៅ!»។</verse>
				<verse number="5">ពេល​នោះ ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​មក​សណ្ឋិត​លើ​ខ្ញុំ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ពូជពង្ស​អ៊ីស្រាអែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។</verse>
				<verse number="6">អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​មាន​សាកសព​ពាសពេញ​ផ្លូវ។</verse>
				<verse number="7">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា សាកសព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។</verse>
				<verse number="8">អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​អោយ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="9">យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។</verse>
				<verse number="10">អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រាអែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="11">ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សំរាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល។</verse>
				<verse number="12">នៅ​ពេល​នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ទម្លាប់ តាម​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ»។</verse>
				<verse number="13">ពេល​ខ្ញុំ​កំពុង​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ លោក​ពេឡាធា​ជា​កូន​របស់​លោក​បេណាយ៉ា​ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «ឱ​ ព្រះជាអម្ចាស់ ​អើយ! ព្រះអង្គ​មុខ​ជា​ប្រល័យ​ជន​ជាតិ​អ៊ីស្រាអែល ដែល​នៅ​សេសសល់ អោយ​វិនាស​សូន្យ​មិន​ខាន!»។</verse>
				<verse number="14">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="15">«កូន​មនុស្ស​អើយ ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​នាំ​គ្នា​ពោល​ទៅ​កាន់​បង​ប្អូន និង​សាច់ញាតិ​របស់​អ្នក ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ថា “ចូរ​ស្ថិត​នៅ​អោយ​ឆ្ងាយ​ពី​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​អោយ​តែ​ពួក​យើង​ប៉ុណ្ណោះ”។</verse>
				<verse number="16">ចូរ​ប្រាប់​បង​ប្អូន​របស់​អ្នក​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្ដេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្ដី ក៏​យើង​នឹង​ធ្វើ​ជា​ទីសក្ការៈ​សំរាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”​។</verse>
				<verse number="17">ចូរ​ប្រាប់​ពួក​គេ​ទៀត​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​កណ្ដាល​ចំណោម​ជាតិ​សាសន៍​នានា​មក​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ទាំងឡាយ​ដែល​អ្នក​រាល់​គ្នា​ខ្ចាត់ខ្ចាយ​ទៅ ហើយ​យើង​នឹង​ប្រគល់​ទឹក​ដី​អ៊ីស្រាអែល​អោយ​អ្នក​រាល់​គ្នា”។</verse>
				<verse number="18">ពួក​គេ​នឹង​នាំ​គ្នា​ត្រឡប់​មក​វិញ ហើយ​ដក​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ចេញ​ពី​ទឹក​ដី​នេះ។</verse>
				<verse number="19">យើង​នឹង​អោយ​ពួក​គេ​មាន​ចិត្ត​តែ​មួយ យើង​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ពួក​គេ យើង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​ពួក​គេ ហើយ​អោយ​ពួក​គេ​មាន​ចិត្ត​ចេះ​ស្ដាប់​បង្គាប់​វិញ</verse>
				<verse number="20">ដើម្បី​អោយ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="21">រីឯ​អស់​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម​វិញ យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="22">ពួក​ចេរូប៊ីន*​ទទះ​ស្លាប​ហោះ ហើយ​កង់​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ស្ថិត​នៅ​ពី​លើ​ចេរូប៊ីន​ទាំង​នោះ។</verse>
				<verse number="23">សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ក៏​អណ្ដែត​ឡើង​ពី​ទីក្រុង ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ខាង​កើត​ទីក្រុង។</verse>
				<verse number="24">ព្រះវិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ស្រុក​ខាល់ដេ អោយ​នៅ​ជា​មួយ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ។ បន្ទាប់​មក និមិត្តហេតុ​អស្ចារ្យ​ដែល​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ​សំដែង​អោយ​ខ្ញុំ​ឃើញ​នោះ ក៏​រលាយ​បាត់​ទៅ។</verse>
				<verse number="25">ខ្ញុំ​ក៏​និយាយ​ប្រាប់​ប្រជាជន​ជាប់​ជា​ឈ្លើយ នូវ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ ព្រះអម្ចាស់ ​សំដែង​អោយ​ខ្ញុំ​ឃើញ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ! អ្នក​រស់​នៅ​ក្នុង​ចំណោម​ពូជ​អ្នក​បះបោរ។ ពួក​គេ​មាន​ភ្នែក​តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។</verse>
				<verse number="3">កូន​មនុស្ស​អើយ ចូរ​រៀបចំ​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ហើយ​ចេញ​ពី​ផ្ទះ​ទាំង​ថ្ងៃ​អោយ​ពួក​គេ​ឃើញ​គ្រប់ៗ​គ្នា។ ធ្វើ​ដូច្នេះ​ប្រហែល​ជា​ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​ជា​ពូជ​អ្នក​បះបោរ។</verse>
				<verse number="4">អ្នក​ត្រូវ​រៀបចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ​អោយ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល​ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។</verse>
				<verse number="5">ចូរ​ទម្លុះ​កំពែង​អោយ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។</verse>
				<verse number="6">ត្រូវ​លើក​បង្វេច​នោះ​ស្ពាយ​អោយ​ពួក​គេ​ឃើញ ហើយ​ចេញ​ដំណើរ​ទៅ​ទាំង​ងងឹត ព្រម​ទាំង​បិទ​មុខ ដើម្បី​កុំ​អោយ​អ្នក​ឃើញ​ថា អ្នក​ទៅ​ទី​ណា ដ្បិត​យើង​ចង់​អោយ​អ្នក​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សំរាប់​ពូជពង្ស​អ៊ីស្រាអែល»។</verse>
				<verse number="7">ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀបចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច​ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​អោយ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។</verse>
				<verse number="8">លុះ​ព្រឹក​ឡើង​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="9">«កូន​មនុស្ស​អើយ! ពូជពង្ស​អ៊ីស្រាអែល​ដែល​ជា​ពូជ​បះបោរ​នេះ​មុខ​ជា​សួរ​អ្នក​ថា “តើ​លោក​ធ្វើ​អ្វី?”</verse>
				<verse number="10">ត្រូវ​តប​ទៅ​ពួក​គេ​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្ដេច​នៅ​ក្រុង​យេរូសាឡឹម និង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។</verse>
				<verse number="11">ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ​ជា​ប្រផ្នូល​សំរាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា​អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="12">រីឯ​ស្ដេច​ដែល​គ្រប់គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​អោយ​ស្ដេច​ចេញ​ទាំង​បិទ​មុខ មិន​អោយ​ឃើញ​ថា​ទៅ​ទី​ណា។</verse>
				<verse number="13">យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន គឺ​ស្រុក​របស់​ជន​ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។​</verse>
				<verse number="14">យើង​នឹង​កំចាត់កំចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច គឺ​ទាំង​អង្គរក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្ដេច អោយ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។</verse>
				<verse number="15">ពេល​ណា​យើង​បំបែក​ពួក​គេ​អោយ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ពេល​ណា​យើង​កំចាត់កំចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំងឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="16">ប៉ុន្តែ យើង​ទុក​អោយ​ពួក​គេ​មួយ​ចំនួន​នៅ​សេសសល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាតត្បាត ដើម្បី​អោយ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជាជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន”»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="18">«កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ ទាំង​ញាប់ញ័រ ចូរ​ផឹក​ទឹក​ទាំង​ស្លន់ស្លោ និង​ភ័យ​រន្ធត់។</verse>
				<verse number="19">ចូរ​ថ្លែង​ប្រាប់​ប្រជាជន​នៅ​ស្រុក​នេះ​ដូច​ត​ទៅ: ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​អ្នក​ក្រុង​យេរូសាឡឹម​ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ថា ពួក​គេ​នឹង​បរិភោគ​អាហារ ទាំង​ភ័យ​រន្ធត់​ពួក​គេ​នឹង​ផឹក​ទឹក​ទាំង​តក់ស្លុត ដ្បិត​ស្រុក​របស់​គេ ក្លាយ​ទៅ​ជា​ទី​ស្មសាន​បាត់​បង់​អ្វីៗ​ទាំង​អស់ ព្រោះ​តែ​អំពើ​ឃោរឃៅ​ដែល​អ្នក​ស្រុក​នេះ​ប្រព្រឹត្ត។</verse>
				<verse number="20">ក្រុង​ដែល​ធ្លាប់​តែ​មាន​ប្រជាជន​កុះករ​នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ហើយ​ស្រុក​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="21">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="22">«កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រាអែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្តហេតុ​ណា​មួយ​សំរេច​ជា​រូប​រាង​សោះ!”។</verse>
				<verse number="23">ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​លុប​បំបាត់​សុភាសិត​នេះ គឺ​គេ​នឹង​លែង​និយាយ​ពី​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ​ចូរ​ប្រាប់​ពួក​គេ​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ និមិត្តហេតុ​ទាំង​ប៉ុន្មាន​នឹង​សំរេច​ជា​រូប​រាង​មិន​ខាន”</verse>
				<verse number="24">ដ្បិត​នៅ​ស្រុក​អ៊ីស្រាអែល លែង​មាន​និមិត្តហេតុ​ឥត​បាន​ការ ឬ​ការ​ទស្សន៍ទាយ​បញ្ជោរ​ទៀត​ហើយ។</verse>
				<verse number="25">យើង​ជា​ ព្រះអម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សំរេច​ជា​រូប​រាង​ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ​យើង​នឹង​សំរេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះបោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="26">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="27">«កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រាអែល​ពោល​ថា “និមិត្តហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សំរាប់​អនាគតកាល​ដ៏​យូរលង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សំរាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។</verse>
				<verse number="28">ហេតុ​នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្វីៗ​ដែល​យើង​ថ្លែង​តែង​តែ​សំរេច​ជា​រូប​រាង​ឥត​បង្អង់​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះបន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!។</verse>
				<verse number="3">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ព្យាការី​ល្ងីល្ងើ​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! អ្នក​រាល់​គ្នា​ទស្សន៍ទាយ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន គឺ​ឥត​បាន​ឃើញ​និមិត្តហេតុ​ពី​ព្រះជាម្ចាស់​ឡើយ។</verse>
				<verse number="4">ឱ​អ៊ីស្រាអែល​អើយ ព្យាការី​របស់​អ្នក​ប្រៀប​បាន​នឹង​កញ្ជ្រោង ដែល​រស់​នៅ​តាម​គំនរ​បាក់​បែក!</verse>
				<verse number="5">ព្យាការី​ក្លែងក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួសជុល​កំពែង​ធ្លុះធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​អោយ​ពូជពង្ស​អ៊ីស្រាអែល​ការពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​ព្រះពិរោធ​​ទេ។</verse>
				<verse number="6">អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្តហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ” តែ​ ព្រះអម្ចាស់ ​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សំរេច​ជា​រូប​រាង។</verse>
				<verse number="7">និមិត្តហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។</verse>
				<verse number="8">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្តហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="9">ពួក​ព្យាការី​ក្លែងក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្តហេតុ​ឥត​បាន​ការ និង​ទស្សន៍ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ របស់​ពូជពង្ស​អ៊ីស្រាអែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ ​មែន។</verse>
				<verse number="10">ព្យាការី​ទាំង​នោះ​បាន​នាំ​ប្រជាជន​របស់​យើង​អោយ​វង្វេង ដោយ​ពោល​ថា មាន​សន្តិភាព​ហើយ! តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ។ ប្រជាជន​របស់​យើង​សង់​ជញ្ជាំង ហើយ​ព្យាការី​ទាំង​នោះ​នាំ​គ្នា​បូក​បាយអ​ពី​លើ។</verse>
				<verse number="11">ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។</verse>
				<verse number="12">ពេល​ជញ្ជាំង​រលំ​គេ​នឹង​សួរ​អ្នក​រាល់​គ្នា តើ​បាយអ​ដែល​អ្នក​រាល់​គ្នា​បូក​នោះ​ទៅ​ណា​បាត់​ហើយ?»។</verse>
				<verse number="13">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​អោយ​មាន​ព្យុះ​បក់​បោក​មក​តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ​ធ្វើ​អោយ​ជញ្ជាំង​រលំ។</verse>
				<verse number="14">យើង​នឹង​កំទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយអ​ពី​លើ យើង​នឹង​ធ្វើ​អោយ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="15">យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយអ តាម​កំហឹង​របស់​យើង​រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយអ</verse>
				<verse number="16">គ្មាន​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទស្សន៍ទាយ​អំពី​ក្រុង​យេរូសាឡឹម និង​រៀប​រាប់​អំពី​និមិត្តហេតុ​ដែល​ថា ក្រុង​នេះ​នឹង​មាន​សន្តិភាព​តែ​គ្មាន​សន្តិភាព​សោះ!​ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="17">កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជាជន​របស់​អ្នក ដែល​ទស្សន៍ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ!</verse>
				<verse number="18">ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ​ដែល​វេញ​អំបោះ​អោយ​ប្រជាជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឆ្នួត​អោយ​ប្រជាជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជាជន​របស់​យើង ហើយ​នឹក​ស្មាន​ថា អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ?</verse>
				<verse number="19">ពួក​នាង​បន្ថោក​យើង​នៅ​ចំពោះ​មុខ​ប្រជាជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្ដាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជាជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ​ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​អោយ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។</verse>
				<verse number="20">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ ដែល​ពួក​នាង​ប្រើ​សំរាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំឃាំង។</verse>
				<verse number="21">យើង​នឹង​ហែក​ឆ្នួត​របស់​ពួក​នាង ព្រម​ទាំង​ដោះ​លែង​ប្រជាជន​របស់​យើង​ពី​កណ្ដាប់​ដៃ​ពួក​នាង ហើយ​ពួក​នាង​មិន​អាច​ចាប់​ពួក​គេ​ទុក​ជា​រំពា​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន​ឡើយ។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="22">ដោយសារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​អោយ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ អោយ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​អោយ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​ដើម្បី​ទទួល​ជីវិត​ឡើយ។</verse>
				<verse number="23">ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្តហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជារាស្ត្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">មាន​ព្រឹទ្ធាចារ្យ​អ៊ីស្រាអែល​ខ្លះ​មក​ជួប​ខ្ញុំ ហើយ​នាំ​គ្នា​អង្គុយ​នៅ​មុខ​ខ្ញុំ។</verse>
				<verse number="2">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="3">«កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​អោយ​ឬ?</verse>
				<verse number="4">ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជពង្ស​អ៊ីស្រាអែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ ព្រះអម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ​ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែងក្លាយ​ដែល​គេ​គោរព។</verse>
				<verse number="5">ចម្លើយ​របស់​យើង​នឹង​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែងក្លាយ​ទាំង​អស់​គ្នា។</verse>
				<verse number="6">ហេតុ​នេះ ចូរ​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “ចូរ​វិល​ត្រឡប់​មក​វិញ ចូរ​លះបង់​ព្រះ​ក្លែងក្លាយ ហើយ​ងាក​ចេញ​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត!</verse>
				<verse number="7">ប្រសិន​បើ​ជន​ជាតិ​អ៊ីស្រាអែល ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ងាក​ចេញ​ឆ្ងាយ​ពី​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​អោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី​ទស្សន៍ទាយ យើង​ដែល​ជា​ ព្រះអម្ចាស់ ​យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ​ដោយ​ផ្ទាល់​តែ​ម្ដង។</verse>
				<verse number="8">យើង​នឹង​ដាក់​ទោស​អ្នក​នោះ យើង​នឹង​ធ្វើ​អោយ​អ្នក​នោះ​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់ និង​ជា​មេរៀន​សំរាប់​ព្រមាន​អ្នក​ឯ​ទៀតៗ យើង​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជារាស្ត្រ​របស់​យើង។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="9">ប្រសិន​បើ​ព្យាការី​ចាញ់​ការ​ល្បួង​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជា​ ព្រះអម្ចាស់ ​បាន​បណ្ដោយ​អោយ​ព្យាការី​នោះ​ចាញ់​ការ​ល្បួង។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="10">ព្យាការី និង​អ្នក​ទៅ​រក​ព្យាការី​ទស្សន៍ទាយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​បាប​តែ​មួយ។</verse>
				<verse number="11">ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​លែង​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ហើយ​លែង​សៅហ្មង​ដោយ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​ទៀត​ហើយ។ ពេល​នោះ គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ”» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="13">«កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​អោយ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។</verse>
				<verse number="14">ទោះ​បី​នៅ​ស្រុក​នោះ​មាន​ណូអេ ដានីយ៉ែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">ប្រសិន​បើ​យើង​អោយ​សត្វ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​អោយ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ</verse>
				<verse number="16">ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ ហើយ​ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="17">ប្រសិន​បើ​យើង​ធ្វើ​អោយ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​អោយ​កងទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ</verse>
				<verse number="18">ទោះ​បី​មាន​អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="19">ប្រសិន​បើ​យើង​ធ្វើ​អោយ​ជំងឺ​រាតត្បាត​កើត​មាន​ក្នុង​ស្រុក​នេះ ដើម្បី​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ</verse>
				<verse number="20">ទោះ​បី​មាន​ណូអេ ដានីយ៉ែល និង​យ៉ូប​រស់​នៅ​ក្នុង​ស្រុក​ក្ដី យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី​រំដោះ​បាន​តែ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​សូម្បី​តែ​កូន​ប្រុស​កូន​ស្រី​របស់​គេ​ផ្ទាល់ ក៏​គេ​ពុំ​អាច​រំដោះ​បាន​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ -។</verse>
				<verse number="21">ពិត​មែន​ហើយ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូសាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាតត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី</verse>
				<verse number="22">ក៏​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នៅ​សេសសល់​ដែរ។ ខ្មាំង​នឹង​កៀរ​អ្នក​ទាំង​នោះ​អោយ​ចេញ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ឃើញ​របៀប​ដែល​គេ​រស់​នៅ ព្រម​ទាំង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត ចំពោះ​ទុក្ខ​វេទនា​ដែល​យើង​បាន​ធ្វើ​អោយ​កើត​មាន​ដល់​ក្រុង​យេរូសាឡឹម។</verse>
				<verse number="23">អ្នក​ទាំង​នោះ​នឹង​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា តាម​របៀប​ដែល​គេ​រស់​នៅ និង​របៀប​ដែល​គេ​ប្រព្រឹត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ក្រុង​នេះ​មិន​មែន​ឥត​មូល​ហេតុ​ទេ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ​តើ​ដើម​ទំពាំងបាយជូរ​ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំងបាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?</verse>
				<verse number="3">តើ​គេ​អាច​យក​ដើម​ទំពាំងបាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សំរាប់​ព្យួរ​អ្វី​មួយ​បាន​ឬ?</verse>
				<verse number="4">គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត?</verse>
				<verse number="5">កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទំរាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹងរឹត​តែ​លែង​បាន​ការ!»។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «គេ​យក​អុស​ទំពាំងបាយជូរ ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូសាឡឹម​យ៉ាង​នោះ​ដែរ។</verse>
				<verse number="7">យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន!</verse>
				<verse number="8">យើង​នឹង​ធ្វើ​អោយ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ! ចូរ​ប្រាប់​អ្នក​ក្រុង​យេរូសាឡឹម​អោយ​ដឹង​ពី​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។</verse>
				<verse number="3">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​ក្រុង​យេរូសាឡឹម​ដូច​ត​ទៅ: នាង​មាន​កំណើត​នៅ​ស្រុក​កាណាន។ ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត។</verse>
				<verse number="4">នៅ​ថ្ងៃ​ដែល​នាង​កើត គេ​មិន​បាន​កាត់​ផ្ចិត​នាង​ទេ គេ​មិន​បាន​យក​ទឹក​មក​លាង​សំអាត​នាង គេ​មិន​បាន​យក​អំបិល​ មក​លាប​នាង ហើយ​គេ​ក៏​មិន​បាន​យក​សំពត់​មក​រុំ​នាង​ដែរ។</verse>
				<verse number="5">គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ​នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។</verse>
				<verse number="6">យើង​បាន​ដើរ​កាត់​តាម​នោះ​ឃើញ​នាង​កំពុង​តែ​បំរះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!</verse>
				<verse number="7">យើង​បាន​ធ្វើ​អោយ​នាង​ចំរើន​ឡើង​ដូច​ដំណាំ​លូត​លាស់​នៅ​តាម​ចំការ។ នាង​ក៏​បាន​ចំរើន​ធំ​ឡើង​ពេញ​រូប​ពេញ​រាង មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ នាង​គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ​ទេ។</verse>
				<verse number="8">យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទបាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡារិក ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ​នាង​ ដើម្បី​អោយ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="9">យើង​បាន​យក​ទឹក​មក​លាង​នាង ហើយ​ជំរះ​ឈាម​ដែល​ប្រឡាក់​រូប​កាយ​នាង រួច​ចាក់​ប្រេង​ក្រអូប​លាប​នាង​ទៀត​ផង។</verse>
				<verse number="10">យើង​បាន​អោយ​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​អោយ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​អោយ​នាង​ដែរ។</verse>
				<verse number="11">យើង​យក​គ្រឿង​អលង្ការ​មក​ពាក់​អោយ​នាង គឺ​មាន​ខ្សែ​ដៃ ខ្សែ​ក</verse>
				<verse number="12">ក្រវិល​ទំហូ និង​មកុដ​ដ៏​ភ្លឺ​ផ្លេក។</verse>
				<verse number="13">នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀកបំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​ព្រះមហាក្សត្រិយានី។</verse>
				<verse number="14">កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុសសាយ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​អោយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">ប៉ុន្តែ នាង​អួតអាង​លើ​រូប​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា​ ដោយ​ប្រគល់​ខ្លួន​អោយ​អស់​អ្នក​ដែល​ដើរ​កាត់​មុខ​នាង។</verse>
				<verse number="16">នាង​យក​សម្លៀកបំពាក់​របស់​នាង ជា​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ចំរុះ​ពណ៌​ទៅ​តាក់​តែង​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នៅ​ទី​នោះ - ពី​មុន​ក្ដី នៅ​ពេល​ខាង​មុខ​ក្ដី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។</verse>
				<verse number="17">នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់ ដែល​យើង​អោយ​ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​រូប​ទាំង​នោះ។</verse>
				<verse number="18">នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្ដប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង​ទៅ​លាប​អោយ​ផង។</verse>
				<verse number="19">រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ​ដែល​យើង​ចែក​អោយ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការបូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="20">នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យាចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​អោយ​យើង ទៅ​ធ្វើ​យញ្ញបូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង!</verse>
				<verse number="21">នាង​បាន​អារ ក​កូន​ប្រុស​របស់​យើង ហើយ​ដុត​ថ្វាយ​រូប​ទាំង​នោះ។</verse>
				<verse number="22">ក្នុង​ពេល​ដែល​នាង​ឈ្លក់​នឹង​អំពើ​ពេស្យាចារ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ទាំង​នេះ នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ពី​ក្មេង គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ ហើយ​បំរះ​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ទេ។</verse>
				<verse number="23">នាង​នឹង​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="24">នាង​បាន​សង់​ខ្ទម សំរាប់​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​គ្រប់​ទី​កន្លែង</verse>
				<verse number="25">គឺ​នាង​សង់​នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​ប្រើ​សម្រស់​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ នាង​ប្រគល់​ខ្លួន​ទៅ​អោយ​អស់​អ្នក​ដើរ​កាត់​តាម​នោះ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="26">នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ ជា​អ្នក​ជិត​ខាង​ដែល​មាន​កម្លាំង​មាំមួន។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ធ្វើ​អោយ​យើង​ខឹង។</verse>
				<verse number="27">ហេតុ​នេះ​បាន​ជា​យើង​សំដែង​បារមី​ប្រឆាំង​នឹង​នាង យើង​កាត់​បន្ថយ​ទឹក​ដី​របស់​នាង ហើយ​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ គឺ​ពួក​ភីលីស្ទីន​ដែល​នឹក​ខ្មាស​ចំពោះ​អំពើ​ថោក​ទាប​របស់​នាង។</verse>
				<verse number="28">ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ជន​ជាតិ​អាស្ស៊ីរី​។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។</verse>
				<verse number="29">នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន​ជាតិ​បាប៊ីឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។</verse>
				<verse number="30">នាង​មាន​ចិត្ត​សាវ៉ា​ណាស់ នាង​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​ជា​អំពើ​របស់​មេ​បន​ពេស្យា! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="31">រៀង​រាល់​ពេល​ដែល​នាង​សង់​ខ្ទម​នៅ​តាម​ច្រក​ផ្លូវ ហើយ​រៀបចំ​កន្លែង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​គ្រប់​ទិសទី នាង​ពុំ​បាន​ទារ​ប្រាក់​ដែល​ស្រី​ពេស្យា​ធ្លាប់​ទារ​នោះ​ទេ។</verse>
				<verse number="32">នាង​ជា​ស្ត្រី​ផិត​ប្ដី ទៅ​ស្រឡាញ់​ប្រុស​ដទៃ។</verse>
				<verse number="33">ធម្មតា​ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​អោយ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។</verse>
				<verse number="34">នាង​ប្រព្រឹត្ត​ផ្ទុយ​ពី​ស្រី​ពេស្យា​ឯ​ទៀតៗ​គ្មាន​នរណា​ស្វែង​រក​នាង គ្មាន​នរណា​បង់​ប្រាក់​នាង​ទេ ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​បង់​ប្រាក់​អោយ​គេ គឺ​នាង​ធ្វើ​ផ្ទុយ​ពី​អ្នក​ដទៃ។</verse>
				<verse number="35">ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="36">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។</verse>
				<verse number="37">ហេតុ​នេះ​យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​អោយ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀកបំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរខ្មាស​របស់​នាង​អោយ​ពួក​គេ​ឃើញ។</verse>
				<verse number="38">យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​អោយ​គេ​បង្ហូរ​ឈាម​នាង​តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។</verse>
				<verse number="39">យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កំទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ពួក​គេ​នឹង​យក​សម្លៀកបំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង​ទុក​អោយ​នាង​នៅ​ខ្លួន​ទទេ។</verse>
				<verse number="40">ពួក​គេ​នឹង​ប្រមូល​បណ្ដាជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។</verse>
				<verse number="41">ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​អោយ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យាចារ​របស់​នាង នាង​លែង​បង់​ប្រាក់​អោយ​សហាយ​របស់​នាង​ទៀត​ហើយ។</verse>
				<verse number="42">ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត​លែង​ខឹងសម្បារ​នឹង​នាង​ទៀត។</verse>
				<verse number="43">ដោយ​នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​នាង​នៅ​ពី​ក្មេង ហើយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ធ្វើ​អោយ​យើង​ខឹង នោះ​យើង​នឹង​ដាក់​ទោស​នាង​តាម​អំពើ​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម ថែម​ពី​លើ​អំពើ​ដ៏​ថោក​ទាប - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="44">អ្នក​ចង​ក្រង​សុភាសិត មុខ​ជា​យក​សុភាសិត​មួយ​នេះ​មក​និយាយ​អំពី​នាង​ថា “ម្ដាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ!”។</verse>
				<verse number="45">នាង​ពិត​ជា​កូន​ដែល​កាត់​ទៅ​ម្ដាយ ម្ដាយ​របស់​នាង​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ នាង​ក៏​កាត់​ទៅ​បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​ដែរ អ្នក​ទាំង​នោះ​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត រីឯ​ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី។</verse>
				<verse number="46">បង​ស្រី​របស់​នាង​គឺ​សាម៉ារី​ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម​ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ។</verse>
				<verse number="47">នាង​មិន​ត្រឹម​តែ​យក​តំរាប់​តាម​ពួក​គេ និង​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ដូច​ពួក​គេ​ប៉ុណ្ណោះ​ទេ គឺ​នាង​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង អាក្រក់​លើស​ពួក​គេ​ទៅ​ទៀត។</verse>
				<verse number="48">យើង​ប្រកាស​ក្នុង​នាម​យើង ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សូដុម​ជា​ប្អូន​ស្រី​របស់​នាង​ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ ពុំ​បាន​ប្រព្រឹត្ត​ដូច​នាង និង​ស្រុក​ភូមិ​របស់​នាង​ទេ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="49">សូដុម​ជា​ប្អូន​ស្រី​របស់​នាង​មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរហៀរ គេ​សំងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវីរវល់​ជួយ​មនុស្ស​ទុគ៌ត និង​ជន​ក្រីក្រ​ឡើយ។</verse>
				<verse number="50">សូដុម និង​ស្រុក​ភូមិ​វាយ​ឫក​ខ្ពស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​នៅ​ចំពោះ​មុខ​យើង។ ដូច្នេះ យើង​បាន​លុប​បំបាត់​ពួក​គេ​ពី​ទឹក​ដី​នេះ​ដូច​នាង​ឃើញ​ស្រាប់។</verse>
				<verse number="51">រីឯ​អំពើ​បាប​ដែល​សាម៉ារី​ប្រព្រឹត្ត ពុំ​បាន​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​នាង​ទេ។ អំពើ​អាក្រក់​ដែល​នាង​ប្រព្រឹត្ត មាន​ចំនួន​ច្រើន​លើស​អំពើ​អាក្រក់​របស់​សាម៉ារី​ទៅ​ទៀត។ បើ​ប្រៀប​ផ្ទឹម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត បង និង​ប្អូន​ស្រី​របស់​នាង​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។</verse>
				<verse number="52">ដោយ​នាង​បាន​បណ្ដាល​អោយ​បង និង​ប្អូន​ស្រី​របស់​ខ្លួន​ហាក់​ដូច​ជា​គ្មាន​ទោស​ដូច្នេះ នាង​ត្រូវ​បាក់​មុខ​ហើយ ដ្បិត​នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​នាង​ទាំង​ពីរ​ទៅ​ទៀត គឺ​នាង​ទាំង​ពីរ​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ដូច្នេះ ចូរ​អាម៉ាស់​ហើយ​ទ្រាំទ្រ​នឹង​ការ​បាក់​មុខ​នេះ​ទៅ ដ្បិត​នាង​បណ្ដាល​អោយ​បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​កំហុស​សោះ។</verse>
				<verse number="53">យើង​នឹង​ធ្វើ​អោយ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំវិញ​បាន​ចំរុងចំរើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​អោយ​នាង​បាន​ចំរុង​ចំរើន​ឡើង​វិញ​ដែរ។</verse>
				<verse number="54">បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។</verse>
				<verse number="55">ក្រុង​សូដុម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ នឹង​បាន​ដូច​ដើម​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​នឹង​បាន​ដូច​ដើម ហើយ​នាង និង​ស្រុក​ភូមិ​របស់​នាង​ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។</verse>
				<verse number="56">កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់ងាយ​សូដុម។</verse>
				<verse number="57">គ្រា​នោះ​អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំវិញ​ប្រមាថ​មើលងាយ​នាង​ហើយ។ ក្រុង​ទាំងឡាយ​នៃ​ស្រុក​ភីលីស្ទីន​ដែល​នៅ​ជិត​ខាង​នាង​ក៏​នាំ​គ្នា​មើលងាយ​នាង​ដែរ។</verse>
				<verse number="58">នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="59">ដូច្នេះ យើង​ជា​ ព្រះជាអម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​អំពើ​ដែល​នាង​បាន​ប្រព្រឹត្ត គឺ​នាង​បាន​បំភ្លេច​ពាក្យ​សម្បថ ដោយ​ផ្ដាច់​សម្ពន្ធមេត្រី​របស់​យើង។</verse>
				<verse number="60">ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង​កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​នាង។</verse>
				<verse number="61">នាង​នឹង​នឹក​ឃើញ​ពី​កិរិយាមារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នៅ​ពេល​នាង​ទទួល​បង​ស្រី និង​ប្អូន​ស្រី​អោយ​នៅ​ជា​មួយ នោះ​នាង​នឹង​នឹក​ខ្មាស។ យើង​នឹង​អោយ​នាង​ត្រួតត្រា​លើ​បង​ស្រី និង​ប្អូន​ស្រី តែ​ពួក​គេ​មិន​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​នាង​ទេ។</verse>
				<verse number="62">យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="63">នាង​នឹង​នឹក​ឃើញ ពី​កិរិយាមារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើកលែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​ចោទ​ជា​ប្រស្នា​ដល់​ពូជពង្ស​អ៊ីស្រាអែល​ទៅ!</verse>
				<verse number="3">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។</verse>
				<verse number="4">ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ​ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។</verse>
				<verse number="5">បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។</verse>
				<verse number="6">គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំងបាយជូរ​បែក​មែក​សាខា​វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំងបាយជូរ​នោះ​លូត​លាស់​ចេញ​ពន្លក​បង្កើត​មែក​ធាង។</verse>
				<verse number="7">បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំងបាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស​ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។</verse>
				<verse number="8">ទំពាំងបាយជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ​មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​ក្លាយ​ទៅ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ល្អ​ប្រណីត»។</verse>
				<verse number="9">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «តើ​ដើម​ទំពាំងបាយជូរ​នេះ​អាច​ចំរើន​លូត​លាស់​បាន​ឬ? ឥន្ទ្រី​ទី​មួយ​នឹង​ដក​ឫស ព្រម​ទាំង​ជំរុះ​ផ្លែ​របស់​វា​ទុក​អោយ​ដើម​វា​ក្រៀម​ស្ងួត ហើយ​ស្លឹក​ដែល​ទើប​នឹង​ដុះ​ក៏​ក្រៀម​ស្ងួត​អស់​ដែរ។ ដើម្បី​ដក​ឫស​របស់​វា​មិន​ចាំបាច់​ប្រើ​កម្លាំង​ខ្លាំង ឬ​កងទ័ព​ច្រើន​ឡើយ។</verse>
				<verse number="10">ទោះ​បី​ទំពាំងបាយជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="12">«ចូរ​សួរ​ពូជ​បះបោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន​នាំ​យក​មក​ស្រុក​បាប៊ីឡូន។</verse>
				<verse number="13">ស្ដេច​ស្រុក​បាប៊ីឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ ព្រម​ទាំង​អោយ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចាប្រណិធាន​ផង។ ស្ដេច​ស្រុក​បាប៊ីឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក</verse>
				<verse number="14">ដើម្បី​អោយ​នគរ​នោះ​នៅ​ទន់​ខ្សោយ មិន​អាច​បះបោរ ហើយ​គោរព​សម្ពន្ធមេត្រី​យ៉ាង​ម៉ត់ចត់។</verse>
				<verse number="15">ប៉ុន្តែ ស្ដេច​យូដា​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប​សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សំរេច​គំរោងការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធមេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!</verse>
				<verse number="16">យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ - ស្ដេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្ដេច​ដែល​បាន​តែងតាំង​ខ្លួន​អោយ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន ព្រោះ​ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចាប្រណិធាន និង​ផ្ដាច់​សម្ពន្ធមេត្រី​ទៀត​ផង។</verse>
				<verse number="17">ពេល​កងទ័ព​បាប៊ីឡូន​សង់​ប៉ម និង​លើក​ទួល​ឡើង ដើម្បី​ប្រល័យ​ជីវិត​ប្រជាជន​ដ៏​ច្រើន​កុះករ ទោះ​បី​ស្ដេច​ផារ៉ោន​មាន​ទ័ព​ជា​ច្រើន និង​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី​ក៏​ពុំ​អាច​ជួយ​ស្ដេច​នោះ​បាន​ដែរ។</verse>
				<verse number="18">ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចាប្រណិធាន និង​ផ្ដាច់​សម្ពន្ធមេត្រី គឺ​ស្ដេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្ដេច​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!»។</verse>
				<verse number="19">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! ស្ដេច​ស្រុក​អ៊ីស្រាអែល​ក្បត់​នឹង​ពាក្យ​សច្ចាប្រណិធាន ដែល​គេ​បាន​ស្បថ​ជា​មួយ​យើង ហើយ​ក៏​ផ្ដាច់​សម្ពន្ធមេត្រី​ដែល​គេ​បាន​ចង​ជា​មួយ​យើង​ដែរ។ យើង​នឹង​ដាក់​ទោស​គេ​តាម​ពាក្យ​ដែល​គេ​ស្បថ។</verse>
				<verse number="20">យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ីឡូន ហើយ​នៅ​ទី​នោះ​យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។</verse>
				<verse number="21">ទាហាន​ដ៏​ចំណាន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​រត់​ទៅ​គ្រប់​ទិសទី។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​ពាក្យ​របស់​យើង ដែល​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="22">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​កាច់​ពន្លក​មួយ​ពី​ចុង​តាត្រៅ យក​មក​ដាំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម។</verse>
				<verse number="23">យើង​នឹង​ដាំ​ពន្លក​នោះ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្នុង​ស្រុក​អ៊ីស្រាអែល ពន្លក​នោះ​នឹង​បែក​មែក​សាខា បង្កើត​ផ្លែ​ផ្កា ក្លាយ​ទៅ​ជា​ដើម​តាត្រៅ​ដ៏​ល្អ​ប្រណីត។ បក្សាបក្សី​គ្រប់​ប្រភេទ​នឹង​នាំ​គ្នា​មក​ធ្វើ​សំបុក​អាស្រ័យ​នៅ​តាម​មែក​តាត្រៅ​នោះ។</verse>
				<verse number="24">ពេល​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាម​ព្រៃ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​នេះ​ហើយ​ជា​ ព្រះអម្ចាស់ ។ យើង​រំលំ​ដើម​ឈើ​ខ្ពស់ៗ ហើយ​លើក​ដើម​ឈើ​តូចៗ​អោយ​លូត​ខ្ពស់​ឡើង។ យើង​ធ្វើ​អោយ​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ប្រែ​ជា​ក្រៀម​ស្ងួត ហើយ​ធ្វើ​អោយ​ដើម​ឈើ​ក្រៀម​ស្ងួត ត្រឡប់​ជា​មាន​ស្លឹក​ខៀវ​ខ្ចី​វិញ។ យើង​ជា​ ព្រះអម្ចាស់ ​យើង​និយាយ​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​យ៉ាង​នោះ​ដែរ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​សូត្រ​សុភាសិត​នេះ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ថា “ឪពុក​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ ហើយ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ដូច្នេះ?។</verse>
				<verse number="3">យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ទៀត​ហើយ!</verse>
				<verse number="4">ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។</verse>
				<verse number="5">ឧបមា​ថា​មាន​មនុស្ស​សុចរិត​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត</verse>
				<verse number="6">គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ</verse>
				<verse number="7">មិន​ជិះជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​អោយ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀកបំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទបាំង​កាយ</verse>
				<verse number="8">អោយ​ប្រាក់​គេ​ខ្ចី​ដោយ​ឥត​យក​ការ ឬ​ទារ​កំរៃ​ហួស​ហេតុ មិន​ឃុបឃិត​នឹង​អំពើ​អយុត្តិធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិបក្ស​យ៉ាង​ត្រឹម​ត្រូវ</verse>
				<verse number="9">ប្រព្រឹត្ត​តាម​ច្បាប់ និង​វិន័យ​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="10">ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ</verse>
				<verse number="11">គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឪពុក ដោយ​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ជិះជាន់​មនុស្ស​ក្រីក្រ​ទុគ៌ត លួច​ទ្រព្យ​សម្បត្តិ​គេ</verse>
				<verse number="12">មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង</verse>
				<verse number="13">អោយ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កំរៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="14">ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តំរាប់​តាម​ឪពុក</verse>
				<verse number="15">គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ</verse>
				<verse number="16">មិន​ជិះជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​អោយ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀកបំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទបាំង​កាយ</verse>
				<verse number="17">មិន​ឃុបឃិត​នឹង​អំពើ​អយុត្តិធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កំរៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។</verse>
				<verse number="18">ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះជាន់ លួច​ទ្រព្យ​សម្បត្តិ​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។</verse>
				<verse number="19">អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។</verse>
				<verse number="20">អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="21">ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះបង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។</verse>
				<verse number="22">យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។</verse>
				<verse number="23">តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះបង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​អោយ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="24">រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះបង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="25">អ្នក​រាល់​គ្នា​ពោល​ថា “ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រាអែល​អើយ​ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។</verse>
				<verse number="26">ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់​ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="27">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះបង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​អោយ​គង់វង្ស។</verse>
				<verse number="28">ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះបង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។</verse>
				<verse number="29">ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា “ ព្រះអម្ចាស់ ​ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រាអែល​អើយ យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។</verse>
				<verse number="30">ហេតុ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះបង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្ដោយ​អោយ​កំហុស​របស់​អ្នក​រាល់​គ្នា​បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="31">ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រាអែល​អើយ​អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ</verse>
				<verse number="32">ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​អោយ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ -។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះអម្ចាស់​បង្គាប់​ខ្ញុំ​អោយ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ៖</verse>
				<verse number="2">«ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញី​ ដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោល ហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។</verse>
				<verse number="3">សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយ អោយ​រៀន​ហែក​សត្វ​ស៊ី លុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​វា​ស៊ី​មនុស្ស។</verse>
				<verse number="4">ប្រជាជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះ ក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វា ហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។</verse>
				<verse number="5">សិង្ហ​ញី​រង់ចាំ តែ​មិន​ឃើញ​កូន​មក​វិញ ក៏​អស់​សង្ឃឹម ហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់ អោយ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។</verse>
				<verse number="6">កូន​សិង្ហ​នោះ​រក​ស៊ី​ជា​មួយ​សិង្ហ​ឈ្មោល​ឯ​ទៀតៗ វា​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​មួយ វា​រៀន​ហែក​សត្វ​ស៊ី ហើយ​ហែក​មនុស្ស​ស៊ី។</verse>
				<verse number="7">វា​កំទេច​កំពែង​ក្រុង ហើយ​បំផ្លិចបំផ្លាញ​ទីក្រុង។ ប្រជាជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់ស្លុត នៅ​ពេល​ឮ​សូរ​វា​គ្រហឹម។</verse>
				<verse number="8">ប្រជាជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិសទី ពី​គ្រប់​អាណាខេត្ត នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះ ហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។</verse>
				<verse number="9">ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិត រួច​នាំ​យក​ទៅ​ប្រគល់​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន គេ​យក​វា​ទៅ​ឃុំ​ទុក ដើម្បី​កុំ​អោយ​ឮ​សំឡេង​វា​គ្រហឹម នៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ទៀត។</verse>
				<verse number="10">ម្ដាយ​របស់​អ្នក​ប្រៀប​បាន​នឹង ដើម​ទំពាំងបាយជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក ទំពាំងបាយជូរ​នោះ​មាន​ផ្លែ​ផ្កា បែក​មែក​សាខា ព្រោះ​សម្បូណ៌​ទឹក។</verse>
				<verse number="11">ទំពាំងបាយជូរ​នោះ​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ ដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗ គេ​កោត​សរសើរ​ទំពាំងបាយជូរ​នោះ ព្រោះ​តែ​កំពស់ និង​មាន​មែក​ច្រើន។</verse>
				<verse number="12">ប៉ុន្តែ ដើម​ទំពាំងបាយជូរ​នោះ​ត្រូវ​គេ​រំលើង យ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។ ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក ធ្វើ​អោយ​ផ្លែ​វា​ស្វិត​ក្រៀម រីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួត ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។</verse>
				<verse number="13">ឥឡូវ​នេះ គេ​យក​ទំពាំងបាយជូរ​នោះ ទៅ​ដាំ​នៅ​វាល​រហោស្ថាន នៅ​លើ​ដី​ហួតហែង​គ្មាន​ទឹក។</verse>
				<verse number="14">មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វា ឆាបឆេះ​មែក និង​ផ្លែ។ ទំពាំងបាយជូរ​នោះ​លែង​មាន​មែក​ធំៗ ដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ ទំនុក​នេះ ត្រូវ​ស្មូត្រ​ជា​ទំនួញ»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">នៅ​ឆ្នាំ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​មក​សួរ​ ព្រះអម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។</verse>
				<verse number="2">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="3">«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ព្រឹទ្ធាចារ្យ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​រាល់​គ្នា​មក​នេះ ដើម្បី​រក​យើង​ទស្សន៍ទាយ​អោយ​ឬ? អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឬ? យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​នឹង​មិន​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត”- នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="4">កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ពួក​គេ ចូរ​វិនិច្ឆ័យ​ពួក​គេ​ទៅ! ចូរ​ប្រាប់​ពួក​គេ​អោយ​ដឹង​នូវ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ដូនតា​របស់​ពួក​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="5">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: នៅ​ថ្ងៃ​យើង​ជ្រើស​រើស​ជន​ជាតិ​អ៊ីស្រាអែល យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពូជពង្ស​របស់​លោក​យ៉ាកុប ព្រម​ទាំង​សំដែង​អោយ​ពួក​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប។ យើង​បាន​លើក​ដៃ​សច្ចា​ថា “យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="6">នៅ​ថ្ងៃ​នោះ​យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​ជ្រើស​រើស​សំរាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។</verse>
				<verse number="7">យើង​បាន​ប្រាប់​ពួក​គេ​ថា “ម្នាក់ៗ​ត្រូវ​បោះ​បង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ទាក់ទាញ​ចិត្ត​អ្នក​រាល់​គ្នា។ មិន​ត្រូវ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​ថ្វាយបង្គំ​ព្រះ​របស់​ស្រុក​អេស៊ីប​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="8">ប៉ុន្តែ ពួក​គេ​បះបោរ​ប្រឆាំង​នឹង​យើង មិន​ព្រម​ស្ដាប់​បង្គាប់​យើង​ទេ គឺ​គ្មាន​នរណា​ម្នាក់​លះបង់​ចោល​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ដែល​ទាក់ទាញ​ចិត្ត​ពួក​គេ​នោះ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ព្រម​បោះ​បង់​ព្រះ​ក្លែងក្លាយ​នៃ​ស្រុក​អេស៊ីប​ដែរ។ នៅ​ស្រុក​អេស៊ីប​នោះ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​តាម​កំហឹង​របស់​យើង​រហូត​ទាល់​តែ​ចប់​ចុង​ចប់​ដើម។</verse>
				<verse number="9">ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ​ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សំដែង​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំង​នោះ​ដោយ​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="10">យើង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ព្រម​ទាំង​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោស្ថាន​ទៀត​ផង។</verse>
				<verse number="11">យើង​បាន​ប្រគល់​ច្បាប់​អោយ​ពួក​គេ និង​នាំ​ពួក​គេ​អោយ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។</verse>
				<verse number="12">យើង​ក៏​តាំង​អោយ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សំគាល់​សំរាប់​យើង និង​ពួក​គេ ដើម្បី​អោយ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ​ដែល​ប្រោស​ពួក​គេ​អោយ​បាន​វិសុទ្ធ*។</verse>
				<verse number="13">នៅ​វាល​រហោស្ថាន ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​បះបោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​អោយ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ជានិច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​នៅ​វាល​រហោស្ថាន​តាម​កំហឹង​របស់​យើង។</verse>
				<verse number="14">ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="15">នៅ​វាល​រហោស្ថាន យើង​ក៏​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​មិន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ពួក​គេ​នោះ​ឡើយ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។</verse>
				<verse number="16">យើង​ធ្វើ​ដូច្នេះ​មក​ពី​ពួក​គេ​មើលងាយ​វិន័យ​របស់​យើង មិន​ធ្វើ​តាម​ច្បាប់​របស់​យើង ព្រម​ទាំង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង​ទៀត​ផង ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ខ្លួន​ជានិច្ច។</verse>
				<verse number="17">ប៉ុន្តែ យើង​មាន​ចិត្ត​អាណិត​មេត្តា​ពួក​គេ យើង​ពុំ​បាន​កំទេច និង​ប្រល័យ​ជីវិត​ពួក​គេ​អោយ​វិនាស​សូន្យ​នៅ​វាល​រហោស្ថាន​ទេ។​</verse>
				<verse number="18">យើង​បាន​ប្រាប់​កូន​ចៅ​របស់​ពួក​គេ នៅ​វាល​រហោស្ថាន​ថា “កុំ​ធ្វើ​តាម​ច្បាប់ និង​គោរព​តាម​វិន័យ​របស់​ដូនតា​អ្នក​រាល់​គ្នា ហើយ​ក៏​មិន​ត្រូវ​បណ្ដោយ​អោយ​ខ្លួន​សៅហ្មង ព្រោះ​តែ​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="19">យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ច្បាប់ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជានិច្ច។</verse>
				<verse number="20">ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សំគាល់​សំរាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំលឹក​អោយ​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។</verse>
				<verse number="21">ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះបោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​អោយ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។</verse>
				<verse number="22">ផ្ទុយ​ទៅ​វិញ​យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​អោយ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="23">នៅ​ក្នុង​វាល​រហោស្ថាន​នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ព្រម​ទាំង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង</verse>
				<verse number="24">ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​វិន័យ​របស់​យើង ហើយ​បោះ​បង់​ចោល​ច្បាប់ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ដូនតា​ខ្លួន។</verse>
				<verse number="25">ហេតុ​នេះ​យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​អោយ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​អោយ​ពួក​គេ​មាន​ជីវិត។</verse>
				<verse number="26">យើង​ធ្វើ​អោយ​ពួក​គេ​ទៅ​ជា​សៅហ្មង​ដោយសារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញបូជា។ យើង​ចង់​អោយ​ពួក​គេ​វិនាស​ហិនហោច ដើម្បី​អោយ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="27">ហេតុ​នេះ​កូន​មនុស្ស​អើយ ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដូនតា​របស់​អ្នក​រាល់​គ្នា​ចេះ​តែ​នាំ​គ្នា​ប្រមាថ​យើង​ដោយ​ក្បត់​ចិត្ត​យើង។</verse>
				<verse number="28">យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​អោយ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាសពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញបូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួចស្រា​បណ្ដាល​អោយ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយឈ្ងប់ និង​ច្រួចស្រា​សែន​ព្រះ​ក្លែងក្លាយ។</verse>
				<verse number="29">យើង​បាន​សួរ​ពួក​គេ​ថា តើ​ទួល​ខ្ពស់ៗ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​កាត់​ពី​ឆ្ងាយ​ទៅ​រក​កន្លែង​នោះ?”។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ” រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="30">ចូរ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ?</verse>
				<verse number="31">អ្នក​រាល់​គ្នា​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញបូជា​សែន​ព្រះ​ទាំ​នោះ។ អ៊ីស្រាអែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​អោយ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="32">អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា ខ្លួន​អាច​គោរព​ថ្វាយបង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម​ដូច​ប្រជាជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ​ធ្វើ​ដូច្នេះ​មិន​បាន​ជា​ដាច់​ខាត!</verse>
				<verse number="33">យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិបារមី​ដ៏​ខ្លាំងក្លា​របស់​យើង។</verse>
				<verse number="34">យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​យើង​កំចាត់កំចាយ​អ្នក​រាល់​គ្នា​អោយ​ទៅ​នោះ ហើយ​យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិបារមី​ដ៏​ខ្លាំងក្លា​របស់​យើង។</verse>
				<verse number="35">យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ​យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។</verse>
				<verse number="36">យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="37">យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​អោយ​គោរព​តាម​សម្ពន្ធមេត្រី។</verse>
				<verse number="38">យើង​នឹង​ដក​ជន​បះបោរ ព្រម​ទាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​យើង ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ពួក​គេ​ចេញ​ពី​ស្រុក​ដែល​ពួក​គេ​ទៅ​រស់​នៅ​តែ​ពួក​គេ មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="39">រីឯ​អ្នក​រាល់​គ្នា​វិញ ជន​ជាតិ​អ៊ីស្រាអែល​អើយ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែនព្រេន​ព្រះ​ក្លែងក្លាយ​ទៀត​ហើយ</verse>
				<verse number="40">ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បំរើ​យើង​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រាអែល - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សំរាប់​យើង។</verse>
				<verse number="41">កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​អោយ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញបូជា​ដ៏​មាន​ក្លិន​ឈ្ងុយឈ្ងប់។ ពេល​នោះ យើង​នឹង​សំដែង​អោយ​ប្រជាជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។</verse>
				<verse number="42">ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="43">នៅ​ទី​នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។</verse>
				<verse number="44">ជន​ជាតិ​អ៊ីស្រាអែល​អើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="45">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="46">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ប្រឆាំង​នឹង​ស្រុក​ខាង​ត្បូង​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង!</verse>
				<verse number="47">ត្រូវ​ប្រាប់​ព្រៃ​នៅ​ស្រុក​ខាង​ត្បូង​ថា: ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់! ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​អ្នក ភ្លើង​នេះ​ឆាបឆេះ​ដើម​ឈើ​ស្រស់ និង​ដើម​ឈើ​ងាប់​ទាំង​ប៉ុន្មាន។ ភ្លើង​នេះ​មិន​រលត់​ឡើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រលាក​ភ្លើង​តាំង​ពី​អ្នក​ស្រុក​ខាង​ត្បូង រហូត​ដល់​អ្នក​ស្រុក​ខាង​ជើង។</verse>
				<verse number="48">មនុស្ស​លោក​ទាំង​អស់​នឹង​ឃើញ​ថា គឺ​យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​បង្កាត់​ភ្លើង​នេះ ហើយ​វា​នឹង​មិន​រលត់​ឡើយ”»។</verse>
				<verse number="49">ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ទូលបង្គំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ​ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូសាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំងឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រាអែល!</verse>
				<verse number="3">ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រាអែល​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។</verse>
				<verse number="4">ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​ទុច្ចរិត។</verse>
				<verse number="5">ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ ព្រះអម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។</verse>
				<verse number="6">កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោចផ្សា ចូរ​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ពួក​គេ។</verse>
				<verse number="7">ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="9">កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: មើល​នែ៎ ដាវ! គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។</verse>
				<verse number="10">គេ​សំលៀង​ដាវ​នេះ សំរាប់​ប្រហារ​ជីវិត គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។​</verse>
				<verse number="11">គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះ ដើម្បី​ប្រុង​ប្រៀប​ប្រហារ។ ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោង សំរាប់​អោយ​ពេជ្ឈឃាត​ប្រើប្រាស់</verse>
				<verse number="12">កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ! ដ្បិត​គេ​ដក​ដាវ​នោះ សំរាប់​ប្រហារ​ប្រជាជន​របស់​យើង និង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជាជន​របស់​យើង ដូច្នេះ ចូរ​គក់​ទ្រូង​ទៅ!</verse>
				<verse number="13">ប្រជាជន​របស់​យើង ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំខាន ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ នោះ​តើ​នៅ​សល់​អ្វី​ទៀត? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="14">«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថា សត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដង ដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាល និង​ដេញ​តាម​ពី​ក្រោយ​ប្រជាជន​របស់​យើង</verse>
				<verse number="15">ធ្វើ​អោយ​ពួក​គេ​បាក់​ទឹក​ចិត្ត ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។ យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ ដើម្បី​សម្លាប់​ពួក​គេ។ ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ សំរាប់​សម្លាប់​រង្គាល​ពួក​គេ។</verse>
				<verse number="16">ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង! ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង! តម្រង់​ទៅ​គ្រប់​ទិសទី!</verse>
				<verse number="17">ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែរ រហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើង នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="19">«កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សំរាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សំគាល់​នៅ​មាត់​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។</verse>
				<verse number="20">ចូរ​គូរ​ផ្លូវ​មួយ​នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត​ ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូសាឡឹម​ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។</verse>
				<verse number="21">ពេល​ស្ដេច​ស្រុក​បាប៊ីឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ​ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ​។</verse>
				<verse number="22">ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូសាឡឹម ស្ដេច​ក៏​បញ្ជា​អោយ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល​ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្រ្ដាវុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សំរាប់​វាយ​លុក ព្រម​ទាំង​សង់​លេណដ្ឋាន​ទៀត​ផង។</verse>
				<verse number="23">ប្រជាជន​ក្រុង​យេរូសាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្ដេច​ស្រុក​បាប៊ីឡូន​រំលឹក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។</verse>
				<verse number="25">ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។</verse>
				<verse number="26">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «គេ​នឹង​យក​ឆ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាពការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។</verse>
				<verse number="27">ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​អោយ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។</verse>
				<verse number="28">កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​អាំម៉ូន​ដែល​បាន​ប្រមាថ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សំរាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។</verse>
				<verse number="29">ពេល​អ្នក​អះអាង​លើ​និមិត្តហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។</verse>
				<verse number="30">ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។</verse>
				<verse number="31">យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិនប្រសប់​ខាង​បំផ្លាញ។</verse>
				<verse number="32">អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ ព្រះអម្ចាស់ »។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស! ចូរ​វិនិច្ឆ័យ​ទោស​ក្រុង​ដែល​ពោរពេញ​ដោយ​ឃាតកម្ម​នេះ​ទៅ! ចូរ​ប្រាប់​ពួក​គេ​អោយ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ខ្លួន។</verse>
				<verse number="3">ចូរ​ពោល​ថា​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ដោយ​ប្រជាជន​នៅ​ក្រុង​នេះ​កាប់​សម្លាប់​គ្នា និង​ធ្វើ​អោយ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែងក្លាយ​ដែល​ពួក​គេ​បាន​សូន ថ្ងៃ​កំណត់​របស់​ពួក​គេ​មក​ដល់​ហើយ។</verse>
				<verse number="4">យេរូសាឡឹម​អើយ អ្នក​មាន​ទោស​ព្រោះ​តែ​ការ​កាប់​សម្លាប់​គ្នា និង​ធ្វើ​អោយ​ខ្លួន​សៅហ្មង ព្រោះ​តែ​គោរព​ព្រះ​ក្លែងក្លាយ​ដែល​អ្នក​បាន​សូន។ អ្នក​ធ្វើ​អោយ​ខ្លួន​មាន​អាយុ​ខ្លី ជីវិត​អ្នក​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ហេតុ​នេះ​យើង​នឹង​ប្រគល់​អ្នក​ទៅ​អោយ​ប្រជាជាតិ​ទាំងឡាយ​បន្ទាប​បន្ថោក ហើយ​មនុស្សម្នា​គ្រប់​ស្រុក​នឹង​មើលងាយ​អ្នក។</verse>
				<verse number="5">សាសន៍​ដទៃ​ទាំង​ជិត​ទាំង​ឆ្ងាយ​នាំ​គ្នា​មើលងាយ​អ្នក ដ្បិត​អ្នក​បន្ថោក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​បំពាន​លើ​វិន័យ​យ៉ាង​ធ្ងន់ធ្ងរ។</verse>
				<verse number="6">មេ​ដឹក​នាំ​អ៊ីស្រាអែល​ប្រើ​កម្លាំង​របស់​ខ្លួន​បង្ហូរ​ឈាម​គេ​នៅ​ក្នុង​ក្រុង​នេះ។</verse>
				<verse number="7">ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​មាក់ងាយ​ឪពុកម្ដាយ ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​ជន​បរទេស ព្រម​ទាំង​កេងប្រវ័ញ្ច​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ។</verse>
				<verse number="8">ពួក​គេ​មើលងាយ​ទីសក្ការៈ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។</verse>
				<verse number="9">នៅ​ក្រុង​នេះ​មាន​មនុស្ស​និយាយ​មួល​បង្កាច់ ដើម្បី​រក​លេស​សម្លាប់​គ្នា។ ពួក​គេ​បរិភោគ​សំណែន​ដែល​គេ​សែន​ព្រះ​ក្លែងក្លាយ​នៅ​តាម​ភ្នំ​នានា ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ទៀត​ផង។</verse>
				<verse number="10">អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ពួក​គេ​បង្ខំ​ស្ត្រី​ដែល​កំពុង​មាន​រដូវ​អោយ​រួម​ដំណេក​ជា​មួយ​ខ្លួន។</verse>
				<verse number="11">អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​គេ អ្នក​ខ្លះ​រួម​ដំណេក​ជា​មួយ​កូន​ប្រសា​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​រំលោភ​លើ​ប្អូន​ស្រី​របស់​ខ្លួន គឺ​កូន​កើត​ពី​ម្ដាយ​ទីទៃ​។</verse>
				<verse number="12">អ្នក​ខ្លះ​ទទួល​សំណូក​ដើម្បី​ធ្វើ​ឃាត​គេ ពួក​គេ​ទារ​ការ​ប្រាក់​ហួស​កំរិត សង្កត់សង្កិន ជំរិត​យក​ប្រាក់​គ្នា។ យេរូសាឡឹម​អើយ អ្នក​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="13">យើង​នឹង​ទះ​ដៃ​ដោយ​កំហឹង​ដាក់​ក្រុង​នេះ ព្រោះ​តែ​ពួក​គេ​ជំរិត​ជិះជាន់ និង​ប្រហារ​ជីវិត​គ្នា។</verse>
				<verse number="14">យេរូសាឡឹម​អើយ នៅ​គ្រា​យើង​ដាក់​ទោស​អ្នក តើ​អ្នក​មាន​កម្លាំង​កាយ កម្លាំង​ចិត្ត​ទ្រាំទ្រ​បាន​ឬ​ទេ? យើង​ជា​ ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​សំរេច​យ៉ាង​នោះ។</verse>
				<verse number="15">យើង​នឹង​បំបែក​ប្រជាជន​របស់​អ្នក ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ យើង​នឹង​កំចាត់កំចាយ​ប្រជាជន​របស់​អ្នក​អោយ​ទៅ​នៅ​តាម​ស្រុក​នានា យើង​នឹង​ធ្វើ​អោយ​អ្នក​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទៀត។</verse>
				<verse number="16">អ្នក​បង្អាប់បង្អោន​កិត្តិយស​ខ្លួន​ឯង នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="17">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="18">«កូន​មនុស្ស​អើយ ពូជពង្ស​អ៊ីស្រាអែល​លែង​មាន​តម្លៃ​អ្វី​សំរាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ»​។</verse>
				<verse number="19">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូសាឡឹម។</verse>
				<verse number="20">យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់​មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។</verse>
				<verse number="21">យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​ជា​គំនរ រួច​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង ដុត​អ្នក​រាល់​គ្នា​អោយ​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូសាឡឹម។</verse>
				<verse number="22">អ្នក​រាល់​គ្នា​នឹង​រលាយ​នៅ​កណ្ដាល​ក្រុង​យេរូសាឡឹម ដូច​ប្រាក់​រលាយ​នៅ​ក្នុង​ឡ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ យើង​បាន​ជះ​កំហឹង​របស់​យើង​លើ​អ្នក​រាល់​គ្នា»។</verse>
				<verse number="23">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="24">«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ក្រុង​យេរូសាឡឹម​ទៀត​ថា: អ្នក​ជា​ទឹក​ដី​មិន​បរិសុទ្ធ ជា​ដី​ដែល​គ្មាន​ភ្លៀង​ស្រោច​ស្រព នៅ​ថ្ងៃ​យើង​ខឹង។</verse>
				<verse number="25">ព្យាការី​របស់​អ្នក​ឃុបឃិត​គ្នា​នៅ​ក្នុង​ក្រុង​នេះ ដូច​សិង្ហ​គ្រហឹម​បម្រុង​ហែក​រំពា​ស៊ី។ ពួក​គេ​ប្រហារ​ជីវិត​មនុស្ស ដើម្បី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ដ៏​មាន​តម្លៃ ពួក​គេ​ធ្វើ​អោយ​ស្ត្រី​មេម៉ាយ​កើន​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ទីក្រុង។</verse>
				<verse number="26">បូជាចារ្យ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​ក្រឹត្យវិន័យ​របស់​យើង និង​បន្ថោក​ទីសក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សំគាល់​មើល​ថា អ្វី​វិសុទ្ធ*​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជាជន​អោយ​ស្គាល់​អ្វី​បរិសុទ្ធ* និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវីរវល់​នឹង​ថ្ងៃ​សប្ប័ទ*​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។</verse>
				<verse number="27">មេ​ដឹក​នាំ​របស់​ក្រុង​នេះ ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ។</verse>
				<verse number="28">ព្យាការី​របស់​គេ​ជា​មនុស្ស​លាក់​ពុត គឺ​ប្រកាស​អំពី​និមិត្តហេតុ​ក្លែងក្លាយ និង​ការ​ទស្សន៍ទាយ​បោក​ប្រាស់។ ពួក​គេ​ពោល​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ” តែ​ ព្រះអម្ចាស់ ​ឥត​មាន​ព្រះបន្ទូល​តាម​រយៈ​ពួក​គេ​ឡើយ។</verse>
				<verse number="29">ប្រជាជន​នៅ​ក្នុង​ស្រុក​នេះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរឃៅ លួច​ប្លន់ និង​កេងប្រវ័ញ្ច​ជន​កំសត់​ទុគ៌ត ជិះជាន់​សង្កត់សង្កិន​ជន​បរទេស​ដោយ​អយុត្តិធម៌។</verse>
				<verse number="30">យើង​ស្វែង​រក​ក្នុង​ចំណោម​ពួក​គេ ក្រែង​លោ​ឃើញ​នរណា​ម្នាក់​មាន​គំនិត​សង់​កំពែង​ការពារ​ក្រុង ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង​ត្រង់​កន្លែង​បាក់​បែក ដើម្បី​ការពារ​ស្រុក​ទេស​កុំ​អោយ​វិនាស តែ​យើង​រក​ពុំ​បាន​សោះ។</verse>
				<verse number="31">ដូច្នេះ យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ ភ្លើង​នៃ​កំហឹង​របស់​យើង​ផ្ដន្ទា​ទោស​ពួក​គេ។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ មាន​ស្ត្រី​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត។</verse>
				<verse number="3">កាល​នៅ​ពី​ក្មេង នាង​ទាំង​ពីរ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ហើយ​បាន​ខូច​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​។</verse>
				<verse number="4">នាង​បង​ឈ្មោះ អូហូឡា នាង​ប្អូន​ឈ្មោះ អូហូលីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូលីបា​គឺ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="5">អូហូឡា​បាន​ក្បត់​ចិត្ត​យើង​ទៅ​ប្រព្រឹត្ត​ពេស្យាចារ ហើយ​បែរ​ទៅ​សហាយស្មន់​ជា​មួយ​ពួក​អាស្ស៊ីរី​ជា​ទាហាន</verse>
				<verse number="6">ដែល​ស្លៀក​ពាក់​ក្រណាត់​ពណ៌​ស្វាយ​ជា​ទេសាភិបាល និង​ចៅក្រម។ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ហើយ​សុទ្ធសឹង​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។</verse>
				<verse number="7">នាង​ប្រគល់​ខ្លួន​ទៅ​អោយ​វីរបុរស​អាស្ស៊ីរី​ទាំង​នោះ។ ពេល​នាង​ខូច​ខ្លួន​ជា​មួយ​សហាយ​ទាំង​ប៉ុន្មាន​របស់​នាង នាង​បាន​ធ្វើ​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។</verse>
				<verse number="8">នាង​ពុំ​បាន​លះបង់​អំពើ​ពេស្យាចារ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត តាំង​ពី​នៅ​ស្រុក​អេស៊ីប​នោះ​ឡើយ កាល​នៅ​ពី​ក្មេង នាង​ប្រគល់​ខ្លួន​ទៅ​អោយ​ប្រុសៗ ពួក​គេ​បង្ខូច​ព្រហ្មចារី​របស់​នាង​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សហាយ​នាង គឺ​ជន​ជាតិ​អាស្ស៊ីរី​ដែល​នាង​ឈ្លក់​ចិត្ត​ជា​ខ្លាំង​នោះ។</verse>
				<verse number="10">ពួក​គេ​ធ្វើ​អោយ​នាង​នៅ​ខ្លួន​ទទេ​ ពួក​គេ​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ប្រហារ​ជីវិត​នាង​ដោយ​មុខ​ដាវ។ ពួក​គេ​ដាក់​ទោស​នាង ទុក​ជា​មេរៀន​ដល់​ស្ត្រី​ឯ​ទៀតៗ។</verse>
				<verse number="11">ពេល​អូហូលីបា​ជា​ប្អូន​ឃើញ​ដូច្នេះ នាង​មាន​តណ្ហា​អាក្រក់ ខ្លាំង​ជាង​បង​ទៅ​ទៀត។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​អាក្រក់​លើស​បង​របស់​ខ្លួន។</verse>
				<verse number="12">នាង​ឈ្លក់​ចិត្ត​នឹង​ជន​ជាតិ​អាស្ស៊ីរី​ជា​ទាហាន​ទេសាភិបាល និង​ចៅក្រម។ អ្នក​ទាំង​នោះ​ស្លៀក​ពាក់​យ៉ាង​ស្អាត​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា។</verse>
				<verse number="13">យើង​ឃើញ​នាង​ខូច​ខ្លួន ទាំង​បង​ទាំង​ប្អូន​ដើរ​តាម​ផ្លូវ​តែ​មួយ។</verse>
				<verse number="14">នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​បែប​នេះ​ហើយ នៅ​តែ​មិន​អស់​ចិត្ត​ទៀត។ នាង​ឃើញ​រូប​ប្រុសៗ​ដែល​គេ​ឆ្លាក់​នៅ​តាម​ជញ្ជាំង គឺ​រូប​ចម្លាក់​របស់​ជន​ជាតិ​ខាល់ដេ គូរ​ដោយ​ពណ៌​ក្រហម</verse>
				<verse number="15">មាន​ខ្សែ​ក្រវាត់​នៅ​ជុំវិញ​ចង្កេះ មាន​ឆ្នួត​ដ៏​ឆើតឆាយ​រុំ​ជុំវិញ​ក្បាល។ រូប​ទាំង​នោះ​មាន​ទំនង​ជា​មេ​ដឹក​នាំ និង​មាន​ទ្រង់​ទ្រាយ​ជា​ជន​ជាតិ​បាប៊ីឡូន​នៅ​ស្រុក​ខាល់ដេ ដែល​ជា​មាតុភូមិ​របស់​ពួក​គេ។</verse>
				<verse number="16">ពេល​ឃើញ​រូប​ទាំង​នោះ នាង​ចាប់​ចិត្ត​ស្នេហា​ភ្លាម ហើយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​ខាល់ដេ​។</verse>
				<verse number="17">ជន​ជាតិ​បាប៊ីឡូន​នាំ​គ្នា​មក​រក​នាង ដើម្បី​រួម​ដំណេក​ជា​មួយ​នាង ហើយ​បង្ខូច​នាង​អោយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា។ នាង​បាន​ខូច​ខ្លួន​ជា​មួយ​ពួក​គេ រហូត​ដល់​នាង​ស្អប់​ខ្ពើម​ពួក​គេ។</verse>
				<verse number="18">នាង​បង្ហាញ​អោយ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​ជា​ស្រី​ពេស្យា នាង​បើក​កេរខ្មាស​អោយ​គេ​ឃើញ។ ហេតុ​នេះ​យើង​ស្អប់​ខ្ពើម​នាង​ដូច​យើង​ស្អប់​ខ្ពើម​បង​ស្រី​របស់​នាង​ដែរ។</verse>
				<verse number="19">កាល​នាង​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ក្មេង គឺ​គ្រា​ដែល​នាង​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ស្រុក​អេស៊ីប នាង​រឹត​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="20">នាង​ឈ្លក់​ចិត្ត​នឹង​ពួក​សហាយ​របស់​នាង ដែល​មាន​សាច់​ឈាម​ដូច​សត្វ​លា និង​ពូកែ​ចែចង់​ដូច​សេះ​ឈ្មោល។</verse>
				<verse number="21">នាង​ចង់​ប្រព្រឹត្ត​អំពើ​ថោក​ទាប ដូច​នាង​ធ្លាប់​ប្រព្រឹត្ត​កាល​នៅ​ពី​ក្មេង គឺ​នៅ​គ្រា​ដែល​ពួក​អេស៊ីប​ប៉ះពាល់​ដើម​ទ្រូង​របស់​នាង និង​ធ្វើ​អោយ​នាង​ខូច​ព្រហ្មចារី»។</verse>
				<verse number="22">ហេតុ​នេះ​អូហូលីបា​អើយ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​នាំ​សហាយ​របស់​នាង គឺ​អស់​អ្នក​ដែល​នាង​ស្អប់​ខ្ពើម​នោះ​អោយ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​នាំ​ពួក​គេ​មក​វាយ​ប្រហារ​នាង​ពី​គ្រប់​ទិសទី។</verse>
				<verse number="23">ជន​ជាតិ​បាប៊ីឡូន និង​ជន​ជាតិ​ខាល់ដេ​ទាំង​អស់ អ្នក​ស្រុក​ពេកុដ សូអា និង​កូអា ព្រម​ទាំង​ជន​ជាតិ​អាស្ស៊ីរី​ទាំង​ប៉ុន្មាន​ក៏​លើក​គ្នា​មក​ដែរ អ្នក​ទាំង​នោះ​មាន​វ័យ​ក្មេង និង​រូប​រាង​សង្ហា ពួក​គេ​សុទ្ធ​តែ​ជា​ទេសាភិបាល និង​មេ​ដឹក​នាំ ជា​នាយ​ទាហាន​ដ៏​ខ្ពង់ខ្ពស់ ហើយ​សុទ្ធ​តែ​ជា​អ្នក​ជិះ​សេះ​ដ៏​ចំណាន។</verse>
				<verse number="24">ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោមព័ទ្ធ​នាង​គ្រប់​ទិសទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង ទៅ​អោយ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។</verse>
				<verse number="25">ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​អោយ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង​ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។</verse>
				<verse number="26">ពួក​គេ​នឹង​យក​សម្លៀកបំពាក់ ព្រម​ទាំង​គ្រឿង​អលង្ការ​ចេញ​ពី​នាង។</verse>
				<verse number="27">យើង​នឹង​បញ្ឈប់​នាង លែង​អោយ​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យាចារ​ដែល​នាង​ធ្លាប់​ប្រព្រឹត្ត​តាំង​ពី​នៅ​ស្រុក​អេស៊ីប​រហូត​ត​រៀង​មក។ នាង​លែង​ជំពាក់​ចិត្ត​លើ​សហាយ​របស់​នាង ហើយ​ក៏​លែង​នឹក​នា​ដល់​ស្រុក​អេស៊ីប​ទៀត​ដែរ។</verse>
				<verse number="28">យើង​ជា​ ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិនណាយ។</verse>
				<verse number="29">ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​អោយ​នាង​នៅ​ខ្លួន​ទទេ។ មនុស្សម្នា​នឹង​ឃើញ​កេរខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។</verse>
				<verse number="30">គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យាចារ តាម​ប្រជាជាតិ​នានា ព្រម​ទាំង​ធ្វើ​អោយ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ។</verse>
				<verse number="31">នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ​យើង​នឹង​អោយ​ពែង​នៃ​ទុក្ខ​ទោស​​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។</verse>
				<verse number="32">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «នាង​នឹង​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស ដូច​បង​ស្រី​របស់​នាង ពែង​នេះ​ធំ ហើយ​ជ្រៅ​ថែម​ទៀត​ផង។ មនុស្សម្នា​នឹង​សើច​ចំអក​មើលងាយ​នាង ព្រោះ​ពែង​នោះ​ពេញ​បរិបូណ៌។</verse>
				<verse number="33">នាង​នឹង​វង្វេង​ស្មារតី​ដោយ​រង​ទុក្ខ​ជា​ខ្លាំង ដ្បិត​ពែង​នោះ​ជា​ពែង​នៃ​ការ​ភ័យ​ខ្លាច និង​ការ​វិនាស​ហិនហោច គឺ​ពែង​របស់​សាម៉ារី ជា​បង​ស្រី​នាង។</verse>
				<verse number="34">នាង​នឹង​ផឹក រហូត​ទាល់​តែ​អស់​ពី​ពែង រួច​នាង​ខាំ​បំបែក​ពែង​នោះ​ជា​ច្រើន​បំណែក ហើយ​យក​អំបែង​មក​ឆូត​សាច់​ខ្លួន​ឯង ដូច​យើង​បាន​និយាយ​ទុក​មែន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="35">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ដោយ​នាង​បាន​បំភ្លេច​យើង ដោយ​នាង​បែរ​ខ្នង​ដាក់​យើង នាង​នឹង​ត្រូវ​រង​ទុក្ខ​ទោស ព្រោះ​តែ​អំពើ​ថោក​ទាប និង​អំពើ​ពេស្យាចារ​របស់​ខ្លួន»។</verse>
				<verse number="36">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​វិនិច្ឆ័យ​ទោស​អូហូឡា និង​អូហូលីបា​ទៅ! ចូរ​រៀប​រាប់​អោយ​នាង​ទាំង​ពីរ​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន</verse>
				<verse number="37">ដ្បិត​នាង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ទៅ​ដោយ​ឈាម។ ពួក​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ក្លែងក្លាយ ព្រម​ទាំង​យក​កូន​ដែល​នាង​បាន​បង្កើត​អោយ​យើង​ទៅ​ដុត សែន​ព្រះ​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="38">មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ថ្ងៃ​ដដែល​នោះ ពួក​នាង​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង​ថែម​ទៀត គឺ​ធ្វើ​អោយ​ទីសក្ការៈ​របស់​យើង​ទៅ​ជា​សៅហ្មង និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ*​របស់​យើង។</verse>
				<verse number="39">ក្នុង​ថ្ងៃ​តែ​មួយ ពួក​នាង​សម្លាប់​កូន​របស់​ខ្លួន​សែន​ព្រះ​ក្លែងក្លាយ រួច​ចូល​ទៅ​ប្រមាថ​ទីសក្ការៈ​របស់​យើង។ នេះ​ហើយ​ជា​អំពើ​ដែល​ពួក​នាង​ប្រព្រឹត្ត​នៅ​ក្នុង​ដំណាក់​របស់​យើង។</verse>
				<verse number="40">លើស​ពី​នេះ​ពួក​នាង​បាន​ចាត់​អ្នក​នាំ​សារ​ទៅ​រក​ប្រុសៗ​នៅ​ស្រុក​ឆ្ងាយ និង​ហៅ​គេ​អោយ​មក។ អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​មក។ នាង​ងូត​ទឹក​ដើម្បី​ទទួល​ពួក​គេ ដោយ​ផាត់​ម្សៅ និង​ពាក់​គ្រឿង​អលង្ការ​ទៀត​ផង។</verse>
				<verse number="41">នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។</verse>
				<verse number="42">សំរែក​របស់​មនុស្ស​ដ៏​ច្រើន​កុះករ ដែល​គ្មាន​កង្វល់​អ្វី​បាន​លាន់​ឮ​ឡើង ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​មនុស្ស​មួយ​ចំនួន​ដែល​មក​ពី​គ្រប់​ទិស​តំបន់​នៃ​វាល​រហោស្ថាន គេ​បាន​ពាក់​កងដៃ​អោយ​នាង​ទាំង​ពីរ និង​ពាក់​មកុដ​ដ៏​ល្អ​ប្រណីត​នៅ​លើ​ក្បាល​ផង។</verse>
				<verse number="43">ពេល​នោះ យើង​ក៏​ឧទាន​ឡើង​ថា “មើល​ចុះ សូម្បី​ស្រី​ដែល​បាត់​បង់​សម្ផស្ស​ដោយសារ​អំពើ​ពេស្យាចារ​ក៏​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ!”។</verse>
				<verse number="44">ពួក​គេ​ទៅ​រក​នាង ដូច​ទៅ​រក​ស្រី​ពេស្យា គឺ​ពួក​គេ​ទៅ​រក​នាង​អូហូឡា និង​នាង​អូហូលីបា​ជា​ស្រី​ថោក​ទាប។</verse>
				<verse number="45">ប៉ុន្តែ មនុស្ស​សុចរិត​នឹង​វិនិច្ឆ័យ​ទោស​ស្រី​ទាំង​ពីរ​នោះ ដូច​គេ​វិនិច្ឆ័យ​ទោស​ស្រី​ផិត​ក្បត់ និង​ស្រី​ដែល​សម្លាប់​គេ ដ្បិត​នាង​ទាំង​ពីរ​ជា​ស្រី​ផិត​ក្បត់ ហើយ​ដៃ​ប្រឡាក់​ដោយ​ឈាម»។</verse>
				<verse number="46">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្សម្នា​អោយ​មក​ជួបជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​អោយ​នាង​ភ័យ​តក់ស្លុត ហើយ​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​នាង។</verse>
				<verse number="47">ចូរ​យក​ដុំ​ថ្ម​គប់​នាង​ទាំង​ពីរ ចូរ​សម្លាប់​នាង​ទាំង​ពីរ ដោយ​មុខ​ដាវ ចូរ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ព្រម​ទាំង​ដុត​កំទេច​ផ្ទះ​របស់​នាង​ទៀត​ផង។</verse>
				<verse number="48">យើង​នឹង​បំបាត់​អំពើ​ប្រាស​ចាក​សីលធម៌​អោយ​អស់​ពី​ក្នុង​ស្រុក។ ស្ត្រី​ទាំង​អស់​នឹង​យក​រឿង​នេះ​ទុក​ជា​មេរៀន ហើយ​មិន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដូច​នាង​ទៀត​ឡើយ។</verse>
				<verse number="49">នាង​ទាំង​ពីរ​នឹង​ទទួល​ទោស តាម​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​បាប​ដែល​នាង​ប្រព្រឹត្ត​ដោយ​គោរព​ព្រះ​ក្លែងក្លាយ។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">នៅ​ឆ្នាំ​ទី​ប្រាំ​បួន ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​កត់ត្រា​ថ្ងៃ​នេះ​ទុក ដ្បិត​ថ្ងៃ​នេះ​ហើយ​ដែល​ស្ដេច​ស្រុក​បាប៊ីឡូន​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ចូរ​ចោទ​ប្រស្នា​មួយ​ដល់​ពូជ​អ្នក​បះបោរ​នេះ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​រៀបចំ​ថ្លាង​មួយ​ដាក់​នៅ​លើ​ភ្លើង រួច​ចាក់​ទឹក​ទៅ​ក្នុង​ថ្លាង​នោះ។</verse>
				<verse number="4">បន្ទាប់​មក ចូរ​ដាក់​សាច់​ទៅ​ក្នុង​ថ្លាង គឺ​សាច់​ល្អៗ សាច់​ភ្លៅ សាច់​ស្មា រួច​ដាក់​ឆ្អឹង​ល្អៗ​បំពេញ​ថ្លាង​នោះ​ដែរ។</verse>
				<verse number="5">ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មក ហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។ ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​អោយ​ផុយ សូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​អោយ​ឆ្អិន​ល្អ​ដែរ។</verse>
				<verse number="6">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹម ហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។ ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នា គ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។</verse>
				<verse number="7">នៅ​ក្នុង​ក្រុង​គេ​សម្លាប់​គ្នា គេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្ម គឺ​មិន​ទុក​អោយ​ឈាម​នោះ​ស្រោច​លើ​ដី ហើយ​យក​ដី​លុប​ទេ។</verse>
				<verse number="8">ដូច្នេះ ដើម្បី​សំរេច​តាម​កំហឹង និង​តាម​ការ​សងសឹក​របស់​យើង យើង​នឹង​ទុក​ឈាម​គេ​នៅ​លើ​ផ្ទាំង​ថ្ម ឥត​យក​ដី​លុប​ឡើយ។</verse>
				<verse number="9">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែរ។</verse>
				<verse number="10">ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា! ចូរ​បង្កាត់​ភ្លើង! ចូរ​ចំអិន​សាច់! ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!</verse>
				<verse number="11">បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើង ទុក​អោយ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហម អ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយ រីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។</verse>
				<verse number="12">ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជំរះ​ស្នឹម​បាន!</verse>
				<verse number="13">យេរូសាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជំរះ​នាង​អោយ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សំរេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។</verse>
				<verse number="14">យើង​ជា​ ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា​នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សំរេច​តាម​ពាក្យ​របស់​យើង​ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត​អាសូរ ឬ​ស្ដាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយាមារយាទ និង​អំពើ​ទាំងឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="16">«កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។</verse>
				<verse number="17">ចូរ​ខ្សឹកខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​អោយ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។</verse>
				<verse number="18">នៅ​ពេល​ព្រឹក​ខ្ញុំ​និយាយ​ជា​មួយ​ប្រជាជន លុះ​ដល់​ពេល​ល្ងាច​ប្រពន្ធ​ខ្ញុំ​បាត់​បង់​ជីវិត។ ស្អែក​ឡើង​ខ្ញុំ​ធ្វើ​តាម​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​បង្គាប់​មក​ខ្ញុំ។</verse>
				<verse number="19">ប្រជាជន​សួរ​ខ្ញុំ​ថា៖ «សូម​ពន្យល់​ប្រាប់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច​សំរាប់​យើង​ខ្ញុំ?»។</verse>
				<verse number="20">ខ្ញុំ​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ « ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ:</verse>
				<verse number="21">“ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ បន្តិច​ទៀត​យើង​នឹង​បន្ទាបបន្ថោក​ទីសក្ការៈ​របស់​យើង ដែល​ជា​ទី​អួតអាង ជា​កម្លាំង​ជា​ទី​គាប់​ចិត្ត និង​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​រាល់​គ្នា​ទុក​នៅ​ក្រុង​យេរូសាឡឹម​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។</verse>
				<verse number="22">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ​ទេ។</verse>
				<verse number="23">អ្នក​រាល់​គ្នា​នឹង​ជួត​ក្បាល​ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីងរៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="24">អេសេគាល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សំរាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះជាអម្ចាស់ ​មែន”។</verse>
				<verse number="25">កូន​មនុស្ស​អើយ យើង​នឹង​ដក​ទីសក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុងរឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ</verse>
				<verse number="26">នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក</verse>
				<verse number="27">នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សំរាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="25">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ជន​ជាតិ​អាំម៉ូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ពួក​គេ។</verse>
				<verse number="3">ត្រូវ​ប្រាប់​ជន​ជាតិ​អាំម៉ូន​ដូច​ត​ទៅ: ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់! ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា ដោយ​អ្នក​សើច​ចំអក នៅ​ពេល​ឃើញ​ទីសក្ការៈ​របស់​យើង​ត្រូវ​ខ្មាំង​បន្ថោក ឃើញ​ទឹក​ដី​អ៊ីស្រាអែល​ត្រូវ​ខ្មាំង​បំផ្លាញ ហើយ​ជន​ជាតិ​យូដា​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ</verse>
				<verse number="4">យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុលសម្ព័ន្ធ*​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំនៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។</verse>
				<verse number="5">យើង​នឹង​ធ្វើ​អោយ​ក្រុង​រ៉ាបាត ក្លាយ​ទៅ​ជា​វាល​ស្មៅ​សំរាប់​អូដ្ឋ​របស់​ពួក​គេ ស្រុក​អាំម៉ូន​នឹង​ទៅ​ជា​ក្រោល​ហ្វូង​ចៀម​របស់​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="6">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រាអែល​ហិនហោច ហើយ​មើលងាយ​ពួក​គេ​ទៀត​ផង</verse>
				<verse number="7">យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​អោយ​ប្រជាជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កំទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="8">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ​នាំ​គ្នា​ពោល​ថា “មើល​ចុះ ជន​ជាតិ​យូដា​មិន​ខុស​ពី​ប្រជាជាតិ​ឯ​ទៀតៗ​ទេ!”</verse>
				<verse number="9">យើង​នឹង​បើក​អោយ​ខ្មាំង​ចូល​វាយ​ក្រុង​ដែល​នៅ​តាម​ព្រំប្រទល់​ស្រុក​ម៉ូអាប់​ជា​បន្ត​បន្ទាប់ សូម្បី​តែ​ក្រុង​ដ៏​ល្អ​ជាង​គេ ដូច​ជា​ក្រុង​បេត-យេស៊ីម៉ូត បាល-មេយ៉ូន និង​គារយ៉ាថែម​ក៏​ត្រូវ​ខ្មាំង​វាយ​ប្រហារ​ដែរ។</verse>
				<verse number="10">កុលសម្ព័ន្ធ​ពី​ទិស​ខាង​កើត ដែល​បាន​វាយ​ជន​ជាតិ​អាំម៉ូន​ក៏​មក​រឹប​អូស​យក​ស្រុក​នេះ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​នេះ​អោយ​ពួក​គេ​កាន់​កាប់ រហូត​ដល់​លែង​មាន​នរណា​នឹក​នា​ដល់​ជន​ជាតិ​នេះ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ​ទៀត។</verse>
				<verse number="11">យើង​នឹង​ដាក់​ទោស​ជន​ជាតិ​ម៉ូអាប់ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="12">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​ជន​ជាតិ​អេដុម​សងសឹក​ជន​ជាតិ​យូដា​យ៉ាង​ឃោរឃៅ ពួក​គេ​បាន​ធ្វើ​អោយ​ខ្លួន​ឯង​មាន​ទោស»។</verse>
				<verse number="13">ហេតុ​នេះ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ស្រុក​អេដុម យើង​នឹង​ដក​ជីវិត​ពួក​គេ​ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​បំផ្លាញ​ស្រុក​គេ​តាំង​ពី​ថេម៉ាន​រហូត​ដល់​ដេដាន់ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។</verse>
				<verse number="14">យើង​នឹង​សងសឹក​ស្រុក​អេដុម ដោយ​ដៃ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អេដុម តាម​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង។ ពេល​នោះ អេដុម​នឹង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​ល្មើស​ចំពោះ​យើង​ត្រូវ​ទទួល​ទោស​យ៉ាង​ណា» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ជន​ជាតិ​ភីលីស្ទីន​បាន​សងសឹក​ជន​ជាតិ​យូដា ដោយ​ប្រមាថ​មាក់ងាយ​យ៉ាង​ព្រៃផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="16">«យើង​នឹង​ប្រហារ​ស្រុក​ភីលីស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេធីម យើង​នឹង​លុប​បំបាត់​ប្រជាជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។</verse>
				<verse number="17">យើង​នឹង​សងសឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង។ នៅ​ពេល​យើង​សងសឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​អោយ​ក្រុង​យេរូសាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូសាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោស្ថាន​ហើយ!”</verse>
				<verse number="3">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ទីរ៉ុស​អើយ យើង​នឹង​ប្រហារ​អ្នក យើង​នឹង​នាំ​ប្រជាជាតិ​យ៉ាង​ច្រើន ដូច​រលក​សមុទ្រ​មក​វាយ​អ្នក។</verse>
				<verse number="4">ពួក​គេ​នឹង​កំទេច​កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​រំលំ​ប៉ម យើង​នឹង​បោស​ធូលី​ដី​អោយ​រលីង ទុក​តែ​ផ្ទាំង​ថ្ម​មួយ​អោយ​នៅ​សល់​ប៉ុណ្ណោះ។</verse>
				<verse number="5">ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយ ដែល​គេ​ប្រើ​សំរាប់​ហាល​សំណាញ់ ហើយ​ប្រជាជាតិ​នានា​នឹង​ត្របាក់​លេប​ក្រុង​នេះ ដ្បិត​យើង​ជា​ ព្រះជាអម្ចាស់ ​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ។</verse>
				<verse number="6">រីឯ​ប្រជាជន​ក្នុង​ស្រុក​ភូមិ​នានា​នៅ​ជុំវិញ​ក្រុង​ទីរ៉ុស នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="7">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូក្នេសា ជា​មហាក្សត្រ​លើ​ក្សត្រ​នានា​អោយ​មក​វាយ​ប្រហារ​អ្នក នេប៊ូក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កងពល​សេះ រទេះ​ចំបាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។</verse>
				<verse number="8">សត្រូវ​នឹង​សម្លាប់​ប្រជាជន តាម​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​អ្នក ព្រម​ទាំង​លើក​ទួល​សំរាប់​វាយ​លុក សង់​លេណដ្ឋាន និង​លើក​កំពែង​ការពារ​ខ្លួន។</verse>
				<verse number="9">សត្រូវ​នឹង​យក​រនុក​ដែក​មក​បុក​ទម្លុះ​កំពែង​របស់​អ្នក ព្រម​ទាំង​ប្រើ​អាវុធ​កំទេច​ប៉ម​របស់​អ្នក​ទៀត​ផង។</verse>
				<verse number="10">ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សំរុក​ចូល​មក ធ្វើ​អោយ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចំបាំង នៅ​ពេល​សត្រូវ​សំរុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។</verse>
				<verse number="11">ជើង​សេះ​របស់​ពួក​គេ នឹង​ជាន់​កំទេច​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​អ្នក គេ​នឹង​ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក ហើយ​រំលំ​ស្ដូប​ដែល​ជា​តំណាង​ឫទ្ធិ​អំណាច​របស់​អ្នក​ដែរ។</verse>
				<verse number="12">សត្រូវ​នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក ទុក​ជា​របស់​ជយភ័ណ្ឌ គេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក ហើយ​យក​ថ្ម ឈើ និង​អ្វីៗ​ដែល​នៅ​សេសសល់​បោះ​ទៅ​ក្នុង​សមុទ្រ។</verse>
				<verse number="13">យើង​នឹង​បំបាត់​ស្នូរ​ចំរៀង​របស់​អ្នក ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។</verse>
				<verse number="14">យើង​នឹង​ទុក​អោយ​អ្នក​នៅ​សល់​តែ​ផ្ទាំង​ថ្ម​មួយ ដែល​គេ​ប្រើ​សំរាប់​ហាល​សំណាញ់ ហើយ​គ្មាន​នរណា​សង់​អ្នក​ឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ ព្រះជាអម្ចាស់ ​បាន​ប្រកាស​សេចក្ដី​ទាំង​នេះ»។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​ក្រុង​ទីរ៉ុស​ដូច​ត​ទៅ៖ «ប្រជាជន​នៅ​តាម​កោះ​នានា​នឹង​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដំណឹង​ថា សត្រូវ​វាយ​យក​អ្នក​បាន ហើយ​ឮ​សំរែក​ថ្ងូរ​របស់​អ្នក​របួស និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​អ្នក។</verse>
				<verse number="16">ស្ដេច​របស់​ស្រុក​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ដោះ​សម្លៀកបំពាក់ និង​អាវ​ប៉ាក់​ចេញ រួច​យក​ការ​ភ័យ​ខ្លាច​មក​ពាក់​ជំនួស ហើយ​អង្គុយ​ផ្ទាល់​ដី​ទាំង​ភ័យ​ញាប់ញ័រ​ឥត​ឈប់ឈរ ព្រោះ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​បែប​នេះ។</verse>
				<verse number="17">ពួក​គេ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្រណោះ​អ្នក​ដោយ​ពោល​ថា “ទីក្រុង​ដ៏​ល្បីល្បាញ​អើយ អ្នក​ជា​ជំរក​របស់​ប្រជាជន​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ អ្នក និង​ប្រជាជន​របស់​អ្នក​ជា​មហា​អំណាច​នៅ​ដែន​សមុទ្រ ហើយ​ធ្លាប់​តែ​ធ្វើ​អោយ​ជាតិ​សាសន៍​នៅ​ជុំវិញ​ព្រឺ​ខ្លាច ឥឡូវ​នេះ​ម្ដេច​ក៏​អ្នក​វិនាស​បាត់​បង់​ដូច្នេះ?”។</verse>
				<verse number="18">នៅ​ថ្ងៃ​ដែល​ខ្មាំង​វាយ​យក​អ្នក​បាន ប្រជាជន​នៅ​តាម​កោះ​ភ័យ​ញាប់ញ័រ ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញ​អ្នក​វិនាស​បាត់​បង់»។</verse>
				<verse number="19">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពេល​ណា​យើង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ក្រុង​ដែល​នៅ​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ពេល​ណា​យើង​ធ្វើ​អោយ​ទឹក​ពី​ទី​ជំរៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក</verse>
				<verse number="20">យើង​នឹង​ទម្លាក់​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក។ យើង​នឹង​អោយ​អ្នក​រស់​នៅ​ក្នុង​ទី​ជំរៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។</verse>
				<verse number="21">យើង​នឹង​ធ្វើ​អោយ​មនុស្ស​តក់ស្លុត នៅ​ពេល​ឃើញ​អ្នក​វេទនា​ដូច្នេះ​គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ទៀត​ឡើយ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="27">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​ក្រុង​ទីរ៉ុស!</verse>
				<verse number="3">ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា “ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”</verse>
				<verse number="4">ព្រំប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូត ដល់​កណ្ដាល​សមុទ្រ អស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​អោយ​អ្នក មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="5">ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរ មក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នក ហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់ មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។</verse>
				<verse number="6">ពួក​គេ​យក​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន មក​ធ្វើ​ជា​ច្រវា យក​ឈើ​គ្រញូង​ពី​កោះ​គីទីម មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។</verse>
				<verse number="7">ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ស្រុក​អេស៊ីប សំរាប់​អោយ​អ្នក​ប្រើ​ជា​ទង់​ផង។ ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។</verse>
				<verse number="8">អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អើវ៉ាឌ ជា​អ្នក​ចែវ អ្នក​ឯកទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។</verse>
				<verse number="9">ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាល និង​អ្នក​ឯកទេស​របស់​ពួក​គេ​ជា​ជាង​ជួសជុល។ សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅ បាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នក ដើម្បី​លក់​ដូរ​ទំនិញ។</verse>
				<verse number="10">អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូត នាំ​គ្នា​មក​បំរើ​ក្នុង​ជួរ​កងទ័ព​របស់​អ្នក ពួក​គេ​ជា​អ្នក​ចំបាំង​របស់​អ្នក ពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នក ព្រម​ទាំង​ផ្ដល់​អោយ​អ្នក​បាន​រុងរឿង។</verse>
				<verse number="11">កូន​ចៅ​អើវ៉ាឌ និង​ពួក​ចំបាំង​របស់​អ្នក​ស្ថិត​នៅ​ជុំវិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាមល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំវិញ​កំពែង​របស់​អ្នក ធ្វើ​អោយ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="12">ស្រុក​តើស៊ីស​នាំ​គ្នា​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។</verse>
				<verse number="13">ស្រុក​យ៉ាវ៉ាន ទូបាល និង​មេសេក​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន​មក​ដូរ​យក​ទំនិញ​របស់​អ្នក។</verse>
				<verse number="14">អ្នក​ស្រុក​តូការម៉ា​យក​សេះ​សំរាប់​ទឹម សេះ​ចំបាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។</verse>
				<verse number="15">ប្រជាជន​នៅ​ស្រុក​ដេដាន់​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង​មក​ដូរ​ទំនិញ​របស់​អ្នក។</verse>
				<verse number="16">ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវមរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេសឯក​ដ៏​ម៉ដ្ដ ផ្កា​ថ្ម និង​ត្បូង​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។</verse>
				<verse number="17">ស្រុក​យូដា និង​ស្រុក​អ៊ីស្រាអែល​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ​មក​លក់​អោយ​អ្នក។</verse>
				<verse number="18">ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិតផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ពណ៌​ស​មក​លក់​អោយ​អ្នក​ដែរ។</verse>
				<verse number="19">ស្រុក​វេដាន់ និង​ស្រុក​យ៉ាវ៉ាន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែកថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​អោយ​អ្នក។</verse>
				<verse number="20">ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សំរាប់​សេះ​ចំបាំង​មក​លក់​អោយ​អ្នក។</verse>
				<verse number="21">ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។</verse>
				<verse number="22">អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រ៉ាម៉ា​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ​មក​លក់​អោយ​អ្នក។</verse>
				<verse number="23">ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីលម៉ាដ​នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក</verse>
				<verse number="24">ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។</verse>
				<verse number="25">សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើសលប់ ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ នៅ​កណ្ដាល​សមុទ្រ។</verse>
				<verse number="26">ពួក​អ្នក​ចែវ​នាំ​អ្នក​អោយ​ធ្វើ​ដំណើរ នៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មាន ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កំទេច​អ្នក។</verse>
				<verse number="27">ទ្រព្យ​សម្បត្តិ ទំនិញ និង​ឥវ៉ាន់​របស់​អ្នក ព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅ អ្នក​ជួសជុល​សំពៅ អ្នក​លក់​ដូរ និង​ទាហាន​ចំបាំង​ដែល​នៅ​ជា​មួយ​អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាស មនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នក ក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។</verse>
				<verse number="28">ពេល​ឮ​សំរែក​ស្លន់ស្លោ​របស់​កម្មករ​សំពៅ ប្រជាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់</verse>
				<verse number="29">អ្នក​ចែវ​សំពៅ​ផ្សេង​ទៀត នាំ​គ្នា​ចុះ​ចេញ​ពី​សំពៅ​របស់​ខ្លួន អ្នក​ដើរ​សំពៅ និង​កម្មករ​សំពៅ​ទាំង​ប៉ុន្មាន នាំ​គ្នា​ឈរ​នៅ​លើ​គោក។</verse>
				<verse number="30">ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់ ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។</verse>
				<verse number="31">ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវ ហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោចផ្សា ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។</verse>
				<verse number="32">ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​អោយ​ស្មូត្រ​ទំនួញ និង​យំ​អាឡោះអាល័យ​អ្នក​ទាំង​ពោល​ថា: គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេ គឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!</verse>
				<verse number="33">ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ ប្រជាជន​ជា​ច្រើន​បាន​ឆ្អែត។ ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក បាន​ធ្វើ​អោយ​ស្ដេច​ជា​ច្រើន​នៅ​ផែនដី ក្លាយ​ទៅ​ជា​អ្នក​មាន។</verse>
				<verse number="34">តែ​ឥឡូវ​នេះ អ្នក​វិនាស​ក្នុង​សមុទ្រ ទំនិញ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល នៅ​ក្នុង​សំពៅ​ជា​មួយ​អ្នក ក៏​លិច​លង់​ដល់​បាត​សមុទ្រ​ជា​មួយ​អ្នក​ដែរ។</verse>
				<verse number="35">ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានា នឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នក ស្ដេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់ ផ្ទៃ​មុខ​របស់​គេ​ស្លេកស្លាំង​អស់។</verse>
				<verse number="36">អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ នាំ​គ្នា​ចំអក​អោយ​អ្នក។ ពេល​មនុស្សម្នា​ឃើញ​អ្នក គេ​ភ័យ​តក់ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ​ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត​អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះជាម្ចាស់។</verse>
				<verse number="3">អ្នក​អួត​ខ្លួន​ថា មាន​ប្រាជ្ញា​ជាង​ដានីយ៉ែល ហើយ​ថា​គ្មាន​ការ​អ្វី​លាក់​កំបាំង​ចំពោះ​អ្នក​ឡើយ។</verse>
				<verse number="4">ដោយសារ​ប្រាជ្ញា និង​តម្រិះ​វៃ​ឆ្លាត អ្នក​ប្រមូល​ទ្រព្យ​សម្បត្តិ មាស និង​ប្រាក់​យក​មក​ទុក​ក្នុង​ឃ្លាំង​របស់​ខ្លួន។</verse>
				<verse number="5">ដោយសារ​ការ​ប៉ិនប្រសប់​ខាង​ធ្វើ​ជំនួញ អ្នក​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ជំរុញ​អោយ​អ្នក​អួត​បំប៉ោង!</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ដោយ​អ្នក​លើក​ខ្លួន​ស្មើ​នឹង​ព្រះ​ដូច្នេះ</verse>
				<verse number="7">យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាងវៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុងរឿង​របស់​អ្នក​ទៀត​ផង។</verse>
				<verse number="8">ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។</verse>
				<verse number="9">នៅ​ចំពោះ​មុខ​សត្រូវ​ដែល​ប្រហារ​ជីវិត​អ្នក តើ​អ្នក​នៅ​តែ​ពោល​ថា “ខ្ញុំ​ជា​ព្រះ” ទៀត​បាន​ឬ? ពេល​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈឃាត អ្នក​នៅ​តែ​ជា​មនុស្ស​ដដែល គឺ​មិន​មែន​ជា​ព្រះ​ទេ។</verse>
				<verse number="10">អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​ជន​បរទេស ដូច​ជន​មិន​ស្គាល់​ព្រះជាម្ចាស់ ដ្បិត​យើង​ហើយ ដែល​ប្រកាស​ការ​នេះ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖</verse>
				<verse number="12">«កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរពេញ​ទៅ​ដោយ​ប្រាជ្ញា​វាងវៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="13">អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូរ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុតលឿង ត្បូង​ដៃរគៀម ត្បូង​មណីរ័ត្ន ត្បូង​កណ្ដៀង ត្បូង​និលរ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ​នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។</verse>
				<verse number="14">អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែងតាំង​អោយ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។</verse>
				<verse number="15">ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយាមារយាទ​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="16">ការ​រីក​ចំរើន​នៃ​ជំនួញ​របស់​អ្នក នាំ​អោយ​អ្នក​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ និង​អំពើ​បាប។ ហេតុ​នេះ​យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង អោយ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។</verse>
				<verse number="17">អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​អោយ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​អោយ​ស្ដេច​នានា​ឃើញ។</verse>
				<verse number="18">អ្នក​បាន​បង្អាប់​ទីសក្ការៈ​របស់​យើង ដោយសារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយសារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​អោយ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កំទេច​អ្នក​អោយ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​អោយ​មនុស្សម្នា​បាន​ឃើញ។</verse>
				<verse number="19">ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿងឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។</verse>
				<verse number="20">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="21">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!</verse>
				<verse number="22">ត្រូវ​ពោល​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរីរុងរឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សំរេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្សម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ហើយ​យើង​នឹង​សំដែង​អោយ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។</verse>
				<verse number="23">យើង​នឹង​ធ្វើ​អោយ​ជំងឺ​រាតត្បាត កើត​មាន​នៅ​ក្នុង​ទីក្រុង យើង​នឹង​ធ្វើ​អោយ​ឈាម​ហូរ​ដាប​នៅ​តាម​ដង​ផ្លូវ ខ្មាំង​សត្រូវ​វាយ​ប្រហារ​ពី​គ្រប់​ទិសទី ធ្វើ​អោយ​ពួក​គេ​បរាជ័យ​ដួល​ស្លាប់​នៅ​ក្នុង​ទីក្រុង ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ”។</verse>
				<verse number="24">ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ គ្មាន​នរណា​មាក់ងាយ​កូន​ចៅ​អ៊ីស្រាអែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​អោយ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្សម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ »។</verse>
				<verse number="25">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល ដែល​យើង​បាន​កំចាត់កំចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​នោះ​មក​វិញ យើង​នឹង​សំដែង​អោយ​ប្រជាជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​អោយ​យ៉ាកុប​ជា​អ្នក​បំរើ​របស់​យើង។</verse>
				<verse number="26">ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំងបាយជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ដែល​បាន​មាក់ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។</verse>
			</chapter>
			<chapter number="29">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់ពីរ ខែ​ទី​ដប់ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជាជន​អេស៊ីប​ទាំង​មូល​ទៅ!</verse>
				<verse number="3">ចូរ​ប្រកាស​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។</verse>
				<verse number="4">យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។</verse>
				<verse number="5">យើង​នឹង​បោះ​អ្នក ជា​មួយ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ទន្លេ​នីល ទៅ​វាល​រហោស្ថាន។ អ្នក​នឹង​ធ្លាក់​ទៅ​លើ​ដី​នៅ​ទី​វាល គ្មាន​នរណា​រវីរវល់​នឹង​សាកសព​អ្នក​ឡើយ។ យើង​នឹង​ប្រគល់​អ្នក​ទៅ​អោយ​សត្វ​ព្រៃ និង​ត្មាត​ធ្វើ​ជា​អាហារ។</verse>
				<verse number="6">ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ដ្បិត​ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​កូន​ចៅ​អ៊ីស្រាអែល​យក​ធ្វើ​ជា​បង្អែក។</verse>
				<verse number="7">នៅ​ពេល​ពួក​គេ​តោង​អ្នក ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​អោយ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា។ នៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ស្រាប់​តែ​អ្នក​រលំ ហើយ​ធ្វើ​អោយ​ពួក​គេ​ថ្លោះ​ចង្កេះ»។</verse>
				<verse number="8">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មើល៍​យើង​នឹង​ធ្វើ​អោយ​ស្រុក​អ្នក​កើត​សង្គ្រាម យើង​នឹង​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ស្រុក​អ្នក។</verse>
				<verse number="9">ស្រុក​អេស៊ីប​នឹង​ត្រូវ​ហិនហោច ក្លាយ​ជា​គំនរ​បាក់​បែក ហើយ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ។ ដោយ​អ្នក​ពោល​ថា​ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ</verse>
				<verse number="10">យើង​នឹង​ដាក់​ទោស​អ្នក ព្រម​ទាំង​ទន្លេ​របស់​អ្នក។ យើង​នឹង​បំផ្លាញ​ស្រុក​អេស៊ីប អោយ​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក និង​ជា​ទី​ស្មសាន​ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំប្រទល់​ស្រុក​អេត្យូពី។</verse>
				<verse number="11">គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="12">ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ យើង​នឹង​ធ្វើ​អោយ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិនហោច​លើស​ក្រុង​ឯ​ទៀតៗ។ យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា»។</verse>
				<verse number="13">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «លុះ​អំឡុង​ពេល​សែសិប​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ យើង​នឹង​ប្រមូល​ជន​ជាតិ​អេស៊ីប​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ដែល​យើង​បណ្ដេញ​ពួក​គេ​ទៅ​នោះ អោយ​ត្រឡប់​មក​វិញ។</verse>
				<verse number="14">យើង​នឹង​ស្ដារ​ស្រុក​អេស៊ីប​ឡើង​វិញ យើង​នឹង​នាំ​ពួក​គេ​មក​នៅ​ស្រុក​ប៉ាត្រុស ជា​ស្រុក​កំណើត​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​នគរ​មួយ​ដ៏​ទន់​ខ្សោយ។</verse>
				<verse number="15">ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​នគរ​មួយ​ទន់​ខ្សោយ​ជាង​នគរ​ឯ​ទៀតៗ គេ​នឹង​លែង​ត្រួតត្រា​លើ​ប្រជាជាតិ​នានា គឺ​យើង​នឹង​ធ្វើ​អោយ​គេ​ចុះ​អន់ថយ ដើម្បី​កុំ​អោយ​គេ​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ទៀត។</verse>
				<verse number="16">ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​នឹង​លែង​មាន​បង្អែក​ដែល​ទាក់ទាញ​ពួក​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប ដោយ​បែរ​ទៅ​រក​ស្រុក​អេស៊ីប​មក​ជួយ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ »។</verse>
				<verse number="17">នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="18">«កូន​មនុស្ស​អើយ នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​ប្រើ​កងទ័ព​របស់​ខ្លួន​អោយ​ប្រឹងប្រែង​វាយ​យក​ក្រុង​ទីរ៉ុស។ ទាហាន​បាប៊ីឡូន​ទាំង​អស់​ខំ​ប្រឹង​រហូត​ដល់​ជ្រុះ​សក់ និង​មាន​ស្នាម​របួស​ពេញ​ស្មា តែ​ស្ដេច​ស្រុក​បាប៊ីឡូន និង​កងទ័ព​ពុំ​បាន​ទទួល​ជ័យជំនះ ពី​ការ​វាយ​លុក​ក្រុង​ទីរ៉ុស​ឡើយ។</verse>
				<verse number="19">ហេតុ​នេះ​យើង​ប្រកាស ក្នុង​នាម​យើង​ជា​ ព្រះជាអម្ចាស់ ​ថា យើង​ប្រគល់​ស្រុក​អេស៊ីប​អោយ​នេប៊ូក្នេសា ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ នេប៊ូក្នេសា​នឹង​នាំ​យក​ទ្រព្យ​សម្បត្តិ​ស្រុក​អេស៊ីប​ទៅ​ស្រុក​របស់​ខ្លួន ស្ដេច​នេះ​នឹង​រឹប​អូស​យក​ទាំង​អស់ ឥត​ទុក​អោយ​នៅ​សល់​អ្វី​ឡើយ។ ស្ដេច​នឹង​យក​ជយភ័ណ្ឌ​ធ្វើ​ជា​បៀវត្សរ៍​ចែក​អោយ​កងទ័ព​របស់​ខ្លួន។</verse>
				<verse number="20">យើង​ប្រគល់​ស្រុក​អេស៊ីប អោយ​នេប៊ូក្នេសា​ទុក​ជា​កំរៃ​ចំពោះ​កិច្ចការ​ដែល​គេ​បាន​ធ្វើ ដ្បិត​ពួក​ទាហាន​របស់​ស្ដេច​នេះ បាន​ធ្វើ​ការ​អោយ​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="21">នៅ​ថ្ងៃ​នោះ​យើង​នឹង​ពង្រឹង​កម្លាំង​ជន​ជាតិ​អ៊ីស្រាអែល។ រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​នឹង​អោយ​អ្នក​និយាយ​បាន ពួក​គេ​នឹង​ឮ​ពាក្យ​អ្នក ហើយ​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="30">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​សោក​សង្រេង ដ្បិត​ថ្ងៃ​នោះ​វេទនា​ណាស់!</verse>
				<verse number="3">ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ​ហើយ គឺ​ជា​ថ្ងៃ​របស់​ ព្រះអម្ចាស់ ថ្ងៃ​ដែល​មាន​ពពក ថ្ងៃ​ដែល​ប្រជាជាតិ​នានា​វាយ​ប្រហារ​គ្នា។</verse>
				<verse number="4">សង្គ្រាម​នឹង​មក​ដល់​ស្រុក​អេស៊ីប ទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ស្រុក​អេត្យូពី។ ជន​ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កំទេច​ស្រុក​នេះ​ផង។</verse>
				<verse number="5">អ្នក​ស្រុក​អេត្យូពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជាជន​របស់​យើង​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ដែរ»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពួក​អ្នក​ដែល​គាំទ្រ​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស ហើយ​អំណាច​អួតអាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="7">ស្រុក​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្ងាត់​ជាង​វាល​រហោស្ថាន​ទៅ​ទៀត។ ក្រុង​របស់​គេ​ក៏​ត្រូវ​ហិនហោច​លើស​ក្រុង​ឯ​ទៀតៗ​ដែរ។</verse>
				<verse number="8">ពេល​ណា​យើង​ដុត​ស្រុក​អេស៊ីប និង​កំទេច​បក្សសម្ព័ន្ធ​របស់​ពួក​គេ​អស់​ហើយ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="9">នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប​យើង​នឹង​ចាត់​មនុស្ស​អោយ​ធ្វើ​ដំណើរ​តាម​សំពៅ​នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ស្រុក​អេត្យូពី ដែល​កំពុង​តែ​រស់​នៅ​ដោយ​សុខសាន្ត ធ្វើ​អោយ​ពួក​គេ​ភ័យ​តក់ស្លុត ដ្បិត​ថ្ងៃ​ដែល​ពួក​គេ​រង​ទុក្ខ​វេទនា​ជិត​មក​ដល់​ហើយ!»។</verse>
				<verse number="10">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​អោយ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។</verse>
				<verse number="11">យើង​នឹង​នាំ​ស្ដេច​នេប៊ូក្នេសា និង​កងទ័ព​បាប៊ីឡូន​ដ៏​សាហាវ​បំផុត មក​កំទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជាជន ទុក​សាកសព​នៅ​ពាសពេញ​ក្នុង​ស្រុក។</verse>
				<verse number="12">យើង​នឹង​ធ្វើ​អោយ​ដៃ​ទន្លេ​នីល​រីង​ស្ងួត យើង​ប្រគល់​ស្រុក​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំណាច យើង​នឹង​បំផ្លាញ​ស្រុក ព្រម​ទាំង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ដោយ​ដៃ​របស់​ជន​បរទេស។ នេះ​ជា​ពាក្យ​របស់​យើង​ដែល​ជា​ ព្រះអម្ចាស់ »។</verse>
				<verse number="13">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​កំទេច​រូប​បដិមា យើង​នឹង​បំបាត់​រូប​ព្រះ​ក្លែងក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ស្រុក​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​អោយ​មាន​ការ​ភ័យ​ខ្លាច​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="14">យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កំទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។</verse>
				<verse number="15">យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ​របស់​ស្រុក​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជាជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។</verse>
				<verse number="16">យើង​នឹង​ដុត​ស្រុក​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោមព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។</verse>
				<verse number="17">ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែសែត ដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="18">ពេល​យើង​បំបាក់​នឹម​របស់​ស្រុក​អេស៊ីប ហើយ​ពេល​ដែល​អំណាច​អួតអាង​របស់​ពួក​គេ​រលាយ​សូន្យ នោះ​នៅ​ក្រុង​តាហាពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់អួ​គ្រប​ដណ្ដប់​ពាសពេញ​ក្រុង ហើយ​ប្រជាជន​របស់​គេ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។</verse>
				<verse number="19">យើង​នឹង​ធ្វើ​ទោស​ស្រុក​អេស៊ីប ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
				<verse number="20">នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំពីរ ក្នុង​ខែ​ទី​មួយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖</verse>
				<verse number="21">«កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ​​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​អោយ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​អោយ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។</verse>
				<verse number="22">ហេតុ​នេះ​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ប្រហារ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប យើង​នឹង​បំបាក់​ដៃ​ទាំង​សង​ខាង​របស់​ស្ដេច​នេះ គឺ​ទាំង​ដៃ​ល្អ​ទាំង​ដៃ​បាក់ ហើយ​យើង​នឹង​ជំរុះ​ដាវ​ចេញ​ពី​ដៃ​របស់​គេ​ដែរ។</verse>
				<verse number="23">យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា។</verse>
				<verse number="24">យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​អោយ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ីឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។</verse>
				<verse number="25">យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​បំបាក់​កម្លាំង​របស់​ស្ដេច​ផារ៉ោន។ ពេល​ណា​យើង​ប្រគល់​ដាវ​របស់​យើង​អោយ​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​ស្រុក​អេស៊ីប នោះ​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="26">យើង​នឹង​រំលាយ​ជន​ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជាជាតិ​នានា យើង​នឹង​កំចាត់កំចាយ​ពួក​គេ​អោយ​ទៅ​ប្រទេស​នានា នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="31">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​របស់​គេ​ថា: តើ​ភាព​រុងរឿង​របស់​អ្នក​ប្រៀប​បាន​នឹង​អ្វី?</verse>
				<verse number="3">អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ ដើម​តាត្រៅ​នោះ​លូត​ឡើង ចុង​វា​ខ្ពស់​កប់​ពពក។</verse>
				<verse number="4">ទឹក​ទន្លេ​ធ្វើ​អោយ​វា​ដុះ​ធំ​ឡើង ទឹក​នៅ​ទី​ជំរៅ​ធ្វើ​អោយ​វា​លូត​ឡើង​យ៉ាង​ខ្ពស់ ហើយ​ហូរ​ជុំវិញ​ដើម​នោះ រួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រព ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។</verse>
				<verse number="5">ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់ លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ បែក​មែក​សាខា ហើយ​លាត​សន្ធឹង ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។</verse>
				<verse number="6">បក្សាបក្សី​នាំ​គ្នា​មក​ធ្វើ​សំបុក នៅ​តាម​មែក​របស់​វា រីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វា ហើយ​ប្រជាជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោម ម្លប់​របស់​វា​ដែរ។</verse>
				<verse number="7">ដើម​តាត្រៅ​នោះ​ល្អ​ណាស់ ព្រោះ​វា​ខ្ពស់​មាន​មែក​លាត​សន្ធឹង​យ៉ាង​វែង ហើយ​ឫស​របស់​វា​ចាក់​ទៅ​រក​កន្លែង​សម្បូណ៌​ទឹក។</verse>
				<verse number="8">ដើម​តាត្រៅ​នៅ​ក្នុង​ឧទ្យាន​របស់​ព្រះជាម្ចាស់​ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេ រីឯ​ដើម​គគីរ ឬ​ដើម​កកោះ ក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​បាន​ដែរ គ្មាន​ដើម​ឈើ​ណា​ក្នុង​ឧទ្យាន​របស់​ព្រះជាម្ចាស់ ល្អ​ដូច​ដើម​តាត្រៅ​នេះ​ឡើយ។</verse>
				<verse number="9">យើង​បាន​តុបតែង​វា​អោយ​មាន​មែក​ជា​ច្រើន ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ដែល​ជា​ឧទ្យាន​របស់​ព្រះជាម្ចាស់ នាំ​គ្នា​ច្រណែន​នឹង​វា។</verse>
				<verse number="10">យើង​ជា​ ព្រះជាអម្ចាស់ យើង​ប្រាប់​អោយ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កំពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជាជាតិ​ទាំងឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។</verse>
				<verse number="12">ជន​បរទេស​ដែល​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ បាន​កាប់​ដើម​ឈើ​នោះ​រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំងឡាយ​នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។</verse>
				<verse number="13">សត្វ​ស្លាប​ទាំង​ប៉ុន្មាន នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។</verse>
				<verse number="14">ធ្វើ​ដូច្នេះ កុំ​អោយ​ដើម​ឈើ​ដែល​សម្បូណ៌​ទឹក​ដុះ​ខ្ពស់​កប់​ពពក​ឡើយ ហើយ​កុំ​អោយ​ដើម​ឈើ​ណា​អួតអាង​ថា ខ្លួន​ខ្ពស់​ជាង​គេ​ដែរ។ ដើម​ឈើ​ទាំងឡាយ​មិន​ខុស​ពី​មនុស្ស​ទេ វា​នឹង​ត្រូវ​ស្លាប់​ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ»។</verse>
				<verse number="15">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​អោយ​ធម្មជាតិ​កាន់​ទុក្ខ។ ព្រោះ​តែ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​ទន្លេ រីឯ​ទឹក​សមុទ្រ​ក៏​លែង​កំរើក​ទៀត​ដែរ។ យើង​បាន​ធ្វើ​អោយ​មាន​ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ភ្នំ​លីបង់ និង​ធ្វើ​អោយ​ព្រៃ​ឈើ​ទាំង​ប៉ុន្មាន​ស្ងួត​ហួតហែង​អស់។</verse>
				<verse number="16">យើង​បាន​ធ្វើ​អោយ​ប្រជាជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់​នាំ​គ្នា​សប្បាយ​ចិត្ត។</verse>
				<verse number="17">ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្សសម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។</verse>
				<verse number="18">ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ក៏​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="32">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់ពីរ ថ្ងៃ​ទី​មួយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ស្មូត្រ​ទំនួញ​បទ​មួយ​អំពី​ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា: អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ អ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើម អ្នក​ហែល​នៅ​តាម​ទន្លេ ជើង​របស់​អ្នក​កាយ​ទឹក ធ្វើ​អោយ​កក្រើក ហើយ​ល្អក់។</verse>
				<verse number="3">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក​ដែល​ជាប់​ក្នុង​សំណាញ់​ឡើង​មក​លើ​គោក។</verse>
				<verse number="4">យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី អោយ​នៅ​កណ្ដាល​វាល យើង​នឹង​អោយ​ត្មាត​មក​ចោមរោម​អ្នក ហើយ​អោយ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី ស៊ី​អ្នក។</verse>
				<verse number="5">យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាសពេញ​ជ្រលង​ភ្នំ។</verse>
				<verse number="6">យើង​នឹង​យក​ឈាម​អ្នក​ទៅ​ស្រោច​លើ​ដី លើ​ភ្នំ និង​តាម​ដង​ទន្លេ។</verse>
				<verse number="7">នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​អោយ​ផ្ទៃ​មេឃ​ស្រអាប់ អោយ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​អោយ​ពពក​បាំង​ពន្លឺ​ព្រះអាទិត្យ ហើយ​អោយ​ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។</verse>
				<verse number="8">ព្រោះ​តែ​អ្នក​ស្លាប់ យើង​នឹង​ធ្វើ​អោយ​ពន្លឺ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​អាប់​រស្មី ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អ្នក​ទាំង​មូល។</verse>
				<verse number="9">ពេល​ណា​យើង​នាំ​ដំណឹង​អំពី​មហន្តរាយ​របស់​អ្នក ទៅ​ប្រាប់​ប្រជាជាតិ​នានា នៅ​ក្នុង​ស្រុក​ដែល​អ្នក​ពុំ​ស្គាល់ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​រំជួល​ចិត្ត។</verse>
				<verse number="10">យើង​នឹង​ធ្វើ​អោយ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​តក់ស្លុត ព្រោះ​តែ​អ្នក​ស្លាប់។ នៅ​ពេល​ដែល​យើង​គ្រវី​ដាវ​ពី​មុខ​ពួក​គេ ស្ដេច​របស់​ពួក​គេ​នឹង​ញ័ររន្ធត់។ នៅ​ថ្ងៃ​ដែល​អ្នក​រលំ ពួក​គេ​ចេះ​តែ​ភ័យ​ញាប់ញ័រ ដោយ​គិត​ដល់​អាយុ​ជីវិត​របស់​ខ្លួន។</verse>
				<verse number="11">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​ប្រហារ​អ្នក។</verse>
				<verse number="12">យើង​នឹង​ធ្វើ​អោយ​ប្រជាជន​ដ៏​ច្រើន​របស់​អ្នក ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង​ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជាជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជាជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។</verse>
				<verse number="13">យើង​នឹង​បំផ្លាញ​ហ្វូង​សត្វ​ទាំង​អស់​របស់​អ្នក នៅ​ក្បែរ​ទន្លេ ពេល​នោះ លែង​មាន​ជើង​មនុស្ស ឬ​ជើង​សត្វ​ធ្វើ​អោយ​ល្អក់​ទឹក​ទៀត​ហើយ។</verse>
				<verse number="14">យើង​នឹង​ធ្វើ​អោយ​ទឹក​នៅ​ស្ងប់ស្ងៀម ហើយ​អោយ​វា​ហូរ​ដោយ​សំរួល​ដូច​ប្រេង -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">ពេល​យើង​ធ្វើ​អោយ​ស្រុក​អេស៊ីប​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​សេសសល់​អ្វី​ក្នុង​ស្រុក ហើយ​ពេល​យើង​ប្រហារ​អ្នក​ស្រុក​អេស៊ីប​វិនាស​អស់ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="16">នេះ​ជា​បទ​ទំនួញ​ដែល​គេ​ត្រូវ​ស្មូត្រ​នៅ​តាម​ក្រុង​ផ្សេងៗ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។ ពួក​គេ​នឹង​ស្មូត្រ​ទំនួញ​នេះ​ស្រណោះ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​របស់​ស្រុក​នេះ»- នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="17">នៅ​ឆ្នាំ​ទី​ដប់ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​មួយ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="18">កូន​មនុស្ស​អើយ ចូរ​យំ​សោក​ស្រណោះ​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា​នៅ​ស្រុក​អេស៊ីប​ទៅ! ចូរ​អោយ​បទ​ទំនួញ​នេះ​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​ទី​ជំរៅ រួម​ជា​មួយ​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ​ឯ​ទៀតៗ គឺ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​រណ្ដៅ!</verse>
				<verse number="19">ចូរ​ពោល​ទៅ​ពួក​គេ​ថា “តើ​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា គួរ​អោយ​យើង​ប្រណី​អ្នក​រាល់​គ្នា​ជាង​អ្នក​ដទៃ​ឬ? ចូរ​ធ្លាក់​រណ្ដៅ​ជា​មួយ​ពួក​ទមិឡ</verse>
				<verse number="20">ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ទៅ!”។ ឥឡូវ​នេះ ដាវ​ហូត​ចេញ​ពី​ស្រោម​ហើយ ចូរ​ប្រហារ​ស្រុក​អេស៊ីប និង​ប្រជាជន​ដ៏​ច្រើន​នៃ​ស្រុក​នេះ​អោយ​វិនាស​ទៅ!</verse>
				<verse number="21">នៅ​ស្ថាន​មច្ចុរាជ ពួក​អ្នក​ចំបាំង​ដ៏​អង់អាច និង​សម្ពន្ធមិត្ត​របស់​ស្រុក​អេស៊ីប​កាល​ពី​មុន នឹង​ពោល​ថា “ពួក​ទមិឡ​ទាំង​នេះ​ដែល​ត្រូវ​គេ​ចាក់​ដោយ​មុខ​ដាវ ក៏​ចុះ​មក​នៅ​ជា​មួយ​ពួក​យើង​ដែរ​ហ្ន៎!”។</verse>
				<verse number="22">ស្ដេច​ស្រុក​អាស្ស៊ីរី និង​កងទ័ព​ទាំង​មូល​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ក៏​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ដែរ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។</verse>
				<verse number="23">ផ្នូរ​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​អ្នក​ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ បែរ​ជា​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ដែរ។</verse>
				<verse number="24">ស្ដេច​ស្រុក​អេឡាំ និង​កងពល​ទាំង​មូល​ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា ផ្នូរ​ទាហាន​នៅ​ព័ទ្ធ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​បាន​ធ្លាក់​ទៅ​ក្នុង​ទី​ជំរៅ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។</verse>
				<verse number="25">ស្ដេច​ស្រុក​អេឡាំ និង​ពល​ទាហាន ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឯ​ទៀតៗ​ដែល​ស្លាប់ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ទោះ​បី​ពួក​ទមិឡ​ទាំង​នោះ​ធ្លាប់​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ក៏​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា។ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់។</verse>
				<verse number="26">ស្ដេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល​ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំវិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ។</verse>
				<verse number="27">ពួក​គេ​មិន​ស្ថិត​នៅ​ជា​មួយ​ពួក​វីរបុរស​ពី​ជំនាន់​ដើម​ទេ ដ្បិត​ពួក​គេ​ជា​មនុស្ស​ទមិឡ។ ពួក​គេ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ដោយ​មាន​ទាំង​គ្រឿង​សស្រ្ដាវុធ​ទៅ​ជា​មួយ​ផង ដាវ​របស់​គេ​ស្ថិត​នៅ​ពី​ក្រោម​ក្បាល​ដំណេក បាប​របស់​ពួក​គេ​ស្ថិត​នៅ​ជាប់​ជា​មួយ​ឆ្អឹង​របស់​ខ្លួន ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ។</verse>
				<verse number="28">ផារ៉ោន​អើយ​អ្នក​ត្រូវ​គេ​សម្លាប់​ក្នុង​ចំណោម​ពួក​ទមិឡ អ្នក​ក៏​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ!</verse>
				<verse number="29">ជន​ជាតិ​អេដុម ទាំង​ស្ដេច ទាំង​មេ​ដឹក​នាំ ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ជា​អ្នក​ចំបាំង​ដ៏​ពូកែ​ក្ដី ក៏​ពួក​គេ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ពួក​ទមិឡ និង​ជា​មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។</verse>
				<verse number="30">មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​ជើង និង​អ្នក​ស្រុក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ពួក​គេ​ធ្លាប់​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ហើយ​ធ្វើ​អោយ​ពិភព​លោក​ភ័យ​ញ័រ​ក្ដី ពួក​គេ​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ទាំង​អាម៉ាស់។ ពួក​ទមិឡ​ទាំង​នោះ​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។</verse>
				<verse number="31">ពេល​ផារ៉ោន​ឃើញ​អ្នក​ទាំង​នេះ គាត់​នឹង​បាន​ធូរ​ស្បើយ​ចំពោះ​ការ​បាត់​បង់​ពល​ទ័ព​របស់​ខ្លួន គឺ​ពល​ទាហាន​អេស៊ីប​ទាំង​មូល ដែល​ស្លាប់​ដោយ​មុខ​ដាវ​នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="32">«យើង​បណ្ដោយ​អោយ​ផារ៉ោន​សាប​ព្រោះ​ការ​ភ័យ​ញ័រ​ក្នុង​ពិភព​លោក​ទាំង​មូល តែ​ក្រោយ​មក​គេ​នឹង​បញ្ចុះ​សព​ផារ៉ោន និង​កងពល​ក្នុង​ចំណោម​ពួក​ទមិឡ និង​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មុខ​ដាវ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="33">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជាជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជាជន​នៅ​ស្រុក​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ អោយ​ធ្វើ​ជា​អ្នក​យាមល្បាត។</verse>
				<verse number="3">ពេល​ណា​អ្នក​យាម​ឃើញ​កងទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​អោយ​ប្រជាជន​ដឹង</verse>
				<verse number="4">ប្រសិន​បើ​នរណា​ម្នាក់​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ បើ​គេ​ស្លាប់​ដោយ​មុខ​ដាវ នោះ​គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។</verse>
				<verse number="5">គេ​បាត់​បង់​ជីវិត​ព្រោះ​តែ​កំហុស​របស់​ខ្លួន ដ្បិត​គេ​បាន​ឮ​សំឡេង​ស្នែង តែ​មិន​អើពើ។ រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រកាស នឹង​បាន​រួច​ជីវិត។</verse>
				<verse number="6">ប្រសិន​បើ​អ្នក​យាម​ឃើញ​កងទ័ព​ខ្មាំង​ចូល​មក​វាយ​ប្រហារ​ស្រុក តែ​មិន​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​អោយ​ប្រជាជន​ដឹង​ទេ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ប៉ុន្តែ យើង​នឹង​អោយ​អ្នក​យាម​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។</verse>
				<verse number="7">ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​អ្នក​យាមល្បាត​សំរាប់​ពូជពង្ស​អ៊ីស្រាអែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។</verse>
				<verse number="8">ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​អោយ​លះបង់​កិរិយាមារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​អោយ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។</verse>
				<verse number="9">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​អោយ​លះបង់​ចោល​កិរិយាមារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះបង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំខាន រីឯ​អ្នក​វិញ​អ្នក​នឹង​រួច​ជីវិត។</verse>
				<verse number="10">កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​តែង​ពោល​ថា “អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​សង្កត់​លើ​យើង​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​កាន់​តែ​រីងរៃ​ទៅៗ តើ​ធ្វើ​ម្ដេច​អោយ​យើង​ខ្ញុំ​អាច​រស់​រាន​មាន​ជីវិត​បាន?”</verse>
				<verse number="11">ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! យើង​មិន​សប្បាយ​ចិត្ត​នឹង​អោយ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយាមារយាទ ដើម្បី​អោយ​បាន​រស់​រាន​មាន​ជីវិត។ ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះបង់​កិរិយាមារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="12">កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជាជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​បាន​ឡើយ។ ហេតុ​នេះ​នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប​គេ​ពុំ​អាច​រស់ ដោយសារ​អំពើ​សុចរិត​របស់​ខ្លួន​បាន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះបង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។</verse>
				<verse number="13">ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​សុចរិត​ថា “អ្នក​ពិត​ជា​រស់!” បើ​អ្នក​នោះ​ពឹង​ផ្អែក​លើ​សេចក្ដី​សុចរិត​របស់​ខ្លួន រួច​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ នោះ​គេ​មុខ​ជា​ស្លាប់ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត យើង​នឹង​មិន​គិតគូរ​ដល់​អំពើ​សុចរិត​ណា​មួយ​របស់​អ្នក​នោះ​ឡើយ។</verse>
				<verse number="14">ប្រសិន​បើ​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​ពិត​ជា​ស្លាប់!” តែ​បើ​អ្នក​នោះ​លះបង់​ចោល​អំពើ​បាប​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌</verse>
				<verse number="15">បើ​មនុស្ស​អាក្រក់​សង​របស់​បញ្ចាំ សង​អ្វីៗ​ដែល​ខ្លួន​រឹប​អូស​ទៅ​ម្ចាស់​ដើម​វិញ ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ច្បាប់​ដែល​ផ្ដល់​ជីវិត ដោយ​ឥត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ​នោះ​គេ​មុខ​ជា​រស់ គឺ​មិន​ស្លាប់​ឡើយ។</verse>
				<verse number="16">យើង​នឹង​មិន​គិតគូរ​ដល់​អំពើ​អាក្រក់​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ទេ។ គេ​ពិត​ជា​រស់​មិន​ខាន ព្រោះ​គេ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។</verse>
				<verse number="17">ប្រជាជន​របស់​អ្នក​នាំ​គ្នា​ពោល​ថា “ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ”។ តាម​ពិត​គឺ​ពួក​គេ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ!</verse>
				<verse number="18">ប្រសិន​បើ​មនុស្ស​សុចរិត​លះបង់​ចោល​អំពើ​សុចរិត បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​មុខ​ជា​ស្លាប់​ពុំខាន។</verse>
				<verse number="19">ប្រសិន​បើ​មនុស្ស​អាក្រក់​លះបង់​ចោល​អំពើ​អាក្រក់ បែរ​មក​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ គេ​មុខ​ជា​រស់ ព្រោះ​តែ​ធ្វើ​ដូច្នេះ។</verse>
				<verse number="20">អ្នក​រាល់​គ្នា​តែង​ពោល​ថា “ព្រះអម្ចាស់ ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ ពូជពង្ស​អ៊ីស្រាអែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត!»។</verse>
				<verse number="21">នៅ​ឆ្នាំ​ទី​ដប់ពីរ ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ដែល​គេ​កៀរ​ពួក​យើង​មក​ជា​ឈ្លើយ មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូសាឡឹម​មក​ជួប​ខ្ញុំ​ប្រាប់​ថា “សត្រូវ​វាយ​យក​បាន​ទីក្រុង​ហើយ!”។</verse>
				<verse number="22">មុន​ពេល​អ្នក​នោះ​មក​ដល់ នៅ​ពេល​ល្ងាច​ ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ។ លុះ​ព្រលឹម​ឡើង​ពេល​អ្នក​នោះ​មក​ដល់ ព្រះអម្ចាស់ ​បើក​អោយ​ខ្ញុំ​និយាយ​ឡើង​វិញ​បាន។ ព្រះអង្គ​បើក​មាត់​ខ្ញុំ​អោយ​និយាយ​ស្ដី គឺ​ខ្ញុំ​លែង​គ​ទៀត​ហើយ។</verse>
				<verse number="23">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="24">«កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រាអែល​នាំ​គ្នា​ពោល​ថា: “កាល​លោក​អប្រាហាំ​នៅ​តែ​ម្នាក់​ឯង លោក​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។</verse>
				<verse number="25">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​បរិភោគ​សាច់​ដែល​មាន​ជាប់​ឈាម​ អ្នក​រាល់​គ្នា​គោរព​ព្រះ​ក្លែងក្លាយ ហើយ​បង្ហូរ​ឈាម​មនុស្ស តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?</verse>
				<verse number="26">អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​អាវុធ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​គេ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​កាន់​កាប់​ស្រុក​នេះ​បាន​ឬ?</verse>
				<verse number="27">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដែល​នៅ​សល់​ក្នុង​ទីក្រុង​បាក់​បែក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​រស់​នៅ​តាម​ស្រុក​ស្រែ យើង​នឹង​ប្រគល់​គេ​ទៅ​អោយ​សត្វ​សាហាវ​ធ្វើ​ជា​អាហារ ហើយ​អ្នក​ដែល​ពួន​នៅ​តាម​ភ្នំ និង​តាម​ក្រហែង​ថ្ម​នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺ​រាតត្បាត។</verse>
				<verse number="28">យើង​នឹង​ធ្វើ​អោយ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួតអាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។</verse>
				<verse number="29">ពេល​ណា​យើង​ធ្វើ​អោយ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="30">កូន​មនុស្ស​អើយ ប្រជាជន​របស់​អ្នក នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល”។</verse>
				<verse number="31">ប្រជាជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភលន់​របស់​ខ្លួន​ទៅ​វិញ។</verse>
				<verse number="32">ពួក​គេ​ចាត់​ទុក​ពាក្យ​សំដី​របស់​អ្នក ជា​ចំរៀង​កំដរ​អារម្មណ៍ ជា​តូរ្យតន្ត្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។</verse>
				<verse number="33">ពេល​ណា​ហេតុការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។</verse>
			</chapter>
			<chapter number="34">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​ទៅ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​អ្នក​ដឹក​នាំ​ទាំង​នោះ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​ដឹក​នាំ​​អ៊ីស្រាអែល​អើយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ធម្មតា​ពួក​គង្វាល​តែង​តែ​មើល​ថែរក្សា​ហ្វូង​ចៀម</verse>
				<verse number="3">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​បាន​មើល​ថែ​ទាំ​ហ្វូង​ចៀម​ទេ អ្នក​រាល់​គ្នា​គិត​តែ​ពី​យក​ទឹក​ដោះ​មក​ផឹក កាត់​រោម​ចៀម​មក​ធ្វើ​ជា​សម្លៀកបំពាក់ ហើយ​សម្លាប់​ចៀម​ធាត់ៗ​ធ្វើ​ជា​អាហារ។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ពុំ​បាន​ជួយ​ចៀម​ដែល​ខ្សោយ​អោយ​មាន​កម្លាំង អ្នក​រាល់​គ្នា​ពុំ​បាន​ព្យាបាល​ចៀម​ឈឺ ឬ​រុំ​របួស​អោយ​ចៀម​របួស​ទេ។ អ្នក​រាល់​គ្នា​ពុំ​បាន​នាំ​ចៀម​វង្វេង​អោយ​ត្រឡប់​មក​វិញ ហើយ​ក៏​មិន​ដើរ​រក​ចៀម​ដែល​បាត់​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ប្រើ​អំណាច​ជិះជាន់​សង្កត់សង្កិន​ពួក​គេ។</verse>
				<verse number="5">ចៀម​ទាំង​នោះ​ត្រូវ​ខ្ចាត់ខ្ចាយ រត់​បែកខ្ញែក​គ្នា ហើយ​ត្រូវ​សត្វ​សាហាវ​ដេញ​ចាប់​ស៊ី ព្រោះ​គ្មាន​នរណា​ឃ្វាល។</verse>
				<verse number="6">ហ្វូង​ចៀម​របស់​យើង​វង្វេង​ទៅ​គ្រប់​ទី​កន្លែង តាម​ភ្នំ​តូច ភ្នំ​ធំ បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក តែ​គ្មាន​នរណា​រវីរវល់​ថែ​ទាំ គ្មាន​នរណា​ដើរ​រក​វា​ឡើយ»។</verse>
				<verse number="7">ហេតុ​នេះ​អ្នក​ដឹក​នាំ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="8">ព្រះជាអម្ចាស់ ​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​អោយ​ឃ្វាល​មិន​រវីរវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។</verse>
				<verse number="9">ហេតុ​នេះ​អ្នក​ដឹក​នាំ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="10">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ដាក់​ទោស​ពួក​គង្វាល​ទាំង​នោះ យើង​នឹង​ដក​ហ្វូង​ចៀម​យើង​ចេញ​ពី​កណ្ដាប់​ដៃ​របស់​គេ​មក​វិញ។ យើង​នឹង​លែង​អោយ​ពួក​គេ​ឃ្វាល​ហ្វូង​ចៀម​របស់​យើង ដើម្បី​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ហើយ យើង​នឹង​បេះ​ហ្វូង​ចៀម​របស់​យើង​ពី​មាត់​គេ លែង​អោយ​គេ​ស៊ី​ដូច​មុន​ទៀត»។</verse>
				<verse number="11">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ​យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ហើយ​មើល​ថែ​ទាំ​វា​ដោយ​យើង​ផ្ទាល់។</verse>
				<verse number="12">យើង​នឹង​តាម​រក​ហ្វូង​ចៀម​របស់​យើង ដូច​គង្វាល​តាម​រក​ហ្វូង​ចៀម​របស់​ខ្លួន​ដែល​បែកខ្ញែក​ដែរ។ យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់ខ្ចាយ​ទៅ នៅ​ថ្ងៃ​មេឃ​ងងឹត និង​ចុះ​អាប់។</verse>
				<verse number="13">យើង​នឹង​នាំ​ប្រជាជន​របស់​យើង​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ស្រុក អោយ​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ យើង​នឹង​ឃ្វាល​ពួក​គេ​នៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល តាម​ជ្រលង​ដង​អូរ និង​គ្រប់​ទី​កន្លែង​ដែល​អាច​រស់​នៅ​បាន។</verse>
				<verse number="14">យើង​នឹង​ឃ្វាល​ចៀម​របស់​យើង​នៅ​កន្លែង​ដែល​សម្បូណ៌​ស្មៅ​ខៀវ​ខ្ចី ពួក​គេ​នឹង​ស្នាក់​អាស្រ័យ​នៅ​តាម​ភ្នំ​ខ្ពស់ៗ​នៃ​ស្រុក​អ៊ីស្រាអែល។ នៅ​ទី​នោះ​ពួក​គេ​នឹង​សំរាក ហើយ​រក​ស៊ី​តាម​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។</verse>
				<verse number="15">យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង យើង​នឹង​អោយ​វា​សំរាក - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="16">យើង​នឹង​ស្វែង​រក​ចៀម​ដែល​បាត់ យើង​នឹង​នាំ​ចៀម​វង្វេង​អោយ​ត្រឡប់​មក​វិញ យើង​នឹង​រុំ​របួស​អោយ​ចៀម​របួស ហើយ​ព្យាបាល​ចៀម​ឈឺ​អោយ​ជា​មាន​កម្លាំង​ឡើង​វិញ។ រីឯ​ចៀម​ធាត់ៗ មាន​កម្លាំង​មាំមួន​យើង​នឹង​ដក​វា​ចេញ។ យើង​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​យើង​ដោយ​យុត្តិធម៌»។</verse>
				<verse number="17">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។</verse>
				<verse number="18">ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​អោយ​ល្អក់​ដូច្នេះ?</verse>
				<verse number="19">ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​ល្អក់!»។</verse>
				<verse number="20">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់​នឹង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!</verse>
				<verse number="21">អ្នក​រាល់​គ្នា​យក​ស្មា និង​យក​ខ្លួន​ទៅ​បុក​ចៀម​ដែល​ខ្សោយ ហើយ​យក​ស្នែង​វ័ធ​ដេញ​ពួក​គេ​ចេញ​ទៅ​បាត់​អស់។</verse>
				<verse number="22">យើង​នឹង​សង្គ្រោះ​ចៀម​របស់​យើង ដើម្បី​កុំ​អោយ​គេ​លួច​ប្លន់​ទៀត ហើយ​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម។</verse>
				<verse number="23">យើង​នឹង​ធ្វើ​អោយ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​នឹង​ធ្វើ​ជា​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។</verse>
				<verse number="24">រីឯ​យើង​ជា​ ព្រះអម្ចាស់ ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​នៅ​ក្នុង​ចំណោម​ពួក​គេ។ នេះ​ជា​ពាក្យ​របស់​យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="25">យើង​នឹង​ចង​សម្ពន្ធមេត្រី ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​ពួក​គេ យើង​នឹង​កំចាត់​សត្វ​សាហាវ​ចេញ​អោយ​អស់​ពី​ទឹក​ដី​នេះ។ ហ្វូង​ចៀម​របស់​យើង​នឹង​ស្នាក់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​វាល​រហោស្ថាន ហើយ​ដេក​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​ព្រៃ។</verse>
				<verse number="26">យើង​នឹង​អោយ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​អោយ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។</verse>
				<verse number="27">ដើម​ឈើ​នៅ​តាម​ចំការ​នឹង​បង្កើត​ផល​ផ្លែ ហើយ​ទឹក​ដី​នឹង​ផ្ដល់​ភោគផល។ ពួក​គេ​នឹង​រស់​យ៉ាង​សុខសាន្ត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ពេល​ណា​យើង​យក​នឹម​ចេញ​ពី​ពួក​គេ ហើយ​រំដោះ​ពួក​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចាប់​ពួក​គេ​ធ្វើ​ជា​ទាសករ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="28">ប្រជាជាតិ​នានា​នឹង​លែង​បំផ្លិចបំផ្លាញ​ពួក​គេ​ទៀត​ហើយ សត្វ​ព្រៃ​ក៏​នឹង​លែង​ហែក​ពួក​គេ​ស៊ី​ទៀត​ដែរ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត​នៅ​ក្នុង​ស្រុក ឥត​មាន​នរណា​បំភ័យ​ពួក​គេ​ឡើយ។</verse>
				<verse number="29">យើង​នឹង​ប្រគល់​ចំការ​ដែល​មាន​ជីជាតិ​ល្អ​បំផុត​អោយ​ពួក​គេ ពួក​គេ​នឹង​លែង​ជួប​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក ហើយ​ក៏​លែង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជាជាតិ​នានា​ទៀត​ដែរ។</verse>
				<verse number="30">ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ហើយ​ពួក​គេ​គឺ​ពូជពង្ស​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="31">អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែរក្សា ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="35">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​សៀរ ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ភ្នំ​នោះ​ទៅ!</verse>
				<verse number="3">ចូរ​ពោល​ទៅ​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ភ្នំ​សៀរ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ យើង​ដាក់​ទោស​អ្នក ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ។</verse>
				<verse number="4">យើង​នឹង​កំទេច​ក្រុង​ទាំងឡាយ​របស់​អ្នក អ្នក​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="5">ដោយ​អ្នក​ចេះ​តែ​ចាត់​ទុក​អ៊ីស្រាអែល​ថា​ជា​សត្រូវ​សួរ​ពូជ ហើយ​បង្ហូរ​ឈាម​ពួក​គេ​ដោយ​មុខ​ដាវ ក្នុង​ពេល​ដែល​ពួក​គេ​ត្រូវ​អន្តរាយ និង​ពេល​ដែល​អំពើ​បាប​របស់​ពួក​គេ​កើន​ដល់​កំរិត​នោះ</verse>
				<verse number="6">យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="7">យើង​នឹង​ធ្វើ​អោយ​ភ្នំ​សៀរ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ លែង​អោយ​មាន​នរណា​ធ្វើ​ដំណើរ​ទៅ​មក​កាត់​តាម​នោះ​ទៀត​ហើយ។</verse>
				<verse number="8">យើង​នឹង​រាយ​សាកសព​ពាសពេញ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាសពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។</verse>
				<verse number="9">យើង​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​រហូត​ត​ទៅ គ្មាន​នរណា​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ទៀត​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="10">អ្នក​បាន​ពោល​ថា “ប្រជាជាតិ​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ដូច្នេះ ពួក​យើង​ត្រូវ​ទៅ​ចាប់​យក!”។ ប៉ុន្តែ ព្រះអម្ចាស់ ​គង់​នៅ​ក្នុង​ស្រុក​នោះ។</verse>
				<verse number="11">យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​ដាក់​ទោស​អ្នក​តាម​កំហឹង ចិត្ត​ច្រណែន និង​ចិត្ត​ស្អប់​ដែល​អ្នក​សំដែង​ចំពោះ​ពួក​គេ។ នៅ​ពេល​យើង​វិនិច្ឆ័យ​ទោស​អ្នក យើង​នឹង​សំដែង​អោយ​ពួក​គេ​ស្គាល់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="12">អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រាអែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។</verse>
				<verse number="13">អ្នក​រាល់​គ្នា​អួត​បំប៉ោង​ពោល​ពាក្យ​ព្រហើន​កោងកាច​ដាក់​យើង គឺ​យើង​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក។</verse>
				<verse number="14">ហេតុ​នេះ​យើង​ដែល​ជា​ ព្រះជាអម្ចាស់ យើង​ប្រាប់​អ្នក​ថា​នៅ​ពេល​នគរ​ទាំង​ប៉ុន្មាន​សប្បាយ​រីករាយ យើង​នឹង​ធ្វើ​អោយ​អ្នក​សោក​សង្រេង។</verse>
				<verse number="15">ដោយ​អ្នក​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ពូជពង្ស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​សោក​សង្រេង យើង​ក៏​នឹង​ធ្វើ​អោយ​អ្នក​ធ្លាក់​ខ្លួន​វេទនា​យ៉ាង​នោះ​ដែរ។ ភ្នំ​សៀរ​អើយ អ្នក និង​ស្រុក​អេដុម​ទាំង​មូល​មុខ​ជា​ត្រូវ​វិនាស។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="36">
				<verse number="1">កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ស្ដី​អំពី​ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​ដូច​ត​ទៅ: ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="2">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​អោយ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​នេះ បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។</verse>
				<verse number="3">ហេតុ​នេះ​ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិសទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជាជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។</verse>
				<verse number="4">ហេតុ​នេះ​ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់! ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជាជាតិ​នានា​នៅ​ជុំវិញ​នាំ​គ្នា​ប្លន់​កំទេច និង​ចំអក​ឡកឡឺយ​អោយ​អ្នក។</verse>
				<verse number="5">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជាជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។</verse>
				<verse number="6">ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រាអែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើសលប់​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជាជាតិ​នានា​បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​អាម៉ាស់។</verse>
				<verse number="7">ហេតុ​នេះ​យើង​ជា​ ព្រះជាអម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡារិក​ថា ប្រជាជាតិ​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន!</verse>
				<verse number="8">រីឯ​ភ្នំ​ទាំងឡាយ​នៅ​ស្រុក​អ៊ីស្រាអែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សំរាប់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។</verse>
				<verse number="9">យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។</verse>
				<verse number="10">យើង​នឹង​ធ្វើ​អោយ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​មូល។ ក្រុង​ទាំងឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំងឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។</verse>
				<verse number="11">យើង​នឹង​ធ្វើ​អោយ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​អោយ​ប្រជាជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន​យើង​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​ចំរុង​ចំរើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះជាអម្ចាស់ ​មែន។</verse>
				<verse number="12">អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរមត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។</verse>
				<verse number="13">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស​ស្រុក​នេះ​ធ្វើ​អោយ​ប្រជាជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។</verse>
				<verse number="14">ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​អោយ​ប្រជាជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="15">យើង​នឹង​លែង​អោយ​ប្រជាជាតិ​នានា​ប្រមាថ​មាក់ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​អោយ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​អោយ​ប្រជាជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។</verse>
				<verse number="16">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="17">«កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រាអែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​អោយ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង​ដោយសារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា មិន​បរិសុទ្ធ​ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។</verse>
				<verse number="18">ពួក​គេ​ធ្វើ​អោយ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។</verse>
				<verse number="19">យើង​បាន​កំចាត់កំចាយ​ពួក​គេ អោយ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ យើង​បំបែក​ពួក​គេ អោយ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។</verse>
				<verse number="20">ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជាជាតិ​ទាំងឡាយ ពួក​គេ​បាន​បង្អាប់បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះអង្គ​មក”។</verse>
				<verse number="21">យើង​ចង់​រក្សា​នាម​ដ៏វិសុទ្ធ​របស់​យើង​ដែល​កូន​ចៅ​អ៊ីស្រាអែល​បាន​បង្អាប់បង្អោន​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។</verse>
				<verse number="22">ហេតុ​នេះ​ចូរ​ប្រាប់​ពូជពង្ស​អ៊ីស្រាអែល​ថា: ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ “ពូជពង្ស​អ៊ីស្រាអែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏វិសុទ្ធ​របស់​យើង​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់បង្អោន ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។</verse>
				<verse number="23">យើង​នឹង​សំដែង​បារមី​អោយ​ប្រជាជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់បង្អោន​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អោយ​ប្រជាជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="24">យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជាជាតិ​ទាំងឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុភូមិ​វិញ។</verse>
				<verse number="25">យើង​នឹង​ប្រោះ​ទឹក​ដ៏​បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជំរះ​អ្នក​រាល់​គ្នា​អោយ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំងឡាយ លែង​អោយ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​ទាំង​ប៉ុន្មាន។</verse>
				<verse number="26">យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​អោយ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​អោយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិតអាសូរ​វិញ។</verse>
				<verse number="27">យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។</verse>
				<verse number="28">អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​ដូនតា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="29">យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​អោយ​រួច​ផុត​ពី​អំពើ​សៅហ្មង​គ្រប់​យ៉ាង យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មាន​ស្រូវ​យ៉ាង​ច្រើន​បរិបូណ៌ គឺ​មិន​អោយ​មាន​ទុរ្ភិក្ស​ទៀត​ទេ។</verse>
				<verse number="30">យើង​នឹង​ធ្វើ​អោយ​ដើម​ឈើ និង​ស្រែ​ចំការ​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​រង​គ្រោះ​ដោយ​ទុរ្ភិក្ស និង​ត្រូវ​អាម៉ាស់​នៅ​ចំពោះ​មុខ​ប្រជាជាតិ​នានា។</verse>
				<verse number="31">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយាមារយាទ​អាក្រក់ និង​អំពើ​មិន​គួរ​គប្បី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​អ្នក​រាល់​គ្នា​នឹង​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​បាប និង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។</verse>
				<verse number="32">តោង​ដឹង​ថា​យើង​ធ្វើ​ដូច្នេះ​មិន​មែន​មក​ពី​យល់​ដល់​អ្នក​រាល់​គ្នា​ទេ! ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​នឹក​ខ្មាស និង​អៀន​ខ្លួន​ចំពោះ​កិរិយាមារយាទ​របស់​ខ្លួន​ទៅ!” - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ »។</verse>
				<verse number="33">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ជំរះ​អ្នក​រាល់​គ្នា​អោយ​បាន​បរិសុទ្ធ រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ហើយ យើង​នឹង​អោយ​មាន​ប្រជាជន​រស់​នៅ​សា​ជា​ថ្មី​ក្នុង​ក្រុង​នានា ហើយ​គេ​នឹង​សង់​ផ្ទះ​នៅ​ត្រង់​កន្លែង​បាក់​បែក​នោះ​ឡើង​វិញ។</verse>
				<verse number="34">ដី​ដែល​គេ​បោះ​បង់​ចោល​នឹង​មាន​ដំណាំ​ដុះ​សា​ជា​ថ្មី អស់​អ្នក​ដើរ​កាត់​តាម​នោះ​នឹង​លែង​ឃើញ​ដី​ដែល​គេ​បោះ​បង់​ចោល​ទៀត​ហើយ។</verse>
				<verse number="35">ពួក​គេ​នឹង​ពោល​ថា ស្រុក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រឡប់​ជា​មាន​សោភណភាព​ដូច​សួន​ឧទ្យាន​អេដែន ក្រុង​ដែល​បាក់​បែក ហើយ​ស្ងាត់​ជ្រងំ​នេះ​នឹង​ត្រូវ​សង់​ឡើង​វិញ ដោយ​មាន​កំពែង​រឹងមាំ ព្រម​ទាំង​មាន​ប្រជាជន​រស់​នៅ​ផង។</verse>
				<verse number="36">ប្រជាជាតិ​នានា​ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ អ្វីៗ​ដែល​បាក់​បែក​យើង​នឹង​សង់​ឡើង​វិញ ហើយ​យើង​ក៏​ដាំ​ដំណាំ​សា​ជា​ថ្មី នៅ​លើ​ដី​ដែល​គេ​បោះ​បង់​ដែរ»។ យើង​ជា​ ព្រះអម្ចាស់ យើង​និយាយ​យ៉ាង​ណា យើង​នឹង​ធ្វើ​យ៉ាង​នោះ។</verse>
				<verse number="37">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ទុក​អោយ​ពូជពង្ស​អ៊ីស្រាអែល​ហៅ​រក​យើង​ត​ទៅ​ទៀត យើង​នឹង​ជួយ​ពួក​គេ ដោយ​ធ្វើ​អោយ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង។</verse>
				<verse number="38">ក្រុង​នានា​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក នឹង​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន ដូច​ចំនួន​សត្វ​ដែល​គេ​នាំ​យក​ទៅ​ធ្វើ​យញ្ញបូជា​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ​កាល​ពី​ដើម។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="37">
				<verse number="1">ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ព្រះវិញ្ញាណ​របស់​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ជ្រលង​ភ្នំ​មួយ ដែល​មាន​ឆ្អឹង​ខ្មោច​ពាសពេញ។</verse>
				<verse number="2">ព្រះអង្គ​នាំ​ខ្ញុំ​ដើរ​ចុះ​ឡើង​ក្បែរ​ឆ្អឹង​ទាំង​នោះ។ ក្នុង​ជ្រលង​ភ្នំ​មាន​ឆ្អឹង​ច្រើន​ណាស់ ហើយ​សុទ្ធ​តែ​ស្ងួត​ហួតហែង​ទាំង​អស់។</verse>
				<verse number="3">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​ឆ្អឹង​ទាំង​នេះ​អាច​រស់​មក​ជា​មនុស្ស​វិញ​បាន​ឬ​ទេ?»។ ខ្ញុំ​ទូល​តប​ថា៖ «បពិត្រ​ ព្រះជាអម្ចាស់ ​មាន​តែ​ព្រះអង្គ​ទេ​ដែល​ជ្រាប»។</verse>
				<verse number="4">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់!</verse>
				<verse number="5">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។</verse>
				<verse number="6">យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មាន​សរសៃ​តភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ”»។</verse>
				<verse number="7">ខ្ញុំ​ក៏​ថ្លែង​ព្រះបន្ទូល តាម​បញ្ជា​របស់​ព្រះអង្គ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សំឡេង គឺ​ឆ្អឹង​ទាំង​អស់​កំរើក​ចូល​ជិត​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="8">ខ្ញុំ​សង្កេត​ឃើញ​មាន​សរសៃ​នៅ​លើ​ឆ្អឹង ហើយ​សាច់​ដុះ​ពី​លើ រួច​មាន​ស្បែក​រុំ​ស្រោប​ផង ប៉ុន្តែ មិន​ទាន់​មាន​ខ្យល់​ដង្ហើម​នៅ​ឡើយ​ទេ។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ខ្យល់​ដង្ហើម! ចូរ​ប្រាប់​ខ្យល់​ដង្ហើម​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ខ្យល់​ដង្ហើម​អើយ! សូម​បក់​មក​ពី​ទិស​ទាំង​បួន! ហើយ​ផ្លុំ​លើ​សាកសព​ទាំង​នេះ​អោយ​មាន​ជីវិត​រស់​ឡើង»។</verse>
				<verse number="10">ខ្ញុំ​ថ្លែង​ព្រះបន្ទូល​តាម​បញ្ជា​របស់​ ព្រះអម្ចាស់ ។ ខ្យល់​ដង្ហើម​ក៏​ចូល​មក​ក្នុង​ពួក​គេ ពួក​គេ​ក៏​មាន​ជីវិត ហើយ​ក្រោក​ឈរ​ឡើង ទៅ​ជា​កងទ័ព​មួយ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួតហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!”</verse>
				<verse number="12">ហេតុ​នេះ​ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រជារាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ។</verse>
				<verse number="13">ប្រជារាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។</verse>
				<verse number="14">យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំនៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="16">«កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុលសម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រាអែល​ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប​ (គឺ​អេប្រាអ៊ីម) និង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។</verse>
				<verse number="17">បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា ជា​បន្ទះ​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​អ្នក។</verse>
				<verse number="18">កាល​ណា​ប្រជាជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”</verse>
				<verse number="19">ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា បន្តិច​ទៀត​យើង​នឹង​យក​ក្ដារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រាអ៊ីម) ព្រម​ទាំង​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​អោយ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។</verse>
				<verse number="20">បន្ទះ​ក្ដារ​ទាំង​ពីរ​ដែល​អ្នក​សរសេរ​នោះ នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​អស់”។</verse>
				<verse number="21">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​នឹង​យក​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ចំណោម​ប្រជាជាតិ​នានា​ដែល​ពួក​គេ​ទៅ​រស់​នៅ។ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទិសទី ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ។</verse>
				<verse number="22">យើង​នឹង​បង្រួបបង្រួម​ពួក​គេ​ជា​ប្រជាជាតិ​តែ​មួយ នៅ​ក្នុង​ស្រុក និង​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល។ ពេល​នោះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​មាន​ស្ដេច​តែ​មួយ គឺ​ពួក​គេ​លែង​ជា​ប្រជាជាតិ​ពីរ ហើយ​បាក់​បែក​គ្នា​ជា​រាជា​ណាចក្រ​ពីរ​ទៀត​ដែរ។</verse>
				<verse number="23">ពួក​គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​គួរ​ស្អប់​ខ្ពើម និង​លែង​បះបោរ​ប្រឆាំង​នឹង​យើង​ទៀត​ហើយ។ យើង​នឹង​រំដោះ​ពួក​គេ​អោយ​ចេញ​ផុត​ពី​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ និង​ជា​កន្លែង​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ យើង​នឹង​ជម្រះ​ពួក​គេ​អោយ​បាន​បរិសុទ្ធ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="24">ពេល​នោះ ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​វិន័យ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង​ទៀត​ផង។</verse>
				<verse number="25">ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​អោយ​យ៉ាកុប ជា​អ្នក​បំរើ​របស់​យើង គឺ​ជា​ស្រុក​ដែល​ដូនតា​របស់​ពួក​គេ​ធ្លាប់​រស់​នៅ​កាល​ពី​ដើម។ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​រហូត ហើយ​ដាវីឌ​ជា​អ្នក​បំរើ​របស់​យើង នឹង​គ្រប់គ្រង​លើ​ពួក​គេ​ត​រៀង​ទៅ។</verse>
				<verse number="26">យើង​នឹង​ចង​សម្ពន្ធមេត្រី ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ជា​មួយ​ពួក​គេ គឺ​ជា​សម្ពន្ធមេត្រី​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។ យើង​នឹង​អោយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ អោយ​ពួក​គេ​កើន​ចំនួន​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​ទីសក្ការៈ​របស់​យើង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។</verse>
				<verse number="27">ដំណាក់​របស់​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ យើង​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="28">ពេល​ដែល​ទីសក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជាជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​ប្រោស​ជន​ជាតិ​អ៊ីស្រាអែល​អោយ​ទៅ​ជា​ប្រជាជន​ដ៏វិសុទ្ធ*»។</verse>
			</chapter>
			<chapter number="38">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="2">«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កុក​នៅ​ស្រុក​ម៉ាកុក ជា​មេ​គ្រប់គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា:</verse>
				<verse number="3">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កុក​ដែល​ជា​មេ​គ្រប់គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!</verse>
				<verse number="4">យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កងទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។</verse>
				<verse number="5">សាសន៍​ពែរ្ស អេត្យូពី និង​ពូថ ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។</verse>
				<verse number="6">សាសន៍​កូមើរ និង​កងពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកាម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កងពល​របស់​គេ​ទាំង​មូល គឺ​មាន​កងទ័ព​របស់​ប្រជាជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។</verse>
				<verse number="7">ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។</verse>
				<verse number="8">នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​អោយ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រាអែល។ ប្រជាជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជាជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខសាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។</verse>
				<verse number="9">អ្នក​នឹង​ឡើង​ទៅ​វាយ​លុក​ស្រុក​នោះ​ដូច​ខ្យល់​ព្យុះ​សង្ឃរា អ្នក និង​កងពល​ទាំង​មូល​របស់​អ្នក ព្រម​ទាំង​ជាតិ​សាសន៍​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ប្រៀប​បី​ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក»។</verse>
				<verse number="10">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែនការ​អាក្រក់។</verse>
				<verse number="11">អ្នក​ពោល​ថា “ខ្ញុំ​នឹង​ឡើង​ទៅ​វាយ​យក​ស្រុក​ដែល​គ្មាន​នរណា​ការពារ ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​ស្រុក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ ហើយ​ក្រុង​របស់​គេ​គ្មាន​កំពែង គ្មាន​ទ្វារ ឬ​រនុក​ឡើយ។</verse>
				<verse number="12">ខ្ញុំ​នឹង​រឹប​អូស​យក​ជយភ័ណ្ឌ​របស់​ពួក​គេ ខ្ញុំ​នឹង​ចាប់​យក​ស្រុក​ដែល​ពី​មុន​ជា​គំនរ​បាក់​បែក តែ​ឥឡូវ​នេះ​មាន​ប្រជាជន​រស់​នៅ គឺ​ប្រជាជន​ដែល​ចាក​ចេញ​ពី​ចំណោម​ប្រជាជាតិ​នានា ពួក​គេ​មាន​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ ហើយ​រស់​នៅ​ចំ​កណ្ដាល​ផែនដី”។</verse>
				<verse number="13">ជន​ជាតិ​សេបា ជន​ជាតិ​ដេដាន់ អ្នក​ជំនួញ​ពី​ស្រុក​តើស៊ីស និង​មេ​ដឹក​នាំ​របស់​ពួក​គេ​នឹង​ពោល​មក​អ្នក​ថា “តើ​ព្រះរាជា​យាង​មក​ចាប់​យក​ជយភ័ណ្ឌ​ឬ? តើ​ព្រះរាជា​លើក​កងទ័ព​មក​យ៉ាង​ច្រើន​ដូច្នេះ ដើម្បី​ប្លន់​ស្រុក​នេះ​រឹបអូស​យក​មាស​ប្រាក់ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​ជា​ជយភ័ណ្ឌ​ដ៏​ច្រើន​ឬ?”»។</verse>
				<verse number="14">កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ « ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង</verse>
				<verse number="15">ហើយ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង អ្នក​នឹង​នាំ​កងទ័ព​ដ៏​ច្រើន​ឥត​គណនា​ជិះ​សេះ​មក</verse>
				<verse number="16">ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​មាន​នៅ​គ្រា​អវសានកាល​នៃ​ពិភព​លោក។ កុក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏វិសុទ្ធ​របស់​យើង តាម​រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំងឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។</verse>
				<verse number="17">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ពី​ដើម​យើង​បាន​និយាយ​អំពី​អ្នក​តាម​រយៈ​អ្នក​បំរើ​របស់​យើង គឺ​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​គ្រា​នោះ ពួក​គេ​បាន​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ជា​ច្រើន​ឆ្នាំ​ថា យើង​នឹង​នាំ​អ្នក​មក​វាយ​ប្រហារ​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="18">ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កុក​មក​វាយ​លុក​ទឹក​ដី​អ៊ីស្រាអែល យើង​ក្ដៅ​ចិត្ត​ជា​ខ្លាំង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="19">ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="20">ត្រី​នៅ​ក្នុង​សមុទ្រ បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ សត្វ​ព្រៃ សត្វ​លូន​វារ និង​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​លើ​ផែនដី នឹង​ភ័យ​ញាប់ញ័រ​នៅ​ចំពោះ​មុខ​យើង។ ភ្នំ​ទាំងឡាយ​នឹង​ត្រូវ​រលាយ រីឯ​ផ្ទាំង​ថ្ម ព្រម​ទាំង​កំពែង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​រលំ​ដែរ។</verse>
				<verse number="21">យើង​នឹង​ធ្វើ​អោយ​មាន​ការ​កាប់​សម្លាប់​គ្នា ក្នុង​ជួរ​ទ័ព​របស់​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។ ពេល​នោះ ម្នាក់ៗ​នឹង​លើក​ដាវ​កាប់​បង​ប្អូន​របស់​ខ្លួន។</verse>
				<verse number="22">យើង​នឹង​ប្រើ​ជំងឺ​រាតត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​អោយ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​អោយ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កងទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។</verse>
				<verse number="23">យើង​នឹង​សំដែង​អោយ​ប្រជាជាតិ​ទាំងឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម និង​ជា​ព្រះ​ដ៏វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ ព្រះអម្ចាស់ ​មែន»។</verse>
			</chapter>
			<chapter number="39">
				<verse number="1">«កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ស្ដេច​កុក​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កុក​ជា​មេ​គ្រប់គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!</verse>
				<verse number="2">យើង​នឹង​បង្ខំ​អ្នក ហើយ​នាំ​អ្នក​ចាក​ចេញ​ពី​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង ឆ្ពោះ​មក​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="3">យើង​នឹង​វាយ​បំបាក់​ធ្នូ​ដែល​អ្នក​កាន់​នៅ​ដៃ​ឆ្វេង ហើយ​ជំរុះ​ព្រួញ​ពី​ដៃ​ស្ដាំ​របស់​អ្នក។</verse>
				<verse number="4">អ្នក និង​ទាហាន ព្រម​ទាំង​ជាតិ​សាសន៍​ទាំងឡាយ​ដែល​នៅ​ជា​មួយ​អ្នក នឹង​ដួល​ស្លាប់​នៅ​លើ​ភ្នំ​អ៊ីស្រាអែល ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​សាហាវ ត្មាត និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ។</verse>
				<verse number="5">អ្នក​នឹង​ដួល​ស្លាប់​នៅ​តាម​ទី​វាល ដូច​យើង​បាន​ថ្លែង​ទុក​ស្រាប់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="6">យើង​នឹង​បញ្ជូន​ភ្លើង​ទៅ​បញ្ឆេះ​ស្រុក​ម៉ាកុក និង​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ដោយ​ឥត​ភ័យ​បារម្ភ​តាម​កោះ​នានា ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​យើង​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="7">យើង​នឹង​ធ្វើ​អោយ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​យើង ស្គាល់​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​យើង​មិន​បណ្ដោយ​អោយ​ពួក​គេ​ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ ប្រជាជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="8">មើល៍​ហេតុការណ៍​ទាំង​នោះ គឺ​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​ទុក​កំពុង​តែ​សំរេច​ជា​រូប​រាង​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="9">ពេល​នោះ ប្រជាជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រាអែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កំទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​នោះ​សំរាប់​ដុត​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ</verse>
				<verse number="10">គឺ​ពួក​គេ​មិន​យក​ឈើ​ពី​ទី​វាល ឬ​កាប់​ដើម​ឈើ​ពី​ព្រៃ មក​ធ្វើ​ជា​អុស​ឡើយ ដ្បិត​ពួក​គេ​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​នោះ​ដើម្បី​ដុត។ ពួក​គេ​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ធ្វើ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​ទ្រព្យសម្បត្តិ ពី​អស់​អ្នក​ដែល​បាន​រឹប​អូស​យក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នោះ​មក​វិញ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="11">នៅ​ថ្ងៃ​នោះ​យើង​នឹង​ប្រគល់​កន្លែង​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល សំរាប់​បញ្ចុះ​សព​ស្ដេច​កុក គឺ​នៅ​ជ្រលង​ភ្នំ អ្នក​ដំណើរ​ដែល​ស្ថិត​នៅ​ខាង​កើត​សមុទ្រ។ គេ​នឹង​បញ្ចុះ​សព​ស្ដេច​កុក និង​ពល​ទ័ព​ដ៏​ច្រើន​របស់​ខ្លួន​នៅ​ទី​នោះ ហើយ​ឃាំង​ផ្លូវ​អ្នក​ដំណើរ​មិន​អោយ​ឆ្លង​កាត់​តាម​នោះ​ទៀត។ គេ​នឹង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំ​នោះ​ថា “ជ្រលង​ភ្នំ​កងពល​ស្ដេច​កុក”។</verse>
				<verse number="12">កូន​ចៅ​អ៊ីស្រាអែល​នឹង​ចំណាយ​ពេល​ប្រាំពីរ​ខែ​សំរាប់​បញ្ចុះ​សព​ពួក​គេ ដើម្បី​ជំរះ​ស្រុក​អោយ​បាន​បរិសុទ្ធ។</verse>
				<verse number="13">ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នឹង​បញ្ចុះ​សព​ពួក​គេ ហើយ​នៅ​ថ្ងៃ​យើង​សំដែង​សិរីរុងរឿង ប្រជាជន​ទាំង​នោះ​នឹង​ខ្ពស់​មុខ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="14">គេ​នឹង​យក​មនុស្ស​មួយ​ចំនួន​ទុក​ដោយ​ឡែក សំរាប់​ចំណាយ​ពេល​ទាំង​ស្រុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក។ អ្នក​ទាំង​នោះ​ប្រមូល​សាកសព​ដែល​នៅ​សល់​ក្នុង​ស្រុក​យក​ទៅ​បញ្ចុះ ដោយ​មាន​អ្នក​ដំណើរ​ជួយ​ផង។ ពួក​គេ​ចំណាយ​ពេល​ប្រាំពីរ​ខែ ប្រមូល​សាកសព ដើម្បី​ជំរះ​ទឹក​ដី​អោយ​បាន​បរិសុទ្ធ។</verse>
				<verse number="15">ពេល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក បើ​មាន​នរណា​ម្នាក់​ឃើញ​ឆ្អឹង​ខ្មោច គេ​ដាក់​ថ្ម​ចំណាំ​នៅ​ក្បែរ​នោះ ទុក​អោយ​ពួក​អ្នក​ជីក​រណ្ដៅ​មក​ប្រមូល​ទៅ​កប់​នៅ “ជ្រលង​ភ្នំ​កងពល​ស្ដេច​កុក”។</verse>
				<verse number="16">“កងពល”ក៏​ជា​ឈ្មោះ​របស់​ក្រុង​មួយ​ដែរ។ នេះ​ជា​របៀប​ដែល​គេ​ជំរះ​ស្រុក។</verse>
				<verse number="17">ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ តោង​ប្រាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ និង​សត្វ​ព្រៃ​ទាំង​អស់​ថា “ចូរ​ប្រមូល​គ្នា​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​ចូល​រួម​ក្នុង​ពិធី​យញ្ញបូជា​របស់​យើង គឺ​ពិធី​យញ្ញបូជា​យ៉ាង​ធំ ដែល​យើង​រៀបចំ​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​សំរាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់ ហើយ​ផឹក​ឈាម - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="18">អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​ទាហាន​ដ៏​អង់អាច ហើយ​ផឹក​ឈាម​របស់​មេ​ដឹក​នាំ​ទាំងឡាយ​នៅ​លើ​ផែនដី ដែល​យើង​ធ្វើ​យញ្ញបូជា​ជំនួស​ចៀម​ឈ្មោល កូន​ចៀម ពពែ​ឈ្មោល និង​គោ​បា​បំប៉ន​នៅ​ស្រុក​បាសាន។</verse>
				<verse number="19">ក្នុង​ពេល​យើង​ធ្វើ​យញ្ញបូជា សំរាប់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​ដ៏​ល្អៗ​រហូត​ដល់​ឆ្អែតឆ្អន់ អ្នក​រាល់​គ្នា​ផឹក​ឈាម​រហូត​ដល់​ស្រវឹង។</verse>
				<verse number="20">ក្នុង​ពិធី​ជប់លៀង​របស់​យើង អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​សេះ ស៊ី​សាច់​ទាហាន ទ័ព​សេះ ទាហាន​ដ៏​អង់អាច និង​អ្នក​ចំបាំង​ទាំង​ប៉ុន្មាន”- នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="21">យើង​នឹង​សំដែង​សិរីរុងរឿង​របស់​យើង​ក្នុង​ចំណោម​ប្រជាជាតិ​នានា ហើយ​ប្រជាជាតិ​ទាំង​អស់​នឹង​ឃើញ​ថា​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ​ដោយ​ដៃ​របស់​យើង​ផ្ទាល់។</verse>
				<verse number="22">ចាប់​ពី​ថ្ងៃ​នោះ​ត​ទៅ​អនាគត កូន​ចៅ​អ៊ីស្រាអែល​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="23">ប្រជាជាតិ​ទាំងឡាយ​នឹង​ទទួល​ស្គាល់​ថា កូន​ចៅ​អ៊ីស្រាអែល​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដូច្នេះ ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ក្បត់​ចិត្ត​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​រវីរវល់​នឹង​ពួក​គេ យើង​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចាមិត្ត ដើម្បី​អោយ​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​ដោយ​មុខ​ដាវ។</verse>
				<verse number="24">យើង​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​សៅហ្មង និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ​យើង​លែង​រវីរវល់​នឹង​ពួក​គេ​ទៀត​ហើយ»។</verse>
				<verse number="25">ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ​យើង​នឹង​ស្ដារ​ស្រុក​យូដា​ឡើង​វិញ យើង​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​មូល ហើយ​យើង​មិន​ទុក​អោយ​នាម​ដ៏វិសុទ្ធ​របស់​យើង​នៅ​អាប់អោន​ដូច្នេះ​ឡើយ។</verse>
				<verse number="26">ពេល​នោះ ពួក​គេ​នឹង​លែង​នឹក​ឃើញ​ភាព​អាម៉ាស់ និង​ការ​មិន​ស្មោះ​ត្រង់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​យើង ហើយ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខសាន្ត ឥត​មាន​នរណា​ធ្វើ​ទុក្ខ​ពួក​គេ​ឡើយ។</verse>
				<verse number="27">យើង​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​យើង​តាម​រយៈ​ពួក​គេ នៅ​ចំពោះ​មុខ​ប្រជាជាតិ​ទាំង​អស់ ដោយ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា និង​ប្រមូល​ពួក​គេ​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​មក​វិញ។</verse>
				<verse number="28">ពេល​នោះ មនុស្សម្នា​នឹង​ដឹង​ថា យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ យើង​បាន​បំបរបង់​ពួក​គេ ទៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ហើយ​យើង​ក៏​បាន​ប្រមូល​ផ្ដុំ​ពួក​គេ អោយ​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ​ដែរ គឺ​យើង​មិន​បោះ​បង់​ចោល​នរណា​ម្នាក់​ក្នុង​ស្រុក​ដទៃ​ឡើយ។</verse>
				<verse number="29">យើង​មិន​លាក់​មុខ​នឹង​ពួក​គេ​ទៀត​ទេ ដ្បិត​យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​កូន​ចៅ​អ៊ីស្រាអែល» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="40">
				<verse number="1">នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូសាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ដើម​ឆ្នាំ​នោះ ព្រះអម្ចាស់ ​បាន​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។</verse>
				<verse number="2">ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះជាម្ចាស់ គឺ​ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រាអែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។</verse>
				<verse number="3">ព្រះអង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ ឃើញ​មនុស្ស​ម្នាក់​មាន​ភាព​ដូច​លង្ហិន ឈរ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ទាំង​កាន់​ខ្សែ​វេញ​ពី​ធ្មៃ និង​ឈើ​រង្វាស់​មួយ។</verse>
				<verse number="4">បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ខំ​ប្រឹង​មើល ចូរ​ប្រុង​ត្រចៀក​ស្ដាប់ ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុការណ៍​ដែល​ខ្ញុំ​បង្ហាញ​អោយ​អ្នក​ឃើញ ដ្បិត​ព្រះអម្ចាស់​នាំ​អ្នក​មក​ទី​នេះ ដើម្បី​អោយ​អ្នក​ឃើញ។ បន្ទាប់​មក ចូរ​យក​ហេតុការណ៍​ទាំង​អស់​ដែល​អ្នក​ឃើញ ទៅ​ពន្យល់​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល»។</verse>
				<verse number="5">ខ្ញុំ​មើល​ទៅ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំវិញ​ព្រះដំណាក់។ បុរស​នោះ​កាន់​ឈើ​រង្វាស់ ដែល​មាន​បណ្ដោយ​ប្រាំ​មួយ​ហត្ថ (ក្នុង​មួយ​ហត្ថៗ​មាន​ប្រវែង​លើស​ពី​ខ្នាត​ធម្មតា​មួយ​ទះ) ទៅ​វាស់​កំពែង​នោះ​ឃើញ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ និង​ទទឹង​មួយ​ឈើ​រង្វាស់។</verse>
				<verse number="6">បន្ទាប់​មក បុរស​នោះ​ទៅ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​ឡើង​តាម​ជណ្ដើរ។ លោក​វាស់​ក្រប​ខ្លោង​ទ្វារ​ឃើញ​មាន​កំរាស់​មួយ​ឈើ​រង្វាស់។</verse>
				<verse number="7">បន្ទប់​តូចៗ​មាន​បណ្ដោយ​មួយ​ឈើ​រង្វាស់ ទទឹង​មួយ​ឈើ​រង្វាស់។ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ មាន​ចន្លោះ​ប្រាំ​ហត្ថ។ ក្រប​ទ្វារ​ដែល​នៅ​ក្បែរ​ច្រក​ខ្លោង​ទ្វារ​ខាង​ក្នុង ក៏​មាន​កំរាស់​មួយ​ឈើ​រង្វាស់​ដែរ។</verse>
				<verse number="8">លោក​វាស់​បន្ទប់​ល្វែង ដែល​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង​ឃើញ​មាន​ទទឹង​មួយ​ឈើ​រង្វាស់។</verse>
				<verse number="9">រីឯ​បណ្ដោយ​បន្ទប់​ល្វែង​នោះ​លោក​វាស់​ទៅ​ឃើញ មាន​ប្រវែង​ប្រាំ​បី​ហត្ថ ហើយ​សសរ​នីមួយៗ​មាន​កំរាស់​ពីរ​ហត្ថ។ បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​នោះ​ស្ថិត​នៅ​ខាង​ក្នុង។</verse>
				<verse number="10">ចំនួន​បន្ទប់​តូចៗ​នៅ​ខ្លោង​ទ្វារ​ខាង​កើត​មាន​ម្ខាង​បី និង​មាន​ទំហំ​ដូចៗ​គ្នា រីឯ​សសរ​ដែល​នៅ​សង​ខាង​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។</verse>
				<verse number="11">លោក​វាស់​ទទឹង​ខ្លោង​ទ្វារ ឃើញ​មាន​ប្រវែង​ដប់​ហត្ថ ហើយ​បណ្ដោយ​មាន​ដប់​បី​ហត្ថ។</verse>
				<verse number="12">នៅ​ពី​មុខ​បន្ទប់​តូចៗ​មាន​ប្រឡោះ​មួយ ដែល​ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ។ រីឯ​ជ្រុង​នីមួយៗ​របស់​បន្ទប់​តូចៗ​មាន​ប្រវែង​ប្រាំ​មួយ​ហត្ថ។</verse>
				<verse number="13">លោក​វាស់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់ រហូត​ដល់​ចុង​ជញ្ជាំង​ម្ខាង​នៃ​បន្ទប់​មួយ​ទៀត​ដែល​នៅ​ទល់​មុខ​គ្នា ឃើញ​មាន​ប្រវែង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="14">លោក​វាស់​បន្ទប់​ឃើញ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ។ មាន​ទីលាន​នៅ​ជុំវិញ​បន្ទប់​នោះ។</verse>
				<verse number="15">ពី​ខ្លោង​ទ្វារ​ចូល​រហូត​ដល់​បន្ទប់​លែង​នៅ​ជាប់​នឹង​ខ្លោង​ទ្វារ​ខាង​ក្នុង មាន​ប្រវែង​ហាសិប​ហត្ថ។</verse>
				<verse number="16">នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំវិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំវិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំវិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។</verse>
				<verse number="17">លោក​បាន​នាំ​ខ្ញុំ​ទៅ​ទីលាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំវិញ​ទីលាន​នោះ​មាន​បន្ទប់​សាមសិប។</verse>
				<verse number="18">កំរាល​ថ្ម​ស្ថិត​នៅ​ជាប់​ខ្លោង​ទ្វារ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​បណ្ដោយ​របស់​ខ្លោង​ទ្វារ។ កំរាល​ថ្ម​នោះ​ជា​កំរាល​ថ្ម​ខាង​ក្រោម។</verse>
				<verse number="19">លោក​វាស់​ពី​មុខ​ខ្លោង​ទ្វារ​ខាង​ក្រោម​រហូត​ដល់​ទីលាន​ខាង​ក្នុង គឺ​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​ជើង មាន​ប្រវែង​មួយ​រយ​ហត្ថ។</verse>
				<verse number="20">លោក​វាស់​បណ្ដោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​រក​ទីលាន​ខាង​ក្រៅ គឺ​នៅ​ខាង​ជើង​ទីលាន។</verse>
				<verse number="21">ខ្លោង​ទ្វារ​នោះ​មាន​បន្ទប់​តូចៗ ម្ខាង​បីៗ រីឯ​ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ទី​មួយ​ដែរ គឺ​បណ្ដោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="22">រីឯ​បង្អួច​បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។</verse>
				<verse number="23">នៅ​ទីលាន​ខាង​ក្នុង មាន​ខ្លោង​ទ្វារ​មួយ​ទៀត ដែល​នៅ​ទល់​មុខ​ខ្លោង​ទ្វារ​ខាង​ជើង និង​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។</verse>
				<verse number="24">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទិស​ខាង​ត្បូង​ដែល​មាន​ខ្លោង​ទ្វារ​មួយ​បែរ​ទៅ​ខាង​ត្បូង លោក​វាស់​ជញ្ជាំង និង​បន្ទប់​ល្វែង​ឃើញ​មាន​ទំហំ​ដូច​គ្នា។</verse>
				<verse number="25">នៅ​ជុំវិញ​ខ្លោង​ទ្វារ​នេះ ព្រម​ទាំង​បន្ទប់​ល្វែង មាន​បង្អួច ដូច​បង្អួច​ឯ​ទៀតៗ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បណ្ដោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="26">ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​សសរ។</verse>
				<verse number="27">ទីលាន​ខាង​ក្នុង​មាន​ទ្វារ​មួយ​នៅ​ខាង​ត្បូង។ លោក​វាស់​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត នៅ​ខាង​ត្បូង​មាន​ប្រវែង​មួយ​រយ​ហត្ថ។</verse>
				<verse number="28">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ទីលាន​ខាង​ក្នុង តាម​ទ្វារ​ខាង​ត្បូង។ លោក​វាស់​ទ្វារ​ខាង​ត្បូង​មាន​ទំហំ​ដូច​ទ្វារ​ឯ​ទៀតៗ។</verse>
				<verse number="29">បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំវិញ ហើយ​មាន​បណ្ដោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="30">ជុំវិញ​បន្ទប់​ល្វែង មាន​បណ្ដោយ​ម្ភៃ​ប្រាំ​ហត្ថ និង​ទទឹង​ប្រាំ​ហត្ថ។</verse>
				<verse number="31">បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទីលាន​ខាង​ក្រៅ។ លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។</verse>
				<verse number="32">លោក​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទីលាន​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត។ លោក​វាស់​ខ្លោង​ទ្វារ​មាន​ទំហំ​ដូច​គ្នា។</verse>
				<verse number="33">បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំវិញ ហើយ​មាន​បណ្ដោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="34">បន្ទប់​ល្វែង​ទាំង​នោះ​នៅ​ជាប់​នឹង​ទីលាន​ខាង​ក្រៅ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។</verse>
				<verse number="35">លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​វាស់​ខ្លោង​ទ្វារ​ឃើញ​មាន​ទំហំ​ដូច​គ្នា</verse>
				<verse number="36">រីឯ​បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង​ក៏​មាន​ទំហំ​ដូច​គ្នា។ មាន​បង្អួច​ជុំវិញ ហើយ​មាន​បណ្ដោយ​ហាសិប​ហត្ថ​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។</verse>
				<verse number="37">ជញ្ជាំង​នៅ​ជាប់​នឹង​ទីលាន​ខាង​ក្រៅ។ នៅ​សង​ខាង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​លើ​ជញ្ជាំង ហើយ​ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ​បី​កាំ។</verse>
				<verse number="38">នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​តង្វាយ​ដុត។</verse>
				<verse number="39">ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ​ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប និង​យញ្ញបូជា​សុំ​លើកលែង​ទោស។</verse>
				<verse number="40">ត្រង់​កន្លែង​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ច្រក​ចូល​តាម​ខ្លោង​ទ្វារ ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត គឺ​នៅ​ក្បែរ​បន្ទប់​ល្វែង​ក៏​មាន​តុ​ពីរ​ដែរ។</verse>
				<verse number="41">នៅ​ត្រង់​បន្ទប់​ល្វែង មាន​តុ​ប្រាំ​បី គឺ​ម្ខាង​បួនៗ​ដែល​គេ​អារ ក សត្វ​ពី​លើ។</verse>
				<verse number="42">មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សំរាប់​ធ្វើ​ពិធី​យញ្ញបូជា។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សំរាប់​អារ ក សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញបូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។</verse>
				<verse number="43">នៅ​តាម​គែម​តុ​មាន​ចង្អូរ​ព័ទ្ធ​ជុំវិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សំរាប់​ធ្វើ​យញ្ញបូជា​គេ​ដាក់​នៅ​លើ​តុ។</verse>
				<verse number="44">នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទីលាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សំរាប់​អ្នក​ចំរៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។</verse>
				<verse number="45">លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជាចារ្យ​ដែល​បំពេញ​ការងារ​ក្នុង​ព្រះដំណាក់។</verse>
				<verse number="46">រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជាចារ្យ​ដែល​បំពេញ​ការងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុលសម្ព័ន្ធ​លេវី​ដែល​មាន​ភារកិច្ច​ចូល​មក​បំរើ​ ព្រះអម្ចាស់ »។</verse>
				<verse number="47">លោក​វាស់​ទីលាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ​ជ្រុង​នីមួយៗ មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទីសក្ការៈ។</verse>
				<verse number="48">លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ​ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។</verse>
				<verse number="49">បន្ទប់​ល្វែង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។</verse>
			</chapter>
			<chapter number="41">
				<verse number="1">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីសក្ការៈ លោក​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ព្រះពន្លា*។</verse>
				<verse number="2">ក្រប​ទ្វារ​មាន​ទទឹង​ដប់​ហត្ថ រីឯ​ទ្វារ​វិញ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​ហត្ថ។ លោក​វាស់​ទីសក្ការៈ​មាន​បណ្ដោយ​សែសិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថ។</verse>
				<verse number="3">បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កំរាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កំរាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំពីរ​ហត្ថ។</verse>
				<verse number="4">លោក​វាស់​ផ្នែក​ខាង​ក្នុង​ទីសក្ការៈ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ រួច​លោក​ប្រាប់​ខ្ញុំ​ថា នេះ​ជា​ទីសក្ការៈ​បំផុត។</verse>
				<verse number="5">លោក​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះដំណាក់ ឃើញ​មាន​កំរាស់​ប្រាំ​មួយ​ហត្ថ។ រីឯ​បន្ទប់​អម​ជុំវិញ​ព្រះដំណាក់​មាន​ទទឹង​បួន​ហត្ថ។</verse>
				<verse number="6">បន្ទប់​អម​ជុំវិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាមសិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។</verse>
				<verse number="7">បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កំរាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំវិញ​ព្រះវិហារ​តូច​ជាង​កំរាស់​ផ្នែក​ខាង​ក្រោម។ ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង។ គេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើ។</verse>
				<verse number="8">ខ្ញុំ​សង្កេត​មើល​ជុំវិញ​ព្រះដំណាក់ ឃើញ​ថា​បន្ទប់​ដែល​នៅ​អម​តាម​ជញ្ជាំង​មាន​កំពស់​ពេញ​មួយ​ឈើ​រង្វាស់ គឺ​ប្រាំ​មួយ​ហត្ថ។</verse>
				<verse number="9">ជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​បន្ទប់​អម​មាន​កំរាស់​ប្រាំ​ហត្ថ។ រីឯ​ធ្លា​នៅ​ចន្លោះ​បន្ទប់​អម​ដែល​នៅ​ជាប់​នឹង​ជញ្ជាំង</verse>
				<verse number="10">និង​បន្ទប់​ដែល​នៅ​ជុំវិញ​ទីសក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ។</verse>
				<verse number="11">បន្ទប់​អម​ទាំង​នោះ​មាន​ច្រក​ចេញ​ចូល​តាម​ធ្លា ច្រក​មួយ​នៅ​ខាង​ជើង ច្រក​មួយ​ទៀត​នៅ​ខាង​ត្បូង។ ធ្លា​នោះ​មាន​ជ្រុង​នីមួយៗ​ប្រវែង​ប្រាំ​ហត្ថ។</verse>
				<verse number="12">នៅ​ខាង​លិច មាន​អាគារ​មួយ​នៅ​ជាប់​នឹង​ធ្លា​ធំ មាន​ទទឹង​ចិតសិប​ហត្ថ បណ្ដោយ​កៅសិប​ហត្ថ រីឯ​ជញ្ជាំង​មាន​កំរាស់​ប្រាំ​ហត្ថ។</verse>
				<verse number="13">បុរស​នោះ​វាស់​ព្រះដំណាក់ ឃើញ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ ចំណែក​ឯ​ធ្លា​ធំ អាគារ និង​ជញ្ជាំង​ក៏​មាន​បណ្ដោយ​មួយ​រយ​ហត្ថ​ដែរ។</verse>
				<verse number="14">ជញ្ជាំង​ខាង​មុខ​ព្រះដំណាក់ និង​ធ្លា​ធំ​ដែល​នៅ​ខាង​កើត​មាន​ប្រវែង​មួយ​រយ​ហត្ថ។</verse>
				<verse number="15">បុរស​នោះ​បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះដំណាក់ រួម​ទាំង​ថែវ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ ទីសក្ការៈ បន្ទប់​ល្វែង​នៅ​ទីលាន​ខាង​ក្នុង</verse>
				<verse number="16">ក្រប​ទ្វារ បង្អួច​ចម្រឹង​ដែក​ថែវ​តាម​ជាន់​ទាំង​បី​នៅ​ទល់​មុខ​នឹង​ក្រប​ទ្វារ សុទ្ធ​តែ​មាន​បន្ទះ​ឈើ​ពាស​ជុំវិញ គឺ​ចាប់​ពី​ក្រោម​រហូត​ដល់​បង្អួច ហើយ​បង្អួច​ក៏​មាន​ពាស​ឈើ​ដែរ។</verse>
				<verse number="17">ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទីសក្ការៈ*​មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង</verse>
				<verse number="18">គឺ​ក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន*​ពីរ​នៅ​ឆ្លាស់​គ្នា។</verse>
				<verse number="19">ចេរូប៊ីន​នីមួយៗ​មាន​មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំវិញ​ព្រះដំណាក់។</verse>
				<verse number="20">ក្បាច់​ចេរូប៊ីន និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាសពេញ​ជញ្ជាំង​ព្រះវិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។</verse>
				<verse number="21">ប្រអប់​ទ្វារ​ព្រះវិហារ មាន​រាង​បួន​ជ្រុង។ នៅ​ខាង​មុខ​ទីសក្ការៈ​បំផុត</verse>
				<verse number="22">មាន​អាសនៈ​ធ្វើ​អំពី​ឈើ កំពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ជ្រុង និង​គែម​ក៏​ធ្វើ​ពី​ឈើ​ដែរ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ »។</verse>
				<verse number="23">ទីសក្ការៈ និង​ទីសក្ការៈ​បំផុត​មាន​ច្រក​ចូល​ពីរ។</verse>
				<verse number="24">ច្រក​នីមួយៗ​មាន​សន្លឹក​ទ្វារ​ពីរ​ដែល​អាច​បិទ​បើក​បាន។</verse>
				<verse number="25">នៅ​លើ​ទ្វារ​ទីសក្ការៈ​មាន​ឆ្លាក់​ក្បាច់​ចេរូប៊ីន និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ។ នៅ​ខាង​មុខ​បន្ទប់​ល្វែង​ដែល​នៅ​ខាង​ក្រៅ​មាន​បាំង​សាច​ធ្វើ​ពី​ឈើ។</verse>
				<verse number="26">នៅ​តាម​បន្ទប់​ល្វែង និង​បន្ទប់​អម​ជញ្ជាំង​ព្រះដំណាក់ ព្រម​ទាំង​បាំង​សាច មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាក​ទាំង​សង​ខាង។</verse>
			</chapter>
			<chapter number="42">
				<verse number="1">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទីលាន​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​ជាប់​ធ្លា​ធំ និង​អាគារ​ខាង​ក្រោយ​ព្រះវិហារ។</verse>
				<verse number="2">អាគារ​ដែល​មាន​ទ្វារ​នៅ​ទិស​ខាង​ជើង​មាន​បណ្ដោយ​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ។</verse>
				<verse number="3">មួយ​ផ្នែក​នៃ​អាគារ​នោះ នៅ​ទល់​មុខ​នឹង​ទីលាន​ខាង​ក្នុង​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ មួយ​ផ្នែក​ទៀត​នៅ​ទល់​មុខ​នឹង​កំរាល​ថ្ម​នៃ​ទីធ្លា​ខាង​ក្រៅ។ អាគារ​នោះ​មាន​ថែវ​បី​ជាន់។</verse>
				<verse number="4">នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្ដោយ​មួយ​រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។</verse>
				<verse number="5">បន្ទប់​ជាន់​ខាង​លើ​ចង្អៀត​ជាង​បន្ទប់​ជាន់​ខាង​ក្រោម និង​ជាន់​កណ្ដាល​នៃ​អាគារ ព្រោះ​មាន​ថែវ​កាត់​តាម​នោះ។</verse>
				<verse number="6">បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទីលាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។</verse>
				<verse number="7">នៅ​ទីលាន​ខាង​ក្រៅ​ជញ្ជាំង​ខណ្ឌ​តាម​បណ្ដោយ​បន្ទប់ មាន​ប្រវែង​ហាសិប​ហត្ថ</verse>
				<verse number="8">ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទីលាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហាសិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះវិហារ មាន​ប្រវែង​មួយ​រយ​ហត្ថ។</verse>
				<verse number="9">នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទីលាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត។</verse>
				<verse number="10">តាម​ជញ្ជាំង​ខណ្ឌ​ទីលាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ​ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។</verse>
				<verse number="11">នៅ​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់​ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា</verse>
				<verse number="12">រីឯ​ទ្វារ​នៃ​បន្ទប់​នៅ​ជួរ​ខាង​ត្បូង​ក៏​ដូច​គ្នា​ដែរ។ នៅ​ច្រក​ចូល​តាម​ជញ្ជាំង​ខណ្ឌ​ខាង​កើត មាន​ទ្វារ​មួយ​សំរាប់​ចេញ​ចូល។</verse>
				<verse number="13">បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង​ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ​ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​បូជាចារ្យ​ចូល​ទៅ​ថ្វាយបង្គំ​ ព្រះអម្ចាស់ ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ​មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ តង្វាយ​ផ្សេងៗ សត្វ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប និង​យញ្ញបូជា​សុំ​លើកលែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។</verse>
				<verse number="14">ពេល​ណា​ពួក​បូជាចារ្យ​ចូល​ទៅ​ហើយ គេ​ពុំ​អាច​ចេញ​មក​ទីលាន​ខាង​ក្រៅ​បាន​ភ្លាមៗ​ទេ គឺ​ត្រូវ​ទុក​សម្លៀកបំពាក់​ដែល​គេ​ស្លៀក​ពាក់ សំរាប់​បំពេញ​មុខងារ​នោះ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ជា​មុន​សិន ដ្បិត​សម្លៀកបំពាក់​នោះ​ក៏​សក្ការៈ​ដែរ។ ដើម្បី​ចូល​ទៅ​ជិត​ប្រជាជន គេ​មាន​សម្លៀកបំពាក់​ផ្សេង​ទៀត»។</verse>
				<verse number="15">ពេល​លោក​វាស់​ព្រះដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​តាម​ខ្លោង​ទ្វារ​ខាង​កើត ហើយ​លោក​វាស់​បរិវេណ​ដែល​នៅ​ជុំវិញ។</verse>
				<verse number="16">លោក​យក​ឈើ​រង្វាស់ វាស់​ជ្រុង​ខាង​កើត​ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។</verse>
				<verse number="17">លោក​វាស់​ជ្រុង​ខាង​ជើង ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។</verse>
				<verse number="18">លោក​វាស់​ជ្រុង​ខាង​ត្បូង​ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។</verse>
				<verse number="19">លោក​បែរ​ទៅ​ជ្រុង​ខាង​លិច ហើយ​វាស់​ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។</verse>
				<verse number="20">លោក​វាស់​ជញ្ជាំង​ទាំង​បួន​ជ្រុង មួយ​ជ្រុងៗ​មាន​ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់។ ជញ្ជាំង​នោះ​ខណ្ឌ​អ្វីៗ​ដែល​សក្ការៈ​អោយ​នៅ​ដាច់​ពី​អ្វីៗ​ដែល​មិន​សក្ការៈ។</verse>
			</chapter>
			<chapter number="43">
				<verse number="1">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។</verse>
				<verse number="2">ពេល​នោះ សិរីរុងរឿង​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហាសាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="3">និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះអង្គ​យាង​មក​កំទេច​ក្រុង​យេរូសាឡឹម។ និមិត្តហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ ក៏​ដូច​ជា​និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="4">សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​អណ្ដែត​ចូល​មក​ក្នុង​ព្រះដំណាក់​តាម​ទ្វារ​ខាង​កើត។</verse>
				<verse number="5">ព្រះវិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទីលាន​ខាង​ក្នុង។ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​ស្ថិត​នៅ​ពេញ​ព្រះដំណាក់។</verse>
				<verse number="6">ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​ព្រះសូរសៀង​ចេញ​ពី​ព្រះដំណាក់​មក​កាន់​ខ្ញុំ​ថា៖</verse>
				<verse number="7">«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ។ ពូជពង្ស​អ៊ីស្រាអែល និង​ស្ដេច​របស់​គេ​លែង​ធ្វើ​អោយ​នាម​យើង​ទៅ​ជា​សៅហ្មង​ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាកសព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។</verse>
				<verse number="8">ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​អោយ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង​ដោយសារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​អោយ​វិនាស​តាម​កំហឹង​របស់​យើង។</verse>
				<verse number="9">ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្ដេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។</verse>
				<verse number="10">ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ព្រះដំណាក់​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​អោយ​ពួក​គេ​ពិនិត្យ​មើល​គំរោង​របស់​ព្រះដំណាក់ ហើយ​អោយ​ពួក​គេ​នឹក​ខ្មាស​ដោយ​បាន​ប្រព្រឹត្ត​ខុស។</verse>
				<verse number="11">ប្រសិន​បើ​ពួក​គេ​នឹក​ខ្មាស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​ចូរ​ប្រាប់​ពួក​គេ​អោយ​ដឹង​ពី​គំរូ​របស់​ព្រះដំណាក់ ទ្រង់​ទ្រាយ​ច្រក​ចេញ​ចូល របៀប​តុបតែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់ត្រា​ទុក​ដើម្បី​អោយ​ពួក​គេ​ឃើញ និង​ធ្វើ​តាម។</verse>
				<verse number="12">រីឯ​ក្រឹត្យវិន័យ​ដ៏​សំខាន់​របស់​ព្រះដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំវិញ ត្រូវ​ញែក​ទុក​ជា​ទីសក្ការៈ​បំផុត»។</verse>
				<verse number="13">ទំហំ​របស់​អាសនៈ​គិត​ជា​ហត្ថ ហើយ​ខ្នាត​មួយ​ហត្ថ​នេះ​វែង​ជាង​ខ្នាត​មួយ​ហត្ថ​ធម្មតា​មួយ​ទះ។ ចង្អូរ​នៅ​ជុំវិញ​អាសនៈ​មាន​ជំរៅ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រីឯ​គែម​ព័ទ្ធ​ជុំវិញ​មាន​កំរាស់​មួយ​តឹក។</verse>
				<verse number="14">ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កំពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កំពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។</verse>
				<verse number="15">នៅ​ផ្នែក​ខាង​លើ​ជា​កន្លែង​ដុត​យញ្ញបូជា មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ឡើង​ទៅ​លើ។</verse>
				<verse number="16">កន្លែង​ដុត​នេះ​មាន​បណ្ដោយ​ដប់ពីរ​ហត្ថ ទទឹង​ដប់ពីរ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង​ស្មើ។</verse>
				<verse number="17">រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់បួន​ហត្ថ និង​ទទឹង​ដប់បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំវិញ មាន​កំរាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កំពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។</verse>
				<verse number="18">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ​សំរាប់​ធ្វើ​យញ្ញបូជា និង​ពិធី​ច្រួច​ឈាម។</verse>
				<verse number="19">ចូរ​ប្រគល់​គោ​បា​មួយ​អោយ​ពួក​បូជាចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក ដែល​មាន​មុខងារ​ចូល​មក​បំរើ​យើង ដើម្បី​អោយ​គេ​ធ្វើ​យញ្ញបូជា​រំដោះ​បាប -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="20">ចូរ​យក​ឈាម​ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​អាសនៈ និង​លាប​ផ្នែក​កណ្ដាល​ទាំង​បួន​ជ្រុង ព្រម​ទាំង​លាប​គែម​ដែល​នៅ​ជុំវិញ។ ធ្វើ​ដូច្នេះ​មាន​ន័យ​ថា អ្នក​ធ្វើ​អោយ​អាសនៈ​បាន​បរិសុទ្ធ និង​សក្ការៈ។</verse>
				<verse number="21">បន្ទាប់​មក ចូរ​យក​គោ​បា​សំរាប់​ធ្វើ​យញ្ញបូជា ទៅ​អោយ​គេ​ដុត​នៅ​កន្លែង​បម្រុង​ទុក ខាង​ក្រៅ​ទីសក្ការៈ​នៃ​ព្រះដំណាក់។</verse>
				<verse number="22">នៅ​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ដក​បាប​ចេញ​ពី​អាសនៈ ដូច​បាន​ថ្វាយ​គោ​បា​ដើម្បី​ដក​បាប​ដែរ។</verse>
				<verse number="23">កាល​អ្នក​ធ្វើ​ពិធី​យញ្ញបូជា​រំដោះ​បាប​រួច​ហើយ ចូរ​នាំ​គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​សត្វ</verse>
				<verse number="24">យក​មក​ថ្វាយ​ ព្រះអម្ចាស់ ពួក​បូជាចារ្យ​ត្រូវ​បាច​អំបិល​លើ​សត្វ​ទាំង​ពីរ​ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ ព្រះអម្ចាស់ ។</verse>
				<verse number="25">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​ត្រូវ​យក​ពពែ​ឈ្មោល​មួយ គោ​ស្ទាវ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​រំដោះ​បាប​សត្វ​ទាំង​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="26">ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ធ្វើ​ពិធី​ជំរះ​អាសនៈ​អោយ​បាន​បរិសុទ្ធ និង​សក្ការៈ។</verse>
				<verse number="27">លុះ​ថ្ងៃ​កំណត់​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ​បី​ត​ទៅ ពួក​បូជាចារ្យ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​មេត្រីភាព​នៅ​លើ​អាសនៈ។ ធ្វើ​ដូច្នេះ​ទើប​យើង​គាប់​ចិត្ត​នឹង​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
			</chapter>
			<chapter number="44">
				<verse number="1">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ទីសក្ការៈ​វិញ គឺ​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ ទ្វារ​នោះ​នៅ​បិទ។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​នឹង​នៅ​បិទ​ជិត គឺ​មិន​ត្រូវ​បើក​ឡើយ ហើយ​ក៏​គ្មាន​នរណា​ចេញ​ចូល​តាម​នេះ​ដែរ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល យើង​បាន​ចូល​មក​តាម​ទ្វារ​នេះ ដូច្នេះ ទ្វារ​នេះ​ត្រូវ​បិទ​រហូត!</verse>
				<verse number="3">ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។</verse>
				<verse number="4">បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ព្រះដំណាក់។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ នៅ​ពាសពេញ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ ខ្ញុំ​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ស្ដី​អំពី​ច្បាប់ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទីសក្ការៈ។</verse>
				<verse number="6">បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ជា​អ្នក​បះបោរ​ថា ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ!</verse>
				<verse number="7">ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម​មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង​ចូល​មក ធ្វើ​អោយ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធមេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។</verse>
				<verse number="8">អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​បំរើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​អោយ​សាសន៍​ដទៃ​មក​បំពេញ​ការងារ​ក្នុង​ទីសក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។</verse>
				<verse number="9">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​អោយ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ក៏​ដោយ។</verse>
				<verse number="10">ក្នុង​គ្រា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ទៅ​តាម​ព្រះ​ក្លែងក្លាយ ពួក​លេវី​ក៏​បាន​បោះ​បង់​ចោល​យើង​ដែរ ហេតុ​នេះ​ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន។</verse>
				<verse number="11">ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ព្រះដំណាក់ គឺ​ត្រូវ​ប្រើ​គេ​អោយ​យាម​ខ្លោង​ទ្វារ​បំរើ​ប្រជាជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញបូជា​ផ្សេងៗ។</verse>
				<verse number="12">ដោយ​ពួក​គេ​បាន​ជួយ​ជ្រោមជ្រែង​ប្រជាជន ក្នុង​ការ​គោរព​បំរើ​ព្រះ​ក្លែងក្លាយ និង​នាំ​ប្រជាជន​អោយ​ប្រព្រឹត្ត​អំពើ​បាប យើង​សុំ​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="13">ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខងារ​ជា​បូជាចារ្យ​បាន​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទីសក្ការៈ ឬ​ទីសក្ការៈ​បំផុត​របស់​យើង​បាន​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="14">យើង​នឹង​អោយ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ចការ​បន្ទាប់បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់។</verse>
				<verse number="15">រីឯ​ក្រុម​បូជាចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បំរើ​យើង​ក្នុង​ទីសក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បំរើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="16">អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បំរើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។</verse>
				<verse number="17">ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ទេសឯក។ ពេល​ពួក​គេ​បំពេញ​មុខងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀកបំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។</verse>
				<verse number="18">ពួក​គេ​ត្រូវ​ពាក់​ឆ្នួត​ធ្វើ​ពី​ក្រណាត់​ទេសឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក​ខោ​ខ្លី តែ​មិន​ត្រូវ​យក​អ្វី​មក​ក្រវាត់​ចង្កេះ​នាំ​អោយ​បែក​ញើស​ឡើយ។</verse>
				<verse number="19">ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជាជន​នៅ​ទីលាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀកបំពាក់​សំរាប់​បំពេញ​មុខងារ​ចេញ រួច​ទុក​សម្លៀកបំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទីសក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​អោយ​ប្រជាជន​ប៉ះពាល់​សម្លៀកបំពាក់​ដ៏​សក្ការៈ​នោះ។</verse>
				<verse number="20">មិន​ត្រូវ​អោយ​បូជាចារ្យ​ទាំង​នោះ​កោរ​សក់ ឬ​ក៏​ទុក​អោយ​សក់​ដុះ​វែង​ពេក​ឡើយ គឺ​ត្រូវ​កាត់​សក់​យ៉ាង​សមរម្យ។</verse>
				<verse number="21">ពេល​ចូល​ទៅ​ទីលាន​ខាង​ក្នុង​បូជាចារ្យ​មិន​ត្រូវ​សេព​សុរា​ឡើយ។</verse>
				<verse number="22">បូជាចារ្យ​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀបការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រាអែល ឬ​ស្ត្រី​មេម៉ាយ​ពី​បូជាចារ្យ​ម្នាក់​ទៀត។</verse>
				<verse number="23">បូជាចារ្យ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជាជន​របស់​យើង អោយ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។</verse>
				<verse number="24">ពួក​គេ​ធ្វើ​ជា​ចៅក្រម​កាត់​ក្ដី នៅ​ពេល​ប្រជាជន​មាន​រឿងរ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ​តាម​ក្រឹត្យវិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ។</verse>
				<verse number="25">បូជាចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាកសព ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើកលែង​តែ​សព​ឪពុកម្ដាយ កូន​ប្រុស​កូន​ស្រី បង​ប្អូន​ប្រុស និង​បង​ប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀបការ។</verse>
				<verse number="26">ក្នុង​ករណី​នេះ​ក្រោយ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ* រួច​ហើយ​គេ​ត្រូវ​នៅ​រង់ចាំ​ប្រាំពីរ​ថ្ងៃ​មុន​នឹង​បំពេញ​មុខងារ​សា​ជា​ថ្មី។</verse>
				<verse number="27">នៅ​ថ្ងៃ​គេ​ចូល​ទៅ​ទីលាន​ខាង​ក្នុង ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ*​ឡើង​វិញ គេ​ត្រូវ​ថ្វាយ​យញ្ញបូជា​រំដោះ​បាប - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="28">ចំណែក​ឯ​កេរមត៌ក​ដែល​ពួក​បូជាចារ្យ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រាអែល​ជា​មត៌ក​អោយ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។</verse>
				<verse number="29">ពួក​គេ​បរិភោគ​សាច់ ដែល​ជា​តង្វាយ និង​យញ្ញបូជា​រំដោះ​បាប ឬ​យញ្ញបូជា​សុំ​លើកលែង​ទោស​ដែល​ប្រជាជន​យើង​យក​មក​ថ្វាយ។ អ្វីៗ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ទុក​សំរាប់​យើង ពួក​បូជាចារ្យ​អាច​យក​បាន។</verse>
				<verse number="30">ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំងឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​បូជាចារ្យ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​បូជាចារ្យ ដើម្បី​អោយ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។</verse>
				<verse number="31">បូជាចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​នោះ​ឡើយ»។</verse>
			</chapter>
			<chapter number="45">
				<verse number="1">«ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​បែង​ចែក​ទឹក​ដី​ជា​មត៌ក ត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈ​ថ្វាយ​ ព្រះអម្ចាស់ ។ ដី​នោះ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏វិសុទ្ធ។</verse>
				<verse number="2">ក្នុង​បរិវេណ​ដី​នោះ ត្រូវ​មាន​កន្លែង​សំរាប់​ទីសក្ការៈ​ដែល​មាន​ទំហំ​ប្រាំរយ​ហត្ថ​បួន​ជ្រុង និង​ទីធ្លា​ព័ទ្ធ​ជុំវិញ​ដែល​មាន​ទទឹង​ប្រាំ​រយ​ហត្ថ។</verse>
				<verse number="3">នៅ​លើ​ផ្ទៃ​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​នេះ អ្នក​ត្រូវ​វាស់​កន្លែង​មួយ​ទុក​ជា​ទីសក្ការៈ​ដ៏វិសុទ្ធ​បំផុត។</verse>
				<verse number="4">ដី​នោះ​ជា​កន្លែង​ដ៏​សក្ការៈ​នៅ​ក្នុង​ស្រុក ជា​កម្មសិទ្ធិ​របស់​ពួក​បូជាចារ្យ​ដែល​បំរើ​ ព្រះអម្ចាស់ ​នៅ​ក្នុង​ទីសក្ការៈ។ ពួក​បូជាចារ្យ​នឹង​សង់​ផ្ទះ​នៅ​លើ​ដី​នោះ ហើយ​ទីសក្ការៈ​ក៏​ស្ថិត​នៅ​លើ​ដី​នោះ​ដែរ។</verse>
				<verse number="5">ត្រូវ​ទុក​ដី​ដែល​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​ទៀត សំរាប់​អោយ​ពួក​លេវី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះដំណាក់​សង់​ក្រុង​រស់​នៅ។</verse>
				<verse number="6">ត្រូវ​វាស់​ដី​មួយ​ចំណែក​ទៀត នៅ​ទន្ទឹម​គ្នា​នឹង​ដី​សក្ការៈ​ដែល​មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​ទុក​សំរាប់​អោយ​កូន​ចៅ​អ៊ីស្រាអែល​សង់​ក្រុង​រស់​នៅ។</verse>
				<verse number="7">ត្រូវ​ទុក​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​ក្រុង គឺ​ដី​ដែល​នៅ​ទន្ទឹម​ដី​សក្ការៈ និង​ដី​ក្រុង ទាំង​ខាង​លិច ទាំង​ខាង​កើត អោយ​មេ​ដឹក​នាំ។ ដី​របស់​មេ​ដឹក​នាំ​មាន​ទំហំ​ស្មើ​នឹង​ចំណែក​ដី​របស់​កុលសម្ព័ន្ធ​នីមួយៗ។</verse>
				<verse number="8">ដី​នោះ​ជា​ចំណែក​មត៌ក​របស់​មេ​ដឹក​នាំ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ មេ​ដឹក​នាំ​ដែល​យើង​តែងតាំង នឹង​លែង​កេងប្រវ័ញ្ច​ប្រជាជន​របស់​យើង​ទៀត​ហើយ ពួក​គេ​នឹង​ប្រគល់​ទឹក​ដី​អោយ​កូន​ចៅ​អ៊ីស្រាអែល​តាម​កុលសម្ព័ន្ធ​របស់​ខ្លួន»។</verse>
				<verse number="9">ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មេ​ដឹក​នាំ​អ៊ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លួច​ប្លន់​ប្រជារាស្ត្រ​ជ្រុល​ពេក​ហើយ ល្មម​ឈប់​ទៅ! ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សុចរិត​យុត្តិធម៌ កុំ​រឹប​អូស​យក​ដី​ពី​ប្រជាជន​របស់​យើង​ទៀត! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="10">កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​ អេផា ប្រើ​ បាថ ​អោយ​បាន​ត្រឹម​ត្រូវ។</verse>
				<verse number="11">អេផា ​សំរាប់​វាល់​ស្រូវ និង​ បាថ ​សំរាប់​វាល់​វត្ថុ​រាវ ត្រូវ​មាន​ចំណុះ​ដូច​គ្នា គឺ​ស្មើ​មួយ​ភាគ​ដប់​នៃ​ ហូមែរ* ដែល​ជា​មូលដ្ឋាន​នៃ​រង្វាល់។</verse>
				<verse number="12">រីឯ​ទម្ងន់​វិញ ក្នុង​មួយ​ ស៊ីគ មាន​ម្ភៃ​ កេរ៉ា ហើយ​មួយ​ មីន មាន​ហុកសិប​ ស៊ីគ ។</verse>
				<verse number="13">ភោគ​ផល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជា​តង្វាយ​នោះ គឺ​ស្រូវ​មួយ​ភាគ​ហុកសិប ពោត​មួយ​ភាគ​ហុកសិប។</verse>
				<verse number="14">ចំណែក​ឯ​ប្រេង​វិញ ត្រូវ​វាល់​មួយ​ភាគ​រយ​ទុក​ជា​តង្វាយ ដោយ​យក​ បាថ ​មក​វាល់។ មួយ​ ហូមែរ ​មាន​ដប់​ បាថ ហើយ​មួយ​ គរ ​ក៏​មាន​ដប់​ បាថ ​ដែរ។</verse>
				<verse number="15">រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រាអែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ​រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ថ្វាយ​ជា​តង្វាយ​ដុត*​ទាំង​មូល ជា​យញ្ញបូជា​មេត្រីភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="16">ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ត្រូវ​ប្រមូល​តង្វាយ​ទាំង​នោះ យក​ទៅ​អោយ​មេ​ដឹក​នាំ​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="17">មេ​ដឹក​នាំ​មាន​ភារកិច្ច​ចាត់​ចែង​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ផ្សេងៗ និង​ពិធី​ច្រួចស្រា ព្រម​ទាំង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដ៏​សំខាន់​ឯ​ទៀតៗ​ដែល​កូន​ចៅ​អ៊ីស្រាអែល​ប្រារព្ធ​ធ្វើ។ គេ​នឹង​ថ្វាយ​យញ្ញបូជា​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត​ទាំង​មូល យញ្ញបូជា​នៃ​មេត្រីភាព និង​ធ្វើ​ពិធី​រំដោះ​បាប​កូន​ចៅ​អ៊ីស្រាអែល»។</verse>
				<verse number="18">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​យញ្ញបូជា ដើម្បី​ជំរះ​ទីសក្ការៈ​អោយ​បាន​បរិសុទ្ធ។</verse>
				<verse number="19">បូជាចារ្យ​ត្រូវ​យក​ឈាម​របស់​សត្វ ដែល​គេ​បូជា​រំដោះ​បាប​នោះ លាប​នៅ​លើ​ក្រប​ទ្វារ​នៃ​ព្រះដំណាក់ លើ​គែម​ទាំង​បួន​ជ្រុង​របស់​អាសនៈ ព្រម​ទាំង​លើ​ក្រប​ខ្លោង​ទ្វារ​ខាង​ក្នុង​ផង។</verse>
				<verse number="20">នៅ​ថ្ងៃ​ទី​ប្រាំពីរ​ក្នុង​ខែ​ដដែល​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ ដើម្បី​លោះ​បាប​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​អចេតនា ឬ​ដោយ​ធ្វេសប្រហែស។ អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ដើម្បី​ជំរះ​ព្រះដំណាក់​អោយ​បាន​បរិសុទ្ធ។</verse>
				<verse number="21">នៅ​ថ្ងៃ​ទី​ដប់បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង*។ បុណ្យ​នេះ​មាន​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។</verse>
				<verse number="22">នៅ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​មួយ​មក​ធ្វើ​ជា​យញ្ញបូជា​រំដោះ​បាប​ខ្លួន​ឯង​ផ្ទាល់ និង​បាប​របស់​ប្រជាជន​ទាំង​មូល។</verse>
				<verse number="23">ក្នុង​អំឡុង​ពេល​បុណ្យ​ប្រាំពីរ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញបូជា​លោះ​បាប​ផង។</verse>
				<verse number="24">សំរាប់​គោ​មួយ ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ រីឯ​ចៀម​ឈ្មោល​មួយ​ក៏​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​ដែរ ហើយ​ម្សៅ​មួយ​ថាំង​ត្រូវ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ។</verse>
				<verse number="25">នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំពីរ នៅ​ពេល​បុណ្យ​ ត្រូវ​ថ្វាយ​យញ្ញបូជា​លោះ​បាប​ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ ព្រម​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​លាយ​ជា​មួយ​ប្រេង​ដូច​មុន​ដែរ»។</verse>
			</chapter>
			<chapter number="46">
				<verse number="1">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ​ដែល​ប្រជាជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។</verse>
				<verse number="2">មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​អោយ​ពួក​បូជាចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញបូជា​នៃ​មេត្រីភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយបង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។</verse>
				<verse number="3">នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី​ប្រជាជន​ត្រូវ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ ព្រះអម្ចាស់ នៅ​មុខ​ខ្លោង​ទ្វារ​នេះ។</verse>
				<verse number="4">មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ថ្វាយ​ ព្រះអម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។</verse>
				<verse number="5">ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។</verse>
				<verse number="6">នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី មេ​ដឹក​នាំ​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។</verse>
				<verse number="7">ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។</verse>
				<verse number="8">មេ​ដឹក​នាំ​ចូល​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល។</verse>
				<verse number="9">ពេល​ប្រជាជន​នាំ​គ្នា​មក​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង ដើម្បី​មក​ថ្វាយបង្គំ ត្រូវ​ចេញ​ទៅ​វិញ​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។ អ្នក​ណា​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង ត្រូវ​ចេញ​ទៅ​វិញ តាម​ខ្លោង​ទ្វារ​ខាង​ជើង។ មិន​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​ខ្លួន​បាន​ចូល​មក​នោះ​ឡើយ គឺ​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​នៅ​ទល់​មុខ។</verse>
				<verse number="10">ពេល​ប្រជាជន​ចូល​មេ​ដឹក​នាំ​ក៏​ចូល​មក​ជា​មួយ ហើយ​ពេល​ពួក​គេ​ចេញ​ទៅ​វិញ គាត់​ក៏​ត្រូវ​ចេញ​ទៅ​វិញ​ជា​មួយ​ដែរ។</verse>
				<verse number="11">នៅ​ថ្ងៃ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ថ្វាយ​តង្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន​ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។</verse>
				<verse number="12">ប្រសិន​បើ​មេ​ដឹក​នាំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ដុត ឬ​យញ្ញបូជា​មេត្រីភាព​ពិសេស​មក​ថ្វាយ​ ព្រះអម្ចាស់ គេ​ត្រូវ​បើក​ទ្វារ​ខាង​កើត​អោយ​គាត់​ចូល។ គាត់​ថ្វាយ​តង្វាយ​ដុត និង​យញ្ញបូជា​មេត្រីភាព​ដូច​គាត់​ធ្លាប់​ថ្វាយ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ។ បន្ទាប់​មក គាត់​ចេញ​ទៅ​វិញ រួច​គេ​ត្រូវ​បិទ​ទ្វារ​ពី​ក្រោយ​គាត់។</verse>
				<verse number="13">រៀង​រាល់​ថ្ងៃ​អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ ព្រះអម្ចាស់ ។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។</verse>
				<verse number="14">ចូរ​យក​តង្វាយ​ម្សៅ​ប្រាំ​គីឡូក្រាម និង​ប្រេង​ពីរ​លីត្រ​មក​លាយ​គ្នា​ថ្វាយ​ជា​តង្វាយ​ដល់​ ព្រះអម្ចាស់ ជា​មួយ​តង្វាយ​ដុត​នោះ​ដែរ។ ត្រូវ​ធ្វើ​តាម​វិន័យ​ដែល​មាន​ចែង​ទុក​នេះ​រហូត​ត​ទៅ។</verse>
				<verse number="15">រាល់​ព្រឹក​ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។</verse>
				<verse number="16">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​មេ​ដឹក​នាំ​ចែក​ដី​មួយ​កន្លែង ជា​អំណោយ​ដល់​កូន​របស់​ខ្លួន អំណោយ​នោះ​ត្រូវ​ចាត់​ទុក​ជា​ចំណែក​មត៌ក ជា​កេរអាករ ដែល​កូន​នោះ​អាច​ចែក​ត​កូន​ចៅ​របស់​ខ្លួន។</verse>
				<verse number="17">ក៏​ប៉ុន្តែ ប្រសិន​បើ​គាត់​យក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ប្រគល់​ជា​អំណោយ​ដល់​អ្នក​បំរើ ដី​នោះ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​បំរើ រហូត​ដល់​ឆ្នាំ​ដែល​គេ​បាន​រួច​ទៅ​ជា​អ្នក​ជា បន្ទាប់​មក ត្រូវ​បង្វិល​ដី​នោះ​មក​មេ​ដឹក​នាំ​វិញ ដ្បិត​មាន​តែ​កូន​របស់​គាត់​ទេ​ដែល​មាន​សិទ្ធិ​ទទួល​ដី​នោះ​ជា​កេរមត៌ក។</verse>
				<verse number="18">មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះពាល់​ដីធ្លី​របស់​ប្រជាជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរមត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​អោយ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន បាត់​បង់​ដីធ្លី​របស់​ខ្លួន»។</verse>
				<verse number="19">បន្ទាប់​មក បុរស​នោះ​នាំ​ខ្ញុំ​ចូល​តាម​ច្រក​មួយ​នៅ​ក្បែរ​ខ្លោង​ទ្វារ ក្នុង​បន្ទប់​ដ៏​សក្ការៈ​ដែល​បម្រុង​ទុក​សំរាប់​ពួក​បូជាចារ្យ គឺ​បន្ទប់​ដែល​បែរ​មុខ​ទៅ​រក​ទិស​ខាង​ជើង។ ខ្ញុំ​ឃើញ​កន្លែង​មួយ​នៅ​កៀន​ខាង​ក្នុង គឺ​នៅ​ខាង​លិច។</verse>
				<verse number="20">លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ពួក​បូជាចារ្យ​ស្ងោរ​សាច់ ដែល​គេ​យក​មក​ថ្វាយ​ជា​យញ្ញបូជា​សុំ​លើកលែង​ទោស និង​យញ្ញបូជា​រំដោះ​បាប។ គេ​ក៏​ចំអិន​តង្វាយ​ម្សៅ​នៅ​ទី​នេះ​ដែរ ដើម្បី​ចៀស​វាង​សែង​ទៅ​ខាង​ក្រៅ ក្រែង​លោ​ប្រជាជន​ប៉ះពាល់​របស់​សក្ការៈ»។</verse>
				<verse number="21">លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ទីលាន​ខាង​ក្រៅ អោយ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទាំង​បួន​នៃ​ទីលាន។ តាម​ជ្រុង​នីមួយៗ​នៃ​ទីលាន​នោះ មាន​ទីធ្លា​មួយ។</verse>
				<verse number="22">ទីធ្លា​ទាំង​បួន​មាន​ទំហំ​តូច​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សែសិប​ហត្ថ និង​ទទឹង​សាមសិប​ហត្ថ។</verse>
				<verse number="23">មាន​របង​មួយ​ព័ទ្ធ​ជុំវិញ​ទីធ្លា​ទាំង​បួន ហើយ​មាន​កន្លែង​ធ្វើ​ម្ហូប នៅ​ជាប់​នឹង​របង​ដែល​ព័ទ្ធ​ជុំវិញ​នោះ​ផង។</verse>
				<verse number="24">បុរស​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «នេះ​ជា​កន្លែង​ដែល​ពួក​ជំនួយ​ការ​ក្នុង​ព្រះដំណាក់​ចំអិន​សាច់ ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញបូជា»។</verse>
			</chapter>
			<chapter number="47">
				<verse number="1">បុរស​នោះ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះដំណាក់​វិញ។ នៅ​ទី​នោះ​ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្ដាំ​ព្រះដំណាក់​កាត់​តាម​ខាង​ត្បូង​អាសនៈ។</verse>
				<verse number="2">បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទីលាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ​ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្ដាំ​មក​ដែរ។</verse>
				<verse number="3">កាល​បុរស​នោះ​ចេញ​ទៅ​ខាង​កើត ទាំង​កាន់​ខ្សែ​រង្វាស់​លោក​វាស់​មួយ​ពាន់​ហត្ថ រួច​អោយ​ខ្ញុំ​ដើរ​លុយ​ទឹក ទឹក​ឡើង​ដល់​ត្រឹម​ភ្នែក​គោល។</verse>
				<verse number="4">លោក​វាស់​មួយ​ពាន់​ហត្ថ​ទៀត ហើយ​អោយ​ខ្ញុំ​ដើរ​លុយ​ទឹក​ទឹក​ឡើង​ដល់​ត្រឹម​ក្បាល​ជង្គង់។ លោក​វាស់​មួយ​ពាន់​ហត្ថ​សា​ជា​ថ្មី​ទៀត រួច​អោយ​ខ្ញុំ​លុយ​ទឹក លើក​នេះ​ទឹក​ឡើង​ដល់​ត្រឹម​ចង្កេះ។</verse>
				<verse number="5">លោក​វាស់​ថែម​មួយ​ពាន់​ហត្ថ​ទៀត ពេល​នោះ ទឹក​ហូរ​ខ្លាំង​ដូច​ទឹក​ស្ទឹង ខ្ញុំ​លុយ​លែង​កើត​ត្រូវ​តែ​ហែល ព្រោះ​ទឹក​ឡើង​ខ្លាំង​ពេក​ហើយ​ជ្រៅ​ផង។</verse>
				<verse number="6">លោក​ប្រាប់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! តើ​អ្នក​ឃើញ​ឬ​ទេ?» លោក​ក៏​នាំ​ខ្ញុំ​ទៅ​មាត់​ស្ទឹង​វិញ។</verse>
				<verse number="7">កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។</verse>
				<verse number="8">លោក​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​អោយ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។</verse>
				<verse number="9">ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើករវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​អោយ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។</verse>
				<verse number="10">ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម។ ត្រី​នៅ​ក្នុង​នោះ​មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហាសាគរ។</verse>
				<verse number="11">រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សំរាប់​ធ្វើ​អំបិល។</verse>
				<verse number="12">នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទីសក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សំរាប់​កែ​រោគ​ផង»។</verse>
				<verse number="13">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី អោយ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។</verse>
				<verse number="14">ក្រៅ​ពី​នោះ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​អោយ​ស្មើ គឺ​ស្រប​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​យ៉ាង​ឱឡារិក​ថា នឹង​ប្រគល់​អោយ​ដូនតា​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ ទឹក​ដី​នេះ​ត្រូវ​បាន​ជា​កេរមត៌ក​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="15">ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌីទែរ៉ាណេ ផ្លូវ​ទៅ​ហេតឡូន​រហូត​ដល់​ច្រក​ចូល​សេដាត</verse>
				<verse number="16">ហាម៉ាត់ បេរ៉ូថា ស៊ីបរ៉ែម​ដែល​នៅ​ចន្លោះ​ព្រំដែន​ដាម៉ាស់ និង​ព្រំដែន​ហាម៉ាត់ ហាសា-ហាទីកុន នៅ​ព្រំដែន​ហារ៉ុន។</verse>
				<verse number="17">ដូច្នេះ ព្រំដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-អេណាន ព្រំប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំប្រទល់​ស្រុក​ហាម៉ាត់។</verse>
				<verse number="18">ព្រំដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ​ព្រម​ទាំង​ស្រុក​អ៊ីស្រាអែល។ ព្រំដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។</verse>
				<verse number="19">ព្រំប្រទល់​ខាង​ត្បូង​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ប្រភព​ទឹក​មេរីបា នៅ​វាល​រហោស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="20">ព្រំដែន​ខាង​លិច គឺ​សមុទ្រ​មេឌីទែរ៉ាណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហាម៉ាត់។</verse>
				<verse number="21">ត្រូវ​ចែក​ទឹក​ដី​គ្នា​តាម​កុលសម្ព័ន្ធ នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="22">ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក​ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែរ គឺ​អោយ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុលសម្ព័ន្ធ​ទាំងឡាយ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="23">ដូច្នេះ ជន​បរទេស​ស្នាក់​ជា​មួយ​កុលសម្ព័ន្ធ​ណា ត្រូវ​ចែក​ដី​អោយ​គេ​ក្នុង​កុលសម្ព័ន្ធ​នោះ​ទុក​ជា​ចំណែក​មត៌ក​ផង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ »។</verse>
			</chapter>
			<chapter number="48">
				<verse number="1">ត​ទៅ​នេះ​ជា​ឈ្មោះ​កុលសម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុលសម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហាម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។</verse>
				<verse number="2">ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេស៊ើរ ស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="3">ទឹក​ដី​របស់​កុលសម្ព័ន្ធ​ណែបថាលី​នៅ​ជាប់​នឹង​ទឹក​ដី​អេស៊ើរ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="4">ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ​នៅ​ជាប់​នឹង​ទឹក​ដី​ណែបថាលី ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="5">ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណាសេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="6">ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រាអ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="7">ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="8">នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុលសម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទីសក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។</verse>
				<verse number="9">ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ ព្រះអម្ចាស់ ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។</verse>
				<verse number="10">ដី​ដ៏​សក្ការៈ​នេះ ត្រូវ​ចែក​អោយ​ពួក​បូជាចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ​ត្រូវ​នៅ​ចំ​កណ្ដាល។</verse>
				<verse number="11">ដី​នេះ​ត្រូវ​បាន​ជា​កម្មសិទ្ធិ​កូន​ចៅ​របស់​លោក​សាដុក ដែល​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ។ អ្នក​ទាំង​នោះ​ប្ដូរ​ផ្ដាច់​បំរើ​យើង គឺ​នៅ​គ្រា​ដែល ជន​ជាតិ​អ៊ីស្រាអែល​វង្វេង​ឆ្ងាយ​ពី​យើង​បូជាចារ្យ​ទាំង​នោះ​ពុំ​បាន​វង្វេង​ដូច​ពួក​លេវី​ទេ។</verse>
				<verse number="12">ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ដី​ដ៏​សក្ការៈ​បំផុត​នេះ​ជា​ដី​ញែក​ថ្វាយ​ព្រះអម្ចាស់ នៅ​ជាប់​នឹង​ដី​របស់​ពួក​លេវី។</verse>
				<verse number="13">ពួក​លេវី​នឹង​ទទួល​ដី ដែល​នៅ​តាម​បណ្ដោយ​ព្រំប្រទល់​ដី​របស់​ពួក​បូជាចារ្យ គឺ​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ​ដូច​ទំហំ​ដី​របស់​បូជាចារ្យ​ដែរ។</verse>
				<verse number="14">ពួក​គេ​មិន​អាច​លក់​ដូរ ឬ​បង្វិល​ដី​ទាំង​នេះ​ទេ ព្រោះ​ជា​ចំណែក​ល្អ​ជាង​គេ​ដែល​បាន​ញែក​ថ្វាយ​ ព្រះអម្ចាស់ ។</verse>
				<verse number="15">ចំណែក​ឯ​ដី​ដែល​នៅ​សល់ មាន​ទទឹង​ប្រាំ​ពាន់​ហត្ថ និង​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ត្រូវ​ចាត់​ទុក​ជា​ដី​សាមញ្ញ​ធម្មតា សំរាប់​សង់​ក្រុង ផ្ទះ និង​វាល​ស្មៅ ទីក្រុង​ស្ថិត​នៅ​ចំ​កណ្ដាល។</verse>
				<verse number="16">ទីក្រុង​នេះ​មាន​ទំហំ​ដូច​ត​ទៅ: ខាង​ជើង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​ត្បូង​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​កើត​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ ខាង​លិច​ប្រវែង​បួន​ពាន់​ប្រាំ​រយ​ហត្ថ។</verse>
				<verse number="17">ទីក្រុង​នេះ​ត្រូវ​មាន​វាល​ស្មៅ​ពីរ​រយ​ហាសិប​ហត្ថ​ខាង​ជើង ពីរ​រយ​ហាសិប​ហត្ថ​ខាង​ត្បូង ពីរ​រយ​ហាសិប​ហត្ថ​ខាង​កើត ពីរ​រយ​ហាសិប​ហត្ថ​ខាង​លិច។</verse>
				<verse number="18">ដី​ដែល​នៅ​សល់​តាម​បណ្ដោយ​ដី​សក្ការៈ​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ​ខាង​កើត មួយ​ម៉ឺន​ហត្ថ​ខាង​លិច។ ដី​នោះ​ទុក​សំរាប់​ដាំ​ដំណាំ​ជា​អាហារ​របស់​អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង។</verse>
				<verse number="19">អ្នក​ធ្វើ​ការ​ក្នុង​ទីក្រុង ទោះ​បី​គេ​មក​ពី​កុលសម្ព័ន្ធ​ណា​ក្ដី ក៏​គេ​អាច​ដាំ​ដំណាំ​លើ​ដី​នោះ​បាន​ដែរ។</verse>
				<verse number="20">សរុប​មក​ដី​ដែល​ត្រូវ​ញែក​ទុក​ថ្វាយ​ព្រះអម្ចាស់ មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ​បួន​ជ្រុង។ ត្រូវ​ទុក​ដី​សក្ការៈ​នោះ​មួយ​ភាគ​បួន ជា​កម្មសិទ្ធិ​របស់​ទីក្រុង។</verse>
				<verse number="21">ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំប្រទល់​ខាង​កើត និង​ព្រំប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទីសក្ការៈ​ក្នុង​ព្រះដំណាក់​ស្ថិត​នៅ​ចំ​កណ្ដាល។</verse>
				<verse number="22">ដី​របស់​មេ​ដឹក​នាំ​មាន​ដី​របស់​ពួក​លេវី និង​ដី​របស់​ទីក្រុង​នៅ​ចំ​ពាក់​កណ្ដាល ដី​នោះ​ស្ថិត​នៅ​ចន្លោះ​ដី​របស់​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។</verse>
				<verse number="23">កុលសម្ព័ន្ធ​ឯ​ទៀតៗ​ដែល​ត្រូវ​ទទួល​ដី​ជា​ចំណែក​មត៌ក​នោះ គឺ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="24">ទឹក​ដី​របស់​កុលសម្ព័ន្ធ​ស៊ីម្មាន​នៅ​ជាប់​នឹង​ទឹក​ដី​បេនយ៉ាមីន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="25">ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាខារ​នៅ​ជាប់​នឹង​ទឹក​ដី​ស៊ីម្មាន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="26">ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប់យូឡូន​នៅ​ជាប់​នឹង​ទឹក​ដី​អ៊ីសាខារ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="27">ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាដ​នៅ​ជាប់​នឹង​ទឹក​ដី​សាប់យូឡូន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។</verse>
				<verse number="28">ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាដ ជា​ព្រំដែន​ខាង​ត្បូង​របស់​ស្រុក​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​មេរីបា​នៅ​វាល​រហោស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូរ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។</verse>
				<verse number="29">នេះ​ហើយ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក ដល់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ចាប់​ឆ្នោត​យក​ជា​ចំណែក​មត៌ក​របស់​ពួក​គេ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="30">រីឯ​ច្រក​ចូល​ទីក្រុង​មាន​ដូច​ត​ទៅ: កំពែង​ខាង​ជើង មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ។</verse>
				<verse number="31">នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។</verse>
				<verse number="32">កំពែង​ខាង​កើត​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​យ៉ូសែប ទ្វារ​បេនយ៉ាមីន និង​ទ្វារ​ដាន់។</verse>
				<verse number="33">កំពែង​ខាង​ត្បូង មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​ស៊ីម្មាន ទ្វារ​អ៊ីសាខារ និង​ទ្វារ​សាប់យូឡូន។</verse>
				<verse number="34">កំពែង​ខាង​លិច​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​កាដ ទ្វារ​អេស៊ើរ និង​ទ្វារ​ណែបថាលី។</verse>
				<verse number="35">ប្រវែង​ជុំវិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា « ព្រះអម្ចាស់ ​គង់​នៅ​ទី​នេះ»។</verse>
			</chapter>
		</book>
		<book number="27">
			<chapter number="1">
				<verse number="1">នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះបាទ​យេហូយ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​លើក​ទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ព្រះអម្ចាស់​បាន​ប្រគល់​ព្រះបាទ​យេហូយ៉ាគីម​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រដាប់ប្រដា​មួយ​ចំនួន​របស់​ព្រះវិហារ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូក្នេសា។ ព្រះចៅ​នេប៊ូក្នេសា​បាន​នាំ​ឈ្លើយ​សង្គ្រាម​ទៅ​ស្រុក​ស៊ីណើរ ហើយ​យក​ប្រដាប់ប្រដា​ទាំង​នោះ​ទៅ​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន។</verse>
				<verse number="3">ព្រះមហាក្សត្រ​បាន​បញ្ជា​ទៅ​លោក​អាសផ្នាស ជា​នាយក​ក្រុម​មហាតលិក អោយ​នាំ​យុវជន​ខ្លះ​ដែល​ជាប់​ព្រះរាជវង្ស​របស់​ស្ដេច​អ៊ីស្រាអែល ឬ​ជា​កូន​ចៅ​របស់​ពួក​អភិជន​មក។</verse>
				<verse number="4">យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាងវៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​កម្លាំង​អាច​បំរើ​ព្រះមហាក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរសាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។</verse>
				<verse number="5">ព្រះមហាក្សត្រ​បញ្ជា​គេ​អោយ​យក​ព្រះស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​អោយ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​អោយ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បំរើ​ស្ដេច។</verse>
				<verse number="6">ក្នុង​ចំណោម​យុវជន​ទាំង​នោះ​មាន​ខ្លះ​ជា​ជន​ជាតិ​យូដា គឺ​ដានីយ៉ែល ហាណានា មីសាអែល និង​អសារា។</verse>
				<verse number="7">លោក​នាយក​ក្រុម​មហាតលិក​បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​បួន​ដូច​ត​ទៅ: ដានីយ៉ែល​ហៅ​ថា​បេលថិស្សាសារ ហាណានា​ហៅ​ថា​សាដ្រាក់ មីសាអែល​ហៅ​ថា​មែសាក់ និង​អសារា​ហៅ​ថា​អបេឌ-នេកោ។</verse>
				<verse number="8">យុវជន​ដានីយ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ពី​ព្រះមហាក្សត្រ​ទេ ក្រែង​នាំ​អោយ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហាតលិក កុំ​បង្ខំ​គាត់​អោយ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។</verse>
				<verse number="9">ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​នាយក​ក្រុម​មហាតលិក មាន​ចិត្ត​អាណិតអាសូរ​ដល់​យុវជន​ដានីយ៉ែល។</verse>
				<verse number="10">លោក​នាយក​ក្រុម​មហាតលិក​ពោល​ទៅ​កាន់​យុវជន​ដានីយ៉ែល​ថា៖ «ខ្ញុំ​ខ្លាច​ព្រះករុណា​ជា​ម្ចាស់​ណាស់ ដ្បិត​ទ្រង់​បាន​តំរូវ​អោយ​ខ្ញុំ​យក​ម្ហូប​អាហារ និង​ស្រា​មក​ផ្គត់ផ្គង់​ប្អូនៗ ប្រសិន​បើ​ព្រះករុណា​ទត​ឃើញ​មុខ​ប្អូនៗ​ស្គម​ជាង​យុវជន​ឯ​ទៀតៗ ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូនៗ​នោះ ទ្រង់​មុខ​ជា​ដាក់​ទោស​ប្រហារ​ជីវិត​ខ្ញុំ​ពុំខាន»។</verse>
				<verse number="11">យុវជន​ដានីយ៉ែល​ពោល​ទៅ​កាន់​លោក​ម្នាក់ ដែល​នាយក​ក្រុម​មហាតលិក​បាន​ប្រគល់​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ខ្លួន​គាត់ ហាណានា មីសាអែល និង​អសារា​ថា៖</verse>
				<verse number="12">«សូម​លោក​ល្បងល​មើល​យើង​ខ្ញុំ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ចុះ! គឺ​សូម​ចែក​តែ​បន្លែ និង​ទឹក​អោយ​យើង​ខ្ញុំ​ទទួល​ទាន​ប៉ុណ្ណោះ។</verse>
				<verse number="13">បន្ទាប់​មក សូម​លោក​ពិនិត្យ​មើល​មុខ​យើង​ខ្ញុំ និង​មុខ​យុវជន​ឯ​ទៀតៗ​ដែល​បរិភោគ​ព្រះស្ងោយ​របស់​ព្រះរាជា រួច​សូម​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​តាម​ការ​យល់​ឃើញ​របស់​លោក​ចុះ!»។</verse>
				<verse number="14">លោក​ក៏​យល់​ព្រម​តាម​ពាក្យ​សុំ ហើយ​ល្បងល​មើល​យុវជន​ទាំង​បួន​នោះ​អស់​រយៈ​ពេល​ដប់​ថ្ងៃ។</verse>
				<verse number="15">លុះ​ដប់​ថ្ងៃ​កន្លង​ផុត​ទៅ យុវជន​ទាំង​បួន​នាក់​មាន​មុខ​ស្រស់​ល្អ និង​មាន​សាច់​ថ្លា​ជាង​ពួក​យុវជន​ដែល​បាន​បរិភោគ​ព្រះស្ងោយ​របស់​ស្ដេច​ទៅ​ទៀត។</verse>
				<verse number="16">ចាប់​ពី​ថ្ងៃ​នោះ​មក អ្នក​ទទួល​ខុស​ត្រូវ​លែង​ចែក​ម្ហូប​អាហារ និង​ស្រា​របស់​ស្ដេច​អោយ​យុវជន​ទាំង​បួន​ទៀត​ហើយ គឺ​ចែក​តែ​បន្លែ និង​ទឹក​អោយ​ពួក​គេ​ប៉ុណ្ណោះ។</verse>
				<verse number="17">ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិនប្រសប់​ខាង​អក្សរសាស្ត្រ និង​មាន​ប្រាជ្ញា​វាងវៃ​ផង។ ម្យ៉ាង​ទៀត​យុវជន​ដានីយ៉ែល​ចេះ​បក​ស្រាយ​និមិត្តហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។</verse>
				<verse number="18">លុះ​ដល់​ពេល​ដែល​ព្រះរាជា​កំណត់​អោយ​នាំ​ពួក​យុវជន​ទៅ​ថ្វាយ លោក​នាយក​ក្រុម​មហាតលិក​ក៏​នាំ​យុវជន​ទាំង​នោះ ចូល​ទៅ​គាល់​ព្រះចៅ​នេប៊ូក្នេសា។</verse>
				<verse number="19">ព្រះមហាក្សត្រ​បាន​សន្ទនា​ជា​មួយ​យុវជន​ទាំង​នោះ ហើយ​ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ​នឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អសារា​ឡើយ។ ព្រះមហាក្សត្រ​ក៏​ទទួល​យុវជន​ទាំង​បួន​អោយ​ធ្វើ​ជា​ព្រះរាជ​បំរើ។</verse>
				<verse number="20">ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្តអាគម និង​ហោរា​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។</verse>
				<verse number="21">លោក​ដានីយ៉ែល​រស់​នៅ​ក្នុង​រាជវាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ព្រះចៅ​ស៊ីរូស។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​ឆ្នាំ​ទី​ពីរ នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​អោយ​ទ្រង់​ខ្វល់​ព្រះហឫទ័យ​មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។</verse>
				<verse number="2">ព្រះមហាក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្តអាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះរាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។</verse>
				<verse number="3">ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា បាន​សុបិន​ឃើញ​អ្វី»។</verse>
				<verse number="4">ពួក​គ្រូ​ទាយ​ទូល​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះករុណា​មាន​រាជឱង្ការ​អោយ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។</verse>
				<verse number="5">ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​អោយ​ទៅ​ជា​ផេះ​ទៀត​ផង។</verse>
				<verse number="6">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​អោយ​រង្វាន់​ដ៏​មាន​តម្លៃ និង​យសស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន និង​អត្ថន័យ​របស់​វា»។</verse>
				<verse number="7">ពួក​គេ​ទូល​ព្រះមហាក្សត្រ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះករុណា​ប្រាប់​យើង​ខ្ញុំ​អោយ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​ថ្វាយ»។</verse>
				<verse number="8">ព្រះមហាក្សត្រ​មាន​រាជឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សំរេច​ដូច្នេះ</verse>
				<verse number="9">គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​អោយ​យើង​ដឹង អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុបឃិត​គ្នា ប្រឌិត​រឿង​ក្លែងក្លាយ​បញ្ឆោត​យើង ដើម្បី​អោយ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​អោយ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថន័យ​ប្រាប់​យើង​មែន!»។</verse>
				<verse number="10">គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះមហាក្សត្រ​ថា៖ «បពិត្រ​ព្រះរាជា នៅ​លើ​ផែនដី​ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្តអាគម ហោរា និង​គ្រូ​ទាយ​អោយ​ធ្វើ​ការ​អ្វី​ដូច​ព្រះករុណា​បាន​បង្គាប់​នេះ​ទេ។</verse>
				<verse number="11">ព្រះករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះករុណា​បាន​ទេ»។</verse>
				<verse number="12">ពេល​ឮ​ដូច្នេះ​ព្រះរាជា​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ទ្រង់​ក៏​ចេញ​បញ្ជា​អោយ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="13">គេ​បាន​ប្រកាស​ផ្សាយ​រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានីយ៉ែល និង​មិត្តភក្ដិ​របស់​លោក យក​ទៅ​សម្លាប់​ដែរ។</verse>
				<verse number="14">លោក​អើយ៉ុក​ជា​មេ​បញ្ជាការ​កង​រក្សា​ព្រះមហាក្សត្រ​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ីឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានីយ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាងវៃ​ថា៖</verse>
				<verse number="15">«ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះមហាក្សត្រ​ចេញ​បញ្ជា​តឹងរ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានីយ៉ែល។</verse>
				<verse number="16">លោក​ដានីយ៉ែល​ទៅ​គាល់​ព្រះរាជា​ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​អោយ​លោក​ពន្យល់​អត្ថន័យ​នៃ​សុបិន​ថ្វាយ។</verse>
				<verse number="17">បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជំរាប​លោក​ហាណានា លោក​មីសាអែល និង​លោក​អសារា​ជា​មិត្តភក្ដិ​អោយ​បាន​ជ្រាប​ពី​ហេតុការណ៍​នេះ</verse>
				<verse number="18">ហើយ​បបួល​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​អោយ​យល់​អាថ៌កំបាំង​នេះ កុំ​អោយ​គេ​ប្រហារ​ជីវិត​លោក និង​មិត្តភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ីឡូន​ឡើយ។</verse>
				<verse number="19">ពេល​នោះ ព្រះជាម្ចាស់​បាន​បំភ្លឺ​លោក​ដានីយ៉ែល​អោយ​ដឹង​ការ​អាថ៌កំបាំង​នេះ តាម​រយៈ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានីយ៉ែល​ក៏​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ*។</verse>
				<verse number="20">លោក​ពោល​ថា៖ «សូម​លើក​តម្កើង​ព្រះនាម​ព្រះជាម្ចាស់ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!</verse>
				<verse number="21">ព្រះអង្គ​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ និង​ព្រះចេស្ដា ព្រះអង្គ​ធ្វើ​អោយ​ពេល​វេលា និង​រដូវ​កាល ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ព្រះអង្គ​លើក​ស្ដេច​នានា​អោយ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា</verse>
				<verse number="22">ព្រះអង្គ​សំដែង​អោយ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថន័យ​ជ្រៅជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="23">បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ទូលបង្គំ។ ព្រះអង្គ​បាន​សំដែង​អោយ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗ ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​សំដែង​អោយ​យើង​ដឹង អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់ ព្រះរាជា​ដែរ»។</verse>
				<verse number="24">បន្ទាប់​មក លោក​ដានីយ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ីឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ីឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថន័យ​សុបិន​ថ្វាយ»។</verse>
				<verse number="25">លោក​អើយ៉ុក​ក៏​ប្រញាប់ប្រញាល់​នាំ​លោក​ដានីយ៉ែល​ទៅ​គាល់​ព្រះមហាក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថន័យ​នៃ​សុបិន​ថ្វាយ​ព្រះករុណា​បាន»។</verse>
				<verse number="26">ព្រះរាជា​មាន​រាជឱង្ការ​មក​កាន់​លោក​ដានីយ៉ែល ហៅ​បេលថិស្សាសារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​អោយ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថន័យ​បាន​មែន​ឬ?»។</verse>
				<verse number="27">លោក​ដានីយ៉ែល​ទូល​ព្រះរាជា​វិញ​ថា៖ «អាថ៌កំបាំង​ដែល​ព្រះករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្តអាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះករុណា​បាន​ទេ។</verse>
				<verse number="28">ប៉ុន្តែ នៅ​ស្ថាន​បរមសុខ​មាន​ព្រះ​មួយ​អង្គ ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ព្រះករុណា នេប៊ូក្នេសា​ជ្រាប​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគតកាល។ សូម​ទ្រង់​ព្រះសណ្ដាប់​អំពី​សុបិន និង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រះករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ:</verse>
				<verse number="29">បពិត្រ​ព្រះរាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះរាជា​បាន​ឃើញ​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង សព្វ​ព្រះហឫទ័យ​អោយ​ព្រះករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។</verse>
				<verse number="30">ព្រះជាម្ចាស់​បាន​សំដែង​អោយ​ទូលបង្គំ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ទូលបង្គំ​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា ហើយ​អោយ​ព្រះករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះករុណា​ផ្ទាល់។</verse>
				<verse number="31">បពិត្រ​ព្រះរាជា ក្នុង​សុបិន​និមិត្ត​ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះករុណា និង​មាន​សភាព​គួរ​អោយ​ស្ញែង​ខ្លាច។</verse>
				<verse number="32">ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់​ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន</verse>
				<verse number="33">ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។</verse>
				<verse number="34">ពេល​ព្រះករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯកឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​អោយ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេចខ្ទី​អស់។</verse>
				<verse number="35">ពេល​នោះ ដែក​ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​បាក់​បែក​ខ្ទេចខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ​ដូច​សំដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ​បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​ពេញ​ផែនដី​ទាំង​មូល។</verse>
				<verse number="36">នេះ​ហើយ​សុបិន​របស់​ព្រះករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ:</verse>
				<verse number="37">បពិត្រ​ព្រះរាជា ទ្រង់​ជា​ព្រះមហាក្សត្រ​លើ​ព្រះមហាក្សត្រ​នានា ដ្បិត​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធានុភាព ចេស្ដា និង​សិរីរុងរឿង​មក​ព្រះករុណា។</verse>
				<verse number="38">ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សាបក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះហស្ដ​ព្រះករុណា អោយ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំង​អស់​ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។</verse>
				<verse number="39">បន្ទាប់​ពី​ព្រះករុណា​នឹង​មាន​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជាណាចក្រ​របស់​ព្រះករុណា។ ក្រោយ​មក​មាន​រាជាណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់គ្រង​លើ​ពិភព​លោក​ទាំង​មូល។</verse>
				<verse number="40">លុះ​ក្រោយ​មក​ទៀត មាន​រាជាណាចក្រ​ទី​បួន​រឹងមាំ​ដូច​ដែក។ ដែក​កំទេច​ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជាណាចក្រ​នោះ​នឹង​កំទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="41">ព្រះករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជាណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជាណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹងមាំ​ដូច​ដែក ដ្បិត​ព្រះករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។</verse>
				<verse number="42">ម្រាម​ជើង​របស់​រូប​បដិមា មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជាណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។</verse>
				<verse number="43">ព្រះករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជាណាចក្រ​នោះ​តភ្ជាប់​គ្នា​ដោយសារ​ចំណង​ស្ពានមេត្រី​របស់​មនុស្ស​តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។</verse>
				<verse number="44">ក្នុង​រជ្ជកាល​របស់​ស្ដេច​ទាំង​នោះ ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ​នឹង​ធ្វើ​អោយ​រាជាណាចក្រ​មួយ​ទៀត​កើត​ឡើង​ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់គ្រង របស់​ប្រជាជាតិ​ណា​មួយ​ឡើយ។ រាជាណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​អោយ​វិនាស​សូន្យ ហើយ​រាជាណាចក្រ​នេះ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ</verse>
				<verse number="45">ដូច​ព្រះករុណា​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ដោយ​ឯកឯង កំទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ ព្រះជាម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​អោយ​ព្រះករុណា​ជ្រាប​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះករុណា​ជា​ការ​ពិត និង​មាន​អត្ថន័យ​គួរ​អោយ​ជឿ​ទុក​ចិត្ត»។</verse>
				<verse number="46">ពេល​នោះ ព្រះចៅ​នេប៊ូក្នេសា​ក្រាប​ចុះ អោន​ព្រះភក្ត្រ​ដល់​ដី ថ្វាយបង្គំ​លោក​ដានីយ៉ែល ហើយ​បញ្ជា​អោយ​គេ​ធ្វើ​យញ្ញបូជា និង​ដុត​គ្រឿង​ក្រអូប​ដើម្បី​គោរព​លោក។</verse>
				<verse number="47">ព្រះរាជា​មាន​រាជឱង្ការ​មក​លោក​ដានីយ៉ែល​ថា៖ «ព្រះ​របស់​អស់​លោក​ពិត​ជា​ព្រះ​លើ​ព្រះ​នានា និង​ជា​ព្រះអម្ចាស់​លើ​ព្រះអម្ចាស់​នានា​មែន! មាន​តែ​ព្រះអង្គ​ទេ​ដែល​សំដែង​គំរោងការ​ដ៏​លាក់​កំបាំង​ទាំងឡាយ ហេតុ​នេះ​ហើយ​បាន​ជា​លោក​រក​ឃើញ​គំរោងការ​ដ៏​លាក់​កំបាំង​នេះ»។</verse>
				<verse number="48">បន្ទាប់​មក ព្រះរាជា​បាន​លើក​តម្កើង​លោក​ដានីយ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​លោក។ ស្ដេច​ក៏​ប្រទាន​អោយ​លោក​ត្រួតត្រា​លើ​អាណាខេត្ត​បាប៊ីឡូន​ទាំង​មូល និង​អោយ​លោក​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="49">លោក​ដានីយ៉ែល​ទូលអង្វរ​ស្ដេច សូម​ទ្រង់​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន ហើយ​ខ្លួន​លោក​ផ្ទាល់​នៅ​បំរើ​ព្រះមហាក្សត្រ​ក្នុង​ព្រះបរម​រាជ​វាំង។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះចៅ​នេប៊ូក្នេសា​បាន​កសាង​រូប​បដិមា​មួយ​ពី​មាស មាន​កំពស់​ហុកសិប​ហត្ថ និង​ទទឹង​ប្រាំ​មួយ​ហត្ថ។ ស្ដេច​ដំឡើង​រូប​នោះ​នៅ​វាល​ទំនាប​ឌូរ៉ា ក្នុង​អាណាខេត្ត​បាប៊ីឡូន។</verse>
				<verse number="2">ព្រះចៅ​នេប៊ូក្នេសា​ចាត់​គេ​អោយ​ទៅ​ប្រមូល​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។</verse>
				<verse number="3">ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលាការ មន្ត្រី​រក្សា​ព្រះរាជ្យ​ទ្រព្យ ព្រះរាជ​អាជ្ញា ចៅក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណាខេត្ត​នានា​ក៏​មក​ជួបជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូក្នេសា​បាន​កសាង​នោះ។</verse>
				<verse number="4">មាន​អាមាត្យ​ម្នាក់​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «ប្រជាជន​ទាំងឡាយ​ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា​អើយ! ចូរ​ស្ដាប់​រាជ​បញ្ជា!</verse>
				<verse number="5">ពេល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង​ត្រូវ​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​មាស​ដែល​ព្រះករុណា​នេប៊ូក្នេសា​បាន​កសាង។</verse>
				<verse number="6">អ្នក​ណា​មិន​ក្រាប​ថ្វាយបង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ»។</verse>
				<verse number="7">ហេតុ​នេះ​ពេល​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ប្រជាជន​ទាំងឡាយ ជាតិ​សាសន៍​ទាំងឡាយ និង​មនុស្ស​គ្រប់​ភាសា អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះចៅ​នេប៊ូក្នេសា​បាន​កសាង។</verse>
				<verse number="8">នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន​ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន​ជាតិ​យូដា។</verse>
				<verse number="9">ពួក​គេ​ទូល​ព្រះចៅ​នេប៊ូក្នេសា​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​ជា​អង្វែង​ត​រៀង​ទៅ!</verse>
				<verse number="10">បពិត្រ​ព្រះករុណា ព្រះអង្គ​បាន​ចេញ​បញ្ជា​អោយ​មនុស្ស​ទាំង​អស់ អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស នៅ​ពេល​គេ​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ាង។</verse>
				<verse number="11">តាម​បញ្ជា​នេះ​អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ​បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។</verse>
				<verse number="12">បពិត្រ​ព្រះករុណា មាន​ជន​ជាតិ​យូដា​ខ្លះ​ដែល​ទ្រង់​តែងតាំង អោយ​គ្រប់គ្រង​លើ​អាណាខេត្ត​បាប៊ីឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បំរើ​ព្រះ​របស់​ព្រះករុណា ហើយ​ក៏​មិន​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​ព្រះករុណា​បាន​កសាង​នោះ​ដែរ»។</verse>
				<verse number="13">ពេល​នោះ ព្រះចៅ​នេប៊ូក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​អោយ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។</verse>
				<verse number="14">ព្រះចៅ​នេប៊ូក្នេសា​មាន​ព្រះរាជឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បំរើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ?</verse>
				<verse number="15">ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី​គែន និង​តន្ត្រី​គ្រប់​យ៉ា អស់​លោក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយបង្គំ​ទេ យើង​នឹង​អោយ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។</verse>
				<verse number="16">លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះករុណា​អំពី​រឿង​នេះ​ទេ។</verse>
				<verse number="17">បពិត្រ​ព្រះរាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បំរើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​ភ្លើង​ដ៏​សន្ធោសន្ធៅ និង​អោយ​យើង​ខ្ញុំ រួច​ពី​ព្រះហស្ដ​របស់​ព្រះករុណា​ជា​មិន​ខាន។</verse>
				<verse number="18">ទោះ​បី​ព្រះអង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះករុណា​ជ្រាប​អោយ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បំរើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​បដិមា​មាស​ដែល​ព្រះករុណា​បាន​កសាង​នេះ​ដែរ»។</verse>
				<verse number="19">ពេល​នោះ ព្រះចៅ​នេប៊ូក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះភក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​អោយ​គេ​ដុត​ឡ​ភ្លើង​អោយ​ក្ដៅ​ជាង​ធម្មតា​ប្រាំពីរ​ដង</verse>
				<verse number="20">រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​អោយ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។</verse>
				<verse number="21">គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀកបំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ</verse>
				<verse number="22">ដោយសារ​រាជ​បញ្ជា​ដ៏​តឹងតែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​អោយ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។</verse>
				<verse number="23">ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។</verse>
				<verse number="24">ពេល​នោះ ព្រះចៅ​នេប៊ូក្នេសា​រន្ធត់​ព្រះហឫទ័យ​ជា​ខ្លាំង ទ្រង់​ប្រញាប់ប្រញាល់​ក្រោក​ឈរ​ឡើង មាន​រាជឱង្ការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ថា៖ «តើ​យើង​បាន​បោះ​មនុស្ស​បី​នាក់​ដែល​ជាប់​ចំណង​ទៅ​ក្នុង​ភ្លើង​មែន​ឬ​មិន​មែន?»។ ពួក​គេ​ទូ ល​ព្រះរាជា​ថា៖ «ពិត​មែន​ហើយ​ព្រះករុណា!»។</verse>
				<verse number="25">ព្រះរាជា​មាន​រាជឱង្ការ​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឃើញ​មនុស្ស​បួន​នាក់ ដែល​គ្មាន​ជាប់​ចំណង​កំពុង​តែ​ដើរ​នៅ​ក្នុង​ភ្លើង ដោយ​ឥត​រលាក​សោះ​ដូច្នេះ? រីឯ​អ្នក​ទី​បួន មាន​ទ្រង់​ទ្រាយ​ដូច​ទេវតា​»។</verse>
				<verse number="26">ព្រះចៅ​នេប៊ូក្នេសា​ចូល​ទៅ​ជិត​ឡ​ភ្លើង​មាន​រាជឱង្ការ​ថា៖ «លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ ចូរ​នាំ​គ្នា​ចេញ​មក!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ក៏​នាំ​គ្នា​ចេញ​ពី​ក្នុង​ភ្លើង។</verse>
				<verse number="27">ពេល​នោះ ពួក​មេទ័ព មន្ត្រី​រដ្ឋបាល ចៅហ្វាយ​ខេត្ត និង​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​ក៏​រួម​ប្រជុំ​គ្នា ពួក​គេ​ឃើញ​ថា ភ្លើង​ពុំ​មាន​អំណាច​អ្វី​លើ​រូប​កាយ​របស់​បុរស​ទាំង​បី​សោះ សក់​ក្បាល​របស់​អ្នក​ទាំង​បី​ក៏​មិន​ឆេះ ហើយ​សូម្បី​តែ​សម្លៀកបំពាក់​របស់​គេ​ពុំ​ខូច​ខាត ឬ​ធុំ​ក្លិន​ឈ្ងៀម​ដែរ។</verse>
				<verse number="28">ព្រះចៅ​នេប៊ូក្នេសា​មាន​រាជឱង្ការ​ទៀត​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​ដែល​បាន​ចាត់​ទេវតា*​អោយ​មក​រំដោះ​អ្នក​បំរើ​របស់​ព្រះអង្គ។ លោក​ទាំង​បី​បាន​ទុក​ចិត្ត​លើ​ព្រះអង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ទេ តែ​សុខ​ចិត្ត​បូជា​ជីវិត​ជា​ជាង​គោរព​បំរើ និង​ថ្វាយបង្គំ​ព្រះ​ផ្សេង​ក្រៅ​ពី​ព្រះ​របស់​ខ្លួន!</verse>
				<verse number="29">ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់​ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ អោយ​តែ​ហ៊ាន​និយាយ​ប្រមាថ​ព្រះ​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​អោយ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​ព្រះអង្គ​ទេ»។</verse>
				<verse number="30">បន្ទាប់​មក ព្រះរាជា​ប្រោស​ប្រទាន​អោយ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មាន​បុណ្យ​ស័ក្ដិ​កាន់​តែ​ខ្ពង់ខ្ពស់​ឡើង នៅ​ក្នុង​អាណាខេត្ត​បាប៊ីឡូន។</verse>
			</chapter>
			<chapter number="4">
				<verse number="1">​ «យើង​នេប៊ូក្នេសា​ជា​ព្រះមហាក្សត្រ ជូន​ចំពោះ​ប្រជាជន​ទាំង​អស់ ចំពោះ​ប្រជាជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!</verse>
				<verse number="2">យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​សំដែង​ចំពោះ​យើង។</verse>
				<verse number="3">ទី​សំគាល់​របស់​ព្រះអង្គ​ធំ​ឧត្ដុង្គឧត្ដម​ណាស់ បាដិហារិយ៍​របស់​ព្រះអង្គ ក៏​ប្រកប​ដោយ​ឫទ្ធិបារមី​ដែរ! ព្រះរាជ្យ​របស់​ព្រះអង្គ​ជា​រាជ្យ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង ត​រៀង​ទៅ។</verse>
				<verse number="4">យើង​នេប៊ូក្នេសា កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល​ក្នុង​ព្រះបរមរាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។</verse>
				<verse number="5">យើង​បាន​សុបិន​ធ្វើ​អោយ​យើង​ភ័យ​តក់ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡាបន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។</verse>
				<verse number="6">យើង​អោយ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​អោយ​យើង។</verse>
				<verse number="7">ពេល​នោះ ពួក​គ្រូ​មន្តអាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថន័យ​ប្រាប់​យើង​បាន​ឡើយ។</verse>
				<verse number="8">នៅ​ទី​បំផុត​លោក​ដានីយ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេលថិស្សាសារ”តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​អោយ​លោក​ដឹង​ពី​សុបិន​របស់​យើង​ដូច​ត​ទៅ:</verse>
				<verse number="9">“លោក​បេលថិស្សាសារ​ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ​សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​អោយ​យើង​ដឹង​ផង។</verse>
				<verse number="10">នៅ​ពេល​ផ្ទំ​យើង​សុបិន​ឃើញ​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី​មាន​ដើម​ឈើ​មួយ​ដើម យ៉ាង​ខ្ពស់​អស្ចារ្យ</verse>
				<verse number="11">ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ ហើយ​មាំ​ទៀត​ផង ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។</verse>
				<verse number="12">ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌ សំរាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់ សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា បក្សាបក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ ពី​ដើម​ឈើ​នេះ។</verse>
				<verse number="13">ក្នុង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ​គឺ​មាន: ទេវតា*​ដ៏វិសុទ្ធ*​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក</verse>
				<verse number="14">លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា: ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ ចូរ​លះ​ស្លឹក ជំរុះ​ផ្លែ​របស់​វា​អោយ​ខ្ចាត់ខ្ចាយ អោយ​សត្វ​ទាំងឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា ហើយ​អោយ​បក្សាបក្សី​ទាំងឡាយ ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!</verse>
				<verse number="15">ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា ទុក​ចោល​ក្នុង​វាល​ស្មៅ អោយ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ ហើយ​អោយ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។</verse>
				<verse number="16">ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គំរប់​ប្រាំពីរ​ខួប។</verse>
				<verse number="17">នេះ​ជា​ការ​សំរេច​របស់​ទេវតា ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​លើក​អ្នក​ដែល​ទន់ទាប​ជាង​គេ អោយ​ឡើង​គ្រង​រាជ្យ​ក៏​បាន។</verse>
				<verse number="18">នេះ​ជា​សុបិន​ដែល​យើង​ស្ដេច​នេប៊ូក្នេសា​បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេលថិស្សាសារ​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។</verse>
				<verse number="19">ពេល​នោះ លោក​ដានីយ៉ែល ហៅ​បេលថិស្សាសារ​ក៏​តក់ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត​នាំ​អោយ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះរាជា​មាន​រាជឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេលថិស្សាសារ​អើយ សូម​កុំ​ភ័យ​រន្ធត់​ព្រោះ​តែ​សុបិន​នេះ និង​អត្ថន័យ​របស់​វា​អី!»។ លោក​បេលថិស្សាសារ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​អោយ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះករុណា ហើយ​អោយ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចាមិត្ត​របស់​ព្រះករុណា​វិញ!</verse>
				<verse number="20">ព្រះករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំមួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែនដី​ក៏​មើល​ឃើញ​ដែរ។</verse>
				<verse number="21">ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌​ធ្វើ​ជា​អាហារ​សំរាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំងឡាយ ហើយ​មាន​បក្សាបក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។</verse>
				<verse number="22">ដើម​ឈើ​នោះ គឺ​ព្រះករុណា​ផ្ទាល់! បពិត្រ​ព្រះរាជា​ទ្រង់​បាន​ចំរើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃលែង ឋានៈ​របស់​ព្រះករុណា​ខ្ពង់ខ្ពស់​រហូត​ដល់​មេឃ។ ព្រះករុណា​គ្រប់គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="23">បន្ទាប់​មក ព្រះករុណា​ឃើញ​ទេវតា​ដ៏វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា​ទុក​ចោល​នៅ​ក្នុង​វាល​ស្មៅ​អោយ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​អោយ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គំរប់​ប្រាំពីរ​ខួប”។</verse>
				<verse number="24">បពិត្រ​ព្រះរាជា សុបិន​របស់​ព្រះករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​សំរេច​ចំពោះ​ព្រះករុណា​ជា​អម្ចាស់​ដូច​ត​ទៅ:</verse>
				<verse number="25">គេ​នឹង​ដេញ​ព្រះករុណា​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះករុណា​សោយ​ដូច​គោ​ដែរ។ ព្រះកាយ​របស់​ព្រះករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គំរប់​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="26">រីឯ​បញ្ជា​អោយ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ​សម្បត្តិ​មក​ព្រះករុណា​វិញ នៅ​ពេល​ព្រះករុណា​ទទួល​ស្គាល់​ព្រះជាអម្ចាស់​សួគ៌។</verse>
				<verse number="27">ហេតុ​នេះ​បពិត្រ​ព្រះរាជា សូម​ទ្រង់​ប្រោស​មេត្តា​អោយ​ទូលបង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះករុណា​ដូច​ត​ទៅ គឺ​សូម​ទ្រង់​លះបង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សំដែង​ព្រះហឫទ័យ​អាណិតអាសូរ​ចំពោះ​មនុស្ស​ទុគ៌ត​វិញ ធ្វើ​ដូច្នេះ​ព្រះករុណា​នឹង​បាន​សុខ​ក្សេមក្សាន្ត​ត​ទៅ​មុខ​ទៀត»។</verse>
				<verse number="28">ក្រោយ​មក​ហេតុការណ៍​ទាំង​នោះ កើត​មាន​ដល់​ព្រះចៅ​នេប៊ូក្នេសា​មែន</verse>
				<verse number="29">គឺ​ដប់ពីរ​ខែ​កន្លង​មក​ពេល​ស្ដេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះបរមរាជ​វាំង​នៅ​ក្រុង​បាប៊ីឡូន</verse>
				<verse number="30">ទ្រង់​មាន​រាជឱង្ការ​ថា៖ «ដោយសារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ីឡូន​មហានគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង​ដើម្បី​បង្ហាញ​កិត្តិយស និង​សិរីរុងរឿង​របស់​យើង»។</verse>
				<verse number="31">ពេល​ស្ដេច​មាន​រាជឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។</verse>
				<verse number="32">គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក​អោយ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​អោយ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ»។</verse>
				<verse number="33">រំពេច​នោះ​ហេតុការណ៍​ក៏​កើត​ឡើង ចំពោះ​ព្រះចៅ​នេប៊ូក្នេសា​មែន។ គេ​ដេញ​ស្ដេច​ចេញ​ពី​ចំណោម​មនុស្ស ទ្រង់​សោយ​ស្មៅ​ដូច​គោ ព្រះកាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះកេសា​របស់​ស្ដេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។</verse>
				<verse number="34">«លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះគុណ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច។ អំណាច​គ្រប់គ្រង​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="35">មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវតា និង​ចំពោះ​មនុស្ស​លោក​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះអង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះអង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។</verse>
				<verse number="36">នៅ​គ្រា​នោះ​យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិយស​រាជ​សម្បត្តិ​សិរីរុងរឿង និង​ភាព​ថ្កុំថ្កើង​មក​យើង​វិញ ហើយ​ក្រុម​ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​អោយ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​អោយ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំថ្កើង​កាន់​តែ​ខ្លាំង​ឡើង។</verse>
				<verse number="37">ឥឡូវ​នេះ យើង​នេប៊ូក្នេសា​សូម​សរសើរ កោត​ស្ញប់ស្ញែង និង​លើក​តម្កើង​សិរីរុងរឿង​ព្រះមហាក្សត្រ​នៃ​ស្ថាន​បរមសុខ ដ្បិត​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះអង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយឫក​ខ្ពស់»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះចៅ​បេលសាសារ​បាន​ចាត់​អោយ​គេ​រៀប​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ជូន​នាម៉ឺន​មន្ត្រី​ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​បាន​សោយ​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។</verse>
				<verse number="2">ក្រោយ​ពី​ក្រេប​ស្រា​រួច​ហើយ ព្រះចៅ​បេលសាសារ​បញ្ជា​អោយ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ព្រះចៅ​នេប៊ូក្នេសា ជា​បិតា​បាន​រឹប​អូស​មក​ពី​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម​។ ស្ដេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សំរាប់​ទ្រង់​ផ្ទាល់ សំរាប់​ពួក​មហេសី សំរាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្ដេច។</verse>
				<verse number="3">ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ព្រះវិហារ គឺ​ពី​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម ហើយ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​មហេសី និង​ស្រី​ស្នំ​បាន​ប្រើ​ពែង​ទាំង​នោះ​សំរាប់​សេព​សុរា។</verse>
				<verse number="4">កាល​សេពសុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។</verse>
				<verse number="5">ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​ព្រះបរមរាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ព្រះរាជា​ទត​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ</verse>
				<verse number="6">ព្រះភក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​ស្លេកស្លាំង ទ្រង់​រំជួល​ព្រះហឫទ័យ មាន​ព្រះកាយ​ពល​ទន់​ខ្សោយ និង​ព្រះបាទា​ញាប់ញ័រ។</verse>
				<verse number="7">ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​អោយ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ីឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​ក្នុង​រាជាណាចក្រ​នេះ​ផង»។</verse>
				<verse number="8">ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះរាជា​បាន​ឡើយ</verse>
				<verse number="9">ជា​ហេតុ​ធ្វើ​អោយ​ព្រះចៅ​បេលសាសារ​រឹត​តែ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​ក៏​ទាល់​គំនិត​ដែរ។</verse>
				<verse number="10">ពេល​ព្រះមហាក្សត្រិយានី​ឮ​រាជឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះនាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់លៀង ហើយ​មាន​រាជសវនីយ៍​ថា៖ «បពិត្រ​ព្រះរាជា​សូម​ទ្រង់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះករុណា​កុំ​ខ្វល់ខ្វាយ និង​ភ័យ​ញាប់ញ័រ​ដូច្នេះ​ឡើយ!</verse>
				<verse number="11">ក្នុង​រាជាណាចក្រ​របស់​ព្រះអង្គ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​ព្រះបិតា​របស់​ព្រះករុណា​គេ​បាន​ឃើញ​ថា លោក​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា​ដូច​ទេវតា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះចៅ​នេប៊ូក្នេសា​ជា​ព្រះបិតា​របស់​ព្រះករុណា​បាន​តែងតាំង​លោក​អោយ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ព្រះមហាក្សត្រ​ដែល​ជា​ព្រះបិតា​របស់​ព្រះករុណា បាន​តែងតាំង​លោក​ដូច្នេះ</verse>
				<verse number="12">ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាងវៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅជ្រះ ប៉ិនប្រសប់​ខាង​រិះគិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​បាន​ផង។ លោក​នោះ​គឺ​ដានីយ៉ែល ដែល​ព្រះបិតា​របស់​ព្រះករុណា​ប្រទាន​នាម​ថា បេលថិស្សាសារ ដូច្នេះ សូម​អោយ​គេ​ហៅ​លោក​ដានីយ៉ែល​នោះ​មក លោក​នឹង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជា​មិន​ខាន»។</verse>
				<verse number="13">គេ​អញ្ជើញ​លោក​ដានីយ៉ែល​ចូល​គាល់​ព្រះរាជា ហើយ​ទ្រង់​មាន​រាជឱង្ការ​មក​លោក​ថា៖ «តើ​លោក​ឈ្មោះ​ដានីយ៉ែល ជា​អ្នក​ដែល​ព្រះបិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?</verse>
				<verse number="14">យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាងវៃ​អស្ចារ្យ។</verse>
				<verse number="15">គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថន័យ​អោយ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថន័យ​បាន​ឡើយ។</verse>
				<verse number="16">យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថន័យ​អោយ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ​នេះ​ផង»។</verse>
				<verse number="17">ពេល​នោះ លោក​ដានីយ៉ែល​ទូល​ព្រះរាជា​វិញ​ថា៖ «សូម​ព្រះករុណា​ទុក​កិត្តិយស​នេះ​សំរាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូលបង្គំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថន័យ​ថ្វាយ​ព្រះករុណា​ជ្រាប។</verse>
				<verse number="18">បពិត្រ​ព្រះរាជា ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្ដុង្គឧត្ដម កិត្តិនាម និង​សិរីរុងរឿង​ដល់​ព្រះចៅ​នេប៊ូក្នេសា​ជា​ព្រះបិតា​របស់​ព្រះករុណា។</verse>
				<verse number="19">ព្រោះ​តែ​ភាព​ឧត្ដុង្គឧត្ដម ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នេះ​ហើយ បាន​ជា​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះចៅ​នេប៊ូក្នេសា។ ទ្រង់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​អោយ​នរណា​ក៏​បាន ទ្រង់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។</verse>
				<verse number="20">ប៉ុន្តែ ព្រះរាជា​មាន​អំនួត មាន​ចិត្ត​រឹងរូស​រហូត​ដល់​វាយឫក​ខ្ពស់ ទ្រង់​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរីរុងរឿង។</verse>
				<verse number="21">គេ​បាន​បណ្ដេញ​ព្រះរាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះរាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​អោយ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះរាជា​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​គ្រប់គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​អោយ​សោយរាជ្យ​ក៏​បាន។</verse>
				<verse number="22">បពិត្រ​ព្រះករុណា​បេលសាសារ​ជា​ព្រះរាជ​បុត្រ ទោះ​បី​ព្រះករុណា​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ</verse>
				<verse number="23">ព្រះករុណា​បាន​ប្រឆាំង​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ ដោយ​បញ្ជា​អោយ​គេ​យក​ពែង​ពី​ព្រះវិហារ​របស់​ព្រះអង្គ មក​ចាក់​ស្រា​សំរាប់​ព្រះករុណា សំរាប់​នាម៉ឺន​មន្ត្រី សំរាប់​ពួក​មហេសី និង​ពួក​ស្នំ។ បន្ទាប់​មក ព្រះករុណា​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល​មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ព្រះករុណា​មិន​បាន​លើក​តម្កើង​ព្រះ​ដែល​ជា​ម្ចាស់​លើ​ព្រះជន្ម និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ព្រះករុណា​ឡើយ។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ម្រាម​ដៃ​អោយ​មក​សរសេរ​អក្សរ​នេះ</verse>
				<verse number="25">គឺ “ម៉េណេ ម៉េណេ តេកែល និង​អ៊ូប៉ារស៊ីន”។</verse>
				<verse number="26">ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។</verse>
				<verse number="27">“តេកែល”(ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា ព្រះជាម្ចាស់​បាន​ថ្លឹង​ព្រះករុណា​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ទត​ឃើញ​ថា​ស្រាល​ពេក។</verse>
				<verse number="28">“ពេរេស”(ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះជាម្ចាស់​នឹង​ចែក​រាជាណាចក្រ​របស់​ព្រះករុណា​ជា​ពីរ គឺ​មួយ​ចំណែក​អោយ​ជន​ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​អោយ​ជន​ជាតិ​ពែរ្ស»។</verse>
				<verse number="29">ពេល​នោះ ព្រះចៅ​បេលសាសារ បញ្ជា​អោយ​គេ​យក​សម្លៀកបំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​មក​ពាក់​អោយ​លោក​ដានីយ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា លោក​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់គ្រង​ទី​បី​នៅ​ក្នុង​រាជាណាចក្រ។</verse>
				<verse number="30">នៅ​យប់​នោះ ព្រះចៅ​បេលសាសារ​ជា​ស្ដេច​របស់​ជន​ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។</verse>
				<verse number="31">ព្រះចៅ​ដារីយូស​ជា​ជន​ជាតិ​មេឌី​បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុកសិប​ពីរ​ព្រះវស្សា។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះចៅ​ដារីយូស​សព្វ​ព្រះហឫទ័យ​តែងតាំង​មេទ័ព​មួយ​រយ​ម្ភៃ​រូប អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។</verse>
				<verse number="2">ស្ដេច​តែងតាំង​មហា​មន្ត្រី​បី​រូប​អោយ​ធ្វើ​ជា​ប្រមុខ​លើ​មេទ័ព​ទាំង​នោះ។ មេទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ លោក​ដានីយ៉ែល​ជា​មហាមន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មហាមន្ត្រី​ទាំង​បី។</verse>
				<verse number="3">ក្នុង​ចំណោម​មហាមន្ត្រី​ទាំង​បី​រូប និង​មេទ័ព​ទាំង​អស់ លោក​ដានីយ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​លោក​មាន​ប្រាជ្ញា​ឈ្លាសវៃ​បំផុត។ ព្រះរាជា​មាន​បំណង​តែងតាំង​លោក​អោយ​គ្រប់គ្រង​លើ​រាជាណាចក្រ​ទាំង​មូល។</verse>
				<verse number="4">ពេល​នោះ មហាមន្ត្រី​ឯ​ទៀតៗ និង​ពួក​មេទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការងារ​ក្នុង​រាជាណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានីយ៉ែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​លោក​ដានីយ៉ែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការងារ មិន​ដែល​ធ្វេសប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។</verse>
				<verse number="5">អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ ចាប់​កំហុស​លោក​ដានីយ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ ដែល​ជាប់​ទាក់ទង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​គាត់»។</verse>
				<verse number="6">បន្ទាប់​មក ពួក​មហាមន្ត្រី និង​ចៅហ្វាយ​ខេត្ត​បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះមហាក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះមហាក្សត្រ​ដារីយូស សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ!</verse>
				<verse number="7">មហាមន្ត្រី​ទាំង​អស់​ក្នុង​រាជាណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋបាល មេទ័ព​ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​អោយ​ស្ដេច​ចេញ​រាជក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះរាជា​ក្នុង​អំឡុង​ពេល​សាមសិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់​ក្រៅ​ពី​ព្រះករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។</verse>
				<verse number="8">បពិត្រ​ព្រះរាជា ឥឡូវ​នេះ​សូម​ទ្រង់​ឡាយ​ព្រះហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​អោយ​បាន​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​មេឌី និង​ជន​ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។</verse>
				<verse number="9">ព្រះចៅ​ដារីយូស​ក៏​ឡាយ​ព្រះហស្ដ​លេខា​លើ​រាជក្រឹត្យ​ប្រកាស​បំរាម​នោះ។</verse>
				<verse number="10">កាល​លោក​ដានីយ៉ែល​បាន​ជ្រាប​អំពី​រាជក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ​ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូសាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។</verse>
				<verse number="11">ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានីយ៉ែល​កំពុង​តែ​ទូលអង្វរ​ព្រះ​របស់​លោក។</verse>
				<verse number="12">ពួក​គេ​នាំ​គ្នា​ចូល​ទៅ​គាល់​ស្ដេច ទូល​អំពី​រាជ​បំរាម​នោះ​ថា៖ «បពិត្រ​ព្រះរាជា! តើ​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាមសិប​ថ្ងៃ បើ​អ្នក​ណា​ទូលអង្វរ​ព្រះ ឬ​មនុស្ស​ក្រៅ​ពី​ព្រះករុណា​អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ព្រះមហាក្សត្រ​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សំរេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន​ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។</verse>
				<verse number="13">ពួក​គេ​ក៏​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះរាជា លោក​ដានីយ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា​ពុំ​បាន​អើពើ​នឹង​ព្រះករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។</verse>
				<verse number="14">កាល​ស្ដេច​ព្រះសណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះហឫទ័យ​ជា​ខ្លាំង។ ព្រះរាជា​ចង់​ដោះ​លែង​លោក​ដានីយ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោបាយ​ដោះ​លែង​លោក​ដានីយ៉ែល។</verse>
				<verse number="15">ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ លើក​គ្នា​មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះរាជា! សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​របស់​ជន​ជាតិ​មេឌី និង​ជន​ជាតិ​ពែរ្ស រាជ​បំរាម និង​រាជក្រឹត្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ឡាយ​ព្រះហស្ដ​លេខា​របស់​ព្រះមហាក្សត្រ​មិន​អាច​ប្រែប្រួល​បាន​ជា​ដាច់​ខាត!»។</verse>
				<verse number="16">ព្រះមហាក្សត្រ​បញ្ជា​អោយ​គេ​នាំ​លោក​ដានីយ៉ែល ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​រាជឱង្ការ​ទៅ​លោក​ថា៖ «ព្រះ​របស់​លោក​នឹង​សង្គ្រោះ​ជីវិត​លោក​ជា​មិន​ខាន ព្រោះ​លោក​បាន​គោរព​បំរើ​ព្រះអង្គ​ដោយ​ចិត្ត​ព្យាយាម»។</verse>
				<verse number="17">គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ព្រះមហាក្សត្រ​ប្រថាប់​ត្រា​ព្រះទំរង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​លោក​ដានីយ៉ែល​បាន​ឡើយ។</verse>
				<verse number="18">បន្ទាប់​មក ព្រះមហាក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡាបន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​អោយ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ​ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។</verse>
				<verse number="19">ព្រះរាជា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់ប្រញាល់​យាង​ឆ្ពោះ​ទៅ​រូង​តោ។</verse>
				<verse number="20">ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានីយ៉ែល ដោយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ក្ដុកក្ដួល​ថា៖ «លោក​ដានីយ៉ែល​ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក​ដែល​លោក​គោរព​បំរើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​អោយ​រួច​ពី​តោ​ឬ​ទេ?»។</verse>
				<verse number="21">លោក​ដានីយ៉ែល​ទូល​ទៅ​ស្ដេច​វិញ​ថា៖ «បពិត្រ​ព្រះរាជា សូម​ទ្រង់​មាន​ព្រះជន្ម​គង់​នៅ​រហូត​ត​ទៅ!</verse>
				<verse number="22">ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះករុណា​ដែរ»។</verse>
				<verse number="23">ពេល​នោះ ព្រះមហាក្សត្រ​មាន​ព្រះហឫទ័យ​រីករាយ​ក្រៃលែង ទ្រង់​បញ្ជា​អោយ​គេ​យក​លោក​ដានីយ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​លោក​ចេញ​មក​ឃើញ​ថា លោក​គ្មាន​របួស​អ្វី​សោះ ដ្បិត​លោក​មាន​ជំនឿ​លើ​ព្រះ​របស់​លោក។</verse>
				<verse number="24">បន្ទាប់​មក ព្រះមហាក្សត្រ​បញ្ជា​អោយ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានីយ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេចខ្ទី​អស់។</verse>
				<verse number="25">ព្រះបាទ​ដារីយូស​ចេញ​រាជសារ​មួយ​ប្រកាស​ប្រាប់​ប្រជាជន ប្រជាជាតិ និង​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌!</verse>
				<verse number="26">យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំងឡាយ​ដែល​រស់​នៅ​ទួទាំង​រាជាណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​ព្រះ​របស់​លោក​ដានីយ៉ែល ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។ ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។</verse>
				<verse number="27">ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានីយ៉ែល​អោយ​រួច​ពី​ក្រញាំ​តោ»។</verse>
				<verse number="28">លោក​ដានីយ៉ែល​បាន​ចំរុងចំរើន​រុងរឿង​ឡើង ក្នុង​រជ្ជកាល​ព្រះចៅ​ដារីយូស និង​ក្នុង​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ជន​ជាតិ​ពែរ្ស។</verse>
			</chapter>
			<chapter number="7">
				<verse number="1">នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​បេលសាសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន លោក​ដានីយ៉ែល​បាន​យល់​សុបិន​នៅ​ពេល​សម្រាន្ដ គឺ​ព្រលឹង​របស់​លោក​និមិត្ត​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​លើក​យក​ចំណុច​សំខាន់ៗ មក​សរសេរ​រៀប​រាប់​ដូច​ត​ទៅ:</verse>
				<verse number="2">លោក​ដានីយ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។</verse>
				<verse number="3">ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។</verse>
				<verse number="4">សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​អោយ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​អោយ​វា​មាន​ចិត្ត​ដូច​មនុស្ស។</verse>
				<verse number="5">សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លាឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​អោយ​ច្រើន​ទៅ!”។</verse>
				<verse number="6">ខ្ញុំ​សម្លឹង​មើល​ទៅ​ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លារខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់គ្រង​លើ​ពិភព​លោក។​</verse>
				<verse number="7">បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។</verse>
				<verse number="8">ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។</verse>
				<verse number="9">«ពេល​នោះ​ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះជាម្ចាស់​នៃ​ពេល​វេលា​ដែល​មាន​ព្រះជន្មាយុ​យឺនយូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះកេសា​របស់​ព្រះអង្គ​ស​ដូច​សំឡី​។ បល្ល័ង្ក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោសន្ធៅ។</verse>
				<verse number="10">មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង​ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បំរើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។</verse>
				<verse number="11">ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ ពោល​ពាក្យ​យ៉ាង​ព្រហើន​កោងកាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។</verse>
				<verse number="12">រីឯ​សត្វ​ឯ​ទៀតៗ ក៏​បាត់​បង់​អំណាច​គ្រប់គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​អោយ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។</verse>
				<verse number="13">ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះជន្មាយុ​យឺនយូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។</verse>
				<verse number="14">លោក​បាន​ទទួល​អំណាច​គ្រប់គ្រង​ព្រះកិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជាជន​ទាំង​អស់ ប្រជាជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​គោរព​បំរើ​លោក អំណាច​គ្រប់គ្រង​របស់​លោក​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ឥត​សាប​សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​លោក​មិន​ត្រូវ​រលាយ​ដែរ។»</verse>
				<verse number="15">ពេល​នោះ ខ្ញុំ​ដានីយ៉ែល​តប់ប្រមល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​នេះ ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត​ណាស់។</verse>
				<verse number="16">ខ្ញុំ​ក៏​ខិត​ទៅ​ជិត​បុរស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​បល្ល័ង្ក ហើយ​សួរ​គាត់​អោយ​ពន្យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​ហេតុការណ៍​ទាំង​នោះ។ គាត់​ក៏​កាត់​ស្រាយ​អត្ថន័យ​នៃ​ហេតុការណ៍​ទាំង​អស់ ដែល​ខ្ញុំ​បាន​ឃើញ​នោះ​ដូច​ត​ទៅ:</verse>
				<verse number="17">សត្វ​ធំ​សម្បើម​ទាំង​បួន​នោះ គឺ​ព្រះមហាក្សត្រ​បួន​អង្គ ដែល​នឹង​ឡើង​គ្រង​រាជ្យ​លើ​ផែនដី​នេះ។</verse>
				<verse number="18">បន្ទាប់​មក ប្រជាជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នឹង​ទទួល​រាជ​សម្បត្តិ​នោះ ហើយ​ពួក​គេ​គ្រង​ព្រះរាជ្យ​ដ៏​ស្ថិត​នៅ​អស់កល្ប​ជានិច្ច ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="19">ក្រោយ​មក​ខ្ញុំ​ក៏​សួរ​ចង់​ដឹង​អោយ​ច្បាស់​អំពី​សត្វ​ទី​បួន ដែល​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀតៗ គឺ​មាន​រូបរាង​គួរ​ស្ញែង​ខ្លាច មាន​ធ្មេញ​ដែក មាន​ក្រចក​លង្ហិន ហើយ​ត្របាក់​ស៊ី​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់។</verse>
				<verse number="20">ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​អោយ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោងកាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។</verse>
				<verse number="21">ខ្ញុំ​បាន​ឃើញ​ស្នែង​នេះ​កំពុង​តែ​ច្បាំង​នឹង​ប្រជាជន​ដ៏វិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួក​គេ</verse>
				<verse number="22">រហូត​ដល់​ពេល​ព្រះជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះជន្មាយុ​យឺនយូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​អោយ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជាជន​ដ៏វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។</verse>
				<verse number="23">បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជាណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង​នៅ​លើ​ផែនដី។ រាជាណាចក្រ​នោះ ប្លែក​ពី​រាជាណាចក្រ​ឯ​ទៀតៗ គឺ​រាជាណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កំទេច​រាជាណាចក្រ​ឯ​ទៀតៗ។</verse>
				<verse number="24">រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជាណាចក្រ​នោះ។ បន្ទាប់​មក មាន​ស្ដេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្ដេច​មុនៗ​ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្ដេច​បី​អង្គ​ទៀត​ចោល។</verse>
				<verse number="25">ស្ដេច​អង្គ​នេះ​នឹង​មាន​រាជឱង្ការ​ប្រឆាំង​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្ដេច​នឹង​ជិះជាន់​សង្កត់សង្កិន​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​ក្រឹត្យវិន័យ​ទៀត​ផង។ ទ្រង់​នឹង​ធ្វើ​បាប​ប្រជាជន​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា។​</verse>
				<verse number="26">បន្ទាប់​មក ពេល​វិនិច្ឆ័យ​ទោស​ក៏​មក​ដល់ គេ​នឹង​ដក​អំណាច​គ្រប់គ្រង​ចេញ​ពី​ស្ដេច​នោះ ហើយ​រាជ្យ​នេះ​នឹង​ត្រូវ​គេ​បំផ្លាញ​អោយ​វិនាស​សូន្យ​រហូត​ត​ទៅ។</verse>
				<verse number="27">ប្រជាជន​ដ៏វិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជាណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច មេ​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បំរើ ហើយ​ស្ដាប់​បង្គាប់​ប្រជាជន​ដ៏វិសុទ្ធ​នោះ។</verse>
				<verse number="28">«សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល​ភ័យ​តក់ស្លុត​ជា​ខ្លាំង ហេតុការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​អោយ​ខ្ញុំ​ស្លេកស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">​នៅ​ឆ្នាំ​ទី​បី នៃ​រជ្ជកាល​ព្រះចៅ​បេលសាសារ ខ្ញុំ​ដានីយ៉ែល​បាន​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មួយ បន្ទាប់​ពី​សុបិន​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​លើក​មុន។</verse>
				<verse number="2">ក្នុង​និមិត្តហេតុ​អស្ចារ្យ​នេះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ហាក់​បី​ដូច​ជា​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​ក្រុង​ដ៏​សំខាន់​របស់​អាណាខេត្ត​អេឡាំ។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ក្នុង​និមិត្តហេតុ​អស្ចារ្យ​នោះ ខ្ញុំ​ឃើញ​ថា ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​អ៊ូឡៃ។</verse>
				<verse number="3">ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។</verse>
				<verse number="4">ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​អោយ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចំរើន​ធំ​ឡើង​ជានិច្ច។</verse>
				<verse number="5">ពេល​ខ្ញុំ​កំពុង​តែ​រិះគិត ខ្ញុំ​ឃើញ​មាន​ពពែ​ឈ្មោល​មួយ​ចេញ​ពី​ទិស​ខាង​លិច​មក វា​បោល​កាត់​ផែនដី​យ៉ាង​លឿន ជើង​វា​ឥត​ប៉ះ​ដី​សោះ​ឡើយ។ ពពែ​នេះ​មាន​ស្នែង​មួយ​គួរ​អោយ​ស្ញប់ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។</verse>
				<verse number="6">ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សំរុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។</verse>
				<verse number="7">ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កំទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​អោយ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។</verse>
				<verse number="8">ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំងក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​អោយ​ស្ញប់ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។</verse>
				<verse number="9">មាន​ស្នែង​មួយ​តូច​ដុះ​ចេញ​ពី​ស្នែង​មួយ ក្នុង​ចំណោម​ស្នែង​ទាំង​បួន ស្នែង​តូច​នោះ​កាន់​តែ​រីក​ធំ​ឡើងៗ ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ខាង​កើត និង​ឆ្ពោះ​ទៅ​កាន់​ស្រុក​ដ៏​ស្អាត​ជាង​គេ​បំផុត​។</verse>
				<verse number="10">បន្ទាប់​មក ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​កងពល​នៃ​ស្ថានសួគ៌ ធ្វើ​អោយ​ពួក​គេ​មួយ​ចំនួន និង​ផ្កាយ​ខ្លះ​ធ្លាក់​មក ហើយ​វា​ជាន់​ឈ្លី។</verse>
				<verse number="11">ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះម្ចាស់សួគ៌ វា​ហាម​គេ​មិន​អោយ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះអង្គ​ ព្រម​ទាំង​បន្ថោក​ទីសក្ការៈ​ថែម​ទៀត​ផង។</verse>
				<verse number="12">កងពល និង​យញ្ញបូជា​ប្រចាំ​ថ្ងៃ ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​ស្នែង​នោះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ។ ស្នែង​នោះ​ជាន់​ឈ្លី​សេចក្ដី​ពិត អ្វីៗ​ដែល​វា​ធ្វើ​សុទ្ធ​តែ​បាន​សំរេច​ទាំង​អស់។</verse>
				<verse number="13">ខ្ញុំ​បាន​ឮ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្តហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញបូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាតត្បាត​ទីសក្ការៈ និង​កងពល​ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ​រហូត​ដល់​ពេល​ណា»។</verse>
				<verse number="14">គាត់​ពោល​មក​ខ្ញុំ​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​ខាន​បាន​ថ្វាយ​យញ្ញបូជា ពីរ​ពាន់​បី​រយ​ដង ដោយ​គិត​ទាំង​ព្រឹក ទាំង​ល្ងាច។ បន្ទាប់​មក គេ​នឹង​រៀបចំ​ទីសក្ការៈ​ឡើង​វិញ»។</verse>
				<verse number="15">នៅ​ពេល​ដែល​ខ្ញុំ​ដានីយ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថន័យ​មាន​ម្នាក់​ដែល​មាន​ទ្រង់ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ</verse>
				<verse number="16">ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «កាព្រីយ៉ែល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។</verse>
				<verse number="17">លោក​នោះ​ក៏​ចូល​មក​ជិត​កន្លែង​ដែល​ខ្ញុំ​ឈរ ធ្វើ​អោយ​ខ្ញុំ​ភ័យ​តក់ស្លុត​ជា​ខ្លាំង ហើយ​ខ្ញុំ​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បុត្រ​មនុស្ស​អើយ ចូរ​ជ្រាប​ថា និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​សំដែង​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ»។</verse>
				<verse number="18">ក្នុង​ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ ខ្ញុំ​ក៏​លង់​ស្មារតី ហើយ​នៅ​តែ​អោន​មុខ​ដល់​ដី​ដដែល។ លោក​ពាល់​ខ្ញុំ​រួច​អោយ​ខ្ញុំ​ក្រោក​ឈរ​ឡើង នៅ​កន្លែង​ដែល​ខ្ញុំ​ឈរ​ពី​មុន។</verse>
				<verse number="19">បន្ទាប់​មក លោក​ពោល​ថា៖ «ខ្ញុំ​នឹង​ជំរាប​អោយ​លោក​ជ្រាប អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​ចុង​ក្រោយ​ទុក​ជា​ស្រេច​ហើយ។</verse>
				<verse number="20">ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន​ជាតិ​មេឌី និង​ជន​ជាតិ​ពែរ្ស។</verse>
				<verse number="21">រីឯ​ពពែ​ឈ្មោល​ដែល​មាន​រោម​ពេញ​ខ្លួន គឺ​ស្ដេច​របស់​ជន​ជាតិ​ក្រិក។ ស្នែង​ដ៏​ធំ​ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នែក គឺ​ជា​ស្ដេច​ទី​មួយ។</verse>
				<verse number="22">ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជាជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។</verse>
				<verse number="23">នៅ​ចុង​រជ្ជកាល​របស់​នគរ​ទាំង​បួន គឺ​នៅ​ពេល​ដែល​មនុស្ស​ពាល​ប្រព្រឹត្ត​អំពើ​បាប​ដល់​កំរិត នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ឡើង​គ្រង​រាជ្យ ស្ដេច​នេះ​ព្រហើន​កោងកាច​ណាស់ ហើយ​ប៉ិនប្រសប់​ខាង​បោក​ប្រាស់​ទៀត​ផង។</verse>
				<verse number="24">អំណាច​របស់​ស្ដេច​នេះ​នឹង​រឹងប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយសារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​អោយ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សំរេច ស្ដេច​នឹង​កំទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កំទេច​ប្រជាជន​ដ៏វិសុទ្ធ​ទៀត​ផង។</verse>
				<verse number="25">ពេល​បាន​ចំរុងចំរើន ព្រោះ​តែ​កលល្បិច​ដ៏​ប៉ិនប្រសប់ ស្ដេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខសាន្ត។ សូម្បី​តែ​ព្រះមហាក្សត្រ​លើ​ក្សត្រ​ទាំង​អស់​ក៏​ស្ដេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្ដេច​នោះ​នឹង​ត្រូវ​រលំ​ដោយ​គ្មាន​នរណា​ផ្ដួល​ឡើយ។</verse>
				<verse number="26">រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្តហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​អោយ​ជិត ដ្បិត​ព្រឹត្តិការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរលង់​ខាង​មុខ»។</verse>
				<verse number="27">ខ្ញុំ​ដានីយ៉ែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខងារ​ថ្វាយ​ព្រះរាជា​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្តហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​អោយ​ខ្ញុំ​តក់ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ជា​បុត្រ​របស់​ព្រះចៅ​អហាស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជាណាចក្រ​ខាល់ដេ</verse>
				<verse number="2">គឺ​ឆ្នាំ​ទី​មួយ​ដែល​ទ្រង់​ឡើង​គ្រង​រាជ្យ ខ្ញុំ​ដានីយ៉ែល​បាន​អាន​ព្រះគម្ពីរ ហើយ​យល់​អត្ថន័យ​នៃ​ចំនួន​ឆ្នាំ​ដែល​ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទុក​តាម​រយៈ​ព្យាការី​យេរេមា ស្ដី​អំពី​ក្រុង​យេរូសាឡឹម​ដែល​ត្រូវ​ខូច​បង់​នោះ គឺ​ចិតសិប​ឆ្នាំ។</verse>
				<verse number="3">ខ្ញុំ​ក៏​បែរ​មុខ​ទៅ​រក​ព្រះជាអម្ចាស់ ដើម្បី​អធិស្ឋាន​ទទូច​អង្វរ​ព្រះអង្គ ដោយ​តម​អាហារ និង​កាន់​ទុក្ខ។</verse>
				<verse number="4">ខ្ញុំ​ទូលអង្វរ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ព្រះអង្គ​ដូច​ត​ទៅ: “បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​តែងតែ​រក្សា​សម្ពន្ធមេត្រី​របស់​ព្រះអង្គ ហើយ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ!</verse>
				<verse number="5">យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះបោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ​បញ្ជា និង​វិន័យ​របស់​ព្រះអង្គ។</verse>
				<verse number="6">យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដែល​បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះអង្គ​ថ្វាយ​ស្ដេច​ប្រាប់​នាម៉ឺន​បុព្វបុរស និង​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។</verse>
				<verse number="7">បពិត្រ​ព្រះអម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូសាឡឹម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះអង្គ​បណ្ដេញ​អោយ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ។</verse>
				<verse number="8">បពិត្រ​ ព្រះអម្ចាស់ យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វបុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="9">ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិតអាសូរ ហើយ​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​ជានិច្ច។</verse>
				<verse number="10">យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​អស់​លោក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="11">ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល បាន​បំពាន​លើ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ ហើយ​ងាក​ចេញ​ពុំ​ព្រម​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដាសា ទំនាយ​ផ្សេងៗ ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ ជា​អ្នក​បំរើ​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអង្គ។</verse>
				<verse number="12">ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ និង​ចំពោះ​អ្នក​ដឹក​នាំ​ដែល​គ្រប់គ្រង​លើ​យើង​ខ្ញុំ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ធ្វើ​អោយ​ទុក្ខ​វេទនា​មួយ​យ៉ាង​ធំ កើត​មាន​ដល់​យើង​ខ្ញុំ ហើយ​នៅ​ក្រោម​មេឃ​នេះ​ពុំ​ដែល​មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​ឡើង​ដូច​ទុក្ខ​វេទនា ដែល​ក្រុង​យេរូសាឡឹម​បាន​ជួប​ប្រទះ​នោះ​ឡើយ។</verse>
				<verse number="13">ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ តែ​យើង​ខ្ញុំ​ពុំ​បាន​ទូលអង្វរ​សុំ​សេចក្ដី​សន្ដោស​ពី​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។</verse>
				<verse number="14">ព្រះអម្ចាស់ ​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="15">ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ធ្វើ​អោយ​ព្រះកិត្តិនាម​របស់​ព្រះអង្គ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ​មាន​ទោស។</verse>
				<verse number="16">ឱ​ព្រះអម្ចាស់​អើយ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​សុចរិត​ទាំង​អស់ ហេតុ​នេះ សូម​បំបែរ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ចេញ​ពី​ក្រុង​យេរូសាឡឹម និង​ចេញ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ ដ្បិត​សាសន៍​ទាំងឡាយ​ដែល​នៅ​ជុំវិញ​យើង​ខ្ញុំ នាំ​គ្នា​មាក់ងាយ​ក្រុង​យេរូសាឡឹម និង​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​កំហុស​របស់​បុព្វបុរស​យើង​ខ្ញុំ។</verse>
				<verse number="17">ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​ព្រះអង្គ​ផង។ ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ សូម​សំដែង​ព្រះហឫទ័យ​ប្រណី​មេត្តា​ចំពោះ​ទីសក្ការៈ​របស់​ព្រះអង្គ​ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។</verse>
				<verse number="18">ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ សូម​ទត​មើល​ក្រុង​បាក់​បែក​ដែល​ជា​ព្រះដំណាក់​របស់​ព្រះអង្គ​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ព្រះអង្គ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ​អាណិតអាសូរ​ដ៏​ធំធេង​របស់​ព្រះអង្គ។</verse>
				<verse number="19">ព្រះអម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! ព្រះអម្ចាស់​អើយ សូម​អត់ទោស​អោយ​យើង​ខ្ញុំ​ផង! ព្រះអម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជារាស្ត្រ​នេះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ”។</verse>
				<verse number="20">ខ្ញុំ​បាន​រៀប​រាប់​ទូលអង្វរ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ខ្ញុំ​បាន​សារភាព​អំពើ​បាប​របស់​ខ្ញុំ ព្រម​ទាំង​បាប​របស់​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ខ្ញុំ​ក៏​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ ស្ដី​អំពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="21">ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រីយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ​កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។</verse>
				<verse number="22">លោក​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «លោក​ដានីយ៉ែល​អើយ ខ្ញុំ​មក​ពេល​នេះ ដើម្បី​ណែនាំ​លោក​អោយ​បាន​យល់។</verse>
				<verse number="23">នៅ​ពេល​លោក​ចាប់​ផ្ដើម​ទូលអង្វរ​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជំរាប​លោក ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់។ សូម​ពិចារណា​ព្រះបន្ទូល​នេះ ហើយ​យល់​អត្ថន័យ​របស់​និមិត្តហេតុ​ដ៏​អស្ចារ្យ​ចុះ។</verse>
				<verse number="24">ព្រះអង្គ​បាន​កំណត់​ពេល​ប្រាំពីរ​ឆ្នាំ ចិតសិប​ដង សំរាប់​ប្រជាជន និង​ក្រុង​ដ៏វិសុទ្ធ​របស់​លោក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើកលែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់កល្ប​ជានិច្ច ហើយ​សំរេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្តហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ព្យាការី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទីសក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ថ្វាយ​ព្រះអម្ចាស់។</verse>
				<verse number="25">ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថន័យ​នេះ​ចុះ! ចាប់​ពី​ពេល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល ស្ដី​អំពី​ការ​រៀបចំ​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​ព្រះមេស្ស៊ី*​យាង​មក​ដល់​មាន​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ហើយ​នៅ​ប្រាំពីរ​ឆ្នាំ​ហុកសិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ​ជា​គ្រា​មួយ​ដ៏​សែន​វេទនា។</verse>
				<verse number="26">លុះ​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ហុកសិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការពារ​លោក​ទេ។ ប្រជាជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ នឹង​ទទួល​ទោស​ពី​ព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិចបំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក​។</verse>
				<verse number="27">ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​អោយ​ប្រជាជាតិ​ជា​ច្រើន​ចុះ​សន្ធិសញ្ញា​យ៉ាង​តឹងរ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​អោយ​មាន​ការ​ថ្វាយ​យញ្ញបូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្តរាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ដានីយ៉ែល ហៅ​បេលថិស្សាសារ។ ព្រះបន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានីយ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះបន្ទូល​នេះ ហើយ​យល់​អត្ថន័យ​របស់​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។</verse>
				<verse number="2">នៅ​គ្រា​នោះ ខ្ញុំ​ដានីយ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។</verse>
				<verse number="3">ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។</verse>
				<verse number="4">នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេកែល​</verse>
				<verse number="5">ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។</verse>
				<verse number="6">រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុតលឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹងកង​ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។​</verse>
				<verse number="7">ខ្ញុំ​ដានីយ៉ែល​បាន​ឃើញ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិតភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។</verse>
				<verse number="8">ពេល​ខ្ញុំ​ឃើញ​និមិត្តហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង​ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេកស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។</verse>
				<verse number="9">ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។</verse>
				<verse number="10">ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង​ទាំង​ញាប់ញ័រ។</verse>
				<verse number="11">លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានីយ៉ែល​អើយ ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​អោយ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះជាម្ចាស់​ចាត់​ខ្ញុំ​អោយ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ​ទាំង​ញាប់ញ័រ។</verse>
				<verse number="12">លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានីយ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះសណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។</verse>
				<verse number="13">ទេវតា​ថែរក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល​ ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា​បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ ជា​មួយ​ស្ដេច​នានា​របស់​ជន​ជាតិ​ពែរ្ស។</verse>
				<verse number="14">ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​អោយ​ដឹង​អំពី​ហេតុការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជាជន​របស់​លោក​ទៅ​អនាគត ដ្បិត​មាន​និមិត្តហេតុ​អស្ចារ្យ​មួយ សំរាប់​គ្រា​នោះ​ដែរ»។</verse>
				<verse number="15">ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​អោន​មុខ​ចុះ នៅ​ស្ងៀម</verse>
				<verse number="16">ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស​ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់​ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្តហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់ប្រមល់​ក្នុង​ចិត្ត​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។</verse>
				<verse number="17">តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។</verse>
				<verse number="18">ពេល​នោះ លោក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​មនុស្ស​បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​អោយ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។</verse>
				<verse number="19">រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​អោយ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត! ចូរ​មាន​កម្លាំង​មាំមួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជំរាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។</verse>
				<verse number="20">លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវតា​ថែរក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ​ទេវតា​ថែរក្សា​អាណាចក្រ​ក្រិក​នឹង​មក​ដល់។</verse>
				<verse number="21">ប៉ុន្តែ ខ្ញុំ​ចង់​ជំរាប​លោក​អោយ​ដឹង អំពី​សេចក្ដី​ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវតា​មីកែល ជា​ទេវតា​ថែរក្សា​អ៊ីស្រាអែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ តទល់​នឹង​ពួក​នោះ​ទេ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយុស ជា​ជន​ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវតា​មីកែល ដើម្បី​ជួយ​គាំទ្រ​លោក។</verse>
				<verse number="2">ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក​ដូច​ត​ទៅ: ស្ដេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ លើ​ចក្រភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀតៗ។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹងប៉ឹង ដោយសារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​សឹក​នឹង​អាណាចក្រ​ក្រិក។</verse>
				<verse number="3">ប៉ុន្តែ នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដ៏​ពូកែ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ស្ដេច​នេះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត។</verse>
				<verse number="4">ពេល​ស្ដេច​បាន​ថ្កុំថ្កើង​ឡើង ចក្រភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ ព្រះរាជវង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។</verse>
				<verse number="5">ស្ដេច​របស់​អាណាចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេទ័ព​មួយ​រូប​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់គ្រង​ស្រុក​ដែរ ហើយ​អាណាចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណាចក្រ​របស់​ស្ដេច​នោះ។</verse>
				<verse number="6">ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពានមេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណាចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណាចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពានមេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជវង្ស​ក៏​មិន​ស្ថិតស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែហម​នាង ទាំង​បិតា​ទាំង​អ្នក​ដែល​ជួយ​គាំទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។</verse>
				<verse number="7">ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យជំនះ។</verse>
				<verse number="8">ស្ដេច​នាំ​យក​ជយភ័ណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់​ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។</verse>
				<verse number="9">ក្រោយ​មក​ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណាចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។</verse>
				<verse number="10">បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​ដោយ​ប្រមូល​កងពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។</verse>
				<verse number="11">ពេល​នោះ ស្ដេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្ដេច​ខាង​ជើង ហើយ​កងទ័ព​ដ៏​ច្រើន​របស់​ស្ដេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ខាង​ត្បូង។</verse>
				<verse number="12">ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យជំនះ​ពុំ​បាន​ដែរ។</verse>
				<verse number="13">ស្ដេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្រ្ដាវុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។</verse>
				<verse number="14">នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជាជន​របស់​លោក​ លើក​គ្នា​បះបោរ ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សំរេច​គំរោងការ​របស់​ខ្លួន​បាន​ឡើយ។</verse>
				<verse number="15">ទ័ព​ស្ដេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំវិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹងមាំ ហើយ​វាយ​យក​ក្រុង​នោះ។ កងទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កងពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់ទល់​បាន​ឡើយ។</verse>
				<verse number="16">ស្ដេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត​ ហើយ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។</verse>
				<verse number="17">ស្ដេច​ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្ដេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ​អំណាច​នៃ​អាណាចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពានមេត្រី​ជា​មួយ​ស្ដេច​ខាង​ត្បូង។ ទ្រង់​លើក​បុត្រី​អោយ​ធ្វើ​ជា​មហេសី​ស្ដេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្ដេច​នោះ តែ​ពុំ​បាន​សំរេច​ដូច​បំណង​ឡើយ។</verse>
				<verse number="18">ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេទ័ព​ម្នាក់​មក​បញ្ឈប់​សកម្មភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​អោយ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។</verse>
				<verse number="19">បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរាជ័យ ហើយ​វិនាស​សូន្យ​ទៅ។</verse>
				<verse number="20">ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​អោយ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំថ្កើង​ជាង​គេ​ក្នុង​អាណាចក្រ​។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស​តែ មិន​មែន​ដោយ​ការ​បះបោរ ឬ​ដោយ​សង្គ្រាម​ទេ។</verse>
				<verse number="21">ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​អោយ​មាក់ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខសាន្តត្រាណ​ដោយ​ប្រើ​កលល្បិច។</verse>
				<verse number="22">កងទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុកលុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហាបូជាចារ្យ​របស់​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ក៏​បរាជ័យ​ដែរ។</verse>
				<verse number="23">ស្ដេច​នោះ​នឹង​ចង​សម្ពន្ធមិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ​ដើម្បី​បោក​ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្សពួក​តិច​ក៏​ដោយ។</verse>
				<verse number="24">ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណាខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​អោយ​បក្សពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។</verse>
				<verse number="25">ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លាហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យជំនះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង</verse>
				<verse number="26">គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​អោយ​ទ័ព​របស់​ស្ដេច​ត្រូវ​បរាជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។</verse>
				<verse number="27">បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។</verse>
				<verse number="28">ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ តាម​គំរោងការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។</verse>
				<verse number="29">លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណាចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ</verse>
				<verse number="30">គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​អោយ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ​ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ។</verse>
				<verse number="31">ពេល​នោះ កងទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។​</verse>
				<verse number="32">ស្ដេច​នោះ​នឹង​ពោល​ពាក្យ​បញ្ចើចបញ្ចើ ល្បួង​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជន​ដែល​ស្គាល់​ព្រះជាម្ចាស់​នឹង​កាន់​ចិត្ត​រឹងប៉ឹង។</verse>
				<verse number="33">ពួក​អ្នក​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជាជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ​រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​មួយ​រយៈ។</verse>
				<verse number="34">ក្នុង​ពេល​ដែល​គេ​ធ្វើ​បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កលល្បិច។</verse>
				<verse number="35">ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​អោយ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ នឹង​កើត​មាន​តាម​ពេល​កំណត់។</verse>
				<verse number="36">ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំងឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចំរើន​មាំមួន​ឡើង រហូត​ទាល់​តែ​ព្រះពិរោធ​កើន​ដល់​កំរិត ដ្បិត​ហេតុការណ៍​អ្វី​ដែល​ព្រះជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សំរេច​។</verse>
				<verse number="37">ស្ដេច​នោះ​មិន​យោគយល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគយល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគយល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ លើស​អ្វីៗ​ទាំង​អស់។</verse>
				<verse number="38">ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។</verse>
				<verse number="39">ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​អោយ​ពួក​គេ​គ្រប់គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​អោយ​ពួក​គេ​ជា​រង្វាន់​ផង។</verse>
				<verse number="40">នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង​ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹកគគ្រេង​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់</verse>
				<verse number="41">គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន​ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។</verse>
				<verse number="42">ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។</verse>
				<verse number="43">ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន​ជាតិ​លីប៊ី និង​ជន​ជាតិ​អេត្យូពី​នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។</verse>
				<verse number="44">បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង​បណ្ដាល​អោយ​ស្ដេច​បារម្ភ​ក្រៃលែង។ ស្ដេច​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កំទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។</verse>
				<verse number="45">ស្ដេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">នៅ​គ្រា​ចុង​ក្រោយ មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា ហើយ​ជា​អ្នក​ថែរក្សា​ប្រជាជន​របស់​លោក​នឹង​ក្រោក​ឈរ​ឡើង។ គ្រា​នោះ​នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ពេល​កើត​មាន​ប្រជាជាតិ​រហូត​មក​ដល់​ថ្ងៃ​នេះ មនុស្ស​លោក​មិន​ដែល​រង​ទុក្ខ​លំបាក​ដូច្នេះ​ទេ។ ប៉ុន្តែ នៅ​គ្រា​នោះ ក្នុង​ចំណោម​ប្រជាជន​របស់​លោក អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ក្រាំង​ជីវិត​នឹង​ត្រូវ​រួច​ខ្លួន។</verse>
				<verse number="2">មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់កល្ប​ជានិច្ច​ផង។</verse>
				<verse number="3">រីឯ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា​វិញ នឹង​ភ្លឺ​ដូច​ផ្ទៃ​មេឃ ហើយ​អស់​អ្នក​ដែល​ជួយ​ណែនាំ​មនុស្សម្នា​ជា​ច្រើន​អោយ​ប្រព្រឹត្ត​អំពើ​សុចរិត គេ​នឹង​បាន​ភ្លឺ​ដូច​ផ្កាយ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="4">ចំពោះ​លោក​វិញ លោក​ដានីយ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចំរើន​ឡើង»។</verse>
				<verse number="5">ពេល​នោះ ខ្ញុំ​ដានីយ៉ែល ក្រឡេក​មើល​ទៅ​ឃើញ​បុរស​ពីរ​នាក់​ទៀត​ឈរ​នៅ​មាត់​ទន្លេ ម្នាក់​នៅ​ត្រើយ​ខាង​អាយ ម្នាក់​ទៀត​នៅ​ត្រើយ​ខាង​នាយ។</verse>
				<verse number="6">បុរស​ម្នាក់​ពោល​ទៅ​កាន់​ទេវតា​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា៖ «តើ​ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ចប់​នៅ​ពេល​ណា?»។</verse>
				<verse number="7">ទេវតា​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡារិក ក្នុង​នាម​ព្រះជាម្ចាស់ ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជានិច្ច​ថា៖ «ហេតុការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំទ្រ​ទៀត​បាន»។</verse>
				<verse number="8">ខ្ញុំ ដានីយ៉ែល​បាន​ឮ​ពាក្យ​ទាំង​នេះ តែ​ពុំ​បាន​យល់​អត្ថន័យ​ទេ ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អើយ តើ​ហេតុការណ៍​ទាំង​នេះ​នឹង​ត្រូវ​ចប់​ដូច​ម្ដេច?»។</verse>
				<verse number="9">លោក​តប​មក​ខ្ញុំ​វិញ​ថា៖ «លោក​ដានីយ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​អោយ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។</verse>
				<verse number="10">ដោយសារ​ទុក្ខ​លំបាក មនុស្ស​ជា​ច្រើន​នឹង​បាន​ស្អាត​បរិសុទ្ធ និង​សស្គុស។ មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​នេះ​ទេ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត រីឯ​មនុស្ស​មាន​ប្រាជ្ញា​ទើប​យល់។</verse>
				<verse number="11">ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅសិប​ថ្ងៃ។</verse>
				<verse number="12">អ្នក​ណា​កាន់​ចិត្ត​រឹងប៉ឹង​រហូត​ដល់​មួយ​ពាន់​បី​រយ​សាមសិប​ប្រាំ​ថ្ងៃ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។</verse>
				<verse number="13">ចំពោះ​លោក​វិញ សូម​កាន់​ចិត្ត​អោយ​បាន​រឹងប៉ឹង នោះ​លោក​នឹង​បាន​សំរាក ហើយ​លោក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់​នៅ​គ្រា​ចុង​ក្រោយ​បំផុត»។</verse>
			</chapter>
		</book>
		<book number="28">
			<chapter number="1">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ព្រះបាទ​អូសៀស ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម បុត្រ​របស់​ព្រះបាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។</verse>
				<verse number="2">ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​បាន​ថ្លែង តាម​រយៈ​លោក​ហូសេ ចាប់​ផ្ដើម​ដូច​ត​ទៅ: ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​យក​ស្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ភរិយា ហើយ​បង្កើត​កូន​ពី​ស្រី​ពេស្យា​នោះ ដ្បិត​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​បែក​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់!»។</verse>
				<verse number="3">លោក​ហូសេ​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​របស់​លោក​ឌីប្លែម​មក​ធ្វើ​ជា​ភរិយា នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេសរាល”​ ដ្បិត​បន្តិច​ទៀត​យើង​នឹង​វិនិច្ឆ័យ​ទោស​រាជវង្ស​របស់​ស្ដេច​យេហ៊ូវ ព្រោះ​តែ​ស្ដេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេសរាល។ យើង​នឹង​លែង​អោយ​មាន​ស្ដេច​សោយ​រាជ្យ​លើ​ពូជពង្ស​អ៊ីស្រាអែល។</verse>
				<verse number="5">ថ្ងៃ​នោះ​យើង​នឹង​បំបែក​កម្លាំង​ទ័ព​អ៊ីស្រាអែល​នៅ​វាល​យេសរាល»។</verse>
				<verse number="6">នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូហាម៉ា”​ ដ្បិត​យើង​នឹង​លែង​អាណិតអាសូរ​កូន​ចៅ​អ៊ីស្រាអែល ហើយ​ក៏​លែង​អត់ទោស​អោយ​ពួក​គេ​រហូត​ដែរ។</verse>
				<verse number="7">ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចំបាំង ឬ​ដោយ​កងពល​សេះ​ឡើយ»។</verse>
				<verse number="8">ក្រោយ​ពី​បាន​ផ្ដាច់​ដោះ​ឡូរូហាម៉ា​រួច​ហើយ នាង​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំមី”​ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជារាស្ត្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="10">ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រាអែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជាជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​បុត្រ​របស់ ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ”។</verse>
				<verse number="11">ពេល​នោះ កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រាអែល រួបរួម​គ្នា​វិញ ពួក​គេ​ជ្រើស​រើស​យក​មេ​ដឹក​នាំ​តែ​មួយ ពួក​គេ​នឹង​ធ្វើ​ជា​ម្ចាស់​ស្រុក​របស់​ខ្លួន​វិញ​។ “ទិវាយេសរាល” ពិត​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់!</verse>
			</chapter>
			<chapter number="2">
				<verse number="1">ចូរ​ហៅ​បង​ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ថា “អាំមី” ចូរ​ហៅ​បង​ប្អូន​ស្រី​របស់​អ្នក​រាល់​គ្នា​ថា “រូហាម៉ា”​។</verse>
				<verse number="2">ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​អោយ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​អោយ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!</verse>
				<verse number="3">បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀកបំពាក់​ចេញ​ពី​នាង ទុក​អោយ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​អោយ​នាង​ប្រៀប​បាន​នឹង វាល​រហោស្ថាន។ យើង​ធ្វើ​អោយ​នាង​ក្លាយ​ដូច​ជា​ដី​ហួតហែង យើង​ធ្វើ​អោយ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។</verse>
				<verse number="4">យើង​នឹង​មិន​អាណិតអាសូរ​កូន​របស់​នាង​ទេ ព្រោះ​កូន​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ដែល​កើត​ពី អំពើ​ពេស្យាចារ។</verse>
				<verse number="5">ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​អោយ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេសឯក សំរាប់​បិទបាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​បន្លា មក​ស្រះ​ផ្លូវ​របស់​នាង យើង​ដាក់​របង​ឃាំង​នាង ដើម្បី​កុំ​អោយ​នាង​រក​ផ្លូវ​ឃើញ​ទៀត​ឡើយ។</verse>
				<verse number="7">នាង​ខំ​រត់​តាម​គូ​ស្នេហ៍​របស់​នាង តែ​តាម​ពួក​គេ​មិន​ទាន់​ទេ នាង​ខំ​ដើរ​រក​ពួក​គេ តែ​រក​មិន​ឃើញ​ឡើយ។ នាង​ក៏​ពោល​ថា: បើ​ដូច្នេះ ខ្ញុំ​នឹង​វិល​ទៅ​រក​ប្ដី​ដើម​វិញ ដ្បិត​ពី​មុន ខ្ញុំ​សប្បាយ​ចិត្ត​ជាង​សព្វ​ថ្ងៃ​នេះ។</verse>
				<verse number="8">នាង​ពុំ​បាន​យល់​ថា គឺ​យើង​ឯណេះ​ទេ ដែល​ផ្ដល់​ស្រូវ ស្រា​ថ្មី និង​ប្រេង​អោយ​នាង យើង​ក៏​ផ្ដល់​មាស​ប្រាក់​ជា​ច្រើន​ដល់​នាង​ដែរ តែ​នាង​ បែរ​ជា​យក​របស់​ទាំង​នោះ​សែន ព្រះ​បាល​ទៅ​វិញ។</verse>
				<verse number="9">ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចំរូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំងបាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេសឯក សំរាប់​បិទបាំង​កាយ​នាង​ទៅ​វិញ​ដែរ។</verse>
				<verse number="10">ឥឡូវ​នេះ យើង​បើក​កេរខ្មាស​នាង នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។</verse>
				<verse number="11">យើង​ធ្វើ​អោយ​នាង​បាត់​បង់ ការ​សប្បាយ​ទាំង​ប៉ុន្មាន ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន ក៏​លែង​មាន​ទៀត​ដែរ។</verse>
				<verse number="12">យើង​នឹង​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ចំការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចំការ​ទាំង​នោះ ជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​អោយ។ យើង​ធ្វើ​អោយ​ចំការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។</verse>
				<verse number="13">យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃ ដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែន ព្រះ​បាល​ទាំងឡាយ នាង​បាន​តុបតែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ក រត់​តាម​គូ​ស្នេហ៍​របស់​នាង។ រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ហេតុ​នេះ​យើង​នឹង​ទាក់ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោស្ថាន យើង​នឹង​និយាយ​លួងលោម​ចិត្ត​នាង។</verse>
				<verse number="15">ពេល​នោះ យើង​នឹង​ប្រគល់​ចំការ ទំពាំងបាយជូរ​អោយ​នាង​វិញ។ ជ្រលង​ភ្នំ​អាកោរ​នឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="16">នៅ​ថ្ងៃ​នោះ​នាង​នឹង​ហៅ​យើង​ថា “ស្វាមី” គឺ​នាង​លែង​ហៅ​យើង​ថា “ព្រះ​ម្ចាស់​នាង​ខ្ញុំ!”​ទៀត​ហើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="17">យើង​នឹង​អោយ​នាង​លែង​បញ្ចេញ ឈ្មោះ​ព្រះ​បាល​ទាំង​នោះ​ទៀត គឺ​គេ​លែង​រំលឹក​ឈ្មោះ​ទាំង​នេះ​ទៀត​ហើយ។</verse>
				<verse number="18">នៅ​ថ្ងៃ​នោះ​យើង​នឹង​ចង​សម្ពន្ធមេត្រី ជា​មួយ​សត្វ​ព្រៃ បក្សាបក្សី និង​សត្វ​លូន​វារ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​របស់​យើង យើង​នឹង​កាច់​បំបាក់​ធ្នូ និង​ដាវ មិន​អោយ​មាន​សង្គ្រាម​ក្នុង​ស្រុក​ទៀត​ទេ គឺ​យើង​នឹង​អោយ​ពួក​គេ​ដេក​យ៉ាង​សុខ​ស្រួល។</verse>
				<verse number="19">យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ជា​ដរាប​ត​រៀង​ទៅ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​សុចរិត និង​យុត្តិធម៌ ដោយ​ភក្ដីភាព និង​អាណិតអាសូរ។</verse>
				<verse number="20">យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​ចិត្ត​ស្មោះស្ម័គ្រ ហើយ​នាង​នឹង​ទទួល​ស្គាល់​ ព្រះអម្ចាស់ ។</verse>
				<verse number="21">នៅ​ថ្ងៃ​នោះ​យើង​នឹង​ឆ្លើយ​តប ពាក្យ​អង្វរ​របស់​ពួក​គេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ យើង​នឹង​ធ្វើ​អោយ​មេឃ​បង្អុរ​ភ្លៀង យើង​នឹង​ធ្វើ​អោយ​ដី​បង្កើត​ផល តាម​សេចក្ដី​ត្រូវ​ការ។</verse>
				<verse number="22">ផែនដី​នឹង​ធ្វើ​អោយ​មាន​ស្រូវ ព្រម​ទាំង​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង តាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យេសរាល។</verse>
				<verse number="23">យើង​នឹង​ព្រោះ​ពូជ​ទុក​សំរាប់​យើង​នៅ​ក្នុង​ស្រុក។ យើង​នឹង​ស្រឡាញ់​ឡូរូហាម៉ា យើង​នឹង​ហៅ​ឡូអាំមី​ថា “ប្រជារាស្ត្រ​របស់​យើង” ហើយ​គេ​នឹង​ពោល​មក​យើង​ថា “ព្រះ​នៃ​ទូលបង្គំ!”។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូច​ ព្រះអម្ចាស់ ​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំងបាយជូរ​ក៏​ដោយ»។</verse>
				<verse number="2">ខ្ញុំ​ក៏​លោះ​នាង​មក​វិញ ដោយ​បង់​ប្រាក់​បួន​តម្លឹង​កន្លះ និង​ស្រូវ​ប្រាំ​មួយ​ថាំង។</verse>
				<verse number="3">ខ្ញុំ​ប្រាប់​នាង​ថា៖ «ចូរ​នៅ​ជា​មួយ​ខ្ញុំ​អោយ​បាន​យូរ ចូរ​ឈប់​ធ្វើ​ស្ត្រី​ពេស្យា ហើយ​ឈប់​ស្រឡាញ់​បុរស​ផ្សេង​ទៀត​ទៅ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។</verse>
				<verse number="4">ក្នុង​អំឡុង​ពេល​ដ៏​យូរលង់ ជន​ជាតិ​អ៊ីស្រាអែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញបូជា គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សំរាប់​ទស្សន៍ទាយ និង​បួងសួង​ទេ​។</verse>
				<verse number="5">ប៉ុន្តែ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រក​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រក​ ព្រះអម្ចាស់ ​ទាំង​ញាប់ញ័រ ហើយ​ស្វែង​រក​ព្រះពរ​ពី​ព្រះអង្គ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់ ព្រះបន្ទូល​របស់​ ព្រះអម្ចាស់! ព្រះអម្ចាស់ ​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដីភាព ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="2">ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា ការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នា អំពើ​ចោរកម្ម និង​ការ​ផិត​ក្បត់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​ឃាតកម្ម ជា​បន្ត​បន្ទាប់​គ្នា​។</verse>
				<verse number="3">ហេតុ​នេះ​ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង សត្វ​ព្រៃ និង​បក្សាបក្សី ធ្លាក់​ទន់​ខ្សោយ សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="4">ប៉ុន្តែ បូជាចារ្យ​អើយ មិន​ត្រូវ​អោយ​នរណា ជំទាស់ ឬ​ស្ដី​បន្ទោស​ប្រជាជន​ឡើយ ដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។​</verse>
				<verse number="5">នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក ហើយ​យើង​នឹង​ធ្វើ​អោយ​ម្ដាយ​របស់​អ្នក ត្រូវ​វិនាស​ដែរ។</verse>
				<verse number="6">ប្រជាជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​អោយ​បំពេញ​មុខងារ ជា​បូជាចារ្យ​របស់​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។</verse>
				<verse number="7">ពួក​បូជាចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេ អោយ​ទៅ​ជា​ភាព​អាម៉ាស់។</verse>
				<verse number="8">អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​អោយ​ធំ​ធាត់ ដោយសារ តង្វាយ​លោះ​បាប​នៃ​ប្រជាជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="9">បូជាចារ្យ​ក៏​ដូច​ជា​ប្រជាជន​ដែរ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="10">ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ តែ​មិន​បាន​ចំរុងចំរើន​ទេ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើង ដែល​ជា​ ព្រះអម្ចាស់ ទៅ​ប្រព្រឹត្ត</verse>
				<verse number="11">អំពើ​ពេស្យាចារ។ ចិត្ត​ប្រាថ្នា​ចង់​បាន​ស្រា​ចាស់ និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​អោយ​វង្វេង។</verse>
				<verse number="12">ប្រជារាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ អោយ​ទស្សន៍ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យាចារ​បាន​នាំ​ពួក​គេ​អោយ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​ងាក​ចេញ​ពី​ព្រះជាម្ចាស់​របស់​ខ្លួន។</verse>
				<verse number="13">ពួក​គេ​តែងតែ​ធ្វើ​យញ្ញបូជា​នៅ​តាម​កំពូល​ភ្នំ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់ នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ និង​ក្រោម​ដើម​ម៉ៃសាក់ ដែល​មាន​ម្លប់​ដ៏​ត្រជាក់ត្រជុំ! ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យាចារ កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។</verse>
				<verse number="14">យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់ អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន ទៅ​ជា​មួយ​ស្រី​ពេស្យា និង​ធ្វើ​យញ្ញបូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។ ប្រជាជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។</verse>
				<verse number="15">អ៊ីស្រាអែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត អំពើ​ពេស្យាចារ​ដូច្នេះ មិន​គប្បី​អោយ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីលកាល់ កុំ​ឡើង​ទៅ​បេតអាវេន ឬ​ក៏​ស្បថ​ក្នុង​នាម ព្រះអម្ចាស់ ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ដែរ។</verse>
				<verse number="16">អ៊ីស្រាអែល​មាន​ចិត្ត​រឹងរូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ ព្រះអម្ចាស់ ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំទូលាយ​ដូច្នេះ?</verse>
				<verse number="17">បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែងក្លាយ ទុក​អោយ​គេ​ចូល​រួម​ទៅ!</verse>
				<verse number="18">ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។</verse>
				<verse number="19">ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញបូជា​របស់​ខ្លួន។</verse>
			</chapter>
			<chapter number="5">
				<verse number="1">បូជាចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! ពូជពង្ស​អ៊ីស្រាអែល​អើយ ចូរ​ផ្ចង់​ចិត្ត! ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់! គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ</verse>
				<verse number="2">អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម​ យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំខាន។</verse>
				<verse number="3">យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ យើង​មើល​អ៊ីស្រាអែល​ធ្លុះ​ទាំង​អស់។ អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដែល​ធ្វើ​អោយ​អ៊ីស្រាអែល​ទៅ​ជា​សៅហ្មង។</verse>
				<verse number="4">អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត រារាំង​ពួក​គេ​មិន​អោយ​វិល​ត្រឡប់​មក​រក ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ពួក​គេ​ពុំ​ស្គាល់​ ព្រះអម្ចាស់ ​ទេ។</verse>
				<verse number="5">អំនួត​របស់​អ៊ីស្រាអែល​ចោទ​ប្រកាន់​ខ្លួន​ឯង អ៊ីស្រាអែល និង​អេប្រាអ៊ីម ជំពប់​ដួល ព្រោះ​តែ​កំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="6">ពួក​គេ​នាំ​គ្នា​ស្វែង​រក​ ព្រះអម្ចាស់ ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​យញ្ញបូជា តែ​ពួក​គេ​រក​ព្រះអង្គ​ពុំ​ឃើញ​ឡើយ ព្រោះ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។</verse>
				<verse number="7">ពួក​គេ​បាន​ក្បត់​ ព្រះអម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្តរាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។</verse>
				<verse number="8">ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេនយ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!</verse>
				<verse number="9">នៅ​ថ្ងៃ​ព្រះជាម្ចាស់​ដាក់​ទោស អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។ យើង​ប្រាប់​ដំណឹង​ដ៏​ពិត​អោយ​កុលសម្ព័ន្ធ​នានា នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ជា​មុន។</verse>
				<verse number="10">មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ប្រៀប​បាន​នឹង អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។</verse>
				<verse number="11">អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន ព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹងពាក់​លើ​អ្វីៗ ដែល​ឥត​បាន​ការ​។</verse>
				<verse number="12">រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ ដែល​ស៊ី​ពួក​អេប្រាអ៊ីម ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។</verse>
				<verse number="13">អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​អោយ​ទៅ គាល់​ព្រះចៅ​អធិរាជ ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា អោយ​ជា​សះ​បាន​ឡើយ។</verse>
				<verse number="14">យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។</verse>
				<verse number="15">យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស ហើយ​ស្វែង​រក​យើង។ នៅ​ពេល​មាន​អាសន្ន ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។</verse>
			</chapter>
			<chapter number="6">
				<verse number="1">អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក! ពួក​យើង​វិល​ទៅ​រក​ ព្រះអម្ចាស់ ​វិញ។ ព្រះអង្គ​បាន​ធ្វើ​អោយ​ពួក​យើង​របួស ព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​អោយ​ជា​វិញ ព្រះអង្គ​បាន​ប្រហារ​ពួក​យើង ព្រះអង្គ​ក៏​នឹង​រុំ​របួស​អោយ​ពួក​យើង​ដែរ។</verse>
				<verse number="2">ពីរ​ថ្ងៃ​ទៀត ព្រះអង្គ​នឹង​ប្រទាន​ជីវិត មក​ពួក​យើង​វិញ។ នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="3">យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ ព្រះអម្ចាស់ អោយ​បាន​ច្បាស់ ព្រះអង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ព្រះអង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។</verse>
				<verse number="4">«អេប្រាអ៊ីម​អើយ! តើ​អោយ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​អោយ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!</verse>
				<verse number="5">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី អោយ​ទៅ​វាយ​អ្នក​រាល់​គ្នា។ យើង​ប្រហារ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ដែល​យើង​ថ្លែង​ប្រាប់។ ការ​វិនិច្ឆ័យ​របស់​យើង​មក​ដល់​ដូច​ផ្លេក​បន្ទោរ</verse>
				<verse number="6">ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ គឺ​មិន​ចង់​បាន​យញ្ញបូជា​ទេ យើង​ចង់​អោយ​អ្នក​រាល់​គ្នា​ស្គាល់​យើង ជា​ជាង​យក​តង្វាយ​ដុត​មក​អោយ​យើង។</verse>
				<verse number="7">ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ សម្ពន្ធមេត្រី* ដូច​អដាំ គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។</verse>
				<verse number="8">កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។</verse>
				<verse number="9">ក្រុម​បូជាចារ្យ*​ប្រហារ​ជីវិត​មនុស្ស នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត!</verse>
				<verse number="10">ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល យើង​បាន​ឃើញ​ហេតុការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម គឺ​អំពើ​ពេស្យាចារ​របស់​អេប្រាអ៊ីម បាន​ធ្វើ​អោយ​អ៊ីស្រាអែល​ទៅ​ជា​សៅហ្មង។</verse>
				<verse number="11">យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ យើង​ប្រុង​ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។ លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជារាស្ត្រ របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ</verse>
			</chapter>
			<chapter number="7">
				<verse number="1">គឺ​នៅ​ពេល​យើង​ចង់​ប្រោស អ៊ីស្រាអែល​អោយ​បាន​ជា នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។</verse>
				<verse number="2">ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។ ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ ឡោមព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។</verse>
				<verse number="3">ពួក​គេ​ធ្វើ​អោយ​ស្ដេច​សប្បាយ​ចិត្ត ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ធ្វើ​អោយ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត ដោយ​ពួក​គេ​បោក​ប្រាស់។</verse>
				<verse number="4">ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់ ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស ចាប់​ពី​ពេល​គាត់​រៀបចំ​ម្សៅ រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។</verse>
				<verse number="5">នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡកឡឺយ។</verse>
				<verse number="6">ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង រៀបចំ​គំរោងការ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់ ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាបឆេះ ដូច​អគ្គីភ័យ។</verse>
				<verse number="7">ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។ ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត ជា​បន្ត​បន្ទាប់​គ្នា តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។</verse>
				<verse number="8">អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ</verse>
				<verse number="9">ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ គេ​នៅ​តែ​មិន​ដឹង​ខ្លួន គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។</verse>
				<verse number="10">អំនួត​របស់​អ៊ីស្រាអែល​ចោទ​ប្រកាន់​ខ្លួន​ឯង តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ គឺ​ទោះ​បី​មាន​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដី ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះអង្គ​ដែរ។</verse>
				<verse number="11">អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងីល្ងើ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ ពួក​គេ​ហៅ​ស្រុក​អេស៊ីប​អោយ​មក​ជួយ ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="12">ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ យើង​ធ្វើ​អោយ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា ពួក​គេ​ជួបជុំ​គ្នា។</verse>
				<verse number="13">ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំខាន ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ ដ្បិត​ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​យើង។ តើ​អោយ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក ដាក់​យើង​ដូច្នេះ?</verse>
				<verse number="14">ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន​ ដើម្បី​អោយ​បាន​ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។</verse>
				<verse number="15">យើង​បាន​បណ្ដុះ​បណ្ដាល និង​ចំរើន​កម្លាំង អោយ​ពួក​គេ ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះគិត​គំរោង​អាក្រក់ ប្រឆាំង​នឹង​យើង។</verse>
				<verse number="16">ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀចវេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សំដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុការណ៍​នេះ​នឹង​នាំ​អោយ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡកឡឺយ​ដាក់​ពួក​គេ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន! ខ្មាំង​សត្រូវ​បោះពួយ​ដូច​សត្វ​ឥន្ទ្រី មក​លើ​ទឹក​ដី​របស់​យើង ជា​ ព្រះអម្ចាស់ ដ្បិត​ប្រជាជន​បាន​រំលោភ​លើ​សម្ពន្ធមេត្រី របស់​យើង ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។</verse>
				<verse number="2">ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូលបង្គំ​អើយ យើង​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រាអែល យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ”។</verse>
				<verse number="3">អ៊ីស្រាអែល​បាន​បោះ​បង់​ការ​ល្អ ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។</verse>
				<verse number="4">ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែងក្លាយ ដែល​បណ្ដាល​អោយ​ខ្លួន​ត្រូវ​វិនាស។</verse>
				<verse number="5">អ្នក​ក្រុង​សាម៉ារី​អើយ ចូរ​យក​រូប​ព្រះគោ​របស់​អ្នក​បោះ​ចោល​ទៅ!។ កំហឹង​របស់​យើង​ឆាបឆេះ​ទៅ​លើ អ្នក​ក្រុង​សាម៉ារី តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ ដោយ​ឥត​សៅហ្មង?</verse>
				<verse number="6">រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រាអែល មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី នឹង​ត្រូវ​បាក់​បែក​ខ្ទេចខ្ទី​ជា​ពុំខាន។</verse>
				<verse number="7">ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។</verse>
				<verse number="8">អ៊ីស្រាអែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ! ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជាជាតិ​នានា ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។</verse>
				<verse number="9">សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​អោយ ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។</verse>
				<verse number="10">ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​អោយ ប្រជាជាតិ​នានា​ក្ដី ក៏​ពេល​នេះ​យើង​ប្រមូល​ផ្ដុំ​ពួក​គេ ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា ក្រោម​អំណាច​ព្រះចៅ​អធិរាជ។</verse>
				<verse number="11">អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​អោយ​រួច​ពី​បាប តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង ដែល​នាំ​អោយ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!</verse>
				<verse number="12">ទោះ​បី​យើង​បាន​ចែង​ក្រឹត្យវិន័យ​ទុក​អោយ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវីរវល់​អើពើ​ដែរ។</verse>
				<verse number="13">ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញបូជា​អោយ​យើង ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។ ប៉ុន្តែ យើង​ជា​ ព្រះអម្ចាស់ មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។ ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។</verse>
				<verse number="14">អ៊ីស្រាអែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។ រីឯ​យូដា​វិញ គេ​សង់​ទីក្រុង ដែល​មាន​កំពែង​រឹងមាំ កាន់​តែ​ច្រើន តែ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ​ក្រុង​របស់​គេ ព្រម​ទាំង​ឆេះ​កំទេច​វិមាន​របស់​ពួក​គេ​ផង។</verse>
			</chapter>
			<chapter number="9">
				<verse number="1">អ៊ីស្រាអែល​អើយ កុំ​ត្រេកអរ និង​សប្បាយ​រីករាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែនព្រេន​នៅ​តាម លាន​បោក​ស្រូវ។</verse>
				<verse number="2">ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រសជាតិ​ស្រូវ ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប ហើយ​ស្រា​ទំពាំងបាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។</verse>
				<verse number="3">ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ ព្រះអម្ចាស់ អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ នៅ​ស្រុក​អាស្ស៊ីរី។</verse>
				<verse number="4">ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួចស្រា​ថ្វាយ​ ព្រះអម្ចាស់ យញ្ញបូជា​របស់​ពួក​គេ​មិន​គាប់​ព្រះហឫទ័យ របស់​ព្រះអង្គ​ឡើយ។ សាច់​នៃ​យញ្ញបូជា​ដែល​ពួក​គេ​បរិភោគ ប្រៀប​ដូច​ជា​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។ អាហារ​របស់​គេ​បាន​ត្រឹម​តែ ចំអែត​ក្រពះ​ប៉ុណ្ណោះ គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់ ព្រះអម្ចាស់ ​បាន​ឡើយ។</verse>
				<verse number="5">តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ ព្រះអម្ចាស់?</verse>
				<verse number="6">មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅ ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។ ស្រុក​អេស៊ីប​ទទួល​ពួក​គេ ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប ចោល​ទ្រព្យសម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំនៅ​របស់​ពួក​គេ។</verse>
				<verse number="7">អ៊ីស្រាអែល​ត្រូវ​តែ​ដឹង​ថា គ្រា​ដែល​ព្រះជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់សតិ ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់ និង​អំពើ​ឃោរឃៅ​ដ៏​ច្រើន​របស់​អ្នក។</verse>
				<verse number="8">អ្នក​យាមល្បាត​អោយ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។ គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិសទី ហើយ​គេ​ប្រឆាំង​នឹង​គាត់ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។</verse>
				<verse number="9">ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ ព្រះអម្ចាស់ ​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="10">«ពី​ដើម​យើង​ឃើញ​អ៊ីស្រាអែល ដូច​ជា​ផ្លែ​ទំពាំងបាយជូរ​នៅ​វាល​រហោស្ថាន យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។ ពួក​គេ​ទៅ​ដល់​បាល-ពេអ៊រ ហើយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​ដ៏​គំរក់ ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម ដូច​ព្រះ​ក្លែងក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។</verse>
				<verse number="11">កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ គឺ​គ្មាន​ទារក​កើត​ទៀត​ទេ ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។</verse>
				<verse number="12">ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ មុន​ពេល​វា​ធំ​ពេញ​វ័យ។ កាល​ណា​យើង​នឹង​ចាក​ចេញ​ពី​ពួក​គេ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!</verse>
				<verse number="13">យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន ទៅ​អោយ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។</verse>
				<verse number="14">ព្រះអម្ចាស់ ​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា? គឺ​ត្រូវ​ធ្វើ​អោយ​ស្ត្រីៗ​របស់​ពួក​គេ មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។</verse>
				<verse number="15">«អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីលកាល់ គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម ស្អប់​ខ្ពើម​ពួក​គេ។ ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី ដំណាក់​របស់​យើង។ យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ សុទ្ធ​តែ​ជា​ជន​បះបោរ។</verse>
				<verse number="16">អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​អោយ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។</verse>
				<verse number="17">ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះអង្គ​ទេ។ ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ពី​ដើម​ប្រជាជន​អ៊ីស្រាអែល ប្រៀប​ដូច​ជា​ចំការ​ទំពាំងបាយជូរ ដែល​ដុះ​ទ្រុបទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។ ប៉ុន្តែ ផ្លែ​ចំរើន​ឡើង​យ៉ាង​ណា ចំនួន​អាសនៈ​សំរាប់​ព្រះ​ក្លែងក្លាយ ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។ ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា គេ​ក៏​តុបតែង​ស្ដូប​សំរាប់​ព្រះ​ក្លែងក្លាយ កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="2">ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ ពួក​គេ​ត្រូវ​តែ​ទទួល​ទោស គឺ​ ព្រះអម្ចាស់ ​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​កំទេច​ស្ដូប​របស់​ពួក​គេ​ទៀត​ផង។</verse>
				<verse number="3">ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា: «យើង​គ្មាន​ស្ដេច​ទេ ព្រោះ​យើង​មិន​បាន គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ។ (ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្ដេច តើ​ស្ដេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។</verse>
				<verse number="4">ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ និយាយ​ស្បថ​បំពាន ហើយ​នាំ​គ្នា​ចុះ​សន្ធិសញ្ញា​ទៀត​ផង។ ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិធម៌​ប្រៀប​បាន​នឹង ពន្លក​តិណជាតិ​មាន​ជាតិ​ពុល ដុះ​នៅ​តាម​ចំការ​ដែល​គេ​ភ្ជួរ​រាស់។</verse>
				<verse number="5">អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-អាវេន ប្រជាជន និង​ពួក​បូជាចារ្យ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​អោយ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។</verse>
				<verse number="6">គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ថ្វាយ​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រាអែល​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​នយោបាយ​របស់​ខ្លួន​។</verse>
				<verse number="7">អ្នក​ក្រុង​សាម៉ារី និង​ស្ដេច​របស់​គេ​ប្រៀប​បី​ដូច កំទេច​ឈើ​អណ្ដែតត្រសែត​នៅ​លើ​ផ្ទៃ​ទឹក​។</verse>
				<verse number="8">ចំណែក​ឯ​ទីសក្ការៈ​ទាំងឡាយ​នៅ​អាវេន ជា​កន្លែង​ដែល​ប្រជាជន​អ៊ីស្រាអែល ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។ រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។ ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា: ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង! ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។</verse>
				<verse number="9">ចាប់​តាំង​ពី​គ្រា​នៅ​គីបៀរ អ៊ីស្រាអែល​ចេះ​តែ ប្រព្រឹត្ត​អំពើ​បាប ឥត​រាងចាល​ឡើយ។ ដូច្នេះ គួរ​អោយ​សង្គ្រាម​កើត​មាន​នៅ​គីបៀរ សំរាប់​ដាក់​ទោស​ជន​ពាល!</verse>
				<verse number="10">យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។</verse>
				<verse number="11">អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញី ដែល​គេ​បង្ហាត់​អោយ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ ពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះ យើង​ទឹម​អេប្រាអ៊ីម យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។</verse>
				<verse number="12">ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដីភាព​យ៉ាង​បរិបូណ៌! ចូរ​កាប់​គាស់​ដី​ចំការ​ថ្មី! ដល់​ពេល​ត្រូវ​ស្វែង​រក​ ព្រះអម្ចាស់ ​ហើយ គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះអង្គ​យាង​មក ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។</verse>
				<verse number="13">អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។ អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​ និង​លើ​ចំនួន​ទាហាន​ដ៏​អង់អាច​របស់​អ្នក។</verse>
				<verse number="14">ហេតុ​នេះ​សំរែក​បរាជ័យ​លេច​ឮ ក្នុង​កងទ័ព​របស់​អ្នក ទីក្រុង​ដ៏​មាន​កំពែង​រឹងមាំ​របស់​អ្នក នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាលម៉ាន បាន​បំផ្លាញ​ក្រុង​បេត-អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម គេ​បាន​កិន​កំទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។</verse>
				<verse number="15">នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេតអែល។ នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រាអែល​នឹង​ត្រូវ វិនាស​សូន្យ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">«កាល​អ៊ីស្រាអែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រាអែល យើង​ហៅ​បុត្រ​របស់​យើង​ចេញ​ពី ស្រុក​អេស៊ីប​។</verse>
				<verse number="2">យើង​បាន ហៅ​គេ​មក​យ៉ាង​ណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ប្រជាជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញបូជា សែន​ព្រះ​បាល​ទាំងឡាយ ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការៈ​បូជា ចំពោះ​រូប​បដិមា។</verse>
				<verse number="3">យើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និង​បង្ហាត់​អេប្រាអ៊ីម​អោយ​ចេះ​ដើរ តែ​គេ​មិន​ទទួល​ស្គាល់​ថា យើង​ថែរក្សា​គេ​ទេ។</verse>
				<verse number="4">យើង​បាន​ណែនាំ​គេ​ដោយ​ចិត្ត​អាណិតអាសូរ និង​ដោយ​ចិត្ត​ស្រឡាញ់។ យើង​បាន​ថ្នាក់ថ្នម​គេ ដូច​ឪពុក​លើក​កូន​មក​បី​ថើប​ ហើយ​យើង​អោន​កាយ​បញ្ចុក​ចំណី​ដល់​គេ។</verse>
				<verse number="5">ពួក​គេ​នឹង​មិន​វិល​ទៅ​ស្រុក​អេស៊ីប​វិញ​ឡើយ ជន​ជាតិ​អាស្ស៊ីរី​នឹង​គ្រប់គ្រង​លើ​ពួក​គេ ដ្បិត​ពួក​គេ​មិន​ព្រម​វិល​ត្រឡប់​មក​រក យើង​វិញ​ទេ។</verse>
				<verse number="6">សង្គ្រាម​នឹង​បំផ្លិចបំផ្លាញ​ក្រុង​របស់​ពួក​គេ ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង ហើយ​កំទេច​អ្វីៗ​ទាំង​អស់។ នេះ​ហើយ​ជា​លទ្ធផល​នៃ​នយោបាយ របស់​អ៊ីស្រាអែល។</verse>
				<verse number="7">ប្រជាជន​របស់​យើង​នៅ​តែ​រឹង​ចចេស បោះ​បង់​ចោល​យើង​រហូត យើង​ហៅ​ពួក​គេ​អោយ​ងើប​មើល​មក​យើង តែ​គ្មាន​នរណា​រវីរវល់​តម្កើង​យើង​ទេ​។</verse>
				<verse number="8">អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រាអែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​អោយ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌកម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។</verse>
				<verse number="9">យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំងក្លា របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​ព្រះជាម្ចាស់ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។</verse>
				<verse number="10">ពួក​គេ​នឹង​ដើរ​តាម​ ព្រះអម្ចាស់ ព្រះអង្គ​នឹង​បន្លឺ​ព្រះសូរសៀង​ដូច​សត្វ​សិង្ហ ពេល​ឮ​ព្រះអង្គ​បន្លឺ​ព្រះសូរសៀង កូន​ចៅ​របស់​ព្រះអង្គ​នឹង​ប្រញាប់​រត់​ចេញ ពី​ស្រុក​ខាង​លិច​ទាំង​ញ័រ​រន្ធត់។</verse>
				<verse number="11">ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់ ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាប យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំនៅដ្ឋាន របស់​ខ្លួន​វិញ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">«អេប្រាអ៊ីម​ចេះ​តែ​នាំ​គ្នា​បោក បញ្ឆោត​យើង កូន​ចៅ​អ៊ីស្រាអែល​ចេះ​តែ​បោកប្រាស់​យើង» តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​នៅ​ឡើយ គេ​ស្មោះ​ត្រង់​នឹង​ព្រះ​ដ៏វិសុទ្ធ។</verse>
				<verse number="2">អ្វីៗ​ដែល​អេប្រាអ៊ីម​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។ រៀង​រាល់​ថ្ងៃ​គេ​គិត​តែ​ពី​បោក​ប្រាស់ និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន​ឡើងៗ។ អេប្រាអ៊ីម​ចង​សម្ពន្ធមិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី ហើយ​យក​ប្រេង​ទៅ​ចង​មិត្តភាព​ជា​មួយ ស្រុក​អេស៊ីប។</verse>
				<verse number="3">ព្រះអម្ចាស់ ​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ ព្រះអង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ ព្រះអង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="4">ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន លុះ​ដល់​ពេល​ធំ​ពេញ​វ័យ គាត់​បាន​បោកចំបាប់​ជា​មួយ​ព្រះជាម្ចាស់។</verse>
				<verse number="5">គាត់​បាន​បោកចំបាប់​ជា​មួយ​ទេវតា គាត់​បាន​ឈ្នះ​ទេវតា​នោះ រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។ គាត់​បាន​ជួប​ព្រះជាម្ចាស់​នៅ​បេតអែល គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល មក​កាន់​គាត់​។</verse>
				<verse number="6">ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល ព្រះនាម​របស់​ព្រះអង្គ គឺ​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអង្គ​រហូត​ត​ទៅ។</verse>
				<verse number="8">ប្រជាជន​កាន់​ជញ្ជីង​មិន​ត្រឹម​ត្រូវ​នៅ​ដៃ ដូច​កាណាន​ដែរ គេ​ចូល​ចិត្ត​កេងប្រវ័ញ្ច​អ្នក​ផ្សេង។</verse>
				<verse number="9">អេប្រាអ៊ីម​ពោល​ថា: “ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធនធាន ដោយសារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។</verse>
				<verse number="10">«ប៉ុន្តែ យើង​ជា​ ព្រះអម្ចាស់ យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។ យើង​នឹង​នាំ​អ្នក​អោយ​ទៅ​រស់​នៅ​តាម​ខ្ទម សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់​។</verse>
				<verse number="11">យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការី យើង​នឹង​សំដែង​និមិត្តហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នា តាម​រយៈ​ពួក​ព្យាការី​ដែរ»។</verse>
				<verse number="12">អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។ ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញបូជា នៅ​គីលកាល ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា គំនរ​ឥដ្ឋ​នៅ​រាត់រាយ​តាម​ចំការ​ដែល​គេ​ភ្ជួរ។</verse>
				<verse number="13">លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើរ៉ាម លោក​អ៊ីស្រាអែល​បំរើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។</verse>
				<verse number="14">ព្រះអម្ចាស់ ​បាន​ប្រើ​ព្យាការី​មួយ​រូប​អោយ​នាំ ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​ព្រះអង្គ​ប្រើ​ព្យាការី​អោយ​មើល​ថែ​ទាំ ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="15">អេប្រាអ៊ីម​បាន​ធ្វើ​អោយ​ ព្រះអម្ចាស់ ខក​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ព្រះអម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម។ ព្រះអង្គ​ដាក់​ទោស​គេ ព្រោះ​គេ​ព្រហើន​ដាក់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយ ប្រជាជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា អេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រាអែល ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល ហើយ​គេ​ក៏​បាត់​បង់​ជីវិត។</verse>
				<verse number="2">ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេពកោសល្យ​របស់​ខ្លួន សំរាប់​ថ្វាយបង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញបូជា​មនុស្ស​ថ្វាយ​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?</verse>
				<verse number="3">ហេតុ​នេះ​ពួក​គេ​នឹង​ប្រៀប​ដូច​ជា​អ័ព្ទ នៅ​ពេល​ព្រលឹម ដូច​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ ដូច​កំទេច​ចំបើង​ប៉ើង​ចេញ​ពី​លាន​បោក​ស្រូវ និង​ដូច​ផ្សែង​ហុយ​ចេញ​ពី​រោង​បាយ។</verse>
				<verse number="4">ចំណែក​ឯ​យើង​វិញ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង​ក៏​គ្មាន​ព្រះសង្គ្រោះ​ណា​ដែរ។</verse>
				<verse number="5">យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោស្ថាន នៅ​លើ​ទឹក​ដី​ហួតហែង។</verse>
				<verse number="6">ពេល​ពួក​គេ​មក​ដល់​កន្លែង​សម្បូណ៌សប្បាយ ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែតឆ្អន់។ ពេល​ពួក​គេ​បរិភោគ​យ៉ាង​ឆ្អែតឆ្អន់ ពួក​គេ​វាយប្ញក​ខ្ពស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​បំភ្លេច​យើង។​</verse>
				<verse number="7">យើង​នឹង​ប្រែ​ក្លាយ​ដូច​ជា​សិង្ហ និង​ដូច​ខ្លារខិន​នៅ​តាម​ផ្លូវ យើង​ឃ្លាំ​មើល ដើម្បី​សង្គ្រប់​លើ​ពួក​គេ។</verse>
				<verse number="8">យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវ ដូច​ខ្លាឃ្មុំ​ញី​បាត់​កូន។ យើង​នឹង​ហែក​ទ្រូង​ពួក​គេ យើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេប ហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាកសព របស់​ពួក​គេ។</verse>
				<verse number="9">អ៊ីស្រាអែល​អើយ ដោយ​អ្នក​ប្រឆាំង​នឹង​យើង អ្នក​នឹង​ត្រូវ​វិនាស​ពុំខាន! គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ទេ!</verse>
				<verse number="10">តើ​ស្ដេច​របស់​អ្នក​នៅ​ឯ​ណា ម្ដេច​ក៏​មិន​ឃើញ​មក​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន? រីឯ​ពួក​ចៅហ្វាយ ដែល​អ្នក​ធ្លាប់​ពោល​ទៅ​គេ​ថា “សូម​តែង​តាំង​ស្ដេច និង​មេ​ដឹក​នាំ អោយ​គ្រប់គ្រង​លើ​យើង”​ តើ​អ្នក​ទាំង​នោះ​ទៅ​ណា​អស់​ហើយ។</verse>
				<verse number="11">យើង​បាន​ប្រគល់​ស្ដេច​អោយ​អ្នក​ទាំង​ខឹង យើង​ដក​ស្ដេច​នោះ​វិញ​ទាំង​ក្រេវក្រោធ។​</verse>
				<verse number="12">កំហុស និង​អំពើ​បាប​របស់​អេប្រាអ៊ីម មាន​កត់ត្រា​ទុក​យ៉ាង​ច្បាស់​លាស់​ណាស់។</verse>
				<verse number="13">ពួក​គេ​នឹង​ឈឺ​ចុក​ចាប់ ដូច​នៅ​ពេល​សំរាល​កូន ពួក​គេ​ជា​កូន​ល្ងីល្ងើ ដ្បិត​ដល់​ពេល​កើត វា​ពុំ​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។</verse>
				<verse number="14">តើ​យើង​គួរ​រំដោះ​ពួក​គេ​ពី​ស្ថានមច្ចុរាជ​ឬ? តើ​យើង​គួរ​លោះ​ពួក​គេ​អោយ​រួច​ពី​ស្លាប់​ឬ? មច្ចុរាជ​អើយ មហន្តរាយ​របស់​ឯង​នៅ​ឯ​ណា? ស្ថាន​មច្ចុរាជ​អើយ អំណាច​ប្រហារ​ជីវិត​របស់​ឯង​នៅ​ឯ​ណា?​ យើង​លែង​មាន​ចិត្ត​អាណិត​មេត្តា​ទៀត​ហើយ។</verse>
				<verse number="15">ទោះ​បី​អេប្រាអ៊ីម​រីក​ចំរើន​ឡើង នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ខ្លួន​ក្ដី គង់​តែ​នឹង​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត គឺ​ខ្យល់​របស់​ ព្រះអម្ចាស់ ​បក់​ពី​វាល​រហោស្ថាន ធ្វើ​អោយ​ប្រភព​ទឹក​របស់​អេប្រាអ៊ីម​រីង​ស្ងួត ហើយ​អណ្ដូង​របស់​គេ​ក៏​រីង​អស់​ដែរ។ សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​ដ៏​មាន​តម្លៃ ទាំង​ប៉ុន្មាន​ពី​ក្នុង​ឃ្លាំង។</verse>
				<verse number="16">អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោស ព្រោះ​គេ​បាន​បះបោរ ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ខ្មាំង​នឹង​ជាន់​កំទេច​កូន​ក្មេង ហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។</verse>
			</chapter>
			<chapter number="14">
				<verse number="1">អ៊ីស្រាអែល​អើយ! ចូរ​វិល​ត្រឡប់ មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​អោយ​អ្នក​ដួល។</verse>
				<verse number="2">ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ ព្រះអម្ចាស់ ​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ទូល​ព្រះអង្គ​ថា: សូម​លើកលែង​ទោស​ទាំង​ប៉ុន្មាន​អោយ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​យញ្ញបូជា​ជំនួស​គោ​បា។</verse>
				<verse number="3">ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះហឫទ័យ អាណិតអាសូរ​ដល់​ជន​កំព្រា។</verse>
				<verse number="4">«យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ អោយ​បាន​ជា​សះស្បើយ គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។</verse>
				<verse number="5">យើង​នឹង​អោយ​ពរ​ដល់​ប្រជាជន​អ៊ីស្រាអែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុសស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។</verse>
				<verse number="6">ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ និង​មាន​គន្ធពិដោរ​ក្រអូប ដូច​ព្រៃ​នៅ​ស្រុក​លីបង់។</verse>
				<verse number="7">អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​ធ្វើ​ស្រែ​ចំការ​សា​ជា​ថ្មី ពួក​គេ​នឹង​ចំរុងចំរើន​ដូច​ដើម​ទំពាំងបាយជូរ ហើយ​មាន​ឈ្មោះ​ល្បីល្បាញ​ដូច​ស្រា នៅ​ស្រុក​លីបង់។</verse>
				<verse number="8">អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែងក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែរក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​អោយ​អ្នក​បង្កើត​ផ្លែ​បាន»។</verse>
				<verse number="9">តើ​នរណា​មាន​ប្រាជ្ញា​វាងវៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់​ ព្រះអម្ចាស់ សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។</verse>
			</chapter>
		</book>
		<book number="29">
			<chapter number="1">
				<verse number="1">នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​យ៉ូអែល ជា​កូន​របស់​លោក​ពេធូអែល។</verse>
				<verse number="2">ពួក​ព្រឹទ្ធាចារ្យ​អើយ ចូរ​ស្ដាប់! អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! តើ​ហេតុការណ៍​នេះ​ធ្លាប់​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា ឬ​នៅ​ជំនាន់​ដូនតា​របស់​អ្នក​រាល់​គ្នា?</verse>
				<verse number="3">ចូរ​រៀប​រាប់​ហេតុការណ៍​នេះ ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន រួច​អោយ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។</verse>
				<verse number="4">អ្វីៗ​ដែល​ដង្កូវ​ទុក​អោយ​នៅ​សល់ នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន អ្វីៗ​ដែល​កណ្ដូប​ទុក​អោយ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​អោយ​នៅ​សល់ នោះ​មាន​ក្រា​ស៊ី​បង្ហិន។</verse>
				<verse number="5">មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​នាំ​គ្នា​យំ​សោក! អស់​អ្នក​ចំណូល​ស្រា​អើយ ចូរ​សោក​សង្រេង​ទៅ! អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។</verse>
				<verse number="6">មាន​កណ្ដូប​មួយ​ហ្វូង លើក​គ្នា​ដូច​កងទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។</verse>
				<verse number="7">ពួក​វា​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​របស់​យើង ពួក​វា​កំទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជំរុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។</verse>
				<verse number="8">ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។</verse>
				<verse number="9">គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំងបាយជូរ មក​ថ្វាយ​ ព្រះអម្ចាស់ ​ក្នុង​ព្រះដំណាក់​ទៀត​ទេ ពួក​បូជាចារ្យ​ដែល​បំពេញ​មុខងារ​បំរើ ព្រះអម្ចាស់ ​នាំ​គ្នា​កាន់​ទុក្ខ។</verse>
				<verse number="10">ចំការ​ទាំងឡាយ​ត្រូវ​ហិនហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំងបាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។</verse>
				<verse number="11">អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចំការ​ទំពាំងបាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចំរូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។</verse>
				<verse number="12">ដើម​ទំពាំងបាយជូរ​ស្វិត​អស់ ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់ រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចំការ ក៏​ងាប់​អស់​ដែរ ធ្វើ​អោយ​មនុស្សម្នា​បាត់​បង់​អំណរ​សប្បាយ។</verse>
				<verse number="13">ពួក​បូជាចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខងារ​បំរើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បំរើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំងបាយជូរ មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះដំណាក់​ទៀត​ឡើយ។</verse>
				<verse number="14">ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡារិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធាចារ្យ និង​ប្រជាជន នៅ​ក្នុង​ស្រុក​ទាំង​មូល អោយ​មក​ជួបជុំ​គ្នា​ក្នុង​ដំណាក់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ!</verse>
				<verse number="15">ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="16">ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់ ពី​មុខ​ពួក​យើង ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីករាយ ទៀត​ដែរ។</verse>
				<verse number="17">គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់ ជង្រុក​ស្រូវ​នៅ​ទទេ ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់ ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។</verse>
				<verse number="18">ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ ហ្វូង​គោ​ខ្ចាត់​ព្រាត់​ទៅ​គ្រប់​ទី​កន្លែង ព្រោះ​គ្មាន​ស្មៅ​ស៊ី សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីងរៃ​ទៅៗ​ដែរ។</verse>
				<verse number="19">ព្រះអម្ចាស់ ​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ដ្បិត​ភ្លើង​ឆេះ​កំទេច​វាល​ស្មៅ អណ្ដាត​ភ្លើង​ឆាបឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​តាម​ចំការ។</verse>
				<verse number="20">សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះអង្គ​ដែរ ដ្បិត​ប្រភព​ទឹក​ទាំងឡាយ​រីង​ស្ងួត​អស់ ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ របស់​ព្រះជាម្ចាស់! ចូរ​អោយ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់! ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។</verse>
				<verse number="2">ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើសលប់​ ប្រៀប​បាន​នឹង​កងទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។</verse>
				<verse number="3">នៅ​ពី​មុខ​ពួក​វា​មាន​ដូច​ជា​ភ្លើង​ឆាបឆេះ នៅ​ពី​ក្រោយ​មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល ឆេះ​បំផ្លាញ​ទាំង​អស់ នៅ​មុខ​ពួក​វា​ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន​ លុះ​ពួក​វា​ឆ្លង​ផុត​ស្រុក​នោះ​ប្រៀប​ដូច​ជា វាល​រហោស្ថាន​ដ៏​ហួតហែង គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។</verse>
				<verse number="4">ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះ ពួក​វា​បោល​ទៅ​មុខ​ដូច​កងពល​សេះ</verse>
				<verse number="5">សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចំបាំង ដែល​បោះពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។ សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាបឆេះ​ចំបើង។ ពួក​វា​ប្រៀប​បី​ដូច​ជា​កងទ័ព​ដ៏​ខ្លាំង​ពូកែ តំរៀប​គ្នា​ចូល​ប្រយុទ្ធ។</verse>
				<verse number="6">ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេកស្លាំង។</verse>
				<verse number="7">ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់អាច ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចំបាំង​ដ៏​ពូកែ ម្នាក់ៗ​សំរុក​ទៅ​មុខ ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។</verse>
				<verse number="8">គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សំរុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំងឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។</verse>
				<verse number="9">ពួក​វា​សំរុក​ចូល​ទៅ​ក្នុង​ទីក្រុង រត់​នៅ​លើ​កំពែង​ក្រុង ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា ដូច​ចោរ​ចូល​លួច។</verse>
				<verse number="10">ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះអាទិត្យ និង​ព្រះច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំងឡាយ​នឹង​លែង​មាន​ពន្លឺ។</verse>
				<verse number="11">ព្រះអម្ចាស់ ​ចេញ​បញ្ជា​ទៅ​កងទ័ព​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ច្រើន​លើសលប់ និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​អោយ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំទ្រ​បាន​ឡើយ។</verse>
				<verse number="12">«ឥឡូវ​នេះ​ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់</verse>
				<verse number="13">ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀកបំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិតអាសូរ ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ពោរពេញ​ដោយ​ព្រះហឫទ័យ​មេត្តាករុណា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដាក់​ទោស​ទេ។</verse>
				<verse number="14">ដូច្នេះ ប្រហែល​ជា​ព្រះអង្គ​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំងបាយជូរ និង​ប្រេង ថ្វាយ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="15">ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន! ចូរ​ធ្វើ​ពិធី​តម​អាហារ​ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡារិក!</verse>
				<verse number="16">ចូរ​ហៅ​ប្រជាជន​មក​ជួបជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​អោយ​មក​ជួបជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​អោយ​វា​មក​ដែរ! ចូរ​អោយ​គូ​ស្វាមី​ភរិយា​ថ្មោងថ្មី​ចេញ​ពី​បន្ទប់!</verse>
				<verse number="17">ចូរ​អោយ​ក្រុម​បូជាចារ្យ ជា​អ្នក​បំរើ​ ព្រះអម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះអម្ចាស់ ​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផង! សូម​កុំ​បណ្ដោយ​អោយ​ប្រជាជាតិ​ដទៃ ប្រមាថ​មាក់ងាយ និង​ចំអក​ដាក់​ប្រជារាស្ត្រ របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំងឡាយ ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?។</verse>
				<verse number="18">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​ស្រឡាញ់​ស្រុក របស់​ព្រះអង្គ​ខ្លាំង​ណាស់ ព្រះអង្គ​អាណិតអាសូរ​ប្រជាជន​របស់​ព្រះអង្គ។</verse>
				<verse number="19">ព្រះអម្ចាស់ ​ឆ្លើយ​តប​នឹង​ពាក្យ​ទូលអង្វរ របស់​ពួក​គេ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពួក​គេ​ថា: «មើល៍! យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង​អោយ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរហៀរ យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​អោយ ប្រជាជាតិ​ដទៃ​ប្រមាថ​មាក់ងាយ​ឡើយ។</verse>
				<verse number="20">យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក ខាង​ជើង​អោយ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​កំចាត់​ពួក​គេ​អោយ​ទៅ​នៅ វាល​រហោស្ថាន​ដ៏​ស្ងួត​ហួតហែង។ យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ សាកសព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច ក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃផ្សៃ​បំផុត»។</verse>
				<verse number="21">ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ចូរ​ត្រេក​អរ​សប្បាយ​រីករាយ​ឡើង ដ្បិត​ ព្រះអម្ចាស់ ​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!</verse>
				<verse number="22">សត្វ​ព្រៃ​ទាំងឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ ដើម​ឈើ​នឹង​មាន​ផ្លែ ហើយ​ដើម​ឧទុម្ពរ និង​ចំការ​ទំពាំងបាយជូរ ក៏​បង្កើត​ភោគផល​ឡើង​វិញ​ដែរ។</verse>
				<verse number="23">អ្នក​រាល់​គ្នា​ជា​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីករាយ​ឡើង ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ព្រះអង្គ​បង្អុរ​ភ្លៀង​មក​អោយ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។</verse>
				<verse number="24">លាន​បោក​ស្រូវ នឹង​មាន​ពោរពេញ​ដោយ ស្រូវ​ឡើង​វិញ ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង ពេញ​ហូរហៀរ​ឡើង​វិញ​ដែរ។</verse>
				<verse number="25">រីឯ​ភោគផល​របស់​អ្នក​រាល់​គ្នា ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា ដូច​កងទ័ព​មួយ​យ៉ាង​ធំ អោយ​មក​ស៊ី​បង្ហិន យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="26">អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ យ៉ាង​ឆ្អែត​បរិបូណ៌ រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ សំរាប់​អ្នក​រាល់​គ្នា។ ពេល​នោះ ប្រជារាស្ត្រ​របស់​យើង នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។</verse>
				<verse number="27">អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​គង់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេ ពេល​នោះ ប្រជាជន​របស់​យើង នឹង​លែង​អាម៉ាស់​ទៀត​ហើយ។</verse>
				<verse number="28">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះបន្ទូល ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិននិមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។</verse>
				<verse number="29">ក្រោយ​មក​សូម្បី​តែ​អ្នក​បំរើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង ទៅ​លើ​ពួក​គេ​ដែរ។</verse>
				<verse number="30">យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។</verse>
				<verse number="31">ពេល​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម គួរ​អោយ​ស្ញែង​ខ្លាច ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។</verse>
				<verse number="32">ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។​ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូសាឡឹម អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្តរាយ ដូច​ ព្រះអម្ចាស់ ​បាន​សន្យា​ទុក។ អស់​អ្នក​ដែល​ ព្រះអម្ចាស់ ​ត្រាស់​ហៅ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា: «នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ដូច​ដើម​ឡើង​វិញ</verse>
				<verse number="2">យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំង​អស់ អោយ​មក​ជួបជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូសាផាត​។ នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ អ៊ីស្រាអែល ជា​ប្រជារាស្ត្រ និង​ជា​ចំណែក​មត៌ក​របស់​យើង ដោយ​កំចាត់កំចាយ​អោយ​ទៅ​នៅ​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំងឡាយ។ យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។</verse>
				<verse number="3">ពួក​គេ​យក​ប្រជារាស្ត្រ​របស់​យើង ទៅ​ចាប់​ឆ្នោត​ចែក​គ្នា ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។</verse>
				<verse number="4">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៃ​ស្រុក​ភីលីស្ទីន តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង? តើ​អ្នក​រាល់​គ្នា​ចង់​សងសឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ ហើយ​យ៉ាង​ឆាប់​រហ័ស តាម​អំពើ​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។</verse>
				<verse number="5">អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង គឺ​អ្វីៗ​ដ៏​មាន​តម្លៃ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="6">អ្នក​រាល់​គ្នា​បាន​លក់​ប្រជាជន​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម ទៅ​អោយ​ជន​ជាតិ​ក្រិក ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។</verse>
				<verse number="7">ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះ អោយ​វិល​ត្រឡប់​មក​វិញ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។</verse>
				<verse number="8">យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ទៅ​អោយ​ប្រជាជន​ស្រុក​យូដា ហើយ​ប្រជាជន​យូដា​នឹង​លក់​ពួក​គេ ទៅ​អោយ​អ្នក​ស្រុក​សេបា ជា​ប្រជាជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ដូច​ត​ទៅ: ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក! ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ! ចូរ​អោយ​អ្នក​ចំបាំង​ចេញ​ទៅ​សមរភូមិ!</verse>
				<verse number="10">ចូរ​យក​ផាលនង្គ័ល​មក​ដំ​ធ្វើ​ដាវ ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង! ចូរ​អោយ​អ្នក​ទន់​ខ្សោយ​ពោល​ថា “ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។</verse>
				<verse number="11">ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​អើយ ចូរ​ប្រញាប់ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! ព្រះអម្ចាស់ ​អើយ សូម​អោយ​កងពល​របស់​ព្រះអង្គ​ចុះ​មក!។</verse>
				<verse number="12">«ចូរ​អោយ​ប្រជាជាតិ​នានា​ក្រោក​ឡើង ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យេហូសាផាត ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជាជាតិ ទាំង​អស់​ដែល​នៅ​ជុំវិញ ក្នុង​ជ្រលង​ភ្នំ​នោះ។</verse>
				<verse number="13">ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សំរាប់​ជាន់​ផ្លែ​ទំពាំងបាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំងបាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។</verse>
				<verse number="14">មហាជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់ ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ជិត​មក​ដល់ នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!</verse>
				<verse number="15">ព្រះអាទិត្យ និង​ព្រះច័ន្ទ​នឹង​ងងឹត​សូន្យ រីឯ​ផ្កាយ​ទាំងឡាយ​ក៏​បាត់​រស្មី​ដែរ។</verse>
				<verse number="16">ព្រះអម្ចាស់ ​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​ពី​ក្រុង​យេរូសាឡឹម ផ្ទៃ​មេឃ និង​ផែនដី​ក៏​កក្រើក​រំពើក តែ​ ព្រះអម្ចាស់ ​ការពារ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​ជា​ជំរក​របស់​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="17">«ពេល​នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ក្រុង​យេរូសាឡឹម​នឹង​បាន​វិសុទ្ធ ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លានពាន ក្រុង​នេះ​ទៀត។</verse>
				<verse number="18">នៅ​គ្រា​នោះ នឹង​មាន​ចំការ​ទំពាំងបាយជូរ ពាសពេញ​ភ្នំ ផ្ដល់​ទឹក​ទំពាំងបាយជូរ​ដ៏​ហូរហៀរ។ នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន ដែល​ផ្ដល់​ទឹក​ដោះ​ដ៏​ហូរហៀរ​ដែរ។ ទឹក​នឹង​ហូរ​សា​ជា​ថ្មី នៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។ មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ ពី​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។</verse>
				<verse number="19">ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោស្ថាន ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរឃៅ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា ហើយ​បង្ហូរ​ឈាម​ប្រជាជន​ស្លូត​ត្រង់ នៅ​ក្នុង​ស្រុក​របស់​គេ។</verse>
				<verse number="20">រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ ហើយ​ក្រុង​យេរូសាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។</verse>
				<verse number="21">យើង​នឹង​ចាត់​ទុក​ប្រជាជន​នេះ ថា​គ្មាន​ទោស​ទៀត​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។</verse>
			</chapter>
		</book>
		<book number="30">
			<chapter number="1">
				<verse number="1">នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្តហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រាអែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះបាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះបាទ​យេរ៉ូបោម បុត្រ​របស់​ព្រះបាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រាអែល។​</verse>
				<verse number="2">លោក​មាន​ប្រសាសន៍​ថា: ព្រះអម្ចាស់ ​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​ពី​ក្រុង​យេរូសាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួតហែង​អស់​ដែរ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង​ យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កំទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។</verse>
				<verse number="4">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ​វាំង របស់​ស្ដេច​ហាសែល ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ​របស់ ស្ដេច​បេនហាដាដ​ទៀត​ផង។</verse>
				<verse number="5">យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់ យើង​នឹង​លុប​បំបាត់​ប្រជាជន​អោយ​អស់​ពី ជ្រលង​ភ្នំ«ទុច្ចរិត»​ ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច អោយ​បាត់​អស់​ពី​ក្រុង«សប្បាយ»​ ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជាជន​ទាំង​ភូមិៗ យក​ទៅ​លក់​អោយ​ជន​ជាតិ​អេដុម។</verse>
				<verse number="7">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ កំពែង​ក្រុង​កាសា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​នោះ​ផង។</verse>
				<verse number="8">យើង​នឹង​ដក​ប្រជាជន​ទាំង​អស់ ចេញ​ពី​ក្រុង​អាសដូឌ ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច ចេញ​ពី​ក្រុង​អាស្កាឡូន។ យើង​នឹង​ប្រហារ​ក្រុង​អេក្រុន ហើយ​អ្នក​ស្រុក​ភីលីស្ទីន​ដែល​នៅ​សេសសល់ នឹង​ត្រូវ​វិនាស» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​ប្រគល់​ប្រជាជន​ទាំង​ភូមិៗ អោយ​ពួក​អេដុម​កៀរ​យក​ទៅ ដោយ​ឥត​គោរព​សន្ធិសញ្ញា ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="10">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កំទេច ប្រាសាទ​របស់​ក្រុង​នោះ​ផង។</verse>
				<verse number="11">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង​ប្អូន​របស់​ខ្លួន ដោយ​មុខ​ដាវ ឥត​ត្រា​ប្រណី។ ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន ហើយ​ចង​គំនុំ​ឥត​ឈប់ឈរ​ឡើយ។</verse>
				<verse number="12">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ ក្រុង​ថេម៉ាន ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​បូសរ៉ា​ផង»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌ នៅ​ស្រុក​កាឡាដ ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។</verse>
				<verse number="14">ហេតុ​នេះ​យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កំទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចំបាំង មាន​សំរែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="15">ស្ដេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេច ស្រុក​អេដុម​អោយ​ទៅ​ជា​ផេះ។</verse>
				<verse number="2">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​កេរីយ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សំរែក​ជ្រួលច្របល់ សំរែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។</verse>
				<verse number="3">យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេ ព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​យូដា​បាន ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល ក្រឹត្យវិន័យ​របស់​យើង​ជា​ ព្រះអម្ចាស់ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែងក្លាយ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។</verse>
				<verse number="5">ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​យេរូសាឡឹម​ផង»។</verse>
				<verse number="6">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រាអែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ ដើម្បី​ស្បែក​ជើង​មួយ​គូ។</verse>
				<verse number="7">ពួក​គេ​ជិះជាន់​សង្កត់សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជាជន​តូចតាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង។</verse>
				<verse number="8">នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេ ពួក​គេ​ដេក​លើ​សម្លៀកបំពាក់​ដែល​អ្នក​ក្រ យក​មក​បញ្ចាំ។ ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យ ទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។</verse>
				<verse number="9">រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់ អោយ​វិនាស​សាបសូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម​ទាំង​ប្ញស។</verse>
				<verse number="10">យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។</verse>
				<verse number="11">យើង​បាន​ធ្វើ​អោយ​ពួក​ព្យាការី​ងើប​ឡើង ពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​អោយ​ពួក​ណាសារីត*​ងើប​ឡើង​ ពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នា តើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រាអែល? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសារីត* អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​អោយ ថ្លែង​ពាក្យ​ក្នុង​នាម​យើង</verse>
				<verse number="13">ហេតុ​នេះ​យើង​នឹង​កិន​កំទេច​អ្នក​រាល់​គ្នា អោយ​ខ្ទេចខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ ដែល​នៅ​ក្រោម​កង់។</verse>
				<verse number="14">អ្នក​រហ័សរហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ អ្នក​មាន​កម្លាំង​ខ្លាំងក្លា មិន​អាច​បញ្ចេញ​កម្លាំង អ្នក​ចំបាំង​ដ៏​អង់អាច ក៏​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។</verse>
				<verse number="15">អ្នក​ពូកែ​បាញ់​ធ្នូ មិន​អាច​តទល់​បាន អ្នក​ពូកែ​រត់​ក៏​រត់​មិន​រួច អ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិត របស់​ខ្លួន​បាន​ដែរ។</verse>
				<verse number="16">នៅ​ថ្ងៃ​នោះ​អ្នក​ចំបាំង​ដ៏​ក្លាហាន​ជាង​គេ នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ជន​ជាតិ​អ៊ីស្រាអែល​អើយ! ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="2">ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែនដី យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា ប៉ុណ្ណោះ​ទេ ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។</verse>
				<verse number="3">បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា ជា​មុន​សិន​ទេ តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត?</verse>
				<verse number="4">បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ តើ​អោយ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ តើ​អោយ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?</verse>
				<verse number="5">បើ​គ្មាន​នុយ​ទាក់ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​អោយ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន?</verse>
				<verse number="6">បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជាជន​មិន​ជ្រួលច្របល់​ឬ? បើ​ ព្រះអម្ចាស់ ​មិន​ដាក់​ទោស​ទេ តើ​មហន្តរាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?</verse>
				<verse number="7">យ៉ាង​ណាមិញ ពេល​ ព្រះជាអម្ចាស់ ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សំដែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="8">ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះបន្ទូល​នេះ?</verse>
				<verse number="9">ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាសដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួបជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនាធិបតេយ្យ និង​អយុត្តិធម៌​នៅ​ទី​នោះ។</verse>
				<verse number="10">ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​ថា៖ «ខ្មាំង​សត្រូវ​មក​ដល់​ហើយ! គេ​ឡោមព័ទ្ធ​ស្រុក គេ​នឹង​រំលំ​កំពែង​ដ៏​រឹងមាំ​ ហើយ​កំទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំ ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។</verse>
				<verse number="13">ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះ ទៅ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប​ផង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="14">នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រាអែល ព្រោះ​តែ​បទ​ល្មើស យើង​ក៏​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អាសនៈ​នៅ​បេតអែល​ដែរ។ ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះ នឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។</verse>
				<verse number="15">យើង​នឹង​ធ្វើ​អោយ​ដំណាក់​រដូវ​រងា និង​ដំណាក់​រដូវ​ក្ដៅ​រលំ​លើ​គ្នា វិមាន​ដែល​ធ្វើ​ពី​ភ្លុក ក៏​ត្រូវ​បាក់​បែក រីឯ​ផ្ទះ​ដ៏​ស្កឹមស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះជាន់​ជន​ទុគ៌ត សង្កត់សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។</verse>
				<verse number="2">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា ដូច​ដោត​ត្រី។</verse>
				<verse number="3">អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">«ចូរ​ទៅ​បេតអែល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ! ចូរ​ទៅ​គីលកាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ! ចូរ​ធ្វើ​ពិធី​យញ្ញបូជា​នៅ​ពេល​ព្រឹក! ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!</verse>
				<verse number="5">កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ធ្វើ​យញ្ញបូជា​អរ​ព្រះគុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="6">យើង​បាន​ធ្វើ​អោយ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">យើង​បាន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចំរូត។ យើង​បាន​អោយ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចំការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចំការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួតហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។</verse>
				<verse number="8">ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក នៅ​ក្រុង​មួយ​ទៀត តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">យើង​បាន​ធ្វើ​អោយ​ស្រូវ​របស់​អ្នក​រាល់​គ្នា ស្កក និង​មាន​ក្រា​ស៊ី ហើយ​ចំការ​ដំណាំ ចំការ​ទំពាំងបាយជូរ ចំការ​ឧទុម្ពរ និង​ចំការ​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">យើង​បាន​ធ្វើ​អោយ​ជំងឺ​អាសន្នរោគ រាតត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​អោយ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​អោយ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស ដែល​គេ​យក​ចេញ​ពី​ភ្លើង។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ហេតុ​នេះ​អ៊ីស្រាអែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រាអែល​អើយ ដោយ​យើង​សំរេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។</verse>
				<verse number="13">មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ព្រះ​ដែល​បង្ហាញ​អោយ​មនុស្ស​ស្គាល់ ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះ​ដែល​ធ្វើ​អោយ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត​ ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ព្រះអង្គ​មាន​នាម​ថា​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
			<chapter number="5">
				<verse number="1">កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ! ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា!</verse>
				<verse number="2">អ៊ីស្រាអែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយ នាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។ នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​លើក​នាង​ឡើយ</verse>
				<verse number="3">ដ្បិត​ ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ក្រុង​របស់​អ៊ីស្រាអែល​ដែល​ចាត់​ទាហាន មួយ​ពាន់​នាក់​អោយ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។ ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់ អោយ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ តែ​ដប់​នាក់​ប៉ុណ្ណោះ!»។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រាអែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។</verse>
				<verse number="5">កុំ​ទៅ​បេតអែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរសេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេតអែល​ដែល​ជា​ដំណាក់​របស់​ព្រះជាម្ចាស់ នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។</verse>
				<verse number="6">កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ ព្រះអម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាបឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេតអែល អាច​នឹង​ពន្លត់​បាន​ឡើយ។</verse>
				<verse number="7">អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិសពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។</verse>
				<verse number="8">ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​អោយ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​អោយ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះនាម​របស់​ព្រះអង្គ គឺ​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ព្រះអង្គ​ធ្វើ​អោយ​មហន្តរាយ​កើត​យ៉ាង​ទាន់ហន់ ចំពោះ​អ្នក​ខ្លាំង​ពូកែ ហើយ​ធ្វើ​អោយ​បន្ទាយ​ដ៏​រឹងមាំ​ត្រូវ​វិនាស។</verse>
				<verse number="10">ពួក​គេ​ស្អប់​ចៅក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។</verse>
				<verse number="11">អ្នក​រាល់​គ្នា​ជិះជាន់​ជន​ទុគ៌ត ហើយ​រឹប​អូស​យក​ស្រូវ​របស់​គេ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹង មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃ ដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹក ស្រា​ទំពាំងបាយជូរ​ដ៏​ឆ្ងាញ់ ពី​ចំការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។</verse>
				<verse number="12">«យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ជា​ច្រើន ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់ធ្ងរ​ដែរ អ្នក​រាល់​គ្នា​សង្កត់សង្កិន​មនុស្ស​សុចរិត អ្នក​រាល់​គ្នា​ទទួល​សំណូក ហើយ​មិន​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ​ទេ។</verse>
				<verse number="13">បច្ចុប្បន្នកាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា សុខ​ចិត្ត​នៅ​ស្ងៀម»។</verse>
				<verse number="14">ចូរ​ខិតខំ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។</verse>
				<verse number="15">ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិយុត្តិធម៌ ឡើង​វិញ ប្រហែល​ជា​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល អាណិតអាសូរ​ដល់​ពូជពង្ស​លោក​យ៉ូសែប ដែល​នៅ​សេសសល់។</verse>
				<verse number="16">ហេតុ​នេះ ព្រះជាអម្ចាស់ ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «មនុស្សម្នា​នឹង​សោក​សង្រេង នៅ​តាម​ទី​សាធារណៈ​ទាំង​អស់ គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ អោយ​មក​យំ​សំរាប់​ពិធី​បញ្ចុះ​សព។</verse>
				<verse number="17">ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នា មនុស្សម្នា​នឹង​សោក​សង្រេង នៅ​តាម​ចំការ​ទំពាំងបាយជូរ​ទាំង​អស់» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ ព្រះអម្ចាស់ អ្នក​នោះ​មុខ​ជា​វេទនា​ពុំខាន! តើ​អ្នក​រាល់​គ្នា​រង់ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ ព្រះអម្ចាស់? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។</verse>
				<verse number="19">ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់ គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លាឃ្មុំ ពេល​រត់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។</verse>
				<verse number="20">ថ្ងៃ​របស់​ ព្រះអម្ចាស់ ​ជា​ថ្ងៃ​ងងឹត មិន​មែន​ជា​ថ្ងៃ​មាន​ពន្លឺ​ទេ ជា​ថ្ងៃ​អន្ធការ គ្មាន​ពន្លឺ​រស្មី​អ្វី​សោះ។</verse>
				<verse number="21">«យើង​មិន​ចូល​ចិត្ត​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​មិន​អាច​ទ្រាំ​នឹង​ពិធី​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ប្រារព្ធ​ដែរ។</verse>
				<verse number="22">ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត និង​តង្វាយ​ម្សៅ មក​អោយ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវីរវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ យញ្ញបូជា​មេត្រីភាព​ដែរ។​</verse>
				<verse number="23">ចូរ​ឈប់​ច្រៀង​ទំនុកតម្កើង ដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ! យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណ របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="24">ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ច្បាប់​ទុក​ដូច​ជា ប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នា ហើយ​អោយ​យុត្តិធម៌​ហូរ​ចេញ​មក ដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។</verse>
				<verse number="25">កូន​ចៅ​អ៊ីស្រាអែល​អើយ ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​វាល​រហោស្ថាន តើ​អ្នក​រាល់​គ្នា​មាន​យក​យញ្ញបូជា និង​តង្វាយ​ផ្សេងៗ​មក​អោយ​យើង​ឬ​ទេ?</verse>
				<verse number="26">ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយបង្គំ ស៊ីគុត​ជា​ទេវរាជ​របស់​អ្នក និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង</verse>
				<verse number="27">យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាង ក្រុង​ដាម៉ាស់​ទៅ​ទៀត»។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។​</verse>
			</chapter>
			<chapter number="6">
				<verse number="1">អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់ នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួល នៅ​លើ​ភ្នំ​សាម៉ារី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជាជាតិ​ដ៏​សំខាន់ ជាង​គេ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ពូជពង្ស​អ៊ីស្រាអែល​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​បង្អែក។</verse>
				<verse number="2">ចូរ​នាំ​គ្នា​ទៅ​កាល់ណេ ហើយ​សង្កេត​មើល​ចុះ ចូរ​ទៅ​រហូត​ដល់​ក្រុង​ហាម៉ាត់​មហា​នគរ រួច​ចុះ​ទៅ​ក្រុង​កាថ ក្នុង​ស្រុក​ភីលីស្ទីន! តើ​ក្រុង​ទាំង​នោះ​ចំរុងចំរើន​ជាង នគរ​របស់​អ្នក​រាល់​គ្នា​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ទូលាយ​ជាង​ទឹក​ដី របស់​អ្នក​រាល់​គ្នា​ឬ?</verse>
				<verse number="3">អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​អោយ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​អោយ រាជ្យ​ដ៏​ឃោរឃៅ កាន់​តែ​ខិត​ចូល​មក​ជិត។</verse>
				<verse number="4">អ្នក​រាល់​គ្នា​សំរាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុក អ្នក​រាល់​គ្នា​ទំរេត​យ៉ាង​ច្រអូស​នៅ​លើ​កំរាល​ព្រំ បរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។</verse>
				<verse number="6">អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗ អ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃ តែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាស របស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។</verse>
				<verse number="7">ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។</verse>
				<verse number="8">ព្រះជាអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="9">ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ នៅ​សេសសល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។</verse>
				<verse number="10">ពេល​នរណា​ម្នាក់​យក​សាកសព​សាច់ញាតិ​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បូជា គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ថា «តើ​មាន​នរណា​នៅ​ជា​មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​មក​វិញ​ថា «គ្មាន​ទេ»។ គាត់​ក៏​ពោល​ទៀត​ថា «កុំ​មាត់​ក​អី!»។ គ្មាន​នរណា​អង្វរ​រក​ព្រះនាម​ ព្រះអម្ចាស់ ​ទេ!</verse>
				<verse number="11">ព្រះអម្ចាស់ ​ចេញ​បញ្ជា នោះ​ផ្ទះ​ដ៏​ស្កឹមស្កៃ​រលំ​បាក់​បែក​អស់ សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេចខ្ទី​អស់​ដែរ។</verse>
				<verse number="12">តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្ម ឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​អោយ​យុត្តិធម៌ ប្រែ​ជា​មាន​ជាតិ​ពិស និង​អោយ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ?</verse>
				<verse number="13">អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បាន ក្រុង​ឡូដាបា ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “ពួក​យើង​វាយ​យក​បាន​ក្រុង​កាណាអ៊ីម ដោយសារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង”</verse>
				<verse number="14">ពូជពង្ស​អ៊ីស្រាអែល​អើយ យើង​នឹង​ធ្វើ​អោយ​ប្រជាជាតិ​មួយ​ងើប​ឡើង សង្កត់សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហាម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: កាល​ណា​គេ​កាត់​ស្មៅ​យក​ទៅ​ថ្វាយ​ស្ដេច​រួច​ហើយ ពេល​ស្មៅ​ចាប់​ផ្ដើម​លូត​ឡើង​សា​ជា​ថ្មី ស្រាប់​តែ​មាន​កណ្ដូប​មួយ​ហ្វូង​ហើរ​មក។</verse>
				<verse number="2">កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ទូល​ថា៖ « ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អត់ទោស​អោយ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រាអែល​តូច​ណាស់ ធ្វើ​ម្ដេច​អោយ​យើង​ខ្ញុំ​នៅ​គង់វង្ស​បាន?»។</verse>
				<verse number="3">ព្រះអម្ចាស់ ​ដូរ​ព្រះហឫទ័យ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ហេតុការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។</verse>
				<verse number="4">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: ព្រះអង្គ​បាន​ប្រើ​ភ្លើង​ដើម្បី​វិនិច្ឆ័យ​ទោស។ ភ្លើង​នោះ​ធ្វើ​អោយ​ទឹក​នៅ​ទី​ជំរៅ​រីង​ស្ងួត ព្រម​ទាំង​ធ្វើ​អោយ​ស្រុក​អ៊ីស្រាអែល​ហួតហែង។</verse>
				<verse number="5">ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ « ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ឈប់​ធ្វើ​ដូច្នេះ​ទៅ នគរ​អ៊ីស្រាអែល​តូច​ណាស់​ធ្វើ​ម្ដេច​នឹង​អោយ​យើង​ខ្ញុំ​នៅ​គង់វង្ស​បាន?»។</verse>
				<verse number="6">ព្រះអម្ចាស់ ​ដូរ​ព្រះហឫទ័យ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ហេតុការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។</verse>
				<verse number="7">ព្រះអង្គ​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​ព្រះអម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ព្រះអង្គ​កាន់​ខ្សែ​កូន​តឹង​មួយ។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ទូល​ថា «ទូលបង្គំ​ឃើញ​ខ្សែ​កូន​តឹង»។ ព្រះអម្ចាស់​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យាស្រ័យ​អោយ​ពួក​គេ​ទៀត​ហើយ។</verse>
				<verse number="9">កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្ទេចខ្ទី ហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រាអែល ក៏​នឹង​ត្រូវ​វិនាស​ដែរ។ យើង​នឹង​ប្រហារ​ក្រុម​គ្រួសារ របស់​ស្ដេច​យេរ៉ូបោម​ដោយ​មុខ​ដាវ»។</verse>
				<verse number="10">ពេល​នោះ លោក​អម៉ាស៊ា ជា​បូជាចារ្យ​នៅ​បេតអែល ចាត់​គេ​អោយ​ទៅ​ទូល​ព្រះបាទ​យេរ៉ូបោម ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា៖ «លោក​អេម៉ុស​កំពុង​ញុះញង់​ប្រជាជន​អ៊ីស្រាអែល អោយ​បះបោរ​ប្រឆាំង​នឹង​ព្រះករុណា។ ស្រុក​យើង​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ឃោសនា​របស់​គាត់ ត​ទៅ​មុខ​ទៀត​បាន​ឡើយ</verse>
				<verse number="11">ដ្បិត​គាត់​ពោល​ថា “ព្រះបាទ​យេរ៉ូបោម​នឹង​ត្រូវ​សុគត ដោយ​មុខ​ដាវ ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។</verse>
				<verse number="12">លោក​អម៉ាស៊ា​ពោល​មក​កាន់​ព្យាការី​អេម៉ុស​ថា៖ «នែ៎! គ្រូ​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ​អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។</verse>
				<verse number="13">កុំ​ទាយ​នៅ​បេតអែល​នេះ​ទៀត​អោយ​សោះ ដ្បិត​ទី​នេះ​ជា​ទីសក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។</verse>
				<verse number="14">ព្យាការី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្យាការី* ឬ​ជា​សមាជិក​នៃ​ក្រុម​ព្យាការី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចំការ។</verse>
				<verse number="15">ប៉ុន្តែ ព្រះអម្ចាស់ ​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ក្នុង​នាម​យើង”។</verse>
				<verse number="16">រីឯ​លោក​វិញ លោក​ហាម​ខ្ញុំ​មិន​អោយ​ថ្លែង​ព្រះបន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​មិន​អោយ​ខ្ញុំ​ស្ដី​បន្ទោស​ពូជពង្ស​លោក​អ៊ីសាក។ សូម​លោក​ស្ដាប់​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​ដូច​ត​ទៅ:</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស​កូន​ស្រី​របស់​លោក នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជាជន​អ៊ីស្រាអែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​អោយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: ខ្ញុំ​ឃើញ​កំប្រោង​មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។</verse>
				<verse number="2">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ឃើញ​កំប្រោង មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ» ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចុង​បញ្ចប់​របស់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង ជិត​មក​ដល់​ហើយ យើង​នឹង​មិន​អធ្យាស្រ័យ​អោយ​គេ​ទៀត​ទេ។</verse>
				<verse number="3">នៅ​ថ្ងៃ​នោះ​សំរែក​ថ្ងូរ​នឹង​មក​ជំនួស ចំរៀង​សប្បាយ​នៅ​ក្នុង​វិហារ​ហ្លួង។ មាន​សាកសព​ពាសពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="4">អស់​អ្នក​ដែល​ចេះ​តែ​ជិះជាន់​អ្នក​ក្រីក្រ ហើយ​ធ្វើ​អោយ​ជន​ទុគ៌ត​ត្រូវ​វិនាស ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ!</verse>
				<verse number="5">អ្នក​រាល់​គ្នា​តែងតែ​បន់​អោយ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​សប្ប័ទ*​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេងប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។</verse>
				<verse number="6">អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌ត យក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។ សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​យ៉ាង​ម៉ឺងម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទនភាព របស់​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដី អ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​អោយ​ព្រះអាទិត្យ​លិច នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​អោយ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ។</verse>
				<verse number="10">យើង​នឹង​ធ្វើ​អោយ​ពិធី​បុណ្យ​ដ៏​សប្បាយ របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​អោយ​បទ​ចំរៀង​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បទ​ទំនួញ។ យើង​នឹង​អោយ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខ ព្រម​ទាំង​កោរ​សក់​ផង។ យើង​នឹង​អោយ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយ ទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។</verse>
				<verse number="11">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​អោយ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ពួក​គេ​នឹង​ដើរ​ចុះ​ឡើង ពី​សមុទ្រ​មួយ ទៅ​សមុទ្រ​មួយ ត្រាច់ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើត ដើម្បី​ស្វែង​រក​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ តែ​រក​មិន​ឃើញ​ឡើយ។</verse>
				<verse number="13">នៅ​ថ្ងៃ​នោះ​ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ នឹង​អស់​កម្លាំង​ដួល​ដោយ​ស្រេក​ទឹក។</verse>
				<verse number="14">អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែងក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះជន្ម របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរសេបា​ជា​សាក្សី”​ អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»</verse>
			</chapter>
			<chapter number="9">
				<verse number="1">ខ្ញុំ​ឃើញ​ព្រះអម្ចាស់​របស់​ខ្ញុំ​ឈរ​លើ អាសនៈ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​អោយ​កក្រើក រហូត​ដល់​ជើង​សសរ! ចូរ​កិន​កំទេច​មេ​ដឹក​នាំ​របស់ ពួក​គេ​ទាំង​អស់​គ្នា! យើង​នឹង​ប្រហារ​បរិវារ​របស់​ពួក​គេ អោយ​វិនាស​ដោយ​មុខ​ដាវ គ្មាន​នរណា​ម្នាក់​អាច​រត់​គេច​ខ្លួន គ្មាន​នរណា​ម្នាក់​រួច​ជីវិត​បាន​ឡើយ។</verse>
				<verse number="2">ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី ក៏​យើង​ទៅ​អូស​យក​មក​វិញ ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថានសួគ៌​ក្ដី ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។</verse>
				<verse number="3">ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី ក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញ ទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រ ដើម្បី​កុំ​អោយ​យើង​ឃើញ​ក្ដី ក៏​យើង​ប្រើ​នាគ​អោយ​ទៅ​ខាំ​ពួក​គេ​ដែរ។</verse>
				<verse number="4">ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដី ក៏​យើង​ប្រើ​ដាវ​អោយ​ទៅ​តាម​ប្រហារ​ពួក​គេ យើង​នឹង​តាម​មើល​ពួក​គេ​ជានិច្ច ដើម្បី​ធ្វើ​អោយ​ពួក​គេ​វេទនា គឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។</verse>
				<verse number="5">ព្រះជាអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ពាល់​ផែនដី នោះ​ផែនដី​រញ្ជួយ​ញាប់ញ័រ ប្រជាជន​ទាំង​អស់​នៅ​ផែនដី​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​កក្រើក​ឡើង ស្ងប់​ទៅ​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។</verse>
				<verse number="6">ព្រះអង្គ​សង់​ព្រះដំណាក់​នៅ​លើ​មេឃ ព្រះអង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី ព្រះអង្គ​ហៅ​ទឹក​សមុទ្រ អោយ​មក​ស្រោច​ស្រព​ផែនដី ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់ ។</verse>
				<verse number="7">«កូន​ចៅ​អ៊ីស្រាអែល​អើយ យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង ជន​ជាតិ​អេត្យូពី​ទេ។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​យើង​ក៏​បាន​នាំ​ជន​ជាតិ​ភីលីស្ទីន ចេញ​ពី​ស្រុក​កាប់ថោរ ព្រម​ទាំង​នាំ​ជន​ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="8">យើង​ជា​ ព្រះជាអម្ចាស់ យើង​តាម​មើល​នគរ ដែល​មាន​ទោស យើង​នឹង​កំទេច​នគរ​នេះ អោយ​វិនាស​បាត់​ពី​ផែនដី។ ប៉ុន្តែ យើង​នឹង​មិន​កំទេច​កូន​ចៅ​លោក​យ៉ាកុប អោយ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">យើង​បញ្ជា​អោយ​គេ​រែង​ពូជពង្ស​អ៊ីស្រាអែល ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​អោយ​ជ្រុះ​ដល់​ដី​ដែរ។</verse>
				<verse number="10">មនុស្ស​បាប​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​យើង នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា អ្នក​ទាំង​នោះ​ពោល​ថា: “ព្រះអង្គ​មិន​ធ្វើ​អោយ​ទុក្ខ​វេទនា​ចូល​មក​ជិត ឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។</verse>
				<verse number="11">«នៅ​ថ្ងៃ​នោះ​យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌ ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួសជុល​កន្លែង​ធ្លុះធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​អោយ​បាន​ល្អ​ដូច​ដើម​វិញ</verse>
				<verse number="12">ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​យក ស្រុក​អេដុម​ដែល​នៅ​សេសសល់ ព្រម​ទាំង​ស្រុក​របស់​ប្រជាជាតិ​ទាំង​អស់ ដែល​ជា​កម្មសិទ្ធិ​របស់​យើង​កាល​ពី​ដើម»​ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ដែល​នឹង​សំរេច​ការ​ទាំង​នោះ។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំងបាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំងបាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរហៀរ។</verse>
				<verse number="14">ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ អោយ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំងបាយជូរ ហើយ​ផឹក​ស្រា​ពី​ចំការ​ទំពាំងបាយជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចំការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចំការ​នោះ​ដែរ។</verse>
				<verse number="15">យើង​នឹង​អោយ​ពួក​គេ​រស់​នៅ​យ៉ាង​ស្ថិតស្ថេរ លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​អោយ​ពួក​គេ នេះ​ទៀត​ឡើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។</verse>
			</chapter>
		</book>
		<book number="31">
			<chapter number="1">
				<verse number="1">នេះ​ជា​និមិត្តហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះជាម្ចាស់​សំដែង​អោយ​លោក​អូបាឌា​ឃើញ គឺ​ជា​ព្រះបន្ទូល​របស់​ ព្រះជាអម្ចាស់ ​អំពី​ស្រុក​អេដុម។ ព្រះអម្ចាស់ ​ប្រទាន​ដំណឹង​មក​ពួក​យើង ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​អោយ​ទៅ ប្រកាស​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ​ថា: “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សំរុក ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។</verse>
				<verse number="2">«យើង​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា ប្រជាជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជាជាតិ​មួយ​ដែល​គេ​មើលងាយ​បំផុត។</verse>
				<verse number="3">ចិត្ត​អួតអាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។</verse>
				<verse number="4">ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្ដី ក៏​យើង​ច្រាន​អ្នក​អោយ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់ ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​ពេល​យប់ នោះ​អ្នក​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់! គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំងបាយជូរ មក​ដល់​ស្រុក​អ្នក គេ​មិន​ទុក​អោយ​មាន​ផ្លែ​នៅ​សល់​ឡើយ។</verse>
				<verse number="6">អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នក ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។</verse>
				<verse number="7">បក្សសម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។ មិត្តភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។ ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។</verse>
				<verse number="8">ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ​យើង​នឹង​បំបាត់ អ្នក​ប្រាជ្ញ​អោយ​អស់​ពី​ស្រុក​អេដុម ហើយ​បំបាត់​អ្នក​ឈ្លាសវៃ​អោយ​អស់​ពី​ភ្នំ​អេសាវ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ក្រុង​ថេម៉ាន​អើយ ទាហាន​ដ៏​អង់អាច​របស់​អ្នក នឹង​ភ័យ​ញ័រ​រន្ធត់ ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!</verse>
				<verse number="10">អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត ព្រោះ​តែ​អំពើ​ឃោរឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប​ជា​ប្អូន​របស់​អ្នក។</verse>
				<verse number="11">នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់ អ៊ីស្រាអែល​ទៅ​ជា​ឈ្លើយ នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ ក្រុង​យេរូសាឡឹម រឹប​អូស​យក​អ្វីៗ​ក្នុង​ទីក្រុង​ចាប់​ឆ្នោត​ចែក​គ្នា អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។</verse>
				<verse number="12">នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!</verse>
				<verse number="13">នៅ​ថ្ងៃ​ប្រជារាស្ត្រ​របស់​យើង​ជួប​មហន្តរាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្តរាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្តរាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យសម្បត្តិ របស់​គេ​ឡើយ។</verse>
				<verse number="14">អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន នៅ​ថ្ងៃ​គេ​ជួប​អាសន្ន អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។</verse>
				<verse number="15">ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​វិនិច្ឆ័យ​ទោស ប្រជាជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។ អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!</verse>
				<verse number="16">«ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រាអែល​អើយ អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ​ទោស នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​គ្រប់​គ្រាន់​ហើយ។ នៅ​ពេល​ខាង​មុខ ប្រជាជាតិ​ទាំង​អស់ ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។</verse>
				<verse number="17">អស់​អ្នក​នៅ​សេសសល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ កូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដី ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។</verse>
				<verse number="18">កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើង កូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ» ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច្នេះ។</verse>
				<verse number="19">ប្រជាជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប គឺ​ភ្នំ​របស់​អេសាវ ពួក​គេ​នឹង​គ្រប់គ្រង​លើ​ស្រុក​វាល ជា​ទឹក​ដី​របស់​ជន​ជាតិ​ភីលីស្ទីន។ ព្រម​ទាំង​គ្រប់គ្រង​លើ​ស្រុក​សាម៉ារី ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។ រីឯ​កុលសម្ព័ន្ធ​បេនយ៉ាមីន នឹង​គ្រប់គ្រង​លើ​ស្រុក​កាឡាដ។</verse>
				<verse number="20">ជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិបតា។ ប្រជាជន​ក្រុង​យេរូសាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផារ៉ាដ នឹង​គ្រប់គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួតត្រា​លើ​ភ្នំ​របស់​អេសាវ ហើយ​ ព្រះអម្ចាស់ ​នឹង​គ្រង​រាជ្យ។</verse>
			</chapter>
		</book>
		<book number="32">
			<chapter number="1">
				<verse number="1">ថ្ងៃ​មួយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមីថាយ​ថា៖</verse>
				<verse number="2">«ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។</verse>
				<verse number="3">លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ។ លោក​ទៅ​ដល់​ក្រុង​យ៉ុបប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">ប៉ុន្តែ ព្រះអម្ចាស់ ​បាន​បញ្ជា​អោយ​ខ្យល់ បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ​បណ្ដាល​អោយ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។</verse>
				<verse number="5">អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​អោយ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់លក់​នៅ​បាត​សំពៅ។</verse>
				<verse number="6">ពេល​នោះ នាយ​សំពៅ​មក​រក​លោក​សួរ​ថា៖ «ម្ដេច​ក៏​លោក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង​ទូលអង្វរ​ព្រះ​របស់​លោក​ទៅ ក្រែង​លោ​ព្រះអង្គ​អាណិតអាសូរ​ជួយ​ពួក​យើង​អោយ​រួច​ផុត​ពី​សេចក្ដី​វិនាស»។</verse>
				<verse number="7">ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត​ដើម្បី​អោយ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។</verse>
				<verse number="8">ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន​ជាតិ​អ្វី?»។</verse>
				<verse number="9">លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយបង្គំ​ ព្រះអម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។</verse>
				<verse number="10">លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក អោយ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​អោយ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ?</verse>
				<verse number="11">តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​អោយ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។</verse>
				<verse number="12">លោក​យ៉ូណាស​ឆ្លើយ​ថា៖ «សូម​លើក​ខ្ញុំ​បោះ​ទៅ​ក្នុង​សមុទ្រ​ទៅ ទើប​សមុទ្រ​ស្ងប់ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រោះ​តែ​ខ្ញុំ​ហ្នឹង​ហើយ បាន​ជា​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​យ៉ាង​នេះ»។</verse>
				<verse number="13">ពួក​អ្នក​សំពៅ​នាំ​គ្នា​ខំ​ប្រឹង​ចែវ​តម្រង់​ទៅ​រក​ច្រាំង តែ​ទៅ​មិន​រួច​សោះ ព្រោះ​ខ្យល់​ព្យុះ​បក់​បោក​មក​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="14">ពេល​នោះ ពួក​គេ​នាំ​គ្នា​អង្វរ​ ព្រះអម្ចាស់ ​ថា៖ «ឱ​ ព្រះអម្ចាស់ ​អើយ យើង​ខ្ញុំ​មិន​ចង់​ស្លាប់ រួម​ជា​មួយ​បុរស​នេះ​ទេ! សូម​ព្រះអង្គ​កុំ​ប្រកាន់​ទោស​យើង​ខ្ញុំ ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​យើង​ខ្ញុំ​នេះ​ឡើយ។ ព្រះអម្ចាស់ ​អើយ ព្រះអង្គ​សំរេច​ដូច្នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ!»។</verse>
				<verse number="15">បន្ទាប់​មក ពួក​គេ​លើក​លោក​យ៉ូណាស​បោះ​ទៅ​ក្នុង​សមុទ្រ សមុទ្រ​ក៏​ស្ងប់ឈឹង​ភ្លាម។</verse>
				<verse number="16">អ្នក​ទាំង​នោះ​កោត​ស្ញប់ស្ញែង​ ព្រះអម្ចាស់ ​យ៉ាង​ខ្លាំង ពួក​គេ​នាំ​គ្នា​ថ្វាយ​យញ្ញបូជា​ចំពោះ​ ព្រះអម្ចាស់ ព្រម​ទាំង​បន់ស្រន់​ទៀត​ផង។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ពេល​នោះ ព្រះអម្ចាស់ ​ចាត់​ត្រី​មួយ​យ៉ាង​ធំ​អោយ​មក​លេប​លោក​យ៉ូណាស លោក​ក៏​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ​បី​យប់​។</verse>
				<verse number="2">នៅ​ក្នុង​ពោះ​ត្រី លោក​អង្វរ​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​លោក។</verse>
				<verse number="3">លោក​ពោល​ថា៖ «ពេល​ទូលបង្គំ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ ព្រះអម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ។ នៅ​ក្នុង​ស្ថាន​មច្ចុរាជ ទូលបង្គំ​ស្រែក​ហៅ​ព្រះអង្គ​ជួយ ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​របស់​ទូលបង្គំ។</verse>
				<verse number="4">ព្រះអង្គ​បោះ​ទូលបង្គំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួបរឹត​ជុំវិញ​ខ្លួន​ប្រាណ​ទូលបង្គំ។ ព្រះអង្គ​ក៏​បញ្ជា​អោយ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ទូលបង្គំ​ដែរ។</verse>
				<verse number="5">ទូលបង្គំ​គិត​ថា ព្រះអង្គ​បាន​ដេញ​ទូលបង្គំ​ចេញ ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ទូលបង្គំ​នៅ​តែ​សម្លឹង​ឆ្ពោះ​ទៅ​រក ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ត​ទៅ​ទៀត។</verse>
				<verse number="6">ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ទូលបង្គំ សេចក្ដី​អន្តរាយ​មក​រួបរឹត​ទូលបង្គំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ទូលបង្គំ​ដែរ។</verse>
				<verse number="7">ឱ​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំងឡាយ ទូលបង្គំ​ជាប់​ឃុំ​ក្នុង​ស្ថាន​មច្ចុរាជ​រហូត តែ​ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត។</verse>
				<verse number="8">ពេល​ទូលបង្គំ​ស្រយុត​ចិត្ត​យ៉ាង​ខ្លាំង​នោះ ទូលបង្គំ​នឹក​ដល់​ ព្រះអម្ចាស់ ហើយ​ពាក្យ​អង្វរ​របស់​ទូលបង្គំ ក៏​បាន​ឮ​ទៅ​ដល់​ព្រះអង្គ ឮ​ដល់​ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="9">សូម​អស់​អ្នក​ដែល​វង្វេង​ទៅ​តាម​ព្រះ​ក្លែងក្លាយ លែង​គោរព​បំរើ​ព្រះ​ទាំង​នោះ​ទៅ!</verse>
				<verse number="10">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​យក​យញ្ញបូជា មក​ថ្វាយ​ព្រះអង្គ ទាំង​ច្រៀង​អរ​ព្រះគុណ​ព្រះអង្គ​ផង។ ទូលបង្គំ​នឹង​ថ្វាយ​តង្វាយ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់ ដ្បិត​មាន​តែ​ ព្រះអម្ចាស់ ​ទេ ដែល​សង្គ្រោះ​ទូលបង្គំ»។</verse>
				<verse number="11">ពេល​នោះ ព្រះអម្ចាស់ បញ្ជា​អោយ​ត្រី ខ្ជាក់​លោក​យ៉ូណាស​ចេញ​ទៅ​លើ​គោក។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូណាស​ម្ដង​ទៀត​ថា៖</verse>
				<verse number="2">«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​អោយ​ដឹង​អំពី​សេចក្ដី​ដែល​យើង​នឹង​ប្រាប់​អ្នក!»។</verse>
				<verse number="3">លើក​នេះ​លោក​យ៉ូណាស​ធ្វើ​តាម​ព្រះបញ្ជា​របស់​ ព្រះអម្ចាស់ គឺ​លោក​ក្រោក​ឡើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​នីនីវេ។ ក្រុង​នីនីវេ​ជា​ក្រុង​មួយ​ដ៏​ធំ​សំបើម​អស្ចារ្យ ត្រូវ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​ដើរ​កាត់​ក្រុង​នេះ​បាន។</verse>
				<verse number="4">លោក​យ៉ូណាស​ដើរ​កាត់​ទីក្រុង​អស់​មួយ​ថ្ងៃ ទាំង​ប្រកាស​ថា៖ «សែសិប​ថ្ងៃ​ទៀត​ ព្រះអម្ចាស់ ​នឹង​បំផ្លាញ​ក្រុង​នេះ​ហើយ!»។</verse>
				<verse number="5">ពេល​នោះ អ្នក​ក្រុង​នីនីវេ​នាំ​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​។ ពួក​គេ​ប្រកាស​អោយ​មនុស្ស​គ្រប់ៗ​រូប​ចាប់​ពី​នាម៉ឺន​មន្ត្រី រហូត​ដល់​ប្រជាជន​តូចតាច​តម​អាហារ និង​ស្លៀក​ពាក់​កាន់​ទុក្ខ។</verse>
				<verse number="6">ព្រះ​មហាក្សត្រ​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​យាង​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​ព្រះភូសា​ចេញ​ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​គង់​នៅ​លើ​ផេះ​ទៀត​ផង។</verse>
				<verse number="7">ព្រះរាជា​ចេញ​បញ្ជា​អោយ​ប្រកាស​ប្រាប់​ប្រជារាស្ត្រ​ក្នុង​ក្រុង​នីនីវេ​ថា៖ «យោង​តាម​រាជក្រឹត្យ​របស់​ព្រះមហាក្សត្រ និង​អស់​លោក​សព្វ​មុខ​មន្ត្រី សូម​ហាម​មនុស្ស​ទាំងឡាយ​មិន​អោយ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ រីឯ​សត្វ​តូច​ធំ​ក៏​ដូច្នោះ​ដែរ។</verse>
				<verse number="8">ទាំង​មនុស្ស ទាំង​សត្វ​ត្រូវ​តែ​កាន់​ទុក្ខ។ ចូរ​អង្វរ​រក​ព្រះជាម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ម្នាក់ៗ​ត្រូវ​តែ​បោះបង់​ចោល​កិរិយាមារយាទ​អាក្រក់ និង​អំពើ​ឃោរឃៅ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត</verse>
				<verse number="9">ក្រែង​លោ​ព្រះជាម្ចាស់​ប្រែ​ព្រះហឫទ័យ​លែង​ព្រះពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។</verse>
				<verse number="10">ព្រះជាម្ចាស់​ទត​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះបង់​កិរិយាមារយាទ​អាក្រក់​របស់​ខ្លួន​ចោល ព្រះអង្គ​ក៏​ប្រែ​ព្រះហឫទ័យ​មិន​ដាក់​ទោស​ពួក​គេ ដូច​ព្រះអង្គ​បាន​សំរេច​កាល​ពី​មុន​នោះ​ទេ ព្រះអង្គ​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​ឃើញ​ដូច្នេះ លោក​យ៉ូណាស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ លោក​ខឹង​យ៉ាង​ខ្លាំង។</verse>
				<verse number="2">លោក​ទូល​ ព្រះអម្ចាស់ ​ថា៖ «បពិត្រ​ ព្រះអម្ចាស់! ឥឡូវ​នេះ ហេតុការណ៍​កើត​មាន ដូច​ទូលបង្គំ​បាន​សង្ស័យ​តាំង​ពី​ទូលបង្គំ​នៅ​ស្រុក​របស់​ទូលបង្គំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ទូលបង្គំ​ដឹង​ច្បាស់​ថា ព្រះអង្គ​ជា​ព្រះ​ប្រកប​ទៅ​ដោយ​ព្រះហឫទ័យ​ប្រណីសន្ដោស ព្រះអង្គ​តែងតែ​អាណិតអាសូរ​មិន​ឆាប់​ខ្ញាល់ ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​តែងតែ​ប្រែ​ព្រះហឫទ័យ មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។</verse>
				<verse number="3">បពិត្រ​ ព្រះអម្ចាស់! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។</verse>
				<verse number="4">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​យ៉ូណាស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។</verse>
				<verse number="5">ខណៈ​នោះ លោក​យ៉ូណាស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ លោក​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់ចាំ​មើល​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។</verse>
				<verse number="6">ពេល​នោះ ព្រះជាអម្ចាស់ ​ធ្វើ​អោយ​មាន​រុក្ខជាតិ​មួយ​ដើម​ ដុះ​ឡើង​ពី​លើ​លោក​យ៉ូណាស​ធ្វើ​ជា​ម្លប់​ដល់​លោក ដើម្បី​កុំ​អោយ​លោក​មួម៉ៅ​ត​ទៅ​ទៀត។ លោក​យ៉ូណាស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខជាតិ​នោះ​ណាស់។</verse>
				<verse number="7">នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ​ព្រះជាម្ចាស់​បញ្ជា​អោយ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខជាតិ​នោះ រុក្ខជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។</verse>
				<verse number="8">លុះ​ដល់​ថ្ងៃ​រះ ព្រះជាម្ចាស់​បញ្ជា​ខ្យល់​អោយ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កំដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​អោយ​លោក​ល្វើយ​កម្លាំង លោក​ទូលអង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។</verse>
				<verse number="9">ពេល​នោះ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «អ្នក​ខឹង​ព្រោះ​តែ​រុក្ខជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ លោក​ទូល​ព្ រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះអម្ចាស់​ទូលបង្គំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។</verse>
				<verse number="10">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «សូម​គិត​មើល៍! អ្នក​អាណិត​រុក្ខជាតិ​ដែល​អ្នក​មិន​បាន​ហត់នឿយ​ដាំ​វា​ទាល់​តែ​សោះ។ វា​ដុះ​ឡើង​តែ​មួយ​យប់ រួច​វិនាស​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។</verse>
				<verse number="11">រីឯ​យើង​វិញ តើ​មិន​អោយ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជាជន​ជាង​ដប់ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។</verse>
			</chapter>
		</book>
		<book number="33">
			<chapter number="1">
				<verse number="1">នេះ​ជា​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ាស៊ីត​តាម​រយៈ​និមិត្តហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូសាឡឹម​ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូថាម ព្រះបាទ​អេហាស និង​ព្រះបាទ​ហេសេគា ជា​ស្ដេច​ស្រុក​យូដា។​</verse>
				<verse number="2">ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះជាអម្ចាស់ ​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
				<verse number="3">ព្រះអម្ចាស់ ​យាង​ចេញ​ពី​ព្រះដំណាក់​ចុះ​មក ព្រះអង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។</verse>
				<verse number="4">ភ្នំ​ទាំងឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះបាទា ហើយ​ជ្រលង​ភ្នំ​ទាំងឡាយ​ក៏​ត្រូវ​រលាយ ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជំរាល​ភ្នំ​ដែរ។</verse>
				<verse number="5">ហេតុការណ៍​ទាំង​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជពង្ស​លោក​យ៉ាកុប និង​អំពើ​បាប​របស់​ពូជពង្ស​អ៊ីស្រាអែល។ តើ​នរណា​នាំ​អោយ​កូន​ចៅ របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត? គឺ​ក្រុង​សាម៉ារី! តើ​នរណា​នាំ​អោយ​យូដា​គោរព ព្រះ​ក្លែងក្លាយ​នៅ​តាម​ទី​ខ្ពស់? គឺ​ក្រុង​យេរូសាឡឹម!</verse>
				<verse number="6">យើង​នឹង​ធ្វើ​អោយ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​ចំការ​មួយ​ដែល​គេ​ដាំ​ទំពាំងបាយជូរ យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ ទម្លាក់​ទៅ​ក្នុង​ជ្រោះ ហើយ​បំផ្លាញ​ទីក្រុង​អោយ​នៅ​សល់​តែ​គ្រឹះ។</verse>
				<verse number="7">រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែក គ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យក មក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។ យើង​នឹង​កំទេច​ព្រះ​ក្លែងក្លាយ​ទាំង​អស់ រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យាចារ ដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃ ស្រី​ពេស្យា។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេង ខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេ ខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប</verse>
				<verse number="9">ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា និង​ដល់​ទ្វារ​ក្រុង​យេរូសាឡឹម ជា​ទី​លំនៅ​នៃ​ប្រជាជន​របស់​ខ្ញុំ។</verse>
				<verse number="10">កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។ កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-លេ-អាប្រា អោយ​សោះ។</verse>
				<verse number="11">អ្នក​ស្រុក​សាភៀរ​អើយ ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ! អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។ អ្នក​ក្រុង​បេត-អេតសែល​នាំ​គ្នា​កាន់​ទុក្ខ ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់ អ្នក​រាល់​គ្នា​បាន​ទេ។</verse>
				<verse number="12">អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គល ដ្បិត​ទុក្ខ​វេទនា​ដែល​ ព្រះអម្ចាស់ ​បញ្ជូន​មក​នោះ មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូសាឡឹម​ហើយ។</verse>
				<verse number="13">អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ! អ្នក​បាន​នាំ​អាទិ៍​ប្រជាជន​ក្រុង​ស៊ីយ៉ូន អោយ​ប្រព្រឹត្ត​អំពើ​បាប ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រាអែល ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពី ប្រជាជន​នៅ​ក្រុង​ម៉ូរ៉ាស៊ីត-កាថ។ ចំណែក​ឯ​អ្នក​ក្រុង​អាក់ស៊ីប​វិញ គេ​នឹង​ធ្វើ​អោយ​ស្ដេច​ស្រុក​អ៊ីស្រាអែល​ខក​ចិត្ត។</verse>
				<verse number="15">អ្នក​ស្រុក​ម៉ារីសា​អើយ ព្រះអម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លានពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រាអែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូឡាំ។</verse>
				<verse number="16">អ្នក​ក្រុង​យេរូសាឡឹម​អើយ ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ចូរ​ទុក​ក្បាល​អោយ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាត ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។</verse>
			</chapter>
			<chapter number="2">
				<verse number="1">អស់​អ្នក​ដែល​គិតគូរ​គំរោងការ​ទុច្ចរិត ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយកល លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន សំរេច​តាម​គំរោងការ​នេះ មុខ​ជា​ត្រូវ​វេទនា​ពុំខាន!</verse>
				<verse number="2">បើ​គេ​ប៉ុនប៉ង​ចង់​បាន​ស្រែ​ចំការ​ណា គេ​ដណ្ដើម​យក​ស្រែ​ចំការ​នោះ បើ​គេ​ប៉ុនប៉ង​ចង់​បាន​ផ្ទះ​ណា គេ​រឹប​អូស​យក​ផ្ទះ​នោះ គេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារ ហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។</verse>
				<verse number="3">ហេតុ​នេះ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​កំពុង​តែ​រៀប​ផែនការ​ដាក់​ទោស មនុស្ស​ប្រភេទ​នេះ។ ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ដើរ​អោន​មុខ ដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។</verse>
				<verse number="4">នៅ​ថ្ងៃ​នោះ​មនុស្សម្នា​នឹង​យក​រឿង​របស់​អ្នក ទៅ​សើច​លេង ហើយ​ចង​ក្រង​បទ​សំរាប់​ស្មូត្រ​រៀប​រាប់​ថា: “ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់! ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង! បច្ចាមិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក រួច​យក​ទឹក​ដី​ចែក​គ្នា!”»។</verse>
				<verse number="5">ហេតុ​នេះ​ពេល​ប្រជាជន​របស់​ ព្រះអម្ចាស់ បែង​ចែក​ដី​គ្នា គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​អោយ​អ្នក​ឡើយ។</verse>
				<verse number="6">មាន​អ្នក​ខ្លះ​ពោល​ថា: “កុំ​ចេះ​តែ​និយាយ​ព្រោកប្រាជ្ញ​បែប​នេះ! កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី ភាព​អាម៉ាស់​នោះ​ឡើយ!</verse>
				<verse number="7">តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ? តើ​អ្នក​ស្មាន​ថា ព្រះអម្ចាស់ ​គ្មាន​ខន្តី​ឬ? ព្រះអង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។</verse>
				<verse number="8">«កន្លង​ទៅ​នេះ អ្នក​រាល់​គ្នា​តាំង​ខ្លួន​ជា​សត្រូវ នឹង​ប្រជារាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែល ត្រឡប់​មក​ពី​សមរភូមិ​យ៉ាង​សុខ​ស្រួល។</verse>
				<verse number="9">អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជារាស្ត្រ​យើង ចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។ រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​អោយ កូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេ រហូត​ត​ទៅ​ដែរ។</verse>
				<verse number="10">ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ! ដ្បិត​ស្រុក​នេះ​មិន​មែន​ជា​កន្លែង​សំរាក​ទៀត​ទេ! អំពើ​សៅហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​អោយ កើត​មហន្តរាយ​យ៉ាង​ខ្លោចផ្សា។</verse>
				<verse number="11">អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍ទាយ ដែល​ប្រសប់​និយាយ​កុហក​បោក​ប្រាស់​ថា “បើ​អ្នក​យក​ស្រា​ទំពាំងបាយជូរ និង​ស្រា​ខ្លាំង អោយ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​អោយ​ស្ដាប់!” អ្នក​ព្រោកប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង ប្រជារាស្ត្រ​នេះ​ណាស់!»។</verse>
				<verse number="12">«កូន​ចៅ​យ៉ាកុប​អើយ យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ទាំង​អស់​គ្នា។ ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់​អើយ យើង​នឹង​អោយ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ និង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។ ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="13">អ្នក​បើក​ផ្លូវ​នឹង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា គេ​ទម្លុះ​កំពែង​ក្រុង អោយ​អ្នក​រាល់​គ្នា​ចេញ​តាម​ប្រឡោះ​នោះ។ ស្ដេច​របស់​អ្នក​រាល់​គ្នា​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដោយ​មាន​ ព្រះអម្ចាស់ ​យាង​នៅ​មុខ​គេ​បង្អស់។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប និង​ពួក​អ្នក​គ្រប់គ្រង​លើ ពូជពង្ស​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។</verse>
				<verse number="2">ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។ អ្នក​រាល់​គ្នា​កេងប្រវ័ញ្ច​ប្រជាជន រហូត​ដល់​បក​ស្បែក​គេ ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។</verse>
				<verse number="3">អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជាជន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។</verse>
				<verse number="4">អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ ព្រះអម្ចាស់ តែ​ព្រះអង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ ពេល​នោះ ព្រះអង្គ​គេច​ព្រះភក្ត្រ​ពី​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="5">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ស្ដី​អំពី​ពួក​ព្យាការី ដែល​នាំ​ប្រជាជន​របស់​ខ្ញុំ​អោយ​វង្វេង។ បើ​ប្រជាជន​អោយ​ពួក​គេ​បរិភោគ​ឆ្អែត ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខសាន្ត តែ​បើ​ប្រជាជន​មិន​អោយ​អ្វី​បរិភោគ​ទេ ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។</verse>
				<verse number="6">ហេតុ​នេះ​អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ និមិត្តហេតុ​អស្ចារ្យ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍ទាយ​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ ភាព​ងងឹត​សូន្យសុង​នឹង​គ្រប​ពី​លើ ព្យាការី​ទាំង​នោះ ដូច​ព្រះអាទិត្យ​លិច​បាត់។</verse>
				<verse number="7">ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់ ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ ដ្បិត​ព្រះជាម្ចាស់​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។</verse>
				<verse number="8">ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរពេញ​ដោយ​កម្លាំង មក​ពី​ព្រះវិញ្ញាណ​របស់​ ព្រះអម្ចាស់ ។ ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​ស្គាល់​យុត្តិធម៌ និង​មាន​ចិត្ត​ក្លាហាន ដើម្បី​ប្រាប់​ពូជពង្ស​លោក​យ៉ាកុប អោយ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ប្រាប់​ប្រជាជន​អ៊ីស្រាអែល អោយ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។</verse>
				<verse number="9">នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុប មេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រាអែល​អើយ សូម​នាំ​គ្នា​ស្ដាប់! អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ច្បាប់។</verse>
				<verse number="10">អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេ ហើយ​សង់​ក្រុង​យេរូសាឡឹម ដោយ​ជិះជាន់​សង្កត់សង្កិន​គេ។</verse>
				<verse number="11">ចៅក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូក បូជាចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កំរៃ ព្យាការី​ទស្សន៍ទាយ ដោយ​ចង់​បាន​ប្រាក់។ ពួក​គេ​យក​ព្រះនាម​ ព្រះអម្ចាស់ ​មក​ប្រើ ទាំង​ពោល​ថា: “ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​យើង មហន្តរាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។</verse>
				<verse number="12">ហេតុ​នេះ​ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូសាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​ដែល​មាន​ព្រះវិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ថ្ងៃ​ក្រោយ​ ព្រះអម្ចាស់ ​នឹង​លើក​ភ្នំ ដែល​មាន​ព្រះដំណាក់​របស់​ព្រះអង្គ ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ ដើម្បី​អោយ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ ហើយ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ ជា​ហូរហែ។</verse>
				<verse number="2">ប្រជាជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ ព្រះអម្ចាស់ យើង​ឡើង​ទៅ​ព្រះដំណាក់​នៃ​ព្រះ​របស់ លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀនប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="3">ព្រះអង្គ​នឹង​ធ្វើ​ជា​ចៅក្រម​រវាង ជាតិ​សាសន៍​ដ៏​ច្រើន ព្រះអង្គ​នឹង​សំរុះសំរួល​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ ដែល​នៅ​ឆ្ងាយៗ អោយ​ឈប់​ទាស់ទែង​គ្នា។ ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ ប្រជាជាតិ​មួយ​ឈប់​ច្បាំង​នឹង ប្រជាជាតិ​មួយ​ទៀត ហើយ​គេ​ក៏​លែង​ហ្វឹកហាត់​ធ្វើ​សង្គ្រាម​ដែរ។</verse>
				<verse number="4">មនុស្សម្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត ក្រោម​ម្លប់​ដើម​ទំពាំងបាយជូរ និង​ដើម​ឧទុម្ពរ របស់​គេ​រៀងៗ​ខ្លួន។ គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ដូច្នេះ។</verse>
				<verse number="5">ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម ព្រះ​របស់​គេ​រៀងៗ​ខ្លួន រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង​ជានិច្ច រហូត​ត​រៀង​ទៅ។</verse>
				<verse number="6">«នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស ដែល​ដើរ​ពុំ​រួច យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់ខ្ចាយ​ក្នុង​គ្រា​ដែល យើង​បាន​ធ្វើ​ទោស» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">«យើង​នឹង​អោយ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជាជន​ដែល​នៅ​សេសសល់ ហើយ​ធ្វើ​អោយ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជា​ ព្រះអម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។</verse>
				<verse number="8">រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយ អ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាម និង​ជា​បន្ទាយ​ដ៏​រឹងមាំ អ្នក​នឹង​ទទួល​អំណាច​គ្រប់គ្រង​ដូច​ពី​ដើម យេរូសាឡឹម​នឹង​ធ្វើ​ជា​រាជធានី​សា​ជា​ថ្មី»។</verse>
				<verse number="9">ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​សំរាល​កូន​ដូច្នេះ? តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ? តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?</verse>
				<verse number="10">ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ ដូច​ស្ត្រី​សំរាល​កូន​ទៅ! ដ្បិត​ឥឡូវ​នេះ​អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តាម​ស្រែ​ចំការ អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ីឡូន។ នៅ​ទី​នេះ ព្រះអម្ចាស់ ​នឹង​រំដោះ​អ្នក ព្រះអង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។</verse>
				<verse number="11">ឥឡូវ​នេះ ប្រជាជាតិ​ជា​ច្រើន លើក​គ្នា​មក​វាយ​ប្រហារ​អ្នក​ទាំង​បន់​ថា: “សូម​អោយ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយស ដើម្បី​អោយ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។</verse>
				<verse number="12">ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ​ទេ ហើយ​ក៏​ពុំ​យល់​គំរោងការ​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។</verse>
				<verse number="13">«ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កំទេច​ពួក​គេ​ទៅ! យើង​នឹង​អោយ​អ្នក​មាន​កម្លាំង​ខ្លាំងក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កំទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយភ័ណ្ឌ​របស់​ពួក​គេ ទុក​សំរាប់​យើង ដែល​ជា​ ព្រះអម្ចាស់ និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សំរាប់​យើង ដែល​ជា​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល»។</verse>
				<verse number="14">ឥឡូវ​នេះ អ្នក​ក្រុង​យេរូសាឡឹម​អើយ ចូរ​អារ​សាច់​របស់​ខ្លួន​ទៅ! ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ពួក​យើង​ហើយ គេ​យក​ដំបង​វាយ​ថ្ពាល់​មេ​គ្រប់គ្រង​របស់ ជន​ជាតិ​អ៊ីស្រាអែល។</verse>
			</chapter>
			<chapter number="5">
				<verse number="1">«បេថ្លេហិម​អេប្រាតា​អើយ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់គ្រង​លើ​អ៊ីស្រាអែល ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។​ លោក​នោះ​មាន​ដើម​កំណើត តាំង​ពី​បុរាណកាល​ដ៏​យូរលង់»។</verse>
				<verse number="2">ព្រះជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជាជន​អ៊ីស្រាអែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សំរាល​បុត្រ។ ពេល​នោះ បង​ប្អូន​របស់​បុត្រ ដែល​នៅ​សេសសល់ នឹង​វិល​មក​ជួបជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រាអែល​វិញ។</verse>
				<verse number="3">ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ព្រះចេស្ដា​របស់​ ព្រះអម្ចាស់ និង​ភាព​ថ្កុំថ្កើង​នៃ​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រាអែល​នឹង​រស់​នៅ​ដោយ​សុខសាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="4">ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត! ប្រសិន​បើ​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំពីរ ប្រាំ​បី​នាក់ អោយ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។</verse>
				<verse number="5">មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួតត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន​ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លានពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​អោយ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។</verse>
				<verse number="6">កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ ព្រះអម្ចាស់ និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។</verse>
				<verse number="7">កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេសសល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កំទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ អោយ​រួច​បាន​ឡើយ។</verse>
				<verse number="8">ចូរ​វាយ​ប្រហារ​បច្ចាមិត្ត​របស់​អ្នក ចូរ​កំទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នក យើង​នឹង​កំទេច​រទេះ​ចំបាំង​របស់​អ្នក - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="10">«យើង​នឹង​ដក​ក្រុង​ទាំងឡាយ​ពី​ស្រុក​របស់​អ្នក យើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹងមាំ ទាំង​ប៉ុន្មាន​របស់​អ្នក។</verse>
				<verse number="11">យើង​នឹង​ដក​មន្តអាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។</verse>
				<verse number="12">យើង​នឹង​ដក​ព្រះ​ក្លែងក្លាយ និង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​ថ្វាយបង្គំ​រូប ដែល​ជា​ស្នាដៃ​របស់​អ្នក​ទៀត​ហើយ។</verse>
				<verse number="13">យើង​នឹង​រំលំ​បង្គោល​ព្រះអាសេរ៉ា​ចេញ​ពី​អ្នក យើង​នឹង​កំទេច​ក្រុង​របស់​អ្នក។</verse>
				<verse number="14">យើង​នឹង​ដាក់​ទោស​ប្រជាជាតិ​នានា តាម​កំហឹង​ដ៏​ខ្លាំងក្លា​របស់​យើង ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល! ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ អោយ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!</verse>
				<verse number="2">ភ្នំ​ធំ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ ព្រះអម្ចាស់! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ ព្រះអម្ចាស់ ចោទ​ប្រកាន់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ៖</verse>
				<verse number="3">«ប្រជារាស្ត្រ​យើង​អើយ! តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក? តើ​យើង​បាន​ធ្វើ​អ្វី​អោយ​អ្នក​ធុញទ្រាន់? ចូរ​ឆ្លើយ​មក​យើង​មើល៍!</verse>
				<verse number="4">តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី ស្រុក​អេស៊ីប​ឬ? តើ​មក​ពី​យើង​បាន​លោះ​អ្នក អោយ​រួច​ពី​ទាសភាព​ឬ? តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម អោយ​នាំ​មុខ​អ្នក​ឬ?​</verse>
				<verse number="5">ប្រជារាស្ត្រ​យើង​អើយ ចូរ​នឹក​ចាំ​អំពី​គំរោងការ​ដែល​បាឡាក់ ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក! ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ! បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម រហូត​ដល់​គីលកាល់។​ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ ព្រះអម្ចាស់ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។</verse>
				<verse number="6">ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ ព្រះអម្ចាស់ តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ?</verse>
				<verse number="7">តើ​ ព្រះអម្ចាស់ ​គាប់​ព្រះហឫទ័យ​នឹង​ទទួល ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេកអនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ ដើម្បី​សុំ​ព្រះអង្គ​លើកលែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គ ដើម្បី​សុំ​រំដោះ​បាប​ឬ?</verse>
				<verse number="8">ឱ​មនុស្ស​អើយ គេ​បាន​ប្រៀនប្រដៅ​អ្នក អោយ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែល​ ព្រះអម្ចាស់ សព្វ​ព្រះហឫទ័យ​អោយ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ​តាម​មាគ៌ា នៃ​ព្រះ​របស់​អ្នក។</verse>
				<verse number="9">ព្រះអម្ចាស់ ​បន្លឺ​ព្រះសូរសៀង​ទៅ​កាន់​អ្នក​ក្រុង ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច ព្រះនាម​របស់​ព្រះអង្គ។​ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់!</verse>
				<verse number="10">បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល ដែល​គួរ​អោយ​ស្អប់​ខ្ពើម​ដូច្នេះ តើ​អោយ​យើង​ទ្រាំ​បាន​ឬ?</verse>
				<verse number="11">តើ​អ្នក​ស្មាន​ថា​យើង​អត់អោន​អោយ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?</verse>
				<verse number="12">អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក និង​បោក​បញ្ឆោត​គ្នា។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុង រហូត​ដល់​ធ្វើ​អោយ​អ្នក​ឈឺ​ចុក​ចាប់។ ព្រោះ​តែ​អំពើ​បាប​របស់​អ្នក យើង​នឹង​បំផ្លាញ​ក្រុង​នេះ​អោយ​វិនាស។</verse>
				<verse number="14">អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ អ្នក​នឹង​ជួប​ទុរ្ភិក្ស អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក តែ​ទុក​មិន​ចេះ​គង់។ អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក យើង​នឹង​ធ្វើ​អោយ​វិនាស​ដោយ​សារ​សង្គ្រាម។</verse>
				<verse number="15">សាប​ព្រោះ​តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ អ្នក​កិន​ផ្លែ​អូលីវ​តែ​មិន​បាន​ប្រើ​ប្រេង​នេះ អ្នក​ជាន់​ផ្លែ​ទំពាំងបាយជូរ តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។</verse>
				<verse number="16">អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី​ និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជវង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​អោយ អ្នក​ត្រូវ​តក់ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជាជន របស់​យើង»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំងបាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំងបាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំងបាយជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។</verse>
				<verse number="2">នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ ដែល​ស្មោះ​ត្រង់​នឹង​ព្រះជាម្ចាស់ ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ ចាំ​ប្រហារ​ជីវិត​គ្នា ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយកល​ធ្វើ​បាប បង​ប្អូន​របស់​ខ្លួន។</verse>
				<verse number="3">ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់ ទាំង​មេ​ដឹក​នាំ​ទាំង​ចៅក្រម នាំ​គ្នា​ស៊ី​សំណូក។ អ្នក​ធំ​មាន​ចិត្ត​លោភលន់ ហើយ​ឃុបឃិត​គ្នា ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។</verse>
				<verse number="4">ក្នុង​ចំណោម​ពួក​គេ អ្នក​ដែល​ល្អ​ជាង​គេ ប្រៀប​បាន​នឹង​ខ្ញែ អ្នក​សុចរិត​ជាង​គេ ប្រៀប​បាន​នឹង​គុម្ព​បន្លា។ ប៉ុន្តែ ថ្ងៃ​ដែល​ព្រះអម្ចាស់​ដាក់​ទោស​ពួក​គេ មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាមល្បាត បាន​ប្រកាស​ទុក។ ឥឡូវ​នេះ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។</verse>
				<verse number="5">កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិសន្ដាន សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។</verse>
				<verse number="6">កូន​ប្រុស​ជេរ​ប្រទេច​ឪពុក កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។​</verse>
				<verse number="7">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ ព្រះអម្ចាស់ ខ្ញុំ​សង្ឃឹម​លើ​ព្រះជាម្ចាស់ ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ ព្រះ​របស់​ខ្ញុំ មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំខាន។</verse>
				<verse number="8">ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ! កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ! ខ្ញុំ​ពិត​ជា​ដួល​មែន តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំខាន។ ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដី ក៏​ ព្រះអម្ចាស់ ​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="9">ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះពិរោធ​របស់​ ព្រះអម្ចាស់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ព្រះអង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​មិន​ខាន។ ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។</verse>
				<verse number="10">សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។</verse>
				<verse number="11">នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុង របស់​អ្នក​ឡើង​វិញ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។</verse>
				<verse number="12">នៅ​ថ្ងៃ​នោះ​ប្រជាជន​របស់​អ្នក នឹង​វិល​មក​រក​អ្នក​វិញ ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។</verse>
				<verse number="13">ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់ នៅ​លើ​ផែនដី។</verse>
				<verse number="14">ព្រះអម្ចាស់​អើយ សូម​ថែរក្សា ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ដូច​គង្វាល​ធ្លាប់​ថែរក្សា​ហ្វូង​សត្វ​របស់​ខ្លួន។ យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ ដែល​មាន​ចំការ​ព័ទ្ធ​ជុំវិញ។ សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។</verse>
				<verse number="15">សូម​សំដែង​ព្រះបារមី​ដ៏​រុងរឿង​អស្ចារ្យ ដូច កាល​ព្រះអង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។</verse>
				<verse number="16">ប្រជាជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់ ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី។ ពួក​គេ​ងឿងឆ្ងល់​ពេក រក​និយាយ​មិន​រួច ហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។</verse>
				<verse number="17">ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់ និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ ពួក​គេ​នឹង​ភ័យ​តក់ស្លុត ហើយ​ខ្លាច​ព្រះអង្គ។</verse>
				<verse number="18">បពិត្រ​ព្រះអម្ចាស់! តើ​មាន​ព្រះ​ណា ដែល​មាន​ព្រះហឫទ័យ​សប្បុរស​ដូច​ព្រះអង្គ? ព្រះអង្គ​លើកលែង​ទោស​អោយ​យើង​ខ្ញុំ ព្រះអង្គ​មិន​ពិរោធ​រហូត​ឡើយ។ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់ ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​នៅ​សេសសល់ ហើយ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ពួក​គេ។</verse>
				<verse number="19">ព្រះអង្គ​មុខ​ជា​អាណិតអាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី ព្រះអង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ ព្រះអង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។</verse>
				<verse number="20">ព្រះអង្គ​នឹង​សំដែង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ ដល់​កូន​ចៅ​របស់​លោក​យ៉ាកុប ហើយ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ដល់​កូន​ចៅ​របស់​លោក​អប្រាហាំ ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។</verse>
			</chapter>
		</book>
		<book number="34">
			<chapter number="1">
				<verse number="1">សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្តហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែលកូស​បាន​ឃើញ។</verse>
				<verse number="2">ព្រះអម្ចាស់ ​ជា​ព្រះ​ដែល​មាន​ព្រះហឫទ័យ ស្រឡាញ់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពន់​ប្រមាណ ព្រះអង្គ​សងសឹក​ខ្មាំង​សត្រូវ។ ព្រះអម្ចាស់ ​សងសឹក ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង។ ព្រះអម្ចាស់ ​សងសឹក​បច្ចាមិត្ត​របស់​ព្រះអង្គ ព្រះអង្គ​មិន​អត់អោន​អោយ​ពួក​គេ​ទេ។</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​អត់ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះចេស្ដា​ដ៏​ខ្ពង់ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះអម្ចាស់ ​យាង​មក​ក្នុង​ខ្យល់​កំបុតត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម​ព្រះបាទា របស់​ព្រះអង្គ។</verse>
				<verse number="4">ព្រះអង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ព្រះអង្គ​ធ្វើ​អោយ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួតហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ​។</verse>
				<verse number="5">ភ្នំ​ធំៗ​រញ្ជួយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ព្រះអង្គ​ធ្វើ​អោយ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់ញ័រ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="6">ពេល​ព្រះអង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំទ្រ​បាន? តើ​នរណា​អាច​តទល់​នឹង កំហឹង​របស់​ព្រះអង្គ​បាន? ព្រះពិរោធ​ដ៏​ខ្លាំងក្លា​របស់​ព្រះអង្គ ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កំទេច​ផ្ទាំង​ថ្ម។</verse>
				<verse number="7">ព្រះអម្ចាស់ ​មាន​ព្រះហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជំរក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ</verse>
				<verse number="8">នៅ​ពេល​មាន​ទឹក​ជំនន់។ ប៉ុន្តែ ព្រះអង្គ​កំទេច​ទី​តាំង​របស់​ខ្មាំង​សត្រូវ ព្រះអង្គ​ទម្លាក់​ពួក​គេ​ក្នុង​ទី​ងងឹត​។</verse>
				<verse number="9">តើ​អ្នក​រាល់​គ្នា​គិតគូរ​គំរោងការ​អ្វី ប្រឆាំង​នឹង​ ព្រះអម្ចាស់? ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា អោយ​វិនាសសូន្យ គឺ​ព្រះអង្គ​មិន​ទុក​អោយ​ពួក​គេ​សង្កត់សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។</verse>
				<verse number="10">ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ ពួក​គេ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ទាំង​ស្រុង ដូច​ចំបើង​ស្ងួត​ដែរ។</verse>
				<verse number="11">នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក ជន​នោះ​គិតគូរ​គំរោងការ​ដ៏​អាស្រូវ ប្រឆាំង​នឹង​ ព្រះអម្ចាស់ ។</verse>
				<verse number="12">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើន និង​មាន​កម្លាំង​យ៉ាង​ណា​ក្ដី ពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ! យើង​បាន​បន្ទាប​អ្នក តែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។</verse>
				<verse number="13">ឥឡូវ​នេះ យើង​បំបាក់​នឹម​របស់​ខ្មាំង​សត្រូវ និង​កាច់​បំបាក់​ច្រវាក់​ដែល​គេ​ចង​អ្នក​ដែរ»។</verse>
				<verse number="14">ចំពោះ​អ្នក​ក្រុង​នីនីវេ​វិញ ព្រះអម្ចាស់ ​សំរេច​ដូច​ត​ទៅ៖ «អ្នក​នឹង​គ្មាន​កូន​ចៅ សំរាប់​ត​វង្ស​ត្រកូល​ទេ។ យើង​នឹង​ដក​រូប​បដិមា ព្រម​ទាំង​រូប​ចម្លាក់ ធ្វើ​ពី​លង្ហិន​ចេញ​ពី​វិហារ​នៃ​ព្រះ​របស់​អ្នក។ យើង​នឹង​ជីក​រណ្ដៅ​សំរាប់​បញ្ចុះ​សព​អ្នក ដ្បិត​អ្នក​ពុំ​មាន​តម្លៃ​អ្វី​ឡើយ»។</verse>
				<verse number="15">មើល​ហ្ន៎! អ្នក​នាំ​ដំណឹងល្អ ស្ដី​អំពី​សន្តិភាព កំពុង​តែ​រត់​នៅ​លើ​ភ្នំ! អ្នក​ស្រុក​យូដា​អើយ ចូរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​លា​បំណន់​ទៅ! ដ្បិត​ជន​ពាល​មិន​ឈ្លានពាន​អ្នក​ទៀត​ទេ គេ​វិនាស​សូន្យ​ទាំង​ស្រុង​ហើយ!</verse>
			</chapter>
			<chapter number="2">
				<verse number="1">កងទ័ព​ខ្មាំង​ឡើង​មក​វាយ​សំរុក​អ្នក​ហើយ! ចូរ​ការពារ​កំពែង​ក្រុង​របស់​អ្នក ចូរ​យាម​ផ្លូវ! ចូរ​ត្រៀម​ខ្លួន​ច្បាំង និង​មាន​ទឹក​ចិត្ត​ក្លាហាន​ឡើង។</verse>
				<verse number="2">អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ដើម​ទំពាំងបាយជូរ ដែល​ពួក​ចោរ​ប្លន់​កំទេច​មែក​ធាង​អស់។ ព្រះអម្ចាស់ ​នឹង​យាង​មក​លើក​កិត្តិយស របស់​កូន​ចៅ​លោក​យ៉ាកុប ហើយ​ធ្វើ​អោយ​អ៊ីស្រាអែល​បាន​រុងរឿង ដូច​ដើម​ឡើង​វិញ។</verse>
				<verse number="3">ទាហាន​ដ៏​ខ្លាំង​ពូកែ​ប្រដាប់​ខ្លួន​ដោយ ខែល​ពណ៌​ក្រហម អ្នក​ចំបាំង​ស្លៀក​ពាក់​ពណ៌​ក្រហម​ទុំ។ នៅ​ថ្ងៃ​ដែល​ពួក​គេ​រៀបចំ​ខ្លួន​ចេញ​ទៅ​ច្បាំង នៅ​ថ្ងៃ​ចេញ​ទៅ​ប្រយុទ្ធ រទេះ​ចំបាំង របស់​ពួក​គេ​ប្រៀប​បាន​នឹង​ភ្លើង​ក្រហម​ឆ្អិនឆ្អៅ លំពែង​របស់​ពួក​គេ​លើក​ឡើង​ច្រូងច្រាង។</verse>
				<verse number="4">រទេះ​ចំបាំង​បោះពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។</verse>
				<verse number="5">ស្ដេច​ក្រុង​នីនីវេ​កោះ​ហៅ​មេទ័ព​របស់​ខ្លួន ប៉ុន្តែ អ្នក​ទាំង​នោះ​ដើរ​ទាំង​ញ័រ​ក្បាល​ជង្គង់។ សត្រូវ​សំរុក​ចូល​ទៅ​រក​កំពែង​ក្រុង ហើយ​ដំឡើង​គ្រឿង​ការពារ​ខ្លួន។</verse>
				<verse number="6">ទ្វារ​ក្រុង​ដែល​បែរ​មុខ​ទៅ​រក​ទន្លេ ត្រូវ​របើក វាំង​ស្ដេច​ត្រូវ​ខ្មាំង​ដណ្ដើម​យក​បាន។</verse>
				<verse number="7">ខ្មាំង​យក​បាន​រូប​ទេពធីតា​របស់​ពួក​គេ ហើយ​នាំ​យក​ទៅ។ ស្រីៗ​ដែល​នៅ​ថែ​ទាំ​រូប​នោះ​នាំ​គ្នា​ស្រែក​ថ្ងូរ ដូច​ព្រាប ទាំង​គក់​ទ្រូង​ទៀត​ផង។</verse>
				<verse number="8">ប្រជាជន​នៅ​ក្រុង​នីនីវេ​នាំ​គ្នា​រត់​ចេញ ពី​ទី​ក្រុង ប្រៀប​ដូច​ជា​អាង​ទឹក​ដែល​ធ្លាយ ទោះ​បី​មាន​គេ​ហៅ​អោយ​ឈប់ ក៏​គ្មាន​នរណា​បែរ​ក្រោយ​ដែរ។</verse>
				<verse number="9">ចូរ​រឹប​អូស​យក​ប្រាក់! ចូរ​រឹប​អូស​យក​មាស! ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​នេះ មាន​ច្រើន​ឥត​គណនា គឺ​គ្រឿង​បរិក្ខារ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង។</verse>
				<verse number="10">ចូរ​សម្លាប់​រង្គាល ចូរ​កំទេច ចូរ​បំផ្លាញ​អោយ​អស់​ទៅ! អ្នក​ក្រុង​នោះ​អស់​កម្លាំង​ចិត្ត ទន់​ជង្គង់ ញ័រ​ខ្លួន និង​មាន​ទឹក​មុខ​ស្លេកស្លាំង។</verse>
				<verse number="11">តើ​ទីក្រុង​ដែល​ជា​លំនៅ​របស់​រាជសីហ៍ ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ? ក្រុង​នីនីវេ​ប្រៀប​បាន​នឹង​កន្លែង​ដែល សិង្ហ​ស្ទាវ​រស់​នៅ។ ពេល​សិង្ហ​ឈ្មោល និង​សិង្ហ​ញី​ដើរ​រក​ស៊ី គ្មាន​នរណា​ហ៊ាន​មក​រំខាន​កូន​របស់​វា​ទេ។</verse>
				<verse number="12">សិង្ហ​ឈ្មោល​ចាប់​រំពា និង​ហែក​សាច់ យក​មក​អោយ​សិង្ហ​ញី និង​កូន​សិង្ហ​ស៊ី វា​ពាំ​សាកសព​សត្វ​មក​ដាក់​ពេញ​រូង​របស់​វា។</verse>
				<verse number="13">នីនីវេ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដុត​កំទេច​រទេះ​ចំបាំង​របស់​អ្នក អោយ​ទៅ​ជា​ផេះ។ ពួក​យុវជន​របស់​អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​បញ្ឈប់​អ្នក លែង​អោយ​រឹប​អូស​យក ទ្រព្យ​សម្បត្តិ​ពី​អ្នក​ដទៃ ហើយ​គេ​នឹង​លែង​ឮ​សូរ​សំឡេង​ពួក​ប្រតិភូ របស់​អ្នក​ទៀត​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
			<chapter number="3">
				<verse number="1">វេទនា​ហើយ ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម ហើយ​មាន​ការ​កុហក អំពើ​ឃោរឃៅ និង​ការ​លួច​ប្លន់​គ្រប់​ទី​កន្លែង។</verse>
				<verse number="2">ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចំបាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចំបាំង​បោះពួយ​ទៅ​មុខ។</verse>
				<verse number="3">កងទ័ព​សេះ​វាយ​សំរុក​ចូល​មក មុខ​ដាវ​របស់​គេ​ភ្លឺ​ច្រាល លំពែង​របស់​គេ​ភ្លឺ​ផ្លេក ប្រល័យ​ជីវិត​មនុស្ស​នៅ​គ្រប់​ទី​កន្លែង សាកសព​គរ​លើ​គ្នា។ ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ឥត​គណនា ដើរ​ទៅ​កន្លែង​ណា​ក៏​ប្រទះ​សាកសព​ដែរ។</verse>
				<verse number="4">ហេតុការណ៍​នេះ​កើត​មាន ព្រោះ​តែ​អំពើ​ពេស្យាចារ​របស់​ក្រុង​នីនីវេ ដែល​ប្រៀប​ដូច​ជា​ស្រី​ពេស្យា​ដ៏​ស្អាត ហើយ​ពូកែ​ដាក់​ស្នេហ៍។ នាង​បង្ក្រាប​ប្រជាជាតិ និង​កុលសម្ព័ន្ធ​នានា ដោយ​អំពើ​ពេស្យាចារ និង​ស្នេហ៍​របស់​នាង។</verse>
				<verse number="5">នីនីវេ​អើយ យើង​ប្រឆាំង​នឹង​នាង​ហើយ! យើង​នឹង​លាត់​សំពត់​នាង​ឡើង​រហូត​ដល់​ក្បាល យើង​នឹង​អោយ​ប្រជាជាតិ​នានា​ឃើញ កេរខ្មាស​របស់​នាង និង​អោយ​នគរ​ទាំងឡាយ​ឃើញ ភាព​អាម៉ាស់​របស់​នាង។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="6">យើង​នឹង​បោះ​សំរាម​លើ​នាង យើង​នឹង​អោយ​នាង​ធ្លាក់​ក្នុង​ភក់​ជ្រាំ ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។</verse>
				<verse number="7">ពេល​គេ​ឃើញ​នាង គេ​នឹង​រត់​ចេញ​ឆ្ងាយ ទាំង​ពោល​ថា: “នីនីវេ​វិនាស​ហើយ គ្មាន​នរណា​អាណិត​នាង គ្មាន​នរណា​សំរាល​ទុក្ខ​នាង​ទេ!”។</verse>
				<verse number="8">នីនីវេ​អើយ នាង​មិន​ប្រសើរ​ជាង​នរ-អាម៉ូន ជា​ក្រុង​ស្ថិត​នៅ​តាម​ដៃ​ទន្លេ មាន​ទឹក​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​មាន​សមុទ្រ​ធ្វើ​ជា​កំពែង​នោះ​ឡើយ។</verse>
				<verse number="9">ស្រុក​អេត្យូពី និង​ស្រុក​អេស៊ីប ជា​កម្លាំង​ដែល​មិន​ចេះ​សាប​សូន្យ​របស់​គេ រីឯ​អ្នក​ស្រុក​ពូថ និង​អ្នក​ស្រុក​លីប៊ី ក៏​ជា​បរិវារ​របស់​គេ​ដែរ។</verse>
				<verse number="10">ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​នរ-អាម៉ូន ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដែរ។ ទារក​របស់​គេ​ត្រូវ​ខ្មាំង​ជាន់​សម្លាប់​នៅ​តាម​ផ្លូវ ពួក​អ្នក​ធំ​របស់​គេ​ត្រូវ​ខ្មាំង​ចាប់​ឆ្នោត​ចែក​គ្នា មេ​ដឹក​នាំ​របស់​គេ​ជាប់​ច្រវាក់​ទាំង​អស់​គ្នា។</verse>
				<verse number="11">ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរ នាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់ នាង​នឹង​ស្វែង​រក​កន្លែង​ពួន អោយ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។</verse>
				<verse number="12">បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាង ប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំ ពេល​គេ​អង្រួន​ដើម​វា ផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែល ចង់​បរិភោគ។</verse>
				<verse number="13">កងទ័ព​របស់​នាង នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះ ទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហ អោយ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។</verse>
				<verse number="14">ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅ ដ្បិត​សត្រូវ​ឡោមព័ទ្ធ​អ្នក​ហើយ! ចូរ​ជួសជុល​កំពែង​ក្រុង ចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋ និង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។</verse>
				<verse number="15">ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើង អ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវ ដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវ ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត!</verse>
				<verse number="16">ពួក​ជំនួញ​របស់​អ្នក មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។</verse>
				<verse number="17">នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះ នៅ​ពេល​រងា។ ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់ គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។</verse>
				<verse number="18">ស្ដេច​ស្រុក​អាស្ស៊ីរី​អើយ មេទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយ នាយ​ទាហាន​របស់​អ្នក​ក៏​លែង​កំរើក​រហូត កងពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំ គ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។</verse>
				<verse number="19">គ្មាន​អ្វី​ព្យាបាល​អ្នក​អោយ​ជា​សះស្បើយ​បាន​ទេ ព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់ធ្ងរ​ពេក។ អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្តរាយ​របស់​អ្នក នឹង​នាំ​គ្នា​ទះ​ដៃ​អរ ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវ អំពើ​ឃោរឃៅ​របស់​អ្នក។</verse>
			</chapter>
		</book>
		<book number="35">
			<chapter number="1">
				<verse number="1">នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះជាម្ចាស់​សំដែង​អោយ​ព្យាការី​ហាបាគូក​ឃើញ​ក្នុង​និមិត្តហេតុ​ដ៏​អស្ចារ្យ។</verse>
				<verse number="2">ព្រះអម្ចាស់ ​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ ព្រះអង្គ​ដល់​កាល​ណា​ទៀត បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី អំពើ​ឃោរឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ?</verse>
				<verse number="3">ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​អោយ​ទូលបង្គំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំវិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរឃៅ និង​ការ​ប្ដឹងផ្ដល់ ទាស់ទែង​គ្នា។</verse>
				<verse number="4">គ្មាន​នរណា​គោរព​ក្រឹត្យវិន័យ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិធម៌។</verse>
				<verse number="5">«ចូរ​ក្រឡេក​មើល​ប្រជាជាតិ​នានា ហើយ​នាំ​គ្នា​ងឿងឆ្ងល់ ស្រឡាំងកាំង​ទៅ! ដ្បិត​ហេតុការណ៍​មួយ​កំពុង​តែ​កើត​មាន នៅ​ជំនាន់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​គ្រាន់​តែ​ឮ​គេ​និយាយ នោះ​អ្នក​រាល់​គ្នា​រក​ជឿ​ពុំ​បាន​ឡើយ។</verse>
				<verse number="6">មើល៍! យើង​នឹង​នាំ​ជន​ជាតិ​ខាល់ដេ​មក ពួក​គេ​ជា​ជាតិ​សាសន៍​សាហាវ​កោង​កាច​បំផុត! ពួក​គេ​ដើរ​កាត់​ផែនដី​ទាំង​មូល ដណ្ដើម​យក​ទឹក​ដី​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ។</verse>
				<verse number="7">ពួក​គេ​ជា​មនុស្ស​គួរ​អោយ​ព្រឺ​ខ្លាច និង​ភ័យ​ញ័រ ពួក​គេ​បង្កើត​ច្បាប់ និង​សិទ្ធិ​អំណាច​ខ្លួន​ឯង។</verse>
				<verse number="8">សេះ​របស់​ពួក​គេ​បោល​លឿន​ជាង​ខ្លា​រខិន ហើយ​ពូកែ​ជាង​ចចក​ដែល​រក​ស៊ី នៅ​ពេល​ព្រលប់​ទៅ​ទៀត។ កងទ័ព​សេះ​របស់​ពួក​គេ​បោះពួយ​មក​ពី​ចម្ងាយ ដូច​សត្វ​ឥន្ទ្រី​បោះពួយ​ចុះ​មក​ចាប់​រំពា។</verse>
				<verse number="9">ពួក​គេ​នាំ​គ្នា​មក ដើម្បី​កំទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។</verse>
				<verse number="10">ពួក​គេ​ប្រមាថ​មាក់ងាយ​ស្ដេច​នានា ចំអក​ឡកឡឺយ​ដាក់​មេ​ដឹក​នាំ​ទាំងឡាយ។ ពួក​គេ​មិន​ញញើត​នឹង​កំពែង​ក្រុង​ណា​ឡើយ គឺ​ពួក​គេ​គ្រាន់​តែ​លើក​ទួល​ឡើង ហើយ​វាយ​យក​បាន​ទាំង​អស់។</verse>
				<verse number="11">ពេល​មាន​កម្លាំង ពួក​គេ​បន្ត​ដំណើរ​ទៅ​មុខ ដូច​ខ្យល់​ព្យុះ ដើម្បី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ពួក​គេ​ចាត់​ទុក​កម្លាំង​របស់​ខ្លួន​ជា​ព្រះ»។</verse>
				<verse number="12">បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! ព្រះអម្ចាស់ ដែល​ជា​ថ្មដា​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​តែងតាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ព្រះអង្គ​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។</verse>
				<verse number="13">ព្រះនេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន?</verse>
				<verse number="14">ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក ដូច​ត្រី​នៅ​ក្នុង​សមុទ្រ ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។</verse>
				<verse number="15">ប្រជាជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើសលប់។</verse>
				<verse number="16">ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញបូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់ សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយសារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។</verse>
				<verse number="17">តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជាជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?</verse>
			</chapter>
			<chapter number="2">
				<verse number="1">ខ្ញុំ​នឹង​ឡើង​ទៅ​យាមល្បាត ខ្ញុំ​នឹង​ទន្ទឹង​រង់ចាំ​នៅ​លើ​ប៉ម ចង់​ដឹង​ថា តើ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល មក​កាន់​ខ្ញុំ​យ៉ាង​ណា តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ យ៉ាង​ណា​ខ្លះ។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់ត្រា​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​អោយ​គេ​ស្រួល​អាន។</verse>
				<verse number="3">និមិត្តហេតុ​ដ៏​អស្ចារ្យ​នឹង​សំរេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិការណ៍​កើត​ឡើង ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់ចាំ ដ្បិត​ព្រឹត្តិការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។</verse>
				<verse number="4">មនុស្ស​ព្រហើន​កោងកាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយសារ​ជំនឿ។​</verse>
				<verse number="5">ទ្រព្យ​សម្បត្តិ​​រមែង​នាំ​អោយ​ខក​ចិត្ត មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់ គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត គេ​វាយ​លុក​ប្រជាជាតិ​ទាំង​អស់ ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ អោយ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។</verse>
				<verse number="6">ប៉ុន្តែ ប្រជាជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ</verse>
				<verse number="7">ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​ក​អ្នក ព្រម​ទាំង​អង្រួន​អ្នក ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។</verse>
				<verse number="8">អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ពី​ប្រជាជាតិ​ជា​ច្រើន​យ៉ាង​ណា ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស យក​ទ្រព្យសម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ចំពោះ ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។</verse>
				<verse number="9">អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត ដើម្បី​ធ្វើ​អោយ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ ដោយ​ចង់​គេច​ផុត​ពី​មហន្តរាយ។</verse>
				<verse number="10">គំរោងការ​របស់​អ្នក​នឹង​នាំ​អោយ​ក្រុម​គ្រួសារ របស់​អ្នក​ត្រូវ​អាម៉ាស់។ ដោយ​អ្នក​កំទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ អ្នក​នឹង​ធ្វើ​អោយ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។</verse>
				<verse number="11">សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។</verse>
				<verse number="12">អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ព្រោះ​អ្នក​បាន​សង់​ទី​ក្រុង ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ។</verse>
				<verse number="13">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ធ្វើ​អោយ ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង ហើយ​អោយ​កិច្ចការ​ដែល​មហាជន​ទាំងឡាយ ប្រឹងប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។</verse>
				<verse number="14">សមុទ្រ​ពោរពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់ សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="15">អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិសពុល​អោយ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរខ្មាស​របស់​គេ!</verse>
				<verse number="16">អ្នក​មិន​ទទួល​កិត្តិយស​ទេ ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរខ្មាស ដែល​មិន​កាត់​ស្បែក​អោយ​គេ​ឃើញ​ទៅ! ព្រះអម្ចាស់ ​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា ភាព​អាម៉ាស់​វិញ!</verse>
				<verse number="17">អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរឃៅ ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។ អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ ដូច្នេះ ហ្វូង​សត្វ​ធ្វើ​អោយ​ភ័យ​ខ្លាច!​ អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ចំពោះ ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។</verse>
				<verse number="18">តើ​ជាង​ឆ្លាក់​រូប​បដិមា បាន​ប្រយោជន៍​អ្វី? គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន ដើម្បី​ប្រៀនប្រដៅ​បោក​ប្រាស់។ ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ ព្រះ​ក្លែងក្លាយ មិន​ចេះ​និយាយ​ស្ដី ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?</verse>
				<verse number="19">អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា “សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។ តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ? រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន តែ​សុទ្ធសឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ ព្រះអម្ចាស់ ​គង់​នៅ​ក្នុង​ព្រះវិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ចូរ​អោយ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ!</verse>
			</chapter>
			<chapter number="3">
				<verse number="1">ពាក្យ​អធិស្ឋាន​របស់​លោក​ហាបាគូក ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:</verse>
				<verse number="2">ឱ​ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ ព្រះអម្ចាស់ ​អើយ ទូលបង្គំ​កោត​ស្ញប់ស្ញែង ស្នា​ព្រះហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​សំដែង​អោយ​មនុស្ស​លោក​ស្គាល់ ស្នា​ព្រះហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ សូម​នឹក​ដល់​ព្រះហឫទ័យ​អាណិត​មេត្តា របស់​ព្រះអង្គ​ផង។</verse>
				<verse number="3">ព្រះជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ាន ព្រះ​ដ៏វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។ ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។</verse>
				<verse number="4">ព្រះអង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះត្រចង់ មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះហស្ដ ដែល​បង្កប់​ទុក​នូវ​ព្រះចេស្ដា​របស់​ព្រះអង្គ។</verse>
				<verse number="5">ព្រះអង្គ​ចាត់​ជំងឺ​អាសន្នរោគ អោយ​ទៅ​ពី​មុខ​ព្រះអង្គ។ ព្រះអង្គ​យាង​ទៅ​ទី​ណា ជំងឺ​រាតត្បាត​ទៅ​តាម​ពី​ក្រោយ។</verse>
				<verse number="6">ពេល​ព្រះអង្គ​ឈប់ ផែនដី​កក្រើក។ ពេល​ព្រះអង្គ​ទត​មើល ប្រជាជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់ញ័រ ភ្នំ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ប្រេះ​ចេញ​ពី​គ្នា ភ្នំ​តូចៗ​ដែល​នៅ​ស្ថិតស្ថេរ​តាំង​ពី​ដើម​រៀង​មក ជា​ផ្លូវ​ដែល​ព្រះអង្គ​ធ្លាប់​យាង​កាត់ ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។</verse>
				<verse number="7">ខ្ញុំ​ឃើញ​ជំរំ​របស់​ជន​ជាតិ​គូសាន រលាយ​សូន្យ ជំរក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។</verse>
				<verse number="8">តើ​ ព្រះអម្ចាស់ ​ខ្ញាល់​នឹង​ទន្លេ​ទាំងឡាយ​ឬ? តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំងក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ព្រះអង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យជំនះ។</verse>
				<verse number="9">ព្រះអង្គ​យឹត​ធ្នូ​របស់​ព្រះអង្គ ព្រះបន្ទូល​ដ៏​ម៉ឺងម៉ាត់ ជា​ព្រួញ​របស់​ព្រះអង្គ។ ព្រះអង្គ​ធ្វើ​អោយ​ដី​ប្រេះ​ចេញ​ពី​គ្នា និង​អោយ​ទឹក​ទន្លេ​ផុស​ចេញ​មក។</verse>
				<verse number="10">ភ្នំ​ឃើញ​ព្រះអង្គ នាំ​គ្នា​ភ័យ​ញាប់ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​អោយ​មាន​រលក​ធំៗ។</verse>
				<verse number="11">ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែងចិញ្ចាច នៃ​លំពែង​របស់​ព្រះអង្គ ព្រះអាទិត្យ និង​ព្រះច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។</verse>
				<verse number="12">ព្រះអង្គ​យាង​កាត់​ផែនដី ទាំង​ព្រះពិរោធ ព្រះអង្គ​ជាន់​កំទេច​ប្រជាជាតិ​នានា​ទាំង​ខ្ញាល់។</verse>
				<verse number="13">ព្រះអង្គ​យាង​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ និង​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក។ ព្រះអង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​កំទេច​ពួក​គេ​អោយ​វិនាស​សូន្យ ទាំង​អស់​គ្នា។</verse>
				<verse number="14">ព្រះអង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ មក​កំទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។</verse>
				<verse number="15">ព្រះអង្គ​ត្រួសត្រាយ​ផ្លូវ​អោយ​សេះ​របស់​ព្រះអង្គ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។</verse>
				<verse number="16">ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លានពាន លើក​គ្នា​មក​ប្រហារ​ប្រជាជន​របស់​យើង។​</verse>
				<verse number="17">ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំងបាយជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្ដល់​ប្រេង ស្រែ​ចំការ​លែង​ផ្ដល់​ភោគផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។</verse>
				<verse number="18">រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីករាយ ហើយ​មាន​អំណរ​ដ៏​លើសលប់ ដោយ​ព្រះជាម្ចាស់​សង្គ្រោះ​ខ្ញុំ។</verse>
				<verse number="19">ព្រះជាអម្ចាស់ ​នៃ​ខ្ញុំ ជា​កម្លាំង​របស់​ខ្ញុំ ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចំរៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ ។</verse>
			</chapter>
		</book>
		<book number="36">
			<chapter number="1">
				<verse number="1">នេះ​ជា​ព្រះបន្ទូល ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​សេផានា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដាលា ជា​ចៅទួត​របស់​លោក​អម៉ារា និង​ជា​ចៅលួត​របស់​លោក​ហេសេគា នៅ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះបាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​អ្វីៗ​អោយ​អស់​ពី​ផែនដី</verse>
				<verse number="3">យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស​ទាំង​សត្វ យើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។ យើង​នឹង​កំទេច​អ្វីៗ​ដែល​នាំ​អោយ មនុស្ស​អាក្រក់​ជំពប់​ដួល ព្រម​ទាំង​លុប​បំបាត់​មនុស្ស​អោយ​អស់​ពី​ផែនដី - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="4">យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា និង​ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម យើង​នឹង​កំទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើប្រាស់ សំរាប់​គោរព​ព្រះ​បាល ព្រម​ទាំង​លែង​អោយ​មាន​នរណា​នឹក​នា​ដល់ ពួក​អាចារ្យ និង​ពួក​បូជាចារ្យ​របស់ ព្រះ​នោះ​ទៀត។</verse>
				<verse number="5">យើង​ក៏​កំទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ ដើម្បី​ថ្វាយបង្គំ​ផ្កាយ ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយបង្គំ​យើង ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ ព្រះអម្ចាស់ ​ផង ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។</verse>
				<verse number="6">យើង​នឹង​កំទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង ជា​ ព្រះអម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។</verse>
				<verse number="7">ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះជាអម្ចាស់ ដ្បិត​ថ្ងៃ​របស់​ ព្រះអម្ចាស់ ​នៅ​ជិត​បង្កើយ​ហើយ។ ព្រះអម្ចាស់ ​បាន​រៀបចំ​យញ្ញបូជា ព្រះអង្គ​ជំរះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់លៀង អោយ​បាន​បរិសុទ្ធ​ហើយ។</verse>
				<verse number="8">«នៅ​ថ្ងៃ​ធ្វើ​យញ្ញបូជា យើង​នឹង​ដាក់​ទោស ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេច ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម សាសន៍​ដទៃ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ​យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល លោត​ពី​លើ​ក្រប​ទ្វារ​ព្រះវិហារ តាម​របៀប សាសន៍​ដទៃ។ យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរឃៅ និង​កលល្បិច ពាសពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។</verse>
				<verse number="10">នៅ​ថ្ងៃ​នោះ​នឹង​មាន​ឮ​សំរែក​លេច​ចេញ​ពី​ទ្វារ​មច្ឆា សំរែក​យំ​សោក​លេច​ឮ​ពី​ជាយ​ក្រុង​ម្ខាង ហើយ​សំឡេង​មហន្តរាយ​លេច​ឮ​យ៉ាង​ខ្លាំង នៅ​តាម​ភ្នំ។</verse>
				<verse number="11">ប្រជាជន​នៅ​ផ្សារ​ក្រោម​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ! ដ្បិត​អ្នក​ជំនួញ​ទាំង​ប៉ុន្មាន​វិនាស​អស់​ហើយ ពួក​អស់​អ្នក​ដូរ​ប្រាក់​ក៏​ត្រូវ​អន្តរាយ​អស់​ដែរ។</verse>
				<verse number="12">នៅ​គ្រា​នោះ​យើង​នឹង​កាន់​ចន្លុះ រុករក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស នៅ​ក្រុង​យេរូសាឡឹម។ អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “ ព្រះអម្ចាស់ មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។</verse>
				<verse number="13">ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​រឹប​អូស​យក ផ្ទះ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។ ពួក​គេ​សង់​ផ្ទះតែ​មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​នោះ​បាន​ទេ ពួក​គេ​ដាំ​ទំពាំងបាយជូរ តែ​ពុំ​អាច​ផឹក​ស្រា​ទំពាំងបាយជូរ​បាន​ដែរ»។</verse>
				<verse number="14">ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ ព្រះអម្ចាស់ នៅ​ជិត​បង្កើយ​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។ ថ្ងៃ​ដែល​ ព្រះអម្ចាស់ ​យាង​មក គេ​នឹង​ស្រែក​យំ​យ៉ាង​ជូរចត់ សូម្បី​តែ​ទាហាន​ដ៏​អង់អាច ក៏​ស្រែក​ហៅ​គេ​ជួយ​ដែរ។</verse>
				<verse number="15">ថ្ងៃ​នោះ​ជា​ថ្ងៃ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង ជា​ថ្ងៃ​វេទនា និង​ថ្ងៃ​តប់ប្រមល់ ជា​ថ្ងៃ​មហន្តរាយ និង​ហិន​វិនាស ជា​ថ្ងៃ​ដ៏​ងងឹត ជា​ថ្ងៃ​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក ងងឹត​អាប់អួ</verse>
				<verse number="16">ជា​ថ្ងៃ​ដែល​ឮ​សំឡេង​ស្នែង និង​សំរែក​សឹក​សង្គ្រាម​វាយ​យក​ក្រុង ដ៏​មាន​កំពែង​រឹងមាំ និង​មាន​ប៉ម​យ៉ាង​ខ្ពស់។</verse>
				<verse number="17">ព្រះអង្គ​នឹង​ធ្វើ​អោយ​មនុស្ស​លោក​វេទនា ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះហឫទ័យ​របស់​ ព្រះអម្ចាស់ ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី សាកសព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។</verse>
				<verse number="18">នៅ​ថ្ងៃ​ ព្រះអម្ចាស់ ​ខ្ញាល់​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​បាន​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយសារ​ភ្លើង​នៃ​ព្រះពិរោធ។ ពេល​ព្រះអង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​អោយ​ព្រឺ​ខ្លាច​បំផុត។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ប្រជាជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា</verse>
				<verse number="2">មុន​ពេល​ព្រះអម្ចាស់​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេល​ ព្រះអម្ចាស់ ​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង!</verse>
				<verse number="3">អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់ទាប នៅ​ក្នុង​ស្រុក​អើយ អ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ដូច្នេះ ចូរ​ស្វែង​រក​ ព្រះអម្ចាស់ ​ទៅ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន នោះ​ប្រហែល​ជា​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត នៅ​ថ្ងៃ​ ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ។</verse>
				<verse number="4">ក្រុង​កាសា​នឹង​ត្រូវ​ប្រជាជន​បោះ​បង់​ចោល ក្រុង​អាស្កាឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្រុង​អាសដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជាជន​ចេញ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។</verse>
				<verse number="5">ប្រជាជាតិ​កេរេធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំខាន ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលីស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​អោយ​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។</verse>
				<verse number="6">ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា វាល​ស្មៅ​សំរាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ និង​ជា​កន្លែង​ដែល​គេ​ទុក​អោយ​ហ្វូង​សត្វ​នៅ»។</verse>
				<verse number="7">កូន​ចៅ​យូដា​ដែល​នៅ​សេសសល់​នឹង ប្រើ​ទឹក​ដី​នេះ​សំរាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។ ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កាឡូន ធ្វើ​ជា​ជំរក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល ព្រះអង្គ​ស្ដារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។</verse>
				<verse number="8">«យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ ត្មះតិដៀល​ប្រជារាស្ត្រ​របស់​យើង ព្រម​ទាំង​ឈ្លានពាន​ទឹក​ដី​របស់​គេ​ផង។</verse>
				<verse number="9">ហេតុ​នេះ​យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា: ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាសពេញ ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ប្រជារាស្ត្រ​របស់​យើង​ដែល​នៅ​សេសសល់ នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។</verse>
				<verse number="10">ហេតុការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពី ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះតិះដៀល ប្រជារាស្ត្រ​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ព្រម​ទាំង​ឈ្លានពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។</verse>
				<verse number="11">ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​ពួក​គេ​ស្ញែង​ខ្លាច ដ្បិត​ព្រះអង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន អោយ​អស់​ពី​ផែនដី ប្រជាជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំងឡាយ នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។</verse>
				<verse number="12">«ជន​ជាតិ​អេត្យូពី​អើយ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ យើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នា ដោយ​ដាវ​របស់​យើង»។</verse>
				<verse number="13">ព្រះអម្ចាស់​នឹង​លើក​ព្រះហស្ដ​វាយ​ប្រហារ ស្រុក​ខាង​ជើង ព្រះអង្គ​នឹង​កំទេច​ស្រុក​អាស្ស៊ីរី ព្រះអង្គ​នឹង​ធ្វើ​អោយ​ក្រុង​នីនីវេ ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ហួតហែង​ដូច​វាល​រហោស្ថាន។</verse>
				<verse number="14">ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំប្រមា ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។ សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។ ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់ ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។</verse>
				<verse number="15">មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ ស្គាល់​តែ​សេចក្ដី​សុខសាន្ត ហើយ​តែង​គិត​ថា គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​សត្វ​ព្រៃ។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ស្រឡាំងកាំង ហើយ​ព្រឺ​សម្បុរ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">យេរូសាឡឹម​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះបោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជិះជាន់​សង្កត់សង្កិន​គ្នា។</verse>
				<verse number="2">ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ ព្រះអម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។</verse>
				<verse number="3">មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​អោយ​នៅ​សល់​សំរាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។</verse>
				<verse number="4">ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេងក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជាចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យវិន័យ។</verse>
				<verse number="5">ប៉ុន្តែ ព្រះអម្ចាស់ ​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក​ព្រះអង្គ​បង្ហាញ​យុត្តិធម៌ អោយ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​បាន​កំទេច​ប្រជាជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​អោយ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជាជន​រស់​នៅ​ទៀត។</verse>
				<verse number="7">យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំនៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូតរះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។</verse>
				<verse number="8">ហេតុ​នេះ​ចូរ​ចាំ​យើង​សិន! ចូរ​រង់ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជាជាតិ និង​នគរ​ទាំងឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាបឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាបឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">ពេល​នោះ យើង​នឹង​ជំរះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​អោយ​បាន​បរិសុទ្ធ ដើម្បី​អោយ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ ព្រះអម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បំរើ​យើង។</verse>
				<verse number="10">អ្នក​ថ្វាយបង្គំ​យើង ដែល​យើង​កំចាត់កំចាយ អោយ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​អោយ​យើង។</verse>
				<verse number="11">នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេងក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។</verse>
				<verse number="12">យើង​នឹង​ទុក​ប្រជាជន​មួយ​ចំនួន ដែល​ទន់ទាប ហើយ​ក្រខ្សត់ អោយ​នៅ​សេសសល់​ក្នុង​អ្នក ប្រជាជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ ព្រះអម្ចាស់ ។</verse>
				<verse number="13">ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខសាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។</verse>
				<verse number="14">ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន​ជាតិ​អ៊ីស្រាអែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយឃោស! ក្រុង​យេរូសាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីករាយ​យ៉ាង​ខ្លាំង!</verse>
				<verse number="15">ព្រះអម្ចាស់ ​បាន​លើកលែង​ទោស​អោយ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះអម្ចាស់ ជា​ព្រះមហាក្សត្រ​នៃ ជន​ជាតិ​អ៊ីស្រាអែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។</verse>
				<verse number="16">នៅ​ថ្ងៃ​នោះ​គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូសាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​អោយ​សោះ!</verse>
				<verse number="17">ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរបុរស​ដែល​មាន​ជ័យជំនះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​អោយ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីករាយ​បំផុត។</verse>
				<verse number="18">«យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។</verse>
				<verse number="19">នៅ​ថ្ងៃ​នោះ​យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំងឡាយ​ដែល​សង្កត់សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​អោយ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ​យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
		</book>
		<book number="37">
			<chapter number="1">
				<verse number="1">នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​ជា​ទេសាភិបាល​នៃ​អាណាខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជន​នេះ​ពោល​ថា “មិន​ទាន់​ដល់​ពេល​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើង​វិញ​ទេ”»។</verse>
				<verse number="3">ពេល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ពួក​គេ​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖</verse>
				<verse number="4">«ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់តែង ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។</verse>
				<verse number="5">ឥឡូវ​នេះ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាពការណ៍​របស់​អ្នក​រាល់​គ្នា!</verse>
				<verse number="6">អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។</verse>
				<verse number="7">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​រិះគិត​អំពី​សភាពការណ៍​របស់​អ្នក​រាល់​គ្នា!</verse>
				<verse number="8">ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរីរុងរឿង​របស់​យើង» នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="9">«អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​ទប់​មិន​អោយ មាន​ភ្លៀង​ធ្លាក់ ដី​ក៏​មិន​ផ្ដល់​ភោគផល​អោយ​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="11">យើង​នឹង​ធ្វើ​អោយ​កើត​រាំង​ស្ងួត គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែ លើ​ចំការ​ទំពាំងបាយជូរ លើ​ចំការ​អូលីវ លើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។ ដូច្នេះ កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ ឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។</verse>
				<verse number="12">ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក ទៅ​ជំរាប​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​លោក​មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ ព្រះអម្ចាស់ ។</verse>
				<verse number="13">លោក​ហាកាយ ដែល​ ព្រះអម្ចាស់ ​ចាត់​អោយ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន តាម​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ព្រះអម្ចាស់ ​ដាស់​ស្មារតី​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​ជា​ទេសាភិបាល​របស់​អាណាខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក ហើយ​ព្រះអង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជាជន​ដែល​នៅ​សេសសល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក​ហើយ​ចាប់​ផ្ដើម​សង់ ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ</verse>
				<verse number="15">នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំពីរ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖</verse>
				<verse number="2">«ចូរ​ប្រាប់​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល ទេសាភិបាល​របស់​អាណាខេត្ត​យូដា និង​មហា​បូជាចារ្យ​យេសួរ​ជា​កូន​របស់​លោក​យ៉ូសាដាក ព្រម​ទាំង​ប្រជាជន​ដែល​នៅ​សេសសល់​ថា</verse>
				<verse number="3">ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់ តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះដំណាក់​ដ៏​រុងរឿង កាល​ពី​ជំនាន់​មុន? ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះដំណាក់​ថ្មី មាន​ភាព​ដូច​ម្ដេច​ដែរ? អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះដំណាក់​ថ្មី​នេះ មិន​ល្អ​ទាល់​តែ​សោះ!</verse>
				<verse number="4">ឥឡូវ​នេះ សូរ៉ូបាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជាជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="5">ព្រះវិញ្ញាណ​របស់​យើង​ស្ថិត​នៅ​ជា​មួយ អ្នក​រាល់​គ្នា ដូច​យើង​បាន​សន្យា​នៅ​គ្រា​ដែល អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ!»។</verse>
				<verse number="6">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «បន្តិច​ទៀត យើង​នឹង​ធ្វើ​អោយ ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។</verse>
				<verse number="7">យើង​នឹង​ធ្វើ​អោយ​ប្រជាជាតិ​នានា​កក្រើក។ ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជាជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​អោយ​ដំណាក់​នេះ បាន​ថ្កុំថ្កើង​រុងរឿង នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="8">ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="9">សិរីរុងរឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំថ្កើង ជាង​សិរីរុងរឿង​របស់​ដំណាក់ កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។ នៅ​កន្លែង​នេះ​យើង​នឹង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="10">នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ:</verse>
				<verse number="11">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជាចារ្យ​ដូច​ត​ទៅ:</verse>
				<verse number="12">“ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជាចារ្យ​ឆ្លើយ​ថា«ទេ!»។</verse>
				<verse number="13">លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង​ព្រោះ​តែ​ប៉ះពាល់​សាកសព ហើយ​ពេល​គាត់​ប៉ះពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជាចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។</verse>
				<verse number="14">លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖ ប្រជាជន​នេះ​ក៏​ដូច្នោះ​ដែរ យើង​ចាត់​ទុក​ប្រជាជាតិ​នេះ​ជា​សៅហ្មង ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ ក៏​សៅហ្មង​ដែរ។</verse>
				<verse number="15">ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ព្រះវិហារ​របស់​ ព្រះអម្ចាស់</verse>
				<verse number="16">អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។ អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ដើម្បី​ដួស​យក​ស្រា​ហាសិប​ធុង នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។</verse>
				<verse number="17">យើង​បាន​ធ្វើ​អោយ​ដំណាំ​របស់​អ្នក​រាល់​គ្នា ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក យើង​វិញ​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ហេតុ​នេះ​ចូរ​សង្កេត​មើល​ហេតុការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ព្រះវិហារ​របស់​ ព្រះអម្ចាស់ ។ ចូរ​សង្កេត​មើល​ចុះ!</verse>
				<verse number="19">នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ សូម្បី​តែ​ចំការ​ទំពាំងបាយជូរ ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​អោយ​ពរ អ្នក​រាល់​គ្នា​បាន​ចំរុងចំរើន។</verse>
				<verse number="20">នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖</verse>
				<verse number="21">ចូរ​ប្រាប់​សូរ៉ូបាបិល ជា​ទេសាភិបាល​របស់ អាណាខេត្ត​យូដា​ថា: យើង​នឹង​ធ្វើ​អោយ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក</verse>
				<verse number="22">យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំងឡាយ យើង​នឹង​កំទេច​កម្លាំង​របស់​ប្រជាជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចំបាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បង​ប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="23">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «សូរ៉ូបាបិល ជា​កូន​របស់​សាលធាល​អើយ អ្នក​ជា​អ្នក​បំរើ​របស់​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - នៅ​ថ្ងៃ​នោះ​យើង​នឹង​តែងតាំង​អ្នក​អោយ ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់ ព្រោះ​យើង​បាន​ជ្រើស​រើស​អ្នក​ហើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
		</book>
		<book number="38">
			<chapter number="1">
				<verse number="1">នៅ​ខែ​ទី​ប្រាំ​បី​ក្នុង​ឆ្នាំ​ទី​ពីរ នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេគា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:</verse>
				<verse number="2">ព្រះអម្ចាស់ ​ទ្រង់​ព្រះពិរោធ​នឹង​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង។</verse>
				<verse number="3">ចូរ​ប្រាប់​ពួក​គេ​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="4">កុំ​ធ្វើ​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ថា “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ប៉ុន្តែ ដូនតា​របស់​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="5">ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ព្យាការី​ក៏​មិន​នៅ​រស់​រហូត​ដែរ។</verse>
				<verse number="6">ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នក​បំរើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ព្រះអង្គ​បាន​សំរេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។</verse>
				<verse number="7">នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​សាការី​ជា​កូន​របស់​លោក​បេរេគា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ:</verse>
				<verse number="8">នៅ​ពេល​យប់​ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក​មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។</verse>
				<verse number="9">ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់​អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។</verse>
				<verse number="10">បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ ព្រះអម្ចាស់ បាន​ចាត់​អោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី»។</verse>
				<verse number="11">អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវតា​របស់​ ព្រះអម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី ឃើញ​មនុស្សម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខសាន្ត ឥត​មាន​កង្វល់»។</verse>
				<verse number="12">ពេល​នោះ ទេវតា​របស់​ ព្រះអម្ចាស់ ​ពោល​ឡើង​ថា៖ «បពិត្រ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​យេរូសាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះអង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់​រយៈ​ពេល​ចិតសិប​ឆ្នាំ​ហើយ»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​លើក​ទឹក​ចិត្ត និង​សំរាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។</verse>
				<verse number="14">ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ: ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូសាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់</verse>
				<verse number="15">តែ​យើង​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជាជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវក្រោធ​នឹង​អ៊ីស្រាអែល​តែ​បន្តិច ប្រជាជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​សែន​វេទនា»។</verse>
				<verse number="16">ហេតុ​នេះ​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូសាឡឹម​វិញ ដោយ​ចិត្ត​អាណិតអាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​ជួសជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="17">ចូរ​ប្រកាស​ទៀត​ថា « ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ​នេះ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរហៀរ​ឡើង​វិញ។ យើង​នឹង​សំរាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស​រើស​ក្រុង​យេរូសាឡឹម​ដូច​ពី​មុន»។</verse>
				<verse number="18">ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។</verse>
				<verse number="19">ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជាជាតិ​ដែល​បាន​កំចាត់កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រាអែល និង​អ្នក​ក្រុង​យេរូសាឡឹម»។</verse>
				<verse number="20">បន្ទាប់​មក ព្រះអម្ចាស់ ​ប្រទាន​អោយ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។</verse>
				<verse number="21">ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះអង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កំចាត់កំចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក​ដើម្បី​បំភ័យ និង​កំទេច​ស្នែង​នៃ​ប្រជាជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កំចាត់កំចាយ​ប្រជាជន»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។</verse>
				<verse number="2">ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ដឹង​ប្រវែង​ទទឹង និង​បណ្ដោយ»។</verse>
				<verse number="3">ពេល​នោះ ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវតា​មួយ​រូប​ទៀត​មក​ជួប</verse>
				<verse number="4">ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូសាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។</verse>
				<verse number="5">រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ ធ្វើ​ជា​កំពែង​ភ្លើង​ការពារ​ក្រុង ហើយ​យើង​ក៏​នឹង​ទៅ​ជា​សិរីរុងរឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="6">«យើង​បាន​កំចាត់កំចាយ​អ្នក​រាល់​គ្នា ទៅ​តាម​ទិស​ទាំង​បួន! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់ប្រញាល់ រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="7">ប្រជាជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំនៅ ក្នុង​ស្រុក​បាប៊ីឡូន​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។</verse>
				<verse number="8">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទ្រង់​ប្រទាន​អំណាច​ និង​ចាត់​ខ្ញុំ​អោយ​ទៅ ប្រាប់​ប្រជាជាតិ​នានា ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា: «អ្នក​ណា​ប៉ះពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ប៉ះពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។</verse>
				<verse number="9">យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជាជាតិ​ទាំង​នោះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ នៃ​ពួក​ទាសករ​របស់​ខ្លួន» ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ពិត​ជា​បាន​ចាត់​ខ្ញុំ​អោយ​មក​មែន។</verse>
				<verse number="10">«ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ! ចូរ​សប្បាយ​រីករាយ​ឡើង! ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="11">«នៅ​ថ្ងៃ​នោះ​ប្រជាជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង​ជា​ ព្រះអម្ចាស់ ហើយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក។</verse>
				<verse number="12">ព្រះអម្ចាស់ ​នឹង​យក​ស្រុក​យូដា ធ្វើ​ជា​ទឹក​ដី​របស់​ព្រះអង្គ​ផ្ទាល់ ក្នុង​ទឹក​ដី​ដ៏វិសុទ្ធ ព្រះអង្គ​នឹង​ជ្រើស​រើស​ក្រុង​យេរូសាឡឹម ដូច​ពី​មុន។</verse>
				<verse number="13">សត្វ​លោក​ទាំងឡាយ​ត្រូវ​ស្ងៀមស្ងាត់ នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​បាន​អោយ​ខ្ញុំ​ឃើញ​លោក​មហា​បូជាចារ្យ*​យេសួរ ឈរ​នៅ​មុខ​ទេវតា*​របស់​ព្រះអង្គ ហើយ​មារ*​សាតាំង​ឈរ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់​លោក។</verse>
				<verse number="2">ទេវតា​របស់​ ព្រះអម្ចាស់ ​ ពោល​ទៅ​កាន់​មារ​សាតាំង​ថា៖ «សូម​ ព្រះអម្ចាស់ ​ផ្ដន្ទា​ទោស​អ្នក! សាតាំង​អើយ សូម​ ព្រះអម្ចាស់ ​ផ្ដន្ទា​ទោស​អ្នក! ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​ក្រុង​យេរូសាឡឹម។ រីឯ​លោក​យេសួរ​វិញ លោក​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។</verse>
				<verse number="3">ពេល​នោះ លោក​យេសួរ​មាន​សម្លៀកបំពាក់​កខ្វក់ លោក​ឈរ​នៅ​មុខ​ទេវតា។</verse>
				<verse number="4">ទេវតា​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀកបំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវតា​ពោល​មក​កាន់​លោក​យេសួរ​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​អោយ​លោក​ស្លៀក​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ​វិញ»។</verse>
				<verse number="5">បន្ទាប់​មក ទេវតា​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀកបំពាក់​មក​ពាក់​ជូន​លោក។ ទេវតា​របស់​ ព្រះអម្ចាស់ ​ឈរ​នៅ​ក្បែរ​នោះ។</verse>
				<verse number="6">ទេវតា​របស់​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖</verse>
				<verse number="7">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែរក្សា​ទីលាន​របស់​យើង​ដែរ។ យើង​នឹង​អោយ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។</verse>
				<verse number="8">ដូច្នេះ​មហា​បូជាចារ្យ​យេសួរ​អើយ​ចូរ​ស្ដាប់! រីឯ​អ្នក​ឯ​ទៀតៗ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ក៏​ត្រូវ​ស្ដាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រផ្នូល​អំពី​កិច្ចការ​ដែល​នឹង​កើត​មាន។ យើង​នឹង​នាំ “ពន្លក” ជា​អ្នក​បំរើ​របស់​យើង​មក។</verse>
				<verse number="9">យើង​នឹង​ដាក់​ថ្ម​មួយ​នៅ​មុខ​យេសួរ លើ​ថ្ម​តែ​មួយ​នេះ​មាន​ភ្នែក​ដល់​ទៅ​ប្រាំពីរ។ យើង​នឹង​ចារ​អក្សរ​លើ​ថ្ម​នោះ ដោយ​ដៃ​យើង​ផ្ទាល់។ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ យើង​នឹង​ដក​បាប​ចេញ​ពី​ស្រុក​នេះ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="10">នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក អោយ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំងបាយជូរ និង​ដើម​ឧទុម្ពរ»​ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​អោយ​ភ្ញាក់​ស្មារតី​ដូច​ដាស់​មនុស្ស​អោយ​ក្រោក​ពី​ដំណេក។</verse>
				<verse number="2">ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។</verse>
				<verse number="3">នៅ​ក្បែរ​ជើង​ចង្កៀង​នោះ​មាន​អូលីវ​ពីរ​ដើម មួយ​នៅ​ខាង​ស្ដាំ​កន្លែង​ដាក់​ប្រេង មួយ​ទៀត​នៅ​ខាង​ឆ្វេង»។</verse>
				<verse number="4">ខ្ញុំ​ពោល​ទៅ​កាន់​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​តើ​វត្ថុ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?»។</verse>
				<verse number="5">ទេវតា​តប​មក​ខ្ញុំ​វិញ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ខ្ញុំ​ប្របាទ​មិន​ដឹង​ទេ លោក​ម្ចាស់»។</verse>
				<verse number="6">ពេល​នោះ ទេវតា​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖​ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សូរ៉ូបាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន​មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះវិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="7">ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូបាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ព្រះវិហារ។ ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="9">«សូរ៉ូបាបិល​បាន​ចាក់​គ្រឹះ​ព្រះដំណាក់​នេះ រួច​គាត់​ក៏​បង្ហើយ​ការ​សាង​សង់​ដែរ។ ពេល​ហេតុការណ៍​នេះ​សំរេច​ជា​រូប​រាង អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ពិត​ជា​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក​រាល់​គ្នា​មែន។</verse>
				<verse number="10">មិន​ត្រូវ​មាក់ងាយ​កិច្ចការ​តូចតាច​នៅ​ពេល​ដែល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីករាយ​ដោយ​ឃើញ​លោក​សូរ៉ូបាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំពីរ​នេះ ជា​ព្រះនេត្រ​របស់​ ព្រះអម្ចាស់ ​ដែល​ទត​មើល​ផែនដី​ទាំង​មូល»។</verse>
				<verse number="11">ខ្ញុំ​សួរ​ទេវតា​ថា៖ «ចុះ​អូលីវ​ទាំង​ពីរ​ដើម​ដែល​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​ជើង​ចង្កៀង​ជា​អ្វី​ដែរ?»។</verse>
				<verse number="12">ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។</verse>
				<verse number="13">ទេវតា​តប​មក​ខ្ញុំ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ទេ​លោក​ម្ចាស់!»។</verse>
				<verse number="14">ទេវតា​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ ព្រះអម្ចាស់ ​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែងតាំង អោយ​នៅ​បំរើ​ព្រះអង្គ»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ។</verse>
				<verse number="2">ទេវតា​សួរ​ខ្ញុំ​ថា «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​ថា «ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ»។ ក្រាំង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​ហត្ថ។</verse>
				<verse number="3">ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​កើត​មាន​ក្នុង​ស្រុក​ទាំង​មូល។ ផ្នែក​ខាង​មុខ​នៃ​ក្រាំង​មាន​សរសេរ​ថា ពួក​ចោរ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ស្រុក ហើយ​ផ្នែក​ខាង​ខ្នង​មាន​សរសេរ​ថា ពួក​ស្បថ​បំពាន​ក៏​ត្រូវ​ដេញ​ចេញ​ពី​ស្រុក​ដែរ។</verse>
				<verse number="4">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: យើង​នឹង​អោយ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន​ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​អោយ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។</verse>
				<verse number="5">ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។</verse>
				<verse number="6">ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវតា​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ គឺ​ហិប​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស​នៅ​ក្នុង​ស្រុក​ទាំង​មូល»។</verse>
				<verse number="7">ពេល​គំរប​សំណរ​បើក​ឡើង ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​ហិប។</verse>
				<verse number="8">ទេវតា​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គំរប​ស្ពាន់​បិទ​ពី​លើ។</verse>
				<verse number="9">ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង​ផុត​ពី​ដី។</verse>
				<verse number="10">ខ្ញុំ​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។</verse>
				<verse number="11">ទេវតា​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​ស៊ីណើរ​សំរាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ​ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​រទេះ​បួន ចេញ​ពី​ចន្លោះ​ភ្នំ​លង្ហិន​ពីរ។</verse>
				<verse number="2">រទេះ​ទី​មួយ​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ</verse>
				<verse number="3">រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។</verse>
				<verse number="4">ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​រទេះ​សេះ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ?»។</verse>
				<verse number="5">ទេវតា​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល​គង់​នៅ»។</verse>
				<verse number="6">សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ​។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។</verse>
				<verse number="7">សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។ ព្រះអម្ចាស់​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែនដី។</verse>
				<verse number="8">ព្រះអង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង​នឹង​នាំ​វិញ្ញាណ​របស់​យើង​អោយ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។</verse>
				<verse number="9">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="10">«ថ្ងៃ​នេះ​ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​ជា​កូន​របស់​សេផានា ទទួល​យក​តង្វាយ​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ​ពី​ដៃ​របស់​ហែលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា ដែល​មក​ពី​ស្រុក​បាប៊ីឡូន។</verse>
				<verse number="11">ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ​បំពាក់​អោយ​មហា​បូជាចារ្យ​យេសួរ ជា​កូន​របស់​យូសាដាក។</verse>
				<verse number="12">ចូរ​ប្រាប់​គាត់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “បុរស​ម្នាក់​ឈ្មោះ​ពន្លក លោក​នៅ​ទី​ណា អ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។ លោក​នឹង​សង់​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="13">គឺ​លោក​នោះ​ហើយ​ដែល​នឹង​សង់​ព្រះវិហារ របស់​ ព្រះអម្ចាស់ ។ លោក​នឹង​ពាក់​គ្រឿង​ឥស្សរិយយស ដ៏​ថ្កុំថ្កើង​រុងរឿង លោក​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​លោក។ បូជាចារ្យ​មួយ​រូប​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត ហើយ​លោក​ទាំង​ពីរ​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជា​មួយ​គ្នា។</verse>
				<verse number="14">មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ដើម្បី​រំលឹក​ដល់​ហែលដាយ​ ថូប៊ីយ៉ា និង​យេដាយ៉ា ព្រម​ទាំង​ហេន​ជា​កូន​របស់​សេផានា។</verse>
				<verse number="15">អស់​អ្នក​ដែល​បែកខ្ញែក​ទៅ​ស្រុក​ឆ្ងាយ​នឹង​នាំ​គ្នា​វិល​មក​វិញ ដើម្បី​បំពេញ​ការងារ​សង់​ព្រះវិហារ​របស់​ ព្រះអម្ចាស់ ”។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ពិត​ជា​ចាត់​ខ្ញុំ​អោយ​មក​រក​អ្នក​រាល់​គ្នា​មែន។ ហេតុការណ៍​នេះ នឹង​សំរេច​ជា​រូប​រាង ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះសូរសៀង​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ស្មោះ»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះចៅ​ដារីយូស ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​សាការី នៅ​ថ្ងៃ​ទី​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន ត្រូវ​នឹង​ខែ​មិគសិរ។</verse>
				<verse number="2">ពេល​នោះ ប្រជាជន​នៅ​ក្រុង​បេត-អែល​បាន​ចាត់​លោក​សារេស៊ើរ និង​លោក​រេគេម-មែឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម​ អោយ​ទៅ​ទូល​សូម​ការ​ប្រណី​សន្ដោស​ពី​ ព្រះអម្ចាស់</verse>
				<verse number="3">ហើយ​សួរ​ពួក​បូជាចារ្យ​ដែល​បំរើ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ឬ?»។</verse>
				<verse number="4">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="5">«ចូរ​ប្រាប់​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ពួក​បូជាចារ្យ​ថា: តាំង​ពី​ចិតសិប​ឆ្នាំ​កន្លង​មក​នេះ ពេល​អ្នក​រាល់​គ្នា​តម​អាហារ និង​កាន់​ទុក្ខ​នៅ​ខែ​ទី​ប្រាំ និង​ខែ​ទី​ប្រាំពីរ​នោះ តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ ដើម្បី​ផ្គាប់​ចិត្ត​យើង​មែន​ឬ?</verse>
				<verse number="6">ពេល​អ្នក​រាល់​គ្នា​បរិភោគ​អាហារ ពេល​អ្នក​រាល់​គ្នា​សេព​សុរា​នោះ គឺ​ដើម្បី​ផ្គាប់​ចិត្ត​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។</verse>
				<verse number="7">ពី​ដើម​កាល​ក្រុង​យេរូសាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខដុមរមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ព្យាការី​ជំនាន់​ដើម ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​ព្រះនាម​ ព្រះអម្ចាស់ ​ដែរ»។</verse>
				<verse number="8">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​សាការី​ដូច​ត​ទៅ៖</verse>
				<verse number="9">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: «ចូរ​វិនិច្ឆ័យ ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា​ករុណា និង​អាណិតអាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="10">មិន​ត្រូវ​សង្កត់សង្កិន​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​ទុគ៌ត ហើយ​កុំ​មាន​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ!»។</verse>
				<verse number="11">«ប៉ុន្តែ ពួក​គេ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ ពួក​គេ​មាន​ចិត្ត​រឹងរូស ខ្ទប់​ត្រចៀក​ធ្វើ​មិន​ដឹង​មិន​ឮ។</verse>
				<verse number="12">ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម​ ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ក្រឹត្យវិន័យ និង​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ព្យាការី​នៅ​ជំនាន់​មុន​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។</verse>
				<verse number="13">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា “ពេល​យើង​ហៅ​រក​ពួក​គេ ពួក​គេ​ពុំ​ព្រម​ស្ដាប់​យើង​ទេ ហេតុ​នេះ​ពេល​ពួក​គេ​ហៅ​រក​យើង យើង​ក៏​ពុំ​ព្រម​ស្ដាប់​ពួក​គេ​ដែរ។</verse>
				<verse number="14">យើង​បាន​ធ្វើ​អោយ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់​គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖</verse>
				<verse number="2">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: យើង​មាន​ចិត្ត​ស្រឡាញ់​ក្រុង​ស៊ីយ៉ូន​ពន់​ពេក​ក្រៃ យើង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង!</verse>
				<verse number="3">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូសាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏វិសុទ្ធ”។</verse>
				<verse number="4">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី​នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូសាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។</verse>
				<verse number="5">នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាសពេញ​ដែរ។</verse>
				<verse number="6">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: នៅ​គ្រា​នោះ​ប្រជាជន​ដែល​នៅ​សេសសល់​យល់​ថា ហេតុការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="7">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។</verse>
				<verse number="8">យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។</verse>
				<verse number="9">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="10">កាល​ពី​មុន គ្មាន​នរណា​អោយ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខសាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​អោយ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="11">ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ដែល​នៅ​សេសសល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="12">យើង​នឹង​ផ្ដល់​អោយ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខសាន្ត: ដើម​ទំពាំងបាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​អោយ​ប្រជាជន​ដែល​នៅ​សេសសល់​ទទួល​ភោគសម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។</verse>
				<verse number="13">កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​អោយ​ប្រជាជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះពរ​អោយ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!</verse>
				<verse number="14">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សំរេច​ចិត្ត​ធ្វើ​អោយ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស​ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="15">ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សំរេច​ចិត្ត​ផ្ដល់​អោយ​អ្នក​ក្រុង​យេរូសាឡឹម និង​អ្នក​ស្រុក​យូដា​បាន​ចំរុង​ចំរើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!</verse>
				<verse number="16">ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សំរុះសំរួល​គ្នា​តាម​យុត្តិធម៌។</verse>
				<verse number="17">កុំ​អោយ​គិតគូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​អោយ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="18">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖</verse>
				<verse number="19">« ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីករាយ​សំរាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខសាន្ត»។</verse>
				<verse number="20">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ជាតិ​សាសន៍​នានា ព្រម​ទាំង​ប្រជាជន​ពី​ទីក្រុង​ជា​ច្រើន​នឹង​នាំ​គ្នា​មក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="21">អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូលអង្វរ​ ព្រះអម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។</verse>
				<verse number="22">ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជាជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​ទូលអង្វរ​ព្រះអង្គ។</verse>
				<verse number="23">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍​ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន​ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ដាម៉ាស​ ដ្បិត​មនុស្ស​លោក​ទាំងឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះអម្ចាស់ ​ដូច​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន នៃ​ជន​ជាតិ​អ៊ីស្រាអែល​ដែរ​។</verse>
				<verse number="2">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហាម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។</verse>
				<verse number="3">ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹងមាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។</verse>
				<verse number="4">ប៉ុន្តែ ព្រះអម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ព្រះអង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយសារ​ភ្លើង។</verse>
				<verse number="5">ពេល​ឃើញ​ហេតុការណ៍​នេះ ក្រុង​អាស្កាឡូន​នឹង​ភ័យ​តក់ស្លុត ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ ក្រុង​កាសា​នឹង​លែង​មាន​ស្ដេច ក្រុង​អាស្កាឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។</verse>
				<verse number="6">ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចំរុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។</verse>
				<verse number="7">យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម ចេញ​ពី​មាត់​របស់​គេ។ គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ប្រជាជន​ភីលីស្ទីន​ដែល​នៅ​សេសសល់ នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ ដូច​កុលសម្ព័ន្ធ​យូដា​ដែរ។ ប្រជាជន​នៅ​ក្រុង​អេក្រូន នឹង​ចូល​រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​យើង ដូច​អ្នក​ក្រុង​យេបូស​​ដែរ។</verse>
				<verse number="8">យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​អោយ កងទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​អោយ​នរណា​សង្កត់សង្កិន ប្រជារាស្ត្រ​របស់​យើង​បាន​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែរក្សា​ពួក​គេ។</verse>
				<verse number="9">ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីករាយ​ដ៏​ខ្លាំង​ឡើង ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក​ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្លូតបូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។</verse>
				<verse number="10">ព្រះអង្គ​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូសាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជាជាតិ​នានា អំពី​សន្តិភាព។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។</verse>
				<verse number="11">ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ សម្ពន្ធមេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជាជន​របស់​អ្នក ដែល​ជាប់​ទោស អោយ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។</verse>
				<verse number="12">អ្នក​ទោស​ដែល​ពោរពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹងមាំ​វិញ​ចុះ! ថ្ងៃ​នេះ​យើង​ប្រកាស​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។</verse>
				<verse number="13">យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ ក្រុង​ស៊ីយ៉ូន​អើយ យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក អោយ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរបុរស!។</verse>
				<verse number="14">ព្រះអម្ចាស់ ​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រួញ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះជាអម្ចាស់ ​នឹង​ផ្លុំ​ស្នែង ព្រះអង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។</verse>
				<verse number="15">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេ ពួក​គេ​បំផ្លាញ និង​កិន​កំទេច​ខ្មាំង​សត្រូវ​ដែល ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​អោយ​ហូរ ដូច​ស្រា​ទំពាំងបាយជូរ ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញបូជា ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។</verse>
				<verse number="16">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ នឹង​សង្គ្រោះ​ពួក​គេ ដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។ ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែងចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។</verse>
				<verse number="17">នៅ​គ្រា​នោះ​ពួក​គេ​នឹង​មាន​សុភមង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំងបាយជូរ​ថ្មី នឹង​ផ្ដល់​អោយ យុវជន​យុវនារី​មាន​កម្លាំង​កំហែង​មាំមួន។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ចូរ​ទូល​សូម​ ព្រះអម្ចាស់ ​ប្រទាន ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​មាន​ខ្យល់​ព្យុះ ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ ព្រះអង្គ​ធ្វើ​អោយ​ដំណាំ​លូត​លាស់ នៅ​តាម​ចំការ​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="2">រីឯ​រូប​ព្រះ​ក្លែងក្លាយ ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ ផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ ពួក​ហោរា​ថ្លែង​អំពី​និមិត្តហេតុ​ក្លែងក្លាយ សុបិននិមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ ក៏​ឥត​បាន​ការ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​ត្រូវ​វេទនា វង្វេង​ខ្ចាត់ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​គង្វាល។</verse>
				<verse number="3">«យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់ យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ ប្រជារាស្ត្រ​របស់​យើង»។ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​នឹង​យាង​មក​រំដោះ កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ពួក​គេ ទទួល​កិត្តិយស ដូច​សេះ​ចំបាំង​ដ៏​ចំណាន។</verse>
				<verse number="4">មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញ ពី​កុលសម្ព័ន្ធ​យូដា ពួក​គេ​រឹងមាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់ រឹងប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចំបាំង។</verse>
				<verse number="5">ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់អាច ដែល​ជាន់​ឈ្លី​បច្ចាមិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សំរុក​ទៅ​លើ​ខ្មាំង ដ្បិត​ ព្រះអម្ចាស់ ​គង់​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។</verse>
				<verse number="6">«យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែប យើង​នឹង​ស្ដារ​ស្ថានភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិតអាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជាជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។</verse>
				<verse number="7">អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់អាច ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ ពេល​ឃើញ​ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេកអរ ចិត្ត​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​អំណរ ព្រោះ​តែ​ ព្រះអម្ចាស់ ។</verse>
				<verse number="8">យើង​នឹង​ហៅ​ប្រជារាស្ត្រ​របស់​យើង អោយ​មក​ជួបជុំ​គ្នា ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។</verse>
				<verse number="9">យើង​នឹង​កំចាត់កំចាយ​ពួក​គេ ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង ពួក​គេ​នឹង​បង្កើត​កូន​ចៅ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។</verse>
				<verse number="10">យើង​នឹង​អោយ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។</verse>
				<verse number="11">ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​អោយ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​អោយ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។</verse>
				<verse number="12">យើង​នឹង​ពង្រឹង​កម្លាំង​ប្រជារាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ស្រុក​លីបង់​អើយ ចូរ​បើក​ចំហ​ទ្វារ​របស់​អ្នក! ចូរ​អោយ​ភ្លើង​ឆាបឆេះ​ដើម​ឈើ​ដ៏​ធំៗ របស់​អ្នក​ទៅ!</verse>
				<verse number="2">ដើម​កកោះ​អើយ ចូរ​ស្រែក​អោយ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​អោយ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!</verse>
				<verse number="3">ចូរ​ស្ដាប់​សំរែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ ដ្បិត​ពួក​គេ​បាត់​បង់​យសស័ក្ដិ​អស់​ហើយ។ ចូរ​ស្ដាប់​សំរែក​របស់​សិង្ហ​ស្ទាវ ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន ព្រៃ​ទ្រុបទ្រុល វិនាស​ហិនហោច​អស់​ហើយ។</verse>
				<verse number="4">ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ខ្ញុំ​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ចូរ​ឃ្វាល​ចៀម​ដែល​គេ​បម្រុង​យក​ទៅ​សម្លាប់​នោះ​ទៅ!។</verse>
				<verse number="5">អស់​អ្នក​ដែល​ទិញ​ចៀម​ទាំង​នេះ នឹង​យក​ពួក​វា​ទៅ​សម្លាប់​ដោយ​គិត​ថា ខ្លួន​គ្មាន​កំហុស​អ្វី​ទេ។ អស់​អ្នក​ដែល​លក់​ចៀម​ទាំង​នេះ​ពោល​ថា “អរ​ព្រះគុណ​ ព្រះអម្ចាស់ ដ្បិត​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ!”។ គ្មាន​គង្វាល​ណា​ម្នាក់​នឹក​អាណិត​ចៀម​ទាំង​នេះ​ទេ។</verse>
				<verse number="6">យើង​ក៏​មិន​ត្រា​ប្រណី​ប្រជាជន​នៅ​លើ​ផែនដី​ដែរ យើង​នឹង​ធ្វើ​អោយ​មនុស្ស​ជិះជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ខ្លួន។ ពួក​គេ​នឹង​កំទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​អោយ​រួច​ឡើយ»។</verse>
				<verse number="7">ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ​។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្តភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។</verse>
				<verse number="8">ខ្ញុំ​កំចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។</verse>
				<verse number="9">ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​អោយ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​អោយ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេសសល់​អោយ​វា​ហែក​គ្នា​ស៊ី​ទៅ!</verse>
				<verse number="10">ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធមេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។</verse>
				<verse number="11">សម្ពន្ធមេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់ ​ពិត​ជា​មាន​ព្រះបន្ទូល​តាម​រយៈ​ខ្ញុំ​មែន។</verse>
				<verse number="12">ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​អោយ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់​នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាមសិប​ស្លឹង*​អោយ​ខ្ញុំ​ទុក​ជា​ប្រាក់​ឈ្នួល។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​អោយ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាមសិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ទុក​សំរាប់​ជាង​ស្មូន។</verse>
				<verse number="14">បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ​គឺ «មិត្តភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រាអែល។</verse>
				<verse number="15">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងីល្ងើ​ទៀត​ទៅ!</verse>
				<verse number="16">ដ្បិត​យើង​ធ្វើ​អោយ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវីរវល់​ជួយ​ចៀម​របស់​ខ្លួន​ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​អោយ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។</verse>
				<verse number="17">គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។ សូម​អោយ​ដាវ​កាប់​បំបាក់​ដៃ និង​ចាក់​ចំ​ភ្នែក​ស្ដាំ​របស់​គេ! សូម​អោយ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន ហើយ​ភ្នែក​ស្ដាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ថ្លែង​អំពី​ស្រុក​អ៊ីស្រាអែល។ ព្រះអម្ចាស់ ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​អោយ​មនុស្ស​លោក ទ្រង់​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="2">«យើង​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​អោយ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំវិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ជន​ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។</verse>
				<verse number="3">នៅ​ថ្ងៃ​នោះ​យើង​នឹង​ធ្វើ​អោយ​ក្រុង​យេរូសាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជាជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។</verse>
				<verse number="4">នៅ​ថ្ងៃ​នោះ​យើង​នឹង​ធ្វើ​អោយ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួលច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។ ប៉ុន្តែ យើង​នឹង​តាម​ថែរក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​អោយ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។</verse>
				<verse number="5">ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​មាន​កម្លាំង ព្រោះ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។</verse>
				<verse number="6">នៅ​ថ្ងៃ​នោះ​យើង​ធ្វើ​អោយ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោសន្ធៅ​នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កំទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។</verse>
				<verse number="7">ព្រះអម្ចាស់ ​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន​ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​អោយ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ និង​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​មើលងាយ​ជន​ជាតិ​យូដា​ឯ​ទៀតៗ។</verse>
				<verse number="8">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​នឹង​ការពារ​ប្រជាជន នៅ​ក្រុង​យេរូសាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះអង្គ​នឹង​ធ្វើ​អោយ​គេ​មាន​កម្លាំង​ដូច​ព្រះបាទ​ដាវីឌ ហើយ​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវតា​របស់​ ព្រះអម្ចាស់ នៅ​មុខ​ពួក​គេ។</verse>
				<verse number="9">នៅ​ថ្ងៃ​នោះ យើង​នឹង​កំទេច​ប្រជាជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="10">យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជវង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។</verse>
				<verse number="11">នៅ​ថ្ងៃ​នោះ​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-រីម៉ូន​នៅ​វាល​មេគីដោ។</verse>
				<verse number="12">អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះញាតិ​វង្ស​របស់​ព្រះបាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។</verse>
				<verse number="13">អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ីម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។</verse>
				<verse number="14">រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជំរះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្រះញាតិ​វង្ស​ព្រះបាទ​ដាវីឌ និង​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">«នៅ​ថ្ងៃ​នោះ​យើង​នឹង​ដក​ព្រះ​ក្លែងក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ព្យាការី​ក្លែងក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​អោយ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="3">ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុកម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះនាម​របស់​ ព្រះអម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុកម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។</verse>
				<verse number="4">នៅ​ថ្ងៃ​នោះ​ព្យាការី​ម្នាក់ៗ​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​និមិត្តហេតុ​ដែល​ខ្លួន​បាន​ឃើញ ហើយ​គេ​នឹង​លែង​ពាក់​អាវ​រោម​សត្វ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​ហើយ។</verse>
				<verse number="5">ម្នាក់ៗ​បែរ​ជា​ពោល​ថា “ខ្ញុំ​មិន​មែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ស្រែ​ចំការ ខ្ញុំ​ភ្ជួរ​រាស់​ដី​ដែល​គេ​អោយ​ខ្ញុំ​ទិញ​តាំង​ពី​ក្មេង​មក”។</verse>
				<verse number="6">ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។</verse>
				<verse number="7">«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​គង្វាល​ដែល​យើង​បាន​តែងតាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។</verse>
				<verse number="8">ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជាជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេសសល់ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="9">យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេសសល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជាជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះអម្ចាស់ ​ជា​ព្រះ​របស់​ពួក​យើង»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ថ្ងៃ​របស់​ ព្រះអម្ចាស់ ​មក​ជិត​ដល់​ហើយ! ប្រជាជន​ក្រុង​យេរូសាឡឹម​អើយ ថ្ងៃ​នោះ​ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។</verse>
				<verse number="2">យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំង​អស់ អោយ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូសាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជាជន​ដែល​នៅ​សេសសល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។</verse>
				<verse number="3">ព្រះអម្ចាស់ ​នឹង​យាង​ចេញ​មក ប្រហារ​ប្រជាជាតិ​ទាំង​នោះ ដូច​នៅ​ថ្ងៃ​ព្រះអង្គ​ធ្វើ​សឹក​សង្គ្រាម និង​ថ្ងៃ​ព្រះអង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។</verse>
				<verse number="4">នៅ​ថ្ងៃ​នោះ ព្រះអង្គ​ដាក់​ព្រះបាទា លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង ក្រុង​យេរូសាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។ ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។ ចំហៀង​ភ្នំ​ម្ខាង​កំរើក​ទៅ​ខាង​ជើង ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។</verse>
				<verse number="5">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះអម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក ហើយ​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ ក៏​មក​ជា​មួយ​ដែរ។</verse>
				<verse number="6">នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។</verse>
				<verse number="7">ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា មាន​តែ​ ព្រះអម្ចាស់ ​ទេ​ដែល​ជ្រាប។ ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ</verse>
				<verse number="8">នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត ហូរ​ចេញ​ពី​ក្រុង​យេរូសាឡឹម មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។</verse>
				<verse number="9">ព្រះអម្ចាស់ ​នឹង​ធ្វើ​ជា​ព្រះមហាក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយបង្គំ ព្រះអម្ចាស់ ​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះនាម​ព្រះអង្គ​ប៉ុណ្ណោះ។</verse>
				<verse number="10">ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូសាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំងបាយជូរ​របស់​ហ្លួង។</verse>
				<verse number="11">ក្រុង​យេរូសាឡឹម​នឹង​មាន​ប្រជាជន​រស់​នៅ​ឡើង​វិញ ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ យេរូសាឡឹម​នឹង​បាន​សុខសាន្តត្រាណ។</verse>
				<verse number="12">ព្រះអម្ចាស់ ​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​លើក​ទ័ព​មក​វាយ​លុក ក្រុង​យេរូសាឡឹម ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ: សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ នៅ​ពេល​ដែល​ពួក​គេ​ឈរ គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។</verse>
				<verse number="13">នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​កើត វឹកវរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។</verse>
				<verse number="14">អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូសាឡឹម ពួក​គេ​នឹង​ប្រមូល​យក​ជយភ័ណ្ឌ ពី​ប្រជាជាតិ​ទាំង​អស់​ដែល​នៅ​ជុំវិញ គឺ​មាស ប្រាក់ និង​សម្លៀកបំពាក់​ដ៏​ច្រើន។</verse>
				<verse number="15">គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់ នៅ​ក្នុង​ជំរំ​របស់​ពួក​គេ គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។</verse>
				<verse number="16">ពេល​នោះ ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់ ដែល​បាន​វាយ​លុក​ក្រុង​យេរូសាឡឹម អស់​អ្នក​ដែល​នៅ​សេសសល់​នឹង​នាំ​គ្នា​មក ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះមហាក្សត្រ ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។</verse>
				<verse number="17">ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដី មិន​ឡើង​មក​ក្រុង​យេរូសាឡឹម ដើម្បី​ថ្វាយបង្គំ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះមហាក្សត្រ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។</verse>
				<verse number="18">ប្រសិន​បើ​អំបូរ​របស់​ជន​ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ ព្រះអម្ចាស់ ​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជាជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។</verse>
				<verse number="19">ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប និង​ប្រជាជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ​គេ​នឹង​ចារឹក​អក្សរ​នៅ​លើ កណ្ដឹង​ដែល​គេ​ពាក់​អោយ​សេះ​ថា “ញែក​ថ្វាយ​ ព្រះអម្ចាស់ ”។ រីឯ​ថ្លាង​សំរាប់​ស្ងោរ​សាច់​នៅ​ក្នុង ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ ដូច​ចាន​សំរាប់​ប្រោះ​ឈាម ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។</verse>
				<verse number="21">ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ក្នុង​ស្រុក​យូដា ត្រូវ​ញែក​ថ្វាយ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។ អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញបូជា នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សំរាប់​ស្ងោរ​សាច់។ នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។</verse>
			</chapter>
		</book>
		<book number="39">
			<chapter number="1">
				<verse number="1">សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះបន្ទូល​ដែល​ ព្រះអម្ចាស់ ​ថ្លែង​មក​កាន់​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​លោក​ម៉ាឡាគី។</verse>
				<verse number="2">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ - ទោះ​បី​អេសាវ ជា​បង​របស់​យ៉ាកុប​ក្ដី ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង</verse>
				<verse number="3">គឺ​យើង​មិន​ពេញ​ចិត្ត​នឹង​អេសាវ​ទេ យើង​បាន​ធ្វើ​អោយ​ភ្នំ​នៅ​ស្រុក​អេសាវ ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​យើង​បាន​អោយ​ឆ្កែ​ព្រៃ​មក​រស់​នៅ​ក្នុង ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ។</verse>
				<verse number="4">ប្រសិន​បើ​អេដុម​ពោល​ថា “ពួក​យើង​នឹង​សង់​ស្រុក ដែល​វិនាស​នេះ​ឡើង​វិញ!” អោយ​ពួក​គេ​សង់​ទៅ! យើង​នឹង​កំទេច​ស្រុក​នោះ​សា​ជា​ថ្មី។ គេ​នឹង​ហៅ​ស្រុក​នោះ​ថា “ទឹក​ដី​របស់​ជន​ទុច្ចរិត” “ប្រជាជន​ដែល​ ព្រះអម្ចាស់ ​ខ្ញាល់​រហូត”។ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="5">អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុការណ៍​នេះ ហើយ​ពោល​ថា: “ ព្រះអម្ចាស់ ​សំដែង​មហិទ្ធិឫទ្ធិ ហួស​ព្រំដែន​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត!”»។</verse>
				<verse number="6">«ធម្មតា​កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បំរើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​បិតា​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​បិតា? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​បូជាចារ្យ​វិញ អ្នក​រាល់​គ្នា​មាក់ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់ងាយ ព្រះនាម​របស់​ព្រះអង្គ​ត្រង់​ណា?”។</verse>
				<verse number="7">អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មង មក​ដាក់​នៅ​លើ​អាសនៈ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​បាន​ធ្វើ​អោយ​ព្រះអង្គ​សៅហ្មង ត្រង់​ណា?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: តុ​របស់​ ព្រះអម្ចាស់ ​មិន​សូវ​សំខាន់​ទេ!</verse>
				<verse number="8">ពេល​ដែល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញបូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញបូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសាភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់ទាក់​ឬ?» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="9">ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រណី​សន្ដោស​ពួក​យើង! «បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នា ដោយ​រាក់ទាក់​ឬ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="10">បើ​នៅ​តែ​ដូច្នេះ គួរ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះវិហារ ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើង ជា​អសារបង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត! យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃ របស់​អ្នក​រាល់​គ្នា​ដែរ! - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="11">ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម ក្នុង​ចំណោម​ប្រជាជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម ក្នុង​ចំណោម​ប្រជាជាតិ​នានា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="12">ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់បង្អោន​នាម​របស់​យើង ដោយ​ពោល​ថា: “តុ​របស់​ ព្រះអម្ចាស់ ​សៅហ្មង​ហើយ មិន​បាច់​យក​អាហារ​ថ្លៃថ្នូរ ទៅ​តម្កល់​លើ​តុ​នោះ​ទេ”។</verse>
				<verse number="13">អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ គួរ​អោយ​ធុញទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើលងាយ​យើង - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​អោយ​យើង ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។</verse>
				<verse number="14">ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន ហើយ​បែរ​ជា​យក​សត្វ​ពិការ មក​ធ្វើ​ជា​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់​ទៅ​វិញ! យើង​ជា​ព្រះមហាក្សត្រ​ដ៏​ឧត្ដម ប្រជាជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង» - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
			</chapter>
			<chapter number="2">
				<verse number="1">«ពួក​បូជាចារ្យ​អើយ ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:</verse>
				<verse number="2">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ លើក​តម្កើង​សិរីរុងរឿង​នាម​របស់​យើង​ទេ យើង​នឹង​ធ្វើ​អោយ​សេចក្ដី​វេទនា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​ធ្វើ​អោយ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា មែន​ហើយ យើង​ធ្វើ​អោយ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​របស់​យើង​ទេ។</verse>
				<verse number="3">យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា យើង​នឹង​ដាក់​ទោស​ពូជពង្ស​របស់​អ្នក​រាល់​គ្នា យើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នា គឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើ យញ្ញបូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។ គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ ជា​មួយ​លាមក​សត្វ​នោះ​ដែរ។</verse>
				<verse number="4">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា ដើម្បី​អោយ​សម្ពន្ធមេត្រី ដែល​យើង​ចង​ជា​មួយ កុលសម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់វង្ស - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="5">សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ គឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខសាន្ត​ដល់​គេ ហើយ​អោយ​គេ​គោរព​កោត​ខ្លាច​នាម​យើង និង​ភ័យ​ញាប់ញ័រ​នៅ​ចំពោះ​មុខ​យើង។</verse>
				<verse number="6">គេ​បង្រៀន​ក្រឹត្យវិន័យ​ដ៏​ត្រឹម​ត្រូវ ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។ គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខសាន្ត និង​ដោយ​ទៀង​ត្រង់ ព្រម​ទាំង​ណែនាំ​មនុស្ស​ជា​ច្រើន អោយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។</verse>
				<verse number="7">ពាក្យ​សំដី​របស់​បូជាចារ្យ​បង្រៀន​មនុស្ស អោយ​ស្គាល់​ព្រះជាម្ចាស់ ហើយ​ក្រឹត្យវិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជាចារ្យ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​របស់ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="8">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុលសម្ព័ន្ធ​លេវី - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="9">ដូច្នេះ យើង​នឹង​អោយ​ប្រជាជន​ទាំង​មូល ប្រមាថ​មាក់ងាយ បន្តុះបង្អាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យវិន័យ​ដល់​ប្រជាជន ដោយ​រើស​មុខ»។</verse>
				<verse number="10">ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​ព្រះជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ព្រះអង្គ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធមេត្រី ដែល​ព្រះជាម្ចាស់​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?</verse>
				<verse number="11">ជន​ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធមេត្រី​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ ស្រុក​អ៊ីស្រាអែល និង​នៅ​ក្រុង​យេរូសាឡឹម។ យូដា​បាន​ប្រមាថ​ទីសក្ការៈ​របស់​ ព្រះអម្ចាស់ ជា​កន្លែង​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ពួក​គេ​រៀបការ​ជា​មួយ​ស្ត្រី ដែល​ថ្វាយបង្គំ​ព្រះ​ដទៃ។</verse>
				<verse number="12">សូម​ ព្រះអម្ចាស់ ​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ ចេញ​ពី​ចំណោម​ពូជពង្ស​របស់​លោក​យ៉ាកុប ហើយ​កុំ​អោយ​គេ​មាន​កូន​ចៅ ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​ឡើយ។</verse>
				<verse number="13">អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សំរក់​ទឹក​ភ្នែក ជោក​អាសនៈ​របស់​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ព្រោះ​ព្រះអង្គ​លែង​រវីរវល់​នឹង​តង្វាយ របស់​អ្នក​រាល់​គ្នា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​អ្វីៗ​ដែល អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។</verse>
				<verse number="14">អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?” គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ ដោយ​យក​ ព្រះអម្ចាស់ ​ធ្វើ​សាក្សី។ នាង​ជា​គូស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។</verse>
				<verse number="15">តើ​ព្រះអម្ចាស់​មិន​បាន​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ អោយ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?​ ព្រះអង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​អោយ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់។ ហេតុ​នេះ​ចូរ​កាន់​ចិត្ត​គំនិត​អោយ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀបការ​តាំង​ពី​ក្មេង​នោះ​ឡើយ។</verse>
				<verse number="16">ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ នឹង​ការ​លែងលះ​គ្នា​ទេ ហើយ​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរឃៅ​បែប​នេះ ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ! ហេតុ​នេះ​ចូរ​កាន់​ចិត្ត​គំនិត​អោយ​បាន​ល្អ មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។</verse>
				<verse number="17">អ្នក​រាល់​គ្នា​ធ្វើ​អោយ​ ព្រះអម្ចាស់ ​នឿយ​ណាយ ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង មាន​ធ្វើ​អ្វី​អោយ​ព្រះអង្គ​នឿយហត់?” គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា: “អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះភក្ត្រ របស់​ ព្រះអម្ចាស់ ដ្បិត​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស បែប​នេះ!” ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា: “តើ​ព្រះ​ដែល​វិនិច្ឆ័យ ដោយ​យុត្តិធម៌ នៅ​ឯ​ណា?”។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល មាន​ព្រះបន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​អោយ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សំរាប់​យើង។ រំពេច​នោះ​ព្រះអម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធមេត្រី ដែល​អ្នក​រាល់​គ្នា​រង់ចាំ កំពុង​តែ​មក​ហើយ»។</verse>
				<verse number="2">ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ព្រះអង្គ​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀកបំពាក់។</verse>
				<verse number="3">ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។ ព្រះអង្គ​នឹង​ជំរះ​កូន​ចៅ​លេវី​អោយ​បាន​បរិសុទ្ធ ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ ដូច​បន្សុទ្ធ​មាស និង​ប្រាក់។ ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ មក​ថ្វាយ​ ព្រះអម្ចាស់ ​ដោយ​ចិត្ត​ស្មោះ​ត្រង់។</verse>
				<verse number="4">ពេល​នោះ ព្រះអម្ចាស់ ​សព្វ​ព្រះហឫទ័យ​ទទួល តង្វាយ​របស់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូសាឡឹម ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។</verse>
				<verse number="5">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា ដើម្បី​វិនិច្ឆ័យ​ទោស។ យើង​នឹង​ប្រញាប់ប្រញាល់​ចោទ​ប្រកាន់ ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង ពួក​ស្បថ​បំពាន ពួក​សង្កត់សង្កិន​កម្មករ ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា ពួក​ធ្វើ​បាប​ជន​បរទេស ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។</verse>
				<verse number="6">«យើង​ជា​ ព្រះអម្ចាស់ យើង​មិន​ប្រែប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា កូន​ចៅ​យ៉ាកុប​ដដែល​»។</verse>
				<verse number="7">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។ ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។ អ្នក​រាល់​គ្នា​ពោល​ថា: “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។</verse>
				<verse number="8">តើ​មនុស្ស​កេងប្រវ័ញ្ច​ព្រះជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេងប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេងប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេងប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សំរាប់​យើង!</verse>
				<verse number="9">អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ព្រោះ​ប្រជាជាតិ​ទាំង​មូល បាន​កេងប្រវ័ញ្ច​យើង»។</verse>
				<verse number="10">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​អោយ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បងល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះពរ​ដ៏​លើសលប់​មក​លើ​អ្នក​រាល់​គ្នា»។</verse>
				<verse number="11">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​អោយ​បំផ្លាញ ដំណាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​រាល់​គ្នា នឹង​ផ្ដល់​ភោគផល​បរិបូណ៌»។</verse>
				<verse number="12">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ប្រជាជាតិ​ទាំង​អស់​នឹង​ពោល​ថា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ ដ៏​សម្បូណ៌សប្បាយ»។</verse>
				<verse number="13">ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា: “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ដូច​ម្ដេច​ខ្លះ?”។</verse>
				<verse number="14">អ្នក​រាល់​គ្នា​ពោល​ថា: “ពួក​យើង​ខំ​បំរើ​ព្រះជាម្ចាស់ តែ​គ្មាន​បាន​ការ​អ្វី​ទេ ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ហើយ​ខំ​ដើរ​តាម​ ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?</verse>
				<verse number="15">ពួក​យើង​សង្កេត​ឃើញ​ថា ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ ដែល​មាន​សុភមង្គល ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ បែរ​ជា​បាន​ចំរុង​ចំរើន​ទៅ​វិញ។ ទោះ​បី​ពួក​គេ​ល្បងល​មើល​ព្រះជាម្ចាស់​ក្ដី ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។</verse>
				<verse number="16">ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ ព្រះអម្ចាស់ ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រះអម្ចាស់ ទ្រង់​ព្រះសណ្ដាប់ ហើយ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង ពាក្យ​សំដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​ព្រះនាម​ ព្រះអម្ចាស់ ​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំលឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="17">ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​យើង ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​ដែល​ជា ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។ យើង​នឹង​ត្រា​ប្រណី​ពួក​គេ ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បំរើ​ឪពុក។</verse>
				<verse number="18">ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បំរើ​ព្រះជាម្ចាស់ និង​អ្នក​មិន​គោរព​បំរើ ខុស​គ្នា​យ៉ាង​ណា</verse>
			</chapter>
			<chapter number="4">
				<verse number="1">ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោសន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កំទេច​ពួក​គេ ឥត​ទុក​អោយ​នៅ​សេសសល់​អ្វី​ឡើយ - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="2">រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះអាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​អោយ​អ្នក​រាល់​គ្នា បាន​ជា​សះស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរីភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។</verse>
				<verse number="3">នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។</verse>
				<verse number="4">ចូរ​នឹក​ដល់​ក្រឹត្យវិន័យ​របស់​ម៉ូសេ ជា​អ្នក​បំរើ​របស់​យើង ព្រម​ទាំង​ច្បាប់ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​អោយ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។</verse>
				<verse number="5">ចំណែក​ឯ​យើង​វិញ យើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​អោយ​មក មុន​ថ្ងៃ​របស់​ ព្រះអម្ចាស់ ជា​ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម គួរ​អោយ​ស្ញែង​ខ្លាច។</verse>
				<verse number="6">គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។ ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់ អ្នក​រាល់​គ្នា​អោយ​វិនាស​សូន្យ​ឡើយ»៕</verse>
			</chapter>
		</book>
	</testament>
	<testament name="New">
		<book number="40">
			<chapter number="1">
				<verse number="1">នេះ​ជា​បញ្ជីរាយ​នាម​ព្រះអយ្យកោ​របស់​ព្រះយេស៊ូ​គ្រិស្ដ* ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ*។</verse>
				<verse number="2">លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់</verse>
				<verse number="3">លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម</verse>
				<verse number="4">លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន</verse>
				<verse number="5">លោក​សាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ</verse>
				<verse number="6">លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន</verse>
				<verse number="7">ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា</verse>
				<verse number="8">ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូសៀស</verse>
				<verse number="9">ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស</verse>
				<verse number="10">ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស</verse>
				<verse number="11">ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូនាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។</verse>
				<verse number="12">ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល</verse>
				<verse number="13">លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ</verse>
				<verse number="14">លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ</verse>
				<verse number="15">លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប</verse>
				<verse number="16">លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ហៅ​ថា ព្រះគ្រិស្ដ*។</verse>
				<verse number="17">ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រាអែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។</verse>
				<verse number="18">នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។</verse>
				<verse number="19">លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សំរេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។</verse>
				<verse number="20">ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះអម្ចាស់ មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។</verse>
				<verse number="21">នាង​នឹង​សំរាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះនាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ អោយ​រួច​ពី​បាប​របស់​គេ»។</verse>
				<verse number="22">ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី*​ថា៖</verse>
				<verse number="23">«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះនាម​ថា “អេម៉ាញូអែល”» ​ ប្រែ​ថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។</verse>
				<verse number="24">លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះអម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា</verse>
				<verse number="25">ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សំរាល​បាន​បុត្រ​ដែល​លោក​ថ្វាយ​ព្រះនាម​ថា “យេស៊ូ”។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ក្នុង​ស្រុក​យូដា នា​រជ្ជកាល​ព្រះបាទ​ហេរ៉ូដ។ មាន​ពួក​ហោរាចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូសាឡឹម</verse>
				<verse number="2">សួរ​ថា៖ «ព្រះមហា​ក្សត្រ​របស់​ជន​ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយបង្គំ​ព្រះអង្គ»។</verse>
				<verse number="3">កាល​ព្រះបាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ទ្រង់​រន្ធត់​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="4">ព្រះរាជា​ត្រាស់​ហៅ​ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះគ្រិស្ដ*​ត្រូវ​ប្រសូត។</verse>
				<verse number="5">គេ​ទូល​ស្ដេច​ថា ព្រះគ្រិស្ដ​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី*​ថា៖</verse>
				<verse number="6">«ភូមិ​បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ! ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹង​ថែរក្សា​ជន​ជាតិ​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង» ។</verse>
				<verse number="7">ពេល​នោះ ព្រះបាទ​ហេរ៉ូដ​ហៅ​ពួក​ហោរាចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។</verse>
				<verse number="8">បន្ទាប់​មក ទ្រង់​ចាត់​ហោរាចារ្យ​ទាំង​នោះ​អោយ​ទៅ​ភូមិ​បេថ្លេហិម ដោយ​មាន​រាជឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើបសួរ​ដំណឹង​អំពី​ព្រះឱរស​នោះ​អោយ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​អោយ​យើង​បាន​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»។</verse>
				<verse number="9">ក្រោយ​ពី​បាន​ទទួល​រាជឱង្ការ​ហើយ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះឱរស​គង់​ទើប​ឈប់។</verse>
				<verse number="10">កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ</verse>
				<verse number="11">គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស​មក​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="12">បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត​មិន​អោយ​វិល​ទៅ​គាល់​ព្រះបាទ​ហេរ៉ូដ​វិញ​ឡើយ។</verse>
				<verse number="13">កាល​ពួក​ហោរាចារ្យ​ចាក​ចេញ​ផុត​ទៅ ទេវតា*​របស់​ព្រះអម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះឱរស និង​មាតា​របស់​ព្រះអង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​អោយ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះឱរស»។</verse>
				<verse number="14">លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។</verse>
				<verse number="15">គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​អោយ​បាន​ស្រប​នឹង​សេចក្ដី ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។</verse>
				<verse number="16">ព្រះបាទ​ហេរ៉ូដ​យល់​ថា​ពួក​ហោរាចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ស្ដេច​ទ្រង់​ព្រះពិរោធ​ក្រៃលែង ហើយ​ចេញ​បញ្ជា​អោយ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ​មក នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ទ្រង់​បាន​សួរ​បញ្ជាក់​ពួក​ហោរាចារ្យ។</verse>
				<verse number="17">ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖</verse>
				<verse number="18">«មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក ជា​ទំនួញ​សោកសៅ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន នាង​មិន​ព្រម​អោយ​នរណា​សំរាល​ទុក្ខ​ឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ» ​។</verse>
				<verse number="19">កាល​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះអម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖</verse>
				<verse number="20">«ចូរ​ក្រោក​ឡើង នាំ​ព្រះកុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​គុត​ព្រះកុមារ​ស្លាប់​បាត់​អស់​ទៅ​ហើយ»។</verse>
				<verse number="21">លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះកុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រាអែល​វិញ។</verse>
				<verse number="22">ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះបាទ​អើខេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះបាទ​ហេរ៉ូដ​ជា​ព្រះបិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលីឡេ ដោយ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អោយ​ដឹង ក្នុង​សុបិន​និមិត្ត។</verse>
				<verse number="23">លោក​តាំង​ទី​លំនៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសារ៉ែត ដើម្បី​អោយ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះអង្គ​ថា ជា​អ្នក​ភូមិ​ណាសារ៉ែត»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​គ្រា​នោះ លោក​យ៉ូហានបាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោស្ថាន*​ស្រុក​យូដា​ថា៖</verse>
				<verse number="2">«ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​មក​ជិត​បង្កើយ​ហើយ!»។</verse>
				<verse number="3">ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោស្ថាន​ថាៈ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!”» ​។</verse>
				<verse number="4">លោក​យ៉ូហាន មាន​សម្លៀកបំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។</verse>
				<verse number="5">អ្នក​ក្រុង​យេរូសាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។</verse>
				<verse number="6">គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​អោយ​គេ​ក្នុង​ទន្លេ​យ័រដាន់។</verse>
				<verse number="7">កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈសាឌូស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​អោយ​រត់​គេច​ពី​ព្រះពិរោធ*​របស់​ព្រះជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?។</verse>
				<verse number="8">ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។</verse>
				<verse number="9">កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​អាច​ធ្វើ​អោយ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។</verse>
				<verse number="10">ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។</verse>
				<verse number="11">ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់​សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។</verse>
				<verse number="12">លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។</verse>
				<verse number="13">ពេល​នោះ ព្រះយេស៊ូ​យាង​ពី​ស្រុក​កាលីឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​អោយ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="14">ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។</verse>
				<verse number="15">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​ទុក​មក​»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។</verse>
				<verse number="16">ពេល​ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ទ្រង់​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះអង្គ​ទត​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។</verse>
				<verse number="17">ពេល​នោះ មាន​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ពេល​នោះ ព្រះវិញ្ញាណ​នាំ​ព្រះយេស៊ូ​ទៅ​វាល​រហោស្ថាន​អោយ​មារ*​សាតាំង​ល្បួង</verse>
				<verse number="2">បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន។</verse>
				<verse number="3">មេ​ល្បួង​ចូល​មក​ជិត​ព្រះអង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​ធ្វើ​អោយ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។</verse>
				<verse number="4">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា“មនុស្ស​មិន​មែន​រស់​ដោយសារ​តែ​អាហារ ​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ព្រះបន្ទូល ដែល​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះជាម្ចាស់​ដែរ” »។</verse>
				<verse number="5">ពេល​នោះ មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ* ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ*</verse>
				<verse number="6">ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះជាម្ចាស់​នឹង​បញ្ជា​អោយ​ទេវតា*​ចាំ​ទ្រ​លោក មិន​អោយ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បងល​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ” ​»។</verse>
				<verse number="8">មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​អោយ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។</verse>
				<verse number="9">មារ​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​អោយ!»។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បំរើ​តែ​ព្រះអង្គ​ប៉ុណ្ណោះ” »។</verse>
				<verse number="11">ពេល​នោះ មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ហើយ​មាន​ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់ និង​បំរើ​ព្រះអង្គ។</verse>
				<verse number="12">កាល​ព្រះយេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលីឡេ។</verse>
				<verse number="13">ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសារ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូឡូន និង​តំបន់​ណែបថាលី</verse>
				<verse number="14">ដើម្បី​អោយ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖</verse>
				<verse number="15">«ដែន​ដី​សាប់យូឡូន និង​ដែន​ដី​ណែបថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!</verse>
				<verse number="16">ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់» ។</verse>
				<verse number="17">តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ​នៅ​ជិត​បង្កើយ​ហើយ!»។</verse>
				<verse number="18">កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ទ្រង់​ទត​ឃើញ​បង​ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។</verse>
				<verse number="19">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​នេសាទ​មនុស្ស​វិញ»។</verse>
				<verse number="20">អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។</verse>
				<verse number="21">ព្រះយេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។</verse>
				<verse number="22">អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះយេស៊ូ​ទៅ។</verse>
				<verse number="23">ព្រះយេស៊ូ​យាង​កាត់​ស្រុក​កាលីឡេ​ទាំង​មូល ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះអង្គ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជន អោយ​បាន​ជា​ផង។</verse>
				<verse number="24">ព្រះកិត្តិនាម​របស់​ព្រះអង្គ​ក៏​ល្បី​ឮ​ខ្ចរខ្ចាយ​ពាសពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំគ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​គេ​អោយ​បាន​ជា​ទាំង​អស់​គ្នា។</verse>
				<verse number="25">មាន​មហាជន​ជា​ច្រើន ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូសាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះយេស៊ូ​ទត​ឃើញ​មហាជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ</verse>
				<verse number="2">ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​បង្រៀន​គេ​ថា៖</verse>
				<verse number="3">«អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រខ្សត់​ អ្នក​នោះ​មាន​សុភមង្គល*​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ!</verse>
				<verse number="4">អ្នក​ណា​សោកសៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​សំរាល​ទុក្ខ​ពួក​គេ!</verse>
				<verse number="5">អ្នក​ណា​មាន​ចិត្ត​ស្លូតបូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក!</verse>
				<verse number="6">អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត*​ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ ពួក​គេ​បាន​ឆ្អែត!</verse>
				<verse number="7">អ្នក​ណា​មាន​ចិត្ត​មេត្តាករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះជាម្ចាស់​នឹង​សំដែង​ព្រះហឫទ័យ មេត្តាករុណា​ដល់​ពួក​គេ​វិញ!</verse>
				<verse number="8">អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះជាម្ចាស់!</verse>
				<verse number="9">អ្នក​ណា​កសាង​សន្តិភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន ឈ្មោះ​ជា​បុត្រ របស់​ព្រះជាម្ចាស់!</verse>
				<verse number="10">អ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ!</verse>
				<verse number="11">ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!</verse>
				<verse number="12">ចូរ​អរ​សប្បាយ​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។</verse>
				<verse number="13">«អ្នក​រាល់​គ្នា​ជា​អំបិល សំរាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​អោយ​ប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ អោយ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។</verse>
				<verse number="14">អ្នក​រាល់​គ្នា​ជា​ពន្លឺ សំរាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។</verse>
				<verse number="15">គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។</verse>
				<verse number="16">ចូរ​អោយ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំងឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរីរុងរឿង​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ*»។</verse>
				<verse number="17">«សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ​វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​អោយ​គម្ពីរ​មាន​អត្ថន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។</verse>
				<verse number="18">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិតស្ថេរ​ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ*​ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិតស្ថេរ​រហូត​ដល់​ទី​បំផុត។</verse>
				<verse number="19">អ្នក​ណា​ល្មើស​បទបញ្ជា​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​អោយ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ត​តាម​បទបញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​អោយ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។</verse>
				<verse number="20">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត*​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ»។</verse>
				<verse number="21">«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា “កុំ​សម្លាប់​មនុស្ស” ​ អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស។</verse>
				<verse number="22">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេចផ្តាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះតិះដៀល​គេ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។</verse>
				<verse number="23">ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក</verse>
				<verse number="24">ចូរ​ទុក​តង្វាយ​របស់​អ្នក នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។</verse>
				<verse number="25">កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ​របស់​អ្នក ចូរ​ស្រុះស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។</verse>
				<verse number="26">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។</verse>
				<verse number="27">«អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់” ។</verse>
				<verse number="28">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="29">ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​អោយ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។</verse>
				<verse number="30">ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​អោយ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។</verse>
				<verse number="31">«មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែងលះ​អោយ​នាង”</verse>
				<verse number="32">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) បុរស​នោះ​ធ្វើ​អោយ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។</verse>
				<verse number="33">«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថាៈ “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់” ។</verse>
				<verse number="34">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​អោយ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់</verse>
				<verse number="35">ក៏​កុំ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ព្រោះ​ផែនដី​ជា​កំណល់​ទ្រ​ព្រះបាទា​របស់​ព្រះអង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡឹម​ជា​សាក្សី ព្រោះ​យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្ដម។</verse>
				<verse number="36">កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​អោយ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​បាន​ផង។</verse>
				<verse number="37">ត្រូវ​និយាយ​អោយ​ទៀង​ទាត់ បើ “មែន” អោយ​ប្រាកដ​ជា “មែន” បើ “ទេ” អោយ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។</verse>
				<verse number="38">«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​អោយ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ​។</verse>
				<verse number="39">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​អោយ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​អោយ​គេ​ទះ​ម្ខាង​ទៀត​ទៅ។</verse>
				<verse number="40">បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​អោយ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។</verse>
				<verse number="41">បើ​មាន​គេ​បង្ខំ​អ្នក​អោយ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។</verse>
				<verse number="42">អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​អោយ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។</verse>
				<verse number="43">«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។</verse>
				<verse number="44">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​អោយ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ផង។</verse>
				<verse number="45">ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ប្រទាន​អោយ​ព្រះអាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​អោយ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។</verse>
				<verse number="46">ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។</verse>
				<verse number="47">បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។</verse>
				<verse number="48">ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ទ្រង់​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​អោយ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">«កុំ​ធ្វើ​បុណ្យ​ទាន​នៅ​មុខ​មនុស្សម្នា ដើម្បី​អោយ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ*​ទេ។</verse>
				<verse number="2">ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​អោយ​មនុស្សម្នា​កោត​សរសើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។</verse>
				<verse number="3">រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​អោយ​ដៃ​ឆ្វេង​ដឹង​ឡើយ</verse>
				<verse number="4">ដើម្បី​អោយ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះបិតា​របស់​អ្នក ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។</verse>
				<verse number="5">«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​អោយ​មនុស្សម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បាន ទទួល​រង្វាន់​របស់​គេ​ហើយ។</verse>
				<verse number="6">រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​អោយ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះបិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំខាន។</verse>
				<verse number="7">ពេល​ទូល​ទៅ​ព្រះបិតា កុំ​ពោល​ពាក្យ​ច្រំដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។</verse>
				<verse number="8">កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះអង្គ​ទៅ​ទៀត។</verse>
				<verse number="9">អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះអង្គ​ដូច​ត​ទៅៈ ឱ​ព្រះបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ*​អើយ!</verse>
				<verse number="10">សូម​សំដែង​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ អោយ​មនុស្ស​លោក​ស្គាល់*​ សូម​អោយ​ព្រះរាជ្យ*​ព្រះអង្គ​បាន​មក​ដល់ សូម​អោយ​ព្រះហឫទ័យ​របស់​ព្រះអង្គ បាន​សំរេច​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​បរមសុខ​ដែរ។</verse>
				<verse number="11">សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។</verse>
				<verse number="12">សូម​អត់ទោស​អោយ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់ទោស​អោយ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។</verse>
				<verse number="13">សូម​កុំ​បណ្ដោយ​អោយ​យើង​ខ្ញុំ ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​មារ*​កំណាច [ដ្បិត​ព្រះអង្គ​គ្រង​រាជ្យ ទ្រង់​មាន​ឫទ្ធានុភាព និង​សិរីរុងរឿង អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។]</verse>
				<verse number="14">បើ​អ្នក​រាល់​គ្នា​អត់ទោស​អោយ​មនុស្ស​លោក ព្រះបិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរមសុខ* ក៏​អត់ទោស​អោយ​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="15">ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់ទោស​អោយ​មនុស្ស​លោក​ទេ​នោះ ព្រះបិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់ទោស​អោយ​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="16">«កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​អោយ​អ្នក​ដទៃ​ឃើញ​ថា ខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។</verse>
				<verse number="17">រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង</verse>
				<verse number="18">កុំ​អោយ​មនុស្សម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​អោយ​តែ​ព្រះបិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។</verse>
				<verse number="19">«កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សំរាប់​ខ្លួន នៅ​លើ​ផែនដី​ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​អោយ​សោះ។</verse>
				<verse number="20">ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរមសុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ</verse>
				<verse number="21">ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។</verse>
				<verse number="22">«ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ</verse>
				<verse number="23">តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹត នឹង​ទៅ​ជា​សូន្យសុង ដល់​កំរិត​ណា​ទៀត​ទេ»។</verse>
				<verse number="24">«គ្មាន​អ្នក​ណា​ម្នាក់​អាច​បំរើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើលងាយ​ម្នាក់​ទៀត​ជា​ពុំខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បំរើ​ព្រះជាម្ចាស់​ផង ហើយ​គោរព​បំរើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ព្រះ​ផង​បាន​ឡើយ»។</verse>
				<verse number="25">«ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​អោយ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ​សំរាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀកបំពាក់​សំរាប់​បិទបាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀកបំពាក់​ទៅ​ទៀត។</verse>
				<verse number="26">ចូរ​រំពៃ​មើល​បក្សាបក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ទ្រង់​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សាបក្សី​ទាំង​នោះ​ទៅ​ទៀត។</verse>
				<verse number="27">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង​បាន​ដែរ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ផង។</verse>
				<verse number="28">ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀកបំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយហត់ ឬ​ត្បាញ​រវៃ​ឡើយ</verse>
				<verse number="29">ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ទ្រង់​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ទ្រង់​គ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។</verse>
				<verse number="30">មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះជាម្ចាស់​ផ្ដល់​សំរស់​អោយ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?។</verse>
				<verse number="31">ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់” ​នោះ​ឡើយ</verse>
				<verse number="32">ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។</verse>
				<verse number="33">ចូរ​ស្វែង​រក​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ និង​សេចក្ដី​សុចរិត*​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។</verse>
				<verse number="34">កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សំរាប់​តែ​ថ្ងៃ​នោះ​បាន​ហើយ»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​អោយ​សោះ ដើម្បី​កុំ​អោយ​ព្រះជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា</verse>
				<verse number="2">បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​អោយ​អ្នក​ដទៃ។</verse>
				<verse number="3">ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?</verse>
				<verse number="4">បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​អោយ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក”!</verse>
				<verse number="5">មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។</verse>
				<verse number="6">កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​អោយ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។</verse>
				<verse number="7">«ចូរ​សុំ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន</verse>
				<verse number="8">ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែងតែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែងតែ​បាន​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​អោយ​អ្នក​ដែល​គោះ។</verse>
				<verse number="9">ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំបុ័ង​មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​អោយ​វា​ឡើយ</verse>
				<verse number="10">ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិរពិស​អោយ​វា​ដែរ។</verse>
				<verse number="11">សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​អោយ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​អោយ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត!»។</verse>
				<verse number="12">«ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​អោយ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។</verse>
				<verse number="13">ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។</verse>
				<verse number="14">រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត​ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។</verse>
				<verse number="15">«ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែងក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។</verse>
				<verse number="16">អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។</verse>
				<verse number="17">ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែង​ផ្ដល់​ផ្លែ​អាក្រក់។</verse>
				<verse number="18">ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់​ទេ រីឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។</verse>
				<verse number="19">ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។</verse>
				<verse number="20">រីឯ​ពួក​ព្យាការី​ក្លែងក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។</verse>
				<verse number="21">«អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ* មិន​មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” ​ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នោះ​វិញ។</verse>
				<verse number="22">នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ​ថា “ព្រះអម្ចាស់ ព្រះអម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះអង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​អារក្ស​ក្នុង​ព្រះនាម​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះនាម​ព្រះអង្គ​ដែរ”។</verse>
				<verse number="23">ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!” »។</verse>
				<verse number="24">«អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។</verse>
				<verse number="25">ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។</verse>
				<verse number="26">រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់</verse>
				<verse number="27">ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។</verse>
				<verse number="28">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ មហាជន​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​ប្រៀនប្រដៅ</verse>
				<verse number="29">ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*​របស់​ពួក​គេ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">កាល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។</verse>
				<verse number="2">ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​អោយ​ជា​ស្អាត​បរិសុទ្ធ*​ផង»។</verse>
				<verse number="3">ព្រះយេស៊ូ​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​អោយ​មែន​ទែន កុំ​និយាយ​ប្រាប់​អោយ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។</verse>
				<verse number="5">នៅ​ពេល​ព្រះយេស៊ូ​យាង​ចូល​ក្រុង​កាពើណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ ចូល​មក​គាល់​ព្រះអង្គ ទូលអង្វរ​ថា៖</verse>
				<verse number="6">«លោក​ម្ចាស់​អើយ! អ្នក​បំរើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូកស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​អោយ​បាន​ជា»។</verse>
				<verse number="8">នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បំរើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះស្បើយ​មិន​ខាន។</verse>
				<verse number="9">ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​អោយ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​អោយ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បំរើ​អោយ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។</verse>
				<verse number="10">កាល​ព្រះយេស៊ូ​ទ្រង់​ព្រះសណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​ណាស់​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ។</verse>
				<verse number="11">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់លៀង ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។</verse>
				<verse number="12">រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់ បែរ​ជា​ដេញ​អោយ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទីងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។</verse>
				<verse number="13">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​អោយ​បាន​សំរេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បំរើ​ក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះ។</verse>
				<verse number="14">បន្ទាប់​មក​ទៀត ព្រះយេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។</verse>
				<verse number="15">ព្រះអង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បំរើ​ព្រះអង្គ។</verse>
				<verse number="16">លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​អារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​មាន​ព្រះបន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​គ្រប់ៗ​គ្នា</verse>
				<verse number="17">ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «ព្រះអង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ព្រះអង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ» ​។</verse>
				<verse number="18">កាល​ព្រះយេស៊ូ​ឃើញ​បណ្ដាជន​ចោមរោម​ព្រះអង្គ ទ្រង់​ក៏​បញ្ជា​អោយ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។</verse>
				<verse number="19">ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។</verse>
				<verse number="20">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជំរក​សំរាក​សោះ​ឡើយ»។</verse>
				<verse number="21">មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​អោយ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។</verse>
				<verse number="23">ព្រះយេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="24">ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​អោយ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះយេស៊ូ​វិញ ទ្រង់​ផ្ទំ​លក់។</verse>
				<verse number="25">ពួក​សិស្ស*​ចូល​ទៅ​ជិត​ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។</verse>
				<verse number="26">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះបន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ​សមុទ្រ​ក៏​ស្ងប់ឈឹង។</verse>
				<verse number="27">ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរសើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។</verse>
				<verse number="28">កាល​ព្រះយេស៊ូ និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ាស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។</verse>
				<verse number="29">អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះបុត្រា​របស់​ព្រះជាម្ចាស់​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។</verse>
				<verse number="30">នៅ​ឆ្ងាយ​ពី​នោះ​បន្តិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។</verse>
				<verse number="31">ពួក​អារក្ស​អង្វរ​ព្រះយេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​អោយ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។</verse>
				<verse number="32">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជំរាល​ភ្នំ​តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។</verse>
				<verse number="33">អ្នក​ថែរក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។</verse>
				<verse number="34">អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះយេស៊ូ លុះ​បាន​ឃើញ​ហើយ គេ​អង្វរ​ព្រះអង្គ​អោយ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">បន្ទាប់​មក ព្រះយេស៊ូ​យាង​ចុះ​ទូក​ឆ្លង​សមុទ្រ​ទៅ​ក្រុង​របស់​ព្រះអង្គ​វិញ។</verse>
				<verse number="2">ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។ ព្រះយេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប*​ហើយ!”។</verse>
				<verse number="3">ពួក​អាចារ្យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះជាម្ចាស់!»។</verse>
				<verse number="4">ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ?</verse>
				<verse number="5">បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?</verse>
				<verse number="6">ប៉ុន្តែ ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់ទោស​អោយ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។</verse>
				<verse number="7">អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="8">កាល​មហាជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។</verse>
				<verse number="9">កាល​ព្រះយេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ*។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។</verse>
				<verse number="10">បន្ទាប់​មក ព្រះអង្គ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះយេស៊ូ និង​ពួក​សិស្ស​ដែរ។</verse>
				<verse number="11">ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។</verse>
				<verse number="12">ព្រះយេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។</verse>
				<verse number="13">ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះគិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ “យើង​មិន​ចង់​បាន​យញ្ញបូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តាករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។</verse>
				<verse number="14">ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។</verse>
				<verse number="15">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គលការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។</verse>
				<verse number="16">ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​អោយ​សម្លៀកបំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។</verse>
				<verse number="17">ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។</verse>
				<verse number="18">កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំខាន»។</verse>
				<verse number="19">ព្រះយេស៊ូ​ក្រោក​ឡើង​យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="20">មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះយេស៊ូ ហើយ​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ</verse>
				<verse number="21">ដ្បិត​នាង​រិះគិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។</verse>
				<verse number="22">ព្រះយេស៊ូ​បែរ​ទៅ​ក្រោយ ទត​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ដ្រី​ធ្លាក់​ឈាម​បាន​ជា​សះស្បើយ​នៅ​ពេល​នោះ។</verse>
				<verse number="23">កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្សម្នា​ជ្រួលច្របល់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖</verse>
				<verse number="24">«នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះអង្គ។</verse>
				<verse number="25">កាល​ព្រះអង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។</verse>
				<verse number="26">ដំណឹង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ពាសពេញ​តំបន់​នោះ​ទាំង​មូល។</verse>
				<verse number="27">កាល​ព្រះយេស៊ូ​កំពុង​តែ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​ព្រះអង្គ ស្រែក​ថា៖ «ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។</verse>
				<verse number="28">ពេល​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​អោយ​ភ្នែក​អ្នក​ភ្លឺ​បាន​ឬ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ»។</verse>
				<verse number="29">ព្រះអង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​អោយ​បាន​សំរេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។</verse>
				<verse number="30">ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ ព្រះយេស៊ូ​ហាមប្រាម​គេ​យ៉ាង​តឹងតែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​អោយ​នរណា​ដឹង​ឡើយ»។</verse>
				<verse number="31">ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វផ្សាយ​រឿង​នោះ​អោយ​គេ​ដឹង​ពាសពេញ​ស្រុក។</verse>
				<verse number="32">លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះយេស៊ូ។</verse>
				<verse number="33">កាល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហាជន​នាំ​គ្នា​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ»។</verse>
				<verse number="34">ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​អោយ»។</verse>
				<verse number="35">បន្ទាប់​មក ព្រះយេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹងល្អ*​អំពី​ព្រះរាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​អោយ​បាន​ជា​ផង។</verse>
				<verse number="36">កាល​ព្រះអង្គ​ទត​ឃើញ​មហាជន ទ្រង់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។</verse>
				<verse number="37">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។</verse>
				<verse number="38">ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ អោយ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូប​មក ព្រះអង្គ​ប្រទាន​អោយ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​អោយ​បាន​ជា​ផង។</verse>
				<verse number="2">សាវ័ក*​ទាំង​ដប់ពីរ​មាន​នាម​ដូច​ត​ទៅៈ អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ</verse>
				<verse number="3">ភីលីព និង​បារថូឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ និង​ថាដេ</verse>
				<verse number="4">ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ក្បត់​ព្រះអង្គ។</verse>
				<verse number="5">ព្រះយេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់ពីរ​រូប​នេះ​អោយ​ទៅ​ដោយ​ផ្ដែផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន​ជាតិ​សាម៉ារី​ដែរ</verse>
				<verse number="6">គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​នោះ​វិញ។</verse>
				<verse number="7">ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​មក​ជិត​បង្កើយ​ហើយ។</verse>
				<verse number="8">ចូរ​មើល​អ្នក​ជំងឺ​អោយ​បាន​ជា ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ ធ្វើ​អោយ​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។</verse>
				<verse number="9">កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់​ដាក់​ក្នុង​ថង់​ឡើយ</verse>
				<verse number="10">ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។</verse>
				<verse number="11">ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ​ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​អោយ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។</verse>
				<verse number="12">ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​ត្រូវ​ជំរាប​សួរ​អ្នក​ផ្ទះ​នោះ</verse>
				<verse number="13">ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខសាន្ត នោះ​សេចក្ដី​សុខសាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជំរាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ​សេចក្ដី​សុខសាន្ត​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​។</verse>
				<verse number="14">បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង​។</verse>
				<verse number="15">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។</verse>
				<verse number="16">«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ ដូច​អោយ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។</verse>
				<verse number="17">ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​អោយ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែតី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។</verse>
				<verse number="18">គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ទៅ​អោយ​លោក​ទេសាភិបាល និង​អោយ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ ជា​ឱកាស​សំរាប់​អោយ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​អោយ​ពួក​លោក និង​អោយ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។</verse>
				<verse number="19">ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។</verse>
				<verse number="20">មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះវិញ្ញាណ​នៃ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះបន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។</verse>
				<verse number="21">បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង ទៅ​អោយ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​អោយ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​អោយ​គេ​សម្លាប់​ទៀត​ផង។</verse>
				<verse number="22">មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។</verse>
				<verse number="23">ប្រសិន​បើ​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។</verse>
				<verse number="24">ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បំរើ​ណា​ធំ​ជាង​ម្ចាស់​ដែរ</verse>
				<verse number="25">បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ ហើយ​អ្នក​បំរើ​បាន​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​អោយ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេលសេប៊ូល​​ទៅ​ហើយ គេ​មុខ​ជា​អោយ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។</verse>
				<verse number="26">«កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់ នឹង​ត្រូវ​បើក​អោយ​គេ​ឃើញ ហើយ​អាថ៌កំបាំង​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​បើក​អោយ​គេ​ដឹង​ដែរ។</verse>
				<verse number="27">អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើ​ផ្ទះ។</verse>
				<verse number="28">កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​អោយ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​អោយ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។</verse>
				<verse number="29">ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​បាន​ឡើយ។</verse>
				<verse number="30">រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។</verse>
				<verse number="31">ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។</verse>
				<verse number="32">«អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ។</verse>
				<verse number="33">រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ*​ដែរ»។</verse>
				<verse number="34">«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិភាព​មក​អោយ​ផែនដី​ឡើយ។ ខ្ញុំ​មិន​មែន​នាំ​សន្តិភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា​។</verse>
				<verse number="35">ខ្ញុំ​មក ធ្វើ​អោយ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។</verse>
				<verse number="36">អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។</verse>
				<verse number="37">«អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="38">អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។</verse>
				<verse number="39">អ្នក​ណា​ចង់​រក្សា​ទុក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ»។</verse>
				<verse number="40">«អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។</verse>
				<verse number="41">អ្នក​ណា​ទទួល​ព្យាការី*​ម្នាក់​ក្នុង​នាម​លោក​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត*​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។</verse>
				<verse number="42">អ្នក​ណា​អោយ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូចតាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដែផ្ដាំ​សិស្ស*​ទាំង​ដប់ពីរ​រូប ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹងល្អ*​ដល់​ប្រជាជន​នៅ​តាម​ភូមិ​នានា។</verse>
				<verse number="2">ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះគ្រិស្ដ*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​អោយ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖</verse>
				<verse number="3">«តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​ផ្សេង​ទៀត?»។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជំរាប​លោក​យ៉ូហាន នូវ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ</verse>
				<verse number="5">គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។</verse>
				<verse number="6">អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយសារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។</verse>
				<verse number="7">ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?។</verse>
				<verse number="8">តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ!។</verse>
				<verse number="9">បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត</verse>
				<verse number="10">ដ្បិត​ក្នុង​គម្ពីរ មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​អោយ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ​។</verse>
				<verse number="11">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។</verse>
				<verse number="12">តាំង​ពី​ជំនាន់​លោក​យ៉ូហានបាទីស្ដ មក​ទល់​សព្វ​ថ្ងៃ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​រង​នូវ​អំពើ​ឃោរឃៅ ហើយ​មនុស្ស​ឃោរឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះរាជ្យ​នេះ​ផង។</verse>
				<verse number="13">តាំង​ពី​ដើម រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះរាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យវិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។</verse>
				<verse number="14">ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។</verse>
				<verse number="15">អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!</verse>
				<verse number="16">តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថាៈ</verse>
				<verse number="17">“យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។</verse>
				<verse number="18">យ៉ាង​ណាមិញ លោក​យ៉ូហាន​បាន​មក​លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល</verse>
				<verse number="19">រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ»។</verse>
				<verse number="20">ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះអង្គ​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖</verse>
				<verse number="21">«អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំខាន។ អ្នក​ក្រុង​បេតសៃដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។</verse>
				<verse number="22">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។</verse>
				<verse number="23">អ្នក​ក្រុង​កាពើណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិតស្ថេរ​គង់វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។</verse>
				<verse number="24">ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។</verse>
				<verse number="25">នៅ​ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះបិតា ជា​អម្ចាស់​នៃ​ស្ថាន​បរមសុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ ព្រោះ​ទ្រង់​បាន​សំដែង​ការ​ទាំង​នេះ​អោយ​មនុស្ស​តូចតាច​យល់ តែ​ទ្រង់​បាន​លាក់​មិន​អោយ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។</verse>
				<verse number="26">មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សំរេច​ដូច្នេះ។</verse>
				<verse number="27">ព្រះបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះបុត្រា ក្រៅ​ពី​ព្រះបិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា ក្រៅ​ពី​ព្រះបុត្រា និង​អ្នក​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យ សំដែង​អោយ​ស្គាល់​នោះ​ដែរ»។</verse>
				<verse number="28">«អស់​អ្នក​ដែល​នឿយហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​អោយ​អ្នក​រាល់​គ្នា​បាន​សំរាក។</verse>
				<verse number="29">ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។</verse>
				<verse number="30">នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">មាន​គ្រា​មួយ ព្រះយេស៊ូ​យាង​កាត់​វាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ* សិស្ស*​របស់​ព្រះអង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។</verse>
				<verse number="2">ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ​ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​អោយ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។</verse>
				<verse number="3">ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថបទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះបាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន</verse>
				<verse number="4">គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ហើយ​យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ​វិន័យ*​មាន​តែ​ពួក​បូជាចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ព្រះរាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថបទ​នោះ​ឬ​ទេ?</verse>
				<verse number="5">ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជាចារ្យ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះវិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ​វិន័យ​នោះ​ទេ?</verse>
				<verse number="6">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ​មាន​ម្នាក់ ប្រសើរ​ជាង​ព្រះវិហារ​ទៅ​ទៀត។</verse>
				<verse number="7">ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញបូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តាករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ</verse>
				<verse number="8">ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។</verse>
				<verse number="9">ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។</verse>
				<verse number="10">មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។</verse>
				<verse number="12">រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។</verse>
				<verse number="13">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។</verse>
				<verse number="14">ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គ។</verse>
				<verse number="15">កាល​ព្រះយេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហាជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​អោយ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា</verse>
				<verse number="16">តែ​ព្រះអង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​អោយ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះអង្គ​ជា​នរណា​ឡើយ</verse>
				<verse number="17">ដើម្បី​អោយ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖</verse>
				<verse number="18">«លោក​នេះ​ហើយ​ជា​អ្នក​បំរើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​អោយ​ចិត្ត​យើង​រីករាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង អោយ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​អោយ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។</verse>
				<verse number="19">លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទីផ្សារ​ទេ។</verse>
				<verse number="20">លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​អោយ​មាន​ជ័យជំនះ។</verse>
				<verse number="21">ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ​។</verse>
				<verse number="22">ពេល​នោះ មាន​គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​មក​គាល់​ព្រះអង្គ។ អារក្ស​បាន​ធ្វើ​អោយ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ ព្រះអង្គ​ប្រោស​គាត់​អោយ​ជា​គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។</verse>
				<verse number="23">មហាជន​ស្រឡាំងកាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែន!»។</verse>
				<verse number="24">ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ មក​ពី​បេលសេប៊ូល​ ជា​ស្ដេច​អារក្ស​ប្រគល់​អំណាច​អោយ​ប៉ុណ្ណោះ»។</verse>
				<verse number="25">ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់ទែង​គ្នា​ឯង​ក៏​មិន​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន​ដែរ។</verse>
				<verse number="26">បើ​មារ*​សាតាំង​បណ្ដេញ​មារ​សាតាំង ហើយ​វា​បាក់​បែក​ទាស់ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​អោយ​រាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន!។</verse>
				<verse number="27">ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំខាន។</verse>
				<verse number="28">ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ បាន​សេចក្ដី​ថា ព្រះរាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។</verse>
				<verse number="29">ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។</verse>
				<verse number="30">អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយ។</verse>
				<verse number="31">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​អោយ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះវិញ្ញាណ​វិញ​ព្រះអង្គ​នឹង​មិន​លើកលែង​ទោស​អោយ​ឡើយ។</verse>
				<verse number="32">បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស* ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្តី ក៏​ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​ដែរ»។</verse>
				<verse number="33">«បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។</verse>
				<verse number="34">នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។</verse>
				<verse number="35">មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។</verse>
				<verse number="36">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សំដី​ឥត​ប្រយោជន៍​ដែល​គេ​បាន​និយាយ</verse>
				<verse number="37">ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយសារ​ពាក្យ​សំដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយសារ​តែ​ពាក្យ​សំដី​របស់​អ្នក​ដែរ»។</verse>
				<verse number="38">នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ​អោយ​យើង​ខ្ញុំ​ឃើញ​ផង!»។</verse>
				<verse number="39">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។</verse>
				<verse number="40">លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="41">នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម​នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។</verse>
				<verse number="42">នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះនាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​មាន​ម្នាក់​ប្រសើរ​ជាង​ព្រះបាទ​សាឡូម៉ូន​ទៅ​ទៀត»។</verse>
				<verse number="43">«កាល​បើ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជំរក​នៅ​វាល​ហួតហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ</verse>
				<verse number="44">វា​មុខ​ជា​និយាយ​ថា“អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​ល្អ</verse>
				<verse number="45">វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​អោយ​គាត់​រឹងរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។</verse>
				<verse number="46">ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បង​ប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="47">មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។</verse>
				<verse number="48">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បង​ប្អូន​ខ្ញុំ?»។</verse>
				<verse number="49">ព្រះអង្គ​លើក​ព្រះហស្ដ​ចង្អុល​ទៅ​ពួក​សិស្ស* ទាំង​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ</verse>
				<verse number="50">ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* អ្នក​នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​គ្រា​នោះ ព្រះយេស៊ូ​ចាក​ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។</verse>
				<verse number="2">មាន​មហាជន​ច្រើន​កុះករ មក​ចោមរោម​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដាជន​ឈរ​នៅ​មាត់​ច្រាំង។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។</verse>
				<verse number="4">ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។</verse>
				<verse number="5">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។</verse>
				<verse number="6">លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។</verse>
				<verse number="7">គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប​រឹត​ស្រូវ​មិន​អោយ​ដុះ​បាន​ឡើយ។</verse>
				<verse number="8">គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ មួយ​គ្រាប់​អោយ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ទៀត​អោយ​ហុកសិប និង​មួយ​ទៀត​អោយ​សាមសិប។</verse>
				<verse number="9">អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!​»។</verse>
				<verse number="10">ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះគ្រូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បណ្ដាជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។</verse>
				<verse number="11">ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា​យល់ គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​អោយ​យល់​ឡើយ។</verse>
				<verse number="12">អ្នក​ណា​មាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​អោយ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ</verse>
				<verse number="14">ដើម្បី​អោយ​បាន​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖ “អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ</verse>
				<verse number="15">ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក មិន​អោយ​មើល​ឃើញ មិន​អោយ​ត្រចៀក​ស្ដាប់​ឮ​មិន​អោយ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​អោយ​បាន​ជា” ​។</verse>
				<verse number="16">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ!</verse>
				<verse number="17">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន​មាន​បំណង​ចង់​ឃើញ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។</verse>
				<verse number="18">ដូច្នេះ សុំ​ស្ដាប់​អត្ថន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅៈ</verse>
				<verse number="19">អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​អំពី​ព្រះរាជ្យ* តែ​មិន​យល់​ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។</verse>
				<verse number="20">រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ</verse>
				<verse number="21">ប៉ុន្តែ គេ​ពុំ​បាន​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។</verse>
				<verse number="22">អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះបន្ទូល​មិន​អោយ​បង្កើត​ផល​បាន​ឡើយ។</verse>
				<verse number="23">រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជីជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុកសិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាមសិប»។</verse>
				<verse number="24">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។</verse>
				<verse number="25">ពេល​មនុស្សម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់ បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។</verse>
				<verse number="26">ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។</verse>
				<verse number="27">ពួក​អ្នក​បំរើ​ចូល​មក​ជំរាប​ម្ចាស់​ស្រែ​ថាៈ “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។</verse>
				<verse number="28">ម្ចាស់​តប​វិញ​ថាៈ “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បំរើ​សួរ​លោក​ទៀត​ថាៈ “តើ​លោក​ចង់​អោយ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។</verse>
				<verse number="29">ម្ចាស់​តប​ថាៈ “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ</verse>
				<verse number="30">ទុក​អោយ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​អោយ​ខ្ញុំ”»។</verse>
				<verse number="31">ព្រះយេស៊ូ​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចំការ​របស់​ខ្លួន។</verse>
				<verse number="32">គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សាបក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។</verse>
				<verse number="33">ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​អោយ​ម្សៅ​នោះ​ដោរ​ឡើង»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​សេចក្ដី​ទាំង​នេះ ទៅ​កាន់​មហាជន​ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះអង្គ​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ</verse>
				<verse number="35">ដើម្បី​អោយ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ព្យាការី*​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក អោយ​គេ​ដឹង» ​។</verse>
				<verse number="36">ពេល​នោះ ព្រះយេស៊ូ​យាង​ចេញ​ពី​មហាជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ​ទូល​ថា៖ «សូម​ព្រះគ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ អោយ​យើង​ខ្ញុំ​បាន​យល់​អត្ថន័យ​ផង»។</verse>
				<verse number="37">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រ​មនុស្ស*</verse>
				<verse number="38">ស្រែ គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ រីឯ​ស្រងែ​វិញ គឺ​កូន​ចៅ​របស់​មារ*​កំណាច។</verse>
				<verse number="39">សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ គឺ​មារ រដូវ​ចំរូត គឺ​អវសានកាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត គឺ​ទេវតា*។</verse>
				<verse number="40">គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="41">បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​អោយ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះរាជ្យ</verse>
				<verse number="42">បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សំរែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។</verse>
				<verse number="43">រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះអាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។</verse>
				<verse number="44">«ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។</verse>
				<verse number="45">ម្យ៉ាង​ទៀត ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ​ល្អៗ។</verse>
				<verse number="46">កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើសលប់​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។</verse>
				<verse number="47">«ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​យ៉ាង។</verse>
				<verse number="48">ពេល​ជាប់​បាន​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។</verse>
				<verse number="49">នៅ​អវសានកាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតា*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត ចេញ​ពី​ចំណោម​មនុស្ស​សុចរិត</verse>
				<verse number="50">រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះ ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សំរែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។</verse>
				<verse number="51">តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បាទ យល់!»។</verse>
				<verse number="52">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។</verse>
				<verse number="53">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ</verse>
				<verse number="54">ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ។ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ ធ្វើ​អោយ​គេ​ងឿងឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធានុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា?</verse>
				<verse number="55">អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារី បង​ប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេ​តើ!</verse>
				<verse number="56">ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។</verse>
				<verse number="57">ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​បាន។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើលងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។</verse>
				<verse number="58">នៅ​ទី​នោះ ព្រះយេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នៅ​គ្រា​នោះ ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ*​បាន​ជ្រាប​អំពី​ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ</verse>
				<verse number="2">ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធានុភាព សំដែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។</verse>
				<verse number="3">ព្រះបាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំឃាំង ដោយ​ទ្រង់​ជឿ​តាម​ពាក្យ​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ*</verse>
				<verse number="4">ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះករុណា​គ្មាន​សិទ្ធិ​យក​ព្រះនាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។</verse>
				<verse number="5">ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ទ្រង់​ខ្លាច​បណ្ដាជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។</verse>
				<verse number="6">នៅ​ថ្ងៃ​បុណ្យ​ខួប​ចំរើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ បុត្រី​របស់​ព្រះនាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​អោយ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង</verse>
				<verse number="7">រហូត​ដល់​ស្បថស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​អោយ​ទាំង​អស់។</verse>
				<verse number="8">នាង​ទូល​ទៅ​ស្ដេច​វិញ តាម​ពាក្យ​បង្គាប់​របស់​មាតា​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​របស់​យ៉ូហានបាទីស្ដ ដាក់​លើ​ថាស​មក​អោយ​ខ្ញុំ​ម្ចាស់!»។</verse>
				<verse number="9">ព្រះរាជា​ព្រួយ​ព្រះហឫទ័យ​ក្រៃលែង ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​ជ្រុល​ហួស​ទៅ​ហើយ។ ទ្រង់​ក៏​បញ្ជា​អោយ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាង</verse>
				<verse number="10">គឺ​ចាត់​ទាហាន​អោយ​ទៅ​កាត់​ក​លោក​យ៉ូហាន</verse>
				<verse number="11">យក​ក្បាល​ដាក់​លើ​ថាស​មួយ​ប្រគល់​អោយ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។</verse>
				<verse number="12">ពួក​សិស្ស​របស់​លោក​យ៉ូហាន មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះយេស៊ូ។</verse>
				<verse number="13">កាល​ព្រះយេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដាជន។ ប៉ុន្តែ មហាជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។</verse>
				<verse number="14">កាល​ព្រះយេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហាជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិតអាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា។</verse>
				<verse number="15">ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដាជន​ទាំង​នេះ​អោយ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។</verse>
				<verse number="16">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​អោយ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ទៅ»។</verse>
				<verse number="17">សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។</verse>
				<verse number="18">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​អោយ​ខ្ញុំ»។</verse>
				<verse number="19">បន្ទាប់​មក ព្រះអង្គ​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​លើ​ស្មៅ ព្រះអង្គ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះភក្ដ្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះជាម្ចាស់​ហើយ​កាច់​នំបុ័ង​ប្រទាន​អោយ​ពួក​សិស្ស* ពួក​សិស្ស​ក៏​ចែក​អោយ​បណ្ដាជន​បរិភោគ។</verse>
				<verse number="20">អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សិស្ស​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។</verse>
				<verse number="21">អស់​អ្នក​ដែល​បាន​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។</verse>
				<verse number="22">រំពេច​នោះ ព្រះយេស៊ូ​បញ្ជា​ពួក​សិស្ស*​អោយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រាប់​មហាជន​អោយ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។</verse>
				<verse number="23">កាល​ព្រះអង្គ​អោយ​មហាជន​ចេញ​ផុត​អស់​ហើយ ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ​ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ទ្រង់​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះអង្គ​ឯង។</verse>
				<verse number="24">ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​បញ្ច្រាស​ខ្យល់។</verse>
				<verse number="25">ដល់​ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។</verse>
				<verse number="26">កាល​ពួក​គេ​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។</verse>
				<verse number="27">រំពេច​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។</verse>
				<verse number="28">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​អោយ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូ។</verse>
				<verse number="30">ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង​លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។</verse>
				<verse number="31">ព្រះយេស៊ូ​ក៏​លូក​ព្រះហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។</verse>
				<verse number="32">បន្ទាប់​មក ព្រះអង្គ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។</verse>
				<verse number="33">អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ទាំង​ពោល​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន!»។</verse>
				<verse number="34">ព្រះយេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ត្រង់​ស្រុក​គេនេសារ៉ែត។</verse>
				<verse number="35">អ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វផ្សាយ​ពាសពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះអង្គ</verse>
				<verse number="36">អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​បាន​ពាល់ បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។</verse>
			</chapter>
			<chapter number="15">
				<verse number="1">មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​អាចារ្យ​ពី​ក្រុង​យេរូសាឡឹម ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖</verse>
				<verse number="2">«ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ?។</verse>
				<verse number="4">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថាៈ “ចូរ​គោរព​មាតាបិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតាបិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត” ។</verse>
				<verse number="5">រីឯ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថាៈ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះជាម្ចាស់​រួច​ទៅ​ហើយ”</verse>
				<verse number="6">អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។</verse>
				<verse number="7">មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នា ត្រូវ​ណាស់​គឺ:</verse>
				<verse number="8">“ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។</verse>
				<verse number="9">គេ​ថ្វាយបង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ” ​»។</verse>
				<verse number="10">បន្ទាប់​មក ព្រះយេស៊ូ​ត្រាស់​ហៅ​បណ្ដាជន រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​អោយ​ច្បាស់​ថា</verse>
				<verse number="11">អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​អោយ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។</verse>
				<verse number="12">ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ហើយ​ទូល​ថា៖ «សូម​ព្រះគ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះគ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។</verse>
				<verse number="13">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ* នឹង​ដក​រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះអង្គ​មិន​បាន​ដាំ។</verse>
				<verse number="14">កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។</verse>
				<verse number="15">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះគ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​អោយ​យើង​ខ្ញុំ​យល់​ផង»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!</verse>
				<verse number="17">អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់!</verse>
				<verse number="18">ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​អោយ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ*</verse>
				<verse number="19">ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាមគុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះតិះដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់</verse>
				<verse number="20">គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​អោយ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។</verse>
				<verse number="21">បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។</verse>
				<verse number="22">មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូលអង្វរ​ថា៖ «ឱ​ព្រះអម្ចាស់​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​អោយ​វេទនា​ខ្លាំង​ណាស់»។</verse>
				<verse number="23">ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «សូម​ព្រះគ្រូ​ប្រោសប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។</verse>
				<verse number="24">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​បាន​ចាត់​អោយ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ»។</verse>
				<verse number="25">ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ​ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។</verse>
				<verse number="26">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​អោយ​កូន​ឆ្កែ​ស៊ី​ឡើយ»។</verse>
				<verse number="27">នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះអម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កំទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។</verse>
				<verse number="28">ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំមួន​ណាស់ ដូច្នេះ សូម​អោយ​បាន​សំរេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។</verse>
				<verse number="29">ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលីឡេ។ បន្ទាប់​មក ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ​ព្រះអង្គ​គង់​ចុះ</verse>
				<verse number="30">មាន​មហាជន​ច្រើន​កុះករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រោស​គេ​អោយ​បាន​ជា​ទាំង​អស់​គ្នា។</verse>
				<verse number="31">ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហាជន​នាំ​គ្នា​កោត​ស្ញប់ស្ញែង​ក្រៃលែង ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះនៃ​ជន​ជាតិ​អ៊ីស្រាអែល​ផង។</verse>
				<verse number="32">ព្រះយេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដាជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​អោយ​គេ​ត្រឡប់​ទៅ​វិញ​ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។</verse>
				<verse number="33">ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​អោយ​បណ្ដាជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។</verse>
				<verse number="35">ព្រះអង្គ​ក៏​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​ផ្ទាល់​នឹង​ដី</verse>
				<verse number="36">ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដាជន។</verse>
				<verse number="37">ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំពីរ​ជាល។</verse>
				<verse number="38">អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួនពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។</verse>
				<verse number="39">បន្ទាប់​មក ព្រះអង្គ​ប្រាប់​មហាជន​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ទ្រង់​យាង​ចុះ​ទូក ឆ្ពោះ​ទៅ​តំបន់​ម៉ាកាដាន។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះអង្គ។ គេ​សុំ​អោយ​ព្រះអង្គ​សំដែង​ទី​សំគាល់​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះជាម្ចាស់​មក។</verse>
				<verse number="2">ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ [«នៅ​ពេល​ថ្ងៃ​លិច កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ពណ៌​ក្រហម​អ្នក​រាល់​គ្នា​តែង​ពោល​ថា ស្អែក​ថ្ងៃ​ល្អ​ហើយ។</verse>
				<verse number="3">នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សំគាល់​នា​សម័យ​នេះ​សោះ!]</verse>
				<verse number="4">មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះជាម្ចាស់​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះអង្គ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​គេ​ទៅ។</verse>
				<verse number="5">ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សិស្ស​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូស៊ី*​អោយ​មែន​ទែន»។</verse>
				<verse number="7">ពួក​សិស្ស​ជជែក​គ្នា​គេ​ថា៖ «យើង​មិន​បាន​យក​នំបុ័ង​មក​ទេ!»។</verse>
				<verse number="8">ព្រះយេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ?</verse>
				<verse number="9">អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំ​ដុំ​អោយ​មនុស្ស​ប្រាំពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ?</verse>
				<verse number="10">ហើយ​កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំពីរ​ដុំ អោយ​មនុស្ស​បួនពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?</verse>
				<verse number="11">ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំបុ័ង​ទេ គឺ​ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ​សាឌូស៊ី*​ឯណោះ»។</verse>
				<verse number="12">ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​អោយ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។</verse>
				<verse number="13">កាល​ព្រះយេស៊ូ​យាង​មក​ដល់​ស្រុក​សេសារាភីលីព ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស*​ថា៖ «មនុស្ស​ទាំងឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។</verse>
				<verse number="14">គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។</verse>
				<verse number="15">ព្រះអង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។</verse>
				<verse number="16">លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ»។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ គឺ​ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ*​បាន​សំដែង​អោយ​អ្នក​ដឹង។</verse>
				<verse number="18">ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុមជំនុំ*​របស់​ខ្ញុំ។ មច្ចុរាជ​ពុំ​មាន​អំណាច​លើ​ក្រុមជំនុំ​នេះ​បាន​ឡើយ</verse>
				<verse number="19">ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ​អោយ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី​នេះ ព្រះជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរមសុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយនៅ​លើ​ផែនដី ព្រះជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរមសុខ​ដែរ»។</verse>
				<verse number="20">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ហាម​ពួក​សិស្ស*​មិន​អោយ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះគ្រិស្ដ*​ឡើយ។</verse>
				<verse number="21">តាំង​ពី​ពេល​នោះ​មក ព្រះយេស៊ូ​​ចាប់​ផ្ដើម​ប្រាប់​អោយ​ពួក​សិស្ស​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូសាឡឹម។ ពួក​ព្រឹទ្ធាចារ្យ* ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​អោយ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង​តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="22">លោក​ពេត្រុស*​នាំ​ព្រះយេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះអម្ចាស់​អើយ! សូម​ព្រះជាម្ចាស់​មេត្តា​អាណិត កុំ​អោយ​ការណ៍​នេះ កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។</verse>
				<verse number="23">ព្រះយេស៊ូ​បែរ​មក​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ៎ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធសាធ»។</verse>
				<verse number="24">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ</verse>
				<verse number="25">ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ​អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។</verse>
				<verse number="26">បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?</verse>
				<verse number="27">លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរីរុងរឿង​ព្រះបិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="28">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះរាជ្យ*»។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។</verse>
				<verse number="2">ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។</verse>
				<verse number="3">សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី* អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះយេស៊ូ។</verse>
				<verse number="4">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ ទូលបង្គំ​នឹង​សង់​ជំរក​បី គឺ​មួយ​សំរាប់​ព្រះអង្គ មួយ​សំរាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សំរាប់​ព្យាការី​អេលីយ៉ា»។</verse>
				<verse number="5">កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។</verse>
				<verse number="6">ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="7">ព្រះយេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះហស្ដ​លើ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។</verse>
				<verse number="8">កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។</verse>
				<verse number="9">ពេល​ព្រះអង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​បី ព្រះយេស៊ូ​ហាមប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​អោយ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។</verse>
				<verse number="10">ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ*​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។</verse>
				<verse number="12">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។</verse>
				<verse number="13">ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​អំពី​លោក​យ៉ូហានបាទីស្ដ*។</verse>
				<verse number="14">កាល​ព្រះយេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដាជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ។ គាត់​លុត​ជង្គង់​ចុះ</verse>
				<verse number="15">ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​អោយ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។</verse>
				<verse number="16">ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​អោយ​ជា​បាន​ទេ»។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​អោយ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​អោយ​ខ្ញុំ»។</verse>
				<verse number="18">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។</verse>
				<verse number="19">ពេល​នោះ ពួក​សិស្ស​ចូល​មក​គាល់​ព្រះយេស៊ូ​ដាច់​ឡែក​ពី​គេ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។</verse>
				<verse number="21">[គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​អោយ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន* និង​តម​អាហារ]»។</verse>
				<verse number="22">កាល​ពួក​សិស្ស*​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។</verse>
				<verse number="23">គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី​លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស*​ព្រួយ​ចិត្ត​ជា​ខ្លាំង។</verse>
				<verse number="24">លុះ​ព្រះយេស៊ូ​យាង​មក​ដល់​ក្រុង​កាពើណិម ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សំរាប់​ព្រះវិហារ​ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស​ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សំរាប់​ព្រះវិហារ​ឬ​ទេ?»។</verse>
				<verse number="25">លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។</verse>
				<verse number="26">លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ</verse>
				<verse number="27">ប៉ុន្តែ ដើម្បី​កុំ​អោយ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​អោយ​ខ្ញុំ និង​អោយ​អ្នក​ចុះ!»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ពេល​នោះ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*?»។</verse>
				<verse number="2">ព្រះអង្គ​ហៅ​ក្មេង​តូច​ម្នាក់​អោយ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស</verse>
				<verse number="3">រួច​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត អោយ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ* នៃ​ស្ថាន​បរមសុខ*​បាន​ឡើយ។</verse>
				<verse number="4">អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។</verse>
				<verse number="5">អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។</verse>
				<verse number="6">«អ្នក​ណា​នាំ​អ្នក​តូចតាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ អោយ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​អោយ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​អោយ​នៅ​រស់!</verse>
				<verse number="7">មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើន នាំ​អោយ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗ ដែល​នាំ​អោយ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!</verse>
				<verse number="8">ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​អោយ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច។</verse>
				<verse number="9">ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​អោយ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។</verse>
				<verse number="10">ចូរ​ប្រយ័ត្ន កុំ​មាក់ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ* ទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង</verse>
				<verse number="11">[ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។]»</verse>
				<verse number="12">«តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់?។ គាត់​មុខ​ជា​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​បាត់​នោះ​ពុំខាន។</verse>
				<verse number="13">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេកអរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។</verse>
				<verse number="14">រីឯ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ*​ក៏​ដូច្នោះ​ដែរ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ»។</verse>
				<verse number="15">«ប្រសិន​បើ​មាន​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ មិន​អោយ​បាត់​ឡើយ​</verse>
				<verse number="16">តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ​ជួយ​ដាស់តឿន ដើម្បី សំរួល​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់ ។</verse>
				<verse number="17">ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុមជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។</verse>
				<verse number="18">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ព្រះជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរមសុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ព្រះជាម្ចាស់​ក៏​នឹង​ស្រាយ​​នៅ​ស្ថាន​បរមសុខ​ដែរ។</verse>
				<verse number="19">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នឹង​ប្រទាន​អោយ​ជា​មិន​ខាន</verse>
				<verse number="20">ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួបជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។</verse>
				<verse number="21">ពេល​នោះ លោក​ពេត្រុស​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ បើ​បង​ប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវ​អត់ទោស​អោយ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំពីរ​ដង​ឬ?»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​អោយ​គេ មិន​ត្រឹម​តែ​ប្រាំពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់ទោស​អោយ​គេ​ចិតសិប​ដង​ប្រាំពីរ​ដង​»។</verse>
				<verse number="23">«ហេតុ​នេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បំរើ។</verse>
				<verse number="24">ពេល​ព្រះរាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន​មក។</verse>
				<verse number="25">ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​អោយ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។</verse>
				<verse number="26">អ្នក​បំរើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះបាទា​ស្ដេច ទូលអង្វរ​ថាៈ “សូម​ទ្រង់​មេត្តា​អត់​ឱន ពន្យារ​ពេល​អោយ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។</verse>
				<verse number="27">ព្រះរាជា​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​បំរើ​នោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​អោយ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។</verse>
				<verse number="28">ពេល​អ្នក​បំរើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយរយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់​ក​ទាំង​ពោល​ថាៈ “សង​ប្រាក់​អញ​ទាំង​អស់​មក!”។</verse>
				<verse number="29">គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​អោយ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។</verse>
				<verse number="30">ប៉ុន្តែ អ្នក​បំរើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។</verse>
				<verse number="31">អ្នក​បំរើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។</verse>
				<verse number="32">ស្ដេច​ក៏​ហៅ​អ្នក​បំរើ​នោះ​មក​សួរ​ថាៈ “នែ៎​អ្នក​បំរើ​អាក្រក់! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។</verse>
				<verse number="33">យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូកន​របស់​ឯង​ផង​ដូច្នេះ?”។</verse>
				<verse number="34">ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃលែង ក៏​បញ្ជា​អោយ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណកម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។</verse>
				<verse number="35">ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើកលែង​ទោស​អោយ​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ ក៏​នឹង​ធ្វើ​ទារុណកម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។</verse>
				<verse number="2">មហាជន​ច្រើន​កុះករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​នៅ​ទី​នោះ។</verse>
				<verse number="3">មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។</verse>
				<verse number="4">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង​ព្រះអាទិករ* បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ត្រី ​</verse>
				<verse number="5">រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ។</verse>
				<verse number="6">គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»។</verse>
				<verse number="7">ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​អោយ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ភរិយា?»។</verse>
				<verse number="8">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស​ តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។</verse>
				<verse number="9">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ)​ ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។</verse>
				<verse number="10">សិស្ស*​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។</verse>
				<verse number="12">អ្នក​ខ្លះ​មិន​អាច​រៀបការ​បាន​តាំង​ពី​កំណើត​មក​។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​អោយ​យល់​ចុះ!»។</verse>
				<verse number="13">មាន​មនុស្សម្នា​នាំ​ក្មេង​តូចៗ មក​អោយ​ព្រះយេស៊ូ​ដាក់​ព្រះហស្ដ​លើ​វា និង​អធិស្ឋាន*​អោយ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ</verse>
				<verse number="14">តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​ព្រះរាជ្យ* នៃ​ស្ថាន​បរមសុខ​បាន»។</verse>
				<verse number="15">បន្ទាប់​មក ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។</verse>
				<verse number="16">ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​អោយ​មាន​ជីវិត​អស់កល្ប​ជានិច្ច?»។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទៅ»។</verse>
				<verse number="18">គាត់​ទូល​សួរ​ព្រះអង្គ​ថា៖ «បទបញ្ជា​អ្វី​ខ្លះ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​អោយ​គេ​មាន​ទោស</verse>
				<verse number="19">ចូរ​គោរព​មាតាបិតា ​ចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ »។</verse>
				<verse number="20">យុវបុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទបញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​អោយ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។</verse>
				<verse number="22">កាល​យុវបុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ណាស់។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មាន ពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ណាស់!។</verse>
				<verse number="24">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ទៅ​ទៀត»។</verse>
				<verse number="25">កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។</verse>
				<verse number="26">ព្រះយេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​ព្រះជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​កើត​ទាំង​អស់»។</verse>
				<verse number="27">ពេល​នោះ លោក​ពេត្រុស*​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។</verse>
				<verse number="28">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរីរុងរឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ ហើយ​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។</verse>
				<verse number="29">អ្នក​ណា​លះបង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចំការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ​ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="30">មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។</verse>
			</chapter>
			<chapter number="20">
				<verse number="1">«ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​នឹង​ម្ចាស់​ចំការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​គាត់។</verse>
				<verse number="2">គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​អោយ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​អោយ​ទៅ​ធ្វើ​ការ​ក្នុង​ចំការ។</verse>
				<verse number="3">ប្រមាណ​ជា​ម៉ោង​ប្រាំបួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ​ឥត​ធ្វើ​អ្វី​សោះ។</verse>
				<verse number="4">គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​អោយ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។</verse>
				<verse number="5">អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ។ ម្ចាស់​ចំការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។</verse>
				<verse number="6">ប្រមាណ​ជា​ម៉ោង​ប្រាំ​ល្ងាច​គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ?”</verse>
				<verse number="7">ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចំការ​ខ្ញុំ​ដែរ​ទៅ”។</verse>
				<verse number="8">លុះ​ដល់​ល្ងាច ម្ចាស់​ចំការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​អោយ​គេ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។</verse>
				<verse number="9">ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។</verse>
				<verse number="10">ពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។</verse>
				<verse number="11">គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូរទាំ​ដាក់​ម្ចាស់​ចំការ​ថា</verse>
				<verse number="12">“ពួក​អ្នក​ដែល​មក​ដល់​ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​អោយ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ!”។</verse>
				<verse number="13">ម្ចាស់​ចំការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​អោយ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ មែន​ឬ​មិន​មែន!</verse>
				<verse number="14">ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​អោយ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។</verse>
				<verse number="15">តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។</verse>
				<verse number="16">ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។</verse>
				<verse number="17">កាល​ព្រះយេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ព្រះអង្គ​នាំ​សិស្ស*ទាំង​ដប់ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖</verse>
				<verse number="18">«ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។</verse>
				<verse number="19">គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​អោយ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="20">ពេល​នោះ ភរិយា​របស់​លោក​សេបេដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ​ចង់​ទូល​សុំ​អ្វី​មួយ។</verse>
				<verse number="21">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះអង្គ​គ្រង​រាជ្យ សូម​អោយ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ម្នាក់​នៅ​ខាង​ឆ្វេង»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​ ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។</verse>
				<verse number="23">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សំរេច​អោយ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សំរាប់​តែ​អស់​អ្នក​ដែល​ព្រះបិតា​របស់​ខ្ញុំ បាន​សំរេច​អោយ​ប៉ុណ្ណោះ»។</verse>
				<verse number="24">កាល​សិស្ស*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។</verse>
				<verse number="25">ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់គ្រង​ស្រុក​តែងតែ​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។</verse>
				<verse number="26">ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​អោយ​អ្នក​នោះ​បំរើ​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="27">បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​អ្នក​រាល់​គ្នា​សិន។</verse>
				<verse number="28">បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​អោយ​គេ​បំរើ​លោក​ទេ គឺ​លោក​មក​បំរើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត​ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។</verse>
				<verse number="29">កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ</verse>
				<verse number="30">ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះយេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។</verse>
				<verse number="31">បណ្ដាជន​គំរាម​អ្នក​ទាំង​ពីរ​អោយ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។</verse>
				<verse number="32">ព្រះយេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។</verse>
				<verse number="33">គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​ប្រោស​អោយ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះយេស៊ូ​យាង​មក​ជា​មួយ​ពួក​សិស្ស* ជិត​ដល់​ក្រុង​យេរូសាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​អោយ​ទៅ​មុន</verse>
				<verse number="2">ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​អោយ​ខ្ញុំ។</verse>
				<verse number="3">ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​អោយ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។</verse>
				<verse number="4">ព្រឹត្តិការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖</verse>
				<verse number="5">«ចូរ​ប្រាប់​ប្រជាជន​ក្រុង​ស៊ីយ៉ូន​ថាៈ មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ។ ទ្រង់​មាន​ព្រះហឫទ័យ​ស្លូត​បូត ទ្រង់​គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ» ​។</verse>
				<verse number="6">សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះយេស៊ូ</verse>
				<verse number="7">ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះយេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។</verse>
				<verse number="8">នៅ​ពេល​នោះ មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។</verse>
				<verse number="9">មហាជន​ដែល​ដើរ​ហែហម​ព្រះយេស៊ូ ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ​ ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់! ​ ជយោ! ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត!» ។</verse>
				<verse number="10">កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូសាឡឹម ប្រជាជន​នៅ​ក្នុង​ទីក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួលច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។</verse>
				<verse number="11">មហាជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូ មក​ពី​ភូមិ​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ»។</verse>
				<verse number="12">បន្ទាប់​មក ព្រះយេស៊ូ​ចូល​ព្រះវិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះអង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។</verse>
				<verse number="13">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សំរាប់​អធិស្ឋាន* ​តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”» ។</verse>
				<verse number="14">មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ ព្រះអង្គ​ក៏​ប្រោស​គេ​អោយ​ជា​ទាំង​អស់​គ្នា។</verse>
				<verse number="15">កាល​ក្រុម​នាយក​បូជាចារ្យ* និង​អាចារ្យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះវិហារ​ថា «ជយោ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់</verse>
				<verse number="16">គេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះអង្គ​បាន​ធ្វើ​អោយ​ពាក្យ​សរសើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។</verse>
				<verse number="17">ព្រះអង្គ​ទុក​គេ​ចោល ទ្រង់​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយ​ស្នាក់​នៅ​ទី​នោះ។</verse>
				<verse number="18">ព្រលឹម​ឡើង ព្រះយេស៊ូ​យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។</verse>
				<verse number="19">ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ទ្រង់​យាង​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​អោយ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។</verse>
				<verse number="20">ឃើញ​ដូច្នោះ ពួក​សិស្ស*​ងឿងឆ្ងល់​ជា​ខ្លាំង​គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​អោយ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថាៈ “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ! ” នោះ​នឹង​សំរេច​ដូច្នោះ​ជា​មិន​ខាន។</verse>
				<verse number="22">អ្វី​ក៏​ដោយ​អោយ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។</verse>
				<verse number="23">ព្រះយេស៊ូ​យាង​ចូល​ក្នុង​ព្រះវិហារ* ហើយ​នៅ​ពេល​ព្រះអង្គ​កំពុង​តែ​បង្រៀន​គេ ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​របស់​ប្រជាជន​នាំ​គ្នា​ចូល​មក​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​អោយ​លោក?»។</verse>
				<verse number="24">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​តែ​មួយ​ដល់​អស់​លោក​ដែរ បើ​អស់​លោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី។</verse>
				<verse number="25">តើ​នរណា​ចាត់​លោក​យ៉ូហាន​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះជាម្ចាស់​ចាត់​លោក​យ៉ូហាន​អោយ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន”</verse>
				<verse number="26">បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​យ៉ូហាន​អោយ​មក” នោះ​យើង​ខ្លាច​ប្រជាជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី*»។</verse>
				<verse number="27">ដូច្នេះ គេ​ទូល​ឆ្លើយ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។</verse>
				<verse number="28">«អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចំការ​ទំពាំងបាយជូរ​របស់​ពុក​ទៅ!”។</verse>
				<verse number="29">កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចំការ។</verse>
				<verse number="30">បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថាៈ “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។</verse>
				<verse number="31">ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ទូល​ព្រះអង្គ​ថា៖ «កូន​ច្បង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ* និង​ពួក​ស្ដ្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ មុន​អ្នក​រាល់​គ្នា</verse>
				<verse number="32">ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែនាំ​អ្នក​រាល់​គ្នា​អោយ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ដ្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។</verse>
				<verse number="33">«សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចំការ គាត់​បាន​ដាំ​ទំពាំងបាយជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​អោយ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។</verse>
				<verse number="34">លុះ​ដល់​រដូវ​ទំពាំងបាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បំរើ​អោយ​មក​ជួប​អ្នក​ថែ​ចំការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។</verse>
				<verse number="35">ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បំរើ​មក​វាយដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។</verse>
				<verse number="36">ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បំរើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​អោយ​មក។ ប៉ុន្តែ ពួក​អ្នក​ថែ​ចំការ​បាន​ធ្វើ​បាប​អ្នក​បំរើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។</verse>
				<verse number="37">នៅ​ទី​បំផុត ម្ចាស់​ចំការ​ចាត់​កូន​ប្រុស​របស់​គាត់ អោយ​មក​ជួប​គេ​ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។</verse>
				<verse number="38">ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចំការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថាៈ “អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចំការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។</verse>
				<verse number="39">គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចំការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល​ទៅ។</verse>
				<verse number="40">ដល់​ពេល​ម្ចាស់​ចំការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?»។</verse>
				<verse number="41">គេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួច​ប្រវាស់​ចំការ​អោយ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំងបាយជូរ​ទុំ»។</verse>
				<verse number="42">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះអម្ចាស់​បាន​សំរេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង” ​។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អត្ថបទ​នេះ​ឬ​ទេ?។</verse>
				<verse number="43">ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នឹង​ដក​ព្រះរាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​អោយ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​ព្រះរាជ្យ។</verse>
				<verse number="44">អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេចខ្ទាំ​មិន​ខាន ហើយ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​អោយ​ស្លាប់​ជា​ប្រាកដ​ដែរ»។</verse>
				<verse number="45">ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ឮ​ដូច្នោះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។</verse>
				<verse number="46">គេ​នាំ​គ្នា​រក​មធ្យោបាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​មហាជន ព្រោះ​មហាជន​ចាត់​ទុក​ព្រះយេស៊ូ​ជា​ព្យាការី*​មួយ​រូប។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖</verse>
				<verse number="2">«ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ​ដែល​រៀប​វិវាហមង្គល​ការ​ព្រះរាជ​បុត្រ។</verse>
				<verse number="3">ព្រះរាជា​ចាត់​រាជ​បំរើ​អោយ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។</verse>
				<verse number="4">ព្រះអង្គ​ចាត់​រាជ​បំរើ​ផ្សេង​ទៀត អោយ​ទៅ​ជំរាប​ភ្ញៀវ​ថាៈ “យើង​បាន​រៀបចំ​ភោជនាហារ​សំរាប់​ជប់លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។</verse>
				<verse number="5">ប៉ុន្តែ ភ្ញៀវ​មិន​រវីរវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចំការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ</verse>
				<verse number="6">អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បំរើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។</verse>
				<verse number="7">ព្រះរាជា​ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​អោយ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កំទេច​ស្រុក​ភូមិ​របស់​គេ​ផង។</verse>
				<verse number="8">បន្ទាប់​មក ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​រាជ​បំរើ​ថាៈ “យើង​បាន​រៀបចំ​ពិធី​មង្គលការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។</verse>
				<verse number="9">ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប អោយ​មក​ជប់លៀង”។</verse>
				<verse number="10">ពួក​រាជ​បំរើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្សម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។</verse>
				<verse number="11">ព្រះរាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ</verse>
				<verse number="12">ទ្រង់​ក៏​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​សំរាប់​មង្គលការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។</verse>
				<verse number="13">ព្រះរាជា​បង្គាប់​ទៅ​ពួក​រាជ​បំរើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទីងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។</verse>
				<verse number="14">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ព្រះជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។</verse>
				<verse number="15">ពួក​ខាង​គណៈ​ផារីស៊ី* ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ព្រះយេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="16">គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ អោយ​ទៅ​ជួប​ព្រះអង្គ​ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀនប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគយល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។</verse>
				<verse number="17">ហេតុ​នេះ សូម​លោក​គ្រូ​អោយ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យវិន័យ​របស់​យើង​អនុញ្ញាត​អោយ​បង់​ពន្ធ​ដារ ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។</verse>
				<verse number="18">ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ?</verse>
				<verse number="19">ចូរ​បង្ហាញ​ប្រាក់​សំរាប់​បង់​ពន្ធ​នោះ​អោយ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។</verse>
				<verse number="21">គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។</verse>
				<verse number="22">ពួក​គេ​ងឿងឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។</verse>
				<verse number="23">នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖</verse>
				<verse number="24">«លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថាៈ “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​អោយ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន” ។</verse>
				<verse number="25">ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បង​ប្អូន​ប្រុស​ប្រាំពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​អោយ​ប្អូន។</verse>
				<verse number="26">ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។</verse>
				<verse number="27">នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។</verse>
				<verse number="28">លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ផង។</verse>
				<verse number="30">ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរមសុខ*។</verse>
				<verse number="31">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ</verse>
				<verse number="32">“យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​បស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។</verse>
				<verse number="33">កាល​មហាជន​បាន​ឮ​សេចក្ដី ដែល​ព្រះអង្គ​បង្រៀន គេ​ងឿងឆ្ងល់​ជា​ខ្លាំង។</verse>
				<verse number="34">ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះយេស៊ូ​បាន​ធ្វើ​អោយ​ពួក ខាង​គណៈ​សាឌូស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។</verse>
				<verse number="35">ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ ទូល​សួរ​ព្រះយេស៊ូ ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖</verse>
				<verse number="36">«លោក​គ្រូ! ក្នុង​ក្រឹត្យវិន័យ* តើ​មាន​បទបញ្ជា​ណា​សំខាន់​ជាង​គេ?»។</verse>
				<verse number="37">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា”</verse>
				<verse number="38">ហ្នឹង​ហើយ​ជា​បទបញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។</verse>
				<verse number="39">រីឯ​បទ​បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។</verse>
				<verse number="40">បទបញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។</verse>
				<verse number="41">ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖</verse>
				<verse number="42">«តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះអង្គ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ»។</verse>
				<verse number="43">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះគ្រិស្ដ ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះបាទ​ដាវីឌ ដែល​មាន​ព្រះវិញ្ញាណ​បំភ្លឺ​ហៅ​ព្រះគ្រិស្ដ​ថា “ព្រះអម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ទ្រង់​មាន​រាជឱង្ការ​ថាៈ</verse>
				<verse number="44">“ព្រះអម្ចាស់​មាន​ព្រះបន្ទូល ទៅ​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ” ។</verse>
				<verse number="45">បើ​ព្រះបាទ​ដាវីឌ​ហៅ​ព្រះគ្រិស្ដ​ថា “ព្រះអម្ចាស់” ដូច្នេះ តើ​អោយ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត!»។</verse>
				<verse number="46">គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​ព្រះអង្គ​ទៀត​ឡើយ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន និង​ពួក​សិស្ស*​ថា៖</verse>
				<verse number="2">«ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារកិច្ច​បង្រៀន​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ*។</verse>
				<verse number="3">អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ​តែ​កុំ​យក​តំរាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។</verse>
				<verse number="4">អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹងរ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សំរាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិចបន្តួច​ក៏​មិន​ជួយ​ផង។</verse>
				<verse number="5">គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​អោយ​មនុស្សម្នា​កោត​សរសើរ គឺ​គេ​ធ្វើ​ក្លាក់​​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល​ នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។</verse>
				<verse number="6">ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។</verse>
				<verse number="7">ពួក​នេះ​ចូល​ចិត្ត​អោយ​គេ​អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​អោយ​គេ​ហៅ​ខ្លួន​ថា “ព្រះគ្រូ”។</verse>
				<verse number="8">រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​អោយ​ហៅ​ខ្លួន​ថា “ព្រះគ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះគ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។</verse>
				<verse number="9">កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះបិតា” អោយ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះបិតា” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរមសុខ។</verse>
				<verse number="10">កុំ​អោយ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍” ​ឡើយ ដ្បិត​មាន​តែ​ព្រះគ្រិស្ដ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។</verse>
				<verse number="11">ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​អោយ​អ្នក​នោះ​បំរើ​អ្នក​រាល់​គ្នា។</verse>
				<verse number="12">អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។</verse>
				<verse number="13">នែ៎! ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​អោយ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល​មិន​អោយ​គេ​ចូល​ទៀត​ផង។</verse>
				<verse number="14">[ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។</verse>
				<verse number="15">ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះបញ្ចូល​គេ អោយ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​អោយ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​អោយ​គេ​រឹត​តែ​អាក្រក់​ជួជាតិ​ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។</verse>
				<verse number="16">ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះវិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។</verse>
				<verse number="17">មនុស្ស​លេលា កង្វាក់​អើយ! មាស និង​ព្រះវិហារ​ដែល​ធ្វើ​អោយ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។</verse>
				<verse number="18">អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។</verse>
				<verse number="19">មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​អោយ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។</verse>
				<verse number="20">ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។</verse>
				<verse number="21">អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះវិហារ មាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះវិហារ​ជា​សាក្សី​ដែរ។</verse>
				<verse number="22">អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរមសុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ មាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។</verse>
				<verse number="23">ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរអង្កាម ជីរនាងវង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះបង់​ក្រឹត្យវិន័យ*​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តាករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះបង់​ចោល​ប្រការ​ឯ​ទៀតៗ។</verse>
				<verse number="24">អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។</verse>
				<verse number="25">ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេងប្រវ័ញ្ច និង​ការ​លោភលន់។</verse>
				<verse number="26">ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សំអាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ*​ដែរ។</verse>
				<verse number="27">ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ឆ្អឹង​សាកសព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។</verse>
				<verse number="28">អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫកពារ​ខាង​ក្រៅ​អោយ​មនុស្សម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។</verse>
				<verse number="29">ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​អោយ​ពួក​ព្យាការី ព្រម​ទាំង​តុបតែង​ផ្នូរ​របស់​មនុស្ស​សុចរិត</verse>
				<verse number="30">ដោយ​ពោល​ថាៈ “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរស* នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។</verse>
				<verse number="31">អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។</verse>
				<verse number="32">ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​អោយ​បាន​សំរេច​ទៅ!</verse>
				<verse number="33">នែ៎ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​អោយ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន?។</verse>
				<verse number="34">ហេតុ​នេះ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យ​អោយ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​តាម​បៀតបៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។</verse>
				<verse number="35">ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ាគា​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ* និង​អាសនៈ*។</verse>
				<verse number="36">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។</verse>
				<verse number="37">«អ្នក​ក្រុង​យេរូសាឡឹម អ្នក​ក្រុង​យេរូសាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី* និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​អោយ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។</verse>
				<verse number="38">ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ។</verse>
				<verse number="39">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​ពេល​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ “សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់!” ​»។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ពេល​នោះ ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះវិហារ ថ្វាយ​ព្រះអង្គ​ទត។</verse>
				<verse number="2">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។</verse>
				<verse number="3">កាល​ព្រះយេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​អោយ​យើង​ខ្ញុំ​ដឹង​ផង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​អោយ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង​បាន​ឡើយ</verse>
				<verse number="5">ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ដោយ​ពោល​ថាៈ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។</verse>
				<verse number="6">អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួលច្របល់​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។</verse>
				<verse number="7">ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ​។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។</verse>
				<verse number="8">ប៉ុន្តែ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="9">គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​អោយ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។</verse>
				<verse number="10">នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។</verse>
				<verse number="11">ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។</verse>
				<verse number="12">អំពើ​ទុច្ចរិត​នឹង​រីក​ចំរើន​ឡើង​ជា​ខ្លាំង បណ្ដាល​អោយ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់ថយ។</verse>
				<verse number="13">ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។</verse>
				<verse number="14">គេ​នឹង​ប្រកាស​ដំណឹងល្អ*​អំពី​ព្រះរាជ្យ*​នេះ ពាសពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។</verse>
				<verse number="15">«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម ​ តាំង​នៅ​ក្នុង​ទីសក្ការៈ ដូច​ព្យាការី​ដានីយ៉ែល​បាន​ថ្លែង​ទុក (សូម​អោយ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!)</verse>
				<verse number="16">ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។</verse>
				<verse number="17">រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ</verse>
				<verse number="18">ហើយ​អ្នក​ដែល​នៅ​ឯ​ចំការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។</verse>
				<verse number="19">គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំខាន។</verse>
				<verse number="20">ចូរ​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ</verse>
				<verse number="21">ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។</verse>
				<verse number="22">ប្រសិន​បើ​ព្រះជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគយល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។</verse>
				<verse number="23">ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះគ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ</verse>
				<verse number="24">ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះគ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី*​ក្លែងក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អោយ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។</verse>
				<verse number="25">ខ្ញុំ​និយាយ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​អោយ​ហើយ។</verse>
				<verse number="26">បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​វាល​រហោស្ថាន​ឯណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ</verse>
				<verse number="27">ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។</verse>
				<verse number="28">សាកសព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ ​»។</verse>
				<verse number="29">«លុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះអាទិត្យ​នឹង​បាត់​រស្មី ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ​ អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក ។</verse>
				<verse number="30">ពេល​នោះ ទី​សំគាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុលសម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។</verse>
				<verse number="31">ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​អោយ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។</verse>
				<verse number="32">«ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។</verse>
				<verse number="33">ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។</verse>
				<verse number="34">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។</verse>
				<verse number="35">ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។</verse>
				<verse number="36">«រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរមសុខ* ឬ​ព្រះបុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះបិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។</verse>
				<verse number="37">នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ</verse>
				<verse number="38">គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្សម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។</verse>
				<verse number="39">គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។</verse>
				<verse number="40">បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចំការ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​អោយ​នៅ។</verse>
				<verse number="41">បើ​មាន​ស្ដ្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ​ទុក​ម្នាក់​ទៀត​អោយ​នៅ។</verse>
				<verse number="42">ដូច្នេះ ចូរ​ប្រុង​ស្មារតី​អោយ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។</verse>
				<verse number="43">អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំខាន មិន​បណ្ដោយ​អោយ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។</verse>
				<verse number="44">ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។</verse>
				<verse number="45">«បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​អ្នក​បំរើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ពុំខាន។</verse>
				<verse number="46">ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បំរើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បំរើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។</verse>
				<verse number="47">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។</verse>
				<verse number="48">ផ្ទុយ​ទៅ​វិញ បើ​អ្នក​បំរើ​នោះ​មាន​ចិត្ត​អាក្រក់​ហើយ​គិត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”</verse>
				<verse number="49">គាត់​វាយ​អ្នក​បំរើ​ឯ​ទៀតៗ​ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹក។</verse>
				<verse number="50">ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​បាន​រង់ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង</verse>
				<verse number="51">លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​អោយ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុតត្បុត​ដែរ គឺ​អោយ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។</verse>
			</chapter>
			<chapter number="25">
				<verse number="1">«ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។</verse>
				<verse number="2">ក្នុង​ចំណោម​ពួក​នាង​មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។</verse>
				<verse number="3">ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។</verse>
				<verse number="4">រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។</verse>
				<verse number="5">ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោកងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។</verse>
				<verse number="6">លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។</verse>
				<verse number="7">ស្ដ្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​អុជ​ចង្កៀង។</verse>
				<verse number="8">ស្ដ្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ដ្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​អោយ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។</verse>
				<verse number="9">ស្ដ្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​អោយ​ពួក​នាង ក្រែង​មិន​គ្រាន់​សំរាប់​យើង​ផង សំរាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។</verse>
				<verse number="10">នៅ​ពេល​ដែល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។</verse>
				<verse number="11">ក្រោយ​មក ស្ដ្រី​ប្រាំ​នាក់​ទៀត​មក​ដល់​ស្រែក​ហៅ​ថាៈ “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​អោយ​យើង​ខ្ញុំ​ចូល​ផង!”។</verse>
				<verse number="12">ស្វាមី​ឆ្លើយ​ទៅ​វិញ​ថាៈ “ខ្ញុំ​សុំ​ប្រាប់​អោយ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។</verse>
				<verse number="13">ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។</verse>
				<verse number="14">«ព្រះរាជ្យ* នៃ​ស្ថាន​បរមសុខ* ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បំរើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​អោយ។</verse>
				<verse number="15">គាត់​ប្រគល់​ប្រាក់​អោយ​អ្នក​បំរើ​ម្នាក់ៗ តាម​សមត្ថភាព​រៀងៗ​ខ្លួន គឺ​អោយ​ប្រាំ​ណែន​ ទៅ​អ្នក​ទី​មួយ ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="16">អ្នក​បំរើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។</verse>
				<verse number="17">អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។</verse>
				<verse number="18">រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន បាន​ចេញ​ទៅ ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។</verse>
				<verse number="19">លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។</verse>
				<verse number="20">អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់​ដោយ​ពោល​ថាៈ “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​អោយ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។</verse>
				<verse number="21">ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បំរើ​ដ៏​ប្រសើរ មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។</verse>
				<verse number="22">អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជំរាប​ថាៈ “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​អោយ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។</verse>
				<verse number="23">ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បំរើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។</verse>
				<verse number="24">បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជំរាប​ថាៈ “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងតែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។</verse>
				<verse number="25">ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​អោយ​ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។</verse>
				<verse number="26">ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថាៈ “នែ៎ អ្នក​បំរើ​អាក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។</verse>
				<verse number="27">គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ ទាំង​ដើម ទាំង​ការ!។</verse>
				<verse number="28">ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​អោយ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ</verse>
				<verse number="29">ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។</verse>
				<verse number="30">ចំណែក​ឯ​អ្នក​បំរើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។</verse>
				<verse number="31">«នៅ​ពេល​បុត្រ​មនុស្ស​យាង​មក ជា​មួយ​ពួក​ទេវតា*​ប្រកប​ដោយ​សិរីរុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។</verse>
				<verse number="32">ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ</verse>
				<verse number="33">គឺ​អោយ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។</verse>
				<verse number="34">ពេល​នោះ ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា “អស់​អ្នក​ដែល​ព្រះបិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះរាជ្យ​ដែល​ទ្រង់​បាន​រៀប​ទុក​អោយ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក</verse>
				<verse number="35">ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​អោយ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​អោយ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​អោយ​ស្នាក់​អាស្រ័យ</verse>
				<verse number="36">កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀកបំពាក់​មក​អោយ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។</verse>
				<verse number="37">ពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថាៈ “បពិត្រ​ព្រះអម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយ ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់?។</verse>
				<verse number="38">តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​អោយ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ហើយ​យក​សម្លៀកបំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់?។</verse>
				<verse number="39">តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់?”។</verse>
				<verse number="40">ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។</verse>
				<verse number="41">បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថាៈ “ពួក​ត្រូវ​បណ្ដាសា​អើយ! ចូរ​ថយ​ចេញ​អោយ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សំរាប់​ផ្ដន្ទាទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!</verse>
				<verse number="42">ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​អោយ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​អោយ​ទឹក​យើង​ពិសា​ដែរ</verse>
				<verse number="43">កាល​យើង​ជា​ជន​បរទេស​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​អោយ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀកបំពាក់​មក​អោយ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។</verse>
				<verse number="44">ពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា “បពិត្រ​ព្រះអម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់?”។</verse>
				<verse number="45">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។</verse>
				<verse number="46">អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់កល្ប​ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖</verse>
				<verse number="2">«អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​ចម្លង* គេ​នឹង​ចាប់​បុត្រ​មនុស្ស*​បញ្ជូន​ទៅ​ឆ្កាង»។</verse>
				<verse number="3">ពេល​នោះ ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​របស់​ប្រជាជន ជួបជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ ឈ្មោះ​កៃផាស</verse>
				<verse number="4">ហើយ​បាន​សំរេច​ចិត្ត​ជា​មួយ​គ្នា រក​កលល្បិច​ចាប់​ព្រះយេស៊ូ​យក​ទៅ​ធ្វើ​គុត។</verse>
				<verse number="5">ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។</verse>
				<verse number="6">ព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។</verse>
				<verse number="7">មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើសលប់។ ពេល​ព្រះយេស៊ូ​កំពុង​សោយ​ព្រះស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះសិរសា​ព្រះអង្គ។</verse>
				<verse number="8">ពួក​សិស្ស*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​អ៊ីចឹង!</verse>
				<verse number="9">បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សំរាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។</verse>
				<verse number="10">ព្រះយេស៊ូ​ជ្រាប​គំនិត​របស់​គេ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។</verse>
				<verse number="11">អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។</verse>
				<verse number="12">នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។</verse>
				<verse number="13">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹងល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។</verse>
				<verse number="14">ពេល​នោះ សិស្ស*​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់ពីរ​ឈ្មោះ យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជាចារ្យ*</verse>
				<verse number="15">ជំរាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​អោយ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជាចារ្យ​ក៏​រាប់​ប្រាក់​អោយ​គាត់​សាមសិប​ស្លឹង​។</verse>
				<verse number="16">ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។</verse>
				<verse number="17">នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* សិស្ស*​នាំ​គ្នា​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។</verse>
				<verse number="18">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង ប្រាប់​គាត់​ថាៈ “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។</verse>
				<verse number="19">សិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សំរាប់​បុណ្យ​ចម្លង។</verse>
				<verse number="20">លុះ​ដល់​ល្ងាច ព្រះអង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប។</verse>
				<verse number="21">នៅ​ពេល​បរិភោគ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។</verse>
				<verse number="22">ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ទូលបង្គំ​ឬ?»។</verse>
				<verse number="23">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​។</verse>
				<verse number="24">បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។</verse>
				<verse number="25">យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះគ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។</verse>
				<verse number="26">នៅ​ពេល​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​ពួក​សិស្ស* ដោយ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។</verse>
				<verse number="27">បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​អោយ​ពួក​សិស្ស ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ</verse>
				<verse number="28">នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធមេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើកលែង​ទោស​មនុស្ស​ទាំង​អស់​អោយ​រួច​ពី​បាប។</verse>
				<verse number="29">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះរាជ្យ*​នៃ​ព្រះបិតា​ខ្ញុំ»។</verse>
				<verse number="30">ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង*​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។</verse>
				<verse number="31">ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះបង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ “យើង​នឹង​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ” ។</verse>
				<verse number="32">ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។</verse>
				<verse number="33">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះបង់​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា​ក៏​ដោយ ក៏​ទូលបង្គំ​មិន​សុខ​ចិត្ត​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត!»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។</verse>
				<verse number="35">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ ដូច​លោក​ពេត្រុស​ដែរ។</verse>
				<verse number="36">ពេល​នោះ ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។</verse>
				<verse number="37">ព្រះអង្គ​នាំ​លោក​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះហឫទ័យ ហើយ​ចុក​ចាប់​អន្ទះសា​ពន់ប្រមាណ</verse>
				<verse number="38">ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។</verse>
				<verse number="39">ព្រះអង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះភក្ដ្រ​ដល់​ដី​ទូលអង្វរ​ថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​បាន សូម​អោយ​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​អោយ​បាន​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។</verse>
				<verse number="40">ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។</verse>
				<verse number="41">«ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន*​កុំ​អោយ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។</verse>
				<verse number="42">ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត ជា​លើក​ទី​ពីរ​ហើយ​ទូលអង្វរ​ថា៖ «ឱ​ព្រះបិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​អោយ​បាន​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។</verse>
				<verse number="43">ព្រះយេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។</verse>
				<verse number="44">ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូលអង្វរ​ដោយ​ពាក្យ​ដដែល។</verse>
				<verse number="45">បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សំរាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។</verse>
				<verse number="46">ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​មក​ជិត​ដល់​ហើយ!»។</verse>
				<verse number="47">ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ​មក​ដល់ ទាំង​មាន​បណ្ដាជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​របស់​ប្រជាជន​បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក។</verse>
				<verse number="48">យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។</verse>
				<verse number="49">កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះគ្រូ!» រួច​ថើប​ព្រះអង្គ។</verse>
				<verse number="50">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដាជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។</verse>
				<verse number="51">មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បំរើ​របស់​លោក​មហា​បូជាចារ្យ* ដាច់​ស្លឹក​ត្រចៀក។</verse>
				<verse number="52">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។</verse>
				<verse number="53">អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរករ​ព្រះបិតា​ខ្ញុំ​អោយ​ចាត់​ទេវតា​ជាង​ដប់ពីរ​កងពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ?</verse>
				<verse number="54">តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។</verse>
				<verse number="55">ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ*​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។</verse>
				<verse number="56">ហេតុការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​ព្រះអង្គ ហើយ​រត់​បាត់​អស់​ទៅ។</verse>
				<verse number="57">លុះ​ចាប់​ព្រះយេស៊ូ​បាន​ហើយ គេ​បណ្ដើរ​ព្រះអង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មហា​បូជាចារ្យ*។ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ* ជួបជុំ​គ្នា​នៅ​ទី​នោះ។</verse>
				<verse number="58">លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជាចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះវិហារ ចង់​ដឹង​ថា​ហេតុការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។</verse>
				<verse number="59">ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ</verse>
				<verse number="60">ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែងក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក</verse>
				<verse number="61">ពោល​ថា៖ «អ្នក​នេះ​បាន​អះអាង​ថា “ខ្ញុំ​អាច​រុះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។</verse>
				<verse number="62">ពេល​នោះ លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។</verse>
				<verse number="63">ព្រះយេស៊ូ​នៅ​ស្ងៀម។ លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»។</verse>
				<verse number="64">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ »។</verse>
				<verse number="65">ពេល​នោះ លោក​មហា​បូជាចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​អំបាញ់​មិញ​ស្រាប់!</verse>
				<verse number="66">តើ​អស់​លោក​មាន​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។</verse>
				<verse number="67">គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ គេ​វាយ​តប់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះអង្គ</verse>
				<verse number="68">ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះគ្រិស្ដ​អើយ អ្នក​ណា​វាយ​ឯង!»។</verse>
				<verse number="69">ពេល​នោះ លោក​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បំរើ​របស់​មហា​បូជាចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលីឡេ​ដែរ!»។</verse>
				<verse number="70">ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។</verse>
				<verse number="71">ពេល​លោក​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បំរើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែរ!»។</verse>
				<verse number="72">លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។</verse>
				<verse number="73">បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​លោក​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សំដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលីឡេ​មែន!»។</verse>
				<verse number="74">លោក​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង</verse>
				<verse number="75">លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»​។ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។</verse>
			</chapter>
			<chapter number="27">
				<verse number="1">លុះ​ព្រឹក​ឡើង ពួក​នាយក​បូជាចារ្យ និង​ព្រឹទ្ធា​ចារ្យ*​ទាំង​អស់​របស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សំរេច​ចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ។</verse>
				<verse number="2">គេ​ក៏​ចង​ព្រះអង្គ បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសាភិបាល។</verse>
				<verse number="3">កាល​យូដាស ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោកស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាមសិប​ស្លឹង​ទៅ​ប្រគល់​អោយ​ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​វិញ</verse>
				<verse number="4">ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​អោយ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»។</verse>
				<verse number="5">យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះវិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។</verse>
				<verse number="6">ពួក​នាយក​បូជាចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម​»។</verse>
				<verse number="7">ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចំការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចំការ​នោះ​ថា «ចំការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="9">ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​សាមសិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ</verse>
				<verse number="10">ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចំការ​របស់​ជាង​ស្មូន ដូច​ព្រះអម្ចាស់​បង្គាប់​មក​ខ្ញុំ»​។</verse>
				<verse number="11">ព្រះយេស៊ូ ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។</verse>
				<verse number="12">ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។</verse>
				<verse number="13">លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។</verse>
				<verse number="14">ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​អោយ​លោក​ទេសា​ភិបាល​ងឿងឆ្ងល់​ជា​ខ្លាំង។</verse>
				<verse number="15">ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដាជន។</verse>
				<verse number="16">នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ាបាស។</verse>
				<verse number="17">កាល​បណ្ដាជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ាបាស ឬ​យេស៊ូ​ហៅ​ព្រះគ្រិស្ដ?»។</verse>
				<verse number="18">លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះយេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។</verse>
				<verse number="19">នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​អោយ​មក​ជំរាប​ថា៖ «កុំ​ឡូកឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់»។</verse>
				<verse number="20">ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ*​នាំ​គ្នា​ញុះញង់​បណ្ដាជន អោយ​សុំ​ដោះ​លែង​បារ៉ាបាស និង​សុំ​ប្រហារ​ជីវិត​ព្រះយេស៊ូ។</verse>
				<verse number="21">លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ាបាស!»។</verse>
				<verse number="22">លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះគ្រិស្ដ​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។</verse>
				<verse number="23">លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។</verse>
				<verse number="24">ដោយ​លោក​ពីឡាត​ឃើញ​ថា និយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដាជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។</verse>
				<verse number="25">ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។</verse>
				<verse number="26">លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស រីឯ​ព្រះយេស៊ូ​វិញ លោក​អោយ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​អោយ​គេ​ឆ្កាង។</verse>
				<verse number="27">ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​ព្រះយេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នីគ្នា​ក្នុង​កង​នោះ​មក​ចោមរោម​ព្រះអង្គ។</verse>
				<verse number="28">គេ​ដោះ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="29">គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះសិរសា​ព្រះអង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះហស្ដ​ស្ដាំ​អោយ​ព្រះអង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយបង្គំ​ស្ដេច​យូដា!»។</verse>
				<verse number="30">គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះសិរសា​ព្រះអង្គ​ទៀត​ផង។</verse>
				<verse number="31">ក្រោយ​ពី​បាន​ប្រមាថ​មើលងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។</verse>
				<verse number="32">ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​អោយ​លី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ។</verse>
				<verse number="33">លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»</verse>
				<verse number="34">គេ​យក​ស្រា​ទំពាំងបាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះអង្គ​សោយ។ ព្រះយេស៊ូ​ក្រេប​បន្ដិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។</verse>
				<verse number="35">ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា</verse>
				<verse number="36">រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។</verse>
				<verse number="37">គេ​បាន​សរសេរ​ប្រកាស អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះសិរសា​ព្រះអង្គ។</verse>
				<verse number="38">ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះយេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។</verse>
				<verse number="39">មនុស្សម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើលងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ</verse>
				<verse number="40">ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះវិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។</verse>
				<verse number="41">រីឯ​ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖</verse>
				<verse number="42">«គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រាអែល អោយ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង!</verse>
				<verse number="43">គាត់​បាន​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ បើ​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​គាត់​មែន សូម​អោយ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់”» ។</verse>
				<verse number="44">សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ​ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។</verse>
				<verse number="45">ផែនដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។</verse>
				<verse number="46">ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះយេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះនៃ​ទូលបង្គំ ព្រះនៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?» ​។</verse>
				<verse number="47">អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលីយ៉ា!»។</verse>
				<verse number="48">រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។</verse>
				<verse number="49">ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។</verse>
				<verse number="50">ព្រះយេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។</verse>
				<verse number="51">ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះវិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា</verse>
				<verse number="52">ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាកសព​ប្រជាជន​ដ៏វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ</verse>
				<verse number="53">និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​អោយ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។</verse>
				<verse number="54">កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះយេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុការណ៍​ទាំងឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន!»។</verse>
				<verse number="55">នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បំរើ​ព្រះយេស៊ូ តាំង​ពី​ស្រុក​កាលីឡេ​មក។</verse>
				<verse number="56">ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​ជា​ដើម។</verse>
				<verse number="57">លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរីម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ។</verse>
				<verse number="58">គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​អោយ​គេ​ប្រគល់​ព្រះសព​មក​គាត់។</verse>
				<verse number="59">លោក​យ៉ូសែប​យក​ព្រះសព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី</verse>
				<verse number="60">រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។</verse>
				<verse number="61">នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។</verse>
				<verse number="62">នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សំរាក* ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត</verse>
				<verse number="63">ជំរាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថាៈ “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។</verse>
				<verse number="64">ហេតុ​នេះ សូម​លោក​បញ្ជា​អោយ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។</verse>
				<verse number="65">លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​អោយ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។</verse>
				<verse number="66">ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​អោយ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​អោយ​នៅ​យាម​ផង។</verse>
			</chapter>
			<chapter number="28">
				<verse number="1">ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។</verse>
				<verse number="2">ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះអម្ចាស់ ចុះ​ពី​ស្ថាន​បរមសុខ*​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។</verse>
				<verse number="3">ទេវតា​នោះ​មាន​ទ្រង់ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀកបំពាក់​ស​ដូច​សំឡី។</verse>
				<verse number="4">ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។</verse>
				<verse number="5">ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែល​គេ​បាន​ឆ្កាង។</verse>
				<verse number="6">ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះបន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​ឯណេះ​សិន</verse>
				<verse number="7">ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ សុំ​នាង​ជ្រាប!»។</verse>
				<verse number="8">ស្ត្រី​ទាំង​នោះ​ប្រញាប់ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជំរាប​ពួក​សិស្ស។</verse>
				<verse number="9">ពេល​នោះ ស្រាប់​តែ​ព្រះយេស៊ូ​យាង​មក​ជួប​ពួក​នាង ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ជំរាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះបាទា ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​អោយ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។</verse>
				<verse number="11">កាល​ស្ដ្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជំរាប​ពួក​នាយក​បូជាចារ្យ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង។</verse>
				<verse number="12">ពួក​នាយក​បូជាចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ ហើយ​សំរេច​ចិត្ត​អោយ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន</verse>
				<verse number="13">ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។</verse>
				<verse number="14">ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសាភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​មាន​ទោស»។</verse>
				<verse number="15">ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="16">សិស្ស*​ទាំង​ដប់​មួយ​រូប នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​អោយ​គេ​ទៅ។</verse>
				<verse number="17">កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយបង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។</verse>
				<verse number="18">ព្រះយេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​លើ​ផែនដី។</verse>
				<verse number="19">ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​អោយ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។</verse>
				<verse number="20">ត្រូវ​បង្រៀន​គេ​អោយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។</verse>
			</chapter>
		</book>
		<book number="41">
			<chapter number="1">
				<verse number="1">ដំណឹងល្អ*​អំពី​ព្រះយេស៊ូ​គ្រិស្ដ*​ជា​ព្រះបុត្រា របស់​ព្រះជាម្ចាស់​ចាប់​ផ្ដើម​ដូច​ត​ទៅៈ</verse>
				<verse number="2">ក្នុង​គម្ពីរ​ព្យាការី​អេសាយ​មាន​ចែង​ទុក​មក​ថា៖ «យើង​ចាត់​ទូត​យើង​អោយ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="3">មាន​សំឡេង​បុរស​ម្នាក់ ស្រែក​នៅ​វាល​រហោស្ថាន ថាៈ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ”» ​។</verse>
				<verse number="4">ពេល​នោះ លោក​យ៉ូហាន​មក​ដល់ ស្រប​តាម​បទ​គម្ពីរ​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​នៅ​វាល​រហោស្ថាន។ លោក​ប្រកាស​អោយ​មនុស្សម្នា​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​រួច​ពី​បាប។</verse>
				<verse number="5">អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ​ក្នុង​ទន្លេ​យ័រដាន់។</verse>
				<verse number="6">លោក​យ៉ូហាន​ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។</verse>
				<verse number="7">លោក​ប្រកាស​ប្រាប់​បណ្ដាជន​ថា៖ «លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង។</verse>
				<verse number="8">ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*»។</verse>
				<verse number="9">នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​មក​ពី​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។</verse>
				<verse number="10">ពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ​ ហើយ​ព្រះវិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះអង្គ។</verse>
				<verse number="11">មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!»។</verse>
				<verse number="12">រំពេច​នោះ ព្រះវិញ្ញាណ​ក៏​នាំ​ព្រះយេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោស្ថាន។</verse>
				<verse number="13">ព្រះអង្គ​គង់​នៅ​វាល​រហោស្ថាន​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ត្រូវ​មារ*​សាតាំង​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​មាន​ពួក​ទេវតា*​បំរើ​ព្រះអង្គ​ផង។</verse>
				<verse number="14">ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំឃាំង​ព្រះយេស៊ូ​យាង​ទៅ​ស្រុក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ជឿ​ដំណឹងល្អ​ចុះ!»។</verse>
				<verse number="16">កាល​ព្រះយេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​ព្រះអង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ កំពុង​តែ​បង់​សំណាញ់ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​អោយ​នេសាទ​មនុស្ស​វិញ»។</verse>
				<verse number="18">អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។</verse>
				<verse number="19">កាល​ព្រះយេស៊ូ​យាង​ទៅ​មុខ​បន្តិច ព្រះអង្គ​ទត​ឃើញ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​មួយ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។</verse>
				<verse number="20">ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម គេ​ក៏​ដើរ​តាម​ព្រះយេស៊ូ​ទៅ ទុក​ឪពុក​អោយ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។</verse>
				<verse number="21">ព្រះយេស៊ូ​យាង​ចូល​ក្រុង​កាពើណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។</verse>
				<verse number="22">អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​អាចារ្យ*។</verse>
				<verse number="23">នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖</verse>
				<verse number="24">«ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ដែល​មក​ពី​ព្រះជាម្ចាស់»។</verse>
				<verse number="25">ព្រះយេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។</verse>
				<verse number="26">វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​អោយ​បុរស​នោះ​ដួល​ប្រកាច់ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។</verse>
				<verse number="27">មនុស្សម្នា​ទាំង​អស់ ភ័យ​ស្រឡាំងកាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។</verse>
				<verse number="28">ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ​ល្បី​ខ្ចរខ្ចាយ ពាសពេញ​តំបន់​កាលីឡេ​ទាំង​មូល។</verse>
				<verse number="29">ព្រះយេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="30">ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​គេ​ទូល​ព្រះអង្គ​ភ្លាម​ថា​គាត់​ឈឺ។</verse>
				<verse number="31">ព្រះអង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​អោយ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បំរើ​ភ្ញៀវ។</verse>
				<verse number="32">លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់​មក​រក​ព្រះយេស៊ូ។</verse>
				<verse number="33">អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។</verse>
				<verse number="34">ព្រះយេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​អោយ​បាន​ជា​សះស្បើយ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​អោយ​អារក្ស​និយាយ​ជា​ដាច់​ខាត ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះអង្គ។</verse>
				<verse number="35">ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះយេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។</verse>
				<verse number="36">លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។</verse>
				<verse number="37">លុះ​បាន​ជួប​ហើយ​គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។</verse>
				<verse number="38">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹងល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក​ដើម្បី​បំពេញ​ការ​នេះ​ឯង»។</verse>
				<verse number="39">ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលីឡេ​ហើយ​ប្រកាស​ដំណឹងល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំងឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។</verse>
				<verse number="40">មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះយេស៊ូ គាត់​លុត​ជង្គង់ ទូលអង្វរ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ​ សូម​ប្រោស​ខ្ញុំ​ប្របាទ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។</verse>
				<verse number="41">ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិតអាសូរ​គាត់​ពន់ពេក​ណាស់ ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។</verse>
				<verse number="42">មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។</verse>
				<verse number="43">បន្ទាប់​មក ព្រះយេស៊ូ​ដេញ​គាត់​អោយ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះបន្ទូល​យ៉ាង​តឹងរ៉ឹង​ថា៖</verse>
				<verse number="44">«ចូរ​ប្រយ័ត្ន​អោយ​មែន​ទែន កុំ​និយាយ​ហេតុការណ៍​នេះ​ប្រាប់​អោយ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ*​រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។</verse>
				<verse number="45">ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​អោយ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង ដូច​ពី​មុន​បាន​ទៀត​ឡើយ គឺ​ព្រះអង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទីក្រុង​ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិសទី​នាំ​គ្នា​មក​គាល់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាពើណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ។</verse>
				<verse number="2">មាន​មនុស្ស​យ៉ាង​ច្រើន មក​មូល​ផ្ដុំ​គ្នា​កកកុញ​គ្មាន​សល់​កន្លែង​ណា​សោះ​ឡើយ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​គ្មាន​សល់​ដែរ។ ព្រះយេស៊ូ​ថ្លែង​ព្រះបន្ទូល​អោយ​គេ​ស្ដាប់។</verse>
				<verse number="3">មាន​បុរស​បួន​នាក់​សែង​មនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។</verse>
				<verse number="4">ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​នាំ​មនុស្ស​ខ្វិន​នោះ​ទៅ​ជិត​ព្រះយេស៊ូ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះអង្គ​គង់ ហើយ​សំរូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​មក។</verse>
				<verse number="5">កាល​ព្រះយេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ! ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប​ហើយ»។</verse>
				<verse number="6">ពួក​អាចារ្យ​ខ្លះ ដែល​អង្គុយ​នៅ​ទី​នោះ​រិះគិត​ក្នុង​ចិត្ត​ថា៖</verse>
				<verse number="7">«ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​ព្រះជាម្ចាស់ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​ព្រះអង្គ​បែប​នេះ? ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ តើ​នរណា​អាច​អត់ទោស​មនុស្ស​អោយ​រួច​ពី​បាប​បាន!»។</verse>
				<verse number="8">ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ?</verse>
				<verse number="9">បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់ទោស​អោយ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?</verse>
				<verse number="10">ប៉ុន្តែ ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់ទោស​អោយ​មនុស្ស​នៅ​លើ​ផែនដី​នេះ រួច​ពី​បាប​បាន»។ ព្រះអង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="11">«ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។</verse>
				<verse number="12">មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ​ស្នែង​របស់​ខ្លួន ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ធ្វើ​អោយ​គេ​គ្រប់​គ្នា​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​ការអស្ចារ្យ​ណា​មួយ ដូច​ពេល​នេះ​ឡើយ!»។</verse>
				<verse number="13">ព្រះយេស៊ូ​យាង​តាម​ឆេ្នរ​សមុទ្រ​កាលីឡេ​ម្ដង​ទៀត។ បណ្ដាជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​បង្រៀន​ពួក​គេ។</verse>
				<verse number="14">កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ទ្រង់​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់ផាយ​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។</verse>
				<verse number="15">បន្ទាប់​មក ព្រះយេស៊ូ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះអង្គ និង​ពួក​សិស្ស*។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះអង្គ។</verse>
				<verse number="16">ពួក​អាចារ្យ​ពី​គណៈ​ផារីស៊ី* ឃើញ​ព្រះយេស៊ូ​សោយ​ព្រះស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។</verse>
				<verse number="17">ព្រះយេស៊ូ​បាន ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។</verse>
				<verse number="18">ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហានបាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារីស៊ី​នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារីស៊ី*​តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គលការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។</verse>
				<verse number="20">ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។</verse>
				<verse number="21">ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​អោយ​សម្លៀកបំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។</verse>
				<verse number="22">ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​អោយ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​អោយ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។</verse>
				<verse number="23">មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះអង្គ​នាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។</verse>
				<verse number="24">ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះយេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​អោយ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។</verse>
				<verse number="25">ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថបទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះបាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។</verse>
				<verse number="26">នៅ​សម័យ​នោះ លោក​អបៀថើរ​ធ្វើ​ជា​មហា​បូជាចារ្យ*។ ព្រះបាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​អោយ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​ច្បាប់*​មាន​តែ​ពួក​បូជាចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​អត្ថបទ​នោះ​ទេ​ឬ!»។</verse>
				<verse number="27">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​អោយ​បំរើ​ថ្ងៃ​សប្ប័ទ​ឡើយ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​បុត្រ​មនុស្ស* ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ព្រះយេស៊ូ​យាង​ចូល​ទៅ​សាលា​ប្រជុំ*​ម្ដង​ទៀត នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។</verse>
				<verse number="2">ពួក​គេ​តាម​មើល​ព្រះយេស៊ូ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​អោយ​ជា នៅ​ថ្ងៃ​សប្ប័ទ*​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​ព្រះអង្គ។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯណេះ!»។</verse>
				<verse number="4">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ​តើ​ច្បាប់​អនុញ្ញាត​អោយ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។</verse>
				<verse number="5">ព្រះយេស៊ូ​បែរ​ព្រះភក្ត្រ​ទត​មើល​ទៅ​អ្នក​ដែល​នៅ​ជុំវិញ ទាំង​ព្រះពិរោធ ហើយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ ព្រោះ​គេ​មាន​ចិត្ត​រឹងរូស។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។</verse>
				<verse number="6">ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ។</verse>
				<verse number="7">ព្រះយេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលីឡេ ស្រុក​យូដា</verse>
				<verse number="8">ក្រុង​យេរូសាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំវិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ បណ្ដាជន​មក​តាម​ព្រះយេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។</verse>
				<verse number="9">ព្រះយេស៊ូ​ប្រាប់​ពួក​សិស្ស*​អោយ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ ក្រែង​បណ្ដាជន​ប្រជ្រៀត​គ្នា​ចោមរោម​ព្រះអង្គ</verse>
				<verse number="10">ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សំរុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ​ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​អោយ​បាន​ជា។</verse>
				<verse number="11">ម្យ៉ាង​ទៀត​ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះបាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="12">ប៉ុន្តែ ព្រះយេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​អោយ​និយាយ​ប្រាប់​គេ​ថា ព្រះអង្គ​ជា​នរណា​ឡើយ។</verse>
				<verse number="13">បន្ទាប់​មក ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើសរើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។</verse>
				<verse number="14">ព្រះអង្គ​តែងតាំង​សាវ័ក​ដប់ពីរ​រូប អោយ​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​អោយ​ទៅ​ប្រកាស​ដំណឹងល្អ</verse>
				<verse number="15">ទាំង​អោយ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។</verse>
				<verse number="16">ព្រះអង្គ​បាន​តែងតាំង​អ្នក​ដប់ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស</verse>
				<verse number="17">យ៉ាកុប​ជា​កូន​របស់​លោក​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះយេស៊ូ​ដាក់​ឈ្មោះ​ថា “បោនអ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរលាន់”</verse>
				<verse number="18">អនទ្រេ ភីលីព បារថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​អាល់ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម</verse>
				<verse number="19">និង​យូដាសអ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។</verse>
				<verse number="20">កាល​ព្រះយេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដាជន​ជួបជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​អោយ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិភោគ​មិន​បាន​សោះ។</verse>
				<verse number="21">ព្រះញាតិវង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា​ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។</verse>
				<verse number="22">ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេលសេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​អោយ»។</verse>
				<verse number="23">ព្រះយេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត?</verse>
				<verse number="24">ប្រសិន​បើ​ពលរដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិតស្ថេរ​គង់វង្ស​ត​ទៅ​មុខ​បាន​ឡើយ។</verse>
				<verse number="25">ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន​ដែរ។</verse>
				<verse number="26">ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិតស្ថេរ​គង់វង្ស​បាន​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។</verse>
				<verse number="27">គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។</verse>
				<verse number="28">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​ទាំង​អស់។</verse>
				<verse number="29">រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ ព្រះអង្គ​មិន​លើកលែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់កល្ប​ជានិច្ច»។</verse>
				<verse number="30">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន។</verse>
				<verse number="31">ពេល​នោះ មាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូ​មក​ដល់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​អោយ​ចូល​មក​ហៅ​ព្រះអង្គ។</verse>
				<verse number="32">បណ្ដាជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បង​ប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។</verse>
				<verse number="33">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង​ប្អូន​ខ្ញុំ?»។</verse>
				<verse number="34">ព្រះអង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំវិញ​ព្រះអង្គ រួច​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ</verse>
				<verse number="35">ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ អ្នក​នោះ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្រៀន​បណ្ដាជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដាជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។</verse>
				<verse number="2">ព្រះអង្គ​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ ព្រះអង្គ​បង្រៀន​គេ​ថា៖</verse>
				<verse number="3">«ចូរ​ស្ដាប់ មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​ស្រូវ។</verse>
				<verse number="4">ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។</verse>
				<verse number="5">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។</verse>
				<verse number="6">លុះ​ដល់​ថ្ងៃ​ក្ដៅ​ពន្លក​ដែល​ដុះ​ឡើង​នោះ ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។</verse>
				<verse number="7">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​ដែល​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង​រួប​រឹត​ស្រូវ​មិន​អោយ​បង្កើត​ផល​បាន​ឡើយ។</verse>
				<verse number="8">គ្រាប់​ពូជ​ឯ​ទៀតៗ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ គ្រាប់​ពូជ​ក៏​ដុះ​ឡើង ហើយ​លូតលាស់​បង្កើត​ផល ខ្លះ​អោយ​ផល​មួយ​ជា​សាមសិប ខ្លះ​ទៀត​អោយ​មួយ​ជា​ហុកសិប និង​ខ្លះ​ទៀត​មួយ​ជា​មួយ​រយ»។</verse>
				<verse number="9">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។</verse>
				<verse number="10">កាល​ព្រះយេស៊ូ​គង់​នៅ​ដាច់​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ និង​សិស្ស​ទាំង​ដប់ពីរ​រូប​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យ​ប្រស្នា​ទាំង​នោះ។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា​យល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យ*​របស់​ព្រះអង្គ។ រីឯ​អ្នក​ដទៃ គេ​ឮ​សេចក្ដី​ទាំង​អស់​ជា​ពាក្យ​ប្រស្នា​វិញ។</verse>
				<verse number="12">ដូច្នេះ ទោះ​បី​គេ​ខំ​ប្រឹង​មើល ក៏​ពុំ​ឃើញ គេ​ខំ​ប្រឹង​ស្ដាប់ ក៏​ពុំ​យល់​ដែរ ក្រែង​លោ​គេ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះជាម្ចាស់​នឹង​អត់ទោស​អោយ​គេ »។</verse>
				<verse number="13">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​អោយ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន!</verse>
				<verse number="14">អ្នក​ព្រោះ​ស្រូវ សាប​ព្រោះ​ព្រះបន្ទូល</verse>
				<verse number="15">មនុស្ស​ខ្លះ​ប្រៀបបី​ដូច​ជា​ផ្លូវ ដែល​ព្រះបន្ទូល​បាន​ធ្លាក់​ទៅ​លើ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ មារ​សាតាំង*​ក៏​មក​ឆក់​យក​ព្រះបន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។</verse>
				<verse number="16">មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម ដោយ​អំណរ</verse>
				<verse number="17">ប៉ុន្តែ គេ​ពុំ​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល​គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។</verse>
				<verse number="18">មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះបន្ទូល​ដែរ</verse>
				<verse number="19">ប៉ុន្តែ ការ​ខ្វល់ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ងប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះបន្ទូល​មិន​អោយ​បង្កើត​ផល​បាន​ឡើយ។</verse>
				<verse number="20">រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាមសិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុកសិប អ្នក​ខ្លះ​ទៀត បាន​មួយ​ជា​មួយរយ»។</verse>
				<verse number="21">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។</verse>
				<verse number="22">គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​អោយ​គេ​ដឹង ហើយ​គ្រប់​អាថ៌កំបាំង ក៏​នឹង​ត្រូវ​លេច​មក​អោយ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។</verse>
				<verse number="23">អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។</verse>
				<verse number="24">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​អោយ​មែន​ទែន។ ព្រះជាម្ចាស់​នឹង​វាល់​អោយ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​អោយ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​អោយ​អ្នក​រាល់​គ្នា</verse>
				<verse number="25">ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។</verse>
				<verse number="26">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន។</verse>
				<verse number="27">ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ</verse>
				<verse number="28">ដ្បិត​ដី​ធ្វើ​អោយ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ​ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។</verse>
				<verse number="29">លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចំរូត​ហើយ»។</verse>
				<verse number="30">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា មក​ប្រដូច​នឹង​ព្រះរាជ្យ​របស់​ព្រះអង្គ?</verse>
				<verse number="31">ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ប្រៀបបី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។</verse>
				<verse number="32">លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​អោយ​បក្សាបក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។</verse>
				<verse number="33">ព្រះយេស៊ូ​តែង​ប្រកាស​ព្រះបន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។</verse>
				<verse number="34">ព្រះអង្គ​តែង​មាន​ព្រះបន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដាជន ព្រះអង្គ​បកស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។</verse>
				<verse number="35">នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។</verse>
				<verse number="36">ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដាជន ហើយ​អុំទូក​ដែល​មាន​ព្រះយេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="37">ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​អោយ​ទឹក​ចូល​ស្ទើរ​ពេញ។</verse>
				<verse number="38">រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។</verse>
				<verse number="39">ព្រះយេស៊ូ​តើន​ឡើង មាន​ព្រះបន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។</verse>
				<verse number="40">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។</verse>
				<verse number="41">ពួក​គេ​កោត​ស្ញប់ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះយេស៊ូ និង​ពួក​សិស្ស*​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ាស៊ីន។</verse>
				<verse number="2">កាល​ព្រះអង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។</verse>
				<verse number="3">បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះសព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។</verse>
				<verse number="4">គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។</verse>
				<verse number="5">គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។</verse>
				<verse number="6">កាល​គាត់​ឃើញ​ព្រះយេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ</verse>
				<verse number="7">ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះនាម​ព្រះជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។</verse>
				<verse number="8">វិញ្ញាណ​អាក្រក់​និយាយ​ដូច្នេះ ព្រោះ​ព្រះយេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​វិញ្ញាណ​អាក្រក់ ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» វិញ្ញាណ​អាក្រក់​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កងទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។</verse>
				<verse number="10">វា​ទទូច​អង្វរ សូម​កុំ​អោយ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។</verse>
				<verse number="11">នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។</verse>
				<verse number="12">វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះយេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​អោយ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។</verse>
				<verse number="13">ព្រះយេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។</verse>
				<verse number="14">ពួក​អ្នក​ថែរក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្សម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុការណ៍​នោះ។</verse>
				<verse number="15">គេ​ចូល​មក​រក​ព្រះយេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយ​មាន​សម្លៀកបំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់ស្ញែង។</verse>
				<verse number="16">អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុការណ៍​ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។</verse>
				<verse number="17">គេ​ទូលអង្វរ​ព្រះយេស៊ូ អោយ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។</verse>
				<verse number="18">ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="19">ព្រះយេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ»។</verse>
				<verse number="20">បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​អោយ​ប្រជាជន​ក្នុង​ស្រុក​ដេកាប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះយេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់​កោត​ស្ញប់ស្ញែង​ក្រៃលែង។</verse>
				<verse number="21">ព្រះយេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ ព្រះអង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដាជន​ច្រើន​កុះករ​មក​ចោមរោម​ព្រះអង្គ​ម្ដង​ទៀត។</verse>
				<verse number="22">ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់​ឈ្មោះ​យ៉ៃរូស​មក​ដល់។ កាល​គាត់​ឃើញ​ព្រះយេស៊ូ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ</verse>
				<verse number="23">ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង ដើម្បី​សង្គ្រោះ​នាង​អោយ​មាន​ជីវិត»។</verse>
				<verse number="24">ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដាជន​ជា​ច្រើន​កុះករ​តាម​ព្រះអង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។</verse>
				<verse number="25">នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ។</verse>
				<verse number="26">គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ​នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។</verse>
				<verse number="27">នាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដាជន ពាល់​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ</verse>
				<verse number="28">ដ្បិត​នាង​នឹក​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។</verse>
				<verse number="29">រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះស្បើយ​ពី​រោគា។</verse>
				<verse number="30">នៅ​ពេល​នោះ ព្រះយេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធានុភាព​មួយ​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​បែរ​ទៅ​រក​បណ្ដាជន មាន​ព្រះបន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។</verse>
				<verse number="31">ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ​ឃើញ​ស្រាប់​ហើយ បណ្ដាជន​ប្រជ្រៀត​ប៉ះ​នឹង​ព្រះគ្រូ​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះគ្រូ​សួរ​ថា អ្នក​ណា​ពាល់​ព្រះគ្រូ​ដូច្នេះ?»។</verse>
				<verse number="32">ព្រះយេស៊ូ​ទត​មើល​ជុំវិញ​ដើម្បី​អោយ​ដឹង​ថា អ្នក​ណា​បាន​ពាល់​ព្រះអង្គ។</verse>
				<verse number="33">ស្ត្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ហើយ​ទូល​ការ​ពិត​ទាំង​អស់​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​អោយ​បាន​សុខសាន្ត ហើយ​សូម​អោយ​នាង​ជា​សះស្បើយ​ពី​ជំងឺ​ចុះ!»។</verse>
				<verse number="35">កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជំរាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី?»។</verse>
				<verse number="36">ព្រះយេស៊ូ​មិន​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។</verse>
				<verse number="37">ព្រះអង្គ​មិន​អនុញ្ញាត​អោយ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើកលែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។</verse>
				<verse number="38">កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះយេស៊ូ​ទត​ឃើញ​មនុស្សម្នា​ជ្រួលច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។</verse>
				<verse number="39">ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួលច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។</verse>
				<verse number="40">គេ​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ ព្រះអង្គ​ក៏​ដេញ​គេ​អោយ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ទ្រង់​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។</verse>
				<verse number="41">ព្រះអង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះបន្ទូល​ថា៖ «តាលីថាគូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។</verse>
				<verse number="42">ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់ពីរ​ឆ្នាំ​ហើយ។ គេ​ងឿងឆ្ងល់​ពន់​ប្រមាណ</verse>
				<verse number="43">ប៉ុន្តែ ព្រះយេស៊ូ​ហាមប្រាម​គេ មិន​អោយ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​អោយ​យក​ចំណី​អាហារ មក​អោយ​ក្មេង​ស្រី​នោះ​បរិភោគ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ ពួក​សិស្ស*​ក៏​ទៅ​តាម​ព្រះអង្គ​ដែរ។</verse>
				<verse number="2">លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿងឆ្ងល់​ក្រៃលែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការអស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ កើត​ឡើង​ដោយ​វិធី​ណា?</verse>
				<verse number="3">តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បង​ប្អូន​របស់​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ធម្មតា​គេ​មើលងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។</verse>
				<verse number="5">នៅ​ទី​នោះ ព្រះអង្គ​ពុំ​អាច​ធ្វើ​ការអស្ចារ្យ​អ្វី​បាន​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​អោយ​បាន​ជា​ប៉ុណ្ណោះ។</verse>
				<verse number="6">ព្រះអង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ ព្រះយេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំវិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។</verse>
				<verse number="7">ពេល​នោះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​អោយ​ទៅ ទាំង​ប្រទាន​អោយ​គេ​មាន​អំណាច​ដេញ​លើ​វិញ្ញាណ​អាក្រក់​ផង។</verse>
				<verse number="8">ព្រះអង្គ​ផ្ដែផ្ដាំ​គេ​មិន​អោយ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើកលែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន</verse>
				<verse number="9">ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​អោយ​សោះ»។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។</verse>
				<verse number="11">បើ​នៅ​កន្លែង​ណា គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។</verse>
				<verse number="12">ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​អោយ​មនុស្សម្នា​កែ​ប្រែ​ចិត្ត​គំនិត។</verse>
				<verse number="13">គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​អោយ​គេ​បាន​ជា​សះស្បើយ។</verse>
				<verse number="14">ព្រះបាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ​បាន​ល្បី​ឮ​ខ្ចរខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។</verse>
				<verse number="15">អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលីយ៉ា» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។</verse>
				<verse number="16">រីឯ​ព្រះបាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​មាន​រាជឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន​ដែល​យើង​បាន​អោយ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។</verse>
				<verse number="17">ព្រះបាទ​ហេរ៉ូដ​បាន​បញ្ជា​អោយ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំឃាំង ដោយ​ទ្រង់​ជឿ​តាម​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះអង្គ​យក​មក​ធ្វើ​ជា​មហេសី។</verse>
				<verse number="18">លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។</verse>
				<verse number="19">ព្រះនាង​ហេរ៉ូឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត</verse>
				<verse number="20">ដ្បិត​ព្រះបាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏វិសុទ្ធ*។ ដូច្នេះ ទ្រង់​ការពារ​លោក។ កាល​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​លោក​យ៉ូហាន ទ្រង់​សព្វ​ព្រះហឫទ័យ​ជា​ខ្លាំង តែ​ទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។</verse>
				<verse number="21">មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចំរើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ ព្រះអង្គ​បាន​រៀបចំ​ពិធី​ជប់លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលីឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះនាង​ហេរ៉ូឌាស។</verse>
				<verse number="22">បុត្រី​របស់​ព្រះនាង​ក៏​ចូល​មក​រាំ ធ្វើ​អោយ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​អោយ​នាង»។</verse>
				<verse number="23">រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​អោយ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។</verse>
				<verse number="24">នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់ យ៉ូហានបាទីស្ដ!»។</verse>
				<verse number="25">នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្ដេច​វិញ​ភ្លាម រួច​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ចង់​បាន​ក្បាល​របស់ យ៉ូហានបាទីស្ដ​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។</verse>
				<verse number="26">ស្ដេច​ព្រួយ​ព្រះហឫទ័យ​ក្រៃលែង តែ​មិន​ហ៊ាន​បដិសេធ​ឡើយ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។</verse>
				<verse number="27">ទ្រង់​បញ្ជា​ទាហាន​ម្នាក់ អោយ​ទៅ​យក​ក្បាល​លោក​យ៉ូហាន​មក​ភ្លាម។</verse>
				<verse number="28">ទាហាន​ទៅ​គុក​កាត់ ក​លោក​យ៉ូហាន យក​ក្បាល​ដាក់​លើ​ថាស​មួយ​មក​ប្រគល់​អោយ​នាង ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។</verse>
				<verse number="29">កាល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​លោក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។</verse>
				<verse number="30">ពួក​សាវ័ក*​វិល​ត្រឡប់​មក​គាល់​ព្រះយេស៊ូ​វិញ រៀប​រាប់​ទូល​ព្រះអង្គ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។</verse>
				<verse number="31">មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​អោយ​ព្រះយេស៊ូ និង​ពួក​សិស្ស*​រក​ពេល​បរិភោគ​ពុំ​បាន​សោះ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដាជន សំរាក​បន្តិច​សិន»។</verse>
				<verse number="32">ព្រះយេស៊ូ​ក៏​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។</verse>
				<verse number="33">ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ព្រះយេស៊ូ និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​ព្រះអង្គ និង​សិស្ស​ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទីក្រុង​នានា​ទៅ​មុន។</verse>
				<verse number="34">កាល​ព្រះយេស៊ូ​យាង​ឡើង​ពី​ទូក​មក ទត​ឃើញ​មហាជន​ច្រើន​យ៉ាង​នេះ ទ្រង់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀបបី​ដូច​ជា​ចៀម ដែល​គ្មាន​គង្វាល​ថែ​ទាំ។ ព្រះអង្គ​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។</verse>
				<verse number="35">ពេល​នោះ ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង</verse>
				<verse number="36">សូម​ប្រាប់​អ្នក​ទាំង​នេះ​អោយ​ត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។</verse>
				<verse number="37">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ទៅ!»។ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ឬ?»។</verse>
				<verse number="38">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ»។</verse>
				<verse number="39">ព្រះយេស៊ូ​បង្គាប់​ពួក​សិស្ស​អោយ​ប្រាប់​បណ្ដាជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។</verse>
				<verse number="40">គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់ ជួរ​ខ្លះ​មាន​ហាសិប​នាក់។</verse>
				<verse number="41">ព្រះយេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះភក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​នំបុ័ង​ប្រទាន​អោយ​ពួក​សិស្ស ដើម្បី​អោយ​គេ​ចែក​បណ្ដាជន​បរិភោគ ព្រះអង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​អោយ​គេ​ទាំង​អស់​គ្នា​ដែរ។</verse>
				<verse number="42">អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។</verse>
				<verse number="43">ពួក​សិស្ស*​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។</verse>
				<verse number="44">ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ចំនួន​ប្រាំ​ពាន់​នាក់។</verse>
				<verse number="45">រំពេច​នោះ ព្រះយេស៊ូ​បញ្ជា​ពួក​សិស្ស*​អោយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃដា​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រាប់​បណ្ដាជន​អោយ​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="46">កាល​អោយ​បណ្ដាជន​ចេញ​ផុត​អស់​ហើយ​ព្រះយេស៊ូ​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ។</verse>
				<verse number="47">លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​ព្រះយេស៊ូ​វិញ​ទ្រង់​គង់​នៅ​លើ​គោក​តែ​មួយ​ព្រះអង្គ​ឯង។</verse>
				<verse number="48">ព្រះអង្គ​ទត​ឃើញ​សិស្ស​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក​ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស។</verse>
				<verse number="49">កាល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក</verse>
				<verse number="50">ដ្បិត​គេ​បាន​ឃើញ​ព្រះអង្គ​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ​ កុំ​ខ្លាច​អី!»។</verse>
				<verse number="51">បន្ទាប់​មក ព្រះអង្គ​យាង​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿងឆ្ងល់​ពន់ពេក​ណាស់</verse>
				<verse number="52">ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំបុ័ង មក​ពី​គេ​មាន​ចិត្ត​រឹងរូស។</verse>
				<verse number="53">កាល​ព្រះយេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេសារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។</verse>
				<verse number="54">ព្រះអង្គ​យាង​ឡើង​លើ​គោក​ជា​មួយ​សិស្ស* ពេល​នោះ មនុស្សម្នា​ស្គាល់​ព្រះអង្គ​ភ្លាម។</verse>
				<verse number="55">គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ។</verse>
				<verse number="56">គ្រប់​កន្លែង​ដែល​ព្រះយេស៊ូ​យាង​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ ទូលអង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ​ប៉ុណ្ណោះៗ អស់​អ្នក​ដែល​ពាល់​ព្រះអង្គ បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។</verse>
			</chapter>
			<chapter number="7">
				<verse number="1">មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​អាចារ្យ*​ខ្លះ នាំ​គ្នា​មក​ពី​ក្រុង​យេរូសាឡឹម​ទៅ​ជួប​ព្រះយេស៊ូ។</verse>
				<verse number="2">គេ​ឃើញ​សិស្ស*​របស់​ព្រះអង្គ​ខ្លះ​បរិភោគ​អាហារ ដោយ​ដៃ​មិន​បរិសុទ្ធ* គឺ​គេ​ពុំ​បាន​លាង​ដៃ​ជា​មុន។</verse>
				<verse number="3">ធម្មតា​ពួក​ផារីស៊ី និង​ជន​ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់ចត់​មុន​នឹង​បរិភោគ តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណ។</verse>
				<verse number="4">នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិភោគ​ឡើយ។ គេ​កាន់​ទំនៀមទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។</verse>
				<verse number="5">ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​អាចារ្យ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀមទម្លាប់​ចាស់​បុរាណ គឺ​នាំ​គ្នា​បរិភោគ​ដោយ​ដៃ​មិន​បរិសុទ្ធ​ដូច្នេះ?»។</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថាៈ ប្រជារាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។</verse>
				<verse number="7">គេ​ថ្វាយបង្គំ​យើង តែ​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស​ប៉ុណ្ណោះ ​។</verse>
				<verse number="8">អ្នក​រាល់​គ្នា​បោះ​បង់​ចោល​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ បែរ​ទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​មនុស្ស​វិញ»។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​បទ​បញ្ជា​របស់​ព្រះជាម្ចាស់​ចោល បែរ​ទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។</verse>
				<verse number="10">លោក​ម៉ូសេ*​បាន​ថ្លែង​ថាៈ “ចូរ​គោរព​មាតាបិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេចផ្ដាសា​មាតា​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត”</verse>
				<verse number="11">រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថាៈ “ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​បាន​រាប់​ថា​គ័របាន់ ស្រេច​ទៅ​ហើយ” (ពាក្យ​នេះ​ប្រែ​ថា​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់)។</verse>
				<verse number="12">អ្នក​រាល់​គ្នា​ពុំ​ទុក​អោយ​គាត់​ជួយ​ឪពុក​ម្ដាយ​ឡើយ។</verse>
				<verse number="13">អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយសារ​ទំនៀមទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។</verse>
				<verse number="14">បន្ទាប់​មក ព្រះយេស៊ូ​ត្រាស់​ហៅ​បណ្ដាជន​មក​ម្ដង​ទៀត រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់​ខ្ញុំ​ទាំង​អស់​គ្នា ហើយ​យល់​អោយ​ច្បាស់​ថា</verse>
				<verse number="15">អ្វីៗ​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​អោយ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*​បាន​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​មិន​បរិសុទ្ធ [</verse>
				<verse number="16">អ្នក​ណា​ឮ​ពាក្យ​នេះ​ហើយ ចូរ​យក​ទៅ​ពិចារណា​ចុះ]»។</verse>
				<verse number="17">កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​បណ្ដាជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។</verse>
				<verse number="18">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ក៏​គ្មាន​ប្រាជ្ញា​ដូច​ពួក​គេ​ដែរ​ឬ? អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​អោយ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​បាន​ឡើយ</verse>
				<verse number="19">ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ​គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ ព្រះអង្គ​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វីៗ​ចេញ​ពី​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​គេ​មិន​បរិសុទ្ធ</verse>
				<verse number="21">ដ្បិត​គំនិត​អាក្រក់​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ចេញ​មក​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស គឺ​គំនិត​ដែល​នាំ​អោយ​ប្រព្រឹត្ត​កាមគុណ​ថោក​ទាប លួច​ប្លន់ កាប់​សម្លាប់</verse>
				<verse number="22">ផិត​ក្បត់ លោភលន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ត​អបាយមុខ​ច្រណែនឈ្នានីស អំនួត និង​គំនិតលេលា។</verse>
				<verse number="23">ការអាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មនុស្ស​មក ធ្វើ​អោយ​គេ​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ*»។</verse>
				<verse number="24">ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស។ ព្រះអង្គ​យាង​ចូល​ក្នុង​ផ្ទះ​មួយ ទ្រង់​ពុំ​ចង់​អោយ​នរណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​លាក់​មិន​ជិត។</verse>
				<verse number="25">ភ្លាម​នោះ ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូ នាង​មក​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ។</verse>
				<verse number="26">ស្ត្រី​នោះ​ជា​សាសន៍​ក្រិក​មាន​កំណើត​នៅ​ភេនីស​ក្នុង​ស្រុក​ស៊ីរី។ នាង​ទូល​សូម​ព្រះយេស៊ូ​ដេញ​អារក្ស​ចេញ​ពី​កូន​នាង។</verse>
				<verse number="27">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ទុក​អោយ​កូន​ចៅ​បរិភោគ​ឆ្អែត​ជា​មុន​សិន មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​អោយ​កូន​ឆ្កែ​ស៊ី​ឡើយ»។</verse>
				<verse number="28">នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​នៅ​ក្រោម​តុ វា​ស៊ី​កំទេច​អាហារ​ដែល​កូន​ក្មេង​ធ្វើ​អោយ​ជ្រុះ​នោះ​បាន»។</verse>
				<verse number="29">ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ដោយ​នាង​និយាយ​ដូច្នេះ ចូរ​នាង​វិល​ត្រឡប់​ទៅ​វិញ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ»។</verse>
				<verse number="30">ពេល​ស្ត្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។</verse>
				<verse number="31">ព្រះយេស៊ូ​យាង​ចេញ​ពី​តំបន់​ក្រុង​ទីរ៉ូស កាត់​តាម​តំបន់​ក្រុង​ស៊ីដូន និង​តំបន់​ស្រុក​ដេកាប៉ូល ឆ្ពោះ​ទៅ​សមុទ្រ​កាលីឡេ​វិញ។</verse>
				<verse number="32">គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូលអង្វរ​សូម​អោយ​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​គាត់។</verse>
				<verse number="33">ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដាជន ទ្រង់​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់</verse>
				<verse number="34">រួច​ព្រះអង្គ​ងើប​ព្រះភក្ត្រ​ឡើង ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះបន្ទូល​ថា «អិបផាថា» (ប្រែ​ថាៈ ចូរ​បើក​ឡើង)។</verse>
				<verse number="35">រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​របស់​បុរស​នោះ​អាច​ស្ដាប់​ឮ អណ្ដាត​របស់​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​ក៏​និយាយ​ស្ដី​បាន​ច្បាស់​លាស់។</verse>
				<verse number="36">ព្រះយេស៊ូ​បាន​ហាមប្រាម​ពួក​គេ​មិន​អោយ​និយាយ​ហេតុការណ៍​នេះ ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះអង្គ​ហាមប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។</verse>
				<verse number="37">មនុស្សម្នា​ងឿងឆ្ងល់​ពន់ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​អោយ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​អោយ​និយាយ​បាន​ដែរ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">នៅ​ពេល​នោះ បណ្ដាជន​យ៉ាង​ច្រើន​កុះករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិភោគ ព្រះយេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="2">«ខ្ញុំ​អាណិត​អាសូរ​បណ្ដាជន​នេះ​ពន់ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។</verse>
				<verse number="3">ប្រសិន​បើ​ខ្ញុំ​អោយ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។</verse>
				<verse number="4">ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​អោយ​គេ​បរិភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។</verse>
				<verse number="5">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំពីរ​ដុំ»។</verse>
				<verse number="6">ព្រះអង្គ​ក៏​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​ផ្ទាល់​នឹង​ដី ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​ពួក​សិស្ស*​ចែក​បណ្ដាជន។</verse>
				<verse number="7">គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះយេស៊ូ​អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​អោយ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។</verse>
				<verse number="8">គេ​បាន​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំពីរ​ជាល។</verse>
				<verse number="9">នៅ​ពេល​នោះ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះយេស៊ូ​ប្រាប់​គេ​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="10">ភ្លាម​នោះ ព្រះអង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ឆ្ពោះ​ទៅ​តំបន់​ដាល់ម៉ានូថា​។</verse>
				<verse number="11">ពួក​ខាង​គណៈ​ផារីស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះយេស៊ូ ដើម្បី​ល្បងល​មើល​ព្រះអង្គ គេ​សូម​អោយ​ព្រះអង្គ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះជាម្ចាស់។</verse>
				<verse number="12">ព្រះយេស៊ូ​ដក​ដង្ហើម​ធំ រួច​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សំគាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះជាម្ចាស់​មិន​អោយ​គេ​ឃើញ​ទី​សំគាល់​ណា​ឡើយ»។</verse>
				<verse number="13">បន្ទាប់​មក ព្រះអង្គ​យាង​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។</verse>
				<verse number="14">ពួក​សិស្ស​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ ក្នុង​ទូក​គេ​មាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ។</verse>
				<verse number="15">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដាស់​តឿន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ផារីស៊ី* ព្រម​ទាំង​មេ​ម្សៅ​របស់​ស្ដេច​ហេរ៉ូដ អោយ​មែន​ទែន»។</verse>
				<verse number="16">ពួក​សិស្ស*​ជជែក​គ្នា​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​យើង​គ្មាន​នំបុ័ង​ទេ​ដឹង!»។</verse>
				<verse number="17">ព្រះយេស៊ូ​ជ្រាប​គំនិត​ពួក​គេ ក៏​មាន​ព្រះបន្ទូល​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស?។</verse>
				<verse number="18">អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ</verse>
				<verse number="19">កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ដុំ ចែក​អោយ​មនុស្ស​ប្រាំ​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំបុ័ង​ដែល​សល់​បាន​ប៉ុន្មាន​ល្អី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «ដប់ពីរ​ល្អី»។</verse>
				<verse number="20">«ចុះ​កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំពីរ​ដុំ ចែក​អោយ​មនុស្ស​បួន​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?»។ គេ​ទូល​ថា៖ «ប្រាំពីរ​ជាល»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ!»។</verse>
				<verse number="22">ព្រះយេស៊ូ និង​ពួក​សិស្ស*​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេតសៃដា។ នៅ​ពេល​នោះ​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​គាល់​ព្រះអង្គ ហើយ​ទូលអង្វរ​សូម​អោយ​ព្រះអង្គ​ពាល់​គាត់។</verse>
				<verse number="23">ព្រះយេស៊ូ​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ ព្រះអង្គ​យក​ទឹក​ព្រះឱស្ឋ​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ព្រះហស្ដ​លើ​គាត់ ទាំង​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ខ្លះ​ទេ?»</verse>
				<verse number="24">បុរស​នោះ​បើក​ភ្នែក​ឡើង​ទូល​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ​ស្ទុងៗ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។</verse>
				<verse number="25">ព្រះយេស៊ូ​ក៏​ដាក់​ព្រះហស្ដ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​មើល​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។</verse>
				<verse number="26">ព្រះយេស៊ូ​ប្រាប់​គាត់​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​អោយ​សោះ»។</verse>
				<verse number="27">ព្រះយេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសារា-ភីលីព​ជា​មួយ​ពួក​សិស្ស*។ នៅ​តាម​ផ្លូវ​ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំងឡាយ​ថា​ខ្ញុំ​ជា​នរណា?»។</verse>
				<verse number="28">ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។</verse>
				<verse number="29">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ»។</verse>
				<verse number="30">ព្រះយេស៊ូ​ហាមប្រាម​សិស្ស*​មិន​អោយ​និយាយ​ប្រាប់​គេ​អំពី​ព្រះអង្គ​ឡើយ។</verse>
				<verse number="31">បន្ទាប់​មក ព្រះយេស៊ូ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​សិស្ស​ថា បុត្រ​មនុស្ស*​ត្រូវ​រងទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ* ពួក​នាយក​បូជាចារ្យ* ពួក​អាចារ្យ*​នឹង​បោះបង់​ព្រះអង្គ​ចោល ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="32">ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់លៀម។ លោក​ពេត្រុស​យាង​ព្រះអង្គ​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្តិច ហើយ​បន្ទោស​ព្រះអង្គ។</verse>
				<verse number="33">ព្រះយេស៊ូ​ងាក​ទត​ទៅ​ពួក​សិស្ស*​ឯ​ទៀតៗ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​បន្ទោស​លោក​ពេត្រុស​វិញ​ថា៖ «នែ៎! មារ​សាតាំង​ថយ​ទៅ​ក្រោយ​ខ្ញុំ​ទៅ ដ្បិត​គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​ព្រះជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​សុទ្ធសាធ»។</verse>
				<verse number="34">បន្ទាប់​មក ព្រះអង្គ​ត្រាស់​ហៅ​បណ្ដាជន និង​សិស្ស​រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ។</verse>
				<verse number="35">ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់បង់​ជីវិត​ពុំខាន រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹងល្អ* នឹង​បាន​ជីវិត​វិញ។</verse>
				<verse number="36">បើ​មនុស្ស​ម្នាក់​បាន​លោកីយ៍​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់បង់​ជីវិត​នោះ​នឹង​មាន​ប្រយោជន៍​អ្វី?</verse>
				<verse number="37">តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?</verse>
				<verse number="38">នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ក្បត់​ព្រះជាម្ចាស់ និង​ក្នុង​ចំណោម​មនុស្ស​មាន​បាប​នា​សម័យ​នេះ បើ​អ្នក​ណា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ស្គាល់​ពាក្យ​របស់​ខ្ញុំ លុះ​ដល់​បុត្រ​មនុស្ស​យាង​មក​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះបិតា​ព្រះអង្គ និង​ទេវតា*​ដ៏វិសុទ្ធ ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មក​ដល់​ប្រកប​ដោយ​ឫទ្ធានុភាព»។</verse>
				<verse number="2">ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ គឺ​ព្រះអង្គ​នាំ​តែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី​នាក់</verse>
				<verse number="3">គឺ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែនដី​អាច​ធ្វើ​អោយ​ស​យ៉ាង​នេះ​បាន​ឡើយ។</verse>
				<verse number="4">ពេល​នោះ សិស្ស​ទាំង​បី​នាក់​ឃើញ​ព្យាការី*​អេលីយ៉ា និង​លោក​ម៉ូសេ* សន្ទនា​ជា​មួយ​ព្រះយេស៊ូ។</verse>
				<verse number="5">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សំរាប់​ព្រះ​គ្រូ មួយ​សំរាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សំរាប់​លោក​អេលីយ៉ា»។</verse>
				<verse number="6">លោក​ពេត្រុស​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ពុំ​ដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ ដ្បិត​សិស្ស​ទាំង​បី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។</verse>
				<verse number="7">ពេល​នោះ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។</verse>
				<verse number="8">រំពេច​នោះ ពួក​សិស្ស​ក្រឡេក​មើល​ជុំវិញ​ខ្លួន ពុំ​ឃើញ​នរណា​ទៀត​ឡើយ ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​គង់​ជា​មួយ​គេ។</verse>
				<verse number="9">ពេល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី​ទ្រង់​ហាមប្រាម​គេ មិន​អោយ​និយាយ​អំពី​ហេតុការណ៍​ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។</verse>
				<verse number="10">អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ តែ​សាកសួរ​គ្នា​ថា៖ «តើ​“រស់​ឡើង​វិញ” មាន​ន័យ​ដូច​ម្ដេច?»។</verse>
				<verse number="11">បន្ទាប់​មក គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​ចេះ​តែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុន?»។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ព្យាការី​អេលីយ៉ា​អញ្ជើញ​មក​មុន​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា បុត្រ​មនុស្ស​ត្រូវ​រងទុក្ខ​លំបាក​ជា​ច្រើន​ព្រម​ទាំង​ត្រូវ​គេ​មើលងាយ​ផង​ដូច្នេះ?។</verse>
				<verse number="13">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។</verse>
				<verse number="14">ព្រះយេស៊ូ និង​អ្នក​ទាំង​បី បាន​មក​ជួប​សិស្ស​ឯ​ទៀតៗ ទ្រង់​ទត​ឃើញ​បណ្ដាជន​ច្រើន​កុះករ​ឈរ​នៅ​ជុំវិញ​សិស្ស​ទាំង​នោះ ហើយ​ឃើញ​ពួក​អាចារ្យ*​ជជែក​ជា​មួយ​គេ​ផង។</verse>
				<verse number="15">កាល​បណ្ដាជន​ឃើញ​ព្រះយេស៊ូ គេ​ស្រឡាំងកាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយបង្គំ​ព្រះអង្គ។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជជែក​ជា​មួយ​គេ​អំពី​រឿង​អ្វី?»។</verse>
				<verse number="17">ក្នុង​ចំណោម​បណ្ដាជន មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ ដ្បិត​វា​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ធ្វើ​អោយ​គ​និយាយ​ពុំ​រួច។</verse>
				<verse number="18">នៅ​ទី​ណា​ក៏​ដោយ ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ផ្ដួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​អោយ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​រឹង​ខ្លួន។ ខ្ញុំ​ប្របាទ​បាន​សុំ​សិស្ស​របស់​លោក​អោយ​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ដែរ ប៉ុន្តែ គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​បណ្ដាជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​អោយ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​អោយ​ខ្ញុំ»។</verse>
				<verse number="20">គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះយេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ផ្ដួល​ក្មេង​នោះ​អោយ​ប្រកាច់ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។</verse>
				<verse number="21">ព្រះយេស៊ូ​សួរ​ទៅ​ឪពុក​ថា៖ «តើ​វា​វេទនា​បែប​នេះ តាំង​ពី​អង្កាល់​មក?»។ ឪពុក​តប​ថា៖ «តាំង​តែ​ពី​តូច​ម៉្លេះ។</verse>
				<verse number="22">វិញ្ញាណ​អាក្រក់​ធ្វើ​អោយ​វា​ដួល​លើ​ភ្លើង អោយ​វា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ចង់​អោយ​វា​បាត់​បង់​ជីវិត។ ប្រសិន​បើ​លោក​អាច​ធ្វើ​បាន សូម​មេត្តា​ជួយ​យើង​ខ្ញុំ សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ពោល​ថា “ប្រសិន​បើ​លោក​អាច​ជួយ​បាន” ដូច្នេះ? ព្រះជាម្ចាស់​អាច​សំរេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ដល់​អ្នក​ជឿ»។</verse>
				<verse number="24">ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖ «ខ្ញុំ​ប្របាទ​ជឿ​ហើយ! សូម​មេត្តា​ជួយ​អោយ​ខ្ញុំ​ប្របាទ ដែល​ជា​អ្នក​មិន​ជឿ​នេះ​ផង!»។</verse>
				<verse number="25">ពេល​នោះ ព្រះយេស៊ូ​ទត​ឃើញ​បណ្ដាជន​រត់​មក ព្រះអង្គ​ក៏​គំរាម​វិញ្ញាណ​អាក្រក់​ដោយ​បញ្ជា​ថា៖ «នែ៎​វិញ្ញាណ​គ​ថ្លង់! យើង​សុំ​ប្រាប់​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​អោយ​សោះ!»។</verse>
				<verse number="26">វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​អោយ​ក្មេង​នោះ​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូកស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។</verse>
				<verse number="27">រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​ចាប់​ដៃ​វា​លើក​ឡើង ក្មេង​នោះ​ក៏​ក្រោក​ឈរ។</verse>
				<verse number="28">កាល​ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ ដាច់​ឡែក​ពី​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​វិញ្ញាណ​អាក្រក់​នេះ​ចេញ​បាន?»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គេ​អាច​ដេញ​វិញ្ញាណ​ប្រភេទ​នេះ​បាន លុះ​ត្រា​តែ​អធិស្ឋាន*»។</verse>
				<verse number="30">ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ជា​មួយ​ពួក​សិស្ស* កាត់​តាម​ស្រុក​កាលីឡេ។ ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​អោយ​នរណា​ដឹង​ឡើយ។</verse>
				<verse number="31">ព្រះអង្គ​បង្រៀន​ពួក​សិស្ស​អោយ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="32">ពួក​សិស្ស​ពុំ​បាន​យល់​ព្រះបន្ទូល​នេះ​ឡើយ តែ​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។</verse>
				<verse number="33">ព្រះយេស៊ូ និង​ពួក​សិស្ស*​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាពើណិម។ កាល​ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​ថា៖ «ពេល​ដើរ​តាម​ផ្លូវ អ្នក​រាល់​គ្នា​និយាយ​អំពី​រឿង​អ្វី?»។</verse>
				<verse number="34">ពួក​សិស្ស​នៅ​ស្ងៀម ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ គេ​បាន​ប្រកែក​គ្នា​ចង់​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ អ្នក​ណា​ធំ​ជាង​គេ។</verse>
				<verse number="35">ព្រះយេស៊ូ​គង់​ចុះ ទ្រង់​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូប​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​អោយ​តូច​ជាង​គេ​ ព្រម​ទាំង​បំរើ​គេ​ទាំង​អស់​គ្នា​ផង»។</verse>
				<verse number="36">បន្ទាប់​មក ព្រះអង្គ​យក​ក្មេង​ម្នាក់ អោយ​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស។ ព្រះអង្គ​ឱប​ក្មេង​នោះ រួច​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖</verse>
				<verse number="37">«អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ»។</verse>
				<verse number="38">លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះគ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គេ ព្រោះ​គេ​មិន​មក​តាម​យើង​ខ្ញុំ​ទេ»។</verse>
				<verse number="39">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការអស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ</verse>
				<verse number="40">ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង អ្នក​នោះ​ជា​គ្នា​យើង​ហើយ។</verse>
				<verse number="41">ម្យ៉ាង​ទៀត បើ​អ្នក​ណា​អោយ​ទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា ក្នុង​នាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះគ្រិស្ដ*​ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។</verse>
				<verse number="42">«អ្នក​ណា​នាំ​អ្នក​តូចតាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​អោយ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​អោយ​គាត់​នៅ​រស់។</verse>
				<verse number="43">ប្រសិន​បើ​ដៃ​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [</verse>
				<verse number="44">ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។</verse>
				<verse number="45">ប្រសិន​បើ​ជើង​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ជើង​មួយ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក [</verse>
				<verse number="46">ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់]។</verse>
				<verse number="47">ប្រសិន​បើ​ភ្នែក​នាំ​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​មាន​តែ​ភ្នែក​ម្ខាង​នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក</verse>
				<verse number="48">ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់ មាន​ភ្លើង​មិន​ចេះ​រលត់</verse>
				<verse number="49">ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយសារ​ភ្លើង។</verse>
				<verse number="50">អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​អោយ​វា​ប្រៃ​ឡើង​វិញ​បាន?</verse>
				<verse number="51">ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន ហើយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខសាន្ត​ទៅ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហាជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។</verse>
				<verse number="2">មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «តើ​លោក​ម៉ូសេ បង្គាប់​អ្នក​រាល់​គ្នា​អោយ​ធ្វើ​អ្វី?»។</verse>
				<verse number="4">គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​អោយ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ប្រពន្ធ​បាន»។</verse>
				<verse number="5">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ​បញ្ជា*​ទាំង​នេះ​អោយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស។</verse>
				<verse number="6">ប៉ុន្តែ កាល​ដើម​ដំបូង​នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ។</verse>
				<verse number="7">“ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន] ​</verse>
				<verse number="8">ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ​ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។</verse>
				<verse number="9">ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។</verse>
				<verse number="10">ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះយេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។</verse>
				<verse number="12">រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។</verse>
				<verse number="13">មាន​មនុស្សម្នា​នាំ​ក្មេង​តូចៗ​មក​អោយ​ព្រះយេស៊ូ​ដាក់​ព្រះហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។</verse>
				<verse number="14">កាល​ព្រះយេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះហឫទ័យ​ណាស់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​ក្មេងៗ មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​បាន។</verse>
				<verse number="15">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​ព្រះអង្គ​បាន​ឡើយ»។</verse>
				<verse number="16">បន្ទាប់​មក ព្រះអង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​អោយ​ពួក​វា ដោយ​ដាក់​ព្រះហស្ដ​ពី​លើ។</verse>
				<verse number="17">កាល​ព្រះយេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អោយ​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទុក​ជា​មត៌ក?»។</verse>
				<verse number="18">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។</verse>
				<verse number="19">អ្នក​ស្គាល់​បទ​បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​អោយ​គេ​មាន​ទោស កុំ​កេងប្រវ័ញ្ច​យក​សម្បត្តិ​នរណា​អោយ​សោះ ចូរ​គោរព​មាតាបិតា” ​»។</verse>
				<verse number="20">បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។</verse>
				<verse number="21">ព្រះយេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះហឫទ័យ​ស្រឡាញ់​គាត់ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​អោយ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។</verse>
				<verse number="22">កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ណាស់។</verse>
				<verse number="23">ព្រះយេស៊ូ​ទត​មើល​ជុំវិញ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​បាន​ទេ»។</verse>
				<verse number="24">ពួក​សិស្ស​ងឿងឆ្ងល់​នឹង​ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះរាជ្យ​ព្រះជាម្ចាស់​ពិបាក​ចូល​ណាស់!</verse>
				<verse number="25">សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទៅ​ទៀត»។</verse>
				<verse number="26">ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។</verse>
				<verse number="27">ព្រះយេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។</verse>
				<verse number="28">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះបង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះបង់​ផ្ទះ​សម្បែង​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចំការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹងល្អ*</verse>
				<verse number="30">អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​ទទួល​ការ​បៀតបៀន​ហើយ​ក៏​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។</verse>
				<verse number="31">មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។</verse>
				<verse number="32">ព្រះយេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិតភ័យ​ដែរ។ ព្រះយេស៊ូ​នាំ​សិស្ស​ទាំង​ដប់ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជា​ថ្មី រួច​មាន​ព្រះបន្ទូល​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖</verse>
				<verse number="33">«ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។</verse>
				<verse number="34">ពួក​នោះ​នឹង​ចំអក​អោយ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="35">បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេ ចូល​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «ព្រះគ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។</verse>
				<verse number="36">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។</verse>
				<verse number="37">គេ​ទូល​ព្រះអង្គ​ថា៖ «ពេល​ព្រះគ្រូ​គ្រង​រាជ្យ​ប្រកប​ដោយ​សិរីរុងរឿង​សូម​ប្រទាន​អោយ​យើង​ខ្ញុំ​បាន​អង្គុយ​អម​ព្រះគ្រូ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។</verse>
				<verse number="38">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិ ធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។</verse>
				<verse number="39">គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន</verse>
				<verse number="40">ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សំរេច​បាន​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សំរាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​សំរេច​អោយ​ប៉ុណ្ណោះ»។</verse>
				<verse number="41">កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ខ្លាំង។</verse>
				<verse number="42">ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់គ្រង​ស្រុក តែង​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជារាស្ត្រ។</verse>
				<verse number="43">ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​អោយ​អ្នក​នោះ​បំរើ​អ្នក​រាល់​គ្នា។</verse>
				<verse number="44">ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ​គ្រប់​គ្នា​សិន</verse>
				<verse number="45">ដ្បិត​បុត្រ​មនុស្ស*​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​អោយ​គេ​បំរើ​លោក​ឡើយ គឺ​លោក​មក​បំរើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។</verse>
				<verse number="46">ព្រះយេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដាជន​ដ៏​ច្រើន​កុះករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។</verse>
				<verse number="47">កាល​គាត់​ឮ​ថា​ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។</verse>
				<verse number="48">មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​អោយ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។</verse>
				<verse number="49">ព្រះយេស៊ូ​ក៏​ឈប់​ហើយ​មាន​ព្រះបន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម​ក្រោក​ឡើង លោក​ហៅ​អ្នក»។</verse>
				<verse number="50">គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះយេស៊ូ។</verse>
				<verse number="51">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​អោយ​បាន​ភ្លឺ​ផង»។</verse>
				<verse number="52">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​មើល​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​ព្រះយេស៊ូ​ទៅ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ព្រះយេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូសាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផាសេ និង​ភូមិ​បេថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​អោយ​ទៅ​មុន​ដោយ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="2">«ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។</verse>
				<verse number="3">ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះអម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​អោយ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។</verse>
				<verse number="4">សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ​ហើយ​ក៏​ស្រាយ​វា។</verse>
				<verse number="5">មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។</verse>
				<verse number="6">សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​មក គេ​ក៏​អោយ​ដឹក​ចេញ​ទៅ។</verse>
				<verse number="7">សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះយេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។</verse>
				<verse number="8">មាន​មនុស្សម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចំការ​មក​រាយ​លើ​ផ្លូវ​ដែរ។</verse>
				<verse number="9">អស់​អ្នក​ដែល​ដើរ​ហែហម​ព្រះយេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ!​ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់</verse>
				<verse number="10">សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះរាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត!»។</verse>
				<verse number="11">កាល​ព្រះយេស៊ូ​ទៅ​ដល់​ក្រុង​យេរូសាឡឹម ទ្រង់​ក៏​យាង​ចូល​ក្នុង​ព្រះវិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះអង្គ​យាង​ទៅ​ភូមិ​បេថានី​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។</verse>
				<verse number="12">នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេថានី ពេល​នោះ ព្រះអង្គ​ឃ្លាន។</verse>
				<verse number="13">ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ទ្រង់​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត​ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។</verse>
				<verse number="14">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ​គ្មាន​នរណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="15">ព្រះយេស៊ូ​យាង​មក​ដល់​ក្រុង​យេរូសាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះវិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។</verse>
				<verse number="16">ព្រះអង្គ​មិន​អោយ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះវិហារ*​ឡើយ។</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រៀនប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សំរាប់​អោយ​ជាតិ​សាសន៍​ទាំងឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ »។</verse>
				<verse number="18">កាល​ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះយេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដាជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។</verse>
				<verse number="19">លុះ​ដល់​ល្ងាច ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស។</verse>
				<verse number="20">ព្រឹក​ឡើង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។</verse>
				<verse number="21">លោក​ពេត្រុស​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះគ្រូ​បាន​ដាក់​បណ្ដាសា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ!។</verse>
				<verse number="23">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សំរេច នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​បាន​សំរេច​តាម​ពាក្យ​គេ​មែន។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ អោយ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន។</verse>
				<verse number="25">ម្យ៉ាង​ទៀត​ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់ទោស​អោយ​គេ​ទៅ ដើម្បី​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ*​អត់ទោស​អោយ​អ្នក​រាល់​គ្នា»។ [</verse>
				<verse number="26">ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់ទោស​អោយ​គេ​ទេ ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ* ក៏​មិន​អត់ទោស​អោយ​អ្នក​រាល់​គ្នា​ដែរ។]</verse>
				<verse number="27">ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​ពួក​សិស្ស*​ម្ដង​ទៀត។ កាល​ព្រះអង្គ​កំពុង​តែ​យាង​ចុះ​យាង​ឡើង​ក្នុង​ព្រះវិហារ* ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ​នាំ​គ្នា​មក​ជួប​ព្រះអង្គ។</verse>
				<verse number="28">គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​អោយ​លោក​ធ្វើ​ការ​ទាំង​នេះ?»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​អស់​លោក​នូវ​សំណួរ​មួយ បើ​អស់​លោក​ឆ្លើយ​មក​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី។</verse>
				<verse number="30">សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​មើល៍​តើ​នរណា​ចាត់​លោក​យ៉ូហាន អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះជាម្ចាស់ ឬ​មនុស្ស?»។</verse>
				<verse number="31">គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា ព្រះជាម្ចាស់​ចាត់​លោក​យ៉ូហាន​អោយ​មក គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?</verse>
				<verse number="32">ផ្ទុយ​ទៅ​វិញ បើ​យើង​ឆ្លើយ​ថា​មនុស្ស​ចាត់​លោក​អោយ​មក…» (ពួក​គេ​ខ្លាច​ប្រជាជន ព្រោះ​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី​ពិត​ប្រាកដ​មែន)។</verse>
				<verse number="33">ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។</verse>
			</chapter>
			<chapter number="12">
				<verse number="1">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំងបាយជូរ​មួយ​ចំការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​អោយ​ពួក​កសិករ​មើល​ថែទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។</verse>
				<verse number="2">លុះ​ដល់​ទំពាំងបាយជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បំរើ​ម្នាក់​អោយ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចំការ។</verse>
				<verse number="3">គេ​នាំ​គ្នា​ចាប់​អ្នក​បំរើ​នោះ​វាយដំ ហើយ​បណ្ដេញ​អោយ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។</verse>
				<verse number="4">ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បំរើ​ម្នាក់​ទៀត​អោយ​មក ប៉ុន្តែ ពួក​អ្នក​ថែ​ចំការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បំរើ​នោះ​ហើយ​ជេរ​ស្ដី​ទៀត​ផង។</verse>
				<verse number="5">ម្ចាស់​ចំការ​ចាត់​អ្នក​បំរើ​ម្នាក់​ផ្សេង​ទៀត​អោយ​មក។ អ្នក​ថែ​ចំការ​បាន​សម្លាប់​អ្នក​បំរើ​នោះ។ បន្ទាប់​មក អ្នក​បំរើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយដំ ខ្លះ​ត្រូវ​គេ​សម្លាប់។</verse>
				<verse number="6">ម្ចាស់​ចំការ​មាន​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​បុត្រ​នោះ​អោយ​មក​ក្រោយ​គេ​បង្អស់​ដោយ​យល់​ថា</verse>
				<verse number="7">“គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពួក​កសិករ​ថែ​ចំការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចំការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ​ចំការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។</verse>
				<verse number="8">គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចំការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចំការ​ទំពាំងបាយជូរ។</verse>
				<verse number="9">តើ​ម្ចាស់​ចំការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែរក្សា​ចំការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចំការ​ទំពាំងបាយជូរ ទៅ​អោយ​អ្នក​ផ្សេង​ទៀត។</verse>
				<verse number="10">អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អត្ថបទ​គម្ពីរ ដែល​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។</verse>
				<verse number="11">ព្រះអម្ចាស់​បាន​សំរេច​ការអស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង” »។</verse>
				<verse number="12">ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោបាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដាជន ដូច្នេះ គេ​ក៏​ចាក​ចេញ​ពី​ព្រះយេស៊ូ​ទៅ។</verse>
				<verse number="13">គេ​ចាត់​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​អោយ​ទៅ​ជិត​ព្រះយេស៊ូ ចាំ​ចាប់​កំហុស នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល។</verse>
				<verse number="14">គេ​នាំ​គ្នា​មក​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ លោក​គ្រូ​ពុំ​យោគយល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​លោក​គ្រូ​ប្រៀនប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ តាម​សេចក្ដី​ពិត។ តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​អោយ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។</verse>
				<verse number="15">ព្រះយេស៊ូ​ឈ្វេង​យល់​ពុតត្បុត​របស់​គេ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​អោយ​ខ្ញុំ​មើល​មើល៍»។</verse>
				<verse number="16">គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះយេស៊ូ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ!»។</verse>
				<verse number="17">ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។ គេ​ងឿងឆ្ងល់​នឹង​ព្រះយេស៊ូ​យ៉ាង​ខ្លាំង។</verse>
				<verse number="18">មាន​ពួក​ខាង​គណៈសាឌូស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖</verse>
				<verse number="19">«លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​អោយ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​អោយ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ត​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន” ។</verse>
				<verse number="20">ឧបមា​ថា មាន​បង​ប្អូន​ប្រុសៗ​ប្រាំពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។</verse>
				<verse number="21">ប្អូន​បន្ទាប់​រៀបការ​នឹង​បង​ថ្លៃ​មេម៉ាយ​រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។</verse>
				<verse number="22">បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត​នាង​ក៏​ស្លាប់​ទៅ​ដែរ។</verse>
				<verse number="23">លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។</verse>
				<verse number="24">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ផង។</verse>
				<verse number="25">ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរមសុខ*។</verse>
				<verse number="26">លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថបទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។</verse>
				<verse number="27">ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។</verse>
				<verse number="28">មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះយេស៊ូ ហើយ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖ «ក្នុង​បណ្ដា​បទ​បញ្ជា*​ទាំង​អស់ តើ​បទ​បញ្ជា​ណា​សំខាន់​ជាង​គេ?»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ​បញ្ជា​ទី​មួយៈ “អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះអម្ចាស់។</verse>
				<verse number="30">ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ” ​។</verse>
				<verse number="31">រីឯ​បទ​បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ គ្មាន​បទ​បញ្ជា​ណា​សំខាន់​ជាង​បទ​បញ្ជា​ទាំង​ពីរ​នេះ​ទេ»។</verse>
				<verse number="32">អាចារ្យ​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។</verse>
				<verse number="33">បើ​យើង​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត»។</verse>
				<verse number="34">កាល​ព្រះយេស៊ូ​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាងវៃ​ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​ព្រះអង្គ​ទៀត​ឡើយ។</verse>
				<verse number="35">ព្រះយេស៊ូ បង្រៀន​មនុស្សម្នា​នៅ​ក្នុង​ព្រះវិហារ*​ដោយ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច្នេះ?។</verse>
				<verse number="36">ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​បំភ្លឺ​ព្រះបាទ​ដាវីឌ អោយ​មាន​រាជឱង្ការ​ថាៈ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ” ។</verse>
				<verse number="37">បើ​ព្រះបាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះគ្រិស្ដ*​ថា “ព្រះអម្ចាស់” ដូច្នេះ តើ​អោយ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត?»។ បណ្ដាជន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ណាស់។</verse>
				<verse number="38">ព្រះអង្គ​មាន​ព្រះបន្ទូល​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​អោយ​មែន​ទែន​អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង​ហើយ​ចូល​ចិត្ត​អោយ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ</verse>
				<verse number="39">ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់លៀង។</verse>
				<verse number="40">គេ​តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។</verse>
				<verse number="41">ព្រះយេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្ដាជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។</verse>
				<verse number="42">មាន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរសេន​ជា​ចំនួន​ដ៏​តិចតួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។</verse>
				<verse number="43">ព្រះយេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ហើយ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់</verse>
				<verse number="44">ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សំរាប់​ចិញ្ចឹម​ជីវិត»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ពេល​ព្រះយេស៊ូ​យាង​ចេញ​ពី​ព្រះវិហារ*​ទៅ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! វិមាន​ទាំង​នេះ​ល្អ​វិសេសវិសាល​បំផុត»។</verse>
				<verse number="2">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ វិមាន​ដ៏​ស្កឹមស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។</verse>
				<verse number="3">ព្រះអង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះវិហារ*។ លោក​ពេត្រុស លោក​យ៉ាកុប លោក​យ៉ូហាន និង​លោក​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ថា៖</verse>
				<verse number="4">«សូម​ព្រះគ្រូ​ប្រាប់​អោយ​យើង​ខ្ញុំ​ដឹង​ផង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​អោយ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។</verse>
				<verse number="5">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង​បាន​ឡើយ</verse>
				<verse number="6">ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។</verse>
				<verse number="7">កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួលច្របល់​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។</verse>
				<verse number="8">ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ​។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែនដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="9">ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន​អោយ​មែន​ទែន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កន្លែង​កាត់​ទោស គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ* គេ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​អោយ​ទេសាភិបាល និង​អោយ​ស្ដេច​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ជា​ឱកាស​សំរាប់​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​អោយ​គេ​ដឹង​ឮ។</verse>
				<verse number="10">ត្រូវ​ប្រកាស​ដំណឹងល្អ*​អោយ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮ​ជា​មុន​សិន។</verse>
				<verse number="11">ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​ព្រះជាម្ចាស់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​និយាយ​នៅ ពេល​នោះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ទេ​តើ ដែល​នឹង​មាន​ព្រះបន្ទូល។</verse>
				<verse number="12">បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​អោយ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​អោយ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ​ព្រម​ទាំង​បញ្ជូន​ទៅ​អោយ​គេ​សម្លាប់​ទៀត​ផង។</verse>
				<verse number="13">មនុស្ស​គ្រប់​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ»។</verse>
				<verse number="14">«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម ​ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​អោយ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។</verse>
				<verse number="15">រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ដែល​នៅ​ក្នុង​ផ្ទះ​ឡើយ</verse>
				<verse number="16">ហើយ​អ្នក​ដែល​នៅ​ឯ​ចំការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។</verse>
				<verse number="17">គ្រា​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំខាន។</verse>
				<verse number="18">ចូរ​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ</verse>
				<verse number="19">ដ្បិត​ពេល​នោះ ជា​ពេល​មាន ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះជាម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់ មក​ទល់​សព្វ​ថ្ងៃ​ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ ។</verse>
				<verse number="20">ប្រសិន​បើ​ព្រះអម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះអង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ដោយ​យោគយល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។</verse>
				<verse number="21">ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះគ្រិស្ដ*​គង់​នៅ​ទី​នេះ​ឬ​នៅ​ទី​នោះ”កុំ​ជឿ​គេ​ឡើយ</verse>
				<verse number="22">ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះគ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី​ក្លែងក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ​បាដិហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះអង្គ​ជ្រើសរើស​អោយ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។</verse>
				<verse number="23">ចូរ​ប្រុង​ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន សព្វ​គ្រប់​ហើយ»។</verse>
				<verse number="24">«លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះអាទិត្យ​នឹង​បាត់​រស្មី ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ</verse>
				<verse number="25">រីឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ​ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។</verse>
				<verse number="26">ពេល​នោះ គេ​នឹង​ឃើញ បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរីរុងរឿង។</verse>
				<verse number="27">លោក​នឹង​ចាត់​ពួក​ទេវតា*​របស់​លោក​អោយ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស»។</verse>
				<verse number="28">«ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។</verse>
				<verse number="29">ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រ​មនុស្ស*​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។</verse>
				<verse number="30">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។</verse>
				<verse number="31">ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។</verse>
				<verse number="32">រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរមសុខ* ឬ​ព្រះបុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះបិតា​ប៉ុណ្ណោះ​ដែល​ជ្រាប។</verse>
				<verse number="33">អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​ណា​ជា​ពេល​កំណត់​ទេ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ប្រុង​ស្មារតី​អោយ​មែន​ទែន</verse>
				<verse number="34">ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​អោយ​ពួក​អ្នក​បំរើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខងារ​អោយ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​អោយ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។</verse>
				<verse number="35">អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​នៅ​ពេល​ណា​ឡើយ មិន​ដឹង​ជា​យប់ ពាក់​កណ្ដាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ</verse>
				<verse number="36">ក្រែង​លោក​ត្រឡប់​មក​វិញ ដោយ​មិន​បាន​អោយ​ដំណឹង​មុន ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។</verse>
				<verse number="37">ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ក៏​ចង់​និយាយ​ប្រាប់​អ្នក​ឯ​ទៀតៗ​គ្រប់​គ្នា​ដែរ គឺ​ថា ចូរ​ប្រុង​ស្មារតី!»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំបុ័ង​ឥត​មេ* ក្រុម​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោបាយ ដើម្បី​ចាប់​ព្រះយេស៊ូ​ដោយ​កលល្បិច​យក​ទៅ​ធ្វើ​គុត។</verse>
				<verse number="2">ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។</verse>
				<verse number="3">ព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើសលប់។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះសិរសា​របស់​ព្រះយេស៊ូ។</verse>
				<verse number="4">មាន​អ្នក​ខ្លះ​នៅ​ទី​នោះ ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ!</verse>
				<verse number="5">បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។</verse>
				<verse number="7">អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។</verse>
				<verse number="8">ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ទុក​ជា​មុន​សំរាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។</verse>
				<verse number="9">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹងល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។</verse>
				<verse number="10">យូដាសអ៊ីស្ការីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ* ដើម្បី​គិតគូរ​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។</verse>
				<verse number="11">កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​អោយ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ​ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះអង្គ។</verse>
				<verse number="12">នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា*​សំរាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។</verse>
				<verse number="13">ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​អោយ​ទៅ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ</verse>
				<verse number="14">គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។</verse>
				<verse number="15">ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។</verse>
				<verse number="16">សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង។</verse>
				<verse number="17">លុះ​ដល់​ល្ងាច ព្រះអង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប។</verse>
				<verse number="18">នៅ​ពេល​ព្រះយេស៊ូ​រួម​តុ សោយ​ព្រះស្ងោយ​ជា​មួយ​ពួក​សិស្ស​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​អោយ​បាន​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។</verse>
				<verse number="19">ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង គេ​ទូល​សួរ​ព្រះអង្គ​បន្ត​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដែល​កំពុង​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។</verse>
				<verse number="21">បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស​​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។</verse>
				<verse number="22">នៅ​ពេល​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ព្រះអង្គ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។</verse>
				<verse number="23">បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​អោយ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិភោគ​ទាំង​អស់​គ្នា។</verse>
				<verse number="24">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធមេត្រី ដែល​ត្រូវ​បង្ហូរ​សំរាប់​មនុស្ស​ទាំង​អស់។</verse>
				<verse number="25">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់»។</verse>
				<verse number="26">ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។</verse>
				<verse number="27">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ” ។</verse>
				<verse number="28">ក៏​ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ មុន​អ្នក​រាល់​គ្នា»។</verse>
				<verse number="29">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះបង់​ព្រះអង្គ​ចោល​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។</verse>
				<verse number="30">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។</verse>
				<verse number="31">ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។</verse>
				<verse number="32">ព្រះអង្គ​យាង​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​អធិស្ឋាន*​សិន»។</verse>
				<verse number="33">ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ភ័យ​តក់ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះសា​ពន់​ប្រមាណ។</verse>
				<verse number="34">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​»។</verse>
				<verse number="35">ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ចុះ​ដល់​ដី ទូលអង្វរ​សូម​អោយ​ទុក្ខ​លំបាក​នេះ​​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។</verse>
				<verse number="36">ព្រះអង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះបិតា​អើយ! ព្រះអង្គ​អាច​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​​ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​អោយ​បាន​សំរេច​តាម​ព្រះហឫទ័យ​ព្រះអង្គ​វិញ»។</verse>
				<verse number="37">ព្រះអង្គ​យាង​ទៅ​រក​ពួក​សិស្ស​ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ ម្ដេច​ក៏​អ្នក​ដេក​លក់​ដូច្នេះ? អ្នក​នៅ​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ?</verse>
				<verse number="38">ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​អោយ​ចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន ប៉ុន្តែ គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។</verse>
				<verse number="39">ព្រះអង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​សា​ជា​ថ្មី ហើយ​ទូលអង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។</verse>
				<verse number="40">ព្រះអង្គ​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់​ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះអង្គ​ដូច​ម្ដេច។</verse>
				<verse number="41">ព្រះយេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទី​បី មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សំរាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។</verse>
				<verse number="42">ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។</verse>
				<verse number="43">ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដាជន​មួយ​ក្រុម កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជាចារ្យ*​ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ* បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក។</verse>
				<verse number="44">យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ​ដោយ​ប្រយ័ត្នប្រយែង​អោយ​មែន​ទែន»។</verse>
				<verse number="45">កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះអង្គ</verse>
				<verse number="46">ពួក​គេ​នាំ​គ្នា​ចាប់​ព្រះយេស៊ូ។</verse>
				<verse number="47">មាន​ម្នាក់​ដែល​នៅ​ទី​នោះ ហូត​ដាវ​កាប់​អ្នក​បំរើ​របស់​មហា​បូជាចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។</verse>
				<verse number="48">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។</verse>
				<verse number="49">ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង​ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។</verse>
				<verse number="50">ពេល​នោះ ពួក​សិស្ស​បោះបង់​ព្រះយេស៊ូ​ចោល ហើយ​រត់​បាត់​អស់​ទៅ។</verse>
				<verse number="51">មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទបាំង​កាយ​ប៉ុណ្ណោះ គេ​បាន​ចាប់​គាត់​ដែរ</verse>
				<verse number="52">តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។</verse>
				<verse number="53">គេ​បណ្ដើរ​ព្រះយេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជាចារ្យ*។ ពួក​នាយក​បូជាចារ្យ ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​អាចារ្យ* មក​ជួបជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។</verse>
				<verse number="54">លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជាចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះវិហារ*។</verse>
				<verse number="55">ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ តែ​រក​មិន​បាន​សោះ។</verse>
				<verse number="56">មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។</verse>
				<verse number="57">មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង​ពោល​រឿង​ក្លែងក្លាយ ចោទ​ប្រកាន់​ព្រះអង្គ​ថា៖</verse>
				<verse number="58">«យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះវិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះវិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។</verse>
				<verse number="59">ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។</verse>
				<verse number="60">ពេល​នោះ លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះយេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?»</verse>
				<verse number="61">ព្រះយេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។</verse>
				<verse number="62">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ» ​។</verse>
				<verse number="63">លោក​មហា​បូជាចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ</verse>
				<verse number="64">អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សំរេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះយេស៊ូ។</verse>
				<verse number="65">អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ គេ​គ្រប​ព្រះភក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះវិហារ​យក​ព្រះយេស៊ូ​មក​ទះ​កំផ្លៀង។</verse>
				<verse number="66">ពេល​លោក​ពេត្រុស​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បំរើ​ម្នាក់​របស់​លោក​មហា​បូជាចារ្យ​មក​ដល់។</verse>
				<verse number="67">នាង​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​អោយ​បាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ!»។</verse>
				<verse number="68">ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។</verse>
				<verse number="69">ស្ត្រី​បំរើ​ឃើញ​លោក​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។</verse>
				<verse number="70">លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។</verse>
				<verse number="71">លោក​ពេត្រុស​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​អោយ​ព្រះជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។</verse>
				<verse number="72">ភ្លាម​នោះ មាន់​រងាវ​ឡើង​ជា​លើក​ទី​ពីរ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​ថា “មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ” គាត់​ក៏​ទ្រហោ​យំ។</verse>
			</chapter>
			<chapter number="15">
				<verse number="1">លុះ​ព្រលឹម​ឡើង​ពួក​នាយក​បូជាចារ្យ*​ប្រជុំ​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ* ពួក​អាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល។ គេ​បាន​ចង​ព្រះយេស៊ូ ហើយ​បញ្ជូន​ព្រះអង្គ​ទៅ​លោក​ពីឡាត។</verse>
				<verse number="2">លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។</verse>
				<verse number="3">ពួក​នាយក​បូជាចារ្យ​បាន​យក​រឿង​ជា​ច្រើន មក​ចោទ​ប្រកាន់​ព្រះយេស៊ូ។</verse>
				<verse number="4">លោក​ពីឡាត​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។</verse>
				<verse number="5">ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៀត​ឡើយ​ជា​ហេតុ​នាំ​អោយ​លោក​ពីឡាត​ងឿងឆ្ងល់​ជា​ខ្លាំង។</verse>
				<verse number="6">ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់ តាម​ពាក្យ​សុំ​របស់​បណ្ដាជន។</verse>
				<verse number="7">មាន​បុរស​ម្នាក់ ឈ្មោះ​បារ៉ាបាស​ជាប់​ឃុំឃាំង​ជា​មួយ​ពួក​បះបោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល។</verse>
				<verse number="8">បណ្ដាជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត​សុំ​អោយ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុគ្រោះ​ដល់​គេ។</verse>
				<verse number="9">លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។</verse>
				<verse number="10">លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជាចារ្យ​បញ្ជូន​ព្រះយេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។</verse>
				<verse number="11">ពួក​នាយក​បូជាចារ្យ*​នាំ​គ្នា​បញ្ចុះបញ្ចូល​បណ្ដាជន​សុំ​អោយ​លោក​ពីឡាត​ដោះ​លែង​បារ៉ាបាស​វិញ។</verse>
				<verse number="12">លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។</verse>
				<verse number="13">គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។</verse>
				<verse number="14">លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។</verse>
				<verse number="15">លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដាជន ក៏​ដោះ​លែង​បារ៉ាបាស។ បន្ទាប់​ពី​បញ្ជា​អោយ​គេ​វាយ​ព្រះយេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​អោយ​គេ​ឆ្កាង។</verse>
				<verse number="16">ពួក​ទាហាន​បណ្ដើរ​ព្រះយេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។</verse>
				<verse number="17">គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​អោយ​ព្រះអង្គ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង​បំពាក់​ជា​មកុដ​លើ​ព្រះសិរសា​ព្រះអង្គ។</verse>
				<verse number="18">គេ​ក៏​នាំ​គ្នា​សំពះ​ព្រះអង្គ​ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយបង្គំ​ស្ដេច​យូដា!»។</verse>
				<verse number="19">គេ​យក​ផ្ដៅ​វាយ​ព្រះសិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។</verse>
				<verse number="20">ក្រោយ​ពី​បាន​ប្រមាថ​មើលងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។</verse>
				<verse number="21">ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចំការ គេ​ចាប់​បង្ខំ​គាត់​អោយ​លី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អលេក្សានត្រុស និង​រូភូស។</verse>
				<verse number="22">គេ​បណ្ដើរ​ព្រះយេស៊ូ​មក​ដល់​កន្លែង​មួយ ឈ្មោះ “គាល់កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។</verse>
				<verse number="23">គេ​យក​ស្រា​ទំពាំងបាយជូរ​លាយ​ជា​មួយ​គ្រឿងញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះអង្គ​សោយ ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​សោយ​ទេ។</verse>
				<verse number="24">គេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។</verse>
				<verse number="25">គេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។</verse>
				<verse number="26">គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា«ស្ដេច​ជន​ជាតិ​យូដា»។</verse>
				<verse number="27">គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះយេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ [</verse>
				<verse number="28">ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់»​។]</verse>
				<verse number="29">មនុស្សម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើលងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះវិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ</verse>
				<verse number="30">សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។</verse>
				<verse number="31">រីឯ​ពួក​នាយក​បូជាចារ្យ និង​អាចារ្យ* ក៏​និយាយ​គ្នា​ចំអក​អោយ​ព្រះអង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ!។</verse>
				<verse number="32">សូម​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​អោយ​យើង​ឃើញ និង​ជឿ​ផង!»។ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដែរ។</verse>
				<verse number="33">នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែនដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។</verse>
				<verse number="34">នៅ​វេលា​ម៉ោង​បី​រសៀល ព្រះយេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេទ្បយ អេឡយ ឡាម៉ាសាបាច់ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះនៃ​ទូលបង្គំ ព្រះនៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​ដូច្នេះ?» ។</verse>
				<verse number="35">អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលីយ៉ា!»។</verse>
				<verse number="36">មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ​ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលីយ៉ា​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។</verse>
				<verse number="37">រីឯ​ព្រះយេស៊ូ​វិញ ទ្រង់​បន្លឺ​ព្រះសូរសៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ</verse>
				<verse number="38">វាំងនន​នៅ​ក្នុង​ព្រះវិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។</verse>
				<verse number="39">នាយ​ទាហាន​រ៉ូម៉ាំង ដែល​ឈរ​នៅ​ខាង​មុខ​ព្រះយេស៊ូ ឃើញ​ព្រះអង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន!»។</verse>
				<verse number="40">មាន​ស្ត្រីៗ​ខ្លះ​ទៀត មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូស្វេ ព្រម​ទាំង​នាង​សាឡូមេ​ផង។</verse>
				<verse number="41">ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បំរើ​ព្រះអង្គ តាំង​ពី​ព្រះអង្គ​នៅ​ស្រុក​កាលីឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន បាន​ឡើង​មក​ក្រុង​យេរូសាឡឹម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="42">ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ*។ លុះ​ដល់​ល្ងាច</verse>
				<verse number="43">លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរីម៉ាថេ​មក​ដល់ លោក​ជា​សមាជិក ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់ចាំ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ។</verse>
				<verse number="44">លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះយេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​អោយ​ដឹង​ថា ព្រះយេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។</verse>
				<verse number="45">បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាត​អោយ​គេ​ប្រគល់​ព្រះសព​ទៅ​លោក​យ៉ូសែប។</verse>
				<verse number="46">លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌិប លោក​យក​ព្រះសព​ព្រះយេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។</verse>
				<verse number="47">នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី ជា​ម្ដាយ​យ៉ូស្វេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះសព​ព្រះអង្គ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">លុះ​ផុត​ថ្ងៃ​សប្ប័ទ*​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូមេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​ព្រះសព​ព្រះយេស៊ូ។</verse>
				<verse number="2">ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ​នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរ នៅ​ពេល​ថ្ងៃ​រះ។</verse>
				<verse number="3">ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​អោយ​យើង?»។</verse>
				<verse number="4">ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។</verse>
				<verse number="5">នាង​ចូល​ទៅ​ក្នុង​ផ្នូរ​ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀកបំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំងកាំង។</verse>
				<verse number="6">អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំងកាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែល​គេ​បាន​ឆ្កាង ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ទ្រង់​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះសព​ព្រះអង្គ។</verse>
				<verse number="7">ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះអង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ ដូច​ទ្រង់​មាន​ព្រះបន្ទូល​ទុក​ស្រាប់”»។</verse>
				<verse number="8">ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។ [</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​អោយ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង។</verse>
				<verse number="10">នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។</verse>
				<verse number="11">ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។</verse>
				<verse number="12">បន្ទាប់​មក ព្រះយេស៊ូ​បាន​បង្ហាញ​ព្រះអង្គ​អោយ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។</verse>
				<verse number="13">អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។</verse>
				<verse number="14">នៅ​ទី​បំផុត ព្រះយេស៊ូ​ក៏​បង្ហាញ​ខ្លួន​អោយ​សិស្ស​ទាំង​ដប់​មួយ​រូប​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិភោគ។ ព្រះអង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹងរូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹងល្អ*​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។</verse>
				<verse number="16">អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។</verse>
				<verse number="17">អស់​អ្នក​ដែល​ជឿ​នឹង​ធ្វើ​ទី​សំគាល់​ទាំង​នេះ គឺ​គេ​នឹង​ដេញ​អារក្ស​ក្នុង​នាម​ខ្ញុំ គេ​និយាយ​ភាសា​ថ្មី។</verse>
				<verse number="18">ប្រសិន​បើ​គេ​កាន់​ពស់ ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ពុល ក៏​គេ​ពុំ​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ប្រសិន​បើ​គេ​ដាក់​ដៃ​លើ​អ្នក​ជំងឺ​អ្នក​ជំងឺ​នឹង​បាន​ជា​សះស្បើយ»។</verse>
				<verse number="19">កាល​ព្រះអម្ចាស់​យេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​រួច​ហើយ ព្រះជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរមសុខ* អោយ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។</verse>
				<verse number="20">ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់​ទី​កន្លែង។ ព្រះអម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​ព្រះបន្ទូល​ដោយ​សំដែង​ទី​សំគាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]</verse>
			</chapter>
		</book>
		<book number="42">
			<chapter number="1">
				<verse number="1">សូម​ជំរាប​មក​ឯកឧត្ដម​ថេវភីល សូម​ជ្រាប! មនុស្ស​ជា​ច្រើន ខិតខំ​យក​ចិត្ត​ទុក​ដាក់​កត់ត្រា​ទុក​នូវ​ហេតុការណ៍​ទាំង​អំបាលម៉ាន ដែល​កើត​មាន​ក្នុង​ចំណោម​យើង​ខ្ញុំ។</verse>
				<verse number="2">អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក តាំង​ពី​ដំបូង​រៀង​មក ហើយ​ទទួល​មុខងារ​បំរើ​ព្រះបន្ទូល បាន​រៀប​រាប់​ហេតុការណ៍​ទាំង​នោះ​បន្ត​មក​យើង​ខ្ញុំ។</verse>
				<verse number="3">ខ្ញុំ​បាន​ពិនិត្យ​ហេតុការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់ត្រា​ទុក តាម​លំដាប់លំដោយ ផ្ញើ​មក​ជូន​លោក។</verse>
				<verse number="4">ខ្ញុំ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​ចង់​អោយ​លោក​ជ្រាប​ថា សេចក្ដី​ប្រៀនប្រដៅ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ទទួល ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="5">នៅ​គ្រា​ដែល​ព្រះបាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជាចារ្យ*​មួយ​រូប ឈ្មោះ​សាការី ជា​សមាជិក​ក្រុម​បូជាចារ្យ​អប៊ីយ៉ា ភរិយា​លោក ឈ្មោះ​អេលីសាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជាចារ្យ*​អើរ៉ុន</verse>
				<verse number="6">ស្វាមីភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​ព្រះអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។</verse>
				<verse number="7">អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។</verse>
				<verse number="8">ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជាចារ្យ តាម​វេន​ក្រុម​របស់​លោក។</verse>
				<verse number="9">គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀមទម្លាប់​របស់​ក្រុម​បូជាចារ្យ អោយ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអម្ចាស់។</verse>
				<verse number="10">ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជាជន​ច្រើន​កុះករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។</verse>
				<verse number="11">រំពេច​នោះ លោក​សាការី​ឃើញ​ទេវតា*​របស់​ព្រះអម្ចាស់​មួយ​រូប ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សំរាប់​ដុត​គ្រឿង​ក្រអូប។</verse>
				<verse number="12">ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។</verse>
				<verse number="13">ទេវតា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ថា៖ «កុំ​ខ្លាច​អី លោក​សាការី​អើយ! ព្រះអម្ចាស់​យល់​ព្រម​តាម​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ។ នាង​អេលីសាបិត ជា​ភរិយា​របស់​លោក នឹង​បង្កើត​កូន​ប្រុស​មួយ លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ូហាន”​។</verse>
				<verse number="14">កូន​នោះ​នឹង​ធ្វើ​អោយ​លោក​មាន​ចិត្ត​សប្បាយ​រីករាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរសាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។</verse>
				<verse number="15">កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។</verse>
				<verse number="16">កូន​នោះ​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​មក​រក​ព្រះអម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។</verse>
				<verse number="17">កូន​នោះ​នឹង​មក​មុន​ព្រះអង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធានុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ​ ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង អោយ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជារាស្ត្រ​មួយ​ជា​ស្រេច ទុក​សំរាប់​ទទួល​ព្រះអម្ចាស់»។</verse>
				<verse number="18">លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​អោយ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។</verse>
				<verse number="19">ទេវតា​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ជា​អ្នក​បំរើ​ព្រះជាម្ចាស់ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​អោយ​នាំ​ដំណឹងល្អ​នេះ មក​ប្រាប់​លោក</verse>
				<verse number="20">ប៉ុន្តែ ដោយ​លោក​ពុំ​ព្រម​ជឿ​ពាក្យ​ខ្ញុំ លោក​នឹង​ទៅ​ជា​មនុស្ស​គ និយាយ​ពុំ​កើត រហូត​ដល់​ថ្ងៃ​ដែល​ហេតុការណ៍​ទាំង​នោះ​បាន​សំរេច​តាម​ពេល​កំណត់»។</verse>
				<verse number="21">ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជាជន​ទន្ទឹង​រង់ចាំ​លោក​សាការី ហើយ​ងឿងឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។</verse>
				<verse number="22">កាល​លោក​ចេញ​មក​វិញ លោក​ពុំ​អាច​និយាយ​ទៅ​គេ​បាន​ឡើយ។ ប្រជាជន​ទាំង​នោះ​យល់​ថា ប្រាកដ​ជា​លោក​បាន​ឃើញ​ការ​អស្ចារ្យ​អ្វី​មួយ នៅ​ក្នុង​ទីសក្ការៈ​ជា​មិន​ខាន។ លោក​សាការី​ធ្វើ​តែ​កាយវិការ​អោយ​គេ​យល់ ព្រោះ​លោក​នៅ​គ​និយាយ​មិន​កើត។</verse>
				<verse number="23">លុះ​លោក​សាការី​បាន​បំពេញ​ការងារ​តាម​វេន​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="24">ក្រោយ​មក នាង​អេលីសាបិត ជា​ភរិយា​របស់​លោក ក៏​ចាប់​មាន​ផ្ទៃ​ពោះ នាង​លាក់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ខែ។ នាង​នឹក​គិត​ថា៖</verse>
				<verse number="25">«ឥឡូវ​នេះ ព្រះអម្ចាស់​បាន​ប្រោសប្រណី​ដល់​រូប​ខ្ញុំ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ខ្ញុំ​លែង​ខ្មាស​មនុស្ស​លោក​ទៀត​ហើយ!»។</verse>
				<verse number="26">ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រីយ៉ែល​អោយ​ទៅ​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ</verse>
				<verse number="27">ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ​យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះបាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។</verse>
				<verse number="28">ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។</verse>
				<verse number="29">ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជំរាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច?</verse>
				<verse number="30">ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ។</verse>
				<verse number="31">នាង​នឹង​មាន​គភ៌ សំរាល​បាន​បុត្រ​មួយ​ដែល​នាង​ត្រូវ​ថ្វាយ​ព្រះនាម​ថា“យេស៊ូ”។</verse>
				<verse number="32">បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ថា “ព្រះបុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត”។ ព្រះជាម្ចាស់​នឹង​តាំង​បុត្រ​នោះ អោយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ</verse>
				<verse number="33">ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជារាស្ត្រ​អ៊ីស្រាអែល អស់កល្ប​ជានិច្ច ហើយ​រាជ្យ​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិតស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។</verse>
				<verse number="34">នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​អោយ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។</verse>
				<verse number="35">ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះនាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះបុត្រា​របស់​ព្រះជាម្ចាស់”។</verse>
				<verse number="36">ម្យ៉ាង​ទៀត នាង​អេលីសាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វីដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ</verse>
				<verse number="37">ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។</verse>
				<verse number="38">នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអម្ចាស់ សូម​អោយ​បាន​សំរេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។</verse>
				<verse number="39">នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។</verse>
				<verse number="40">នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជំរាប​សួរ​នាង​អេលីសាបិត។</verse>
				<verse number="41">ពេល​នាង​អេលីសាបិត​ឮ​នាង​ម៉ារី​ជំរាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បំរះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ</verse>
				<verse number="42">រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។</verse>
				<verse number="43">តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះអម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?។</verse>
				<verse number="44">កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជំរាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បំរះ​ឡើង​ដោយ​អំណរ​សប្បាយ</verse>
				<verse number="45">នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​ប្រាប់​នាង​មុខ​ជា​បាន​សំរេច​មិន​ខាន»។</verse>
				<verse number="46">ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះអម្ចាស់*</verse>
				<verse number="47">ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ</verse>
				<verse number="48">ព្រះអង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បំរើ​ដ៏​ទន់ទាប​របស់​ព្រះអង្គ​ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន</verse>
				<verse number="49">ព្រះ​ដ៏​មាន​ឫទ្ធានុភាព​បាន​សំដែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះនាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន!​</verse>
				<verse number="50">ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះអង្គ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ</verse>
				<verse number="51">ទ្រង់​បាន​សំដែង​ឫទ្ធិបារមី កំចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើងឆ្មៃ</verse>
				<verse number="52">ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់ទាប​ឡើង។</verse>
				<verse number="53">ទ្រង់​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន អោយ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។</verse>
				<verse number="54">ព្រះអង្គ​បាន​ជួយ​ប្រជារាស្ត្រ​អ៊ីស្រាអែល ជា​អ្នក​បំរើ​របស់​ព្រះអង្គ ហើយ​តែងតែ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា</verse>
				<verse number="55">ដល់​លោក​អប្រាហាំ និង​ពូជពង្ស​របស់​លោក ជានិច្ច​ត​រៀង​ទៅ ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។</verse>
				<verse number="56">នាង​ម៉ារី​បាន​ស្នាក់​នៅ​ជា​មួយ​នាង​អេលីសាបិត អស់​រយៈ​ពេល​ប្រមាណ​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។</verse>
				<verse number="57">លុះ​នាង​អេលីសាបិត​គ្រប់​ខែ​ហើយ គាត់​សំរាល​បាន​កូន​ប្រុស​មួយ។</verse>
				<verse number="58">អ្នក​ជិត​ខាង និង​ញាតិសន្ដាន​នាំ​គ្នា​អបអរសាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះអម្ចាស់​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។</verse>
				<verse number="59">ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​អោយ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី”​ដូច​ឪពុក​ដែរ</verse>
				<verse number="60">តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន”​វិញ»។</verse>
				<verse number="61">ពួក​គេ​តប​ថា៖ «ក្នុង​ញាតិសន្ដាន​របស់​អ្នក គ្មាន​នរណា​មាន​ឈ្មោះ​ហ្នឹង​ទេ»។</verse>
				<verse number="62">គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​អោយ​កូន។</verse>
				<verse number="63">លោក​សាការី​សុំ​អោយ​គេ​យក​ក្ដារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿងឆ្ងល់​គ្រប់​គ្នា។</verse>
				<verse number="64">រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះជាម្ចាស់។</verse>
				<verse number="65">អ្នក​ជិត​ខាង​កោត​ស្ញប់ស្ញែង​ គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិការណ៍​នេះ​ឮ​សុសសាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។</verse>
				<verse number="66">អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះបារមី​ របស់​ព្រះអម្ចាស់​តាម​ជួយ​ថែរក្សា​កូន​នេះ។</verse>
				<verse number="67">ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះនាម​ព្រះអង្គ​ថា៖</verse>
				<verse number="68">«សូម​លើក​តម្កើង​ព្រះអម្ចាស់ ជា​ព្រះនៃ​ជន​ជាតិ​អ៊ីស្រាអែល ដ្បិត​ទ្រង់​សព្វ​ព្រះហឫទ័យ​យាង​មក រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="69">ទ្រង់​បាន​ប្រទាន​ព្រះសង្គ្រោះ ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ពី​ក្នុង​ចំណោម ព្រះញាតិ​វង្ស​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​បំរើ​ព្រះអង្គ​មក​អោយ​យើង។</verse>
				<verse number="70">ព្រះជាម្ចាស់​ប្រទាន​ព្រះសង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះបន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម</verse>
				<verse number="71">គឺ​ព្រះអង្គ​សង្គ្រោះ​យើង អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។</verse>
				<verse number="72">ព្រះអង្គ​សំដែង​ព្រះហឫទ័យ មេត្តាករុណា​ដល់​បុព្វបុរស*​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធមេត្រី*​ដ៏វិសុទ្ធ​យ៉ាង​ស្មោះស្ម័គ្រ</verse>
				<verse number="73">គឺ​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ដល់ លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា</verse>
				<verse number="74">ទ្រង់​នឹង​រំដោះ​យើង អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បំរើ​ព្រះអង្គ​បាន ដោយ​ឥត​ភ័យ​ខ្លាច</verse>
				<verse number="75">ព្រម​ទាំង​អោយ​យើង​រស់​នៅ បាន​បរិសុទ្ធ* និង​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។</verse>
				<verse number="76">ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="77">កូន​នឹង​ធ្វើ​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើកលែង​ទោស​អោយ​គេ​រួច​ពី​បាប។</verse>
				<verse number="78">ព្រះ​របស់​យើង​មាន​ព្រះហឫទ័យ មេត្តាករុណា​ដ៏​លើសលប់ ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង</verse>
				<verse number="79">និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទីងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខសាន្ត»។</verse>
				<verse number="80">កុមារ​យ៉ូហាន​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​អោយ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ឃើញ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះនាម​អូគូស្ដ មាន​ព្រះរាជ​បញ្ជា​អោយ​ជំរឿន​ចំនួន​ប្រជាជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។</verse>
				<verse number="2">ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល​ដែល​លោក​គីរេនាស ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​ស៊ីរី។</verse>
				<verse number="3">អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។</verse>
				<verse number="4">រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះបាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះញាតិ​វង្ស​នឹង​ព្រះបាទ​ដាវីឌ។</verse>
				<verse number="5">លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។</verse>
				<verse number="6">ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។</verse>
				<verse number="7">នាង​សំរាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​អោយ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។</verse>
				<verse number="8">ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។</verse>
				<verse number="9">ពេល​នោះ ទេវតា*​របស់​ព្រះអម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរីរុងរឿង​របស់​ព្រះអម្ចាស់​បាន​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​ជុំវិញ​គេ នាំ​អោយ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។</verse>
				<verse number="10">ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹងល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​អោយ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​ដ៏​លើសលប់។</verse>
				<verse number="11">យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះបាទ​ដាវីឌ ព្រះសង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះគ្រិស្ដ​ជា​អម្ចាស់។</verse>
				<verse number="12">នេះ​ជា​សញ្ញា​សំគាល់​អោយ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។</verse>
				<verse number="13">រំពេច​នោះ មាន​ទេវតា​ច្រើន​កុះករ ចុះ​ពី​ស្ថាន​បរមសុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា៖</verse>
				<verse number="14">«សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​អោយ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត នៅ​លើ​ផែនដី!»។</verse>
				<verse number="15">លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរមសុខ​វិញ អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម មើល​ហេតុការណ៍​ដែល​កើត​មាន ដូច​ព្រះអម្ចាស់​បាន​សំដែង​អោយ​យើង​ដឹង​នោះ​មើល៍»។</verse>
				<verse number="16">ពួក​គេ​ប្រញាប់ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី​លោក​យ៉ូសែប ព្រម​ទាំង​ព្រះឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។</verse>
				<verse number="17">ពេល​ពួក​គង្វាល​ឃើញ​ព្រះឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះឱរស​នេះ។</verse>
				<verse number="18">អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។</verse>
				<verse number="19">រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។</verse>
				<verse number="20">បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​ហេតុការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="21">ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​កាត់​ស្បែក*​ថ្វាយ​ព្រះឱរស គេ​ថ្វាយ​ព្រះនាម​ថា «យេស៊ូ» ជា​ព្រះនាម​ដែល​ទេវតា*​បាន​ប្រាប់​នាង​ម៉ារី មុន​ពេល​មាន​ផ្ទៃ​ពោះ។</verse>
				<verse number="22">លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី​ត្រូវ​ធ្វើ​ពិធី​ជំរះ​កាយ អោយ​បាន​បរិសុទ្ធ*​តាម​វិន័យ*​លោក​ម៉ូសេ*​​បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះឱរស​ទៅ​ថ្វាយ​ព្រះអម្ចាស់ នៅ​ក្រុង​យេរូសាឡឹម</verse>
				<verse number="23">ដ្បិត​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះអម្ចាស់» ។</verse>
				<verse number="24">អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញបូជា ស្រប​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ ដែល​តំរូវ​អោយ​ថ្វាយ “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ” ​។</verse>
				<verse number="25">នៅ​ក្រុង​យេរូសាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត* គាត់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ព្រម​ទាំង​ទន្ទឹង​រង់ចាំ​ពេល​ព្រះអង្គ​យាង​មក​សំរាល​ទុក្ខ​ប្រជារាស្ត្រ​អ៊ីស្រាអែល។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​សណ្ឋិត​លើ​គាត់</verse>
				<verse number="26">ហើយ​សំដែង​អោយ​គាត់​ដឹង​ថា គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​ព្រះគ្រិស្ដ* ដែល​ព្រះអម្ចាស់​ចាត់​អោយ​មក​ទេ​នោះ។</verse>
				<verse number="27">ព្រះវិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះវិហារ*។ ពេល​មាតាបិតា​នាំ​ព្រះឱរស​យេស៊ូ​មក​ថ្វាយ​ព្រះជាម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ*</verse>
				<verse number="28">លោក​ស៊ីម្មាន​ក៏​យក​ព្រះឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖</verse>
				<verse number="29">«បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ! ឥឡូវ​នេះ ព្រះអង្គ​បាន​សំរេច​តាម ព្រះបន្ទូល​សន្យា​ហើយ។ ដូច្នេះ សូម​អោយ​ទូលបង្គំ ជា​អ្នក​បំរើ​របស់​ព្រះអង្គ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខសាន្ត​ផង​ចុះ</verse>
				<verse number="30">ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះ</verse>
				<verse number="31">ដែល​ព្រះអង្គ​បាន​ប្រទាន​មក​អោយ ប្រជាជាតិ​ទាំង​អស់</verse>
				<verse number="32">គឺ​ជា​ពន្លឺ​ដែល​នាំ​អោយ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ព្រះអង្គ និង​ជា​សិរីរុងរឿង​របស់​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​ព្រះអង្គ»។</verse>
				<verse number="33">មាតាបិតា​របស់​ព្រះយេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍ អំពី​ព្រះឱរស​ណាស់។</verse>
				<verse number="34">លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារី ជា​មាតា​ថា៖ «ព្រះជាម្ចាស់​បាន​ចាត់​បុត្រ​នេះ​មក ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ បុត្រ​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។</verse>
				<verse number="35">បុត្រ​នេះ​ធ្វើ​អោយ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​ របស់​នាង»។</verse>
				<verse number="36">មាន​ព្យាការិនី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូអែល ក្នុង​កុលសម្ព័ន្ធ*​អេស៊ើរ។ គាត់​រៀបការ​បាន​ប្រាំពីរ​ឆ្នាំ ប្ដី​គាត់​ក៏​ទទួល​មរណភាព​ចោល​ទៅ</verse>
				<verse number="37">គាត់​នៅ​មេម៉ាយ​រហូត ឥឡូវ​នេះ​គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែតសិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះវិហារ*​ទេ គាត់​នៅ​គោរព​បំរើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន*​ផង។</verse>
				<verse number="38">ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់ រួច​តំណាល​អំពី​ព្រះឱរស​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="39">កាល​មាតាបិតា​របស់​ព្រះយេស៊ូ​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យវិន័យ*​របស់​ព្រះអម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសារ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលីឡេ​វិញ។</verse>
				<verse number="40">ព្រះកុមារ​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំមួន​ឡើង និង​ពោរពេញ​ទៅ​ដោយ​ព្រះប្រាជ្ញា​ញាណ។ ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ព្រះកុមារ​នេះ​ណាស់។</verse>
				<verse number="41">ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតាបិតា​របស់​ព្រះយេស៊ូ តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="42">លុះ​ដល់​ព្រះយេស៊ូ​មាន​ព្រះជន្មាយុ​ដប់ពីរ​ព្រះវស្សា មាតាបិតា​ក៏​នាំ​ព្រះអង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀមទម្លាប់។</verse>
				<verse number="43">លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះកុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូសាឡឹម​នៅ​ឡើយ តែ​មាតាបិតា​ពុំ​បាន​ដឹង​ទេ។</verse>
				<verse number="44">គាត់​នឹក​ស្មាន​ថា ព្រះកុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះកុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់</verse>
				<verse number="45">ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ដើម្បី​រក​ព្រះអង្គ​នៅ​ទី​នោះ​ទៀត។</verse>
				<verse number="46">បី​ថ្ងៃ​ក្រោយ​មក មាតាបិតា​ឃើញ​ព្រះយេស៊ូ​ក្នុង​ព្រះវិហារ* ព្រះអង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ​ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។</verse>
				<verse number="47">អស់​អ្នក​ដែល​ស្ដាប់​ព្រះកុមារ នឹក​ឆ្ងល់​ពី​ព្រះបន្ទូល​ឆ្លើយ​ឆ្លង​របស់​ព្រះអង្គ ប្រកប​ដោយ​ព្រះប្រាជ្ញា​ញាណ។</verse>
				<verse number="48">កាល​មាតាបិតា​បាន​ឃើញ​ព្រះកុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុកម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។</verse>
				<verse number="49">ព្រះកុមារ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះបិតា​របស់​កូន​ទេ​ឬ?»។</verse>
				<verse number="50">ប៉ុន្តែ មាតាបិតា​ពុំ​បាន​យល់​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះកុមារ​ឡើយ។</verse>
				<verse number="51">បន្ទាប់​មក ព្រះកុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសារ៉ែត​ជា​មួយ​មាតាបិតា​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ មាតា​របស់​ព្រះអង្គ​ចង​ចាំ​ហេតុការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។</verse>
				<verse number="52">ព្រះយេស៊ូ​មាន​វ័យ​ចំរើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាងវៃ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ និង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជកាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះនាម​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​យូដា ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ*​គ្រប់គ្រង​ស្រុក​កាលីឡេ ព្រះបាទ​ភីលីព​អនុជ​របស់​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូនីត ព្រះបាទ​លីសានាស​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​អាប៊ីឡែន</verse>
				<verse number="2">លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មហា​បូជាចារ្យ*។ ពេល​នោះ ព្រះជាម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោស្ថាន*។</verse>
				<verse number="3">លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​អោយ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​រួច​ពី​បាប។</verse>
				<verse number="4">លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោស្ថាន​ថាៈ ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="5">ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​អោយ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​អោយ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​អោយ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិបរដុប​អោយ​រាប​ស្មើ​ដែរ</verse>
				<verse number="6">នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះជាម្ចាស់»។</verse>
				<verse number="7">លោក​យ៉ូហាន​តែងតែ​បន្ទោស​មហាជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អោយ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ ដែល​ជិត​មក​ដល់​ដូច្នេះ?។</verse>
				<verse number="8">ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​ក៏​អាច​ធ្វើ​អោយ​ថ្ម​ទាំង​នេះ ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។</verse>
				<verse number="9">ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។</verse>
				<verse number="10">មហាជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។</verse>
				<verse number="11">លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​អោយ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​អោយ​អ្នក​គ្មាន​ដែរ»។</verse>
				<verse number="12">មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។</verse>
				<verse number="13">លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កំរិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។</verse>
				<verse number="14">មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​អោយ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។</verse>
				<verse number="15">ប្រជាជន​នៅ​តែ​រង់ចាំ ហើយ​គេ​រិះគិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះគ្រិស្ដ*!។</verse>
				<verse number="16">លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អោយ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​អោយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។</verse>
				<verse number="17">លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​ វិញ​លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។</verse>
				<verse number="18">លោក​យ៉ូហាន​ប្រកាស​ដំណឹងល្អ*​ដល់​ប្រជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន​ទៀត​ផង។</verse>
				<verse number="19">លោក​ស្ដី​បន្ទោស​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​ថែម​ទៀត ព្រោះ​ទ្រង់​បាន​យក​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះអង្គ​មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះបាទ​ហេរ៉ូដ ព្រោះ​ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។</verse>
				<verse number="20">ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។</verse>
				<verse number="21">ពេល​ប្រជាជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ</verse>
				<verse number="22">ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់»​។</verse>
				<verse number="23">កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ព្រះបរមកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា។ តាម​គេ​ស្មាន​ព្រះអង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី</verse>
				<verse number="24">លោក​ហេលី​ជា​បុត្រ​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប</verse>
				<verse number="25">លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​ជា​បុត្រ​លោក​ហាម៉ូស លោក​ហាម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​អែសលី លោក​អែសលី​ជា​បុត្រ​លោក​ណាកាយ</verse>
				<verse number="26">លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាតាធាល លោក​ម៉ាតាធាល​ជា​បុត្រ​លោក​សេម៉ី លោក​សេម៉ី​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យូដា</verse>
				<verse number="27">លោក​យូដា​ជា​បុត្រ​លោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូបាបិល លោក​សូរ៉ូបាបិល​ជា​បុត្រ​លោក​សាលធាល លោក​សាលធាល​ជា​បុត្រ​លោក​នេរី</verse>
				<verse number="28">លោក​នេរី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​អ័តឌី លោក​អ័តឌី​ជា​បុត្រ​លោ​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែលម៉ូដាម លោក​អែលម៉ូដាម​ជា​បុត្រ​លោក​អ៊ើរ</verse>
				<verse number="29">លោក​អ៊ើរ​ជា​បុត្រ​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​បុត្រ​លោក​អេលាស៊ើរ លោក​អេលាស៊ើរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ ថាត់​ជា​បុត្រ​លោក​លេវី</verse>
				<verse number="30">លោក​លេវី​ជា​បុត្រ​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​បុត្រ​លោក​អេលាគីម</verse>
				<verse number="31">លោក​អេលាគីម​ជា​បុត្រ​លោក​មេលាស លោក​មេលាស​ជា​បុត្រ​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​បុត្រ​លោក​ម៉ាតាថា លោក​ម៉ាតាថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ</verse>
				<verse number="32">ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​បុត្រ​លោក​អូបេដ លោក​អូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​បុត្រ​លោក​ណាសូន</verse>
				<verse number="33">លោក​ណាសូន​ជា​បុត្រ​លោក​អមីណាដាប់ លោក​អមីណាដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា</verse>
				<verse number="34">លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​បុត្រ​លោក​ណាឃរ</verse>
				<verse number="35">លោក​ណាឃរ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​បុត្រ​លោក​ផាលេក លោក​ផាលេក​ជា​បុត្រ​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​បុត្រ​លោក​សេឡា</verse>
				<verse number="36">លោក​សេឡា​ជា​បុត្រ​លោក​កៃណាន លោក​កៃណាន​ជា​បុត្រ​លោក​អើប៉ាកសាដ លោក​អើប៉ាកសាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក</verse>
				<verse number="37">លោក​ឡាម៉េក​ជា​បុត្រ​លោក​មធូសាឡា លោក​មធូសាឡា​ជា​បុត្រ​លោក​ហេណុក លោក​ហេណុក​ជា​បុត្រ​លោក​យ៉ារ៉េឌ លោក​យ៉ារ៉េឌ​ជា​បុត្រ​លោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជា​បុត្រ​លោក​កៃណាន</verse>
				<verse number="38">លោក​កៃណាន​ជា​បុត្រ​លោក​អេណុស លោក​អេណុស​ជា​បុត្រ​លោក​សេថ លោក​សេថ​ជា​បុត្រ​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះជាម្ចាស់។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះយេស៊ូ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះវិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោស្ថាន។</verse>
				<verse number="2">នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ទ្រង់​ឃ្លាន។</verse>
				<verse number="3">មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​ធ្វើ​អោយ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំបុ័ង​មើល៍»។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយសារ​តែ​អាហារ ​ប៉ុណ្ណោះ​ទេ »។</verse>
				<verse number="5">មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​អោយ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។</verse>
				<verse number="6">មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគទ្រព្យ​របស់​នគរ​ទាំង​នោះ​អោយ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​អោយ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។</verse>
				<verse number="7">ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។</verse>
				<verse number="8">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយបង្គំ​ព្រះអម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បំរើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ” »។</verse>
				<verse number="9">បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូសាឡឹម​ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍</verse>
				<verse number="10">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះជាម្ចាស់​នឹង​បញ្ជា​អោយ​ទេវតា*​ថែរក្សា​លោក</verse>
				<verse number="11">ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​អោយ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ” »។</verse>
				<verse number="12">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បងល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ »។</verse>
				<verse number="13">លុះ​មារ​ល្បួង​ព្រះយេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ រហូត​ដល់​ពេល​កំណត់។</verse>
				<verse number="14">ព្រះយេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ប្រកប​ដោយ​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ ព្រះនាម​ព្រះអង្គ​ឮ​ល្បីល្បាញ​ពាសពេញ​តំបន់​នោះ។</verse>
				<verse number="15">ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរីរុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។</verse>
				<verse number="16">ព្រះយេស៊ូ​យាង​ទៅ​ភូមិ​ណាសារ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។</verse>
				<verse number="17">គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថបទ​មួយ ដែល​មាន​ចែង​ថា៖</verse>
				<verse number="18">«ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ អោយ​នាំ​ដំណឹងល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​អោយ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរីភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​អោយ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន</verse>
				<verse number="19">ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះអម្ចាស់ សំដែង​ព្រះហឫទ័យ​មេត្តាករុណា »។</verse>
				<verse number="20">លុះ​អាន​ចប់​ហើយ ព្រះយេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែរក្សា រួច​ទ្រង់​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះអង្គ។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ហេតុការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សំរេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។</verse>
				<verse number="22">ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះយេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះបន្ទូល ប្រកប​ដោយ​ព្រះហឫទ័យ​ប្រណីសន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​អោយ​ជា​សិន​ទៅ” មក​ផ្ចាញ់ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក អោយ​យើង​ឃើញ​ផង!”»។</verse>
				<verse number="24">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។</verse>
				<verse number="25">ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលីយ៉ា​មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​អោយ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រាអែល​មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន។</verse>
				<verse number="26">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា អោយ​ទៅ​ជួយ​ស្ត្រី​មេម៉ាយ​ណា​ម្នាក់​នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ គឺ​ព្រះអង្គ​បាន​ចាត់​លោក​អោយ​ទៅ​ជួយ​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិបតា ក្នុង​ក្រុង​ស៊ីដូន​វិញ។</verse>
				<verse number="27">នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រាអែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។</verse>
				<verse number="28">កាល​បាន​ឮ​ព្រះបន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះយេស៊ូ​គ្រប់ៗ​គ្នា។</verse>
				<verse number="29">គេ​ក្រោក​ឡើង​ចាប់​ប្រអូស​ប្រទាញ​ព្រះយេស៊ូ ចេញ​ពី​ភូមិ​ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។</verse>
				<verse number="30">ប៉ុន្តែ ព្រះអង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។</verse>
				<verse number="31">ព្រះយេស៊ូ​យាង​ទៅ​ក្រុង​កាពើណិម ក្នុង​ស្រុក​កាលីឡេ។ នៅ​ទី​នោះ ព្រះអង្គ​បង្រៀន​បណ្ដាជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។</verse>
				<verse number="32">មនុស្ស​គ្រប់​គ្នា​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​អំណាច។</verse>
				<verse number="33">នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់ ដែល​វិញ្ញាណ​របស់​អារក្សអសោច​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖</verse>
				<verse number="34">«ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ*​ដែល​មក​ពី​ព្រះជាម្ចាស់»។</verse>
				<verse number="35">ព្រះយេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្សអសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដាជន​រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​អោយ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។</verse>
				<verse number="36">មនុស្សម្នា​ភ័យ​ស្រឡាំងកាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សំដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធានុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​អោយ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។</verse>
				<verse number="37">បន្ទាប់​មក ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ​ល្បី​ខ្ចរខ្ចាយ​ពាសពេញ​តំបន់​នោះ។</verse>
				<verse number="38">ព្រះយេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ* ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​អោយ​បាន​ជា។</verse>
				<verse number="39">ព្រះយេស៊ូ​អោន​ទៅ​លើ​អ្នក​ជំងឺ ព្រះអង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង​បំរើ​ភ្ញៀវ។</verse>
				<verse number="40">នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង​ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះយេស៊ូ។ ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​អោយ​បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។</verse>
				<verse number="41">មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ទាំង​ស្រែក​ថា៖ «ព្រះអង្គ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូ​គំរាម​អារក្ស​ទាំង​នោះ មិន​អោយ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះអង្គ​ជា​ព្រះគ្រិស្ដ*។</verse>
				<verse number="42">លុះ​ព្រលឹម​ឡើង ព្រះយេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដាជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះអង្គ​អោយ​នៅ​ជា​មួយ មិន​ចង់​អោយ​យាង​ចាក​ចោល​គេ​ឡើយ។</verse>
				<verse number="43">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹងល្អ*​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​អោយ​មក​បំពេញ​ការ​នេះ​ឯង»។</verse>
				<verse number="44">បន្ទាប់​មក ព្រះយេស៊ូ​ប្រកាស​ដំណឹងល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលីឡេ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ថ្ងៃ​មួយ ព្រះយេស៊ូ​គង់​នៅ​មាត់​បឹង​គេនេសារ៉ែត មាន​បណ្ដាជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំវិញ​ព្រះអង្គ ដើម្បី​ស្ដាប់ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។</verse>
				<verse number="2">ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន របស់​គេ។</verse>
				<verse number="3">ព្រះយេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ទ្រង់​សុំ​អោយ​គាត់​ចេញ​ទូក ទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ ព្រះអង្គ​គង់​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះ។</verse>
				<verse number="4">លុះ​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។</verse>
				<verse number="5">លោក​ស៊ីម៉ូន​តប​ទៅ​ព្រះយេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។</verse>
				<verse number="6">គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។</verse>
				<verse number="7">គេ​បក់​ដៃ​ហៅ​មិត្តភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​អោយ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។</verse>
				<verse number="8">ពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ សូម​យាង​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​បាប»។</verse>
				<verse number="9">លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ភ័យ​ស្ញប់ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។</verse>
				<verse number="10">រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូន ក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។</verse>
				<verse number="11">ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។</verse>
				<verse number="12">ព្រះយេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះអង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយបង្គំ អោន​មុខ​ដល់​ដី ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។</verse>
				<verse number="13">ព្រះយេស៊ូ​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​អោយ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។</verse>
				<verse number="14">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​អោយ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។</verse>
				<verse number="15">ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ ល្បី​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហាជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះអង្គ ព្រម​ទាំង​សូម​ព្រះអង្គ​ប្រោស​អោយ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។</verse>
				<verse number="16">រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន*។</verse>
				<verse number="17">ថ្ងៃ​មួយ ព្រះយេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដាជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​អ្នក​ប្រាជ្ញ​ខាង​វិន័យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលីឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូសាឡឹម។ ព្រះយេស៊ូ​ប្រកប​ដោយ​ឫទ្ធានុភាព​របស់​ព្រះអម្ចាស់ ទ្រង់​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា។</verse>
				<verse number="18">ពេល​នោះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ដល់ គេ​មាន​បំណង​នាំ​អ្នក​ខ្វិន​នោះ​ចូល​ទៅ​ជិត​ព្រះយេស៊ូ។</verse>
				<verse number="19">ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក គេ​ពុំ​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​បាន​ឡើយ។ ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សំរូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះយេស៊ូ។</verse>
				<verse number="20">ពេល​ព្រះយេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់ទោស​អោយ​អ្នក​រួច​ពី​បាប​ហើយ!»។</verse>
				<verse number="21">ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី​ឮ​ដូច្នោះ រិះគិត​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ ព្រះជាម្ចាស់​ដូច្នេះ? ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ តើ​អ្នក​ណា​អាច​អត់ទោស​អោយ​មនុស្ស​រួច​ពី​បាប​បាន?»។</verse>
				<verse number="22">ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ?</verse>
				<verse number="23">បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់ទោស​អោយ​អ្នក​រួច​ពី​បាប​ហើយ”ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?។</verse>
				<verse number="24">ប៉ុន្តែ ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស*​មាន​អំណាច​នឹង​អត់ទោស អោយ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប​បាន -ព្រះអង្គ​ក៏​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះបន្ទូល​ថា- ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។</verse>
				<verse number="25">រំពេច​នោះ អ្នក​ខ្វិន​ក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ផង។</verse>
				<verse number="26">អស់​អ្នក​ដែល​នៅ​ទី​នោះ ស្លុត​ស្មារតី​គ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «ថ្ងៃ​នេះ យើង​បាន​ឃើញ​ហេតុការណ៍​ចំឡែក​អស្ចារ្យ​មែន!»។</verse>
				<verse number="27">បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​អ្នក​ទារ​ពន្ធ*​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។</verse>
				<verse number="28">លោក​លេវី​ក្រោក​ឡើង ទុក​កិច្ចការ​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ព្រះយេស៊ូ​ទៅ។</verse>
				<verse number="29">លោក​លេវី​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ​ថ្វាយ​ព្រះអង្គ នៅ​ផ្ទះ​របស់​លោក។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​ឯ​ទៀតៗ​ជា​ច្រើន​ចូល​រួម​ជា​មួយ​ដែរ។</verse>
				<verse number="30">ពួក​ខាង​គណៈផារីស៊ី* និង​ពួក​អាចារ្យ*​ពី​គណៈផារីស៊ី ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​ទៅ​កាន់​ក្រុម​សិស្ស*​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។</verse>
				<verse number="31">ព្រះយេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។</verse>
				<verse number="32">ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប ដើម្បី​អោយ​គេ​កែ​ប្រែ​ចិត្ត​គំនិត»។</verse>
				<verse number="33">មាន​គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈផារីស៊ី* តែងតែ​តម​អាហារ និង​សូត្រ​ធម៌​ជា​ញឹកញាប់ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក បែរ​ជា​នាំ​គ្នា​បរិភោគ​ដូច្នេះ?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល​ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ?។ ទេ! គេ​មិន​អាច​តម​បាន​ឡើយ។</verse>
				<verse number="35">ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ​ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ»។</verse>
				<verse number="36">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀកបំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀកបំពាក់​ចាស់​នោះ​ឡើយ ធ្វើ​ដូច្នេះ សម្លៀកបំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​ក្រណាត់​ចាស់ និង​ក្រណាត់​ថ្មី ក៏​មិន​សម​គ្នា​ដែរ។</verse>
				<verse number="37">ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​អោយ​ថង់​ស្បែក​ចាស់​នោះ​ធ្លុះ​បណ្ដាល​អោយ​ស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​មិន​ខាន</verse>
				<verse number="38">ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី។</verse>
				<verse number="39">កាល​បើ​បាន​ពិសា​ស្រា​ទំពាំងបាយជូរ​ចាស់​ហើយ មិន​ដែល​មាន​នរណា​ចង់​ពិសា​ស្រា​ថ្មី​ទេ ព្រោះ​គេ​ថា “ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី”»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​កាត់​វាល​ស្រែ សិស្ស*​របស់​ព្រះអង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​បរិភោគ។</verse>
				<verse number="2">មាន​ពួក​ខាង​គណៈផារីស៊ី*​ខ្លះ​និយាយ​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​អោយ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ*​ដូច្នេះ?»។</verse>
				<verse number="3">ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​អត្ថបទ​មួយ ស្ដី​អំពី​ការ​ដែល​ព្រះបាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន</verse>
				<verse number="4">គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​អោយ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ*​មាន​តែ​ពួក​បូជាចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថបទ​នោះ​ឬ​ទេ?»។</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*។</verse>
				<verse number="6">នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះយេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ទ្រង់​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។</verse>
				<verse number="7">ពួក​អាចារ្យ* និង​ពួក​ខាង​គណៈផារីស៊ី*​តាម​មើល​ព្រះយេស៊ូ ក្រែង​លោ​ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។</verse>
				<verse number="8">ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​អោយ​វិនាស​អន្តរាយ?»។</verse>
				<verse number="10">ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំវិញ រួច​មាន​ព្រះបន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។</verse>
				<verse number="11">ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រឆាំង​នឹង​ព្រះយេស៊ូ។</verse>
				<verse number="12">នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិស្ឋាន*។ ព្រះអង្គ​អធិស្ឋាន​ពេញ​មួយ​យប់។</verse>
				<verse number="13">លុះ​ព្រលឹម​ឡើង ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ ព្រះអង្គ​ជ្រើស​យក​ដប់ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះអង្គ</verse>
				<verse number="14">គឺ​មាន​ស៊ីម៉ូន​ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា ពេត្រុស និង​អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ</verse>
				<verse number="15">ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម​</verse>
				<verse number="16">យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​នឹង​ក្បត់​ព្រះអង្គ។</verse>
				<verse number="17">ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជាជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូសាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់ចាំ​ព្រះអង្គ​យ៉ាង​កកកុញ។</verse>
				<verse number="18">គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះអង្គ និង​សូម​ព្រះអង្គ​ប្រោស​គេ​អោយ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។</verse>
				<verse number="19">បណ្ដាជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះយេស៊ូ ដ្បិត​មាន​ឫទ្ធានុភាព​ចេញ​ពី​ព្រះអង្គ​មក ប្រោស​គេ​អោយ​ជា​គ្រប់ៗ​គ្នា។</verse>
				<verse number="20">ព្រះយេស៊ូ​ងើប​ព្រះភក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះអង្គ ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រខ្សត់​អើយ! អ្នក​មាន​សុភមង្គល*​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="21">អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ! អ្នក​មាន​សុភមង្គល​ហើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។</verse>
				<verse number="22">ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ត្មះតិះដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស* អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ។</verse>
				<verse number="23">នៅ​គ្រា​នោះ​ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរមសុខ*។ កាល​ពី​ជំនាន់​មុន បុព្វបុរស*​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ព្យាការី​ដូច្នោះ​ដែរ។</verse>
				<verse number="24">ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន ទទួល​ការ​សំរាល​ទុក្ខ​រួច​ស្រេច​ហើយ។</verse>
				<verse number="25">អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំខាន។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេកអរ​អើយ! អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំខាន។</verse>
				<verse number="26">អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់ កោត​សរសើរ​អើយ! អ្នក​ត្រូវ​វេទនា​ហើយ ព្រោះ​បុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ​ដូច្នោះ​ដែរ!»។</verse>
				<verse number="27">«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា</verse>
				<verse number="28">ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេចផ្ដាសា​អ្នក​រាល់​គ្នា និង​អង្វរ​ព្រះជាម្ចាស់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា។</verse>
				<verse number="29">ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​អោយ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​អោយ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។</verse>
				<verse number="30">បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​អោយ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។</verse>
				<verse number="31">បើ​អ្នក​រាល់​គ្នា​ចង់​អោយ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។</verse>
				<verse number="32">បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ</verse>
				<verse number="33">ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។</verse>
				<verse number="34">បើ​អ្នក​រាល់​គ្នា​អោយ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​អោយ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។</verse>
				<verse number="35">ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​អោយ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​អោយ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត ដ្បិត​ព្រះអង្គ​ក៏​មាន​ព្រះហឫទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។</verse>
				<verse number="36">ចូរ​មាន​ចិត្ត​មេត្តាករុណា ដូច​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា»។</verse>
				<verse number="37">«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​អោយ​សោះ នោះ​ព្រះជាម្ចាស់​ក៏​មិន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទាទោស​អ្នក​ដទៃ​អោយ​សោះ នោះ​ព្រះជាម្ចាស់​ក៏​មិន​ផ្ដន្ទាទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើកលែង​ទោស​អោយ​អ្នក​ដទៃ នោះ​ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ​អ្នក​រាល់​គ្នា។</verse>
				<verse number="38">ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ទ្រង់​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរហៀរ។ ព្រះជាម្ចាស់​នឹង​វាល់​អោយ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​អោយ​អ្នក​ដទៃ»។</verse>
				<verse number="39">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។</verse>
				<verse number="40">ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។</verse>
				<verse number="41">ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?។</verse>
				<verse number="42">បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​អោយ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន»។</verse>
				<verse number="43">«ដើម​ឈើ​ល្អ មិន​ដែល​អោយ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​អោយ​ផ្លែ​ល្អ​ដែរ</verse>
				<verse number="44">ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយសារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា​ឡើយ។</verse>
				<verse number="45">មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។</verse>
				<verse number="46">«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។</verse>
				<verse number="47">អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា</verse>
				<verse number="48">អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​អោយ​ផ្ទះ​នោះ​រង្គើ​បាន​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។</verse>
				<verse number="49">ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។</verse>
			</chapter>
			<chapter number="7">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អោយ​ប្រជាជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើណិម។</verse>
				<verse number="2">នៅ​ក្រុង​នោះ មាន​អ្នក​បំរើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់​ជិត​ស្លាប់។</verse>
				<verse number="3">ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន​ជាតិ​យូដា​ខ្លះ អោយ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បំរើ​របស់​គាត់។</verse>
				<verse number="4">ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះយេស៊ូ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោសប្រណី​ដល់​គាត់</verse>
				<verse number="5">ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​អោយ​យើង​ផង»។</verse>
				<verse number="6">ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្តភក្ដិ​របស់​គាត់​អោយ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។</verse>
				<verse number="7">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បំរើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះស្បើយ​មិន​ខាន។</verse>
				<verse number="8">ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​អោយ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​អោយ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បំរើ​អោយ​ធ្វើ​ការ​អ្វី​មួយ​គេ​នឹង​ធ្វើ​តាម»។</verse>
				<verse number="9">កាល​ព្រះយេស៊ូ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះអង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះអង្គ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រាអែល​ក៏​គ្មាន​ផង»។</verse>
				<verse number="10">មិត្តភក្ដិ​ដែល​នាយ​ទាហាន​ចាត់​អោយ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បំរើ​បាន​ជា​សះស្បើយ។</verse>
				<verse number="11">ក្រោយ​មក​ទៀត ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះអង្គ និង​បណ្ដាជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="12">ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។</verse>
				<verse number="13">កាល​ព្រះអម្ចាស់​ឃើញ​ស្ត្រី​មេម៉ាយ​នោះ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។</verse>
				<verse number="14">ព្រះអង្គ​យាង​ចូល​ទៅ​ជិត ទ្រង់​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។</verse>
				<verse number="15">រំពេច​នោះ បុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះយេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។</verse>
				<verse number="16">គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះជាម្ចាស់​យាង​មក​រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ»។</verse>
				<verse number="17">ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះយេស៊ូ បាន​លេច​ឮ​ពាសពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។</verse>
				<verse number="18">សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ជូន​លោក​នូវ​ហេតុការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក</verse>
				<verse number="19">រួច​ចាត់​អោយ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះគ្រិស្ដ*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​ផ្សេង​ទៀត?»។</verse>
				<verse number="20">អ្នក​ទាំង​ពីរ​ទៅ​ដល់​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «លោក​យ៉ូហានបាទីស្ដ​ចាត់​អោយ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​ផ្សេង​ទៀត?»។</verse>
				<verse number="21">នៅ​គ្រា​នោះ​ព្រះយេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ មនុស្ស​ពិការ និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​អោយ​បាន​ជា។ ព្រះអង្គ​ក៏​បាន​ប្រោស​មនុស្ស​ខ្វាក់​ជា​ច្រើន​អោយ​មើល​ឃើញ​ដែរ។</verse>
				<verse number="22">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជំរាប​លោក​យ៉ូហាន​នូវ​ហេតុការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹងល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ ។</verse>
				<verse number="23">អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។</verse>
				<verse number="24">ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?</verse>
				<verse number="25">តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង ហើយ​មាន​ជីវភាព​ខ្ពង់ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯណោះ។</verse>
				<verse number="26">បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត</verse>
				<verse number="27">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​អោយ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ” ។</verse>
				<verse number="28">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។</verse>
				<verse number="29">ប្រជាជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ*​បាន​ស្ដាប់​លោក​យ៉ូហាន​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ពិត​ជា​មាន​ព្រះហឫទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក។</verse>
				<verse number="30">រីឯ​ពួក​ខាង​គណៈផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គំរោងការ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​សំរាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។</verse>
				<verse number="31">តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើ​គេ​ដូច​នរណា?</verse>
				<verse number="32">គឺ​គេ​ប្រៀប​បី​ដូច​ជា​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ក៏​ពុំ​ព្រម​យំ​ដែរ”។</verse>
				<verse number="33">យ៉ាង​ណាមិញ លោក​យ៉ូហានបាទីស្ដ​បាន​មក លោក​តម​អាហារ លោក​តម​សុរា តែ​អ្នក​រាល់​គ្នា​ថា លោក​មាន​អារក្ស​ចូល។</verse>
				<verse number="34">រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​អ្នក​រាល់​គ្នា​ថា “មើល​ចុះ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។</verse>
				<verse number="35">ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះប្រាជ្ញា​ញាណ​របស់​ព្រះជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។</verse>
				<verse number="36">មាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ី* បាន​យាង​ព្រះយេស៊ូ​ទៅ​សោយ​ព្រះស្ងោយ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។</verse>
				<verse number="37">នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះយេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។</verse>
				<verse number="38">នាង​នៅ​ពី​ក្រោយ​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ នាង​យំ​សំរក់​ទឹក​ភ្នែក​ជោក​ព្រះបាទា​ព្រះយេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។</verse>
				<verse number="39">ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំខាន គឺ​នាង​ជា​មនុស្ស​បាប»។</verse>
				<verse number="40">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​បុរស​ខាង​គណៈផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។</verse>
				<verse number="41">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហាសិប។</verse>
				<verse number="42">ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។</verse>
				<verse number="43">លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។</verse>
				<verse number="44">បន្ទាប់​មក ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សំរក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។</verse>
				<verse number="45">លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។</verse>
				<verse number="46">លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។</verse>
				<verse number="47">ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​អោយ​លោក​ដឹង​ថា នាង​សំដែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះជាម្ចាស់​បាន​ប្រោស​អោយ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​តិច​ក៏​សំដែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។</verse>
				<verse number="48">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់ទោស​អោយ​នាង​បាន​រួច​ពី​បាប​ហើយ»។</verse>
				<verse number="49">អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់ទោស​អោយ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។</verse>
				<verse number="50">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខសាន្ត​ចុះ»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">បន្ទាប់​មក​ទៀត ព្រះយេស៊ូ​យាង​ទៅ​តាម​ក្រុង​តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វផ្សាយ​ដំណឹងល្អ*​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់។ សាវ័ក*​ទាំង​ដប់ពីរ​រូប​ទៅ​ជា​មួយ​ព្រះអង្គ</verse>
				<verse number="2">ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះអង្គ​បាន​ប្រោស​អោយ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង</verse>
				<verse number="3">នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហាតលិក​របស់​ព្រះបាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធនធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះយេស៊ូ និង​សិស្ស*​របស់​ព្រះអង្គ។</verse>
				<verse number="4">មាន​បណ្ដាជន​ច្រើន​កុះករ​ចេញ​ពី​ទីក្រុង​នានា មក​រក​ព្រះយេស៊ូ ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖</verse>
				<verse number="5">«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។</verse>
				<verse number="6">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។</verse>
				<verse number="7">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប​រឹត​គ្រាប់​ពូជ​នោះ​មិន​អោយ​ដុះ​ឡើង​បាន។</verse>
				<verse number="8">មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង អោយ​ផល​មួយ​ជា​មួយ​រយ»។ ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។</verse>
				<verse number="9">សិស្ស*​របស់​ព្រះយេស៊ូ ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ មាន​ន័យ​ដូច​ម្ដេច?»។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​អោយ​អ្នក​រាល់​គ្នា យល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យ*​របស់​ព្រះអង្គ។ ចំពោះ​អ្នក​ដទៃ ព្រះអង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ ។</verse>
				<verse number="11">រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅៈ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។</verse>
				<verse number="12">មនុស្ស​ខ្លះ ប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះបន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​អោយ​គេ​ជឿ និង​កុំ​អោយ​គេ​រួច​ជីវិត។</verse>
				<verse number="13">មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយភ្លែត ពុំ​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ នៅ​ពេល​ណា​មាន​ការ​ល្បួង។</verse>
				<verse number="14">គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះបន្ទូល​តែ​ចិត្ត​ខ្វល់​ខ្វាយ ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ និង​ចិត្ត​ស្រើបស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​អោយ​ទុំ​បាន​ឡើយ។</verse>
				<verse number="15">រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ​ទ្រាំ»។</verse>
				<verse number="16">«ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។</verse>
				<verse number="17">គ្រប់​ការ​លាក់​កំបាំង នឹង​ត្រូវ​បើក​អោយ​គេ​ដឹង ហើយ​គ្រប់​អាថ៌កំបាំង ក៏​នឹង​លេច​មក​អោយ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។</verse>
				<verse number="18">ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ​ថែម​ទៀត​តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។</verse>
				<verse number="19">មាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូ​នាំ​គ្នា​មក​រក​ព្រះអង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះអង្គ​បាន​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។</verse>
				<verse number="20">មាន​គេ​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ»។</verse>
				<verse number="22">ថ្ងៃ​មួយ ព្រះយេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="23">ពេល​ឆ្លង​ទៅ​នោះ ព្រះយេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង មក​លើ​បឹង បណ្ដាល​អោយ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។</verse>
				<verse number="24">ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះយេស៊ូ​ដាស់​ព្រះអង្គ​ថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះយេស៊ូ​តើន​ឡើង មាន​ព្រះបន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺងម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។</verse>
				<verse number="25">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។</verse>
				<verse number="26">ព្រះយេស៊ូ និង​សិស្ស* បាន​មក​ដល់​ក្រុង​គេរ៉ាស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលីឡេ។</verse>
				<verse number="27">កាល​ព្រះអង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះអង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។</verse>
				<verse number="28">ពេល​គាត់​ឃើញ​ព្រះយេស៊ូ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។</verse>
				<verse number="29">វិញ្ញាណ​អាក្រក់​ទូលអង្វរ​ដូច្នេះ ព្រោះ​ព្រះយេស៊ូ​បាន​បញ្ជា​វា​អោយ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្មសាន។</verse>
				<verse number="30">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កងទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។</verse>
				<verse number="31">អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះយេស៊ូ សូម​កុំ​អោយ​ព្រះអង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។</verse>
				<verse number="32">នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​អោយ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះយេស៊ូ​ក៏​អនុញ្ញាត​អោយ។</verse>
				<verse number="33">អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។</verse>
				<verse number="34">ពេល​អ្នក​ថែរក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។</verse>
				<verse number="35">មនុស្សម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះយេស៊ូ​ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គ។</verse>
				<verse number="36">អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះយេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​អោយ​បាន​ជា។</verse>
				<verse number="37">អ្នក​ស្រុក​នៅ​តំបន់​គេរ៉ាស៊ីន​ទាំង​អស់ អង្វរ​ព្រះយេស៊ូ​អោយ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះយេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="38">បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះយេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="39">«ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​អោយ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ប្រោស​ដល់​គាត់។</verse>
				<verse number="40">ពេល​ព្រះយេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដាជន​នាំ​គ្នា​មក​ទទួល​ព្រះអង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះអង្គ​គ្រប់ៗ​គ្នា។</verse>
				<verse number="41">មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ផ្ទះ​គាត់</verse>
				<verse number="42">ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះយេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ​មាន​មហាជន​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។</verse>
				<verse number="43">ពេល​នោះ មាន​ស្ត្រី​ម្នាក់ កើត​ជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​អោយ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។</verse>
				<verse number="44">នាង​មក​ពី​ក្រោយ​ព្រះយេស៊ូ ហើយ​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។</verse>
				<verse number="45">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះអង្គ​ទេ។ លោក​ពេត្រុស​ទូល​ថា៖ «ព្រះគ្រូ​អើយ បណ្ដាជន​ប្រជ្រៀត​គ្នា​នៅ​ជុំវិញ​ព្រះគ្រូ ហើយ​គេ​ប៉ះ​ព្រះគ្រូ​ទាំង​អស់​គ្នា»។</verse>
				<verse number="46">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធានុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។</verse>
				<verse number="47">ស្ត្រី​នោះ​មក​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ទាំង​ញ័រ​រន្ធត់​ព្រោះ​ដឹង​ថា​ខ្លួន​លាក់​រឿង​នេះ​មិន​ជិត។ នាង​ទូល​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពី​ហេតុ​ដែល​នាំ​អោយ​នាង​ពាល់​ព្រះអង្គ ហើយ​នាង​បាន​ជា​ពី​ជំងឺ​ភ្លាម។</verse>
				<verse number="48">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ»។</verse>
				<verse number="49">កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ មាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជំរាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត!»។</verse>
				<verse number="50">ព្រះយេស៊ូ​ឮ​ពាក្យ​បុរស​នោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី អោយ​តែ​លោក​ជឿ កូន​លោក​នឹង​បាន​រួច​ជីវិត​ពុំខាន»។</verse>
				<verse number="51">លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះអង្គ​មិន​អនុញ្ញាត​អោយ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើកលែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប និង​ឪពុកម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។</verse>
				<verse number="52">អ្នក​ដែល​នៅ​ទី​នោះ​យំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​យំ​អី នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។</verse>
				<verse number="53">គេ​ចំអក​ដាក់​ព្រះអង្គ ដ្បិត​គេ​ដឹង​ច្បាស់​ថា​នាង​បាន​ស្លាប់​ពិត​មែន។</verse>
				<verse number="54">ព្រះយេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​ព្រះសូរសៀង​យ៉ាង​ខ្លាំង​ថា៖ «នាង​អើយ! ក្រោក​ឡើង»។</verse>
				<verse number="55">រំពេច​នោះ ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះយេស៊ូ​សុំ​អោយ​គេ​យក​ចំណី​អាហារ​មក​អោយ​នាង​បរិភោគ។</verse>
				<verse number="56">ឪពុកម្ដាយ​របស់​នាង​ងឿងឆ្ងល់​ក្រៃលែង តែ​ព្រះយេស៊ូ​ហាម​គេ​មិន​អោយ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់ពីរ​រូប​មក​ជួបជុំ​គ្នា ហើយ​ទ្រង់​ប្រទាន​ឫទ្ធានុភាព​ប្រទាន​អំណាច​អោយ​គេ​បណ្ដេញ​អារក្ស​ទាំង​អស់ និង​មើល​ជំងឺ​ផ្សេងៗ​អោយ​បាន​ជា។</verse>
				<verse number="2">ព្រះអង្គ​ចាត់​គេ​អោយ​ចេញ​ទៅ​ប្រកាស អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​មើល​អ្នក​ជំងឺ​អោយ​បាន​ជា​ផង។</verse>
				<verse number="3">ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។</verse>
				<verse number="4">បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។</verse>
				<verse number="5">បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ​»។</verse>
				<verse number="6">ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​អោយ​បាន​ជា​ផង។</verse>
				<verse number="7">កាល​ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ*​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ហើយ ទ្រង់​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។</verse>
				<verse number="8">អ្នក​ខ្លះ​ទៀត​និយាយ​ថា“ព្យាការី*​អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។</verse>
				<verse number="9">រីឯ​ព្រះបាទ​ហេរ៉ូដ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​អោយ​គេ​កាត់​ក យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ​ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះបាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះយេស៊ូ។</verse>
				<verse number="10">សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ទូល​ព្រះយេស៊ូ នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហាជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃដា</verse>
				<verse number="11">តែ​មហាជន​ដឹង​ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះយេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​អោយ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​ផង។</verse>
				<verse number="12">ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​អោយ​បណ្ដាជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។</verse>
				<verse number="13">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សំរាប់​ប្រជាជន​ទាំង​នេះ!»។</verse>
				<verse number="14">នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហាសិប​នាក់»។</verse>
				<verse number="15">ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​អោយ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។</verse>
				<verse number="16">ព្រះយេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះភក្ត្រ​ឡើង​លើ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​អោយ​សិស្ស ដើម្បី​អោយ​គេ​ចែក​បណ្ដាជន​បរិភោគ។</verse>
				<verse number="17">គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំបុ័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់ពីរ​ល្អី។</verse>
				<verse number="18">ថ្ងៃ​មួយ ពេល​ព្រះយេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដាជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​មហាជន​ទាំងឡាយ​ថា ខ្ញុំ​ជា​នរណា?»។</verse>
				<verse number="19">ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។</verse>
				<verse number="20">ព្រះយេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ*​ដែល​ព្រះជាម្ចាស់​ចាត់​អោយ​មក»។</verse>
				<verse number="21">ព្រះយេស៊ូ​ក៏​ហាមប្រាម​គេ មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។</verse>
				<verse number="22">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ* ពួក​នាយក​បូជាចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="23">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ហើយ​មក​តាម​ខ្ញុំ​ចុះ</verse>
				<verse number="24">ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។</verse>
				<verse number="25">បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។</verse>
				<verse number="26">បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ព្រម​ទាំង​សិរីរុងរឿង​របស់​ព្រះបិតា និង​របស់​ទេវតា*​ដ៏វិសុទ្ធ* ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។</verse>
				<verse number="27">ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់ គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="28">ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។</verse>
				<verse number="29">ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះត្រចង់។</verse>
				<verse number="30">ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះយេស៊ូ។</verse>
				<verse number="31">លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរីរុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="32">លោក​ពេត្រុស និង​មិត្តភក្ដិ​របស់​លោក​សម្រាន្ដ​លង់លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="33">កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា​កំពុង​តែ​ចាក​ចេញ​ពី​ព្រះយេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សំរាប់​ព្រះគ្រូ មួយ​សំរាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សំរាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។</verse>
				<verse number="34">កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​អោយ​សិស្ស​ភ័យ​ខ្លាច​ក្រៃលែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។</verse>
				<verse number="35">មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះអង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!»។</verse>
				<verse number="36">បន្ទាប់​ពី​បាន​ឮ​ព្រះសូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។</verse>
				<verse number="37">នៅ​ថ្ងៃ​បន្ទាប់ ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ ពេល​នោះ មាន​បណ្ដាជន​យ៉ាង​ច្រើន​មក​រក​ព្រះអង្គ។</verse>
				<verse number="38">មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដាជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។</verse>
				<verse number="39">ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ​វា​ស្រែក​រើបំរះ ប្រកាច់ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​អោយ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំគ្រា។</verse>
				<verse number="40">ខ្ញុំ​ប្របាទ​បាន​អង្វរ​សិស្ស​របស់​លោក​អោយ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​បាន​សោះ»។</verse>
				<verse number="41">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​អោយ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។</verse>
				<verse number="42">ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះយេស៊ូ ស្រាប់​តែ​អារក្ស​ផ្ដួល​វា​ធ្វើ​អោយ​វា​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ ព្រះអង្គ​ប្រោស​ក្មេង​នោះ​អោយ​បាន​ជា ហើយ​ប្រគល់​ទៅ​អោយ​ឪពុក​វា​វិញ។</verse>
				<verse number="43">មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖</verse>
				<verse number="44">«ចូរ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។</verse>
				<verse number="45">ពួក​សិស្ស​ពុំ​បាន​យល់​ព្រះបន្ទូល​នេះ​ទេ ព្រោះ​ព្រះជាម្ចាស់​មិន​ទាន់​សំដែង​អត្ថន័យ​អោយ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​នេះ​ឡើយ។</verse>
				<verse number="46">ខណៈ​នោះ ពួក​សិស្ស*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។</verse>
				<verse number="47">ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​អោយ​ឈរ​ក្បែរ​ព្រះអង្គ</verse>
				<verse number="48">រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។</verse>
				<verse number="49">លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះគ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះគ្រូ​ដូច​យើង​ខ្ញុំ»។</verse>
				<verse number="50">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="51">លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះយេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​សំរេច​ព្រះហឫទ័យ​យាង​ទៅ​ក្រុង​យេរូសាឡឹម</verse>
				<verse number="52">ព្រះអង្គ​បាន​ចាត់​អ្នក​ខ្លះ​អោយ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។</verse>
				<verse number="53">ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះអង្គ​អោយ​ស្នាក់​ឡើយ ព្រោះ​ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="54">ពេល​សិស្ស​ពីរ​នាក់ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កំទេច​អ្នក​ទាំង​នេះ​ឬ?»។</verse>
				<verse number="55">ព្រះយេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។</verse>
				<verse number="56">បន្ទាប់​មក ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស*។</verse>
				<verse number="57">កាល​ព្រះយេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។</verse>
				<verse number="58">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជំរក​សំរាក​សោះ​ឡើយ»។</verse>
				<verse number="59">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។</verse>
				<verse number="60">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​អោយ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="61">មាន​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​អោយ​ខ្ញុំ​ប្របាទ​ទៅ​ជំរាប​លា​ក្រុម​គ្រួសារ​សិន»។</verse>
				<verse number="62">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារប្រយោជន៍​អ្វី​ដល់​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ឡើយ»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ក្រោយ​មក ព្រះអម្ចាស់​ជ្រើស​យក​សិស្ស*​ចិតសិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​អោយ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។</verse>
				<verse number="2">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​អោយ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។</verse>
				<verse number="3">ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​អោយ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។</verse>
				<verse number="4">កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជំរាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។</verse>
				<verse number="5">ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”​។</verse>
				<verse number="6">បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខសាន្ត នោះ​គេ​នឹង​បាន​សុខសាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សេចក្ដី​សុខសាន្ត​ទេ សេចក្ដី​សុខសាន្ត​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="7">ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។</verse>
				<verse number="8">បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។</verse>
				<verse number="9">ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​អោយ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថាៈ “ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។</verse>
				<verse number="10">ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទីផ្សារ​ថាៈ</verse>
				<verse number="11">“សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​អោយ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មក​ជិត​បង្កើយ​ហើយ”។</verse>
				<verse number="12">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ភូមិ​នោះ។</verse>
				<verse number="13">អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំខាន។ អ្នក​ក្រុង​បេតសៃដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង នោះ​នឹង​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​​ជា​មិន​ខាន។</verse>
				<verse number="14">ហេតុ​នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។</verse>
				<verse number="15">អ្នក​ក្រុង​កាពើណិម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ»។</verse>
				<verse number="16">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​ព្រះអង្គ ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ»។</verse>
				<verse number="17">ពួក​សិស្ស*​ទាំង​ចិតសិប​ពីរ​រូប​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ​ដោយសារ​ព្រះនាម​ព្រះអង្គ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។</verse>
				<verse number="18">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។</verse>
				<verse number="19">ខ្ញុំ​បាន​អោយ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យាដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិអំណាច​គ្រប់​យ៉ាង​របស់​មារ​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ</verse>
				<verse number="20">ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុំ​ត្រេក​អរ​នឹង​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​វិញ»។</verse>
				<verse number="21">ខណៈ​នោះ ព្រះវិញ្ញាណ​បាន​ធ្វើ​អោយ​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​រីករាយ​យ៉ាង​ខ្លាំង។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «បពិត្រ​ព្រះបិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរមសុខ* និង​ជា​អម្ចាស់​នៃ​ផែនដី ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ ព្រោះ​ទ្រង់​បាន​សំដែង​ការ​ទាំង​នេះ​អោយ​មនុស្ស​តូចតាច​យល់ តែ​ទ្រង់​លាក់​មិន​អោយ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សំរេច​ដូច្នេះ។</verse>
				<verse number="22">ព្រះបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​ព្រះបុត្រា​ក្រៅ​ពី​ព្រះបិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា​ក្រៅ​ពី​ព្រះបុត្រា និង​អ្នក​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យ​សំដែង​អោយ​ស្គាល់​នោះ​ដែរ»។</verse>
				<verse number="23">បន្ទាប់​មក ព្រះយេស៊ូ​បែរ​ទៅ​រក​សិស្ស* ហើយ​មាន​ព្រះបន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល*​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុការណ៍​ទាំង​អស់​នេះ!</verse>
				<verse number="24">ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ព្យាការី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។</verse>
				<verse number="25">ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះយេស៊ូ ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​អោយ​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច?»។</verse>
				<verse number="26">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យវិន័យ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន​តើ​លោក​យល់​យ៉ាង​ណា?»។</verse>
				<verse number="27">គាត់​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អោយ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ។</verse>
				<verse number="28">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់កល្ប​ជា​មិន​ខាន»។</verse>
				<verse number="29">ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះយេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​បង​ប្អូន​របស់​ខ្ញុំ?»។</verse>
				<verse number="30">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយដំ​គាត់​អោយ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូកស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។</verse>
				<verse number="31">ពេល​នោះ មាន​បូជាចារ្យ*​មួយ​រូប​ធ្វើ ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។</verse>
				<verse number="32">មាន​ម្នាក់​ពី​ក្រុម​លេវី* ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។</verse>
				<verse number="33">គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។</verse>
				<verse number="34">គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា​ចាក់​ពី​លើ​មុខ​របួស រុំ​របួស​អោយ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។</verse>
				<verse number="35">ស្អែក​ឡើង​គាត់​យក​ប្រាក់​ប្រគល់​អោយ​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។</verse>
				<verse number="36">ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បង​ប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។</verse>
				<verse number="37">អាចារ្យ*​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តាករុណា​ចំពោះ​គាត់»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ត​អោយ​បាន​ដូច​អ្នក​នោះ​ទៅ»។</verse>
				<verse number="38">កាល​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​ព្រះអង្គ​អោយ​ស្នាក់​ក្នុង​ផ្ទះ​នាង។</verse>
				<verse number="39">នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអម្ចាស់* ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="40">រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បំរើ​ព្រះអង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​អោយ​ខ្ញុំ​ម្ចាស់​បំរើ​ព្រះអង្គ​តែ​ម្នាក់​ឯង តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ? សូម​ទ្រង់​ប្រាប់​អោយ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។</verse>
				<verse number="41">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ចការ​ច្រើន​ណាស់</verse>
				<verse number="42">ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំបាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">មាន​មួយ​ថ្ងៃ ព្រះយេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​អោយ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។</verse>
				<verse number="2">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថាៈ ឱ​ព្រះបិតា​អើយ សូម​សំដែង​ព្រះនាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ អោយ​មនុស្ស​លោក​ស្គាល់ សូម​អោយ​ព្រះរាជ្យ*​ព្រះអង្គ​បាន​មក​ដល់។</verse>
				<verse number="3">សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។</verse>
				<verse number="4">សូម​អត់ទោស​យើង​ខ្ញុំ​អោយ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់ទោស​អោយ​អស់​អ្នក​ដែល បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​អោយ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។</verse>
				<verse number="5">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! អោយ​គ្នា​ខ្ចី​នំបុ័ង​បី​ដុំ​សិន​មក</verse>
				<verse number="6">ព្រោះ​មាន​មិត្តភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។</verse>
				<verse number="7">អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំបុ័ង​អោយ​សម្លាញ់​ឯង​បាន​ទេ”។</verse>
				<verse number="8">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំបុ័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគយល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។</verse>
				<verse number="9">រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អោយ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​អោយ​អ្នក​រាល់​គ្នា​ជា​ពុំខាន</verse>
				<verse number="10">ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​អោយ​អ្នក​ដែល​គោះ។</verse>
				<verse number="11">ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរពិស​អោយ​វា​ទេ</verse>
				<verse number="12">បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យាដំរី​អោយ​វា​ដែរ។</verse>
				<verse number="13">សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​អោយ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* អោយ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។</verse>
				<verse number="14">ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហាជន​ក៏​ស្ងើច​សរសើរ​ក្រៃលែង។</verse>
				<verse number="15">ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​អោយ​គាត់»។</verse>
				<verse number="16">មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​អោយ​ព្រះអង្គ​សំដែង​ទី​សំគាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះជាម្ចាស់។</verse>
				<verse number="17">ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។</verse>
				<verse number="18">យ៉ាង​ណាមិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​អោយ​រាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេប៊ូល។</verse>
				<verse number="19">ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អំណាច​បេលសេប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ​អំណាច​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះរាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។</verse>
				<verse number="21">បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យសម្បត្តិ​របស់​គេ​នឹង​បាន​គង់វង្ស។</verse>
				<verse number="22">ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង មក​វាយ​យក​ជ័យជំនះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យសម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​អោយ​អ្នក​ផ្សេង​ថែម​ទៀត​ផង។</verse>
				<verse number="23">អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយ។</verse>
				<verse number="24">កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជំរក​នៅ​វាល​ហួតហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។</verse>
				<verse number="25">លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុបតែង​ល្អ</verse>
				<verse number="26">វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​អោយ​គាត់​រឹងរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។</verse>
				<verse number="27">កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដាជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។</verse>
				<verse number="28">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។</verse>
				<verse number="29">ខណៈ​នោះ មហាជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះករ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។</verse>
				<verse number="30">លោក​យ៉ូណាស​បាន​ធ្វើ​ជា​ទី​សំគាល់ អោយ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា​ បុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សំគាល់​អោយ​មនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="31">នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហាក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះនាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ស្ដេច​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​ទៅ​ទៀត។</verse>
				<verse number="32">នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត​ នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។</verse>
				<verse number="33">«ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ។</verse>
				<verse number="34">ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។</verse>
				<verse number="35">ហេតុ​នេះ​ត្រូវ​ប្រយ័ត្ន​កុំ​អោយ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ត្រឡប់​ទៅ​ជា​ភាព​ងងឹត​ឡើយ។</verse>
				<verse number="36">ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែងចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។</verse>
				<verse number="37">កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ី* បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។</verse>
				<verse number="38">អ្នក​ខាង​គណៈផារីស៊ី​នោះ​ងឿងឆ្ងល់​ក្រៃលែង ព្រោះ​ឃើញ​ព្រះយេស៊ូ​មិន​លាង​ព្រះហស្ដ​មុន​ពេល​សោយ។</verse>
				<verse number="39">ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ពួក​ផារីស៊ី​អើយ​អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា​ពោរពេញ​ទៅ​ដោយ​ចិត្ត​កេងប្រវ័ញ្ច និង​គំនិត​អាក្រក់។</verse>
				<verse number="40">មនុស្ស​ឆោត​ល្ងង់​អើយ! ព្រះជាម្ចាស់​បាន​បង្កើត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ?</verse>
				<verse number="41">ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ នោះ​ប្រដាប់​ប្រដា​ទាំង​អស់ នឹង​បាន​ស្អាត​បរិសុទ្ធ* សំរាប់​អោយ​អ្នក​រាល់​គ្នា​ប្រើប្រាស់​។</verse>
				<verse number="42">ពួក​ផារីស៊ី​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរអង្កាម ជីរលីងល័ខ និង​បន្លែ​គ្រប់​មុខ មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​ធ្វេសប្រហែស មិន​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត* ហើយ​មិន​បាន​ស្រឡាញ់​ព្រះអង្គ​ឡើយ គឺ​ការ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ឯ​ការណ៍​ដទៃ​ទៀត ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំភ្លេច​ចោល​ដែរ។</verse>
				<verse number="43">ពួក​ផារី​ស៊ី​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​កិត្តិយស​ក្នុង​សាលា​ប្រជុំ* ហើយ​ចូល​ចិត្ត អោយ​គេ​អោន​កាយ​គោរព​អ្នក​រាល់​គ្នា​នៅ​តាម​ផ្សារ។</verse>
				<verse number="44">អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។</verse>
				<verse number="45">មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា​លោក​ត្មះតិះដៀល​យើង​ខ្ញុំ»។</verse>
				<verse number="46">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹងរ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​ជួយ​ផង។</verse>
				<verse number="47">អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​អោយ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។</verse>
				<verse number="48">អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។</verse>
				<verse number="49">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​អោយ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀតបៀន​ខ្លះ​ទៀត​ផង”។</verse>
				<verse number="50">ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពីព្រោះ​បុព្វបុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក</verse>
				<verse number="51">គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាតកម្ម​ទាំង​នោះ​ជា​មិន​ខាន។</verse>
				<verse number="52">ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​អោយ​គេ​ចូល​ទៅ​ស្គាល់​ព្រះជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​អោយ​គេ​ចូល​ទៀត​ផង»។</verse>
				<verse number="53">ពេល​ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន</verse>
				<verse number="54">ដែល​សុទ្ធសឹង​តែ​ជា​កលល្បិច​រក​ចាប់​កំហុស​ព្រះអង្គ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ខណៈ​នោះ មាន​មហាជន​រាប់​ម៉ឺន​នាក់​ជួបជុំ​គ្នា​ណែនណាន់​តាន់តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស*​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈផារីស៊ី គឺ​ពុតត្បុត​របស់​គេ។</verse>
				<verse number="2">ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​អោយ​គេ​ឃើញ ហើយ​អាថ៌កំបាំង​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​បើក​អោយ​គេ​ដឹង​ដែរ។</verse>
				<verse number="3">ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទីងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។</verse>
				<verse number="4">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។</verse>
				<verse number="5">ខ្ញុំ​សុំ​ប្រាប់​អោយ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។</verse>
				<verse number="6">ធម្មតា​គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។</verse>
				<verse number="7">សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។</verse>
				<verse number="8">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស*​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា*​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="9">រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="10">អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ​បាន ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​ឡើយ។</verse>
				<verse number="11">កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ</verse>
				<verse number="12">ដ្បិត​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា អោយ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។</verse>
				<verse number="13">ក្នុង​ចំណោម​បណ្ដាជន មាន​បុរស​ម្នាក់​ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ! សូម​លោក​ប្រាប់​បង​ខ្ញុំ​អោយ​យក​កេរមត៌ក​មក​ចែក​ខ្ញុំ​ផង»។</verse>
				<verse number="14">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែងតាំង​ខ្ញុំ​អោយ​ធ្វើ​ជា​ចៅក្រម​ចែក​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។</verse>
				<verse number="15">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​បណ្ដាជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ​អោយ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យសម្បត្តិ​ឡើយ»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។</verse>
				<verse number="17">គាត់​រិះគិត​ក្នុង​ចិត្ត​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។</verse>
				<verse number="18">គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​អោយ​ធំៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។</verse>
				<verse number="19">បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សំរាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សំរាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។</verse>
				<verse number="20">ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យសម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សំរាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។</verse>
				<verse number="21">អ្នក​ណា​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សំរាប់​តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​អោយ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ សំរាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀកបំពាក់ សំរាប់​បិទបាំង​រូប​កាយ​ឡើយ</verse>
				<verse number="23">ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀកបំពាក់​ទៅ​ទៀត។</verse>
				<verse number="24">ចូរ​មើល​ក្អែក​វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សាបក្សី​ច្រើន​ណាស់។</verse>
				<verse number="25">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង​បាន​ឡើយ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ដែរ។</verse>
				<verse number="26">ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សំរេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេងៗ​ទៀត។</verse>
				<verse number="27">ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា​វា​មិន​ដែល​នឿយហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន​កាល​ពី​ជំនាន់​ដែល​ទ្រង់​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​ទ្រង់​គ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។</verse>
				<verse number="28">មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះជាម្ចាស់​ផ្ដល់​សំរស់​អោយ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?</verse>
				<verse number="29">ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ</verse>
				<verse number="30">ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។</verse>
				<verse number="31">ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​វិញ ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។</verse>
				<verse number="32">«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះបិតា​របស់​អ្នក​រាល់​គ្នា សព្វ​ព្រះហឫទ័យ​ប្រទាន​ព្រះរាជ្យ​មក​អោយ​អ្នក​រាល់​គ្នា​ហើយ។</verse>
				<verse number="33">ចូរ​លក់​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សំរាប់​ខ្លួន​នៅ​ស្ថាន​បរមសុខ* ជា​ស្ថាន​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។</verse>
				<verse number="34">ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។</verse>
				<verse number="35">«ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​អោយ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។</verse>
				<verse number="36">ចូរ​ប្រព្រឹត្ត​អោយ​បាន​ដូច​ពួក​អ្នក​បំរើ ដែល​រង់ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បំរើ​ទៅ​បើក​ជូន​ភ្លាម។</verse>
				<verse number="37">ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បំរើ​ណា​នៅ​រង់ចាំ​លោក អ្នក​បំរើ​នោះ​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោក​នឹង​អោយ​អ្នក​បំរើ​អង្គុយ​បរិភោគ ហើយ​លោក​រៀបចំ​ខ្លួន​បំរើ​គេ​វិញ។</verse>
				<verse number="38">បើ​លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បំរើ​ទាំង​នោះ​នៅ​រង់ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភមង្គល។</verse>
				<verse number="39">អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​អោយ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។</verse>
				<verse number="40">រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស*​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។</verse>
				<verse number="41">លោក​ពេត្រុស​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សំរាប់​ប្រៀនប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សំរាប់​ប្រៀនប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។</verse>
				<verse number="42">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «បើ​អ្នក​បំរើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប៉ិនប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​អោយ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។</verse>
				<verse number="43">ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បំរើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បំរើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។</verse>
				<verse number="44">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។</verse>
				<verse number="45">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បំរើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បំរើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។</verse>
				<verse number="46">ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បំរើ​នោះ​មិន​បាន​រង់ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង​លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​អោយ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។</verse>
				<verse number="47">អ្នក​បំរើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។</verse>
				<verse number="48">ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​អោយ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុកផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត»។</verse>
				<verse number="49">«ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែនដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ​។</verse>
				<verse number="50">ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​​ម្យ៉ាង។ ខ្ញុំ​តានតឹង​ក្នុង​ចិត្ត​ក្រៃលែង ចង់​តែ​អោយ​ពិធី​នោះ​បាន​សំរេច​ឆាប់ៗ។</verse>
				<verse number="51">កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្តិភាព​អោយ​ផែនដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។</verse>
				<verse number="52">ចាប់​ពី​ពេល​នេះ​ត​ទៅ​ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់</verse>
				<verse number="53">ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយក្មេក»។</verse>
				<verse number="54">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។</verse>
				<verse number="55">កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។</verse>
				<verse number="56">មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​ផែនដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។</verse>
				<verse number="57">«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត?</verse>
				<verse number="58">ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ នៅ​តាម​ផ្លូវ​អ្នក​ត្រូវ​ខំ​សំរុះសំរួល​ជា​មួយ​អ្នក​នោះ​អោយ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​ចៅក្រម ចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​នគរបាល​យក​អ្នក​ទៅ​ដាក់​គុក។</verse>
				<verse number="59">ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះយេស៊ូ អំពី​អ្នក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញបូជា។</verse>
				<verse number="2">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលីឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលីឡេ​ឯ​ទៀតៗ​ឬ​បាន​ជា​គេ​ស្លាប់​របៀប​នេះ?</verse>
				<verse number="3">ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។</verse>
				<verse number="4">ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូសាឡឹម​ឯ​ទៀតៗ​ឬ?</verse>
				<verse number="5">ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។</verse>
				<verse number="6">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ*​មួយ​ដើម​ដុះ​ក្នុង​ចំការ​បុរស​ម្នាក់។ ម្ចាស់​ចំការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ</verse>
				<verse number="7">គាត់​ក៏​ប្រាប់​អ្នក​ថែ​ចំការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។</verse>
				<verse number="8">អ្នក​ថែ​ចំការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំវិញ​ហើយ​ដាក់​ជី។</verse>
				<verse number="9">ប្រហែល​ជា​ឆ្នាំ​ក្រោយ​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។</verse>
				<verse number="10">ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​កំពុង​តែ​ប្រៀនប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ*។</verse>
				<verse number="11">នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​អោយ​ពិការ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង​ងើប​ត្រង់​ពុំ​កើត។</verse>
				<verse number="12">ពេល​ព្រះយេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះអង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «នាង​អើយ! នាង​បាន​ជា​សះស្បើយ​ហើយ»។</verse>
				<verse number="13">ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ផង។</verse>
				<verse number="14">ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះយេស៊ូ​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដាជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។</verse>
				<verse number="15">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។</verse>
				<verse number="16">ឯ​ស្ត្រី​នេះ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​អោយ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។</verse>
				<verse number="17">កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដាជន​ទាំង​មូល​វិញ គេ​រីករាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ។</verse>
				<verse number="18">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើ​ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។</verse>
				<verse number="19">ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចំការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សាបក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។</verse>
				<verse number="20">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។</verse>
				<verse number="21">ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ​ធ្វើ​អោយ​ម្សៅ​នោះ​ដោរ​ឡើង»។</verse>
				<verse number="22">ព្រះយេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀនប្រដៅ​អ្នក​ស្រុក​ផង។</verse>
				<verse number="23">មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! អ្នក​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មាន​ចំនួន​តិច​ទេ​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖</verse>
				<verse number="24">«ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។</verse>
				<verse number="25">កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះអម្ចាស់​អើយ សូម​បើក​ទ្វារ​អោយ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។</verse>
				<verse number="26">អ្នក​រាល់​គ្នា​មុខ​ជា​ជំរាប​លោក​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ធ្លាប់​ប្រៀនប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។</verse>
				<verse number="27">លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​អោយ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។</verse>
				<verse number="28">កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការី*​ទាំងឡាយ ស្ថិត​នៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់ តែ​ព្រះអង្គ​ចោល​អ្នក​រាល់​គ្នា​អោយ​នៅ​ខាង​ក្រៅ អ្នក​រាល់​គ្នា​នឹង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។</verse>
				<verse number="29">មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន ចូល​រួម​ពិធី​ជប់លៀង​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់។</verse>
				<verse number="30">ពេល​នោះ អ្នក​ខ្លះ​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ខ្លះ​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។</verse>
				<verse number="31">នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈផារីស៊ី*​ខ្លះ​មក​ទូល​ព្រះយេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។</verse>
				<verse number="32">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច​ នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​អោយ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។</verse>
				<verse number="33">ប៉ុន្តែ នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ត​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​អោយ​ព្យាការី*​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡឹម​ឡើយ។</verse>
				<verse number="34">អ្នក​ក្រុង​យេរូសាឡឹម អ្នក​ក្រុង​យេរូសាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​អោយ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។</verse>
				<verse number="35">ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ “សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះអង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះអម្ចាស់!” ​»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​ទៅ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈផារីស៊ី*​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គ។</verse>
				<verse number="2">មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះអង្គ។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​អោយ​បាន​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។</verse>
				<verse number="4">គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះយេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​អោយ​ជា រួច​អោយ​គាត់​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="5">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ​ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។</verse>
				<verse number="6">គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​អំពី​សេចក្ដី​ទាំង​នេះ​បាន​ឡើយ។</verse>
				<verse number="7">ព្រះយេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖</verse>
				<verse number="8">«បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់លៀង ក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុក សំរាប់​ភ្ញៀវ​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។</verse>
				<verse number="9">ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​អោយ​អ្នក​ទុក​កន្លែង​កិត្តិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។</verse>
				<verse number="10">ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។</verse>
				<verse number="11">អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។</verse>
				<verse number="12">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ដែល​បាន​យាង​ព្រះអង្គ មក​សោយ​ព្រះស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្តភក្ដិ បង​ប្អូន ញាតិសន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់លៀង​ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។</verse>
				<verse number="14">ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​បាន​ឡើយ គឺ​ព្រះជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។</verse>
				<verse number="15">ក្រោយ​បាន​ឮ​ព្រះបន្ទូល​ទាំង​នេះ​ហើយ បុរស​ម្នាក់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «អ្នក​ណា​បាន​ចូល​រួម​ពិធី​ជប់លៀង​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ប្រាកដ​ជា​មាន​សុភមង្គល*​ហើយ!»។</verse>
				<verse number="16">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។</verse>
				<verse number="17">លុះ​ដល់​ម៉ោង​ជប់លៀង លោក​ចាត់​អ្នក​បំរើ​អោយ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។</verse>
				<verse number="18">ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះសា​បន្ត​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បំរើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចំការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​អោយ​ខ្ញុំ​ផង”។</verse>
				<verse number="19">ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល​សូម​មេត្តា​អភ័យ​ទោស​អោយ​ខ្ញុំ​ផង”។</verse>
				<verse number="20">ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀបការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​បាន​ឡើយ”។</verse>
				<verse number="21">អ្នក​បំរើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជំរាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បំរើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។</verse>
				<verse number="22">បន្តិច​ក្រោយ​មក អ្នក​បំរើ​ជំរាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។</verse>
				<verse number="23">ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បំរើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្សម្នា​អោយ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។</verse>
				<verse number="24">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់លៀង​របស់​ខ្ញុំ​ឡើយ!”»។</verse>
				<verse number="25">មាន​មហាជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ។ ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="26">«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុកម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។</verse>
				<verse number="27">អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។</verse>
				<verse number="28">ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិតគូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​អោយ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា</verse>
				<verse number="29">ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្សម្នា​ឃើញ មុខ​ជា​សើច​ចំអក​អោយ​មិន​ខាន។</verse>
				<verse number="30">គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។</verse>
				<verse number="31">ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ទ្រង់​ត្រូវ​គង់​គិតគូរ​ជា​មុន​សិន​ថា បើ​ទ្រង់​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ទ្រង់​អាច​តទល់​នឹង​បច្ចាមិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា</verse>
				<verse number="32">បើ​ឃើញ​ថា​មិន​អាច​តទល់​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជទូត​អោយ​ទៅ​សុំ​ចរចា​រក​សន្តិភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។</verse>
				<verse number="33">ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះបង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​បាន​ឡើយ»។</verse>
				<verse number="34">«អំបិល​ជា​របស់​មួយ​សំខាន់​ណាស់។ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ម្ដេច​នឹង​អោយ​វា​ប្រៃ​វិញ​បាន?។</verse>
				<verse number="35">វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី​ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">មាន​អ្នក​ទារ​ពន្ធ* និង​មនុស្ស​បាប​ទាំង​អស់ នាំ​គ្នា​ចូល​មក​ជិត​ព្រះយេស៊ូ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="2">ពួក​ខាង​គណៈផារីស៊ី* និង​ពួក​អាចារ្យ*​រអ៊ូរទាំ​ថា៖ «មើល៍! អ្នក​នេះ​រាក់ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ ជា​ប្រស្នា​នេះ​ថា៖</verse>
				<verse number="4">«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅសិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។</verse>
				<verse number="5">កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់​គាត់​ក៏​លើក​ចៀម​ដាក់​លើ ក</verse>
				<verse number="6">ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។</verse>
				<verse number="7">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នៅ​ស្ថាន​បរមសុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះអង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ​ប្រែ​ចិត្ត​គំនិត»។</verse>
				<verse number="8">«ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង* ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀង​បោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។</verse>
				<verse number="9">លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួង*​ដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។</verse>
				<verse number="10">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ព្រះជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ត​គំនិត»។</verse>
				<verse number="11">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​មាន​កូន​ប្រុស​ពីរ​នាក់។</verse>
				<verse number="12">កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា “លោក​ឪពុក! សូម​ចែក​កេរមត៌ក​អោយ​កូន​មក”។ ឪពុក​ក៏​ចែក​មត៌ក​អោយ​កូន។</verse>
				<verse number="13">ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យសម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះខ្ជាយ​បង្ហិន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​អស់​ទៅ។</verse>
				<verse number="14">ពេល​ចាយ​វាយ​ទ្រព្យសម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក កូន​ពៅ​នោះ​ចាប់​ផ្ដើម​ខ្វះ​ខាត។</verse>
				<verse number="15">គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់ គេ​ប្រើ​គាត់​អោយ​មើល​ជ្រូក​តាម​ស្រែ​ចំការ។</verse>
				<verse number="16">គាត់​ចង់​ចំអែត​ក្រពះ​នឹង​ចំណី​ដែល​គេ​ដាក់​អោយ​ជ្រូក​ស៊ី​នោះ​ណាស់ តែ​គ្មាន​អ្នក​ណា​អោយ​បរិភោគ​ឡើយ។</verse>
				<verse number="17">ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​រិះគិត​ក្នុង​ចិត្ត​ថា “អ្នក​បំរើ​របស់​ឪពុក​អញ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរហៀរ​ទាំង​អស់​គ្នា រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។</verse>
				<verse number="18">អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ ហើយ​ជំរាប​គាត់​ថា លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ។</verse>
				<verse number="19">មិន​គួរ​អោយ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូម​លោក​ឪពុក​ចាត់​ទុក​កូន​ជា​អ្នក​បំរើ​ចុះ”។</verse>
				<verse number="20">លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃលែង​ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។</verse>
				<verse number="21">កូន​ពៅ​ជំរាប​ឪពុក​ថា “លោក​ឪពុក កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​លោក​ឪពុក​ដែរ មិន​គួរ​អោយ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ ជា​កូន​ទៀត​ទេ”។</verse>
				<verse number="22">ឪពុក​ប្រាប់​ពួក​អ្នក​បំរើ​ថា “ចូរ​ទៅ​យក​សម្លៀកបំពាក់​ល្អៗ​បំផុត មក​ពាក់​អោយ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ពាក់​អោយ​ផង។</verse>
				<verse number="23">ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់លៀង​អោយ​សប្បាយ​ចុះ</verse>
				<verse number="24">ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់លៀង​យ៉ាង​សប្បាយ។</verse>
				<verse number="25">ពេល​នោះ កូន​ច្បង​នៅ​ឯ​ចំការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចំរៀង​របាំ</verse>
				<verse number="26">គាត់​ហៅ​អ្នក​បំរើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។</verse>
				<verse number="27">អ្នក​បំរើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​អោយ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខសាន្ត”។</verse>
				<verse number="28">កូន​ច្បង​ខឹង​ណាស់​មិន​ព្រម​ចូល​ផ្ទះ​ទេ ឪពុក​ចេញ​មក​អង្វរ​អោយ​ចូល។</verse>
				<verse number="29">កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បំរើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ​បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​អោយ​កូន​ពពែ ដើម្បី​អោយ​ខ្ញុំ​កាប់​ជប់លៀង​ជា​មួយ​មិត្តភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។</verse>
				<verse number="30">ពេល​កូន​លោក​ត្រឡប់​មក​វិញ លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។</verse>
				<verse number="31">ឪពុក​និយាយ​ទៅ​កូន​ថា “កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ជានិច្ច​រហូត​ណា​កូន អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។</verse>
				<verse number="32">យើង​ត្រូវ​តែ​សប្បាយ​រីករាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។ វា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ”»។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «មាន​សេដ្ឋី​មួយ​រូប បាន​ប្រគល់​មុខងារ​អោយ​អ្នក​បំរើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​របស់​លោក។ មាន​គេ​មក​ជំរាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យសម្បត្តិ​លោក​យ៉ាង​ខ្ជះខ្ជាយ។</verse>
				<verse number="2">សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ខុស​ត្រូវ​មក​ប្រាប់​ថា “ចូរ​គិត​បញ្ជី​យក​មក​អោយ​ខ្ញុំ អ្នក​មិន​អាច​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ ព្រោះ​សេចក្ដី​ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​អ្នក មិន​ល្អ​សោះ”។</verse>
				<verse number="3">អ្នក​បំរើ​នោះ​រិះគិត​ក្នុង​ចិត្ត​ថា “ចៅហ្វាយ​លែង​អោយ​អញ​ទទួល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​លោក​ទៀត​ហើយ។ តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ​ហ្ន៎? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ បើ​ដើរ​សុំ​ទាន​ខ្មាស​គេ។</verse>
				<verse number="4">អូ៎! នឹក​ឃើញ​ហើយ គួរ​ធ្វើ​យ៉ាង​នេះ ដើម្បី​អ្នក​ស្រុក​ទទួល​អញ​អោយ​ស្នាក់​នៅ​ផ្ទះ​គេ នៅ​ពេល​អញ​ឈប់​កាន់​កាប់​ការងារ​នេះ”។</verse>
				<verse number="5">គាត់​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​អោយ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?”។</verse>
				<verse number="6">កូន​បំណុល​នោះ​ឆ្លើយ​ថា “ប្រេង​មួយ​រយ​ប៉ោត”។ អ្នក​បំរើ​ប្រាប់​ថា “នេះ​នែ៎! យក​បញ្ជី​របស់​អ្នក​ហើយ​អង្គុយ​ចុះ សរសេរ​យ៉ាង​ប្រញាប់​ដាក់​ថា ជំពាក់​ហាសិប​ប៉ោត”។</verse>
				<verse number="7">បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បំរើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក​ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។</verse>
				<verse number="8">ម្ចាស់​ក៏​សរសើរ​អ្នក​បំរើ​ដែល​ប៉ិនប្រសប់​បោក​បញ្ឆោត។ មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិនប្រសប់​រក​ស៊ី​ជា​មួយ​គ្នា ជាង​អស់​អ្នក​ដែល​ស្គាល់​ពន្លឺ​របស់​ព្រះជាម្ចាស់​ទៅ​ទៀត»។</verse>
				<verse number="9">«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យសម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ ទៅ​ធ្វើ​ទាន​ដើម្បី​អោយ​មាន​មិត្តភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្តភក្ដិ​ទាំង​នោះ នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់។</verse>
				<verse number="10">អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។</verse>
				<verse number="11">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យសម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។</verse>
				<verse number="12">ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​អោយ​ព្រះជាម្ចាស់​ប្រទាន​ទ្រព្យសម្បត្តិ​ដែល​ព្រះអង្គ​បម្រុង​ទុក​សំរាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន!</verse>
				<verse number="13">គ្មាន​អ្នក​ណា​អាច​បំរើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើលងាយ​ម្នាក់​ទៀត​ពុំខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បំរើ​ព្រះជាម្ចាស់​ផង គោរព​បំរើ​ទ្រព្យសម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។</verse>
				<verse number="14">កាល​ពួក​ខាង​គណៈផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​អោយ​ព្រះយេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។</verse>
				<verse number="15">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សំដែង​ឫកពា​អោយ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​អោយ​ស្អប់​ខ្ពើម។</verse>
				<verse number="16">គម្ពីរ​វិន័យ* និង​គម្ពីរ​ព្យាការី*​បាន​ប្រៀនប្រដៅ​មនុស្ស​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​លោក​យ៉ូហានបាទីស្ដ​មក​ដល់។ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​មនុស្សម្នា​បាន​ឮ​ដំណឹងល្អ* អំពី​ព្រះរាជ្យ*​ព្រះជាម្ចាស់ ហើយ​គ្រប់​គ្នា​ខំ​ប្រឹង​ចូល។</verse>
				<verse number="17">ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យវិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។</verse>
				<verse number="18">បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។</verse>
				<verse number="19">«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀកបំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ​មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។</verse>
				<verse number="20">មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។</verse>
				<verse number="21">អ្នក​ឡាសារ​ចង់​បរិភោគ​កំទេច​ម្ហូប​អាហារ ដែល​ជ្រុះ​ពី​តុ​អ្នក​មាន​នោះ​ណាស់ ហើយ​ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។</verse>
				<verse number="22">ថ្ងៃ​មួយ អ្នក​ក្រ​នោះ​ស្លាប់​ទៅ ពួក​ទេវតា*​នាំ​គាត់​យក​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ នៅ​ស្ថាន​បរមសុខ។ រីឯ​អ្នក​មាន​ក៏​ស្លាប់​ដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។</verse>
				<verse number="23">នៅ​ស្ថាន​មនុស្ស​ស្លាប់ អ្នក​មាន​នោះ​រង​ទុក្ខ​ទារុណកម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​ទៅ​លើ​ឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឃើញ​អ្នក​ឡាសារ​នៅ​ក្បែរ​លោក​ដែរ។</verse>
				<verse number="24">គាត់​ស្រែក​អង្វរ​លោក​អប្រាហាំ​ថា “លោក​ឪពុក​អើយ! សូម​អាណិត​មេត្តា​ខ្ញុំ​ផង។ សូម​លោក​ឪពុក​ប្រាប់​ឡាសារ​អោយ​យក​ម្រាម​ដៃ​ជ្រលក់​ទឹក បន្តក់​លើ​អណ្ដាត​ខ្ញុំ​បន្តិច ព្រោះ​នៅ​ក្នុង​ភ្លើង​នេះ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់”។</verse>
				<verse number="25">លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេមក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។</verse>
				<verse number="26">ម្យ៉ាង​ទៀត មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​អ្នក​រាល់​គ្នា ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​អ្នក​រាល់​គ្នា​មក​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ”។</verse>
				<verse number="27">អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្តា​ចាត់​ឡាសារ​អោយ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង</verse>
				<verse number="28">ខ្ញុំ​មាន​បង​ប្អូន​ប្រាំ​នាក់។ សូម​អោយ​ឡាសារ​ទៅ​ប្រាប់​គេ​អោយ​ដឹង​ខ្លួន កុំ​អោយ​គេ​មក​កន្លែង​រង​ទុក្ខ​ទារុណកម្ម​នេះ”។</verse>
				<verse number="29">លោក​អប្រាហាំ​ឆ្លើយ​ថា “បង​ប្អូន​របស់​កូន​បាន​ឮ​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ពួក​ព្យាការី​ហើយ អោយ​គេ​ធ្វើ​តាម​ពាក្យ​លោក​ទាំង​នោះ​ចុះ”។</verse>
				<verse number="30">អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា “ទេ! លោក​ឪពុក ទាល់​តែ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​កែ​ប្រែ​ចិត្ត​គំនិត”។</verse>
				<verse number="31">ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា “ប្រសិន​បើ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ”»។</verse>
			</chapter>
			<chapter number="17">
				<verse number="1">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «មាន​មូល​ហេតុ​ជា​ច្រើន ដែល​តែងតែ​បណ្ដាល​អោយ​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ អ្នក​ណា​នាំ​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ។</verse>
				<verse number="2">ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​អោយ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូចតាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។</verse>
				<verse number="3">ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន! ប្រសិន​បើ​បង​ប្អូន​ណា​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​កែ​ប្រែ​ចិត្ត​គំនិត ចូរ​អត់ទោស​អោយ​គាត់​ទៅ។</verse>
				<verse number="4">ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ប្រាំពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំពីរ​ដង ដោយ​ពោល​ថា “ខ្ញុំ​ស្ដាយ​ដោយ​បាន​ធ្វើ​ខុស” ចូរ​អត់ទោស​អោយ​គាត់​ទៅ»។</verse>
				<verse number="5">ពួក​សាវ័ក*​ទូល​ព្រះអម្ចាស់​ថា៖ «សូម​ព្រះអង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។</verse>
				<verse number="6">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រំលើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។</verse>
				<verse number="7">«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា នរណា​ម្នាក់​មាន​អ្នក​បំរើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ។ ពេល​អ្នក​បំរើ​នោះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ ម្ចាស់​មិន​ដែល​និយាយ​ថា “សូម​អញ្ជើញ​មក​ពិសា​បាយ”ទេ។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ ម្ចាស់​តែងតែ​និយាយ​ទៅ​កាន់​អ្នក​បំរើ​ថា “ចូរ​រៀបចំ​បាយ​ទឹក​អោយ​ខ្ញុំ រួច​ទៅ​ផ្លាស់​ខោអាវ​មក​បំរើ​ខ្ញុំ​ពេល​ខ្ញុំ​បរិភោគ ចាំ​ខ្ញុំ​បរិភោគ​រួច សឹម​អ្នក​បរិភោគ​តាម​ក្រោយ”។</verse>
				<verse number="9">ម្ចាស់​មិន​ដែល​អរគុណ​អ្នក​បំរើ ដែល​បាន​ធ្វើ​តាម​បង្គាប់​ខ្លួន​នោះ​ឡើយ។</verse>
				<verse number="10">រីឯ​អ្នក​រាល់​គ្នា​វិញ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ព្រះបញ្ជា​របស់​ព្រះជាម្ចាស់​សព្វ​គ្រប់​ហើយ ចូរ​ពោល​ថា “យើង​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បំរើ​ធម្មតា​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​បាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើ”»។</verse>
				<verse number="11">កាល​ព្រះយេស៊ូ​កំពុង​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម ព្រះអង្គ​យាង​កាត់​តាម​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ។</verse>
				<verse number="12">ពេល​ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​ព្រះអង្គ។ គេ​ឈរ​ពី​ចម្ងាយ</verse>
				<verse number="13">ស្រែក​ឡើង​ថា៖ «លោក​គ្រូ​យេស៊ូ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។</verse>
				<verse number="14">ព្រះយេស៊ូ​ទត​មើល​គេ​ហើយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន​អោយ​ពួក​បូជាចារ្យ*​ឃើញ​ចុះ»។ ពេល​អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ គេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ*​ទាំង​អស់​គ្នា។</verse>
				<verse number="15">ពេល​ឃើញ​ខ្លួន​បាន​ជា​សះស្បើយ​ដូច្នេះ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ត្រឡប់​មក​វិញ​ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ​ផង។</verse>
				<verse number="16">គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ អោន​ក្បាល​ដល់​ដី ហើយ​អរ​ព្រះគុណ​ព្រះអង្គ អ្នក​នោះ​ជា​អ្នក​ស្រុក​សាម៉ារី។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើ​ទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់ៗ​គ្នា​ទេ ឬ​ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?</verse>
				<verse number="18">មាន​តែ​ជន​បរទេស​ម្នាក់​វិល​ត្រឡប់​មក​វិញ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់!»។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ»។</verse>
				<verse number="20">ពួក​ខាង​គណៈផារីស៊ី*​ទូល​សួរ​ព្រះយេស៊ូ​ថា ព្រះជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណា។ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ព្រះរាជ្យ​ព្រះជាម្ចាស់​មិន​មែន​មក តាម​បែប​ដែល​មនុស្ស​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។</verse>
				<verse number="21">គេ​ពុំ​អាច​ពោល​ថា “ព្រះរាជ្យ​ព្រះជាម្ចាស់​នៅ​ទី​នេះ ឬ​ព្រះរាជ្យ​ព្រះជាម្ចាស់​នៅ​ទី​នោះ”បាន​ទេ។ ចូរ​ដឹង​ថា ព្រះរាជ្យ​ព្រះជាម្ចាស់​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="22">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់ សិស្ស*​ថា៖ «ពេល​ក្រោយ​អ្នក​រាល់​គ្នា​ចង់​ឃើញ​ថ្ងៃ​ដែល​បុត្រ​មនុស្ស*​យាង​មក សូម្បី​តែ​មួយ​ថ្ងៃ​ក៏​បាន​ដែរ តែ​អ្នក​រាល់​គ្នា​ពុំ​ឃើញ​ឡើយ។</verse>
				<verse number="23">ពេល​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ”កុំ​រត់​ទៅ​អោយ​សោះ។</verse>
				<verse number="24">បុត្រ​មនុស្ស​នឹង​យាង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺឆ្វាច ឆូត​កាត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង។</verse>
				<verse number="25">ប៉ុន្តែ បុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជា​មុន​សិន ហើយ​មនុស្ស​សម័យ​ឥឡូវ​នេះ​នឹង​បោះ​បង់​លោក​ចោល។</verse>
				<verse number="26">នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ*​ដែរ។</verse>
				<verse number="27">កាល​ណោះ​មនុស្សម្នា​គិត​តែ​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់​។</verse>
				<verse number="28">នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត*​​ដែរ កាល​ណោះ​មនុស្សម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។</verse>
				<verse number="29">ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់ធ័រ​បង្អុរ​ពី​លើ​មេឃ​មក ដូច​ភ្លៀង​បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។</verse>
				<verse number="30">នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ។</verse>
				<verse number="31">នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចំការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អោយ​សោះ។</verse>
				<verse number="32">ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។</verse>
				<verse number="33">អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។</verse>
				<verse number="34">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ​បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​អោយ​នៅ។</verse>
				<verse number="35">បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​អោយ​នៅ។ [</verse>
				<verse number="36">បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចំការ ព្រះជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​អោយ​នៅ]»។</verse>
				<verse number="37">ពួក​សិស្ស*​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ហេតុការណ៍​ទាំង​នេះ នឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «សាកសព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា ពន្យល់​សិស្ស*​អោយ​ដឹង​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖</verse>
				<verse number="2">«នៅ​ក្នុង​ក្រុង​មួយ មាន​ចៅក្រម​ម្នាក់ ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។</verse>
				<verse number="3">មាន​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅក្រម​ថា “សូម​លោក​រក​យុត្តិធម៌​អោយ​នាង​ខ្ញុំ​ផង”។</verse>
				<verse number="4">ប៉ុន្តែ ចៅក្រម​មិន​ព្រម​កាត់​ក្ដី​អោយ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ</verse>
				<verse number="5">ក៏​អញ​ត្រូវ​តែ​កាត់​ក្ដី​អោយ​ស្ត្រី​មេម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្ដី​អោយ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។</verse>
				<verse number="6">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅក្រម​ដ៏​អាក្រក់​នេះ​ចុះ។</verse>
				<verse number="7">ចំណង់​បើ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌​អោយ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ហើយ​ដែល​អង្វរ​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ ព្រះអង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ​។</verse>
				<verse number="8">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​អោយ​គេ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស*​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែនដី​នេះ​ឬ​ទេ?»។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​មួយ​ទៀត ទៅ​កាន់​អ្នក​ខ្លះ​ដែល​នឹក​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ហើយ​បែរ​ជា​មើលងាយ​អ្នក​ដទៃ។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន*​ក្នុង​ព្រះវិហារ*។ ម្នាក់​ខាង​គណៈផារីស៊ី* ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ*។</verse>
				<verse number="11">បុរស​ខាង​គណៈផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា “បពិត្រ​ព្រះជាម្ចាស់ ទូលបង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតៗ​ទេ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​ទូលបង្គំ​ក៏​មិន​ដូច​អ្នក​ទារ​ពន្ធ​នេះ​ដែរ</verse>
				<verse number="12">ទូលបង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ទូលបង្គំ​ថ្វាយ​របស់​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​រក​បាន​មួយ​ភាគ​ដប់​ដល់​ព្រះអង្គ”។</verse>
				<verse number="13">រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​ទូល​ថា “ឱ​ព្រះជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង”។</verse>
				<verse number="14">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​ប្រោស​អ្នក​ទារ​ពន្ធ​នេះ​អោយ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។</verse>
				<verse number="15">មាន​មនុស្សម្នា​បី​ទារក​មក​អោយ​ព្រះយេស៊ូ​ដាក់​ព្រះហស្ដ​លើ​វា។ ឃើញ​ដូច្នោះ ពួក​សិស្ស*​ស្ដី​បន្ទោស​គេ</verse>
				<verse number="16">តែ​ព្រះយេស៊ូ​សុំ​អោយ​គេ​យក​ទារក​ទាំង​នោះ​មក​ជិត​ព្រះអង្គ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេង​ទាំង​នេះ​ទេ ទើប​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​បាន។</verse>
				<verse number="17">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះជាម្ចាស់​ដូច​ក្មេង​តូច​មួយ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះរាជ្យ​ព្រះអង្គ​មិន​បាន​ឡើយ»។</verse>
				<verse number="18">មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​អោយ​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ទុក​ជា​មត៌ក?»។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ថា​ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។</verse>
				<verse number="20">លោក​ស្គាល់​បទ​បញ្ជា*​ស្រាប់​ហើយ​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យសម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​អោយ​គេ​មាន​ទោស ចូរ​គោរព​មាតាបិតា”» ។</verse>
				<verse number="21">បុរស​នោះ​ទូល​ព្រះយេស៊ូ​ថា “ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មក”។</verse>
				<verse number="22">ព្រះយេស៊ូ​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «នៅ​សល់​កិច្ចការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​លក់ ហើយ​ចែក​អោយ​ជន​ក្រីក្រ។ ធ្វើ​ដូច្នេះ លោក​នឹង​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ​ចុះ»។</verse>
				<verse number="23">ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មាន​ស្ដុកស្ដម្ភ។</verse>
				<verse number="24">កាល​ព្រះយេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ត ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​ព្រះជាម្ចាស់​ណាស់</verse>
				<verse number="25">សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​ទៀត»។</verse>
				<verse number="26">អស់​អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ពោល​ឡើង​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។</verse>
				<verse number="27">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។</verse>
				<verse number="28">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ អ្វីៗ​ដែល​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​បាន​លះបង់​ចោល​ទាំង​អស់ ហើយ​មក​តាម​ព្រះអង្គ»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះបង់​ផ្ទះ​សម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង​បង​ប្អូន ដោយ​យល់​ដល់​ព្រះរាជ្យ​ព្រះជាម្ចាស់</verse>
				<verse number="30">អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើសលប់ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។</verse>
				<verse number="31">ព្រះយេស៊ូ​នាំ​សាវ័ក*​ទាំង​ដប់ពីរ​រូប ចេញ​ទៅ​ជា​មួយ​ព្រះអង្គ។ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម អ្វីៗ​ទាំង​អស់​ដែល​ព្យាការី*​បាន​ចែង​ទុក អំពី​បុត្រ​មនុស្ស*​នឹង​កើត​មាន​នៅ​ទី​នោះ</verse>
				<verse number="32">គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​ត្មះតិះដៀល​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។</verse>
				<verse number="33">គេ​នឹង​យក​រំពាត់​វាយ​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក​លោក​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="34">ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះបន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។</verse>
				<verse number="35">កាល​ព្រះយេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។</verse>
				<verse number="36">ពេល​គាត់​ឮ​ស្នូរ​បណ្ដាជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី</verse>
				<verse number="37">គេ​ប្រាប់​គាត់​ថា ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។</verse>
				<verse number="38">មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។</verse>
				<verse number="39">ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​អោយ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។</verse>
				<verse number="40">ព្រះយេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​អោយ​នាំ​គាត់​ចូល​មក​ជិត​ព្រះអង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖</verse>
				<verse number="41">«តើ​អ្នក​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​ព្រះអង្គ​ប្រោស​អោយ​ភ្នែក​ទូលបង្គំ បាន​ភ្លឺ​ឡើង​វិញ​ផង»។</verse>
				<verse number="42">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​អោយ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។</verse>
				<verse number="43">រំពេច​នោះ​គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះយេស៊ូ​ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ប្រជាជន​ទាំង​មូល​បាន​ឃើញ​ហេតុការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ទាំង​អស់​គ្នា។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ព្រះយេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទីក្រុង។</verse>
				<verse number="2">មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ* គាត់​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន។</verse>
				<verse number="3">គាត់​ចង់​ឃើញ​ព្រះយេស៊ូ​មាន​ភិនភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះអង្គ​មិន​ឃើញ​ទេ។</verse>
				<verse number="4">គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះយេស៊ូ ព្រោះ​ព្រះអង្គ​ត្រូវ​យាង​កាត់​តាម​នោះ។</verse>
				<verse number="5">កាល​ព្រះយេស៊ូ​យាង​មក​ដល់ ព្រះអង្គ​ងើប​ព្រះភក្ត្រ​ឡើង ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។</verse>
				<verse number="6">លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះយេស៊ូ​ដោយ​អំណរ។</verse>
				<verse number="7">កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ​គេ​រអ៊ូរទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។</verse>
				<verse number="8">លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យសម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កំរិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ដ្បិត​បុរស​នេះ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ដែរ។</verse>
				<verse number="10">បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។</verse>
				<verse number="11">កាល​ព្រះយេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡឹម​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះអង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះរាជ្យ*​ព្រះជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជាភិសេក។ កាល​ណា​ទទួល​រាជាភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។</verse>
				<verse number="13">មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បំរើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​អោយ​គេ​មួយ​ណែន​​ម្នាក់ៗ​ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។</verse>
				<verse number="14">រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​អោយ​ទៅ​តាម​ក្រោយ​នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​អោយ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។</verse>
				<verse number="15">លុះ​បាន​ទទួល​រាជាភិសេក​ហើយ ព្រះរាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ទ្រង់​កោះ​ហៅ​អ្នក​បំរើ​ទាំង​ដប់​នាក់ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ណែន​នោះ​មក​សួរ ដើម្បី​អោយ​ដឹង​ថា​ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។</verse>
				<verse number="16">អ្នក​បំរើ​ទី​មួយ​ចូល​មក​គាល់​ទូល​ថា “បពិត្រ​ព្រះអម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក ទូលបង្គំ​ចំណេញ​បាន​ដប់​ណែន”។</verse>
				<verse number="17">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បំរើ​ដ៏​ប្រសើរ​អើយ យើង​តែងតាំង​អ្នក​អោយ​គ្រប់គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ”។</verse>
				<verse number="18">អ្នក​បំរើ​ទី​ពីរ​ចូល​មក​ទូល​ថា “បពិត្រ​ព្រះអម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។</verse>
				<verse number="19">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​គាត់​ថា “យើង​តែងតាំង​អ្នក​អោយ​គ្រប់គ្រង​លើ​ក្រុង​ប្រាំ”។</verse>
				<verse number="20">អ្នក​បំរើ​ម្នាក់​ទៀត​ចូល​មក​ទូល​ថា “បពិត្រ​ព្រះអម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះអង្គ ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។</verse>
				<verse number="21">ទូលបង្គំ​នឹក​ខ្លាច​ព្រះអង្គ ដ្បិត​ទ្រង់​ប្រិតប្រៀង​ណាស់។ ព្រះអង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​ព្រះអង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ទ្រង់​មិន​បាន​សាប​ព្រោះ”។</verse>
				<verse number="22">ព្រះរាជា​មាន​រាជឱង្ការ​ទៅ​អ្នក​បំរើ​នោះ​ថា “នែ៎​អ្នក​បំរើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក អោយ​ស្រប​តាម​ពាក្យ​សំដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិតប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ</verse>
				<verse number="23">ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដើម្បី​អោយ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការ នៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។</verse>
				<verse number="24">បន្ទាប់​មក ព្រះរាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​អោយ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។</verse>
				<verse number="25">អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះអម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។</verse>
				<verse number="26">ព្រះរាជា​មាន​រាជឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្តិចបន្តួច​ក៏​មិន​សល់​ផង។</verse>
				<verse number="27">ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​អោយ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។</verse>
				<verse number="28">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​យាង​នាំ​មុខ​បណ្ដាជន ឡើង​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="29">លុះ​ព្រះអង្គ​យាង​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេតថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​អោយ​ទៅ​មុន</verse>
				<verse number="30">ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។</verse>
				<verse number="31">ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះអម្ចាស់​ត្រូវ​ការ​វា”»។</verse>
				<verse number="32">សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​គេ​មែន។</verse>
				<verse number="33">ពេល​គេ​កំពុង​ស្រាយ​កូន​លា​ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?»</verse>
				<verse number="34">សិស្ស​ឆ្លើយ​ថា៖ «ព្រះអម្ចាស់​ត្រូវ​ការ​វា»។</verse>
				<verse number="35">បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះយេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា​ថ្វាយ​ព្រះអង្គ​គង់។</verse>
				<verse number="36">នៅ​ពេល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្សម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។</verse>
				<verse number="37">កាល​ព្រះយេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូសាឡឹម មាន​សិស្ស​ច្រើន​កុះករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។</verse>
				<verse number="38">គេ​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះមហាក្សត្រ​ដែល​យាង​មក ក្នុង​ព្រះនាម​ព្រះអម្ចាស់! សូម​សន្តិភាព​កើត​ពី​ស្ថាន​បរមសុខ*​មក សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត!» ​។</verse>
				<verse number="39">មាន​អ្នក​ខាង​គណៈផារីស៊ី*​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ​សូម​ឃាត់​សិស្ស​របស់​លោក​អោយ​នៅ​ស្ងៀម​ផង!»។</verse>
				<verse number="40">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។</verse>
				<verse number="41">កាល​ព្រះយេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូសាឡឹម ព្រះអង្គ​ទត​ឃើញ​ទីក្រុង ហើយ​ទ្រង់​ព្រះកន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="42">«យេរូសាឡឹម​អើយ! គួរ​អោយ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​មក​អ្នក​សោះ ដោយ​អត្ថន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។</verse>
				<verse number="43">នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោមព័ទ្ធ​ជុំវិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស</verse>
				<verse number="44">គេ​នឹង​កំទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​អោយ​វិនាស​បង់​ផង។ គេ​មិន​ទុក​អោយ​ដុំ​ថ្ម នៅ​ត្រួត​ពី​លើ​គ្នា ក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។</verse>
				<verse number="45">ព្រះយេស៊ូ​យាង​ចូល​ព្រះវិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ</verse>
				<verse number="46">ដោយ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សំរាប់​អធិស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ »។</verse>
				<verse number="47">ព្រះយេស៊ូ​បាន​បង្រៀន​គេ នៅ​ក្នុង​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជាចារ្យ* ពួក​អាចារ្យ* និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គ។</verse>
				<verse number="48">ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជាជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះបន្ទូល​ព្រះអង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។</verse>
			</chapter>
			<chapter number="20">
				<verse number="1">ថ្ងៃ​មួយ ព្រះយេស៊ូ​កំពុង​តែ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះវិហារ ព្រម​ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ* មាន​ក្រុម​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ</verse>
				<verse number="2">ទូល​សួរ​ព្រះអង្គ​ថា៖ «សុំ​លោក​ប្រាប់​អោយ​យើង​ដឹង​ផង លោក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​អោយ​លោក?»។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ សូម​ប្រាប់​ខ្ញុំ​មើល៍</verse>
				<verse number="4">តើ​នរណា​ចាត់​លោក​យ៉ូហាន​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះជាម្ចាស់ ឬ​មនុស្ស?»។</verse>
				<verse number="5">គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះជាម្ចាស់​ចាត់​លោក​យ៉ូហាន​អោយ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?”។</verse>
				<verse number="6">បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​អោយ​មក”ប្រជាជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី*​មែន»។</verse>
				<verse number="7">ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ មិន​ដឹង​ជា​អ្នក​ណា​ចាត់​លោក​យ៉ូហាន​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឡើយ»។</verse>
				<verse number="8">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។</verse>
				<verse number="9">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ប្រជាជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំងបាយជូរ​មួយ​ចំការ ហើយ​ប្រវាស់​អោយ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។</verse>
				<verse number="10">លុះ​ដល់​ទំពាំងបាយជូរ​ទុំ គាត់​ចាត់​អ្នក​បំរើ​ម្នាក់​អោយ​មក​ជួប​ពួក​អ្នក​ថែ​ចំការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយដំ​អ្នក​បំរើ ហើយ​បណ្ដេញ​អោយ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។</verse>
				<verse number="11">ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បំរើ​ម្នាក់​ទៀត​អោយ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​អោយ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។</verse>
				<verse number="12">គាត់​ក៏​ចាត់​អ្នក​បំរើ​ម្នាក់​ទៀត​អោយ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចំការ​បាន​វាយដំ​អ្នក​បំរើ​នេះ​អោយ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចំការ។</verse>
				<verse number="13">ម្ចាស់​ចំការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អោយ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំខាន”។</verse>
				<verse number="14">ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចំការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចំការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចំការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។</verse>
				<verse number="15">គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចំការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?។</verse>
				<verse number="16">គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែរក្សា​ចំការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចំការ​ទំពាំងបាយជូរ​ទៅ​អោយ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះបន្ទូល​នេះ​គេ​ពោល​ថា៖ «ទេ! កុំ​អោយ​កើត​មាន​ដូច្នោះ​ឡើយ»។</verse>
				<verse number="17">ព្រះយេស៊ូ​ទត​សម្លឹង​ទៅ​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត” ​ តើ​ពាក្យ​នេះ​មាន​ន័យ​ដូច​ម្ដេច?។</verse>
				<verse number="18">អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេចខ្ទាំ​មិន​ខាន។ បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​អោយ​ស្លាប់​ជា​ប្រាកដ​ដែរ»។</verse>
				<verse number="19">ពេល​នោះ ពួក​អាចារ្យ* និង​ពួក​នាយក​បូជាចារ្យ* រក​មធ្យោបាយ​ចាប់​ព្រះយេស៊ូ ដ្បិត​គេ​យល់​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជាជន។</verse>
				<verse number="20">ពួក​គេ​នាំ​គ្នា​ឃ្លាំ​មើល​ព្រះយេស៊ូ ហើយ​ចាត់​មនុស្ស​អោយ​ទៅ​តាម​ដាន​យក​ការណ៍​ពី​ព្រះអង្គ។ អ្នក​ទាំង​នោះ​តាំង​ខ្លួន​ជា​មនុស្ស​ប្រកាន់​ឫកពា​ត្រឹម​ត្រូវ ចាំ​ចាប់​កំហុស​ព្រះយេស៊ូ នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញាធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសាភិបាល។</verse>
				<verse number="21">គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​ពាក្យ​ដែល​លោក​គ្រូ​ប្រៀនប្រដៅ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ លោក​គ្រូ​ប្រៀនប្រដៅ​សេចក្ដី​ពិត អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ។</verse>
				<verse number="22">សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​អោយ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។</verse>
				<verse number="23">ព្រះយេស៊ូ​ឈ្វេង​យល់​ពុត​ត្បុត​របស់​ពួក​គេ ទើប​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="24">«ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​អោយ​ខ្ញុំ​មើល​មើល៍ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។</verse>
				<verse number="25">ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។</verse>
				<verse number="26">អ្នក​ទាំង​នេះ​ពុំ​អាច​ចាប់​កំហុស​ព្រះអង្គ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល នៅ​មុខ​ប្រជាជន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះបន្ទូល​ឆ្លើយ​តប​របស់​ព្រះអង្គ​ធ្វើ​អោយ​គេ​ងឿងឆ្ងល់ ហើយ​គេ​ក៏​នៅ​ស្ងៀម។</verse>
				<verse number="27">មាន​អ្នក​ខាង​គណៈសាឌូស៊ី*​ខ្លះ ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖</verse>
				<verse number="28">«លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​អោយ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​អោយ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ត​ពូជ​អោយ​បង​ប្រុស​របស់​ខ្លួន។</verse>
				<verse number="29">ឧបមា​ថា មាន​បង​ប្អូន​ប្រុសៗ​ប្រាំពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀបការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។</verse>
				<verse number="30">ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀបការ​នឹង​បង​ថ្លៃ​មេម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។</verse>
				<verse number="31">បន្ទាប់​មក បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​បាន​រៀបការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅ​តែ​គ្មាន​កូន​ទេ។</verse>
				<verse number="32">នៅ​ទី​បំផុត​ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។</verse>
				<verse number="33">លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ</verse>
				<verse number="35">ប៉ុន្តែ អស់​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ប្រោស​អោយ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ​គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។</verse>
				<verse number="36">អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា*។ គេ​ជា​បុត្រ​របស់​ព្រះជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។</verse>
				<verse number="37">លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថបទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះអម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប ។</verse>
				<verse number="38">ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះអង្គ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។</verse>
				<verse number="39">ពួក​អាចារ្យ*​ខ្លះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ល្អ​ណាស់»។</verse>
				<verse number="40">បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះអង្គ អំពី​រឿង​អ្វី​ទៀត​ឡើយ។</verse>
				<verse number="41">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្សម្នា​ថា ព្រះគ្រិស្ដ*​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច្នេះ?</verse>
				<verse number="42">ដ្បិត​ក្នុង​គម្ពីរ​ទំនុកតម្កើង ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថាៈ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះអម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង</verse>
				<verse number="43">ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​ព្រះអង្គ” ។</verse>
				<verse number="44">បើ​ព្រះបាទ​ដាវីឌ​ហៅ​ព្រះគ្រិស្ដ​ថា ព្រះអម្ចាស់ ដូច្នេះ តើ​អោយ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។</verse>
				<verse number="45">នៅ​ពេល​ប្រជាជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះអង្គ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖</verse>
				<verse number="46">«ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​អោយ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​អោយ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់លៀង។</verse>
				<verse number="47">អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ព្រះយេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះជាម្ចាស់។</verse>
				<verse number="2">ព្រះអង្គ​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេន មក​ដាក់​ក្នុង​ហិប​នោះ​ដែរ។</verse>
				<verse number="3">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់</verse>
				<verse number="4">ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​សំរាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះជាម្ចាស់​ដែរ»។</verse>
				<verse number="5">អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះវិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះជាម្ចាស់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="6">«នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។</verse>
				<verse number="7">គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះគ្រូ​អើយ! ហេតុការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សំគាល់​អ្វី​អោយ​យើង​ដឹង​ថា ព្រឹត្តិការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។</verse>
				<verse number="8">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ”កុំ​តាម​អ្នក​ទាំង​នោះ​អោយ​សោះ។</verse>
				<verse number="9">កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះបោរ មិន​ត្រូវ​ភ័យ​តក់ស្លុត​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត ​</verse>
				<verse number="11">នឹង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត ព្រម​ទាំង​មាន​អព្ភូតហេតុ​ផ្សេងៗ បណ្ដាល​អោយ​ភ័យ​តក់ស្លុត និង​មាន​ទី​សំគាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។</verse>
				<verse number="12">ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​អោយ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។</verse>
				<verse number="13">ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​អោយ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។</verse>
				<verse number="14">ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី</verse>
				<verse number="15">ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​អោយ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។</verse>
				<verse number="16">សូម្បី​តែ​ឪពុកម្ដាយ បង​ប្អូន​ញាតិសន្ដាន និង​មិត្តភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​អោយ​គេ​សម្លាប់​ផង​ដែរ។</verse>
				<verse number="17">មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។</verse>
				<verse number="18">ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។</verse>
				<verse number="19">អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ​ទ្រាំ»។</verse>
				<verse number="20">«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កងទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។</verse>
				<verse number="21">ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូសាឡឹម ត្រូវ​រត់​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។</verse>
				<verse number="22">គ្រា​នោះ ជា​គ្រា​ដែល​ព្រះជាម្ចាស់​ធ្វើ​ទោស​ប្រជារាស្ត្រ​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។</verse>
				<verse number="23">គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ កូន​មុខ​ជា​វេទនា​ពុំខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​នេះ។</verse>
				<verse number="24">គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម អោយ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូសាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។</verse>
				<verse number="25">«គ្រា​នោះ នឹង​មាន​ទី​សំគាល់​នៅ​ក្នុង​ព្រះអាទិត្យ​ក្នុង​ព្រះច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក</verse>
				<verse number="26">មនុស្សម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ឫទ្ធិបារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។</verse>
				<verse number="27">ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក* ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ពន់​ពេក​ក្រៃ។</verse>
				<verse number="28">កាល​ណា​ព្រឹត្តិការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។</verse>
				<verse number="29">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ* និង​ដើម​ឈើ​ទាំង​អស់​ចុះ!</verse>
				<verse number="30">កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ ជិត​មក​ដល់​ហើយ។</verse>
				<verse number="31">ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​មក​ជិត​បង្កើយ​ហើយ។</verse>
				<verse number="32">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​រស់​នៅ​ឡើយ។</verse>
				<verse number="33">ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។</verse>
				<verse number="34">«ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​អោយ​មែន​ទែន! កុំ​បណ្ដោយ​អោយ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់​ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង​ប្រៀប​ខ្លួន</verse>
				<verse number="35">ដ្បិត​ថ្ងៃ​នោះ​មក​ដល់ ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទាំង​មូល។</verse>
				<verse number="36">ចូរ​ប្រុង​ស្មារតី និង​ទូលអង្វរ​គ្រប់​ពេល​វេលា ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​អោយ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។</verse>
				<verse number="37">ពេល​ថ្ងៃ​ព្រះយេស៊ូ​តែង​ប្រៀនប្រដៅ​គេ​នៅ​ក្នុង​ព្រះវិហារ* ហើយ​នៅ​ពេល​យប់ ព្រះអង្គ​យាង​ចេញ​ទៅ​សំរាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។</verse>
				<verse number="38">ប្រជាជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​នៅ​ក្នុង​ព្រះវិហារ*។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ</verse>
				<verse number="2">ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជាជន។</verse>
				<verse number="3">ពេល​នោះ មារសាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត​ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់ពីរ​រូប។</verse>
				<verse number="4">យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ* អំពី​ឧបាយកល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។</verse>
				<verse number="5">លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​អោយ​ប្រាក់​គាត់។</verse>
				<verse number="6">យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ មិន​អោយ​បណ្ដាជន​ដឹង​ឡើយ។</verse>
				<verse number="7">លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា សំរាប់​បុណ្យ​ចម្លង</verse>
				<verse number="8">ព្រះយេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​អោយ​ទៅ​មុន ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់លៀង សំរាប់​យើង​នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។</verse>
				<verse number="9">អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះគ្រូ​ចង់​អោយ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង នៅ​កន្លែង​ណា?»។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ពេល​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ដែល​គាត់​ចូល</verse>
				<verse number="11">ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​ថា “លោក​គ្រូ​ចាត់​យើង​អោយ​មក​សួរ​អ្នក​ថា បន្ទប់​ដែល​លោក​នឹង​ជប់លៀង​ជា​មួយ​សិស្ស​ក្នុង​ពេល​បុណ្យ​ចម្លង នៅ​ឯ​ណា?”។</verse>
				<verse number="12">ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ​ដែល​រៀបចំ​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង​នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។</verse>
				<verse number="13">អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន។ គេ​រៀបចំ​ម្ហូប​អាហារ​សំរាប់​បុណ្យ​ចម្លង*។</verse>
				<verse number="14">លុះ​ដល់​ពេល​កំណត់​ហើយ ព្រះយេស៊ូ​ក៏​រួម​តុ​ជា​មួយ​ក្រុម​សាវ័ក*</verse>
				<verse number="15">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង*​នេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់!។</verse>
				<verse number="16">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សំរេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះរាជ្យ* ព្រះជាម្ចាស់»។</verse>
				<verse number="17">ព្រះអង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។</verse>
				<verse number="18">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះរាជ្យ*​ព្រះជាម្ចាស់​មក​ដល់»។</verse>
				<verse number="19">បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​អោយ​គេ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។</verse>
				<verse number="20">លុះ​ជប់លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រី*​ថ្មី​ចង​ឡើង ដោយសារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សំរាប់​អ្នក​រាល់​គ្នា។</verse>
				<verse number="21">ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។</verse>
				<verse number="22">បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស មុខ​ជា​ត្រូវ​វេទនា​ពុំខាន»។</verse>
				<verse number="23">ពេល​នោះ ពួក​សិស្ស*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។</verse>
				<verse number="24">ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។</verse>
				<verse number="25">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំងឡាយ​តែងតែ​ត្រួតត្រា​លើ​ប្រជារាស្ត្រ ហើយ​អ្នក​កាន់​អំណាច​តែង​អោយ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។</verse>
				<verse number="26">រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បំរើ​គេ​វិញ។</verse>
				<verse number="27">អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បំរើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បំរើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បំរើ​ទៅ​វិញ។</verse>
				<verse number="28">គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជានិច្ច។</verse>
				<verse number="29">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះរាជ្យ*​អោយ​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​បាន​ប្រគល់​មក​អោយ​ខ្ញុំ​ដែរ។</verse>
				<verse number="30">ក្នុង​ព្រះរាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល»។</verse>
				<verse number="31">«ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាមទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។</verse>
				<verse number="32">ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង​ប្អូន​របស់​អ្នក​អោយ​មាន​ជំនឿ​មាំមួន​ផង»។</verse>
				<verse number="33">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះអង្គ​រហូត»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។</verse>
				<verse number="35">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។</verse>
				<verse number="36">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។</verse>
				<verse number="37">ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា“គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ” ។ ហេតុការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។</verse>
				<verse number="38">ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។</verse>
				<verse number="39">ព្រះយេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះអង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។</verse>
				<verse number="40">កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​អោយ​ចាញ់​ការ​ល្បួង​ឡើយ»។</verse>
				<verse number="41">បន្ទាប់​មក ព្រះអង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះអង្គ​លុត​ជង្គង់​ចុះ​ទូលអង្វរ​ថា៖</verse>
				<verse number="42">«ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​អោយ​សំរេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​អោយ​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។</verse>
				<verse number="43">ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរមសុខ*​មក អោយ​ព្រះអង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។</verse>
				<verse number="44">ព្រះយេស៊ូ​ព្រួយ​អន្ទះអន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូលអង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។</verse>
				<verse number="45">កាល​ព្រះអង្គ​ទូលអង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង​ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។</verse>
				<verse number="46">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន* កុំ​អោយ​ចាញ់​ការ​ល្បួង»។</verse>
				<verse number="47">នៅ​ពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដាជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់ពីរ។ គាត់​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ថើប​ព្រះអង្គ។</verse>
				<verse number="48">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។</verse>
				<verse number="49">ពួក​អ្នក​នៅ​ជា​មួយ​ព្រះយេស៊ូ ឃើញ​ហេតុការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! តើ​អោយ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។</verse>
				<verse number="50">សិស្ស​ម្នាក់​បាន​កាប់​អ្នក​បំរើ​របស់​លោក​មហា​បូជាចារ្យ*​មួយ​ដាវ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។</verse>
				<verse number="51">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​អោយ​បាន​ជា​ដូច​ដើម​វិញ។</verse>
				<verse number="52">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​នាយក​បូជាចារ្យ* មេ​ក្រុម​រក្សា​ព្រះវិហារ និង​ពួក​ព្រឹទ្ធាចារ្យ*​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។</verse>
				<verse number="53">ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។</verse>
				<verse number="54">ពួក​គេ​ចាប់​ព្រះយេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។</verse>
				<verse number="55">គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទីលាន ហើយ​អង្គុយ​ជុំវិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។</verse>
				<verse number="56">ស្ត្រី​បំរើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់​ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។</verse>
				<verse number="57">លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។</verse>
				<verse number="58">មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។</verse>
				<verse number="59">ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។</verse>
				<verse number="60">លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។</verse>
				<verse number="61">ព្រះអម្ចាស់​បែរ​ព្រះភក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។</verse>
				<verse number="62">លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។</verse>
				<verse number="63">ពួក​អ្នក​យាម​ព្រះយេស៊ូ​ចំអក​ដាក់​ព្រះអង្គ ហើយ​វាយ​តប់​ព្រះអង្គ​ផង។</verse>
				<verse number="64">គេ​យក​ក្រណាត់​គ្រប​ព្រះភក្ត្រ​ព្រះអង្គ​ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។</verse>
				<verse number="65">រួច​គេ​ជេរ​ប្រមាថ​ព្រះអង្គ​ជា​ច្រើន​ថែម​ទៀត​ផង។</verse>
				<verse number="66">លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធាចារ្យ*​របស់​ប្រជាជន​ពួក​នាយក​បូជាចារ្យ* និង​ពួក​អាចារ្យ*​ជួបជុំ​គ្នា បង្គាប់​អោយ​គេ​នាំ​ព្រះយេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។</verse>
				<verse number="67">ពួក​គេ​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះគ្រិស្ដ*​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក​ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ</verse>
				<verse number="68">ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។</verse>
				<verse number="69">ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព ​»។</verse>
				<verse number="70">ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ឬ?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។</verse>
				<verse number="71">គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។</verse>
			</chapter>
			<chapter number="23">
				<verse number="1">ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះយេស៊ូ​ទៅ​លោក​ពីឡាត។</verse>
				<verse number="2">គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះបំបោរ​ប្រជារាស្ត្រ​យើង គឺ​ហាម​គេ​មិន​អោយ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះអាង​ខ្លួន​ថា ជា​ព្រះគ្រិស្ដ* គឺ​ជា​ស្ដេច»។</verse>
				<verse number="3">លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។</verse>
				<verse number="4">លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជាចារ្យ* និង​បណ្ដាជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។</verse>
				<verse number="5">ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះបំបោរ​ប្រជាជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។</verse>
				<verse number="6">លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ?»។</verse>
				<verse number="7">កាល​លោក​ពីឡាត​ដឹង​ថា ព្រះយេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះបាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះបាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​ពេល​នោះ​ដែរ។</verse>
				<verse number="8">ពេល​ឃើញ​ព្រះយេស៊ូ ព្រះបាទ​ហេរ៉ូដ​សប្បាយ​ព្រះហឫទ័យ​ក្រៃលែង ដ្បិត​ទ្រង់​ចង់​ជួប​ព្រះយេស៊ូ តាំង​ពី​យូរយារ​មក​ហើយ ព្រោះ​ទ្រង់​តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ​ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ព្រះយេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។</verse>
				<verse number="9">ទ្រង់​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះយេស៊ូ​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។</verse>
				<verse number="10">ពួក​មហា​បូជាចារ្យ* និង​ពួក​អាចារ្យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះយេស៊ូ​យ៉ាង​ខ្លាំង​បំផុត។</verse>
				<verse number="11">ព្រះបាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​អោយ​ព្រះយេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើលងាយ​ព្រះអង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​អោយ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។</verse>
				<verse number="12">កាល​ពី​មុន​ព្រះបាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។</verse>
				<verse number="13">លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជាចារ្យ* ពួក​មន្ត្រី និង​ប្រជាជន​មក​ជួបជុំ​គ្នា។</verse>
				<verse number="14">លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​អោយ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា គាត់​បំបះបំបោរ​ប្រជារាស្ត្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក​តែ​មិន​ឃើញ​មាន​ទោស​អ្វី ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។</verse>
				<verse number="15">សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​អោយ​ប្រហារ​ជីវិត​ឡើយ។</verse>
				<verse number="16">ខ្ញុំ​គ្រាន់​តែ​អោយ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​អោយ​ទៅ​វិញ»។ [</verse>
				<verse number="17">ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។</verse>
				<verse number="18">គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ាបាស​អោយ​យើង​ខ្ញុំ​វិញ!»។</verse>
				<verse number="19">ឈ្មោះ​បារ៉ាបាស​នេះ​ជាប់​ឃុំឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។</verse>
				<verse number="20">លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះយេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។</verse>
				<verse number="21">ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។</verse>
				<verse number="22">លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​អោយ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​អោយ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​អោយ​ទៅ​វិញ»។</verse>
				<verse number="23">ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាមទារ​អោយ​ឆ្កាង​ព្រះយេស៊ូ សំរែក​របស់​គេ​មាន​ប្រៀប​ជាង។</verse>
				<verse number="24">លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាមទារ​របស់​ពួក​គេ</verse>
				<verse number="25">លោក​ដោះ​លែង​បារ៉ាបាស ជា​អ្នក​ជាប់​ឃុំឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះយេស៊ូ​វិញ លោក​ប្រគល់​អោយ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។</verse>
				<verse number="26">នៅ​ពេល​បណ្ដើរ​ព្រះយេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចំការ។ គេ​ចាប់​បង្ខំ​គាត់​អោយ​លី​ឈើ​ឆ្កាង​ដើរ​តាម​ក្រោយ​ព្រះយេស៊ូ។</verse>
				<verse number="27">ប្រជាជន​ច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ​ផង។</verse>
				<verse number="28">ព្រះយេស៊ូ​ងាក​មក​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូសាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ</verse>
				<verse number="29">ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។</verse>
				<verse number="30">នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!” ។</verse>
				<verse number="31">បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កំរិត​ណា​ទៅ!»។</verse>
				<verse number="32">គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះយេស៊ូ​ដែរ។</verse>
				<verse number="33">លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះយេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឱ​ព្រះបិតា​អើយ! សូម​ព្រះអង្គ​អត់ទោស​អោយ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។</verse>
				<verse number="35">ប្រជាជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើលងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះគ្រិស្ដ*​របស់​ព្រះជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ អោយ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។</verse>
				<verse number="36">ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ</verse>
				<verse number="37">ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។</verse>
				<verse number="38">នៅ​ពី​លើ​ព្រះអង្គ​មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន​ជាតិ​យូដា»។</verse>
				<verse number="39">អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះយេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។</verse>
				<verse number="40">ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​អោយ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។</verse>
				<verse number="41">គេ​ធ្វើ​ទោស យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។</verse>
				<verse number="42">បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះយេស៊ូ​អើយ! ពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូលបង្គំ»។</verse>
				<verse number="43">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ​អ្នក​បាន​ទៅ​នៅ​ស្ថាន​បរមសុខ*​ជា​មួយ​ខ្ញុំ»។</verse>
				<verse number="44">ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែនដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល</verse>
				<verse number="45">ព្រះអាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះវិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។</verse>
				<verse number="46">ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ព្រះបិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​វិញ ​»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។</verse>
				<verse number="47">នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។</verse>
				<verse number="48">រីឯ​បណ្ដាជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។</verse>
				<verse number="49">អ្នក​ជិតដិត​នឹង​ព្រះយេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ តាំង​ពី​ស្រុក​កាលីឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​ទាំង​អស់​ពី​ចម្ងាយ។</verse>
				<verse number="50">មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់ចាំ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="51">លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សំរេច​ចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។</verse>
				<verse number="52">លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះសព​ព្រះយេស៊ូ។</verse>
				<verse number="53">លោក​យក​ព្រះសព​ព្រះយេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។</verse>
				<verse number="54">ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។</verse>
				<verse number="55">ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលីឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ​ផង។</verse>
				<verse number="56">បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សំរាក​តាម​បទ​បញ្ជា​ចែង​ទុក។</verse>
			</chapter>
			<chapter number="24">
				<verse number="1">នៅ​ថ្ងៃ​អាទិត្យ​​ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។</verse>
				<verse number="2">ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។</verse>
				<verse number="3">នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​ព្រះសព​របស់​ព្រះអម្ចាស់​យេស៊ូ​ទេ។</verse>
				<verse number="4">ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែងចិញ្ចាច​មក​ឈរ​ជិត​នាង។</verse>
				<verse number="5">នាង​ភ័យ​ខ្លាច​ជា​ខ្លាំង​ហើយ​អោន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?</verse>
				<verse number="6">[ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលីឡេ​ថា</verse>
				<verse number="7">“បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះអង្គ តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ”​»។</verse>
				<verse number="8">ពួក​នាង​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។</verse>
				<verse number="9">ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។</verse>
				<verse number="10">ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។ ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ</verse>
				<verse number="11">ពួក​គេ​ពុំ​ជឿ​ពាក្យ​សំដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេសផ្ដាស។</verse>
				<verse number="12">ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​អោន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះសព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿងឆ្ងល់ អំពី​ហេតុការណ៍​ដែល​កើត​មាន​នោះ។</verse>
				<verse number="13">នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស*​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡឹម។</verse>
				<verse number="14">គេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។</verse>
				<verse number="15">នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះយេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។</verse>
				<verse number="16">គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​ព្រះអង្គ​បាន​ឡើយ។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។</verse>
				<verse number="18">ម្នាក់​ឈ្មោះ​ក្លេវប៉ាស​ទូល​ព្រះអង្គ​ថា៖ «ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូសាឡឹម ដឹង​ហេតុការណ៍​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។</verse>
				<verse number="19">ព្រះអង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត។ ព្រះជាម្ចាស់ និង​ប្រជាជន​ទាំង​មូល​ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សំដី​ដែល​លោក​បាន​ថ្លែង។</verse>
				<verse number="20">ពួក​នាយក​បូជាចារ្យ* និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​អោយ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។</verse>
				<verse number="21">យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល តែ​ហេតុការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។</verse>
				<verse number="22">មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​អោយ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម</verse>
				<verse number="23">តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។</verse>
				<verse number="24">មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។</verse>
				<verse number="25">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។</verse>
				<verse number="26">ព្រះគ្រិស្ដ*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរីរុងរឿង​របស់​ព្រះអង្គ»។</verse>
				<verse number="27">បន្ទាប់​មក ព្រះយេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ*​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។</verse>
				<verse number="28">លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះយេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។</verse>
				<verse number="29">គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះយេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។</verse>
				<verse number="30">ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​កាច់​ប្រទាន​អោយ​គេ។</verse>
				<verse number="31">ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែ ព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។</verse>
				<verse number="32">គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​អោយ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ​យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។</verse>
				<verse number="33">គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សិស្ស* ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ</verse>
				<verse number="34">គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន ហើយ​ទ្រង់​បាន​បង្ហាញ​ខ្លួន​អោយ​ស៊ីម៉ូន​ឃើញ!»។</verse>
				<verse number="35">សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុការណ៍ ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​កាច់​នំបុ័ង។</verse>
				<verse number="36">នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់ ព្រះអម្ចាស់​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត»។</verse>
				<verse number="37">គេ​ភ័យ​តក់ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។</verse>
				<verse number="38">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ត​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ?</verse>
				<verse number="39">ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។</verse>
				<verse number="40">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ក៏​បង្ហាញ​ព្រះហស្ដ និង​ព្រះបាទា​អោយ​គេ​ឃើញ។</verse>
				<verse number="41">សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿងឆ្ងល់​ផង។ ដូច្នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «នៅ​ទី​នេះ​តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។</verse>
				<verse number="42">គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ</verse>
				<verse number="43">ព្រះអង្គ​ទទួល​យក ហើយ​សោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="44">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គម្ពីរ​វិន័យ*​របស់​លោក​ម៉ូសេ ក្នុង​គម្ពីរ​ព្យាការី* និង​ក្នុង​គម្ពីរ​ទំនុកតម្កើង*​ត្រូវ​តែ​កើត​មាន»។</verse>
				<verse number="45">ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​អោយ​យល់​អត្ថន័យ​គម្ពីរ</verse>
				<verse number="46">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន គឺ​ព្រះគ្រិស្ដ*​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។</verse>
				<verse number="47">អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​ព្រះនាម​ព្រះអង្គ អោយ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​អោយ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម​ត​ទៅ។</verse>
				<verse number="48">អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ។</verse>
				<verse number="49">ខ្ញុំ​នឹង​ចាត់​ព្រះវិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​នេះ​រហូត​ដល់​ព្រះជាម្ចាស់​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មាន​ឫទ្ធានុភាព»។</verse>
				<verse number="50">បន្ទាប់​មក ព្រះយេស៊ូ​នាំ​ពួក​សិស្ស*​ចេញ​ពី​ទីក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង ហើយ​ប្រទាន​ពរ​អោយ​គេ។</verse>
				<verse number="51">នៅ​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរមសុខ*។</verse>
				<verse number="52">ក្រោយ​ពី​បាន​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​រួច​ហើយ គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ប្រកប​ដោយ​អំណរ​ដ៏​លើសលប់។</verse>
				<verse number="53">គេ​នៅ​ក្នុង​ព្រះវិហារ* ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់​ជានិច្ច​និរន្តរ៍។</verse>
			</chapter>
		</book>
		<book number="43">
			<chapter number="1">
				<verse number="1">កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះបន្ទូល​មាន​ព្រះជន្ម​គង់​នៅ។ ព្រះបន្ទូល​គង់​នៅ​ជា​មួយ​ព្រះជាម្ចាស់ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។</verse>
				<verse number="2">ព្រះបន្ទូល​គង់​នៅ​ជា​មួយ​ព្រះជាម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។</verse>
				<verse number="3">អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយសារ​ព្រះបន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះអង្គ​បង្កើត​នោះ​ឡើយ។</verse>
				<verse number="4">ព្រះបន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។</verse>
				<verse number="5">ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ​។</verse>
				<verse number="6">ព្រះជាម្ចាស់​បាន​ចាត់​បុរស​ម្នាក់ ឈ្មោះ​យ៉ូហាន​អោយ​មក។</verse>
				<verse number="7">លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ ដើម្បី​អោយ​មនុស្ស​ទាំង​អស់​ជឿ​ដោយសារ​លោក។</verse>
				<verse number="8">លោក​យ៉ូហាន​មិន​មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខីភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។</verse>
				<verse number="9">ព្រះបន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោក​ ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="10">ព្រះបន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយសារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។</verse>
				<verse number="11">ព្រះបន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ប្រជារាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះអង្គ​ឡើយ។</verse>
				<verse number="12">រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​អោយ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="13">អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។</verse>
				<verse number="14">ព្រះបន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​នៃ​ព្រះបុត្រា​តែ​មួយ​គត់​ដែល​មក​ពី​ព្រះបិតា ព្រះអង្គ​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដី​ពិត។</verse>
				<verse number="15">លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។</verse>
				<verse number="16">យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះគុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ</verse>
				<verse number="17">ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យវិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះគុណ និង​សេចក្ដី​ពិត​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ។</verse>
				<verse number="18">ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ មាន​តែ​ព្រះបុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​អោយ​ស្គាល់​ព្រះអង្គ ដ្បិត​ព្រះបុត្រា​មាន​ព្រះជន្ម​រួម​ជា​មួយ​ព្រះបិតា​។</verse>
				<verse number="19">ជន​ជាតិ​យូដា​ចាត់​ពួក​បូជាចារ្យ* និង​ពួក​លេវី*​ពី​ក្រុង​យេរូសាឡឹម អោយ​ទៅ​ជួប​លោក​យ៉ូហាន​ដើម្បី​សួរ​ថា៖ «លោក​ជា​នរណា?»។</verse>
				<verse number="20">លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះគ្រិស្ដ*​ទេ»។</verse>
				<verse number="21">ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ​តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលីយ៉ា​ឬ?»​។ លោក​ឆ្លើយ​ថា៖ «ទេ មិន​មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី*​ដែល​យើង​រង់ចាំ​​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។</verse>
				<verse number="22">គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ យក​ទៅ​ជំរាប​អស់​លោក​ដែល​ចាត់​យើង​ខ្ញុំ​អោយ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។</verse>
				<verse number="23">លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោស្ថាន*​ថាៈ “ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់” ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។</verse>
				<verse number="24">អ្នក​ដែល​គេ​ចាត់​អោយ​មក​នោះ ជា​ពួក​ខាង​គណៈ​ផារីស៊ី*។</verse>
				<verse number="25">គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះគ្រិស្ដ មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។</verse>
				<verse number="26">លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់</verse>
				<verse number="27">លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់ខ្ពស់​ណាស់ សូម្បី​តែ​អោយ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។</verse>
				<verse number="28">ហេតុការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេតថានី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*។</verse>
				<verse number="29">នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះយេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក</verse>
				<verse number="30">គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។</verse>
				<verse number="31">កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​លោក​ទេ ប៉ុន្តែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក* ដើម្បី​អោយ​លោក​បង្ហាញ​ខ្លួន​អោយ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ស្គាល់»។</verse>
				<verse number="32">លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​ពី​ស្ថាន​បរមសុខ* ដូច​សត្វ​ព្រាប​មក​សណ្ឋិត​លើ​លោក។</verse>
				<verse number="33">ពី​មុន​ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​លោក​ទេ ប៉ុន្តែ ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*”។</verse>
				<verse number="34">ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​នេះ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន»។</verse>
				<verse number="35">ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។</verse>
				<verse number="36">លោក​សម្លឹង​មើល​ព្រះយេស៊ូ​យាង​កាត់​តាម​នោះ​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="37">កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។</verse>
				<verse number="38">ព្រះយេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។</verse>
				<verse number="39">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។</verse>
				<verse number="40">ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះយេស៊ូ​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស*។</verse>
				<verse number="41">គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន ជា​បង​មុន​គេ​ប្រាប់​ថា៖ «យើង​បាន​រក​ព្រះមេស្ស៊ី​ឃើញ​ហើយ!» (ពាក្យ​“មេស្ស៊ី”​នេះ ប្រែ​ថា“ព្រះគ្រិស្ដ”)។</verse>
				<verse number="42">គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​គាល់​ព្រះយេស៊ូ។ ព្រះយេស៊ូ​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​របស់​លោក​យ៉ូហាន​ អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”(ពាក្យ “កេផាស”​នេះ ប្រែ​ថា ពេត្រុស*)»។</verse>
				<verse number="43">លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះយេស៊ូ​សព្វ​ព្រះហឫទ័យ​យាង​ទៅ​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។</verse>
				<verse number="44">លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃដា​ដូច​លោក​អនទ្រេ និង​លោក​ពេត្រុស​ដែរ។</verse>
				<verse number="45">លោក​ភីលីព​ទៅ​ជួប​លោក​ណាថាណែល ប្រាប់​គាត់​ថា៖ «ព្រះអង្គ​ដែល​លោក​ម៉ូសេ​បាន​ចារ​ទុក​ក្នុង​គម្ពីរ​វិន័យ ហើយ​គម្ពីរ​ព្យាការី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ ព្រះអង្គ​មាន​នាម​ថា យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ជា​បុត្រ​របស់​លោក​យ៉ូសែប»។</verse>
				<verse number="46">លោក​ណាថាណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ពី​ភូមិ​ណាសារ៉ែត​បាន​ឡើយ»។</verse>
				<verse number="47">លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក​អ្នក​នឹង​បាន​ឃើញ!»។ កាល​ព្រះយេស៊ូ​ទត​ឃើញ​លោក​ណាថាណែល​ដើរ​មក​រក​ព្រះអង្គ ព្រះអង្គ​មាន​ព្រះបន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត​ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។</verse>
				<verse number="48">លោក​ណាថាណែល​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​គ្រូ​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។</verse>
				<verse number="49">លោក​ណាថាណែល​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ! ព្រះអង្គ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​ពិត​ជា​ព្រះមហាក្សត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មែន»។</verse>
				<verse number="50">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ*​ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។</verse>
				<verse number="51">ព្រះអង្គ​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវតា*​របស់​ព្រះជាម្ចាស់​ចុះ​ឡើង​នៅ​ពី​លើ​បុត្រ​មនុស្ស*»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ។ មាតា​ព្រះយេស៊ូ​នៅ​ទី​នោះ</verse>
				<verse number="2">ហើយ​គេ​ក៏​បាន​យាង​ព្រះយេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។</verse>
				<verse number="3">ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំងបាយជូរ។ មាតា​ព្រះយេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ!»។</verse>
				<verse number="4">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ!​ កុំ​រវល់​នឹង​រឿង​នេះ​អី​ ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។</verse>
				<verse number="5">មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ថា៖ «បើ​លោក​ប្រាប់​អោយ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។</verse>
				<verse number="6">នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន​ជាតិ​យូដា​ដាក់​ទឹក សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​បំរើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​អោយ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។</verse>
				<verse number="8">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅមហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។</verse>
				<verse number="9">លោក​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំងបាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បំរើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។</verse>
				<verse number="10">គាត់​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំងបាយជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។</verse>
				<verse number="11">នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។</verse>
				<verse number="12">បន្ទាប់​មក ព្រះអង្គ​យាង​ចុះ​ទៅ​ក្រុង​កាពើណិម ជា​មួយ​មាតា ព្រម​ទាំង​បង​ប្អូន និង​សិស្ស​របស់​ព្រះអង្គ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។</verse>
				<verse number="13">បុណ្យ​ចម្លង*​របស់​ជន​ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះយេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="14">នៅ​ក្នុង​បរិវេណ​ព្រះវិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។</verse>
				<verse number="15">ព្រះអង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះវិហារ* ព្រះអង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះបិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។</verse>
				<verse number="17">ពួក​សិស្ស*​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ» ​។</verse>
				<verse number="18">ពេល​នោះ ជន​ជាតិ​យូដា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ទី​សំគាល់​អ្វី បង្ហាញ​អោយ​យើង​ដឹង​ថា​លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះវិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។</verse>
				<verse number="20">ជន​ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែសិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះវិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។</verse>
				<verse number="21">តាម​ពិត ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ព្រះវិហារ ដែល​ជា​រូប​កាយ​របស់​ព្រះអង្គ​វិញ​ឯណោះ​ទេ។</verse>
				<verse number="22">ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះគម្ពីរ ព្រម​ទាំង​ជឿ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែរ។</verse>
				<verse number="23">ពេល​ព្រះយេស៊ូ​គង់​នៅ​ក្រុង​យេរូសាឡឹម ក្នុង​ឱកាស​បុណ្យ​ចម្លង*​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះនាម​ព្រះអង្គ ដោយ​ឃើញ​ទី​សំគាល់​ដែល​ព្រះអង្គ​បាន​ធ្វើ។</verse>
				<verse number="24">ប៉ុន្តែ ព្រះយេស៊ូ​ពុំ​ទុក​ចិត្ត​គេ​ទេ ដ្បិត​ព្រះអង្គ​ស្គាល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ</verse>
				<verse number="25">មិន​បាច់​មាន​នរណា​ពន្យល់​ព្រះអង្គ​អំពី​ចិត្ត​មនុស្ស​ឡើយ ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​មនុស្ស។</verse>
			</chapter>
			<chapter number="3">
				<verse number="1">មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​នីកូដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី*។</verse>
				<verse number="2">លោក​បាន​មក​គាល់​ព្រះយេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ​យើង​ខ្ញុំ​ដឹង​ថា​ព្រះជាម្ចាស់​បាន​ចាត់​លោក​គ្រូ​អោយ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​លោក​គ្រូ​បាន​ឡើយ វៀរលែង​តែ​ព្រះជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​អោយ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មី​ទេ គេ​មិន​អាច​ឃើញ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​បាន​ឡើយ»។</verse>
				<verse number="4">លោក​នីកូដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។</verse>
				<verse number="5">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​អោយ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះវិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់​បាន​ឡើយ។</verse>
				<verse number="6">អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះវិញ្ញាណ​វិញ មាន​ព្រះវិញ្ញាណ​ក្នុង​ខ្លួន​។</verse>
				<verse number="7">ពេល​ខ្ញុំ​ជំរាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​អោយ​សោះ។</verse>
				<verse number="8">ខ្យល់​ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។</verse>
				<verse number="9">លោក​នីកូដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន​ជាតិ​អ៊ីស្រាអែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?</verse>
				<verse number="11">ខ្ញុំ​សូម​ជំរាប​លោក​អោយ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។</verse>
				<verse number="12">ពេល​ខ្ញុំ​និយាយ​អំពី​ហេតុការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុការណ៍​នៅ​ស្ថាន​បរមសុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។</verse>
				<verse number="13">ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរមសុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*​ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរមសុខ​មក។</verse>
				<verse number="14">កាល​នៅ​វាល​រហោស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​យ៉ាង​នោះ​ដែរ</verse>
				<verse number="15">ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ មាន​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="16">ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះបុត្រា មាន​ជីវិត​អស់កល្ប​ជានិច្ច គឺ​មិន​អោយ​គេ​វិនាស​ឡើយ។</verse>
				<verse number="17">ព្រះជាម្ចាស់​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ អោយ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយសារ​ព្រះបុត្រា​វិញ។</verse>
				<verse number="18">អ្នក​ជឿ​លើ​ព្រះបុត្រា មិន​ត្រូវ​ទទួល​ទោស​ទេ​រីឯ​អ្នក​មិន​ជឿ បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះនាម​ព្រះបុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="19">ហេតុ​ដែល​បណ្ដាល​អោយ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។</verse>
				<verse number="20">អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="21">ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​អោយ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ ស្រប​តាម​ព្រះជាម្ចាស់​មែន»។</verse>
				<verse number="22">បន្ទាប់​មក ព្រះយេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ​ព្រម​ទាំង​ជ្រមុជ​ទឹក*​អោយ​បណ្ដាជន​ផង។</verse>
				<verse number="23">រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​អោយ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្សម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​អោយ។</verse>
				<verse number="24">កាល​ណោះ​លោក​យ៉ូហាន​មិន​ទាន់​ជាប់​ឃុំឃាំង​នៅ​ឡើយ​ទេ។</verse>
				<verse number="25">ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​យូដា​ម្នាក់ ជជែក​គ្នា​អំពី​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ*។</verse>
				<verse number="26">គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូហាន​ជំរាប​ថា៖ «លោក​គ្រូ! បុរស​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​លោក​ផ្ដល់​សក្ខីភាព​អោយ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក*​អោយ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។</verse>
				<verse number="27">លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះជាម្ចាស់​មិន​ប្រទាន​អោយ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។</verse>
				<verse number="28">អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះគ្រិស្ដ​ទេ គឺ​ព្រះជាម្ចាស់​បាន​ចាត់​ខ្ញុំ​អោយ​មក​មុន​ព្រះអង្គ។</verse>
				<verse number="29">នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀបការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ត​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ត​ត្រេកអរ​ក្រៃលែង​ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។</verse>
				<verse number="30">ព្រះអង្គ​ត្រូវ​តែ​ចំរើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់ថយ។</verse>
				<verse number="31">ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរមសុខ​មក ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ ព្រះអង្គ​ដែល​យាង​ពី​ស្ថាន​បរមសុខ​មក​ទ្រង់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។</verse>
				<verse number="32">ព្រះអង្គ​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​បាន​ឃើញ និង​បាន​ឮ ប៉ុន្តែ គ្មាន​នរណា​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="33">អ្នក​ដែល​ទទួល​សក្ខីភាព​របស់​ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះជាម្ចាស់​បាន​សំដែង​សេចក្ដី​ពិត​មែន។</verse>
				<verse number="34">ព្រះអង្គ​ដែល​ព្រះជាម្ចាស់​ចាត់​អោយ​យាង​មក ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ព្រោះ​ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​ព្រះអង្គ​យ៉ាង​បរិបូណ៌។</verse>
				<verse number="35">ព្រះបិតា​ស្រឡាញ់​ព្រះបុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​អំណាច​របស់​ព្រះបុត្រា។</verse>
				<verse number="36">អ្នក​ណា​ជឿ​លើ​ព្រះបុត្រា អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះបុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះជាម្ចាស់»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះយេស៊ូ​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា ព្រះអង្គ​មាន​សិស្ស*​ច្រើន​ជាង​លោក​យ៉ូហាន និង​បាន​ជ្រមុជ​ទឹក​អោយ​មនុស្ស​ច្រើន​ជាង​ដែរ។</verse>
				<verse number="2">តាម​ពិត ព្រះយេស៊ូ​ពុំ​បាន​ជ្រមុជ​ទឹក​អោយ​គេ​ផ្ទាល់​ព្រះអង្គ​ឡើយ គឺ​ពួក​សិស្ស​វិញ​ទេ​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។</verse>
				<verse number="3">ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ</verse>
				<verse number="4">ហើយ​ត្រូវ​យាង​កាត់​តាម​ស្រុក​សាម៉ារី។</verse>
				<verse number="5">ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន​ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ូខារ នៅ​ជិត​ចំការ​ដែល​លោក​យ៉ាកុប​បាន​ចែក​អោយ​លោក​យ៉ូសែប​ជា​កូន។</verse>
				<verse number="6">នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​លោក​យ៉ាកុប”។ ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​គង់​នៅ​មាត់​អណ្ដូង ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់។</verse>
				<verse number="7">មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។</verse>
				<verse number="8">(សិស្ស​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​អាហារ​នៅ​ឯ​ភូមិ)។</verse>
				<verse number="9">ស្ត្រី​សាម៉ារី​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ក៏​លោក​មក​សុំ​ទឹក​នាង​ខ្ញុំ ជា​ស្ត្រី​សាសន៍​សាម៉ារី​ពិសា​ដូច្នេះ?» (ដ្បិត​សាសន៍​យូដា និង​សាសន៍​សាម៉ារី​មិន​ត្រូវ​គ្នា​ទេ)។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​នាង​ថា៖ «ប្រសិន​បើ​នាង​ស្គាល់​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ និង​ស្គាល់​អ្នក​ដែល​និយាយ​ទៅ​កាន់​នាង​ថា “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច”នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំខាន ហើយ​លោក​នឹង​អោយ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»​។</verse>
				<verse number="11">នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទឹក​សោះ រីឯ​អណ្ដូង​សោត​ក៏​ជ្រៅ​ទៀត​ផង តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក?។</verse>
				<verse number="12">តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ាកុប ជា​បុព្វបុរស*​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​អោយ​យើង​ឬ?។ លោក​យ៉ាកុប និង​កូន​ចៅ​របស់​លោក​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​លោក​ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។</verse>
				<verse number="13">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «អស់​អ្នក​ដែល​ពិសា​ទឹក​នេះ នៅ​តែ​ស្រេក​ត​ទៅ​មុខ​ទៀត</verse>
				<verse number="14">រីឯ​អ្នក​ដែល​ពិសា​ទឹក​ខ្ញុំ​អោយ​នោះ នឹង​មិន​ស្រេក​ទៀត​សោះ​ឡើយ ដ្បិត​ទឹក​ខ្ញុំ​អោយ​នឹង​បាន​ទៅ​ជា​ប្រភព​ទឹក ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»។</verse>
				<verse number="15">ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​អោយ​នាង​ខ្ញុំ​ស្រេក និង​កុំ​អោយ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ហៅ​ប្ដី​នាង រួច​ត្រឡប់​មក​វិញ»។</verse>
				<verse number="17">ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន</verse>
				<verse number="18">ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។</verse>
				<verse number="19">នាង​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។</verse>
				<verse number="20">បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា​ត្រូវ​ថ្វាយបង្គំ​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម​វិញ»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ​ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយបង្គំ​ព្រះបិតា។</verse>
				<verse number="22">អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយបង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះអង្គ​ដែល​យើង​ថ្វាយបង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន​ជាតិ​យូដា។</verse>
				<verse number="23">ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយបង្គំ​ដ៏​ពិត​ប្រាកដ នឹង​ថ្វាយបង្គំ​ព្រះបិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះបិតា​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​ថ្វាយបង្គំ​បែប​នេះ​ឯង។</verse>
				<verse number="24">ព្រះជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ​អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ ត្រូវ​តែ​ថ្វាយបង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។</verse>
				<verse number="25">ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះមេស្ស៊ី​ហៅ​ព្រះគ្រិស្ដ*​នឹង​យាង​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ទ្រង់​នឹង​ប្រទាន​អោយ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។</verse>
				<verse number="26">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ​ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។</verse>
				<verse number="27">ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះអង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿងឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះអង្គ​ថា ព្រះអង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះបន្ទូល​ជា​មួយ​នាង​ឡើយ។</verse>
				<verse number="28">ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖</verse>
				<verse number="29">«សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះគ្រិស្ដ​ហើយ​មើល​ទៅ!»។</verse>
				<verse number="30">អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះយេស៊ូ។</verse>
				<verse number="31">ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​សូម​អញ្ជើញ​ពិសា!»។</verse>
				<verse number="32">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។</verse>
				<verse number="33">ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​អោយ​បាន​សំរេច។</verse>
				<verse number="35">អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត​ដល់​រដូវ​ចំរូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។</verse>
				<verse number="36">អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សំរាប់​ជីវិត​អស់កល្ប​ជានិច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា</verse>
				<verse number="37">ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។</verse>
				<verse number="38">ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយហត់​របស់​អ្នក​ទាំង​នោះ»។</verse>
				<verse number="39">ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះយេស៊ូ ដោយសារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។</verse>
				<verse number="40">ហេតុ​នេះ​ហើយ​បាន​ជា​កាល​ជន​ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះអង្គ គេ​អង្វរ​សូម​ព្រះអង្គ​គង់​នៅ​ជា​មួយ​គេ ព្រះអង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។</verse>
				<verse number="41">មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​ព្រះអង្គ ដោយ​បាន​ឮ​ព្រះបន្ទូល​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="42">ពួក​គេ​និយាយ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា​ព្រះអង្គ​ពិត​ជា​ព្រះសង្គ្រោះ​របស់​មនុស្ស​លោក​មែន»។</verse>
				<verse number="43">ពីរ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ។</verse>
				<verse number="44">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។</verse>
				<verse number="45">លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ស្រុក​កាលីឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​សំដែង ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្លង*​នៅ​ក្រុង​យេរូសាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។</verse>
				<verse number="46">ព្រះអង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ទៅ​ជា​ស្រា​ទំពាំងបាយជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់ មក​ពី​ក្រុង​កាពើណិម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។</verse>
				<verse number="47">កាល​លោក​ជ្រាប​ថា ព្រះយេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះអង្គ ទូលអង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ អោយ​បាន​ជា​សះស្បើយ។</verse>
				<verse number="48">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សំគាល់ និង​ឫទ្ធិ​បាដិហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។</verse>
				<verse number="49">មន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។</verse>
				<verse number="50">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="51">ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បំរើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជំរាប​ថា កូន​របស់​លោក​រស់​ហើយ។</verse>
				<verse number="52">លោក​ក៏​សួរ​អ្នក​បំរើ​អោយ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិលមិញ វេលា​ម៉ោង​មួយ​រសៀល»។</verse>
				<verse number="53">ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​មក​គាត់​ថា“កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះយេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល ក៏​ជឿ​លើ​ព្រះអង្គ​ដែរ។</verse>
				<verse number="54">នេះ​ជា​ទី​សំគាល់​លើក​ទី​ពីរ ដែល​ព្រះយេស៊ូ​បាន​ធ្វើ នៅ​ពេល​ដែល​ព្រះអង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលីឡេ​វិញ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ក្រោយ​មក​ទៀត មាន​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា ព្រះយេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">នៅ​ក្រុង​យេរូសាឡឹម ជិត​ខ្លោង​ទ្វារ​ឈ្មោះ «ទ្វារ​ចៀម» មាន​ស្រះ​មួយ​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា «ស្រះ​បេថែសដា» ក្បែរ​ស្រះ​នោះ មាន​ថែវ​ប្រាំ។</verse>
				<verse number="3">មាន​អ្នក​ជំងឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន មនុស្ស​ខូច​ជើង និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន ដេក​នៅ​តាម​ថែវ​ទាំង​នោះ [រង់ចាំ​ទឹក​កំរើក</verse>
				<verse number="4">ដ្បិត​យូរៗ​ម្ដង មាន​ទេវតា*​មួយ​រូប ចុះ​មក​ធ្វើ​អោយ​ទឹក​ស្រះ​កំរើក អ្នក​ណា​ចុះ​ទៅ​ក្នុង​ទឹក​កំរើក​បាន​មុន​គេ​អ្នក​នោះ​នឹង​បាន​ជា ទោះ​បី​មាន​ជំងឺ​អ្វី​ក៏​ដោយ]។</verse>
				<verse number="5">នៅ​ទី​នោះ មាន​បុរស​ម្នាក់​ពិការ​តាំង​ពី​សាមសិប​ប្រាំ​បី​ឆ្នាំ​មក​ហើយ។</verse>
				<verse number="6">ព្រះយេស៊ូ​ទត​ឃើញ​គាត់​ដេក​ដូច្នេះ ព្រះអង្គ​ជ្រាប​ថា គាត់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ទ្រង់​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?»។</verse>
				<verse number="7">អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ទឹក​កំរើក គ្មាន​នរណា​យក​ខ្ញុំ​ទៅ​ដាក់​ក្នុង​ស្រះ​សោះ ហើយ​ពេល​ណា​ខ្ញុំ​ទៅ​ដល់ មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​ស្រេច​ទៅ​ហើយ»។</verse>
				<verse number="8">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។</verse>
				<verse number="9">ពេល​នោះ ស្រាប់​តែ​បុរស​នោះ​បាន​ជា​ភ្លាម គាត់​ក៏​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​ទៅ។</verse>
				<verse number="10">រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​សប្ប័ទ* ជន​ជាតិ​យូដា​ស្ដី​អោយ​បុរស​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។</verse>
				<verse number="11">គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​អោយ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។</verse>
				<verse number="12">គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​អោយ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។</verse>
				<verse number="13">ប៉ុន្តែ បុរស​ដែល​បាន​ជា​មិន​ដឹង​ថា​នរណា បាន​ប្រោស​គាត់​អោយ​ជា​ឡើយ ដ្បិត​ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។</verse>
				<verse number="14">ក្រោយ​មក ព្រះយេស៊ូ​ជួប​គាត់​ក្នុង​ព្រះវិហារ ក៏​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​អោយ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។</verse>
				<verse number="15">បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន​ជាតិ​យូដា​អោយ​ដឹង​ថា គឺ​ព្រះយេស៊ូ​ដែល​បាន​ប្រោស​គាត់​អោយ​ជា។</verse>
				<verse number="16">ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​នាំ​គ្នា​បៀតបៀន​ព្រះយេស៊ូ ព្រោះ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ព្រះបិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះអង្គ​ដែរ»។</verse>
				<verse number="18">កាល​ឮ​ព្រះបន្ទូល​នេះ ជន​ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះអង្គ​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​ព្រះអង្គ​មិន​បាន​គោរព​តាម​វិន័យ* សំរាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​ព្រះអង្គ​ផ្ទាល់​ថែម​ទៀត ព្រះអង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះជាម្ចាស់។</verse>
				<verse number="19">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះបុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះអង្គ​ផ្ទាល់​បាន​ឡើយ គឺ​ព្រះបុត្រា​ធ្វើ​តែ​កិច្ចការ​ណា ដែល​ទ្រង់​បាន​ឃើញ​ព្រះបិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះបិតា​ធ្វើ ព្រះបុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។</verse>
				<verse number="20">ព្រះបិតា​មាន​ព្រះហឫទ័យ​ស្រឡាញ់​ព្រះបុត្រា និង​បង្ហាញ​អោយ​ព្រះបុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ ព្រះបិតា​នឹង​បង្ហាញ​អោយ​ព្រះបុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​អោយ​អ្នក​រាល់​គ្នា​ងឿងឆ្ងល់។</verse>
				<verse number="21">ដូច​ព្រះបិតា​ប្រោស​មនុស្ស​ស្លាប់​អោយ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះបុត្រា​ប្រទាន​ជីវិត​អោយ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="22">ព្រះបិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ព្រះអង្គ​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​អោយ​ព្រះបុត្រា​វិញ</verse>
				<verse number="23">ដើម្បី​អោយ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះបុត្រា ដូច​គេ​គោរព​ព្រះបិតា។ អ្នក​ណា​មិន​គោរព​ព្រះបុត្រា​ទេ​អ្នក​នោះ​ក៏​មិន​គោរព​ព្រះបិតា ដែល​បាន​ចាត់​ព្រះបុត្រា​អោយ​យាង​មក​នោះ​ដែរ។</verse>
				<verse number="24">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។</verse>
				<verse number="25">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះសូរសៀង​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះសូរសៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ</verse>
				<verse number="26">ដ្បិត​ព្រះបិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រទាន​អោយ​ព្រះបុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ</verse>
				<verse number="27">ហើយ​ព្រះបិតា​ក៏​ប្រទាន​អោយ​ព្រះបុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះបុត្រា​ជា​បុត្រ​មនុស្ស*។</verse>
				<verse number="28">សុំ​កុំ​ងឿងឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះសូរសៀង​របស់​ព្រះបុត្រា</verse>
				<verse number="29">ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។</verse>
				<verse number="30">«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះបិតា​មាន​ព្រះបន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​អោយ​ខ្ញុំ​មក​នោះ​វិញ។</verse>
				<verse number="31">ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​អោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខីភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។</verse>
				<verse number="32">ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​អោយ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខីភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។</verse>
				<verse number="33">អ្នក​រាល់​គ្នា​បាន​ចាត់​គេ​អោយ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត។</verse>
				<verse number="34">ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខីភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។</verse>
				<verse number="35">លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីករាយ​នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។</verse>
				<verse number="36">រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខីភាព​មួយ​ប្រសើរ​ជាង​សក្ខីភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះបិតា​ប្រទាន​អោយ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​បញ្ជាក់​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​អោយ​មក​មែន។</verse>
				<verse number="37">ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​អោយ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ​ផង។</verse>
				<verse number="38">អ្នក​រាល់​គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា ពុំ​ជឿ​អ្នក​ដែល​ព្រះបិតា​បាន​ចាត់​អោយ​មក។</verse>
				<verse number="39">អ្នក​រាល់​គ្នា​ខំ​ពិនិត្យពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច ដោយសារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​អោយ​ខ្ញុំ</verse>
				<verse number="40">ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ​ដើម្បី​អោយ​បាន​ជីវិត​ឡើយ។</verse>
				<verse number="41">ខ្ញុំ​មិន​ចង់​ទទួល​សិរីរុងរឿង​ពី​មនុស្ស​ទេ។</verse>
				<verse number="42">ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះជាម្ចាស់​សោះ។</verse>
				<verse number="43">ខ្ញុំ​មក ក្នុង​ព្រះនាម​ព្រះបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន!</verse>
				<verse number="44">តើ​អោយ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរីរុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរីរុងរឿង​ពី​ព្រះជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ?</verse>
				<verse number="45">កុំ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។</verse>
				<verse number="46">ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ</verse>
				<verse number="47">ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ ធ្វើ​ម្ដេច​នឹង​អោយ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន!»។</verse>
			</chapter>
			<chapter number="6">
				<verse number="1">បន្ទាប់​មក ព្រះយេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលីឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេរាស។</verse>
				<verse number="2">មាន​បណ្ដាជន​ច្រើន​កុះករ​មក​តាម​ព្រះអង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សំគាល់​ដែល​ព្រះអង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​អោយ​ជា។</verse>
				<verse number="3">ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។</verse>
				<verse number="4">ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន​ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។</verse>
				<verse number="5">ព្រះយេស៊ូ​ទត​ឃើញ​បណ្ដាជន​មក​តាម​ព្រះអង្គ​ច្រើន​កុះករ​យ៉ាង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​អោយ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះអង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។</verse>
				<verse number="7">លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំបុ័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។</verse>
				<verse number="8">មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖</verse>
				<verse number="9">«នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​អោយ​គ្រាន់​សំរាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «សុំ​អោយ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដាជន​ក៏​នាំ​គ្នា​អង្គុយ​មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។</verse>
				<verse number="11">ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ អរ​ព្រះគុណ​ព្រះជាម្ចាស់​រួច​ប្រទាន​អោយ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ​ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ទ្រង់​ប្រទាន​អោយ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។</verse>
				<verse number="12">លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ កុំ​អោយ​មាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។</verse>
				<verse number="13">ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំបុ័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដាជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។</verse>
				<verse number="14">កាល​មនុស្សម្នា​ឃើញ​ទី​សំគាល់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នោះ​ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»​។</verse>
				<verse number="15">ព្រះយេស៊ូ​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​ព្រះអង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះអង្គ​ឯង។</verse>
				<verse number="16">លុះ​ដល់​ល្ងាច ពួក​សិស្ស*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។</verse>
				<verse number="17">គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះយេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ</verse>
				<verse number="18">ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង​បណ្ដាល​អោយ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។</verse>
				<verse number="19">កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះយេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="20">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ​ កុំ​ខ្លាច​អី»។</verse>
				<verse number="21">ពួក​សិស្ស​ចង់​យាង​ព្រះអង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។</verse>
				<verse number="22">ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដាជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះយេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស*​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។</verse>
				<verse number="23">ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេរាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ពី​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ។</verse>
				<verse number="24">កាល​បណ្ដាជន​ពុំ​ឃើញ​ព្រះយេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ ឆ្លង​ទៅ​ក្រុង​កាពើណិម​តាម​រក​ព្រះអង្គ។</verse>
				<verse number="25">បណ្ដាជន​បាន​ជួប​ព្រះអង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។</verse>
				<verse number="26">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។</verse>
				<verse number="27">កុំ​ធ្វើ​កិច្ចការ ដើម្បី​អោយ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​អោយ​បាន​អាហារ​ដែល​នៅ​ស្ថិតស្ថេរ និង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ជា​ព្រះបិតា​បាន​ដៅ​សញ្ញា​សំគាល់»។</verse>
				<verse number="28">គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​អោយ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច​ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះជាម្ចាស់?»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះជាម្ចាស់ គឺ​អោយ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​ព្រះអង្គ​បាន​ចាត់​អោយ​មក»។</verse>
				<verse number="30">គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សំគាល់​អោយ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?។</verse>
				<verse number="31">បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោស្ថាន*​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​អោយ​គេ​បរិភោគ​នំបុ័ង ដែល​ធ្លាក់​ពី​ស្ថាន​បរមសុខ*​មក” »។</verse>
				<verse number="32">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​​ពី​ស្ថាន​បរមសុខ​មក​នោះ គឺ​ព្រះបិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរមសុខ*​មក​អោយ​អ្នក​រាល់​គ្នា</verse>
				<verse number="33">ដ្បិត​អាហារ​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរមសុខ​មក ហើយ​ផ្ដល់​ជីវិត​អោយ​មនុស្ស​លោក»។</verse>
				<verse number="34">គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​អោយ​យើង​ខ្ញុំ រហូត​ត​ទៅ»។</verse>
				<verse number="35">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។</verse>
				<verse number="36">ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។</verse>
				<verse number="37">អស់​អ្នក​ដែល​ព្រះបិតា​ប្រទាន​មក​ខ្ញុំ​តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត</verse>
				<verse number="38">ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរមសុខ​មក ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។</verse>
				<verse number="39">រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​ខ្ញុំ​ប្រោស​គេ អោយ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។</verse>
				<verse number="40">ព្រះបិតា​របស់​ខ្ញុំ​សព្វ​ព្រះហឫទ័យ​អោយ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះបុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។</verse>
				<verse number="41">ជន​ជាតិ​យូដា​រអ៊ូរទាំ​ពី​ព្រះយេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរមសុខ*”។</verse>
				<verse number="42">គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរមសុខ​ដូច្នេះ?»។</verse>
				<verse number="43">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូរទាំ​ទៅ!។</verse>
				<verse number="44">ប្រសិន​បើ​ព្រះបិតា​ដែល​ចាត់​ខ្ញុំ​អោយ​មក​មិន​ទាក់ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។</verse>
				<verse number="45">ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះជាម្ចាស់​នឹង​ប្រៀនប្រដៅ​មនុស្ស​ទាំង​អស់” ​។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះបិតា ហើយ​ទទួល​យក​ការ​ប្រៀនប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំខាន។</verse>
				<verse number="46">សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះបិតា​ឡើយ លើកលែង​តែ​អ្នក​មក​ពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។</verse>
				<verse number="47">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="48">ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។</verse>
				<verse number="49">បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោស្ថាន ហើយ​ទទួល​មរណភាព​អស់​ទៅ។</verse>
				<verse number="50">រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរមសុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ​អ្នក​នោះ​មិន​ស្លាប់​ឡើយ។</verse>
				<verse number="51">ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរមសុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​អោយ​នោះ គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ត្រូវ​បូជា​សំរាប់​អោយ​មនុស្ស​លោក​មាន​ជីវិត»។</verse>
				<verse number="52">ជន​ជាតិ​យូដា​ទាស់ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​អោយ​ខ្លួន​គាត់​ផ្ទាល់​ មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។</verse>
				<verse number="53">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។</verse>
				<verse number="54">អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។</verse>
				<verse number="55">សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។</verse>
				<verse number="56">អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។</verse>
				<verse number="57">ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយសារ​ព្រះអង្គ​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយសារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="58">អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរមសុខ​មក​មាន​ប្រសិទ្ធភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់កល្ប​ជានិច្ច»។</verse>
				<verse number="59">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើណិម។</verse>
				<verse number="60">ក្រោយ​ពី​បាន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។</verse>
				<verse number="61">ព្រះយេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូរទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​អោយ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ?</verse>
				<verse number="62">ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?។</verse>
				<verse number="63">មាន​តែ​ព្រះវិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះវិញ្ញាណ​ដែល​ផ្ដល់​ជីវិត។</verse>
				<verse number="64">ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះយេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="65">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះបិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។</verse>
				<verse number="66">ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។</verse>
				<verse number="67">ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​សួរ​សិស្ស​ទាំង​ដប់ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។</verse>
				<verse number="68">លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​អោយ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="69">យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ចាត់​អោយ​មក​»។</verse>
				<verse number="70">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់ពីរ​មក ក៏​ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។</verse>
				<verse number="71">ព្រះអង្គ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ​ក៏​ដោយ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ក្រោយ​មក ព្រះយេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលីឡេ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន​ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះអង្គ។</verse>
				<verse number="2">ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។</verse>
				<verse number="3">បង​ប្អូន​ព្រះយេស៊ូ​ទូល​ព្រះអង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​អោយ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។</verse>
				<verse number="4">អ្នក​ដែល​ចង់​អោយ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ​ត្រូវ​បង្ហាញ​អោយ​មនុស្ស​លោក​ឃើញ​ផង»។</verse>
				<verse number="5">បង​ប្អូន​របស់​ព្រះយេស៊ូ​ពុំ​ជឿ​លើ​ព្រះអង្គ​ទេ។</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។</verse>
				<verse number="7">មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។</verse>
				<verse number="8">ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ក្នុង​ស្រុក​កាលីឡេ​ត​ទៅ​ទៀត។</verse>
				<verse number="10">កាល​ប្អូនៗ​របស់​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះអង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ទ្រង់​យាង​ទៅ​ស្ងាត់ៗ មិន​អោយ​នរណា​ឃើញ​ឡើយ។</verse>
				<verse number="11">ក្នុង​ឱកាស​បុណ្យ​នោះ ជន​ជាតិ​យូដា​តាម​រក​ព្រះយេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។</verse>
				<verse number="12">បណ្ដាជន​ខ្សឹបខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​ព្រះអង្គ ខ្លះ​ថា«លោក​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដាជន»។</verse>
				<verse number="13">ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​ព្រះអង្គ​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។</verse>
				<verse number="14">លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ​ព្រះយេស៊ូ​យាង​ឡើង​ទៅ​ព្រះវិហារ* ហើយ​បង្រៀន​បណ្ដាជន។</verse>
				<verse number="15">ជន​ជាតិ​យូដា​ងឿងឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។</verse>
				<verse number="16">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​មិន​មែន​ចេញ​ពី​ខ្ញុំ​ទេ គឺ​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក។</verse>
				<verse number="17">អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មក​ពី​ព្រះអង្គ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។</verse>
				<verse number="18">អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្តិយសសំរាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរីរុងរឿង​របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​អោយ​មក​និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។</verse>
				<verse number="19">លោក​ម៉ូសេ​ប្រគល់​ក្រឹត្យវិន័យ​ទុក​អោយ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់ ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។</verse>
				<verse number="20">បណ្ដាជន​តប​ទៅ​ព្រះអង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​តែ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿងឆ្ងល់​ទៅ​វិញ។</verse>
				<verse number="22">លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​អោយ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯណោះ ជា​អ្នក​បង្គាប់​អោយ​ធ្វើ​ពិធី​នេះ​មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។</verse>
				<verse number="23">បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ តែ​ឥត​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​ទាំង​មូល​អោយ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?</verse>
				<verse number="24">កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​អោយ​បាន​ត្រឹម​ត្រូវ​វិញ»។</verse>
				<verse number="25">មាន​អ្នក​ក្រុង​យេរូសាឡឹម​ខ្លះ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​គេ​រក​សម្លាប់</verse>
				<verse number="26">ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ?។ ប្រហែល​អ្នក​ដឹក​នាំ​របស់​យើង​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះគ្រិស្ដ*​ទេ​ដឹង</verse>
				<verse number="27">ប៉ុន្តែ ពេល​ព្រះគ្រិស្ដ​យាង​មក​គ្មាន​នរណា​ដឹង​ថា ទ្រង់​យាង​មក​ពី​ណា​ទេ។ រីឯ​លោក​នេះ​វិញ យើង​ដឹង​ហើយ​ថា គាត់​មក​ពី​ណា»។</verse>
				<verse number="28">ពេល​នោះ ព្រះយេស៊ូ​បង្រៀន​បណ្ដាជន​ក្នុង​ព្រះវិហារ* ព្រះអង្គ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក ទ្រង់​សំដែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ។</verse>
				<verse number="29">រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះអង្គ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​អោយ​មក»។</verse>
				<verse number="30">ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះយេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។</verse>
				<verse number="31">ក្នុង​ចំណោម​បណ្ដាជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះយេស៊ូ​គេ​ពោល​ថា៖ «ពេល​ព្រះគ្រិស្ដ​យាង​មក តើ​ព្រះអង្គ​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។</verse>
				<verse number="32">ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដាជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​ព្រះយេស៊ូ។ ពេល​នោះ ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈផារីស៊ី ក៏​ចាត់​កង​រក្សា​ព្រះវិហារ*​អោយ​មក​ចាប់​ព្រះអង្គ។</verse>
				<verse number="33">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត​ប៉ុណ្ណោះ បន្ទាប់​មក ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​វិញ​ហើយ។</verse>
				<verse number="34">អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ»។</verse>
				<verse number="35">ជន​ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន​ជាតិ​យូដា ដែល​ខ្ចាត់ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ?</verse>
				<verse number="36">គាត់​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ​តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ” តើ​មាន​ន័យ​ដូច​ម្ដេច?»។</verse>
				<verse number="37">នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ ជា​ថ្ងៃ​ឱឡារិក​បំផុត ព្រះយេស៊ូ​ឈរ​នៅ​មុខ​បណ្ដាជន បន្លឺ​ព្រះសូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។</verse>
				<verse number="38">អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។</verse>
				<verse number="39">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​សំដៅ​ទៅ​លើ​ព្រះវិញ្ញាណ ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ ព្រះជាម្ចាស់​ពុំ​ទាន់​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​ទេ ពីព្រោះ​ព្រះយេស៊ូ​ពុំ​ទាន់​សំដែង​សិរីរុងរឿង​​នៅ​ឡើយ។</verse>
				<verse number="40">ក្រោយ​ពី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​បណ្ដាជន​មាន​អ្នក​ខ្លះ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​យើង​រង់ចាំ​នោះ​មែន!»​។</verse>
				<verse number="41">អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​ព្រះគ្រិស្ដ*»។ ប៉ុន្តែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «ព្រះគ្រិស្ដ​មិន​មែន​មក​ពី​ស្រុក​កាលីឡេ​ទេ</verse>
				<verse number="42">ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ហើយ​ព្រះអង្គ​នឹង​យាង​មក​ពី​ភូមិ​បេថ្លេហិម ជា​ភូមិ​កំណើត​របស់​ព្រះបាទ​ដាវីឌ” »។</verse>
				<verse number="43">បណ្ដាជន​ក៏​បាក់​បែក​គ្នា ព្រោះ​តែ​ព្រះអង្គ។</verse>
				<verse number="44">ក្នុង​ចំណោម​បណ្ដាជន មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ចាប់​ព្រះអង្គ​ឡើយ។</verse>
				<verse number="45">កង​រក្សា​ព្រះវិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។</verse>
				<verse number="46">កង​រក្សា​ព្រះវិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។</verse>
				<verse number="47">ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ!</verse>
				<verse number="48">ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ</verse>
				<verse number="49">មាន​តែ​បណ្ដាជន​ដែល​មិន​ស្គាល់​ក្រឹត្យវិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដាសា!»។</verse>
				<verse number="50">ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះយេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖</verse>
				<verse number="51">«តាម​ច្បាប់​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​បាន​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​សិន​ទេ​នោះ»។</verse>
				<verse number="52">ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលីឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលីឡេ​ឡើយ»។ [</verse>
				<verse number="53">បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ព្រះយេស៊ូ​យាង​ទៅ​ភ្នំ​ដើម​អូលីវ</verse>
				<verse number="2">លុះ​ព្រលឹម​ឡើង ព្រះអង្គ​វិល​ត្រឡប់​ទៅ​ព្រះវិហារ​ជា​ថ្មី​ម្ដង​ទៀត ប្រជាជន​ទាំង​មូល​នាំ​គ្នា​មក​គាល់​ព្រះអង្គ ព្រះអង្គ​ក៏​គង់​បង្រៀន​ពួក​គេ។</verse>
				<verse number="3">ពេល​នោះ ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​នាំ​ស្ត្រី​ម្នាក់ ដែល​គេ​ទាន់​កំពុង​តែ​រួម​សហាយស្មន់។ គេ​យក​នាង​នោះ​មក​ដាក់​កណ្ដាល​ចំណោម​ប្រជុំជន</verse>
				<verse number="4">ហើយ​ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ យើង​ចាប់​ស្ត្រី​នេះ​បាន ក្នុង​ពេល​កំពុង​រួម​សហាយស្មន់។</verse>
				<verse number="5">ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់​អោយ​យើង​យក​ដុំ​ថ្ម គប់​ស្ត្រី​ប្រភេទ​នេះ​សម្លាប់​ចោល។ ចុះ​លោក​គ្រូ​វិញ តើ​លោក​គ្រូ​គិត​យ៉ាង​ណា?»។</verse>
				<verse number="6">ពួក​គេ​ទូល​ដូច្នេះ ដោយ​មាន​បំណង​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូ​ឱន​ព្រះកាយ​ចុះ ហើយ​យក​ព្រះអង្គុលី​គូសវាស​លើ​ដី។</verse>
				<verse number="7">ដោយ​ពួក​គេ​ចេះ​តែ​សួរ​ព្រះអង្គ​ខ្លាំង​ពេក ព្រះអង្គ​ងើប​ព្រះភក្ត្រ​ឡើង មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​អោយ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ!»។</verse>
				<verse number="8">បន្ទាប់​មក ព្រះអង្គ​ឈ្ងោក​ព្រះភក្ត្រ​ចុះ​ហើយ​គូសវាស​លើ​ដី​សា​ជា​ថ្មី។</verse>
				<verse number="9">ពួក​គេ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ដូច្នេះ​ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ​ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​ព្រះយេស៊ូ និង​ស្ត្រី​នោះ​ប៉ុណ្ណោះ។</verse>
				<verse number="10">ពេល​នោះ ព្រះយេស៊ូ​ងើប​ព្រះភក្ត្រ​ឡើង មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ពួក​គេ​ទៅ​ណា​អស់​ហើយ គ្មាន​នរណា​ដាក់​ទោស​នាង​ទេ​ឬ?»។</verse>
				<verse number="11">នាង​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ​លោក​ម្ចាស់!»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ»។]</verse>
				<verse number="12">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បណ្ដាជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។</verse>
				<verse number="13">ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះអង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​អោយ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។</verse>
				<verse number="14">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​អោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា​ហើយ​ទៅ​ណា​ឡើយ។</verse>
				<verse number="15">អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ</verse>
				<verse number="16">ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។</verse>
				<verse number="17">ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន​។</verse>
				<verse number="18">ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សំរាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ក៏​ធ្វើ​ជា​បន្ទាល់​អោយ​ខ្ញុំ​ដែរ»។</verse>
				<verse number="19">ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ព្រះបិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះបិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះបិតា​របស់​ខ្ញុំ​មិន​ខាន»។</verse>
				<verse number="20">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ កាល​ព្រះអង្គ​បង្រៀន​បណ្ដាជន​ក្នុង​ព្រះវិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។</verse>
				<verse number="22">ជន​ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។</verse>
				<verse number="23">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។</verse>
				<verse number="25">គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។</verse>
				<verse number="26">ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ទ្រង់​សំដែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះអង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។</verse>
				<verse number="27">អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​អំពី​ព្រះបិតា​ប្រាប់​គេ​ឡើយ។</verse>
				<verse number="28">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង​ អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំ​ពុំខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះបិតា​មាន​ព្រះបន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។</verse>
				<verse number="29">ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​មិន​ចោល​ខ្ញុំ​អោយ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ជានិច្ច»។</verse>
				<verse number="30">ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះអង្គ។</verse>
				<verse number="31">ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ជន​ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។</verse>
				<verse number="32">អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​អោយ​មាន​សេរីភាព»។</verse>
				<verse number="33">គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ចៅ​លោក​អប្រាហាំ! យើង​ខ្ញុំ​មិន​ដែល​ធ្វើ​ខ្ញុំ​បំរើ​អ្នក​ណា​ឡើយ ម្ដេច​ក៏​លោក​គ្រូ​ថា “អ្នក​រាល់​គ្នា​នឹង​មាន​សេរីភាព”​ដូច្នេះ?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ជា​ខ្ញុំ​បំរើ​របស់​អំពើ​បាប។</verse>
				<verse number="35">ធម្មតា ខ្ញុំ​បំរើ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​ជាប់​រហូត​ទេ មាន​តែ​កូន​របស់​ម្ចាស់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជាប់​រហូត​ត​ទៅ។</verse>
				<verse number="36">ប្រសិន​បើ​ព្រះបុត្រា​រំដោះ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ពិត​ជា​មាន​សេរីភាព។</verse>
				<verse number="37">ខ្ញុំ​ដឹង​ហើយ​ថា អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​របស់​ខ្ញុំ​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="38">ខ្ញុំ​និយាយ​តែ​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ព្រះបិតា រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="39">គេ​ទូល​ព្រះអង្គ​ថា៖ «ឪពុក​របស់​យើង គឺ​លោក​អប្រាហាំ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «បើ​អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​លោក​អប្រាហាំ​មែន អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​កិច្ចការ ដូច​លោក​អប្រាហាំ​ធ្លាប់​ធ្វើ​នោះ​មិន​ខាន</verse>
				<verse number="40">តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះជាម្ចាស់​លោក​អប្រាហាំ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ទេ។</verse>
				<verse number="41">អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ត»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​ព្រះជាម្ចាស់»។</verse>
				<verse number="42">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំខាន ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ត​ឯង​ឡើយ គឺ​ព្រះជាម្ចាស់​បាន​ចាត់​ខ្ញុំ​អោយ​មក។</verse>
				<verse number="43">ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដូច្នេះ? គឺ​មក​ពី​អ្នក​រាល់​គ្នា​មិន​អាច​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​បាន។</verse>
				<verse number="44">អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សាតាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក​វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក​ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។</verse>
				<verse number="45">រីឯ​ខ្ញុំ​វិញ ខ្ញុំ​និយាយ​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ទេ។</verse>
				<verse number="46">ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?</verse>
				<verse number="47">អ្នក​ណា​កើត​មក​ពី​ព្រះជាម្ចាស់ អ្នក​នោះ​តែង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​មែន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ​ដូច្នេះ»។</verse>
				<verse number="48">ជន​ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «យើង​និយាយ​ថា​លោក​ជា​សាសន៍​សាម៉ារី ហើយ​ថា​មាន​អារក្ស​ចូល​លោក​នោះ​ត្រូវ​មែន!»។</verse>
				<verse number="49">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «គ្មាន​អារក្ស​ណា​ចូល​ខ្ញុំ​ឡើយ តែ​ខ្ញុំ​គោរព​ព្រះបិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះបង្អាប់​ខ្ញុំ​ទៅ​វិញ។</verse>
				<verse number="50">ខ្ញុំ​មិន​រក​សិរីរុងរឿង​សំរាប់​ខ្លួន​ខ្ញុំ​ឡើយ គឺ​មាន​ម្នាក់​រក​អោយ​ខ្ញុំ ហើយ​វិនិច្ឆ័យ​ទៀត​ផង។</verse>
				<verse number="51">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។</verse>
				<verse number="52">ជន​ជាតិ​យូដា​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា​លោក​ពិត​ជា​មាន​អារក្ស​ចូល​មែន។ លោក​អប្រាហាំ និង​ពួក​ព្យាការី*​បាន​ទទួល​មរណភាព​ទៅ​ហើយ រីឯ​លោក​វិញ លោក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​លោក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។</verse>
				<verse number="53">តើ​លោក​មាន​ឋានៈ​ធំ​ជាង​លោក​អប្រាហាំ​ជា​បុព្វបុរស​របស់​យើង ដែល​ទទួល​មរណភាព​ទៅ​ហើយ​នោះ​ឬ? រីឯ​ពួក​ព្យាការី ក៏​ទទួល​មរណភាព​ទៅ​ដែរ។ ចុះ​លោក​លោក​តាំង​ខ្លួន​ជា​អ្វី?»។</verse>
				<verse number="54">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរីរុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះបិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។</verse>
				<verse number="55">អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ ខ្ញុំ​ស្គាល់​ព្រះអង្គ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ថែម​ទៀត​ផង។</verse>
				<verse number="56">លោក​អប្រាហាំ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​ចិត្ត​ត្រេកអរ​ពន់​ប្រមាណ ដោយ​សង្ឃឹម​ថា នឹង​ឃើញ​ខ្ញុំ​មក​ដល់។ លោក​ក៏​បាន​ឃើញ​មែន ហើយ​ត្រេកអរ​សប្បាយ»។</verse>
				<verse number="57">ជន​ជាតិ​យូដា​ពោល​ថា៖ «លោក​មាន​អាយុ​មិន​ទាន់​ទាំង​បាន​ហាសិប​ឆ្នាំ​ផង ម្ដេច​ក៏​ថា បាន​ឃើញ​លោក​អប្រាហាំ​ដូច្នេះ?»។</verse>
				<verse number="58">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​លោក​អប្រាហាំ​កើត​មក ខ្ញុំ​មាន​ជីវិត​​រួច​ស្រេច​ទៅ​ហើយ»។</verse>
				<verse number="59">ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូ​ភៀស​ព្រះអង្គ​ចេញ​ពី​ព្រះវិហារ*​បាត់​ទៅ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ព្រះយេស៊ូ​យាង​តាម​ផ្លូវ ទ្រង់​ទត​ឃើញ​មនុស្ស​ម្នាក់​ខ្វាក់​តាំង​ពី​កំណើត។</verse>
				<verse number="2">ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះគ្រូ បុរស​នេះ​កើត​មក​ខ្វាក់​ដូច្នេះ តើ​បណ្ដាល​មក​ពី​បាប​របស់​នរណា? បាប​របស់​គាត់​ផ្ទាល់ ឬ​បាប​របស់​ឪពុក​ម្ដាយ​គាត់?»។</verse>
				<verse number="3">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «គាត់​ខ្វាក់ មិន​មែន​មក​ពី​បាប​របស់​ឪពុក​ម្ដាយ​គាត់ ឬ​បាប​របស់​គាត់​ទេ គាត់​ខ្វាក់​ដូច្នេះ ដើម្បី​អោយ​ព្រះជាម្ចាស់​បង្ហាញ​កិច្ចការ​របស់​ព្រះអង្គ​នៅ​ក្នុង​គាត់។</verse>
				<verse number="4">យើង​ត្រូវ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ទាន់​នៅ​ភ្លឺ​នៅ​ឡើយ ដ្បិត​ដល់​ពេល​យប់ គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ឡើយ។</verse>
				<verse number="5">ពេល​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក»។</verse>
				<verse number="6">កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ស្ដោះ​ទឹក​ព្រះឱស្ឋ​ទៅ​លើ​ដី ធ្វើ​ភក់​លាប​ភ្នែក​មនុស្ស​ខ្វាក់​នោះ</verse>
				<verse number="7">រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ»(ពាក្យ​“ស៊ីឡោម”​នេះ​មាន​ន័យ​ថា អ្នក​ដែល​គេ​ចាត់​អោយ​ទៅ)។ គាត់​ក៏​ចេញ​ទៅ​លុប​មុខ ពេល​ត្រឡប់​មក​វិញ​គាត់​មើល​ឃើញ។</verse>
				<verse number="8">អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​សុំ​ទាន​កាល​ពី​មុន នាំ​គ្នា​ពោល​ថា៖ «បុរស​នេះ​ជា​អ្នក​ដែល​តែង​អង្គុយ​សុំ​ទាន​ទេ​តើ!»។</verse>
				<verse number="9">អ្នក​ខ្លះ​ពោល​ថា៖ «គាត់​មែន!»។ ខ្លះ​ទៀត​ថា៖ «មិន​មែន​ទេ អ្នក​នេះ​មាន​មុខ​ដូច​គាត់!»។ រីឯ​បុរស​នោះ​វិញ គាត់​ពោល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ!»។</verse>
				<verse number="10">គេ​ក៏​នាំ​គ្នា​សួរ​គាត់​ថា៖ «ម្ដេច​បាន​ជា​ភ្នែក​អ្នក​ភ្លឺ​ដូច្នេះ?»។</verse>
				<verse number="11">គាត់​ឆ្លើយ​ថា៖ «មាន​លោក​ម្នាក់​ឈ្មោះ​យេស៊ូ​បាន​ធ្វើ​ភក់​យក​មក​លាប​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោម​ចុះ!” ខ្ញុំ​ក៏​ទៅ​លុប​មុខ ហើយ​ខ្ញុំ​មើល​ឃើញ»។</verse>
				<verse number="12">គេ​សួរ​គាត់​ថា៖ «លោក​នោះ​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។</verse>
				<verse number="13">គេ​នាំ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី*។</verse>
				<verse number="14">ថ្ងៃ​ដែល​ព្រះយេស៊ូ​ធ្វើ​ភក់ និង​ប្រោស​អ្នក​ខ្វាក់​អោយ​បាន​ភ្លឺ​នោះ​ជា​ថ្ងៃ​សប្ប័ទ</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ខាង​គណៈ​ផារីស៊ី​នាំ​គ្នា​សួរ​ម្ដង​ទៀត​អំពី​ហេតុការណ៍​ដែល​ធ្វើ​អោយ​ភ្នែក​គាត់​ភ្លឺ។ គាត់​ឆ្លើយ​ថា៖ «លោក​បាន​យក​ភក់​ដាក់​ពី​លើ​ភ្នែក​ខ្ញុំ ខ្ញុំ​ទៅ​លុប​មុខ ហើយ​ក៏​មើល​ឃើញ»។</verse>
				<verse number="16">ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ ដ្បិត​គាត់​ពុំ​គោរព​ក្រឹត្យវិន័យ*​សំរាប់​ថ្ងៃ​ឈប់​សំរាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​ដូច​ម្ដេច​បាន?»ពួក​គេ​ក៏​បាក់​បែក​គ្នា។</verse>
				<verse number="17">គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​អោយ​អ្នក​បាន​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ព្យាការី*​មែន!»។</verse>
				<verse number="18">ប៉ុន្តែ ជន​ជាតិ​យូដា​នៅ​តែ​មិន​ជឿ​ថា កាល​ពី​មុន​បុរស​នេះ​ខ្វាក់ ហើយ​ឥឡូវ​បាន​មើល​ឃើញ​នោះ​ឡើយ​ទាល់​តែ​ហៅ​ឪពុក​ម្ដាយ​គាត់​មក​សួរ​សិន។</verse>
				<verse number="19">គេ​សួរ​ទៅ​ឪពុក​ម្ដាយ​គាត់​ថា៖ «អ្នក​នេះ​ពិត​ជា​កូន​របស់​អ្នក​ដែល​អ្នក​ថា​ខ្វាក់​ពី​កំណើត​មែន​ឬ ចុះ​ឥឡូវ​ម្ដេច​ក៏​ភ្នែក​គាត់​ភ្លឺ?»។</verse>
				<verse number="20">ឪពុក​ម្ដាយ​គាត់​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​កូន​របស់​យើង​ខ្ញុំ​មែន ហើយ​កើត​មក​ខ្វាក់!។</verse>
				<verse number="21">ត្រង់​ឯ​ភ្នែក​វា​បាន​ភ្លឺ​ដោយ​ហេតុ​យ៉ាង​ណាៗ​នោះ យើង​ខ្ញុំ​មិន​ដឹង​ទេ ហើយ​នរណា​បាន​ធ្វើ​អោយ​ភ្នែក​វា​ភ្លឺ​នោះ ក៏​យើង​មិន​ដឹង​ដែរ!។ សូម​អស់​លោក​សួរ​វា​ទៅ វា​ធំ​ហើយ វា​ឆ្លើយ​ខ្លួន​ឯង​បាន»។</verse>
				<verse number="22">ឪពុក​ម្ដាយ​គាត់​និយាយ​ដូច្នេះ​មក​ពី​ខ្លាច​ជន​ជាតិ​យូដា ព្រោះ​ជន​ជាតិ​យូដា​រួម​គំនិត​គ្នា បណ្ដេញ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ* ចេញ​ពី​សាលា​ប្រជុំ*​របស់​គេ។</verse>
				<verse number="23">ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ពោល​ថា “វា​ធំ​ហើយ​សូម​សួរ​វា​ទៅ!”។</verse>
				<verse number="24">ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ហៅ​បុរស ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់! យើង​ដឹង​ថា​អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។</verse>
				<verse number="25">បុរស​នោះ​តប​ថា៖ «លោក​នោះ ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ»។</verse>
				<verse number="26">ពួក​គេ​សួរ​គាត់​ថា៖ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? គាត់​បាន​ធ្វើ​អោយ​ភ្នែក​អ្នក​ភ្លឺ ដោយ​វិធី​ណា?»។</verse>
				<verse number="27">គាត់​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​បាន​ជំរាប​អស់​លោក​រួច​មក​ហើយ តែ​អស់​លោក​ពុំ​ស្ដាប់​ខ្ញុំ​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​ចង់​អោយ​ខ្ញុំ​និយាយ​ម្ដង​ទៀត​ដូច្នេះ? ប្រហែល​អស់​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ហើយ​មើល​ទៅ!»។</verse>
				<verse number="28">ពួក​ខាង​គណៈ​ផារីស៊ី​ក៏​ជេរ​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​គាត់! រីឯ​យើង​វិញ​យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ!។</verse>
				<verse number="29">យើង​ដឹង​ថា​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​មែន។ រីឯ​អ្នក​នោះ​វិញ យើង​មិន​ដឹង​ថា​គាត់​មក​ពី​ណា​ទេ!»។</verse>
				<verse number="30">បុរស​នោះ​និយាយ​តប​ទៅ​គេ​ថា៖ «លោក​នោះ​បាន​ធ្វើ​អោយ​ភ្នែក​ខ្ញុំ​ភ្លឺ តែ​អស់​លោក​មិន​ដឹង​ថា គាត់​មក​ពី​ណា​ដូច្នេះ គួរ​អោយ​ឆ្ងល់​ណាស់។</verse>
				<verse number="31">យើង​ដឹង​ស្រាប់​ហើយ​ថា​ព្រះជាម្ចាស់​មិន​ស្ដាប់​ពាក្យ​របស់​មនុស្ស​បាប​ទេ ព្រះអង្គ​ស្ដាប់​តែ​ពាក្យ​របស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះអង្គ និង​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ព្រះអង្គ​ប៉ុណ្ណោះ។</verse>
				<verse number="32">តាំង​ពី​ដើម​រៀង​មក​យើង​មិន​ដែល​ឮ​ថា មាន​នរណា​ធ្វើ​អោយ​ភ្នែក​មនុស្ស​ខ្វាក់​ពី​កំណើត​បាន​ភ្លឺ​នោះ​ឡើយ។</verse>
				<verse number="33">ប្រសិន​បើ​លោក​នោះ​មិន​មក​ពី​ព្រះជាម្ចាស់​ទេ លោក​មិន​អាច​ធ្វើ​ការ​អ្វី​បាន​ទាល់​តែ​សោះ»។</verse>
				<verse number="34">ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន​តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។</verse>
				<verse number="35">ព្រះយេស៊ូ​ជ្រាប​ថា គេ​បាន​បណ្ដេញ​គាត់ កាល​ព្រះអង្គ​ជួប​គាត់ ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើ​អ្នក​ជឿ​លើ​បុត្រ​មនុស្ស*​ឬ​ទេ?»។</verse>
				<verse number="36">គាត់​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ តើ​នរណា​ជា​បុត្រ​មនុស្ស សូម​ប្រាប់​ខ្ញុំ​អោយ​ដឹង​ផង ដើម្បី​អោយ​ខ្ញុំ​ជឿ​លើ​ព្រះអង្គ»។</verse>
				<verse number="37">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ឃើញ​លោក​ស្រាប់ គឺ​អ្នក​ដែល​កំពុង​តែ​និយាយ​ជា​មួយ​អ្នក​ហ្នឹង​ហើយ​ជា​បុត្រ​មនុស្ស»។</verse>
				<verse number="38">គាត់​ទូល​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ជឿ​លើ​ព្រះអង្គ​ហើយ»។ គាត់​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។</verse>
				<verse number="39">បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​វិនិច្ឆ័យ​ចិត្ត​មនុស្ស គឺ​អោយ​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​អោយ​មនុស្ស​មើល​ឃើញ ត្រឡប់​ទៅ​ជា​ខ្វាក់​វិញ»។</verse>
				<verse number="40">ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​ព្រះអង្គ បាន​ឮ​ដូច្នេះ​ក៏​ទូល​ព្រះអង្គ​ថា៖ «ប្រហែល​ជា​លោក​ចង់​ថា យើង​ខ្ញុំ​នេះ ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។</verse>
				<verse number="41">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ។ ផ្ទុយ​ទៅ​វិញ​មក​ពី​អ្នក​រាល់​គ្នា​ថា ខ្លួន​មើល​ឃើញ​ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ជាប់​បាប​រហូត»។</verse>
			</chapter>
			<chapter number="10">
				<verse number="1">«ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ចូល​ក្នុង​ក្រោល​ចៀម​តាម​ទ្វារ តែ​ផ្លោះ​ចូល​តាម​កន្លែង​ផ្សេង អ្នក​នោះ​ជា​ចោរ​លួច​ចោរ​ប្លន់។</verse>
				<verse number="2">រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ពិត​ជា​អ្នក​គង្វាល​របស់​ចៀម។</verse>
				<verse number="3">ឆ្មាំ​ទ្វារ​បើក​ទ្វារ​អោយ​គាត់​ចូល​ហើយ​ចៀម​ទាំង​ប៉ុន្មាន​ស្ដាប់​សំឡេង​គាត់។ គាត់​ហៅ​ចៀម​ផ្ទាល់​របស់​គាត់​តាម​ឈ្មោះ​របស់​វា​រៀងៗ​ខ្លួន រួច​នាំ​ចេញ​ទៅ​ខាង​ក្រៅ។</verse>
				<verse number="4">លុះ​គាត់​បញ្ចេញ​ចៀម​ចេញ​ពី​ក្រោល​អស់​ហើយ គាត់​ដើរ​នាំ​មុខ​វា ហើយ​វា​ដើរ​តាម​ក្រោយ​គាត់ ពីព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់។</verse>
				<verse number="5">ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នក​ដទៃ​ឡើយ»។</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ​អោយ​គេ​ស្ដាប់ ប៉ុន្តែ គេ​ពុំ​បាន​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​អំពី​រឿង​អ្វី​ឡើយ។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សំរាប់​អោយ​ចៀម​ចេញ​ចូល។</verse>
				<verse number="8">អ្នក​ដែល​មក​មុន​ខ្ញុំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទាំង​អស់ ចៀម​មិន​បាន​ស្ដាប់​សំឡេង​អ្នក​ទាំង​នោះ​ឡើយ។</verse>
				<verse number="9">ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ​​ថែម​ទៀត​ផង។</verse>
				<verse number="10">ចោរ​វា​មក​គិត​តែ​ពី​លួច​ប្លន់ គិត​តែ​ពី​សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បី​អោយ​មនុស្ស​លោក មាន​ជីវិត​ហើយ​អោយ​គេ​មាន​ជីវិត​ពេញ​បរិបូណ៌»។</verse>
				<verse number="11">ខ្ញុំ​ហ្នឹង​ហើយ​ជា​អ្នក​គង្វាល​ដ៏​ល្អ អ្នក​គង្វាល​ដ៏​ល្អ​តែងតែ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្លួន។</verse>
				<verse number="12">រីឯ​អ្នក​ស៊ី​ឈ្នួល​វិញ​កាល​គេ​ឃើញ​ចចក​មក​ដល់ គេ​រត់​ចោល​ចៀម​ទុក​អោយ​ចចក​ខាំ​អូស​យក​ទៅ ហើយ​ដេញ​កំចាត់កំចាយ​ជា​មិន​ខាន ពីព្រោះ​អ្នក​នោះ​មិន​មែន​ជា​អ្នក​គង្វាល ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​របស់​ចៀម​ផង។</verse>
				<verse number="13">អ្នក​នោះ​មិន​ខ្វល់​ខ្វាយ​នឹង​ចៀម​ឡើយ ព្រោះ​គេ​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ។ ខ្ញុំ​ហ្នឹង​ហើយ​ជា​អ្នក​គង្វាល​ដ៏​ល្អ។</verse>
				<verse number="14">ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ</verse>
				<verse number="15">គឺ​ដូច​ព្រះបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះបិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។</verse>
				<verse number="16">ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ​មាន​អ្នក​គង្វាល​តែ​មួយ។</verse>
				<verse number="17">«ព្រះបិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​អោយ​បាន​ជីវិត​នោះ​មក​វិញ។</verse>
				<verse number="18">គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះបិតា​មក»។</verse>
				<verse number="19">ព្រះបន្ទូល​ទាំង​នេះ​ធ្វើ​អោយ​ជន​ជាតិ​យូដា​បាក់​បែក​គ្នា​ម្ដង​ទៀត។</verse>
				<verse number="20">មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។</verse>
				<verse number="21">អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អារក្ស​ចូល​ទេ! តើ​អារក្ស​អាច​ធ្វើ​អោយ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។</verse>
				<verse number="22">ពេល​នោះ ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលឹក​ពិធី​ឆ្លង​ព្រះវិហារ* នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="23">ព្រះយេស៊ូ​យាង​ចុះ​ឡើង​ក្នុង​ថែវ​ព្រះវិហារ​ដែល​មាន​ឈ្មោះ​ថា «ថែវ​ព្រះបាទ​សាឡូម៉ូន»។</verse>
				<verse number="24">ជន​ជាតិ​យូដា​នាំ​គ្នា​ចោមរោម​ព្រះអង្គ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​អោយ​យើង​ខ្ញុំ​នៅ​រារែក​ក្នុង​ចិត្ត​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​ព្រះគ្រិស្ដ*​មែន សូម​ប្រាប់​យើង​ខ្ញុំ​អោយ​ត្រង់ៗ​មក»។</verse>
				<verse number="25">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ព្រះនាម​ព្រះបិតា​របស់​ខ្ញុំ ជា​សក្ខីភាព*​បញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។</verse>
				<verse number="26">ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ចំណោម​ចៀម​របស់​ខ្ញុំ។</verse>
				<verse number="27">ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។</verse>
				<verse number="28">ខ្ញុំ​អោយ​គេ​មាន​ជីវិត​អស់កល្ប​ជានិច្ច គេ​មិន​វិនាស​អន្តរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។</verse>
				<verse number="29">ព្រះបិតា​ដែល​បាន​ប្រទាន​ចៀម​ទាំង​នោះ​មក​អោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ធំ​លើស​អ្វីៗ​ទាំង​អស់ គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ព្រះហស្ដ​ព្រះបិតា​បាន​ឡើយ។</verse>
				<verse number="30">ខ្ញុំ និង​ព្រះបិតា​ជា​អង្គ​តែ​មួយ»។</verse>
				<verse number="31">ជន​ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះអង្គ។</verse>
				<verse number="32">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​អោយ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះបិតា​ប្រទាន​អោយ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​អោយ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។</verse>
				<verse number="33">ជន​ជាតិ​យូដា​តប​ទៅ​ព្រះអង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះជាម្ចាស់»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ក្នុង​វិន័យ*​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ថា ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ព្រះ ​។</verse>
				<verse number="35">យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​បាន​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះបន្ទូល​ថា​ជា “ព្រះ”ដូច្នេះ</verse>
				<verse number="36">ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា ខ្ញុំ​ប្រមាថ​ព្រះអង្គ​ទៅ​វិញ? ព្រះបិតា​បាន​ប្រោស​ខ្ញុំ​អោយ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​អោយ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។</verse>
				<verse number="37">ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះបិតា​ទេ​នោះ សុំ​កុំ​ជឿ​ខ្ញុំ​ឡើយ។</verse>
				<verse number="38">ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​អោយ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា​ព្រះបិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះបិតា»។</verse>
				<verse number="39">គេ​រក​ចាប់​ព្រះយេស៊ូ​ម្ដង​ទៀត ប៉ុន្តែ ព្រះអង្គ​គេច​ផុត​ពី​គេ​ទៅ។</verse>
				<verse number="40">ព្រះយេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ជ្រមុជ​ទឹក*​អោយ​បណ្ដាជន​កាល​ពី​មុន រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។</verse>
				<verse number="41">មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​គាល់​ព្រះអង្គ គេ​ពោល​ថា៖ «លោក​យ៉ូហាន​ពុំ​បាន​ធ្វើ​ទី​សំគាល់​ណា​មួយ​ឡើយ ប៉ុន្តែ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​លោក​នេះ សុទ្ធ​តែ​ត្រូវ​ទាំង​អស់»។</verse>
				<verse number="42">មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ​បាន​ជឿ​លើ​ព្រះយេស៊ូ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">នៅ​ភូមិ​បេតថានី មាន​បុរស​ម្នាក់​ឈ្មោះ ឡាសារ គាត់​មាន​ជំងឺ។ នាង​ម៉ាថា និង​នាង​ម៉ារី​ជា​បង​ស្រី​របស់​គាត់​ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។</verse>
				<verse number="2">នាង​ម៉ារី​នេះ ជា​ស្ត្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះបាទា​របស់​ព្រះអម្ចាស់​ ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។</verse>
				<verse number="3">នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​អោយ​ទៅ​ទូល​ព្រះយេស៊ូ​ថា៖ «លោក​ម្ចាស់ អ្នក​ដែល​លោក​ស្រឡាញ់ កំពុង​តែ​មាន​ជំងឺ»។</verse>
				<verse number="4">កាល​ព្រះយេស៊ូ​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​អោយ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​អោយ​ព្រះបុត្រា​របស់​ព្រះអង្គ​សំដែង​សិរីរុងរឿង​វិញ»។</verse>
				<verse number="5">ព្រះយេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។</verse>
				<verse number="6">កាល​ព្រះអង្គ​ជ្រាប​ដំណឹង​ថា លោក​ឡាសារ​មាន​ជំងឺ ព្រះអង្គ​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត</verse>
				<verse number="7">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ»។</verse>
				<verse number="8">ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ព្រះគ្រូ ជន​ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះអង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។</verse>
				<verse number="10">ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។</verse>
				<verse number="11">ក្រោយ​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​អោយ​ភ្ញាក់​ឡើង​វិញ»។</verse>
				<verse number="12">ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។</verse>
				<verse number="13">តាម​ពិត​ព្រះយេស៊ូ​ចង់​មាន​ព្រះបន្ទូល​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ</verse>
				<verse number="15">បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ត ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។</verse>
				<verse number="16">ពេល​នោះ សិស្ស​ថូម៉ាស់ ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែរ!»។</verse>
				<verse number="17">កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់ ព្រះអង្គ​ក៏​ជ្រាប​ថា​គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ បួន​ថ្ងៃ​ហើយ។</verse>
				<verse number="18">ភូមិ​បេថានី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡឹម។</verse>
				<verse number="19">មាន​ជន​ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។</verse>
				<verse number="20">កាល​នាង​ម៉ាថា​បាន​ដឹង​ថា​ព្រះយេស៊ូ​យាង​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។</verse>
				<verse number="21">នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។</verse>
				<verse number="22">ប៉ុន្តែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា​បើ​លោក​សុំ​អ្វី​ពី​ព្រះជាម្ចាស់​ក៏​ដោយ ព្រះអង្គ​មុខ​ជា​នឹង​ប្រទាន​អោយ​មិន​ខាន»។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="24">នាង​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។</verse>
				<verse number="25">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ដែល​ប្រោស​មនុស្ស​អោយ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​អោយ​គេ​មាន​ជីវិត​។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។</verse>
				<verse number="26">រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។</verse>
				<verse number="27">នាង​ម៉ាថា​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះអង្គ​ពិត​ជា​ព្រះគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​ពិត​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។</verse>
				<verse number="28">នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន​ដោយ​ស្ងាត់ៗ​ថា៖ «ព្រះគ្រូ​យាង​មក​ដល់​ហើយ ព្រះអង្គ​ហៅ​ប្អូន​ឯង»។</verse>
				<verse number="29">នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង​ទៅ​គាល់​ព្រះយេស៊ូ​ជា​ប្រញាប់។</verse>
				<verse number="30">ពេល​នោះ ព្រះអង្គ​ពុំ​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​ព្រះអង្គ​គង់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។</verse>
				<verse number="31">ជន​ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។</verse>
				<verse number="32">លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះយេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះបាទា​ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។</verse>
				<verse number="33">ពេល​ព្រះយេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន​ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង​យំ​ដូច្នេះ ព្រះអង្គ​រំជួល​ព្រះហឫទ័យ​ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។</verse>
				<verse number="34">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «សូម​អញ្ជើញ​មក​លោក​នឹង​ឃើញ»។</verse>
				<verse number="35">ពេល​នោះ ព្រះយេស៊ូ​ទ្រង់​ព្រះកន្សែង។</verse>
				<verse number="36">ជន​ជាតិ​យូដា​នាំ​គ្នា​ពោល​ថា៖ «មើល៍! លោក​ស្រឡាញ់​ឡាសារ​ខ្លាំង​ណាស់!»។</verse>
				<verse number="37">ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​អោយ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​អោយ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។</verse>
				<verse number="38">ព្រះយេស៊ូ​រំជួល​ព្រះហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ​មាន​ថ្ម​បាំង​នៅ​មាត់​រូង។</verse>
				<verse number="39">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។</verse>
				<verse number="40">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា​បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="41">គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះយេស៊ូ​ងើប​ព្រះភក្ត្រ​ទត​ទៅ​លើ មាន​ព្រះបន្ទូល​ថា៖ «បពិត្រ​ព្រះបិតា ទូលបង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ។</verse>
				<verse number="42">ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះអង្គ​ដូច្នេះ ដើម្បី​អោយ​បណ្ដាជន​ដែល​នៅ​ជុំវិញ​ទូលបង្គំ​ជឿ​ថា ព្រះអង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​អោយ​មក​មែន»។</verse>
				<verse number="43">លុះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។</verse>
				<verse number="44">ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​អោយ​គាត់​ទៅ​ចុះ»។</verse>
				<verse number="45">ជន​ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី​បាន​ឃើញ​ព្រះយេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះអង្គ។</verse>
				<verse number="46">ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី* រៀប​រាប់​នូវ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។</verse>
				<verse number="47">ពេល​នោះ ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ​ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សំគាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច?។</verse>
				<verse number="48">ប្រសិន​បើ​យើង​បណ្ដោយ​អោយ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជាជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន​ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះវិហារ*​ និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។</verse>
				<verse number="49">នៅ​ក្នុង​ចំណោម​ពួក​គេ​មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជាចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ!</verse>
				<verse number="50">តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នា ក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជារាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​អោយ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។</verse>
				<verse number="51">លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា​បូជាចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះយេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា</verse>
				<verse number="52">មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​អោយ​កូន​ចៅ​របស់​ព្រះជាម្ចាស់ ដែល​បែកខ្ញែក​គ្នា មក​រួបរួម​ជា​ប្រជាជន​តែ​មួយ។</verse>
				<verse number="53">តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​បាន​សំរេច​ធ្វើ​គុត​ព្រះយេស៊ូ។</verse>
				<verse number="54">ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​យាង​ទៅ​មក ដោយ​ចេញ​មុខ​អោយ​ជន​ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះអង្គ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេប្រាអ៊ីម​ ហើយ​ទ្រង់​ស្នាក់​នៅ ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស*។</verse>
				<verse number="55">ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន​ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូសាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ*។</verse>
				<verse number="56">គេ​រក​ព្រះយេស៊ូ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះវិហារ*​ថា៖ «អ្នក​គិត​ដូច​ម្ដេច? លោក​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។</verse>
				<verse number="57">ពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះអង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​អោយ​គេ​ចាប់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ប្រាំ​មួយ​ថ្ងៃ មុន​បុណ្យ​ចម្លង* ព្រះយេស៊ូ​យាង​មក​ភូមិ​បេតថានី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​ព្រះអង្គ​បាន​ប្រោស​អោយ​រស់​ឡើង​វិញ។</verse>
				<verse number="2">នៅ​ទី​នោះ គេ​រៀបចំ​ជប់លៀង​ថ្វាយ​ព្រះយេស៊ូ។ នាង​ម៉ាថា​បំរើ​ភ្ញៀវ រីឯ​លោក​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះយេស៊ូ និង​អ្នក​ឯ​ទៀត។</verse>
				<verse number="3">នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះលីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើសលប់ មក​ចាក់​លាប​ព្រះបាទា​ព្រះយេស៊ូ រួច​យក​សក់​នាង​ជូត​ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។</verse>
				<verse number="4">ពេល​នោះ សិស្ស*​ម្នាក់​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត ដែល​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ​ពោល​ឡើង​ថា៖</verse>
				<verse number="5">«ម្ដេច​ក៏​មិន​យក​ប្រេង​ក្រអូប ដែល​មាន​តម្លៃ​បី​រយ​ដួង*​ទៅ​លក់​យក​ប្រាក់​ចែក​អោយ​ជន​ក្រីក្រ​វិញ?»។</verse>
				<verse number="6">គាត់​និយាយ​ដូច្នេះ មិន​មែន​មក​ពី​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រ​ទេ គឺ​មក​ពី​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​តែង​លួច​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ថង់​នោះ។</verse>
				<verse number="7">ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​នាង​ធ្វើ​តាម​បំណង​ចិត្ត​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សំរាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។</verse>
				<verse number="8">អ្នក​ក្រីក្រ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ»។</verse>
				<verse number="9">ជន​ជាតិ​យូដា​ច្រើន​កុះករ​បាន​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ភូមិ​បេតថានី គេ​នាំ​គ្នា​មក​មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​អោយ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។</verse>
				<verse number="10">ពួក​នាយក​បូជាចារ្យ*​បាន​សំរេច​ចិត្ត​សម្លាប់​លោក​ឡាសារ​ដែរ</verse>
				<verse number="11">ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន​ជាតិ​យូដា​ជា​ច្រើន បែក​ចេញ​ពី​ពួក​គេ​មក​ជឿ​លើ​ព្រះយេស៊ូ។</verse>
				<verse number="12">នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដាជន​ច្រើន​កុះករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះយេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូសាឡឹម</verse>
				<verse number="13">គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះអង្គ​ទាំង​ស្រែក​ថា៖ «ជយោ! ​ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក ក្នុង​ព្រះនាម​ព្រះអម្ចាស់ គឺ​ព្រះមហាក្សត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល!» ​</verse>
				<verse number="14">ព្រះយេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះអង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖</verse>
				<verse number="15">«ប្រជាជន ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា» ​។</verse>
				<verse number="16">នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះយេស៊ូ​បាន​សំដែង​សិរីរុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះអង្គ ហើយ​មហាជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះអង្គ​ស្រប​តាម​គម្ពីរ​ដែរ។</verse>
				<verse number="17">អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ​កាល​ព្រះអង្គ​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​អោយ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។</verse>
				<verse number="18">បណ្ដាជន​មក​ទទួល​ព្រះអង្គ ដ្បិត​គេ​បាន​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទី​សំគាល់​នេះ។</verse>
				<verse number="19">ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​បាន​ឡើយ! មនុស្សម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។</verse>
				<verse number="20">ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន​ជាតិ​ក្រិក​ខ្លះ​ដែរ។</verse>
				<verse number="21">គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃដា​ក្នុង​ស្រុក​កាលីឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។</verse>
				<verse number="22">លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះយេស៊ូ។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សំដែង​សិរីរុងរឿង​ហើយ។</verse>
				<verse number="24">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់​វា​នឹង​បង្កើត​ផល​បាន​ច្រើន។</verse>
				<verse number="25">អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ​នឹង​រក្សា​ជីវិត​ខ្លួន​អោយ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។</verse>
				<verse number="26">បើ​អ្នក​ណា​ចង់​បំរើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បំរើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះបិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។</verse>
				<verse number="27">«ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះបិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។</verse>
				<verse number="28">ព្រះបិតា​អើយ សំដែង​សិរីរុងរឿង​​ព្រះនាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សំដែង​សិរីរុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សំដែង​សិរីរុងរឿង​ជា​ថ្មី​ទៀត»។</verse>
				<verse number="29">បណ្ដាជន​នៅ​ទី​នោះ បាន​ឮ​ព្រះសូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរលាន់» អ្នក​ខ្លះ​ទៀត ពោល​ថា «មាន​ទេវតា*​និយាយ​មក​លោក»។</verse>
				<verse number="30">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «សំឡេង​នេះ បន្លឺ​ឡើង​សំរាប់​អ្នក​រាល់​គ្នា​មិន​មែន​សំរាប់​ខ្ញុំ​ទេ។</verse>
				<verse number="31">ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។</verse>
				<verse number="32">រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។</verse>
				<verse number="33">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។</verse>
				<verse number="34">បណ្ដាជន​នាំ​គ្នា​ទូលអង្វរ​ព្រះអង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យវិន័យ​ថា ព្រះគ្រិស្ដ*​ត្រូវ​ស្ថិត​នៅ​អស់កល្ប​ជានិច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?</verse>
				<verse number="35">តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែងលោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។</verse>
				<verse number="36">ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​អោយ​បាន​ទៅ​ជា​បុត្រធីតា​នៃ​ពន្លឺ»។ កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ទ្រង់​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​អោយ​បណ្ដាជន​ឃើញ។</verse>
				<verse number="37">ទោះ​បី​ព្រះយេស៊ូ​ធ្វើ​ទី​សំគាល់​ជា​ច្រើន​អោយ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះអង្គ​ដដែល</verse>
				<verse number="38">គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​នរណា​ជឿ​សេចក្ដី ដែល​យើង​និយាយ​ប្រាប់? តើ​ព្រះអម្ចាស់​បាន​សំដែង​ឫទ្ធិបារមី អោយ​នរណា​ឃើញ?» ​។</verse>
				<verse number="39">គេ​ពុំ​អាច​ជឿ​បាន​ឡើយ ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទៀត​ថា៖</verse>
				<verse number="40">«ព្រះអង្គ​បាន​ធ្វើ​អោយ​ភ្នែក​គេ​ខ្វាក់ អោយ​ចិត្ត​គេ​រឹង មិន​អោយ​ភ្នែក​គេ​មើល​ឃើញ មិន​អោយ​ប្រាជ្ញា​គេ​យល់ ហើយ​មិន​អោយ​គេ​ងាក​មក​រក​យើង ក្រែងលោ​យើង​ប្រោស​គេ​អោយ​បាន​ជា» ​។</verse>
				<verse number="41">ព្យាការី​អេសាយ​ពោល​ពាក្យ​ទាំង​នេះ មក​ពី​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះយេស៊ូ ហើយ​លោក​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។</verse>
				<verse number="42">ក្នុង​ចំណោម​អ្នក​ដឹក​នាំ មាន​គ្នា​ច្រើន​នាក់​ជឿ​លើ​ព្រះអង្គ​ដែរ ប៉ុន្តែ អ្នក​ទាំង​នោះ​ពុំ​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ខាង​គណៈ​ផារីស៊ី* និង​ខ្លាច​គេ​ដេញ​ចេញ​ពី​សាលា​ប្រជុំ*</verse>
				<verse number="43">ដ្បិត​ពួក​គេ​ចូល​ចិត្ត​ទទួល​សិរីរុងរឿង​ពី​មនុស្ស ជា​ជាង​ទទួល​សិរីរុងរឿង​ពី​ព្រះជាម្ចាស់។</verse>
				<verse number="44">ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​ណា​ជឿ​លើ​ខ្ញុំ មិន​ត្រឹម​តែ​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។</verse>
				<verse number="45">អ្នក​ណា​ឃើញ​ខ្ញុំ​អ្នក​នោះ​ក៏​ឃើញ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​ដែរ។</verse>
				<verse number="46">ខ្ញុំ​ជា​ពន្លឺ ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត។</verse>
				<verse number="47">បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រតិបត្តិ​តាម មិន​មែន​ខ្ញុំ​ទេ​ដែល​កាត់​ទោស​អ្នក​នោះ ដ្បិត​ខ្ញុំ​មក មិន​មែន​ដើម្បី​កាត់​ទោស​មនុស្ស​លោក​ទេ គឺ​ខ្ញុំ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ។</verse>
				<verse number="48">អ្នក​ណា​ផាត់​ខ្ញុំ​ចោល ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅក្រម​កាត់​ទោស​រួច​ស្រេច​ទៅ​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។</verse>
				<verse number="49">ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ទ្រង់​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។</verse>
				<verse number="50">ខ្ញុំ​ដឹង​ថា​បទ​បញ្ជា​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​ព្រះបិតា​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដែរ»។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះយេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​ព្រះបិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ទ្រង់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។</verse>
				<verse number="2">ពេល​នោះ ព្រះយេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សាតាំង*​បាន​ធ្វើ​អោយ​យូដាស​អ៊ីស្ការីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។</verse>
				<verse number="3">ព្រះយេស៊ូ​ជ្រាប​ថា ព្រះបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះជាម្ចាស់​វិញ។</verse>
				<verse number="4">ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។</verse>
				<verse number="5">បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។</verse>
				<verse number="6">ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​អោយ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​អោយ​ទូលបង្គំ​សោះ!»។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ​អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។</verse>
				<verse number="8">លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​បាន​ឡើយ»។</verse>
				<verse number="9">លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។</verse>
				<verse number="11">ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។</verse>
				<verse number="12">កាល​ព្រះយេស៊ូ​លាង​ជើង​អោយ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀកពាក់​ឡើង​វិញ យាង​មក​តុ​ទាំង​មាន​ព្រះបន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ?</verse>
				<verse number="13">អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះគ្រូ និង​ព្រះអម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។</verse>
				<verse number="14">បើ​ខ្ញុំ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រូ​បាន​លាង​ជើង​អោយ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។</verse>
				<verse number="15">ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។</verse>
				<verse number="16">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បំរើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​អោយ​ទៅ​ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​អោយ​ទៅ​នោះ​ដែរ។</verse>
				<verse number="17">ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។</verse>
				<verse number="18">ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថាៈ “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ” ។</verse>
				<verse number="19">ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ឥឡូវ​នេះ អោយ​ហើយ​មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ព្រះជាម្ចាស់​មែន​។</verse>
				<verse number="20">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​អោយ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ»។</verse>
				<verse number="21">កាល ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះហឫទ័យ​ក្រៃលែង ទ្រង់​មាន​ព្រះបន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។</verse>
				<verse number="22">ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​នរណា។</verse>
				<verse number="23">សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។</verse>
				<verse number="24">លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​អោយ​គាត់​សួរ​ព្រះយេស៊ូ​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​ពី​នរណា។</verse>
				<verse number="25">សិស្ស​នោះ​ក៏​អោន​ទៅ​ជិត​ព្រះឱរា​ព្រះយេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​នរណា​មួយ?»។</verse>
				<verse number="26">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំបុ័ង​មួយ​ដុំ​ហុច​ទៅ​អោយ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំបុ័ង​មួយ​ដុំ ហុច​ទៅ​អោយ​យូដាស​អ៊ីស្ការីយ៉ុត​ជា​កូន​របស់​លោក​ស៊ីម៉ូន។</verse>
				<verse number="27">ពេល​យូដាស​ទទួល​ដុំ​នំបុ័ង​នោះ មារ​សាតាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​អោយ​ឆាប់ៗ​ទៅ!»។</verse>
				<verse number="28">ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​ឡើយ។</verse>
				<verse number="29">ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះយេស៊ូ​ប្រើ​គាត់​អោយ​ទៅ​ទិញ​របស់​របរ​សំរាប់​ពិធី​បុណ្យ ឬ​អោយ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។</verse>
				<verse number="30">យូដាស​ទទួល​យក​ដុំ​នំបុ័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។</verse>
				<verse number="31">លុះ​យូដាស​ចេញ​ផុត​ទៅ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ បុត្រ​មនុស្ស​បាន​សំដែង​សិរីរុងរឿង​ហើយ ហើយ​ព្រះជាម្ចាស់​ក៏​បាន​សំដែង​សិរីរុងរឿង​ក្នុង​បុត្រ​មនុស្ស​ដែរ។</verse>
				<verse number="32">បើ​ព្រះជាម្ចាស់​បាន​សំដែង​សិរីរុងរឿង​ក្នុង​បុត្រ​មនុស្ស ព្រះអង្គ​ក៏​នឹង​សំដែង​សិរីរុងរឿង​របស់​បុត្រ​មនុស្ស ក្នុង​ព្រះអង្គ​ផ្ទាល់​ដែរ! ហើយ​ព្រះអង្គ​នឹង​សំដែង​សិរីរុងរឿង​របស់​បុត្រ​មនុស្ស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។</verse>
				<verse number="33">ម្នាល​កូន​ចៅ​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត។ អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន​ជាតិ​យូដា​មក​ហើយ​ដែរ​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​បាន​ឡើយ។</verse>
				<verse number="34">ខ្ញុំ​អោយ​បទ​បញ្ជា​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="35">បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស*​របស់​ខ្ញុំ​មែន»។</verse>
				<verse number="36">លោក​ស៊ីម៉ូន​ពេត្រុស ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ព្រះអង្គ​យាង​ទៅ​ណា?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​មិន​អាច​ទៅ​តាម​ខ្ញុំ​នៅ​ពេល​នេះ​បាន​ទេ ថ្ងៃ​ក្រោយ​ទើប​អ្នក​ទៅ​បាន»។</verse>
				<verse number="37">លោក​ពេត្រុស​ទូល​ព្រះអង្គ​ទៀត​ថា៖ «បពិត្រ​ព្រះអម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ទូលបង្គំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​ឥឡូវ​នេះ? ទូលបង្គំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សំរាប់​ព្រះអង្គ»។</verse>
				<verse number="38">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត​សំរាប់​ខ្ញុំ​មែន! តែ​ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។</verse>
			</chapter>
			<chapter number="14">
				<verse number="1">«កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។</verse>
				<verse number="2">ក្នុង​ដំណាក់​របស់​ព្រះបិតា​ខ្ញុំ មាន​លំនៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​អោយ​អ្នក​រាល់​គ្នា​ឡើយ។</verse>
				<verse number="3">ពេល​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​អោយ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។</verse>
				<verse number="4">ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។</verse>
				<verse number="5">លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ធ្វើ​ដូច​ម្ដេច​អោយ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។</verse>
				<verse number="6">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះបិតា​បាន​ឡើយ លើកលែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។</verse>
				<verse number="7">បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះបិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះអង្គ​ថែម​ទៀត​ផង»។</verse>
				<verse number="8">លោក​ភីលីព​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​បង្ហាញ​ព្រះបិតា​អោយ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។</verse>
				<verse number="9">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះបិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះបិតា​អោយ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ?</verse>
				<verse number="10">តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះបិតា ហើយ​ព្រះបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះបិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះអង្គ។</verse>
				<verse number="11">ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះបិតា ហើយ​ព្រះបិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ចការ​ទាំង​នោះ​ទៅ។</verse>
				<verse number="12">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះបិតា។</verse>
				<verse number="13">អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​អោយ​ព្រះបិតា​សំដែង​សិរីរុងរឿង​ក្នុង​ព្រះបុត្រា។</verse>
				<verse number="14">បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។</verse>
				<verse number="15">«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ</verse>
				<verse number="16">ខ្ញុំ​នឹង​ទូលអង្វរ​ព្រះបិតា ហើយ​ទ្រង់​ប្រទាន​ព្រះ​ដ៏​ជួយ​ការពារ​​មួយ​អង្គ​ទៀត អោយ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ</verse>
				<verse number="17">ព្រះអង្គ​ជា​ព្រះវិញ្ញាណ​ដែល​សំដែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះអង្គ​បាន​ទេ ព្រោះ​គេ​មើល​ព្រះអង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ព្រោះ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។</verse>
				<verse number="18">ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​អោយ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។</verse>
				<verse number="19">បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។</verse>
				<verse number="20">នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះបិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="21">អ្នក​ណា​មាន​បទ​បញ្ជា​របស់​ខ្ញុំ និង​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះបិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​អោយ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។</verse>
				<verse number="22">លោក​យូដាស (មិន​មែន​យូដាសអ៊ីស្ការីយ៉ុត​ទេ) ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ​បង្ហាញ​អោយ​តែ​យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ មិន​អោយ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំនៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។</verse>
				<verse number="24">អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះបិតា​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក។</verse>
				<verse number="25">ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​អោយ​អ្នក​រាល់​គ្នា​ដឹង​ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ</verse>
				<verse number="26">ប៉ុន្តែ ព្រះ​ដ៏​ជួយ​ការពារ គឺ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ដែល​ព្រះបិតា​ចាត់​អោយ​មក​ក្នុង​នាម​ខ្ញុំ​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។</verse>
				<verse number="27">ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​អោយ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​អោយ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខសាន្ត​ដែល​ខ្ញុំ​ផ្ដល់​អោយ​នេះ មិន​ដូច​សេចក្ដី​សុខសាន្ត​ដែល​មនុស្ស​លោក​អោយ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​អោយ​សោះ។</verse>
				<verse number="28">អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក​ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ត​ដោយ​ខ្ញុំ​ទៅ​ឯ​ព្រះបិតា ដ្បិត​ព្រះបិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។</verse>
				<verse number="29">ខ្ញុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។</verse>
				<verse number="30">ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។</verse>
				<verse number="31">វា​មក​ដូច្នេះ ជា​ឱកាស​អោយ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះបិតា ហើយ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។</verse>
			</chapter>
			<chapter number="15">
				<verse number="1">«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះបិតា​ខ្ញុំ ជា​ម្ចាស់​ចំការ។</verse>
				<verse number="2">មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ​ព្រះបិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ​ព្រះអង្គ​លួស​មែក​នោះ ដើម្បី​អោយ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។</verse>
				<verse number="3">ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​អោយ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។</verse>
				<verse number="4">ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។</verse>
				<verse number="5">ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំងបាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។</verse>
				<verse number="6">អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។</verse>
				<verse number="7">បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។</verse>
				<verse number="8">ព្រះបិតា​របស់​ខ្ញុំ​សំដែង​សិរីរុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។</verse>
				<verse number="9">ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​អោយ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។</verse>
				<verse number="10">បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ អោយ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះបិតា ហើយ​ទុក​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។</verse>
				<verse number="11">ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​អោយ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​អោយ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។</verse>
				<verse number="12">នេះ​ជា​បទ​បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="13">គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។</verse>
				<verse number="14">បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។</verse>
				<verse number="15">ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​ទៀត​ទេ ព្រោះ​អ្នក​បំរើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះបិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។</verse>
				<verse number="16">មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែងតាំង​អ្នក​រាល់​គ្នា​អោយ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​អោយ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិតស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះបិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា​ពុំខាន។</verse>
				<verse number="17">រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។</verse>
				<verse number="18">«ប្រសិន​បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។</verse>
				<verse number="19">ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍​ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។</verse>
				<verse number="20">ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បំរើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀតបៀន​ខ្ញុំ គេ​មុខ​ជា​បៀតបៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។</verse>
				<verse number="21">ប៉ុន្តែ គេ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​ទេ។</verse>
				<verse number="22">ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ​គេ​គ្មាន​អ្វី​ដោះសា​អំពី​បាប​របស់​ខ្លួន​ឡើយ។</verse>
				<verse number="23">អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​ព្រះបិតា​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="24">ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ​ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ​គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ​ស្អប់​ទាំង​ព្រះបិតា​ខ្ញុំ​ទៀត​ផង</verse>
				<verse number="25">គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ*​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ” ​។</verse>
				<verse number="26">រីឯ​ព្រះ​ដ៏​ជួយ​ការពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះបិតា​អោយ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​ព្រះវិញ្ញាណ​ដែល​សំដែង​សេចក្ដី​ពិត ព្រះអង្គ​ចេញ​ពី​ព្រះបិតា​មក។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ទ្រង់​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ</verse>
				<verse number="27">ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពីព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ងាក​ចេញ​ពី​ជំនឿ។</verse>
				<verse number="2">គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ* ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា ខ្លួន​គោរព​បំរើ​ព្រះជាម្ចាស់។</verse>
				<verse number="3">គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះបិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។</verse>
				<verse number="4">ខ្ញុំ​និយាយ​សេចក្ដី​នេះ​ប្រាប់​អ្នក​រាល់​គ្នា លុះ​ដល់​ពេល​កំណត់ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ។ កាល​ពី​មុន ខ្ញុំ​មិន​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ពីព្រោះ​កាល​ណោះ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។</verse>
				<verse number="5">«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។</verse>
				<verse number="6">ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។</verse>
				<verse number="7">ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការពារ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​អោយ​មក​រក​អ្នក​រាល់​គ្នា។</verse>
				<verse number="8">កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​អោយ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។</verse>
				<verse number="9">គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ</verse>
				<verse number="10">អំពី​សេចក្ដី​សុចរិត​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះបិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ</verse>
				<verse number="11">អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។</verse>
				<verse number="12">ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​បាន​ទេ។</verse>
				<verse number="13">កាល​ណា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​ណែនាំ​អ្នក​រាល់​គ្នា​អោយ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​ព្រះអង្គ​ថ្លែង មិន​ចេញ​មក​ពី​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ព្រះសណ្ដាប់​ឮ ព្រម​ទាំង​មាន​ព្រះបន្ទូល​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង អំពី​ហេតុការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។</verse>
				<verse number="14">ព្រះអង្គ​នឹង​សំដែង​សិរីរុងរឿង​របស់​ខ្ញុំ ព្រោះ​ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា។</verse>
				<verse number="15">អ្វីៗ​ដែល​ព្រះបិតា​មាន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ​យក​មក​ប្រាប់​អ្នក​រាល់​គ្នា»។</verse>
				<verse number="16">«បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ​ហើយ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។</verse>
				<verse number="17">សិស្ស*​ខ្លះ​សួរ​គ្នា​ថា៖ «ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ” ហើយ​ថា “ខ្ញុំ​នឹង​ទៅ​ឯ​ព្រះបិតា”តើ​ព្រះអង្គ​ចង់​មាន​ព្រះបន្ទូល​អំពី​អ្វី?»។</verse>
				<verse number="18">គេ​សួរ​គ្នា​ទៀត​ថា៖ «ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “បន្តិច​ទៀត”​នោះ តើ​ព្រះអង្គ​ចង់​មាន​ព្រះបន្ទូល​អំពី​អ្វី យើង​មិន​យល់​សោះ!»។</verse>
				<verse number="19">ព្រះយេស៊ូ​ជ្រាប​ថា​គេ​ចង់​សួរ​ព្រះអង្គ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។</verse>
				<verse number="20">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។</verse>
				<verse number="21">ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សំរាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។</verse>
				<verse number="22">អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​បាន​ឡើយ។</verse>
				<verse number="23">នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះបិតា​ក្នុង​នាម​ខ្ញុំ​ ព្រះអង្គ​មុខ​ជា​ប្រទាន​អោយ​អ្នក​រាល់​គ្នា​មិន​ខាន។</verse>
				<verse number="24">មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទូល​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​ទូល​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។</verse>
				<verse number="25">«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះបិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។</verse>
				<verse number="26">នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​ទូល​សូម​អ្វីៗ​ពី​ព្រះបិតា ក្នុង​នាម​ខ្ញុំ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ​អោយ​អ្នក​រាល់​គ្នា​ឡើយ</verse>
				<verse number="27">ដ្បិត​ព្រះបិតា​មាន​ព្រះហឫទ័យ​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា​ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក។</verse>
				<verse number="28">ខ្ញុំ​បាន​ចេញ​ពី​ព្រះបិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះបិតា​វិញ»។</verse>
				<verse number="29">ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ ហើយ​ព្រះអង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។</verse>
				<verse number="30">ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ឈ្វេង​យល់​គ្រប់​សេចក្ដី​ទាំង​អស់ មិន​បាច់​មាន​នរណា​ទូល​សួរ​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះអង្គ​ចេញ​មក​ពី​ព្រះជាម្ចាស់​មែន»។</verse>
				<verse number="31">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជឿ​មែន​ឬ!</verse>
				<verse number="32">ប៉ុន្តែ ពេល​កំណត់​មក​ដល់​គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​អោយ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​ព្រះបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។</verse>
				<verse number="33">ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។</verse>
			</chapter>
			<chapter number="17">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះភក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះបន្ទូល​ថា៖ «បពិត្រ​ព្រះបិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សំដែង​សិរីរុងរឿង​របស់​បុត្រ​ឡើង ដើម្បី​អោយ​បុត្រ​សំដែង​សិរីរុងរឿង​របស់​ព្រះបិតា​ដែរ។</verse>
				<verse number="2">ព្រះអង្គ​បាន​ប្រទាន​អោយ​បុត្រ​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​អោយ​បុត្រ​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​បុត្រ។</verse>
				<verse number="3">រីឯ​ជីវិត​អស់កល្ប​ជានិច្ច​នោះ គឺ​អោយ​គេ​ស្គាល់​ព្រះអង្គ ដែល​ជា​ព្រះជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​អោយ​គេ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ* ដែល​ព្រះអង្គ​ចាត់​អោយ​មក។</verse>
				<verse number="4">ទូលបង្គំ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បញ្ជា អោយ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។</verse>
				<verse number="5">ព្រះបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​អោយ​មាន​សិរីរុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរីរុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។</verse>
				<verse number="6">ទូលបង្គំ​បាន​សំដែង​ព្រះនាម​របស់​ព្រះអង្គ​អោយ​អស់​អ្នក ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​អោយ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។</verse>
				<verse number="7">ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់</verse>
				<verse number="8">ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​អោយ​គេ គេ​បាន​ទទួល​ព្រះបន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​អោយ​មក​ទៀត​ផង។</verse>
				<verse number="9">ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ​អោយ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​អោយ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​អោយ​តែ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ។</verse>
				<verse number="10">អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សំដែង​សិរីរុងរឿង​ក្នុង​អ្នក​ទាំង​នោះ។</verse>
				<verse number="11">ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​វិញ។ ឱ​ព្រះបិតា​ដ៏វិសុទ្ធ​អើយ! សូម​ថែរក្សា​អ្នក​ទាំង​នោះ ដោយ​ព្រះនាម​ព្រះអង្គ​ផង គឺ​ព្រះនាម​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​អោយ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។</verse>
				<verse number="12">កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែរក្សា​គេ ដោយ​ព្រះនាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើកលែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។</verse>
				<verse number="13">ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​ហើយ ទូលបង្គំ​និយាយ​ដូច្នេះ ពេល​ទូលបង្គំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​អោយ​គេ​មាន​អំណរ​របស់​ទូលបង្គំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។</verse>
				<verse number="14">ទូលបង្គំ​បាន​ប្រទាន​ព្រះបន្ទូល​របស់​ព្រះអង្គ​អោយ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពីព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។</verse>
				<verse number="15">ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ អោយ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ទ្រង់​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។</verse>
				<verse number="16">គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។</verse>
				<verse number="17">សូម​ប្រោស​គេ​អោយ​វិសុទ្ធ* ដោយសារ​សេចក្ដី​ពិត គឺ​ព្រះបន្ទូល​របស់​ព្រះអង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។</verse>
				<verse number="18">ទូលបង្គំ​ចាត់​គេ​អោយ​ទៅ​ក្នុង​លោក ដូច​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​អោយ​មក​ក្នុង​លោក​ដែរ។</verse>
				<verse number="19">រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​បូជា​ជីវិត​ ថ្វាយ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​អោយ​គេ​បាន​វិសុទ្ធ​ដោយសារ​សេចក្ដី​ពិត។</verse>
				<verse number="20">ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​អោយ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​អោយ​អស់​អ្នក​ជឿ​លើ​ទូលបង្គំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ</verse>
				<verse number="21">សូម​អោយ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះបិតា​អើយ! ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូលបង្គំ ហើយ​ទូលបង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​យ៉ាង​ណា សូម​អោយ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​មនុស្ស​លោក​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​អោយ​មក​មែន។</verse>
				<verse number="22">រីឯ​សិរីរុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ប្រគល់​ទៅ​អោយ​គេ​ហើយ ដើម្បី​អោយ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ</verse>
				<verse number="23">គឺ​អោយ​ទូលបង្គំ​នៅ​ក្នុង​គេ ព្រះអង្គ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​អោយ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​អោយ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​គេ ដូច​ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ​ដែរ។</verse>
				<verse number="24">ឱ​ព្រះបិតា​អើយ! ទូលបង្គំ​ចង់​អោយ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បាន​នៅ​ជា​មួយ​ទូលបង្គំ ឯ​កន្លែង​ដែល​ទូលបង្គំ​នៅ​នោះ​ដែរ ដើម្បី​អោយ​គេ​ឃើញ​សិរីរុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​ទូលបង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។</verse>
				<verse number="25">ឱ​ព្រះបិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​អោយ​មក​មែន។</verse>
				<verse number="26">ទូលបង្គំ​បាន​សំដែង​ព្រះនាម​ព្រះអង្គ​អោយ​គេ​ស្គាល់ ហើយ​ទូលបង្គំ​នឹង​សំដែង​អោយ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​ទូលបង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូលបង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។</verse>
				<verse number="2">រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះយេស៊ូ និង​ពួក​សិស្ស​ធ្លាប់​ជួបជុំ​គ្នា​ជា​ញឹកញាប់។</verse>
				<verse number="3">ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះវិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក។</verse>
				<verse number="4">ព្រះយេស៊ូ​ឈ្វេង​យល់​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ដល់​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។</verse>
				<verse number="5">គេ​ទូល​ព្រះអង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="6">កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ”ដូច្នេះ​គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់ផ្ងារ​ទាំង​អស់​គ្នា។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត»។</verse>
				<verse number="8">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​អោយ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។</verse>
				<verse number="9">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”​»។</verse>
				<verse number="10">លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បំរើ​ម្នាក់​របស់​លោក​មហា​បូជាចារ្យ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បំរើ​នោះ​ឈ្មោះ​ម៉ាលកុស។</verse>
				<verse number="11">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​អោយ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះបិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។</verse>
				<verse number="12">ពួក​ទាហាន និង​មេ​បញ្ជាការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះវិហារ*​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះយេស៊ូ​ហើយ​ចង​ព្រះអង្គ។</verse>
				<verse number="13">គេ​នាំ​ព្រះអង្គ​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មហា​បូជាចារ្យ​នៅ​ឆ្នាំ​នោះ</verse>
				<verse number="14">គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​អោយ​យោបល់​ទៅ​ជន​ជាតិ​យូដា​ថា “គួរ​អោយ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជារាស្ត្រ”។</verse>
				<verse number="15">លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះយេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជាចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះយេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ*។</verse>
				<verse number="16">រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជាចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។</verse>
				<verse number="17">ស្ត្រី​បំរើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។</verse>
				<verse number="18">ពួក​អ្នក​បំរើ​របស់​លោក​មហា​បូជាចារ្យ និង​កង​រក្សា​ព្រះវិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។</verse>
				<verse number="19">លោក​មហា​បូជាចារ្យ*​សួរ​ព្រះយេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។</verse>
				<verse number="20">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះវិហារ* ជា​កន្លែង​ដែល​ជន​ជាតិ​យូដា​ទាំង​អស់​ជួបជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។</verse>
				<verse number="21">ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។</verse>
				<verse number="22">ពេល​ឮ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះវិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះអង្គ​ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជាចារ្យ!»។</verse>
				<verse number="23">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។</verse>
				<verse number="24">ពេល​នោះ លោក​អាណ​បញ្ជូន​ព្រះអង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផាស​ជា​មហា​បូជាចារ្យ។</verse>
				<verse number="25">លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។</verse>
				<verse number="26">មាន​អ្នក​បំរើ​របស់​មហា​បូជាចារ្យ*​ម្នាក់​ត្រូវ​ជា​បង​ប្អូន​នឹង​អ្នក​ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។</verse>
				<verse number="27">លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។</verse>
				<verse number="28">បន្ទាប់​មក គេ​បណ្ដើរ​ព្រះយេស៊ូ​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសាភិបាល។ ពេល​នោះ ភ្លឺ​ស្រាងៗ​ហើយ។ ជន​ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​អោយ​ធ្វើ​ពិធី​ជប់លៀង​ក្នុង​ឱកាស​បុណ្យ​ចម្លង*​មិន​បាន​។</verse>
				<verse number="29">ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។</verse>
				<verse number="30">គេ​ជំរាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។</verse>
				<verse number="31">លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​វិន័យ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន​ជាតិ​យូដា​ជំរាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។</verse>
				<verse number="32">គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​របៀប​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។</verse>
				<verse number="33">លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះយេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន​ជាតិ​យូដា​មែន​ឬ?»។</verse>
				<verse number="34">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជំរាប​លោក?»។</verse>
				<verse number="35">លោក​ពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ! គឺ​ជន​ជាតិ​របស់​អ្នក និង​ពួក​នាយក​បូជាចារ្យ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។</verse>
				<verse number="36">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បំរើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ​មិន​អោយ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ មិន​មែន​នៅ​លោក​នេះ​ទេ»។</verse>
				<verse number="37">លោក​ពីឡាត​ទូល​សួរ​ព្រះអង្គ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។</verse>
				<verse number="38">លោក​ពីឡាត​ទូល​ព្រះអង្គ​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន​ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត​ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។</verse>
				<verse number="39">តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​ចម្លង*។ តើ​អ្នក​រាល់​គ្នា​ចង់​អោយ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។</verse>
				<verse number="40">ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ាបាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ាបាស​នេះ​ជា​ចោរ​ព្រៃ។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ពេល​នោះ លោក​ពីឡាត​បង្គាប់​អោយ​ទាហាន​យក​ព្រះយេស៊ូ​ទៅ​វាយ​នឹង​រំពាត់។</verse>
				<verse number="2">ពួក​ទាហាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​បំពាក់​ព្រះសិរសា​ព្រះអង្គ ហើយ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​អោយ​ព្រះអង្គ​ដែរ។</verse>
				<verse number="3">បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយបង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។</verse>
				<verse number="4">លោក​ពីឡាត​ចេញ​ទៅ​ជួប​ជន​ជាតិ​យូដា សា​ជា​ថ្មី​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍​ខ្ញុំ​នាំ​គាត់​មក​ខាង​ក្រៅ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។</verse>
				<verse number="5">ពេល​នោះ ព្រះយេស៊ូ​យាង​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។</verse>
				<verse number="6">កាល​ពួក​នាយក​បូជាចារ្យ* និង​កង​រក្សា​ព្រះវិហារ*​ឃើញ​ព្រះអង្គ​គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។</verse>
				<verse number="7">ជន​ជាតិ​យូដា​ជំរាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យវិន័យ​ហើយ​តាម​ក្រឹត្យវិន័យ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​»។</verse>
				<verse number="8">កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។</verse>
				<verse number="9">លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះយេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។</verse>
				<verse number="10">ហេតុ​នេះ​លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។</verse>
				<verse number="11">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។</verse>
				<verse number="12">តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោបាយ​ដោះ​លែង​ព្រះយេស៊ូ ប៉ុន្តែ ជន​ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះចៅ​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ!»។</verse>
				<verse number="13">កាល​លោក​ពីឡាត​ឮ​ពាក្យ​នេះ លោក​នាំ​ព្រះយេស៊ូ​ទៅ​ខាង​ក្រៅ អោយ​គង់​លើ​វេទិកា​សំរាប់​កាត់​ក្ដី​ នៅ​ត្រង់​កន្លែង​មួយ​ឈ្មោះ “លាន​ក្រាល​ថ្ម” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កាប្បាថា”</verse>
				<verse number="14">ពេល​នោះ ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។</verse>
				<verse number="15">ប៉ុន្តែ ជន​ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «អោយ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជាចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។</verse>
				<verse number="16">ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះយេស៊ូ​ទៅ​អោយ​គេ​ឆ្កាង។ គេ​នាំ​គ្នា​ចាប់​ព្រះយេស៊ូ​យក​ទៅ។</verse>
				<verse number="17">ព្រះយេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះអង្គ ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់កូថា”</verse>
				<verse number="18">គេ​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះអង្គ​ដែរ ព្រះយេស៊ូ​នៅ​កណ្ដាល។</verse>
				<verse number="19">លោក​ពី​ឡាត​អោយ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ មាន​សរសេរ​ថា «យេស៊ូ​អ្នក​ភូមិ​ណាសារ៉ែត​ជា​ស្ដេច​យូដា»។</verse>
				<verse number="20">ជន​ជាតិ​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូ​នៅ​ក្បែរ​ទីក្រុង ហើយ​ប្រកាស​នោះ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិក។</verse>
				<verse number="21">ពួក​នាយក​បូជាចារ្យ*​របស់​ជន​ជាតិ​យូដា​ជំរាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា”វិញ»។</verse>
				<verse number="22">លោក​ពីឡាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​សរសេរ​យ៉ាង​ណា​ហើយ ត្រូវ​ទុក​យ៉ាង​នោះ​ទៅ!»។</verse>
				<verse number="23">ក្រោយ​ពី​បាន​ឆ្កាង​ព្រះយេស៊ូ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ធ្វើ​ជា​បួន​ចំណែក​ចែក​គ្នា​ម្នាក់​មួយ​ចំណែកៗ។ រីឯ​អាវ​វែង​របស់​ព្រះអង្គ​វិញ ជា​អាវ​ធ្វើ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង គ្មាន​ថ្នេរ​សោះ តាំង​ពី​លើ​ដល់​ក្រោម។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖</verse>
				<verse number="24">«កុំ​ហែក​អាវ​នេះ​ធ្វើ​អ្វី យើង​ចាប់​ឆ្នោត​វិញ ដើម្បី​អោយ​ដឹង​ថា​អាវ​នេះ​នឹង​បាន​ទៅ​លើ​អ្នក​ណា»។ ពួក​ទាហាន​ធ្វើ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គេ​បាន​យក​សម្លៀកបំពាក់​របស់​ទូលបង្គំ​ចែក​គ្នា ហើយ​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ» ​។</verse>
				<verse number="25">មាតា​ព្រះយេស៊ូ ប្អូន​ស្រី​មាតា​ព្រះអង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះអង្គ។</verse>
				<verse number="26">ព្រះយេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សិស្ស​ដែល​ព្រះអង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។</verse>
				<verse number="27">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សិស្ស​នោះ​យក​គាត់​មក​នៅ​ជា​មួយ។</verse>
				<verse number="28">បន្ទាប់​មក ព្រះយេស៊ូ​ជ្រាប​ថា ព្រះអង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​អោយ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។</verse>
				<verse number="29">នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះឱស្ឋ​របស់​ព្រះអង្គ។</verse>
				<verse number="30">កាល​ព្រះយេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​បាន​សំរេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះអង្គ​ក៏​ឱន​ព្រះសិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។</verse>
				<verse number="31">ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន​ជាតិ​យូដា​មិន​ចង់​អោយ​មាន​សាកសព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន អោយ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាកសព​ចុះ​មក។</verse>
				<verse number="32">ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="33">លុះ​មក​ដល់​ព្រះយេស៊ូ គេ​ឃើញ​ព្រះអង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះបាទា​ព្រះអង្គ​ទេ</verse>
				<verse number="34">ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះអង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។</verse>
				<verse number="35">សិស្ស​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុការណ៍​នេះ ហើយ​សក្ខីភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​ដឹង​ថា​សិស្ស​នោះ​និយាយ​សេចក្ដី​ពិត​ ដើម្បី​អោយ​អ្នក​រាល់​គ្នា​ជឿ​ដែរ។</verse>
				<verse number="36">ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់​បែក​ឡើយ» ។</verse>
				<verse number="37">មាន​អត្ថបទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ» ។</verse>
				<verse number="38">បន្ទាប់​មក លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ​បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះសព​ព្រះយេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សិស្ស*​របស់​ព្រះយេស៊ូ​ដែរ​តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន​ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​អោយ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះសព​យក​ទៅ។</verse>
				<verse number="39">រីឯ​លោក​នីកូដេម ដែល​មក​គាល់​ព្រះយេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រល្វីងទេស លាយ​នឹង​គ្រឿង​ក្រអូប​ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។</verse>
				<verse number="40">លោក​ទាំង​ពីរ​យក​ព្រះសព​ព្រះយេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀមទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន​ជាតិ​យូដា។</verse>
				<verse number="41">នៅ​កន្លែង​គេ​ឆ្កាង​ព្រះយេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។</verse>
				<verse number="42">គេ​ដាក់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។</verse>
			</chapter>
			<chapter number="20">
				<verse number="1">នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។</verse>
				<verse number="2">នាង​ក៏​រត់​មក​ជំរាប​លោក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស*​ម្នាក់​ទៀត ដែល​ព្រះយេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។</verse>
				<verse number="3">លោក​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​នោះ ក៏​ចេញ​ទៅ​ផ្នូរ។</verse>
				<verse number="4">សិស្ស​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា​តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​លោក​ពេត្រុស ទៅ​ដល់​ផ្នូរ​មុន។</verse>
				<verse number="5">គាត់​ឈ្ងោក​មើល​ទៅ ឃើញ​សំពត់​ស្នប តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។</verse>
				<verse number="6">លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ</verse>
				<verse number="7">ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។</verse>
				<verse number="8">ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ គាត់​បាន​ឃើញ​ហើយ​ជឿ។</verse>
				<verse number="9">កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះយេស៊ូ​ត្រូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។</verse>
				<verse number="10">បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។</verse>
				<verse number="11">នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។ នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ</verse>
				<verse number="12">ឃើញ​ទេវតា*​ពីរ​រូប​ស្លៀកពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ ម្នាក់​អង្គុយ​នៅ​ខាង​ព្រះសិរសា ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះបាទា។</verse>
				<verse number="13">ទេវតា​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះអម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។</verse>
				<verse number="14">ពេល​នាង​កំពុង​តែ​និយាយ​ដូច្នេះ នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះយេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។</verse>
				<verse number="15">ព្រះយេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែរក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​អោយ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា​នាង​ខ្ញុំ​នឹង​ទៅ​យក»។</verse>
				<verse number="16">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះអង្គ ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“ព្រះគ្រូ!”។</verse>
				<verse number="17">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី​ ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​ព្រះបិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះបិតា​ខ្ញុំ ដែល​ជា​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។</verse>
				<verse number="18">នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ទៅ ជំរាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះអម្ចាស់ ព្រម​ទាំង​ជំរាប​អំពី​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​នាង។</verse>
				<verse number="19">នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស*​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន​ជាតិ​យូដា។ ស្រាប់​តែ​ព្រះយេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!»។</verse>
				<verse number="20">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​អោយ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។</verse>
				<verse number="21">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត! ដូច​ព្រះបិតា​បាន​ចាត់​ខ្ញុំ​អោយ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ​យ៉ាង​នោះ​ដែរ»។</verse>
				<verse number="22">បន្ទាប់​ពី​មាន​ព្រះបន្ទូល​ហើយ ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទទួល​ព្រះវិញ្ញាណ!។</verse>
				<verse number="23">បើ​អ្នក​រាល់​គ្នា​លើកលែង​ទោស​អ្នក​ណា​អោយ​រួច​ពី​បាប* ព្រះជាម្ចាស់​ក៏​នឹង​លើកលែង​ទោស​អ្នក​នោះ​អោយ​រួច​ពី​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន»។</verse>
				<verse number="24">កាល​ព្រះយេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។</verse>
				<verse number="25">សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះអម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។</verse>
				<verse number="26">ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់​ព្រះយេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!»។</verse>
				<verse number="27">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ!»។</verse>
				<verse number="28">លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះអម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»។</verse>
				<verse number="29">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ!»។</verse>
				<verse number="30">ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត​អោយ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។</verse>
				<verse number="31">រីឯ​សេចក្ដី​ដែល​មាន​កត់ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​អោយ​អ្នក​រាល់​គ្នា​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ និង​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​អោយ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះអង្គ​។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ក្រោយ​មក ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេរាស គឺ​ព្រះអង្គ​បង្ហាញ​អោយ​គេ​ឃើញ​ដូច​ត​ទៅ៖</verse>
				<verse number="2">លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថាណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ កូន​ទាំង​ពីរ​របស់​លោក​សេបេដេ និង​សិស្ស​របស់​ព្រះយេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។</verse>
				<verse number="3">លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។</verse>
				<verse number="4">ព្រលឹម​ឡើង ព្រះយេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។</verse>
				<verse number="5">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ»។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។</verse>
				<verse number="7">ពេល​នោះ សិស្ស​ដែល​ព្រះយេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះអម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះអម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀកពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។</verse>
				<verse number="8">សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។</verse>
				<verse number="9">គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។</verse>
				<verse number="10">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។</verse>
				<verse number="11">លោក​ស៊ីម៉ូន​ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហាសិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។</verse>
				<verse number="12">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​ព្រះអម្ចាស់​ទាំង​អស់​គ្នា។</verse>
				<verse number="13">ព្រះយេស៊ូ​យាង​ទៅ​ជិត​ពួក​គេ ទ្រង់​យក​នំបុ័ង​មក​ប្រទាន​អោយ​គេ ហើយ​យក​ត្រី​មក​ប្រទាន​អោយ​គេ​ដែរ។</verse>
				<verse number="14">តាំង​ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះយេស៊ូ​សំដែង​ព្រះអង្គ​អោយ​ពួក​សិស្ស​ឃើញ។</verse>
				<verse number="15">លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។</verse>
				<verse number="16">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូ ល​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។</verse>
				<verse number="17">ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។</verse>
				<verse number="18">ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​អោយ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។</verse>
				<verse number="19">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សំដែង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។</verse>
				<verse number="20">លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះយេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ព្រះឱរា​របស់​ព្រះយេស៊ូ​នៅ​ពេល​ជប់លៀង ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះអម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”។</verse>
				<verse number="21">កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «ព្រះអម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។</verse>
				<verse number="22">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​អោយ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?។</verse>
				<verse number="23">ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះយេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះបន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​អោយ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។</verse>
				<verse number="24">សិស្ស*​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខីភាព អំពី​ហេតុការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​សក្ខីភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="25">ព្រះយេស៊ូ​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់ត្រា​ហេតុការណ៍​ទាំង​នោះ​អោយ​បាន​ល្អិតល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម សំរាប់​ទុក​សៀវភៅ​ដែល​គេ​កត់ត្រា​នោះ​បាន​ឡើយ។</verse>
			</chapter>
		</book>
		<book number="44">
			<chapter number="1">
				<verse number="1">សូម​ជំរាប​មក​ឯក​ឧត្ដម​ថេវភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក</verse>
				<verse number="2">រហូត​ដល់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​បរមសុខ* គឺ​បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដែផ្ដាំ​តាម​រយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ដល់​ក្រុម​សាវ័ក*​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។</verse>
				<verse number="3">ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះយេស៊ូ​បាន​បង្ហាញ​ព្រះអង្គ តាម​របៀប​ផ្សេងៗ​អោយ​សាវ័ក​ទាំង​នោះ​ឃើញ​ថា ព្រះអង្គ​មាន​ព្រះជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះអង្គ​បាន​អោយ​គេ​ឃើញ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ផង។</verse>
				<verse number="4">ពេល​ព្រះអង្គ​កំពុង​សោយ​ព្រះស្ងោយ​ជា​មួយ​ក្រុម​សាវ័ក ទ្រង់​ហាម​គេ​មិន​អោយ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូសាឡឹម​ឡើយ «គឺ​ត្រូវ​រង់ចាំ​ទទួល​ព្រះវិញ្ញាណ តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា</verse>
				<verse number="5">លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​អោយ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ»។</verse>
				<verse number="6">ពេល​នោះ ក្រុម​សាវ័ក*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។</verse>
				<verse number="7">ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះបិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។</verse>
				<verse number="8">ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។</verse>
				<verse number="9">លុះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះអង្គ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។</verse>
				<verse number="10">កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះអង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ</verse>
				<verse number="11">ពោល​ថា៖ «អ្នក​ស្រុក​កាលីឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ ព្រះយេស៊ូ​នោះ ព្រះជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរមសុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​បរមសុខ​ដែរ»។</verse>
				<verse number="12">ពេល​នោះ ក្រុម​សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូសាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូម៉ែត្រ​។</verse>
				<verse number="13">លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ សាវ័ក​ទាំង​នោះ គឺ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។</verse>
				<verse number="14">ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​អធិស្ឋាន*​ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារី ជា​មាតា​របស់​ព្រះយេស៊ូ និង​មាន​បង​ប្អូន​របស់​ព្រះអង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។</verse>
				<verse number="15">នៅ​គ្រា​នោះ មាន​បង​ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​ពេត្រុស​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ​ហើយ​ពោល​ថា៖</verse>
				<verse number="16">«បង​ប្អូន​អើយ! ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះបាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ។ ហេតុការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។</verse>
				<verse number="17">យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។</verse>
				<verse number="18">គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត​ទៅ​ទិញ​ដី​ចំការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។</verse>
				<verse number="19">អ្នក​ក្រុង​យេរូសាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចំការ​នោះ តាម​ភាសា​របស់​គេ​ថា “អាកិលដាម៉ា”​មាន​ន័យ​ថា “ចំការ​ឈាម”។</verse>
				<verse number="20">ក្នុង​គម្ពីរ​ទំនុកតម្កើង​មាន​ចែង​ទុក​អំពី​ហេតុការណ៍​នេះ​ថា៖ “ចូរ​អោយ​លំនៅ​របស់​អ្នក​នោះ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​អោយ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​“ត្រូវ​អោយ​ម្នាក់​ទៀត​ទទួល យក​តំណែង​របស់​គាត់” ។</verse>
				<verse number="21">ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះយេស៊ូ​ដឹក​នាំ​យើង</verse>
				<verse number="22">គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះអង្គ រហូត​ដល់​ពេល​ព្រះជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​អោយ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។</verse>
				<verse number="23">គេ​បាន​នាំ​សិស្ស*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសាបាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់ធាស។</verse>
				<verse number="24">បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​អោយ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង​ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​អ្នក​ណា</verse>
				<verse number="25">អោយ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។</verse>
				<verse number="26">សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវ័ក​ដប់​មួយ​រូប​ទៀត។</verse>
			</chapter>
			<chapter number="2">
				<verse number="1">នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ពួក​សិស្ស​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា​ នៅ​កន្លែង​តែ​មួយ។</verse>
				<verse number="2">រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។</verse>
				<verse number="3">ពួក​សិស្ស​បាន​ឃើញ​ហាក់​ដូច​ជា មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។</verse>
				<verse number="4">អ្នក​ទាំង​នោះ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះវិញ្ញាណ​ប្រោស​ប្រទាន​អោយ។</verse>
				<verse number="5">ពេល​នោះ មាន​ជន​ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព​លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​ដែរ។</verse>
				<verse number="6">ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហាជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃលែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សិស្ស​និយាយ​ភាសា​របស់​ខ្លួន។</verse>
				<verse number="7">អ្នក​ទាំង​នោះ​ងឿងឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ​ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​ទេ​តើ។</verse>
				<verse number="8">ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ?</verse>
				<verse number="9">គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី</verse>
				<verse number="10">ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម</verse>
				<verse number="11">ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។</verse>
				<verse number="12">អ្នក​ទាំង​នោះ​ងឿងឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុការណ៍​នេះ មាន​ន័យ​ដូច​ម្ដេច?»។</verse>
				<verse number="13">ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។</verse>
				<verse number="14">លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវ័ក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដាជន​ថា៖ «បង​ប្អូន​យូដា និង​បង​ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។</verse>
				<verse number="15">អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង​ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។</verse>
				<verse number="16">ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​យ៉ូអែល​បាន​ថ្លែង​ទុក​មក​ថា៖</verse>
				<verse number="17">“ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះបន្ទូល ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ត។</verse>
				<verse number="18">នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង មក​ចាក់​បង្ហូរ​លើ​អ្នក​បំរើ​ទាំង​ប្រុស​ទាំង​ស្រី របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះបន្ទូល។</verse>
				<verse number="19">យើង​នឹង​សំដែង​ឫទ្ធិបាដិហារិយ៍​នៅ​លើ​មេឃ សំដែង​ទី​សំគាល់​ផ្សេងៗ​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។</verse>
				<verse number="20">ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​ព្រះអម្ចាស់​យាង​មក គឺ​ជា​ថ្ងៃ​ដ៏​រុងរឿង​ឧត្ដុង្គឧត្ដម</verse>
				<verse number="21">ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” ​»។</verse>
				<verse number="22">បង​ប្អូន​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សំដែង​ការ​អស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​លោក​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។</verse>
				<verse number="23">បង​ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ ទៅ​អោយ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​លោក ដូច​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជា​មុន។</verse>
				<verse number="24">ព្រះជាម្ចាស់​បាន​ប្រោស​លោក​អោយ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​លោក​អោយ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។</verse>
				<verse number="25">ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​អោយ​ទូលបង្គំ​ត្រូវ​ញាប់ញ័រ​ឡើយ។</verse>
				<verse number="26">ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីករាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើសលប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សំរាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ</verse>
				<verse number="27">ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​អោយ សព​អ្នក​បំរើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។</verse>
				<verse number="28">ព្រះអង្គ​បាន​បង្ហាញ​អោយ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះអង្គ​នឹង​ប្រទាន​អោយ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញលេញ ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ» ​។</verse>
				<verse number="29">«បង​ប្អូន​អើយ! ខ្ញុំ​សូម​ជំរាប​បង​ប្អូន​អោយ​បាន​ច្បាស់​អំពី​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។</verse>
				<verse number="30">ដោយ​ព្រះបាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប​ទ្រង់​ជ្រាប​ថា ព្រះជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ព្រះអង្គ​ថា នឹង​ប្រទាន​អោយ​ព្រះរាជវង្ស​របស់​ទ្រង់​មួយ​អង្គ ឡើង​ស្នង​រាជ្យ។</verse>
				<verse number="31">ព្រះបាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះគ្រិស្ដ*​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ទ្រង់​មាន​រាជឱង្ការ​ថា ព្រះជាម្ចាស់​ពុំ​ទុក​ព្រះគ្រិស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​អោយ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។</verse>
				<verse number="32">ព្រះជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​អោយ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។</verse>
				<verse number="33">ព្រះជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង​ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះបិតា តាម​ព្រះបន្ទូល​សន្យា​ហើយ​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។</verse>
				<verse number="34">ព្រះបាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរមសុខ*​ទេ តែ​ព្រះអង្គ​មាន​រាជឱង្ការ​ថាៈ “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង</verse>
				<verse number="35">ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ” ។</verse>
				<verse number="36">ហេតុ​នេះ សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង ព្រះជាម្ចាស់​បាន​តែងតាំង​លោក​ឡើង​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រិស្ដ*​ហើយ»។</verse>
				<verse number="37">កាល​បណ្ដាជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​អោយ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។</verse>
				<verse number="38">លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*​ទៅ ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​បង​ប្អូន​អោយ​រួច​ពី​បាប* ហើយ​បង​ប្អូន​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់</verse>
				<verse number="39">ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។</verse>
				<verse number="40">លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់​តឿន​ពួក​គេ ដោយ​ពាក្យពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះ អោយ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។</verse>
				<verse number="41">អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។</verse>
				<verse number="42">សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បង​ប្អូន ធ្វើ​ពិធី​កាច់​នំបុ័ង* និង​ព្យាយាម​អធិស្ឋាន។</verse>
				<verse number="43">មនុស្សម្នា​កោត​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សំដែង​ឫទ្ធិបាដិហារិយ៍ និង​ធ្វើ​ទី​សំគាល់​ផ្សេងៗ​ជា​ច្រើន។</verse>
				<verse number="44">អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។</verse>
				<verse number="45">គេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន​យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។</verse>
				<verse number="46">ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះវិហារ* ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។</verse>
				<verse number="47">គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះអម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះវិហារ*​ជា​មួយ​គ្នា។</verse>
				<verse number="2">រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ។</verse>
				<verse number="3">កាល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះវិហារ គាត់​ក៏​សុំ​ទាន។</verse>
				<verse number="4">លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។</verse>
				<verse number="5">គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។</verse>
				<verse number="6">ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ* ជា​អ្នក​ភូមិ​ណាសារ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។</verse>
				<verse number="7">លោក​ចាប់​ដៃ​ស្ដាំ​គាត់​អោយ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំមួន</verse>
				<verse number="8">គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះវិហារ​ជា​មួយ​សាវ័ក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។</verse>
				<verse number="9">ប្រជាជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់</verse>
				<verse number="10">គេ​ស្គាល់​ជាក់​ថា​អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ*​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់ស្ញែង ហើយ​ងឿងឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុការណ៍​ដែល​កើត​មាន​ដល់​គាត់។</verse>
				<verse number="11">បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជានិច្ច។ ប្រជាជន​ទាំង​មូល​ភ័យ​ស្ញប់ស្ញែង​ណាស់ គេ​រត់​ទៅ​ចោមរោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។</verse>
				<verse number="12">លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «បង​ប្អូន​អ៊ីស្រាអែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ងឿងឆ្ងល់​អំពី​ហេតុការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង​ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​អោយ​ដើរ​រួច មក​ពី​ឫទ្ធានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់?។</verse>
				<verse number="13">ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរីរុងរឿង​មក​ព្រះយេស៊ូ ជា​អ្នក​បំរើ​ព្រះអង្គ។ បង​ប្អូន​បាន​ចាប់​បញ្ជូន​ព្រះយេស៊ូ​ទៅ​អោយ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។</verse>
				<verse number="14">បង​ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាមទារ​សុំ​អោយ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។</verse>
				<verse number="15">បង​ប្អូន​បាន​អោយ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​អោយ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ។</verse>
				<verse number="16">ដោយសារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះនាម​ព្រះយេស៊ូ គឺ​ព្រះនាម​ព្រះអង្គ​ហ្នឹង​ហើយ បាន​ធ្វើ​អោយ​បុរស​ដែល​បង​ប្អូន​ឃើញ ហើយ​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ ដូច​បង​ប្អូន​ឃើញ​ស្រាប់។</verse>
				<verse number="17">បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ត​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។</verse>
				<verse number="18">ប៉ុន្តែ ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។</verse>
				<verse number="19">ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះជាម្ចាស់​វិញ ដើម្បី​អោយ​ព្រះអង្គ​លុប​បំបាត់​បាប​របស់​បង​ប្អូន។</verse>
				<verse number="20">ព្រះអម្ចាស់​នឹង​ប្រទាន​អោយ​បង​ប្អូន​បាន​ស្គាល់​ពេល​សំរាក ព្រម​ទាំង​ប្រទាន​ព្រះគ្រិស្ដយេស៊ូ​មក​បង​ប្អូន ដូច​ព្រះអង្គ​គ្រោង​ទុក​ជា​មុន។</verse>
				<verse number="21">ឥឡូវ​នេះ ព្រះយេស៊ូគ្រិស្ដ​គង់​នៅ​ឯ​ស្ថាន​បរមសុខ* រហូត​ដល់​ព្រះជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះបន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នៅ​ជំនាន់​ដើម​ស្រាប់។</verse>
				<verse number="22">លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ “ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។</verse>
				<verse number="23">រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជារាស្ត្រ” ។</verse>
				<verse number="24">ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះបន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាំយូអែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។</verse>
				<verse number="25">បង​ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង​ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី*​ដែល​ព្រះជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជពង្ស​របស់​អ្នក” ។</verse>
				<verse number="26">ព្រះជាម្ចាស់​បាន​អោយ​អ្នក​បំរើ​របស់​ព្រះអង្គ​ងើប​ឡើង ហើយ​ចាត់​លោក​អោយ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែនាំ​ម្នាក់ៗ​អោយ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជាចារ្យ* មេ​កង​រក្សា​ព្រះវិហារ និង​ពួក​ខាង​គណៈសាឌូស៊ី*​មក​ដល់។</verse>
				<verse number="2">ពួក​គេ​ទាស់​ចិត្ត​នឹង​សាវ័ក​បង្រៀន​ប្រជាជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="3">ពួក​គេ​នាំ​គ្នា​ចាប់​សាវ័ក​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។</verse>
				<verse number="4">ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។</verse>
				<verse number="5">លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម</verse>
				<verse number="6">ជា​មួយ​លោក​មហាបូជាចារ្យ*​អាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សានត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជាចារ្យ​ទាំង​អស់។</verse>
				<verse number="7">លោក​ទាំង​នោះ​បាន​បញ្ជា​អោយ​គេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។</verse>
				<verse number="8">ពេល​នោះ លោក​ពេត្រុស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖</verse>
				<verse number="9">«សូម​ជំរាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ព្រឹទ្ធាចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ពី​អំពើ​ល្អ​ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​អោយ​បាន​ជា តាម​របៀប​ណា​នោះ។</verse>
				<verse number="10">សូម​អស់​លោក និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខភាព​ល្អ​នេះ បាន​ជា ដោយសារ​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ* ជា​អ្នក​ភូមិ​ណាសារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="11">ព្រះអង្គ​ហ្នឹង​ហើយ​ជា “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ​។</verse>
				<verse number="12">ក្រៅ​ពី​ព្រះយេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។</verse>
				<verse number="13">កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ចិត្ត​អង់អាច​ដូច្នេះ គេ​ងឿងឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះយេស៊ូ។</verse>
				<verse number="14">ប៉ុន្តែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​បាន​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។</verse>
				<verse number="15">ពួក​គេ​ក៏​បញ្ជា​អោយ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖</verse>
				<verse number="16">«តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សំគាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។</verse>
				<verse number="17">ដូច្នេះ តោង​យើង​ហាមប្រាម និង​គំរាម​គេ កុំ​អោយ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​អោយ​រឿង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ដល់​ប្រជាជន»។</verse>
				<verse number="18">ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាមប្រាម​មិន​អោយ​និយាយ និង​បង្រៀន​អំពី​ព្រះនាម​ព្រះយេស៊ូ​ជា​ដាច់​ខាត។</verse>
				<verse number="19">លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គួរ​អោយ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ?</verse>
				<verse number="20">យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ​បាន​ឮ​នោះ​ពុំ​កើត​ទេ»។</verse>
				<verse number="21">ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​អោយ​ទៅ​វិញ ដ្បិត​ប្រជាជន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ចំពោះ​ហេតុការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។</verse>
				<verse number="22">រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។</verse>
				<verse number="23">ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បង​ប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហាបូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​បាន​និយាយ។</verse>
				<verse number="24">កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ</verse>
				<verse number="25">ព្រះអង្គ​មាន​ព្រះបន្ទូល ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បំរើ​របស់​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំងឡាយ នាំ​គ្នា​បង្កើត​កោលាហល? ហេតុ​អ្វី​បាន​ជា​ប្រជារាស្ត្រ​នានា មាន​គំនិត​ឥត​ខ្លឹមសារ​ដូច្នេះ?</verse>
				<verse number="26">ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួតដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះគ្រិស្ដ*​របស់​ព្រះអង្គ” ។</verse>
				<verse number="27">ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះយេស៊ូ​ជា​អ្នក​បំរើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​សម​គំនិត​ផង។</verse>
				<verse number="28">គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិបារមី និង​តាម​ព្រះតម្រិះ​របស់​ព្រះអង្គ។</verse>
				<verse number="29">ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​អោយ​ពួក​អ្នក​បំរើ​ព្រះអង្គ​ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​មោះមុត​ផង</verse>
				<verse number="30">សូម​សំដែង​បារមី​អោយ​អ្នក​ជំងឺ​បាន​ជា អោយ​មាន​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​កើត​ឡើង ក្នុង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​បំរើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។</verse>
				<verse number="31">កាល​ពួក​គេ​ទូលអង្វរ​ព្រះជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួបជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយ​ចិត្ត​អង់អាច។</verse>
				<verse number="32">អ្នក​ជឿ​ទាំង​អំបាលម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។</verse>
				<verse number="33">ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះអម្ចាស់យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះជាម្ចាស់​ទ្រង់​សំដែង​ព្រះហឫទ័យ​ប្រណីសន្ដោស​ដ៏​លើសលប់ ដល់​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="34">ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់</verse>
				<verse number="35">មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។</verse>
				<verse number="36">មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណាបាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។</verse>
				<verse number="37">គាត់​បាន​លក់​ចំការ​របស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវ័ក​ដែរ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">មាន​បុរស​ម្នាក់​ឈ្មោះ អាណាណាស ភរិយា​ឈ្មោះ​សាភីរ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ</verse>
				<verse number="2">ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សំរាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវ័ក*។</verse>
				<verse number="3">លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណាណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?</verse>
				<verse number="4">កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង?។ អ្នក​បាន​កុហក​ព្រះជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។</verse>
				<verse number="5">កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="6">ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណាណាស ហើយ​សែង​យក​ទៅ​កប់។</verse>
				<verse number="7">ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណាណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុការណ៍​ដែល​កើត​មាន​នោះ​ឡើយ។</verse>
				<verse number="8">លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។</verse>
				<verse number="9">លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ? មើល៍ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។</verse>
				<verse number="10">រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។</verse>
				<verse number="11">ក្រុមជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="12">សាវ័ក​បាន​នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជាជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។</verse>
				<verse number="13">រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជាជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។</verse>
				<verse number="14">បណ្ដាជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះអម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="15">មនុស្សម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ អោយ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​អោយ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​ក៏​បាន​ដែរ។</verse>
				<verse number="16">មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូសាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។</verse>
				<verse number="17">ពេល​នោះ លោក​មហាបូជាចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈសាឌូស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។</verse>
				<verse number="18">គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក* យក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​សាធារណៈ។</verse>
				<verse number="19">លុះ​ដល់​យប់ មាន​ទេវតា*​របស់​ព្រះអម្ចាស់ មក​បើក​ទ្វារ​ពន្ធនាគារ​អោយ​ក្រុម​សាវ័ក​ចេញ ទាំង​ពោល​ថា៖</verse>
				<verse number="20">«សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះវិហារ* ហើយ​ប្រកាស​ព្រះបន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​អោយ​ប្រជាជន​ស្ដាប់​ទៅ»។</verse>
				<verse number="21">កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះវិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជាជន។ លោក​មហា​បូជាចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធសភា​នៃ​ប្រជាជន​អ៊ីស្រាអែល​មក​ជួបជុំ​គ្នា រួច​ចាត់​អ្នក​យាម​អោយ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធនាគារ​មក។</verse>
				<verse number="22">ពេល​ទៅ​ដល់​ទី​ឃុំឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវ័ក​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយការណ៍​ជំរាប​អង្គ​ប្រជុំ​ថា៖</verse>
				<verse number="23">«យើង​ខ្ញុំ​ឃើញ​ទី​ឃុំឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។</verse>
				<verse number="24">កាល​មេ​កង​រក្សា​ព្រះវិហារ និង​ពួក​នាយក​បូជាចារ្យ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។</verse>
				<verse number="25">ពេល​នោះ មាន​ម្នាក់​ចូល​មក​ជំរាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជាជន ក្នុង​ព្រះវិហារ​ឯណោះ!»។</verse>
				<verse number="26">មេ​កង​រក្សា​ព្រះវិហារ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជាជន​យក​ដុំ​ថ្ម​គប់។</verse>
				<verse number="27">លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​អោយ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហាបូជាចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖</verse>
				<verse number="28">«យើង​បាន​ហាមប្រាម​អ្នក​រាល់​គ្នា​មិន​អោយ​បង្រៀន​ប្រជាជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាសពេញ​ក្រុង​យេរូសាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។</verse>
				<verse number="29">លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។</verse>
				<verse number="30">ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ អោយ​មាន​ជីវិត​រស់​ឡើង​វិញ។</verse>
				<verse number="31">ព្រះជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ ហើយ​តែងតាំង​លោក​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះសង្គ្រោះ ដើម្បី​អោយ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​រួច​ពី​បាប*។</verse>
				<verse number="32">យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ ទ្រង់​ក៏​ជា​សាក្សី​ដែរ»។</verse>
				<verse number="33">កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ គេ​ក្រេវក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវ័ក​ថែម​ទៀត​ផង។</verse>
				<verse number="34">ប៉ុន្តែ មាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ី*​ឈ្មោះ​កាម៉ាលាល ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​អោយ​គេ​នាំ​ក្រុម​សាវ័ក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់</verse>
				<verse number="35">រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។</verse>
				<verse number="36">ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែកខ្ញែក​គ្នា​អស់​គ្មាន​សល់។</verse>
				<verse number="37">បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជាជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះបញ្ចូល​មនុស្ស​ជា​ច្រើន​អោយ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែកខ្ញែក​គ្នា​អស់​ទៅ។</verse>
				<verse number="38">ឥឡូវ​នេះ ខ្ញុំ​សូម​ជំរាប​អស់​លោក​ថា សូម​កុំ​រវីរវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​អោយ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គំរោងការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប​សូន្យ​មិន​ខាន</verse>
				<verse number="39">ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ាលាល​ទាំង​អស់​គ្នា</verse>
				<verse number="40">គេ​ក៏​ហៅ​ក្រុម​សាវ័ក​មក​វិញ ហើយ​បញ្ជា​អោយ​វាយ​នឹង​រំពាត់ ទាំង​ហាមប្រាម​មិន​អោយ​ប្រកាស​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀត រួច​លែង​អោយ​ត្រឡប់​ទៅ​វិញ។</verse>
				<verse number="41">ក្រុម​សាវ័ក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះជាម្ចាស់​បាន​ប្រទាន​អោយ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះនាម​ព្រះយេស៊ូ។</verse>
				<verse number="42">ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជាជន និង​ផ្សព្វផ្សាយ​ដំណឹងល្អ* អំពី​ព្រះយេស៊ូគ្រិស្ដ*​ នៅ​ក្នុង​ព្រះវិហារ* និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​ នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។</verse>
				<verse number="2">សាវ័ក*​ទាំង​ដប់ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​អោយ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​បំរើ​តុ​ឡើយ។</verse>
				<verse number="3">ហេតុ​នេះ បង​ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​អោយ​បំពេញ​មុខងារ​នេះ។</verse>
				<verse number="4">រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បំរើ​ព្រះបន្ទូល»។</verse>
				<verse number="5">ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាស ជា​អ្នក​ស្រុក​អន់ទីយ៉ូក ដែល​ចូល​សាសនា​យូដា។</verse>
				<verse number="6">គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។</verse>
				<verse number="7">ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជាចារ្យ*​ដ៏​ច្រើន​លើសលប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ជំនឿ​ដែរ។</verse>
				<verse number="8">លោក​ស្ទេផាន​បាន​ពោរពេញ​ដោយ​ព្រះគុណ និង​ឫទ្ធានុភាព ដែល​ធ្វើ​អោយ​លោក​សំដែង​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន។</verse>
				<verse number="9">មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន</verse>
				<verse number="10">ប៉ុន្តែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះវិញ្ញាណ។</verse>
				<verse number="11">ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​អោយ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះជាម្ចាស់»។</verse>
				<verse number="12">គេ​បាន​បំបះបំបោរ​ប្រជាជន បំបះបំបោរ​ពួក​ព្រឹទ្ធាចារ្យ* និង​ពួក​អាចារ្យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។</verse>
				<verse number="13">គេ​នាំ​សាក្សី​ក្លែងក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះវិហារ* ប្រឆាំង​នឹង​ក្រឹត្យវិន័យ* ឥត​ឈប់​ឈរ។</verse>
				<verse number="14">យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត នោះ​នឹង​រុះ​ព្រះវិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ទុក​អោយ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។</verse>
				<verse number="15">អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់​ទ្រាយ​ដូច​មុខ​របស់​ទេវតា*។</verse>
			</chapter>
			<chapter number="7">
				<verse number="1">លោក​មហាបូជាចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?»</verse>
				<verse number="2">លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជំរាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន ព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង បាន​មក​បង្ហាញ​ព្រះអង្គ​អោយ​លោក​ឃើញ</verse>
				<verse number="3">ហើយ​មាន​ព្រះបន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិសន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!” ​។</verse>
				<verse number="4">លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណភាព​ផុត​ទៅ ព្រះជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។</verse>
				<verse number="5">នៅ​ស្រុក​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​អោយ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​អោយ​ដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​អោយ​លោក និង​អោយ​ពូជពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។</verse>
				<verse number="6">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថាៈ “ពូជពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បំរើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។</verse>
				<verse number="7">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បំរើ។ ក្រោយ​មក ពូជពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយបង្គំ​យើង​នៅ​កន្លែង​នេះ” ​។</verse>
				<verse number="8">បន្ទាប់​មក ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធមេត្រី*​អោយ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​បុព្វបុរស*​ទាំង​ដប់ពីរ​រូប​ដែរ។</verse>
				<verse number="9">ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែនឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​អោយ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="10">ប៉ុន្តែ ព្រះជាម្ចាស់​គង់​ជា​មួយ​លោក ព្រះអង្គ​បាន​រំដោះ​លោក​អោយ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​អោយ​លោក​មាន​ប្រាជ្ញា​វាងវៃ និង​គាប់​ព្រះហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែងតាំង​លោក​អោយ​គ្រប់គ្រង​ស្រុក​អេស៊ីប និង​ត្រួតត្រា​ព្រះរាជ​វាំង​ទាំង​មូល​ផង។</verse>
				<verse number="11">ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​អោយ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។</verse>
				<verse number="12">ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង អោយ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។</verse>
				<verse number="13">នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​អោយ​បង​ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។</verse>
				<verse number="14">បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិសន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិតសិប​ប្រាំ​នាក់​នោះ​មក។</verse>
				<verse number="15">លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណភាព​នៅ​ស្រុក​នោះ​ដែរ។</verse>
				<verse number="16">គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។</verse>
				<verse number="17">លុះ​ជិត​ដល់​ពេល​ព្រះជាម្ចាស់ ត្រូវ​បំពេញ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន​ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។</verse>
				<verse number="18">បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ទ្រង់​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។</verse>
				<verse number="19">ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ទ្រង់​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​អោយ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរបង់​ចោល ដើម្បី​កុំ​អោយ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="20">លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ឪពុកម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។</verse>
				<verse number="21">កាល​គេ​បំបរបង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែរក្សា ធ្វើ​ជា​កូន។</verse>
				<verse number="22">លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អេស៊ីប លោក​មាន​សំនួនវោហារ​ពូកែ ហើយ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។</verse>
				<verse number="23">លុះ​ដល់​លោក​មាន​អាយុ​គំរប់​សែសិប​ឆ្នាំ លោក​ក៏​បាន​សំរេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែល ជា​បង​ប្អូន​រួម​ជាតិ​របស់​លោក។</verse>
				<verse number="24">លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ​ទៅ។</verse>
				<verse number="25">លោក​នឹក​ស្មាន​ថា បង​ប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។</verse>
				<verse number="26">នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សំរុះសំរួល​គេ​ថាៈ “អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។</verse>
				<verse number="27">ម្នាក់​ដែល​ធ្វើ​បាប​បង​ប្អូន បាន​ច្រាន​លោក​ម៉ូសេ​ចេញ​ទាំង​ពោល​ថាៈ “នរណា​បាន​តាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​ពី​លើ​យើង?</verse>
				<verse number="28">តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិលមិញ​នោះ​ដែរ​ឬ?” ​។</verse>
				<verse number="29">កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។</verse>
				<verse number="30">សែសិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​អោយ​លោក​ឃើញ នៅ​វាល​រហោស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។</verse>
				<verse number="31">លោក​ម៉ូសេ​ងឿងឆ្ងល់ ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​ថាៈ</verse>
				<verse number="32">“យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប” ​។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។</verse>
				<verse number="33">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថាៈ “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ*។</verse>
				<verse number="34">យើង​បាន​ឃើញ​ប្រជារាស្ត្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​អោយ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ” ​។</verse>
				<verse number="35">ជន​ជាតិ​អ៊ីស្រាអែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​អោយ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​លើ​យើង?” ។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ចាត់​លោក​អោយ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​អោយ​លោក​ឃើញ​ក្នុង​គុម្ពោត។</verse>
				<verse number="36">គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក ទាំង​សំដែង​ឫទ្ធិបាដិហារិយ៍ និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ​ផង។</verse>
				<verse number="37">លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថាៈ “ព្រះជាម្ចាស់​នឹង​ធ្វើ​អោយ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា” ។</verse>
				<verse number="38">កាល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ជួបជុំ​គ្នា​ក្នុង​វាល​រហោស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះបន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​អោយ​យើង​ទាំង​អស់​គ្នា។</verse>
				<verse number="39">បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ</verse>
				<verse number="40">ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថាៈ “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!” ។</verse>
				<verse number="41">នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញបូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីករាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នាដៃ​របស់​ខ្លួន។</verse>
				<verse number="42">ពេល​នោះ ព្រះជាម្ចាស់​ឈប់​រវីរវល់​នឹង​គេ ទ្រង់​បណ្ដោយ​គេ​អោយ​គោរព​ថ្វាយបង្គំ​ផ្កាយ​ទាំងឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថាៈ “ប្រជារាស្ត្រ​អ៊ីស្រាអែល​អើយ! ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នៅ​វាល​រហោស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញបូជា​អ្វី​មក​អោយ​យើង​ឬ​ទេ?។</verse>
				<verse number="43">អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេមផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយបង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ីឡូន​ទៅ​ទៀត” ។</verse>
				<verse number="44">នៅ​វាល​រហោស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះពន្លា*​របស់​ព្រះជាម្ចាស់​ សង់​ឡើង ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។</verse>
				<verse number="45">បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះពន្លា​នេះ​នៅ​គង់វង្ស​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ។</verse>
				<verse number="46">ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ព្រះបាទ​ដាវីឌ ព្រះបាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះអង្គ រក​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប ​</verse>
				<verse number="47">តែ​ព្រះបាទ​សាឡូម៉ូន​ឯណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះដំណាក់​នោះ។</verse>
				<verse number="48">ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើង ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថាៈ</verse>
				<verse number="49">“ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថាៈ “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា អោយ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សំរាក​នោះ​នៅ​ឯ​ណា?</verse>
				<verse number="50">គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!” ។</verse>
				<verse number="51">អស់​លោក​ចិត្ត​រឹងរូស​អើយ! អស់​លោក​មាន​ចិត្ត មាន​ត្រចៀក​ដូច​សាសន៍​ដទៃ​ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ!</verse>
				<verse number="52">គ្មាន​ព្យាការី​ណា​ម្នាក់ ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​អោយ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។</verse>
				<verse number="53">អស់​លោក​បាន​ទទួល​ក្រឹត្យវិន័យ តាម​រយៈ​ទេវតា​តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។</verse>
				<verse number="54">កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវក្រោធ​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។</verse>
				<verse number="55">រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ឃើញ​ព្រះយេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះអង្គ។</verse>
				<verse number="56">លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស* ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់»។</verse>
				<verse number="57">ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។</verse>
				<verse number="58">គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សី បាន​យក​សម្លៀកបំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។</verse>
				<verse number="59">នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូលអង្វរ​ថា៖ «ព្រះអម្ចាស់យេស៊ូ​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង!»។</verse>
				<verse number="60">បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ​។</verse>
			</chapter>
			<chapter number="8">
				<verse number="1">លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ ក្រុមជំនុំ*​នៅ​ក្រុង​យេរូសាឡឹម ត្រូវ​គេ​បៀតបៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើកលែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។</verse>
				<verse number="2">អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។</verse>
				<verse number="3">រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុមជំនុំ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំឃាំង។</verse>
				<verse number="4">ពួក​សិស្ស*​ដែល​បែកខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ*​អំពី​ព្រះបន្ទូល។</verse>
				<verse number="5">លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះគ្រិស្ដ*​។</verse>
				<verse number="6">មហាជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សំដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ</verse>
				<verse number="7">គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។</verse>
				<verse number="8">ប្រជាជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើសលប់។</verse>
				<verse number="9">មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្តអាគម ធ្វើ​អោយ​ប្រជាជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​រូប។</verse>
				<verse number="10">ប្រជាជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ដែល​ជា​ឫទ្ធានុភាព​ដ៏​ឧត្ដុង្គឧត្ដម»។</verse>
				<verse number="11">ប្រជាជន​ពេញ​ចិត្ត​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សំដែង​មន្តអាគម​អោយ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។</verse>
				<verse number="12">កាល​គេ​ជឿ​ដំណឹងល្អ*​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ និង​អំពី​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។</verse>
				<verse number="13">លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៀត​ផង ហើយ​គាត់​នៅ​ជាប់​នឹង​លោក​ភីលីព​ជានិច្ច។ កាល​គាត់​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​ក៏​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង។</verse>
				<verse number="14">ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​អោយ​ទៅ​ជួប​អ្នក​ទាំង​នោះ។</verse>
				<verse number="15">លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូលអង្វរ​ព្រះជាម្ចាស់ សុំ​អោយ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*</verse>
				<verse number="16">ដ្បិត​ព្រះវិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ប៉ុណ្ណោះ។</verse>
				<verse number="17">ពេល​នោះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។</verse>
				<verse number="18">កាល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​អ្នក​ជឿ ដោយ​សាវ័ក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវ័ក​ទាំង​ពីរ ហើយ​ពោល​ថា៖</verse>
				<verse number="19">«សូម​លោក​ប្រគល់​អោយ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​អោយ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។</verse>
				<verse number="20">លោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​អោយ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​បាន!</verse>
				<verse number="21">អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះជាម្ចាស់​ទាល់​តែ​សោះ។</verse>
				<verse number="22">ចូរ​លះបង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូលអង្វរ​ព្រះអម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើកលែង​ទោស​អោយ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ</verse>
				<verse number="23">ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ​ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។</verse>
				<verse number="24">លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូលអង្វរ​ព្រះអម្ចាស់​អោយ​ខ្ញុំ​ផង ដើម្បី​កុំ​អោយ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។</verse>
				<verse number="25">ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។</verse>
				<verse number="26">ទេវតា*​របស់​ព្រះអម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូសាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="27">នៅ​តាម​ផ្លូវ មាន​ជន​ជាតិ​អេត្យូពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហាក្សត្រិយានី​កានដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះរាជទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម</verse>
				<verse number="28">ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ព្យាការី*​អេសាយ​ផង។</verse>
				<verse number="29">ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។</verse>
				<verse number="30">លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។</verse>
				<verse number="31">លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​អោយ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែនាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។</verse>
				<verse number="32">រីឯ​អត្ថបទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ៖ “លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ ​ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។</verse>
				<verse number="33">លោក​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជពង្ស របស់​លោក​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ” ​។</verse>
				<verse number="34">មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី*​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។</verse>
				<verse number="35">លោក​ភីលីព​ក៏​ជំរាប​ជូន​ដំណឹងល្អ​អំពី​ព្រះយេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថបទ​គម្ពីរ​នោះ​ទៅ។</verse>
				<verse number="36">លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​អោយ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។</verse>
				<verse number="37">លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="38">លោក​បញ្ជា​អោយ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។</verse>
				<verse number="39">កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។</verse>
				<verse number="40">រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯណោះ។ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អ* រហូត​ទៅ​ដល់​ក្រុង​សេសារា។</verse>
			</chapter>
			<chapter number="9">
				<verse number="1">នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះអម្ចាស់​ជានិច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជាចារ្យ</verse>
				<verse number="2">សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូសាឡឹម។</verse>
				<verse number="3">ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​គាត់។</verse>
				<verse number="4">គាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?»។</verse>
				<verse number="5">លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន​។</verse>
				<verse number="6">ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ»។</verse>
				<verse number="7">រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។</verse>
				<verse number="8">លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។</verse>
				<verse number="9">ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។</verse>
				<verse number="10">នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប​ឈ្មោះ​អាណាណាស។ គាត់​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា៖ «អាណាណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!»។</verse>
				<verse number="11">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ “ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស​នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន*</verse>
				<verse number="12">ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​អោយ​គាត់​មើល​ឃើញ​ឡើង​វិញ»។</verse>
				<verse number="13">លោក​អាណាណាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជារាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម​ខ្លាំង​ណាស់</verse>
				<verse number="14">ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជាចារ្យ​អោយ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះនាម​ព្រះអង្គ»។</verse>
				<verse number="15">ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​អោយ​ទៅ​ប្រាប់​ប្រជាជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល អោយ​ស្គាល់​ឈ្មោះ​ខ្ញុំ។</verse>
				<verse number="16">ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​អោយ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។</verse>
				<verse number="17">លោក​អាណាណាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះអម្ចាស់យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​អោយ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​អោយ​បង​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*»។</verse>
				<verse number="18">រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។</verse>
				<verse number="19">បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។ លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សិស្ស ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។</verse>
				<verse number="20">លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ*​នានា​ភ្លាម​ថា ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។</verse>
				<verse number="21">អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿងឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀតបៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូសាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជាចារ្យ*​ទេ​តើ!»។</verse>
				<verse number="22">រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែកញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ*។</verse>
				<verse number="23">យូរ​ថ្ងៃ​ក្រោយ​មក​ទៀត ជន​ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល</verse>
				<verse number="24">តែ​លោក​បាន​ជ្រាប​គំរោងការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។</verse>
				<verse number="25">ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សំរូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។</verse>
				<verse number="26">កាល​លោក​សូល​មក​ដល់​ក្រុង​យេរូសាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។</verse>
				<verse number="27">ពេល​នោះ លោក​បារណាបាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះយេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។</verse>
				<verse number="28">ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូសាឡឹម​ជា​មួយ ក្រុម​សាវ័ក​ជានិច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថែម​ទៀត​ផង។</verse>
				<verse number="29">លោក​បាន​សន្ទនា និង​ជជែក​វែកញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុនប៉ង​សម្លាប់​លោក​ទៅ​វិញ។</verse>
				<verse number="30">កាល​ពួក​បង​ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក អោយ​លោក​ទៅ​ក្រុង​តើសុស។</verse>
				<verse number="31">ក្រុមជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារី។ ក្រុមជំនុំ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។</verse>
				<verse number="32">លោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដ៏វិសុទ្ធ*​នៅ​ក្រុង​លីដា។</verse>
				<verse number="33">នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។</verse>
				<verse number="34">លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះយេស៊ូគ្រិស្ដ*​ប្រោស​អ្នក​អោយ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។</verse>
				<verse number="35">អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះអម្ចាស់។</verse>
				<verse number="36">នៅ​ក្រុង​យ៉ុបប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តេប៊ីថា ភាសា​ក្រិក​ថា “ឌ័រកាស”នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។</verse>
				<verse number="37">នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។</verse>
				<verse number="38">ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​អោយ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។</verse>
				<verse number="39">លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។</verse>
				<verse number="40">លោក​ពេត្រុស​សុំ​អោយ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។</verse>
				<verse number="41">លោក​ចាប់​ដៃ​នាង​អោយ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ​ និង​ស្ត្រី​មេម៉ាយ​អោយ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​អោយ​គេ​ឃើញ។</verse>
				<verse number="42">អ្នក​ក្រុង​យ៉ុបប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះអម្ចាស់។</verse>
				<verse number="43">លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុបប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក​។</verse>
			</chapter>
			<chapter number="10">
				<verse number="1">នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​វរសេនា​តូច​ រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរសេនា​តូច​អ៊ីតាលី»។</verse>
				<verse number="2">គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិប័តន៍ និង​កោត​ខ្លាច​ព្រះជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​អោយ​ប្រជាជន ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។</verse>
				<verse number="3">ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល​គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេលាស​អើយ!»។</verse>
				<verse number="4">លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ ព្រះអង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះអង្គ​មិន​ភ្លេច​ទេ។</verse>
				<verse number="5">សុំ​លោក​ចាត់​គេ​អោយ​ទៅ​ក្រុង​យ៉ុបប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។</verse>
				<verse number="6">គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។</verse>
				<verse number="7">កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេលាស​ក៏​ហៅ​អ្នក​បំរើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ផង​នោះ អោយ​ចូល​មក។</verse>
				<verse number="8">លោក​បាន​រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​អោយ​ទៅ​ក្រុង​យ៉ុបប៉េ។</verse>
				<verse number="9">នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុបប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ​។</verse>
				<verse number="10">ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី</verse>
				<verse number="11">និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។</verse>
				<verse number="12">នៅ​លើ​កំរាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សាបក្សី។</verse>
				<verse number="13">មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។</verse>
				<verse number="14">ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។</verse>
				<verse number="15">បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះសូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​អោយ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។</verse>
				<verse number="16">ហេតុការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។</verse>
				<verse number="17">លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​អោយ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។</verse>
				<verse number="18">គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។</verse>
				<verse number="19">ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក</verse>
				<verse number="20">ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​អោយ​មក»។</verse>
				<verse number="21">លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។</verse>
				<verse number="22">គេ​ឆ្លើយ​ថា៖ «លោក​កូនេលាស ជា​នាយ​ទាហាន បាន​ចាត់​យើង​អោយ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​អោយ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។</verse>
				<verse number="23">លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​អោយ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េ ជូន​ដំណើរ​ទៅ​ផង។</verse>
				<verse number="24">នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេលាស​វិញ គាត់​បាន​អញ្ជើញ​ញាតិសន្ដាន និង​មិត្ត​ជិតដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់ចាំ​ពួក​លោក​ពេត្រុស។</verse>
				<verse number="25">ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។</verse>
				<verse number="26">ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​អោយ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។</verse>
				<verse number="27">លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេលាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា</verse>
				<verse number="28">លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា ហាម​មិន​អោយ​សាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​អោយ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​អោយ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។</verse>
				<verse number="29">ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។</verse>
				<verse number="30">លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ត្រចះត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា</verse>
				<verse number="31">“លោក​កូនេលាស​អើយ ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។</verse>
				<verse number="32">ឥឡូវ​នេះ ចូរ​ចាត់​គេ​អោយ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុបប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។</verse>
				<verse number="33">ខ្ញុំ​ក៏​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រង់ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។</verse>
				<verse number="34">ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ</verse>
				<verse number="35">ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​អោយ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត* ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។</verse>
				<verse number="36">ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​មក​អោយ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​នាំ​ដំណឹងល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខសាន្ត តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ* គឺ​ព្រះយេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះអម្ចាស់​លើ​មនុស្ស​ទាំង​អស់។</verse>
				<verse number="37">បង​ប្អូន​ជ្រាប​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហាន បាន​ប្រកាស​អោយ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក។</verse>
				<verse number="38">បង​ប្អូន​បាន​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​ឫទ្ធានុភាព អភិសេក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះយេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់សង្កិន​អោយ​បាន​ជា ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។</verse>
				<verse number="39">យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ​ដោយ​ព្យួរ​នៅ​លើ​ឈើ។</verse>
				<verse number="40">ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ​បង្ហាញ​ខ្លួន</verse>
				<verse number="41">ដល់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​អោយ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះជាម្ចាស់​ពុំ​បាន​អោយ​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ប្រជារាស្ត្រ​ទាំង​មូល​ឃើញ​ទេ។</verse>
				<verse number="42">ព្រះយេស៊ូ​បាន​បញ្ជា​អោយ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​អោយ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។</verse>
				<verse number="43">ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើកលែង​ទោស​អោយ​រួច​ពី​បាប ដោយសារ​ព្រះនាម​ព្រះអង្គ»។</verse>
				<verse number="44">លោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល។</verse>
				<verse number="45">ពួក​អ្នក​ជឿ​ជា​សាសន៍​យូដា​ ដែល​មក​ជា​មួយ​លោក​ពេត្រុស ងឿងឆ្ងល់​ណាស់ ដោយ​ព្រះជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រទាន​អោយ​សាសន៍​ដទៃ​ដែរ</verse>
				<verse number="46">ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះជាម្ចាស់​ផង។</verse>
				<verse number="47">ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «គ្មាន​នរណា​អាច​ឃាត់​យើង មិន​អោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ!»។</verse>
				<verse number="48">លោក​ក៏​បញ្ជា​អោយ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*។ បន្ទាប់​មក ពួក​គេ​សុំ​អោយ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្តិច​ទៀត។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ក្រុម​សាវ័ក* និង​បង​ប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="2">កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​ នាំ​គ្នា​រិះ​គន់​លោក​ថា៖</verse>
				<verse number="3">«លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។</verse>
				<verse number="4">លោក​ពេត្រុស​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះក្បាយ​ថា៖</verse>
				<verse number="5">«កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុបប៉េ ក្នុង​ពេល​អធិស្ឋាន*​ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។</verse>
				<verse number="6">ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សាបក្សី។</verse>
				<verse number="7">ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថាៈ “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។</verse>
				<verse number="8">ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថាៈ “ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។</verse>
				<verse number="9">ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថាៈ “អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​អោយ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។</verse>
				<verse number="10">ហេតុការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។</verse>
				<verse number="11">ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​អោយ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។</verse>
				<verse number="12">ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ប្រាប់​ខ្ញុំ​អោយ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់ បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេលាស។</verse>
				<verse number="13">លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថាៈ “សុំ​លោក​ចាត់​មនុស្ស​អោយ​ទៅ​ក្រុង​យ៉ុបប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស</verse>
				<verse number="14">គាត់​នឹង​ប្រកាស​ព្រះបន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​អោយ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។</verse>
				<verse number="15">នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។</verse>
				<verse number="16">ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​អោយ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ”។</verse>
				<verse number="17">ប្រសិន​បើ​ព្រះជាម្ចាស់​ប្រទាន​ព្រះអំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះជាម្ចាស់​បាន?»។</verse>
				<verse number="18">កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។</verse>
				<verse number="19">ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀតបៀន​អ្នក​ជឿ ធ្វើ​អោយ​អ្នក​ទាំង​នោះ​ខ្ចាត់ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះបន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។</verse>
				<verse number="20">ក៏​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ*​ស្ដី​អំពី​ព្រះអម្ចាស់យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។</verse>
				<verse number="21">ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើសលប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​ផង។</verse>
				<verse number="22">ក្រុមជំនុំ*​នៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណាបាស អោយ​ទៅ​ក្រុង​អន់ទីយ៉ូក។</verse>
				<verse number="23">ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​អោយ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់​ជានិច្ច។</verse>
				<verse number="24">លោក​បារណាបាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដាជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះអម្ចាស់។</verse>
				<verse number="25">បន្ទាប់​មក​ទៀត លោក​បារណាបាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។</verse>
				<verse number="26">កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់ទីយ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុមជំនុំ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​បង្រៀន​បណ្ដាជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់ទីយ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស* ជា​លើក​ទី​មួយ​ថា «គ្រិស្ដបរិស័ទ»​។</verse>
				<verse number="27">នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម មក​ដល់​ក្រុង​អន់ទីយ៉ូក។</verse>
				<verse number="28">ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​ព្រះវិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​អោយ​ដឹង​ថា បន្តិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជកាល​ព្រះចៅ​អធិរាជ​ក្លូឌាស​)។</verse>
				<verse number="29">ពួក​សិស្ស*​នាំ​គ្នា​សំរេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។</verse>
				<verse number="30">គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណាបាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ*។</verse>
			</chapter>
			<chapter number="12">
				<verse number="1">នៅ​គ្រា​នោះ ព្រះបាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀតបៀន​សមាជិក​ខ្លះ​នៃ​ក្រុមជំនុំ*។</verse>
				<verse number="2">ទ្រង់​បាន​អោយ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហាន។</verse>
				<verse number="3">ដោយ​យល់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​អោយ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ*។</verse>
				<verse number="4">ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​អោយ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះបាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជាជន ក្រោយ​បុណ្យ​ចម្លង*។</verse>
				<verse number="5">ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ពេល​នោះ​ទៅ។ ក្រុមជំនុំ​បាន​នាំ​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​ឥត​ស្រាកស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។</verse>
				<verse number="6">នៅ​យប់​មុន​ពេល​ដែល​ព្រះបាទ​ហេរ៉ូដ យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធនាគារ​ដែរ។</verse>
				<verse number="7">ពេល​នោះ ទេវតា*​របស់​ព្រះអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។</verse>
				<verse number="8">ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។</verse>
				<verse number="9">លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំឃាំង ដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់សប្ដិ​។</verse>
				<verse number="10">ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។</verse>
				<verse number="11">លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជាជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។</verse>
				<verse number="12">យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង​ប្អូន​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។</verse>
				<verse number="13">នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បំរើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ​មក​សួរ</verse>
				<verse number="14">នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​អោយ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង​ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។</verse>
				<verse number="15">គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។</verse>
				<verse number="16">គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​អោយ ហើយ​ពេល​ឃើញ​លោក គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។</verse>
				<verse number="17">លោក​ពេត្រុស​ធ្វើ​សញ្ញា​អោយ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លោក អោយ​ចេញ​រួច​ពី​ទី​ឃុំឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជំរាប​លោក​យ៉ាកុប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។</verse>
				<verse number="18">លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។</verse>
				<verse number="19">ព្រះបាទ​ហេរ៉ូដ​បញ្ជា​អោយ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​អោយ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​អោយ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។</verse>
				<verse number="20">ព្រះបាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះបញ្ចូល​លោក​បា្លសតុស ជា​មហាតលិក​អោយ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះបាទ​ហេរ៉ូដ។</verse>
				<verse number="21">លុះ​ដល់​ថ្ងៃ​កំណត់ ព្រះបាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​ព្រះរាជឱង្ការ​អោយ​ប្រជាជន​ស្ដាប់។</verse>
				<verse number="22">ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។</verse>
				<verse number="23">រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ទ្រង់​ពុំ​បាន​ថ្វាយ​សិរីរុងរឿង​ទៅ​ព្រះជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។</verse>
				<verse number="24">មនុស្សម្នា​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ចំនួន​អ្នក​ជឿ​បាន​កើន​ឡើង​ជា​លំដាប់​។</verse>
				<verse number="25">រីឯ​លោក​បារណាបាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អន់ទីយ៉ូក មាន​ព្យាការី* និង​គ្រូ​អាចារ្យ* គឺ​មាន​លោក​បារណាបាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ* កាល​នៅ​ពី​ក្មេង និង​លោក​សូល។</verse>
				<verse number="2">នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះអម្ចាស់ និង​តម​អាហារ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ញែក​បារណាបាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក អោយ​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​អោយ​ធ្វើ»។</verse>
				<verse number="3">ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន*​រួច​ហើយ គេ​បាន​ដាក់​ដៃ*​លើ​លោក​ទាំង​ពីរ ហើយ​អោយ​លោក​ចេញ​ទៅ។</verse>
				<verse number="4">លោក​បារណាបាស និង​លោក​សូល ដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ចាត់​អោយ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។</verse>
				<verse number="5">ពេល​ទៅ​ដល់​ក្រុង​សាឡាមីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​ព្រះជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន​ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហាន​​ជួយ​ផង។</verse>
				<verse number="6">បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្តអាគម​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារយេស៊ូ​ជា​ព្យាការី​ក្លែងក្លាយ</verse>
				<verse number="7">គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​បារណាបាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។</verse>
				<verse number="8">ប៉ុន្តែ អេលីម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្តអាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោបាយ​ពង្វាង​លោក​ប្រតិភូ អោយ​ងាក​ចេញ​ពី​ជំនឿ។</verse>
				<verse number="9">ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលីម៉ាស</verse>
				<verse number="10">ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរពេញ​ទៅ​ដោយ​ពុតត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដល់​ណា​ទៀត!។</verse>
				<verse number="11">ឥឡូវ​នេះ ព្រះបារមី​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​អោយ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិលវល់ រក​គេ​ជួយ​ដឹក​ដៃ។</verse>
				<verse number="12">កាល​លោក​ប្រតិភូ​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះអម្ចាស់​ខ្លាំង​ណាស់។</verse>
				<verse number="13">លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក​បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។</verse>
				<verse number="14">រីឯ​លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា។ នៅ​ថ្ងៃ​សប្ប័ទ*​លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។</verse>
				<verse number="15">បន្ទាប់​ពី​បាន​អាន​គម្ពីរ​វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​អោយ​គេ​ជំរាប​ពួក​លោក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​មក​ចុះ»។</verse>
				<verse number="16">លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជំរាប​បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ សូម​ជ្រាប!</verse>
				<verse number="17">ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​អោយ​ប្រជារាស្ត្រ​នេះ​បាន​ចំរើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក ព្រះអង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។</verse>
				<verse number="18">ព្រះអង្គ​បាន​ផ្គត់ផ្គង់​​គេ​អស់​រយៈ​ពេល​ប្រមាណ​សែសិប​ឆ្នាំ នៅ​វាល​រហោស្ថាន។</verse>
				<verse number="19">ក្រោយ​ពី​ព្រះអង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះអង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ធ្វើ​ជា​កម្មសិទ្ធិ។</verse>
				<verse number="20">ហេតុការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហាសិប​ឆ្នាំ។ ក្រោយ​មក ព្រះអង្គ​ប្រទាន​អោយ​មាន​អ្នក​គ្រប់គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូអែល។</verse>
				<verse number="21">បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះបាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុលសម្ព័ន្ធ*​បេនយ៉ាមីន អោយ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="22">ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះបាទ​សូល ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះបាទ​ដាវីឌ​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។</verse>
				<verse number="23">ក្នុង​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះយេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះសង្គ្រោះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។</verse>
				<verse number="24">មុន​នឹង​ព្រះយេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។</verse>
				<verse number="25">ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោក ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថាៈ “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង​ប្អូន​ទន្ទឹង​រង់ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។</verse>
				<verse number="26">បង​ប្អូន​ជា​ពូជពង្ស​លោក​អប្រាហាំ និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះបន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​អោយ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ</verse>
				<verse number="27">ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះយេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ*​</verse>
				<verse number="28">ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​អោយ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។</verse>
				<verse number="29">កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។</verse>
				<verse number="30">ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​រស់​ឡើង​វិញ។</verse>
				<verse number="31">ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​អោយ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលីឡេ ទៅ​ក្រុង​យេរូសាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។</verse>
				<verse number="32">រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹងល្អ​នេះ​ប្រាប់​បង​ប្អូន​ថា ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង</verse>
				<verse number="33">ព្រះអង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះអង្គ​បាន​ប្រោស​ព្រះយេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទី​ពីរ​ថាៈ ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ ​។</verse>
				<verse number="34">ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​អោយ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថាៈ អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​អោយ​ដាវីឌ យើង​នឹង​ប្រគល់​អោយ​អ្នក​រាល់​គ្នា ​។</verse>
				<verse number="35">ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថបទ​គម្ពីរ​មួយ​ទៀត​ថាៈ ព្រះអង្គ​មិន​បណ្ដោយ​អោយ​សព​អ្នក​បំរើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ​ រលួយ​ឡើយ។</verse>
				<verse number="36">ព្រះបាទ​ដាវីឌ​បាន​បំរើ​ព្រះជាម្ចាស់ តាម​គំរោងការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះបាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះអយ្យកោ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។</verse>
				<verse number="37">រីឯ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះអង្គ​ពុំ​បាន​រលួយ​ទេ។</verse>
				<verse number="38">ដូច្នេះ បង​ប្អូន​អើយ! សូម​បង​ប្អូន​ជ្រាប​អោយ​ច្បាស់​ថា ព្រះជាម្ចាស់​លើកលែង​ទោស​អោយ​បង​ប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះយេស៊ូ ដូច​យើង​បាន​ជំរាប​មក​ស្រាប់។ បង​ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​បាន​ឡើយ។</verse>
				<verse number="39">ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​ប្រោស​អោយ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​ព្រះយេស៊ូ។</verse>
				<verse number="40">ហេតុ​នេះ​សូម​បង​ប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា:</verse>
				<verse number="41">“មនុស្ស​ដែល​ចេះ​តែ​មើលងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយ​ងឿងឆ្ងល់ រួច​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់ របស់​អ្នក​រាល់​គ្នា ជា​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ” »។</verse>
				<verse number="42">ពេល​លោក​ប៉ូល និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​អោយ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។</verse>
				<verse number="43">លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណាបាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំលឹក​គេ អោយ​នៅ​ខ្ជាប់ខ្ជួន​នឹង​ព្រះគុណ​របស់​ព្រះជាម្ចាស់​ជានិច្ច។</verse>
				<verse number="44">នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជាជន​នៅ​ក្រុង​នោះ​បាន​មក​ជួបជុំ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។</verse>
				<verse number="45">កាល​ជន​ជាតិ​យូដា​ឃើញ​មហាជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។</verse>
				<verse number="46">លោក​ប៉ូល និង​លោក​បារណាបាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន។ ប៉ុន្តែ ដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះបន្ទូល​នេះ ហើយ​ដោយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ</verse>
				<verse number="47">ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថាៈ “យើង​បាន​តែង​តាំង​អ្នក​អោយ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​អោយ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី”»។</verse>
				<verse number="48">កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីករាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​តំរូវ​អោយ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។</verse>
				<verse number="49">ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮ​សុសសាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។</verse>
				<verse number="50">ប៉ុន្តែ សាសន៍​យូដា​បាន​ញុះញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់ខ្ពស់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ញុះញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ អោយ​លើក​គ្នា​ទៅ​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។</verse>
				<verse number="51">លោក​ប៉ូល និង​លោក​បារណាបាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម។</verse>
				<verse number="52">រីឯ​ពួក​សិស្ស*​នៅ​អន់ទីយ៉ូក​វិញ គេ​បាន​ពោរពេញ​ដោយ​អំណរ និង​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។</verse>
			</chapter>
			<chapter number="14">
				<verse number="1">នៅ​ក្រុង​អ៊ីកូនាម ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន​ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់​នាំ​គ្នា​ជឿ។</verse>
				<verse number="2">ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​អោយ​មាន​ចិត្ត​ប៉ុនប៉ង​ធ្វើ​បាប​ពួក​បង​ប្អូន​ទៀត​ផង។</verse>
				<verse number="3">លោក​ប៉ូល និង​លោក​បារណាបាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូនាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់អាច ដោយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ គឺ​ទ្រង់​ប្រោស​ប្រទាន​អោយ​លោក​ទាំង​ពីរ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។</verse>
				<verse number="4">មនុស្សម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។</verse>
				<verse number="5">សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។</verse>
				<verse number="6">លោក​ប៉ូល និង​លោក​បារណាបាស​យល់​ថា​សភាពការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ</verse>
				<verse number="7">ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ*​នៅ​ទី​នោះ។</verse>
				<verse number="8">នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ</verse>
				<verse number="9">គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន</verse>
				<verse number="10">លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​អោយ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។</verse>
				<verse number="11">កាល​មហាជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅនា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។</verse>
				<verse number="12">គេ​ហៅ​លោក​បារណាបាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។</verse>
				<verse number="13">បូជាចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុបតែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជាយញ្ញ​រួម​ជា​មួយ​មហាជន។</verse>
				<verse number="14">កាល​សាវ័ក*​បារណាបាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀកបំពាក់​ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជាជន ទាំង​ស្រែក​ឡើង​ថា៖</verse>
				<verse number="15">«ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹងល្អ*​មក​ជំរាប​ជូន​បង​ប្អូន គឺ​សូម​បង​ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយបង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។</verse>
				<verse number="16">នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។</verse>
				<verse number="17">ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​នៅ​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស​មិន​ដែល​អាក់ខាន​ឡើយ ដើម្បី​អោយ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​អោយ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។</verse>
				<verse number="18">ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហាជន​មិន​អោយ​ធ្វើ​បូជាយញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។</verse>
				<verse number="19">បន្ទាប់​មក មាន​ជន​ជាតិ​យូដា​មក​ពី​ក្រុង​អន់ទីយ៉ូក និង​ក្រុង​អ៊ីកូនាម បាន​ទាក់ទាញ​ចិត្ត​មហាជន​អោយ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។</verse>
				<verse number="20">ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំវិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស។</verse>
				<verse number="21">លោក​ប៉ូល និង​លោក​បារណាបាស​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែនាំ​មនុស្ស​ជា​ច្រើន​អោយ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អន់ទីយ៉ូក​វិញ។</verse>
				<verse number="22">លោក​ដាស់​តឿន​ពួក​សិស្ស​អោយ​តាំង​ចិត្ត​មាំមួន និង​លើក​ទឹក​ចិត្ត​គេ​អោយ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​អោយ​បាន​ចូល​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="23">លោក​បាន​តែងតាំង​ពួក​ព្រឹទ្ធាចារ្យ*​នៅ​តាម​ក្រុមជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស ទុក​នៅ​នឹង​ព្រះអម្ចាស់​ដែល​គេ​បាន​ជឿ។</verse>
				<verse number="24">បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ីឌា មក​ដល់​ស្រុក​ប៉ាមភីលា។</verse>
				<verse number="25">លោក​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតាលា។</verse>
				<verse number="26">នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់ទីយ៉ូក​វិញ គឺ​នៅ​ក្រុង​អន់ទីយ៉ូក​នេះ​ហើយ ដែល​ក្រុមជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សំរេច​នេះ។</verse>
				<verse number="27">កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុមជំនុំ​អោយ​មក​ជួបជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអង្គ​បើក​ផ្លូវ​អោយ​សាសន៍​ដទៃ​ជឿ។</verse>
				<verse number="28">បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។</verse>
			</chapter>
			<chapter number="15">
				<verse number="1">មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀនប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែក* តាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេ​ទេ បង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។</verse>
				<verse number="2">លោក​ប៉ូល និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែកញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សំរេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណាបាស​អោយ​ទៅ​ក្រុង​យេរូសាឡឹម ដោយ​មាន​បង​ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​អោយ​ទៅ​ជំរាប​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធាចារ្យ*​អំពី​រឿង​នេះ។</verse>
				<verse number="3">ក្រុមជំនុំ*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​រៀប​រាប់​ប្រាប់​ពួក​បង​ប្អូន​យ៉ាង​ក្បោះក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​អោយ​បង​ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">កាល​មក​ដល់​ក្រុង​យេរូសាឡឹម​ហើយ ក្រុមជំនុំ ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជំរាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។</verse>
				<verse number="5">ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ខាង​គណៈផារីស៊ី​ដែល​ជឿ​ព្រះអម្ចាស់ ក្រោក​ឈរ​ឡើង​ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​អោយ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​អោយ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។</verse>
				<verse number="6">ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធាចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យពិច័យ​មើល​សំណុំ​រឿង​នេះ។</verse>
				<verse number="7">ពេល​នោះ មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​អោយ​ខ្ញុំ​ផ្សព្វផ្សាយ​ដំណឹងល្អ*​ដល់​សាសន៍​ដទៃ អោយ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។</verse>
				<verse number="8">ព្រះជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ព្រះអង្គ​យល់​ព្រម​ទទួល​ពួក​គេ ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​អោយ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។</verse>
				<verse number="9">ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សំអាត​ចិត្ត​គេ​អោយ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។</verse>
				<verse number="10">ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ជំទាស់​​នឹង​ព្រះជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!</verse>
				<verse number="11">ទេ​មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា​ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ»។</verse>
				<verse number="12">ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណាបាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដែល​ព្រះជាម្ចាស់​បាន​សំដែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។</verse>
				<verse number="13">លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖</verse>
				<verse number="14">«បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​ប្រជារាស្ត្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="15">រីឯ​ព្រះបន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖</verse>
				<verse number="16">លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេចខ្ទី​ឡើង​វិញ</verse>
				<verse number="17">ពេល​នោះ មនុស្សម្នា​ដែល​នៅ​សល់ នឹង​ស្វែង​រក​ព្រះអម្ចាស់ ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជារាស្ត្រ របស់​យើង​ក៏​នឹង​ស្វែង​រក​យើង​ដែរ។</verse>
				<verse number="18">នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល សំដែង​ការ​ទាំង​នេះ​អោយ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។ ​</verse>
				<verse number="19">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​អោយ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះជាម្ចាស់​វិញ​នោះ​ឡើយ</verse>
				<verse number="20">ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​អោយ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅហ្មង​នោះ​ជា​ដាច់​ខាត កុំ​អោយ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀបការ​ កុំ​អោយ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​អោយ​បរិភោគ​ឈាម</verse>
				<verse number="21">ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យ*​របស់​លោក​ម៉ូសេ ដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទ* នៅ​ក្នុង​សាលា​ប្រជុំ*»។</verse>
				<verse number="22">ពេល​នោះ ក្រុម​សាវ័ក ក្រុម​ព្រឹទ្ធាចារ្យ និង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង​ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង​ប្អូន​គោរព​ដើម្បី​ចាត់​អោយ​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសាបាស និង​លោក​ស៊ីឡាស។</verse>
				<verse number="23">ក្រុមជំនុំ​បាន​ប្រគល់​សំបុត្រ​មួយ អោយ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖ «យើង​ខ្ញុំ ជា​សាវ័ក ជា​ព្រឹទ្ធាចារ្យ និង​ជា​បង​ប្អូន សូម​ជំរាប​សួរ​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា។</verse>
				<verse number="24">យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​អោយ​បង​ប្អូន​ជ្រួលច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​អោយ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​អោយ​មក​ទេ។</verse>
				<verse number="25">យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សំរេច​ចិត្ត​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​អោយ​មក​ជួប​បង​ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង</verse>
				<verse number="26">ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បំរើ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។</verse>
				<verse number="27">ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​អោយ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជំរាប​បង​ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។</verse>
				<verse number="28">ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់ មក​បង្ខំ​បង​ប្អូន​អោយ​ប្រតិបត្តិ​តាម​ឡើយ</verse>
				<verse number="29">យើង​គ្រាន់​តែ​សុំ​អោយ​បង​ប្អូន​ចៀស​វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។</verse>
				<verse number="30">ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។</verse>
				<verse number="31">គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ។</verse>
				<verse number="32">លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី*​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។</verse>
				<verse number="33">បន្តិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ត​អោយ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុមជំនុំ ដែល​បាន​ចាត់​គេ​អោយ​មក​នោះ​វិញ ទាំង​ជូន​ពរ​អោយ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត។ [</verse>
				<verse number="34">ប៉ុន្តែ លោក​ស៊ីឡាស​សំរេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។]</verse>
				<verse number="35">រីឯ​លោក​ប៉ូល និង​លោក​បារណាបាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់ទីយ៉ូក ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ដំណឹងល្អ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ រួម​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។</verse>
				<verse number="36">ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណាបាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។</verse>
				<verse number="37">លោក​បារណាបាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ</verse>
				<verse number="38">ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក​កាល​ពី​នៅ​ក្រុង​ប៉ាមភីលា គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​លោក​ទេ។</verse>
				<verse number="39">លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណាបាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។</verse>
				<verse number="40">រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអម្ចាស់</verse>
				<verse number="41">លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុមជំនុំ​នានា​ផង។</verse>
			</chapter>
			<chapter number="16">
				<verse number="1">លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក</verse>
				<verse number="2">គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​ចំណោម​បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង​ប្អូន​នៅ​ក្រុង​អ៊ីកូនាម។</verse>
				<verse number="3">លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់ ស្បែក*​អោយ ព្រោះ​យោគយល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។</verse>
				<verse number="4">នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​អោយ​ដឹង អំពី​សេចក្ដី​សំរេច​របស់​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធាចារ្យ* នៅ​ក្រុង​យេរូសាឡឹម ហើយ​សុំ​អោយ​គេ​អនុវត្ត​តាម។</verse>
				<verse number="5">ក្រុមជំនុំ​នានា ក៏​មាន​ជំនឿ​កាន់​តែ​មាំមួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។</verse>
				<verse number="6">ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​អោយ​ទៅ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។</verse>
				<verse number="7">ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​ពុំ​អនុញ្ញាត​អោយ​ទៅ​ទេ។</verse>
				<verse number="8">ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា ទៅ​ដល់​ក្រុង​ត្រូអាស។</verse>
				<verse number="9">នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេដូន​ជួយ​យើង​ខ្ញុំ​ផង!»។</verse>
				<verse number="10">ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​​ក៏​រូតរះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​អោយ​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ស្រុក​នោះ។</verse>
				<verse number="11">នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូត្រាស​តែ​ម្ដង។ ស្អែក​ឡើង​យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល</verse>
				<verse number="12">រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯកសិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។</verse>
				<verse number="13">នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួបជុំ​គ្នា​នៅ​ទី​នោះ។</verse>
				<verse number="14">មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេរ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះអម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង អោយ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។</verse>
				<verse number="15">បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​អោយ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។</verse>
				<verse number="16">មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បំរើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អារក្ស​ភីថង់​ចូល នាំ​អោយ​នាង​ចេះ​ទាយ ធ្វើ​អោយ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កំរៃ​យ៉ាង​ច្រើន។</verse>
				<verse number="17">នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។</verse>
				<verse number="18">នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។</verse>
				<verse number="19">កាល​ពួក​ម្ចាស់​របស់​ស្រី​បំរើ​នោះ​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កំរៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅក្រម​នៅ​លាន​សាធារណៈ ក្នុង​ទីក្រុង។</verse>
				<verse number="20">ចៅក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញាធរ ពោល​ថា៖ «ជន​ជាតិ​យូដា​ទាំង​នេះ​បង្ក​អោយ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។</verse>
				<verse number="21">គេ​នាំ​ទំនៀមទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀមទម្លាប់​ដែល​យើង ជន​ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។</verse>
				<verse number="22">បណ្ដាជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញាធរ​បាន​បញ្ជា​អោយ​គេ​ដោះ​សម្លៀកបំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​អោយ​វាយ​នឹង​រំពាត់។</verse>
				<verse number="23">ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំឃាំង ទាំង​បញ្ជា​អោយ​យាម​យ៉ាង​មធ្យ័ត​ផង។</verse>
				<verse number="24">ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។</verse>
				<verse number="25">ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។</verse>
				<verse number="26">រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​អោយ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។</verse>
				<verse number="27">ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។</verse>
				<verse number="28">ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។</verse>
				<verse number="29">ឆ្មាំ​គុក​សុំ​អោយ​គេ​យក​ភ្លើង​មក រួច​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់ញ័រ។</verse>
				<verse number="30">គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អោយ​បាន​ទទួល​ការ​សង្គ្រោះ?»។</verse>
				<verse number="31">លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះអម្ចាស់យេស៊ូ​ទៅ នោះ​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។</verse>
				<verse number="32">បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។</verse>
				<verse number="33">ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។</verse>
				<verse number="34">គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះជាម្ចាស់។</verse>
				<verse number="35">លុះ​ភ្លឺ​ឡើង ពួក​អាជ្ញាធរ​បាន​ចាត់​តម្រួត​អោយ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។</verse>
				<verse number="36">ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជំរាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញាធរ​បាន​ចាត់​គេ​មក​ប្រាប់​អោយ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​អោយ​បាន​សុខសាន្ត​ចុះ»។</verse>
				<verse number="37">ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន​ជាតិ​រ៉ូម៉ាំង​ គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជំរះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង​ទើប​បាន»។</verse>
				<verse number="38">ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជំរាប​ពួក​អាជ្ញាធរ។ កាល​ដឹង​ថា លោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញាធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="39">គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​អោយ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។</verse>
				<verse number="40">លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង​ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។</verse>
			</chapter>
			<chapter number="17">
				<verse number="1">លោក​ប៉ូល និង​លោក​ស៊ីឡាស ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភីប៉ូលី និង​ក្រុង​អប៉ុឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សាឡូនិក។ នៅ​ក្រុង​នោះ មាន​សាលា​ប្រជុំ*​មួយ​របស់​សាសន៍​យូដា។</verse>
				<verse number="2">លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែកញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្ដាហ៍។</verse>
				<verse number="3">លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះគ្រិស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះគ្រិស្ដ គឺ​ព្រះយេស៊ូ​ដែល​ខ្ញុំ​បាន​ជំរាប​បង​ប្អូន​នេះ​ហើយ»។</verse>
				<verse number="4">ជន​ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួបរួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់ ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួបរួម​ដែរ។</verse>
				<verse number="5">រីឯ​ជន​ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះបំបោរ​ប្រជាជន អោយ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​អោយ​ប្រជាជន​កាត់​ទោស</verse>
				<verse number="6">តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង​ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​អោយ​ជ្រួលច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។</verse>
				<verse number="7">យ៉ាសូន​បាន​ទទួល​ពួក​គេ​អោយ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះរាជក្រឹត្យ​របស់​ព្រះចៅ​អធិរាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។</verse>
				<verse number="8">ពាក្យ​នេះ​បាន​ធ្វើ​អោយ​បណ្ដាជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។</verse>
				<verse number="9">គេ​បាន​សុំ​អោយ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​អោយ​ទៅ​វិញ។</verse>
				<verse number="10">ពួក​បង​ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស អោយ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។</verse>
				<verse number="11">សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក គឺ​គេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​អោយ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។</verse>
				<verse number="12">ក្នុង​ចំណោម​ពួក​គេ​មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។</verse>
				<verse number="13">ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះបំបោរ​មហាជន​អោយ​ជ្រួលច្របល់​ឡើង។</verse>
				<verse number="14">ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។</verse>
				<verse number="15">ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល បាន​មក​ជា​មួយ​លោក​រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជំរាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ អោយ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។</verse>
				<verse number="16">ពេល​លោក​ប៉ូល​រង់ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាសពេញ​ក្នុង​ក្រុង​នេះ។</verse>
				<verse number="17">លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទីលាន​សាធារណៈ​ក្នុង​ក្រុង។</verse>
				<verse number="18">មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្ដូអ៊ីក​ ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោកប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «ប្រហែល​គាត់​ជា​អ្នក​ឃោសនា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹងល្អ* ស្ដី​អំពី​ព្រះយេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ​។</verse>
				<verse number="19">គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​អោយ​យើង​ដឹង អំពី​លទ្ធិ​ថ្មី​ដែល​លោក​បង្រៀន​នោះ​បាន​ឬ​ទេ?</verse>
				<verse number="20">ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចំឡែកៗ យើង​ចង់​ដឹង​អត្ថន័យ​ណាស់»។</verse>
				<verse number="21">អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។</verse>
				<verse number="22">លោក​ប៉ូល​ក្រោក​ឈរ នៅ​កណ្ដាល​អង្គ​ប្រជុំ​នៅ​ទួល​អើរីយ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់</verse>
				<verse number="23">ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ​ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយបង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។</verse>
				<verse number="24">ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ* និង​ព្រះអម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះវិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ</verse>
				<verse number="25">ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​អោយ​មនុស្ស​បី​បាច់​ថែរក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។</verse>
				<verse number="26">ព្រះអង្គ​ប្រទាន​អោយ​ប្រជាជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​អោយ​គេ​រស់​នៅ​ពាសពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំដែន​អោយ​មនុស្ស​រស់​នៅ។</verse>
				<verse number="27">ព្រះជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​អោយ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះខ្នែង​រក​ព្រះអង្គ​មែន​នោះ ប្រហែល​ជា​គេ​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ</verse>
				<verse number="28">ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយសារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។</verse>
				<verse number="29">ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។</verse>
				<verse number="30">ព្រះជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះអង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង អោយ​គេ​កែ​ប្រែ​ចិត្ត​គំនិត</verse>
				<verse number="31">ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត* ដោយសារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង។ ព្រះអង្គ​បាន​ប្រោស​បុរស​នោះ​អោយ​រស់​ឡើង​វិញ ទុក​ជា​ភស្ដុតាង​សំរាប់​មនុស្ស​ទាំង​អស់»។</verse>
				<verse number="32">កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​អោយ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។</verse>
				<verse number="33">លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។</verse>
				<verse number="34">ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក​ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវនីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ារីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។</verse>
				<verse number="2">នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគីឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ព្រះចៅ​អធិរាជ​ក្លូឌាស បាន​ចេញ​បញ្ជា​អោយ​ជន​ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ</verse>
				<verse number="3">ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សំរាប់​បោះ​ជំរំ។</verse>
				<verse number="4">រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិតខំ​ណែនាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​អោយ​ជឿ។</verse>
				<verse number="5">កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះបន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។</verse>
				<verse number="6">ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។</verse>
				<verse number="7">លោក​ក៏​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។</verse>
				<verse number="8">រីឯ​លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។</verse>
				<verse number="9">យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ</verse>
				<verse number="10">ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជារាស្ត្រ​របស់​យើង»។</verse>
				<verse number="11">លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។</verse>
				<verse number="12">នៅ​គ្រា​ដែល​លោក​កាលីយ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី</verse>
				<verse number="13">ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះបញ្ចូល​មនុស្សម្នា​អោយ​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។</verse>
				<verse number="14">ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលីយ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។</verse>
				<verse number="15">ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែកញែក​ស្ដី​អំពី​ពាក្យពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​អោយ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។</verse>
				<verse number="16">លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។</verse>
				<verse number="17">ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលីយ៉ូ​មិន​អើពើ​ទេ។</verse>
				<verse number="18">លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជំរាប​លា​ពួក​បង​ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់​ នៅ​កំពង់ផែ​កេងគ្រា។</verse>
				<verse number="19">លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជំរាប​លា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។</verse>
				<verse number="20">ពួក​គេ​បាន​អង្វរ​សុំ​អោយ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ</verse>
				<verse number="21">តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជំរាប​លា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។</verse>
				<verse number="22">លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុមជំនុំ*​បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។</verse>
				<verse number="23">ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់ទីយ៉ូក យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។</verse>
				<verse number="24">មាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិតល្អន់។</verse>
				<verse number="25">គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះមុត គាត់​ប្រកាស​ព្រះបន្ទូល ហើយ​ប៉ិនប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះយេស៊ូ​ផង។ ក៏​ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។</verse>
				<verse number="26">គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ អោយ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះជាម្ចាស់​ថែម​ទៀត។</verse>
				<verse number="27">បន្ទាប់​មក ដោយ​លោក​អប៉ូឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​អោយ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជំរាប​ពួក​សិស្ស*​នៅ​ស្រុក​នោះ អោយ​ទទួល​គាត់​ដោយ​រាក់ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="28">ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែកញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ*​មែន។</verse>
			</chapter>
			<chapter number="19">
				<verse number="1">ពេល​ដែល​លោក​អប៉ូឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖</verse>
				<verse number="2">«កាល​បង​ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង​ប្អូន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ផង!»។</verse>
				<verse number="3">លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។</verse>
				<verse number="4">លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជាជន​អោយ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះយេស៊ូ​នេះ​ហើយ»។</verse>
				<verse number="5">ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។</verse>
				<verse number="6">លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* និង​ថ្លែង​ព្រះបន្ទូល​ផង។</verse>
				<verse number="7">អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់ពីរ​នាក់។</verse>
				<verse number="8">លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ និង​ខិតខំ​ណែនាំ​ពួក​គេ​អោយ​ជឿ។</verse>
				<verse number="9">ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ាណុស</verse>
				<verse number="10">លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។</verse>
				<verse number="11">ពេល​នោះ ព្រះអម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម​រយៈ​លោក​ប៉ូល</verse>
				<verse number="12">គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។</verse>
				<verse number="13">មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះនាម​ព្រះយេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។</verse>
				<verse number="14">កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជាចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។</verse>
				<verse number="15">វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះយេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។</verse>
				<verse number="16">អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​អោយ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។</verse>
				<verse number="17">មនុស្សម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ។</verse>
				<verse number="18">មាន​អ្នក​ជឿ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ទទួល​សារភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន</verse>
				<verse number="19">ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាបធ្មប់ ក៏​បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិតគូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង*។</verse>
				<verse number="20">មក​ពី​ព្រះអម្ចាស់​បាន​សំដែង​ព្រះចេស្ដា ដូច្នេះ ហើយ​បាន​ជា​ព្រះបន្ទូល​រីក​ចំរើន និង​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="21">ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក ព្រះវិញ្ញាណ​ណែនាំ​លោក​ប៉ូល​អោយ​សំរេច​ចិត្ត​ទៅ​ក្រុង​យេរូសាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ​ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។</verse>
				<verse number="22">លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ាស្ទុស អោយ​ទៅ​ស្រុក​ម៉ាសេដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។</verse>
				<verse number="23">នៅ​គ្រា​នោះ មាន​កើត​ការ​បះបោរ​មួយ​យ៉ាង​ខ្លាំង​ព្រោះ​តែ​មាគ៌ា​របស់​ព្រះអម្ចាស់។</verse>
				<verse number="24">មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះនាង​ឌីអាន ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។</verse>
				<verse number="25">គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយសារ​តែ​មុខ​របរ​នេះ</verse>
				<verse number="26">ហើយ​បង​ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះបញ្ចូល​នាំ​មហាជន​អោយ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។</verse>
				<verse number="27">ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​អោយ​ព្រះវិហារ​នៃ​ព្រះនាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះនាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយបង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់ថយ​ទៀត​ផង»។</verse>
				<verse number="28">កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។</verse>
				<verse number="29">ពេល​នោះ មាន​កើត​វឹកវរ​ពាសពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោស្រព​ ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។</verse>
				<verse number="30">លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជាជន ប៉ុន្តែ ពួក​សិស្ស*​បាន​ឃាត់​លោក​មិន​អោយ​ទៅ​ទេ</verse>
				<verse number="31">សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្តភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក មិន​អោយ​ទៅ​លាន​មហោស្រព​ដែរ។</verse>
				<verse number="32">នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូកច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។</verse>
				<verse number="33">ពេល​នោះ ជន​ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស​អោយ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដាជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេក្សានត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នៅ​មុខ​ប្រជាជន។</verse>
				<verse number="34">ប៉ុន្តែ កាល​ប្រជាជន​ឃើញ​ថា គាត់​ជា​ជន​ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។</verse>
				<verse number="35">នៅ​ទី​បំផុត លោក​លេខាធិការ​ក្រុង​បាន​ឃាត់​បណ្ដាជន​អោយ​នៅ​ស្ងៀម​ដោយ​ពោល​ថា៖ «បង​ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះនាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​មក​នោះ!។</verse>
				<verse number="36">ត្រង់​នេះ​គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង​ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។</verse>
				<verse number="37">បង​ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះវិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះនាង​របស់​យើង​ទេ។</verse>
				<verse number="38">ប្រសិន​បើ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​អោយ​នៅ​ថ្ងៃ​ជំនុំ​ជំរះ​ទៅ!។</verse>
				<verse number="39">ប្រសិន​បើ​បង​ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។</verse>
				<verse number="40">បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះបោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះសា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។</verse>
				<verse number="41">គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​អោយ​បែកខ្ញែក​គ្នា​ទៅ។</verse>
			</chapter>
			<chapter number="20">
				<verse number="1">លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជំរាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។</verse>
				<verse number="2">លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក</verse>
				<verse number="3">ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប​ឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សំរេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេដូន។</verse>
				<verse number="4">អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ាត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរីស្ដាក និង​លោក​សេគុនដុស ជា​អ្នក​ស្រុក​ថេស្សាឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃីកុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។</verse>
				<verse number="5">បង​ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន​ហើយ​រង់ចាំ​យើង​នៅ​ក្រុង​ត្រូអាស</verse>
				<verse number="6">ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួបជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។</verse>
				<verse number="7">នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ​យើង​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។</verse>
				<verse number="8">ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។</verse>
				<verse number="9">ពេល​លោក​ប៉ូល កំពុង​តែ​មាន​ប្រសាសន៍ យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់លក់ ក៏​ដាច់ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។</verse>
				<verse number="10">លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អ៊ើទីកុស ត្រកង​គាត់​លើក​ឡើង​ទាំង​ពោល​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ​អោយ​សោះ គាត់​នៅ​រស់​ទេ!»។</verse>
				<verse number="11">កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។</verse>
				<verse number="12">គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។</verse>
				<verse number="13">រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន​ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។</verse>
				<verse number="14">កាល​លោក​បាន​មក​ជួបជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូឡែន។</verse>
				<verse number="15">យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី​យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។</verse>
				<verse number="16">លោក​ប៉ូល​សំរេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​អោយ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូសាឡឹម អោយ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។</verse>
				<verse number="17">លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត អោយ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ*​នៃ​ក្រុមជំនុំ*​នៅ​ក្រុង​អេភេសូ​មក។</verse>
				<verse number="18">លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្បកិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បង​ប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ</verse>
				<verse number="19">គឺ​ខ្ញុំ​បាន​បំរើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន​ជាតិ​យូដា បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ។</verse>
				<verse number="20">ខ្ញុំ​បាន​ជំរាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ​ឡើយ</verse>
				<verse number="21">ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​អោយ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ផង។</verse>
				<verse number="22">ឥឡូវ​នេះ ព្រះវិញ្ញាណ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​អោយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​ហេតុការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ</verse>
				<verse number="23">គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។</verse>
				<verse number="24">ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ អោយ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និង​សំរេច​កិច្ចការ​ដែល​ព្រះអម្ចាស់យេស៊ូ​បាន​ប្រទាន​អោយ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព អំពី​ដំណឹងល្អ*​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="25">ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា​ទាំង​ប្រកាស​ដំណឹងល្អ* អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។</verse>
				<verse number="26">ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​អោយ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ</verse>
				<verse number="27">ដ្បិត​ខ្ញុំ​បាន​ជំរាប​បង​ប្អូន អំពី​គំរោងការ​ទាំង​មូល​របស់​ព្រះជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ</verse>
				<verse number="28">ដូច្នេះ សូម​បង​ប្អូន​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​អោយ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​អោយ​បង​ប្អូន​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="29">ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ</verse>
				<verse number="30">ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់ទាញ​ពួក​សិស្ស​អោយ​ទៅ​តាម​គេ​ទៀត​ផង។</verse>
				<verse number="31">ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​អោយ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់​តឿន​បង​ប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។</verse>
				<verse number="32">ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​ព្រះជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះបន្ទូល​ស្ដី​អំពី​ព្រះគុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុមជំនុំ* ព្រម​ទាំង​អោយ​បង​ប្អូន​ទទួល​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ។</verse>
				<verse number="33">ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀកបំពាក់​អ្វី​ពី​នរណា​ឡើយ។</verse>
				<verse number="34">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។</verse>
				<verse number="35">ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​អោយ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់យេស៊ូ​ថាៈ “បើ​អោយ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។</verse>
				<verse number="36">លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។</verse>
				<verse number="37">ពួក​ព្រឹទ្ធាចារ្យ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង</verse>
				<verse number="38">ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះអាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។</verse>
				<verse number="2">មាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។</verse>
				<verse number="3">ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី។ យើង​បាន​ចូល​ចត​កំពង់ផែ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។</verse>
				<verse number="4">យើង​បាន​ជួប​ពួក​សិស្ស*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ដោយ​ព្រះវិញ្ញាណ​សំដែង​អោយ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​អោយ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។</verse>
				<verse number="5">លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។</verse>
				<verse number="6">បន្ទាប់​មក យើង​បាន​ជំរាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។</verse>
				<verse number="7">យើង​បាន​បន្ត​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជំរាប​សួរ​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។</verse>
				<verse number="8">នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹងល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំពីរ​រូប​ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។</verse>
				<verse number="9">លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ទូល*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="10">យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកាប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។</verse>
				<verse number="11">គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា នៅ​ក្រុង​យេរូសាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។</verse>
				<verse number="12">កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង​ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​អោយ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។</verse>
				<verse number="13">ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​អោយ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​អោយ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អោយ​គេ​សម្លាប់​នៅ​ក្រុង​យេរូសាឡឹម ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ​ទៀត​ផង»។</verse>
				<verse number="14">ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​អោយ​បាន​សំរេច​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ចុះ»។</verse>
				<verse number="15">ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="16">ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។</verse>
				<verse number="17">ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម ពួក​បង​ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់ទាក់។</verse>
				<verse number="18">នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធាចារ្យ*​ទាំង​អស់ ក៏​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។</verse>
				<verse number="19">ក្រោយ​ពី​បាន​ជំរាប​សួរ​ពួក​បង​ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការងារ​របស់​លោក។</verse>
				<verse number="20">កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន​ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង​ប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​ក្រឹត្យវិន័យ*​ខ្លាំង​ណាស់។</verse>
				<verse number="21">ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​អោយ​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​អោយ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​អោយ​កាន់​តាម​ទំនៀមទម្លាប់​ផ្សេងៗ​ឡើយ។</verse>
				<verse number="22">បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។</verse>
				<verse number="23">សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់</verse>
				<verse number="24">សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​អោយ​គេ​កោរ​សក់​ផង ដើម្បី​អោយ​មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ​បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ*​ដែរ។</verse>
				<verse number="25">រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សំរេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​អោយ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀបការ​»។</verse>
				<verse number="26">នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។</verse>
				<verse number="27">លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះវិហារ* ក៏​បំបះបំបោរ​បណ្ដាជន​ទាំង​មូល​អោយ​នាំ​គ្នា​ចាប់​លោក។</verse>
				<verse number="28">ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀនប្រដៅ​មនុស្សម្នា​នៅ​គ្រប់​ទី​កន្លែង​អោយ​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះវិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ គឺ​បង្អាប់បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ*​នេះ»។</verse>
				<verse number="29">គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​ដែរ។</verse>
				<verse number="30">ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជាជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិសទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះវិហារ* រួច​បិទ​ទ្វារ​ភ្លាម។</verse>
				<verse number="31">នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូសាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម៉ាំង</verse>
				<verse number="32">គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដាជន​ភ្លាម។ កាល​ប្រជាជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។</verse>
				<verse number="33">ពេល​នោះ មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​អោយ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។</verse>
				<verse number="34">ប៉ុន្តែ ក្នុង​ចំណោម​បណ្ដាជន​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺងកង​ពេក លោក​មេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​អោយ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។</verse>
				<verse number="35">ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដាជន​មក​តាម​ទាំង​កំរោល</verse>
				<verse number="36">និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។</verse>
				<verse number="37">នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ​បញ្ជា​ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ!</verse>
				<verse number="38">ដូច្នេះ អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ដែល​បាន​បំបះបំបោរ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់ ចូល​ព្រៃ​នោះ​ទេ​ឬ?»។</verse>
				<verse number="39">លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​គីលីគា​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​អោយ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។</verse>
				<verse number="40">លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​អោយ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន ពេល​នោះ ប្រជាជន​នៅ​ស្ងាត់ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖</verse>
			</chapter>
			<chapter number="22">
				<verse number="1">«បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះសា​របស់​ខ្ញុំ​សិន!»។</verse>
				<verse number="2">កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖</verse>
				<verse number="3">«ខ្ញុំ​ជា​ជន​ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូសាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​លោក​កាម៉ាលាល។ ខ្ញុំ​បាន​ខ្នះខ្នែង​បំរើ​ព្រះជាម្ចាស់ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។</verse>
				<verse number="4">ខ្ញុំ​ធ្លាប់​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំឃាំង​ទៀត​ផង</verse>
				<verse number="5">ដូច​មាន​លោក​មហា​បូជាចារ្យ* និង​ក្រុម​ព្រឹទ្ធាចារ្យ* ជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត​ខ្ញុំ​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="6">ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​ខ្ញុំ។</verse>
				<verse number="7">ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?”។</verse>
				<verse number="8">ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសារ៉ែត ដែល​អ្នក​កំពុង​តែ​បៀតបៀន”។</verse>
				<verse number="9">រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។</verse>
				<verse number="10">ខ្ញុំ​ក៏​សួរ​ថា “ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បង្គាប់​អោយ​អ្នក​ធ្វើ”។</verse>
				<verse number="11">ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង​រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។</verse>
				<verse number="12">នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ* ហើយ​ជន​ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។</verse>
				<verse number="13">គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សូល​អើយ សូម​អោយ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។</verse>
				<verse number="14">គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​អោយ​បង​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ អោយ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​អោយ​បង​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង</verse>
				<verse number="15">ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។</verse>
				<verse number="16">ដូច្នេះ តើ​បង​នៅ​បង្អែបង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះនាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប*​អោយ”។</verse>
				<verse number="17">ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូសាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះវិហារ ខ្ញុំ​លង់​ស្មារតី</verse>
				<verse number="18">ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។</verse>
				<verse number="19">ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះអម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​យក​ទៅ​ឃុំឃាំង និង​វាយដំ​ទៀត​ផង។</verse>
				<verse number="20">នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀកបំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។</verse>
				<verse number="21">ពេល​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​អោយ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។</verse>
				<verse number="22">បណ្ដាជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​អោយ​នៅ​រស់​ឡើយ!»។</verse>
				<verse number="23">គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។</verse>
				<verse number="24">លោក​មេ​បញ្ជា​ការ​បង្គាប់​អោយ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​អោយ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​អោយ​បណ្ដាជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។</verse>
				<verse number="25">នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។</verse>
				<verse number="26">នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជំរាប​លោក​មេ​បញ្ជា​ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន​ជាតិ​រ៉ូម៉ាំង​ទេ​តើ»។</verse>
				<verse number="27">លោក​មេ​បញ្ជា​ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន»។</verse>
				<verse number="28">លោក​មេ​បញ្ជា​ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​អោយ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។</verse>
				<verse number="29">ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិតភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​អោយ​គេ​ដាក់​ច្រវាក់​លោក។</verse>
				<verse number="30">នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​អោយ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​អោយ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​អោយ​ពួក​នាយក​បូជាចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួបជុំ​គ្នា ហើយ​អោយ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។</verse>
			</chapter>
			<chapter number="23">
				<verse number="1">លោក​ប៉ូល សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់»។</verse>
				<verse number="2">លោក​មហា​បូជាចារ្យ*​អណាណាស បង្គាប់​អោយ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។</verse>
				<verse number="3">លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជាចារ្យ​ថា៖ «នែ៎ កំពែង​ទ្រុឌទ្រោម​លាប​ពណ៌​ស​អើយ! ព្រះជាម្ចាស់​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ តែ​លោក​បែរ​ជា​បង្គាប់​អោយ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យវិន័យ​ទៅ​វិញ!»។</verse>
				<verse number="4">ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជាចារ្យ​របស់​ព្រះជាម្ចាស់​ផង​ឬ!»។</verse>
				<verse number="5">លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហា​បូជាចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថាៈ “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជាជាតិ​របស់​អ្នក​ឡើយ” »។</verse>
				<verse number="6">ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈសាឌូស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។</verse>
				<verse number="7">លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈផារីស៊ី* និង​ពួក​ខាង​គណៈសាឌូស៊ី* ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​អោយ​បាក់​បែក​អង្គ​ប្រជុំ។</verse>
				<verse number="8">ពួក​ខាង​គណៈសាឌូស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា​មាន​ទេវតា* ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈផារីស៊ី​វិញ​គេ​ជឿ​ថា​មាន​ទាំង​អស់។</verse>
				<verse number="9">ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺងអាប់ ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតា*​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។</verse>
				<verse number="10">ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ​បញ្ជា​ការ​ក៏​បញ្ជា​អោយ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែកហួរ​សម្លាប់​លោក។</verse>
				<verse number="11">នៅ​យប់​បន្ទាប់ ព្រះអម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ក្លាហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡឹម​នេះ​ដែរ»។</verse>
				<verse number="12">នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា ហើយ​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។</verse>
				<verse number="13">អស់​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែសិប​នាក់។</verse>
				<verse number="14">គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថស្បែ​ថា​នឹង​មិន​ប៉ះពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​ទេ​នោះ។</verse>
				<verse number="15">ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឥឡូវ​នេះ​ទៅ ហើយ​សុំ​អោយ​លោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ អោយ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។</verse>
				<verse number="16">ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កលល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជំរាប​លោក​ប៉ូល​អោយ​បាន​ជ្រាប។</verse>
				<verse number="17">លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ​ទៅ ដ្បិត​គេ​មាន​រឿង​មួយ​ជំរាប​លោក»។</verse>
				<verse number="18">នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ ជំរាប​ថា៖ «អ្នក​ទោស​ឈ្មោះ ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​អោយ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជំរាប​លោក»។</verse>
				<verse number="19">លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។</verse>
				<verse number="20">យុវជន​នោះ​ជំរាប​ថា៖ «ជន​ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោក​អោយ​បញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​អោយ​បាន​ដិត​ដល់​ថែម​ទៀត។</verse>
				<verse number="21">សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែសិប​នាក់​ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។</verse>
				<verse number="22">លោក​មេ​បញ្ជា​ការ​បាន​អោយ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែផ្ដាំ​មិន​អោយ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជំរាប​គាត់​អំពី​រឿង​នេះ​ឡើយ។</verse>
				<verse number="23">បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិតសិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា​នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។</verse>
				<verse number="24">សុំ​រៀបចំ​សេះ ជា​ជំនិះ សំរាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសាភិបាល​ភេលិច ដោយ​សុខសាន្ត»។</verse>
				<verse number="25">លោក​មេ​បញ្ជា​ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖</verse>
				<verse number="26">«ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជំរាប​មក​ឯកឧត្ដម​ភេលិច ជា​ទេសាភិបាល សូម​ទាន​ជ្រាប។</verse>
				<verse number="27">ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន​ជាតិ​រ៉ូម៉ាំង​ខ្ញុំ​បាទ​អោយ​ទាហាន​ទៅ​ធ្វើ​អន្តរាគមន៍​រំដោះ​គាត់​មក។</verse>
				<verse number="28">ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​អោយ​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​ពួក​គេ។</verse>
				<verse number="29">ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំឃាំង​ឡើយ។</verse>
				<verse number="30">បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ អោយ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯកឧត្ដម​តែ​ម្ដង»។</verse>
				<verse number="31">ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។</verse>
				<verse number="32">នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល​សេះ​អោយ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។</verse>
				<verse number="33">លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសាភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។</verse>
				<verse number="34">លោក​ទេសាភិបាល​អាន​សំបុត្រ​រួច​ហើយ ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលីគា</verse>
				<verse number="35">លោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​អោយ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ព្រះបាទ​ហេរ៉ូដ។</verse>
			</chapter>
			<chapter number="24">
				<verse number="1">ប្រាំ​ថ្ងៃ​ក្រោយ​មក​លោក​មហា​បូជាចារ្យ​អាណាណាស និង​ពួក​ព្រឹទ្ធាចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសាភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។</verse>
				<verse number="2">គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូលុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯកឧត្ដម​ភេលិច​សូម​ទាន​ជ្រាប​ដោយសារ​តែ​ឯកឧត្ដម និង​ដោយ​ការ​កែ​ទំរង់​ផ្សេងៗ ដែល​ឯកឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់គ្រង​ដ៏​ប៉ិនប្រសប់​របស់​ឯកឧត្ដម។</verse>
				<verse number="3">យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម ដែល​បាន​ប្រទាន​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។</verse>
				<verse number="4">ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯកឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯកឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។</verse>
				<verse number="5">យើង​ខ្ញុំ​យល់​ឃើញ​ថា​ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​អោយ​កើត​ចលាចល​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព​លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសារ៉ែត​។</verse>
				<verse number="6">គាត់​ថែម​ទាំង​បាន​បន្តុះបង្អាប់​ព្រះវិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យវិន័យ​របស់​យើង​ខ្ញុំ</verse>
				<verse number="7">ប៉ុន្តែ លោក​មេ​បញ្ជា​ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរាគមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ</verse>
				<verse number="8">ហើយ​បាន​បង្គាប់​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯកឧត្ដម​។ សូម​ឯកឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯកឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។</verse>
				<verse number="9">ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
				<verse number="10">ពេល​នោះ លោក​ទេសាភិបាល​បាន​ធ្វើ​សញ្ញា​អោយ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ឯកឧត្ដម​ជា​អ្នក​គ្រប់គ្រង​លើ​ប្រជាជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។</verse>
				<verse number="11">ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម កាល​ដប់ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯកឧត្ដម​ស៊ើបសួរ​មើល​ចុះ</verse>
				<verse number="12">ទោះ​បី​នៅ​ក្នុង​ព្រះវិហារ​ក្ដី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្ដី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែកញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​អោយ​មាន​ចលាចល​ក្នុង​ចំណោម​បណ្ដាជន​ឡើយ។</verse>
				<verse number="13">អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯកឧត្ដម​ទាល់​តែ​សោះ។</verse>
				<verse number="14">ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជំរាប​ឯកឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ​ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី*</verse>
				<verse number="15">ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ​ថា ព្រះអង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​អោយ​រស់​ឡើង​វិញ។</verse>
				<verse number="16">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា អោយ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។</verse>
				<verse number="17">ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះជាម្ចាស់​ផង។</verse>
				<verse number="18">នៅ​ពេល​នោះ ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដាជន ឬ​កើត​វឹកវរ​អ្វី​ឡើយ។</verse>
				<verse number="19">ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះវិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯកឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។</verse>
				<verse number="20">ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ</verse>
				<verse number="21">លើកលែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា “បង​ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ”»។</verse>
				<verse number="22">លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​អោយ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ​បញ្ជា​ការ​លូស៊ា​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។</verse>
				<verse number="23">លោក​បញ្ជា​អោយ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​អោយ​លោក​ប៉ូល​មាន​សេរីភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​អោយ​អ្នក​ជិតដិត​នឹង​លោក​ប៉ូល​ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។</verse>
				<verse number="24">ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់ក្សត្រីយ៍​ទ្រូស៊ីល​ជា​ជន​ជាតិ​យូដា លោក​អោយ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="25">ប៉ុន្តែ កាល​លោក​ប៉ូល​វែកញែក​អំពី​សេចក្ដី​សុចរិត* អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។</verse>
				<verse number="26">លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​អោយ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយ​ជា​រឿយៗ។</verse>
				<verse number="27">ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​អោយ​នៅ​ជាប់​ឃុំឃាំង​ដដែល។</verse>
			</chapter>
			<chapter number="25">
				<verse number="1">បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="2">ពួក​នាយក​បូជាចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។</verse>
				<verse number="3">ពួក​គេ​បាន​ទទូច​សុំ​អោយ​លោក​ភេស្ទុស​មេត្តា​អនុគ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡឹម ព្រោះ​ពួក​គេ​បាន​ឃុបឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។</verse>
				<verse number="4">ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំឃាំង​នៅ​ក្រុង​សេសារា​ឯណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្តិច​ទៀត​ដែរ។</verse>
				<verse number="5">លោក​មាន​ប្រសាសន៍​ថា៖ «សុំ​អោយ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។</verse>
				<verse number="6">លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​អោយ​គេ​នាំ​លោក​ប៉ូល​មក។</verse>
				<verse number="7">ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡឹម បាន​នាំ​គ្នា​ចោមរោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​បាន​ទេ។</verse>
				<verse number="8">លោក​ប៉ូល​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះវិហារ ឬ​ក៏​ខុស​នឹង​ព្រះចៅ​អធិរាជ​ឡើយ»។</verse>
				<verse number="9">ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡឹម អោយ​គេ​កាត់​ក្ដី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។</verse>
				<verse number="10">លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះចៅ​អធិរាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯកឧត្ដម​ត្រូវ​កាត់​ក្ដី​អោយ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯកឧត្ដម​ជ្រាប​ច្បាស់​ហើយ។</verse>
				<verse number="11">ប្រសិន​បើ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញរា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​អោយ​គេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិរាជ​វិញ»។</verse>
				<verse number="12">លោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ!»។</verse>
				<verse number="13">ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេនីស យាង​មក​ដល់​ក្រុង​សេសារា ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។</verse>
				<verse number="14">ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំឃាំង។</verse>
				<verse number="15">កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូសាឡឹម ពួក​នាយក​បូជាចារ្យ* និង​ពួក​ព្រឹទ្ធាចារ្យ*​នៃ​សាសន៍​យូដា​បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ ដោយ​សុំ​អោយ​ទូលបង្គំ​កាត់​ទោស​គាត់។</verse>
				<verse number="16">ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​អោយ​គេ​សម្លាប់ ដោយ​មិន​បាន​អោយ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។</verse>
				<verse number="17">លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​អោយ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។</verse>
				<verse number="18">ពួក​ដើម​ចោទ​ក៏​នៅ​ទី​កាត់​ក្ដី​ដែរ តែ​គេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូលបង្គំ​នឹក​ស្មាន​នោះ​ទេ</verse>
				<verse number="19">គឺ​មាន​តែ​ជជែក​វែកញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​បាន​ស្លាប់ ហើយ​លោក​ប៉ូល​ថា នៅ​មាន​ជីវិត​រស់​នោះ​តែ​ប៉ុណ្ណោះ។</verse>
				<verse number="20">ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែកញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថា ចង់​ទៅ​ក្រុង​យេរូសាឡឹម អោយ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ</verse>
				<verse number="21">តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះមហាក្សត្រាធិរាជ ដើម្បី​សុំ​អោយ​ព្រះអង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​អោយ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ»។</verse>
				<verse number="22">ព្រះបាទ​អគ្រីប៉ា មាន​រាជឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។</verse>
				<verse number="23">លុះ​ស្អែក​ឡើង ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់ក្សត្រីយ៍​បេរេនីស បាន​យាង​ចូល​ក្នុង​សាលសវនាការ​យ៉ាង​អធិកអធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។</verse>
				<verse number="24">លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះរាជា និង​ជំរាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះរាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូសាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។</verse>
				<verse number="25">ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់ បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ខ្ញុំ​ក៏​សំរេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះអង្គ។</verse>
				<verse number="26">ខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះមហាក្សត្រាធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អោយ​គេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ករុណា​ផ្ទាល់។ ដូច្នេះ នៅ​ពេល​សួរ​ចម្លើយ​គាត់​រួច ខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយការណ៍​បាន។</verse>
				<verse number="27">ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។</verse>
			</chapter>
			<chapter number="26">
				<verse number="1">ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖</verse>
				<verse number="2">«បពិត្រ​ព្រះរាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការពារ​ខ្លួន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ</verse>
				<verse number="3">ដ្បិត​ព្រះករុណា​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀមទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែកញែក។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ ដោយ​អនុគ្រោះ​ផង។</verse>
				<verse number="4">ជន​ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូសាឡឹម​របៀប​ណា​ដែរ។</verse>
				<verse number="5">គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈផារីស៊ី* ដែល​ជា​គណៈ​តឹងរ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។</verse>
				<verse number="6">ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង។</verse>
				<verse number="7">កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ​របស់​យើង​នាំ​គ្នា​គោរព​បំរើ​ព្រះជាម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះបន្ទូល​សន្យា​នោះ នឹង​បាន​សំរេច។ បពិត្រ​ព្រះរាជា ជន​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។</verse>
				<verse number="8">ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ អោយ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​អោយ​ជឿ​ដូច្នេះ!</verse>
				<verse number="9">ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម​ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់</verse>
				<verse number="10">ហើយ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ* ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអម្ចាស់​ ជា​ច្រើន​នាក់​យក​ទៅ​ឃុំឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។</verse>
				<verse number="11">ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​អោយ​គេ​លះបង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀតបៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ។</verse>
				<verse number="13">បពិត្រ​ព្រះរាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត​ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។</verse>
				<verse number="14">ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា “សូល​សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​​មិន​កើត​ទេ”។</verse>
				<verse number="15">ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​វិញ​ថា “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន។</verse>
				<verse number="16">ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​អោយ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​អោយ​បំរើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុការណ៍​ដែល​ខ្ញុំ​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។</verse>
				<verse number="17">ខ្ញុំ​បាន​រំដោះ​អ្នក​អោយ​រួច​ពី​សាសន៍​អ៊ីស្រាអែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​អោយ​ទៅ​រក​សាសន៍​ទាំង​នោះ</verse>
				<verse number="18">ដើម្បី​បើក​ភ្នែក​គេ​អោយ​ភ្លឺ អោយ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់ទោស​អោយ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​អោយ​បាន​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។</verse>
				<verse number="19">បពិត្រ​ព្រះរាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។</verse>
				<verse number="20">ទូលបង្គំ​បាន​ប្រាប់​ប្រជាជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​អោយ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។</verse>
				<verse number="21">មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះវិហារ* ព្រម​ទាំង​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។</verse>
				<verse number="22">ប៉ុន្តែ ដោយ​ព្រះជាម្ចាស់​ការពារ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី* និង​លោក​ម៉ូសេ បាន​ថ្លែង​ទុក​អំពី​ហេតុការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ</verse>
				<verse number="23">ពោល​គឺ​ព្រះគ្រិស្ដ*​បាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ទ្រង់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​អ៊ីស្រាអែល និង​សាសន៍​ដទៃ»។</verse>
				<verse number="24">កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។</verse>
				<verse number="25">លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជំរាប​ឯកឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។</verse>
				<verse number="26">ព្រះរាជា​ក៏​ជ្រាប​អំពី​ហេតុការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះរាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។</verse>
				<verse number="27">បពិត្រ​ព្រះរាជា តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ជឿ​មែន!»។</verse>
				<verse number="28">ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​អោយ​ខ្ញុំ​ទៅ​ជា​គ្រិស្ដបរិស័ទ​ហើយ!»។</verse>
				<verse number="29">លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៀត​ក្ដី ទូលបង្គំ​អង្វរ​ព្រះជាម្ចាស់ សូម​ទ្រង់​ប្រោសប្រណី មិន​ត្រឹម​តែ​ដល់​ព្រះរាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​អោយ​ព្រះរាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើកលែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។</verse>
				<verse number="30">ព្រះរាជា លោក​ទេសាភិបាល ព្រម​ទាំង​ម្ចាស់ក្សត្រីយ៍​បេរេនីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង</verse>
				<verse number="31">ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។</verse>
				<verse number="32">ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិរាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។</verse>
			</chapter>
			<chapter number="27">
				<verse number="1">នៅ​ពេល​គេ​សំរេច​អោយ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតាលី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កងទ័ព​របស់​ព្រះមហាក្សត្រាធិរាជ។</verse>
				<verse number="2">យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រាមីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​រស់​នៅ​ក្រុង​ថេស្សាឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។</verse>
				<verse number="3">នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់​គាត់​អនុញ្ញាត​អោយ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្តភក្ដិ ដើម្បី​អោយ​គេ​ជួយ​ឧបត្ថម្ភ​លោក។</verse>
				<verse number="4">បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។</verse>
				<verse number="5">យើង​បាន​ឆ្លង​សមុទ្រ​ជិត​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។</verse>
				<verse number="6">នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេក្សានទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។</verse>
				<verse number="7">សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាលម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។</verse>
				<verse number="8">យើង​បន្ត​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។</verse>
				<verse number="9">យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ​។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖</verse>
				<verse number="10">«ខ្ញុំ​យល់​ថា​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​អោយ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។</verse>
				<verse number="11">ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។</verse>
				<verse number="12">ដោយ​កំពង់ផែ​នោះ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យ នៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​បាន​សំរេច​ចិត្ត​អោយ​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។</verse>
				<verse number="13">ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សំរាប់​គំរោងការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។</verse>
				<verse number="14">ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ាគ្លីដូន»​ បក់​ពី​កោះ​មក</verse>
				<verse number="15">នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​អោយ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​អោយ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។</verse>
				<verse number="16">ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង​ទាំង​ពិបាក</verse>
				<verse number="17">បន្ទាប់​មក យើង​យក​ខ្សែពួរ សំរាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន​មក​ចង​ព័ទ្ធ​ជុំវិញ​សំពៅ ការពារ​កុំ​អោយ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរទីស​ រួច​ហើយ​ទុក​អោយ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។</verse>
				<verse number="18">នៅ​ថ្ងៃ​បន្ទាប់​ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។</verse>
				<verse number="19">នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។</verse>
				<verse number="20">យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។</verse>
				<verse number="21">យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង​ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង​ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។</verse>
				<verse number="22">ប៉ុន្តែ សូម​បង​ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។</verse>
				<verse number="23">ព្រោះ​ពី​យប់មិញ​មាន​ទេវតា*​របស់​ព្រះជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បំរើ​បាន​មក​ជិត​ខ្ញុំ</verse>
				<verse number="24">ប្រាប់​ថា “ប៉ូល​អើយ​កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះចៅ​អធិរាជ ហើយ​ដោយ​ព្រះជាម្ចាស់​ប្រោសប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​អោយ​បាន​រួច​ជីវិត​ផង​ដែរ”។</verse>
				<verse number="25">ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ថា នឹង​បាន​សំរេច​ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន</verse>
				<verse number="26">គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។</verse>
				<verse number="27">សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។</verse>
				<verse number="28">គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជំរៅ​សាមសិប​ប្រាំពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជំរៅ ម្ភៃ​ប្រាំ​បី​ម៉ែត្រ។</verse>
				<verse number="29">ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់ចាំ​ភ្លឺ។</verse>
				<verse number="30">ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សំរូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា​គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។</verse>
				<verse number="31">លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។</verse>
				<verse number="32">ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។</verse>
				<verse number="33">លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​អោយ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ បង​ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។</verse>
				<verse number="34">ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​អោយ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូន ក៏​មិន​បាត់​ផង»។</verse>
				<verse number="35">លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ​ព្រះជាម្ចាស់​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។</verse>
				<verse number="36">ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។</verse>
				<verse number="37">នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិតសិប​ប្រាំ​មួយ​នាក់។</verse>
				<verse number="38">កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​អោយ​ស្រាល​សំពៅ។</verse>
				<verse number="39">លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ​គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សំរេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។</verse>
				<verse number="40">គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង អោយ​សំពៅ​ចូល​ទៅ​រក​ច្រាំង</verse>
				<verse number="41">ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​អោយ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។</verse>
				<verse number="42">ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​អោយ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។</verse>
				<verse number="43">ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​អោយ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន</verse>
				<verse number="44">រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខសាន្ត​គ្រប់ៗ​គ្នា។</verse>
			</chapter>
			<chapter number="28">
				<verse number="1">កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។</verse>
				<verse number="2">អ្នក​កោះ​នោះ​បាន​ទទួល​យើង​ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំវិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ​ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។</verse>
				<verse number="3">លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កំដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។</verse>
				<verse number="4">កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌​ មិន​ទុក​អោយ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។</verse>
				<verse number="5">លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។</verse>
				<verse number="6">អ្នក​កោះ​នោះ​រង់ចាំ​មើល​លោក​ប៉ូល ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា លោក​ប៉ូល​ជា​ព្រះ​វិញ។</verse>
				<verse number="7">នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេកន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​អោយ​ស្នាក់​នៅ យ៉ាង​រាក់ទាក់​ចំនួន​បី​ថ្ងៃ។</verse>
				<verse number="8">ឪពុក​របស់​លោក​ពូព្លាស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​អោយ​បាន​ជា។</verse>
				<verse number="9">អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។</verse>
				<verse number="10">ពួក​គេ​បាន​សំដែង​ការ​គោរព​គ្រប់​យ៉ាង ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។</verse>
				<verse number="11">បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេក្សានទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។</verse>
				<verse number="12">លុះ​មក​ដល់​ក្រុង​ស៊ីរ៉ាគូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។</verse>
				<verse number="13">បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទីយ៉ូលី។</verse>
				<verse number="14">នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង​ប្អូន គេ​អញ្ជើញ​យើង​អោយ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ត​ដូច​ត​ទៅៈ</verse>
				<verse number="15">ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លាហាន​ឡើង​វិញ។</verse>
				<verse number="16">លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញាធរ​អនុញ្ញាត​អោយ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​អោយ​នៅ​យាម​លោក​។</verse>
				<verse number="17">បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន​ជាតិ​យូដា​អោយ​មក​ជួប​លោក។ លុះ​គេ​មក​ជួបជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជាជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំឃាំង​នៅ​ក្រុង​យេរូសាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម៉ាំង។</verse>
				<verse number="18">កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។</verse>
				<verse number="19">ប៉ុន្តែ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​អោយ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិរាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជាជាតិ​របស់​ខ្ញុំ​ទេ។</verse>
				<verse number="20">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង​ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។</verse>
				<verse number="21">អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដា ស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​រាយការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។</verse>
				<verse number="22">យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។</verse>
				<verse number="23">គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែកញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី*​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះយេស៊ូ។</verse>
				<verse number="24">មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។</verse>
				<verse number="25">ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះបន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="26">ចូរ​ទៅ​រក​ប្រជារាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា: អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ</verse>
				<verse number="27">ដ្បិត​ចិត្ត​របស់​ប្រជារាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​អោយ​មើល​ឃើញ កុំ​អោយ​ស្ដាប់​ឮ និង​ដើម្បី​កុំ​អោយ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​អោយ​បាន​ជា» ​។</verse>
				<verse number="28">ហេតុ​នេះ សូម​បង​ប្អូន​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ​អោយ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។</verse>
				<verse number="29">[កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។</verse>
				<verse number="30">លោក​ប៉ូល បាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។</verse>
				<verse number="31">លោក​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះយេស៊ូគ្រិស្ដ​ដោយ​ចិត្ត​អង់អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។</verse>
			</chapter>
		</book>
		<book number="45">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​អ្នក​បំរើ​​របស់​ព្រះគ្រិស្ដយេស៊ូ ព្រះជាម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ អោយ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ អោយ​ប្រកាស​ដំណឹងល្អ​របស់​ព្រះអង្គ។</verse>
				<verse number="2">ដំណឹងល្អ​នេះ ព្រះជាម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះគម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ</verse>
				<verse number="3">ស្ដី​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស​ព្រះបុត្រា​ប្រសូត​មក​ក្នុង​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ</verse>
				<verse number="4">តែ​បើ​គិត​តាម​ព្រះវិញ្ញាណ ដែល​ផ្ដល់​អោយ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ ជា​ព្រះបុត្រា​ប្រកប​ដោយ​ឫទ្ធានុភាព ដោយ​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="5">តាម​រយៈ​ព្រះបុត្រា គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ យើង​ខ្ញុំ​បាន​ទទួល​ព្រះគុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សំរាប់​លើក​តម្កើង​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="6">បង​ប្អូន​ដែល​ព្រះយេស៊ូគ្រិស្ដ​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។</verse>
				<verse number="7">សូម​ជំរាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះជាម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​អោយ​ធ្វើ​ជា​ប្រជាជន​ដ៏វិសុទ្ធ។ សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូ​គ្រិស្ដ​ជាអម្ចាស់ ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!។</verse>
				<verse number="8">ជា​បឋម​ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ* ព្រោះ​តែ​បង​ប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន​ក្នុង​សកល​លោក​ទាំង​មូល។</verse>
				<verse number="9">ព្រះជាម្ចាស់​ដែល​ខ្ញុំ​គោរព​បំរើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹងល្អ* អំពី​ព្រះបុត្រា​របស់​ព្រះអង្គ​ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជានិច្ច</verse>
				<verse number="10">គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។</verse>
				<verse number="11">ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បង​ប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះអំណោយ​ទាន​ណា​មួយ​របស់​ព្រះវិញ្ញាណ​ជូន​បង​ប្អូន អោយ​បង​ប្អូន​បាន​មាំមួន​ឡើង</verse>
				<verse number="12">គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បង​ប្អូន​ទាំង​ខ្ញុំ។</verse>
				<verse number="13">បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គំរោងការ​ចង់​មក​ជួប​បង​ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។</verse>
				<verse number="14">ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។</verse>
				<verse number="15">ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹងល្អ មក​ជូន​បង​ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ</verse>
				<verse number="16">ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹងល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សំរាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិក។</verse>
				<verse number="17">ដំណឹងល្អ​នេះ​សំដែង​អោយ​ដឹង​ថា ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​មនុស្ស​បាន​សុចរិត ដោយសារ​ជំនឿ និង​អោយ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថាៈ «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយសារ​ជំនឿ» ​។</verse>
				<verse number="18">ព្រះជាម្ចាស់​សំដែង​ព្រះពិរោធ​​ពី​ស្ថាន​បរមសុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិប័តន៍ ព្រះអង្គ​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​អោយ​លេច​ចេញ​មក</verse>
				<verse number="19">ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះជាម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះអង្គ​បាន​សំដែង​អោយ​គេ​ឃើញ។</verse>
				<verse number="20">លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធានុភាព​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ក្ដី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះជាម្ចាស់​ក្ដី​ ព្រះអង្គ​បាន​សំដែង​អោយ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះសា​ខ្លួន​បាន​ឡើយ</verse>
				<verse number="21">ដ្បិត​គេ​បាន​ស្គាល់​ព្រះជាម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ អោយ​សម​នឹង​ឋានៈ​របស់​ព្រះជាម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះគុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងីល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យសុង​ដែរ។</verse>
				<verse number="22">គេ​អួតអាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។</verse>
				<verse number="23">គេ​មិន​បាន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយបង្គំ​ជំនួស​វិញ។</verse>
				<verse number="24">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្ដោយ​អោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅហ្មង តាម​ទំនើង​ចិត្ត​លោភលន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។</verse>
				<verse number="25">ពួក​គេ​និយម​ព្រះក្លែងក្លាយ ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយបង្គំ និង​គោរព​បំរើ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត មក​ជំនួស​គោរព​បំរើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច! អាម៉ែន!។</verse>
				<verse number="26">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្ដោយ​អោយ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះបង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ</verse>
				<verse number="27">រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះបង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើបស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​អោយ​អៀន​ខ្មាស រវាង​ប្រុស​នឹង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌកម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។</verse>
				<verse number="28">ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​អោយ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។</verse>
				<verse number="29">ចិត្ត​របស់​ពួក​គេ​ពោរពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភលន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែនឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយមុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា</verse>
				<verse number="30">និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់ មាន​ចិត្ត​កំរោល​ឃោរឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។</verse>
				<verse number="31">ពួក​គេ​ជា​មនុស្ស​ល្ងីល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។</verse>
				<verse number="32">ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ចំពោះ​អ្នក អ្នក​ថ្កោល​ទោស​គេ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ ក៏​អ្នក​ពុំ​អាច​ដោះសា​ខ្លួន​បាន​ដែរ។ ពេល​ណា​អ្នក​ថ្កោល​ទោស​គេ អ្នក​ក៏​ដាក់​ទោស​ខ្លួន​ឯង ព្រោះ​អ្នក​ថ្កោល​ទោស​គេ តែ​អ្នក​បាន​ប្រព្រឹត្ត​ដូច​គេ​ដែរ។</verse>
				<verse number="2">យើង​ដឹង​ថា ព្រះជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​វិនិច្ឆ័យ​ស្រប​តាម​សេចក្ដី​ពិត។</verse>
				<verse number="3">រីឯ​អ្នក អ្នក​ថ្កោល​ទោស​គេ​ដែល​ប្រព្រឹត្ត​ដូច្នេះ តែ​អ្នក​ប្រព្រឹត្ត​ដូច​គេ​ដែរ​នោះ តើ​អ្នក​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​ព្រះជាម្ចាស់​មិន​វិនិច្ឆ័យ​ទោស​អ្នក​ឬ?</verse>
				<verse number="4">ឬ​មួយ​អ្នក​មើលងាយ​ព្រះហឫទ័យ​សប្បុរស ព្រះហឫទ័យ​យោគយល់ និង​ព្រះហឫទ័យ​អត់ធ្មត់​ដ៏​ទូលំទូលាយ​របស់​ព្រះអង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​អោយ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?</verse>
				<verse number="5">ក៏​ប៉ុន្តែ ដោយ​អ្នក​មាន​ចិត្ត​រឹងរូស មិន​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ អ្នក​កំពុង​តែ​សន្សំ​ទោស ទុក​សំរាប់​ថ្ងៃ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​ ជា​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​សំដែង​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌</verse>
				<verse number="6">គឺ​ព្រះជាម្ចាស់​នឹង​ប្រទាន​ផល​អោយ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។</verse>
				<verse number="7">ព្រះអង្គ​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរីរុងរឿង​កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ</verse>
				<verse number="8">តែ​ទ្រង់​ព្រះពិរោធ និង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​អស់​អ្នក​ដែល​គិត​តែ​ឈ្លោះ​ប្រកែក មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​ពិត គឺ​បែរ​ទៅ​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​វិញ។</verse>
				<verse number="9">ទុក្ខ​លំបាក ការ​តប់ប្រមល់ អន្ទះអន្ទែង នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មិន​ខាន គឺ​មុន​ដំបូង​ដល់​សាសន៍​យូដា​បន្ទាប់​មក សាសន៍​ក្រិក!</verse>
				<verse number="10">រីឯ​សិរីរុងរឿង កិត្តិយស និង​សេចក្ដី​សុខសាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​វិញ មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក!</verse>
				<verse number="11">ដ្បិត​ព្រះជាម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។</verse>
				<verse number="12">អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យវិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យវិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យវិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស ស្រប​តាម​ក្រឹត្យវិន័យ​ដែរ</verse>
				<verse number="13">ដ្បិត​មិន​មែន​អ្នក​ឮ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត*​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គឺ​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​វិញ​ឯណោះ ដែល​ព្រះអង្គ​ប្រោស​អោយ​បាន​សុចរិត។</verse>
				<verse number="14">ពេល​សាសន៍​ដទៃ​ដែល​ពុំ​ស្គាល់​ក្រឹត្យវិន័យ នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​ក្រឹត្យវិន័យ​ចែង​ទុក​ដោយ​មិន​ដឹង​ខ្លួន គឺ​ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យវិន័យ ទោះ​បី​គេ​មិន​ស្គាល់​ក្រឹត្យវិន័យ​ក៏​ដោយ។</verse>
				<verse number="15">ត្រង់​នេះ​គេ​បង្ហាញ​អោយ​ឃើញ​ថា កិច្ចការ​ដែល​គម្ពីរ​វិន័យ​ចែង​ទុក​អោយ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ស្រាប់​ហើយ។ មនសិការ​របស់​គេ ព្រម​ទាំង​ការ​រិះគិត​របស់​គេ ដែល​នាំ​អោយ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះសា​ខ្លួន ក៏​ផ្ដល់​សក្ខីភាព​អំពី​ការ​នេះ​ដែរ។</verse>
				<verse number="16">ការ​នេះ​នឹង​លេច​មក​អោយ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​ព្រះអង្គ​នឹង​វិនិច្ឆ័យ តាម​រយៈ​ព្រះគ្រិស្ដយេស៊ូ នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹងល្អ*​ដែល​ខ្ញុំ​ផ្សព្វផ្សាយ។</verse>
				<verse number="17">ចំពោះ​អ្នក​វិញ អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា​អ្នក​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ហើយ​អួតអាង​ខ្លួន​ថា ខ្លួន​ជិត​ស្និទ្ធ​នឹង​ព្រះជាម្ចាស់​</verse>
				<verse number="18">អ្នក​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​បាន​ទទួល​ការ​អប់រំ​ពី​ក្រឹត្យវិន័យ* អោយ​ចេះ​រិះគិត​ពិចារណា​មើល​ថា ការ​ណា​សំខាន់​ជាង​គេ</verse>
				<verse number="19">អ្នក​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​ណែនាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​បំភ្លឺ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត</verse>
				<verse number="20">ជា​គ្រូ​អប់រំ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​មនុស្ស​តូចតាច​ ព្រោះ​អ្នក​ជឿ​ជាក់​ថា ការ​ស្គាល់​ព្រះជាម្ចាស់ និង​សេចក្ដី​ពិត​សុទ្ធ​តែ​មាន​ចែង​នៅ​ក្នុង​ក្រឹត្យវិន័យ​ទាំង​អស់។</verse>
				<verse number="21">អ្នក​ប្រៀនប្រដៅ​គេ ម្ដេច​ក៏​អ្នក​មិន​ប្រដៅ​ខ្លួន​ឯង​ផង! អ្នក​ហាម​គេ​មិន​អោយ​លួច តែ​ខ្លួន​ឯង​ក៏​លួច​គេ​ដែរ!</verse>
				<verse number="22">អ្នក​ប្រាប់​គេ​មិន​អោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​ខ្លួន​ឯង​ក៏​ផិត​ក្បត់​ដែរ! អ្នក​ថា​ខ្លួន​ស្អប់​ខ្ពើម​ព្រះក្លែងក្លាយ តែ​អ្នក​បែរ​ជា​ប្លន់​វិហារ​របស់​ព្រះ​ទាំង​នោះ​ទៅ​វិញ!​</verse>
				<verse number="23">អ្នក​អួតអាង​លើ​ក្រឹត្យវិន័យ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្តិយស​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យវិន័យ</verse>
				<verse number="24">ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះនាម​របស់​ព្រះជាម្ចាស់» ។</verse>
				<verse number="25">ការ​កាត់​ស្បែក*​មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​ល្មើស​ក្រឹត្យវិន័យ ការ​កាត់​ស្បែក​របស់​អ្នក​ទុក​ដូច​ជា​មិន​កាត់​ទៅ​វិញ។</verse>
				<verse number="26">ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យវិន័យ ព្រះជាម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។</verse>
				<verse number="27">ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យវិន័យ។</verse>
				<verse number="28">សាសន៍​យូដា​ដ៏​ពិត​ប្រាកដ មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ</verse>
				<verse number="29">សាសន៍​យូដា​ដ៏​ពិត​ប្រាកដ សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក ស្រប​តាម​ព្រះវិញ្ញាណ មិន​មែន​តាម​គម្ពីរ​វិន័យ​ជា​លាយលក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ ទទួល​ការ​កោត​សរសើរ​ពី​ព្រះជាម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ដូច្នេះ តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​កាត់​ស្បែក​មាន​សារប្រយោជន៍​យ៉ាង​ណា​ដែរ?</verse>
				<verse number="2">សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះបន្ទូល​មក​អោយ​សាសន៍​យូដា។</verse>
				<verse number="3">បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះអង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​អោយ​ព្រះជាម្ចាស់​លែង​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ?</verse>
				<verse number="4">មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្ដី ក៏​ព្រះជាម្ចាស់​នៅ​តែ​មាន​ព្រះហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ «ត្រូវ​អោយ​គេ​ទទួល​ស្គាល់​ថា ព្រះអង្គ​សុចរិត ឥត​ល្អៀង​ក្នុង​ព្រះបន្ទូល​សោះ​ឡើយ ហើយ​ព្រះអង្គ​នឹង​មាន​ជ័យជំនះ នៅ​ពេល​គេ​កាត់​ក្ដី​ព្រះអង្គ» ​។</verse>
				<verse number="5">ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​អោយ​ឃើញ​ថា​ព្រះជាម្ចាស់​សុចរិត តើ​អោយ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះជាម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះអង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។</verse>
				<verse number="6">មិន​ដូច្នោះ​ទេ! ប្រសិន​បើ​ព្រះជាម្ចាស់​មិន​សុចរិត តើ​អោយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត?</verse>
				<verse number="7">មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​អោយ​ព្រះហឫទ័យ​សច្ចៈ​ របស់​ព្រះជាម្ចាស់ លេច​ចេញ​មក​យ៉ាង​ច្បាស់​ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ?</verse>
				<verse number="8">បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​អោយ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំខាន!</verse>
				<verse number="9">បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី​សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា</verse>
				<verse number="10">ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង</verse>
				<verse number="11">គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះជាម្ចាស់។</verse>
				<verse number="12">មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ​។</verse>
				<verse number="13">«បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក» ​។</verse>
				<verse number="14">«មាត់​របស់​គេ​ពោរពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់» ​។</verse>
				<verse number="15">«ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម</verse>
				<verse number="16">គេ​ទៅ​កន្លែង​ណា កន្លែង​នោះ​ខ្ទេចខ្ទី​អន្តរាយ​អស់។</verse>
				<verse number="17">គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិភាព​ទេ» ​។</verse>
				<verse number="18">«គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់ សោះ​ឡើយ» ​។</verse>
				<verse number="19">យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ* សុទ្ធ​តែ​ចែង​ទុក​សំរាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យវិន័យ ដើម្បី​កុំ​អោយ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះសា​បាន ហើយ​អោយ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="20">ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ ព្រោះ​គម្ពីរ​វិន័យ​គ្រាន់​តែ​នាំ​អោយ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។</verse>
				<verse number="21">ឥឡូវ​នេះ ព្រះជាម្ចាស់​សំដែង​អោយ​យើង​ដឹង អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យវិន័យ*​ទេ ដូច​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។</verse>
				<verse number="22">ព្រះជាម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ លើ​ព្រះយេស៊ូគ្រិស្ដ​អោយ​បាន​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ</verse>
				<verse number="23">គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​នៅ​ជា​មួយ</verse>
				<verse number="24">តែ​ដោយសារ​ព្រះគុណ និង​ដោយសារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ព្រះអម្ចាស់​ប្រោស​គេ​អោយ​បាន​សុចរិត​ដោយ​ឥត​គិត​ថ្លៃ​។</verse>
				<verse number="25">ព្រះជាម្ចាស់​បាន​តំរូវ​អោយ​ព្រះយេស៊ូ​ធ្វើ​ជា​យញ្ញបូជា សំរាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ អោយ​រួច​ពី​បាប ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ព្រះអង្គ​បង្ហាញ​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​សុចរិត គឺ​ពី​ដើម ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប</verse>
				<verse number="26">ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​សុចរិត ដើម្បី​សំដែង​ថា​ព្រះអង្គ​សុចរិត ហើយ​ទ្រង់​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​អោយ​បាន​សុចរិត​ផង​ដែរ។</verse>
				<verse number="27">ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួតអាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ</verse>
				<verse number="28">ដ្បិត​យើង​យល់​ថា ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។</verse>
				<verse number="29">បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ! តើ​ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ផង​ដែរ​ទេ​ឬ? មែន! ព្រះអង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ។</verse>
				<verse number="30">មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ប្រោស​សាសន៍​យូដា​អោយ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​ប្រោស​សាសន៍​ដទៃ​អោយ​បាន​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។</verse>
				<verse number="31">ដូច្នេះ តើ​មាន​ន័យ​ថា យើង​យក​ជំនឿ​មក​លុប​បំបាត់​ក្រឹត្យវិន័យ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​យើង​ធ្វើ​អោយ​ក្រឹត្យវិន័យ​រឹត​តែ​មាន​តម្លៃ​ថែម​ទៀត។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​លោក​អប្រាហាំ​ដែល​ជា​បុព្វបុរស*​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ តើ​លោក​បាន​ទទួល​អ្វី​ខ្លះ?</verse>
				<verse number="2">ប្រសិន​បើ​លោក​អប្រាហាំ​បាន​សុចរិត ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​នោះ លោក​អាច​នឹង​អួតអាង​ខ្លួន​បាន​មែន។ ក៏​ប៉ុន្តែ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ លោក​ពុំ​អាច​អួតអាង​បាន​ទេ</verse>
				<verse number="3">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​អោយ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ»​។</verse>
				<verse number="4">ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។</verse>
				<verse number="5">ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ តែ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិប័តន៍​ព្រះអង្គ​អោយ​បាន​សុចរិត ទ្រង់​នឹង​ប្រោស​អ្នក​នោះ​អោយ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​ដាវីឌ​ថ្លែង​អំពី​សុភមង្គល*​របស់​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​អោយ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ថាៈ</verse>
				<verse number="7">«អស់​អ្នក​ដែល​ព្រះជាម្ចាស់​អត់ទោស និង​លុប​បំបាត់​អំពើ​បាប​ចោល ពិត​ជា​មាន​សុភមង្គល​ហើយ!</verse>
				<verse number="8">បុរស​ណា​ដែល​ព្រះជាម្ចាស់​មិន​គិតគូរ ពី​បាប​របស់​ខ្លួន​ទេ បុរស​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!» ​។</verse>
				<verse number="9">តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ ក៏​អាច​ទទួល​បាន​ដែរ?។ យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​អោយ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក»។</verse>
				<verse number="10">តើ​ព្រះជាម្ចាស់​ប្រោស​លោក​អប្រាហាំ​អោយ​បាន​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។</verse>
				<verse number="11">លោក​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា លោក​បាន​សុចរិត ដោយសារ​ជំនឿ​ដែល​លោក​មាន​កាល​ពី​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។ ដូច្នេះ លោក​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក​តែ​មាន​ជំនឿ ហើយ​ព្រះជាម្ចាស់​ប្រោស​គេ​អោយ​បាន​សុចរិត។</verse>
				<verse number="12">លោក​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​កាត់​ស្បែក​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តំរាប់​តាម​ជំនឿ​របស់​លោក​អប្រាហាំ​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​លោក​មិន​ទាន់​ទទួល​ពិធី​កាត់​ស្បែក​នៅ ឡើយ​នោះ​ផង។</verse>
				<verse number="13">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​មក​លោក​អប្រាហាំ និង​ពូជពង្ស​របស់​លោក​ថា គេ​នឹង​បាន​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ក្រឹត្យវិន័យ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។</verse>
				<verse number="14">ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ក្រឹត្យវិន័យ​នោះ បាន​សេចក្ដី​ថា​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​ព្រះបន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ</verse>
				<verse number="15">ដ្បិត​ក្រឹត្យវិន័យ​បង្កើត​អោយ​មាន​ព្រះពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យវិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="16">ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះគុណ ព្រះបន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​ទេ តែ​សំរាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ</verse>
				<verse number="17">ដូច​មាន​ចែង​ទុក​មក​ថា «យើង​បាន​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​មួយ​ចំនួន​ធំ» ។ លោក​ជា​ឪពុក​របស់​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ជា​ព្រះ​ដែល​លោក​បាន​ជឿ គឺ​ព្រះអង្គ​ដែល​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ ហើយ​បាន​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​អោយ​កើត​មាន។</verse>
				<verse number="18">ទោះ​បី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏​លោក​អប្រាហាំ​នៅ​តែ​មាន​សង្ឃឹម និង​មាន​ជំនឿ ហើយ​លោក​ក៏​បាន​ទៅ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះបន្ទូល​ដែល​មាន​ថ្លែង​ទុក​មក​ថា «ពូជពង្ស​របស់​អ្នក​នឹង​មាន​ច្រើន​យ៉ាង​នេះ» ​។</verse>
				<verse number="19">កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់ថយ​ដែរ។</verse>
				<verse number="20">លោក​មិន​បាត់​ជំនឿ ហើយ​មិន​សង្ស័យ​នឹង​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ទេ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​លោក​ធ្វើ​អោយ​លោក​មាន​កម្លាំង​ចិត្ត​នឹង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់</verse>
				<verse number="21">ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះជាម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះអង្គ​ពិត​ជា​មាន​ឫទ្ធានុភាព​នឹង​សំរេច​តាម​បាន​មិន​ខាន។</verse>
				<verse number="22">ហេតុ​នេះ​ហើយ​បាន​ជា «ព្រះជាម្ចាស់​ប្រោស​លោក​អោយ​បាន​សុចរិត»។</verse>
				<verse number="23">ក៏​ប៉ុន្តែ សេចក្ដី​ដែល​មាន​ចែង​ថា «ព្រះជាម្ចាស់​ប្រោស​អោយ​បាន​សុចរិត» នេះ​មិន​មែន​សំដៅ​តែ​លើ​លោក​អប្រាហាំ​ប៉ុណ្ណោះ​ទេ</verse>
				<verse number="24">គឺ​សំដៅ​មក​យើង​ដែល​ព្រះជាម្ចាស់​ប្រោស​អោយ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជាអម្ចាស់​នៃ​យើង​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នេះ​ដែរ។</verse>
				<verse number="25">ព្រះយេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះជាម្ចាស់​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​អោយ​យើង​បាន​សុចរិត។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ដូច្នេះ ដោយ​ព្រះជាម្ចាស់​ប្រោស​យើង​អោយ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិភាព​ជា​មួយ​នឹង​ព្រះអង្គ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ ជា​អម្ចាស់​នៃ​យើង​ដែរ។</verse>
				<verse number="2">ព្រោះ​តែ​ព្រះគ្រិស្ដ និង​ដោយសារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="3">មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​អោយ​យើង​ចេះ​អត់ធ្មត់</verse>
				<verse number="4">ការ​អត់ធ្មត់​នាំ​អោយ​យើង​ចេះ​ស៊ូ​ទ្រាំ ហើយ​ការ​ស៊ូ​ទ្រាំ​នាំ​អោយ​យើង​មាន​សេចក្ដី​សង្ឃឹម។</verse>
				<verse number="5">សេចក្ដី​សង្ឃឹម​មិន​ធ្វើ​អោយ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​យើង។</verse>
				<verse number="6">កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះអង្គ។</verse>
				<verse number="7">កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ!</verse>
				<verse number="8">រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​យើង គឺ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។</verse>
				<verse number="9">ឥឡូវ​នេះ បើ​ព្រះជាម្ចាស់ ប្រោស​យើង​អោយ​បាន​សុចរិត​ដោយសារ​ព្រះលោហិត​របស់​ព្រះគ្រិស្ដ​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះអង្គ​រឹត​តែ​សង្គ្រោះ​យើង​អោយ​រួច​ពី​ព្រះពិរោធ ដោយសារ​ព្រះគ្រិស្ដ​ថែម​ទៀត​ជា​ពុំខាន។</verse>
				<verse number="10">បើ​ព្រះជាម្ចាស់​សំរុះសំរួល​យើង​អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះបុត្រា​របស់​ព្រះអង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះអង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយសារ​ព្រះជន្ម​របស់​ព្រះបុត្រា​ថែម​ទៀត ជា​ពុំខាន។</verse>
				<verse number="11">មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះជាម្ចាស់ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សំរុះសំរួល​អោយ​យើង​ជា​នា​នឹង​ព្រះជាម្ចាស់​វិញ​នៅ​ពេល​នេះ។</verse>
				<verse number="12">តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាលដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។</verse>
				<verse number="13">មុន​ពេល​មាន​ក្រឹត្យវិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះជាម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យវិន័យ​នៅ​ឡើយ។</verse>
				<verse number="14">ក៏​ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ ជា​និមិត្តរូប​នៃ​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។</verse>
				<verse number="15">ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ មាន​លទ្ធផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះគុណ​របស់​ព្រះជាម្ចាស់ និង​ព្រះអំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះគុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូគ្រិស្ដ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="16">រីឯ​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយសារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះអំណោយ​ទាន​វិញ ធ្វើ​អោយ​មនុស្ស​បាន​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។</verse>
				<verse number="17">ព្រោះ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះគុណ និង​ព្រះអំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូគ្រិស្ដ​គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត​ នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត។</verse>
				<verse number="18">សរុប​មក ដោយសារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយសារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ</verse>
				<verse number="19">ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយសារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះជាម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​អោយ​បាន​សុចរិត ដោយសារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="20">ក្រឹត្យវិន័យ​កើត​មាន​ឡើង​ដើម្បី​ធ្វើ​អោយ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប*​កាន់​តែ​ច្រើន ទី​នោះ​ព្រះគុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។</verse>
				<verse number="21">បាប​សោយ​រាជ្យ​បណ្ដាល​អោយ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះគុណ​ក៏​នឹង​សោយ​រាជ្យ​ដោយសារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​មនុស្ស​លោក​មាន​ជីវិត​អស់កល្ប​ជានិច្ច តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​អោយ​ព្រះគុណ​រឹត​តែ​មាន​ចំរើន​ឡើង?</verse>
				<verse number="2">ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប​ ហើយ​តើ​អោយ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត!</verse>
				<verse number="3">តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​នោះ គឺ​យើង​បាន​ជ្រមុជ រួម​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត។</verse>
				<verse number="4">ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ដូច្នេះ ព្រះគ្រិស្ដ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយសារ​សិរីរុងរឿង​ របស់​ព្រះបិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។</verse>
				<verse number="5">ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ​ដែល​សោយ​ទិវង្គត យើង​ក៏​នឹង​បាន​រួម​ជា​មួយ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដែរ។</verse>
				<verse number="6">យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះអង្គ​រួច​ហើយ ដើម្បី​អោយ​ខ្លួន​យើង​ ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប​សូន្យ កុំ​អោយ​យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​បាប​ត​ទៅ​ទៀត</verse>
				<verse number="7">ដ្បិត​អ្នក​ដែល​ស្លាប់ មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។</verse>
				<verse number="8">ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះគ្រិស្ដ យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះអង្គ​ដែរ</verse>
				<verse number="9">ព្រោះ​យើង​ដឹង​ថា ព្រះគ្រិស្ដ​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ទេ</verse>
				<verse number="10">ដ្បិត​ព្រះអង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​អោយ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះជន្ម​រស់​នោះ គឺ​រស់​សំរាប់​ព្រះជាម្ចាស់។</verse>
				<verse number="11">រីឯ​បង​ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា ខ្លួន​បាន​ស្លាប់​រួច​ផុត​ពី​អំណាច​បាប ហើយ​បង​ប្អូន​មាន​ជីវិត​រស់ សំរាប់​ព្រះជាម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="12">ដូច្នេះ មិន​ត្រូវ​ទុក​អោយ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង​ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភលន់​របស់​ខ្លួន​នោះ​ឡើយ</verse>
				<verse number="13">ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរីរាង្គកាយ​របស់​បង​ប្អូន អោយ​ទៅ​បំរើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សំរាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរីរាង្គកាយ​របស់​បង​ប្អូន​ទៅ​បំរើ​ព្រះជាម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សំរាប់​ប្រព្រឹត្ត​អំពើ​សុចរិត។</verse>
				<verse number="14">បាប​នឹង​លែង​ត្រួតត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះគុណ​វិញ។</verse>
				<verse number="15">បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យវិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះគុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!</verse>
				<verse number="16">បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បំរើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បំរើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បំរើ​របស់​បាប ដែល​នាំ​អោយ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ដែល​នាំ​អោយ​បង​ប្អូន​បាន​សុចរិត​។</verse>
				<verse number="17">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បំរើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តាម​គោលការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល</verse>
				<verse number="18">បង​ប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បំរើ​សេចក្ដី​សុចរិត​វិញ។</verse>
				<verse number="19">ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង​ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង​ប្អូន​បាន​ប្រគល់​សរីរាង្គកាយ​របស់​បង​ប្អូន អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​នៃ​អំពើ​សៅហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​អោយ​ប្រឆាំង​នឹង​ព្រះជាម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង​ប្អូន​ប្រគល់​សរីរាង្គកាយ​របស់​បង​ប្អូន ធ្វើ​ជា​ខ្ញុំ​បំរើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​អោយ​បង​ប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។</verse>
				<verse number="20">កាល​បង​ប្អូន​នៅ​ជា​ខ្ញុំ​បំរើ​របស់​បាប​នៅ​ឡើយ បង​ប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។</verse>
				<verse number="21">កាល​ណោះ​បង​ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​អោយ​បង​ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​អោយ​បង​ប្អូន​ស្លាប់!</verse>
				<verse number="22">តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បំរើ​ព្រះជាម្ចាស់​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​វិសុទ្ធ* ដើម្បី​អោយ​មាន​ជីវិត​អស់កល្ប​ជានិច្ច</verse>
				<verse number="23">ដ្បិត​លទ្ធផល​នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​វិញ គឺ​ជីវិត​អស់កល្ប​ជានិច្ច រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ជា​ព្រះអម្ចាស់​នៃ​យើង។</verse>
			</chapter>
			<chapter number="7">
				<verse number="1">បង​ប្អូន​អើយ ខ្ញុំ​សូម​និយាយ​ចំពោះ​បង​ប្អូន ដែល​ស្ទាត់​ជំនាញ​ខាង​ច្បាប់ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ច្បាប់​មាន​អំណាច​លើ​មនុស្ស តែ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​នៅ​ឡើយ។</verse>
				<verse number="2">ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្ដី​តាម​ច្បាប់ នាង​នៅ​ជាប់​ជា​មួយ​ប្ដី​តែ​ក្នុង​ពេល​ដែល​ប្ដី​មាន​ជីវិត​នៅ​ឡើយ​ប៉ុណ្ណោះ។ បើ​ប្ដី​ស្លាប់​នាង​នឹង​រួច​ផុត​ពី​ច្បាប់​ដែល​ចង​នាង​អោយ​នៅ​ជាប់​នឹង​ប្ដី​នោះ​ហើយ។</verse>
				<verse number="3">ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរីភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។</verse>
				<verse number="4">រីឯ​បង​ប្អូន​វិញ ក៏​ដូច្នោះ​ដែរ ដោយសារ​ព្រះកាយ​របស់​ព្រះគ្រិស្ដ បង​ប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យវិន័យ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​ព្រះគ្រិស្ដ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះជាម្ចាស់</verse>
				<verse number="5">ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យវិន័យ​ជំរុញ​តណ្ហា​អាក្រក់​ផ្សេងៗ បាន​សំដែង​ឥទ្ធិពល​ក្នុង​សរីរាង្គកាយ​របស់​យើង ដើម្បី​អោយ​យើង​បង្កើត​ផល​ដែល​បណ្ដាល​អោយ​ស្លាប់</verse>
				<verse number="6">តែ​ឥឡូវ​នេះ ដោយ​យើង​បាន​ស្លាប់ រួច​ផុត​ពី​ក្រឹត្យវិន័យ​ហើយ គឺ​រួច​ផុត​ពី​អ្វីៗ​ដែល​បាន​ឃុំឃាំង​យើង ដូច្នេះ យើង​បំរើ​ព្រះជាម្ចាស់ តាម​របៀប​ថ្មី ដែល​មក​ពី​ព្រះវិញ្ញាណ មិន​មែន​បំរើ​តាម​របៀប​ចាស់ ដែល​មក​ពី​ក្រឹត្យវិន័យ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​នោះ​ឡើយ។</verse>
				<verse number="7">ដូច្នេះ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យវិន័យ​គ្រាន់​តែ​នាំ​អោយ​ស្គាល់​បាប​ប៉ុណ្ណោះ។ ប្រសិន​បើ​ក្រឹត្យវិន័យ​មិន​ហាម​ថា «កុំ​លោភលន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភលន់​នេះ​ជា​អ្វី​ផង។</verse>
				<verse number="8">បាប*​ក៏​ឆ្លៀត​ឱកាស​ដែល​បញ្ញត្តិ​ហាម​ឃាត់​ខ្ញុំ​នោះ បង្កើត​អោយ​មាន​ការ​លោភលន់​គ្រប់​យ៉ាង​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ ប្រសិន​បើ​គ្មាន​ក្រឹត្យវិន័យ​ទេ បាប​ក៏​រលាយ​សូន្យ​ដែរ​។</verse>
				<verse number="9">ពី​ដើម​ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​ក្រឹត្យវិន័យ។ លុះ​បញ្ញត្តិ​មក​ដល់​បាប​ក៏​កើត​មាន​ឡើង</verse>
				<verse number="10">រីឯ​ខ្ញុំ ខ្ញុំ​ក៏​បាត់​បង់​ជីវិត។ ដូច្នេះ បញ្ញត្តិ​ដែល​ត្រូវ​នាំ​អោយ​ខ្ញុំ​មាន​ជីវិត​នោះ បែរ​ជា​បណ្ដាល​អោយ​ខ្ញុំ​ស្លាប់​ទៅ​វិញ</verse>
				<verse number="11">ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្តិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​អោយ​ខ្ញុំ​ស្លាប់​ដោយសារ​បញ្ញត្តិ​នេះ។</verse>
				<verse number="12">ដូច្នេះ ក្រឹត្យវិន័យ​ដ៏វិសុទ្ធ* រីឯ​បញ្ញត្តិ​ដ៏វិសុទ្ធ​សុចរិត​ហើយ​ល្អ​ដែរ។</verse>
				<verse number="13">តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​អោយ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ​ដែល​នាំ​អោយ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​អោយ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។</verse>
				<verse number="14">យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យវិន័យ​មក​ពី​ព្រះវិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍​លក់​ខ្លួន​ដាច់​ថ្លៃ​អោយ​បាប</verse>
				<verse number="15">ដ្បិត​ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ កិច្ចការ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ រីឯ​កិច្ចការ​ណា​ដែល​ខ្ញុំ​ស្អប់ ខ្ញុំ​បែរ​ជា​ធ្វើ​ទៅ​វិញ។</verse>
				<verse number="16">ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ណា ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​យល់​ស្រប​នឹង​វិន័យ ហើយ​ទទួល​ស្គាល់​ថា ក្រឹត្យវិន័យ​ពិត​ជា​ល្អ​មែន។</verse>
				<verse number="17">ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត</verse>
				<verse number="18">ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។</verse>
				<verse number="19">ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។</verse>
				<verse number="20">ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា​មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។</verse>
				<verse number="21">ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោលការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។</verse>
				<verse number="22">ក្នុង​ជំរៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ណាស់</verse>
				<verse number="23">ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរីរាង្គកាយ​របស់​ខ្ញុំ មាន​គោលការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មនសិការ​របស់​ខ្ញុំ ទាំង​ធ្វើ​អោយ​ខ្ញុំ​ជាប់​ជា​ឈ្លើយ​ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរីរាង្គកាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។</verse>
				<verse number="24">ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ​អោយ​រួច​ពី​រូប​កាយ ដែល​តែងតែ​ស្លាប់​នេះ​បាន?</verse>
				<verse number="25">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជាអម្ចាស់​នៃ​យើង។ ដូច្នេះ ដោយសារ​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ តែ​ដោយសារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ ខ្ញុំ​បែរ​ជា​ធ្វើ​តាម​បញ្ជា​របស់​បាប​។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​</verse>
				<verse number="2">ដ្បិត​វិន័យ​របស់​ព្រះវិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ បាន​រំដោះ​ខ្ញុំ​អោយ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។</verse>
				<verse number="3">ការ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​អោយ​ក្រឹត្យវិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះជាម្ចាស់​បាន​សំរេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះអង្គ​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ផ្ទាល់ អោយ​យាង​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល​ជា​មនុស្ស។</verse>
				<verse number="4">ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​អោយ​បាន​សុចរិត ស្រប​តាម​ការ​តំរូវ​របស់​ក្រឹត្យវិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះវិញ្ញាណ​វិញ</verse>
				<verse number="5">ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះវិញ្ញាណ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រះវិញ្ញាណ។</verse>
				<verse number="6">ការ​គិត​ខាង​លោកីយ៍​នាំ​អោយ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះវិញ្ញាណ​នាំ​អោយ​មាន​ជីវិត និង​សេចក្ដី​សុខសាន្ត​វិញ</verse>
				<verse number="7">ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះជាម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថភាព​នឹង​ចុះ​ចូល​បាន​ផង។</verse>
				<verse number="8">អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​បាន​ឡើយ។</verse>
				<verse number="9">ចំពោះ​បង​ប្អូន ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន បង​ប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះវិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។</verse>
				<verse number="10">ប្រសិន​បើ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​បង​ប្អូន ទោះ​បី​រូប​កាយ​របស់​បង​ប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះវិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​អោយ​បង​ប្អូន​ដែរ មក​ពី​ព្រះជាម្ចាស់​ប្រោស​បង​ប្អូន​អោយ​បាន​សុចរិត។</verse>
				<verse number="11">ប្រសិន​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ព្រះយេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​មែន​នោះ ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រទាន​អោយ​រូប​កាយ​របស់​បង​ប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះវិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​នោះ​ដែរ។</verse>
				<verse number="12">ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង​តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។</verse>
				<verse number="13">ប្រសិន​បើ​បង​ប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បង​ប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍​បង​ប្អូន​មុខ​តែ​មាន​ជីវិត</verse>
				<verse number="14">ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ណែនាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="15">បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បំរើ ហើយ​អោយ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។ ដោយសារ​ព្រះវិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!»​ ឱ​ព្រះបិតា!</verse>
				<verse number="16">គឺ​ព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​អោយ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះជាម្ចាស់​មែន។</verse>
				<verse number="17">ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះជាម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះគ្រិស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរីរុងរឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="18">ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្នកាល ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរីរុងរឿង ដែល​ព្រះជាម្ចាស់​សំដែង​អោយ​យើង​ឃើញ នៅ​អនាគតកាល​នោះ​បាន​ឡើយ។</verse>
				<verse number="19">អ្វីៗ​សព្វ​សារពើ​ដែល​ព្រះអង្គ​បង្កើត​មក កំពុង​តែ​អន្ទះអន្ទែង ទន្ទឹង​រង់ចាំ​ពេល​ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះអង្គ</verse>
				<verse number="20">ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះជាម្ចាស់​បាន​តំរូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា</verse>
				<verse number="21">ព្រះអង្គ​នឹង​លោះ​អោយ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​អោយ​មាន​សេរីភាព និង​សិរីរុងរឿង​នៃ​បុត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="22">យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។</verse>
				<verse number="23">មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះអំណោយ​ទាន​ដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់​ប្រោស​យើង​អោយ​ទៅ​ជា​បុត្រ​របស់​ព្រះអង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ</verse>
				<verse number="24">ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ​តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។</verse>
				<verse number="25">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់ចាំ​ដោយ​ចិត្ត​ព្យាយាម។</verse>
				<verse number="26">យ៉ាង​ណាមិញ ព្រះវិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​អោយ​បាន​សម​នោះ​ឡើយ តែ​ព្រះវិញ្ញាណ​ផ្ទាល់ ទ្រង់​ទូលអង្វរ​អោយ​យើង ដោយ​ព្រះសូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។</verse>
				<verse number="27">រីឯ​ព្រះជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ទ្រង់​ជ្រាប​ព្រះបំណង​របស់​ព្រះវិញ្ញាណ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​អោយ​ប្រជាជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="28">យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​អោយ​អស់​អ្នក​ស្រឡាញ់​ព្រះជាម្ចាស់ បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គំរោងការ​របស់​ព្រះអង្គ</verse>
				<verse number="29">ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​អោយ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​អោយ​ព្រះបុត្រា​បាន​ទៅ​ជា​រៀមច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។</verse>
				<verse number="30">អស់​អ្នក​ដែល​ព្រះអង្គ​បាន​តំរូវ​ទុក​ជា​មុន​នោះ ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​នោះ ទ្រង់​ក៏​ប្រោស​អោយ​គេ​បាន​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​អោយ​បាន​សុចរិត ទ្រង់​ក៏​ប្រទាន​អោយ​គេ​មាន​សិរីរុងរឿង​ដែរ។</verse>
				<verse number="31">បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះជាម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?</verse>
				<verse number="32">ព្រះអង្គ​ពុំ​បាន​ទុក​ព្រះបុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះបុត្រា​នោះ​មក​សំរាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណីសន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់ មក​យើង​រួម​ជា​មួយ​ព្រះបុត្រា​នោះ​ដែរ។</verse>
				<verse number="33">តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​អោយ​បាន​សុចរិត​ហើយ​នោះ?</verse>
				<verse number="34">តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ដយេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះបិតា និង​ទូលអង្វរ​អោយ​យើង​ដូច្នេះ?</verse>
				<verse number="35">តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន? ទុក្ខ​វេទនា ឬ​ការ​តប់ប្រមល់ អន្ទះអន្ទែង ការ​បៀតបៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀកបំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់?</verse>
				<verse number="36">ដូច​មាន​ចែង​ទុក​មក​ថាៈ ព្រោះ​តែ​ព្រះអង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ យក​ទៅ​សម្លាប់ ​។</verse>
				<verse number="37">ក៏​ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យជំនះ​លើស​ពី​អ្នក​មាន​ជ័យជំនះ​ទៅ​ទៀត ដោយ​ព្រះអម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។</verse>
				<verse number="38">ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្ដី បច្ចុប្បន្នកាល​ក្ដី អនាគតកាល​ក្ដី អំណាច​នានា​ក្ដី</verse>
				<verse number="39">អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្ដី នៅ​ស្ថាន​ក្រោម​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បង្កើត​មក​ក្ដី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​ទ្រង់​បាន​សំដែង​អោយ​យើង​ឃើញ ក្នុង​ព្រះគ្រិស្ដយេស៊ូ ជា​អម្ចាស់​នៃ​យើង​បាន​ឡើយ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដ ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មនសិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា</verse>
				<verse number="2">ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជានិច្ច​ផង</verse>
				<verse number="3">ដ្បិត​ខ្ញុំ​បន់​អោយ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះគ្រិស្ដ ព្រោះ​តែ​បង​ប្អូន និង​ញាតិសន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់</verse>
				<verse number="4">គឺ​សាសន៍​អ៊ីស្រាអែល។ ព្រះជាម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ព្រះអង្គ ពួក​គេ​មាន​សិរីរុងរឿង មាន​សម្ពន្ធមេត្រី*​នានា មាន​គម្ពីរ​វិន័យ* ស្គាល់​របៀប​គោរព​បំរើ​ព្រះអង្គ ទទួល​ព្រះបន្ទូល​សន្យា​ផ្សេងៗ</verse>
				<verse number="5">មាន​បុព្វបុរស ហើយ​ព្រះគ្រិស្ដ​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះអង្គ​ជា​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច អាម៉ែន!</verse>
				<verse number="6">ក៏​ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជពង្ស​លោក​អ៊ីស្រាអែល​ មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រាអែល​ពិត​ប្រាកដ​ឡើយ</verse>
				<verse number="7">ហើយ​អស់​អ្នក​ដែល​កើត​ពី​ពូជពង្ស​របស់​លោក​អប្រាហាំ ក៏​មិន​មែន​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ថ្លែង​ទុក​មក​ថា «មាន​តែ​កូន​ចៅ​អ៊ីសាក​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា ជា​ពូជពង្ស​របស់​អ្នក»</verse>
				<verse number="8">ពោល​គឺ​មិន​មែន​កូន​ចៅ​ដែល​កើត​មក​តាម​សាច់​ឈាម​ធម្មតា​នោះ​ទេ ដែល​ត្រូវ​រាប់​ជា​បុត្រ​របស់​ព្រះជាម្ចាស់ មាន​តែ​កូន​ចៅ​ដែល​កើត​មក​តាម​ព្រះបន្ទូល​សន្យា​ប៉ុណ្ណោះ ទើប​រាប់​ជា​ពូជពង្ស​បាន</verse>
				<verse number="9">ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ» ។</verse>
				<verse number="10">មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។</verse>
				<verse number="11">ព្រះជាម្ចាស់​មាន​គំរោងការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​អោយ​បាន​ស្រប​តាម​គំរោងការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ</verse>
				<verse number="12">ទ្រង់​ក៏​មាន​ព្រះបន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បំរើ​កូន​ប្អូន» ​</verse>
				<verse number="13">ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ» ​។</verse>
				<verse number="14">ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​ព្រះជាម្ចាស់​អយុត្ដិធម៌​ឬ? ទេ​មិន​មែន​ទេ!</verse>
				<verse number="15">ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថាៈ «យើង​នឹង​មាន​ចិត្ត​មេត្តាករុណា​ដល់​នរណា ដែល​យើង​មេត្តាករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ» ។</verse>
				<verse number="16">ដូច្នេះ មិន​មែន​ស្រេច​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹងប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តែ​ព្រះជាម្ចាស់ ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា​នោះ​វិញ</verse>
				<verse number="17">ដ្បិត​ក្នុង​គម្ពីរ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធានុភាព​របស់​យើង​តាម​រយៈ​អ្នក ​និង​អោយ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរខ្ចាយ​ពាសពេញ​លើ​ផែនដី​ទាំង​មូល» ​។</verse>
				<verse number="18">ដូច្នេះ ព្រះអង្គ​មេត្តាករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​អោយ​ចិត្ត​នរណា​ទៅ​ជា​រឹងរូស​ក៏​បាន ស្រេច​តែ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="19">ប្រហែល​ជា​អ្នក​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះជាម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះហឫទ័យ​របស់​ព្រះអង្គ?»។</verse>
				<verse number="20">ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះជាម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​អោយ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?​។</verse>
				<verse number="21">ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។</verse>
				<verse number="22">រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​បង្ហាញ​ព្រះពិរោធ និង​សំដែង​ឫទ្ធានុភាព​របស់​ព្រះអង្គ។ ដូច្នេះ ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់​យ៉ាង​ខ្លាំង ទ្រង់​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។</verse>
				<verse number="23">ព្រះអង្គ​ក៏​ចង់​បង្ហាញ​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់​របស់​ព្រះអង្គ​ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​មេត្តាករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះអង្គ​បាន​តំរូវ​ទុក​ជា​មុន​អោយ​ទទួល​សិរីរុងរឿង</verse>
				<verse number="24">ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង</verse>
				<verse number="25">ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថាៈ «អ្នក​ដែល​មិន​មែន​ជា​ប្រជារាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជារាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង</verse>
				<verse number="26">ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជារាស្ត្រ​របស់​យើង​ទេ!” ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់» ​។</verse>
				<verse number="27">រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រាអែល​ថាៈ ទោះ​បី​សាសន៍​អ៊ីស្រាអែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ</verse>
				<verse number="28">ដ្បិត​ព្រះអម្ចាស់​នឹង​សំរេច​តាម​ព្រះបន្ទូល របស់​ព្រះអង្គ​គ្រប់​ប្រការ​ទាំង​អស់ យ៉ាង​ឆាប់ៗ​នៅ​ផែនដី​នេះ ។</verse>
				<verse number="29">មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថាៈ ប្រសិន​បើ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល ​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន អោយ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ ​។</verse>
				<verse number="30">ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។</verse>
				<verse number="31">រីឯ​សាសន៍​អ៊ីស្រាអែល គេ​ខំ​ប្រឹង​ធ្វើ​តាម​ក្រឹត្យវិន័យ*​ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​វិន័យ​នោះ​ឡើយ។</verse>
				<verse number="32">ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់»</verse>
				<verse number="33">ដូច​មាន​ចែង​ទុក​មក​ថាៈ យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​អោយ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ ​។</verse>
			</chapter>
			<chapter number="10">
				<verse number="1">បង​ប្អូន​អើយ ខ្ញុំ​ប៉ងប្រាថ្នា​អស់​ពី​ចិត្ត​ចង់​តែ​អោយ​សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ពួក​គេ​ដែរ។</verse>
				<verse number="2">ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ត​ខ្នះខ្នែង​បំរើ​ព្រះជាម្ចាស់​ខ្លាំង​ណាស់ តែ​គេ​បំរើ​ទាំង​ល្ងិត​ល្ងង់​។</verse>
				<verse number="3">ដោយ​ពួក​គេ​ពុំ​ស្គាល់​របៀប​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​លោក​អោយ​បាន​សុចរិត ពួក​គេ​ខំ​ប្រឹង​ធ្វើ​អោយ​ខ្លួន​បាន​សុចរិត ដោយ​ខ្លួន​គេ​ផ្ទាល់ គឺ​ពុំ​ព្រម​ទទួល​របៀប​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត​នេះ​ទេ។</verse>
				<verse number="4">ក្រឹត្យវិន័យ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ព្រះគ្រិស្ដ​ ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។</verse>
				<verse number="5">លោក​ម៉ូសេ​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ក្រឹត្យវិន័យ*​ថាៈ «អ្នក​ណា​ប្រតិបត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយសារ​អំពើ​ទាំង​នោះ» ​។</verse>
				<verse number="6">ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន​បរមសុខ?» គឺ​ថា ដើម្បី​នឹង​នាំ​ព្រះគ្រិស្ដ​ចុះ​មក</verse>
				<verse number="7">«តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ស្ថាន​ក្រោម?» ​ គឺ​ថា ដើម្បី​នាំ​ព្រះគ្រិស្ដ​ឡើង​ពី​ចំណោម​មនុស្ស​ស្លាប់​មក</verse>
				<verse number="8">តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះបន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ» ​។ ព្រះបន្ទូល​នេះ​ជា​ព្រះបន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។</verse>
				<verse number="9">ប្រសិន​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះអម្ចាស់ ហើយ​បើ​ចិត្ត​អ្នក​ជឿ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ប្រោស​ព្រះយេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន នោះ​អ្នក​នឹង​ទទួល​ការ​សង្គ្រោះ​ជា​មិន​ខាន</verse>
				<verse number="10">ដ្បិត​បើ​ចិត្ត​យើង​ជឿ យើង​នឹង​បាន​សុចរិត ហើយ​បើ​មាត់​យើង​ប្រកាស​ជំនឿ​នោះ​យើង​នឹង​ទទួល​ការ​សង្គ្រោះ</verse>
				<verse number="11">ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ណា​ជឿ​លើ​ព្រះអង្គ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ» ។</verse>
				<verse number="12">ដូច្នេះ សាសន៍​យូដា និង​សាសន៍​ក្រិក​មិន​ប្លែក​ពី​គ្នា​ត្រង់​ណា​ទេ គេ​ទាំង​អស់​គ្នា​មាន​ព្រះអម្ចាស់​តែ​មួយ​ដែល​មាន​ព្រះហឫទ័យ​ទូលាយ ដល់​អស់​អ្នក​អង្វរ​រក​ព្រះអង្គ</verse>
				<verse number="13">ដ្បិត «អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ» ​។</verse>
				<verse number="14">ក៏​ប៉ុន្តែ អោយ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? អោយ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះបន្ទូល? អោយ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?</verse>
				<verse number="15">អោយ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​អោយ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎!» ​។</verse>
				<verse number="16">ប៉ុន្តែ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទេ​ដែល​ព្រម​ស្ដាប់​តាម​ដំណឹងល្អ ដូច​ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​មក​ថាៈ «បពិត្រ​ព្រះអម្ចាស់ តើ​នរណា​ជឿ​សេចក្ដី​ដែល​យើង​និយាយ​អោយ​ស្ដាប់?» ​។</verse>
				<verse number="17">ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​។</verse>
				<verse number="18">ក៏​ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរខ្ចាយ​ពាសពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សំដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក» ។</verse>
				<verse number="19">ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​យល់​ទេ​ឬ?។ លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថាៈ «យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជាជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងីល្ងើ» ​។</verse>
				<verse number="20">រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថាៈ «អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង យើង​បាន​បង្ហាញ​ខ្លួន​អោយ​គេ​ឃើញ​ច្បាស់» ។</verse>
				<verse number="21">ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​វិញ លោក​បាន​ថ្លែង​ថាៈ «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជារាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់» ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះជាម្ចាស់​បាន​បោះ​បង់​ចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ​ឬ? ទេ ព្រះអង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រាអែល​ដែរ ខ្ញុំ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុលសម្ព័ន្ធ*​បេនយ៉ាមីន។</verse>
				<verse number="2">ព្រះជាម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បង​ប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះជាម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ទេ​ឬ? គឺ​លោក​ទូល​ថាៈ</verse>
				<verse number="3">«បពិត្រ​ព្រះអម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំងឡាយ​របស់​ព្រះអង្គ និង​រំលំ​អាសនៈ​របស់​ព្រះអង្គ។ មាន​តែ​ទូលបង្គំ​ម្នាក់​គត់ ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូលបង្គំ​ទៀត!»។</verse>
				<verse number="4">តើ​ព្រះជាម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះ​បាល​ឡើយ» ។</verse>
				<verse number="5">រីឯ​បច្ចុប្បន្នកាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស តាម​ព្រះគុណ​របស់​ព្រះអង្គ។</verse>
				<verse number="6">ប្រសិន​បើ​ព្រះអង្គ​ជ្រើស​រើស​គេ​ដោយ​ព្រះគុណ ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះគុណ​លែង​មាន​លក្ខណៈ​ជា​ព្រះគុណ​ទៀត​ហើយ​។</verse>
				<verse number="7">ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រាអែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះអង្គ​ធ្វើ​អោយ​គេ​មាន​ចិត្ត​រឹងរូស​វិញ</verse>
				<verse number="8">ដូច​មាន​ចែង​ទុក​មក​ថាៈ «ព្រះជាម្ចាស់​ទ្រង់​ធ្វើ​អោយ​គេ​មាន​វិញ្ញាណ ស្ពឹកស្រពន់ អោយ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​អោយ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់ សព្វ​ថ្ងៃ​នេះ» ​។</verse>
				<verse number="9">ព្រះបាទ​ដាវីឌ​ក៏​មាន​រាជឱង្ការ​ថាៈ «សូម​អោយ​តុ ​របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​អោយ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​អោយ​គេ​មាន​ទោស!។</verse>
				<verse number="10">សូម​អោយ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត មើល​លែង​ឃើញ ហើយ​សូម​ធ្វើ​អោយ​គេ​កោង​ខ្នង រហូត​ត​ទៅ» ​។</verse>
				<verse number="11">ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ បាន​នាំ​អោយ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​អោយ​ពួក​គេ​មាន​ចិត្ត​ច្រណែន។</verse>
				<verse number="12">ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា នាំ​អោយ​ពិភព​លោក​ទទួល​ព្រះពរ​ដ៏​លើសលប់ ហើយ​ការ​ចុះ​អន់ថយ​របស់​គេ នាំ​អោយ​សាសន៍​ដទៃ​ទទួល​ព្រះពរ​ដ៏​លើសលប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចំរើន​ឡើង​យ៉ាង​ពោរពេញ​វិញ​នោះ តើ​ព្រះពរ​នឹង​មាន​កាន់​តែ​ច្រើន​លើសលប់​យ៉ាង​ណា​ទៅ​ទៀត?។</verse>
				<verse number="13">ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក*​សំរាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​របស់​ខ្ញុំ អោយ​បាន​ល្អ​ប្រសើរ</verse>
				<verse number="14">ក្នុង​គោល​បំណង​អោយ​បង​ប្អូន​រួម​ឈាម​របស់​ខ្ញុំ​ច្រណែន ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។</verse>
				<verse number="15">ដោយ​សាសន៍​អ៊ីស្រាអែល​ដាច់​ចេញ​ពី​ព្រះអង្គ​ទៅ ធ្វើ​អោយ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះអង្គ​វិញ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះអង្គ​ទទួល​គេ​សា​ជា​ថ្មី តើ​នឹង​កើត​មាន​យ៉ាង​ណា​ទៅ​ទៀត? គឺ​ប្រាកដ​ជា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពុំខាន!</verse>
				<verse number="16">ប្រសិន​បើ​យើង​យក​ផល​ដំបូង​ថ្វាយ​ព្រះជាម្ចាស់ ម្សៅ​នំបុ័ង​ទាំង​មូល​ក៏​ជា​របស់​ព្រះអង្គ​ដែរ ហើយ​ប្រសិន​បើ​ឫស​ជា​របស់​ព្រះជាម្ចាស់ មែក​ក៏​ជា​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="17">សាសន៍​អ៊ីស្រាអែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ ដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជីជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ</verse>
				<verse number="18">ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើលងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!</verse>
				<verse number="19">ប្រហែល​ជា​អ្នក​ពោល​ថា “ព្រះជាម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។</verse>
				<verse number="20">មែន​ហើយ! ព្រះអង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ​ត្រូវ​ភ័យ​ខ្លាច​វិញ។</verse>
				<verse number="21">ប្រសិន​បើ​ព្រះជាម្ចាស់​ពុំ​បាន​ទុក​មែក​ពី​កំណើត​ទេ ព្រះអង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។</verse>
				<verse number="22">ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះហឫទ័យ​សប្បុរស និង​ព្រះហឫទ័យ​ប្រិតប្រៀប​របស់​ព្រះជាម្ចាស់​ទៅ។ ព្រះអង្គ​ប្រិតប្រៀបចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ទ្រង់​មាន​ព្រះហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។</verse>
				<verse number="23">ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះជាម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មាន​ឫទ្ធានុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។</verse>
				<verse number="24">រីឯ​អ្នក​បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះអង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក​ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​វិញ ព្រះអង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។</verse>
				<verse number="25">បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គំរោងការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង​ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គំរោងការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​មាន​ចិត្ត​រឹងរូស​រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ</verse>
				<verse number="26">ពេល​នោះ ទើប​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ «ព្រះអង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពី ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​ដក​អំពើ​ទមិឡ*​ចេញ​ពី​កូន​ចៅ លោក​យ៉ាកុប</verse>
				<verse number="27">នេះ​ហើយ​ជា​សម្ពន្ធមេត្រី*​ដែល​យើង​នឹង ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ដែល​យើង​ដក​អំពើ​បាប ចេញ​ពី​ពួក​គេ»។ ​</verse>
				<verse number="28">បើ​គិត​តាម​ដំណឹងល្អ* សាសន៍​អ៊ីស្រាអែល​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់​ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន។ បើ​គិត​តាម​ការ​ជ្រើស​រើស​វិញ ព្រះជាម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះអង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។</verse>
				<verse number="29">កាល​ណា​ព្រះជាម្ចាស់​ប្រទាន​ព្រះអំណោយ​ទាន​ហើយ ព្រះអង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះអង្គ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែប្រួល​ដែរ។</verse>
				<verse number="30">រីឯ​បង​ប្អូន​ពី​ដើម​បង​ប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រាអែល​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ព្រះអង្គ​ក៏​មេត្តាករុណា​ដល់​បង​ប្អូន។</verse>
				<verse number="31">រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះជាម្ចាស់​មេត្តាករុណា​ដល់​បង​ប្អូន។ ដូច្នេះ ព្រះអង្គ​ក៏​មេត្តាករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ</verse>
				<verse number="32">ដ្បិត​ព្រះជាម្ចាស់​បាន​បណ្ដោយ​អោយ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះអង្គ ដើម្បី​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​ដល់​មនុស្ស​ទាំង​អស់។</verse>
				<verse number="33">ព្រះហឫទ័យ​ទូលាយ​របស់​ព្រះជាម្ចាស់ ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះប្រាជ្ញាញាណ និង​ព្រះតម្រិះ​របស់​ព្រះអង្គ​ក៏​ខ្ពង់ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សំរេច​របស់​ព្រះអង្គ​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ!</verse>
				<verse number="34">តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះអង្គ?</verse>
				<verse number="35">តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះអង្គ ដើម្បី​អោយ​ព្រះអង្គ​តប​ស្នង​សង​គុណ​វិញ? ​។</verse>
				<verse number="36">អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះអង្គ ដោយសារ​ព្រះអង្គ និង​សំរាប់​ព្រះអង្គ!។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ អស់កល្ប​ជានិច្ច! អាម៉ែន!។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​ថា ដោយ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​បង​ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះអង្គ ទុក​ជា​យញ្ញបូជា​ដ៏​មាន​ជីវិត ដ៏វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បំរើ​ព្រះអង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​។</verse>
				<verse number="2">មិន​ត្រូវ​យក​តំរាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​អោយ​ព្រះជាម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បង​ប្អូន អោយ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​អោយ​បង​ប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ និង​គ្រប់​លក្ខណៈ។</verse>
				<verse number="3">ខ្ញុំ​សូម​ជំរាប​បង​ប្អូន តាម​ព្រះអំណោយ​ទាន​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​អោយ​បាន​សមរម្យ​តាម​កំរិត​នៃ​ជំនឿ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ម្នាក់ៗ។</verse>
				<verse number="4">រូប​កាយ​មនុស្ស​យើង​មាន​សរីរាង្គ​ច្រើន ហើយ​សរីរាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា</verse>
				<verse number="5">យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះកាយ​តែ​មួយ​ក្នុង​អង្គ​ព្រះគ្រិស្ដ ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="6">យើង​មាន​ព្រះអំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះគុណ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បង​ប្អូន​ណា​ទទួល​ព្រះអំណោយ​ទាន​ខាង​ថ្លែង*​ព្រះបន្ទូល ត្រូវ​ថ្លែង​អោយ​ស្រប​តាម​ជំនឿ</verse>
				<verse number="7">អ្នក​ណា​ទទួល​ព្រះអំណោយ​ទាន​ខាង​បំរើ ចូរ​បំរើ​ទៅ អ្នក​ណា​ទទួល​ព្រះអំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ</verse>
				<verse number="8">អ្នក​ដែល​លើក​ទឹក​ចិត្ត​បង​ប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​អោយ​គេ​ដោយ​ចិត្ត​ត្រេក​អរ។</verse>
				<verse number="9">ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។</verse>
				<verse number="10">ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។</verse>
				<verse number="11">ត្រូវ​ឧស្សាហ៍​ខ្នះខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បំរើ​ព្រះអម្ចាស់​ដោយ​ចិត្ត​ក្លៀវក្លា។</verse>
				<verse number="12">ចូរ​សប្បាយ​រីករាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។</verse>
				<verse number="13">ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជាជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់ទាក់​ផង។</verse>
				<verse number="14">ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀតបៀន​បង​ប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។</verse>
				<verse number="15">ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។</verse>
				<verse number="16">ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សំរុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ។</verse>
				<verse number="17">កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ​។</verse>
				<verse number="18">ផ្នែក​ឯ​ខាង​បង​ប្អូន ប្រសិន​បើ​បង​ប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។</verse>
				<verse number="19">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​អោយ​ព្រះជាម្ចាស់​សំដែង​ព្រះពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ការ​សងសឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ” ។</verse>
				<verse number="20">ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​អោយ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​អោយ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”» ។</verse>
				<verse number="21">មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ ដ្បិត​អំណាច​ទាំងឡាយ​សុទ្ធ​តែ​មក​ពី​ព្រះជាម្ចាស់ គឺ​ព្រះអង្គ​បាន​តែងតាំង​អោយ​មាន​អំណាច​ទាំង​នោះ​ឡើង។</verse>
				<verse number="2">ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញាធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប​រយ ដែល​ព្រះជាម្ចាស់​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​អោយ​ខ្លួន​មាន​ទោស​មិន​ខាន។</verse>
				<verse number="3">អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញាធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន</verse>
				<verse number="4">ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បំរើ​ព្រះជាម្ចាស់ ដើម្បី​ជំរុញ​អ្នក​អោយ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច​ជា​អាសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បំរើ​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌកម្ម ដាក់​ទោស​ អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។</verse>
				<verse number="5">ដូច្នេះ ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌកម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មនសិការ​​ផង។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខងារ​ពី​ព្រះជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់ចត់។</verse>
				<verse number="7">ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង​ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បង​ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា​ដែល​បង​ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា​ដែល​បង​ប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា​ដែល​បង​ប្អូន​ត្រូវ​គោរព។</verse>
				<verse number="8">មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ*​ពេញ​លក្ខណៈ</verse>
				<verse number="9">ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យសម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភលន់» ​ ព្រម​ទាំង​មាន​បទ​បញ្ជា​ឯ​ទៀត​ដែល​សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថាៈ «ចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ​។</verse>
				<verse number="10">អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​អោយ​ក្រឹត្យវិន័យ​បាន​ពេញ​លក្ខណៈ។</verse>
				<verse number="11">បង​ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។</verse>
				<verse number="12">យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះបង់​អំពើ​នៃ​សេចក្ដី​ងងឹត​ ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​នៃ​ពន្លឺ​វិញ។</verse>
				<verse number="13">ត្រូវ​រស់​នៅ​អោយ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តំរា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែនឈ្នានីស​គ្នា។</verse>
				<verse number="14">ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ ហើយ​កុំ​បណ្ដោយ​ខ្លួន​អោយ​ខ្វល់​ខ្វាយ តាម​ការ​លោភលន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ចូរ​ទទួល​បង​ប្អូន​ណា​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដោយ​រាក់ទាក់ មិន​ត្រូវ​រិះ​គន់​យោបល់​របស់​គេ​ឡើយ។</verse>
				<verse number="2">បើ​មាន​នរណា​ម្នាក់​ជឿ​ថា​ខ្លួន​មាន​សិទ្ធិ​បរិភោគ​អ្វី​ក៏​បាន ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ បរិភោគ​តែ​បន្លែ</verse>
				<verse number="3">មិន​ត្រូវ​អោយ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើលងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះជាម្ចាស់​ទទួល​អ្នក​នោះ​ដែរ។</verse>
				<verse number="4">តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បំរើ​របស់​គេ​ដូច្នេះ? អ្នក​បំរើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ក៏​ប៉ុន្តែ អ្នក​បំរើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គាត់​អោយ​ឈរ​បាន។</verse>
				<verse number="5">មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​អោយ​បាន​ដិត​ដល់​ទៅ!។</verse>
				<verse number="6">ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះអម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​ព្រះអម្ចាស់ ដ្បិត​គេ​អរ​ព្រះគុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះអម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះគុណ​ព្រះអង្គ​ដែរ</verse>
				<verse number="7">ព្រោះ​ក្នុង​ចំណោម​បង​ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សំរាប់​ខ្លួន​ឯង​ឡើយ</verse>
				<verse number="8">ដ្បិត​បើ​យើង​រស់ យើង​រស់​សំរាប់​ព្រះអម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សំរាប់​ព្រះអម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់​ជានិច្ច</verse>
				<verse number="9">ដ្បិត​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។</verse>
				<verse number="10">រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បង​ប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើលងាយ​បង​ប្អូន​របស់​អ្នក?។ យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះជាម្ចាស់</verse>
				<verse number="11">ដ្បិត​មាន​ចែង​ទុក​មក​ថាៈ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយបង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់​យ៉ាង​នោះ​ដែរ ​។</verse>
				<verse number="12">ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។</verse>
				<verse number="13">ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​អោយ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។</verse>
				<verse number="14">ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះអម្ចាស់យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។</verse>
				<verse number="15">ប្រសិន​បើ​អ្នក​នាំ​អោយ​បង​ប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​អោយ​នរណា​ម្នាក់​វិនាស​បាត់​បង់​អោយ​សោះ ព្រោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​គេ​ហើយ។</verse>
				<verse number="16">អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​អោយ​គេ​មាន​ឱកាស​និយាយ​និន្ទា​បាន​ឡើយ</verse>
				<verse number="17">ដ្បិត​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត​សេចក្ដី​សុខសាន្ត និង​អំណរ​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។</verse>
				<verse number="18">អ្នក​ណា​បំរើ​ព្រះគ្រិស្ដ​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។</verse>
				<verse number="19">ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​អោយ​មាន​សេចក្ដី​សុខ និង​អោយ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="20">មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​អោយ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។</verse>
				<verse number="21">ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះពាល់​របស់​ណា​ដែល​ធ្វើ​អោយ​បង​ប្អូន​ជំពប់​ចិត្ត​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។</verse>
				<verse number="22">អ្វីៗ​ដែល​អ្នក​ជឿ​ថា​ត្រឹម​ត្រូវ ចូរ​រក្សា​ទុក​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ទៅ។ អ្នក​ណា​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​ការ​យល់​ឃើញ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!</verse>
				<verse number="23">ផ្ទុយ​ទៅ​វិញ អ្នក​ណា​មាន​ចិត្ត​សង្ស័យ​ពី​អាហារ​ដែល​ខ្លួន​បរិភោគ អ្នក​នោះ​មាន​ទោស​ហើយ ព្រោះ​ការ​យល់​ឃើញ​របស់​គេ​នោះ មិន​មែន​មក​ពី​ជំនឿ​ទេ។ ការ​អ្វី​ដែល​មិន​មែន​មក​ពី​ជំនឿ​សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់។</verse>
			</chapter>
			<chapter number="15">
				<verse number="1">ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំមួន យើង​មាន​ភារកិច្ច​ជួយ​អ្នក ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។</verse>
				<verse number="2">យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​អោយ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​អោយ​ចំរើន​ឡើង​</verse>
				<verse number="3">ដ្បិត​ព្រះគ្រិស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​អោយ​គាប់​ព្រះហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះតិះដៀល​របស់​អស់​អ្នក​ដែល​តិះដៀល​ព្រះអង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ» ។</verse>
				<verse number="4">អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សំរាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សំរាល​ទុក្ខ​យើង និង​អោយ​យើង​ចេះ​ស៊ូ​ទ្រាំ​យើង​មាន​សេចក្ដី​សង្ឃឹម។</verse>
				<verse number="5">សូម​ព្រះជាម្ចាស់​ដែល​ជួយ​សំរាល​ទុក្ខ និង​ជួយ​អោយ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​អោយ​បង​ប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ដយេស៊ូ</verse>
				<verse number="6">ដើម្បី​អោយ​បង​ប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូគ្រិស្ដ ជា​អម្ចាស់​នៃ​យើង។</verse>
				<verse number="7">ដូច្នេះ ត្រូវ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់ទាក់ អោយ​បាន​ដូច​ព្រះគ្រិស្ដ​ទទួល​បង​ប្អូន​ដែរ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="8">ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ព្រះគ្រិស្ដ​បាន​មក​ធ្វើ​ជា​អ្នក​បំរើ​របស់​សាសន៍​ដែល​កាត់​ស្បែក*​ដើម្បី​សំរេច​តាម​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សំដែង​ព្រះហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។</verse>
				<verse number="9">រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដោយ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថាៈ «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះកិត្តិនាម​របស់​ព្រះអង្គ» ​។</verse>
				<verse number="10">មាន​ចែង​ទៀត​ថាៈ «ជាតិ​សាសន៍​ទាំងឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ!» ​។</verse>
				<verse number="11">ហើយ​មាន​ចែង​ទៀត​ថាៈ «ជាតិ​សាសន៍​ទាំងឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះអម្ចាស់ ត្រូវ​អោយ​ប្រជារាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះអង្គ» ​។</verse>
				<verse number="12">ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថាៈ «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះអង្គ» ​។</verse>
				<verse number="13">សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ប្រោស​បង​ប្អូន​ដែល​មាន​ជំនឿ អោយ​បាន​ពោរពេញ​ដោយ​អំណរ និង​សេចក្ដី​សុខសាន្ត​គ្រប់​ប្រការ ដើម្បី​អោយ​បង​ប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរហៀរ​ដោយ​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។</verse>
				<verse number="14">បង​ប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បង​ប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ថែម​ទៀត​ផង។</verse>
				<verse number="15">ក៏​ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំលឹក​ដាស់​តឿន​បង​ប្អូន​យ៉ាង​ធ្ងន់ៗ​បន្តិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ</verse>
				<verse number="16">អោយ​បំរើ​ព្រះគ្រិស្ដយេស៊ូ​សំរាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​អោយ​បាន​វិសុទ្ធ។</verse>
				<verse number="17">ដោយ​ហេតុ​នេះ​ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​</verse>
				<verse number="18">ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ​ក្រៅ​ពី​ការ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សំដី​ក្ដី ឬ​តាម​កិច្ចការ​ក្ដី ដើម្បី​នាំ​សាសន៍​ដទៃ​អោយ​មក​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​នោះ​ឡើយ។</verse>
				<verse number="19">ព្រះអង្គ​សំដែង​ឫទ្ធានុភាព​នៃ​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ព្រះអង្គ​សំដែង​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន​។</verse>
				<verse number="20">ក៏​ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹងល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះនាម​ព្រះគ្រិស្ដ​នៅ​ឡើយ ដើម្បី​ចៀស​វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ</verse>
				<verse number="21">គឺ​អោយ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះអង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់» ​។</verse>
				<verse number="22">ការ​នេះ​ហើយ ដែល​ធ្វើ​អោយ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។</verse>
				<verse number="23">ប៉ុន្តែ ឥឡូវ​កិច្ចការ​របស់​ខ្ញុំ​ក្នុង​ភូមិ​ភាគ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ។ ម្យ៉ាង​ទៀត តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​បំណង​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ជា​ខ្លាំង</verse>
				<verse number="24">នៅ​ពេល​ណា​ខ្ញុំ​ទៅ​ស្រុក​អេស៉្បាញ។ ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ឆៀង​ចូល​មក​ជួប​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​នោះ ក្រោយ​ពី​ខ្ញុំ​បាន​សប្បាយ​ចិត្ត ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បន្តិច​មក។</verse>
				<verse number="25">ប៉ុន្តែ ពេល​នេះ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​បំរើ​ប្រជាជន​ដ៏វិសុទ្ធ*</verse>
				<verse number="26">ដ្បិត​បង​ប្អូន​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ បាន​មូល​មតិ​គ្នា​ចូល​ប្រាក់​ទៅ​ជួយ​បង​ប្អូន​ក្រីក្រ ក្នុង​ចំណោម​ប្រជាជន​ដ៏វិសុទ្ធ នៅ​ក្រុង​យេរូសាឡឹម។</verse>
				<verse number="27">បង​ប្អូន​ទាំង​នោះ​បាន​សំរេច​ចិត្ត​ដូច្នេះ ព្រោះ​គេ​មាន​ជំពាក់​បំណុល​ម្យ៉ាង គឺ​បង​ប្អូន​សាសន៍​ដទៃ​បាន​ទទួល​សម្បត្តិ​ខាង​វិញ្ញាណ រួម​ជា​មួយ​សាសន៍​យូដា​យ៉ាង​ណា គេ​ក៏​ត្រូវ​យក​សម្បត្តិ​ខាង​លោកីយ៍ ទៅ​ជួយ​សាសន៍​យូដា​យ៉ាង​នោះ​ដែរ។</verse>
				<verse number="28">ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​អោយ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។</verse>
				<verse number="29">ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​រក​បង​ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ព្រះពរ​គ្រប់​យ៉ាង​របស់​ព្រះគ្រិស្ដ​មក​ជា​មួយ​ផង​។</verse>
				<verse number="30">បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន ក្នុង​នាម​ព្រះយេស៊ូ​គ្រិស្ដ​ជាអម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះវិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ​ដោយ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ​ផង</verse>
				<verse number="31">ដើម្បី​អោយ​ខ្ញុំ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ស្រុក​យូដា​ដែល​មិន​ជឿ និង​ដើម្បី​អោយ​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ក្រុង​យេរូសាឡឹម បាន​ទទួល​ជំនួយ​ដែល​ខ្ញុំ​នាំ​យក​ទៅ​នោះ​ដោយ​អំណរ។</verse>
				<verse number="32">ដូច្នេះ ខ្ញុំ​នឹង​មក​ដល់​បង​ប្អូន ទាំង​សប្បាយ​ចិត្ត ហើយ​ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ ខ្ញុំ​នឹង​សម្រាក​នៅ​ជា​មួយ​បង​ប្អូន។</verse>
				<verse number="33">សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត គង់​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា! អាម៉ែន!។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ខ្ញុំ​សូម​ផ្ដែផ្ដាំ​មក​បង​ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង​ប្អូន​របស់​យើង គាត់​បំរើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា</verse>
				<verse number="2">សូម​បង​ប្អូន​ទទួល​គាត់ ក្នុង​ព្រះនាម​ព្រះអម្ចាស់​អោយ​បាន​សម​ជា​ប្រជាជន​ដ៏វិសុទ្ធ។ សូម​បង​ប្អូន​ជួយ​គាត់​ក្នុង​ករណី​ណា ដែល​គាត់​ត្រូវ​ការ​អោយ​បង​ប្អូន​ជួយ ដ្បិត​គាត់​បាន​ជួយ​រ៉ាប់​រង​បង​ប្អូន​ជា​ច្រើន​នាក់ ហើយ​ក៏​បាន​ជួយ​ខ្ញុំ​ផង​ដែរ។</verse>
				<verse number="3">សូម​ជំរាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគីឡា​អោយ​ខ្ញុំ​ផង។ គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ការ​បំរើ​ព្រះគ្រិស្ដ រួម​ជា​មួយ​ខ្ញុំ</verse>
				<verse number="4">គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុមជំនុំ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។</verse>
				<verse number="5">សូម​ជំរាប​សួរ​ក្រុមជំនុំ ដែល​ជួបជុំ​គ្នា​ក្នុង​ផ្ទះ​គាត់​អោយ​ខ្ញុំ​ផង។ សូម​ជំរាប​សួរ​លោក​អេប៉ៃណែត ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះគ្រិស្ដ​មុន​គេ​បង្អស់ នៅ​ស្រុក​អាស៊ី។</verse>
				<verse number="6">សូម​ជំរាប​សួរ​នាង​ម៉ារី​ដែល​បាន​នឿយហត់​យ៉ាង​ច្រើន ដើម្បី​បង​ប្អូន។</verse>
				<verse number="7">សូម​ជំរាប​សួរ​លោក​អាន់ត្រូនីក និង​នាង​យូនាស​ជា​សាច់ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ផង។</verse>
				<verse number="8">សូម​ជំរាប​សួរ​លោក​អាំភ្លាស ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់។</verse>
				<verse number="9">សូម​ជំរាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បំរើ​ព្រះគ្រិស្ដ​រួម​ជា​មួយ​យើង និង​ជំរាប​សួរ​លោក​ស័តាឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។</verse>
				<verse number="10">សូម​ជំរាប​សួរ​លោក​អពេលេស ដែល​បាន​បង្ហាញ​ជំនឿ​រឹងប៉ឹង​លើ​ព្រះគ្រិស្ដ។ សូម​ជំរាប​សួរ​បង​ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូប៊ូល។</verse>
				<verse number="11">សូម​ជំរាប​សួរ​លោក​ហេរ៉ូឌាន​ជា​សាច់ញាតិ​របស់​ខ្ញុំ។ សូម​ជំរាប​សួរ​បង​ប្អូន​ដែល​ជឿ​ព្រះអម្ចាស់ និង​ជា​ក្រុម​ញាតិ​លោក​ណើគីស។</verse>
				<verse number="12">សូម​ជំរាប​សួរ​នាង​ទ្រីភែន និង​នាង​ទ្រីផូស នាង​ទាំង​ពីរ​បាន​នឿយហត់​បំរើ​ព្រះអម្ចាស់។ សូម​ជំរាប​សួរ​នាង​ពើស៊ីស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​បាន​នឿយហត់​បំរើ​ព្រះអម្ចាស់។</verse>
				<verse number="13">សូម​ជំរាប​សួរ​លោក​រូភូស ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស និង​ជំរាប​សួរ​ម្ដាយ​របស់​គាត់​ដែល​ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="14">សូម​ជំរាប​សួរ​លោក​អស៊ីងគ្រីត លោក​ផ្លេគូន លោក​ហ៊ើម៉ាស លោក​ប៉ាត្រូបាស លោក​ហ៊ើមេស និង​បង​ប្អូន​ដែល​នៅ​ជា​មួយ​គេ។</verse>
				<verse number="15">សូម​ជំរាប​សួរ​លោក​ភីឡូឡូក នាង​យូលាស លោក​នេរើស និង​ប្អូន​ស្រី​គាត់ ព្រម​ទាំង​ជំរាប​សួរ​លោក​អូលីមប៉ាស និង​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជា​មួយ​គេ​ផង​ដែរ។</verse>
				<verse number="16">សូម​បង​ប្អូន​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធស្នាល​ផង​។ ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ សូម​ជំរាប​សួរ​មក​បង​ប្អូន។</verse>
				<verse number="17">បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​អោយ​ប្រុង​ប្រយ័ត្ន នឹង​ពួក​អ្នក​ដែល​បង្ក​អោយ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​អោយ​បង​ប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន ដែល​បង​ប្អូន​បាន​ទទួល​សូម​បង​ប្អូន​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ</verse>
				<verse number="18">ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បំរើ​ព្រះគ្រិស្ដជាអម្ចាស់​នៃ​យើង​ទេ គឺ​គេ​បំរើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ត​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សំដី​ពីរោះៗ និង​ពាក្យ​បញ្ចើចបញ្ចើ។</verse>
				<verse number="19">រីឯ​បង​ប្អូន​វិញ មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា បង​ប្អូន​ស្ដាប់​បង្គាប់​ព្រះអម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​អំណរ ព្រោះ​តែ​បង​ប្អូន ហើយ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​មាន​ប្រាជ្ញា​ធ្វើ​ការ​អ្វី​ដែល​ល្អ ឥត​ទាក់​ទាម​នឹង​ការ​អ្វី​ដែល​អាក្រក់។</verse>
				<verse number="20">ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​នឹង​កំទេច​មារ*​សាតាំង អោយ​នៅ​ក្រោម​បាត​ជើង​របស់​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង។</verse>
				<verse number="21">លោក​ធីម៉ូថេ ដែល​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន ហើយ​លោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិប៉ាត្រុស ដែល​ជា​សាច់ញាតិ​របស់​ខ្ញុំ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="22">ខ្ញុំ​ទើទាស ជា​អ្នក​សរសេរ​លិខិត​នេះ សូម​ជំរាប​សួរ​មក​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ដែរ។</verse>
				<verse number="23">លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុមជំនុំ​ទាំង​មូល អោយ​ជួបជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជំរាប​សួរ​មក​បង​ប្អូន លោក​អេរ៉ាស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើតុស ជា​បង​ប្អូន​យើង ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។ [</verse>
				<verse number="24">សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូគ្រិស្ដ​ជា​អម្ចាស់​នៃ​យើង! អាម៉ែន!]។</verse>
				<verse number="25">ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព នឹង​ធ្វើ​អោយ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន ស្រប​តាម​ដំណឹងល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​ព្រះយេស៊ូគ្រិស្ដ តាម​តែ​ព្រះជាម្ចាស់​បាន​សំដែង​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​ដែល​ព្រះអង្គ​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក</verse>
				<verse number="26">តែ​ទ្រង់​បាន​សំដែង​អោយ​យើង​ស្គាល់ នៅ​ពេល​នេះ​តាម​រយៈ​គម្ពីរ​ព្យាការី និង​ស្រប​តាម​ព្រះបញ្ជា​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច ដើម្បី​អោយ​ជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​អោយ​គេ​ជឿ និង​ស្ដាប់​តាម។</verse>
				<verse number="27">មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​គត់ ដែល​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។</verse>
			</chapter>
		</book>
		<book number="46">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ត្រាស់​ហៅ អោយ​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ដ*យេស៊ូ ខ្ញុំ និង​លោក​សូស្តែន</verse>
				<verse number="2">សូម​ជំរាប​មក​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះអម្ចាស់​របស់​បង​ប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះអម្ចាស់​របស់​យើង​ដែរ។</verse>
				<verse number="3">សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!។</verse>
				<verse number="4">ខ្ញុំ​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណីសន្ដោស​ដល់​បង​ប្អូន ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="5">ដោយ​រួម​ជា​មួយ​ព្រះអង្គ​បង​ប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះបន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។</verse>
				<verse number="6">សក្ខីភាព​របស់​ព្រះគ្រិស្ដ​បាន​ស្ថិត​នៅ​ក្នុង​បង​ប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។</verse>
				<verse number="7">ហេតុ​នេះ នៅ​ពេល​ដែល​បង​ប្អូន​កំពុង​រង់ចាំ​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង​ប្អូន​មិន​ខ្វះ​ព្រះអំណោយ​ទាន​អ្វី​ឡើយ។</verse>
				<verse number="8">ព្រះអង្គ​នឹង​ធ្វើ​អោយ​បង​ប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក​ដល់។</verse>
				<verse number="9">ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​រួម​រស់​ជា​មួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។</verse>
				<verse number="10">បង​ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*​ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។</verse>
				<verse number="11">បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន</verse>
				<verse number="12">គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះគ្រិស្ដ!»។</verse>
				<verse number="13">តើ​ព្រះគ្រិស្ដ​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សំរាប់​បង​ប្អូន? ឬ​មួយ​ក៏​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល?</verse>
				<verse number="14">ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ឡើយ លើកលែង​តែ​លោក​គ្រីសប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។</verse>
				<verse number="15">ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។</verse>
				<verse number="16">ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។</verse>
				<verse number="17">ព្រះគ្រិស្ដ​ពុំ​បាន​ចាត់​ខ្ញុំ​អោយ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ទ្រង់​ចាត់​ខ្ញុំ​អោយ​មក​ផ្សព្វផ្សាយ​ដំណឹងល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​អោយ​ការ​សោយ​ទិវង្គត​របស់​ព្រះគ្រិស្ដ​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹមសារ។</verse>
				<verse number="18">អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះគ្រិស្ដ*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់</verse>
				<verse number="19">ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​អោយ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប​សូន្យ​ទៅ​ដែរ» ។</verse>
				<verse number="20">ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។</verse>
				<verse number="21">ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះប្រាជ្ញាញាណ​របស់​ព្រះអង្គ​សំដែង​អោយ​គេ​ស្គាល់​នោះ​បាន​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។</verse>
				<verse number="22">សាសន៍​យូដា​សុំ​មើល​ទី​សំគាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា</verse>
				<verse number="23">រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះគ្រិស្ដ*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​អោយ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។</verse>
				<verse number="24">ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះគ្រិស្ដ​ថា​ជា​ឫទ្ធានុភាព និង​ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​វិញ។</verse>
				<verse number="25">អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។</verse>
				<verse number="26">បង​ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង​ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង​ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។</verse>
				<verse number="27">ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។</verse>
				<verse number="28">ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​អោយ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក ចាត់​ទុក​ថា​ថ្លៃថ្នូរ​វិញ។</verse>
				<verse number="29">ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួតអាង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បាន​ឡើយ</verse>
				<verse number="30">គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​អោយ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់ សំរាប់​យើង។ ព្រះអង្គ​ប្រទាន​អោយ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​អោយ​មាន​សេរីភាព។</verse>
				<verse number="31">ដូច្នេះ អ្នក​ណា​ចង់​អួតអាង ត្រូវ​អួតអាង​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ​ ដូច​មាន​ចែង​ទុក​មក​ស្រាប់។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះជាម្ចាស់​​ដល់​បង​ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួនវោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។</verse>
				<verse number="2">ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​អោយ​ខ្ញុំ​ដឹង​អ្វី ក្រៅ​ពី​ព្រះយេស៊ូគ្រិស្ដ​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះយេស៊ូគ្រិស្ដ​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។</verse>
				<verse number="3">ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។</verse>
				<verse number="4">ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសប់​នោះ​ទេ គឺ​ព្រះវិញ្ញាណ​បាន​សំដែង​ឫទ្ធានុភាព​វិញ</verse>
				<verse number="5">ដើម្បី​កុំ​អោយ​ជំនឿ​របស់​បង​ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។</verse>
				<verse number="6">ក៏​ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀនប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប​សូន្យ​ទៅ​នោះ​ទេ។</verse>
				<verse number="7">យើង​ប្រៀនប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរីរុងរឿង​មក​យើង។</verse>
				<verse number="8">គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​មនុស្ស​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះអម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង​នោះ​ឡើយ។</verse>
				<verse number="9">ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះជាម្ចាស់​បាន​រៀបចំ​ទុក សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ​។</verse>
				<verse number="10">ព្រះជាម្ចាស់​បាន​សំដែង​អោយ​យើង​ដឹង​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជំរៅ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។</verse>
				<verse number="11">ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នោះ​ឡើយ។</verse>
				<verse number="12">ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​អោយ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។</verse>
				<verse number="13">យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះវិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះវិញ្ញាណ។</verse>
				<verse number="14">រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះវិញ្ញាណ​ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះវិញ្ញាណ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​អោយ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។</verse>
				<verse number="15">រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ</verse>
				<verse number="16">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់? តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ ព្រះអង្គ​បាន? ​»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះគ្រិស្ដ*​ហើយ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។</verse>
				<verse number="2">ខ្ញុំ​បាន​អោយ​ទឹក​ដោះ​បង​ប្អូន​ពិសា គឺ​ពុំ​បាន​អោយ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង​ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បង​ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ</verse>
				<verse number="3">មក​ពី​បង​ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង​ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់ទែង​គ្នា​ដូច្នេះ ស​អោយ​ឃើញ​ថា​បង​ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង​ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។</verse>
				<verse number="4">ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូឡូស!» នោះ ស​អោយ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន!</verse>
				<verse number="5">តើ​លោក​អប៉ូឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បំរើ ដែល​ណែនាំ​បង​ប្អូន​អោយ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ​ធ្វើ។</verse>
				<verse number="6">ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​អោយ​ដុះ។</verse>
				<verse number="7">ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះជាម្ចាស់​ដែល​ធ្វើ​អោយ​ដុះ​ឯណោះ​ទើប​សំខាន់។</verse>
				<verse number="8">អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ</verse>
				<verse number="9">ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់​បង​ប្អូន​ជា​ស្រែ​របស់​ព្រះជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។</verse>
				<verse number="10">ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះគុណ​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ</verse>
				<verse number="11">ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះយេស៊ូគ្រិស្ដ*។</verse>
				<verse number="12">ប្រសិន​បើ​អ្នក​ណា​យក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ</verse>
				<verse number="13">នៅ​ថ្ងៃ​ព្រះជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បងល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។</verse>
				<verse number="14">បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិតស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។</verse>
				<verse number="15">បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។</verse>
				<verse number="16">បង​ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះវិហារ*​របស់​ព្រះជាម្ចាស់​ទេ​ឬ! បង​ប្អូន​មិន​ជ្រាប​ថា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ទេ​ឬ!។</verse>
				<verse number="17">ប្រសិន​បើ​នរណា​ម្នាក់​កំទេច​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​កំទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ជា​ព្រះវិហារ​ដ៏វិសុទ្ធ* គឺ​បង​ប្អូន​ហ្នឹង​ហើយ​ជា​ព្រះវិហារ​នោះ។</verse>
				<verse number="18">សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​អោយ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលា​សិន ដើម្បី​អោយ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។</verse>
				<verse number="19">ព្រះជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គ​យក​កលល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់» ។</verse>
				<verse number="20">មាន​ចែង​ទុក​ទៀត​ថា «ព្រះអម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹមសារ​អ្វី​ទេ» ។</verse>
				<verse number="21">ហេតុ​នេះ​មិន​ត្រូវ​អោយ​នរណា​ម្នាក់​អួតអាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សំរាប់​បំរើ​ បង​ប្អូន</verse>
				<verse number="22">ទោះ​បី​ប៉ូល​ក្ដី លោក​អប៉ូឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សំរាប់​បំរើ​បង​ប្អូន​ទាំង​អស់។</verse>
				<verse number="23">រីឯ​បង​ប្អូន​វិញ បង​ប្អូន​បំរើ​ព្រះគ្រិស្ដ* ហើយ​ព្រះគ្រិស្ដ​បំរើ​ព្រះជាម្ចាស់​។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ហេតុ​នេះ សូម​បង​ប្អូន​ចាត់​ទុក​យើង​ថា ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ* និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​គំរោងការ​ដ៏​លាក់​កំបាំង*​របស់​ព្រះជាម្ចាស់។</verse>
				<verse number="2">រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។</verse>
				<verse number="3">ចំពោះ​រូប​ខ្ញុំ ទោះ​បី​បង​ប្អូន​ក្ដី ឬ​មនុស្ស​លោក​ក្ដី វាយ​តម្លៃ​ខ្ញុំ​ថា​ជា​មនុស្ស​បែប​ណា​ក៏​ដោយ ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​រូប​ខ្ញុំ​ផ្ទាល់ ក៏​ខ្ញុំ​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ</verse>
				<verse number="4">ដ្បិត​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ។ ប៉ុន្តែ មិន​មែន​ការ​យល់​ឃើញ​របស់​ខ្ញុំ​នេះ​ទេ ដែល​ធ្វើ​អោយ​ខ្ញុំ​បាន​សុចរិត មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​វិនិច្ឆ័យ​ខ្ញុំ។</verse>
				<verse number="5">ហេតុ​នេះ សូម​បង​ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់ចាំ​ព្រះអម្ចាស់​យាង​មក​ដល់​សិន គឺ​ព្រះអង្គ​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទីងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ត​មនុស្ស។ នៅ​ពេល​នោះ ព្រះជាម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="6">បង​ប្អូន​អើយ ព្រោះ​តែ​បង​ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​អោយ​បង​ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង​ប្អូន ក៏​មិន​ត្រូវ​អោយ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។</verse>
				<verse number="7">តើ​មាន​អ្វី​ដែល​ធ្វើ​អោយ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះអង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះអង្គ​ទៅ​វិញ?</verse>
				<verse number="8">បង​ប្អូន​បាន​ឆ្អែត​ស្កប់ស្កល់​ហើយ! បង​ប្អូន​មាន​ស្ដុកស្ដម្ភ​ហើយ! បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​អោយ​បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​អោយ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង​ប្អូន​ផង។</verse>
				<verse number="9">បើ​តាម​ខ្ញុំ​យល់​ឃើញ​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង ដែល​ជា​សាវ័ក*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​អោយ​គ្រប់ៗ​គ្នា​ឃើញ​ ទាំង​ទេវតា* ទាំង​មនុស្ស​លោក។</verse>
				<verse number="10">យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះគ្រិស្ដ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះគ្រិស្ដ យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បង​ប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បង​ប្អូន​មាន​សិរីរុងរឿង តែ​យើង​ត្រូវ​គេ​មើលងាយ។</verse>
				<verse number="11">សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី យើង​នៅ​តែ​ឃ្លាន​នៅ​តែ​ស្រេក ខ្វះ​សម្លៀកបំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។</verse>
				<verse number="12">យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​អោយ​ពរ​គេ​វិញ ពេល​គេ​បៀតបៀន យើង​ស៊ូ​ទ្រាំ</verse>
				<verse number="13">ពេល​គេ​និយាយ​មួល​បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់ទាក់។ មក​ទល់​ពេល​នេះ​យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។</verse>
				<verse number="14">ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​អោយ​បង​ប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បង​ប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។</verse>
				<verse number="15">ទោះ​បី​បង​ប្អូន​មាន​គ្រូ​អាចារ្យ​មួយ​ម៉ឺន​នាក់​ណែនាំ​តាម​មាគ៌ា​ព្រះគ្រិស្ដ​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​អោយ​រួម​រស់​ជា​មួយ​ព្រះយេស៊ូគ្រិស្ដ* ដោយ​បាន​នាំ​ដំណឹងល្អ*​មក​ជូន​បង​ប្អូន។</verse>
				<verse number="16">ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បង​ប្អូន​ថា សូម​យក​តំរាប់​តាម​ខ្ញុំ។</verse>
				<verse number="17">ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចាត់​លោក​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ស្មោះ​ត្រង់​នឹង​ព្រះអម្ចាស់​អោយ​មក​រក​បង​ប្អូន។ គាត់​នឹង​រំលឹក​បង​ប្អូន អំពី​របៀប​រស់​នៅ​ស្រប​តាម​មាគ៌ា​របស់​ព្រះគ្រិស្ដ ដូច​ខ្ញុំ​តែង​ប្រៀនប្រដៅ​ក្រុមជំនុំ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ស្រាប់។</verse>
				<verse number="18">អ្នក​ខ្លះ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​មិន​មក​រក​បង​ប្អូន​ទេ គេ​ក៏​នាំ​គ្នា​អួតបំប៉ាង។</verse>
				<verse number="19">ប្រសិន​បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ ខ្ញុំ​នឹង​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ ពេល​នោះ ខ្ញុំ​មុខ​ជា​ឃើញ​កិច្ចការ​ដែល​អ្នក​អួត​ទាំង​នោះ​ប្រព្រឹត្ត​ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង គឺ​មិន​ត្រឹម​តែ​ឮ​ពាក្យ​សំដី​របស់​គេ​ប៉ុណ្ណោះ​ទេ</verse>
				<verse number="20">ដ្បិត​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​មិន​មែន​ស្ថិត​នៅ​លើ​ពាក្យ​សំដី​ទេ គឺ​ស្ថិត​នៅ​លើ​ការ​ប្រព្រឹត្ត​វិញ។</verse>
				<verse number="21">តើ​បង​ប្អូន​ចង់​អោយ​ខ្ញុំ​ធ្វើ​អ្វី? អោយ​ខ្ញុំ​មក​រក​បង​ប្អូន ដោយ​យក​រំពាត់​មក​ជា​មួយ ឬ​ក៏​ចង់​អោយ​យក​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​មក​ជា​មួយ?</verse>
			</chapter>
			<chapter number="5">
				<verse number="1">មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។</verse>
				<verse number="2">ប៉ុណ្ណឹង​ហើយ បង​ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង​ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ!។</verse>
				<verse number="3">ចំពោះ​ខ្ញុំ​ផ្ទាល់ ថ្វីដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង​ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជានិច្ច ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​រួច​ស្រេច​ទៅ​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ដែរ។</verse>
				<verse number="4">ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ វិញ្ញាណ​ខ្ញុំ​ក៏​នៅ​ជា​មួយ ហើយ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​ដែរ</verse>
				<verse number="5">ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​មារ*​សាតាំង ដើម្បី​អោយ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះអម្ចាស់​យាង​មក។</verse>
				<verse number="6">បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​តែ​បន្តិច​អាច​ធ្វើ​អោយ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។</verse>
				<verse number="7">សូម​បង​ប្អូន​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ*​ផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​អោយ​បង​ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះគ្រិស្ដ​ធ្វើ​ជា​យញ្ញបូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លង*​ រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="8">ហេតុ​នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ​ត្រង់​របស់​យើង។</verse>
				<verse number="9">ក្នុង​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​បាន​សរសេរ​មក​ជំរាប​បង​ប្អូន​ថា កុំ​ទាក់ទង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ អោយ​សោះ។</verse>
				<verse number="10">ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប​ទួទៅ​ក្នុង​លោក​នេះ ឬ​សំដៅ​ទៅ​លើ​អ្នក​លោភលន់​ចង់​បាន​ទ្រព្យ​គេ អ្នក​ប្លន់​យក​ទ្រព្យ​គេ ឬ​អ្នក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នោះ​ឡើយ បើ​ដូច្នេះ​មាន​តែ​ចាក​ចេញ​ពី​លោក​នេះ!</verse>
				<verse number="11">ខ្ញុំ​សរសេរ​មក​បង​ប្អូន ដើម្បី​កុំ​អោយ​បង​ប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រិស្ដបរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម​គុណ​ថោក​ទាប មាន​ចិត្ត​លោភលន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។</verse>
				<verse number="12">ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុមជំនុំ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង​ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង!</verse>
				<verse number="13">ចំពោះ​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​គេ រីឯ​បង​ប្អូន​វិញ «ត្រូវ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ» ​។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ក្នុង​ចំណោម​បង​ប្អូន កាល​ណា​ម្នាក់​ទាស់​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​ទៅ​រក​ចៅក្រម​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​អោយ​កាត់​ក្ដី មិន​ទុក​អោយ​ប្រជាជន​ដ៏វិសុទ្ធ​កាត់​ក្ដី​វិញ!</verse>
				<verse number="2">បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ប្រជាជន​ដ៏វិសុទ្ធ*​នឹង​វិនិច្ឆ័យ​ទោស​ពិភព​លោក​នេះ! ប្រសិន​បើ​បង​ប្អូន​វិនិច្ឆ័យ​ទោស​ពិភព​លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ?</verse>
				<verse number="3">បង​ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវតា* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទំរាំ​បើ​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!</verse>
				<verse number="4">ពេល​បង​ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុមជំនុំ​មិន​រាប់​រក អោយ​មក​កាត់​ក្ដី​ដូច្នេះ។</verse>
				<verse number="5">ខ្ញុំ​និយាយ​នេះ ដើម្បី​អោយ​បង​ប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បង​ប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿងរ៉ាវ​ដែល​កើត​ឡើង​រវាង​បង​ប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ?</verse>
				<verse number="6">បង​ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ថែម​ទៀត​ផង!</verse>
				<verse number="7">គ្រាន់​តែ​បង​ប្អូន​ប្ដឹង​ផ្ដល់​គ្នា​ឯង​នោះ ខុស​ទាំង​ស្រុង​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​បង​ប្អូន​មិន​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្ដិធម៌? ហេតុ​អ្វី​បាន​ជា​មិន​ព្រម​អោយ​គេ​រឹប​យក​ទ្រព្យ​របស់​បង​ប្អូន?</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ គឺ​បង​ប្អូន​ទេ​តើ​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អយុត្ដិធម៌ ហើយ​រឹប​យក​ទ្រព្យ​ពី​គេ ដែល​សុទ្ធ​តែ​ជា​បង​ប្អូន​របស់​ខ្លួន​ថែម​ទៀត។</verse>
				<verse number="9">បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា</verse>
				<verse number="10">ពួក​ចោរ​ប្លន់ ពួក​លោភលន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។</verse>
				<verse number="11">កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​អោយ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​អោយ​បង​ប្អូន​បាន​សុចរិត* ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។</verse>
				<verse number="12">ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​អោយ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។</verse>
				<verse number="13">អ្នក​ខ្លះ​ពោល​ថា «ចំណី​អាហារ​សំរាប់​ចំអែត​ក្រពះ ហើយ​ក្រពះ​សំរាប់​ទទួល​ចំណី​អាហារ»។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​នឹង​រំលាយ ទាំង​ចំណី​អាហារ ទាំង​ក្រពះ​ចោល។ រីឯ​រូប​កាយ​វិញ ពុំ​មែន​សំរាប់​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ទេ គឺ​សំរាប់​ថ្វាយ​ទៅ​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​ជា​ម្ចាស់​លើ​រូប​កាយ​ដែរ។</verse>
				<verse number="14">ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូជាអម្ចាស់ អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​អោយ​មាន​ជីវិត​រស់​ឡើង​វិញ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="15">បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន​ជា​សរីរាង្គ​នៃ​ព្រះកាយ​ព្រះគ្រិស្ដ? ដូច្នេះ តើ​គប្បី​អោយ​ខ្ញុំ​យក​សរីរាង្គ​ព្រះគ្រិស្ដ ទៅ​ធ្វើ​ជា​សរីរាង្គ​របស់​ស្ត្រី​ពេស្យា​ឬ?</verse>
				<verse number="16">ទេ មិន​បាន​ជា​ដាច់​ខាត! តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ណា​រួមរ័ក​ជា​មួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ក៏​រួម​ជា​រូប​កាយ​តែ​មួយ​របស់​នាង​ដែរ ដ្បិត​មាន​សេចក្ដី​ថ្លែង​ទុក​ក្នុង​គម្ពីរ​ថា «អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ» ។</verse>
				<verse number="17">រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះអម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="18">ចូរ​គេច​អោយ​ផុត​ពី​អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​អោយ​រូប​កាយ​សៅហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​អោយ​សៅហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។</verse>
				<verse number="19">បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង​ប្អូន ជា​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ</verse>
				<verse number="20">ដ្បិត​ព្រះអង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​។</verse>
			</chapter>
			<chapter number="7">
				<verse number="1">បង​ប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ខ្ញុំ​ថា ប្រសិន​បើ​បុរស​មិន​ប៉ះពាល់​ស្ត្រី​ទេ​នោះ ជា​ការ​ប្រសើរ។</verse>
				<verse number="2">ប៉ុន្តែ ដើម្បី​ចៀស​វាង​កុំ​អោយ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។</verse>
				<verse number="3">ប្ដី​ត្រូវ​បំពេញ​ករណីយកិច្ច​ជា​ប្ដី ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។</verse>
				<verse number="4">ប្រពន្ធ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​រូប​កាយ​នោះ​ជា​របស់​ប្ដី រីឯ​ប្ដី​វិញ​ក៏​ដូច្នោះ​ដែរ គេ​គ្មាន​សិទ្ធិ​អ្វី​នឹង​ប្រើ​រូប​កាយ​របស់​ខ្លួន​តាម​អំពើ​ចិត្ត​ទេ ព្រោះ​ជា​របស់​ប្រពន្ធ។</verse>
				<verse number="5">មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើកលែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សំរាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។</verse>
				<verse number="6">ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​បើក​សិទ្ធិ​អោយ​បង​ប្អូន មិន​មែន​ចង់​បង្គាប់​បង​ប្អូន​ទេ។</verse>
				<verse number="7">ខ្ញុំ​ចង់​អោយ​មនុស្ស​ទាំង​អស់​បាន​ដូច​ខ្ញុំ​ដែរ ក៏​ប៉ុន្តែ ម្នាក់ៗ​បាន​ទទួល​ព្រះអំណោយ​ទាន​មួយ​រៀងៗ​ខ្លួន ពី​ព្រះជាម្ចាស់​ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ទទួល​យ៉ាង​នោះ។</verse>
				<verse number="8">ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេម៉ាយ​ថា គួរ​តែ​នៅ​លីវ​ដូច​ខ្ញុំ​ទៅ​ល្អ​ជាង។</verse>
				<verse number="9">ប៉ុន្តែ បើ​ទ្រាំ​មិន​បាន​ទេ ចូរ​រៀបការ​ចុះ ព្រោះ​បើ​រៀបការ ប្រសើរ​ជាង​ទុក​អោយ​ចិត្ត​នៅ​ពុះ​កញ្ជ្រោល។</verse>
				<verse number="10">ខ្ញុំ​សូម​បង្គាប់​អស់​អ្នក​ដែល​មាន​គូស្រករ​ហើយ​ថា ភរិយា​មិន​ត្រូវ​ចាក​ចោល​ស្វាមី​របស់​ខ្លួន​ឡើយ (មិន​មែន​ខ្ញុំ​ទេ​ជា​អ្នក​បង្គាប់ គឺ​ព្រះអម្ចាស់​ទេ​តើ​ដែល​បង្គាប់)។</verse>
				<verse number="11">ប្រសិន​បើ​នាង​បាន​ជា​ចាក​ចោល​ប្ដី​ហើយ មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ ឬ​មួយ​ត្រូវ​តែ​ទៅ​ជា​នា​នឹង​ប្ដី​នាង​វិញ។ រីឯ​ប្ដី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។</verse>
				<verse number="12">ចំពោះ​អ្នក​ឯ​ទៀតៗ (សេចក្ដី​នេះ​មិន​មែន​មក​ពី​ព្រះអម្ចាស់​ទេ គឺ​មក​ពី​ខ្ញុំ​ផ្ទាល់) ខ្ញុំ​សូម​ជំរាប​ថា ប្រសិន​បើ​បង​ប្អូន​ណា​មាន​ភរិយា​ជា​អ្នក​មិន​ជឿ ហើយ​បើ​នាង​យល់​ព្រម​រស់​នៅ​ជា​មួយ កុំ​លែង​នាង​ឡើយ។</verse>
				<verse number="13">រីឯ​ស្ត្រី​មាន​ប្ដី​ជា​អ្នក​មិន​ជឿ​វិញ បើ​ប្ដី​យល់​ព្រម​រស់​នៅ​ជា​មួយ​នាង នោះ​ក៏​មិន​ត្រូវ​លែង​គេ​ដែរ</verse>
				<verse number="14">ដ្បិត​ព្រះជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង​ប្អូន​មិន​បរិសុទ្ធ*​ទេ!។ ក៏​ប៉ុន្តែ តាម​ពិត ព្រះជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ អោយ​ចូល​រួម​ក្នុង​ប្រជាជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="15">បើ​គូស្រករ​ដែល​មិន​ជឿ ចាក​ចោល​បង​ប្អូន​ដែល​ជា​អ្នក​ជឿ អោយ​គេ​ទៅ​ចុះ បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​គ្មាន​កំហុស​អ្វី​ក្នុង​រឿង​នេះ​ទេ។ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​អោយ​មក​រស់​ក្នុង​សេចក្ដី​សុខសាន្ត។</verse>
				<verse number="16">បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ប្ដី​ហើយ តើ​នាង​អាច​ដឹង​ដូច​ម្ដេច​បាន​ថា នាង​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? រីឯ​បង​ប្អូន​ដែល​មាន​ភរិយា តើ​អ្នក​អាច​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​នឹង​សង្គ្រោះ​ភរិយា​របស់​អ្នក?</verse>
				<verse number="17">ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​អោយ​បាន​ស្រប​តាម​ព្រះអំណោយ​ទាន​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ។ នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​អោយ​ស្រប​តាម​ភាព​នោះ​ត​ទៅ​មុខ​ទៀត​ទៅ។ ខ្ញុំ​តែង​បង្គាប់​អោយ​ក្រុមជំនុំ*​ទាំង​អស់​ធ្វើ​តាម​សេចក្ដី​នេះ។</verse>
				<verse number="18">នៅ​ពេល​ព្រះជាម្ចាស់​ត្រាស់​ហៅ បើ​អ្នក​ណា​ម្នាក់​កាត់​ស្បែក*​រួច​ហើយ មិន​ត្រូវ​លុប​បំបាត់​ការ​កាត់​ស្បែក​នោះ​ឡើយ បើ​មិន​កាត់​ស្បែក​នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ ក៏​មិន​បាច់​កាត់​ស្បែក​ដែរ។</verse>
				<verse number="19">ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្តិ​តាម​បទ​បញ្ជា*​របស់​ព្រះជាម្ចាស់​វិញ​ទេ​ដែល​សំខាន់។</verse>
				<verse number="20">នៅ​ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​ម្នាក់ៗ​មាន​ភាព​យ៉ាង​ណា ត្រូវ​តែ​រស់​អោយ​ស្រប​តាម​ភាព​នោះ ត​ទៅ​មុខ​ទៀត​ទៅ។</verse>
				<verse number="21">ពេល​ព្រះអង្គ​ត្រាស់​ហៅ បើ​បង​ប្អូន​ជា​ខ្ញុំ​បំរើ​គេ​កុំ​ខ្វល់​ខ្វាយ​អ្វី។ ប៉ុន្តែ បើ​បង​ប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​អោយ​បាន​ទៅ​ជា​អ្នក​ជា​ចុះ​</verse>
				<verse number="22">ដ្បិត​ខ្ញុំ​បំរើ​ណា​ដែល​ព្រះអម្ចាស់​ត្រាស់​ហៅ ខ្ញុំ​បំរើ​នោះ​បាន​រួច​ខ្លួន ហើយ​មាន​ឋានៈ​ជា​អ្នក​ជា​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ ចំពោះ​អ្នក​ជា​ណា​ដែល​ព្រះអង្គ​ត្រាស់​ហៅ អ្នក​នោះ​ទៅ​ជា​ខ្ញុំ​បំរើ​ព្រះគ្រិស្ដ។</verse>
				<verse number="23">ព្រះអង្គ​បាន​លោះ​បង​ប្អូន ដោយ​បង់​ថ្លៃ​យ៉ាង​ច្រើន ហេតុ​នេះ​សូម​កុំ​បណ្ដោយ​ខ្លួន​អោយ​ធ្លាក់​ទៅ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ។</verse>
				<verse number="24">បង​ប្អូន​អើយ កាល​ព្រះជាម្ចាស់​ត្រាស់​ហៅ​បង​ប្អូន បើ​បង​ប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ត​ទៅ​មុខ​ទៀត​ទៅ។</verse>
				<verse number="25">រីឯ​អ្នក​ដែល​មិន​ទាន់​មាន​គូស្រករ​ ខ្ញុំ​ពុំ​បាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះអម្ចាស់​ទេ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ទុក​ចិត្ត ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​រូប​ខ្ញុំ។</verse>
				<verse number="26">ខ្ញុំ​យល់​ឃើញ​ថា បើ​គ្មាន​គូស្រករ​ដូច្នេះ​ប្រសើរ​ហើយ គឺ​យោង​តាម​សភាពការណ៍​ដ៏​តឹងតែង​សព្វ​ថ្ងៃ​នេះ បើ​មនុស្ស​មាន​ភាព​ដូច្នេះ​ប្រសើរ​មែន។</verse>
				<verse number="27">បើ​បង​ប្អូន​មាន​ប្រពន្ធ​ហើយ កុំ​លែង​នាង​អោយ​សោះ! បើ​បង​ប្អូន​មិន​ទាន់​មាន​ប្រពន្ធ​មិន​បាច់​រក​ប្រពន្ធ​ទេ។</verse>
				<verse number="28">បើ​បង​ប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។</verse>
				<verse number="29">បង​ប្អូន​អើយ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ</verse>
				<verse number="30">អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ</verse>
				<verse number="31">ហើយ​អស់​អ្នក​ដែល​ប្រើប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើប្រាស់​ដែរ ដ្បិត​ពិភព​លោក​នេះ​នឹង​ត្រូវ​ប្រែប្រួល​ជា​មិន​ខាន។</verse>
				<verse number="32">ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ណា​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​ព្រះអម្ចាស់ ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="33">រីឯ​អ្នក​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ចិត្ត​ប្រពន្ធ</verse>
				<verse number="34">ហើយ​ចិត្ត​អ្នក​នោះ​ត្រូវ​ប្រទាញប្រទង់។ ចំពោះ​ស្ត្រី​ដែល​គ្មាន​ប្ដី និង​ស្ត្រី​ក្រមុំ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ព្រះអម្ចាស់ ដើម្បី​ថ្វាយ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ​ទៅ​ព្រះអង្គ។ រីឯ​ស្ត្រី​ដែល​មាន​ប្ដី​វិញ នាង​ខ្វល់​ខ្វាយ​នឹង​រឿង​ក្នុង​លោក​នេះ​ធ្វើ​យ៉ាង​ណា​អោយ​បាន​គាប់​ចិត្ត​ប្ដី។</verse>
				<verse number="35">ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន មិន​មែន​ចង់​បំបាត់​សេរីភាព​របស់​បង​ប្អូន​ទេ​ គឺ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​រស់​នៅ​បាន​ល្អ​ប្រសើរ ជាប់​ចិត្ត​នឹង​ព្រះអម្ចាស់​ដោយ​ឥត​រារែក​ឡើយ។</verse>
				<verse number="36">ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​យល់​ឃើញ​ថា បើ​មិន​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ នឹង​នាំ​អោយ​បាក់​មុខ ហើយ​បើ​ចិត្ត​របស់​គេ​ឆាបឆួល​ចង់​យក​នាង ត្រូវ​ធ្វើ​តាម​ចិត្ត​ខ្លួន​នឹក​ឃើញ​ទៅ​ចុះ គឺ​រៀបការ​ជា​មួយ​នាង​ទៅ គ្មាន​បាប​អ្វី​ទេ។</verse>
				<verse number="37">រីឯ​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សំរេច​ចិត្ត​ថា​នឹង​មិន​ប៉ះពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។</verse>
				<verse number="38">ដូច្នេះ អ្នក​ណា​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀបការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត​។</verse>
				<verse number="39">ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរីភាព​នឹង​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង​អោយ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះអម្ចាស់​ដូច​គ្នា។</verse>
				<verse number="40">ក៏​ប៉ុន្តែ តាម​យោបល់​ខ្ញុំ ប្រសិន​បើ​នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​ជា​មួយ​ដែរ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ឥឡូវ​នេះ សូម​រិះគិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះក្លែងក្លាយ​រួច​ហើយ​។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​អោយ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។</verse>
				<verse number="2">ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ចេះ​ដឹង​ហើយ បាន​សេចក្ដី​ថា អ្នក​នោះ​នៅ​មិន​ទាន់​ចេះ​ដឹង​ដូច​ដែល​ខ្លួន​ត្រូវ​ចេះ​ដឹង​នោះ​ឡើយ។</verse>
				<verse number="3">ផ្ទុយ​ទៅ​វិញ អ្នក​ណា​ស្រឡាញ់​ព្រះជាម្ចាស់ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។</verse>
				<verse number="4">ដូច្នេះ ចំពោះ​បញ្ហា​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះក្លែងក្លាយ យើង​ដឹង​ហើយ​ថា ក្នុង​លោក​នេះ​ក្រៅ​ពី​ព្រះជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​ព្រះឯ​ណា​ទៀត​សោះ​ឡើយ។</verse>
				<verse number="5">ទោះ​បី​មាន​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ (ដ្បិត​គេ​ជឿ​ថា ព្រះ​ក៏​មាន​ច្រើន ម្ចាស់​ក៏​មាន​ច្រើន)</verse>
				<verse number="6">ក៏​យើង​ជឿ​ថា មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ព្រះអង្គ​ជា​ព្រះបិតា​ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​មក ហើយ​យើង​មាន​ជីវិត​រស់​សំរាប់​ព្រះអង្គ។ យើង​ជឿ​ទៀត​ថា មាន​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ គឺ​ព្រះយេស៊ូគ្រិស្ដ*។ អ្វីៗ​សព្វ​សារពើ​កើត​មក​ដោយសារ​ព្រះអង្គ ហើយ​យើង​មាន​ជីវិត​រស់​ក៏​ដោយសារ​ព្រះអង្គ​ដែរ។</verse>
				<verse number="7">ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ទេ ដែល​ដឹង​សេចក្ដី​នេះ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹង​ព្រះក្លែងក្លាយ​នៅ​ឡើយ គេ​បរិភោគ​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅហ្មង។</verse>
				<verse number="8">តាម​ពិត មិន​មែន​ចំណី​អាហារ​ទេ ដែល​ធ្វើ​អោយ​យើង​បាន​ខិត​ចូល​ជិត​ព្រះជាម្ចាស់។ បើ​យើង​មិន​បាន​បរិភោគ​យើង​ក៏​មិន​ខាត​អ្វី ហើយ​បើ​យើង​បរិភោគ​ក៏​មិន​ចំណេញ​អ្វី​ដែរ។</verse>
				<verse number="9">ហេតុ​នេះ​សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​អោយ​សិទ្ធិ​សេរីភាព​របស់​បង​ប្អូន​នាំ​អោយ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។</verse>
				<verse number="10">បង​ប្អូន​ជា​អ្នក​ចេះ​ដឹង​អើយ ប្រសិន​បើ​នរណា​ម្នាក់​ដែល​មាន​មនសិការ​ទន់​ខ្សោយ ឃើញ​បង​ប្អូន​អង្គុយ​បរិភោគ​ក្នុង​វិហារ​របស់​ព្រះក្លែងក្លាយ នោះ​គេ​មុខ​ជា​យល់​ឃើញ​ថា ខ្លួន​អាច​បរិភោគ​សាច់​ដែល​បាន​សែន​ព្រះក្លែងក្លាយ​ជា​មិន​ខាន។</verse>
				<verse number="11">ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្តែ ការ​ចេះ​ដឹង​របស់​បង​ប្អូន បែរ​ជា​នាំ​គេ​អោយ​វិនាស​អន្តរាយ​ទៅ​វិញ!</verse>
				<verse number="12">ដោយ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ និង​ធ្វើ​អោយ​មនសិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ​បង​ប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះគ្រិស្ដ​ផ្ទាល់​ដែរ។</verse>
				<verse number="13">ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​អោយ​បង​ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត​ដើម្បី​កុំ​អោយ​បង​ប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។</verse>
			</chapter>
			<chapter number="9">
				<verse number="1">តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក*​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង​ប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បំរើ​ព្រះអម្ចាស់​ទេ​ឬ?</verse>
				<verse number="2">ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បង​ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះអម្ចាស់ បង​ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវ័ក​មែន។</verse>
				<verse number="3">ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ:</verse>
				<verse number="4">តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ?</verse>
				<verse number="5">តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​ព្រះអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ?</verse>
				<verse number="6">ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណាបាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត?</verse>
				<verse number="7">មិន​ដែល​មាន​នរណា​បំរើ​កងទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំងបាយជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។</verse>
				<verse number="8">ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​ក្រឹត្យវិន័យ*​ក៏​មាន​ចែង​ដូច​គ្នា​ដែរ</verse>
				<verse number="9">គឺ​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ» ។ តាម​ពិត ព្រះជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ</verse>
				<verse number="10">ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ មក​ពី​ព្រះអង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សំរាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។</verse>
				<verse number="11">យើង​បាន​សាប​ព្រោះ​ព្រះបន្ទូល​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​អោយ​អស្ចារ្យ!</verse>
				<verse number="12">ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​អោយ​មាន​ឧបសគ្គ​ចំពោះ​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ*។</verse>
				<verse number="13">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខងារ​ក្នុង​ព្រះវិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះវិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។</verse>
				<verse number="14">រីឯ​ព្រះអម្ចាស់​វិញ ព្រះអង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយសារ​ដំណឹងល្អ​នោះ។</verse>
				<verse number="15">ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាមទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។</verse>
				<verse number="16">ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹងល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹងល្អ​ទេ សូម​អោយ​ខ្ញុំ​វេទនា​ទៅ​ចុះ!។</verse>
				<verse number="17">ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹងល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុកផ្ដាក់​អោយ​ខ្ញុំ​ធ្វើ។</verse>
				<verse number="18">ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ គឺ​អោយ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ឡើយ។</verse>
				<verse number="19">ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរីភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។</verse>
				<verse number="20">កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​ក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="21">កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ)។</verse>
				<verse number="22">កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ខ្ញុំ​ធ្វើ​អោយ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។</verse>
				<verse number="23">ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​អោយ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ។</verse>
				<verse number="24">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា​ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង​ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​អោយ​បាន​ទទួល​រង្វាន់។</verse>
				<verse number="25">អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​អោយ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប​សូន្យ​ទៅ។ រីឯ​យើង​វិញ​យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប​សូន្យ​ឡើយ។</verse>
				<verse number="26">ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទីដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។</verse>
				<verse number="27">ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹងតែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។</verse>
				<verse number="2">ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជ​ក្នុង​ពពក និង​ក្នុង​សមុទ្រ រួម​ជា​មួយ​លោក​ម៉ូសេ។</verse>
				<verse number="3">បុព្វបុរស​ទាំង​នោះ​បាន​បរិភោគ​អាហារ​ដែល​មក​ពី​ព្រះវិញ្ញាណ</verse>
				<verse number="4">និង​បាន​ពិសា​ទឹក​ដែល​មក​ពី​ព្រះវិញ្ញាណ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​លោក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្មដា​ដែល​មក​ពី​ព្រះវិញ្ញាណ ជា​ថ្មដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​លោក ថ្ម​នេះ គឺ​ព្រះគ្រិស្ដ។</verse>
				<verse number="5">ប៉ុន្តែ មាន​បុព្វបុរស​មួយ​ចំនួន​ធំ​ស្លាប់​នៅ​វាល​រហោស្ថាន ព្រោះ​ពួក​លោក​មិន​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ទេ។</verse>
				<verse number="6">ហេតុការណ៍​ទាំង​នោះ​ជា​មេរៀន​សំរាប់​យើង ដើម្បី​កុំ​អោយ​យើង​មាន​ចិត្ត​ប៉ងប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វបុរស​ឡើយ។</verse>
				<verse number="7">សូម​កុំ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ដូច​បុព្វបុរស​ខ្លះ​អោយ​សោះ ដ្បិត​មាន​ចែង​ទុក​មក​ថា «ប្រជាជន​អង្គុយ​បរិភោគ​បាយ​ទឹក បន្ទាប់​មក គេ​នាំ​គ្នា​ក្រោក​ឡើង​រាំ​សប្បាយ» ។</verse>
				<verse number="8">យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន អោយ​ប្រាស​ចាក​សីលធម៌​ដូច​បុព្វបុរស​ខ្លះ ដែល​ជា​ហេតុ​នាំ​អោយ​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។</verse>
				<verse number="9">យើង​មិន​ត្រូវ​ល្បងល​មើល​ឫទ្ធិបារមី​របស់​ព្រះអម្ចាស់ ដូច​បុព្វបុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​អោយ​សោះ។</verse>
				<verse number="10">សូម​កុំ​រអ៊ូរទាំ ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូរទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។</verse>
				<verse number="11">ហេតុការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​លោក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។</verse>
				<verse number="12">ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំមួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។</verse>
				<verse number="13">គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​អោយ​មារ*​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​អោយ​បង​ប្អូន​ចេញ​រួច និង​អោយ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។</verse>
				<verse number="14">ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ឡើយ។</verse>
				<verse number="15">ខ្ញុំ​និយាយ​ជា​មួយ​បង​ប្អូន ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា​ដែរ សូម​បង​ប្អូន​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដោយ​ខ្លួន​ឯង​ផ្ទាល់​ទៅ។</verse>
				<verse number="16">ពេល​យើង​លើក​ពែង​នៃ​ព្រះពរ​ឡើង ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះលោហិត​របស់​ព្រះគ្រិស្ដ រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះកាយ​របស់​ព្រះគ្រិស្ដ​ដែរ។</verse>
				<verse number="17">មាន​នំបុ័ង​តែ​មួយ​ប៉ុណ្ណោះ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី ក៏​យើង​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំបុ័ង​តែ​មួយ។</verse>
				<verse number="18">សូម​រិះគិត​អំពី​ជន​ជាតិ​អ៊ីស្រាអែល​មើល៍ អស់​អ្នក​បរិភោគ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញបូជា ក៏​បាន​ចូល​រួម*​ជា​មួយ​នឹង​ព្រះជាម្ចាស់​ ដោយសារ​សាច់​ដែល​គេ​បាន​ថ្វាយ​នោះ​ដែរ។</verse>
				<verse number="19">ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះក្លែងក្លាយ​មាន​សារៈសំខាន់​អ្វី ហើយ​ព្រះក្លែងក្លាយ​មាន​សារៈសំខាន់​អ្វី​ដែរ?</verse>
				<verse number="20">ទេ! គ្មាន​សារៈសំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ​គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។</verse>
				<verse number="21">បង​ប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះអម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​បាន​ដែរ។</verse>
				<verse number="22">ឬ​មួយ​ក៏​យើង​ចង់​អោយ​ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ច្រណែន? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?</verse>
				<verse number="23">យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​អោយ​ចំរើន​ឡើង​បាន​ឡើយ។</verse>
				<verse number="24">កុំ​អោយ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សំរាប់​អ្នក​ដទៃ​វិញ។</verse>
				<verse number="25">បង​ប្អូន​អាច​បរិភោគ​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​បាន​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មនសិការ​របស់​ខ្លួន​នោះ​ឡើយ</verse>
				<verse number="26">ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់​ទាំង​អស់» ​។</verse>
				<verse number="27">ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បង​ប្អូន​ទៅ​ពិសា​បាយ ហើយ​បង​ប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បង​ប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មនសិការ​នោះ​ឡើយ!។</verse>
				<verse number="28">ប៉ុន្តែ បើ​គេ​ប្រាប់​បង​ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​អោយ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន និង​មក​ពី​មនសិការ​ដាស់​តឿន។</verse>
				<verse number="29">ខ្ញុំ​មិន​និយាយ​អំពី​មនសិការ​របស់​បង​ប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មនសិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរីភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សំរប​ទៅ​តាម​មនសិការ​របស់​អ្នក​ដទៃ​ដូច្នេះ?</verse>
				<verse number="30">ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះ​គន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះគុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ?</verse>
				<verse number="31">ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="32">សូម​បង​ប្អូន​កុំ​ធ្វើ​អោយ​សាសន៍​យូដា​សាសន៍​ក្រិក ឬ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​ជំពប់​ចិត្ត​ឡើយ។</verse>
				<verse number="33">រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សំរាប់​មនុស្ស​ទាំង​អស់ ដើម្បី​អោយ​គេ​ទទួល​ការ​សង្គ្រោះ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">សូម​យក​តំរាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តំរាប់​តាម​ព្រះគ្រិស្ដ*​ដែរ។</verse>
				<verse number="2">ខ្ញុំ​សូម​សរសើរ​បង​ប្អូន ដោយ​បង​ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង​ប្អូន។</verse>
				<verse number="3">ក៏​ប៉ុន្តែ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​ថា ព្រះគ្រិស្ដ​នាំ​មុខ​ បុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះជាម្ចាស់​នាំ​មុខ​ព្រះគ្រិស្ដ។</verse>
				<verse number="4">បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះបន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះគ្រិស្ដ។</verse>
				<verse number="5">ផ្ទុយ​ទៅ​វិញ​ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះបន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។</verse>
				<verse number="6">បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ អោយ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​អោយ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។</verse>
				<verse number="7">ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ ព្រះជាម្ចាស់ និង​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ​អោយ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សំដែង​សិរីរុងរឿង​របស់​ប្ដី​អោយ​គេ​ឃើញ</verse>
				<verse number="8">ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស</verse>
				<verse number="9">ហើយ​ព្រះជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សំរាប់​បុរស​វិញ។</verse>
				<verse number="10">ហេតុ​នេះ​ដោយ​យោគយល់​ដល់​ពួក​ទេវតា* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។</verse>
				<verse number="11">ក៏​ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះអម្ចាស់​ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំបាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំបាច់​ដែរ។</verse>
				<verse number="12">ព្រះជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះជាម្ចាស់។</verse>
				<verse number="13">សូម​បង​ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ​សម ឬ​មិន​សម?</verse>
				<verse number="14">សូម្បី​តែ​ធម្មជាតិ​ក៏​បាន​បង្ហាញ​អោយ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់</verse>
				<verse number="15">ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរីរុងរឿង​របស់​ស្ត្រី។ តាម​ពិត​ព្រះជាម្ចាស់​ប្រទាន​អោយ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។</verse>
				<verse number="16">ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។</verse>
				<verse number="17">ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង​ប្អូន ពុំ​បាន​ធ្វើ​អោយ​បង​ប្អូន​ចំរើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​អោយ​អន់ថយ​ទៅៗ</verse>
				<verse number="18">ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុមជំនុំ* នោះ​បង​ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។</verse>
				<verse number="19">ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង​ប្អូន​ដូច្នេះ​ឯង ដើម្បី​អោយ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូទ្រាំ​យ៉ាង​ស្មោះ​មែន។</verse>
				<verse number="20">ពេល​បង​ប្អូន​ប្រជុំ​គ្នា បង​ប្អូន​មិន​បរិភោគ​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់*​ទេ</verse>
				<verse number="21">ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​អោយ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។</verse>
				<verse number="22">តើ​បង​ប្អូន​គ្មាន​ផ្ទះ​សម្បែង​សំរាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង​ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ និង​ចង់​ធ្វើ​អោយ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​អោយ​ខ្ញុំ​និយាយ​មក​កាន់​បង​ប្អូន​ដោយ​របៀប​ណា? អោយ​ខ្ញុំ​សរសើរ​បង​ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!</verse>
				<verse number="23">រីឯ​ខ្ញុំ ខ្ញុំ​បាន​ជំរាប​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះអម្ចាស់យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះអង្គ​យក​នំបុ័ង​មក​កាន់</verse>
				<verse number="24">ទ្រង់​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​កាច់​នំបុ័ង​នោះ ទាំង​មាន​ព្រះបន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សំរាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។</verse>
				<verse number="25">លុះ​ជប់លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះបន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។</verse>
				<verse number="26">រៀង​រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​ព្រះអម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។</verse>
				<verse number="27">ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះអម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់។</verse>
				<verse number="28">ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​ព្រះអម្ចាស់</verse>
				<verse number="29">ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះកាយ​របស់​ព្រះអម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។</verse>
				<verse number="30">ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បង​ប្អូន​មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។</verse>
				<verse number="31">ប្រសិន​បើ​យើង​ពិនិត្យពិច័យ​មើល​ខ្លួន​ឯង ព្រះអម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។</verse>
				<verse number="32">ប៉ុន្តែ បើ​ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​អោយ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។</verse>
				<verse number="33">ហេតុ​នេះ បង​ប្អូន​អើយ នៅ​ពេល​បង​ប្អូន​ជួបជុំ​គ្នា​បរិភោគ​ពិធី​ជប់លៀង​របស់​ព្រះអម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។</verse>
				<verse number="34">ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​អោយ​ហើយ​ទៅ ដើម្បី​ចៀស​វាង​កុំ​អោយ​ការ​ប្រជុំ​របស់​បង​ប្អូន​ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។</verse>
			</chapter>
			<chapter number="12">
				<verse number="1">បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ។</verse>
				<verse number="2">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បង​ប្អូន​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​ឡើយ​បង​ប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះក្លែងក្លាយ​ដែល​មិន​ចេះ​និយាយ។</verse>
				<verse number="3">ហេតុ​នេះ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​អោយ​ដឹង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ណែនាំ អ្នក​នោះ​ពុំ​អាច​ពោល​ថា «ព្រះយេស៊ូ​ត្រូវ​បណ្ដាសា» កើត​ទេ ហើយ​បើ​គ្មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ណែនាំ​ទេ​នោះ ក៏​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា «ព្រះយេស៊ូ​ជា​ព្រះអម្ចាស់» បាន​ដែរ។</verse>
				<verse number="4">មាន​ព្រះអំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះវិញ្ញាណ​តែ​មួយ​ព្រះអង្គ​ទេ ដែល​ប្រទាន​អោយ។</verse>
				<verse number="5">មាន​មុខងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បំរើ​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ដដែល។</verse>
				<verse number="6">មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​បំពេញ​សកម្មភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។</verse>
				<verse number="7">ព្រះវិញ្ញាណ​ប្រោស​ប្រទាន​អោយ​ម្នាក់ៗ​សំដែង​ព្រះអំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម</verse>
				<verse number="8">គឺ​ព្រះអង្គ​ប្រទាន​អោយ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះវិញ្ញាណ​ដដែល​ប្រទាន​អោយ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="9">ព្រះវិញ្ញាណ​ដដែល​ប្រទាន​អោយ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះវិញ្ញាណ​ដដែល​ប្រទាន​អោយ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​អោយ​ជា​ពី​ជំងឺ</verse>
				<verse number="10">អោយ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ អោយ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះបន្ទូល អោយ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ អោយ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* អោយ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ</verse>
				<verse number="11">ប៉ុន្តែ មាន​ព្រះវិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្មភាព​ទាំង​អស់ ហើយ​ប្រទាន​អោយ​ម្នាក់ៗ​មាន​ព្រះអំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="12">ព្រះគ្រិស្ដ*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។</verse>
				<verse number="13">យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះកាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះវិញ្ញាណ​តែ​មួយ​ដែរ។</verse>
				<verse number="14">រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។</verse>
				<verse number="15">បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។</verse>
				<verse number="16">បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។</verse>
				<verse number="17">ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន?</verse>
				<verse number="18">តាម​ពិត ព្រះជាម្ចាស់​ប្រទាន​អោយ​សរីរាង្គ​នីមួយៗ​មាន​មុខងារ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="19">ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា?</verse>
				<verse number="20">តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="21">ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។</verse>
				<verse number="22">ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំបាច់</verse>
				<verse number="23">ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។</verse>
				<verse number="24">រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​អោយ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះខាត</verse>
				<verse number="25">ដើម្បី​កុំ​អោយ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​អោយ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="26">ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។</verse>
				<verse number="27">បង​ប្អូន​ជា​ព្រះកាយ​របស់​ព្រះគ្រិស្ដ ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះកាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។</verse>
				<verse number="28">ក្នុង​ក្រុមជំនុំ​មុន​ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​តែងតាំង​អោយ​មាន​សាវ័ក* បន្ទាប់​មក ព្រះអង្គ​តែងតាំង​អ្នក​ថ្លែង​ព្រះបន្ទូល​ បន្ទាប់​មក​ទៀត ព្រះអង្គ​តែងតាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះអំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះអំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​អោយ​ជា ព្រះអំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះអំណោយ​ទាន​ខាង​ណែនាំ​ព្រះអំណោយ​ទាន​ខាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ*។</verse>
				<verse number="29">តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវ័ក​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះបន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?</verse>
				<verse number="30">តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ព្រះអំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​អោយ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះអំណោយ​ទាន​ខាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះអំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចំឡែក​អស្ចារ្យ​ឬ?</verse>
				<verse number="31">ចូរ​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ។ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បង​ប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើសលប់​បំផុត។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ទោះ​បី ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។</verse>
				<verse number="2">ទោះ​បី​ខ្ញុំ​ទទួល​ព្រះអំណោយ​ទាន​ខាង​ថ្លែង​ព្រះបន្ទូល និង​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​ទាំង​អស់ ព្រម​ទាំង​មាន​ចំណេះ​គ្រប់​យ៉ាង ហើយ​ទោះ​បី​ខ្ញុំ​មាន​ជំនឿ​មាំ រហូត​ដល់​ធ្វើ​អោយ​ភ្នំ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត​បាន​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​អ្វី​ទាំង​អស់។</verse>
				<verse number="3">ទោះ​បី​ខ្ញុំ​យក​ទ្រព្យសម្បត្តិ របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ទៅ​ចែក​ទាន​ក្ដី ទោះ​បី​ខ្ញុំ​សុខ​ចិត្ត​អោយ​គេ​យក​រូប​កាយ​ខ្ញុំ​ទៅ​ដុត​ទាំង​រស់​ក្ដី តែ​បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​ដែរ។</verse>
				<verse number="4">អ្នក​មាន​ចិត្ត​ស្រឡាញ់​តែងតែ​អត់ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​វាយឫក​ខ្ពស់ មិន​អួតបំប៉ាង​ឡើយ។</verse>
				<verse number="5">អ្នក​មាន​ចិត្ត​ស្រឡាញ់ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​មួម៉ៅ មិន​ចង​គំនុំ</verse>
				<verse number="6">មិន​អបអរ​នឹង​អំពើ​ទុច្ចរិត​ទេ តែ​រីករាយ​នឹង​សេចក្ដី​ពិត​វិញ។</verse>
				<verse number="7">អ្នក​មាន​ចិត្ត​ស្រឡាញ់ អត់​ឱន​អោយ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់។</verse>
				<verse number="8">សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង*​ព្រះបន្ទូល​មុខ​ជា​ត្រូវ​អស់​ខ្លឹមសារ ការ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ*​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹមសារ​ទៅ​ដែរ។</verse>
				<verse number="9">សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​ព្រះបន្ទូល បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដែរ។</verse>
				<verse number="10">លុះ​ដល់​ពេល​យើង​ដឹង​សព្វ​គ្រប់​ហើយ​ អ្វីៗ​ដែល​យើង​ស្គាល់​តែ​មួយ​ផ្នែក​នឹង​អស់​ខ្លឹមសារ។</verse>
				<verse number="11">កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។</verse>
				<verse number="12">សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។</verse>
				<verse number="13">ឥឡូវ​នេះ មាន​សេចក្ដី​បី​យ៉ាង គឺ ជំនឿ សេចក្ដី​សង្ឃឹម សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ​បំផុត។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ចូរ​ខំ​ប្រឹង​អោយ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះបន្ទូល*។</verse>
				<verse number="2">អ្នក​ណា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះវិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​អោយ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។</verse>
				<verse number="3">ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះបន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់​តឿន និង​លើក​ទឹក​ចិត្ត​គេ។</verse>
				<verse number="4">អ្នក​ណា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះបន្ទូល​វិញ កសាង​ក្រុមជំនុំ។</verse>
				<verse number="5">ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​អោយ​បង​ប្អូន​ចេះ​ថ្លែង​ព្រះបន្ទូល។ អ្នក​ថ្លែង​ព្រះបន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ទៅ​ទៀត លើកលែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​អោយ​គេ​យល់ ដើម្បី​កសាង​ក្រុមជំនុំ​ទើប​សំខាន់។</verse>
				<verse number="6">បង​ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង​ប្អូន ទាំង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​សំដែង​ប្រាប់ ឬ​និយាយ​អំពី​គំរោងការ​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ដឹង ថ្លែង​ព្រះបន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង​ប្អូន​ជាង។</verse>
				<verse number="7">ប្រសិន​បើ​ឧបករណ៍​តន្ត្រី ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​អោយ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន?</verse>
				<verse number="8">បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង?។</verse>
				<verse number="9">រីឯ​បង​ប្អូន ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បង​ប្អូន​និយាយ​ភាសា​ចំឡែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​អោយ​គេ​ដឹង​សេចក្ដី​ដែល​បង​ប្អូន​និយាយ​នោះ​កើត? ដូច្នេះ បង​ប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!</verse>
				<verse number="10">ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។</verse>
				<verse number="11">ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។</verse>
				<verse number="12">រីឯ​បង​ប្អូន​វិញ បើ​បង​ប្អូន​ប៉ងប្រាថ្នា​ចង់​បាន​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ ដូច្នេះ ត្រូវ​រក​អោយ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះអំណោយ​ទាន​សំរាប់​កសាង​ក្រុមជំនុំ*។</verse>
				<verse number="13">ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ត្រូវ​អធិស្ឋាន*​សុំ​អោយ​ចេះ​បក​ប្រែ​ន័យ​ផង។</verse>
				<verse number="14">ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចំឡែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។</verse>
				<verse number="15">ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។</verse>
				<verse number="16">បើ​បង​ប្អូន​អរ​ព្រះគុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បង​ប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​អោយ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះគុណ​របស់​បង​ប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បង​ប្អូន​និយាយ​អ្វី​ផង​នោះ!</verse>
				<verse number="17">បង​ប្អូន​បាន​អរ​ព្រះគុណ​ដូច្នេះ ល្អ​វិសេសវិសាល​ហើយ តែ​បង​ប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។</verse>
				<verse number="18">ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​លើស​បង​ប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត</verse>
				<verse number="19">ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុមជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។</verse>
				<verse number="20">បង​ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​អោយ​សម​ជា​មនុស្ស​ពេញ​វ័យ។</verse>
				<verse number="21">ព្រះអម្ចាស់​មាន​ព្រះបន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​ថាៈ «យើង​និយាយ​ទៅ​កាន់​ប្រជារាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល» ​។</verse>
				<verse number="22">ការ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ជា​ទី​សំគាល់​មួយ​សំរាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សំរាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ជា​ទី​សំគាល់​មួយ​សំរាប់​អ្នក​ជឿ មិន​មែន​សំរាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។</verse>
				<verse number="23">ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុមជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បង​ប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកលចរិត​មិន​ខាន!។</verse>
				<verse number="24">ផ្ទុយ​ទៅ​វិញ បើ​បង​ប្អូន​ថ្លែង​ព្រះបន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​អោយ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។</verse>
				<verse number="25">ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយបង្គំ​ព្រះជាម្ចាស់​ទាំង​ប្រកាស​ថាៈ «ព្រះជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បង​ប្អូន​មែន!» ​។</verse>
				<verse number="26">បង​ប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច?។ ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះជាម្ចាស់​សំដែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុមជំនុំ។</verse>
				<verse number="27">បើ​បង​ប្អូន​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ត្រូវ​អោយ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។</verse>
				<verse number="28">ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បង​ប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ក្នុង​ក្រុមជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះជាម្ចាស់​បាន​ហើយ។</verse>
				<verse number="29">រីឯ​ការ​ថ្លែង​ព្រះបន្ទូល​វិញ ត្រូវ​អោយ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។</verse>
				<verse number="30">បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះជាម្ចាស់ ត្រូវ​អោយ​អ្នក​កំពុង​និយាយ​ផ្អាក​សិន</verse>
				<verse number="31">ដ្បិត​បង​ប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះបន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។</verse>
				<verse number="32">ព្រះអំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះបន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះបន្ទូល​</verse>
				<verse number="33">ដ្បិត​ព្រះជាម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុខសាន្ត។</verse>
				<verse number="34">សូម​អោយ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុមជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ​ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យវិន័យ​ស្រាប់។</verse>
				<verse number="35">ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុមជំនុំ មិន​សមរម្យ​ទេ។</verse>
				<verse number="36">តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ចេញ​មក​ពី​ចំណោម​បង​ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង​ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះបន្ទូល?</verse>
				<verse number="37">ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះបន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះវិញ្ញាណ ត្រូវ​អោយ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បង​ប្អូន​នេះ ក៏​ជា​បទ​បញ្ជា​របស់​ព្រះអម្ចាស់​ដែរ</verse>
				<verse number="38">ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ​បញ្ជា​នេះ​ទេ ព្រះជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។</verse>
				<verse number="39">ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះបន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​អោយ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ​ឡើយ</verse>
				<verse number="40">ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់​ធ្នាប់។</verse>
			</chapter>
			<chapter number="15">
				<verse number="1">បង​ប្អូន​អើយ ខ្ញុំ​សូម​រំលឹក​បង​ប្អូន ដំណឹងល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន ជា​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។</verse>
				<verse number="2">ប្រសិន​បើ​បង​ប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹងល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បង​ប្អូន​ទេ​នោះ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ដំណឹងល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បង​ប្អូន​មុខ​តែ​ឥត​ប្រយោជន៍។</verse>
				<verse number="3">មុន​ដំបូង​បង្អស់ ខ្ញុំ​ជំរាប​ជូន​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។</verse>
				<verse number="4">គេ​បាន​បញ្ចុះ​ព្រះសព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។</verse>
				<verse number="5">ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​អោយ​លោក​កេផាស​ឃើញ រួច​អោយ​ក្រុម​សាវ័ក*​ទាំង​ដប់ពីរ​រូប​ឃើញ​ដែរ។</verse>
				<verse number="6">បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន អោយ​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ទទួល​មរណភាព​ ផុត​ទៅ​ហើយ។</verse>
				<verse number="7">បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​អោយ​លោក​យ៉ាកុប​ឃើញ រួច​អោយ​សាវ័ក​ទាំង​អស់​ឃើញ។</verse>
				<verse number="8">ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​អោយ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ</verse>
				<verse number="9">ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="10">ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ។ ព្រះគុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សំរេច​គ្រប់​កិច្ចការ។</verse>
				<verse number="11">ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹងល្អ*​នេះ ជា​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ជឿ។</verse>
				<verse number="12">ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះគ្រិស្ដ*​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?</verse>
				<verse number="13">ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះគ្រិស្ដ​ក៏​មិន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដែរ</verse>
				<verse number="14">ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បង​ប្អូន ក៏​គ្មាន​ន័យ​អ្វី​ដែរ។</verse>
				<verse number="15">បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែងក្លាយ អំពី​ព្រះជាម្ចាស់​ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះគ្រិស្ដ​អោយ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះគ្រិស្ដ​អោយ​រស់​ឡើង​វិញ​ដែរ</verse>
				<verse number="16">ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះគ្រិស្ដ​ក៏​មិន​រស់​ឡើង​វិញ​ដែរ</verse>
				<verse number="17">ហើយ​បើ​ព្រះគ្រិស្ដ​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បង​ប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បង​ប្អូន​នៅ​តែ​ជាប់​បាប​ដដែល។</verse>
				<verse number="18">រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះគ្រិស្ដ ក៏​ត្រូវ​វិនាស​សាប​សូន្យ​ទាំង​អស់​គ្នា​ដែរ។</verse>
				<verse number="19">ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះគ្រិស្ដ សំរាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!</verse>
				<verse number="20">ប៉ុន្តែ ព្រះគ្រិស្ដ​ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់​។</verse>
				<verse number="21">បើ​មនុស្ស​លោក​ត្រូវ​ស្លាប់​ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយសារ​មនុស្ស​តែ​ម្នាក់​ដែរ។</verse>
				<verse number="22">មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រិស្ដ​យ៉ាង​នោះ​ដែរ</verse>
				<verse number="23">ម្នាក់ៗ​តាម​លំដាប់លំដោយ គឺ​ព្រះគ្រិស្ដ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។</verse>
				<verse number="24">បន្ទាប់​មក​ទៀត នឹង​ដល់​អវសានកាល គឺ​នៅ​ពេល​នោះ ព្រះគ្រិស្ដ​នឹង​ប្រគល់​ព្រះរាជ្យ*​ថ្វាយ​ព្រះជាម្ចាស់​ជា​ព្រះបិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ​អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។</verse>
				<verse number="25">ព្រះគ្រិស្ដ​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​ព្រះជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ ។</verse>
				<verse number="26">សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។</verse>
				<verse number="27">ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះបាទា ​របស់​ព្រះគ្រិស្ដ​រួច​ស្រេច​ហើយ។ ក៏​ប៉ុន្តែ កាល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​អោយ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះគ្រិស្ដ​នោះ​ទេ ទ្រង់​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះគ្រិស្ដ​ឡើយ។</verse>
				<verse number="28">លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះគ្រិស្ដ​ហើយ ទើប​ព្រះបុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះបិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​អោយ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​អោយ​ព្រះជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។</verse>
				<verse number="29">ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សំរាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក សំរាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី?</verse>
				<verse number="30">រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់ គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ?</verse>
				<verse number="31">បង​ប្អូន​អើយ​រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បង​ប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះគ្រិស្ដយេស៊ូ ជា​ព្រះអម្ចាស់​របស់​យើង​ស្រាប់​ហើយ។</verse>
				<verse number="32">ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ នៅ​ក្រុង​អេភេសូ​បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក​យើង​មុខ​តែ​ស្លាប់​មិន​ខាន ។</verse>
				<verse number="33">សូម​បង​ប្អូន​កុំ​ភាន់ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​អោយ​ខូច​ទម្លាប់​ល្អ”។</verse>
				<verse number="34">ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន មិន​ស្គាល់​ព្រះជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​អោយ​បង​ប្អូន​ខ្មាស​ខ្លួន។</verse>
				<verse number="35">ប្រហែល​ជា​មាន​ម្នាក់​ចង់​សួរ​ថាៈ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។</verse>
				<verse number="36">មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ស្លាប់​សិន។</verse>
				<verse number="37">គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ</verse>
				<verse number="38">ប៉ុន្តែ ព្រះជាម្ចាស់​ប្រទាន​អោយ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​អោយ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។</verse>
				<verse number="39">រីឯ​សត្វ​លោក​ទាំង​អស់ ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។</verse>
				<verse number="40">រូប​កាយ​នៅ​ស្ថានសួគ៌ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថានសួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។</verse>
				<verse number="41">ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។</verse>
				<verse number="42">ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។</verse>
				<verse number="43">រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរីរុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធានុភាព។</verse>
				<verse number="44">រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​ជា​រូប​កាយ​ធម្មជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះវិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្មជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។</verse>
				<verse number="45">ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត» ។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់​ បាន​ទៅ​ជា​ព្រះវិញ្ញាណ​ដែល​ផ្ដល់​ជីវិត។</verse>
				<verse number="46">មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះវិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្មជាតិ​វិញ​ឯណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះវិញ្ញាណ កើត​មក​តាម​ក្រោយ។</verse>
				<verse number="47">មនុស្ស​ទី​មួយ កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ​កើត​មក​ពី​ស្ថាន​បរមសុខ*។</verse>
				<verse number="48">អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរមសុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរមសុខ​ដែរ។</verse>
				<verse number="49">យើង​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់​ទ្រាយ ដូច​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="50">បង​ប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម ពុំ​អាច​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​បាន​ដែរ។</verse>
				<verse number="51">ខ្ញុំ​សូម​ជំរាប​បង​ប្អូន​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ទាំង​អស់​គ្នា</verse>
				<verse number="52">ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ដែរ</verse>
				<verse number="53">ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​ត្រូវ​ទទួល​យក​ភាព​អមតៈ។</verse>
				<verse number="54">នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ​បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះបន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សំរេច​គឺ​ថាៈ «ជ័យជំនះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ! ​</verse>
				<verse number="55">មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?» ​។</verse>
				<verse number="56">ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​ក្រឹត្យវិន័យ*​។</verse>
				<verse number="57">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​អោយ​យើង​មាន​ជ័យជំនះ ដោយសារ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*។</verse>
				<verse number="58">ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹងប៉ឹង​មាំមួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ អោយ​បាន​ចំរើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះអម្ចាស់​ទាំង​នឿយហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។</verse>
			</chapter>
			<chapter number="16">
				<verse number="1">រីឯ​ការ​រៃ​ប្រាក់ ផ្ញើ​ទៅ​ជូន​បង​ប្អូន​នៅ​យេរូសាឡឹម​វិញ សូម​បង​ប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែផ្ដាំ​ដល់​ក្រុមជំនុំ​នានា នៅ​ស្រុក​កាឡាទី​ដែរ</verse>
				<verse number="2">គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បង​ប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​អោយ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន​មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។</verse>
				<verse number="3">កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បង​ប្អូន​ជ្រើស​រើស អោយ​យក​អំណោយ​ទាន​នេះ​ទៅ​ក្រុង​យេរូសាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។</verse>
				<verse number="4">បើ​យល់​ឃើញ​ថា​គួរ​អោយ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។</verse>
				<verse number="5">ពេល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន)។</verse>
				<verse number="6">ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បង​ប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។</verse>
				<verse number="7">លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បង​ប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះអម្ចាស់​អនុញ្ញាត​អោយ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បាន​យូរ​ក្រែល​បន្តិច។</verse>
				<verse number="8">ក៏​ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហាសិប</verse>
				<verse number="9">ដ្បិត​ទ្វារ​បើក​ចំហ​យ៉ាង​ធំ សំរាប់​អោយ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។</verse>
				<verse number="10">ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បង​ប្អូន​រាក់ទាក់​ទទួល​គាត់ កុំ​អោយ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បង​ប្អូន ដ្បិត​គាត់​ធ្វើ​ការ​បំរើ​ព្រះអម្ចាស់​ដូច​ខ្ញុំ​ដែរ។</verse>
				<verse number="11">ហេតុ​នេះ កុំ​អោយ​មាន​នរណា​ម្នាក់​មើលងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោមជ្រែង​គាត់ អោយ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខសាន្ត​ផង ដ្បិត​ខ្ញុំ និង​បង​ប្អូន​នៅ​ទី​នោះ​រង់ចាំ​គាត់។</verse>
				<verse number="12">រីឯ​លោក​អប៉ូឡូស​វិញ ខ្ញុំ​បាន​ដាស់​តឿន​គាត់​ជា​រឿយៗ​អោយ​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន ទាំង​នាំ​បង​ប្អូន​ឯ​ទៀតៗ​មក​ជា​មួយ​ផង ក៏​ប៉ុន្តែ គាត់​ពុំ​ទាន់​បាន​សំរេច​ចិត្ត​ថា នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គាត់​នឹង​អញ្ជើញ​មក នៅ​ពេល​ណា​ឱកាស​ហុច​អោយ។</verse>
				<verse number="13">ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​អោយ​បាន​ខ្ជាប់ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំមួន​ឡើង។</verse>
				<verse number="14">ក្នុង​ចំណោម​បង​ប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="15">បង​ប្អូន​អើយ ខ្ញុំ​សូម​ផ្ដែផ្ដាំ​បង​ប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បំរើ​ប្រជាជន​ដ៏វិសុទ្ធ។</verse>
				<verse number="16">ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយហត់ រួម​ជា​មួយ​បង​ប្អូន​ទាំង​នេះ​ដែរ។</verse>
				<verse number="17">ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផាណាស លោក​ភ័រទីណាទូស និង​លោក​អខៃគូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​អោយ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត</verse>
				<verse number="18">ព្រោះ​គេ​បាន​សំរាល​ទុក្ខ​ខ្ញុំ ដូច​គេ​បាន​សំរាល​ទុក្ខ​បង​ប្អូន​ដែរ។ ហេតុ​នេះ សូម​បង​ប្អូន​គោរព​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​ផង។</verse>
				<verse number="19">ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​អាស៊ី សូម​ជំរាប​សួរ​មក​បង​ប្អូន។ លោក​អគីឡា និង​នាង​ព្រីស៊ីល​ ព្រម​ទាំង​ក្រុមជំនុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ដែរ។</verse>
				<verse number="20">បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ទី​នេះ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។ សូម​បង​ប្អូន​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធស្នាល​ផង​។</verse>
				<verse number="21">ខ្ញុំ ប៉ូល សរសេរ​ពាក្យ​ជំរាប​សួរ​នេះ​មក​បង​ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។</verse>
				<verse number="22">បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះអម្ចាស់ អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ម៉ារ៉ាណាថា​!</verse>
				<verse number="23">សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ!</verse>
				<verse number="24">ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា ក្នុង​ព្រះគ្រិស្ដ*យេស៊ូ។</verse>
			</chapter>
		</book>
		<book number="47">
			<chapter number="1">
				<verse number="1">ខ្ញុំ​ប៉ូល ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តែងតាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និង​លោក​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស និង​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។</verse>
				<verse number="2">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន!</verse>
				<verse number="3">សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ ជា​អម្ចាស់​នៃ​យើង។ ព្រះអង្គ​ជា​ព្រះបិតា​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តាករុណា និង​ជា​ព្រះ​ដែល​ជួយ​សំរាល​ទុក្ខ​គ្រប់​បែប​យ៉ាង​ទាំង​អស់។</verse>
				<verse number="4">ព្រះអង្គ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​អោយ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។</verse>
				<verse number="5">យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះគ្រិស្ដ​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះគ្រិស្ដ កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="6">បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​អោយ​ព្រះអង្គ​សំរាល​ទុក្ខ និង​សង្គ្រោះ​បង​ប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​អោយ​បង​ប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​អោយ​បង​ប្អូន​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។</verse>
				<verse number="7">ដូច្នេះ កាល​ណា​យើង​គិត​ពី​បង​ប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ដោយ​ដឹង​ថា បង​ប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បង​ប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។</verse>
				<verse number="8">បង​ប្អូន​អើយ យើង​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។</verse>
				<verse number="9">យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​អោយ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ។</verse>
				<verse number="10">ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ​យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។</verse>
				<verse number="11">រីឯ​បង​ប្អូន​វិញ បង​ប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូលអង្វរ​ព្រះជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោសប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូលអង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះគុណ​ព្រះអង្គ​អំពី​យើង​ដែរ។</verse>
				<verse number="12">សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយាបថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ដោយ​ចិត្ត​ស្មោះ​សរ​ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ​តែ​ធ្វើ​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​យើង​បាន​ខ្ពស់​មុខ។</verse>
				<verse number="13">យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បង​ប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បង​ប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន</verse>
				<verse number="14">ដូច​បង​ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​អោយ​បង​ប្អូន​ខ្ពស់​មុខ ហើយ​បង​ប្អូន​ក៏​នឹង​ធ្វើ​អោយ​យើង​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះអម្ចាស់យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។</verse>
				<verse number="15">ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុតមាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​អោយ​ព្រះជាម្ចាស់​ប្រោសប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។</verse>
				<verse number="16">បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បង​ប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេដូន​មក​រក​បង​ប្អូន​វិញ ដើម្បី​អោយ​បង​ប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។</verse>
				<verse number="17">ខ្ញុំ​សំរេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សំរេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គំរោងការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ​ ដូច្នេះ?</verse>
				<verse number="18">មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បង​ប្អូន ដោយ​ពោល​ពាក្យ​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ</verse>
				<verse number="19">ដ្បិត​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ​ប្រកាស​ក្នុង​ចំណោម​បង​ប្អូន​នោះ ព្រះអង្គ​មិន​ប្រែប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។</verse>
				<verse number="20">ព្រះគ្រិស្ដ​បាន​ធ្វើ​អោយ​ព្រះបន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​បាន​សំរេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះជាម្ចាស់ តាម​រយៈ​ព្រះគ្រិស្ដ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="21">គឺ​ព្រះជាម្ចាស់​ហើយ ដែល​ប្រទាន​អោយ​យើង និង​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់ខ្ជួន​លើ​ព្រះគ្រិស្ដ ព្រម​ទាំង​បាន​ចាក់​ប្រេង​លើ​យើង​ផង</verse>
				<verse number="22">ហើយ​ព្រះអង្គ​ក៏​បាន​ដៅ​សញ្ញា​សំគាល់​របស់​ព្រះអង្គ​លើ​យើង និង​ប្រទាន​ព្រះវិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។</verse>
				<verse number="23">ខ្ញុំ​សូម​ជំរាប​បង​ប្អូន ដោយ​មាន​ព្រះជាម្ចាស់​ជា​សាក្សី​ថា ហេតុ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទៅ​ក្រុង​កូរិនថូស​នោះ គឺ​មក​ពី​ខ្ញុំ​យោគយល់​ដល់​បង​ប្អូន (បើ​មិន​ពិត​ទេ​សូម​ព្រះអង្គ​ផ្ដាច់​ជីវិត​ខ្ញុំ​ចុះ)។</verse>
				<verse number="24">យើង​មិន​ចង់​ត្រួតត្រា​លើ​ជំនឿ​របស់​បង​ប្អូន​ទេ ដ្បិត​ជំនឿ​របស់​បង​ប្អូន​មាំមួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ដូច្នេះ ខ្ញុំ​សំរេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បង​ប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។</verse>
				<verse number="2">បើ​ខ្ញុំ​ធ្វើ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​អោយ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​អោយ​ព្រួយ​ចិត្ត​នោះ?</verse>
				<verse number="3">សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​អោយ​ខ្ញុំ​ព្រួយ​ចិត្ត នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​អោយ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​អោយ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។</verse>
				<verse number="4">ខ្ញុំ​សរសេរ​មក​បង​ប្អូន ទាំង​តឹង​ទ្រូង ទាំង​ពិបាក​ចិត្ត ទាំង​ស្រក់​ទឹក​ភ្នែក តែ​មិន​មែន​ចង់​ធ្វើ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត​ទេ គឺ​ចង់​សំដែង​អោយ​បង​ប្អូន​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់​របស់​ខ្ញុំ​ចំពោះ​បង​ប្អូន។</verse>
				<verse number="5">ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​អោយ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​អោយ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​អោយ​បង​ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​អោយ​បង​ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។</verse>
				<verse number="6">បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។</verse>
				<verse number="7">សូម​បង​ប្អូន​អត់ទោស​អោយ​គាត់ និង​លើក​ទឹក​ចិត្ត​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក​រហូត​ដល់​ទៅ​អស់​សង្ឃឹម។</verse>
				<verse number="8">ដូច្នេះ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ធ្វើ​យ៉ាង​ណា បង្ហាញ​អោយ​ឃើញ​ថា​បង​ប្អូន​ស្រឡាញ់​គាត់។</verse>
				<verse number="9">ខ្ញុំ​សរសេរ​មក ដើម្បី​ល​ចិត្ត​បង​ប្អូន​មើល ចង់​ដឹង​ថា តើ​បង​ប្អូន​ពិត​ជា​ស្ដាប់​តាម​សេចក្ដី​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​ឬ​យ៉ាង​ណា។</verse>
				<verse number="10">បើ​បង​ប្អូន​លើកលែង​ទោស​អោយ​អ្នក​ណា ខ្ញុំ​ក៏​លើកលែង​ទោស​អោយ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់ទោស​អោយ​នរណា​ម្នាក់) ខ្ញុំ​លើកលែង​ទោស​អោយ​គេ ព្រោះ​តែ​បង​ប្អូន ដោយ​ខ្ញុំ​យល់​ដល់​ព្រះគ្រិស្ដ</verse>
				<verse number="11">ដើម្បី​កុំ​អោយ​យើង​ចាញ់​បោក​មារ*​សាតាំង ដ្បិត​យើង​ស្គាល់​គំរោងការ​របស់​វា​ស្រាប់​ហើយ។</verse>
				<verse number="12">ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ ទោះ​បី​ព្រះអម្ចាស់​បាន​បើក​ឱកាស​អោយ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ត​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។</verse>
				<verse number="13">ហេតុ​នេះ ខ្ញុំ​ក៏​លា​ពួក​បង​ប្អូន​នៅ​ក្រុង​ត្រូអាស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេដូន។</verse>
				<verse number="14">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ប្រទាន​អោយ​យើង​មាន​ជ័យជំនះ រួម​ជា​មួយ​ព្រះគ្រិស្ដ​ជានិច្ច។ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​ព្រះអង្គ តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិសទី!។</verse>
				<verse number="15">ចំពោះ​ព្រះជាម្ចាស់ គឺ​យើង​នេះ​ហើយ​ជា​ក្លិន​ក្រអូប​របស់​ព្រះគ្រិស្ដ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស​អន្តរាយ។</verse>
				<verse number="16">ចំពោះ​អ្នក​វិនាស យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​អោយ​គេ​ស្លាប់ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត ដែល​នាំ​អោយ​គេ​មាន​ជីវិត។ តើ​នរណា​មាន​សមត្ថភាព អាច​នឹង​បំពេញ​កិច្ចការ​នេះ​បាន?</verse>
				<verse number="17">យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​សុទ្ធ​ចិត្ត ក្នុង​នាម​ព្រះជាម្ចាស់ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ និង​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ដ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">តើ​យើង​ចាប់​ផ្ដើម​តែងតាំង​ខ្លួន​ឯង​សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែងតាំង​មក​ជូន​បង​ប្អូន ឬ​សុំ​លិខិត​តែងតាំង​ពី​បង​ប្អូន​វិញ?</verse>
				<verse number="2">បង​ប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។</verse>
				<verse number="3">បង​ប្អូន​ពិត​ជា​លិខិត​របស់​ព្រះគ្រិស្ដ*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បង​ប្អូន។</verse>
				<verse number="4">យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុតមាំ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះគ្រិស្ដ​នេះ​ហើយ។</verse>
				<verse number="5">យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះជាម្ចាស់​ឯណោះ​ដែល​ប្រទាន​អោយ​យើង​មាន​សមត្ថភាព​អាច​ធ្វើ​បាន។</verse>
				<verse number="6">ព្រះអង្គ​ក៏​ប្រទាន​អោយ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​បំរើ​សម្ពន្ធមេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធមេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះវិញ្ញាណ​វិញ ដ្បិត​ក្រឹត្យវិន័យ*​ដែល​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​បណ្ដាល​អោយ​ស្លាប់ រីឯ​ព្រះវិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។</verse>
				<verse number="7">ក្រឹត្យវិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរីរុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរីរុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរីរុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បំរើ​ក្រឹត្យវិន័យ​ដែល​បណ្ដាល​អោយ​ស្លាប់​នេះ មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ</verse>
				<verse number="8">ចុះ​ទំរាំ​បើ​មុខងារ​បំរើ​ព្រះវិញ្ញាណ​វិញ តើ​នឹង​មាន​សិរីរុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?</verse>
				<verse number="9">ប្រសិន​បើ​មុខងារ​ដែល​ធ្វើ​អោយ​មនុស្ស​ទទួល​ទោស មាន​សិរីរុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខងារ​ដែល​ធ្វើ​អោយ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹងរឹត​តែ​មាន​សិរីរុងរឿង ប្រសើរ​លើសលប់​យ៉ាង​ណា​ទៅ​ទៀត?</verse>
				<verse number="10">ប្រសិន​បើ​យើង​ប្រៀបធៀប​សិរីរុងរឿង​ពី​សម័យ​ដើម និង​សិរីរុងរឿង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នា​បច្ចុប្បន្នកាល​នេះ យើង​នឹង​ឃើញ​ថា​សិរីរុងរឿង​ពី​ដើម ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។</verse>
				<verse number="11">ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិតស្ថេរ​មាន​សិរីរុងរឿង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិតស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរីរុងរឿង​យ៉ាង​ណា​ទៅ?</verse>
				<verse number="12">ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ​ដែរ។</verse>
				<verse number="13">យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិតស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។</verse>
				<verse number="14">ប៉ុន្តែ គំនិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធមេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដ ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។</verse>
				<verse number="15">មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​អោយ​យល់</verse>
				<verse number="16">ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះអម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ»</verse>
				<verse number="17">ដ្បិត​ព្រះអម្ចាស់​ជា​ព្រះវិញ្ញាណ នៅ​ទី​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​នៅ​ទី​នោះ ក៏​មាន​សេរីភាព​ដែរ។</verse>
				<verse number="18">យើង​ទាំង​អស់​គ្នា ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​អោយ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរីរុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​។</verse>
			</chapter>
			<chapter number="4">
				<verse number="1">បើ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​មេត្តាករុណា ប្រគល់​មុខងារ​នេះ​មក​អោយ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ។</verse>
				<verse number="2">យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​អោយ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​អោយ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​អោយ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។</verse>
				<verse number="3">ប្រសិន​បើ​អត្ថន័យ​នៃ​ដំណឹងល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ</verse>
				<verse number="4">ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​អោយ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​អោយ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹងល្អ របស់​ព្រះគ្រិស្ដ​ជា​តំណាង​ របស់​ព្រះជាម្ចាស់​នោះ​ឡើយ។</verse>
				<verse number="5">យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បំរើ​បង​ប្អូន ព្រោះ​តែ​ព្រះយេស៊ូ​នេះ​ហើយ។</verse>
				<verse number="6">ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា «ចូរ​អោយ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​អោយ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះភក្ត្រ​របស់​ព្រះគ្រិស្ដ​ដែរ។</verse>
				<verse number="7">យើង​មាន​មុខងារ​ដ៏​ប្រសើរ​​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​អោយ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធានុភាព​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។</verse>
				<verse number="8">គេ​សង្កត់សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័លច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច</verse>
				<verse number="9">គេ​បៀតបៀន​យើង​មែន តែ​ព្រះជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។</verse>
				<verse number="10">ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​​របស់​ព្រះយេស៊ូ​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។</verse>
				<verse number="11">ព្រោះ​តែ​ព្រះយេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច ដើម្បី​អោយ​គេ​ឃើញ​ព្រះជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង​ដែល​តែងតែ​ស្លាប់។</verse>
				<verse number="12">ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង​ប្អូន​វិញ បង​ប្អូន​ចេះ​តែ​មាន​ជីវិត​ចំរើន​ឡើង។</verse>
				<verse number="13">ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​អោយ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។</verse>
				<verse number="14">យើង​ដឹង​ថា ព្រះអង្គ​ដែល​បាន​ប្រោស​ព្រះអម្ចាស់​យេស៊ូ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​អោយ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះយេស៊ូ​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​ព្រះអង្គ រួម​ជា​មួយ​បង​ប្អូន​ថែម​ទៀត​ផង។</verse>
				<verse number="15">ហេតុការណ៍​ទាំង​នេះ​កើត​ឡើង ជា​ប្រយោជន៍​ដល់​បង​ប្អូន គឺ​អោយ​ព្រះគុណ​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​អោយ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​ព្រះគុណ​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="16">ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជំរៅ​ចិត្ត​យើង​កាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ</verse>
				<verse number="17">ដ្បិត​ទុក្ខ​លំបាក​បន្តិចបន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដងម្កាល​នោះ ធ្វើ​អោយ​យើង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់ ជា​សិរីរុងរឿង​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។</verse>
				<verse number="18">ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិតស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។</verse>
			</chapter>
			<chapter number="5">
				<verse number="1">យើង​ដឹង​ហើយ​ថា រូប​កាយ​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ជំរក​មួយ​ដែល​ត្រូវ​រលាយ​សូន្យ​ទៅ តែ​យើង​មាន​វិមាន​មួយ​នៅ​ស្ថាន​បរមសុខ* ជា​លំនៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​ពុំ​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​ឡើយ គឺ​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="2">ឥឡូវ​នេះ យើង​តែងតែ​ត្អូញត្អែរ​សង្វាត​ចង់​បាន​រូប​កាយ​សួគ៌​មក​គ្រប​ពី​លើ​រូប​កាយ​នេះ​ថែម​ទៀត</verse>
				<verse number="3">គឺ​អោយ​តែ​យើង​បាន​រូប​កាយ​ថ្មី ប្រសើរ​ជា​ជាង​គ្មាន។</verse>
				<verse number="4">ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញត្អែរ និង​ពិបាក​ចិត្ត។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​អោយ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។</verse>
				<verse number="5">ព្រះជាម្ចាស់​ផ្ទាល់​បាន​តំរូវ​អោយ​យើង​ផ្លាស់​ប្រែ​ដូច្នេះ ព្រះអង្គ​ក៏​បាន​ប្រទាន​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ផង​ដែរ។</verse>
				<verse number="6">ដូច្នេះ យើង​មាន​ចិត្ត​ក្លាហាន​ជានិច្ច។ យើង​ដឹង​ថា​ដរាប​ណា​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់</verse>
				<verse number="7">ដ្បិត​យើង​ដើរ​ដោយ​មាន​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​នោះ​ទេ។</verse>
				<verse number="8">យើង​មាន​ចិត្ត​ក្លាហាន យើង​ចូល​ចិត្ត​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​ព្រះអម្ចាស់​ប្រសើរ​ជាង។</verse>
				<verse number="9">ទោះ​បី​យើង​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ ឬ​ក៏​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ​ក្ដី យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ</verse>
				<verse number="10">ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះគ្រិស្ដ ដើម្បី​អោយ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី។</verse>
				<verse number="11">ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ហើយ យើង​ក៏​ខិតខំ​ណែនាំ​មនុស្ស​លោក​អោយ​ជឿ​ដែរ។ ព្រះជាម្ចាស់​ស្គាល់​ចិត្ត​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ត​យើង​ដែរ)។</verse>
				<verse number="12">យើង​មិន​តែងតាំង​ខ្លួន​ឯង នៅ​ចំពោះ​មុខ​បង​ប្អូន​សា​ជា​ថ្មី​ទៀត​ទេ តែ​យើង​ជូន​ឱកាស​អោយ​បង​ប្អូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​យើង​វិញ ដើម្បី​អោយ​បង​ប្អូន​អាច​ឆ្លើយ​តប នឹង​អស់​អ្នក​ដែល​អួត​ខ្លួន​តែ​ពី​អ្វីៗ​នៅ​ខាង​ក្រៅ ហើយ​មិន​គិត​ពី​អ្វីៗ​ក្នុង​ចិត្ត​ទេ។</verse>
				<verse number="13">ប្រសិន​បើ​គេ​ថា យើង​ជា​មនុស្ស​វង្វេង​ស្មារតី នោះ​យើង​វង្វេង​ស្មារតី​ព្រោះ​តែ​ព្រះជាម្ចាស់ ហើយ​ប្រសិន​បើ​គេ​ថា​យើង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ នោះ​យើង​ដឹង​ខុស​ត្រូវ​ព្រោះ​តែ​បង​ប្អូន</verse>
				<verse number="14">ដ្បិត​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន​ជំរុញ​យើង ដោយ​យើង​យល់​ឃើញ​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​សំរាប់​មនុស្ស​ទាំង​អស់ នោះ​មនុស្ស​ទាំង​អស់​ក៏​ដូច​ជា​បាន​ស្លាប់​ដែរ។</verse>
				<verse number="15">ព្រះអង្គ​បាន​សោយ​ទិវង្គត​សំរាប់​មនុស្ស​ទាំង​អស់ ដើម្បី​អោយ​អស់​អ្នក​ដែល​មាន​ជីវិត លែង​រស់​សំរាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សំរាប់​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សំរាប់​គេ។</verse>
				<verse number="16">ដូច្នេះ ពី​ពេល​នេះ​ត​ទៅ​យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ តាម​របៀប​មុន​ទៀត​ឡើយ។</verse>
				<verse number="17">ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះគ្រិស្ដ អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។</verse>
				<verse number="18">ការ​ទាំង​នេះ​កើត​មក​ពី​ព្រះជាម្ចាស់ ដែល​សំរុះសំរួល​យើង​អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយសារ​ព្រះគ្រិស្ដ ហើយ​ប្រទាន​អោយ​យើង​មាន​មុខងារ​សំរុះសំរួល​មនុស្សម្នា​អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។</verse>
				<verse number="19">នៅ​ក្នុង​អង្គ​ព្រះគ្រិស្ដ ព្រះជាម្ចាស់​បាន​សំរុះសំរួល​មនុស្ស​លោក​អោយ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះបន្ទូល​នៃ​ការ​សំរុះសំរួល​នេះ​មក​ក្នុង​យើង​ដែរ។</verse>
				<verse number="20">ដូច្នេះ យើង​ជា​ទូត​របស់​ព្រះគ្រិស្ដ គឺ​ដូច​ជា​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ដាស់​តឿន​បង​ប្អូន តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះគ្រិស្ដ​ថា ទុក​អោយ​ព្រះជាម្ចាស់​សំរុះសំរួល​បង​ប្អូន អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។</verse>
				<verse number="21">ព្រះគ្រិស្ដ​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សំរាប់​យើង ដើម្បី​ប្រោស​យើង​អោយ​បាន​សុចរិត*​រួម​ជា​មួយ​ព្រះគ្រិស្ដ​ដែរ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់ យើង​សូម​ទូន្មាន​បង​ប្អូន​ថា កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ</verse>
				<verse number="2">ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា: «យើង​បាន​ឆ្លើយ​តប​មក​អ្នក នៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើង សង្គ្រោះ​មនុស្ស​លោក ​»។ គ្រា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!</verse>
				<verse number="3">យើង​មិន​ចង់​អោយ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​អោយ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​អោយ​គេ​បន្ទោស​មុខងារ​របស់​យើង។</verse>
				<verse number="4">ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ</verse>
				<verse number="5">គេ​វាយដំ​យើង គេ​ឃុំឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។</verse>
				<verse number="6">យើង​តាំង​ខ្លួន​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះជាម្ចាស់ ដោយ​មាន​ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុតត្បុត</verse>
				<verse number="7">ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ</verse>
				<verse number="8">ទាំង​ទ្រាំទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។</verse>
				<verse number="9">គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណកម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។</verse>
				<verse number="10">គេ​ធ្វើ​អោយ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជានិច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។</verse>
				<verse number="11">បង​ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់លៀម​អ្វី​ឡើយ</verse>
				<verse number="12">យើង​មិន​ចង្អៀតចង្អល់​ចំពោះ​បង​ប្អូន​ទេ គឺ​បង​ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀតចង្អល់។</verse>
				<verse number="13">ខ្ញុំ​និយាយ​មក​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង​ប្អូន​មាន​ចិត្ត​ទូលាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូលាយ​ចំពោះ​បង​ប្អូន​ដែរ។</verse>
				<verse number="14">សូម​កុំ​សេពគប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?</verse>
				<verse number="15">តើ​ព្រះគ្រិស្ដ* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា?</verse>
				<verse number="16">តើ​ព្រះវិហារ*​របស់​ព្រះជាម្ចាស់ និង​ព្រះក្លែងក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ របស់​យើង» ​។</verse>
				<verse number="17">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថាៈ «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​អោយ​ដាច់​ពី​ពួក​គេ កុំ​ប៉ះពាល់​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា</verse>
				<verse number="18">យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ​។</verse>
			</chapter>
			<chapter number="7">
				<verse number="1">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ* ចាក​ផុត​ពី​សៅហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​អោយ​បាន​វិសុទ្ធ*​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។</verse>
				<verse number="2">សូម​បង​ប្អូន​យល់​ចិត្ត​យើង​ផង! យើង​ពុំ​បាន​បោក​ប្រាស់​នរណា ពុំ​បាន​ធ្វើ​អោយ​នរណា​ហិនហោច ឬ​ក៏​កេងប្រវ័ញ្ច​នរណា​ម្នាក់​ឡើយ។</verse>
				<verse number="3">ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ចោទ​ប្រកាន់​បង​ប្អូន​ទេ ដ្បិត​ខ្ញុំ​បាន​ជំរាប​បង​ប្អូន​រួច​ស្រេច​ហើយ​ថា យើង​ស្រឡាញ់​បង​ប្អូន និង​ស៊ូ​ស្លាប់​រស់​ជា​មួយ​បង​ប្អូន​ជានិច្ច។</verse>
				<verse number="4">ខ្ញុំ​ទុក​ចិត្ត​លើ​បង​ប្អូន​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ខ្ពស់​មុខ ព្រោះ​តែ​បង​ប្អូន​ដែរ។ ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​យ៉ាង​ច្រើន ព្រម​ទាំង​មាន​អំណរ​សប្បាយ​ពន់​ប្រមាណ ទោះ​បី​យើង​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នេះ​ក៏​ដោយ។</verse>
				<verse number="5">តាំង​ពី​យើង​បាន​ទៅ​ដល់​ស្រុក​ម៉ាសេដូន រូប​កាយ​យើង​ពុំ​ដែល​បាន​សំរាក​សោះ​ឡើយ។ យើង​បាន​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង គឺ​ផ្នែក​ខាង​ក្រៅ គេ​ធ្វើ​បាប​យើង ហើយ​នៅ​ខាង​ក្នុង​ចិត្ត យើង​ចេះ​តែ​បារម្ភ។</verse>
				<verse number="6">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។</verse>
				<verse number="7">យើង​ធូរ​ចិត្ត មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បង​ប្អូន​បាន​សំរាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បង​ប្អូន​មាន​ចិត្ត​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បង​ប្អូន​បង្ហូរ​ទឹក​ភ្នែក​ព្រម​ទាំង​ឈឺឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។</verse>
				<verse number="8">ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន)</verse>
				<verse number="9">ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បង​ប្អូន​ព្រួយ​ចិត្ត​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​អោយ​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​បង​ប្អូន​ព្រួយ​ចិត្ត​ដូច្នេះ ស្រប​តាម​ព្រះជាម្ចាស់។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​អោយ​បង​ប្អូន​ខូច​ខាត​អ្វី​ឡើយ។</verse>
				<verse number="10">តាម​ពិត​ទុក្ខ​ព្រួយ​ស្រប​តាម​ព្រះជាម្ចាស់​បែប​នេះ តែងតែ​នាំ​អោយ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ ហើយ​យើង​មិន​ស្ដាយ​ក្រោយ​ឡើយ។ រីឯ​ទុក្ខ​ព្រួយ​តាម​បែប​លោកីយ៍​តែងតែ​នាំ​អោយ​ស្លាប់​វិញ។</verse>
				<verse number="11">សូម​គិត​មើល៍​ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បង​ប្អូន​យ៉ាង​ណា គឺ​បង​ប្អូន​មាន​ចិត្ត​ខ្នះខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បង​ប្អូន​ចេះ​សុំ​ទោស​ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច​មាន​ចិត្ត​ប៉ងប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺឆ្អាល ហើយ​បង​ប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ បង្ហាញ​អោយ​ឃើញ​ថា បង​ប្អូន​គ្មាន​សៅហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។</verse>
				<verse number="12">ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង​ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ត​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក​ដើម្បី​អោយ​បង​ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​ចំពោះ​យើង នៅ​មុខ​ព្រះជាម្ចាស់។</verse>
				<verse number="13">ការ​នេះ​ហើយ​ដែល​បាន​សំរាល​ទុក្ខ​យើង។ ប៉ុន្តែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​អោយ​ស្ងប់​ចិត្ត លែង​ព្រួយ​បារម្ភ។</verse>
				<verse number="14">ប្រសិន​បើ​ខ្ញុំ​បាន​ខ្ពស់​មុខ​បន្តិច ដោយ​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គាត់ ក៏​ខ្ញុំ​មិន​ខ្មាស​គាត់​ដែរ។ សេចក្ដី​ដែល​យើង​សរសើរ​ពី​បង​ប្អូន​ប្រាប់​លោក​ទីតុស គាត់​នឹង​ឃើញ​ថា​ជា​ការ​ពិត​មែន ដូច​យើង​ធ្លាប់​តែ​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ប្រាប់​បង​ប្អូន ស្រប​តាម​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។</verse>
				<verse number="15">ពេល​គាត់​នឹក​ឃើញ​ថា បង​ប្អូន​ទាំង​អស់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់ និង​ទទួល​គាត់​ដោយ​គោរព​កោត​ខ្លាច​ញាប់ញ័រ​ផង​នោះ គាត់​មាន​ចិត្ត​ស្រឡាញ់​បង​ប្អូន​រឹត​តែ​ខ្លាំង​ឡើងៗ។</verse>
				<verse number="16">ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ត​បង​ប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។</verse>
			</chapter>
			<chapter number="8">
				<verse number="1">បង​ប្អូន​អើយ យើង​សូម​ជំរាប​បង​ប្អូន​អំពី​ព្រះគុណ ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុមជំនុំ*​នានា នៅ​ស្រុក​ម៉ាសេដូន</verse>
				<verse number="2">គឺ​ទោះ​បី​បង​ប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃលែង ហើយ​ទោះ​បី​គេ​ក្រ​តោកយ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​ដ៏​លើសលប់​ដែរ។</verse>
				<verse number="3">បង​ប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។</verse>
				<verse number="4">ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្តា​អនុញ្ញាត អោយ​គេ​ចូល​រួម​បំរើ​ការងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជាជន​ដ៏វិសុទ្ធ​។</verse>
				<verse number="5">គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះអម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បំរើ​យើង ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស អោយ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បង​ប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។</verse>
				<verse number="7">បង​ប្អូន​បាន​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួនវោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។</verse>
				<verse number="8">ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បង​ប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បង​ប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ</verse>
				<verse number="9">ដ្បិត​បង​ប្អូន​ស្គាល់​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*​ស្រាប់​ហើយ គឺ​ព្រះអង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ទ្រង់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ។</verse>
				<verse number="10">ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បង​ប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បង​ប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បង​ប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។</verse>
				<verse number="11">ដូច្នេះ សូម​បង​ប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បង​ប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​អោយ​បាន​សំរេច​ជា​ស្ថាពរ តាម​សមត្ថភាព​ដែល​បង​ប្អូន​មាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="12">កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។</verse>
				<verse number="13">ក៏​ប៉ុន្តែ មិន​ត្រូវ​អោយ​បង​ប្អូន​ជួយ​អ្នក​ដទៃ រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​អោយ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។</verse>
				<verse number="14">ក្នុង​កាលៈទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បង​ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង​ប្អូន​យក​ទៅ​ផ្គត់ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង​ប្អូន​ខ្វះ​ខាត​គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់ផ្គង់​បង​ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា</verse>
				<verse number="15">ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថាៈ «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិចបន្តួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ» ។</verse>
				<verse number="16">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អោយ​លោក​ទីតុស​មាន​ចិត្ត​ខ្នះខ្នែង​ចង់​ជួយ​បង​ប្អូន​ដូច​យើង​ដែរ</verse>
				<verse number="17">ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះខ្នែង​សំរេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន។</verse>
				<verse number="18">យើង​បាន​ចាត់​បង​ប្អូន​ម្នាក់​អោយ​មក​ជា​មួយ​គាត់ គឺ​បង​ប្អូន​ម្នាក់​ដែល​ក្រុមជំនុំ*​ទាំង​អស់​កោត​សរសើរ​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ*។</verse>
				<verse number="19">មិន​តែ​ប៉ុណ្ណោះ​សោត ក្រុមជំនុំ​បាន​ជ្រើស​រើស​គាត់ អោយ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអម្ចាស់ និង​ដើម្បី​សំដែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។</verse>
				<verse number="20">យើង​ចង់​ចៀស​វាង​មិន​អោយ​គេ​រិះ​គន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ</verse>
				<verse number="21">ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។</verse>
				<verse number="22">យើង​បាន​ចាត់​បង​ប្អូន​យើង​ម្នាក់​ទៀត​អោយ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បងល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា​គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បង​ប្អូន​ខ្លាំង​ណាស់។</verse>
				<verse number="23">ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បំរើ​បង​ប្អូន។ រីឯ​បង​ប្អូន​ពីរ​នាក់​ទៀត ជា​តំណាង​របស់​ក្រុមជំនុំ និង​ជា​សិរីរុងរឿង​របស់​ព្រះគ្រិស្ដ។</verse>
				<verse number="24">ដូច្នេះ សូម​បង​ប្អូន​សំដែង​អោយ​ក្រុមជំនុំ​នានា​ឃើញ​ថា បង​ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ចំពោះ​រឿង​ផ្ញើ​ជំនួយ​ទៅ​ជូន​ប្រជាជន​ដ៏វិសុទ្ធ​នោះ មិន​បាច់​អោយ​ខ្ញុំ​សរសេរ​ជំរាប​បង​ប្អូន​ទេ</verse>
				<verse number="2">ខ្ញុំ​ស្គាល់​ឆន្ទៈ​ល្អ​របស់​បង​ប្អូន​ស្រាប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​អ្នក​ស្រុក​ម៉ាសេដូន​ថា «បង​ប្អូន​នៅ​ស្រុក​អាខៃ​បាន​រៀបចំ​ខ្លួន​ជា​ស្រេច តាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ»។ ចិត្ត​ខ្នះខ្នែង​របស់​បង​ប្អូន​បាន​ជំរុញ​អ្នក​ឯ​ទៀត​ជា​ច្រើន អោយ​មាន​ចិត្ត​ស្ទុះស្ទា​ឡើង។</verse>
				<verse number="3">ខ្ញុំ​បាន​ចាត់​ពួក​បង​ប្អូន​ខ្លះ​មក ដើម្បី​អោយ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង​ប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។</verse>
				<verse number="4">ប្រសិន​បើ​បង​ប្អូន​នៅ​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​ខ្ញុំ ហើយ​ឃើញ​ថា​បង​ប្អូន​មិន​ទាន់​រៀបចំ​ខ្លួន​ទេ​នោះ មិន​ត្រឹម​តែ​យើង​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​អាម៉ាស់​មុខ បង​ប្អូន​ក៏​នឹង​ត្រូវ​អាម៉ាស់​មុខ​ដែរ មក​ពី​យើង​ទុក​ចិត្ត​លើ​បង​ប្អូន​ខ្លាំង​ពេក។</verse>
				<verse number="5">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​អោយ​បង​ប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បង​ប្អូន​សន្យា​នោះ​អោយ​បាន​រួច​រាល់។ ការ​នេះ ស​អោយ​ឃើញ​ថា បង​ប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀតចង្អល់​ទេ។</verse>
				<verse number="6">សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។</verse>
				<verse number="7">ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សំរេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីករាយ។</verse>
				<verse number="8">ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរហៀរ​គ្រប់​យ៉ាង​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បង​ប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សំរាប់​ចែក​ទាន​ផង</verse>
				<verse number="9">ដូច​មាន​ចែង​ទុក​មក​ថាៈ «ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​អោយ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ រហូត​ត​រៀង​ទៅ» ។</verse>
				<verse number="10">ព្រះអង្គ​ដែល «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​អោយ​គេ​ផង​នោះ» ​ ទ្រង់​ក៏​ផ្គត់ផ្គង់​គ្រាប់​ពូជ​អោយ​បង​ប្អូន និង​អោយ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​អោយ​សេចក្ដី​សុចរិត​របស់​បង​ប្អូន បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។</verse>
				<verse number="11">ព្រះអង្គ​នឹង​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​អោយ​បង​ប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​គ្រប់​ចំពូក និង​អោយ​អ្នក​ឯ​ទៀតៗ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដោយ​យើង​ជួយ​គេ</verse>
				<verse number="12">ដ្បិត​មុខងារ​ប្រមូល​ប្រាក់​នេះ មិន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ជឿ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​គេ​អោយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ទៀត​ផង។</verse>
				<verse number="13">ពេល​គេ​យល់​តម្លៃ​នៃ​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​បង​ប្អូន​សំដែង​អោយ​គេ​ឃើញ​ថា បង​ប្អូន​ពិត​ជា​ប្រតិបត្តិ​តាម​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ​ដែល​បង​ប្អូន​ប្រកាស ហើយ​បង​ប្អូន​មាន​ចិត្ត​ទូលាយ ដោយ​យក​របស់​របរ​មក​ចែក​ជា​មួយ​ពួក​គេ និង​ជា​មួយ​មនុស្ស​ទាំង​អស់។</verse>
				<verse number="14">គេ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​តែ​ព្រះគុណ​ដ៏​ច្រើន​លើស​លុប​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​បង​ប្អូន។</verse>
				<verse number="15">សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ចំពោះ​ព្រះអំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ​រក​ថ្លែង​ពុំ​បាន។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫកពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹងរ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​ដោយ​ចិត្ត​ស្លូតបូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះគ្រិស្ដ*</verse>
				<verse number="2">ខ្ញុំ​សូម​អង្វរ​បង​ប្អូន​ថា កុំ​បង្ខំ​ចិត្ត​ខ្ញុំ​អោយ​បែរ​ទៅ​ជា​តឹងតែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។</verse>
				<verse number="3">ទោះ​បី​យើង​មាន​និស្ស័យ​ជា​មនុស្ស​ក៏​ដោយ ក៏​យើង​មិន​តយុទ្ធ​តាម​របៀប​មនុស្ស​លោកីយ៍​ដែរ</verse>
				<verse number="4">ដ្បិត​គ្រឿង​សស្រ្ដាវុធ​ដែល​យើង​ប្រើ មិន​មែន​ជា​អាវុធ​ខាង​របស់​មនុស្ស​ទេ គឺ​ជា​អាវុធ​ដ៏​មាន​ឫទ្ធានុភាព​មក​ពី​ព្រះជាម្ចាស់ ដែល​អាច​រំលំ​កំពែង​បន្ទាយ​នានា​។ យើង​រំលំ​ការ​រិះគិត</verse>
				<verse number="5">និង​គំនិត​ឆ្មើងកន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រារាំង​មិន​អោយ​ស្គាល់​ព្រះជាម្ចាស់។ យើង​កៀរ​ប្រមូល​ចិត្ត​គំនិត អោយ​មក​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​វិញ។</verse>
				<verse number="6">នៅ​ពេល​ណា​បង​ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។</verse>
				<verse number="7">សុំ​បង​ប្អូន​ពិចារណា​អោយ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​ព្រះគ្រិស្ដ អ្នក​នោះ​តោង​គិត​អោយ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​ព្រះគ្រិស្ដ យើង​ក៏​ជា​កូន​ចៅ​របស់​ព្រះអង្គ​ដូច​គាត់​ដែរ។</verse>
				<verse number="8">ព្រះអម្ចាស់​ប្រទាន​អំណាច​អោយ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។</verse>
				<verse number="9">ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ស្មាន​ថា ខ្ញុំ​មាន​បំណង​បំភ័យ​បង​ប្អូន តាម​សំបុត្រ​ទាំង​នេះ​ឡើយ</verse>
				<verse number="10">ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹងរ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ​គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ​»។</verse>
				<verse number="11">អ្នក​ដែល​និយាយ​ដូច្នេះ​ត្រូវ​គិត​ថា ពេល​យើង​មិន​នៅ យើង​និយាយ​បែប​ណា ពេល​យើង​នៅ​ជា​មួយ យើង​ក៏​នឹង​ប្រព្រឹត្ត​បែប​នោះ​ដែរ។</verse>
				<verse number="12">យើង​មិន​ហ៊ាន​លើក​ខ្លួន​អោយ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់ សំរាប់​វាស់​ខ្លួន​ឯង​ ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!</verse>
				<verse number="13">រីឯ​យើង​វិញ​យើង​មិន​អួត​ខ្លួន​ហួស​កំរិត​ទេ គឺ​យើង​ធ្វើ​តាម​កំរិត​នៃ​ព្រំដែន​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ប្រទាន​អោយ​យើង​បាន​មក​ដល់​ស្រុក​បង​ប្អូន​នេះ។</verse>
				<verse number="14">បង​ប្អូន​ស្ថិត​នៅ​ក្នុង​ព្រំដែន ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក​អោយ​យើង ដូច្នេះ នៅ​ពេល​យើង​បាន​មក​ដល់​ទី​នេះ​មុន​គេ ដើម្បី​នាំ​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ យើង​មិន​ធ្វើ​អ្វី​ហួស​កំណត់​ព្រំដែន​នេះ​ទេ។</verse>
				<verse number="15">យើង​មិន​អួត​ខ្លួន​ហួស​កំរិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង​ប្អូន​នឹង​ចំរើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង​ប្អូន តាម​ព្រំដែន​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ទុក​អោយ​យើង។</verse>
				<verse number="16">បន្ទាប់​មក យើង​នឹង​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​តាម​តំបន់​នានា​នៅ​ខាង​នាយ​ស្រុក​បង​ប្អូន ដោយ​មិន​អួត​ខ្លួន​អំពី​កិច្ចការ ដែល​អ្នក​ដទៃ​បាន​ធ្វើ​រួច​ស្រេច​មក​ហើយ​ក្នុង​តំបន់​របស់​គេ​ឡើយ។</verse>
				<verse number="17">អ្នក​ណា​ចង់​អួតអាង​ត្រូវ​អួតអាង អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ​។</verse>
				<verse number="18">អ្នក​ដែល​គួរ​អោយ​គេ​ទុក​ចិត្ត មិន​មែន​អ្នក​ដែល​តែងតាំង​ខ្លួន​ឯង​ទេ គឺ​អ្នក​ដែល​ព្រះអម្ចាស់​តែងតាំង​នោះ​វិញ។</verse>
			</chapter>
			<chapter number="11">
				<verse number="1">សូម​បង​ប្អូន​អត់អោន​អោយ​ខ្ញុំ​ផង ពេល​នេះ ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​សូម​អត់អោន​អោយ​ខ្ញុំ​ផង!</verse>
				<verse number="2">ព្រោះ​ខ្ញុំ​ប្រច័ណ្ឌ​បង​ប្អូន​ដោយ​ចិត្ត​ប្រច័ណ្ឌ​មក​ពី​ព្រះជាម្ចាស់ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង​ប្អូន អោយ​ធ្វើ​ជា​គូ​ដណ្ដឹង​នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង​ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី យក​ទៅ​ថ្វាយ​ព្រះគ្រិស្ដ*។</verse>
				<verse number="3">ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កលល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅហ្មង លះបង់​ចិត្ត​ស្មោះសរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះគ្រិស្ដ​យ៉ាង​នោះ​ដែរ</verse>
				<verse number="4">ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​ព្រះយេស៊ូ​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ព្រះយេស៊ូ​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹងល្អ*​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់អោន​អោយ​គេ​យ៉ាង​ស្រួលៗ។</verse>
				<verse number="5">ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ</verse>
				<verse number="6">ថ្វីដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​អោយ​បង​ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។</verse>
				<verse number="7">ពេល​ខ្ញុំ​ប្រកាស​ដំណឹងល្អ* របស់​ព្រះជាម្ចាស់ ប្រាប់​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​អោយ​បង​ប្អូន បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?។</verse>
				<verse number="8">ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុមជំនុំ*​ឯ​ទៀតៗ​ធ្វើ​អោយ​គេ​ខ្វះខាត​ខ្លះៗ ដើម្បី​បំរើ​បង​ប្អូន។</verse>
				<verse number="9">ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង​ប្អូន​មក​ពី​ស្រុក​ម៉ាសេដូន​បាន​ជួយ​ផ្គត់ផ្គង់ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស​វាង​កុំ​អោយ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង​ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស​វាង​ត​ទៅ​មុខ​ទៀត។</verse>
				<verse number="10">ខ្ញុំ​សូម​បញ្ជាក់ ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​បាន​ឡើយ។</verse>
				<verse number="11">ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង​ប្អូន​ឬ? ទេ! ព្រះជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន។</verse>
				<verse number="12">ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​អោយ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។</verse>
				<verse number="13">ជន​ប្រភេទ​នោះ សុទ្ធ​តែ​ជា​សាវ័ក​ក្លែងក្លាយ អ្នក​បន្លំ​ធ្វើ​ការ អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ដ*។</verse>
				<verse number="14">ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់ ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។</verse>
				<verse number="15">ដូច្នេះ បើ​ពួក​អ្នក​បំរើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​សេចក្ដី​សុចរិត​នោះ គ្មាន​អ្វី​ចំឡែក​សោះ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​វិនាស ស្រប​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ជា​មិន​ខាន។</verse>
				<verse number="16">ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា កុំ​អោយ​នរណា​ម្នាក់​យល់​ថា​ខ្ញុំ​ជា​មនុស្ស​លេលា​ឡើយ ឬ​មួយ​ទុក​អោយ​ខ្ញុំ​លេលា​ទៅ​ចុះ ដើម្បី​អោយ​ខ្ញុំ​អាច​អួត​ខ្លួន​បន្តិច​ដែរ។</verse>
				<verse number="17">សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ខ្ញុំ​មិន​និយាយ​ស្រប​តាម​ព្រះអម្ចាស់​ទេ គឺ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​វិញ​ដោយ​យល់​ឃើញ​ថា ខ្ញុំ​មាន​ហេតុ​នឹង​អួត​ខ្លួន​ប្រាកដ​មែន។</verse>
				<verse number="18">ដោយ​មាន​មនុស្ស​ជា​ច្រើន​លើក​ខ្លួន​តាម​របៀប​លោកីយ៍ នោះ​ខ្ញុំ​ក៏​អាច​នឹង​លើក​ខ្លួន​ឯង​តាម​របៀប​លោកីយ៍​ដែរ!</verse>
				<verse number="19">បង​ប្អូន​ជា​មនុស្ស​ដឹង​ខុស​ត្រូវ តែ​បង​ប្អូន​ចេះ​ទ្រាំទ្រ​នឹង​មនុស្ស​លេលា​បាន</verse>
				<verse number="20">គឺ​ទ្រាំទ្រ​អោយ​គេ​ជិះជាន់ កេងប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​អោយ​គេ​ទះ​កំផ្លៀង​ផង។</verse>
				<verse number="21">ខ្ញុំ​សូម​ជំរាប​ថា គួរ​អោយ​ខ្មាស​ណាស់! យើង​ហាក់​បី​ដូច​ជា​ទន់​ខ្សោយ​ពេក។ ក៏​ប៉ុន្តែ បើ​គេ​ហ៊ាន​អះអាង​ត្រង់​ចំណុច​ណា​មួយ (ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​លេលា​មែន) ខ្ញុំ​ក៏​ហ៊ាន​ត្រង់​ចំណុច​នោះ​ដូច​គេ​ដែរ។</verse>
				<verse number="22">អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រាអែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រាអែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជពង្ស​របស់​លោក​ដែរ!</verse>
				<verse number="23">អ្នក​ទាំង​នោះ​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ*​ឬ? ខ្ញុំ​សូម​និយាយ​ដូច​ជា​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង​ទៅ​ចុះ​ថា ខ្ញុំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយហត់​ច្រើន​ជាង​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ជាប់​ឃុំឃាំង​ច្រើន​ជាង ខ្ញុំ​ត្រូវ​គេ​វាយដំ​ច្រើន​ជាង​ហួស​ប្រមាណ ហើយ​ខ្ញុំ​ក៏​មាន​គ្រោះ​ថ្នាក់​ជិត​ស្លាប់​ជា​ញឹកញាប់​ដែរ។</verse>
				<verse number="24">ខ្ញុំ​ត្រូវ​ជន​ជាតិ​យូដា​វាយ​សាមសិប​ប្រាំ​បួន​រំពាត់​ ចំនួន​ប្រាំ​ដង។</verse>
				<verse number="25">គេ​វាយ​ខ្ញុំ​នឹង​ដំបង​ចំនួន​បី​លើក គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង ហើយ​មាន​ម្ដង​ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​មួយ​ថ្ងៃ​មួយ​យប់។</verse>
				<verse number="26">ពេល​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​តែងតែ​ជួប​ប្រទះ​គ្រោះ​ថ្នាក់​ជា​ញឹកញាប់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​មក​ពី​ជន​រួម​ជាតិ​របស់​ខ្ញុំ គ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​វាល​រហោស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ព្រោះ​តែ​ពួក​បង​ប្អូន​ក្លែងក្លាយ។</verse>
				<verse number="27">ខ្ញុំ​បាន​ធ្វើ​ការ​ទាំង​នឿយ​លំបាក និង​ត្រូវ​អត់​ងងុយ អត់​បាយ​អត់​ទឹក​ជា​ញឹក​ញាប់។ ខ្ញុំ​ត្រូវ​តម​អាហារ ត្រូវ​រងា និង​ខ្វះ​ខាត​សម្លៀកបំពាក់​ជា​ញឹក​ញាប់។</verse>
				<verse number="28">លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុមជំនុំ​ទាំង​អស់​ផង​ដែរ!</verse>
				<verse number="29">ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ទន់​ខ្សោយ ខ្ញុំ​ក៏​ទន់​ខ្សោយ​ដែរ ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ជំនឿ ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់!</verse>
				<verse number="30">ប្រសិន​បើ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។</verse>
				<verse number="31">ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​របស់​ព្រះអម្ចាស់យេស៊ូ ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​មិន​និយាយ​កុហក​ទេ (សូម​លើក​តម្កើង​ព្រះអង្គ​អស់កល្ប​ជានិច្ច!)។</verse>
				<verse number="32">កាល​ខ្ញុំ​នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​របស់​ស្ដេច​អើរេតាស បាន​ដាក់​ទាហាន​អោយ​យាម​ទ្វារ​ក្រុង ដើម្បី​ចាំ​ចាប់​ខ្ញុំ</verse>
				<verse number="33">ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សំរូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក​។</verse>
			</chapter>
			<chapter number="12">
				<verse number="1">តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះអម្ចាស់​បាន​ប្រោស​អោយ​ខ្ញុំ​និមិត្ត​ឃើញ និង​សំដែង​អោយ​ខ្ញុំ​ដឹង។</verse>
				<verse number="2">ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះគ្រិស្ដ* កាល​ពី​ដប់បួន​ឆ្នាំ​មុន ព្រះអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថានសួគ៌​ជាន់​ទី​បី​ (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​ មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។</verse>
				<verse number="3">ខ្ញុំ​ក៏​ដឹង​ថា ព្រះអម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​ស្ថាន​បរមសុខ* (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ​មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។</verse>
				<verse number="4">គាត់​បាន​ឮ​ព្រះបន្ទូល​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។</verse>
				<verse number="5">ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។</verse>
				<verse number="6">ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងីល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។</verse>
				<verse number="7">ព្រះជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ​ ដើម្បី​កុំ​អោយ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះអង្គ​បាន​សំដែង​អោយ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណកម្ម​ខ្ញុំ កុំ​អោយ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។</verse>
				<verse number="8">ខ្ញុំ​បាន​អង្វរ​ព្រះអម្ចាស់​ចំនួន​បី​ដង សូម​ទ្រង់​មេត្តា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។</verse>
				<verse number="9">ក៏​ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា «ព្រះគុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សំរាប់​អ្នក​ហើយ ដ្បិត​ឫទ្ធានុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​អោយ​ឫទ្ធានុភាព​របស់​ព្រះគ្រិស្ដ​មក​សណ្ឋិត​លើ​ខ្ញុំ។</verse>
				<verse number="10">ហេតុ​នេះ​ព្រោះ​តែ​ព្រះគ្រិស្ដ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀតបៀន នៅ​ពេល​តប់ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។</verse>
				<verse number="11">ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។</verse>
				<verse number="12">មាន​សញ្ញា​សំគាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បង​ប្អូន គឺ​មាន​ការ​អត់ធ្មត់​គ្រប់​យ៉ាង មាន​ទី​សំគាល់​ឫទ្ធិបាដិហារិយ៍ និង​ការ​អស្ចារ្យ​ផ្សេងៗ។</verse>
				<verse number="13">បង​ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុមជំនុំ​ឯ​ទៀតៗ​នោះ​ឡើយ វៀរលែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ប៉ុណ្ណោះ សូម​បង​ប្អូន​អភ័យ​ទោស​អោយ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិធម៌​នេះ​ផង។</verse>
				<verse number="14">ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង​ប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង​ប្អូន​ឡើយ គឺ​ចង់​បាន​បង​ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុកម្ដាយ​ទេ គឺ​ឪពុកម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​អោយ​កូន!</verse>
				<verse number="15">ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​​បង​ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង​ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?</verse>
				<verse number="16">យើង​សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុតត្បុត ប្រើ​កលល្បិច​បោក​ប្រាស់​បង​ប្អូន។</verse>
				<verse number="17">តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង​ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង​ប្អូន​នោះ​ទេ?</verse>
				<verse number="18">ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​អោយ​មក​រក​បង​ប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់​ទៀត​អោយ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បង​ប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?</verse>
				<verse number="19">តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះសា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ</verse>
				<verse number="20">ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង​ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង​ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង​ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់ទែង​គ្នា ច្រណែន​គ្នា ខឹងសម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហារ​កេរ្តិ៍​គ្នា អួតបំប៉ាង ខ្វះ​សណ្ដាប់ធ្នាប់។</verse>
				<verse number="21">ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះបង់​អំពើ​សៅហ្មង​ប្រាស​ចាក​សីលធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់ ​។</verse>
				<verse number="2">កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជា​លើក​ទី​ពីរ ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សូម​ជំរាប​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន និង​សូម​ជំរាប​អ្នក​ឯ​ទៀតៗ​ទាំង​អស់ អោយ​បាន​ដឹង​ជា​មុន​ថា បើ​ខ្ញុំ​វិល​មក​រក​បង​ប្អូន​វិញ​នោះ ខ្ញុំ​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ</verse>
				<verse number="3">ដ្បិត​បង​ប្អូន​ចង់​បាន​ភស្ដុតាង​ថា ព្រះគ្រិស្ដ​មាន​ព្រះបន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះអង្គ​មិន​ទន់​ខ្សោយ​ចំពោះ​បង​ប្អូន​ទេ គឺ​ព្រះអង្គ​បង្ហាញ​ឫទ្ធានុភាព​នៅ​កណ្ដាល​ចំណោម​បង​ប្អូន​វិញ។</verse>
				<verse number="4">ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយ​ព្រះអង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះជន្ម​រស់ ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះអង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បង​ប្អូន​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះអង្គ ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។</verse>
				<verse number="5">សូម​បង​ប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បង​ប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បង​ប្អូន​ពិនិត្យពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បង​ប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ​ថា​ព្រះយេស៊ូគ្រិស្ ដ​គង់​នៅ​ក្នុង​បង​ប្អូន! ឬ​មួយ​មាន​តែ​បង​ប្អូន​ឃើញ​ថា ព្រះអង្គ​មិន​គង់​នៅ​ជា​មួយ!​</verse>
				<verse number="6">ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ពិត​ជា​ដឹង​ថា ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​មែន​។</verse>
				<verse number="7">យើង​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​អោយ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ</verse>
				<verse number="8">ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បំរើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។</verse>
				<verse number="9">យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង​ប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​អោយ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹងរ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។</verse>
				<verse number="11">នៅ​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​អោយ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខសាន្ត​ជា​មួយ​គ្នា នោះ​ព្រះជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខសាន្ត មុខ​ជា​គង់​ជា​មួយ​បង​ប្អូន​មិន​ខាន។</verse>
				<verse number="12">ចូរ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធស្នាល​ផង​។ បង​ប្អូន​ដ៏វិសុទ្ធ*​ទាំង​អស់ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="13">សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​ការ​រួម​រស់​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*។</verse>
			</chapter>
		</book>
		<book number="48">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែងតាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែងតាំង​ឡើង​ដោយ​ព្រះយេស៊ូ​គ្រិស្ដ និង​ព្រះជាម្ចាស់​ជា​ព្រះបិតា ដែល​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="2">ខ្ញុំ និង​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជំរាប​មក​ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​កាឡាទី។</verse>
				<verse number="3">សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខ​ដល់​បង​ប្អូន។</verse>
				<verse number="4">ព្រះអម្ចាស់​យេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង។</verse>
				<verse number="5">សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="6">ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បង​ប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ស្រប​តាម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ជា​ព្រះបិតា​នៃ​យើង ហើយ​បង​ប្អូន​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ទៀត</verse>
				<verse number="7">តាម​ពិត​គ្មាន​ដំណឹងល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​អោយ​កើត​វឹកវរ និង​ចង់​បំភ្លៃ​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។</verse>
				<verse number="8">ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរមសុខ*​ក្ដី នាំ​ដំណឹងល្អ​ណា​ផ្សេង​មក​ប្រាប់​បង​ប្អូន ខុស​ប្លែក​ពី​ដំណឹងល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បង​ប្អូន សូម​អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ!</verse>
				<verse number="9">ដូច​យើង​បាន​ជំរាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជំរាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹងល្អ​ផ្សេង​មក​ជូន​បង​ប្អូន ខុស​ប្លែក​ពី​ដំណឹងល្អ​ដែល​បង​ប្អូន​ធ្លាប់​ទទួល សូម​អោយ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ!</verse>
				<verse number="10">ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​អោយ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​អោយ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​អោយ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ​ទៀត​ហើយ!</verse>
				<verse number="11">បង​ប្អូន​អើយ ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ដំណឹងល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បង​ប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ</verse>
				<verse number="12">រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះយេស៊ូ​គ្រិស្ដ*​ឯណោះ ដែល​បាន​សំដែង​អោយ​ខ្ញុំ​ស្គាល់។</verse>
				<verse number="13">បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កំទេច​ក្រុមជំនុំ​នេះ​ទៀត​ផង។</verse>
				<verse number="14">ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះខ្នែង​កាន់​តាម​ប្រពៃណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។</verse>
				<verse number="15">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះគុណ​របស់​ព្រះអង្គ។</verse>
				<verse number="16">នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​សំដែង​អោយ​ខ្ញុំ​ស្គាល់​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បី​អោយ​ខ្ញុំ​នាំ​ដំណឹងល្អ​អំពី​ព្រះបុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់​ឡើយ។</verse>
				<verse number="17">ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។</verse>
				<verse number="18">បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​អោយ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។</verse>
				<verse number="19">ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើកលែង​តែ​លោក​យ៉ាកុប ជា​បង​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។</verse>
				<verse number="20">សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បង​ប្អូន​នេះ ឥត​កុហក​ទេ មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់។</verse>
				<verse number="21">បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា</verse>
				<verse number="22">តែ​ក្រុមជំនុំ​នានា​ដែល​ជឿ​ព្រះគ្រិស្ដ​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។</verse>
				<verse number="23">បង​ប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀតបៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹងល្អ អំពី​ជំនឿ​ដែល​គាត់​ចង់​កំទេច​ពី​មុន​នោះ​ទៅ​វិញ!”។</verse>
				<verse number="24">គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ដប់បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​ម្ដង​ទៀត ជា​មួយ​លោក​បារណាបាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។</verse>
				<verse number="2">ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ដូច្នេះ មក​ពី​ព្រះជាម្ចាស់​បំភ្លឺ​ចិត្ត​អោយ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​អោយ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។</verse>
				<verse number="3">រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​អោយ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ</verse>
				<verse number="4">ថ្វីដ្បិត​តែ​មាន​ពួក​បង​ប្អូន​ក្លែងក្លាយ ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរីភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ក្នុង​គោល​បំណង​ធ្វើ​អោយ​យើង​ធ្លាក់​ទៅ​ជា​ទាសករ​វិញ។</verse>
				<verse number="5">យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​សំរាប់​បង​ប្អូន។</verse>
				<verse number="6">រីឯ​បង​ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​អោយ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។</verse>
				<verse number="7">ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះជាម្ចាស់​ប្រគល់​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹងល្អ* ដល់​សាសន៍​ដទៃ​មក​អោយ​ខ្ញុំ ដូច​ព្រះអង្គ​បាន​ប្រគល់​មុខងារ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​សាសន៍​យូដា អោយ​លោក​ពេត្រុស​ដែរ</verse>
				<verse number="8">ដ្បិត​ព្រះជាម្ចាស់ ដែល​ប្រោស​ប្រទាន​អោយ​លោក​ពេត្រុស​អាច​បំពេញ​មុខងារ​ជា​សាវ័ក* សំរាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រោស​ប្រទាន​អោយ​ខ្ញុំ​អាច​បំពេញ​មុខងារ​ជា​សាវ័ក សំរាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។</verse>
				<verse number="9">កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង​ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុមជំនុំ​បាន​ទទួល​ស្គាល់​ថា ព្រះជាម្ចាស់​ប្រណីសន្ដោស​ដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារណាបាស ទុក​ជា​សញ្ញា​ថា យើង​រួបរួម​គ្នា គឺ​លោក​បារណាបាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​សាសន៍​យូដា។</verse>
				<verse number="10">ពួក​លោក​គ្រាន់​តែ​សុំ​អោយ​យើង​គិតគូរ​ដល់​ជន​ក្រីក្រ​ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះខ្នែង​បំពេញ​ស្រាប់​ហើយ។</verse>
				<verse number="11">ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់ទីយ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។</verse>
				<verse number="12">លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​អោយ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង​ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង​ប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បង​ប្អូន​សាសន៍​យូដា​។</verse>
				<verse number="13">បង​ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារណាបាស​ផ្ទាល់ ក៏​ត្រូវ​គេ​អូស​ទាញ​អោយ​លាក់​ពុត​ដូច​គេ​ដែរ។</verse>
				<verse number="14">ពេល​ខ្ញុំ​ឃើញ​បង​ប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជំរាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថាៈ “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​អោយ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។</verse>
				<verse number="15">រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។</verse>
				<verse number="16">យើង​ដឹង​ថា ព្រះជាម្ចាស់​ពុំ​ប្រោស​មនុស្ស​អោយ​បាន​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ គឺ​បាន​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​វិញ។ ដូច្នេះ យើង​ក៏​បាន​ជឿ​លើ​ព្រះគ្រិស្ដយេស៊ូ​ដែរ ដើម្បី​ព្រះជាម្ចាស់​ប្រោស​យើង​អោយ​បាន​សុចរិត តាម​រយៈ​ជំនឿ​របស់​ព្រះគ្រិស្ដ​ គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ឡើយ។</verse>
				<verse number="17">ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​ព្រះគ្រិស្ដ ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះគ្រិស្ដ​នាំ​អោយ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!</verse>
				<verse number="18">ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ នូវ​អ្វី​ដែល​ខ្ញុំ​បាន​កំទេច​ចោល​ហើយ​នោះ​បាន​សេចក្ដី​ថា ខ្ញុំ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យវិន័យ។</verse>
				<verse number="19">ដោយសារ​ក្រឹត្យវិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យវិន័យ​ ដើម្បី​អោយ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សំរាប់​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះគ្រិស្ដ</verse>
				<verse number="20">ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះគ្រិស្ដ​ទេ​តើ ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះជន្ម​សំរាប់​ខ្ញុំ។</verse>
				<verse number="21">ខ្ញុំ​មិន​លុប​បំបាត់​ព្រះគុណ​របស់​ព្រះជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយសារ​ក្រឹត្យវិន័យ​នោះ បាន​សេចក្ដី​ថា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!</verse>
			</chapter>
			<chapter number="3">
				<verse number="1">ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡាទី​អើយ ម្ដេច​ក៏​ល្ងីល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះយេស៊ូ​គ្រិស្ដ ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!</verse>
				<verse number="2">ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​ព្រះវិញ្ញាណ មក​ពី​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​មក​ពី​ជឿ​ដំណឹងល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?</verse>
				<verse number="3">ម្ដេច​ក៏​បង​ប្អូន​ល្ងីល្ងើ​ម៉្លេះ! បង​ប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះវិញ្ញាណ តែ​ឥឡូវ​នេះ​ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?</verse>
				<verse number="4">បង​ប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ!​</verse>
				<verse number="5">ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះវិញ្ញាណ​មក​បង​ប្អូន និង​បញ្ចេញ​សកម្មភាព ដោយ​សំដែង​បាដិហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បង​ប្អូន​នោះ តើ​ព្រះអង្គ​ធ្វើ​ដូច្នេះ មក​ពី​បង​ប្អូន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​មក​ពី​បង​ប្អូន​បាន​ជឿ​ដំណឹងល្អ ដែល​បង​ប្អូន​បាន​ស្ដាប់?</verse>
				<verse number="6">លោក​អប្រាហាំ​ជឿ​លើ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​អោយ​បាន​សុចរិត​ដោយ​យល់​ដល់​ជំនឿ​នេះ ។</verse>
				<verse number="7">ដូច្នេះ​សូម​បង​ប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។</verse>
				<verse number="8">ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​អោយ​បាន​សុចរិត​ដោយសារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹងល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយសារ​អ្នក» ។</verse>
				<verse number="9">ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។</verse>
				<verse number="10">រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ» ។</verse>
				<verse number="11">មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ដោយ​ពឹង​លើ​ក្រឹត្យវិន័យ​នោះ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយសារ​ជំនឿ» ។</verse>
				<verse number="12">រីឯ​ក្រឹត្យវិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង​ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ» ។</verse>
				<verse number="13">ដោយ​ព្រះគ្រិស្ដ​បាន​ទទួល​បណ្ដាសា​សំរាប់​យើង ទ្រង់​លោះ​យើង​អោយ​រួច​ផុត​ពី​បណ្ដាសា​ដែល​មក​ពី​ក្រឹត្យវិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ!» ។</verse>
				<verse number="14">ហេតុការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​អោយ​ព្រះពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​ព្រះគ្រិស្ដយេស៊ូ​ដែរ ហើយ​អោយ​យើង​ទទួល​ព្រះវិញ្ញាណ​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។</verse>
				<verse number="15">បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជំរាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។</verse>
				<verse number="16">យ៉ាង​ណាមិញ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជពង្ស​ទាំងឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជពង្ស​របស់​អ្នក» ពោល​គឺ​ព្រះគ្រិស្ដ។</verse>
				<verse number="17">ខ្ញុំ​និយាយ​ដូច្នេះ​ចង់​ពន្យល់​ថា ព្រះជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យវិន័យ​ដែល​មក​ដល់ បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ​បើ​ពុំ​នោះ​ទេ ព្រះបន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹមសារ​មិន​ខាន។</verse>
				<verse number="18">ប្រសិន​បើ​ព្រះជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះបន្ទូល​សន្យា​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ប្រណីសន្ដោស​លោក​អប្រាហាំ ដោយសារ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។</verse>
				<verse number="19">បើ​ដូច្នោះ តើ​ក្រឹត្យវិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យវិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹមសារ​រហូត​ដល់​ពូជពង្ស​ ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យវិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់​ដែល​ជួយ​ធ្វើ​អន្តរាគមន៍​។</verse>
				<verse number="20">ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​អោយ​មាន​នរណា​ធ្វើ​អន្តរាគមន៍​ឡើយ។ រីឯ​ព្រះជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។</verse>
				<verse number="21">ដូច្នេះ តើ​បាន​សេចក្ដី​ថា ក្រឹត្យវិន័យ​ទាស់​នឹង​ព្រះបន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ក្រឹត្យវិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយសារ​ក្រឹត្យវិន័យ​មែន</verse>
				<verse number="22">ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​អោយ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះបន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ។</verse>
				<verse number="23">មុន​ពេល​ជំនឿ​មក​ដល់​យើង​ជាប់​ឃុំឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ ទាំង​រង់ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។</verse>
				<verse number="24">ដូច្នេះ ក្រឹត្យវិន័យ​មាន​នាទី​ណែនាំ​យើង​ទៅ​កាន់​ព្រះគ្រិស្ដ ដើម្បី​អោយ​យើង​បាន​សុចរិត​ដោយសារ​ជំនឿ។</verse>
				<verse number="25">កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែនាំ​យើង​នោះ​ទៀត​ទេ</verse>
				<verse number="26">ដ្បិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="27">បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​អោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ដ បង​ប្អូន​ក៏​មាន​ព្រះគ្រិស្ដ​នៅ​ជាប់​ជា​មួយ​ដែរ​។</verse>
				<verse number="28">ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង​ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="29">ប្រសិន​បើ​បង​ប្អូន​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដ បង​ប្អូន​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា​ដែរ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ខ្ញុំ​សូម​ជំរាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បំរើ​ទេ ថ្វីដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ</verse>
				<verse number="2">កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។</verse>
				<verse number="3">រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​លើ​លោកីយ៍​នេះ</verse>
				<verse number="4">ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​អោយ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង</verse>
				<verse number="5">ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​អោយ​យើង​ទទួល​ឋានៈ​ជា​បុត្រ​​របស់​ព្រះអង្គ។</verse>
				<verse number="6">បង​ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះជាម្ចាស់​មែន ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ អោយ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះវិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះសូរសៀង​ឡើង​ថា «អប្បា​! ឱ​ព្រះបិតា!»។</verse>
				<verse number="7">ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បំរើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះអង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នោះ​ដែរ។</verse>
				<verse number="8">កាល​ពី​ដើម បង​ប្អូន​ពុំ​ស្គាល់​ព្រះជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ព្រះនានា ដែល​មិន​មែន​ជា​ព្រះពិត​ប្រាកដ។</verse>
				<verse number="9">តែ​ឥឡូវ​នេះ បង​ប្អូន​ស្គាល់​ព្រះជាម្ចាស់ បើ​និយាយ​អោយ​ចំ ព្រះអង្គ​បាន​ស្គាល់​បង​ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍ ហើយ​ចង់​បំរើ​ឥទ្ធិពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?</verse>
				<verse number="10">បើ​បង​ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។</verse>
				<verse number="11">ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយហត់​ដែល​ខ្ញុំ​ធ្វើ​សំរាប់​បង​ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។</verse>
				<verse number="12">បង​ប្អូន​អើយ ខ្ញុំ​អង្វរ​បង​ប្អូន​ថា សូម​កាន់​ចិត្ត​អោយ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បង​ប្អូន​ដែរ។ បង​ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។</verse>
				<verse number="13">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹងល្អ​មក​ជូន​បង​ប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ​។</verse>
				<verse number="14">ក៏​ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​អោយ​បង​ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​ពុំ​បាន​មើលងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង​ប្អូន​បាន​ទទួល​ខ្ញុំ ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ដយេស៊ូ​ដែរ។</verse>
				<verse number="15">តើ​អំណរ​សប្បាយ​ដែល​បង​ប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បង​ប្អូន​ក៏​បង​ប្អូន​សុខ​ចិត្ត​ខ្វេះ​អោយ​ខ្ញុំ​ដែរ ប្រសិន​បើ​បង​ប្អូន​អាច​ធ្វើ​បាន។</verse>
				<verse number="16">ឥឡូវ​នេះ តើ​បង​ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?</verse>
				<verse number="17">រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង​ប្អូន​ចេញ​ពី​យើង ដើម្បី​អោយ​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។</verse>
				<verse number="18">ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។</verse>
				<verse number="19">កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះគ្រិស្ដ​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។</verse>
				<verse number="20">ខ្ញុំ​ចង់​នៅ​ជិត​បង​ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង​ប្អូន​ទេ។</verse>
				<verse number="21">បង​ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យវិន័យ​ចែង​ទុក​មក​ទេ​ឬ?</verse>
				<verse number="22">ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​។</verse>
				<verse number="23">ក៏​ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់។</verse>
				<verse number="24">យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្តរូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធមេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធមេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ​ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បំរើ។</verse>
				<verse number="25">នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្តរូប​នៃ​ក្រុង​យេរូសាឡឹម​សព្វ​ថ្ងៃ​នេះ​ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។</verse>
				<verse number="26">រីឯ​ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ</verse>
				<verse number="27">ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។»</verse>
				<verse number="28">បង​ប្អូន​អើយ បង​ប្អូន​បាន​កើត​មក តាម​ព្រះបន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។</verse>
				<verse number="29">ប៉ុន្តែ ពី​អតីត​កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀតបៀន​កូន ដែល​កើត​មក​តាម​ព្រះវិញ្ញាណ​យ៉ាង​ណា​នៅ​បច្ចុប្បន្ន​កាល​ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។</verse>
				<verse number="30">តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថាៈ «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ។</verse>
				<verse number="31">ហេតុ​នេះ បង​ប្អូន​អើយ​យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ព្រះគ្រិស្ដ*​បាន​រំដោះ​យើង​អោយ​មាន​សេរីភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរីភាព​នេះ​អោយ​បាន​ខ្ជាប់​ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បំរើ​ទៀត​ឡើយ។</verse>
				<verse number="2">រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ថា ប្រសិន​បើ​បង​ប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះគ្រិស្ដ​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន​ទៀត​ហើយ។</verse>
				<verse number="3">ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យវិន័យ​ទាំង​ស្រុង​ផង​ទៅ។</verse>
				<verse number="4">ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ បង​ប្អូន​នោះ​បែក​ចេញ​ពី​ព្រះគ្រិស្ដ ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="5">រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះវិញ្ញាណ​ជួយ​យើង​អោយ​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់​ប្រោស​យើង​អោយ​បាន​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។</verse>
				<verse number="6">ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ​មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​អោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ​ទើប​សំខាន់។</verse>
				<verse number="7">បង​ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់​ តើ​នរណា​រារាំង​បង​ប្អូន​មិន​អោយ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?</verse>
				<verse number="8">ការ​បញ្ចុះបញ្ចូល​បែប​នេះ មិន​មែន​មាន​ប្រភព​មក​ពី​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​ទេ។</verse>
				<verse number="9">«មេ​ម្សៅ​តែ​បន្តិច​អាច​ធ្វើ​អោយ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»​។</verse>
				<verse number="10">ចំពោះ​ខ្ញុំ ព្រះអម្ចាស់​ធ្វើ​អោយ​ខ្ញុំ​ទុក​ចិត្ត​បង​ប្អូន​ថា បង​ប្អូន​មុខ​ជា​មិន​បែក​គំនិត ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​អោយ​បង​ប្អូន​កើត​វឹកវរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។</verse>
				<verse number="11">បង​ប្អូន​អើយ​ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​អោយ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀតបៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ​ដំណឹងល្អ​អំពី​ព្រះគ្រិស្ដ​ជាប់​ឆ្កាង នឹង​លែង​ធ្វើ​អោយ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។</verse>
				<verse number="12">អ្នក​ដែល​នាំ​អោយ​បង​ប្អូន​ជ្រួលច្របល់​បែប​នេះ ត្រូវ​តែ​អោយ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។</verse>
				<verse number="13">បង​ប្អូន​អើយ ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​មាន​សេរីភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរីភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់</verse>
				<verse number="14">ដ្បិត​ក្រឹត្យវិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ។</verse>
				<verse number="15">បើ​បង​ប្អូន​ប្រខាំ​គ្នា និង​ហែកហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែងលោ​បង​ប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយសារ​តែ​គ្នា​ឯង។</verse>
				<verse number="16">ខ្ញុំ​សូម​ជំរាប​ថា ចូរ​រស់​នៅ​អោយ​ស្រប​តាម​ព្រះវិញ្ញាណ នោះ​បង​ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភលន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ</verse>
				<verse number="17">ដ្បិត​បំណង​លោភលន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​ព្រះវិញ្ញាណ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​ព្រះវិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បង​ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង​ប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។</verse>
				<verse number="18">ប្រសិន​បើ​ព្រះវិញ្ញាណ​ណែនាំ​បង​ប្អូន បង​ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ​ទៀត​ហើយ។</verse>
				<verse number="19">យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅហ្មង កាមគុណ​ថោក​ទាប</verse>
				<verse number="20">ការ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក</verse>
				<verse number="21">ឈ្នានីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជំរាប​អោយ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។</verse>
				<verse number="22">រីឯ​ផល​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខសាន្ត ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ</verse>
				<verse number="23">ចិត្ត​ស្លូតបូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។</verse>
				<verse number="24">អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភលន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។</verse>
				<verse number="25">ប្រសិន​បើ​យើង​មាន​ជីវិត​ដោយសារ​ព្រះវិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះវិញ្ញាណ​ដែរ។</verse>
				<verse number="26">យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">បង​ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​ដែល​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូតបូត។ ក៏​ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។</verse>
				<verse number="2">ត្រូវ​ជួយ​រំលែក​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង​ប្អូន​បំពេញ​តាម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ*​ទាំង​ស្រុង។</verse>
				<verse number="3">ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។</verse>
				<verse number="4">ម្នាក់ៗ​ត្រូវ​ពិនិត្យពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​អោយ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ</verse>
				<verse number="5">ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។</verse>
				<verse number="6">ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះបន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។</verse>
				<verse number="7">សូម​បង​ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើលងាយ​ព្រះជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។</verse>
				<verse number="8">អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះវិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល ជា​ជីវិត​អស់កល្ប​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ។</verse>
				<verse number="9">យើង​មិន​ត្រូវ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់​យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។</verse>
				<verse number="10">ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង​ប្អូន​រួម​ជំនឿ។</verse>
				<verse number="11">តួ​អក្សរ​ធំៗ​ដែល​បង​ប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។</verse>
				<verse number="12">អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង​ប្អូន​អោយ​កាត់​ស្បែក*​ក្នុង​គោល​បំណង​កុំ​អោយ​មាន​គេ​បៀតបៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។</verse>
				<verse number="13">ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ​ខ្លួន​គេ​ផ្ទាល់ ពុំ​កាន់​តាម​ក្រឹត្យវិន័យ​ទេ គឺ​គេ​ចង់​អោយ​បង​ប្អូន​កាត់​ស្បែក ដើម្បី​អោយ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​អោយ​បង​ប្អូន។</verse>
				<verse number="14">រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​ឡើយ។ ដោយសារ​ឈើ​ឆ្កាង​នេះ​អ្វីៗ​ក្នុង​ពិភព​លោក​លែង​មាន​ទាក់​ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់​ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ​។</verse>
				<verse number="15">ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯណោះ​ទើប​សំខាន់។</verse>
				<verse number="16">សូម​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត និង​មេត្តាករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជារាស្ត្រ​អ៊ីស្រាអែល​របស់​ព្រះអង្គ។</verse>
				<verse number="17">អំណើះ​ត​ទៅ សូម​កុំ​អោយ​នរណា​ម្នាក់​ធ្វើ​អោយ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាកស្នាម​​របស់​ព្រះយេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។</verse>
				<verse number="18">បង​ប្អូន​អើយ សូម​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន។ អាម៉ែន។</verse>
			</chapter>
		</book>
		<book number="49">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តាំង​ជា​សាវ័ក*​របស់​ព្រះគ្រិស្ដ*​យេស៊ូ សូម​ជំរាប​មក​បង​ប្អូន​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ [នៅ​ក្រុង​អេភេសូ]​ ដែល​ជឿ​លើ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="2">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="3">សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរមសុខ*​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ដ។</verse>
				<verse number="4">ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​អង្គ​ព្រះគ្រិស្ដ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​អោយ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​។</verse>
				<verse number="5">ព្រះអង្គ​បាន​តំរូវ​យើង​ទុក​ជា​មុន អោយ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយសារ​ព្រះយេស៊ូ​គ្រិស្ដ ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ</verse>
				<verse number="6">ដើម្បី​អោយ​យើង​លើក​តម្កើង​សិរីរុងរឿង​នៃ​ព្រះគុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។</verse>
				<verse number="7">ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​អោយ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះអង្គ។</verse>
				<verse number="8">ព្រះជាម្ចាស់​ប្រណីសន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ទ្រង់​ប្រទាន​អោយ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។</verse>
				<verse number="9">ព្រះអង្គ​បាន​ប្រោស​អោយ​យើង​ស្គាល់​គំរោងការ​ដ៏​លាក់កំបាំង*​នៃ​ព្រះហឫទ័យ​របស់​ព្រះអង្គ តាម​ព្រះបំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សំរេច​ទុក​ជា​មុន​ដោយ​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="10">ព្រះអង្គ​ចាត់​ចែង​គំរោងការ​នេះ​អោយ​បាន​សំរេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ និង​នៅ​លើ​ផែនដី​អោយ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ដ ជា​ម្ចាស់​តែ​មួយ។</verse>
				<verse number="11">ព្រះជាម្ចាស់​បាន​ជ្រើសរើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះគ្រិស្ដ ព្រះអង្គ​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សំរេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ</verse>
				<verse number="12">ដើម្បី​អោយ​យើង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះគ្រិស្ដ​មុន​គេ​បង្អស់។</verse>
				<verse number="13">ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ បង​ប្អូន​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹងល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អង្គ​ព្រះគ្រិស្ដ​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​ព្រះបន្ទូល​សន្យា​ដែរ។</verse>
				<verse number="14">ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​នេះ មក​បញ្ចាំ​ចិត្ត​យើង​អោយ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ជា​ស្ថាពរ ដើម្បី​អោយ​គេ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="15">ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង​ប្អូន ក្នុង​អង្គ​ព្រះអម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់</verse>
				<verse number="16">នោះ​ខ្ញុំ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បង​ប្អូន។ ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជានិច្ច</verse>
				<verse number="17">សូម​អោយ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះបិតា​ប្រកប​ដោយ​សិរីរុងរឿង ប្រទាន​ព្រះវិញ្ញាណ អោយ​បង​ប្អូន​មាន​ប្រាជ្ញា និង​សំដែង​អោយ​បង​ប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។</verse>
				<verse number="18">សូម​ព្រះបិតា​បំភ្លឺ​ចិត្ត​គំនិត​បង​ប្អូន​អោយ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បង​ប្អូន បង​ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង​ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* បង​ប្អូន​នឹង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់​យ៉ាង​ណា​ដែរ!។</verse>
				<verse number="19">សូម​ទ្រង់​ប្រទាន​អោយ​បង​ប្អូន​យល់​ទៀត​ថា ឫទ្ធានុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សំដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លា ដែល​ទ្រង់​បាន​សំដែង​ក្នុង​អង្គ​ព្រះគ្រិស្ដ។</verse>
				<verse number="20">ព្រះអង្គ​បាន​សំដែង​មហិទ្ធិឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះគ្រិស្ដ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​អោយ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ</verse>
				<verse number="21">ខ្ពស់​ជាង​វត្ថុ​ស័ក្ដិសិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង​។</verse>
				<verse number="22">ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ ​ ព្រម​ទាំង​ប្រទាន​អោយ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុមជំនុំ</verse>
				<verse number="23">ដែល​ជា​ព្រះកាយ​របស់​ព្រះអង្គ។ ក្រុមជំនុំ​នេះ​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ដ ហើយ​ព្រះគ្រិស្ដ​ផ្ទាល់ ក៏​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ​។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ចំពោះ​បង​ប្អូន បង​ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង​ប្អូន​រួច​ផុត​ទៅ​ហើយ។</verse>
				<verse number="2">ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​គ្រប់គ្រង​ពិភព​លោក​នេះ​ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះជាម្ចាស់​នៅ​បច្ចុប្បន្នកាល​នេះ។</verse>
				<verse number="3">រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភលន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​​ពី​ព្រះជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ</verse>
				<verse number="4">ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ដែល​តែងតែ​មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត</verse>
				<verse number="5">គឺ​ទោះ​បី​យើង​ស្លាប់​ដោយសារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​អោយ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះគ្រិស្ដ​វិញ​ដែរ។ ព្រះជាម្ចាស់​បាន​សង្គ្រោះ​បង​ប្អូន ដោយសារ​ព្រះគុណ។</verse>
				<verse number="6">ព្រះអង្គ​បាន​ប្រោស​យើង​អោយ​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ និង​អោយ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរមសុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="7">ព្រះអង្គ​បង្ហាញ​ព្រះហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​អោយ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះគុណ​ដ៏​ប្រសើរ​លើសលប់​បំផុត​របស់​ព្រះអង្គ</verse>
				<verse number="8">ព្រះអង្គ​សង្គ្រោះ​បង​ប្អូន​ដោយសារ​ព្រះគុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់</verse>
				<verse number="9">ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​អោយ​នរណា​ម្នាក់​អួត​ខ្លួន​បាន។</verse>
				<verse number="10">យើង​ជា​ស្នា​ព្រះហស្ដ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ដើម្បី​អោយ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន​សំរាប់​អោយ​យើង​ប្រព្រឹត្ត​តាម។</verse>
				<verse number="11">ដូច្នេះ សូម​បង​ប្អូន​ចង​ចាំ​ថាៈ ពី​ដើម​បង​ប្អូន​កើត​មក​ជា​សាសន៍​ដទៃ​ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង​ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សំគាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។</verse>
				<verse number="12">កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះគ្រិស្ដ គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រាអែល គ្មាន​ទំនាក់ទំនង​អ្វី​នឹង​សម្ពន្ធមេត្រី*​ដែល​ចង​ឡើង​ដោយ​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="13">កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អង្គ​ព្រះយេស៊ូ​គ្រិស្ដ បង​ប្អូន​បាន​មក​នៅ​ជិត​ដោយសារ​ព្រះលោហិត​របស់​ព្រះគ្រិស្ដ។</verse>
				<verse number="14">គឺ​ព្រះគ្រិស្ដ​ហើយ​ដែល​ជា​សន្តិភាព​របស់​យើង ព្រះអង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​មក​ជា​ប្រជារាស្ត្រ​តែ​មួយ។ ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​អោយ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។</verse>
				<verse number="15">ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ*​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួបបង្រួម​សាសន៍​ទាំង​ពីរ​អោយ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះអង្គ​ផ្ទាល់​ព្រម​ទាំង​នាំ​សន្តិភាព​មក​ផង។</verse>
				<verse number="16">ដោយ​ព្រះអង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សំរុះសំរួល​សាសន៍​ទាំង​ពីរ​អោយ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​អោយ​គេ​ស្រុះស្រួល​ជា​មួយ​ព្រះជាម្ចាស់​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។</verse>
				<verse number="17">ព្រះអង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹងល្អ*​អំពី​សន្តិភាព​មក​អោយ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិភាព​មក​អោយ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ» ។</verse>
				<verse number="18">ដោយសារ​ព្រះគ្រិស្ដ​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះបិតា ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ។</verse>
				<verse number="19">ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិកជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="20">ព្រះអង្គ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក* និង​ព្យាការី*​ជា​គ្រឹះ និង​មាន​ព្រះគ្រិស្ដយេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។</verse>
				<verse number="21">គឺ​ព្រះគ្រិស្ដ​ហើយ ដែល​ធ្វើ​អោយ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​អោយ​ចំរើន​ឡើង ទៅ​ជា​ព្រះវិហារ*​ដ៏វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះអម្ចាស់។</verse>
				<verse number="22">រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​ព្រះអង្គ បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ក្នុង​ព្រះវិញ្ញាណ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំឃាំង ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​សាសន៍​ដទៃ…។</verse>
				<verse number="2">បង​ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខងារ​ដែល​ព្រះជាម្ចាស់​ប្រណីសន្ដោស​អោយ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។</verse>
				<verse number="3">ព្រះអង្គ​បាន​បង្ហាញ​គំរោងការ​ដ៏​លាក់​កំបាំង​អោយ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។</verse>
				<verse number="4">ពេល​បង​ប្អូន​អាន​សេចក្ដី​នោះ បង​ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះគ្រិស្ដ។</verse>
				<verse number="5">នៅ​ជំនាន់​ដើម មនុស្សម្នា​ពុំ​បាន​ស្គាល់​គំរោងការ​នេះ ដូច​ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​ក្រុម​សាវ័ក* និង​ព្យាការី*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ</verse>
				<verse number="6">គឺ​ថា ដោយសារ​ដំណឹងល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះកាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះពរ តាម​ព្រះបន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រាអែល ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ​ដែរ។</verse>
				<verse number="7">ខ្ញុំ​បាន​ទទួល​មុខងារ​បំរើ​ដំណឹងល្អ​នេះ តាម​ព្រះអំណោយ​ទាន​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះអំណោយ​ទាន​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។</verse>
				<verse number="8">ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជាជន​ដ៏វិសុទ្ធ*​ក្ដី ក៏​ព្រះជាម្ចាស់​បាន​ផ្ដល់​ព្រះគុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះគ្រិស្ដ​ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។</verse>
				<verse number="9">ព្រះជាម្ចាស់​ក៏​ប្រណីសន្ដោស អោយ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គំរោងការ​ដែល​លាក់​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។</verse>
				<verse number="10">នៅ​ពេល​នេះ ដោយសារ​ក្រុមជំនុំ វត្ថុ​ស័ក្ដិសិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់</verse>
				<verse number="11">តាម​ផែន​ការ​ដែល​ព្រះអង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់កល្ប​ជានិច្ច​រៀង​មក ហើយ​ទ្រង់​បាន​សំរេច​ដោយសារ​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង។</verse>
				<verse number="12">ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ​យើង​មាន​ចិត្ត​អង់អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះជាម្ចាស់​ទាំង​ទុក​ចិត្ត។</verse>
				<verse number="13">ហេតុ​នេះ សូម​បង​ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរីរុងរឿង​របស់​បង​ប្អូន​វិញ​ទេ។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយបង្គំ​ព្រះបិតា</verse>
				<verse number="15">ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​ផែនដី</verse>
				<verse number="16">សូម​ព្រះអង្គ​មេត្តា​ប្រោស​បង​ប្អូន អោយ​មាន​កម្លាំង​មាំមួន​ផ្នែក​ខាង​ក្នុង​ជំរៅ​ចិត្ត​ ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ តាម​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ។</verse>
				<verse number="17">សូម​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ត​បង​ប្អូន​ដោយ​ជំនឿ និង​សូម​អោយ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំមួន​ក្នុង​សេចក្ដី​ស្រឡាញ់</verse>
				<verse number="18">ដើម្បី​អោយ​បង​ប្អូន​មាន​សមត្ថភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជំរៅ និង​កំពស់</verse>
				<verse number="19">គឺ​អោយ​បង​ប្អូន​ស្គាល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​អោយ​បង​ប្អូន​បាន​ពោរពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="20">ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង</verse>
				<verse number="21">សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​ក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះគ្រិស្ដយេស៊ូ នៅ​គ្រប់​ជំនាន់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំឃាំង សូម​ដាស់​តឿន​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ​ អោយ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។</verse>
				<verse number="2">ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់ធ្មត់ ព្រម​ទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="3">ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯកភាព​ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្ដី​សុខសាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។</verse>
				<verse number="4">ព្រះកាយ​មាន​តែ​មួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។</verse>
				<verse number="5">ព្រះអម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។</verse>
				<verse number="6">ព្រះជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះបិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។</verse>
				<verse number="7">ព្រះអង្គ​បាន​ផ្ដល់​ព្រះគុណ​មក​អោយ​យើង​ម្នាក់ៗ​តាម​កំរិត​ព្រះអំណោយ​ទាន ដែល​ព្រះគ្រិស្ដ​ប្រទាន​មក​យើង។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះអង្គ​ប្រទាន​ព្រះអំណោយ​ទាន ផ្សេងៗ​ដល់​មនុស្ស​លោក» ​។</verse>
				<verse number="9">ពាក្យ​ថា “យាង​ឡើង​ទៅ”នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា​ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី​ដ៏​ទាប​នេះ​ជា​មុន​សិន។</verse>
				<verse number="10">ព្រះអង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះអង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរមសុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="11">គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រទាន​អោយ​អ្នក​ខ្លះ​មាន​មុខងារ​ជា​សាវ័ក* អោយ​អ្នក​ខ្លះ​ថ្លែង​ព្រះបន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹងល្អ*​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន</verse>
				<verse number="12">ដើម្បី​រៀបចំ​ប្រជាជន​ដ៏វិសុទ្ធ​អោយ​បំពេញ​មុខងារ​បំរើ និង​កសាង​ព្រះកាយ​របស់​ព្រះគ្រិស្ដ​ឡើង</verse>
				<verse number="13">រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កំពស់​របស់​ព្រះគ្រិស្ដ​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។</verse>
				<verse number="14">ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោលលទ្ធិ​នានា ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កលល្បិច​មនុស្ស​ដែល​ពូកែ​នាំ​អោយ​វង្វេង​នោះ​ទៀត​ដែរ។</verse>
				<verse number="15">ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចំរើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះគ្រិស្ដ​ជា​សិរសា</verse>
				<verse number="16">គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើ​អោយ​ព្រះកាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បំរើ​ព្រះកាយ តាម​កំរិត​សមត្ថភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​អោយ​ព្រះកាយ​នោះ​ចំរើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="17">ដូច្នេះ ខ្ញុំ​សូម​ជំរាប​បង​ប្អូន និង​បញ្ជាក់​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ​ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។</verse>
				<verse number="18">គំនិត​អ្នក​ទាំង​នោះ​ងងឹត​សូន្យសុង គេ​នៅ​ឆ្ងាយ​ពី​ព្រះជន្ម​របស់​ព្រះជាម្ចាស់ ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គ​ ហើយ​មាន​ចិត្ត​រឹងរូស​ទៀត​ផង។</verse>
				<verse number="19">ដោយ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវ គេ​នាំ​គ្នា​ប្រាសចាក​សីលធម៌ បណ្ដោយ​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​គ្រប់​យ៉ាង តាម​តែ​ចិត្ត​លោភលន់​របស់​គេ។</verse>
				<verse number="20">រីឯ​បង​ប្អូន​វិញ បង​ប្អូន​ពុំ​បាន​ទទួល​ការអប់រំ​អំពី​ព្រះគ្រិស្ដ​របៀប​នេះ​ទេ។</verse>
				<verse number="21">ប្រសិន​បើ​បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូ ហើយ​ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ការអប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន</verse>
				<verse number="22">បង​ប្អូន​ត្រូវ​តែ​លះបង់​កិរិយា​មារយាទ ដែល​បង​ប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។</verse>
				<verse number="23">ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​អោយ​បាន​ថ្មី​ឡើង</verse>
				<verse number="24">ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។</verse>
				<verse number="25">ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="26">ប្រសិន​បើ​បង​ប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។</verse>
				<verse number="27">កុំ​ហុច​ឱកាស​អោយ​មារ*​មក​ល្បួង​បង​ប្អូន។</verse>
				<verse number="28">អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។</verse>
				<verse number="29">កុំ​អោយ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បង​ប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះពរ​មក​អោយ​អ្នក​ស្ដាប់​ផង​ដែរ។</verse>
				<verse number="30">កុំ​ធ្វើ​អោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះជាម្ចាស់ ព្រួយ​ព្រះហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សំគាល់​របស់​ព្រះវិញ្ញាណ​មក​លើ​បង​ប្អូន ទុក​សំរាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។</verse>
				<verse number="31">សូម​បង​ប្អូន​កំចាត់​ចិត្ត​ជូរចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សំរែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ។</verse>
				<verse number="32">ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណីសន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះជាម្ចាស់​បាន​ប្រណីសន្ដោស​បង​ប្អូន ដោយសារ​ព្រះគ្រិស្ដ​ដែរ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">សូម​បង​ប្អូន​យក​តំរាប់​តាម​ព្រះជាម្ចាស់​ចុះ ព្រោះ​បង​ប្អូន​ជា​បុត្រធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។</verse>
				<verse number="2">ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះជន្ម​សំរាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់ និង​ទុក​ជា​យញ្ញបូជា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​។</verse>
				<verse number="3">ដោយ​បង​ប្អូន​ជា​ប្រជាជន​ដ៏វិសុទ្ធ*​មិន​ត្រូវ​អោយ​មាន​ឮ​និយាយ​អំពី​ការ​ប្រាសចាក​សីលធម៌​អបាយមុខ​គ្រប់​យ៉ាង ឬ​ការ​លោភលន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ</verse>
				<verse number="4">ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះបោក ពាក្យ​ឡេះឡោះ ឬ​ពាក្យ​អាសអាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះគុណ​ព្រះជាម្ចាស់។</verse>
				<verse number="5">ចូរ​ដឹង​អោយ​ច្បាស់​ថា អ្នក​ប្រាសចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ និង​អ្នក​លោភលន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ*​របស់​ព្រះគ្រិស្ដ និង​របស់​ព្រះជាម្ចាស់​បាន​ជា​ដាច់​ខាត។</verse>
				<verse number="6">សូម​កុំ​អោយ​នរណា​ម្នាក់​បោកបញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ឥត​ខ្លឹមសារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​អោយ​ព្រះជាម្ចាស់​ព្រះពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។</verse>
				<verse number="7">ដូច្នេះ សូម​កុំ​សេពគប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។</verse>
				<verse number="8">កាល​ពី​ដើម បង​ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ​បង​ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​អោយ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។</verse>
				<verse number="9">ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។</verse>
				<verse number="10">ត្រូវ​រិះគិត​មើល​អោយ​ដឹង​ថា ការ​ណា​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់</verse>
				<verse number="11">ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​អោយ​គេ​ឃើញ។</verse>
				<verse number="12">ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ​ក៏​គួរ​អោយ​ខ្មាស​ណាស់​ទៅ​ហើយ។</verse>
				<verse number="13">ក៏​ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​អោយ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ</verse>
				<verse number="14">ដ្បិត​អំពើ​ណា​ដែល​លេច​មក​អោយ​គេ​ឃើញ​ហើយ​នោះ​បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថាៈ «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះគ្រិស្ដ​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។</verse>
				<verse number="15">ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង​ប្អូន​រស់​នៅ​អោយ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។</verse>
				<verse number="16">ត្រូវ​ចេះ​ប្រើប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។</verse>
				<verse number="17">ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត អោយ​យល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់។</verse>
				<verse number="18">កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​អោយ​ថោកទាប ផ្ទុយ​ទៅ​វិញ ត្រូវ​អោយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ។</verse>
				<verse number="19">ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ​ព្រះជាម្ចាស់ និង​បទ​ចំរៀង​មក​ពី​ព្រះវិញ្ញាណ។ ចូរ​ច្រៀង និង​លើកតម្កើង​ព្រះអម្ចាស់​អោយ​អស់​ពី​ចិត្ត។</verse>
				<verse number="20">ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជា​ព្រះបិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង។</verse>
				<verse number="21">បង​ប្អូន​ដែល​កោត​ខ្លាច​ព្រះគ្រិស្ដ ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="22">បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះអម្ចាស់​ដែរ</verse>
				<verse number="23">ដ្បិត​ស្វាមី​នាំ​មុខ​ភរិយា ដូច​ព្រះគ្រិស្ដ​នាំ​មុខ​ក្រុមជំនុំ* ហើយ​ជា​ព្រះសង្គ្រោះ​របស់​ក្រុមជំនុំ​ដែល​ជា​ព្រះកាយ​ព្រះអង្គ។</verse>
				<verse number="24">ហេតុ​នេះ ក្រុមជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះគ្រិស្ដ​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។</verse>
				<verse number="25">ចំពោះ​បង​ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះគ្រិស្ដ​បាន​ស្រឡាញ់​ក្រុមជំនុំ​ដែរ ព្រះអង្គ​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សំរាប់​ក្រុមជំនុំ</verse>
				<verse number="26">ដើម្បី​ប្រោស​អោយ​ក្រុមជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជំរះ​អោយ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយសារ​ព្រះបន្ទូល។</verse>
				<verse number="27">ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នាំ​ក្រុមជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុមជំនុំ​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​អោយ​បាន​ទៅ​ជា​វិសុទ្ធ* ឥត​សៅហ្មង។</verse>
				<verse number="28">ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា អោយ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។</verse>
				<verse number="29">ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ ដូច​ព្រះគ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុមជំនុំ</verse>
				<verse number="30">ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះកាយ​របស់​ព្រះអង្គ។</verse>
				<verse number="31">ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ ​។</verse>
				<verse number="32">គំរោងការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​ព្រះគ្រិស្ដ និង​ក្រុមជំនុំ​តែ​ប៉ុណ្ណោះ។</verse>
				<verse number="33">ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">កុមារា​កុមារី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា ដោយ​យល់​ដល់​ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។</verse>
				<verse number="2">«ចូរ​គោរព​មាតាបិតា (នេះ​ជា​បទ​បញ្ជា​ទី​មួយ ដែល​មាន​ទាំង​ព្រះបន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង)</verse>
				<verse number="3">ដើម្បី​អោយ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ» ​។</verse>
				<verse number="4">រីឯ​បង​ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​អោយ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀនប្រដៅ និង​ដំបូន្មាន​ស្រប​តាម​ព្រះអម្ចាស់។</verse>
				<verse number="5">បង​ប្អូន​ជា​ខ្ញុំ​បំរើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ​ដូច​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​ដែរ</verse>
				<verse number="6">មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​អោយ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បំរើ​ព្រះគ្រិស្ដ ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="7">ត្រូវ​បំរើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បំរើ​ព្រះអម្ចាស់ ពុំ​មែន​បំរើ​មនុស្ស​ទេ</verse>
				<verse number="8">ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី​នឹង​ទទួល​រង្វាន់​ពី​ព្រះអម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="9">រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បំរើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។</verse>
				<verse number="10">មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។</verse>
				<verse number="11">ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កលល្បិច​របស់​មារ*</verse>
				<verse number="12">ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។</verse>
				<verse number="13">ហេតុ​នេះ ចូរ​បង​ប្អូន​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ទៅ ដើម្បី​អោយ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ។</verse>
				<verse number="14">ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ</verse>
				<verse number="15">យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។</verse>
				<verse number="16">ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល​ដើម្បី​អោយ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។</verse>
				<verse number="17">ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។</verse>
				<verse number="18">ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សំរាប់​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់។</verse>
				<verse number="19">ចូរ​អង្វរ​ព្រះអង្គ​សំរាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​អោយ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹងល្អ*</verse>
				<verse number="20">ទោះ​បី​ខ្ញុំ​ជាប់​ឃុំឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹងល្អ​នេះ​ដែរ ដូច្នេះ សូម​ទូលអង្វរ​ព្រះអង្គ​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។</verse>
				<verse number="21">លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នឹង​ជំរាប​បង​ប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។</verse>
				<verse number="22">ខ្ញុំ​ចាត់​គាត់​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​អោយ​បង​ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​អោយ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទៀត​ផង។</verse>
				<verse number="23">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។</verse>
				<verse number="24">សូម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែប្រួល​ឡើយ។</verse>
			</chapter>
		</book>
		<book number="50">
			<chapter number="1">
				<verse number="1">យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ*​យេស៊ូ សូម​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។</verse>
				<verse number="2">សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="3">ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បង​ប្អូន ខ្ញុំ​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច</verse>
				<verse number="4">គឺ​គ្រប់​ពេល ខ្ញុំ​ទូលអង្វរ​ព្រះជាម្ចាស់​សំរាប់​បង​ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូលអង្វរ​ដោយ​ចិត្ត​រីករាយ​ជា​ដរាប</verse>
				<verse number="5">ព្រោះ​បង​ប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ តាំង​ពី​ថ្ងៃ​ដំបូង រហូត​មក​ទល់​សព្វ​ថ្ងៃ។</verse>
				<verse number="6">ខ្ញុំ​ជឿ​ជាក់​ថា ព្រះអង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ​ព្រះគ្រិស្ដយេស៊ូ​យាង​មក។</verse>
				<verse number="7">ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង​ប្អូន​ជានិច្ច ហើយ​ទោះបី​ខ្ញុំ​នៅ​ជាប់​ឃុំឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹងល្អ*​ក្ដី បង​ប្អូន​ទាំង​អស់​គ្នា ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ចការ​ដែល​ព្រះជាម្ចាស់​ប្រណីសន្ដោស អោយ​ខ្ញុំ​បំពេញ​នេះ​ដែរ។</verse>
				<verse number="8">ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="9">ខ្ញុំ​ទូលអង្វរ​ព្រះជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​អោយ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​អោយ​បង​ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់</verse>
				<verse number="10">ដើម្បី​អោយ​បង​ប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះគ្រិស្ដ​យាង​មក បង​ប្អូន​នឹង​បាន​បរិសុទ្ធ*​ឥត​មាន​កំហុស​អ្វី​ឡើយ</verse>
				<verse number="11">ហើយ​បង​ប្អូន​នឹង​បាន​ពោរពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះយេស៊ូ​គ្រិស្ដ សំរាប់​លើក​តម្កើង​សិរីរុងរឿង និង​កោត​សរសើរ​ព្រះជាម្ចាស់។</verse>
				<verse number="12">បង​ប្អូន​អើយ ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​ថា ហេតុការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹងល្អ​វិញ​ទេ</verse>
				<verse number="13">គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ​មនុស្សម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រិស្ដ។</verse>
				<verse number="14">ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំឃាំង​ដូច្នេះ បង​ប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះបន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។</verse>
				<verse number="15">មាន​បង​ប្អូន​ខ្លះ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះគ្រិស្ដ ដោយ​ចិត្ត​ច្រណែនឈ្នានីស​ចង់​ប្រណាំង​ប្រជែង តែ​បង​ប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ</verse>
				<verse number="16">បង​ប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះអម្ចាស់​បាន​តែងតាំង​ខ្ញុំ​អោយ​ការពារ​ដំណឹងល្អ។</verse>
				<verse number="17">រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះគ្រិស្ដ ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា នឹង​ធ្វើ​អោយ​ខ្ញុំ​រឹងរឹត​តែ​វេទនា​ក្នុង​ទី​ឃុំឃាំង​ថែម​ទៀត។</verse>
				<verse number="18">មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀចវេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះគ្រិស្ដ​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត</verse>
				<verse number="19">ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​អោយ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង​ប្អូន​អង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ ហើយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជួយ​ខ្ញុំ​ដែរ។</verse>
				<verse number="20">ខ្ញុំ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ ទោះបី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះគ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។</verse>
				<verse number="21">ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះគ្រិស្ដ ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។</verse>
				<verse number="22">ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​អោយ​កិច្ចការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយ!។</verse>
				<verse number="23">ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ងប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​ព្រះគ្រិស្ដ​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់</verse>
				<verse number="24">ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សំរាប់​បង​ប្អូន។</verse>
				<verse number="25">ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា​ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា ដើម្បី​អោយ​បង​ប្អូន​បាន​ចំរើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ</verse>
				<verse number="26">និង​ដើម្បី​អោយ​បង​ប្អូន​រឹងរឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត​ដោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង​ប្អូន​វិញ។</verse>
				<verse number="27">សូម​បង​ប្អូន​កាន់​កិរិយា​មារយាទ អោយ​បាន​សមរម្យ​នឹង​ដំណឹងល្អ​របស់​ព្រះគ្រិស្ដ​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​អោយ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំមួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹងល្អ​ទៀត​ផង</verse>
				<verse number="28">គឺ​បង​ប្អូន​មិន​ញញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្ដុតាង​ស​អោយ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បង​ប្អូន​វិញ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះជាម្ចាស់</verse>
				<verse number="29">ដ្បិត​ព្រះអង្គ​ប្រណីសន្ដោស​បង​ប្អូន​អោយ​បំរើ​ព្រះគ្រិស្ដ ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រង​ទុក្ខ​លំបាក​ដើម្បី​ព្រះអង្គ​ទៀត​ផង។</verse>
				<verse number="30">បង​ប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បង​ប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បង​ប្អូន​ឮ​ថា ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន​​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដ ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ពិត​ជា​លើក​ទឹក​ចិត្ត​បង​ប្អូន ប្រសិន​បើ​ព្រះវិញ្ញាណ​ពិត​ជា​ប្រទាន​អោយ​បង​ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង​ប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តាករុណា</verse>
				<verse number="2">សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បង​ប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ​ និង​មាន​ឆន្ទៈ​តែ​មួយ។</verse>
				<verse number="3">កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា​ប្រសើរ​ជាង​ខ្លួន។</verse>
				<verse number="4">ក្នុង​ចំណោម​បង​ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ​។</verse>
				<verse number="5">ព្រះគ្រិស្ដយេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។</verse>
				<verse number="6">ទោះបី​ព្រះអង្គ​មាន​ឋានៈ​ជា​ព្រះជាម្ចាស់ ក៏​ដោយ ក៏​ព្រះអង្គ​ពុំ​បាន​ក្ដោបក្ដាប់ ឋានៈ​ដែល​ស្មើ​នឹង​ព្រះជាម្ចាស់​នេះ ទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="7">ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​ទាសករ ព្រះអង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។</verse>
				<verse number="8">ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើ​តាម​ព្រះបញ្ជា រហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាង ថែម​ទៀត​ផង។</verse>
				<verse number="9">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់ លើក​តម្កើង​ព្រះអង្គ​ឡើង​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ មាន​ព្រះនាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់</verse>
				<verse number="10">ដើម្បី​អោយ​អ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរមសុខ* ទាំង​នៅ​លើ​ផែនដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយបង្គំ ​ នៅ​ពេល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូ</verse>
				<verse number="11">និងអោយ​មនុស្ស​គ្រប់​ភាសា ​ប្រកាស​ឡើង ថា ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា។</verse>
				<verse number="12">ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​ដូច​បង​ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​សូម​បង​ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង​ប្អូន​បាន​ទទួល​</verse>
				<verse number="13">ដ្បិត​ព្រះជាម្ចាស់​ទេ​តើ ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះបំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ។</verse>
				<verse number="14">ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូរទាំ ឬ​ជជែក​តវ៉ា​ឡើយ</verse>
				<verse number="15">ដើម្បី​អោយ​បង​ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅហ្មង ជា​បុត្រ​របស់​ព្រះជាម្ចាស់​ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀចវេរ និង​ខិលខូច​នៅ​ជំនាន់​នេះ។ បង​ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភពលោក</verse>
				<verse number="16">ទាំង​នាំ​ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិត​មក​អោយ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះគ្រិស្ដ​យាង​មក​ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។</verse>
				<verse number="17">ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម ទុក​ជា​សក្ការបូជា​បន្ថែម​ពី​លើ​យញ្ញបូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បង​ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។</verse>
				<verse number="18">រីឯ​បង​ប្អូន​វិញ សូម​អោយ​បង​ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។</verse>
				<verse number="19">ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បង​ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​អោយ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ដោយ​ទទួល​ដំណឹង​ពី​បង​ប្អូន</verse>
				<verse number="20">ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់ខ្វាយ​នឹង​បង​ប្អូន​ពិត​ប្រាកដ​ទេ។</verse>
				<verse number="21">អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះយេស៊ូ​គ្រិស្ដ​ទេ។</verse>
				<verse number="22">បង​ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួតដៃ​ជា​មួយ​ខ្ញុំ ដូច​កូន​នឹង​ឪពុក​ដើម្បី​បំរើ​ដំណឹងល្អ។</verse>
				<verse number="23">ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿងរ៉ាវ​ខ្ញុំ​បាន​ជ្រះស្រឡះ។</verse>
				<verse number="24">ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។</verse>
				<verse number="25">ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោប្រូឌីត​ជា​បង​ប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ អោយ​មក​រក​បង​ប្អូន​ជា​ចាំបាច់។ បង​ប្អូន​បាន​ចាត់​គាត់​អោយ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។</verse>
				<verse number="26">គាត់​មាន​បំណង​ចង់​មក​ជួប​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ត ព្រោះ​បង​ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។</verse>
				<verse number="27">គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្តែ ព្រះជាម្ចាស់​អាណិត​គាត់ គឺ​ព្រះអង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​អោយ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។</verse>
				<verse number="28">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ខ្នះខ្នែង​ចាត់​គាត់​អោយ​មក​ជួប​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​មាន​អំណរ​សប្បាយ​ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​អោយ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។</verse>
				<verse number="29">សូម​ទទួល​គាត់​ទុក​ដូច​ជា​បង​ប្អូន​រួម​ជំនឿ​ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង</verse>
				<verse number="30">ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះគ្រិស្ដ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។</verse>
			</chapter>
			<chapter number="3">
				<verse number="1">មួយ​វិញ​ទៀត បង​ប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះអម្ចាស់។ ខ្ញុំ​មិន​ធុញទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បង​ប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។</verse>
				<verse number="2">ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែងក្លាយ</verse>
				<verse number="3">ដ្បិត​យើង​ឯណេះ​វិញ​ទេ ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ​ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​ព្រះវិញ្ញាណ យើង​អួតអាង​លើ​ព្រះគ្រិស្ដ*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។</verse>
				<verse number="4">ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹតតែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត</verse>
				<verse number="5">គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក*​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រាអែល​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ខ្ញុំ​ជា​ហេប្រឺ​កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​ក្រឹត្យវិន័យ*​វិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី*</verse>
				<verse number="6">បើ​និយាយ​ពី​ខ្នះខ្នែង ខ្ញុំ​បាន​ខ្នះខ្នែង​រហូត​ដល់​ទៅ​បៀតបៀន​ក្រុមជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យវិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។</verse>
				<verse number="7">ក៏​ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា មាន​តម្លៃ​សំរាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះគ្រិស្ដ</verse>
				<verse number="8">គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេសវិសាល​បំផុត។ ព្រោះ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម​អោយ​តែ​ខ្ញុំ​បាន​ព្រះគ្រិស្ដ</verse>
				<verse number="9">និង​អោយ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះអង្គ។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះគ្រិស្ដ ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ​</verse>
				<verse number="10">បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះគ្រិស្ដ និង​ស្គាល់​ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះអង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​អោយ​បាន​ដូច​ព្រះអង្គ​ដែល​សោយ​ទិវង្គត</verse>
				<verse number="11">ដើម្បី​អោយ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។</verse>
				<verse number="12">ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទីដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ​ដើម្បី​ចាប់​អោយ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ត្រូវ​ព្រះគ្រិស្ដយេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។</verse>
				<verse number="13">បង​ប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទីដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។</verse>
				<verse number="14">ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទីដៅ ដើម្បី​អោយ​បាន​ទទួល​រង្វាន់​ពី​ព្រះជាម្ចាស់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរមសុខ អោយ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="15">ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បង​ប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះជាម្ចាស់​មុខ​ជា​បំភ្លឺ​បង​ប្អូន​អោយ​ដឹង​មិន​ខាន។</verse>
				<verse number="16">ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិសដៅ​ដដែល។</verse>
				<verse number="17">បង​ប្អូន​អើយ ចូរ​យក​តំរាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅ ស្រប​តាម​គំរូ​ដែល​យើង​បាន​ដាក់​អោយ​បង​ប្អូន​ឃើញ​នោះ​ទៅ។</verse>
				<verse number="18">ខ្ញុំ​ធ្លាប់​បាន​ជំរាប​បង​ប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជំរាប​បង​ប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បង​ប្អូន​ជា​ច្រើន​នាក់ រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ*។</verse>
				<verse number="19">ដល់​ទី​បំផុត​អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្តិ៍​ខ្មាស​ធ្វើ​ជា​កិត្តិយស​ ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។</verse>
				<verse number="20">រីឯ​យើង​វិញ មាតុភូមិ​របស់​យើង​នៅ​ស្ថាន​បរមសុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់ចាំ​ព្រះសង្គ្រោះ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​យាង​មក​ពី​ស្ថាន​នោះ។</verse>
				<verse number="21">ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ អោយ​បាន​ដូច​ព្រះកាយ ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ​ដោយ​មហិទ្ធិឫទ្ធិ ដែល​ធ្វើ​អោយ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បង​ប្អូន​ខ្លាំង​ណាស់ បង​ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​អោយ​បាន​ខ្ជាប់​ខ្ជួន រួម​ជា​មួយ​ព្រះអម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!</verse>
				<verse number="2">ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ អោយ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះអម្ចាស់។</verse>
				<verse number="3">រីឯ​អ្នក​វិញ មិត្ត​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹងល្អ* ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។</verse>
				<verse number="4">ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​សូម​ជំរាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!</verse>
				<verse number="5">ចូរ​សំដែង​អោយ​មនុស្សម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង​ប្អូន ព្រះអម្ចាស់​ជិត​យាង​មក​ដល់​ហើយ។</verse>
				<verse number="6">សូម​កុំ​ខ្វល់ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះជាម្ចាស់​អោយ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​អធិស្ឋាន* និង​ទូលអង្វរ​ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ផង។</verse>
				<verse number="7">ធ្វើ​ដូច្នេះ សេចក្ដី​សុខសាន្ត​របស់​ព្រះជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង​ប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ​យេស៊ូ​មិន​ខាន។</verse>
				<verse number="8">ជា​ទី​បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរ​អោយ​ស្រឡាញ់ គួរ​អោយ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​អោយ​កោត​សរសើរ។</verse>
				<verse number="9">សេចក្ដី​ដែល​បង​ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង​ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង​ប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​នឹង​គង់​ជា​មួយ​បង​ប្អូន​មិន​ខាន។</verse>
				<verse number="10">ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះអម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង​ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន​បង​ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង​ប្អូន​គ្មាន​ឱកាស​នឹង​សំដែង​ទឹក​ចិត្ត​របស់​បង​ប្អូន​ចំពោះ​ខ្ញុំ។</verse>
				<verse number="11">ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​អោយ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈទេសៈ។</verse>
				<verse number="12">ទោះបី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា​ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។</verse>
				<verse number="13">ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​អោយ​ខ្ញុំ។</verse>
				<verse number="14">ទោះ​ជា​យ៉ាង​ណា​ក្ដី បង​ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។</verse>
				<verse number="15">បង​ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដំណឹងល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក​នោះ ក្រៅ​ពី​បង​ប្អូន គ្មាន​ក្រុមជំនុំ*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។</verse>
				<verse number="16">កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សាឡូនិក បង​ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។</verse>
				<verse number="17">ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង​ប្អូន​ទេ តែ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​បាន​ទទួល​ព្រះពរ​ដ៏​បរិបូណ៌។</verse>
				<verse number="18">ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ​ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង​ប្អូន​តាម​រយៈ​លោក​អេប៉ោប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ ជា​យញ្ញបូជា​ដែល​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ និង​យល់​ព្រម​ទទួល។</verse>
				<verse number="19">ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="20">សូម​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន!</verse>
				<verse number="21">សូម​ជំរាប​សួរ​ប្រជាជន​ដ៏វិសុទ្ធ*​គ្រប់ៗ​រូប ក្នុង​អង្គ​ព្រះគ្រិស្ដ*​យេស៊ូ​អោយ​ខ្ញុំ​ផង។</verse>
				<verse number="22">បង​ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន​ទាំង​អស់​គ្នា។ បង​ប្អូន​ទាំង​អស់​ដែល​ជា​ប្រជាជន​ដ៏វិសុទ្ធ* ជា​ពិសេស​បង​ប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅអធិរាជ ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="23">សូម​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន!</verse>
			</chapter>
		</book>
		<book number="51">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​តែងតាំង​ជា​សាវ័ក​របស់​ព្រះគ្រិស្ដយេស៊ូ និង​លោក​ធីម៉ូថេ</verse>
				<verse number="2">សូម​ជំរាប​មក​ប្រជារាស្ត្រ​ដ៏វិសុទ្ធ* និង​បង​ប្អូន​ដែល​ជឿ​លើ​ព្រះគ្រិស្ដ នៅ​ក្រុង​កូឡូស។ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="3">យើង​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ* ជាអម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​អោយ​បង​ប្អូន</verse>
				<verse number="4">ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​ព្រះគ្រិស្ដយេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់</verse>
				<verse number="5">ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សំរាប់​បង​ប្អូន​នៅ​ស្ថាន​បរមសុខ*។ បង​ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយសារ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹងល្អ*</verse>
				<verse number="6">ដែល​បាន​មក​ដល់​បង​ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះគុណ​របស់​ព្រះជាម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹងល្អ​នេះ​បាន​បង្កើត​ផល និង​ចំរើន​ឡើង​ក្នុង​ចំណោម​បង​ប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។</verse>
				<verse number="7">បង​ប្អូន​បាន​ទទួល​ការ​អប់រំ​នេះ ពី​សំណាក់​លោក​អេប៉ាប្រាស​ដ៏​ជា​ទី​ស្រឡាញ់​ដែល​រួម​ការងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះគ្រិស្ដ​សំរាប់​បង​ប្អូន។</verse>
				<verse number="8">គាត់​បាន​ប្រាប់​អោយ​យើង​ដឹង​ច្បាស់ អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវិញ្ញាណ​ប្រទាន​មក​បង​ប្អូន។</verse>
				<verse number="9">ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង​ប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​បង​ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​អោយ​បង​ប្អូន​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះវិញ្ញាណ។</verse>
				<verse number="10">សូម​អោយ​បង​ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះអម្ចាស់ ដើម្បី​អោយ​បាន​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង​ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង​ប្អូន​ធ្វើ ហើយ​បង​ប្អូន​នឹង​ស្គាល់​ព្រះជាម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។</verse>
				<verse number="11">សូម​អោយ​បង​ប្អូន​មាន​កម្លាំង​មាំមួន​គ្រប់​ចំពូក ដោយ​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​អោយ​បង​ប្អូន​អាច​ស៊ូទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់ធ្មត់​ទៀត​ផង។</verse>
				<verse number="12">ចូរ​អរ​ព្រះគុណ​ព្រះបិតា ដោយ​ចិត្ត​រីករាយ ព្រោះ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​អោយ​បង​ប្អូន មាន​សមត្ថភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។</verse>
				<verse number="13">ព្រះអង្គ​បាន​រំដោះ​យើង​អោយ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​នៃ​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។</verse>
				<verse number="14">ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះបុត្រា ព្រះអង្គ​បាន​លោះ​យើង និង​លើកលែង​ទោស​យើង​អោយ​រួច​ពី​បាប។</verse>
				<verse number="15">ព្រះគ្រិស្ដ​ជា​តំណាង​របស់​ព្រះជាម្ចាស់ ដែល​យើង​មើល​ពុំ​ឃើញ ព្រះអង្គ​ជា​រៀមច្បង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក</verse>
				<verse number="16">ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​ក្នុង​អង្គ​ព្រះគ្រិស្ដ ទាំង​នៅ​ស្ថាន​បរមសុខ*​ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវរាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់គ្រង ទាំង​វត្ថុ​ស័ក្ដិសិទ្ធិ និង​អំណាច​នានា ព្រះជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយសារ​ព្រះគ្រិស្ដ និង​សំរាប់​ព្រះគ្រិស្ដ។</verse>
				<verse number="17">ព្រះគ្រិស្ដ​មាន​ព្រះជន្ម​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិតស្ថេរ​រួម​គ្នា ដោយសារ​ព្រះអង្គ​ដែរ។</verse>
				<verse number="18">ព្រះអង្គ​ជា​សិរសា​នៃ​ព្រះកាយ​របស់​ព្រះអង្គ គឺ​ក្រុមជំនុំ* ព្រះអង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​ ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់</verse>
				<verse number="19">ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះអង្គ ស្ថិត​នៅ​ក្នុង​ព្រះគ្រិស្ដ។</verse>
				<verse number="20">ព្រះជាម្ចាស់​បាន​សំរុះសំរួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​ស្ថាន​បរមសុខ អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយសារ​ព្រះគ្រិស្ដ និង​សំរាប់​ព្រះគ្រិស្ដ គឺ​ព្រះជាម្ចាស់​បាន​ធ្វើ​អោយ​មាន​សន្តិភាព ដោយ​ព្រះបុត្រា​បង្ហូរ​ព្រះលោហិត នៅ​លើ​ឈើ​ឆ្កាង។</verse>
				<verse number="21">ចំពោះ​បង​ប្អូន​វិញ ពី​ដើម បង​ប្អូន​នៅ​ខាង​ក្រៅ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះអង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង​ប្អូន។</verse>
				<verse number="22">តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សំរុះសំរួល​បង​ប្អូន​អោយ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះបុត្រា​ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​អោយ​បង​ប្អូន​បាន​វិសុទ្ធ*​ឥត​សៅហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអង្គ។</verse>
				<verse number="23">ក៏​ប៉ុន្តែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​អោយ​បាន​រឹងប៉ឹង​ខ្ជាប់ខ្ជួន ដើម្បី​កុំ​អោយ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹងល្អ*​មក​នោះ គឺ​ជា​ដំណឹងល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខងារ​បំរើ​ដំណឹងល្អ​នេះ​ដែរ។</verse>
				<verse number="24">ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សំរាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ សំរាប់​ព្រះកាយ​របស់​ព្រះអង្គ​ដែល​ជា​ក្រុមជំនុំ*។</verse>
				<verse number="25">ខ្ញុំ​បាន​ទទួល​មុខងារ​បំរើ​ក្រុមជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់​អោយ​ខ្ញុំ​ធ្វើ គឺ​ណែនាំ​បង​ប្អូន​អោយ​ស្គាល់​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​សព្វ​គ្រប់។</verse>
				<verse number="26">នេះ​ហើយ​ជា​គំរោងការ​ដ៏​លាក់​កំបាំង​ដែល​ព្រះជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​អោយ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បាន​បង្ហាញ​អោយ​ប្រជាជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​ស្គាល់។</verse>
				<verse number="27">ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ​ប្រជាជន​ដ៏វិសុទ្ធ​នេះ ស្គាល់​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គំរោងការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះគ្រិស្ដ​គង់​នៅ​ក្នុង​បង​ប្អូន ព្រះអង្គ​ប្រទាន​អោយ​បង​ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="28">ដូច្នេះ យើង​ផ្សព្វផ្សាយ​ដំណឹង​អំពី​ព្រះគ្រិស្ដ​នេះ​ហើយ យើង​ដាស់​តឿន និង​ប្រៀនប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​អោយ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះគ្រិស្ដ។</verse>
				<verse number="29">ខ្ញុំ​ធ្វើ​ការ​នឿយហត់​ដើម្បី​សំរេច​គោលដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិឫទ្ធិ​របស់​ព្រះអង្គ ដែល​កំពុង​តែ​មាន​សកម្មភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ខ្ញុំ​ចង់​អោយ​បង​ប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សំរាប់​បង​ប្អូន សំរាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌីសេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​</verse>
				<verse number="2">គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​នោះ អោយ​រួបរួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​អោយ​គេ​មាន​ប្រាជ្ញា​វាងវៃ​បំផុត​យល់​សព្វ​គ្រប់​ទាំងអស់ និង​ស្គាល់​ច្បាស់​នូវ​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះជាម្ចាស់ ពោល​គឺ​ព្រះគ្រិស្ដ​ផ្ទាល់</verse>
				<verse number="3">ដ្បិត​ព្រះតម្រិះ និង​ព្រះប្រាជ្ញាញាណ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះគ្រិស្ដ​ហ្នឹង​ហើយ។</verse>
				<verse number="4">ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​អោយ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ដ៏​ពីរោះៗ​នោះ​ឡើយ។</verse>
				<verse number="5">ថ្វីដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង​ប្អូន តែ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជា​មួយ​បង​ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង​ប្អូន​មាន​សណ្ដាប់ធ្នាប់ និង​មាន​ជំនឿ​មាំមួន​លើ​ព្រះគ្រិស្ដ។</verse>
				<verse number="6">ដូច្នេះ បើ​បង​ប្អូន​បាន​ទទួល​ព្រះគ្រិស្ដយេស៊ូ​ទុក​ជា​ព្រះអម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះអង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។</verse>
				<verse number="7">ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះអង្គ ចូរ​រក្សា​ជំនឿ​អោយ​បាន​រឹងប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀនប្រដៅ​ដែល​បង​ប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់​អោយ​បាន​ច្រើន​លើសលប់។</verse>
				<verse number="8">ចូរ​ប្រុងប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​មក​ទាក់ទាញ​បង​ប្អូន​បាន ដោយ​ប្រើ​ទស្សនវិជ្ជា ឬ​ប្រើ​ពាក្យ​បោកបញ្ឆោត​ឥត​ខ្លឹមសារ​ស្រប​តាម​សេចក្ដី​ប្រៀនប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះគ្រិស្ដ​ទេ</verse>
				<verse number="9">ដ្បិត​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរពេញ​ក្នុង​រូប​កាយ​ព្រះគ្រិស្ដ។</verse>
				<verse number="10">រីឯ​បង​ប្អូន​ក៏​បាន​ពោរពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិសិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។</verse>
				<verse number="11">ក្នុង​អង្គ​ព្រះគ្រិស្ដ បង​ប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។ គឺ​បង​ប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះគ្រិស្ដ ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។</verse>
				<verse number="12">ពេល​បង​ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក*​បង​ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះគ្រិស្ដ​ហើយ ដោយ​បង​ប្អូន​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ បង​ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​បង​ប្អូន​មាន​ជំនឿ​លើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។</verse>
				<verse number="13">ពី​ដើម​បង​ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង​ប្អូន និង​មក​ពី​បង​ប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​មែន តែ​ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​ប្រោស​អោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះគ្រិស្ដ។ ព្រះអង្គ​បាន​លើកលែង​ទោស​ទាំង​ប៉ុន្មាន​របស់​យើង។</verse>
				<verse number="14">ព្រះអង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់​ទាស់ នឹង​យើង​​តាម​វិន័យ​នោះ​ចោល។ ព្រះអង្គ​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើឆ្កាង។</verse>
				<verse number="15">ព្រះអង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិសិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ព្រះអង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យជំនះ​របស់​ព្រះអង្គ​។</verse>
				<verse number="16">ហេតុ​នេះ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ថ្កោល​ទោស​បង​ប្អូន អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។</verse>
				<verse number="17">ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ ដែល​នឹង​កើត​មាន​នៅ​អនាគតកាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះគ្រិស្ដ។</verse>
				<verse number="18">មិន​ត្រូវ​អោយ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។</verse>
				<verse number="19">គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះគ្រិស្ដ​ជា​ព្រះសិរសា​ទេ គឺ​ព្រះសិរសា​នេះ​ហើយ ដែល​ផ្គត់ផ្គង់​អោយ​ព្រះកាយ​ទាំង​មូល​តភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​ព្រះជាម្ចាស់​ប្រទាន​អោយ។</verse>
				<verse number="20">បង​ប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះគ្រិស្ដ ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ​ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត?</verse>
				<verse number="21">«កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះពាល់!»</verse>
				<verse number="22">បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា និង​សេចក្ដី​ប្រៀនប្រដៅ​របស់​មនុស្ស​លោក​ជាប់​ទាក់ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើប្រាស់។</verse>
				<verse number="23">សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​អោយ​គោរព​ថ្វាយបង្គំ​ដោយ​ស្ម័គ្រចិត្ត អោយ​ដាក់​ខ្លួន និង​លត់ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត​គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ងប្រាថ្នា​របស់​និស្ស័យ​លោកីយ៍​ប៉ុណ្ណោះ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះគ្រិស្ដ​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ​ជា​ស្ថាន​ដែល​ព្រះគ្រិស្ដ​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​នោះ​វិញ។</verse>
				<verse number="2">ចូរ​គិត​ពី​អ្វីៗ ដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែនដី​នេះ​ឡើយ</verse>
				<verse number="3">ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះគ្រិស្ដ​ក្នុង​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="4">ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​បង​ប្អូន​លេច​មក បង​ប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​ព្រះគ្រិស្ដ ប្រកប​ដោយ​សិរីរុងរឿង​ដែរ។</verse>
				<verse number="5">ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាសចាក​សីលធម៌ អំពើ​សៅហ្មង ចិត្ត​ស្រើបស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភលន់ គឺ​យក​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ព្រះ។</verse>
				<verse number="6">ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះជាម្ចាស់ ទ្រង់​ព្រះពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។</verse>
				<verse number="7">កាល​ពី​ដើម​បង​ប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។</verse>
				<verse number="8">តែ​ឥឡូវ​នេះ សូម​បង​ប្អូន​បោះបង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរប្រមាថ ពាក្យ​ទ្រគោះ​បោះបោក​ដែល​ចេញ​ពី​មាត់​របស់​បង​ប្អូន​ចោល​ទៅ។</verse>
				<verse number="9">កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង​ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ</verse>
				<verse number="10">បង​ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចំរើន​ថ្មី​ឡើងៗ អោយ​បាន​ដូច​ព្រះជាម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​អោយ​បង​ប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។</verse>
				<verse number="11">ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍ យូដា​ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួកព្នង​ និង​លែង​មាន​អ្នកងារ ឬ​អ្នកជា​ទៀត​ឡើយ ដ្បិត​ព្រះគ្រិស្ដ​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។</verse>
				<verse number="12">ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បង​ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិតមេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូតបូត និង​ចិត្ត​ខន្តី អត់ធ្មត់។</verse>
				<verse number="13">ត្រូវ​ចេះ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់ទោស​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះអម្ចាស់​បាន​អត់ទោស​អោយ​បង​ប្អូន​យ៉ាង​ណា ចូរ​អត់ទោស​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។</verse>
				<verse number="14">លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​អោយ​បង​ប្អូន​រួបរួម​គ្នា​ពេញ​លក្ខណៈ​។</verse>
				<verse number="15">សូម​អោយ​សេចក្ដី​សុខសាន្ត​របស់​ព្រះគ្រិស្ដ សោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បង​ប្អូន ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​បង​ប្អូន​អោយ​មក​រួម​គ្នា​ក្នុង​ព្រះកាយ​តែ​មួយ ដើម្បី​អោយ​បង​ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។ ត្រូវ​អរ​ព្រះគុណ​ព្រះអង្គ​ជានិច្ច។</verse>
				<verse number="16">សូម​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​អោយ​បាន​បរិបូណ៌។ ចូរ​ប្រៀនប្រដៅ និង​ដាស់តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុកតម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​ព្រះវិញ្ញាណ។</verse>
				<verse number="17">ការ​អ្វី​ក៏​ដោយ​ដែល​បង​ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សំដី ឬ​កាយវិការ​ក្ដី ត្រូវ​ធ្វើ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជា​ព្រះបិតា តាម​រយៈ​ព្រះអង្គ​ផង។</verse>
				<verse number="18">បង​ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន អោយ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះអម្ចាស់។</verse>
				<verse number="19">បង​ប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ ដាក់​នាង​ឡើយ។</verse>
				<verse number="20">កុមារាកុមារី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់។</verse>
				<verse number="21">បង​ប្អូន​ដែល​មាន​កូន​អើយ កុំ​ដុកដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ត។</verse>
				<verse number="22">បង​ប្អូន​ជា​ខ្ញុំ​បំរើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​អោយ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បង​ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះសរ និង​ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់។</verse>
				<verse number="23">គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ ចូរ​ធ្វើ​អោយ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះអម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សំរាប់​មនុស្ស​លោក​ទេ</verse>
				<verse number="24">ដោយ​ដឹង​ថា បង​ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះអម្ចាស់​ទុក​ជា​កំរៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះគ្រិស្ដ ចូរ​បំរើ​ព្រះអង្គ​ទៅ។</verse>
				<verse number="25">អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះជាម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">បង​ប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បំរើ​របស់​ខ្លួន​ដោយ​ដឹង​ថា បង​ប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ*​ដែរ។</verse>
				<verse number="2">ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ផង។</verse>
				<verse number="3">ចូរ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​យើង​ដែរ ដើម្បី​ព្រះអង្គ​បើក​ទ្វារ​ចំហ​អោយ​យើង​មាន​ឱកាស​ប្រកាស​ព្រះបន្ទូល គឺ​ប្រកាស​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះគ្រិស្ដ ដ្បិត​ខ្ញុំ​ជាប់​ឃុំឃាំង ព្រោះ​តែ​គំរោងការ​នេះ​ឯង។</verse>
				<verse number="4">សូម​ទូលអង្វរ​ព្រះអង្គ អោយ​ខ្ញុំ​អាច​បកស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។</verse>
				<verse number="5">ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។</verse>
				<verse number="6">សូម​បង​ប្អូន​និយាយ​ពាក្យ​សំដី​ទន់ភ្លន់​ជានិច្ច​មាន​ខ្លឹមសារ​ ដើម្បី​អោយ​បង​ប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។</verse>
				<verse number="7">លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់ ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នឹង​ជំរាប​បង​ប្អូន​អោយ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។</verse>
				<verse number="8">ខ្ញុំ​ចាត់​គាត់​អោយ​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​អោយ​បង​ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​អោយ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទៀត​ផង។</verse>
				<verse number="9">ខ្ញុំ​ចាត់​គាត់​អោយ​មក​ជា​មួយ​លោក​អូណេស៊ីម ជា​បង​ប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់​ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជំរាប​បង​ប្អូន​អោយ​ជ្រាប​អំពី​សភាពការណ៍​នៅ​ទី​នេះ។</verse>
				<verse number="10">លោក​អើរីស្ដាក ដែល​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់ញាតិ​នឹង​លោក​បារណាបាស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ (បង​ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង​ប្អូន​ទទួល​ដោយ​រាក់ទាក់​ផង)។</verse>
				<verse number="11">រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន​ជាតិ​យូដា មាន​តែ​បង​ប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សំរាប់​ព្រះរាជ្យ*​ព្រះជាម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។</verse>
				<verse number="12">លោក​អេប៉ាប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន ក៏​សូម​ជំរាបសួរ​មក​បង​ប្អូន​ដែរ។ គាត់​ជា​អ្នក​បំរើ​ព្រះគ្រិស្ដយេស៊ូ ហើយ​គាត់​តែងតែ​តយុទ្ធ​សំរាប់​បង​ប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​អោយ​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។</verse>
				<verse number="13">ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះខ្នែង​យ៉ាង​ខ្លាំង សំរាប់​បង​ប្អូន សំរាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌីសេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ាប៉ូល។</verse>
				<verse number="14">លោក​គ្រូ​ពេទ្យ លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="15">សូម​ជំរាប​សួរ​បង​ប្អូន​នៅ​ស្រុក​ឡៅឌីសេ និង​ជំរាបសួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុមជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។</verse>
				<verse number="16">ពេល​ណា​បង​ប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃលក​យ៉ាង​ណា អោយ​ក្រុមជំនុំ​នៅ​ស្រុក​ឡៅឌីសេ​អាន​ផង ហើយ​បង​ប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌីសេ​ដែរ។</verse>
				<verse number="17">សូម​ជំរាប​លោក​អើឃីព​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងារ​ដែល​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ គឺ​ត្រូវ​បំពេញ​កិច្ចការ​នេះ​អោយ​បាន​ល្អ។</verse>
				<verse number="18">ពាក្យ​ជំរាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បង​ប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំឃាំង។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ។</verse>
			</chapter>
		</book>
		<book number="52">
			<chapter number="1">
				<verse number="1">យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ*​នៅ​ក្រុង​ថេស្សាឡូនិក ដែល​រួម​ជា​មួយ​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។ សូម​ព្រះអង្គ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="2">យើង​តែងតែ​អរ​ព្រះគុណ​ព្រះជាម្ចាស់ អំពី​បង​ប្អូន​ទាំង​អស់​គ្នា​ជានិច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បង​ប្អូន​ជា​ដរាប។</verse>
				<verse number="3">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ចការ​ដែល​បង​ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយហត់​ដែល​បង​ប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ​ទ្រាំ​របស់​បង​ប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។</verse>
				<verse number="4">បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះអង្គ​បាន​ជ្រើស​រើស​បង​ប្អូន</verse>
				<verse number="5">ដ្បិត​យើង​បាន​នាំ​ដំណឹងល្អ*​មក​ជូន​បង​ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធានុភាព មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា សំរាប់​ជា​ប្រយោជន៍​បង​ប្អូន ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។</verse>
				<verse number="6">បង​ប្អូន​បាន​យក​តំរាប់​តាម​យើង និង​យក​តំរាប់​តាម​ព្រះអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​ព្រះបន្ទូល​ទាំង​មាន​អំណរ មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។</verse>
				<verse number="7">ហេតុ​នេះ បង​ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ</verse>
				<verse number="8">ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ចេញ​ពី​បង​ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុសសាយ​ក្នុង​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង​ប្អូន​លើ​ព្រះជាម្ចាស់ បាន​ឮ​ខ្ចរខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។</verse>
				<verse number="9">មនុស្សម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង​ប្អូន និង​អំពី​របៀប​ដែល​បង​ប្អូន​លះបង់​ព្រះ​ក្លែងក្លាយ បែរ​មក​រក​ព្រះជាម្ចាស់ ដើម្បី​គោរព​បំរើ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។</verse>
				<verse number="10">បង​ប្អូន​ក៏​ទន្ទឹង​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ យាង​ពី​ស្ថាន​បរមសុខ*​មក គឺ​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​ប្រោស​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះយេស៊ូ​នេះ​ប្រោស​យើង​អោយ​រួច​ផុត​ពី​ព្រះពិរោធ​ដែល​កំពុង​តែ​មក។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បង​ប្អូន​អើយ បង​ប្អូន​ផ្ទាល់ ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បង​ប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ</verse>
				<verse number="2">គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ ព្រះជាម្ចាស់​បាន​ប្រទាន​អោយ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អ*​របស់​ព្រះអង្គ​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។</verse>
				<verse number="3">សេចក្ដី​ដែល​យើង​ទូន្មាន មិន​មែន​មក​ពី​ការ​ភាន់ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។</verse>
				<verse number="4">មុន​នឹង​ប្រគល់​មុខងារ​ផ្សាយ​ដំណឹងល្អ​មក​យើង ព្រះជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​អោយ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។</verse>
				<verse number="5">បង​ប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើចបញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភលន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់។</verse>
				<verse number="6">យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង​ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។</verse>
				<verse number="7">ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះគ្រិស្ដ ថ្វីដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បង​ប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បង​ប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែរក្សា​កូន​ខ្ចី​ដែរ។</verse>
				<verse number="8">ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹងល្អ​ជូន​បង​ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត សំរាប់​បង​ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់!។</verse>
				<verse number="9">បង​ប្អូន​អើយ បង​ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​អោយ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ពិបាក​នឹង​ផ្គត់ផ្គង់​យើង។</verse>
				<verse number="10">យើង​បាន​រស់​នៅ​ជា​មួយ​បង​ប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយាបថ​ដ៏​ល្អ​វិសុទ្ធ*​សុចរិត*​ឥត​កំហុស យើង​មាន​ទាំង​បង​ប្អូន ទាំង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់។</verse>
				<verse number="11">បង​ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ</verse>
				<verse number="12">គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បង​ប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បង​ប្អូន​អោយ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​មក​ចូល​រួម​ក្នុង​ព្រះរាជ្យ* និង​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="13">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹងល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ តាម​ពិត​ជា​ព្រះបន្ទូល​របស់​ព្រះអង្គ​មែន ហើយ​ព្រះបន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។</verse>
				<verse number="14">បង​ប្អូន​អើយ បង​ប្អូន​បាន​យក​តំរាប់​តាម​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ​នោះ​ដែរ ដ្បិត​បង​ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង​ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន​ជាតិ​យូដា​ធ្វើ​បាប​ដែរ។</verse>
				<verse number="15">អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះអម្ចាស់យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀតបៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!</verse>
				<verse number="16">ពួក​គេ​បាន​រារាំង​យើង​មិន​អោយ​ប្រកាស​ដំណឹងល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​អោយ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន​។</verse>
				<verse number="17">បង​ប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បង​ប្អូន​មួយ​គ្រា​ក្ដី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បង​ប្អូន​ជានិច្ច ហើយ​យើង​ខំ​ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ ដើម្បី​អោយ​បាន​មក​ជួប​បង​ប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បង​ប្អូន​ខ្លាំង​ណាស់។</verse>
				<verse number="18">ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បង​ប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។</verse>
				<verse number="19">បង​ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​អោយ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​អោយ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់យេស៊ូ​នៅ​ពេល​ព្រះអង្គ​យាង​មក។ ក្រៅ​ពី​បង​ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។</verse>
				<verse number="20">បង​ប្អូន​ពិត​ជា​សិរីរុងរឿង និង​ជា​អំណរ​របស់​យើង​មែន។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សំរេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន តែ​គ្នា​យើង</verse>
				<verse number="2">ហើយ​ចាត់​លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់ ក្នុង​ការ​ប្រកាស​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ អោយ​មក​ជួយ​ពង្រឹង និង​ដាស់​តឿន​បង​ប្អូន​អោយ​មាន​ជំនឿ​រឹងប៉ឹង​ឡើង</verse>
				<verse number="3">ដើម្បី​កុំ​អោយ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​តំរូវ​អោយ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។</verse>
				<verse number="4">កាល​យើង​នៅ​ជា​មួយ​បង​ប្អូន​នៅ​ឡើយ យើង​បាន​ជំរាប​បង​ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង​ប្អូន​ជ្រាប​ស្រាប់។</verse>
				<verse number="5">ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​អោយ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បង​ប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បង​ប្អូន​បាន បណ្ដាល​អោយ​ការ​នឿយហត់​របស់​យើង បែរ​ទៅ​ជា​អសារបង់​វិញ។</verse>
				<verse number="6">ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹងល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជានិច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។</verse>
				<verse number="7">ហេតុ​នេះ បង​ប្អូន​អើយ ជំនឿ​របស់​បង​ប្អូន​បាន​ធ្វើ​អោយ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។</verse>
				<verse number="8">ដោយ​បង​ប្អូន​ស្ថិត​នៅ​ខ្ជាប់ខ្ជួន ជា​មួយ​ព្រះអម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។</verse>
				<verse number="9">យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះគុណ​ព្រះជាម្ចាស់​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​អោយ​យើង​មាន​អំណរ​រីករាយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​របស់​យើង។</verse>
				<verse number="10">ទាំង​យប់​ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះអង្គ​មេត្តា​ប្រោស​អោយ​បាន​ឃើញ​មុខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​អោយ​ជំនឿ​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="11">សូម​ព្រះជាម្ចាស់​ផ្ទាល់ ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង​ទ្រង់​រៀបចំ​ផ្លូវ​អោយ​យើង​មក​រក​បង​ប្អូន។</verse>
				<verse number="12">សូម​ព្រះអម្ចាស់​ប្រទាន​អោយ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក​ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ។</verse>
				<verse number="13">សូម​ព្រះអង្គ​ប្រទាន​អោយ​ចិត្ត​គំនិត​របស់​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង អោយ​បង​ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​យើង ក្នុង​ពេល​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ!</verse>
			</chapter>
			<chapter number="4">
				<verse number="1">បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ថា សូម​អោយ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!</verse>
				<verse number="2">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​យ៉ាង​ណា។</verse>
				<verse number="3">ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ គឺ​អោយ​បង​ប្អូន​បាន​វិសុទ្ធ* អោយ​បង​ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។</verse>
				<verse number="4">ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃថ្នូរ</verse>
				<verse number="5">ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។</verse>
				<verse number="6">មិន​ត្រូវ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។</verse>
				<verse number="7">ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​អោយ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​អោយ​យើង​បាន​វិសុទ្ធ​វិញ។</verse>
				<verse number="8">ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ មក​បង​ប្អូន​នោះ​តែ​ម្ដង។</verse>
				<verse number="9">រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​វិញ យើង​មិន​ចាំបាច់​សរសេរ​មក​ទូន្មាន​បង​ប្អូន​ទេ ដ្បិត​បង​ប្អូន​បាន​រៀន​ពី​ព្រះជាម្ចាស់​អោយ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក</verse>
				<verse number="10">ដូច​បង​ប្អូន​បាន​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្តែ បង​ប្អូន​អើយ យើង​សូម​ដាស់​តឿន​បង​ប្អូន​ថា សូម​ស្រឡាញ់​អោយ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។</verse>
				<verse number="11">ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​អោយ​បាន​ស្រគត់​ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង​ប្អូន​រួច​ស្រេច​ហើយ។</verse>
				<verse number="12">ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ​នឹង​គោរព​បង​ប្អូន ហើយ​បង​ប្អូន​ក៏​លែង​ត្រូវ​ការ​អោយ​គេ​ជួយ​ទៀត​ផង។</verse>
				<verse number="13">បង​ប្អូន​អើយ យើង​ចង់​អោយ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់​ ផុត​ទៅ​ហើយ ដើម្បី​កុំ​អោយ​បង​ប្អូន​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។</verse>
				<verse number="14">ប្រសិន​បើ​យើង​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះជាម្ចាស់​នឹង​នាំ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ អោយ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ​ដោយសារ​ព្រះយេស៊ូ​ដែរ។</verse>
				<verse number="15">យើង​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះអម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ</verse>
				<verse number="16">ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវតា និង​សំឡេង​ត្រែ​របស់​ព្រះជាម្ចាស់ ព្រះអម្ចាស់​ផ្ទាល់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​បរមសុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះគ្រិស្ដ​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន</verse>
				<verse number="17">បន្ទាប់​មក ទើប​ព្រះអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ អោយ​ឡើង​ទៅ​ក្នុង​ពពក* ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះអង្គ​ក្នុង​អាកាសវេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះអម្ចាស់​រហូត​ត​ទៅ។</verse>
				<verse number="18">ដូច្នេះ សូម​បង​ប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សំរាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បង​ប្អូន​ទេ</verse>
				<verse number="2">ដ្បិត​បង​ប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។</verse>
				<verse number="3">ពេល​ណា​មនុស្សម្នា​ពោល​ថា “មាន​សន្តិភាព​ហើយ! មាន​សន្តិសុខ​ហើយ!” ពេល​នោះ មហន្តរាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។</verse>
				<verse number="4">រីឯ​បង​ប្អូន​វិញ បង​ប្អូន​អើយ បង​ប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​អោយ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។</verse>
				<verse number="5">បង​ប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​ យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។</verse>
				<verse number="6">ហេតុ​នេះ​យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជានិច្ច។</verse>
				<verse number="7">អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។</verse>
				<verse number="8">រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក</verse>
				<verse number="9">ដ្បិត​ព្រះជាម្ចាស់​មិន​បាន​តំរូវ​អោយ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះអង្គ​អោយ​យើង​ទទួល​ការ​សង្គ្រោះ ដោយសារ​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង</verse>
				<verse number="10">បាន​សោយ​ទិវង្គត​សំរាប់​យើង ដើម្បី​អោយ​យើង​រស់​រួម​ជា​មួយ​ព្រះអង្គ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី​។</verse>
				<verse number="11">ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។</verse>
				<verse number="12">បង​ប្អូន​អើយ យើង​សូម​អង្វរ​បង​ប្អូន​អោយ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយហត់ ក្នុង​ចំណោម​បង​ប្អូន ជា​អ្នក​នាំ​មុខ​បង​ប្អូន​ក្នុង​មាគ៌ា​ព្រះអម្ចាស់ និង​អប់រំ​បង​ប្អូន។</verse>
				<verse number="13">ត្រូវ​លើក​តម្លៃ​បង​ប្អូន​ទាំង​នោះ​អោយ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​អោយ​បាន​សុខ​ជា​មួយ​គ្នា។</verse>
				<verse number="14">បង​ប្អូន​អើយ យើង សូម​ដាស់​តឿន​បង​ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់​ធ្នាប់ ចូរ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។</verse>
				<verse number="15">ចូរ​ប្រយ័ត្ន កុំ​អោយ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បង​ប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។</verse>
				<verse number="16">ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច</verse>
				<verse number="17">ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ</verse>
				<verse number="18">ចូរ​អរ​ព្រះគុណ​ព្រះជាម្ចាស់​គ្រប់​កាលៈទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​បង​ប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​ធ្វើ​ដូច្នេះ​ឯង។</verse>
				<verse number="19">កុំ​រារាំង​សកម្មភាព​របស់​ព្រះវិញ្ញាណ​ឡើយ​</verse>
				<verse number="20">កុំ​មើលងាយ​ការ​ថ្លែង​ព្រះបន្ទូល</verse>
				<verse number="21">ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។</verse>
				<verse number="22">ត្រូវ​ចៀស​ចេញ​អោយ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។</verse>
				<verse number="23">សូម​ព្រះជាម្ចាស់ ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បង​ប្អូន​អោយ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​អោយ​បាន​ស្អាត​ឥត​សៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង​យាង​មក។</verse>
				<verse number="24">ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន​មក ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សំរេច​ការ​នេះ​ជា​ពុំខាន។</verse>
				<verse number="25">បង​ប្អូន​អើយ សូម​អធិស្ឋាន*​អោយ​យើង​ផង។</verse>
				<verse number="26">សូម​ជំរាប​សួរ​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធស្នាល។</verse>
				<verse number="27">ខ្ញុំ​សូម​អង្វរ​បង​ប្អូន ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ អោយ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។</verse>
				<verse number="28">សូម​អោយ​បង​ប្អូន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​អម្ចាស់​នៃ​យើង។</verse>
			</chapter>
		</book>
		<book number="53">
			<chapter number="1">
				<verse number="1">យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ*​នៅ​ក្រុង​ថេស្សាឡូនិក ដែល​រួម​ជា​មួយ​ព្រះជាម្ចាស់​ជា​ព្រះបិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*។</verse>
				<verse number="2">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="3">បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ស្ដី​អំពី​បង​ប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។</verse>
				<verse number="4">ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុមជំនុំ*​នានា​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀតបៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។</verse>
				<verse number="5">ហេតុការណ៍​នេះ ស​អោយ​ឃើញ​ថា ព្រះជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង​ប្អូន ធ្វើ​អោយ​បង​ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​មែន ដ្បិត​បង​ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះរាជ្យ​នេះ​ឯង។</verse>
				<verse number="6">ព្រះជាម្ចាស់​នឹង​សំរេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះអង្គ​នាំ​ទុក្ខ​វេទនា យក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​អោយ​បង​ប្អូន​វេទនា</verse>
				<verse number="7">ហើយ​ព្រះអង្គ​នឹង​ប្រទាន​អោយ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សំរាក​ជា​មួយ​យើង នៅ​ពេល​ព្រះអម្ចាស់យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរមសុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធានុភាព។</verse>
				<verse number="8">ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោសន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹងល្អ* របស់​ព្រះយេស៊ូជាអម្ចាស់​នៃ​យើង។</verse>
				<verse number="9">ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់កល្ប​ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះភក្ត្រ​ព្រះអម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិឫទ្ធិ​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="10">នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជាជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ​។ ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​អោយ​បង​ប្អូន​ជានិច្ច សូម​ព្រះជាម្ចាស់​នៃ​យើង ប្រទាន​អោយ​បង​ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​អោយ​បង​ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​អោយ​ជំនឿ​របស់​បង​ប្អូន​បង្កើត​ផល​បាន​បរិបូណ៌​ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ។</verse>
				<verse number="12">ដូច្នេះ ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរីរុងរឿង​នៅ​ក្នុង​បង​ប្អូន ហើយ​បង​ប្អូន​ក៏​មាន​សិរីរុងរឿង​ក្នុង​ព្រះអង្គ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បង​ប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុងរឿង ហើយ​ដែល​យើង​ត្រូវ​ជួបជុំ​ជា​មួយ​ព្រះអង្គ​នោះ យើង​សូម​អង្វរ​បង​ប្អូន​ថា</verse>
				<verse number="2">កុំ​ប្រញាប់​ជ្រួលច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ​ដោយ​គ្រាន់​តែ​ឮ​គេ​ថា ដល់​ថ្ងៃ​ព្រះអម្ចាស់​យាង​មក​ហើយ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា ព្រះវិញ្ញាណ​បាន​បំភ្លឺ​អោយ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សំដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។</verse>
				<verse number="3">កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះអម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះបង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។</verse>
				<verse number="4">មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយបង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា ជា​ព្រះជាម្ចាស់​ថែម​ទៀត​ផង។</verse>
				<verse number="5">កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង​ប្អូន​សព្វ​គ្រប់​ហើយ តើ​បង​ប្អូន​នៅ​ចាំ​ឬ​ទេ?</verse>
				<verse number="6">ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។</verse>
				<verse number="7">គំរោងការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្មភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ</verse>
				<verse number="8">វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះអម្ចាស់យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ​រួច​ហើយ នៅ​ពេល​ព្រះអង្គ​យាង​មក ព្រះអង្គ​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="9">រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សំដែង​ការ​អស្ចារ្យ ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។</verse>
				<verse number="10">វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដែល​អាច​សង្គ្រោះ​គេ​ទេ។</verse>
				<verse number="11">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ចាត់​ឥទ្ធិពល​មួយ​មក​ធ្វើ​អោយ​គេ​វង្វេង និង​អោយ​គេ​ជឿ​លើ​ពាក្យ​ភូតភរ</verse>
				<verse number="12">ដើម្បី​អោយ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។</verse>
				<verse number="13">ចំពោះ​យើង​វិញ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​អំពី​បង​ប្អូន​ជានិច្ច ដ្បិត​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​បង​ប្អូន អោយ​ទទួល​ការ​សង្គ្រោះ​មុន​គេ​ ដោយ​ព្រះវិញ្ញាណ​ប្រោស​បង​ប្អូន​អោយ​បាន​វិសុទ្ធ* និង​ដោយ​បង​ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។</verse>
				<verse number="14">ព្រះអង្គ​ត្រាស់​ហៅ​បង​ប្អូន​ដោយសារ​ដំណឹងល្អ​របស់​យើង ដើម្បី​អោយ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​អោយ​មាន​សិរីរុងរឿង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។</verse>
				<verse number="15">ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ស្ថិត​នៅ​អោយ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។</verse>
				<verse number="16">ព្រះជាម្ចាស់ ជា​ព្រះបិតា​នៃ​យើង មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង ព្រះអង្គ​បាន​សំរាល​ទុក្ខ​យើង​អស់កល្ប​ជានិច្ច ដោយសារ​ព្រះគុណ ហើយ​ប្រទាន​អោយ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះយេស៊ូគ្រិស្ដ​ផ្ទាល់​ជា​ព្រះអម្ចាស់​នៃ​យើង និង​ព្រះបិតា</verse>
				<verse number="17">សំរាល​ទុក្ខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​អោយ​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ និង​ពាក្យ​សំដី​ល្អ​ដែល​បង​ប្អូន​និយាយ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">នៅ​ទី​បំផុត បង​ប្អូន​អើយ សូម​អធិស្ឋាន​អោយ​យើង​ផង ដើម្បី​អោយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បង​ប្អូន​ដែរ។</verse>
				<verse number="2">សូម​អធិស្ឋាន​អោយ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។</verse>
				<verse number="3">ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​អោយ​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង និង​ការពារ​បង​ប្អូន​កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។</verse>
				<verse number="4">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ យើង​ទុក​ចិត្ត​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំលឹក​ដាស់​តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។</verse>
				<verse number="5">សូម​ព្រះអម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បង​ប្អូន អោយ​ស្រឡាញ់​ព្រះជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ​ទ្រាំ​ដែល​ព្រះគ្រិស្ដ​ប្រទាន​អោយ។</verse>
				<verse number="6">បង​ប្អូន​អើយ យើង​សូម​រំលឹក​ដាស់​តឿន​បង​ប្អូន ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​បង​ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់​ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន។</verse>
				<verse number="7">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តំរាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បង​ប្អូន ដោយ​ឥត​សណ្ដាប់​ធ្នាប់​នោះ​ឡើយ</verse>
				<verse number="8">យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​អោយ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់ផ្គង់​យើង។</verse>
				<verse number="9">ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​អោយ​គេ​ផ្គត់ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​អោយ​បង​ប្អូន​យក​តំរាប់​តាម</verse>
				<verse number="10">ព្រោះ​កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ទូន្មាន​បង​ប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។</verse>
				<verse number="11">យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។</verse>
				<verse number="12">យើង​សូម​ទូន្មាន និង​សូម​ដាស់​តឿន​បង​ប្អូន​ប្រភេទ​នោះ ក្នុង​នាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ថា សូម​អញ្ជើញ​ធ្វើ​ការ​អោយ​បាន​ស្រួលបួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។</verse>
				<verse number="13">ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​អើយ សូម​ប្រព្រឹត្ត​អំពើ​ល្អ កុំ​រសាយ​ចិត្ត​ឡើយ។</verse>
				<verse number="14">បើ​អ្នក​ណា​មិន​ស្ដាប់​តាម​សេចក្ដី​ដែល​យើង​សរសេរ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មុខ​ទុក ហើយ​កុំ​ទាក់ទង​ជា​មួយ​អ្នក​នោះ ដើម្បី​អោយ​គាត់​ខ្មាស​គេ</verse>
				<verse number="15">ប៉ុន្តែ មិន​ត្រូវ​ចាត់​ទុក​គាត់​ជា​មារ​សត្រូវ​ឡើយ គឺ​ត្រូវ​ដាស់​តឿន​គាត់​ទុក​ដូច​ជា​បង​ប្អូន​វិញ។</verse>
				<verse number="16">សូម​ព្រះអម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត ប្រទាន​សេចក្ដី​សុខសាន្ត​គ្រប់​ប្រការ​មក​បង​ប្អូន​គ្រប់​ពេល​វេលា! សូម​ព្រះអម្ចាស់​គង់​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា!</verse>
				<verse number="17">ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ​ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថលេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។</verse>
				<verse number="18">សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង!</verse>
			</chapter>
		</book>
		<book number="54">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ដយេស៊ូ តាម​បញ្ជា​របស់​ព្រះជាម្ចាស់ ជា​ព្រះសង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​ព្រះគ្រិស្ដយេស៊ូ ជា​ទី​សង្ឃឹម​នៃ​យើង</verse>
				<verse number="2">មក​ដល់​ធីម៉ូថេ​ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ព្រះជាម្ចាស់ ជា​ព្រះបិតា និង​ព្រះគ្រិស្ដយេស៊ូ ជា​ព្រះអម្ចាស់​នៃ​យើង​ប្រទាន​ព្រះគុណ​ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។</verse>
				<verse number="3">ខ្ញុំ​បាន​ផ្ដែផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ ដើម្បី​ហាមប្រាម​អ្នក​ខ្លះ កុំ​អោយ​បង្រៀន​គោលលទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ</verse>
				<verse number="4">ហើយ​ក៏​កុំ​អោយ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​អោយ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គំរោងការ​របស់​ព្រះជាម្ចាស់​ដែល​យើង​ស្គាល់​តាម​ជំនឿ។</verse>
				<verse number="5">ហេតុ​ដែល​ខ្ញុំ​អោយ​ហាមប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​អោយ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មនសិការ​ជ្រះថ្លា និង​ពី​ជំនឿ​ឥត​ពុត​ត្បុត។</verse>
				<verse number="6">អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោលការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សំដី​ឥត​ខ្លឹមសារ</verse>
				<verse number="7">គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។</verse>
				<verse number="8">យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។</verse>
				<verse number="9">យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យវិន័យ​មិន​មែន​ចែង​ទុក សំរាប់​មនុស្ស​សុចរិត*​ទេ គឺ​សំរាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យវិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទីសក្ការៈ ពួក​អ្នក​សម្លាប់​ឪពុកម្ដាយ សម្លាប់​គេ</verse>
				<verse number="10">ពួក​ប្រាសចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀនប្រដៅ​ដ៏​ត្រឹម​ត្រូវ</verse>
				<verse number="11">ស្រប​តាម​ដំណឹងល្អ ស្ដី​អំពី​ព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង និង​សុភមង្គល​ជា​ដំណឹងល្អ ដែល​ព្រះអង្គ​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។</verse>
				<verse number="12">ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះគ្រិស្ដយេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ទ្រង់​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ទុក​ចិត្ត ហើយ​តែងតាំង​ខ្ញុំ​អោយ​បំរើ​ព្រះអង្គ។</verse>
				<verse number="13">ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀតបៀន និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ក៏​ដោយ ក៏​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។</verse>
				<verse number="14">ប៉ុន្តែ ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង​មាន​ច្រើន​ពន់​ប្រមាណ ទ្រង់​ប្រោស​អោយ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="15">ពាក្យ​នេះ​គួរ​អោយ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះគ្រិស្ដយេស៊ូ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។</verse>
				<verse number="16">ព្រះជាម្ចាស់​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​អោយ​ព្រះគ្រិស្ដយេស៊ូ​សំដែង​ព្រះហឫទ័យ​អត់ធ្មត់​គ្រប់​ចំពូក ដល់​ខ្ញុំ​មុន​គេ និង​អោយ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ ហើយ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="17">សូម​អោយ​ព្រះមហាក្សត្រ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច ជា​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ មាន​ព្រះជន្ម​មិន​ចេះ​សាប​សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​ព្រះកិត្តិនាម និង​សិរីរុងរឿង អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="18">ធីម៉ូថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក​ស្រប​តាម​ព្រះបន្ទូល​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​ព្រះបន្ទូល​នេះ ដើម្បី​ពុះពារ​តយុទ្ធ​អោយ​បាន​ល្អ​ប្រសើរ</verse>
				<verse number="19">ដោយ​មាន​ជំនឿ និង​មាន​មនសិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មនសិការ​ល្អ​បែប​នេះ បណ្ដាល​អោយ​ជំនឿ​របស់​គេ​លិច​លង់។</verse>
				<verse number="20">ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សានត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មារ​សាតាំង ដើម្បី​អោយ​គេ​រៀន​ឈប់​ប្រមាថ​ព្រះជាម្ចាស់​ទៀត។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ជា​បឋម ខ្ញុំ​សូម​ផ្ដែផ្ដាំ​អោយ​គេ​ទូល​សូម​ព្រះជាម្ចាស់​អធិស្ឋាន* និង​អង្វរ​ព្រះអង្គ​ទាំង​អរ​ព្រះគុណ សំរាប់​មនុស្ស​ទាំង​អស់​ផង។</verse>
				<verse number="2">ត្រូវ​ទូលអង្វរ​សំរាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​រូប ដើម្បី​អោយ​យើង​រស់​នៅ​បាន​សុខ​ក្សេមក្សាន្ត គ្មាន​ចលាចល ទាំង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​អស់​ពី​ចិត្ត និង​មាន​ជីវិត​ថ្លៃថ្នូរ។</verse>
				<verse number="3">នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ជា​ព្រះសង្គ្រោះ​របស់​យើង</verse>
				<verse number="4">ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​អោយ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់</verse>
				<verse number="5">ដ្បិត​មាន​ព្រះជាម្ចាស់​តែ​មួយ មាន​ស្ពានមេត្រី​តែ​មួយ​រវាង​ព្រះជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះគ្រិស្ដយេស៊ូ​ដែល​ជា​មនុស្ស។</verse>
				<verse number="6">ព្រះអង្គ​បាន​បូជា​ព្រះជន្ម ដើម្បី​លោះ​មនុស្ស​ទាំង​អស់។ នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះអង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។</verse>
				<verse number="7">ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​អោយ​ប្រកាស​សក្ខីភាព​នេះ អោយ​ខ្ញុំ​ធ្វើ​ជា​សាវ័ក* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។</verse>
				<verse number="8">ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​អោយ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ​ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។</verse>
				<verse number="9">ខ្ញុំ​ក៏​ចង់​អោយ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​អោយ​ឆើតឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ</verse>
				<verse number="10">តែ​ត្រូវ​តុបតែង​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​វិញ។</verse>
				<verse number="11">ពេល​រៀន​ព្រះគម្ពីរ ស្ត្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។</verse>
				<verse number="12">ខ្ញុំ​មិន​អនុញ្ញាត​អោយ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួតត្រា​លើ​ប្ដី​ឡើយ គឺ​អោយ​នាង​នៅ​ស្ងៀម​វិញ</verse>
				<verse number="13">ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​លោក​អដាំ​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។</verse>
				<verse number="14">មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើ ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះជាម្ចាស់​ទៀត​ផង។</verse>
				<verse number="15">ក៏​ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​ស្ត្រី មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់ មាន​កិរិយា​វិសុទ្ធ* និង​សុភាព​រាបសា​ផង។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។</verse>
				<verse number="2">អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន</verse>
				<verse number="3">មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។</verse>
				<verse number="4">គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​អោយ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃថ្នូរ​ទាំង​ស្រុង</verse>
				<verse number="5">ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​កើត!។</verse>
				<verse number="6">មិន​ត្រូវ​អោយ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។</verse>
				<verse number="7">មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើលងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។</verse>
				<verse number="8">រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។</verse>
				<verse number="9">គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះជាម្ចាស់​បាន​សំដែង​អោយ​ស្គាល់​ ដោយ​មនសិការ​បរិសុទ្ធ។</verse>
				<verse number="10">ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​អោយ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។</verse>
				<verse number="11">ចំពោះ​ស្ត្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។</verse>
				<verse number="12">អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង</verse>
				<verse number="13">ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់អាច​មោះមុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="14">ខ្ញុំ​សរសេរ​សំបុត្រ​នេះ​ទាំង​សង្ឃឹម​ថា នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ</verse>
				<verse number="15">ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់​សំបុត្រ​នេះ​នឹង​ជួយ​អ្នក​អោយ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណាៗ ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ គឺ​ក្នុង​ក្រុមជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់។ ក្រុមជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។</verse>
				<verse number="16">យើង​ត្រូវ​ទទួល​ស្គាល់​ថា គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថាៈ ព្រះជាម្ចាស់​បាន​បង្ហាញ​អោយ​យើង ស្គាល់​ព្រះគ្រិស្ដ​ក្នុង​ឋានៈ​ជា​មនុស្ស ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​សុចរិត ដោយ​ព្រះវិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ គេ​ប្រកាស​អំពី​ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​ព្រះគ្រិស្ដ ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង អោយ​មាន​សិរីរុងរឿង។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀនប្រដៅ​របស់​អារក្ស។</verse>
				<verse number="2">គេ​ចាញ់​បោក​ពុតត្បុត​របស់​មេ​បោក​ប្រាស់។ មនសិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បំរើ​របស់​អារក្ស​។</verse>
				<verse number="3">ពួក​គេ​ហាមប្រាម​មិន​អោយ​យក​ប្ដី​ប្រពន្ធ មិន​អោយ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ដើម្បី​អោយ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះគុណ។</verse>
				<verse number="4">អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល​ទាំង​អរ​ព្រះគុណ​វិញ</verse>
				<verse number="5">ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ពាក្យ​អរ​ព្រះគុណ បាន​ធ្វើ​អោយ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។</verse>
				<verse number="6">បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ ទៅ​ពន្យល់​បង​ប្អូន នោះ​អ្នក​ពិត​ជា​បំរើ​ព្រះគ្រិស្ដយេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិតខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។</verse>
				<verse number="7">កុំ​រវីរវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹមសារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​វិញ។</verse>
				<verse number="8">ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះបន្ទូល​សន្យា។</verse>
				<verse number="9">ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​អោយ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថាៈ</verse>
				<verse number="10">យើង​ធ្វើ​ការ​នឿយហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ព្រះអង្គ​ជា​ព្រះសង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។</verse>
				<verse number="11">អ្នក​ត្រូវ​ដាស់​តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។</verse>
				<verse number="12">កុំ​បណ្ដោយ​អោយ​នរណា​មើលងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។</verse>
				<verse number="13">ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់​តឿន និង​បង្រៀន​បង​ប្អូន​កុំ​ខាន ទំរាំ​ខ្ញុំ​មក​ដល់។</verse>
				<verse number="14">កុំ​ធ្វេសប្រហែស​នឹង​ព្រះអំណោយ​ទាន ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះអំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះអម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធាចារ្យ*​បាន​ដាក់​ដៃ*​លើ</verse>
				<verse number="15">ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​អោយ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចំរើន​ឡើង​មែន។</verse>
				<verse number="16">ត្រូវ​ប្រយ័ត្នប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្នប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បង​ប្អូន​ដែល​ស្ដាប់​អ្នក​ផង។</verse>
			</chapter>
			<chapter number="5">
				<verse number="1">កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹងរ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន</verse>
				<verse number="2">ទូន្មាន​ស្ត្រី​ចាស់ៗ ទុក​ដូច​ជា​ម្ដាយ និង​ស្ត្រី​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។</verse>
				<verse number="3">ត្រូវ​ជួយ​ស្ត្រី​មេម៉ាយ​ណា​ដែល​គ្មាន​ទី​ពឹង​។</verse>
				<verse number="4">ប្រសិន​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​អោយ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយកិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុកម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។</verse>
				<verse number="5">ចំពោះ​ស្ត្រី​មេម៉ាយ​ណា​ដែល​គ្មាន​ទី​ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះជាម្ចាស់ ហើយ​ព្យាយាម​ទូលអង្វរ និង​អធិស្ឋាន*​ទាំង​យប់​ទាំង​ថ្ងៃ។</verse>
				<verse number="6">រីឯ​ស្ត្រី​មេម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើបស្រាល ថ្វីដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។</verse>
				<verse number="7">អ្នក​ត្រូវ​ដាស់​តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​អោយ​នាង​មាន​កំហុស។</verse>
				<verse number="8">អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។</verse>
				<verse number="9">ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេម៉ាយ តោង​មាន​អាយុ​ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។</verse>
				<verse number="10">គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ​បាន​លាង​ជើង​ជូន​ប្រជាជន​ដ៏វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។</verse>
				<verse number="11">ចំពោះ​ស្ត្រី​មេម៉ាយ​ដែល​នៅ​ក្មេង​វិញ កុំ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ដែល​នាង​ស្រើបស្រាល​ចង់​បាន​ប្ដី​ទៀត​នោះ នាង​មុខ​ជា​ដាច់​ចេញ​ពី​ព្រះគ្រិស្ដ​មិន​ខាន</verse>
				<verse number="12">ហើយ​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ដោយ​ផ្ដាច់​ពាក្យ​ដែល​ខ្លួន​បាន​សន្យា​ពី​មុន។</verse>
				<verse number="13">មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់ប៉ប៉ោច និយាយ​បេះបួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។</verse>
				<verse number="14">ហេតុ​នេះ ខ្ញុំ​ចង់​អោយ​ស្ត្រី​មេម៉ាយ ដែល​នៅ​ក្មេង​រៀបការ​សា​ជា​ថ្មី​អោយ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​អោយ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ</verse>
				<verse number="15">ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។</verse>
				<verse number="16">ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​អោយ​ក្រុមជំនុំ*​ពិបាក​ផ្គត់ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុមជំនុំ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​ទី​ពឹង។</verse>
				<verse number="17">ព្រឹទ្ធាចារ្យ*​ទាំងឡាយ​ណា​នាំ​មុខ​ក្រុមជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ​ ជា​ពិសេស​ចំពោះ​ព្រឹទ្ធាចារ្យ​ណា​ដែល​នឿយហត់​ប្រកាស​ព្រះបន្ទូល និង​បង្រៀន​គេ</verse>
				<verse number="18">ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល» ។</verse>
				<verse number="19">បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធាចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​អោយ​សោះ លើកលែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។</verse>
				<verse number="20">បើ​មាន​បង​ប្អូន​ណា​ប្រព្រឹត្ត​អំពើ​បាប ចូរ​បន្ទោស​អ្នក​ទាំង​នោះ​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ដើម្បី​អោយ​បង​ប្អូន​ឯ​ទៀតៗ​ខ្លាច​ដែរ។</verse>
				<verse number="21">ខ្ញុំ​សុំ​អង្វរ​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះគ្រិស្ដយេស៊ូ និង​នៅ​ចំពោះ​មុខ​ទេវតា* ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ។</verse>
				<verse number="22">កុំ​ប្រញាប់​ដាក់​ដៃ​តែងតាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​អោយ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​អោយ​បាន​បរិសុទ្ធ*។</verse>
				<verse number="23">កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​អោយ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។</verse>
				<verse number="24">អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​អោយ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។</verse>
				<verse number="25">រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​អោយ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​បាន​ឡើយ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ចំពោះ​បង​ប្អូន​ដែល​ជា​ទាសករ ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្តិយស​គ្រប់​យ៉ាង ដើម្បី​កុំ​អោយ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​ព្រះនាម​នៃ​ព្រះជាម្ចាស់ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​បាន​ឡើយ។</verse>
				<verse number="2">បង​ប្អូន​ទាំងឡាយ​ណា​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​គោរព​គាត់ ដោយ​យល់​ថា​គាត់​ជា​បង​ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បំរើ​ម្ចាស់​ទាំង​នោះ​អោយ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ដោយ​យល់​ថា អ្នក​ដែល​ទទួល​ការ​បំរើ​ដ៏​ល្អ​នេះ គឺ​ជា​អ្នក​ជឿ និង​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់។ អ្នក​ត្រូវ​បង្រៀន និង​ដាស់​តឿន​គេ​តាម​សេចក្ដី​ទាំង​នេះ។</verse>
				<verse number="3">ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្រៀន​សេចក្ដី​ណា​ផ្សេង ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង និង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​បង្រៀន ស្រប​តាម​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ទេ​នោះ</verse>
				<verse number="4">អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក​ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យពេចន៍។ ការ​ទាំង​នេះ​បង្ក​អោយ​តែ​មាន​ការ​ច្រណែនឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ត​គ្នា</verse>
				<verse number="5">និង​នាំ​អោយ​អស់​អ្នក​ដែល​មាន​គំនិត​ខូច គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន ជជែក​តវ៉ា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពួក​គេ​ចាត់​ទុក​ថា ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ជា​មធ្យោបាយ​រក​ទ្រព្យ​សម្បត្តិ។</verse>
				<verse number="6">ចំពោះ​អ្នក​ដែល​ចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ពិត​ជា​មធ្យោបាយ​ដ៏​ប្រសើរ ដើម្បី​រក​ទ្រព្យ​សម្បត្តិ​មែន!</verse>
				<verse number="7">ដ្បិត​យើង​ពុំ​បាន​យក​អ្វី​ចូល​មក​ក្នុង​លោក​នេះ ហើយ​យើង​ក៏​ពុំ​អាច​យក​អ្វី​ចេញ​ពី​លោក​នេះ​ទៅ​បាន​ដែរ!។</verse>
				<verse number="8">ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀកបំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។</verse>
				<verse number="9">រីឯ​អស់​អ្នក​ដែល​ចង់​មាន​ចង់​បាន​តែងតែ​ចាញ់​ការ​ល្បួង ជាប់​អន្ទាក់ ដោយ​ចិត្ត​ប៉ងប្រាថ្នា​លេលា និង​ចង្រៃ​ជា​ច្រើន ដែល​ពន្លិច​មនុស្ស​អោយ​វិនាស​អន្តរាយ</verse>
				<verse number="10">ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​អោយ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង​ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​អោយ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។</verse>
				<verse number="11">ចំពោះ​អ្នក​វិញ អ្នក​បំរើ​របស់​ព្រះជាម្ចាស់​អើយ ត្រូវ​គេច​ចេញ​អោយ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់ធ្មត់ ចិត្ត​ស្លូត​បូត។</verse>
				<verse number="12">ត្រូវ​ពុះពារ​តយុទ្ធ សំរាប់​ជំនឿ​អោយ​បាន​ល្អ​ប្រសើរ ហើយ​ឈោង​ចាប់​យក​ជីវិត​អស់កល្ប​ជានិច្ច ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​មក​អោយ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​នេះ ដូច​អ្នក​បាន​ទទួល​ស្គាល់ ក្នុង​ពេល​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន ដែល​ជា​សាក្សី។</verse>
				<verse number="13">នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ដែល​ប្រទាន​អោយ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះគ្រិស្ដយេស៊ូ ដែល​បាន​ផ្ដល់​សក្ខីភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​ថា</verse>
				<verse number="14">ចូរ​ប្រតិបត្តិ​តាម​បទ​បញ្ជា​អោយ​បាន​ល្អ​ឥត​ខ្ចោះ ឥត​កំហុស រហូត​ដល់​ពេល​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក</verse>
				<verse number="15">នៅ​ពេល​កំណត់​ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​អោយ​ឃើញ។ ព្រះជាម្ចាស់​ប្រកប​ដោយ​សុភមង្គល មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះអធិបតី ព្រះអង្គ​ជា​ព្រះមហាក្សត្រ ធំ​លើស​មហាក្សត្រ​នានា ជា​ព្រះអម្ចាស់​ធំ​លើស​អម្ចាស់​នានា</verse>
				<verse number="16">មាន​តែ​ព្រះអង្គ​មួយ​គត់​ដែល​មាន ព្រះជន្ម​អមតៈ ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ព្រះអង្គ​បាន​ដែរ សូម​លើក​តម្កើង​ព្រះកិត្តិនាម និង​ព្រះចេស្ដា របស់​ព្រះអង្គ​អស់កល្ប​ជានិច្ច! អាម៉ែន!</verse>
				<verse number="17">ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​អោយ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដែល​ប្រទាន​អោយ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សំរាប់​អោយ​យើង​ប្រើប្រាស់​នោះ​វិញ។</verse>
				<verse number="18">ត្រូវ​អោយ​គេ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​គេ​ធ្វើ​ជា​អ្នក​មាន​ផ្នែក​ខាង​បុណ្យ​ទាន អោយ​គេ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀតៗ</verse>
				<verse number="19">ធ្វើ​ដូច្នេះ គេ​នឹង​សន្សំ​សម្បត្តិ​ដ៏​ល្អ​គង់វង្ស​សំរាប់​លោក​ខាង​មុខ ដើម្បី​ទទួល​ជីវិត​ដ៏​ពិត​ប្រាកដ។</verse>
				<verse number="20">ធីម៉ូថេ​អើយ អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ផ្ញើ​នឹង​អ្នក​ចូរ​រក្សា​ទុក​ទៅ។ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឥត​ន័យ ឥត​ខ្លឹមសារ និង​ចៀស​វាង​ការ​ជជែក​ទាស់ទែង​អំពី​ចំណេះ​ក្លែងក្លាយ។</verse>
				<verse number="21">មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ។</verse>
			</chapter>
		</book>
		<book number="55">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ដយេស៊ូ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ស្រប​តាម​ព្រះបន្ទូល​សន្យា</verse>
				<verse number="2">មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះគ្រិស្ដយេស៊ូ ជា​ព្រះអម្ចាស់​នៃ​យើង​ប្រទាន​ព្រះគុណ ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។</verse>
				<verse number="3">ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​ខ្ញុំ​គោរព​បំរើ​បន្ត​ពី​បុព្វបុរស* ដោយ​មនសិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។</verse>
				<verse number="4">ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​អោយ​ខ្ញុំ​បាន​ពោរពេញ​ដោយ​អំណរ។</verse>
				<verse number="5">ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ​ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន និង​អ្នក​ស្រី​អឺនីស​ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំលឹក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​អោយ​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្មភាព​ឡើង​វិញ</verse>
				<verse number="7">ដ្បិត​ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​អោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​អោយ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​អោយ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។</verse>
				<verse number="8">ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះអម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រងទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សំរាប់​ដំណឹងល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។</verse>
				<verse number="9">ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​អោយ​មក​ធ្វើ​ជា​ប្រជារាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គំរោងការ និង​ស្រប​តាម​ព្រះគុណ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។</verse>
				<verse number="10">ឥឡូវ​នេះ ព្រះអង្គ​បាន​សំដែង​អោយ​យើង​ស្គាល់ ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអង្គ ដោយ​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះសង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ​។ ព្រះគ្រិស្ដ​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​អោយ​ស្គាល់​ជីវិត​អមតៈ​ដោយសារ​ដំណឹងល្អ*។</verse>
				<verse number="11">ព្រះជាម្ចាស់​បាន​តែងតាំង​ខ្ញុំ អោយ​ប្រកាស​ដំណឹងល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះអង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះអង្គ​នោះ​មាន​ឫទ្ធានុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ អោយ​បាន​គង់វង្ស រហូត​ដល់​ថ្ងៃ​ព្រះអង្គ​យាង​មក។</verse>
				<verse number="13">ចូរ​ចង​ចាំ​ព្រះបន្ទូល​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដែល​អ្នក​បាន​ទទួល​ពី​ខ្ញុំ ទុក​ធ្វើ​ជា​គោល​នៃ​ជំនឿ និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="14">អ្វីៗ​ដ៏​ល្អ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​អោយ​បាន​គង់វង្ស ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។</verse>
				<verse number="15">បង​ប្អូន​នៅ​ស្រុក​អាស៊ី បាន​បោះ​បង់​ខ្ញុំ​ចោល​ទាំង​អស់​គ្នា មាន​ភីកែឡូស និង​ហ៊ើម៉ូគេន​ជា​ដើម ដូច​អ្នក​ដឹង​ស្រាប់​ហើយ។</verse>
				<verse number="16">សូម​ព្រះអម្ចាស់​សំដែង​ព្រះហឫទ័យ​មេត្តាករុណា ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ីភ័រ ដ្បិត​គាត់​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​ញឹក​ញាប់ ហើយ​គាត់​ក៏​មិន​ដែល​ខ្មាស ព្រោះ​តែ​ខ្ញុំ​ជាប់​ឃុំឃាំង​នោះ​ឡើយ។</verse>
				<verse number="17">មិន​តែ​ប៉ុណ្ណោះ​សោត ពេល​គាត់​មក​ដល់​ក្រុង​រ៉ូម គាត់​បាន​ស្វះស្វែង​ដើរ​រក​ខ្ញុំ​ទាល់​តែ​ជួប។</verse>
				<verse number="18">សូម​ព្រះអម្ចាស់​ប្រោស​ប្រទាន អោយ​គាត់​បាន​ទទួល​ព្រះហឫទ័យ​មេត្តាករុណា​ពី​ព្រះអម្ចាស់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក។ អ្នក​ដឹង​ច្បាស់​ជាង​គេ​ស្រាប់​ហើយ​ថា កាល​ខ្ញុំ​នៅ​ក្រុង​អេភេសូ គាត់​បាន​ជួយ ជ្រោមជ្រែង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះគុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="2">សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​អោយ​បង​ប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថភាព​អាច​បង្រៀន​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។</verse>
				<verse number="3">ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="4">ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា អោយ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ត។</verse>
				<verse number="5">រីឯ​កីឡាករ​វិញ គេ​អាច​ទទួល​ភួង​ជ័យ​បាន លុះ​ត្រា​តែ​គេ​ប្រកួត​ត្រឹម​ត្រូវ​តាម​ក្បួន។</verse>
				<verse number="6">កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។</verse>
				<verse number="7">ចូរ​ពិចារណា​អោយ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​អោយ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។</verse>
				<verse number="8">ចូរ​នឹក​ដល់​ព្រះយេស៊ូគ្រិស្ដ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ជាប់​ព្រះញាតិ​វង្ស​នឹង​ព្រះបាទ​ដាវីឌ ស្រប​តាម​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស។</verse>
				<verse number="9">ខ្ញុំ​រងទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹងល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​អោយ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ព្រម​ទាំង​ទទួល​សិរីរុងរឿង​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​នោះ​ដែរ។</verse>
				<verse number="11">ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថាៈ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះអង្គ យើង​ក៏​នឹង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="12">ប្រសិន​បើ​យើង​ស៊ូ​ទ្រាំ យើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់ យើង​វិញ​ដែរ។</verse>
				<verse number="13">ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះអង្គ​ពុំ​អាច​បដិសេធ​ព្រះអង្គ​ផ្ទាល់ បាន​ឡើយ។</verse>
				<verse number="14">អ្នក​ត្រូវ​រំលឹក​ដាស់​តឿន​បង​ប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​អោយ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា អំពី​ពាក្យពេចន៍​ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។</verse>
				<verse number="15">ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា អោយ​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ និង​ចូល​ជិត​ព្រះអង្គ​ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​អោយ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត យ៉ាង​ត្រឹម​ត្រូវ។</verse>
				<verse number="16">ត្រូវ​ចៀស​វាង​ពាក្យ​ព្រោកប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹមសារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោកប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​ព្រះជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។</verse>
				<verse number="17">ពាក្យ​សំដី​របស់​ពួក​គេ ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេណាស និង​ភីលេត។</verse>
				<verse number="18">អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង​ប្អូន​ខ្លះ​អោយ​លះបង់​ជំនឿ។</verse>
				<verse number="19">ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​ព្រះជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិតស្ថេរ​រឹងប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សំគាល់​ថាៈ «ព្រះអម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះអង្គ» ​ ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ​អោយ​ផុត​ពី​អំពើ​ទុច្ចរិត» ​។</verse>
				<verse number="20">នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សំរាប់​ប្រើប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សំរាប់​ប្រើប្រាស់​ជា​ធម្មតា។</verse>
				<verse number="21">ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជំរះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើប្រាស់​សំរាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។</verse>
				<verse number="22">ចូរ​គេច​ចេញ​អោយ​ផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ* នោះ​វិញ។</verse>
				<verse number="23">ចូរ​ចៀស​វាង​ការ​ជជែក​វែក​ញែក​ដ៏​ល្ងីល្ងើ​ផ្ដេសផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក​ញែក​បែប​នេះ បង្ក​អោយ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ</verse>
				<verse number="24">រីឯ​អ្នក​បំរើ​របស់​ព្រះអម្ចាស់ មិន​ត្រូវ​អោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួសរាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ</verse>
				<verse number="25">ត្រូវ​មាន​ចិត្ត​ស្លូតបូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះជាម្ចាស់​នឹង​ប្រោស​ប្រទាន​អោយ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​អោយ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់</verse>
				<verse number="26">ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​អោយ​ធ្វើ​តាម​បំណង​របស់​វា។</verse>
			</chapter>
			<chapter number="3">
				<verse number="1">អ្នក​ត្រូវ​ដឹង​អោយ​ច្បាស់​ថា នៅ​ពេល​ចុង​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក</verse>
				<verse number="2">មនុស្សម្នា​នឹង​មាន​ចិត្ត​អាត្មានិយម ស្រឡាញ់​ប្រាក់ ក្រអឺតក្រទម​អួត​ខ្លួន ប្រមាថ​ព្រះជាម្ចាស់ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ រមិលគុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ</verse>
				<verse number="3">គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរឃៅ ស្អប់​អំពើ​ល្អ</verse>
				<verse number="4">ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ត​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះជាម្ចាស់។</verse>
				<verse number="5">គេ​សំដែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ប៉ុន្តែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​ឫទ្ធានុភាព ដែល​បាន​មក​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះអង្គ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​អោយ​ឆ្ងាយ ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។</verse>
				<verse number="6">ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​បាន​ឆ្លៀត​ចូល​ផ្ទះ​នានា ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​បាប ជា​ស្ត្រី​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​គ្រប់​យ៉ាង​ផង។</verse>
				<verse number="7">ស្ត្រីៗ​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។</verse>
				<verse number="8">យ៉ាណែស និង​យ៉ាមប្រេស​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។</verse>
				<verse number="9">គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្សម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាមប្រេស​ដែរ។</verse>
				<verse number="10">ចំពោះ​អ្នក​វិញ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បង្រៀន អ្នក​បាន​ឃើញ​កិរិយា​របស់​ខ្ញុំ​ឃើញ​គំរោងការ ជំនឿ ការ​អត់ធ្មត់ ការ​ស្រឡាញ់ និង​ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ</verse>
				<verse number="11">អ្នក​បាន​ឃើញ​គេ​បៀតបៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រងទុក្ខ​វេទនា​ដោយ​គេ​បៀតបៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះអម្ចាស់​បាន​រំដោះ​ខ្ញុំ​អោយ​រួច​ផុត​ទាំង​អស់។</verse>
				<verse number="12">អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ក្នុង​ព្រះគ្រិស្ដយេស៊ូ មុខ​ជា​ត្រូវ​គេ​បៀតបៀន​ដូច្នេះ​ឯង។</verse>
				<verse number="13">រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​អោយ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។</verse>
				<verse number="14">ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ អោយ​ខ្ជាប់ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។</verse>
				<verse number="15">អ្នក​ស្គាល់​ព្រះគម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះគម្ពីរ​អាច​ផ្ដល់​អោយ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ។</verse>
				<verse number="16">គ្រប់​អត្ថបទ​គម្ពីរ សុទ្ធ​តែ​ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​បំភ្លឺ​អោយ​តែង និង​មាន​ប្រយោជន៍​សំរាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​អោយ​រស់​តាម​សេចក្ដី​សុចរិត</verse>
				<verse number="17">ក្នុង​គោល​បំណង​អោយ​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ មាន​សមត្ថភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ និង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះគ្រិស្ដយេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះនាម​ព្រះអង្គ​ដែល​យាង​មក​យ៉ាង​ឱឡារិក ដើម្បី​គ្រង​រាជ្យ​នោះ​ថា</verse>
				<verse number="2">ចូរ​ប្រកាស​ព្រះបន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​អោយ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់​តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់ធ្មត់​គ្រប់​ចំពូក</verse>
				<verse number="3">ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត​របស់​គេ គ្រាន់​តែ​អោយ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។</verse>
				<verse number="4">គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។</verse>
				<verse number="5">ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹងប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹងល្អ ព្រម​ទាំង​បំពេញ​មុខងារ​របស់​ខ្លួន​អោយ​បាន​ល្អ​ប្រសើរ​ផង។</verse>
				<verse number="6">រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។</verse>
				<verse number="7">ខ្ញុំ​បាន​ពុះពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទីដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។</verse>
				<verse number="8">ឥឡូវ​នេះ ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សំរាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​អោយ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ទ្រង់​មិន​ត្រឹម​តែ​ប្រទាន​អោយ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​អោយ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡារិក​នោះ​ដែរ។</verse>
				<verse number="9">ចូរ​លៃលក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។</verse>
				<verse number="10">លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សាឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា។</verse>
				<verse number="11">មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខងារ​របស់​ខ្ញុំ​បាន។</verse>
				<verse number="12">ខ្ញុំ​បាន​ចាត់​លោក​ទីឃីកុស​អោយ​ទៅ​ក្រុង​អេភេសូ។</verse>
				<verse number="13">ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។</verse>
				<verse number="14">លោក​អលេក្សានត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះអម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ ជា​មិន​ខាន។</verse>
				<verse number="15">អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។</verse>
				<verse number="16">ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះសា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។</verse>
				<verse number="17">មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​អោយ​ខ្ញុំ​មាន​កម្លាំង ដើម្បី​អោយ​ខ្ញុំ​អាច​ប្រកាស​ព្រះបន្ទូល​យ៉ាង​ក្បោះក្បាយ​អោយ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះអង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ អោយ​រួច​ពី​មាត់​សឹង្ហ​ដែរ។</verse>
				<verse number="18">ព្រះអម្ចាស់​នឹង​រំដោះ​ខ្ញុំ​អោយ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះអង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​អោយ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​របស់​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="19">សូម​ជំរាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគីឡា​ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ីភ័រ​ផង។</verse>
				<verse number="20">លោក​អេរ៉ាស្ទុស ស្នាក់​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ​អោយ​នៅ​ក្រុង​មីលេត។</verse>
				<verse number="21">ចូរ​លៃលក​ទៅ​អោយ​បាន​មុន​រដូវ​ត្រជាក់ កុំ​បី​ខាន។ លោក​អ៊ើប៊ូឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បង​ប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជំរាប​សួរ​មក​អ្នក។</verse>
				<verse number="22">សូម​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​អោយ​បង​ប្អូន​ប្រកប​ដោយ​ព្រះគុណ! អាម៉ែន។</verse>
			</chapter>
		</book>
		<book number="56">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូ​គ្រិស្ដ*។ ព្រះជាម្ចាស់​ចាត់​ខ្ញុំ​អោយ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​អោយ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះអង្គ។</verse>
				<verse number="2">អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ដែល​ព្រះជាម្ចាស់​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះអង្គ​មិន​កុហក​ទេ។</verse>
				<verse number="3">នៅ​ពេល​កំណត់ ព្រះអង្គ​បាន​សំដែង​ព្រះបន្ទូល​របស់​ព្រះអង្គ ហើយ​ប្រគល់​ព្រះបន្ទូល​នេះ​មក​អោយ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​យើង។</verse>
				<verse number="4">មក​ដល់​ទីតុស ជា​កូន​ដ៏​ពិត​ប្រាកដ ខាង​ជំនឿ​ដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះគ្រិស្ដយេស៊ូ​ជា​ព្រះសង្គ្រោះ​នៃ​យើង ប្រទាន​អោយ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្ដី​សុខសាន្ត។</verse>
				<verse number="5">ខ្ញុំ​បាន​ទុក​អ្នក​អោយ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់ អោយ​មាន​របៀប​រៀប​រយ និង​តែងតាំង​ព្រឹទ្ធាចារ្យ* នៅ​តាម​ក្រុង​នីមួយៗ​ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ</verse>
				<verse number="6">គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ​ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា ជា​កូន​ខិលខូច​មិន​ចេះ​ស្ដាប់​បង្គាប់។</verse>
				<verse number="7">ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះជាម្ចាស់ អ្នក​អភិបាល ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺតក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត</verse>
				<verse number="9">ជាប់​ចិត្ត​នឹង​ព្រះបន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​អោយ​មាន​សមត្ថភាព​ដាស់​តឿន​អ្នក​ដទៃ​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។</verse>
				<verse number="10">មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ​មាន​ចិត្ត​រឹងរូស ព្រោកប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។</verse>
				<verse number="11">ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​អោយ​កើត​វឹកវរ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។</verse>
				<verse number="12">មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់​ពោល​ថាៈ «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កំជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។</verse>
				<verse number="13">ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹងរ៉ឹង ដើម្បី​អោយ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ</verse>
				<verse number="14">កុំ​អោយ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ​បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក​ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។</verse>
				<verse number="15">ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅហ្មង និង​មិន​ជឿ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មនសិការ​របស់​គេ​សុទ្ធ​តែ​សៅហ្មង។</verse>
				<verse number="16">គេ​ប្រកាស​ថា ខ្លួន​ស្គាល់​ព្រះជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​អោយ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។</verse>
				<verse number="2">ចូរ​ជំរាប​លោក​តា​ចាស់ៗ កុំ​អោយ​ស្រវឹង​ស្រា ត្រូវ​មាន​កិរិយា​ថ្លៃថ្នូរ មាន​ចិត្ត​ធ្ងន់ មាន​ជំនឿ​ស្អាតស្អំ មាន​ចិត្ត​ស្រឡាញ់ និង​ចេះ​ស៊ូ​ទ្រាំ។</verse>
				<verse number="3">រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជំរាប​គាត់ អោយ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏វិសុទ្ធ* កុំ​អោយ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ</verse>
				<verse number="4">ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​អោយ​ចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន</verse>
				<verse number="5">អោយ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។</verse>
				<verse number="6">រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់​តឿន​គេ​អោយ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។</verse>
				<verse number="7">ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាតស្អំ និង​ថ្លៃថ្នូរ</verse>
				<verse number="8">និយាយ​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​រិះ​គន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។</verse>
				<verse number="9">ចូរ​ប្រាប់​បង​ប្អូន ដែល​ជា​ខ្ញុំ​បំរើ អោយ​ស្ដាប់​បង្គាប់​ម្ចាស់​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ត្រូវ​ធ្វើ​អោយ​ម្ចាស់​ពេញ​ចិត្ត មិន​ត្រូវ​ជំទាស់​នឹង​គាត់</verse>
				<verse number="10">មិន​ត្រូវ​គៃបន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សំដែង​ចិត្ត​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជានិច្ច ដើម្បី​លើក​កិត្តិយស​សេចក្ដី​បង្រៀន​អំពី​ព្រះជាម្ចាស់ ជា​ព្រះសង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។</verse>
				<verse number="11">ព្រះជាម្ចាស់​បាន​សំដែង​អោយ​យើង​ស្គាល់​ព្រះគុណ​ព្រះអង្គ ជា​ព្រះគុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់</verse>
				<verse number="12">ហើយ​អប់រំ​យើង​អោយ​លះបង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ចោល អោយ​លះបង់​សេចក្ដី​ប៉ងប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​អោយ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់</verse>
				<verse number="13">ទាំង​ទន្ទឹង​រង់ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់ចាំ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះសង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរីរុងរឿង។</verse>
				<verse number="14">ព្រះអង្គ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សំរាប់​យើង ដើម្បី​លោះ​យើង​អោយ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជំរះ​ប្រជារាស្ត្រ​មួយ​ទុក​សំរាប់​ព្រះអង្គ​ផ្ទាល់ ជា​ប្រជារាស្ត្រ​ដែល​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។</verse>
				<verse number="15">អ្នក​ត្រូវ​បង្រៀន​សេចក្ដី​នេះ ទាំង​ដាស់​តឿន និង​ស្ដី​បន្ទោស​ដោយ​ប្រើ​អំណាច​ពេញ​ទី។ កុំ​អោយ​នរណា​មើលងាយ​អ្នក​បាន​ឡើយ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">ចូរ​រំលឹក​ដាស់​តឿន​បង​ប្អូន អោយ​គោរព​ចុះ​ចូល​នឹង​អាជ្ញាធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច​អោយ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង។</verse>
				<verse number="2">កុំ​អោយ​គេ​និយាយ​អាក្រក់​ពី​នរណា កុំ​អោយ​គេ​បង្ក​រឿង តែ​អោយ​គេ​មាន​ចិត្ត​សប្បុរស និង​បង្ហាញ​ចិត្ត​ស្លូត​បូត គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។</verse>
				<verse number="3">ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង​វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ងប្រាថ្នា និង​ការ​ស្រើបស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ត​កំណាច និង​ច្រណែនឈ្នានីស ជា​មនុស្ស​គួរ​អោយ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។</verse>
				<verse number="4">ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ព្រះជាម្ចាស់ ជា​ព្រះសង្គ្រោះ​នៃ​យើង​សំដែង​ព្រះហឫទ័យ​សប្បុរស និង​ព្រះហឫទ័យ​ស្រឡាញ់​ចំពោះ​មនុស្ស​លោក</verse>
				<verse number="5">ព្រះអង្គ​ក៏​បាន​សង្គ្រោះ​យើង តាម​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ព្រះអង្គ​សង្គ្រោះ​យើង ដោយ​លាង​ជំរះ​យើង​អោយ​បាន​កើត​ជា​ថ្មី និង​ប្រទាន​អោយ​យើង​មាន​ជីវិត​ថ្មី ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។</verse>
				<verse number="6">ព្រះអង្គ​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះសង្គ្រោះ​របស់​យើង</verse>
				<verse number="7">ដើម្បី​អោយ​យើង​បាន​សុចរិត*​ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ ហើយ​អោយ​យើង​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់​យើង។</verse>
				<verse number="8">ពាក្យ​នេះ​គួរ​អោយ​ជឿ ខ្ញុំ​ចង់​អោយ​អ្នក​និយាយ ហើយ​និយាយ​ទៀត​បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់ ខិតខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក!</verse>
				<verse number="9">ចូរ​ចៀសវាង​ការ​ជជែក​វែក​ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស​វាង​ទាស់ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យវិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។</verse>
				<verse number="10">ចំពោះ​អ្នក​ដែល​បង្ក​អោយ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​អោយ​ចេញ​ទៅ</verse>
				<verse number="11">ដោយ​ដឹង​ថា​ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។</verse>
				<verse number="12">ខ្ញុំ​ចាត់​លោក​អើតេម៉ាស ឬ​លោក​ទីឃីកុស​អោយ​មក​រក​អ្នក។ កាល​ណា​គាត់​មក​ដល់ ចូរ​លៃលក​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​កុំ​បី​ខាន ដ្បិត​ខ្ញុំ​បាន​សំរេច​ចិត្ត​ថា នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។</verse>
				<verse number="13">ចូរ​លៃលក​ផ្គត់ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូឡូស​អោយ​បន្ត​ដំណើរ​ទៅ​ផង កុំ​អោយ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។</verse>
				<verse number="14">ត្រូវ​អោយ​បង​ប្អូន​យើង​រៀន​ប្រព្រឹត្ត​អំពើ​ល្អ អោយ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំបាច់​ផ្សេងៗ កុំ​អោយ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។</verse>
				<verse number="15">ពួក​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​អ្នក។ សូម​ជំរាប​សួរ​បង​ប្អូន​រួម ជំនឿ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ផង។ សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។</verse>
			</chapter>
		</book>
		<book number="57">
			<chapter number="1">
				<verse number="1">ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ ព្រម​ទាំង​ធីម៉ូថេ​ជា​បង​ប្អូន សូម​ជំរាប​មក​លោក​ភីលេម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការងារ​ជា​មួយ​យើង</verse>
				<verse number="2">សូម​ជំរាប​មក​ប្អូន​ស្រី​អាប់ភា ជំរាប​មក​លោក​អើឃីព​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជំរាប​មក​ក្រុមជំនុំ*​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។</verse>
				<verse number="3">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា​របស់​យើង និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​អម្ចាស់ ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។</verse>
				<verse number="4">រាល់​ពេល​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច</verse>
				<verse number="5">ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន ចំពោះ​ព្រះអម្ចាស់​យេស៊ូ និង​ចំពោះ​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់។</verse>
				<verse number="6">សូម​ព្រះអង្គ​ប្រទាន​អោយ​ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​អោយ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះគ្រិស្ដ*។</verse>
				<verse number="7">ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​អោយ​ប្រជាជន​ដ៏វិសុទ្ធ*​មាន​ចិត្ត​ស្ងប់។</verse>
				<verse number="8">ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះគ្រិស្ដ អោយ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី</verse>
				<verse number="9">ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ​ថែម​ទៀត</verse>
				<verse number="10">ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​អោយ​កូន​របស់​ខ្ញុំ គឺ​អូនេស៊ីម​ដែល​ខ្ញុំ​បាន​បង្កើត នៅ​ពេល​ជាប់​ឃុំឃាំង។</verse>
				<verse number="11">ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​អ្វី​សំរាប់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះ គាត់​ប្រាកដ​ជា​មាន​ប្រយោជន៍​សំរាប់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​សំរាប់​ខ្ញុំ​ដែរ។</verse>
				<verse number="12">ខ្ញុំ​សូម​ចាត់​គាត់ ដែល​ប្រៀប​បី​ដូច​ជា​ថ្លើម​ប្រមាត់​របស់​ខ្ញុំ អោយ​វិល​មក​រក​លោក​ប្អូន​វិញ។</verse>
				<verse number="13">ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​អោយ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​អោយ​នៅ​បំរើ​ខ្ញុំ​ជំនួស​លោក​ប្អូន​ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំឃាំង ព្រោះ​តែ​ដំណឹងល្អ*​នេះ</verse>
				<verse number="14">ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​អោយ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស​ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។</verse>
				<verse number="15">អូនេស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​អោយ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់កល្ប​ជានិច្ច</verse>
				<verse number="16">មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បំរើ​ទៀត​ទេ គឺ​ក្នុង​ឋានៈ​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់ ដូច្នេះ ប្រសើរ​ជាង​ខ្ញុំ​បំរើ​ទៅ​ទៀត។ គាត់​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន​គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះអម្ចាស់។</verse>
				<verse number="17">ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ ទុក​ជា​បង​ប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​អោយ​បាន ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។</verse>
				<verse number="18">ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក​ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។</verse>
				<verse number="19">ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំលឹក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។</verse>
				<verse number="20">លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ​ដោយ​យល់​ដល់​ព្រះអម្ចាស់ ហើយ​សូម​ធ្វើ​អោយ​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ក្នុង​អង្គ​ព្រះគ្រិស្ដ​ផង។</verse>
				<verse number="21">ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។</verse>
				<verse number="22">ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សំរាប់​អោយ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង​ប្អូន​មិន​ខាន ព្រោះ​បង​ប្អូន​បាន​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ខ្ញុំ។</verse>
				<verse number="23">លោក​អេប៉ាប្រាស ដែល​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ សូម​ជំរាប​សួរ​មក​លោក​ប្អូន</verse>
				<verse number="24">ហើយ​លោក​ម៉ាកុស លោក​អើរីស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការងារ​របស់​ខ្ញុំ ក៏​សូម​ជំរាប​សួរ​មក​លោក​ប្អូន​ដែរ។</verse>
				<verse number="25">សូម​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន។</verse>
			</chapter>
		</book>
		<book number="58">
			<chapter number="1">
				<verse number="1">នៅ​ជំនាន់​ដើម ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​បុព្វ​បុរស*​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។</verse>
				<verse number="2">គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះបន្ទូល​មក​យើង​តាម​រយៈ​ព្រះបុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​អោយ​ព្រះបុត្រា​គ្រប់គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយសារ​ព្រះបុត្រា​ដែរ។</verse>
				<verse number="3">ព្រះបុត្រា​នេះ ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះបុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយសារ​ព្រះបន្ទូល​ប្រកប​ដោយ​ឫទ្ធានុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​បរិសុទ្ធ* ផុត​ពី​បាប*​រួច​ហើយ ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត។</verse>
				<verse number="4">ព្រះបុត្រា​បាន​ទទួល​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា​ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។</verse>
				<verse number="5">ព្រះជាម្ចាស់​ពុំ​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ​ ឬ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង» ​សោះ​ឡើយ។</verse>
				<verse number="6">មួយ​វិញ​ទៀត នៅ​ពេល​ព្រះជាម្ចាស់​ចាត់​បុត្រ​ច្បង​អោយ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ទេវតា*​ទាំង​អស់​របស់​ព្រះជាម្ចាស់ ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះបុត្រា» ​។</verse>
				<verse number="7">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អំពី​ពួក​ទេវតា​ថា៖ «ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់ និង​យក​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង» ​។</verse>
				<verse number="8">ចំពោះ​ព្រះបុត្រា​វិញ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «បពិត្រ​ព្រះជាម្ចាស់​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ​។</verse>
				<verse number="9">ព្រះអង្គ​សព្វ​ព្រះហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ អោយ​មាន​អំណរ​សប្បាយ​ដ៏​លើសលប់ គឺ​អោយ​ព្រះអង្គ​បាន​ប្រសើរ​ជាង មិត្តភក្ដិ​របស់​ព្រះអង្គ» ​។</verse>
				<verse number="10">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="11">ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀកបំពាក់</verse>
				<verse number="12">ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេចរឹល​ទៅ ដូច​សម្លៀកបំពាក់ ចំពោះ​ព្រះអង្គ​វិញ ទ្រង់​មិន​ប្រែប្រួល​ឡើយ ហើយ​ព្រះជន្មាយុ​របស់​ព្រះអង្គ ក៏​មិន​ចេះ​អស់​ដែរ ​។</verse>
				<verse number="13">មួយ​វិញ​ទៀត ព្រះជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ» ​។</verse>
				<verse number="14">ទេវតា​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បំរើ​ព្រះជាម្ចាស់ ព្រះអង្គ​ចាត់​ពួក​លោក​អោយ​មក​បំពេញ​មុខងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!</verse>
			</chapter>
			<chapter number="2">
				<verse number="1">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀនប្រដៅ ដែល​យើង​បាន​ស្ដាប់​អោយ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។</verse>
				<verse number="2">ប្រសិន​បើ​ព្រះបន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ</verse>
				<verse number="3">ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​អោយ​រួច​ខ្លួន​បាន​បើ​យើង​ធ្វេសប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះអម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់ ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។</verse>
				<verse number="4">ព្រះជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ ឫទ្ធិ​បាដិហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះហឫទ័យ​ព្រះអង្គ​ផង។</verse>
				<verse number="5">ព្រះជាម្ចាស់​ពុំ​បាន​ប្រគល់​អោយ​ពួក​ទេវតា*​ត្រួតត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។</verse>
				<verse number="6">ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះអង្គ​នឹក ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះអង្គ​យក ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»?</verse>
				<verse number="7">«ព្រះអង្គ​បាន​ធ្វើ​អោយ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរីរុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ ​</verse>
				<verse number="8">ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​អោយ នៅ​ក្រោម​ជើង​របស់​គេ» ​។ ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​អោយ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ</verse>
				<verse number="9">តែ​យើង​ឃើញ​ថា ព្រះយេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ទ្រង់​បាន​រងទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរីរុងរឿង និង​ព្រះកិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់ ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​មនុស្ស​គ្រប់ៗ​រូប។</verse>
				<verse number="10">អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះជាម្ចាស់ និង​សំរាប់​ព្រះអង្គ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​នាំ​បុត្រធីតា​ជា​ច្រើន​អោយ​ទទួល​សិរីរុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ ប្រោស​ប្រទាន​អោយ​ម្ចាស់​នៃ​ការ​សង្គ្រោះ​បាន​គ្រប់​លក្ខណៈ​ដោយ​រងទុក្ខ​លំបាក។</verse>
				<verse number="11">ព្រះយេស៊ូ​ដែល​ប្រោស​មនុស្ស​អោយ​បាន​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​អោយ​បាន វិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​ព្រះអង្គ​ឡើយ</verse>
				<verse number="12">គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះនាម របស់​ព្រះអង្គ​អោយ​បង​ប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ» ​។</verse>
				<verse number="13">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ» ​ ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ខ្ញុំ» ​។</verse>
				<verse number="14">ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កំទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់</verse>
				<verse number="15">និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។</verse>
				<verse number="16">ព្រះយេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជពង្ស​របស់​លោក​អប្រាហាំ​វិញ។</verse>
				<verse number="17">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជាចារ្យ*​ដែល​មាន​ចិត្ត​មេត្តាករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បំរើ​ព្រះជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជាជន​អោយ​រួច​ផុត​ពី​បាប*​ផង។</verse>
				<verse number="18">ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បងល ព្រះអង្គ​ក៏​អាច​ជួយ អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បងល​បាន​ដែរ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">បង​ប្អូន​ដ៏វិសុទ្ធ*​អើយ ព្រះជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារណា​មើល អំពី​ព្រះយេស៊ូ ជា​ទូត ដែល​ព្រះជាម្ចាស់​បាន​ចាត់​អោយ​មក និង​ជា​មហា​បូជាចារ្យ*​ដែល​នាំ​អោយ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាស​នោះ​ទៅ។</verse>
				<verse number="2">ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់​ចំពោះ​ព្រះជាម្ចាស់ ដែល​បាន​តែងតាំង​ព្រះអង្គ ដូច​លោក​ម៉ូសេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ព្រះដំណាក់​ដែរ។</verse>
				<verse number="3">អ្នក​សង់​ផ្ទះ​មាន​កិត្តិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា ព្រះយេស៊ូ​ក៏​គួរ​នឹង​ទទួល​សិរីរុងរឿង ប្រសើរ​លើស​លោក​ម៉ូសេ​យ៉ាង​នោះ​ដែរ</verse>
				<verse number="4">ដ្បិត​ផ្ទះ​ទាំងឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។</verse>
				<verse number="5">ចំពោះ​លោក​ម៉ូសេ​លោក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​កិច្ចការ ក្នុង​ព្រះដំណាក់​ទាំង​មូល​ក្នុង​ឋានៈ​លោក​ជា​អ្នក​បំរើ ដើម្បី​ផ្ដល់​សក្ខីភាព​ពី​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​នឹង​ថ្លែង។</verse>
				<verse number="6">រីឯ​ព្រះគ្រិស្ដ​វិញ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​ព្រះបុត្រា ដែល​គ្រប់គ្រង​លើ​ព្រះដំណាក់​ផ្ទាល់​របស់​ព្រះអង្គ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ត​រឹងប៉ឹង និង​ពឹង​ផ្អែក​លើ​សេចក្ដី​សង្ឃឹម​របស់​យើង​​ជាប់​ជានិច្ច​មែន​នោះ។</verse>
				<verse number="7">ហេតុ​នេះ​ដូច​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មាន​ព្រះបន្ទូល​ថា៖ «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង របស់​ព្រះអង្គ</verse>
				<verse number="8">មិន​ត្រូវ​មាន​ចិត្ត​រឹងរូស​ដូច​នៅ​គ្រា​បះបោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ</verse>
				<verse number="9">បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បងល​យើង ដើម្បី​សាក​មើល​យើង ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ។</verse>
				<verse number="10">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ត​នឹង មនុស្ស​នៅ​ជំនាន់​នោះ​ណាស់ ហើយ​យើង​បាន​ពោល​ថាៈ ចិត្ត​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ</verse>
				<verse number="11">យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា ​ថា មិន​អោយ​ពួក​គេ​ចូល​មក​សំរាក ជា​មួយ​យើង​ជា​ដាច់​ខាត» ​។</verse>
				<verse number="12">ដូច្នេះ បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹងរូស ដោយ​ចាញ់​បោក​បាប*។</verse>
				<verse number="14">ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹងប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ដ​ហើយ</verse>
				<verse number="15">ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា «ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹងរូស​ដូច​នៅ​គ្រា​បះបោរ នោះ​ឡើយ»។</verse>
				<verse number="16">តើ​នរណា​ខ្លះ​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះបោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ?</verse>
				<verse number="17">ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នោះ តើ​ព្រះជាម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​នរណា​ខ្លះ? ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោស្ថាន​នោះ​ឬ?</verse>
				<verse number="18">តើ​ព្រះអង្គ​បាន​ប្ដេជ្ញា​ថា​មិន​អោយ​នរណា​ខ្លះ ចូល​មក​សំរាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ?</verse>
				<verse number="19">ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សំរាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ដែល​ថា​អោយ​យើង​ចូល​ទៅ​សំរាក​ជា​មួយ​ព្រះអង្គ​នោះ នៅ​ស្ថិតស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បង​ប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់</verse>
				<verse number="2">ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹងល្អ*​ដូច​ពួក​គេ​ដែរ​។ ក៏​ប៉ុន្តែ ព្រះបន្ទូល​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​ព្រះបន្ទូល​ដែល​គេ​បាន​ឮ​នោះ ពុំ​បាន​ជ្រួតជ្រាប​ចូល​ក្នុង​ចិត្ត​គេ​ដោយ​ជំនឿ​ឡើយ។</verse>
				<verse number="3">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​អោយ​ពួក​គេ​ចូល​មក​សំរាក ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សំរាក​ជា​មួយ​ព្រះអង្គ​ហើយ។ ពិត​មែន​ហើយ ព្រះជាម្ចាស់​បាន​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ</verse>
				<verse number="4">ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ថាៈព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំពីរ​រួច ព្រះអង្គ​ក៏​សំរាក ។</verse>
				<verse number="5">ក្នុង​អត្ថបទ​គម្ពីរ​ខាង​លើ​នេះ មាន​ចែង​សា​ជា​ថ្មី​ថាៈ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សំរាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។</verse>
				<verse number="6">ព្រះជាម្ចាស់​បាន​តំរូវ​អោយ​អ្នក​ខ្លះ​ចូល​ទៅ​សំរាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹងល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់</verse>
				<verse number="7">ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​តាម​រយៈ​ព្រះបាទ​ដាវីឌ ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថាៈ «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹងរូស​ឡើយ»។</verse>
				<verse number="8">ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជារាស្ត្រ​អោយ​បាន​សំរាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះបន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។</verse>
				<verse number="9">ដូច្នេះ ព្រះជាម្ចាស់​បាន​តំរូវ​ទុក​អោយ​មាន​ថ្ងៃ​សំរាក​មួយ​ទៀត សំរាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដូច​ព្រះអង្គ​សំរាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ​ដែរ</verse>
				<verse number="10">ដ្បិត​អ្នក​ណា​ចូល​ទៅ​សំរាក​ជា​មួយ​ព្រះជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការ​របស់​ខ្លួន ដូច​ព្រះជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="11">ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះខ្នែង ចូល​ទៅ​រក​សំរាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​អោយ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តំរាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ</verse>
				<verse number="12">ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះបន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះបន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជំរៅ​ចិត្ត​មនុស្ស។</verse>
				<verse number="13">គ្មាន​សត្វ​លោក​ណា​មួយ​ដែល​ព្រះបន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទបាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះបន្ទូល​ពី​គ្រប់​កិច្ចការ​ទាំង​អស់។</verse>
				<verse number="14">ដោយ​យើង​មាន​មហា​បូជាចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរមសុខ* គឺ​ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ អោយ​បាន​មាំមួន</verse>
				<verse number="15">ដ្បិត​យើង​មាន​មហា​បូជាចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះអង្គ​ក៏​ត្រូវ​រង​ការ​ល្បងល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ</verse>
				<verse number="16">ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះគុណ ទាំង​ទុក​ចិត្ត ដើម្បី​អោយ​បាន​ទទួល​ព្រះហឫទ័យ​មេត្តា និង​ព្រះគុណ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">គេ​ជ្រើស​រើស​មហា​បូជាចារ្យ​គ្រប់ៗ​រូប​ពី​ចំណោម​មនុស្ស ហើយ​តែងតាំង​សំរាប់​អោយ​ទាក់ទង​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ក្នុង​ការ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា​រំដោះ​បាប​មនុស្ស។</verse>
				<verse number="2">លោក​មហា​បូជាចារ្យ​អាច​មាន​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិត​ល្ងង់ និង​មនុស្ស​វង្វេង​បាន ព្រោះ​ខ្លួន​លោក​ផ្ទាល់​ក៏​ទន់​ខ្សោយ</verse>
				<verse number="3">ហើយ​ដោយ​លោក​ទន់​ខ្សោយ ដូច្នេះ លោក​ត្រូវ​ថ្វាយ​យញ្ញបូជា​សំរាប់​អោយ​ខ្លួន​លោក​ផ្ទាល់ និង​ប្រជារាស្ត្រ​រួច​ពី​បាប។</verse>
				<verse number="4">គ្មាន​នរណា​តាំង​ខ្លួន​ឯង​អោយ​បំពេញ​មុខងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​ព្រះជាម្ចាស់​ត្រាស់​ហៅ​ដូច​លោក​អើរ៉ុន ទើប​បំពេញ​បាន។</verse>
				<verse number="5">រីឯ​ព្រះគ្រិស្ដ​វិញ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​ពុំ​បាន​លើក​តម្កើង​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​មហា​បូជាចារ្យ​ឡើយ គឺ​ព្រះជាម្ចាស់​ទេ​តើ ដែល​បាន​តែងតាំង​ព្រះអង្គ ដោយ​មាន​ព្រះបន្ទូល​មក​កាន់​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ» ​។</verse>
				<verse number="6">ព្រះជាម្ចាស់​ក៏​មាន​ព្រះបន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក» ​។</verse>
				<verse number="7">កាល​ព្រះគ្រិស្ដ​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូលអង្វរ​ទូល​សូម​ព្រះជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​អោយ​រួច​ពី​ស្លាប់។ ដោយ​ព្រះគ្រិស្ដ​បាន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នោះ​ព្រះជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូលអង្វរ។</verse>
				<verse number="8">ថ្វីដ្បិត​តែ​ព្រះអង្គ​ជា​ព្រះបុត្រា​ក៏​ដោយ ព្រះអង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់​ដោយ​រងទុក្ខ​លំបាក។</verse>
				<verse number="9">បន្ទាប់​ពី​ព្រះអង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច សំរាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះអង្គ</verse>
				<verse number="10">ហើយ​ព្រះជាម្ចាស់​ក៏​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​មហា​បូជាចារ្យ តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក​ដែរ។</verse>
				<verse number="11">ត្រង់​ចំណុច​នេះ យើង​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ជា​សេចក្ដី​ដែល​ពិបាក​ពន្យល់ ព្រោះ​បង​ប្អូន​បែរ​ជា​ក្រ​នឹង​យល់។</verse>
				<verse number="12">តាម​ពិត​បង​ប្អូន​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ក៏​ប៉ុន្តែ បង​ប្អូន​ត្រូវ​ការ​អោយ​គេ​បង្រៀន​អំពី​សេចក្ដី​ខ្លះៗ ដែល​នៅ​ខាង​ដើម​ដំបូង​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើង​វិញ បង​ប្អូន​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ គឺ​មិន​មែន​ត្រូវ​ការ​អាហារ​រឹង​ទេ។</verse>
				<verse number="13">អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ ពុំ​អាច​យល់​ការ​ប្រៀនប្រដៅ​អំពី​សេចក្ដី​សុចរិត​បាន​ឡើយ ព្រោះ​គេ​នៅ​ជា​កូន​ខ្ចី។</verse>
				<verse number="14">មាន​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ហេតុ​នេះ ត្រូវ​ឈោង​ចាប់​យក​សេចក្ដី​ណា​ដែល​មាន​ខ្លឹមសារ គ្រប់​លក្ខណៈ​របស់​មនុស្ស​ពេញ​វ័យ ដោយ​ទុក​សេចក្ដី​ផ្សេងៗ​នៅ​ដើម​ដំបូង​ស្ដី​អំពី​ព្រះគ្រិស្ដ​នោះ​សិន យើង​មិន​បាច់​ចាក់​គ្រឹះ​សា​ជា​ថ្មី​ទៀត​ទេ គឺ​ដូច​ជា​និយាយ​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឥត​បាន​ការ​ អំពី​ជំនឿ​លើ​ព្រះជាម្ចាស់</verse>
				<verse number="2">អំពី​សេចក្ដី​បង្រៀន​ពី​ការ​ជ្រមុជ​ផ្សេងៗ អំពី​ពិធី​ដាក់​ដៃ* អំពី​ការ​រស់​ឡើង​វិញ ឬ​អំពី​ការ​វិនិច្ឆ័យ ទោស​អស់កល្ប​ជានិច្ច​នោះ​ឡើយ។</verse>
				<verse number="3">ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ យើង​នឹង​បរិយាយ​អំពី​សេចក្ដី​ដូច​ត​ទៅ​នេះ។</verse>
				<verse number="4">មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជារស​នៃ​ព្រះអំណោយ​ទាន​ពី​ស្ថាន​បរមសុខ*​បាន​រួម​ចំណែក​ជា​មួយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*</verse>
				<verse number="5">ព្រម​ទាំង​ស្គាល់​ឱជារស​នៃ​ព្រះបន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ឫទ្ធានុភាព​ទាំងឡាយ​នៃ​បរលោក​ទៀត​ផង។</verse>
				<verse number="6">ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់ បាន​ឆ្កាង​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។</verse>
				<verse number="7">ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="8">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​គេ​នឹង​ចាត់​ទុក​ថា​គ្មាន​តម្លៃ ជិត​ត្រូវ​បណ្ដាសា ហើយ​គេ​មុខ​ជា​ដុត​ចោល​មិន​ខាន។</verse>
				<verse number="9">ក៏​ប៉ុន្តែ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បង​ប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ</verse>
				<verse number="10">ដ្បិត​ព្រះជាម្ចាស់ មិន​មែន​អយុត្ដិធម៌​ទេ ទ្រង់​មិន​ភ្លេច​អំពើ​ដែល​បង​ប្អូន​បាន​ប្រព្រឹត្ត​ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​បាន​សំដែង​ចំពោះ​ព្រះនាម​ព្រះអង្គ ដោយ​បង​ប្អូន​បាន​បំរើ​ប្រជាជន​ដ៏វិសុទ្ធ​កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។</verse>
				<verse number="11">យើង​ចង់​អោយ​បង​ប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​អោយ​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ</verse>
				<verse number="12">ដើម្បី​កុំ​អោយ​បង​ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​អោយ​យក​តំរាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះបន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។</verse>
				<verse number="13">នៅ​ពេល​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​យក ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។</verse>
				<verse number="14">ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ«យើង​នឹង​អោយ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ» ​។</verse>
				<verse number="15">ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះបន្ទូល​សន្យា​មែន។</verse>
				<verse number="16">មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​អោយ​ពាក្យ​សំដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់ទែង​គ្នា​គ្រប់​យ៉ាង។</verse>
				<verse number="17">ព្រះជាម្ចាស់​ក៏​សព្វ​ព្រះហឫទ័យ​បង្ហាញ​អោយ​អស់​អ្នក​ដែល​ទទួល​មត៌ក​តាម​ព្រះបន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះអង្គ​សំរេច​ព្រះហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែប្រួល​ទេ។ ហេតុ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ស្បថ​ថែម​លើ​ព្រះបន្ទូល​សន្យា​ទៀត។</verse>
				<verse number="18">ចំពោះ​យើង​ដែល​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះអង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះបន្ទូល​ទាំង​ពីរ​យ៉ាង​ដែល​ពុំ​ចេះ​ប្រែប្រួល ហើយ​ព្រះជាម្ចាស់​មិន​ចេះ​កុហក ក្នុង​ព្រះបន្ទូល​នេះ​ឡើយ។</verse>
				<verse number="19">សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំមួន សំរាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទីសក្ការៈ​ថែម​ទៀត​ផង</verse>
				<verse number="20">គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជាចារ្យ*​រហូត​អស់កល្ប​ជានិច្ច តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ព្រះបាទ​ម៉ិលគីស្សាដែក​នេះ ជា​ព្រះមហាក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជាចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ទ្រង់​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ទ្រង់​ជូន​ពរ​លោក​។</verse>
				<verse number="2">លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះបាទ​ម៉ិលគីស្សាដែក។ ព្រះនាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា«ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ទ្រង់​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខសាន្ត»។</verse>
				<verse number="3">ទ្រង់​គ្មាន​មាតាបិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ទ្រង់​ដូច​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជាចារ្យ*​រហូត​ត​រៀង​ទៅ។</verse>
				<verse number="4">សូម​បង​ប្អូន​ពិចារណា​មើល​ចុះ ព្រះបាទ​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ​បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចំបាំង​ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!</verse>
				<verse number="5">អស់​អ្នក​ក្នុង​ពូជពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​អោយ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជាជន ស្រប​តាម​ក្រឹត្យវិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។</verse>
				<verse number="6">ចំណែក​ឯ​ព្រះបាទ​ម៉ិលគីស្សាដែក​វិញ លោក​គ្មាន​ជាប់​សាច់ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ទ្រង់​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ​ដែល​បាន​ទទួល​ព្រះបន្ទូល​សន្យា!</verse>
				<verse number="7">ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​អោយ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។</verse>
				<verse number="8">លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះបាទ​ម៉ិលគីស្សាដែក​វិញ ទ្រង់​មាន​ព្រះជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។</verse>
				<verse number="9">យើង​អាច​ពោល​អោយ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះបាទ​ម៉ិលគីស្សាដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ</verse>
				<verse number="10">ដ្បិត​នៅ​ពេល​ដែល​ព្រះបាទ​ម៉ិលគីស្សាដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។</verse>
				<verse number="11">មុខងារ​បូជាចារ្យ ជា​គ្រឹះ​នៃ​គម្ពីរ​វិន័យ​របស់​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រសិន​បើ​មុខងារ​ជា​បូជាចារ្យ​បាន​គ្រប់​លក្ខណៈ ដោយសារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែងតាំង​បូជាចារ្យ​មួយ​ទៀត តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជាចារ្យ តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។</verse>
				<verse number="12">ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខងារ​បូជាចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="13">រីឯ​បូជាចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថបទ​ទាំង​នេះ ទ្រង់​កើត​ក្នុង​កុលសម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជាចារ្យ​ឡើយ​។</verse>
				<verse number="14">យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះអម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុលសម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជាចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុលសម្ព័ន្ធ​នេះ​ទេ។</verse>
				<verse number="15">ប្រសិន​បើ​មាន​ការ​តែងតាំង​បូជាចារ្យ​មួយ​រូប​ទៀត ដូច​ព្រះបាទ​ម៉ិលគីស្សាដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។</verse>
				<verse number="16">ព្រះអង្គ​មិន​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ តាម​វិន័យ​ដែល​ជា​បទ​បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ទ្រង់​បាន​ទទួល​មុខងារ​នេះ​តាម​ឫទ្ធានុភាព​នៃ​ព្រះជន្ម​មិន​ចេះ​សាប​សូន្យ</verse>
				<verse number="17">ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ​ថា«ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក» ។</verse>
				<verse number="18">ដូច្នេះ បទ​បញ្ជា​ដែល​មាន​ពី​មុន​មក ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធភាព គ្មាន​សារប្រយោជន៍​អ្វី​ទេ</verse>
				<verse number="19">ដ្បិត​ក្រឹត្យវិន័យ​ពុំ​បាន​ធ្វើ​អោយ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត​សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល ទៅ​ជិត​ព្រះជាម្ចាស់​បាន។</verse>
				<verse number="20">លើស​ពី​នេះ មាន​ព្រះបន្ទូល​សម្បថ។ បូជាចារ្យ​ឯ​ទៀតៗ បាន​ទទួល​មុខងារ​ជា​បូជាចារ្យ ដោយ​គ្មាន​ព្រះបន្ទូល​សម្បថ​ទេ។</verse>
				<verse number="21">រីឯ​ព្រះយេស៊ូ​វិញ ទ្រង់​បាន​ទទួល​មុខងារ​ជា​បូជាចារ្យ ដោយ​ព្រះជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្រះអង្គ​ថា«“ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ជានិច្ច”ព្រះអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែប្រួល​ឡើយ» ​។</verse>
				<verse number="22">ដូច្នេះ ដោយ​មាន​ព្រះបន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា​ព្រះយេស៊ូ​ធានា​រ៉ាប់រង នូវ​សម្ពន្ធមេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។</verse>
				<verse number="23">លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជាចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជាចារ្យ​ជា​អចិន្ត្រៃយ៍​បាន​ឡើយ។</verse>
				<verse number="24">រីឯ​ព្រះយេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជាចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​អោយ​នរណា​បាន​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់កល្ប​ជានិច្ច។</verse>
				<verse number="25">ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់ តាម​រយៈ​ព្រះអង្គ​បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះជន្ម​រស់​រហូត ដើម្បី​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​ពួក​គេ។</verse>
				<verse number="26">មាន​តែ​មហា​បូជាចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះយេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជាចារ្យ​ដ៏វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់ខ្ពស់​លើស​ស្ថាន​បរមសុខ*​ទៅ​ទៀត។</verse>
				<verse number="27">ព្រះអង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញបូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជាចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជាជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះកាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញបូជា ម្ដង​ជា​សូរេច។</verse>
				<verse number="28">ក្រឹត្យវិន័យ​បាន​តែងតាំង​មនុស្ស​ទន់​ខ្សោយ​អោយ​ធ្វើ​ជា​មហា​បូជាចារ្យ។ រីឯ​ព្រះបន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​ក្រឹត្យវិន័យ បាន​តែងតាំង​ព្រះបុត្រា​ដែល​គ្រប់​លក្ខណៈ​អស់កល្ប​ជានិច្ច អោយ​ធ្វើ​ជា​មហា​បូជាចារ្យ​វិញ។</verse>
			</chapter>
			<chapter number="8">
				<verse number="1">គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មហា​បូជាចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​បរមសុខ។</verse>
				<verse number="2">ព្រះអង្គ​នៅ​បំរើ​ក្នុង​ទីសក្ការៈ* និង​ក្នុង​ព្រះពន្លា*​ដ៏​ពិត​ប្រាកដ​ដែល​ព្រះអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។</verse>
				<verse number="3">ចំពោះ​មហា​បូជាចារ្យ​គ្រប់ៗ​រូប គេ​តែងតាំង​អោយ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញបូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំបាច់។</verse>
				<verse number="4">ប្រសិន​បើ​ព្រះគ្រិស្ដ​គង់​នៅ​ផែនដី​នេះ ព្រះអង្គ​មិន​មែន​ជា​បូជាចារ្យ​ទេ ព្រោះ​មាន​បូជាចារ្យ​ឯ​ទៀតៗ សំរាប់​យក​តង្វាយ​ទៅ​ថ្វាយ​ស្រប​តាម​ក្រឹត្យវិន័យ​រួច​ស្រេច​ទៅ​ហើយ។</verse>
				<verse number="5">អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរមសុខ ដូច​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះពន្លា​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ» ។</verse>
				<verse number="6">ឥឡូវ​នេះ ព្រះគ្រិស្ដ​បាន​ទទួល​មុខងារ​ប្រសើរ​ជាង​បូជាចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​មួយ​ប្រសើរ​ជាង​ជា​សម្ពន្ធមេត្រី​ដែល​ចង​ឡើង ដោយសារ​ព្រះបន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។</verse>
				<verse number="7">ប្រសិន​បើ​សម្ពន្ធមេត្រី​មុន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​បាច់​រក​សម្ពន្ធមេត្រី​ទី​ពីរ មក​ជំនួស​ឡើយ។</verse>
				<verse number="8">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «បន្តិច​ទៀត​យើង​នឹង​ចង​សម្ពន្ធមេត្រី​មួយ​ថ្មី ជា​មួយ​ពូជពង្ស​របស់​អ៊ីស្រាអែល និង​ពូជពង្ស​របស់​យូដា។</verse>
				<verse number="9">សម្ពន្ធមេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធមេត្រី​ដែល យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ អោយ​បាន​ខ្ជាប់ខ្ជួន​ទេ យើង​ក៏​លែង​រវីរវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។</verse>
				<verse number="10">ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពូជពង្ស អ៊ីស្រាអែល​ដូច​ត​ទៅៈ យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យវិន័យ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជារាស្ត្រ​របស់​យើង។</verse>
				<verse number="11">ពេល​នោះ នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​ព្រះអម្ចាស់”ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា</verse>
				<verse number="12">ដ្បិត​យើង​នឹង​អត់​ឱន​អោយ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ​។</verse>
				<verse number="13">ដោយ​ព្រះអង្គ​ហៅ​សម្ពន្ធមេត្រី​នេះ​ថា ជា​សម្ពន្ធមេត្រី​ថ្មី​ដូច្នេះ ព្រះអង្គ​ចាត់​ទុក​សម្ពន្ធមេត្រី​មុន​ថា ជា​សម្ពន្ធមេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ក្នុង​សម្ពន្ធមេត្រី​ទី​មួយ មាន​ក្បួន​ផ្សេងៗ​សំរាប់​គោរព​បំរើ​ព្រះជាម្ចាស់ និង​មាន​ទីសក្ការៈ​នៅ​លើ​ផែនដី​នេះ</verse>
				<verse number="2">ព្រោះ​គេ​បាន​ដំឡើង​ព្រះពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទីសក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំបុ័ង​តង្វាយ។</verse>
				<verse number="3">បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះពន្លា​មួយ​ទៀត​ហៅ​ថា “ទីសក្ការៈ​បំផុត”។</verse>
				<verse number="4">នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សំរាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធមេត្រី​ស្រោប​មាស​ជុំវិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អើរ៉ុន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធមេត្រី​ផង។</verse>
				<verse number="5">នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធមេត្រី មាន​រូប​ចេរូប៊ីន* ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម​សុំ​អោយ​រួច​ពី​បាប* រូប​នោះ​បង្ហាញ​ពី​វត្តមាន​របស់​ព្រះជាម្ចាស់​។ ប៉ុន្តែ យើង​មិន​បាច់​រៀប​រាប់​អោយ​បាន​ល្អិតល្អន់ នៅ​ពេល​នេះ​ទេ។</verse>
				<verse number="6">អ្វីៗ​ទាំង​អស់​រៀប​រយ​ដូច្នេះ​ហើយ ក្រុម​បូជាចារ្យ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បំរើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ព្រះពន្លា​នោះ​ជា​ប្រក្រតី។</verse>
				<verse number="7">រីឯ​ព្រះពន្លា​ខាង​ក្នុង​វិញ មាន​តែ​លោក​មហា​បូជាចារ្យ​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ លោក​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះជាម្ចាស់ ដើម្បី​លាង​កំហុស​របស់​ខ្លួន​លោក​ផ្ទាល់ និង​កំហុស​របស់​ប្រជាជន។</verse>
				<verse number="8">ត្រង់​នេះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​បង្ហាញ​អោយ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ព្រះពន្លា​នៅ​ស្ថិតស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ ក៏​ពុំ​ទាន់​បើក​ចំហ​អោយ​យើង​ចូល​ទៅ​បាន​ដែរ។</verse>
				<verse number="9">នេះ​ហើយ​ជា​និមិត្តរូប សំរាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា​តង្វាយ និង​យញ្ញបូជា​ដែល​មនុស្ស​យក​មក​ថ្វាយ​ព្រះជាម្ចាស់ ពុំ​អាច​ធ្វើ​អោយ​មនសិការ​របស់​អ្នក​ដែល​មក​គោរព​បំរើ ទៅ​ជា​គ្រប់​លក្ខណៈ​បាន​ឡើយ។</verse>
				<verse number="10">ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជាជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​ព្រះជាម្ចាស់​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។</verse>
				<verse number="11">រីឯ​ព្រះគ្រិស្ដ​វិញ ព្រះអង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជាចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះអង្គ​បាន​យាង​កាត់​ព្រះពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។</verse>
				<verse number="12">ព្រះអង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ទៅ​ថ្វាយ ក្នុង​ទីសក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់កល្ប​ជានិច្ច​ផង។</verse>
				<verse number="13">ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅហ្មង ធ្វើ​អោយ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​អោយ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ</verse>
				<verse number="14">ចំណង់​បើ​ព្រះលោហិត​របស់​ព្រះគ្រិស្ដ​វិញ តើ​នឹង​រឹត​តែ​ជំរះ​មនសិការ​យើង​អោយ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បំរើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយសារ​ព្រះវិញ្ញាណ ដែល​គង់​នៅ​អស់កល្ប​ជានិច្ច ព្រះគ្រិស្ដ​បាន​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ទៅ​ព្រះជាម្ចាស់ ទុក​ដូច​ជា​យញ្ញបូជា​ឥត​សៅហ្មង។</verse>
				<verse number="15">ហេតុ​នេះ ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី​មួយ​ថ្មី ដើម្បី​អោយ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច តាម​ព្រះបន្ទូល​សន្យា​ព្រោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​អោយ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធមេត្រី​ទី​មួយ។</verse>
				<verse number="16">ធម្មតា គេ​អាច​ចែក​កេរមត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ ស្លាប់​ទៅ​ហើយ</verse>
				<verse number="17">ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។</verse>
				<verse number="18">ហេតុ​នេះ សូម្បី​តែ​សម្ពន្ធមេត្រី​ពី​មុន ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន​ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។</verse>
				<verse number="19">ពេល​លោក​ម៉ូសេ​ប្រកាស​បទ​បញ្ជា​ទាំង​អស់ ស្រប​តាម​ក្រឹត្យវិន័យ* អោយ​ប្រជាជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជាជន​ទាំង​មូល</verse>
				<verse number="20">លោក​មាន​ប្រសាសន៍​ថាៈ«នេះ​ជា​លោហិត​នៃ​សម្ពន្ធមេត្រី ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​កាន់​តាម» ​។</verse>
				<verse number="21">បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះពន្លា និង​លើ​ប្រដាប់ប្រដា​ទាំង​អស់ ដែល​ប្រើប្រាស់​សំរាប់​គោរព​បំរើ​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="22">តាម​ក្រឹត្យវិន័យ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយសារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើកលែង​ទោស​ដែរ។</verse>
				<verse number="23">អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង តាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញបូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទើប​បាន​បរិសុទ្ធ។</verse>
				<verse number="24">ព្រះគ្រិស្ដ​ពុំ​បាន​យាង​ចូល​ក្នុង​ទីសក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទីសក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះអង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរមសុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះអង្គ​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។</verse>
				<verse number="25">ព្រះគ្រិស្ដ​ពុំ​បាន​បូជា​ព្រះជន្ម​ព្រះអង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជាចារ្យ*​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទីសក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។</verse>
				<verse number="26">បើ​ព្រះអង្គ​បូជា​ព្រះជន្ម​ច្រើន​ដង ព្រះអង្គ​មុខ​ជា​ត្រូវ​រងទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះអង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះអង្គ​បាន​បូជា​ព្រះជន្ម។</verse>
				<verse number="27">មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា</verse>
				<verse number="28">ព្រះគ្រិស្ដ​ក៏​បាន​ថ្វាយ​ព្រះជន្ម​របស់​ព្រះអង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញបូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះអង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់ចាំ​ព្រះអង្គ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ក្រឹត្យវិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​អោយ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យវិន័យ​ពុំ​អាច​ធ្វើ​អោយ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការបូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។</verse>
				<verse number="2">ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បំរើ​ព្រះជាម្ចាស់​តាម​របៀប​នេះ បាន​បរិសុទ្ធ​ម្ដង​ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញបូជា​ទៀត​ដែរ។</verse>
				<verse number="3">ក៏​ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញបូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំលឹក​ពី​អំពើ​បាប</verse>
				<verse number="4">ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល​ពុំ​អាច​ដក​បាប​បាន​ឡើយ។</verse>
				<verse number="5">ហេតុ​នេះ នៅ​ពេល​ដែល​ព្រះគ្រិស្ដ​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះជាម្ចាស់​ថា៖ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​ធ្វើ​រូប​កាយ​មួយ​អោយ​ទូលបង្គំ</verse>
				<verse number="6">ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​ដុត ឬ​យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប​ឡើយ</verse>
				<verse number="7">ដូច្នេះ ទូលបង្គំ​ពោល​ថាៈ បពិត្រ​ព្រះជាម្ចាស់ ឥឡូវ​នេះ​ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ» ​។</verse>
				<verse number="8">ជា​បឋម ព្រះគ្រិស្ដ​មាន​ព្រះបន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន ហើយ​ព្រះអង្គ​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ​ដែរ។</verse>
				<verse number="9">បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បំរើ​ព្រះជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។</verse>
				<verse number="10">ព្រះយេស៊ូ​គ្រិស្ដ​ថ្វាយ​ព្រះកាយ​របស់​ព្រះអង្គ​ម្ដង​ជា​សូរេច តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រោស​យើង​អោយ​បាន​វិសុទ្ធ។</verse>
				<verse number="11">បូជាចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញបូជា​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។</verse>
				<verse number="12">រីឯ​ព្រះគ្រិស្ដ​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​រហូត​ត​ទៅ។</verse>
				<verse number="13">ឥឡូវ​នេះ ព្រះអង្គ​រង់ចាំ​ព្រះជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ អោយ​ចុះ​ចូល​ក្រោម​ព្រះបាទា​ព្រះអង្គ។</verse>
				<verse number="14">ដោយសារ​តង្វាយ​តែ​មួយ​គត់ ព្រះគ្រិស្ដ​ធ្វើ​អោយ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រោស​អោយ​វិសុទ្ធ* ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។</verse>
				<verse number="15">ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង​ទ្រង់​មាន​ព្រះបន្ទូល​ថា៖</verse>
				<verse number="16">«ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង សម្ពន្ធមេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យវិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។</verse>
				<verse number="17">បន្ទាប់​មក ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ​។</verse>
				<verse number="18">ដូច្នេះ ប្រសិន​បើ​ព្រះជាម្ចាស់​លើកលែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​អោយ​រួច​ពី​បាប​ទៀត​ឡើយ។</verse>
				<verse number="19">ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ចិត្ត​រឹងប៉ឹង​ចូល​មក​ក្នុង​ទីសក្ការៈ ដោយសារ​ព្រះលោហិត​របស់​ព្រះយេស៊ូ</verse>
				<verse number="20">ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ទ្រង់​ឆ្លង​កាត់​វាំងនន​ពោល គឺ​រូប​កាយ​របស់​ព្រះអង្គ​ដែល​កើត​មក​ជា​មនុស្ស។</verse>
				<verse number="21">ដោយ​យើង​មាន​មហា​បូជាចារ្យ*​មួយ​រូប ដែល​គ្រប់គ្រង​លើ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដូច្នេះ</verse>
				<verse number="22">យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរពេញ​ដោយ​ជំនឿ​មាំមួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះស្រឡះ​ពី​គំនិត​សៅហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។</verse>
				<verse number="23">ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​អោយ​បាន​ខ្ជាប់ខ្ជួន កុំ​អោយ​រង្គើ​ឡើយ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ​។</verse>
				<verse number="24">តោង​យើង​មើល​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់​តឿន​គ្នា​អោយ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។</verse>
				<verse number="25">មិន​ត្រូវ​លះបង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អោយ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។</verse>
				<verse number="26">ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ</verse>
				<verse number="27">គឺ​មាន​តែ​ភិតភ័យ​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់ចាំ​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!</verse>
				<verse number="28">នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ​គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។</verse>
				<verse number="29">ចុះ​ចំណង់​បើ​អ្នក​ដែល​មើលងាយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដោយ​បន្ថោក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី ជា​ព្រះលោហិត​ដែល​ប្រោស​អោយ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះតិះដៀល​ព្រះវិញ្ញាណ​នៃ​ព្រះគុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!</verse>
				<verse number="30">ដ្បិត​យើង​ស្គាល់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា«ការ​សងសឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ» ​។</verse>
				<verse number="31">គ្មាន​អ្វី​គួរ​អោយ​ភ័យ​ខ្លាច ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិនិច្ឆ័យ​ទោស​ឡើយ!​</verse>
				<verse number="32">ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង​ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង​ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង​ប្អូន​ក៏​បាន​រងទុក្ខ​លំបាក​ជា​ច្រើន</verse>
				<verse number="33">ពេល​ខ្លះ បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង​ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។</verse>
				<verse number="34">បង​ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង បង​ប្អូន​សុខ​ចិត្ត​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​រីករាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិតស្ថេរ​រហូត។</verse>
				<verse number="35">ហេតុ​នេះ សូម​បង​ប្អូន​កុំ​លះបង់​ចិត្ត​រឹងប៉ឹង ដែល​នឹង​ធ្វើ​អោយ​បង​ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ</verse>
				<verse number="36">គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ និង​ទទួល​ផល​តាម​ព្រះបន្ទូល​សន្យា</verse>
				<verse number="37">ដ្បិត​នៅ​តែ​បន្តិច​ទៀត គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ព្រះអង្គ​ដែល​ត្រូវ​យាង​មក ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន ព្រះអង្គ​មិន​បង្អង់​ឡើយ។</verse>
				<verse number="38">«រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ គេ​នឹង​មាន​ជីវិត​រស់​ដោយសារ​ជំនឿ តែ​បើ​គេ​ថយ​ក្រោយ យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ» ​។</verse>
				<verse number="39">ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​អោយ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត​។</verse>
			</chapter>
			<chapter number="11">
				<verse number="1">ជំនឿ​ធ្វើ​អោយ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន​ និង​ធ្វើ​អោយ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។</verse>
				<verse number="2">ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្អ។</verse>
				<verse number="3">ដោយសារ​ជំនឿ​យើង​យល់​ថា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូបរាង​នោះ​ឡើយ។</verse>
				<verse number="4">ដោយសារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​មួយ​ទៅ​ព្រះជាម្ចាស់ ជា​យញ្ញបូជា ប្រសើរ​ជាង​យញ្ញបូជា​របស់​លោក​កាអ៊ីន។ ដោយសារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ព្រះជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​លោក​ហើយ​ដោយសារ​ជំនឿ ទោះ​បី​លោក​អេបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។</verse>
				<verse number="5">ដោយសារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរមសុខ រួច​ផុត​ពី​សេចក្ដី ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះអង្គ​លើក​លោក​ឡើង​ទៅ​នោះ​លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​លោក។</verse>
				<verse number="6">បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះហឫទ័យ​ព្រះអង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះជាម្ចាស់ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះជាម្ចាស់​មែន ហើយ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។</verse>
				<verse number="7">ដោយសារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះជាម្ចាស់ អំពី​ហេតុការណ៍​ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ​ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយសារ​ជំនឿ​លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។</verse>
				<verse number="8">ដោយសារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។</verse>
				<verse number="9">ដោយសារ​ជំនឿ លោក បាន​មក​រស់​នៅ​ជា​អាណិកជន ក្នុង​ស្រុក​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អោយ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះបន្ទូល​សន្យា​ដដែល។</verse>
				<verse number="10">លោក​អប្រាហាំ​ទន្ទឹង​រង់ចាំ​ទទួល​ក្រុង​មួយ ដែល​នឹង​មាន​គ្រឹះ​រឹងមាំមួន ជា​ក្រុង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​គំរោង និង​សង់​ឡើង។</verse>
				<verse number="11">ដោយសារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថភាព​នឹង​មាន​កូន​បន្ត​ពូជពង្ស​បាន ថ្វី ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា​បើ​ព្រះជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។</verse>
				<verse number="12">ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់​ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។</verse>
				<verse number="13">បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។</verse>
				<verse number="14">អ្នក​ណា​និយាយ​ដូច្នេះ បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុភូមិ​មួយ។</verse>
				<verse number="15">ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំខាន។</verse>
				<verse number="16">តាម​ពិត ពួក​លោក​ចង់​បាន​មាតុភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុភូមិ​នៅ​ស្ថាន​បរមសុខ*​ឯណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​មិន​ខ្មាស​នឹង​អោយ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ​សំរាប់​ពួក​លោក​រួច​ទៅ​ហើយ។</verse>
				<verse number="17">ដោយសារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញបូជា នៅ​ពេល​ព្រះជាម្ចាស់​ល្បងល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វីដ្បិត​តែ​លោក​បាន​ទទួល​ព្រះបន្ទូល​សន្យា</verse>
				<verse number="18">ហើយ​ថ្វីដ្បិត​តែ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ត​ពូជពង្ស​អោយ​អ្នក»​ក៏​ដោយ។</verse>
				<verse number="19">លោក​យល់​ឃើញ​ថា ព្រះជាម្ចាស់​មាន​ឫទ្ធានុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​អោយ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្តរូប​មួយ។</verse>
				<verse number="20">ដោយសារ​ជំនឿ លោក​អ៊ីសាក​បាន​អោយ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ​ទុក​សំរាប់​អនាគត។</verse>
				<verse number="21">ដោយសារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណភាព លោក​បាន​អោយ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយបង្គំ​ព្រះជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។</verse>
				<verse number="22">ដោយសារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រាអែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​អោយ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។</verse>
				<verse number="23">ដោយសារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។</verse>
				<verse number="24">ដោយសារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​អោយ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។</verse>
				<verse number="25">លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រងទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយភ្លែត​។</verse>
				<verse number="26">លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើលងាយ​ដូច​ព្រះគ្រិស្ដ ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។</verse>
				<verse number="27">ដោយសារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹងប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។</verse>
				<verse number="28">ដោយសារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម​ ដើម្បី​កុំ​អោយ​មច្ចុរាជ​ បៀតបៀន​កូន​ច្បង​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឡើយ។</verse>
				<verse number="29">ដោយសារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន​ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​​ស្លាប់​អស់​ទៅ។</verse>
				<verse number="30">ដោយសារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​នាំ​គ្នា​ដើរ​ជុំវិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។</verse>
				<verse number="31">ដោយសារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា​ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើបការណ៍​ដោយ​មេត្រីភាព។</verse>
				<verse number="32">តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែបថា ព្រះបាទ​ដាវីឌ លោក​សាំយូអែល និង​ព្យាការី​នានា​ទេ។</verse>
				<verse number="33">ដោយសារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​អោយ​បាន​បិទ​មាត់​សឹង្ហ</verse>
				<verse number="34">បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព។</verse>
				<verse number="35">ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​អោយ​គេ​ធ្វើ​ទារុណកម្ម មិន​ព្រម​អោយ​នរណា​ដោះ​លែង​ឡើយ ដើម្បី​អោយ​បាន​ជីវិត​រស់​ឡើង​វិញ​ក៏​ប្រសើរ​ជាង។</verse>
				<verse number="36">អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​អោយ​គេ​ចំអក​ឡកឡឺយ អោយ​គេ​វាយដំ ហើយ​ថែម​ទាំង​អោយ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។</verse>
				<verse number="37">អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។</verse>
				<verse number="38">លោកីយ៍​ពុំ​ស័ក្ដិសម​នឹង​អោយ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។</verse>
				<verse number="39">ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ដែរ។</verse>
				<verse number="40">ដោយ​ព្រះជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​អោយ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​អោយ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះបង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះបង់​អំពើ​បាប​ដែល​រឹបរួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះអម្ចាស់​ដាក់​អោយ​យើង​រត់។</verse>
				<verse number="2">ត្រូវ​សម្លឹង​មើល​ទៅ​ព្រះយេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​អោយ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះបង់​អំណរ ដែល​បម្រុង​ទុក​សំរាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាស​សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។</verse>
				<verse number="3">សូម​បង​ប្អូន​គិត​ពី​ព្រះអង្គ​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​អោយ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ត​ឡើយ។</verse>
				<verse number="4">បង​ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប​រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ</verse>
				<verse number="5">តែ​បង​ប្អូន​បែរ​ជា​ភ្លេច​ព្រះបន្ទូល​ទូន្មាន​របស់​ព្រះជាម្ចាស់​មក​កាន់​បង​ប្អូន​ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថាៈ «កូន​អើយ មិន​ត្រូវ​ធ្វេសប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​ព្រះអម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ</verse>
				<verse number="6">ដ្បិត​ព្រះអម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន» ​។</verse>
				<verse number="7">បង​ប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះជាម្ចាស់​រាប់​បង​ប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ?</verse>
				<verse number="8">ប្រសិន​បើ​បង​ប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង​ប្អូន​ជា​កូន​ឥត​ខាន់ស្លា​មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។</verse>
				<verse number="9">ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះបិតា​ជា​ម្ចាស់​លើ​ជីវិត​ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​អោយ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​អោយ​បាន​ទទួល​ជីវិត។</verse>
				<verse number="10">ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​អោយ​យើង​បាន​វិសុទ្ធ*​រួម​ជា​មួយ​ព្រះអង្គ​ដែរ។</verse>
				<verse number="11">ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​អោយ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​អោយ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​អោយ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។</verse>
				<verse number="12">ហេតុ​នេះ«ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ​អោយ​រឹងប៉ឹង​ឡើង​ដែរ» ​។</verse>
				<verse number="13">ត្រូវ​រៀបចំ​ផ្លូវ​អោយ​បាន​ត្រង់​ដើម្បី​ស្រួល​ដើរ​ កុំ​អោយ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​អោយ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។</verse>
				<verse number="14">ចូរ​ខិតខំ​អោយ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិតខំ​អោយ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះអម្ចាស់​បាន​ឡើយ។</verse>
				<verse number="15">ចូរ​ប្រយ័ត្នប្រយែង ក្រែង​លោក​មាន​បង​ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់។ មិន​ត្រូវ​ទុក​អោយ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​អោយ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។</verse>
				<verse number="16">ចូរ​ប្រយ័ត្នប្រយែង កុំ​អោយ​បង​ប្អូន​ណា​ម្នាក់​ប្រាសចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​អោយ​សោះ។</verse>
				<verse number="17">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក​នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​អោយ​ឪពុក​ដូរ​គំនិត​បាន​ដែរ។</verse>
				<verse number="18">បង​ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ​ដែល​អាច​ពាល់​បាន​ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យសុង​មាន​ខ្យល់​ព្យុះ​នោះ​ឡើយ</verse>
				<verse number="19">ហើយ​បង​ប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះសូរសៀង​ដែរ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​អោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត</verse>
				<verse number="20">ព្រោះ​គេ​ពុំ​អាច​ទ្រាំទ្រ​នឹង​ព្រះបញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ» ។</verse>
				<verse number="21">នេះ​ជា​អព្ភូតហេតុ​មួយ​គួរ​អោយ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង» ។</verse>
				<verse number="22">ផ្ទុយ​ទៅ​វិញ បង​ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​បរមសុខ​ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ</verse>
				<verse number="23">និង​មាន​ក្រុមជំនុំ​របស់​ពួក​រៀមច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​កំពុង​ជួបជុំ​គ្នា​យ៉ាង​អធិកអធម។ បង​ប្អូន​ចូល​មក​ជិត​ព្រះជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណក្ខ័ន្ធ​អ្នក​សុចរិត ដែល​បាន​គ្រប់​លក្ខណៈ</verse>
				<verse number="24">បង​ប្អូន​ចូល​មក​ជិត​ព្រះយេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធមេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះលោហិត​សំរាប់​ប្រោះ គឺ​ជា​ព្រះលោហិត​ដែល​ទូលអង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។</verse>
				<verse number="25">ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​បង​ប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់​បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះបន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរមសុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។</verse>
				<verse number="26">ពី​ដើម ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ថាៈ«ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​អោយ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ» ​។</verse>
				<verse number="27">ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។</verse>
				<verse number="28">ដោយ​យើង​បាន​ទទួល​ព្រះរាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បំរើ​ព្រះជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ</verse>
				<verse number="29">ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​អោយ​បាន​ជាប់​ជានិច្ច។</verse>
				<verse number="2">សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។</verse>
				<verse number="3">ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ហាក់​បី​ដូច​ជា​បង​ប្អូន​នៅ​ជាប់​ឃុំឃាំង រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បង​ប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។</verse>
				<verse number="4">សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ និង​ផិត​ក្បត់។</verse>
				<verse number="5">កុំ​បណ្ដោយ​ខ្លួន​អោយ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ​ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ» ។</verse>
				<verse number="6">ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹងប៉ឹង​ថា«ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ​។</verse>
				<verse number="7">ចូរ​បង​ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង​ប្អូន ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តំរាប់​តាម​ជំនឿ​របស់​លោក​ទៅ។</verse>
				<verse number="8">ព្រះយេស៊ូ​គ្រិស្ដ​មិន​ប្រែប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់កល្ប​ជានិច្ច​ព្រះអង្គ​នៅ​តែ​ដដែល។</verse>
				<verse number="9">សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​អោយ​បាន​រឹងប៉ឹង​ដោយសារ​ព្រះគុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។</verse>
				<verse number="10">យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជាចារ្យ​ធ្វើ​ការ​ក្នុង​ព្រះពន្លា*​គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។</verse>
				<verse number="11">លោក​មហា​បូជាចារ្យ តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​អោយ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។</verse>
				<verse number="12">ព្រះយេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​រងទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជាជន​អោយ​បាន​វិសុទ្ធ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="13">ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ​ទ្រាំ​អោយ​គេ​ប្រមាថ​មើលងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ</verse>
				<verse number="14">ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិតស្ថេរ​គង់វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។</verse>
				<verse number="15">ចូរ​យើង​ថ្វាយ​យញ្ញបូជា សំរាប់​លើក​តម្កើង​ព្រះជាម្ចាស់​ជានិច្ច តាម​រយៈ​ព្រះយេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះនាម​ព្រះអង្គ។</verse>
				<verse number="16">កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​បែប​នេះ។</verse>
				<verse number="17">ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែរក្សា​ព្រលឹង​បង​ប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។</verse>
				<verse number="18">សូម​អធិស្ឋាន*​អោយ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ​ក្នុង​គ្រប់​កាលៈទេសៈ</verse>
				<verse number="19">ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង​ប្អូន​មេត្តា​អធិស្ឋាន​អោយ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង​ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។</verse>
				<verse number="20">ព្រះជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​នៃ​យើង​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះគ្រិស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។</verse>
				<verse number="21">សូម​ព្រះជាម្ចាស់​ប្រទាន​អោយ​បង​ប្អូន​មាន​សមត្ថភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សំរេច​ការ​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះយេស៊ូ​គ្រិស្ដ។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="22">បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង​ប្អូន​អោយ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។</verse>
				<verse number="23">សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង​បាន​រួច​ពី​ឃុំឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ​ខ្ញុំ​នឹង​មក​ជួប​បង​ប្អូន​ជា​មួយ​គាត់​ដែរ។</verse>
				<verse number="24">សូម​ជំរាប​សួរ អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង​ប្អូន ព្រម​ទាំង​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="25">សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ។</verse>
			</chapter>
		</book>
		<book number="59">
			<chapter number="1">
				<verse number="1">ខ្ញុំ យ៉ាកុប ជា​អ្នក​បំរើ​ព្រះជាម្ចាស់ និង​ជា​អ្នក​បំរើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* សូម​ជំរាប​មក​កុលសម្ព័ន្ធ*​ទាំង​ដប់ពីរ ដែល​បែកខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។</verse>
				<verse number="2">បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​បង​ប្អូន​ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ</verse>
				<verse number="3">ដោយ​ដឹង​ថា ការ​ល្បងលមើល​ជំនឿ​របស់​បង​ប្អូន នឹង​នាំ​អោយ​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ។</verse>
				<verse number="4">ក៏​ប៉ុន្តែ ត្រូវ​អោយ​ការ​ស៊ូ​ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​អោយ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។</verse>
				<verse number="5">ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះជាម្ចាស់។ ព្រះអង្គ​នឹង​ប្រទាន​អោយ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​អោយ​មនុស្ស​ទាំង​អស់ ដោយ​ព្រះហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ</verse>
				<verse number="6">ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។</verse>
				<verse number="7">មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា នឹង​បាន​ទទួល​អ្វី​ពី​ព្រះអម្ចាស់​ឡើយ</verse>
				<verse number="8">ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។</verse>
				<verse number="9">សូម​អោយ​បង​ប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះជាម្ចាស់​លើក​តម្កើង​គេ​ហើយ។</verse>
				<verse number="10">រីឯ​បង​ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះរោយ​ទៅ​ដូច​ផ្កា។</verse>
				<verse number="11">លុះ​ដល់​ថ្ងៃ​រះ​ពេញ​កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះរោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះរោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។</verse>
				<verse number="12">អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះជាម្ចាស់​បាន​ល្បងល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់​ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​អោយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។</verse>
				<verse number="13">ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះជាម្ចាស់​អោយ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។</verse>
				<verse number="14">ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភលន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់ទាញ និង​លួងលោម​បញ្ឆោត​ប៉ុណ្ណោះ។</verse>
				<verse number="15">ចិត្ត​លោភលន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចំរើន​ដល់​កំរិត ហើយ​ក៏​បណ្ដាល​អោយ​ស្លាប់​។</verse>
				<verse number="16">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។</verse>
				<verse number="17">គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះបិតា​ដែល​បង្កើត​ពន្លឺ​។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែប្រួល​ក៏​គ្មាន​ផង។</verse>
				<verse number="18">ព្រះអង្គ​សព្វ​ព្រះហឫទ័យ​បង្កើត​យើង​មក ដោយសារ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​អោយ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ព្រះអង្គ​បង្កើត​មក។</verse>
				<verse number="19">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង</verse>
				<verse number="20">ដ្បិត​អ្នក​មាន​កំហឹង ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះជាម្ចាស់​បាន​ឡើយ។</verse>
				<verse number="21">ហេតុ​នេះ បង​ប្អូន​ត្រូវ​លះបង់​ចិត្ត​សៅហ្មង​គ្រប់​យ៉ាង និង​ចិត្ត​កំរោល​ឃោរឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ត​ស្លូតបូត ទទួល​ព្រះបន្ទូល​ដែល​ព្រះជាម្ចាស់​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​ព្រះបន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។</verse>
				<verse number="22">ចូរ​ប្រតិបត្តិ​តាម​ព្រះបន្ទូល កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។</verse>
				<verse number="23">អ្នក​ណា​ស្ដាប់​ព្រះបន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន</verse>
				<verse number="24">លុះ​ពិនិត្យ​មើល​រួច​ហើយ​ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។</verse>
				<verse number="25">រីឯ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ក្រឹត្យវិន័យ​ដ៏​គ្រប់​លក្ខណៈ ជា​ក្រឹត្យវិន័យ​ដែល​ផ្ដល់​សេរីភាព ហើយ​ព្យាយាម​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល*​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។</verse>
				<verse number="26">ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។</verse>
				<verse number="27">រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​អោយ​ផុត​ពី​អំពើ​សៅហ្មង​របស់​លោកីយ៍​នេះ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">បង​ប្អូន​អើយ បង​ប្អូន​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ*​ជា​ព្រះអម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​អោយ​សោះ។</verse>
				<verse number="2">ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀកបំពាក់​ភ្លឺ​ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ីរយ៉ៃ​ចូល​មក​ដែរ</verse>
				<verse number="3">ប្រសិន​បើ​បង​ប្អូន​រាក់ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ​ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯណេះ!»</verse>
				<verse number="4">តើ​មិន​បាន​សេចក្ដី​ថា បង​ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង​ប្អូន​ដោយ​រើស​មុខ ហើយ​បង​ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?</verse>
				<verse number="5">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ អោយ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​អោយ​ទទួល​ព្រះរាជ្យ*​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​អោយ​អស់​អ្នក​ស្រឡាញ់​ព្រះអង្គ​ទុក​ជា​មត៌ក។</verse>
				<verse number="6">រីឯ​បង​ប្អូន បង​ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​បាន​ជិះជាន់​សង្ កត់សង្កិន​បង​ប្អូន និង​អូស​ទាញ​បង​ប្អូន​យក​ទៅ​អោយ​តុលា​ការ​កាត់​ទោស!</verse>
				<verse number="7">តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះនាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង​ប្អូន​​ទេ​ឬ!</verse>
				<verse number="8">ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះរាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សំរេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។</verse>
				<verse number="9">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យវិន័យ​ចាត់​ទុក​បង​ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស</verse>
				<verse number="10">ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យវិន័យ​ទាំង​មូល​ដែរ។</verse>
				<verse number="11">ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យវិន័យ​ហើយ។</verse>
				<verse number="12">បង​ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​អោយ​ស្រប​នឹង​ក្រឹត្យវិន័យ​ដែល​ផ្ដល់​សេរីភាព គឺ​មាន​តែ​ក្រឹត្យវិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង​ប្អូន</verse>
				<verse number="13">ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តាករុណា ព្រះជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តាករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តាករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ</verse>
				<verse number="14">បង​ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​អោយ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ?</verse>
				<verse number="15">ប្រសិន​បើ​បង​ប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀកបំពាក់​បិទបាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ</verse>
				<verse number="16">ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ត សូម​អោយ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​អោយ​បាន​ឆ្អែត!» តែ​មិន​អោយ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី?</verse>
				<verse number="17">រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!</verse>
				<verse number="18">ប្រសិន​បើ​មាន​ម្នាក់​ពោល​ថាៈ អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។</verse>
				<verse number="19">អ្នក​ជឿ​ថា​ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។</verse>
				<verse number="20">ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ!</verse>
				<verse number="21">លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយសារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា។</verse>
				<verse number="22">អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​អោយ​ជំនឿ​បាន​ពេញ​លក្ខណៈ</verse>
				<verse number="23">ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​អោយ​បាន​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ត​សម្លាញ់​របស់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="24">ដូច្នេះ បង​ប្អូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រោស​មនុស្ស​អោយ​បាន​សុចរិត ដោយសារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយសារ​ជំនឿ​ប៉ុណ្ណោះ​ទេ។</verse>
				<verse number="25">នាង​រ៉ាហាប់​ជា​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយសារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ​អោយ​ស្នាក់​នៅ ហើយ​អោយ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។</verse>
				<verse number="26">រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">បង​ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​យើង​ជា​គ្រូ យ៉ាង​តឹងរ៉ឹង​ជាង​គេ។</verse>
				<verse number="2">យើង​ទាំង​អស់​គ្នា​តែងតែ​ធ្វើ​ខុស​ជា​ច្រើន។ អ្នក​ណា​ឥត​ធ្វើ​ខុស​ដោយ​ពាក្យ​សំដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ អាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។</verse>
				<verse number="3">ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​អោយ​វា​ស្ដាប់​បង្គាប់​យើង​នោះ យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល អោយ​ទៅ​ណា​ក៏​បាន។</verse>
				<verse number="4">សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយសារ​ចង្កូត​ដ៏​តូច​មួយ។</verse>
				<verse number="5">រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច ក៏​អាច​ធ្វើ​អោយ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ!</verse>
				<verse number="6">អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​អោយ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅហ្មង និង​ធ្វើ​អោយ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោចផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។</verse>
				<verse number="7">មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ</verse>
				<verse number="8">ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជានិច្ច​ពោរពេញ​ទៅ​ដោយ​ពិសពុល បណ្ដាល​អោយ​ស្លាប់​ទៀត​ផង។</verse>
				<verse number="9">ដោយសារ​អណ្ដាត យើង​អរ​ព្រះគុណ​ព្រះអម្ចាស់​ជា​ព្រះបិតា ហើយ​ដោយសារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក អោយ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដែរ</verse>
				<verse number="10">គឺ​ទាំង​ពាក្យ​អរ​ព្រះគុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង​ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។</verse>
				<verse number="11">តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ?</verse>
				<verse number="12">បង​ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​អោយ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំងបាយជូរ​អាច​អោយ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។</verse>
				<verse number="13">ក្នុង​ចំណោម​បង​ប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សំដែង​កិរិយា​មារយាទ​របស់​ខ្លួន​អោយ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។</verse>
				<verse number="14">ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​មាន​ចិត្ត​ច្រណែនឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​អោយ​សោះ។</verse>
				<verse number="15">ប្រាជ្ញា​បែប​នេះ មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស</verse>
				<verse number="16">ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់​ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។</verse>
				<verse number="17">រីឯ​ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរពេញ​ទៅ​ដោយ​ចិត្ត​មេត្តាករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត​ត្បុត។</verse>
				<verse number="18">អស់​អ្នក​កសាង​សន្តិភាព តែង​សាប​ព្រោះ​សន្តិភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ការ​ទាស់ទែង​ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង​ប្អូន​កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ត​ស្រើបស្រាល ដែល​ប្រទាញប្រទង់​គ្នា​ នៅ​ក្នុង​សរីរាង្គ​របស់​បង​ប្អូន​ទេ​ឬ?</verse>
				<verse number="2">បង​ប្អូន​មាន​ចិត្ត​លោភលន់ តែ​មិន​បាន​ដូច​ការ​ប៉ងប្រាថ្នា​ទេ បង​ប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បង​ប្អូន​ឈ្លោះ​ប្រកែក និង​ទាស់ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បង​ប្អូន​មិន​ទូល​សូម​ពី​ព្រះជាម្ចាស់។</verse>
				<verse number="3">បង​ប្អូន​ទូល​សូម​ដែរ តែ​ឥត​បាន​ទទួល ព្រោះ​បង​ប្អូន​ទូល​សូម​ដោយ​បំណង​អាក្រក់ គឺ​បង​ប្អូន​ចង់​បាន​សំរាប់​តែ​បំពេញ​ចិត្ត​ស្រើបស្រាល​របស់​ខ្លួន​ប៉ុណ្ណោះ។</verse>
				<verse number="4">មនុស្ស​ក្បត់​ចិត្ត​អើយ​! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ការ​ស្រឡាញ់​លោកីយ៍​ធ្វើ​អោយ​ខ្លួន​ទៅ​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់? អ្នក​ណា​ចង់​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជាម្ចាស់!</verse>
				<verse number="5">តើ​បង​ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្រឡាញ់​វិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន អោយ​មក​គង់​ក្នុង​បង​ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។</verse>
				<verse number="6">ប៉ុន្តែ ព្រះអង្គ​មាន​ព្រះហឫទ័យ​ប្រណីសន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា«ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណីសន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។</verse>
				<verse number="7">ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​ព្រះជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​មិន​ខាន។</verse>
				<verse number="8">សូម​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​យាង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធ*​ទៅ!​ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជំរះ​ចិត្ត​គំនិត​អោយ​បាន​ស្អាត​ឡើង!</verse>
				<verse number="9">ចូរ​ទទួល​ស្គាល់​ថា ខ្លួន​ធ្លាក់​ដល់​កំរិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​អោយ​សំណើច​ក្អាកក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​អោយ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។</verse>
				<verse number="10">ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។</verse>
				<verse number="11">បង​ប្អូន​អើយ មិន​ត្រូវ​និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​ដើម ឬ​ថ្កោល​ទោស​បង​ប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយ​ដើម​ក្រឹត្យវិន័យ* និង​ថ្កោល​ទោស​ក្រឹត្យវិន័យ​ដែរ។ ប្រសិន​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យវិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​មែន​កាន់​ក្រឹត្យវិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​ក្រឹត្យវិន័យ​ទៅ​វិញ។</verse>
				<verse number="12">មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​គត់​ដែល​បង្កើត​ក្រឹត្យវិន័យ ហើយ​ទ្រង់​ជា​ចៅក្រម​វិនិច្ឆ័យ​ទោស។ មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ និង​ធ្វើ​អោយ​វិនាស។ រីឯ​អ្នក​វិញ តើ​អ្នក​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ថ្កោល​ទោស​បង​ប្អូន​ឯ​ទៀតៗ​ដូច្នេះ!</verse>
				<verse number="13">ឥឡូវ​នេះ ចំពោះ​បង​ប្អូន​ដែល​ពោល​ថា «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ!» ខ្ញុំ​សូម​ជំរាប​ថា</verse>
				<verse number="14">បង​ប្អូន​ពុំ​ដឹង​ថា​ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។</verse>
				<verse number="15">បង​ប្អូន​គួរ​តែ​ពោល​ថា «បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»</verse>
				<verse number="16">តែ​ឥឡូវ​នេះ បង​ប្អូន​បែរ​ជា​ក្អេងក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេងក្អាង​បែប​នេះ​អាក្រក់​ណាស់។</verse>
				<verse number="17">ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំខាន!</verse>
				<verse number="2">ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀកបំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។</verse>
				<verse number="3">មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក</verse>
				<verse number="4">ឥត​បើក​ប្រាក់​ឈ្នួល​អោយ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សំរែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល*​។</verse>
				<verse number="5">អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំថ្កើង​រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។</verse>
				<verse number="6">អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។</verse>
				<verse number="7">ដូច្នេះ បង​ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់ធ្មត់ រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​អោយ​ដោយ​ចិត្ត​អត់ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ​។</verse>
				<verse number="8">បង​ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់ធ្មត់ តាំង​ចិត្ត​អោយ​រឹងប៉ឹង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ដល់​ហើយ។</verse>
				<verse number="9">បង​ប្អូន​អើយ មិន​ត្រូវ​រអ៊ូរទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​អោយ​មាន​ទោស ដ្បិត​ព្រះជាម្ចាស់​ដែល​ជា​ចៅក្រម ទ្រង់​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។</verse>
				<verse number="10">បង​ប្អូន​អើយ ចូរ​យក​តំរាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រងទុក្ខ​លំបាក និង​មាន​ចិត្ត​អត់ធ្មត់ ហើយ​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះអម្ចាស់។</verse>
				<verse number="11">យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង​ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះអម្ចាស់​អោយ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ និង​មេត្តាករុណា​យ៉ាង​ក្រៃលែង។</verse>
				<verse number="12">ជា​ពិសេស បង​ប្អូន​អើយ កុំ​ស្បថ​អោយ​សោះ គឺ​កុំ​យក​មេឃ យក​ផែនដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» អោយ​ប្រាកដ​ជា​«មែន» «ទេ» អោយ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​អោយ​មាន​ទោស។</verse>
				<verse number="13">ក្នុង​ចំណោម​បង​ប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​អោយ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះជាម្ចាស់។</verse>
				<verse number="14">ក្នុង​ចំណោម​បង​ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធាចារ្យ​របស់​ក្រុមជំនុំ​មក ដើម្បី​អោយ​លោក​ទាំង​នោះ​អធិស្ឋាន​អោយ​គាត់ និង​លាប​ប្រេង*​អោយ​ក្នុង​ព្រះនាម​ព្រះអម្ចាស់។</verse>
				<verse number="15">ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​អោយ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គ​នឹង​លើកលែង​ទោស​អោយ។</verse>
				<verse number="16">ដូច្នេះ សូម​បង​ប្អូន​លន់តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​អោយ​បាន​ជា​សះស្បើយ។ ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។</verse>
				<verse number="17">ព្យាការី​អេលីយ៉ា​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​អោយ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។</verse>
				<verse number="18">បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។</verse>
				<verse number="19">បង​ប្អូន​អើយ ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​អោយ​វិល​ត្រឡប់​មក​វិញ</verse>
				<verse number="20">តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​អោយ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើសលប់​ផង ។</verse>
			</chapter>
		</book>
		<book number="60">
			<chapter number="1">
				<verse number="1">ខ្ញុំ ពេត្រុស ជា​សាវ័ក*​របស់​ព្រះយេស៊ូគ្រិស្ដ សូម​ជំរាប​មក​បង​ប្អូន​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ហើយ​ដែល​បែកខ្ញែក​គ្នា ទៅ​រស់​ជា​អាណិកជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ាដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូនា។</verse>
				<verse number="2">ព្រះជាម្ចាស់ ជា​ព្រះបិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គំរោងការ​ដែល​ព្រះអង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះវិញ្ញាណ​ប្រោស​បង​ប្អូន​អោយ​បាន​វិសុទ្ធ* ដើម្បី​អោយ​បង​ប្អូន​ស្ដាប់​បង្គាប់​ព្រះយេស៊ូគ្រិស្ដ* និង​អោយ​ព្រះអង្គ​ប្រោះ​ព្រះលោហិត​របស់​ព្រះអង្គ​លើ​បង​ប្អូន​។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="3">សូម​សរសើរ​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះអម្ចាស់​នៃ​យើង។ ព្រះជាម្ចាស់​បាន​ប្រោស​យើង​អោយ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះយេស៊ូគ្រិស្ដ* អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះហឫទ័យ​មេត្តាករុណា​ដ៏​លើសលប់​របស់​ព្រះអង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ</verse>
				<verse number="4">ហើយ​យើង​នឹង​ទទួល​មត៌ក​ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅហ្មង មិន​ចេះ​ស្រពោន។ ព្រះជាម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​អោយ​បង​ប្អូន​នៅ​ស្ថាន​បរមសុខ*</verse>
				<verse number="5">ហើយ​ឫទ្ធានុភាព​របស់​ព្រះអង្គ​ថែរក្សា​បង​ប្អូន ដោយសារ​ជំនឿ ដើម្បី​អោយ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។</verse>
				<verse number="6">ហេតុ​នេះ​ហើយ បាន​ជា​បង​ប្អូន​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បង​ប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។</verse>
				<verse number="7">ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់ដំ​​ជំនឿ​របស់​បង​ប្អូន អោយ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូគ្រិស្ដ​សំដែង​ខ្លួន​អោយ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង​ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរីរុងរឿង និង​កិត្តិយស​ជា​មិន​ខាន។</verse>
				<verse number="8">បង​ប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បង​ប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បង​ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បង​ប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន</verse>
				<verse number="9">ព្រោះ​បង​ប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សំរាប់​ព្រលឹង​ខ្លួន ដែល​ជា​ទីដៅ​នៃ​ជំនឿ​របស់​បង​ប្អូន។</verse>
				<verse number="10">ព្យាការី*​ដែល​ថ្លែង​ព្រះបន្ទូល*​អំពី​ព្រះគុណ ដែល​បម្រុង​សំរាប់​បង​ប្អូន បាន​នាំ​គ្នា​ស្រាវជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។</verse>
				<verse number="11">ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ និង​អំពី​សិរីរុងរឿង​ដែល​ព្រះអង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះគិត​ចង់​ដឹង​ថា តើ​ព្រឹត្តិការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈទេសៈ​ណា។</verse>
				<verse number="12">ព្រះជាម្ចាស់​បាន​សំដែង​អោយ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង មិន​មែន​សំរាប់​ពួក​លោក​ទេ គឺ​សំរាប់​បង​ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វផ្សាយ​ដំណឹងល្អ* បាន​នាំ​ដំណឹង​មក​ប្រាប់​បង​ប្អូន អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះជាម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរមសុខ​មក។ សូម្បី​តែ​ពួក​ទេវតា* ក៏​ប្រាថ្នា​ចង់​យល់​ជំរៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។</verse>
				<verse number="13">ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​អោយ​មែន​ទែន កុំ​ភ្លេច​ខ្លួន​អោយ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះគុណ ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​បង​ប្អូន នៅ​ថ្ងៃ​ព្រះយេស៊ូគ្រិស្ដ*​នឹង​សំដែង​ព្រះអង្គ អោយ​មនុស្ស​លោក​ឃើញ។</verse>
				<verse number="14">ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ងប្រាថ្នា ដែល​បង​ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះអង្គ​ នោះ​ឡើយ</verse>
				<verse number="15">ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ទ្រង់​វិសុទ្ធ*​យ៉ាង​ណា បង​ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ* ក្នុង​គ្រប់​កិច្ចការ ដែល​បង​ប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ</verse>
				<verse number="16">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ» ។</verse>
				<verse number="17">មួយ​វិញ​ទៀត ប្រសិន​បើ​បង​ប្អូន​អង្វរ​រក​ព្រះជាម្ចាស់​ក្នុង​ឋានៈ​ព្រះអង្គ​ជា​ព្រះបិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអង្គ ក្នុង​ពេល​ដែល​បង​ប្អូន​ស្នាក់​នៅ​លើ​ផែនដី​នេះ ដ្បិត​ព្រះអង្គ​នឹង​វិនិច្ឆ័យ​មនុស្ស​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។</verse>
				<verse number="18">បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​លោះ​បង​ប្អូន​អោយ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បង​ប្អូន មិន​មែន​ដោយសារ​អ្វីៗ​ដែល​តែងតែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ</verse>
				<verse number="19">គឺ​ដោយសារ​ព្រះលោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះគ្រិស្ដ* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាកស្នាម។</verse>
				<verse number="20">ព្រះជាម្ចាស់​បាន​ជ្រើស​តាំង​ព្រះគ្រិស្ដ មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះអង្គ​អោយ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។</verse>
				<verse number="21">តាម​រយៈ​ព្រះគ្រិស្ដ បង​ប្អូន​ជឿ​លើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរីរុងរឿង​មក​ព្រះអង្គ ដើម្បី​អោយ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះជាម្ចាស់។</verse>
				<verse number="22">បង​ប្អូន​បាន​ជំរះ​ព្រលឹង​អោយ​បាន​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​អោយ​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះស្ម័គ្រ ដូច​បង​ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​អោយ​អស់​ពី​ចិត្ត​ទៅ។</verse>
				<verse number="23">ព្រះជាម្ចាស់​បាន​ប្រោស​បង​ប្អូន​អោយ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ព្រះបន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិតស្ថេរ​ជា​ដរាប</verse>
				<verse number="24">ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរីរុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះរោយ​ដែរ</verse>
				<verse number="25">ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ស្ថិតស្ថេរ អស់កល្ប​ជានិច្ច ។ ព្រះបន្ទូល​នេះ គឺ​ជា​ដំណឹងល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បង​ប្អូន។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ហេតុ​នេះ ចូរ​បង​ប្អូន​លះបង់​ការ​អាក្រក់​គ្រប់​យ៉ាង លះបង់​ល្បិច​កិច្ចកល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែនឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ!</verse>
				<verse number="2">ចូរ​ប្រាថ្នា​ចង់​បាន​ព្រះបន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​អោយ​បង​ប្អូន​បាន​ចំរើន​ឡើង​តាម​រយៈ​ព្រះបន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ</verse>
				<verse number="3">បើ​បង​ប្អូន​ពិត​ជា​បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស​មែន​នោះ!</verse>
				<verse number="4">សូម​បង​ប្អូន​ចូល​មក​ជិត​ព្រះគ្រិស្ដ ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះជាម្ចាស់​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។</verse>
				<verse number="5">រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះដំណាក់​របស់​ព្រះវិញ្ញាណ ធ្វើ​ជា​ក្រុម​បូជាចារ្យ​ដ៏វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ*</verse>
				<verse number="6">ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ» ។</verse>
				<verse number="7">ថ្ម​នេះ​មាន​តម្លៃ​វិសេស សំរាប់​បង​ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត ​</verse>
				<verse number="8">ជា​ថ្ម​ដែល​នាំ​អោយ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​អោយ​គេ​រវាត​ចិត្ត បាត់​ជំនឿ» ។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះជាម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះបន្ទូល</verse>
				<verse number="9">រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ជា​ក្រុម​បូជាចារ្យ​របស់​ព្រះមហាក្សត្រ ជា​ជាតិ​សាសន៍​ដ៏វិសុទ្ធ ជា​ប្រជារាស្ត្រ​ដែល​ព្រះជាម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​អោយ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ ​របស់​ព្រះអង្គ ដែល​បាន​ហៅ​បង​ប្អូន​អោយ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="10">ពី​ដើម​បង​ប្អូន​មិន​មែន​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ទេ តែ​ឥឡូវ​នេះ​បង​ប្អូន​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ហើយ ពី​ដើម បង​ប្អូន​ពុំ​បាន​ទទួល​ព្រះហឫទ័យ​មេត្តាករុណា​ទេ តែ​ឥឡូវ​នេះ បង​ប្អូន​បាន​ទទួល​ព្រះហឫទ័យ​មេត្តាករុណា​ហើយ ​។</verse>
				<verse number="11">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​ ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។</verse>
				<verse number="12">ត្រូវ​កាន់​កិរិយា​មារយាទ​អោយ​បាន​ថ្លៃថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង​ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង​ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​យាង​មក​ គេ​នឹង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​ថែម​ទៀត​ផង។</verse>
				<verse number="13">សូម​គោរព​ចុះ​ចូល​អំណាច​នានា នៅ​លើ​ផែនដី​នេះ​ដោយ​យល់​ដល់​ព្រះអម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះរាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ</verse>
				<verse number="14">ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសាភិបាល​ទាំងឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះរាជា ដែល​ទ្រង់​ចាត់​អោយ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។</verse>
				<verse number="15">ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ​បង​ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ</verse>
				<verse number="16">អោយ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរីភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរីភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​អោយ​សម​នឹង​ឋានៈ​បង​ប្អូន ដែល​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="17">ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ និង​គោរព​ព្រះរាជា​ផង។</verse>
				<verse number="18">បង​ប្អូន​ដែល​ជា​អ្នក​បំរើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។</verse>
				<verse number="19">បើ​មាន​បង​ប្អូន​ណា​ម្នាក់​រងទុក្ខ​លំបាក​ដោយ​អយុត្ដិធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះជាម្ចាស់ តោង​ចាត់​ទុក​ថា ព្រះអង្គ​ប្រណីសន្ដោស​ដល់​បង​ប្អូន​នោះ​ហើយ។</verse>
				<verse number="20">ប្រសិន​បើ​បង​ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណកម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះជាម្ចាស់​ប្រណីសន្ដោស​ដល់​បង​ប្អូន​។</verse>
				<verse number="21">ព្រះអង្គ​ត្រាស់​ហៅ​បង​ប្អូន​មក អោយ​រងទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះគ្រិស្ដ*​ក៏​បាន​រងទុក្ខ​លំបាក សំរាប់​បង​ប្អូន ទុក​ជា​គំរូ​អោយ បង​ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។</verse>
				<verse number="22">ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ ហើយ​ក៏​ពុំ​ដែល​មាន​ព្រះបន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ឡើយ ។</verse>
				<verse number="23">ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រងទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។</verse>
				<verse number="24">ព្រះគ្រិស្ដ*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះកាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​អោយ​យើង​លែង​ជំពាក់ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត​ ហើយ​អោយ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បង​ប្អូន​បាន​ជា​សះស្បើយ​ដោយសារ ស្នាម​របួស​របស់​ព្រះអង្គ</verse>
				<verse number="25">ដ្បិត​បង​ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ បង​ប្អូន​បាន​វិល​ត្រឡប់​មក​រក អ្នក​គង្វាល និង​អ្នក​ថែរក្សា​ព្រលឹង របស់​បង​ប្អូន​វិញ​ហើយ។</verse>
			</chapter>
			<chapter number="3">
				<verse number="1">រីឯ​បង​ប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​អោយ​កិរិយា​មារយាទ​របស់​បង​ប្អូន ទាក់ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះបន្ទូល អោយ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សំដី​ទេ</verse>
				<verse number="2">គឺ​គេ​គ្រាន់​តែ​ឃើញ​បង​ប្អូន​មាន​កិរិយា​បរិសុទ្ធ* និង​ចេះ​គោរព​កោត​ខ្លាច។</verse>
				<verse number="3">កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ</verse>
				<verse number="4">តែ​ត្រូវ​តុបតែង​ខាង​ក្នុង​ជំរៅ​ចិត្ត​របស់​បង​ប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើសលប់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូតបូត ស្រគត់ស្រគំ។</verse>
				<verse number="5">នៅ​ជំនាន់​ដើម ស្ត្រីៗ​ដ៏វិសុទ្ធ*​ដែល​សង្ឃឹម​លើ​ព្រះជាម្ចាស់ តែង​កាន់​ចិត្ត​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុបតែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន</verse>
				<verse number="6">ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បង​ប្អូន​នេះ​ហើយ​ជា​ពូជពង្ស​របស់​គាត់។</verse>
				<verse number="7">រីឯ​បង​ប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះជាម្ចាស់​ប្រោសប្រណី​ប្រទាន​មក​បង​ប្អូន​ជា​មត៌ក ដើម្បី​កុំ​អោយ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បង​ប្អូន​ឡើយ។</verse>
				<verse number="8">នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បង​ប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។</verse>
				<verse number="9">កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន​អោយ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​អោយ​បង​ប្អូន​បាន​ទទួល​ព្រះពរ​របស់​ព្រះអង្គ​តាម​ព្រះបន្ទូល​សន្យា​។</verse>
				<verse number="10">«អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង​បាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​ទប់​បបូរ​មាត់ កុំ​អោយ​និយាយ​បោក​បញ្ឆោត។</verse>
				<verse number="11">អ្នក​នោះ​ត្រូវ​ចៀស​វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ និង​ខិតខំ​ស្វែង​រក​សេចក្ដី​សុខសាន្ត</verse>
				<verse number="12">ដ្បិត​ព្រះអម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត* ហើយ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​គេ ប៉ុន្តែ ព្រះអង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​អាក្រក់» ​។</verse>
				<verse number="13">ប្រសិន​បើ​បង​ប្អូន​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បង​ប្អូន</verse>
				<verse number="14">យ៉ាង​ណាមិញ បើ​បង​ប្អូន​រងទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បង​ប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់ប្រមល់​ដែរ</verse>
				<verse number="15">តែ​ត្រូវ​ទុក​អោយ​ព្រះគ្រិស្ដ*​ជា​ព្រះអម្ចាស់​សំដែង​ព្រះបារមី ក្នុង​ចិត្ត​គំនិត​របស់​បង​ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​នោះ​ជានិច្ច</verse>
				<verse number="16">ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មនសិការ​ល្អ ដើម្បី​អោយ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង​ប្អូន ជា​អ្នក​ជឿ​ព្រះគ្រិស្ដ* ត្រង់​ចំណុច​ណា​មួយ​បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។</verse>
				<verse number="17">សូវ​រងទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​យ៉ាង​នេះ។</verse>
				<verse number="18">សូម្បី​តែ​ព្រះគ្រិស្ដ* ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ថ្វាយ​ព្រះជាម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ទ្រង់​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់ ដោយសារ​ព្រះវិញ្ញាណ​វិញ។</verse>
				<verse number="19">នៅ​ពេល​នោះ​ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះបន្ទូល​ដល់​វិញ្ញាណក្ខ័ន្ធ​ ដែល​ជាប់​ឃុំឃាំង</verse>
				<verse number="20">ជា​វិញ្ញាណក្ខ័ន្ធ​របស់​អ្នក​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់ កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះអង្គ​អត់ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយសារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។</verse>
				<verse number="21">នេះ​ជា​និមិត្តរូប​នៃ​ពិធី​ជ្រមុជ​ទឹក*​ដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជំរះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់ ដោយ​មនសិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយសារ​ព្រះយេស៊ូគ្រិស្ដ​មាន​ព្រះជន្ម​រស់​ឡើង​វិញ</verse>
				<verse number="22">ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរមសុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធានុភាព​នានា ចុះ​ចូល​នឹង​ព្រះអង្គ​ទាំង​អស់។</verse>
			</chapter>
			<chapter number="4">
				<verse number="1">ហេតុ​នេះ បើ​ព្រះគ្រិស្ដ​បាន​រងទុក្ខ​លំបាក កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស បង​ប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រងទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ</verse>
				<verse number="2">ដើម្បី​អោយ​បាន​រស់ ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។</verse>
				<verse number="3">ពី​ដើម បង​ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​​ចូល​ចិត្ត​នោះ​យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយមុខ លោភលន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នានា គួរ​អោយ​ខ្ពើម។</verse>
				<verse number="4">ពួក​គេ​ងឿងឆ្ងល់ ដោយ​ឃើញ​បង​ប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បង​ប្អូន។</verse>
				<verse number="5">អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់​ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។</verse>
				<verse number="6">ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​បាន​នាំ​ដំណឹងល្អ​ទៅ​អោយ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះជាម្ចាស់​ដោយសារ​ព្រះវិញ្ញាណ​ដែរ​។</verse>
				<verse number="7">អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​អោយ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​អោយ​អធិស្ឋាន*​កើត។</verse>
				<verse number="8">ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើសលប់ ។</verse>
				<verse number="9">ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់ទាក់​ឥត​រអ៊ូរទាំ​ឡើយ។</verse>
				<verse number="10">បង​ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះអំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះអំណោយ​ទាន​ទាំង​នេះ​ទៅ​បំរើ​អ្នក​ឯ​ទៀតៗ អោយ​សម​នឹង​នាទី​របស់​បង​ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះអំណោយ​ទាន​ គ្រប់​បែប​យ៉ាង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="11">បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​អោយ​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ បើ​អ្នក​ណា​បំរើ ត្រូវ​បំរើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ។ សូម​លើក​តម្កើង​សិរីរុងរឿង និង​ព្រះចេស្ដា​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="12">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ ដែល​កើត​មាន ដើម្បី​លត់ដំ​បង​ប្អូន​នោះ សូម​កុំ​ងឿងឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិការណ៍​អ្វី​មួយ​ដ៏​ចំឡែក​ឡើយ។</verse>
				<verse number="13">ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីករាយ​ឡើង ព្រោះ​បង​ប្អូន​រងទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះគ្រិស្ដ*។ បង​ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរីរុងរឿង​របស់​ព្រះអង្គ។</verse>
				<verse number="14">ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល​បង​ប្អូន ព្រោះ​តែ​ព្រះនាម​របស់​ព្រះគ្រិស្ដ* នោះ​បង​ប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះវិញ្ញាណ​ប្រកប​ដោយ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​លើ​បង​ប្អូន។</verse>
				<verse number="15">ក្នុង​ចំណោម​បង​ប្អូន សូម​កុំ​អោយ​មាន​នរណា​ម្នាក់​រងទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក​ឡំ​ក្នុង​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។</verse>
				<verse number="16">ប៉ុន្តែ បើ​បង​ប្អូន​ណា​រងទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រិស្ដបរិស័ទ កុំ​អៀន​ខ្មាស​អោយ​សោះ ផ្ទុយ​ទៅ​វិញ បង​ប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់​ព្រោះ​តែ​នាម​នេះ។</verse>
				<verse number="17">ពេល​កំណត់ ដែល​ព្រះជាម្ចាស់​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ទ្រង់​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ​មុន​គេ។ ប្រសិន​បើ​ព្រះអង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កំរិត​ណា!។</verse>
				<verse number="18">បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។</verse>
				<verse number="19">ហេតុ​នេះ អស់​អ្នក​ដែល​រងទុក្ខ​លំបាក ស្រប​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអាទិករ*​ដែល​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់។</verse>
			</chapter>
			<chapter number="5">
				<verse number="1">ចំពោះ​ព្រឹទ្ធាចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បង​ប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធាចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះគ្រិស្ដ* និង​ជា​អ្នក​រួម​ទទួល​សិរីរុងរឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់​តឿន​ថាៈ</verse>
				<verse number="2">សូម​មើល​ថែរក្សា​ហ្វូង​ចៀម​​ដែល​ព្រះជាម្ចាស់​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ត​ស្មោះស្ម័គ្រ ស្រប​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែរក្សា​ដោយ​សុទ្ធ​ចិត្ត។</verse>
				<verse number="3">កុំ​ប្រើ​អំណាច​ជិះជាន់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​អោយ​បង​ប្អូន​ថែរក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។</verse>
				<verse number="4">ពេល​អ្នក​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បង​ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុងរឿង​ដែល​មិន​ចេះ​អាប់​រស្មី។</verse>
				<verse number="5">រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធាចារ្យ*។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាបសា ដ្បិត «ព្រះជាម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណីសន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ» ។</verse>
				<verse number="6">ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះហស្ដ​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ ដើម្បី​អោយ​ព្រះអង្គ​លើក​តម្កើង​បង​ប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។</verse>
				<verse number="7">ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង​ប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ទ្រង់​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​បង​ប្អូន។</verse>
				<verse number="8">ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បង​ប្អូន កំពុង​តែ​ក្រវែល​ជុំវិញ​បង​ប្អូន ដូច​សឹង្ហ​ក្រវែល​ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។</verse>
				<verse number="9">ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំមួន​ឡើង ដោយ​ដឹង​ថា បង​ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រងទុក្ខ​លំបាក​ដូច​បង​ប្អូន​ដែរ។</verse>
				<verse number="10">បន្ទាប់​ពី​បង​ប្អូន​បាន​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះគុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន អោយ​ទទួល​សិរីរុងរឿង​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះគ្រិស្ដ* ព្រះអង្គ​នឹង​លើក​បង​ប្អូន​អោយ​មាន​ជំហរ​ឡើង​វិញ ប្រទាន​អោយ​បង​ប្អូន​បាន​រឹងប៉ឹង មាន​កម្លាំង និង​អោយ​បង​ប្អូន​បាន​មាំមួន​ឥត​រង្គើ​ឡើយ។</verse>
				<verse number="11">សូម​អោយ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះចេស្ដា សូម​លើក​តម្កើង​ព្រះចេស្ដា​របស់​ព្រះអង្គ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!</verse>
				<verse number="12">ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង​ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន​ជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន និង​បញ្ជាក់​ប្រាប់​បង​ប្អូន​ថា បង​ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់​មែន​។</verse>
				<verse number="13">ក្រុមជំនុំ*​នៅ​ក្រុង​បាប៊ីឡូន សូម​ជំរាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។</verse>
				<verse number="14">ចូរ​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធស្នាល​។ សូម​អោយ​បង​ប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះគ្រិស្ដ* បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។</verse>
			</chapter>
		</book>
		<book number="61">
			<chapter number="1">
				<verse number="1">ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បំរើ និង​ជា​សាវ័ក*​របស់​ព្រះយេស៊ូគ្រិស្ដ* សូម​ជំរាប​មក​បង​ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយសារ​សេចក្ដី​សុចរិត*​របស់​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះជាម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង​ប្អូន ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។</verse>
				<verse number="2">ដោយ​បង​ប្អូន​ស្គាល់​ព្រះជាម្ចាស់ និង​ស្គាល់​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​កាន់​តែ​ច្រើន​ឡើងៗ។</verse>
				<verse number="3">ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង​មាន​អ្វីៗ​ទាំង​អស់ សំរាប់​ជីវិត​រស់​នៅ និង​សំរាប់​គោរព​ប្រណិប័តន៍​ព្រះអង្គ។ ឫទ្ធានុភាព​នោះ​នាំ​យើង​អោយ​ស្គាល់​ព្រះអង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយសារ​សិរីរុងរឿង​របស់​ព្រះអង្គ​ផ្ទាល់ និង​ដោយសារ​ព្រះបារមី​របស់​ព្រះអង្គ។</verse>
				<verse number="4">ដោយសារ​សិរីរុងរឿង និង​ព្រះបារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះអំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះបន្ទូល​សន្យា ដើម្បី​អោយ​បង​ប្អូន​មាន​លក្ខណៈ​ជា​ព្រះជាម្ចាស់ រួម​ជា​មួយ​ព្រះអង្គ​ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភលន់​ក្នុង​លោកីយ៍។</verse>
				<verse number="5">ហេតុ​នេះ បង​ប្អូន​ត្រូវ​ខ្នះខ្នែង​អោយ​អស់​ពី​សមត្ថភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ​ពី​លើ​ជំនឿ​បន្ថែម​ការ​ស្គាល់​ព្រះអង្គ​ពី​លើ​កិរិយា​ល្អ</verse>
				<verse number="6">បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ</verse>
				<verse number="7">បន្ថែម​ភាតរភាព ពី​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់ ពី​លើ​ភាតរភាព។</verse>
				<verse number="8">ប្រសិន​បើ​បង​ប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បង​ប្អូន​អោយ​មាន​សកម្មភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះអម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។</verse>
				<verse number="9">ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា ព្រះជាម្ចាស់​បាន​លាង​ជំរះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។</verse>
				<verse number="10">ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​អោយ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះជាម្ចាស់​បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង​ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។</verse>
				<verse number="11">ដូច្នេះ បង​ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ* ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច គឺ​ព្រះរាជ្យ​របស់​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង។</verse>
				<verse number="12">ហេតុ​នេះ ខ្ញុំ​នឹង​រំលឹក​ដាស់​តឿន​បង​ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជានិច្ច ទោះ​បី​បង​ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង​ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។</verse>
				<verse number="13">ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំលឹក​បង​ប្អូន​អោយ​ភ្ញាក់​ស្មារតី។</verse>
				<verse number="14">ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​បាន​សំដែង​អោយ​ខ្ញុំ​ដឹង​ស្រាប់។</verse>
				<verse number="15">ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះខ្នែង​ធ្វើ​យ៉ាង​ណា អោយ​បង​ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។</verse>
				<verse number="16">យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ មក​ណែនាំ​បង​ប្អូន អោយ​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះយេស៊ូគ្រិស្ដ*​ជា​ព្រះអម្ចាស់​នៃ​យើង និង​អោយ​ដឹង​ថា ព្រះអង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំថ្កើង រុងរឿង​របស់​ព្រះអង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង</verse>
				<verse number="17">ដ្បិត​ព្រះអង្គ​បាន​ទទួល​កិត្តិនាម និង​សិរីរុងរឿង​ពី​ព្រះជាម្ចាស់​ជា​ព្រះបិតា​មក នៅ​ពេល​ដែល​មាន​ព្រះសូរសៀង​លាន់​ឮ ចេញ​ពី​សិរីរុងរឿង​ដ៏​ឧត្ដុង្គឧត្ដម​មក​កាន់​ព្រះអង្គ​ថាៈ “នេះ​ជា​ព្រះបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់!”។</verse>
				<verse number="18">យើង​បាន​ឮ​ព្រះសូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះអង្គ​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​។</verse>
				<verse number="19">យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំមួន។ បើ​បង​ប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ត​បង​ប្អូន។</verse>
				<verse number="20">ជា​បឋម សូម​បង​ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​បាន​ឡើយ</verse>
				<verse number="21">ដ្បិត​ព្រះបន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ​ឯណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​អោយ​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​ព្រះជាម្ចាស់។</verse>
			</chapter>
			<chapter number="2">
				<verse number="1">កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែងក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ។ ក្នុង​ចំណោម​បង​ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែងក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​អោយ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះអម្ចាស់ ដែល​បាន​លោះ​គេ​អោយ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់ហន់​មិន​ខាន។</verse>
				<verse number="2">មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេ ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ ហើយ​មនុស្សម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។</verse>
				<verse number="3">ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះអង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​ព្រះអង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ​</verse>
				<verse number="4">ដ្បិត​ព្រះជាម្ចាស់​ពុំ​បាន​យោគយល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំឃាំង​នៅ​ទី​នោះ​រង់ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។</verse>
				<verse number="5">ព្រះអង្គ​ក៏​ពុំ​បាន​យោគយល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះអង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​អោយ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។</verse>
				<verse number="6">ព្រះអង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា អោយ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។</verse>
				<verse number="7">ព្រះអង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់វី​នឹង​កាម​គុណ​ដ៏​ថោក​ទាប។</verse>
				<verse number="8">រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំគ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។</verse>
				<verse number="9">យ៉ាង​នេះ​ហើយ ដែល​ព្រះអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះអង្គ អោយ​រួច​ពី​ទុក្ខ​លំបាក​ តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​ដាក់​ទណ្ឌកម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក</verse>
				<verse number="10">ជា​ពិសេស​ព្រះអង្គ​ដាក់​ទណ្ឌកម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់ងាយ​អំណាច​របស់​ព្រះជាម្ចាស់។ គ្រូ​ក្លែងក្លាយ​ទាំង​នោះ​វាយឫក​ខ្ពស់ ព្រហើន​ក្អេងក្អាង មិន​ញញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា​ ដែល​ប្រកប​ដោយ​សិរីរុងរឿង​ឡើយ។</verse>
				<verse number="11">សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធានុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា នៅ​មុខ​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="12">រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សំរាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។</verse>
				<verse number="13">អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេកត្រអាល​នឹង​ការ​ស្រើបស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង​ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។</verse>
				<verse number="14">គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើបស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភលន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា!។</verse>
				<verse number="15">ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម​ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់​ដែល​គេ​ជួល​អោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។</verse>
				<verse number="16">ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​អោយ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។</verse>
				<verse number="17">អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួតហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យសុង​ជា​មិន​ខាន។</verse>
				<verse number="18">គេ​ព្រោកប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹមសារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភលន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។</verse>
				<verse number="19">ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរីភាព​អោយ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ​កញ្ជះ​នៃ​សេចក្ដី​អន្តរាយ​ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ​កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។</verse>
				<verse number="20">ប្រសិន​បើ​អ្នក​ណា​បាន​លះបង់​អំពើ​សៅហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​អោយ​អំពើ​សៅហ្មង​នេះ មាន​អំណាច​រួបរឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។</verse>
				<verse number="21">គួរ​កុំ​អោយ​អ្នក​នោះ​ស្គាល់​មាគ៌ា​សុចរិត ជា​ជាង​អោយ​ស្គាល់ ហើយ​បែរ​ជា​ងាក​ចេញ​ពី​បទ​បញ្ជា​ដ៏វិសុទ្ធ​ដែល​ខ្លួន​បាន​ទទួល។</verse>
				<verse number="22">ហេតុការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​អោយ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ «ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ​ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បង​ប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំលឹក​ដាស់​តឿន​បង​ប្អូន អោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ជានិច្ច។</verse>
				<verse number="2">សូម​បង​ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ​បញ្ជា​ដែល​ព្រះអម្ចាស់​ជា​ព្រះសង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បង​ប្អូន។</verse>
				<verse number="3">ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភលន់​របស់​ខ្លួន ហើយ​ចំអក​ឡកឡឺយ​ដាក់​បង​ប្អូន</verse>
				<verse number="4">គេ​នឹង​ពោល​ថាៈ «បើ​ព្រះអង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ទ្រង់​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះអង្គ​បង្កើត​ពិភព​លោក!»។</verse>
				<verse number="5">គេ​និយាយ​ដូច្នេះ មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែនដី​កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។</verse>
				<verse number="6">បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។</verse>
				<verse number="7">មួយ​វិញ​ទៀត ព្រះបន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​អោយ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​អោយ​វិនាស​អន្តរាយ។</verse>
				<verse number="8">បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង​ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ​ដូច្នោះ​ដែរ។</verse>
				<verse number="9">ព្រះអម្ចាស់​នឹង​យាង​មក តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ ឥត​បង្អែបង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​អត់ធ្មត់​ចំពោះ​បង​ប្អូន ព្រោះ​ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​អោយ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ទ្រង់​សព្វ​ព្រះហឫទ័យ​អោយ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។</verse>
				<verse number="10">ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរខ្ទារ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែនដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែនដី​ដែរ។</verse>
				<verse number="11">បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង​ប្អូន​ត្រូវ​មាន​ចរិយា​ដ៏វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ អោយ​មែន​ទែន!។</verse>
				<verse number="12">ចូរ​ទន្ទឹង​រង់ចាំ និង​ខ្នះខ្នែង ធ្វើ​អោយ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ​រលាយ ហើយ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ​ដែរ។</verse>
				<verse number="13">យើង​ទន្ទឹង​រង់ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ​ តាម​ព្រះបន្ទូល​សន្យា។</verse>
				<verse number="14">ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់ចាំ​ហេតុការណ៍​ទាំង​នេះ ចូរ​ខ្នះខ្នែង​ធ្វើ​យ៉ាង​ណា អោយ​ព្រះជាម្ចាស់​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខសាន្ត។</verse>
				<verse number="15">តោង​យល់​ថា ព្រះអម្ចាស់​នៃ​យើង​មាន​ព្រះហឫទ័យ​អត់ធ្មត់ មក​ពី​ព្រះអង្គ​ចង់​សង្គ្រោះ​បង​ប្អូន ដូច​លោក​ប៉ូល​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង បាន​សរសេរ​មក​ជូន​បង​ប្អូន តាម​ប្រាជ្ញា​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​លោក​ស្រាប់​ហើយ។</verse>
				<verse number="16">ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​អោយ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹងប៉ឹង បក​ស្រាយ​ខុស​អត្ថន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថបទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​អោយ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។</verse>
				<verse number="17">រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន​ពាល​នាំ​បង​ប្អូន​អោយ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹងប៉ឹង​របស់​បង​ប្អូន​ឡើយ។</verse>
				<verse number="18">ផ្ទុយ​ទៅ​វិញ សូម​បង​ប្អូន​បាន​ចំរើន​ឡើង ក្នុង​ព្រះគុណ និង​ការ​ស្គាល់​ព្រះយេស៊ូគ្រិស្ដ*​ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់កល្ប​ជានិច្ច​ត​រៀង​ទៅ។ អាម៉ែន។</verse>
			</chapter>
		</book>
		<book number="62">
			<chapter number="1">
				<verse number="1">ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិត​ គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះបន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់</verse>
				<verse number="2">(ដ្បិត​ជីវិត​នេះ​បាន​លេច​មក​អោយ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខីភាព និង​សូម​ជូន​ដំណឹង​មក​បង​ប្អូន អំពី​ជីវិត​អស់កល្ប​ជានិច្ចដែល​បែរ​ទៅ​រក​ ព្រះបិតា និង​លេច​មក​អោយ​យើង​ឃើញ)។</verse>
				<verse number="3">យើង​សូម​ជូន​ដំណឹង​អំពី​ព្រះបន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង​ប្អូន ដើម្បី​អោយ​បង​ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះបិតា និង​ជា​មួយ​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ។</verse>
				<verse number="4">យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង​ប្អូន ដើម្បី​អោយ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។</verse>
				<verse number="5">ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះយេស៊ូគ្រិស្ដ* ហើយ​យក​មក​ជំរាប​ជូន​បង​ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅៈ ព្រះជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។</verse>
				<verse number="6">ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះអង្គ តែ​យើង​បែរ​ជា​រស់​ ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។</verse>
				<verse number="7">ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះអង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូ ជា​ព្រះបុត្រា​របស់​ព្រះអង្គ​ជំរះ​យើង​អោយ​បាន​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។</verse>
				<verse number="8">ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។</verse>
				<verse number="9">ប៉ុន្តែ បើ​យើង​ទទួល​សារភាព​អំពើ​បាប​របស់​យើង នោះ​ព្រះជាម្ចាស់​ដែល​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង​សុចរិត* ទ្រង់​នឹង​អត់ទោស​យើង​អោយ​រួច​ពី​បាប ព្រម​ទាំង​ជំរះ​យើង​អោយ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។</verse>
				<verse number="10">ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះជាម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។</verse>
			</chapter>
			<chapter number="2">
				<verse number="1">ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​អោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារ​មួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះបិតា គឺ​ព្រះយេស៊ូគ្រិស្ដ​ដ៏​សុចរិត។</verse>
				<verse number="2">ព្រះអង្គ​បាន​បូជា​ព្រះជន្ម​ដើម្បី​លោះ​យើង​អោយ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។</verse>
				<verse number="3">ប្រសិន​បើ​យើង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់​ព្រះអង្គ​មែន។</verse>
				<verse number="4">អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។</verse>
				<verse number="5">រីឯ​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ</verse>
				<verse number="6">គឺ​អ្នក​ណា​អះអាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះអម្ចាស់​ធ្លាប់​រស់​ដែរ។</verse>
				<verse number="7">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ​បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ​បញ្ជា​ចាស់ ជា​បទ​បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ​បញ្ជា*​ចាស់​នេះ​ជា​ព្រះបន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។</verse>
				<verse number="8">យ៉ាង​ណាមិញ បទ​បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះគ្រិស្ដ* និង​ក្នុង​អ្នក​រាល់​គ្នា​ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។</verse>
				<verse number="9">អ្នក​ណា​អះអាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។</verse>
				<verse number="10">អ្នក​ណា​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​អោយ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។</verse>
				<verse number="11">រីឯ​អ្នក​ណា​ស្អប់​បង​ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​អោយ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។</verse>
				<verse number="12">ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​បាន​លើកលែង​ទោស​អ្នក​អោយ​រួច​ពី​បាប ដោយសារ​ព្រះនាម​របស់​ព្រះយេស៊ូ។</verse>
				<verse number="13">ចាស់​ទុំ​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំងឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។</verse>
				<verse number="14">ក្មេងៗ​ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះបិតា។ ចាស់​ទុំ​ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំងឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។</verse>
				<verse number="15">កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះបិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។</verse>
				<verse number="16">អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភលន់​របស់​មនុស្ស ចិត្ត​លោភលន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។</verse>
				<verse number="17">លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភលន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នឹង​នៅ​ស្ថិតស្ថេរ​គង់វង្ស​អស់កល្ប​ជានិច្ច។</verse>
				<verse number="18">ម្នាល​កូន​ចៅ​ទាំងឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះគ្រិស្ដ​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​អោយ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។</verse>
				<verse number="19">អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​អោយ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។</verse>
				<verse number="20">រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ*​បាន​ចាក់​ប្រេង​​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។</verse>
				<verse number="21">ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក​ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។</verse>
				<verse number="22">តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូ​ថា ជា​ព្រះគ្រិស្ដ*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ទាំង​ព្រះបិតា ទាំង​ព្រះបុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះគ្រិស្ដ។</verse>
				<verse number="23">អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះបុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះបិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះបុត្រា ទើប​មាន​ព្រះបិតា​គង់​ជា​មួយ។</verse>
				<verse number="24">ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​អោយ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះបុត្រា និង​ព្រះបិតា​ដែរ។</verse>
				<verse number="25">រីឯ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​មក​យើង។</verse>
				<verse number="26">ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​អោយ​វង្វេង។</verse>
				<verse number="27">ព្រះវិញ្ញាណ​ដែល​ព្រះអម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ទ្រង់​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​អោយ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះវិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះគ្រិស្ដ*​ដូច​ព្រះវិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។</verse>
				<verse number="28">ឥឡូវ​នេះ កូន​ចៅ​ទាំងឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះយេស៊ូ​ចុះ ដើម្បី​អោយ​យើង​មាន​ចិត្ត​រឹងប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ឡើយ។</verse>
				<verse number="29">អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះអង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះអង្គ​ទាំង​អស់។</verse>
			</chapter>
			<chapter number="3">
				<verse number="1">សូម​គិត​មើល៍ ព្រះបិតា​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ព្រះអង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ព្រះអង្គ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ព្រះអង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះអង្គ។</verse>
				<verse number="2">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​ព្រះជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ​ព្រះអង្គ​ពុំ​ទាន់​សំដែង​អោយ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះគ្រិស្ដ​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។</verse>
				<verse number="3">អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះអង្គ​បែប​នេះ អ្នក​នោះ​បាន​ជំរះ​ខ្លួន​អោយ​បរិសុទ្ធ* ដូច​ព្រះអង្គ​បរិសុទ្ធ​ដែរ។</verse>
				<verse number="4">អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។</verse>
				<verse number="5">អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះយេស៊ូ​យាង​មក​ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះអង្គ​ទាល់​តែ​សោះ។</verse>
				<verse number="6">អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះអង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះអង្គ​ផង។</verse>
				<verse number="7">កូន​ចៅ​ទាំងឡាយ​អើយ សុំ​កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះយេស៊ូ​ទ្រង់​សុចរិត​ដែរ។</verse>
				<verse number="8">អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ចការ​របស់​មារ។</verse>
				<verse number="9">អ្នក​ដែល​កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​បាន​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះជាម្ចាស់។</verse>
				<verse number="10">ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​អោយ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​ព្រះជាម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះអង្គ​ដែរ។</verse>
				<verse number="11">ដំណឹង​ដែល​បង​ប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។</verse>
				<verse number="12">យើង​មិន​ត្រូវ​ធ្វើ​ដូច​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។</verse>
				<verse number="13">បង​ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង​ប្អូន សូម​កុំ​ងឿងឆ្ងល់​ឡើយ។</verse>
				<verse number="14">យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។</verse>
				<verse number="15">អ្នក​ណា​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង​ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់កល្ប​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។</verse>
				<verse number="16">យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះយេស៊ូ​បាន​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​សំរាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សំរាប់​បង​ប្អូន​ដែរ។</verse>
				<verse number="17">ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត​អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​អោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!</verse>
				<verse number="18">កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។</verse>
				<verse number="19">ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ទេ។</verse>
				<verse number="20">ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះជាម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ទ្រង់​ឈ្វេង​យល់​ទាំង​អស់។</verse>
				<verse number="21">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។</verse>
				<verse number="22">អ្វីៗ​ក៏​ដោយ​អោយ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះអង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​បទ​បញ្ជា​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះហឫទ័យ​ព្រះអង្គ។</verse>
				<verse number="23">រីឯ​បទ​បញ្ជា*​របស់​ព្រះអង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​បទ​បញ្ជា​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។</verse>
				<verse number="24">អ្នក​ណា​កាន់​តាម​បទ​បញ្ជា*​របស់​ព្រះអង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយសារ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​ប្រទាន​មក​យើង។</verse>
			</chapter>
			<chapter number="4">
				<verse number="1">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បងល​គេ​មើល ដើម្បី​អោយ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះជាម្ចាស់​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ព្ យាការី*​ក្លែងក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។</verse>
				<verse number="2">បង​ប្អូន​អាច​ស្គាល់​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា​​ប្រកាស​ជំនឿ​ថា ព្រះយេស៊ូគ្រិស្ដ*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះវិញ្ញាណ​មក​ពី​ព្រះជាម្ចាស់​មែន</verse>
				<verse number="3">តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា ព្រះយេស៊ូ​កើត​មក​ជា​មនុស្ស​ទេ​ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះជាម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះគ្រិស្ដ​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះគ្រិស្ដ​កំពុង​តែ​មក ឥឡូវ​នេះ​គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។</verse>
				<verse number="4">កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែងក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។</verse>
				<verse number="5">អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សំដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។</verse>
				<verse number="6">រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះជាម្ចាស់ អ្នក​ណា​ស្គាល់​ព្រះជាម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះជាម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះវិញ្ញាណ​សំដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​អោយ​វង្វេង​នោះ​យ៉ាង​ណា។</verse>
				<verse number="7">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះជាម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះជាម្ចាស់​ដែរ។</verse>
				<verse number="8">រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ទេ ដ្បិត​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="9">ព្រះជាម្ចាស់​បាន​សំដែង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះអង្គ​បាន​ចាត់​ព្រះបុត្រា តែ​មួយ​គត់​របស់​ព្រះអង្គ​អោយ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​អោយ​យើង​មាន​ជីវិត​ដោយសារ​ព្រះបុត្រា។</verse>
				<verse number="10">សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះអង្គ គឺ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​អោយ​យាង​មក​បូជា​ព្រះជន្ម លោះ​យើង​អោយ​រួច​ពី​បាប​ផង។</verse>
				<verse number="11">កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កំរិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។</verse>
				<verse number="12">ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។</verse>
				<verse number="13">យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ ហើយ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​មក​យើង។</verse>
				<verse number="14">រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះបិតា​បាន​ចាត់​ព្រះបុត្រា​អោយ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។</verse>
				<verse number="15">អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះយេស៊ូ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​ដែរ។</verse>
				<verse number="16">រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។</verse>
				<verse number="17">បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹងប៉ឹង នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ​យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះយេស៊ូ​ដែរ។</verse>
				<verse number="18">បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​អោយ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌកម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។</verse>
				<verse number="19">រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។</verse>
				<verse number="20">បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់” តែ​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​ព្រះជាម្ចាស់​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។</verse>
				<verse number="21">យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​ព្រះអង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះជាម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ដែរ»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">អ្នក​ណា​ជឿ​ថា​ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះអង្គ​ដែរ។</verse>
				<verse number="2">ដោយ​យើង​ស្រឡាញ់​ព្រះជាម្ចាស់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="3">យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ បទ​បញ្ជា​របស់​ព្រះអង្គ​មិន​តឹងតែង​ទេ</verse>
				<verse number="4">ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះជាម្ចាស់ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។</verse>
				<verse number="5">តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។</verse>
				<verse number="6">ព្រះយេស៊ូ​គ្រិស្ដ​នេះ​ហើយ ដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត​ មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះវិញ្ញាណ​បាន​ផ្ដល់​សក្ខីភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះវិញ្ញាណ​ជា​សេចក្ដី​ពិត។</verse>
				<verse number="7">មាន​បន្ទាល់​បី​គឺ</verse>
				<verse number="8">ព្រះវិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ​។</verse>
				<verse number="9">ព្រះជាម្ចាស់​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខីភាព​របស់​មនុស្ស រីឯ​សក្ខីភាព​របស់​ព្រះជាម្ចាស់​រឹងរឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។</verse>
				<verse number="10">អ្នក​ណា​ជឿ​លើ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះជាម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។</verse>
				<verse number="11">រីឯ​សក្ខីភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះបុត្រា​របស់​ព្រះអង្គ។</verse>
				<verse number="12">អ្នក​ណា​មាន​ព្រះបុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។</verse>
				<verse number="13">ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះនាម​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ មាន​ជីវិត​អស់កល្ប​ជានិច្ច​ហើយ។</verse>
				<verse number="14">ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹងប៉ឹង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វី ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ទ្រង់​នឹង​ព្រះសណ្ដាប់​យើង​ជា​មិន​ខាន។</verse>
				<verse number="15">បើ​យើង​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះអង្គ​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។</verse>
				<verse number="16">ប្រសិន​បើ​អ្នក​ណា​ម្នាក់ ឃើញ​បង​ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់ ត្រូវ​តែ​ទូលអង្វរ​ព្រះជាម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជីវិត​អោយ​បង​ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​អោយ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​អោយ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​អោយ​ទូលអង្វរ​ទេ។</verse>
				<verse number="17">អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​អោយ​ស្លាប់​ឡើយ។</verse>
				<verse number="18">យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះបុត្រា​ដែល​កើត​ពី​ព្រះជាម្ចាស់​មក ទ្រង់​ការពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។</verse>
				<verse number="19">យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះជាម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។</verse>
				<verse number="20">យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក ទ្រង់​ប្រទាន​ប្រាជ្ញា​អោយ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ហើយ ដែល​ជា​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច។</verse>
				<verse number="21">កូន​ចៅ​អើយ ចូរ​ចៀស​អោយ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែងក្លាយ។</verse>
			</chapter>
		</book>
		<book number="63">
			<chapter number="1">
				<verse number="1">ខ្ញុំ​ជា​ចាស់​ទុំ សូម​ជំរាប​មក​លោក​ស្រី​ ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស និង​ជំរាប​មក​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់ តាម​សេចក្ដី​ពិត មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ស្រឡាញ់ គឺ​អស់​អ្នក​ដែល​បាន​ស្គាល់​សេចក្ដី​ពិត​ក៏​ស្រឡាញ់​ដែរ</verse>
				<verse number="2">ព្រោះ​តែ​សេចក្ដី​ពិត​នៅ​ជាប់​នឹង​យើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​នៅ​ជា​មួយ​យើង រៀង​រហូត​អស់កល្ប​ជានិច្ច។</verse>
				<verse number="3">សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះបុត្រា​របស់​ព្រះអង្គ ប្រទាន​ព្រះគុណ ព្រះហឫទ័យ​មេត្តាករុណា និង​សេចក្ដី​សុខសាន្ត​មក​យើង ក្នុង​សេចក្ដី​ពិត និង​ក្នុង​សេចក្ដី​ស្រឡាញ់។</verse>
				<verse number="4">ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន ប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ​បញ្ជា​ដែល​យើង​បាន​ទទួល​ពី​ព្រះបិតា​មក។</verse>
				<verse number="5">ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​ស្រី​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​សរសេរ​បទ​បញ្ជា​ថ្មី​ផ្ញើ​មក​ជូន​ទេ នេះ​គឺ​ជា​បទ​បញ្ជា​ដែល​យើង​បាន​ទទួល តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។</verse>
				<verse number="6">សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅៈ យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន។ នេះ​ហើយ​ជា​បទ​បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ឮ តាំង​ពី​ដើម​ដំបូង​មក ដើម្បី​អោយ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។</verse>
				<verse number="7">មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់ បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា ព្រះយេស៊ូគ្រិស្ដ*​បាន​យាង​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង*​ព្រះគ្រិស្ដ។</verse>
				<verse number="8">ចូរ​មើល​គ្នា​ឯង​អោយ​មែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​អោយ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។</verse>
				<verse number="9">អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះឱវាទ​របស់​ព្រះគ្រិស្ដ* គឺ​ទៅ​ហួស អ្នក​នោះ គ្មាន​ព្រះជាម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះឱវាទ​របស់​ព្រះគ្រិស្ដ​ទើប​មាន​ព្រះបិតា និង​ព្រះបុត្រា​គង់​ជា​មួយ។</verse>
				<verse number="10">ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជំរាប​សួរ​គេ​ផង</verse>
				<verse number="11">ដ្បិត​អ្នក​ណា​ជំរាប​សួរ​មនុស្ស​បែប​នេះ ក៏​ដូច​ជា​សម​គំនិត​នឹង​អំពើ​អាក្រក់​របស់​គេ​ដែរ។</verse>
				<verse number="12">ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​ជំរាប​អ្នក​រាល់​គ្នា តែ​ខ្ញុំ​មិន​ចង់​សរសេរ​ផ្ញើ​មក តាម​រយៈ​ក្រដាស និង​ទឹក​ខ្មៅ​នេះ​ទេ គឺ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​រាល់​គ្នា និយាយ​ផ្ទាល់​មាត់​តែ​ម្ដង ដើម្បី​អោយ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។</verse>
				<verse number="13">កូន​ចៅ​បង​ស្រី​របស់​លោក​ស្រី គឺ​បង​ស្រី​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​នោះ ក៏​សូម​ជំរាប​សួរ​មក​លោក​ស្រី​ដែរ។</verse>
			</chapter>
		</book>
		<book number="64">
			<chapter number="1">
				<verse number="1">ខ្ញុំ​ជា​ចាស់​ទុំ សូម​ជំរាប​មក​ប្អូន​កៃយុស ជា​ទី​ស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។</verse>
				<verse number="2">ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ជូន​ពរ​អោយ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ គ្រប់​ចំពូក​ទាំង​អស់ គឺ​អោយ​ប្អូន​មាន​សុខភាព​ល្អ​បរិបូណ៌ ដូច​ព្រលឹង​របស់​ប្អូន ដែល​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ហើយ​នោះ​ដែរ។</verse>
				<verse number="3">នៅ​ពេល​បង​ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជានិច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។</verse>
				<verse number="4">គ្មាន​អ្វី​អាច​ធ្វើ​អោយ​ខ្ញុំ​មាន​អំណរ ខ្លាំង​ជាង​បាន​ឮ​ថា កូន​ចៅ​របស់​ខ្ញុំ​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​នោះ​ឡើយ។</verse>
				<verse number="5">ប្អូន​ជា​ទី​ស្រឡាញ់ ប្អូន​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​របស់​ប្អូន​មែន គឺ​បាន​ជួយ​ទំនុក​បម្រុង​បង​ប្អូន​យើង ទោះ​បី​គេ​ជា​ជន​បរទេស​ក៏​ដោយ។</verse>
				<verse number="6">បង​ប្អូន​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព នៅ​មុខ​ក្រុមជំនុំ អំពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន។ ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ សូម​ប្អូន​ជួយ​ផ្គត់ផ្គង់​គេ​តាម​របៀប ដែល​គួរ​អោយ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់​ផង</verse>
				<verse number="7">ដ្បិត​គេ​ធ្វើ​ដំណើរ​ទៅ​នោះ ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់​ហ្នឹង​ហើយ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។</verse>
				<verse number="8">ដូច្នេះ យើង​ត្រូវ​តែ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​អោយ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​សេចក្ដី​ពិត​ដែរ។</verse>
				<verse number="9">ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី មក​ជូន​ក្រុមជំនុំ* តែ​ឌីអូត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។</verse>
				<verse number="10">ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំលឹក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង​ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​អោយ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុមជំនុំ​ថែម​ទៀត​ផង។</verse>
				<verse number="11">ប្អូន​ជា​ទី​ស្រឡាញ់ កុំ​យក​តំរាប់​តាម​អំពើ​អាក្រក់​ឡើយ សូម​យក​តំរាប់​តាម​អំពើ​ល្អ​វិញ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ល្អ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ពុំ​ដែល​បាន​ឃើញ​ព្រះជាម្ចាស់​ឡើយ។</verse>
				<verse number="12">ចំណែក​ឯ​ដេមេទ្រាស​វិញ ពួក​បង​ប្អូន​បាន​និយាយ​ល្អ​ពី​គាត់​គ្រប់ៗ​គ្នា ហើយ​សូម្បី​តែ​សេចក្ដី​ពិត​ផ្ទាល់ ក៏​បាន​ផ្ដល់​សក្ខីភាព​ល្អ​អំពី​គាត់​ដែរ។ រីឯ​យើង​វិញ យើង​សុំ​ផ្ដល់​សក្ខីភាព​ល្អ​អំពី​គាត់​ដែរ ប្អូន​ដឹង​ស្រាប់​ហើយ​ថា សក្ខីភាព​របស់​យើង​ជា​សេចក្ដី​ពិត។</verse>
				<verse number="13">ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​សរសេរ​ផ្ញើ​មក តែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ទឹក​ខ្មៅ និង​ស្លាប​ប៉ាកកា​ទេ។</verse>
				<verse number="14">ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ប្អូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យើង​នឹង​និយាយ​ជា​មួយ​គ្នា​ផ្ទាល់​មាត់​តែ​ម្ដង។</verse>
				<verse number="15">សូម​អោយ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត! មិត្តភក្ដិ​ទាំង​អស់ ក៏​សូម​ជំរាប​សួរ​មក​ប្អូន​ដែរ។ សូម​ជំរាប​សួរ​មក​មិត្តភក្ដិ​គ្រប់ៗ​រូប ដែល​នៅ​ទី​នេះ​ផង។</verse>
			</chapter>
		</book>
		<book number="65">
			<chapter number="1">
				<verse number="1">ខ្ញុំ យូដាស ជា​អ្នក​បំរើ​របស់​ព្រះយេស៊ូគ្រិស្ដ* និង​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជំរាប​មក​បង​ប្អូន​ដែល​ព្រះជាម្ចាស់​ជា​ព្រះបិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​បម្រុង​ទុក​សំរាប់​ព្រះយេស៊ូគ្រិស្ដ​សូម​ជ្រាប។</verse>
				<verse number="2">សូម​ព្រះជាម្ចាស់​មេត្តាករុណា ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​យ៉ាង​បរិបូណ៌។</verse>
				<verse number="3">បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បង​ប្អូន​អំពី​ការ​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​អោយ​សរសេរ​លិខិត​នេះ​មក​ដាស់​តឿន​បង​ប្អូន អោយ​តយុទ្ធ​ការពារ​ជំនឿ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ប្រជាជន​ដ៏វិសុទ្ធ* ម្ដង​ជា​សូរេច</verse>
				<verse number="4">ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ពួក​គេ​បាន​បង្ខូច​ព្រះគុណ​របស់​ព្រះ​នៃ​យើង អោយ​ក្លាយ​ទៅ​ជា​រឿង​អាសអាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូគ្រិស្ដ* ជា​ចៅហ្វាយ និង​ជា​ព្រះអម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរយារ​ណាស់​មក​ហើយ។</verse>
				<verse number="5">បង​ប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំលឹក​បង​ប្អូន​ថា ក្រោយ​ពេល​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជារាស្ត្រ​អ៊ីស្រាអែល អោយ​ចេញ​ផុត​ពី​ប្រទេស​អេស៊ីប​មក ព្រះអង្គ​បាន​ធ្វើ​អោយ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្តរាយ។</verse>
				<verse number="6">រីឯ​ពួក​ទេវតា* ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំនៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ ព្រះជាម្ចាស់​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់កល្ប​ជានិច្ច រង់ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស។</verse>
				<verse number="7">រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ដូច​ទេវតា​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្មជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌកម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។</verse>
				<verse number="8">ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ គំនិត​រវើរវាយ​របស់​គេ បាន​ធ្វើ​អោយ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅហ្មង គេ​មើលងាយ​អំណាច​របស់​ព្រះអម្ចាស់ និង​ជេរ​ប្រមាថ​ពួក​ទេវតា​ដែល​ប្រកប​ដោយ​សិរីរុងរឿង​។</verse>
				<verse number="9">នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះអម្ចាស់​ដាក់​ទោស​ឯង!»​។</verse>
				<verse number="10">រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវគតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​អោយ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។</verse>
				<verse number="11">អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កាអ៊ីន។ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​អោយ​វង្វេង ដូច​លោក​បាឡាម​ ព្រោះ​តែ​ចង់​បាន​ប្រាក់ ពួក​គេ​ក៏​វិនាស​អន្តរាយ ព្រោះ​តែ​ការ​បះបោរ ដូច​លោក​កូរេ​ដែរ​។</verse>
				<verse number="12">នៅ​ពេល​ដែល​បង​ប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ត​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​អោយ​មាន​ល្អក់កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ</verse>
				<verse number="13">ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ​គួរ​អោយ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​ព្រះជាម្ចាស់​បម្រុង​ទុក អោយ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យសុង អស់កល្ប​ជានិច្ច!</verse>
				<verse number="14">លោក​ហេណុក ដែល​ជា​បុព្វបុរស​តំណ​ទី​ប្រាំពីរ​ក្រោយ​លោក​អដាំ បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! ព្រះអម្ចាស់​យាង​មក​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេកអនន្ត</verse>
				<verse number="15">ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​អោយ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ដឹង​កំហុស​របស់​ខ្លួន ហើយ​អោយ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ព្រះអង្គ»​។</verse>
				<verse number="16">ពួក​គេ​ជា​មនុស្ស​រអ៊ូរទាំ មិន​ដែល​សប្បាយ​ចិត្ត​សោះ គេ​ប្រព្រឹត្ត​តាម​ចិត្ត​លោភលន់​របស់​ខ្លួន។ ពាក្យ​សំដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើចបញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។</verse>
				<verse number="17">ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀនប្រដៅ​ដែល​ក្រុម​សាវ័ក*​របស់​ព្រះយេស៊ូគ្រិស្ដ ជា​អម្ចាស់​នៃ​យើង​បាន​ប្រាប់​បង​ប្អូន​កាល​ពី​មុន។</verse>
				<verse number="18">លោក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង​ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើលងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត​លោភលន់​របស់​ខ្លួន»។</verse>
				<verse number="19">អ្នក​ទាំង​នោះ​ជា​មេ​បង្ក​អោយ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះវិញ្ញាណ​គង់​ជា​មួយ​ទេ។</verse>
				<verse number="20">រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​ដ៏វិសុទ្ធ​បំផុត​របស់​បង​ប្អូន ចូរ​អធិស្ឋាន​តាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។</verse>
				<verse number="21">ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ទាំង​ទន្ទឹង​រង់ចាំ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះយេស៊ូគ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ផង។</verse>
				<verse number="22">ត្រូវ​មេត្តាករុណា​ដល់​បង​ប្អូន​ណា​ដែល​មាន​ចិត្ត​ស្ទាក់​ស្ទើរ</verse>
				<verse number="23">ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​អោយ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្តាករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ ក៏​សៅហ្មង​ដែរ កុំ​ប៉ះពាល់​អោយ​សោះ។</verse>
				<verse number="24">ព្រះជាម្ចាស់​អាច​ការពារ​បង​ប្អូន មិន​អោយ​មាន​កំហុស ព្រម​ទាំង​អោយ​ឈរ​នៅ​មុខ​សិរីរុងរឿង​របស់​ព្រះអង្គ ឥត​សៅហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។</verse>
				<verse number="25">មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​ជា​ព្រះសង្គ្រោះ​យើង ដោយសារ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរីរុងរឿង បារមី​ឧត្ដុង្គឧត្ដម ព្រះចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់កល្ប​ត​រៀង​ទៅ។ អាម៉ែន!។</verse>
			</chapter>
		</book>
		<book number="66">
			<chapter number="1">
				<verse number="1">នេះ​ជា​ហេតុការណ៍​ដែល​ព្រះយេស៊ូគ្រិស្ដ​បាន​សំដែង​អោយ​ឃើញ គឺ​ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អោយ​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​ដឹង។ ព្រះយេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ អោយ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បំរើ​របស់​ព្រះអង្គ</verse>
				<verse number="2">លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ជា​សក្ខីភាព​របស់​ព្រះយេស៊ូគ្រិស្ដ។</verse>
				<verse number="3">អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​មក​នេះ ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។</verse>
				<verse number="4">ខ្ញុំ យ៉ូហាន សូម​ជំរាប​មក​ក្រុមជំនុំ*​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី។ សូម​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​អតីតកាល ហើយ​កំពុង​តែ​យាង​មក ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។ សូម​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់</verse>
				<verse number="5">និង​ព្រះយេស៊ូគ្រិស្ដ​ប្រណីសន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន​ដែរ! ព្រះយេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​អោយ​រួច​ពី​បាប ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។</verse>
				<verse number="6">ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ទៅ​ជា​រាជាណាចក្រ និង​ជា​ក្រុម​បូជាចារ្យ*​បំរើ​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះអង្គ។ សូម​លើក​តម្កើង​សិរីរុងរឿង និង​ព្រះចេស្ដា​របស់​ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។</verse>
				<verse number="7">មើល៍! ព្រះអង្គ​យាង​មក នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​ព្រះអង្គ ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។</verse>
				<verse number="8">ព្រះជាអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម​ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេកា»​។</verse>
				<verse number="9">ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រងទុក្ខ​លំបាក ទទួល​ព្រះរាជ្យ* និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អង្គ​ព្រះយេស៊ូ​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាតម៉ូស ព្រោះ​តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​សក្ខីភាព​របស់​ព្រះយេស៊ូ។</verse>
				<verse number="10">នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ព្រះវិញ្ញាណ​បាន​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ</verse>
				<verse number="11">សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុមជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរណា ក្រុង​ពើកាម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡាដិលភា និង​ក្រុង​ឡៅឌីសេ»។</verse>
				<verse number="12">ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង ដែល​ពោល​មក​កាន់​ខ្ញុំ​ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ។</verse>
				<verse number="13">នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។</verse>
				<verse number="14">សក់​លោក​សក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង</verse>
				<verse number="15">ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។</verse>
				<verse number="16">លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កំដៅ។</verse>
				<verse number="17">ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត</verse>
				<verse number="18">យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។</verse>
				<verse number="19">ដូច្នេះ ចូរ​កត់ត្រា​ទុក​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។</verse>
				<verse number="20">ចំពោះ​អត្ថន័យ​លាក់​កំបាំង អំពី​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​នេះ​មាន​ដូច​ត​ទៅៈ ផ្កាយ​ទាំង​ប្រាំពីរ គឺ​ជា​ទេវតា​របស់​ក្រុមជំនុំ*​ទាំង​ប្រាំពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំពីរ គឺ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ឯង»។</verse>
			</chapter>
			<chapter number="2">
				<verse number="1">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុមជំនុំ នៅ​ក្រុង​អេភេសូ ដូច​ត​ទៅ៖ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="2">“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ អ្នក​បាន​ល្បងល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។</verse>
				<verse number="3">អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រងទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។</verse>
				<verse number="4">ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់ ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។</verse>
				<verse number="5">ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។</verse>
				<verse number="6">ក៏​ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូឡាស​ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។</verse>
				<verse number="7">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ*​ទាំង​នេះ​អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ យើង​នឹង​អោយ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​របស់​ព្រះជាម្ចាស់”»។</verse>
				<verse number="8">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា* របស់​ក្រុមជំនុំ* នៅ​ក្រុង​ស្មៀរណា​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="9">“យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កំសត់​ទុគ៌ត តែ​តាម​ពិត​អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក​តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។</verse>
				<verse number="10">កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំឃាំង ដើម្បី​ល្បងល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក ទុក​ជា​មកុដ។</verse>
				<verse number="11">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ​អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​បាន​ឡើយ”»។</verse>
				<verse number="12">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម​ជំនុំ*​នៅ​ក្រុង​ពើកាម៉ុស ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="13">“យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទីប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះបង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។</verse>
				<verse number="14">ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​ចំណុច​ខ្លះៗ ព្រោះ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម។ បាឡាម​នេះ​បាន​បង្រៀន​បាឡាក់ អោយ​ប្រើ​កលល្បិច ទាក់ទាញ​ជន​ជាតិ​អ៊ីស្រាអែល អោយ​បរិភោគ​សាច់​ដែល​គេ​សែន​ព្រះ​ក្លែងក្លាយ និង​អោយ​ប្រាសចាក​សីលធម៌។</verse>
				<verse number="15">រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​របៀប​នេះ​ដូច​គ្នា។</verse>
				<verse number="16">ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។</verse>
				<verse number="17">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ អោយ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យជំនះ យើង​នឹង​អោយ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​អោយ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរលែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។</verse>
				<verse number="18">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា ដូច​ត​ទៅ​នេះ៖ ព្រះបុត្រា​របស់​ព្រះជាម្ចាស់ គឺ​ព្រះអង្គ​ដែល​មាន​ព្រះនេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះបាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="19">“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ ហើយ​យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បំរើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា​អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។</verse>
				<verse number="20">ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​អោយ​នាង​យេសិបិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាការិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បំរើ​របស់​យើង​អោយ​វង្វេង អោយ​ប្រាសចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែងក្លាយ។</verse>
				<verse number="21">យើង​បាន​ទុក​ពេល​អោយ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ដដែល។</verse>
				<verse number="22">ហេតុ​នេះ យើង​នឹង​ធ្វើ​អោយ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​អោយ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើកលែង​តែ​គេ​កែ​ប្រែ​ចិត្ត​ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។</verse>
				<verse number="23">យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="24">ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេរ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ ‘សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង’ ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ</verse>
				<verse number="25">គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​អោយ​ខ្ជាប់ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។</verse>
				<verse number="26">អ្នក​ណា​មាន​ជ័យជំនះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​អោយ​អ្នក​នោះ​មាន​អំណាច​គ្រប់គ្រង​លើ​ប្រជាជាតិ​នានា</verse>
				<verse number="27">គេ​នឹង​ដឹក​នាំ​ប្រជាជាតិ​ទាំង​នោះ​ដោយ​ដំបង​ដែក ដូច​គេ​កំទេច​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។</verse>
				<verse number="28">អ្នក​នោះ​មាន​អំណាច​ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះបិតា​របស់​យើង ហើយ​យើង​នឹង​ប្រគល់​ផ្កាយ​ព្រឹក​អោយ​អ្នក​នោះ។</verse>
				<verse number="29">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ អោយ​មែន​ទែន!”»។</verse>
			</chapter>
			<chapter number="3">
				<verse number="1">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។</verse>
				<verse number="2">ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​អោយ​មាំមួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត មិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​របស់​យើង​ទេ។</verse>
				<verse number="3">ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះបន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។</verse>
				<verse number="4">ក៏​ប៉ុន្តែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក ពុំ​បាន​ធ្វើ​អោយ​សម្លៀកបំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀកបំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។</verse>
				<verse number="5">ហេតុ​នេះ អ្នក​ណា​មាន​ជ័យជំនះ អ្នក​នោះ​នឹង​មាន​សម្លៀកបំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះអង្គ។</verse>
				<verse number="6">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ អោយ​មែន​ទែន!”»។</verse>
				<verse number="7">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុមជំនុំ*​នៅ​ក្រុង​ភីឡាដិលភា ដូច​ត​ទៅ​នេះ៖ ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏​ពិត​ប្រាកដព្រះអង្គ​ដែល​កាន់​កូន​សោរ​បស់​ស្ដេច​ដាវីឌ បើ​ព្រះអង្គ​បើក គ្មាន​នរណា​បិទ​បាន បើ​ព្រះអង្គ​បិទ គ្មាន​នរណា​បើក​បាន ​ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="8">“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។</verse>
				<verse number="9">យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​អោយ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​អោយ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។</verse>
				<verse number="10">ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​អោយ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បងល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។</verse>
				<verse number="11">យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​អោយ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​អោយ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។</verse>
				<verse number="12">អ្នក​ណា​មាន​ជ័យជំនះ យើង​តាំង​អ្នក​នោះ​អោយ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះវិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះវិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះនាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូសាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរមសុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង លើ​អ្នក​នោះ​ដែរ។</verse>
				<verse number="13">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ អោយ​មែន​ទែន!”»។</verse>
				<verse number="14">«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុមជំនុំ*​នៅ​ក្រុង​ឡៅឌីសេ ដូច​ត​ទៅ​នេះ៖ ព្រះអាម៉ែន​​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះបន្ទូល​ថាៈ</verse>
				<verse number="15">“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង!</verse>
				<verse number="16">ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន</verse>
				<verse number="17">ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុកស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេមរហាម​ក្រ​តោកយ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ​នោះ​ឡើយ។</verse>
				<verse number="18">យើង​សុំ​ទូន្មាន​អ្នក​អោយ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​អោយ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀកបំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទបាំង​កេរខ្មាស​របស់​អ្នក កុំ​អោយ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​អោយ​អ្នក​មើល​ឃើញ​ច្បាស់។</verse>
				<verse number="19">យើង​ស្ដី​បន្ទោស និង​ប្រដែប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។</verse>
				<verse number="20">មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​អោយ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។</verse>
				<verse number="21">អ្នក​ណា​មាន​ជ័យជំនះ យើង​នឹង​អោយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះបិតា​របស់​យើង​ដែរ។</verse>
				<verse number="22">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នេះ​អោយ​មែន​ទែន!”»។</verse>
			</chapter>
			<chapter number="4">
				<verse number="1">បន្ទាប់​មក ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​បរមសុខ* ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​មុន​ដូច​ស្នូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថាៈ «សូម​ឡើង​មក​នេះ! យើង​នឹង​បង្ហាញ​អោយ​អ្នក​ឃើញ​ហេតុការណ៍ ដែល​ត្រូវ​កើត​មាន នៅ​ពេល​ខាង​មុខ»។</verse>
				<verse number="2">រំពេច​នោះ ព្រះវិញ្ញាណ​បាន​ធ្វើ​អោយ​ខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​មាន​ព្រះមួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។</verse>
				<verse number="3">ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណរង្សី ភ្លឺ​ដូច​កែវមរកត ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ដែរ។</verse>
				<verse number="4">នៅ​ជុំវិញ​បល្ល័ង្ក​មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធាចារ្យ*​ម្ភៃ​បួន​រូប អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។</verse>
				<verse number="5">មាន​ផ្លេក​បន្ទោរ មាន​សំឡេង ព្រម​ទាំង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ​មក។ នៅ​មុខ​បល្ល័ង្ក មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​យ៉ាង​ភ្លឺ ចង្កៀង​ទាំង​នោះ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="6">នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំវិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។</verse>
				<verse number="7">សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សឹង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។</verse>
				<verse number="8">សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។</verse>
				<verse number="9">ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​នោះ​លើក​តម្កើង​សិរីរុងរឿង ព្រះកិត្តិនាម និង​អរ​ព្រះគុណ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក គឺ​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="10">ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​រូប នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ ព្រម​ទាំង​ដោះ​មកុដ​របស់​ខ្លួន​ដាក់​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថាៈ</verse>
				<verse number="11">«បពិត្រ​ព្រះអម្ចាស់​ជា​ព្រះនៃ​យើង​ខ្ញុំ ព្រះអង្គ​សម​នឹង​ទទួល​សិរីរុងរឿង ព្រះកិត្តិនាម និង​ឫទ្ធានុភាព ដ្បិត​ព្រះអង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិតស្ថេរ​ដោយសារ​ព្រះហឫទ័យ​របស់​ព្រះអង្គ»។</verse>
			</chapter>
			<chapter number="5">
				<verse number="1">បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។</verse>
				<verse number="2">បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។</verse>
				<verse number="3">ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្ដី នៅ​លើ​ផែនដី ឬ​នៅ​ក្រោម​ដី​ក្ដី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ឡើយ។</verse>
				<verse number="4">ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​បាន​ទេ។</verse>
				<verse number="5">ស្រាប់​តែ​មាន​ព្រឹទ្ធាចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះអង្គ​មាន​ជ័យជំនះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំពីរ ហើយ​បើក​ក្រាំង​បាន»។</verse>
				<verse number="6">បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធាចារ្យ។ កូន​ចៀម​នោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញបូជា*​រួច​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​ចាត់​អោយ​យាង​ទៅ​ពាសពេញ​លើ​ផែនដី។</verse>
				<verse number="7">កូន​ចៀម​នោះ បាន​យាង​មក​ទទួល​យក​ក្រាំង​ពី​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក។</verse>
				<verse number="8">កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជាជន​ដ៏វិសុទ្ធ*។</verse>
				<verse number="9">គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​ថាៈ “ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ទ្រង់​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញបូជា ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះជាម្ចាស់ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។</verse>
				<verse number="10">ព្រះអង្គ​បាន​ធ្វើ​អោយ​គេ​ទៅ​ជា​រាជាណាចក្រ និង​ជា​ក្រុម​បូជាចារ្យ* បំរើ​ព្រះជាម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែនដី”។</verse>
				<verse number="11">ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវតា*​យ៉ាង​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វ​មាន​ជីវិត និង​ជុំវិញ​ពួក​ព្រឹទ្ធាចារ្យ។ ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេកអនន្ត</verse>
				<verse number="12">នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញបូជា ទ្រង់​សម​នឹង​ទទួល​ឫទ្ធានុភាព​រាជ​សម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និង​ការ​សរសើរ​តម្កើង»។</verse>
				<verse number="13">ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន នៅ​ស្ថាន​សួគ៌ នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថាៈ «សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​កូន​ចៀម​ទទួល​ពាក្យ​សរសើរ​តម្កើង​ព្រះកិត្តិនាម សិរីរុងរឿង និង​ព្រះចេស្ដា អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។</verse>
				<verse number="14">បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ពោល​ឡើង​ថា «អាម៉ែន!» ហើយ​ព្រឹទ្ធាចារ្យ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ។</verse>
			</chapter>
			<chapter number="6">
				<verse number="1">ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​បក​ត្រា​ទី​មួយ ក្នុង​ចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ ហើយ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​មួយ​រូប ក្នុង​បណ្ដា​សត្វ​មាន​ជីវិត​ទាំង​បួន បន្លឺ​សំឡេង​ឡើង​ដូច​ផ្គរលាន់​ថាៈ «សូម​អញ្ជើញ​មក!»។</verse>
				<verse number="2">ខ្ញុំ​មើល​ទៅ ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យជំនះ។</verse>
				<verse number="3">ពេល​កូន​ចៀម​បក​ត្រា​ទី​ពីរ ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​ពីរ​ពោល​ថាៈ «សូម​អញ្ជើញ​មក!»។</verse>
				<verse number="4">ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្តិភាព​ចេញ​ពី​ផែនដី ដើម្បី​អោយ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។</verse>
				<verse number="5">ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថាៈ «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ</verse>
				<verse number="6">ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថាៈ «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំងបាយជូរ​វិញ កុំ​ប៉ះពាល់​អោយ​សោះ»។</verse>
				<verse number="7">ពេល​កូន​ចៀម​បក​ត្រា​ទី​បួន ខ្ញុំ​ឮ​សូរ​សំឡេង​សត្វ​មាន​ជីវិត​ទី​បួន​ពោល​ថាៈ «សូម​អញ្ជើញ​មក!»។</verse>
				<verse number="8">ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​មួយ​សម្បុរ​ត្រួយចេក អ្នក​ជិះ​សេះ​នោះ ឈ្មោះ​មច្ចុរាជ ហើយ​ស្ថាន​មច្ចុរាជ​ ក៏​មក​ជា​មួយ​គាត់​ដែរ។ មច្ចុរាជ និង​ស្ថាន​មច្ចុរាជ បាន​ទទួល​អំណាច​លើ​មួយ​ភាគ​បួន​នៃ​ផែនដី ហើយ​យក​ដាវ ទុរ្ភិក្ស ជំងឺ​អាសន្នរោគ និង​សត្វ​សាហាវ​នៅ​លើ​ផែនដី អោយ​មក​ប្រល័យ​ជីវិត​មនុស្ស​លោក។</verse>
				<verse number="9">ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​នៅ​ក្រោម​អាសនៈ ខ្ញុំ​ឃើញ​វិញ្ញាណក្ខ័ន្ធ​អស់​អ្នក​ដែល​គេ​បាន​ប្រហារ​ជីវិត ព្រោះ​តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ព្រោះ​តែ​អ្នក​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព។</verse>
				<verse number="10">អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ​ដ៏វិសុទ្ធ* និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ព្រះអង្គ​រក​យុត្តិធម៌ និង​សងសឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។</verse>
				<verse number="11">អ្នក​ទាំង​នោះ​បាន​ទទួល​អាវ​ស​វែង​ម្នាក់​មួយៗ ហើយ​ឮ​សំឡេង​ប្រាប់​ថា អោយ​នៅ​រង់ចាំ​មួយភ្លែត​ទៀត​សិន ទំរាំ​ដល់​មិត្ត​រួម​ការងារ និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ ត្រូវ​គេ​សម្លាប់​ដូច​គ្នា​គ្រប់​ចំនួន។</verse>
				<verse number="12">ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​មួយ ខ្ញុំ​មើល​ទៅ​ឃើញ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ព្រះអាទិត្យ​បែរ​ជា​ងងឹត​ដូច​ក្រណាត់​ខ្មៅ ហើយ​ព្រះច័ន្ទ​ទាំង​មូល​បែរ​ទៅ​ជា​ក្រហម​ដូច​ឈាម</verse>
				<verse number="13">រីឯ​ផ្កាយ​នៅ​លើ​មេឃ ក៏​ធ្លាក់​ចុះ​មក​ដី​ដូច​ផ្លែ​ល្វា​ខ្ចី​ជ្រុះ នៅ​ពេល​ខ្យល់​បក់​បោក​ដើម​វា​យ៉ាង​ខ្លាំង។</verse>
				<verse number="14">ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ជា​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​ភ្នំ និង​កោះ​ទាំង​ប៉ុន្មាន ក៏​ត្រូវ​របើក​ចេញ​ពី​កន្លែង​របស់​វា​ដែរ។</verse>
				<verse number="15">ស្ដេច​នានា​នៅ​លើ​ផែនដី ពួក​អ្នក​ធំ ពួក​មេទ័ព ពួក​អ្នក​មាន ពួក​អ្នក​ខ្លាំង​ពូកែ ពួក​អ្នក​ងារ និង​អ្នក​ជា​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ និង​តាម​ថ្ម​ភ្នំ</verse>
				<verse number="16">ទាំង​ពោល​ទៅ​កាន់​ភ្នំ និង​ថ្ម​ថាៈ ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក ចូរ​ជួយ​លាក់​យើង​ខ្ញុំ ​ អោយ​ផុត​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​អោយ​ផុត​ពី​ព្រះពិរោធ​របស់​កូន​ចៀម</verse>
				<verse number="17">ដ្បិត​ថ្ងៃ​ដ៏​អស្ចារ្យ ជា​ថ្ងៃ​ដែល​ព្រះអង្គ និង​កូន​ចៀម ទ្រង់​ព្រះពិរោធ​នោះ មក​ដល់​ហើយ គ្មាន​នរណា​អាច​រួច​ខ្លួន​បាន​ឡើយ។</verse>
			</chapter>
			<chapter number="7">
				<verse number="1">ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​អោយ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។</verse>
				<verse number="2">បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ទៀត​ឡើង​ពី​ទិស​ខាង​កើត​មក ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​ផង។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ ទៅ​កាន់​ទេវតា​ទាំង​បួន ដែល​បាន​ទទួល​អំណាច​ធ្វើ​ទុក្ខ​ទោស​ផែនដី និង​សមុទ្រ​ថា៖</verse>
				<verse number="3">«សូម​កុំ​អាល​ធ្វើ​ទុក្ខ​ទោស​ផែនដី​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ ចាំ​យើង​បោះ​ត្រា​សំគាល់​លើ​ថ្ងាស​ពួក​អ្នក​បំរើ​របស់​ព្រះជាម្ចាស់​នៃ​យើង​ហើយ​សិន»។</verse>
				<verse number="4">ពេល​នោះ ខ្ញុំ​ក៏​ឮ​ថា​អស់​អ្នក​ដែល​ត្រូវ​គេ​បោះ​ត្រា​សំគាល់ មាន​ចំនួន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ មក​ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រាអែល គឺ</verse>
				<verse number="5">មាន​ត្រា​សំគាល់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​យូដា មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​រូបេន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​កាដ</verse>
				<verse number="6">មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​អេស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​ណែបថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ</verse>
				<verse number="7">មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​អ៊ីសាខារ</verse>
				<verse number="8">មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​សាប់​យូឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​យ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ដែល​គេ​បាន​បោះ​ត្រា​សំគាល់។</verse>
				<verse number="9">ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហាជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុលសម្ព័ន្ធ គ្រប់​ប្រជាជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង​ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។</verse>
				<verse number="10">គេ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «មាន​តែ​ព្រះនៃ​យើង​ដែល​គង់​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ប៉ុណ្ណោះ​ទេ ដែល​សង្គ្រោះ​យើង»។</verse>
				<verse number="11">ពេល​នោះ ទេវតា​ទាំង​ប៉ុន្មាន​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​ពួក​ព្រឹទ្ធាចារ្យ និង​ជុំវិញ​សត្វ​មាន​ជីវិត​ទាំង​បួន នាំ​គ្នា​ក្រាប​នៅ​មុខ​បល្ល័ង្ក ទាំង​អោន​មុខ​ដល់​ដី​ថ្វាយបង្គំ​ព្រះជាម្ចាស់</verse>
				<verse number="12">ហើយ​ពោល​ថា៖ «អាម៉ែន! សូម​កោត​សរសើរ សូម​លើក​តម្កើង​សិរីរុងរឿង​ព្រះប្រាជ្ញាញាណ សូម​អរ​ព្រះគុណ សូម​លើក​តម្កើង​ព្រះកិត្តិនាម ឫទ្ធានុភាព និង​ឥទ្ធិឫទ្ធិ​របស់​ព្រះ​នៃ​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!»។</verse>
				<verse number="13">ព្រឹទ្ធាចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។</verse>
				<verse number="14">ខ្ញុំ​ក៏​ជំរាប​លោក​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​អោយ​បាន​ស​ស្អាត ក្នុង​ព្រះលោហិត​របស់​កូន​ចៀម។</verse>
				<verse number="15">ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​គោរព​បំរើ​ព្រះអង្គ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​អោយ​ជ្រក​កោន​ក្នុង​ព្រះពន្លា*​របស់​ព្រះអង្គ​។</verse>
				<verse number="16">ពួក​គេ​នឹង​លែង​ឃ្លាន លែង​ស្រេក​ទៀត​ហើយ ព្រះអាទិត្យ និង​កំដៅ​គ្រប់​យ៉ាង ក៏​នឹង​លែង​ធ្វើ​ទុក្ខ​គេ​ទៀត​ដែរ</verse>
				<verse number="17">ដ្បិត​កូន​ចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល​ពួក​គេ ព្រះអង្គ​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​ព្រះជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ​»។</verse>
			</chapter>
			<chapter number="8">
				<verse number="1">ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំពីរ ស្រាប់​តែ​មេឃ​ស្ងប់​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ម៉ោង</verse>
				<verse number="2">ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា*​ប្រាំពីរ​រូប​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះជាម្ចាស់ ទទួល​ត្រែ​ប្រាំពីរ។</verse>
				<verse number="3">មាន​ទេវតា*​មួយ​រូប​ទៀត​មក​ឈរ​នៅ​ជិត​អាសនៈ* ទាំង​កាន់​ពាន​មាស​មួយ​ផង។ ទេវតា​នោះ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន​យក​ទៅ​ថ្វាយ ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនៈ​មាស​ដែល​ស្ថិត​នៅ​ខាង​មុខ​បល្ល័ង្ក។</verse>
				<verse number="4">ផ្សែង​គ្រឿង​ក្រអូប​នោះ​ក៏​ហុយ​ចេញ​ពី​ដៃ​ទេវតា ឡើង​ទៅ​លើ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះជាម្ចាស់។</verse>
				<verse number="5">ទេវតា​បាន​យក​ពាន ហើយ​យក​ភ្លើង​ពី​អាសនៈ មក​ដាក់​ពេញ​ពាន​នោះ រួច​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ផ្គរលាន់ មាន​សំឡេង មាន​ផ្លេក​បន្ទោរ​ព្រម​ទាំង​មាន​រញ្ជួយ​ផែនដី​ផង។</verse>
				<verse number="6">ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ត្រែ​ទាំង​ប្រាំពីរ​នោះ​ប្រុង​ប្រៀប​ផ្លុំ។</verse>
				<verse number="7">ទេវតា​ទី​មួយ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ព្រឹល និង​ភ្លើង លាយ​ជា​មួយ​ឈាម ធ្លាក់​មក​លើ​ផែនដី ផែនដី​ក៏​ឆេះ​អស់​មួយ​ភាគ​បី ដើម​ឈើ​ក៏​ឆេះ​អស់​មួយ​ភាគ​បី ហើយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ក៏​ឆេះ​អស់​ដែរ។</verse>
				<verse number="8">ទេវតា​ទី​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ដូច​ជា​ភ្នំ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ទឹក​សមុទ្រ​មួយ​ភាគ​បី ក៏​ក្លាយ​ទៅ​ជា​ឈាម</verse>
				<verse number="9">សត្វ​ទាំងឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។</verse>
				<verse number="10">ទេវតា​ទី​បី​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ ដែល​កំពុង​តែ​ឆេះ​ដូច​ចន្លុះ ធ្លាក់​ពី​លើ​មេឃ​មក។ ផ្កាយ​នោះ​ធ្លាក់​មក​ក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី ហើយ​ក៏​ធ្លាក់​មក​លើ​ប្រភព​ទឹក​នានា​ដែរ។</verse>
				<verse number="11">ផ្កាយ​នោះ​មាន​ឈ្មោះ​ថា «ផ្លែ​ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល បណ្ដាល​អោយ​មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​តែ​ជាតិ​ល្វីង​របស់​ទឹក​ទាំង​នោះ។</verse>
				<verse number="12">ទេវតា​ទី​បួន​ផ្លុំ​ត្រែ​ឡើង​ស្រាប់​តែ​ព្រះអាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​អោយ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។</verse>
				<verse number="13">ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សត្វ​ឥន្ទ្រី​មួយ​ហើរ​កាត់​អាកាសវេហាស៍ ទាំង​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថាៈ «វេទនា​ហើយ! វេទនា​ហើយ! មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វេទនា​ហើយ ព្រោះ​តែ​សំឡេង​ត្រែ​ឯ​ទៀតៗ ដែល​ទេវតា​ទាំង​បី​រូប​ហៀប​នឹង​ផ្លុំ!»។</verse>
			</chapter>
			<chapter number="9">
				<verse number="1">ទេវតា*​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរក​អវិចី</verse>
				<verse number="2">ហើយ​បើក​ទ្វារ​រណ្ដៅ​នរក​អវិចី​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ ព្រះអាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។</verse>
				<verse number="3">មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យាដំរី​ដែរ។</verse>
				<verse number="4">កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​អោយ​បំផ្លាញ​តិណជាតិ​នានា​លើ​ផែនដី រុក្ខជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់ បោះ​សំគាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។</verse>
				<verse number="5">កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។</verse>
				<verse number="6">នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។</verse>
				<verse number="7">កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។</verse>
				<verse number="8">វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សឹង្ហ។</verse>
				<verse number="9">វា​មាន​គ្រឿង​ក្រោះ​ដូច​អាវក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។</verse>
				<verse number="10">កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យាដំរី ហើយ​មាន​អំណាច​នឹង​អោយ​មនុស្សម្នា​ឈឺ​ចុក​ចាប់​អស់​រយៈ​ពេល​ប្រាំ​ខែ។</verse>
				<verse number="11">កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុលីយ៉ូន។</verse>
				<verse number="12">លុះ​ទុក្ខ​វេទនា​ទី​មួយ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ពីរ​ទៀត​ក៏​កើត​មក​តាម​ក្រោយ។</verse>
				<verse number="13">ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះជាម្ចាស់។</verse>
				<verse number="14">សំឡេង​នោះ ពោល​មក​កាន់​ទេវតា​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។</verse>
				<verse number="15">គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។</verse>
				<verse number="16">ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។</verse>
				<verse number="17">ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ​មាន​រាង​ដូច​ជា​ក្បាល​សឹង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។</verse>
				<verse number="18">មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយសារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ</verse>
				<verse number="19">ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​អោយ​មនុស្ស​វេទនា ដោយសារ​តែ​ក្បាល​ហ្នឹង​ឯង។</verse>
				<verse number="20">រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយបង្គំ​អារក្ស ថ្វាយបង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។</verse>
				<verse number="21">គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត ឈប់​ប្រព្រឹត្ត​អំពើ​ឃាតកម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាសចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។</verse>
			</chapter>
			<chapter number="10">
				<verse number="1">ខ្ញុំ​ឃើញ​ទេវតា*​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក មាន​ពពក*​ព័ទ្ធ​ជុំវិញ​ខ្លួន មាន​ឆព្វណ្ណរង្សី​នៅ​លើ​ក្បាល មុខ​លោក​ដូច​ព្រះអាទិត្យ ហើយ​ជើង​លោក​ដូច​សសរ​ភ្លើង។</verse>
				<verse number="2">ដៃ​លោក​កាន់​ក្រាំង​តូច​មួយ​ដែល​បើក​ស្រាប់ លោក​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ ជើង​ឆ្វេង​លើ​ដី​គោក។</verse>
				<verse number="3">លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ដូច​សឹង្ហ​គ្រហឹម ហើយ​ពេល​ទេវតា​នោះ​បន្លឺ​សំឡេង ផ្គរ​ទាំង​ប្រាំពីរ​ក៏​លាន់​ឮ​ឡើង​ដែរ។</verse>
				<verse number="4">ពេល​ផ្គរលាន់​ឮ​រួច​ហើយ ខ្ញុំ​ហៀប​នឹង​សរសេរ​ទុក​ស្រាប់​តែ​ឮ​សំឡេង​មួយ ពោល​ពី​លើ​មេឃ​មក​ថា៖ «ចូរ​លាក់​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​អោយ​ជិត កុំ​សរសេរ​ទុក​ឡើយ»។</verse>
				<verse number="5">រីឯ​ទេវតា​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​លើ​មេឃ</verse>
				<verse number="6">ហើយ​ស្បថ ក្នុង​ព្រះនាម​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​គង់​នៅ​អស់កល្ប ជា​អង្វែង​ត​រៀង​ទៅ ​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ។ ទេវតា​នោះ​បាន​ពោល​យ៉ាង​ឱឡារិក​ថា «គ្មាន​ពន្យារ​ពេល​ទៀត​ឡើយ</verse>
				<verse number="7">នៅ​គ្រា​ណា​ទេវតា​ទី​ប្រាំពីរ​បន្លឺ​សំឡេង​ឡើង គឺ​នៅ​ពេល​លោក​ចាប់​ផ្ដើម​ផ្លុំ​ត្រែ ព្រះជាម្ចាស់​នឹង​សំរេច​តាម​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ ដូច​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ​ទុក​ជា​មុន តាម​រយៈ​ពួក​ព្យាការី*​ជា​អ្នក​បំរើ​របស់​ព្រះអង្គ»។</verse>
				<verse number="8">បន្ទាប់​មក សំឡេង​ដែល​ខ្ញុំ​បាន​ឮ​ពី​លើ​មេឃ​នោះ ក៏​ពោល​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​ថា៖ «សូម​អញ្ជើញ​ទៅ​យក​ក្រាំង​តូច​បើក​ស្រាប់ ក្នុង​ដៃ​ទេវតា​ដែល​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ​មក»។</verse>
				<verse number="9">ខ្ញុំ​ក៏​ដើរ​ទៅ​រក​ទេវតា​នោះ ទាំង​សុំ​អោយ​លោក​ប្រគល់​ក្រាំង​តូច​មក​ខ្ញុំ។ លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​យក​ក្រាំង​នេះ ហើយ​បរិភោគ​វា​ទៅ។ ក្រាំង​នេះ​នឹង​ធ្វើ​អោយ​អ្នក​ឈឺ​ពោះ​ តែ​កាល​នៅ​ក្នុង​មាត់ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ»។</verse>
				<verse number="10">ខ្ញុំ​ក៏​ទទួល​យក​ក្រាំង​តូច​ពី​ដៃ​ទេវតា​មក​បរិភោគ នៅ​ក្នុង​មាត់​ខ្ញុំ វា​ផ្អែម​ដូច​ទឹក​ឃ្មុំ ​ លុះ​បរិភោគ​រួច​ហើយ ខ្ញុំ​ក៏​ឈឺ​ពោះ។</verse>
				<verse number="11">បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ត្រូវ​ថ្លែង​ព្រះបន្ទូល​សា​ជា​ថ្មី​ទៀត អំពី​ប្រជាជន អំពី​ជាតិ​សាសន៍ អំពី​ភាសា​នានា និង​អំពី​ស្ដេច​ជា​ច្រើន​ផង»។</verse>
			</chapter>
			<chapter number="11">
				<verse number="1">បន្ទាប់​មក ទេវតា*​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សំរាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះវិហារ*​របស់​ព្រះជាម្ចាស់ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​នៅ​ទី​នោះ​ផង។</verse>
				<verse number="2">ក៏​ប៉ុន្តែ ត្រូវ​ទុក​ទីលាន​ដែល​នៅ​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក កុំ​វាស់​អោយ​សោះ ដ្បិត​ព្រះអង្គ​បាន​ប្រគល់​លាន​នោះ​អោយ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។</verse>
				<verse number="3">យើង​នឹង​អោយ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះបន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ​នោះ។</verse>
				<verse number="4">អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះអម្ចាស់​នៃ​ផែនដី ។</verse>
				<verse number="5">ប្រសិន​បើ​មាន​នរណា​ម្នាក់ ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ​នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។</verse>
				<verse number="6">អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើ​អោយ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​ព្រះបន្ទូល ហើយ​ក៏​មាន​អំណាច​ធ្វើ​អោយ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​អោយ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែនដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។</verse>
				<verse number="7">ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខីភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។</verse>
				<verse number="8">សាកសព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្តរូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះអម្ចាស់​របស់​អ្នក​ទាំង​ពីរ។</verse>
				<verse number="9">មនុស្សម្នា​ពី​ចំណោម​ប្រជាជន​នានា ពី​ចំណោម​កុលសម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ​នឹង​ឃើញ​សាកសព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​អោយ​យក​សាកសព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។</verse>
				<verse number="10">មនុស្សម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​អោយ​មនុស្សម្នា​ដែល​រស់​នៅ​លើ​ផែនដី​រងទុក្ខ​លំបាក​ខ្លាំង​ណាស់។</verse>
				<verse number="11">បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះជាម្ចាស់ មក​ចូល​ក្នុង​សាកសព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង​ធ្វើ​អោយ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។</verse>
				<verse number="12">អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។</verse>
				<verse number="13">ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែនដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ*»។</verse>
				<verse number="14">ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។</verse>
				<verse number="15">ទេវតា*​ទី​ប្រាំពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះអម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះគ្រិស្ដ​របស់​ព្រះអង្គ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។</verse>
				<verse number="16">ពេល​នោះ ព្រឹទ្ធាចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះជាម្ចាស់ ក៏​នាំ​គ្នា​ក្រាប​អោន​មុខ​ដល់​ដី ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់</verse>
				<verse number="17">ទាំង​ពោល​ថា៖ «បពិត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មាន​ព្រះជន្ម​គង់​នៅ តាំង​ពី​ដើម​រៀង​មក​ដែរ! យើង​ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​ទ្រង់​បាន​យក​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា របស់​ព្រះអង្គ មក​តាំង​ព្រះរាជ្យ​របស់​ព្រះអង្គ​ឡើង។</verse>
				<verse number="18">ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង ហើយ​ពេល​ដែល​ព្រះអង្គ​សំដែង​ព្រះពិរោធ ក៏​មក​ដល់​ដែរ គឺ​ជា​ពេល​កំណត់​ដែល​ព្រះអង្គ​វិនិច្ឆ័យ​ទោស មនុស្ស​ស្លាប់។ នៅ​ពេល​នោះ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់ ពួក​ព្យាការី*​ជា​អ្នក​បំរើ​របស់​ព្រះអង្គ ដល់​ប្រជាជន​ដ៏វិសុទ្ធ* និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ព្រះនាម​ព្រះអង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ហើយ​ក៏​ជា​ពេល​ដែល​ព្រះអង្គ​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។</verse>
				<verse number="19">ពេល​នោះ ទ្វារ​ព្រះវិហារ*​របស់​ព្រះជាម្ចាស់​នៅ​ស្ថាន​បរមសុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះអង្គ ក៏​លេច​មក​នៅ​ក្នុង​ព្រះវិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរលាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។</verse>
			</chapter>
			<chapter number="12">
				<verse number="1">ពេល​នោះ មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក​នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះអាទិត្យ​បិទបាំង​កាយ​មាន​ព្រះច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។</verse>
				<verse number="2">ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ​ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សំរាល​បុត្រ។</verse>
				<verse number="3">មាន​ទី​សំគាល់​មួយ​ទៀត លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិនឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ​របស់​វា មាន​មកុដ​ប្រាំពីរ​ដែរ។</verse>
				<verse number="4">កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ​នៅ​ពេល​បុត្រ​នោះ​កើត​មក។</verse>
				<verse number="5">នាង​សំរាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ​។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។</verse>
				<verse number="6">រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោស្ថាន​ត្រង់​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​អោយ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។</verse>
				<verse number="7">ពេល​នោះ ក៏​មាន​ចំបាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ</verse>
				<verse number="8">ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។</verse>
				<verse number="9">នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​មារ* ឬ​សាតាំង​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អោយ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។</verse>
				<verse number="10">ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធានុភាព និង​ព្រះរាជ្យ*​ព្រះជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង​ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង​ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះភក្ត្រ​នៃ​ព្រះ​របស់​យើង។</verse>
				<verse number="11">បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយសារ​ព្រះលោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។</verse>
				<verse number="12">ហេតុ​នេះ​ស្ថាន​បរមសុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។</verse>
				<verse number="13">កាល​នាគ​ឃើញ​ថា ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សំរាល​បុត្រ។</verse>
				<verse number="14">នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះជាម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ អោយ​ឆ្ងាយ​ពី​មុខ​ពស់។</verse>
				<verse number="15">ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ​តាម​ពី​ក្រោយ​នាង ដើម្បី​អោយ​ទឹក​ហូរ​នាំ​យក​នាង​ទៅ</verse>
				<verse number="16">ក៏​ប៉ុន្តែ ព្រះធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។</verse>
				<verse number="17">នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះយេស៊ូ។</verse>
				<verse number="18">បន្ទាប់​មក នាគ​ក៏​ទៅ​នៅ​តាម​ឆ្នេរ​ខ្សាច់ នា​មាត់​សមុទ្រ។</verse>
			</chapter>
			<chapter number="13">
				<verse number="1">បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​ព្រះជាម្ចាស់។</verse>
				<verse number="2">សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន​ជើង​វា​ដូច​ជើង​ខ្លាឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សឹង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធានុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​អោយ​សត្វ​នោះ។</verse>
				<verse number="3">ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះស្បើយ​ឡើង​វិញ។ មនុស្សម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។</verse>
				<verse number="4">គេ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​អោយ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយបង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។</verse>
				<verse number="5">សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះជាម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្មភាព ក្នុង​អំឡុង​ពេល​សែសិប​ពីរ​ខែ។</verse>
				<verse number="6">វា​បាន​ហា​មាត់​ប្រមាថ​ព្រះជាម្ចាស់ គឺ​វា​ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ ប្រមាថ​ព្រះពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ*។</verse>
				<verse number="7">វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យជំនះ​លើ​ពួក​គេ​ទៀត​ផង ។ វា​បាន​ទទួល​អំណាច​ត្រួតត្រា​លើ​កុលសម្ព័ន្ធ* ទាំង​អស់​ប្រជារាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់</verse>
				<verse number="8">ហើយ​មនុស្សម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។</verse>
				<verse number="9">ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អោយ​មែន​ទែន!។</verse>
				<verse number="10">បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជាជន​ដ៏វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។</verse>
				<verse number="11">បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។</verse>
				<verse number="12">សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែនដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​អោយ​ក្រាប​ថ្វាយបង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះស្បើយ​វិញ​នោះ​ផង។</verse>
				<verse number="13">សត្វ​នោះ​បាន​សំដែង​ទី​សំគាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​អោយ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី អោយ​មនុស្ស​លោក​ឃើញ។</verse>
				<verse number="14">វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​អោយ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។</verse>
				<verse number="15">វា​បាន​ទទួល​អំណាច​ធ្វើ​អោយ​រូប​ចម្លាក់ សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​សត្វ​នោះ</verse>
				<verse number="16">វា​បាន​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ អោយ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។</verse>
				<verse number="17">ប្រសិន​បើ​គ្មាន​សញ្ញា​សំគាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សំគាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។</verse>
				<verse number="18">ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សំគាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុកសិប​ប្រាំ​មួយ។</verse>
			</chapter>
			<chapter number="14">
				<verse number="1">ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​នៅ​ជា​មួយ​ព្រះអង្គ អ្នក​ទាំង​នេះ​មាន​ព្រះនាម​កូន​ចៀម និង​ព្រះនាម​ព្រះបិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស។</verse>
				<verse number="2">ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរលាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ត្រី។</verse>
				<verse number="3">អ្នក​ទាំង​នេះ​ច្រៀង​ចំរៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ព្រឹទ្ធាចារ្យ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចំរៀង​នោះ​ចេះ​ឡើយ លើកលែង​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ព្រះជាម្ចាស់​បាន​លោះ​ពី​ផែនដី​មក។</verse>
				<verse number="4">អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​អោយ​ខ្លួន​សៅហ្មង​នឹង​ស្ត្រីៗ​ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះជាម្ចាស់ និង​ថ្វាយ​កូន​ចៀម</verse>
				<verse number="5">ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅហ្មង​ត្រង់​ណា​សោះ​ឡើយ។</verse>
				<verse number="6">ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត ហោះ​កណ្ដាល​អាកាសវេហាស៍ ទេវតា​នោះ​នាំ​ដំណឹងល្អ*​មួយ​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជាជន​ដែល​រស់​នៅ​លើ​ផែនដី។</verse>
				<verse number="7">ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ និង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ ដ្បិត​ដល់​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំងឡាយ!»។</verse>
				<verse number="8">មាន​ទេវតា​មួយ​រូប​ទៀត មក​តាម​ក្រោយ​ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ីឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អោយ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុត​​របស់​វា!»។</verse>
				<verse number="9">មាន​ទេវតា​មួយ​រូប​ទៀត ជា​ទេវតា​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយបង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ</verse>
				<verse number="10">អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រងទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​កូន​ចៀម។</verse>
				<verse number="11">ផ្សែង​ភ្លើង​ដែល​ធ្វើ​អោយ​គេ​រងទុក្ខ​ទោស ហុយ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយបង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សំគាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាកស្រាន្ត​ឡើយ»។</verse>
				<verse number="12">ដូច្នេះ ប្រជាជន​ដ៏វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះយេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។</verse>
				<verse number="13">ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះអម្ចាស់ ពិត​ជា​មាន​សុភមង្គល*​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សំរាក លែង​នឿយហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជានិច្ច»។</verse>
				<verse number="14">ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។</verse>
				<verse number="15">មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖ «សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែនដី​ទុំ ល្មម​ច្រូត​ហើយ»។</verse>
				<verse number="16">ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។</verse>
				<verse number="17">មាន​ទេវតា​មួយ​រូប​ទៀត ចេញ​ពី​ព្រះវិហារ​នៅ​ស្ថាន​បរមសុខ*​មក លោក​ក៏​មាន​កាំបិត​មួយ​ដ៏​មុត​ដែរ។</verse>
				<verse number="18">ទេវតា​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវតា​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖ «សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។</verse>
				<verse number="19">ទេវតា​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែនដី ផ្លែ​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំងបាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះពិរោធ​ដ៏​ខ្លាំង​របស់​ព្រះជាម្ចាស់។</verse>
				<verse number="20">បន្ទាប់​មក គេ​យក​ធុង​ចេញ​ទៅ​ក្រៅ​ទីក្រុង ដើម្បី​បញ្ជាន់​ផ្លែ ពេល​នោះ មាន​ឈាម​ហូរ​ចេញ​ពី​ធុង​មក​មាន​កំពស់​ត្រឹម​មាត់​សេះ ចម្ងាយ​ប្រមាណ​មួយ​ពាន់​ប្រាំ​មួយ​រយ​ស្ដាដ​។</verse>
			</chapter>
			<chapter number="15">
				<verse number="1">បន្ទាប់​មក ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​នៅ​លើ​មេឃ ជា​ទី​សំគាល់​យ៉ាង​ធំ​គួរ​ស្ញែង​ខ្លាច គឺ​មាន​ទេវតា*​ប្រាំពីរ​រូប​កាន់​គ្រោះ​កាច​ប្រាំពីរ ដែល​ជា​គ្រោះ​កាច​ចុង​ក្រោយ​បង្អស់ ដ្បិត​គ្រោះ​កាច​ទាំង​នេះ​នឹង​ធ្វើ​អោយ​ព្រះជាម្ចាស់​ឈប់​ព្រះពិរោធ*។</verse>
				<verse number="2">បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ដូច​ជា​មាន​សមុទ្រ​មួយ​ភ្លឺ​ដូច​កែវ​លាយ​ជា​មួយ​នឹង​ភ្លើង ហើយ​អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន និង​ឈ្នះ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ឈ្នះ​លេខ​ឈ្មោះ​របស់​វា ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ។ ពួក​គេ​កាន់​ពិណ​របស់​ព្រះជាម្ចាស់</verse>
				<verse number="3">ហើយ​នាំ​គ្នា​ច្រៀង​ចំរៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់ និង​ចំរៀង​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដម​គួរ​អោយ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់! ឱ​ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់​ព្រះអង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!</verse>
				<verse number="4">បពិត្រ​ព្រះអម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ! តើ​នរណា​មិន​លើក​តម្កើង​សិរីរុងរឿង​នៃ​ព្រះនាម​ព្រះអង្គ! ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះអង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។</verse>
				<verse number="5">ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ ឃើញ​ព្រះវិហារ​នៅ​ស្ថាន​បរមសុខ ដែល​មាន​ព្រះពន្លា​នៃ​សក្ខីភាព​បើក​ទ្វារ​ចំហ។</verse>
				<verse number="6">ទេវតា​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​គ្រោះ​កាច​ទាំង​ប្រាំពីរ ក៏​ចេញ​ពី​ព្រះវិហារ​មក មាន​សម្លៀកបំពាក់ ធ្វើ​ពី​ក្រណាត់​ទេសឯក​សុទ្ធ​ដ៏​ភ្លឺ​ផ្លេក ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។</verse>
				<verse number="7">សត្វ​មាន​ជីវិត​មួយ​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន បាន​ប្រគល់​ពែង​មាស​ប្រាំពីរ ជូន​ទេវតា​ទាំង​ប្រាំពីរ​រូប។ ពែង​ទាំង​នោះ​ពេញ​ទៅ​ដោយ​ព្រះពិរោធ​របស់​ព្រះជាម្ចាស់ ដែល​គង់​នៅ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="8">ព្រះវិហារ​ក៏​ពោរពេញ​ទៅ​ដោយ​ផ្សែង ដែល​ចេញ​ពី​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ពី​ឫទ្ធានុភាព​របស់​ព្រះអង្គ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន។</verse>
			</chapter>
			<chapter number="16">
				<verse number="1">ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​នាំ​គ្នា​ទៅ ហើយ​យក​ពែង​ទាំង​ប្រាំពីរ​នៃ​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ចាក់​លើ​ផែនដី​ទៅ!»។</verse>
				<verse number="2">ទេវតា​ទី​មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែនដី ស្រាប់​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន ហើយ​ដែល​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។</verse>
				<verse number="3">ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាកសព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។</verse>
				<verse number="4">ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។</verse>
				<verse number="5">ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ ដ៏​មាន​ព្រះជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ទ្រង់​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន!</verse>
				<verse number="6">ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជាជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​អោយ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។</verse>
				<verse number="7">ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! បពិត្រ​ព្រះជាអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌​ពិត​មែន​ហើយ!»។</verse>
				<verse number="8">ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះអាទិត្យ ស្រាប់​តែ​ព្រះអាទិត្យ​ទទួល​អំណាច​ធ្វើ​អោយ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។</verse>
				<verse number="9">មនុស្សម្នា​ត្រូវ​រលាក​ដោយ​កំដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះនាម​ព្រះជាម្ចាស់ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​ឡើយ។</verse>
				<verse number="10">ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណាចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្សម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។</verse>
				<verse number="11">គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះជាម្ចាស់​នៃ​ស្ថាន​បរមសុខ* ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ត​គំនិត លះបង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​ឡើយ។</verse>
				<verse number="12">ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​អោយ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។</verse>
				<verse number="13">ខ្ញុំ​ឃើញ​វិញ្ញាណ​អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែងក្លាយ</verse>
				<verse number="14">គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស។ វា​សំដែង​ទី​សំគាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​អោយ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់</verse>
				<verse number="15">(«មើល៍! យើង​នឹង​មក​ដូច​ចោរ​ចូល​លួច។ អ្នក​ណា​ប្រុង​ស្មារតី ហើយ​មាន​សម្លៀកបំពាក់​បិទបាំង​កាយ ឥត​នៅ​អាក្រាត​អោយ​គេ​ឃើញ​កេរខ្មាស អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»)។</verse>
				<verse number="16">វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​អោយ​មក​ជួបជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ាគេដូន»។</verse>
				<verse number="17">ទេវតា​ទី​ប្រាំពីរ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​ក្នុង​ព្រះវិហារ*​ថា៖ «រួច​រាល់​ស្រេច​អស់​ហើយ!»។</verse>
				<verse number="18">ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរលាន់ និង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែនដី​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​ខ្លាំង​យ៉ាង​នេះ​ទេ។</verse>
				<verse number="19">មហា​នគរ​នោះ​បាន​បែក​ជា​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ ព្រះជាម្ចាស់​បាន​នឹក​ដល់​មហា​នគរ​បាប៊ីឡូន ព្រះអង្គ​បាន​អោយ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង​នៃ​ព្រះពិរោធ​ដ៏​ខ្លាំង​បំផុត​របស់​ព្រះអង្គ​។</verse>
				<verse number="20">កោះ​ទាំង​ប៉ុន្មាន​នឹង​រសាត់​បាត់​អស់​ទៅ ហើយ​ភ្នំ​ទាំងឡាយ​ក៏​លែង​មាន​ទៀត​ដែរ។</verse>
				<verse number="21">ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​ចុង​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះជាម្ចាស់ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។</verse>
			</chapter>
			<chapter number="17">
				<verse number="1">បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។</verse>
				<verse number="2">ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាសចាក​សីលធម៌​ជា​មួយ​ស្ត្រី​នោះ ហើយ​មនុស្សម្នា​នៅ​លើ​ផែនដី ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម​គុណ​ជា​មួយ​នាង​ដែរ»។</verse>
				<verse number="3">ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោស្ថាន*។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិនឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​ព្រះជាម្ចាស់។ សត្វ​នោះ​មាន​ក្បាល​ប្រាំពីរ និង​មាន​ស្នែង​ដប់។</verse>
				<verse number="4">ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុបតែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរពេញ​ទៅ​ដោយ​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម និង​កាម​គុណ​ដ៏​ថោក​ទាប​របស់​នាង។</verse>
				<verse number="5">នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌កំបាំង គឺ «មហា​នគរ​បាប៊ីឡូន ជា​ម្ដាយ​របស់​ពួក​ស្ត្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។</verse>
				<verse number="6">ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជាជន​ដ៏វិសុទ្ធ* និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​ព្រះយេស៊ូ។ ពេល​ឃើញ​ស្ត្រី​នោះ ខ្ញុំ​ងឿងឆ្ងល់​ខ្លាំង​ណាស់។</verse>
				<verse number="7">ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿងឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​លោក​អោយ​បាន​ដឹង​អត្ថន័យ​ដ៏​អាថ៌កំបាំង​អំពី​ស្ត្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់។</verse>
				<verse number="8">សត្វ​ដែល​លោក​ឃើញ​នោះ នៅ​សម័យ​ដើម​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​ឡើង​ពី​នរកអវិចី​មក រួច​វា​នឹង​វិនាស​បាត់​ទៅ​វិញ។ ពេល​ឃើញ​សត្វ​នោះ មនុស្សម្នា​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក នឹង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​នៅ​សម័យ​ដើម​វា​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​លេច​មក​សា​ជា​ថ្មី។</verse>
				<verse number="9">ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះគិត​ទើប​យល់ៈ ក្បាល​ប្រាំពីរ សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​ដែរ។</verse>
				<verse number="10">ស្ដេច​ប្រាំ​អង្គ​បាន​ធ្លាក់​រាជ្យ​បាត់​ទៅ​ហើយ មួយ​អង្គ​ទៀត កំពុង​តែ​សោយ​រាជ្យ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់ ទ្រង់​នឹង​សោយ​រាជ្យ​តែ​មួយភ្លែត​ប៉ុណ្ណោះ។</verse>
				<verse number="11">រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។</verse>
				<verse number="12">ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​អង្គ​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច ធ្វើ​ជា​ស្ដេច​បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។</verse>
				<verse number="13">ស្ដេច​ទាំង​នោះ​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា គឺ​ប្រគល់​ឫទ្ធានុភាព និង​អំណាច​ខ្លួន ទៅ​អោយ​សត្វ​តិរច្ឆាន។</verse>
				<verse number="14">ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​ព្រះអង្គ​ជា​ព្រះអម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ព្រះមហាក្សត្រ លើ​មហាក្សត្រ​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។</verse>
				<verse number="15">ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​លោក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជារាស្ត្រ មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។</verse>
				<verse number="16">រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​អោយ​នាង​នៅ​ស្ងាត់​ជ្រងំ​ទាំង​សម្រាត​នាង​អោយ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង</verse>
				<verse number="17">ដ្បិត​ព្រះជាម្ចាស់​បាន​បណ្ដាល​អោយ​ពួក​គេ​មាន​ចិត្ត ធ្វើ​តាម​ផែន​ការ​របស់​ព្រះអង្គ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ​សម្បត្តិ​ទៅ​អោយ​សត្វ​តិរច្ឆាន រហូត​ដល់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បាន​សំរេច​គ្រប់​ប្រការ។</verse>
				<verse number="18">រីឯ​ស្ត្រី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។</verse>
			</chapter>
			<chapter number="18">
				<verse number="1">ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរីរុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។</verse>
				<verse number="2">លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ីឡូន​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​ជំរក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជំរក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​អោយ​ខ្ពើម</verse>
				<verse number="3">ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន អោយ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាសចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន​ក៏​ដោយសារ​តែ​ឫទ្ធានុភាព​នៃ​ទ្រព្យសម្បត្តិ​ដ៏​ហូរហៀរ​របស់​ក្រុង​នេះ​ដែរ»។</verse>
				<verse number="4">ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជារាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​អោយ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ</verse>
				<verse number="5">ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះជាម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។</verse>
				<verse number="6">ចូរ​សង​ទៅ​ក្រុង​នេះ​អោយ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត បើ​គេ​ប្រព្រឹត្ត​យ៉ាង​ណា​ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ!</verse>
				<verse number="7">ក្រុង​នេះ​បាន​តម្កើង​ខ្លួន និង​រស់​នៅ​យ៉ាង​សម្បូរ​ហូរហៀរ​ដល់​កំរិត​ណា ត្រូវ​ធ្វើ​អោយ​គេ​វេទនា​ខ្លោចផ្សា និង​កាន់​ទុក្ខ​ដល់​កំរិត​នោះ​ដែរ ដ្បិត​គេ​បាន​និយាយ​ក្នុង​ចិត្ត​ថាៈ“អញ​អង្គុយ​សោយ​រាជ្យ ក្នុង​ឋានៈ​ជា​មហាក្សត្រិយានី អញ​មិន​មែន​ជា​ស្ត្រី​មេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​កាន់​ទុក្ខ​ឡើយ!” ។</verse>
				<verse number="8">ហេតុ​នេះ​គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​ព្រះជាអម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​ឥទ្ធិឫទ្ធិ។</verse>
				<verse number="9">ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាសចាក​សីលធម៌ ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។</verse>
				<verse number="10">ស្ដេច​ទាំង​នោះ​ឈរ​ពី​ចម្ងាយ ដោយ​តក់ស្លុត​នឹង​ទុក្ខ​ទោស ដែល​កើត​មាន​ដល់​ក្រុង​នេះ ហើយ​នាំ​គ្នា​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហានគរ​អើយ! ក្រុង​បាប៊ីឡូន​ដ៏​ខ្លាំង​ពូកែ​អើយ! ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង អ្នក​ត្រូវ​វិនាស​អន្តរាយ​អស់”។</verse>
				<verse number="11">ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែនដី ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ</verse>
				<verse number="12">ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់​ទេសឯក ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​មុខ គ្រឿង​ភ្លុក គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​ឈើ​ដ៏​មាន​តម្លៃ ធ្វើ​ពី​លង្ហិន ធ្វើ​ពី​ដែក និង​ធ្វើ​ពី​ថ្ម​កែវ</verse>
				<verse number="13">សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីងទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​។</verse>
				<verse number="14">ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ីឡូន​ថាៈ “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។</verse>
				<verse number="15">ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន ដោយ​លក់​ទំនិញ​នៅ​ក្រុង​នេះ នាំ​គ្នា​ឈរ​ពី​ចម្ងាយ ដោយ​តក់ស្លុត​នឹង​ទុក្ខ​ទោស​ដែល​កើត​មាន​ដល់​ក្រុង ទាំង​យំ​សោក និង​កាន់​ទុក្ខ​ទៀត​ផង។</verse>
				<verse number="16">គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ទេសឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ព្រម​ទាំង​ពាក់​មាស​ត្បូង និង​ពេជ្រ​តុបតែង​ខ្លួន!</verse>
				<verse number="17">ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​ហិនហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន ​នាំ​គ្នា​នៅ​ពី​ចម្ងាយ។</verse>
				<verse number="18">ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។</verse>
				<verse number="19">គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​អោយ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយសារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។</verse>
				<verse number="20">ស្ថាន​បរមសុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជាជន​ដ៏វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះជាម្ចាស់​បាន​រក​យុត្តិធម៌​អោយ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។</verse>
				<verse number="21">ពេល​នោះ ទេវតា*​មួយ​រូប​ដ៏​មាន​ឥទ្ធិឫទ្ធិ​បាន​លើក​ថ្ម​មួយ​ដុំ​ដូច​ត្បាល់​កិន បោះ​ទៅ​ក្នុង​សមុទ្រ ទាំង​ពោល​ថា៖ «គេ​នឹង​ច្រាន​ក្រុង​បាប៊ីឡូន​មហា​នគរ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ដូច្នោះ​ដែរ!។ គ្មាន​នរណា​រក​ក្រុង​នោះ​ឃើញ​ទៀត​ឡើយ ។</verse>
				<verse number="22">គេ​នឹង​លែង​ឮ​សំឡេង​តូរ្យ​តន្ត្រី​របស់​ពួក​អ្នក​លេង​ពិណ អ្នក​ភ្លេង អ្នក​ផ្លុំ​ខ្លុយ និង​អ្នក​ផ្លុំ​ត្រែ ក្នុង​ឯង​ទៀត​ហើយ។ រីឯ​ពួក​ជាង​ទាំងឡាយ​ដែល​ប្រកប​របរ​គ្រប់​មុខ​ក៏​លែង​មាន ហើយ​សំឡេង​ត្បាល់​កិន​ក៏​លែង​ឮ​ទៀត​ដែរ។</verse>
				<verse number="23">ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមីភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​អោយ​វង្វេង</verse>
				<verse number="24">ហើយ​នៅ​ក្នុង​ឯង ឃើញ​មាន​ឈាម​របស់​ពួក​ព្យាការី ឈាម​របស់​ប្រជាជន​ដ៏វិសុទ្ធ និង​ឈាម​របស់​អស់​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នៅ​លើ​ផែនដី​នេះ»។</verse>
			</chapter>
			<chapter number="19">
				<verse number="1">បន្ទាប់​ពី​ហេតុការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហាជន​ច្រើន​កុះករ​នៅ​លើ​មេឃ​ថា៖ «ហាលេលូយ៉ា!​ សូម​លើក​តម្កើង​ព្រះជាម្ចាស់​នៃ​យើង ព្រះអង្គ​សង្គ្រោះ​យើង ព្រះអង្គ​ប្រកប​ដោយ​សិរីរុងរឿង និង​ឫទ្ធានុភាព</verse>
				<verse number="2">ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។ ព្រះអង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​អោយ​ផែនដី​ទៅ​ជា​សៅហ្មង ដោយ​កាម​គុណ​របស់​នាង ព្រះអង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ»។</verse>
				<verse number="3">មហាជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ហាលេលូយ៉ា! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។</verse>
				<verse number="4">ពួក​ព្រឹទ្ធាចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​នាំ​គ្នា​ក្រាប​ចុះ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ​លូយ៉ា!»។</verse>
				<verse number="5">មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៃ​យើង!»។</verse>
				<verse number="6">ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដាជន​ដ៏​ច្រើន​កុះករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរលាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេលូយ៉ា! ដ្បិត​ព្រះជាអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះរាជ្យ​របស់​ព្រះអង្គ​ហើយ</verse>
				<verse number="7">យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីករាយ​អោយ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះអង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហមង្គលការ​កូន​ចៀម​ហើយ ភរិយា​ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។</verse>
				<verse number="8">ព្រះអង្គ​ប្រទាន​អោយ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែងចិញ្ចាច និង​បរិសុទ្ធ។ សម្លៀកបំពាក់​ដ៏​រុងរឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ​ដែល​ប្រជាជន​ដ៏វិសុទ្ធ​បាន​ប្រព្រឹត្ត»។</verse>
				<verse number="9">ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់ត្រា​ទុក អ្នក​ណា​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អោយ​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​មង្គលការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មែន»។</verse>
				<verse number="10">ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ​បម្រុង​នឹង​ថ្វាយបង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយបង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការងារ​ជា​មួយ​បង​ប្អូន​លោក​ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះយេស៊ូ​ដែរ។ ត្រូវ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះយេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះបន្ទូល​ក្នុង​នាម​ព្រះជាម្ចាស់»​។</verse>
				<verse number="11">បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះនាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ទ្រង់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។</verse>
				<verse number="12">ព្រះអង្គ​មាន​ព្រះនេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន នៅ​លើ​ព្រះសិរសា​ផង។ នៅ​លើ​ព្រះកាយ​ព្រះអង្គ​មាន​សរសេរ​ព្រះនាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះនាម​នោះ​ឡើយ</verse>
				<verse number="13">ព្រះអង្គ​មាន​សម្លៀកបំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះនាម​ថា «ព្រះបន្ទូល​របស់​ព្រះជាម្ចាស់»។</verse>
				<verse number="14">កងទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ ស មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេសឯក​ពណ៌​ស និង​បរិសុទ្ធ*។</verse>
				<verse number="15">មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំងឡាយព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំងបាយជូរ​នៅ​ក្នុង​ធុង​អោយ​ចេញ​ជា​ស្រា​នៃ​ព្រះពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះជាម្ចាស់ ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។</verse>
				<verse number="16">នៅ​លើ​ព្រះភូសា និង​លើ​ភ្លៅ​របស់​ព្រះអង្គ មាន​សរសេរ​ព្រះនាម​ថា «ព្រះមហាក្សត្រ​លើ​មហាក្សត្រ​នានា និង​ព្រះអម្ចាស់​លើ​អម្ចាស់​នានា»។</verse>
				<verse number="17">ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះអាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាសវេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ដ៏​មហោឡារិក​របស់​ព្រះជាម្ចាស់</verse>
				<verse number="18">ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។</verse>
				<verse number="19">ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែនដី ព្រម​ទាំង​កងទ័ព​របស់​គេ​ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ ដែល​គង់​នៅ​លើ​សេះ និង​កងទ័ព​របស់​ព្រះអង្គ។</verse>
				<verse number="20">សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែងក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែងក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​អោយ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែងក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។</verse>
				<verse number="21">រីឯ​អ្នក​ឯ​ទៀតៗ​ក៏​បាន​ស្លាប់​ដោយ​ដាវ​ចេញ​មក​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ ហើយ​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ក៏​បាន​ស៊ី​សាច់​ពួក​គេ​ឆ្អែត​រៀងៗ​ខ្លួន។</verse>
			</chapter>
			<chapter number="20">
				<verse number="1">បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ចុះ​ពី​លើ​មេឃ ទាំង​កាន់​កូន​សោ​ស្ថាន​នរក​អវិចី និង​ច្រវាក់​មួយ​យ៉ាង​ធំ​នៅ​ដៃ​ផង។</verse>
				<verse number="2">ទេវតា​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ​ជា​មារ* និង​ជា​សាតាំង។</verse>
				<verse number="3">ទេវតា​បាន​បោះ​វា​ទៅ​ស្ថាន​នរក​អវិចី ហើយ​ចាក់​សោ បិទ​ត្រា​លើ​ទ្វារ រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ ដើម្បី​កុំ​អោយ​វា​ល្បួង​ជាតិ​សាសន៍​នានា​អោយ​វង្វេង​ទៀត។ លុះ​ផុត​កំណត់​នេះ​ទៅ ត្រូវ​តែ​ដោះ​លែង​វា​មួយ​រយៈ​ពេល​ខ្លី។</verse>
				<verse number="4">ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ និង​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយបង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សំគាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះគ្រិស្ដ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។</verse>
				<verse number="5">រីឯ​មនុស្ស​ឯ​ទៀតៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ពុំ​បាន​រស់​ឡើង​វិញ​ទេ គឺ​រហូត​ដល់​គំរប់​មួយ​ពាន់​ឆ្នាំ​ទើប​រស់​ឡើង​វិញ។ នេះ​ជា​ការ​រស់​ឡើង​វិញ​លើក​ទី​មួយ</verse>
				<verse number="6">អស់​អ្នក​ដែល​បាន​រស់​ឡើង​វិញ​នៅ​លើក​ទី​មួយ ពិត​ជា​មាន​សុភមង្គល* ហើយ​នឹង​បាន​វិសុទ្ធ*​ទៀត​ផង!។ សេចក្ដី​ស្លាប់​ទី​ពីរ គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ទៅ​ជា​បូជាចារ្យ*​របស់​ព្រះជាម្ចាស់ និង​របស់​ព្រះគ្រិស្ដ ហើយ​សោយ​រាជ្យ​ជា​មួយ​ព្រះអង្គ ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។</verse>
				<verse number="7">លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក</verse>
				<verse number="8">ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​អោយ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​អោយ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។</verse>
				<verse number="9">ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាសពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោមព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជារាស្ត្រ​ព្រះជាម្ចាស់ ព្រម​ទាំង​ឡោមព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ ក៏​ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។</verse>
				<verse number="10">រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​អោយ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែងក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រងទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="11">បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះភក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។</verse>
				<verse number="12">ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។</verse>
				<verse number="13">សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="14">សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ ជា​សេចក្ដី​ស្លាប់​ទី​ពីរ។</verse>
				<verse number="15">អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។</verse>
			</chapter>
			<chapter number="21">
				<verse number="1">ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។</verse>
				<verse number="2">បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ*​ជា​ក្រុង​យេរូសាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរមសុខ* គឺ​ចុះ​មក​ពី​ព្រះជាម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុបតែង​ខ្លួន​ទទួល​ស្វាមី។</verse>
				<verse number="3">ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះពន្លា​​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះជាម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។</verse>
				<verse number="4">ព្រះអង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។</verse>
				<verse number="5">ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «មើល៍​យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​កត់ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​អោយ​ជឿ»។</verse>
				<verse number="6">ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេកា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​អោយ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ​ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។</verse>
				<verse number="7">អ្នក​ដែល​មាន​ជ័យជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។</verse>
				<verse number="8">ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាសចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។</verse>
				<verse number="9">បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​អោយ​លោក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។</verse>
				<verse number="10">ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ ជា​ក្រុង​យេរូសាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរមសុខ* គឺ​ចុះ​មក​ពី​ព្រះជាម្ចាស់។</verse>
				<verse number="11">ក្រុង​នេះ​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណីជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវចរណៃ។</verse>
				<verse number="12">ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។</verse>
				<verse number="13">នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។</verse>
				<verse number="14">កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់ពីរ​របស់​កូន​ចៀម។</verse>
				<verse number="15">ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សំរាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។</verse>
				<verse number="16">ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្ដាដ​។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។</verse>
				<verse number="17">ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែសិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។</verse>
				<verse number="18">កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។</verse>
				<verse number="19">គ្រឹះ​របស់​កំពែង​ក្រុង មាន​តុបតែង​ទៅ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង គ្រឹះ​ទី​មួយ​ធ្វើ​ពី​ត្បូង​មណីជោតិរស គ្រឹះ​ទី​ពីរ​ធ្វើ​ពី​ត្បូង​កណ្ដៀង គ្រឹះ​ទី​បី​ធ្វើ​ពី​ត្បូង​មោរ៉ា គ្រឹះ​ទី​បួន​ធ្វើ​ពី​កែវមរកត</verse>
				<verse number="20">គ្រឹះ​ទី​ប្រាំ​ធ្វើ​ពី​ត្បូង​ដៃរគៀម គ្រឹះ​ទីប្រាំ​មួយ​ធ្វើ​ពី​ត្បូង​ទទឹម គ្រឹះ​ទី​ប្រាំពីរ​ធ្វើ​ពី​ត្បូង​ប៊ុតលឿង គ្រឹះ​ទី​ប្រាំបី​ធ្វើ​ពី​ត្បូង​បេរីល គ្រឹះ​ទី​ប្រាំបួន​ធ្វើ​ពី​ត្បូង​ថៃលឿង គ្រឹះ​ទី​ដប់​ធ្វើ​ពី​ត្បូង​កែវយក់ គ្រឹះ​ទី​ដប់មួយ​ធ្វើ​ពី​ត្បូង​និលរ័ត្ន គ្រឹះ​ទី​ដប់ពីរ​ធ្វើ​ពី​ត្បូង​ជម្ពូរ័ត្ន។</verse>
				<verse number="21">ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​កែវមុក្ដា​ដប់ពីរ គឺ​ទ្វារ​នីមួយៗ​ធ្វើ​ពី​កែវមុក្ដា​តែ​មួយ​ដុំ។ លាន​របស់​ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​កែវ។</verse>
				<verse number="22">ខ្ញុំ​ពុំ​ឃើញ​មាន​ព្រះវិហារ*​នៅ​ក្នុង​ទីក្រុង​ទេ ដ្បិត​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ ដែល​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។</verse>
				<verse number="23">ក្រុង​នោះ​មិន​ត្រូវ​ការ​ពន្លឺ​ព្រះអាទិត្យ ឬ​ព្រះច័ន្ទ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​បំភ្លឺ​ក្រុង ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​ដែរ។</verse>
				<verse number="24">ជាតិ​សាសន៍​នានា​នឹង​ដើរ​ក្នុង​ពន្លឺ​របស់​ក្រុង​នោះ ហើយ​ស្ដេច​នានា​នឹង​នាំ​រាជ្យ​ទ្រព្យ​ចូល​មក​ក្នុង​ក្រុង​នោះ​ដែរ ។</verse>
				<verse number="25">ទ្វារ​ក្រុង​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ទេ។</verse>
				<verse number="26">គេ​នឹង​នាំ​យក​ភោគ​ទ្រព្យ និង​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​ជាតិ​សាសន៍​នានា មក​ដាក់​ក្នុង​ក្រុង​នោះ។</verse>
				<verse number="27">គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។</verse>
			</chapter>
			<chapter number="22">
				<verse number="1">ទេវតា*​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម។</verse>
				<verse number="2">នៅ​ចំ​កណ្ដាល​លាន​ក្រុងនិង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ ជា​ថ្នាំ​សំរាប់​ព្យាបាល​ប្រជាជាតិ​នានា​អោយ​បាន​ជា ។</verse>
				<verse number="3">ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់​នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះអង្គ​</verse>
				<verse number="4">គេ​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះនាម​ព្រះអង្គ​ដែរ។</verse>
				<verse number="5">នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះអាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះជាអម្ចាស់​ទ្រង់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។</verse>
				<verse number="6">ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​អោយ​ជឿ។ ព្រះជាអម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​ដល់​ពួក​ព្យាការី* ទ្រង់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ អោយ​មក​ប្រាប់​ពួក​អ្នក​បំរើ​ព្រះអង្គ​ដឹង​អំពី​ហេតុការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។</verse>
				<verse number="7">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថាៈ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។</verse>
				<verse number="8">ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា ដែល​បាន​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយបង្គំ​លោក</verse>
				<verse number="9">ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយបង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បង​ប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ!»។</verse>
				<verse number="10">ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​ សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​អោយ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។</verse>
				<verse number="11">អ្នក​ណា​ទុច្ចរិត អោយ​អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅហ្មង អោយ​អ្នក​នោះ​បន្ត​ភាព​សៅហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​វិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​អោយ​កាន់​តែ​វិសុទ្ធ​ថែម​ទៀត​ចុះ!។</verse>
				<verse number="12">ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ទាំង​យក​រង្វាន់​មក​ចែក​អោយ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។</verse>
				<verse number="13">យើង​ជា​អាល់ផា និង​ជា​អូមេកា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។</verse>
				<verse number="14">អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។</verse>
				<verse number="15">រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាសចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!</verse>
				<verse number="16">យើង​យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង អោយ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុមជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។</verse>
				<verse number="17">ព្រះវិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ សូម​អោយ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!</verse>
				<verse number="18">ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ ព្រះជាម្ចាស់​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង</verse>
				<verse number="19">ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ហូត​សេចក្ដី​ណា​មួយ​ពី​ព្រះបន្ទូល ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ ព្រះជាម្ចាស់​ក៏​នឹង​ដក​ហូត​ចំណែក​ផ្លែ​របស់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ពី​អ្នក​នោះ​ដែរ ហើយ​មិន​អោយ​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឡើយ។</verse>
				<verse number="20">ព្រះអង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូ​អើយ សូម​យាង​មក!​។</verse>
				<verse number="21">សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ!។ ៚</verse>
			</chapter>
		</book>
	</testament>
</bible>